ការលាតត្រដាងអ្នកដឹកនាំក្លែងក្លាយ៖ ការតយុទ្ធផ្ទាល់ខ្លួន

11-11-2021

កាលពីឆ្នាំមុន ខ្ញុំកំពុងតែធ្វើភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំមួយនៅខាងក្រៅក្រុង ប៉ុន្តែខ្ញុំបានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវបានគេដកចេញសម្រាប់ការមិនធ្វើការបានជាក់ស្ដែង។ ក្រោយមក ខ្ញុំបានរកឃើញថា បងស្រី លី ដែលជាអ្នកដឹកនាំរបស់យើងមិនបានចែកចាយអ្វីមួយបែបបំភ្លឺអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ក្រៅពីអធិស្ឋានអំពីគោលលទ្ធិដែលគ្មានខ្លឹមសារប៉ុណ្ណោះ។ នាងមិនដែលនិយាយអំពីការស្គាល់ខ្លួនឯង ឬចែករំលែកអំពីបទពិសោធន៍របស់នាងផ្ទាល់ឡើយ។ នាងក្រអឺតក្រទម ពេលជួយអ្នកដទៃដោះស្រាយបញ្ហារបស់ពួកគេ ដូចជាគ្រូដែលបង្រៀនដល់កូនជាងរបស់ខ្លួនអ៊ីចឹងដែរ ហើយនាងមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងរបស់នរណាម្នាក់បានឡើយ។ នាងតែងតែនិយាយអំពីរបៀបដែលនាងបានធ្វើការ និងរងទុក្ខនៅក្នុងភារកិច្ចរបស់នាង ដើម្បីឱ្យគេគោរព និងកោតសរសើរដល់នាង។ នាងជាអ្នកកំណត់ច្បាប់តែម្ដង។ មានប្អូនស្រីម្នាក់ ដែលទើបតែមានសេចក្តីជំនឿថ្មីថ្មោង ដែលមានអារម្មណ៍ខ្លាច ពេលឃើញបក្សកុម្មុយនីស្តចិនកំពុងតែចាប់ខ្លួនគ្រីស្ទបរិស័ទ។ បងស្រី លី មិនបានប្រកបគ្នាអំពីសេចក្តីពិត ដើម្បីគាំទ្រដល់នាងឡើយ តែបែរជាបណ្ដេញនាងចេញពីភារកិច្ចរបស់នាងទៅវិញ។ ខ្ញុំ និងអ្នកជំនួយមួយចំនួនបានផ្ដល់សំណើដល់នាងជាច្រើនដងរួចហើយ តែនាងគ្រាន់តែនិយាយដោះសា និងប្រកែកជាមួយយើងប៉ុណ្ណោះ។ ដោយផ្អែកលើគោលការណ៍ អ្នកដឹកនាំដែលមិនធ្វើអ្វីៗស្របតាមគោលការណ៍នៃសេចក្តីពិត និងមិនទទួលយកការមើលខុសត្រូវ និងការលួសកាត់របស់បងប្អូនប្រុសស្រី មិនមែនជាបុគ្គលម្នាក់ដែលទទួលយក និងស្ដាប់បង្គាប់តាមសេចក្តីពិតឡើយ។ បងស្រី លី មិនបានស្គាល់ខ្លួនឯង នាងខ្វះនូវច្រកចូលនៃជីវិត ហើយមិនអាចដោះស្រាយបញ្ហាពិតៗរបស់អ្នកដទៃបានឡើយ។ អ្នកដឹកនាំពួកជំនុំបែបនេះ មានតែបង្កការខូចខាតដល់កិច្ចការនៃពួកជំនុំ និងជីវិតរបស់បងប្អូនប្រុសស្រីតែប៉ុណ្ណោះ។ ខ្ញុំជឿជាក់ថា បងស្រី លី គឺជាអ្នកដឹកនាំក្លែងក្លាយម្នាក់ ហើយមិនស័ក្ដិសមសម្រាប់កិច្ចការពួកជំនុំឡើយ ហើយខ្ញុំចង់រាយការណ៍អំពីនាង។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ពេលដែលខ្ញុំកំពុងតែសរសេរសំបុត្រ ដើម្បីរាយការណ៍អំពីនាង។ ខ្ញុំទើបតែត្រូវបានបណ្ដេញចេញ។ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំទេ។ បើខ្ញុំរាយការណ៍អំពីបងស្រី លី ហើយអ្នកដទៃមើលមិនឃើញអំពីអ្វីដែលខ្ញុំបានមើលឃើញ នោះពួកគេអាចបែរខ្នងមកវាយប្រហារខ្ញុំ៖ «អូ មើលទៅកាន់ ស៊ីង យី ចុះ។ នាងទើបតែត្រូវបានបណ្ដេញចេញ តែនាងនៅតែមិនអាចគេចវេះពីបញ្ហាទៀត។ នាងគួរតែសម្លឹងមើលខ្លួនឯង មិនមែនអ្នកដទៃទេ។ វាមើលទៅដូចជានាងមិនមានការស្គាល់ខ្លួនឯង ឬការប្រែចិត្តដ៏ពិតឡើយ»។ បើពួកគេនិយាយបែបនេះ ខ្ញុំនឹងមិនអាចងើបមុខឡើងជុំវិញពួកគេឡើយ។ ក្នុងនាមជាអ្នកដឹកនាំក្លែងក្លាយម្នាក់ដែលត្រូវបានបណ្ដេញចេញ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនសូវមានគុណសម្បត្តិក្នុងការនិយាយឡើយ។ ជាពិសេស ខ្ញុំបានគិតអំពីរបៀបដែលការរាយការណ៍នោះនឹងប្រហែលជាធ្វើឱ្យបងស្រី លី មានការអន់ចិត្ត ហើយដោយនៅក្នុងពួកជំនុំជាមួយគ្នា យើងមើលឃើញមុខគ្នាគ្រប់ពេលវេលា។ ក្រោយមក តើយើងអាចចុះសម្រុងជាមួយគ្នាយ៉ាងដូចម្ដេចទៅ? ចុះបើនាងបន្តកាន់មុខតំណែងរបស់នាង ហើយបង្កជាការលំបាកដល់ខ្ញុំ? ពេលខ្ញុំគិតអំពីរឿងនេះកាន់តែច្រើន ខ្ញុំមានអារម្មណ៍អាម៉ាស់កាន់តែខ្លាំង។ ខ្ញុំបានរកឃើញថា ការរាយការណ៍អាចធ្វើឱ្យនាងអន់ចិត្ត ហើយខ្ញុំមិនគួរប្រថុយទៅប្រព្រឹត្តរឿងបែបនោះឡើយ។ ខ្ញុំមិនអាចប្រថុយឡើយ ដោយគិតទៅលើកាលៈទេសៈរបស់ខ្ញុំផ្ទាល់ ហើយអ្នកដឹកនាំក្លែងក្លាយនៅក្នុងពួកជំនុំមិនមែនជាបញ្ហាដែលខ្ញុំត្រូវរែកពន់ម្នាក់ឯងឡើយ។ ចូរទុកឱ្យអ្នកផ្សេងជាអ្នករាយការណ៍អំពីនាងទៅចុះ។ ខ្ញុំគ្រាន់តែចង់បន្តទៅចូលរួមការប្រជុំ និងរក្សាសន្ដិភាពប៉ុណ្ណោះ។

