ហេតុអ្វីយើងអាចទទួលស្វាគមន៍ព្រះអម្ចាស់បានតែតាមការស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ?

23-11-2021

ឥឡូវនេះ អ្នកជឿគ្រប់គ្នាកំពុងចង់ឱ្យព្រះអម្ចាស់យេស៊ូវយាងមកលើពពក ដោយសារគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយគ្រោះកាចគ្រប់ប្រភេទកំពុងកើតមានច្រើនឡើងៗ ហើយគ្រោះទុរ្ភិក្សនិងសង្គ្រាមកំពុងផ្ទុះឡើង។ អ្នកជឿមានអារម្មណ៍ថា ព្រះអម្ចាស់អាចយាងមកវិញបានគ្រប់ពេល ហើយពួកគេមិនដឹងថាពេលណាទ្រង់នឹងយាងចុះមកលើពពកភ្លាមៗនោះទេ ដូច្នេះ ពួកគេសម្លឹងមើល និងអធិស្ឋានទាំងយប់ទាំងថ្ងៃ រង់ចាំការយាងមកដល់របស់ទ្រង់។ ទោះយ៉ាងណា គ្រោះមហន្តរាយបានចាប់ផ្តើមបង្អុរធ្លាក់មកដូចភ្លៀង ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ គេមិនបានឃើញព្រះ‌អម្ចាស់លេចមកលើពពកនោះទេ។ មនុស្សជាច្រើនមានអារម្មណ៍ចម្លែកចិត្ត ដោយឆ្ងល់ថា៖ «ហេតុអ្វីបានជាព្រះអម្ចាស់មិនទាន់យាងមកទៀត? តើទ្រង់មានបន្ទូលដោយគ្មានសេចក្ដីសុចរិតមែនទេ?» ពិតជាមិនអ៊ីចឹងនោះទេ។ ព្រះ‌អម្ចាស់ស្មោះត្រង់ ហើយ‌ព្រះបន្ទូលព្រះ‌អម្ចាស់នឹងមិនថ្លែងមកចោលឥតប្រយោជន៍ឡើយ។ ពេលគ្មាននរណាម្នាក់នឹងស្មានដល់ ព្រះអម្ចាស់បានយកកំណើតជាបុត្រមនុស្ស និងបានយាងចុះមកស្ងាត់ៗ ហើយមនុស្សជាច្រើនបានទទួលស្វាគមន៍ទ្រង់ជាយូរមកហើយ។ បន្ទាប់ពីស្វែងរកដាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាច្រើនឆ្នាំកន្លងមក ពួកគេបានដឹងថាបុត្រមនុស្សកំពុងថ្លែងព្រះបន្ទូល និងសម្តែងចេញនូវសេចក្តីពិតជាច្រើន។ កាលណាពួកគេអានបន្ទូលទាំងនេះកាន់តែច្រើន ពួកគេកាន់តែមានអារម្មណ៍ថា ព្រះបន្ទូលនោះជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយទីបំផុត ពួកគេបានដឹងថា បុត្រមនុស្សដែលកំពុងសម្តែងចេញសេចក្តីពិតនេះ គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ ទ្រង់គឺជាព្រះដ៏មានគ្រប់ព្រះចេស្តាដែលយកកំណើតជាមនុស្ស! ពួកគេសុទ្ធតែស្រែកឱឡារិកថា៖ «ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ ទីបំផុតយើងបានទទួលស្វាគមន៍ព្រះអម្ចាស់ហើយ!» រាស្រ្តរើសតាំងរបស់ព្រះ បានប្រញាប់ផ្សាយដំណឹងនេះ ដោយធ្វើបន្ទាល់ពីព្រះដ៏មានគ្រប់ព្រះចេស្តាដែលសម្តែងចេញសេចក្តីពិត ដោយលេចមក និងបំពេញកិច្ចការ។ មនុស្សជាច្រើនមកពីគ្រប់និកាយដែលស្រឡាញ់សេចក្ដីពិត និងចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ បានអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្តា និងទទួលស្គាល់ថា ព្រះបន្ទូលនោះជាព្រះសូរសៀងព្រះជាម្ចាស់ ដោយបានមកចំពោះមុខបល្ល័ង្កព្រះជាម្ចាស់ និងចូលរួមពិសារអាហារវិវាហមង្គលរបស់កូនចៀម។ ការនេះសម្រេចនូវសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ ការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា ក៏បានសម្រេចទាំងស្រុងនូវសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូរដែរ៖ «អញមកជាប្រញាប់» «ការយាងមករបស់បុត្រមនុស្ស» «បុត្រមនុស្សយាងមក» ហើយ «បុត្រមនុស្សយាងមកនៅថ្ងៃកំណត់របស់ទ្រង់»។ នេះបានបង្ហាញថា ព្រះជាម្ចាស់ស្មោះត្រង់ ហើយរាល់ព្រះបន្ទូល និងសេចក្តីទំនាយរបស់ទ្រង់នឹងសម្រេចទាំងអស់។ ដូចដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ស្ថានសួគ៌ និងផែនដីនឹងរលាយផុតទៅ តែបន្ទូលដែលខ្ញុំថ្លែងមិនរលាយទៅបាត់ទេ» (ម៉ាថាយ ២៤:៣៥)។ និងដូចដែលព្រះដ៏មានគ្រប់ព្រះចេស្តាមានបន្ទូលថា៖ «ស្ថានសួគ៌ និងផែនដីអាចរលាយបាត់ទៅ ប៉ុន្តែគ្មានអក្សរមួយតួ ឬពាក្យមួយម៉ាត់ដែលខ្ញុំមានបន្ទូលនឹងរលុបបាត់ឡើយ» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៥៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកវិញហើយ ហើយទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្តា។ ទ្រង់បានសម្តែងចេញសេចក្តីពិតជាច្រើន និងកំពុងបំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដោយបានបង្កើតឱ្យក្រុមអ្នកមានជ័យជម្នះជាយូរមកហើយ។ ព្រះដ៏មានគ្រប់ព្រះចេស្តាបានយកឈ្នះលើសាតាំង និងទទួលបានសិរីរុងល្អគ្រប់ប្រការ ហើយបន្ទាប់មក គ្រោះមហន្តរាយដ៏ធំក៏បានចាប់ផ្តើមកើតមាន។ យើងអាចមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ សុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ព្រះដ៏មានគ្រប់ព្រះចេស្តា សម្តែងចេញសេចក្តីពិតជាច្រើន ដោយធ្វើឱ្យពិភពសាសនាទាំងមូល និងពិភពលោកទាំងមូលរញ្ជួយ។ ក៏ប៉ុន្តែ អ្នកកាន់សាសនាជាច្រើននៅតែសម្លឹងមើលទៅមេឃ រង់ចាំឱ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្រ្គោះយាងមកលើពពក។ ពួកគេសុទ្ធតែបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ ហើយនៅតែមិនដឹងថាមានអ្វីកើតឡើងទៀត និងអាចត្រឹមហៅថាជាស្រីព្រហ្មចារីល្ងង់ប៉ុណ្ណោះ។ មានមនុស្សល្ងីល្ងើនិងល្ងង់ខ្លៅជាច្រើនដែលត្រូវបានបោកបញ្ឆោតនិងគ្រប់គ្រងដោយកម្លាំងរបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពិភពសាសនា ដែលនៅតែវិនិច្ឆ័យ និងថ្កោលទោសចំពោះការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ពួកគេដឹងច្បាស់ថា ព្រះបន្ទូលទ្រង់ជាសេចក្តីពិត តែមិនទទួលយកឡើយ។ ពួកគេនៅតែប្រកាន់ខ្ជាប់តាមពាក្យក្នុងព្រះគម្ពីរអំពីការយាងមកគង់លើពពករបស់ព្រះអម្ចាស់ ដោយមិនបានពិនិត្យរកផ្លូវពិតបន្តិចសោះ ថែមទាំងមិនស្វែងរកស្តាប់ព្រះសូរសៀងព្រះជាម្ចាស់ទៀត។ ជាលទ្ធផល ពួកគេបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ ដោយត្អូញត្អែរ ទួញយំ និងសង្កៀតធ្មេញផង។ ពិតជាសោកសៅខ្លាំងណាស់។ អ្នកខ្លះអាចសួរថា៖ «ម៉េចយើងត្រូវស្តាប់ព្រះសូរសៀងព្រះជាម្ចាស់ដើម្បីស្វាគមន៍ព្រះអម្ចាស់?» ថ្ងៃនេះ ខ្ញុំនឹងចែករំលែកការយល់ដឹងបន្តិចបន្តួចរបស់ខ្ញុំអំពីបញ្ហានេះ។

ដំបូង យើងត្រូវតែដឹងឱ្យបានច្បាស់ថា បើព្រះ‌អម្ចាស់ពិតជាយាងមកពីស្ថានសួគ៌នៅលើពពក ហើយមនុស្សគ្រប់គ្នាអាចមើលឃើញការណ៍នេះបាន នោះយើងមិនចាំបាច់ស្តាប់ព្រះសូរសៀងទ្រង់ទេ ប៉ុន្តែគ្រាន់តែពឹងផ្អែកលើភ្នែកយើងបានហើយ។ ប៉ុន្តែ ដោយសារព្រះ‌អម្ចាស់យាងមកវិញជាសាច់ឈាម ជាបុត្រមនុស្ស សំបកក្រៅ ទ្រង់គ្រាន់តែជាមនុស្សធម្មតា ដែលមិនមានរូបអង្គជាព្រះជាម្ចាស់ប៉ុណ្ណោះ និងគ្មានលក្ខណៈអស្ចារ្យអ្វីនោះទេ។ មនុស្សជាភាវៈដែលចេះស្លាប់ មិនអាចមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ យើងអាចមើលឃើញតែរូបអង្គរបស់បុត្រមនុស្សប៉ុណ្ណោះ ដូច្នេះ គ្មានផ្លូវណាដែលអាចស្គាល់បុត្រមនុស្សជាសាច់ឈាមបានទេ ក្រៅពីការស្តាប់ព្រះសូរសៀងរបស់ទ្រង់។ យើងអាចកំណត់អត្តសញ្ញាណរបស់ទ្រង់បានតែតាមរយៈព្រះសូរសៀងរបស់ទ្រង់ប៉ុណ្ណោះ។ ហេតុនេះហើយបានជាព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ ដូចដែលយើងរាល់សុទ្ធតែបានដឹងហើយថា កាលពី ២ ០០០ ឆ្នាំមុន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមជាព្រះអម្ចាស់យេស៊ូវ ដើម្បីប្រោសលោះមនុស្សជាតិ។ ទ្រង់បានរស់នៅក្នុងភាពជាមនុស្សធម្មតា និងបានបរិភោគ ស្លៀកពាក់ គេង និងធ្វើដំណើរដូចមនុស្សធម្មតាដែរ។ គ្មាននរណាម្នាក់បានដឹងថា ព្រះអម្ចាស់យេស៊ូវជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ ហើយសូម្បីតែគ្រួសារទ្រង់ក៏មិនបានដឹងដែរ ហើយសូម្បីតែព្រះអម្ចាស់យេស៊ូវផ្ទាល់ព្រះអង្គក៏មិនបានជ្រាបថា ទ្រង់គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែរ។ ទ្រង់បានផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌នៅគ្រប់ទីកន្លែង ហើយបានសម្ដែងចេញសេចក្ដីពិតជាច្រើន។ ទ្រង់បានបង្រៀនមនុស្សអំពីការលន់តួបាបរបស់ពួកគេ និងការប្រែចិត្ត ការអត់ឱន និងការអត់ធ្មត់ ដោយអត់ទោសឱ្យអ្នកដទៃ៧ចិតសិបដង ដោយលីឈើឆ្កាង និងដើរតាមទ្រង់។ ទ្រង់មានបន្ទូលប្រាប់ដល់មនុស្សឱ្យស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្ត ពីព្រលឹង និងពីគំនិតរបស់ពួកគេ និងស្រឡាញ់អ្នកដទៃដូចខ្លួនឯង។ ព្រះអម្ចាស់យេស៊ូវក៏បានបើកសម្ដែងពីអាថ៌កំបាំងនៃនគរស្ថានសួគ៌ ដោយមានបន្ទូលប្រាប់ថាតើនរណាដែលអាចចូលទៅក្នុង នគរព្រះជាដើម។ សេចក្តីពិតទាំងនេះ គឺជាផ្លូវនៃការប្រែចិត្តដែលព្រះជាម្ចាស់បានសម្តែងចេញដើម្បីប្រោសលោះមនុស្ស ហើយមនុស្សមិនដែលបានឮ ឬមើលឃើញឡើយ។ មនុស្សជាច្រើនដែលដើរតាមព្រះអម្ចាស់យេស៊ូវ បានធ្វើដូច្នេះ ដោយសារពួកគេបានឮអំពីព្រះចេស្ដានិងសិទ្ធិអំណាចនៃព្រះបន្ទូលព្រះអម្ចាស់យេស៊ូវ ជារឿងដែលភាវៈដែលបានបង្កើតមកនេះមិនអាចសម្តែងចេញបាន។ ពួកគេបានស្គាល់ព្រះសូរសៀងព្រះជាម្ចាស់ និងដើរតាមព្រះអម្ចាស់។ នេះគឺចៀមរបស់ព្រះជាម្ចាស់ដែលឮព្រះសូរសៀងទ្រង់ ហើយស្វាគមន៍ព្រះអម្ចាស់។ គ្រានោះដែរ ពួកសង្ឃរាជ ពួកអាចារ្យ និងពួកផារិស៊ីនៃសាសនាយូដា ទោះបីជាពួកគេបានទទួលស្គាល់ពីសិទ្ធិអំណាចនិងព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះអម្ចាស់ក្ដី ប៉ុន្តែដោយសារតែព្រះអម្ចាស់យេស៊ូវស្រដៀងគ្នានឹងបុត្រមនុស្សដែលសមញ្ញនិងធម្មតា មានគ្រួសារមិនលេចធ្លោ ហើយក៏គ្មានឋានៈខ្ពង់ខ្ពស់និងអំណាចអ្វីនោះ ដោយព្រោះព្រះបន្ទូលទ្រង់មិនមានក្នុងព្រះគម្ពីរ ហើយព្រះនាមទ្រង់មិនមែនជាព្រះមែស្ស៊ី ដែលមិនត្រូវគ្នានឹងទំនាយក្នុងព្រះគម្ពីរ ទើបពួកគេបដិសេធ និងមិនទទួលស្គាល់ព្រះអម្ចាស់យេស៊ូវ ហើយថែមទាំងបានថ្កោលទោសទ្រង់ ដោយនិយាយថា ទ្រង់និយាយប្រមាថ។ ទីបំផុត ពួកគេបានឆ្កាងទ្រង់ ហើយក៏ត្រូវបានព្រះជាម្ចាស់ដាក់ទោស និងដាក់បណ្តាសា។ ដូច្នេះ យើងអាចឃើញថា ការស្តាប់ព្រះសូរសៀងព្រះជាម្ចាស់ដើម្បីស្វាគមន៍ព្រះអម្ចាស់ សំខាន់ប៉ុនណាហើយ! បើយើងមិនស្តាប់ព្រះសូរសៀងព្រះជាម្ចាស់ទេ តែគ្រាន់តែមើលលើរូបរាងខាងក្រៅរបស់បុត្រមនុស្ស នោះយើងនឹងមិនដែលលឃើញថាទ្រង់ជាព្រះជាម្ចាស់នោះទេ។ យើងនឹងបានត្រឹមតែថ្កោលទោស និងបដិសេធព្រះអម្ចាស់ ដោយផ្អែកលើសញ្ញាណ និងការស្រមើលស្រមៃរបស់យើងប៉ុណ្ណោះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមម្ដងទៀតក្នុងនាមជាបុត្រមនុស្ស ដើម្បីលេចមក និងបំពេញកិច្ចការ។ បើយើងចង់ស្វាគមន៍ព្រះអម្ចាស់ យើងត្រូវពឹងផ្អែកលើការស្តាប់ព្រះសូរសៀងព្រះជាម្ចាស់ ដើម្បីស្តាប់ថាតើទាំងនេះ ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនឬអត់ ថាតើវាជាសេចក្តីពិតឬអត់ ថាតើវាមកពីព្រះវិញ្ញាណបរិសុទ្ធឬអត់។ យើងត្រូវតែសម្រេចចិត្តរបស់យើងផ្អែកលើចំណុចនេះ។ មានតែពេលនោះទេ ទើបយើងអាចស្គាល់ព្រះគ្រីស្ទ ជាការបង្ហាញរបស់ព្រះជាម្ចាស់ ហើយមានតែតាមរយៈការស្តាប់ព្រះសូរសៀងព្រះជាម្ចាស់ប៉ុណ្ណោះ ទើបយើងអាចស្វាគមន៍ព្រះអម្ចាស់បាន។

ដូចដែលព្រះដ៍មានគ្រប់ព្រះចេស្តាមានបន្ទូលថា៖ «ក្នុងហេតុផលនេះ ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា 'ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត' ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់!» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឲ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឲ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឲ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ» («តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្តា បង្ហាញពីរបៀបស្វែងរកការលេចមករបស់ព្រះជាម្ចាស់ និងវិធីស្គាល់ការយកកំណើតជាមនុស្សរបស់ព្រះម្ចាស់។ វាច្បាស់ណាស់ថា៖ ព្រះគ្រីស្ទគឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ភាពជាព្រះរបស់ព្រះគ្រីស្ទ ត្រូវបានបើកសម្តែងជាចម្បងដោយការសម្តែងចេញសេចក្តីពិត និងព្រះសូរសៀងព្រះជាម្ចាស់។ ដូច្នេះ មិនថាការលេចមករបស់ព្រះគ្រីស្ទសមញ្ញប៉ុនណាទេ ដរាបណាទ្រង់អាចសម្តែងចេញសេចក្តីពិត សម្តែងចេញនិស្ស័យរបស់ព្រះជាម្ចាស់ និងកម្មសិទ្ធិនិងលក្ខណៈព្រះជាម្ចាស់ នោះទ្រង់គឺជាការបង្ហាញចេញរបស់ព្រះជាម្ចាស់ហើយ! ដូច្នេះ មិនថាភាពជាមនុស្សរបស់ព្រះគ្រីស្ទសាមញ្ញនិងធម្មតាប៉ុនណានោះទេ ដរាបណាទ្រង់សម្តែងចេញសេចក្តីពិត និងសម្តែងចេញព្រះសូរសៀងព្រះជាម្ចាស់ នោះទ្រង់គឺជាបុគ្គលដែលមានសារជាតិជាព្រះហើយ។ ទ្រង់គឺជាព្រះដែលយកកំណើតជាមនុស្ស។ គ្មានអ្វីត្រូវឆ្ងល់ពីរឿងនេះទេ។ ចាប់តាំងពីព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានលេចមក និងចាប់ផ្តើមបំពេញកិច្ចការ មនុស្សជាច្រើនមកពីគ្រប់និកាយដែលស្រឡាញ់សេចក្តីពិត បានអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងឃើញថា ព្រះបន្ទូលទ្រង់សុទ្ធតែជាសេចក្តីពិតទាំងអស់ សុទ្ធតែមកពីព្រះវិញ្ញាណបរិសុទ្ធ និងជាព្រះសូរសៀងព្រះជាម្ចាស់ទាំងស្រុង។ ម្លោះហើយ ពួកគេបានបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាការលេចមករបស់ព្រះជាម្ចាស់ ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ នេះគឺជាការពិតដែលរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់អាចបញ្ជាក់បាន។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាដែលបានយកកំណើតជាមនុស្ស