ជំពូកទី ៦២

ការយល់ពីព្រះហឫទ័យរបស់ខ្ញុំ មិនមែនគ្រាន់តែដើម្បីឲ្យអ្នកអាចដឹងពីព្រះបន្ទូលនេះប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចប្រព្រឹត្ដដោយស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ មនុស្សមិនយល់ពីព្រះហឫទ័យរបស់ខ្ញុំនោះទេ។ នៅពេលដែលខ្ញុំមានបន្ទូលថាទិសដៅនៅទិសខាងកើត ពួកគេមិនអាច​ធ្វើតាម ប៉ុន្ដែមានចេតនា ហើយងឿងឆ្ងល់ថា៖ «តើនោះពិតជាខាងកើតទេ? ប្រហែលជាវាមិនមែនទេ។ ខ្ញុំមិនអាចធ្វើការនោះដោយគ្រាន់តែមានសេចក្កីជំនឿនោះទេ ខ្ញុំត្រូវរកមើលដោយខ្លួនឯង​។» បែបនេះគឺជាលក្ខណៈដែលអ្នករាល់គ្នាជាមនុស្ស ពិបាកក្នុងការដោះស្រាយ។ អ្នកមិនដឹងថាការចុះចូលដ៏ពិតប្រាកដជាអ្វីទេ។ នៅពេលដែលអ្នកដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំ ចូរគិតគូរធ្វើការនោះចុះ—កុំគ្រាន់តែគិតអី! អ្នកតែងតែទទួលយកខ្លះៗនូវអ្វីដែលខ្ញុំមានបន្ទូល ហើយអ្នកមានវិធីមិនសមហេតុផលក្នុងការទទួលយកវា។ តើធ្វើដូចម្តេចទើបអាចទទួលបានការយល់ដឹងពិតប្រាកដទៅ? អ្នកមិនដែលចូលទៅក្នុងព្រះបន្ទូលរបស់ខ្ញុំនោះទេ។ ដូចដែលខ្ញុំបានមានបន្ទូលពីមុន អ្វីដែលខ្ញុំចង់បានគឺភាពប្រសើរបំផុតចំពោះមនុស្ស ជាជាងភាពអស្ចារ្យនៅក្នុងតួលេខរបស់ពួកគេ។ អ្នកណាដែលមិនផ្តោតលើការចូលទៅក្នុងព្រះបន្ទូលរបស់ខ្ញុំ មិនសមជាទាហានដ៏ល្អរបស់ព្រះគ្រីស្ទទេ ផ្ទុយទៅវិញពួកគេដើរតួជាកញ្ជះរបស់សាតាំង ហើយរំខានដល់កិច្ចការរបស់ខ្ញុំ។ ចូរកុំគិតថានេះជារឿងតូចតាចឡើយ។ អ្នកណាដែលរំខានដល់កិច្ចការរបស់ខ្ញុំ​ គឺបំពានលើបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំ ហើយខ្ញុំដឹងច្បាស់ថាខ្ញុំនឹងប្រៀនប្រដៅចំពោះមនុស្សបែបនេះយ៉ាងធ្ងន់ធ្ងរ។ នេះមានន័យថា ចាប់ពីពេលនេះតទៅ ប្រសិនបើអ្នកចាកឆ្ងាយពីខ្ញុំមួយរយៈ នោះការជំនុំជម្រះនឹងកើតមានចំពោះអ្នក។ ប្រសិនបើអ្នកមិនជឿលើព្រះបន្ទូលខ្ញុំ ពេលនោះចូរមើលដោយខ្លួនឯង ថាតើការដែលរស់នៅក្នុងពន្លឺនៃព្រះភក្រ្តរបស់ខ្ញុំ និងការដែលត្រូវចាកចេញពីខ្ញុំ វាយ៉ាងដូចម្ដេច។

