ចូរអរសប្បាយ រាស្រ្តទាំងឡាយអើយ!

នៅក្នុងពន្លឺរបស់ខ្ញុំ មនុស្សមើលឃើញពន្លឺម្ដងទៀត។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ មនុស្សទទួលបានអ្វីៗសម្រាប់សេចក្ដីអំណររបស់ពួកគេ។ ខ្ញុំបានមកពីទិសខាងកើត ខ្ញុំបានចេញដំណើរពីទិសខាងកើត។ នៅពេលពន្លឺនៃសិរីល្អរបស់ខ្ញុំចាំងចេញមក ប្រជាជាតិដ៏ច្រើនរាប់មិនអស់ត្រូវបានបំភ្លឺ អ្វីៗទាំងអស់ត្រូវបានបំភ្លឺ គ្មានអ្វីមួយនៅសេសសល់ក្នុងសេចក្ដីងងឹតឡើយ។ នៅក្នុងនគរព្រះ ជីវិតដែលរាស្ត្ររបស់ព្រះជាម្ចាស់រស់នៅជាមួយព្រះជាម្ចាស់ គឺមានសេចក្ដីសុខហួសពីការស្មាន។ ទឹកលោតរាំដោយក្ដីអំណរចំពោះជីវិតដ៏មានពររបស់រាស្ដ្រ ភ្នំរីករាយជាមួយរាស្ដ្រនូវភាពសម្បូរហូរហៀររបស់ខ្ញុំ។ មនុស្សទាំងអស់កំពុងខិតខំប្រឹងប្រែង ខំប្រឹងធ្វើការ បង្ហាញពីសេចក្ដីស្មោះស្ម័គ្ររបស់ពួកគេនៅក្នុងនគររបស់ខ្ញុំ។ នៅក្នុងនគរព្រះ លែងមានការបះបោរតទៅទៀត លែងមានការទាស់ទទឹងតទៅទៀតហើយ។ ផ្ទៃមេឃ និងផែនដីពឹងផ្អែកលើគ្នាទៅវិញទៅមក មនុស្ស និងខ្ញុំចូលទៅជិតគ្នាក្នុងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ រស់នៅយ៉ាងផ្អែមល្ហែមជាមួយគ្នា ផ្អៀងខ្លួនទល់គ្នាទៅវិញទៅមក...។ នៅពេលនេះ ខ្ញុំចាប់ផ្ដើមជីវិតរបស់ខ្ញុំនៅស្ថានសួគ៌ជាផ្លូវការ។ ការរំខានរបស់សាតាំងលែងមានតទៅទៀតហើយ ហើយរាស្ត្រក៏ចូលទៅក្នុងការសម្រាក។ ទូទាំងសាកលលោកទាំងមូល រាស្ត្ររើសតាំងរបស់ខ្ញុំរស់នៅក្នុងសិរីល្អរបស់ខ្ញុំ ដោយទទួលព្រះពរមិនអាចប្រៀបធៀបបាន មិនដូចជាមនុស្សដែលរស់នៅក្នុងចំណោមមនុស្សនោះទេ ប៉ុន្តែជាមនុស្សដែលរស់នៅជាមួយព្រះជាម្ចាស់។ មនុស្សទាំងអស់បានឆ្លងកាត់សេចក្តីពុករលួយរបស់សាតាំង ហើយបានផឹកភាពល្វីងជូរចត់ និងភាពផ្អែមល្ហែមនៃជីវិតរហូតទាល់តែអស់។ ពេលនេះ តើបុគ្គលម្នាក់អាចមិនអរសប្បាយក្នុងការរស់នៅក្នុងពន្លឺរបស់ខ្ញុំបានយ៉ាងដូចម្ដេចកើត? តើបុគ្គលម្នាក់អាចរំលងពេលវេលាដ៏ស្រស់បំព្រងនេះ ហើយបណ្តោយឱ្យវាកន្លងទៅបានយ៉ាងដូចម្ដេចកើត? ម្នាលបណ្ដាជនទាំងឡាយអើយ! ចូរច្រៀងចម្រៀងនៅក្នុងចិត្តរបស់អ្នក ហើយរាំដោយក្តីអំណរដើម្បីខ្ញុំ! ចូរលើកចិត្តដ៏ស្មោះស្ម័គ្ររបស់អ្នកឡើង