២៧. ការកែតម្រូវបំណងចិត្តរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្ញុំ

ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកដឹកនាំក្រុមជំនុំកាលពីខែ មិថុនា ឆ្នាំមុន។ នៅពេលនោះ ខ្ញុំរំភើបចិត្ត និងមានអារម្មណ៍ថា បងប្អូនប្រុសស្រីគិតល្អពីខ្ញុំ ហើយថា មនុស្សជាច្រើនបោះឆ្នោតឱ្យខ្ញុំមានន័យថា ខ្ញុំលេចធ្លោរជាងអ្នកដទៃ។ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំពិតជាត្រូវប្រឹងប្រែងបំពេញភារកិច្ចនេះឱ្យបានល្អ ដើម្បីឱ្យបងប្ធូន អាចឃើញពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំពិតជាមិនសូវថ្នឹកនឹងកិច្ចការរបស់ក្រុមជំនុំឡើយ នៅពេលដែលខ្ញុំចាប់ផ្ដើមដំបូង ដូច្នេះ ខ្ញុំពិតជាយកចិត្តទុកដាក់ក្នុងការស្ដាប់ និងចងចាំអ្វីៗ ខណៈដែលធ្វើការជាមួយបងស្រីម្នាក់ដែលមានតួនាទីស្មើខ្ញុំ និងមានភាពថ្នឹកនឹងការងារជាងខ្ញុំ។ ខ្ញុំគិតជានិច្ចថា «ដោយសារតែពេលនេះ ខ្ញុំជាអ្នកដឹកនាំក្រុមជំនុំ នោះខ្ញុំត្រូវតែធ្វើការងារដ៏ល្អ និងសម្រេចបានអ្វីមួយ ដើម្បីឱ្យសមនឹងតំណែង។ ខ្ញុំមិនអាចទទួលបានការដឹងឮដោយការក្លាយជាមនុស្សម្នាក់ដែលមិនធ្វើកិច្ចការជាក់ស្ដែង ដែលលោភលន់ចង់បានព្រះពរនៃឋានៈឡើយ។ ដូច្នេះ តើខ្ញុំគួរតែបង្ហាញមុខរបស់ខ្ញុំយ៉ាងដូចម្ដេច?» ខ្ញុំក៏បានពិចារណាពីវិធីដែលពិតជាបំពេញភារកិច្ចឱ្យបានល្អដែរ។ ខ្ញុំកំពុងតែប្រឈមមុខនឹងបងប្អូនប្រុសស្រីនៃក្រុមជំនុំទាំងមូល អ្នកខ្លះបានបំពេញភារកិច្ចរបស់ពួកគេអស់ជាច្រើនឆ្នាំ ហើយបានយល់គោលការណ៍នៃសេចក្ដីពិតច្រើនជាងខ្ញុំ។ តើពួកគេនឹងគិតអ្វីពីខ្ញុំ បើខ្ញុំព្យាយាមជួយដោះស្រាយបញ្ហារបស់ពួកគេ ប៉ុន្តែខ្ញុំមិនអាចរកឃើញដំណោះស្រាយ ហើយខ្ញុំមិនអាចចែករំលែកមាគ៌ានៃការអនុវត្តនៅក្នុងការប្រកបគ្នារបស់ខ្ញុំ? តើពួកគេនឹងគិតថា ខ្ញុំគ្មានសមត្ថភាពទាល់តែសោះ ថាខ្ញុំមិនសក្ដិសមសម្រាប់ភារកិច្ចដឹកនាំឬ? ខ្ញុំមានអារម្មណ៍ថា ការប្រកបគ្នាអំពីកម្រិតដែលខ្ពស់ជាងពួកគេ មានសារៈសំខាន់ក្នុងនាមជាអ្នកដឹកនាំ ដូច្នេះ ខ្ញុំមិនត្រូវខ្ជះខ្ជាយពេលវេលាឡើយ ក្នុងការបំពាក់ខ្លួនដោយសេចក្ដីពិត ដូច្នេះ នៅពេលដែលបងប្អូនប្រុសស្រីពិតជាជួបប្រទះបញ្ហា នោះខ្ញុំអាចត្រៀមខ្លួនរួចរាល់ដើម្បីជួយដោះស្រាយ។ នោះពួកគេនឹងឃើញថា ខ្ញុំពិតជាមានតថភាពនៃសេចក្ដីពិតបន្តិច ហើយខ្ញុំកំពុងតែបំពេញតួនាទីយ៉ាងល្អក្នុងនាមជាអ្នកដឹកនាំ។ ដូច្នេះ ក្រៅពីមមាញឹកជាមួយនឹងកិច្ចការរបស់ក្រុមជំនុំជារៀងរាល់ថ្ងៃ ខ្ញុំក៏អានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន នៅពេលដែលខ្ញុំមានពេលទំនេរ។ កាលវិភាគរបស់ខ្ញុំពេញណែនជារៀងរាល់ថ្ងៃ ហើយទោះបីជាបងប្អូនស្រីៗដទៃទៀត នឹងរំលឹកខ្ញុំនៅពេលដែលពួកគេរៀបនឹងចូលគេងថា «យប់ជ្រៅហើយ។ បងស្រីគួរតែសម្រាន្ដខ្លះទៅ» ក៏ដោយ ក៏ខ្ញុំមិនមានអារម្មណ៍ងងុយគេងទាល់តែសោះ ហើយខ្ញុំតែងតែនៅធ្វើការដល់យប់ជ្រៅ។ ហើយសូម្បីតែខ្ញុំប្រឹងប្រែងក្នុងការត្រៀមរៀបចំសម្រាប់ពួកគេក៏ដោយ ក៏ខ្ញុំនៅតែមិនមានអារម្មមណ៍ជឿជាក់នៅក្នុងការជួបជុំជាមួយបងប្អូនប្រុសស្រីឡើយ។

នៅល្ងាចមួយ បងស្រីម្នាក់ដែលខ្ញុំធ្វើការជាមួយបានប្រាប់ខ្ញុំថា ថ្ងៃបន្ទាប់ពួកយើងត្រូវរៀបចំការជួបជុំមួយសម្រាប់ក្រុមដំណឹងល្អ។ ដំណឹងនេះធ្វើឱ្យខ្ញុំព្រួយបារម្ភជាខ្លាំង។ ខ្ញុំបានគិតថា «បងប្អូនប្រុសស្រីនៅក្រុមនោះ ជាអ្នកជឿអស់រយៈពេលយូរបន្តិចហើយ ហើយខ្ញុំនៅថ្មីក្នុងភារកិច្ចដឹកនាំ។ ខ្ញុំពិតជាមិនយល់ពីប្រភេទនៃបញ្ហា ឬការលំបាកដែលពួកគេជួបប្រទះនៅក្នុងកិច្ចការដំណឹងល្អរបស់ពួកគេឡើយ។ បើពួកគេលើកឡើងអំពីបញ្ហាដែលខ្ញុំមិនអាចដោះស្រាយបាន តើពួកគេនឹងគិតថា ខ្ញុំមិនពូកែលើភារកិច្ចរបស់ខ្ញុំទេឬ? តើនោះមិនបំផ្លាញមុខមាត់ខ្ញុំជាអ្នកដឹកនាំទេឬ? ទេ ការរៀបចំប៉ុន្មាននាទីចុងក្រោយ ប្រសើរជាងអត់សោះ ហើយខ្ញុំគួរតែឆ្លៀតប្រើប្រាស់ពេលវេលាឱ្យអស់លទ្ធភាព ដើម្បីបំពាក់ខ្លួនខ្ញុំដោយសេចក្ដីពិតដែលពាក់ព័ន្ធមួយចំនួន»។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលខ្ញុំពិតជាមិនអាចយល់គ្រប់យ៉ាង ដោយការជូនដំណឹងរយៈពេលខ្លីបែបនេះក៏ដោយ ក៏ខ្ញុំមិនស្រួលចិត្តឡើយ ខ្ញុំប្រញាប់ប្រញាល់រកមើលនេះមើលនោះនៅក្នុងកុំព្យូទ័ររបស់ខ្ញុំ រកនេះបន្តិច រកនោះបន្តិច។ គំនិតរបស់ខ្ញុំទាំងអស់ជំពាក់ជំពិនគ្នា ហើយខ្ញុំមិនអាចយល់អ្វីមួយឡើយ គ្មានអ្វីក្រៅពីទៅគេងឡើយ។ នៅក្នុងការជួបជុំនៅថ្ងៃបន្ទាប់ ខ្ញុំបានសម្លឹងមើលបងស្រីម្នាក់ដែលខ្ញុំបានធ្វើកិច្ចការជាមួយ កំពុងតែធ្វើការប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេទាំងអស់ ដោយជួយពួកគេដោះស្រាយបញ្ហាដែលពួកគេបានជួបប្រទះ ក្នុងការចែកចាយដំណឹងល្អ ខណៈពេលដែលខ្ញុំគ្រាន់តែអង្គុយទីនោះ ដោយមិនដឹងនិយាយអ្វីឡើយ។ ខ្ញុំពិតជាមានអារម្មណ៍មិនស្រួលឡើយ។ ខ្ញុំបានគិតថា «បើខ្ញុំមិននិយាយអ្វីមួយទាល់តែសោះ តើពួកគេនឹងគិតថា ខ្ញុំជាអ្នកដឹកនាំដែលគ្រាន់តែល្អមើលទេឬ? ខ្ញុំគួរតែនិយាយ។ បងប្អូនស្រីៗទាំងនេះមួយចំនួនបានស្គាល់ខ្ញុំរួចហើយ ហើយពេលនេះ ខ្ញុំជាអ្នកដឹកនាំ តើខ្ញុំមិនគួរតែអាចចែករំលែកការប្រកបគ្នាដែលកាន់តែជ្រាលជ្រៅឬ? បើមិនដូច្នោះទេ តើពួកគេនឹងគិតអ្វីពីខ្ញុំ? តើពួកគេនឹងនិយាយថាខ្ញុំមិនល្អឬ?» ខ្ញុំបានប្រើប្រាស់ខួរក្បាលដើម្បីគិតពីបទពិសោធន៍មួយចំនួនដែលខ្ញុំមាន ដែលខ្ញុំអាចចែករំលែកបាន ប៉ុន្តែនៅពេលដែលខ្ញុំកាន់តែបារម្ភ នោះខ្ញុំកាន់តែស្ថិតក្នុងភាពជ្រួលច្របល់។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីឡើយ។ ដូច្នេះ គ្រប់គ្នានឹងមិនឃើញថា ខ្ញុំមិនមានអ្វីមួយដើម្បីធ្វើការប្រកបគ្នាឡើយ ខ្ញុំបានស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះការប្រកបគ្នារបស់ដៃគូខ្ញុំ ហើយដរាបណាគាត់បញ្ចប់ការប្រកបគ្នា នោះខ្ញុំគ្រាន់តែបន្ថែមដោយសង្ខេបអ្វីដែលគាត់បាននិយាយប៉ុណ្ណោះ។ តាមវិធីនោះ វានឹងបង្ហាញថា ការប្រកបគ្នា និងការយល់ដឹងរបស់ខ្ញុំ គឺប្រសើរជាងគាត់ ហើយគ្រប់គ្នានឹងឃើញថា ខ្ញុំធ្វើបានល្អ ថាខ្ញុំសក្ដិសមនឹងតួនាទីជាអ្នកដឹកនាំ។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា គ្រប់យ៉ាងដែលខ្ញុំកំពុងតែនិយាយ គឺជាការយល់ឃើញរបស់ដៃគូខ្ញុំ ដែលខ្ញុំកំពុងតែយកជារបស់ខ្លួន។ ខ្ញុំបានដឹងថាវាពិតជាវិធីដែលគួរឱ្យស្អប់ក្នុងការប្រព្រឹត្ត។ ខ្ញុំមានអារម្មណ៍គ្មានអ្វីទាល់តែសោះនៅក្នុងចិត្តរបស់ខ្ញុំ បន្ទាប់ពីការជួបជុំនោះ។ ខ្ញុំក៏បានដឹងដែរថា មនុស្ស ហេតុការណ៍ និងអ្វីៗទាំងអស់ដែលខ្ញុំជួបប្រទះជារៀងរាល់ថ្ងៃ ត្រូវបានចាត់ចែងដោយព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនដឹងពីវិធីដើម្បីដកយកបទពិសោធន៍ពីពួកវាឡើយ។ ខ្ញុំមិនបានទទួលមេរៀនអ្វីឡើយ។ គំនិតនេះ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ចម្លែក ហើយខ្ញុំក៏មានការស្ដាយក្រោយបន្តិចដែរ ក្នុងការទទួលយកភារកិច្ចនោះ។ ពីរបីថ្ងៃបន្ទាប់មក ខ្ញុំមានអារម្មណ៍ដូចជាមានទម្ងន់ដ៏ធ្ងន់សង្កត់លើក្បាលខ្ញុំ ខ្ញុំមានអារម្មណ៍ស្រវាំងភ្នែក និងដូចជាខ្ញុំមិនអាចដកដង្ហើមវែងអ៊ីចឹង។ ដោយការប្រឈមនឹងបញ្ហានៅក្នុងកិច្ចការរបស់ក្រុមជំនុំ និងមិនដឹងថាត្រូវចាប់ផ្ដើមពីកន្លែងណាផងនោះ គឺពិតជារឿងគួរឱ្យឈឺចាប់សម្រាប់ខ្ញុំមែន។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ «ឱព្រះជាម្ចាស់ ទូលបង្គំចង់បំពេញភារកិច្ចនេះឱ្យបានល្អ ប៉ុន្តែទូលបង្គំតែងតែមានអារម្មណ៍ដូចជាទូលបង្គំមិនមានសមត្ថភាពដល់កិច្ចការនោះអ៊ីចឹង។ ទូលបង្គំមិនដឹងថាត្រូវធ្វើអ្វីឡើយ។ សូមទ្រង់ដឹកនាំទូលបង្គំឱ្យស្គាល់ខ្លួនឯង ប្រយោជន៍ឱ្យទូលបង្គំអាចគេចផុតពីសភាពបែបនេះផង»។

