៣៩. ការដោះស្រាយភាពក្រអឺតក្រទមមិនងាយស្រួលទេ

ដោយ លូកាស មកពីកូរ៉េខាងត្បូង

នៅឆ្នាំ ២០២០ ការងារផ្សាយដំណឹងល្អរបស់ពួកជំនុំយើងមិនទទួលបានលទ្ធផលល្អទេ ដូច្នេះ គ្រូជំនួយផ្នែកផ្សាយដំណឹងល្អត្រូវបាន ដកហូតតំណែង ហើយខ្ញុំត្រូវបានរើសតាំងឲ្យធ្វើជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អថ្មី។ ពេលឮដំណឹងនេះ ខ្ញុំមានអារម្មណ៍ទាំងបារម្ភ ទាំងសប្បាយចិត្ត ដោយគិតក្នុងចិត្តថា «ដោយសារតែបងប្អូនប្រុសស្រីបានជ្រើសរើសខ្ញុំ ការនេះមានន័យថា ខ្ញុំមានសក្ដានុពលហើយ។ ខ្ញុំបានផ្សាយដំណឹងល្អបីបួនឆ្នាំមកហើយ ប៉ុន្តែខ្ញុំមិនដែលធ្វើជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អពីមុនមកទេ។ ឥឡូវនេះ ទីបំផុត ខ្ញុំមានឱកាសហើយ ខ្ញុំត្រូវតែខិតខំធ្វើការ និងបង្ហាញគ្រប់គ្នាពីសមត្ថភាពរបស់ខ្ញុំ»។ នៅថ្ងៃបន្ទាប់ ខ្ញុំបានធ្វើការជាមួយបងប្អូនប្រុសស្រីក្នុងការផ្សាយដំណឹងល្អ ដោយសង្ខេប និងកែតម្រូវសេចក្ដីវៀចវេរពីការងារមុនៗជានិច្ច ហើយខ្ញុំតែងតែស្វែងរកអ្នកដទៃដើម្បី ប្រកបគ្នា អំពីបញ្ហាដែលខ្ញុំមិនយល់។ ក្រោយមកមួយរយៈ ការងារផ្សាយដំណឹងល្អមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ អ្នកដឹកនាំបានលើកទឹកចិត្តពួកយើងឲ្យបន្តធ្វើការងារឲ្យបានល្អ ហើយបងប្អូនប្រុសស្រីបានសរសើរខ្ញុំថា ជាមនុស្សប្រសប់លៃលក និងមានគុណសម្បត្តិល្អ។ ចិត្តស្រឡាញ់មុខមាត់របស់ខ្ញុំ ត្រូវបានបំពេញយ៉ាងខ្លាំង។ ខ្ញុំគិតក្នុងចិត្តថា «ដោយសារតែខ្ញុំជាអ្នកធ្វើឲ្យការងារផ្សាយដំណឹងល្អប្រែជាល្អឡើងវិញ ហាក់ដូចជាគុណសម្បត្តិរបស់ខ្ញុំពិតជាប្រសើរជាងគ្រូជំនួយផ្នែកផ្សាយដំណឹងល្អមុនឆ្ងាយណាស់»។ ខ្ញុំមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងខ្លាំងណាស់ ហាក់ដូចជាខ្ញុំបានក្លាយជាឆ្អឹងខ្នងនៃការងារផ្សាយដំណឹងល្អរបស់ពួកជំនុំ ហើយថា ខ្ញុំគឺជាមនុស្សដែលខ្វះមិនបាន។ បន្តិចម្ដងៗ ខ្ញុំកាន់តែមានភាពក្រអឺតក្រទមឡើងៗ ដោយមិនខ្វល់ពីយោបល់ របស់បងប្អូនប្រុសស្រី ហើយធ្វើការសម្រេចចិត្តគ្រប់យ៉ាងដោយខ្លួនឯង។ ពេលពិភាក្សាការងារ ការសម្រេចចិត្តជាញឹកញាប់ត្រូវបានយល់ព្រមដោយអ្នករាល់គ្នា ប៉ុន្តែបែរជាជាប់គាំងនៅត្រឹមខ្ញុំទៅវិញ។ ខ្ញុំតែងតែគិតថា គំនិតរបស់ខ្ញុំត្រឹមត្រូវ ហើយទទូចបដិសេធទស្សនៈរបស់ពួកគេ ហើយយកតាមគំនិតរបស់ខ្ញុំ។ ម្ដងនោះ យើងកំពុងផ្សាយដំណឹងល្អដល់គ្រូគង្វាលមកពីនិកាយសាសនាមួយ ហើយពេលគ្រូជំនួយផ្នែកផ្សាយដំណឹងល្អមុនបានដឹងរឿងនេះ គាត់បានព្រមានខ្ញុំ ថាបុគ្គលនេះមាននិស្ស័យក្រអឺតក្រទម និងមានការយល់ដឹងដែលវៀចវេរ ដែលធ្វើឲ្យគាត់ពិបាកទទួលយកផ្លូវពិត ដូច្នេះហើយ គាត់បានណែនាំឲ្យខ្ញុំផ្សាយដំណឹងល្អដល់អ្នកផ្សេងសិន។ ប៉ុន្តែខ្ញុំមិនព្រមស្តាប់ទេ ដោយគិតថា «គ្រូគង្វាលម្នាក់នេះបានជឿលើព្រះអម្ចាស់ច្រើនឆ្នាំមកហើយ ហើយមានសញ្ញាណសាសនាជាច្រើន ដូច្នេះ ជារឿងធម្មតាទេ បើគាត់មិនអាចទទួលយកសេចក្ដីពិតភ្លាមៗនោះ។ ម្យ៉ាងទៀត អ្នកត្រូវបានដកហូតតំណែង ដែលបញ្ជាក់ថា អ្នកមានសមត្ថភាពតិចជាងខ្ញុំនៅក្នុងភារកិច្ចនេះ។ ឥឡូវនេះ ខ្ញុំគឺជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អ ហើយខ្ញុំមានបទពិសោធផ្សាយដំណឹងល្អច្រើនគួរសម ខ្ញុំជឿថា លើកនេះខ្ញុំនឹងជោគជ័យ!» នឹកស្មានមិនដល់សោះ ក្រោយពីប្រកបគ្នាបានពីរបីថ្ងៃ គ្រូគង្វាលនៅតែមានសញ្ញាណជាច្រើនដដែល។ នៅពេលនេះ អ្នកដឹកនាំ និងបងប្អូនប្រុសស្រីដែលសហការគ្នាបានណែនាំថា «ជាការប្រសើរជាង បើយើងឈប់សិន ហើយស្វែងរកបន្ថែមទៀត រួចទៅផ្សាយដំណឹងល្អដល់អ្នកផ្សេងទៀតដែលអាចទទួលដំណឹងល្អជាមុនសិន»។ ខ្ញុំមិនពេញចិត្តទេ ពេលឮបែបនេះ ដោយគិតថា «តើនេះមិនមែនជាការសង្ស័យលើសមត្ថភាពការងាររបស់ខ្ញុំទេឬ? តើវាមិនធ្វើឲ្យខ្ញុំមើលទៅដូចជាអសមត្ថភាពទេឬ បើខ្ញុំទៅផ្សាយដំណឹងល្អដល់អ្នកផ្សេងនៅពេលនេះ?» ខ្ញុំក៏មិនខ្វល់ពីដំបូន្មានរបស់អ្នកដឹកនាំដែរ ដោយគិតថា «ទោះបីអ្នកជាអ្នកដឹកនាំ និងបានបំពេញភារកិច្ចយូរជាងខ្ញុំក៏ដោយ បើនិយាយពី ជំនាញ និងបទពិសោធជាក់ស្ដែង ខ្ញុំនៅតែពូកែជាង។ យោបល់ របស់អ្នកប្រហែលជាមិនសមរម្យដែរ»។ ដូច្នេះ ខ្ញុំបានបន្តប្រកបជាមួយគ្រូគង្វាលនោះទៀត។ ចុងក្រោយ គ្រូគង្វាលនោះមិនត្រឹមតែបដិសេធដំណឹងល្អប៉ុណ្ណោះទេ ថែមទាំងបានបិទពួកជំនុំរបស់គាត់ ហើយរារាំងអ្នកជឿមិនឲ្យស្វែងរកផ្លូវពិតទៀតផង។ ខ្ញុំស្រឡាំងកាំង។ ខ្ញុំមិនហ៊ានតវ៉ាទេ ពេលខ្ញុំត្រូវបានអ្នកដឹកនាំលាតត្រដាង និងលួសកាត់ ហើយអាចត្រឹមតែទទួលស្គាល់ដោយការចុះចូលថា ខ្ញុំក្រអឺតក្រទមពេក ហើយថា ខ្ញុំបានបង្អាក់ និងរំខានដល់ការងារផ្សាយដំណឹងល្អ។ ទោះជាយ៉ាងណាក៏ដោយ ការបរាជ័យនេះមិនបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនឡើយ ហើយខ្ញុំមានអារម្មណ៍ក្នុងជម្រៅចិត្តថា