ខ្ញុំមិនបារម្ភទេប្រសិនបើអ្នកមិនរស់នៅក្នុងវិញ្ញាណ។ កិច្ចការរបស់ខ្ញុំបានរីកចម្រើនដល់ដំណាក់កាលបច្ចុប្បន្ន ដូច្នេះតើអ្នកអាចធ្វើអ្វីបាន? ចូរកុំបារម្ភឡើយ ព្រោះអ្វីដែលខ្ញុំធ្វើមានជំហានរបស់វា ហើយខ្ញុំនឹងធ្វើកិច្ចការរបស់ខ្ញុំដោយខ្លួនឯង។ នៅពេលដែលខ្ញុំធ្វើសកម្មភាព គ្រប់ទាំងអស់មានបានការជឿជាក់ទាំងស្រុង ប្រសិនបើមិនអ៊ីចឹងទេ ខ្ញុំនឹងវាយផ្ចាលពួកគេយ៉ាងធ្ងន់ធ្ងរទ្វេដង ដែលបន្ថែមលើបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំ។ វាអាចមើលឃើញថា បញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំបានចាប់ផ្តើមប្រកាសឲ្យប្រើ និងអនុវត្តរួចហើយ ហើយមិនត្រូវបានលាក់បាំងទៀតទេ។ អ្នកត្រូវតែមើលឲ្យច្បាស់! អ្វីៗគ្រប់យ៉ាងទាក់ទងនឹងបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំ ហើយអ្នកណាដែលរំលោភបំពាន នឹងរងការបាត់បង់។ នេះមិនមែនជាបញ្ហាតូចទេ។ តើអ្នករាល់គ្នាមានការយល់ដឹងខ្លះៗអំពីរឿងនេះទេ? តើអ្នកឃើញការនេះដោយភាពច្បាស់លាស់ទេ? ខ្ញុំនឹងចាប់ផ្តើមធ្វើការប្រកប៖ ប្រជាជាតិទាំងអស់ និងមនុស្សទាំងអស់នៅលើពិភពលោក ត្រូវបានគ្រប់គ្រងដោយព្រះហស្ដរបស់ខ្ញុំ ហើយមិនថាពួកគេជឿលើសាសនាអ្វីក៏ដោយ ពួកគេត្រូវតែត្រឡប់ទៅកាន់បល្ល័ង្ករបស់ខ្ញុំវិញ។ ជាការពិត អ្នកខ្លះដែលទទួលការជំនុំជម្រះ នឹងត្រូវបោះចូលទៅក្នុងជង្ហុកធំ (ជាវត្ថុដែលត្រូវបំផ្លាញចោល ដែលនឹងត្រូវដុតឆេះទាំងស្រុង ហើយនឹងមិនមាននៅទៀតទេ) ខណៈដែលអ្នកខ្លះទៀត ដែលត្រូវបាន​បានជំនុំជម្រះ នឹងទទួលយកព្រះនាមខ្ញុំ ហើយក្លាយជាមនុស្សនៃនគររបស់ខ្ញុំ (ដែលពួកគេនឹងរីករាយតែរយៈពេលមួយពាន់ឆ្នាំប៉ុណ្ណោះ)។ យ៉ាងណាក៏ដោយ អ្នករាល់គ្នានឹងកាន់ដំណែងជាស្ដេចជាមួយខ្ញុំជារៀងរហូត ហើយដោយសារតែអ្នករាល់គ្នាបាន រងទុក្ខជំនួសខ្ញុំកាលពីមុន ខ្ញុំនឹងជំនួសការរងទុក្ខរបស់អ្នករាល់គ្នាដោយព្រះពរដែលខ្ញុំនឹងផ្តល់ដល់អ្នករាល់គ្នា ដោយគ្មានទីបញ្ចប់។ អស់អ្នកដែលជាប្រជារាស្ដ្ររបស់ខ្ញុំ នឹងគ្រាន់តែបន្តផ្តល់នូវការបម្រើចំពោះព្រះគ្រីស្ទ។ អ្វីដែលហៅថាការរីករាយនៅទីនេះ មិនត្រឹមតែមានន័យថាការរីករាយតែប៉ុណ្ណឹងទេ ប៉ុន្តែគឺជាការដែលមនុស្សទាំងនោះនឹងត្រូវបានរួចផុតពីគ្រោះមហន្តរាយផងដែរ។ នេះគឺជាអត្ថន័យខាងក្នុងនៃការទាមទាររបស់ខ្ញុំពីអ្នករាល់គ្នា ដែលឥឡូវនេះមានភាពតឹងរ៉ឹងណាស់ ហើយអ្វីគ្រប់យ៉ាងឥឡូវនេះ ស្ថិតនៅក្នុងបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំ។ មូលហេតុនៃការនេះគឺថា ប្រសិនបើអ្នកមិនទទួលយកការបណ្តុះបណ្តាលរបស់ខ្ញុំទេ នោះនឹងមិនមានវិធីណាសម្រាប់ខ្ញុំក្នុងការផ្តល់ឲ្យអ្នករាល់គ្នានូវអ្វីដែលអ្នករាល់គ្នាទទួលបានមរតកនោះទេ។ សូម្បីបែបនេះក៏ដោយ អ្នករាល់គ្នាក៏នៅតែខ្លាចរងទុក្ខ ហើយខ្លាចថាព្រលឹងរបស់អ្នកនឹងត្រូវរងរបួស ដោយគិតតែពីសាច់ឈាម ហើយតែងតែរៀបចំ និងរៀបផែនការរបស់ខ្លួនជានិច្ច។ តើការរៀបចំរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាមិនសមរម្យឬ? ហេតុអ្វីបានជាអ្នកបន្តធ្វើការរៀបចំដោយខ្លួនឯង? ងនិយាយបង្កាច់ខ្ញុំហើយ? តើវាមិនអញ្ចឹងទេឬ? ខ្ញុំរៀបចំអ្វីមួយសម្រាប់អ្នក បន្ទាប់មកអ្នកបដិសេធវាទាំងស្រុង ហើយរៀបចំផែនការផ្ទាល់ខ្លួនរបស់អ្នក។