បន្ទាប់មក ខ្ញុំបានបើកចិត្តចំពោះដៃគូរបស់ខ្ញុំ ហើយបានប្រាប់គាត់អំពីសភាពរបស់ខ្ញុំ។ គាត់បានផ្ដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយខ ដើម្បីឱ្យខ្ញុំអាន ដែលដកស្រង់ចេញពី «ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន មនុស្សម្នាក់ត្រូវតែមានមាគ៌ានៃការអនុវត្តដ៏ជាក់លាក់មួយ»។ ព្រះបន្ទូលនោះថ្លែងថា៖ «មនុស្សពុករលួយទាំងអស់ បង្ហាញពីបញ្ហានេះ៖ នៅពេលដែលពួកគេជាបងប្អូនសាមញ្ញ ដោយគ្មានឋានៈ នោះពួកគេមិនអួតអាងឡើយ នៅពេលដែលពួកគេប្រាស្រ័យទាក់ទង ឬនិយាយជាមួយនរណាម្នាក់ ហើយពួកគេក៏មិនជ្រើសយកបែបបទ ឬសម្លេងជាក់លាក់មួយ នៅក្នុងការនិយាយរបស់ពួកគេឡើយ។ ពួកគេគ្រាន់តែសាមញ្ញ និងធម្មតាប៉ុណ្ណោះ ហើយមិនត្រូវការលាក់ពុតឡើយ។ ពួកគេមិនមានអារម្មណ៍ថាមានសម្ពាធផ្លូវចិត្ត ហើយអាចធ្វើការប្រកបគ្នាយ៉ាងបើកចំហ និងចេញពីចិត្ត។ ពួកគេអាចទៅរកបាន និងងាយស្រួលក្នុងការប្រាស្រ័យទាក់ទង។ អ្នកដទៃមានអារម្មណ៍ថា ពួកគេជាមនុស្សល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលដែលពួកគេទទួលបានឋានៈ ពួកគេខ្ពង់ខ្ពស់ និងមានឫទ្ធិអំណាច ហាក់ដូចជាគ្មាននរណាម្នាក់អាចដល់ពួកគេអ៊ីចឹង។ ពួកគេមានអារម្មណ៍ថា ពួកគេសមនឹងទទួលបានការគោរព ហើយថា ពួកគេ និងមនុស្សសាមញ្ញ មានលក្ខណៈខុសគ្នា។ ពួកគេមើលងាយមនុស្សសាមញ្ញ ហើយឈប់ធ្វើការប្រកបគ្នាដោយបើកចំហជាមួយអ្នកដទៃទៀតហើយ។ ហេតុអ្វីបានជាពួកគេលែងធ្វើការប្រកបគ្នាដោយបើកចំហ? ពួកគេមានអារម្មណ៍ថា ពេលនេះ ពួកគេមានឋានៈ និងជាអ្នកដឹកនាំ។ ពួកគេគិតថា អ្នកដឹកនាំត្រូវតែមានកេរ្ដិ៍ឈ្មោះជាក់លាក់ ថ្លៃថ្នូរបន្តិចជាងមនុស្សធម្មតា ហើយមានកម្ពស់ និងអាចទទួលខុសត្រូវច្រើនជាង។ ពួកគេជឿថា បើប្រៀបធៀបនឹងមនុស្សសាមញ្ញ អ្នកដឹកនាំត្រូវតែមានការអត់ធ្មត់ជាង អាចរងទុក្ខ និងលះបង់ច្រើនជាង និងអាចតតាំងនឹងសេចក្ដីល្បួងណាមួយបាន។ ពួកគេថែមទាំងគិតថា អ្នកដឹកនាំមិនអាចយំឡើយ មិនថាសមាជិកគ្រួសារជាច្រើននាក់របស់ពួកគេអាចស្លាប់ឡើយ ហើយថា បើពួកគេពិតជាយំមែន នោះពួកគេត្រូវពួនយំ ដើម្បីកុំឱ្យនរណាម្នាក់អាចឃើញពីចំណុចខ្សោយ ភាពខ្វះខាត ឬភាពទន់ខ្សោយនៅក្នុងពួកគេ។ ពួកគេថែមទាំងមានអារម្មណ៍ថា អ្នកដឹកនាំមិនអាចអនុញ្ញាតឱ្យនរណាម្នាក់ដឹងថា ពួកគេអវិជ្ជមានឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវតែលាក់បាំងអ្វីៗទាំងអស់នេះ។ ពួកគេជឿថា នេះគឺជារបៀបដែលមនុស្សម្នាក់ដែលមានឋានៈគួរតែប្រព្រឹត្ត» (កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលនេះ គឺជាការអង្រួនដ៏ធំធេងសម្រាប់ខ្ញុំ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងពីសភាពពិតរបស់ខ្ញុំ! ហេតុអ្វីបានជាខ្ញុំភ័យខ្លាចក្នុងការបង្ហាញមុខខ្លាំងម៉្លេះ នៅក្នុងការជួបជុំគ្នានីមួយៗ? ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ធុញថប់ខ្លាំងម៉្លេះ? គឺដោយសារតែខ្ញុំកំពុងតែព្យាយាមលើកស្ទួយខ្លួនឯង។ ចាប់តាំងពីក្លាយជាអ្នកដឹកនាំមក ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំមានតួនាទី និងឋានៈអ៊ីចឹង ដូច្នេះខ្ញុំជាមនុស្សដែលខុសពីមុន។ ពេលនេះ ក្នុងនាមជាអ្នកដឹកនាំ ខ្ញុំបានគិតថា ខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវមុខមាត់ជាអ្នកដឹកនាំ គិតថាខ្ញុំគួរតែនៅកន្លែងខ្ពស់ជាងអ្នកដទៃ និងមានសមត្ថភាពជាងពួកគេ។ ការប្រកបគ្នារបស់ខ្ញុំ ត្រូវតែមានការយល់ដ៏ជ្រាលជ្រៅជាង ហើយខ្ញុំត្រូវតែមើលឃើញសារជាតិនៃបញ្ហាប្រសើរជាង និងដើម្បីដោះស្រាយបញ្ហាណាមួយដែលបងប្អូនប្រុសស្រីបានជួបប្រទះ នៅក្នុងច្រកចូលទៅក្នុងជីវិតរបស់ពួកគេ។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំត្រូវតែជាម្នាក់ដែលលេចធ្លោរជាងគេនៅក្នុងការជួបជុំ មិនថាខ្ញុំនៅជាមួយក្រុមណាឡើយ ខ្ញុំមានអារម្មណ៍ថា នោះគឺជាវិធីតែមួយគត់ដែលស័ក្ដិសមនឹងតំណែងនោះ។ ដូច្នេះ បន្ទាប់ពីទទួលយកបញ្ជាបេសកកម្មនោះ ខ្ញុំនិយាយស្ដី និងធ្វើសកម្មភាព ដើម្បីប្រយោជន៍នៃតួនាទីរបស់ខ្ញុំ នៅក្នុងរបស់សព្វសារពើ។ តាមពិត ខ្ញុំខ្វះខាតរាល់ទិដ្ឋភាពទាំងអស់ ប៉ុន្តែខ្ញុំចង់ក្លែងបន្លំខ្លួន ដោយធ្វើពុតជាមានការអប់រំល្អ ហើយខ្ញុំមានឥរិយាបថដែលមានល្បិចកលទៀតផង