ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៩)

លក្ខខណ្ឌវិនិច្ឆ័យចំនួនពីរ ដើម្បីធ្វើការវិនិច្ឆ័យថាតើអ្នកដឹកនាំ និងអ្នកធ្វើការមានលក្ខណៈសម្បត្តិត្រូវតាមស្ដង់ដាឬអត់

សរុបទៅ ឥឡូវយើងបានប្រកបគ្នាចំនួនប្រាំបីអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយទាក់ទងនឹងទំនួលខុសត្រូវទាំងប្រាំបីនេះ យើងបានវែកញែកពីការសម្ដែងចេញផ្សេងៗរបស់អ្នកដឹកនាំក្លែងក្លាយ។ តាមរយៈការវែកញែកពួកគេបែបនេះ ឥឡូវតើអ្នករាល់គ្នាមានការយល់ដឹងខ្លះអំពីអ្នកដឹកនាំក្លែងក្លាយដែរឬទេ? ប្រសិនបើអ្នកជាអ្នកដឹកនាំម្នាក់ តើអ្នកអាចជៀសវាងពីការប្រព្រឹត្តរបស់អ្នកដឹកនាំក្លែងក្លាយទាំងនេះបានដែរឬទេ? តើអ្នកអាចធ្វើកិច្ចការ និងបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដោយសតិ ផ្អែកលើទំនួលខុសត្រូវដែលយើងបានប្រកបគ្នានេះដែរឬទេ? តាមរយៈការប្រកបគ្នាអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អ្នករាល់គ្នាគួរតែដឹងក្នុងចិត្តហើយថា តើអ្នកដឹកនាំ និងអ្នកធ្វើការ គួរតែបំពេញកិច្ចការរបស់ខ្លួនដោយរបៀបណា តើមានសេចក្ដីលម្អិតអ្វីខ្លះដែលពាក់ព័ន្ធនឹងការបំពេញកិច្ចការនេះ តើពួកគេគួរតែអនុវត្តកិច្ចការបែបណា និងតើពួកគេគួរតែអនុវត្តការធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការដែលស្របតាមស្ដង់ដាដោយរបៀបណា។ ប្រសិនបើពួកគេមានគុណសម្បត្តិគ្រប់គ្រាន់ ប្រសិនបើពួកគេមានសមត្ថភាពការងារក្នុងកម្រិតជាក់លាក់មួយ ហើយពួកគេក៏មានបន្ទុកផងដែរ នោះពួកគេគួរតែអាចជៀសវាងពីការសម្ដែងចេញនូវការបង្ហាញទាំងនេះរបស់ពួកអ្នកដឹកនាំក្លែងក្លាយបាន។ ក៏ប៉ុន្តែ ប្រសិនបើពួកគេមានគុណសម្បត្តិ និងមានសមត្ថភាពការងារក្នុងកម្រិតជាក់លាក់មួយ ប៉ុន្តែពួកគេគ្មានបន្ទុកទេ តើពួកគេអាចធ្វើជាអ្នកដឹកនាំដែលស្របតាមស្ដង់ដា និងបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានដែរឬទេ? (មិនបានទេ។) រឿងនេះពិបាកបន្តិចហើយសម្រាប់ពួកគេ។ ឧបមាថា អ្នកដឹកនាំម្នាក់មានបន្ទុក ហើយភាពជាមនុស្សរបស់ពួកគេក៏មិនអន់ដែរ ប៉ុន្តែពួកគេគ្រាន់តែមិនដឹងពីរបៀបបំពេញកិច្ចការរបស់ខ្លួនប៉ុណ្ណោះ។ មិនថាពួកគេទទួលបានការប្រកបគ្នាបែបណាទេ ពួកគេនៅតែមិនដឹងពីរបៀបអនុវត្ត និងចូលរួមក្នុងកិច្ចការជាក់លាក់ ហើយរកមិនឃើញគោលការណ៍ ឬទិសដៅដដែលហ្នឹង។ ពួកគេក៏មិនដឹងពីរបៀបផ្ដល់ការណែនាំសម្រាប់មុខជំនាញ ឬកិច្ចការជាក់លាក់ដែរ។ នៅពេលមានបញ្ហាកើតឡើង ពួកគេមើលមិនឃើញពីសារជាតិនៃបញ្ហាទាំងនោះទេ ហើយ ក៏មិនដឹងពីរបៀបដោះស្រាយបញ្ហាទាំងនោះដែរ។ ជាលទ្ធផល ពួកគេតែងតែអសកម្ម និងយឺតយ៉ាវជានិច្ចនៅក្នុងកិច្ចការណាមួយដែលពួកគេធ្វើ ឬនៅក្នុងបញ្ហាណាមួយដែលពួកគេដោះស្រាយ។ តើមនុស្សបែបនេះអាចបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានដែរឬទេ? (មិនបានទេ។) តើនេះជាបញ្ហាបែបណាទៅ? ទោះបីជាមនុស្សប្រភេទនេះមានចិត្តខ្នះខ្នែង មានបន្ទុក និងចង់បំពេញកិច្ចការរបស់ខ្លួនក៏ដោយ ក៏ពួកគេមានគុណសម្បត្តិអន់ពេក គ្មានសមត្ថភាពការងារ និងមិនអាចទទួលខុសត្រូវលើកិច្ចការ ឬបំពេញកិច្ចការជាក់លាក់ ឬដោះស្រាយបញ្ហាជាក់លាក់បានដែរ។ ពួកគេគ្រាន់តែធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ នៅពេលដែលពួកគេចូលរួមក្នុងកិច្ចការណាមួយ ហើយពួកគេយឺតយ៉ាវ ស្ពឹកស្រពន់ និងអសកម្មជាខ្លាំង។ លទ្ធផលនៃរឿងនេះ គឺមានបញ្ហាជាច្រើនកើតឡើង ប៉ុន្តែពួកគេគ្មានសមត្ថភាពចាប់ផ្ដើមដោះស្រាយបញ្ហាទាំងនោះ ពួកគេមិនដឹងថាបញ្ហាទាំងនោះកើតចេញពីកន្លែងណា រឹតតែមិនដឹងពីរបៀបប្រកបគ្នាអំពីបញ្ហាទាំងនោះ និងដោះស្រាយបញ្ហាទាំងនោះ ហើយពួកគេថែមទាំងមិនអាចរាយការណ៍ពីបញ្ហាទាំងនោះទៅខាងលើ និងសុំការណែនាំពីពួកគេបានទៀតផង។ ហេតុដូច្នេះ ពួកគេគ្មានសមត្ថភាពបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការបានឡើយ ហើយទោះបីជាពួកគេត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំក៏ដោយ ក៏ពួកគេមិនមែនជាអ្នកដឹកនាំល្អដែរ ពោលគឺពួកគេជាអ្នកដឹកនាំក្លែងក្លាយ។

បន្ទាប់ពីបានប្រកបគ្នាអំពីទំនួលខុសត្រូវទាំងប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការរួចមក តើអ្នករាល់គ្នាអាចផ្ដល់និយមន័យជាមូលដ្ឋានមួយអំពីអ្នកដឹកនាំក្លែងក្លាយបានដែរឬទេ? តើគេគួរតែវិនិច្ឆ័យដោយរបៀបណាថាតើអ្នកដឹកនាំម្នាក់កំពុងតែបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ឬថាតើគេ ជាអ្នកដឹកនាំក្លែងក្លាយ? នៅកម្រិតមូលដ្ឋានបំផុត គេត្រូវពិនិត្យមើលថាតើម្នាក់នោះមានសមត្ថភាពធ្វើកិច្ចការពិតប្រាកដឬអត់ ត្រូវមើលថាតើគេមានគុណសម្បត្តិនេះឬអត់។ ក្រោយមក គេគួរតែពិនិត្យមើលថាតើគេមានបន្ទុកក្នុងការបំពេញកិច្ចការនេះឱ្យបានល្អឬអត់។ សូមបំភ្លេចចោលសម្ដីដ៏ផ្អែមពីរោះរបស់ពួកគេ បំភ្លេចចោលគោលលទ្ធិដែលពួកគេហាក់មានការយល់ដឹងច្រើន ហើយមិនថាពួកគេមានទេពកោសល្យ និងអំណោយទានច្រើនប៉ុនណា នៅពេលដោះស្រាយបញ្ហាខាងក្រៅទេ សូមបំភ្លេចចោលចុះ ដ្បិតរឿងទាំងនេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់បំផុតគឺថា គេអាចអនុវត្តតាមចំណុចជាមូលដ្ឋានបំផុតនៃកិច្ចការពួកជំនុំបានត្រឹមត្រូវឬអត់ ថាតើគេអាចដោះស្រាយបញ្ហា ដោយប្រើសេចក្តីពិត និងថាតើគេអាចដឹកនាំមនុស្សចូលទៅក្នុងតថភាពសេចក្តីពិតបានឬអត់។ នេះគឺជាកិច្ចការជាមូលដ្ឋាន និងសំខាន់បំផុត។ ប្រសិនបើគេគ្មានសមត្ថភាពធ្វើតាមចំណុចនៃកិច្ចការពិតប្រាកដទាំងនេះទេ នោះមិនថាគេមានគុណសម្បត្តិល្អប៉ុនណា គេមានទេពកោសល្យពូកែយ៉ាងណា ឬអាចស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់ជាច្រើនយ៉ាងណាក៏ដោយ ក៏គេនៅតែជាអ្នកដឹកនាំក្លែងក្លាយដដែលហ្នឹង។ មនុស្សមួយចំនួននិយាយថា «កុំខ្វល់ឡើយ ដែលឥឡូវគេមិនអាចធ្វើកិច្ចការពិតប្រាកដណាមួយបាននោះ។ គេមានគុណសម្បត្តិល្អ ហើយគេមានសមត្ថភាព។ ប្រសិនបើបណ្ដុះបណ្ដាលគេមួយរយៈ នោះគេមុខជាអាចធ្វើកិច្ចការជាក់ស្ដែងបានមិនខាន។ ក្រៅពីនេះ គេមិនទាន់ធ្វើអ្វីមួយមិនល្អ ហើយពួកគេមិនទាន់ធ្វើអំពើអាក្រក់ បង្កការបង្អាក់ ឬការរំខានណាមួយនៅឡើយទេ។ ម្ដេចក៏អ្នកអាចនិយាយថា គេជាអ្នកដឹកនាំក្លែងក្លាយបានទៅ?» តើយើងអាចពន្យល់ចំណុចនេះដូចម្ដេចទៅ? មិនថាអ្នកមានទេពកោសល្យប៉ុនណា មិនថាអ្នកមានគុណសម្បត្តិ និងមានការអប់រំកម្រិតណា មិនថាអ្នកអាចប្រកាសពាក្យស្លោកបានច្រើនយ៉ាងណា ឬមិនថាអ្នកយល់ពីពាក្យពេចន៍ និងគោលលទ្ធិបានច្រើនបែបណាឡើយ ទោះបីជាអ្នករវល់ ឬនឿយហត់បែបណាក្នុងមួយថ្ងៃ ឬទោះបីអ្នកធ្វើដំណើរបានឆ្ងាយយ៉ាងណា ទោះបីជាអ្នកបានទៅសួរសុខទុក្ខពួកជំនុំបានច្រើនកន្លែង ឬអ្នកបានប្រថុយប្រថាន និងស៊ូទ្រាំរងទុក្ខបានច្រើនបែបណានោះទេ ពោលគឺរឿងទាំងអស់នេះមិនសំខាន់ឡើយ។ អ្វីដែលសំខាន់នោះគឺថាតើអ្នកកំពុងបំពេញកិច្ចការរបស់អ្នកដោយផ្អែកលើការរៀបចំចាត់ចែងកិច្ចការឬក៏អត់ ថាតើអ្នកកំពុងអនុវត្តតាមការរៀបចំចាត់ចែងទាំងនោះបានត្រឹមត្រូវឬក៏អត់។ ក្នុងអំឡុងពេលនៃការដឹកនាំរបស់អ្នក ថាតើអ្នកកំពុងចូលរួមក្នុងកិច្ចការជាក់លាក់នីមួយៗដែលអ្នកទទួលខុសត្រូវឬអត់ និងថាតើមានបញ្ហាជាក់លាក់ប៉ុន្មានដែលអ្នកបានដោះស្រាយយ៉ាងពិតប្រាកដ។ ថាតើមានមនុស្សប៉ុន្មាននាក់បានយល់ពីគោលការណ៍សេចក្ដីពិត ដោយសារតែការដឹកនាំ និងការណែនាំរបស់អ្នក ហើយថាតើកិច្ចការរបស់ពួកជំនុំបានរីកចម្រើន និងអភិវឌ្ឍបានខ្លាំងកម្រិតណា អ្វីដែលសំខាន់នោះគឺថាតើអ្នកសម្រេចបានលទ្ធផលទាំងនេះឬក៏អត់។ ទោះបីជាអ្នកជាប់ពាក់ព័ន្ធនឹងកិច្ចការជាក់លាក់អ្វីក៏ដោយ អ្វីដែលសំខាន់គឺថាតើអ្នកកំពុងតាមដាន និងដឹកនាំកិច្ចការជាប់ជាប្រចាំឬក៏អត់ ជាជាងធ្វើឫកធំ អស្ចារ្យ និងចាំតែចេញបញ្ជានោះ។ ក្រៅពីនេះ អ្វីដែលសំខាន់ផងដែរនោះគឺថាតើអ្នកមានការចូលទៅក្នុងជីវិតដែរឬអត់ ក្នុងពេលដែលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក ថាតើអ្នកអាចដោះស្រាយបញ្ហាស្របតាមគោលការណ៍បានដែរឬអត់ ថាតើអ្នកមានទីបន្ទាល់នៃការអនុវត្តសេចក្ដីពិតដែរឬអត់ ហើយថាតើអ្នកអាចចាត់ចែង និងដោះស្រាយបញ្ហាជាក់ស្ដែងដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ប្រឈមមុខបានដែរឬអត់។ ចំណុចទាំងនេះ និងចំណុចស្រដៀងគ្នាផ្សេងទៀត សុទ្ធតែជាលក្ខណៈវិនិច្ឆ័យដើម្បីវាយតម្លៃថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់បានបំពេញទំនួលខុសត្រូវរបស់ខ្លួនឬក៏អត់។ តើអ្នករាល់គ្នាគិតថា លក្ខណៈវិនិច្ឆ័យទាំងនេះជាក់ស្ដែងដែរឬទេ? ហើយយុត្តិធម៌ចំពោះមនុស្សដែរឬទេ? (មែនហើយ។) លក្ខណៈវិនិច្ឆ័យទាំងនេះយុត្តិធម៌ចំពោះមនុស្សគ្រប់គ្នា។ មិនថាអ្នកមានការអប់រំកម្រិតណា អ្នកនៅក្មេង ឬចាស់ អ្នកបានជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំ អ្នកមានអតីតភាពបែបណា ឬមិនថាអ្នកបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏គ្មានចំណុចណាមួយក្នុងចំណោមចំណុចទាំងនេះសំខាន់ដែរ។ អ្វីដែលសំខាន់នោះគឺថាតើអ្នកបំពេញកិច្ចការរបស់ពួកជំនុំបានល្អប៉ុនណា បន្ទាប់ពីត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ថាតើអ្នកមានប្រសិទ្ធភាព និងប្រសិទ្ធផលកម្រិតណានៅក្នុងកិច្ចការរបស់អ្នក ហើយថាតើកិច្ចការនីមួយៗដំណើរការទៅមុខក្នុងលក្ខណៈរៀបរយ និងមានប្រសិទ្ធភាព ហើយមិនមានការយឺតយ៉ាវឬក៏អត់។ ទាំងនេះគឺជាចំណុចសំខាន់ៗដែលត្រូវធ្វើការវាយតម្លៃ នៅពេលដែលវាស់វែងថាតើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់បានបំពេញ ឬមិនបានបំពេញទំនួលខុសត្រូវរបស់ខ្លួន។

តាមរយៈការប្រកបគ្នាដែលយើងទើបតែបានធ្វើនេះ ឥឡូវអ្នករាល់គ្នាមានការយល់ដឹង និងចំណេះដឹងច្បាស់លាស់ខ្លះហើយអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ក៏ដូចជាការលើកឡើងយ៉ាងត្រឹមត្រូវអំពីនិយមន័យ និងសារជាតិរបស់អ្នកដឹកនាំក្លែងក្លាយ។ លក្ខណៈវិនិច្ឆ័យជាមូលដ្ឋានបំផុតសម្រាប់វិនិច្ឆ័យថាតើមនុស្សម្នាក់ជាអ្នកដឹកនាំក្លែងក្លាយឬអត់ គឺត្រូវមើលថាតើពួកគេមានសមត្ថភាពបំពេញកិច្ចការពិតប្រាកដដែរឬអត់ ហើយបន្ទាប់មកត្រូវមើលថាតើពួកគេពិតជាធ្វើកិច្ចការពិតប្រាកដឬក៏អត់។ ទាំងនេះគឺជាលក្ខណៈវិនិច្ឆ័យចម្បងពីរ៖ មួយគឺសំណួរថាតើពួកគេមានសមត្ថភាពដែរឬអត់ ហើយមួយទៀតគឺសំណួរថាតើពួកគេព្រមសុខចិត្តធ្វើដែរឬអត់។ តើអ្នករាល់គ្នាអាចចងចាំចំណុចទាំងនេះបានដែរឬទេ? មនុស្សខ្លះនិយាយថា៖ «ខ្ញុំមិនមែនជាអ្នកដឹកនាំទេ ដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវចងចាំអំពីចំណុចទាំងនេះ?» តើសម្ដីនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ហេតុអ្វីបានជាមិនត្រឹមត្រូវ? តាមរយៈការយល់ដឹងពីសេចក្ដីពិតទាំងនេះ ក្នុងទិដ្ឋភាពមួយ មនុស្សអាចស្គាល់ខ្លួនឯង ហើយក្នុងទិដ្ឋភាពមួយទៀត ពួកគេអាចស្គាល់ពីអ្នកដទៃពោលគឺទាំងនេះជាសេចក្ដីពិតដែលមនុស្សគួរតែយល់ដឹង និងគួរតែមាន ហើយបើមិនយល់ដឹងទេ គឺមិនបានឡើយ។ ជាបឋម អ្នកត្រូវតែវាស់វែងថាតើអ្នកមានគុណសម្បត្តិ និងសមត្ថភាពធ្វើជាអ្នកដឹកនាំដែរឬអត់ ដោយយោងទៅតាមទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ប្រសិនបើអ្នកគ្មានចំណុចទាំងនេះទេ កុំចេះតែចង់ធ្វើជាអ្នកដឹកនាំនោះ។ ប្រសិនបើអ្នកគ្មានគុណសម្បត្តិធ្វើជាអ្នកដឹកនាំ ប៉ុន្តែនៅតែចង់ធ្វើជាអ្នកដឹកនាំ នោះគឺជាមហិច្ឆតាហើយ។ ពេលដែលអ្នកក្លាយជាអ្នកដឹកនាំភ្លាម អ្នកនឹងគ្មានសមត្ថភាពបំពេញកិច្ចការពិតប្រាកដឡើយ ហើយដោយចៀសមិនផុត អ្នកនឹងក្លាយជាអ្នកដឹកនាំក្លែងក្លាយមិនខាន។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំមានគុណសម្បត្តិល្អ ហើយក្នុងចំណោមមនុស្សគ្រប់គ្នា ខ្ញុំក៏ជាមនុស្សឆ្នើមដែរ។ ខ្ញុំតែងមានគំនិត និងយោបល់ល្អៗប្រកបដោយភាពឈ្លាសវៃខ្លះដែរ។ ខ្ញុំមានតម្រិះក្នុងគ្រប់កិច្ចការដែលខ្ញុំធ្វើ ហើយខ្ញុំមានចំណេះដឹង ការយល់ឃើញដ៏ស៊ីជម្រៅ និងបទពិសោធដែលសម្បូរបែបគួរសម។ តើរឿងទាំងអស់នេះមិនមានន័យថា ខ្ញុំអាចធ្វើជាអ្នកដឹកនាំបានទេឬ?» ដូច្នេះ អ្នកក៏គួរតែវាស់វែងខ្លួនឯង ដើម្បីឱ្យឃើញថាតើអ្នកមានស្មារតីទទួលខុសត្រូវ និងមានបន្ទុកដែរឬអត់។ ប្រសិនបើអ្នកត្រឹមតែមានយោបល់លើរឿងខ្លះ គ្រាន់តែចង់ធ្វើរឿងផ្សេងៗ ហើយតែងតែមានមហិច្ឆតាធំ ប៉ុន្តែមិនអាចសម្រេចរឿងទាំងនោះដល់ទីបញ្ចប់បាន ហើយអ្នកមិនដឹងពីរបៀបខិតខំ និងលះបង់ មិនសុខចិត្តលះបង់អ្វីទាំងអស់ទេ ពោលគឺប្រសិនបើអ្នកតែងតែចង់ឱ្យស្រួលខួរក្បាល និងស្រួលចិត្តរបស់អ្នក ប្រសិនបើអ្នកចូលចិត្តភាពទំនេរ គ្មានកង្វល់ ចូលចិត្តជីវិតស្រណុកសុខស្រួល ហើយមិនចូលចិត្តខ្វល់ខ្វាយ ឬរវល់ច្រើន ហើយខ្លាចភាពនឿយហត់ និងការលំបាក ដូច្នេះ អ្នកមិនស័ក្តិសមធ្វើជាអ្នកដឹកនាំទេ ហើយអ្នកក៏នឹងមិនអាចរែកពន់ ឬបំពេញកិច្ចការជាអ្នកដឹកនាំបាននោះដែរ។

យើងទើបតែបានសន្និដ្ឋានពីលក្ខណៈវិនិច្ឆ័យចំនួនពីរ ដើម្បីវិនិច្ឆ័យថាតើអ្នកដឹកនាំម្នាក់ស្របតាមស្ដង់ដាឬក៏អត់ នោះគឺ៖ តើពួកគេមានសមត្ថភាពបំពេញកិច្ចការពិតប្រាកដដែរឬអត់ និងថាតើពួកគេធ្វើកិច្ចការពិតប្រាកដដែរឬអត់។ ប្រសិនបើមនុស្សយល់ពីលក្ខណៈវិនិច្ឆ័យទាំងពីរនេះ នោះពួកគេគួរតែយល់ច្បាស់ទាំងស្រុងថាតើពួកគេមានសមត្ថភាពធ្វើជាអ្នកដឹកនាំ ក៏ដូចជាមានសមត្ថភាពបំពេញកិច្ចការរបស់ពួកជំនុំបានល្អ បំពេញទំនួលខុសត្រូវរបស់ខ្លួនបានពេញលេញ និងស្របតាមស្ដង់ដាក្នុងនាមជាអ្នកដឹកនាំដែរឬអត់ បន្ទាប់ពីបានក្លាយជាអ្នកដឹកនាំម្នាក់។ ចំពោះអស់អ្នកដែលកំពុងបម្រើជាអ្នកដឹកនាំ និងអ្នកធ្វើការនាពេលបច្ចុប្បន្ននេះ តើឥឡូវនេះអ្នករាល់គ្នាមានមាគ៌ា និងគោលការណ៍ខ្លះៗអំពីរបៀបវាស់វែងថាតើអ្នកបានធ្វើកិច្ចការពិតប្រាកដខ្លះៗ និងបានបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយឬនៅ? តាមរយៈការប្រកបគ្នាអំពីទំនួលខុសត្រូវទាំងប្រាំបីនេះរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អ្នករាល់គ្នាគួរតែអាចវាស់វែងបានហើយថាតើពួកអ្នកដឹកនាំក្លែងក្លាយសម្ដែងចេញនូវការបង្ហាញអ្វីខ្លះ ហើយគួរសន្និដ្ឋានបានយ៉ាងច្បាស់ហើយថាតើអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញកិច្ចការរបស់ខ្លួនដោយរបៀបណា ក៏ដូចជាថាតើនៅក្នុងកិច្ចការរបស់អ្នក អ្នកកំពុងខ្វះខាត មិនគ្រប់គ្រាន់ ឬមិនបានជាក់លាក់គ្រប់គ្រាន់នៅកន្លែងណា ហើយថាតើអ្នកគួរតែធ្វើកិច្ចការនោះដោយរបៀបណាចាប់ពីពេលនេះតទៅ ពោលគឺយ៉ាងហោចណាស់ អ្នកគួរតែមានការយល់ដឹងទាំងនេះខ្លះហើយ។ ប្រសិនបើអ្នករាល់គ្នាគ្មានការសន្និដ្ឋាន ឬការយល់ដឹងណាមួយទាក់ទងនឹងរបៀបធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ឬរបៀបបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការទេ នោះមានន័យថា អ្នកមិនទាន់មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីកាន់ការងារនោះឡើយ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកច្របូកច្របល់ទាំងស្រុងអំពីរបៀបស្គាល់អ្នកដឹកនាំក្លែងក្លាយ នោះវារឹតតែបង្ហាញថា គុណសម្បត្តិរបស់អ្នកនៅអន់នៅឡើយទេ។ ក៏មានកាលៈទេសៈពិសេសមួយផងដែរ៖ សម្រាប់មនុស្សមួយចំនួន ទោះបីជាពួកគេបានស្ដាប់ការប្រកបគ្នាទាំងនេះក៏ដោយ ក៏ពួកគេគ្មានការប្ដេជ្ញាចិត្តដើម្បីខិតខំស្វែងរកសេចក្ដីពិត ឬដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរ ដ្បិតពួកគេមិនឱ្យតម្លៃ ឬយករឿងនេះទុកក្នុងចិត្តគេឡើយ។ ពួកគេគិតថា៖ «ខ្ញុំមិនខ្វល់ថាអ្នកណាជាអ្នកដឹកនាំក្លែងក្លាយនោះទេ។ យ៉ាងណាមិញ ប្រសិនបើខ្ញុំក្លាយជាអ្នកដឹកនាំ ខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលខាងលើប្រាប់ខ្ញុំឱ្យធ្វើទៅបានហើយ។ ខ្ញុំមិនបាច់ខិតខំប្រឹងប្រែងច្រើន ឬចំណាយគំនិតច្រើននោះទេ»។ នៅពេលដែលពួកគេស្ដាប់សេចក្ដីអធិប្បាយ ពួកគេគ្រាន់តែស្ដាប់កែអផ្សុកឱ្យតែបានៗប៉ុណ្ណោះ ហើយពួកគេយល់ដឹងតិចតួចណាស់អំពីអត្ថន័យនៃសេចក្ដីអធិប្បាយនោះ ប៉ុន្តែពួកគេខ្ជិលច្រអូសខ្លាំងណាស់ក្នុងការសន្និដ្ឋានថាតើក្នុងសេចក្តីប្រកបគ្នានោះ មានសេចក្ដីពិត និងសេចក្ដីតម្រូវអ្វីខ្លះពីព្រះជាម្ចាស់ចំពោះមនុស្ស ហើយពួកគេក៏មិនព្រមសុខចិត្តទទួលយកសេចក្ដីទាំងនោះទុកក្នុងចិត្តគេដែរ។ ពួកគេគិតថា៖ «ដើម្បីឈ្វេងយល់ពីរឿងទាំងនេះ វាពិបាកខ្លាំងណាស់។ យ៉ាងណាមិញ ខ្ញុំតម្រូវពីខ្លួនឯងតែរឿងមួយគត់ ហើយនោះគឺមិនត្រូវធ្វើអំពើអាក្រក់ មិនត្រូវបង្កការបង្អាក់ និងការរំខាន ហើយមិនត្រូវធ្វើឱ្យខ្លួនឯងលេចធ្លោជាងគេនោះទេ ពោលគឺតែប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយ។ វាសាមញ្ញណាស់! នេះគឺជាវិធីដ៏ល្អមួយដើម្បីរស់នៅ។ ខ្ញុំមិនទាមទារពីខ្លួនឯងខ្ពស់ឡើយ»។ នេះគឺជាទស្សនៈតែមួយគត់របស់ពួកគេ មិនថាពួកគេស្ដាប់សេចក្ដីអធិប្បាយបែបណា គឺគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរពួកគេបានឡើយ។ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណា អ្នកប្រើវិធីសាស្រ្តអ្វីដើម្បីប្រកបគ្នា ឬអ្នកប្រកបគ្នាអំពីអ្វីនោះទេ អ្នកមិនអាចប៉ះពាល់ដល់ចិត្តរបស់ពួកគេបានឡើយ។ ពួកគេមិនខ្វល់ថាតើពួកគេស្ដាប់ព្រះបន្ទូលទាំងនេះឬអត់ទេ សម្រាប់ពួកគេ វាគ្មានអ្វីខុសគ្នាខ្លាំងនោះឡើយ។ មនុស្សប្រភេទនេះរស់នៅបែបបង្គ្រប់កិច្ច ហើយពួកគេមិនសូវជាយកចិត្តទុកដាក់ខ្លាំងលើអ្វីឡើយ។ កុំថាឡើយការប្រកបគ្នាអំពីទំនួលខុសត្រូវទាំងប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ទោះបីជាយើងប្រកបគ្នាអំពីទំនួលខុសត្រូវទាំងអស់នោះក៏ដោយ ក៏ពួកគេនៅតែមិនយល់ ហើយក៏មិនអាចសន្និដ្ឋានអំពីគោលការណ៍ ឬមាគ៌ាណាមួយបានដែរ។ មនុស្សប្រភេទនេះមិនចូលចិត្តរឿងវិជ្ជមាន មិនចាប់អារម្មណ៍ និងគ្មានកម្លាំងឡើយ នៅពេលនិយាយដល់សេចក្ដីពិត ឬអ្វីដែលវិជ្ជមាន តែផ្ទុយទៅវិញ ពួកគេមានការចាប់អារម្មណ៍ខ្លាំងទៅលើការស៊ីផឹក និងការសប្បាយភ្លើតភ្លើន។ តាមរយៈការប្រកបគ្នាអំពីទំនួលខុសត្រូវទាំងប្រាំបីរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ក្នុងទិដ្ឋភាពមួយ យើងបានសន្និដ្ឋានអំពីទំនួលខុសត្រូវជាក់លាក់មួយចំនួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ក៏ដូចជារបៀបធ្វើកិច្ចការ និងបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ។ ក្នុងទិដ្ឋភាពមួយទៀត យើងបានសន្និដ្ឋានអំពីការសម្ដែងចេញជាក់លាក់មួយចំនួនដែលពួកអ្នកដឹកនាំក្លែងក្លាយបានបង្ហាញចេញ។ យើងទើបតែបានសន្និដ្ឋានអំពីគោលការណ៍ជាមូលដ្ឋានចំនួនពីរ អំពីលក្ខណៈវិនិច្ឆ័យចំនួនពីរ ដើម្បីស្គាល់អ្នកដឹកនាំក្លែងក្លាយ៖ មួយគឺថាតើ គេមានសមត្ថភាពបំពេញកិច្ចការពិតប្រាកដដែរឬអត់ ហើយមួយទៀតគឺថាតើគេពិតជាធ្វើកិច្ចការពិតប្រាកដដែរឬអត់ បន្ទាប់ពីពួកគេបានយល់ពីគោលការណ៍សេចក្ដីពិតរួចមក។ ការប្រើប្រាស់លក្ខណៈវិនិច្ឆ័យទាំងពីរនេះ គឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុត និងសមរម្យបំផុតរហូតមកដល់បច្ចុប្បន្ននេះ ដើម្បីវាស់វែងថាតើមនុស្សម្នាក់ជាអ្នកដឹកនាំក្លែងក្លាយឬអត់។

ចំណុចទីប្រាំបួន៖ បញ្ជូនបន្ត ចេញផ្សាយ និងអនុវត្តការរៀបចំចាត់ចែងកិច្ចការផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសុក្រឹតត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ផ្ដល់ការណែនាំ ផ្ដល់ការមើលការខុសត្រូវ និងផ្ដល់ការជំរុញ ព្រមទាំងត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តកិច្ចការទាំងនោះ (ផ្នែកទីមួយ)

