បាបរបស់យើងត្រូវបានអត់ទោស តើព្រះអម្ចាស់នឹងនាំយើងដោយត្រង់ទៅនគររបស់ទ្រង់ឬទេ ពេលដែលទ្រង់យាងត្រឡប់មក?

24-10-2021

គ្រោះមហន្តរាយបន្តកើនឡើង ហើយអ្នកជឿសុទ្ធតែរង់ចាំយ៉ាងអន្ទះសានូវការយាងមករបស់ព្រះសង្គ្រោះ ដោយចង់ឱ្យលើកឡើងទៅលើមេឃក្នុងដំណេក ដើម្បីជួបព្រះអម្ចាស់ និងគេចចេញពីទុក្ខសោកនៃគ្រោះមហន្តរាយដែលកើនឡើងនៅសព្វថ្ងៃនេះ។ ម៉េចក៏ពួកគេជឿជាក់ម៉្លេះក្នុងការរង់ចាំព្រះអម្ចាស់យេស៊ូវយាងមក និងលើកពួកគេឡើងទៅជួបទ្រង់? ពួកគេជឿថា ដោយសារអំពើបាបរបស់ខ្លួនត្រូវបានអត់ទោសតាមរយៈសេចក្ដីជំនឿលើព្រះអម្ចាស់យេស៊ូវ ព្រះអម្ចាស់លែងចាត់ទុកពួកគេថាមានបាបទៀត នោះពួកគេមានគ្រប់យ៉ាងដែលខ្លួនត្រូវការ និងបាននាំដោយត្រង់ទៅក្នុងនគរព្រះ ពេលដែលព្រះអម្ចាស់យាងមក។ តែរឿងភាន់ច្រឡំសម្រាប់មនុស្សជាច្រើន គឺថា គ្រោះមហន្តរាយធំៗបានមកដល់ហើយ ចុះម៉េចក៏ព្រះអម្ចាស់មិនទាន់យាងមកទៀត? មនុស្សជាច្រើនចាប់ផ្ដើមឆ្ងល់ថាព្រះអម្ចាស់ពិតជាយាងមកឬអត់។ បើអត់ទេ នោះមិនមានន័យថា ពួកគេអាចធ្លាក់ក្នុងមហន្តរាយ និងស្លាប់គ្រប់ពេលឬទេ? ពេលនេះ គ្រូគង្វាលជាច្រើន និយាយថា ព្រះអម្ចាស់នឹងយាងមកនៅកណ្ដាល ឬនៅចុងបញ្ចប់នៃគ្រោះមហន្តរាយ ដោយមិនដឹងវិធីពន្យល់យ៉ាងម៉េចទៀតឡើយ។ តែការនិយាយបែបនោះត្រូវទេ? ពិភពសាសនាមិនបានស្វាគមន៍ព្រះអម្ចាស់ទេ តែនោះមានន័យថា ទ្រង់មិនបានយាងមកទេឬ? ពួកយើងសុទ្ធតែដឹងថា ព្រះអម្ចាស់បានសន្យាថា ពួកជំនុំភិឡាដិលភា នឹងត្រូវបានលើកឡើងនៅចំពោះមុខគ្រោះមហន្តរាយ។ ហើយទ្រង់ការពារពួកគេពីការរងទុក្ខនូវគ្រោះមហន្តរាយ។ តើព្រះអម្ចាស់ពិតជាល្មើសសេចក្ដីសន្យាទ្រង់ឬទេ? ពិតជាអត់ទេ។ ពិតហើយ ព្រះអម្ចាស់មិនបានយាងមកលើពពក ដើម្បីនាំអ្នកជឿឡើងទៅស្ថានសួគ៌ ដូចមនុស្សគិតស្រមៃឡើយ តែយើងសុទ្ធតែដឹងថា ផ្លេកបន្ទោរពីទិសខាងកើត បានធ្វើបន្ទាល់ឥតឈប់ថា ទ្រង់បានយាងត្រឡប់ជាព្រះដ៏មានគ្រប់ព្រះចេស្ដារួចហើយ ដោយសម្ដែងចេញសេចក្ដីពិតជាច្រើន និងធ្វើកិច្ចការនៃការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ មនុស្សពីគ្រប់និកាយដែលស្រឡាញ់សេចក្ដីពិត បានឮព្រះសូរសៀងព្រះជាម្ចាស់ នៅក្នុងព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា និងបែរទៅរកទ្រង់ ត្រូវបាននាំទៅមុខបល្ល័ង្កព្រះជាម្ចាស់ ដោយហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់រាល់ថ្ងៃ ចូលរួមពិធីមង្គលការរបស់កូនចៀម។ ពួកគេទទួលបទពិសោធនៃការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយមានទីបន្ទាល់ខ្ទរខ្ទារ។ ពួកគេរស់ក្នុងព្រះវត្តមានព្រះជាម្ចាស់ ដោយសរសើរតម្កើងទ្រង់យ៉ាងអំណរ។ បើធៀបនឹងសភាពភ័យខ្លាចគ្រោះមហន្តរាយមិនចេះចប់របស់ពិភពសាសនា នេះដូចពេលយប់ និងពេលថ្ងៃ។ អ្នកជឿជាច្រើនគិតថា តើព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលផ្លេកបន្ទោរពីទិសខាងកើតធ្វើបន្ទាល់នោះ ជាព្រះអម្ចាស់ដែលយាងត្រឡប់មកវិញឬ? តើព្រះអម្ចាស់ពិតជាកំពុងធ្វើកិច្ចការជំនុំជម្រះមួយជំហាន នៅគ្រាចុងក្រោយឬទេ? តែមនុស្សជាច្រើននៅតែមានការសង្ស័យ ដូចជា «ព្រះអម្ចាស់បានអត់ទោសអំពើបាបខ្ញុំ ហើយទ្រង់មិនចាត់ទុកខ្ញុំជាមនុស្សមានបាបឡើយ។ ទ្រង់គួរតែនាំខ្ញុំដោយត្រង់ទៅកាន់ស្ថានសួគ៌ ពេលទ្រង់យាងត្រឡប់មក។ ម៉េចក៏ទ្រង់មិនលើកខ្ញុំឡើងភ្លាមៗ តែធ្វើកិច្ចការនៃការជំនុំជម្រះមួយជំហាន នៅគ្រាចុងក្រោយ?» សូមយើងពិភាក្សាប្រធានបទនេះបន្តិចនៅថ្ងៃនេះ។ តើការត្រូវបានអត់ទោសបាបរបស់យើង មានន័យថាពួកយើងអាចចូលទៅក្នុងនគរព្រះឬទេ?

