ការស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត

06-03-2022

ថ្ងៃនេះ ខ្ញុំចង់និយាយអំពី របៀបស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត។ អ្នកខ្លះអាចសួរអំពី អ្វីដែលត្រូវធ្វើជាមួយជំនឿរបស់យើងលើព្រះ។ គឺមានច្រើនណាស់។ តើគ្រប់គ្នាដឹងទេថា នរណាជាព្រះគ្រីស្ទ? បើអ្នកដឹងថា ព្រះគ្រីស្ទជាព្រះសង្គ្រោះដែលយាងមកផែនដី ដឹងថា មហន្តរាយកំពុងមកដល់ ហើយគ្រាចុងក្រោយក៏ធ្លាក់លើយើងដែរនោះ តើអ្នកគិតថា អ្នកត្រូវការព្រះសង្គ្រោះឬទេ? បើអ្នកត្រូវការព្រះសង្រ្គោះ តើអ្នកដឹងថា មួយណាដែលអ្នកត្រូវការ ដើម្បីសង្គ្រោះអ្នកឬទេ? តើអ្នកដឹងពីរបៀបស្វាគមន៍ព្រះសង្គ្រោះឬទេ? តើអ្នកគិតថា ការនេះសំខាន់ និងពាក់ព័ន្ធចំពោះអ្នកឬទេ? ឧទាហរណ៍ កាលពី ២ ០០០ ឆ្នាំមុន ព្រះយេស៊ូវ ជាព្រះសង្រ្គោះរបស់យើង បានយាងមក ដើម្បីប្រោសលោះមនុស្សជាតិ និងសម្ដែងចេញសេចក្តីពិតជាច្រើន។ ពួកសាសន៍យូដាកាលគ្រានោះបានដឹងថា បន្ទូលទ្រង់ពេញដោយសិទ្ធិអំណាច ព្រះចេស្ដា និងសុទ្ធតែជាសេចក្តីពិត។ តែដោយសារទ្រង់មិនមានព្រះនាមជាព្រះមែស្ស៊ី ហើយទ្រង់មិនបានសង្រ្គោះពួកគេពីអំណាចរ៉ូម៉ាំង ដូចដែលពួកគេបានស្រមៃ ពួកគេមិនបានទទួលស្គាល់ព្រះអម្ចាស់យេស៊ូវ ជាព្រះគ្រីស្ទឡើយ។ ពួកគេបានថ្កោលទោស និងប្រមាថទ្រង់ ដូចជាទ្រង់បោកបញ្ឆោតមនុស្ស ហើយទីបំផុត គេបានឆ្កាងទ្រង់ទាំងរស់។ តើផលវិបាកគឺជាអ្វីទៅ? តើការដែលព្រះយកកំណើតជាមនុស្សត្រូវពួកសាសន៍យូដាឆ្កាង គឺជារឿងសាមញ្ញឬ? ព្រះច្បាស់ជាផ្ទន្ទាទោសពួកគេមិនខាន។ យើងដឹងថា ៦០ឆ្នាំក្រោយមក ប្រជាជាតិអ៊ីស្រាអែលត្រូវបានបំផ្លាញដោយព្រះចៅរ៉ូម ទីតុស។ តើអ៊ីស្រាអែលត្រូវបានបំផ្លាញរយៈពេលប៉ុន្មានទៅ? គឺជិត ២ ០០០ ឆ្នាំ! ដោយសារតែពួកគេបានឆ្កាងព្រះសង្រ្គោះ សាសន៍អ៊ីស្រាអែលបានបង់ថ្លៃដ៏ធ្ងន់ធ្ងរណាស់។ ដូច្នេះ តើការស្វាគមន៍ព្រះសង្រ្គោះសំខាន់ដែរឬទេ? តើនរណាហ៊ានប្រមាថព្រះសង្រ្គោះនៅលើផែនដីទៅ? បើអ្នកមិនដឹង ឬមិនទទួលយកទ្រង់ តែថែមទៀតប្រឆាំង និងថ្កោលទោសទ្រង់ទៀត អ្នកត្រូវចប់ហើយ គឺចប់តែម្ដង ហើយអ្នកត្រូវវិនាសមិនខាន។ បើអ្នកចង់បានសង្រ្គោះ និងរួចខ្លួនពីមហន្តរាយ អ្នកត្រូវទទួលយកព្រះសង្រ្គោះ! ព្រះដ៏មានគ្រប់ព្រះចេស្ដាគង់នៅទីនេះឥឡូវ ហើយទ្រង់ជាព្រះសង្រ្គោះដែលយាងចុះមក ដោយសម្ដែងចេញសេចក្តីពិត និងកំពុងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីសង្រ្គោះមនុស្សជាតិពីអំពើបាប និងពីមហន្តរាយ។ ប៉ុន្តែ តើអ្នកស្គាល់ទ្រង់ឬទេ? តើអ្នកនឹងទទួលយកទ្រង់ទេ? ទោះបើមនុស្សជាច្រើនទទួលស្គាល់ថា បន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពេញដោយសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ពេលពួកគេឃើញថា ទ្រង់មិនបានយាងមកលើពពក និងមិនមានព្រះនាមថា ព្រះអម្ចាស់យេស៊ូវ ពួកគេបដិសេធមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ ពួកគេថែមទាំងដើរតាមពិភពសាសនា ដោយថ្កោលទោស និងប្រមាថទ្រង់ ថា ព្រះអម្ចាស់ដែលយាងមកយកកំណើតជាមនុស្សនេះ ជាព្រះគ្រីស្ទក្លែងក្លាយ ថានេះជាការបោកបញ្ឆោតទៀតផង។ ហើយកម្លាំងនៃពួកទទឹងនឹងព្រះគ្រីស្ទខាងសាសនាយល់ស្របជាមួយអារក្សនៃបក្សកុម្មុយនីស្ត ដោយតាមប្រមាញ់ព្រះគ្រីស្ទ ព្យាយាមបំផ្លាញទ្រង់យ៉ាងខ្លាំង។ ពួកគេបៀតបៀនអ្នកដែលចែកចាយដំណឹងល្អអំពីនគរព្រះ ហើយស្រេកឃ្លានចង់បំផ្លាញពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងបណ្ដេញព្រះចេញពីភាពជាមនុស្ស។ នេះជាការប្រព្រឹត្តបាបដ៏ធំនៃការឆ្កាងព្រះម្ដងទៀតហើយ ហើយពួកគេនឹងត្រូវព្រះផ្ទន្ទាទោស និងដាក់ទោសមិនខាន។ ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សេចក្តីវេទនានឹងមានដល់អស់អ្នកដែលឆ្កាងព្រះជាម្ចាស់» («ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «កន្លែងដែលមានការយកកំណើតជាមនុស្ស គឺជាកន្លែងដែលសត្រូវវិនាសគ្មានសល់។ ចិននឹងក្លាយជាប្រទេសទីមួយដែលត្រូវកម្ទេចចោល។ វានឹងត្រូវបានបំផ្លាញទាំងស្រុងដោយព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនត្រាប្រណីដល់ទីនោះជាដាច់ខាត» (ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដូច្នេះ អាកប្បកិរិយារបស់មនុស្សចំពោះព្រះសង្រ្គោះកំណត់ថាតើពួកគេនឹងរួចជីវិត ឬក៏ត្រូវបំផ្លាញ។

ឥឡូវ គ្រប់គ្នាដឹងហើយថា ការអាចស្វាគមន៍ព្រះសង្រ្គោះ ទាក់ទងនឹងជោគជ័យ ឬបរាជ័យនៅក្នុងជំនឿរបស់គេ ហើយទាក់ទងនឹងលទ្ធផល និងវាសនាចុងក្រោយរបស់ពួកគេ! ដូច្នេះ បន្តទៀត យើងនឹងនិយាយអំពីរបៀបដែលព្រះសង្គ្រោះយាងមកវិញនៅគ្រាចុងក្រោយ។ ដោយផ្អែកតាមសញ្ញាណបែបប្រពៃណីដែលពិភពសាសនាមាន ព្រះអម្ចាស់ត្រូវតែយាងមកលើពពក ហើយនាំពួកអ្នកជឿឡើងទៅលើមេឃ ដើម្បីជួបជាមួយទ្រង់។ នេះជាការយល់ច្រឡំហើយ។ នេះគ្រាន់ជាសញ្ញាណរបស់មនុស្ស ហើយមិនស្របតាមបន្ទូលរបស់ព្រះអម្ចាស់ឡើយ។ ព្រះអម្ចាស់យេស៊ូវថ្លែងទំនាយដោយផ្ទាល់ថា «ការយាងមករបស់បុត្រមនុស្ស» «បុត្រមនុស្សត្រូវបានបើកសម្ដែង» «បុត្រមនុស្សយាងមក» និង «បុត្រមនុស្សយាងមកនៅថ្ងៃកំណត់របស់ទ្រង់»។ ទ្រង់បានគូសបញ្ជាក់ដដែលៗថា «បុត្រមនុស្ស» ដែលបង្ហាញថា ពេលព្រះអម្ចាស់យាងមកវិញ ទ្រង់យកកំណើតជាបុត្រមនុស្សម្ដងទៀត ហើយនេះជាការលេចមករបស់ព្រះគ្រីស្ទចំពោះមនុស្សជាតិ។ នេះជាការពិត។ អ្នកខ្លះអាចសួរថា «បើនោះជាបុត្រមនុស្សដែលយកកំណើតជាមនុស្សមែន តើទ្រង់មិនដូចនឹងព្រះអម្ចាស់យេស៊ូវទេឬ? ទ្រង់ប្រាកដជាមើលទៅដូចមនុស្សធម្មតាហើយ។ មនុស្សនៅទូទាំងពិភពលោកអះអាងថា ខ្លួនជាព្រះគ្រីស្ទដែលយាងមកវិញ។ អ្នកខ្លះថា អ្នកនេះជាព្រះគ្រីស្ទ ខ្លះទៀតថា ជាអ្នកនោះ។ ដូច្នេះ តើមួយណាពិត ហើយមួយណាក្លែងក្លាយទៅ? តើយើងអាចស្វាគមន៍ព្រះសង្រ្គោះម្ដេចកើតទៅ?» នេះជាទីដែលមនុស្សភាគច្រើនត្រូវជាប់គាំង ពេលពួកគេកំពុងស្វែងយល់ពីផ្លូវពិត។ តាមពិតទៅ នេះមិនមែនជាសំណួរដ៏ពិបាកឡើយ។ ដរាបណាយើងសញ្ជឹងគិតលើទំនាយរបស់ព្រះអម្ចាស់យេស៊ូវ នោះយើងនឹងរកផ្លូវឃើញមិនខាន។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ «ហើយប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលហ្ន! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង ដើម្បីបញ្ឆោតពួកជ្រើសតាំង ប្រសិនបើអាច» (ម៉ាថាយ ២៤:២៣-២៤)។ ព្រះអម្ចាស់មានបន្ទូលយ៉ាងច្បាស់។ ពេលព្រះអម្ចាស់យេស៊ូវយាងមកវិញនៅគ្រាចុងក្រោយ ទ្រង់នឹងថ្លែងបន្ទូលជាច្រើន និងនាំមនុស្សឲ្យយល់ និងចូលក្នុងគ្រប់សេចក្តីពិត។ ដូច្នេះ ទ្រង់បានរំឭកមនុស្សម្ដងហើយម្ដងទៀតថា គន្លឹះដើម្បីស្វាគមន៍ព្រះអម្ចាស់ គឺត្រូវឮសំឡេងរបស់ព្រះ។ បើអ្នកឮសំឡេងនរណាម្នាក់ធ្វើបន្ទាល់ថា «កូនកំលោះមកដល់ហើយ» យើងត្រូវតែក្លាយជាស្ត្រីព្រហ្មចារីដ៏វៃឆ្លាត ហើយស្វែងរក និងស្ដាប់សំឡេងរបស់ព្រះ។ នោះជាផ្លូវតែមួយគត់ ដើម្បីស្វាគមន៍ព្រះអម្ចាស់។ នោះជាផ្លូវតែមួយគត់ ដើម្បីស្វាគមន៍ការយាងមករបស់ទ្រង់។ ព្រះគ្រីស្ទបានយាងមកនៅគ្រាចុងក្រោយ ដូច្នេះ ទ្រង់កំពុងសម្ដែងចេញសេចក្តីពិតជាច្រើនសម្រាប់សេចក្តីសង្រ្គោះមនុស្សជាតិ តែព្រះគ្រីស្ទក្លែងក្លាយគ្រាន់តែអាងលើការបង្ហាញទីសម្គាល់ និងការអស្ចារ្យខ្លះៗ ដើម្បីនាំមនុស្សឲ្យវង្វេងប៉ុណ្ណោះ។ នេះជាគោលការណ៍មួយដ៏សំខាន់ដែលព្រះអម្ចាស់យេស៊ូវបានប្រាប់យើងឲ្យស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត។ ស្របតាមគោលការណ៍នេះ យើងអាចដឹងបានថានោះជាព្រះគ្រីស្ទពិត ឬក្លែងក្លាយ តាមរយៈថាតើពួកគេសម្ដែងចេញសេចក្តីពិតឬអត់។ បើពួកគេអាច នោះគេជាព្រះគ្រីស្ទហើយ។ អ្នកណាដែលមិនអាចសម្ដែងចេញសេចក្តីពិត ត្រូវតែជាព្រះគ្រីស្ទក្លែងក្លាយ។ បើនរណាម្នាក់អះអាងថា ខ្លួនជាព្រះគ្រីស្ទ តែមិនអាចសម្ដែងចេញសេចក្តីពិត តែបែរជាអាងលើទីសម្គាល់ និងការអស្ចារ្យ នោះវាគ្រាន់តែជាការសម្ដែងរបស់វិញ្ញាណអាក្រក់ ជាព្រះគ្រីស្ទក្លែងក្លាយ ដើម្បីនាំមនុស្សឲ្យវង្វេងប៉ុណ្ណោះ។ នៅពេលយើងធ្វើតាមបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដើម្បីស្គាល់ពីព្រះគ្រីស្ទពិតពីព្រះគ្រីស្ទក្លែងក្លាយ វាសាមញ្ញណាស់ មិនអ៊ីចឹង? តែជាអកុសល អ្នកកាន់សាសនាមិនស្វែងរកសេចក្តីពិត ឬស្វែងរកសំឡេងរបស់ព្រះ ស្របតាមបន្ទូលព្រះអម្ចាស់ឡើយ។ ដោយខ្លាចព្រះគ្រីស្ទក្លែងក្លាយនាំផ្លូវខ្លួនឲ្យវង្វេង ពួកគេថែមទាំងមិនស្វែងរកការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់ទៀតផង។ តើនេះមិនមែនជាការកាត់ច្រមុះទៅបញ្ឈឺមុខ ជាការសន្សំមួយកាក់ តែខាតដប់ដុល្លារទេឬ? ពួកគេកាន់តាមបទគម្ពីរទាំងងងឹតងងុលអំពីព្រះអម្ចាស់យាងមកលើពពក ដោយថ្កោលទោស និងបដិសេធកិច្ចការរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ។ ជាលទ្ធផល ពួកគេបាត់បង់ឱកាស ដើម្បីស្វាគមន៍ព្រះសង្គ្រោះ និងធ្លាក់ទៅក្នុងមហន្តរាយ។ តើនេះមិនមែនជាលទ្ធផលនៃភាពល្ងីល្ងើ និងភាពអវិជ្ជរបស់ខ្លួនទេឬ? ការនេះសម្រេចតាមខគម្ពីរទាំងនេះ៖ «មនុស្សលេលាស្លាប់ដោយព្រោះចង់បានប្រាជ្ញា» (សុភាសិត ១០:២១)។ «រាស្ត្រអញត្រូវបំផ្លាញដោយកង្វះចំណេះដឹង» (ហូសេ ៤:៦)

ចំពោះរបៀបស្គាល់ព្រះគ្រីស្ទពិត ពីព្រះគ្រីស្ទក្លែងក្លាយ សូមយើងមើលលម្អិតអំពីប្រធានបទនេះស្របតាមបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវគេហៅថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទគឺជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលគ្រងសាច់ឈាម។ សាច់ឈាមនេះមិនដូចមនុស្សណាម្នាក់នៅខាងសាច់ឈាមនោះទេ។ ភាពខុសគ្នានោះគឺថា ព្រះគ្រីស្ទមិនមែនជាសាច់ឈាមឡើយ តែទ្រង់គឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់ គ្មានមនុស្សណាម្នាក់មានឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ គឺសម្រាប់ធ្វើគ្រប់សកម្មភាពធម្មតាទាំងអស់របស់ទ្រង់នៅខាងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ គឺសម្រាប់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» («សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់ និងមានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ទ្រង់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចយល់បានឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឱ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានលក្ខណៈរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាកំណត់និយមន័យបានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«មានមនុស្សខ្លះត្រូវវិញ្ញាណអាក្រក់សណ្ឋិត ហើយស្រែកយ៉ាងកងរំពងថា 'ខ្ញុំគឺជាព្រះជាម្ចាស់!' ប៉ុន្តែនៅទីបញ្ចប់ ពួកគេក៏ត្រូវបានបើកបង្ហាញ ដ្បិតពួកគេខុសពីអ្វីដែលគេតំណាង។ ពួកគេតំណាងឲ្យមារសាតាំង ហើយព្រះវិញ្ញាណបរិសុទ្ធមិនយកព្រះទ័យទុកដាក់នឹងពួកគេទេ។ ទោះបីអ្នកលើកតម្កើងខ្លួនឯងខ្ពស់យ៉ាងណា ឬទោះបីអ្នកស្រែកខ្លាំងយ៉ាងណា ក៏អ្នកនៅតែជាមនុស្ស ហើយជាមនុស្សដែលជាកម្មសិទ្ធិរបស់សាតាំងផង។ ... អ្នកមិនអាចនាំមកនូវផ្លូវថ្មី ឬបង្ហាញឲ្យឃើញព្រះវិញ្ញាណបានឡើយ។ អ្នកមិនអាចបង្ហាញពីកិច្ចការរបស់ព្រះវិញ្ញាណ ឬព្រះបន្ទូលដែលទ្រង់ថ្លែងបានឡើយ។ អ្នកមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយអ្នកក៏មិនអាចធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ព្រះប្រាជ្ញាញាណ ការអស្ចារ្យ និងភាពយល់មិនបានរបស់ព្រះជាម្ចាស់ ព្រមទាំងនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ ដែលទ្រង់ប្រើមកវាយផ្ចាលមនុស្ស ទាំងអស់នេះសុទ្ធតែលើសពីសមត្ថភាពដែលអ្នកអាចបង្ហាញឲ្យឃើញបាន។ ដូច្នេះ ការព្យាយាមអះអាងខ្លួនឯងជាព្រះជាម្ចាស់ គឺមុខជាឥតប្រយោជន៍ទទេ។ អ្នកមានតែត្រឹមឈ្មោះ ហើយចំណែកឯលក្ខណៈវិញ គឺគ្មានសោះ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយាងមកហើយ ប៉ុន្តែគ្មាននរណាម្នាក់ទទួលស្គាល់ព្រះអង្គឡើយ ដោយឡែក ទ្រង់បន្តធ្វើកិច្ចការរបស់ព្រះអង្គ ហើយធ្វើកិច្ចការនោះក្នុងការសម្ដែងឲ្យឃើញពីព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាអ្នកហៅទ្រង់ថា មនុស្ស ឬព្រះជាម្ចាស់ ព្រះអម្ចាស់ ឬព្រះគ្រីស្ទ ឬហៅទ្រង់ថា បងស្រី ក៏គ្មានបញ្ហាអ្វីដែរ។ ប៉ុន្តែ កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់មិនខ្វល់ពីឈ្មោះដែលមនុស្សហៅទ្រង់នោះឡើយ។ តើឈ្មោះនោះអាចកំណត់កិច្ចការរបស់ទ្រង់ដែរឬទេ? ទោះបីជាអ្នកហៅទ្រង់តាមព្រះនាមអ្វីក៏ដោយ តាមព្រះតម្រិះព្រះជាម្ចាស់ ទ្រង់នៅតែជាសាច់ឈាមជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដដែល។ ប្រសិនបើអ្នកមិនអាចរៀបចំផ្លូវ សម្រាប់យុគសម័យថ្មីមួយ ឬមិនអាចបញ្ចប់យុគសម័យចាស់ ឬមិនអាចចាប់ផ្ដើមយុគសម័យថ្មីមួយ ឬមិនអាចធ្វើកិច្ចការថ្មី នោះអ្នកមិនអាចឲ្យគេហៅថាជាព្រះជាម្ចាស់បានឡើយ!» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឱ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ។ សូមចងចាំអំពីការនេះ! ព្រះជាម្ចាស់ទ្រង់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើដំណាក់កាលនៃកិច្ចការនោះម្ដងទៀតឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ខុសស្រឡះពីសញ្ញាណរបស់មនុស្ស។ ឧទាហរណ៍ ព្រះគម្ពីរសញ្ញាចាស់បានថ្លែងទំនាយទស្សន៍ទាយអំពីការយាងមករបស់ព្រះមែស្ស៊ី ហើយលទ្ធផលនៃសេចក្តីទំនាយនេះ គឺជាការយាងមករបស់ព្រះយេស៊ូវ។ ការនេះបានកើតឡើងរួចហើយ ដូច្នេះ វាជារឿងខុសឆ្គងដែលមានព្រះមេស៊ីមួយទៀតបានយាងមកម្ដងទៀត។ ព្រះយេស៊ូវបានយាងមករួចហើយ ហើយវាជារឿងខុសឆ្គង ប្រសិនបើព្រះយេស៊ូវត្រូវយាងមកម្ដងទៀតនាពេលបច្ចុប្បន្ន។ មានព្រះនាមសម្រាប់គ្រប់យុគសម័យ ហើយព្រះនាមនីមួយៗមានផ្ទុកនូវចរិតលក្ខណៈនៃយុគសម័យនោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនដូចជាពេលនោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់ពីរឿងនេះ» («ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្រោយបានអានរួច តើយើងមិនច្បាស់ជាងមុនបន្ដិចទេឬអំពីអ្វីជាព្រះគ្រីស្ទ និងរបៀបស្គាល់ព្រះគ្រីស្ទពិត ពីព្រះគ្រីស្ទក្លែងក្លាយ? ព្រះគ្រីស្ទគឺជាព្រះដែលយកកំណើតជាមនុស្ស ជាព្រះវិញ្ញាណនៃព្រះដែលបានដណ្ដប់កាយនៅក្នុងសាច់ឈាមជាបុត្រមនុស្ស។ ពីសម្បកក្រៅ ព្រះគ្រីស្ទគ្រាន់តែជាមនុស្សសាមញ្ញ ធម្មតាម្នាក់ប៉ុណ្ណោះ។ តែសារជាតិរបស់ទ្រង់ខុសគ្នាស្រឡះពីមនុស្សធម្មតា។ ព្រះគ្រីស្ទមានព្រះវិញ្ញាណនៃព្រះនៅក្នុងទ្រង់ ទ្រង់ជាតំណាងនៃព្រះវិញ្ញាណរបស់ព្រះ ដូច្នេះ ទ្រង់មានសារជាតិជាព្រះ។ សំខាន់នោះគឺ ព្រះគ្រីស្ទជាព្រះដ៏ពិតមួយអង្គ ជាព្រះអម្ចាស់នៃការបង្កើត! ព្រះគ្រីស្ទអាចសម្ដែងចេញសេចក្តីពិត និងនិស្ស័យរបស់ព្រះ និងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់នៅគ្រប់កន្លែង គ្រប់វេលា។ ទ្រង់អាចបំពេញកិច្ចការនៃការប្រោសលោះមនុស្ស ក៏ដូចជាកិច្ចការជំនុំជម្រះ និងការបន្សុទ្ធមនុស្ស។ ក្រៅពីព្រះគ្រីស្ទ គ្មានមនុស្ស ទេវតា ឬវិញ្ញាណអាក្រក់សាតាំងណាម្នាក់អាចសម្ដែងចេញសេចក្តីពិតបានទេ ហើយមិនអាចសង្រ្គោះមនុស្សជាតិបានដែរ។ គ្មានអ្វីត្រូវសង្ស័យអំពីការនេះឡើយ។ ដូច្នេះ គន្លឹះដើម្បីស្គាល់ព្រះគ្រីស្ទពិតពីព្រះគ្រីស្ទក្លែងក្លាយ គឺថាតើគេសម្ដែងចេញសេចក្តីពិត ថាពួកគេអាចធ្វើកិច្ចការសង្រ្គោះមនុស្សបានឬអត់។ នេះជាគោលការណ៍ដ៏សំខាន់ និងមូលដ្ឋានបំផុត។ យើងសុទ្ធតែដឹងថា ព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញសេចក្តីពិតជាច្រើន និងប្រកាសពីផ្លូវនៃការប្រែចិត្ត ហើយទ្រង់បានធ្វើទីសម្គាល់ និងការអស្ចារ្យជាច្រើន ដោយបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិ។ ទ្រង់បានចាប់ផ្ដើមយុគសម័យនៃព្រះគុណ និងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ បន្ទូលរបស់ព្រះអម្ចាស់មានព្រះចេស្ដា និងសិទ្ធិអំណាចយ៉ាងខ្លាំង ព្រមទាំងពេញដោយនិស្ស័យរបស់ព្រះ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ យើងដឹងក្នុងចិត្តថា ព្រះអម្ចាស់យេស៊ូវជាព្រះគ្រីស្ទនៅក្នុងសាច់ឈាម ជាការលេចមករបស់ព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកនៅគ្រាចុងក្រោយ ដោយសម្ដែងចេញព្រះបន្ទូលនៃសេចក្តីពិតរាប់លាន និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់ព្រះ។ ព្រះបន្ទូលទ្រង់មិនគ្រាន់តែលាតត្រដាងពីអាថ៌កំបាំងនៅក្នុងព្រះគម្ពីរប៉ុណ្ណោះទេ តែក៏ជាព្រះបន្ទូលអំពីផែនការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះផងដែរ។ ការនេះរួមទាំងគោលបំណងនៃផែនការគ្រប់គ្រងរបស់ព្រះ សេចក្តីពិតខាងក្នុងនៃជំហានកិច្ចការទាំងបីរបស់ទ្រង់ របៀបដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយ របៀបដែលព្រះធ្វើការមួយជំហានម្ដងៗ ដើម្បីសង្រ្គោះមនុស្សជាតិ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស សេចក្តីពិតខាងក្នុងនៃព្រះគម្ពីរ លទ្ធផលរបស់មនុស្សគ្រប់ប្រភេទ របៀបដែលនគរព្រះគ្រីស្ទបានសម្រេចនៅលើផែនដី