IV. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអាថ៌កំបាំងអំពីការយកកំណើតជាមនុស្ស

១៨៧. ការយកកំណើតលើកទីមួយ គឺជាការប្រោសលោះមនុស្សពីបាប ដើម្បីប្រោសលោះមនុស្សតាមរយៈរូបកាយជាសាច់ឈាមរបស់ព្រះយេស៊ូវគឺថា ទ្រង់បានសង្គ្រោះមនុស្សពីឈើឆ្កាង ប៉ុន្ដែនិស្ស័យសាតាំងដ៏ពុករលួយនៅតែបន្ដមាននៅខាងក្នុងមនុស្សដដែល។ ការយកកំណើតជាមនុស្សលើកទីពីរ លែងបម្រើជាតង្វាយលោះបាបទៀតហើយ ប៉ុន្តែដើម្បីសង្រ្គោះអស់អ្នកដែលត្រូវបានប្រោសលោះពីបាបយ៉ាងពេញលេញវិញ។ ការនេះត្រូវបានធ្វើឡើង ដើម្បីឱ្យមនុស្សដែលត្រូវបានអត់ទោស អាចទទួលបានការប្រោសលោះពីបាបរបស់ពួកគេ និងត្រូវបានញែកជាបរិសុទ្ធទាំងស្រុង ហើយតាមរយៈការមាននិស្ស័យដែលផ្លាស់ប្រែ ពួកគេអាចរំដោះខ្លួនឱ្យមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង និងត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានញែកជាបរិសុទ្ធទាំងស្រុង។ ក្រោយពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ហើយបន្តជាមួយយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនៃសេចក្តីសង្រ្គោះ ដែលបន្តរហូតមកដល់គ្រាចុងក្រោយ ជាពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលដល់ពូជសាសន៍មនុស្សសម្រាប់ការបះបោររបស់ពួកគេ ហើយទ្រង់នឹងបន្សុទ្ធមនុស្សជាតិទាំងស្រុង។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងបញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ ហើយចូលសម្រាកបាន។ ដូច្នេះ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមតែពីរដងប៉ុណ្ណោះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដោយផ្ទាល់ព្រះអង្គ។ នោះគឺដោយសារតែមានដំណាក់កាលតែមួយប៉ុណ្ណោះនៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការ ដែលចង្អុលបង្ហាញមនុស្សនៅក្នុងការដឹកនាំជីវិតរបស់ខ្លួន ខណៈពេលដែលដំណាក់កាលពីរផ្សេងទៀត មាននូវកិច្ចការនៃសេចក្តីសង្រ្គោះ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចគង់នៅរួមជាមួយមនុស្ស ដកពិសោធន៍ការឈឺចាប់របស់ពិភពលោក ហើយរស់នៅក្នុងរូបកាយខាងសាច់ឈាមដ៏សាមញ្ញ។ មានតែបែបនេះទេ ទើបទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សនូវផ្លូវពិតជាក់ស្ដែង ដែលពួកគេត្រូវការក្នុងនាមជាមនុស្ស។ គឺតាមរយៈការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នេះហើយ ដែលមនុស្សទទួលបាននូវសេចក្តីសង្រ្គោះដ៏ពេញលេញពីព្រះជាម្ចាស់ និងមិនជាការឆ្លើយតបដោយផ្ទាល់ពីស្ថានសួគ៌ចំពោះសេចក្ដីអធិស្ឋានរបស់គេ។ ព្រោះថាបើមនុស្សស្ថិតក្នុងសាច់ និងឈាម គេគ្មានផ្លូវមើលឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចចូលទៅជិតព្រះវិញ្ញាណរបស់ទ្រង់បានដែរ។ គ្រប់យ៉ាងដែលមនុស្សអាចមានទំនាក់ទំនងជាមួយ គឺជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមានតែមធ្យោបាយបែបនេះទេ ទើបមនុស្សអាចយល់ទាំងស្រុងអំពីផ្លូវ និងសេចក្តីពិត ហើយទទួលបានសេចក្តីសង្រ្គោះយ៉ាងពេញលេញ។ ការយកកំណើតជាមនុស្សលើកទីពីរ នឹងមានលក្ខណៈគ្រប់គ្រាន់ ដើម្បីលាងជម្រះបាបរបស់មនុស្ស ហើយប្រោសឱ្យគេបានបរិសុទ្ធយ៉ាងពេញលេញ។ ដូច្នេះ តាមរយៈការយកកំណើតជាមនុស្សលើកទីពីរ កិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម នឹងត្រូវនាំទៅរកការបិទបញ្ចប់ ហើយភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ក៏បានបញ្ចប់ដែរ។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងបានមកដល់ទីបញ្ចប់ទាំងស្រុង។ ក្រោយការយកកំណើតជាមនុស្សលើកទីពីរ ទ្រង់នឹងមិនត្រលប់ជាសាច់ឈាមជាលើកទីបីសម្រាប់កិច្ចការរបស់ទ្រង់ឡើយ។ ព្រោះការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។ ការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយនឹងទទួលបានទាំងស្រុងនូវពួករាស្ត្ររើសតាំងរបស់ទ្រង់ ហើយមនុស្សជាតិនៅក្នុងគ្រាចុងក្រោយនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ។ ទ្រង់នឹងលែងធ្វើកិច្ចការនៃការសង្រ្គោះ ហើយក៏មិនយាងត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការណាមួយទៀតដែរ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៨៨. ក្រោយកិច្ចការរបស់ព្រះយេហូវ៉ា ព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស។ កិច្ចការរបស់ទ្រង់មិនត្រូវបានអនុវត្តដាច់ដោយឡែកឡើយ ប៉ុន្តែត្រូវបានសង់ពីលើកិច្ចការរបស់ព្រះយេហូវ៉ា។ វាជាកិច្ចការសម្រាប់យុគសម័យថ្មីដែលព្រះជាម្ចាស់បានធ្វើ ក្រោយពេលទ្រង់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ដូចគ្នាផងដែរ ក្រោយកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ ព្រះជាម្ចាស់បានបន្តធ្វើកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យថ្មី ព្រោះថា ការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍទៅមុខជានិច្ច។ ពេលដែលយុគសម័យចាស់កន្លងផុតទៅ វានឹងត្រូវជំនួសដោយយុគសម័យមួយថ្មី ហើយពេលដែលកិច្ចការចាស់ត្រូវបានបញ្ចប់ វានឹងមានកិច្ចការថ្មីដែលត្រូវបន្តការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការយកកំណើតជាមនុស្សនេះ គឺជាការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ដែលកើតឡើងតាមក្រោយកិច្ចការរបស់ព្រះយេស៊ូវ។ ពិតមែនហើយ ការយកកំណើតជាមនុស្សនេះមិនមែនកើតឡើងដោយឯករាជ្យឡើយ ប៉ុន្តែវាជាដំណាក់កាលទីបីនៃកិច្ចការ ក្រោយយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គ្រប់ពេលដែលព្រះជាម្ចាស់ផ្ដួចផ្ដើមដំណាក់កាលថ្មីនៃកិច្ចការ គឺត្រូវតែមានទីចាប់ផ្ដើមថ្មីជានិច្ច ហើយវាត្រូវតែនាំមកនូវយុគសម័យថ្មីផងដែរ។ ហើយវាក៏មាននូវការផ្លាស់ប្ដូរស្របគ្នានៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ នៅក្នុងឥរិយាបថនៃការធ្វើការរបស់ទ្រង់ នៅក្នុងទីតាំងនៃកិច្ចការរបស់ទ្រង់ និងនៅក្នុងព្រះនាមរបស់ទ្រង់ផងដែរ។ នេះហើយជាហេតុផលដែលមនុស្សមានការពិបាកក្នុងការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មី។ ប៉ុន្តែ មិនថាមនុស្សប្រឆាំងនឹងទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែធ្វើកិច្ចការរបស់ទ្រង់ និងដឹកនាំមនុស្សជាតិទាំងអស់ឆ្ពោះទៅមុខជានិច្ច។ ពេលព្រះយេស៊ូវបានយាងចូលក្នុងពិភពលោករបស់មនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយជាមួយការយកកំណើតជាមនុស្សនេះ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបាននាំមកនូវយុគសម័យនៃនគរព្រះវិញ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយលើសពីនេះទៀត គេនឹងអាចទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៨៩. «ការយកកំណើតជាមនុស្ស» គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិដែលព្រះបានបង្កើតមក នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដើម្បីឱ្យព្រះជាម្ចាស់យកកំណើតជាមនុស្សបាន ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញ ដ្បិតនេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្សនៅក្នុងសារជាតិដើមរបស់ទ្រង់។

(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៩០. ការយកកំណើតជាមនុស្សមានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ពោលគឺ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម និងកិច្ចការដែលសាច់ឈាមនោះធ្វើ គឺជាកិច្ចការនៃព្រះវិញ្ញាណ ដែលត្រូវសម្រេចជារូបរាងនៅក្នុងសាច់ឈាម និងស្ដែងចេញតាមរយៈសាច់ឈាម។ ក្រៅពីសាច់ឈាមរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបំពេញព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សបានឡើយ។ ពោលគឺ មានតែសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺភាពជាមនុស្សសាមញ្ញនេះប៉ុណ្ណោះទេ ទើបអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គ្មាននរណាផ្សេងអាចធ្វើបានឡើយ។ ក្នុងអំឡុងពេលនៃការយាងមកជាលើកដំបូងរបស់ទ្រង់ ប្រសិនបើព្រះជាម្ចាស់មិនមានភាពជាមនុស្សសាមញ្ញ មុនពេលទ្រង់មានព្រះជន្មម្ភៃប្រាំបួនឆ្នាំទេ ប្រសិនបើពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់អាចធ្វើការអស្ចារ្យភ្លាម ប្រសិនបើពេលទ្រង់រៀននិយាយភ្លាម ទ្រង់អាចនិយាយភាសាស្ថានសួគ៌បានភ្លាម ប្រសិនបើពេលដែលទ្រង់ដាក់ព្រះបាទាជាលើកដំបូងនៅលើផែនដីភ្លាម ស្រាប់តែទ្រង់អាចយល់គ្រប់ទាំងរឿងខាងលោកីយ៍ យល់គ្រប់ទាំងគំនិត និងចេតនារបស់មនុស្ស នោះមនុស្សបែបនេះ គឺមិនអាចនឹងត្រូវបានហៅថាជាមនុស្សសាមញ្ញម្នាក់បានឡើយ ហើយសាច់ឈាមបែបនេះក៏មិនអាចត្រូវបានហៅថាជាសាច់ឈាមជាមនុស្សនោះដែរ។ ប្រសិនបើព្រះគ្រីស្ទស្ថិតនៅក្នុងករណីបែបនេះ នោះអត្ថន័យ និងសារជាតិនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នឹងត្រូវបាត់បង់មិនខាន។ ការដែលទ្រង់មានភាពជាមនុស្សសាមញ្ញបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតនៅក្នុងសាច់ឈាម ហើយការពិតដែលទ្រង់ត្រូវឆ្លងកាត់ដំណើរការលូតលាស់ជាមនុស្សសាមញ្ញ ក៏កាន់តែបង្ហាញថា ទ្រង់ជាសាច់ឈាមធម្មតាម្នាក់ផងដែរ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់ក៏ជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ទ្រង់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលក្លាយជាសាច់ឈាម។

(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៩១. ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវគេហៅថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទគឺជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលគ្រងសាច់ឈាម។ សាច់ឈាមនេះមិនដូចមនុស្សណាម្នាក់នៅខាងសាច់ឈាមនោះទេ។ ភាពខុសគ្នានោះគឺថា ព្រះគ្រីស្ទមិនមែនជាសាច់ឈាមឡើយ តែទ្រង់គឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់ គ្មានមនុស្សណាម្នាក់មានឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ គឺសម្រាប់ធ្វើគ្រប់សកម្មភាពធម្មតាទាំងអស់របស់ទ្រង់នៅខាងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ គឺសម្រាប់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាព្រះអង្គស្ថិតក្នុងភាពជាមនុស្ស ឬភាពជាព្រះឡើយ ទ្រង់តែងចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជានិច្ច។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណ ពោលគឺ ភាពជាព្រះ។ ដូច្នេះ សារជាតិរបស់ទ្រង់ គឺសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សារជាតិនេះនឹងមិនរំខានដល់កិច្ចការរបស់ទ្រង់ផ្ទាល់ឡើយ ហើយទ្រង់ក៏មិនអាចធ្វើរឿងអ្វីមួយដែលបំផ្លាញដល់កិច្ចការរបស់ទ្រង់ផ្ទាល់ដែរ ហើយទ្រង់ក៏នឹងមិនថ្លែងព្រះបន្ទូលណាមួយដែលផ្ទុយទៅនឹងបំណងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ដែរ។ ដូច្នេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នឹងមិនអាចធ្វើកិច្ចការណាមួយដែលរំខានដល់ការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់នោះទេ។ មនុស្សគ្រប់គ្នាគួរតែយល់អំពីចំណុចនេះ។ សារជាតិនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីសង្រ្គោះមនុស្ស និងដើម្បីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផ្ទាល់។ ដូចគ្នាដែរ កិច្ចការរបស់ព្រះគ្រីស្ទក៏ដើម្បីសង្រ្គោះមនុស្ស និងដើម្បីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាមវិញ ទើបទ្រង់សម្រេចសារជាតិរបស់ទ្រង់នៅខាងសាច់ឈាម ដែលសាច់ឈាមរបស់ទ្រង់នោះ គឺគ្រប់គ្រាន់នឹងបំពេញកិច្ចការរបស់ទ្រង់បាន។ ដូច្នេះ គ្រប់កិច្ចការរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ ត្រូវបានជំនួសដោយកិច្ចការរបស់ព្រះគ្រីស្ទក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្ស ហើយចំណុចស្នូលនៃគ្រប់កិច្ចការទាំងអស់នៅក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សនោះ គឺជាកិច្ចការរបស់ព្រះគ្រីស្ទ។ កិច្ចការនោះមិនអាចលាយឡំគ្នាជាមួយកិច្ចការពីយុគសម័យដទៃទៀតបានឡើយ។ ហើយដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដូច្នេះទើបទ្រង់ធ្វើការនៅក្នុងអត្តសញ្ញាណជាសាច់ឈាមរបស់ទ្រង់។ ដោយសារតែទ្រង់យាងមកនៅខាងសាច់ឈាម ដូច្នេះ ទើបទ្រង់ត្រូវបញ្ចប់កិច្ចការនៅខាងសាច់ឈាមដែលទ្រង់គួរបញ្ចប់។ មិនថាជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬជាព្រះគ្រីស្ទឡើយ ព្រះទាំងពីរអង្គនេះ សុទ្ធតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយទ្រង់បំពេញកិច្ចការដែលទ្រង់គួរបំពេញ និងធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។

(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៩២. ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៩៣. ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្សនៅក្នុងសារជាតិដើមរបស់ទ្រង់។ ព្រះជន្ម និងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់ អាចត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទីមួយគឺជាព្រះជន្មដែលទ្រង់រស់នៅ មុនពេលទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់រស់នៅក្នុងគ្រួសារសាមញ្ញមួយ នៅក្នុងភាពជាមនុស្សសាមញ្ញបំផុត គោរពតាមសីលធម៌និងវិន័យសាមញ្ញនៃការរស់នៅក្នុងជីវិតជាមនុស្ស ហើយទ្រង់ក៏មានតម្រូវការជាមនុស្ស (អាហារ សម្លៀកបំពាក់ ការគេង ជម្រក) មានចំណុចខ្សោយ និងអារម្មណ៍ជាមនុស្សសាមញ្ញផងដែរ។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងនៃដំណាក់កាលដំបូងនេះទ្រង់រស់នៅក្នុងភាពមិនមែនជាព្រះ គឺរស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុងដោយចូលរួមនៅក្នុងគ្រប់សកម្មភាពជាមនុស្សសាមញ្ញតែម្ដង។ ដំណាក់កាលទីពីរ គឺជាព្រះជន្មដែលទ្រង់រស់នៅ បន្ទាប់ពីការចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់នៅតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សសាមញ្ញ ជាមួយសំបកកាយជាមនុស្សសាមញ្ញដោយមិនបង្ហាញសញ្ញាខាងក្រៅអំពីកិច្ចការអធិធម្មជាតិឡើយ។ ប៉ុន្តែ ទ្រង់រស់នៅសម្រាប់ជាប្រយោជន៍ដល់ព័ន្ធកិច្ចរបស់ទ្រង់សុទ្ធសាធ ហើយក្នុងអំឡុងពេលនេះភាពជាមនុស្សសាមញ្ញរបស់ទ្រង់ នៅមានទាំងស្រុង ដើម្បីទ្រទ្រង់ដល់កិច្ចការសាមញ្ញនៃភាពជាព្រះរបស់ទ្រង់ ដ្បិតនៅពេលនោះ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានចម្រើនពេញវ័យ ដល់កម្រិតមួយដែលអាចធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន។ ដូច្នេះ ដំណាក់កាលទីពីរនៃព្រះជន្មរបស់ទ្រង់ គឺដើម្បីធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ជាពេលដែលជីវិតមួយមានទាំងភាពជាមនុស្សសាមញ្ញផង និងភាពជាព្រះទាំងស្រុងផង។ ក្នុងអំឡុងដំណាក់កាលទីមួយនៃព្រះជន្មរបស់ទ្រង់ ហេតុផលដែលនាំឱ្យទ្រង់រស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុង គឺដោយសារតែភាពជាមនុស្សរបស់ទ្រង់មិនទាន់អាចទ្រទ្រង់កិច្ចការរបស់ព្រះបានទាំងស្រុង ព្រោះភាពជាមនុស្សនេះមិនទាន់ចាស់ចិត្តគំនិតនៅឡើយ ទាល់តែក្រោយពេលដែលភាពជាមនុស្សរបស់ទ្រង់ចាស់ចិត្តគំនិត មានសមត្ថភាពរ៉ាប់រងព័ន្ធកិច្ចរបស់ទ្រង់ ទើបទ្រង់អាចអាចចាប់ផ្ដើមធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។ ដោយសារតែទ្រង់ត្រូវការលូតលាស់និងចាស់ចិត្តគំនិត ក្នុងនាមជាសាច់ឈាម ដូច្នេះ ដំណាក់កាលដំបូងនៃព្រះជន្មទ្រង់ គឺត្រូវតែជាព្រះជន្មនៃភាពជាមនុស្សសាមញ្ញ ខណៈដែលនៅក្នុងដំណាក់កាលទីពីរ ដោយសារតែភាពជាមនុស្សរបស់ទ្រង់ មានសមត្ថភាពអាចធ្វើកិច្ចការ និងធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន ដូច្នេះ ព្រះជន្មនៃព្រះដែលយកកំណើតជាមនុស្សគង់នៅ ក្នុងពេលកំពុងធ្វើព័ន្ធកិច្ចរបស់ទ្រង់ គឺជាព្រះជន្មមួយដែលមានទាំងភាពជាមនុស្សផង និងភាពជាព្រះទាំងស្រុងផង។ ប្រសិនបើព្រះដែលយកកំណើតជាមនុស្ស បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ក្នុងកម្រិតខ្ពស់ ដោយធ្វើទីសម្គាល់អស្ចារ្យនិងឫទ្ធិបារមី ចាប់តាំងពីពេលដែលទ្រង់ប្រសូតមក នោះទ្រង់នឹងគ្មានសារជាតិជារូបកាយសាច់ឈាមឡើយ។ ដូច្នេះ ភាពជាមនុស្សរបស់ទ្រង់កើតមានឡើងសម្រាប់ជាប្រយោជន៍ដល់សារជាតិជារូបកាយសាច់ឈាមរបស់ទ្រង់ ដ្បិតភាពជាមនុស្សមិនអាចគ្មានសាច់ឈាមនោះឡើយ ហើយមនុស្សម្នាក់ដែលគ្មានភាពជាមនុស្ស ក៏មិនមែនជាមនុស្សដែរ។ នៅក្នុងន័យដូចគ្នានេះ ភាពជាមនុស្សខាងសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាទ្រព្យសម្បត្តិពីដើមនៃសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់។ ការនិយាយថា «នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម នោះទ្រង់ជាព្រះទាំងស្រុង ហើយមិនមែនជាមនុស្សសោះ» គឺជាការប្រមាថដល់ព្រះហើយ ដ្បិតសម្ដីមួយឃ្លានេះ មិនអាចកើតឡើងបានឡើយ ហើយវាក៏បំពានដល់គោលការណ៍នៃការយកកំណើតជាមនុស្សផងដែរ។ សូម្បីតែក្រោយពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែរស់នៅក្នុងភាពជាព្រះរបស់ទ្រង់ ជាមួយសំបកកាយខាងក្រៅជាមនុស្សដដែល នៅពេលដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់។ គ្រាន់តែថា នៅពេលនោះ ភាពជាមនុស្សរបស់ទ្រង់បំពេញគោលបំណងនៃការអនុញ្ញាតឱ្យភាពជាព្រះរបស់ទ្រង់ធ្វើការនៅក្នុងសាច់ឈាមសាមញ្ញតែម្យ៉ាងគត់។ ដូច្នេះ ភ្នាក់ងារនៃកិច្ចការ គឺភាពជាព្រះដែលកំពុងតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ ភាពជាព្រះរបស់ទ្រង់វិញទេដែលកំពុងធ្វើការ មិនមែនភាពជាមនុស្សរបស់ទ្រង់ឡើយ ប៉ុន្តែគ្រាន់តែភាពជាព្រះនេះ ត្រូវបានលាក់កំបាំងនៅខាងក្នុងភាពជាមនុស្សរបស់ទ្រង់ប៉ុណ្ណោះ និយាយឱ្យខ្លី កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង មិនមែនដោយភាពជាមនុស្សរបស់ទ្រង់ឡើយ។ ដោយឡែក អ្នកប្រតិបត្តិកិច្ចការ គឺជាសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយថា ទ្រង់ជាមនុស្សផង និងជាព្រះជាម្ចាស់ផង ដ្បិតព្រះជាម្ចាស់ក្លាយជាព្រះដែលកំពុងរស់នៅក្នុងសាច់ឈាម ជាមួយសំបកកាយជាមនុស្ស និងសារជាតិជាមនុស្ស តែក៏មានសារជាតិជាព្រះផងដែរ។ ដោយសារតែទ្រង់ជាមនុស្សដែលមានសារជាតិជាព្រះជាម្ចាស់ នោះទ្រង់ខ្ពង់ខ្ពស់ជាងមនុស្សលោកទាំងអស់ ខ្ពស់ជាងមនុស្សទាំងឡាយណាដែលអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន។ ដូច្នេះហើយ នៅក្នុងចំណោមមនុស្សទាំងអស់ដែលមានសំបកកាយជាមនុស្សដូចទ្រង់ ក្នុងចំណោមមនុស្សទាំងអស់ ដែលមានភាពជាមនុស្ស គឺមានតែទ្រង់ម្នាក់ប៉ុណ្ណោះទើបជាព្រះជាម្ចាស់ផ្ទាល់ដែលយកកំណើតជាមនុស្ស ហើយអ្នកឯទៀតទាំងអស់នោះគ្រាន់តែជាមនុស្សលោកប៉ុណ្ណោះ។ ទោះបីពួកគេទាំងអស់គ្នាមានភាពជាមនុស្សក៏ដោយ ក៏មនុស្សលោកគ្មានអ្វីក្រៅពីភាពជាមនុស្សនោះឡើយ ខណៈឯព្រះដែលយកកំណើតជាមនុស្សវិញ ទ្រង់មានលក្ខណៈខុសពីគេ៖ ព្រះអង្គមិនគ្រាន់តែមានភាពជាមនុស្ស នៅក្នុងសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត ទ្រង់ក៏មានភាពជាព្រះផងដែរ។ ភាពជាមនុស្សរបស់ទ្រង់អាចត្រូវបានមើលឃើញនៅក្នុងរូបរាងខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ និងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ប៉ុន្តែភាពជាព្រះរបស់ទ្រង់ គឺពិបាកនឹងយល់ណាស់។ ដោយសារតែភាពជាព្រះរបស់ទ្រង់ ត្រូវបានស្ដែងចេញតែនៅពេលដែលទ្រង់មានភាពជាមនុស្ស ហើយក៏មិនមានលក្ខណៈអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមៃដែរ ដូច្នេះ វាមានការពិបាកខ្លាំងណាស់ សម្រាប់ឱ្យមនុស្សមើលឃើញ។ សូម្បីតែសព្វថ្ងៃ មនុស្សមានភាពលំបាកក្នុងការយល់អំពីសារជាតិដ៏ពិតរបស់ព្រះដែលយកកំណើតជាមនុស្សខ្លាំងបំផុត។ ទោះបីក្រោយពេលខ្ញុំបាននិយាយអំពីរឿងនេះយូរបន្តិចហើយក៏ដោយ ក៏ខ្ញុំរំពឹងថា រឿងនេះនៅតែជារឿងអាថ៌កំបាំងចំពោះអ្នករាល់គ្នាភាគច្រើនដដែល។ តាមពិតទៅ រឿងនេះងាយយល់ណាស់៖ ដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដូច្នេះ សារជាតិរបស់ទ្រង់ គឺជាបន្សំនៃភាពជាមនុស្ស និងភាពជាព្រះ។ បន្សំនេះត្រូវបានហៅថាជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះជាម្ចាស់ផ្ទាល់ដែលគង់នៅលើផែនដី។

(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៩៤. ភាពជាមនុស្សរបស់ព្រះដែលយកកំណើតជាមនុស្សកើតមាន ដើម្បីបន្តថែរក្សាកិច្ចការសាមញ្ញរបស់ព្រះនៅក្នុងសាច់ឈាម ហើយការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់ ជួយទ្រទ្រង់ដល់ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ និងគ្រប់សកម្មភាពខាងសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយបានថា ការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់កើតមានបាន គឺដើម្បីជួយទ្រទ្រង់ដល់គ្រប់កិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសាច់ឈាម។ ប្រសិនបើសាច់ឈាមនេះមិនមានគំនិតតាមបែបមនុស្សសាមញ្ញទេ នោះព្រះជាម្ចាស់មិនអាចធ្វើការនៅក្នុងសាច់ឈាមបានឡើយ ហើយអ្វីដែលទ្រង់ត្រូវធ្វើនៅក្នុងសាច់ឈាម ក៏មិនអាចសម្រេចបាននោះដែរ។ ទោះបីព្រះដែលយកកំណើតជាមនុស្សមានគំនិតតាមបែបមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែកិច្ចការរបស់ទ្រង់មិនត្រូវបានលាយឡំដោយគំនិតរបស់មនុស្សឡើយ។ ទ្រង់ធ្វើកិច្ចការនៅក្នុងភាពជាមនុស្ស ជាមួយគំនិតសាមញ្ញ ក្រោមលក្ខខណ្ឌតម្រូវជាមុននៃការមានគំនិតតាមបែបភាពជាមនុស្ស មិនមែនដោយការអនុវត្តតាមគំនិតមនុស្សសាមញ្ញនោះឡើយ។ មិនថាគំនិតខាងសាច់ឈាមរបស់ទ្រង់វិសេសវិសាលប៉ុនណា ក៏កិច្ចការរបស់ទ្រង់មិនត្រូវបានប្រឡាក់ប្រឡូកជាមួយតក្កៈ ឬការគិតដែរ។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ទ្រង់មិនត្រូវបានយល់ ដោយគំនិតខាងសាច់ឈាមរបស់ទ្រង់ឡើយ ប៉ុន្តែជាការស្ដែងចេញដោយផ្ទាល់នូវកិច្ចការរបស់ព្រះនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺជាព័ន្ធកិច្ចដែលទ្រង់ត្រូវតែសម្រេច ហើយគ្មានកិច្ចការណាមួយដែលត្រូវបានយល់ដោយខួរក្បាលរបស់ទ្រង់ឡើយ។ ឧទាហរណ៍ ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស និងការជាប់ឆ្កាង មិនមែនកើតចេញពីគំនិតតាមបែបមនុស្សរបស់ទ្រង់ឡើយ ហើយក៏មិនអាចត្រូវបានសម្រេចដោយមនុស្សណាម្នាក់ ដែលមានគំនិតជាមនុស្សដែរ។ ដូចគ្នាផងដែរ កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃ គឺជាព័ន្ធកិច្ចមួយដែលត្រូវតែធ្វើដោយព្រះដែលយកកំណើតជាមនុស្ស ប៉ុន្តែវាមិនមែនជាកិច្ចការចេញពីឆន្ទៈរបស់មនុស្សឡើយ វាជាកិច្ចការដែលភាពជាព្រះរបស់ទ្រង់គួរតែធ្វើ ជាកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមណាអាចធ្វើបានឡើយ។ ដូច្នេះ ព្រះដែលយកកំណើតជាមនុស្ស ត្រូវតែមានគំនិតបែបមនុស្សសាមញ្ញ ត្រូវតែមានភាពជាមនុស្សសាមញ្ញ ដ្បិតទ្រង់ត្រូវតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្ស ដែលមានគំនិតសាមញ្ញ។ នេះជាសារជាតិនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ជាសារជាតិដើមរបស់ព្រះដែលយកកំណើតជាមនុស្ស។

មុនពេលដែលព្រះយេស៊ូវចាប់ផ្ដើមធ្វើការ គឺទ្រង់គ្រាន់តែរស់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចប្រាប់បានឡើយថា ទ្រង់ជាព្រះជាម្ចាស់ គ្មាននរណាអាចរកឃើញឡើយថា ទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស ហើយមនុស្សគ្រាន់តែដឹងថា ទ្រង់ជាមនុស្សសាមញ្ញទាំងស្រុងម្នាក់ប៉ុណ្ណោះ។ ភាពជាមនុស្សសាមញ្ញធម្មតាទាំងស្រុងរបស់ទ្រង់ គឺជាភស្តុតាងបង្ហាញថាព្រះជាម្ចាស់យកកំណើតជាមនុស្សនៅក្នុងសាច់ឈាម និងបញ្ជាក់ថា យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សមិនមែនជាយុគសម័យនៃកិច្ចការរបស់ព្រះវិញ្ញាណឡើយ។ វាជាភស្តុតាងដែលបង្ហាញថាព្រះវិញ្ញាណនៃព្រះត្រូវបានលេចជារូបរាងទាំងស្រុងនៅក្នុងសាច់ឈាម ហើយនៅក្នុងយុគសម័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ សាច់ឈាមរបស់ទ្រង់នឹងធ្វើគ្រប់ទាំងកិច្ចការរបស់ព្រះវិញ្ញាណ។ ព្រះគ្រីស្ទជាមួយភាពជាមនុស្សសាមញ្ញ គឺជាសាច់ឈាមដែលព្រះវិញ្ញាណបានលេចជារូបរាង ហើយត្រូវបានកាន់កាប់ដោយភាពជាមនុស្សសាមញ្ញ ញាណសាមញ្ញ និងគំនិតជាមនុស្ស។ «ការលេចចេញជារូបរាង» មានន័យថា ព្រះជាម្ចាស់ក្លាយជាមនុស្ស ព្រះវិញ្ញាណក្លាយជាសាច់ឈាមហើយបើនិយាយឱ្យកាន់តែច្បាស់ វាជាពេលមួយដែលព្រះជាម្ចាស់ផ្ទាល់គង់សណ្ឋិតក្នុងសាច់ឈាមជាមួយភាពជាមនុស្សសាមញ្ញ ហើយស្ដែងចេញអំពីកិច្ចការនៃព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សនេះ។ នេះហើយជាអត្ថន័យនៃពាក្យ លេចចេញជារូបរាង ឬយកកំណើតជាមនុស្សនោះ។

