ជំពូកទី ៩១

ព្រះវិញ្ញាណរបស់ខ្ញុំមានព្រះបន្ទូល និងបញ្ចេញព្រះសូរសៀងរបស់ខ្ញុំឥតដាច់។ តើមានប៉ុន្មាននាក់ក្នុងចំណោមអ្នករាល់គ្នាដែលអាចស្គាល់ខ្ញុំ? តើហេតុអ្វីបានជាខ្ញុំត្រូវត្រលប់ជាសាច់ឈាម និងយាងមកក្នុងចំណោមអ្នករាល់គ្នា? នេះជាគឺអាថ៌កំបាំងដ៏អស្ចារ្យមួយ។ អ្នករាល់គ្នាគិតដល់ខ្ញុំ និងស្រេកឃ្លានចង់បានខ្ញុំជាខ្លាំង ហើយអ្នកសរសើរតម្កើងខ្ញុំ អរសប្បាយនឹងខ្ញុំ និងហូបនិងផឹករបស់ខ្ញុំជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែសព្វថ្ងៃនេះ អ្នកនៅតែពុំស្គាល់ខ្ញុំដដែល។ អ្នកពិតជាល្ងង់ខ្លៅ និងងងឹតងងល់មែន! អ្នកស្គាល់ខ្ញុំអីក៏តិចដល់ម្ល៉េះ! ក្នុងចំណោមពួកអ្នករាល់គ្នា តើមានប៉ុន្មាននាក់ដែលអាចគិតគូរដល់បំណងព្រះហឫទ័យរបស់ខ្ញុំបាន? ពោលគឺ តើមានប៉ុន្មាននាក់ក្នុងចំណោមអ្នកដែលអាចស្គាល់ខ្ញុំ? អ្នកទាំងអស់គ្នាសុទ្ធតែជាប្រភេទអារក្ស ក៏ប៉ុន្តែតើអ្នកនៅតែចង់បំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំទៀតដែរឬទេ? បំភ្លេចវាចោលទៅ! ខ្ញុំប្រាប់អ្នកឱ្យដឹងចុះ៖ មិនថាទង្វើរបស់សាតាំងល្អប៉ុនណានោះទេ វាសុទ្ធតែជាមធ្យោបាយដើម្បីបំផ្លាញការកសាងរបស់ខ្ញុំ និងដើម្បីបង្អាក់ការគ្រប់គ្រងរបស់ខ្ញុំ។ មិនថាទង្វើរបស់វាល្អប៉ុនណានោះទេ សារជាតិរបស់វា មិនផ្លាស់ប្ដូរនោះទេ គឺវាប្រឆាំងទាស់នឹងខ្ញុំ។ ហេតុនេះ មនុស្សជាច្រើនត្រូវព្រះហស្តរបស់ខ្ញុំវាយផ្ដួលដោយពុំដឹងខ្លួន និងត្រូវបណ្ដេញចេញពីគ្រួសាររបស់ខ្ញុំដោយពុំដឹងខ្លួន។ សព្វថ្ងៃនេះ គ្មានអ្វីមួយ (មិនថាធំឬតូចនោះទេ) ដែលមនុស្សចាត់ចែងនោះទេ។ អ្វីសព្វគ្រប់បែបយ៉ាង គឺស្ថិតក្រោមព្រះហស្តរបស់ខ្ញុំ។ ប្រសិនបើនរណាម្នាក់និយាយថា គ្រប់សព្វសារពើស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស នោះខ្ញុំមានព្រះបន្ទូលថា អ្នកប្រឆាំងទាស់នឹងខ្ញុំ ហើយខ្ញុំប្រាកដជានឹងវាយផ្ចាលអ្នកយ៉ាងធ្ងន់ធ្ងរ និងទុកអ្នកចោលជារៀងរហូត ដោយគ្មានកន្លែងសម្រាប់ដាក់ក្បាលសម្រាន្តឡើយ។ គ្រប់ទាំងហេតុការណ៍ និងសេចក្ដីទាំងអស់ តើមានអ្វីដែលមិនស្ថិតក្នុងព្រះហស្ដរបស់ខ្ញុំ? តើមានអ្វីខ្លះដែលខ្ញុំមិនបានចែង ឬខ្ញុំមិនបានកំណត់ទុកនោះ? ហើយអ្នកនៅតែបន្តនិយាយថាស្គាល់ខ្ញុំទៀត! ទាំងអស់នេះគឺសម្ដីរបស់អារក្ស។ អ្នកបានបោកប្រាស់អ្នកដទៃ ដូច្នេះ អ្នកគិតថា អ្នកអាចបោកប្រាស់ខ្ញុំបានដែរមែនទេ? តើអ្នកគិតថា ប្រសិនបើគ្មាននរណាម្នាក់ដឹងពីអ្វីដែលអ្នកបានប្រព្រឹត្តទេ នោះនឹងគ្មានគេដឹងមែនទេ? ចូរកុំគិតថាអ្នកនឹងគេចរួចខ្លួនងាយៗឱ្យសោះ! ខ្ញុំត្រូវតែធ្វើឱ្យអ្នកលុតជង្គង់នៅចំពោះព្រះភ័ក្រ្តខ្ញុំ និងនិយាយចេញមក។ ការដែលមិននិយាយចេញមក គឺមិនអាចទទួលយកបានទេ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ!

តើអ្នករាល់គ្នាពិតជាយល់ថាព្រះវិញ្ញាណបរិសុទ្ធជានរណា ហើយតើរូបអង្គខាងសាច់ឈាមរបស់ខ្ញុំជានរណាហើយមែនទេ? តើការយកកំណើតជាមនុស្សរបស់ខ្ញុំមានសារៈសំខាន់អ្វីខ្លះ? តើនរណាក្នុងចំណោមអ្នករាល់គ្នាដែលបានគិតគូរយ៉ាងយកចិត្តទុកដាក់អំពីបញ្ហាដ៏ធំនេះ និងបានទទួលការបើកសម្ដែងខ្លះៗពីខ្ញុំ? អ្នករាល់គ្នាសុទ្ធតែបោកបញ្ឆោតខ្លួនឯង! តើហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលថាអ្នកគឺជាកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហម? សព្វថ្ងៃនេះ ខ្ញុំបើកសម្ដែងឱ្យអ្នករាល់គ្នាឃើញនូវអាថ៌កំបាំងនៃការយកកំណើតជាមនុស្សរបស់ខ្ញុំ ជាអាថ៌កំបាំងដែលមនុស្សមិនអាចពន្យល់បានចាប់តាំងពីការបង្កើតលោកីយ៍នេះមកម្ល៉េះ ដែលបាននាំយករបស់ជាច្រើនដែលខ្ញុំមិនសព្វព្រះទ័យ ឱ្យបានដល់ក្ដីអន្តរាយ។ ហើយសព្វថ្ងៃនេះក៏ដូចគ្នាដែរ។ ដោយសារតែសាច់ឈាមរបស់ខ្ញុំ មនុស្សជាច្រើនដែលខ្ញុំសព្វព្រះទ័យត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ តើមានហេតុអ្វីពិតប្រាកដបានជាខ្ញុំត្រូវយកកំណើតជាសាច់ឈាម? ហើយតើហេតុអ្វីបានខ្ញុំមានលក្ខណៈជាខ្ញុំ (នៅក្នុងគ្រប់កិច្ចការទាំងអស់ រួមទាំងកម្ពស់រូបអង្គ ការលេចមក