ជំពូកទី ១១០

នៅពេលដែលគ្រប់យ៉ាងត្រូវបានបើកសម្ដែង នោះគឺជាពេលដែលខ្ញុំនឹងសម្រាក ហើយជាងនេះទៅទៀត គឺជាពេលដែលគ្រប់យ៉ាងនឹងមានសណ្ដាប់ធ្នាប់។ ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំដោយផ្ទាល់។ ខ្ញុំរៀបចំ និងចាត់ចែងគ្រប់យ៉ាងដោយផ្ទាល់។ នៅពេលដែលខ្ញុំចេញពីស៊ីយ៉ូន និងនៅពេលដែលខ្ញុំយាងត្រឡប់មកវិញ ហើយនៅពេលដែលខ្ញុំធ្វើឱ្យបុត្រាច្បងរបស់ខ្ញុំបានពេញលេញ នោះខ្ញុំនឹងបញ្ចប់កិច្ចការដ៏ធំរបស់ខ្ញុំ។ នៅក្នុងសញ្ញាណរបស់មនុស្ស អ្វីមួយដែលត្រូវបានសម្រេច ត្រូវតែអាចមើលឃើញ និងអាចប៉ះពាល់បាន ប៉ុន្តែវិធីដែលខ្ញុំទតឃើញវា គឺគ្រប់យ៉ាងត្រូវបានបញ្ចប់នៅពេលដែលខ្ញុំដាក់ផែនការវា។ ស៊ីយ៉ូនគឺជាលំនៅដ្ឋានរបស់ខ្ញុំ ហើយវាក៏ជាគោលដៅរបស់ខ្ញុំដែរ។ គឺនៅទីនោះហើយដែលខ្ញុំបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំ ហើយគឺទីនោះឯងដែលបុត្រាច្បងរបស់ខ្ញុំ និងខ្ញុំនឹងចែករំលែកសេចក្ដីសុខរបស់ពួកយើងក្នុងលក្ខណៈជាគ្រួសារមួយ។ គឺទីនោះហើយដែលខ្ញុំនឹងរស់នៅជាមួយពួកគេអស់កល្បជានិច្ច។ ស៊ីយ៉ូន ដែលជាទីកន្លែងដ៏ស្រស់ស្អាត គឺជាកន្លែងដែលមនុស្សចង់បាន។ មនុស្សរាប់មិនអស់បានប្រាថ្នាទៅកាន់ស៊ីយ៉ូនអស់ជាច្រើនសម័យកាលមកហើយ ប៉ុន្តែតាំងពីដំបូង គឺគ្មានមនុស្សសូម្បីតែម្នាក់បានចូលទៅក្នុងវាទេ។ (សូម្បីតែអ្នកបរិសុទ្ធ និងព្យាការីតាំងពីសម័យអតីតកាលក៏មិនបានចូលស៊ីយ៉ូនដែរ។ នេះគឺដោយសារតែខ្ញុំកំពុងជ្រើសរើសបុត្រាច្បងរបស់ខ្ញុំនៅគ្រាចុងក្រោយ ហើយពួកគេទាំងអស់កំពុងតែកើតនៅក្នុងអំឡុងពេលនេះ។ តាមរយៈនេះ សេចក្ដីមេត្តាករុណា និងព្រះគុណរបស់ខ្ញុំ ដែលខ្ញុំបានមានបន្ទូលនឹងកាន់តែជាក់ស្ដែង)។ មនុស្សម្នាក់ៗ ដែលពេលនេះគឺជាកូនច្បងនឹងចូលទៅក្នុងស៊ីយ៉ូនជាមួយខ្ញុំ ហើយរីករាយនឹងព្រះពរនោះ។ ខ្ញុំកំពុងតែបង្កើនបុត្រាច្បងរបស់ខ្ញុំឱ្យដល់កម្រិតមួយជាក់លាក់ ដោយសារតែពួកគេមានគុណសម្បត្តិរបស់ខ្ញុំ និងមានរូបអង្គដ៏រុងរឿងរបស់ខ្ញុំ ហើយដោយសារតែពួកគេអាចធ្វើបន្ទាល់ពីខ្ញុំ សរសើរតម្កើងខ្ញុំ និងរស់នៅដោយយកគម្រូតាមខ្ញុំ។ ជាងនេះទៅទៀត ពួកគេអាចវាយឈ្នះសាតាំង និងកម្ចាត់សត្វនាគដ៏ធំមានសម្បុរក្រហមឱ្យវិនាស។ នេះគឺដោយសារតែបុត្រាច្បងរបស់ខ្ញុំគឺជាមនុស្សព្រហ្មចារីដ៏បរិសុទ្ធ។ ពួកគេគឺជាម្នាក់ដែលខ្ញុំស្រឡាញ់ ហើយពួកគេគឺជាម្នាក់ដែលខ្ញុំបានជ្រើសរើស និងសព្វព្រះទ័យ។ មូលហេតុដែលខ្ញុំលើកស្ទួយពួកគេ គឺដើម្បីឱ្យពួកគេអាចឈរនៅក្នុងតួនាទីផ្ទាល់ខ្លួនរបស់ពួកគេ និងអាចបម្រើខ្ញុំយ៉ាងបន្ទាបខ្លួន និងដោយមិនបង្ហាញឱ្យឃើញច្បាស់ ព្រមទាំងធ្វើបន្ទាល់ដ៏មានអំណាចពីចំពោះខ្ញុំ។ ខ្ញុំបានចំណាយថាមពលទាំងអស់របស់ខ្ញុំលើបុត្រាច្បងរបស់ខ្ញុំ ហើយខ្ញុំបានរៀបចំយ៉ាងប្រុងប្រយ័ត្ននូវមនុស្ស ហេតុការណ៍ និងអ្វីៗគ្រប់ប្រភេទ សម្រាប់ការបម្រើរបស់ពួកគេ។ នៅទីបញ្ចប់ ខ្ញុំនឹងធ្វើឱ្យគ្រប់គ្នាឃើញសិរីល្អដ៏ពេញលេញរបស់ខ្ញុំ តាមរយៈបុត្រាច្បងរបស់ខ្ញុំ ហើយដោយសារតែពួកគេ ខ្ញុំនឹងឱ្យគ្រប់គ្នាជឿទាំងស្រុងលើខ្ញុំ។ ខ្ញុំនឹងមិនបង្ខិតបង្ខំមនុស្សអាក្រក់ណាម្នាក់ទេ ហើយខ្ញុំមិនខ្លាចភាពកម្រោលចូលរបស់ពួកគេ ឬភាពធ្វេសប្រហែសរបស់ពួកគេឡើយ ដោយសារតែខ្ញុំមានស្មរបន្ទាល់ ហើយខ្ញុំមានសិទ្ធិអំណាចនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ពេលនេះ ចូរស្ដាប់ខ្ញុំ ឱមនុស្សដែលមានប្រភេទដូចសាតាំងអើយ! គោលបំណងនៅពីក្រោយព្រះបន្ទូលនីមួយៗដែលខ្ញុំថ្លែង និងនៅពីក្រោយគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺដើម្បីធ្វើឱ្យបុត្រាច្បងរបស់ខ្ញុំគ្រប់លក្ខណ៍។ ដូច្នេះ អ្នកត្រូវតែគោរពតាមបញ្ជារបស់ខ្ញុំ ហើយស្ដាប់បង្គាប់បុត្រាច្បងរបស់ខ្ញុំ។ បើមិនដូច្នោះទេ ខ្ញុំនឹងដោះស្រាយជាមួយអ្នក ដោយធ្វើឱ្យអ្នកឈឺចាប់ដោយការវិនាសភ្លាមៗ! បុត្រាច្បងរបស់ខ្ញុំបានចាប់ផ្ដើមអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំរួចហើយ ដោយសារតែពួកគេគឺជាម្នាក់ដែលស័ក្ដិសមនឹងលើកតម្កើងបល្ល័ង្ករបស់ខ្ញុំ។ ខ្ញុំបានតែងតាំងពួកគេរួចហើយ។ អស់អ្នកណាដែលមិនចុះចូលចំពោះបុត្រាច្បងរបស់ខ្ញុំ គឺច្បាស់ជាមិនល្អឡើយ ហើយមិនបាច់សង្ស័យនោះទេ ពួកគេគឺត្រូវបានសត្វនាគដ៏ធំមានសម្បុរក្រហមបញ្ជូនមក ដើម្បីរំខានផែនការគ្រប់គ្រងរបស់ខ្ញុំ។ មនុស្សចោលម្សៀតបែបនេះនឹងត្រូវច្រានចេញពីដំណាក់របស់ខ្ញុំមួយរំពេច។ ខ្ញុំមិនចង់បានរបស់ប្រភេទនោះមកធ្វើការបម្រើដល់ខ្ញុំទេ។ ពួកគេនឹងប្រឈមនឹងការបំផ្លាញដ៏អស់កល្បជានិច្ច ហើយពួកគេនឹងប្រឈមនឹងការបំផ្លាញដ៏ឆាប់ខាងមុខ ដោយគ្មានការពន្យារពេលឡើយ! អស់អ្នកណាដែលនៅក្នុងការបម្រើរបស់ខ្ញុំ ច្បាស់ជាបានទទួលការយល់ព្រមរបស់ខ្ញុំរួចហើយ។ ពួកគេត្រូវតែស្ដាប់បង្គាប់ដោយគ្មានការខ្វល់ខ្វាយចំពោះតម្លៃដែលពួកគេត្រូវចំណាយឡើយ។ ប្រសិនបើពួកគេបះបោរ នោះពួកគេមិនមានតម្លៃក្នុងការថ្វាយការបម្រើដល់ខ្ញុំទេ។ ខ្ញុំមិនត្រូវការសត្វមានជីវិតបែបនេះទេ។ ពួកគេត្រូវតែប្រញាប់ប្រញាល់ ហើយត្រូវចាកចេញពីទីនេះ។ ខ្ញុំពិតជាមិនចង់បានពួកគេទេ! ឥឡូវ អ្នកត្រូវតែច្បាស់ពីបញ្ហានេះ! អស់អ្នកណាដែលផ្ដល់ការបម្រើដល់ខ្ញុំ ត្រូវតែធ្វើវាឱ្យបានល្អ ហើយមិនបង្កឱ្យមានបញ្ហាណាមួយឡើយ។ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកគ្មានសង្ឃឹមទេ ហើយចាប់ផ្ដើមបង្កបញ្ហា នោះខ្ញុំនឹងបញ្ចប់អ្នកដោយគ្មានការស្ទាក់ស្ទើរឡើយ! តើអ្នករាល់គ្នាដែលបម្រើរបស់ខ្ញុំយល់ច្បាស់អំពីរឿងនោះហើយឬនៅ? នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។

ការធ្វើបន្ទាល់ពីខ្ញុំ គឺជាកាតព្វកិច្ចរបស់បុត្រាច្បងរបស់ខ្ញុំ ដូច្នេះ ខ្ញុំមិនតម្រូវថា អ្នករាល់គ្នាធ្វើអ្វីមួយសម្រាប់ខ្ញុំទេ។ ខ្ញុំនឹងសព្វព្រះហឫទ័យ នៅពេលដែលអ្នកបំពេញតួនាទីរបស់អ្នករាល់គ្នាយ៉ាងសមរម្យ និងនៅពេលដែលអ្នករីករាយនឹងព្រះពរដែលខ្ញុំប្រទានដល់អ្នករាល់គ្នា។ នៅពេលដែលខ្ញុំយាងឆ្លងកាត់សកលលោកទាំងមូល ហើយទៅដល់ចុងបំផុតនៃផែនដី នោះខ្ញុំបានជ្រើសរើសបុត្រច្បងរបស់ខ្ញុំ ហើយបានធ្វើឱ្យពួកគេពេញលេញ។ នេះគឺជាអ្វីមួយដែលខ្ញុំបានបញ្ចប់មុនពេលដែលខ្ញុំបានបង្កើតពិភពលោក។ គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សជាតិដឹងពីបញ្ហានេះទេ ប៉ុន្តែកិច្ចការរបស់ខ្ញុំត្រូវបានសម្រេចដោយភាពស្ងៀមស្ងាត់។ តថភាពនេះ គឺមិនស្របនឹងសញ្ញាណរបស់មនុស្សឡើយ! ទោះបីជាយ៉ាងណាក៏ដោយ តថភាពគឺជាតថភាព ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរពួកវាបានទេ។ មនុស្សអាក្រក់ ទាំងតូចទាំងធំ តាមរយៈភាពពុតត្បុតរបស់ពួកគេ បានបើកសម្ដែងសណ្ឋានពិតរបស់ពួកគេ ហើយបានក្លាយជាកម្មវត្ថុនៃការវាយផ្ចាលរបស់ខ្ញុំ ទៅតាមកម្រិតខុសៗគ្នា។ មានជំហាននៅក្នុងកិច្ចការរបស់ខ្ញុំ ហើយមានប្រាជ្ញានៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ចាប់តាំងពីសកម្មភាពរបស់ខ្ញុំ រហូតដល់ព្រះបន្ទូលរបស់ខ្ញុំ តើអ្នករាល់គ្នាបានឃើញអ្វីមួយទេ? តើខ្ញុំគ្រាន់តែធ្វើ ហើយមានបន្ទូលអំពីអ្វីៗឬ? តើព្រះបន្ទូលរបស់ខ្ញុំគ្រាន់តែជាការជំនុំជម្រះដ៏អាក្រក់ ឬជាការលួងលោម? នោះដូចជាសាមញ្ញពេកហើយ ប៉ុន្តែសម្រាប់មនុស្សជាតិ ការមើលឃើញបែបនេះគឺគ្មានអ្វីក្រៅពីសាមញ្ញនោះទេ។ មិនមែនមានតែប្រាជ្ញា ការជំនុំជម្រះ សេចក្ដីសុចរិត ឫទ្ធានុភាព និងការលួងលោមនោះទេនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ប៉ុន្តែលើសពីនោះ ព្រះបន្ទូលមានកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំ។ ព្រះបន្ទូលនីមួយៗរបស់ខ្ញុំ គឺជាអាថ៌កំបាំងដែលមនុស្សជាតិមិនអាចបើកសម្ដែងបាន។ ព្រះបន្ទូលរបស់ខ្ញុំគឺមិនអាចយល់បានឡើយ ហើយដោយផ្អែកលើសមត្ថភាពរបស់មនុស្សជាតិ ទោះបីជាអាថ៌កំបាំងដែលត្រូវបានបើកសម្ដែងរួចហើយ ក៏ពួកវានៅតែស្ថិតនៅខាងក្រៅវិសាលភាពនៃការគិតស្រមៃ និងការយល់ដឹងរបស់មនុស្សជាតិដែរ។ ដើម្បីយល់ព្រះបន្ទូលដ៏សាមញ្ញបំផុតរបស់ខ្ញុំ គឺជារឿងលំបាកយល់បំផុតសម្រាប់មនុស្ស ដូច្នេះ ភាពខុសគ្នារវាងខ្ញុំ និងពួកគេគឺប្រៀបដូចជាភាពខុសគ្នារវាងមេឃ និងផែនដីអ៊ីចឹង។ នេះគឺជាមូលហេតុដែលខ្ញុំចង់ផ្លាស់ប្ដូរទាំងស្រុងនូវសណ្ឋាននៃបុត្រាច្បងរបស់ខ្ញុំ ហើយឱ្យពួកគេចូលទៅក្នុងរូបកាយទាំងស្រុង។ នៅពេលអនាគត ពួកគេមិនត្រឹមតែចូលទៅក្នុងរូបកាយដែលមកពីសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងផ្លាស់ប្ដូរសណ្ឋានរបស់ពួកគេតាមកម្រិតផ្សេងៗ ខណៈដែលនៅក្នុងរូបកាយទៀតផង។ នេះគឺជាផែនការរបស់ខ្ញុំ។ វាគឺជាអ្វីមួយដែលមនុស្សមិនអាចធ្វើបាន។ ពួកគេពិតជាគ្មានវិធីធ្វើវាបានទាល់តែសោះ។ ដូច្នេះ សូម្បីតែខ្ញុំបានពន្យល់សេចក្ដីនេះដល់អ្នករាល់គ្នាដោយលម្អិតហើយក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនយល់ដែរ។ អ្នកអាចត្រឹមតែចូលទៅក្នុងញាណនៃភាពហួសវិស័យប៉ុណ្ណោះ។ នេះគឺដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលប្រកបដោយព្រះបញ្ញាញាណ។

