ជំពូកទី ១៩

នៅពេលដែលកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបន្ដឆ្ពោះទៅមុខ ព្រះជាម្ចាស់នាំយើងជាថ្មីម្តងទៀតឲ្យស្គាល់មធ្យោបាយថ្មីមួយដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ។ ជាលទ្ធផល មនុស្សមួយចំនួន បានយល់ច្រឡំលើខ្ញុំដោយចៀសមិនរួចឡើយ ហើយបានត្អូញត្អែរដាក់ខ្ញុំ។ អ្នកខ្លះបានប្រឆាំង និងជំទាស់នឹងខ្ញុំ ហើយបានពិនិត្យពិច័យថ្លែងថ្លែងខ្ញុំ។ ទោះយ៉ាងណា ខ្ញុំនៅតែរង់ចាំដោយក្តីមេត្តា ឲ្យអ្នករាល់គ្នាប្រែចិត្ត ហើយកែខ្លួន។ ការផ្លាស់ប្តូរវិធីសាស្រ្តនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺថាព្រះជាម្ចាស់ទ្រង់បានលេចចេញមកដោយបើកចំហដោយព្រះអង្គផ្ទាល់។ បន្ទូលរបស់ខ្ញុំ នឹងនៅដដែលឥតប្រែប្រួល! ដោយសារតែអ្នកជាមនុស្សដែលខ្ញុំកំពុងជួយសង្រ្គោះ ខ្ញុំមិនចង់បោះបង់ចោលអ្នកនៅពាក់កណ្តាលផ្លូវទេ។ វាខុសទាស់ត្រង់ថា អ្នករាល់គ្នាមានចិត្តសង្ស័យ ហើយចង់ត្រឡប់ក្រោយវិញដោយដៃទទេ។ ពួកអ្នកមួយចំនួន បានឈប់ដើរទៅមុខ ចំណែកអ្នកខ្លះទៀត កំពុងរង់ចាំមើល។ តែក៏មានអ្នកខ្លះកំពុងតែដោះស្រាយស្ថានការណ៍ប្រកបដោយភាពអសកម្ម ចំណែកអ្នកខ្លះទៀត បានត្រឹមតែធ្វើត្រាប់តាមតែប៉ណ្ណោះ។ អ្នកពិតជាបានធ្វើឲ្យចិត្តរបស់អ្នករឹងរួសហើយ! អ្នកបានយកបន្ទូលដែលខ្ញុំបានត្រាស់ប្រាប់ដល់អ្នករាល់គ្នា ហើយប្រែក្លាយបន្ទូលនោះទៅជាអ្វីម្យ៉ាងដែលអ្នកមានមោទនភាព ឬអ្វីម្យ៉ាងដែលអ្នកមានអំនួត។ ចូរពិចារណាចំណុចនេះបន្ថែមទៀត៖ នេះមិនមានអ្វីក្រៅតែពីពាក្យសណ្តោសមេត្តា និងការវិនិច្ឆ័យទៅលើពួកអ្នកនោះទេ។ ដោយមើលឃើញថាអ្នករាល់គ្នាពិតជាកំពុងបះបោរ ព្រះវិញ្ញាណបរិសុទ្ធ ក៏ចាប់ផ្តើមមានបន្ទូលវែកញែកដោយផ្ទាល់។ អ្នករាល់គ្នា គួរតែខ្លាចរអា។ ចូរកុំប្រព្រឹត្តដោយខ្វះការប្រុងប្រយ័ត្ន ឬធ្វើអ្វីមួយភ្លាមៗឡើយ ហើយកុំធ្វើជាមនុស្សឥតប្រយោជន៍ ក្រអឺតក្រទម ឬបញ្ចេញមតិយោបល់ច្រើនពេកឡើយ! អ្នកគួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមលើការប្រតិបត្តិតាមពាក្យបន្ទូលខ្ញុំ ហើយប្រកាន់ខ្ជាប់តាមបន្ទូលទាំងនោះនៅគ្រប់ទីកន្លែងដែលអ្នកទៅ ដើម្បីឲ្យព្រះបន្ទូលទាំងនោះអាចផ្លាស់ប្តូរអ្នកចេញពីខាងក្នុងខ្លួនមក និងដើម្បីឲ្យអ្នកអាចមាននិស្ស័យរបស់ខ្ញុំ។ មានតែលទ្ធផលដូចជាលទ្ធផលទាំងនេះប៉ុណ្ណោះ ទើបជាការពិត។