អ្នករាល់គ្នាទំនងជាប៉ិនប្រសប់ណាស់ ប៉ុន្តែក្នុងភាពពិត អ្នកមិនសង្កេតមើលពីព្រះហឫទ័យរបស់ខ្ញុំទេ។ ចូរស្តាប់ខ្ញុំ! ខ្ញុំពិតជាមិនមានបន្ទូលថា មានមនុស្សម្នាក់ក្នុងចំណោមអ្នក ដែលមានសមត្ថភាពក្នុងការបង្ហាញការយកចិត្តទុកដាក់ពិតប្រាកដចំពោះព្រះហឫទ័យរបស់ខ្ញុំទេ។ ទោះបីសកម្មភាពរបស់អ្នកអាចស្របតាមព្រះហឫទ័យរបស់ខ្ញុំក៏ដោយ ខ្ញុំនឹងមិនសរសើរអ្នកឡើយ។ នេះគឺជាវិធីសាស្រ្តនៃការសង្គ្រោះរបស់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នា នៅតែមានការពេញចិត្តនៅពេលខ្លះ ហើយគិតពីខ្លួនឯងថាអស្ចារ្យដោយចាត់ទុកអ្នកដទៃទៀតតូចទាបជាងខ្លួន។ នេះគឺជាទិដ្ឋភាពមួយនៃនិស្ស័យពុករលួយរបស់មនុស្ស។ អ្នករាល់គ្នាទទួលស្គាល់នូវចំណុចនេះដែលខ្ញុំកំពុងធ្វើការនោះគឺមានភាពរាក់កំភែល។ ដើម្បីឲ្យមានការផ្លាស់ប្តូរពិតប្រាកដបាន អ្នកត្រូវតែចូលមកជិតខ្ញុំ។ ចូរប្រកបជាមួយខ្ញុំ ហើយខ្ញុំនឹងផ្តល់ព្រះគុណដល់អ្នក។ អ្នកខ្លះចង់អង្គុយដោយគំជិល ហើយច្រូតអ្វីដែលអ្នកផ្សេងបានសាបព្រោះ ដោយមានអារម្មណ៍ថា ដើម្បីស្លៀកពាក់ ពួកគេគ្រាន់តែត្រូវការលាតដៃ ហើយដើម្បីញ៉ាំ ពួកគេត្រូវការបើកមាត់របស់ពួកគេ រហូតសូម្បីតែរង់ចាំអ្នកដទៃទំពារអាហារ ហើយដាក់ចូលទៅក្នុងមាត់អោយទៀត មុនពេលពួកគេលេបវាចូល។ មនុស្សបែបនេះគឺជាមនុស្សល្ងីល្ងើបំផុត ចូលចិត្តហូបអ្វីដែលអ្នកដទៃទំពារអោយ។ នេះក៏ជាការបើកសម្ដែងឲ្យឃើញនូវភាពខ្ជិលច្រអូសរបស់មនុស្សផងដែរ។ ដោយបានឮនូវព្រះបន្ទូលទាំងនេះរបស់ខ្ញុំ អ្នកមិនត្រូវឆ្លងកាត់ការទាំងនេះទៀតទេ។ អ្នកនឹងធ្វើបានត្រឹមត្រូវ ដោយគ្រាន់តែយកចិត្តទុកដាក់ទ្វេដងឡើងវិញ ហើយមានតែធ្វើដូច្នេះទេ ដែលអ្នកនឹងធ្វើឲ្យខ្ញុំសព្វព្រះហឫទ័យ។ នេះគឺជាប្រភេទនៃការចុះចូល និងការស្ដាប់បង្គាប់។

ខាង​ដើម៖ ជំពូកទី ៦០

បន្ទាប់៖ ជំពូកទី ៦៣

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