ជំពូកទី ២៦

តាមព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ គេអាច មើលឃើញថា ថ្ងៃរបស់ព្រះជាម្ចាស់ខិតមកកាន់តែកៀក ពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃនេះហាក់ដូចជានៅនឹងភ្នែករបស់ មនុស្ស គឺហាក់បីដូចជាមកដល់ស្អែកនេះតែម្ដង។ ដូច្នេះ បន្ទាប់ពីបានអាចព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សទាំង អស់លង់ក្នុងភាពភ័យខ្លាច ហើយពួកគេដឹងពីចំណែកមួយ នៃសេចក្ដីវេទនារបស់លោកិយ ដូចស្លឹកឈើដែលជ្រុះដោយ សារខ្យល់ អមដោយភ្លៀងស្រិចៗ។ មនុស្សបាត់ទៅដោយ គ្មានដាន ពួកគេហាក់រលាយបាត់ទៅទាំងស្រុង។ គ្រប់ៗគ្នា មានអារម្មណ៍ត្រូវគេកំហែង ហើយទោះជាមនុស្សទាំងអស់ ខំព្យាយាមខ្លាំង និងចង់ផ្គាប់ព្រះទ័យព្រះជាម្ចាស់ ហើយ មនុស្សម្នាក់ៗប្រើអស់ទាំងកម្លាំងរបស់គេ ដើម្បីផ្គាប់ចេតនា របស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ អាចបន្តទៅយ៉ាងរលូន និងគ្មានឧបសគ្គ ក៏អារម្មណ៍បែប នេះរមែងលាយឡំនឹងការស្គាល់អំពីទំនាយ។ ចូរប្រយ័ត្ន នឹងការថ្លែងព្រះបន្ទូលថ្ងៃនេះ៖ ប្រសិនបើព្រះបន្ទូលនោះ ត្រូវផ្សាយប្រាប់មហាជន គឺប្រកាសដល់សកលលោកទាំង មូល នោះមនុស្សទាំងអស់មុខជាក្រាបចុះ ហើយទួញយំ ដ្បិតព្រះបន្ទូលថ្លែងថា «ខ្ញុំនឹងឃ្លាំងមើលផែនដីទាំងមូល ហើយការលេចមកនៅទិសខាងកើតនៃលោកិយដោយសេច ក្ដីសុចរិត តេជានុភាព សេចក្ដីក្រោធ និងការវាយផ្ចាល ខ្ញុំ នឹងសម្ដែងពីអង្គខ្ញុំ ដល់បណ្ដាជនជាច្រើនក្នុងចំណោម មនុស្សលោក!» មនុស្សទាំងអស់ដែលយល់អំពីរឿងរ៉ាវខាង វិញ្ញាណមើលឃើញថា គ្មាននរណាអាចគេចពីការវាយផ្ចាល របស់ព្រះជាម្ចាស់ និងយល់ថា បន្ទាប់ពីបានស្គាល់ការរងទុក្ខ ដោយការវាយផ្ចាល មនុស្សទាំងអស់នឹងត្រូវញែកទៅតាម ជំពូករបស់គេ។ ពិតណាស់ នេះគឺជាជំហាននៃកិច្ចការបស់ ព្រះជាម្ចាស់ ហើយក៏គ្មានរណាម្នាក់អាចផ្លាស់ប្ដូរការនេះ បានឡើយ។ នៅពេលព្រះជាម្ចាស់បានបង្កើតពិភពលោក នេះ នៅពេលទ្រង់ដឹកនាំមនុស្សជាតិ ទ្រង់បានបង្ហាញអំពី ព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់ ហើយទាល់តែ នៅពេលដែលទ្រង់បញ្ចប់យុគសម័យនេះ ទើបមនុស្សមើល ឃើញភាពសុចរិត