ដោយព្យាយាមលួចយកពន្លឺនៃការប្រកបគ្នារបស់ដៃគូខ្ញុំ ដើម្បីបំភ្លឺខ្លួនឯងប្រយោជន៍ឱ្យអ្នកដទៃនឹងសរសើរខ្ញុំ។ អស់រយៈពេលដ៏យូរ គ្រប់យ៉ាងដែលខ្ញុំបានគិត គឺវិធីដើម្បីរក្សាឋានៈរបស់ខ្ញុំ ដោយមិនមែនវិធីដើម្បីបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ វិធីដើម្បីបំពេញទំនួលខុសត្រូវរបស់ខ្ញុំទាល់តែសោះ។ ខ្ញុំមិនបានផ្ដោតលើកិច្ចការដ៏សមស្រប និងពិតប្រាកដបន្តិចឡើយ។ ចុះការតាមរកសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងម៉េចដែរ? ដោយសារការតាមរក និងត្រូវបានត្រួតត្រាដោយឋានៈនោះហើយ ទើបវាក្លាយជាទាសកររបស់ឋានៈ។ ទោះបីជាខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំក៏ដោយ ក៏ខ្ញុំមិនត្រឹមតែមិនមានកម្ពស់ដ៏ធំធេងភា្លមៗ ឬមានតថភាពនៃសេចក្ដីពិតប៉ុណ្ណោះទេ ខ្ញុំថែមទាំងនៅជាមនុស្សដូចមុនទៀតផង។ គ្រប់យ៉ាងដែលខុសពីមុន គឺភារកិច្ចរបស់ខ្ញុំ។ ព្រះជាម្ចាស់ចង់ឱ្យខ្ញុំទទួលបានការបណ្ដុះបណ្ដាលកាន់តែច្រើនតាមរយៈភារកិច្ចជាអ្នកដឹកនាំរបស់ខ្ញុំ ដើម្បីស្វែងរកសេចក្ដីពិតក្នុងការដោះស្រាយបញ្ហា និងធ្វើកិច្ចការជាក់ស្ដែង។ វាមិនមែនជាការផ្ដល់នូវឋានៈដល់ខ្ញុំទាល់តែសោះ។ ប៉ុន្តែខ្ញុំលើកស្ទួយខ្លួនឯងដល់ឋានៈជាអ្នកដឹកនាំ ហើយគិតយ៉ាងខុសឆ្គងថា ការក្លាយជាអ្នកដឹកនាំ គឺដូចទៅនឹងការបម្រើជាមន្ត្រីរដ្ឋាភិបាលនៅក្នុងលោកិយអ៊ីចឹង នោះគឺជាអត្ថន័យនៃការមានឋានៈ។ តើនោះមិនមែនជាការយល់ឃើញរបស់អ្នកមិនជឿទេឬ? វាមិនសមហេតុផលឡើយ!

បន្ទាប់ពីដឹងរឿងទាំងអស់នេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះជាម្ចាស់ សូមអរព្រះគុណចំពោះការបំភ្លឺ និងការចង្អុលបង្ហាញរបស់ទ្រង់ ដែលបានអនុញ្ញតឱ្យទូលបង្គំយល់ថា ហេតុផលនៅពីក្រោយសភាពមិនត្រឹមត្រូវរបស់ទូលបង្គំ គឺដោយសារតែទូលបង្គំតាមរកឋានៈ។ ទូលបង្គំស្ថិតនៅលើមាគ៌ាដ៏ខុសឆ្គង។ ព្រះជាម្ចាស់ ទូលបង្គំត្រៀមខ្លួនជាស្រេចដើម្បីប្រែចិត្ត ហើយស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយសភាពរបស់ទូលបង្គំនេះ។ សូមទ្រង់ដឹកនាំទូលបង្គំផង»។ បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយខ ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «មនុស្សផ្ទាល់គឺជាកម្មវត្ថុនៃការបង្កើត។ តើកម្មវត្ថុនៃការបង្កើតសម្រេចបានសព្វានុភាពឬទេ? តើពួកគេអាចសម្រេចបានភាពគ្រប់លក្ខណ៍ និងភាពឥតខ្ចោះឬទេ? តើពួកគេអាចសម្រេចបានភាពប៉ិនប្រសប់នៅក្នុងគ្រប់យ៉ាង យល់ដឹងគ្រប់យ៉ាង និងសម្រេចបានគ្រប់យ៉ាងឬទេ? ពួកគេមិនអាចទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងមនុស្សមានចំណុចខ្សោយមួយ។ ពេលដែលពួកគេរៀនពីជំនាញ ឬអាជីព នោះមនុស្សមានអារម្មណ៍ថា ពួកគេមានសមត្ថភាព ថាពួកគេគឺជាមនុស្សដែលមានឋានៈ និងមានតម្លៃ ហើយថាពួកគេជាមនុស្សមានវិជ្ជាជីវៈ។ មិនថាពួកគេគិតថា ពួកគេមាន «សមត្ថភាព» បែបណាឡើយ ពួកគេសុទ្ធតែចង់សម្ញែងខ្លួន ក្លែងខ្លួនជាឥស្សរជនដ៏ថ្លៃថ្នូរ និងហាក់ដូចជាគ្រប់លក្ខណ៍ និងឥតខ្ចោះ ដោយគ្មានការខ្វះចម្លោះមួយឡើយ។ នៅក្នុងក្រសែភ្នែករបស់អ្នកដទៃ ពួកគេចង់ឱ្យគេចាត់ទុកថាជាមនុស្សអស្ចារ្យ មានអំណាច ពេញដោយសមត្ថភាព និងអាចសម្រេចបានអ្វីគ្រប់យ៉ាង។ ... ពួកគេមិនចង់ក្លាយជាមនុស្សសាមញ្ញ មនុស្សធម្មតា ឬគ្រាន់តែជាមនុស្សឡើយ។ ពួកគេគ្រាន់តែចង់ក្លាយជាមនុស្សអស្ចារ្យ ឬមនុស្សម្នាក់ដែលមានសមត្ថភាព ឬអំណាចពិសេសប៉ុណ្ណោះ។ នេះគឺជាបញ្ហាដ៏ធំ! ពាក់ព័ន្ធនឹងភាពទន់ខ្សោយ ចំណុចខ្វះខាត ភាពល្ងង់ខ្លៅ ភាពឆ្កួតឡប់ និងកង្វះការយល់ដឹងនៅក្នុងភាពជាមនុស្សធម្មតា នោះពួកគេនឹងបិទបាំងវាទាំងអស់ លាក់បាំងវា និងមិនឱ្យមនុស្សដទៃឃើញវាឡើយ ដូច្នេះហើយពួកគេក៏បន្តក្លែងបន្លំខ្លួន។ ... ពួកគេមិនស្គាល់ថា ពួកគេផ្ទាល់ជានរណាឡើយ ហើយពួកគេក៏មិនស្គាល់ពីរបៀបរស់នៅក្នុងភាពជាមនុស្សធម្មតាដែរ។ ពួកគេមិនដែលធ្លាប់ប្រព្រឹត្តដូចជាមនុស្សជាក់ស្ដែងឡើយ។ នៅក្នុងការប្រព្រឹត្តខ្លួន បើមនុស្សជ្រើសរើសផ្លូវប្រភេទនេះ ដែលតែងតែមានសុបិនខ្ពស់ ជាជាងការធ្វើរឿងជាក់ស្ដែង តែងតែចង់ហោះហើរ នោះពួកគេត្រូវជួបប្រទះនឹងបញ្ហាហើយ។ មាគ៌ានៅក្នុងជីវិតដែលអ្នកជ្រើសរើសគឺមិនត្រឹមត្រូវឡើយ។ និយាយដោយស្មោះត្រង់ជាមួយអ្នក ប្រសិនបើអ្នកធ្វើបែបនេះ នោះមិនថាអ្នកជឿលើព្រះជាម្ចាស់បែបណាឡើយ អ្នកនឹងមិនយល់ពីសេចក្ដីពិតឡើយ ហើយអ្នកក៏នឹងមិនអាចទទួលបានសេចក្ដីពិតដែរ ដោយសារតែចំណុចចាប់ផ្ដើមរបស់អ្នកខុស» («សភាពប្រាំយ៉ាងដែលចាំបាច់ក្នុងការដើរលើផ្លូវត្រូវនៅក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលនេះ មានអារម្មណ៍ដូចជាខ្ញុំនៅទល់មុខជាមួយព្រះជាម្ចាស់ដោយកំពុងត្រូវបានទ្រង់ជំនុំជម្រះអ៊ីចឹង។ វាពិតជារឿងដែលគួរឱ្យព្រួយបារម្ភ និងពិបាកចិត្តសម្រាប់ខ្ញុំ ជាពិសេសការអាន «ប្រសិនបើអ្នកធ្វើបែបនេះ នោះមិនថាអ្នកជឿលើព្រះជាម្ចាស់បែបណាឡើយ អ្នកនឹងមិនយល់ពីសេចក្ដីពិតឡើយ ហើយអ្នកក៏នឹងមិនអាចទទួលបានសេចក្ដីពិតដែរ ដោយសារតែចំណុចចាប់ផ្ដើមរបស់អ្នកខុស»។ ខ្ញុំបានដឹងពីសារៈសំខាន់នៃបំណងចិត្តរបស់មនុស្សម្នាក់ និងមាគ៌ាដែលពួកគេជ្រើសយកនៅក្នុងភារកិច្ចរបស់ពួកគេ ដឹងថា ទាំងនេះគឺកំណត់ដោយផ្ទាល់ថា ពួកគេអាចទទួលសេចក្ដីពិតឬអត់។ បើពួកយើងមិនតាមរកសេចក្ដីពិតនៅក្នុងភារកិច្ចរបស់ពួកយើងទេ បើពួកយើងមិនយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ តែផ្ទុយទៅវិញ ប្រកាន់ខ្ជាប់នូវឋានៈផ្ទាល់ខ្លួនរបស់ពួកយើង នោះមិនថាពួកយើងប្រឹងប្រែងធ្វើកិច្ចការប៉ុនណា មិនថាពួកយើងរងទុក និងបង់ថ្លៃច្រើនប៉ុនណាឡើយ ក៏ពួកយើងមិនដែលទទួលបានការទទួលស្គាល់របស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែពួកយើងនឹងត្រូវបានព្រះជាម្ចាស់បដិសេធ និងថ្កោលទោស។ ព្រះជាម្ចាស់បរិសុទ្ធ ហើយទ្រង់អាចទតឃើញទៅក្នុងជម្រៅចិត្ត និងគំនិតរបស់ពួកយើង។ បន្ទាប់ពីខ្ញុំបានក្លាយជាអ្នកដឹកនាំ ខ្ញុំគ្រាន់តែគិតអំពីមុខមាត់ និឋានៈរបស់ខ្ញុំ នៅក្នុងក្រសែភ្នែករបស់អ្នកដទៃប៉ុណ្ណោះ។ ដោយចង់ការពារតួនាទីនៃការដឹកនាំរបស់ខ្ញុំ នោះខ្ញុំតែងតែក្លែងបន្លំ លាក់បាំងកំហុស និងភាពខ្វះខាតរបស់ខ្ញុំ ដើម្បីឱ្យមនុស្សដទៃលើកតម្កើង និងសរសើរខ្ញុំ។ បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ មិនមែនជាអ្វីនៅក្នុងចិត្តរបស់ខ្ញុំឡើយ ខ្ញុំកំពុងតែតាមរកឋានៈ ដោយដើរលើផ្លូវនៃការតតាំងនឹងព្រះជាម្ចាស់។ តើខ្ញុំអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាមវិធីនោះ ដោយរបៀបណា? ដូច្នេះភាពខ្មៅងងឹតដែលខ្ញុំបានធ្លាក់ចូល គឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលធ្លាក់មកលើខ្ញុំ។ បើខ្ញុំនៅតែមិនប្រែចិត្ត នោះខ្ញុំច្បាស់ជាត្រូវបានព្រះជាម្ចាស់ស្អប់មិនខាន។ ខ្ញុំបានគិតអំពីពួកទទឹងនឹងព្រះគ្រីស្ទ ដែលត្រូវបានបណ្ដេញចេញពីដំណាក់របស់ព្រះជាម្ចាស់។ ពួកគេមានឋានៈ ហើយតែងតែមានអារម្មណ៍ថា ពួកគេមិនដូចនឹងអ្នកផ្សេងទៀតឡើយ។ ពួកគេលោភលន់ចង់បានព្រះពរនៃឋានៈ លើកស្ទួយខ្លួនឯង និងអួតសម្ញែង តយុទ្ធដើម្បីទាញរាស្ត្ររបស់ព្រះជាម្ចាស់ចេញឆ្ងាយពីទ្រង់។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ និងតតាំងនឹងព្រះជាម្ចាស់ ហើយទីបំផុត ទីបញ្ចប់របស់ពួកគេគឺត្រូវបានបណ្ដេញចេញ និងត្រូវបានលុបបំបាត់ចោល។ ខណៈពេលដែលខ្ញុំបានដឹងរឿងទាំងអស់នេះ នោះខ្ញុំបានឆ្លុះបញ្ចាំងពីវិធីដែលខ្ញុំត្រូវបានត្រួតត្រាដោយឋានៈ ចាប់តាំងពីទទួលបានភារកិច្ចនៃការដឹកនាំមក។ ខ្ញុំបានគិតថា ភារកិច្ចគឺជាឋានានុក្រមដែលផ្ដល់តំណែងមួយដល់ខ្ញុំ និងលើកស្ទួយខ្លួនឯង ខ្ញុំបានគិតថា ខ្ញុំបានទទួលឋានៈ ហើយខ្ញុំចង់អួតសម្ញែង ដោយការដោះស្រាយបញ្ហារបស់មនុស្សដទៃ ប្រយោជន៍ឱ្យពួកគេសរសើរខ្ញុំ។ ខ្ញុំពិតជាឥតអាម៉ាស់មែន! គំនិតនេះ បានធ្វើឱ្យមុខរបស់ខ្ញុំក្រហម ដោយភាពអាម៉ាស់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរឱ្យស្អប់ខ្ពើមណាស់ ហើយថា ការការពារឋានៈរបស់ខ្ញុំនៅក្នុងក្រសែភ្នែករបស់មនុស្សដទៃតាមវិធីនោះ គឺច្បាស់ជាការប្រកួតប្រជែងដណ្ដើមឋានៈជាមួយព្រះជាម្ចាស់មិនខាន។ វាគឺជាមាគ៌ារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ គឺនៅពេលនោះហើយ ទើបខ្ញុំដឹងពីសភាពដ៏គ្រោះថ្នាក់ដែលខ្ញុំកំពុងស្ថិតនៅ ហើយថា បើខ្ញុំមិនប្រែចិត្តទេ នោះនៅទីបំផុត ខ្ញុំនឹងត្រូវបានដាក់ទោស ដូចជាពួកទទឹងនឹងព្រះគ្រីស្ទអ៊ីចឹង។

