៦៥. មូលហេតុដែលខ្ញុំរវល់ខ្លាំង

ដោយ ស្ទែនលី មកពីកូរ៉េខាងត្បូង

ខ្ញុំគឺជាប្រធានក្រុមស្រោចស្រពនៅក្នុងពួកជំនុំ។ ខ្ញុំគិតថា អ្នកណាដែលចង់ក្លាយជាប្រធានក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាព ត្រូវតែរ៉ាប់រងកិច្ចការគ្រប់យ៉ាងដោយខ្លួនឯង ហើយខ្ញុំក៏រំពឹងច្រើនបែបនេះពីខ្លួនឯងដែរ។ ឲ្យតែខ្ញុំសម្គាល់ឃើញថា មានអ្វីមួយដែលត្រូវធ្វើនៅក្នុងក្រុមរបស់យើង មិនថាតូចឬធំប៉ុនណាទេ ខ្ញុំនឹងផ្ដួចផ្ដើមធ្វើវាដោយខ្លួនឯង រួមទាំងកិច្ចការទូទៅខ្លះៗផងដែរ។ ខ្ញុំថែមទាំងយកការងារដែលបងប្អូនប្រុសស្រីអាចធ្វើបាន មកធ្វើទៀតផង ដោយនិយាយយ៉ាងចិត្តទូលាយថា៖ «ខ្ញុំនឹងធ្វើវា អ្នកមិនបាច់ធ្វើទេ»។ រាល់ពេលដែលរឿងនេះកើតឡើង ខ្ញុំមានអារម្មណ៍មោទនភាពដែលមិនអាចពន្យល់បាន ហើយមានអារម្មណ៍ថា ខ្ញុំពិតជាប្រធានក្រុមដែលយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវមែន។ យូរៗទៅ បងប្អូនប្រុសស្រីចាប់ផ្ដើមមករកខ្ញុំ ឲ្យតែពេលពួកគេមានបញ្ហាអ្វីមួយ។ អ្នកមើលការខុសត្រូវរបស់ខ្ញុំក៏បានសរសើរខ្ញុំដែរ ដែលបានចំណាយពេលច្រើនម៉ោងបំពេញភារកិច្ច និងចេះរងទុក្ខ ហើយបង់ថ្លៃ។ ការបានឮបែបនេះ ធ្វើឲ្យខ្ញុំពេញចិត្តណាស់ ព្រោះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំជាប្រធានក្រុមដែលមានសមត្ថភាពពិតមែន។

ក្រោយមក មានអ្នកជឿថ្មីកាន់តែច្រើនឡើងៗ បានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយខ្ញុំមានអ្នកមកថ្មីត្រូវស្រោចស្រពច្រើនជាងមុន។ បន្ថែមពីលើការជួបជុំជាមួយអ្នកជឿថ្មីរៀងរាល់ថ្ងៃ ខ្ញុំក៏បានបណ្ដុះបណ្ដាលពួកគេដែរ ដោយបង្រៀនពួកគេពីរបៀបរៀបចំការជួបជុំ របៀបផ្សាយដំណឹងល្អ ជាដើម។ កាលវិភាគខ្ញុំពេញណែនទៅហើយ តែលើសពីនេះទៅទៀត បងប្អូនប្រុសស្រីនៅក្នុងក្រុមខ្ញុំត្រូវការការសម្រេចចិត្តពីខ្ញុំ សូម្បីតែការរៀបចំការជួបជុំសម្រាប់អ្នកជឿថ្មីក៏ដោយ។ ដោយមានរឿងត្រូវធ្វើច្រើនពេក ខ្ញុំតែងតែជាប់រវល់នឹងរឿងតូចតាចទាំងនេះ ដែលបង្អាក់កាលវិភាគរបស់ខ្ញុំ ហើយធ្វើឲ្យខ្ញុំរវល់ខ្លាំង រហូតគ្មានពេលចំណាយពេលជាមួយព្រះជាម្ចាស់ផង។ ទោះបីជាខ្ញុំរវល់ខ្លាំងរាល់ថ្ងៃ ហើយមិនដែលទំនេរក៏ដោយ តែខ្ញុំមិនសូវបានតាមដានដិតដល់លើកិច្ចការអាទិភាពទេ។ រឿងនេះតែងធ្វើឲ្យខ្ញុំបារម្ភ តែខ្ញុំមិនដឹងថាត្រូវធ្វើដូចម្ដេចចំពោះវាឡើយ។ ម្ដងនោះ បងស្រីដែលចាប់ដៃគូជាមួយខ្ញុំបានសួរខ្ញុំថា៖ «អ្នកតែងនិយាយថាអ្នករវល់ តែតាមពិតទៅ អ្នកធ្វើអ្វីខ្លះរាល់ថ្ងៃហ្នឹង?» ដោយប្រឈមមុខនឹងសំណួរបងស្រី ខ្ញុំស្រាប់តែមានអារម្មណ៍តូចចិត្តណាស់ ដែលគាត់មិនយល់ពីខ្ញុំ។ ក្រោយមក ពេលបងប្អូនប្រុសស្រីជួបបញ្ហាក្នុងការស្រោចស្រពអ្នកជឿថ្មី ហើយមកនិយាយប្រាប់ខ្ញុំអំពីវា ខ្ញុំតែងតែរអ៊ូដាក់ខ្លួនឯងថា៖ «នេះគឺជាគោលការណ៍មូលដ្ឋានដែលអ្នកស្រោចស្រពត្រូវចេះឲ្យស្ទាត់។ ហេតុអ្វីបានជាអ្នកមករកខ្ញុំឲ្យដោះស្រាយបញ្ហាសាមញ្ញបែបនេះទៅវិញ តើអ្នកមិនអាចរៀនដោះស្រាយដោយខ្លួនឯងបានទេអី? ឬមួយមកពីអ្នកមិនចង់ខំប្រឹង?» ខ្ញុំមិនចង់បន្តចាត់ចែងបញ្ហាទាំងនោះទៀតទេ ហើយខ្ញុំយល់ថា បងប្អូនប្រុសស្រីគួរតែដោះស្រាយវាដោយឯករាជ្យ។ តែបន្ទាប់មក ខ្ញុំគិតថា៖ «ខ្ញុំជាប្រធានក្រុម។ បើខ្ញុំមិនចាត់ចែងបញ្ហាទាំងនេះទេ ហើយបែរជាឲ្យបងប្អូនប្រុសស្រីដោះស្រាយវាវិញនោះ តើវានឹងមិនធ្វើឲ្យតម្លៃរបស់ខ្ញុំជាប្រធានក្រុមធ្លាក់ចុះទេឬ? តើគេអាចនឹងនិយាយថា ខ្ញុំមិនបានបំពេញទំនួលខុសត្រូវ ហើយថាខ្ញុំគេចវេះពីភារកិច្ចឬទេ? បើអ្នកដឹកនាំដឹង តើគាត់អាចនឹងនិយាយថា ខ្ញុំគ្មានសមត្ថភាពការងារឬទេ? មិនអីទេ ពោលគឺ បើជារឿងដែលខ្ញុំអាចធ្វើដោយខ្លួនឯងបាន ខ្ញុំនឹងធ្វើវា»។ ដូច្នេះ ភាគច្រើន ខ្ញុំបន្តធ្វើកិច្ចការក្រុមទាំងអស់ដោយខ្លួនឯង ចាប់តាំងពីកិច្ចការធំៗ ដូចជាការរៀបចំការជួបជុំ និងការដោះស្រាយបញ្ហារបស់អ្នកជឿថ្មី រហូតដល់កិច្ចការតូចតាច ដូចជាការជួយបងប្អូនប្រុសស្រីបញ្ជូនសារ និងការស្វែងរកមនុស្សឲ្យចាត់ចែងកិច្ចការទូទៅ។ ខ្ញុំប្រញាប់ធ្វើរឿងទាំងនេះ ទោះបីជាខ្ញុំមិនសូវចង់ធ្វើក៏ដោយ ដើម្បីកុំឲ្យនរណាម្នាក់សង្ស័យលើខ្ញុំក្នុងនាមជាប្រធានក្រុម។ ពេលខ្លះ ខ្ញុំមិនអាចពិពណ៌នាបានទេថា ខ្ញុំនឿយហត់ប៉ុនណា ដោយត្រូវរ៉ាប់រងរឿងផ្សេងៗគ្នាជាច្រើនក្នុងពេលតែមួយ។ ខ្ញុំអាចត្រឹមតែលួងចិត្តខ្លួនឯងដោយគិតថា៖ «យ៉ាងណាក៏ខ្ញុំជាប្រធានក្រុមដែរ។ ប្រធានក្រុមត្រូវតែស្ម័គ្រចិត្តខំប្រឹងធ្វើការ»។ ហើយបែបហ្នឹងឯង ខ្ញុំបន្តក្ដោបក្ដាប់រឿងទាំងអស់ ទាំងធំទាំងតូច មកទុកក្នុងដៃខ្លួនឯង ដោយរស់នៅក្នុងសភាពរវល់មិនចេះចប់។ ទោះបីជាការរវល់ខ្លាំងរាល់ថ្ងៃ ធ្វើឲ្យខ្ញុំទទួលបានការកោតសរសើរ និងការពេញចិត្តពីបងប្អូនប្រុសស្រីមួយចំនួនក៏ដោយ តែក្នុងដួងចិត្តខ្ញុំគ្មានសេចក្ដីសុខសាន្ត ឬអំណរឡើយ។ ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំកំពុងតែធ្វើឲ្យភារកិច្ចរបស់ខ្ញុំរញ៉េរញ៉ៃ ហើយខ្ញុំគ្មានពេលធ្វើកិច្ចការសំខាន់ៗជាច្រើន ដោយសារខ្ញុំជាប់រវល់តែនឹងរឿងកំប៉ិកកំប៉ុកខ្លាំងពេក។

ម្ដងនោះ ខ្ញុំបានលើកយកការលំបាករបស់ខ្ញុំទៅប្រាប់អ្នកដឹកនាំ ហើយទាល់តែក្រោយពេលគាត់បានប្រកបជាមួយខ្ញុំ ទើបខ្ញុំទទួលបានគោលការណ៍នៃការអនុវត្តខ្លះៗ។ គាត់សួរខ្ញុំថា៖ «តើអ្នកមិនបានរ៉ាប់រងការងារច្រើនពេកទេឬ? បើអ្នកមិនឲ្យបងប្អូនប្រុសស្រីធ្វើការងាររបស់គេ ហើយបែរជារែកពន់រឿងទាំងអស់ដោយខ្លួនឯងវិញនោះ អ្នកច្បាស់ជារវល់ហើយ។ អ្នកអាចឲ្យពួកគេអនុវត្តធ្វើកិច្ចការដែលមិនសូវសំខាន់ខ្លះៗបាន។ ទោះបីជាពួកគេធ្វើវាមិនបានល្អក៏ដោយ ក៏វាមិនជះឥទ្ធិពលធំដុំដល់កិច្ចការពួកជំនុំដែរ។ បើវាពិតជាការងារដែលគ្មាននរណាផ្សេងអាចធ្វើបានមែន នោះអ្នកត្រូវតែធ្វើវាដោយខ្លួនឯង។ តែបើអ្នកដទៃអាចធ្វើវាបាន ហើយអ្នកមិនឲ្យគេសាកល្បង ឬផ្ដល់ឱកាសឲ្យគេអនុវត្ត រួចបែរជាយកមកធ្វើខ្លួនឯងទាំងអស់វិញ តើអ្នកមិនកំពុងមើលស្រាលពួកគេ និងគ្រាន់តែព្យាយាមអួតសម្ញែងទេឬ? នោះគឺជាការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយហើយ»។ ការប្រកបគ្នារបស់គាត់ចាក់ដោតចំសភាពរបស់ខ្ញុំតែម្ដង។ ខ្ញុំធ្លាប់គិតថា ការធ្វើកាន់តែច្រើនបង្ហាញថាខ្ញុំកំពុងរែកបន្ទុក តែខ្ញុំមិនដែលឆ្លុះបញ្ចាំងឡើយថាតើទង្វើខ្ញុំផ្អែកលើគោលការណ៍ ឬថាតើវាមានលាយឡំអ្វីឬអត់។ ពេលខ្ញុំគិតអំពីវា បំណងលាក់កំបាំងរបស់ខ្ញុំក្នុងការរ៉ាប់រងគ្រប់យ៉ាងនៅក្នុងភារកិច្ច គឺដើម្បីសម្ញែងគេ ជាជាងការរែកបន្ទុក។ ក្នុងករណីខ្លះ មិនមែនមកពីអ្នកដទៃមិនអាចធ្វើកិច្ចការ ឬពួកគេគ្មានពេលនោះទេ ផ្ទុយទៅវិញ គឺដោយសារខ្ញុំគិតថា ខ្ញុំធ្វើកាន់តែច្រើន គ្រប់គ្នានឹងកាន់តែពេញចិត្តខ្ញុំ ហើយនិយាយថា ខ្ញុំជាប្រធានក្រុមមានសមត្ថភាព ដែលទទួលខុសត្រូវ និងចេះរែកបន្ទុកក្នុងភារកិច្ចខ្លួន។ ខ្ញុំចាត់ទុកការបំពេញភារកិច្ច ជាមធ្យោបាយដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃ។ ខ្ញុំនៅតែ «រវល់» និង «រែកបន្ទុក» ដើម្បីបង្ហាញតម្លៃរបស់ខ្ញុំក្នុងនាមជាប្រធានក្រុម និងដើម្បីឈ្នះតំណែងក្នុងដួងចិត្តអ្នកដទៃ។ ដោយសារខ្ញុំមានចេតនាខុសឆ្គងក្នុងភារកិច្ច និងតែងតែចង់ការពារឋានៈរបស់ខ្លួន ការងារជាច្រើនរបស់ក្រុមធ្លាក់មកលើស្មាខ្ញុំ ហើយបងប្អូនប្រុសស្រីរបស់ខ្ញុំគ្មានឱកាសក្នុងការអនុវត្តឡើយ។ ហើយដោយសារអ្វីដែលខ្ញុំអាចធ្វើបានមានកម្រិត កិច្ចការសំខាន់ៗមួយចំនួនបែរជាត្រូវយឺតយ៉ាវទៅវិញ ដោយហេតុនេះធ្វើឲ្យខូចដល់កិច្ចការពួកជំនុំ និងជីវិតរបស់បងប្អូនប្រុសស្រីរបស់ខ្លុំ។