និយមន័យ និងចំណុចជាក់លាក់នៃការរៀបចំចាត់ចែងកិច្ចការ

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីទំនួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖ «បញ្ជូនបន្ត ចេញផ្សាយ និងអនុវត្តការរៀបចំចាត់ចែងកិច្ចការផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសុក្រឹតត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ផ្ដល់ការណែនាំ ផ្ដល់ការមើលការខុសត្រូវ និងផ្ដល់ការជំរុញ ព្រមទាំងត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តកិច្ចការទាំងនោះ»។ ដោយពិចារណាលើទំនួលខុសត្រូវនេះជារួម តើអ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានតម្រូវឱ្យអនុវត្តអ្វីខ្លះ? (ការរៀបចំចាត់ចែងកិច្ចការផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់)។ ចំណុចស្នូលនៃទំនួលខុសត្រូវនេះ គឺរបៀបអនុវត្តការរៀបចំចាត់ចែងកិច្ចការផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ ពោលគឺនេះជាកិច្ចការដ៏សំខាន់បំផុតសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ។ មិនថាអ្នកដឹកនាំ ឬអ្នកធ្វើការនោះស្ថិតនៅកម្រិតណាទេ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ គេនឹងតែងតែជួបប្រទះនឹងការរៀបចំចាត់ចែងកិច្ចការ ក៏ដូចជាកិច្ចការជាក់លាក់នៃការអនុវត្តការរៀបចំចាត់ចែងកិច្ចការមិនខាន។ ការអនុវត្តការរៀបចំចាត់ចែងកិច្ចការផ្សេងៗគឺពាក់ព័ន្ធនឹងកិច្ចការរបស់អ្នកដឹកនាំ និងអ្នកធ្វើការគ្រប់រូប ហើយនេះគឺជាកិច្ចការសំខាន់ណាស់ ជាក់លាក់ណាស់ និងជាមូលដ្ឋានណាស់។ ដោយពិចារណាលើចំណុចនេះ តើវាមិនចាំបាច់ទេឬ ដែលត្រូវប្រកបគ្នាជាពិសេសជាមុនសិនអំពីអ្វីទៅដែលហៅថា ការរៀបចំចាត់ចែងកិច្ចការនោះ? (មែនហើយ។) ដូច្នេះ តើអ្វីទៅដែលហៅថា ការរៀបចំចាត់ចែងកិច្ចការ? តើវិសាលភាព និងនិយមន័យនៃការរៀបចំចាត់ចែងកិច្ចការគឺជាអ្វី? មនុស្សខ្លះនិយាយថា៖ «តើវិសាលភាពនៃការរៀបចំចាត់ចែងកិច្ចការមិនមែនគ្រាន់តែគ្របដណ្ដប់លើភារកិច្ច និងខ្លឹមសារមួយចំនួនដែលទាក់ទងនឹងកិច្ចការរបស់ពួកជំនុំទេឬ? ហើយតើការរៀបចំចាត់ចែងការងារមិនមែនគ្រាន់តែជាការរៀបចំចាត់ចែង និងចេញផ្សាយកិច្ចការ និងខ្លឹមសារទាំងនេះទេឬ?» តើអ្នកគិតយ៉ាងណាចំពោះការពន្យល់នេះ? តើវាមិនមែនសុទ្ធតែជាពាក្យពេចន៍ និងគោលលទ្ធិទេឬ? (មែនហើយ។) ហើយតើ «ពាក្យពេចន៍ និងគោលលទ្ធិ» មានន័យដូចម្ដេចដែរ? វាមានន័យថា ទោះបីជាគ្មានពាក្យណាមួយនៃការពន្យល់នេះស្ដាប់ទៅខុសក៏ដោយ ក៏បន្ទាប់ពីអ្នកបានឮវាហើយ អ្នកនៅតែមិនយល់ដដែល។ វាដូចជាមិនបានពន្យល់អ្វីទាល់តែសោះ។ ជាដំបូង ចូរយើងផ្ដល់និយមន័យមួយអំពីការរៀបចំចាត់ចែងកិច្ចការក្នុងន័យនៃការពិពណ៌នាជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យមនុស្សអាចមានគោលគំនិតជាមូលដ្ឋានមួយអំពីវា ដើម្បីយល់ និងដឹងឱ្យច្បាស់ថាអ្វីទៅដែលហៅថា ការរៀបចំចាត់ចែងកិច្ចការ។ ការរៀបចំចាត់ចែងកិច្ចការ គឺជាផែនការ និងសេចក្ដីតម្រូវជាក់លាក់ដែលដំណាក់របស់ព្រះជាម្ចាស់បានធ្វើឡើងសម្រាប់កិច្ចការជាក់លាក់មួយ ដែលអ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែបញ្ជូនបន្ត និងអនុវត្ត ហើយវាក៏ជាសេចក្ដីតម្រូវ ភារកិច្ច និងវិធីសាស្រ្តដែលបានចេញផ្សាយទៅកាន់សមាជិកទាំងអស់នៃពួកជំនុំសម្រាប់កិច្ចការជាក់លាក់មួយផងដែរ ពោលគឺនេះហើយជានិយមន័យនៃការរៀបចំចាត់ចែងកិច្ចការនោះ។ ហើយតើការរៀបចំចាត់ចែងកិច្ចការគ្របដណ្ដប់លើចំណុចអ្វីខ្លះដែរ? មនុស្សគ្រប់គ្នាសុទ្ធតែស្គាល់នាម «ចំណុច» នេះហើយ ប៉ុន្តែតើមិនគួរមានខ្លឹមសារជាក់លាក់មួយចំនួនដែលត្រូវបានគ្របដណ្ដប់នៅក្នុងវិសាលភាពនៃចំណុចទាំងនេះទេឬ? (មែនហើយ។) តើអ្នករាល់គ្នាដឹងពីខ្លឹមសារអ្វីខ្លះដែរ? (មានកិច្ចការផ្សាយដំណឹងល្អ ហើយមានកិច្ចការផលិតភាពយន្ត។) នេះគឺជាចំណុចចំនួនពីរ។ (ក៏មានសេចក្ដីតម្រូវមួយចំនួនដែលទាក់ទងនឹងជីវិតពួកជំនុំ និងការបង្កើតអង្គភាពរដ្ឋបាលរបស់ពួកជំនុំផងដែរ។) តើមានកិច្ចការអ្វីផ្សេងទៀតទេ? (មានកិច្ចការសម្អាតពួកជំនុំ ក៏ដូចជាកិច្ចការមួយចំនួនដែលទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងរបស់ពួកជំនុំ។) ខ្លឹមសារជាក់លាក់នៃការរៀបចំចាត់ចែងកិច្ចការមានដូចខាងក្រោម៖ ចំណុចទីមួយគឺ កិច្ចការរដ្ឋបាលរបស់ពួកជំនុំ។ នេះគឺជាកិច្ចការដ៏ធំជាងគេបំផុត ហើយប្រសិនបើកិច្ចការរដ្ឋបាលធ្វើមិនបានល្អទេ នោះនឹងគ្មានកិច្ចការរបស់ពួកជំនុំទាល់តែសោះ។ ចំណុចទីពីរគឺ កិច្ចការបុគ្គលិក។ នេះគឺជាកិច្ចការដ៏ធំមួយ។ ចំណុចទីបីគឺ កិច្ចការផ្សាយដំណឹងល្អ។ នេះក៏ជាកិច្ចការដ៏ធំមួយផងដែរ។ ចំណុចទីបួនគឺ កិច្ចការជំនាញផ្សេងៗ វិសាលភាពនៃកិច្ចការនេះគឺធំល្មមគួរសម ហើយវារួមបញ្ចូលទាំងការផលិតភាពយន្ត កិច្ចការផ្នែកអត្ថបទ ការបកប្រែ តន្ត្រី ការផលិតវីដេអូ សិល្បៈ និងផ្សេងៗទៀត។ ចំណុចទីប្រាំគឺ ជីវិតពួកជំនុំ។ ចំណុចទីប្រាំមួយគឺ ការគ្រប់គ្រងទ្រព្យសម្បត្តិ។ ចំណុចទីប្រាំពីរគឺ កិច្ចការបោសសម្អាត ចំណុចទីប្រាំបីគឺ កិច្ចការខាងក្រៅ ចំណុចទីប្រាំបួនគឺ សុខុមាលភាពពួកជំនុំ។ ឧទាហរណ៍ របៀបដែលពួកជំនុំដោះស្រាយនឹងការលំបាកដែលកើតឡើងនៅតាមផ្ទះរបស់បងប្អូនប្រុសស្រី និងអ្វីដែលពួកជំនុំត្រូវធ្វើចំពោះបញ្ហាទាំងនោះ ក៏ដូចជាការចុះសួរសុខទុក្ខបងប្អូនប្រុសស្រីនៅក្នុងពន្ធនាគារ និងរបៀបដែលគ្រួសាររបស់ពួកគេត្រូវបានមើលថែ និងផ្សេងៗទៀត ពោលគឺទាំងអស់នេះស្ថិតនៅក្រោមសុខុមាលភាពពួកជំនុំ។ ចំណុចទីដប់គឺ ផែនការបន្ទាន់។ ពេលខ្លះ ពួកជំនុំនឹងចេញវិធានការបន្ទាន់មួយចំនួន។ ឧទាហរណ៍ នៅពេលដែលជំងឺរាតត្បាតបានកើតឡើង ពួកជំនុំបានអនុម័តប្រព័ន្ធដាក់ឱ្យនៅដាច់ដោយឡែកមួយដែលឆ្លើយតបនឹងស្ថានការណ៍។ ផែនការទាំងអស់នេះ សុទ្ធតែស្ថិតនៅក្រោមការងារបន្ទាន់។ ការរៀបចំចាត់ចែងកិច្ចការជាទូទៅរួមមានចំណុចទាំងដប់នេះ។ រាល់ចំណុចតូចៗផ្សេងទៀត ឬកាលៈទេសៈពិសេសណាមួយត្រូវបានរួមបញ្ចូលនៅក្នុងចំណុចទាំងដប់នេះ ពោលគឺជាទូទៅ កិច្ចការរបស់ពួកជំនុំរួមមានចំណុចធំៗទាំងដប់នេះ។ ទាំងនេះគឺជាវិសាលភាពទូទៅនៃការរៀបចំចាត់ចែងកិច្ចការផ្សេងៗដែលបានចេញផ្សាយដោយដំណាក់របស់ព្រះជាម្ចាស់ មែនទេ? (មែនហើយ។) ឥឡូវនេះ ដោយសារចំណុចទាំងនេះត្រូវបានបញ្ជាក់រួចហើយ អ្នករាល់គ្នាគួរតែយល់ដឹងបានខ្លះអំពីការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយដឹងថា ទាំងនេះគឺជាចំណុចធំៗនៃការងារនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាវិសាលភាពនៃសេចក្ដីតម្រូវដែលដំណាក់របស់ព្រះជាម្ចាស់មានចំពោះទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ន័យបង្កប់នៃរឿងនេះគឺថា ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ វិសាលភាពនៃកិច្ចការរបស់អ្នក និងទំនួលខុសត្រូវដែលអ្នកត្រូវតែបំពេញ គឺមិនអាចដាច់ចេញពីចំណុចទាំងនេះដែលរួមបញ្ចូលក្នុងការរៀបចំចាត់ចែងកិច្ចការបានទេ ពោលគឺចំណុចទាំងអស់នេះគឺជាចំណុចចាំបាច់តែម្ដង។ ក្រៅពីចំណុចកិច្ចការទាំងនេះ ក្នុងចំណោមកិច្ចការដែលអ្នកសុខចិត្តធ្វើ ចូរធ្វើអ្វីក៏ដោយដែលអ្នកអាចធ្វើបានល្អ ហើយដំណាក់របស់ព្រះជាម្ចាស់គ្មានសេចក្ដីតម្រូវបន្ថែមសម្រាប់ការបំពេញភារកិច្ចរបស់អ្នកឡើយ។ ដូច្នេះហើយ ក្នុងពេលដែលអ្នកកំពុងបំពេញកិច្ចការរបស់អ្នក អ្នកគួរតែពិចារណាមើលថាត្រូវអនុវត្តចំណុចកិច្ចការទាំងនេះដោយរបៀបណា ថាតើការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់តម្រូវអ្វីខ្លះ ថាតើកិច្ចការជាក់លាក់អ្វីខ្លះដែលអ្នកត្រូវតែធ្វើ ថាតើត្រូវអនុវត្តវាដោយរបៀបណា ថាតើវាកំពុងត្រូវបានអនុវត្តបានល្អឬក៏អត់ ថាតើវាមានវឌ្ឍនភាពបច្ចុប្បន្នដល់ណាហើយ ថាតើអ្នកបានតាមដានកិច្ចការនោះដែរឬអត់ ថាតើមានកិច្ចការណាមួយដែលមិនទាន់ធ្វើបានល្អ ឬដែលមានសេចក្តីវៀចវេរ និងនៅមានចំណុចខ្វះខាតដែរឬអត់ ហើយថាតើមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធក្នុងកិច្ចការនោះកំពុងធ្វើកិច្ចការខ្លួនយ៉ាងពិតប្រាកដឬអត់ ពោលគឺអ្នកត្រូវតែពិចារណាអំពីចំណុចទាំងនេះជានិច្ច។ ឥឡូវនេះ ដោយសារអ្នកបានយល់ពីចំណុចកិច្ចការជាក់លាក់ដែលពាក់ព័ន្ធនឹងការរៀបចំចាត់ចែងកិច្ចការហើយ តើវាចាំបាច់សម្រាប់ខ្ញុំដែរឬទេ ដែលត្រូវផ្ដល់ការពន្យល់សាមញ្ញមួយអំពីចំណុចនីមួយៗទាំងនេះ? ឬក៏អ្នករាល់គ្នាអាចកំពុងគិតថា៖ «យើងបានធ្វើការទាក់ទងនឹងចំណុចកិច្ចការទាំងនេះអស់រយៈពេលជាច្រើនឆ្នាំហើយ ដូច្នេះ យើងយល់គ្រប់ចំណុចហើយ។ គ្មានភាពចាំបាច់អ្វីមកពន្យល់យើងម្ដងទៀតទេ ពោលគឺសូមប្រកបគ្នាអំពីរឿងអ្វីដែលសំខាន់ទៅបានហើយ។ មិនថាយើងដឹងឬអត់ទេ ប្រធានបទនេះមិនសូវសំខាន់ឡើយ ហើយយើងក៏មិនចង់ឮអំពីវានោះដែរ»? តើវាចាំបាច់ត្រូវពន្យល់ពីប្រធានបទនេះបន្ថែមទៀតទេ? (ចាំបាច់។) ដោយសារតែវាចាំបាច់ ចូរយើងនិយាយអំពីវានៅក្នុងន័យសាមញ្ញ។ ខ្ញុំនឹងជ្រើសរើសចំណុចមួយចំនួនដែលអ្នកពុំសូវដឹង ដែលមិនសូវជាក់លាក់ ដែលអរូបីបន្តិច ហើយប្រកបគ្នាអំពីចំណុចទាំងនោះ។

I. កិច្ចការរដ្ឋបាល

ជាដំបូង ចូរយើងចាប់ផ្ដើមដោយការប្រកបគ្នាអំពីចំណុចទីមួយ គឺកិច្ចការរដ្ឋបាល។ កិច្ចការរដ្ឋបាលមានលក្ខណៈអរូបីបន្តិច និងមិនជាក់ស្ដែងគ្រប់គ្រាន់ ហើយមនុស្សជាច្រើនមិនយល់ពីវាទេ។ ជាពិសេស អស់អ្នកដែលទើបតែជឿលើព្រះជាម្ចាស់បានមួយរយៈពេលខ្លី មិនសូវដឹងអំពីការបង្កើតពួកជំនុំ និងកិច្ចការរដ្ឋបាលរបស់វាទេ ហើយពួកគេក៏មិនដឹងថាអ្វីទៅដែលហៅថា រដ្ឋបាលនោះដែរ។ រដ្ឋបាលនេះមិនដូចគ្នានឹងបញ្ញត្តិរដ្ឋបាលដែលបានចេញដោយព្រះជាម្ចាស់នោះទេ។ កិច្ចការរដ្ឋបាលនេះជាចម្បងពាក់ព័ន្ធនឹងបទប្បញ្ញត្តិជាក់លាក់នៃដំណាក់របស់ព្រះជាម្ចាស់ស្ដីពីកិច្ចការបង្កើតពួកជំនុំ។ ហើយតើខ្លឹមសារនៃបទប្បញ្ញត្តិជាក់លាក់ទាំងនេះគឺជាអ្វី? វារួមបញ្ចូលទាំងរបៀបដែលពួកជំនុំត្រូវបានបែងចែក ចំនួនមនុស្សនៅក្នុងពួកជំនុំនីមួយៗ របៀបដែលពួកជំនុំត្រូវបានដាក់ឈ្មោះ និងផ្សេងៗទៀត។ វាត្រូវបានចែងនៅក្នុងការរៀបចំចាត់ចែងកិច្ចការថា ពួកជំនុំត្រូវបែងចែកទៅតាមមជ្ឈដ្ឋានភូមិសាស្រ្តធម្មជាតិរបស់ពួកគេ ដោយមានមនុស្សពី ៣០ ទៅ ៥០ នាក់ដែលរស់នៅជិតៗគ្នាត្រូវបានចាត់ថ្នាក់ជាពួកជំនុំមួយ។ ឧទាហរណ៍ ឧបមាថាតំបន់ ក មានភូមិចំនួនបី ឬបួន។ ប្រសិនបើភូមិទាំងនេះមានអ្នកជឿចំនួន ៥០ នាក់ នោះពួកគេអាចត្រូវបានចាត់ថ្នាក់ជាពួកជំនុំមួយ។ ពួកគេនឹងមានពេលវេលា និងទីកន្លែងផ្ទាល់ខ្លួនសម្រាប់ការជួបជុំ ពួកគេនឹងមានអ្នកដឹកនាំពួកជំនុំ និងគ្រូជំនួយ ក៏ដូចជាមានកិច្ចការពួកជំនុំជាក់លាក់ដែលត្រូវធ្វើ ហើយពួកគេទាំងអស់នឹងត្រូវបានគ្រប់គ្រងរួមគ្នាដោយពួកជំនុំនេះ។ នេះគឺជាបទប្បញ្ញត្តិទាក់ទងនឹងការបែងចែកពួកជំនុំ និងចំនួនសមាជិកនៅក្នុងពួកជំនុំ។ ក្នុងពេលជាមួយគ្នានេះ ពួកជំនុំនេះនឹងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់មណ្ឌលតូចជាក់លាក់មួយ ដោយអាស្រ័យលើមណ្ឌលតូចណាដែលវាស្ថិតនៅ មណ្ឌលតូចនោះនឹងទទួលខុសត្រូវលើកិច្ចការទាំងអស់នៅក្នុងពួកជំនុំនោះ ដូចជាជីវិតពួកជំនុំនៅទីនោះ ថាតើអ្នកដឹកនាំ និងគ្រូជំនួយស័ក្តិសមដែរឬអត់ ការចែកចាយសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអនុវត្តការរៀបចំចាត់ចែងកិច្ចការផ្សេងៗ និងការបញ្ជូនបន្តសេចក្ដីតម្រូវរបស់ខាងលើ និងផ្សេងៗទៀត។ ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងកិច្ចការជាក់លាក់សម្រាប់កិច្ចការផ្សេងៗ ដូចជា ចំនួនពួកជំនុំដែលបង្កើតបានជាមណ្ឌលតូចមួយ និងចំនួនមណ្ឌលតូចដែលបង្កើតបានជាមណ្ឌលធំមួយ ក៏ដូចជាមណ្ឌលធំទទួលខុសត្រូវលើមណ្ឌលតូច ហើយមណ្ឌលតូចទទួលខុសត្រូវលើពួកជំនុំ។ ទាំងអស់នេះគឺជាអង្គភាពរដ្ឋបាល។ និយាយដោយសាមញ្ញ នេះហៅថាកិច្ចការរដ្ឋបាល ហើយវាស្ថិតនៅក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ដូច្នេះ តើទំនួលខុសត្រូវអ្វីខ្លះដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ? ពួកគេត្រូវតែបែងចែកពួកជំនុំដោយផ្អែកលើមជ្ឈដ្ឋានភូមិសាស្រ្តធម្មជាតិ និងទីតាំងរបស់ពួកគេ ស្របតាមការរៀបចំចាត់ចែងកិច្ចការ។ ប្រសិនបើចំនួនមនុស្សនៅក្នុងពួកជំនុំមួយបន្តកើនឡើងតាមពេលវេលា នោះពួកជំនុំគួរតែត្រូវបានបែងចែកម្ដងទៀតដោយផ្អែកលើចំនួនមនុស្ស និងមជ្ឈដ្ឋានភូមិសាស្រ្ត។ ឧទាហរណ៍ ប្រសិនបើពួកជំនុំមួយកើនឡើងពី ៥០ ទៅ ៨០ នាក់ នោះវាគួរតែត្រូវបានបែងចែកជាពីរពួកជំនុំ។ ប្រសិនបើពួកជំនុំទាំងពីរនេះសរុបគ្នាកើនឡើងពី ៨០ នាក់ទៅ ១៥០ នាក់ នោះពួកគេគួរតែត្រូវបានបែងចែកជាបីពួកជំនុំ។ ប្រសិនបើពួកជំនុំមួយកើនឡើងដល់ ៧០ ៨០ ឬ ១០០ នាក់ ហើយមិនទាន់ត្រូវបានបែងចែកជាពីរពួកជំនុំនៅឡើយទេ ដូច្នេះតើរឿងនេះមិនបង្ហាញថា អ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងពួកជំនុំនេះមិនយល់ពីកិច្ចការរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ទេឬ? (មែនហើយ។) ក្នុងពេលបែបនេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែអានការរៀបចំចាត់ចែងកិច្ចការដែលទាក់ទងនឹងប្រធានបទនេះ ពោលគឺសៀវភៅណែនាំរបស់ពួកជំនុំស្ដីពីការរៀបចំចាត់ចែងកិច្ចការមានចែងនូវបទប្បញ្ញត្តិជាក់លាក់។ ប្រសិនបើពួកជំនុំមួយត្រូវបានបែងចែកជាពីរពួកជំនុំថ្មី នោះពួកជំនុំនីមួយៗត្រូវតែបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការដ៏ចាំបាច់ ដូចជាអ្នកដឹកនាំពួកជំនុំ គ្រូជំនួយ និងផ្សេងៗទៀត។ ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើអ្វីទៅ? ពួកគេគួរតែដឹង និងក្តាប់ឱ្យបាននូវចំនួនមនុស្សនៅក្នុងពួកជំនុំ និងស្ថានភាពនៃការបង្កើតពួកជំនុំ។ នេះគឺជាកិច្ចការរដ្ឋបាលរបស់ពួកជំនុំ ហើយវាគឺជាកិច្ចការដ៏ធំជាងគេបំផុត។ គួរតែមានពួកជំនុំមួយនៅគ្រប់ទីកន្លែងដែលមានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលពួកជំនុំមួយត្រូវបានបង្កើតឡើង អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែទទួលខុសត្រូវលើគ្រប់ទិដ្ឋភាពនៃកិច្ចការរបស់ពួកជំនុំនោះ ដូចជាការចែកចាយសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការគ្រប់គ្រងសមាជិកពួកជំនុំ ការអនុវត្តការរៀបចំចាត់ចែងកិច្ចការដើម្បីឱ្យពួកគេដឹងថាខ្លឹមសារនៃការរៀបចំចាត់ចែងកិច្ចការមានអ្វីខ្លះ។ កិច្ចការរដ្ឋបាលជាចម្បងពាក់ព័ន្ធនឹងការបង្កើតពួកជំនុំ ក៏ដូចជាការបង្កើតអង្គភាពរដ្ឋបាល និងបុគ្គលិកនៃពួកជំនុំ ពោលគឺទាំងអស់នេះគឺជាភារកិច្ចជាក់លាក់នៅក្នុងកិច្ចការរដ្ឋបាល។ តើអ្នកណាខ្លះដែលតែងតែជួបប្រទះនឹងកិច្ចការនេះច្រើនជាងគេ? ពួកជំនុំអ្នកជឿថ្មី ក្រុមផ្សាយដំណឹងល្អ ក៏ដូចជាអ្នកដឹកនាំមណ្ឌលធំ អ្នកដឹកនាំមណ្ឌលតូច និងអ្នកដឹកនាំពួកជំនុំនៅក្នុងតំបន់ដែលដំណឹងល្អកំពុងត្រូវបានផ្សព្វផ្សាយ ពួកគេទាំងអស់ជួបប្រទះនឹងកិច្ចការនេះច្រើនជាងគេ។ លើសពីនេះទៅទៀត កិច្ចការរដ្ឋបាលក៏រួមបញ្ចូលទាំងការងារពិសេសមួយផងដែរ ដែលជាការបែងចែកពួកជំនុំទៅជាពួកជំនុំបំពេញភារកិច្ចពេញម៉ោង ពួកជំនុំបំពេញភារកិច្ចមិនពេញម៉ោង ពួកជំនុំធម្មតា និងក្រុម ខ ហើយនេះគឺជាការងារមួយទៀតដែលគួរតែត្រូវបានធ្វើដោយអ្នកដឹកនាំ និងអ្នកធ្វើការ។ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែយល់ដឹងពីរបៀបបែងចែកពួកជំនុំ ហើយគោលការណ៍នៃការបែងចែកពួកជំនុំគឺត្រូវបែងចែកមនុស្សទៅជាពួកជំនុំផ្សេងៗគ្នាដោយផ្អែកលើភាពខុសគ្នានៃភារកិច្ចដែលពួកគេធ្វើ ដើម្បីបំបែកមនុស្សដែលបំពេញភារកិច្ចពីមនុស្សដែលមិនបំពេញភារកិច្ច និងមនុស្សដែលបំពេញភារកិច្ចរបស់ខ្លួនពេញម៉ោងពីមនុស្សដែលបំពេញភារកិច្ចរបស់ខ្លួនមិនពេញម៉ោង ពោលគឺនេះជាការងាររដ្ឋបាលពិសេស និងជាក់លាក់មួយទៀត។

II. កិច្ចការបុគ្គលិក

ចំណុចទីពីរគឺ កិច្ចការបុគ្គលិក។ កិច្ចការនេះទាក់ទងនឹងការបោះឆ្នោត ការតែងតាំង និងការដកចេញពីតំណែងនូវអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់។ ការរៀបចំចាត់ចែងកិច្ចការផ្ដល់នូវបទប្បញ្ញត្តិជាក់លាក់សម្រាប់ប្រព័ន្ធបោះឆ្នោត ថាតើត្រូវបោះឆ្នោតជ្រើសរើសមនុស្សដែលមានលក្ខណៈសម្បត្តិបែបណាជាអ្នកដឹកនាំ និងអ្នកធ្វើការ និងវិធីសាស្រ្ត និងសេចក្ដីតម្រូវជាក់លាក់សម្រាប់ការបោះឆ្នោត។ ក៏មានកាលៈទេសៈពិសេសមួយចំនួនផងដែរ ឧទាហរណ៍ តើគួរធ្វើដូចម្ដេច ប្រសិនបើបងប្អូនប្រុសស្រីទើបតែបានជួបគ្នា មិនសូវស្គាល់គ្នាច្បាស់ ហើយមិនអាចជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការដែលស័ក្តិសមតាមរយៈការបោះឆ្នោតបាន? ក្នុងករណីនោះ មនុស្សអាចត្រូវបានដំឡើងតំណែង និងចាត់តាំង ដោយពិនិត្យមើលថាអ្នកណាដែលស័ក្តិសមគួរសមក្នុងការធ្វើជាអ្នកដឹកនាំ ហើយបន្ទាប់មកស្វែងយល់បន្ថែមអំពីពួកគេ ប្រកបគ្នា និងធ្វើការត្រួតពិនិត្យសាមញ្ញៗ បន្ទាប់ពីនោះពួកគេអាចត្រូវបានតែងតាំង។ លើសពីនេះទៅទៀត នៅពេលដែលខាងលើរៀបចំគម្រោងធំមួយ ឬតែងតាំងមនុស្សជាច្រើននាក់ជាអ្នកមើលការខុសត្រូវ នេះគឺជាការរៀបចំចាត់ចែងកិច្ចការពិសេសមួយ។ ក៏មានកាលៈទេសៈពិសេសមួយទៀតដែរ ហើយនោះគឺនៅពេលដែលនរណាម្នាក់សរសេររបាយការណ៍ទៅខាងលើ ដោយពិពណ៌នាអំពីរបៀបដែលអ្នកដឹកនាំឈ្មោះនេះឈ្មោះនោះមិនបំពេញកិច្ចការពិតប្រាកដ និងដើរតាមផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយខាងលើចេញការរៀបចំចាត់ចែងកិច្ចការមួយដើម្បីដកអ្នកដឹកនាំដែលត្រូវបានរាយការណ៍នោះចេញពីតំណែង បន្ទាប់ពីបានផ្ទៀងផ្ទាត់រឿងនេះ។ នេះគឺជាការរៀបចំចាត់ចែងកិច្ចការមួយទៀតដែលទាក់ទងនឹងកិច្ចការបុគ្គលិក។ សរុបសេចក្ដីមក កិច្ចការដែលទាក់ទងនឹងបុគ្គលិកគឺរួមបញ្ចូលទាំងការបោះឆ្នោត ការតែងតាំង និងការដកចេញពីតំណែងនូវអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់នៅក្នុងពួកជំនុំ។ កិច្ចការនេះគឺមានលក្ខណៈសាមញ្ញគួរសម ហើយងាយស្រួលយល់។

III. កិច្ចការផ្សាយដំណឹងល្អ

ចំណុចទីបី៖ កិច្ចការផ្សាយដំណឹងល្អ។ កិច្ចការផ្សាយដំណឹងល្អ គឺជាចំណុចធំទីមួយនៃកិច្ចការជំនាញជាក់លាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ បន្ទាប់ពីកិច្ចការរដ្ឋបាល និងកិច្ចការបុគ្គលិក។ ដំណាក់របស់ព្រះជាម្ចាស់បានធ្វើការរៀបចំចាត់ចែងកិច្ចការជាច្រើនជាបន្តបន្ទាប់សម្រាប់កិច្ចការនេះ ដោយរៀបចំចាត់ចែងកិច្ចការជាក់លាក់ទាក់ទងនឹងអ្នកដែលអាចទទួលយកដំណឹងល្អ វិសាលភាពភូមិសាស្ត្រសម្រាប់ការផ្សាយដំណឹងល្អ ព្រមទាំងវិធីនិងមធ្យោបាយដើម្បីផ្សាយដំណឹងល្អផងដែរ។ ក្នុងពេលជាមួយគ្នានេះ ដំណាក់របស់ព្រះជាម្ចាស់ក៏មានខ្លឹមសារជាក់លាក់ក្នុងការរៀបចំចាត់ចែងកិច្ចការទាក់ទងនឹងសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ភាពយន្ត និងវីដេអូផ្សេងៗទាំងអស់ ក៏ដូចជាកម្មវិធីចម្រុះដែលត្រូវការចាំបាច់សម្រាប់ការផ្សាយដំណឹងល្អ ហើយសូម្បីតែខ្លឹមសារទាក់ទងនឹងប្រភេទនៃសញ្ញាណទូទៅផ្សេងៗ និងសំណួរដែលអ្នកដែលអាចទទួលយកដំណឹងល្អ សាកសួរជាញឹកញាប់ទៀតផង។ ខ្លឹមសារខ្លះ អាចនឹងមិនត្រូវបានបង្ហាញជាលាយលក្ខណ៍អក្សរជាក់លាក់ទេ ប៉ុន្តែមានខ្លឹមសារជាច្រើនដែលបង្ហាញនៅក្នុងការប្រកបគ្នាតាមពាក្យសម្ដី និងដោយផ្ទាល់មាត់។ កិច្ចការផ្សាយដំណឹងល្អតែងតែរីកចម្រើន និងបន្តទៅមុខជានិច្ច ហើយនៅពេលដែលកិច្ចការនេះរីកចម្រើនទៅមុខ ដំណាក់របស់ព្រះជាម្ចាស់បានបង្កើតការរៀបចំចាត់ចែងកិច្ចការ និងបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងបញ្ហាដែលបន្តកើតឡើងឥតឈប់ និងបញ្ហាដែលត្រូវបន្តប្រឈមមុខ ហើយដំណាក់របស់ព្រះជាម្ចាស់ក៏បានចេញនូវសេចក្ដីតម្រូវ និងកិច្ចការជាក់លាក់មួយចំនួនដល់អ្នកធ្វើការខាងផ្សាយដំណឹងល្អ អ្នកជំនួយផ្នែកផ្សាយដំណឹងល្អ និងអ្នកមើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អផងដែរ។ ទោះបីជានៅក្នុងដំណាក់កាលក្រោយនេះ ដំណាក់របស់ព្រះជាម្ចាស់មិនបាននិយាយអ្វីច្រើនអំពីការរៀបចំសម្រាប់កិច្ចការផ្សាយដំណឹងល្អក៏ដោយ ក៏ទិដ្ឋភាពនៃសេចក្ដីពិតនេះ ត្រូវបានប្រកបគ្នាជាញឹកញាប់នៅក្នុងពួកជំនុំដែរ។ ជាពិសេស បន្ទាប់ពីដំណឹងល្អបានចាប់ផ្ដើមពង្រីកទៅក្រៅប្រទេស ដំណាក់របស់ព្រះជាម្ចាស់បានធ្វើការរៀបចំចាត់ចែងកិច្ចការជាក់លាក់សម្រាប់កិច្ចការបកប្រែជាភាសាផ្សេងៗ។ អ្នកបកប្រែ និងអ្នកធ្វើការខាងផ្សាយដំណឹងល្អ ដែលចេះភាសាបរទេសផ្សេងៗ ខិតខំយ៉ាងអស់ពីសមត្ថភាព ដើម្បីសហការលើកិច្ចការប្រភេទនេះ ហើយដំណាក់របស់ព្រះជាម្ចាស់បានវិនិយោគធនធានមនុស្សប្រភេទនេះជាច្រើន ដើម្បីសហការលើកិច្ចការផ្សាយដំណឹងល្អ ហើយនេះគឺស្របតាមការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ សរុបមក ខាងលើតែងតែផ្ដល់ការណែនាំ សាកសួរ តាមដាន និងមើលការខុសត្រូវដោយផ្ទាល់លើកិច្ចការពង្រីកដំណឹងល្អជានិច្ច។ ដូច្នេះ ចំពោះកិច្ចការនេះ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញទំនួលខុសត្រូវអ្វីខ្លះ? ការដែលមានអ្នកមើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អ មិនមែនមានន័យថា អ្នកដឹកនាំ និងអ្នកធ្វើការអាចបណ្ដែតបណ្ដោយទាំងស្រុង មិនយកចិត្តទុកដាក់នឹងកិច្ចការ មិនសាកសួរពីកិច្ចការ និងមិនខ្វល់ពីកិច្ចការ ដោយគិតថា៖ «ទុកឱ្យកិច្ចការនោះវិវឌ្ឍទៅតាមដំណើរចុះ។ ទោះយ៉ាងណាក៏វាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំដែរ។ ខ្ញុំទទួលខុសត្រូវលើជីវិតពួកជំនុំ និងកិច្ចការជំនាញផ្សេងៗ។ ប្រសិនបើមានបញ្ហាជាមួយកិច្ចការផ្សាយដំណឹងល្អ វាគ្មានអ្វីដែលខ្ញុំត្រូវខ្វល់នោះទេ»។ តើការធ្វើបែបនេះកើតទេ? (មិនកើតទេ។) នេះគឺជាការធ្វេសប្រហែសក្នុងទំនួលខុសត្រូវរបស់អ្នក។ ក្នុងចំណោមកិច្ចការទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការដ៏សំខាន់បំផុតដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែផ្ដោតលើ គឺកិច្ចការផ្សាយដំណឹងល្អ។ អ្នកប្រហែលមិនត្រូវបានដាក់ឱ្យទទួលខុសត្រូវដោយផ្ទាល់លើកិច្ចការនេះក៏ពិតមែន ប៉ុន្តែអ្នកត្រូវតែសាកសួរថាតើកិច្ចការនេះបានវិវឌ្ឍដល់កម្រិតណា ហើយវឌ្ឍនភាពនៃកិច្ចការនេះមានស្ថានភាពបែបណា។ អ្នកត្រូវតែតាមដាន ដឹងអំពីការងារនេះ និងក្ដាប់ឱ្យបានពីរឿងទាំងនេះ។ ជាពិសេស ទាក់ទងនឹងបុគ្គលិកសំខាន់ៗមួយចំនួន ដូចជាអ្នកផ្សាយដំណឹងល្អ និងអ្នកស្រោចស្រពនៅក្នុងក្រុមផ្សាយដំណឹងល្អ ក៏ដូចជាអ្នកមើលការខុសត្រូវលើកិច្ចការផ្សាយដំណឹងល្អ អ្នកត្រូវតែក្ដាប់ឱ្យបានជានិច្ចនូវស្ថានភាពរបស់ពួកគេឱ្យទាន់ពេលវេលា ហើយប្រសិនបើមានបញ្ហាកើតឡើងជាមួយបុគ្គលិកទាំងនេះ អ្នកត្រូវតែដោះស្រាយបញ្ហាទាំងនោះភ្លាមៗ អ្នកមិនគួរដកខ្លួនចេញពីកិច្ចការនេះ បន្ទាប់ពីវាត្រូវបានចាត់តាំងរួចនោះទេ។ លើសពីនេះទៅទៀត អ្នកត្រូវតែត្រួតពិនិត្យ និងណែនាំជាប្រចាំដល់អ្នកផ្សាយដំណឹងល្អទាំងអស់ដែលពាក់ព័ន្ធនឹងកិច្ចការពង្រីកដំណឹងល្អ រួមទាំងអ្នកដែលនៅក្នុងពួកជំនុំ និងអ្នកផ្សាយដំណឹងល្អតាមអ៊ីនធឺណិតជួរមុខ ក៏ដូចជាអ្នកស្រោចស្រពនៅក្នុងក្រុមនីមួយៗផងដែរ។ ការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បានតម្រូវជាយូរមកហើយថា អ្នកផ្សាយដំណឹងល្អ និងអ្នកស្រោចស្រពទាំងអស់ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលពិសេស។ តើការបណ្ដុះបណ្ដាលពិសេសមានន័យដូចម្ដេច? វាមានន័យត្រូវតែធានាថា អ្នកផ្សាយដំណឹងល្អ និងអ្នកស្រោចស្រពមានការយល់ដឹងច្បាស់លាស់អំពីសេចក្ដីពិតនៃនិមិត្ត ហើយថាពួកគេអាចពន្យល់ពីរឿងទាំងនេះបានយ៉ាងច្បាស់លាស់។ ប្រសិនបើមានទិដ្ឋភាពណាមួយនៃសេចក្ដីពិតនៃនិមិត្តដែលពួកគេមិនទាន់យល់ច្បាស់ទាំងស្រុង នោះត្រូវតែមានការប្រកបគ្នាជាញឹកញាប់អំពីទិដ្ឋភាពនោះ ហើយការយល់ដឹងរបស់អ្នកផ្សាយដំណឹងល្អ និងអ្នកស្រោចស្រពកាន់តែលម្អិត គឺកាន់តែល្អ។ ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងកិច្ចការសម្រាប់រឿងនេះ មែនទេ? (មែនហើយ។) កិច្ចការពង្រីកដំណឹងល្អ គឺជាកិច្ចការជាក់លាក់ និងស្មុគស្មាញមួយ ដែលរួមបញ្ចូលភារកិច្ចដាច់ដោយឡែកពីគ្នាជាច្រើន។ ត្រូវតែធានាថា កិច្ចការនីមួយៗត្រូវបានធ្វើបានយ៉ាងល្អ និងតាមដានយ៉ាងដិតដល់។ នេះគឺជាការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់។ ភារកិច្ចនីមួយៗត្រូវតែធ្វើបានយ៉ាងល្អ ហើយត្រូវតែធានាថាលទ្ធផលនៃភារកិច្ចនីមួយៗមានភាពប្រសើរឡើងជាបន្តបន្ទាប់ ពោលគឺមានតែការធ្វើបែបនេះទេ ទើបស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ រាល់កិច្ចការជំនាញប្រភេទផ្សេងៗទៀត ដូចជាការផលិតភាពយន្ត កិច្ចការខាងអត្ថបទ តន្ត្រី សិល្បៈ និងការបកប្រែ គឺមានដើម្បីគាំទ្រ និងជាខ្នងបង្អែកដល់កិច្ចការផ្សាយដំណឹងល្អ ហើយកិច្ចការផ្សាយដំណឹងល្អ គឺជាកិច្ចការជួរមុខនៃកិច្ចការទាំងអស់។ ដូច្នេះ អ្នកដែលបំពេញភារកិច្ចផ្សេងៗត្រូវតែធ្វើកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេឱ្យបានល្អ និងសម្រេចបានលទ្ធផលដែលព្រះជាម្ចាស់បានតម្រូវ។ តាមរបៀបនេះ ពួកគេនឹងមានចំណែកនៅក្នុងកិច្ចការពង្រីកដំណឹងល្អ។ នេះក៏ព្រោះតែកិច្ចការជំនាញគ្រប់ប្រភេទផ្សេងទៀតនេះ មានឡើងដើម្បីបម្រើដល់ការពង្រីកដំណឹងល្អ ហើយកិច្ចការទាំងអស់នេះត្រូវតែផ្ដោតលើកិច្ចការពង្រីកដំណឹងល្អជាស្នូល និងផ្ដល់ការផ្គត់ផ្គង់ដែលមិនចេះចប់មិនចេះហើយសម្រាប់វា។ សព្វថ្ងៃនេះ រាល់ឯកសារ ភាពយន្ត និងវីដេអូផ្សេងៗដែលត្រូវការសម្រាប់ការផ្សាយដំណឹងល្អ ត្រូវបានបង្កើតឡើងតាមរយៈការខិតខំប្រឹងប្រែងរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាច្រើននាក់នៅពីក្រោយឆាក។ អ្វីគ្រប់យ៉ាងដែលមនុស្សទាំងនេះធ្វើនៅពីក្រោយឆាក ផ្ដល់នូវការគាំទ្រដ៏ខ្លាំងក្លាសម្រាប់កិច្ចការពង្រីកដំណឹងល្អ។ កាលពីមុន ដំណាក់របស់ព្រះជាម្ចាស់មិនមានស្នាដៃភាពយន្តប្រភេទផ្សេងៗ មិនមានបទចម្រៀងច្រើន ហើយក៏មិនមានវីដេអូទីបន្ទាល់ពីបទពិសោធច្រើននោះឡើយ។ គឺគ្រាន់តែពឹងផ្អែកលើអ្នកធ្វើការខាងផ្សាយដំណឹងល្អដែលផ្ដល់ការប្រកបគ្នាជាបន្តបន្ទាប់ប៉ុណ្ណោះ។ អ្នកធ្វើការខាងផ្សាយដំណឹងល្អនឹងនិយាយរហូតដល់ស្ងួតបំពង់ក ក៏មិនប្រាកដថានឹងឃើញលទ្ធផលជាដុំកំភួនដែរ ហើយវាពិបាកក្នុងការទទួលបានមនុស្សណាម្នាក់ណាស់។ បន្ទាប់ពីពួកជំនុំបានផលិតវីដេអូគ្រប់ប្រភេទរួចមក កិច្ចការរបស់ក្រុមផ្សាយដំណឹងល្អបានធូរស្រាលជាងមុន និងងាយស្រួលជាងមុនឆ្ងាយ ហើយប្រសិទ្ធភាពក៏បានកើនឡើងផងដែរ។ មនុស្សមួយចំនួនមានគំនិតរឹងរូស និងចាស់គំរឹល ហើយនៅពេលអ្នកផ្សាយដំណឹងល្អដល់ពួកគេ មិនថាអ្នកប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏វាមិនមានប្រសិទ្ធភាពដែរ ហើយពួកគេនៅតែរក្សាសញ្ញាណរបស់ខ្លួន និងបដិសេធមិនព្រមទទួលយកដដែល តើពេលនោះអ្នកត្រូវធ្វើដូចម្ដេចដែរ? អ្នកត្រូវឱ្យពួកគេទស្សនាភាពយន្តទីបន្ទាល់ដំណឹងល្អមួយឬពីររឿង នោះសញ្ញាណរបស់ពួកគេនឹងមានការផ្លាស់ប្ដូរ ហើយពួកគេចាប់ផ្ដើមមានអារម្មណ៍ល្អចំពោះផ្លូវពិត។ នៅពេលដែលពួកគេមកស្វែងរកម្ដងទៀត គឺលែងមានរនាំង ឬឧបសគ្គធំៗនៅក្នុងចិត្តរបស់ពួកគេទៀតហើយ ហើយនៅពេលអ្នកប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេម្ដងទៀត ពួកគេអាចទទួលយកវាបានយ៉ាងងាយស្រួល។ នោះហើយជាមូលហេតុដែលលទ្ធផលស្ដែងឃើញយ៉ាងច្បាស់ នៅពេលអ្នកបង្ហាញភាពយន្តដែលផលិតដោយដំណាក់របស់ព្រះជាម្ចាស់ដល់អ្នកដែលអាចទទួលយកដំណឹងល្អ ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ ឬបង្ហាញវីដេអូទីបន្ទាល់ពីបទពិសោធដល់ពួកគេ ពោលគឺការធ្វើបែបនេះមានប្រសិទ្ធភាពខ្លាំងជាងការដែលអ្នកនិយាយច្រើនទៅកាន់ពួកគេទៅទៀត។ មិនថាអ្នកណាដែលកំពុងស្វែងរក និងស៊ើបរកផ្លូវពិតនោះទេ ដំបូងត្រូវឱ្យពួកគេមើលភាពយន្តមួយចំនួន ហើយបន្ទាប់មកឱ្យពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន ដោយការធ្វើបែបនេះគឺជាការត្រួសត្រាយផ្លូវសម្រាប់ពួកគេ។ បន្ទាប់មក ចូរប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ដើម្បីដោះស្រាយសញ្ញាណរបស់ពួកគេ។ ការធ្វើបែបនេះធ្វើឱ្យអ្វីៗដំណើរការទៅបានយ៉ាងរលូនជាងមុន។ សព្វថ្ងៃនេះ អ្នកដែលកំពុងស៊ើបរកផ្លូវពិត បានមើលភាពយន្ត និងវីដេអូទីបន្ទាល់ជាច្រើនដែលផលិតដោយដំណាក់របស់ព្រះជាម្ចាស់នៅលើអ៊ីនធឺណិតរួចហើយ ជាពិសេស ពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន។ មុនពេលពួកគេមកស្វែងរក និងស៊ើបរក ពួកគេមានអារម្មណ៍ល្អចំពោះផ្លូវពិតរួចទៅហើយ ហើយជាមូលដ្ឋាន ពួកគេបានទទួលស្គាល់រួចហើយថាវាគឺជាផ្លូវពិត។ តើអ្នករាល់គ្នាបានរកឃើញអ្វីនៅក្នុងរឿងនេះដែរឬទេ? ភាពយន្តទាំងនេះ វីដេអូសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ វីដេអូទីបន្ទាល់ពីបទពិសោធទាំងនេះ វីដេអូចម្រៀងសរសើរតម្កើងព្រះ និងផ្សេងៗទៀតដែលដំណាក់របស់ព្រះជាម្ចាស់ផលិត គឺមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់! មិនចាំបាច់ហត់មាត់ច្រើនក្នុងការប្រកបគ្នា និងជជែកដេញដោលជាមួយអ្នកដែលអាចទទួលយកដំណឹងល្អនោះទេ។ នៅពេលពួកគេបានមើលវីដេអូទាំងនេះរួច ពួកគេអាចទទួលយកផ្លូវពិតបាន។ ការណ៍នេះជួយសន្សំសំចៃពេលវេលាជាច្រើនសម្រាប់អ្នកដែលកំពុងផ្សាយដំណឹងល្អ ហើយវាបង្ហាញថា ការគាំទ្រនៅពីក្រោយឆាកទាំងអស់សម្រាប់ការផ្សាយដំណឹងល្អគឺពិតជាខ្លាំងក្លាណាស់! មានធនធានយ៉ាងសំបូរបែបគ្រប់ប្រភេទសម្រាប់ការផ្សាយដំណឹងល្អ! អ្នកដែលអាចទទួលយកដំណឹងល្អជាច្រើន មានការភ្ញាក់ផ្អើល នៅពេលពួកគេចូលអ៊ីនធឺណិតដើម្បីស្រាវជ្រាវពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារតែមានធនធានជាច្រើននៅលើគេហទំព័រនៃដំណាក់របស់ព្រះជាម្ចាស់ និងមានខ្លឹមសារយ៉ាងសំបូរបែប! ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានយ៉ាងសំបូរបែប មានភាពយន្ត និងវីដេអូគ្រប់ប្រភេទយ៉ាងសំបូរបែប ហើយមានទីបន្ទាល់ពីបទពិសោធយ៉ាងសំបូរបែប និងមានគ្រប់សព្វដែលត្រូវការ។ នេះពិតជាលទ្ធផលនៃកិច្ចការ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធយ៉ាងពិតប្រាកដមែន! ការណ៍នេះពិតជាចេញមកពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងអស់។ មិនថានាគដ៏ធំមានសម្បុរក្រហម និងពិភពសាសនាផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងមួលបង្កាច់យ៉ាងណាក៏ដោយ ក៏វាមិនបានផលអ្វីទាំងអស់។ ទោះក្នុងករណីណាក៏ដោយ លទ្ធផលដែលសម្រេចបាន និងផលផ្លែដែលប្រមូលបានដោយកិច្ចការទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ គឺអាចមើលឃើញយ៉ាងច្បាស់សម្រាប់មនុស្សគ្រប់គ្នា ហើយវាគឺជាការពិតដែលសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។

នៅក្នុងកិច្ចការពង្រីកដំណឹងល្អអំពីនគរព្រះ គ្រប់កិច្ចការទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ និងប្រព្រឹត្តទៅយ៉ាងមានសណ្ដាប់ធ្នាប់។ កិច្ចការពង្រីកដំណឹងល្អ គឺជាកិច្ចការដ៏សំខាន់ មានរយៈពេលវែង និងលំបាកលំបិនមួយ។ ដូច្នេះ អ្នកដែលទទួលបន្ទុកលើកិច្ចការផ្សាយដំណឹងល្អ មិនថាពួកគេជាអ្នកមើលការខុសត្រូវ ឬជាអ្នកធ្វើការខាងផ្សាយដំណឹងល្អធម្មតានោះទេ គួរតែមានការបញ្ជាក់ពីសារៈសំខាន់នៃកិច្ចការនេះនៅក្នុងដួងចិត្តរបស់ពួកគេ។ ទោះបីជាអ្នករាល់គ្នាកំពុងធ្វើការនៅជួរមុខខាងផ្សាយដំណឹងល្អ និងកំពុងបំពេញភារកិច្ចរបស់អ្នកក៏ដោយ ក៏នៅពីក្រោយអ្នករាល់គ្នា ពោលគឺនៅពីក្រោយឆាក មានបងប្អូនប្រុសស្រីជាច្រើនកំពុងធ្វើកិច្ចការគាំទ្រគ្រប់បែបយ៉ាងដែរ ហើយពួកគេគឺជាកម្លាំងគាំទ្រដល់កិច្ចការពង្រីកដំណឹងល្អ។ តើខ្ញុំមានន័យដូចម្ដេច ពេលនិយាយបែបនេះ? កិច្ចការទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ គឺផ្ដោតលើការពង្រីកដំណឹងល្អជាស្នូល ហើយភារកិច្ចដែលបានបំពេញដោយរាស្ដ្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ គឺដើម្បីបម្រើដល់ការពង្រីកដំណឹងល្អ។ រាល់បងប្អូនប្រុសស្រីដែលបំពេញភារកិច្ចម្នាក់ៗ សុទ្ធតែមានចំណែកនៅក្នុងកិច្ចការផ្សាយដំណឹងល្អ ហើយកិច្ចការនីមួយៗគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងស្អិតរមួតជាមួយកិច្ចការផ្សាយដំណឹងល្អ។ សរុបមក គ្រប់កិច្ចការទាំងអស់ រួមទាំងកិច្ចការផ្សាយដំណឹងល្អផ្ទាល់ផង គឺជាភារកិច្ចមួយដែលគួរតែត្រូវធ្វើឱ្យបានល្អ ដើម្បីធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយកិច្ចការណាក៏ដោយគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងកិច្ចការដ៏សំខាន់បំផុតមួយនេះ ដែលជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ ការណ៍នេះគឺត្រឹមត្រូវទាំងស្រុង។ ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់ដាក់កិច្ចការពង្រីកដំណឹងល្អនៅលំដាប់កំពូលនៃបញ្ជីកិច្ចការទាំងអស់ ហើយវាគឺជាកិច្ចការលេខមួយក្នុងចំណោមកិច្ចការទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ ពោលគឺការធ្វើបែបនេះត្រឹមត្រូវតែម្ដង។ វាគឺជាកិច្ចការដ៏ធំ លំបាកលំបិន និងមានរយៈពេលវែងមួយ ហើយរាល់រាស្ដ្ររើសតាំងម្នាក់ៗរបស់ព្រះជាម្ចាស់ គ្រប់មនុស្សដែលដើរតាមព្រះជាម្ចាស់ ត្រូវតែមានការតស៊ូ ការអត់ធ្មត់ និងសេចក្ដីជំនឿគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនធ្វើកិច្ចការនេះឱ្យបានល្អ និងដើម្បីតតាំងនឹងសង្គ្រាមដ៏វែងឆ្ងាយនេះ។ មិនថាអ្នកតស៊ូព្យាយាមរយៈពេល ១០ឆ្នាំ ២០ឆ្នាំ ឬ ៣០ឆ្នាំនោះទេ អ្នកត្រូវតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ជានិច្ច ឧទ្ទិសជីវិត និងពេលវេលាពេញមួយជីវិតរបស់អ្នកចំពោះកិច្ចការពង្រីកដំណឹងល្អ ហើយត្រូវស្មោះត្រង់ចំពោះព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ នេះគឺជាទំនួលខុសត្រូវដ៏សំខាន់មួយដែលអ្នកដើរតាមព្រះជាម្ចាស់គ្រប់រូបត្រូវមានកាតព្វកិច្ចទទួលបន្ទុក វាគឺជាភារកិច្ចរបស់មនុស្សគ្រប់រូប ហើយនេះក៏ជាការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់ដល់មនុស្សគ្រប់រូបផងដែរ។

តាមរយៈការប្រកបគ្នារបស់ខ្ញុំនេះ តើអ្នករាល់គ្នាមានកម្លាំងចិត្ត ហើយចាប់ផ្ដើមចាត់ទុកកិច្ចការផ្សាយដំណឹងល្អថាជាកិច្ចការសំខាន់ហើយឬនៅ? កាលពីមុន មនុស្សមួយចំនួនបាននិយាយថា៖ «ខ្ញុំមិនយល់ពីជំនាញបច្ចេកទេសណាមួយទេ ខ្ញុំមិនចេះសម្ដែង ហើយក៏មិនអាចធ្វើជាតារាសម្ដែងនោះដែរ ពេលនិយាយដល់ការប្រើពាក្យពេចន៍ ខ្ញុំគ្មានមូលដ្ឋានរឹងមាំឡើយ ដូច្នេះខ្ញុំមិនចេះសរសេរអត្ថបទ ខ្ញុំមិនយល់ពីតន្ត្រី ហើយរឹតតែមិនដឹងអំពីសិល្បៈទៀតផង។ គឺដោយសារតែខ្ញុំមិនពូកែអ្វីទាំងអស់នេះហើយ ទើបខ្ញុំត្រូវបានចាត់តាំងឱ្យទៅក្រុមផ្សាយដំណឹងល្អនោះ។ តើក្រុមផ្សាយដំណឹងល្អមិនស្មើនឹងធ្នើរក្រោយដែលគេបំភ្លេចចោល នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេឬអី? ហើយដោយសារខ្ញុំត្រូវបានផ្ទេរទៅធ្នើរក្រោយដែលគេបំភ្លេចចោល តើខ្ញុំនៅមានសង្ឃឹមថានឹងសម្រេចបានសេចក្ដីសង្គ្រោះដែរឬទេ?» តើវាបែបនេះមែនទេ? ប្រសិនបើអ្នកពិតជាយល់ពីស្ថានភាពនេះបែបនោះមែន នោះអ្នកបានយល់ខុសពីព្រះជាម្ចាស់ហើយ។ ការផ្សាយដំណឹងល្អ គឺជាទំនួលខុសត្រូវដែលមនុស្សគ្រប់រូបត្រូវតែបំពេញ។ ប្រសិនបើអ្នកមិនពូកែអ្វីទាំងអស់ និងមិនយល់ពីជំនាញបច្ចេកទេសណាមួយ ហើយអ្វីទាំងអស់ដែលអ្នកអាចធ្វើបានគឺផ្សាយដំណឹងល្អ នោះអ្នកនឹងត្រូវបានរៀបចំឱ្យបំពេញភារកិច្ចរបស់អ្នកនៅក្នុងក្រុមផ្សាយដំណឹងល្អហើយ។ នេះគឺជាឱកាសចុងក្រោយរបស់អ្នក ហើយការធ្វើបែបនេះគឺដើម្បីធានាថា អ្នកមិនត្រូវបានខ្ជះខ្ជាយក្នុងនាមជាធនធានម្នាក់ និងអាចត្រូវបានប្រើប្រាស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យអ្នកបំពេញមុខងាររបស់អ្នកដល់កម្រិតអតិបរមាក្នុងនាមជាមនុស្សម្នាក់។ អ្នកមិនពូកែអ្វីទាំងអស់ ហើយធ្វើអ្វីក៏មិនសូវរវៀសរវៃដែរ ប៉ុន្តែអ្នកអាចបំពេញភារកិច្ចផ្សាយដំណឹងល្អបានយ៉ាងល្អ ហើយទោះបីជាអ្នកត្រូវបានស្នើសុំឱ្យស្វែងរកអ្នកដែលអាចទទួលយកដំណឹងល្អក៏ដោយ ក៏អ្នកអាចធ្វើការនេះដោយយកចិត្តទុកដាក់ ហើយបញ្ជូនអ្នកដែលអាចទទួលយកដំណឹងល្អដែលអ្នករកបាន ទៅឱ្យអ្នកផ្សាយដំណឹងល្អដែរ។ ក្នុងពេលជាមួយគ្នានោះ អ្នកអាចរៀនបន្តិចម្ដងៗពីរបៀបផ្សាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពីកិច្ចការរបស់ព្រះជាម្ចាស់ និងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយនាំមនុស្សមកចំពោះព្រះជាម្ចាស់។ តើនេះមិនមែនជាភារកិច្ចរបស់អ្នកទេឬ? មនុស្សផ្សេងទៀតបង្កើតលទ្ធផលខ្លះតាមរយៈការចូលរួមក្នុងកិច្ចការខាងអត្ថបទ កិច្ចការផលិតភាពយន្ត និងកិច្ចការប្រភេទផ្សេងទៀត ប៉ុន្តែអ្នកមិនចេះធ្វើរឿងទាំងនេះទេ ហើយក៏គ្មានទេពកោសល្យ ឬអំណោយទានពិសេសណាមួយដែរ ប៉ុន្តែអ្នកបានលះបង់កម្លាំងរបស់អ្នកចំពោះកិច្ចការផ្សាយដំណឹងល្អ អ្នកបានលះបង់អស់ពីសមត្ថភាព និងបំពេញភារកិច្ចរបស់អ្នក ហើយអ្នករ៉ាប់រងនូវការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់ប្រទានឱ្យ តើទាំងនេះមិនមែនជាអំពើល្អទេឬ? ទាំងនេះក៏ជាអំពើល្អដែរ ហើយព្រះជាម្ចាស់នឹងចងចាំអំពើទាំងនេះ។ ការណ៍នេះសម្រេចតាមព្រះបន្ទូលទាំងនេះ៖ គ្មានការបែងចែកឋានៈខ្ពង់ខ្ពស់ ឬទន់ទាបនៅក្នុងភារកិច្ចដែលមនុស្សធ្វើនោះទេ អ្វីដែលសំខាន់គឺថាតើអ្នកស្មោះត្រង់នៅក្នុងភារកិច្ចរបស់អ្នក និងថាតើអ្នកធ្វើវាត្រូវតាមស្ដង់ដាដែរឬទេ។ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយយុត្តិធម៌ និងស្មើភាពគ្នា។ ដោយសារអ្នកមិនអាចធ្វើអ្វីបាន អ្នកត្រូវបានស្នើសុំឱ្យផ្សាយដំណឹងល្អ ពោលគឺការធ្វើបែបនេះគឺដើម្បីឱ្យអ្នកអាចបំពេញមុខងារចុងក្រោយរបស់អ្នក ក្រោមលក្ខខណ្ឌដែលអ្នកមិនអាចទទួលយកភារកិច្ចផ្សេងទៀតបាន។ តាមរយៈការណ៍នេះ អ្នកកំពុងទទួលបានឱកាស និងពន្លឺនៃក្តីសង្ឃឹមដ៏តិចតួចមួយ។ អ្នកមិនត្រូវបានដកហូតសិទ្ធិក្នុងការបំពេញភារកិច្ចរបស់អ្នកទេ។ ព្រះជាម្ចាស់នៅតែមានការផ្ទុកផ្ដាក់សម្រាប់អ្នកដដែល ហើយទ្រង់មិនលម្អៀងចំពោះអ្នកនោះឡើយ។ ដូច្នេះ អ្នកដែលត្រូវបានចាត់តាំងឱ្យទៅក្រុមផ្សាយដំណឹងល្អ មិនមែនត្រូវបានបញ្ជូនទៅធ្នើរក្រោយដែលគេបំភ្លេចចោលនោះទេ ហើយក៏មិនមែនត្រូវបានបោះបង់ចោលនោះដែរ ប៉ុន្តែផ្ទុយទៅវិញ ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួននៅកន្លែងផ្សេងមួយទៀត។ តាមរយៈការប្រកបគ្នាអំពីការរៀបចំចាត់ចែងកិច្ចការសម្រាប់កិច្ចការផ្សាយដំណឹងល្អ តើឥឡូវនេះអ្នករាល់គ្នាមើលឃើញកិច្ចការផ្សាយដំណឹងល្អក្នុងផ្លូវល្អ ហើយលែងមានការយល់ខុសណាមួយអំពីកិច្ចការនេះទៀតហើយមែនទេ? (មែនហើយ។) ដូច្នេះ តើអ្នករាល់គ្នានឹងមានអារម្មណ៍ក្រអឺតក្រទមចំពោះកិច្ចការនេះដែរឬទេ? មិនថាមនុស្សបំពេញភារកិច្ចអ្វីទេ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះពួកគេមិនផ្លាស់ប្ដូរឡើយ ពោលគឺព្រះជាម្ចាស់ចង់បានភាពស្មោះត្រង់ និងភាពស្មោះសររបស់ពួកគេ។ ប្រសិនបើអ្នកនិយាយថា «ខ្ញុំដាក់ខ្លួន ខ្ញុំនឹងមិនភ្លើតភ្លើនទេ ខ្ញុំគ្រាន់តែធ្វើអ្វីដែលព្រះជាម្ចាស់តម្រូវឱ្យខ្ញុំធ្វើប៉ុណ្ណោះ» ប៉ុន្តែអ្នកគ្មានភាពស្មោះត្រង់ គ្មានភាពស្មោះសរ នោះក៏មិនបានដែរ។ ទោះបីជាអ្នកយល់ពីកិច្ចការផ្សាយដំណឹងល្អយ៉ាងណាក៏ដោយ ទោះក្នុងករណីណាក៏ដោយ ប្រសិនបើអ្នកមានភាពស្មោះត្រង់ និងភាពស្មោះសរ នោះការបំពេញភារកិច្ចរបស់អ្នកនឹងត្រូវតាមស្ដង់ដា។ មិនថាអ្នកចាត់ទុកភារកិច្ចផ្សាយដំណឹងល្អល្អប៉ុនណា ឬមានឥរិយាបថវិជ្ជមានយ៉ាងណាទេ ប្រសិនបើអ្នកមិនអាចស៊ូទ្រាំនឹងការលំបាក ហើយអ្នកគ្មានការតស៊ូ និងគ្មានភាពស្មោះត្រង់ នោះក៏មិនបានដែរ។ ដូច្នេះ មិនថាគេដាក់អ្នកនៅទីណា នៅវេលាណា ឬអ្នកស្ថិតនៅកន្លែងណា មានទំនាក់ទំនងជាមួយអ្នកណា និងបំពេញភារកិច្ចអ្វីនោះឡើយ គឺមិនសំខាន់ទេ។ ព្រះជាម្ចាស់នឹងទតឃើញអ្នក និងពិនិត្យពិច័យជម្រៅដួងចិត្តរបស់អ្នកជានិច្ច។ កុំគិតថា ដោយសារអ្នកជាសមាជិកនៃក្រុមផ្សាយដំណឹងល្អ នោះព្រះជាម្ចាស់មិនយកចិត្តទុកដាក់ចំពោះអ្នក ឬថាព្រះជាម្ចាស់ទតមិនឃើញអ្នក ដូច្នេះ អ្នកអាចធ្វើអ្វីតាមដែលអ្នកចង់ធ្វើនោះឡើយ។ ហើយកុំគិតថា ប្រសិនបើគេចាត់តាំងអ្នកឱ្យចូលក្រុមផ្សាយដំណឹងល្អ អ្នកលែងមានសង្ឃឹមថាត្រូវបានសង្រ្គោះទៀត រួចហើយក៏មានអាកប្បកិរិយាអវិជ្ជមានចំពោះកិច្ចការនោះឡើយ។ វិធីគិតទាំងនេះគឺខុសទាំងអស់។ មិនថាគេដាក់អ្នកនៅទីណា ឬគេចាត់ចែងភារកិច្ចអ្វីឱ្យអ្នកធ្វើនោះទេ វាគឺជាអ្វីដែលអ្នកគួរតែធ្វើ ហើយអ្នកគួរតែធ្វើភារកិច្ចនោះដោយភាពឧស្សាហ៍ព្យាយាម និងដោយការទទួលខុសត្រូវ។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះអ្នកមិនផ្លាស់ប្ដូរទេ ហើយការចុះចូលរបស់អ្នកចំពោះការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់ក៏មិនគួរផ្លាស់ប្ដូរនោះដែរ។ ឋានៈរបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អ គឺដូចគ្នានឹងឋានៈរបស់អ្នកបំពេញភារកិច្ចផ្សេងទៀតដែរ។ តម្លៃរបស់មនុស្សម្នាក់មិនត្រូវបានវាស់វែងដោយភារកិច្ចដែលគេធ្វើនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺដោយថាតើគេដេញតាមសេចក្ដីពិត និងមានតថភាពសេចក្ដីពិតដែរឬអត់។ ចំពោះការប្រកបគ្នារបស់ខ្ញុំទាក់ទងនឹងកិច្ចការផ្សាយដំណឹងល្អ ដែលជាកិច្ចការដ៏ធំ និងជាក់លាក់មួយនេះ គឺចប់ត្រឹមនេះហើយ។

IV. កិច្ចការជំនាញផ្សេងៗ

ចំណុចទីបួនគឺជាកិច្ចការជំនាញផ្សេងៗ។ កិច្ចការនេះរួមមាន ការផលិតភាពយន្ត កិច្ចការខាងអត្ថបទ តន្ត្រី សិល្បៈ ការបកប្រែ និងកិច្ចការផ្សេងទៀត។ មនុស្សមួយចំនួននិយាយថា៖ «ពួកយើងដែលជាអ្នករៀបចំសម្លៀកបំពាក់តួសម្ដែង ក៏ពាក់ព័ន្ធនឹងកិច្ចការផលិតភាពយន្តផងដែរ។ តើការរៀបចំសម្លៀកបំពាក់តួសម្ដែង ត្រូវបានចាត់ទុកថាជាកិច្ចការមួយប្រភេទដែរឬទេ?» ការរៀបចំសម្លៀកបំពាក់តួសម្ដែង គឺត្រូវបានរួមបញ្ចូលនៅក្នុងប្រភេទនៃកិច្ចការផលិតភាពយន្ត និងតន្ត្រី។ វាគឺជាប្រភេទនៃកិច្ចការគាំទ្រដែលសហការជាមួយកិច្ចការប្រភេទទាំងនេះ។ នៅគ្រប់ដំណាក់កាល ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងកិច្ចការជាក់លាក់ទាក់ទងនឹងសេចក្ដីតម្រូវជាក់លាក់សម្រាប់កិច្ចការជំនាញប្រភេទទាំងនេះ។ ការរៀបចំចាត់ចែងកិច្ចការខ្លះត្រូវបានបញ្ជូនបន្តជាសំណេរ ហើយការរៀបចំចាត់ចែងកិច្ចការខ្លះទៀតត្រូវបានបញ្ជូនបន្តដោយផ្ទាល់មាត់ តាមរយៈការប្រកបគ្នានៅក្នុងការជួបជុំ។ មិនថាកិច្ចការទាំងនោះត្រូវបានប្រាស្រ័យទាក់ទងតាមរបៀបណាទេ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែទទួលខុសត្រូវចំពោះកិច្ចការទាំងនោះ កត់ត្រាសេចក្ដីតម្រូវជាក់លាក់ដែលចេញដោយដំណាក់របស់ព្រះជាម្ចាស់សម្រាប់កិច្ចការនេះ ហើយចងក្រងកំណត់ត្រាទាំងនេះ រួចផ្ដល់ការប្រកបគ្នាជាក់លាក់អំពីកិច្ចការទាំងនោះ ហើយចូលរួមក្នុងការអនុវត្តជាក់ស្តែង។ នេះក៏ជាកិច្ចការដ៏ធំមួយដែរ ហើយវាគឺជាកិច្ចការជាក់លាក់ទីពីរបន្ទាប់ពីកិច្ចការផ្សាយដំណឹងល្អ។ ទាក់ទងនឹងកិច្ចការជាក់លាក់នេះ ដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធក្នុងជំនាញផ្សេងៗ ត្រូវបន្តសិក្សាជាប់ជាប្រចាំអំពីចំណេះដឹងជំនាញដែលទាក់ទងនឹងភារកិច្ចរបស់ខ្លួន ក៏ដូចជាស្វែងរកព័ត៌មាន ដើម្បីឱ្យប្រាកដច្បាស់ថាអ្វីខ្លះដែលមានប្រយោជន៍សម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ទន្ទឹមគ្នានោះ ដំណាក់របស់ព្រះជាម្ចាស់កំពុងប្រកបគ្នាជាបន្តបន្ទាប់អំពីគោលការណ៍សេចក្ដីពិត និងផ្ដល់ផែនការជាក់លាក់សម្រាប់កិច្ចការជំនាញផ្សេងៗ។ ពេលខ្លះ កិច្ចការប្រភេទទាំងនេះត្រូវបានប្រកបគ្នាជាមួយអ្នកមើលការខុសត្រូវ និងសមាជិកក្រុមជាមួយគ្នា ហើយពេលខ្លះទៀត កិច្ចការទាំងនោះត្រូវបានប្រកបគ្នាសម្រាប់តែអ្នកដឹកនាំ អ្នកធ្វើការ និងអ្នកមើលការខុសត្រូវ ដែលទទួលខុសត្រូវលើកិច្ចការនោះប៉ុណ្ណោះ។ មិនថាកិច្ចការទាំងនោះត្រូវបានបញ្ជូនបន្ត និងប្រកបគ្នាជាលាយលក្ខណ៍អក្សរ ឬតាមរយៈការជួបជុំនោះទេ ទោះក្នុងករណីណាក៏ដោយ កិច្ចការប្រភេទទាំងនេះកំពុងត្រូវបានកែលម្អ និងធ្វើឱ្យមានស្ដង់ដាជាប់ជានិច្ច ហើយការរៀបចំចាត់ចែងជាក់លាក់កំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ស្របតាមតម្រូវការនៃកិច្ចការផ្សាយដំណឹងល្អ។ ឧទាហរណ៍ ឧបមាថាដំណាក់របស់ព្រះជាម្ចាស់ផលិតភាពយន្តមួយដែលមានប្រធានបទថ្មីគួរសម ហើយភាពយន្តនោះត្រូវបានថតដោយមានជំនាញគ្រាន់បើ។ បន្ទាប់ពីភាពយន្តនោះត្រូវបានបង្ហោះតាមអ៊ីនធឺណិត វាទទួលបានអត្រាចុចមើលខ្ពស់គួរសម។ ក្នុងស្ថានភាពបែបនេះ ដំណាក់របស់ព្រះជាម្ចាស់បង្កើតសេចក្ដីតម្រូវជាក់លាក់សម្រាប់កិច្ចការប្រភេទនេះ ដោយផ្អែកលើមតិត្រឡប់ និងតម្រូវការនៃកិច្ចការផ្សាយដំណឹងល្អ។ សរុបមក កិច្ចការនេះ កំពុងត្រូវបានពិនិត្យឡើងវិញ និងកែលម្អជាប់ជានិច្ច ហើយវាក៏កំពុងរីកចម្រើនជាប់ជាប្រចាំផងដែរ។