នៅពេលដែលអ្នករាល់គ្នាមើលឃើញអាថ៌កំបាំង នោះអ្នកទាំងអស់គ្នាមានប្រតិកម្មតាមវិធីមួយចំនួន។ ទោះបីជាអ្នក មិនទទួលយក ឬទទួលស្គាល់អាថ៌កំបាំងទាំងនេះយ៉ាងជ្រាលជ្រៅក្នុងចិត្តក៏ដោយ ក៏អ្នកពិតជាទទួលស្គាល់ពួកវាដោយពាក្យសម្ដីដែរ។ មនុស្សដូចនេះ គឺជាមនុស្សដែលមានសភាពបោកបញ្ឆោតបំផុត ហើយនៅពេលដែលខ្ញុំបើកសម្ដែងអាថ៌កំបាំង ខ្ញុំនឹងលុបបំបាត់ និងបោះបង់ចោលពួកគេម្ដងម្នាក់ៗ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់យ៉ាងដែលខ្ញុំធ្វើ គឺត្រូវបានធ្វើជាជំហានៗ។ ខ្ញុំមិនធ្វើអ្វីយ៉ាងប្រញាប់ប្រញាល់ឡើយ ហើយខ្ញុំក៏មិនសន្និដ្ឋានដោយងងឹតងងល់ដែរ។ នេះគឺដោយសារតែខ្ញុំមាននិស្ស័យជាព្រះ។ មនុស្សពិតជាមិនអាចទទួលបានការយល់ឃើញយ៉ាងច្បាស់អំពីអ្វីដែលខ្ញុំកំពុងតែធ្វើឡើយ ហើយពួកគេក៏មិនយល់ច្បាស់អំពីអ្វីដែលខ្ញុំនឹងធ្វើនៅក្នុងជំហានបន្ទាប់របស់ខ្ញុំដែរ។ មានតែនៅពេលដែលខ្ញុំថ្លែងព្រះបន្ទូលនៃជំហានមួយប៉ុណ្ណោះ ទើបវិធីដែលខ្ញុំធ្វើការ រំកិលទៅមុខមួយជំហានជាមួយខ្ញុំ។ គ្រប់យ៉ាងកើតឡើងនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ហើយគ្រប់យ៉ាងគឺត្រូវបានបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ដូច្នេះ គ្មាននរណាម្នាក់គួរខ្វះការអត់ធ្មត់នោះទេ។ ការថ្វាយការបម្រើចំពោះខ្ញុំយ៉ាងសមរម្យគឺគ្រប់គ្រាន់ហើយ។ មុនពេលសម័យកាលនានា ខ្ញុំបានថ្លែងទំនាយអំពីដើមល្វាមួយដើម ប៉ុន្តែឆ្លងកាត់សម័យកាលនានាកន្លងមក គ្មាននរណាម្នាក់បានឃើញដើមល្វានោះឡើយ ហើយក៏គ្មាននរណាម្នាក់អាចពន្យល់ពីវាបានដែរ ហើយសូម្បីតែព្រះបន្ទូលទាំងនេះត្រូវបានលើកឡើងនៅក្នុងទំនុកសរសើរមុនៗក៏ដោយ ក៏គ្មាននរណាម្នាក់បានដឹងអំពីអត្ថន័យពិតរបស់ពួកវាដែរ។ ព្រះបន្ទូលទាំងនេះបានធ្វើឱ្យមនុស្សភាន់ច្រឡំ ដូចជាឃ្លា «គ្រោះដ៏ធំ» ហើយរឿងនេះបង្កើតជាអាថ៌កំបាំងមួយដែលខ្ញុំមិនដែលបើកសម្ដែងចំពោះមនុស្សជាតិឡើយ។ មនុស្សបានគិតថា ដើមល្វាមួយដើម គឺអាចជាប្រភេទដើមឈើហូបផ្លែដ៏ល្អ ឬបើគិតឱ្យលើសពីនេះមួយជំហានទៀត ប្រហែលជាវាសំដៅទៅលើពួកបរិសុទ្ធ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែនៅឆ្ងាយណាស់ពីអត្ថន័យពិតនៃព្រះបន្ទូលទាំងនេះដដែល។ ខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នាអំពីដើមល្វានោះ នៅពេលដែលខ្ញុំបើកក្រាំងរបស់ខ្ញុំនៅគ្រាចុងក្រោយ។ («ក្រាំង» សំដៅទៅលើព្រះបន្ទូលទាំងអស់ដែលខ្ញុំបានមានបន្ទូល គឺព្រះបន្ទូលរបស់ខ្ញុំនៅគ្រាចុងក្រោយ។ វាមានផ្ទុកព្រះបន្ទូលរបស់ខ្ញុំទាំងអស់)។ «ដើមល្វា» សំដៅលើបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ គឺជាបញ្ញត្តិរដ្ឋបាលនីមួយៗ។ ប៉ុន្តែ នេះមិនត្រឹមតែជាផ្នែកមួយនៃអត្ថន័យរបស់វានោះទេ។ ការដុះពន្លកចេញនៃដើមល្វា សំដៅទៅលើការចាប់ផ្ដើមរបស់ខ្ញុំដើម្បីធ្វើកិច្ចការ និងមានបន្ទូលនៅក្នុងសាច់ឈាម ប៉ុន្តែបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ នៅមិនទាន់ធ្វើឱ្យស្គាល់នោះទេ (ហើយនេះគឺដោយសារតែនៅពេលនោះ គ្មានបន្ទាល់ពីព្រះនាមរបស់ខ្ញុំបានកើតឡើង ហើយគ្មាននរណាម្នាក់បានដឹងពីបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំឡើយ)។ នៅពេលដែលព្រះនាមរបស់ខ្ញុំត្រូវបានគេធ្វើបន្ទាល់ និងត្រូវបានចែកចាយ នៅពេលដែលមនុស្សទាំងអស់សរសើរតម្កើងព្រះនាមរបស់ខ្ញុំ ហើយនៅពេលដែលបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំសម្រេចលទ្ធផល នោះនឹងជាពេលដែលដើមល្វាបង្កើតផ្លែ។ នេះគឺជាការពន្យល់ដ៏ពេញលេញ ដោយគ្មានអ្វីមួយត្រូវបានរំលងទេ។ គ្រប់យ៉ាងត្រូវបានបើកសម្ដែងនៅទីនេះ។ (ខ្ញុំមានបន្ទូលអំពីករណីនេះ ដោយសារតែនៅក្នុងព្រះបន្ទូលកាលពីមុនរបស់ខ្ញុំ គឺមានផ្នែកមួយដែលខ្ញុំមិនបានបើកសម្ដែងយ៉ាងពេញលេញ។ ដូច្នេះ អ្នករាល់គ្នាត្រូវទន្ទឹងរង់ចាំ ហើយស្វែងរកយ៉ាងអត់ធ្មត់)។

នៅពេលដែលខ្ញុំធ្វើឱ្យបុត្រាច្បងពេញលេញ នោះខ្ញុំនឹងបើកសម្ដែងសិរីល្អដ៏ពេញលេញរបស់ខ្ញុំ និងការលេចមកទាំងស្រុងរបស់ខ្ញុំទៅកាន់ពិភពនៃចក្រវាល។ ការនេះនឹងត្រូវសម្រេចដោយរូបកាយ ហើយវានឹងនៅលើមនុស្សទាំងអស់ នៅក្នុងអង្គផ្ទាល់របស់ខ្ញុំ។ វានឹងនៅលើភ្នំស៊ីយ៉ូនរបស់ខ្ញុំ ហើយនៅក្នុងសិរីល្អរបស់ខ្ញុំ ជាពិសេស វានឹងត្រូវបានធ្វើឡើងដោយសម្រែកនៃការសរសើរតម្កើង។ ជាងនេះទៅទៀត សត្រូវរបស់ខ្ញុំនឹងដកថយទៅជុំវិញខ្ញុំ ដោយការចុះទៅក្នុងជង្ហុកធំ និងបឹងភ្លើង ព្រមទាំងស្ពាន់ធ័រ។ អ្វីដែលមនុស្សបច្ចុប្បន្នអាចគិតស្រមៃគឺមានដែនកំណត់ ហើយមិនស្របនឹងគោលបំណងដើមរបស់ខ្ញុំទេ។ នេះគឺជាមូលហេតុដែលខ្ញុំដាក់គោលដៅចំពោះសញ្ញាណ និងការគិតរបស់មនុស្សជារៀងរាល់ថ្ងៃនៅពេលដែលខ្ញុំមានបន្ទូល។ ថ្ងៃមួយនឹងមកដល់ (ថ្ងៃនៃការចូលទៅក្នុងរូបកាយ) គឺនៅពេលដែលអ្វីដែលខ្ញុំមានបន្ទូលប្រាប់ នឹងស័ក្ដិសមទាំងស្រុងចំពោះអ្នករាល់គ្នា ហើយអ្នកនឹងមិនជំទាស់ឡើយ។ នៅពេលនោះ អ្នករាល់គ្នានឹងលែងមានការគិតរបស់ខ្លួនទៀតហើយ ហើយបន្ទាប់មក ខ្ញុំនឹងឈប់បញ្ចេញព្រះសូរសៀងទៀតហើយ។ ដោយសារតែអ្នករាល់គ្នាលែងមានការគិតផ្ទាល់ខ្លួនរបស់អ្នក នោះខ្ញុំនឹងគ្រាន់តែបំភ្លឺអ្នករាល់គ្នាដោយផ្ទាល់ប៉ុណ្ណោះ។ នេះគឺជាព្រះពរដែលបុត្រាច្បងនឹងរីករាយ ហើយវានឹងកើតឡើងនៅពេលដែលពួកគេសោយរាជ្យជាស្ដេចទន្ទឹមនឹងខ្ញុំ។ មនុស្សមិនជឿលើអ្វីៗដែលពួកគេមិនអាចគិតស្រមៃបានទេ ហើយទោះបីជាមានមនុស្សមួយចំនួនជឿក៏ដោយ ក៏ពួកគេបានត្រឹមតែជឿដោយសារតែត្រូវបានបំភ្លឺជាពិសេសដោយខ្ញុំប៉ុណ្ណោះ។ បើមិនដូច្នោះទេ គ្មាននរណាម្នាក់នឹងជឿឡើយ ហើយនេះគឺជាអ្វីមួយដែលត្រូវតែត្រូវបានឆ្លងកាត់។ (បើគ្មានការឆ្លងកាត់ជំហាននេះទេ នោះព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ មិនអាចត្រូវបានបើកសម្ដែងទេ ហើយនេះមានន័យថា ខ្ញុំអាចយកមនុស្សចេញពីសញ្ញាណរបស់ពួកគេ តាមរយៈព្រះសូរសៀងនៃព្រះបន្ទូលរបស់ខ្ញុំ។ គ្មាននរណាផ្សេងទៀតអាចធ្វើកិច្ចការនេះបានឡើយ ហើយគ្មាននរណាម្នាក់អាចជំនួសខ្ញុំបានទេ។ ខ្ញុំតែម្នាក់គត់ ដែលអាចបំពេញវាបាន។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនទាំងស្រុងនោះទេ។ ខ្ញុំត្រូវតែធ្វើកិច្ចការតាមរយៈមនុស្សជាតិ)។ មនុស្សមានអារម្មណ៍ថាមានកម្លាំងបន្ទាប់ពីស្ដាប់ឮព្រះបន្ទូលរបស់ខ្ញុំ ប៉ុន្តែនៅទីបញ្ចប់ ពួកគេទាំងអស់ដកថយ។ ពួកគេមិនអាចជួយអ្វីបានក្រៅពីធ្វើដូច្នោះទេ។ ស្របពេលជាមួយគ្នានេះ មានអាថ៌កំបាំងជាច្រើនដែលមនុស្សមិនអាចយល់បាន។ គ្មាននរណាម្នាក់អាចស្រមៃគិតពីអ្វីដែលនឹងកើតឡើងទេ ហើយខ្ញុំនឹងអនុញ្ញាតឱ្យអ្នករាល់គ្នាឃើញការណ៍នេះនៅក្នុងអ្វីដែលខ្ញុំបើកសម្ដែង។ តាមរយៈការនោះ អត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំទាំងនេះនឹងឃើញជាក់ស្ដែង៖ «ខ្ញុំនឹងដកចេញនូវអស់អ្នកដែលមិនស័ក្ដិសមសម្រាប់ការប្រើប្រាស់របស់ខ្ញុំ»។ បុត្រាច្បងរបស់ខ្ញុំមានការបើកបង្ហាញជាច្រើនប្រភេទ ហើយសត្រូវរបស់ខ្ញុំក៏ដូច្នោះដែរ។ ពួកគេទាំងអស់នឹងត្រូវបានបើកសម្ដែងចំពោះអ្នករាល់គ្នា ម្ដងម្នាក់ៗ។ ចូរចងចាំ! នរណាក៏ដោយដែលក្រៅពីបុត្រាច្បង គឺសុទ្ធតែមានកិច្ចការនៃវិញ្ញាណអាក្រក់។ ពួកគេទាំងអស់គឺជាកញ្ជះរបស់សាតាំង។ (ឆាប់ៗនេះ ពួកគេនឹងត្រូវបានបើកសម្ដែងម្ដងមួយៗ ប៉ុន្តែមានមនុស្សខ្លះដែលត្រូវការធ្វើការបម្រើរហូតដល់ចុងក្រោយបង្អស់ ហើយមានអ្នកផ្សេងទៀតដែលគ្រាន់តែត្រូវការធ្វើការបម្រើក្នុងមួយរយៈពេលប៉ុណ្ណោះ)។ ក្រោមកិច្ចការនៃព្រះបន្ទូលរបស់ខ្ញុំ គ្រប់គ្នានឹងបង្ហាញសណ្ឋានពិតរបស់ពួកគេ។

ជាតិសាសន៍នីមួយៗ ទីកន្លែងនីមួយៗ ហើយនិកាយនីមួយៗរីករាយនឹងភាពសម្បូរសប្បាយនៃព្រះនាមរបស់ខ្ញុំ។ ដោយសារតែគ្រោះកំពុងតែកើតឡើង ហើយស្ថិតនៅក្នុងការក្ដោបក្ដាប់របស់ខ្ញុំ ហើយខ្ញុំកំពុងតែរៀបចំធ្វើឱ្យមានភ្លៀងធ្លាក់មកបន្ដិចម្ដងៗ នោះគ្រប់គ្នានឹងស្វែងរកផ្លូវពិតជាបន្ទាន់ ដែលពួកគេត្រូវតែរក ទោះបីជាតម្លៃនៃការស្វែងរកនោះ តម្រូវឱ្យពួកគេបោះបង់ចោលអ្វីៗទាំងអស់ក៏ដោយ។ នៅក្នុងរបស់សព្វសារពើទាំងអស់ ខ្ញុំមានពេលវេលាផ្ទាល់របស់ខ្ញុំ។ ពេលណាក៏ដោយដែលខ្ញុំមានបន្ទូល វានឹងត្រូវបានសម្រេច វានឹងត្រូវបានសម្រេចត្រឹមពេលនោះ ត្រឹមនាទីនោះ និងសូម្បីតែត្រឹមវិនាទីនោះ។ គ្មាននរណាម្នាក់អាចរំខានវា ឬបញ្ឈប់វាបានទេ។ ទីបំផុត សត្វនាគដ៏ធំមានសម្បុរក្រហម គឺជាសត្រូវដែលខ្ញុំបានយកជ័យជម្នះ។ វាគឺជាអ្នកស៊ីឈ្នួលម្នាក់សម្រាប់ខ្ញុំ ហើយវាធ្វើអ្វីដែលខ្ញុំមានបន្ទូលប្រាប់វា ដោយគ្មានការជំទាស់សូម្បីតែបន្តិច។ វាពិតជាសត្វតិរច្ឆានដែលជាបន្ទុករបស់ខ្ញុំ។ នៅពេលដែលកិច្ចការរបស់ខ្ញុំត្រូវបានសម្រេច នោះខ្ញុំនឹងបោះវាចូលទៅក្នុងជង្ហុកធំ និងចូលទៅក្នុងបឹងភ្លើង ព្រមទាំងស្ពាន់ធ័រ (ខ្ញុំកំពុងសំដៅទៅលើអស់អ្នកដែលត្រូវបានបំផ្លាញ)។ អ្នកដែលត្រូវបានបំផ្លាញ នឹងមិនគ្រាន់តែភ្លក់សេចក្ដីស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងត្រូវបានដាក់ទោសយ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារតែការធ្វើទុក្ខបុកម្នេញខ្ញុំ។ នេះគឺជាកិច្ចការដែលខ្ញុំនឹងបន្តធ្វើតាមរយៈអ្នកស៊ីឈ្នួល។ ខ្ញុំនឹងឱ្យសាតាំងសម្លាប់ និងបំផ្លាញខ្លួនវា ដោយការបំបាត់ចោលទាំងស្រុងនូវកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហម។ នេះគឺជាផ្នែកមួយនៃកិច្ចការរបស់ខ្ញុំ។ បន្ទាប់ពីនោះ ខ្ញុំនឹងក្រឡេកទៅរកជាតិសាសន៍ដទៃ។ ទាំងនេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ។

ខាង​ដើម៖ ជំពូកទី ១០៩

បន្ទាប់៖ ជំពូកទី ១១១

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