ដើម្បីកសាងក្រុមជំនុំ អ្នកត្រូវតែមានកម្ពស់ពិសេស ហើយខំស្វះស្វែងឲ្យអស់ពីចិត្ត និងឥតឈប់ឈរ។ លើសពីនេះទៀត អ្នកត្រូវតែទទួលយកការដុតកម្លោច និងការសម្អាតរបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីក្លាយជាមនុស្សដែលបានផ្លាស់ប្រែ។ មានតែស្ថិតក្រោមលក្ខខណ្ឌបែបនេះប៉ុណ្ណោះ ទើបក្រុមជំនុំអាចត្រូវបានកសាងឡើងបាន។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅពេលនេះ បានដឹកនាំអ្នករាល់គ្នាឲ្យចាប់ផ្តើមកសាងក្រុមជំនុំ។ បើសិនជាអ្នកបន្តសម្តែងឥរិយាបថប្រកបដោយភាពច្របូកច្របល់ និងភាពយឺតយ៉ាវ ដូចដែលអ្នកធ្លាប់បានធ្វើពីមុនមកទៀតនោះ នោះគ្មានសង្ឃឹមសម្រាប់អ្នកឡើយ។ អ្នកត្រូវតែជ្រួតជ្រាបរាល់សេចក្តីពិតទាំងអស់ដោយខ្លួនអ្នកផ្ទាល់ អ្នកត្រូវតែមានសមត្ថភាពវែកញែកខាងវិញ្ញាណ ហើយអ្នកត្រូវតែដើរតាមផ្លូវល្អគ្រប់លក្ខណ៍ ស្របតាមប្រាជ្ញារបស់ខ្ញុំ។ ដើម្បីឱ្យក្រុមជំនុំអាចត្រូវបានកសាងឡើងបាន អ្នកត្រូវតែស្ថិតនៅក្នុងជីវិតដែលមានសតិស្មារតី និងមិនមែនគ្រាន់តែធ្វើត្រាប់តាមសើៗនោះទេ។ ដំណើរការនៃការលូតលាស់នៅក្នុងជីវិតរបស់អ្នក គឺជាដំណើរការតែមួយដូចគ្នា ដែលអ្នកត្រូវបានកសាងអភិវឌ្ឍខ្លួន។ ទោះយ៉ាងណាក៏ដោយ ចូរកត់សម្គាល់ថា អ្នកដែលពឹងផ្អែកលើអំណោយទាន ឬអ្នកដែលមិនអាចយល់ពីបញ្ហាខាងវិញ្ញាណ ឬអ្នកដែលខ្វះការពិត មិនអាចកសាងអភិវឌ្ឍខ្លួនបានទេ ហើយអ្នកដែលមិនមានលទ្ធភាពស្ថិតនៅជិតខ្ញុំ និងប្រាស្រ័យទំនាក់ទំនងជាមួយខ្ញុំ ក៏មិនមានការកសាងអភិវឌ្ឍខ្លួនដែរ។ មនុស្សដែលគ្របសង្កត់ចិត្តគំនិតរបស់ពួកគេទៅដោយសញ្ញាណ ឬអ្នកដែលរស់នៅតាមគោលលទ្ធិ មិនអាចមានការកសាងអភិវឌ្ឍខ្លួន ហើយក៏មិនអាចឲ្យផ្លូវចិត្តរបស់ខ្លួនដឹកនាំឲ្យមានការកសាងអភិវឌ្ឍខ្លួនបានដែរ។ ទោះជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះអ្នកយ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែចុះចូលជាមួយទ្រង់ជាដាច់ខាត។ បើមិនដូច្នោះទេ អ្នកមិនអាចកសាងអភិវឌ្ឍខ្លួនបានឡើយ។ អ្នកដែលគិតថាខ្លួនឯងសំខាន់ ចាត់ទុកខ្លួនឯងសុចរិត មានសេចក្តីអំនួត និងស្កប់ចិត្ត ហើយអ្នកដែលចូលចិត្តវាយឫក និងសំញែងខ្លួន គឺមិនអាចកសាងខ្លួនបានឡើយ។ អ្នកដែលមិនអាចផ្តល់ការបម្រើរួមគ្នាជាមួយអ្នកដទៃ ក៏មិនអាចមានការកសាងខ្លួនបានដែរ ហើយដូចគ្នាទៅនឹងមនុស្សដែលគ្មានសមត្ថភាពវែកញែកខាងវិញ្ញាណ ហើយធ្វើតាមអ្នកដែលដឹកនាំគេទាំងងងឹតងងល់យ៉ាងដូច្នោះដែរ។ ដូចគ្នានេះដែរ អ្នកដែលមិនយល់ពីព្រះហឫទ័យរបស់ខ្ញុំ និងរស់នៅក្នុងលក្ខណៈហួសសម័យ គឺមិនអាចមានការកសាងខ្លួនឡើយ ហើយមនុស្សដែលយឺតយ៉ាវពេកក្នុងការចាប់យកពន្លឺថ្មី និងអ្នកដែលគ្មានទស្សនៈវិស័យសម្រាប់ជាមូលដ្ឋានគ្រឹះរបស់ខ្លួន ក៏មិនអាចកសាងខ្លួនបានដែរ។