ទីមួយ សូមមើល បើមានមូលដ្ឋានព្រះគម្ពីរសម្រាប់គំនិតដែលថា អ្នកដែលត្រូវបានអត់ទោស អាចចូលទៅដោយត្រង់ទៅក្នុងនគរព្រះឬអត់។ តើមានព្រះបន្ទូលចេញពីព្រះអម្ចាស់ ដើម្បីគាំទ្រគំនិតនេះឬទេ? តើពេលណាដែលព្រះអម្ចាស់យេស៊ូវ មានបន្ទូលថា អ្នកដែលបាបរបស់ខ្លួនត្រូវបានអត់ទោស អាចទៅដោយផ្ទាល់ក្នុងនគរស្ថានសួគ៌? ព្រះវិញ្ញាណបរិសុទ្ធក៏មិនបានមានបន្ទូល ដែលអនុញ្ញាតឱ្យនរណាម្នាក់ទៅដោយផ្ទាល់ក្នុងស្ថានសួគ៌ដែរ។ ដោយសារគ្មានមូលដ្ឋានព្រះគម្ពីរ ឬបន្ទូលចេញពីព្រះអម្ចាស់ជាអំណះអំណាង ម៉េចក៏មនុស្សប្រាកដម៉្លេះថា ពួកគេនឹងបានលើកឡើង នៅពេលព្រះអម្ចាស់យាងមក? វាគ្មានហេតុផលសោះ។ ព្រះអម្ចាស់ថ្លែងយ៉ាងច្បាស់អំពីអ្នកដែលអាចទៅក្នុងនគរស្ថានសួគ៌បាន៖ «មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ» (ម៉ាថាយ ៧:២១)។ ចេញពីនេះ យើងអាចច្បាស់ហើយថា ការត្រូវបានអត់ទោស នៅមិនគ្រប់គ្រាន់ក្នុងការចូលទៅក្នុងនគរព្រះឡើយ។ ម៉េចបានជាមិនគ្រប់គ្រាន់? ជាចម្បង ការត្រូវបានអត់ទោសបាប មិនមានន័យថាអ្នកត្រូវបានបន្សុទ្ធ ថាអ្នកចុះចូលចំពោះព្រះជាម្ចាស់ ឬថាអ្នកបំពេញបំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ យើងសុទ្ធតែបានឃើញយ៉ាងច្បាស់ថា ទោះបីជាអ្នកជឿដែលបាបពួកគេត្រូវបានអត់ទោសក៏ដោយ ក៏នៅតែភូតកុហក លួចបន្លំ វៀចវេរ និងបោកបញ្ឆោតជានិច្ចដែរ។ ពួកគេក្រអឺតក្រទម និងមិនស្ដាប់នរណាម្នាក់ឡើយ ពេលដែលពួកគេមានចំណេះដឹងព្រះគម្ពីរបន្តិចបន្តួច។ ពួកគេតយុទ្ធដើម្បីអំណាច និងផលប្រយោជន៍ ហើយរស់ក្នុងអំពើបាបដែលពួកគេមិនអាចដកខ្លួនចេញឡើយ។ នេះបង្ហាញយ៉ាងច្បាស់ថា ទោះបីជាត្រូវបានអត់ទោសក៏ដោយ ក៏មនុស្សនៅតែស្មោគគ្រោក និងពុករលួយ ហើយប្រព្រឹត្តអំពើបាបគ្រប់ពេលវេលា។ ពួកគេមិនត្រឹមតែមិនអាចទទួលយក និងចុះចូលនឹងសេចក្ដីពិតឡើយ ពួកគេថែមទាំងវិនិច្ឆ័យ និងតតាំងព្រះជាម្ចាស់ទៀតផង។ គឺដូចនឹងពួកផារិស៊ី ពួកគេថ្កោលទោស វិនិច្ឆ័យ និងប្រមាថព្រះអម្ចាស់ ហើយថែមទាំងឆ្កាងទ្រង់ម្ដងទៀតផង។ នេះបញ្ជាក់ថា អំពើបាបរបស់មនុស្សជាតិ អាចត្រូវបានអត់ទោស តែយើងនៅតែស្មោគគ្រោក និងពុករលួយ ហើយសារជាតិពុករលួយរបស់យើង ប្រឆាំងនឹងព្រះជាម្ចាស់។ ព្រះបន្ទូលព្រះជាម្ចាស់ថ្លែងថា «ដូច្នេះ ចូរឲ្យឯងបានបរិសុទ្ធ ដ្បិតអញបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ ដូច្នេះ អ្នកដែលរស់នៅក្នុងអំពើបាប គ្មានតម្លៃចំពោះនគរព្រះឡើយ រឿងនេះមិនបាច់សង្ស័យឡើយ ហើយត្រូវបានកំណត់ទាំងស្រុងដោយនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ព្រះជាម្ចាស់។ តើអ្វីដែលអ្នកជឿហ៊ានអះអាថា ពួកគេគ្មានអំពើបាប ថាពួកគេលែងប្រព្រឹត្តបាប និងសម្រេចបានភាពបរិសុទ្ធ? គ្មានមួយឡើយ។ សូម្បីតែមនុស្សខាងវិញ្ញាណដ៏ល្បី និងអស្ចារ្យ ដែលបានសរសេរស្នាដៃខាងវិញ្ញាណជាច្រើន ក៏មិនហ៊ាននិយាយថា ពួកគេបានកម្ចាត់បាប និងមានភាពបរិសុទ្ធដែរ។ តាមពិត អ្នកជឿទាំងអស់ដូចគ្នា ដោយរស់នៅក្នុងសភាពនៃការប្រព្រឹត្តបាបពេលថ្ងៃ ហើយលន់តួនៅពេលយប់ ដោយពុះពារយ៉ាងជូរចត់ក្នុងអំពើបាប។ ពួកគេទាំងអស់សុទ្ធតែមានបទពិសោធការឈឺចាប់ហួសនិស្ស័យ នៃការជាប់ចំណងបាប។ តើតថភាពនេះបញ្ជាក់ពីអ្វី? វាបញ្ជាក់ថា អ្នកដែលបាបរបស់ខ្លួនត្រូវបានអត់ទោស មិនបានគេចផុតពីអំពើបាប និងមានភាពបរិសុទ្ធឡើយ ដូច្នេះ យើងអាចនិយាយដោយភាពប្រាកដថា ពួកគេមិនមានតម្លៃសម្រាប់នគរស្ថានសួគ៌ឡើយ។ ដូចជាព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖ ប៉ុន្តែ បុត្រាគង់នៅជាដរាបវិញ» (យ៉ូហាន ៨:៣៤-៣៥)។ យើងអាចឃើញថា គ្មានមូលដ្ឋានព្រះគម្ពីរ ចំពោះការចូលក្នុងនគរព្រះ ដោយសារបាបអ្នកត្រូវបានអត់ទោសឡើយ តែនេះពិតជាសញ្ញាណរបស់មនុស្ស។

ត្រង់ចំណុចនេះ សំណួរទីមួយក្នុងគំនិតមនុស្សជាច្រើនគឺ ដោយសារការនោះមិននាំយើងទៅក្នុងនគរស្ថានសួគ៌ ចុះជាអ្វីទៅ? តើផ្លូវអ្វីទៅកាន់នគរព្រះ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ»។ នេះជាអ្វីដែលតម្រូវ ដោយគ្មានសង្ស័យឡើយ។ ដូច្នេះ តើយើងអាចសម្រេចការបំពេញបំណងព្រះហឫទ័យព្រះជាម្ចាស់ និងចូលក្នុងនគរព្រះដោយរបៀបណា? តាមពិត ព្រះអម្ចាស់យេស៊ូវ ចង្អុលបង្ហាញពួកយើងទៅរកផ្លូវនោះជាយូរមកហើយ។ សូមមើលសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ ដើម្បីឱ្យយល់កាន់តែប្រសើរ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)។ ព្រះអម្ចាស់យេស៊ូវថ្លែងជាច្រើនលើកពីទំនាយនៃការយាងមករបស់ទ្រង់ ហើយខគម្ពីរទាំងនេះជាសេចក្ដីទំនាយរបស់ទ្រង់ ចំពោះកិច្ចការដែលទ្រង់ធ្វើ ពេលទ្រង់យាងត្រឡប់មក ដែលសម្ដែងចេញសេចក្ដីពិតជាច្រើន ដើម្បីធ្វើកិច្ចការជំនុំជម្រះ ដោយនាំមនុស្សទៅក្នុងសេចក្ដីពិត សង្គ្រោះមនុស្សជាតិយ៉ាងពេញលេញពីបាប និងពីកម្លាំងសាតាំង ហើយទីបំផុត នាំយើងទៅក្នុងនគររបស់ទ្រង់ ដូច្នេះយើងមានវាសនាដ៏ស្រស់បំព្រង។ ដូច្នេះហើយ យើងពិតជាត្រូវទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះអម្ចាស់ ពេលទ្រង់យាងត្រឡប់មក។ លុះត្រាតែយើងទទួលបានសេចក្ដីពិត មិនអ៊ីចឹង យើងមិនអាចត្រូវបានបន្សុទ្ធទាំងស្រុងពីសេចក្ដីពុករលួយឡើយ ហើយធម្មជាតិបាបរបស់យើង មិនអាចត្រូវបានដោះស្រាយឡើយ។ នោះជាវិធីតែមួយក្នុងការកម្ចាត់អំពើបាប និងមានភាពបរិសុទ្ធ ហើយមានតម្លៃក្នុងការចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ និស្ស័យពុករលួយរបស់យើងត្រូវតែបានបន្សុទ្ធ ដើម្បីដោះស្រាយធម្មជាតិមានបាបយើងឱ្យបានទាំងស្រុង។ យើងត្រូវកម្ចាត់និស្ស័យពុករលួយរបស់ខ្លួន ដើម្បីរួចពីកម្លាំងសាតាំង និងចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងបំពេញបំណងព្រះហឫទ័យទ្រង់។ បើមិនដូច្នោះទេ យើងនឹងគ្មានសិទ្ធិចូលទៅក្នុងនគរព្រះឡើយ។ ដូច្នេះ យើងអាចប្រាកដថា មានតែអ្នកដែលត្រូវបានបន្សុទ្ធតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយប៉ុណ្ណោះ ដែលអាចក្លាយជាអ្នកដែលបំពេញបំណងព្រះហឫទ័យព្រះជាម្ចាស់។ នេះបញ្ជាក់ថា ការទទួលយកការជំនុំជម្រះ និងការបន្សុទ្ធនៅគ្រាចុងក្រោយ ជាផ្លូវតែមួយគត់ ដើម្បីចូលទៅក្នុងនគរព្រះ។ សូមយើងអានព្រះបន្ទូលព្រះជាម្ចាស់ពីរបីអត្ថបទ អំពីរឿងនេះ។ «មនុស្សមានបាបដូចជាអ្នករាល់គ្នា ដែលទើបតែត្រូវបានប្រោសលោះ និងមិនទាន់ត្រូវបានផ្លាស់ប្ដូរ ឬត្រូវបានព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍ តើអ្នកអាចស្របតាមព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? សម្រាប់អ្នក អ្នកនៅតែមាននិស្ស័យចាស់ដដែល ហើយវាជាការពិតដែលអ្នកត្រូវបានសង្រ្គោះដោយព្រះយេស៊ូវ និងមិនត្រូវបានរាប់ថាជាមនុស្សមានបាប ដោយសារសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនបញ្ជាក់ថា