មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ

មានតែតាមរយៈការស្វែងរកសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សអាចសម្រេចនូវការផ្លាស់ប្ដូរនិស្ស័យបាន៖ មនុស្សត្រូវតែក្ដាប់ឱ្យបានច្បាស់ និងយល់ពីចំណុចនេះឱ្យគ្រប់ជ្រុងជ្រោយ។ ប្រសិនបើអ្នកមិនមានការយល់ដឹងគ្រប់គ្រាន់អំពីសេចក្ដីពិតទេ នោះអ្នកនឹងងាយបង្កកំហុស និងវង្វេងផ្លូវណាស់។ ប្រសិនបើអ្នកចង់លូតលាស់នៅក្នុងជីវិត នោះអ្នកត្រូវតែស្វែងរកសេចក្ដីពិតនៅក្នុងអ្វីៗគ្រប់យ៉ាង។ មិនថាអ្វីដែលអ្នកកំពុងធ្វើនោះទេ អ្នកគួរតែស្វែងរកឱ្យឃើញនូវវិធីប្រព្រឹត្ត ដើម្បីឱ្យស្របទៅនឹងសេចក្ដីពិត ហើយរកឱ្យឃើញនូវអ្វីដែលខូចខាតនៅក្នុងអ្នក ដែលរំលោភបំពានលើសេចក្ដីពិត។ អ្នកត្រូវតែមានការយល់ដឹងច្បាស់លាស់អំពីរឿងទាំងនេះ។ មិនថាអ្វីដែលអ្នកកំពុងធ្វើនោះទេ អ្នកគួរតែពិចារណាថា តើវាស្របនឹងសេចក្តីពិតដែរឬអត់ ហើយថាតើវាមានតម្លៃ និងអត្ថន័យដែរឬអត់។ អ្នកអាចធ្វើអ្វីៗដែលស្របជាមួយសេចក្តីពិត ប៉ុន្តែអ្នកមិនអាចធ្វើអ្វីដែលមិនស្របនឹងសេចក្តីពិតបានឡើយ។ ពាក់ព័ន្ធនឹងអ្វីៗដែលអ្នកគួរ ឬមិនគួរធ្វើ ប្រសិនបើអ្នកអាចបោះបង់ពួកវាបាន នោះអ្នកគួរតែបោះបង់ពួកវា។ បើមិនដូច្នោះទេ ប្រសិនបើអ្នកធ្វើរឿងទាំងនេះអស់មួយរយៈ ហើយក្រោយមកអ្នករកឃើញថា អ្នកគួរតែបោះបង់ពួកវា នោះចូរអ្នកប្ដូរចិត្ត ហើយបោះបង់ពួកវាឱ្យបានឆាប់។ នេះគឺជាគោលការណ៍ដែលអ្នកគួរតែប្រព្រឹត្តតាម នៅក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ។ មនុស្សមួយចំនួនលើកឡើងអំពីសំណួរនេះ៖ ហេតុអ្វីបានជាការស្វែងរកសេចក្ដីពិត និងការយកវាទៅអនុវត្តលំបាកខ្លាំងម៉្លេះ ហាក់ដូចជាអ្នកកំពុងចែវទូកបញ្ច្រាសចរន្តទឹក ហើយនឹងត្រូវបក់ផាត់ត្រឡប់ក្រោយ ប្រសិនបើអ្នកឈប់ចែវទៅមុខ? ប៉ុន្តែហេតុអ្វីវាពិតជាងាយស្រួលជាងក្នុងការធ្វើរឿងអាក្រក់ ឬរឿងដែលគ្មានន័យវាយងាយស្រួលជាងខ្លាំងម្ល៉េះ គឺងាយស្រួលដូចចែវទូកបណ្ដោយទឹកអ៊ីចឹង? ហេតុអ្វីបានជាវាបែបនោះ? ដោយសារតែធម្មជាតិរបស់មនុស្ស គឺក្បត់ព្រះជាម្ចាស់។ ធម្មជាតិរបស់សាតាំងបានដើរតួនាទីយ៉ាងលើសលុបនៅក្នុងមនុស្ស ហើយនេះគឺជាកម្លាំងទាស់ប្រឆាំងមួយ។ ពិតណាស់ មនុស្សដែលមានធម្មជាតិដែលក្បត់ព្រះជាម្ចាស់ គឺអាចនឹងធ្វើអ្វីៗដែលក្បត់ទ្រង់ ហើយជាធម្មជាតិ គឺពួកគេពិបាកនឹងធ្វើសកម្មភាពវិជ្ជមានណាស់។ ការណ៍នេះត្រូវបានសម្រេចិត្តទាំងស្រុងដោយធម្មជាតិ និងសារជាតិរបស់មនុស្ស។ នៅពេលដែលអ្នកពិតជាយល់សេចក្ដីពិត ហើយចាប់ផ្ដើមស្រឡាញ់វាចេញពីក្នុងខ្លួនរបស់អ្នក នោះអ្នកនឹងមានភាពងាយស្រួលក្នុងការធ្វើអ្វីៗស្របតាមសេចក្ដីពិត។ អ្នកនឹងបំពេញភារកិច្ចរបស់អ្នក និងអនុវត្តសេចក្តីពិតបានធម្មតា ថែមទាំងធ្វើដោយមិនបាច់ប្រឹង និងធ្វើដោយអំណរទៀតផង ហើយអ្នកមានអារម្មណ៍ថា ការធ្វើអ្វីមួយអវិជ្ជាមាន នឹងតម្រូវឱ្យមានការខិតខំប្រឹងប្រែងដ៏ធំធេង។ នេះគឺដោយសារតែសេចក្ដីពិត បានដើរតួនាទីយ៉ាងលើសលុបនៅក្នុងចិត្តរបស់អ្នក។ ប្រសិនបើអ្នកពិតជាយល់ពីសេចក្ដីពិតអំពីជីវិតមនុស្សមែន នោះអ្នកនឹងមានផ្លូវដើរពាក់ព័ន្ធនឹងប្រភេទមនុស្សដែលអ្នកត្រូវធ្វើខ្លួនតាម របៀបធ្វើជាមនុស្សគ្មានល្បិចកិច្ចកលនិងទៀងត្រង់ របៀបធ្វើជាមនុស្សស្មោះត្រង់ ក៏ដូចជាមនុស្សដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងបម្រើទ្រង់ផងដែរ។ ហើយនៅពេលដែលអ្នកយល់ពីសេចក្ដីពិតទាំងនេះ នោះអ្នកនឹងមិនអាចប្រព្រឹត្តអាក្រក់ទាស់នឹងទ្រង់ម្ដងទៀតបានឡើយ ហើយអ្នកក៏នឹងលែងដើរតួជាអ្នកដឹកនាំក្លែងក្លាយ ជាអ្នកធ្វើការក្លែងក្លាយ ឬជាពួកទទឹងនឹងព្រះគ្រីស្ទទៀតដែរ។ ទោះបីជាសាតាំងបោកបញ្ឆោតអ្នក ឬនរណាម្នាក់បង្ខំឱ្យអ្នកធ្វើអាក្រក់ ក៏អ្នកនឹងមិនធ្វើវាដែរ។ មិនថានរណាព្យាយាមបង្ខំអ្នកនោះទេ ក៏អ្នកនឹងនៅតែមិនប្រព្រឹត្តតាមវិធីនោះដែរ។ ប្រសិនបើមនុស្សទទួលបានសេចក្ដីពិត ហើយសេចក្ដីពិតក្លាយជាជីវិតរបស់ពួកគេ នោះពួកគេនឹងអាចស្អប់សេចក្ដីអាក្រក់ ហើយមានអារម្មណ៍ស្អប់ខ្ពើមចំពោះអ្វីៗដែលអវិជ្ជមានចេញពីក្នុងខ្លួនពួកគេតែម្ដង។ ពួកគេមិនងាយនឹងប្រព្រឹត្តអាក្រក់ឡើយ ដោយសារតែនិស្ស័យជីវិតរបស់ពួកគេបានផ្លាស់ប្ដូររួចហើយ ហើយពួកគេក៏ត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ដែរ។

នៅក្នុងដួងចិត្តរបស់អ្នក ប្រសិនបើអ្នកយល់ពីសេចក្តីពិតយ៉ាងពិតប្រាកដមែន នោះអ្នកនឹងដឹងពីរបៀបអនុវត្តសេចក្តីពិត និងស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយនឹងចាប់ផ្ដើមដើរលើមាគ៌ានៃការស្វែងរកសេចក្តីពិតដោយឯកឯងមិនខាន។ ប្រសិនបើមាគ៌ាដែលអ្នកដើរ ជាមាគ៌ាត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនឹងមិនចាកចោលអ្នកទេ ដែលក្នុងករណីនេះ អ្នកនឹងមានឱកាសក្បត់ព្រះជាម្ចាស់កាន់តែតិចទៅៗ។ បើគ្មានសេចក្ដីពិត វាងាយនឹងប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកនឹងធ្វើវា ទោះបីជាអ្នកមិនចង់ក៏ដោយ។ ឧទាហរណ៍ ប្រសិនបើអ្នកមាននិស្ស័យក្រអឺតក្រទម និងបោកបញ្ឆោត នោះវានឹងគ្មានប្រយោជន៍ឡើយក្នុងការប្រាប់ថា កុំប្រឆាំងនឹងព្រះជាម្ចាស់ អ្នកមិនអាចជួយខ្លួនឯងបានទេ ដ្បិតវាលើសពីការត្រួតត្រារបស់អ្នក។ អ្នកនឹងគ្មានចេតនាចង់ធ្វើវាទេ។ អ្នកនឹងធ្វើវាក្រោមការត្រួតត្រានៃធម្មជាតិក្រអឺតក្រទម និងបោកបញ្ឆោតរបស់អ្នក។ ភាពបោកបញ្ឆោត និងភាពក្រអឺតក្រទមរបស់អ្នកនឹងធ្វើឱ្យអ្នកមើលងាយព្រះជាម្ចាស់ ហើយអ្នកនឹងមើលឃើញទ្រង់ថាគ្មានតម្លៃ។ ធម្មជាតិទាំងនេះនឹងនាំឱ្យអ្នកលើកតម្កើងខ្លួនឯង តែងតែចង់សម្ញែងខ្លួនជានិច្ច។ ធម្មជាតិទាំងនេះនឹងធ្វើឱ្យអ្នកប្រមាថអ្នកដទៃ ដោយគ្មានទុកនរណាម្នាក់នៅក្នុងចិត្តអ្នកឡើយ ក្រៅពីខ្លួនឯង។ ធម្មជាតិទាំងនោះនឹងលួចចិត្តអ្នក ដែលធ្វើឱ្យអ្នកគ្មានព្រះជាម្ចាស់ក្នុងចិត្ត ហើយចុងក្រោយ នាំអ្នកឱ្យអង្គុយនៅកន្លែងរបស់ព្រះជាម្ចាស់ និងទាមទារឱ្យមនុស្សចុះចូលនឹងអ្នក ហើយធ្វើឱ្យអ្នកចាត់ទុកគំនិត យោបល់ និងសញ្ញាណផ្ទាល់របស់អ្នកជាសេចក្តីពិត។ មនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ធម្មជាតិដែលបោកបញ្ឆោត និងក្រអឺតក្រទមរបស់ពួកគេ ហើយបានធ្វើការអាក្រក់យ៉ាងច្រើន! ដើម្បីដោះស្រាយបញ្ហានៃការប្រព្រឹត្តអាក្រក់របស់ពួកគេ ដំបូងឡើយ ពួកគេត្រូវតែដោះស្រាយធម្មជាតិរបស់ពួកគេជាមុនសិន។ បើគ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកគេទេ នោះវានឹងមិនអាចនាំយកដំណោះស្រាយគ្រឹះសម្រាប់បញ្ហានេះបានទេ។ នៅពេលដែលអ្នកមានការយល់ដឹងអំពីព្រះជាម្ចាស់ខ្លះៗ នៅពេលដែលអ្នកអាចមើលឃើញសេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់អ្នក ហើយភាពគួរឱ្យស្អប់ខ្ពើម និងភាពអាក្រក់នៃភាពបោកបញ្ឆោត និងភាពក្រអឺតក្រទម នោះអ្នកនឹងមានអារម្មណ៍ស្អប់ ឈឺចាប់ និងពិបាកចិត្ត។ អ្នកនឹងអាចធ្វើអ្វីមួយដោយមនសិការ ដើម្បីធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ ហើយតាមរយៈការធ្វើបែបនេះ អ្នកនឹងមានអារម្មណ៍ស្រាកស្រាន្ត។ អ្នកនឹងអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ លើកតម្កើងព្រះជាម្ចាស់ ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដោយមនសិការ នោះនៅក្នុងចិត្តរបស់អ្នកនឹងមានអារម្មណ៍សប្បាយរីករាយ។ អ្នកនឹងមិនបើកបង្ហាញខ្លួនឯងដោយចេតនា បើកបង្ហាញភាពអាក្រក់ផ្ទាល់ខ្លួនរបស់អ្នក ហើយតាមរយៈការធ្វើដូច្នេះ អ្នកនឹងមានអារម្មណ៍ល្អនៅខាងក្នុង ហើយមានអារម្មណ៍ថា ចិត្តរបស់អ្នកស្ថិតក្នុងសភាពរីកចម្រើន។ ជំហានដំបូងក្នុងស្វែងររកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នក គឺត្រូវព្យាយាមយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងសេចក្ដីពិតជាមុនសិន។ មានតែតាមរយៈការយល់ដឹងពីសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចទទួលបានសុភនិច្ឆ័យ។ មានតែតាមរយៈសុភនិច្ឆ័យប៉ុណ្ណោះ ទើបអ្នកអាចយល់ដឹងពីអ្វីៗយ៉ាងល្អិតល្អន់។ មានតែតាមរយៈការយល់ដឹងពីអ្វីៗយ៉ាងល្អិតល្អន់ប៉ុណ្ណោះ ទើបអ្នកអាចស្គាល់ខ្លួនឯងពិតប្រាកដ មានតែតាមរយៈការស្គាល់ខ្លួនឯងពិតប្រាកដទេ ទើបអ្នកអាចបោះបង់ចោលសាច់ឈាម ហើយអនុវត្តសេចក្តីពិត ដោយដឹកនាំអ្នកឱ្យស្តាប់បង្គាប់ព្រះជាម្ចាស់បន្តិចម្តងៗ។ ហើយអ្នកនឹងស្ថិតនៅលើផ្លូវត្រឹមត្រូវជាមួយនឹងជំនឿរបស់អ្នកលើព្រះជាម្ចាស់ មួយជំហានម្ដងៗ។ ការណ៍នេះទាក់ទងទៅនឹងថាតើ មនុស្សតាំងចិត្តយ៉ាងដូចម្ដេច នៅពេលដែលពួកគេស្វែងរកសេចក្ដីពិត។ ប្រសិនបើនរណាម្នាក់ពិតជាតាំងចិត្តមែន នោះបន្ទាប់ពីរយៈពេល ៦ខែ ឬមួយឆ្នាំ ពួកគេនឹងចាប់ផ្ដើមនៅលើផ្លូវដ៏ត្រឹមត្រូវមិនខាន។ ក្នុងរយៈពេលបី ឬប្រាំឆ្នាំ នោះពួកគេនឹងឃើញលទ្ធផល ហើយនឹងមានអារម្មណ៍ពួកគេបានរីកចម្រើនក្នុងជីវិត។ ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនស្វែងរកសេចក្ដីពិតទេ ហើយមិនដែរផ្តោតចិត្តលើការអនុវត្តសេចក្តីពិត នោះពួកគេអាចជឿដប់ ឬម្ភៃឆ្នាំ ដោយគ្មានបទពិសោធការផ្លាស់ប្ដូរណាមួយទេ។ ហើយនៅទីបញ្ចប់ ពួកគេនឹងគិតថា នេះច្បាស់ជាអ្វីដែលជាអត្ថន័យនៃការជឿព្រះជាម្ចាស់ហើយ។ ពួកគេនឹងគិតថា វាដូចគ្នាច្រើនដែរទៅនឹងវិធីដែលពួកគេបានរស់នៅក្នុងពិភពលោកកាលពីមុន ហើយអ្នកគិតថា ការមានជីវិតគឺគ្មានន័យឡើយ។ នេះបង្ហាញយ៉ាងប្រាកដថា បើគ្មានសេចក្ដីពិតទេ នោះជីវិតគឺទទេស្អាត។ ពួកគេអាចនិយាយពាក្យមួយចំនួនអំពីគោលលទ្ធិ ប៉ុន្តែពួកគេនឹងនៅតែមានអារម្មណ៍មិនស្រួល និងស្រាកស្រាន្ដដដែល។ ប្រសិនបើមនុស្សមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់ ស្គាល់ពីវិធីដើម្បីរស់នៅក្នុងជីវិតដ៏មានន័យ ហើយអាចធ្វើកិច្ចការមួយចំនួន ដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់ នោះពួកគេនឹងមានអាម្មណ៍ថា នេះគឺជាជីវិតពិត ដែលមានតែរស់នៅតាមវិធីនេះទេ ទើបជីវិតរបស់ពួកគេនឹងមានន័យ ហើយថាពួកគេត្រូវតែរស់នៅតាមវិធីនេះ ដើម្បីនាំយកការសព្វព្រះទ័យថ្វាយព្រះជាម្ចាស់ តបស្នងសងគុណព្រះជាម្ចាស់ និងមានអារម្មណ៍សុខសាន្ត។ ប្រសិនបើពួកគេអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យដោយមនសិការ យកសេចក្ដីពិតទៅអនុវត្ត បោះបង់ខ្លួនឯង បោះបង់ទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ ហើយក្លាយជាមនុស្សស្ដាប់បង្គាប់ និងយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេអាចធ្វើរឿងទាំងអស់នេះបានដោយមនសិការ នោះនេះគីជាអត្ថន័យនៃការយកសេចក្ដីពិតទៅអនុវត្តយ៉ាងត្រឹមត្រូវ និងជាអត្ថន័យនៃការយកសេចក្ដីពិតទៅអនុវត្តយ៉ាងពិតប្រាកដ។ វាមិនដូចពីមុន ដោយគ្រាន់តែពឹងផ្អែកលើការស្រមើស្រមៃ និងធ្វើតាមច្បាប់ ហើយគិតថា នេះជាការអនុវត្តសេចក្តីពិតនោះឡើយ។ តាមពិតទៅ ការពឹងផ្អែកលើការស្រមើស្រមៃ និងធ្វើតាមច្បាប់ គឺហត់នឿយណាស់ ការមិនយល់ដឹងអំពីសេចក្តីពិត និងធ្វើអ្វីៗដោយគ្មានគោលការណ៍ ក៏នឿយហត់ណាស់ដែរ ហើយការធ្វើអ្វីៗទាំងងងឹតងងុលដោយគ្មានគោលដៅ គឺកាន់តែនឿយហត់ទៅទៀត។ នៅពេលអ្នកយល់ដឹងពីសេចក្តីពិត នោះអ្នកនឹងមិនត្រូវបានរារាំងដោយនរណាម្នាក់ ឬអ្វីនោះទេ ហើយអ្នកនឹងមានសេរីភាព និងការដោះលែងពិតប្រាកដ។ អ្នកនឹងប្រព្រឹត្តតាមរបៀបនៃគោលការណ៍ ហើយបានធូរស្រាល និងរីករាយ ហើយអ្នកនឹងគ្មានអារម្មណ៍ថា ការណ៍នេះត្រូវការការខិតខំខ្លាំង ឬបណ្តាលឱ្យមានការរងទុក្ខខ្លាំងពេកនោះទេ។ ប្រសិនបើអ្នកមានសភាពបែបនេះ នោះអ្នកមានសេចក្តីពិត និងមានភាពជាមនុស្ស ហើយអ្នកគឺជាបុគ្គលម្នាក់ដែលបានផ្លាស់ប្តូរនិស្ស័យ។

នៅក្នុងដំណើរនៃបទពិសោធជីវិត មិនថាមានរឿងអ្វីកើតឡើងនោះទេ អ្នកត្រូវតែរៀនស្វែងរកសេចក្តីពិត ហើយត្រូវពិចារណារឿងនេះឱ្យបានហ្មត់ចត់ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់និងសេចក្តីពិត។ នៅពេលអ្នកដឹងពីរបៀបធ្វើអ្វីៗដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង នោះអ្នកនឹងអាចបោះបង់ចោលនូវអ្វីៗដែលមកពីឆន្ទៈផ្ទាល់ខ្លួនអ្នកមិនខាន។ នៅពេលអ្នកដឹងពីរបៀបប្រព្រឹត្តស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ នោះអ្នកគួរតែប្រព្រឹត្តតាមរបៀបនោះ ប្រៀបដូចធ្វើតាមដំណើរធម្មជាតិដែរ។ ការធ្វើអ្វីៗតាមរបៀបនេះ មានអារម្មណ៍ធូរស្រាលនិងងាយស្រួល ហើយមនុស្សដែលយល់ពីសេចក្តីពិត ធ្វើអ្វីៗតាមរបៀបនេះឯង។ ប្រសិនបើអ្នកអាចបង្ហាញមនុស្សថា អ្នកពិតជាបំពេញភារកិច្ចរបស់អ្នកមានប្រសិទ្ធភាពមែន ថាអ្នកធ្វើអ្វីៗសុទ្ធតែមានគោលការណ៍ ថានិស្ស័យជីវិតរបស់អ្នកពិតជាបានផ្លាស់ប្តូរប្រាកដមែន ថាអ្នកបានធ្វើអំពើល្អជាច្រើនដាក់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ នោះអ្នកគឺជាមនុស្សម្នាក់ដែលយល់ពីសេចក្តីពិតនិងមានរូបកាយជាមនុស្សប្រាកដមែន ហើយច្បាស់ណាស់ថា ការហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នក ពិតជាទទួលបានផលពិតមែន។ នៅពេលមនុស្សម្នាក់ពិតជាយល់ពីសេចក្តីពិតប្រាកដមែន នោះពួកគេនឹងអាចញែកដឹងពីសភាពផ្សេងៗរបស់ពួកគេ ពួកគេនឹងអាចមើលធ្លុះពីបញ្ហាស្មុគស្មាញបានច្បាស់ ដូច្នេះហើយ ពួកគេនឹងដឹងពីរបៀបអនុវត្តឱ្យបានត្រឹមត្រូវមិនខាន។ ប្រសិនបើមនុស្សម្នាក់មិនយល់សេចក្តីពិត និងមិនអាចញែកដឹងពីសភាពរបស់ខ្លួនបាន នោះប្រសិនបើពួកគេចង់លះបង់ចោលខ្លួនឯង ពួកគេនឹងមិនដឹងអំពីអ្វី ឬរបៀបលះបង់ចោលខ្លួនឯងនោះទេ។ ប្រសិនបើពួកគេចង់លះបង់ចោលឆន្ទៈរបស់ពួកគេ នោះពួកគេនឹងមិនដឹងថា ឆន្ទៈរបស់ពួកគេខុសត្រង់ណានោះទេ ពួកគេនឹងគិតថាឆន្ទៈរបស់ពួកគេស្របតាមសេចក្តីពិត ហើយថែមទាំងអាចចាត់ទុកឆន្ទៈផ្ទាល់របស់ពួកគេថា ជាការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធទៀតផង។ តើមនុស្សបែបនេះនឹងលះបង់ចោលឆន្ទៈផ្ទាល់របស់ខ្លួនដោយរបៀបណាទៅ? ពួកគេនឹងមិនអាចធ្វើបាន ហើយពួកគេកាន់តែមិនអាចលះបង់ចោលសាច់ឈាមបាន។ ដូច្នេះហើយ នៅពេលអ្នកមិនយល់ពីសេចក្តីពិត នោះអ្នកអាចធ្វើខុសបានយ៉ាងងាយនូវអ្វីដែលកើតចេញពីឆន្ទៈផ្ទាល់របស់អ្នក អ្វីៗដែលស្របនឹងសញ្ញាណ សេចក្តីសប្បុរស សេចក្តីស្រឡាញ់ ការរងទុក្ខរបស់មនុស្ស និងការបង់ថ្លៃដូចបានកែតម្រូវ និង ស្របតាមសេចក្តីពិត។ ដូច្នេះ តើអ្នកអាចលះបង់ចោលអ្វីៗទាំងនេះដែលជារបស់មនុស្សដោយរបៀបណាទៅ? អ្នកមិនយល់ពីសេចក្តីពិត ហើយអ្នកមិនដឹងថា វាមានន័យយ៉ាងណាក្នុងការអនុវត្តសេចក្តីពិតទេ។ អ្នកស្ថិតនៅក្នុងភាពងងឹតទាំងស្រុង ហើយអ្នកមិនអាចដឹងថា ត្រូវធ្វើអ្វីនោះទេ ដូច្នេះអ្នកអាចធ្វើតែអ្វីដែលអ្នកគិតថាល្អ ហើយជាលទ្ធផល អ្នកបានប្រព្រឹត្តប្រាសចាកនូវភាពត្រឹមត្រូវក្នុងរឿងមួយចំនួន។ រឿងមួយចំនួននោះគឺដោយសារតែការធ្វើតាមច្បាប់ រឿងមួយចំនួនគឺដោយសារការរំភើបខ្លាំង និងរឿងខ្លះទៀតដោយសារការរំខានរបស់សាតាំង។ នេះជារបៀបរបស់មនុស្សមិនយល់សេចក្តីពិត។ ភាគច្រើនពួកគេគ្មានភាពទៀងទាត់នៅពេលពួកគេធ្វើកិច្ចការ ហើយមិនងាយឈប់ប្រព្រឹត្តខុសពីគេ ដោយគ្មានភាពត្រឹមត្រូវអ្វីទាំងអស់។ មនុស្សដែលមិនយល់ពីសេចក្តីពិត មើលឃើញរឿងមិនសមហេតុផល ដូចអ្នកមិនជឿដែរ។ តើពួកគេអាចអនុវត្តសេចក្តីពិតដោយរបៀបណា? តើពួកគេអាចដោះស្រាយបញ្ហានានាដោយរបៀបណា? ការយល់ដឹងពីសេចក្តីពិត មិនមែនជារឿងសាមញ្ញទេ។ មិនថាគុណសម្បត្តិរបស់មនុស្សខ្ពស់ ឬទាបប៉ុណ្ណានោះទេ បើទោះជាមានបទពិសោធអស់មួយជីវិតក៏ដោយ ក៏ចំនួននៃសេចក្ដីពិតដែលពួកគេអាចយល់បាន គឺនៅមានកម្រិត ហើយចំនួននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកគេអាចយល់ក៏មានកម្រិតដែរ។ មនុស្សដែលមានបទពិសោធច្រើនគួរសម គឺជាមនុស្សដែលយល់ពីសេចក្ដីពិតមួយចំនួន ហើយច្រើនណាស់ពួកគេអាចឈប់ធ្វើអ្វីៗដែលទាស់ទទឹងនឹងព្រះជាម្ចាស់ និងឈប់ធ្វើអំពើអាក្រក់ជាក់ស្តែងប៉ុណ្ណោះ។ ពួកគេមិនអាចធ្វើអ្វីៗដោយគ្មានលាយឡំចេតនាផ្ទាល់ខ្លួនរបស់ពួកគេសោះនោះទេ។ ដោយសារមនុស្សមានការគិតតាមបែបតាមធម្មតា ហើយគំនិតរបស់ពួកគេមិនតែងតែស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ជានិច្ចឡើយ ដូច្នេះហើយការលាយឡំដោយបំណងផ្ទាល់ខ្លួនរបស់ពួកគេ គឺចៀសមិនផុតនោះទេ។ អ្វីដែលសំខាន់ គឺត្រូវមានការឈ្វេងយល់ពីអ្វីគ្រប់យ៉ាងដែលកើតចេញពីបំណងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ដែលផ្ទុយទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ទុយទៅនឹងសេចក្តីពិត និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ ចំណុចនេះតម្រូវឱ្យអ្នកខិតខំដើម្បីយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែពេលដែលអ្នកយល់ពីសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកនឹងមានការឈ្វេងយល់ ហើយមានតែពេលនោះទេ ទើបអ្នកអាចប្រាកដថា អ្នកនឹងមិនប្រព្រឹត្តអំពើអាក្រក់។

