ហេតុអ្វីបានជាព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយជាស្ត្រី?

29-10-2021

នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស បានលេចមក ដើម្បីធ្វើការ និងសម្ដែងចេញនូវសេចក្តីពិតជាច្រើន។ សេចក្ដីទាំងនេះត្រូវបានដាក់នៅលើអ៊ីនធឺណិត ហើយបានរង្គោះរង្គើពិភពលោកទាំងមូល ពេលមនុស្សកាន់តែច្រើនសិក្សាពីការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ គឺច្បាស់ណាស់ថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងសម្ដែងចេញសេចក្តីពិត បង្ហាញទាំងស្រុងនូវព្រះចេស្ដានៃព្រះបន្ទូល និងសព្វានុភាពរបស់ព្រះជាម្ចាស់។ ពេលដែលពួកគេសិក្សាពីផ្លូវដ៏ពិត មនុស្សជាច្រើនមើលឃើញថា ព្រះបន្ទូលដែលសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដាពេញដោយសិទ្ធិអំណាច ព្រះចេស្ដា ឃើញថាទាំងនោះជាសេចក្តីពិត និងចេញមកពីព្រះជាម្ចាស់ ហើយគួរឲ្យជឿជាក់ និងគ្មានកន្លែងគួរឲ្យសង្ស័យឡើយ។ តែពេលពួកគេឮថា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាស្ត្រី មនុស្សជាច្រើនគ្រវីក្បាល ហើយបដិសេធមិនទទួលយកទ្រង់ទេ។ ពួកគេគិតថា ពេលព្រះអម្ចាស់យេស៊ូវបានយាងមក ទ្រង់ជាបុរស ព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើបន្ទាល់ដែរថា ព្រះអម្ចាស់យេស៊ូវគឺជា «បុត្រាស្ងួនភ្ងា» នាពេលនោះ ហើយព្រះគម្ពីរក៏ផ្ទុកនូវកំណត់ត្រាបែបនេះដែរ ដូច្នេះ ពេលព្រះអម្ចាស់យាងមក ទ្រង់នឹងជាបុរស នៅក្នុងរូបអង្គជាព្រះអម្ចាស់យេស៊ូវនៃសាសន៍យូដា។ ទ្រង់នឹងមិនមែនជាស្ត្រីនោះទេ។ មិនថាព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញសេចក្តីពិតច្រើនបែបណា ហើយព្រះអង្គធ្វើកិច្ចការអស្ចារ្យកម្រិតណាឡើយ ពួកគេបដិសេធមិនទទួល ហើយក៏មិនចង់ស្វែងរក និងសិក្សាដែរ។ ហេតុផលរបស់ពួកគេគឺ «បើព្រះដ៏មានគ្រប់ព្រះចេស្ដាជាបុរស ខ្ញុំនឹងជឿ តែបើទ្រង់ជាស្ត្រី មិនថាអ្នកនិយាយអ្វី ខ្ញុំនឹងមិនជឿឡើយ ដោយសារព្រះអម្ចាស់យេស៊ូវជាបុរស»។ ហេតុនេះ ពួកគេខកខានឱកាសស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់ ហើយធ្លាក់ក្នុងមហន្តរាយ ដែលជារឿងគួរឲ្យសង្វេគ។ ដូច្នេះ តើប្រយោគ និងទស្សនៈរបស់អ្នកកាន់សាសនាទាំងនេះត្រឹមត្រូវដែរឬទេ? តើអ្វីៗទាំងនោះស្របតាមទំនាយព្រះគម្ពីរឬទេ? តើវាមានមូលដ្ឋាននៅក្នុងព្រះបន្ទូលព្រះឬទេ? គ្មានសោះឡើយ។ នោះគឺដោយសារព្រះអម្ចាស់យេស៊ូវមិនបានបញ្ជាក់ថា ទ្រង់នឹងជាបុរស ឬជាស្ត្រី ពេលទ្រង់យាងមកវិញ ហើយព្រះវិញ្ញាណបរិសុទ្ធក៏មិនបានធ្វើបន្ទាល់ថាបុត្រមនុស្សនឹងក្លាយជាបុរស ឬស្ត្រីនោះដែរ ពេលទ្រង់យាងមកវិញ។ ព្រះគម្ពីរក៏មិនបានថ្លែងទំនាយថាព្រះជាម្ចាស់នឹងជាបុរស ឬស្ត្រីដែរ ពេលទ្រង់យាងមកវិញនៅគ្រាចុងក្រោយ។ ការនេះជាភស្តុតាងគ្រប់គ្រាន់ថា ពំនោល និងទស្សនៈរបស់មនុស្សគ្មានមូលដ្ឋានបែបព្រះគម្ពីរទេ ហើយក៏គ្មានអ្វីក្រៅពីសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សនោះដែរ។ មនុស្សជាច្រើនសួរថា «ហេតុអ្វីបានជាព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ជាស្ត្រីជាជាងជាបុរស?» ត្រង់នេះ ខ្ញុំនឹងចែករំលែកការយល់ដឹងផ្ទាល់ខ្លួនមួយចំនួនអំពីសំណួរនេះ។

មានសេចក្តីទំនាយជាច្រើននៅក្នុងព្រះគម្ពីរអំពីព្រះជាម្ចាស់ដែលយាងមកយកកំណើតជាមនុស្ស ជាបុត្រមនុស្សនៅគ្រាចុងក្រោយ តែវាមិនបានបញ្ជាក់ថាព្រះអម្ចាស់នឹងជាបុរស ឬស្ត្រីឡើយ ពេលទ្រង់យាងមកវិញនៅគ្រាចុងក្រោយ។ គឺគ្រាន់តែចែងថា «ការយាងមករបស់បុត្រមនុស្ស» «បុត្រមនុស្សយាងមក» និង «បុត្រមនុស្សយាងមកនៅថ្ងៃកំណត់របស់ទ្រង់»។ សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមក បានសម្ដែងចេញសេចក្តីពិតជាច្រើន និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដែលសម្រេចតាមសេចក្តីទំនាយទាំងនេះ។ តែវាធ្វើឲ្យមនុស្សភ្ញាក់ផ្អើល ពេលពួកគេស្វែងយល់ឃើញថា ព្រះគ្រីស្ទនៃគ្រាចុងក្រោយជាស្ត្រី។ ការនេះមិនស្របនឹងសញ្ញាណរបស់យើងសោះ។ ដូចទៅនឹងការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ដែរ វាជារឿងធម្មតាទេដែលមនុស្សមានសញ្ញាណអំពីវា។ មនុស្សមានការយល់ច្រឡំកាន់តែខ្លាំង ពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមក។ ប៉ុន្តែ បើមនុស្សមានសញ្ញាណកាន់តែច្រើនអំពីអ្វីមួយ ការនោះកាន់តែក្លាយជារឿងអាថ៌កំបាំង។ បើព្រះជាម្ចាស់មិនបើកសម្ដែងពីអាថ៌កំបាំងទាំងនេះទេ យើងនឹងមិនដែលយល់ឡើយ។ អ៊ីចឹង តោះយើងមើលបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស តែជាបុរស នោះមនុស្សនឹងកំណត់ថាទ្រង់ គឺជាបុរស ជាព្រះជាម្ចាស់ដែលជាមនុស្សប្រុស ហើយនឹងមិនដែលជឿថាទ្រង់អាចក្លាយជាព្រះជាម្ចាស់ដែលជាមនុស្សស្រីឡើយ។ បន្ទាប់មកទៀត មនុស្សនឹងគិតថាព្រះជាម្ចាស់គឺមានភេទដូចមុន គឺជាបុរស ថាព្រះជាម្ចាស់គឺជាមេនៃមនុស្សប្រុស ប៉ុន្តែ ចុះចំណែកមនុស្សស្រីវិញ? រឿងនេះគឺមិនយុត្តិធម៌ទេ។ តើនេះមិនមែនជាការកំណត់តាមការនិយមចូលចិត្តទេឬអី? ប្រសិនបើនេះគឺជាការពិតមែន នោះអស់អ្នកណាដែលព្រះជាម្ចាស់បានសង្គ្រោះ នឹងក្លាយជាមនុស្សប្រុសដូចជាទ្រង់ដែរ ហើយគ្មានមនុស្សស្រីណាម្នាក់ដែលនឹងត្រូវសង្គ្រោះនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ទ្រង់បានបង្កើតអ័ដាម រួចទ្រង់បានបង្កើតអេវ៉ា។ ទ្រង់មិនត្រឹមតែបានបង្កើតអ័ដាមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានបង្កើតទាំងមនុស្សប្រុស និងមនុស្សស្រីឲ្យដូចរូបអង្គរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះជាម្ចាស់របស់មនុស្សប្រុសទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់របស់មនុស្សស្រីដែរ» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ដំណាក់កាលនីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វាផ្ទាល់។ កាលពីមុន គ្រាដែលព្រះយេស៊ូវបានយាងមក ទ្រង់បានយាងមកក្នុងទម្រង់ជាភេទបុរស ហើយនៅពេលដែលព្រះជាម្ចាស់យាងមកនាពេលនេះ ទម្រង់របស់ទ្រង់ជាភេទស្ត្រី។ តាមរយៈការនេះ អ្នកអាចមើលឃើញថា ការបង្កើតរបស់ព្រះជាម្ចាស់ទាំងបុរស និងស្ត្រី អាចសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយចំពោះទ្រង់ គឺគ្មានការបែងចែកភេទនោះឡើយ។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមក ទ្រង់អាចយកទម្រង់ជាសាច់ឈាម ណាក៏បានតាមតែទ្រង់សព្វព្រះទ័យ ហើយសាច់ឈាមនោះអាចតំណាងឲ្យទ្រង់បាន។ មិនថាសាច់ឈាមនោះជាបុរស ឬស្ត្រីឡើយ ដរាបណាវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ នោះវាអាចតំណាងឲ្យព្រះជាម្ចាស់បានហើយ» («ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចេញពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា យើងអាចឃើញថា មិនថាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ជាបុរស ឬស្ត្រីឡើយ វាជារឿងសំខាន់។ មានសេចក្តីពិតដែលត្រូវស្វែងរកនៅក្នុងការនេះ ហើយវាអាចជួយឲ្យយើងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្គាល់ពីនិស្ស័យរបស់ទ្រង់។ បើព្រះដែលយកកំណើតជាមនុស្សតែងតែជាបុរស តើវានឹងមានលទ្ធផលអ្វីទៅ? មនុស្សនឹងដាក់កម្រិតព្រះជាម្ចាស់ត្រឹមជាបុរសជារៀងរហូត និងថាទ្រង់មិនដែលជាស្ត្រីឡើយ ហើយស្ត្រីនឹងទទួលរងការរើសអើង និងមិនអាចរស់នៅជាសមាជិកពេញលេញនៃសង្គមទេ។ តើការនេះយុត្តិធម៌ចំពោះស្ត្រីដែរឬទេ? ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ហើយព្រះជាម្ចាស់បានបង្កើតបុរស និងស្ត្រីមក ព្រះធ្វើជាមនុស្សប្រុសសម្រាប់ការយកកំណើតជាមនុស្សលើកទីមួយរបស់ទ្រង់ ហើយនៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាស្ត្រី។ នេះជារឿងសំខាន់ណាស់ និងជាអ្វីមួយដែលស្ត្រីទាំងអស់គួរតែសាទរ និងអរសប្បាយ ហើយមិនត្រូវមានសញ្ញាណទៀតឡើយ។ បើស្ត្រីនៅតែបដិសេធ និងរើសអើងទាស់នឹងព្រះជាស្ត្រីដែលយកកំណើតជាមនុស្ស ស្ត្រីម្នាក់នោះពិតជាគួរឲ្យសង្វេគពេកហើយ! តាមពិត វាមិនសំខាន់ឡើយថាតើការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ជាបុរស ឬស្ត្រីនោះ។ អ្វីដែលសំខាន់គឺថា ទ្រង់អាចសម្ដែងចេញនូវសេចក្តីពិត និងធ្វើកិច្ចការសង្រ្គោះ។ មនុស្សមិនគួរគិតថា ព្រះដែលយកកំណើតជាមនុស្សអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន បើទ្រង់ជាបុរសឡើយ និងថាទ្រង់មិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ បើទ្រង់ជាស្ត្រី។ វាជាគំនិតចាស់គំរឹល និងល្ងង់ខ្លៅដែលគិតបែបនេះ។ សព្វថ្ងៃនេះ យើងគ្រប់គ្នាសុទ្ធតែបានឃើញថា ស្ត្រីៗអាចធ្វើកិច្ចការដែលបុរសអាចធ្វើបាន។ ឧទាហរណ៍៖ បុរសអាចបើកយន្តហោះ ហើយស្ត្រីក៏អាចធ្វើបានដែរ។ បុរសអាចក្លាយជាអវកាសចរ ហើយស្ត្រីក៏អាចធ្វើបានដែរ។ បុរសអាចក្លាយជាប្រធានាធិបតី ហើយស្ត្រីក៏អាចធ្វើបានដែរ។ បុរសអាចដំណើរការអាជីវកម្ម និងធ្វើការងារ ហើយស្ត្រីក៏អាចដំណើរការអាជីវកម្ម និងធ្វើការងារបានដែរ។ ការពិតសបញ្ជាក់ឲ្យឃើញថា ស្ត្រីមិនមែនមានសមត្ថភាពអន់ជាងបុរសឡើយ។ អ៊ីចឹង ម្ដេចក៏ព្រះដែលយកកំណើតជាមនុស្សអាចក្លាយជាបុរស តែមិនអាចជាស្ត្រី? សូមមើលព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបានសម្ដែងចេញសេចក្តីពិតជាច្រើន និងបានធ្វើកិច្ចការជាច្រើនចុះ។ តើការក្លាយជាស្ត្រីបានរាំងស្ទះកិច្ចការរបស់ព្រះជាម្ចាស់ឬ? កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺមានភាពធំធេងឆ្ងាយជាងកិច្ចការដែលត្រូវបានធ្វើដោយព្រះអម្ចាស់យេស៊ូវទៅទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្តីពិតច្រើន និងស៊ីជម្រៅជាងព្រះអម្ចាស់យេស៊ូវបានសម្ដែងចេញទៅទៀត។ ការពិតបង្ហាញច្បាស់ដល់គ្រប់គ្នា ម្ដេចបានជាមនុស្សមិនអាចទទួលស្គាល់ការពិតទាំងនេះទៀត? តើមានស្ត្រីចំនួនប៉ុន្មាននាក់ត្រូវបានជិះជាន់ រើសអើង និងរងទុក្ខនៅក្នុងពិភពលោកនាពេលសព្វថ្ងៃ? ពួកគេត្រូវមានឋានៈស្មើគ្នានឹងបុរស ហើយជាងនេះទៀត ពួកគេត្រូវការសេចក្តីសង្រ្គោះ និងសេរីភាព។ តើនរណាអាចសង្រ្គោះគូកនជាស្ត្រីរបស់យើងទៅ? សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមក ហើយទ្រង់បានសម្ដែងចេញនូវសេចក្តីពិត ដើម្បីជំនុំជម្រះលោកីយ៍ដ៏អាក្រក់ និងមនុស្សជាតិនេះ ដែលបានពុករលួយយ៉ាងខ្លាំង។ មានស្ត្រីជាច្រើនដែលបានឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្សគឺជាស្ត្រី អាចសម្ដែងចេញនូវសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដូច្នេះហើយ ពួកគេគួរតែមានមោទនភាពក្នុងការក្លាយជាស្ត្រី។ ពួកគេគួរតែងើបមុខឡើង ពួកគេបានទទួលអារម្មណ៍នៃសេរីភាព និងការដោះលែង ហើយពួកគេគ្រប់គ្នាគួរតែសាទរ និងសរសើរតម្កើងព្រះដ៏មានគ្រប់ព្រះចេស្ដា។ ការដែលព្រះជាម្ចាស់យាងមកយកកំណើតជាស្ត្រី បង្ហាញនូវនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ទេដែលស្រឡាញ់មនុស្សជាតិ ហើយមានតែទ្រង់ទេ ទើបអាចប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌។ ព្រះជាម្ចាស់គួរឲ្យស្រឡាញ់ណាស់! ឥឡូវ តោះយើងពិចារណារឿងមួយទៀត។ ព្រះអម្ចាស់យេស៊ូវដែលជាបុរស អាចទទួលអំពើបាបរបស់មនុស្ស និងបានបញ្ចប់កិច្ចការប្រោសលោះ ដោយការជាប់ឆ្កាង។ បើព្រះអម្ចាស់យេស៊ូវបានយាងមកជាស្ត្រី តើទ្រង់នឹងអាចបញ្ចប់កិច្ចការប្រោសលោះ ដោយការជាប់ឆ្កាងបានដែរឬទេ? គ្មានអ្វីដែលត្រូវសង្ស័យឡើយថា ទ្រង់នឹងអាចធ្វើបាន។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ពាក់សំបកជាមនុស្ស ហើយមិនថាសំបកនេះជាបុរស ឬជាស្ត្រីឡើយ ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់សម្ដែងចេញនូវសេចក្តីពិត និងធ្វើកិច្ចការ គ្រប់យ៉ាងសុទ្ធតែត្រូវបានធ្វើឡើង និងគ្រប់គ្រង ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ហេតុនេះ មិនថាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ជាបុរស ឬស្ត្រីឡើយ ទ្រង់មានគុណសម្បត្តិតំណាងឲ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងធ្វើកិច្ចការរបស់ព្រះជាម្ចាស់ដោយព្រះអង្គផ្ទាល់ នៅទីបំផុត កិច្ចការនឹងត្រូវបញ្ចប់ ហើយព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ជាស្ត្រី នៅពេលដែលទ្រង់បានយាងមក ម្យ៉ាងទៀត ប្រសិនបើទ្រង់ជាទារិកា ហើយមិនមែនជាទារកដែលត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដំណាក់កាលនៃកិច្ចការនោះ ក៏នឹងត្រូវបានបញ្ចប់ដូចគ្នាបានផងដែរ។ ប្រសិនបើវាបែបនេះ នោះកិច្ចការដំណាក់កាលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់ដោយបុរសភេទវិញ ប៉ុន្តែកិច្ចការនឹងត្រូវបានបញ្ចប់ដូចគ្នា។ កិច្ចការដែលត្រូវបានសម្រេចនៅក្នុងដំណាក់កាលនីមួយៗ មានសារៈសំខាន់របស់វារៀងៗខ្លួន ហើយកិច្ចការដំណាក់កាលនោះនឹងមិនកើតឡើងម្ដងទៀតឡើយ ហើយវានឹងមិនជាន់ជាមួយនឹងដំណាក់កាលផ្សេងទៀតឡើយ» («ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នេះមានន័យថា វាមិនសំខាន់ឡើយថាសាច់ឈាមដែលយកកំណើតជាបុរស ឬជាស្ត្រីនោះ។ ដរាបណាទ្រង់អាចសម្ដែងចេញសេចក្តីពិត និងបញ្ចប់កិច្ចការដែលព្រះជាម្ចាស់ចង់សម្រេច ក៏ដូចជាបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ នោះទ្រង់ជាព្រះដែលយកកំណើតជាមនុស្សហើយ។ បើមនុស្សគិតថា ព្រះដែលយកកំណើតជាមនុស្សអាចជាបុរសតែប៉ុណ្ណោះ ហើយមិនអាចជាស្ត្រី តើនេះមិនមែនចេញមកពីច្បាប់ សញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សសុទ្ធសាធទេឬ? តើពួកគេគិតថា ព្រះជាម្ចាស់បានបង្កើតបុរស ហើយមិនបានបង្កើតស្ត្រីទេឬ? ដោយសារតែព្រះដែលយកកំណើតជាមនុស្ស គឺជាស្ត្រី មិនថាទ្រង់សម្ដែងចេញសេចក្តីពិតច្រើនបែបណា ឬធ្វើកិច្ចការអស្ចារ្យកម្រិតណាឡើយ ក៏មនុស្សមិនទទួលស្គាល់ ឬទទួលយកទ្រង់នោះដែរ។ តើនេះមិនមែនដោយសារតែមនុស្សបដិសេធ និងរើសអើងទាស់នឹងស្ត្រីទេឬ? តើនេះមិនមែនជានិស្ស័យពុករលួយមួយរបស់មនុស្សជាតិទេឬ? មនុស្សគ្មានសិទ្ធិជ្រើសរើសរបៀបដែលព្រះជាម្ចាស់លេចមក និងធ្វើការទេ។ ដរាបណាទ្រង់ជាការយកកំណើតជាមនុស្សរបស់ព្រះ ហើយដរាបណាទ្រង់សម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការរបស់ព្រះ មិនថាសាច់ឈាមជាបុរស ឬស្ត្រីឡើយ មនុស្សគួរតែទទួលយក និងស្ដាប់បង្គាប់។ នេះជាសកម្មភាពសមហេតុផល និងវៃឆ្លាត។ ព្រះជាម្ចាស់ពេញដោយព្រះចេស្ដា និងប្រាជ្ញា ហើយព្រះតម្រិះរបស់ទ្រង់លើសពីគំនិតរបស់មនុស្ស។ តើមនុស្សអាចសង្ឃឹមចង់យល់ពីកិច្ចការរបស់ព្រះជាម្ចាស់ម្ដេចកើតទៅ? តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន រាល់ដំណាក់កាលនៃកិច្ចការរបស់ព្រះបានទៅហួស និងទាស់សញ្ញាណរបស់មនុស្ស។ ពេលព្រះអម្ចាស់យេស៊ូវបានលេចមក និងធ្វើការ ការលេចមក ការប្រសូត និងគ្រួសាររបស់ទ្រង់ពិតជាខុសពីសញ្ញាណរបស់មនុស្ស។ នេះជាហេតុផលដែលពួកផារិស៊ីមិនទទួលស្គាល់ថា ទ្រង់ជាព្រះមែស្ស៊ី ដែលបានថ្លែងទុកនៅក្នុងបទគម្ពីរនោះ ហើយនៅទីបំផុត ពួកគេបានឆ្កាងទ្រង់ ដោយប្រព្រឹត្តបាបដ៏យង់ឃ្នង ដែលនាំឲ្យពួកគេត្រូវទទួលទោស និងបណ្ដាសាពីព្រះជាម្ចាស់។ នេះជាមេរៀនបំផុសគំនិតមួយ ដែលត្រូវបង់ថ្លៃជាឈាម។ ដូច្នេះ អ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាអាថ៌កំបាំងមួយ។ បើមនុស្សមិនស្វែងរកសេចក្តីពិតទេ នៅតែទទូចប្រកាន់ខ្ជាប់នឹងសញ្ញាណរបស់ខ្លួនទៀត ហើយវិនិច្ឆ័យ និងសម្រេចចិត្តដោយធ្វេសប្រហែស ពួកគេទំនងជាបំពាននិស្ស័យរបស់ព្រះជាម្ចាស់មិនខាន។ បើអ្នកត្រូវបានព្រះជាម្ចាស់បដិសេធ និងលុបបំបាត់ និងបាត់បង់សេចក្តីសង្រ្គោះរបស់ទ្រង់ អ្នកនឹងមានវិប្បដិសារីដ៏ធំមិនខាន។