នៅក្នុងការស្វែងរក និងការឆ្លុះបញ្ចាំងរបស់ខ្ញុំបន្ទាប់មក នោះខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «នៅពេលដែលអ្នកគ្មានឋានៈ អ្នកអាចញែកខ្លួនជារឿយៗ ហើយស្គាល់ខ្លួនឯង។ អ្នកដទៃទៀតអាចទទួលបានផលប្រយោជន៍ពីការធ្វើបែបនេះ។ នៅពេលដែលអ្នកមានឋានៈ អ្នកនៅតែអាចញែកខ្លួនអ្នកជារឿយៗ ហើយស្គាល់ខ្លួនឯងបានដដែល ដោយអនុញ្ញាតឱ្យអ្នកដទៃយល់ពីតថភាពនៃសេចក្ដីពិត និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចេញពីបទពិសោធន៍របស់អ្នក។ មនុស្សអាចទទួលបានផលប្រយោជន៍ពីរឿងនេះផងដែរ មិនអ៊ីចឹងទេឬ? បើអ្នកអនុវត្តដូច្នោះ នោះមិនថាអ្នកមានឋានៈ ឬអត់ឡើយ អ្នកដទៃនឹងទទួលបានផលប្រយោជន៍ពីវាដូចតែគ្នា។ ដូច្នេះ តើឋានៈមានន័យដូចម្ដេចចំពោះអ្នក? តាមពិត វាគឺជារបស់បន្ថែមមួយ ដូចជាក្រណាត់មួយផ្ទាំង ឬមួកមួយអ៊ីចឹង។ ដរាបណាអ្នកមិនចាត់ទុកវាជាបញ្ហាដ៏ធំពេក នោះវាមិនអាចបង្ខិតបង្ខំអ្នកបានឡើយ។ បើអ្នកស្រឡាញ់ឋានៈ និងផ្ដោតទៅលើវា តែងតែចាត់ទុកវាជាបញ្ហាសំខាន់ នោះវានឹងធ្វើឱ្យអ្នកស្ថិតក្រោមការត្រួតត្រារបស់វា។ បន្ទាប់មក អ្នកនឹងលែងចង់ស្គាល់ខ្លួនឯងទៀតហើយ ហើយអ្នកក៏មិនសុខចិត្តបើកចិត្ត និងលាតត្រដាងខ្លួន ឬយកតួនាទីដឹកនាំរបស់អ្នកទុកដោយឡែក ដើម្បីនិយាយ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ព្រមទាំងបំពេញភារកិច្ចរបស់អ្នក។ តើនេះជាបញ្ហាប្រភេទអ្វី? តើអ្នកមិនសន្និដ្ឋានថា ឋានៈនេះសម្រាប់ខ្លួនឯងទេឬ? ដូច្នេះហើយ តើអ្នកមិនគ្រាន់តែបន្តកាន់កាប់តួនាទីនោះ និងមិនសុខចិត្តបោះបង់វាចោល ហើយថែមទាំងប្រណាំងប្រជែងជាមួយអ្នកដទៃដើម្បីការពារឋានៈរបស់អ្នកទេឬ? តើអ្នកមិនគ្រាន់តែធ្វើទារុណកម្មខ្លួនឯងទេឬ? បើអ្នកបញ្ចប់ដោយការធ្វើទារុណកម្មខ្លួនឯងដល់ស្លាប់ តើអ្នកនឹងបន្ទោសនរណា? ប្រសិនបើនៅពេលដែលអ្នកមានឋានៈ អ្នកអាចចៀសផុតពីការជិះជាន់អ្នកដទៃ ផ្ទុយទៅវិញផ្ដោតលើរបៀបបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកគួរធ្វើ និងបំពេញរាល់ភារកិច្ចទាំងអស់ដែលអ្នកគួរតែបំពេញ ហើយបើអ្នកមើលឃើញខ្លួនឯងថាជាបងប្អូនសាមញ្ញម្នាក់ នោះតើអ្នកនឹងកម្ចាត់ចេញនូវនឹមនៃឋានៈទេឬ» («ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន មនុស្សម្នាក់ត្រូវតែមានមាគ៌ានៃការអនុវត្តដ៏ជាក់លាក់មួយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់នូវមាគ៌ានៃការអនុវត្ត និងការចូលទៅក្នុង។ មិនថាខ្ញុំមានឋានៈឬអត់ឡើយ ខ្ញុំត្រូវតែបំពេញភារកិច្ចរបស់ខ្ញុំយ៉ាងសមស្រប ធ្វើការប្រកបគ្នាអំពីអ្វីដែលខ្ញុំយល់ ហើយនៅពេលដែលខ្ញុំជួបប្រទះអ្វីមួយដែលខ្ញុំមិនយល់ នោះខ្ញុំគួរតែធ្វើការប្រកបគ្នាយ៉ាងចំហជាមួយបងប្អូនប្រុសស្រី ហើយដោះស្រាយវាជាមួយគ្នា។ ខ្ញុំគ្រាន់តែបំពេញភារកិច្ចខុសពីអ្នកដទៃ ប៉ុន្តែគ្មាននរណាម្នាក់ខ្ពស់ជាង ឬទាបជាងអ្នកផ្សេងឡើយ។ ហើយតថភាពដែលថា ខ្ញុំកំពុងបម្រើការជាអ្នកដឹកនាំ ប្រាកដជាមិនមានន័យថា ខ្ញុំប្រសើរជាងពួកគេ មានសមត្ថភាពជាងពួកគេឡើយ។ ប៉ុន្តែខ្ញុំបានប្រព្រឹត្តដូចជាមនុស្សលីលា ដោយមិនស្គាល់ខ្លួនឯងទាល់តែសោះ។ ខ្ញុំក៏មានគុណវិបត្តិគ្រប់ប្រភេទ ហើយត្រូវការជំនួយពីបងប្អូនប្រុសស្រីដែរ ប៉ុន្តែទោះបីជាបែបនោះក៏ដោយ ក៏ខ្ញុំបានគិតថា ខ្ញុំត្រូវតែប្រសើរជាងពួកគេដែរ។ នោះពិតជាក្រអឺតក្រទម និងល្ងង់មែនទែន! ខ្ញុំមានអារម្មណ៍ដូចជាការលើកតម្កើងខ្លួនយ៉ាងអាប់កិត្តិយសរបស់ខ្ញុំ គឺគ្រាន់តែជារឿងគួរឱ្យចង់សើចប៉ុណ្ណោះ។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ចេញពីចិត្តរបស់ខ្ញុំ ចំពោះការលាតត្រដាងខ្ញុំតាមរយៈស្ថានភាពនេះ ដោយអនុញ្ញាតឱ្យខ្ញុំឃើញថា ខ្ញុំកំពុងតែដើរលើផ្លូវខុស។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា «ព្រះជាម្ចាស់ សូមអរព្រះគុណទ្រង់ដែលបានលាតត្រដាងទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចឃើញពីវិធីដែលទូលបង្គំត្រូវបានគ្របដណ្ដប់ដោយឋានៈ ហើយថា ទូលបង្គំកំពុងនៅលើផ្លូវនៃការតតាំងនឹងទ្រង់។ ទូលបង្គំមិនចង់ស្ថិតនៅលើផ្លូវខុសទៀតទេ។ ទូលបង្គំចង់ប្រែចិត្ត ទម្លាក់ចោលគំនិតអំពីឋានៈ ផ្លាស់ប្ដូរអាកប្បកិរិយាចំពោះភារកិច្ចរបស់ទូលបង្គំ ហើយបំពេញភារកិច្ចរបស់ទូលបង្គំ ស្របតាមគោលការណ៍នៃសេចក្ដីពិត»។

មានពេលមួយ ដែលខ្ញុំបានទៅចូលរួមការប្រជុំរបស់ក្រុម ដែលមានបងប្អូនប្រុសស្រីបីនាក់នៅទីនោះកំពុងតែបំពេញភារកិច្ចរបស់ពួកគេយូរជាងខ្ញុំ ហើយមានពីរបីនាក់ក្នុងចំណោមពួកគេ បានធ្វើជាអ្នកដឹកនាំរួចហើយ។ ពួកគេបានចែករំលែកការប្រកបគ្នាអំពីសេចក្ដីពិតជាមួយខ្ញុំ ហើយបានជួយខ្ញុំដោះស្រាយបញ្ហាកាលពីមុន ដូច្នេះ ខ្ញុំមានអារម្មណ៍ទើសទាល់នៅក្នុងការជួបជុំ។ ខ្ញុំខ្លាចថា បើការប្រកបគ្នារបស់ខ្ញុំមិនល្អ ហើយខ្ញុំមិនអាចជួយពួកគេដោះស្រាយបញ្ហាបាន នោះពួកគេអាចគិតថា ខ្ញុំខ្វះតថភាពនៃសេចក្ដីពិតទាំងស្រុង ហើយខ្ញុំមិនសក្ដិសមសម្រាប់ការដឹកនាំឡើយ។ ខ្ញុំមិនហ៊ានសួរពួកគេ ពីប្រភេទនៃសភាពដែលពួកគេមានឡើយ ដោយខ្លាចពួកគេនិយាយអ្វីមួយដែលខ្ញុំមិនអាចដោះស្រាយបាន។ នៅត្រង់ចំណុចនោះ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែព្យាយាមការពារមុខមាត់ និងឋានៈរបស់ខ្ញុំម្ដងទៀត ដូច្នេះហើយ ខ្ញុំបានអធិស្ឋានឱ្យបោះបង់ខ្លួនឯង។ បន្ទាប់មក ខ្ញុំបានគិតឃើញព្រះបន្ទូលដែលមកពីព្រះជាម្ចាស់ទាំងនេះ៖ «ប្រសិនបើនៅពេលដែលអ្នកមានឋានៈ អ្នកអាចចៀសផុតពីការជិះជាន់អ្នកដទៃ ផ្ទុយទៅវិញផ្ដោតលើរបៀបបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកគួរធ្វើ និងបំពេញរាល់ភារកិច្ចទាំងអស់ដែលអ្នកគួរតែបំពេញ ហើយបើអ្នកមើលឃើញខ្លួនឯងថាជាបងប្អូនសាមញ្ញម្នាក់ នោះតើអ្នកនឹងកម្ចាត់ចេញនូវនឹមនៃឋានៈទេឬ?» («ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួន មនុស្សម្នាក់ត្រូវតែមានមាគ៌ានៃការអនុវត្តដ៏ជាក់លាក់មួយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែកែតម្រូវការអនុវត្តរបស់ខ្ញុំចំពោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយទោះបីជាការយល់អំពីសេចក្ដីពិតរបស់ខ្ញុំ នៅរាក់ក៏ដោយ ក៏ខ្ញុំចង់ពឹងផ្អែកលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យអស់លទ្ធភាព។ ក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះខ្ញុំបានទទួលអារម្មណ៍ស្រាកស្រាន្ដដ៏ធំធេង ហើយលែងបារម្ភពីអ្វីដែលមនុស្សដទៃនឹងគិតពីខ្ញុំទៀតហើយ។ ខ្ញុំបានសម្រេចចិត្តចែករំលែកការប្រកបគ្នាអំពីការយល់ដឹងដែលខ្ញុំពិតជាមាន។ ដោយបានឮពីអ្វីដែលខ្ញុំត្រូវនិយាយ នោះបងប្អូនប្រុសស្រីមិនមើលងាយខ្ញុំទាល់តែសោះ។ ប៉ុន្តែពួកគេទាំងអស់បាននិយាយថា ពួកគេបានទទួលអ្វីមួយពីអ្វីដែលខ្ញុំនិយាយ។

នៅក្នុងការជួបជុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយខ ដែលលេចមកនៅក្នុង «គោលការណ៍ដែលគួរតែណែនាំការប្រព្រឹត្តរបស់មនុស្សម្នាក់»។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា «មិនថាភារកិច្ចអ្វីដែលបុគ្គលម្នាក់បំពេញឡើយ ការសម្រេចបានលទ្ធផលក្នុងការផ្គាប់ព្រះទ័យព្រះជាម្ចាស់ និងទទួលបានការទទួលស្គាល់របស់ទ្រង់ ព្រមទាំងបំពេញភារកិច្ចរបស់ពួកគេត្រូវតាមបទដ្ឋាន គឺអាស្រ័យលើសកម្មភាពរបស់ព្រះជាម្ចាស់។ បើអ្នកអនុវត្តទំនួលខុសត្រូវរបស់អ្នក បើអ្នកបំពេញភារកិច្ចរបស់អ្នក ប៉ុន្តែព្រះជាម្ចាស់មិនធ្វើសកម្មភាព ហើយព្រះជាម្ចាស់មិនមានបន្ទូលប្រាប់អ្នកពីអ្វីដែលត្រូវធ្វើ នោះអ្នកនឹងមិនស្គាល់ផ្លូវរបស់អ្នក ទិសដៅរបស់អ្នក ឬគោលដៅរបស់អ្នកឡើយ។ តើទីបំផុត