និងមានច្រើនទៀត។ អាថ៌កំបាំងទាំងអស់នេះត្រូវបានបើកសម្ដែង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ជំនុំជម្រះ និងលាតត្រដាងពីធម្មជាតិពេញដោយបាបដែលប្រឆាំងព្រះ និងនិស្ស័យពុករលួយរបស់មនុស្សផងដែរ។ ទ្រង់ប្រទានផ្លូវមួយ ដើម្បីកម្ចាត់សេចក្តីពុករលួយ និងត្រូវបានបន្សុទ្ធ ជាដើម។ បន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមានភាពសម្បូរបែបណាស់ និងសុទ្ធតែជាអាថ៌កំបាំង និងសេចក្តីពិតដែលមនុស្សមិនធ្លាប់បានឮពីមុនមកឡើយ។ បន្ទូលទាំងនោះបំភ្លឺភ្នែក និងបំពេញចិត្ត ហើយអ្នកណាដែលអានព្រះបន្ទូលទ្រង់ បានទទួលស្គាល់ថា បន្ទូលទ្រង់ជាសេចក្តីពិត។ រាស្ត្ររើសតាំងរបស់ព្រះត្រូវឆ្លងកាត់ការជំនុំជម្រះនៃព្រះបន្ទូលទ្រង់ និងយល់ពីសេចក្តីពិតជាច្រើន។ បន្ដិចម្ដងៗ ពួកគេត្រូវបានសម្អាតពីសេចក្តីពុករលួយ ដោយធ្វើបន្ទាល់លាន់កងរំពងអំពីការកម្ចាត់អំពើបាប និងការមានជ័យជម្នះលើសាតាំង។ ការនេះសម្រេចតាមទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ នេះសបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាជា «ព្រះវិញ្ញាណនៃសេចក្តីពិត»។ ទ្រង់ជាការលេចមករបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះសង្រ្គោះដែលយាងមកផែនដី។

ឥឡូវ ខ្ញុំគិតថា គ្រប់គ្នាគួរតែយល់ច្បាស់ហើយថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះគ្រីស្ទ ជាព្រះសង្រ្គោះ។ នេះមិនគ្រាន់តែជាការនិយាយទេ តែក៏ត្រូវបានបញ្ជាក់ ដោយផ្អែកលើសេចក្តីពិតដែលទ្រង់សម្ដែងចេញ និងកិច្ចការដែលទ្រង់ធ្វើផងដែរ។ ចុះចំណែកព្រះគ្រីស្ទក្លែងក្លាយវិញ? ពួកគេចេះតែស្រែកក្ដែងៗថា «ខ្ញុំជាព្រះគ្រីស្ទ»។ អ្នកអាចសួរពួកគេថា «តើអ្នកអាចសម្ដែងចេញសេចក្តីពិតឬទេ? តើអ្នកអាចបើកសម្ដែងសេចក្តីពិតអំពីសេចក្តីពុករលួយរបស់មនុស្សឬទេ? តើអ្នកអាចសង្រ្គោះមនុស្សជាតិពីបាបឬទេ?» ពួកគេធ្វើមិនបានឡើយ។ ពួកគេបានស្រឡាំងកាំងចំពោះសំណួរទាំងនេះ។ ព្រះគ្រីស្ទក្លែងក្លាយគ្មានអ្វីឡើយ ក្រៅពីជាការក្លែងបន្លំរបស់សាតាំង ឬវិញ្ញាណអាក្រក់ ដោយខ្វះទាំងស្រុងនូវជីវិត និងសារជាតិរបស់ព្រះ។ ដូច្នេះ ពួកគេមិនអាចសម្ដែងចេញសេចក្តីពិត ឬធ្វើកិច្ចការនៃការបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិបានឡើយ។ គ្រប់យ៉ាងដែលគេអាចធ្វើបានគឺផ្សាយនូវគោលលទ្ធិក្លែងក្លាយដែលមើលទៅដូចជាការពិត ឬបង្ហាញទីសម្គាល់ និងការអស្ចារ្យខ្លះៗ ដើម្បីបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយខ្លះមានអំណោយទាន ហើយគេអាចសរសេរជាសៀវភៅ និងអាចបកស្រាយចំណេះដឹងព្រះគម្ពីរយ៉ាងជ្រាលជ្រៅ។ តែគ្រប់យ៉ាងដែលគេចែកចាយ គឺជាគំនិត និងទ្រឹស្ដីរបស់មនុស្សប៉ុណ្ណោះ ហើយមិនថាមនុស្សស្ដាប់ទៅល្អបែបណាទេ វាមិនមែនជាសេចក្តីពិតនោះឡើយ។ វាមិនអាចផ្ដល់នូវការទ្រទ្រង់សម្រាប់ជីវិតរបស់មនុស្ស ឬជួយមនុស្សឲ្យស្គាល់ព្រះ និងសេចក្តីពិត ហើយវាមិនអាចសង្រ្គោះយើងពីអំពើបាប ដើម្បីឲ្យយើងអាចបានបន្សុទ្ធឡើយ។ នេះជាការពិត។ ព្រះគ្រីស្ទក្លែងក្លាយខ្វះនូវសេចក្តីពិត តែគេមានមហិច្ឆតាយ៉ាងខ្លាំង និងចង់ឲ្យមនុស្សថ្វាយបង្គំគេដូចជាព្រះ។ តើពួកគេធ្វើអ្វីខ្លះទៅ? គេត្រាប់តាមកិច្ចការពីមុនរបស់ព្រះ ដោយបង្ហាញទីសម្គាល់ និងការអស្ចារ្យសាមញ្ញខ្លះៗ ដើម្បីធ្វើពុតជាព្រះគ្រីស្ទ និងផ្ដល់ការអនុគ្រោះខ្លះ ដើម្បីនាំមនុស្សឲ្យវង្វេង។ បើអ្នកជឿមិនស្រឡាញ់សេចក្តីពិតទេ ប៉ុន្តែ គ្រាន់តែចង់ញ៉ាំឲ្យឆ្អែត និងរីករាយនឹងព្រះគុណ ហើយការធ្វើទីសម្គាល់ និងការអស្ចារ្យគឺជាស្ដង់ដាតែមួយគត់របស់គេ ដើម្បីវិនិច្ឆ័យថាតើបុគ្គលម្នាក់គឺជាព្រះ នោះពួកគេងាយនឹងវង្វេងណាស់។ តាមពិត ល្បិចរបស់ព្រះគ្រីស្ទក្លែងក្លាយអាចបោកបានតែមនុស្សភ្លឺ និងមនុស្សល្ងង់ប៉ុណ្ណោះ។ ស្ត្រីព្រហ្មចារីដ៏វៃឆ្លាត ដែលជាចៀមព្រះ នឹងមិនចាញ់បញ្ឆោតព្រះគ្រីស្ទក្លែងក្លាយឡើយ ព្រោះពួកគេស្រឡាញ់សេចក្តីពិត ហើយពួកគេស្ដាប់សំឡេងព្រះ។ ពេលគេឮសំឡេងព្រះ គេទទួលយក និងដើរតាមសំឡេងនោះ។ ព្រះបានកំណត់ការនេះទុកជាយូរឆ្នាំមកហើយ។ ដ្បិតព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ «ព្រះវរបិតាដែលបានប្រទានរបស់ទាំងនេះមកខ្ញុំ ធំជាងអ្វីៗទាំងអស់ ហើយគ្មានមនុស្សណាម្នាក់អាចដករបស់ទាំងនោះចេញពីព្រះហស្ដរបស់ព្រះវរបិតាខ្ញុំបានឡើយ» (យ៉ូហាន ១០:២៩)

ឥឡូវ ខ្ញុំគិតថា យើងគ្រប់គ្នាយល់ច្បាស់ពីរបៀបស្គាល់ព្រះគ្រីស្ទពិតពីព្រះគ្រីស្ទក្លែងក្លាយហើយ។ ព្រះគ្រីស្ទជាព្រះនៅក្នុងសាច់ឈាម ជាសេចក្តីពិត ផ្លូវ និងជីវិត។ សារជាតិជាព្រះរបស់ព្រះគ្រីស្ទត្រូវបានបង្ហាញចេញនៅក្នុង សមត្ថភាពរបស់ទ្រង់ក្នុងការសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការរបស់ព្រះផ្ទាល់។ ទោះបីទ្រង់លេចមកមិនគួរឲ្យកត់សម្គាល់ ហើយទ្រង់ខ្វះអំណាច និងឋានៈបែបណាឡើយ មិនថាមនុស្សទទួលយកទ្រង់ ឬបដិសេធទ្រង់នោះទេ ដរាបណាទ្រង់អាចសម្ដែងចេញសេចក្តីពិត និស្ស័យរបស់ព្រះ និងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះ ហើយទ្រង់អាចធ្វើកិច្ចការសង្រ្គោះបាន នោះទ្រង់ជាការលេចមករបស់ព្រះហើយ។ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ សេចក្តីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញ ការដែលទ្រង់ត្រូវជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ សុទ្ធតែសបញ្ជាក់ថា ទ្រង់ជាព្រះនៅក្នុងសាច់ឈាម ថាទ្រង់ជាការលេចមករបស់ព្រះគ្រីស្ទ។ យើងត្រូវតែទទួលយក និងដើរតាមព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីទទួលបានសេចក្តីពិត បានសង្រ្គោះទាំងស្រុង និងចូលក្នុងនគរព្រះ។ តែឥឡូវ មនុស្សជាច្រើនមើលឃើញគ្រូគង្វាល និងអ្នកដឹកនាំខាងសាសនា និងរបបបែបសាតាំងរបស់បក្សកុម្មុយនីស្ត ប្រឆាំង និងថ្កោលទោសយ៉ាងខ្លាំងចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ដូច្នេះ ពួកគេគិតថា កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមិនមែនជាផ្លូវពិតទេ។ ពួកគេរិះគិតថា៖ បើនេះជាកិច្ចការរបស់ព្រះមែន នោះវានឹងដំណើរការយ៉ាងរលូន ហើយគ្រប់គ្នានឹងជឿទាំងស្រុងមិនខាន។ ការយល់ឃើញបែបនេះ គឺជារឿងល្ងីល្ងើណាស់! គេមើលមិនឃើញថា មនុស្សត្រូវបានពុករលួយយ៉ាងខ្លាំង ដល់កម្រិតមួយក្លាយជាសត្រូវរបស់ព្រះ និងគ្មានកន្លែងសម្រាប់ព្រះឡើយ។ តើមនុស្សបានស្វាគមន៍ព្រះអម្ចាស់យេស៊ូវឬទេ ពេលទ្រង់យាងមក? តើសាសន៍យូដាមិនបានទាក់ទងកម្លាំងរ៉ូម៉ាំង ដើម្បីឆ្កាងទ្រង់ទេឬ? តើអ្នកនឹងនិយាយថា កិច្ចការព្រះអម្ចាស់យេស៊ូវមិនមែនជាផ្លូវពិតឬទេ? ឥឡូវ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកនៅគ្រាចុងក្រោយតើមនុស្សប្រព្រឹត្តចំពោះទ្រង់ដូចម្ដេចទៅ? កម្លាំងនៃពួកទទឹងនឹងព្រះគ្រីស្ទរបស់ពិភពសាសនា កំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីប្រឆាំង និងថ្កោលទោសទ្រង់ របបបែបសាតាំងនៃ CCP កំពុងតាមប្រមាញ់ទ្រង់យ៉ាងខ្លាំង ដោយប្រើគ្រប់តាក់ទិច ដើម្បីបំផ្លាញការលេចមក និងកិច្ចការរបស់ព្រះ។ ការនេះសម្រេចតាមអ្វីដែលព្រះអម្ចាស់យេស៊ូវបានថ្លែងទុកថា៖ «ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» (លូកា ១៧:២៤-២៥)។ តើវាមានន័យដូចម្ដេចទៅ? ផ្លូវពិតតែងតែត្រូវគេសង្កត់សង្កិន! ព្រះគ្រីស្ទសម្ដែងចេញសេចក្តីពិត ដើម្បីសង្រ្គោះមនុស្ស ដូច្នេះ វាចៀសមិនផុតឡើយថា ទ្រង់នឹងត្រូវគេប្រឆាំង ថ្កោលទោស និងដេញតាមពីសំណាក់កម្លាំងអាក្រក់របស់សាតាំង។ បើនរណាម្នាក់អះអាងថា ខ្លួនជាព្រះគ្រីស្ទ តែពួកគេមិនសម្ដែងចេញសេចក្តីពិត និងមិនត្រូវជំនាន់នេះបដិសេធ បើពួកគេមិនត្រូវកម្លាំងរបស់សាតាំងថ្កោលទោស និងវាយប្រហារយ៉ាងខ្លាំងទេ នោះពួកគេមិនមែនជាព្រះគ្រីស្ទឡើយ។ ជាងនេះទៀត សាតាំងស្អប់ការលេចមក និងការធ្វើការរបស់ព្រះ និងស្អប់ការយាងមករបស់ព្រះសង្រ្គោះ។ សាតាំងដឹងថា ពេលដែលព្រះសង្រ្គោះយាងមក មនុស្សមានឱកាសទទួលបានការសង្រ្គោះ មានឱកាសយល់ពីសេចក្តីពិត និងមើលធ្លុះពីកលល្បិចរបស់សាតាំង។ អ៊ីចឹង ពួកគេអាចទទួលការដឹងខុសត្រូវ បដិសេធវា បែរទាំងស្រុងទៅរកព្រះ ហើយត្រូវបានព្រះទទួលយក។ ដូច្នេះ សាតាំងត្រូវបានបរាជ័យទាំងស្រុង ហើយគ្រាចុងក្រោយរបស់វាគឺនៅចំពោះមុខវាហើយ។ តើអ្នកគិតថា សាតាំងនឹងព្រមទទួលយកដែរទេ? ដោយមិនយល់ពីការនេះ តែគ្រាន់តែកាន់តាមសញ្ញាណផ្ទាល់ខ្លួន ហើយមិនព្រមសិក្សាពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ឬថែមទាំងដើរតាមកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទនៃពិភពសាសនា ដោយថ្កោលទោស និងប្រឆាំងព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេនឹងមានផលវិបាកធ្ងន់ធ្ងរមិនខាន។ សូមមើលអំពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឲ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឲ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឲ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឲ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឲ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាកុំឲ្យសំញែងកំហឹងចំពោះសេចក្ដីពិតឲ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឲ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឲ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើហេតុអ្វីបានជាព្រះជាម្ចាស់ បំពេញកិច្ចការនៃការជំនុំជម្រះ នៅគ្រាចុងក្រោយ?

សព្វថ្ងៃនេះ ជំងឺរាតត្បាតកំពុងឆ្លងរាលដាលនៅទូទាំងពិភពលោក ហើយគ្រោះមហន្តរាយនានា ក៏ចេះតែធ្ងន់ធ្ងរទៅៗដែរ។ យើងបានឃើញពីគ្រោះរញ្ជួយដី គ្រោះអត់ឃ្លាន...

ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទ «ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ»។ នេះជាប្រធានបទដ៏សំខាន់...

ហេតុអ្វីយើងអាចទទួលស្វាគមន៍ព្រះអម្ចាស់បានតែតាមការស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ?

ឥឡូវនេះ អ្នកជឿគ្រប់គ្នាកំពុងចង់ឱ្យព្រះអម្ចាស់យេស៊ូវយាងមកលើពពក ដោយសារគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយគ្រោះកាចគ្រប់ប្រភេទកំពុងកើតមានច្រើនឡើងៗ...

Leave a Reply