កម្ពស់ និងចំណុចផ្សេងទៀតរបស់ខ្ញុំ)? តើនរណាមានអ្វីត្រូវនិយាយអំពីចំណុចនេះដែរឬទេ? ការយកកំណើតជាមនុស្សរបស់ខ្ញុំ មានសារៈសំខាន់ជាច្រើន ដែលសារៈសំខាន់ទាំងអស់ សុទ្ធតែមិនអាចនិយាយរៀបរាប់បាននោះទេ។ ខ្ញុំនឹងប្រាប់អ្នករាល់គ្នានៅពេលនេះ ដែលគ្រាន់តែជាចំណែករបស់វាប៉ុណ្ណោះ (ដោយសារជំហាននៃកិច្ចការរបស់ខ្ញុំ បានសម្រេចមកដល់ត្រឹមនេះ ខ្ញុំត្រូវតែធ្វើបែបនេះ និងមានព្រះបន្ទូលបែបនេះ)៖ ការយកកំណើតជាមនុស្សរបស់ខ្ញុំត្រូវបានបង្ហាញណែនាំដោយផ្ទាល់ជាចម្បងនៅត្រឹមពួកកូនប្រុសច្បងរបស់ខ្ញុំ ដើម្បីឱ្យខ្ញុំអាចឃ្វាលពួកគេបាន ហើយពួកគេអាចសន្ទនា និងនិយាយជាមួយខ្ញុំដោយទល់មុខគ្នាបាន។ វាក៏បង្ហាញបន្ថែមទៀតថា ខ្ញុំ និងពួកកូនប្រុសច្បងរបស់ខ្ញុំ មានភាពស្និទ្ធស្នាលជាមួយគ្នា (មានន័យថា យើងបរិភោគរួមគ្នា ស្នាក់នៅជាមួយគ្នា រស់នៅជាមួយគ្នា និងធ្វើសកម្មភាពរួមគ្នា) ដើម្បីឱ្យពួកគេអាចត្រូវខ្ញុំចម្អែតនៅក្នុងភាពពិត។ នេះមិនមែនជាពាក្យឥតខ្លឹមសារនោះទេ ប៉ុន្តែជាភាពពិត។ ពីមុនមក មនុស្សបានជឿលើខ្ញុំ ប៉ុន្តែមិនអាចចាប់យល់ពីភាពពិតបាន ហើយនេះគឺដោយសារខ្ញុំមិនទាន់បានយកកំណើតជាមនុស្សនៅឡើយ។ សព្វថ្ងៃនេះ ការយកកំណើតជាមនុស្សអនុញ្ញាតឱ្យអ្នករាល់គ្នាចាប់យល់បានពីភាពពិត និងអនុញ្ញាតឱ្យអស់អ្នកណាដែលស្រឡាញ់ខ្ញុំបានស្គាល់ខ្ញុំ ដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏មានព្រះប្រាជ្ញាញាណ តាមរយៈព្រះបន្ទូល និងឥរិយាបថរបស់ខ្ញុំ និងគោលការណ៍នៅពីក្រោយផ្លូវដែលខ្ញុំដោះស្រាយបញ្ហានានា។ វាក៏អនុញ្ញាតឱ្យអស់អ្នកដែលមិនស្វែងរកខ្ញុំដោយពិតប្រាកដ បានឃើញនូវសកម្មភាពរបស់ខ្ញុំដែលមិនអាចយល់បានដែលជាទិដ្ឋភាពរបស់ខ្ញុំ ពោលគឺភាពជាមនុស្សរបស់ខ្ញុំ នៅក្នុងទង្វើដ៏តិចតួចរបស់ខ្ញុំ ហេតុនេះក៏ប្រឆាំងទាស់នឹងខ្ញុំ រួចក៏ស្លាប់ដោយ «គ្មានហេតុផលអ្វីទាំងអស់» ដោយត្រូវខ្ញុំវាយផ្ដួល។ ការយកកំណើតជាមនុស្សពិតជាបានធ្វើបន្ទាល់យ៉ាងកងរំពងសម្រាប់ខ្ញុំ ក្នុងការធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ខ្ញុំមិនគ្រាន់តែអាចមកយកកំណើតជាមនុស្សបាននោះទេ ប៉ុន្តែខ្ញុំក៏អាចរស់នៅខាងសាច់ឈាមបានផងដែរ។ ខ្ញុំគ្មានជាប់ក្រោមការគ្រប់គ្រងក្នុងផ្ទៃមេឃ ឬដែនដីណាមួយទេ។ សម្រាប់ខ្ញុំ គ្មានឧបសគ្គអ្វីទាំងអស់ ហើយអ្វីគ្រប់យ៉ាងដំណើរការទៅដោយរលូន។ គឺសេចក្ដីនេះហើយដែលធ្វើឱ្យសាតាំងត្រូវអាម៉ាស់ជាខ្លាំង ហើយនៅពេលដែលខ្ញុំយាងចេញមកពីខាងសាច់ឈាម ខ្ញុំនៅតែបន្តបំពេញកិច្ចការរបស់ខ្ញុំនៅខាងសាច់ឈាមរបស់ខ្ញុំដដែល ហើយខ្ញុំមិនរងផលប៉ះពាល់អ្វីទាំងអស់។ ខ្ញុំនៅតែយាងដើរនៅលើភ្នំ ទន្លេ បឹង និងគ្រប់ច្រកល្ហកនៃសាកលលោកទាំងមូល ក៏ដូចជារបស់ជាច្រើនអនេកទៀតនៅក្នុងនោះផងដែរ។ ខ្ញុំបានយកកំណើតជាមនុស្សដើម្បីបើកសម្ដែងឱ្យឃើញពីអស់អ្នកណាដែលបានកើតចេញអំពីខ្ញុំ ប៉ុន្តែបានក្រោកឡើងប្រឆាំងទាស់នឹងខ្ញុំ។ ប្រសិនបើខ្ញុំមិនបានត្រឡប់ជាសាច់ឈាមទេ នោះនឹងគ្មានផ្លូវណាដើម្បីបើកសម្ដែងឱ្យឃើញពីពួកគេនោះទេ (សំដៅដល់អស់អ្នកដែលបានធ្វើរឿងមួយបែបនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ និងមួយបែបទៀតនៅពីក្រោយខ្នងរបស់ខ្ញុំ)។ ប្រសិនបើខ្ញុំនៅតែជាព្រះវិញ្ញាណដដែល នោះមនុស្សនឹងថ្វាយបង្គំខ្ញុំនៅក្នុងសញ្ញាណរបស់ពួកគេ ហើយនឹងគិតថា ខ្ញុំជាព្រះជាម្ចាស់ដែលគ្មានរូបអង្គ និងមិនអាចទៅដល់បាន។ ការយកកំណើតជាមនុស្សរបស់ខ្ញុំសព្វថ្ងៃនេះ គឺផ្ទុយគ្នាទាំងស្រុងពីសញ្ញាណរបស់មនុស្ស (និយាយពីកម្ពស់ និងការលេចមករបស់ខ្ញុំ) ដោយសារទ្រង់មើលទៅសាមញ្ញ និងមិនខ្ពស់ខ្លាំងនោះទេ។ គឺចំណុចនេះហើយដែលធ្វើឱ្យសាតាំងអាម៉ាស់មុខជាខ្លាំង ហើយក៏ជាការវាយបកដ៏មានឥទ្ធិពលបំផុតចំពោះសញ្ញាណរបស់មនុស្ស (ការប្រមាថរបស់សាតាំង)។ ប្រសិនបើការលេចមករបស់ខ្ញុំខុសគ្នាពីអ្នកផ្សេងទៀត នោះនឹងប្រែទៅជាបញ្ហាមិនខាន។ មនុស្សគ្រប់គ្នានឹងមកថ្វាយបង្គំខ្ញុំ និងយល់ពីខ្ញុំតាមរយៈសញ្ញាណរបស់ពួកគេផ្ទាល់ ហើយពួកគេនឹងមិនអាចធ្វើបន្ទាល់បានល្អសម្រាប់ខ្ញុំឡើយ។ ហេតុនេះ ខ្ញុំបានយករូបអង្គដែលខ្ញុំមានសព្វថ្ងៃនេះ ដែលមិនពិបាកយល់បានទាល់តែសោះ។ មនុស្សគ្រប់គ្នាគប្បីត្រូវគេចចេញពីសញ្ញាណរបស់មនុស្ស និងមិនត្រូវចាញ់កលល្បិចនៃគ្រោងការដ៏ប៉ិនប្រសប់របស់សាតាំងឡើយ។ ខ្ញុំនឹងប្រាប់ម្ដងមួយចំណែកៗដល់អ្នករាល់គ្នាបន្ថែមទៀតនៅពេលអនាគត ស្របទៅតាមសេចក្ដីត្រូវការនៃកិច្ចការរបស់ខ្ញុំ។

សព្វថ្ងៃនេះ កិច្ចការដ៏ធំរបស់ខ្ញុំបានសម្រេចជោគជ័យហើយ ហើយផែនការរបស់ខ្ញុំក៏បានសម្រេចជោគជ័យហើយដែរ។ ខ្ញុំបានទទួលយកមនុស្សមួយក្រុមដែលបានសហការជាមួយខ្ញុំ ដែលមានគំនិតដូចគ្នាតែមួយ។ នេះគឺជាពេលវេលាដែលប្រកបដោយសិរីល្អបំផុតសម្រាប់ខ្ញុំ។ ពួកកូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ (អស់អ្នកដែលស្រឡាញ់ខ្ញុំ) គឺអាចក្លាយជាមនុស្សម្នាក់ដែលមានចិត្តនិងគំនិតតែមួយនឹងខ្ញុំ ក្នុងការបំពេញគ្រប់កិច្ចការដែលខ្ញុំត្រូវបំពេញ រួមគ្នាជាមួយនឹងខ្ញុំ។ នេះគឺជារឿងដ៏អស្ចារ្យមួយ។ បន្ទាប់ពីថ្ងៃនេះទៅ អស់អ្នកណាដែលខ្ញុំចាត់ទុកថាមិនគួរឱ្យសព្វព្រះទ័យ នឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ដែលមានន័យថា ខ្ញុំនឹងលះបង់អស់អ្នកណាដែលមិនធ្វើតាមអ្វីដែលខ្ញុំបានព្រះមានបន្ទូលកាលពីមុនចោល។ មនុស្សត្រូវតែអនុវត្តតាមឱ្យបានល្អឥតខ្ចោះទៅតាមអ្វីដែលខ្ញុំមានព្រះបន្ទូល។ ចូរចងចាំសេចក្ដីនេះចុះ! អ្នកត្រូវអនុវត្តតាមឱ្យបានល្អឥតខ្ចោះ។ ចូរកុំយល់ច្រឡំអី។ អ្វីគ្រប់យ៉ាងគឺសុទ្ធតែស្រេចនៅលើខ្ញុំទាំងអស់។ មនុស្សលោកអើយ ចូរកុំនិយាយលក្ខខណ្ឌជាមួយខ្ញុំអី។ ប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ នោះនឹងត្រូវចារនៅលើផ្ទាំងថ្មហើយ។ ប្រសិនបើអ្នកគ្មានលក្ខណសម្បត្តិទេ ចូរកុំឈឺចាប់ និងស្ដីបន្ទោសដល់ស្ថានសួគ៌ និងផែនដីអី។ ទាំងអស់នេះគឺសុទ្ធតែជាការរៀបចំរបស់ខ្ញុំ។ តើនរណានិយាយថា អ្នកគួរមើលស្រាលខ្លួនឯង? តើនរណានិយាយថា អ្នកគួរប្រព្រឹត្តអំពើឆោតល្ងង់ដ៏គួរឱ្យអាម៉ាស់នេះ? បើទោះបីជាអ្នកមិននិយាយអ្វីសោះ ក៏អ្នកមិនអាចលាក់បាំងសេចក្ដីពិតមិនឱ្យខ្ញុំដឹងបានដែរ។ តើខ្ញុំសំដៅដល់នរណានៅពេលដែលខ្ញុំមានព្រះបន្ទូលថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលពិនិត្យមើលដួងចិត្តខាងក្នុងបង្អស់របស់មនុស្ស? ខ្ញុំមានព្រះបន្ទូលទៅកាន់អស់អ្នកណាដែលមិនស្មោះត្រង់។ ពិតជាគួរឱ្យអាម៉ាស់ណាស់ ដែលធ្វើរឿងបែបនេះនៅពីក្រោយខ្នងខ្ញុំ! តើអ្នកចង់បោកបញ្ឆោតខ្ញុំមែនទេ? វាមិនងាយស្រួលដល់ម្ល៉េះទេ! ឆាប់ចេញពីទីនេះភ្លាមទៅ! កូននៃសេចក្ដីបះបោរអើយ! អ្នកពុំស្រឡាញ់ខ្លនឯង ហើយអ្នកក៏មិនគោរពខ្លនឯងដែរ។ អ្នកពុំយកចិត្តទុកដាក់ចំពោះខ្លួនឯងឡើយ ប៉ុន្តែតើអ្នកនៅតែចង់ឱ្យខ្ញុំសព្វព្រះទ័យនឹងអ្នកទៀតមែនទេ? បំភ្លេចវាចោលទៅ! ខ្ញុំមិនចង់បានមនុស្សទុច្ចរិតណាម្នាក់ដែលមានលក្ខណៈបែបនេះទេ។ អ្នករាល់គ្នាចេញឱ្យផុតពីព្រះភ័ក្រ្តខ្ញុំទៅ! នេះគឺនាំឱ្យមានការអាប់ឱនយ៉ាងខ្លាំងដល់ព្រះនាមរបស់ខ្ញុំ។ ប្រសិនបើអ្នករាល់គ្នាពុំឃើញច្បាស់ពីចំណុចនេះទេ នោះវានឹងគ្មានបានការអ្វីឡើយ។ អ្នកត្រូវការពារខ្លួនអ្នកកុំឱ្យប្រឡាក់ប្រឡូសនឹងភាពស្មោកគ្រោកនៃអំពើអាក្រក់នេះ និងជាមួយសម័យចាស់ដែលច្របូកច្របល់នោះ។ អ្នកត្រូវតែមានភាពបរិសុទ្ធទាំងស្រុង និងគ្មានជាប់ប្រឡាក់នឹងអ្វីឡើយ។ សព្វថ្ងៃនេះ អស់អ្នកណាដែលមានលក្ខណសម្បត្តិក្នុងការគ្រងរាជ្យជាស្ដេចជាមួយខ្ញុំ គឺជាអស់អ្នកណាដែលមិនមានជាប់ប្រឡាក់ទៅដោយយភាពស្មោកគ្រោកណាមួយឡើយ ដ្បិតខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏បរិសុទ្ធ ហើយខ្ញុំមិនចង់បាននរណាម្នាក់ដែលធ្វើឱ្យអាប់ឱនដល់ព្រះនាមរបស់ខ្ញុំឡើយ។ មនុស្សបែបនេះត្រូវបានសាតាំងបញ្ជូនឱ្យមកសាកល្បងនឹងខ្ញុំ ហើយច្បាស់ណាស់ ពួកគេសុទ្ធតែជាបាវបម្រើរបស់សាតាំង ដែលត្រូវតែវាយត្រឡប់ទៅវិញ (បណ្ដេញពួកគេចូលទៅក្នុងជង្ហុកធំវិញ)។