សព្វថ្ងៃនេះ នៅមានមនុស្សរាប់មិនអស់ ដែលបដិសេធមិនទទួលយកការលេចមក និងកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយសារតែទ្រង់ជាស្ត្រី ហើយទោះបីជាដឹងថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាសេចក្តីពិតក៏ដោយ ក៏ពួកគេមិនទទួលយកទ្រង់ដែរ។ តើបញ្ហានៅត្រង់នេះជាអ្វីទៅ? ម្ដេចក៏សញ្ញាណរបស់មនុស្សទាំងនេះខ្លាំងបែបនេះ? ម្ដេចពួកគេមិនឲ្យតម្លៃលើសេចក្តីពិត និងការសម្ដែងចេញសេចក្តីពិតជាងអ្វីផ្សេងទៀត? ក្នុងនាមជាមនុស្ស ជាសមាជិកនៃមនុស្សជាតិ ដែលជាភាវៈដែលត្រូវបានបង្កើតមក យើងគួរតែប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ដោយវិចារណញ្ញាណ។ បើយើងដឹងច្បាស់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះដែលយកកំណើតជាមនុស្ស និងដឹងច្បាស់ថា ព្រះបន្ទូលដែលសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ជាសេចក្តីពិត តែយើងនៅតែប្រកាន់ខ្ជាប់សញ្ញាណរបស់យើង ហើយបដិសេធមិនទទួលយកទ្រង់ ដោយសារទ្រង់ជាស្ត្រី នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់។ ការធ្វើបែបនេះជាការបដិសេធ និងប្រឆាំងព្រះជាម្ចាស់។ ការមិនទទួលស្គាល់ព្រះដែលយកកំណើតជាមនុស្ស ឬសេចក្តីពិតដែលទ្រង់សម្ដែងចេញ ក៏លើសពីបញ្ហាធម្មតានៃសញ្ញាណ និងការស្រមើស្រមៃផងដែរ។ វាធ្វើឲ្យអ្នកក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវរបស់ព្រះជាម្ចាស់ និងជាបុគ្គលម្នាក់ដែលគួរតែត្រូវបណ្ដាសា! ដូចមានចែងនៅក្នុងបទគម្ពីរ៖ «ដ្បិតមានមនុស្សបោកប្រាស់ជាច្រើន បានចូលមកក្នុងពិភពលោកនេះ ជាមនុស្សដែលមិនសារភាពថា ព្រះយេស៊ូវគ្រីស្ទ បានត្រឡប់ជាសាច់ឈាម អ្នកនេះជាមនុស្សបោកប្រាស់ ហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទ» (២ យ៉ូហាន ១:៧)។ «គ្រប់វិញ្ញាណដែលមិនសារភាពថា ព្រះយេស៊ូវគ្រីស្ទ ដែលត្រឡប់ជាសាច់ឈាម មិនមែនជាព្រះជាម្ចាស់ នោះហើយគឺជាវិញ្ញាណនៃពួកទទឹងនឹងព្រះគ្រីស្ទ ឯងបានឮពីអ្វីដែលនឹងត្រូវមកដល់ហើយ ហើយពេលនេះ វាក៏នៅក្នុងពិភពលោកនេះ ស្រេចហើយដែរ» (១ យ៉ូហាន ៤:៣)។ ដូច្នេះ យើងអាចប្រាកដបានថា អស់អ្នកណាដែលមិនទទួលយកការយាងមកវិញរបស់បុត្រមនុស្ស និងអស់អ្នកណាដែលមិនទទួលស្គាល់ព្រះដែលយកកំណើតជាមនុស្សដែលបានយាងមក គឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្នកគិតថា ព្រះជាម្ចាស់នឹងសង្គ្រោះពួកទទឹងនឹងព្រះគ្រីស្ទ ពេលទ្រង់យាងមកវិញទេ? ប្រាកដជាមិនសង្គ្រោះឡើយ។ ដូច្នេះ តើអ្វីទៅជាទីបញ្ចប់សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ? តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីខុសទៅ? ពួកគេមិនគ្រាន់តែប្រឆាំងនឹងបុគ្គលប៉ុណ្ណោះទេ ពួកគេកំពុងប្រឆាំងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តើអ្វីទៅជាសារជាតិនៃការថ្កោលទោស និងការវិនិច្ឆ័យព្រះដ៏មានគ្រប់ព្រះចេស្ដា? វាជាអំពើបាបនៃការប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ។ អំពើបាបនេះនឹងមិនត្រូវបានលើកលែង មិនមែនឥឡូវ ឬនៅពេលអនាគតឡើយ។

មនុស្សជាច្រើននាពេលសព្វថ្ងៃជឿលើព្រះជាម្ចាស់ តែមិនដឹងពីកិច្ចការរបស់ទ្រង់ទេ ហើយពួកគេក៏មិនដឹងថាបុត្រមនុស្សជាអ្វី ការយកកំណើតជាមនុស្សជាអ្វី ឬនរណាជាព្រះដ៏ពិតតែមួយអង្គនោះដែរ។ បែបនេះ វាងាយស្រួលក្នុងការប្រឆាំងព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ យើងមិនត្រូវប្រើសញ្ញាណ និងការស្រមើស្រមៃរបស់យើង ដើម្បីដាក់កម្រិតកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ យើងគួរតែស្វែងរកសេចក្តីពិត និងកម្ចាត់ចោលសញ្ញាណរបស់យើង។ មានតែបែបនេះទេ ទើបយើងអាចទទួលបានព្រះពររបស់ព្រះជាម្ចាស់។ ភាពសំខាន់នៃកិច្ចការក្នុងអំឡុងនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់ គឺទូលំទូលាយ និងជ្រាលជ្រៅ។ នេះគឺជាបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណដ៏ខ្លាំងទាំងប្រាំពីរ ឬជាព្រះវិញ្ញាណនៃសព្វសារពើទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាមនុស្ស ជាមនុស្សសាមញ្ញម្នាក់ខុសប្លែកពីមនុស្សធម្មតាផងដែរ។ ព្រះអង្គមិនគ្រាន់តែជាបុរស ប៉ុន្តែទ្រង់ក៏ជាស្ត្រីផងដែរ។ បុគ្គលទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គបានកើតមកជាមនុស្សដូចគ្នា ហើយខុសគ្នាត្រង់ថា ម្នាក់ត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយម្នាក់ទៀតកើតជាមនុស្សលោក ប៉ុន្តែទាំងពីរអង្គសុទ្ធតែមានកំណើតដោយផ្ទាល់ពីព្រះវិញ្ញាណ។ អង្គទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គសុទ្ធតែជាព្រះដែលមកយកកំណើតជាសាច់ឈាម មកអនុវត្តកិច្ចការរបស់ព្រះដ៏ជាព្រះវរបិតា ហើយខុសគ្នាត្រង់ថា ម្នាក់បានធ្វើកិច្ចការនៃការប្រោសលោះ ហើយម្នាក់ទៀតធ្វើកិច្ចការនៃការយកឈ្នះ។ ទាំងពីរសុទ្ធតែតំណាងឲ្យព្រះវរបិតា ប៉ុន្តែព្រះមួយអង្គជាព្រះជាម្ចាស់ដ៏ប្រោសលោះ ដែលពេញដោយព្រះទ័យសប្បុរសដែលពេញដោយសេចក្ដីស្រលាញ់ និងក្តីមេត្តាករុណា ឯមួយអង្គទៀត គឺជាព្រះជាម្ចាស់នៃសេចក្តីសុចរិត ដែលពេញដោយព្រះពិរោធ និងការជំនុំជម្រះ។ មួយអង្គជាមេទ័ពកំពូលដែលបានផ្ដើមកិច្ចការនៃការប្រោសលោះ ឯមួយអង្គទៀតជាព្រះជាម្ចាស់ដ៏សុចរិតដែលសម្រេចកិច្ចការនៃការយកឈ្នះ។ មួយអង្គជាទីចាប់ផ្ដើម ឯមួយអង្គទៀតជាទីបញ្ចប់។ មួយអង្គជារូបកាយសាច់ឈាមដែលគ្មានបាប ឯមួយអង្គទៀតជារូបកាយសាច់ឈាមដែលសម្រេចការប្រោសលោះ បន្តកិច្ចការ ហើយមិនដែលមានបាបសោះ។ ទាំងពីរអង្គជាព្រះវិញ្ញាណតែមួយ ប៉ុន្តែគង់នៅក្នុងរូបកាយសាច់ឈាមខុសគ្នា និងប្រសូតនៅកន្លែងខុសគ្នា ហើយទ្រង់ត្រូវបានផ្ដាច់ឆ្ងាយពីគ្នាអស់ពេលជាច្រើនពាន់ឆ្នាំ។ យ៉ាងណាមិញ គ្រប់កិច្ចការរបស់ពួកទ្រង់ គឺបំពេញឲ្យគ្នាទៅវិញទៅមក គ្មានវិវាទនឹងគ្នាឡើយ ហើយអាចថ្លែងចេញក្នុងបរិបទដូចគ្នា។ ព្រះអង្គទាំងពីរជាមនុស្ស ប៉ុន្តែម្នាក់ជាទារក ហើយម្នាក់ទៀតជាទារិកា» («តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចេញពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា យើងមើលឃើញថា ពេលព្រះជាម្ចាស់យាងមកយកកំណើតជាមនុស្ស ដើម្បីធ្វើកិច្ចការសង្រ្គោះមនុស្សជាតិ វាមិនសំខាន់ឡើយថាព្រះជាម្ចាស់ជាបុរស ឬស្ត្រី ទ្រង់ចេញមកពីគ្រួសារបែបណា ឬទ្រង់មានលក្ខណៈបែបណាឡើយ។ ការទាំងនេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់បំផុតគឺថា ទ្រង់អាចធ្វើកិច្ចការព្រះ អនុវត្តតាមព្រះទ័យរបស់ព្រះ និងថ្វាយសិរីល្អដល់ព្រះ។ កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានប្រសូតនៅក្នុងស្នូកសត្វក្នុងគ្រួសារសាមញ្ញមួយនៅស្រុកយូដា។ មនុស្សមានសញ្ញាណអំពីការនេះ។ ពួកគេគ្រប់គ្នាបានវិនិច្ឆ័យព្រះអម្ចាស់យេស៊ូវសម្រាប់ការក្លាយជាកូនជាងឈើចេញពីស្រុកណាសារ៉ែត និងបដិសេធមិនទទួលយកកិច្ចការរបស់ទ្រង់ក្នុងសាច់រឿងនោះ។ លទ្ធផលគឺថា ពួកគេត្រូវបានព្រះដាក់បណ្ដាសា ហើយបាត់បង់សេចក្តីសង្រ្គោះរបស់ខ្លួន។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមក។ ទ្រង់បានប្រសូតក្នុងគ្រួសារសាមញ្ញ និងមានរូបរាងជាសាសន៍អាស៊ី។ លក្ខណៈខាងក្រៅ ទ្រង់លេចមកជាមនុស្សសាមញ្ញ តែទ្រង់សម្ដែងចេញសេចក្តីពិតជាច្រើន ធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ យកឈ្នះមនុស្ស និងបង្កើតអ្នកយកឈ្នះមួយក្រុម។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានធ្វើកិច្ចការពេញដោយព្រះចេស្ដា ដែលបានរញ្ជួយពិភពលោកទាំងមូល ហើយក៏បានបញ្ចប់ប្រវត្តិសាស្ត្រសាតាំងដែលធ្វើឲ្យមនុស្សជាតិពុករលួយអស់រាប់ពាន់ឆ្នាំ ហើយចាប់ផ្ដើមនូវយុគសម័យថ្មីមួយ។ តើមនុស្សមានគុណសម្បត្តិអ្វីដែលមានសញ្ញាណអំពីព្រះដែលយាងមកយកកំណើតជាស្ត្រី? មនុស្សបែបនេះក្រអឺតក្រទម និងគ្មានវិចារណាញ្ញាណសោះឡើយ។ សព្វថ្ងៃនេះ ដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានប្រកាសនៅទូទាំងពិភពលោក។ ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់គឺធំធេង អស្ចារ្យ និងមិនអាចបញ្ឈប់បានឡើយ ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងសម្រេចអ្វីៗទាំងអស់។ វាបើកសម្ដែងទាំងស្រុងនូវនិស្ស័យដ៏សុចរិត សព្វានុភាព និងប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ វាដូចទៅនឹងព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ សុទ្ធតែបានសម្រេចតាមរយៈមនុស្សសាមញ្ញម្នាក់នេះ។ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងមកឲ្យអ្នក