៤០. ជាប់ខ្នោះ

ក្នុងឆ្នាំ ២០០៤ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ ហើយមិនយូរប៉ុន្មាន មានគេរាយការណ៍ថា ខ្ញុំបានផ្សាយដំណឹងល្អ។ នាថ្ងៃនោះ ខ្ញុំកំពុងធ្វើការនៅឯមន្ទីរពេទ្យមួយ ហើយសហការីបានប្រាប់ខ្ញុំថា ប្រធានពេទ្យកំពុងរកខ្ញុំ។ ខ្ញុំបានចូលក្នុងការិយាល័យលោកប្រធាន ហើយឃើញប៉ូលិសមិនពាក់ឯកសណ្ឋានពីរនាក់កំពុងឈរនៅទីនោះ។ ពួកគាត់បាននិយាយមកកាន់ខ្ញុំថា៖ «មានគេរាយការណ៍ថា អ្នកនាងជឿលើផ្លេកបន្ទោរពីទិសខាងកើត និងបានផ្សាយដំណឹងល្អនៅគ្រប់ទីកន្លែង។ ផ្លេកបន្ទោរពីទិសខាងកើត គឺជាគោលដៅវាយបង្ក្រាបថ្នាក់ជាតិដ៏សំខាន់មួយ ហើយពួកអ្នកជឿលើផ្លេកបន្ទោរពីទិសខាងកើតទាំងអស់ គឺជាអ្នកទោសនយោបាយ ដែលនឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ!» ពួកគាត់ក៏បានគំរាមខ្ញុំដែរថា បើខ្ញុំបន្តជឿលើព្រះទៀត ពួកគេនឹងបណ្ដេញខ្ញុំចេញពីការងារក្នុងពេលណាមួយ ហើយបើទោះខ្ញុំទៅធ្វើការក្ដី ក៏ខ្ញុំប្រហែលជាមិនទទួលបានប្រាក់ខែដែរ។ សូម្បីតែការងាររបស់ប្ដីខ្ញុំ និងសិទ្ធិកូនប្រុសខ្ញុំក្នុងការចូលរៀននៅសាកលវិទ្យាល័យ ធ្វើជាទាហាន ឬទៅក្រៅប្រទេស ក៏នឹងរងផលប៉ះពាល់ដែរ។ ពួកគេថា បើថ្ងៃណាមួយ ពួកគេចាប់ខ្ញុំបានពេលកំពុងផ្សាយដំណឹងល្អ គេនឹងបញ្ជូនខ្ញុំចូលគុកមិនខាន។ ពេលនោះ ខ្ញុំបារម្ភបន្ដិចដែរ។ ខ្ញុំគិតថា៖ «បើខ្ញុំមិនបោះបង់ជំនឿលើព្រះជាម្ចាស់ទេ ប៉ូលិសនឹងមិនឈប់ឡើយ។ បើខ្ញុំបាត់បង់ការងារ ហើយអាជីវកម្មប្ដីខ្ញុំត្រូវរងផលប៉ះពាល់ ទៅថ្ងៃមុខ តើយើងនឹងត្រូវរស់នៅយ៉ាងដូចម្ដេចទៅ? ចុះបើគេចាប់ខ្លួនខ្ញុំយកទៅដាក់គុក តើនរណានឹងមើលថែកូនប្រុសខ្ញុំទៅ? បើអនាគតកូនប្រុសខ្ញុំត្រូវប៉ះពាល់ ព្រោះតែជំនឿខ្ញុំលើព្រះ នោះខ្ញុំនឹងជំពាក់គេច្រើនមិនខាន ...» ពេលខ្ញុំគិតពីរឿងនេះកាន់តែច្រើន ខ្ញុំកាន់តែមានអារម្មណ៍ពិបាកចិត្ត។ ខ្ញុំបានទូលសុំឱ្យព្រះជាម្ចាស់ការពារខ្ញុំ។ ពេលនោះ ខ្ញុំបានគិតដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយនេះ។ «ចាប់តាំងពីពេលដែលអ្នកស្រែកយំចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ អ្នកដើរតួនាទីរបស់អ្នក និងចាប់ផ្ដើមដំណើរជីវិតរបស់អ្នក ក៏តែដើម្បីផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំទុកដាក់របស់ទ្រង់ដែរ។ មិនថាអ្នកមានប្រវត្តិបែបណា ហើយមិនថាដំណើរនៅខាងមុខអ្នកយ៉ាងណានោះទេ ទោះក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចគេចផុតពីការចាត់ចែង និងការរៀបចំរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងលើវាសនារបស់ខ្លួនបានដែរ ដ្បិតមានតែទ្រង់ដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានសញ្ជឹងគិតពីព្រះបន្ទូលព្រះ រួចខ្ញុំយល់ថា៖ វាសនាមនុស្សគ្រប់រូបស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះ។ អ្វីដែលកើតឡើងចំពោះគ្រួសារពួកយើង គឺស្ថិតក្នុងព្រះហស្តរបស់ព្រះ ហើយគ្មាននរណាអាចសម្រេចបានទេ។ ព្រះជាម្ចាស់ជាព្រះអាទិករ ហើយការដែលមនុស្សជឿលើព្រះ និងថ្វាយបង្គំព្រះ គឺជារឿងធម្មតា និងត្រឹមត្រូវ។ ប៉ូលិសចង់ប្រើការងារខ្ញុំ ការងារប្ដីខ្ញុំ និងអនាគតកូនប្រុសខ្ញុំ មកគំរាមខ្ញុំ ដើម្បីបង្ខំឱ្យខ្ញុំបោះបង់ផ្លូវពិត និងក្បត់ព្រះជាម្ចាស់។ ទង្វើនេះពិតជាគួរឱ្យស្អប់ខ្ពើមណាស់! ពេលនោះ ខ្ញុំបានតាំងចិត្តថា មិនថាទៅថ្ងៃខាងមុខ ជីវិតខ្ញុំក្លាយជាបែបណាទេ ខ្ញុំនឹងមិនចុះញ៉មនឹងសាតាំងឡើយ។ ក្រោយមក ប៉ូលិសបានស្នើឱ្យខ្ញុំរាយការណ៍ពីបងប្អូនប្រុសស្រី តែខ្ញុំបានបដិសេធ ហើយពួកគេក៏ចាកចេញទៅ។

ក្រោយមក ពួកគេបានទៅមន្ទីរពេទ្យជាញឹកញាប់ ដើម្បីសួរនាំថាតើខ្ញុំនៅតែជឿព្រះ ឬផ្សាយដំណឹងល្អទៀតឬអត់។ ជួនកាល ខ្ញុំកំពុងវះកាត់អ្នកជំងឺ ទោះបន្ទាន់បែបណាក៏ដោយ ក៏ពួកគេតាមមករំខានដែរ។ ទង្វើនេះធ្វើឱ្យខ្ញុំចាប់ផ្ដើមខឹង។ ខ្ញុំគិតថា៖ «ខ្ញុំគ្រាន់តែជឿលើព្រះ និងដើរតាមផ្លូវត្រឹមត្រូវប៉ុណ្ណោះ ហើយខ្ញុំមិនបានធ្វើអ្វីអាក្រក់ទេ ម៉េចក៏ប៉ូលិសតែងតែមកតាមរំខានខ្ញុំ ដើម្បីកុំឱ្យខ្ញុំធ្វើការបានដោយស្ងប់ចិត្តបែបនេះ?» ការស៊ើបសួរឥតឈប់ឈរមកលើខ្ញុំបែបនេះ បានបង្កចលាចលពេញមន្ទីរពេទ្យទាំងមូល។ សហការីខ្ញុំផ្សេងទៀត យល់ឃើញថា ខ្ញុំជាបុគ្គលគ្រោះថ្នាក់។ អ្នកខ្លះបាននិយាយដើមខ្ញុំពីក្រោយខ្នង ហើយអ្នកខ្លះទៀត ក៏បានសួរខ្ញុំចំៗថា៖ «ពេលជឿព្រះ តើឯងបានធ្វើអ្វីខ្លះ? ម៉េចក៏ប៉ូលិសចេះតែមកស៊ើបសួរឯងមិនចេះឈប់បែបនេះ? ជំនឿលើព្រះរបស់ឯងបាននាំប៉ូលិសមកដល់ពេទ្យតែម្ដង។ នេះជារឿងធ្ងន់ធ្ងរណាស់»។ អាកប្បកិរិយារបស់ប្រធានពេទ្យចំពោះខ្ញុំក៏បានផ្លាស់ប្ដូរដែរ។ គាត់ធ្លាប់តែឱ្យតម្លៃខ្ញុំខ្លាំង តែក្រោយហេតុការណ៍នេះ គ្រប់ពេលដែលគាត់ឃើញខ្ញុំ គាត់តែងសួរខ្ញុំថា៖ «អត់ទៅផ្សាយដំណឹងល្អទេហ៏?» គាត់ក៏បានប្រាប់ខ្ញុំឱ្យបើកទូរស័ព្ទ២៤ ម៉ោងដែរ ដើម្បីឱ្យគេអាចទាក់ទងខ្ញុំបានគ្រប់ពេល។ ម្ដងនោះ ប្រធានពេទ្យប្រាប់ខ្ញុំថា៖ «ប៉ូលិសបានមករកឯងនៅទីនេះច្រើនដងហើយ ទាក់ទងនឹងរឿងជំនឿរបស់ឯងលើព្រះ។ ឈប់ជឿព្រះទៀតទៅ។ ជានិច្ចកាល ឯងធ្វើការងារបានល្អ ហើយគ្រប់គ្នាក៏មានទស្សនៈល្អចំពោះឯងដែរ។ កុំបំផ្លាញអនាគតខ្លួនឯង ព្រោះតែជំនឿលើព្រះអី។ វាគ្មានតម្លៃនោះទេ។ បើឯងត្រូវគេចាប់ខ្លួន ឬធ្លាក់ខ្លួនដុនដាបខ្លាំង ក្នុងនាមជាមេឯង ខ្ញុំក៏ពិបាកពន្យល់ហេតុផលដែរ ...» ក្នុងអំឡុងពេលនោះ ដោយប្រឈមនឹងការឃ្លាំមើលរាល់ថ្ងៃឥតឈប់ពីមេខ្ញុំ និងពីក្រសែភ្នែកដ៏ចម្លែករបស់សហការី ខ្ញុំធ្លាក់ទឹកចិត្ត និងពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបានអធិស្ឋានទៅព្រះ ដើម្បីទូលសុំសេចក្តីជំនឿ និងកម្លាំង និងទូលសុំឱ្យទ្រង់ជួយខ្ញុំឱ្យស៊ូទ្រាំក្នុងបរិយាកាសបែបនេះ។ ក្រោយមក ខ្ញុំបានអានអត្ថបទមួយចេញពីព្រះបន្ទូលព្រះ៖ «នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាមនុស្សនៅក្នុងទឹកដីនេះ ត្រូវរងការអាម៉ាស់ និងការធ្វើទុក្ខបុកម្នេញដោយព្រោះការជឿលើព្រះជាម្ចាស់... កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយព្រះបន្ទូលរបស់ទ្រង់ជាច្រើន មិនអាចសម្រេចបានភ្លាមៗនោះទេដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងទឹកដីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ មនុស្សត្រូវបានបន្សុទ្ធដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដើម្បីឱ្យទ្រង់អាចបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ហើយព្រះជាម្ចាស់ប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលព្រះ ខ្ញុំបានយល់ពីព្រះទ័យទ្រង់។ ចិន ជាប្រទេសមួយដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្ត និងជាកន្លែងមួយដែលទាស់ប្រឆាំងនឹងព្រះខ្លាំងបំផុត។ នៅក្នុងប្រទេសចិន អ្នកណាដែលជឿលើព្រះ ចៀសមិនផុតពីត្រូវគេបៀតបៀន និងប្រមាថនោះទេ តែព្រះប្រើបក្សកុម្មុយនីស្ត ជាអ្នកស៊ីឈ្នួល ដើម្បីប្រោសជំនឿយើងឱ្យបានគ្រប់លក្ខណ៍ រួចហើយក៏បង្កើតអ្នកមានជ័យជម្នះមួយក្រុមឡើង។ នេះជាព្រះប្រាជ្ញាញាណរបស់ព្រះ។ ខ្ញុំបានគិតថា ព្រោះតែខ្ញុំជឿលើព្រះជាម្ចាស់ និងដើរលើផ្លូវត្រឹមត្រូវ ខ្ញុំត្រូវប៉ូលិសតាមរំខាន និងតាមដាន ហើយក៏ជួបការប្រមាថ និងការរិះគន់ពីសហការី និងមិត្តភក្តិខ្ញុំដែរ ហើយខ្ញុំដឹងថា ការដែលខ្ញុំជួបការបៀតបៀននេះ គឺដើម្បីសេចក្តីសុចរិត ហើយវាជាសិរីល្អ។ ពេលខ្ញុំយល់ពីរឿងនេះ ខ្ញុំមិនសូវពិបាកចិត្តខ្លាំងពេកទេ ហើយខ្ញុំសន្យានឹងខ្លួនឯងថា មិនថាបក្សកុម្មុយនីស្តព្យាយាមរារាំង និងបៀតបៀនខ្ញុំបែបណាទេ ខ្ញុំនឹងដើរតាមព្រះជាម្ចាស់រហូតដល់ទីបំផុត។

ក្នុងអំឡុងពេលនោះ ប្ដីខ្ញុំបានទៅរកស៊ីនៅតំបន់មួយទៀត។ ខ្ញុំខ្លាចគាត់បារម្ភពីខ្ញុំ ដូច្នេះ ខ្ញុំមិនដែលប្រាប់គាត់ទេ។ ក្នុងខែមករា ឆ្នាំ២០០៥ ប្ដីខ្ញុំបានត្រលប់ពីដើររកស៊ីវិញ ហើយពេលគាត់ដឹងរឿងនេះ គាត់ភ័យខ្លាចជាខ្លាំង។ គាត់និយាយមកកាន់ខ្ញុំ ទាំងទឹកមុខមាំថា៖ «រដ្ឋាភិបាលបាននិយាយថា មនុស្សដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាអ្នកទោសនយោបាយ ហើយអាចត្រូវចាប់ខ្លួនដាក់គុកបានគ្រប់ពេលវេលា ហើយបើបក្សកុម្មុយនីស្តចិនចាប់ខ្លួនអូនបាន ពួកគេនឹងវាយអូនដល់ជិតស្លាប់ រួចបំផ្លាញជីវិតគ្រួសារអូនមិនខាន»។ គាត់ថា អនាគតកូនពួកយើង និងរបររកស៊ីរបស់គាត់នឹងត្រូវប៉ះពាល់ ហើយគាត់បានសុំឱ្យខ្ញុំឈប់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំគិតថា៖ «ប្ដីខ្ញុំជឿលើព្រះអម្ចាស់ ត្រឹមតែឈ្មោះប៉ុណ្ណោះ។ តាមពិត គាត់មិនយល់អ្វីឡើយ។ ជារឿងធម្មតាទេដែលគាត់មានក្ដីបារម្ភខ្លះនោះ។ បក្សកុម្មុយនីស្តបៀតបៀនពួកអ្នកជឿព្រះដូចជាយើងយ៉ាងខ្លាំង ហើយថែមទាំងតាមចាប់ខ្លួនសមាជិកគ្រួសារយើងទៀតផង។ តើនរណាមិនខ្លាចទៅ?» ខ្ញុំក៏បានគិតពីការដែលគាត់ដើររកស៊ីគ្រប់ពេលដែរ។ ខ្ញុំគ្មានពេលធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយប្រាប់គាត់ទេ ដូច្នេះ ខ្ញុំគួរតែប្រើឱកាសនេះ ដើម្បីអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាជាមួយគាត់ឱ្យបានច្រើន។ ខ្ញុំបានប្រកបគ្នាជាមួយគាត់ជាច្រើន។ គាត់មិនព្រមស្ដាប់ទាល់តែសោះ។ គាត់និយាយឱ្យតែរួចពីមាត់ថា៖ «ជីវិតយើងរស់នៅបានស្រួលហើយ អ៊ីចឹង គ្រាន់តែសោយសុខនឹងព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវទៅបានហើយ។ យើងមិនចាំបាច់អ្វីទទួលយកកិច្ចការជំនុំជម្រះទេ»។ គាត់ខ្លាចជាប់ពាក់ព័ន្ធ បើខ្ញុំត្រូវគេចាប់ខ្លួន ដូច្នេះ គាត់ចាប់ផ្ដើមព្យាយាមរារាំងខ្ញុំមិនឱ្យជឿលើព្រះជាម្ចាស់។ ក្រោយមក គាត់ចាប់ផ្ដើមឃ្លាំមើលខ្ញុំយ៉ាងស្អិត។ ក្រោយពេលចេញពីធ្វើការ បើខ្ញុំមិនមកផ្ទះទាន់ពេលទេ គាត់នឹងទូរស័ព្ទសួរខ្ញុំថានៅឯណា និងប្រាប់ឱ្យខ្ញុំមកផ្ទះ ហើយគាត់ឈប់ចេញក្រៅជាមួយមិត្តភក្តិនៅពេលយប់ដូចសព្វដងទៀត។ ប៉ុន្តែ គាត់បែរជាអង្គុយនៅផ្ទះចាំឃ្លាំមើលខ្ញុំទៅវិញ។ នៅពេលខ្ញុំដល់ម៉ោងត្រូវទៅចូលរួមការជួបជុំគ្នា គាត់មានចេតនាសុំឱ្យខ្ញុំជួយធ្វើការនេះការនោះ។ គាត់ព្យាយាមគ្រប់មធ្យោបាយ ដើម្បីរារាំងកុំឱ្យខ្ញុំជឿលើព្រះ ឬបំពេញភារកិច្ចរបស់ខ្ញុំ។ ពីដំបូង ខ្ញុំមានអារម្មណ៍ថារងការរឹតត្បិតយ៉ាងខ្លាំង តែក្រោយមក ខ្ញុំនឹកចាំពីអត្ថបទព្រះបន្ទូលរបស់ព្រះមួយ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកត្រូវតែមានភាពក្លាហានរបស់ខ្ញុំនៅក្នុងខ្លួនអ្នក ហើយអ្នកត្រូវតែមានគោលការណ៍ នៅពេលប្រឈមនឹងសាច់ញាតិដែលមិនជឿ។ ទោះយ៉ាងណាក៏ដោយ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ អ្នកក៏មិនត្រូវទោរទន់ទៅតាមវិញ្ញាណអាក្រក់នោះដែរ។ ចូរពឹងផ្អែកលើប្រាជ្ញារបស់ខ្ញុំ ដើម្បីដើរតាមផ្លូវដ៏គ្រប់លក្ខណ៍។ មិនត្រូវអនុញ្ញាតឱ្យមានការឃុបឃិតណាមួយរបស់សាតាំងកើតមានឡើយ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំសញ្ជឹងគិតពីព្រះបន្ទូលព្រះនេះ ខ្ញុំយល់បានថា ពីសម្បកក្រៅ ប្ដីខ្ញុំកំពុងព្យាយាមរារាំងខ្ញុំមិនឱ្យជឿលើព្រះ ប៉ុន្តែ នៅពីក្រោយរឿងនេះ គឺជាកលល្បិចរបស់សាតាំង ហើយខ្ញុំមិនអាចចុះចាញ់សាតាំងបានទេ។ ក្រោយមក ខ្ញុំបានរកលេស ដើម្បីគេចពីការតាមដានរបស់ប្ដីខ្ញុំ ហើយបានលួចទៅចូលរួមការជួបជុំ និងបំពេញភារកិច្ចខ្ញុំដោយសម្ងាត់។ ទន្ទឹមគ្នានោះ ខ្ញុំក៏រកឱកាស ដើម្បីនិយាយជាមួយប្ដីខ្ញុំដែរ ដោយសង្ឃឹមថា គាត់នឹងស្វែងរក និងសិក្សាពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប៉ុន្តែ ប្ដីខ្ញុំចេះតែគេចវេះ ដោយនិយាយថា គាត់នឹងជឿ បើពួកបូជាចារ្យ និងដូនជី ចាប់ផ្ដើមជឿដែរ។ គាត់ក៏បានសុំខ្ញុំកុំឱ្យទៅចូលរួមការជួបជុំ ឬផ្សាយដំណឹងល្អទៀត ដើម្បីកុំឱ្យគេចាប់ខ្លួនខ្ញុំដាក់គុក។ ខ្ញុំឃើញថា ប្ដីខ្ញុំមិនចាប់អារម្មណ៍លើសេចក្តីពិត ឬលើការទទួលស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់នោះទេ ដូច្នេះ ខ្ញុំក៏ឈប់និយាយជាមួយគាត់អំពីរឿងនេះទៀត។ ខ្ញុំគិតថា៖ «មិនថាបែបណាទេ ខ្ញុំត្រូវតែជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនអាចឱ្យគាត់រឹតត្បិតខ្ញុំបានទេ»។

កាលពីមុន ឱ្យតែបុណ្យចូលឆ្នាំចិនចប់ហើយ គាត់តែងធ្វើដំណើរទៅរកស៊ីហើយ ប៉ុន្តែ ឆ្នាំនោះ គាត់មិនបានចេញទៅណាទេ។ ថ្ងៃមួយ គាត់ស្រាប់តែលុតជង្គង់នៅលើដី អង្វរខ្ញុំទាំងយំថា៖ «អូនតែងទៅចូលរួមការជួបជុំ និងទៅផ្សាយដំណឹងល្អជាញឹកញាប់។ បើគេចាប់អូនបាន ហើយយកទៅដាក់គុក ទៅថ្ងៃខាងមុខ តើយើងនឹងរស់នៅបែបណាទៅ? តើនឹងមានរឿងអ្វីកើតឡើងចំពោះគ្រួសារ និងកូនប្រុសពួកយើង? អូនត្រូវគិតពីគ្រួសារយើង និងអនាគតកូនយើងផង ...» ប៉ុន្មានឆ្នាំមកនោះ ខ្ញុំមិនដែលឃើញប្ដីខ្ញុំយំទេ។ ពេលឃើញគាត់យំលុតជង្គង់ និងអង្វរករខ្ញុំបែបនេះ ខ្ញុំពិបាកចិត្តណាស់ ហើយខ្ញុំក៏យំផងដែរ។ ដើម្បីលួងលោមគាត់ ខ្ញុំបាននិយាយថា៖ «គ្រប់យ៉ាងស្ថិតក្នុងព្រះហស្តព្រះជាម្ចាស់។ មិនថាអូនត្រូវគេចាប់ខ្លួន មានរឿងអ្វីកើតឡើងចំពោះកូនយើងទៅថ្ងៃអនាគតទេ គ្រប់យ៉ាងគឺស្ថិតក្នុងព្រះហស្តព្រះជាម្ចាស់។ អ្វីដែលយើងអាចធ្វើបាន គឺពឹងលើព្រះ ដើម្បីដកពិសោធរឿងទាំងនេះ។ យើងមិនគួរបារម្ភខ្លាំងពេកទេ»។ ប្ដីខ្ញុំបានគ្រវីក្បាល រួចនិយាយទាំងទឹកភ្នែកថា៖ «ប៉ូលិសបានដឹងរឿងអូនហើយ។ បើអូនបន្តជឿបែបនេះទៀត មិនយូរមិនឆាប់ អូននឹងត្រូវគេចាប់ខ្លួន ហើយពេលនោះ គ្រប់យ៉ាងនឹងត្រូវខូចបង់មិនខាន»។ ពេលឃើញប្ដីខ្ញុំតានតឹងក្នុងចិត្តបែបនេះ ខ្ញុំក្រៀមក្រំ និងពិបាកចិត្តជាខ្លាំង។ ទាំងអស់នេះគឺព្រោះតែទង្វើរបស់បក្សកុម្មុយនីស្ត! យើងជឿលើព្រះ និងផ្សាយដំណឹងល្អ ដើម្បីឱ្យមនុស្សអាចទទួលយកសេចក្តីសង្រ្គោះរបស់ព្រះនៅគ្រាចុងក្រោយ និងរួចផុតពីគ្រោះមហន្តរាយ។ នេះជាការសង្រ្គោះមនុស្ស និងជារឿងសុចរិតបំផុត តែបក្សកុម្មុយនីស្តព្យាយាមរារាំង និងរំខានយើងយ៉ាងខ្លាំង។ ពួកគេគ្មានអ្វីក្រៅពីជាបក្សពួករបស់សាតាំង និងពួកអារក្ស ដែលទាស់ទទឹងនឹងព្រះឡើយ! ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឱ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឱ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! ... ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់?» («កិច្ចការ និងការចូល (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពីសម្បកក្រៅ បក្សកុម្មុយនីស្តលើកកម្ពស់សេរីភាពសាសនា តែតាមពិត ពួកគេប្រើគ្រប់វិធី ដើម្បីគាបសង្កត់ និងចាប់ខ្លួនអ្នកណាដែលជឿលើព្រះជាម្ចាស់ ហើយថែមទាំងប្រើការងារ និងគ្រួសារ មកបង្ខំមនុស្សឱ្យបដិសេធ និងក្បត់ព្រះទៀតផង។ វាពិតជាគួរឱ្យស្អប់ខ្ពើមមែន! បើមិនមែនព្រោះតែការបៀតបៀនពីបក្សកុម្មុយនីស្តទេ ប្តីខ្ញុំក៏នឹងមិនព្យាយាមរារាំងខ្ញុំ ដោយភ័យខ្លាចបែបនេះដែរ។ ទីណាដែលដៃដ៏អាក្រក់របស់បក្សកុម្មុយនីស្តបានទៅដល់ ទីនោះនឹងមានគ្រោះមហន្តរាយមិនខាន។ ពេលនោះ ប្ដីខ្ញុំកំពុងដើរតាមបក្សកុម្មុយនីស្ត និងបង្ខំខ្ញុំឱ្យលះបង់ជំនឿលើព្រះ ដើម្បីការពារការងារគាត់ និងក្រុមគ្រួសារ ដូច្នេះ ខ្ញុំមិនអាចស្ដាប់តាមគាត់ទេ។

ក្រោយមក ប្ដីខ្ញុំក៏បានអានពាក្យមួលបង្កាច់ជាច្រើននៅតាមអនឡាញរបស់បក្សកុម្មុយនីស្តដែលប្រឆាំងនឹងពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ គាត់ឈប់ដើររកស៊ី ហើយនៅផ្ទះចាំឃ្លាំមើលខ្ញុំម្ដង។ គាត់ក៏បានសួរនាំគេឯង ដើម្បីចង់ដឹងថាខ្ញុំទាក់ទងជាមួយនរណាខ្លះ និងទូរស័ព្ទទៅនរណាខ្លះ។ គាត់ថែមទាំងទៅក្រុមហ៊ុនទូរគមនាគមន៍ ដើម្បីឱ្យគេព្រីនកំណត់ត្រាហៅទូរស័ព្ទរយៈពេលប្រាំមួយខែរបស់ខ្ញុំទៀតផង រួចសួរខ្ញុំអំពីលេខទូរស័ព្ទទាំងនោះម្ដងមួយៗ។ ដើម្បីតាមដានខ្ញុំ គាត់បានជូនខ្ញុំទៅធ្វើការ និងទៅយកខ្ញុំមកវិញជារៀងរាល់ថ្ងៃ ហើយគាត់តាមខ្ញុំទៅគ្រប់កន្លែង។ ខ្ញុំមានអារម្មណ៍ដូចជាជាប់ច្រវាក់ គ្មានសេរីភាពសោះ។ ខ្ញុំមិនអាចរស់នៅក្នុងជីវិតជាពួកជំនុំបាន មិនអាចបំពេញភារកិច្ចរបស់ខ្ញុំបាន ដែលធ្វើឱ្យខ្ញុំពិបាកចិត្តជាខ្លាំង ដូច្នេះ ក្នុងពេលប្ដីខ្ញុំធ្វេសប្រហែស ខ្ញុំក៏លួចចេញទៅក្រៅ ដើម្បីផ្សាយដំណឹងល្អ។ ពេលប្ដីខ្ញុំដឹង គាត់បាននិយាយទាំងខឹងសម្បាថា៖ «បើឯងនៅតែចេញទៅផ្សាយដំណឹងល្អ ទាំងដែលខ្ញុំតាមឃ្លាំមើលឯងបែបនេះទៅហើយ អ៊ីចឹង ខ្ញុំមិនអាចជួយឯងបានទេ។ ឥឡូវ បក្សកុម្មុយនីស្តកាន់អំណាច ដូច្នេះ បើឯងបន្តជឿព្រះបែបនេះទៀត មិនយូរមិនឆាប់ទេ ឯងនឹងត្រូវគេចាប់ខ្លួន ហើយគ្រួសារនេះនឹងត្រូវបែកបាក់គ្នាមិនខាន។ អ៊ីចឹង យើងលែងលះគ្នាតែម្ដងទៅ។ ពេលយើងលែងលះគ្នារួច ឯងអាចជឿអ្វីក៏តាមតែចិត្តចុះ ហើយវាក៏នឹងមិនប៉ះពាល់ដល់កូនយើង ឬនរណាម្នាក់ដែរ»។ ពេលខ្ញុំឮគាត់ចង់លែងលះបែបនេះ ខ្ញុំសឹងតែមិនជឿទេ។ ខ្ញុំគ្រាន់តែជឿលើព្រះជាម្ចាស់សោះ តើអាចដល់ថ្នាក់ត្រូវលែងលះគ្នាម្ដេចកើតទៅ? តើពេលវេលាជាប្ដីប្រពន្ធប៉ុន្មានឆ្នាំមកនេះ គ្មានតម្លៃសោះមែនទេ? ពេលគិតដល់ការដែលគ្រួសារដ៏ល្អរបស់ខ្ញុំ ត្រូវបែកបាក់គ្នាដោយសារតែបក្សកុម្មុយនីស្ត ធ្វើឱ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង ហើយវាជាការពិតមួយដែលខ្ញុំពិបាកនឹងទទួលយកណាស់។ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ! សូមប្រទានសេចក្តីជំនឿ និងកម្លាំងដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចស៊ូទ្រាំក្នុងបរិយាកាសនេះផង»។ ក្រោយអធិស្ឋានរួច ខ្ញុំបាននឹកចាំពីអត្ថបទព្រះបន្ទូលរបស់ព្រះមួយនេះ។ «នៅក្នុងដំណាក់កាលនេះនៃកិច្ចការ សេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ គឺត្រូវការខ្លាំងណាស់ពីយើងទាំងអស់គ្នា ហើយយើងអាចជំពប់ដួលព្រោះតែការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ដ្បិតដំណាក់កាលនៃកិច្ចការនេះគឺខុសពីមុនៗទាំងអស់៖ អ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យបានគ្រប់លក្ខណ៍ គឺជាសេចក្ដីជំនឿរបស់មនុស្ស ទាំងអរូបី និងប៉ះមិនបាន។ អ្វីដែលព្រះជាម្ចាស់ធ្វើគឺបំប្លែងព្រះបន្ទូលទៅជាជំនឿ សេចក្ដីស្រឡាញ់ និងជីវិត។ មនុស្សត្រូវតែឈានដល់ចំណុចដែលពួកគេត្រូវស៊ូទ្រាំនឹងការបន្សុទ្ធរាប់រយដង និងកាន់សេចក្ដីជំនឿឱ្យខ្លាំងជាងយ៉ូប ដែលតម្រូវឱ្យពួកគេស៊ូទ្រាំនឹងការរងទុក្ខដែលមិនគួរឱ្យជឿ និងរងទារុណកម្មគ្រប់បែបយ៉ាងដោយមិនបោះបង់ព្រះជាម្ចាស់ម្ដងណាឡើយ។ នៅពេលពួកគេចុះចូលរហូតដល់ស្លាប់ ហើយមានជំនឿមុតមាំលើព្រះជាម្ចាស់ នោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់» («ផ្លូវ ... (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានសញ្ជឹងគិតពីព្រះបន្ទូលព្រះ ក្រោយមក ខ្ញុំយល់បានថា នៅក្នុងកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ និងការល្បងលនិងការបន្សុទ្ធជាច្រើន ដើម្បីប្រោសជំនឿមនុស្សឱ្យគ្រប់លក្ខណ៍។ ខ្ញុំគិតពីសេចក្ដីល្បួងរបស់សាតាំងចំពោះយ៉ូប។ គាត់បាត់បង់កូន និងទ្រព្យសម្បត្តិក្នុងពេលតែមួយយប់ រួចក៏កើតដំបៅអាក្រក់ពេញខ្លួន។ ពេលជួបការល្បងលដ៏ធំបែបនេះហើយក្ដី ក៏យ៉ូបមិនបានរអ៊ូរទាំទាស់នឹងព្រះជាម្ចាស់ដែរ តែបែរជាបន្តសរសើរតម្កើងព្រះនាមព្រះទៅវិញ។ គាត់បានប្រកាន់ខ្ជាប់ និងធ្វើបន្ទាល់ពីព្រះនៅក្នុងការល្បងលរបស់គាត់។ ពេលនោះ ខ្ញុំបានគិតពីខ្លួនឯងវិញ។ គ្រួសារខ្ញុំកំពុងត្រូវបាក់បែកគ្នា ព្រោះតែការបៀតបៀនពីបក្សកុម្មុយនីស្ត ហើយខ្ញុំបានរអ៊ូរទាំរួចបាត់ទៅហើយ។ ខ្ញុំបានឃើញថា កម្ពស់ខ្ញុំពិតជាទាបខ្លាំងណាស់ ហើយខ្ញុំគ្មានទីបន្ទាល់អ្វីសោះឡើយ។ ពេលគិតដល់រឿងនេះ ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដោយសន្យាថា ទោះបីប្ដីខ្ញុំលែងលះខ្ញុំក៏ដោយ ក៏ខ្ញុំនឹងមិនបោះបង់ជំនឿខ្ញុំលើព្រះដែរ។

មិននឹកស្មានសោះ ពីរបីថ្ងៃក្រោយមក ប្ដីខ្ញុំបានសុំទោសខ្ញុំ ដោយនិយាយថា គាត់ខុសហើយ។ គាត់ថា គាត់មិនគួរលើកឡើងពីការលែងលះគ្នាទេ ហើយគាត់មានអារម្មណ៍ថាត្រូវបក្សកុម្មុយនីស្តបង្ខំ។ មួយរយៈក្រោយមក ប្ដីខ្ញុំស្រាប់តែនិយាយប្រាប់ខ្ញុំថា៖ «បើបងមិនអាចបញ្ចុះបញ្ចូលអូនបានទេ អ៊ីចឹង មានតែបងជឿព្រះដ៏មានគ្រប់ព្រះចេស្ដាជាមួយអូនដែរ»។ ពេលនោះ ខ្ញុំក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរ។ ខ្ញុំគិតថា គាត់ពិតជាបានគិតគូរហ្មត់ចត់ហើយមើល៍ទៅ ដូច្នេះ យើងទាំងពីរក៏បានអានព្រះបន្ទូលព្រះជាមួយគ្នានៅផ្ទះ។ មួយសប្ដាហ៍ក្រោយមក គាត់បានសុំឱ្យខ្ញុំនាំគាត់ទៅចូលរួមការជួបជុំ។ ខ្ញុំគិតថា ឥរិយាបថគាត់ដូចជាចម្លែកបន្ដិច ដូច្នេះ ខ្ញុំមិនព្រមនាំគាត់ទៅទេ។ ខ្ញុំភ្ញាក់ផ្អើល ពេលគាត់និយាយវាយប្រហារខ្ញុំភ្លាមៗថា៖ «បើអូនមិននាំបងទៅចូលរួមការជួបជុំទេ បងនឹងមិនជឿឡើយ»។ គាត់ក៏និយាយដែរថា គាត់ធ្វើបែបនេះ ដើម្បីបញ្ចុះបញ្ចូលខ្ញុំឱ្យផ្លាស់ប្ដូរគំនិត។ ពេលនោះ ទើបខ្ញុំដឹងថា ប្ដីខ្ញុំកំពុងធ្វើពុតជាជឿលើព្រះជាម្ចាស់ ហើយគាត់មានបំណងចង់ដឹងពីកន្លែងដែលពួកយើងជួបជុំគ្នា ដើម្បីឱ្យគាត់អាចតាមដាន និងគ្រប់គ្រងខ្ញុំ។ ខ្ញុំមិននឹកស្មានថា ប្ដីខ្ញុំធ្វើបែបនេះសោះ។ ក្រោយមក ពីរនាក់យើងបានស្ថិតក្នុងសង្រ្គាមត្រជាក់។ ថ្ងៃមួយ ខ្ញុំកំពុងអានព្រះបន្ទូលព្រះនៅផ្ទះ ពេលនោះ ប្ដីខ្ញុំស្រាប់តែចាប់ផ្ដើមគោះទ្វារ រួចនិយាយថា៖ «មិនអាចរស់នៅបែបនេះតទៅទៀតបានទេ។ ម៉េចក៏យើងទាំងពីរ ដើរដល់ចំណុចនេះ?» ខ្ញុំក៏បើកទ្វារ រួចគាត់ក៏ស្ទុះមករកខ្ញុំ ដូចជាមនុស្សឆ្កួត ច្របាច់កខ្ញុំ និងស្រែកដាក់ខ្ញុំថា៖ «ម៉េចក៏ឯងជឿស៊ប់លើព្រះដ៏មានគ្រប់ព្រះចេស្ដាម្ល៉េះអ្ហា? គ្រួសារ និងកូនយើងមិនសំខាន់ចំពោះឯងទេឬអី? តើពួកយើងពិតជាមិនសំខាន់ដូចព្រះដែលឯងជឿទេឬ?» ខ្ញុំថប់ដង្ហើមយ៉ាងខ្លាំង សឹងតែដកខ្យល់មិនរួច ដូច្នេះ ខ្ញុំបានទូលដង្ហើយរកព្រះជាម្ចាស់ឱ្យសង្គ្រោះខ្ញុំ។ ខ្ញុំខំប្រឹងរើ ហើយគាត់ក៏ប្រលែងវិញ។ ពេលនោះ ខ្ញុំឈឺចាប់ និងខកចិត្តយ៉ាងខ្លាំង។ ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលព្រះជាម្ចាស់មួយ។ «ហេតុអ្វីបានជាប្ដីស្រឡាញ់ប្រពន្ធ? ហេតុអ្វីបានប្រពន្ធស្រឡាញ់ប្ដី? ហេតុអ្វីបានជាកូនត្រូវកតញ្ញូចំពោះឪពុកម្ដាយរបស់ពួកគេ? ហេតុអ្វីបានជាឪពុកម្ដាយស្រឡាញ់ថែទាំកូនៗរបស់ពួកគេយ៉ាងជ្រាលជ្រៅ? តើបំណងរបស់មនុស្សសុទ្ធតែសំដៅទៅលើអ្វី? តើវាមិនសុទ្ធតែសំដៅទៅលើការបំពេញផែនការ និងបំណងប្រាថ្នាដ៏អាត្មានិយមផ្ទាល់ខ្លួនរបស់ពួកគេទេឬ?» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះ ខ្ញុំបានសួរខ្លួនឯងថា៖ «តើប្ដីខ្ញុំស្រឡាញ់ខ្ញុំពិតប្រាកដទេ?» ខ្ញុំបានគិតឡើងវិញពីចំណងអាពាហ៍ពិពាហ៍យើងប៉ុន្មានឆ្នាំមកនោះ។ ប្ដីខ្ញុំបានដឹងច្បាស់ជាងនរណាទាំងអស់អំពីការលះបង់របស់ខ្ញុំចំពោះគ្រួសារពួកយើង ហើយគាត់ក៏ដឹងដែរថា ខ្ញុំជឿលើព្រះអម្ចាស់ តាំងពីខ្ញុំនៅតូច និងទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់ដែរ តែពេលខ្ញុំបានទទួលព្រះអម្ចាស់ហើយ គាត់មិនត្រឹមតែមិនគាំទ្រខ្ញុំទេ តែគាត់បែរជាឈរនៅខាងបក្សកុម្មុយនីស្ត ប្រឆាំងនឹងខ្ញុំ ដើម្បីការពារប្រយោជន៍គាត់ យកការលែងលះគ្នាមកគំរាមខ្ញុំ ហើយថែមទាំងច្របាច់កខ្ញុំយ៉ាងព្រៃផ្សៃទៀតផង។ ជីវិតយើងជាប្តីប្រពន្ធនេះ គឺគ្មានការគោរពគ្នាសូម្បីតែបន្តិចសោះឡើយ។ តើការនេះអាចហៅថាជាក្ដីស្រឡាញ់ពិតយ៉ាងដូចម្ដេចទៅ? ខ្ញុំបានគិតថា ទោះប្ដីខ្ញុំជឿលើព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏គាត់គ្រាន់តែជឿ ដើម្បីទាមទារព្រះគុណប៉ុណ្ណោះ។ គាត់មិនបានទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់សោះឡើយ។ ពេលព្រះជាម្ចាស់យាងមកនៅគ្រាចុងក្រោយ ដើម្បីសម្ដែងចេញសេចក្តីពិត និងបំពេញកិច្ចការសង្រ្គោះ ព្រោះតែខ្លាចត្រូវបក្សកុម្មុយនីស្តចាប់ខ្លួន និងខ្លាចរបបសាតាំង គាត់មិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ ហើយគាត់បានដើរតាមបក្សកុម្មុយនីស្ត បង្ខំខ្ញុំឱ្យឈប់ជឿលើព្រះ។ ខ្ញុំឃើញថា ប្ដីខ្ញុំមិនមែនជាអ្នកជឿព្រះពិតប្រាកដឡើយ។ គាត់ជាអ្នកមិនជឿព្រះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «អ្នកជឿ និងអ្នកមិនជឿ មិនអាចចុះសម្រុងនឹងគ្នាពីធម្មជាតិឡើយ តែផ្ទុយទៅវិញ ពួកគេនឹងប្រឆាំងគ្នាទៅវិញទៅមក» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំ និងប្ដីខ្ញុំមិនបានដើរលើផ្លូវតែមួយនោះទេ ដូច្នេះ ខ្ញុំមិនអាចបណ្ដោយឱ្យគាត់មករឹតត្បិតខ្ញុំបានទេ។

ក្រោយមក ប្ដីខ្ញុំបានគំរាមលែងលះខ្ញុំជាច្រើនដងទៀត ដើម្បីបង្ខំខ្ញុំឱ្យឈប់ជឿលើព្រះជាម្ចាស់។ ពេលខ្ញុំគិតថា ខ្ញុំប្រហែលជាអាចនឹងត្រូវបាត់បង់គ្រួសារ ខ្ញុំនៅតែមិនអាចលះបង់គ្រួសារបានដដែល។ ពេលនោះ ខ្ញុំបានអធិស្ឋានទៅព្រះរាល់ថ្ងៃ ដើម្បីទូលសុំឱ្យទ្រង់ណែនាំខ្ញុំ។ ថ្ងៃមួយ ខ្ញុំបានឃើញអត្ថបទព្រះបន្ទូលព្រះជាម្ចាស់មួយ។ «ក្នុងនាមជាមនុស្សធម្មតា និងជាមនុស្សដែលខិតខំស្រឡាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះ និងក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់បំផុត ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅដើម្បីព្រះជាម្ចាស់ និងរស់នៅដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះដូចជិវិតរបស់អ្នកឡើយ» («ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំធ្លាប់គិតថា ការមានគ្រួសារមួយដែលមានសុភមង្គល ប្ដីប្រពន្ធចេះស្រឡាញ់គ្នា ហើយមានរបស់របរតាមតម្រូវការ គឺជាសុភមង្គលហើយ ហើយការរស់នៅបែបនេះ ទើបមានន័យ។ តែឥឡូវនេះ ខ្ញុំឃើញយ៉ាងច្បាស់ថា ក្ដីស្រឡាញ់រវាងប្ដីប្រពន្ធ គឺស្ថិតនៅលើការមិនប៉ះពាល់ប្រយោជន៍រៀងខ្លួនប៉ុណ្ណោះ។ ដូចពាក្យគេពោលថា៖ «ប្ដីប្រពន្ធប្រៀបដូចជាបក្សីមួយគូដែលចេះស្រឡាញ់គ្នា តែលុះគ្រាលំបាកមកដល់ មួយៗក៏ហើរតាមផ្លូវរៀងខ្លួន»។ កាលពីមុន