ជំពូកទី ១០២

ខ្ញុំ​បាន​និយាយ​ដល់​កម្រិត​មួយហើយ​ហើយ​កិច្ចការ​របស់​ខ្ញុំ​ បាន​ឈាន​ដល់​ចំណុច​មួយដែរ​។ អ្នក​រាល់​គ្នា​ម្នាក់​ៗ​ គប្បី​ចាប់​យល់​ពី​បំណង​ព្រះ​ហឫទ័យ​របស់​ខ្ញុំ​ និង​អាច​ត្រូវគិត​គូរ​អំពី​បន្ទុក​របស់​ខ្ញុំ នៅ​ក្នុង​កម្រិត​ខុស​ៗ​គ្នា​។​ ពេល​នេះ​ គឺ​ចំណុច​ផ្លាស់ប្ដូរ​ ដែល​ជា​ពេលនៃ​ការ​ផ្លាស់ប្ដូរ​ខាង​សាច់​ឈាម​ចូល​ទៅ​ក្នុង​ពិភព​ខាង​វិញ្ញាណ​។ អ្នក​រាល់​គ្នា​ គឺ​ជា​អ្នក​រត់​នាំ​មុខ​គេ​ឆ្លងកាត់​សម័យ​កាល​ជា​ច្រើន​ ជាមនុស្ស​នៅ​ក្នុង​សាកលលោក​នេះ ដែល​ឆ្លងកាត់​ចូល​ទៅ​ក្នុង​សាកលលោក​ និង​ចុង​បញ្ចប់​នៃ​ផែន​ដី​។​ អ្នក​គឺ​ជា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​។ អ្នក​គឺ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​។​ គេ​អាច​និយាយ​បាន​ថា​ ខ្ញុំ​មិន​ស្រឡាញ់​អ្នក​ណា​ផ្សេង​ទៀត​ក្រៅ​ពី​អ្នករាល់​គ្នា​ឡើយ​ ដោយសារ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ដ៏​ខ្លាំង​ក្លា​ទាំង​អស់​របស់​ខ្ញុំ​ ​គឺ​ដើម្បី​តែ​ប្រយោជន៍​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​។​ តើ​វា​អាច​ដោយសារ​ថា​អ្នក​រាល់​គ្នា​មិន​ដឹង​មែន​ទេ​?​ តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​បង្កើត​គ្រប់​សព្វ​សារពើ​ឡើង​មក​?​ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ផ្លាស់ទីគ្រប់សព្វ​សារ​ពើពី​កន្លែង​មួយ​ទៅ​កន្លែង​ដើម្បី​បម្រើ​ដល់​អ្នក​រាល់​គ្នា​?​ គ្រប់​សកម្មភាព​ទាំង​អស់​នេះ​ គឺជា​ការ​បើក​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ឯ​ង​រាល់​គ្នា​។​ ភ្នំ​និង​គ្រប់​សព្វ​បែប​យ៉ាង​នៅ​លើ​ភ្នំ​ហើយ​ផែន​ដី​និង​គ្រប់​សព្វ​សារពើ​ទាំង​អស់​នៅ​លើផែនដី​សរសើរ​តម្កើង​ដល់​ខ្ញុំ​ និង​ផ្ដល់​សិរី​រុង​រឿង​ដល់​ខ្ញុំ ​ដើម្បី​ទទួល​យក​អ្នក​រាល់​គ្នា​។ ពិត​ណាស់​ គ្រប់យ៉ាង​បាន​បញ្ចប់​រួច​ជា​ស្រេច​ ហើយ​ជាង​នេះ​ទៅ​ទៀត​ អ្វី​គ្រប់យ៉ាង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ហ្មត់​ចត់​បំផុត​។​ អ្នក​រាល់​គ្នា​បាន​ធ្វើ​ទី​បន្ទាល់​យ៉ាង​កង​រំពងសម្រាប់​ខ្ញុំ​ ហើយ​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​អា​រក្ស​និង​សាតាំង​អាម៉ាសមុខ​ដើម្បី​ខ្ញុំ​។​ គ្រប់​មនុស្ស​ គ្រប់​កិច្ចការ​ ​និង​គ្រប់​អ្វី​ៗទាំង​អស់​ដែលនៅ​ខាង​ក្រៅរូប​ខ្ញុំ ចុះ​ចូល​នឹង​សិទ្ធិ​អំណាច​របស់​ខ្ញុំ​ ហើយ​ដោយសារ​ការ​បញ្ចប់​ផែន​ការ​នៃ​ការ​គ្រប់​គ្រង​របស់​ខ្ញុំ​ គ្រប់អ្វី​ទាំង​អស់​ដើរ​តាម​ប្រភេទ​រៀង​ខ្លួន​របស់​ពួកគេ​ (រាស្រ្ត​របស់​ខ្ញុំ​ ជា​កម្មសិទ្ធិ​របស់​ខ្ញុំ ហើយ​គ្រប់​ប្រភេទ​ទាំង​អស់​របស់​សាតាំង​ជា​កម្មសិទ្ធិ​នៃ​បឹង​ភ្លើង​។ ពួកគេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដ៏​សែន​ជ្រៅ​ ដែល​ពួកគេ​នឹង​ទួញ​យំ​ជា​អស់កល្ប​ និង​ត្រូវ​វិនាស​ហិន​ហោច​ជា​រៀង​រហូត​)​។​ នៅ​ពេល​ខ្ញុំ​និយាយ​អំពី​ “ការវិនាសហិនហោច”​ និង​ “ចាប់​ពី​ពេល​នេះ​តទៅ ត្រូវ​យក​វិញ្ញាណ​ ព្រលឹង​ និង​រាយកាយ​របស់​ពួកគេ​”​ ខ្ញុំ​កំពុង​សំដៅ​លើ​ការ​ប្រគល់​ពួកគេ​ទៅ​ឲ្យ​សាតាំង​ និង​អនុញ្ញាត​ឲ្យ​ជាន់​ឈ្លី​លើ​ពួកគេ​។​ ម្យ៉ាង​វិញ​ទៀត​ ​អ្នក​ទាំង​ឡាយ​ដែល​មិន​មែន​ស្ថិត​នៅ​ក្នុង​ដំណាក់​របស់​ខ្ញុំ​ នឹង​ត្រូវ​ក្លាយ​ជា​របស់ដែល​ត្រូវ​បំផ្លាញចោល​ ហើយ​ពួកគេ​នឹង​លែង​កើត​ទៀត​ហើយ​។​ នេះពុំ​មាន​ន័យ​ថា​ មនុស្ស​នឹង​ត្រូវ​បាត់​បង់​ទៅ​ ដូច​ពួកគេ​ស្រមៃ​នោះ​ទេ​ ​។​ តាម​ទស្សនៈ​របស់​ខ្ញុំ​ ​ក៏​អាច​និយាយ​បាន​ថា​ គ្រប់​អ្វី​ៗ​ទាំង​អស់ដែល​នៅ​ខាង​ក្រៅ​ខ្លួន​ខ្ញុំ​ ​ពុំ​មានឡើយ​ ហើយ​នេះ​គឺ​ជា​អត្ថន័យ​ពិត​ប្រាកដ​នៃ​ពាក្យ​អន្តរធាន​។​ តាម​ភ្នែក​របស់​មនុស្ស​ អ្វី​ទាំង​អស់​នេះ​ នៅ​តែ​កើត​មាន​ដដែល​ ប៉ុន្តែ​តាម​ទស្សនៈ​របស់​ខ្ញុំ​ ពួកគេ​បាន​ត្រឡប់​ទៅ​ជាភាព​ទទេ​ស្អាត​ ហើយ​នឹង​ត្រូវ​វិនាសហិន​ហោច​ជា​អស់កល្ប​។​ (ខ្ញុំ​គូសបញ្ជាក់​ថា​ អស់​អ្នក​ណា​ដែល​ខ្ញុំ​លែង​ធ្វើ​ការ​លើ​ពួកគេ​ គឺ​ស្ថិត​នៅ​ក្រៅ​ខ្លួន​ខ្ញុំ។) ចំពោះ​មនុស្ស​លោក​ មិន​ថា​ពួកគេ​គិត​យ៉ាង​ណា​នោះ​ទេ​ ពួកគេ​មិន​អាច​ពិចារណា​បញ្ហា​នេះ​បាន​ឡើយ​ ហើយ​មិន​ថា​ពួកគេ​ឃើញ​ច្បាស់​ប៉ុនណានោះ​ទេ​ ពួកគេ​មិន​អា​ច​យល់​ជ្រោត​ជ្រាប​ទៅ​ក្នុង​បញ្ហា​នោះ​បាន​ឡើយ​។​ មនុស្សមិន​អាច​យល់​ឲ្យ​បានច្បាស់​ឡើយ​ លើកលែង​តែ​ខ្ញុំ​បំភ្លឺ​ដល់​ពួកគេ​ បង្ហាញ​ដល់​ពួកគេ​ និង​ចង្អុល​បង្ហាញ​ដល់​ពួកគេ​ឲ្យ​បាន​ច្បាស់​លាស់​នូវ​ចំណុច​នោះ​។​ បន្ថែម​លើ​នេះ ពួកគេ​គ្រប់​គ្នា​នឹង​កាន់​តែស្រពិច​ស្រពិល​អំពីរឿង​នេះ​ ដោយ​មាន​អារម្មណ៍​ទទេស្អាត​ និង​កាន់​តែ​មាន​អារម្មណ៍​ច្រើន​ថា​ គ្មាន​ផ្លូវ​ត្រូវ​ដើរ​តាម។ពួកគេ​ស្ទើរ​តែ​ជាមនុស្ស​ស្លាប់​ទៅ​ហើយ​។​ បច្ចុប្បន្ន​នេះ​ មនុស្ស​លោក​ភាគ​ច្រើន​ (សំដៅ​លើ​គ្រប់​មនុស្ស​លោក​ទាំង​អស់ លើកលែង​តែ​បុត្រ​ច្បង​)​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាពបែប​នេះ​។​ ខ្ញុំបាន​ចង្អុល​បង្ហាញ​នូវ​ចំណុច​ទាំង​អស់​នេះ​ដោយភាព​ច្បាស់លាស់​ហើយ​ ប៉ុន្តែ​មនុស្ស​ទាំង​អស់​នេះ​ គ្មាន​ប្រតិកម្ម​អ្វី​សោះ​ ហើយ​នៅ​បន្ត​ខ្វាយ​ខ្វល់​ពី​សេចក្ដី​អរ​សប្បាយ​ខាង​សាច់​ឈាមដដែល។ ពួកគេ​ស៊ី​ ហើយ​ដេក​។ ពួកគេដេក​ ហើយ​ស៊ី​។​ ពួកគេ​ពុំ​បាន​យក​ចិត្ត​ទុកដាក់​អំពី​ព្រះ​បន្ទូល​របស់​ខ្ញុំ​ឡើយ​។​ សូម្បី​តែពេល​ដែល​ពួកគេ​មាន​ថាម​ពល​ ក៏​ថាម​ពល​នោះ​គ្រាន់​តែ​មួយ​ពេលខ្លី​តែ​ប៉ុណ្ណោះ​។ បន្ទាប់​មក​ ពួកគេ​នៅ​តែ​ដូ​ពី​មុនដដែល​ គ្មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ទាំង​អស់​ហាក់បី​ដូច​ជា​ពួកគេ​ពុំ​បាន​ស្ដាប់​តាមខ្ញុំ​ទាល់​តែ​សោះ​។​ ពួក​គេ​ទាំងអស់​នេះ គឺ​ជា​មនុស្ស​ធម្មតា​ គ្មាន​បាន​ការ​ ​ដែល​គ្មាន​បន្ទុកអ្វី​សោះ​ឡើយ​។ ច្បាស់​ណាស់​ ពួកគេ​គឺ​ជា​មនុស្សកេង​ប្រវ័ញ្ច​ខ្លាំង​ជាង​គេ​បំផុត​។​ នៅ​ថ្ងៃ​ក្រោយទៅ​ ខ្ញុំ​នឹង​បោះ​បង់​ពួកគេ​ម្ដង​មួយ​ម្ដង​មួយ​។ ចូរ​កុំព្រួយ​បារម្ភ​អី​!