ហើយលើសពីនោះទៅទៀត ទ្រង់អាចនឹងសម្រេចអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក។ តើមនុស្សប្រភេទនេះអាចជាអ្វីដែលអ្នករាល់គ្នាជឿអំពីទ្រង់ឬទេថា៖ ទ្រង់ជាមនុស្សម្នាក់ដែលសាមញ្ញមិនស័ក្ដិសមនឹងរំឭកនោះ? តើសេចក្ដីពិតរបស់ទ្រង់មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឲ្យអ្នករាល់គ្នាជឿទេឬអី? តើស្មរបន្ទាល់អំពីទង្វើរបស់ទ្រង់ មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឲ្យអ្នករាល់គ្នាជឿទេឬអី? ឬថា ផ្លូវដែលទ្រង់នាំទៅមិនស័ក្ដិសមនឹងឲ្យអ្នករាល់គ្នាដើរលើវាទេឬអី? នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានគេនិយាយ និងបានធ្វើ តើអ្វីទៅដែលជំរុញឲ្យអ្នករាល់គ្នាស្អប់ខ្ពើមទ្រង់ និងបោះបង់ទ្រង់ចោលព្រមទាំងបណ្ដេញទ្រង់ទៅឆ្ងាយ? គឺមនុស្សម្នាក់នេះហើយដែលបង្ហាញនូវសេចក្ដីពិត គឺមនុស្សម្នាក់នេះហើយដែលផ្ដល់សេចក្ដីពិត ហើយគឺមនុស្សម្នាក់នេះហើយដែលផ្ដល់ផ្លូវមួយឲ្យអ្នករាល់គ្នាដើរតាម។ តើអ្នករាល់គ្នានៅតែមិនអាចរកឃើញដាននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសេចក្ដីពិតទាំងនេះទៀតឬអី? បើគ្មានកិច្ចការរបស់ព្រះយេស៊ូវទេ មនុស្សលោកមិនអាចចុះពីឈើឆ្កាងបានទេ ប៉ុន្ដែបើគ្មានការយកនិស្ស័យជាមនុស្សនៅសម័យនេះ នោះអស់អ្នកដែលបានចុះពីឈើឆ្កាង ក៏មិនអាចទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ឬក៏ចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ បើគ្មានការមកដល់នៃមនុស្សសាមញ្ញម្នាក់នេះទេ អ្នករាល់គ្នានឹងគ្មានឱកាសមើលឃើញព្រះភក្រ្ដពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នករាល់គ្នាក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ ដ្បិតអ្នករាល់គ្នាគឺជាកម្មវត្ថុដែលគួរតែត្រូវបានបំផ្លាញចោលជាយូរមកហើយ។ ដោយសារការមកដល់នៃការយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នា ហើយបានបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា។ មិនថាយ៉ាងណានោះទេ ព្រះបន្ទូលដែលខ្ញុំត្រូវទុកនៅជាមួយអ្នករាល់គ្នានៅទីបញ្ចប់ គឺនៅតែជាព្រះបន្ទូលទាំងនេះដដែលគឺថា៖ មនុស្សសាមញ្ញម្នាក់នេះ ជាព្រះដែលយកកំណើតជាមនុស្ស ហើយទ្រង់មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា។ នេះគឺជាកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមមនុស្សលោករួចហើយ» («តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ការពិតដែលអ្នករាល់គ្នាបានមកដល់សព្វថ្ងៃនេះ គឺត្រូវអរគុណដល់រូបកាយសាច់ឈាមនេះហើយ។ ដោយសារព្រះជាម្ចាស់គង់នៅក្នុងរូបកាយសាច់ឈាមនេះ ទើបអ្នករាល់គ្នាមានឱកាសរស់រានមានជីវិត។ សំណាងល្អទាំងអស់នេះបានមកដោយសារមនុស្សសាមញ្ញម្នាក់នេះហើយ។ មិនត្រឹមតែប៉ុននេះទេ ប៉ុន្ដែនៅទីបញ្ចប់គ្រប់ជាតិសាសន៍ទាំងអស់នឹងថ្វាយបង្គំមនុស្សសាមញ្ញម្នាក់នេះ ហើយស្ដាប់បង្គាប់ ក៏ដូចជាអរគុណមនុស្សសាមញ្ញម្នាក់នេះដែរ ពីព្រោះដោយសារសេចក្ដីពិត ជីវិត និងផ្លូវដែលទ្រង់បាននាំមកនេះហើយ ដែលបានជួយសង្គ្រោះមនុស្សលោកទាំងអស់ និងបានដោះស្រាយទំនាស់រវាងមនុស្សនិងព្រះជាម្ចាស់ ពង្រួញគម្លាតរវាងមនុស្សនិងទ្រង់ ព្រមទាំងបើកឲ្យមានការផ្សារភ្ជាប់មួយរវាងព្រះតម្រិះរបស់ព្រះជាម្ចាស់និងគំនិតមនុស្ស។ គឺទ្រង់នេះហើយដែលបានទទួលសិរីរុងរឿងរឹតតែអស្ចារ្យ សម្រាប់ថ្វាយដល់ព្រះជាម្ចាស់។ តើមនុស្សសាមញ្ញម្នាក់នេះ មិនស័ក្ដិសមនឹងទទួលបានការទុកចិត្ត និងការគោរពស្រឡាញ់របស់អ្នកទេឬអី? តើរូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះមិនសមនឹងហៅថា ព្រះគ្រីស្ទទេឬអី? តើមនុស្សម្នាក់ដ៏សាមញ្ញបែបនេះមិនអាចក្លាយជាការសម្ដែងឲ្យស្គាល់ពីព្រះជាម្ចាស់ នៅក្នុងចំណោមមនុស្សទេឬអី? តើមនុស្សដែលជួយសង្គ្រោះមនុស្សលោកឲ្យរួចពីគ្រោះមហន្ដរាយបែបនេះ មិនសមនឹងឲ្យអ្នករាល់គ្នាស្រឡាញ់ ហើយប្រាថ្នាឱបទ្រង់ជាប់ទេឬអី? ប្រសិនបើអ្នករាល់គ្នាបដិសេធសេចក្ដីពិតដែលចេញពីព្រះឱស្ឋទ្រង់ ហើយស្អប់ខ្ពើមការដែលទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នានឹងក្លាយទៅជាអ្វីនៅទីបញ្ចប់?» («តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម ដើម្បីមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដូច្នេះ មនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងអាចមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ កិច្ចការបែបនេះត្រូវបានធ្វើឡើង ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះមនុស្ស ការប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ និងការផាត់មនុស្សចោល ដែលជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ លក្ខណៈរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងយុគសម័យនៃព្រះបន្ទូល បានបង្កើតផលផ្លែទាំងអស់។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានលាតត្រដាង ផាត់ចោល និងសាកល្បង។ មនុស្សបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាជឿលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងបំណងព្រះហឫទ័យទ្រង់ក្នុងការសង្រ្គោះមនុស្ស។ ពាក្យថា 'ព្រះបន្ទូល' អាចមានលក្ខណៈសាមញ្ញ និងធម្មតា ប៉ុន្តែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឲ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់សម្ដែងចេញ។ នៅក្នុងយុគសម័យនានា មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលបានធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានឃ្វាល និងផ្គត់ផ្គង់ដោយព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និងព្រះពររបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានមនុស្សកាន់តែច្រើនថែមទៀតដែលចូលមករស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការនេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ដល់ការបំផ្លាស់បំប្រែរូបរាងដើមនៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូលរបស់ទ្រង់ដឹកនាំមនុស្សនៅទូទាំងសកលលោក ដោយប្រើព្រះបន្ទូល ហើយទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល។ ចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូលដើម្បីនាំពិភពលោកចាស់មកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់» («យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ខ្ញុំធ្លាប់ត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឱ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយ ដែលធ្វើឱ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះជាម្ចាស់ពិតតែមួយ និងដើម្បីឱ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែល និងជាព្រះជាម្ចាស់ដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ពេលដែលព្រះសង្រ្គោះយាងមកវិញ តើទ្រង់នឹងនៅតែត្រូវបានហៅថាព្រះយេស៊ូវទៀតឬទេ?

នៅគ្រាចុងក្រោយ ព្រះសង្រ្គោះជាព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកកាន់ផែនដីរួចហើយ ដោយសម្ដែងចេញសេចក្តីពិត លេចមក និងធ្វើការ...

តើហេតុអ្វីបានជាព្រះជាម្ចាស់ បំពេញកិច្ចការនៃការជំនុំជម្រះ នៅគ្រាចុងក្រោយ?

សព្វថ្ងៃនេះ ជំងឺរាតត្បាតកំពុងឆ្លងរាលដាលនៅទូទាំងពិភពលោក ហើយគ្រោះមហន្តរាយនានា ក៏ចេះតែធ្ងន់ធ្ងរទៅៗដែរ។ យើងបានឃើញពីគ្រោះរញ្ជួយដី គ្រោះអត់ឃ្លាន...

ព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិ ចុះហេតុអ្វីក៏ទ្រង់ធ្វើកិច្ចការជំនុំជម្រះ ពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ?

២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្ស ត្រូវគេឆ្កាង ដើម្បីប្រោសលោះអំពើបាបមនុស្សជាតិ ដោយធ្វើជាដង្វាយលោះបាប...

Leave a Reply