សម្រាប់កិច្ចការជំនាញផ្សេងៗ ការរៀបចំចាត់ចែងនៃដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យមនុស្សសិក្សាបន្ថែម និងស្វែងរកគ្រូ និងធនធានផ្សេងៗ ព្រមទាំងឯកសារបង្រៀនដើម្បីរៀនសូត្រ។ សូមយកការច្រៀងជាឧទាហរណ៍ចុះ។ ការស្វែងរកគ្រូម្នាក់ដើម្បីរៀនសូត្រ និងឱ្យពួកគេបង្វឹកផ្នែកសំឡេង ក៏ជាការរៀបចំចាត់ចែងកិច្ចការជាក់លាក់មួយដែរ។ បន្ទាប់ពីបានឮការរៀបចំចាត់ចែងនេះហើយ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែស្វែងរកគ្រូដែលសមស្របនឹងកិច្ចការនេះ ស្របតាមសេចក្ដីតម្រូវរបស់ខាងលើ ហើយឱ្យពួកគេជួយបង្ហាត់បង្រៀនដល់អ្នកចម្រៀងរបស់យើង ដោយជួយអ្នកចម្រៀងឱ្យសិក្សាស្វែងយល់ពីចំណេះដឹងខាងតន្ត្រីសំឡេងដែលត្រឹមត្រូវ និងរបៀបច្រៀងដែលត្រឹមត្រូវ ហើយជាការពិតណាស់ គេក៏ត្រូវស្វែងរករៀនពីស្នាដៃបុរាណផងដែរ។ ចំណេះដឹងខាងជំនាញត្រូវតែសិក្សាជានិច្ចទាក់ទងនឹងការតែងនិពន្ធតន្ត្រី និងការច្រៀងបន្ទរ ហើយការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់តែងតែតម្រូវឱ្យមនុស្សសិក្សាជាប់ជាប្រចាំអំពីចំណេះដឹងជំនាញដែលទាក់ទងនឹងភារកិច្ចរបស់ពួកគេ និងរៀនពីរបៀបប្រើប្រាស់វិធីសាស្ត្រកម្រិតខ្ពស់ និងជាក់ស្តែងមួយចំនួន និងផ្សេងៗទៀត។ ការរៀបចំចាត់ចែងកិច្ចការ និងសេចក្ដីតម្រូវទាំងនេះមិនមែនគ្រាន់តែចេញតែម្ដងហើយចប់នោះទេ ប៉ុន្តែផ្ទុយទៅវិញ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានតម្រូវឱ្យប្រកបគ្នាជាញឹកញាប់អំពីការរៀបចំចាត់ចែងកិច្ចការទាំងនេះ ត្រូវណែនាំអ្នកដែលពាក់ព័ន្ធនឹងកិច្ចការជំនាញ ដោយជួយឱ្យពួកគេបន្តការសិក្សា និងព្យាយាមធ្វើឱ្យកិច្ចការជំនាញគ្រប់ប្រភេទអាចវិវឌ្ឍ និងស៊ីជម្រៅជាបន្តបន្ទាប់ និងប្រកបដោយប្រសិទ្ធភាព ហើយមិនត្រូវនៅទ្រឹងមួយកន្លែងឡើយ។ មនុស្សមួយចំនួនគិតថា៖ «ការរៀបចំចាត់ចែងកិច្ចការត្រូវបានចេញឱ្យពួកយើងនៅថ្ងៃនេះ ដូច្នេះ ពួកយើងគ្រាន់តែអនុវត្តតាមការចាត់ចែងទាំងនោះនៅខែនេះតែប៉ុណ្ណោះទៅបានហើយ។ ប្រសិនបើថ្ងៃខាងមុខ ខាងលើមិននិយាយអ្វីអំពីរឿងនោះទៀត ពួកយើងប្រហែលមិនបាច់បន្តអនុវត្តវាទៀតឡើយ»។ តើវាអ៊ីចឹងមែនទេ? (អត់ទេ។) អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រូវគិតបែបនេះជាដាច់ខាត ប៉ុន្តែគួរតែបន្តសួរនាំពីមួយពេលទៅមួយពេលថា៖ «តើការសិក្សារបស់អ្នកអំពីជំនាញមួយនេះយ៉ាងណាហើយ? តើអ្នកជួបការលំបាកណាមួយដែរឬទេ? តើមានអ្វីដែលប្រឆាំង ឬផ្ទុយនឹងគោលការណ៍ដែរឬទេ? តើអ្នកណាដែលធ្វើបានល្អបំផុតក្នុងការសិក្សារបស់ខ្លួន តើអ្នកណាដែលប៉ិនប្រសប់បំផុត ហើយអ្នកណាដែលរៀនឆាប់ចេះបំផុត? បន្ទាប់ពីបានសិក្សាពីទ្រឹស្ដីទាំងនេះរួច តើមានចំណុចណាខ្លះដែលអ្នករៀនបាន ហើយអ្នកយល់ថាសមស្របក្នុងការប្រើប្រាស់សម្រាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់?» លើសពីនេះទៅទៀត អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែសួរមនុស្សនៅក្នុងក្រុមផ្សាយដំណឹងល្អ ដែលកំពុងសិក្សាភាសាបរទេសនូវសំណួរដូចជា៖ «តើអ្នកបានរៀនភាសាបរទេសនេះប៉ុន្មានឆ្នាំហើយ? តើការសិក្សារបស់អ្នកសព្វថ្ងៃយ៉ាងម៉េចដែរ? តើអ្នកអាចសន្ទនាប្រចាំថ្ងៃបានដល់កម្រិតណាដែរ? តើអ្នកអាចបកប្រែពាក្យខាងវិញ្ញាណទូទៅបានដែរឬទេ? តើអ្នកអាចប្រើភាសាបរទេសនេះ ដើម្បីប្រាស្រ័យទាក់ទងសេចក្ដីពិតទាំងនេះដែលទាក់ទងនឹងការផ្សាយដំណឹងល្អបានដែរឬទេ? តើសព្វថ្ងៃអ្នកពូកែនិយាយជាង ឬក៏សរសេរជាង? តើអ្នកត្រូវការគ្រូម្នាក់ដើម្បីជួយបង្រៀនអ្នកដែរឬទេ? តើមានអ្នកណាផ្សេងទៀតដែលស័ក្ដិសម និងប៉ិនប្រសប់ជាងក្នុងការសិក្សាភាសាបរទេសដែរឬទេ? តើចំនួនបុគ្គលិកប្រភេទទាំងនេះមានការកើនឡើងដែរឬទេ? តើមានអ្នកណាយល់ថា ការរៀនភាសាមានការលំបាក និងពិបាកខ្លាំងពេក ដូច្នេះ ពួកគេមិនចង់រៀនតទៅទៀត ហើយបោះបង់ចោលកណ្ដាលទី និងចង់ប្ដូរទៅបំពេញភារកិច្ចផ្សេងទៀតដែរឬទេ?» ត្រូវតែសួរនាំ និងមើលការខុសត្រូវពីមួយពេលទៅមួយពេលអំពីបញ្ហាជាក់លាក់ទាំងនេះដែលទាក់ទងនឹងកិច្ចការប្រភេទនេះ។ ដោយសារខាងលើបានធ្វើការរៀបចំចាត់ចែងកិច្ចការជាក់លាក់រួចហើយ ដូច្នេះ អ្នកមើលការខុសត្រូវគួរតែទទួលខុសត្រូវចំពោះភារកិច្ចជាក់លាក់ទាំងនេះរហូតដល់ទីបញ្ចប់។ កុំអង្គុយរង់ចាំឱ្យខាងលើសួរនាំខ្លួននោះឡើយ។ ប្រសិនបើខាងលើមិនបានសួរនាំក្នុងរយៈពេលប្រាំមួយខែ ឬមួយឆ្នាំ អ្នកគួរតែបន្តធ្វើកិច្ចការទាំងអស់ឱ្យបានល្អដដែល ធ្វើឱ្យអស់ពីសមត្ថភាពរបស់អ្នក ហើយត្រៀមខ្លួនទទួលយកការត្រួតពិនិត្យ និងការណែនាំពីខាងលើគ្រប់ពេលវេលា ពោលគឺនេះហើយជាផ្នត់គំនិតដែលត្រឹមត្រូវនោះ។ នេះក៏ព្រោះតែការរៀបចំចាត់ចែងកិច្ចការត្រូវបានចេញ និងបញ្ជូនបន្តរួចហើយ ដូច្នេះ អ្នកត្រូវទទួលខុសត្រូវលើការតាមដានកិច្ចការក្នុងនាមជាអ្នកមើលការខុសត្រូវកិច្ចការនោះ ហេតុដូចនេះ អ្នកគួរតែបំពេញទំនួលខុសត្រូវរបស់អ្នក។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនអាចបំពេញទំនួលខុសត្រូវរបស់អ្នកបានទេ នោះអ្នកគឺជាមនុស្សអត់បានការ ហើយអ្នកគួរតែត្រូវបានដកហូតតំណែង និងជម្រុះចោល។ ដូច្នេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែឧស្សាហ៍ពិចារណា និងប្រកបគ្នាអំពីការរៀបចំចាត់ចែងកិច្ចការជាក់លាក់ទាំងនេះ ឬការប្រកបគ្នាពីខាងលើ រួចហើយអនុវត្ត និងតាមដានកិច្ចការស្របតាមស្ថានភាព។ ពួកគេគួរតែមើលថា តើមានកិច្ចការប្រភេទណាខ្លះ ដែលពួកគេបានមើលរំលងថ្មីៗនេះ និងមិនបានពិនិត្យមើលជាយូរមកហើយ និងថា មានកិច្ចការណាខ្លះដែលពួកគេផ្ទាល់មិនសូវពូកែ និងមិនបានសួរនាំនាពេលថ្មីៗនេះ ដែលជាលទ្ធផល ពួកគេមិនបានដឹងពីស្ថានភាពថ្មីៗទាំងនោះ ហើយបន្ទាប់មក ពួកគេត្រូវត្រឡប់ទៅពិនិត្យមើលកិច្ចការទាំងនោះ។ លើសពីនេះទៅទៀត ទាក់ទងនឹងប្រភេទផ្សេងៗនៃកិច្ចការជំនាញវិញ ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងជាក់លាក់មួយទៀត៖ គឺតម្រូវថា ត្រូវបន្តរកឱ្យឃើញ បណ្ដុះបណ្ដាល និងលើកស្ទួយបុគ្គលពាក់ព័ន្ធទាំងឡាយណាដែលមានទេពកោសល្យ។ ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើអ្វីខ្លះ នៅពេលដែលពួកគេទទួលបានការរៀបចំចាត់ចែងកិច្ចការនេះ? ពួកគេត្រូវតែយកចិត្តទុកដាក់ថាតើមាននរណាម្នាក់ដែលស័ក្ដិសមនឹងធ្វើកិច្ចការប្រភេទនេះដែរឬអត់។ ប្រសិនបើមានមនុស្សមួយចំនួនស័ក្ដិសមបំពេញកិច្ចការប្រភេទនេះ ប៉ុន្តែពុំទាន់មានការយល់ដឹងច្រើនអំពីជំនាញបច្ចេកទេសនេះ ពួកគេត្រូវតែទទួលការបណ្ដុះបណ្ដាលឱ្យបានឆាប់ ហើយត្រូវបានរៀបចំឱ្យសិក្សា និងហ្វឹកហាត់ក្នុងជំនាញនោះ។ សរុបមក កិច្ចការជំនាញគ្រប់ប្រភេទក៏ជាកិច្ចការសំខាន់ផងដែរ។ នៅក្នុងការងារនេះមានបញ្ចូលនូវចំណុចយ៉ាងច្រើន រីឯវិសាលភាពរបស់វាក៏ធំធេងផងដែរ ហើយដំណាក់របស់ព្រះជាម្ចាស់បានធ្វើការរៀបចំចាត់ចែងកិច្ចការជាក់លាក់ជាច្រើនសម្រាប់រឿងនេះ។ សេចក្ដីតម្រូវសម្រាប់កិច្ចការនេះ គឺជាការបន្តរៀន បន្តពិនិត្យឡើងវិញ និងបន្តស្វែងយល់ស៊ីជម្រៅជាប់ជាប្រចាំ ហើយក៏ត្រូវស្វែងរកគោលការណ៍សមរម្យ ដើម្បីរៀបចំឱ្យមានបទដ្ឋានជាបន្តបន្ទាប់ផងដែរ។ ក្រៅពីនេះ បុគ្គលមានទេពកោសល្យដែលស័ក្ដិសមបំពេញភារកិច្ចទាំងនេះ ត្រូវតែទទួលការបណ្ដុះបណ្ដាលជាប់ជាប្រចាំ។ នេះគឺជាការរៀបចំចាត់ចែងកិច្ចការសម្រាប់ចំណុចធំនៃកិច្ចការជំនាញផ្សេងៗនេះ ហើយវាក៏ងាយស្រួលយល់ផងដែរ។

V. ជីវិតពួកជំនុំ

ចំណុចទីប្រាំ ជីវិតពួកជំនុំ។ ដំណាក់របស់ព្រះជាម្ចាស់បានធ្វើការរៀបចំ និងបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងខ្លឹមសារដែលត្រូវហូប និងផឹកក្នុងអំឡុងពេលនៃជីវិតពួកជំនុំ ទម្រង់នៃជីវិតពួកជំនុំ និងចំនួនមនុស្សដែលរស់នៅក្នុងជីវិតពួកជំនុំ។ ដំណាក់របស់ព្រះជាម្ចាស់ក៏មានការរៀបចំចាត់ចែងកិច្ចការដែលត្រូវគ្នាទាក់ទងនឹងទម្រង់នៃការជួបជុំ និងខ្លឹមសារនៃជីវិតពួកជំនុំក្រោមលក្ខខណ្ឌ និងស្ថានភាពពិសេសផងដែរ។ ការរៀបចំចាត់ចែងកិច្ចការប្រភេទទាំងនេះ ភាគច្រើនត្រូវបានចេញជាទម្រង់លាយលក្ខណ៍អក្សរ។ ការរៀបចំចាត់ចែងកិច្ចការសម្រាប់ជីវិតពួកជំនុំរបស់ពួកអ្នកទើបជឿថ្មីនៅក្នុងប្រទេសផ្សេងៗ ពោលគឺទម្រង់ និងភាពញឹកញាប់នៃការជួបជុំរបស់ពួកគេ និងខ្លឹមសារដែលពួកគេហូប និងផឹកក្នុងអំឡុងពេលជួបជុំ និងផ្សេងៗទៀត គឺដូចគ្នាជាមូលដ្ឋានទៅនឹងការរៀបចំចាត់ចែងកិច្ចការសម្រាប់ជីវិតពួកជំនុំរបស់ជនជាតិចិនដែរ លើកលែងតែករណីពិសេសមួយចំនួនប៉ុណ្ណោះ។ ខ្ញុំទើបតែបានផ្ដល់ឱ្យអ្នកនូវទិដ្ឋភាពទូទៅអំពីវិសាលភាពនៃការរៀបចំចាត់ចែងកិច្ចការដែលទាក់ទងនឹងជីវិតពួកជំនុំ គឺរួមបញ្ចូលទាំងខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវហូប និងផឹក និងខ្លឹមសារសម្រាប់ការប្រកបគ្នាអំពីសេចក្ដីពិតនៅឯការប្រជុំសម្រាប់រយៈពេលថ្មីៗនេះ ព្រមទាំងទម្រង់នៃការប្រកបគ្នានៅឯការប្រជុំផងដែរ។ ឧទាហរណ៍ ការមិនអនុញ្ញាតឱ្យមនុស្សម្នាក់និយាយតែម្នាក់ឯងក្នុងការប្រកបគ្នានៅឯការប្រជុំ រយៈពេលអតិបរមាដែលមនុស្សម្នាក់ៗត្រូវបានអនុញ្ញាតឱ្យប្រកបគ្នា របៀបប្រព្រឹត្ត និងដោះស្រាយជាមួយមនុស្សដែលនិយាយវែងឆ្ងាយ និងបង្ហាញពីខ្លួនឯងមិនច្បាស់លាស់ និងផ្សេងៗទៀត ពោលគឺមានសេចក្ដីថ្លែងជាក់លាក់អំពីគ្រប់រឿងជាក់លាក់ទាំងអស់នេះដែលទាក់ទងនឹងជីវិតពួកជំនុំ និងការជួបជុំនៅក្នុងការរៀបចំចាត់ចែងកិច្ចការ។ ម្យ៉ាង អ្នកដឹកនាំ និងអ្នកធ្វើការទទួលខុសត្រូវក្នុងការចេញផ្សាយ និងបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការទាំងនេះ។ ហើយម្យ៉ាងទៀត ពួកគេទទួលខុសត្រូវក្នុងការប្រកបគ្នាអំពីវាឱ្យបានច្បាស់លាស់ជាមួយបងប្អូនប្រុសស្រី ដែលធ្វើឱ្យសមាជិកទាំងអស់នៃពួកជំនុំអាចយល់ និងទទួលយកវាបាន បន្ទាប់ពីនោះពួកគេគ្រាន់តែត្រូវអនុវត្ត និងគោរពតាមវាឱ្យបានតឹងរ៉ឹងប៉ុណ្ណោះ។ ជាពិសេស អស់អ្នកដែលតែងតែនិយាយខុសប្រធានបទ បង្កការបង្អាក់ និយាយពាក្យពេចន៍ និងគោលលទ្ធិ និងស្រែកពាក្យស្លោកនៅពេលនិយាយក្នុងការជួបជុំ ត្រូវតែត្រូវបានដាក់កំហិត ហើយមានបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងស្ថានភាពពិសេសប្រភេទនេះនៅក្នុងការរៀបចំចាត់ចែងកិច្ចការ។ ការរៀបចំចាត់ចែងកិច្ចការទាក់ទងនឹងជីវិតពួកជំនុំ ភាគច្រើនទាក់ទងនឹងគ្រប់រឿងរ៉ាវទាំងអស់នៃការជួបជុំ វាមិនស្មុគស្មាញទេ គឺវាសាមញ្ញណាស់ ហើយមិនថាមនុស្សម្នាក់បំពេញភារកិច្ចអ្វីនោះទេ គេគ្រាន់តែត្រូវគោរពតាមគោលការណ៍នៅក្នុងការរៀបចំចាត់ចែងកិច្ចការទាំងនេះប៉ុណ្ណោះ។ ឧទាហរណ៍៖ នៅឯការជួបជុំ ក្រុមផ្សាយដំណឹងល្អគ្រាន់តែត្រូវគោរពតាមគោលការណ៍នៅក្នុងការរៀបចំចាត់ចែងកិច្ចការទាក់ទងនឹងជីវិតពួកជំនុំប៉ុណ្ណោះ គឺគ្មានអ្វីពិសេសសម្រាប់ពួកគេទេ។ ក្រុមផ្សេងទៀតគ្រាន់តែបំពេញកិច្ចការខុសពីអ្នកដទៃប៉ុណ្ណោះ ប៉ុន្តែនៅពេលនិយាយអំពីរឿងដូចជា ការជួបជុំ ការប្រកបគ្នាអំពីសេចក្ដីពិត ការអានអធិដ្ឋាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នាអំពីបទពិសោធផ្ទាល់ខ្លួន អ្វីៗគឺដូចគ្នាទាំងអស់ ដោយមិនលើសពីវិសាលភាពនេះឡើយ។ ពួកគេគ្រាន់តែត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិបច្ចុប្បន្ននៃដំណាក់របស់ព្រះជាម្ចាស់ទាក់ទងនឹងខ្លឹមសារដែលត្រូវហូប និងផឹកក្នុងអំឡុងពេលនៃជីវិតពួកជំនុំ ទម្រង់នៃការប្រកបគ្នា និងទម្រង់នៃការប្រជុំប៉ុណ្ណោះ។ ប្រសិនបើលក្ខខណ្ឌអំណោយផល មនុស្សអាចប្រជុំគ្នាដោយផ្ទាល់ បើមិនដូច្នេះទេ ពួកគេអាចមានការប្រជុំតាមអ៊ីនធឺណិត។ នេះគួរតែជារឿងមួយដែលសាមញ្ញ និងច្បាស់លាស់។ សមាជិកពួកជំនុំមួយចំនួនបានរស់នៅបែកខ្ញែកគ្នានៅតាមទ្វីប និងប្រទេសផ្សេងៗ ដោយមានអ្នកខ្លះនៅអឺរ៉ុប និងខ្លះទៀតនៅមជ្ឈិមបូព៌ា ក្នុងស្ថានភាពបែបនេះ ការប្រជុំតាមអ៊ីនធឺណិតគឺចាំបាច់។ គឺអាស្រ័យលើពួកជំនុំក្នុងតំបន់ជាអ្នកសម្រេចចិត្តអំពីពេលវេលាដែលពួកគេរៀបចំការប្រជុំ និងភាពញឹកញាប់របស់វា។ ដំណាក់របស់ព្រះជាម្ចាស់មិនធ្វើបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងបញ្ហានេះទេ ហើយក៏មិនជ្រៀតជ្រែកក្នុងរឿងនេះដែរ។ ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់មិនជ្រៀតជ្រែកក្នុងបញ្ហានេះ? មនុស្សមួយចំនួននៅក្នុងពួកជំនុំមិនបានបំពេញភារកិច្ចរបស់ពួកគេពេញម៉ោងទេ។ ពួកគេមានការងារ និងគ្រួសារ ស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេគឺខុសគ្នា បូករួមទាំងតំបន់ពេលវេលានៅក្នុងប្រទេសផ្សេងៗក៏ខុសគ្នាដែរ ដូច្នេះពួកគេត្រូវតែត្រូវបានអនុញ្ញាតឱ្យសម្រេចចិត្តដោយខ្លួនឯងថាតើពួកគេប្រជុំប៉ុន្មានដងក្នុងមួយសប្ដាហ៍ និងថាតើការប្រជុំនីមួយៗធ្វើឡើងនៅពេលណា។ ដំណាក់របស់ព្រះជាម្ចាស់មិនធ្វើបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងរឿងនេះទេ ប៉ុន្តែគ្រាន់តែផ្ដល់នូវគោលការណ៍មួយប៉ុណ្ណោះ។ ដំណាក់របស់ព្រះជាម្ចាស់បានកំណត់វិសាលភាពអំពីចំនួនដងដែលអ្នកទើបជឿថ្មីត្រូវប្រជុំគ្នាក្នុងមួយសប្ដាហ៍ ហើយក៏មានភាពខុសគ្នារវាងចំនួនដងក្នុងមួយសប្ដាហ៍ចំពោះអ្នកដែលបំពេញ និងអ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួន ត្រូវមកប្រជុំគ្នាផងដែរ។ តើមានការរៀបចំចាត់ចែងកិច្ចការដែលតម្រូវឱ្យពួកអ្នកទើបជឿថ្មីជួបជុំគ្នាប្រាំពីរដងក្នុងមួយសប្ដាហ៍ដែរឬទេ? (អត់ទេ។) ដូច្នេះ តើចំនួនដងដែលអ្នកទើបជឿថ្មីត្រូវជួបជុំគ្នាក្នុងមួយសប្ដាហ៍គឺផ្អែកលើអ្វី? (គឺផ្អែកលើពេលវេលាដែលអ្នកទើបជឿថ្មីមាន។) ការប្រជុំគ្នាច្រើនបំផុតពីរឬបីដងក្នុងមួយសប្ដាហ៍ និងយ៉ាងហោចណាស់ម្ដង គឺសមរម្យទាំងស្រុង។ មនុស្សមួយចំនួននិយាយថា «ប្រជាជននៅក្នុងតំបន់របស់ពួកយើងទំនេរខ្លាំងណាស់នៅពេលរដូវធ្វើស្រែចម្ការមិនសូវរវល់ ដូច្នេះ ពួកគេគ្រប់គ្នាចង់ប្រជុំរាល់ថ្ងៃ សូម្បីតែប្រជុំពីរដងក្នុងមួយថ្ងៃក៏បានដែរ។ ពួកយើងពិតជាចង់ប្រជុំណាស់»។ ដួងចិត្តរបស់អ្នកទើបជឿថ្មីគឺពោរពេញទៅដោយចិត្តខ្នះខ្នែង ហើយពួកគេតែងតែចង់យល់ពីសេចក្ដីពិតបន្ថែមទៀត។ ប្រសិនបើស្ថានភាពគ្រួសាររបស់ពួកគេអំណោយផល នោះវាជារឿងល្អប្រសិនបើពួកគេសុំចូលរួមការប្រជុំបន្ថែម ដរាបណាវាមិនប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ចំនួនដងជាក់លាក់ដែលមនុស្សគួរប្រជុំគ្នារៀងរាល់សប្ដាហ៍ គួរតែត្រូវបានកំណត់ដោយផ្អែកលើស្ថានភាពគ្រួសារ និងការងារនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងតំបន់នីមួយៗ ពោលគឺដំណាក់របស់ព្រះជាម្ចាស់មិនធ្វើបទប្បញ្ញត្តិជាក់លាក់ទាក់ទងនឹងបញ្ហានេះទេ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងឡាយណាដែលមានលទ្ធភាព អាចប្រជុំបានច្រើនដងជាង ហើយពេលនោះពួកគេនឹងយល់ពីសេចក្ដីពិតកាន់តែច្រើន និងសម្រេចបាននូវការលូតលាស់ខាងជីវិតកាន់តែលឿន។ នេះគឺជារឿងល្អ។ ក៏ប៉ុន្តែ អស់អ្នកដែលគ្មានលក្ខខណ្ឌសមស្រប នឹងមិនស័ក្តិសមក្នុងការជួបជុំតាមរបៀបនេះឡើយ ហើយវាអាចទទួលយកបានដែលពួកគេចូលរួមការជួបជុំយ៉ាងហោចណាស់មួយឬពីរដងក្នុងមួយសប្ដាហ៍។ ចំនួនដងដែលពួកជំនុំនៅតំបន់ផ្សេងៗរៀបចំការប្រជុំរៀងរាល់សប្ដាហ៍ គឺអាស្រ័យលើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាអ្នកសម្រេច ហើយគ្មាននរណាម្នាក់គួរជ្រៀតជ្រែកក្នុងរឿងនេះឡើយ។ អ្វីដែលសំខាន់បំផុតនោះគឺថា ការប្រជុំត្រូវបានរៀបចំឡើងដើម្បីឱ្យមនុស្សអាចយល់ពីសេចក្ដីពិត មិនមែនសម្រាប់ហេតុផលផ្សេងទៀតឡើយ។ ដូច្នេះ ចំនួនដងដែលពួកជំនុំនីមួយៗរៀបចំការប្រជុំ គឺត្រូវបានសម្រេចដោយផ្អែកលើស្ថានភាពជាក់ស្ដែងរបស់ខ្លួន។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចចូលរួមការប្រជុំបន្ថែមមួយដងក្នុងមួយសប្ដាហ៍ នោះវាកាន់តែមានប្រយោជន៍សម្រាប់ការលូតលាស់ខាងជីវិតរបស់ពួកគេ។ ប្រសិនបើមានមនុស្សដែលមិនដេញតាមសេចក្ដីពិត ហើយមិនចង់ចូលរួមការប្រជុំបន្ថែម នោះមិនគួរមានការបង្ខំពួកគេឡើយ។ ជាពិសេសសម្រាប់អ្នកធ្វើការមានប្រាក់ខែដែលរវល់ច្រើន ហើយមិនមានពេលចូលរួមការប្រជុំបន្ថែម មិនគួរតម្រូវឱ្យពួកគេធ្វើបែបនេះឡើយ។ ទោះបីជាមនុស្សមានលទ្ធភាពចូលរួមការប្រជុំ ឬប្រជុំប៉ុន្មានដងក៏ដោយ ក៏ដំណាក់របស់ព្រះជាម្ចាស់មិនជ្រៀតជ្រែក ឬដាក់កំហិតណាមួយនោះដែរ។ នេះក៏ព្រោះតែស្ថានភាព និងប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកជឿម្នាក់ៗគឺខុសៗគ្នាទាំងអស់ ដូច្នេះមិនត្រូវបង្ខំពួកគេឡើយ។ ទាក់ទងនឹងខ្លឹមសារដែលត្រូវហូប និងផឹកក្នុងអំឡុងពេលនៃជីវិតពួកជំនុំ ដំណាក់របស់ព្រះជាម្ចាស់មានបទប្បញ្ញត្តិដែលត្រូវគ្នានៅក្នុងការរៀបចំចាត់ចែងកិច្ចការរបស់ខ្លួន ហើយអ្នកដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងពួកជំនុំ និងបងប្អូនប្រុសស្រីត្រូវបានតម្រូវឱ្យមានការយល់ដឹងច្បាស់លាស់អំពីបទប្បញ្ញត្តិទាំងនោះ។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែយល់ឱ្យបានច្បាស់លាស់ថាតើភារកិច្ច និងបញ្ហាជាក់លាក់អ្វីខ្លះដែលត្រូវបានតម្រូវឱ្យអនុវត្តដោយការរៀបចំចាត់ចែងកិច្ចការរបស់ខាងលើ ហើយបងប្អូនប្រុសស្រីក៏ត្រូវតែមើលការខុសត្រូវអ្នកដឹកនាំ និងអ្នកធ្វើការ ដើម្បីមើលថាតើពួកគេកំពុងបំពេញកិច្ចការនេះដែរឬទេ។ នៅពេលនិយាយដល់ខ្លឹមសារដែលត្រូវហូប និងផឹកក្នុងអំឡុងពេលនៃជីវិតពួកជំនុំ និងការរៀបចំចាត់ចែងកិច្ចការដែលទាក់ទងនឹងការជួបជុំដែលត្រូវតែយល់ និងគោរពតាម អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែសម្រេចបាននូវការឯកភាពគ្នាជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពោលគឺមិនអនុញ្ញាតឲ្យមានការកែប្រែអ្វីសោះឡើយ។ ការរៀបចំចាត់ចែងកិច្ចការទាក់ទងនឹងកិច្ចការជីវិតពួកជំនុំគឺសាមញ្ញណាស់ ងាយស្រួលសម្រាប់មនុស្សយល់ ហើយមិនមានលក្ខណៈអរូបីឡើយ។

VI. ការគ្រប់គ្រងទ្រព្យសម្បត្តិ

ចំណុចទីប្រាំមួយ ការគ្រប់គ្រងទ្រព្យសម្បត្តិ។ ទោះបីជាកិច្ចការគ្រប់គ្រងទ្រព្យសម្បត្តិមិនមានការរៀបចំចាត់ចែងកិច្ចការដែលត្រូវបានចេញជាញឹកញាប់ ដូចជា កិច្ចការផ្សាយដំណឹងល្អ ឬកិច្ចការជំនាញផ្សេងៗក៏ដោយ ក៏ដំណាក់របស់ព្រះជាម្ចាស់នៅតែមានការរៀបចំចាត់ចែងកិច្ចការជាក់លាក់សម្រាប់វាដែរ។ តើការគ្រប់គ្រងទ្រព្យសម្បត្តិរួមបញ្ចូលអ្វីខ្លះ? វារួមបញ្ចូលពីរបៀបរក្សាទុកទ្រព្យសម្បត្តិ កន្លែងដែលត្រូវរក្សាទុក អ្នកណាជាអ្នកគ្រប់គ្រង និងរបៀបបែងចែក គ្រប់គ្រង និងផ្ទេរទ្រព្យសម្បត្តិទាំងនោះ នៅពេលមានគ្រោះថ្នាក់ ឬបរិយាកាសមិនអំណោយផលកើតឡើង ក៏ដូចជាកាលៈទេសៈពិសេសផ្សេងទៀតបែបនេះ។ ការរៀបចំចាត់ចែងកិច្ចការ តាមពិតទៅមានបទប្បញ្ញត្តិទាក់ទងនឹងរឿងទាំងអស់នេះ ហើយនៅពេលនិយាយដល់កិច្ចការនេះ អ្នកដឹកនាំ និងអ្នកធ្វើការមិនគួររង់ចាំឱ្យខាងលើចេញបញ្ជាដោយផ្ទាល់ ឬចេញការរៀបចំចាត់ចែងកិច្ចការ រួចទើបចាប់ផ្ដើមគ្រប់គ្រងទ្រព្យសម្បត្តិដោយអសកម្មនោះទេ។ ប្រសិនបើគ្មានការរៀបចំចាត់ចែងកិច្ចការភ្លាមៗដែលតម្រូវឱ្យអ្នកចាត់ចែងទ្រព្យសម្បត្តិក្នុងរបៀបជាក់លាក់ណាមួយ ហើយនៅក្នុងកាលៈទេសៈពិសេស នៅពេលដែលអ្នកមិនដឹងពីរបៀបចាត់ចែងទ្រព្យសម្បត្តិ ហើយមិនអាចទទួលបានការឆ្លើយតបទាន់ពេលវេលាពីខាងលើ តើអ្នកគួរធ្វើដូចម្ដេច? សុវត្ថិភាពគឺជាអាទិភាពទីមួយ ហើយវាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងការការពារទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ នៅពេលនិយាយដល់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលបោះពុម្ពដោយដំណាក់របស់ព្រះជាម្ចាស់ រួមជាមួយគ្រឿងចក្រគ្រប់ប្រភេទ ស្បៀងអាហារ ប្រាក់កាស និងទ្រព្យសម្បត្តិផ្សេងទៀតបែបនេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែរក្សាទុករបស់ទាំងអស់នោះនៅកន្លែងដែលមានសុវត្ថិភាព ស្របតាមការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ ហើយមិនត្រូវឱ្យរបស់ទាំងនេះមានសំណើម ដុះផ្សិត ឬត្រូវសត្វល្អិតស៊ីឡើយ ហើយរឹតតែមិនត្រូវឱ្យរបស់ទាំងនេះត្រូវបានដណ្ដើមយកដោយមនុស្សអាក្រក់ ឬនាគដ៏ធំមានសម្បុរក្រហមនោះដែរ។ លើសពីនេះទៅទៀត ក្រៅពីការគ្រប់គ្រងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ទាំងនេះឱ្យបានល្អ អ្នកដឹកនាំ និងអ្នកធ្វើការក៏គួរតែរក្សាការសម្ងាត់យ៉ាងតឹងរ៉ឹងផងដែរ។ មនុស្សដែលមិនពាក់ព័ន្ធ មិនត្រូវឲ្យដឹងរឿងនេះជាដាច់ខាត ហើយអ្នកដែលបានដឹងអំពីបញ្ហាទាំងនេះ ត្រូវតែចេះទប់មាត់ ហើយមិនត្រូវនិយាយដោយមិនប្រុងប្រយ័ត្នឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងកិច្ចការជាក់លាក់ទាក់ទងនឹងកិច្ចការនេះ ហើយវាមិនសមរម្យក្នុងការចេញ ឬលាតត្រដាងកិច្ចការខ្លះជាលាយលក្ខណ៍អក្សរឡើយ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមានវិធី និងមធ្យោបាយល្អប្រសើរជាងនេះ ដើម្បីធ្វើការគ្រប់គ្រងទ្រព្យសម្បត្តិ នោះពិតណាស់ ក្នុងពេលប្រកាន់ខ្ជាប់គោលការណ៍នៃការគ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ឱ្យបានល្អ ដើម្បីការពារពីការបាត់បង់ណាមួយ ពួកគេក៏អាចពិភាក្សារឿងនេះជាមួយអ្នកដឹកនាំ និងអ្នកធ្វើការផ្សេងទៀត ហើយធ្វើការសម្រេចចិត្តដោយឯករាជ្យបានផងដែរ។ នេះគឺជាកិច្ចការពិសេសមួយ ហើយអ្នកដែលមិនចេះទប់មាត់ អ្នកដែលខ្វះស្មារតីទទួលខុសត្រូវ អ្នកដែលមានចេតនាមិនត្រឹមត្រូវ អ្នកដែលទើបតែចាប់ផ្ដើមជឿ ហើយគ្មានមូលដ្ឋានគ្រឹះក្នុងជំនឿរបស់ខ្លួន និងអ្នកដែលតែងតែសម្លឹងមើលទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ដោយចិត្តលោភលន់ មិនត្រូវឱ្យអ្នកទាំងនេះដឹងអំពីរឿងនេះជាដាច់ខាត។ រឿងទាំងនេះមិនអាចត្រូវបានចែងយ៉ាងច្បាស់លាស់នៅក្នុងការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បានទេ ប៉ុន្តែ តើអ្នកដឹកនាំ និងអ្នកធ្វើការ ព្រមទាំងអ្នកថែរក្សាដែលគួរឱ្យទុកចិត្ត មិនគួរយល់ដឹងពីរឿងនេះទេឬ? (មែនហើយ។) មានកាលៈទេសៈពិសេសមួយនៅត្រង់នេះ។ ឧបមាថា អ្នកដឹកនាំដែលទើបតែត្រូវបានជ្រើសរើសម្នាក់ បានជឿលើព្រះជាម្ចាស់ត្រឹមតែបីឆ្នាំ គេមានកម្រិតសមត្ថភាពល្អ មានចិត្តខ្នះខ្នែងខ្លាំង ហើយមើលទៅខាងក្រៅហាក់ដូចជាល្អ ប៉ុន្តែគេមិនដឹងថាចរិតលក្ខណៈរបស់ពួកគេយ៉ាងម៉េច គេមានទស្សនៈយ៉ាងណាចំពោះទ្រព្យសម្បត្តិ ឬថាតើពួកគេលោភលន់ឬអត់នោះទេ។ រឿងទាំងនេះគឺមិនដឹង និងមិនប្រាកដ ហើយបងប្អូនប្រុសស្រីដែលបានជឿលើព្រះជាម្ចាស់ជាយូរមកហើយ ក៏មិនស្គាល់មនុស្សម្នាក់នេះច្បាស់ដែរ ពួកគេមិនស្គាល់សាវតារបុគ្គលនេះច្បាស់ទាំងស្រុងឡើយ។ តើគួរធ្វើដូចម្ដេចក្នុងស្ថានភាពបែបនេះ? នៅពេលត្រូវប្រគល់កិច្ចការឱ្យពួកគេ ត្រូវប្រគល់កិច្ចការទាំងអស់ផ្សេងទៀត តើកិច្ចការផ្នែកទ្រព្យសម្បត្តិគួរតែត្រូវបានប្រគល់ឱ្យពួកគេដែរឬទេ? (អត់ទេ។) ហេតុអ្វីមិនគួរ? កិច្ចការចម្បងរបស់អ្នកដឹកនាំ និងអ្នកធ្វើការមិនមែនត្រឹមតែគ្រប់គ្រងទ្រព្យសម្បត្តិប៉ុណ្ណោះទេ ពោលគឺទ្រព្យសម្បត្តិគ្រាន់តែជាផ្នែកមួយនៃកិច្ចការរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើពិតជាមានមនុស្សសមរម្យម្នាក់កំពុងគ្រប់គ្រងទ្រព្យសម្បត្តិ ហើយអ្នកដឹកនាំដែលទើបតែត្រូវបានជ្រើសរើសនេះមិនគួរឱ្យទុកចិត្តទេ នោះមិនជាអ្វីទេក្នុងការមិនប្រគល់កិច្ចការនេះឱ្យពួកគេសម្រាប់ពេលនេះសិន ព្រោះវានៅមិនទាន់ដឹងថាតើពួកគេនឹងជឿលើព្រះជាម្ចាស់បានយូរអង្វែង ឬថាតើពួកគេអាចឈរមាំមួនបានដែរឬទេ។ កាលពីមុន មានមនុស្សម្នាក់ទើបតែត្រូវបានជ្រើសរើសជាអ្នកដឹកនាំពួកជំនុំ ហើយបន្ទាប់ពីបានចូលកាន់តំណែង រឿងដំបូងដែលគាត់បានធ្វើគឺសុំលេខគណនីធនាគារ និងពាក្យសម្ងាត់សម្រាប់គណនីដែលតង្វាយត្រូវបានរក្សាទុកពីសំណាក់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ គាត់បានសួរថាអ្នកណាមានលេខគណនីធនាគារ និងពាក្យសម្ងាត់ទាំងនេះ ហើយគាត់បានជំរុញឱ្យពួកគេប្រគល់កិច្ចការនេះឱ្យគាត់ភ្លាមៗ។ ក្នុងស្ថានភាពនេះ តើកិច្ចការនេះគួរតែត្រូវបានប្រគល់ឱ្យគាត់ដែរឬទេ? គាត់មិនបានខ្វល់ខ្វាយ ឬព្រួយបារម្ភអំពីកិច្ចការផ្សេងទៀតណាមួយឡើយ ប៉ុន្តែគាត់មានភាពម៉ឺងម៉ាត់ និងខ្វល់ខ្វាយជាពិសេសអំពីបញ្ហានេះ តើគាត់ជាមនុស្សដែលគួរឱ្យទុកចិត្តដែរឬទេ? កុំគិតថានរណាម្នាក់គួរឱ្យទុកចិត្ត ដោយសារតែពួកគេជាអ្នកដឹកនាំ ឬអ្នកធ្វើការនោះឡើយ។ តាមពិតទៅ មានតែអ្នកថែរក្សាដែលត្រូវបានជ្រើសរើសយ៉ាងពិតប្រាកដស្របតាមគោលការណ៍ប៉ុណ្ណោះ ទើបគួរឱ្យទុកចិត្ត ពោលគឺពួកគេអាចលះបង់ជីវិតរបស់ពួកគេដើម្បីការពារទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់បាន។ មនុស្សបែបនេះគឺគួរឱ្យទុកចិត្តបំផុត។ ដូច្នេះ តើអ្នកដឹកនាំ និងអ្នកធ្វើការទាំងអស់អាចធ្វើបែបនេះបានដែរឬទេ? មិនប្រាកដទេ។ កាលពីមុន មានអ្នកដឹកនាំតំបន់ម្នាក់ត្រូវបានចាប់ខ្លួនដោយនាគដ៏ធំមានសម្បុរក្រហម ហើយគាត់បានក្បត់ដោយប្រាប់ពីទ្រព្យសម្បត្តិទាំងអស់របស់ពួកជំនុំ ដែលនាំឱ្យមានការបាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រសិនបើគាត់មិនបានដឹងថាទ្រព្យសម្បត្តិរបស់ពួកជំនុំនៅឯណាទេ គាត់មុខជាមិនអាចលាតត្រដាងរឿងនេះបានឡើយ ទោះបីជាគាត់ត្រូវបានគេវាយរហូតដល់ស្លាប់ក៏ដោយ ហើយពេលនោះ តើទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់នឹងមិនរងការខាតបង់ទេឬ? គឺដោយសារតែគាត់ដឹងច្រើនពេក ទើបគាត់បាននិយាយអ្វីៗទាំងអស់ នៅពេលដែលគាត់មិនអាចស៊ូទ្រាំនឹងការធ្វើទារុណកម្ម និងការវាយដំយ៉ាងឃោរឃៅបាន ទើបប្រាក់កាសនេះបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់នាគដ៏ធំមានសម្បុរក្រហម។ ប្រសិនបើគាត់មិនត្រូវបានអនុញ្ញាតឱ្យដឹងថាតើទ្រព្យសម្បត្តិទាំងនេះនៅឯណា ហើយប្រសិនបើអ្នកដែលកំពុងការពារទ្រព្យទាំងនោះជាមនុស្សគួរឱ្យទុកចិត្ត តើប្រាក់កាសនៃដំណាក់របស់ព្រះជាម្ចាស់នឹងរងការខាតបង់ និងត្រូវបានដណ្ដើមយកដោយបង្ខំពីសំណាក់នាគដ៏ធំមានសម្បុរក្រហមដែរឬទេ? អត់ទេ វានឹងមិនកើតឡើងឡើយ។ នេះគឺជាមេរៀនដ៏ធ្ងន់ធ្ងរមួយ។ ដូច្នេះ ចំណុចសំខាន់បំផុត នៅពេលនិយាយដល់ការរៀបចំកិច្ចការនេះគឺថា សុវត្ថិភាពជាទីមួយ ការខាតបង់ត្រូវតែរក្សាឱ្យនៅកម្រិតអប្បបរមាបំផុត ហើយកិច្ចការគួរតែត្រូវបានធ្វើតាមរបៀបណាក៏ដោយដែលមានសុវត្ថិភាព។ ចូរស្វែងរកនរណាម្នាក់ដែលបង្ហាញភាពស្មោះត្រង់ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីគ្រប់គ្រងវា នេះគឺជាវិធីដែលគួរឱ្យទុកចិត្តបំផុត។ ទោះបីជាមនុស្សម្នាក់នេះមិនអាចធ្វើអ្វីផ្សេងទៀតបានក៏ដោយ ក៏គេនឹងស្មោះត្រង់ ហើយគេនឹងមានសមត្ថភាពពិតប្រាកដ ចំពោះការការពារប្រាក់កាស ដូច្នេះការប្រើមនុស្សម្នាក់នេះដើម្បីការពារទ្រព្យសម្បត្តិគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ ដោយសារតែកិច្ចការនេះគឺជាការងារដែលមានភារកិច្ចតែមួយ ការរៀបចំសម្រាប់វាគឺសាមញ្ញណាស់ គឺស្វែងរកមនុស្សដែលត្រឹមត្រូវដើម្បីការពារទ្រព្យសម្បត្តិ និងស្វែងរកកន្លែងដែលមានសុវត្ថិភាពដើម្បីរក្សាទុកវា។ លើសពីនេះទៅទៀត ក៏មានបទប្បញ្ញត្តិជាក់លាក់នៅក្នុងការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទាក់ទងនឹងការបែងចែក និងការចំណាយទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ ពោលគឺប្រាក់កាសអាចចាយលើការចំណាយចាំបាច់ ប៉ុន្តែមិនមែនលើការចំណាយដែលមិនចាំបាច់នោះទេ។ មានរឿងមួយទៀត នោះគឺថាមានប្រព័ន្ធត្រួតពិនិត្យយ៉ាងតឹងរ៉ឹងសម្រាប់ការចំណាយដែលទាក់ទងនឹងទ្រព្យសម្បត្តិ ហើយដំណាក់របស់ព្រះជាម្ចាស់មានបទប្បញ្ញត្តិជាក់លាក់សម្រាប់ដំណើរការ និងនីតិវិធីផ្សេងៗ ដោយតម្រូវឱ្យមានហត្ថលេខាពីបុគ្គលមួយចំនួន និងផ្សេងៗទៀត។ មានការគ្រប់គ្រង មានការរក្សាទុក មានការចំណាយ និងមានការកត់ត្រាបញ្ជី ពោលគឺមានការរៀបចំចាត់ចែងកិច្ចការជាក់លាក់សម្រាប់រឿងទាំងអស់នេះ។

VII. កិច្ចការជម្រះឱ្យស្អាត

ចំណុចទីប្រាំពីរ កិច្ចការជម្រះឱ្យស្អាត។ ដំណាក់របស់ព្រះជាម្ចាស់ក៏កំពុងធ្វើការរៀបចំចាត់ចែងកិច្ចការជាក់លាក់ជាបន្តបន្ទាប់សម្រាប់កិច្ចការនេះផងដែរ។ ការរៀបចំចាត់ចែងកិច្ចការទាំងនេះ ម្យ៉ាងគឺធ្វើឡើងដោយផ្អែកលើតម្រូវការនៃកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ហើយម្យ៉ាងទៀត គឺធ្វើឡើងដោយផ្អែកលើការចាត់ថ្នាក់ និងនិយមន័យនៃមនុស្សប្រភេទផ្សេងៗ ក៏ដូចជាការញែកមនុស្សម្នាក់ៗចេញតាមប្រភេទរបស់គេរៀងៗខ្លួន ស្របតាមការសម្ដែងចេញរបស់ពួកគេ បន្ទាប់ពីពួកគេត្រូវបានបង្ហាញឱ្យឃើញ។ ដំណាក់របស់ព្រះជាម្ចាស់មានគោលការណ៍សម្រាប់ការដោះស្រាយពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាក្រក់ និងអ្នកមិនជឿគ្រប់ប្រភេទ។ អ្នកខ្លះត្រូវបានជម្រះចេញពីជួរអ្នកដែលបំពេញភារកិច្ច អ្នកខ្លះត្រូវបានជម្រះចេញពីពួកជំនុំបំពេញភារកិច្ចពេញម៉ោង ហើយបញ្ជូនទៅពួកជំនុំបំពេញភារកិច្ចក្រៅម៉ោង ឬពួកជំនុំធម្មតា អ្នកខ្លះត្រូវបានជម្រះចេញពីពួកជំនុំធម្មតា ហើយបញ្ជូនទៅក្រុម «ខ» ហើយក៏មានអ្នកខ្លះដែលត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញដោយផ្ទាល់។ ដំណាក់របស់ព្រះជាម្ចាស់កំពុងធ្វើការរៀបចំចាត់ចែងកិច្ចការម្ដងហើយម្ដងទៀតសម្រាប់កិច្ចការជម្រះពួកជំនុំឱ្យស្អាត ហើយដំណាក់របស់ព្រះជាម្ចាស់ក៏មានការរៀបចំចាត់ចែងកិច្ចការជាក់លាក់ទាក់ទងនឹងមនុស្សប្រភេទផ្សេងៗដែលត្រូវតាមលក្ខខណ្ឌសម្រាប់ការជម្រះចេញផងដែរ។ ដោយផ្អែកលើឥរិយាបថដែលមនុស្សមានក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងអំពើរំលងដែលពួកគេបានប្រព្រឹត្តនៅពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ក៏ដូចជាសារជាតិពុករលួយដែលត្រូវបានបង្ហាញឱ្យឃើញនៅក្នុងមនុស្សប្រភេទផ្សេងៗ នៅទីបំផុត ដំណាក់របស់ព្រះជាម្ចាស់បង្កើតផែនការជាក់លាក់សម្រាប់ការចាត់ការមនុស្សទាំងនេះ។ ដូច្នេះ ការចាត់ការមនុស្សអាក្រក់ អ្នកមិនជឿ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទដោយដំណាក់របស់ព្រះជាម្ចាស់ គឺត្រូវបានធ្វើឡើងទាំងស្រុងស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត ហើយវាត្រូវបានធ្វើឡើងទាំងស្រុងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលនិយាយដល់ការរៀបចំចាត់ចែងកិច្ចការទាំងនេះ ម្យ៉ាងគឺចាំបាច់ត្រូវប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដើម្បីឱ្យមនុស្សយល់ និងរៀនពីរបៀបញែកដឹងពីមនុស្សប្រភេទផ្សេងៗ ហើយម្យ៉ាងទៀត គឺចាំបាច់ត្រូវចេញផ្សាយការរៀបចំចាត់ចែងកិច្ចការទាំងនេះទៅកាន់ពួកជំនុំ ដើម្បីឱ្យគេអាចប្រកបគ្នា និងអនុវត្តបាន។ ទោះក្នុងករណីណាក៏ដោយ កិច្ចការជម្រះពួកជំនុំឱ្យស្អាត ត្រូវតែអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយដាច់ខាតមិនត្រូវបញ្ឈប់ឡើយ។ វាត្រូវតែបន្តទៅមុខរហូតដល់លែងមានមនុស្សអាក្រក់នៅក្នុងពួកជំនុំទៀត។ អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រូវធ្វើកិច្ចការជម្រះឱ្យស្អាតតែមួយរយៈ នៅពេលខាងលើចេញការរៀបចំចាត់ចែងកិច្ចការដែលបញ្ជាឱ្យជម្រះពួកជំនុំនោះទេ ហើយប្រសិនបើគេរកឃើញម្ដងទៀតថាមានមនុស្សអាក្រក់បង្កការរំខានមួយរយៈបន្ទាប់ពីការជម្រះឱ្យស្អាតនោះបានធ្វើរួច ប៉ុន្តែខាងលើមិនបានធ្វើការរៀបចំចាត់ចែងកិច្ចការណាមួយអំពីរឿងនេះទេ នោះអ្នកដឹកនាំ និងអ្នកធ្វើការមិនចាំបាច់យកចិត្តទុកដាក់ចំពោះមនុស្សអាក្រក់ទាំងនោះ ឬជម្រះពួកគេចេញទេ ពោលគឺមិនត្រូវធ្វើបែបនេះឡើយ។ កិច្ចការជម្រះពួកជំនុំឱ្យស្អាត ត្រូវតែបន្តអនុវត្តយ៉ាងមានសណ្ដាប់ធ្នាប់។ ដរាបណានៅមានមនុស្សដែលត្រូវតែត្រូវបានបោសសម្អាតចេញ ឬបណ្ដេញចេញ នោះកិច្ចការជម្រះឱ្យស្អាតត្រូវតែបន្ត។ កុំរង់ចាំដោយអសកម្មឱ្យខាងលើចេញបញ្ជា ឬឱ្យអ្នកដឹកនាំថ្នាក់លើបញ្ជូនវាបន្តដល់អ្នក ហើយកុំរង់ចាំដោយអសកម្មឱ្យបងប្អូនប្រុសស្រីកាន់តែច្រើនរាយការណ៍ពីនរណាម្នាក់នោះឡើយ។ ភ្លាមៗនៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់លាតត្រដាង និងរាយការណ៍ពីនរណាម្នាក់ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែចាប់ផ្ដើមស៊ើបអង្កេត និងដោះស្រាយករណីនោះ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការដកទុកលិខិតរាយការណ៍ ហើយមិនដោះស្រាយបញ្ហាទេ គួរតែធ្វើការស៊ើបអង្កេត និងចាត់វិធានការចំពោះពួកគេ ហើយប្រសិនបើគេរកឃើញថាពួកគេកំពុងការពារមនុស្សអាក្រក់ នោះពួកគេត្រូវតែត្រូវបានបោសសម្អាតចេញពីពួកជំនុំរួមជាមួយមនុស្សអាក្រក់នោះ។ អ្នកដឹកនាំ ឬអ្នកធ្វើការណាដែលមិនបំពេញកិច្ចការជម្រះពួកជំនុំ គឺជាអ្នកដឹកនាំ ឬអ្នកធ្វើការក្លែងក្លាយ ហើយគួរតែត្រូវបានដកហូតតំណែងភ្លាមៗ។ ប្រសិនបើគេថែមទាំងកាន់ជើង និងការពារមនុស្សអាក្រក់ទៀតផង នោះអាចកំណត់លក្ខណៈគេថាជាអ្នកទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបោសសម្អាតចេញ និងបណ្ដេញគេចេញពីពួកជំនុំ។ ទាំងនេះគឺជាបទប្បញ្ញត្តិជាក់លាក់ដែលដំណាក់របស់ព្រះជាម្ចាស់បានធ្វើឡើងទាក់ទងនឹងកិច្ចការជម្រះពួកជំនុំឱ្យស្អាត។ កិច្ចការនៃការជម្រះពួកជំនុំឱ្យស្អាត គឺជាអាទិភាពបន្ទាន់ ហើយវាមានអត្ថន័យជ្រាលជ្រៅ។ ចូរប្រាប់ខ្ញុំមក តើការជម្រះពួកជំនុំឱ្យស្អាត មិនមែនត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធពួកជំនុំទេឬ? ប្រសិនបើពួកជំនុំត្រូវបានបន្សុទ្ធ ពោលគឺប្រសិនបើគ្មានមនុស្សអាក្រក់បង្កការរំខាននៅក្នុងនោះ ហើយគ្មានអ្នកមិនជឿលាយឡំក្នុងចំណោមសមាជិករបស់ពួកជំនុំ នោះវានឹងក្លាយជាពួកជំនុំពិតប្រាកដមួយ ហើយវាក៏នឹងឃើញលទ្ធផលល្អបំផុតសម្រាប់ជីវិតពួកជំនុំផងដែរ។ តើនេះមិនមែនជាជំហានដ៏ធំមួយទៀតឆ្ពោះទៅរកការសម្រេចបាននូវនគររបស់ព្រះគ្រីស្ទទេឬ? ពួកជំនុំដ៏បរិសុទ្ធបែបនេះ នឹងមានប្រយោជន៍បំផុតសម្រាប់ការពង្រីកដំណឹងល្អអំពីនគរព្រះ ព្រោះមនុស្សគ្រប់គ្នានឹងមានតថភាពនៃសេចក្ដីពិត មនុស្សគ្រប់គ្នានឹងអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងត្រូវបានប្រោសឱ្យពេញខ្នាតក្នុងនាមជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយនឹងលែងមានមនុស្សអាក្រក់បង្កការរំខានទៀតហើយ។ ជាក់ស្ដែង ពួកជំនុំបែបនេះនឹងក្លាយជាពួកជំនុំដែលប្រកបដោយព្រះពរជាងគេបំផុត។ ដូច្នេះ ការបោសសម្អាតពួកជំនុំគឺជាកិច្ចការដ៏មានអត្ថន័យបំផុត ហើយវាត្រូវបានធ្វើឡើងទាំងស្រុងដើម្បីធ្វើឱ្យបរិយាកាសដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បំពេញភារកិច្ចរបស់ខ្លួនកាន់តែមានសន្តិភាព និងគ្មានការរំខានពីមនុស្សអាក្រក់។ លើសពីនេះទៅទៀត ដំណាក់របស់ព្រះជាម្ចាស់មិនចិញ្ចឹមមនុស្សខ្ជិលច្រអូស និងមនុស្សអត់បានការ ហើយក៏មិនចិញ្ចឹមពួកបញ្ញើក្អែកដែលសោយសុខនឹងភាពស្រណុកសុខស្រួល និងបរិភោគនំប៉័ងឱ្យឆ្អែតនោះដែរ។ អស់អ្នកដែលមិនបំពេញភារកិច្ចទាល់តែសោះ ហើយរំខាន និងប៉ះពាល់ដល់អ្នកដទៃដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន និងអស់អ្នកដែលនិយាយស្ដីផ្តេសផ្តាស លូកលាន់ និងមិនបំពេញកិច្ចការត្រឹមត្រូវរបស់ខ្លួននៅក្នុងពួកជំនុំ ក៏ត្រូវបោសសម្អាតចេញដែរ។ ឥឡូវនេះ មនុស្សគ្រប់ប្រភេទទាំងអស់ត្រូវបានបង្ហាញឱ្យឃើញទាំងស្រុងហើយ កិច្ចការជម្រះពួកជំនុំឱ្យស្អាត គឺជារឿងចាំបាច់ ហើយវាត្រូវតែធ្វើឱ្យបានហ្មត់ចត់បំផុត។ មនុស្សអាក្រក់ ពួកទទឹងនឹងព្រះគ្រីស្ទ អ្នកមិនជឿ មនុស្សអត់បានការ និងពួកបញ្ញើក្អែកដែលត្រូវបានបង្ហាញឱ្យឃើញទាំងអស់នេះ គឺជាមនុស្សដែលព្រះជាម្ចាស់បដិសេធដោយស្អប់ខ្ពើម ហើយពួកគេគឺមិនអាចសង្គ្រោះបានឡើយ។ ប្រសិនបើពួកជំនុំមិនបានធ្វើកិច្ចការជម្រះឱ្យស្អាតទេ នោះវានឹងប៉ះពាល់ដល់កិច្ចការពង្រីកដំណឹងល្អ។ ដូច្នេះ កិច្ចការជម្រះពួកជំនុំឱ្យស្អាត គឺជាកិច្ចការដ៏សំខាន់មួយដែលចាំបាច់ត្រូវធ្វើឱ្យបានល្អជាបន្ទាន់នៅពេលបច្ចុប្បន្ននេះ។ មានតែអ្នកដឹកនាំ និងអ្នកធ្វើការដែលអាចធ្វើកិច្ចការជម្រះពួកជំនុំឱ្យស្អាត បានល្អប៉ុណ្ណោះ ទើបមានតម្លៃស័ក្ដិសមទទួលបានការបណ្ដុះបណ្ដាល និងអាចបន្តធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការបាន។ អ្នកដឹកនាំ ឬអ្នកធ្វើការណាដែលរារាំងដល់កិច្ចការជម្រះពួកជំនុំឱ្យស្អាត អ្នកនោះគឺជាថ្មដែលនាំឱ្យជំពប់ដួល និងជាឧបសគ្គ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវតែលាតត្រដាង និងរាយការណ៍ពីគេ។ អ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់ត្រូវតែបោសសម្អាតចេញ និងដោះស្រាយឧបសគ្គ និងថ្មដែលនាំឱ្យជំពប់ដួលដល់កិច្ចការពួកជំនុំទាំងអស់នេះឱ្យបានហ្មត់ចត់ជាមុនសិន ការធ្វើបែបនេះគឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែការធ្វើបែបនេះទេ ទើបអំណោយផលដល់ដំណើរការយ៉ាងរលូននៃកិច្ចការពួកជំនុំផ្សេងៗ និងដល់ការដែលពួកជំនុំប្រតិបត្តិតាមព្រះហឫទ័យព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់អាចទទួលបានគ្រប់ទាំងសិរីល្អ។

VIII. កិច្ចការខាងក្រៅ

ចំណុចទីប្រាំបី កិច្ចការខាងក្រៅ។ កិច្ចការខាងក្រៅមិនមែនជាកិច្ចការធំ ហើយក៏មិនមែនជាកិច្ចការតូចដែរ ហើយមានគោលការណ៍មួយចំនួននៅក្នុងការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទាក់ទងនឹងកិច្ចការខាងក្រៅ។ គោលការណ៍មួយគឺត្រូវស្វែងយល់ពីច្បាប់ក្នុងស្រុក និងបទប្បញ្ញត្តិជាក់លាក់ក្នុងតំបន់។ ពោលគឺមិនថាពួកជំនុំធ្វើអ្វីនៅកន្លែងណាមួយក៏ដោយ អ្នកត្រូវតែស្វែងយល់ពីច្បាប់ក្នុងស្រុកជាមុនសិន នេះគឺជាគោលការណ៍មួយ។ គោលការណ៍មួយទៀតគឺថា នៅពេលអ្នកជួបប្រទះបញ្ហាទាក់ទងនឹងកិច្ចការខាងក្រៅដែលអ្នកមិនយល់ ឬមិនច្បាស់ អ្នកត្រូវតែពិគ្រោះជាមួយមេធាវី និងអ្នកជំនាញផ្នែកច្បាប់ដែលពាក់ព័ន្ធ ហើយមិនត្រូវធ្វើការវិនិច្ឆ័យដោយគ្មានព័ត៌មានដោយខ្លួនឯងឡើយ។ អ្នកត្រូវតែបង្កើតផែនការជាក់លាក់សម្រាប់ការដោះស្រាយបញ្ហាស្របតាមលក្ខខណ្ឌជាតិផ្សេងៗគ្នានៅក្នុងប្រទេសផ្សេងៗគ្នា។ ដូច្នេះ តើផែនការទាំងនេះកើតឡើងដោយរបៀបណា? អ្នកត្រូវតែធ្វើតាមអ្វីដែលមេធាវីនិយាយ ហើយទុកឱ្យមេធាវីជាអ្នកសម្រេចចិត្ត ពោលគឺកុំធ្វើការវិនិច្ឆ័យ ឬសម្រេចចិត្តតាមទំនើងចិត្តដោយខ្លួនឯងនោះឡើយ។ លក្ខខណ្ឌ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិជាតិគឺខុសៗគ្នានៅក្នុងប្រទេសនីមួយៗ ដូច្នេះកុំធ្វើសកម្មភាពដោយផ្អែកលើការស្រមើស្រមៃរបស់អ្នកឡើយ។ ឧទាហរណ៍ ឧបមាថាអ្នកឃើញនរណាម្នាក់ត្រូវបានគេប្លន់នៅតាមផ្លូវក្នុងប្រទេសចិន។ ច្បាប់នៅក្នុងប្រទេសចិនចែងថា អ្នកដំណើរឆ្លងកាត់ណាក៏ដោយដែលបានឃើញហេតុការណ៍នេះ អាចធ្វើអន្តរាគមន៍ដោយក្លាហាន ដោយចាប់ចោរជាមុនសិន រួចហើយប្រគល់គេឱ្យទៅប៉ូលិស។ ប្រសិនបើអ្នកធ្វើបែបនេះ អ្នកនឹងក្លាយជាវីរបុរសចិត្តធម៌ អ្នកនឹងមិនចាំបាច់ទទួលខុសត្រូវផ្នែកច្បាប់ណាមួយឡើយ ហើយអ្នកគួរតែត្រូវបានគេសរសើរ។ នេះគឺជាស្ថានភាព និងប្រព័ន្ធជាតិនៅក្នុងប្រទេសចិន ហើយវាគឺជាប្រភេទនៃវប្បធម៌ប្រពៃណីនៅក្នុងប្រទេសចិន ដែលប្រជាជនចិនពិពណ៌នាដោយឈ្មោះដ៏ពីរោះថា «គុណធម៌បែបប្រពៃណី»។ ក៏ប៉ុន្តែ នៅលោកខាងលិច ជាពិសេសនៅក្នុងប្រទេសដូចជាសហរដ្ឋអាមេរិក និងកាណាដា នៅពេលឃើញចោរកំពុងលួចរបស់អ្វីមួយ ប្រសិនបើអ្នកចាប់គេភ្លាមៗ ហើយរង់ចាំឱ្យប៉ូលិសមកចាប់គេ នោះគឺខុសហើយ គឺវាខុសនឹងច្បាប់។ នេះក៏ព្រោះតែអ្នកគ្រាន់តែជាប្រជាពលរដ្ឋសាមញ្ញម្នាក់ ហើយមិនមែនជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះអ្នកគ្មានសិទ្ធិចាប់ខ្លួននរណាម្នាក់ឡើយ មានតែប៉ូលិសទេដែលមានសិទ្ធិចាប់ខ្លួនគេ។ នៅពេលអ្នកឃើញចោរកំពុងលួចរបស់អ្វីមួយ អ្នកអាចរាយការណ៍ទៅប៉ូលិសបាន ប៉ុន្តែអ្នកមិនអាចចាប់ចោរដោយខ្លួនឯងបានទេ។ ប្រសិនបើអ្នកចាប់ចោរផ្តេសផ្តាស នោះអ្នកកំពុងធ្វើសកម្មភាពខុសច្បាប់ ពោលគឺនេះជាច្បាប់នៅលោកខាងលិច។ ការអនុវត្ត «គុណធម៌បែបប្រពៃណី» របស់ប្រជាជនចិននៅលោកខាងលិច គឺជារឿងមិនសមរម្យទេ។ លោកខាងលិចមានច្បាប់ផ្ទាល់ខ្លួន។ ប្រសិនបើអ្នកឃើញនរណាម្នាក់ដួលនៅតាមផ្លូវក្នុងប្រទេសមួយនៅលោកខាងលិច តើច្បាប់ចែងយ៉ាងដូចម្ដេច? អ្នកត្រូវតែចូលទៅសួរថា «តើអ្នកមិនអីទេឬ? តើអ្នកត្រូវការជំនួយដែរទេ?» ប្រសិនបើបុគ្គលនោះនិយាយថា គេមិនត្រូវការជំនួយទេ នោះអ្នកអាចចាកចេញបាន។ ប្រសិនបើអ្នកឃើញនរណាម្នាក់ដួល ប៉ុន្តែអ្នកមិនបានសួរគេថា តើគេមិនអីទេ ឬមិនពិនិត្យមើលគេ ហើយគ្រាន់តែបន្តដើរទៅមុខ នោះអ្នកកំពុងតែបំពានច្បាប់ហើយ។ ប្រសិនបើអ្នកជួបប្រទះស្ថានភាពបែបនេះនៅក្នុងប្រទេសចិន វាអាចជាការបោកប្រាស់ ហើយគ្មានអ្វីនឹងកើតឡើងចំពោះអ្នកទេ ប្រសិនបើអ្នកមិនអើពើនឹងវា។ ប្រសិនបើអ្នកសួរថា «តើអ្នកមិនអីទេ? តើអ្នកត្រូវការជំនួយទេ?» វាអាចនឹងមានបញ្ហាសម្រាប់អ្នក មនុស្សនោះអាចនឹងបោកប្រាស់អ្នក ហើយពេលនោះ អ្នកអាចនឹងបាត់បង់ឱកាសក្នុងការរស់នៅជីវិតដ៏ល្អមិនខាន។ តើបញ្ហាទាំងពីរនេះប្រាប់អ្វីដល់អ្នករាល់គ្នាដែរ? ការអប់រំនៅក្នុងប្រទេសផ្សេងៗគ្នា និងក្នុងចំណោមជាតិសាសន៍ផ្សេងៗគ្នាគឺខុសគ្នាទាំងស្រុង ក៏ដូចជាបរិយាកាសសង្គម និងប្រព័ន្ធសង្គម ហើយជាការពិតណាស់ ច្បាប់ និងបទប្បញ្ញត្តិក៏ខុសគ្នាដែរ។ ចំពោះកិច្ចការខាងក្រៅ ម្យ៉ាង មនុស្សដែលបំពេញកិច្ចការនេះត្រូវតែយល់ឱ្យបានច្បាស់លាស់អំពីច្បាប់ និយ័តកម្ម និងបទប្បញ្ញត្តិដែលទាក់ទងនឹងកិច្ចការពួកជំនុំ ហើយម្យ៉ាងទៀត ពួកគេក៏គួរតែផ្សព្វផ្សាយចំណេះដឹងទូទៅក្នុងជីវិត ឬបទប្បញ្ញត្តិផ្នែកច្បាប់មួយចំនួនដែលបងប្អូនប្រុសស្រីត្រូវដឹងផងដែរ។ ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងកិច្ចការទាក់ទងនឹងកិច្ចការនេះ ដោយតម្រូវឱ្យអ្នកដែលបំពេញកិច្ចការនេះត្រូវតែពិគ្រោះជាមួយច្បាប់ដែលពាក់ព័ន្ធ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលជាមុនសិន ក្នុងគ្រប់រឿងដែលពួកគេធ្វើ។ ជាពិសេសនៅពេលជួបប្រទះបញ្ហាដែលពិបាកដោះស្រាយ ពួកគេត្រូវតែពិគ្រោះជាមួយមេធាវី ហើយមិនត្រូវធ្វើការវិនិច្ឆ័យដោយខ្លួនឯងដោយងងឹតងងល់ ឬបង្កើតដំណោះស្រាយស្របតាមការគិត និងតក្កវិជ្ជារបស់ប្រជាជនចិនឡើយ ពោលគឺនេះជាសកម្មភាពដ៏ល្ងង់ខ្លៅ និងអវិជ្ជាមួយ។ បន្ទាប់ពីបានយល់ពីរឿងទាំងនេះហើយ អ្នកគួរតែដឹងពីសារៈសំខាន់នៃកិច្ចការខាងក្រៅ ដឹងពីលទ្ធផលដែលវាមានគោលបំណងសម្រេចបាន ក៏ដូចជាភាពចាំបាច់ដែលដំណាក់របស់ព្រះជាម្ចាស់ធ្វើការរៀបចំចាត់ចែងកិច្ចការទាំងនេះ។ វិសាលភាពនៃកិច្ចការនេះមិនធំដុំប៉ុន្មានទេ ដូច្នេះក្នុងកាលៈទេសៈភាគច្រើន គឺគ្រប់គ្រាន់ហើយក្នុងការធ្វើឱ្យបុគ្គលិកដែលពាក់ព័ន្ធនឹងកិច្ចការនេះយល់ដឹងច្បាស់លាស់ពីការរៀបចំចាត់ចែងកិច្ចការរបស់វា។ ប្រសិនបើវាជារឿងដែលបងប្អូនប្រុសស្រីត្រូវដឹង នោះត្រូវជួយឱ្យពួកគេយល់ និងក្ដាប់ឱ្យបាន។ កិច្ចការខាងក្រៅក៏សំខាន់ណាស់ដែរ ព្រោះវាមិនបានទេ ប្រសិនបើបងប្អូនប្រុសស្រីមិនយល់ពីច្បាប់ និងបទប្បញ្ញត្តិដែលទាក់ទងនឹងការរស់នៅ និងការធ្វើការនៅបរទេសរបស់ពួកគេ។ ដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំចាត់ចែងកិច្ចការជាក់លាក់ទាក់ទងនឹងអ្វីដែលត្រូវបានតម្រូវនៅក្នុងរឿងនេះ ហើយគឺគ្រាន់តែចាំបាច់ត្រូវអនុវត្តការណ៍នេះដោយផ្អែកលើការរៀបចំចាត់ចែងកិច្ចការប៉ុណ្ណោះ។ ប្រសិនបើមានកាលៈទេសៈពិសេសកើតឡើង ដំណាក់របស់ព្រះជាម្ចាស់នឹងបង្កើតដំណោះស្រាយបន្ទាន់មួយចំនួន។ ប្រសិនបើការងារណាមួយទាក់ទងនឹងកិច្ចការខាងក្រៅ អ្នកត្រូវតែពិគ្រោះជាមួយបុគ្គលិកផ្នែកកិច្ចការខាងក្រៅ ហើយមើលថាតើដំណាក់របស់ព្រះជាម្ចាស់មានការរៀបចំជាក់លាក់អ្វីខ្លះទាក់ទងនឹងការងារនោះ កុំពឹងផ្អែកដោយងងឹតងងល់លើការស្រមើស្រមៃរបស់អ្នក ហើយចាត់វិធានការដោយគ្មានព័ត៌មាននោះឡើយ។ ការធ្វើសកម្មភាពបែបនោះងាយនឹងបង្កបញ្ហា ហើយផលវិបាកនឹងនឹកស្មានមិនដល់។ កិច្ចការខាងក្រៅក៏ជាការងារដែលមានភារកិច្ចតែមួយដែរ វាមិនស្មុគស្មាញទេ ហើយអ្នកគួរតែអាចរកឃើញកិច្ចការជាក់លាក់ភាគច្រើននៅក្នុងការរៀបចំចាត់ចែងកិច្ចការ។ នៅពេលដែលមនុស្សចាប់ផ្ដើមធ្វើកិច្ចការខាងក្រៅនៅបរទេសជាលើកដំបូង វាអាចមានអារម្មណ៍ថាស្មុគស្មាញបន្តិច ប៉ុន្តែបន្ទាប់ពីបានធ្វើមួយរយៈ ពួកគេរកឃើញនូវលំនាំ និងវិធីសាស្ត្រ ហើយវាហាក់ដូចជាលែងស្មុគស្មាញខ្លាំងទៀតហើយ។ ពីដំបូង ប្រជាជនចិនដែលបានទៅបរទេស ត្រូវគេប្ដឹងរឿងចោលសំរាមផ្ដេសផ្ដាស រឿងចូលគេងយប់ជ្រៅពេក រឿងក្រោកពីព្រលឹមពេក រឿងរំខានអ្នកជិតខាងដោយសត្វឆ្កែព្រុស រឿងហាលសម្លៀកបំពាក់នៅលើយ៉ និងរឿងចតរថយន្តមិនត្រឹមត្រូវ ពោលគឺពួកគេត្រូវបានគេប្ដឹងពីរឿងជាច្រើន។ នៅទីបំផុត ពួកគេត្រូវបានគេប្ដឹងជាច្រើនដង ប៉ូលិសតែងតែមកគោះទ្វារផ្ទះរបស់ពួកគេដើម្បីផ្ដល់ការណែនាំ ហើយទាល់តែរយៈពេលជាយូរបានកន្លងផុតទៅ ទើបពួកគេដឹងថាពួកគេនៅបរទេស ហើយមិនមែននៅក្នុងប្រទេសចិនទេ។ បន្តិចម្ដងៗ ពួកគេបានប្រុងប្រយ័ត្ន ពួកគេចាប់ផ្ដើមមានការយល់ដឹងខ្លះៗពីច្បាប់ ហើយពួកគេបានយល់ពីច្បាប់មួយចំនួនទាក់ទងនឹងជីវិត ការងារ ការបើកបរ និងផ្សេងៗទៀត។ នៅពេលដែលប្រជាជនចិនទៅបរទេសជាលើកដំបូង ពួកគេគ្រាន់តែយល់ពីក្រមសីលធម៌មូលដ្ឋានមួយចំនួនអំពីរបៀបប្រព្រឹត្តខ្លួនប៉ុណ្ណោះ ហើយគ្មានចំណេះដឹងទូទៅអំពីបញ្ហាច្បាប់ភាគច្រើនឡើយ ពោលគឺពួកគេដូចជាសត្វព្រៃអ៊ីចឹង ដោយគ្មានការយល់ដឹងពីច្បាប់ទាល់តែសោះ។ ពីរបីឆ្នាំក្រោយមក ពួកគេទទួលបានចំណេះដឹងខ្លះ និងយល់ពីច្បាប់មួយចំនួន ហាក់ដូចជាពួកគេត្រូវបានផ្សាំងឱ្យស្លូតអ៊ីចឹង ហើយក៏គ្រាន់បើបន្តិច។

IX. សុខុមាលភាពពួកជំនុំ

ចំណុចទីប្រាំបួន សុខុមាលភាពពួកជំនុំ។ ដំណាក់របស់ព្រះជាម្ចាស់ធ្លាប់បានធ្វើការរៀបចំចាត់ចែងកិច្ចការទាក់ទងនឹងសុខុមាលភាពពួកជំនុំ ហើយប្រសិនបើអ្នកដែលបំពេញភារកិច្ចពេញម៉ោង ឬគ្រួសាររបស់ពួកគេត្រូវការជំនួយដើម្បីផ្គត់ផ្គង់ជីវភាព អ្នកដឹកនាំពួកជំនុំត្រូវតែដោះស្រាយបញ្ហានេះ។ ផែនការអនុវត្ត និងគោលការណ៍ជាក់លាក់អាចរកបាននៅក្នុងការរៀបចំចាត់ចែងកិច្ចការទាំងនេះ ហើយដំណាក់របស់ព្រះជាម្ចាស់បានផ្ដល់នូវសេចក្ដីថ្លែងការណ៍ និងបទប្បញ្ញត្តិជាក់លាក់។ ទាក់ទងនឹងបងប្អូនប្រុសស្រីដែលត្រូវបានជាប់ពន្ធនាគារដោយសារតែជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ដែលធ្វើឲ្យគ្រួសាររបស់ពួកគេជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឪពុកម្ដាយដែលបំពេញភារកិច្ចរបស់ពួកគេក្នុងរយៈពេលយូរឆ្ងាយពីផ្ទះ ហើយគ្មាននរណាម្នាក់មើលថែទាំកូនៗរបស់ពួកគេ និងបងប្អូនប្រុសស្រីដែលឈឺ ហើយបានបំពេញភារកិច្ចរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ ពួកជំនុំគួរតែផ្ដល់ជំនួយ និងជួយដោះស្រាយការលំបាកទាំងនេះ និងការលំបាកផ្សេងៗទៀត។ មានកាលៈទេសៈពិសេសមួយដែលទាក់ទងនឹងកិច្ចការនេះ ហើយនោះគឺនៅពេលដែលគ្រួសារមួយចំនួនបំពេញលក្ខខណ្ឌក្នុងការទទួលបងប្អូនប្រុសស្រីឱ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ប៉ុន្តែពួកគេគ្មានប្រភពចំណូល ដូច្នេះ តើការចំណាយរបស់ពួកគេសម្រាប់ការទទួលបងប្អូនប្រុសស្រីគួរតែត្រូវបានដោះស្រាយដោយរបៀបណា? ការណ៍នេះស្ថិតនៅក្រោមការងារសុខុមាលភាពពួកជំនុំ។ បទប្បញ្ញត្តិទាក់ទងនឹងរឿងនេះអាចរកបាននៅក្នុងការរៀបចំចាត់ចែងកិច្ចការ ឬអ្នកដឹកនាំ និងអ្នកធ្វើការអាចបែងចែកធនធានរបស់ពួកជំនុំដោយសមហេតុផលស្របតាមស្ថានភាពក្នុងតំបន់ ដើម្បីអនុវត្តកិច្ចការទទួលភ្ញៀវ ពោលគឺពួកជំនុំមានបទប្បញ្ញត្តិជាក់លាក់សម្រាប់រឿងទាំងអស់នេះ។ ប្រសិនបើមានកាលៈទេសៈពិសេសមួយចំនួនកើតឡើងនៅក្រៅវិសាលភាពនៃបទប្បញ្ញត្តិជាក់លាក់ទាំងនេះ នោះអ្នកដឹកនាំ និងអ្នកធ្វើការអាចប្រកបគ្នា និងពិភាក្សាអំពីបញ្ហានោះ ហើយធ្វើការរៀបចំចាត់ចែងជាក់លាក់ និងសមហេតុផលដោយផ្អែកលើកម្រិតជីវភាពធម្មតានៃតំបន់នោះ។ ទោះបីនេះមិនមែនជាកិច្ចការទ្រង់ទ្រាយធំ ហើយមិនមែនជាភារកិច្ចដ៏សំខាន់មួយក៏ដោយ ក៏វាជាកិច្ចការដែលស្ថិតនៅក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរ ហើយវាមិនអាចត្រូវបានមើលរំលងឡើយ។ ប្រសិនបើគ្មាននរណាម្នាក់ដែលត្រូវការជំនួយសម្រាប់ជីវភាព ឬជំនួយហិរញ្ញវត្ថុទេ នោះក៏មិនចាំបាច់ឱ្យអ្នកដឹកនាំ និងអ្នកធ្វើការខំប្រឹងទាំងបង្ខំដើម្បីស្វែងរកអ្នកដែលត្រូវការជំនួយដែរ។ ប្រសិនបើមានមនុស្សបែបនេះ នោះអ្នកដឹកនាំ និងអ្នកធ្វើការមិនគួរគេចវេះពីពួកគេឡើយ ហើយរឹតតែមិនគួរព្រងើយកន្តើយនឹងពួកគេ ឈរឱបដៃមើល ឬធ្វើពុតជាមិនឃើញពួកគេនោះដែរ។ ពួកគេគួរតែអនុវត្តតាមគោលការណ៍ ពោលគឺនេះជាទំនួលខុសត្រូវរបស់ពួកគេ។