ពេលខ្ញុំខំធ្វើការដើម្បីគ្រួសារ និងប្ដីខ្ញុំ ប្ដីខ្ញុំក៏យកចិត្តទុកដាក់ពីខ្ញុំយ៉ាងខ្លាំងដែរ តែឥឡូវ ដោយសារខ្ញុំជឿលើព្រះជាម្ចាស់ ដោយឃើញថា ប៉ះពាល់ដល់ប្រយោជន៍គាត់ ដូច្នេះ គាត់ចាប់ផ្ដើមបៀតបៀនខ្ញុំ និងចង់លែងលះខ្ញុំ។ និយាយឱ្យចំទៅ ក្ដីស្រឡាញ់រវាងប្ដីប្រពន្ធ គឺគ្រាន់តែជាការប្រើគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ក្នុងជីវិតបែបនេះ តើអាចមានសុភមង្គលអ្វីទៅ? ខ្ញុំបានគិតពីការដែលគាត់តាមដានខ្ញុំពីរបីខែកន្លងមកនោះ និងពីការដែលគាត់ហាមប្រាមខ្ញុំមិនឱ្យទៅចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនអាចជួបបងប្អូនប្រុសស្រីបាន ពេលខ្ញុំអានព្រះបន្ទូលព្រះនៅផ្ទះ ដួងចិត្តខ្ញុំនៅមិនស្ងប់សោះឡើយ ហើយខ្ញុំត្រូវគិតរកវិធីដោះស្រាយជាមួយប្ដីខ្ញុំ ពេលខ្ញុំចេញទៅផ្សាយដំណឹងល្អ។ ខ្ញុំគ្មានសេរីភាពទាល់តែសោះ ហាក់ដូចខ្ញុំត្រូវចំណងឥតរូបចងជាប់ និងធ្វើឱ្យដកដង្ហើមមិនរួច ហើយបើអ្វីៗនៅបន្តបែបនេះទៀត មិនត្រឹមតែជីវិតខ្ញុំទេដែលត្រូវរងទុក្ខនោះ តែខ្ញុំក៏នឹងបាត់បង់ឱកាសទទួលបានសេចក្តីពិត និងសេចក្តីសង្រ្គោះពីព្រះជាម្ចាស់ផងដែរ។ វាគ្មានតម្លៃនោះទេ។ ពេលនោះហើយ ទើបខ្ញុំបានដឹងកាន់តែច្បាស់ថា ចំណងស្នេហាក្នុងជីវិតគ្រួសារ មិនមែនជាសុភមង្គលពិតប្រាកដឡើយ។ មានតែការដេញតាមសេចក្តីពិត និងការបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបង្កើតមកទេ ទើបខ្ញុំអាចរស់នៅក្នុងជីវិតដែលមានន័យបាន។ ខ្ញុំក៏បាននឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «អ្នកណាដែលស្រឡាញ់ឪពុកឬម្តាយខ្លាំងជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬកូនស្រីខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិ‌សមនឹងខ្ញុំដែរ។ អ្នកណាដែលមិនយកឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំ មិនស័ក្ដិ‌សមនឹងខ្ញុំឡើយ» (ម៉ាថាយ ១០:៣៧-៣៨)។ ខ្ញុំបានគិតពីពួកបរិសុទ្ធជាច្រើននាក់ នៅក្នុងយុគសម័យនោះទាំងមូល ដើម្បីអនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ពួកគេបានបោះបង់ផ្ទះសម្បែង និងការងាររបស់ខ្លួន និងធ្វើដំណើរឆ្លងមហាសមុទ្រ ដើម្បីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ ដោយស៊ូទ្រាំរងទុក្ខលំបាក ហើយថែមទាំងលះបង់ជីវិតរបស់ពួកគេទៀតផង។ ទីបន្ទាល់របស់ពួកគេទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់។ ព្រះជាម្ចាស់បានកំណត់ទុកមកថា ខ្ញុំត្រូវកើតនៅគ្រាចុងក្រោយ ហើយបានជ្រើសតាំងខ្ញុំឱ្យមករកទ្រង់ ដើម្បីឱ្យខ្ញុំអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់។ នេះជាឱកាសដ៏កម្រណាស់ និងជាព្រះគុណ និងការលើកតម្កើងរបស់ព្រះចំពោះរូបខ្ញុំ។ បើខ្ញុំមិនអាចបំពេញភារកិច្ចខ្ញុំបានត្រឹមត្រូវ ព្រោះតែការរឹតត្បិតរបស់ប្ដីខ្ញុំ នោះខ្ញុំនឹងជំពាក់ព្រះច្រើនអនេកមិនខាន ហើយខ្ញុំនឹងគ្មានសតិសម្បជញ្ញៈឡើយ! ពេលដឹងបែបនេះ ខ្ញុំបានស្បថថា ខ្ញុំនឹងធ្វើដូចជាពួកបរិសុទ្ធកាលពីជំនាន់មុនដែរ និងលះបង់គ្រប់យ៉ាង ដើម្បីដើរតាមព្រះ ព្រមទាំងបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក។

យប់មួយ ពេលខ្ញុំត្រឡប់ពីការជួបជុំមកដល់ផ្ទះភ្លាម ខ្ញុំបើកទ្វារ ហើយស្រាប់តែឃើញមានមនុស្សជាច្រើនមកផ្ទះខ្ញុំ មានសហការីខ្ញុំ មិត្តភក្តិ និងសាច់ញាតិខាងប្ដីខ្ញុំ ហើយពេលពួកគេឃើញខ្ញុំភ្លាម ពួកគេគ្រប់គ្នា ក៏បាននិយាយបញ្ចុះបញ្ចូលខ្ញុំឱ្យឈប់ជឿលើព្រះជាម្ចាស់។ អ្នកខ្លះថា៖ ពួកគេបានឃើញការចាក់ផ្សាយតាមទូរទស្សន៍ថា ថ្មីៗនេះ បក្សកុម្មុយនីស្តបានចាប់ខ្លួនពួកអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើននាក់ ហើយអ្នកខ្លះក្នុងចំណោមនោះ ត្រូវកាត់ទោសយ៉ាងហោចណាស់ក៏ ១០ ឆ្នាំដែរ។ អ្នកខ្លះទៀតថា៖ បើពួកអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវគេចាប់ខ្លួនបាន ពួកគេមិនគ្រាន់តែត្រូវកាត់ទោសឱ្យជាប់គុកប៉ុណ្ណោះទេ តែពួកគេច្រើនគ្នាហើយដែលត្រូវធ្លាក់ខ្លួនពិការ ឬស្លាប់នៅក្នុងមន្ទីរឃុំឃាំង ហើយគ្រួសារពួកគេក៏ត្រូវរងទុក្ខដូចគ្នា។ អ្នកខ្លះក៏បាននិយាយដដែលៗពីជំនឿខុសឆ្គង និងពាក្យចចាមអារ៉ាមរបស់បក្សកុម្មុយនីស្ត