​ ​ខ្ញុំ​នឹង​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​កាន់​រណ្ដៅ​ដ៏​សែន​ជ្រៅ​ម្ដង​មួយ​ម្ដង​មួយ​។​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ មិន​ធ្លាប់​ធ្វើ​ការ​លើ​មនុស្សបែប​នេះ​ឡើយ​ ហើយគ្រប់សព្វ​បែប​យ៉ាង​ដែល​ពួកគេធ្វើ​ ហូរ​ចេញ​ពី​អំណោយ​ទាន​ដែល​ពួកគេ​បាន​ទទួល​។​ នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ពី​អំណោយ​ទាន​ ខ្ញុំ​ចង់​មានន័យ​ថា​ មនុស្ស​ទាំង​អស់​នេះ​ គឺ​ជា​មនុស្ស​ដែល​គ្មាន​ជីវិត​ ជា​អ្នក​បម្រើ​របស់​ខ្ញុំ​។ ខ្ញុំ​មិនចង់​បានពួកគេ​ណាម្នាក់​ឡើយ​ ហើយ​ខ្ញុំ​នឹង​លុប​បំបាត់​ពួកគេ​ចោល​ (ប៉ុន្តែ​ក្នុង​ពេល​នេះ​ ពួកគេនៅ​មាន​ប្រយោជន៍​បន្តិច​បន្ដួច​ដែរ​)។​ អ្នក​ដែល​ជា​អ្នក​បម្រើនេះ ចូរស្ដាប់ខ្ញុំ​! ​ ចូរ​គុំ​គិត​ថា​ ការ​ដែល​ខ្ញុំប្រើ​អ្នក​ គឺមាន​ន័យ​ថា​ ខ្ញុំ​អនុគ្រោះ​ដល់​អ្នកនោះ​។ វា​មិន​ងាយ​ស្រួលដូច្នេះ​ទេ​។​ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​អនុគ្រោះ​ដល់​អ្នក​ នោះ​អ្នក​ត្រូវ​តែ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​យល់​ព្រម​ និ​ង​ជា​មនុស្ស​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ដោយ​ផ្ទាល់​។​ នេះគឺ​ជា​ប្រភេទ​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​។​ ប្រសិន​បើ​មនុស្ស​និយាយ​ថា​ ខ្ញុំ​បាន​បង្ក​កំហុសណាមួយ​ នោះ​ខ្ញុំ​នឹង​មិន​ធ្វើ​ការ​សង​សឹកដាច់​ខាត​។​ តើ​អ្នក​ដឹង​រឿង​នេះ​ដែរឬទេ? អស់​អ្នក​ណា​ដែល​បម្រើ​ការ​ គ្មាន​អ្វី​ក្រៅពី​សព្វពាហនៈ​និង​ជា​សត្វ​សេះ​ទេ​។ តើ​ពួកគេ​អាច​ក្លាយ​ជា​បុត្រ​ច្បង​របស់​ខ្ញុំបាន​ដោយ​របៀប​ណា​?​ តើ​នោះ​មិនមែន​គ្មាន​ហេតុ​ផលទេ​ឬ​អី​?​ តើ​វា​មិន​មែន​ជា​ការ​បំពាន​លើ​ច្បាប់​ធម្មជាតិ​ទេ​ឬ​អី​?​ នរណាក៏​ដោយ​ដែល​មាន​ជីវិត​របស់​ខ្ញុំ​ និង​គុណសម្បត្តិ​របស់​ខ្ញុំ​ អ្នក​ទាំង​អស់​នោះ គឺ​ជា​បុត្រ​ច្បង​របស់​ខ្ញុំ​។​ នេះគឺ​ជា​រឿងសម​ហេតុសម​ផល​។ គ្មាននរណា​ម្នាក់​អាច​បដិសេធ​បាន​ឡើយ​។​ រឿង​គឺ​ត្រូវតែ​បែប​នេះ​។ បើ​ពុំ​ដូច្នេះ​ទេ​ នឹង​គ្មាននរណា​ម្នាក់​ដែល​អាច​ដើរ​តួនាទី​នេះ​បាន​ឡើយ​ ហើយ​គ្មាន​នរណា​ម្នាក់​ដែល​អាច​ជំនួស​វា​បាន​ឡើយ​។ នេះ​មិនមែន​ជា​បញ្ហា​ដែល​ធ្វើ​ឡើងចេញ​ពី​អារម្មណ៍​នោះ​ទេ​ ដ្បិត​ខ្ញុំ​ជា​ព្រះ​ជាម្ចាស់​ដ៏​សុចរិត​ផ្ទាល់​ព្រះ​អង្គ​ឯង​។ ខ្ញុំ​ជា​ព្រះ​ជា​ម្ចាស់​ដ៏​បរិសុទ្ធ​ផ្ទាល់​ព្រះ​អង្គ​ឯង​។ ខ្ញុំ​ជា​ព្រះ​ជា​ម្ចាស់​ដ៏​មានតេជៈ​ផ្ទាល់​ព្រះ​អង្គ​ឯង​ ដែល​មិន​អាច​ប្រមាថ​បាន​ឡើយ​!​

អ្វី​គ្រប់​សព្វ​បែបយ៉ាង​ដែល​មនុស្សមិន​អាចធ្វើ​បាន​ គឺ​ខ្ញុំ​អាច​ធ្វើ​បាន​ដោយ​រលូន​ ​និង​ដោយ​សេរី​។​ គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​វា​បាន​ឡើយ​ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់ប្ដូរ​វា​បាន​ឡើយ​។​ ពិភពលោក​ដ៏​ធំ​សម្បើ​ម​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ​ទាំង​ស្រុង​ មិន​ចាំ​បាច់​ទៅ​និយាយអី​គ្រាន់​ពួក​អារក្សសាតាំងតូច​តាច​នោះ​។ ប្រសិន​បើ​វា​មិន​មែន​ដើម្បី​ផែន​ការ​គ្រប់គ្រង​របស់​ខ្ញុំទេ​ ហើយ​ប្រសិន​បើ​វា​មិនមែន​ដើម្បី​បុត្រ​ច្បង​របស់​ខ្ញុំទេ​ ខ្ញុំប្រហែល​ជា​បាន​បំផ្លាញ​មនុស្ស​អាក្រក់​ចាស់​នេះ​ ក៏​ដូច​ជា​សម័យ​ច្របូក​ច្របល់​នេះ​ជា​យូរ​ណាស់​មក​ហើយ ដែល​ជ្រាប​ទៅ​ដោយ​ក្លិន​ស្អុយ​នៃ​សេចក្ដី​ស្លាប់​។​ ក៏​ប៉ុន្តែ​ ខ្ញុំ​ធ្វើ​ត្រឹម​ត្រូវ​តាម​គន្លង​ធម៌​ ហើយ​ខ្ញុំ​មិន​និយាយ​ដោយច្បោល​ៗ​ឡើយ​។​ នៅ​ពេល​ខ្ញុំ​និយាយ​ពីអ្វីមួយ​ នោះ​វា​នឹង​សម្រេច​ជោគ​ជ័យ​ឡើង​។ បើ​ទោះ​បី​ជា​អ្វី​នោះ​មិន​សម្រច​ដោយ​បែបនោះ​ក្ដី​ ក៏​តែង​តែ​មាន​ទិដ្ឋភាព​នៃព្រះ​ប្រាជ្ញាញាណ​របស់​ខ្ញុំ​ដែរ ដែល​ព្រះ​ប្រាជ្ញាញាណ​នេះ​ នឹង​សម្រេច​ជោគ​ជ័យ​ដល់​គ្រប់​សព្វ​សារពើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្ញុំ​ និង​ដើម្បី​បើក​ផ្លូវ​សម្រាប់សកម្មភាព​របស់​ខ្ញុំ​។​ នេះគឺ​ដោយសារ​ព្រះ​បន្ទូល​របស់​ខ្ញុំ​ គឺ​ជា​ព្រះ​ប្រាជ្ញាញាណ​របស់​ខ្ញុំ​។ ព្រះ​បន្ទូល​របស់​ខ្ញុំ​ គឺ​ជា​គ្រប់​សព្វ​សារពើ​ទាំង​អស់​។​ មនុស្ស​មិនអាច​យល់​ដឹង​អំពី​ព្រះបន្ទូល​បាន​ និង​មិន​អា​ចគិត​យល់​ពី​ព្រះ​បន្ទូល​ទាំង​នោះ​ឡើយ​។​ ខ្ញុំ​តែង​តែ​និយាយអំពី​ “​បឹង​ភ្លើង​”​។​ តើ​បឹង​ភ្លើង​នេះ​មានន័យ​ដូច​ម្តេច​?​ តើ​វា​ខុស​គ្នា​ពី​បឹង​ភ្លើង​ និង​ស្ពាន់​ធ័រ​យ៉ាង​ដូច​ម្ដេច​?​ បឹង​ភ្លើង​ និង​ស្ពាន់​ធ័រ​ សំដៅ​លើ​ឥទ្ធិពល​របស់​សាតាំង​ ចំណែក​ឯ​បឹង​ភ្លើង​ សំដៅ​លើ​ពិភពលោក​ទាំងមូលដែល​ស្ថិត​ក្រោម​ដែន​ត្រួត​ត្រា​របស់​សាតាំង​។​ ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ពិភពលោក​នេះ ​នឹង​ក្លាយ​ជា​យញ្ញបូជា​នៅ​ក្នុង​បឹង​ភ្លើង​ (ពោលគឺ​ ពួកគេ​កាន់​តែ​ពុក​រលួយ​ខ្លាំង​ឡើង​ៗ​ នៅ​ពេល​ដែល​សេចក្ដី​ពុករលួយ​របស់​ពួកគេ​ បាន​ឈាន​ចូល​ដល់​កម្រិត​ណា​មួយ​ ពួកគេ​នឹង​ត្រូវ​ខ្ញុំ​បំផ្លាញចោល​ម្ដងមួយ​ម្ដងមួយ​ ដែល​ខ្ញុំអាច​បំផ្លាញ​បាន​ដោយ​ងាយ​ដោយ​ព្រះ​សូរ​សៀងត្រឹម​តែ​ព្រះ​បន្ទូល​មួយ​ម៉ាត់ប៉ុណ្ណោះ​។ កាល​ណា​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​កាន់​ខ្លាំង​ នោះ​អណ្ដាតភ្លើង​ដែល​ឆាប​ឆេះ​នៅ​ពេញ​ទាំង​បឹង​ភ្លើង​ក៏​កាន់​តែ​ខ្លាំង​ដែរ​។​ នេះ​គឺ​សំដៅ​ដល់​ការ​ដែល​មនុស្ស​កាន់តែ​អាក្រក់​ទៅៗ​។​ ពេល​វេលា​ដែល​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ផ្ទុះ​ឡើង​ ក៏​នឹង​ក្លាយ​ជា​ពេលវេលា​ដែល​បឹង​ភ្លើង​ផ្ទុះ​ឡើង​ដែរ​។ ពោលគឺ​ វា​នឹង​ក្លាយ​ជា​ពេលវេលា​ដែល​សាកលលោក​ទាំង​មូល​ ​ត្រូវ​វិនាស​ហិន​ហោច​ផង​ដែរ​។​ នៅ​ថ្ងៃ​នោះ​ នគរ​របស់​ខ្ញុំ​ ​នឹង​ត្រូវបាន​គេ​ឃើញ​ជាក់​នៅ​លើ​ផែន​ដី​ ហើយជីវិត​ថ្មី​មួយ​ នឹង​ត្រូវ​ចាប់​ផ្ដើម​។​ នេះគឺ​ជា​អ្វី​ដែល​នឹង​ត្រូវ​បំពេញ​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត​។​ នៅ​ពេល​ខ្ញុំ​និយាយ​អំពីនគរ​របស់​ខ្ញុំ​ នោះ​គ្រប់​យ៉ាង​នឹង​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ពេញ​លក្ខណៈ​។​ ​នេះគឺ​ជា​ទស្សនៈ​របស់​មនុស្ស​លោក​ចំពោះ​បញ្ហា​នេះ​ ប៉ុន្តែ​តាម​ទស្សនៈ​របស់​ខ្ញុំ អ្វី​ៗ​បាន​បញ្ចប់​រួច​ស្រេច​ជាមុន​ ដ្បិត​សម្រាប់​ខ្ញុំ​ ​អ្វី​គ្រប់​សព្វ​បែប​យ៉ាង គឺ​ជាការ​ងាយ​ស្រួល​។​ ខ្ញុំ​មាន​បន្ទូល​ នោះ​វា​នឹង​ត្រូវ​ធ្វើ​ឡើង​។ ខ្ញុំ​មាន​បន្ទូល​ នោះ​វា​នឹង​ត្រូវ​បង្កើត​ឡើង​។​

សព្វ​ថ្ងៃ​នេះ​ អ្នក​រាល់​គ្នា​ត្រូវ​ហូប​នូវ​ព្រះ​បន្ទូល​របស់​ខ្ញុំ​ ត្រេកអរ​នឹង​របស់​ដ៏​បរិបូរ​នៅ​ក្នុងព្រះ​វិហារ​របស់​ខ្ញុំ​ ផឹក​ទឹក​ពី​ទន្លេនៃ​ជីវិត​របស់​ខ្ញុំ​ និង​បេះ​ផ្លែ​ឈើ​ពីដើម​ឈើ​នៃជីវិត​របស់​ខ្ញុំ​។​ ដូច្នេះ​ តើ​អ្វី​ទៅ​ជា​របស់​ដ័​បរិបូរ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ខ្ញុំ​?​ តើ​អ្វី​ទៅ​ជា​ទឹក​ទន្លេនៃ​ជីវិត​របស់​ខ្ញុំ​?​ តើ​អ្វី​ទៅ​ជា​ដើម​ឈើ​នៃ​ជីវិត​?​ តើ​អ្វី​ទៅ​ជា​ផ្លែ​ឈើ​នៃ​ដើម​ឈើ​នៃ​ជីវិត​?​ បើ​ទោះ​បី​ជា​ឃ្លា​ទាំង​អស់​នេះ​ ធ្លាប់​ឃើញ​ធ្លាប់​ឮញឹកញាប់​ ក៏​មនុស្ស​លោក​ទាំង​អស់​មិន​អាច​យល់​បានដែរ​ ដែល​ពួកគេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​ការ​ភ័ន្ត​ច្រឡំ។​ ពួកគេ​និយាយ​អំពី​ឃ្លា​ទាំង​នោះ​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​ ប្រើប្រាស់​វា​ដោយ​ខ្ជី​ខ្ជា​ និង​អនុវត្ត​វា​ដោយ​គ្មាន​គិត​ពិចារណា​អ្វី​ឡើយ​។ ​ភាព​បរិបូរ​នៅ​ក្នុង​ព្រះវិហារ​ មិន​សំដៅ​លើ​ព្រះ​បន្ទូល​ដែល​ខ្ញុំ​បាន​មាន​ព្រះ​បន្ទូល​ឡើយ​ ហើយ​ក៏​មិន​សំដៅ​លើ​ព្រះ​គុណ​ដែល​ខ្ញុំ​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​ដែរ​។​ ដូច្នេះ​ តើ​វា​មាន​ន័យ​ពិត​ប្រាកដ​បែប​ណា​?​ តាំង​ពី​សម័យ​បូរាណ​មក​ គ្មាន​នរណា​ម្នាក់​ដែល​មានសំណាង​គ្រប់​គ្រាន់​ដើម្បី​អរសប្បាយ​នឹង​ភាព​បរិបូរ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ខ្ញុំ​ឡើយ​។​ មាន​តែ​ថ្ងៃ​ចុង​ក្រោយ​ប៉ុណ្ណោះ​ ដែល​មនុស្ស​នៅ​ក្នុង​ចំណោម​បុត្រ​ច្បងខ្ញុំ អាច​មើល​ឃើញ​ថា​ភាព​បរិបូរ​នៅ​ក្នុង​ព្រះ​វិហារ​របស់​ខ្ញុំ​ជា​អ្វី​នោះ​។ “វិហារ​” នៅ​ក្នុង​ឃ្លា​នេះ​ សំដៅ​លើ​អង្គ​ខ្ញុំ​។ វា​សំដៅ​លើ​ភ្នំ​ស៊ីយ៉ូន​ ជា​ទីសំណាក់​របស់​ខ្ញុំ​។​ បើ​គ្មាន​ការ​អនុញ្ញាតពី​ខ្ញុំទេ​ គ្មាន​នរណា​ម្នាក់​អាច​ចូល​ទៅ​ទី​នោះ​ ឬ​ចេញ​ពី​ទីនោះ​បាន​ឡើយ​។​ តើ​ពាក្យ​ “​ភាព​បរិបូរ​”​ សំដៅ​លើ​អ្វី​?