អ្នកមិនមានបាប និងបរិសុទ្ធនោះឡើយ។ តើអ្នកអាចក្លាយជាពួកបរិសុទ្ធយ៉ាងដូចម្ដេច បើអ្នកមិនត្រូវបានផ្លាស់ប្ដូរផងនោះ? នៅខាងក្នុង អ្នកត្រូវបានហ៊ុមព័ទ្ធ ដោយភាពមិនបរិសុទ្ធ ភាពអាតា្មនិយម និងភាពឃោរឃៅ ប៉ុន្តែអ្នកនៅតែចង់ឡើងទៅជាមួយព្រះយេស៊ូវ ហើយបើបានបែបនេះមែន អ្នកច្បាស់ជាមនុស្សសំណាងបំផុតហើយ! អ្នកបានខកខានមួយជំហាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់៖ អ្នកត្រូវបានប្រោសលោះមែន ប៉ុន្តែអ្នកមិនត្រូវបានផ្លាស់ប្ដូរឡើយ។ ដើម្បីឲ្យអ្នកស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការនៃការផ្លាស់ប្ដូរ និងការបន្សុទ្ធអ្នកដោយផ្ទាល់សិន។ ប្រសិនបើអ្នកគ្រាន់តែត្រូវបានប្រោសលោះ នោះអ្នកនឹងគ្មានសមត្ថភាពទទួលបានការញែកជាបរិសុទ្ធឡើយ។ តាមរបៀបនេះ អ្នកនឹងគ្មានគុណសម្បត្តិអ្វីគ្រប់គ្រាន់ ដើម្បីទទួលបានចំណែកជាព្រះពរដ៏ល្អៗរបស់ព្រះជាម្ចាស់ឡើយ ព្រោះអ្នកបានខកខានមួយជំហាននៅក្នុងកិច្ចការនៃការគ្រប់គ្រងលើមនុស្សរបស់ព្រះជាម្ចាស់ដែលជាជំហានដ៏សំខាន់នៃការផ្លាស់ប្ដូរ និងការប្រោសឲ្យគ្រប់លក្ខណ៍។ ដូច្នេះ អ្នកដែលជាមនុស្សមានបាប ដែលទើបតែត្រូវបានប្រោសលោះនេះ គ្មានសមត្ថភាពក្នុងការស្នងមរតករបស់ព្រះជាម្ចាស់ដោយផ្ទាល់ឡើយ» («អំពីងារ និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ច្បាស់ណាស់។ ព្រះអម្ចាស់យេស៊ូវបំពេញកិច្ចការប្រោសលោះ ក្នុងយុគសម័យនៃព្រះគុណ។ នេះគ្រាន់តែដើម្បីអត់ទោសបាបរបស់មនុស្ស និងបំពេញកិច្ចការសង្គ្រោះពាក់កណ្ដាលប៉ុណ្ណោះ។ មានតែកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នៅគ្រាចុងក្រោយប៉ុណ្ណោះ ដែលអាចបន្សុទ្ធយ៉ាងពេញលេញ និងសង្គ្រោះមនុស្សជាតិបាន។ មនុស្សត្រូវតែទទួលយកសេចក្ដីពិត ដែលសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រមទាំងការជំនុំជម្រះនិងការវាយផ្ចាលរបស់ទ្រង់ ទើបសេចក្ដីពុករលួយពួកគេអាចត្រូវបានបន្សុទ្ធ និងបំផ្លាស់បំប្រែ ហើយគេអាចជាមនុស្សស្ដាប់បង្គាប់ព្រះ និងបំពេញតាមព្រះទ័យទ្រង់ ព្រមទាំងមានតម្លៃចំពោះនគរទ្រង់។ ម៉្យាងទៀត ពួកគេនឹងមានលិខិតឆ្លងដែន ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌។ យើងអាចនិយាយថា កិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាជំហានសំខាន់បំផុតនៃកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ ហើយវាជាជំហានដែលកំណត់ច្រកចូលរបស់បុគ្គលម្នាក់ទៅក្នុងនគរព្រះ។ ការខកខាននូវជំហានសំខាន់បំផុត ការខកខាននូវការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការត្រូវបានបន្សុទ្ធ មានន័យថា បរាជ័យទាំងស្រុងនៅក្នុងសេចក្ដីជំនឿរបស់អ្នក។ មិនថាអ្នកជឿយូរប៉ុនណា អ្នកប្រឹងប្រែងបែបណា ឬអ្នកលះបង់ច្រើនប៉ុនណាឡើយ បើអ្នកបដិសេធព្រះដ៏មានគ្រប់ព្រះចេស្ដា នោះគ្រប់យ៉ាងគ្មានប្រយោជន៍ទេ ហើយវាជាការបោះបង់ចោលកណ្ដាលផ្លូវ។ អ្នកនឹងមិនបានចូលទៅក្នុងនគរព្រះឡើយ។ នេះនឹងគួរឱ្យសោកស្ដាយពេញមួយជីវិត!

ដូច្នេះ តើព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ បន្សុទ្ធ និងសង្គ្រោះមនុស្សជាតិដោយវិធីណា ដើម្បីនាំយើងចូលទៅក្នុងនគរទ្រង់? សូមយើងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ គ្រប់គ្នាដែលឆ្លងកាត់បទពិសោធអំពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ យល់យ៉ាងស៊ីជម្រៅថា បើគ្មានបន្ទូលព្រះជាម្ចាស់លាតត្រដាងសេចក្ដីពុករលួយ និងសារជាតិរបស់យើងទេ នោះយើងនឹងមិនដែលឃើញថា ខ្លួនពុករលួយជ្រាលជ្រៅបែបណា សេចក្ដីពុករលួយរបស់យើងធ្ងន់ធ្ងរបែបណាឡើយ។ បើមិនត្រូវបានជំនុំជម្រះ វាយផ្ចាល លួសកាត់ ដោះស្រាយជាមួយ និងប្រៀនប្រដៅដោយព្រះជាម្ចាស់ទេ យើងនឹងមិនដែលកម្ចាត់និស្ស័យពុករលួយរបស់យើងឡើយ ហើយយើងថែមទាំងលំបាកក្នុងការស្គាល់ខ្លួនឯងពិតប្រាកដទៀតផង។ ច្បាស់ណាស់ អ្នកជឿជាច្រើនមិនអាចធ្វើអ្វីបានក្រៅពីប្រព្រឹត្តបាបនិងលន់តួជានិច្ច រួចក៏លន់តួនិងប្រព្រឹត្តបាបម្ដងទៀត ដោយមិនឃើញថា ឫសគល់នៃបាបរបស់គេ អាស្រ័យទាំងស្រុងលើការត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅឡើយ។ ពួកគេនៅតែជឿទាំងភាន់ច្រឡំថា ពួកគេអាចទៅស្ថានសួគ៌ដោយត្រង់ ដោយសារតែពួកគេត្រូវបានអត់ទោស។ នេះពិតជារឿងងងឹតងងល់ និងឆោតល្ងង់ ហើយខ្វះការស្គាល់ខ្លួនឯងទាំងស្រុង។ ការប្រែចិត្តពិតប្រាកដ កើតឡើងតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ ហើយការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីអំពើអាក្រក់ កើតឡើងតាមរយៈការស្គាល់ពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ មានតែដូច្នោះទេ ទើបយើងអាចថ្វាយបង្គំ និងចុះចូលព្រះជាម្ចាស់បាន និងក្លាយជាមនុស្សដែលបំពេញព្រះទ័យទ្រង់។ អ្នកត្រឹមតែអាចស្គាល់យ៉ាងពិតពីរឿងនេះ បន្ទាប់ពីឆ្លងកាត់បទពិសោធនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងការត្រូវបានបន្សុទ្ធប៉ុណ្ណោះ។

