៨៨. នេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់
ខ្ញុំបានកើតនៅក្នុងគ្រួសារគ្រីស្ទបរិស័ទមួយ ហើយ តាំងពីក្មេងមក ខ្ញុំបានទៅព្រះវិហារជាមួយឪពុកម្ដាយខ្ញុំ។ ខ្ញុំមិនដឹងថាមកពីមូលហេតុអ្វីទេ ប៉ុន្តែនៅពេលដែលពេលវេលាចេះតែកន្លងផុតទៅ ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថា ដួងចិត្តរបស់ខ្ញុំចេះតែទទេគ្មានអ្វីសោះ ខ្ញុំមិនដឹងថាត្រូវទូលអ្វីទៅកាន់ព្រះអម្ចាស់ទេ នៅពេលខ្ញុំអធិស្ឋាន ហើយខ្ញុំមានអារម្មណ៍ថាមិនមានការបំភ្លឺអ្វីសោះ នៅពេលខ្ញុំអានព្រះគម្ពីរ។ ខ្ញុំមានអារម្មណ៍ថា នៅឆ្ងាយពីព្រះអម្ចាស់ណាស់ ហើយខ្ញុំមានអារម្មណ៍ឈឺចាប់ជាខ្លាំង។ ក្រោយមក ខ្ញុំតែងតែស្វែងរកការអធិប្បាយរបស់គ្រូគង្វាលដើម្បីយកមកស្ដាប់ ហើយខ្ញុំក៏បានមើលភាពយន្តជាច្រើនអំពីរបៀបបង្កើតសេចក្ដីជំនឿផងដែរ។ ខ្ញុំក៏បានខិតខំអស់ពីសមត្ថភាព ដើម្បីឈប់ធ្វើរឿងដែលមិនស្របតាមតម្រូវការរបស់ព្រះអម្ចាស់ ប៉ុន្តែចិត្តរបស់ខ្ញុំនៅតែមានអារម្មណ៍ថាទទេដដែល។
ថ្ងៃមួយ ប្រពន្ធរបស់ខ្ញុំ និងខ្ញុំ បានមើលភាពយន្តគ្រីស្ទបរិស័ទមួយនៅលើយូធូប ដែលមានចំណងជើងថា «ការទទូចចង់បាន» ដែលធ្វើឲ្យយើងរំជួលចិត្តយ៉ាងខ្លាំង។ នៅពេលភាពយន្តចាប់ផ្ដើម តួអង្គឯកកត់ត្រាបទពិសោធន៍ និងការយល់ដឹងផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់បាននិយាយថា «កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នកដើរតាមទ្រង់ថា 'មើល៍ ខ្ញុំនឹងមកជាឆាប់' (វិវរណៈ ២២:៧)»។ ឃ្លាមួយនេះនៅក្នុងព្រះគម្ពីរ បានទាក់ទាញពួកយើងភ្លាមៗ។ ទំនាយនានានៅក្នុងគម្ពីរវិវរណៈ សុទ្ធតែជាអាថ៌កំបាំង ហើយត្រង់នេះ តួអង្គឯកនិយាយអំពីផ្នែកនេះនៃទំនាយនៅក្នុងកណ្ឌគម្ពីរ។ តើគាត់នឹងនិយាយអ្វីបន្តទៀត? យើងបន្តមើល ដោយចិត្តចង់ដឹងកាន់តែខ្លាំង។ បន្ទាប់មក តួអង្គឯកនៅក្នុងភាពយន្តត្រូវបានបក្សកុម្មុយនីស្តចិនចាប់ខ្លួន ដោយសារតែការជឿលើព្រះជាម្ចាស់។ ពេលនៅក្នុងគុក គាត់បានជួបបងប្រុស ចាវ ជីមីង ដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ ជីមីង រកឱកាសលួចហុចក្រដាសមួយសន្លឹកឲ្យគាត់។ នៅលើក្រដាសនោះ មានសរសេរថា៖ «ចូរកុំបាក់ទឹកចិត្ត ចូរកុំទន់ជ្រាយឱ្យសោះ ហើយខ្ញុំនឹងបើកសម្ដែងនូវរឿងរ៉ាវដល់អ្នក។ ផ្លូវទៅកាន់នគរព្រះមិនសូវរលូនទេ ពោលគឺ គ្មានអ្វីបានមកដោយឥតលះបង់នោះទេ! អ្នកចង់ឱ្យព្រះពរកើតមានចំពោះអ្នកដោយស្រួលៗ មិនអ៊ីចឹងឬ? នៅថ្ងៃនេះ មនុស្សគ្រប់គ្នានឹងត្រូវជួបការល្បងលដ៏ជូរចត់។ បើគ្មានការល្បងលបែបនេះទេ នោះដួងចិត្តស្រឡាញ់ដែលអ្នករាល់គ្នាមានសម្រាប់ខ្ញុំនឹងមិនចម្រើនឡើងកាន់តែរឹងមាំឡើយ ហើយអ្នកក៏នឹងគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ខ្ញុំដែរ។ ទោះបីជាការល្បងលទាំងនេះផ្សំតែកាលៈទេសៈតូចៗប៉ុណ្ណោះក៏ដោយ ក៏មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការសាកល្បងទាំងនេះដែរ។ វាគ្រាន់ថា ភាពលំបាកនៃការល្បងលទាំងនោះនឹងមានភាពខុសគ្នាតែប៉ុណ្ណោះ។ ... អស់អ្នកដែលចូលរួមនៅក្នុងការជូរចត់របស់ខ្ញុំនឹងប្រាកដជាចូលរួមនៅក្នុងភាពផ្អែមល្អែមរបស់ខ្ញុំដែរមិនខាន។ នោះគឺជាសេចក្តីសន្យារបស់ខ្ញុំ និងជាព្រះពររបស់ខ្ញុំ ចំពោះអ្នករាល់គ្នា» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវតែស្មោះត្រង់នឹងព្រះជាម្ចាស់ និងដាក់ខ្លួនអ្នករាល់គ្នាឱ្យនៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តួអង្គឯករំជួលចិត្តជាខ្លាំង បន្ទាប់ពីគាត់អានអត្ថបទទាំងពីរវគ្គនេះ។ គាត់មានការកម្សាន្តចិត្តជាខ្លាំង ហើយគាត់រកឃើញសេចក្ដីជំនឿ និងកម្លាំងរបស់គាត់។ ភរិយារបស់ខ្ញុំ និងខ្ញុំ ក៏មានការភ្ញាក់ផ្អើលចំពោះអត្ថបទទាំងពីរវគ្គនេះផងដែរ។ ហេតុដូចម្ដេចបានជាពាក្យពេចន៍ទាំងនេះមានសិទ្ធិអំណាច និងអំណាចចេស្ដា ហើយប៉ះពាល់ចិត្តខ្លាំងបែបនេះ? វាហាក់ដូចជាព្រះជាម្ចាស់កំពុងមានបន្ទូលផ្ទាល់មកកាន់យើង ដោយប្រាប់យើងពីអ្វីដែលយើងគួរធ្វើអ៊ីចឹង។ ទោះបីជាតាមរយៈពាក្យពេចន៍ទាំងនេះ ខ្ញុំបានឃើញថា ការដើរលើផ្លូវនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ នឹងត្រូវរងទុក្ខលំបាកក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ថា មានភាពផ្អែមល្ហែមមួយកើតឡើងក្នុងជម្រៅចិត្តខ្ញុំ ហើយការស្ដាប់ឮពាក្យពេចន៍ទាំងនេះ បានផ្ដល់នូវសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ។ ខ្ញុំបានគិតថា «តើពាក្យពេចន៍ទាំងនេះមកពីណាទៅ? តើពាក្យពេចន៍ទាំងនេះអាចមកពីព្រះជាម្ចាស់ដែរឬទេ? តើអាចទេដែលថាព្រះអម្ចាស់ពិតជាបានត្រឡប់មកវិញមែន? ប៉ុន្តែនៅពេលព្រះអម្ចាស់យាងមក ទ្រង់គួរតែយាងចុះមកដោយគង់លើពពក ហើយយើងនៅមិនទាន់ឃើញសញ្ញាណាមួយបង្ហាញថាទ្រង់យាងចុះមកដោយគង់លើពពកនៅឡើយទេ»។ ទោះបីជាពេលនោះ ខ្ញុំមានអារម្មណ៍ភាន់ច្រឡំបន្តិចមែន ប៉ុន្តែខ្ញុំពិតជារីករាយនឹងពាក្យពេចន៍ទាំងនេះណាស់ ហើយខ្ញុំបានងាកទៅរកប្រពន្ធរបស់ខ្ញុំ រួចនិយាយថា «ពាក្យពេចន៍ទាំងនេះពិតជាអស្ចារ្យណាស់! ខ្ញុំមិនដែលធ្លាប់ឮពាក្យពេចន៍ដ៏មានអំណាចបែបនេះពីមុនមកឡើយ»។ បន្ទាប់មក ខ្ញុំក៏ចុចផ្អាកភាពយន្តនោះ យកសៀវភៅសរសេរមក ហើយកត់ចម្លងពាក្យពេចន៍ទាំងនេះទុក។ នៅពេលខ្ញុំសរសេរ ខ្ញុំបានអានពាក្យទាំងនោះសាឡើងវិញថា៖ «ចូរកុំបាក់ទឹកចិត្ត ចូរកុំទន់ជ្រាយឱ្យសោះ ហើយខ្ញុំនឹងបើកសម្ដែងនូវរឿងរ៉ាវដល់អ្នក។ ផ្លូវទៅកាន់នគរព្រះមិនសូវរលូនទេ ពោលគឺ គ្មានអ្វីបានមកដោយឥតលះបង់នោះទេ!» «ផ្លូវទៅកាន់នគរព្រះ?» ខ្ញុំបានគិតថា «មានតែព្រះជាម្ចាស់ផ្ទាល់ប៉ុណ្ណោះ ទើបអាចដឹងថាតើផ្លូវទៅកាន់នគរព្រះជាអ្វី។ ពាក្យពេចន៍ទាំងនេះនិយាយអំពីផ្លូវទៅកាន់នគរព្រះ ហើយវាមិនមែនជាពាក្យដែលមនុស្សធម្មតាអាចនិយាយបានឡើយ ពោលនេះគឺជារឿងដែលមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចដឹងបាន!» ខ្ញុំបានបន្តអាន៖ «នៅថ្ងៃនេះ មនុស្សគ្រប់គ្នានឹងត្រូវជួបការល្បងលដ៏ជូរចត់។ បើគ្មានការល្បងលបែបនេះទេ នោះដួងចិត្តស្រឡាញ់ដែលអ្នករាល់គ្នាមានសម្រាប់ខ្ញុំនឹងមិនចម្រើនឡើងកាន់តែរឹងមាំឡើយ ហើយអ្នកក៏នឹងគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ខ្ញុំដែរ។ ទោះបីជាការល្បងលទាំងនេះផ្សំតែកាលៈទេសៈតូចៗប៉ុណ្ណោះក៏ដោយ ក៏មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការសាកល្បងទាំងនេះដែរ។ វាគ្រាន់ថា ភាពលំបាកនៃការល្បងលទាំងនោះនឹងមានភាពខុសគ្នាតែប៉ុណ្ណោះ។ ... អស់អ្នកដែលចូលរួមនៅក្នុងការជូរចត់របស់ខ្ញុំនឹងប្រាកដជាចូលរួមនៅក្នុងភាពផ្អែមល្អែមរបស់ខ្ញុំដែរមិនខាន។ នោះគឺជាសេចក្តីសន្យារបស់ខ្ញុំ និងជាព្រះពររបស់ខ្ញុំ ចំពោះអ្នករាល់គ្នា»។ ទឹកដមនៃពាក្យពេចន៍ទាំងនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ពាក្យទាំងនេះនិយាយចេញពីបុគ្គលម្នាក់ដែលគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលទុកព្រះហឫទ័យមកលើយើងដោយផ្ទាល់ និងដោយស្មោះត្រង់បំផុត ថាការដើរនៅលើផ្លូវនៃសេចក្ដីជំនឿ មិនមែនសុទ្ធតែរលូននោះទេ ហើយថាមនុស្សម្នាក់ៗត្រូវតែឆ្លងកាត់ការឈឺចាប់ និងទុក្ខលំបាកក្នុងកម្រិតខុសៗគ្នា ប៉ុន្តែនេះគឺដើម្បីធ្វើឲ្យក្ដីស្រឡាញ់ និងជំនឿរបស់យើងបានគ្រប់លក្ខណ៍។ នេះហើយគឺជាក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មានចំពោះយើង។ ខ្ញុំស្រាប់តែភ្លឺភ្នែកឡើង។ ពីមុន ខ្ញុំតែងតែជឿថា ការមានជំនឿលើព្រះជាម្ចាស់ មានន័យថា អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតត្រូវតែដំណើរការទៅយ៉ាងល្អ និងរលូន ហើយថា នេះគឺជាព្រះពររបស់ព្រះជាម្ចាស់។ ខ្ញុំបានជឿថា ប្រសិនបើយើងជួបគ្រោះមហន្តរាយ ឬភយន្តរាយ ដូចអ្នកមិនជឿដែរ នោះជារឿងមិនល្អទេ ហើយមានន័យថា ព្រះជាម្ចាស់កំពុងដាក់ទោសយើងហើយ។ ដូចកាលពីឆ្នាំ ២០១០ ខ្ញុំបានបាត់បង់អ្វីៗគ្រប់យ៉ាងដែលខ្ញុំមាន នៅក្នុងគ្រោះរញ្ជួយដីមួយ។ កាលនោះ ខ្ញុំមានអារម្មណ៍ថា ព្រះជាម្ចាស់មិនបានថែរក្សា ឬការពារខ្ញុំឡើយ ដែលធ្វើឲ្យខ្ញុំពិបាកចិត្តជាខ្លាំង ហើយខ្ញុំបានរស់នៅក្នុងសភាពនៃការយល់ច្រឡំចំពោះព្រះជាម្ចាស់។ ឥឡូវ ពេលបានអានពាក្យពេចន៍ទាំងនេះហើយ ខ្ញុំបានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំចំពោះស្ថានភាពដ៏លំបាកបែបនេះ។ ក្នុងពេលជាមួយគ្នានោះ ខ្ញុំក៏បានយល់ដែរថា ខ្ញុំត្រូវតែស្ដាប់បង្គាប់ អធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងព្យាយាម យល់ពីកិច្ចការរបស់ព្រះជាម្ចាស់ នៅពេលមានទុក្ខលំបាក និងការល្បងលកើតឡើងចំពោះខ្ញុំ ហើយដោយការធ្វើបែបនេះ ខ្ញុំនឹងមិនក្លាយជាទន់ខ្សោយ និងអវិជ្ជមានឡើយ។ ខ្ញុំបន្តគិតអំពីពាក្យពេចន៍៖ «អស់អ្នកដែលចូលរួមនៅក្នុងការជូរចត់របស់ខ្ញុំនឹងប្រាកដជាចូលរួមនៅក្នុងភាពផ្អែមល្អែមរបស់ខ្ញុំដែរមិនខាន។ នោះគឺជាសេចក្តីសន្យារបស់ខ្ញុំ និងជាព្រះពររបស់ខ្ញុំ ចំពោះអ្នករាល់គ្នា»។ ពាក្យថា «នឹងប្រាកដជា...