​ ពាក្យ​នេះ​ ​សំដៅ​លើ​ព្រះ​ពរ​ដែល​អាច​គ្រង​រាជ្យជា​មួយ​ខ្ញុំ​នៅ​ក្នុង​រូបកាយ​នេះ។​ និយាយជា​ទូទៅ​ ពាក្យ​នេះ​សំដៅលើ​ព្រះ​ពរ​របស់​បុត្រច្បង​ដែល​អាច​គ្រង់​រាជ្យ​ជាមួយ​ខ្ញុំ​នៅ​ក្នុង​រូប​កាយ​នេះ​ ហើយ​សេចក្ដី​នេះ ​មិន​ពិបាក​យល់​ឡើយ​។​ ទឹក​នៃ​ទន្លេ​ជីវិត​ មាន​អត្ថន័យ​ចំនួន​ពីរ​៖​ ន័យ​មួយ​ គឺសំដៅ​លើ​ទឹក​រស់​ដែល​ហូរ​ចេញពី​ពោះខ្ញុំ​មក ពោលគឺ​ គ្រប់​ព្រះ​ប​ន្ទូល​របស់​ខ្ញុំ​ទាំង​អស់​ដែល​ចេញ​ពី​ព្រះ​ឪស្ឋ​របស់​ខ្ញុំ​។​ ន័យ​ម្យ៉ាង​ទៀត​ គឺសំដៅ​លើ​ប្រាជ្ញាញាណ​ និង​យុទ្ធសាស្រ្ត​នៅ​ពីខាង​ក្រោយ​សកម្មភាព​របស់​ខ្ញុំ​ ក៏ដូច​ជា​បុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ និង​អ្វី​ដែល​ខ្ញុំ​មាន​។​ ព្រះ​បន្ទូល​របស់​ខ្ញុំ​មាន​អាថ៌កំបាំង​លាក់​ទុក​មិន​ចេះ​ចប់​ (ហើយ​អាថ៌កំបាំង​នោះ​ ​លែង​លាក់​បាំង​ទៀត​ហើយ​ គឺ​ត្រូវ​លើកឡើង​ផ្ទុយ​គ្នា​ពី​អតីតកាល​ ប៉ុន្តែ​នៅ​ពេល​ប្រៀប​ធៀប​ជាមួយ​ការ​បើក​បង្ហាញ​ជា​សាធារណៈ​ ដែល​នឹង​កើត​មាន​ឡើង​នៅ​ពេល​អនាគត​ អាថ៌​ទាំង​នោះ​នៅ​តែ​បន្ត​លាក់កំបាំងដដែល​។​ នៅ​ទី​នេះ​ “​ត្រូវលាក់កំបាំង”​ គឺ​មិន​មាន​លក្ខណៈ​ដាច់​ខា​ត​ទេ​។ វា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​)។ ម្យ៉ាង​វិញ​ទៀត​ ទឹក​នៃទន្លេនៃ​ជីវិត​ គឺ​ជា​ទឹក​ដែល​ហូរ​មិនចេះ​ដាច់​។​ នៅ​ក្នុង​ខ្លួន​ខ្ញុំ​ មាន​ព្រះ​ប្រាជ្ញាញ្ញាណ​ច្រើន​ឥតគណនា​ ហើយ​មនុស្ស​ពិត​ជា​មិន​អាច​ចាប់​យល់​ពីបុគ្គលិក​លក្ខណៈ​របស់​ខ្ញុំ​ និង​អ្វី​ដែល​ខ្ញុំ​មាន​បាន​ឡើយ​ ពោលគឺ​ ទឹក​នៃ​ទន្លេនៃ​ជីវិត​ គឺ​ហូរ​ឥត​ឈប់ឈរ​។​ តាម​ទស្សនៈ​របស់​មនុស្ស​ ​ដើម​ឈើ​ដែល​មើល​ឃើញ​ប៉ះ​បាន​នេះ​មាន​ច្រើន​ប្រភេទណាស់​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​យក​ភ្នែក​មើល​ដើ​ម​ឈើ​នៃ​ជីវិតឡើយ​។​ ក៏​ប៉ុន្តែ​ ទោះ​បី​ជា​បាន​មើល​ឃើញ​ដើម​ឈើ​នោះ​នៅ​ថ្ងៃ​នេះ​ក្ដី ក៏​មនុស្ស​នៅ​តែ​មិន​ស្គាល់​វា​ដដែល​ ហើយ​ពួកគេ​ថែម​ទាំង​និយាយ​អំពី​ការ​ហូប​ពី​ដើម​ឈើ​នៃ​ជីវិត​ទៀត​ទាំង​ដែល​ពួកគេ​ពុំ​ស្គាល់​នោះ​។​ វា​ពិត​ជា​គួរ​ឲ្យ​សំណើច​ខ្លាំង​ណាស់​!​ ពួកគេ​នឹង​ហូប​ពី​ដើម​ឈើ​នោះ​ដោយ​មិន​រើស​មុខ​!​ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​ថា​ ​មនុស្ស​មើល​ឃើញ​ដើម​ឈើ​នោះ​ ប៉ុន្តែ​មិន​ស្គាល់​វា​?​ តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​បែប​នេះ​?​ តើ​អ្នក​យល់​ពី​អត្ថន័យ​នៃ​កិច្ច​ការ​របស់​ខ្ញុំ​ដែរ​ឬ​ទេ​?