ការទទួលខុសត្រូវ គឺជាគន្លឹះដើម្បីផ្សាយដំណឹងល្អឱ្យបានល្អ

11-07-2023

ខ្ញុំមិនសូវយកចិត្តទុកដាក់នឹងភារកិច្ចទេ ហើយក៏ខ្ជីខ្ជាច្រើនដែរ។ ជារឿយៗ ខ្ញុំធ្វេសប្រហែសនឹងការងារ។ ខ្ញុំអញ្ជើញអ្នកទទួលដំណឹងល្អដែលមានសក្ដានុពលមកស្ដាប់សេចក្តីអធិប្បាយ តែខ្ញុំមិនព្រមនិយាយជាមួយគេ ឬសួរនាំថាគេយល់បែបណាដែរចំពោះអ្វីដែលគេបានឮឡើយ។ ខ្ញុំគិតថា ការអញ្ជើញមនុស្សជាច្រើនឱ្យមកស្ដាប់ មានន័យថា ខ្ញុំបំពេញភារកិច្ចបានល្អហើយ។ ផងដែរ វាក៏ស្រួលសម្រាប់ខ្ញុំដែរ។ ខ្ញុំពិបាកនិយាយជាមួយពួកគេ។ វាមិនត្រឹមតែស៊ីពេលប៉ុណ្ណោះទេ តែការឆ្លើយសំណួរគេ ក៏ត្រូវប្រើកម្លាំងដែរ ដូច្នេះ ខ្ញុំមិនចង់ទាក់ទងពួកគេទេ។ ខ្ញុំគិតថា បុគ្គលិកផ្នែកដំណឹងល្អនឹងនិយាយជាមួយពួកគេ ដូច្នេះ វាគួរតែគ្រប់គ្រាន់ហើយ ទោះបីខ្ញុំមិនដឹងពីស្ថានភាពពួកគេ ក៏មិនសំខាន់នោះដែរ។ នៅឯការជួបជុំមួយ អ្នកដឹកនាំនិយាយថា៖ «ពេលយើងអញ្ជើញមនុស្សមកស្ដាប់សេចក្តីអធិប្បាយ យើងត្រូវដឹងពីស្ថានភាពពួកគេនាពេលក្រោយមក ថាតើពួកគេចូលរួមការជួបជុំ ពួកគេយល់ពីអ្វីដែលយើងនិយាយឬអត់ រួចស្ដាប់ពីទស្សនៈរបស់ពួកគេ។ យើងត្រូវប្រឹងប្រែងជួយពួកគេដោយក្ដីស្រឡាញ់ ហើយនេះក៏ជាការទទួលខុសត្រូវយើងផងដែរ»។ តែពេលនោះ ខ្ញុំមិនបានដឹងបែបនេះទេ។ ខ្ញុំគិតថា វាជាការងារពិបាក ដូច្នេះ ខ្ញុំមិនលះបង់ច្រើន ឬទ្រាំនឹងការលំបាកច្រើនឡើយ។ ខ្ញុំជ្រើសយកផ្លូវដែលស្រួលបំផុត និងមិនសូវគិតថាតើខ្ញុំសម្រេចបានលទ្ធផលឬអត់ឡើយ។ ម្ដងនោះ អ្នកដឹកនាំបាននិយាយថា អ្នកខ្លះអញ្ជើញមនុស្សជាច្រើនមកស្ដាប់ តែមានមនុស្សតិចណាស់ដែលស្វែងរក ឬស៊ើបអង្កេតដោយពិតប្រាកដ។ ខ្ញុំដឹងថា ខ្ញុំជាម្នាក់ក្នុងចំណោមនោះ ខ្ញុំខ្វល់តែជាមួយការងារស្រាលៗប៉ុណ្ណោះ និងមិនទទួលបានលទ្ធផលជាក់ស្ដែងទេ។ ក្រោយមក អ្នកដឹកនាំបានពិនិត្យមើលការងារខ្ញុំ រួចសួរថា៖ «តើអ្នកទទួលដំណឹងល្អដែលមានសក្ដានុពលទាំងនេះសុខទុក្ខយ៉ាងម៉េចហើយឥឡូវ?» ខ្ញុំមានអារម្មណ៍អាម៉ាស់ និងមិនដឹងថាត្រូវនិយាយបែបណាទេ។ ខ្ញុំមិនបានទាក់ទងពួកគេជាច្រើននាក់ ហើយក៏មិនបានជួយជ្រោមជ្រែងមនុស្សខ្លះ ដែលមិនបានមកស្ដាប់សេចក្តីអធិប្បាយដែរ។ បែបនេះ ខ្ញុំបានបោះបង់ពួកគេហើយ។

ក្រោយនិយាយជាមួយអ្នកដឹកនាំរួច ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំង។ ខ្ញុំឃើញព្រះមានបន្ទូលថា៖ «គ្រប់កិច្ចការដែលព្រះជាម្ចាស់ត្រាស់បង្គាប់ឱ្យមនុស្សធ្វើ និងកិច្ចការគ្រប់ប្រភេទនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សុទ្ធតែតម្រូវឱ្យមនុស្សធ្វើទាំងអស់។ កិច្ចការទាំងអស់នេះ ត្រូវបានចាត់ទុកជាភារកិច្ចរបស់មនុស្ស។ មិនថាមនុស្សធ្វើកិច្ចការអ្វីនោះទេ នេះជាភារកិច្ចដែលពួកគេគួរបំពេញ។ ភារកិច្ចមានទិដ្ឋភាពធំទូលាយ ហើយពាក់ព័ន្ធនឹងផ្នែកជាច្រើន ប៉ុន្តែមិនថាអ្នកបំពេញភារកិច្ចអ្វីនោះទេ និយាយឱ្យងាយយល់ទៅ ក៏កិច្ចការនោះជាកាតព្វកិច្ចរបស់អ្នកដែរ ជាកិច្ចការដែលអ្នកគួរបំពេញឱ្យខាងតែបាន។ ឱ្យតែអ្នកខិតខំធ្វើវាឱ្យបានល្អ នោះព្រះជាម្ចាស់នឹងសរសើរអ្នក ហើយនឹងទទួលស្គាល់ថា អ្នកជាមនុស្សម្នាក់ដែលជឿលើព្រះដោយពិតប្រាកដ។ មិនថាអ្នកជានរណានោះទេ ប្រសិនបើអ្នកតែងព្យាយាមគេចវេះ ឬពួនសម្ងំមិនបំពេញភារកិច្ចខ្លួន នោះនឹងមានបញ្ហាមិនខាន៖ បើនិយាយឱ្យស្រាលបន្តិចទៅ គឺអ្នកខ្ជិលច្រអូសខ្លាំងពេក បោកបញ្ឆោតខ្លាំងពេក អ្នកជាមនុស្សខ្ជិលមិនចង់ធ្វើការ អ្នកចូលចិត្តសម្រាកលំហែ និងស្អប់ការងារ។ បើនិយាយឱ្យធ្ងន់ជាងនេះ គឺអ្នកគ្មានឆន្ទៈបំពេញភារកិច្ចរបស់អ្នកទេ អ្នកគ្មានការតាំងចិត្ត គ្មានការស្ដាប់បង្គាប់ឡើយ។ ប្រសិនបើអ្នកមិនអាចទាំងខំប្រឹងធ្វើកិច្ចការតូចតាចបែបនេះបានផង តើអ្នកអាចធ្វើកិច្ចការអ្វីបានទៅ? តើអ្នកមានសមត្ថភាពធ្វើអ្វីឱ្យបានត្រឹមត្រូវទៅ? ប្រសិនបើមនុស្សម្នាក់ពិតជាមានការលះបង់យ៉ាងពិតប្រាកដមែន ហើយមានស្មារតីទទួលខុសត្រូវចំពោះភារកិច្ចរបស់ពួកគេមែន ដូច្នេះ ឱ្យតែព្រះជាម្ចាស់តម្រូវ ហើយឱ្យតែដំណាក់ព្រះជាម្ចាស់ត្រូវការ នោះពួកគេនឹងធ្វើគ្រប់យ៉ាងដែលសុំឱ្យពួកគេធ្វើ ដោយមិនរើសមុខឡើយ។ តើនេះមិនមែនជាគោលការណ៍មួយក្នុងចំណោមគោលការណ៍នៃការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ ក្នុងការបំពេញ និងអនុវត្តកិច្ចការគ្រប់យ៉ាងដែលមនុស្សម្នាក់គួរធ្វើទេឬអី? (ជាគោលការណ៍មួយ។)» («ចំណុចទីដប់៖ ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានជាសាធារណៈលើគោលការណ៍នានា និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបួន)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «ប្រសិនបើអ្នកស្ដាប់បង្គាប់ និងស្មោះត្រង់មែន នោះនៅពេលអ្នកបំពេញកិច្ចការអ្វីមួយ អ្នកនឹងមិនធ្វេសប្រហែស និងធ្វើការឱ្យតែរួចពីដៃឡើយ ហើយក៏មិនរកវិធីលួចខ្ជិលនោះដែរ តែអ្នកនឹងដាក់ចិត្ត ដាក់កាយធ្វើកិច្ចការនោះមិនខាន។ ការដែលមានសភាពមិនត្រឹមត្រូវនៅក្នុងខ្លួន បង្កើតឱ្យមានភាពអវិជ្ជមាន ដែលធ្វើឱ្យបាត់បង់ការជំរុញចិត្ត ដូច្នេះហើយ ពួកគេប្រែជាធ្វេសប្រហែស និងគ្មានការប្រុងប្រយ័ត្ន។ ពួកគេដឹងច្បាស់នៅក្នុងចិត្តថា សភាពរបស់ពួកគេមិនត្រឹមត្រូវនោះទេ ហើយនៅតែមិនព្រមព្យាយាមកែតម្រូវសភាពនេះ តាមរយៈការស្វែងរកសេចក្ដីពិតដដែល។ មនុស្សបែបនេះ គ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតឡើយ ហើយមានត្រឹមឆន្ទៈតិចតួចក្នុងការបំពេញភារកិច្ចពួកគេប៉ុណ្ណោះ។ ពួកគេបដិសេធមិនព្រមខំប្រឹងប្រែង ឬរងការលំបាកអ្វីឡើយ ហើយតែងតែរកវិធីលួចខ្ជិលជានិច្ច។ តាមពិត ព្រះជាម្ចាស់បានទតឃើញគ្រប់យ៉ាងទាំងអស់ហើយ ដូច្នេះ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនអើពើនឹងមនុស្សទាំងអស់នេះទៀត? ព្រះជាម្ចាស់កំពុងទន្ទឹងរង់ចាំឱ្យរាស្រ្តរើសតាំងរបស់ទ្រង់ភ្ញាក់ឡើង រួចកំណត់អត្តសញ្ញាណទៅតាមប្រភេទរបស់ពួកគេ ដើម្បីឱ្យពួកគេលាតត្រដាង និងផាត់មនុស្សទាំងនោះចោល» («ចំណុចទីដប់៖ ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានជាសាធារណៈលើគោលការណ៍នានា និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីបួន)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំយល់ថា មនុស្សដែលទទួលខុសត្រូវលើភារកិច្ចខ្លួន មិនត្រូវការការតាមដានពីអ្នកដទៃ ដើម្បីសម្រេចកិច្ចការទេ។ ពួកគេដាក់ចិត្តដាក់កាយបំពេញភារកិច្ចខ្លួន។ តែមនុស្សដែលមិនសូវហ្មត់ចត់នឹងភារកិច្ច សម្ដែង និងធ្វើការឱ្យតែរួចពីដៃប៉ុណ្ណោះ។ ទោះបីអ្នកដទៃឃើញថា ពួកគេហាក់ធ្វើការបានច្រើនក្ដី ក៏នោះត្រឹមជាការងាររាក់កំផែល និងមិនសម្រេចបានលទ្ធផលជាក់ស្ដែងណាមួយទេ។ ពួកគេកំពុងបោកបញ្ឆោតមនុស្ស។ ព្រះបន្ទូលលាតត្រដាងពីសភាពខ្ញុំ។ ខ្ញុំសប្បាយចិត្ត ពេលខ្ញុំអញ្ជើញអ្នកទទួលដំណឹងល្អដែលមានសក្ដានុពល មកស្ដាប់សេចក្តីអធិប្បាយ ព្រោះថា ពេលគ្រប់គ្នាឃើញពីចំនួនមនុស្សដែលខ្ញុំបានអញ្ជើញ គេនឹងគិតថា ខ្ញុំជាបុគ្គលមានការទទួលខុសត្រូវ។ តែតាមពិត ក្រោយមកទៀត នៅពេលខ្ញុំត្រូវដឹងពីស្ថានភាពពួកគេ ខ្ញុំមិនចង់លះបង់ ឬចំណាយពេលវេលា និងកម្លាំងថែមទៀតឡើយ។ ខ្ញុំគ្រាន់តែចង់ប្រគល់ការងារនោះឱ្យបុគ្គលិកផ្នែកដំណឹងល្អប៉ុណ្ណោះ។ ខ្ញុំចូលចិត្តតែការងារស្រួលៗទេ។ ការងារណាដែលមិនសូវពិបាក និងស្រួលបំផុត គឺខ្ញុំធ្វើហើយ។ នៅពេលជួបការលំបាក ខ្ញុំជ្រើសរើសផ្លូវកាត់។ ខ្ញុំចង់បោះបង់ចោល នៅពេលមានការងារលំបាក ឬពេលខ្ញុំត្រូវចំណាយកម្លាំងច្រើន។ ខ្ញុំជាមនុស្សខ្ជីខ្ជាយមែន! ខ្ញុំមិនខ្វល់ក្នុងការស្វែងយល់ ថាអ្នកទទួលដំណឹងល្អដែលមានសក្ដានុពលមានសំណួរអ្វីខ្លះ បន្ទាប់ពីពួកគេស្ដាប់សេចក្តីអធិប្បាយ ថាពួកគេបន្តចូលរួមការជួបជុំឬអត់ ហើយបើអត់ ហេតុអ្វីក៏ពួកគេមិនចូលរួម ជាដើម នោះឡើយ។ ខ្ញុំគ្មានការទទួលខុសត្រូវក្នុងភារកិច្ច ហើយក៏មិនចង់លះបង់ខ្លួនដែរ តែខ្ញុំចង់ឱ្យគេឃើញថា ខ្ញុំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។ ខ្ញុំពិតជាខ្ជីខ្ជា និងបោកបញ្ឆោតមែន។ ខ្ញុំមិនសមឱ្យគេទុកចិត្តបានទេ។ ខ្ញុំចាំពីបទពិសោធមួយទៀតរបស់ខ្ញុំ។ កាលខ្ញុំនៅរៀន ហើយទទួលបានពិន្ទុមិនល្អ ខ្ញុំត្រូវរៀនម្ដងទៀត តែសូម្បីតែបែបនេះ ក៏ខ្ញុំនៅមិនចង់ខំប្រឹងរៀនដែរ។ ខ្ញុំតែងចូលចិត្តការងារស្រួលៗ មិនចូលចិត្តការងារលំបាក និងខ្ជិលច្រអូស។ នេះជាផ្នែកមួយនៃធម្មជាតិខ្ញុំ។ បន្ទាប់ពីដឹងបែបនេះ ខ្ញុំចាប់ផ្ដើមគិតគូរច្រើនពីការងារ ដោយផ្លាស់ប្ដូរផ្លូវរបស់ខ្ញុំ និងទាក់ទងជាមួយអ្នកទទួលដំណឹងល្អដែលមានសក្ដានុពលទាំងនោះ។ ខ្ញុំក៏និយាយជាមួយបុគ្គលិកផ្នែកដំណឹងល្អ និងសុំជំនួយពីពួកគេដែរ។ ពេលធ្វើបែបនេះ ខ្ញុំមានប្រសិទ្ធភាពជាងមុនបានបន្តិច។

ក្រោយមក ខ្ញុំបានប្រគល់អ្នកដែលត្រៀមទទួលយកផ្លូវពិត ឱ្យទៅអ្នកស្រោចស្រព ប៉ុន្តែ នៅតែមានមនុស្សជាច្រើនមិនបន្តចូលរួមការជួបជុំដដែល។ មានបុគ្គលម្នាក់ ដែលរវល់ខ្លាំងពេកជាមួយការងារ មិនអាចចូលរួមការជួបជុំបាន។ ផហើយម្ដាយនាងក៏ទើបតែចែកឋានទៅដែរ។ នាងបានខូចចិត្ត និងដកខ្លួនចេញពីពិភពលោក។ ខ្ញុំមិនដឹងថា ត្រូវប្រកបគ្នាជាមួយនាងបែបណាទេ ក្រៅពីរកពាក្យសាមញ្ញនិយាយនោះ។ ហើយពេលមនុស្សខ្លះជួបបញ្ហា ខ្ញុំរកមិនឃើញព្រះបន្ទូលត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាទាំងនោះទេ។ វាជារឿងពិបាកសម្រាប់ខ្ញុំ។ ខ្ញុំចង់អញ្ជើញមនុស្សឱ្យមកស្ដាប់សេចក្តីអធិប្បាយ ព្រោះវាស្រួលជាង។ ខ្ញុំមិនចូលចិត្តនិយាយជាមួយពួកគេទេ។ ខ្ញុំខ្លាចពួកគេសួរសំណួរដែលខ្ញុំឆ្លើយមិនបាន ដូច្នេះ ខ្ញុំជ្រើសរើសគេចវេះ ឬបោះបង់ពួកគេ។ ប្រហែលកន្លះឆ្នាំក្រោយមក ក្នុងចំណោមអ្នកទាំងនោះ ខ្ញុំឃើញតែមនុស្សប្រាំមួយនាក់ប៉ុណ្ណោះ ដែលទទួលយកកិច្ចការព្រះនៅគ្រាចុងក្រោយ ក្នុងពេលដែលបងប្អូនប្រុសស្រីផ្សេងទៀត បាននាំមនុស្សជាច្រើនឱ្យជឿព្រះ។ ខ្ញុំអាម៉ាស់ និងពេញដោយវិប្បដិសារី។ ខ្ញុំបានធ្វេសប្រហែសក្នុងភារកិច្ចអស់ពេលប្រាំមួយខែនេះ។ បើខ្ញុំអាចត្រលប់ពេលវេលាមកវិញបាន ខ្ញុំនឹងមិនធ្វេសប្រហែសទៀតឡើយ។ ការពិតដែលអ្នកដទៃបាននាំមនុស្សជាច្រើនចូលក្នុងដំណាក់ព្រះ បង្ហាញថា វាអាចទៅរួច។