មានអ្វីកើតឡើងចេញពីការនោះ? នោះនឹងក្លាយជាការងារដែលគ្មានផលផ្លែ។ ដូច្នេះហើយ ការបំពេញភារកិច្ចរបស់អ្នកឱ្យត្រូវតាមបទដ្ឋាន និងអាចឈរយ៉ាងរឹងមាំក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយការផ្ដល់នូវការកែលម្អសម្រាប់បងប្អូន និងទទួលបានការទទួលស្គាល់របស់ព្រះជាម្ចាស់ គឺអាស្រ័យទាំងស្រុងលើព្រះជាម្ចាស់! មនុស្សអាចត្រឹមតែធ្វើអ្វីៗទាំងនោះដែលពួកគេអាចធ្វើបានដោយខ្លួនឯង ដែលពួកគេគួរតែធ្វើ និងដែលស្ថិតក្នុងសមត្ថភាពដែលមានស្រាប់របស់ពួកគេប៉ុណ្ណោះ ពោលគឺគ្មានអ្វីច្រើនជាងនេះឡើយ។ ដូច្នេះហើយ ទីបំផុត លទ្ធផលដែលទទួលបានពីភារកិច្ចរបស់អ្នក គឺត្រូវបានកំណត់ដោយការណែនាំរបស់ព្រះជាម្ចាស់។ ពួកវាត្រូវបានកំណត់ដោយផ្លូវ គោលដៅ ទិសដៅ និងគោលការណ៍ដែលព្រះជាម្ចាស់បានប្រទាន» (កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានបំភ្លឺចិត្តរបស់ខ្ញុំ។ ខ្ញុំបានឃើញថា កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទាំងអស់ គឺប្រាកដជាត្រូវបានសម្រេច និងប្រកាន់ខ្ជាប់ដោយព្រះជាម្ចាស់ ហើយក្នុងនាមជាមនុស្ស ពួកយើងគ្រាន់តែបំពេញភារកិច្ចរបស់ពួកយើងឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ប៉ុន្តែបើគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បើគ្មានការបំភ្លឺ និងការចង្អុលបង្ហាញរបស់ព្រះជាម្ចាស់ទេ នោះពួកយើងនឹងមិនសម្រេចអ្វីមួយនៅក្នុងភារកិច្ចរបស់ពួកយើងឡើយ មិនថាពួកយើងប្រឹងប្រែងធ្វើការបែបណាឡើយ។ នៅក្នុងភារកិច្ចរបស់ពួកយើង ពួកយើងត្រូវតែយល់ពីអ្វីដែលព្រះជាម្ចាស់តម្រូវ ទទួលយកបន្ទុកសម្រាប់ភារកិច្ចនោះនៅក្នុងចិត្តរបស់ពួកយើង ស្វែងរក និងអនុវត្តសេចក្ដីពិតនៅក្នុងរបស់សព្វសារពើ ហើយធ្វើកិច្ចការស្របតាមគោលការណ៍។ នោះគឺជាវិធីតែមួយគត់ដើម្បីទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងទទួលបានការទទួលស្គាល់របស់ព្រះជាម្ចាស់។ តួនាទីរបស់ខ្ញុំជាអ្នកដឹកនាំ គឺគ្រាន់តែដើម្បីឱ្យខ្ញុំ ធ្វើការប្រកបគ្នាអំពីសេចក្ដីពិតប៉ុណ្ណោះដើម្បីជួយដោះស្រាយការលំបាករបស់បងប្អូនប្រុសស្រី នៅក្នុងភារកិច្ចរបស់ពួកគេ និងនៅក្នុងច្រកចូលទៅក្នុងជីវិតរបស់ពួកគេ។ ទោះបីជាមានពេលមួយចំនួន ដែលខ្ញុំមិនអាចដោះស្រាយបញ្ហាភ្លាមៗក៏ដោយ ក៏ខ្ញុំតែងតែអាចកត់ត្រាវាទុក ហើយក្រោយមកស្វែងរកបន្ថែមទៀត ដើម្បីដោះសា្រយវានៅពេលក្រោយ។ ដូច្នេះហើយ ខ្ញុំអាចសួរពួកគេដោយធម្មជាតិ អំពីប្រភេទនៃសភាពដែលពួកគេមាន និងការលំបាកដែលពួកគេមាននៅក្នុងភារកិច្ចរបស់ពួកគេ។ នៅពេលដែលពួកគេចែករំលែកការប្រកបគ្នាអំពីសុខទុក្ខរបស់ពួកគេ នោះខ្ញុំធ្វើចិត្តស្ងៀមស្ងាត់នៅចំពោះព្រះជាម្ចាស់ ហើយស្វែងរកដោយចេតនា និងសញ្ជឹងគិតអំពីវា។ តាមវិធីនោះ ខ្ញុំអាចដោះស្រាយភាពខ្វះខាត និងគុណវិបត្តិរបស់ពួកគេ និងប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅតាមនោះ ដើម្បីស្វែងរកមាគ៌ាសម្រាប់ឱ្យពួកគេដោះស្រាយអ្វីៗទាំងនេះ និងចូលទៅក្នុង។ ខ្ញុំបានដឹងថា នេះគឺជាការចង្អុលបង្ហាញរបស់ព្រះជាម្ចាស់ទាំងស្រុង។ ខ្ញុំរំភើបចិត្ត ហើយបានទទួលរសជាតិនៃអារម្មណ៍ដែលយកឋានៈចេញ។ បទពិសោធន៍នោះបានបង្ហាញខ្ញុំដោយផ្ទាល់ថា តាមរយៈការកែតម្រូវអាកប្បកិរិយារបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្ញុំ ដោយការតាំងចិត្តក្នុងការធ្វើកិច្ចការនៃបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ការឆ្លុះបញ្ចាំង និងស្វែងរកវិធីដើម្បីបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ និងវិធីដើម្បីសម្រេចបានលទ្ធផលល្អបំផុត មុនពេលដែលខ្ញុំបានដឹងវា នោះខ្ញុំបានរួចផុតពីចំណង និងការរឹតត្បិតរបស់ឋានៈរួចហើយ។ ខ្ញុំអាចប្រមូលផលនៃការដឹកនាំ និងព្រះពររបស់ព្រះជាម្ចាស់!

ខាង​ដើម៖ ២៦. វិធីសម្លឹងមើលភារកិច្ចរបស់អ្នក

បន្ទាប់៖ ២៧. ខ្ញុំលែងខ្លាចទំនួលខុសត្រូវទៀតហើយ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