ខ្ញុំបានសម្រេចចិត្តបោះបញ្ហានោះចេញពីគំនិតរបស់ខ្ញុំ តែខ្ញុំនៅតែមានអារម្មណ៍មិនស្រួលនោះឡើយ។ ពេលដេកនៅលើគ្រែនាពេលយប់ ខួរក្បាលខ្ញុំពេញដោយគំនិតអំពី បងស្រី លី ដែលកំពុងអួតអាងនៅក្នុងការប្រជុំ និងការអធិប្បាយបែបទន្ទេញចាំមាត់។ ការនេះពិតជាគ្រោះថ្នាក់សម្រាប់បងប្អូនប្រុសស្រី បើវាបន្តនៅបែបនេះទៀតនោះ។ ខ្ញុំមានអារម្មណ៍មិនល្អឡើយអំពីការមិនហ៊ាននិយាយនោះ។ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «ឧទាហរណ៍ ឧបមាថា មានមនុស្សមួយក្រុមដែលមានបុគ្គលម្នាក់ដឹកនាំពួកគេ។ បើបុគ្គលនេះត្រូវបានហៅថាជា 'អ្នកដឹកនាំ' ឬជា 'អ្នកធ្វើការ' តើពួកគេមានមុខងារអ្វីទៅនៅក្នុងក្រុម? (មុខងារជាអ្នកដឹកនាំ។) តើភាពជាអ្នកដឹកនាំរបស់បុគ្គលនេះជះឥទ្ធិពលអ្វីខ្លះទៅលើមនុស្សដែលពួកគេដឹកនាំនៅក្នុងក្រុមទាំងមូល? វាជះឥទ្ធិពលទៅលើទិសដៅរបស់ក្រុម និងផ្លូវរបស់វា។ ការនេះបញ្ជាក់ថា បើបុគ្គលដែលកាន់មុខតំណែងជាអ្នកដឹកនាំនេះដើរនៅលើផ្លូវខុស នោះយ៉ាងហោចណាស់ វានឹងធ្វើឱ្យមនុស្សនៅខាងក្រោមពួកគេ និងក្រុមទាំងមូលងាកចេញពីផ្លូវដែលត្រឹមត្រូវដែរ។ ជាងនេះទៀត វាអាចបង្អាក់ ឬបំផ្លាញទិសដៅរបស់ក្រុមទាំងមូល ពេលដែលពួកគេបោះជំហានទៅមុខ ក៏ដូចជាល្បឿន និងសន្ទុះរបស់ពួកគេ។ ដូច្នេះ ពេលនិយាយដល់ក្រុមមនុស្សនេះ ផ្លូវដែលពួកគេដើរ និងទិសដៅនៃផ្លូវដែលពួកគេជ្រើសរើស កម្រិតដែលពួកគេយល់ដឹងពីសេចក្តីពិត ក៏ដូចជាជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មិនគ្រាន់តែជះឥទ្ធិពលលើខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលលើបងប្អូនប្រុសស្រីទាំងអស់ដែលស្ថិតនៅក្នុងវិសាលភាពនៃការដឹកនាំរបស់ពួកគេផងដែរ។ បើអ្នកដឹកនាំគឺជាបុគ្គលត្រឹមត្រូវ ជាម្នាក់ដែលកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ហើយដេញតាម និងអនុវត្តតាមសេចក្តីពិត នោះមនុស្សដែលពួកគេដឹកនាំ នឹងហូប និងផឹក ហើយស្វែងរកយ៉ាងត្រឹមត្រូវ ហើយក្នុងពេលដូចគ្នានោះ វឌ្ឍនភាពផ្ទាល់ខ្លួនរបស់អ្នកដឹកនាំនឹងត្រូវស្ដែងចេញឱ្យអ្នកដទៃឃើញជានិច្ច។ ដូច្នេះ តើអ្វីទៅជាផ្លូវដែលត្រឹមត្រូវដែលអ្នកដឹកនាំគួរតែដើរ? វាជាការអាចដឹកនាំអ្នកដឹកនាំឱ្យមានការយល់ដឹងអំពីសេចក្តីពិត និងច្រកចូលទៅក្នុងសេចក្តីពិត ហើយដឹកនាំអ្នកដទៃនៅចំពោះព្រះជាម្ចាស់។ តើអ្វីទៅជាផ្លូវមិនត្រឹមត្រូវ? វាជាការលើកខ្លួនឯងឡើង និងធ្វើបន្ទាល់អំពីខ្លួនឯង ការដេញតាមឋានៈ កេរ្ដិ៍ឈ្មោះ និងផលចំណេញ ហើយមិនដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់ឡើយ។ តើការនេះជះឥទ្ធិពលអ្វីខ្លះទៅលើមនុស្សនៅខាងក្រោមពួកគេ? (វានាំឱ្យមនុស្សទាំងនោះមកចំពោះពួកគេ)។ មនុស្សនឹងងាកចេញឆ្ងាយពីព្រះជាម្ចាស់ ហើយចូលមកខាងក្រោមការត្រួតត្រារបស់អ្នកដឹកនាំរូបនេះ។ បើអ្នកដឹកនាំមនុស្សឱ្យចូលមកចំពោះអ្នក នោះអ្នកកំពុងតែដឹកនាំពួកគេឱ្យចូលមកចំពោះមនុស្សជាតិដ៏ពុករលួយ ហើយអ្នកកំពុងតែដឹកនាំពួកគេឱ្យចូលមកចំពោះសាតាំង មិនមែនព្រះជាម្ចាស់ឡើយ។ មានតែការដឹកនាំមនុស្សឱ្យចូលមកចំពោះសេចក្តីពិតប៉ុណ្ណោះ ទើបជាការដឹកនាំពួកគេចូលមកចំពោះព្រះជាម្ចាស់។ ទាំងនេះគឺជាឥទ្ធិពលដែលមនុស្សទាំងពីរប្រភេទនេះ ពោលគឺអ្នកដែលដើរតាមផ្លូវដែលត្រឹមត្រូវ និងអ្នកដែលដើរតាមផ្លូវមិនត្រឹមត្រូវ មានចំពោះមនុស្សដែលពួកគេដឹកនាំ» («ពួកគេព្យាយាមឱ្យមនុស្សគោរព» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ខ្ញុំបានឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ផ្លូវរបស់អ្នកដឹកនាំមិនគ្រាន់តែជះឥទ្ធិពលដោយផ្ទាល់ទៅលើពួកគេប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជះឥទ្ធិពលដោយផ្ទាល់ទៅលើច្រកចូលនៃជីវិតរបស់អ្នកដទៃ និងកិច្ចការរបស់ពួកជំនុំទាំងមូលផងដែរ។ បងស្រី លី អធិប្បាយតែពាក្យគ្មានខ្លឹមសារប៉ុណ្ណោះ ហើយមិនអាចដោះស្រាយទុក្ខលំបាកនៃជីវិតពិតរបស់បងប្អូនប្រុសស្រីបានឡើយ។ នាងតែងតែសម្ញែង និងនាំមនុស្សទៅរកផ្លូវខុស ហើយបងប្អូនប្រុសស្រីបានគោរពនាង។ ជាងនេះទៀត នាងក្រអឺតក្រទម និងផ្ដាច់ការ ហើយមានតែនាងម្នាក់គត់ដែលជាអ្នកអារកាត់នៅក្នុចកិច្ចការជាច្រើនរបស់ពួកជំនុំ។ នាងមិនបានស្វែងរកគោលការណ៍នៃសេចក្តីពិត ឬទទួលយកសំណើរបស់អ្នកដទៃឡើយ ប៉ុន្តែ គ្រាន់តែដោះស្រាយអ្វីៗ ដោយផ្អែកលើសញ្ញាណផ្ទាល់ខ្លួនរបស់នាងប៉ុណ្ណោះ។ វាគ្មានឱកាសដែលនាងប្រកាន់ខ្ជាប់កិច្ចការនៃពួកជំនុំឡើយ ពោលគឺនាងកំពុងតែរាំងស្ទះទាំងស្រុងដល់កិច្ចការវិញទេ។ ជាមួយអ្នកដឹកនាំក្លែងក្លាយបែបនេះនៅក្នុងពួកជំនុំ បងប្អូនប្រុសស្រីនឹងត្រូវបានអូសទម្លាក់ទៅជាមួយនាងមិនខាន។ ការឃើញអ្នកជឿជាច្រើននាក់ត្រូវបានចាញ់បញ្ឆោតដោយអ្នកដឹកនាំក្លែងក្លាយម្នាក់ ហើយជីវិតរបស់ពួកគេកំពុងតែរងទុក្ខ ដោយសារតែវាគឺជារឿងដែលធ្វើឱ្យព្រះជាម្ចាស់ទួញសោកយ៉ាងខ្លាំង។ ខ្ញុំបានដឹងរួចហើយថា បងស្រី លី គឺជាអ្នកដឹកនាំក្លែងក្លាយ ហើយខ្ញុំក៏បានឃើញពីគ្រោះថ្នាក់ដែលបានកើតមានចំពោះបងប្អូនប្រុសស្រី និងជីវិតនៃពួកជំនុំ ដោយមានអ្នកដឹកនាំក្លែងក្លាយជាអ្នកកាន់ការផងដែរ។ ប៉ុន្តែ ដោយព្រោះតែខ្ញុំខ្លាចធ្វើឱ្យនាងអន់ចិត្ត ខ្ញុំបានឃើញកិច្ចការរបស់ពួកជំនុំ និងច្រកចូលនៃជីវិតរបស់អ្នកដទៃត្រូវបានរាំងស្ទះ ដោយផ្ទាល់ភ្នែករបស់ខ្ញុំតែម្ដង។ ខ្ញុំមិនហ៊ានលាតត្រដាង និងរាយការណ៍អំពីនាងឡើយ។ ខ្ញុំគ្មានសេចក្តីសុចរិតទាល់តែសោះ ហើយខ្ញុំមិនបានគិតគូរដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះឡើយ។ ខ្ញុំពិតជាឃោរឃៅណាស់! ខ្ញុំបានធ្វើឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំរួចស្រេចទៅហើយ តាមរយៈការមិនធ្វើកិច្ចការដ៏ពិតនៅក្នុងភារកិច្ចមុនរបស់ខ្ញុំ។ ឥឡូវនេះ ដោយមើលឃើញអ្នកដឹកនាំក្លែងក្លាយបោកបញ្ឆោតរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ប៉ុន្តែ ដោយមិនហ៊ានរាយការណ៍អំពីនាង ឬក៏ប្រកាន់ខ្ជាប់តាមផលប្រយោជន៍របស់ពួកជំនុំ គឺជារឿងគ្មានមនសិការឡើយចំពោះខ្ញុំ! ខ្ញុំមានអារម្មណ៍កាន់តែខ្លាំងថា ខ្ញុំបានជំពាក់ព្រះជាម្ចាស់ និងថា ក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមកម្នាក់ ខ្ញុំគួរតែហ៊ានក្រោកឈរ ពិចារណាលើព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងលើកស្ទួយដល់កិច្ចការរបស់ពួកជំនុំ។ នោះជាភារកិច្ចរបស់ខ្ញុំ ហើយវាក៏ជាទំនួលខុសត្រូវដែលខ្ញុំត្រូវបំពេញផងដែរ! គំនិតនេះបានផ្ដល់កម្លាំងខ្លះដល់ខ្ញុំ ហើយខ្ញុំបានប្រាប់ខ្លួនឯងថា «សម្រាប់ផលប្រយោជន៍នៃពួកជំនុំ និងដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចរស់នៅក្នុងជីវិតពួកជំនុំដ៏ពិតត្រង់ ខ្ញុំត្រូវតែអនុវត្តតាមសេចក្តីពិត