នៅក្នុងការស្វែងរកដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់អ្នក អ្នកត្រូវតែខំប្រឹងដើម្បីបានស្គាល់ខ្លួនឯង បន្ទាប់មក ត្រូវឈានឱ្យដល់ដំណាក់កាលជាក់លាក់មួយ ដែលអ្នកអាចដឹងពីថ្នាំពុលរបស់សាតាំងដែលមាននៅក្នុងធម្មជាតិផ្ទាល់ខ្លួនរបស់អ្នក។ អ្នកត្រូវតែដឹងពីអត្ថន័យនៃការប្រឆាំងនឹងព្រះជាម្ចាស់ ក៏ដូចជាអត្ថន័យនៃការបះបោរទាស់នឹងព្រះជាម្ចាស់ផងដែរ ហើយអ្នកត្រូវតែដឹងថាមានការអនុវត្តបែបណាខ្លះ ដែលស្របតាមសេចក្ដីពិតនៅក្នុងគ្រប់បញ្ហាទាំងអស់។ អ្នកក៏ត្រូវតែមានការយល់ដឹងខ្លះអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្សជាតិផងដែរ។ អ្នកត្រូវតែមានសតិសម្បជញ្ញៈ និងហេតុផលនៅចំពោះព្រះជាម្ចាស់ អ្នកមិនត្រូវនិយាយអួតអាង ឬបោកបញ្ឆោតព្រះជាម្ចាស់ឡើយ ហើយអ្នកមិនត្រូវធ្វើអ្វីដែលទាស់ទទឹងនឹងទ្រង់តទៅទៀតឡើយ។ ធ្វើបែបនេះ អ្នកនឹងបានប្ដូរនិស្ស័យរបស់អ្នកមិនខាន។ អស់អ្នកណាដែលនិស្ស័យរបស់ពួកគេបានបំផ្លាស់បំប្រែរួចហើយ អ្នកនោះនឹងមានអារម្មណ៍គោពព្រះជាម្ចាស់ ហើយការបះបោររបស់ពួកគេទាស់នឹងព្រះជាម្ចាស់ ក៏បានថយចុះបន្តិចម្ដងៗ។ ជាងនេះទៅទៀត ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ពួកគេលែងត្រូវការឱ្យអ្នកដទៃបារម្ភពីពួកគេទៀតហើយ ហើយព្រះវិញ្ញាណបរិសុទ្ធក៏មិនចាំបាច់បំពេញកិច្ចការប្រៀនប្រដៅពួកគេជាប់ជានិច្ចដែរ។ យ៉ាងហោចណាស់ក៏ពួកគេអាចចុះចូលនឹងព្រះជាម្ចាស់បាន ហើយទស្សនៈរបស់ពួកគេចំពោះរឿងផ្សេងៗ ក៏ស្របតាមសេចក្ដីពិតដែរ។ ទាំងអស់នេះ សុទ្ធតែរាប់បញ្ចូលជាការចុះសម្រុងជាមួយព្រះជាម្ចាស់។ ឧបមាថាមានអ្នកណាម្នាក់ប្រគល់ការងារខ្លះឱ្យអ្នកធ្វើ។ អ្នកពុំត្រូវការឱ្យមានអ្នកណាមកគ្រប់គ្រងអ្នក មកមើលការខុសត្រូវអ្នកនោះទេ។ មានត្រឹមតែបន្ទូលព្រះ និងការអធិស្ឋាន អ្នកអាចបំពេញការងារនេះបានហើយ។ ក្នុងពេលបំពេញការងារនេះ អ្នកមិនបានធ្វើការឱ្យតែរួចពីដៃ ឬក្រអឺតក្រទម ឬរាប់ខ្លួនឯងជាសុចរិតឡើយ ហើយអ្នកក៏ពុំបានធ្វើអ្វីតាមវិធីរបស់អ្នកដែរ។ អ្នកពុំបានបំបិទសិទ្ធិរបស់អ្នកណាម្នាក់ឡើយ ហើយអ្នកអាចជួយអ្នកដទៃដោយមានចិត្តក្ដួលអាណិត។ អ្នកអាចជួយមនុស្សគ្រប់គ្នាឱ្យទទួលបានការទំនុកបម្រុង និងអត្ថប្រយោជន៍ ហើយអ្នកអាចណែនាំមនុស្សឱ្យដើរនៅលើផ្លូវនៃការជឿលើព្រះជាម្ចាស់បាន។ ជាងនេះទៅទៀត ក្នុងអំឡុងពេលបំពេញការងារនេះ អ្នកពុំបានស្វែងរកឋានៈនិងប្រយោជន៍ផ្ទាល់ខ្លួនទេ ពុំបានយកអ្វីដែលអ្នករកពុំបានដើម្បីខ្លួនអ្នកឡើយ ពុំបាននិយាយអ្វីដើម្បីខ្លួនឯង ហើយមិនថាអ្នកផ្សេងធ្វើដាក់អ្នកបែបណានោះទេ ក៏អ្នកប្រព្រឹត្តដាក់ពួកគេយ៉ាងត្រឹមត្រូវដែរ។ ពេលនោះ អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានកម្ពស់ល្អគួរសមហើយ។ ការដែលមនុស្សម្នាក់ទទួលយកការងារខ្លះ ហើយនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ទ្រង់ គឺមិនមែនជារឿងធម្មតានោះទេ។ រឿងនេះមិនអាចធ្វើទៅបានដោយគ្មានតថភាពនៃសេចក្ដីពិតឡើយ។ មនុស្សជាច្រើនដែលពឹងលើអំណោយទានអស្ចារ្យនៅក្នុងការងារ បានដួលនិងបរាជ័យ។ មនុស្សដែលគ្មានសេចក្ដីពិត មិនអាចជឿទុកចិត្តបានឡើយ ហើយកាន់តែមិនអាចទុកចិត្តទៀត ប្រសិនបើពួកគេមិនបានផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ។ តើពេលនេះអ្នកមានកម្ពស់បែបណាហើយ? តើអ្នកគួរប្រព្រឹត្តដាក់អ្នកដែលនិយាយបញ្ជោរអ្នកដោយរបៀបណា? ប្រសិនបើនរណាម្នាក់មានគំនិតផ្សេងៗអំពីអ្នក ឬពិនិត្យពិច័យអ្នកយ៉ាងល្អិតល្អន់ តើអ្នកនឹងប្រព្រឹត្តដាក់ពួកគេដោយត្រឹមត្រូវ និងមានហេតុផលតាមរបៀបណា? តើអ្នកអាចដំឡើងឋានៈ និងជ្រើសរើសមនុស្សដោយពុំពឹងផ្អែកលើអារម្មណ៍របស់អ្នក តែពឹងផ្អែកតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទាំងស្រុងបានដែរឬទេ? តើអ្នកពិតជាអាចធ្វើរឿងទាំងនេះតាមកម្ពស់ដែលអ្នកមានក្នុងពេលបច្ចុប្បន្នបានទេ? បន្ទាប់ពីអ្នកបានធ្វើការនៅកន្លែងដែលគេបានចាត់តាំងអ្នកអស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើមនុស្សភាគច្រើនពុំមានការវាយតម្លៃល្អមកលើអ្នក នេះមានន័យថា អ្នកពុំបានបំពេញភារកិច្ចឱ្យបានល្អទេ ហើយអ្នកមិនស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើឡើយ។ ប្រសិនបើមនុស្សភាគច្រើនយល់ឃើញថា អ្វីៗដែលអ្នកធ្វើនោះ ល្អនិងស័ក្តិសម នោះអ្នកពិតជាស័ក្តិសមនឹងប្រើហើយ។ ប្រសិនបើអ្នកគ្មានសេចក្ដីពិតទេ នោះអ្នកមិនអាចឈានដល់ដំណាក់កាលដែលអ្នកស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើនោះទេ។ អ្នកត្រូវតែមានសេចក្ដីពិតដើម្បីស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើអ្នក។

នៅក្នុងការដេញតាមជីវិត អ្នកត្រូវតែផ្ដោតការយកចិត្តទុកដាក់ទៅលើរឿងពីរយ៉ាង៖ ទីមួយ ការយល់ពីសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទីពីរ ការស្គាល់ខ្លួនឯងតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចំណុចទាំងពីរនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។ គ្មានជីវិត ឬសេចក្ដីពិតណាក្រៅពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកមិនស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ តើអ្នកអាចទៅស្វែងរកសេចក្ដីពិតបាននៅកន្លែងណា? នៅក្នុងពិភពលោកនេះ តើសេចក្ដីពិតស្ថិតនៅនៅត្រង់ណា? តើកាសែតនិងសារព័ត៌មានរបស់ពិភពលោក មានរាយការណ៍ពីបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើគណបក្សនយោបាយក្នុងពិភពលោកមានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដែរឬទេ? តើការផ្សព្វផ្សាយបន្ទូលព្រះដោយបើកចំហនៅក្នុងប្រទេសណាមួយនៅក្នុងពិភពលោកនេះ គឺជារឿងដែលអាចធ្វើទៅបានដែរឬទេ? មិនអាចជាដាច់ខាត។ នេះជាមូលហេតុដែលពិភពលោកនេះគ្មានសេចក្ដីពិត ជាមូលហេតុដែលអារក្សសាតាំងគ្រប់គ្រងពិភពលោកនេះ និងជាមូលហេតុដែលពិភពលោកនេះងងឹតនិងអាក្រក់។ តើមានកន្លែងណាដែលមានសេចក្ដីពិតសូម្បីតែបន្តិចបន្តួចដែរទេ? ផ្នែកដ៏សំខាន់បំផុតនៃការយល់ពីសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺ៖ ការយល់ពីព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ ការយល់ពីជីវិតមនុស្សតាមរយៈព្រះបន្ទូលរបស់ទ្រង់ ការស្គាល់ខ្លួនឯងពិតប្រាកដ និងការរកឃើញខ្លឹមសារនៃជីវិតមនុស្សតាមរយៈព្រះបន្ទូលរបស់ទ្រង់ និងទិដ្ឋភាពនៃសេចក្ដីពិតផ្សេងទៀត។ គ្រប់ទាំងសេចក្ដីពិត គឺមាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអ្នកអាចចូលទៅក្នុងសេចក្ដីពិតបាន។ មានតែការដកពិសោធន៍និងការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអ្នកអាចសម្រេចនូវការយល់ដឹងពីសេចក្ដីពិតបាន ហើយការយល់ដឹងពិតប្រាកដពីសេចក្ដីពិត មានន័យថា អ្នកយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ។ នេះគឺជារឿងដ៏សំខាន់បំផុត។ មនុស្សមួយចំនួនបំពេញកិច្ចការនិងអធិប្បាយ ទោះពីសម្បកក្រៅមើលទៅដូចជាកំពុងប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្ដី ក៏ប៉ុន្តែពួកគេគ្រាន់តែពិភាក្សាគ្នាពីអត្ថន័យត្រង់នៃព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ហើយមិនបាននិយាយអ្វីដែលសំខាន់នោះទេ។ សេចក្ដីអធិប្បាយរបស់ពួកគេ គឺដូចជាការបង្រៀនដែលដកស្រង់ពីសៀវភៅពុម្ពភាសាមួយក្បាល ដែលបានចងក្រងជាផ្នែកជាផ្នែក និងតាមទិដ្ឋភាពនីមួយៗ ហើយនៅពេលដែលពួកគេអធិប្បាយចប់ មនុស្សគ្រប់គ្នាពោលចម្រៀងសរសើរថា «បុគ្គលនេះមានតថភាពពិត។ គាត់អធិប្បាយបានយ៉ាងល្អ និងល្អិតល្អន់ថែមទៀតផង»។ បន្ទាប់ពីមនុស្សប្រភេទនេះអធិប្បាយចប់ ពួកគេប្រាប់អ្នកដទៃឱ្យចងក្រងសេចក្ដីអធិប្បាយរបស់ពួកគេទុក រួចផ្ញើវាទៅតាមក្រុមជំនុំ។ ក្នុងការធ្វើបែបនេះ ពួកគេបានក្លាយជាអ្នកបោកបញ្ឆោតមនុស្ស។ ពួកគេដកស្រង់បន្ទូលព្រះជាម្ចាស់នៅក្នុងសេចក្ដីអធិប្បាយនានា ហើយស្ដាប់ទៅដូចជាការអធិប្បាយរបស់ពួកគេស្របតាមសេចក្ដីពិតដូច្នោះដែរ ប៉ុន្តែពួកគេដកស្រង់ព្រះបន្ទូលខុសបរិបទ ហើយធ្វើការបកស្រាយខុសទំនង ដែលផ្ទុយទៅនឹងគោលការណ៍។ នៅពេលធ្វើការឈ្វេងយល់ឱ្យបានដិតដល់ អ្នកនឹងឃើញថា សម្ដីទាំងនោះគ្រាន់តែជាពាក្យពេចន៍នៃគោលលទ្ធិ គ្រាន់តែជាការស្រមើស្រមៃនិងសញ្ញាណ ក៏ដូចជាអ្វីៗដែលដាក់កំហិតព្រះជាម្ចាស់តែប៉ុណ្ណោះ។ តើការប្រកបគ្នានិងការអធិប្បាយបែបនេះ មិនស្មើនឹងការរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? នេះគឺជាការបម្រើដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ មនុស្សដែលមានហេតុផលត្រូវតែកំណត់ព្រំដែនអំពីទំហំនៃពាក្យសម្ដីរបស់ពួកគេផ្ទាល់ ពោលគឺពួកគេគួរដឹងថាពាក្យសម្ដីបែបណាដែលពួកគេគួរនិយាយ ពាក្យសម្ដីណាដែលពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់ពួកគេ ហើយពាក្យសម្ដីប្រភេទណាដែលមានតែព្រះជាម្ចាស់មួយគត់ដែលអាចមានបន្ទូលបាន។ មនុស្សមិនត្រូវឈរនិងនិយាយក្នុងឋានៈរបស់ព្រះជាម្ចាស់ឡើយ។ គ្មាននរណាម្នាក់អាចយល់ពីរបៀបដែលព្រះជាម្ចាស់បំពេញកិច្ចការបានឡើយ ដូច្នេះហើយ តើមនុស្សម្នាក់អាចកំណត់ថាព្រះជាម្ចាស់ដូច្នេះឬដូច្នោះយ៉ាងដូចម្ដេចបានទៅ? មនុស្សគ្មានលក្ខណៈសម្បត្តិក្នុងការកំណត់ពីព្រះជាម្ចាស់ឡើយ។ ត្រូវមានការយល់ដឹងពីចំណុចនេះ ដើម្បីជៀសវាងធ្វើអ្វីដែលគ្មានហេតុផល។ ក្នុងនាមជាមនុស្សមានហេតុផល អ្នកត្រូវដឹងពីឋានៈខ្លួនឯង ដឹងពីសម្ដីត្រឹមត្រូវដែលគួរនិយាយ ហើយអ្នកមិនត្រូវនិយាយអ្វីដែលអ្នកមិនគួរនិយាយនោះទេ។ ទោះបីព្រះជាម្ចាស់ធ្លាប់មានបន្ទូលប្រាប់អ្នកពីមុនមកក៏ដោយ ក៏អ្នកមិនគួរនិយាយត្រាប់តាមព្រះបន្ទូលទាំងនោះប្រាប់ទៅអ្នកដទៃដែរ។ ប្រសិនបើអ្នកមានសេចក្ដីជំនឿ ប្រសិនបើអ្នកទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត នោះអ្នកគួរអនុវត្តព្រះបន្ទូលទាំងនោះ។ គ្រាន់តែនិយាយ មិនល្អនោះទេ។ តើការដែលតែងតែចង់ឱ្យអ្នកដទៃស្ដាប់តាមខ្លួន ស្ដាប់បង្គាប់តាមអ្វីដែលអ្នកនិយាយ មិនមែនក្រអឺតក្រទមទេឬអី? ពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់វិញ ប្រសិនបើអ្នកពុំយល់ពីកិច្ចការទាំងនោះទេ គឺអ្នកមិនយល់ហើយ។ មិនត្រូវធ្វើពុតជាយល់ពីកិច្ចការទាំងនោះ ឬធ្វើជាមនុស្សដឹងគ្រប់រឿងនោះទេ។ បែបនោះ គឺគួរឱ្យស្អប់វិញទេ។ អ្នកតែងតែចង់ឈរនៅក្នុងឋានៈរបស់ព្រះជាម្ចាស់ និងអួតសម្ញែង ហាក់ដូចជាអ្នកយល់គ្រប់យ៉ាង ដោយចង់ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ។ អ្នកក៏ចង់គ្រវីទង់របស់ព្រះជាម្ចាស់ ពេលកំពុងធ្វើនេះ ឬធ្វើនោះផងដែរ។ តើនោះជាហេតុផលប្រកបដោយវិចារណញាណរបស់មនុស្សធម្មតាដែរឬទេ? តើនោះជាការអនុវត្តសេចក្ដីពិតដែរឬទេ? តើអ្នកដឹងពីព្រះតម្រិះរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកមានប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ដែរឬទេ? មនុស្សខ្លួនឯងពុំយល់ពីសេចក្ដីពិតទេ ពួកគេក៏គ្មានសេចក្ដីពិតក្នុងខ្លួនដែរ។ ពួកគេមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានឡើយ ហើយសូម្បីចុះចូលនឹងព្រះជាម្ចាស់ ក៏ពួកគេធ្វើមិនបានផង។ តែពួកគេបែរជាចង់និយាយនិងធ្វើអ្វីក្នុងព្រះនាមរបស់ព្រះជាម្ចាស់ទៅវិញ។ មនុស្សគ្រប់គ្នាមានមហិច្ចតានេះ ដែលជារឿងខ្មាសអៀន និងគ្មានហេតុផលបំផុត។