(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៩៥. ភាពជាព្រះរបស់ព្រះគ្រីស្ទ គ្រប់គ្រងលើភាពជាមនុស្សរបស់ទ្រង់។ ទោះបីជាទ្រង់ស្ថិតនៅខាងសាច់ឈាមក៏ពិតមែន ក៏ប៉ុន្តែភាពជាមនុស្សរបស់ទ្រង់ មិនដូចមនុស្សនៅខាងសាច់ឈាមទាំងស្រុងឡើយ។ ទ្រង់មានបុគ្គលិកលក្ខណៈវិសេសផ្ទាល់ព្រះអង្គ ហើយបុគ្គលិកលក្ខណៈវិសេសនេះ ក៏ស្ថិតក្រោមការគ្រប់គ្រងពីភាពជាព្រះរបស់ទ្រង់ផងដែរ។ ភាពជាព្រះរបស់ទ្រង់ គ្មានចំណុចខ្សោយទេ។ ចំណុចខ្សោយរបស់ព្រះគ្រីស្ទ សំដៅទៅលើចំណុចខ្សោយនៃភាពជាមនុស្សរបស់ទ្រង់។ ចំណុចខ្សោយនេះក៏ដាក់កំហិតលើភាពជាព្រះរបស់ទ្រង់ក្នុងកម្រិតណាមួយផងដែរ ប៉ុន្តែការដាក់កំហិតនេះគឺនៅក្នុងវិសាលភាព និងពេលវេលាជាក់លាក់ណាមួយប៉ុណ្ណោះ មិនមែនគ្មានដែនកំណត់នោះទេ។ នៅពេលដែលត្រូវបំពេញកិច្ចការទ្រង់នៅក្នុងភាពជាព្រះ កិច្ចការនោះត្រូវបំពេញដោយមិនគិតពីភាពជាមនុស្សរបស់ទ្រង់ឡើយ។ ភាពជាមនុស្សរបស់ព្រះគ្រីស្ទ ត្រូវបានដឹកនាំដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង។ ក្រៅពីជីវិតសាមញ្ញក្នុងភាពជាមនុស្សរបស់ទ្រង់ រាល់សកម្មភាពដទៃផ្សេងទៀតទាំងអស់ក្នុងភាពជាមនុស្សរបស់ទ្រង់ សុទ្ធតែត្រូវទទួលរងឥទ្ធិពល ទទួលផល និងត្រូវដឹកនាំដោយភាពជាព្រះរបស់ទ្រង់។ ទោះបីព្រះគ្រីស្ទមានភាពជាមនុស្សក៏ដោយ ក៏ភាពជាមនុស្សនេះមិនបង្អាក់ដល់កិច្ចការក្នុងភាពជាព្រះរបស់ទ្រង់ដែរ ហើយច្បាស់ណាស់ នេះគឺដោយសារតែភាពជាមនុស្សរបស់ព្រះគ្រីស្ទ ត្រូវបានភាពជាព្រះរបស់ទ្រង់ដឹកនាំ។ ទោះបីជាការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃក្នុងភាពជាមនុស្សរបស់ទ្រង់ មិនទាន់ចាស់ទុំក៏ដោយ ក៏វាមិនជះឥទ្ធិពលដល់កិច្ចការសាមញ្ញក្នុងភាពជាព្រះរបស់ទ្រង់ដែរ។ នៅពេលដែលខ្ញុំនិយាយថា ភាពជាមនុស្សរបស់ទ្រង់មិនត្រូវបានធ្វើឱ្យពុករលួយ ខ្ញុំចង់មានន័យថា ភាពជាមនុស្សរបស់ព្រះគ្រីស្ទ អាចឱ្យភាពជាព្រះរបស់ទ្រង់បញ្ជាបានដោយផ្ទាល់ ហើយទ្រង់មានញាណយល់ដឹងខ្ពស់ជាងមនុស្សសាមញ្ញ។ ភាពជាមនុស្សរបស់ទ្រង់ គឺស័ក្ដិសមឱ្យភាពជាព្រះរបស់ទ្រង់ដឹកនាំនៅក្នុងកិច្ចការទ្រង់បំផុត។ ភាពជាមនុស្សរបស់ទ្រង់ អាចបង្ហាញចេញបានយ៉ាងល្អបំផុតនូវកិច្ចការក្នុងភាពជាព្រះ និងអាចចុះចូលបានយ៉ាងល្អបំផុតចំពោះកិច្ចការនេះ។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅខាងសាច់ឈាម ទ្រង់មិនដែលមើលរំលងភារកិច្ចដែលមនុស្សនៅខាងសាច់ឈាមគួរតែបំពេញនោះទេ។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ចេញពីដួងព្រះទ័យស្មោះ។ ទ្រង់មានសារជាតិជាព្រះ ហើយអត្តសញ្ញាណរបស់ទ្រង់ គឺជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដោយសារតែទ្រង់បានយាងមកផែនដី និងបានក្លាយជាមនុស្ស ដោយមានសំបកក្រៅជាមនុស្ស ទើបឥឡូវនេះ ព្រះអង្គមានភាពជាមនុស្ស ដែលទ្រង់មិនធ្លាប់មានពីមុនមក។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បាន។ នេះគឺជាលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនអាចត្រាប់តាមបានឡើយ។ អត្តសញ្ញាណរបស់ទ្រង់ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់ថ្វាយបង្គំព្រះជាម្ចាស់តាមទស្សនៈខាងសាច់ឈាម។ ដូច្នេះ ពាក្យដែលថា «ព្រះគ្រីស្ទថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌» គឺគ្មានអ្វីខុសឡើយ។ អ្វីដែលទ្រង់សុំពីមនុស្ស គឺលក្ខណៈរបស់ទ្រង់ផ្ទាល់តែម្ដង។ មុនពេលដែលទ្រង់សុំអ្វីពីមនុស្ស ទ្រង់បានធ្វើការទាំងអស់នោះរួចស្រេចមុននោះទៅទៀត។ ទ្រង់នឹងមិនទាមទារពីអ្នកដទៃ ទាំងដែលទ្រង់មិនបានធ្វើអ្វីនោះទេ ដ្បិតសេចក្តីទាំងអស់នេះផ្សំគ្នាបង្កើតបានជាលក្ខណៈរបស់ទ្រង់។ មិនថាទ្រង់បំពេញកិច្ចការរបស់ទ្រង់បែបណា ទ្រង់នឹងមិនបំពេញកិច្ចការនោះក្នុងលក្ខណៈណាមួយដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ។ មិនថាទ្រង់សុំអ្វីពីមនុស្សទេ ការសុំនោះនឹងមិនហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបានឡើយ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងដើម្បីការគ្រប់គ្រងរបស់ទ្រង់។ ភាពជាព្រះរបស់ព្រះគ្រីស្ទ គឺខ្ពង់ខ្ពស់លើសមនុស្សទាំងអស់។ ដូច្នេះ ទ្រង់គឺជាសិទ្ធិអំណាចដ៏ខ្ពស់បំផុតលើភាវៈទាំងអស់ដែលព្រះបានបង្កើតមក។ សិទ្ធិអំណាចនេះ គឺជាភាពជាព្រះរបស់ទ្រង់ ជានិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំណត់ពីអត្តសញ្ញាណរបស់ទ្រង់។ ដូច្នេះ មិនថាភាពជាមនុស្សរបស់ទ្រង់សាមញ្ញាប៉ុនណាទេ ទ្រង់មានអត្តសញ្ញាណជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនអាចប្រកែកបានឡើយ។ មិនថាទ្រង់មានព្រះបន្ទូលតាមទស្សនៈបែបណា ឬស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងណាទេ ក៏មិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានដែរ។

(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៩៦. បុត្រមនុស្សដែលយកកំណើតជាមនុស្សនេះបានបង្ហាញចេញនូវភាពជាព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សរបស់ទ្រង់ ហើយបានបង្ហាញព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សជាតិ។ តាមរយៈការសម្ដែងចេញរបស់ទ្រង់អំពីព្រះហឫទ័យ និងនិស្ស័យរបស់ព្រះជាម្ចាស់ ទ្រង់ក៏បានបើកសម្ដែងឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បាន ជាព្រះដែលគង់នៅក្នុងពិភពខាងវិញ្ញាណដែរ។ អ្វីដែលមនុស្សបានឃើញ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅក្នុងទម្រង់រូបិយ ដែលមានជាសាច់ និងឈាម។ ដូច្នេះ បុត្រមនុស្សដែលយកកំណើតជាមនុស្សបានធ្វើឱ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឋានៈ រូបអង្គ និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពច្បាស់លាស់ និងតាមបែបជាមនុស្ស។ ទោះបីរូបរាងខាងក្រៅរបស់បុត្រមនុស្សមាននូវដែនកំណត់ខ្លះ ទាក់ទងនឹងរូបអង្គរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ អាចតំណាងឱ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ក៏វាមាននូវភាពខុសគ្នាមួយចំនួននៅក្នុងទម្រង់នៃការបង្ហាញចេញដែរ។ យើងមិនអាចបដិសេធបានថា បុត្រមនុស្សតំណាងឱ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ ទាំងនៅក្នុងទម្រង់នៃភាពជាមនុស្សរបស់ទ្រង់ និងនៅក្នុងភាពជាព្រះរបស់ទ្រង់នោះឡើយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានធ្វើការតាមរយៈសាច់ឈាម បានមានបន្ទូលចេញពីទិដ្ឋភាពនៃសាច់ឈាម និងបានឈរនៅមុខមនុស្សជាតិជាមួយអត្តសញ្ញាណ និងឋានៈជាបុត្រមនុស្ស ហើយការនេះបានផ្ដល់ឱ្យមនុស្សនូវឱកាស ដើម្បីជួប និងដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការដ៏ពិតរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ។ វាក៏បានជួយឱ្យមនុស្សទទួលបានគតិជ្រៅជ្រះអំពីភាពជាព្រះ និងភាពធំធេងរបស់ទ្រង់នៅក្នុងការបន្ទាបអង្គទ្រង់ ក៏ដូចជាទទួលបានការយល់ដឹង និងនិយមន័យដំបូងអំពីភាពពិតប្រាកដ និងតថភាពរបស់ព្រះជាម្ចាស់ដែរ។ ទោះបីកិច្ចការត្រូវបានសម្រេចដោយព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏របៀបនៃការធ្វើការរបស់ទ្រង់ និងទិដ្ឋភាពចេញពីការដែលទ្រង់មានបន្ទូល មានលក្ខណៈខុសគ្នាពីរូបអង្គពិតរបស់ព្រះជាម្ចាស់នៅក្នុងពិភពខាងវិញ្ញាណដែរ ហើយអ្វីៗគ្រប់យ៉ាងអំពីទ្រង់ពិតជាបានតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមែន ដែលមនុស្សជាតិមិនធ្លាប់បានឃើញកាលពីមុនមកឡើយហើយការនេះមិនអាចបដិសេធបានឡើយ! គឺអាចនិយាយបានថា ទោះបីព្រះជាម្ចាស់លេចមកនៅក្នុងទម្រង់បែបណា មិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពមួយណា ឬទ្រង់ជួបជាមួយមនុស្សនៅក្នុងរូបភាពអ្វីនោះឡើយ ព្រះជាម្ចាស់មិនបានតំណាងឱ្យអ្វីឡើយ ក្រៅពីអង្គទ្រង់ផ្ទាល់។ ទ្រង់មិនតំណាងឱ្យមនុស្សណាម្នាក់ ឬមនុស្សជាតិដ៏ពុករលួយណាមួយឡើយ។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយការនេះមិនអាចបដិសេធបានឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

១៩៧. ព្រះដ៏ជាក់ស្ដែង គឺជាព្រះដែលមានបន្ទូលអំពីកិច្ចការថ្ងៃនេះ ទាំងក្នុងលក្ខណៈជាមនុស្ស និងក្នុងភាពជាព្រះ។ តាមរយៈការលេចមកនៃព្រះដ៏ជាក់ស្ដែង កិច្ចការ និងជីវិតជាមនុស្សធម្មតារបស់ទ្រង់ ព្រមទាំងកិច្ចការក្នុងលក្ខណៈជាព្រះទាំងស្រុងរបស់ព្រះអង្គ ក៏បានសម្រេច។ លក្ខណៈជាមនុស្ស និងភាពជាព្រះរបស់ព្រះអង្គ បានរួមបញ្ចូលគ្នាមកតែមួយ ហើយកិច្ចការទាំងពីរនេះ ក៏សម្រេចបានតាមរយៈព្រះបន្ទូល មិនថាក្នុងលក្ខណៈជាមនុស្ស ឬជាព្រះឡើយ ទ្រង់ក៏ថ្លែងព្រះបន្ទូល។ នៅពេលព្រះជាម្ចាស់ធ្វើការក្នុងលក្ខណៈជាមនុស្ស ព្រះអង្គមានបន្ទូលជាភាសាមនុស្ស ដូចនេះមនុស្សអាចចូលរួម និងស្វែងយល់បាន។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងមកដោយច្បាស់លាស់ និងងាយយល់ទៀតផង ដូចនេះ ទើបមនុស្សទាំងអស់អាចទទួលយកព្រះបន្ទូលទាំងនេះបាន មិនថាមនុស្សមានចំណេះដឹងខ្ពស់ ឬជាមនុស្សមិនសូវមានការអប់រំខ្ពស់ឡើយ ពួកគេគ្រប់គ្នាអាចទទួលយកនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងលក្ខណៈជាព្រះ ក៏បានសម្ដែងចេញមកតាមព្រះបន្ទូលដែរ ប៉ុន្ដែវាពោរពេញដោយការទំនុកបម្រុង ពោរពេញដោយជីវិត ហើយកិច្ចការនេះមិនបានសៅហ្មងដោយគំនិតរបស់មនុស្សឡើយ វាមិនជាប់ពាក់ព័ន្ធនឹងការពេញចិត្តរបស់មនុស្សឡើយ ហើយវាមិនស្ថិតក្រោមដែនកំណត់របស់មនុស្សឡើយ វាស្ថិតនៅក្រៅដែនកំណត់នៃលក្ខណៈជាមនុស្សធម្មតា វាត្រូវបានយកមកអនុវត្ដនៅក្នុងសាច់ឈាម ប៉ុន្ដែវាជាការបើកសម្ដែងឱ្យឃើញដោយផ្ទាល់ពីព្រះវិញ្ញាណ។ ប្រសិនបើមនុស្សគ្រាន់តែទទួលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងលក្ខណៈជាមនុស្ស នោះគេនឹងកំណត់ដែនរបស់ខ្លួនត្រឹមវិសាលភាពជាក់លាក់ណាមួយ ហើយនឹងតម្រូវឱ្យមានដំណោះស្រាយក្នុងរយៈពេលយូរអង្វែង ការកាត់ចេញ និងវិន័យ ដើម្បីឱ្យមានការផ្លាស់ប្ដូរបន្ដិចបន្ដួចនៅក្នុងពួកគេ។ បើគ្មានកិច្ចការ ឬព្រះវត្ដមាននៃព្រះវិញ្ញាណបរិសុទ្ធទេនោះ ពួកគេនឹងងាកទៅរកផ្លូវចាស់របស់គេវិញជាក់ជាមិនខាន ហើយមានតែតាមរយៈកិច្ចការក្នុងលក្ខណៈជាព្រះប៉ុណ្ណោះ ទើបការវក់វី និងកង្វះខាតទាំងនេះអាចនឹងត្រូវបានកែតម្រូវ ហើយមានតែពេលនោះទេ ទើបមនុស្សអាចមានភាពពេញលេញឡើង។ ជំនួសឱ្យដំណោះស្រាយ និងការកាត់ចេញឥតឈប់ឈរ អ្វីដែលចាំបាច់នោះគឺ ការផ្គត់ផ្គង់បែបវិជ្ចមាន ការប្រើប្រាស់ព្រះបន្ទូលដើម្បីបំពេញភាពខ្វះចន្លោះទាំងអស់ ការប្រើប្រាស់ព្រះបន្ទូលដើម្បីបើកសម្ដែងគ្រប់សភាពទាំងអស់របស់មនុស្ស ការប្រើប្រាស់ព្រះបន្ទូលដើម្បីដឹកនាំជីវិតរបស់ពួកគេ ពាក្យសម្ដីគ្រប់ម៉ាត់របស់ពួកគេ និងសកម្មភាពនីមួយៗរបស់ពួកគេ ដើម្បីបង្ហាញនូវចេតនា និងការជម្រុញទឹកចិត្ដរបស់ពួកគេ។ នេះជាកិច្ចការពិតប្រាកដរបស់ព្រះដ៏ជាក់ស្ដែង។ ដូចនេះ នៅក្នុងអាកប្បកិរិយារបស់អ្នកចំពោះព្រះដ៏ជាក់ស្ដែង ចុះចូលចំពោះលក្ខណៈជាមនុស្សរបស់ទ្រង់ ដោយទទួលស្គាល់ទ្រង់ ហើយលើសពីនេះ អ្នកត្រូវទទួលយក និងគោរពដល់កិច្ចការ និងព្រះបន្ទូលក្នុងលក្ខណៈជាព្រះរបស់ព្រះអង្គ។ ការលេចមកជាសាច់ឈាមរបស់ព្រះជាម្ចាស់មានន័យថា គ្រប់កិច្ចការ និងព្រះបន្ទូលទាំងអស់របស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើឡើងតាមរយៈលក្ខណៈជាមនុស្សធម្មតារបស់ព្រះអង្គ និងតាមរយៈការយកកំណើតជាសាច់ឈាមរបស់ទ្រង់។ ម្យ៉ាងទៀត ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានដឹកនាំកិច្ចការក្នុងលក្ខណៈជាមនុស្សរបស់ទ្រង់ និងអនុវត្ដកិច្ចការនៃភាពជាព្រះនៅក្នុងលក្ខណៈសាច់ឈាម ហើយនៅក្នុងព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស អ្នកអាចមើលឃើញទាំងកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងលក្ខណៈជាមនុស្សផង និងកិច្ចការរបស់ទ្រង់ទាំងស្រុងក្នុងលក្ខណៈជាព្រះផង។ នេះជាសារៈសំខាន់យ៉ាងពិតប្រាកដ នៃការលេចមកជាសាច់ឈាមរបស់ព្រះដ៏ជាក់ស្ដែង។ ប្រសិនបើអ្នកអាចមើលឃើញសេចក្ដីនេះយ៉ាងច្បាស់ នោះអ្នកនឹងអាចដាក់ផ្នែកផ្សេងៗគ្នារបស់ព្រះជាម្ចាស់បញ្ជូលគ្នាតែមួយបាន អ្នកនឹងឈប់យកចិត្ដទុកដាក់លើកិច្ចការរបស់ទ្រង់ក្នុងលក្ខណៈជាព្រះទៀតជាមិនខាន ហើយអ្នកនឹងឈប់ចាត់ទុកកិច្ចការរបស់ទ្រង់ក្នុងលក្ខណៈជាមនុស្សដោយការបដិសេធហួសហេតុពេកឡើយ ហើយអ្នកនឹងមិនសម្លឹងមើលហួសប្រមាណ ឬមិនដើរលើផ្លូវផ្សេងឡើយ។ សរុបមក អត្ថន័យនៃព្រះដ៏ជាក់ស្ដែង គឺជាកិច្ចការនៃលក្ខណៈជាមនុស្ស និងលក្ខណៈជាព្រះរបស់ព្រះអង្គ ដោយមានព្រះវិញ្ញាណជាអ្នកដឹកនាំ ដែលកិច្ចការនេះត្រូវបានបើកសម្ដែងតាមរយៈផ្នែកសាច់ឈាមរបស់ទ្រង់ ដើម្បីឱ្យមនុស្សអាចមើលឃើញថា ព្រះអង្គច្បាស់លាស់ និងមានភាពរស់រវើក ដោយមានលក្ខណៈជាក់ស្ដែង និងពិតប្រាកដផង។

(ដកស្រង់ពី «អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៩៨. ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ គឺជាសិទ្ធិអំណាចលើរបស់សព្វសារពើ។ សាច់ឈាមដែលមានសារជាតិរបស់ព្រះជាម្ចាស់ ក៏មានសិទ្ធិអំណាចដែរ តែព្រះជាម្ចាស់នៅខាងសាច់ឈាម សុខចិត្តធ្វើគ្រប់កិច្ចការទាំងអស់ដែលស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ គ្មានមនុស្សណាម្នាក់អាចសម្រេច ឬគិតយល់បានឡើយ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាសិទ្ធិអំណាចស្រេចហើយ តែសាច់ឈាមរបស់ទ្រង់នៅតែអាចចុះចូលនឹងសិទ្ធិអំណាចរបស់ទ្រង់បានដដែល។ នេះជាអត្ថន័យដែលយើងកាត់យល់បាន នៅពេលដែលគេថា «ព្រះគ្រីស្ទស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា»។ ព្រះជាម្ចាស់ជាព្រះវិញ្ញាណ ហើយទ្រង់អាចបំពេញកិច្ចការនៃការសង្រ្គោះបាន ដូចដែលព្រះជាម្ចាស់អាចក្លាយជាមនុស្សបានដូច្នោះដែរ។ មិនថាយ៉ាងណានោះទេ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បំពេញកិច្ចការរបស់ទ្រង់ផ្ទាល់។ ទ្រង់មិនរំខាន មិនជ្រៀតជ្រែក ហើយក៏មិនធ្វើកិច្ចការទាំងឡាយណាដែលប្រទូស្ដប្រទាំងនឹងគ្នាដែរ ដ្បិតសារជាតិនៃកិច្ចការដែលព្រះវិញ្ញាណឬសាច់ឈាមធ្វើ គឺដូចតែគ្នាទេ។ មិនថាជាព្រះវិញ្ញាណឬជាសាច់ឈាមឡើយ សុទ្ធតែបំពេញកិច្ចការដើម្បីសម្រេចតាមបំណងព្រះហឫទ័យតែមួយ និងដើម្បីគ្រប់គ្រងកិច្ចការតែមួយ។ ទោះបីព្រះវិញ្ញាណ និងសាច់ឈាម មានគុណសម្បត្តិពីរដាច់ដោយឡែកពីគ្នាក៏ដោយ ប៉ុន្តែសារជាតិរបស់ព្រះអង្គទាំងពីរ គឺដូចគ្នា។ ព្រះទាំងពីរអង្គនេះ មានសារជាតិជាព្រះ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គ្មានផ្នែកណាមួយដែលមិនស្ដាប់បង្គាប់ឡើយ។ ទ្រង់មានសារជាតិល្អ។ ទ្រង់ជាការសម្ដែងចេញនូវគ្រប់ទាំងសោភណភាព និងសេចក្តីល្អ ក៏ដូចជាគ្រប់ទាំងសេចក្តីស្រឡាញ់ផងដែរ។ សូម្បីតែនៅខាងសាច់ឈាម ក៏ព្រះជាម្ចាស់មិនធ្វើអ្វីដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែរ។ សូម្បីតែពេលដែលត្រូវលះបង់ព្រះជន្មរបស់ទ្រង់ក៏ដោយ ក៏ទ្រង់ព្រមលះបង់អស់ពីដួងព្រះហឫទ័យរបស់ទ្រង់ដែរ ហើយទ្រង់នឹងមិនសម្រេចព្រះទ័យផ្សេងពីនោះឡើយ។ ព្រះជាម្ចាស់គ្មានការរាប់ខ្លួនឯងជាសុចរិត គ្មានការរាប់ខ្លួនឯងជាសំខាន់ ហើយក៏គ្មានការអួតខ្លួនហួសហេតុ និងភាពក្រអឺតក្រទមដែរ។ ទ្រង់គ្មានធាតុនៃសេចក្តីវៀចវេរឡើយ។ អ្វីគ្រប់យ៉ាងដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ សុទ្ធតែមកពីអារក្សសាតាំងទាំងអស់ ព្រោះថាសាតាំងគឺជាប្រភពនៃគ្រប់ទាំងសេចក្តីស្មោកគ្រោក និងសេចក្តីអាក្រក់។ មូលហេតុដែលមនុស្សមានលក្ខណៈស្រដៀងគ្នាទៅនឹងលក្ខណៈរបស់សាតាំង គឺដោយសារតែមនុស្សត្រូវបានសាតាំងកែប្រែនិងធ្វើឱ្យពុករលួយ។ សាតាំងមិនបានធ្វើឱ្យព្រះគ្រីស្ទពុករលួយទេ ហេតុដូច្នេះហើយទើបទ្រង់មានតែបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ គ្មានលក្ខណៈរបស់សាតាំងឡើយ។ មិនថាកិច្ចការពិបាកខ្លាំងប៉ុនណា ឬមិនថាសាច់ឈាមទន់ខ្សោយប៉ុនណានោះទេ ក៏ក្នុងពេលដែលព្រះជាម្ចាស់គង់នៅខាងសាច់ឈាម ទ្រង់នឹងមិនដែលធ្វើរឿងអ្វីមួយដែលរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ ហើយកាន់តែមិនដែលលះបង់ចោលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដោយការមិនស្ដាប់បង្គាប់ដែរ។ ផ្ទុយទៅវិញ ព្រះអង្គសុខចិត្តទទួលយកការឈឺចាប់ខាងសាច់ឈាម ជាជាងប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។ ដូចដែលព្រះយេស៊ូវបានអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ! ប្រសិនបើអាច សូមឱ្យពែងនេះរំលងពីទូលបង្គំទៅ សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ មនុស្សសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែ ព្រះគ្រីស្ទមិនធ្វើបែបនេះឡើយ។ ទោះបីទ្រង់មានអត្តសញ្ញាណជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ក៏ប៉ុន្តែ ទ្រង់នៅតែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដដែល និងបំពេញកិច្ចការដែលព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានប្រទានដល់ទ្រង់ ទៅតាមទស្សនៈខាងសាច់ឈាម។ មនុស្សមិនអាចសម្រេចការនេះបានទេ។ អ្វីដែលមកពីសាតាំង មិនអាចមានសារជាតិរបស់ព្រះជាម្ចាស់បានឡើយ។ សារជាតិតែមួយគត់ដែលវាមាន គឺការមិនស្ដាប់បង្គាប់ និងការទាស់ទទឹងនឹងព្រះជាម្ចាស់។ វាមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុងឡើយ ហើយវាក៏មិនព្រមស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ក្រៅពីព្រះគ្រីស្ទ មនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើរឿងដែលទាស់ទទឹងនឹងព្រះជាម្ចាស់បានទាំងអស់ ហើយគ្មានមនុស្សណាម្នាក់ អាចធ្វើកិច្ចការដែលព្រះជាម្ចាស់បានប្រគល់ឱ្យពួកគេធ្វើដោយផ្ទាល់បានឡើយ។ គ្មាននរណាម្នាក់អាចចាត់ទុកការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាភារកិច្ចផ្ទាល់ខ្លួន ដែលពួកគេត្រូវបំពេញឡើយ។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាការចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា ចំណែកឯការមិនស្ដាប់បង្គាប់ទាស់នឹងព្រះជាម្ចាស់ គឺជាចរិតលក្ខណៈរបស់សាតាំង។ លក្ខណៈទាំងពីរនេះ មិនចុះសម្រុងជាមួយគ្នាទេ ហើយអ្នកណាដែលមានចរិតលក្ខណៈរបស់សាតាំង មិនអាចហៅថាជាព្រះគ្រីស្ទបានឡើយ។ ហេតុផលដែលមនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ជំនួសទ្រង់បាន គឺដោយសារតែមនុស្សគ្មានសារជាតិរបស់ព្រះជាម្ចាស់។ មនុស្សថ្វាយព្រះជាម្ចាស់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងដើម្បីអនាគតល្អរបស់គេប៉ុណ្ណោះ ប៉ុន្តែព្រះគ្រីស្ទវិញ ធ្វើការដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា។

(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៩៩. ទោះបីរូបរាងខាងក្រៅរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដូចបេះដាក់ទៅនឹងមនុស្សក៏ដោយ ហើយទោះបីទ្រង់មានចំណេះដឹងរបស់មនុស្ស និងចេះនិយាយភាសារបស់មនុស្ស ហើយពេលខ្លះ ទោះបីជាទ្រង់បង្ហាញព្រះតម្រិះរបស់ទ្រង់តាមរយៈវិធីសាស្ត្រ ឬរបៀបនៃការនិយាយរបស់មនុស្សជាតិក៏ដោយ ក៏របៀបដែលទ្រង់ទតឃើញមនុស្សលោក និងទតឃើញសារជាតិនៃរឿងទាំងនោះ មិនដូចគ្នាទៅនឹងរបៀបដែលមនុស្សដ៏ពុករលួយមើលឃើញមនុស្សជាតិ និងសារជាតិនៃរឿងរ៉ាវនោះដែរ។ ទស្សនៈ និងការលើកឡើងរបស់ទ្រង់ដែលទ្រង់ប្រកាន់យក គឺជាអ្វីមួយដែលមនុស្សដ៏ពុករលួយមិនអាចយល់បានឡើយ។ នោះគឺដោយសារតែព្រះជាម្ចាស់ជាសេចក្តីពិត ដោយសារតែសាច់ឈាមដែលទ្រង់ពាក់នោះ ក៏មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះតម្រិះរបស់ទ្រង់ និងការដែលភាពជាមនុស្សរបស់ទ្រង់បានសម្ដែងចេញនោះ ក៏ជាសេចក្តីពិតដែរ។ សម្រាប់មនុស្សដ៏ពុករលួយ អ្វីដែលទ្រង់សម្ដែងចេញនៅក្នុងសាច់ឈាម គឺជាការប្រទាននូវសេចក្ដីពិត និងជីវិត។ ការប្រទានមកនេះ មិនមែនគ្រាន់តែសម្រាប់មនុស្សម្នាក់ឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងអស់វិញ។ នៅក្នុងដួងចិត្តរបស់មនុស្សដ៏ពុករលួយ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលមានទំនាក់ទំនងជាមួយពួកគេ។ ពួកគេខ្វល់ខ្វាយ និងយកចិត្តទុកដាក់ចំពោះតែមនុស្សមួយក្ដាប់តូចនេះប៉ុណ្ណោះ។ នៅពេលដែលគ្រោះមហន្តរាយលេចឡើង ជាដំបូង ពួកគេគិតដល់កូនចៅ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់ពួកគេ។ លើសពីនេះទៅទៀត មនុស្សដែលកាន់តែមានចិត្តអាណិតអាសូរនឹងយកគំនិតមកគិតអំពីសាច់ញាតិបងប្អូន ឬមិត្តល្អមួយចំនួន ប៉ុន្តែ តើគំនិតរបស់បុគ្គលដែលមានចិត្តអាណិតអាសូរនេះ អាចបង្ហាញចេញលើសពីនេះដែរឬទេ? អត់ទេ គឺមិនអាចឡើយ! ដោយសារតែមនុស្សគឺជាមនុស្ស ហើយពួកគេអាចមើលទៅកាន់អ្វីៗគ្រប់យ៉ាងចេញពីការលើកឡើង និងទស្សនៈរបស់មនុស្សតែប៉ុណ្ណោះ។ យ៉ាងណាមិញ ព្រះដែលយកកំណើតជាមនុស្ស មានលក្ខណៈខុសស្រឡះពីមនុស្សលោកដ៏ពុករលួយ។ ទោះបីជាសាច់ឈាមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មានភាពសាមញ្ញ ធម្មតា ព្រមទាំងទន់ទាបកម្រិតណា ឬទោះបីជាមនុស្សចំអកមើលងាយទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះតម្រិះ និងអាកប្បកិរិយារបស់ទ្រង់ចំពោះមនុស្សជាតិ គឺជាអ្វីដែលគ្មានមនុស្សណាម្នាក់អាចមាន ឬយកតម្រាប់តាមបានឡើយ។ ទ្រង់នឹងតែងតែសង្កេតមើលមនុស្សចេញពីទស្សនៈនៃភាពជាព្រះ ចេញពីការលើកឡើងនៃមុខតំណែងរបស់ទ្រង់ ក្នុងនាមជាព្រះអាទិករ។ ទ្រង់នឹងតែងតែទតមើលឃើញមនុស្សជាតិ តាមរយៈសារជាតិ និងផ្នត់គំនិតរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចទតមើលមនុស្សជាតិចេញពីទស្សនៈទន់ទាបរបស់មនុស្សសាមញ្ញ ឬចេញពីទស្សនៈរបស់មនុស្សដ៏ពុករលួយនោះឡើយ។ នៅពេលដែលមនុស្សមើលទៅកាន់មនុស្សជាតិ ពួកគេមើលចេញពីភ្នែករបស់មនុស្ស ហើយពួកគេប្រើប្រាស់ចំណេះដឹង ក្បួនច្បាប់ និងទ្រឹស្ដីជាមនុស្សមកធ្វើជាខ្នាតវាស់វែង។ ការនេះស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលមនុស្សអាចមើលឃើញជាមួយភ្នែករបស់ពួកគេ និងវិសាលភាពដែលមនុស្សដ៏ពុករលួយអាចសម្រេចបាន។ នៅពេលដែលព្រះជាម្ចាស់ទតមើលទៅកាន់មនុស្សជាតិ ទ្រង់ទតមើលជាមួយព្រះនេត្រជាព្រះ ហើយទ្រង់ប្រើប្រាស់សារជាតិរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ធ្វើជាខ្នាតវាស់វែង។ វិសាលភាពនេះ រួមបញ្ចូលចំណុចដែលមនុស្សមិនអាចមើលឃើញ ហើយនេះជាទីកន្លែងដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងមនុស្សដ៏ពុករលួយមានលក្ខណៈខុសគ្នាស្រឡះ។ ភាពខុសគ្នានេះត្រូវបានកំណត់ដោយសារជាតិខុសគ្នារបស់មនុស្ស និងរបស់ព្រះជាម្ចាស់ ព្រោះថាគឺជាសារជាតិខុសគ្នាទាំងនេះហើយដែលកំណត់ពីអត្តសញ្ញាណ និងមុខតំណែងរបស់ពួកគេ ក៏ដូចជាទស្សនៈ និងការលើកឡើងចេញពីអ្វីដែលពួកគេមើលឃើញ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

២០០. ទោះបីជាអ្នកមានបទពិសោធច្រើនទាក់ទងនឹងសង្គម និងរបៀបដែលអ្នករាល់គ្នារស់នៅជាក់ស្ដែង នៅក្នុងគ្រួសាររបស់អ្នក ហើយមានបទពិសោធក្នុងគ្រួសារ នេះក៏អាចត្រូវបានមើលឃើញក្នុងអ្វីដែលអ្នកបង្ហាញចេញឱ្យឃើញ ប៉ុន្តែអ្នកមិនអាចមើលឃើញក្នុងកិច្ចការនៃព្រះដែលយកកំណើតជាសាច់ឈាមឡើយ ទោះបីជាទ្រង់មានបទពិសោធក្នុងសង្គមក៏ដោយ។ ទ្រង់ជ្រាបច្បាស់អំពីសារៈសំខាន់របស់មនុស្ស ហើយអាចសម្ដែងចេញនូវការអនុវត្តគ្រប់យ៉ាង ទាក់ទងនឹងមនុស្សគ្រប់ប្រភេទទាំងអស់។ ព្រះអង្គរឹតតែពូកែខាងបើកបង្ហាញអំពីនិស្ស័យពុករលួយ និងឥរិយាបថបះបោររបស់មនុស្ស។ ព្រះអង្គមិនរស់នៅក្នុងចំណោមមនុស្សលោកនេះទេ តែទ្រង់ជ្រាបអំពីសន្ដានរបស់មនុស្ស និងចរិតពុករលួយរបស់មនុស្សលោកដែរ។ នេះហើយគឺជាលក្ខណៈរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គមិនដោះស្រាយជាមួយនឹងលោកិយ ក៏ទ្រង់ជ្រាបអំពីក្បួនច្បាប់នៃការដោះស្រាយជាមួយលោកិយ ដ្បិតទ្រង់យល់ពីសន្ដានរបស់មនុស្សយ៉ាងពេញលេញ។ ព្រះអង្គជ្រាបអំពីកិច្ចការរបស់ព្រះវិញ្ញាណថា ភ្នែករបស់មនុស្សពុំអាចមើលឃើញ ហើយត្រចៀករបស់មនុស្សក៏មិនអាចស្ដាប់ឮ ទាំងកិច្ចការក្នុងពេលបច្ចុប្បន្ន និងកិច្ចការពីអតីតកាល។ កត្តានេះបូករួមទាំងប្រាជ្ញាដែលមិនមែនជាទស្សនវិជ្ជា សម្រាប់ការរស់នៅ និងការអស្ចារ្យដែលមនុស្សពិបាកនឹងយល់។ នេះជាលក្ខណៈរបស់ទ្រង់ បើកទូលាយដល់មនុស្ស តែក៏លាក់កំបាំងពីមនុស្សដែរ។ អ្វីដែលទ្រង់បង្ហាញចេញ មិនមែនជាលក្ខណៈនៃបុគ្គលអស្ចារ្យនោះទេ តែគឺជាលក្ខណៈដែលទ្រង់មានតាំងតែពីដើម និងលក្ខណៈជាព្រះវិញ្ញាណ។ ព្រះអង្គមិនយាងជុំវិញផែនដីទេតែទ្រង់ជ្រាបគ្រប់យ៉ាងអំពីផែនដី។ ទ្រង់ទាក់ទង «មនុស្ស» ដែលគ្មានចំណេះដឹង ឬតម្រិះ ប៉ុន្តែទ្រង់បើកសម្ដែងនូវព្រះបន្ទូលដែលឧត្ដុង្គឧត្ដមជាងចំណេះដឹង ហើយខ្ពស់លើសមនុស្សអស្ចារ្យផង។ ព្រះអង្គគង់នៅក្នុងចំណោម មនុស្សខ្សោយបញ្ញា និងមនុស្សទំរន់ ជាមនុស្សដែលពុំមានភាពជាមនុស្ស ហើយក៏មិនយល់ពីទម្លាប់ និងជីវិតរបស់មនុស្សជាតិ ប៉ុន្តែទ្រង់អាចបង្គាប់ឱ្យមនុស្សជាតិស្ដែងចេញមកនូវភាពជាមនុស្សធម្មតា តាមការរស់នៅរបស់គេ ទាំងបង្ហាញពីមូលដ្ឋាន និងភាពជាមនុស្សតូចទាបរបស់មនុស្សជាតិ ក្នុងពេលជាមួយគ្នាដែរ។ ទាំងអស់នេះ សុទ្ធតែជាលក្ខណៈរបស់ទ្រង់ ជាលក្ខណៈដែលខ្ពង់ខ្ពស់ជាងលក្ខណៈរបស់មនុស្សគ្រប់ៗគ្នា ដែលមានសាច់និងឈាម។ ចំពោះព្រះអង្គ ការទទួលបានបទពិសោធជីវិតសង្គមដ៏ស្មុគស្មាញ លំបាកលំបិន និង គួរស្អប់ខ្ពើម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងដើម្បីបើកសម្ដែងអំពីសារៈសំខាន់នៃចរិតពុករលួយរបស់មនុស្សឱ្យបានហ្មត់ចត់នោះ គឺវាមិនចាំបាច់ទេ។ ជីវិតសង្គមគួរឱ្យស្អប់ មិនទូន្មានសាច់ឈាមរបស់ទ្រង់បានឡើយ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ បើកសម្ដែងត្រឹមតែភាពរឹងចចេសរបស់មនុស្ស និងមិនផ្ដល់នូវបទពិសោធ និងមេរៀនសម្រាប់ការដោះស្រាយនឹងលោកិយនេះឡើយ។ ព្រះអង្គមិនចាំបាច់ស្រាវជ្រាវអំពីសង្គម ឬគ្រួសាររបស់មនុស្សនៅពេលដែលទ្រង់ប្រទាននូវជីវិតដល់មនុស្សឡើយ។ ការលាតត្រដាង និងការជំនុំជម្រះមនុស្ស ពុំមែនជាការបង្ហាញអំពីបទពិសោធខាងសាច់ឈាមរបស់ទ្រង់ទេ វាជាការបើកសម្ដែងអំពីភាពទុច្ចរិតរបស់មនុស្ស បន្ទាប់ពីបានស្គាល់ចរិតរឹងចចេសរបស់គេយូរមកហើយ និងជាការស្អប់ខ្ពើមចរិតពុករលួយរបស់មនុស្សជាតិ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ដល់មនុស្សលោក និងដើម្បីបង្ហាញអំពីលក្ខណៈរបស់ទ្រង់។ មានតែទ្រង់ទេទើបអាចធ្វើកិច្ចការនេះបាន កិច្ចការនេះមិនមែនជាកិច្ចការដែលមនុស្សសាច់ឈាមអាចសម្រេចបាននោះទេ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២០១. កិច្ចការ និងការសម្ដែងចេញរបស់ព្រះគ្រីស្ទ កំណត់ពីសារជាតិរបស់ទ្រង់។ ទ្រង់អាចបញ្ចប់កិច្ចការដែលបានប្រគល់ជូនទ្រង់ ដោយព្រះទ័យស្មោះ។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះ ហើយអាចស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដោយព្រះទ័យស្មោះពិត។ ទាំងអស់នេះសុទ្ធតែត្រូវកំណត់ដោយសារជាតិរបស់ទ្រង់ទាំងអស់។ ដូចគ្នានេះដែរ ការបើកសម្ដែងពីធម្មជាតិរបស់ទ្រង់ ក៏ត្រូវបានកំណត់ដោយសារជាតិរបស់ទ្រង់ដែរ។ ហេតុផលដែលខ្ញុំហៅការនេះថា «ការបើកសម្ដែងពីធម្មជាតិ» របស់ទ្រង់ គឺដោយសារតែការបើកសម្ដែងរបស់ទ្រង់មិនមែនជាការត្រាប់តាម ឬជាលទ្ធផលចេញពីការអប់រំរបស់មនុស្ស ឬចេញពីលទ្ធផលនៃការបណ្ដុះបណ្ដាលរាប់សិបឆ្នាំដោយមនុស្សឡើយ។ ទ្រង់មិនបានរៀន ឬបំពាក់បំប៉នអង្គទ្រង់ដោយការនេះឡើយ។ ផ្ទុយទៅវិញ លក្ខណៈនេះកើតមានមកជាមួយទ្រង់ពីកំណើតតែម្ដង។ មនុស្សអាចបដិសេធកិច្ចការរបស់ទ្រង់ បដិសេធការសម្ដែងចេញរបស់ទ្រង់ បដិសធភាពជាមនុស្សរបស់ទ្រង់ និងជីវិតទាំងស្រុងរបស់ទ្រង់ក្នុងភាពជាមនុស្សសាមញ្ញបាន ប៉ុន្តែគ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់ថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះពិត។ គ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់បានយាងមក ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែលគង់នៅឯស្ថានសួគ៌ ហើយក៏គ្មាននរណាម្នាក់អាចបដិសេធភាពស្មោះសរដែលទ្រង់ស្វែងរកព្រះជាម្ចាស់ដ៏ជាព្រះវរបិតាបានឡើយ។ ទោះបីរូបអង្គរបស់ទ្រង់មិនគាប់ភ្នែករបស់គេ សេចក្តីអធិប្បាយរបស់ទ្រង់គ្មានសូរសៀងអ្វីអស្ចារ្យ ហើយកិច្ចការរបស់ទ្រង់ មិនធ្វើឱ្យកក្រើកមេឃរញ្ជួយដី ដូចដែលមនុស្សស្រមើស្រមៃក៏ដោយ ក៏ប៉ុន្តែ ទ្រង់គឺជាព្រះគ្រីស្ទពិតប្រាកដ ដែលបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដោយព្រះទ័យស្មោះពិត ចុះចូលនឹងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ទាំងស្រុង ហើយស្ដាប់បង្គាប់តាមទ្រង់លុះក្ស័យព្រះជន្ម។ នេះគឺដោយសារតែសារជាតិរបស់ទ្រង់ គឺជាសារជាតិរបស់ព្រះគ្រីស្ទ។ មនុស្សពិបាកនឹងជឿរឿងនេះណាស់ ប៉ុន្តែនេះគឺជាការពិត។ នៅពេលដែលព័ន្ធកិច្ចរបស់ព្រះគ្រីស្ទត្រូវបានបញ្ចប់ទាំងស្រុងហើយ នោះមនុស្សនឹងអាចមើលឃើញតាមរយៈកិច្ចការរបស់ទ្រង់ថា និស្ស័យនិងលក្ខណៈរបស់ទ្រង់ តំណាងឱ្យនិស្ស័យនិងលក្ខណៈរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ នៅគ្រានោះ សេចក្តីសង្ខេបពីគ្រប់កិច្ចការទាំងអស់របស់ទ្រង់ អាចបញ្ជាក់បានថា ទ្រង់ពិតជាសាច់ឈាមប្រាកដដូចព្រះបន្ទូលថាមែន ហើយទ្រង់មិនដូចជាសាច់ឈាមរបស់មនុស្សឡើយ។

(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២០២. ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទដែលអាចប្រទានឱ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានសារជាតិរបស់ព្រះជាម្ចាស់ និងមានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ទ្រង់ ដែលអ្វីៗទាំងនេះ មនុស្សមិនអាចយល់បានឡើយ។ អស់អ្នកដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ សាច់ឈាមនេះមិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឱ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឱ្យមនុស្សមានជីវិតផង។ មិនយូរមិនឆាប់ មនុស្សដែលក្លែងធ្វើជាព្រះគ្រីស្ទ នឹងត្រូវដួលចុះ ថ្វីបើពួកគេប្រកាសខ្លួនឯងថាជាព្រះគ្រីស្ទក៏ពិតមែន ប៉ុន្តែពួកគេគ្មានលក្ខណៈរបស់ព្រះគ្រីស្ទឡើយ សូម្បីតែមួយ។ ហេតុនេះ ខ្ញុំប្រាប់ឱ្យដឹងទៅចុះថា យថាភាពរបស់ព្រះគ្រីស្ទ គ្មានមនុស្សណាកំណត់និយមន័យបានឡើយ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចឆ្លើយ និងសម្រេចបាន។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២០៣. សាច់ឈាមដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់សណ្ឋិត គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ផ្ទាល់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឧត្ដុង្គឧត្ដមណាស់។ ទ្រង់ប្រកបដោយព្រះចេស្ដា ទ្រង់បរិសុទ្ធ ហើយសុចរិតផង។ ដូចគ្នាដែរ សាច់ឈាមរបស់ទ្រង់ក៏ឧត្ដុង្គឧត្ដមប្រកបដោយព្រះចេស្ដា បរិសុទ្ធ និងសុចរិតដែរ។ សាច់ឈាមបែបនេះ អាចធ្វើបានតែកិច្ចការណាដែលសុចរិត និងមានប្រយោជន៍ដល់មនុស្សជាតិប៉ុណ្ណោះ គឺជាកិច្ចការដែលបរិសុទ្ធ ប្រកបដោយសិរីល្អ និងប្រកបដោយព្រះចេស្ដា។ ទ្រង់មិនអាចធ្វើកិច្ចការដែលបំពានសេចក្ដីពិត បំពានសីលធម៌ និងភាពយុត្តិធម៌ ហើយរឹតតែមិនអាចធ្វើកិច្ចការដែលក្បត់នឹងវិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បរិសុទ្ធ ដូច្នេះសាច់ឈាមរបស់ទ្រង់ក៏សាតាំងមិនអាចធ្វើឱ្យពុករលួយបានដែរ។ សាច់ឈាមរបស់ទ្រង់ជាសាច់ឈាមដែលមានសារជាតិខុសពីសាច់ឈាមរបស់មនុស្ស។ ដ្បិតនេះជាមនុស្សដែលត្រូវសាតាំងធ្វើឱ្យពុករលួយ មិនមែនជាព្រះជាម្ចាស់ឡើយ។ សាតាំងមិនអាចធ្វើឱ្យសាច់ឈាមរបស់ព្រះជាម្ចាស់ពូករលួយបានឡើយ។ ហេតុនេះ ទោះបីជាមនុស្ស និងព្រះគ្រីស្ទ ស្ថិតនៅក្នុងកន្លែងតែមួយដូចគ្នា ក៏មានតែមនុស្សទេទើបត្រូវបានកាន់កាប់ ប្រើប្រាស់ និងជាប់អន្ទាក់សាតាំង។ ផ្ទុយទៅវិញ ព្រះគ្រីស្ទមិនរញ្ជួយដោយសារសេចក្ដីពុករលួយរបស់សាតាំងជានិរន្តន៍ ពីព្រោះសាតាំងមិនអាចទឡើងទៅស្ថានដ៏ខ្ពស់បំផុត ហើយមិនអាចចូលមកកៀកនឹងព្រះជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាគប្បីដឹងថា គឺមានតែមនុស្សជាតិដែលត្រូវបានពុករលួយដោយសាតាំងទេ ទើបក្បត់ខ្ញុំ។ អំពើក្បត់មិនមែនជាបញ្ហាដែលពាក់ព័ន្ធនឹងព្រះគ្រីស្ទបន្តិចឡើយ។

(ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២០៤. ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដោយសារតែកម្មវត្ថុនៃកិច្ចការរបស់ទ្រង់មិនមែនជាវិញ្ញាណរបស់សាតាំង ឬអ្វីមួយអរូបិយឡើយ ប៉ុន្តែជាមនុស្សដែលចេញមកពីសាច់ឈាម ហើយត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ដោយសារតែសាច់ឈាមរបស់មនុស្សត្រូវបានពុករលួយនោះហើយ ទើបព្រះជាម្ចាស់បានដាក់មនុស្សខាងសាច់ឈាមជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ហើយលើសពីនេះ ដោយសារតែមនុស្សជាកម្មវត្ថុនៃសេចក្តីពុករលួយ ព្រះជាម្ចាស់បានជ្រើសរើសយកមនុស្ស ដើម្បីក្លាយជាកម្មវត្ថុតែមួយគត់នៃកិច្ចការរបស់ទ្រង់នៅក្នុងដំណាក់កាលទាំងអស់នៃកិច្ចការសង្រ្គោះរបស់ទ្រង់។ មនុស្សជាភាវៈដែលរមែងស្លាប់ ជាភាវៈដែលមានសាច់និងឈាម ហើយព្រះជាម្ចាស់ជាព្រះតែមួយគត់ដែលអាចសង្រ្គោះមនុស្សបាន។ តាមរបៀបនេះ ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដែលមានលក្ខណៈដូចគ្នានឹងមនុស្សដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដើម្បីឱ្យកិច្ចការរបស់ទ្រង់អាចទទួលបានលទ្ធផលដ៏ប្រសើរ។ ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់ឱ្យបានត្រឹមត្រូវដោយសារតែមនុស្សនៅខាងសាច់ឈាម ហើយគេគ្មានសមត្ថភាពយកឈ្នះលើបាប ឬដកខ្លួនចេញពីសាច់ឈាមនោះឡើយ។ ទោះបីសារជាតិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សខុសគ្នាស្រឡះពីសារជាតិនិងអត្តសញ្ញាណរបស់មនុស្សក៏ដោយ ក៏រូបរាងរបស់ទ្រង់មានលក្ខណៈដូចគ្នាទៅនឹងរូបរាងរបស់មនុស្សដែរ។ ទ្រង់មានរូបរាងជាមនុស្សសាមញ្ញ និងរស់នៅជីវិតជាមនុស្សសាមញ្ញ ហើយអស់អ្នកដែលឃើញទ្រង់មិនអាចដឹងពីភាពខុសគ្នារវាងទ្រង់និងមនុស្សសាមញ្ញម្នាក់នោះឡើយ។ រូបរាងដ៏សាមញ្ញ និងភាពជាមនុស្សសាមញ្ញនេះគឺគ្រប់គ្រាន់សម្រាប់ទ្រង់ ដើម្បីធ្វើកិច្ចការជាព្រះរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញ។ សាច់ឈាមរបស់ទ្រង់អនុញ្ញាតឱ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញ និងជួយឱ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ហើយលើសពីនេះភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ក៏ជួយឱ្យទ្រង់អនុវត្តកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សដែរ។ ទោះបីភាពជាមនុស្សសាមញ្ញរបស់ទ្រង់ បានបង្កឱ្យមានភាពជ្រួលច្របល់ជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ក៏ភាពជ្រួលច្របល់ទាំងនេះ មិនបានជះឥទ្ធិពលទៅលើលទ្ធផលនៃកិច្ចការរបស់ទ្រង់ឡើយ។ សរុបមក កិច្ចការនៃសាច់ឈាមសាមញ្ញរបស់ទ្រង់ ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះមនុស្ស។ ទោះបីមនុស្សភាគច្រើនមិនទទួលយកភាពជាមនុស្សសាមញ្ញរបស់ទ្រង់ក៏ដោយ ក៏កិច្ចការរបស់ទ្រង់នៅតែអាចទទួលបានលទ្ធផល ហើយលទ្ធផលទាំងនេះអាចសម្រេចបានដោយសារតែភាពជាមនុស្សសាមញ្ញរបស់ទ្រង់។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយអំពីរឿងនេះ។ តាមរយៈកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មនុស្សទទួលបានលទ្ធផលដប់ ឬដប់ពីរដងច្រើនជាងសញ្ញាណដែលមាននៅក្នុងមនុស្សអំពីភាពជាមនុស្សសាមញ្ញរបស់ទ្រង់ទៅទៀត ហើយនៅទីបំផុតសញ្ញាណទាំងនេះនឹងត្រូវរលាយបាត់ដោយសារតែកិច្ចការរបស់ទ្រង់មិនខាន។ ហើយលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់ គឺអាចនិយាយបានថា ចំណេះដឹងដែលមនុស្សមានចំពោះទ្រង់ មានកម្រិតខុសគ្នាឆ្ងាយពីសញ្ញាណរបស់មនុស្សអំពីទ្រង់។ មនុស្សមិនអាចស្រមៃ ឬវាស់វែងកិច្ចការដែលទ្រង់ធ្វើនៅក្នុងសាច់ឈាមបានឡើយ ព្រោះកិច្ចការរបស់ទ្រង់ខុសប្លែកពីកិច្ចការរបស់មនុស្ស។ ទោះបីជាសំបកក្រៅដូចគ្នាមែន ក៏សារជាតិមិនដូចគ្នាឡើយ។ សាច់ឈាមរបស់ទ្រង់បង្កើតនូវសញ្ញាណជាច្រើននៅក្នុងចំណោមមនុស្សអំពីព្រះជាម្ចាស់ ប៉ុន្តែសាច់ឈាមរបស់ទ្រង់ក៏អាចអនុញ្ញាតឱ្យមនុស្សទទួលបាននូវចំណេះដឹងជាច្រើន ហើយថែមទាំងអាចយកឈ្នះមនុស្សណាដែលមានសំបកក្រៅស្រដៀងគ្នាទៀតផង។ ទ្រង់មិនគ្រាន់តែជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់ដែលមានសំបកក្រៅជាមនុស្សដែរ ហើយគ្មាននរណាម្នាក់អាចវាស់ស្ទង់ ឬយល់អំពីទ្រង់បានទាំងស្រុងឡើយ។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២០៥. មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយមនុស្សជាភាវៈដ៏ខ្ពស់បំផុតនៅក្នុងចំណោមសត្តនិករទាំងអស់របស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ កម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ គឺជាមនុស្ស មិនមែនសាតាំងឡើយ ហើយអ្វីដែលនឹងត្រូវទទួលការសង្រ្គោះ គឺជាសាច់ឈាម និងព្រលឹងរបស់មនុស្ស មិនមែនជាអារក្សនោះឡើយ។ កម្មវត្ថុរបស់ព្រះជាម្ចាស់ចំពោះសាតាំង គឺជាការវិនាសសាបសូន្យ ហើយកម្មវត្ថុរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺជាសេចក្តីសង្រ្គោះ។ សាច់ឈាមរបស់មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ដូច្នេះ រឿងទីមួយដែលត្រូវសង្រ្គោះ គឺត្រូវតែជាសាច់ឈាមរបស់មនុស្ស។ សាច់ឈាមរបស់មនុស្សត្រូវបានធ្វើឱ្យពុករលួយយ៉ាងជ្រាលជ្រៅបំផុត ហើយវាបានក្លាយជាអ្វីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់ ដល់ថ្នាក់ប្រឆាំងនិងបដិសេធចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់ទាំងបើកចំហ។ សាច់ឈាមដ៏ពុករលួយនេះចចេសរឹងរូស ហើយគ្មានអ្វីមួយដែលពិបាកដោះស្រាយ ឬពិបាកផ្លាស់ប្ដូរ ជាងនិស្ស័យដ៏ពុករលួយរបស់សាច់ឈាមនោះឡើយ។ សាតាំងចូលក្នុងសាច់ឈាមរបស់មនុស្ស ដើម្បីបង្កឱ្យមានភាពចលាចល ហើយវាប្រើសាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងបំផ្លាញផែនការរបស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សបានក្លាយជាសាតាំង និងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ដើម្បីឱ្យមនុស្សបានសង្រ្គោះ នោះគេត្រូវតែត្រូវបានយកឈ្នះជាមុនសិន។ ដោយសារតែហេតុផលនេះហើយ ទើបព្រះជាម្ចាស់ឆ្លើយតបចំពោះបញ្ហា ហើយយាងចូលទៅក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងច្បាំងជាមួយសាតាំង។ គោលបំណងរបស់ទ្រង់ គឺដើម្បីសង្រ្គោះមនុស្សដែលត្រូវបានធ្វើឱ្យពុករលួយ ព្រមទាំងយកឈ្នះលើសាតាំងដែលបះបោរនឹងទ្រង់ និងធ្វើឱ្យវាវិនាសសាបសូន្យ។ ទ្រង់យកឈ្នះលើសាតាំងតាមរយៈកិច្ចការរបស់ទ្រង់អំពីការយកឈ្នះលើមនុស្ស ខណៈពេលដូចគ្នានោះ ទ្រង់សង្រ្គោះមនុស្សជាតិដ៏ពុករលួយ។ ដូច្នេះ នេះជាកិច្ចការមួយដែលសម្រេចបានគោលបំណងពីរក្នុងពេលតែមួយ។ ទ្រង់ធ្វើការនៅក្នុងសាច់ឈាម និងមានបន្ទូលនៅក្នុងសាច់ឈាម ហើយធ្វើគ្រប់កិច្ចការនៅក្នុងសាច់ឈាម ដើម្បីមានទំនាក់ទំនងកាន់តែប្រសើរជាមួយមនុស្ស និងយកឈ្នះលើមនុស្សឱ្យបានកាន់តែប្រសើរ។ ពេលចុងក្រោយដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម កិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ នឹងត្រូវបញ្ចប់នៅក្នុងសាច់ឈាម។ ទ្រង់នឹងចាត់ថ្នាក់មនុស្សទាំងអស់ទៅតាមប្រភេទរបស់គេ បញ្ចប់ការគ្រប់គ្រងទាំងអស់របស់ទ្រង់ ហើយក៏បញ្ចប់កិច្ចការរបស់ទ្រង់ទាំងអស់នៅក្នុងសាច់ឈាមដែរ។ ក្រោយពេលកិច្ចការទាំងអស់របស់ទ្រង់នៅលើផែនដីត្រូវបានបញ្ចប់ ទ្រង់នឹងមានជ័យជម្នះទាំងស្រុង។ តាមរយៈការធ្វើការនៅក្នុងសាច់ឈាម ព្រះជាម្ចាស់នឹងយកឈ្នះទាំងស្រុងលើមនុស្សជាតិ ហើយទ្រង់នឹងទទួលបានមនុស្សជាតិទាំងស្រុង។ តើនេះមិនមានន័យថា ការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់នឹងត្រូវបញ្ចប់ទេឬអី? នៅពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម នៅពេលដែលទ្រង់បានច្បាំងឈ្នះសាតាំង និងមានជ័យជម្នះទាំងស្រុង នោះសាតាំងនឹងគ្មានឱកាស ដើម្បីធ្វើឱ្យមនុស្សពុករលួយទៀតឡើយ។ កិច្ចការនៃការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ គឺជាការប្រោសលោះ និងការអត់ទោសដល់បាបរបស់មនុស្ស។ ឥឡូវនេះ វាជាកិច្ចការនៃការយកឈ្នះ និងការទទួលបានមនុស្សជាតិទាំងស្រុង ដូច្នេះសាតាំងនឹងលែងមានផ្លូវ ដើម្បីធ្វើកិច្ចការរបស់វាតទៅទៀត។ វានឹងត្រូវបានចាញ់ទាំងស្រុងតែម្ដង ហើយព្រះជាម្ចាស់នឹងមានជ័យជម្នះទាំងស្រុងតែម្ដង។ នេះគឺជាកិច្ចការនៃសាច់ឈាម និងជាកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២០៦. សាច់ឈាមរបស់មនុស្ស ត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយវាត្រូវបានខ្វាក់ និងខូចខាតយ៉ាងជ្រាលជ្រៅបំផុត។ ហេតុផលដ៏សំខាន់បំផុតដែលព្រះជាម្ចាស់ធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាម គឺដោយសារតែកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់គឺជាមនុស្សដែលមកពីសាច់ឈាម និងដោយសារតែសាតាំងប្រើប្រាស់សាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ សមរភូមិជាមួយសាតាំង តាមពិតទៅ ជាកិច្ចការនៃការយកឈ្នះលើមនុស្ស ហើយស្របពេលជាមួយគ្នានោះមនុស្សក៏ជាកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែរ។ ដោយឃើញបែបនេះកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពិតជាសំខាន់ខ្លាំងណាស់។ សាតាំងបានធ្វើឱ្យសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សបានក្លាយជាតំណាងរបស់សាតាំង និងបានក្លាយជាកម្មវត្ថុមួយដែលព្រះជាម្ចាស់ត្រូវយកឈ្នះ។ នៅក្នុងន័យនេះ គឺកិច្ចការនៃការប្រយុទ្ធជាមួយសាតាំង និងការសង្រ្គោះមនុស្សជាតិ ត្រូវតែកើតឡើងនៅលើផែនដី ហើយព្រះជាម្ចាស់ត្រូវតែក្លាយជាមនុស្ស ដើម្បីប្រយុទ្ធជាមួយសាតាំង។ នេះជាកិច្ចការនៃភាពជាក់ស្ដែងបំផុត។ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងសាច់ឈាម តាមពិតទៅ ទ្រង់កំពុងតែប្រយុទ្ធជាមួយសាតាំងនៅក្នុងសាច់ឈាម។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាម ទ្រង់កំពុងតែធ្វើការរបស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ហើយទ្រង់ធ្វើឱ្យកិច្ចការទាំងអស់របស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ក្លាយជាការពិតនៅលើផែនដី។ បុគ្គលដែលទ្រង់ត្រូវយកឈ្នះ គឺជាមនុស្ស ជាមនុស្សដែលមិនស្ដាប់បង្គាប់ទ្រង់ ហើយម្នាក់ដែលត្រូវយកឈ្នះ គឺជាអ្នកតំណាងរបស់សាតាំង (ពិតណាស់ នេះក៏ជាមនុស្សដែរ) ដែលជាពួកទទឹងនឹងទ្រង់ហើយអ្នកដែលត្រូវទទួលសេចក្តីសង្រ្គោះនៅទីបំផុត ក៏ជាមនុស្សដែរ។ នៅក្នុងន័យនេះ វាកាន់តែចាំបាច់សម្រាប់ព្រះជាម្ចាស់ ដើម្បីក្លាយជាមនុស្សដែលមានសំបកក្រៅជាសត្តនិករម្នាក់ ដើម្បីឱ្យទ្រង់អាចចូលសមរភូមិពិតប្រយុទ្ធទាស់នឹងសាតាំងដើម្បីយកឈ្នះលើមនុស្ស ដែលមិនស្ដាប់បង្គាប់ទ្រង់ និងមានសំបកខាងក្រៅដូចជាទ្រង់ និងដើម្បីសង្រ្គោះមនុស្ស ដែលមានសំបកក្រៅដូចទ្រង់ ហើយត្រូវបានបំផ្លាញដោយសាតាំង។ ខ្មាំងសត្រូវរបស់ទ្រង់ គឺជាមនុស្ស កម្មវត្ថុនៃការយកឈ្នះរបស់ទ្រង់គឺជាមនុស្ស ហើយកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ក៏ជាមនុស្សដែលត្រូវបានបង្កើតឡើងដោយទ្រង់ដែរ។ ដូច្នេះ ទ្រង់ត្រូវតែក្លាយជាមនុស្ស ហើយតាមរបៀបនេះកិច្ចការរបស់ទ្រង់កាន់តែងាយស្រួលខ្លាំង។ ទ្រង់អាចបង្រ្កាបសាតាំង និងយកឈ្នះលើមនុស្សជាតិ ហើយលើសពីនេះ ទ្រង់អាចសង្រ្គោះមនុស្សជាតិ។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២០៧. កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ ហើយក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាននោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្ស ពោលគឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឱ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាចទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះនោះដែរ។ ប្រសិនព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយផ្ដួលមិនខាន បើមិនដូច្នោះទេ ពួកគេគ្មានផ្លូវចូលទៅជិតព្រះជាម្ចាស់បាននោះឡើយ ហើយពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២០៨. ហេតុផលតែមួយគត់ដែលនាំឱ្យព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រលប់ជាសាច់ឈាម គឺដោយសារតែតម្រូវការរបស់មនុស្សដ៏ពុករលួយ។ វាដោយសារតែតម្រូវការរបស់មនុស្ស មិនមែនតម្រូវការរបស់ព្រះជាម្ចាស់ទេ ហើយគ្រប់ទាំងការលះបង់ និងទុក្ខវេទនារបស់ទ្រង់ត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិ មិនមែនសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ សម្រាប់ព្រះជាម្ចាស់ វាគ្មានគុណសម្បត្តិ គុណវិបត្តិ ឬរង្វាន់តបស្នងអ្វីនោះទេ ហើយទ្រង់នឹងមិនច្រូតផលសម្រាប់ថ្ងៃអនាគតនោះឡើយ ប៉ុន្តែនោះជាអ្វីដែលមនុស្សត្រូវជំពាក់ដល់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់ធ្វើ និងលះបង់សម្រាប់មនុស្សជាតិ គឺមិនមែនដើម្បីឱ្យទ្រង់ទទួលបានរង្វាន់ដ៏ធំឡើយ ប៉ុន្តែសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិសុទ្ធសាធតែម្ដង។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមាននូវទុក្ខលំបាកដែលនឹកស្មានមិនដល់ជាច្រើនក៏ដោយ ប៉ុន្តែលទ្ធផលដែលកិច្ចការនោះសម្រេចបាននៅទីបំផុត គឺខ្ពស់ជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណឆ្ងាយណាស់។ កិច្ចការនៃសាច់ឈាមតម្រូវឱ្យមានទុក្ខលំបាកជាច្រើន ហើយសាច់ឈាមមិនអាចមានអត្តសញ្ញាណដ៏ធំអស្ចារ្យ ដូចជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនអាចអនុវត្តកិច្ចការអធិធម្មជាតិ ដូចជាព្រះវិញ្ញាណ ហើយក៏រឹតតែមិនអាចមានសិទ្ធិអំណាចដូចជាព្រះវិញ្ញាណនោះដែរ។ ប៉ុន្តែ សារជាតិនៃកិច្ចការដែលត្រូវបានធ្វើដោយសាច់ឈាមដ៏សាមញ្ញនេះមានភាពសំខាន់ខ្ពស់ជាងកិច្ចការដែលព្រះវិញ្ញាណធ្វើដោយផ្ទាល់ ហើយសាច់ឈាមនេះ គឺជាចម្លើយចំពោះតម្រូវការរបស់មនុស្សជាតិគ្រប់រូប។ សម្រាប់អស់អ្នកដែលត្រូវបានសង្រ្គោះ តម្លៃនៃការប្រើប្រាស់របស់ព្រះវិញ្ញាណមានកម្រិតទាបជាងតម្លៃនៃការប្រើប្រាស់សាច់ឈាម៖ កិច្ចការរបស់ព្រះវិញ្ញាណ អាចគ្របបាំងចក្រវាលទាំងមូល ភ្នំ ទន្លេ បឹងបួ និងមហាសមុទ្របាន ប៉ុន្តែកិច្ចការនៃសាច់ឈាមមានទំនាក់ទំនងជាមួយមនុស្សគ្រប់រូបដែលទ្រង់មានទំនាក់ទំនងជាមួយ ប្រកបដោយប្រសិទ្ធភាពជាង។ លើសពីនេះ សាច់ឈាមរបស់ព្រះជាម្ចាស់ជាមួយទម្រង់រូបិយ អាចធ្វើឱ្យមនុស្សកាន់តែយល់ និងកាន់តែទុកចិត្ត ហើយអាចធ្វើឱ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់កាន់តែស៊ីជម្រៅ និងអាចនាំឱ្យមនុស្សមានអារម្មណ៍ដក់ជាប់កាន់តែជ្រាលជ្រៅអំពីទង្វើដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះវិញ្ញាណ ត្រូវបានលាក់កំបាំងនៅក្នុងភាពអាថ៌កំបាំង។ វាពិបាកសម្រាប់មនុស្សដែលរមែងនឹងស្លាប់នេះក្នុងការវាស់ស្ទង់ ហើយពួកគេក៏កាន់តែពិបាកនឹងមើលឃើញដែរ ដូច្នេះ ពួកគេអាចពឹងអាងលើការស្រមើស្រមៃដែលប្រហោងក្នុងរបស់គេតែមួយប៉ុណ្ណោះ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាម ជាកិច្ចការសាមញ្ញ និងមានមូលដ្ឋានលើតថភាពជាក់ស្ដែង ព្រមទាំងពេញដោយព្រះប្រាជ្ញាញាណ ហើយតាមពិតទៅ កិច្ចការនេះអាចត្រូវបានមើលឃើញដោយភ្នែករបស់មនុស្ស ដូច្នេះ មនុស្សអាចដកពិសោធន៍ដោយផ្ទាល់នូវព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនចាំបាច់ប្រើការស្រមើស្រមៃដ៏ច្រើនរបស់គេឡើយ។ នេះជាសុក្រឹត្យភាព និងតម្លៃពិតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណអាចធ្វើកិច្ចការដែលមនុស្សមើលមិនឃើញ និងពិបាកស្រមើស្រមៃប៉ុណ្ណោះ ឧទាហរណ៍ ដូចជាការបំភ្លឺរបស់ព្រះវិញ្ញាណ ការធ្វើចលនារបស់ព្រះវិញ្ញាណ និងការដឹកនាំរបស់ព្រះវិញ្ញាណ ប៉ុន្តែ សម្រាប់មនុស្សដែលមានគំនិត កិច្ចការទាំងនេះមិនផ្ដល់នូវអត្ថន័យដ៏ច្បាស់លាស់ឡើយ។ កិច្ចការទាំងនេះគ្រាន់តែផ្ដល់នូវការរំជួលចិត្ត ឬអត្ថន័យទូលំទូលាយប៉ុណ្ណោះ ប៉ុន្តែវាមិនអាចផ្ដល់ជាពាក្យណែនាំឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមានលក្ខណៈខុសគ្នាច្រើនណាស់៖ កិច្ចការនេះពាក់ព័ន្ធនឹងការចង្អុលបង្ហាញយ៉ាងសុក្រឹត្យអំពីព្រះបន្ទូល ហើយវាមានឆន្ទៈ និងគោលដៅច្បាស់លាស់។ ដូច្នេះ មនុស្សមិនចាំបាច់ប្រើអារម្មណ៍ ឬការស្រមើស្រមៃរបស់ខ្លួនឡើយ ហើយក៏មិនចាំបាច់ប្រើការស្មានព្រាវៗនោះដែរ។ នេះជាភាពច្បាស់លាស់នៃកិច្ចការនៅក្នុងសាច់ឈាម និងជាភាពខុសគ្នាដ៏ធំពីកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការរបស់ព្រះវិញ្ញាណសក្តិសមសម្រាប់វិសាលភាពដែលមានដែនកំណត់ប៉ុណ្ណោះ ហើយកិច្ចការនេះមិនអាចប្រើជំនួសកិច្ចការរបស់សាច់ឈាមនោះឡើយ។ កិច្ចការរបស់សាច់ឈាមផ្ដល់ឱ្យមនុស្សនូវគោលដៅចំៗ និងចាំបាច់ ព្រមទាំងចំណេះដឹងដ៏ពិត និងមានតម្លៃជាងកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការដែលមានតម្លៃដ៏ធំធេងបំផុត ចំពោះមនុស្សដ៏ពុករលួយនេះ គឺជាកិច្ចការដែលផ្ដល់នូវព្រះបន្ទូលដ៏សុក្រឹត្យ ផ្ដល់នូវគោលដៅច្បាស់ៗដើម្បីស្វែងរក ហើយអាចមើលឃើញ និងប៉ះពាល់បាន។ មានតែកិច្ចការប្រាកដនិយម និងការចង្អុលបង្ហាញទាន់ពេលប៉ុណ្ណោះ ដែលសក្តិសមនឹងរសជាតិរបស់មនុស្ស ហើយមានតែកិច្ចការពិតៗប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យដ៏ពុករលួយ និងដ៏អាក្រក់របស់គេបាន។ ការនេះអាចសម្រេចបានតាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យចាស់ដ៏ពុករលួយនិងអាក្រក់របស់គេ។ ទោះបីព្រះវិញ្ញាណជាសារជាតិរបស់ព្រះជាម្ចាស់ដែលជាប់មានមកជាមួយក៏ដោយ ក៏កិច្ចការបែបនេះអាចសម្រេចបាន តាមរយៈតែសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះ។ បើព្រះវិញ្ញាណបានធ្វើការតែអង្គទ្រង់ នោះកិច្ចការរបស់ទ្រង់នឹងមិនអាចទទួលបានលទ្ធផលឡើយ។ នេះជាសេចក្តីពិតដ៏ច្បាស់លាស់មួយ។ ទោះបីមនុស្សភាគច្រើនបានក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ដោយសារតែសាច់ឈាមនេះក៏ដោយ នៅពេលដែលទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់ អស់អ្នកដែលប្រឆាំងនឹងទ្រង់នឹងមិនគ្រាន់តែឈប់ក្លាយជាខ្មាំងសត្រូវរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ គេនឹងក្លាយជាបន្ទាល់របស់ទ្រង់ថែមទៀតផង។ ពួកគេនឹងក្លាយជាស្មរបន្ទាល់ដែលទ្រង់បានយកឈ្នះ ជាស្មរបន្ទាល់ដែលចុះសម្រុងជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ។ ព្រះអង្គនឹងធ្វើឱ្យមនុស្សដឹងអំពីសារៈសំខាន់នៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមចំពោះមនុស្ស ហើយមនុស្សនឹងដឹងអំពីសារៈសំខាន់នៃសាច់ឈាមនេះចំពោះអត្ថន័យនៃអត្ថិភាពរបស់គេ គេនឹងដឹងអំពីតម្លៃដ៏ពិតចំពោះការចម្រើនឡើងនៃជីវិតរបស់មនុស្ស ហើយលើសពីនេះ គេនឹងដឹងថា សាច់ឈាមនេះនឹងក្លាយទៅជាប្រភពទឹកដ៏រស់នៃជីវិត ដែលមនុស្សមិនអាចដាច់ចេញឆ្ងាយបានឡើយ។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២០៩. ទោះបីសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនអាចប្រៀបផ្ទឹមទៅនឹងអត្តសញ្ញាណ និងមុខតំណែងរបស់ព្រះជាម្ចាស់ ហើយចំពោះមនុស្ស វាហាក់ដូចជាមិនស្របជាមួយឋានៈដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏សាច់ឈាមដែលមិនមានរូបអង្គដ៏ពិតរបស់ព្រះជាម្ចាស់ ឬអត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់នេះ អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបានដោយផ្ទាល់ដែរ។ នេះគឺជាភាពសំខាន់ និងតម្លៃដ៏ពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចយល់ និងទទួលស្គាល់ពីភាពសំខាន់ និងតម្លៃនេះឡើយ។ ទោះបីមនុស្សជាតិទាំងអស់ស្ញប់ស្ញែងចំពោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងមើលងាយចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ក៏ដោយ ហើយមិនថាពួកគេមានទស្សនៈ ឬគំនិតបែបណានោះទេ ក៏សារៈសំខាន់ និងតម្លៃដ៏ពិតនៃសាច់ឈាម មានកម្រិតខ្ពស់ជាងខាងព្រះវិញ្ញាណដែរ។ ជាការពិត តម្លៃនេះគឺសម្រាប់តែមនុស្សជាតិដ៏ពុករលួយប៉ុណ្ណោះ។ សម្រាប់អស់អ្នកណាដែលស្វែងរកសេចក្តីពិត ហើយទន្ទឹងរង់ចាំការលេចមករបស់ព្រះជាម្ចាស់ នោះកិច្ចការរបស់ព្រះវិញ្ញាណអាចប្រទាននូវការរំជួលចិត្ត ឬការបណ្ដាលចិត្ត និងអារម្មណ៍ប្លែកចិត្តដែលកិច្ចការនេះហួសពីសេចក្តីពន្យល់ និងការស្រមើស្រមៃ ព្រមទាំងអារម្មណ៍ដ៏អស្ចារ្យ គិតមិនដល់ និងគួរឱ្យស្ងើចសរសើរ ប៉ុន្តែមនុស្សទាំងអស់មិនអាចទទួលបាន និងយល់បានឡើយ។ មនុស្ស និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចសម្លឹងមើលគ្នាពីចម្ងាយតែប៉ុណ្ណោះ ប្រៀបដូចជាមានគម្លាតដ៏ធំមួយនៅចន្លោះពួកគេ ហើយពួកគេគ្មានថ្ងៃនឹងដូចគ្នាឡើយ គឺដូចជាមនុស្ស និងព្រះជាម្ចាស់ត្រូវបានដាច់ចេញពីគ្នា ដោយរនាំងខណ្ឌចែកអរូបិយមួយអ៊ីចឹង។ តាមពិតទៅ នេះគឺជាដំណើរបំភាន់មួយដែលព្រះវិញ្ញាណប្រទានដល់មនុស្ស ដោយសារតែព្រះវិញ្ញាណ និងមនុស្សមិនអាចមានលក្ខណៈដូចគ្នាឡើយ ហើយពួកគេក៏មិនអាចរួមរស់ជាមួយគ្នានៅក្នុងពិភពលោកតែមួយបាននោះដែរ និងដោយសារតែព្រះវិញ្ញាណគ្មានលក្ខណៈរបស់មនុស្សសោះឡើយ។ ដូច្នេះ មនុស្សមិនមានតម្រូវការពីព្រះវិញ្ញាណទេ ព្រោះព្រះវិញ្ញាណមិនអាចធ្វើកិច្ចការដែលមនុស្សត្រូវការបំផុតដោយអង្គទ្រង់ផ្ទាល់បានឡើយ។ កិច្ចការនៃសាច់ឈាមផ្ដល់ឱ្យមនុស្សនូវគោលបំណងដ៏ពិតដើម្បីដេញតាម ផ្ដល់ជាព្រះបន្ទូលច្បាស់ៗ និងផ្ដល់នូវអារម្មណ៍ថា ទ្រង់ពិតប្រាកដ ហើយទ្រង់ជាមនុស្សសាមញ្ញ ព្រមទាំងផ្ដល់ជាអារម្មណ៍ថា ទ្រង់បន្ទាបអង្គទ្រង់ និងជាមនុស្សធម្មតាម្នាក់។ ទោះបីមនុស្សអាចមានអារម្មណ៍កោតខ្លាចទ្រង់ក៏ដោយ ក៏សម្រាប់មនុស្សភាគច្រើន ទ្រង់ងាយស្រួលក្នុងការទំនាក់ទំនងជាមួយដែរ៖ មនុស្សអាចមើលឃើញព្រះភ័ក្ត្រទ្រង់ ស្ដាប់ឮព្រះសូរសៀងទ្រង់ ហើយគេមិនចាំបាច់សម្លឹងទៅកាន់ទ្រង់ពីចម្ងាយនោះឡើយ។ សាច់ឈាមនេះធ្វើឱ្យមនុស្សមានអារម្មណ៍ថា គេអាចចូលទៅរកទ្រង់បាន។ គេមិនមានអារម្មណ៍ថា ទ្រង់នៅសែនឆ្ងាយ ឬមិនអាចវាស់ស្ទង់បាននោះឡើយ ប៉ុន្តែគេអាចមើលឃើញ និងប៉ះពាល់ទ្រង់បាន ព្រោះសាច់ឈាមនេះស្ថិតនៅក្នុងពិភពលោកដែលមនុស្សរស់នៅ។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២១០. ឥឡូវ មនុស្សមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សពិតជាអស្ចារ្យមែន ហើយមានរឿងជាច្រើនទៀតនៅក្នុងកិច្ចការនេះ ដែលមនុស្សមិនអាចទទួលបាន ដោយព្រោះវាជាសេចក្តីអាថ៌កំបាំង និងភាពអច្ឆរិយៈ។ ដូចនេះ មនុស្សជាច្រើនបានចុះចូល។ អ្នកខ្លះមិនធ្លាប់ចុះចូលចំពោះមនុស្សណាម្នាក់ឡើយ តាំងពីកើតមក ប៉ុន្តែនៅពេលដែលពួកគេមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ពួកគេក៏ព្រមចុះចូលទាំងស្រុង ទាំងមិនបានចាប់អារម្មណ៍ ហើយពួកគេមិនហ៊ានពិនិត្យពិច័យ ឬនិយាយអ្វីផ្សេងឡើយ។ មនុស្សបានលុតជង្គង់នៅក្រោមព្រះបន្ទូល ហើយត្រូវបានដួលនៅក្រោមការជំនុំជម្រះនៃព្រះបន្ទូល។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានមានព្រះបន្ទូលដោយផ្ទាល់ទៅកាន់មនុស្ស នោះមនុស្សជាតិទាំងអស់នឹងចុះចូលចំពោះព្រះសូរសៀង ក្រាបចុះ ដោយគ្មានពាក្យនៃការបើកសម្ដែងឡើយ គឺដូចជារបៀបដែលប៉ុលបានធ្លាក់ដួលទៅលើដី ដោយសារតែពន្លឺដ៏ចាំងនៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាសអ៊ីចឹងដែរ។ ប្រសិនបើព្រះជាម្ចាស់បានបន្តធ្វើកិច្ចការតាមរបៀបនេះ នោះមនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យដ៏ពុករលួយរបស់គេតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល និងទទួលបានសេចក្តីសង្រ្គោះឡើយ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមទេ ទើបព្រះជាម្ចាស់អាចមានបន្ទូលដោយផ្ទាល់ទៅកាន់ត្រចៀករបស់មនុស្សម្នាក់ៗ ដើម្បីឱ្យមនុស្សទាំងអស់ដែលមានត្រចៀក អាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់តាមរយៈព្រះបន្ទូល។ មានតែបែបនេះទេ ទើបលទ្ធផលអាចសម្រេចបានតាមរយៈព្រះបន្ទូលរបស់ទ្រង់ ជាជាងឱ្យព្រះវិញ្ញាណស្ដែងចេញ ដើម្បីធ្វើឱ្យមនុស្សចុះចូលទាំងភ័យខ្លាច។ មានតែតាមរយៈកិច្ចការដ៏ជាក់ស្ដែង តែអស្ចារ្យនេះប៉ុណ្ណោះ ទើបនិស្ស័យចាស់របស់មនុស្សដែលកប់យ៉ាងជ្រៅអស់រយៈពេលជាច្រើនឆ្នាំ អាចត្រូវបានលាតត្រដាងយ៉ាងពេញលេញ ដើម្បីឱ្យមនុស្សអាចស្គាល់វា និងឱ្យទ្រង់ផ្លាស់ប្ដូរវា។ ទាំងនេះគឺជាកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយមានតែតាមរយៈការមានបន្ទូល និងការអនុវត្តការជំនុំជម្រះនៅក្នុងលក្ខណៈជាក់ស្ដែងនេះទេ ទើបទ្រង់សម្រេចបានលទ្ធផលនៃការជំនុំជម្រះទៅលើមនុស្សតាមរយៈព្រះបន្ទូល។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ វាត្រូវបានធ្វើឡើង ដើម្បីធ្វើឱ្យមនុស្សបានស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដើម្បីឱ្យដឹងអំពីលទ្ធផលដែលត្រូវបានសម្រេច តាមរយៈកិច្ចការនៃព្រះបន្ទូល និងដើម្បីឱ្យដឹងថា ព្រះវិញ្ញាណបានយាងមកនៅក្នុងសាច់ឈាម ហើយបង្ហាញសិទ្ធិអំណាចរបស់ទ្រង់តាមរយៈការជំនុំជម្រះមនុស្សដោយព្រះបន្ទូល។ ទោះបីជាសាច់ឈាមរបស់ទ្រង់មានទម្រង់ខាងក្រៅនៃភាពជាមនុស្សសាមញ្ញ និងធម្មតាក៏ដោយ ប៉ុន្តែលទ្ធផលដែលព្រះបន្ទូលរបស់ទ្រង់សម្រេចបាននោះ បង្ហាញដល់មនុស្សថា ទ្រង់ពេញដោយសិទ្ធិអំណាច ថាទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងថាព្រះបន្ទូលរបស់ទ្រង់គឺជាការស្ដែងចេញអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តាមរយៈមធ្យោបាយនេះ មនុស្សជាតិទាំងអស់បានមើលឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឃើញថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្កដែលបានត្រលប់ជាសាច់ឈាម ដែលគ្មាននរណាម្នាក់អាចប្រមាថទ្រង់បានឡើយ និងមើលឃើញទៀតថា គ្មាននរណាម្នាក់អាចខ្ពស់ហួសពីការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល ហើយក៏គ្មានកម្លាំងនៃសេចក្តីងងឹតណាមួយអាចយកឈ្នះលើសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ មនុស្សចុះចូលចំពោះទ្រង់ទាំងស្រុង ដោយសារតែទ្រង់ជាព្រះបន្ទូលដែលត្រលប់ជាសាច់ឈាម ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ និងដោយសារតែការជំនុំជម្រះរបស់ទ្រង់ដោយព្រះបន្ទូល។ កិច្ចការដែលត្រូវបាននាំមកដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាសិទ្ធិអំណាចមួយដែលទ្រង់មាន។ ហេតុផលដែលទ្រង់ត្រលប់ជាសាច់ឈាម គឺដោយសារតែសាច់ឈាមក៏អាចមានសិទ្ធិអំណាចដែរ ហើយទ្រង់អាចអនុវត្តកិច្ចការតាមរបៀបជាក់ស្ដែងមួយនៅក្នុងចំណោមមនុស្សជាតិ គឺតាមរបៀបមួយដែលមនុស្សអាចមើលឃើញ និងពាល់បាន។ កិច្ចការនេះមានលក្ខណៈប្រាកដប្រជាជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានគ្រប់ទាំងសិទ្ធិអំណាច ហើយលទ្ធផលរបស់វាក៏ស្ដែងចេញឱ្យឃើញច្បាស់ដែរ។ នេះគឺដោយសារតែសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ អាចមានបន្ទូល និងធ្វើការនៅតាមរបៀបជាក់ស្ដែង។ ទម្រង់ខាងក្រៅនៃសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចអ្វីឡើយ ហើយមនុស្សអាចចូលទៅជិតបាន ខណៈដែលលក្ខណៈសំខាន់របស់ទ្រង់មានសិទ្ធិអំណាច ប៉ុន្តែចំពោះសិទ្ធិអំណាចរបស់ទ្រង់ គ្មាននរណាម្នាក់អាចមើលឃើញឡើយ។ នៅពេលដែលទ្រង់មានបន្ទូល និងធ្វើការ មនុស្សមិនអាចដឹងពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយការនេះជួយឱ្យទ្រង់ធ្វើកិច្ចការចេញពីលក្ខណៈជាក់ស្ដែង។ គ្រប់ទាំងកិច្ចការជាក់ស្ដែងនេះ អាចសម្រេចបានលទ្ធផល។ ទោះបីជាគ្មានមនុស្សណាម្នាក់ដឹងថា ទ្រង់មានសិទ្ធិអំណាច ឬមើលឃើញថា ទ្រង់មិនអាចត្រូវបានប្រមាថ ឬមើលឃើញពីសេចក្ដីក្រោធរបស់ទ្រង់ក៏ដោយ ក៏ទ្រង់សម្រេចបានលទ្ធផលគ្រោងទុកនៃព្រះបន្ទូលរបស់ទ្រង់តាមរយៈសិទ្ធិអំណាចដ៏លាក់កំបាំងរបស់ទ្រង់ សេចក្ដីក្រោធដ៏លាក់កំបាំងរបស់ទ្រង់ និងព្រះបន្ទូលដែលទ្រង់មានបន្ទូលដោយចំហ។ អាចនិយាយម្យ៉ាងទៀតបានថា តាមរយៈព្រះសូរសៀងរបស់ទ្រង់ ភាពប្រាកដប្រជានៃព្រះបន្ទូលរបស់ទ្រង់ និងគ្រប់ទាំងព្រះប្រាជ្ញាញាណចេញពីព្រះបន្ទូលរបស់ទ្រង់ នោះមនុស្សនឹងជឿទាំងស្រុងតែម្ដង។ តាមរបៀបនេះ មនុស្សចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលមើលទៅហាក់ដូចជាគ្មានសិទ្ធិអំណាច ប៉ុន្តែបែរជាអាចសម្រេចបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សបានទៅវិញ។ នេះគឺជាទិដ្ឋភាពមួយទៀតនៃភាពសំខាន់អំពីការយកកំណើតជាមនុស្សរបស់ទ្រង់ គឺជាការមានបន្ទូលកាន់តែប្រាកដប្រជា និងអនុញ្ញាតឱ្យតថភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ទ្រង់មានឥទ្ធិពលទៅលើមនុស្ស ដើម្បីឱ្យមនុស្សធ្វើបន្ទាល់ពីព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ បើកិច្ចការនេះមិនត្រូវបានធ្វើឡើង តាមរយៈមធ្យោបាយនៃការយកកំណើតជាមនុស្សទេ នោះវានឹងមិនអាចសម្រេចបានលទ្ធផលអ្វីឡើយ ហើយវានឹងមិនអាចសង្រ្គោះមនុស្សដែលពេញដោយអំពើបាបបានយ៉ាងពេញលេញឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះទ្រង់នឹងបន្តជាព្រះវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ និងពាល់បាន។ មនុស្សជាសត្តនិករនៃសាច់ឈាម ដូច្នេះ គេនិងព្រះជាម្ចាស់មានពិភពពីរផ្សេងគ្នា និងមានធម្មជាតិខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចចុះសម្រុងជាមួយមនុស្ស ដែលមកពីសាច់ឈាមឡើយ ហើយវាក៏គ្មានផ្លូវនៃការបង្កើតនូវទំនាក់ទំនងរវាងពួកគេបានដែរ បើដូច្នេះ មនុស្សគ្មានសមត្ថភាពទទួលបានការបំផ្លាស់ប្រែខាងវិញ្ញាណឡើយ។ ដោយសារតែហេតុផលនេះហើយបានជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវតែត្រលប់ជាមនុស្ស ដើម្បីធ្វើកិច្ចការដើមរបស់ទ្រង់។ ព្រះជាម្ចាស់អាចយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត និងបន្ទាបអង្គទ្រង់ត្រលប់ជាមនុស្ស ដើម្បីធ្វើការនៅក្នុងចំណោមមនុស្សជាតិ និងរស់នៅកណ្ដាលចំណោមពួកគេបាន ប៉ុន្តែមនុស្សមិនអាចឡើងទៅកាន់ទីដ៏ខ្ពស់បំផុត និងក្លាយជាវិញ្ញាណបានទេ ហើយលើសពីនេះ គេក៏មិនអាចចុះទៅកាន់ទីដ៏ទាបបំផុតនោះដែរ។ នេះជាហេតុផលដែលព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់។ ដោយសារហេតុផលដដែលនេះហើយ បានជាក្នុងអំឡុងនៃការយកកំណើតជាមនុស្សលើកទីមួយ មានតែសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចប្រោសលោះមនុស្សតាមរយៈការជាប់ឆ្កាង ប៉ុន្តែវាគ្មានផ្លូវណាដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវបានជាប់ឆ្កាង ជាតង្វាយលោះបាបសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់អាចត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែមនុស្សមិនអាចឡើងទៅស្ថានសួគ៌ដោយផ្ទាល់ ដើម្បីទទួលតង្វាយលោះបាបដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេឡើយ។ ដោយសារហេតុផលនេះ អ្វីគ្រប់យ៉ាងដែលអាចធ្វើបាន គឺសុំឱ្យព្រះជាម្ចាស់រត់ចុះឡើងពីរបីដងនៅចន្លោះស្ថានសួគ៌និងផែនដី ដោយមិនចាំបាច់ឱ្យមនុស្សត្រូវឡើងទៅស្ថានសួគ៌ ដើម្បីទទួលយកសេចក្តីសង្រ្គោះនេះទេ ព្រោះមនុស្សបានធ្លាក់ចុះ ហើយលើសពីនេះទៅទៀត មនុស្សក៏មិនអាចឡើងទៅស្ថានសួគ៌បានដែរ ថែមទាំងមិនអាចទទួលយកតង្វាយលោះបានទៀតផង។ ដូច្នេះ វាចាំបាច់ណាស់ដែលព្រះយេស៊ូវត្រូវយាងមកកណ្ដាលចំណោមមនុស្សជាតិ ហើយធ្វើកិច្ចការដែលមនុស្សមិនអាចសម្រេចបាន ដោយព្រះអង្គទ្រង់ផ្ទាល់។ គ្រប់ពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺសុទ្ធតែជាពេលដ៏ចាំបាច់បំផុត។ បើមានដំណាក់កាលណាមួយដែលអាចត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងមិនចាំបាច់ត្រូវចុះចូល រហូតដល់រងភាពអាម៉ាស់នៃការយកកំណើតជាមនុស្សនោះឡើយ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២១១. គ្មាននរណាម្នាក់សក្ដិសម និងមានគុណសម្បត្តិគ្រប់គ្រាន់ជាងព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះទេ សម្រាប់កិច្ចការជំនុំជម្រះសេចក្តីពុករលួយនៃសាច់ឈាមរបស់មនុស្ស។ ប្រសិនបើការជំនុំជម្រះត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនគ្របដណ្ដប់មនុស្សទាំងអស់ឡើយ។ លើសពីនេះទៀត កិច្ចការបែបនេះនឹងពិបាកឱ្យមនុស្សទទួលយក ព្រោះព្រះវិញ្ញាណមិនអាចយាងមកនៅមុខទល់នឹងមុខជាមួយនឹងមនុស្សឡើយ។ ដោយសារតែហេតុផលនេះ វានឹងមិនទទួលបានលទ្ធផលមួយរំពេចឡើយ ហើយមនុស្សក៏មិនអាចមើលឃើញនិស្ស័យដែលមិនអាចប្រកែកបានរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះដែរ។ សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ។ ដោយមានលក្ខណៈដូចមនុស្ស ដែលមានភាពជាមនុស្សសាមញ្ញ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជំនុំជម្រះដោយផ្ទាល់លើសេចក្តីទុច្ចរិតរបស់មនុស្ស។ នេះគឺជាសញ្ញាមួយអំពីភាពបរិសុទ្ធពីដើមរបស់ទ្រង់ និងអំពីភាពអស្ចារ្យរបស់ទ្រង់។ មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងអាចកាន់មុខតំណែងជំនុំជម្រះមនុស្ស ព្រោះថាទ្រង់មានសេចក្តីពិត និងសេចក្តីសុចរិត ដូច្នេះ ទ្រង់អាចជំនុំជម្រះមនុស្សបាន។ អស់អ្នកដែលគ្មានសេចក្តីពិត និងសេចក្តីសុចរិត មិនសក្តិសមក្នុងការជំនុំជម្រះអ្នកដទៃឡើយ។ បើសិនកិច្ចការនេះត្រូវបានធ្វើដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនមានន័យថាជាជ័យជម្នះលើសាតាំងឡើយ។ ព្រះវិញ្ញាណត្រូវទទួលបានការលើកតម្កើងខ្លាំងជាងមនុស្សដែលរមែងនឹងស្លាប់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ និងមានជ័យជម្នះលើសាច់ឈាម។ ប្រសិនបើព្រះវិញ្ញាណបានធ្វើកិច្ចការនេះដោយអង្គទ្រង់ផ្ទាល់ នោះទ្រង់នឹងមិនអាចជំនុំជម្រះការមិនស្ដាប់បង្គាប់របស់មនុស្សទាំងអស់បានឡើយ ហើយទ្រង់ក៏មិនអាចបើកសម្ដែងពីគ្រប់ទាំងអំពើទុច្ចរិតរបស់មនុស្សទាំងអស់បានដែរ។ សម្រាប់កិច្ចការនៃការជំនុំជម្រះ ក៏ត្រូវអនុវត្តតាមរយៈសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ ហើយមនុស្សមិនដែលមានសញ្ញាណណាមួយអំពីព្រះវិញ្ញាណទេ ដូច្នេះ ព្រះវិញ្ញាណគ្មានសមត្ថភាពបើកសម្ដែងបានយ៉ាងប្រសើរអំពីសេចក្តីទុច្ចរិតរបស់មនុស្ស ហើយក៏មិនអាចលាតត្រដាងទាំងស្រុងអំពីសេចក្តីទុច្ចរិតនោះដែរ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាខ្មាំងសត្រូវរបស់អស់អ្នកដែលមិនស្គាល់ទ្រង់។ តាមរយៈការជំនុំជម្រះសញ្ញាណ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះទ្រង់ នោះព្រះអង្គនឹងធ្វើការលាតត្រដាងរាល់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិទាំងអស់។ លទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម គឺស្ដែងចេញឱ្យឃើញច្បាស់ជាងលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដូច្នេះ ការជំនុំជម្រះមនុស្សជាតិទាំងអស់មិនត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណឡើយ ប៉ុន្តែវាជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញទេ។ ចំពោះព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សអាចមើលឃើញ និងអាចប៉ះពាល់បាន ដូច្នេះ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចយកឈ្នះលើមនុស្សបានទាំងស្រុង។ នៅក្នុងទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សវិវឌ្ឍពីការប្រឆាំងទៅជាការស្ដាប់បង្គាប់ វិវឌ្ឍពីការបៀតបៀនទៅជាការទទួលយក វិវឌ្ឍពីសញ្ញាណទៅជាចំណេះដឹង និងពីការបដិសេធទៅជាសេចក្តីស្រឡាញ់ ហើយការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មនុស្សបានសង្រ្គោះតាមរយៈការទទួលយកការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ មនុស្សចាប់ផ្ដើមស្គាល់ទ្រង់បន្ដិចម្ដងៗតាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ប៉ុណ្ណោះ មនុស្សត្រូវបានទ្រង់យកឈ្នះក្នុង អំឡុងពេលដែលគេប្រឆាំងនឹងទ្រង់ ហើយគេទទួលបានការផ្គត់ផ្គង់សម្រាប់ជីវិតពីទ្រង់ក្នុងអំឡុងពេលនៃការទទួលយកការវាយផ្ចាលរបស់ទ្រង់។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណនោះឡើយ។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២១២. នៅពេលដែលព្រះជាម្ចាស់មិនទាន់បានត្រលប់ជាសាច់ឈាម មនុស្សមិនបានយល់ច្រើនឡើយអំពីអ្វីដែលទ្រង់បានមានបន្ទូល ដោយសារតែព្រះបន្ទូលរបស់ទ្រង់បានចេញមកពីភាពជាព្រះទាំងស្រុង។ ទស្សនៈ និងបរិបទនៃអ្វីដែលទ្រង់បានមានបន្ទូល គឺមនុស្សជាតិមិនអាចមើលឃើញ និងពាល់បានឡើយ ហើយវាត្រូវបានស្ដែងឡើងចេញពីពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ។ សម្រាប់មនុស្សដែលបានរស់នៅក្នុងសាច់ឈាម ពួកគេមិនអាចឆ្លងកាត់ពិភពខាងវិញ្ញាណបានឡើយ។ ប៉ុន្តែ ក្រោយពេលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ទ្រង់បានមានបន្ទូលទៅកាន់មនុស្សជាតិចេញពីទស្សនៈនៃភាពជាមនុស្ស ហើយទ្រង់បានយាងចេញពីពិភពខាងវិញ្ញាណ និងយាងហួសវិសាលភាពនៃពិភពនេះទៅទៀត។ ទ្រង់អាចបង្ហាញនិស្ស័យជាព្រះ បំណងព្រះហឫទ័យ និងអាកប្បកិរិយារបស់ទ្រង់ តាមរយៈអ្វីៗដែលមនុស្សអាចស្រមៃឃើញ អ្វីដែលពួកគេមើលឃើញ និងជួបប្រទះនៅក្នុងជីវិតរបស់ពួកគេ ហើយប្រើប្រាស់វិធីសាស្ត្រដែលមនុស្សអាចទទួលយក នៅក្នុងភាសាមួយដែលពួកគេអាចយល់ និងជាមួយចំណេះដឹងមួយដែលពួកគេអាចចាប់បាន ដើម្បីជួយឱ្យមនុស្សជាតិអាចយល់ និងដឹងអំពីព្រះជាម្ចាស់ ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងបទដ្ឋានតម្រូវរបស់ទ្រង់ដែលស្ថិតនៅក្នុងវិសាលភាពនៃសមត្ថភាពរបស់ពួកគេ និងនៅកម្រិតមួយដែលពួកគេអាចធ្វើបាន។ នេះគឺជាវិធីសាស្ត្រ និងគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្ស។ ទោះបីរបៀបរបស់ព្រះជាម្ចាស់ និងគោលការណ៍នៃការធ្វើការរបស់ទ្រង់នៅក្នុងសាច់ឈាម ត្រូវបានសម្រេចភាគច្រើន ដោយមធ្យោបាយ ឬតាមរយៈភាពជាមនុស្សក៏ដោយ ប៉ុន្តែវាពិតជាបានសម្រេចលទ្ធផល ដែលមិនអាចសម្រេចបាន តាមរយៈការធ្វើការដោយផ្ទាល់នៅក្នុងភាពជាព្រះនោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្សមានលក្ខណៈច្បាស់លាស់ ពិតត្រង់ និងចំគោលដៅជាង ហើយវិធីសាស្ត្រមានភាពបត់បែនជាង និងស្ថិតនៅក្នុងទម្រង់មួយដែលហួសពីកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

២១៣. ការមកដល់របស់ព្រះជាម្ចាស់ជាសាច់ឈាម គឺដើម្បីជួយមនុស្សឱ្យមើលឃើញទង្វើពិតប្រាកដរបស់ព្រះជាម្ចាស់ ដើម្បីផ្ដល់ជារូបរាងនៃសាច់ឈាមទៅដល់ព្រះវិញ្ញាណដែលគ្មានរូបរាង និងដើម្បីអនុញ្ញាតឱ្យមនុស្សមើលឃើញ និងបានប៉ះពាល់ទ្រង់ផង។ តាមរយៈសេចក្ដីនេះ អស់អ្នកណាដែលទ្រង់បានចាក់បំពេញ នឹងរស់នៅបង្ហាញទ្រង់ ទ្រង់នឹងទទួលបានពួកគេ ហើយគេនឹងដើរតាមព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលតែក្នុងស្ថានសួគ៌ ហើយមិនបានយាងមកផែនដីពិតប្រាកដទេ នោះមនុស្សនឹងមិនអាចស្គាល់ព្រះជាម្ចាស់ឡើយ ពួកគេនឹងបានត្រឹមតែអាចអធិប្បាយពីការប្រព្រឹត្ដរបស់ព្រះជាម្ចាស់ ដោយការប្រើប្រាស់ទ្រឹស្ដីទទេសូន្យ និងមិនអាចមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដឡើយ។ ការសំខាន់ដែលព្រះជាម្ចាស់បានយាងមកផែនដីនេះគឺ ដើម្បីធ្វើជាឧទាហរណ៍ និងជាគំរូសម្រាប់អស់អ្នកដែលទ្រង់ទទួលបាន។ មានតែបែបនេះទេ ទើបមនុស្សអាចស្គាល់ព្រះជាម្ចាស់បានពិតប្រាកដ ប៉់ះព្រះជាម្ចាស់បាន និងមើលឃើញទ្រង់ ហើយមានតែបែបនេះទេ ទើបព្រះជាម្ចាស់អាចទទួលបានពួកគេយ៉ាងពិតប្រាកដ។

(ដកស្រង់ពី «អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២១៤. មានតែពេលដែលព្រះជាម្ចាស់បន្ទាបព្រះអង្គទ្រង់មកដល់ចំណុចណាមួយប៉ុណ្ណោះ ពោលគឺមានតែពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ដែលមនុស្សអាចក្លាយជាមនុស្សជិតស្និទ្ធ និងជាមនុស្សជំនិតរបស់ទ្រង់បាន។ ព្រះជាម្ចាស់គឺជាព្រះវិញ្ញាណ៖ តើមនុស្សអាចមានលក្ខណៈសម្បត្តិធ្វើជាមនុស្សជិតស្និទ្ធនឹងព្រះវិញ្ញាណដែលថ្កុំថ្កើងនិងមិនអាចវាស់ស្ទង់បាននេះ បានដោយរបៀបណា? មានតែពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចុះមកយកកំណើតមកខាងសាច់ឈាម និងក្លាយជាសភាវៈដែលមានសម្បកខាងក្រៅដូចជាមនុស្សជាតិតែប៉ុណ្ណោះ ដែលមនុស្សអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បាន និងអាចឱ្យទ្រង់ទទួលយកបានដោយពិតប្រាកដ។ ទ្រង់មានបន្ទូល និងបំពេញកិច្ចការខាងសាច់ឈាម ចែករំលែកសេចក្តីអរសប្បាយ ទុក្ខសោក និងការឈឺចាប់របស់មនុស្សជាតិ រស់នៅក្នុងពិភពតែមួយជាមួយមនុស្សជាតិ ការពារមនុស្សជាតិ និងណែនាំពួកគេ ហើយតាមរយៈការនេះ ទ្រង់សម្អាតមនុស្សឱ្យបានស្អាតនិងអនុញ្ញាតឱ្យពួកគេ ទទួលបាននូវការសង្គ្រោះ និងព្រះពររបស់ទ្រង់។ នៅពេលទទួលបានអ្វីទាំងអស់នេះហើយ មនុស្សពិតជាស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមានតែពេលនោះទេ ដែលពួកគេអាចក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់បាន។ មានតែចំណុចនេះទេដែលជាក់ស្ដែង។ ប្រសិនបើព្រះជាម្ចាស់ ពិតជាមិនអាចឱ្យមនុស្សមើលឃើញ និងអរូបីមែន នោះតើពួកគេអាចក្លាយជាមនុស្សជិតស្និទ្ធនឹងទ្រង់បានដោយរបៀបណា? តើនេះមិនមែនជាគោលលទ្ធិដែលទទេសូន្យទេឬអី?

(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២១៥. សម្រាប់អស់អ្នកណាដែលរស់នៅក្នុងសាច់ឈាម ការផ្លាស់ប្ដូរនិស្ស័យរបស់គេតម្រូវឱ្យមានគោលដៅ ដើម្បីដេញតាម ហើយការស្គាល់ព្រះជាម្ចាស់តម្រូវឱ្យមានការឃើញផ្ទាល់នឹងភ្នែកនូវទង្វើដ៏ពិត និងមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការទាំងពីរនេះអាចសម្រេចទៅបានតែតាមរយៈសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយកិច្ចការទាំងពីរនេះអាចសម្រេចបានតាមរយៈសាច់ឈាមដ៏សាមញ្ញ និងពិតប្រាកដតែប៉ុណ្ណោះ។ នេះជាហេតុផលដែលនាំឱ្យការយកកំណើតជាមនុស្សមានភាពសំខាន់ចាំបាច់ និងជាហេតុផលដែលញ៉ាំងឱ្យមនុស្សជាតិដ៏ពុករលួយទាំងអស់ត្រូវការជាចាំបាច់។ ដោយសារតែមនុស្សត្រូវបានតម្រូវឱ្យស្គាល់ព្រះជាម្ចាស់ ដូច្នេះ រូបអង្គអំពីព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ ត្រូវតែលុបបំបាត់ចេញពីដួងចិត្តរបស់គេ ហើយដោយសារតែពួកគេត្រូវបានតម្រូវឱ្យកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់គេ ដូច្នេះ ជាដំបូង ពួកគេត្រូវដឹងអំពីនិស្ស័យដ៏ពុករលួយរបស់គេជាមុនសិន។ បើមនុស្សធ្វើកិច្ចការនៃការលុបចោលរូបអង្គព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្ស នោះគេនឹងមិនអាចទទួលបាននូវលទ្ធផលដ៏សមរម្យឡើយ។ រូបអង្គនៃព្រះដ៏ស្រពេចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សមិនអាចត្រូវបានលុបចោល កម្ចាត់ចេញ ឬលុបបំបាត់ទាំងស្រុង ដោយពាក្យសម្ដីតែម្យ៉ាងឡើយ។ បើធ្វើបែបនេះ នៅទីបំផុត វានឹងនៅតែមិនអាចដកចោលរូបអង្គដែលចាក់ឫសយ៉ាងជ្រៅទាំងនេះចេញពីមនុស្សបានឡើយ។ មានតែតាមរយៈការជំនួសរូបដ៏ស្រពេចស្រពិល និងអធិធម្មជាតិទាំងនេះ ដោយព្រះជាម្ចាស់ដ៏ពិត និងរូបអង្គដ៏ពិតរបស់ព្រះជាម្ចាស់ និងធ្វើឱ្យមនុស្សស្គាល់ពីរូបអង្គទាំងនោះបន្ដិចម្ដងៗប៉ុណ្ណោះ ទើបវាអាចទទួលបានលទ្ធផល។ មនុស្សទទួលស្គាល់ថា ព្រះជាម្ចាស់ដែលគេស្វែងរកពីអតីតកាល គឺជាព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ។ ការដឹកនាំដោយផ្ទាល់ពីព្រះវិញ្ញាណ និងសេចក្តីបង្រៀនរបស់មនុស្ស មិនអាចជួយទៅសម្រេចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះដែលអាចជួយបាន។ សញ្ញាណរបស់មនុស្សត្រូវបានលាតត្រដាងឱ្យឃើញនៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ ពីព្រោះភាពសាមញ្ញ និងតថភាពពិតនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសភាពផ្ទុយគ្នាទៅនឹងព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិនៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណដើមរបស់មនុស្សអាចត្រូវបានបើកសម្ដែងឱ្យឃើញ នៅពេលដែលធ្វើការប្រៀបធៀបជាមួយនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ បើគ្មានការប្រៀបធៀបទៅនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ នោះសញ្ញាណរបស់មនុស្សមិនអាចត្រូវបានបើកសម្ដែងឱ្យឃើញនោះឡើយ ហើយនៅក្នុងន័យម្យ៉ាងទៀត បើគ្មានតថភាពពិតជារូបឆ្លុះទេ នោះរូបភាពដ៏ស្រពេចស្រពិលមិនអាចត្រូវបានបើកសម្ដែងឱ្យឃើញឡើយ។ គ្មាននរណាម្នាក់មានសមត្ថភាពប្រើប្រាស់ពាក្យសម្ដី ដើម្បីធ្វើកិច្ចការនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចបរិយាយអំពីកិច្ចការនេះ ដោយប្រើវោហារសព្ទជាពាក្យពេចន៍នោះដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការរបស់ទ្រង់បាន ហើយគ្មានអ្នកណាផ្សេងអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ទោះបីមនុស្ស មានសំនួនវោហារសព្ទសម្បូរបែបយ៉ាងណា ក៏គេគ្មានសមត្ថភាពបរិយាយអំពីតថភាពពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់កាន់តែជាក់ស្ដែង និងអាចមើលឃើញទ្រង់កាន់តែច្បាស់ លុះត្រាតែទ្រង់ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយបង្ហាញ ភាពជាទ្រង់ និងរូបអង្គរបស់ទ្រង់ឱ្យគេឃើញទាំងស្រុងប៉ុណ្ណោះ។ លទ្ធផលនេះមិនអាចសម្រេចបាន ដោយមនុស្សខាងសាច់ឈាមណាម្នាក់ឡើយ។ ជាការពិត ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏គ្មានសមត្ថភាពសម្រេចលទ្ធផលនេះបានដែរ។ ព្រះជាម្ចាស់អាចសង្រ្គោះមនុស្សដ៏ពុករលួយពីឥទ្ធិពលរបស់សាតាំងបាន ប៉ុន្តែកិច្ចការនេះមិនអាចត្រូវបានសម្រេចដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយផ្ទុយទៅវិញ កិច្ចការនេះអាចសម្រេចបានតាមរយៈសាច់ឈាម ដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ចូលសណ្ឋិត ឬដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ សាច់ឈាមនេះ គឺជាមនុស្ស ហើយក៏ជាព្រះជាម្ចាស់ដែរ។ សាច់ឈាមនេះ គឺជាមនុស្សដែលមានភាពជាមនុស្សសាមញ្ញ ហើយក៏ជាព្រះជាម្ចាស់ដែលមានភាពជាព្រះដ៏ពេញលេញផងដែរ។ ដូច្នេះ ទោះបីសាច់ឈាមនេះមិនមែនជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីព្រះវិញ្ញាណក៏ដោយ ក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលយកកំណើតជាមនុស្សដដែលដែលសង្រ្គោះមនុស្ស ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះ ជាព្រះវិញ្ញាណផង និងជាសាច់ឈាមផង។ មិនថាមនុស្សហៅទ្រង់បែបណានោះឡើយ ទីបំផុត គឺនៅតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដដែល ដែលសង្រ្គោះមនុស្សជាតិ។ ដោយសារតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលមិនអាចដាច់ចេញពីសាច់ឈាម ហើយកិច្ចការនៃសាច់ឈាមក៏ជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរនោះ ទើបកិច្ចការនេះមិនគ្រាន់តែត្រូវបានធ្វើដោយប្រើអត្តសញ្ញាណរបស់ព្រះវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានធ្វើដោយប្រើអត្តសញ្ញាណរបស់សាច់ឈាមដែរ។ កិច្ចការដែលព្រះវិញ្ញាណត្រូវធ្វើដោយផ្ទាល់ មិនតម្រូវឱ្យមានការយកកំណើតជាមនុស្សឡើយហើយកិច្ចការដែលតម្រូវឱ្យសាច់ឈាមធ្វើ ក៏មិនអាចធ្វើដោយផ្ទាល់ពីព្រះវិញ្ញាណដែរ ប៉ុន្តែអាចត្រូវបានធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ។ នេះជាអ្វីដែលតម្រូវឱ្យមានសម្រាប់កិច្ចការនេះ ហើយវាជាអ្វីដែលមនុស្សជាតិដ៏ពុករលួយត្រូវការជាចាំបាច់។ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ មានតែដំណាក់កាលមួយប៉ុណ្ណោះដែលត្រូវបានអនុវត្តដោយផ្ទាល់ពីព្រះវិញ្ញាណ ហើយដំណាក់កាលពីរផ្សេងទៀតត្រូវបានអនុវត្តដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនដោយព្រះវិញ្ញាណដោយផ្ទាល់ទេ។ កិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យដែលត្រូវបានធ្វើដោយព្រះវិញ្ញាណ មិនបានពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ ហើយវាក៏គ្មានទាក់ទងអ្វីនឹងចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាមរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ពាក់ព័ន្ធនឹងនិស្ស័យពុករលួយរបស់មនុស្ស និងចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ហើយវាជាផ្នែកដ៏សំខាន់និងចាំបាច់ចំពោះកិច្ចការនៃសេចក្តីសង្រ្គោះ។ ដូច្នេះ មនុស្សជាតិដ៏ពុករលួយ កាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយគេកាន់តែត្រូវការកិច្ចការដោយផ្ទាល់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មនុស្សជាតិត្រូវការព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចាំមើលថែគេ ចាំជួយគាំទ្រគេ ចាំប្រទានឱ្យទឹកគេ ចាំប្រទានអាហារដល់គេ ជំនុំជម្រះ និងវាយផ្ចាលគេ ហើយគេត្រូវការព្រះគុណកាន់តែច្រើន និងការប្រោសលោះកាន់តែខ្លាំងពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មានតែព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាមប៉ុណ្ណោះ ដែលអាចក្លាយជាបុគ្គលជំនិតរបស់មនុស្ស ជាគង្វាលរបស់មនុស្ស ជាជំនួយគ្រប់ពេលរបស់មនុស្ស ហើយអ្វីៗទាំងអស់នេះគឺជាភាពចាំបាច់នៃការយកកំណើតជាមនុស្ស ទាំងពេលសព្វថ្ងៃ និងពីអតីតកាល។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២១៦. ព្រះជាម្ចាស់បានយាងយកកាន់ផែនដីដើម្បីបំពេញកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្ស ដើម្បីបើកបង្ហាញពីអង្គទ្រង់ឱ្យមនុស្សបានឃើញដោយផ្ទាល់ និងដើម្បីអនុញ្ញាតឱ្យមនុស្សមើលឃើញទ្រង់។ តើនេះជារឿងតូចតាចមែនទេ? វាមិនមែនជារឿងធម្មតានោះទេ! វាមិនដូចជាការស្រមៃរបស់មនុស្សឡើយ៖ ថាព្រះជាម្ចាស់បានយាងមកដើម្បីឱ្យមនុស្សអាចមើលឃើញទ្រង់បាន ដើម្បីឱ្យមនុស្សអាចយល់ថា ព្រះជាម្ចាស់គឺពិតជាក់ស្ដែង និងមិនស្រពេចស្រពិល ឬរាក់កំភែលឡើយ ហើយថាព្រះជាម្ចាស់គឺឧត្តុង្គឧត្ដម ប៉ុន្តែក៏បន្ទាបអង្គទ្រង់ផងដែរ។ តើវាអាចជារឿងធម្មតាបានដែរឬអី? ច្បាស់ណាស់ គឺដោយសារសាតាំងបានធ្វើឱ្យខាងសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សគឺជាអ្នកដែលព្រះជាម្ចាស់មានបំណងព្រះហឫទ័យចង់សង្គ្រោះ ហេតុនេះ ព្រះជាម្ចាស់ត្រូវត្រលប់ជាសាច់ឈាម ដើម្បីធ្វើចម្បាំងជាមួយសាតាំង និងដើម្បីឃ្វាលលមនុស្សដោយផ្ទាល់ព្រះអង្គ។ មានតែចំណុចនេះទេ ទើបមានប្រយោជន៍ចំពោះកិច្ចការរបស់ទ្រង់។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានកើតមានឡើងចំនួនពីរលើកដើម្បីយកឈ្នះលើសាតាំងនិងដើម្បីសង្គ្រោះមនុស្សឱ្យបានប្រសើរជាងមុនផងដែរ។ នេះគឺដោយសារអ្នកដែលធ្វើចម្បាំងជាមួយសាតាំង គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ មិនថាជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នោះទេ។ សរុបមក ពួកទេវតាមិនអាចធ្វើចម្បាំងជាមួយសាតាំងបានឡើយ ហើយមនុស្សកាន់តែមិនអាចធ្វើចម្បាំងជាមួយវាបាន ដ្បិតមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយទៅហើយ។ ពួកទេវតាគ្មានឬទ្ធិអំណាចក្នុងការធ្វើចម្បាំងមួយនេះទេ ហើយមនុស្សកាន់តែគ្មានអំណាចថែមទៀតហើយ។ ដូចនេះ ប្រសិនបើព្រះជាម្ចាស់ចង់កែខៃជីវិតរបស់មនុស្ស ប្រសិន បើទ្រង់ចង់យាងត្រឡប់មកកាន់ផែនដីនេះដោយផ្ទាល់ព្រះអង្គដើម្បីសង្គ្រោះមនុស្ស គឺទ្រង់ត្រូវតែត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ព្រះអង្គ ពោលគឺទ្រង់ត្រូវតែយកកំណើតជាមនុស្សដោយផ្ទាល់ យាងមកក្នុងចំណោមមនុស្ស និងសង្គ្រោះមនុស្សដោយផ្ទាល់ព្រះអង្គ តាមរយៈអត្តសញ្ញាណពីកំណើតរបស់ទ្រង់ និងកិច្ចការដែលទ្រង់ត្រូវបំពេញ។ ប្រសិនបើមិនដូច្នេះទេ ប្រសិនបើព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬមនុស្សជាអ្នកធ្វើកិច្ចការនេះវិញ នោះចម្បាំងនេះ នឹងគ្មានលេចចេញជាផលផ្លែអ្វីឡើយហើយវានឹងមិនអាចបញ្ចប់ទៅវិញបានទេ។ មានតែពេលដែលព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាមដើម្បីទៅធ្វើចម្បាំងដោយផ្ទាល់ព្រះអង្គជាមួយសាតាំងប៉ុណ្ណោះ ទើបមនុស្សមានឱកាសទទួលបានសេចក្ដីសង្គ្រោះ។ បន្ថែមលើនេះ មានតែពេលនោះទេដែលសាតាំងរងការអាម៉ាស់ និងត្រូវចាកចេញដោយគ្មានឱកាសបំផ្លាញ ឬមានផែនការត្រូវធ្វើទៀតនោះទេ។ កិច្ចការដែលបានបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមិនអាចសម្រេចទៅបានតាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់បានឡើយ ហើយកិច្ចការនឹងកាន់តែមិនអាចឱ្យមនុស្សខាងសាច់ឈាមណាម្នាក់បំពេញជំនួសព្រះជាម្ចាស់បានឡើយ ដ្បិតកិច្ចការដែលទ្រង់ធ្វើ គឺដើម្បីជីវិតរបស់មនុស្ស និងដើម្បីបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ ប្រសិនបើមនុស្សត្រូវចូលរួមក្នុងចម្បាំងនេះពិតមែន គេនឹងរត់ចោលជួរទាំងច្របូកច្របល់យ៉ាងសែនវេទនា ហើយនឹងមិនអាចបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់គេបានឡើយ។ ទ្រង់នឹងមិនអាចសង្គ្រោះមនុស្សតាមរយៈឈើឆ្កាង ឬយកឈ្នះលើមនុស្សជាតិដែលបះបោរទាំងអស់បានទេ ប៉ុន្តែអាចត្រឹមធ្វើកិច្ចការចាស់ៗបន្តិចបន្តួច ដោយមិនទៅឆ្ងាយពីគោលការណ៍ផ្សេងៗឡើយ ឬបើពុំដូច្នោះទេ អាចធ្វើត្រឹមកិច្ចការផ្សេងដែលមិនពាក់ព័ន្ធនឹងការយកឈ្នះលើសាតាំងប៉ុណ្ណោះ។ ដូច្នេះ ហេតុអ្វីចាំបាច់ត្រូវខ្វាយខ្វល់? តើកិច្ចការដែលមិនអាចទទួលបានមនុស្ស និងមិនអាចយកឈ្នះលើសាតាំងបាននោះ មានសារៈសំខាន់អ្វីទៅ? ហេតុដូច្នេះ ចម្បាំងជាមួយសាតាំងមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលអាចធ្វើបាន ហើយមនុស្សមិនអាចធ្វើសង្គ្រាមនេះបានឡើយ។ ភារកិច្ចរបស់មនុស្ស គឺត្រូវស្ដាប់បង្គាប់ និងដើរតាម ដ្បិតមនុស្សមិនអាចធ្វើកិច្ចការស្រដៀងគ្នានឹងការង្កើតផ្ទៃមេឃ និងផែនដីបានឡើយ ហើយបន្ថែមលើនេះ គេមិនអាចបំពេញកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំងបានឡើយ។ មនុស្សអាចត្រឹមផ្គាប់ព្រះហឫទ័យព្រះអាទិករ ស្ថិតក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលតាមរយៈការនេះ សាតាំងត្រូវបានយកឈ្នះ។ នេះគឺជារឿងតែមួយគត់ដែលមនុស្សអាចធ្វើបាន។ ហេតុដូចនេះ គ្រប់ពេលដែលចាប់ផ្ដើមធ្វើចម្បាំងថ្មីមួយ ពោលគឺគ្រប់ពេលដែលកិច្ចការនៃសម័យថ្មីចាប់ផ្ដើម កិច្ចការនេះត្រូវព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គតែម្ដង ដែលតាមរយៈការនេះ ទ្រង់ត្រូវដឹកនាំសម័យកាលទាំងមូល និងចាប់ផ្ដើមផ្លូវថ្មីសម្រាប់មនុស្សជាតិទាំងមូល។ ការចាប់ផ្ដើមយុគសម័យថ្មីនីមួយៗ គឺជាការចាប់ផ្ដើមចម្បាំងថ្មីជាមួយសាតាំង ដែលតាមរយៈការនេះ មនុស្សត្រូវចូលទៅក្នុងពិភពមួយកាន់តែថ្មី និងស្រស់ស្អាតជាងមុន និងជាយុគសម័យថ្មីមួយដែលព្រះជាម្ចាស់ដឹកនាំដោយផ្ទាល់ព្រះអង្គតែម្ដង។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២១៧. ហេតុអ្វីបានជាខ្ញុំនិយាយថា អត្ថន័យនៃការយកកំណើតជាមនុស្ស មិនត្រូវបានបង្គ្រប់នៅក្នុងកិច្ចការរបស់ព្រះយេស៊ូវ? គឺដោយសារតែព្រះបន្ទូលមិនបានក្លាយជាសាច់ឈាមទាំងស្រុងឡើយ។ អ្វីដែលព្រះយេស៊ូវបានធ្វើ គឺគ្រាន់តែជាផ្នែកមួយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ទ្រង់គ្រាន់តែធ្វើកិច្ចការនៃការប្រោសលោះ ហើយទ្រង់មិនបានធ្វើកិច្ចការនៃការទទួលបានមនុស្សទាំងស្រុងឡើយ។ ដោយសារតែហេតុផលនេះ ព្រះជាម្ចាស់បានក្លាយជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ។ ដំណាក់កាលនៃកិច្ចការនេះ ក៏ត្រូវបានសម្រេចនៅក្នុងសាច់ឈាមសាមញ្ញផងដែរ។ កិច្ចការនេះត្រូវបានធ្វើដោយមនុស្សសាមញ្ញបំផុត ជាភាពជាមនុស្សរបស់បុគ្គលម្នាក់ដែលគ្មានភាពអធិធម្មជាតិសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់បានក្លាយជាមនុស្សទាំងស្រុង ហើយទ្រង់ជាមនុស្សម្នាក់ដែលមានអត្តសញ្ញាណមកពីព្រះជាម្ចាស់ ជាមនុស្សទាំងស្រុង ជាសាច់ឈាមទាំងស្រុង និងជាព្រះដែលកំពុងតែធ្វើកិច្ចការ។ ភ្នែករបស់មនុស្សមើលឃើញរូបកាយខាងសាច់ឈាមមួយ ដែលគ្មានលក្ខណៈអធិធម្មជាតិសោះឡើយ ជាមនុស្សសាមញ្ញបំផុតដែលអាចនិយាយភាសាសា្ថនសួគ៌ មិនធ្វើទីសម្គាល់ មិនធ្វើការអស្ចារ្យ ក៏រឹតតែមិនបង្ហាញសេចក្តីពិតខាងក្នុងអំពីសាសនា នៅតាមសាលាប្រជុំធំៗផងដែរ។ ចំពោះមនុស្ស កិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរ ហាក់ដូចជាផ្ទុយស្រឡះពីលើកទីមួយ គឺដល់ថ្នាក់គ្មានភាពដូចគ្នាសោះឡើយ ហើយក៏គ្មានកិច្ចការនៅលើកទីមួយ ដែលអាចមើលឃើញនៅលើកនេះផងដែរ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សលើកទីពីរមានលក្ខណៈខុសគ្នាពីលើកទីមួយក៏ដោយ ប៉ុន្តែវាមិនបានបញ្ជាក់ឡើយថា ប្រភពនៃព្រះទាំងពីរអង្គមិនមែនចេញពីប្រភពតែមួយ និងដូចគ្នានោះឡើយ។ ប្រភពរបស់ពួកទ្រង់ដូច ឬមិនដូចគ្នា គឺអាស្រ័យលើលក្ខណៈនៃកិច្ចការដែលត្រូវបានធ្វើឡើង ដោយសាច់ឈាម មិនមែនដោយសំបកខាងក្រៅរបស់ពួកទ្រង់ឡើយ។ ក្នុងអំឡុងពេលនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សចំនួនពីរលើក ហើយទាំងពីរលើកនេះ កិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ចាប់ផ្ដើមនូវយុគសម័យថ្មី គឺនាំមកនូវកិច្ចការមួយថ្មី ដូច្នេះ ការយកកំណើតជាមនុស្សទាំងនេះជួយបំពេញគ្នាទៅវិញទៅមក។ ភ្នែកមនុស្សមិនអាចប្រាប់បានឡើយថា សាច់ឈាមទាំងពីរចេញមកពីប្រភពតែមួយនោះ។ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា ការនេះលើសពីសមត្ថភាពនៃភ្នែក ឬគំនិតរបស់មនុស្សទៅទៀត។ ប៉ុន្តែ នៅក្នុងសារជាតិរបស់ពួកទ្រង់ ពួកទ្រង់គឺដូចគ្នា ដ្បិតកិច្ចការរបស់ពួកទ្រង់មានប្រភពចេញពីព្រះវិញ្ញាណដូចគ្នា។ ទោះបីសាច់ឈាមជាមនុស្សទាំងពីរនេះចេញមកពីប្រភពដូចគ្នាក៏ដោយ ប៉ុន្តែវាមិនអាចត្រូវបានវិនិច្ឆ័យដោយយុគសម័យ និងទីកន្លែងដែលពួកទ្រង់បានប្រសូត ឬដោយកត្តាបែបនេះឡើយ ប៉ុន្តែត្រូវវិនិច្ឆ័យដោយកិច្ចការរបស់ព្រះដែលបានស្ដែងចេញតាមរយៈពួកទ្រង់វិញ។ សាច់ឈាមជាមនុស្សលើកទីពីរ មិនធ្វើកិច្ចការណាមួយដែលព្រះយេស៊ូវបានធ្វើរួចឡើយ ព្រោះកិច្ចការរបស់ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងឡើយ ប៉ុន្តែបើកផ្លូវមួយថ្មីនៅគ្រប់ពេលវិញ។ សាច់ឈាម ជាមនុស្សលើកទីពីរមិនមានគោលបំណងធ្វើឱ្យការសម្ដែងចេញនៃសាច់ឈាមលើកទីមួយកាន់ស៊ីជម្រៅ ឬរឹងមាំនៅក្នុងគំនិតរបស់មនុស្សឡើយ ប៉ុន្តែ ដើម្បីបំពេញបន្ថែម និងធ្វើឱ្យវាគ្រប់លក្ខណ៍គឺដើម្បីឱ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ កាន់តែស៊ីជម្រៅ ដើម្បីកាត់ផ្ដាច់រាល់ច្បាប់វិន័យ ដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស និងដើម្បីបោសសម្អាតរូបអង្គបំភាន់អំពីព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ គឺអាចនិយាយបានថាគ្មានដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ អាចផ្ដល់ឱ្យមនុស្សមានចំណេះដឹងពេញលេញអំពីទ្រង់ឡើយ ប៉ុន្តែដំណាក់កាលនីមួយៗ ជួយផ្ដល់នូវចំណែកខ្លះតែប៉ុណ្ណោះមិនមែនចំណែកពេញលេញឡើយ។ ទោះបីជាព្រះជាម្ចាស់បានសម្ដែងនិស្ស័យរបស់ទ្រង់យ៉ាងពេញលេញក៏ដោយ ប៉ុន្តែដោយសារតែការយល់ដឹងរបស់មនុស្សមានកម្រិត ដូច្នេះ ចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់នៅតែបន្តមិនពេញលេញដដែល។ ការប្រើប្រាស់ភាសាមនុស្សលោក គឺមិនអាចពន្យល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងបាននោះឡើយ។ លើសពីនេះទៅទៀត តើដំណាក់កាលតែមួយនៃកិច្ចការរបស់ទ្រង់ អាចសម្ដែងអំពីព្រះជាម្ចាស់យ៉ាងពេញលេញបានយ៉ាងដូចម្ដេចទៅ? ទ្រង់ធ្វើការនៅក្នុងសាច់ឈាម ក្រោមការគ្របបាំងនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ហើយមនុស្សអាចស្គាល់ទ្រង់បាន តាមរយៈការសម្ដែងចេញនៃភាពជាព្រះរបស់ទ្រង់ប៉ុណ្ណោះ មិនមែនតាមរយៈសំបកកាយរបស់ទ្រង់នោះឡើយ។ ព្រះជាម្ចាស់យាងមកនៅក្នុងសាច់ឈាម ដើម្បីអនុញ្ញាតឱ្យមនុស្សស្គាល់ទ្រង់ តាមរយៈវិធីផ្សេងៗក្នុងកិច្ចការរបស់ទ្រង់ ហើយដំណាក់កាលទាំងពីរនៃកិច្ចការរបស់ទ្រង់ មិនមានលក្ខណៈដូចគ្នានោះឡើយ។ មានតែធ្វើបែបនេះទេ ទើបមនុស្សអាចមានចំណេះដឹងពេញលេញអំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនកម្រិតត្រឹមរបៀបតែមួយនោះឡើយ។ ទោះបីកិច្ចការនៃសាច់ឈាមជាមនុស្សទាំងពីរ មានលក្ខណៈខុសគ្នាក៏ដោយ ក៏សារជាតិនៃសាច់ឈាម និងប្រភពនៃកិច្ចការរបស់ពួកទ្រង់ មានលក្ខណៈដូចគ្នាដែរ។ អាចនិយាយបានថា ពួកទ្រង់យាងមក ដើម្បីធ្វើដំណាក់កាលនៃកិច្ចការពីរផ្សេងគ្នា ហើយលេចឡើងនៅក្នុងយុគសម័យពីរខុសគ្នា។ មិនថាបែបណានោះឡើយ សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់មានសារជាតិដូចគ្នា និងប្រភពដើមដូចគ្នា។ នេះជាសេចក្តីពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។

(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២១៨. នៅក្នុងការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ ទ្រង់មិនបានបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្សឡើយ ប៉ុន្តែទ្រង់គ្រាន់តែបានបង្ហើយជំហានទីមួយនៃកិច្ចការដែលព្រះជាម្ចាស់ចាំបាច់ត្រូវធ្វើការនៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីបង្ហើយកិច្ចការនៃការយកកំណើតជាមនុស្ស ព្រះជាម្ចាស់បានយាងត្រឡប់មកខាងសាច់ឈាមម្ដងទៀត រស់នៅក្នុងភាពសាមញ្ញនិងការពិតនៃសាច់ឈាម ពោលគឺធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ដែងចេញនៅក្នុងសាច់ឈាមដ៏សាមញ្ញធម្មតាបំផុត ក្នុងគោលបំណងបញ្ចប់កិច្ចការដែលទ្រង់មិនទាន់បានសម្រេចនៅក្នុងសាច់ឈាម។ ជាទូទៅ ការយកកំណើតខាងសាច់ឈាមជាលើកទីពីរ គឺដូចជាលើកទីមួយដែរ គ្រាន់តែវាមានលក្ខណៈប្រាកដ និងសាមញ្ញជាងលើកទីមួយប៉ុណ្ណោះ។ ជាលទ្ធផល ទុក្ខវេទនាដែលសាច់ឈាមយកកំណើតលើកទីពីរត្រូវទទួលក៏មានទំហំធំជាងលើកទីមួយផងដែរ ប៉ុន្តែទុក្ខវេទនានេះគឺជាលទ្ធផលកើតចេញពីព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងសាច់ឈាម ដែលមានលក្ខណៈខុសពីទុក្ខវេទនារបស់មនុស្សដែលពុករលួយ។ វាក៏មានឫសគល់ចេញពីភាពសាមញ្ញ និងការពិតនៃសាច់ឈាមរបស់ទ្រង់ផងដែរ។ ដោយសារតែទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងសាច់ឈាមសាមញ្ញ និងពិតប្រាកដទាំងស្រុង នោះសាច់ឈាមត្រូវតែរងទុក្ខលំបាកយ៉ាងខ្លាំង។ បើសាច់ឈាមនេះ មានលក្ខណៈសាមញ្ញ និងពិតប្រាកដកាន់តែច្រើន នោះទ្រង់នឹងរងទុក្ខលំបាកនៅក្នុងការធ្វើព័ន្ធកិច្ចរបស់ទ្រង់កាន់តែខ្លាំង។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញនៅក្នុងសាច់ឈាមបែបសាមញ្ញបំផុត ជាសាច់ឈាមដែលមិនមានលក្ខណៈអធិធម្មជាតិទាល់តែសោះ។ ដោយសារតែសាច់ឈាមរបស់ទ្រង់មានលក្ខណៈសាមញ្ញ ហើយក៏ត្រូវរែកពន់កិច្ចការនៃការសង្រ្គោះមនុស្ស ផងនោះដូច្នេះទ្រង់ត្រូវតែរងទុក្ខនៅក្នុងកម្រិតកាន់តែធ្ងន់ជាងសាច់ឈាមបែបអធិធម្មជាតិ ហើយទុក្ខវេទនាទាំងអស់នេះមានប្រភពចេញពីការពិតនិងភាពសាមញ្ញនៃសាច់ឈាមរបស់ទ្រង់។ ខណៈពេលដែលព្រះអង្គទាំងពីរ កំពុងតែធ្វើព័ន្ធកិច្ចរបស់ទ្រង់មនុស្សអាចមើលឃើញអំពីសារជាតិនៃសាច់ឈាមជាមនុស្ស តាមរយៈទុក្ខវេទនាដែលសាច់ឈាមយកកំណើតជាមនុស្សទាំងពីរបានរងទុក្ខ។ បើសាច់ឈាមកាន់តែមានលក្ខណៈសាមញ្ញ នោះទ្រង់ត្រូវតែរងទុក្ខលំបាកកាន់តែខ្លាំងក្នុងពេលធ្វើកិច្ចការ។ បើសាច់ឈាមដែលធ្វើកិច្ចការមានលក្ខណៈកាន់តែពិត នោះមនុស្សនឹងមានសញ្ញាណកាន់តែឃោរឃៅ ហើយគ្រោះថ្នាក់ដែលទំនងជាធ្លាក់លើទ្រង់ ក៏កាន់តែច្រើនផងដែរ។ ប៉ុន្តែ បើសាច់ឈាមមានលក្ខណៈកាន់តែពិតច្រើន ហើយបើសាច់ឈាមមានតម្រូវការនិងការយល់ដឹងពេញលេញ អំពីមនុស្សលោកសាមញ្ញកាន់តែច្រើន នោះទ្រង់មានសមត្ថភាពក្នុងការធ្វើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមកាន់តែខ្លាំង។ គឺសាច់ឈាមរបស់ព្រះយេស៊ូវហើយ ដែលត្រូវបានដំដែកគោលជាប់នឹងឈើឆ្កាង ជាសាច់ឈាមរបស់ទ្រង់ហើយដែលព្រះអង្គបានលះបង់ជាតង្វាយលោះបាប។ គឺតាមរយៈមធ្យោបាយខាងសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញនេះហើយ ដែលទ្រង់បានបំបាក់អារក្សសាតាំង និងសង្រ្គោះមនុស្សបានទាំងស្រុងពីឈើឆ្កាង។ ហើយវាក៏ជាសាច់ឈាមទាំងស្រុងនេះដែរ ដែលព្រះជាម្ចាស់ធ្វើកិច្ចការនៃការយកឈ្នះ និងបង្រ្កាបអារក្សសាតាំង នៅក្នុងការយាងមកយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់។ មានតែសាច់ឈាមមួយដែលមានលក្ខណៈសាមញ្ញ និងពិតទាំងស្រុងប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការនៃការយកឈ្នះនៅក្នុងភាពពេញលេញរបស់វានិងអាចធ្វើបន្ទាល់ដ៏ពេញដោយអនុភាពបាន។ មានន័យថា ការយកឈ្នះរបស់មនុស្សត្រូវបានធ្វើឱ្យមានប្រសិទ្ធភាព តាមរយៈការពិតនិងភាពសាមញ្ញរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនតាមរយៈការអស្ចារ្យនិងការបើកសម្ដែងបែបអធិធម្មជាតិឡើយ។ ព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សនេះ គឺដើម្បីមានបន្ទូល យកឈ្នះ និងធ្វើឱ្យមនុស្សក្លាយជាគ្រប់លក្ខណ៍។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការនៃព្រះវិញ្ញាណត្រូវបានសម្រេចនៅក្នុងសាច់ឈាម ដែលជាភារកិច្ចរបស់សាច់ឈាមគឺដើម្បីមានបន្ទូល ក៏ដូចជាយកឈ្នះ បើកសម្ដែង ប្រោសឱ្យគ្រប់លក្ខណ៍ និងផាត់ចោលមនុស្សទាំងស្រុង។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនឹងត្រូវបានសម្រេចយ៉ាងពេញលេញ តាមរយៈកិច្ចការនៃការយកឈ្នះនេះហើយ។ កិច្ចការដំបូងនៃការប្រោសលោះ គឺគ្រាន់តែជាទីចាប់ផ្ដើមនៃកិច្ចការយកកំណើតជាមនុស្សប៉ុណ្ណោះ ប៉ុន្តែសាច់ឈាមដែលធ្វើកិច្ចការច្បាំងយកជ័យ នឹងបង្ហើយកិច្ចការទាំងស្រុងនៃការយកកំណើតជាមនុស្ស។ ទាក់ទងនឹងភេទវិញ ម្នាក់ជាបុរស ហើយម្នាក់ទៀតជាស្ត្រី ដើម្បីបង្ហើយសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះ ជាម្ចាស់ផង និងដើម្បីលុបបំបាត់ចោលសញ្ញាណរបស់មនុស្ស អំពីព្រះជាម្ចាស់ផង៖ ព្រះជាម្ចាស់អាចក្លាយជាបុរសផង និងស្ត្រីផង ហើយជាទូទៅ ព្រះដែលយកកំណើតជាមនុស្សមិនមានភេទឡើយ។ ទ្រង់បានបង្កើតទាំងបុរសនិងស្ត្រី ហើយចំពោះទ្រង់ គ្មានការបែងចែករវាងភេទឡើយ។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មិនធ្វើទីសម្គាល់និងឫទ្ធិបារមីឡើយ ដូច្នេះ កិច្ចការនឹងសម្រេចជាលទ្ធផល តាមរយៈមធ្យោបាយនៃការថ្លែងព្រះបន្ទូល។ លើសពីនេះទៅទៀត ហេតុផលសម្រាប់ការនេះ គឺដោយសារតែកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សនៅលើកនេះ មិនមែនដើម្បីប្រោសអ្នកជំងឺឱ្យជានិងបណ្ដេញអារក្សឡើយ ប៉ុន្តែដើម្បីយកឈ្នះមនុស្ស តាមរយៈការមានបន្ទូលវិញ មានន័យថា សមត្ថភាពដើមដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់នេះមាន គឺថ្លែងព្រះបន្ទូល និងយកឈ្នះមនុស្ស មិនមែនប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សឡើយ។ កិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញមិនមែនធ្វើការអស្ចារ្យ មិនមែនប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្សឡើយ ប៉ុន្តែគឺថ្លែងព្រះបន្ទូលដូច្នេះ មហាជនមើលឃើញថា សាច់ឈាមជាមនុស្ស លើកទីពីរហាក់ដូចជាមានលក្ខណៈ ជាមនុស្សសាមញ្ញ កាន់តែច្រើនជាងលើកទីមួយរបស់ទ្រង់។ មនុស្សមើលឃើញថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនមែនជាសេចក្តីកុហកឡើយ ប៉ុន្តែព្រះដែលយកកំណើតជាមនុស្សលើកនេះ មានលក្ខណៈខុសប្លែកពីព្រះយេស៊ូវដែលយកកំណើតជាមនុស្ស ហើយទោះបីព្រះទាំងពីរអង្គជាព្រះជាម្ចាស់យកកំណើតជាមនុស្សក៏ដោយ ប៉ុន្តែព្រះអង្គទាំងពីរមិនមានលក្ខណៈដូចគ្នាទាំងស្រុងឡើយ។ ព្រះយេស៊ូវមានភាពជាមនុស្សសាមញ្ញ ភាពជាមនុស្សធម្មតា ប៉ុន្តែទ្រង់ក៏មានអមមកជាមួយនូវទីសម្គាល់ និងឫទ្ធិបារមីជាច្រើនផងដែរ។ នៅក្នុងព្រះដែលយកកំណើតជាមនុស្សនេះ ភ្នែករបស់មនុស្សនឹងមើលមិនឃើញពីទីសម្គាល់ ការអស្ចារ្យ ការប្រោសអ្នកជំងឺឱ្យជា ការបណ្ដេញអារក្ស ការយាងដើរលើទឹក ឬការតមអាហាររយៈពេល សែសិបថ្ងៃនោះទេ...។ ជាទូទៅទ្រង់មិនធ្វើកិច្ចការដដែលដែលព្រះយេស៊ូវបានធ្វើនោះឡើយ មិនមែនដោយសារតែសាច់ឈាមរបស់ទ្រង់មានលក្ខណៈខុសប្លែកពីសាច់ឈាមរបស់ព្រះយេស៊ូវនោះទេ ប៉ុន្តែគឺដោយសារតែការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស មិនមែនជាព័ន្ធកិច្ចរបស់ទ្រង់ទេ។ ទ្រង់មិនបំផ្លាញកិច្ចការរបស់ទ្រង់ផ្ទាល់ ឬរំខានកិច្ចការរបស់ទ្រង់ផ្ទាល់នោះឡើយ។ ដោយសារតែទ្រង់ យកឈ្នះមនុស្ស តាមរយៈព្រះបន្ទូលដ៏ពិតរបស់ទ្រង់ ដូច្នេះវា មិនចាំបាច់អ្វីដែលត្រូវយកឈ្នះលើគេ ដោយការអស្ចារ្យឡើយ ដ្បិតដំណាក់កាលនេះ គឺជាការបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្ស។

(ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២១៩. ដំណាក់កាលនីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វាផ្ទាល់។ កាលពីមុន គ្រាដែលព្រះយេស៊ូវបានយាងមក ទ្រង់បានយាងមកក្នុងទម្រង់ជាភេទបុរស ហើយនៅពេលដែលព្រះជាម្ចាស់យាងមកនាពេលនេះ ទម្រង់របស់ទ្រង់ជាភេទស្ត្រី។ តាមរយៈការនេះ អ្នកអាចមើលឃើញថា ការបង្កើតរបស់ព្រះជាម្ចាស់ទាំងបុរស និងស្ត្រី អាចសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយចំពោះទ្រង់ គឺគ្មានការបែងចែកភេទនោះឡើយ។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមក ទ្រង់អាចយកទម្រង់ជាសាច់ឈាម ណាក៏បានតាមតែទ្រង់សព្វព្រះទ័យ ហើយសាច់ឈាមនោះអាចតំណាងឱ្យទ្រង់បាន។ មិនថាសាច់ឈាមនោះជាបុរសឬស្ត្រីទេ ឱ្យតែសាច់ឈាមនោះជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះអាចតំណាងឱ្យព្រះជាម្ចាស់បានហើយ។ ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ជាស្ត្រី នៅពេលដែលទ្រង់បានយាងមក ម្យ៉ាងទៀត ប្រសិនបើទ្រង់ជាទារិកា ហើយមិនមែនជាទារកដែលត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដំណាក់កាលនៃកិច្ចការនោះ ក៏នឹងត្រូវបានបញ្ចប់ដូចគ្នាបានផងដែរ។ ប្រសិនបើវាបែបនេះ នោះកិច្ចការដំណាក់កាលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់ដោយបុរសភេទវិញ ប៉ុន្តែកិច្ចការនឹងត្រូវបានបញ្ចប់ដូចគ្នា។ កិច្ចការដែលត្រូវបានសម្រេចនៅក្នុងដំណាក់កាលនីមួយៗ មានសារៈសំខាន់របស់វារៀងៗខ្លួន ហើយកិច្ចការដំណាក់កាលនោះនឹងមិនកើតឡើងម្ដងទៀតឡើយ ហើយវានឹងមិនជាន់ជាមួយនឹងដំណាក់កាលផ្សេងទៀតឡើយ។ នៅពេលនោះ កាលព្រះយេស៊ូវកំពុងធ្វើកិច្ចការរបស់ទ្រង់ គេហៅទ្រង់ថាព្រះរាជបុត្រាតែមួយ ហើយ «ព្រះរាជបុត្រា» នេះ គឺសំដៅទៅលើបុរសភេទ។ ហេតុអ្វីបានជាព្រះរាជបុត្រាតែមួយ មិនត្រូវបានលើកមកនិយាយនៅក្នុងដំណាក់កាលបច្ចុប្បន្ន? គឺដោយសារតែលក្ខខណ្ឌតម្រូវនៃកិច្ចការ ចាំបាច់ត្រូវមានការផ្លាស់ប្ដូរភេទ ឱ្យខុសពីព្រះយេស៊ូវ។ ចំពោះព្រះជាម្ចាស់ គឺគ្មានភាពខុសគ្នានៃភេទនោះឡើយ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមតែទ្រង់ចង់ធ្វើ ហើយនៅក្នុងការធ្វើកិច្ចការរបស់ទ្រង់ ទ្រង់មិនចំណុះនៅក្រោមសេចក្តីរឹតត្បិតណាមួយឡើយ ប៉ុន្តែទ្រង់មានសេរីភាពជាពិសេសតែម្ដង។ ដោយឡែក គ្រប់ដំណាក់កាលនៃកិច្ចការទាំងអស់ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វា។

(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២២០. ដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ គ្រាន់តែសម្រេចនូវសារជាតិអំពី «ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់» ប៉ុណ្ណោះ៖ សេចក្តីពិតរបស់ព្រះជាម្ចាស់បានគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះវិញ្ញាណនៃព្រះបានគង់នៅជាមួយសាច់ឈាម និងមិនអាចដាច់ចេញពីសាច់ឈាមនោះឡើយ។ គឺថាសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្សបានគង់នៅជាមួយព្រះវិញ្ញាណនៃព្រះ ដែលជាភស្តុតាងកាន់តែសំខាន់ទៀតថា ព្រះយេស៊ូវដែលយកកំណើតជាមនុស្ស គឺជាការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់។ ដំណាក់កាលនៃកិច្ចការនេះសម្រេចនូវអត្ថន័យខាងក្នុងយ៉ាងច្បាស់ៗអំពី «ព្រះបន្ទូលត្រលប់ជាសាច់ឈាម» បានផ្ដល់ជាអត្ថន័យកាន់តែស៊ីជម្រៅចំពោះ «ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលគឺជាព្រះជាម្ចាស់» ព្រមទាំងញ៉ាំងឱ្យអ្នកជឿយ៉ាងមុតមាំទៅលើព្រះបន្ទូលថា «កាលពីដើមឡើយ មានព្រះបន្ទូល» គឺអាចនិយាយបានថា នៅគ្រានៃការបង្កើតពិភពលោក ព្រះជាម្ចាស់មានព្រះបន្ទូល ព្រះបន្ទូលរបស់ទ្រង់បានគង់នៅជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ ហើយនៅយុគសម័យចុងក្រោយ ព្រះអង្គសម្ដែងកាន់តែច្បាស់ទៀតអំពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងអនុញ្ញាតឱ្យមនុស្សមើលឃើញគ្រប់ទាំងផ្លូវរបស់ទ្រង់ ពោលគឺស្ដាប់ឮគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់។ នេះហើយជាកិច្ចការនៃយុគសម័យចុងក្រោយនោះ។ អ្នកត្រូវតែយល់ទាំងស្រុងអំពីសេចក្តីទាំងនេះ។ វាមិនមែនជាសំណួរអំពីការស្គាល់សាច់ឈាមទេ ប៉ុន្តែជាសំណួរទាក់ទងនឹងរបៀបដែលអ្នកយល់អំពីសាច់ឈាម និងព្រះបន្ទូល។ នេះគឺជាទីបន្ទាល់ដែលអ្នកត្រូវធ្វើ ដែលមនុស្សគ្រប់គ្នាត្រូវតែដឹង។ ដោយសារតែនេះគឺជាកិច្ចការនៃការយកកំណើតជាមនុស្សលើកទីពីរ ព្រមទាំងជាលើកចុងក្រោយដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម ដូច្នេះ វាសម្រេចបានយ៉ាងពេញលេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្ស វាអនុវត្តយ៉ាងហ្មត់ចត់ និងចេញមកពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយបិទបញ្ចប់យុគសម័យនៃការស្ថិតនៅក្នុងសាច់ឈាមរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ការអនុវត្ត (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២២១. ព្រះជាម្ចាស់បានយាងចុះមកផែនដី ក្នុងគោលបំណងចម្បង គឺដើម្បីសម្រេចការពិតនៃពាក្យថា «ព្រះបន្ទូលក្លាយជាសាច់ឈាម» ដែលចង់បានន័យថា ទ្រង់បានយាងចុះមក ដើម្បីឱ្យព្រះបន្ទូលរបស់ទ្រង់អាចថ្លែងចេញពីខាងសាច់ឈាមមកបាន (មិនដូចជំនាន់ម៉ូសេនៅក្នុងព្រះគម្ពីរសញ្ញាចាស់ឡើយ ដែលព្រះសូរសៀងរបស់ព្រះជាម្ចាស់បានថ្លែងចេញមកពីលើមេឃ)។ បន្ទាប់ពីគ្រានោះមក ព្រះបន្ទូលទាំងស្រុងរបស់ទ្រង់នឹងត្រូវសម្រេចក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះបន្ទូលនឹងក្លាយជាការពិតដែលអាចមើលឃើញផ្ទាល់ភ្នែករបស់មនុស្សបាន ហើយមនុស្សនឹងមើលឃើញព្រះបន្ទូលដោយភ្នែកផ្ទាល់របស់ពួកគេ ដោយពុំមានភាពខុសគ្នាសូម្បីបន្តិចសោះឡើយ។ នេះគឺជាអត្ថន័យដ៏ឧត្តមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ នេះមានន័យថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសម្រេចទៅបានតាមរយៈសាច់ឈាម និងតាមរយៈព្រះបន្ទូល។ នេះគឺអត្ថន័យពិតនៃពាក្យថា «ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម» និង «ការលេចមកជាសាច់ឈាមរបស់ព្រះបន្ទូល»។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចមានបន្ទូលអំពីបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ហើយមានតែព្រះជាម្ចាស់នៅខាងសាច់ឈាមប៉ុណ្ណោះ ដែលអាចមានព្រះបន្ទូលជំនួសឱ្យព្រះវិញ្ញាណបរិសុទ្ធបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺងាយយល់ទេ ហើយអ្នកផ្សេងទៀត ក៏ទទួលបានការណែនាំពីព្រះបន្ទូលទាំងនោះដែរ។ គ្មាននរណាម្នាក់គេចផុតនោះទេ ពួកគេនឹងរស់នៅក្នុងវិសាលភាពនៃកិច្ចការនេះ។ មានតែតាមព្រះសូរសៀងទាំងនេះប៉ុណ្ណោះ ដែលមនុស្សអាចដឹងបាន។ ប្រសិនបើអស់អ្នកដែលគិតថាមិនអាចទទួលបានព្រះសូរសៀងដោយបែបនេះ ហើយគិតថាពួកគេអាចទទួលបានព្រះសូរសៀងពីស្ថានសួគ៌វិញ នោះពួកគេកំពុងស្រមើស្រមៃហើយ។ នេះគឺជាសិទ្ធិអំណាចដែលបង្ហាញនៅក្នុងការយកកំណើតជាសាច់ឈាមរបស់ព្រះជាម្ចាស់ ដែលនាំឱ្យអ្នករាល់គ្នាជឿស៊ប់។ សូម្បីតែអ្នកជំនាញ និងអ្នកដឹកនាំសាសនាដ៏គួរឱ្យគោរព ក៏មិនអាចនិយាយពីព្រះបន្ទូលទាំងនេះបានដែរ។ ពួកគេត្រូវចុះចូលចំពោះព្រះបន្ទូល ហើយគ្មាននរណាម្នាក់អាចចាប់ផ្ដើមជាថ្មីបានឡើយ។ ព្រះជាម្ចាស់នឹងប្រើព្រះបន្ទូល ដើម្បីបង្ក្រាបសាកលលោកនេះ។ ទ្រង់ធ្វើបែបនេះ មិនមែនតាមរយៈការយកកំណើតនៅខាងសាច់ឈាមរបស់ទ្រង់នោះទេ ប៉ុន្តែតាមរយៈការប្រើព្រះសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ដើម្បីយកឈ្នះមនុស្សទាំងអស់នៅក្នុងសកលលោកទាំងមូលនេះ។ នេះទើបជាការដែលព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយការដែលព្រះបន្ទូលលេចមកជាសាច់ឈាម ក៏មានតែមួយនេះដែរ។ ចំពោះមនុស្ស រឿងនេះមើលទៅប្រហែលជាព្រះជាម្ចាស់មិនបានធ្វើកិច្ចការអ្វីច្រើននោះទេ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានបន្លឺព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលនេះនឹងត្រូវគេជឿ និងកោតស្ញប់ស្ញែង។ បើគ្មានការពិតទាំងនេះទេ មនុស្សនឹងស្រែកទ្រហោយំ។ បើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេនឹងនៅស្ងៀមស្ងាត់។ ព្រះជាម្ចាស់ប្រាកដជានឹងសម្រេចបាននូវសេចក្តីពិតនេះ ដ្បិតនេះ គឺជាផែនការដែលព្រះបានបង្កើតជាយូរមកហើយ ពោលគឺសម្រេចបាននូវសេចក្តីពិតនៃការមកដល់នៃព្រះបន្ទូលនៅលើផែនដី។

(ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២២២. ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដើម្បីបង្ហាញអង្គទ្រង់ដល់មនុស្សមួយក្រុមដែលដើរតាមទ្រង់ ក្នុងគ្រាដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ប៉ុណ្ណោះ មិនមែនដល់សត្តនិករទាំងអស់ឡើយ។ ទ្រង់បានក្លាយជាសាច់ឈាម ដើម្បីបង្ហើយដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ និងមិនមែនដើម្បីបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សនោះឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ទ្រង់គឺទ្រង់ត្រូវតែយកទៅអនុវត្តដោយអង្គឯង ដូច្នេះទ្រង់ចាំបាច់ត្រូវធ្វើកិច្ចការនេះក្នុងសាច់ឈាម។ កាលណាកិច្ចការនេះបញ្ចប់ទៅ នោះទ្រង់នឹងចាកចេញពីពិភពមនុស្ស ទ្រង់មិនអាចគង់នៅយូរក្នុងចំណោមមនុស្សជាតិបានឡើយ ខ្លាចក្រែងមានឧបសគ្គរាំងស្ទះដល់កិច្ចការនេះកើតមានឡើង។ អ្វីដែលទ្រង់សម្ដែងដល់ហ្វូងបណ្ដាជន គ្រាន់តែជានិស្ស័យសុចរិតរបស់ទ្រង់ និងស្នាព្រះហស្តទាំងអស់របស់ទ្រង់ប៉ុណ្ណោះ ពុំមែនជារូបអង្គពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះទេ ដ្បិតរូបអង្គរបស់ព្រះជាម្ចាស់អាចសម្ដែងឱ្យឃើញតែតាមរយៈនិស្ស័យរបស់ទ្រង់ប៉ុណ្ណោះ និងមិនអាចជំនួសដោយរូបអង្គនៃសាច់ឈាមជាមនុស្សរបស់ទ្រង់នោះឡើយ។ រូបអង្គនៃសាច់ឈាមរបស់ទ្រង់ត្រូវបានបើកបង្ហាញដើម្បីកំណត់ចំនួនមនុស្ស គឺមានតែអស់អ្នកដែលដើរតាមទ្រង់ប៉ុណ្ណោះ ដ្បិតទ្រង់ធ្វើការនៅក្នុងសាច់ឈាម។ នេះហើយជាហេតុផលដែលកិច្ចការដែលកំពុងត្រូវបានអនុវត្តនៅពេលនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់។ ព្រះយេស៊ូវក៏បង្ហាញអង្គទ្រង់ដល់តែសាសន៍យូដា ក្នុងគ្រាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបដូចគ្នានេះដែរ ហើយទ្រង់ពុំដែលបង្ហាញអង្គទ្រង់ជាសាធារណៈ ដល់ជាតិសាសន៍ដទៃទៀតឡើយ។ ដូច្នេះ កាលណាទ្រង់បានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់នឹងចាកចេញពីពិភពរបស់មនុស្សភ្លាម មិននៅយូរទេ។ ក្រោយមកទៀត គឺមិនមែនទ្រង់ (រូបភាពមនុស្សម្នាក់នេះ) ទេ ដែលបង្ហាញអង្គទ្រង់ដល់មនុស្ស តែគឺព្រះវិញ្ញាណបរិសុទ្ធវិញ ដែលអនុវត្តកិច្ចការនេះដោយផ្ទាល់។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ត្រូវបានបញ្ចប់ទៅទាំងស្រុង នោះទ្រង់នឹងចាកចេញពីពិភពមនុស្សដែលតែងតែស្លាប់នេះ ហើយមិនយាងត្រឡប់មកធ្វើកិច្ចការណាមួយ ដូចគ្នាទៅនឹងកិច្ចការដែលទ្រង់ធ្វើកាលទ្រង់នៅជាសាច់ឈាមម្ដងទៀតឡើយ។ បន្ទាប់ពីនេះ កិច្ចការនេះនឹងត្រូវធ្វើឡើងទាំងអស់ដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់។ ក្នុងគ្រានេះ មនុស្សកម្រនឹងអាចមើលឃើញរូបអង្គនៃរូបកាយសាច់ឈាមរបស់ទ្រង់ណាស់ ទ្រង់មិនបង្ហាញអង្គទ្រង់ដល់មនុស្សទាល់តែសោះ តែទ្រង់នៅលាក់ព្រះកាយជានិរន្តវិញ។ ពេលវេលាសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមមានកំណត់។ កិច្ចការនេះត្រូវបានអនុវត្តនៅក្នុងយុគសម័យ កាលសម័យ ជាតិសាសន៍ និងក្នុងចំណោមក្រុមមនុស្សជាក់លាក់។ កិច្ចការនេះបង្ហាញឱ្យឃើញតែកិច្ចការក្នុងសម័យកាលនៃការយកកំណើតរបស់ព្រះជាម្ចាស់ វាតំណាងឱ្យយុគសម័យ ហើយវាតំណាងឱ្យកិច្ចការរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ នៅក្នុងយុគសម័យមួយដោយឡែកប៉ុណ្ណោះ ហើយមិនមែនកិច្ចការទាំងស្រុងរបស់ព្រះអង្គឡើយ។ ដូច្នេះ រូបអង្គរបស់ព្រះជាម្ចាស់ដែលក្លាយជាសាច់ឈាម នឹងមិនត្រូវបានបង្ហាញដល់មនុស្សទាំងអស់ឡើយ។ អ្វីដែលត្រូវបានបង្ហាញដល់បណ្ដាជន គឺភាពសុចរិតរបស់ព្រះជាម្ចាស់ និងនិស្ស័យទាំងអស់របស់ព្រះអង្គ មិនមែនរូបអង្គរបស់ទ្រង់ ក្នុងគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះទេ។ រូបអង្គដែលបង្ហាញឱ្យមនុស្សឃើញនោះ មិនមែនជារូបអង្គតែអង្គឯង ក៏មិនមែនជារូបអង្គទាំងពីរអង្គរួមគ្នាដែរ។ ដូច្នេះ វាជារឿងចាំបាច់ដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ ត្រូវចាកចេញពីផែនដីពេលបញ្ចប់កិច្ចការដែលទ្រង់ត្រូវធ្វើ ដ្បិតទ្រង់យាងមកដើម្បីធ្វើតែកិច្ចការដែលទ្រង់គួរធ្វើ និងមិនមែនមកបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សឡើយ។ ទោះបីជាសារៈសំខាន់នៃការយកកំណើតជាមនុស្សនេះ ត្រូវបានសម្រេចរួចរាល់ ដោយព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមដល់ទៅពីរលើក ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ជាចំហ ដល់ជាតិសាសន៍ណាផ្សេងដែលមិនធ្លាប់បានឃើញទ្រង់ពីមុនសោះនោះឡើយ។ ព្រះយេស៊ូវនឹងមិនសម្ដែងអង្គទ្រង់ផ្ទាល់ ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដល់សាសន៍យូដាម្ដងទៀតឡើយ ទ្រង់ក៏មិនឈរនៅលើភ្នំដើមអូលីវ ហើយលេចមកឱ្យមនុស្សទាំងអស់ឃើញដែរ។ គ្រប់យ៉ាងដែលសាសន៍យូដាបានឃើញ គឺរូបអង្គរបស់ព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់មានព្រះជន្មគង់នៅក្នុងស្រុកយូដា។ នេះគឺមកពីកិច្ចការរបស់ព្រះយេស៊ូវ ក្នុងការដែលទ្រង់យកកំណើតជាមនុស្ស បានបញ្ចប់ទៅកាលពីពីរពាន់ឆ្នាំមុន។ ទ្រង់នឹងមិនត្រឡប់មកស្រុកយូដា ក្នុងរូបភាពជាសាសន៍យូដា ក៏រឹតតែមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់ជាតិសាសន៍ដទៃណាផ្សេងទៀតដែរ ដ្បិតរូបអង្គព្រះយេស៊ូវដែលបានត្រឡប់ជាសាច់ឈាម គ្រាន់តែជារូបភាពជាសាសន៍យូដាម្នាក់ប៉ុណ្ណោះ និងមិនមែនជារូបអង្គជាបុត្រមនុស្សដែលយ៉ូហានបានឃើញនោះទេ។ ទោះបីជាព្រះយេស៊ូវបានសន្យានឹងអ្នកដែលដើរតាមទ្រង់ថា ទ្រង់នឹងយាងត្រឡប់មកវិញ ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់មនុស្សដែលនៅក្នុងជាតិសាសន៍ដទៃទៀតដែរ។ អ្នករាល់គ្នាគួរដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺដើម្បីបើកយុគសម័យមួយ។ កិច្ចការនេះ ត្រូវបានកំណត់តែក្នុងរយៈពេលពីរបីឆ្នាំប៉ុណ្ណោះ ហើយទ្រង់មិនអាចអាចបង្ហើយកិច្ចការទាំងអស់របស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដូចដែលរូបអង្គរបស់ព្រះយេស៊ូវក្នុងនាមជាសាសន៍យូដា អាចតំណាងត្រឹមតែរូបអង្គរបស់ព្រះជាម្ចាស់កាលទ្រង់ធ្វើការក្នុងស្រុកយូដា ហើយទ្រង់អាចធ្វើតែកិច្ចការនៃការជាប់ឆ្កាងតែប៉ុណ្ណោះ។ ក្នុងគ្រាដែលព្រះយេស៊ូវគង់ក្នុងសាច់ឈាមនៅឡើយ ទ្រង់មិនអាចធ្វើកិច្ចការនៃការបញ្ចប់យុគសម័យ ឬបំផ្លាញមនុស្សជាតិបានឡើយ។ ដូច្នេះ បន្ទាប់ពីទ្រង់ត្រូវគេឆ្កាង និងបានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់ក៏យាងឡើងទៅស្ថានខ្ពស់ ហើយបំបាំងព្រះកាយទ្រង់ពីមនុស្សលោកទៅ។ តាំងពីពេលនោះមក ពួកអ្នកជឿដ៏ស្មោះត្រង់ដែលមកពីជាតិសាសន៍ដទៃទាំងអស់នេះ មិនអាចមើលឃើញការបើកសម្ដែងរបស់ព្រះអម្ចាស់យេស៊ូវទេ តែអាចត្រឹមមើលឃើញរូបភាពរបស់ទ្រង់ ដែលពួកគេបិទភ្ជាប់ទៅនឹងជញ្ជាំងតែប៉ុណ្ណោះ។ រូបភាពនេះ គ្រាន់តែជារូបភាពដែលមនុស្សគូរប៉ុណ្ណោះ មិនមែនជារូបអង្គនៃព្រះជាម្ចាស់ ដូចដែលទ្រង់បើកបង្ហាញអង្គទ្រង់ឱ្យមនុស្សបានឃើញនោះឡើយ។ ព្រះជាម្ចាស់នឹងមិនបង្ហាញអង្គទ្រង់ដោយចំហដល់បណ្ដាជនក្នុងរូបភាពកាលពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះឡើយ។ កិច្ចការដែលទ្រង់ធ្វើក្នុងចំណោមមនុស្សជាតិ គឺដើម្បីអនុញ្ញាតឱ្យគេយល់ពីនិស្ស័យរបស់ទ្រង់។ ទាំងអស់នេះត្រូវបានបង្ហាញដល់មនុស្ស ដោយមធ្យោបាយនៃកិច្ចការក្នុងយុគសម័យខុសៗគ្នា ការនេះត្រូវបានសម្រេចឡើងតាមរយៈនិស្ស័យដែលទ្រង់បានសម្ដែងឱ្យមនុស្សឃើញ និងកិច្ចការដែលទ្រង់បានធ្វើ មិនមែនតាមរយៈការបើកសម្ដែងរបស់ព្រះយេស៊ូវឡើយ។ មានន័យថា រូបអង្គរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងឱ្យមនុស្សស្គាល់ មិនមែនតាមរយៈរូបអង្គនៃការយកកំណើតជាមនុស្សនេះឡើយ តែគឺតាមរយៈកិច្ចការដែលត្រូវបានអនុវត្តដោយព្រះដែលយកកំណើតជាមនុស្សដែលមានទាំងរូបអង្គ និងសណ្ឋានទាំងពីរ ចំណែករូបអង្គរបស់ទ្រង់ក៏ត្រូវបានបង្ហាញឱ្យគេឃើញ ហើយនិស្ស័យរបស់ទ្រង់ក៏ត្រូវបានសម្ដែងឱ្យគេស្គាល់ តាមរយៈកិច្ចការរបស់ទ្រង់ដែរ។ នេះហើយគឺជាសារៈសំខាន់នៃកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងសាច់ឈាម។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២២៣. ព្រះជាម្ចាស់ដែលអស្ចារ្យបំផុតនៅទូទាំងសាកលលោក និងនៅពិភពខាងលើ តើទ្រង់អាចពន្យល់ពីព្រះអង្គទ្រង់ដោយប្រើរូបអង្គខាងសាច់ឈាមបានដែរឬទេ? ព្រះជាម្ចាស់យកសាច់ឈាមមកគ្រងពីលើទ្រង់ដើម្បីបំពេញកិច្ចការនៅក្នុងដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់។ គ្មានសារៈសំខាន់ជាក់លាក់ណាមួយចំពោះរូបអង្គខាងឯសាច់ឈាមនេះទេ វាគ្មានទំនាក់ទំនងអ្វីក្នុងការឆ្លងកាត់យុគសម័យឡើយ ហើយវាក៏គ្មានអ្វីត្រូវពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ តើហេតុអ្វីបានជាព្រះយេស៊ូវអនុញ្ញាតឱ្យរូបអង្គទ្រង់នៅរក្សាដូចដើម? តើហេតុអ្វីបានជាមិនព្រមឱ្យមនុស្សគូរគំនូររូបអង្គទ្រង់ ដើម្បីឱ្យរូបអង្គនេះអាចផ្សាយបន្តទៅកាន់ជំនាន់ក្រោយៗទៀត? តើហេតុអ្វីបានជាទ្រង់មិនអនុញ្ញាតឱ្យមនុស្សទទួលស្គាល់ថា រូបអង្គរបស់ទ្រង់ គឺជារូបអង្គរបស់ព្រះជាម្ចាស់? បើទោះបីជារូបកាយរបស់មនុស្សត្រូវបានបង្កើតឡើងជារូបអង្គរបស់ព្រះជាម្ចាស់ តើវាអាចទេដែលឱ្យរូបកាយខាងក្រៅរបស់មនុស្សតំណាងឱ្យរូបអង្គដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់នោះ? នៅពេលដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ទ្រង់គ្រាន់តែយាងចុះពីស្ថានសួគ៌ទៅកើតជាមនុស្សណាមួយប៉ុណ្ណោះ។ គឺព្រះវិញ្ញាណរបស់ទ្រង់នេះហើយដែលយាងចុះមកកើតជាមនុស្ស ហើយតាមរយៈការយកកំណើតនេះហើយដែលទ្រង់បំពេញកិច្ចការរបស់ព្រះវិញ្ញាណ។ គឺព្រះវិញ្ញាណនេះហើយដែលបើកសម្ដែងនៅខាងសាច់ឈាម ហើយគឺព្រះវិញ្ញាណនេះហើយដែលបំពេញកិច្ចការរបស់ទ្រង់ខាងឯសាច់ឈាម។ កិច្ចការដែលត្រូវបានធ្វើខាងឯសាច់ឈាមតំណាងឱ្យព្រះវិញ្ញាណទាំងស្រុង ហើយសាច់ឈាមនោះ គឺសម្រាប់តែជាប្រយោជន៍ដល់កិច្ចការនេះប៉ុណ្ណោះ ប៉ុន្តែនោះពុំមានន័យថា រូបអង្គខាងឯសាច់ឈាម ជំនួសរូបអង្គពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ នេះគឺមិនមែនជាគោលបំណង ឬជាខ្លឹមសារសំខាន់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ទ្រង់បានយកកំណើតជាមនុស្សតែដើម្បីឱ្យព្រះវិញ្ញាណអាចស្វែងរកកន្លែងមួយដើម្បីស្នាក់នៅ ដែលសមស្របនឹងកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ខាងឯសាច់ឈាមបានកាន់តែប្រសើរ ដើម្បីឱ្យមនុស្សអាចមើលឃើញទង្វើរបស់ទ្រង់ យល់ពីនិស្ស័យរបស់ទ្រង់ ស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ និងស្គាល់ពីការអស្ចារ្យនៃកិច្ចការរបស់ទ្រង់។ ព្រះនាមរបស់ទ្រង់តំណាងឱ្យនិស្ស័យរបស់ទ្រង់ កិច្ចការរបស់ទ្រង់តំណាងឱ្យអត្តសញ្ញាណរបស់ទ្រង់ ប៉ុន្តែទ្រង់មិនដែលបានមានព្រះបន្ទូលថា ការលេចមករបស់ទ្រង់ខាងសាច់ឈាមតំណាងឱ្យរូបអង្គរបស់ទ្រង់ឡើយ។ នោះគ្រាន់តែជាសញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទិដ្ឋភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺព្រះនាមរបស់ទ្រង់ កិច្ចការរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងភេទរបស់ទ្រង់។ ទាំងអស់នេះគឺប្រើដើម្បីតំណាងឱ្យការគ្រប់គ្រងរបស់ទ្រង់នៅក្នុងយុគសម័យនេះ។ ការលេចមករបស់ទ្រង់ខាងឯសាច់ឈាមនេះ មិនជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ឡើយ គឺគ្រាន់តែដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់នៅពេលនោះប៉ុណ្ណោះ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមិនអាចនឹងមានរូបរាងជាក់លាក់ណាមួយឡើយ ដូច្នេះហើយ ទ្រង់ជ្រើសរើសគ្រួសារដែលសមស្របមួយ ដើម្បីកំណត់ពីរូបអង្គរបស់ទ្រង់។ ប្រសិនបើរូបរាងខាងក្រៅរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ដែលអាចធ្វើជាតំណាងបាន នោះអស់អ្នកដែលមានទម្រង់មុខស្រដៀងនឹងទ្រង់ ក៏នឹងអាចតំណាងឱ្យព្រះជាម្ចាស់បានដែរ។ តើនោះនឹងមិនក្លាយជាកំហុសដ៏ធ្ងន់ទេឬអី? រូបគំនូររបស់ព្រះយេស៊ូវត្រូវបានមនុស្សគូរដើម្បីឱ្យមនុស្សអាចថ្វាយបង្គំទ្រង់បាន។ នៅពេលនោះ ព្រះវិញ្ញាណបរិសុទ្ធគ្មានការណែនាំអ្វីពិសេសទេ ដូច្នេះហើយ មនុស្សបានចែកចាយរូបគំនូរដែលគេស្រមៃ គូរនោះបន្តគ្នារហូតមកទល់សព្វថ្ងៃនេះ។ តាមពិតទៅ តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើបែបនេះឡើយ។ គឺសទ្ធាដ៏មុតមាំរបស់មនុស្សនេះហើយដែលបង្កើតជារូបគំនូររបស់ព្រះយេស៊ូវឱ្យនៅសល់រហូតដល់សព្វថ្ងៃនេះ។ ព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណ ហើយមនុស្សមិនអាចទាញជារួមថារូបអង្គរបស់ទ្រង់បែបណានៅក្នុងការវិភាគចុងក្រោយនោះទេ។ រូបអង្គរបស់ទ្រង់ គឺអាចតំណាងបានត្រឹមនិស្ស័យរបស់ទ្រង់តែប៉ុណ្ណោះ។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២២៤. ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គ្មានចេតនាឱ្យមនុស្សស្គាល់សាច់ឈាមរបស់ទ្រង់ ឬឱ្យមនុស្សបែងចែកភាពខុសគ្នារវាងសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងសាច់ឈាមរបស់មនុស្សនោះឡើយ ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ក៏មិនបណ្ដុះសមត្ថភាពនៃការដឹងខុសត្រូវរបស់មនុស្ស ហើយទ្រង់រឹតតែមិនធ្វើដូច្នេះក្នុងចេតនាឱ្យមនុស្សថ្វាយបង្គំសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានការថ្វាយសិរីល្អយ៉ាងអស្ចារ្យនោះដែរ។ ក្នុងចំណោមសេចក្ដីទាំងនេះ គ្មានអ្វីជាចេតនារបស់ព្រះជាម្ចាស់ក្នុងការក្លាយជាសាច់ឈាមនេះទេ។ ព្រះជាម្ចាស់ក៏មិនមែនក្លាយជាសាច់ឈាមដើម្បីថ្កោលទោសមនុស្ស ឬបើកសម្ដែងដល់មនុស្សដោយចេតនា និងបង្កនូវការលំបាកដល់គេនោះឡើយ។ ក្នុងចំណោមសេចក្ដីទាំងនេះ គ្មានអ្វីជាចេតនារបស់ព្រះជាម្ចាស់ក្នុងការក្លាយជាសាច់ឈាមនេះទេ។ គ្រប់ពេលដែលព្រះជាម្ចាស់ក្លាយជាសាច់ឈាម គឺទម្រង់កិច្ចការនេះហើយ ដែលជារឿងចៀសមិនរួច។ ដែលទ្រង់ប្រព្រឹត្តដូចដែលទ្រង់ធ្វើនេះ គឺដើម្បីកិច្ចការដែលធំជាងនេះ និងការគ្រប់គ្រងដែលធំជាងនេះរបស់ទ្រង់ និងមិនមែនសម្រាប់មូលហេតុដែលមនុស្សស្រមើស្រមៃនោះឡើយ។ ព្រះជាម្ចាស់យាងមកផែនដី ក៏ដោយសារតែកិច្ចការរបស់ទ្រង់តម្រូវ និងតាមភាពចាំបាច់ប៉ុណ្ណោះ។ ទ្រង់មិនមែនយាងមកផែនដីនេះដោយចេតនាទតសម្លឹងមើលជុំវិញប៉ុណ្ណោះទេ តែមកអនុវត្តកិច្ចការដែលទ្រង់គួរធ្វើវិញ។ តើមានហេតុផលអ្វីទៀតបានជាទ្រង់ត្រូវរ៉ាប់រងអម្រែកដ៏ធ្ងន់ធ្ងរបែបនេះ ហើយទទួលយកហានិភ័យធំៗបែបនេះ ដើម្បីអនុវត្តកិច្ចការនេះ? ព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមតែពេលណាដែលទ្រង់ចាំបាច់ត្រូវធ្វើប៉ុណ្ណោះ ហើយទ្រង់តែងមានសារៈសំខាន់ពិសេសមកជាមួយជានិច្ច។ ប្រសិនបើកិច្ចការនេះ គឺដើម្បីអនុញ្ញាតឱ្យតែមនុស្សសម្លឹងមើលមកទ្រង់ និងដើម្បីពង្រីកវិសាលភាពនៃចំណេះដឹងរបស់គេ នោះទ្រង់ប្រាកដជាមិនយាងមកក្នុងចំណោមមនុស្សដោយធ្វេសប្រហែសជាដាច់ខាត។ ទ្រង់យាងមកផែនដីនេះ ដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ទ្រង់ និងកិច្ចការដ៏ធំជាងមុនរបស់ទ្រង់ដែរ ហើយដើម្បីឱ្យទ្រង់អាចទទួលបានមនុស្សជាតិបន្ថែមទៀត។ ទ្រង់យាងមកដើម្បីបង្ហាញឱ្យឃើញពីយុគសម័យនេះ ទ្រង់យាងមកដើម្បីយកឈ្នះសាតាំង ហើយទ្រង់គ្រងអង្គអ្នកដោយសាច់ឈាម ដើម្បីយកឈ្នះសាតាំង។ ជាងនេះទៀត ទ្រង់យាងមកដើម្បីដឹកនាំមនុស្សលោកទាំងមូល នៅក្នុងការរស់នៅតាមបែបបទជីវិតរបស់គេ។ ទាំងអស់នេះ សុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយពាក់ព័ន្ធនឹងកិច្ចការនៃសកលលោកទាំងមូល។ ប្រសិនបើព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីអនុញ្ញាតឱ្យមនុស្សចាប់ផ្ដើមស្គាល់សាច់ឈាមរបស់ទ្រង់ និងដើម្បីបើកភ្នែកមនុស្ស នោះហេតុអ្វីបានជាទ្រង់មិនធ្វើដំណើរទៅគ្រប់ជាតិសាសន៍? តើកិច្ចការនេះមិនក្លាយជារឿងងាយស្រួលខ្លាំងពេកទេឬអី? ប៉ុន្តែ ទ្រង់មិនធ្វើដូច្នេះទេ ផ្ទុយទៅវិញ ទ្រង់ជ្រើសរើសយកកន្លែងដ៏ស័ក្ដិសមមួយ ដើម្បីបញ្ចប់ និងចាប់ផ្ដើមកិច្ចការដែលទ្រង់គួរធ្វើ។ ត្រឹមសាច់ឈាមមួយនេះ គឺសំខាន់ខ្លាំងណាស់ទៅហើយ។ ទ្រង់បង្ហាញឱ្យឃើញពីយុគសម័យមួយទាំងមូល ហើយក៏អនុវត្តកិច្ចការនៃយុគសម័យមួយទាំងមូលដែរ។ ទ្រង់បានបញ្ចប់យុគសម័យចាស់ ហើយចាប់ផ្ដើមយុគសម័យថ្មី។ ទាំងអស់នេះ សុទ្ធតែជារឿងសំខាន់ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយទាំងអស់នេះ សុទ្ធតែជាសារៈសំខាន់នៃកិច្ចការមួយដំណាក់កាល ដែលព្រះជាម្ចាស់យាងមកផែនដី ដើម្បីអនុវត្ត។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២២៥. ទោះបីព្រះគ្រីស្ទនៅលើផែនដី អាចបំពេញកិច្ចការជំនួសព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានក៏ដោយ ក៏ទ្រង់មិនបានយាងមកក្នុងបំណងដើម្បីបង្ហាញរូបអង្គទ្រង់នៅខាងសាច់ឈាមឱ្យមនុស្សគ្រប់គ្នាបានឃើញដែរ។ ទ្រង់មិនបានយាងមកដើម្បីឱ្យមនុស្សគ្រប់គ្នាឃើញទ្រង់ទេ ប៉ុន្តែទ្រង់យាងមកដើម្បីអនុញ្ញាតឱ្យមនុស្សទទួលបានការដឹកនាំពីព្រះហស្តទ្រង់ និងអាចឱ្យគេចូលទៅក្នុងយុគសម័យថ្មីបាន។ មុខងារសាច់ឈាមរបស់ព្រះគ្រីស្ទ គឺដើម្បីកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ពោលគឺដើម្បីកិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាមតែម្ដង មិនមែនដើម្បីនាំមនុស្សឱ្យយល់ពីសារជាតិនៃសាច់ឈាមរបស់ទ្រង់ទាំងស្រុងឡើយ។ មិនថាទ្រង់បំពេញកិច្ចការដោយរបៀបណាទេ គ្មានកិច្ចការណាមួយដែលទ្រង់ធ្វើ ហួសពីសមត្ថភាពដែលសាច់ឈាមអាចធ្វើបានឡើយ។ មិនថាទ្រង់ធ្វើការបែបណាទេ ទ្រង់ធ្វើការនោះនៅខាងសាច់ឈាមក្នុងភាពជាមនុស្សសាមញ្ញម្នាក់ ហើយមិនបានបើកសម្ដែងពីទឹកព្រះភ័ក្រ្តពិតរបស់ព្រះជាម្ចាស់ឱ្យមនុស្សបានឃើញទាំងស្រុងឡើយ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់នៅខាងសាច់ឈាម មិនដែលហួសពីនិស្ស័យធម្មជាតិ ឬច្រើនលើសលប់ដល់ថ្នាក់មនុស្សយល់មិនបាននោះទេ។ ទោះបីជាព្រះគ្រីស្ទតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅខាងសាច់ឈាម និងបំពេញកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគួរតែបំពេញដោយផ្ទាល់ក៏ពិតមែន ក៏ប៉ុន្តែ ទ្រង់មិនបានបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់នៅឯស្ថានសួគ៌ ហើយទ្រង់ក៏មិនបានប្រកាសពីកិច្ចការផ្ទាល់របស់ទ្រង់យ៉ាងប្រញាប់ប្រញាល់នោះដែរ។ ផ្ទុយទៅវិញ ទ្រង់បន្តលាក់បាំង បន្ទាបខ្លួននៅខាងសាច់ឈាមរបស់ទ្រង់។ ក្រៅពីព្រះគ្រីស្ទ អ្នកណាដែលក្លែងបន្លំអះអាងថាខ្លួនជាព្រះគ្រីស្ទ គ្មានគុណសម្បត្តិរបស់ទ្រង់ឡើយ។ នៅពេលដែលដាក់ផ្គូផ្គងគ្នាជាមួយនឹងនិស្ស័យក្រអឺតក្រទម តម្កើងខ្លួនរបស់ពួកព្រះគ្រីស្ទក្លែងក្លាយទាំងនោះ គេអាចឃើញយ៉ាងច្បាស់ថាលក្ខណៈខាងសាច់ឈាមបែបណាគឺជាលក្ខណៈពិតប្រាកដរបស់ព្រះគ្រីស្ទ។ កាលណាលក្ខណៈទាំងនោះកាន់តែក្លែងបន្លំ នោះកាន់តែបង្ហាញថា ពួកគេជាព្រះគ្រីស្ទក្លែងក្លាយ ហើយកាន់តែបង្ហាញថា លក្ខណៈទាំងនោះជាទីសម្គាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយគ្មានគុណសម្បត្តិរបស់ព្រះជាម្ចាស់ឡើយ។ ព្រះគ្រីស្ទគ្មានប្រឡាក់ប្រឡូសទៅដោយធាតុណាមួយជារបស់ពួកព្រះគ្រីស្ទក្លែងក្លាយទេ។ ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដើម្បីតែបញ្ចប់កិច្ចការនៅខាងសាច់ឈាមប៉ុណ្ណោះ មិនមែនដើម្បីឱ្យមនុស្សមើលឃើញទ្រង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់អនុញ្ញាតឱ្យកិច្ចការរបស់ទ្រង់ បញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ និងអនុញ្ញាតឱ្យអ្វីដែលទ្រង់បើកសម្ដែងនោះ បញ្ជាក់ពីសារជាតិរបស់ទ្រង់។ សារជាតិរបស់ទ្រង់មិនមែនគ្មានមូលដ្ឋាននោះទេ ហើយអត្តសញ្ញាណរបស់ទ្រង់ក៏មិនក្ដាប់ជាប់ក្នុងព្រះហស្តរបស់ទ្រង់ដែរ តែអត្តសញ្ញាណទ្រង់ត្រូវបានកំណត់ដោយកិច្ចការ និងសារជាតិរបស់ទ្រង់។

(ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២២៦. រឿងដ៏ល្អបំផុតអំពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមគឺថា ទ្រង់អាចបន្សល់ទុកនូវព្រះបន្ទូល និងសេចក្តីដាស់តឿនដ៏សុក្រឹត្យ ព្រមទាំងព្រះហឫទ័យដ៏ជាក់លាក់របស់ទ្រង់សម្រាប់មនុស្សជាតិសម្រាប់អស់អ្នកដែលដើរតាមទ្រង់ ដើម្បីឱ្យក្រោយមក អ្នកដើរតាមទ្រង់អាចផ្ទេរកាន់តែសុក្រឹត្យ និងកាន់តែច្បាស់លាស់អំពីគ្រប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមនិងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ទៅកាន់អស់អ្នកដែលទទួលយក។ មានតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមក្នុងចំណោមនុស្សប៉ុណ្ណោះ ដែលនាំទៅសម្រេចចេញជាការពិតនៃព្រះជន្ម និងការរស់នៅរបស់ព្រះជាម្ចាស់ជាមួយមនុស្ស។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបបំពេញបំណងប្រាថ្នារបស់មនុស្សដែលចង់ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ចង់ឃើញផ្ទាល់ភ្នែកនូវកិច្ចការរបស់ព្រះជាម្ចាស់និងចង់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បញ្ចប់នូវយុគសម័យមួយ នៅពេលដែលព្រះយេហូវ៉ាបែរព្រះប្រឹស្ដាង្គ (ខ្នង) របស់ទ្រង់ទៅកាន់មនុស្សជាតិ ហើយទ្រង់ក៏បញ្ចប់យុគសម័យនៃជំនឿរបស់មនុស្សជាតិទៅលើព្រះដ៏ស្រពេចស្រពិលដែរ។ ជាពិសេស កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលប្រាកដនិយមជាង ជាក់ស្ដែងជាង និងស្រស់ស្អាតជាង។ ទ្រង់មិនគ្រាន់តែបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងគោលលទ្ធិប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺ ទ្រង់បើកសម្ដែងទៅកាន់មនុស្សជាតិអំពីព្រះជាម្ចាស់មួយអង្គដែលជាព្រះពិតនិងសាមញ្ញ ជាព្រះដែលសុចរិត និងបរិសុទ្ធ ជាព្រះដែលសម្រេចកិច្ចការនៃផែនការគ្រប់គ្រង និងជាព្រះដែលបង្ហាញពីសេចក្តីលាក់កំបាំង និងគោលដៅរបស់មនុស្ស ជាព្រះដែលបានបង្កើតមនុស្សជាតិ និងបញ្ចប់កិច្ចការនៃការគ្រប់គ្រង និងជាព្រះដែលបានបន្តលាក់ព្រះភ័ក្ត្រអស់រយៈពេលជាច្រើនពាន់ឆ្នាំ។ ព្រះអង្គបញ្ចប់ទាំងស្រុងនូវយុគសម័យនៃភាពស្រពេចស្រពិល ដែលជាយុគសម័យមួយដែលមនុស្សជាតិទាំងអស់ចង់ស្វែងរកព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចមើលឃើញទ្រង់បញ្ចប់យុគសម័យមួយដែលមនុស្សជាតិទាំងអស់បានបម្រើសាតាំង ហើយទ្រង់ដឹកនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលថ្មីស្រឡាង។ កិច្ចការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដែលធ្វើការជំនួសឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមរបស់ទ្រង់ អស់អ្នកដែលដើរតាមទ្រង់លែងស្វែងរក និងព្យាយាមស្រវាចាប់អ្វីៗដែលហាក់ដូចជាមាន និងមិនមាន ហើយពួកគេលែងស្មានព្រាវៗអំពីព្រះហឫទ័យរបស់ព្រះដ៏ស្រពេចស្រពិលទៀតហើយ។ នៅពេលដែលព្រះជាម្ចាស់ផ្សព្វផ្សាយកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម អស់អ្នកដែលដើរតាមទ្រង់នឹងផ្ទេរកិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមទៅកាន់គ្រប់សាសនា និងគ្រប់និកាយ ហើយពួកគេនឹងប្រាស្រ័យទាក់ទងគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ទៅកាន់ត្រចៀករបស់មនុស្សជាតិទាំងអស់។ អស់អ្នកដែលបានឮ ហើយទទួលយកដំណឹងល្អរបស់ទ្រង់ នឹងក្លាយជាការពិតនៃកិច្ចការរបស់ទ្រង់ នឹងក្លាយជាបុគ្គលដែលមនុស្សអាចមើលឃើញ និងស្ដាប់ឮ ព្រមទាំងក្លាយជាការពិត មិនមែនជាពាក្យ ចចាមអារ៉ាមឡើយ។ ការពិតទាំងនេះគឺជាភស្តុតាងដែលទ្រង់ផ្សព្វផ្សាយកិច្ចការ ហើយពួកគេក៏ជាឧបករណ៍ដែលទ្រង់ប្រើប្រាស់ ដើម្បីផ្សព្វផ្សាយអំពីកិច្ចការដែរ។ បើគ្មានអត្ថិភាពនៃការពិតទេ នោះដំណឹងល្អរបស់ទ្រង់នឹងមិនរីកសាយភាយទៅគ្រប់ប្រទេស និងទៅគ្រប់ទីកន្លែងឡើយ។ បើគ្មានការពិត ហើយមានតែការស្រមើស្រមៃរបស់មនុស្សនោះទ្រង់នឹងមិនអាចធ្វើកិច្ចការនៃការយកឈ្នះលើចក្រវាលទាំងមូលបានឡើយ។ មនុស្សមិនអាចយល់ និងមើលមិនឃើញព្រះវិញ្ញាណឡើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណក៏គ្មានសមត្ថភាពបន្សល់ទុកនូវភស្តុតាង ឬការពិតបន្ថែមអំពីកិច្ចការរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែរ។ មនុស្សនឹងមិនអាចមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ ហើយគេនឹងតែងតែជឿលើព្រះដ៏ស្រពេចស្រពិលដែលគ្មានពិតប្រាកដនោះ។ មនុស្សនឹងមើលមិនឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ហើយក៏ស្ដាប់មិនឮព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដោយផ្ទាល់ដែរ។ ទីបំផុត ការស្រមើស្រមៃរបស់មនុស្សគឺគ្មានន័យ ហើយមិនអាចជំនួសឱ្យព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់បានឡើយ។ និស្ស័យដើមរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនអាចត្រូវបានបន្លំដោយមនុស្សបានទេ។ ព្រះជាម្ចាស់អរូបិយដែលគង់នៅស្ថានសួគ៌ និងកិច្ចការរបស់ទ្រង់ អាចត្រូវបាននាំមកកាន់ផែនដីបានតាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ នេះជាផ្លូវដ៏វិសេសបំផុតសម្រាប់ព្រះជាម្ចាស់ ដើម្បីបង្ហាញអង្គទ្រង់ឱ្យមនុស្សឃើញ គឺឱ្យគេអាចមើលឃើញព្រះជាម្ចាស់ និងស្គាល់ពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ ហើយកិច្ចការនេះមិនអាចត្រូវបានសម្រេចដោយព្រះជាម្ចាស់ដែលមិនយកកំណើតជាមនុស្សបានឡើយ។ ដោយបានអនុវត្តកិច្ចការរបស់ទ្រង់មកដល់ដំណាក់កាលនេះ កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចលទ្ធផលខ្ពស់បំផុត ហើយបានទទួលជោគជ័យទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម សម្រេចបានកៅសិបភាគរយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់។ សាច់ឈាមនេះបានផ្ដល់ជាទីចាប់ផ្ដើមដ៏ប្រសើរទៅកាន់កិច្ចការទាំងអស់របស់ទ្រង់ផ្តល់ជាសេចក្តីសង្ខេបសម្រាប់គ្រប់កិច្ចការរបស់ទ្រង់ និងបានប្រកាសឱ្យប្រើគ្រប់កិច្ចការរបស់ទ្រង់ ព្រមទាំងបានធ្វើការបំពេញបន្ថែមដ៏ហ្មត់ចត់ចុងក្រោយ ទៅកាន់គ្រប់កិច្ចការនេះ។ ដូច្នេះ នឹងគ្មានព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមួយទៀត ដើម្បីធ្វើដំណាក់កាលទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយក៏នឹងគ្មានកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីបីនោះដែរ។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២២៧. ទោះបីសាច់ឈាមនេះមានភាពសាមញ្ញ និងពិតក៏ដោយ ក៏ទ្រង់មិនមែនជាសាច់ឈាមដែលសាមញ្ញនោះដែរ៖ ទ្រង់មិនមែនជាសាច់ឈាមមួយដែលគ្រាន់តែជាមនុស្សនោះឡើយ ប៉ុន្តែទ្រង់ក៏ជាសាច់ឈាមមួយដែលមានលក្ខណៈជាមនុស្សផង និងជាព្រះជាម្ចាស់ផងដែរ។ នេះជាភាពខុសគ្នារវាងទ្រង់និងមនុស្ស ហើយវាក៏ជាសញ្ញាសម្គាល់អំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ដែរ។ មានតែសាច់ឈាមបែបនេះទេ ទើបអាចធ្វើកិច្ចការដែលទ្រង់ចង់ធ្វើ និងបំពេញព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយសម្រេចកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សបានយ៉ាងពេញលេញ។ បើមិនដូច្នេះទេ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សនឹងតែងតែគ្មានន័យ ហើយមានកំហុសជានិច្ច។ ទោះបីព្រះជាម្ចាស់អាចប្រយុទ្ធជាមួយវិញ្ញាណរបស់សាតាំង ហើយមានជ័យជម្នះក៏ដោយ ក៏ធម្មជាតិដើមរបស់មនុស្សដ៏ពុករលួយមិនត្រូវបានដោះស្រាយ ហើយអស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងប្រឆាំងទ្រង់មិនអាចក្លាយជាចំណុះនៅក្រោមការត្រួតត្រារបស់ទ្រង់យ៉ាងពិតប្រាកដឡើយ គឺអាចនិយាយបានថា ទ្រង់មិនដែលយកឈ្នះលើមនុស្សជាតិ ហើយមិនដែលទទួលបានមនុស្សជាតិទាំងមូលឡើយ។ បើកិច្ចការរបស់ទ្រង់នៅលើផែនដីមិនត្រូវបានសម្រេចទេ នោះការគ្រប់គ្រងរបស់ទ្រង់នឹងមិនដែលត្រូវបានបញ្ចប់ ហើយមនុស្សជាតិទាំងមូលនឹងមិនអាចចូលសម្រាកបានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនអាចចូលសម្រាកជាមួយសត្តនិករទាំងអស់របស់ទ្រង់ទេ នោះកិច្ចការគ្រប់គ្រងរបស់ទ្រង់នឹងគ្មានលទ្ធផលឡើយ ដូច្នេះសិរីល្អរបស់ព្រះជាម្ចាស់នឹងរលាយបាត់មិនខាន។ ទោះបីសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចក៏ដោយ ក៏កិច្ចការដែលទ្រង់ធ្វើ នឹងទទួលបានលទ្ធផលមិនខាន។ នេះគឺជាគោលដៅដែលចៀសមិនផុតនៃកិច្ចការរបស់ទ្រង់។ ទោះបីសាច់ឈាមរបស់ទ្រង់មានសិទ្ធិអំណាច ឬក៏អត់ ដរាបណាទ្រង់មានសមត្ថភាពធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះទ្រង់ជាព្រះជាម្ចាស់ ផ្ទាល់ព្រះអង្គហើយ។ ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាបែបណាក៏ដោយ ក៏ទ្រង់អាចធ្វើកិច្ចការដែលទ្រង់គួរតែធ្វើដែរ ព្រោះសាច់ឈាមនេះគឺជាព្រះជាម្ចាស់ និងមិនគ្រាន់តែជាមនុស្សឡើយ។ ហេតុផលដែលសាច់ឈាមនេះអាចធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបានគឺដោយសារតែសារជាតិខាងក្នុងរបស់ទ្រង់ ខុសពីសារជាតិរបស់មនុស្ស ហើយហេតុផលដែលទ្រង់អាចសង្រ្គោះមនុស្សបាន គឺដោយសារតែអត្តសញ្ញាណរបស់ទ្រង់មានលក្ខណៈខុសប្លែកពីអត្តសញ្ញាណរបស់មនុស្ស។ សាច់ឈាមនេះសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិ ដោយសារតែទ្រង់ជាមនុស្ស ហើយលើសពីនេះទៀត គឺទ្រង់ជាព្រះជាម្ចាស់ ដោយសារតែទ្រង់អាចធ្វើកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមសាមញ្ញណាមួយអាចធ្វើបានឡើយ និងដោយសារតែទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយ ដែលរស់នៅជាមួយទ្រង់នៅលើផែនដី។ ទោះបីទ្រង់មានលក្ខណៈដូចមនុស្សក៏ដោយ ក៏ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានសារៈសំខាន់ចំពោះមនុស្សជាតិជាងបុគ្គលដ៏មានតម្លៃណាទៅទៀត ព្រោះថាទ្រង់អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបាន ទ្រង់អាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គច្រើនជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចទទួលបានមនុស្សជាតិទាំងស្រុង ច្រើនជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៅទៀត។ ជាលទ្ធផល ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាក៏ដោយ ក៏ការចូលរួមចំណែករបស់ទ្រង់ចំពោះមនុស្សជាតិ និងសារៈសំខាន់របស់ទ្រង់ចំពោះជីវិតរបស់មនុស្សជាតិធ្វើឱ្យទ្រង់មានតម្លៃយ៉ាងខ្លាំងដែរ ហើយតម្លៃ និងសារៈសំខាន់ពិតរបស់សាច់ឈាមនេះ គ្មានមនុស្សណាម្នាក់អាចវាស់វែងបានឡើយ។ ទោះបីសាច់ឈាមនេះមិនអាចបំផ្លាញសាតាំងបានដោយផ្ទាល់ក៏ដោយ ក៏ទ្រង់អាចប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីយកឈ្នះលើមនុស្សជាតិ និងបង្រ្កាបសាតាំង ព្រមទាំងធ្វើឱ្យសាតាំងចុះចូលទាំងស្រុងចំពោះការត្រួតត្រា របស់ទ្រង់ដែរ។ គឺដោយសារតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះហើយ ទើបទ្រង់អាចបង្រ្កាបសាតាំង និងអាចសង្រ្គោះមនុស្សជាតិបាន។ ទ្រង់មិនបំផ្លាញសាតាំង ដោយផ្ទាល់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ត្រលប់ជាសាច់ឈាមដើម្បីធ្វើកិច្ចការដែលយកឈ្នះលើមនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ តាមរបៀបនេះ ទ្រង់អាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់ ហើយទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយបានកាន់តែប្រសើរ។ ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សបង្រ្កាបសាតាំងធ្វើបន្ទាល់កាន់តែធំ និងកាន់តែគួរឱ្យជឿជាក់ខ្លាំងជាងការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំផ្លាញសាតាំងដោយផ្ទាល់ទៅទៀត។ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជួយឱ្យមនុស្សស្គាល់ព្រះអាទិករកាន់តែប្រសើរ និងអាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២២៨. នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកជាសាច់ឈាមវិញដែរ។ វាជាសាច់ឈាមដ៏សាមញ្ញមួយ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឱ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមមិនសំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិតដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញទិសដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិតដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសក៏របស់អ្នកសម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះ ផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឱ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សាដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោកនៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ដែលហាក់ដូចជាអង្រួនឱ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ទោះបីជាអ្នកមិនអាចមើលឃើញព្រះនេត្ររបស់ទ្រង់ ថាជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចទទួលការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឱ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយនិងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនិងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឱ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំ ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិតដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទោសដោយព្រោះបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយកនិស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?

កិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្វីមួយដែលអ្នកមិនអាចយល់បាន។ ប្រសិនបើអ្នកមិនអាចយល់ច្បាស់ទាំងស្រុងថា ជម្រើសរបស់អ្នកត្រឹមត្រូវឬអត់ ក៏មិនអាចដឹងថា កិច្ចការរបស់ព្រះជាម្ចាស់អាចជោគជ័យឬអត់ ហេតុអ្វីក៏មិនផ្សងសំណាងរបស់អ្នក ហើយមើលថា តើមនុស្សធម្មតាម្នាក់នេះអាចជាជំនួយដល់អ្នកច្រើនប៉ុនណា ហើយថា ព្រះជាម្ចាស់ពិតជាបានធ្វើកិច្ចការដ៏អស្ចារ្យមែនឬអត់? ប៉ុន្ដែ ខ្ញុំត្រូវតែប្រាប់អ្នកថា នៅជំនាន់ណូអេមនុស្សបានផឹកស៊ី និងរៀបអាពាហ៍ពិពាហ៍ក្នុងកម្រិតមួយដែលព្រះជាម្ចាស់មិនអាចទ្រាំទតមើលបាន ដូច្នេះទ្រង់ក៏បានបញ្ជូនទឹកជំនន់ដ៏ធំមកបំផ្លាញមនុស្សជាតិ ដោយទុកតែគ្រួសាររបស់ណូអេចំនួន៨នាក់ និងសត្វគ្រប់ប្រភេទប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅគ្រាចុងក្រោយ អស់អ្នកដែលព្រះជាម្ចាស់បានរក្សាទុក គឺជាអស់អ្នកដែលស្មោះត្រង់ចំពោះទ្រង់រហូតដល់ទីបញ្ចប់។ ទោះបីជាសម័យកាលទាំងពីរជាពេលដែលមានសេចក្ដីពុករលួយយ៉ាងខ្លាំងបំផុតដែលព្រះជាម្ចាស់មិនអាចទ្រាំទតមើល ហើយមនុស្សជាតិក្នុងយុគសម័យទាំងពីរបានត្រលប់ជាពុករលួយយ៉ាងខ្លាំង ហើយបដិសេធថាព្រះជាម្ចាស់មិនមែនជាព្រះអម្ចាស់របស់ពួកគេក៏ដោយ ក៏ព្រះជាម្ចាស់បានបំផ្លាញតែមនុស្សដែលនៅជំនាន់ណូអេប៉ុណ្ណោះ។ មនុស្សលោកក្នុងយុគសម័យទាំងពីរ បានធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះហឫទ័យយ៉ាងខ្លាំង ប៉ុន្ដែព្រះជាម្ចាស់នៅតែអត់ធ្មត់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយរហូតមកដល់ឥលូវនេះ។ តើហេតុអ្វីបានជាបែបនេះ? តើអ្នករាល់គ្នាមិនដែលឆ្ងល់ថាហេតុអ្វីទេឬ? ប្រសិនអ្នករាល់គ្នាពិតជាមិនដឹងមែន ចាំយើងប្រាប់អ្នករាល់គ្នាទៅចុះ។ មូលហេតុដែលព្រះជាម្ចាស់អាចសម្ដែងព្រះគុណចំពោះមនុស្សនៅគ្រាចុងក្រោយនេះ មិនមែនដោយសារតែពួកគេពុករលួយតិចជាងមនុស្សនៅជំនាន់ណូអេ ឬដោយសារពួកគេបានបង្ហាញការប្រែចិត្តចំពោះព្រះជាម្ចាស់ឡើយ ហើយក៏រឹតតែមិនមែនដោយសារបច្ចេកវិទ្យានៅគ្រាចុងក្រោយនេះទំនើបរហូតដល់ព្រះជាម្ចាស់មិនអាចមកបំផ្លាញពួកគេបាននោះដែរ។ ផ្ទុយទៅវិញ គឺថាព្រះជាម្ចាស់មានកិច្ចការដែលត្រូវធ្វើនៅក្នុងមនុស្សមួយក្រុមនៅគ្រាចុងក្រោយនេះ ហើយគឺថាព្រះជាម្ចាស់នឹងធ្វើកិច្ចការនេះដោយព្រះអង្គទ្រង់ផ្ទាល់តាមរយៈការយកនិស្ស័យជាមនុស្សរបស់ទ្រង់។ លើសពីនេះទៅទៀត ព្រះជាម្ចាស់នឹងជ្រើសរើសមួយផ្នែកនៃមនុស្សមួយក្រុមនេះឱ្យធ្វើជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ និងជាផលផ្លែនៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រមទាំងនាំមនុស្សទាំងអស់នេះចូលទៅក្នុងយុគសម័យបន្ទាប់។ ដូច្នេះទោះបីជាយ៉ាងណាក៏ដោយ ក៏តម្លៃដែលព្រះជាម្ចាស់បានបង់នេះ ត្រូវបានបម្រុងទុកជាស្រេចសម្រាប់កិច្ចការដែលរូបកាយសាច់ឈាមរបស់ទ្រង់នឹងធ្វើនៅគ្រាចុងក្រោយដែរ។ ការពិតដែលអ្នករាល់គ្នាបានមកដល់សព្វថ្ងៃនេះ គឺត្រូវអរគុណដល់រូបកាយសាច់ឈាមនេះហើយ។ ដោយសារព្រះជាម្ចាស់គង់នៅក្នុងរូបកាយសាច់ឈាមនេះ ទើបអ្នករាល់គ្នាមានឱកាសរស់រានមានជីវិត។ សំណាងល្អទាំងអស់នេះបានមកដោយសារមនុស្សសាមញ្ញម្នាក់នេះហើយ។ មិនត្រឹមតែប៉ុននេះទេ ប៉ុន្ដែនៅទីបញ្ចប់គ្រប់ជាតិសាសន៍ទាំងអស់នឹងថ្វាយបង្គំមនុស្សសាមញ្ញម្នាក់នេះ ហើយស្ដាប់បង្គាប់ ក៏ដូចជាអរគុណមនុស្សសាមញ្ញម្នាក់នេះដែរ ពីព្រោះដោយសារសេចក្ដីពិត ជីវិត និងផ្លូវដែលទ្រង់បាននាំមកនេះហើយ ដែលបានជួយសង្គ្រោះមនុស្សលោកទាំងអស់ និងបានដោះស្រាយទំនាស់រវាងមនុស្សនិងព្រះជាម្ចាស់ ពង្រួញគម្លាតរវាងមនុស្សនិងទ្រង់ ព្រមទាំងបើកឱ្យមានការផ្សារភ្ជាប់មួយរវាងព្រះតម្រិះរបស់ព្រះជាម្ចាស់និងគំនិតមនុស្ស។ គឺទ្រង់នេះហើយដែលបានទទួលសិរីរុងរឿងរឹតតែអស្ចារ្យ សម្រាប់ថ្វាយដល់ព្រះជាម្ចាស់។ តើមនុស្សសាមញ្ញម្នាក់នេះ មិនស័ក្ដិសមនឹងទទួលបានការទុកចិត្ត និងការគោរពស្រឡាញ់របស់អ្នកទេឬអី? តើរូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះមិនសមនឹងហៅថា ព្រះគ្រីស្ទទេឬអី? តើមនុស្សម្នាក់ដ៏សាមញ្ញបែបនេះមិនអាចក្លាយជាការសម្ដែងឱ្យស្គាល់ពីព្រះជាម្ចាស់ នៅក្នុងចំណោមមនុស្សទេឬអី? តើមនុស្សដែលជួយសង្គ្រោះមនុស្សលោកឱ្យរួចពីគ្រោះមហន្ដរាយបែបនេះ មិនសមនឹងឱ្យអ្នករាល់គ្នាស្រឡាញ់ ហើយប្រាថ្នាឱបទ្រង់ជាប់ទេឬអី? ប្រសិនបើអ្នករាល់គ្នាបដិសេធសេចក្ដីពិតដែលចេញពីព្រះឱស្ឋទ្រង់ ហើយស្អប់ខ្ពើមការដែលទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា នោះតើអ្នករាល់គ្នានឹងក្លាយទៅជាអ្វីនៅទីបញ្ចប់?

(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២២៩. គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ សុទ្ធតែបានសម្រេចតាមរយៈមនុស្សសាមញ្ញម្នាក់នេះ។ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងមកឱ្យអ្នក ហើយលើសពីនោះទៅទៀត ទ្រង់អាចនឹងសម្រេចអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក។ តើមនុស្សប្រភេទនេះអាចជាអ្វីដែលអ្នករាល់គ្នាជឿអំពីទ្រង់ឬទេថា៖ ទ្រង់ជាមនុស្សម្នាក់ដែលសាមញ្ញមិនស័ក្ដិសមនឹងរំឭកនោះ? តើសេចក្ដីពិតរបស់ទ្រង់មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឱ្យអ្នករាល់គ្នាជឿទេឬអី? តើស្មរបន្ទាល់អំពីទង្វើរបស់ទ្រង់ មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឱ្យអ្នករាល់គ្នាជឿទេឬអី? ឬថា ផ្លូវដែលទ្រង់នាំទៅមិនស័ក្ដិសមនឹងឱ្យអ្នករាល់គ្នាដើរលើវាទេឬអី? នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានគេនិយាយ និងបានធ្វើ តើអ្វីទៅដែលជំរុញឱ្យអ្នករាល់គ្នាស្អប់ខ្ពើមទ្រង់ និងបោះបង់ទ្រង់ចោលព្រមទាំងបណ្ដេញទ្រង់ទៅឆ្ងាយ? គឺមនុស្សម្នាក់នេះហើយដែលបង្ហាញនូវសេចក្ដីពិត គឺមនុស្សម្នាក់នេះហើយដែលផ្ដល់សេចក្ដីពិត ហើយគឺមនុស្សម្នាក់នេះហើយដែលផ្ដល់ផ្លូវមួយឱ្យអ្នករាល់គ្នាដើរតាម។ តើអ្នករាល់គ្នានៅតែមិនអាចរកឃើញដាននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសេចក្ដីពិតទាំងនេះទៀតឬអី? បើគ្មានកិច្ចការរបស់ព្រះយេស៊ូវទេ មនុស្សលោកមិនអាចចុះពីឈើឆ្កាងបានទេ ប៉ុន្ដែបើគ្មានការយកនិស្ស័យជាមនុស្សនៅសម័យនេះ នោះអស់អ្នកដែលបានចុះពីឈើឆ្កាង ក៏មិនអាចទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ឬក៏ចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ បើគ្មានការមកដល់នៃមនុស្សសាមញ្ញម្នាក់នេះទេ អ្នករាល់គ្នានឹងគ្មានឱកាសមើលឃើញព្រះភក្រ្ដពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នករាល់គ្នាក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ ដ្បិតអ្នករាល់គ្នាគឺជាកម្មវត្ថុដែលគួរតែត្រូវបានបំផ្លាញចោលជាយូរមកហើយ។ ដោយសារការមកដល់នៃការយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានអត់ទោសឱ្យអ្នករាល់គ្នា ហើយបានបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា។ មិនថាយ៉ាងណានោះទេ ព្រះបន្ទូលដែលខ្ញុំត្រូវទុកនៅជាមួយអ្នករាល់គ្នានៅទីបញ្ចប់ គឺនៅតែជាព្រះបន្ទូលទាំងនេះដដែលគឺថា៖ មនុស្សសាមញ្ញម្នាក់នេះ ជាព្រះដែលយកកំណើតជាមនុស្ស ហើយទ្រង់មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា។ នេះគឺជាកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមមនុស្សលោករួចហើយ។

(ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៣០. អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឱ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឱ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឱ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឱ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាកុំឱ្យសំញែងកំហឹងចំពោះសេចក្ដីពិតឱ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឱ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឱ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ III. ព្រះបន្ទូលស្ដីពីការធ្វើបន្ទាល់អំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

បន្ទាប់៖ V. ព្រះបន្ទូលស្ដីពីទំនាក់ទំនងរវាងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះនាមរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