ក្រុមជំនុំ គួរតែត្រូវបានកសាងឡើងដោយមិនបង្អង់យូរឡើយ។ នេះគឺជាបញ្ហាព្រួយបារម្ភចំពោះមុខសម្រាប់ខ្ញុំ។ អ្នកគួរតែចាប់ផ្តើមដោយការផ្តោតលើភាពវិជ្ជមាន ហើយចូលរួមក្នុងចរន្តនៃការកសាង ដោយផ្តល់កម្លាំងចិត្តដល់ខ្លួនឯងយ៉ាងពេញទំហឹង។ បើមិនដូច្នោះទេ អ្នកនឹងត្រូវបានបដិសេធចោល។ អ្នកគួរតែបោះបង់ចោលនូវអ្វីដែលគួរតែត្រូវបោះបង់ចោល ហើយហូប និងផឹកឲ្យបានត្រឹមត្រូវនូវអ្វីដែលគួរហូប និងផឹក។ អ្នកគួរតែប្រកាន់យកការពិតនៃពាក្យបន្ទូលរបស់ខ្ញុំ ហើយអ្នកគួរតែឈប់ផ្តោតលើបញ្ហាសើៗ និងឥតបានការទាំងនោះទៅ។ ចូរសួរខ្លួនឯងនូវចំណុចនេះ៖ តើអ្នកទទួលបានពាក្យបន្ទូលរបស់របស់ខ្ញុំច្រើនប៉ុនណា? តើអ្នកប្រកាន់យកពាក្យបន្ទូលនេះច្រើនប៉ុនណា? អ្នកគួរតែយល់ឲ្យបានច្បាស់ និងចៀសវាងពីការធ្វើរឿងណាមួយដោយគ្មានការប្រុងប្រយ័ត្ន បើមិនដូច្នោះទេ ឥរិយាបថបែបនេះ នឹងមិនជួយអ្នកឲ្យសម្រេចបាននូវការរីកចម្រើនក្នុងជីវិតទេ ប៉ុន្តែវាពិតជាអាចបង្កអន្តរាយដល់ការលូតលាស់របស់អ្នក។ អ្នកគួរតែយល់ពីសេចក្តីពិត ដឹងពីរបៀបអនុវត្ត ហើយអនុញ្ញាតឲ្យពាក្យបន្ទូលរបស់ខ្ញុំក្លាយជាជីវិតរបស់អ្នក។ នេះគឺជាចំណុចសំខាន់នៃបញ្ហា!