ពេលនេះ ខ្ញុំគិតថា យើងសុទ្ធតែច្បាស់ថា ផ្លូវទៅកាន់នគរព្រះច្បាស់លាស់ណាស់ ជាក់ស្ដែងណាស់ ថាវាមិនគ្រាន់តែត្រូវបានអត់ទោស និងរង់ចាំព្រះអម្ចាស់លើកយើងឡើង នោះត្រូវបាននាំដោយត្រង់ទៅក្នុងស្ថានសួគ៌ឡើយ។ នោះមិនមែនជារឿងពិតឡើយ នោះជាការគិតបែបរវើរវាយ។ បើយើងចង់ចូលទៅក្នុងនគរស្ថានសួគ៌ អ្វីដែលសំខាន់បំផុតគឺទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដូច្នេះ សេចក្ដីពុករលួយរបស់យើងអាចត្រូវបានបន្សុទ្ធ ហើយយើងអាចធ្វើតាមព្រះទ័យព្រះជាម្ចាស់។ នោះយើងនឹងមានតម្លៃក្នុងការទទួលបានសេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ ហើយត្រូវបាននាំទៅក្នុងនគរទ្រង់។ បើយើងបដិសេធមិនទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ នោះយើងមិនទទួលបានសេចក្ដីពិត និងជីវិត ឬឱ្យសេចក្ដីពុករលួយរបស់យើងបានបន្សុទ្ធឡើយ។ ដោយគ្រាន់តែចង់ឱ្យព្រះអម្ចាស់នាំយកយើងទៅស្ថានសួគ៌តាមវិធីនេះ ជាដំណើររបស់មនុស្សល្ងង់ ហើយមនុស្សទាំងនោះ ជាស្រ្ដីព្រហ្មចារីឆោតល្ងង់ ដែលនឹងធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដោយការយំខ្សឹកខ្សួល និងសង្កៀតធ្មេញ។ យើងអាចនិយាយថា ការទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ជាការត្រូវបានលើកឡើងនៅចំពោះបល្ល័ង្កទ្រង់។ យើងនៅតែត្រូវទទួលយកសេចក្ដីពិត ដែលទ្រង់សម្ដែងចេញ ព្រមទាំងការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ កម្ចាត់សេចក្ដីពុករលួយ និងត្រូវបានបន្សុទ្ធ ដើម្បីឱ្យយើងនៅទីបំផុត អាចត្រូវបានព្រះជាម្ចាស់ការពារ និងរក្សាទុក តាមរយៈគ្រោះមហន្តរាយ និងចូលទៅក្នុងវាសនាដ៏ស្រស់បំព្រងដែលទ្រង់បានរៀបចំ។ ការបម្រើតែមាត់ក្នុងការទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយមិនទទួលយកសេចក្ដីពិត មិនចុះចូលចំពោះការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ មិនមែនជាសេចក្ដីជំនឿពិត ហើយវាមិនមែនជាអ្នកដែលពិតជាស្រឡាញ់សេចក្ដីពិតឡើយ។ ទីបញ្ចប់ ពួកគេនឹងត្រូវបានលាតត្រដាង និងលុបបំបាត់។ ចូរយើងសរុបជាមួយនឹងអត្ថបទព្រះបន្ទូលមួយទៀតពីព្រះដ៏មានគ្រប់ព្រះចេស្ដា។ «អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឲ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឲ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឲ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឲ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឲ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