ក្រោយមក បន្ទាប់ពីអានបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីបញ្ហារបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សខ្លះធ្វើបន្ទាល់អំពីខ្លួនឯងដោយប្រើពាក្យសម្ដី និងនិយាយពាក្យមួយចំនួនដែលអួតអាងអំពីខ្លួនឯង ចំណែកឯអ្នកខ្លះទៀតប្រើឥរិយាបថ។ តើការសម្ដែងចេញអ្វីខ្លះដែលបង្ហាញថាមនុស្សម្នាក់ប្រើឥរិយាបថដើម្បីធ្វើបន្ទាល់អំពីខ្លួនឯង? មើលពីខាងក្រៅ ពួកគេបង្ហាញឥរិយាបថមួយចំនួនដែលសមស្របតាមសញ្ញាណរបស់មនុស្ស ដែលទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស ហើយដែលមនុស្សមើលឃើញថាថ្លៃថ្នូរខ្លាំង និងសមស្របតាមស្តង់ដារសីលធម៌។ ឥរិយាបថទាំងនេះធ្វើឱ្យមនុស្សគិតថា ពួកគេមានកិត្តិយស មានសេចក្ដីសុចរិត ថាពួកគេពិតជាស្រឡាញ់ព្រះជាម្ចាស់ មានចិត្តគោរពយ៉ាងខ្លាំង និងពិតជាមានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយថាពួកគេគឺជាមនុស្សដែលដេញតាមសេចក្ដីពិត។ ពួកគេតែងតែបង្ហាញឥរិយាបថល្អៗពីខាងក្រៅមួយចំនួន ដើម្បីបំភាន់មនុស្ស តើនេះមិនមែនមានន័យថា ជាការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងទេឬអី? ជាធម្មតា មនុស្សលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងតាមរយៈពាក្យសម្ដី ដោយប្រើការនិយាយច្បាស់ៗដើម្បីបង្ហាញថា ពួកគេខុសពីមនុស្សភាគច្រើន ហើយថាពួកគេមានគំនិតវាងវៃជាងអ្នកដទៃ ដើម្បីធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់ដល់ពួកគេ និងលើកតម្កើងពួកគេ។ ក៏ប៉ុន្តែ មានវិធីសាស្ត្រមួយចំនួនដែលមិនពាក់ព័ន្ធនឹងការនិយាយចំៗនោះទេ ដែលមនុស្សបែរជាប្រើទង្វើខាងក្រៅ ដើម្បីធ្វើបន្ទាល់ថា ពួកគេល្អជាងអ្នកដទៃទៅវិញ។ ទង្វើប្រភេទនេះត្រូវបានគិតគូរយ៉ាងល្អិតល្អន់ វាមានបំណង និងចេតនាជាក់លាក់ ហើយវាមានគោលបំណងច្បាស់លាស់ណាស់។ ទង្វើទាំងនេះត្រូវបានវេចខ្ចប់ និងកែច្នៃ ដូច្នេះអ្វីដែលមនុស្សមើលឃើញ គឺជាឥរិយាបថ និងទង្វើមួយចំនួនដែលស្របតាមសញ្ញាណរបស់មនុស្ស ដែលថ្លៃថ្នូរ មានចិត្តគោរព និងស្របតាមភាពសមរម្យបែបអ្នកបរិសុទ្ធ ហើយថែមទាំងស្រឡាញ់ព្រះជាម្ចាស់ កោតខ្លាចព្រះជាម្ចាស់ និងស្របតាមសេចក្ដីពិតទៀតផង។ ការនេះសម្រេចបានគោលបំណងដូចគ្នានៃការលើកតម្កើងខ្លួនឯង និងការធ្វើបន្ទាល់អំពីខ្លួនឯង ហើយធ្វើឱ្យមនុស្សឱ្យតម្លៃខ្ពស់លើពួកគេ និងថ្វាយបង្គំពួកគេ។ តើអ្នករាល់គ្នាធ្លាប់ជួប ឬឃើញរឿងបែបនេះដែរឬទេ? តើអ្នករាល់គ្នាមានការសម្ដែងចេញទាំងនេះដែរឬទេ? តើរឿងទាំងនេះ និងប្រធានបទនេះដែលខ្ញុំកំពុងពិភាក្សា ចាកឆ្ងាយពីជីវិតពិតដែរឬទេ? តាមពិតទៅ មិនចាកឆ្ងាយទេ។ ... មនុស្សមួយចំនួនផឹកកាហ្វេដើម្បីបង្កើនថាមពលនៅពេលល្ងាច ដើម្បីត្រៀមខ្លួននៅដល់យប់ជ្រៅបំពេញភារកិច្ចរបស់ខ្លួន។ បងប្អូនប្រុសស្រីបារម្ភពីសុខភាពរបស់ពួកគេ ហើយចម្អិនស្ងោរមាន់ឱ្យពួកគេញ៉ាំ។ នៅពេលពួកគេញ៉ាំស៊ុបមាន់នោះអស់ហើយ មនុស្សទាំងនេះនិយាយថា 'អរព្រះគុណព្រះជាម្ចាស់! ខ្ញុំបានរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់។ ខ្ញុំមិនសមនឹងទទួលបានទេ។ ឥឡូវនេះ ដោយសារខ្ញុំបានញ៉ាំស៊ុបមាន់នេះអស់ហើយ ខ្ញុំត្រូវតែបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ!' តាមពិតទៅ ពួកគេបន្តបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបដដែលដែលពួកគេតែងតែធ្វើ ដោយមិនបានបង្កើនប្រសិទ្ធភាពសោះឡើយ។ តើពួកគេមិនមែនកំពុងតែធ្វើពុតទេឬអី? ពួកគេកំពុងតែធ្វើពុតមែន ហើយឥរិយាបថប្រភេទនេះ ក៏ជាការលើកតម្កើង និងការធ្វើបន្ទាល់អំពីខ្លួនឯងដោយលាក់លៀមដែរ លទ្ធផលដែលវាសម្រេចបាន គឺធ្វើឱ្យមនុស្សពេញចិត្តនឹងពួកគេ ឱ្យតម្លៃខ្ពស់ដល់ពួកគេ និងក្លាយជាអ្នកដើរតាមពួកគេយ៉ាងប្តូរផ្ដាច់។ ប្រសិនបើមនុស្សមានចិត្តគំនិតបែបនេះ តើពួកគេមិនបានភ្លេចព្រះជាម្ចាស់ទេឬអី? ពួកគេគ្មានព្រះជាម្ចាស់នៅក្នុងចិត្តទៀតទេ ដូច្នេះតើនរណាទៅដែលពួកគេគិតដល់ទាំងយប់ទាំងថ្ងៃនោះ? គឺ 'អ្នកដឹកនាំដ៏ល្អ' គឺជា 'មនុស្សជាទីស្រឡាញ់' របស់ពួកគេហ្នឹងឯង។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន មានក្ដីស្រឡាញ់ខ្លាំងណាស់ចំពោះមនុស្សភាគច្រើននៅសំបកក្រៅ ហើយពួកគេប្រើវិធីសាស្ត្រនៅពេលនិយាយ ដើម្បីឱ្យមនុស្សឃើញថាពួកគេមានក្ដីស្រឡាញ់ និងសុខចិត្តចូលទៅជិតពួកគេ។ ពួកគេញញឹមដាក់នរណាម្នាក់ដែលចូលទៅជិត និងទាក់ទងជាមួយពួកគេ ហើយពួកគេនិយាយទៅកាន់មនុស្សបែបនោះដោយសំឡេងដ៏ទន់ភ្លន់បំផុត។ ទោះបីជាពួកគេឃើញថា បងប្អូនប្រុសស្រីខ្លះគ្មានគោលការណ៍នៅក្នុងទង្វើរបស់ខ្លួន ហើយនាំឱ្យខូចប្រយោជន៍ដល់ពួកជំនុំក៏ដោយ ក៏ពួកគេមិនលួសកាត់អ្នកទាំងនោះសូម្បីបន្តិចឡើយ ពួកគេគ្រាន់តែដាស់តឿន និងកម្សាន្តចិត្តអ្នកទាំងនោះ ហើយលួងលោមពួកគេនៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ គឺពួកគេលួងលោមមនុស្ស ទាល់តែពួកគេនាំមនុស្សគ្រប់គ្នាឱ្យមកនៅចំពោះមុខពួកគេ។ មនុស្សត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះធ្វើឱ្យរំជួលចិត្តបន្តិចម្ដងៗ មនុស្សគ្រប់គ្នាសរសើរនឹងចិត្តស្រឡាញ់របស់ពួកគេយ៉ាងខ្លាំង ហើយហៅពួកគេថាជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់។ ទីបំផុត មនុស្សគ្រប់គ្នាថ្វាយបង្គំពួកគេ និងស្វែងរកការប្រកបពីពួកគេលើគ្រប់បញ្ហា ដោយប្រាប់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះនូវគំនិត និងអារម្មណ៍ក្នុងចិត្តទាំងអស់របស់ខ្លួន រហូតដល់ថ្នាក់ពួកគេលែងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ឬស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្សទាំងនេះមិនត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះបំភាន់ទេឬអី? នេះគឺជាមធ្យោបាយមួយទៀតដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីបំភាន់មនុស្ស។ នៅពេលដែលអ្នករាល់គ្នាធ្វើឥរិយាបថ និងទង្វើទាំងនេះ ឬមានចេតនាទាំងនេះ តើអ្នករាល់គ្នាដឹងខ្លួនទេថា មានបញ្ហានៅក្នុងរឿងនេះ? ហើយនៅពេលដែលអ្នកដឹងខ្លួនអំពីរឿងនេះ តើអ្នកអាចផ្លាស់ប្ដូរទិសដៅនៃទង្វើរបស់អ្នកបានដែរឬទេ? ប្រសិនបើអ្នកអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងមានវិប្បដិសារីពិតប្រាកដ នៅពេលដែលអ្នកដឹងខ្លួន និងពិនិត្យពិច័យឃើញថា ឥរិយាបថ ទង្វើ ឬចេតនារបស់អ្នកមានបញ្ហា នោះបញ្ជាក់ថា អ្នកបានត្រឡប់ចិត្តហើយ» (ដកស្រង់ពី «ចំណុចទីបួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈការលាតត្រដាងនៃបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា មនុស្សបង្ហាញឥរិយាបថ «ល្អ» ផ្សេងៗពីសំបកក្រៅ ដែលស្របតាមសញ្ញាណរបស់មនុស្ស ដើម្បីទទួលបានការកោតសរសើរ និងការឲ្យតម្លៃពីអ្នកដទៃ តែតាមសារជាតិ ឥរិយាបថទាំងនេះគ្រាន់តែជាវិធីនៃការលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯងដោយលាក់កំបាំងប៉ុណ្ណោះ ដែលពុតត្បុតខ្លាំងណាស់ ហើយងាយនឹងបំភាន់មនុស្ស។ ពេលខ្ញុំគិតអំពីវា ខ្ញុំឃើញថា ខ្ញុំគឺជាប្រភេទមនុស្សបែបនោះឯង។ ពីសំបកក្រៅ ខ្ញុំហាក់ដូចជារវល់នឹងការបំពេញភារកិច្ចរាល់ថ្ងៃ ចេះស៊ូទ្រាំទុក្ខលំបាក ចេះបង់ថ្លៃ ហើយរ៉ាប់រងគ្រប់យ៉ាងដោយខ្លួនឯង ពោលគឺ ខ្ញុំមើលទៅហាក់ដូចជាប្រធានក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាព។ តែនៅពីក្រោយរឿងទាំងនោះ ខ្ញុំបានលាក់ទុកនូវបំណងដ៏ថោកទាប និងអាថ៌កំបាំងរបស់ខ្ញុំ គឺដើម្បីទទួលបានការកោតសរសើរពីមនុស្ស។ ខ្ញុំគិតអំពីរបៀបដែលបងប្អូនប្រុសស្រីនឹងមកសួរខ្ញុំអំពីបញ្ហាសព្វបែបយ៉ាង ទាំងតូចទាំងធំ នៅក្នុងភារកិច្ចរបស់ពួកគេ និងរបៀបដែលគេពឹងផ្អែកលើខ្ញុំឲ្យដោះស្រាយគ្រប់យ៉ាង។ ការពិតទៅ ពួកគេអាចពិភាក្សា និងដោះស្រាយបញ្ហាមួយចំនួននោះបាន ដោយមិនមានការចូលរួមពីខ្ញុំឡើយ។ តែគំនិតដែលថា គ្រប់គ្នាទុកចិត្ត និងកោតសរសើរខ្ញុំប៉ុនណា បានជំរុញឲ្យខ្ញុំទុកការងារអាទិភាពចោល ហើយធ្វើគ្រប់យ៉ាងដោយខ្លួនឯង ទោះបីជាខ្ញុំគ្មានពេលក៏ដោយ គឺគ្រាន់តែដើម្បីការពារអំនួត និងឋានៈរបស់ខ្ញុំប៉ុណ្ណោះ។ ពេលខ្លះ បើខ្ញុំដាច់បាយដើម្បីដឹកនាំការជួបជុំសម្រាប់អ្នកជឿថ្មី បងប្អូនស្រីរបស់ខ្ញុំតែងជំរុញឲ្យខ្ញុំទៅញ៉ាំបាយ។ តាមពិត ខ្ញុំលួចសប្បាយចិត្តនឹងគំនិតដែលថា ពួកគេ ឃើញខ្ញុំរវល់នឹងភារកិច្ចខ្លាំងពេក រហូតដល់ភ្លេចបាយភ្លេចទឹក។ ខ្ញុំគិតថា ពួកគេច្បាស់ជាកោតសរសើរខ្ញុំ និងគិតថា ខ្ញុំពិតជាអាចស៊ូទ្រាំទុក្ខលំបាក និងបង់ថ្លៃមែន ហើយឃើញថា ខ្ញុំជាប្រធានក្រុមដែលមានសមត្ថភាព។ ដោយសារតែ «រវល់» ខ្ញុំក៏រីករាយនឹង «ឯកសិទ្ធិ» គ្រប់បែបយ៉ាង និងទទួលបានការអាណិតអាសូរពីអ្នកដទៃដែរ ដែលខ្ញុំប្រើវាដើម្បីបិទបាំងសេចក្ដីវៀចវេរ និងភាពខ្វះចន្លោះរបស់ខ្ញុំ។ ឧទាហរណ៍ បើខ្ញុំមិនបានសរសេរអត្ថបទទីបន្ទាល់តាមរយៈបទពិសោធជីវិតទេ ខ្ញុំតែងតែដោះសាដោយប្រាប់ខ្លួនឯងថា ខ្ញុំរវល់ពេក។ នៅពេលកិច្ចការក្រុមខ្លះដែលខ្ញុំទទួលខុសត្រូវ មិនបានធ្វើទាន់ពេល ខ្ញុំតែងតែអនុគ្រោះឲ្យខ្លួនឯង ហើយថា មកពីខ្ញុំរវល់ពេក។ ហើយនៅពេលមានសេចក្ដីវៀចវេរ និងកំហុសឆ្គងនៅក្នុងភារកិច្ច ហើយខ្ញុំមិនទទួលបានលទ្ធផលល្អក្នុងការស្រោចស្រពអ្នកជឿថ្មី ខ្ញុំប្រើលេសដដែលនេះប្រាប់បងប្អូនប្រុសស្រី ដើម្បីឲ្យពួកគេយោគយល់ដល់ខ្ញុំ។ បែបហ្នឹងឯង ខ្ញុំចេះតែរវល់ពេញមួយថ្ងៃ ដើម្បីបង្ហាញគេថា ខ្ញុំជាប្រធានក្រុមដ៏ល្អម្នាក់ ដែលមានកាលវិភាគពេញណែន។ មិនត្រឹមតែអ្នកមើលការខុសត្រូវរបស់ខ្ញុំឲ្យតម្លៃប៉ុណ្ណោះទេ ខ្ញុំក៏ត្រូវបានបងប្អូនប្រុសស្រីមួយចំនួនកោតសរសើរ និងពឹងផ្អែកលើផងដែរ។ តែទន្ទឹមនឹងនោះ ខ្ញុំក៏បានបិទបាំងសេចក្ដីវៀចវេរ និងកំហុសឆ្គងនៅក្នុងការងារខ្ញុំដែរ។ ចេតនារបស់ខ្ញុំពិតជាថោកទាបណាស់! ខ្ញុំគិតថា ហេតុអ្វីបានជាបងប្អូនប្រុសស្រីចូលចិត្តមករកខ្ញុំ ឲ្យតែពេលពួកគេជួបបញ្ហា ហើយពឹងផ្អែកលើខ្ញុំឲ្យធ្វើគ្រប់យ៉ាង ពោលគឺ ជាចម្បង មកពីខ្ញុំព្យាយាមរ៉ាប់រងគ្រប់យ៉ាងដោយខ្លួនឯងហ្នឹងឯង។ បងប្អូនប្រុសស្រីកោតសរសើរខ្ញុំ ខ្ញុំមានតំណែងនៅក្នុងដួងចិត្តពួកគេ ហើយឲ្យតែពេលពួកគេជួបបញ្ហា ពួកគេមិនអធិស្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់ ឬស្វែងរកគោលការណ៍សេចក្តីពិតទេ តែពួកគេបែរជាមកសួរខ្ញុំជំនួសវិញ។ ដោយការបន្តរវល់បែបនោះ តាមពិតខ្ញុំគ្រាន់តែធ្វើតាមទំនើងចិត្ត សម្ញែងឫកដោយលាក់កំបាំង ទិញទឹកចិត្តមនុស្ស ហើយធ្វើឲ្យពួកគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់។

នៅពេលនោះ ខ្ញុំគិតដល់បន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គដែលខ្ញុំធ្លាប់បានអាន៖ «មនុស្សមួយចំនួនហាក់ដូចជាមានចិត្តក្លៀវក្លាណាស់នៅក្នុងជំនឿរបស់ខ្លួនលើព្រះជាម្ចាស់។ ពួកគេចូលចិត្តយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីកិច្ចការរបស់ពួកជំនុំ ហើយពួកគេតែងតែរត់ទៅមុខមុនអ្នកដទៃជានិច្ច។ ប៉ុន្តែ ផ្ទុយពីការរំពឹងទុក ពួកគេធ្វើឱ្យមនុស្សគ្រប់គ្នាខកបំណង នៅពេលដែលពួកគេក្លាយជាអ្នកដឹកនាំ។ ពួកគេមិនផ្ដោតលើការដោះស្រាយបញ្ហាជាក់ស្ដែងរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាពដើម្បីធ្វើសកម្មភាពសម្រាប់កេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួន។ ពួកគេចូលចិត្តបង្អួតដើម្បីឱ្យអ្នកដទៃកោតសរសើរពួកគេ ហើយពួកគេតែងតែនិយាយអំពីរបៀបដែលពួកគេលះបង់ខ្លួនឯង និងរងទុក្ខដើម្បីព្រះជាម្ចាស់ ប៉ុន្តែពួកគេមិនបានខិតខំប្រឹងប្រែងក្នុងការដេញតាមសេចក្ដីពិត និងការចូលទៅក្នុងជីវិតរបស់ពួកគេឡើយ។ នេះមិនមែនជាអ្វីដែលនរណាម្នាក់រំពឹងទុកពីពួកគេនោះទេ។ ទោះបីជាពួកគេរវល់នឹងការងាររបស់ខ្លួន បង្អួតគ្រប់ឱកាស ផ្សាយពាក្យពេចន៍ និងគោលលទ្ធិខ្លះៗ ទទួលបានការកោតសរសើរ និងការថ្វាយបង្គំពីមនុស្សមួយចំនួន បំភាន់ចិត្តមនុស្ស និងពង្រឹងឋានៈរបស់ខ្លួនក៏ដោយ តើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា? មិនថាពួកគេប្រើប្រាស់អំណោយតិចតួចដើម្បីសូកប៉ាន់អ្នកដទៃ ឬអួតអំពីអំណោយទាន និងសមត្ថភាពរបស់ខ្លួន ឬប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីបំភាន់មនុស្ស ដើម្បីឱ្យមនុស្សយល់ឃើញល្អពីពួកគេយ៉ាងណាក្ដី មិនថាពួកគេប្រើវិធីសាស្ត្រអ្វីដើម្បីទិញទឹកចិត្តមនុស្ស និងដណ្ដើមយកឋានៈនៅក្នុងចិត្តរបស់ពួកគេយ៉ាងណាក្ដី