ខ្ញុំឃើញព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាចែងថា៖ «ក្នុងការផ្សាយដំណឹងល្អ អ្នកត្រូវបំពេញទំនួលខុសត្រូវរបស់អ្នក និងដោះស្រាយជាមួយមនុស្សគ្រប់គ្នាដែលអ្នកផ្សាយដំណឹងល្អទៅកាន់នោះដោយស្មោះត្រង់។ ព្រះជាម្ចាស់ទ្រង់សង្គ្រោះមនុស្សតាមលទ្ធភាពដែលអាចសង្គ្រោះបាន ហើយអ្នកត្រូវតែគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកមិនត្រូវធ្វេសប្រហែសមិនអើពើចំពោះអ្នកណាដែលកំពុងស្វែងរក និងពិចារណាអំពីផ្លូវពិតឡើយ។ អ្វីដែលសំខាន់ទៀតនោះគឺ នៅក្នុងការផ្សាយដំណឹងល្អនេះ អ្នកត្រូវតែយល់ពីគោលការណ៍។ ពេលបុគ្គលគ្រប់រូបពិចារណាពីផ្លូវពិត អ្នកត្រូវតែសង្កេតមើល យល់ដឹង និងឈ្វេងយល់ពីរឿងមួយចំនួន ដូចជា សាវតារខាងសាសនារបស់ពួកគេ ខ្នាតនៃគុណសម្បត្តិរបស់ពួកគេ និងគុណភាពនៃភាពជាមនុស្សរបស់ពួកគេ។ ប្រសិនបើអ្នករកបានបុគ្គលម្នាក់ដែលស្រេកឃ្លានសេចក្តីពិត អ្នកដែលអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្នកដែលអាចទទួលយកសេចក្តីពិត បុគ្គលនោះត្រូវបានព្រះជាម្ចាស់កំណត់ទុករួចទៅហើយ។ អ្នកគួរតែព្យាយាមឱ្យអស់ពីកម្លាំងរបស់អ្នក ដើម្បីប្រកបគ្នាពីសេចក្តីពិតជាមួយពួកគេ និងទទួលយកពួកគេ លើកលែងតែពួកគេមានភាពជាមនុស្សអន់ មានអត្តចរិតអាក្រក់ ការស្រេកឃ្លានរបស់ពួកគេជាការធ្វើពើ ហើយពួកគេចេះតែប្រកែក និងប្រកាន់ខ្ជាប់តាមសញ្ញាណរបស់ខ្លួន។ ក្នុងករណីនេះ អ្នកគួរតែទុកពួកគេនៅម្ដុំ និងបោះបង់ពួកគេចោល។ មនុស្សខ្លះដែលពិចារណាពីផ្លូវពិត មានសមត្ថភាពយល់ដឹង និងមានគុណសម្បត្តិខ្លាំង ប៉ុន្តែជាមនុស្សក្រអឺតក្រទម និងរាប់ខ្លួនឯងថាសុចរិត ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងទៅនឹងសញ្ញាណសាសនា ដូច្នេះ គួរប្រកបគ្នាអំពីសេចក្តីពិតទៅកាន់ពួកគេ ដោយសេចក្តីស្រឡាញ់ និងចិត្តអត់ធ្មត់ ដើម្បីជួយដោះស្រាយបញ្ហានេះ។ អ្នកគួរតែបោះបង់ចោល ប្រសិនបើពួកគេមិនទទួលយកសេចក្តីពិត មិនថាអ្នកប្រកបគ្នាជាមួយពួកគេបែបណាទេ ព្រោះថាអ្នកបានធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន និងគួរតែធ្វើរួចហើយ។ ជារួមមក កុំឆាប់បោះបង់អ្នកណាដែលអាចទទួលស្គាល់ និងទទួលយកសេចក្តីពិតនោះឡើយ។ ឱ្យតែពួកគេសុខចិត្តពិចារណាពីផ្លូវពិត និងអាចស្វែងរកសេចក្តីពិតបាន អ្នកគួរតែធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីអានព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ និងធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងដោះស្រាយសញ្ញាណ និងសំណួររបស់ពួកគេ ដើម្បីឱ្យអ្នកអាចទទួលបានពួកគេ និងនាំពួកគេមកចំពោះព្រះជាម្ចាស់។ នេះជាអ្វីដែលស្របតាមគោលការណ៍ផ្សាយដំណឹងល្អ។ ដូច្នេះ តើអាចទទួលបានពួកគេដោយរបៀបណា? នៅក្នុងដំណើរការនៃការប្រាស្រ័យទាក់ទងជាមួយពួកគេ ប្រសិនបើអ្នកប្រាកដចិត្តថា បុគ្គលម្នាក់នេះមានគុណសម្បត្តិល្អ និងមានភាពជាមនុស្សល្អ អ្នកត្រូវធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីបំពេញការទំនួលខុសត្រូវរបស់អ្នក។ អ្នកត្រូវធ្វើការលះបង់ និងប្រើប្រាស់វិធី និងមធ្យោបាយជាក់លាក់ណាមួយ ហើយមិនថាអ្នកប្រើប្រាស់វិធីឬមធ្យោបាយអ្វី វាមិនសំខាន់នោះទេ ឱ្យតែអ្នកអាចប្រើវិធីនិងមធ្យោបាយនោះដើម្បីទទួលបានពួកគេ។ និយាយឱ្យខ្លីទៅ ដើម្បីទទួលបានពួកគេ អ្នកត្រូវបំពេញទំនួលខុសត្រូវរបស់អ្នក និងប្រើប្រាស់សេចក្ដីស្រឡាញ់ និងធ្វើគ្រប់យ៉ាងក្នុងអំណាចរបស់អ្នក។ អ្នកត្រូវប្រកបគ្នាពីគ្រប់ទាំងសេចក្ដីពិតដែលអ្នកយល់ និងធ្វើគ្រប់យ៉ាងដែលអ្នកគួរធ្វើ។ បើទោះបីជាមិនអាចទទួលបានបុគ្គលម្នាក់នេះក្ដី ក៏អ្នកនឹងមានសតិសម្បជញ្ញៈជ្រះស្រឡះដែរ។ នេះជាការធ្វើអ្វីឱ្យអស់ពីលទ្ធភាព និងធ្វើអ្វីដែលអ្នកគួរធ្វើ។ ប្រសិនបើអ្នកមិនបានប្រកបគ្នាពីសេចក្ដីពិតឱ្យបានច្បាស់ទេ ហើយប្រសិនបើបុគ្គលនោះនៅប្រកាន់តាមសញ្ញាណរបស់ពួកគេដដែល ហើយប្រសិនបើអ្នកលែងមានភាពអត់ធ្មត់ ហើយបោះបង់មនុស្សម្នាក់នេះចោលតាមចិត្តរបស់អ្នក នោះអ្នកកំពុងធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្លួនហើយ ហើយចំពោះខ្លួនអ្នកផ្ទាល់ ទង្វើនេះគឺជាអំពើរំលង និងសេចក្ដីសៅហ្មងមួយ។ មនុស្សមួយចំនួនសួរថា 'តើការមានសេចក្ដីសៅហ្មងនេះ មានន័យថាព្រះជាម្ចាស់បានថ្កោលទោសខ្ញុំមែនទេ?' បញ្ហាបែបនេះ អាស្រ័យលើថាតើមនុស្សធ្វើរឿងទាំងនោះដោយចេតនា និងតាមទម្លាប់ឬអត់។ ព្រះជាម្ចាស់ពុំថ្កោលទោសមនុស្សដោយសារអំពើរំលងម្ដងម្កាលឡើយ។ ពួកគេគ្រាន់តែចេះប្រែចិត្តទៅ គឺបានហើយ។ ប៉ុន្តែនៅពេលដែលពួកគេមានចេតនាធ្វើខុស ហើយបដិសេធមិនព្រមប្រែចិត្ត នោះព្រះជាម្ចាស់នឹងថ្កោលទោសពួកគេ។ តើឱ្យព្រះជាម្ចាស់ទ្រង់មិនថ្កោលទោសពួកគេម្ដេចបាន បើពួកគេដឹងច្បាស់អំពីផ្លូវពិតហើយ តែនៅមានចេតនាប្រព្រឹត្តបាបទៀតនោះ? បើគិតតាមគោលការណ៍នៃសេចក្ដីពិត នេះគឺជាការមិនទទួលខុសត្រូវ ការធ្វេសប្រហែស និងការធ្វើការឱ្យតែរួចពីដៃ។ យ៉ាងហោចណាស់ ក៏អ្នកមិនបានបំពេញទំនួលខុសត្រូវរបស់អ្នកដែរ ហើយព្រះជាម្ចាស់វិនិច្ឆ័យកំហុសរបស់អ្នកតាមរបៀបនេះឯង។ ប្រសិនបើអ្នកបដិសេធមិនព្រមប្រែចិត្ត អ្នកនឹងត្រូវថ្កោលទោសមិនខាន។ ដូច្នេះហើយ ដើម្បីកាត់បន្ថយ ឬជៀសវាងកំហុសបែបនេះ មនុស្សគួរតែធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីបំពេញទំនួលខុសត្រូវរបស់ពួកគេ ដោយព្យាយាមដោះស្រាយរាល់សំណួរទាំងអស់ដែលមនុស្សពិចារណាពីផ្លូវពិតកំពុងមានឱ្យបានសកម្ម ហើយមិនត្រូវអូសបន្លាយពេលវេលា ឬពន្យារពេលលើសំណួរសំខាន់ៗនោះទេ» («ការផ្សាយដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានគិតដល់ព្រះបន្ទូល រួចបានរំជួលចិត្តជាខ្លាំង។ ព្រះបានប្រទានភារកិច្ចដល់មនុស្ស ហើយទ្រង់រំពឹងថា ពួកគេនឹងធ្វើការយ៉ាងអស់ពីចិត្ត តែខ្ញុំមិនព្រមលះបង់បំពេញភារកិច្ច ដើម្បីនាំមនុស្សថ្វាយព្រះទេ។ ខ្ញុំខ្ជិលច្រអូស និងធ្វេសប្រហែសខ្លាំងណាស់ក្នុងភារកិច្ចខ្ញុំ។ ខ្ញុំមិនបានធ្វើដូចបន្ទូលព្រះ និងយកចិត្តទុកដាក់ចំពោះមនុស្សដែលសិក្សាពីផ្លូវពិត ឬបំពេញការទទួលខុសត្រូវរបស់ខ្ញុំទេ។ ខ្ញុំយល់ថា គ្រាន់តែអញ្ជើញមនុស្សជាច្រើនមកស្ដាប់ គឺគ្រប់គ្រាន់ហើយ និងថា ក្រោយមកមានលទ្ធផលបែបណា នោះមិនមែនជាការងារខ្ញុំទេ។ ក្នុងក្រសែភ្នែកខ្ញុំ វាជាការទទួលខុសត្រូវរបស់អ្នកស្រោចស្រព ហើយមិនថាពួកគេចូលរួមការជួបជុំឬអត់ នោះមិនមែនជាបញ្ហា ឬការទទួលខុសត្រូវរបស់ខ្ញុំឡើយ។ ដូច្នេះ ពេលពួកគេមិនចូលរួមការជួបជុំ ខ្ញុំមិនបានព្យាយាមរកព្រះបន្ទូល ដើម្បីជួយពួកគេទេ។ ខ្ញុំគិតថា បញ្ហារបស់ពួកគេគឺពិបាកសម្រាប់ខ្ញុំក្នុងការដោះស្រាយណាស់ ដូច្នេះ ខ្ញុំចង់បោះបង់ពួកគេចោល។ តែតាមពិត ឱ្យតែពួកគេបំពេញតាមគោលការណ៍សម្រាប់ការផ្សាយដំណឹងល្អ ខ្ញុំគួរតែយកចិត្តទុកដាក់ចំពោះពួកគេ ហើយពួកគេក៏ជាអ្នកដែលខ្ញុំបានអញ្ជើញមកស្ដាប់ដែរ។ ក្នុងកាលៈទេសៈធម្មតា ខ្ញុំត្រូវបន្តទាក់ទងជាមួយពួកគេបន្ទាប់មកទៀត តែខ្ញុំមិនបានធ្វើទេ។ ខ្ញុំគ្រាន់តែប្រគល់ពួកគេទៅឱ្យអ្នកស្រោចស្រព ហើយដោះដៃតែម្ដង។ ខ្ញុំពិតជាគ្មានស្មារតីទទួលខុសត្រូវ ឬការគិតគូរចំពោះព្រះទ័យព្រះសោះឡើយ។ ពេលខ្ញុំដឹងពីបញ្ហានេះ ខ្ញុំបានតាំងចិត្តផ្លាស់ប្ដូរអាកប្បកិរិយាខ្ញុំ តែខ្ញុំដឹងថា ខ្ញុំមិនអាចធ្វើតែម្នាក់ឯងបានទេ។ ខ្ញុំត្រូវតែអធិស្ឋាន និងស្វែងរកជំនួយពីព្រះ។ ក្រោយមក ពេលខ្ញុំជួបជាមួយអ្នកទទួលដំណឹងល្អដែលមានសក្ដានុពល ខ្ញុំតែងអធិស្ឋានទៅព្រះឱ្យជួយខ្ញុំនាំពួកគេមកថ្វាយទ្រង់ និងមានឆន្ទៈក្នុងការខំប្រឹងធ្វើការ និងលះបង់ពិតប្រាកដ មិនមែនខ្ជីខ្ជាជាមួយភារកិច្ចខ្លួនដូចមុនឡើយ។ ខ្ញុំក៏សួរអ្នកដឹកនាំ ពីរបៀបនាំមនុស្សឱ្យទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយដែរ។ គាត់បានចែករំលែកវិធីសាស្ត្រខ្លះជាមួយខ្ញុំ ហើយខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំង ដើម្បីចង់ដឹងថាមានអ្វីខ្លះដែលខ្ញុំមិនទាន់ធ្វើ។ ខ្ញុំដឹងថា ខ្ញុំមិនបានស្វែងរកសេចក្តីពិតក្នុងការងារខ្ញុំទេ ហើយក៏មិនរៀនសូត្រពីបងប្អូនប្រុសស្រីដែរ។ ពេលមនុស្សខ្លះមិនចូលរួមការជួបជុំ ខ្ញុំមិនចង់ដឹងពីមូលហេតុទេ ហើយគ្រាន់តែជ្រើសរើសបោះបង់ពួកគេចោលតែម្ដង។ អាកប្បកិរិយាដែលខ្ញុំមានចំពោះភារកិច្ច ពិតជាខ្ជីខ្ជាខ្លាំងណាស់។

វាធ្វើឱ្យខ្ញុំគិតដល់បន្ទូលព្រះដែលចែងថា៖ «របៀបដែលអ្នកប្រព្រឹត្តដាក់បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ មានសារៈសំខាន់បំផុត ហើយនេះជារឿងធ្ងន់ធ្ងរណាស់។ ប្រសិនបើអ្នកមិនអាចបំពេញនូវអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្តាក់នឹងមនុស្សទេ នោះអ្នកមិនស័ក្តិសមនឹងរស់នៅក្នុងព្រះវត្តមានទ្រង់ទេ ហើយគួរតែទទួលទោស។ នេះត្រូវបានតែងតាំងឡើងដោយសា្ថនសួគ៌ ហើយទទួលស្គាល់ដោយផែនដី ដែលមនុស្សត្រូវបំពេញនូវគ្រប់បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់នឹងពួកគេឱ្យនេះ ហើយនេះគឺជាទំនួលខុសត្រូវដ៏ធំរបស់ពួកគេ និងមានសារៈខាន់ដូចជាជីវិតរបស់ពួកគេដែរ។ ប្រសិនបើអ្នកមិនបានទទួលយកបញ្ជាបេសកកម្មនេះឱ្យបានម៉ឺងមាត់ទេនោះ គឺអ្នកកំពុងតែក្បត់នឹងព្រះអង្គ ក្នុងរបៀបដ៏គួរឱ្យសង្វេគហើយ។ នៅក្នុងការនេះ អ្នកអាក្រក់ជាងយូដាសទៅទៀត ហើយសមនឹងទទួលបណ្តាសា។ មនុស្សត្រូវស្វែងយល់ឱ្យបានល្អិតល្អន់នូវអ្វីដែលព្រះទ្រង់បានផ្ទុកផ្តាក់នៅនឹងពួកគេឱ្យបានច្បាស់លាស់ ហើយយ៉ាងហោចណាស់ត្រូវដឹងថា បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិគឺជាកិច្ចការដែលនឹងទទួលបានការលើកតម្កើង និងការគាប់ព្រះហឫទ័យពីព្រះជាម្ចាស់ ជាអ្វីមួយដែលមាននូវសិរីល្អជាខ្លាំង។ គ្រប់អ្វីៗផ្សេងទៀតអាចនឹងត្រូវលះបង់ សូម្បីតែមនុស្សម្នាក់ត្រូវលះបង់ជីវិតរបស់ខ្លួន ក៏គេគួរតែនៅតែត្រូវបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែរ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលនេះរួច ខ្ញុំអាម៉ាស់ណាស់។ ក្នុងនាមជាការបង្កើតម្នាក់របស់ព្រះ ខ្ញុំគួរតែបំពេញភារកិច្ចឱ្យបានល្អ។ នេះជាបេសកកម្មរបស់ខ្ញុំ និងជាហេតុផលដែលខ្ញុំមានជីវិតរស់។ បើខ្ញុំធ្វើមិនកើតទេ នោះខ្ញុំនឹងបាត់បង់មុខងារដែលខ្ញុំត្រូវបានបង្កើតមកឱ្យធ្វើ ហើយខ្ញុំនឹងមិនសមរស់នៅចំពោះព្រះឡើយ។ ចុងក្រោយ ព្រះនឹងស្អប់ខ្ពើម និងផាត់ខ្ញុំចោលមិនខាន។ ការផ្សាយដំណឹងល្អពីនគរព្រះ គឺជាបំណងប្រាថ្នាបន្ទាន់បំផុតរបស់ព្រះ ហើយខ្ញុំគួរតែដាក់ចិត្តដាក់កាយបំពេញភារកិច្ចខ្ញុំ ដោយមិនត្រូវធ្វេសប្រហែសឡើយ។ ខ្ញុំបានគិតដល់ពេលដែលព្រះបានត្រាស់ហៅណូអេឱ្យសង់ទូកធំ។ ទោះបីនោះជាកិច្ចការពិបាកបំផុតក្ដី ក៏ណូអេមិនបានបោះបង់ដែរ។ គាត់មិនបានសួរព្រះថាពេលណាទើបទូកធំសង់រួច ឬថាពេលណាទើបទឹកជំនន់នឹងមកដល់ឡើយ។ គាត់គ្រាន់តែធ្វើតាមការណែនាំរបស់ព្រះ និងសង់ទូកធំប៉ុណ្ណោះ។ ក្រោយពេលដឹងបែបនេះ ខ្ញុំយល់ថា ខ្ញុំត្រូវតែផ្លាស់ប្ដូរអាកប្បកិរិយាដែលខ្ញុំមានចំពោះភារកិច្ច ធ្វើតាមគំរូណូអេ និងបំពេញភារកិច្ចដោយអស់ពីចិត្ត។ ម្ដងនោះ ក្នុងអំឡុងការជួបជុំ អ្នកដទៃកំពុងចែករំលែកពីបទពិសោធផ្សាយដំណឹងល្អរបស់គេ និងរបៀបដែលពួកគេប្រើព្រះបន្ទូល ដើម្បីដោះស្រាយបញ្ហាអ្នកទទួលដំណឹងល្អដែលមានសក្ដានុពល។ បន្ទាប់ពីស្ដាប់ពួកគេរួច ខ្ញុំរំជួលចិត្តជាខ្លាំង។ ខ្ញុំមិនចង់ខ្ជិលច្រអូសទៀតឡើយ។ ខ្ញុំចង់មានការទទួលខុសត្រូវ។ ខ្ញុំចង់ដាក់ចិត្តដាក់កាយទាំងស្រុងក្នុងភារកិច្ច។

ខ្ញុំតែងសង្កេតមើលថា អ្នកណាខ្លះដែលមិនបានមកចូលរួមការជួបជុំ រួចខ្ញុំទាក់ទងអ្នកអវត្តមានភ្លាមៗ និងប្រកបគ្នាជាមួយពួកគេអំពីព្រះបន្ទូល។ នៅពេលខ្ញុំយកចិត្តទុកដាក់ចំពោះមនុស្សម្នាក់ៗបែបនេះ ពួកគេភាគច្រើនមកចូលរួមការជួបជុំជាទៀងទាត់។ ខ្ញុំចាំថា មានបុគ្គលម្នាក់ដែលមិនបានចូលរួមជាច្រើនថ្ងៃ។ ខ្ញុំបានផ្ញើសារមួយទៅនាង តែនៅពេលនាងមិនបានតបសារខ្ញុំពីរបីថ្ងៃ ខ្ញុំចាប់ផ្ដើមព្រួយបារម្ភ។ ខ្ញុំទូរសព្ទទៅបងប្រុស ដេលី ដែលជាអ្នកស្រោចស្រពម្នាក់ ដើម្បីសួរនាំពីស្ថានភាពនាង។ គាត់ថា នាងជួបការលំបាកនៅកន្លែងធ្វើការ ដូច្នេះ គាត់បានចែកចាយព្រះបន្ទូលខ្លះជាមួយនាង។ ក្រោយពេលឮបែបនេះ ខ្ញុំយល់ថានៅមិនទាន់គ្រប់គ្រាន់ទេ ដូច្នេះ ខ្ញុំសុំឱ្យបង ដេលី ទូរសព្ទទៅនាង រួចប្រកបគ្នាតាមទូរសព្ទនោះ។ គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីប្រកបគ្នារួច នាងយល់ព្រមចូលរួមការជួបជុំនៅថ្ងៃដដែលនោះ និងសុំអភ័យទោសសម្រាប់ការអាក់ខានកន្លងមក។ មិនយូរប៉ុន្មាន នាងចូលរួមពួកជំនុំ។ ដួងចិត្តខ្ញុំអរសប្បាយជាខ្លាំង។ ខ្ញុំពិតជាអរព្រះគុណព្រះខ្លាំងណាស់!

ខ្ញុំឃើញថា ព្រះក៏មានបន្ទូលដែរថា៖ «ប្រសិនបើអ្នកពិតជាមានសតិសម្បជញ្ញៈ និងមានហេតុផលមែន នោះពេលអ្នកធ្វើកិច្ចការផ្សេងៗ អ្នកនឹងដាក់ចិត្តធ្វើកិច្ចការនោះច្រើនជាងមុន ហើយអ្នកក៏មានចិត្តសប្បុរស មានទំនួលខុសត្រូវ និងមានការគិតពិចារណាច្រើនជាងមុនដែរ ហើយអ្នកនឹងអាចបញ្ចេញកម្លាំងខំធ្វើកិច្ចការនោះច្រើនជាងមុនទៀត។ នៅពេលដែលអ្នកអាចបញ្ចេញកម្លាំងខំធ្វើការច្រើនជាងមុន លទ្ធផលនៃភារកិច្ចដែលអ្នកបំពេញ ក៏នឹងបានប្រសើរឡើង។ លទ្ធផលរបស់អ្នកនឹងបានប្រសើរ ហើយចំណុចនេះនឹងធ្វើឱ្យអ្នកដទៃពេញចិត្ត និងគាប់ព្រះហឫទ័យព្រះជាម្ចាស់ដូចគ្នា» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «អ្នកត្រូវតែទទួលបានច្រកចូលទៅក្នុង ពីផ្នែកវិជ្ជមាន។ ប្រសិនបើអ្នករង់ចាំដោយអកម្ម នោះអ្នកនៅតែអវិជ្ជមាន។ អ្នកត្រូវតែសកម្មក្នុងការសហការជាមួយខ្ញុំ។ ត្រូវឧស្សាហ៍ព្យាយាម ហើយកុំខ្ជិលឱ្យសោះ។ ត្រូវប្រកបជាមួយខ្ញុំហើយទទួលបានភាពស្និទ្ធស្នាលជាងមុនជាមួយខ្ញុំជានិច្ច។ ប្រសិនបើអ្នកមិនយល់ ចូរកុំមានភាពមិនអត់ធ្មត់ដោយចង់បានលទ្ធផលឆាប់រហ័សនោះឡើយ។ វាមិនមែនថាខ្ញុំនឹងមិនប្រាប់អ្នកនោះទេ។ វាគឺថា ខ្ញុំចង់ដឹងថាតើអ្នកពឹងផ្អែកលើខ្ញុំ នៅពេលអ្នកនៅក្នុងព្រះវត្តមានរបស់ខ្ញុំ ឬថាតើអ្នកជឿជាក់លើការពឹងផ្អែករបស់អ្នកមកលើខ្ញុំឬអត់។ អ្នកត្រូវតែនៅជិតខ្ញុំជានិច្ច ហើយដាក់បញ្ហាទាំងអស់នៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ចូរកុំត្រឡប់ទៅជាឥតប្រយោជន៍ឡើយ។ បន្ទាប់ពីអ្នកបាននៅជិតខ្ញុំដោយមិនដឹងខ្លួនមួយរយៈ បំណងព្រះហឫទ័យរបស់ខ្ញុំនឹងត្រូវបានបើកសម្ដែងដល់អ្នក។ ប្រសិនបើអ្នកយល់បំណងព្រះហឫទ័យរបស់ខ្ញុំ នោះអ្នកនឹងជួបព្រះភ័ក្រ្ដរបស់ខ្ញុំទល់នឹងមុខអ្នកយ៉ាងពិតប្រាកដ ហើយអ្នកប្រាកដជាបានឃើញព្រះភ័ក្រ្ដរបស់ខ្ញុំ។ អ្នកនឹងមានភាពច្បាស់លាស់ និងខ្ជាប់ខ្ជួនច្រើន ហើយអ្នកនឹងមានអ្វីដែលត្រូវពឹងផ្អែក។ ពេលនោះអ្នកក៏នឹងមានអំណាច ក៏ដូចជាភាពជឿជាក់ ហើយអ្នកនឹងមានផ្លូវទៅមុខ។ អ្វីគ្រប់យ៉ាងនឹងមករកអ្នកយ៉ាងងាយស្រួល» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ កាលពីមុន ខ្ញុំអកម្មក្នុងភារកិច្ច និងខ្វះគំនិតផ្ដួចផ្ដើម។ ខ្ញុំបោះបង់អ្នកទទួលដំណឹងល្អដែលមានសក្ដានុពលដោយធ្វេសប្រហែស។ ការណែនាំពីព្រះបន្ទូល បានធ្វើឱ្យខ្ញុំយល់ថា អ្វីដែលមានក្នុងចិត្តយើង ពិតជាសំខាន់ណាស់។ កាលណាយើងប្រព្រឹត្តចំពោះមនុស្សដោយក្ដីស្រឡាញ់ និងប្រកបគ្នាដោយសុទ្ធចិត្ត នោះយើងនឹងឃើញការណែនាំរបស់ព្រះ។ បន្ទាប់ពីយល់បែបនេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសុំឱ្យទ្រង់ជួយខ្ញុំបំពេញភារកិច្ចឱ្យបានល្អ និងមានមនសិការអនុវត្តតាមព្រះបន្ទូលទ្រង់។ ក្រោយមក ខ្ញុំបានសកម្មក្នុងការនិយាយជាមួយអ្នកទទួលដំណឹងល្អដែលមានសក្ដានុពលទាំងនោះ។ បើពួកគេបំពេញតាមគោលការណ៍ផ្សាយដំណឹងល្អ ខ្ញុំនឹងបន្តរៀនសូត្រពីស្ថានភាពពួកគេ រហូតដល់គេទទួលយកកិច្ចការរបស់ព្រះ។ ពេលធ្វើបែបនេះ ខ្ញុំយល់ថា ព្រះកំពុងដឹកនាំខ្ញុំបន្តិចម្ដងៗ ដោយជួយខ្ញុំឱ្យយល់ពីរបៀបបំពេញភារកិច្ច ហើយខ្ញុំបានធូរស្រាលចិត្តជាខ្លាំង។ អរព្រះគុណព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការល្បងលនៃកូនចៅរបស់ម៉ូអាប់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ...

ការរំដោះខ្លួនពីខ្នោះនៃចំណង

ដោយ ជូ យ័ន (ចិន) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់លទ្ធផលចុងក្រោយសម្រាប់មនុស្សម្នាក់ៗមិនមែនជាដំណាក់កាល...