និងហ៊ាននិយាយអំពីបញ្ហារបស់បងស្រី លី។ ខ្ញុំមិនអាចបណ្ដោយឱ្យអ្នកដឹកនាំក្លែងក្លាយម្នាក់មកនាំបងប្អូនប្រុសស្រីឱ្យវង្វេងតទៅទៀតឡើយ!» ពេលដែលខ្ញុំកំពុងត្រៀមសរសេរអំពីការរាយការណ៍ ខ្ញុំបានឮថា ថ្មីៗនេះ ក្រោយពេលបងស្រីម្នាក់បានលើកឡើងអំពីបញ្ហាមួយចំនួនរបស់បងស្រី លី ទៅប្រាប់នាង នាងបានឈប់ចូលរួមប្រជុំជាមួយនាង។ ដោយបានឮបែបនេះ ធ្វើឱ្យខ្ញុំខឹងយ៉ាងខ្លាំង។ ខ្ញុំមានអារម្មណ៍ថា នាងពិតជាក្បាលរឹងមិនទទួលយកសេចក្តីពិតសោះឡើយ។ ប៉ុន្តែ ក្នុងពេលដូចគ្នានោះ ខ្ញុំចាប់ផ្ដើមមានការខ្វល់ខ្វាយម្ដងទៀត។ នាងបានបណ្ដេញបងស្រីម្នាក់នោះចេញសម្រាប់ការគ្រាន់តែសម្ដែងចេញនូវទស្សនៈខ្លះប៉ុណ្ណោះ។ បើនាងដឹងថា ខ្ញុំបានរាយការណ៍អំពីនាង តើនាងនឹងមិនគុំកួនចំពោះខ្ញុំ និងបង្កការលំបាកដល់ខ្ញុំទេឬ? បើនាងចាប់ផ្ដើមវិនិច្ឆ័យខ្ញុំ ហើយចោទប្រកាន់ខ្ញុំពីបទវាយប្រហារអ្នកដឹកនាំ និងអ្នកបម្រើការ តើអ្នកផ្សេងនឹងគិតយ៉ាងម៉េចទៅ? ដោយសារតែការគាបសង្កត់របស់នាងមកលើខ្ញុំ ខ្ញុំគ្មានឱកាសធ្វើភារកិច្ចរបស់ខ្ញុំឡើយ ហើយវានឹងកាន់តែពិបាកក្នុងការទ្រាំទ្រទៀតផង។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ពិរុទ្ធភាព បើខ្ញុំមិនរាយការណ៍អំពីនាង។ វាបានប្រទាញប្រទង់នៅក្នុងគំនិតរបស់ខ្ញុំ ខ្ញុំដូចជាច្របូកច្របល់ណាស់។

ដូច្នេះ ខ្ញុំបាននាំយករឿងនេះចូលទៅចំពោះព្រះជាម្ចាស់នៅក្នុងការអធិស្ឋាន និងការស្វែងរក។ ក្រោយមក ខ្ញុំបានអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារនូវទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ? ចូរសួរខ្លួនឯងទៅមើលថា៖ តើអ្នកជាមនុស្សម្នាក់ដែលបានបង្ហាញការគិតគូរអំពីបន្ទុករបស់ទ្រង់មែនដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតដើម្បីទ្រង់បានដែរឬទេ? តើអ្នកអាចក្រោកឈរឡើង និងនិយាយដើម្បីខ្ញុំបានដែរឬទេ? តើអ្នកអាចប្រតិបត្តិសេចក្ដីពិតបានដោយខ្ជាប់ខ្ជួនដែរឬទេ? តើអ្នករឹងមាំគ្រប់គ្រាន់ដើម្បីតតាំងនឹងគ្រប់ទង្វើរបស់សាតាំងបានដែរឬទេ? តើអ្នកអាចនឹងដាក់អារម្មណ៍របស់អ្នកមួយឡែក និងបង្ហាញពីសាតាំងដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតរបស់ខ្ញុំបានដែរឬទេ? តើអ្នកអាចឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំ ចាក់បំពេញទៅក្នុងខ្លួនឯងបានដែរឬទេ? តើអ្នកបានលះបង់ដួងចិត្តរបស់អ្នកនៅក្នុងពេលវេលាដ៏សំខាន់ជាងគេបំផុតនេះហើយឬនៅ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ខ្ញុំមែនទេ? ចូរសួរខ្លួនឯងនូវសំណួរទាំងអស់នេះ ហើយគិតអំពីសំណួរទាំងនេះឱ្យបានញឹកញាប់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍ថា គ្រប់ទាំងព្រះបន្ទូលកំពុងតែគោះទ្វារនៃមនសិការរបស់ខ្ញុំ ជាពិសេស «អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារនូវទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ?» វាប្រៀបដូចជាព្រះជាម្ចាស់កំពុងតែឈរនៅក្បែរខ្ញុំ ដោយសួរសំណួរនេះដល់ខ្ញុំ។ ខ្ញុំបានដឹងថា បងស្រី លី គឺជាអ្នកដឹកនាំក្លែងក្លាយម្នាក់ និងដឹងទៀតថា វានឹងធ្វើឱ្យខូចខាតដល់ច្រកចូលទៅក្នុងជីវិតនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ បើរឿងនេះមិនត្រូវបានដោះស្រាយទាន់ពេលទេនោះ ប៉ុន្តែខ្ញុំខ្លាចនាងមានការអន់ចិត្ត និងកើតចិត្តគុំកួនចំពោះខ្ញុំ ឬខ្លាចថាខ្ញុំត្រូវនៅឯកា និងត្រូវបណ្ដេញចេញពីពួកជំនុំ។ ខ្ញុំគ្រាន់តែគិតពីផលប្រយោជន៍របស់ខ្ញុំនៅគ្រប់ពេល ដោយមិនហ៊ានប្រកាន់ខ្ជាប់តាមគោលការណ៍ និងរាយការណ៍អំពីនាងឡើយ។ សមរភូមិខាងវិញ្ញាណនេះបានតម្រូវឱ្យខ្ញុំធ្វើបន្ទាល់នៅពេលដ៏សំខាន់មួយ ប៉ុន្តែខ្ញុំបានការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងក្លាយជាអ្នកផ្គាប់ចិត្តមនុស្ស ដោយស្អប់ខ្ពើមព្រះជាម្ចាស់។ ខ្ញុំពិតជាស្អប់ខ្លួនឯងណាស់។ ខ្ញុំមិនចង់ក្លាយជាអ្នកផ្គាប់ចិត្តមនុស្សតទៅទៀតឡើយ។ ក្រោយមក ខ្ញុំបានធូរអារម្មណ៍ ហើយបានឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា នាងជាអ្នកដឹកនាំក្លែងក្លាយ ហើយខ្ញុំព្រមរាយការណ៍អំពីនាងដោយស្របតាមគោលការណ៍។ ប៉ុន្តែពេលដែលខ្ញុំបានឮថា នាងបានបណ្ដេញបុគ្គលម្នាក់ចេញដោយព្រោះតែគេផ្ដល់ដំបូន្មានខ្លះដល់នាង ហេតុអ្វីបានជាខ្ញុំរើសយកការការពារខ្លួន ជាជាងការពារដល់កិច្ចការនៃពួកជំនុំ? ហេតុអ្វីបានជាខ្ញុំតែងតែការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ? ខ្ញុំបានចាប់ផ្ដើមអធិស្ឋាន និងស្វែងរកមើលបញ្ហាជាក់លាក់នេះ។

មានព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ដែលខ្ញុំអាននៅក្នុងការថ្វាយបង្គំមួយនោះ។ «មនុស្សភាគច្រើនចង់ស្វែងរក និងអនុវត្តសេចក្ដីពិត ប៉ុន្តែជាលើកច្រើនសា ពួកគេគ្រាន់តែមានការតាំងចិត្ត និងចំណង់ក្នុងការធ្វើបែបនេះប៉ុណ្ណោះ។ ពួកគេពុំមានជីវិតដែលមានសេចក្ដីពិតនៅក្នុងខ្លួនពួកគេឡើយ។ ជាលទ្ធផល នៅពេលដែលពួកគេជួបប្រទះកម្លាំងអាក្រក់ ឬជួបមនុស្សទុច្ចរិត និងមនុស្សអាក្រក់ដែលប្រព្រឹត្តអំពើអាក្រក់ ឬជួបមេដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ដែលកំពុងធ្វើអ្វីដែលបំពានលើគោលការណ៍ ដែលធ្វើឱ្យកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រងការខូចខាត និងបង្កគ្រោះថ្នាក់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ នោះពួកគេបាត់បង់សេចក្ដីក្លាហានដើម្បីក្រោកឈរ និងនិយាយវាហើយ។ តើមានន័យដូចម្តេចនៅពេលដែលអ្នកគ្មានសេចក្ដីក្លាហាន? តើវាមានន័យថាអ្នកស្ទាក់ស្ទើរ ឬមិនច្បាស់លាស់មែនទេ? ឬតើនេះដោយសារតែអ្នកមិនយល់ច្បាស់ ទើបហេតុនេះហើយបានជាអ្នកពុំមានជំនឿចិត្តក្នុងការនិយាយវាចេញមកមែនទេ? គឺសុទ្ធតែពុំមែនទាំងអស់។ នោះគឺដោយសារតែអ្នកត្រូវគ្រប់គ្រងដោយនិស្ស័យពុករលួយជាច្រើនបែបច្រើនយ៉ាង។ និស្ស័យមួយក្នុងចំណោមនិស្ស័យទាំងនោះ គឺការឆ្លាតបែបខូច។ អ្នកគិតដល់ខ្លួនឯងមុនគេ ដោយគិតថា៖ «ប្រសិនបើខ្ញុំនិយាយវាឡើងមក តើខ្ញុំនឹងបានប្រយោជន៍អ្វី? ប្រសិនបើខ្ញុំនិយាយវាមក ហើយធ្វើឱ្យនរណាម្នាក់មិនសប្បាយចិត្ត តើយើងនឹងត្រូវជួបមុខគ្នាទៅថ្ងៃមុខយ៉ាងដូចម្ដេច?» នេះគឺជាគំនិតឆ្លាតវៃបែបខូច មែនទេ? តើនេះមិនមែនមកពីនិស្ស័យឆ្លាតវៃបែបខូចទេឬអី? និស្ស័យមួយទៀត គឺអាត្មានិយមនិងកំណាញ់។ អ្នកគិតថា «ការបាត់ប្រយោជន៍នៅក្នុងសំណាក់របស់ព្រះជាម្ចាស់ តើមានអ្វីត្រូវពាក់ព័ន្ធនឹងខ្ញុំដែរទៅ? ចាំបាច់អ្វីឱ្យខ្ញុំត្រូវខ្វល់នោះ? គឺគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំនោះទេ។ បើទោះបីជាខ្ញុំឃើញនិងស្ដាប់ឮថាវាកើតឡើងមែន ខ្ញុំមិនចាំបាច់ត្រូវធ្វើអ្វីនោះទេ។ មិនមែនជាទំនួលខុសត្រូវរបស់ខ្ញុំទេ។ ខ្ញុំមិនមែនជាអ្នកដឹកនាំឯណា»។ និស្ស័យអស់ទាំងនេះគឺនៅក្នុងខ្លួនអ្នក ហាក់ដូចជាវាដុះចេញពីចិត្តរបស់អ្នកដោយមិនដឹងខ្លួន និងហាក់ដូចជាវាបានគ្រប់គ្រងលើនិស្ស័យដែលជាប់នៅក្នុងដួងចិត្តរបស់អ្នកជានិច្ច ជានិស្ស័យពុករលួយរបស់សាតាំងរបស់មនុស្ស។ និស្ស័យពុករលួយទាំងនេះ គ្រប់គ្រងលើគំនិតរបស់អ្នក ហើយចងដៃជើងរបស់អ្នកជាប់ ហើយវាគ្រប់គ្រងមាត់របស់អ្នក។ នៅពេលអ្នកចង់និយាយអ្វីចេញពីចិត្តរបស់អ្នក