តើពួកគេបានបាត់បង់អ្វីខ្លះ? ពួកគេបានបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត ក្នុងពេលកំពុងបំពេញភារកិច្ចជាអ្នកដឹកនាំ។ ក្នុងពេលជាមួយគ្នានេះ ដោយសារតែការសម្ដែងចេញផ្សេងៗរបស់ពួកគេ ពួកគេក៏បានសន្សំអំពើអាក្រក់ដែលនឹងនាំមកនូវលទ្ធផលចុងក្រោយរបស់ពួកគេផងដែរ។ បើមើលឥឡូវនេះ មិនថាពួកគេកំពុងប្រើអំណោយតិចតួចដើម្បីសូកប៉ាន់ និងដាក់អន្ទាក់មនុស្ស ឬអួតអំពីខ្លួនឯង ឬប្រើការក្លែងបន្លំដើម្បីបំភាន់មនុស្សនោះទេ ហើយមិនថាពួកគេមើលទៅហាក់ដូចជាទទួលបានផលប្រយោជន៍ និងការពេញចិត្តច្រើនប៉ុនណាពីការធ្វើបែបនេះនៅសំបកក្រៅក៏ដោយ តើផ្លូវនេះគឺជាផ្លូវដ៏ត្រឹមត្រូវដែរឬទេ? តើវាជាផ្លូវនៃការដេញតាមសេចក្ដីពិតដែរឬទេ? តើវាជាផ្លូវដែលអាចនាំមកនូវសេចក្ដីសង្រ្គោះដល់មនុស្សម្នាក់ដែរឬទេ? ច្បាស់ណាស់ គឺមិនមែនទេ។ មិនថាវិធីសាស្ត្រ និងល្បិចទាំងនេះឆ្លាតវៃប៉ុនណានោះទេ វាមិនអាចបោកបញ្ឆោតព្រះជាម្ចាស់បានឡើយ ហើយទីបំផុត វិធីសាស្ត្រទាំងនោះសុទ្ធតែត្រូវបានព្រះជាម្ចាស់កាត់ទោស និងស្អប់ខ្ពើម ពីព្រោះអ្វីដែលលាក់នៅពីក្រោយឥរិយាបថបែបនេះ គឺជាមហិច្ឆិតាដ៏ព្រៃផ្សៃរបស់មនុស្ស ព្រមទាំងអាកប្បកិរិយា និងសារជាតិនៃការប្រឆាំងនឹងព្រះជាម្ចាស់។ នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងមិនទទួលស្គាល់មនុស្សទាំងនេះថាជាអ្នកដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនឡើយ ហើយផ្ទុយទៅវិញ ទ្រង់កំណត់លក្ខណៈពួកគេថាជាអ្នកប្រព្រឹត្តអំពើអាក្រក់។ តើព្រះជាម្ចាស់សម្រេចយ៉ាងណានៅពេលដោះស្រាយជាមួយអ្នកប្រព្រឹត្តអំពើអាក្រក់? 'ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ។' នៅពេលព្រះជាម្ចាស់មានបន្ទូលថា 'ចូរចេញពីខ្ញុំទៅ' តើព្រះអង្គចង់ឱ្យមនុស្សបែបនេះទៅទីណា? ព្រះអង្គកំពុងប្រគល់ពួកគេទៅឱ្យសាតាំង ទៅកាន់កន្លែងដែលពោរពេញទៅដោយហ្វូងពួកសាតាំង។ តើលទ្ធផលចុងក្រោយសម្រាប់ពួកគេគឺជាអ្វី? ពួកគេត្រូវបានវិញ្ញាណអាក្រក់ធ្វើទុក្ខទោសរហូតដល់ស្លាប់ ដែលមានន័យថា ពួកគេត្រូវបានសាតាំងលេបត្របាក់។ ព្រះជាម្ចាស់មិនត្រូវការមនុស្សទាំងនេះទេ ដែលមានន័យថា ព្រះអង្គនឹងមិនសង្រ្គោះពួកគេឡើយ ពួកគេមិនមែនជាចៀមរបស់ព្រះជាម្ចាស់ទេ កុំថាឡើយជាអ្នកដើរតាមព្រះអង្គ ដូច្នេះពួកគេមិនស្ថិតក្នុងចំណោមអ្នកដែលព្រះអង្គនឹងសង្រ្គោះឡើយ។ នេះជារបៀបដែលព្រះជាម្ចាស់កំណត់និយមន័យមនុស្សទាំងនេះ។ ដូច្នេះ តើអ្វីជាធម្មជាតិនៃការព្យាយាមទិញទឹកចិត្តអ្នកដទៃ? វាគឺជាការដើរលើផ្លូវរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ វាគឺជាឥរិយាបថ និងសារជាតិរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺជាសារជាតិនៃការប្រជែងជាមួយព្រះជាម្ចាស់ដើម្បីដណ្ដើមរាស្ដ្ររើសតាំងរបស់ព្រះអង្គ មនុស្សបែបនេះគឺជាសត្រូវរបស់ព្រះជាម្ចាស់។ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានកំណត់លក្ខណៈ និងចាត់ថ្នាក់ ហើយវាត្រឹមត្រូវទាំងស្រុង» (ដកស្រង់ពី «ចំណុចទីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងចំៗនូវបញ្ហារបស់ខ្ញុំ។ តាំងពីក្លាយជាប្រធានក្រុមមក ខ្ញុំបានព្យាយាមរ៉ាប់រងគ្រប់យ៉ាងដោយខ្លួនឯង។ ពីសំបកក្រៅ ខ្ញុំគឺជាប្រធានក្រុមម្នាក់ដែលចេះយោគយល់ និងចេះគិតគូរ ដែលបានជួយបងប្អូនប្រុសស្រីយ៉ាងសកម្ម ក្នុងកិច្ចការទាំងឡាយណាដែលត្រូវធ្វើ តែបំណង និងគោលដៅពិតរបស់ខ្ញុំ គឺធ្វើរឿងដែលបម្រើដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន ដើម្បីទិញទឹកចិត្តមនុស្ស និងទទួលបានការកោតសរសើរពីពួកគេ។ នោះគឺជាប្រភេទនៃការបោកប្រាស់ និងល្បិចកល! ខ្ញុំប្រៀបដូចជាពួកមន្ត្រីនៅក្រោមអំណាចនាគដ៏ធំមានសម្បុរក្រហមអ៊ីចឹង ដែលបោកបញ្ឆោតប្រជារាស្ត្រ ដោយធ្វើការបន្តិចបន្តួច គ្រាន់តែដើម្បីឲ្យខ្លួនឯងមើលទៅល្អ ក្រោមរូបភាព «បម្រើប្រជារាស្ត្រ» ដើម្បីឲ្យប្រជារាស្ត្រគោរពកោតខ្លាចពួកគេ និងច្រៀងលើកតម្កើងពួកគេ។ ខ្ញុំក៏ដូចគ្នាដែរ ពោលគឺ ពីសំបកក្រៅ ខ្ញុំរវល់នឹងការបំពេញភារកិច្ច តែក្នុងចិត្តលាក់កំបាំង ខ្ញុំចង់ឲ្យមនុស្សគិតថា ខ្ញុំខំប្រឹងធ្វើការ ហើយចង់ឲ្យពួកគេកោតសរសើរ និងថ្វាយបង្គំខ្ញុំ។ ដោយសារតែខ្ញុំរ៉ាប់រងគ្រប់យ៉ាងដោយខ្លួនឯង គ្មាននរណាផ្សេងមានឱកាសច្រើន ដើម្បីអនុវត្តនៅក្នុងភារកិច្ចរបស់គេឡើយ។ ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែកោតសរសើរខ្ញុំ រហូតដល់ថ្នាក់ថា ឲ្យតែពេលពួកគេជួបបញ្ហា ពួកគេមិនស្វែងរកព្រះជាម្ចាស់ទេ តែពួកគេបែរជាពឹងផ្អែកលើខ្ញុំឲ្យដោះស្រាយទៅវិញ។ ពួកគេគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តឡើយ។ ខ្ញុំមិនបានបំពេញភារកិច្ចឲ្យបានត្រឹមត្រូវសោះ! ច្បាស់ណាស់ ខ្ញុំកំពុងតែធ្វើសេចក្ដីអាក្រក់ និងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ! ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងសុំឲ្យទ្រង់ដឹកនាំខ្ញុំក្នុងការស្វែងរកគោលការណ៍សេចក្តីពិត ដើម្បីដោះស្រាយបញ្ហារបស់ខ្ញុំ និងបញ្ឈប់ការប្រព្រឹត្តដោយផ្អែកលើនិស្ស័យពុករលួយរបស់ខ្ញុំ។

ក្រោយមក ខ្ញុំបានអានបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត៖ «ក្នុងការបំពេញភារកិច្ចរបស់អ្នក អ្នកមិនតម្រូវឱ្យម៉ៅការធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងនោះទេ ហើយអ្នកក៏មិនតម្រូវឱ្យធ្វើការនឿយហត់ដល់ស្លាប់ខ្លួននោះទេ ឬធ្វើជា 'ផ្ការីកតែមួយទង' ឬធ្វើអ្វីប្លែកពីគេតែឯងនោះដែរ ផ្ទុយទៅវិញ អ្នកតម្រូវឱ្យរៀនពីរបៀបសហការជាមួយអ្នកដទៃដោយចុះសម្រុង និងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអ្នកអាចធ្វើបាន ដើម្បីបំពេញការទទួលខុសត្រូវរបស់អ្នក ដើម្បីបញ្ចេញកម្លាំងរបស់អ្នកឱ្យអស់។ នោះហើយជាអត្ថន័យនៃការបំពេញភារកិច្ចរបស់អ្នក។ ការបំពេញភារកិច្ចរបស់អ្នក គឺត្រូវបញ្ចេញកម្លាំង និងពន្លឺទាំងអស់ដែលអ្នកមាន ដើម្បីសម្រេចបានលទ្ធផល។ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ កុំព្យាយាមបង្អួតខ្លួនជានិច្ច និយាយពាក្យសម្ដីខ្ពស់ៗជានិច្ច ឬធ្វើអ្វីៗតែម្នាក់ឯងឡើយ។ អ្នកគួរតែរៀនពីរបៀបសហការជាមួយអ្នកដទៃ ហើយអ្នកគួរតែផ្ដោតកាន់តែខ្លាំងលើការស្ដាប់យោបល់របស់អ្នកដទៃ និងរកឃើញចំណុចខ្លាំងរបស់ពួកគេ។ តាមរបៀបនេះ ការសហការគ្នាដោយចុះសម្រុងនឹងក្លាយជារឿងងាយស្រួល។ ប្រសិនបើអ្នកព្យាយាមបង្អួតខ្លួនជានិច្ច ហើយចង់ឱ្យគេស្ដាប់តាមតែខ្លួនឯង នោះអ្នកមិនមែនកំពុងសហការគ្នាដោយចុះសម្រុងឡើយ។ តើអ្នកកំពុងធ្វើអ្វី? អ្នកកំពុងបង្កការរំខាន និងធ្វើឱ្យអ្នកដទៃខូចខាត។ ការបង្កការរំខាន និងការធ្វើឱ្យអ្នកដទៃខូចខាត គឺជាការដើរតួជាសាតាំង វាមិនមែនជាការបំពេញភារកិច្ចឡើយ។ ប្រសិនបើអ្នកតែងតែធ្វើរឿងដែលបង្កការរំខាន និងបំផ្លាញអ្នកដទៃ នោះមិនថាអ្នកខំប្រឹងបញ្ចេញកម្លាំង ឬយកចិត្តទុកដាក់ខ្លាំងប៉ុនណានោះទេ ព្រះជាម្ចាស់នឹងមិនចងចាំឡើយ។ អ្នកអាចមានកម្លាំងតិចតួច ប៉ុន្តែប្រសិនបើអ្នកមានសមត្ថភាពសហការជាមួយអ្នកដទៃ ហើយអាចទទួលយកយោបល់សមស្រប ហើយប្រសិនបើអ្នកមានចេតនាត្រឹមត្រូវ និងអាចការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បាន នោះអ្នកគឺជាបុគ្គលដែលត្រឹមត្រូវហើយ។ ជួនកាល គ្រាន់តែនិយាយមួយប្រយោគ អ្នកអាចដោះស្រាយបញ្ហា និងផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់គ្នាបាន។ ជួនកាល បន្ទាប់ពីអ្នកប្រកបអំពីសេចក្ដីពិតមួយឃ្លា មនុស្សគ្រប់គ្នាមានផ្លូវដើម្បីអនុវត្ត ហើយអាចសហការគ្នាដោយចុះសម្រុង និងខិតខំឆ្ពោះទៅរកគោលដៅរួមមួយ ហើយមានទស្សនៈ និងយោបល់ដូចគ្នា ដូច្នេះការងារមានប្រសិទ្ធភាពជាពិសេស។ ទោះបីជាគ្មាននរណាម្នាក់អាចចងចាំថាអ្នកបានដើរតួនាទីនេះក៏ដោយ ហើយទោះបីអ្នកមិនមានអារម្មណ៍ថា អ្នកបានប្រឹងខិតខំច្រើនក៏ដោយ ក៏ព្រះជាម្ចាស់នឹងទតឃើញថា អ្នកគឺជាមនុស្សម្នាក់ដែលអនុវត្តសេចក្ដីពិត ជាមនុស្សម្នាក់ដែលធ្វើសកម្មភាពស្របតាមគោលការណ៍។ ព្រះជាម្ចាស់នឹងចងចាំការដែលអ្នកបានធ្វើដូច្នេះ។ នេះហៅថាការបំពេញភារកិច្ចរបស់អ្នកដោយភក្ដីភាព» («ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវតម្រូវឱ្យមានការសហការចុះសម្រុងគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញបញ្ហារបស់ខ្ញុំយ៉ាងច្បាស់ ហើយបានរកឃើញផ្លូវនៃការអនុវត្តខ្លះៗ។ បើខ្ញុំចង់បំពេញភារកិច្ចឲ្យបានត្រឹមត្រូវ ខ្ញុំត្រូវរៀនសហការគ្នាយ៉ាងចុះសម្រុងជាមួយអ្នកដទៃ ហើយផ្ដោតលើការអនុញ្ញាតឲ្យពួកគេប្រើប្រាស់ចំណុចខ្លាំងរបស់ខ្លួន។ អ្វីដែលមនុស្សម្នាក់អាចធ្វើបានតែឯងគឺមានដែនកំណត់ ពោលគឺ គ្មាននរណាម្នាក់មានសមត្ថភាពធ្វើការងារទាំងអស់ដោយខ្លួនឯងបានឡើយ។ យើងអាចសម្រេចបានលទ្ធផលល្អនៅក្នុងភារកិច្ច លុះត្រាតែយើងទាំងអស់គ្នាមានចិត្តគំនិតតែមួយ ហើយនៅពេលដែលចំណុចខ្លាំងរៀងៗខ្លួនរបស់យើងត្រូវបានយកមកប្រើ។ ទាល់តែមនុស្សមានចេតនាត្រឹមត្រូវ ពោលគឺដើម្បីការពារកិច្ចការរបស់ពួកជំនុំ ទើបពួកគេបំពេញភារកិច្ចស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នោះមានប្រសិទ្ធភាពជាងមនុស្សម្នាក់រ៉ាប់រងការងារទាំងអស់ទៅទៀត។ កាលពីមុន ខ្ញុំមិនត្រឹមតែធ្វើឲ្យខ្លួនឯងហត់នឿយដោយសាររវល់រត់ចុះរត់ឡើង និងព្យាយាមធ្វើជាតារាដ៏ចែងចាំងតែមួយដួងប៉ុណ្ណោះទេ តែខ្ញុំថែមទាំងធ្វើឲ្យភារកិច្ចរបស់ខ្ញុំរញ៉េរញ៉ៃទៀតផង។ ចំណុចខ្លាំងរបស់បងប្អូនប្រុសស្រីមិនត្រូវបានយកមកប្រើប្រាស់ ហើយការងារសំខាន់ៗជាច្រើនត្រូវបានយឺតយ៉ាវ។ ដោយប្រៀបប្រដូចការបើកសម្ដែងនៃបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងឥរិយាបថរបស់ខ្ញុំ ទើបខ្ញុំយល់នៅទីបំផុតថា ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា ការចេះតែអួតសម្ញែងនៅក្នុងភារកិច្ច និងមិនសហការគ្នាយ៉ាងចុះសម្រុងជាមួយអ្នកដទៃ បង្អាក់ដល់កិច្ចការពួកជំនុំ។

បន្ទាប់ពីនោះមក ខ្ញុំបានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តដោយយកចិត្តទុកដាក់។ ខ្ញុំបានបែងចែកការងារតាមរបៀបសមហេតុផល៖ ខ្ញុំទទួលខុសត្រូវជាចម្បងក្នុងការតាមដានកិច្ចការសំខាន់ៗ ហើយខ្ញុំចាត់ចែងការងារផ្សេងទៀត ទៅឲ្យបងប្អូនប្រុសស្រីដែលស័ក្តិសម ដោយផ្អែកលើជំនាញរបស់ពួកគេ។ នៅពេលអ្នកដទៃជួបបញ្ហាដែលពួកគេមិនអាចដោះស្រាយបាន យើងទាំងអស់គ្នាស្វែងរកគោលការណ៍ជាមួយគ្នា។ ពេលដែលបងប្អូនប្រុសស្រីយល់ពីគោលការណ៍ ពួកគេមានទិសដៅ និងផ្លូវសម្រាប់ការបំពេញភារកិច្ចរបស់គេដោយឯកឯង។ ឥឡូវនេះ ដោយសារខ្ញុំបានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តមួយរយៈមក ខ្ញុំឃើញថា បងប្អូនប្រុសស្រីទទួលរែកបន្ទុកនៅក្នុងភារកិច្ចរបស់គេជាងពីមុន។ ពួកគេអាចចេះម្ចាស់ការ និងស្វែងរកគោលការណ៍ដើម្បីដោះស្រាយបញ្ហាមួយចំនួន ហើយពួកគេអាចសម្រេចកិច្ចការខ្លះដោយឯករាជ្យ ដោយពឹងផ្អែកលើព្រះជាម្ចាស់។ ពេលខ្លះ នៅពេលខ្ញុំជួបការលំបាកនៅក្នុងកិច្ចការដែលខ្ញុំទទួលខុសត្រូវ ខ្ញុំក៏ស្វែងរកជំនួយពីបងប្អូនប្រុសស្រីដែរ ហើយខ្ញុំទទួលបានផលជាច្រើនពីការនោះ។ ក្រុមរបស់យើងទទួលបានលទ្ធផលកាន់តែប្រសើរឡើងនៅក្នុងការងារ ដោយការសហការគ្នាបែបនេះ។ បងប្អូនប្រុសស្រីអាចអនុវត្តក្នុងកម្រិតផ្សេងៗគ្នា ហើយពួកគេមានការរីកចម្រើនខ្លះដែរ។ ខ្ញុំមានអារម្មណ៍ធូរស្រាល និងមានសេចក្ដីសុខសាន្តជាងមុនច្រើន។ បន្ដិចម្ដងៗ ខ្ញុំចាប់ផ្ដើមរកពេលឆ្លុះបញ្ចាំងពីបញ្ហានៅក្នុងការងារផ្ទាល់ខ្លួន ហើយខ្ញុំចាប់ផ្ដើមសរសេរអត្ថបទទីបន្ទាល់តាមរយៈបទពិសោធជាធម្មតាវិញ។ ខ្ញុំមើលទៅមិនរវល់ដូចមុនទេ តែខ្ញុំយល់ថា វាកាន់តែងាយស្រួលក្នុងការរកឃើញសេចក្ដីវៀចវេរ និងបញ្ហានៅក្នុងការងារ ហើយខ្ញុំកាន់តែមានប្រសិទ្ធភាពនៅក្នុងភារកិច្ច។

ខាង​ដើម៖ ៦៣. ទីបំផុត ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយ

បន្ទាប់៖ ៧០. មូលហេតុដែលខ្ញុំមិនហ៊ានលាតត្រដាងបញ្ហារបស់គេ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