ពេលនេះ ដែលជាពេលដែលការកសាងក្រុមជំនុំបានឈានដល់ពេលវេលាដ៏សំខាន់មួយ សាតាំងកំពុងតែរៀបចំផែនការ ហើយព្យាយាមអស់ពីលទ្ធភាពដើម្បីកម្ទេចវាចោល។ អ្នករាល់គ្នា មិនគួរធ្វេសប្រហែសទេ ប៉ុន្តែត្រូវបន្តដោយការប្រុងប្រយ័ត្នហើយធ្វើការវែកញែកយល់ដឹងខាងវិញ្ញាណ។ បើគ្មានការវែកញែកបែបនេះទេ អ្នកនឹងត្រូវខាតបង់ធ្ងន់ធ្ងរ។ នេះមិនមែនជារឿងតូចតាចទេ។ អ្នកគួរតែចាត់ទុកវាជាបញ្ហាសំខាន់។ សាតាំងក៏មានលទ្ធភាពក្លែងខ្លួន និងដើរក្លែងបន្លំភ្នែកដែរ តែគុណសម្បត្តិខាងក្នុងនៃរបស់ទាំងនេះគឺខុសគ្នា។ មនុស្ស សែនល្ងិតល្ងង់ ហើយធ្វេសប្រហែសណាស់ និងមិនអាចមើលឃើញភាពខុសគ្នានេះទេ។ នេះក៏បង្ហាញផងដែរថា ពួកគេអសមត្ថភាពក្នុងការរក្សាភាពយល់ច្បាស់ និងភាពស្ងប់ស្ងៀមគ្រប់ពេលវេលា។ ចិត្តរបស់អ្នករាល់គ្នា គ្មានថ្ងៃអាចមើលយល់ឡើយ។ ម្យ៉ាង ការបម្រើគឺជាកិត្តិយស ឯម្យ៉ាងវិញទៀត វាក៏អាចជាការបាត់បង់ដែរ។ វាអាចនាំឲ្យមានទាំងពរជ័យ ឬសំណាងអាក្រក់។ រក្សាភាពស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រខ្ញុំ និងរស់នៅស្របតាមពាក្យបន្ទូលខ្ញុំ ហើយ ខាងផ្លូវវិញ្ញាណ អ្នកនឹងត្រូវមានការប្រុងប្រយ័ត្ន និងចេះពិចារណាវែកញែកឲ្យបានពិតប្រាកដ។ នៅពេលសាតាំងមកដល់អ្នកនឹងអាចការពារខ្លួនភ្លាមៗ ហើយដឹងថាវាជិតមកដល់ហើយ។ អ្នកនឹងមានអារម្មណ៍មិនស្រួលពិតប្រាកដនៅក្នុងសតិស្មារតីរបស់អ្នក។ កិច្ចការរបស់សាតាំងបច្ចុប្បន្ន មានការផ្លាស់ប្តូរ នៅពេលដែលទំនោរមានការប្រែប្រួល។ នៅពេលមនុស្សមានឥរិយាបទប្របូកច្របល់ និងខ្វះការប្រុងប្រយ័ត្ន ពួកគេនឹងនៅជាប់ជាឈ្លើយ។ អ្នកគួរតែប្រុងប្រយ័ត្នគ្រប់ពេលវេលា និងរំពៃសម្លឹងដោយភ្នែកទាំងគូរបស់អ្នកឥតមានធ្វេសប្រហែសឡើយ។ មិនត្រូវឈ្លោះប្រកែកគ្នារឿងផលចំណេញ និងការខាតបង់ផ្ទាល់ខ្លួន ឬ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ផ្ទុយទៅវិញ ត្រូវព្យាយាមធ្វើតាមព្រះហឫទ័យរបស់ខ្ញុំ។