នៅពេលដែលទ្រង់បានមានបន្ទូលនៅលើឈើឆ្កាងថា «វាចប់សព្វគ្រប់ហើយ» តើព្រះអម្ចាស់យេស៊ូវចង់មានន័យថាម៉េច?

អ្នកដែលជឿលើព្រះអម្ចាស់គិតថា ពេលដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» នៅលើឈើឆ្កាង ទ្រង់ចង់មានបន្ទូលថា...

ហេតុអ្វីបានជាព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយជាស្ត្រី?

នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស បានលេចមក ដើម្បីធ្វើការ និងសម្ដែងចេញនូវសេចក្តីពិតជាច្រើន។...

តើហេតុអ្វីបានជាព្រះជាម្ចាស់ បំពេញកិច្ចការនៃការជំនុំជម្រះ នៅគ្រាចុងក្រោយ?

សព្វថ្ងៃនេះ ជំងឺរាតត្បាតកំពុងឆ្លងរាលដាលនៅទូទាំងពិភពលោក ហើយគ្រោះមហន្តរាយនានា ក៏ចេះតែធ្ងន់ធ្ងរទៅៗដែរ។ យើងបានឃើញពីគ្រោះរញ្ជួយដី គ្រោះអត់ឃ្លាន...

តើអ្វីទៅជា ការយកកំណើតជាមនុស្ស?

យើងគ្រប់គ្នាសុទ្ធតែដឹងថា កាលពីពីរពាន់ឆ្នាំមុន ព្រះបានយាងមកកាន់ផែនដីយកកំណើតជាមនុស្សជាព្រះអម្ចាស់យេស៊ូវ ដើម្បីប្រោសលោះមនុស្សជាតិ...

Leave a Reply