គ្រួសាររបស់ខ្ញុំគឺបរិសុទ្ធ និងគ្មានជាប់ប្រឡាក់អ្វីឡើយ ហើយព្រះវិហាររបស់ខ្ញុំ មានទំហំធំនិងមានឫទ្ធានុភាពខ្លាំងណាស់ (មានន័យថាអស់អ្នកណាដែលមានលក្ខណៈរបស់ខ្ញុំ និងកម្មសិទ្ធិរបស់ខ្ញុំ)។ តើនរណាហ៊ានចូលទៅ និងបង្កបញ្ហាតាមចិត្តរបស់ពួកគេនោះ? ខ្ញុំប្រាកដជានឹងមិនអត់ឱនឱ្យពួកគេឡើយ។ ពួកគេគួរត្រូវបំផ្លាញចោលទាំងស្រុង និងធ្វើឱ្យមានភាពអាម៉ាស់ជាខ្លាំង។ ខ្ញុំប្រព្រឹត្តប្រកបដោយព្រះប្រាជ្ញាញាណ។ ខ្ញុំនឹងបង្ក្រាបអស់អ្នកដែលប្រឆាំងទាស់នឹងខ្ញុំ និងធ្វើឱ្យអាប់ឱនដល់ព្រះនាមរបស់ខ្ញុំទាំងស្រុង ដោយមិនប្រើដាវ មិនប្រើកាំភ្លើង និងមិនកម្រើកម្រាមដៃរបស់ខ្ញុំផង ចុងក្រោយខ្ញុំនឹងយកឈ្នះអ្នកដែលប្រឆាំងទាស់នឹងខ្ញុំ ហើយធ្វើឱ្យអាប់ព្រះនាមខ្ញុំ។ ខ្ញុំមានព្រះទ័យអាណិតអាសូរ ហើយខ្ញុំបន្តកិច្ចការរបស់ខ្ញុំតាមដំណាក់កាលដោយឥតប្រែប្រួល សូម្បីតែពេលដែលសាតាំងបង្កការរំខានដល់កិច្ចការនោះក្ដី។ ខ្ញុំពុំយកព្រះទ័យទុកដាក់នឹងវាឡើយ ហើយខ្ញុំនឹងយកឈ្នះវាដោយការសម្រេចកិច្ចការនៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ នេះគឺជាព្រះចេស្តារបស់ខ្ញុំ និងជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ ហើយលើសពីទៅទៀត វាគឺជាចំណែកតូចមួយនៃសិរីល្អដែលគ្មានទីបញ្ចប់របស់ខ្ញុំ។ នៅក្នុងព្រះនេត្ររបស់ខ្ញុំ អស់អ្នកណាដែលប្រឆាំងទាស់នឹងខ្ញុំ គឺដូចជាសត្វល្អិតចង្រៃដែលវារនៅលើដី ដែលខ្ញុំអាចជាន់ឱ្យស្លាប់នៅក្រោមព្រះបាទា ទៅតាមចេតនារបស់ខ្ញុំនៅពេលណាក៏បាន។ ក៏ប៉ុន្តែ ខ្ញុំធ្វើអ្វីប្រកបដោយព្រះប្រាជ្ញាញាណ។ ខ្ញុំនឹងឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំដោះស្រាយជាមួយពួកគេ។ ខ្ញុំគ្មានការប្រញាប់អ្វីនោះទេ។ ខ្ញុំធ្វើអ្វីមានក្បួនមានខ្នាត មានរបៀបរៀបរយ និងគ្មានកំហុសសូម្បីបន្តិច។ ពួកកូនប្រុសច្បងទាំងអស់នោះដែលកើតចេញអំពីខ្ញុំ គួរមានលក្ខណៈរបស់ខ្ញុំ និងអាចមើលឃើញពីព្រះប្រាជ្ញាញាណឥតគណនារបស់ខ្ញុំនៅក្នុងកិច្ចការដែលខ្ញុំបំពេញ!

ខាង​ដើម៖ ជំពូកទី ៩០

បន្ទាប់៖ ជំពូកទី ៩២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