​ ព្រះដ៏ជាក់ស្ដែង​ផ្ទាល់​ព្រះ​អង្គ​ទ្រង់​នៅ​ក្នុង​ថ្ងៃ​នេះ គឺ​ជា​អង្គខ្ញុំផ្ទាល់​ ហើយ​ទ្រង់​គឺ​ជា​ដើម​ឈើ​នៃ​ជីវិត​។​ មិន​ត្រូវ​ប្រើ​សញ្ញាណ​របស់​មនុស្ស​ដើម្បី​វាស់​ស្ទង់​ខ្ញុំឡើយ​។​ នៅជ្រុង​ម្ខាង​ ខ្ញុំ​មើល​ទៅ​មិន​ដូច​ដើម​ឈើ​ឡើយ​ ប៉ុន្តែ​តើ​អ្នក​ពិត​ជា​ដឹង​ថា​ខ្ញុំ​ជា​ដើម​ឈើ​នៃ​ជីវិត​ដែរ​ឬ​ទេ​?​ ​គ្រប់​ចលនា​របស់​ខ្ញុំ​ គ្រប់​ព្រះ​បន្ទូល​របស់​ខ្ញុំ​ និង​គ្រប់​លក្ខណៈ​របស់​ខ្ញុំ​ គឺ​ជា​ផ្លែ​ឈើ​នៃ​ដើម​ឈើ​នៃ​ជីវិត​ ហើយ​លក្ខណៈ​ទាំង​អស់​នេះ ​ជា​អង្គ​ខ្ញុំផ្ទាល់​។ លក្ខណៈ​ទាំង​នេះ​ ​ជា​អ្វី​ដែល​បុត្រ​ច្បង​របស់​ខ្ញុំ គប្បី​ហូប ដូច្នេះចុង​ក្រោយទៅ​ មាន​តែ​ខ្ញុំ​ និង​បុត្រច្បង​របស់​ខ្ញុំ​ប៉ុណ្ណោះ​ ដែល​ដូច​គ្នា​បេះ​បិទ​។​ ពួកគេ​នឹង​សម្ដែង​ចេញ​អង្គ​ខ្ញុំ​ និង​ធ្វើ​ទីបន្ទាល់​សម្រាប់​ខ្ញុំ​បាន​។​ (អ្វី​ទាំងអស់​នេះ​ ​នឹង​កើត​មានឡើង​ក្រោយ​ពេលដែល​យើង​ចូល​ទៅ​ក្នុង​ពិភព​ខាង​វិញ្ញាណ​។ មាន​តែ​នៅ​ខាង​រូប​កាយ​ប៉ុណ្ណោះ​ដែលយើង​អាច​មាន​លក្ខណៈ​ដូច​គ្នាបេះ​បិទ​បាន​។ នៅ​ខាង​សាច់​ឈាម​ យើង​គ្រាន់​តែ​ដូច​គ្នា​ខ្លះ​ប៉ុណ្ណោះ​ ប៉ុន្តែ​យើង​នៅ​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​យើងដដែល​។)​

ខ្ញុំ​នឹង​មិន​ត្រឹម​តែ​បើក​សម្ដែង​ព្រះ​ចេស្ដា​របស់​ខ្ញុំ​ចំពោះ​បុត្រ​ច្បង​របស់​ខ្ញុំប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​ក៏​នឹង​បើក​សម្ដែង​ព្រះ​ចេស្ដា​របស់​ខ្ញុំ​នៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​ពួកគេ​លើ​គ្រប់​ជាតិសាសន៍​ ​និង​គ្រប់​មនុស្សលោក​ទាំង​អស់ផង​ដែរ​។​ នេះគឺ​ជា​ជំហាន​មួយ​នៃ​កិច្ច​ការ​របស់​ខ្ញុំ​។​ ឥឡូវ​នេះ​គឺ​ជាពេល​គន្លឹះ​ ហើយ​ជាង​នេះ​ទៅ​ទៀត​ ពេល​នេះ​ គឺ​ជា​ចំណុចនៃ​ការ​ផ្លាស់ប្ដូរ​។​ នៅ​ពេល​គ្រប់​សព្វ​សារ​ពើរ​ត្រូវ​បាន​សម្រេច​ជោគ​ជ័យហើយ​ នោះអ្នក​រាល់​គ្នា​នឹង​មើល​ឃើញ​អ្វី​ដែលព្រះហស្ដ​របស់​ខ្ញុំ​កំពុង​ធ្វើ​ការ​ ហើយ​អ្នក​នឹង​មើល​ឃើញ​ថា​តើ​ខ្ញុំ​មាន​ផែនការ​អ្វី​ និង​ថា​តើ​ខ្ញុំ​ត្រូវ​គ្រប់​គ្រង​យ៉ាង​ដូច​ម្រេច​ ក៏​ប៉ុន្តែ​ រឿង​នេះ​មិនមែន​ជា​រឿង​ស្រពិច​ស្រពិល​អ្វី​ឡើយ​។​ បើ​ពិចារណា​លើ​ថាម​ភាព​នៃ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​នេះ​ វា​មិន​មែននៅ​ឆ្ងា​យ​ដាច់​ពី​គេ​ឡើយ​។ វា​គឺ​ជា​អ្វី​ដែល​មនុស្ស​មិន​អាចនឹក​ស្រមៃ​បាន​ ហើយ​ជាង​នេះ​ទៀត​ វា​គឺ​អ្វី​ដែល​ពួកគេ​អាច​មិន​អាច​មើល​ឃើញ​បាន​។​ អ្នក​មិន​ត្រូវធ្វេ​ស​ប្រហែស​ឬ​មិន​ត្រូវ​មិន​អើ​ពើ​ឡើយ​ ដើម្បី​កុំឲ្យបាត់​បង់​ឱកាស​ដែល​ត្រូវ​ទទួល​បាន​ការ​ប្រទាន​ពរ​ និង​ការ​ប្រទាន​រង្វាន់​។​ ក្ដី​សង្ឃឹម​ទៅ​អនាគត​អំពី​នគរ​នេះ គឺ​នៅ​មិន​ឆ្ងាយ​នោះ​ទេ​ ហើយ​ពិភពលោក​ទាំងមូល​ គឺ​កំពុង​ធ្លាក់​ចុះ​ទៅ​ក្នុង​សេចក្ដី​ស្លាប់​បន្ដិច​ម្ដង​ៗ​ហើយ​។​ សូរសំឡេង​ទួញ​សោក​ដែល​លាន់ឮ​បន្តឥត​ដាច់​ចេញ​ពី​រណ្ដៅ​ដ៏​សែន​ជ្រៅ​ និង​ពី​បឹង​ភ្លើង​និង​ស្ពាន់ធ័រ​ ​ធ្វើ​ឲ្យ​មនុស្ស​ភ័យ​ខ្លាច​ និង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ខ្លាចរអា​ និង​គ្មាន​កន្លែង​ដើម្បី​លាក់​ខ្លួន​ឡើយ​។​ នរណា​ក៏​ដោយ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ក្នុង​ព្រះ​នាម​របស់​ខ្ញុំ​ រួច​ត្រូវ​លុបបំបាត់​ចោល​ នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​រណ្ដៅ​ដ៏​សែន​ជ្រៅនេះ​។​ ហេតុ​នេះ​ ដូច​ខ្ញុំ​បាន​និយាយ​ជា​ច្រើន​ដង​រួច​មក​ហើយ​ថា​ ខ្ញុំ​នឹង​ត្រូវទម្លាក់​របស់​ត្រូវ​លុប​បំបាត់​ចោលនោះ​ទៅ​ក្នុង​រណ្ដៅ​ដ៏​សែន​ជ្រៅ​នេះ​។​ នៅ​ពេល​ដែល​ពិភពលោក​ទាំង​មូល​ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ គ្រប់យ៉ាង​ទាំង​អស់​ដែល​ត្រូវ​បាន​បំផ្លាញ​ចោល នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​បឹង​ភ្លើង​និង​ស្ពាន់​ធ័រ​។​ និយាយ​ឲ្យ​ចំ​ អ្វី​ទាំង​អស់​នោះ​ ​នឹង​ត្រូវ​ផ្ទេរ​ពី​បឹង​ភ្លើង​ទៅ​ក្នុង​បឹង​ភ្លើង​និង​ស្ពាន់​ធ័រ​។​ នៅ​ពេល​នោះ​ មនុស្ស​គ្រប់​គ្នា​នឹង​ត្រូវ​បាន​កំណត់​ថា​ត្រូវ​ទទួល​ការ​បំផ្លាញ​ជា​អស់​កល្ប​ (សំដៅ​លើ​អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​នៅ​ក្រៅ​ខ្លួន​ខ្ញុំ) ឬត្រូវ​ទទួល​បាន​ជីវិតជា​អស់កល្ប​ (សំដៅ​លើ​អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​នៅ​ក្នុង​ខាង​ក្នុងខ្លួន​ខ្ញុំ)​។​ នៅ​ពេល​នោះ​ ខ្ញុំ​និង​បុត្រ​ច្បង​របស់​ខ្ញុំ​ នឹង​ត្រូវលេច​ឡើង​ពី​នគរ​នេះ​ និង​ចូល​ទៅ​ក្នុងភាព​អស់កល្បជានិច្ច​។​ នេះគឺ​ជា​អ្វី​ដែល​នឹង​ត្រូវ​បំពេញ​នៅ​ពេល​ក្រោយ​ទៀត​។ បើ​ទោះ​បី​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ពេល​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​នឹង​មិន​យ​ល់ដែរ។​ អ្នក​គ្រាន់​តែ​អាច​ដើរ​តាម​ការ​ដឹក​នាំ​របស់​ខ្ញុំ​ ដើរ​នៅ​ក្នុង​ពន្លឺ​របស់​ខ្ញុំ​ អមដំណើរ​ខ្ញុំ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ ដក​ពិសោធន៍​នៅ​ក្នុង​សេចក្ដី​អរសប្បាយ​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ដំណាក់​របស់​ខ្ញុំ​ គ្រង​រាជ្យ​ជា​មួយ​ខ្ញុំ​នៅ​ក្នុង​នគរ​របស់​ខ្ញុំ​ ​និង​ដឹក​នាំ​លើ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ដែល​ស្ថិត​ក្រោម​សិទ្ធិ​អំណាច​របស់​ខ្ញុំ​ជា​មួយ​ខ្ញុំ​។​ អ្វី​ទាំង​អស់​ដែល​ខ្ញុំ​បាន​រៀប​រាប់​ខាង​លើ​ ​មាន​នូវ​ព្រះ​ពរ​ដ៏​ច្រើន​ឥតគណនា​ដែល​ខ្ញុំកំពុង​ប្រទាន​ដល់​អ្នក​រាល់​គ្នា​។​

ខាង​ដើម៖ ជំពូកទី ៨៨

បន្ទាប់៖ ជំពូកទី ១០៣

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