មិនខាន» «សេចក្ដីសន្យា» និង «ព្រះពរ» បានបើកសម្ដែងឲ្យឃើញពីសិទ្ធិអំណាច និងព្រះចេស្ដារបស់អ្នកដែលមានបន្ទូលនេះ។ ទ្រង់តម្រូវពីយើង ប៉ុន្តែទ្រង់ក៏សន្យានឹងយើងដែរ ហើយលើសពីនេះទៅទៀត ទ្រង់មានព្រះចេស្ដាដើម្បីបំពេញតាមសេចក្ដីសន្យាទាំងនេះផងដែរ។ ពាក្យពេចន៍ទាំងនេះបានអង្រួនដួងចិត្តខ្ញុំ ហើយខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាទឹកដមនៃពាក្យពេចន៍ទាំងនេះ ស្រដៀងនឹងទឹកដមដែលព្រះអម្ចាស់យេស៊ូវធ្លាប់ប្រើម្ល៉េះ។ ដូចនៅពេលដែលព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ» (យ៉ូហាន ១៤:៦)។ និង «ខ្ញុំជាការរស់ឡើងវិញ និងជាជីវិត៖ អ្នកណាដែលជឿលើខ្ញុំ ទោះបីស្លាប់ក៏ដោយ ក៏គេនឹងមានជីវិតរស់ឡើងវិញដែរ» (យ៉ូហាន ១១:២៥)។ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា លើកលែងតែអ្នកត្រូវបានផ្លាស់ប្រែ និងក្លាយជាដូចកូនក្មេងសិន នោះទើបអ្នកនឹងបានចូលក្នុងនគរស្ថានសួគ៌» (ម៉ាថាយ ១៨:៣)។ ពាក្យពេចន៍ទាំងនេះសុទ្ធតែមាននូវតម្រូវការរបស់ព្រះជាម្ចាស់ចំពោះយើង និងសេចក្ដីសន្យាចំពោះយើង ហើយពាក្យទាំងនេះបង្ហាញពីអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ នៅពេលយើងឮពាក្យទាំងនេះ យើងអាចទទួលអារម្មណ៍ពីសិទ្ធិអំណាច និងព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលយើងឃើញថា ពាក្យពេចន៍នៅក្នុងភាពយន្តនេះគឺបែបនេះ ប្រពន្ធរបស់ខ្ញុំ និងខ្ញុំ សុទ្ធតែមានអារម្មណ៍ហាក់ដូចជាពាក្យទាំងនេះមកពីព្រះជាម្ចាស់ ហើយហាក់ដូចជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ នៅពេលនោះ ខ្ញុំរំភើបចិត្ត តែខ្ញុំក៏មានការភាន់ច្រឡំដែរថា៖ ពាក្យពេចន៍ទាំងនេះមិនមែនមកពីព្រះគម្ពីរទេ ដូច្នេះ តើវាអាចមកពីណាទៅ? យើងបានបន្តមើលភាពយន្តនោះទៀត។ នៅក្នុងភាពយន្ត ជីមីង បានប្រាប់តួអង្គឯក នៅពេលពួកគេកំពុងធ្វើការ ថាព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ ហើយថាទ្រង់បានយកកំណើតជាមនុស្ស និងយាងចុះមកដោយសម្ងាត់ ដើម្បីបំពេញកិច្ចការជំនុំជម្រះ និងការបន្សុទ្ធមនុស្សនៅគ្រាចុងក្រោយ។ ត្រង់ចំណុចនេះ ប្រពន្ធរបស់ខ្ញុំ និងខ្ញុំ មានការភាន់ច្រឡំបន្តិច ព្រោះយើងតែងតែជឿថា ថ្ងៃណាមួយ ព្រះអម្ចាស់យេស៊ូវនឹងយាងចុះមកវិញដោយគង់នៅលើពពក។ ប៉ុន្តែបន្ទាប់មក នៅក្នុងភាពយន្ត ជីមីង បាននិយាយថា «យើងគ្រាន់តែរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ដោយផ្អែកលើទំនាយអំពីការយាងចុះមករបស់ទ្រង់ដោយគង់នៅលើពពកប៉ុណ្ណោះ ប៉ុន្តែយើងបានមើលរំលងទំនាយផ្សេងទៀត អំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ! ផ្នែកជាច្រើននៃព្រះគម្ពីរ មានទំនាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ ឧទាហរណ៍ ទំនាយរបស់ព្រះអម្ចាស់ថា៖ 'មើល៎! ខ្ញុំមកដូចជាចោរ' (វិវរណៈ ១៦:១៥)។ 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ' (ម៉ាថាយ ២៥:៦)។ ក៏មាននៅក្នុងកណ្ឌគម្ពីរវិវរណៈ ៣:២០ ដែរ 'មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ'។ និងកណ្ឌគម្ពីរលូកា ១៧:២៤-២៥ 'ដ្បិតដូចជាផ្លេកបន្ទោរ ដែលចាំងចេញពីផ្នែកម្ខាងនៅក្រោមមេឃ ហើយបំភ្លឺទៅដល់ផ្នែកម្ខាងទៀតនៅក្រោមមេឃយ៉ាងណា នោះបុត្រមនុស្សនៅថ្ងៃដែលទ្រង់យាងមក ក៏នឹងមានសភាពដូច្នោះដែរ។ ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល'។ ទំនាយទាំងនេះមានចែងថា ព្រះអម្ចាស់យាងត្រឡប់មកវិញដូចជាចោរ និងការយាងមករបស់បុត្រមនុស្ស។ ទំនាយទាំងនេះមានចែងថា ទ្រង់មានបន្ទូលទៅកាន់មនុស្ស នៅពេលទ្រង់គោះទ្វារ ជាដើម។ នេះបង្ហាញថា ចំពោះការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ក្រៅពីការយាងចុះមកជាសាធារណៈរបស់ទ្រង់នៅលើពពក ទ្រង់ក៏នឹងយាងចុះមកដោយសម្ងាត់ដែរ។ ប្រសិនបើយើងជឿថា ព្រះអម្ចាស់នឹងយាងត្រឡប់មកវិញ តែដោយការយាងចុះមកដោយគង់នៅលើពពកប៉ុណ្ណោះ នោះទំនាយអំពីការយាងមកដោយសម្ងាត់របស់ទ្រង់ មិនអាចសម្រេចបានឡើយ។ នៅក្នុងព្រះគម្ពីរ មានទំនាយជាច្រើនអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់នៅគ្រាចុងក្រោយ។ ប្រសិនបើយើងបោះបង់ទំនាយផ្សេងទៀតចោល ហើយដាក់កំហិតរបៀបដែលព្រះអម្ចាស់នឹងយាងត្រឡប់មកវិញ ថាជាការយាងចុះមកនៅលើពពកស ដោយផ្អែកតែ លើផ្នែកមួយ ឬពីរនៃព្រះគម្ពីរប៉ុណ្ណោះ នោះយើងទំនងជានឹងបាត់បង់ឱកាសស្វាគមន៍ការយាងត្រឡប់មកវិញរបស់ទ្រង់ ហើយអាចនឹងត្រូវបានទ្រង់បោះបង់ចោល»។ ឮដូច្នេះ ភរិយារបស់ខ្ញុំ និងខ្ញុំ បានយកព្រះគម្ពីររបស់យើងមកភ្លាមៗ ហើយផ្ទៀងផ្ទាត់ខគម្ពីរទាំងនេះម្ដងមួយពាក្យៗ។ នៅពេលយើងផ្ទៀង ខ្ញុំបានគិតថា «ខគម្ពីរទាំងនេះពិតជានិយាយអំពីការយាងត្រឡប់មកវិញដោយសម្ងាត់របស់ព្រះអម្ចាស់ពិតមែន ដូច្នេះ មើលទៅហាក់ដូចជាការយាងចុះមកនៅលើពពករបស់ព្រះអម្ចាស់ មិនមែនជាផ្លូវតែមួយគត់ដែលទ្រង់យាងត្រឡប់មកវិញនោះទេ។ ការនេះពិតជាបានធ្វើឱ្យខ្ញុំបានភ្លឺភ្នែកពិតមែន»។