ហើយថ្វាយវាមកខ្ញុំ! ចូរទូងស្គររបស់អ្នក ហើយលេងយ៉ាងរីករាយដើម្បីខ្ញុំ! ខ្ញុំបញ្ចេញសេចក្តីអំណររបស់ខ្ញុំទៅទូទាំងសាកលលោកទាំងមូល! ខ្ញុំបើកសម្តែងព្រះភ័ក្ត្រដ៏រុងរឿងរបស់ខ្ញុំចំពោះមនុស្ស! ខ្ញុំនឹងស្រែកដោយសម្លេងយ៉ាងឮ! ខ្ញុំនឹងទៅហួសពីសាកលលោក! ខ្ញុំសោយរាជ្យនៅក្នុងចំណោមមនុស្សរួចហើយ! ខ្ញុំត្រូវបានមនុស្សលើកតម្កើង! ខ្ញុំរសាត់នៅក្នុងផ្ទៃមេឃពណ៌ខៀវនៅខាងលើ ហើយមនុស្សដើរជាមួយខ្ញុំ។ ខ្ញុំយាងក្នុងចំណោមមនុស្ស ហើយរាស្ត្ររបស់ខ្ញុំនៅជុំវិញខ្ញុំ! ចិត្តរបស់មនុស្សសប្បាយរីករាយ ចម្រៀងរបស់ពួកគេអង្រួនសាកលលោក ដោយបន្ទរស្ថានសួគ៌! សាកលលោកលែងគ្របដណ្តប់ដោយអ័ព្ទតទៅទៀតហើយ លែងមានភក់ជ្រាំតទៅទៀត និងលែងមានទឹកសម្អុយតទៅទៀតហើយ។ ឱមនុស្សបរិសុទ្ធនៃសាកលលោកអើយ! នៅក្រោមការត្រួតពិនិត្យរបស់ខ្ញុំ អ្នកបង្ហាញទឹកមុខពិតរបស់អ្នក។ អ្នកមិនមែនជាមនុស្សដែលគ្រប់ដណ្តប់ដោយភាពកខ្វក់នោះទេ ប៉ុន្តែជាពួកបរិសុទ្ធដែលបរិសុទ្ធដូចកែវចរណៃ អ្នកទាំងអស់គ្នាជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំ អ្នកទាំងអស់គ្នាជាក្តីអំណររបស់ខ្ញុំ! របស់សព្វសារពើបានត្រឡប់ជាមានជីវិត! ពួកបរិសុទ្ធទាំងអស់បានត្រឡប់មកបម្រើខ្ញុំនៅស្ថានសួគ៌ ដោយចូលទៅក្នុងការឱបក្រសោបដ៏កក់ក្តៅរបស់ខ្ញុំ លែងយំ លែងព្រួយបារម្ភតទៅទៀតហើយ ដោយថ្វាយខ្លួនចំពោះខ្ញុំ ត្រឡប់មកដំណាក់របស់ខ្ញុំ ហើយនៅក្នុងស្រុកកំណើតរបស់ពួកគេ ពួកគេនឹងស្រឡាញ់ខ្ញុំដោយគ្មានទីបញ្ចប់! ភាពអស់កល្បទាំងអស់មិនដែលផ្លាស់ប្តូរឡើយ! ឯណាទៅក្តីទុក្ខព្រួយ! ឯណាទៅទឹកភ្នែក! ឯណាទៅសាច់ឈាម! ផែនដីកន្លងផុតទៅ ប៉ុន្តែស្ថានសួគ៌ស្ថិតនៅអស់កល្បជានិច្ច។ ខ្ញុំលេចមកចំពោះមនុស្សទាំងអស់ ហើយមនុស្សទាំងអស់សរសើរតម្កើងខ្ញុំ។ ជីវិតនេះ ភាពស្រស់បំព្រងនេះ ចាប់ពីអតីតកាលដែលចាំមិនបាន រហូតដល់ចុងបញ្ចប់ នឹងមិនផ្លាស់ប្តូរឡើយ។ នេះគឺជាជីវិតនៃនគរព្រះ។

ខាង​ដើម៖ ជំពូកទី ១២៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល

បន្ទាប់៖ ជំពូកទី ២៦៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