ពេលនេះ មនុស្សមកពីជុំវិញពិភពលោក កំពុងស្វែងរកផ្លូវពិត ដូច្នេះ តើអ្នកគួរធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដោយរបៀបណា? ប្រសិនបើអ្នកគ្មានហេតុផល ប្រសិនបើអ្នកក្រអឺតក្រទម បោកបញ្ឆោត តក់ក្រហល់ និងឆ្លេឆ្លា ដូច្នេះ តើអ្នកមិនមែនកំពុងទាស់នឹងព្រះជាម្ចាស់ និងប្រមាថដល់ទ្រង់ទេឬអី? នេះមិនមែនជាការបំពេញភារកិច្ចរបស់អ្នកទេ ហើយកាន់តែមិនមែនជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ទៀតហើយ។ តាមពិតទៅ នេះគឺជាការបើកសម្ដែងពីរូបភាពជាសាតាំងវិញទេ។ អស់អ្នកណាដែលត្រូវបានយកឈ្នះយ៉ាងពិតប្រាកដមែននោះ អ្នកនោះត្រូវរៀននិយាយដោយស្មោះត្រង់ និងធ្វើបន្ទាល់ជាក់ស្ដែងខ្លះ។ ការចែករំលែកពីបទពិសោធជីវិតរបស់ខ្លួន គឺប្រសើរជាងអ្វីផ្សេងទៀតទាំងអស់។ ការអួតអាង និងការនិយាយពីទ្រឹស្ដីអស្ចារ្យ តើបានប្រយោជន៍អ្វីទៅ? មនុស្សបានដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ តែពួកគេនៅតែគ្មានឥរិយាបទសមរម្យដដែល។ ផ្អែកតាមអត្តសញ្ញាណរបស់មនុស្ស ពួកគេមិនស័ក្តិសមនឹងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ។ មនុស្សដែលគ្មានហេតុផលនិងក្រអឺតក្រទម នៅតែប្រាថ្នាចង់ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ទៀត។ តើអ្នកមិនមែនកំពុងធ្វើឱ្យព្រះជាម្ចាស់អាម៉ាស់មុខ និងកំពុងប្រមាថដល់ទ្រង់ទេឬអី? អ្នកមិនយល់ពីព្រះជាម្ចាស់ឡើយ។ ជាងនេះទៅទៀត និស្ស័យរបស់អ្នកនៅតែទាស់នឹងព្រះជាម្ចាស់ដដែល។ តើការធ្វើបន្ទាល់របស់អ្នកមិនមែនគួរឱ្យខ្ពើមរអើមទេឬអី? ដូច្នេះ មនុស្សមិនស័ក្តិសមនឹងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ទេ។ ប្រសិនបើនរណាម្នាក់និយាយថា៖ «តើអ្នកអាចធ្វើបន្ទាល់ប្រាប់ពួកយើងអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅប្រទេសចិនដីគោកបានទេ?» ហើយអ្នកតបថា៖ «យើងមានបទពិសោធក្នុងការកិច្ចការព្រះជាម្ចាស់ជាច្រើនឆ្នាំ ដូច្នេះ ខ្ញុំគិតថា យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់» តើនេះមិនមែនជាបញ្ហាទេឬអី? ចំណុចនេះ ក៏គ្មានហេតុផលដូចគ្នាដែរ។ មនុស្សមិនស័ក្តិសមនឹងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ។ អ្នកគួរនិយាយត្រឹមថា៖ «ពួកយើងមិនស័ក្តិសមនឹងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ទេ។ ប៉ុន្តែ ព្រះជាម្ចាស់បានសង្គ្រោះពួកយើង និងបង្ហាញព្រះគុណដល់ពួកយើង។ ពួកយើងទទួលបានព្រះគុណខ្លះ ហើយបានដកពិសោធន៍ខ្លះនៅក្នុងកិច្ចការព្រះជាម្ចាស់ ដូច្នេះ ពួកយើងអាចចូលរួមក្នុងការប្រកបគ្នាបាន តែពួកយើងមិនអាចចាត់ទុកថា នេះជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ពិតប្រាកដបានឡើយ។ ពួកយើងអាចត្រឹមនិយាយពីបទពិសោធផ្ទាល់ខ្លួនប៉ុណ្ណោះ»។ អ្នកអាចប្រកបគ្នាបានអំពីរបៀបដែលព្រះជាម្ចាស់យកឈ្នះលើខ្លួនអ្នកផ្ទាល់ ថាតើសេចក្ដីពុករលួយមួយណាដែលបានបង្ហាញចេញមកនៅពេលនោះ ថាតើអ្នកក្រអឺតក្រទមបែបណា ហើយបន្ទាប់ពីអ្នកត្រូវបានយកឈ្នះរួច តើមានលទ្ធផលបែបណាលេចចេញមក ហើយតើអ្នកមានការតាំងចិត្តបែបណា។ តាមពិត ការនិយាយពីបទពិសោធពិតដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ គឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បំផុត ហើយជាសេចក្ដីតម្រូវពីព្រះជាម្ចាស់ផង។ ការប្រាថ្នាចង់មានឋានៈដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ គឺជាកំហុសធំបំផុត ពោលគឺអ្នកជាមនុស្សគ្មានហេតុផល និងក្រអឺតក្រទម។ អ្នកគួរនិយាយថា៖ «ខ្ញុំនឹងនិយាយអំពីបទពិសោធរបស់ខ្ញុំ តែខ្ញុំមិនស័ក្តិសមនឹងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ។ ខ្ញុំនឹងប្រកបគ្នាពីរឿងនេះសិន។ ហេតុដូចម្ដេចបានជាព្រះជាម្ចាស់យកកំណើតជាមនុស្សនៅក្នុងប្រទេសចិន? អ្នករាល់គ្នាប្រហែលជាមិនទាន់បានយល់ពីរឿងនេះទេ។ យើងបានយល់ពីរឿងនេះតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់។ ពួកយើងជាជនជាតិចិន កើតនៅកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមឆ្វាយរង្វេល បានធំធាត់នៅក្នុងទីកន្លែងដ៏ស្មោកគ្រោក។ ពួកយើងត្រូវសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង យើងនិយាយកុហកជាងនរណាៗទាំងអស់ យើងខ្វះខាតភាពជាមនុស្សជាខ្លាំង យើងមានសេចក្ដីទៀងត្រង់តិចតួចបំផុត ហើយយើងគ្មានលក្ខណៈអ្វីដូចនឹងមនុស្សជាតិទាល់តែសោះ។ បើប្រៀបធៀបជាមួយនឹងរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ពីគ្រប់ប្រជាជាតិនិងតំបន់ដទៃទាំងអស់ យើងគឺជាមនុស្សតូចទាបជាងគេបំផុត ជាមនុស្សស្មោកគ្រោក និងពុករលួយជាងគេបំផុត។ ហេតុនេះហើយបានជាយើងមិនស័ក្តិសមនឹងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ក៏ប៉ុន្តែយើងត្រូវបាននាំមកក្នុងសេចក្ដីសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងបានទទួលសេចក្ដីស្រឡាញ់ដ៏មហិមាពីព្រះជាម្ចាស់ ដូច្នេះ យើងត្រូវតែនិយាយពីទីបន្ទាល់នៃបទពិសោធផ្ទាល់ខ្លួនរបស់យើង។ យើងមិនអាចមិននិយាយពីព្រះគុណរបស់ព្រះជាម្ចាស់បានឡើយ»។ និយាយបែបនេះ គឺមានហេតុផលជាង។ បន្ទាប់ពីព្រះជាម្ចាស់បានយកឈ្នះលើមនុស្សរួច យ៉ាងហោចណាស់ក៏ពួកគេគួរមានហេតុផលប្រកបដោយវិចារណញាណដើម្បីប្រាកដថា ពួកគេមិននិយាយក្រអឺតក្រទមទៀត។ ពួកគេគួរប្រកាន់ឋានៈខ្លួនឱ្យទាប «ដូចជាលាមកសត្វនៅលើដី» ហើយនិយាយអ្វីដែលជាការពិត នោះទើបល្អបំផុតសម្រាប់ពួកគេ។ ជាពិសេស នៅពេលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ប្រសិនបើអ្នកអាចនិយាយអ្វីមួយចេញពីចិត្តដែលមានខ្លឹមសារ ដែលមិនមែនជាការនិយាយពាក្យឥតបានការ ឬនិយាយបំផ្លើស មិនមែនជាការភូតកុហក នោះនិស្ស័យរបស់អ្នកនឹងបានផ្លាស់ប្ដូរយ៉ាងពិតប្រាកដ ហើយការផ្លាស់ប្ដូរនេះគួរតែកើតមានឡើង នៅពេលដែលព្រះជាម្ចាស់បានយកឈ្នះលើអ្នករួចហើយ។ ប្រសិនបើអ្នកគ្មានសូម្បីតែហេតុផលបែបនេះទេ ដូច្នេះអ្នកពិតជាគ្មានលក្ខណៈណាមួយដូចទៅនឹងមនុស្សឡើយ។ នៅពេលអនាគត នៅពេលដែលរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់មកពីគ្រប់ជាតិសាសន៍ និងតំបន់ទាំងអស់ បានត្រឡប់មកចំពោះព្រះជាម្ចាស់វិញ ហើយត្រូវព្រះបន្ទូលរបស់ទ្រង់យកឈ្នះ ប្រសិនបើនៅក្នុងការជួបជុំដ៏ធំដើម្បីសរសើរតម្កើងព្រះជាម្ចាស់ អ្នកចាប់ផ្ដើមធ្វើអ្វីដោយក្រអឺតក្រទមទៀត ដោយនិយាយក្អេងក្អាងនិងអួតសម្ញែងឥតឈប់ នោះអ្នកនឹងត្រូវគេដកចេញនិងផាត់ចោលមិនខាន។ មនុស្សត្រូវតែប្រព្រឹត្តឱ្យបានត្រឹមត្រូវជាប់ជានិច្ច ត្រូវស្គាល់ពីឋានៈនិងតួនាទីរបស់ខ្លួន ហើយមិនត្រូវត្រឡប់ទៅរកផ្លូវចាស់របស់ខ្លួនវិញឡើយ។ ជាទូទៅ មុខមាត់របស់សាតាំងត្រូវបង្ហាញឱ្យឃើញតាមរយៈភាពក្រអឺតក្រទម និងការបោកបញ្ឆោតរបស់មនុស្សនេះឯង។ លុះត្រាតែអ្នកផ្លាស់ប្ដូរខ្លួនឯងក្នុងទិដ្ឋភាពនេះ បើមិនដូច្នោះទេ អ្នកនឹងមិនដែលមានលក្ខណៈដូចជាមនុស្សឡើយ ហើយអ្នកនឹងតែងតែមានមុខមាត់ជាសាតាំងជាប់ជានិច្ច។ ការដោះស្រាយភាពក្រអឺតក្រទមនិងការបោកបញ្ឆោត គឺជារឿងលំបាកបំផុត ហើយការដែលមានការយល់ដឹងបន្តិចបន្តួចអំពីភាពក្រអឺតក្រទមនិងការបោកបញ្ឆោតរបស់អ្នក នឹងមិនធ្វើឱ្យអ្នកអាចសម្រេចនូវការបំផ្លាស់បំប្រែពិតប្រាកដឡើយ។ អ្នកនឹងនៅតែត្រូវការឆ្លងកាត់ការបន្សុទ្ធជាច្រើនសាដដែល។ បើគ្មានការវាយផ្ចាល ការដោះស្រាយជាមួយ និងការលួសកាត់ទេ អ្នកនឹងនៅតែស្ថិតក្នុងគ្រោះថ្នាក់ក្នុងរយៈពេលវែងដដែល។ នៅថ្ងៃអនាគត នៅពេលដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មកពីជុំវិញពិភពលោក ទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ ហើយនិយាយថា៖ «ពួកយើងទទួលបានការបំភ្លឺតាំងពីយូរមកហើយថា ព្រះជាម្ចាស់បានបង្កើតក្រុមអ្នកមានជ័យជម្នះមួយក្រុមនៅក្នុងប្រទេសចិន» នៅពេលដែលអ្នករាល់គ្នាឮបែបនេះ អ្នករាល់គ្នានឹងគិតថា៖ «ពួកយើងគ្មានអ្វីត្រូវអួតនោះទេ គ្រប់យ៉ាងគឺបានមកដោយសារព្រះគុណរបស់ព្រះជាម្ចាស់។ ពួកយើងមិនស័ក្តិសមនឹងហៅថាជាអ្នកមានជ័យជម្នះឡើយ»។ ប៉ុន្តែបានមួយរយៈ នៅពេលដែលអ្នកចាប់ផ្ដើមឃើញខ្លួនឯងអាចនិយាយរឿងខ្លះបាន ហើយឃើញថា អ្នកមានតថភាពខ្លះហើយ នោះអ្នកនឹងសញ្ជឹងគិតថា៖ «សូម្បីតែជនបរទេសក៏បានទទួលនូវការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធដែរ ហើយពួកគេនិយាយថា ព្រះបានបង្កើតក្រុមអ្នកមានជម្នះមួយក្រុមនៅក្នុងប្រទេសចិន ដូច្នេះ គួរតែចាត់ទុកពួកយើងថាជាអ្នកមានជ័យជម្នះហើយ»។ ពេលនេះ ចិត្តរបស់អ្នកនឹងព្រមទទួលស្គាល់រឿងនេះស្ងាត់ៗ ហើយអ្នកមុខជាប្រកាសទទួលស្គាល់រឿងនេះជាសាធារណៈនៅពេលក្រោយមិនខាន។ មនុស្សមិនអាចទប់ចិត្តនឹងការលើកសរសើរ និងការសាកល្បងដោយឋានៈនេះបានឡើយ។ ប្រិសនបើគេតែងតែលើកសរសើរអ្នកជាប់ជានិច្ច នោះអ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់មិនខាន។ អស់អ្នកដែលនិស្ស័យរបស់ខ្លួននៅមិនទាន់ផ្លាស់ប្ដូរនៅឡើយ អ្នកនោះមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានដល់ទីបញ្ចប់ឡើយ។

បញ្ហាដែលពិបាកដោះស្រាយបំផុតសម្រាប់មនុស្សជាតិដែលពុករលួយ គឺជាការបង្កើតកំហុសដដែលៗ។ ដើម្បីទប់ស្កាត់បញ្ហានេះ ដំបូង មនុស្សត្រូវតែដឹងជាមុនថា ពួកគេមិនទាន់ទទួលបានសេចក្ដីពិតនៅឡើយទេ ត្រូវដឹងថាពួកគេមិនទាន់មានការផ្លាស់ប្តូរនិស្ស័យជីវិតរបស់ពួកគេនៅឡើយទេ ហើយទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល ហើយមិនទាន់បានសង្រ្គោះនៅឡើយទេ។ ពួកគេអាចក្បត់ព្រះជាម្ចាស់និងងាកចេញពីព្រះជាម្ចាស់បានគ្រប់ពេល។ ប្រសិនបើពួកគេមានញាណដឹងពីវិបត្តិនេះនៅក្នុងចិត្តរបស់ពួកគេ ប្រសិនបើដូចពាក្យមនុស្សតែងនិយាយជាញឹកញាប់ថា ពួកគេត្រៀមខ្លួនសម្រាប់គ្រោះថ្នាក់ក្នុងគ្រាមានសន្តិភាព នោះពួកគេនឹងអាចគ្រប់គ្រងខ្លួនឯងបានខ្លះ ហើយនៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ នោះពួកគេនឹងអធិស្ឋានទៅព្រះជាម្ចាស់និងពឹងលើព្រះជាម្ចាស់ ហើយនឹងអាចជៀសវាងប្រព្រឹត្តកំហុសដដែលៗទៀត។ អ្នកត្រូវតែដឹងឱ្យបានថា និស្ស័យរបស់អ្នកមិនទាន់បានផ្លាស់ប្តូរនៅឡើយទេ ហើយធម្មជាតិនៃការក្បត់ព្រះជាម្ចាស់នៅតែចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួនអ្នក និងនៅមិនទាន់បានកម្ចាត់ចោលនៅឡើយទេ ហើយត្រូវដឹងថា អ្នកនៅតែអាចក្បត់ព្រះជាម្ចាស់បានដដែល ហើយអ្នកនៅតែអាចប្រឈមនឹងការរងទុក្ខវេទនាឥតឈប់ និងអាចត្រូវបំផ្លាញចោលដដែល។ នេះគឺជាការពិត ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រុងប្រយ័ត្ន។ មានចំណុចសំខាន់បំផុតចំនួនបីដែលត្រូវចងចាំទុកក្នុងចិត្ត៖ ទីមួយ អ្នកនៅតែមិនទាន់ស្គាល់ព្រះជាម្ចាស់ដដែល។ ទីពីរ និស្ស័យរបស់អ្នកនៅមិនទាន់មានការផ្លាស់ប្តូរណាមួយនៅឡើយទេ។ ហើយទីបី អ្នកនៅមិនទាន់បានរស់នៅតាមរូបកាយជាមនុស្សពិតប្រាកដនៅឡើយទេ។ ចំណុចទាំងបីនេះ ស្របទៅនឹងសច្ចភាព ហើយក៏ជាការពិតដែរ អ្នកត្រូវយល់ពីចំណុចទាំងនេះឱ្យបានច្បាស់។ អ្នកត្រូវតែស្គាល់ខ្លួនឯង។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការដោះស្រាយបញ្ហានេះ អ្នកគួរតែជ្រើសរើសបាវចនាផ្ទាល់ខ្លួនរបស់អ្នក៖ ឧទាហរណ៍ «ខ្ញុំជាលាមកនៅលើដី» ឬ «ខ្ញុំជាអារក្ស» ឬ «ខ្ញុំតែងធ្លាក់ចូលទៅក្នុងផ្លូវចាស់របស់ខ្ញុំជារឿយៗ» ឬ «ខ្ញុំតែងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ជានិច្ច»។ ឃ្លាមួយណាក៏ដោយក្នុងចំណោមឃ្លាទាំងនេះ គឺសុទ្ធតែសមធ្វើជាបាវចនាផ្ទាល់ខ្លួនរបស់អ្នក ហើយវានឹងជួយបាន ប្រសិនបើអ្នកដាស់តឿនខ្លួនឯងដោយឃ្លាទាំងនេះគ្រប់ពេលនោះ។ ចូរនិយាយឃ្លានេះដដែលៗដាក់ខ្លួនឯង រួចឆ្លុះបញ្ចាំងពីឃ្លានេះ នោះអ្នកប្រហែលជានឹងអាចប្រព្រឹត្តខុសតិចជាងមុន ឬលែងធ្វើខុសតែម្ដង។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ត្រូវចំណាយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន ត្រូវយល់ពីសេចក្ដីពិត ត្រូវស្គាល់ពីធម្មជាតិផ្ទាល់ខ្លួនរបស់អ្នក ហើយត្រូវគេចចេញពីនិស្ស័យពុករលួយរបស់អ្នក។ មានតែបែបនេះទេ ទើបអ្នកនឹងមានសុវត្ថិភាព។ រឿងមួយទៀតគឺ កុំតាំងខ្លួនជា «ស្មរបន្ទាល់របស់ព្រះជាម្ចាស់» ហើយអ្នកមិនត្រូវហៅខ្លួនឯងថាជា ស្មរបន្ទាល់របស់ព្រះជាម្ចាស់ឡើយ។ អ្នកអាចនិយាយត្រឹមបទពិសោធផ្ទាល់ខ្លួនប៉ុណ្ណោះ។ អ្នកអាចនិយាយអំពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះអ្នករាល់គ្នា ប្រកបគ្នាអំពីរបៀបដែលអ្នករាល់គ្នាត្រូវបានព្រះជាម្ចាស់យកឈ្នះ និងនិយាយអំពីព្រះគុណដែលទ្រង់បានប្រទានដល់អ្នករាល់គ្នា។ ចូរកុំភ្លេចឱ្យសោះថា អ្នករាល់គ្នាគឺជាមនុស្សពុករលួយខ្លាំងបំផុត។ អ្នកជាលាមក និងជាសំរាម។ ការដែលអាចទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្រាចុងក្រោយក្នុងពេលនេះ គឺដោយសារបានទ្រង់លើកយើងឡើងទាំងស្រុង។ ដោយសារតែអ្នករាល់គ្នាជាមនុស្សពុករលួយនិងស្មោកគ្រោកបំផុតនេះហើយ ទើបព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សសង្គ្រោះអ្នក ទើបព្រះអង្គប្រទានព្រះគុណដ៏ធំធេងនេះដល់អ្នក។ ដូច្នេះ អ្នករាល់គ្នាគ្មានអ្វីដែលមានតម្លៃសមនឹងអួតអាងឡើយ មានតែត្រូវសរសើរតម្កើង និងអរព្រះគុណព្រះជាម្ចាស់ប៉ុណ្ណោះ។ សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា គឺបានមកដោយសារព្រះគុណរបស់ព្រះជាម្ចាស់សុទ្ធសាធ។ ហេតុអ្វីបានជាគេនិយាយថា អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាងបំផុត? អ្នករាល់គ្នាត្រូវគេរាប់ថាជាមនុស្សមានសំណាង មិនមែនដោយសារអ្នករាល់គ្នាមានប្រយោជន៍ ឬគុណសម្បត្តិជាក់លាក់អ្វីទេ។ គឺដោយសារតែអ្នករាល់គ្នាកើតនៅក្នុងប្រទេសចិន ហើយត្រូវសាតាំងធ្វើឱ្យពុករលួយនិងធ្វើឱ្យស្មោកគ្រោកបំផុតប៉ុណ្ណោះ។ ព្រះជាម្ចាស់អនុវត្តតាមផែនការគ្រប់គ្រងរបស់ទ្រង់ ដោយដំបូងត្រូវសង្គ្រោះមនុស្សដែលស្មោកគ្រោកនិងពុករលួយបំផុតពីទឹកដីដែលនាគដ៏ធំមានសម្បុរក្រហមឆ្វាយរង្វេល ដោយបង្កើតជាពុម្ព ឬជាគំរូមួយក្រុមសិន។ ហេតុនេះហើយទើបទ្រង់ជ្រើសរើសអ្នករាល់គ្នា។ អ្នករាល់គ្នាគឺជាមនុស្សដែលព្រះជាម្ចាស់បានតម្រូវទុកជាមុន និងបានជ្រើសតាំង។ ប្រសិនបើព្រះជាម្ចាសគ្មានផែនការនេះទេ ម្ល៉េះសមអ្នករាល់គ្នានឹងត្រូវលិចលង់អស់កល្បជានិច្ចមិនខាន។ ហេតុនេះ អាចនិយាយបានថា អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាងបំផុត។ ក៏ប៉ុន្តែ អ្នករាល់គ្នាគ្មានអ្វីដែលត្រូវមានមោទនភាពនោះទេ ហើយអ្នករាល់គ្នាមិនអាចអួតអាងជាដាច់ខាត។

ការឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់ នាំមកនូវផលចំណេញ និងទីបន្ទាល់ជាក់ស្ដែង ដូច្នេះ អ្នកគួរតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ នៅពេលធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ អ្នកគួរតែនិយាយឱ្យបានច្រើនអំពីរបៀបដែលព្រះជាម្ចាស់ជំនុំជម្រះ និងវាយផ្ចាលមនុស្ស ហើយទ្រង់ប្រើការល្បងលអ្វីខ្លះដើម្បីបន្សុទ្ធមនុស្ស និងផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ។ អ្នកក៏គួរនិយាយផងដែរថាតើមានសេចក្ដីពុករលួយច្រើនប៉ុនណាដែលបានបើកសម្ដែងតាមរយៈបទពិសោធរបស់អ្នករាល់គ្នា ថាតើអ្នកបានរងទុក្ខច្រើនប៉ុនណា ថាតើអ្នកបានរឿងទាស់ទទឹងនឹងព្រះជាម្ចាស់ច្រើប៉ុនណា ហើយចុងក្រោយតើព្រះជាម្ចាស់យកឈ្នះលើអ្នកដោយរបៀបណា។ ត្រូវនិយាយអំពីចំណេះដឹងពិតប្រាកដដែលអ្នកមានអំពីកិច្ចការបស់ព្រះ និងរបៀបដែលអ្នកគួរធ្វើជាបន្ទាល់ថ្វាយព្រះជាម្ចាស់ និងរបៀបតបស្នងសេចក្ដីស្រលាញ់របស់ទ្រង់វិញ។ អ្នករាល់គ្នាគួរបញ្ចូលខ្លឹមសារទៅក្នុងភាសាបែបនេះ ហើយធ្វើឱ្យវាមានលក្ខណៈធម្មតា។ មិនត្រូវនិយាយពីទ្រឹស្ដីឥតបានការនោះទេ។ ត្រូវនិយាយដោយការបន្ទាបខ្លួនឱ្យបានច្រើន ហើយត្រូវនិយាយចេញពីចិត្ត។ អ្នកគួរដកពិសោធន៍អ្វីៗតាមរបៀបនេះ។ មិនត្រូវបំពាក់បំប៉នខ្លួនឯងដោយទ្រឹស្ដីដែលមើលទៅហាក់ដូចជាជ្រាលជ្រៅ តែគ្មានន័យខ្លឹមសារ ដើម្បីខំបង្អួតគេឱ្យសោះ។ ការធ្វើបែបនេះ នឹងធ្វើឱ្យអ្នកមើលទៅក្រអឺតក្រទមខ្លាំង ព្រមទាំងគ្មានហេតុផលផង។ អ្នកគួរតែនិយាយឱ្យបានច្រើនពីរឿងពិតចេញពីបទពិសោធជាក់ស្ដែងរបស់អ្នក ហើយត្រូវនិយាយចេញពីចិត្តឱ្យបានច្រើន។ បែបនេះនឹងមានប្រយោជន៍ខ្លាំងបំផុតដល់អ្នកដទៃ និងមានលក្ខណៈសមរម្យបំផុតសម្រាប់ឱ្យពួកគេមើលឃើញ។ អ្នករាល់គ្នាធ្លាប់ជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ដែលមិនព្រមចុះចូលនឹងទ្រង់បន្តិចណាឡើយ ប៉ុន្តែពេលនេះ អ្នកត្រូវបានយកឈ្នះហើយ ដូច្នេះ មិនត្រូវភ្លេចចំណុចនេះឡើយ។ អ្នកគួរតែពិចារណា និងគិតអំពីបញ្ហាទាំងនេះឱ្យបានច្រើន។ នៅពេលមនុស្សយល់ពីបញ្ហាទាំងនេះច្បាស់ហើយ ពួកគេនឹងដឹងពីរបៀបធ្វើទីបន្ទាល់ បើមិនយល់ច្បាស់ទេ ពួកគេមុខជាប្រព្រឹត្តអំពើដែលគួរឱ្យខ្មាសអៀននិងគ្មានហេតុផលមិនខាន ដែលមិនមែនជាការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ តែផ្ទុយទៅវិញ ជាការនាំភាពអាម៉ាស់ដល់ព្រះជាម្ចាស់វិញទេ។ បើគ្មានបទពិសោធពិត និងគ្មានការយល់ដឹងពីសេចក្តីពិតទេ នោះមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានឡើយ។ មនុស្សដែលជឿលើព្រះជាម្ចាស់ទាំងច្របូកច្របល់ និងភាន់ច្រឡំ នឹងមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានឡើយ។

និទាឃរដូវ ឆ្នាំ១៩៩៩

ខាង​ដើម៖ របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស

បន្ទាប់៖ តើអ្នកដឹងពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែរឬទេ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