វត្ថុអាចមានលក្ខណៈដូចគ្នាបេះបិទ ប៉ុន្តែវាអាចមានគុណសម្បត្តិខុសគ្នា។ អាស្រ័យហេតុនេះ អ្នកគួរតែស្គាល់បុគ្គល និងវិញ្ញាណ។ អ្នកគួរតែធ្វើការវែកញែកថ្លឹងថ្លែង និងបន្តយល់ច្បាស់ខាងវិញ្ញាណ។ នៅពេលដែលពិសរបស់សាតាំងលេចឡើង រំពេចនោះអ្នកគួរតែអាចស្គាល់វា។ វាមិនអាចគេចផុតពីពន្លឺនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់បានទេ។ អ្នកគួរតែផ្ចង់ស្មារតីបន្ថែមទៀតនៅក្នុងការស្តាប់ដោយយកចិត្តទុកដាក់ចំពោះព្រះសូរសៀងនៃព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងវិញ្ញាណរបស់អ្នក។ ចូរកុំដើរតាមអ្នកដទៃទាំងងងឹតងងល់ ឬយល់ខុសថាជាត្រូវ។ ចូរកុំធ្វើតាមអ្នកដែលធ្វើការដឹកនាំ ក្រែងលោអ្នកទទួលរងការខាតបង់ធ្ងន់ធ្ងរ។ តើមានរសជាតិបែបណាខ្លះនៅក្នុងមាត់អ្នក? តើអ្នករាល់គ្នា គិតអំពីផលវិបាកដែរឬទេ? អ្នកមិនគួរចូលរួមទៅក្នុងកិច្ចការបម្រើច្បោលៗ ឬ រួមបញ្ចូលនូវគំនិតផ្ទាល់ខ្លួនរបស់អ្នកទៅក្នុងកិច្ចការនោះទេ បើមិនដូច្នេះទេ ខ្ញុំនឹងធ្វើបាបអ្នក។ អាក្រក់ជាងនេះទៅទៀត ប្រសិនបើអ្នកបដិសេធមិនចុះចូល ហើយបន្តនិយាយ និងធ្វើតាមទំនើងចិត្តអ្នក នោះខ្ញុំនឹងកាត់អ្នកចេញ! ក្រុមជំនុំមិនចាំបាច់ត្រូវរើសយកមនុស្សណាផ្សេងទៀតឡើយ។ គឺចង់បានតែអ្នកដែលស្រឡាញ់ព្រះជាម្ចាស់ដោយស្មោះ និងប្រកាន់ខ្ជាប់តាមពាក្យបន្ទូលខ្ញុំតែប៉ុណ្ណោះ។ អ្នកគួរតែដឹងអំពីស្ថានភាពជាក់ស្តែងផ្ទាល់ខ្លួនរបស់អ្នក។ តើវាមិនមែនជាការបញ្ឆោតខ្លួនឯងទេឬ នៅពេលអ្នកក្រ បែរជាចាត់ទុកខ្លួនឯងជាអ្នកមាន? ដើម្បីឱ្យក្រុមជំនុំត្រូវបានកសាងឡើង អ្នកត្រូវតែធ្វើតាមព្រះវិញ្ញាណ។ កុំបន្តធ្វើទាំងងងឹតងងល់។ ផ្ទុយទៅវិញ ចូរស្ថិតនៅកន្លែងរបស់អ្នក ហើយបំពេញមុខងារផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមិនគួរដើរចេញពីតួនាទីរបស់ខ្លួនឡើយ។ អ្នកគួរតែធ្វើឲ្យអស់ពីសមត្ថភាពដើម្បីបំពេញមុខងារគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ហើយនោះ នឹងបំពេញព្រះហឫទ័យខ្ញុំ។ មិនមែនមានន័យថាអ្នករាល់គ្នា នឹងបំពេញមុខងារដដែលៗនោះទេ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគួរតែបំពេញតួនាទីរបស់ខ្លួន ហើយប្តេជ្ញាចិត្តផ្តល់ការបម្រើរបស់អ្នករួមគ្នាជាមួយអ្នកដទៃនៅក្នុងក្រុមជំនុំ។ ការបម្រើរបស់អ្នក មិនគួរងាកចេញខុសទិសដៅឡើយ។

ខាង​ដើម៖ ជំពូកទី ១៨

បន្ទាប់៖ ជំពូកទី ២០

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធ

តាមរយៈបទពិសោធរបស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សនាពេលសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល»...

អំពីទម្លាប់នៃការអធិស្ឋាន

អ្នកមិនឲ្យតម្លៃសំខាន់ទៅលើការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាឡើយ។ មនុស្សធ្វេសប្រហែសនឹងរឿងអធិស្ឋាន។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