ភរិយារបស់ខ្ញុំ និងខ្ញុំ បានបន្តមើលភាពយន្តនោះទៀត។ ជីមីង បានបន្តការប្រកបគ្នារបស់គាត់ ដោយនិយាយថា «ព្រះគម្ពីរបានទាយថា៖ 'ខ្ញុំមកដូចជាចោរ' (វិវរណៈ ១៦:១៥) និង 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ' (ម៉ាថាយ ២៥:៦)។ 'ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល' (លូកា ១៧:២៥)។ ការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានសម្រេចទំនាយទាំងនេះហើយ។ មើលពីខាងក្រៅ ទ្រង់មានលក្ខណៈដូចជាមនុស្សធម្មតាប៉ុណ្ណោះ។ ទ្រង់មានព្រះបន្ទូលចេញពីភាពជាមនុស្សធម្មតា។ តើនរណាអាចនឹកស្មានដល់ទៅថា ទ្រង់គឺជាការលេចមករបស់ព្រះអម្ចាស់នោះ? នេះសម្រេចទំនាយទាំងស្រុងដែលថា៖ 'មើល៎! ខ្ញុំមកដូចជាចោរ'។ អស់អ្នកដែលផ្សាយដំណឹងល្អ បានផ្សព្វផ្សាយ និងធ្វើបន្ទាល់អំពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ទៅកាន់អស់អ្នកណាដែលស្វែងរកការលេចមករបស់ព្រះជាម្ចាស់ ហើយពួកគេប្រកបគ្នាអំពីព្រះបន្ទូលរបស់ទ្រង់ដោយចិត្តអត់ធ្មត់។ ការនេះគឺជាព្រះអម្ចាស់កំពុងគោះទ្វារហើយ! តាំងពីការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមក ទ្រង់បានទទួលរងការតាមចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅពីសំណាក់បក្សកុម្មុយនីស្តចិនជានិច្ច ហើយទ្រង់បានរងនូវការទាស់ទទឹង ការថ្កោលទោស និងការបដិសេធយ៉ាងឆ្កួតលីលាពីពិភពសាសនា។ ថែមទាំងមានពួកវិញ្ញាណអាក្រក់ និងពួកអារក្សជាច្រើន ដែលបានវាយប្រហារ ថ្កោលទោស និងប្រមាថដល់ព្រះដ៏មានគ្រប់ព្រះចេស្ដាដោយបើកចំហនៅលើប្រព័ន្ធអនឡាញទៀតផង។ ការនេះសម្រេចទំនាយទាំងស្រុងដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា៖ 'ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល'។ បើព្រះអម្ចាស់បានយាងចុះមកជាសាធារណៈដោយគង់នៅលើពពក ប្រកបដោយសិរីល្អដ៏អស្ចារ្យ ដូចដែលមនុស្សស្រមៃមែន នោះពួកស្រងែ ពួកពពែ ពួកអ្នកបម្រើអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ នឹងប្រាកដជាក្រាបចុះថ្វាយបង្គំ ដើម្បីទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាមិនខាន។ នោះតើពួកគេនឹងត្រូវបានបើកសម្ដែងយ៉ាងដូចម្ដេចទៅ? ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមក និងសម្ដែងចេញនូវសេចក្ដីពិតទាំងអស់ដែលសម្អាត និងសង្គ្រោះមនុស្សជាតិ ហើយទ្រង់ក៏កំពុងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយផងដែរ។ ចៀមរបស់ទ្រង់ស្ដាប់ព្រះសូរសៀងរបស់ទ្រង់ ហើយស្ត្រីព្រហ្មចារីដែលមានប្រាជ្ញា ដែលមកពីគ្រប់និកាយ បានឮ ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ ហើយដឹងថាវាជាសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយពួកគេទាំងអស់គ្នាបានត្រឡប់មកឯព្រះដ៏មានគ្រប់ព្រះចេស្ដា។ នេះជាអត្ថន័យនៃ 'ការត្រូវបានលើកឡើង'។ មនុស្សទាំងនេះត្រូវបានលើកឡើងទៅចំពោះព្រះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយទទួលការជំនុំជម្រះ និងការវាយផ្ចាលនៅចំពោះបល្ល័ង្ករបស់ព្រះគ្រីស្ទ។ ពួកគេគឺជាមនុស្សដំបូងគេដែលត្រូវបានសម្អាត ត្រូវបានព្រះជាម្ចាស់ធ្វើឲ្យក្លាយជាអ្នកមានជ័យជំនះ និងក្លាយជាផលផ្លែដំបូង។ ការនេះសម្រេចទំនាយទាំងស្រុងពីកណ្ឌគម្ពីរវិវរណៈ ១៤:៤-៥ 'ទាំងនេះជាមនុស្សដែលមិនសៅហ្មងជាមួយនឹងស្ដ្រីទេ ដ្បិតពួកគេជាព្រហ្មចារី។ ពួកគេទាំងនេះជាអ្នកដើរតាមកូនចៀមទៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ។ ពួកគេជាមនុស្សដែលព្រះបានប្រោសលោះចេញពីចំណោមមនុស្ស ទុកជាផលដំបូងថ្វាយព្រះជាម្ចាស់ និងថ្វាយកូនចៀម។ ហើយក្នុងមាត់របស់គេ គ្មានពាក្យកុហកសោះ ពួកគេឥតមានសៅហ្មងឡើយ'។ បន្ទាប់ពីព្រះជាម្ចាស់យាងចុះមកដោយសម្ងាត់ និងធ្វើឲ្យក្រុមនេះក្លាយជាអ្នកមានជ័យជំនះ កិច្ចការដ៏ធំរបស់ទ្រង់នឹងត្រូវបញ្ចប់។ បន្ទាប់ពីនោះ ទ្រង់នឹងយាងចុះមកជាសាធារណៈដោយគង់នៅលើពពក ហើយលេចមកឲ្យគ្រប់ទាំងប្រជាជាតិ និងមនុស្សគ្រប់គ្នាបានឃើញ។ ការនោះនឹងសម្រេចតាមកណ្ឌគម្ពីរវិវរណៈ ១:៧ 'មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់'។ ការនេះនឹងក្លាយជាទិដ្ឋភាពមួយដែលព្រះជាម្ចាស់យាងចុះមកជាសាធារណៈដោយគង់នៅលើពពក ហើយភ្នែកទាំងអស់នឹងអាចមើលឃើញទ្រង់។ អស់អ្នកដែលបានទាស់ទទឹង និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា ក៏នឹងអាចមើលឃើញទ្រង់យាងចុះមកដោយគង់នៅលើពពកដែរ នេះហើយជាមូលហេតុដែល 'អស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់'។ ព្រះជាម្ចាស់ធ្វើការតាមដំណាក់កាល និងមានផែនការ ទំនាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ឥឡូវនេះសម្រេចបានមួយផ្នែកធំហើយ ដូច្នេះ អ្វីដែលនៅសល់ គឺទំនាយអំពីការយាងចុះមកជាសាធារណៈរបស់ព្រះជាម្ចាស់ដោយគង់នៅលើពពក ដែលត្រូវសម្រេចនៅក្រោយភយន្តរាយ»។ ដោយឃើញថាការប្រកបគ្នារបស់ជីមីងសមហេតុផល និងផ្អែកលើការពិត ក្នុងចិត្តខ្ញុំបានដឹងថា ព្រះអម្ចាស់ពិតជាបានយាងត្រឡប់មកវិញពិតមែន ទ្រង់បានយកកំណើតជាមនុស្ស ហើយបានយាងមកក្នុងចំណោមមនុស្សដោយសម្ងាត់។ ភរិយារបស់ខ្ញុំ និងខ្ញុំ បានដឹងថាយើងល្ងង់ខ្លៅប៉ុណ្ណា ដែលតែងតែប្រកាន់ខ្ជាប់នូវគំនិតដែលថា ព្រះអម្ចាស់យាងចុះមកដោយគង់នៅលើពពក ប៉ុន្តែក្នុងពេលជាមួយគ្នានោះ យើងត្រេកអរដែលបានឮដំណឹងដ៏អស្ចារ្យអំពីការយាងមកដោយសម្ងាត់របស់ព្រះអម្ចាស់។ ខ្ញុំអាចមិនគិតបានទេថា «មិនមានអ្វីត្រូវឆ្ងល់នោះទេ ដែលពាក្យពេចន៍ទាំងនេះមានអារម្មណ៍ថាពោរពេញដោយសិទ្ធិអំណាច និងព្រះចេស្ដា ហើយស្ដាប់ទៅហាក់ដូចជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ តាមពិតទៅ ពាក្យទាំងនេះគឺពិតជាព្រះបន្ទូលដែលព្រះជាម្ចាស់ផ្ទាល់បានមានព្រះបន្ទូលដោយផ្ទាល់ប្រាកដមែន!» ដោយចិត្តរបស់យើងពោរពេញដោយក្ដីរំភើប យើងក៏បានបន្តមើលភាពយន្តនោះទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាគ្រាលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក យ៉ាងណាក្តី អ្នកគួរដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏នឹងជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរជាគ្រាដែលការបិទបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស ហើយដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងបានបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែសម្ដែងចេញសេចក្ដីពិតប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវនាំមកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា 'ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ' ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលធ្វើសញ្ញាសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលសម្ដែងចេញការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបញ្ចេញជីវិត និងផ្លូវពិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមណាស់។ តើមនុស្សថោកទាបបែបនេះ អាចនឹងទទួលបានរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបានទៅ? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សល្ងង់ខ្លៅ និងក្រអឺតក្រទមឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រឹងសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍» («ទម្រាំដល់ពេលដែលអ្នកសម្គាល់ឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នៅពេលខ្ញុំឮពាក្យពេចន៍ទាំងនេះ ខ្ញុំឆ្ងល់ថាតើពាក្យ «អ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធ» សំដៅលើអ្នកដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ នៅពេលទ្រង់យាងមកដោយសម្ងាត់ ហើយជាអ្នកដែលគ្រាន់តែរង់ចាំព្រះអម្ចាស់យេស៊ូវយាងចុះមកនៅលើពពកឬយ៉ាងណា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ខាងពិភពសាសនាស្ទើរតែទាំងអស់ទៅហើយដែលបានរង់ចាំព្រះអម្ចាស់យាងចុះមកនៅលើពពក។ ប៉ុន្តែពាក្យពេចន៍ទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើយើងប្រកាន់ខ្ជាប់ដោយងងឹតងងុលនូវគំនិតដែលថា ព្រះអម្ចាស់យេស៊ូវយាងចុះមកនៅលើពពក ហើយបដិសេធមិនទទួលយកការពិតដែលថា ព្រះជាម្ចាស់បានយាងមកក្នុងចំណោមមនុស្សដោយសម្ងាត់រួចហើយនោះ នៅទីបំផុត យើងនឹងត្រូវព្រះជាម្ចាស់ដាក់ទោសមិនខាន ព្រោះនៅពេលនោះ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនៃការជំនុំជម្រះ ការសម្អាត និងការសង្គ្រោះមនុស្សយ៉ាងពេញលេញ នឹងត្រូវបញ្ចប់។ ទឹកដមនៃពាក្យពេចន៍ទាំងនេះគឺម៉ឺងម៉ាត់ វាមាននូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមិនអាចប្រមាថបាន ហើយពោរពេញដោយសិទ្ធិអំណាច និងព្រះចេស្ដា ហើយធ្វើឲ្យយើងមានចិត្តកោតខ្លាច និងភិតភ័យ។ ក្នុងពេលជាមួយគ្នានោះ ពាក្យពេចន៍ទាំងនេះក៏មានសេចក្ដីក្រើនរំឭក និងដាស់តឿនដល់យើងផងដែរ ដោយសង្ឃឹមថា យើងអាចក្លាយជាមនុស្សដែលស្វែងរក និងទទួលយកសេចក្ដីពិត ហើយមិនដាក់កំហិតកិច្ចការរបស់ព្រះជាម្ចាស់ដោយងងឹតងងុល ឬបដិសេធការពិតដែលថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញនោះឡើយ។ ភរិយារបស់ខ្ញុំ និងខ្ញុំ ជក់ចិត្តនឹងភាពយន្តនេះណាស់ ហើយយើងបានមើលភាពយន្តនេះជាច្រើនដង។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាបានអង្រួនដួងចិត្តរបស់យើងជាខ្លាំង។ យើងនៅមានអារម្មណ៍រំភើបបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។
ថ្ងៃមួយ ខ្ញុំបានទូរសព្ទទៅភរិយារបស់ខ្ញុំ នៅពេលខ្ញុំកំពុងធ្វើដំណើរទៅធ្វើការ ហើយកាលណាយើងកាន់តែនិយាយអំពីពាក្យពេចន៍ទាំងនេះ យើងកាន់តែមានអារម្មណ៍ថា ពាក្យពេចន៍ទាំងនេះច្បាស់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គាត់បាននិយាយមកខ្ញុំដោយក្ដីរំភើបថា «យើងត្រូវតែរកសៀវភៅនេះឲ្យបាន!» យើងពិតជាចង់ដឹងណាស់ថា តើយើងគួរធ្វើអ្វីបន្តទៀត ហើយថាតើយើងគួរស្វាគមន៍ព្រះអម្ចាស់ដោយរបៀបណា ដូច្នេះ នៅពេលខ្ញុំត្រឡប់មកពីធ្វើការវិញនៅថ្ងៃដដែលនោះ យើងបានស្វែងរកមើល «ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា» នៅលើអនឡាញ ហើយបានរកឃើញគេហទំព័រផ្លូវការរបស់ពួកជំនុំនោះ។ នៅពេលចូលទៅដល់គេហទំព័រនោះ យើងបានឃើញសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម»។ ដំបូង យើងបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងអារម្ភកថា៖ «'ជំនឿជឿលើព្រះជាម្ចាស់' គឺជាការជឿថាមានព្រះជាម្ចាស់ ហើយនេះគឺជាគោលគំនិតដ៏សាមញ្ញបំផុតនៃជំនឿលើព្រះជាម្ចាស់។ ដើម្បីឈានទៅមុខមួយកម្រិតទៀត ការជឿថាមានព្រះជាម្ចាស់ មិនដូចជាការជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ផ្ទុយទៅវិញ វាជាប្រភេទនៃសេចក្តីជំនឿដ៏សាមញ្ញមួយជាមួយនឹងអត្ថន័យជំនឿសាសនាដ៏ខ្លាំងក្លា។ ជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតេយ្យភាពលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ហើយដោយហេតុនេះ បោះចោលនិស្ស័យពុករលួយរបស់គេ បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបអាចហៅថាជា 'ជំនឿលើព្រះជាម្ចាស់'។ ប៉ុន្តែ ជារឿយៗមនុស្សមើលឃើញការមានជំនឿលើព្រះជាម្ចាស់ ជារឿងដ៏សាមញ្ញ និងស្រាលស្ងើកបំផុត។ នៅពេលដែលមនុស្សជឿលើព្រះជាម្ចាស់តាមរបៀបនេះ វាបាត់បង់នូវអត្ថន័យហើយ ទោះបីពួកគេអាចបន្តជឿរហូតដល់ទីចុងបញ្ចប់ក៏ដោយ ក៏ពួកគេនឹងមិនដែលទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់នោះឡើយ ដោយសារតែពួកគេដើរតាមផ្លូវខុស» («ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១)។ ខ្ញុំអាចមិនគិតបានទេថា ព្រះបន្ទូលទាំងនេះអស្ចារ្យខ្លាំងណាស់ ហើយខ្ញុំបានដឹងថា ពាក្យពេចន៍ទាំងនេះ គឺជាសេចក្ដីពិតប្រាកដមែន។ ព្រះបន្ទូលទាំងនេះបានផ្លាស់ប្ដូរសញ្ញាណពីមុនរបស់ខ្ញុំទាំងស្រុង អំពីជំនឿលើព្រះជាម្ចាស់។ ពីមុន ខ្ញុំគ្រាន់តែដឹងថា យើងត្រូវអានព្រះគម្ពីរឲ្យបានច្រើន អធិស្ឋានឲ្យបានច្រើន និងស្ដាប់ការអធិប្បាយឲ្យបានច្រើន ហើយយើងជឿលើព្រះជាម្ចាស់ គ្រាន់តែដើម្បីឲ្យបានពរ និងទទួលព្រះគុណប៉ុណ្ណោះ។ ខ្ញុំមិនដែលដឹងសោះថា ជំនឿពិតលើព្រះជាម្ចាស់មានន័យថា ត្រូវដកពិសោធន៍ពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ នៅលើមូលដ្ឋាននៃសេចក្ដីជំនឿដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើ។ ព្រះបន្ទូលទាំងនេះបានពន្យល់ពីអត្ថន័យពិតនៃជំនឿលើព្រះជាម្ចាស់យ៉ាងស៊ីជម្រៅ និងយ៉ាងល្អិតល្អន់ ហើយបានផ្ដល់នូវផ្លូវទៅមុខយ៉ាងច្បាស់លាស់។ ខ្ញុំកាន់តែជឿជាក់ថា ព្រះបន្ទូលទាំងនេះបានមកពីព្រះជាម្ចាស់ ហើយថាវាជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចមានបន្ទូលអំពីសេចក្ដីពិត និងអត្ថន័យពិតនៃជំនឿលើព្រះជាម្ចាស់បានយ៉ាងច្បាស់បែបនេះ។