X. ផែនការក្នុងគ្រាអាសន្ន

ចំណុចទីដប់ ផែនការក្នុងគ្រាអាសន្ន។ ផែនការក្នុងគ្រាអាសន្នដោះស្រាយបញ្ហាពិសេសៗដែលកើតឡើងនៅក្នុងផ្នែកណាមួយនៃកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ មិនថាបញ្ហាដែលត្រូវការការដោះស្រាយជាបន្ទាន់កើតឡើងនៅក្នុងកិច្ចការផ្សាយដំណឹងល្អ កិច្ចការរដ្ឋបាល ឬកិច្ចការជំនាញ ឬប្រសិនបើមានករណីត្រូវដោះស្រាយជាមួយពួកទទឹងនឹងព្រះគ្រីស្ទ ឬអ្នកដឹកនាំក្លែងក្លាយ ឬប្រសិនបើស្ថានភាពពិសេសណាមួយដែលមនុស្សត្រូវបានគេបំភាន់ កំពុងត្រូវបានញែកដឹងនោះរឿងទាំងអស់នេះស្ថិតនៅក្នុងប្រភេទនៃផែនការក្នុងគ្រាអាសន្នហើយ។ ឧទាហរណ៍ ប្រសិនបើនរណាម្នាក់បង្កការបង្អាក់ និងការរំខាន ឬប្រសិនបើបុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់កំពុងធ្វើអ្វីតាមអំពើចិត្ត និងផ្ដាច់ការ ហើយព្យាយាមបង្កើតនគរផ្ទាល់ខ្លួន និងផ្សេងៗទៀត ភ្លាមៗនៅពេលដំណាក់របស់ព្រះជាម្ចាស់រកឃើញថាវាស័ក្ដិសមនឹងបង្កើតឱ្យមានការរៀបចំចាត់ចែងកិច្ចការសម្រាប់ការធ្វើផែនការជាក់លាក់ទាក់ទងនឹងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងនេះ នោះដំណាក់របស់ព្រះជាម្ចាស់នឹងចេញសារជាលាយលក្ខណ៍អក្សរដែលត្រូវនឹងស្ថានភាពនោះ។ ផែនការក្នុងគ្រាអាសន្នគឺផ្អែកលើស្ថានភាពបន្ទាន់មួយចំនួនដែលកំពុងកើតឡើងនៅក្នុងពួកជំនុំនៅពេលនោះ ហើយខាងលើបង្កើតការរៀបចំចាត់ចែងកិច្ចការជាក់លាក់ស្របតាមភាពធ្ងន់ធ្ងរនៃកាលៈទេសៈ រួចហើយចេញផ្សាយ និងបញ្ជូននូវការរៀបចំចាត់ចែងទាំងនោះ។ ផែនការជាក់លាក់អាចទាក់ទងនឹងកិច្ចការណាមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើ ដរាបណាវាត្រូវបានរៀបចំដោយខាងលើ ហើយខាងលើតម្រូវឱ្យអ្នកដឹកនាំ និងអ្នកធ្វើការអនុវត្តតាម ពេលនោះ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែចេញផ្សាយ និងអនុវត្តស្របតាមការរៀបចំចាត់ចែងកិច្ចការរបស់ខាងលើ។ ពួកគេមិនត្រូវមើលស្រាលការរៀបចំចាត់ចែងកិច្ចការទាំងនេះឡើយ។ នៅពេលដែលខាងលើធ្វើការរៀបចំចាត់ចែងកិច្ចការប្រភេទនេះ សារៈសំខាន់នៃការរៀបចំទាំងនោះមិនចាញ់កិច្ចការរដ្ឋបាល ឬកិច្ចការជំនាញជាក់លាក់ណាមួយឡើយ។ ទោះបីជាការរៀបចំចាត់ចែងកិច្ចការទាំងនេះគ្រាន់តែជាបណ្ដោះអាសន្នក៏ដោយ ក៏អ្នកដឹកនាំ និងអ្នកធ្វើការគួរនៅតែចេញផ្សាយ បញ្ជូនបន្ត អនុវត្ត និងតាមដានវាដូចជាការរៀបចំចាត់ចែងកិច្ចការផ្លូវការដែរ ហើយក្រោយមកត្រូវផ្ដល់ការពន្យល់ និងធ្វើរបាយការណ៍ទៅខាងលើ ពោលគឺនេះជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ ផែនការក្នុងគ្រាអាសន្នមិនមែនសំដៅលើកិច្ចការជាក់លាក់ណាមួយទេ ពោលគឺនៅពេលណាក៏ដោយ ខាងលើនឹងចាត់តាំងភារកិច្ចមួយ ធ្វើសេចក្ដីតម្រូវមួយ ឬផ្ដល់ការរៀបចំចាត់ចែងកិច្ចការមួយដល់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់នៅគ្រប់តំបន់ ហើយអ្នកដឹកនាំ និងអ្នកធ្វើការមិនត្រូវព្រងើយកន្តើយនឹងកិច្ចការប្រភេទនេះឡើយ។ ដោយសារវាជាការរៀបចំចាត់ចែងកិច្ចការ ហើយវាត្រូវបានចេញផ្សាយឱ្យអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ និងគ្រប់តំបន់ នោះវាគឺជាកិច្ចការដែលស្ថិតនៅក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ អ្នកដឹកនាំ និងអ្នកធ្វើការមិនគួរឈរឱបដៃមើល ឬបែងចែកការងារថាធំឬតូច ថាជាការងារក្នុងដែនវិសាលភាពរបស់ខ្លួនឬយ៉ាងណា ឬស្មានពីអាកប្បកិរិយា និងភាពបន្ទាន់របស់ខាងលើនៅក្នុងការរៀបចំចាត់ចែងកិច្ចការ ដើម្បីសម្រេចថាតើត្រូវអនុវត្តវាឱ្យបានទាន់ពេលវេលាដែរឬទេ។ រឿងបែបនេះមិនគួរកើតឡើងឡើយ ផ្ទុយទៅវិញ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែអនុវត្តកិច្ចការនោះដូចដែលពួកគេអនុវត្តកិច្ចការផ្លូវការមួយ ហើយបំពេញការងារដោយចាត់ទុកវាជាកិច្ចការសំខាន់ និងជាការផ្ទុកផ្ដាក់ ពោលគឺនេះជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ មានផែនការក្នុងគ្រាអាសន្ននៅក្នុងកាលៈទេសៈពិសេស ហើយនេះគឺជាកិច្ចការដែលត្រូវអនុវត្តនៅក្នុងបរិបទពិសេស។ នៅពេលដែលមានរឿងជាក់លាក់ និងពិសេសមួយចំនួនកើតឡើង ខាងលើនឹងប្រើប្រាស់បរិបទ និងព្រឹត្តិការណ៍ទាំងនេះ ដើម្បីឱ្យអ្នកដឹកនាំ និងអ្នកធ្វើការ ឬបងប្អូនប្រុសស្រីប្រើឱកាសនេះ ដើម្បីញែកដឹងពីមនុស្ស និងរឿងរ៉ាវដោយប្រើប្រាស់សេចក្ដីពិតក្នុងរបៀបដែលជាក់ស្ដែងជាងមុន ដើម្បីរៀនពីរបៀបមើលធ្លុះមនុស្ស និងរឿងរ៉ាវ ហើយសម្រេចបានការយល់ដឹងកាន់តែប្រសើរអំពីសេចក្ដីពិត។ គោលបំណងនៃការធ្វើបែបនេះគឺដើម្បីឱ្យមនុស្សអាចញែកដឹងពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ។ ក្រៅពីនេះ វាត្រូវបានធ្វើឡើងដើម្បីឱ្យបងប្អូនប្រុសស្រីអាចមានបរិយាកាសស្ងប់ស្ងាត់ សមរម្យ និងគ្មានការរំខានសម្រាប់ជីវិតពួកជំនុំរបស់ពួកគេ។ ក្នុងទិដ្ឋភាពមួយទៀត វាត្រូវបានធ្វើឡើងដើម្បីឱ្យមនុស្សអាចរៀនមេរៀនផ្សេងៗបានទាន់ពេលវេលា និងទទួលបានការបណ្ដុះបណ្ដាល។ បន្ទាប់ពីត្រូវបានបណ្ដុះបណ្ដាលម្ដងតាមរបៀបនេះ មនុស្សនឹងមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងជីវិតរបស់ពួកគេ។ នេះគឺជាវិធីមួយដែលខាងលើបណ្ដុះបណ្ដាលអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រុសស្រី ជាពិសេសបងប្អូនប្រុសស្រីទាំងឡាយណាដែលដេញតាមសេចក្ដីពិត។ ការធ្វើបែបនេះគ្មានចេតនាអាក្រក់ទេ ខាងលើមិនមែនកំពុងធ្វើបាបមនុស្ស ឬធ្វើរឿងតូចឱ្យទៅជារឿងធំនោះទេ។ ទោះបីវាជាផែនការក្នុងគ្រាអាសន្ន ដែលជាការរៀបចំចាត់ចែងកិច្ចការបណ្ដោះអាសន្នក៏ដោយ ក៏វានៅតែមានសារៈសំខាន់ និងមានតម្លៃដែរ ហើយខ្ញុំសង្ឃឹមថា អ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រុសស្រីអាចយល់ពីរឿងនេះ និងប្រកាន់យកឥរិយាបថត្រឹមត្រូវចំពោះកិច្ចការទាំងនោះ។

យើងបានរាយបញ្ជីការរៀបចំចាត់ចែងកិច្ចការសរុបចំនួន ១០ ចំណុច ហើយខ្ញុំបានប្រកបគ្នាចប់ជាមូលដ្ឋានលើ ១០ ចំណុចនេះហើយ។ ខ្ញុំមិនបានប្រកបគ្នាអំពីចំណុចទាំងនោះឱ្យបានលម្អិតច្រើននោះទេ ប៉ុន្តែអ្វីដែលខ្ញុំបានប្រកបគ្នាគឺគ្រប់គ្រាន់ដើម្បីឱ្យអ្នករាល់គ្នាអាចយល់ដឹង និងយល់ច្បាស់ថាតើការរៀបចំចាត់ចែងកិច្ចការគឺជាអ្វីពិតប្រាកដ ហើយថាតើដំណាក់របស់ព្រះជាម្ចាស់ធ្វើកិច្ចការជាក់លាក់អ្វីខ្លះ។ ម្យ៉ាងទៀត ក៏ធ្វើឱ្យអ្នករាល់គ្នាយល់តាមរយៈកិច្ចការជាក់លាក់ទាំងនេះថា តើព្រះជាម្ចាស់កំពុងធ្វើអ្វីឱ្យប្រាកដនៅក្នុងពួកជំនុំ និងនៅក្នុងចំណោមអស់អ្នកដែលទ្រង់បានរើសតាំង។ កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មិនមែនជាការធ្វើអាជីវកម្ម ឬធ្វើនយោបាយ ឬធ្វើកិច្ចការសិទ្ធិមនុស្សទេ ហើយក៏មិនមែនជាការធ្វើសកម្មភាពពាណិជ្ជកម្មណាមួយនោះដែរ។ កិច្ចការដែលដំណាក់របស់ព្រះជាម្ចាស់ធ្វើ គឺជាកិច្ចការដែលមាននៅក្នុងការរៀបចំចាត់ចែងកិច្ចការទាំងនោះ។ ដូច្នេះហើយ បក្សកាន់អំណាច និងស្ថាប័នសង្គមមួយចំនួនតែងតែតាមដាន ស្រាវជ្រាវ និងស៊ើបអង្កេតអំពីអ្វីដែលកំពុងកើតឡើងជាមួយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយប្រហែលជាតាមរយៈការពិនិត្យមើលរឿងនេះ តាមរយៈការមើលវីដេអូ និងគេហទំព័រនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេបានបញ្ជាក់ថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាជំនឿពិត ហើយថាមិនបានជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយនៃប្រទេសណាមួយឡើយ។ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាបានរងការគាបសង្កត់ និងការវាយប្រហារយ៉ាងឆ្កួតលីលាពីសំណាក់បក្សកុម្មុយនីស្តចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅតែបន្តផ្សព្វផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយបានបង្ហោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងវីដេអូទីបន្ទាល់គ្រប់ប្រភេទតាមអ៊ីនធឺណិត ដោយនាំមកនូវអត្ថប្រយោជន៍ដ៏ធំធេង និងជាច្រើនដល់សង្គមមនុស្ស និងបញ្ជាក់យ៉ាងពេញលេញថា ព្រះជាម្ចាស់កំពុងសម្ដែងចេញនូវសេចក្ដីពិត និងសង្គ្រោះមនុស្សជាតិជានិច្ចនៅក្នុងគ្រាចុងក្រោយ។ ពួកគេបន្តស្រាវជ្រាវហើយស្រាវជ្រាវទៀត ហើយតើពួកគេទទួលបានលទ្ធផលអ្វីពីការស្រាវជ្រាវរបស់ខ្លួន? តើពួកគេមិនខកចិត្តយ៉ាងខ្លាំងទេឬ? ពួកគេថែមទាំងបានគិតពិចារណាថាតើពួកគេអាចរកចំណុចខ្សោយអ្វីមួយដើម្បីលាបពណ៌ថាជា «សាសនាខុសឆ្គង» ដល់ពួកជំនុំរបស់យើង និងលាបពណ៌ពួកជំនុំថាប្រឆាំងនឹងបក្ស និងប្រឆាំងនឹងរដ្ឋទៀតផង។ ប៉ុន្តែឥឡូវនេះ ពួកគេឃើញថាពួកគេមិនអាចធ្វើបែបនេះបានទេ ពោលគឺដោយផ្អែកលើការរៀបចំចាត់ចែងកិច្ចការដែលពួកជំនុំបានចេញក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគេគ្មានវិធីណាដើម្បីលាបពណ៌ទាំងនេះដល់ពួកជំនុំបានឡើយ ហើយការស្រាវជ្រាវរបស់ពួកគេគឺឥតប្រយោជន៍ទាំងអស់។ ការណ៍នេះគឺដូចគ្នានឹងពេលដែលពួកយូដាបានសិក្សាអំពីព្រះអម្ចាស់យេស៊ូវកាលពីជំនាន់នោះដែរ។ ពួកអាចារ្យ ពួកផារិស៊ី និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលបានសិក្សាអំពីអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល និងបានធ្វើ ហើយបានរកឃើញថា អ្វីដែលទ្រង់បានធ្វើ មិនបានប្រឆាំងនឹងច្បាប់ ក៏មិនបានពាក់ព័ន្ធនឹងនយោបាយឡើយ ថាអ្វីគ្រប់យ៉ាងដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល និងបានធ្វើគឺត្រឹមត្រូវ គឺជាសេចក្ដីពិត និងស្របតាមបទគម្ពីរទាំងស្រុង ហើយនៅទីបញ្ចប់ ពួកគេបានខកចិត្ត។ ឥឡូវនេះ ពិភពសាសនាមើលឃើញថា ដំណាក់របស់ព្រះជាម្ចាស់កំពុងផលិតភាពយន្ត និងវីដេអូទីបន្ទាល់ពីបទពិសោធកាន់តែច្រើនឡើងៗ ហើយជាពិសេសសៀវភៅ និងការសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏កំពុងកើនឡើងក្នុងចំនួនជាច្រើនដែរ ដូច្នេះ តើពួកគេគិតយ៉ាងដូចម្ដេច? ប្រសិនបើពួកគេមិនអាចមើលឃើញថាអ្វីៗទាំងអស់នេះចេញមកពីព្រះជាម្ចាស់ទេ នោះពួកគេពិតជាល្ងង់ខ្លៅបំផុតហើយ! អ្វីដែលចេញមកពីព្រះជាម្ចាស់ ត្រូវតែរីកចម្រើន ពោលគឺនេះជាលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគ្មាននរណាម្នាក់អាចលាក់បាំងរឿងនេះបានឡើយ។ ឥឡូវនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្សព្វផ្សាយពាសពេញពិភពលោកទាំងមូល ហើយសេចក្ដីពិតដែលទ្រង់សម្ដែងចេញត្រូវបានបង្ហាញនៅចំពោះមុខមនុស្សជាតិទាំងអស់។ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់កំពុងបន្តទៅមុខដូចទឹកជំនន់ ហើយគ្មានប្រជាជាតិ ឬកម្លាំងណាមួយអាចប្រឆាំងបានឡើយ។ នាគដ៏ធំមានសម្បុរក្រហមត្រូវបានធ្វើឱ្យអាម៉ាស់ និងបរាជ័យទាំងស្រុងហើយ! មិនថាពិភពសាសនាអាចថ្កោលទោសយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចទប់ទល់នឹងកិច្ចការរបស់ព្រះជាម្ចាស់បានដែរ ហើយនៅទីបញ្ចប់ ពួកគេអាចត្រូវបានជម្រុះចោល និងលិចលង់ដោយទឹកជំនន់ដ៏លើសលប់នៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។

ឥឡូវនេះ ខ្ញុំបានប្រកបគ្នាចប់ហើយអំពីចំណុចនានានៃការរៀបចំចាត់ចែងកិច្ចការ។ តើអ្វីដែលខ្ញុំបានប្រកបគ្នានោះ មិនមែនជាកិច្ចការទាំងអស់ដែលដំណាក់របស់ព្រះជាម្ចាស់បានធ្វើទេឬ? កិច្ចការនេះគឺជាអ្វីដែលអ្នករាល់គ្នាបានឃើញនឹងភ្នែក បានឮនឹងត្រចៀក និងជាអ្វីដែលអ្នករាល់គ្នាបានឆ្លងកាត់ និងបានយល់ដោយផ្ទាល់ ពោលគឺគ្មានអ្វីជាអាថ៌កំបាំងអំពីវាឡើយ។ នាគដ៏ធំមានសម្បុរក្រហមមានការរៀបចំចាត់ចែងកិច្ចការទាំងអស់របស់ពួកជំនុំក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ពោលគឺការរៀបចំចាត់ចែងកិច្ចការដែលពួកគេមាន គឺមានចំនួនច្រើន និងគ្រប់ជ្រុងជ្រោយ។ ពួកគេសិក្សាវាជារៀងរាល់ថ្ងៃ ហើយពួកគេបន្តសិក្សាហើយសិក្សាទៀត រហូតដល់ទីបំផុតពួកគេឈានដល់សេចក្ដីសន្និដ្ឋាននេះ៖ «ប្រសិនបើមនុស្សទាំងនេះបន្តផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់តាមរបៀបនេះ នោះវានឹងបង្កបញ្ហាធំមិនខាន! ត្រូវតែកម្ទេចមនុស្សទាំងអស់នេះចោល ហើយមិនត្រូវលើកលែងឱ្យពួកគេឡើយ ទោះបីជាពួកគេរត់ភៀសខ្លួនទៅក្រៅប្រទេសក៏ដោយ»។ អ្នកឃើញទេ ពួកអារក្សគឺមិនដូចគ្នានឹងមនុស្សពុករលួយធម្មតាទេ ពោលគឺពួកគេនឹងប្រឆាំងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ ប្រសិនបើមនុស្សពុករលួយធម្មតាឃើញទីបន្ទាល់ពីពួកជំនុំ ពួកគេអាចយល់បាន ពួកគេគិតថាវាសមហេតុផល ហើយពួកគេនឹងមិនធ្វើការបៀតបៀនណាមួយឡើយ។ ក៏ប៉ុន្តែ សាតាំង និងពួកអារក្សគឺមិនដូចនេះទេ។ នៅពេលដែលពួកគេឃើញអ្នកដើរតាមព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ពួកគេស្អប់អ្នក ពួកគេចង់សម្លាប់អ្នក ហើយពួកគេមិនអនុញ្ញាតឱ្យអ្នកមានជីវិតរស់ឡើយ។ ប្រសិនបើអ្នកមិនធ្វើតាមអ្វីដែលពួកគេនិយាយ ហើយមិនថ្វាយបង្គំពួកគេ នោះពួកគេនឹងមិនប្រលែងអ្នកឱ្យរួចខ្លួនឡើយ ហើយពួកគេនឹងមិនទុកឱ្យអ្នកមានជីវិតរស់នោះទេ។ ពួកគេនឹងតាមប្រមាញ់អ្នករហូតដល់ស្លាប់ នៅគ្រប់ទីកន្លែងដែលអ្នកទៅ ហើយទោះបីជាអ្នកទៅដល់ចុងផែនដីក៏ដោយ ក៏ពួកគេនៅតែមិនលើកលែងឱ្យអ្នកដែរ។ នេះគឺជាអ្វីដែលនាគដ៏ធំមានសម្បុរក្រហមធ្វើ។ នេះគឺជាសេចក្ដីទុច្ចរិតរបស់សាតាំង ហើយវាខុសពីមនុស្សពុករលួយធម្មតា។ អ្នកត្រូវតែយល់ឱ្យបានច្បាស់អំពីចំណុចនេះ។

របៀបបញ្ជូនបន្ត និងអនុវត្តការរៀបចំចាត់ចែងកិច្ចការឱ្យបានត្រឹមត្រូវ

I. របៀបបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការ

ការរៀបចំចាត់ចែងកិច្ចការទាំង ១០ ចំណុចនេះ គឺជាវិសាលភាព និងខ្លឹមសារនៃកិច្ចការផ្សេងៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងពួកជំនុំ និងនៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ការយល់ដឹងអំពីខ្លឹមសារ និងវិសាលភាពនៃកិច្ចការនេះ ជួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការមើលការខុសត្រូវអ្នកដឹកនាំ និងអ្នកធ្វើការ ក្នុងការធ្វើកិច្ចការនេះឱ្យបានល្អ។ ក្នុងទិដ្ឋភាពមួយទៀត វាជួយជាចម្បងដល់អ្នកដឹកនាំ និងអ្នកធ្វើការឱ្យយល់ដឹង និងក្ដាប់បានពីវិសាលភាពនៃទំនួលខុសត្រូវរបស់ពួកគេ និងកិច្ចការដែលពួកគេគួរតែធ្វើ ព្រមទាំងទំនួលខុសត្រូវដែលពួកគេគួរតែបំពេញ និងដើម្បីឱ្យមាននិយមន័យត្រឹមត្រូវសម្រាប់ឈ្មោះជា «អ្នកដឹកនាំ និងអ្នកធ្វើការ»។ តើទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការមានអ្វីខ្លះ? តើពួកគេគួរតែសម្ដែងចេញនូវលក្ខណៈបែបណា? តើពួកគេគួរតែដូចជាមន្ត្រីរដ្ឋាភិបាលដែរឬទេ? (អត់ទេ។) «អ្នកដឹកនាំ និងអ្នកធ្វើការ» មិនមែនជាតំណែងផ្លូវការ ឬឋានន្តរស័ក្តិឡើយ។ គេគួរតែយល់ថា អ្នកដឹកនាំ និងអ្នកធ្វើការជាអ្វី ដោយផ្អែកលើភារកិច្ចដែលពួកគេបំពេញ និងតាមរយៈការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់ដល់ពួកគេ ព្រមទាំងស្ដង់ដាដែលទ្រង់តម្រូវពីពួកគេ។ តាមរបៀបនេះ គេនឹងមានការយល់ដឹងជាក់លាក់គួរសមអំពីឈ្មោះជា «អ្នកដឹកនាំ និងអ្នកធ្វើការ» ហើយនឹងកាន់តែយល់ច្បាស់អំពីនិយមន័យរបស់អ្នកដឹកនាំ និងអ្នកធ្វើការ។ តើទំនួលខុសត្រូវអ្វីខ្លះដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញជាអប្បបរមា? ពួកគេគួរតែបញ្ជូនបន្ត ចេញផ្សាយ និងអនុវត្តការរៀបចំចាត់ចែងកិច្ចការនីមួយៗឱ្យបានត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់ ដូចដែលបានរៀបរាប់នៅក្នុងចំណុចទីប្រាំបួន។ មិនថាការរៀបចំចាត់ចែងកិច្ចការទាក់ទងនឹងទិដ្ឋភាពអ្វីទេ ដរាបណាវាត្រូវបានបញ្ជូនបន្តតាមរយៈអ្នកដឹកនាំ និងអ្នកធ្វើការ អ្វីដែលពួកគេត្រូវធ្វើ គឺត្រូវប្រញាប់បញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការនោះទៅកាន់បណ្ដាពួកជំនុំដោយគ្មានការពន្យារពេល និងគ្មានការបង្អង់ឡើយ បន្ទាប់ពីពួកគេមានការយល់ដឹងដ៏ត្រឹមត្រូវទាំងស្រុងអំពីកិច្ចការនោះ។ ចំណែកឯអ្នកដែលទទួលការបញ្ជូនបន្តអំពីការរៀបចំចាត់ចែងកិច្ចការ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការទៅកាន់អ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់ រួមទាំងមនុស្សនៅកម្រិតជាអ្នកអធិប្បាយ អ្នកដឹកនាំពួកជំនុំ និងអ្នកជំនួយក្នុងពួកជំនុំ នោះគួរតែបញ្ជូនបន្តរហូតដល់មនុស្សនៅកម្រិតនេះ តែប៉ុណ្ណោះបានហើយ។ ប្រសិនបើត្រូវបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការទៅកាន់បងប្អូនប្រុសស្រីគ្រប់រូប នោះគួរតែបញ្ជូនបន្តឱ្យបានដល់បងប្អូនប្រុសស្រីគ្រប់រូប ដោយធ្វើតាមយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើបរិយាកាសមិនអំណោយផលឱ្យបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការ ជាទម្រង់លាយលក្ខណ៍អក្សរ ហើយបើការធ្វើបែបនេះនឹងបង្កឱ្យមានហានិភ័យសុវត្ថិភាព ឬបញ្ហាធំជាងនេះ នោះគួរតែបញ្ជូនបន្តដោយផ្ទាល់មាត់នូវខ្លឹមសារគោលសំខាន់ៗនៃការរៀបចំចាត់ចែងកិច្ចការ ទៅកាន់មនុស្សម្នាក់ៗឱ្យបានត្រឹមត្រូវ។ ដូច្នេះ តើត្រូវធ្វើដូចម្ដេចដើម្បីឱ្យការរៀបចំចាត់ចែងកិច្ចការត្រូវបានចាត់ទុកថាបានបញ្ជូនបន្តរួចរាល់? ប្រសិនបើការរៀបចំចាត់ចែងកិច្ចការត្រូវបានបញ្ជូនបន្តជាលាយលក្ខណ៍អក្សរ វាត្រូវតែមានការបញ្ជាក់ថា មនុស្សគ្រប់គ្នាបានទទួលវា ថាមនុស្សគ្រប់គ្នាបានដឹងអំពីវា ហើយថាមនុស្សគ្រប់គ្នាកំពុងយកចិត្តទុកដាក់នឹងវា។ ប្រសិនបើត្រូវបញ្ជូនបន្តដោយផ្ទាល់មាត់ នោះនៅពេលដែលបញ្ជូនបន្តរួច ត្រូវតែសួរមនុស្សម្ដងហើយម្ដងទៀតថាតើពួកគេយល់ច្បាស់ និងចងចាំវាដែរឬអត់ ហើយថែមទាំងអាចសុំឱ្យពួកគេនិយាយពីការរៀបចំចាត់ចែងកិច្ចការនោះឡើងវិញ ពោលគឺមានតែតាមរបៀបនេះទេ ទើបការរៀបចំចាត់ចែងកិច្ចការអាចត្រូវបានចាត់ទុកថាត្រូវបានបញ្ជូនបន្តយ៉ាងពិតប្រាកដ។ ប្រសិនបើមនុស្សអាចនិយាយឡើងវិញ និងបញ្ជាក់យ៉ាងច្បាស់អំពីអ្វីដែលជាគោលការណ៍តម្រូវពីដំណាក់របស់ព្រះជាម្ចាស់ និងអ្វីដែលជាខ្លឹមសារជាក់លាក់ ការណ៍នេះបញ្ជាក់ថា ការរៀបចំចាត់ចែងកិច្ចការត្រូវបានបញ្ជូនបន្តដក់ជាប់ក្នុងចិត្តរបស់ពួកគេ ថាពួកគេបានចងចាំ និងយល់ច្បាស់ពីការរៀបចំទាំងនោះហើយ។ នៅពេលនោះ ទើបការរៀបចំចាត់ចែងកិច្ចការអាចត្រូវបានចាត់ទុកថាបានបញ្ជូនបន្តយ៉ាងពិតប្រាកដ។ ប្រសិនបើលក្ខខណ្ឌ បរិយាកាស និងកត្តាផ្សេងទៀត សុទ្ធតែសមស្របសម្រាប់ការបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការជាលាយលក្ខណ៍អក្សរបាន នោះពួកគេត្រូវតែបញ្ជូនបន្តជាលាយលក្ខណ៍អក្សរឱ្យខានតែបាន។ ប្រសិនបើមិនអាចបញ្ជូនបន្តជាលាយលក្ខណ៍អក្សរបានទេ ដោយសារតែបរិយាកាសមិនអំណោយផល ហើយត្រូវបញ្ជូនបន្តដោយផ្ទាល់មាត់ជំនួសវិញ នោះត្រូវមានការបញ្ជាក់ឱ្យច្បាស់ថា អ្វីដែលត្រូវបានបញ្ជូនបន្តដោយផ្ទាល់មាត់ គឺដូចគ្នានឹងការរៀបចំចាត់ចែងកិច្ចការ ថាគ្មានការបំភ្លៃ គ្មានការបន្ថែមការយល់ដឹងផ្ទាល់ខ្លួន ហើយអត្ថបទដើមកំពុងត្រូវបានរៀបរាប់ឡើងវិញ ពោលគឺមានតែតាមរបៀបនេះទេ ទើបការរៀបចំចាត់ចែងកិច្ចការអាចចាត់ទុកថាបានបញ្ជូនបន្តដោយត្រឹមត្រូវយ៉ាងពិតប្រាកដ។ ការរៀបចំចាត់ចែងកិច្ចការគួរតែត្រូវបានបញ្ជូនបន្តទាំងស្រុងស្របតាមពាក្យពេចន៍ជាក់លាក់របស់វា ពួកគេមិនគួរបញ្ជូនបន្តដោយគ្មានការទទួលខុសត្រូវ ឬដោយបកស្រាយបំភ្លៃ ឬមិនសមហេតុផល ផ្អែកលើការយល់ដឹង និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់មនុស្សឡើយ។ នៅពេលនិយាយអំពីការបញ្ជូនបន្តឱ្យបានត្រឹមត្រូវ មនុស្សគួរតែយល់ពីកម្រិតនៃភាពម៉ឺងម៉ាត់សម្រាប់ការបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការ ពោលគឺការបញ្ជូនបន្តត្រូវតែធ្វើឡើងឱ្យបានត្រឹមត្រូវ។ មនុស្សមួយចំនួនអាចសួរថា «តើពួកយើងត្រូវបញ្ជូនបន្តឱ្យបានសុក្រឹតឬ?» អត់ទេ មិនចាំបាច់ទេ។ គេតម្រូវឱ្យមានភាពសុក្រឹតសម្រាប់តែឧបករណ៍ប៉ុណ្ណោះ។ ប្រសិនបើមនុស្សអាចបញ្ជូនបន្តឱ្យបានត្រឹមត្រូវ នោះពួកគេធ្វើបានល្អណាស់ទៅហើយ។ ឧទាហរណ៍ ទាក់ទងនឹងជីវិតពួកជំនុំ ការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការស្គាល់ព្រះជាម្ចាស់ តើការណ៍នេះងាយស្រួលបញ្ជូនបន្តដែរឬទេ? (មែនហើយ។) ការរៀបចំចាត់ចែងកិច្ចការផ្ដល់ឱ្យមនុស្សនូវវិសាលភាពមួយ ហើយពួកគេអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពាក់ព័ន្ធទាំងអស់នេះបាន។ ក៏ប៉ុន្តែ ប្រសិនបើនរណាម្នាក់បកស្រាយខុសនូវការរៀបចំចាត់ចែងកិច្ចការ ដោយបន្ថែមការយល់ដឹង សញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួន ហើយបញ្ជូនបន្តពាក្យពេចន៍បន្ថែមមួយចំនួន តើការណ៍នេះមិនមានន័យថាពួកគេបានងាកចេញពីការរៀបចំចាត់ចែងកិច្ចការទេឬ? តើពួកគេកំពុងបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការឱ្យបានត្រឹមត្រូវដែរឬទេ? (អត់ទេ។) ពួកគេកំពុងបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការជាមួយនឹងការបន្ថែមផ្ទាល់ខ្លួនរបស់ពួកគេ ពោលគឺនេះជាការនិយាយផ្ដេសផ្ដាសសុទ្ធសាធ។ គេត្រូវតែអានរាល់ការរៀបចំចាត់ចែងកិច្ចការដែលចេញពីខាងលើឱ្យបានច្រើនដង ហើយយល់ច្បាស់ពីអត្ថន័យត្រឹមត្រូវរបស់វា យល់ពីសារៈសំខាន់នៃការចេញផ្សាយការរៀបចំចាត់ចែងកិច្ចការនេះ និងលទ្ធផលដែលវាចង់សម្រេចបាន រួចហើយរកឱ្យឃើញនូវវិធីត្រឹមត្រូវដើម្បីអនុវត្តកិច្ចការជាក់លាក់នានាដែលត្រូវបានរៀបចំដោយខាងលើ ដោយជៀសវាងការធ្វើខុសណាមួយ។ បន្ទាប់ពីបានប្រកបគ្នា និងយល់ពីចំណុចទាំងនេះរួច ទើបការបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការនឹងមានភាពត្រឹមត្រូវទាំងស្រុង។ អ្វីដែលត្រូវធ្វើមុនគេ គឺត្រូវចែកចាយការរៀបចំចាត់ចែងកិច្ចការពីអ្នកដឹកនាំ និងអ្នកធ្វើការនៃតំបន់គង្វាល ទៅកាន់អ្នកដឹកនាំ និងអ្នកធ្វើការគ្រប់ជាន់ថ្នាក់ផ្សេងទៀត ដែលជាអ្នកនឹងចែកចាយបន្តទៅកាន់អ្នកមើលការខុសត្រូវនៃក្រុមនីមួយៗនៅក្នុងពួកជំនុំនីមួយៗនៅទីបំផុត។ បន្ទាប់មក ការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ត្រូវតែត្រូវបានប្រកបគ្នាជាច្រើនដងនៅក្នុងការជួបជុំ ដើម្បីឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់យល់ និងដឹងពីរបៀបអនុវត្ត ពោលគឺមានតែសម្រេចបានលទ្ធផលបែបនេះទេ ទើបអាចចាត់ទុកថាត្រូវបានបញ្ជូនបន្តរួចរាល់។ ការរៀបចំចាត់ចែងកិច្ចការត្រូវតែត្រូវបានបញ្ជូនបន្តស្របតាមវិធីសាស្ត្រ និងវិសាលភាពដែលត្រូវបានតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់។ ជាការពិតណាស់ ខ្លឹមសារដែលត្រូវបញ្ជូនបន្ត ត្រូវតែត្រឹមត្រូវ និងគ្មានកំហុស។ អ្នកដឹកនាំ និងអ្នកធ្វើការមិនត្រូវបកស្រាយខុសតាមតែអំពើចិត្ត ហើយបន្ថែមគំនិតផ្ទាល់ខ្លួនឡើយ ពោលគឺនោះមិនមែនជាការបញ្ជូនបន្តឱ្យបានត្រឹមត្រូវទេ ហើយវាគឺជាការមិនបានបំពេញទំនួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការឡើយ។ នេះគឺជារបៀបដែលត្រូវយល់ដឹង អំពីការបញ្ជូនបន្ត និងការអនុវត្តការរៀបចំចាត់ចែងកិច្ចការឱ្យបានត្រឹមត្រូវ។

តើអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើអ្វី ប្រសិនបើពួកគេនៅតែមិនច្បាស់អំពីរបៀបបញ្ជូនបន្តឱ្យបានត្រឹមត្រូវនូវការរៀបចំចាត់ចែងកិច្ចការ? មានវិធីសាស្ត្រដ៏សាមញ្ញ និងងាយស្រួលមួយសម្រាប់រឿងនេះ។ បន្ទាប់ពីអ្នកដឹកនាំ និងអ្នកធ្វើការទទួលបានការរៀបចំចាត់ចែងកិច្ចការហើយ ពួកគេគួរតែប្រកបគ្នាជាមុនសិនអំពីការរៀបចំចាត់ចែងកិច្ចការនោះជាមួយអ្នកដឹកនាំ និងអ្នកធ្វើការដទៃទៀត ពិនិត្យមើលថាតើមានចំណុចជាក់លាក់ប៉ុន្មានដែលខាងលើបានតម្រូវសម្រាប់ការរៀបចំចាត់ចែងកិច្ចការទាំងនេះ ហើយរាយបញ្ជីម្ដងមួយៗ។ បន្ទាប់មក ដោយផ្អែកលើការរៀបចំចាត់ចែងកិច្ចការទាំងនេះ ពួកគេគួរតែពិចារណាពីស្ថានភាពជាក់ស្ដែងនៃពួកជំនុំក្នុងតំបន់ ដូចជាកាលៈទេសៈនៃកិច្ចការផ្សាយដំណឹងល្អ កិច្ចការជំនាញគ្រប់ប្រភេទ និងជីវិតពួកជំនុំ ក៏ដូចជាកម្រិតសមត្ថភាព និងកាលៈទេសៈគ្រួសាររបស់មនុស្សគ្រប់ប្រភេទ និងផ្សេងៗទៀត ដោយរួមបញ្ចូលរឿងទាំងអស់នេះ ដើម្បីមើលថាតើកិច្ចការទាំងនេះត្រូវអនុវត្តដោយរបៀបណា។ តាមរយៈការប្រកបគ្នា អ្នកដឹកនាំ និងអ្នកធ្វើការទាំងអស់ត្រូវតែមានការយល់ដឹងត្រឹមត្រូវដូចគ្នាអំពីការរៀបចំចាត់ចែងកិច្ចការ ហើយមានវិធីសាស្ត្រដែលត្រូវគ្នាសម្រាប់ការបញ្ជូនបន្តការរៀបចំទាំងនោះ ពោលគឺមានតែតាមរបៀបនេះទេ ទើបការរៀបចំចាត់ចែងកិច្ចការនឹងត្រូវបានបញ្ជូនបន្តឱ្យបានត្រឹមត្រូវ។ ប្រសិនបើអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ទទួលបានការរៀបចំចាត់ចែងកិច្ចការ ហើយដោយមិនបានដឹងថាវាមានខ្លឹមសារអ្វីជាក់លាក់ ក៏ប្រមូលបងប្អូនប្រុសស្រីមកជុំគ្នា ហើយចេញផ្សាយ និងបញ្ជូនបន្តទាំងងងឹតងងល់ តើការធ្វើបែបនេះសមរម្យដែរឬទេ? លទ្ធផលគឺថា បន្ទាប់ពីការបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការបានមួយខែ ឬពីរខែ គេបានរកឃើញថាមានសេចក្ដីល្អៀងនៅក្នុងរបៀបអនុវត្តនៅគ្រប់ពួកជំនុំ ហើយមានតែពេលដែលអ្នកដឹកនាំ ឬអ្នកធ្វើការពិនិត្យមើលការរៀបចំចាត់ចែងកិច្ចការនោះឱ្យបានដិតដល់ទេ ទើបពួកគេរកឃើញថា ការរៀបចំចាត់ចែងកិច្ចការត្រូវបានបញ្ជូនបន្តដោយមានសេចក្ដីល្អៀង។ ប្រសិនបើពេលនោះអ្នកដឹកនាំ ឬអ្នកធ្វើការបានអាន និងប្រកបគ្នាដោយយកចិត្តទុកដាក់អំពីការរៀបចំចាត់ចែងកិច្ចការ នោះវានឹងគ្មានបញ្ហាឡើយ ប៉ុន្តែដោយសារតែពួកគេខ្ជិល និងធ្វើការឱ្យតែរួចពីដៃក្នុងពេលមួយគ្រា ពួកគេបានបង្កឱ្យមានកំហុស និងសេចក្ដីល្អៀងជាច្រើនកើតឡើងនៅក្នុងកិច្ចការពួកជំនុំ ហើយក្រោយមក ពួកគេត្រូវកែតម្រូវកំហុសទាំងនោះឡើងវិញ។ ការណ៍នេះបង្កឱ្យមានការងារមិនចាំបាច់កើតឡើង និងធ្វើឱ្យខាតបង់ពេលវេលា។ វានឹងប្រសើរជាង បើពួកគេបានប្រកបគ្នាដោយផ្ទាល់ឱ្យបានច្បាស់អំពីការរៀបចំចាត់ចែងកិច្ចការ រួចបញ្ជូនបន្ត និងអនុវត្តម្ដងមួយៗ។ តើនេះមិនមែនជាកំហុសទេឬ នៅពេលដែលធ្វើកិច្ចការមិនបានល្អបែបនេះ? (មែនហើយ។) ដូច្នេះ ដើម្បីបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការឱ្យបានត្រឹមត្រូវ វាមានជំហានរបស់វា។ ដំបូង អ្នកដឹកនាំ និងអ្នកធ្វើការត្រូវមានការយល់ដឹងពិតប្រាកដ និងការយល់ជ្រាបដ៏ត្រឹមត្រូវអំពីខ្លឹមសារជាក់លាក់នៃការរៀបចំចាត់ចែងកិច្ចការ ហើយបន្ទាប់មក ពួកគេត្រូវតែមានផែនការអនុវត្តជាក់លាក់ វិធីសាស្ត្រអនុវត្ត និងមុខសញ្ញាបុគ្គលសម្រាប់អនុវត្តនៅក្នុងចិត្ត ពោលគឺមានតែតាមរបៀបនេះទេ ទើបអាចបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការឱ្យបានត្រឹមត្រូវ។ តើបែបនេះសមរម្យដែរឬទេ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការចេញផ្សាយ និងបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការទាំងងងឹតងងល់ នៅពេលដែលពួកគេមានការយល់ដឹងមិនពេញលេញ ហាក់យល់ដឹងខ្លះ យល់ដោយស្រពិចស្រពិល និងមិនច្បាស់លាស់ ឬក៏មិនយល់ទាល់តែសោះពីសេចក្ដីតម្រូវ និងខ្លឹមសារជាក់លាក់នៅក្នុងនោះ? (មិនសមរម្យឡើយ។) តើអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះអាចបំពេញកិច្ចការបានល្អដែរឬទេ? ច្បាស់ជាមិនអាចទេ។ ដូច្នេះ នៅក្នុងស្ថានភាពដែលបងប្អូនប្រុសស្រីមិនដឹងថាអ្វីជាស្តង់ដា និងគោលការណ៍ជាក់លាក់ដែលតម្រូវនៅក្នុងការរៀបចំចាត់ចែងកិច្ចការ ឬថាតើត្រូវអនុវត្តវាដោយរបៀបណាពិតប្រាកដ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវមានការយល់ដឹងត្រឹមត្រូវអំពីការរៀបចំចាត់ចែងកិច្ចការ ក៏ដូចជាមានផែនការ និងជំហានជាក់លាក់សម្រាប់ការអនុវត្តរួចជាស្រេចសិន គឺមានតែបែបនេះទេ ទើបអ្នកដឹកនាំ និងអ្នកធ្វើការអាចអនុវត្តជំហានដំបូងបាន ដែលជាការបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការ។ នៅពេលដែលបញ្ជូនបន្តការរៀបចំចាត់ចែងកិច្ចការរួច ហើយបងប្អូនប្រុសស្រីទាំងអស់យល់យ៉ាងត្រឹមត្រូវពីខ្លឹមសារនៃការរៀបចំចាត់ចែងកិច្ចការ និងមានចំណេះដឹងខ្លះៗអំពីសារៈសំខាន់ តម្លៃ និងបទដ្ឋាននៃដំណាក់របស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការនេះ ពេលនោះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែប្រកបគ្នាភ្លាមៗអំពីរបៀបចាត់ចែងមនុស្ស និងកិច្ចការជាក់លាក់ និងផែនការជាក់លាក់សម្រាប់អ្នកដែលត្រូវអនុវត្ត និងបំពេញកិច្ចការនេះ ពោលគឺទាំងនេះជាជំហានសម្រាប់ការបំពេញកិច្ចការ។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរចំពោះការតាមដានកិច្ចការតាមរបៀបនេះ? តើអាចចាត់ទុកថាជាការតាមដានកិច្ចការយ៉ាងដិតដល់ដែរឬទេ? តើវាជាការតាមដានកិច្ចការឱ្យបានទាន់ពេលវេលាដែរឬទេ? (មែនហើយ។)

II. របៀបអនុវត្តការរៀបចំចាត់ចែងកិច្ចការ

មិនមែនមានន័យថា កាលណាអ្នកដឹកនាំ និងអ្នកធ្វើការទទួលបានការរៀបចំចាត់ចែងកិច្ចការមួយ ពួកគេគ្រាន់តែបញ្ជូនបន្ដ និងចេញផ្សាយការរៀបចំចាត់ចែងកិច្ចការនោះរួច ហើយចប់នោះទេ។ នៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំនីមួយៗបានដឹងថាការរៀបចំចាត់ចែងកិច្ចការត្រូវបានចេញផ្សាយហើយ តើការណ៍នេះអាចចាត់ទុកថាជាការអនុវត្តការរៀបចំចាត់ចែងកិច្ចការហើយឬនៅ? នេះមិនមែនជាការប្រតិបត្តិ ឬការអនុវត្តការរៀបចំចាត់ចែងកិច្ចការដោយពិតប្រាកដ មិនមែនជាការបំពេញទំនួលខុសត្រូវរបស់ពួកគេទេ ហើយក៏មិនមែនជាបទដ្ឋានដែលព្រះជាម្ចាស់តម្រូវនៅទីបញ្ចប់នោះដែរ។ ការបញ្ជូនបន្ត និងចេញផ្សាយការរៀបចំចាត់ចែងកិច្ចការ មិនមែនជាគោលបំណងឡើយ ពោលគឺការអនុវត្តវិញទេ ទើបជាគោលបំណង។ ដូច្នេះ តើត្រូវធ្វើដូចម្ដេច ដើម្បីអនុវត្តការរៀបចំចាត់ចែងកិច្ចការឱ្យបានជាក់លាក់? អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែកោះប្រជុំជាមួយអ្នកមើលការខុសត្រូវដែលពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រុសស្រីដែលពាក់ព័ន្ធ ហើយប្រកបគ្នាជាមួយពួកគេអំពីរបៀបដែលត្រូវធ្វើកិច្ចការ ហើយក្នុងពេលទន្ទឹមគ្នានោះ ក៏ត្រូវជ្រើសរើសអ្នកមើលការខុសត្រូវចម្បងម្នាក់ និងសមាជិកក្រុមដើម្បីអនុវត្តកិច្ចការនោះផងដែរ។ រឿងដំបូងដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរធ្វើ នៅពេលអនុវត្តកិច្ចការ គឺការប្រកបគ្នា ពោលគឺត្រូវប្រកបគ្នាអំពីរបៀបធ្វើកិច្ចការឱ្យស្របតាមគោលការណ៍ និងការរៀបចំចាត់ចែងកិច្ចការនេះពីដំណាក់របស់ព្រះជាម្ចាស់ ព្រមទាំងប្រកបគ្នាថាត្រូវធ្វើបែបណាដើម្បីអនុវត្ត និងប្រតិបត្តិតាមការរៀបចំចាត់ចែងកិច្ចការនេះពីដំណាក់របស់ព្រះជាម្ចាស់។ ខណៈពេលកំពុងប្រកបគ្នា បងប្អូនប្រុសស្រី និងអ្នកដឹកនាំ ព្រមទាំងអ្នកធ្វើការ គួរតែលើកឡើងពីផែនការផ្សេងៗ ហើយនៅទីបញ្ចប់ ត្រូវជ្រើសរើសវិធី របៀប និងជំហានដែលសមស្របបំផុត និងស្របតាមគោលការណ៍បំផុត ដោយសម្រេចចិត្តថាត្រូវធ្វើអ្វីមុនគេ និងអ្វីបន្ទាប់ ដើម្បីឱ្យកិច្ចការអាចប្រព្រឹត្តទៅដោយមានសណ្ដាប់ធ្នាប់។ នៅពេលដែល យល់ទ្រឹស្ដីរួច នៅពេលដែលមនុស្សលែងមានការលំបាក ឬការស្រមើស្រមៃណាមួយ នៅពេលដែលពួកគេលែងមានអារម្មណ៍ទាស់ទទឹងនឹងកិច្ចការនេះទៀត ហើយអាចយល់ពីអត្ថន័យ និងគោលបំណងនៃការរៀបចំចាត់ចែងកិច្ចការនេះនៃដំណាក់របស់ព្រះជាម្ចាស់ នោះកិច្ចការនេះនៅមិនទាន់អាចចាត់ទុកថាត្រូវបានអនុវត្តរួចនៅឡើយទេ។ គេក៏ត្រូវសម្រេចចិត្តផងដែរថា តើអ្នកណាដែលស័ក្ដិសម និងប៉ិនប្រសប់បំផុតសម្រាប់កិច្ចការនេះ តើអ្នកណាដែលអាចទទួលខុសត្រូវលើកិច្ចការនេះ ហើយតើអ្នកណាដែលមានសមត្ថភាពបំពេញកិច្ចការនេះ។ គេត្រូវជ្រើសរើសមនុស្សដែលនឹងទទួលបន្ទុកលើកិច្ចការនេះ ត្រូវតែកំណត់ផែនការអនុវត្ត និងកាលបរិច្ឆេទបញ្ចប់កិច្ចការ។ ហើយត្រូវរៀបចំ និងបញ្ជាក់ឱ្យបានច្បាស់អំពីធនធាន សម្ភារៈ និងរបស់ផ្សេងទៀតដែលត្រូវការសម្រាប់ការសម្រេចកិច្ចការ ពោលគឺមានតែបែបនេះទេ ទើបកិច្ចការអាចចាត់ទុកថាត្រូវបានអនុវត្ត។ ជាការពិតណាស់ មុនពេលអនុវត្ត វាក៏ចាំបាច់ផងដែរក្នុងការប្រាស្រ័យទាក់ទង និងពិភាក្សាជាក់លាក់ជាមួយបុគ្គលម្នាក់ៗដែលទទួលខុសត្រូវលើកិច្ចការនេះ ដោយសួរថាតើពួកគេធ្លាប់ធ្វើកិច្ចការនេះពីមុនមកដែរឬទេ ហើយតើពួកគេមានទស្សនៈ និងគំនិតយ៉ាងណាចំពោះកិច្ចការនេះ។ ប្រសិនបើពួកគេផ្ដល់ផែនការ និងគំនិតមួយចំនួនដែលស្របតាមគោលការណ៍ នោះផែនការ និងគំនិតទាំងនេះអាចត្រូវបានយកមកប្រើប្រាស់។ លើសពីនេះទៅទៀត ក្នុងការអនុវត្តគ្រប់កិច្ចការទាំងអស់ ត្រូវយកចិត្តទុកដាក់ផងដែរក្នុងការរកឱ្យឃើញថា តើមានបញ្ហាប៉ុន្មានដែលកើតមានយ៉ាងពិតប្រាកដ ពោលគឺជំហាននេះមិនគួរត្រូវបានមើលរំលងឡើយ។ បន្ទាប់ពីបានរកឃើញបញ្ហាហើយ ត្រូវតែគិតរកវិធីដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ហើយមានតែបន្ទាប់ពីដោះស្រាយបញ្ហាដែលមានទាំងអស់ឱ្យបានហ្មត់ចត់រួចប៉ុណ្ណោះ ទើបរាប់ជាការអនុវត្តការរៀបចំចាត់ចែងកិច្ចការយ៉ាងពិតប្រាកដបាន។ លើសពីនេះទៅទៀត តើអ្នកមិនត្រូវស្វែងរកពីរបៀបធ្វើកិច្ចការនេះឱ្យស្របតាមគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? ជាងនេះទៅទៀត មិនថាដំណាក់របស់ព្រះជាម្ចាស់មានសេចក្ដីតម្រូវណាមួយទាក់ទងនឹងពេលវេលាសម្រាប់កិច្ចការនេះ ថាតើត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មាន ថាតើមានបទប្បញ្ញត្តិជាក់លាក់ណាមួយទាក់ទងនឹងជំនាញវិជ្ជាជីវៈ និងផ្សេងៗទៀតនោះទេ គឺសុទ្ធតែជាប្រធានបទដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែប្រកបគ្នាជាមួយអ្នកមើលការខុសត្រូវដែលពាក់ព័ន្ធ។ នេះគឺជាការអនុវត្ត។ ការអនុវត្តមិនមែនបញ្ចប់ត្រឹមការប្រាស្រ័យទាក់ទងដោយផ្ទាល់មាត់ ឬតាមទ្រឹស្ដីនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាពាក់ព័ន្ធនឹងវឌ្ឍនភាពជាក់ស្ដែងនៃកិច្ចការដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហា និងការលំបាកជាក់លាក់មួយចំនួនដែលត្រូវដោះស្រាយ។ រឿងទាំងអស់នេះហើយ ដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរពិចារណា នៅពេលអនុវត្តការរៀបចំចាត់ចែងកិច្ចការជាមួយអ្នកមើលការខុសត្រូវ។ បានន័យថា មុននឹងអនុវត្តកិច្ចការជាក់លាក់នេះ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើការប្រកបគ្នា ការវិភាគ និងការពិភាក្សាបែបនេះជាមួយអ្នកមើលការខុសត្រូវ ពោលគឺនេះហើយជាការអនុវត្តនោះ។ ការអនុវត្តនេះគឺជាទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយវាគឺជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែសម្រេចឱ្យបាន។ ការអនុវត្តតាមរបៀបនេះ គឺជាការបំពេញកិច្ចការពិតប្រាកដ។ ឧបមាថា អ្នកដឹកនាំម្នាក់និយាយថា «ឥឡូវនេះ ខ្ញុំក៏មិនដឹងថាត្រូវធ្វើកិច្ចការនេះដោយរបៀបណាដែរ។ យ៉ាងណាក៏ដោយ ខ្ញុំបានប្រគល់វាឱ្យអ្នកហើយ។ ខ្ញុំបានបញ្ជូនបន្ត និងចេញផ្សាយនូវការរៀបចំចាត់ចែងកិច្ចការឱ្យអ្នករួចហើយ ហើយខ្ញុំក៏បានប្រាប់អ្នកអំពីរឿងរ៉ាវពាក់ព័ន្ធទាំងអស់ហើយដែរ។ ចំណែកឯថាតើអ្នកចេះធ្វើវាឬអត់ ថាតើអ្នកធ្វើវាដោយរបៀបណា ថាតើអ្នកធ្វើវាបានល្អឬអាក្រក់ និងថាតើអ្នកត្រូវចំណាយពេលប៉ុនណា នោះគឺអាស្រ័យលើអ្នកទាំងស្រុង។ រឿងទាំងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ។ ដោយបានធ្វើកិច្ចការច្រើនប៉ុណ្ណេះ ខ្ញុំបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំហើយ»។ តើនេះជាអ្វីដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរនិយាយដែរឬទេ? (មិនគួរទេ។) ប្រសិនបើអ្នកដឹកនាំម្នាក់និយាយបែបនេះ តើពួកគេជាមនុស្សប្រភេទណាដែរ? ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ។ នៅពេលណាដែលខាងលើមានសេចក្ដីតម្រូវ ហើយចាំបាច់ត្រូវអនុវត្តកិច្ចការស្របតាមការរៀបចំចាត់ចែងកិច្ចការ មនុស្សប្រភេទនេះនឹងរុញច្រានវាទាំងស្រុងទៅឱ្យអ្នកផ្សេង ដោយនិយាយថា «អ្នកធ្វើទៅ ខ្ញុំមិនចេះធ្វើទេ។ ទោះយ៉ាងណា អ្នកយល់គ្រប់យ៉ាងហើយ។ អ្នកជាអ្នកជំនាញ ខ្ញុំជាអ្នកមិនចេះអី»។ នេះគឺជា «ពាក្យសម្តីដ៏ល្បីល្បាញ» ដែលអ្នកដឹកនាំក្លែងក្លាយតែងតែនិយាយ។ ពួកគេរកលេស រួចហើយក៏រត់គេចខ្លួនបាត់ទៅ។

សរុបមក អ្នកដឹកនាំក្លែងក្លាយគឺមិនទទួលខុសត្រូវលើកិច្ចការរបស់ខ្លួនទេ។ មិនថាគុណសម្បត្តិរបស់ពួកគេខ្ពស់ឬទាប ឬថាតើពួកគេអាចបំពេញកិច្ចការបានឬអត់នោះទេ រឿងសំខាន់គឺថា ពួកគេមិនយកចិត្តទុកដាក់ និងមិនដាក់ចិត្តដាក់កាយ ហើយពួកគេតែងតែធ្វើឱ្យតែរួចពីដៃ។ ទាំងនេះគឺជាការសម្ដែងចេញនៃការមិនទទួលខុសត្រូវ។ ឧបមាថា អ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ខ្វះខាតគុណសម្បត្តិ និងបទពិសោធន៍ស៊ីជម្រៅបន្តិចបន្តួច ប៉ុន្តែពួកគេអាចធ្វើការដោយយកចិត្តទុកដាក់ និងដាក់ចិត្តដាក់កាយលើកិច្ចការរបស់ខ្លួន។ ទោះបីជាលទ្ធផលដែលពួកគេសម្រេចបាននៅក្នុងកិច្ចការរបស់ខ្លួនមិនសូវល្អក៏ដោយ ក៏យ៉ាងហោចណាស់ ពួកគេជាមនុស្សដែលមានការទទួលខុសត្រូវ ពួកគេបានដាក់ចិត្តទាំងស្រុងលើកិច្ចការរបស់ខ្លួន ហើយពួកគេបានខំអស់ពីសមត្ថភាពរបស់ខ្លួនដែរ។ នោះគឺដោយសារតែពួកគេខ្វះខាតគុណសម្បត្តិបន្តិចបន្តួច និងមានកម្ពស់តូចប៉ុណ្ណោះ ទើបពួកគេធ្វើកិច្ចការមិនបានល្អ។ ប្រសិនបើពួកគេនឹងមានសមត្ថភាពពេញលេញក្នុងការបំពេញកិច្ចការរបស់ខ្លួន បន្ទាប់ពីបានហ្វឹកហាត់ខ្លួនឯងមួយរយៈ នោះអ្នកដឹកនាំប្រភេទនេះគួរតែបន្តត្រូវបានបណ្ដុះបណ្ដាល។ ប្រសិនបើអ្នកដឹកនាំម្នាក់គ្មានសតិសម្បជញ្ញៈ ឬហេតុផលសូម្បីតែបន្តិច ហើយពួកគេគ្រាន់តែកាន់តំណែងរបស់ខ្លួន និងក្រេបជញ្ជក់ផលប្រយោជន៍នៃឋានៈ ប៉ុន្តែមិនបានធ្វើកិច្ចការពិតប្រាកដណាមួយទាល់តែសោះ នោះពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយពិតប្រាកដ ហើយពួកគេគួរតែត្រូវបានដកហូតតំណែងភ្លាមៗ ហើយមិនត្រូវដំឡើងឋានៈ ឬប្រើពួកគេម្ដងទៀតជាដាច់ខាត។ អ្នកដឹកនាំពិតប្រាកដម្នាក់ ជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវ គឺដាក់ចិត្តដាក់កាយទាំងស្រុងបំពេញកិច្ចការរបស់ខ្លួន ពោលគឺពួកគេផ្ដោតគំនិតរបស់ខ្លួនលើកិច្ចការនោះ ពួកគេរកគ្រប់មធ្យោបាយដើម្បីសម្រេចបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយពួកគេខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព តាមរបៀបនេះ ពួកគេកំពុងបំពេញទំនួលខុសត្រូវរបស់ខ្លួន។ ខណៈពេលកំពុងអនុវត្តការរៀបចំចាត់ចែងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ អ្នកដឹកនាំដែលមានការទទួលខុសត្រូវក៏នឹងសង្កេត និងតាមដានស្ថានភាពនៃការអនុវត្តផងដែរ។ នៅពេលមានស្ថានភាពដែលមិននឹកស្មានដល់កើតឡើង ពួកគេនឹងអាចចាត់វិធានការឆ្លើយតប និងដំណោះស្រាយ ជំនួសឱ្យការរត់គេចខ្លួន និងដោះដៃពីបញ្ហា។ ការអនុវត្តកិច្ចការតាមរបៀបនេះត្រូវបានហៅថា ការទទួលខុសត្រូវ។ នៅពេលដែលការរៀបចំចាត់ចែងកិច្ចការមួយត្រូវបានចេញផ្សាយ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែចាត់ទុកកិច្ចការនោះថាជាកិច្ចការដ៏សំខាន់បំផុតនាពេលបច្ចុប្បន្ន ហើយត្រូវទទួលបន្ទុកលើកិច្ចការនោះ។ ពួកគេត្រូវតែតាមដានដោយផ្ទាល់ ទទួលខុសត្រូវលើកិច្ចការនោះពីដើមដល់ចប់ ហើយលែងដៃពីកិច្ចការនោះ លុះត្រាតែកិច្ចការនោះដំណើរការបានត្រឹមត្រូវ ហើយអ្នកដឹកនាំក្រុមនីមួយៗចេះអនុវត្តវា។ ប៉ុន្តែបន្ទាប់ពីលែងដៃហើយ អ្នកដឹកនាំ និងអ្នកធ្វើការនៅតែត្រូវយល់ពីស្ថានភាពនៃកិច្ចការ និងត្រួតពិនិត្យវាពីមួយពេលទៅមួយពេល ហើយមានតែតាមរបៀបនេះទេ ទើបអាចធានាបានថាកិច្ចការត្រូវបានធ្វើបានយ៉ាងល្អ។ អ្នកដឹកនាំ និងអ្នកធ្វើការមិនចាកចេញពីតំណែងរបស់ខ្លួន តស៊ូពីដើមដល់ចប់ ធ្វើឱ្យកិច្ចការដំណើរការបានត្រឹមត្រូវ នេះហើយដែលហៅថា ការធ្វើកិច្ចការពិតប្រាកដ។ ក្នុងអំឡុងពេលនេះ អ្នកដឹកនាំ និងអ្នកធ្វើការក៏ត្រូវយកចិត្តទុកដាក់ និងពិនិត្យមើលវឌ្ឍនភាពនៃចំណុចកិច្ចការផ្សេងទៀតផងដែរ។ មិនថាមានការលំបាក ឬបញ្ហាអ្វីកើតឡើងនៅក្នុងកិច្ចការនោះទេ អ្នកដឹកនាំ និងអ្នកធ្វើការគួរតែទៅកាន់កន្លែងធ្វើការភ្លាមៗ ដើម្បីផ្ដល់ការណែនាំ និងដំណោះស្រាយ។ អ្នកដឹកនាំចម្បងត្រូវតែប្រកាន់ខ្ជាប់នូវកិច្ចការដ៏សំខាន់បំផុត ហើយក្នុងពេលជាមួយគ្នានោះ វាក៏ចាំបាច់ផងដែរសម្រាប់ពួកគេក្នុងការតាមដាន យល់ដឹង ត្រួតពិនិត្យ និងមើលការខុសត្រូវលើកិច្ចការផ្សេងទៀតរបស់ពួកជំនុំ និងធានាថា កិច្ចការទាំងអស់ដំណើរការជាធម្មតា។ នៅពេលនិយាយអំពីកិច្ចការដ៏សំខាន់បំផុត អ្នកដឹកនាំចម្បងត្រូវតែធ្វើការនៅនឹងកន្លែងដោយផ្ទាល់ និងបញ្ជាការលើកិច្ចការនេះ ហើយជាពិសេសនៅពេលនិយាយអំពីផ្នែកសំខាន់ៗនៃកិច្ចការ ពួកគេពិតជាមិនត្រូវចាកចេញពីកន្លែងធ្វើការជាដាច់ខាត។ ប្រសិនបើមនុស្សម្នាក់មិនគ្រប់គ្រាន់ទេ គួរតែរៀបចំមនុស្សម្នាក់ទៀតឱ្យសហការជាមួយពួកគេ និងចង្អុលបង្ហាញកិច្ចការនោះ ពោលគឺនេះហើយជាការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងការរួបរួមគ្នាដោយមានគោលបំណងរួម ដើម្បីធ្វើកិច្ចការដ៏សំខាន់ឱ្យបានល្អ។ ដោយសារតែដំណាក់របស់ព្រះជាម្ចាស់មានកិច្ចការដ៏សំខាន់បំផុតមួយនៅក្នុងគ្រប់ដំណាក់កាល និងគ្រប់សម័យកាល ប្រសិនបើអ្នកដឹកនាំចម្បងមិនបានធ្វើកិច្ចការដ៏សំខាន់បានល្អទេ នោះមានន័យថា មានបញ្ហាជាមួយនឹងគុណសម្បត្តិរបស់ពួកគេ ហើយពួកគេត្រូវតែត្រូវបានដកហូតតំណែង។ អ្នកដឹកនាំចម្បងត្រូវតែទទួលបន្ទុកលើកិច្ចការដ៏សំខាន់បំផុត ខណៈដែលអ្នកដឹកនាំផ្សេងទៀតធ្វើដូចគ្នាសម្រាប់កិច្ចការធម្មតា។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែរៀនពីរបៀបកំណត់អាទិភាពកិច្ចការតាមលំដាប់សារៈសំខាន់ និងភាពបន្ទាន់ និងរបៀបថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការអាចចេះស្ទាត់នូវគោលការណ៍ទាំងនេះ នោះពួកគេគឺជាអ្នកដឹកនាំ និងអ្នកធ្វើការដែលត្រូវតាមស្ដង់ដា។