ដើម្បីមួលបង្កាច់ពួកជំនុំ ហើយថា ពួកអ្នកជឿលើព្រះជាម្ចាស់ បោះបង់គ្រួសាររបស់ខ្លួនចោល។ ពេលឮសម្ដីអស់ទាំងនេះ ធ្វើឱ្យខ្ញុំខឹងខ្លាំងណាស់។ បើមិនមែនដោយសារការបៀតបៀនពីបក្សកុម្មុយនីស្តទេ នោះគ្រួសារ និងមិត្តភក្តិខ្ញុំ ក៏នឹងមិនជំទាស់ និងវាយប្រហារខ្ញុំបែបនេះដែរ។ បក្សកុម្មុយនីស្តបំភ្លៃការពិត និងផ្សាយពាក្យចចាមអារ៉ាម ដើម្បីឱ្យមនុស្សដែលមិនដឹងការពិត ប្រឆាំងនឹងព្រះជាមួយវា ត្រូវព្រះជាម្ចាស់ដាក់ទោស ហើយចុងក្រោយ នឹងត្រូវវិនាសជាមួយវាដែរ។ ពិតជាអាក្រក់មែន! ពេលគិតឃើញបែបនេះ ខ្ញុំក៏បានបដិសេធនឹងពួកគេថា៖ «បើគ្រប់គ្នាមិនយល់ពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ទេ កុំនិយាយរឿងឥតបានការបែបនេះអី។ តើដឹងថាម៉េចក៏ខ្ញុំនៅតែទទូចជឿលើព្រះជាម្ចាស់ ទោះបីត្រូវប្រថុយគ្រោះថ្នាក់ទាំងអស់នេះទេ? ពីព្រោះព្រះអង្គសង្រ្គោះបានយាងមក ហើយបានសម្ដែងចេញសេចក្តីពិតជាច្រើន ដើម្បីសង្រ្គោះមនុស្ស ជួយយើងឱ្យរួចផុតពីឥទ្ធិពលរបស់សាតាំង និងជួយយើងឱ្យរួចផុតពីគ្រោះមហន្តរាយ។ នេះជាឱកាសដ៏កម្របំផុត! បក្សកុម្មុយនីស្តមិនអនុញ្ញាតឱ្យមនុស្សជឿលើព្រះជាម្ចាស់ គាបសង្កត់ និងបៀតបៀនយ៉ាងខ្លាំងដល់អ្នកជឿលើព្រះជាម្ចាស់ ចាប់ខ្លួន និងដាក់គុកមនុស្សយ៉ាងច្រើន។ មានមនុស្សជាច្រើនមិនអាចត្រលប់មកផ្ទះវិញបាន មានមនុស្សជាច្រើនដែលបានធ្លាក់ខ្លួនពិការ និងត្រូវវាយដំរហូតដល់ស្លាប់ ហើយមានគ្រីស្ទបរិស័ទជាច្រើនដែលត្រូវបែកបាក់គ្រួសារ។ តើទាំងអស់នេះ មិនមែនជាទង្វើរបស់បក្សកុម្មុយនីស្តទេហ៏? ច្បាស់ណាស់ គឺបក្សកុម្មុយនីស្តដែលបៀតបៀនអ្នកជឿលើព្រះជាម្ចាស់ និងបំបែកបំបាក់គ្រួសារគ្រីស្ទបរិស័ទ ប៉ុន្តែ ពួកគេបានបំភ្លៃការពិត ហើយបែរជានិយាយថា ពួកអ្នកជឿព្រះកំពុងបោះបង់គ្រួសាររបស់ពួកគេចោលទៅវិញ។ តើនេះមិនមែនជាការបំភ្លៃខុសឱ្យក្លាយជាត្រូវទេឬ? អ្នករាល់គ្នាមិនត្រឹមតែមិនស្អប់បក្សកុម្មុយនីស្តចិនទេ តែថែមទាំងព្យាយាមរារាំងខ្ញុំមិនឱ្យជឿព្រះទៀតផង។ តើអ្នករាល់គ្នាដឹងអ្វីខុស អ្វីត្រូវដែរទេ? ផ្លូវនៃការជឿលើព្រះជាម្ចាស់ គឺជាជម្រើសផ្ទាល់ខ្លួនខ្ញុំ។ ទោះបីជាខ្ញុំត្រូវជាប់គុកក៏ដោយ ក៏ខ្ញុំបានតាំងចិត្តដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ»។ ពេលពួកគេឃើញថា ពួកគេមិនអាចបញ្ចុះបញ្ចូលខ្ញុំបាន ពួកគេគ្រប់គ្នាក៏សម្រេចចិត្តចាកចេញទៅ។ ប្ដីខ្ញុំនិយាយមកខ្ញុំទាំងអស់សង្ឃឹមថា៖ «មើល៍ទៅ គ្មាននរណាអាចផ្លាស់ប្ដូរគំនិតឯងបានទេ អ៊ីចឹង យើងមានតែលែងលះគ្នាហើយ។ ឯងជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយរដ្ឋាភិបាលបើកការបង្ក្រាបលើមនុស្សដូចជាពួកឯង។ ពេលដែលរឿងនោះកើតឡើង ឯងនឹងត្រូវបាត់បង់ការងារ ហើយថែមទាំងអាចបាត់បង់ជីវិតទៀតផង។ ប៉ុន្តែ ពួកយើងចង់នៅរស់បន្តទៀត ដូច្នេះ មើល៍ទៅ គ្មានជម្រើសអ្វីផ្សេងទេ។ បក្សកុម្មុយនីស្តបង្ខំមនុស្សឱ្យទ័លច្រកហើយ»។ ពេលឮបែបនេះ ខ្ញុំដូចជាពិបាកចិត្តបន្ដិចដែរ ប៉ុន្តែ ខ្ញុំបានដឹងយ៉ាងច្បាស់ថា ពេលវេលាដែលត្រូវជ្រើសរើសបានមកដល់ហើយ។ ខ្ញុំបានជ្រើសរើសជឿលើព្រះជាម្ចាស់ ដើរតាមព្រះ និងទទួលសេចក្តីពិត និងជីវិត ហើយប្ដីខ្ញុំបានជ្រើសរើសដើរតាមបក្សកុម្មុយនីស្ត ដើម្បីការពារការងារ និងអនាគតរបស់គាត់។ យើងមិនអាចធ្វើអ្វីបានក្រៅពីដើរផ្លូវផ្សេងគ្នាទេ។ ពេលនោះ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ឱព្រះជាម្ចាស់អើយ! មិនថាទូលបង្គំស្ថិតក្នុងបរិយាកាសបែបណាទេ ទូលបង្គំនឹងដើរតាមទ្រង់រហូតដល់ទីបញ្ចប់»។

នៅព្រឹកបន្ទាប់ ខ្ញុំ និងប្ដីខ្ញុំបានទៅការិយាល័យកិច្ចការស៊ីវិល ដើម្បីបំពេញឯកសារលែងលះគ្នា បញ្ចប់ជីវិតអាពាហ៍ពិពាហ៍ដប់ពីរឆ្នាំរបស់យើង។ តាំងពីពេលនោះមក ខ្ញុំអាចទៅចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំបានជាធម្មតា ហើយខ្ញុំមានអារម្មណ៍នឹងន និងស្ងប់ចិត្តយ៉ាងខ្លាំង។ ខ្ញុំគិតថា ជីវិតដែលមានន័យខ្លឹមសារ គឺត្រូវបំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក។

ខាង​ដើម៖ ៣០. តើការមានចរិតរាក់ទាក់ជា លក្ខណៈវិនិច្ឆ័យសមស្របសម្រាប់ភាពជាមនុស្សល្អទេ?

បន្ទាប់៖ ៤៧. ខ្ញុំបានឃើញពណ៌ដ៏ពិតនៃគ្រូគង្វាលរបស់ខ្ញុំ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