នេះគ្រាន់តែជាការបរាជ័យតូចតាចប៉ុណ្ណោះ ហើយមិនបានឆ្លុះបញ្ចាំងពីសមត្ថភាពការងាររបស់ខ្ញុំទេ ដូច្នេះ ខ្ញុំគ្រាន់តែធ្វើខ្លួនត្រឹមត្រូវបានពីរបីថ្ងៃប៉ុណ្ណោះ ហើយបន្ទាប់ពីនោះមក ខ្ញុំក៏ត្រឡប់ទៅរកផ្លូវចាស់វិញ ដោយមិនសហការជាមួយអ្នកដទៃនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ពេលអ្នកដទៃមិនធ្វើតាមយោបល់របស់ខ្ញុំក្នុងការពិភាក្សាការងារ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត ហើយ ជាញឹកញាប់ បានបញ្ចេញអាកប្បកិរិយាមិនល្អ។ យូរៗទៅ មនុស្សគ្រប់គ្នាបានរងផលប៉ះពាល់ដោយសារខ្ញុំ ហើយរស់នៅក្នុងអារម្មណ៍ដែលត្រូវបានគាបសង្កត់។ លទ្ធផលនៃភារកិច្ចរបស់ពួកយើងក៏បន្តធ្លាក់ចុះដែរ។ អ្នកដឹកនាំបានលួសកាត់ខ្ញុំជាច្រើនលើកចំពោះនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ហើយបានវែកញែក និងលាតត្រដាងខ្ញុំយ៉ាងធ្ងន់ៗ ប៉ុន្តែក្រោយពេលខ្ញុំត្រូវបានលួសកាត់ម្ដងៗ ខ្ញុំអាចទប់ចិត្តបានតែមួយរយៈប៉ុណ្ណោះ ហើយយូរៗទៅ ទម្លាប់ចាស់របស់ខ្ញុំ ក៏ត្រឡប់មកវិញ។ ក្រោយមក អ្នកដឹកនាំបានឃើញថា និស្ស័យរបស់ខ្ញុំក្រអឺតក្រទមពេក ថាខ្ញុំធ្វើតាមតែចិត្តឯងនៅក្នុងភារកិច្ចរបស់ខ្ញុំ មិនទទួលយកការលួសកាត់ ហើយថាខ្ញុំកំពុងបង្កការរាំងស្ទះដល់ការងាររបស់ពួកជំនុំ ដូច្នេះ ពួកគេក៏បានដកហូតខ្ញុំពីតំណែង។

ខ្ញុំដឹងយ៉ាងច្បាស់ថា ការត្រូវបានគេដកហូតតំណែង គឺជាការដែលនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់មកលើខ្ញុំ ហើយថាខ្ញុំគួរតែទទួលយក និងចុះចូល ប៉ុន្តែខ្ញុំមានអារម្មណ៍អស់សង្ឃឹមបន្តិចដែរ។ ពេលខ្ញុំគិតអំពីរបៀបដែលខ្ញុំបានប្រឈមមុខនឹងការលួសកាត់ជាច្រើនក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ តែនិស្ស័យពុករលួយរបស់ខ្ញុំមិនបានផ្លាស់ប្ដូរច្រើនសោះ ខ្ញុំបានសន្និដ្ឋានថា ខ្ញុំមិនមែនជាមនុស្សដែល ដេញតាម សេចក្ដីពិតទេ ហើយថា និស្ស័យពុករលួយរបស់ខ្ញុំប្រហែលជាមិនអាចផ្លាស់ប្ដូរបានឡើយ។ ថ្ងៃមួយ ពេលកំពុងញ៉ាំអាហារ ខ្ញុំបានជួបបងប្អូនប្រុសពីរនាក់។ ពួកគេបានដឹងថា ខ្ញុំត្រូវបានគេដកហូតតំណែង ដូច្នេះពួកគេបានចែករំលែកបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីគាំទ្រ និងជួយខ្ញុំ។ ពួកគេនិយាយថា ពីមុនមក ពួកគេក៏ធ្លាប់មានភាពក្រអឺតក្រទម រាប់ខ្លួនឯងជាសុចរិត និងធ្វើតាមតែចិត្តឯងនៅក្នុងភារកិច្ចដែរ ហើយថា ទាល់តែក្រោយពេលត្រូវបានគេដកហូតតំណែង ទើបពួកគេមកចំពោះព្រះ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង និងទទួលបានការយល់ដឹងខ្លះៗអំពី ការពិតនៃសេចក្ដីពុករលួយរបស់ពួកគេ។ ពួកគេបានប្រែចិត្ត និងស្អប់ខ្ពើមខ្លួនឯងយ៉ាងខ្លាំង ហើយពួកគេមិនចង់រស់នៅតាមនិស្ស័យសាតាំងរបស់ពួកគេទៀតទេ។ ក្រោយពីបទពិសោធរបស់ពួកគេ ពួកគេបានដឹងថា បើគ្មានការជំនុំជម្រះ ការវាយផ្ចាល និងសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ទេ ពួកគេនឹងមិនបានស្គាល់ខ្លួនឯង ឬប្រែចិត្តចំពោះព្រះឡើយ។ ការប្រកបគ្នាដោយស្មោះត្រង់របស់បងប្អូនប្រុសទាំងនោះ បានប៉ះពាល់ចិត្តខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំដឹងថា នេះគឺជាការដែលព្រះជាម្ចាស់លើកទឹកចិត្ត និងជួយខ្ញុំតាមរយៈបងប្អូនប្រុសទាំងនោះ។ ខ្ញុំមិនគួរមានភាពអវិជ្ជមានទៀតទេ។ ខ្ញុំត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯង និង ដេញតាម ការផ្លាស់ប្ដូរនិស្ស័យ។

ចាប់ពីពេលនោះមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើនដោយដឹងខ្លួន ហើយឆ្លុះបញ្ចាំងពីទង្វើ និងការប្រព្រឹត្តរបស់ខ្ញុំ។ ខ្ញុំបានអានអត្ថបទចំនួនពីរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មនុស្សខ្លះមិនដែលស្វែងរកសេចក្ដីពិតនៅក្នុងភារកិច្ចរបស់ពួកគេឡើយ។ ពួកគេគ្រាន់តែប្រព្រឹត្តស្របទៅតាមគំនិត និងការគិតស្មានផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយពួកគេតែងតែតាមតែទំនើងចិត្ត និងឥតគិត។ ពួកគេមិនដើរតាមផ្លូវនៃការអនុវត្តសេចក្ដីពិតទាល់តែសោះ។ តើ 'តាមតែទំនើងចិត្ត និងឥតគិត' មានន័យដូចម្តេច? វាមានន័យថា ប្រព្រឹត្តបែបណាក៏ដោយឱ្យតែអ្នកយល់ឃើញថាសមរម្យ នៅពេលដែលអ្នកជួបប្រទះនឹងបញ្ហា ដោយគ្មានដំណើរការនៃការគិត ឬការស្វែងរកឡើយ។ គ្មានអ្វីដែលអ្នកដទៃនិយាយអាចធ្វើឱ្យអ្នករំជួលចិត្ត ឬកែប្រែចិត្តរបស់អ្នកបានឡើយ។ អ្នកថែមទាំងបដិសេធមិនទទួលយកទៀតផង នៅពេលដែលសេចក្ដីពិតត្រូវបានប្រកបទៅកាន់អ្នក។ អ្នកគ្រាន់តែប្រកាន់ខ្ជាប់នូវគំនិតផ្ទាល់ខ្លួនរបស់អ្នក ដោយបដិសេធមិនព្រមស្ដាប់ ទោះបីជាអ្វីដែលអ្នកដទៃនិយាយគឺត្រឹមត្រូវក៏ដោយ ដោយជឿថាខ្លួនឯងត្រូវ និងតោងជាប់នូវគំនិតផ្ទាល់ខ្លួនរបស់អ្នក។ ទោះបីជាគំនិតរបស់អ្នកត្រឹមត្រូវក៏ដោយ ក៏អ្នកគួរតែពិចារណាលើមតិយោបល់របស់អ្នកដទៃផងដែរ។ តើការមិនពិចារណាលើមតិយោបល់ទាំងនេះទាល់តែសោះមិនមែនជាការរាប់ខ្លួនឯងជាសុចរិតខ្លាំងពេកទេឬអី? វាមិនងាយស្រួលទេសម្រាប់មនុស្សដែលរាប់ខ្លួនឯងជាសុចរិត និងប្រព្រឹត្តតាមចិត្តខ្លួនឯងខ្លាំងពេកក្នុងការទទួលយកសេចក្ដីពិត។ ឧបមាថា អ្នកធ្វើអ្វីមួយខុស ហើយអ្នកដទៃរិះគន់អ្នក ដោយនិយាយថា៖ 'អ្នកមិនកំពុងប្រព្រឹត្តស្របទៅតាមសេចក្ដីពិតទេ!' ហើយអ្នកតបវិញថា៖ 'ទោះបីជាខ្ញុំមិនប្រព្រឹត្តស្របទៅតាមក៏ដោយ ក៏ខ្ញុំនៅតែនឹងធ្វើតាមរបៀបនេះដដែល' ហើយបន្ទាប់មក អ្នកទៅរកហេតុផលខ្លះ ដើម្បីធ្វើឱ្យពួកគេគិតថា អ្វីដែលអ្នកកំពុងធ្វើគឺសមរម្យ។ ពួកគេស្ដីបន្ទោសអ្នក ដោយនិយាយថា៖ 'ទង្វើរបស់អ្នកកំពុងបង្អាក់ ហើយនឹងធ្វើឱ្យខូចដល់កិច្ចការរបស់ពួកជំនុំ' ហើយមិនត្រឹមតែអ្នកមិនស្ដាប់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកនៅតែបន្តប្រកែកថា៖ 'ខ្ញុំគិតថា នេះគឺជាផ្លូវដ៏ត្រឹមត្រូវ ដូច្នេះ ខ្ញុំនឹងធ្វើតាមរបៀបនេះឯង'។ តើនេះជានិស្ស័យអ្វី? (ភាពក្រអឺតក្រទម។) វាគឺជាភាពក្រអឺតក្រទម។ ធម្មជាតិក្រអឺតក្រទមធ្វើឱ្យអ្នកប្រព្រឹត្តតាមចិត្តខ្លួនឯង។ អ្នកមានធម្មជាតិក្រអឺតក្រទម ដូច្នេះ អ្នកប្រព្រឹត្តតាមតែទំនើងចិត្ត និងដោយឥតគិត ដោយមិនយកចិត្តទុកដាក់នឹងអ្វីដែលនរណាម្នាក់និយាយឡើយ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ខ្ញុំឃើញមនុស្សជាច្រើនដែលឡើងចាង នៅពេលដែលពួកគេបង្ហាញទេពកោសល្យខ្លះៗនៅក្នុងភារកិច្ចរបស់ពួកគេ។ នៅពេលដែលពួកគេបង្ហាញសមត្ថភាពខ្លះៗ ពួកគេគិតថាពួកគេអស្ចារ្យណាស់ ហើយបន្ទាប់មក ពួកគេរស់នៅពឹងលើសមត្ថភាពទាំងនេះ ហើយមិនខិតខំអភិវឌ្ឍខ្លួនបន្ថែមទៀតឡើយ។ ពួកគេមិនស្តាប់អ្នកដទៃឡើយ មិនថាគេនិយាយអ្វីក៏ដោយ ដោយគិតថាអ្វីៗដ៏តិចតួចដែលពួកគេមានទាំងនេះ គឺជាសេចក្ដីពិត ហើយថាអ្វីៗដ៏តិចតួចទាំងនេះខ្ពង់ខ្ពស់បំផុត។ តើនេះជានិស្ស័យអ្វី? នេះគឺជានិស្ស័យក្រអឺតក្រទមមួយ។ ពួកគេខ្វះវិចារណញ្ញាណខ្លាំងពេកហើយ។ តើមនុស្សម្នាក់អាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ នៅពេលដែលពួកគេមាននិស្ស័យក្រអឺតក្រទម? តើពួកគេអាចចុះចូលនឹងព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់បានដែរឬទេ? នេះគឺកាន់តែពិបាកទៅទៀត។ ... មនុស្សខ្លះតែងតែសម្ញែង។ នៅពេលដែលអ្នកដទៃយល់ថាគួរឱ្យស្អប់ ពួកគេរិះគន់អ្នកទាំងនោះថាជាមនុស្សក្រអឺតក្រទម។ ប៉ុន្តែពួកគេមិនទទួលយកឡើយ ពួកគេនៅតែគិតថា ពួកគេមានទេពកោសល្យ និងជំនាញ។ តើនេះជានិស្ស័យអ្វី? ពួកគេក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតខ្លាំងពេកហើយ។ តើមនុស្សដែលក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតបែបនេះ អាចស្រេកឃ្លានសេចក្ដីពិតដែរឬទេ? តើពួកគេអាចដេញតាមសេចក្ដីពិតបានដែរឬទេ? ប្រសិនបើពួកគេមិនអាចស្គាល់ខ្លួនឯងសោះ ហើយមិនបោះបង់ចោលនិស្ស័យពុករលួយរបស់ពួកគេទេនោះ តើពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ? ប្រាកដជាមិនអាចទេ» («ការស្គាល់ពីនិស្ស័យរបស់ខ្លួន គឺជាមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ខ្ញុំមានអារម្មណ៍ប្រៀបដូចជាបេះដូងរបស់ខ្ញុំត្រូវបានចាក់ដោតអ៊ីចឹង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងពីសភាពពិតរបស់ខ្ញុំ។ ខ្ញុំមានភាពក្រអឺតក្រទម និងធ្វើតាមតែចិត្តឯងយ៉ាងខ្លាំង ដោយបំពេញភារកិច្ចដោយមិនស្វែងរកសេចក្ដីពិត ហើយធ្វើកិច្ចការដោយផ្អែកលើការស្រមើស្រមៃ និងចំណង់ចំណូលចិត្តរបស់ខ្លួន ដោយធ្វើអ្វីៗតាមតែចិត្តចង់។ ដោយសារតែខ្ញុំមានបទពិសោធខ្លះពីការផ្សាយដំណឹងល្អអស់រយៈពេលជាយូរ និងទទួលបានលទ្ធផលខ្លះ ខ្ញុំបានក្លាយជាពេញចិត្តនឹងខ្លួនឯង ហើយចាត់ទុកវាជាដើមទុនផ្ទាល់ខ្លួន ដោយគិតថា ខ្ញុំមានគុណសម្បត្តិល្អបំផុតនៅក្នុងក្រុម ហើយថាការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវជាងអ្នកដទៃ ដូច្នេះ ខ្ញុំបានធ្វើតាមតែអំពើចិត្ត ស្របតាមឆន្ទៈរបស់ខ្ញុំ ហើយមិនថាអ្នកដទៃនិយាយអ្វីទេ ខ្ញុំតែងតែមានទ្រឹស្ដីជាមូលដ្ឋានផ្ទាល់ខ្លួន ដើម្បីជំទាស់នឹងពួកគេ ហាក់ដូចជាមានតែខ្ញុំម្នាក់ទេដែលមានគំនិត ខណៈដែលអ្នកដទៃគ្រាន់តែជាមនុស្សសាមញ្ញដែលល្ងង់ និងគ្មានគំនិត។ តើហេតុផលរបស់ខ្ញុំ ក្នុងនាមជាមនុស្សធម្មតានៅឯណា? គិតត្រឡប់ទៅពេលដែលខ្ញុំកំពុងផ្សាយដំណឹងល្អដល់គ្រូគង្វាលសាសនាម្នាក់នោះ អ្នកដឹកនាំ និងបងប្អូនប្រុសស្រីដែលសហការគ្នា បានផ្ដល់ យោបល់ ដល់ខ្ញុំ ដោយនិយាយថា បុគ្គលនេះមានភាពក្រអឺតក្រទម និងមានការយល់ដឹងដែលវៀចវេរ ដែលធ្វើឲ្យគាត់ពិបាកទទួលយកសេចក្ដីពិត ហើយពួកគេបានណែនាំថា ខ្ញុំគួរតែផ្សាយដំណឹងល្អដល់អ្នកដទៃមុនសិន។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំមានបទពិសោធ និងអាចវិនិច្ឆ័យមនុស្សបានត្រឹមត្រូវ ដូច្នេះ ខ្ញុំគ្រាន់តែធ្វើតាមតែចិត្តឯងប៉ុណ្ណោះ។ ចុងក្រោយ ការពិតបានបញ្ជាក់ថា ខ្ញុំខ្វះសមត្ថភាពវិនិច្ឆ័យអំពីមនុស្ស និងមិនបានធ្វើតាមគោលការណ៍ក្នុងការផ្សាយដំណឹងល្អទេ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងារផ្សាយដំណឹងល្អ។ ប៉ុន្តែ សូម្បីតែប្រឈមមុខនឹងការបរាជ័យយ៉ាងច្បាស់ក្រឡែតបែបនេះក៏ដោយ ក៏ខ្ញុំនៅតែមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងឲ្យបានត្រឹមត្រូវដែរ ហើយខ្ញុំគ្រាន់តែចាត់ទុកវាជាកំហុសមួយពេលប៉ុណ្ណោះ។ ខ្ញុំបានក្លាយជាស្ពឹកស្រពន់ខ្លាំងណាស់! ឥឡូវនេះ ដោយការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំចាប់ផ្ដើមមើលឃើញបញ្ហារបស់ខ្ញុំកាន់តែច្បាស់។ ការបរាជ័យរបស់ខ្ញុំស្ថិតនៅលើការមានភាពក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតខ្លាំងពេក ហើយនិងការវាយតម្លៃខ្លួនឯងខ្ពស់ពេក។ ប្រសិនបើខ្ញុំមាន ហេតុផល និងការស្គាល់ខ្លួនឯងខ្លះ ហើយប្រសិនបើខ្ញុំស្វែងរកសេចក្ដីពិត ស្ដាប់យោបល់ របស់បងប្អូនប្រុសស្រី និងសហការជាមួយមនុស្សគ្រប់គ្នា ម្ល៉េះខ្ញុំនឹងមិនសាងកំហុសទាំងនេះ ដែលបង្អាក់ និងរំខានដល់ការងារផ្សាយដំណឹងល្អឡើយ។ ខ្ញុំកាន់តែគិតអំពីវា ខ្ញុំកាន់តែស្អប់ខ្លួនឯង។ តើខ្ញុំមានទំនុកចិត្តលើខ្លួនឯងខ្លាំងបែបនេះបានដោយរបៀបណា? ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានសេចក្ដីថា៖ «តើមនុស្សដែលក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតបែបនេះ អាចស្រេកឃ្លានសេចក្ដីពិតដែរឬទេ? តើពួកគេអាចដេញតាមសេចក្ដីពិតបានដែរឬទេ? ប្រសិនបើពួកគេមិនអាចស្គាល់ខ្លួនឯងសោះ ហើយមិនបោះបង់ចោលនិស្ស័យពុករលួយរបស់ពួកគេទេនោះ តើពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ? ប្រាកដជាមិនអាចទេ»។ ខ្ញុំចាប់ផ្ដើមយល់ថា មនុស្សក្រអឺតក្រទមពិតជាមិនអាចបំពេញភារកិច្ចរបស់ពួកគេបានល្អទេ។ ដោយសារតែខ្ញុំមិនបានស្រេកឃ្លានចំពោះសេចក្ដីពិតនៅក្នុងចិត្ត ពេលជួបរឿងរ៉ាវ វាមិនអាចទៅរួចទេសម្រាប់ខ្ញុំក្នុងការស្វែងរកសេចក្ដីពិតយ៉ាងសកម្ម។ ទោះបីជាខ្ញុំអាចធ្វើការងារបានមួយរយៈក៏ដោយ បើមិនផ្លាស់ប្ដូរនិស្ស័យសាតាំងរបស់ខ្ញុំទេ ខ្ញុំអាចមានតែបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ដោយមិនអាចឃាត់ខ្លួនឯងបានប៉ុណ្ណោះ។ ទោះបីជាការយល់ដឹងអំពីខ្លួនឯងរបស់ខ្ញុំនៅរាក់កំផែលក៏ដោយ ក៏ខ្ញុំនៅតែដឹងគុណខ្លាំងណាស់។ នេះគឺជាអ្វីដែលខ្ញុំមិនបានដឹង មុនពេលត្រូវបានគេដកហូតតំណែង ហើយខ្ញុំបានអរព្រះគុណព្រះជាម្ចាស់យ៉ាងស្មោះអស់ពីចិត្ត ចំពោះការបំភ្លឺ ការណែនាំ ការវាយផ្ចាល និងសេចក្ដីប្រៀនប្រដៅរបស់ទ្រង់។

នៅថ្ងៃបន្ទាប់មកទៀត ខ្ញុំចាប់ផ្ដើមផ្ដោតលើការសហការជាមួយបងប្អូនប្រុសស្រីនៅក្នុងភារកិច្ចរបស់ខ្ញុំ និងលើការចូលទៅក្នុងគោលការណ៍ឲ្យបានកាន់តែច្រើន។ ប៉ុន្តែ នឹកស្មានមិនដល់សោះ យូរៗទៅ ខ្ញុំចាប់ផ្ដើមធ្លាក់ចូលទៅក្នុងបញ្ហាចាស់របស់ខ្ញុំវិញ។ ជាពិសេស ពេលខ្ញុំច្បាស់ថាខ្ញុំត្រូវ ហើយពេលបងប្អូនប្រុសស្រីមិនទទួលយកយោបល់ របស់ខ្ញុំ ខ្ញុំនឹងផ្ទុះសេចក្ដីឆាប់ខឹងឡើង ហើយមិនអាចទប់ចិត្តមិនឲ្យជជែកតវ៉ាជាមួយពួកគេបានទេ។ ខ្ញុំតែងតែចង់បញ្ចុះបញ្ចូលគ្រប់គ្នាឲ្យធ្វើតាមរបៀបរបស់ខ្ញុំ ហើយបើខ្ញុំបរាជ័យ ខ្ញុំនឹងខឹងអន់ចិត្ត។ ក្រោយមក ខ្ញុំបានឃើញថា ទស្សនៈផ្សេងទៀតមានគុណសម្បត្តិល្អ ហើយខ្ញុំនឹងមានវិប្បដិសារី។ ការរស់នៅម្ដងហើយម្ដងទៀតនៅ ក្រោមចំណង នៃនិស្ស័យពុករលួយ ធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់អំពីរឿងនេះ ដោយសុំឲ្យទ្រង់បំភ្លឺ និងដឹកនាំខ្ញុំ។ បន្ទាប់មក ខ្ញុំបាន ស្វែងរក ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាងអំពីធម្មជាតិនៃភាពក្រអឺតក្រទមរបស់មនុស្ស មកហូប និងផឹក។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត គឺជានិស្ស័យបែបសាតាំងដ៏ច្បាស់បំផុតរបស់មនុស្ស ហើយប្រសិនបើមនុស្សមិនទទួលយកសេចក្ដីពិតទេ ពួកគេនឹងគ្មានផ្លូវដើម្បីបន្សុទ្ធវាឡើយ។ មនុស្សគ្រប់រូបសុទ្ធតែមាននិស្ស័យក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ហើយពួកគេតែងតែអួតខ្លួនហួសហេតុ។ មិនថាពួកគេគិតអ្វី ឬនិយាយអ្វី ឬមើលឃើញរឿងរ៉ាវបែបណានោះទេ ពួកគេតែងតែគិតថា ទស្សនៈផ្ទាល់ខ្លួន និងឥរិយាបថផ្ទាល់ខ្លួនរបស់ពួកគេគឺត្រឹមត្រូវ ហើយថាអ្វីដែលអ្នកដទៃនិយាយ មិនល្អ ឬមិនត្រឹមត្រូវដូចអ្វីដែលពួកគេនិយាយឡើយ។ ពួកគេតែងតែតោងជាប់នូវគំនិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនថានរណានិយាយនោះទេ ពួកគេនឹងមិនស្ដាប់ឡើយ។ ទោះបីជាអ្វីដែលអ្នកដទៃនិយាយគឺត្រឹមត្រូវ និងស្របទៅតាមសេចក្ដីពិតក៏ដោយ ក៏ពួកគេនឹងមិនទទួលយកដែរ ពួកគេនឹងគ្រាន់តែធ្វើដូចជាស្ដាប់ប៉ុណ្ណោះ ប៉ុន្តែពួកគេនឹងមិនទទួលយកគំនិតនោះពិតប្រាកដឡើយ ហើយនៅពេលដល់ពេលត្រូវធ្វើសកម្មភាព ពួកគេនឹងនៅតែធ្វើតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេដដែល ដោយតែងតែគិតថា អ្វីដែលពួកគេនិយាយគឺត្រឹមត្រូវ និងសមហេតុផល។ វាអាចថា អ្វីដែលអ្នកនិយាយគឺពិតជាត្រឹមត្រូវ និងសមហេតុផលមែន ឬថាអ្វីដែលអ្នកបានធ្វើគឺត្រឹមត្រូវ និងគ្មានកំហុសមែន ប៉ុន្តែតើអ្នកបានបញ្ចេញឱ្យឃើញនិស្ស័យប្រភេទណា? តើវាមិនមែនជានិស្ស័យនៃភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតទេឬអី? ប្រសិនបើអ្នកមិនបោះបង់ចោលនិស្ស័យក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតនេះទេ តើវានឹងមិនប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នកទេឬអី? តើវានឹងមិនប៉ះពាល់ដល់ការអនុវត្តសេចក្ដីពិតរបស់អ្នកទេឬអី? ប្រសិនបើអ្នកមិនដោះស្រាយនិស្ស័យក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតរបស់អ្នកទេ តើវានឹងមិនបណ្ដាលឱ្យអ្នកនូវបរាជ័យធ្ងន់ធ្ងរនៅពេលអនាគតទេឬអី? អ្នកនឹងជួបបរាជ័យជាក់ជាមិនខាន នេះជារឿងចៀសមិនរួចឡើយ។ ប្រាប់ខ្ញុំមក តើព្រះជាម្ចាស់អាចទតឃើញអាកប្បកិរិយារបស់មនុស្សបែបនេះដែរឬទេ? ព្រះជាម្ចាស់អាចទតឃើញទាំងស្រុង! ព្រះជាម្ចាស់មិនត្រឹមតែពិនិត្យពិច័យជម្រៅចិត្តរបស់មនុស្សប៉ុណ្ណោះទេ ទ្រង់ថែមទាំងសង្កេតមើលរាល់ពាក្យសម្ដី និងទង្វើរបស់ពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទៀតផង។ តើព្រះជាម្ចាស់នឹងមានព្រះបន្ទូលដូចម្តេច នៅពេលដែលទ្រង់ទតឃើញអាកប្បកិរិយារបស់អ្នកបែបនេះ? ព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា៖ 'អ្នករឹងទទឹង! ជារឿងដែលអាចយល់បានថា អ្នកអាចនឹងតោងជាប់នូវគំនិតផ្ទាល់ខ្លួនរបស់អ្នក នៅពេលដែលអ្នកមិនដឹងថាខ្លួនឯងខុស ប៉ុន្តែនៅពេលដែលអ្នកដឹងច្បាស់ថាខ្លួនឯងខុស ហើយអ្នកនៅតែតោងជាប់នូវគំនិតរបស់អ្នក ហើយសុខចិត្តស្លាប់ជាជាងប្រែចិត្តនោះ អ្នកគ្រាន់តែជាមនុស្សរឹងរូសប៉ុណ្ណោះ ហើយអ្នកស្ថិតក្នុងបញ្ហាហើយ។ ប្រសិនបើមិនថានរណាជាអ្នកផ្ដល់យោបល់នោះទេ អ្នកតែងតែប្រកាន់យកឥរិយាបថដែលអវិជ្ជមាន និងដែលទាស់ទទឹងចំពោះយោបល់នោះ ហើយមិនទទួលយកសេចក្ដីពិតសូម្បីបន្តិច ហើយប្រសិនបើចិត្តរបស់អ្នកមានលក្ខណៈទាស់ទទឹង បិទជិត និងបដិសេធទាំងស្រុងនោះ អ្នកគឺគ្មានហេតុផល អ្នកគឺជាមនុស្សដែលខុសឆ្គងទាំងស្រុង! អ្នកពិបាកនឹងដោះស្រាយជាមួយណាស់!' តើអ្នកពិបាកនឹងដោះស្រាយជាមួយត្រង់ណា? អ្នកពិបាកនឹងដោះស្រាយជាមួយ ដោយសារតែអ្វីដែលអ្នកកំពុងបង្ហាញ មិនមែនជាវិធីសាស្ត្រខុសឆ្គង ឬអាកប្បកិរិយាខុសឆ្គងឡើយ ប៉ុន្តែជាការបញ្ចេញឱ្យឃើញនិស្ស័យរបស់អ្នក។ ជាការបញ្ចេញឱ្យឃើញនិស្ស័យអ្វី? ជានិស្ស័យមួយដែលអ្នកមានចិត្តរអើមសេចក្ដីពិត ហើយស្អប់សេចក្ដីពិត។ នៅពេលដែលអ្នកត្រូវបានកំណត់លក្ខណៈថាជាមនុស្សដែលស្អប់សេចក្ដីពិតហើយនោះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកស្ថិតក្នុងបញ្ហាហើយ ហើយទ្រង់នឹងស្អប់ខ្ពើមនិងបដិសេធអ្នក ព្រមទាំងមិនអើពើនឹងអ្នកឡើយ» («មានតែតាមរយៈការរស់នៅចំពោះព្រះជាម្ចាស់ឱ្យបានញឹកញាប់ប៉ុណ្ណោះ ទើបមនុស្សអាចមានទំនាក់ទំនងធម្មតាជាមួយទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ខ្ញុំមានអារម្មណ៍ប្រៀបដូចជាបេះដូងរបស់ខ្ញុំត្រូវបានចាក់ដោតអ៊ីចឹង។ ខ្ញុំបានឃើញថា ខ្ញុំពិតជាប្រភេទមនុស្សដែលរឹងរូស រឹងទទឹង និងក្រអឺតក្រទម ដូចដែលព្រះជាម្ចាស់បានមានបន្ទូលមែន។ មនុស្សដែលមាន ហេតុផលធម្មតា នឹងចេះទប់ចិត្តខ្លះ ក្រោយពីជួបការបរាជ័យ និងការលាតត្រដាងពីរបីដង ហើយពេលជួបបញ្ហា ពួកគេនឹងគិតឲ្យបានច្រើន និងស្វែងរកឲ្យបានច្រើន ហើយមិនហ៊ានប្រកាន់ខ្ជាប់គំនិតខ្លួនឯងពេកឡើយ។ ប៉ុន្តែមនុស្សដែលក្រអឺតក្រទម រាប់ខ្លួនឯងជាសុចរិត និងគ្មានហេតុផល ទោះជាពួកគេប្រឈមមុខនឹងការបរាជ័យប៉ុន្មានដងក៏ដោយ ក៏រឿងទាំងនេះមិនចូលទៅក្នុងចិត្តរបស់ពួកគេដែរ ហើយក្នុងជម្រៅចិត្ត ពួកគេនៅតែមានអារម្មណ៍ថាខ្លួនឯងត្រូវដដែល។ ពួកគេមិនអាចដាក់ខ្លួនចុះ ដើម្បីស្ដាប់យោបល់របស់អ្នកដទៃបានទេ ហើយទោះបីជាពួកគេដឹងថាអ្នកដទៃត្រឹមត្រូវក៏ដោយ ក៏ពួកគេនៅតែប្រកាន់ខ្ជាប់ទស្សនៈផ្ទាល់ខ្លួនដោយរឹងទទឹងដែរ។ ខ្ញុំគឺពិតជាមនុស្សប្រភេទនេះឯង។ គិតត្រឡប់ទៅកាលដែលខ្ញុំធ្វើជាគ្រូជំនួយផ្នែកផ្សាយដំណឹងល្អ ប្រសិនបើខ្ញុំច្បាស់អំពីរឿងអ្វីមួយហើយ គ្មាននរណាម្នាក់អាចធ្វើឲ្យទស្សនៈរបស់ខ្ញុំរង្គោះរង្គើបានឡើយ ហើយទោះបីជាខ្ញុំទទួលស្គាល់ថាអ្នកដទៃត្រឹមត្រូវក៏ដោយ ក៏ពិបាកនឹងឲ្យខ្ញុំចុះចូលភ្លាមៗណាស់។ ខ្ញុំតែងតែគិតថា «អ្នកឯងត្រូវ ប៉ុន្តែខ្ញុំត្រូវជាង។ ហេតុផលរបស់ខ្ញុំរឹងមាំជាងរបស់អ្នក ហើយទស្សនៈរបស់ខ្ញុំត្រឹមត្រូវ និងស៊ីជម្រៅជាង។ ហេតុអ្វីខ្ញុំត្រូវស្ដាប់ អ្នកឯង?» ដូច្នេះ ខ្ញុំតែងតែប្រកែកដោយរឹងទទឹងជាមួយមនុស្សគ្រប់គ្នា ដោយមិនខ្វល់ថាអ្នកដទៃខុស ឬត្រូវឡើយ ឲ្យតែវាមិនស្របតាមបំណងចិត្តរបស់ខ្ញុំ ខ្ញុំមិនអាចទទួលយកបានទេ។ តើនេះមិនមែនខ្ញុំកំពុងចាត់ទុកខ្លួនឯងជាចំណុចកណ្ដាលទេឬ? ខ្ញុំតែងតែចង់ឲ្យគេចុះចូលនឹងខ្ញុំ ហើយស្ដាប់ខ្ញុំ ហើយខ្ញុំមើលឃើញខ្លួនឯងថាខ្ពស់ និងអស្ចារ្យ។ តើនេះមិនមែនខ្ញុំកំពុងចាត់ទុកគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំជាសេចក្ដីពិតទេឬ? ពីមុន ខ្ញុំទទួលស្គាល់ត្រឹមតែថា ខ្ញុំមិនស្រឡាញ់ ឬដេញតាមសេចក្ដីពិតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ក្រោយពីអានអ្វីដែលព្រះជាម្ចាស់មានបន្ទូល អំពីរបៀបដែលមនុស្សតែងតែរឹងរូស រឹងទទឹង និងក្រអឺតក្រទម ដោយមិនទទួលយកពាក្យសម្ដីរបស់អ្នកដទៃសោះ ខ្ញុំបានដឹងខ្លួនថា មនុស្សបែបនេះមិនពេញចិត្តនឹង សេចក្ដីពិតណាស់។ នៅពេលនោះ ខ្ញុំបានដឹងថា បញ្ហារបស់ខ្ញុំពិតជាធ្ងន់ធ្ងរខ្លាំងណាស់។ យោបល់ ដែលបងប្អូនប្រុសស្រីផ្ដល់ឲ្យខ្ញុំ គឺធ្វើឡើងដោយស្មារតីទទួលខុសត្រូវចំពោះការងារនៃដំណាក់របស់ព្រះជាម្ចាស់ ហើយប្រសិនបើខ្ញុំគ្រាន់តែអាចទទួលយក និងស្វែងរកសេចក្ដីពិតរួមគ្នាជាមួយអ្នករាល់គ្នាប៉ុណ្ណោះ វានឹងផ្ដល់ផលប្រយោជន៍ ទាំងចំពោះខ្លួនខ្ញុំ និងការងារពួកជំនុំ។ ប៉ុន្តែខ្ញុំមិនដឹងខុសត្រូវឡើយ ដូច្នេះ ខ្ញុំមិនត្រឹមតែមិនទទួលយករឿងទាំងនេះទេ ប៉ុន្តែខ្ញុំថែមទាំងបានប្រកាន់ខ្ជាប់ពីភាពត្រឹមត្រូវរបស់ខ្លួនឯង ហើយឲ្យគ្រប់គ្នាស្ដាប់ខ្ញុំទៀតផង ហាក់ដូចជាការទទួលយក យោបល់របស់អ្នកដទៃ នឹងធ្វើឲ្យខ្ញុំមើលទៅដូចជាអសមត្ថភាព ល្ងង់ និងបាត់បង់តម្លៃ។ ខ្ញុំបានដឹងថា ខ្ញុំមិនស្រឡាញ់រឿងវិជ្ជមាន ឬទទួលយកសេចក្ដីពិតសោះឡើយ។ ដោយការប្រកាន់ខ្ជាប់ខ្លួនឯងយ៉ាងរឹងទទឹងបែបនេះ ខ្ញុំមិនអាចសហការជាមួយនរណាម្នាក់បានទេ។ តើចុងក្រោយ ខ្ញុំនឹងមិនត្រូវបានព្រះជាម្ចាស់ជម្រុះចោល និងត្រូវមនុស្សគ្រប់គ្នាបដិសេធទេឬ?

បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត៖ «វាអាចថា អ្នកគឺជាអ្នកដែលមានចំណេះដឹងបំផុតអំពីវិជ្ជាជីវៈរបស់អ្នក ហើយនាំមុខគេផ្នែកជំនាញ ប៉ុន្តែនេះគឺជាអំណោយទានដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ហើយអ្នកគួរតែប្រើវាដើម្បីបំពេញភារកិច្ចរបស់អ្នក និងប្រើប្រាស់ចំណុចខ្លាំងរបស់អ្នក។ មិនថាអ្នកមានជំនាញ ឬមានទេពកោសល្យប៉ុនណានោះទេ អ្នកមិនអាចរ៉ាប់រងកិច្ចការតែម្នាក់ឯងបានឡើយ ភារកិច្ចមួយត្រូវបានបំពេញកាន់តែមានប្រសិទ្ធភាព ប្រសិនបើមនុស្សគ្រប់គ្នាអាចក្តាប់បានជំនាញ និងចំណេះដឹងនៃវិជ្ជាជីវៈនោះ។ ដូចពាក្យពោលថា មនុស្សពូកែម្នាក់ត្រូវការការគាំទ្រពីមនុស្សបីនាក់ផ្សេងទៀត។ មិនថាបុគ្គលម្នាក់មានសមត្ថភាពប៉ុនណានោះទេ បើគ្មានជំនួយពីអ្នកដទៃទេ វាមិនគ្រប់គ្រាន់ឡើយ។ ហេតុដូច្នេះហើយ មិនគួរមាននរណាម្នាក់ក្រអឺតក្រទមឡើយ ហើយមិនគួរមាននរណាម្នាក់ចង់ប្រព្រឹត្តតាមទំនើងចិត្ត ឬតាមតែការសម្រេចចិត្តរបស់ខ្លួនតែឯងឡើយ។ មនុស្សគួរតែបះបោរប្រឆាំងនឹងសាច់ឈាម ទុកគំនិត និងយោបល់ផ្ទាល់ខ្លួនមួយឡែក ហើយសហការគ្នាយ៉ាងចុះសម្រុងជាមួយអ្នកដទៃ» («ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវតម្រូវឱ្យមានការសហការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា បទពិសោធ ការយល់ដឹង និងការយល់ឃើញផ្ទាល់ខ្លួនរបស់យើងម្នាក់ៗមានកម្រិតណាស់។ ព្រះជាម្ចាស់ចង់ឲ្យយើងបញ្ចេញនូវចំណែកនៃខ្លួនយើងដែលយើងមាន មិនមែនឲ្យយើង ដេញតាម ធ្វើជាមនុស្សខ្ពង់ខ្ពស់ ឬល្អឥតខ្ចោះដែលរ៉ាប់រងការងារទាំងអស់តែម្នាក់ឯងនោះទេ។ មិនថាមនុស្សម្នាក់ពូកែប៉ុណ្ណាទេ សមត្ថភាពរបស់ពួកគេនៅតែមានកម្រិត ហើយជួនកាល ពួកគេអាចងាយនឹង ដើរតាមផ្លូវផ្ទាល់ខ្លួន និងបង្អាក់ដល់ការងាររបស់ពួកជំនុំ។ ទាល់តែបងប្អូនប្រុសស្រីធ្វើការជាមួយគ្នាដោយចិត្តគំនិតតែមួយ សហការគ្នាដោយចុះសម្រុង ដោយពឹងអាងលើព្រះជាម្ចាស់ជាមួយគ្នា ដើម្បីស្វែងរកសេចក្ដីពិត និងទទួលបានការបំភ្លឺ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដោយម្នាក់ៗបញ្ចេញនូវចំណុចខ្លាំងរៀងៗខ្លួន ទើបភារកិច្ចអាចទទួលបានលទ្ធផលល្អប្រសើរ។ ក្រោយពីដឹងរឿងទាំងនេះហើយ ខ្ញុំចាប់ផ្ដើមផ្ដោតកាន់តែខ្លាំងលើការស្ដាប់យោបល់របស់អ្នកដទៃ និងរៀនពីចំណុចខ្លាំងរបស់ពួកគេ។ ពេលខ្ញុំផ្លាស់ប្ដូរផ្នត់គំនិត ខ្ញុំបានឃើញថា បងប្អូនប្រុសស្រីនៅជុំវិញខ្ញុំ ម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងរៀងខ្លួនដែលខ្ញុំមិនមាន។ បងប្អូនប្រុសស្រីខ្លះផ្ដោតលើការយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិតពេលជួបបញ្ហា ដោយរៀនមេរៀនពីស្ថានភាពទាំងល្អ និងអាក្រក់ អ្នកខ្លះមានការយកចិត្តទុកដាក់ និងទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន ហើយផ្ដោតលើការខិតខំប្រឹងប្រែងលើគោលការណ៍ អ្នកខ្លះអាចមានគុណសម្បត្តិមធ្យម ប៉ុន្តែពួកគេបន្ទាបខ្លួន និងមានឆន្ទៈរៀនសូត្រពីអ្នកដទៃ ហើយអាចទទួលយកការណែនាំ និងការជួយពីអ្នកដទៃ ដូច្នេះហើយ ពួកគេអាចរីកចម្រើនទៅតាមពេលវេលា។ ផ្ទុយទៅវិញ ទោះបីជាខ្ញុំមានអំណោយទាន និងគុណសម្បត្តិ ខ្លះក៏ដោយ ខ្ញុំមិនបានផ្ដោតលើការអធិស្ឋានដល់ព្រះជាម្ចាស់ ឬស្វែងរកគោលការណ៍សេចក្ដីពិតពេលជួបបញ្ហាទេ ហើយខ្ញុំផ្ដោតតែលើការខិតខំធ្វើការងាររបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំពឹងអាងលើបញ្ញា និងចំណេះដឹងផ្ទាល់ខ្លួន ដើម្បីវិភាគខុស និងត្រូវ ដោយធ្វើការផ្អែកលើ អំណោយទាន និង គុណសម្បត្តិ ដូច្នេះ ខ្ញុំកម្រនឹងអាចមើលឃើញការណែនាំរបស់ព្រះជាម្ចាស់ណាស់។ ដោយពឹងអាងលើអំណោយទានរបស់ខ្ញុំ ខ្ញុំទទួលបានមនុស្សខ្លះពេលផ្សាយដំណឹងល្អ ប៉ុន្តែខ្ញុំមិនបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញ ខ្ញុំបំពាក់មកុដឲ្យខ្លួនឯង ដោយគិតថា ការនេះសុទ្ធតែដោយសារសមត្ថភាព និងគុណសម្បត្តិរបស់ខ្ញុំផ្ទាល់។ ជាលទ្ធផល និស្ស័យរបស់ខ្ញុំកាន់តែក្រអឺតក្រទមឡើង ហើយខ្ញុំមិនឲ្យតម្លៃអ្នកដទៃ និងគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តឡើយ។ រាល់ថ្ងៃ ខ្ញុំមើលទៅដូចជារវល់ ប៉ុន្តែខ្ញុំមិនយល់ពីនិស្ស័យពុករលួយរបស់ខ្លួនឯង ហើយខ្ញុំគ្មានការរីកចម្រើនក្នុងការចូលទៅក្នុងជីវិតទេ ហើយដូច្នេះ ចុងក្រោយ ខ្ញុំបានបាត់បង់ព្រះពរ និងការណែនាំរបស់ព្រះជាម្ចាស់នៅក្នុងភារកិច្ច។ ខ្ញុំបានឃើញថា ការមិនចុះចូលនឹងសេចក្ដីពិត ហើយតែងតែក្រអឺតក្រទម និងរឹងរូស គឺជាការខាតបង់ដ៏ធំធេងណាស់!

ពីរបីថ្ងៃក្រោយមក ខ្ញុំបានឃើញការប្រកបរបស់ព្រះជាម្ចាស់មួយ ហើយវាបានធ្វើឲ្យរឿងរ៉ាវកាន់តែច្បាស់នៅក្នុងចិត្តរបស់ខ្ញុំ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ដើម្បីឱ្យមនុស្សសម្រេចបាននូវការរីកចម្រើនក្នុងជីវិតជាបន្តបន្ទាប់ និងទទួលបានការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់ពួកគេ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល និងការលួសកាត់ ក្នុងពេលបំពេញភារកិច្ចរបស់ពួកគេ នៅពេលដែលពួកគេឈានដល់ចំណុចនៃការស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ ពួកគេចាប់ផ្ដើមផ្លាស់ប្ដូរហើយ។ តើបទពិសោធនេះកើតឡើងជាក់លាក់ដោយរបៀបណា? ជាដំបូង គឺដោយការមានចិត្តគំនិតនៃការចុះចូលនៅក្នុងគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នក។ ការមានចិត្តគំនិតនៃការចុះចូល គឺជាឧបសគ្គដំបូងដែលត្រូវឆ្លងកាត់ និងជាលក្ខខណ្ឌដំបូងដែលមនុស្សគួរតែបំពេញ។ នេះសំខាន់ណាស់។ ... ទោះបីជាមនុស្សជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិតគឺរាក់កំផែលពេក ហើយពួកគេនៅតែមិនដឹងថា នៅពេលដែលពួកគេមកចំពោះព្រះជាម្ចាស់ ពួកគេត្រូវតែស្គាល់កន្លែងរបស់ខ្លួន។ តើការស្គាល់កន្លែងរបស់ខ្លួនរួមមានអ្វីខ្លះ? មិនថាអ្នកជាមនុស្សសំខាន់ប៉ុនណា មានឋានៈខ្ពស់ប៉ុនណា ឬមានសមត្ថភាពអស្ចារ្យប៉ុនណានោះទេ ឱ្យតែអ្នកជាភាវៈដែលព្រះបានបង្កើត នោះខប្រតិបត្តិដំបូងនៅពេលមកចំពោះព្រះជាម្ចាស់គឺត្រូវចុះចូលនឹងព្រះជាម្ចាស់ ចុះចូលនឹងព្រះអាទិករ។ មនុស្សខ្លះនិយាយថា៖ 'ពីមុន ខ្ញុំធ្លាប់សម្រេចបាននូវគុណបំណាច់ដ៏អស្ចារ្យ'។ អីចឹង តើអ្នកគួរចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ? ទោះបីជាអ្នកធ្លាប់សម្រេចបាននូវគុណបំណាច់ដ៏អស្ចារ្យក៏ដោយ ក៏អ្នកនៅតែជាភាវៈដែលព្រះបានបង្កើតដដែល។ ព្រះជាម្ចាស់គឺជាព្រះអាទិករ។ ការទទួលខុសត្រូវចម្បងរបស់អ្នក គឺត្រូវចុះចូលនឹងព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលអ្វីក៏ដោយ អ្នកត្រូវតែចុះចូលជាដាច់ខាត អ្នកមិនគួរមានជម្រើសផ្ទាល់ខ្លួនឡើយ។ តើនេះជាសេចក្ដីពិតដ៏ខ្ពស់បំផុតឬទេ? នេះគឺជាសេចក្ដីពិតដ៏ខ្ពស់បំផុត ហើយក៏ជាសេចក្ដីពិតដែលជាមូលដ្ឋានគ្រឹះបំផុតដែរ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើន ទោះបីជាបានជឿលើព្រះជាម្ចាស់អស់រយៈពេលដប់ ឬម្ភៃឆ្នាំហើយក៏ដោយ ក៏នៅតែមិនយល់ពីសេចក្ដីពិតដ៏មូលដ្ឋានគ្រឹះនៃការចុះចូលនឹងព្រះជាម្ចាស់នេះដែរ។ តើបញ្ហានៅត្រង់ណា? ប្រសិនបើមនុស្សមិនទាំងយល់ថា សេចក្ដីពិតដ៏សំខាន់បំផុតក្នុងការជឿលើព្រះជាម្ចាស់ គឺការចុះចូលនឹងព្រះជាម្ចាស់ផងនោះ តើពួកគេអាចយល់សេចក្ដីពិតអ្វីខ្លះទៅ? អ្នកដឹងថា ព្រះអាទិករជានរណា ហើយអ្នកសុខចិត្តមកចំពោះទ្រង់ ប៉ុន្តែអ្នកមិនដឹងថា ការចុះចូលនឹងព្រះជាម្ចាស់ គឺជាការទទួលខុសត្រូវរបស់អ្នក ជាកាតព្វកិច្ចរបស់អ្នក និងជាភារកិច្ចរបស់អ្នកឡើយ ថាវាគឺជាវិចារណញាណ និងសភាវគតិដែលអ្នកគួរមានក្នុងនាមជាមនុស្ស។ ប្រសិនបើអ្នកមិនយល់សូម្បីតែសេចក្ដីពិតដែលជាមូលដ្ឋានគ្រឹះបំផុតនៃការជឿលើព្រះជាម្ចាស់ផងនោះ អីចឹង តើវាមិនមែនជាពាក្យទទេទេឬអី ដែលអ្នកនិយាយថា អ្នកយល់សេចក្ដីពិតនោះ? អ្វីដែលអ្នកយល់ គឺសុទ្ធតែជាគោលលទ្ធិទទេ នោះហើយជាមូលហេតុដែលអ្នកអាចពិនិត្យពិច័យព្រះជាម្ចាស់ មានសញ្ញាណ និងការយល់ខុសចំពោះព្រះជាម្ចាស់ មានចិត្តសង្ស័យ វិនិច្ឆ័យ ជជែកតវ៉ា និងប្រឆាំងនឹងព្រះជាម្ចាស់ ការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយ និងទង្វើនៃការទាស់ទទឹងនឹងព្រះជាម្ចាស់ទាំងអស់នេះលេចឡើងមក។ ប្រសិនបើមនុស្សមិនយល់ពីសេចក្ដីពិតនៃការចុះចូលនឹងព្រះជាម្ចាស់ទេ នោះនិស្ស័យពុករលួយផ្សេងៗដែលពួកគេបញ្ចេញឱ្យឃើញ មិនអាចត្រូវបានដោះស្រាយឡើយ» (ការប្រកបរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ប៉ះពាល់ចិត្ត យ៉ាងខ្លាំង។ តាមពិត តើមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗដែលមិនស្របតាមបំណងចិត្តរបស់យើងរាល់ថ្ងៃ រួមទាំងគំនិត និងយោបល់ខុសៗគ្នាពីបងប្អូនប្រុសស្រី ការត្រូវបានលួសកាត់ ការរិះគន់ និងការស្តីបន្ទោស ព្រមទាំងការលំបាក ឧបសគ្គ និងការបរាជ័យនៅក្នុងភារកិច្ចរបស់យើង មិនសុទ្ធតែស្ថិតក្រោមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ទេឬ? ក្នុងនាមជាអ្នកជឿ ពេលជួបបញ្ហា រឿងដំបូងដែលខ្ញុំគួរធ្វើគឺចុះចូល និងស្វែងរកសេចក្ដីពិត ដើម្បីរៀនមេរៀនពីរឿងទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានមើលឃើញរឿងដែលមិនស្របតាមបំណងចិត្តរបស់ខ្ញុំថាជាបញ្ហា និងឧបសគ្គ ហើយអារម្មណ៍ដំបូងរបស់ខ្ញុំគឺការទាស់ទទឹង មិនអត់ធ្មត់ និងមិនមានឆន្ទៈទទួលយក ហើយខ្ញុំមិនបានគិតថាហេតុអ្វីអ្នកដទៃមិនគាំទ្រទស្សនៈរបស់ខ្ញុំ ឬថាតើទស្សនៈរបស់ខ្ញុំស្របតាមសេចក្ដីពិតដែរឬទេ។ ទោះបីជាពេលខ្លះខ្ញុំទទួលយកយោបល់ អ្នកដទៃទាំងទើសទាល់ក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍ប្រៀបដូចជាខ្ញុំកំពុងតែប្រឹងទប់ចិត្ត និងគ្មានជម្រើសផ្សេង ដោយខ្វះសូម្បីតែអាកប្បកិរិយាចុះចូលជាមូលដ្ឋានបំផុត។ នៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំតែងតែប្រព្រឹត្តតាមនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំ ដោយធ្វើតាមតែអំពើចិត្ត និងសម្រេចចិត្តដោយខ្លួនឯង ដោយគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្ត និងគ្មានការចុះចូលនឹងទ្រង់សោះឡើយ។ តើខ្ញុំមានអ្វីខុសពីអ្នកមិនជឿទៅ? ខ្ញុំត្រូវការរៀនចុះចូលនឹងព្រះជាម្ចាស់ និងសេចក្ដីពិតក្នុងគ្រប់រឿង ហើយដាក់បំណងចិត្តខ្លួនឯងចុះ ក្នុងដំណើរការនៃការចុះចូល ដើម្បីឲ្យនិស្ស័យក្រអឺតក្រទមរបស់ខ្ញុំអាចផ្លាស់ប្ដូរបាន។

ក្រោយមក ពេលធ្វើការជាមួយបងប្អូនប្រុសស្រី ខ្ញុំបានផ្ដោតអារម្មណ៍ដែលមានស្មារតីលើការចូលទៅក្នុងសេចក្ដីពិតនៃការចុះចូលនឹងព្រះជាម្ចាស់ និងការសហការគ្នាដោយចុះសម្រុងជាមួយអ្នកដទៃ ហើយពេលជួបបញ្ហា មិនថាវាស្របតាមបំណងចិត្តខ្ញុំឬអត់ទេ ខ្ញុំអនុវត្តការទទួលយកបញ្ហាទាំងនោះពីព្រះជាម្ចាស់ជាមុនសិន និងរក្សាអាកប្បកិរិយាចុះចូល។ ខ្ញុំឈប់ប្រញាប់ប្រញាល់ធ្វើការវិនិច្ឆ័យលើយោបល់របស់បងប្អូនប្រុសស្រី ហើយពិភាក្សា និងស្វែងរកជាមួយគ្នា។ ពេលពិភាក្សាការងារ បើខ្ញុំឃើញថា យោបល់ របស់បងប្អូនប្រុសស្រីមិនស្របនឹងទស្សនៈរបស់ខ្ញុំ ទោះបីជាខ្ញុំមានអារម្មណ៍ពិបាកចិត្ត ដោយអធិស្ឋានទៅព្រះជាម្ចាស់ ហើយសុំឲ្យទ្រង់រក្សាខ្ញុំក្នុងសភាពចុះចូលជាមុនសិន ខ្ញុំនឹងឃើញចំណុចល្អក្នុងយោបល់ របស់ពួកគេ។ ទោះបីជា យោបល់ នោះមិនទាន់ល្អឥតខ្ចោះ ឬជាក់លាក់ យើងបន្តពិភាក្សា និងប្រកបគ្នាលើប្រធានបទនេះ ហើយពេលម្នាក់ៗផ្លាស់វេនគ្នាប្រកប ចិត្តរបស់ខ្ញុំកាន់តែច្បាស់ទៅៗ។ ខ្ញុំបានទទួលបទពិសោធឃើញថា ការចុះចូលនឹងសេចក្ដីពិត និងការធ្វើសកម្មភាពស្របតាមព្រះបន្ទូលនៅគ្រប់ការទាំងអស់ ពិតជាអនុញ្ញាតឲ្យមនុស្សឃើញការណែនាំ និងទង្វើរបស់ព្រះជាម្ចាស់មែន ហើយការអនុវត្តនេះនាំមកនូវភាពភ្លឺស្វាង និងភាពរីករាយក្នុងចិត្ត ព្រមទាំងជួយក្នុងការរៀនសូត្រពីចំណុចខ្លាំងរបស់អ្នកដទៃទៀតផង។ ការនេះពិតជាខុសគ្នាណាស់ពីភាពរឹងរូស និងការរាប់ខ្លួនឯងជាសុចរិតពីមុនរបស់ខ្ញុំ។ ការផ្លាស់ប្ដូរដ៏តូចនេះបានផ្ដល់ជំនឿដល់ខ្ញុំ ហើយខ្ញុំលែងធ្វើការវិនិច្ឆ័យចំពោះខ្លួនឯងទៀតហើយ។ ខ្ញុំជឿថា ឲ្យតែខ្ញុំព្រមបង់ថ្លៃ និងខិតខំដើម្បីសេចក្ដីពិត និស្ស័យពុករលួយរបស់ខ្ញុំប្រាកដជាផ្លាស់ប្ដូរ។ អរព្រះគុណព្រះជាម្ចាស់ចំពោះសេចក្ដីសង្គ្រោះរបស់ទ្រង់!

បន្ទាប់៖ ៥១. ពាក់ព័ន្ធនឹងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ តើគួរស្ដាប់តាមនរណា?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