យើងបានបន្តអាន ហើយឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់ និងមនុស្សមិនអាចត្រូវបាននិយាយនៅកម្រិតស្មើគ្នាឡើយ។ សារជាតិ និងកិច្ចការរបស់ទ្រង់ ជាអ្វីមួយដែលមិនអាចវាស់ស្ទង់ និងមិនអាចយល់បានបំផុតចំពោះមនុស្ស។ ប្រសិនបើព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ និងមានបន្ទូលដោយផ្ទាល់ព្រះអង្គ ក្នុងចំណោមមនុស្សជាតិទេ នោះមិនថាយ៉ាងណាក៏ដោយ មនុស្សនឹងមិនអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ សូម្បីតែអ្នកដែលបានដាក់ជីវិតរបស់គេទាំងស្រុងចំពោះព្រះជាម្ចាស់ ក៏នឹងមិនអាចទទួលបានការសព្វព្រះទ័យពីទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់មិនចាប់ផ្ដើមធ្វើការទេ ទោះបីមនុស្សធ្វើការបានល្អយ៉ាងណាក៏វានៅតែគ្មានតម្លៃអ្វីសោះឡើយ ព្រោះថាព្រះតម្រិះរបស់ព្រះជាម្ចាស់នឹងតែងតែខ្ពង់ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ មិនអាចមនុស្សណាម្នាក់វាស់ស្ទង់បានឡើយ។ ហេតុនេះហើយបានជាខ្ញុំនិយាយថា អស់អ្នកដែល 'យល់ទាំងស្រុង' អំពីព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ តាមពិតទៅជាមនុស្សអសមត្ថភាពវិញទេ។ ពួកគេទាំងអស់គ្នា សុទ្ធតែជាមនុស្សក្រអឺតក្រទម និងល្ងង់ខ្លៅ។ មនុស្សមិនគួរកំណត់ព្រំដែនលើកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត មនុស្សមិនអាចកំណត់ព្រំដែនលើកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ... ដោយសារតែយើងជឿថា មានព្រះជាម្ចាស់ ហើយដោយសារតែយើងចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងចង់ឃើញទ្រង់ ដូច្នេះ យើងគួរតែស្វែងរកផ្លូវនៃសេចក្តីពិត និងផ្លូវនៃភាពចុះសម្រុងជាមួយទ្រង់វិញ។ យើងមិនគួរប្រឆាំងនឹងទ្រង់ ដោយរឹងទទឹងនឹងទ្រង់ឡើយ។ តើទង្វើបែបនេះអាចនាំឱ្យមានផលល្អអ្វីទៅ?» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានអត្ថបទនេះរួច យើងបានដឹង ថាយើងសុទ្ធតែជាភាវៈដែលត្រូវបានបង្កើត ដែលតូចទាបជារៀងរហូត។ រីឯព្រះជាម្ចាស់វិញ ទ្រង់គឺជាព្រះជារៀងរហូត។ ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ មាននូវអាថ៌កំបាំងជាច្រើនដែលយើងមិនអាចវាស់ស្ទង់បានឡើយ។ យើងគួរតែមានអាកប្បកិរិយាបន្ទាបខ្លួន និងស្វែងរក ចំពោះកិច្ចការរបស់ទ្រង់ យើងមិនអាចសន្និដ្ឋានតាមតែចិត្តបានឡើយ។ បន្ទាប់មក យើងបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបន្ថែមទៀត ដែលថា៖ «អ្នកប្រហែលជាបើកសៀវភៅនេះសម្រាប់គោលបំណងនៃការសិក្សាស្រាវជ្រាវ ឬក្នុងចេតនាចង់ទទួលយក។ មិនថាអ្នកមានអាកប្បកិរិយាបែបណានោះឡើយ ខ្ញុំសង្ឃឹមថា អ្នកនឹងអានវាដល់ចប់ ហើយនឹងមិនឆាប់ទុកសៀវភៅនេះចោលឡើយ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលអានព្រះបន្ទូលនេះ ខ្ញុំមានអារម្មណ៍ថា ព្រះបន្ទូលទាំងនេះស្និទ្ធស្នាលខ្លាំងណាស់ ប្រៀបដូចជាព្រះជាម្ចាស់កំពុងមានព្រះបន្ទូលផ្ទាល់មកកាន់យើងអ៊ីចឹង ដោយដឹកនាំយើងឲ្យស្វែងរកព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ ខ្ញុំបានសម្រេចចិត្តបន្តអានសៀវភៅនេះ ហើយទាក់ទងទៅពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។
យើងបានផ្ញើសារតាមរយៈមុខងារជជែកនៅលើគេហទំព័ររបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបងប្អូនប្រុសស្រីមកពីពួកជំនុំ បានឆ្លើយតបមកយើងវិញយ៉ាងឆាប់រហ័ស។ បន្ទាប់ពីនោះមក យើងតែងតែអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាមួយបងប្អូនប្រុសស្រីតាមអនឡាញ ដោយយើងម្នាក់ៗចែករំលែកអំពីបទពិសោធន៍ និងការយល់ដឹងរបស់យើង។ នៅពេលខ្ញុំអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាកាន់តែច្រើន ខ្ញុំបានដឹងអំពីសេចក្ដីពិតជាច្រើន ដូចជារបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ភាពខុសគ្នារវាងការត្រូវបានសង្គ្រោះ និងការទទួលបានសេចក្ដីសង្គ្រោះពេញលេញ អត្ថន័យនៃការលើកឡើង ថាតើមនុស្សប្រភេទណាដែលអាចចូលទៅក្នុងនគរស្ថានសួគ៌បាន និងអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលព្រះយេស៊ូវយាងមកក្នុងពិភពមនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ ហើយបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ នៅក្នុងគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀត ហើយជាមួយនឹងការយកកំណើតជាមនុស្សនេះ ទ្រង់បានបញ្ចប់យុគសម័យនៃព្រះគុណ និងនាំមកនូវយុគសម័យនៃនគរព្រះ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយថែមទាំងអាចទទួលយកការណែនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់ទៀតផង។ ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់សាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែអស្ចារ្យ ដើម្បីដកនិស្ស័យដែលធ្វើឱ្យពុករលួយដោយសាតាំងរបស់មនុស្សចេញឱ្យអស់ទាំងស្រុង។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់នឹងរីករាយនឹងសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ចាប់តាំងពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងចាប់ពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់កិច្ចការនៅដំណាក់កាលបច្ចុប្បន្ន ដំណាក់កាលទាំងបីនេះ បង្កើតបានជាផែនការការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់នោះ សុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយយ៉ាងពិតប្រាកដ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា នោះឈរទទឹងនឹងព្រះជាម្ចាស់ហើយ» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារួច ខ្ញុំបានយល់ថា ព្រះអម្ចាស់យេស៊ូវបានធ្វើតែកិច្ចការនៃការប្រោសលោះមនុស្សជាតិប៉ុណ្ណោះ ហើយមិនមែនកិច្ចការនៃការជំនុំជម្រះ ការសម្អាត និងការសង្គ្រោះមនុស្សយ៉ាងពេញលេញនៅគ្រាចុងក្រោយនោះទេ។ ទោះបីជាជំនឿរបស់យើងលើព្រះអម្ចាស់ មានន័យថាបាបរបស់យើងត្រូវបានលើកលែងឱ្យក៏ដោយ តែធម្មជាតិនៃអំពើបាបរបស់យើងមិនត្រូវបានដកចេញឡើយ ហើយនេះជាមូលហេតុដែលយើងនៅតែប្រព្រឹត្តអំពើបាបជាញឹកញាប់ និងមិនអាចរំដោះខ្លួនចេញពីចំណងនៃអំពើបាបបាន។ នៅលើមូលដ្ឋាននៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញនូវសេចក្ដីពិត និងធ្វើកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីសម្អាត និងសង្គ្រោះមនុស្សម្ដងជាសម្រេច។ ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះតែមួយអង្គ ដែលមានព្រះនាមខុសៗគ្នា នៅក្នុងយុគសម័យខុសៗគ្នា។ មានតែការដកពិសោធន៍ពីកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយប៉ុណ្ណោះ ទើបនិស្ស័យពុករលួយរបស់យើងអាចត្រូវបានសម្អាត ហើយយើងអាចស័ក្ដិសមនឹងចូលទៅក្នុងនគរព្រះបាន។ ព័ត៌មាននេះពិតជាសំខាន់ណាស់ដែលយើងត្រូវដឹង! ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានបើកសម្ដែងប្រាប់យើងនូវអាថ៌កំបាំងទាំងនេះអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយយើងទាំងអស់គ្នាត្រូវអង្រួនយ៉ាងខ្លាំងដល់ជម្រៅចិត្ត ពិតមែនហើយ នេះគឺជាព្រះបន្ទូល និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់! ព្រោះមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចបើកសម្ដែងនូវអាថ៌កំបាំងនៃកិច្ចការរបស់ព្រះជាម្ចាស់បាន មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចបញ្ចប់យុគសម័យចាស់ និងចាប់ផ្ដើមយុគសម័យថ្មីបាន។ គ្មានមនុស្សណាម្នាក់អាចធ្វើបែបនេះបានឡើយ។
យើងក៏បានឃើញដែរថា ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើនដែលទាក់ទងនឹងការអនុវត្ត ដូចជា គោលការណ៍នៃជំនឿ គោលការណ៍នៃការធ្វើជាមនុស្សស្មោះត្រង់ គោលការណ៍នៃការចុះចូលនឹងព្រះជាម្ចាស់ និងគោលការណ៍នៃការស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ។ គោលការណ៍ទាំងនេះពិតជាបរិបូរណាស់ និងសម្រេចតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទាំងស្រុងដែលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមិនមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ យើងជឿជាក់ទាំងស្រុងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញពិតមែន ថាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការសម្ដែងចេញរបស់ព្រះជាម្ចាស់ ហើយថា ព្រះបន្ទូលទាំងនេះគឺជាក្រាំងដែលត្រូវបានបើក ដូចបានទាយទុកនៅក្នុងគម្ពីរវិវរណៈ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា យើងបានយល់សេចក្ដីពិតជាច្រើនដែលយើងមិនធ្លាប់យល់ពីមុនមក ហើយតាមរយៈការអធិស្ឋានទៅកាន់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការអានព្រះបន្ទូលរបស់ទ្រង់ បញ្ហាដែលយើងបានជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ត្រូវបានដោះស្រាយទាំងអស់។ យើងពិតជាបានចាប់ផ្ដើមរស់នៅក្នុងជីវិតដែលទល់មុខគ្នាជាមួយព្រះជាម្ចាស់ យើងពិតជាមានពរណាស់! ខ្ញុំទទួលបានពិសោធន៍ថា ជាការសំខាន់ណាស់ដែលត្រូវស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ នៅពេលស្វាគមន៍ព្រះអម្ចាស់!