ពាក្យសម្ដីនោះដល់ត្រឹមបបូរមាត់របស់អ្នក ប៉ុន្តែអ្នកមិនអាចនិយាយអ្វីកើតទេ ឬប្រសិនបើអ្នកអាចនិយាយចេញមកបាន ពាក្យសម្ដីរបស់អ្នកបែរជាផ្សេងទៅវិញ ដោយទុកផ្លូវឱ្យអ្នកអាចក្រឡាស់វាបាន។ អ្នកនិយាយមិនច្បាស់ទាល់តែសោះ។ ក្រោយពីស្ដាប់រួច អ្នកដទៃមានអារម្មណ៍ថាជាសម្ដីគ្មានបានការ ហើយអ្វីដែលអ្នកបាននិយាយមក មិនបានដោះស្រាយបញ្ហាអ្វីឡើយ។ អ្នកគិតនឹងខ្លួនឯងថា៖ «ខ្ញុំបាននិយាយចេញទៅហើយ។ សតិសម្បជញ្ញៈរបស់ខ្ញុំ ក៏គ្មានការរំខានអ្វីដែរ។ ខ្ញុំបានធ្វើកិច្ចការរបស់ខ្ញុំហើយ»។ តាមពិតទៅ អ្នកដឹងក្នុងចិត្តហើយថា អ្នកមិនបាននិយាយអ្វីដែលអ្នកគួរនិយាយនោះទេ ហើយអ្វីដែលអ្នកបាននិយាយ គ្មានប្រយោជន៍អ្វីទេ ហើយបន្តបំផ្លាញដល់កិច្ចការនៅសំណាក់របស់ព្រះជាម្ចាស់ថែមទៀត។ អ្នកមិនបំពេញកិច្ចការរបស់អ្នកឡើយ ប៉ុន្តែអ្នកនិយាយក្ដែងៗថា អ្នកបានបំពេញកិច្ចការរបស់អ្នក ឬថាអ្នកមិនបានដឹងច្បាស់អំពីអ្វីដែលបានកើតនោះទេ។ ដូច្នេះ តើអ្នកមិនស្ថិតក្រោមការគ្រប់គ្រងពីនិស្ស័យពុករលួយរបស់សាតាំងទាំងស្រុងទេឬអី?» («មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ខ្ញុំគ្រាន់តែគិតអំពីខ្លួនឯងប៉ុណ្ណោះ ពេលជួបបញ្ហា។ ខ្ញុំពិតជាអាត្មានិយម និងបោកបញ្ឆោត។ ខ្ញុំបានដើរតាមទស្សនវិជ្ជាបែបសាតាំង «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «មនុស្សដែលយល់ដឹងពីស្ថានការ គឺពូកែខាងការពារខ្លួនឯង ដោយស្វះស្វែងដើម្បីតែគេចវេះពីកំហុសនានា» «នៅពេលអ្នកដឹងថាមានអ្វីមិនស្រួល យកល្អកុំនិយាយច្រើនពេក» និង «គ្មានរង្វាន់ណាបានមកដោយមិនខិតខំប្រឹងប្រែងឡើយ»។ ទស្សនៈទាំងនេះបានចាក់ឫសនៅក្នុងធម្មជាតិរបស់ខ្ញុំ ដោយបន្តចងខ្ញុំយ៉ាងជាប់ ដូច្នេះហើយបានជាការអនុវត្តតាមសេចក្តីពិតមានការពិបាកខ្លាំងម្ល៉េះនោះ។ ខ្ញុំបានដឹងថា ខ្ញុំគួរតែរាយការណ៍អំពីនាងស្របតាមគោលការណ៍សម្រាប់ជាប្រយោជន៍នៃកិច្ចការពួកជំនុំ ប៉ុន្តែពេលខ្ញុំហៀបនឹងធ្វើ ខ្ញុំមានអារម្មណ៍ខ្លាចធ្វើឱ្យនាងអន់ចិត្ត និងខ្លាចថា នាងវិនិច្ឆ័យ និងប្រព្រឹត្តមិនល្អដាក់ខ្ញុំ។ ពេលមានគំនិតបែបនេះ ខ្ញុំលែងនឹកនាដល់ការបំពេញកាតព្វកិច្ច ទំនួលខុសត្រូវ និងភារកិច្ចរបស់ខ្ញុំតទៅទៀត ហើយខ្ញុំមានអារម្មណ៍ថា អ្នកដឹកនាំក្លែងក្លាយនៅក្នុងពួកជំនុំមិនមែនជាបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ។ ខ្ញុំមិនចង់បង្កឱ្យមានការអន់ចិត្តណាមួយឡើយ ដូច្នេះ ខ្ញុំអាចមិនធ្វើឱ្យនាងអន់ចិត្ត និងការពារខ្លួនឯងបាន។ ខ្ញុំបានប្រឆាំងនឹងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធម្ដងហើយម្ដងទៀត រហូតដល់ខ្ញុំមិនទាំងមានអារម្មណ៍ពិរុទ្ធទៀតនោះឡើយ។ ខ្ញុំពិតជាត្រូវបានជាប់ណែនដោយសេចក្តីពុករលួយបែបសាតាំងរបស់ខ្ញុំមែន។ ខ្ញុំបានប្រព្រឹត្តសេចក្តីរំលងដដែលនៅក្នុងភារកិច្ចរបស់ខ្ញុំកាលពីមុន ដោយរស់នៅតាមទស្សនវិជ្ជានៃជីវិតបែបសាតាំង។ ខ្ញុំបានរកឃើញអ្នកដឹកនាំដែលក្រអឺតក្រទមម្នាក់ដែលមានការយល់ដឹងមិនត្រឹមត្រូវអំពីសេចក្តីពិត ដែលគួរតែត្រូវបណ្ដេញចេញ។ តែក្រោយពេលខ្ញុំបានឃើញថា នាងមាននូវគុណសម្បត្តិខ្លះ និងពូកែខាងអធិប្បាយអំពីគោលលទ្ធិដែលគ្មានខ្លឹមសារ និងបោកបញ្ឆោតមនុស្ស។ ដោយឃើញបងប្អូនប្រុសស្រីជាច្រើននាក់មិនមានការយល់ដឹងអំពីនាង ខ្ញុំខ្លាចថា ពួកគេនឹងវិនិច្ឆ័យខ្ញុំ ហើយនិយាយថា ខ្ញុំជាមនុស្សគ្មានចិត្តមេត្តា បើនាងត្រូវបានប្ដូរចេញ។ ដូច្នេះ ខ្ញុំបានពន្យារពេលជាងពីរខែ មុនពេលនាងត្រូវបានបណ្ដេញចេញ។ ការនេះបង្កជាការសំខាន់យ៉ាងខ្លាំងដល់កិច្ចការរបស់ពួកជំនុំ។ ខ្ញុំបានឃើញអ្នកដឹកនាំក្លែងក្លាយម្នាក់នៅក្នុងពួកជំនុំ តែខ្ញុំបានធ្វើកំហុសចាស់ដដែល។ ខ្ញុំចង់គេចវេះពីវា។ របៀបដែលខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំ បានបង្ហាញថា ខ្ញុំពិតជាអាត្មានិយម និងបោកបញ្ឆោត ហើយខ្ញុំមិនអាចអនុវត្តតាមសេចក្តីពិតទេ នៅពេលដែលវាប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំបានបំពានសេចក្តីពិតម្ដងហើយម្ដងទៀត និងបានបាត់បង់ទីបន្ទាល់របស់ខ្ញុំ។ វាជាសញ្ញានៃភាពអាម៉ាស់។ ដោយដឹងបែបនេះ ខ្ញុំបានក្រាបចុះនៅចំពោះព្រះជាម្ចាស់ និងអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ឥឡូវ ទូលបង្គំបានឃើញសាតាំងបានធ្វើឱ្យទូលបង្គំពុករលួយយ៉ាងជ្រាលជ្រៅណាស់។ ទូលបង្គំជាអ្នកផ្គាប់ចិត្តមនុស្សដ៏អាត្មានិយម គួរឱ្យស្អប់ខ្ពើមម្នាក់។ ទូលបង្គំថោកទាប និងស្មោកគ្រោក។ ព្រះជាម្ចាស់អើយ សូមសង្រ្គោះទូលបង្គំចេញពីចំណងនៃនិស្ស័យដ៏ពុករលួយរបស់ទូលបង្គំផង»។

ក្រោយមក ខ្ញុំអាននៅក្នុងការប្រកបគ្នាមួយថា សាតាំងគ្រប់គ្រងនៅក្នុងលោកីយ៍ ប៉ុន្តែព្រះជាម្ចាស់ និងសេចក្តីពិតគ្រប់គ្រងនៅក្នុងពួកជំនុំ ពួកគេស្ថិតនៅពិភពពីរផ្សេងគ្នា និងថា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សូម្បីតែមនុស្សអាក្រក់ ឬបុគ្គលម្នាក់ដែលមានភាពជាមនុស្សខ្សត់ខ្សោយក៏ត្រូវបានជ្រើសរើសជាអ្នកដឹកនាំម្នាក់ដែរ ពួកគេនឹងនៅមិនបានយូរឡើយ បើគ្មានតថភាពនៃសេចក្តីពិតនោះ។ ការនេះសបញ្ជាក់ឱ្យឃើញថា សេចក្តីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ សាតាំងគ្រប់គ្រងលោកីយ៍នៅក្នុងសេចក្តីងងឹត ហើយមនុស្សត្រូវតែនិយាយ និងប្រព្រឹត្តដោយផ្អែកលើទស្សនវិជ្ជារបស់វា។ ការបញ្ជោរគឺជារបៀបតែមួយគត់ ដើម្បីមានជោគជ័យ។ ភាពទៀងត្រង់ និងការធ្វើឱ្យនរណាម្នាក់អន់ចិត្តនាំទៅរកទារុណកម្ម។ មិនថាវាស្ថិតនៅក្នុងចំណោមមនុស្សធម្មតា ឬអ្នកមានអំណាចឡើយ ភាពទៀងត្រង់នាំឱ្យអ្នកត្រូវគេសម្លុតកំហែង និងបណ្ដេញចេញ ហើយមនុស្សជាច្រើនថែមទាំងបាត់បង់ជីវិតរបស់ខ្លួនទៅលើរឿងនេះផងដែរ។ ប៉ុន្តែ សេចក្តីពិត និងសេចក្តីសុចរិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រទានពរ និងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលដេញតាមសេចក្តីពិត និងមនុស្សទៀងត្រង់ដែលមានញាណនៃសេចក្តីយុត្តិធម៌។ អស់អ្នកដែលការពារផលប្រយោជន៍របស់ពួកជំនុំ និងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ដែលហ៊ានលាតត្រដាងពីអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ទើបព្រះជាម្ចាស់ទទួលយក សង្រ្គោះ និងប្រោសឱ្យគ្រប់លក្ខណ៍។ ពួកគេក៏ទទួលបានការយល់ព្រម និងការគាំទ្ររបស់អ្នកដទៃផងដែរ។ អស់អ្នកដែលមិនចុះចូលចំពោះសេចក្តីពិត តែប្រឆាំងនឹងសេចក្តីពិត មិនថាពួកគេមានកេរ្ដិ៍ឈ្មោះ និងឋានៈខ្ពង់ខ្ពស់ប៉ុនណាឡើយ នៅទីបំផុត ពួកគេនឹងត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល និងលុបបំបាត់មិនខាន ដូចបង យ៉ាង ដែលជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលត្រូវបានបណ្ដេញចេញពីពួកជំនុំកាលពីឆ្នាំមុនអ៊ីចឹងដែរ។ នាងបានគាបសង្កត់ និងបណ្ដេញចេញរាល់អ្នកដែលខ្វែងគំនិតជាមួយនាង ពេលដែលនាងធ្វើជាអ្នកដឹកនាំ ហើយបានដាក់ក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងនៅក្នុងមុខតំណែងសំខាន់ៗ។ នាងបានព្យាយាមកសាងអាណាចក្រផ្ទាល់ខ្លួន ដោយប្រឆាំងនឹងព្រះជាម្ចាស់ ហើយថែមទាំងលួចតង្វាយថែមទៀតផង។ នាងបានគិតថា ជុំវិញនាងសុទ្ធតែជាក្រុមគ្រួសារ និងមិត្តភក្តិ ដូច្នេះ ទង្វើអាក្រក់របស់នាងនឹងមិនត្រូវបានគេលាតត្រដាងឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ ហើយនៅក្នុងព្រះប្រាជ្ញាញាណរបស់ទ្រង់ ព្រះអង្គប្រើប្រាស់កលល្បិចរបស់សាតាំងសម្រាប់ជាប្រយោជន៍របស់ទ្រង់។ ទ្រង់បានបង្កើតបរិយាកាសមួយ ដើម្បីឱ្យអស់អ្នកដែលមានញាណនៃសេចក្តីសុចរិតធ្វើការរាយការណ៍ និងលាតត្រដាងពីការអាក្រក់របស់នាង។ បន្ទាប់ពីការស៊ើបអង្កេត និងការផ្ទៀងផ្ទាត់របស់ពួកជំនុំ នាងមិនគ្រាន់តែប្រគល់នូវអ្វីគ្រប់យ៉ាងដែលនាងបានលួចប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ត្រូវបានបណ្ដេញចេញជាអចិន្ត្រៃយ៍ពីពួកជំនុំផងដែរ។ ការនេះបង្ហាញថា មិនថាបុគ្គលម្នាក់មានភារកិច្ច ឬឋានៈអ្វីនោះឡើយ គ្មាននរណាម្នាក់ដែលធ្វើអំពើអាក្រក់ ឬមិនដេញតាមសេចក្តីពិត អាចរួចផុតពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់ឡើយ! ដំណាក់របស់ព្រះជាម្ចាស់មិនដូចជាលោកីយ៍ឡើយ។ គ្មានអ្វីមួយដែលប្រឆាំងនឹងសេចក្តីពិតអាចលូតលាស់ឡើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានឡើយ។ អស់អ្នកណាដែលរកឃើញថាមានអ្វីមួយប្រឆាំងនឹងសេចក្តីពិត អាចក្រោកឈរលាតត្រដាង និងបញ្ឈប់វាបាន។ ការនេះបង្ហាញថា សេចក្តីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ចំពោះការរាយការណ៍អំពីបងស្រី លី វិញ ខ្ញុំមិនបានយល់អំពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ឬដឹងថាទ្រង់ទតឃើញ និងសោយរាជ្យលើគ្រប់ទាំងអស់ឡើយ។ អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទមិនអាចមានមូលដ្ឋាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានឡើយ។ មិនថាខ្ញុំមានភារកិច្ចដែលត្រូវធ្វើ និងថាតើខ្ញុំមានវាសនា និងលទ្ធផលបែបណាឡើយ ទាំងអស់នោះគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ មិនមែននៅក្នុងដៃរបស់អ្នកដឹកនាំណាម្នាក់ឡើយ។ នាងមិនអាចធ្វើឱ្យខ្ញុំរួញរាតទៅទៀតឡើយ។ ដូច្នេះ ខ្ញុំបានធ្វើការរាយការណ៍ជាក់ស្ដែងអំពីបញ្ហារបស់បងស្រី លី។ អ្នកដឹកនាំម្នាក់បានមកពួកជំនុំរបស់យើងក្នុងពេលឆាប់ៗ ដើម្បីពិនិត្យមើលលើស្ថានភាព។ គេបានរកឃើញថា បងស្រី លី ជាអ្នកដឹកនាំក្លែងក្លាយដោយផ្អែកលើគោលការណ៍ ហើយនាងត្រូវបានបណ្ដេញចេញ។ ក្រោយមក បងស្រី លី បានទទួលនូវការយល់ដឹងខ្លះៗអំពីខ្លួនឯង តាមរយៈការថ្វាយបង្គំ និងការឆ្លុះបញ្ចាំង ហើយនាងចង់ប្រែចិត្ត និងផ្លាស់ប្រែ។ អ្នកដឹកនាំបន្ទាប់ដែលត្រូវបានជ្រើសរើស គឺជាបងស្រីម្នាក់ដែលបានដេញតាមសេចក្តីពិត ហើយកិច្ចការទាំងអស់នៃពួកជំនុំបានប្រសើរឡើងបន្ដិចម្ដងៗ។ ខ្ញុំបានឃើញសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ និងបានឃើញថា សេចក្តីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់លាតត្រដាងនូវភាពអាត្មានិយម និងការបោកបញ្ឆោតរបស់ខ្ញុំ ហើយសម្អាតសេចក្តីពុករលួយរបស់ខ្ញុំ តាមរយៈការដែលខ្ញុំរាយការណ៍អំពីអ្នកដឹកនាំក្លែងក្លាយ។ ព្រះជាម្ចាស់ពិតជាកំពុងសង្រ្គោះ និងប្រោសខ្ញុំឱ្យបានគ្រប់លក្ខណ៍មែន!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

រង្វាន់ នៃការបំពេញភារកិច្ចរបស់មនុស្សម្នាក់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែពិត និងជាក់ស្ដែង ហើយត្រូវស្ដែងចេញ តាមការរស់នៅ។...

ការរស់នៅ ចំពោះព្រះជាម្ចាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដើម្បីចូលទៅក្នុងភាពពិតប្រាកដ មនុស្សត្រូវតែបង្វែរអ្វីៗគ្រប់យ៉ាង ឆ្ពោះទៅរកជីវិតពិតជាក់ស្តែង។ ប្រសិនបើ...

Leave a Reply