រស់នៅក្នុងចំណោមមនុស្ស បរិភាគ រស់នៅ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដោយសម្តែងចេញសេចក្តីពិត ស្រោចស្រព ទំនុកបម្រុង និងដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់នៅគ្រប់ពេលឬគ្រប់ទីកន្លែង។ យើងបានឃើញពីព្រះបន្ទូលព្រះជាម្ចាស់ជាច្រើនជំពូកដែលសម្តែងចេញមកម្តងមួយៗ ហើយពេលនេះ ព្រះបន្ទូលទាំងនោះត្រូវបានចងក្រងទៅក្នុងសៀវភៅព្រះបន្ទូលព្រះជាម្ចាស់ដូចជាព្រះបន្ទូលលេចមកជាសាច់ឈាម ដែលមានព្រះបន្ទូលសរុបរាប់លាន។ ព្រះជាម្ចាស់ដ៏មានព្រះចេស្តា បើកសម្តែងពីរាល់អាថ៌កំបាំងទាំងអស់នៃកិច្ចការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ដូចជា គោលដៅរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងមនុស្សជាតិ របៀបដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយ របៀបដែលព្រះជាម្ចាស់បានបំពេញកិច្ចការមួយតំណាក់កាលម្តងៗដើម្បីសង្គ្រោះពួកគេ អាថ៌កំបាំងនៃការយកកំណើតជាមនុស្សនៅខាងក្នុងសាច់រឿងនៃព្រះគម្ពីរ របៀបដែលកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយបន្សុទ្ធនិងសង្គ្រោះមនុស្សជាតិ របៀបដែលព្រះជាម្ចាស់ញែកមនុស្សតាមជំពូករបស់គេ ដោយផ្តល់រង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ដើម្បីបិទបញ្ចប់យុគសម័យនេះ របៀបដែលនគររបស់ព្រះគ្រីស្ទត្រូវបានសម្រេចនៅលើផែនដីនេះ និងចំណុចផ្សេងៗទៀត។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ក៏ជំនុំជម្រះ និងបើកសម្តែងពីសារជាតិនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់របស់មនុស្សជាតិ និងសេចក្តីពិតនៃសេចក្តីពុករលួយរបស់ពួកគេ។ ទ្រង់ប្រទានមាគ៌ាមួយសម្រាប់ឱ្យមនុស្សលះបង់និស្ស័យពុករលួយដោយខ្លួនឯង និងទទួលបានសេចក្តីសង្គ្រោះ។ ទ្រង់ក៏មានបន្ទូលប្រាប់មនុស្សពីរបៀបបង្កើតទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់ របៀបអនុវត្តការធ្វើជាមនុស្សស្មោះត្រង់ របៀបស្មោះត្រង់ចំពោះព្រះជាម្ចាស់ របៀបដើរតាមផ្លូវរបស់ព្រះជាម្ចាស់ដើម្បីកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្តីអាក្រក់ របៀបសម្រេចបានការស្តាប់បង្គាប់ និងស្រឡាញ់ព្រះជាម្ចាស់ និងចំណុចជាច្រើនផ្សេងទៀត។ សេចក្តីពិតទាំងអស់នេះ គឺជាសេចក្តីពិតដែលចាំបាច់សម្រាប់ឱ្យមនុស្សរួចផុតពីបាប និងទទួលបានសេចក្តីសង្គ្រោះពេញលេញពីព្រះជាម្ចាស់នៅក្នុងសេចក្ដីជំនឿរបស់ពួកគេ។ សេចក្តីពិតទាំងនេះដែលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានសម្តែងចេញមក សម្រេចនូវទំនាយរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ កាលណាយើងអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាកាន់តែច្រើន នោះដួងចិត្តយើងកាន់តែភ្លឺច្បាស់ ហើយព្រះបន្ទូលទាំងនោះហ៊ុំគ្រងលើយើងពេញលេញ។ ការមើលឃើញសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងឬទ្ធានុភាពនិងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ ដែលបានបើកសម្តែងតាមរយៈព្រះបន្ទូលនៃការជំនុំជម្រះ និងការឆ្លងកាត់និស្ស័យដែលមិនអាចប្រមាថបានរបស់ព្រះជាម្ចាស់ យើងអះអាងថាព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ជាសេចក្ដីពិត និងជាព្រះសូរសៀងព្រះជាម្ចាស់ នោះជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធថ្លែងទៅកាន់ក្រុមជំនុំ។ សូមគិតមើល៍ ក្រៅពីព្រះជាម្ចាស់ តើនរណាអាចបើកបង្ហាញសម្ដែងពីអាថ៌កំបាំងនៃកិច្ចការព្រះជាម្ចាស់បាន? តើនរណាអាចសម្ដែងចេញពីនិស្ស័យព្រះជាម្ចាស់ និងកម្មសិទ្ធិនិងលក្ខណៈព្រះជាម្ចាស់បាន? ក្រៅពីព្រះជាម្ចាស់ តើនរណាអាចជំនុំជម្រះ និងសម្ដែងឱ្យយល់ពីសារជាតិពុករលួយរបស់មនុស្សជាតិបាន? តើនរណាអាចសង្គ្រោះមនុស្សជាតិពីបាបបាន? គ្មានអ្វីត្រូវឆ្ងល់ឡើយថាមានតែព្រះជាម្ចាស់ទេទើបអាចសម្តែងចេញនូវសេចក្តីពិតនេះបាន។ មានតែព្រះជាម្ចាស់ទើបបន្សុទ្ធសេចក្តីពុករលួយរបស់មនុស្សជាតិបាន និងសង្គ្រោះពួកគេពីបាប និងពីអំណាចសាតាំងបាន។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា អាចមើលទៅដូចជាបុត្រមនុស្សសាមញ្ញនិងធម្មតា ប៉ុន្តែតាមព្រះបន្ទូលនិងកិច្ចការរបស់ទ្រង់ យើងអាចមើលឃើញថាទ្រង់មិនគ្រាន់តែមានភាពជាមនុស្សធម្មតាទេ ប៉ុន្តែក៏មានសារជាតិជាព្រះដែរ។ ទ្រង់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅ ហើយព្រះបន្ទូលទ្រង់ ជាការសម្តែងចេញដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្តា គឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ ទ្រង់ជាព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស និងជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ដូចដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានព្រះបន្ទូលថា៖ «ព្រះជាម្ចាស់បន្ដព្រះសូរសៀងរបស់ទ្រង់ដោយប្រើវិធីសាស្ដ្រ និងទស្សនៈផ្សេងៗជាច្រើន ដើម្បីដាស់តឿនយើងអំពីអ្វីដែលយើងគួរធ្វើ ខណៈដែលក្នុងពេលជាមួយគ្នាថ្វាយសម្លេងដល់ដួងព្រះហឫទ័យរបស់ទ្រង់។ ព្រះបន្ទូលរបស់ទ្រង់មានអំណាចចេស្ដាលើជីវិត បង្ហាញផ្លូវដែលយើងគួរដើរ និងជួយឲ្យយើងអាចយល់ពីអ្វីដែលជាសេចក្ដីពិត។ យើងចាប់ផ្ដើមត្រូវបានទាក់ទាញដោយព្រះបន្ទូលរបស់ទ្រង់ យើងចាប់ផ្ដើមផ្ដោតសំខាន់ទៅលើកម្រិតសម្លេង និងលក្ខណៈនៃការមានបន្ទូលរបស់ទ្រង់ហើយយើងចាប់ផ្ដើមចាប់អារម្មណ៍ដោយមិនដឹងខ្លួន ចំពោះអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់បុគ្គលដ៏សាមញ្ញម្នាក់នេះ។ ... ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចដឹងពីអ្វីៗគ្រប់យ៉ាងនៅក្នុងគំនិតរបស់យើង ឬក៏យល់ច្បាស់ទាំងស្រុងអំពីលក្ខណៈ និងសារជាតិរបស់យើង ឬក៏វិនិច្ឆ័យទៅលើការបះបោរ និងភាពពុករលួយរបស់មនុស្សជាតិ ឬក៏និយាយមកកាន់យើង និងចាត់ចែងយើងបែបនេះ ជំនួសព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់បានទទួលសិទ្ធិអំណាច ប្រាជ្ញាញាណ និងសេចក្ដីថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ ហើយនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បានបង្ហាញពីភាពពេញលេញរបស់ខ្លួននៅក្នុងទ្រង់។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបង្ហាញផ្លូវដល់យើង និងនាំពន្លឺមកដល់យើងឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចបើកសម្ដែងពីអាថ៌កំបាំងដែលព្រះជាម្ចាស់បានបង្ហាញចាប់តាំងពីការបង្កបង្កើត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចសង្គ្រោះយើងពីចំណងសាតាំង និងនិស្ស័យពុករលួយរបស់យើងឡើយ។ ទ្រង់តំណាងឲ្យព្រះជាម្ចាស់។ ទ្រង់សម្ដែងអំពីដួងព្រះហឫទ័យដ៏ជ្រាលជ្រៅបំផុតរបស់ព្រះជាម្ចាស់ ការដាស់តឿនរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទាំងអស់។ ទ្រង់បានចាប់ផ្ដើមយុគសម័យថ្មីមួយ និងបាននាំផ្លូវនៅក្នុងផ្ទៃមេឃ ផែនដីថ្មី ព្រមទាំងកិច្ចការថ្មី ហើយទ្រង់បាននាំសេចក្ដីសង្ឃឹមមកដល់យើង ដោយបញ្ចប់ជីវិតដែលយើងបានដឹកនាំក្នុងភាពស្រពេចស្រពិល ព្រមទាំងធ្វើឲ្យរូបកាយទាំងមូលរបស់យើងមើលឃើញផ្លូវទៅកាន់សេចក្ដីសង្គ្រោះច្បាស់លាស់។ ទ្រង់បានយកឈ្នះលើរូបកាយរបស់យើងទាំងមូល និងទទួលបានដួងចិត្តរបស់យើង។ ចាប់ពីពេលនោះមក ចិត្តគំនិតរបស់យើងបានភ្ញាក់ដឹងខ្លួន ហើយវិញ្ញាណរបស់យើងក៏ហាក់ដូចជាបានរស់ឡើងវិញដែរ៖ តើបុគ្គលដ៏សាមញ្ញធម្មតា និងមិនសំខាន់ដែលរស់នៅក្នុងចំណោមយើង និងត្រូវបានយើងបដិសេធជាយូរមកហើយនោះ មិនមែនជាព្រះអម្ចាស់យេស៊ូវដែលនៅក្នុងចិត្តយើង ដែលយើងទន្ទឹងរង់ចាំទាំងយប់ទាំងថ្ងៃ ទាំងភ្ញាក់ ទាំងគេងទេឬអី? គឺទ្រង់នេះហើយ! គឺពិតជាទ្រង់នេះហើយ! ទ្រង់គឺជាព្រះជាម្ចាស់របស់យើង! ទ្រង់គឺជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត!» («ឧបសម្ព័ន្ធ ៤៖ ការមើលឃើញការលេចមករបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ត្រង់ចំណុចនេះ អ្នកគួរតែច្បាស់ជាងមុនអំពីមូលហេតុដែលយើងចាំបាច់ត្រូវស្តាប់ ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដើម្បីទទួលស្វាគមន៍ព្រះអម្ចាស់។ តាមពិត ការស្តាប់ព្រះសូរសៀងព្រះជាម្ចាស់ គឺមិនពិបាកទេ។ ចៀមរបស់ព្រះជាម្ចាស់អាចស្តាប់ឮព្រះសូរសៀងព្រះ។ សេចក្ដីនេះត្រូវបានព្រះជាម្ចាស់តម្រូវទុករួចហើយ។ កម្រិតនៃការអប់រំរបស់មនុស្ស មិនមែនជាបញ្ហាទេ។ ចំណេះអំពីព្រះគម្ពីររបស់ពួកគេ និងការឆ្លងកាត់បទពិសោធស៊ីជម្រៅរបស់គេ ក៏គ្មានសំខាន់អ្វីដែរ។ នរណាដែលមានដួងចិត្តនិងវិញ្ញាណដែលអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា អាចដឹងថា ព្រះបន្ទូលគ្រប់ម៉ាត់របស់ទ្រង់ គឺជាសេចក្ដីពិត ព្រះបន្ទូលនោះមានសិទ្ធិអំណាចនិងព្រះចេស្តា ហើយជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ គេអាចអាចទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ និងពីនិស្ស័យសុចរិត មានឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលនឹងមិនអាចឱ្យមនុស្សប្រមាថបានឡើយ។ នេះគឺជាមុខងារនៃអារម្មណ៍ និងអព្ភន្ដរញ្ញាណខាងវិញ្ញាណ។ វាជាអារម្មណ៍ដូចគ្នានឹងពេលដែលយើងអានព្រះបន្ទូលព្រះអម្ចាស់យេស៊ូវដែរ ដោយសារព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងព្រះបន្ទូល ព្រះអម្ចាស់យេស៊ូវ សុទ្ធតែជាការសម្តែងចេញរបស់ព្រះវិញ្ញាណតែមួយ។ ព្រះបន្ទូលនោះបានមកអំពីប្រភពតែមួយ។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះតែមួយ។ ពេលនោះ យើងនាំគ្នាអានអត្ថបទព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្តាមួយចំនួនបន្ថែមទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ខ្ញុំកំពុងបំពេញកិច្ចការរបស់ខ្ញុំក្នុងសកលលោកទាំងមូល ហើយនៅទិសខាងកើត ក៏មានសូរផ្គរលាន់គ្រាំងៗឥតដាច់ បណ្ដាលឱ្យជាតិសាសន៍ និងគណៈនិកាយទាំងអស់ញាប់ញ័រ។ គឺសូរសៀងរបស់ខ្ញុំនេះហើយ ដែលបានដឹកនាំមនុស្សទាំងអស់មកកាន់ពេលបច្ចុប្បន្ននេះ។ ខ្ញុំធ្វើឱ្យមនុស្សទាំងអស់ត្រូវផ្ចាញ់ដោយព្រះសូរសៀងរបស់ខ្ញុំ ឱ្យគេធ្លាក់ទៅក្នុងផ្លូវទឹកហូរ រួចចុះចូលនឹងខ្ញុំ ពីព្រោះខ្ញុំបានយកសិរីល្អរបស់ខ្ញុំពីផែនដីមកវិញជាយូរមកហើយ និងបានបញ្ចេញសិរីល្អជាថ្មី នៅឯទិសខាងកើត។ តើនរណាខ្លះមិនចង់ឃើញសិរីល្អរបស់ខ្ញុំ? តើនរណាខ្លះមិនរង់ចាំការយាងត្រឡប់មកវិញរបស់ខ្ញុំដោយអន្ទះសា? តើនរណាខ្លះមិនស្រេកឃ្លានចង់ឃើញការលេចមករបស់ខ្ញុំ? តើនរណាខ្លះមិនប្រាថ្នាចង់បានសេចក្តីស្រឡាញ់របស់ខ្ញុំ? តើនរណាខ្លះមិនអាចមករកពន្លឺបាន? តើនរណាខ្លះមើលមិនឃើញភាពសម្បូរសប្បាយនៃទឹកដីកាណាន? តើនរណាខ្លះមិនទន្ទឹងចាំការយាងត្រឡប់មកវិញនៃព្រះដ៏ប្រោសលោះ? តើនរណាខ្លះដែលមិនស្រលាញ់ព្រះអង្គដែលមានព្រះចេស្ដាដ៏អស្ចារ្យ? ព្រះសូរសៀងរបស់ខ្ញុំនឹងត្រូវផ្សាយទៅពេញទាំងផែនដី។ ខ្ញុំបែរព្រះភ័ក្ដ្ររបស់ខ្ញុំទៅរាស្ត្ររើសតាំងរបស់ខ្ញុំ ហើយមានបន្ទូលជាច្រើនទៀតទៅកាន់ពួកគេ។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំទៅកាន់សកលលោក និងមនុស្សជាតិទាំងមូល ដូចផ្គរលាន់សូរសន្ធឹក ដែលអង្រួនទាំងភ្នំ និងទន្លេ។ អំណឹះតទៅ ព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សគ្រប់គ្នាក៏ត្រេកអរសប្បាយនឹងព្រះបន្ទូលរបស់ខ្ញុំដែរ។ ផ្លេកបន្ទោរជះពន្លឺពីទិសខាងកើតទៅដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំ គឺជាព្រះបន្ទូលដែលមនុស្សរារែកមិនចង់បោះបង់ចោល ហើយក្នុងពេលជាមួយគ្នា គេក៏រកយល់មិនបានដែរ ប៉ុន្តែគេត្រេកអរសប្បាយនឹងព្រះបន្ទូលកាន់ច្រើនឡើងៗ។ មនុស្សគ្រប់ៗគ្នា ត្រេកអរសប្បាយ ហើយសាទរចំពោះការយាងមកដល់របស់ខ្ញុំ គឺប្រៀបដូចជាទារកដែលទើបនឹងកើត។ តាមរយៈព្រះសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សគ្រប់គ្នាមកចំពោះខ្ញុំ។ ហេតុនេះ ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឱ្យពួកគេថ្វាយបង្គំខ្ញុំ។ ខ្ញុំនឹងធ្វើយ៉ាងណាឱ្យមនុស្សគ្រប់ៗគ្នាមកនៅចំពោះព្រះភក្រ្តខ្ញុំ និងមើលឃើញផ្លេកបន្ទោរជះពន្លឺពីទិសខាងកើត ហើយឃើញខ្ញុំយាងចុះមកលើ 'ភ្នំដើមអូលីវ' ដែលនៅទិសខាងកើត ដោយសិរីល្អដែលខ្ញុំបានបញ្ចេញ និងដោយព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំ។ ពួកគេនឹងឃើញថា ខ្ញុំបានមកដល់ផែនដីជាយូរមកហើយ ក៏មិនមែនជាកូនសាសន៍យូដាទៀតដែរ ប៉ុន្តែជាផ្លេកបន្ទោរនៅទិសខាងកើត។ ដ្បិតខ្ញុំត្រូវប្រោសឱ្យមានព្រះជន្មរស់ឡើងវិញ និងបានចាកចេញពីក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ហើយក្រោយមក ខ្ញុំក៏លេចមកជាថ្មីជាមួយនឹងសិរីល្អ នៅក្នុងចំណោមមនុស្ស។ ខ្ញុំជាព្រះដែលទទួលបានការថ្វាយបង្គំច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមក ហើយខ្ញុំក៏ជាទារកដែលពួកសាសន៍អ៊ីស្រាអែលបានបោះបង់ចោលជាច្រើនសម័យកាលរាប់មិនអស់តាំងពីមុនមកដែរ។ លើសពីនេះ ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ពោរពេញដោយសិរីល្អក្នុងសម័យបច្ចុប្បន្ននេះ! ចូរឱ្យមនុស្សទាំងអស់គ្នាចូលមកចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយមើលឃើញព្រះភក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ ស្តាប់ព្រះសូរសៀងរបស់ខ្ញុំ និងសម្លឹងមើលទៅឯស្នាព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យទាំងស្រុងរបស់ខ្ញុំ ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ហើយក៏ជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដើម្បីឱ្យមនុស្សគ្រប់ជាតិសាសន៍ថ្វាយបង្គំខ្ញុំ ឱ្យមនុស្សគ្រប់ភាសាទទួលស្គាល់ខ្ញុំ ឱ្យមនុស្សគ្រប់ៗគ្នាដាក់សេចក្ដីជំនឿរបស់គេមកលើខ្ញុំ ហើយឱ្យមនុស្សគ្រប់ៗគ្នាចុះចូលនឹងខ្ញុំ!» («សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ខ្ញុំធ្លាប់ត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឱ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយ ដែលធ្វើឱ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះជាម្ចាស់ពិតតែមួយ និងដើម្បីឱ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែល និងជាព្រះជាម្ចាស់ដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះបន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាងនៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឲ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវបានស្អាងឲ្យថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងត្រូវបានស្អាងជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឲ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងបើកសម្ដែងព្រះកាយរបស់ខ្ញុំឲ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឲ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ» (ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលគ្រប់ម៉ាត់ពីព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺមានព្រះចេស្តានិងសិទ្ធិអំណាច ធ្វើឱ្យដួងចិត្តមនុស្សរញ្ជួយ។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា មានព្រះបន្ទូលទៅកាន់មនុស្សជាតិទាំងអស់ក្នងនាមជាព្រះអាទិករ។ សិទ្ធិអំណាចនិងអត្តសញ្ញាណព្រះជាម្ចាស់ គឺត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈព្រះបន្ទូលទ្រង់ និងសំនៀងនៃព្រះបន្ទូលទាំងនោះ ជាជំហរដែលទ្រង់ប្រកាន់យក និស្ស័យ និងកម្មសិទ្ធិនិងលក្ខណៈដែលបានសម្តែងចេញ គឺជាលក្ខណៈពិសេសរបស់ព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ។ គ្មានទេវតា គ្មានភាវៈដែលបានបង្កើតមក គ្មានវិញ្ញាណអារក្សសាតាំងណា អាចមាន ឬទទួលបានលក្ខណៈទាំងនេះទេ។ ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា បើកសម្តែងទាំងស្រុងពីសិទ្ធិអំណាចពិសេសរបស់ព្រះជាម្ចាស់ ហើយព្រះបន្ទូលនោះបង្ហាញពីនិស្ស័យសុចរិត និងមិនអាចប្រមាថបានរបស់ព្រះជាម្ចាស់។ យើងទាំងអស់គ្នាបានឃើញហើយថា ព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាការសម្តែងចេញ និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។

ថ្ងៃនេះ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅក្នុងព្រះបន្ទូលលេចមកជាសាច់ឈាម ហើយវីដេអូជាច្រើនអំពីការអានព្រះបន្ទូលព្រះជាម្ចាស់ សុទ្ធតែអាចស្វែងរកបានតាមអនឡាញ។ ហើយមនុស្សជាច្រើនមកពីគ្រប់ប្រទេស និងគ្រប់និកាយទាំងអស់ កំពុងស៊ើបសួរ និងទទួលយកព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ប៉ុន្តែ នៅតែមានមនុស្សជាច្រើននៅក្នុងសាសនា ដែលប្រកាន់យកពាក្យនៅក្នុងព្រះគម្ពីរ ដែលពួកគេប្រកាន់តាមសញ្ញាណខ្លួនអំពីព្រះអម្ចាស់យាងចុះមកគង់លើពពក។ ពួកគេមើលឃើញព្រះដ៏មានគ្រប់ព្រះចេស្តា សម្តែងចេញនូវសេចក្តីពិតជាច្រើន ប៉ុន្តែពួកគេមិនស្វែងរក ស៊ើបសួរ ឬស្តាប់ព្រះសូរសៀងព្រះជាម្ចាស់ទេ។ ពួកគេថែមទាំងអាចរួមដៃជាមួយកម្លាំងពួកទទឹងនឹងព្រះគ្រីស្ទនៃពិភពសាសនា ដោយវិនិច្ឆ័យ បង្កាច់បង្ខូច និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះ‌ចេស្តាថែមទៀត។ ហាក់ដូចជាដួងចិត្តរបស់ពួកគេត្រូវបានធ្វើឱ្យខ្វាក់មើលមិនឃើញទៅហើយ។ ពួកគេស្តាប់ឮ និងមើលឃើញ តែមិនយល់ទេ។ មនុស្សបែបនោះមិនអាចស្តាប់ឮព្រះសូរសៀងព្រះជាម្ចាស់ទេ ដែលបង្ហាញថាពួកគេមិនមែនជាចៀមរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេជាស្រងែដែលត្រូវបានព្រះជាម្ចាស់បើកសម្ដែងនៅគ្រាចុងក្រោម ជាស្ត្រីព្រហ្មចារីល្ងង់ ដែលពេលនេះត្រូវបានព្រះជាម្ចាស់បោះបង់និងលុបបំបាត់ ហើយបានធ្លាក់ចូលក្នុងគ្រោះមហន្តរាយ។ ពិបាកថាណាស់ មិនដឹងជាពួកគេស្លាប់ឬរស់នោះទេ។ បើពួកគេនៅរស់ ពួកគេអាចបានត្រឹមតែរង់ចាំឱ្យព្រះអម្ចាស់យេស៊ូវយាងមកលើពពក និងលេចមកដោយបើកចំហនៅចំពោះមនុស្សគ្រប់គ្នា ក្រោយពេលគ្រោះហន្តរាយតែប៉ុណ្ណោះ។ ប៉ុន្តែ ទម្រាំដល់ពេលនោះ ពេលគេដឹងថាព្រះដ៏មានគ្រប់ព្រះ‌ចេស្តាដែលគេបានថ្កោលទោសនិងប្រឆាំង ជាព្រះអម្ចាស់យេស៊ូវដែលបានយាងវិញនោះ ពួកគេនឹងស្រឡាំងកាំងមិនខាន ប៉ុន្តែវានឹងហួសពេលសោកស្តាយហើយ។ ពួកគេនឹងទួញយំ ហើយសង្កៀតធ្មេញផង។ នេះសម្រេចតាមសេចក្តីទំនាយគម្ពីរវិវរណៈទាំងស្រុង៖ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់» (វិវរណៈ ១:៧)

ចុងក្រោយ យើងនាំគ្នាអានអត្ថបទព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាមួយទៀតចុះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានការបើកសម្តែងអំពីសេចក្តីពិត ហើយនៅទីនោះមានសូរសៀងរបស់ព្រះជាម្ចាស់។ មានតែអ្នកដែលអាចទទួលយកនូវសេចក្តីពិតនេះប៉ុណ្ណោះដែលនឹងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន ហើយមានតែមនុស្សជំពូកនេះទេ ដែលមានលក្ខណសម្បត្តិធ្វើបន្ទាល់ពីការលេចមករបស់ព្រះជាម្ចាស់។ ត្រូវជម្រុះចោលនូវសញ្ញាណរបស់អ្នកចេញ! ចូររក្សាភាពស្ងប់ស្ងៀម និងអានព្រះបន្ទូលទាំងនេះដោយយកចិត្តទុកដាក់។ បើអ្នកចង់ឃើញសេចក្តីពិត នោះព្រះជាម្ចាស់នឹងបំភ្លឺអ្នក ហើយអ្នកនឹងយល់ពីបំណងព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់។ ត្រូវជម្រុះចោលនូវទស្សនៈរបស់អ្នករាល់គ្នាចំពោះគំនិតថា 'មិនអាចទៅរួច' នេះចេញ! នៅពេលដែលមនុស្សជឿកាន់តែខ្លាំងថា អ្វីមួយមិនអាចទៅរួច នោះវានឹងកាន់តែអាចកើតមានឡើង ដោយសារព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ អណ្ដែតឡើងខ្ពស់ជាងឋានសួគ៌ ព្រះតម្រិះរបស់ព្រះជាម្ចាស់ ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ហួសព្រំដែននៃការគិត និងសញ្ញាណរបស់មនុស្សដែរ។ នៅពេលអ្វីមួយកាន់តែមិនអាចទៅរួច នោះវាមានសេចក្តីពិតកាន់តែច្រើនដែលអាចស្វែងរកបាន។ នៅពេលអ្វីមួយស្ថិតនៅហួសពីសញ្ញាណ និងការស្រមៃរបស់មនុស្ស នោះវាមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ ដ្បិតទោះបីជាព្រះអង្គបង្ហាញអង្គទ្រង់នៅទីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយនិស្ស័យពិតរបស់ទ្រង់ ក៏មិនប្រែប្រួលតាមទីកន្លែង ឬលក្ខណៈនៃការលេចមករបស់ទ្រង់ដែរ។ ... ដូចនេះ ចូរយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការលេចមករបស់ទ្រង់នៅក្នុងព្រះសូរសៀងរបស់ទ្រង់ និងត្រូវដើរឱ្យទាន់លំអាននៃស្នាមព្រះបាទារបស់ទ្រង់! ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ព្រះបន្ទូលរបស់ទ្រង់ និងការលេចមករបស់ទ្រង់កើតឡើងដំណាលគ្នា ហើយនិស្ស័យនិងស្នាមព្រះបាទារបស់ទ្រង់ បើកចំហចំពោះមនុស្សជាតិនៅគ្រប់ពេលវេលាទាំងអស់» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើព្រះអង្គសង្រ្គោះ សង្រ្គោះមនុស្សដោយរបៀបណា ពេលទ្រង់យាងមក?

ពេលដែលយើងនិយាយអំពីព្រះសង្រ្គោះ គ្រប់អ្នកជឿសុទ្ធតែយល់ស្របគ្នាថា នៅគ្រាចុងក្រោយ ទ្រង់ប្រាកដជាយាងមកកាន់ផែនដី ដើម្បីសង្រ្គោះមនុស្សជាតិ។...

ការស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត

ថ្ងៃនេះ ខ្ញុំចង់និយាយអំពី របៀបស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត។ អ្នកខ្លះអាចសួរអំពី អ្វីដែលត្រូវធ្វើជាមួយជំនឿរបស់យើងលើព្រះ។...

តើពិតទេដែលថា កិច្ចការ និងបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែមាននៅក្នុងព្រះគម្ពីរ?

ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះអង្គសង្គ្រោះ ជាបានលេចមក និងកំពុងធ្វើការនៅគ្រាចុងក្រោយ ហើយទ្រង់បានសម្ដែងចេញព្រះបន្ទូលរាប់លាន។...

Leave a Reply