អ្នកដឹកនាំ និងអ្នកធ្វើការភាគច្រើននៅក្នុងដំណាក់របស់ព្រះជាម្ចាស់គឺជាយុវជន ពួកគេជាអ្នកចាប់ផ្ដើមដំបូង ហើយពួកគេកំពុងហ្វឹកហាត់ដើម្បីអនុវត្តកិច្ចការ ដូច្នេះរឿងដ៏សំខាន់បំផុតគឺត្រូវឱ្យពួកគេរៀនចេះស្ទាត់នូវគោលការណ៍ទាំងឡាយ។ អ្នកខ្លះអាចនិយាយថា «តើសេចក្ដីតម្រូវដែលដំណាក់របស់ព្រះជាម្ចាស់មានចំពោះអ្នកដឹកនាំ និងអ្នកធ្វើការ មិនខ្ពស់ពេកទេឬ?» តាមពិត មិនខ្ពស់ទាល់តែសោះ។ តើការតម្រូវឱ្យមនុស្សចេះស្ទាត់នូវគោលការណ៍ គឺជាសេចក្ដីតម្រូវដ៏ខ្ពស់មួយដោយរបៀបណា? តើមនុស្សម្នាក់អាចអនុវត្តកិច្ចការពួកជំនុំបានល្អដោយរបៀបណា ប្រសិនបើពួកគេមិនអាចចេះស្ទាត់នូវគោលការណ៍? តើមនុស្សម្នាក់អាចធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការដោយរបៀបណា ប្រសិនបើពួកគេចាត់ចែងកិច្ចការដោយគ្មានគោលការណ៍? ការចេះស្ទាត់នូវគោលការណ៍ គឺជាសេចក្ដីតម្រូវសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ មិនមែនសម្រាប់មនុស្សធម្មតានោះទេ។ ប្រសិនបើមនុស្សម្នាក់មិនអាចចេះស្ទាត់នូវគោលការណ៍ទេ នោះពួកគេនឹងមិនអាចធ្វើកិច្ចការបានល្អឡើយ។ មនុស្សដែលខ្វះខាតគុណសម្បត្តិខ្លាំងពេក គ្មានសមត្ថភាពធ្វើតាមគោលការណ៍បានទេ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនបណ្ដុះបណ្ដាលពួកគេឡើយ ហើយពួកគេក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកដឹកនាំនោះដែរ។ មនុស្សមួយចំនួនតែងតែមានអារម្មណ៍ថា វាពិបាកក្នុងការធ្វើជាអ្នកដឹកនាំ ហើយមានហេតុផលពីរសម្រាប់រឿងនេះ៖ ហេតុផលទីមួយគឺថា ពួកគេមិនយល់ពីសេចក្ដីពិតទាល់តែសោះ ហើយមិនអាចប្រើប្រាស់សេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបាន។ ហេតុផលទីពីរគឺថា ពួកគេខ្វះខាតគុណសម្បត្តិ ពួកគេមិនដឹងថាការធ្វើកិច្ចការមានន័យដូចម្ដេច ពួកគេមិនអាចពន្យល់ពីគោលការណ៍ និងមាគ៌ានៃការអនុវត្តសម្រាប់កិច្ចការបានច្បាស់លាស់ ហើយពួកគេមិនទាំងអាចនិយាយពីគោលលទ្ធិបានច្បាស់លាស់ផង។ មនុស្សបែបនេះមិនស័ក្ដិសមធ្វើជាអ្នកដឹកនាំទេ។ ឧបមាថា គុណសម្បត្តិរបស់មនុស្សម្នាក់អន់ពេក ពួកគេមិនចេះធ្វើកិច្ចការ ហើយពួកគេគ្មានប្រសិទ្ធភាពទាល់តែសោះក្នុងការបំពេញភារកិច្ចរបស់ខ្លួន ពោលគឺពួកគេចំណាយពេលច្រើនថ្ងៃដើម្បីធ្វើកិច្ចការមួយ ដែលគួរតែចំណាយពេលមួយថ្ងៃ ហើយចំណាយពេលប្រាំមួយខែដើម្បីធ្វើកិច្ចការមួយ ដែលគួរតែចំណាយពេលមួយខែ ពោលគឺមនុស្សបែបនេះគឺគ្មានប្រយោជន៍ទេ ពួកគេជាមនុស្សស៊ីឥតប្រយោជន៍។ មនុស្សដែលមានគុណសម្បត្តិអន់ពេក មិនអាចបំពេញភារកិច្ចណាមួយបានល្អឡើយ។ ការដែលខ្ញុំមានសេចក្ដីតម្រូវទាំងនេះចំពោះមនុស្ស គឺយុត្តិធម៌ និងសមហេតុផល ហើយទាំងនេះគឺជារឿងដែលអ្នកដឹកនាំ និងអ្នកធ្វើការអាចសម្រេចបាន។ មនុស្សមួយចំនួនមានអារម្មណ៍ថា សេចក្ដីតម្រូវដែលធ្វើឡើងដោយដំណាក់របស់ព្រះជាម្ចាស់គឺខ្ពស់ពេក ការណ៍នេះបង្ហាញថា គុណសម្បត្តិរបស់ពួកគេអន់ពេក ថាពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការ ហើយថាពួកគេគួរតែទទួលខុសត្រូវ និងលាលែងពីតំណែង។ អ្នកមិនអាចទទួលបន្ទុកទំនួលខុសត្រូវរបស់អ្នកដឹកនាំ ឬអ្នកធ្វើការបានទេ ហើយអ្នកក៏មិនស័ក្ដិសមធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការបានដែរ ដូច្នេះ ទោះបីអ្នកជាអ្នកដឹកនាំក៏ដោយ ក៏អ្នកជាអ្នកដឹកនាំក្លែងក្លាយដែរ។ ប្រសិនបើអ្នកមិនទាំងអាចធ្វើកិច្ចការមួយឱ្យបានល្អផង តើអ្នកអាចចាត់ចែងកិច្ចការផ្សេងទៀតក្នុងពេលតែមួយដោយរបៀបណា? តើមនុស្សដែលមានគុណសម្បត្តិអន់ពេក ស័ក្ដិសមធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការដែរឬទេ? ប្រសិនបើពួកគេមិនទាំងល្អជាងឆ្កែយាមផ្ទះផង នោះពួកគេមិនស័ក្ដិសមត្រូវបានហៅថាមនុស្សឡើយ។ នៅពេលដែលឆ្កែមួយក្បាលយាមផ្ទះ វាមិនត្រឹមតែយាមទីធ្លាមុខផ្ទះ ក្រោយផ្ទះ និងសួនបន្លែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចយាមមាន់ ក្ងាន និងចៀមនៅក្នុងផ្ទះទៀតផង។ ពេលដែលវាឃើញមនុស្សចម្លែកចូលមកជិត វាព្រុសភ្លាម វាមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលក្នុងទីធ្លាទេ ហើយវាចេះដាស់តឿនម្ចាស់របស់វាឱ្យដឹងពីការចូលមករបស់មនុស្សចម្លែក។ សូម្បីតែខួរក្បាលរបស់ឆ្កែក៏មិនធម្មតាដែរ។ ប្រសិនបើគុណសម្បត្តិរបស់មនុស្សម្នាក់អន់ពេក ហើយពួកគេមិនទាំងអាចប្រៀបផ្ទឹមនឹងឆ្កែមួយក្បាលបានផង តើមនុស្សប្រភេទនោះមិនមែនជាមនុស្សគ្មានប្រយោជន៍ទេឬ? មនុស្សមួយចំនួនស្រឡាញ់ការសម្រាកលំហែ និងស្អប់ការងារ ចូលចិត្តស៊ី និងខ្ជិលច្រអូស ហើយពួកគេចង់រស់នៅពឹងលើដំណាក់របស់ព្រះជាម្ចាស់ដោយមិនធ្វើអ្វីសោះ តើពួកគេមិនមែនជាមនុស្សបញ្ញើក្អែកទេឬ? តាមរយៈការតម្រូវឱ្យអ្នកដឹកនាំ និងអ្នកធ្វើការចាត់ចែងបញ្ហាដោយមានគោលការណ៍ ដំណាក់របស់ព្រះជាម្ចាស់កំពុងបណ្ដុះបណ្ដាល និងហ្វឹកហាត់ពួកគេឱ្យអាចអនុវត្តសេចក្ដីពិត និងចូលទៅក្នុងតថភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ អ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនអាចស្វែងរកសេចក្ដីពិត និងចុះចូលតាមការរៀបចំចាត់ចែងនៃដំណាក់របស់ព្រះជាម្ចាស់បាន មនុស្សទាំងនេះសុទ្ធតែត្រូវបានព្រះជាម្ចាស់ប្រទានពរ។ អ្នកណាដែលស្រឡាញ់ការសម្រាកលំហែ និងស្អប់ការងារ ហើយដែលមិនធ្វើអ្វីពិតប្រាកដ អ្នកនោះនឹងត្រូវជម្រុះចោល។ មនុស្សអត់បានការទាំងឡាយណាដែលចង់បានការស្រណុកសុខស្រួល ខ្លាចការលំបាក និងការនឿយហត់ តែងតែត្អូញត្អែរអំពីការលំបាក និងបញ្ហា ហើយមិនអាចស៊ូទ្រាំនឹងការលំបាកបានទាល់តែសោះ គឺត្រូវបានជម្រុះចោល ពោលគឺមិនត្រូវទុកឱ្យនៅសល់សូម្បីតែម្នាក់ឡើយ! នៅពេលដែលអ្នកដឹកនាំ និងអ្នកធ្វើការចាប់ផ្ដើមការងាររបស់ខ្លួន ប្រសិនបើពួកគេជួបប្រទះការលំបាកផ្សេងៗ ពួកគេគួរតែស្វែងរកប្រភពនៃបញ្ហា រួចហើយត្រូវបោសសម្អាតពួកអ្នកបង្កបញ្ហាដែលរារាំង និងមិនសមហេតុផលទាំងនោះ ពោលគឺដុំថ្មជំពប់ និងឧបសគ្គទាំងនោះឯង។ នៅពេលអ្នកដែលនៅសល់ សុទ្ធតែជាមនុស្សដែលអាចទទួលយកសេចក្ដីពិត ចេះស្ដាប់បង្គាប់ និងចុះចូល នោះវានឹងកាន់តែងាយស្រួលដឹកនាំពួកគេ។ នៅពេលអ្នកដឹកនាំ និងអ្នកធ្វើការធ្វើការ ដំបូង ពួកគេគួរតែប្រកបគ្នាអំពីសេចក្ដីពិតឱ្យបានច្បាស់លាស់ជាមុន ដើម្បីឱ្យមនុស្សមានមាគ៌ាអនុវត្តបន្ទាប់ពីបានស្ដាប់ពួកគេ។ ពួកគេមិនគួរនិយាយពីគោលលទ្ធិ ស្រែកពាក្យស្លោក ហើយរឹតតែមិនត្រូវបង្ខំមនុស្សឱ្យយកចិត្តទុកដាក់ ស្ដាប់បង្គាប់ពួកគេ ហើយអនុវត្តតាមនោះឡើយ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការប្រកបគ្នាអំពីសេចក្ដីពិតបានច្បាស់លាស់ នោះមនុស្សភាគច្រើននឹងសុខចិត្តយកទៅអនុវត្ត។ គួរឱ្យព្រួយបារម្ភណាស់ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនបានពន្យល់អ្វីៗឱ្យបានច្បាស់លាស់ ឬមិនទាន់ហ្មត់ចត់នៅឡើយ ប៉ុន្តែនៅតែតម្រូវឱ្យបងប្អូនប្រុសស្រីអនុវត្ត ហើយបងប្អូនប្រុសស្រីមិនដឹងពីរបៀបអនុវត្ត និងមិនអាចរកឃើញមាគ៌ានៃការអនុវត្ត នោះការណ៍នេះនឹងប៉ះពាល់ដល់លទ្ធផលនៃកិច្ចការ។ ដរាបណាអ្នកដឹកនាំ និងអ្នកធ្វើការអាចពន្យល់បានច្បាស់លាស់ និងប្រកបគ្នាបានច្បាស់លាស់អំពីគោលការណ៍សេចក្ដីពិតដែលពាក់ព័ន្ធក្នុងគ្រប់ប្រភេទការងារជាក់លាក់ នោះមនុស្សភាគច្រើននឹងចេះយោគយល់ និងចេះពិចារណាដោយមានហេតុផល ហើយពួកគេនឹងសុខចិត្តចូលរួមសហការ។ មនុស្សគ្រប់គ្នាសុខចិត្តស្ដាប់នរណាម្នាក់ ប្រសិនបើអ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ ស្របតាមសេចក្ដីពិត និងមានប្រយោជន៍ដល់កិច្ចការពួកជំនុំ និងដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី។ ទោះជាយ៉ាងណាក៏ដោយ មានស្ថានភាពមួយដែលអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួននិយាយតែពីពាក្យពេចន៍ និងគោលលទ្ធិ ហើយនៅពេលដែលមាននរណាម្នាក់សួរពួកគេអំពីមាគ៌ាជាក់លាក់នៃការអនុវត្ត ពួកគេមិនអាចពន្យល់បានទេ ហើយផ្ទុយទៅវិញ ពួកគេនិយាយពីគោលលទ្ធិធំៗមួយចំនួន និងស្រែកពាក្យស្លោកមួយចំនួន រួចហើយក៏និយាយបណ្ដេញបុគ្គលនោះឱ្យរួចតែពីមាត់។ បុគ្គលនោះមិនសុខចិត្តទេ ហើយពួកគេគិតថា «អ្នកសុំឱ្យខ្ញុំទៅអនុវត្តរឿងនេះ ប៉ុន្តែអ្នកមិនបានពន្យល់ឱ្យច្បាស់ផង តើឱ្យខ្ញុំអនុវត្តយ៉ាងម៉េចទៅ? ខ្ញុំគ្មានមាគ៌ាដើរតាមទេ! ខ្ញុំសួរអ្នកក៏ព្រោះតែខ្ញុំមិនយល់ ប៉ុន្តែតាមពិតទៅ អ្នកក៏មិនយល់ដែរ ហើយចេះតែនិយាយពីគោលលទ្ធិ និងស្រែកពាក្យស្លោកប៉ុណ្ណោះ។ អ្នកមិនប្រសើរជាងខ្ញុំផង។ ហេតុអ្វីខ្ញុំត្រូវស្ដាប់បង្គាប់អ្នក? ខ្ញុំស្ដាប់បង្គាប់សេចក្ដីពិត មិនមែនស្ដាប់បង្គាប់អ្នកដែលនិយាយពីគោលលទ្ធិ និងស្រែកពាក្យស្លោកទេ!» ស្ថានភាពបែបនេះកើតឡើងមែន។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការអាចចៀសវាងការនិយាយពីគោលលទ្ធិទទេៗ តែនិយាយពីការពិត ហើយប្រកបគ្នាអំពីគោលការណ៍ និងមាគ៌ានៃការអនុវត្តឱ្យបានច្បាស់លាស់ នោះមនុស្សភាគច្រើននឹងអាចស្ដាប់បង្គាប់បាន។ ដូច្នេះ តាមពិត កិច្ចការរបស់ពួកជំនុំគឺងាយស្រួលធ្វើ។ ដរាបណាអ្នកដឹកនាំ និងអ្នកធ្វើការអាចអនុវត្តការរៀបចំចាត់ចែងកិច្ចការដោយហ្មត់ចត់ ប្រកាន់ខ្ជាប់នឹងតំណែងការងាររបស់ខ្លួន និងចូលរួមក្នុងកិច្ចការជាក់លាក់ នោះពួកគេពិតជានឹងអាចធ្វើកិច្ចការបានល្អជាមិនខាន។ គួរឱ្យព្រួយបារម្ភណាស់ ប្រសិនបើអ្នកដឹកនាំ អ្នកធ្វើការ និងអ្នកមើលការខុសត្រូវ មិនទទួលខុសត្រូវ និងធ្វើឫកធំ ចេះតែនិយាយពីគោលលទ្ធិ និងស្រែកពាក្យស្លោក ហើយមិនប្រឡូកក្នុងកិច្ចការជាក់លាក់នៅទីតាំងផ្ទាល់ទេ នោះប្រាកដជាមានបញ្ហានៅក្នុងកិច្ចការជាមិនខាន។ នេះក៏ព្រោះតែថ្នាក់ក្រោមមិនអាចមើលធ្លុះកិច្ចការទាំងនេះ ពួកគេត្រូវការនរណាម្នាក់បង្ហាញផ្លូវ ពួកគេត្រូវការទីពឹងអាង ពួកគេត្រូវការនរណាម្នាក់ដឹកនាំដោយផ្ទាល់ និងប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើ ពួកគេត្រូវការនរណាម្នាក់មើលការខុសត្រូវ និងធ្វើការត្រួតពិនិត្យ បើមិនដូច្នេះទេ កិច្ចការនឹងមិនត្រូវបានអនុវត្តឡើយ។ ប្រសិនបើអ្នករំពឹងថា អ្នកអាចគ្រាន់តែស្រែកពីគោលលទ្ធិ និងពាក្យស្លោកមួយចំនួនចេញពីតំណែងមួយ ហើយបន្ទាប់មក ថ្នាក់ក្រោមនឹងចាត់វិធានការ ហើយធ្វើតាមអ្វីដែលអ្នកនិយាយនោះ កុំសង្ឃឹមអី។ ថ្នាក់ក្រោមគឺដូចជាម៉ាស៊ីនអ៊ីចឹង បើគ្មាននរណាម្នាក់បញ្ឆេះទេ វានឹងមិនដំណើរការឡើយ។ ប្រសិនបើអ្នកដែលធ្វើជាអ្នកដឹកនាំ និងអ្នកធ្វើការ មើលមិនធ្លុះសូម្បីតែរឿងនេះផង នោះពួកគេពិតជាខ្វះការយល់ដឹងខ្លាំងណាស់! នៅពេលអ្នកដឹកនាំក្លែងក្លាយធ្វើការ ពួកគេមើលមិនធ្លុះអ្វីទាំងអស់។ ពួកគេមិនដឹងថា កិច្ចការណាជាកិច្ចការគន្លឹះ និងកិច្ចការណាជាកិច្ចការទូទៅបានទេ ហើយក៏មិនអាចកំណត់អាទិភាពភារកិច្ចតាមលំដាប់សារៈសំខាន់ និងភាពបន្ទាន់បានដែរ។ មិនថាពួកគេធ្វើអ្វីក៏ដោយ ពួកគេគ្មានគោលការណ៍ទេ ពួកគេមិនអាចពន្យល់ពីមាគ៌ានៃការអនុវត្តបានច្បាស់លាស់ ហើយពួកគេចេះតែនិយាយពីគោលលទ្ធិ និងស្រែកពាក្យស្លោក ដោយនិយាយតែពីរឿងដែលមិនជាក់ស្ដែងមួយចំនួនប៉ុណ្ណោះ។ ជាលទ្ធផល ពួកគេមិនអាចធ្វើកិច្ចការណាមួយបានទាល់តែសោះ ហើយអាចត្រឹមតែត្រូវបានជម្រុះចោលប៉ុណ្ណោះ។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែចេះរៀបចំ និងអនុវត្តកិច្ចការ ហើយពួកគេត្រូវតែចេះត្រួតពិនិត្យ និងដឹកនាំកិច្ចការ ហើយដោះស្រាយបញ្ហាដែលកើតឡើងដោយផ្ទាល់។ មានតែអ្នកដឹកនាំ និងអ្នកធ្វើការបែបនេះទេ ទើបអាចធ្វើកិច្ចការពិតប្រាកដបាន និងធ្វើឱ្យមនុស្សទទួលស្គាល់ដោយអស់ពីចិត្ត។ ប្រសិនបើអ្នកដឹកនាំម្នាក់មិនអាចចង្អុរបង្ហាញកិច្ចការ ឬមិនចេះរក និងដោះស្រាយបញ្ហា ប្រសិនបើពួកគេចេះតែស្ដីបន្ទោស និងលួសកាត់អ្នកដទៃឥតឈប់ឈរ ហើយបន្ទោសអ្នកដទៃ នៅពេលដែលខ្លួនឯងបង្កបញ្ហា នោះគឺជាអ្នកដឹកនាំអសមត្ថភាព។ អ្នកដឹកនាំបែបនេះគឺជាមនុស្សអត់បានការ គឺជាអ្នកដឹកនាំក្លែងក្លាយ ហើយពួកគេត្រូវបានជម្រុះចោល។ ប្រសិនបើអ្នកមិនចេះធ្វើកិច្ចការជាក់លាក់មួយចំនួនទេ យ៉ាងហោចណាស់ អ្នកត្រូវតែរកមនុស្សស័ក្ដិសមពីរនាក់ធ្វើជាជំនួយការរបស់អ្នក ដើម្បីជួយអ្នកធ្វើកិច្ចការជាក់លាក់នេះឱ្យបានល្អ ហើយយ៉ាងហោចណាស់ អ្នកត្រូវតែដោះស្រាយ និងដកចេញនូវមនុស្សដែលរារាំង និងបង្កការរំខានជាមុនសិន។ តើការធ្វើបែបនេះមិនមែនជាការបង្កើតលក្ខខណ្ឌអំណោយផលដើម្បីធ្វើកិច្ចការនេះឱ្យបានល្អទេឬ? ប្រសិនបើនៅពេលអ្នករកឃើញមនុស្សដែលអាចធ្វើអ្វីមួយពិតប្រាកដ អ្នកដំឡើងឋានៈពួកគេភ្លាមៗ ហើយប្រសិនបើអ្នកដោះស្រាយ និងដកចេញនូវអ្នកដែលបង្កការរំខាន និងការបង្អាក់ភ្លាមៗ នោះការលំបាកនឹងមានតិចជាងមុនឆ្ងាយណាស់ នៅពេលអ្នកបន្តធ្វើកិច្ចការនេះ។ អ្នកដឹកនាំដែលខ្វះខាតគុណសម្បត្តិខ្លាំងពេក មិនអាចធ្វើការបែបនេះបានទេ។ ពួកគេខ្លាចធ្វើឱ្យទាស់ចិត្តមនុស្ស ហើយនៅពេលដែលពួកគេឃើញមនុស្សអាក្រក់ម្នាក់បង្កការរំខាន និងការបង្អាក់ឥតឈប់ឈរ ពួកគេបែរជាមិនដោះស្រាយជាមួយបុគ្គលនោះឡើយ។ ពួកគេក៏មិនដឹងដែរថា អ្នកណាមានសមត្ថភាពធ្វើអ្វីមួយពិតប្រាកដ ហើយពួកគេមិនដឹងថា អ្នកណាដែលស័ក្ដិសមដើម្បីដំឡើងឋានៈឱ្យទទួលបន្ទុកលើកិច្ចការនោះទេ។ អ្នកដឹកនាំបែបនេះគឺខ្វាក់ភ្នែក ហើយពួកគេមិនមានសមត្ថភាពអនុវត្តការងាររបស់ខ្លួនឡើយ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនយល់ពីសេចក្ដីពិត ឬជំនាញវិជ្ជាជីវៈទេ ពួកគេនឹងមិនធ្វើការងាររបស់ខ្លួនបានល្អឡើយ ដូច្នេះ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែហ្វឹកហាត់ធ្វើកិច្ចការពិតប្រាកដឱ្យបានញឹកញាប់។ ដរាបណាពួកគេចេះស្ទាត់នូវគោលការណ៍ ចេះកំណត់អាទិភាពភារកិច្ចតាមលំដាប់សារៈសំខាន់ និងភាពបន្ទាន់ ហើយចេះថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិ នោះពួកគេអាចធ្វើកិច្ចការរបស់ខ្លួនបានល្អ ហើយក្លាយជាអ្នកដឹកនាំ និងអ្នកធ្វើការដែលត្រូវតាមស្ដង់ដា។

ឥឡូវនេះ ខ្ញុំបានប្រកបគ្នាអំពីខ្លឹមសារនៃការបញ្ជូនបន្ត ការចេញផ្សាយ និងការអនុវត្តការរៀបចំចាត់ចែងកិច្ចការឱ្យបានសុក្រឹតត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់រួចហើយ តើឥឡូវនេះ អ្នកដឹកនាំ និងអ្នកធ្វើការមានការយល់ដឹងជាមូលដ្ឋានខ្លះអំពីរបៀបចាត់ការ និងអនុវត្តការរៀបចំចាត់ចែងកិច្ចការដែរឬទេ? ហើយតើឥឡូវនេះ អ្នកមានការយល់ដឹងជាក់លាក់ខ្លះអំពីទំនួលខុសត្រូវ និងកាតព្វកិច្ចដែលអ្នកគួរតែបំពេញ នៅពេលអនុវត្តការរៀបចំចាត់ចែងកិច្ចការដែរឬទេ? (មែនហើយ។) ឥឡូវនេះ អ្នកមានការយល់ដឹងជាក់លាក់នេះហើយ អ្នកគួរតែពិចារណាពីអ្វីដែលអ្នកគួរធ្វើ និងថាតើអ្នកអាចធ្វើវាបានដល់កម្រិតណា ហើយបន្ទាប់មក អ្នកគួរតែអាចវិនិច្ឆ័យបានថា តើអ្នកមានគុណសម្បត្តិដើម្បីធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការដែរឬទេ ហើយថាតើអ្នកអាចបំពេញការងារដឹកនាំបានដែរឬទេ។ ចំពោះអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនដែលមានគុណសម្បត្តិអន់ ហើយមិនធ្វើកិច្ចការពិតប្រាកដ ពោលគឺអ្នកដែលយើងហៅថា អ្នកដឹកនាំក្លែងក្លាយនោះ នៅពេលដែលពួកគេបានយល់ពីខ្លឹមសារជាក់លាក់នៃទំនួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការហើយ តើពួកគេគួរធ្វើដូចម្ដេច? អ្នកខ្លះនិយាយថា «កាលពីមុន ខ្ញុំមិនសូវយល់ពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការទេ ហើយបន្ទាប់ពីខ្ញុំបានក្លាយជាអ្នកដឹកនាំ ខ្ញុំគ្រាន់តែពឹងផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំ ដើម្បីធ្វើកិច្ចការខ្លះគ្រាន់តែជាការបង្គ្រប់កិច្ច ហើយខ្ញុំគិតថា ដោយសារតែខ្ញុំមានចិត្តខ្នះខ្នែង និងសុខចិត្តស៊ូទ្រាំនឹងការលំបាក ខ្ញុំប្រហែលជាអ្នកដឹកនាំដែលត្រូវតាមស្ដង់ដា។ ខ្ញុំមានអារម្មណ៍ស្រឡាំងកាំង បន្ទាប់ពីបានស្ដាប់ព្រះជាម្ចាស់ប្រកបគ្នាតាមរបៀបនេះ។ តាមពិតទៅ ខ្ញុំគឺជាអ្នកដឹកនាំក្លែងក្លាយ គុណសម្បត្តិរបស់ខ្ញុំអន់ពេក ហើយខ្ញុំមិនអាចធ្វើកិច្ចការពិតប្រាកដបានទេ។ ខ្ញុំមិនទាំងមានសមត្ថភាពអនុវត្តការរៀបចំចាត់ចែងកិច្ចការជាក់លាក់ណាមួយនៃដំណាក់របស់ព្រះជាម្ចាស់បានផង។ ខ្ញុំធ្លាប់គិតថា ការអានការរៀបចំចាត់ចែងកិច្ចការជាច្រើនដង ការបញ្ជូនបន្តទៅឱ្យមនុស្សគ្រប់គ្នា ហើយបន្ទាប់មក ការជំរុញ និងការមើលការខុសត្រូវថ្នាក់ក្រោម នៅពេលដែលពួកគេធ្វើការងារនោះ មានន័យថា ខ្ញុំកំពុងអនុវត្តការរៀបចំចាត់ចែងកិច្ចការនោះហើយ។ មួយរយៈក្រោយមក ខ្ញុំបានរកឃើញថា កិច្ចការនោះមិនត្រូវបានធ្វើបានល្អទេ ហើយការងារជាក់លាក់ជាច្រើនត្រូវបានមើលរំលង ហើយទើបតែពេលនោះហើយ ដែលខ្ញុំដឹងថា គុណសម្បត្តិរបស់ខ្ញុំពិតជាខ្វះខាត ហើយថាខ្ញុំធ្វើជាអ្នកដឹកនាំមិនកើតទេ»។ ដូច្នេះ តើមនុស្សបែបនេះគួរធ្វើដូចម្ដេច? តើវាមិនអីទេ ប្រសិនបើពួកគេបោះបង់ចោលការងាររបស់ខ្លួន? (អត់ទេ។) ដូច្នេះ តើមានវិធីដោះស្រាយបញ្ហានេះទេ? ឬក៏បញ្ហានេះមិនអាចដោះស្រាយបានទេឬ? (អត់ទេ វាមិនមែនមិនអាចដោះស្រាយបាននោះទេ។ មនុស្សទាំងនោះត្រូវតែព្យាយាមធ្វើឱ្យបានល្អប្រសើរជាងមុន ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។) នេះគឺជាទស្សនវិស័យវិជ្ជមាន និងសកម្មមួយ។ វាគឺជាទស្សនវិស័យដ៏ល្អមួយ។ ពួកគេគួរតែព្យាយាមធ្វើឱ្យបានល្អប្រសើរជាងមុន ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ មានសេចក្ដីជំនឿ និងពឹងផ្អែកលើព្រះជាម្ចាស់ ហើយមិនត្រូវមានភាពអវិជ្ជមាន ឬបោះបង់ចោលការងាររបស់ខ្លួនឡើយ ពោលគឺនេះហើយជាដំណោះស្រាយមួយ។ តើវាជាដំណោះស្រាយដ៏ល្អមួយមែនទេ? (មែនហើយ។) ប៉ុន្តែ តើវាជាដំណោះស្រាយតែមួយគត់មែនទេ? (មិនមែនទេ។ ប្រសិនបើគុណសម្បត្តិរបស់ពួកគេអន់ពេក ហើយពួកគេពិតជាមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបានទេ នោះពួកគេអាចទទួលខុសត្រូវចំពោះរឿងនេះ ហើយលាលែងពីតំណែងរបស់ខ្លួន។) នេះគឺជាដំណោះស្រាយទីពីរ។ ប្រសិនបើពួកគេបានព្យាយាមពីមុនមក ហើយពួកគេមានអារម្មណ៍ថា ពួកគេមិនអាចធ្វើការងារដឹកនាំបាន ពោលគឺប្រសិនបើវាជាការងារដែលតម្រូវឱ្យខិតខំខ្លាំង និងនឿយហត់សម្រាប់ពួកគេ ហើយពួកគេព្រួយបារម្ភយ៉ាងខ្លាំងអំពីវា គេងមិនលក់ ហើយរាល់ថ្ងៃពួកគេមានអារម្មណ៍ថា ហាក់ដូចជាមានភ្នំដ៏ធំមួយសង្កត់លើពួកគេ រហូតដល់ពួកគេមិនអាចងើបមុខ ឬដកដង្ហើមបាន ហើយពួកគេថែមទាំងមានអារម្មណ៍ថា ជើងរបស់ពួកគេធ្ងន់នៅពេលដើរ ហើយបន្ទាប់ពីបានស្ដាប់សេចក្ដីតម្រូវជាក់លាក់ទាំងនេះ ពួកគេរឹតតែមានអារម្មណ៍ថា គុណសម្បត្តិរបស់ពួកគេអន់ពេក ហើយថាពួកគេពិតជាមិនអាចធ្វើការងារនោះបានទេ តើពួកគេគួរធ្វើដូចម្ដេច? មានអ្វីមួយដែលពួកគេអាចធ្វើបាន ហើយនោះគឺត្រូវលាលែងពីតំណែងភ្លាមៗ។ ប្រសិនបើពួកគេមិនអាចធ្វើកិច្ចការពិតប្រាកដបានទេ នោះពួកគេមិនគួរធ្វើឱ្យប៉ះពាល់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ នេះគឺជាហេតុផលដែលពួកគេគួរតែមាន។ ពួកគេមិនគួរបង្ខំខ្លួនឯងដោយងងឹតងងល់ហួសពីដែនកំណត់ ទទូចចង់ធ្វើអ្វីមួយដែលលើសពីសមត្ថភាពរបស់ខ្លួន ឬធ្វើរឿងឆ្កួតៗឡើយ។ មានតែអ្នកដែលចៀសវាងពីការធ្វើរឿងទាំងនេះទេ ទើបមានហេតុផល។ មនុស្សដែលមានហេតុផល មានការស្គាល់ខ្លួនឯង។ ពួកគេច្បាស់អំពីគុណសម្បត្តិផ្ទាល់ខ្លួន ហើយពួកគេដឹងពីចំណុចខ្វះខាតរបស់ខ្លួន។ លុះត្រាតែមនុស្សដឹងច្បាស់ពីកម្រិតរបស់ខ្លួន ទើបពួកគេអាចយល់បានត្រឹមត្រូវថា តើពួកគេមានសមត្ថភាពធ្វើអ្វី អ្វីដែលពួកគេគ្មានសមត្ថភាពធ្វើ និងអ្វីដែលពួកគេស័ក្ដិសមបំផុតក្នុងការធ្វើ។ ហេតុអ្វីបានជាមនុស្សត្រូវតែស្គាល់ពីគុណសម្បត្តិរបស់ខ្លួន? ការណ៍នេះជួយឱ្យពួកគេដឹងច្បាស់ពីភារកិច្ចដែលពួកគេគួរធ្វើ ហើយវាក៏ជួយឱ្យពួកគេបំពេញភារកិច្ចនោះបានល្អផងដែរ។ ប្រសិនបើអ្នកបានពិនិត្យពិច័យខ្លួនឯងរួចហើយ ហើយឃើញថាអ្នកមានគុណសម្បត្តិត្រឹមតែប៉ុណ្ណេះ ហើយដឹងថាអ្នកមិនអាចធ្វើការងារដឹកនាំបានទេ នោះមិនចាំបាច់ឱ្យអ្នកពិនិត្យពិច័យខ្លួនឯងម្ដងទៀត និងបញ្ជាក់វាម្ដងទៀតនោះទេ។ អ្នកគួរតែលាលែងពីតំណែងភ្លាមៗ កុំប្រកាន់ខ្ជាប់នឹងតំណែងរបស់អ្នក ហើយបដិសេធមិនព្រមចុះចេញ កុំធ្វើឱ្យប៉ះពាល់ និងបង្កការរាំងស្ទះដល់អ្នកដទៃ ខណៈពេលដែលអ្នកមិនអាចអនុវត្តកិច្ចការជាក់លាក់បាន។ តើការលាលែងពីតំណែងមិនមែនជាមាគ៌ាមួយទេឬ? មាគ៌ាទាំងពីរនេះត្រូវបានដាក់នៅចំពោះមុខអ្នកហើយ ហើយអ្នកអាចជ្រើសរើសយកមួយបាន អ្នកមិនខ្វះមាគ៌ាដើរទៅមុខទេ ហើយក៏មិនមែនមានតែមាគ៌ាតែមួយដែរ។ អ្នកអាចធ្វើការវិនិច្ឆ័យជាក់ស្ដែង និងត្រឹមត្រូវអំពីស្ថានភាពពិតប្រាកដរបស់អ្នក ដោយផ្អែកលើការយល់ដឹងរបស់អ្នកអំពីខ្លួនឯង ក៏ដូចជាផ្អែកលើការវាយតម្លៃដែលធ្វើឡើងចំពោះអ្នកដោយបងប្អូនប្រុសស្រីនៅជុំវិញអ្នកដែលស្គាល់អ្នក រួចហើយធ្វើការជ្រើសរើសដែលត្រឹមត្រូវ។ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនធ្វើឱ្យអ្នកលំបាកឡើយ។ តើអ្នកយល់យ៉ាងណាចំពោះរឿងនេះ? (ល្អណាស់។) អ្នកខ្លះនិយាយថា «ខ្ញុំចង់ព្យាយាមម្ដងទៀត ហើយព្យាយាមធ្វើឱ្យបានល្អប្រសើរជាងមុន។ ខ្ញុំគិតថាខ្ញុំអាចធ្វើបាន។ ខ្ញុំគ្រាន់តែមិនបានយកចិត្តទុកដាក់ច្រើនក្នុងការស្វែងរកសេចក្ដីពិតក្នុងអំឡុងពេលប៉ុន្មានឆ្នាំនោះប៉ុណ្ណោះ ហើយបន្ទាប់ពីខ្ញុំបានក្លាយជាអ្នកដឹកនាំ ខ្ញុំនៅតែមិនចេះស្វែងរកសេចក្ដីពិត ហើយបានធ្វើការទាំងមិនច្បាស់លាស់។ ខ្ញុំធ្លាប់គិតថា ការធ្វើជាអ្នកដឹកនាំពួកជំនុំគឺងាយស្រួលណាស់ ថាវាគ្រាន់តែជាការរៀបចំមនុស្សឱ្យចូលរួមការប្រជុំ នាំមុខក្នុងការប្រកបគ្នាអំពីសេចក្ដីពិត ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលានៅពេលដែលវាកើតឡើង និងអនុវត្តភ្លាមៗនូវការរៀបចំណាមួយពីខាងលើ ហើយក៏ចប់តែប៉ុណ្ណឹង។ ខ្ញុំមិនដែលនឹកស្មានថា បន្ទាប់ពីធ្វើជាអ្នកដឹកនាំបានមួយរយៈ ខ្ញុំបានរកឃើញថា មានបញ្ហាច្រើនណាស់ដែលខ្ញុំមិនអាចដោះស្រាយបាន ថានៅពេលដែលខាងលើសួរនាំអំពីកិច្ចការ ខ្ញុំមិនដឹងថាត្រូវឆ្លើយតបយ៉ាងណា ហើយថានៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មួយចំនួនលើកឡើងពីបញ្ហាពិតប្រាកដ ខ្ញុំមិនអាចផ្ដល់ចម្លើយបានទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដែលបងប្អូនប្រុសស្រីបានជឿលើព្រះជាម្ចាស់ ពួកគេទាំងអស់គ្នាបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់សេចក្ដីអធិប្បាយជាញឹកញាប់។ ពួកគេពិតជាយល់ពីសេចក្ដីពិតខ្លះៗ និងមានការឈ្វេងយល់បានខ្លះ។ បើគ្មានតថភាពនៃសេចក្ដីពិតទេ ខ្ញុំពិតជាមិនអាចស្រោចស្រព ឬផ្គត់ផ្គង់ពួកគេបានឡើយ»។ ឥឡូវនេះ វាច្បាស់ហើយថា វាមិនសាមញ្ញប៉ុន្មានទេក្នុងការអនុវត្តកិច្ចការជាក់លាក់ណាមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឱ្យបានល្អនោះ។ ក្នុងទិដ្ឋភាពមួយ មនុស្សត្រូវមានគុណសម្បត្តិ ខណៈដែលក្នុងទិដ្ឋភាពមួយទៀត ពួកគេត្រូវមានបន្ទុក ក៏ដូចជាយល់ពីសេចក្ដីពិត រឿងទាំងអស់នេះគឺចាំបាច់បំផុត។ គឺមិនអាចទៅរួចទេ ប្រសិនបើនរណាម្នាក់មិនស្វែងរកសេចក្ដីពិត ឬខ្វះខាតគុណសម្បត្តិ ហើយក៏មិនអាចទៅរួចដែរ ប្រសិនបើនរណាម្នាក់ខ្វះភាពជាមនុស្ស និងមិនមានបន្ទុក។ កិច្ចការជាក់លាក់ត្រូវការវិធីសាស្ត្រជាក់លាក់ ហើយនេះមិនមែនជារឿងសាមញ្ញប៉ុន្មានទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួននៅតែមិនសុខចិត្តទេ។ ពួកគេនៅតែចង់ព្យាយាមម្ដងទៀត ហើយពួកគេសុំឱ្យគេផ្ដល់ឱកាសម្ដងទៀត តើមនុស្សបែបនេះគួរតែត្រូវបានផ្ដល់ឱកាសម្ដងទៀតដែរឬទេ? ប្រសិនបើទាំងសមត្ថភាពការងារ និងគុណសម្បត្តិរបស់ពួកគេគឺមធ្យម ប៉ុន្តែពួកគេអាចអនុវត្តកិច្ចការជាក់លាក់មួយចំនួនបាន ហើយពួកគេមិនធ្វើឱ្យតែរួចពីដៃ និងផ្ដោតលើការដោះស្រាយបញ្ហាដើម្បីសម្រេចបានលទ្ធផលនៅក្នុងកិច្ចការរបស់ខ្លួន ហើយអាចស្ដាប់បង្គាប់ និងចុះចូលតាមការរៀបចំណាមួយដែលធ្វើឡើងដោយខាងលើ ហើយជាទូទៅអនុវត្តកិច្ចការស្របតាមការរៀបចំចាត់ចែងកិច្ចការ និងគោលការណ៍ដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់ ហើយទោះបីជាពួកគេមិនបានអនុវត្តកិច្ចការរបស់ខ្លួនបានល្អពីមុនមក ដោយសារតែពួកគេនៅក្មេង មិនយល់ពីសេចក្ដីពិត និងមានគ្រឹះរាក់ក៏ដោយ តែពួកគេគឺជាមនុស្សដែលត្រឹមត្រូវ នោះពួកគេគួរតែត្រូវបានផ្ដល់ឱកាសម្ដងទៀត និងបន្តហ្វឹកហាត់ខ្លួនឯង កុំដកហូតតំណែងពួកគេដោយងងឹតងងល់ឡើយ។ វាមិនងាយស្រួលប៉ុន្មានទេក្នុងការធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការ ហើយក៏មិនងាយស្រួលប៉ុន្មានដែរក្នុងការជ្រើសរើសអ្នកដឹកនាំ ឬអ្នកធ្វើការ។ ឥឡូវនេះ អ្នកដឹកនាំ និងអ្នកធ្វើការភាគច្រើនមានការយល់ដឹងខ្លះៗអំពីទំនួលខុសត្រូវរបស់ខ្លួន ហើយយ៉ាងហោចណាស់ ពួកគេនឹងធ្វើការងាររបស់ខ្លួនបានប្រសើរជាងមុនខ្លះហើយ នេះគឺជាការពិត។

ឥឡូវនេះ ខ្ញុំបានប្រកបគ្នាចប់ហើយអំពីគោលការណ៍សេចក្ដីពិតទាក់ទងនឹងទំនួលខុសត្រូវទីប្រាំបួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ពោលគឺការបញ្ជូនបន្ត ការចេញផ្សាយ និងការអនុវត្តការរៀបចំចាត់ចែងកិច្ចការផ្សេងៗនៃដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសុក្រឹតត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ការផ្ដល់ការណែនាំ ការមើលការខុសត្រូវ និងការជំរុញ ព្រមទាំងការត្រួតពិនិត្យ និងតាមដានស្ថានភាពនៃការអនុវត្តការងារទាំងនោះ នោះចិត្តរបស់អ្នករាល់គ្នាគឺភ្លឺថ្លាទាំងអស់ ហើយអ្នកមានមាគ៌ានៃការអនុវត្តហើយ។ ឥឡូវនេះ អ្នកមិនត្រឹមតែអាចបំពេញភារកិច្ចរបស់អ្នក និងមានការចូលទៅក្នុងជីវិតប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏គួរតែមានចំណេះដឹង ឬការឈ្វេងយល់ខ្លះៗអំពីអ្នកដឹកនាំ និងអ្នកធ្វើការផងដែរ ហើយយ៉ាងហោចណាស់ សម្រេចបាននូវការយល់ដឹងច្បាស់លាស់អំពីទំនួលខុសត្រូវដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែបំពេញ និងកិច្ចការដែលពួកគេគួរតែធ្វើ។ សរុបមក ការដឹងថាតើអ្នកដឹកនាំ និងអ្នកធ្វើការកំពុងធ្វើកិច្ចការពិតប្រាកដឬអត់ គឺមានប្រយោជន៍ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់ៗរូប ហើយតាមរបៀបនេះ ការយល់ដឹងរបស់ពួកគេអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការនឹងលែងមានភាពប្រហោងក្នុងទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ វានឹងកាន់តែជាក់លាក់ជាងមុន។

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១

ខាង​ដើម៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៨)

បន្ទាប់៖ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១០)

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger