អត្តសញ្ញាណផ្ទាល់ខ្លួន និងតម្លៃរបស់មនុស្ស៖ តើមានលក្ខណៈពិតដូចម្តេច?

អ្នករាល់គ្នាត្រូវបានញែកចេញពីភក់ជ្រាំ ហើយមិនថាជាអ្វីនោះទេ អ្នកគឺជាវត្ថុដែលត្រូវបានជ្រើសរើសពីក្នុងចំណោមកាកសំណល់ ដែលកខ្វក់ ហើយព្រះជាម្ចាស់ទ្រង់ស្អប់ខ្ពើមផង។ អ្នកបានក្លាយជាកម្មសិទ្ធិរបស់សាតាំង ហើយ សាតាំងបានជាន់ឈ្លី ហើយធ្វើឱ្យខូចម្ដងរួចទៅហើយ។ ដូច្នេះហើយ ទើបគេនិយាយថា អ្នកត្រូវបានញែកពីភក់ជ្រាំ ហើយក្រៅពីនៅឆ្ងាយពីភាពបរិសុទ្ធ អ្នកជាភាវៈដែលមិនមានលក្ខណៈជាមនុស្ស ដែលជាគោលបំណងនៃការបោកបញ្ឆោតរបស់សាតាំង តាំងពីយូរយារណាស់មកហើយ។ នេះគឺជាការវាយតម្លៃដ៏សក្តិសមបំផុតសម្រាប់អ្នករាល់គ្នា។ អ្នកត្រូវដឹងថា ដើមឡើយ អ្នករាល់គ្នាមិនបរិសុទ្ធ ដោយស្ថិតនៅក្នងទឹក និងភក់ជ្រាំដែលកខ្វក់ ដូចជាត្រី និងកំពឹស ដែលជំទាស់នឹងការចាប់តាមការចង់បាន ដោយសារគ្មានអ្វីដែលផ្តល់អំណរអាចយកចេញពីអ្នករាល់គ្នាបានទេ។ និយាយឱ្យចំទៅ អ្នករាល់គ្នាជាសត្វតិរិច្ឆានដែលទាបថោកបំផុត នៅក្នុងសង្គមដ៏តូចទាបមួយ ដែលអាក្រក់ជាងឆ្កែ និងជ្រូកទៅទៀត។ និយាយដោយត្រង់ទៅ ដើម្បីហៅអ្នករាល់គ្នា ដោយប្រើពាក្យបែបនេះ គឺមិនមែនជាការថ្លែងហួសហេតុ ហើយក៏មិនមែនជាការបំផ្លើសសេចក្តីដែរ។ ផ្ទុយទៅវិញ ការហៅបែបនេះ ជាការធ្វើឱ្យបញ្ហាកាន់តែក្លាយជារឿងតូចតាច។ ការហៅអ្នករាល់គ្នា ដោយប្រើពាក្យបែបនេះ អាចនិយាយបានថា ជាការផ្តល់ការគោរពដល់អ្នកទៅវិញទេ។ គំនិត យោបល់ ឥរិយាបថជាមនុស្សរបស់អ្នករាល់គ្នា និងរាល់ទិដ្ឋភាពនៃជីវិតរបស់អ្នក រួមទាំងឋានៈរបស់អ្នកនៅក្នុងភក់ជ្រាំ គឺគ្រប់គ្រាន់ក្នុងការអះអាងថា អត្តសញ្ញាណរបស់អ្នក គឺ «ខុសពីធម្មតា»។

ខាង​ដើម៖ សារៈសំខាន់ និងអត្តសញ្ញាណរបស់មនុស្ស

បន្ទាប់៖ អស់អ្នកដែលមិនបានរៀន ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ជីវិតពេត្រុស

ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។...

អំពីទម្លាប់នៃការអធិស្ឋាន

អ្នកមិនឲ្យតម្លៃសំខាន់ទៅលើការអធិស្ឋាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាឡើយ។ មនុស្សធ្វេសប្រហែសនឹងរឿងអធិស្ឋាន។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