តេជានុភាព សេចក្ដីក្រោធ និងការវាយ ផ្ចាលពិតរបស់ទ្រង់។ ជាងនេះទៀត គឺមានតែតាមរយៈ ការ វាយផ្ចាលនេះទេ ទើបពួកគេអាចមើលឃើញភាពសុចរិត តេជានុភាព និងសេចក្ដីរបស់ទ្រង់ នេះគឺជាផ្លូវដែលត្រូវដើរ ក្នុងគ្រាចុងក្រោយ ដែលជាកត្តាចាំបាច់ ហើយចៀសមិនផុត ដូចការដែលព្រះជាម្ចាស់មកយកកំណើតជាមនុស្សដែរ។ បន្ទាប់ពីការប្រកាសអំពីចុងបញ្ចប់របស់មនុស្សលោក ព្រះជាម្ចាស់ក៏បង្ហាញឲ្យមនុស្សឃើញនូវកិច្ចការដែលទ្រង់ធ្វើសព្វថ្ងៃ។ ឧទាហរណ៍ ព្រះជាម្ចាស់មានបន្ទូលថា «អ៊ីស្រាអែលចាស់លែងមានទៀតហើយ ហើយអ៊ីស្រាអែល សព្វថ្ងៃក៏បានក្រោកឡើង លេចឡើង ហើយត្រដែតឡើង នៅក្នុងលោកិយ និងបានឈរឡើងនៅក្នុងចិត្តរបស់មនុស្ស ទាំងអស់ផង។ អ៊ីស្រាអែលសព្វថ្ងៃ ច្បាស់ជាទទួលបាននូវ ប្រភពនៃវត្តមានជីវិត តាមរយៈរាស្ត្ររបស់ខ្ញុំ!» «ឱអេស៊ីព្ទ ដ៏គួរឲ្យស្អប់អើយ! ... ម្ដេចក៏អ្នកមិនអាចមានវត្តមាននៅក្នុង ការវាយផ្ចាលរបស់ខ្ញុំដូច្នេះ?» ព្រះជាម្ចាស់បង្ហាញឲ្យមនុស្ស ឃើញយ៉ាងច្បាស់អំពីលទ្ធផលដែលប្រទេសផ្ទុយគ្នាស្រឡះនេះជួបគ្នា នៅក្នុងព្រះហស្តទ្រង់ ក្នុងន័យមួយ គឺសំដៅលើ អ៊ីស្រាអែល ដែលជាសារវន្ត និងក្នុងន័យមួយទៀត គឺសំដៅ លើរាស្ត្រជ្រើសរើសទាំងអស់របស់ព្រះជាម្ចាស់ មានន័យថា រាស្ត្រជ្រើសរើសរបស់ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរ តាមរបៀប ដែលអ៊ីស្រាអែលផ្លាស់ប្ដូរដែរ។ ពេលដែលអ៊ីស្រាអែលបាន ផ្លាស់ប្ដូរទាំងស្រុងទៅសណ្ឋានដើម បន្ទាប់មក រាស្ត្រជ្រើស រើសទាំងអស់នឹងបានពេញខ្នាតដែរ មានន័យថា អ៊ីស្រាអែលគឺជានិមិត្តរូបដ៏មានន័យរបស់អស់អ្នកដែលព្រះជាម្ចាស់ស្រឡាញ់។ ខណៈដែលអេស៊ីព គឺជាតំណាងបណ្ដុំ មនុស្សដែលព្រះជាម្ចាស់ស្អប់។ កាលណាគេកាន់តែអាក្រក់ កាលណាមនុស្សដែលព្រះជាម្ចាស់ស្អប់ កាន់តែខូចអាក្រក់ បន្ទាប់មក បាប៊ីឡូនក៏នឹងដួលចុះដែរ។ កត្តានេះបង្កើតបាន នូវភាពផ្ទុយគ្នាស្រឡះ។ តាមរយៈការប្រកាសអំពីចុងបញ្ចប់ របស់អ៊ីស្រាអែល និងអេស៊ីព្ទ ព្រះជាម្ចាស់បើកសម្ដែងអំពី វាសនារបស់មនុស្សទាំងអស់ ដូច្នេះ ពេលកំពុងមានបន្ទូលពី អ៊ីស្រាអែល ព្រះជាម្ចាស់ក៏មានបន្ទូលពីអេស៊ីព្ទដែរ។ តាមរយៈរឿងនេះ គេអាចមើលឃើញថា ថ្ងៃវិនាសរបស់ អេស៊ីព្ទ គឺជាថ្ងៃសាបសូន្យរបស់ពិភពលោក ជាថ្ងៃដែលព្រះ ជាម្ចាស់វាយផ្ចាលមនុស្សទាំងអស់។ រឿងនេះនឹងកើតឡើង ឆាប់ៗ ព្រះជាម្ចាស់ហៀបនឹងសម្រេចការនេះហើយ វាគឺជា រឿងម្យ៉ាងដែលមនុស្សមិនអាចមើលនឹងភ្នែកទទេឃើញ តែ ជារឿងចៀសមិនផុត និងមិនអាចផ្លាស់ប្ដូរបាន។ ព្រះជាម្ចាស់មានបន្ទូលថា «អស់អ្នកណាដែលឈរទាស់នឹង ខ្ញុំ នឹងត្រូវខ្ញុំវាយផ្ចាលអស់កល្បជានិច្ច យ៉ាងប្រាកដ។ ដ្បិតខ្ញុំគឺជាព្រះដែលប្រចណ្ឌ ហើយខ្ញុំក៏មិនទុកជីវិត មនុស្សលេងៗ ព្រោះតែគ្រប់យ៉ាងដែលពួកគេបានធ្វើនោះ ដែរ»។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលយ៉ាងដាច់ខាត ដូច្នេះ? ហើយហេតុអ្វីបានជាទ្រង់ផ្ទាល់ យាងមកក្លាយជា សាច់ឈាមនៅក្នុងប្រជាជាតិនៃនាគក្រហមធំយ៉ាងដូច្នេះ? តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គោលបំណងរបស់ព្រះអង្គ អាចត្រូវបានមើលឃើញថា ទ្រង់មិនបានយាងមកសង្គ្រោះ មនុស្ស ឬមកបង្ហាញព្រះទ័យអាណិតអាសូរដល់ពួកគេ ឬក៏ ការពារពួកគេនោះទេ - ទ្រង់យាងមកដើម្បីវាយផ្ចាលមនុស្ស គ្រប់គ្នាដែលទាស់ទទឹងនឹងទ្រង់វិញ។ ដ្បិតព្រះជាម្ចាស់មាន បន្ទូលថា «គ្មាននរណាអាចគេចចេញពីការវាយផ្ចាលរបស់ ខ្ញុំបានទេ។» ព្រះជាម្ចាស់គង់ក្នុងសាច់ឈាម ហើយជាង នេះទៀត ទ្រង់គឺជាមនុស្សធម្មតាម្នាក់ ប៉ុន្តែ ព្រះអង្គមិនអត់ ទោសដល់មនុស្ស ដោយព្រោះតែសេចក្ដីកម្សោយរបស់គេ ក្នុងការដែលមិនអាចស្គាល់ ដោយការស្រមើស្រមៃបានទេ ផ្ទុយទៅវិញ ទ្រង់ផ្ដន្ទាទោសមនុស្ស ដោយព្រោះអំពើបាប របស់គេ តាមមធ្យោបាយរបស់ «មនុស្សធម្មតា» ម្នាក់ ទ្រង់ ធ្វើឲ្យមនុស្សទាំងអស់មើលឃើញសាច់ឈាមរបស់ទ្រង់ មនុស្សដែលត្រូវទ្រង់វាយផ្ចាល ដូច្នេះ ហើយពួកគេក៏ក្លាយ ជាយញ្ញបូជាសម្រាប់មនុស្សទាំងអស់ដែលមិនមែនជារាស្ត្រ នៃប្រជាជាតិរបស់នាគក្រហមធំ។ តែនេះមិនមែនជាគោល ដៅចម្បងមួយ នៃការយកកំណើតជាសាច់ឈាមរបស់ព្រះ ជាម្ចាស់នោះឡើយ។ ព្រះជាម្ចាស់ក្លាយមកជាសាច់ឈាម សំខាន់ជាងគេគឺដើម្បីធ្វើសង្គ្រាម ជាមួយនាគក្រហមធំ ក្នុង សាច់ឈាម និងដើម្បីនាំក្ដីអាម៉ាស់ដល់វា តាមរយៈសង្គ្រាម នេះ។ ព្រះជាម្ចាស់តយុទ្ធក្នុងសាច់ឈាម ដើម្បីបង្ហាញទង្វើ និងសព្វានុភាពរបស់ទ្រង់ ដ្បិតព្រះចេស្ដាដ៏ធំអស្ចារ្យរបស់ ព្រះជាម្ចាស់សម្ដែងចេញមករឹតតែច្បាស់តាមរយៈការតយុទ្ធ ជាមួយនាគក្រហមធំ ក្នុងសាច់ឈាម ជាងក្នុងវិញ្ញាណ។ មនុស្សរាប់មិនអស់ត្រូវបានផ្ដន្ទាទោស «ទាំងគ្មានទោស» ពីសំណាក់ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្ស ដូច្នេះហើយមនុស្សរាប់មិនអស់ ត្រូវបោះទៅក្នុងការវាយ ផ្ចាល ហើយរងទុក្ខក្នុងសាច់ឈាម។ នេះគឺជាការបង្ហាញពី និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ ហើយទោះបីមនុស្សដែល ប្រឆាំងទាស់នឹងព្រះជាម្ចាស់សព្វថ្ងៃនេះផ្លាស់ប្ដូរយ៉ាងណា ក៏និស្ស័យទៀងត្រង់របស់ព្រះជាម្ចាស់នឹងមិនប្រែប្រួលដែរ។ កាលណាមនុស្សត្រូវផ្ដន្ទាទោសហើយ គឺគេត្រូវផ្ដន្ទាទោស អស់កល្បជានិច្ច មិនអាចក្រោកឡើងវិញម្ដងទៀតឡើយ។ និស្ស័យរបស់មនុស្ស មិនអាចដូចនិស្ស័យរបស់ព្រះជាម្ចាស់ ឡើយ។ ចំពោះមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ពួកគេក៏ត្រឡប់ទៅជាក្ដៅផង និងត្រជាក់ផង ពួកគេរេរា ម្ដង ទៅឆ្វេង ម្ដងទៅស្ដាំ ម្ដងទៅលើ ម្ដងទៅក្រោម ពួកគេពុំអាច នៅនឹងបានទេ ជួនកាលគេស្អប់មនុស្សដែលទាស់ទទឹងនឹង ព្រះជាម្ចាស់ដល់ឆ្អឹង ជួនកាលពួកគេក៏ឱបក្រសោបអ្នកទាំង នោះជាប់នឹងទ្រូង។ កាលៈទេសៈសព្វថ្ងៃ កើតឡើងពីព្រោះ មនុស្សមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជា ព្រះជាម្ចាស់មានបន្ទូលពាក្យដូច្នេះថា «ទីបំផុត ទេវតានៅតែ ជាទេវតា ទីបំផុត ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់ ទីបំផុត វិញ្ញាណអាក្រក់នៅតែជាវិញ្ញាណអាក្រក់ មនុស្សទុច្ចរិតក៏នៅ តែជាមនុស្សទុច្ចរិត ហើយមនុស្សបរិសុទ្ធ ក៏នៅតែជាមនុស្ស បរិសុទ្ធ»? តើអ្នកអាចយល់ព្រះបន្ទូលនេះដែរឬទេ? តើព្រះ ជាម្ចាស់អាចចងចាំខុសទេ? ដូច្នេះបានជាព្រះជាម្ចាស់មាន បន្ទូលថា «មនុស្សម្នាក់ៗត្រូវបានញែកទៅតាមជំពូករបស់ គេ ហើយរកឃើញផ្លូវត្រឡប់ទៅក្នុងភាពជិតស្និទ្ធនឹងគ្រួសារ របស់គេវិញដោយចៃដន្ត។» តាមព្រះបន្ទូលនេះគេអាចមើល ឃើញថា សព្វថ្ងៃ ព្រះជាម្ចាស់បានបែងចែកអ្វីគ្រប់យ៉ាង ទៅ តាមគ្រួសាររបស់គេ ដើម្បីវាលែងទៅជា «ពិភពឥតមានដែន កំណត់» ហើយមនុស្សក៏លែងបរិភោគពីឆ្នាំងធំតែមួយទៀត តែអនុវត្តកាតព្វកិច្ចរបស់គេផ្ទាល់ ក្នុងគ្រួសាររបស់គេផ្ទាល់ ដោយបំពេញទៅតាមតួនាទីរបស់គេ។ នេះជាផែនការដើម របស់ព្រះជាម្ចាស់ នៅពេលបង្កើតពិភពលោកនេះ បន្ទាប់ពី ត្រូវបានបែងចែកតាមជំពូករបស់គេ មនុស្សនឹង «បរិភោគ អាហាររបស់គេរៀងៗខ្លួន» គឺមានន័យថា ព្រះជាម្ចាស់នឹង ចាប់ផ្ដើមជំនុំជម្រះ។ ជាលទ្ធផល ព្រះបន្ទូលទាំងអស់នេះក៏ ចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់មកថា «ខ្ញុំនឹងស្ដារ សណ្ឋានដើមនៃសត្តនិករ ខ្ញុំនឹងស្ដារគ្រប់យ៉ាងឲ្យដូចដើម ដោយផ្លាស់ប្ដូរគ្រប់យ៉ាង ទាំងអស់ទាំងស្រុង ដើម្បីឲ្យគ្រប់ យ៉ាងត្រឡប់ទៅជិតស្និទ្ធ នឹងផែនការរបស់ខ្ញុំវិញ។» នេះ ពិតជាគោលដៅនៃកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ហើយ វាមិនពិបាកយល់ទេ។ ព្រះជាម្ចាស់នឹងសម្រេចកិច្ចការរបស់ ទ្រង់ - តើមនុស្សអាចរារាំងកិច្ចការរបស់ទ្រង់ទេ? តើព្រះជា ម្ចាស់អាចហែកសេចក្ដីសញ្ញា ដែលបានតាំងឡើងរវាងទ្រង់ និងមនុស្សទេ? តើនរណាអាចផ្លាស់ប្ដូរកិច្ចការដែលត្រូវបាន ធ្វើដោយព្រះវិញ្ញាណនៃព្រះ បានដែរឬទេ? តើមានមនុស្ស ណាអាចធ្វើដូច្នេះបានដែរឬទេ?

កាលពីមុន មនុស្សយល់ពីក្រឹត្យវិន័យមួួយនៅក្នុងព្រះ បន្ទូលរបស់ព្រះជាម្ចាស់៖ ពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានថ្លែងចេញ មិនយូរប៉ុន្មានព្រះបន្ទូលនោះ ក៏ក្លាយជា ការពិត។ គ្មានពាក្យភូតកុហកក្នុងរឿងនេះទេ។ ដោយសារ ព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គនឹងវាយផ្ចាលមនុស្សទាំង អស់ ហើយលើសពីនេះ ដោយសារទ្រង់បានបញ្ចេញក្រឹត្យ រដ្ឋបាលរបស់ទ្រង់ គេអាចមើលឃើញថា កិច្ចការរបស់ព្រះ ជាម្ចាស់ត្រូវបានអនុវត្តរួចក្នុងដំណាក់កាលមួយជាក់លាក់។ ក្រឹត្យដែលត្រូវបានបញ្ចេញប្រាប់ដល់មនុស្សទាំងអស់នោះ និយាយសំដៅលើជីវិតរបស់ពួកគេ និងឥរិយាបទដែលពួក គេមាន ចំពោះព្រះជាម្ចាស់។ ក្រឹត្យនេះពុំបានចាក់ដល់ឫស គល់រឿងនេះទេ ក្រឹត្យនេះមិននិយាយថា ក្រឹត្យនេះផ្អែកលើ ការដៅទុករបស់ព្រះជាម្ចាស់ដែរ ប៉ុន្តែ ផ្អែកលើកិរិយារបស់ មនុស្សនៅពេលនោះ។ ក្រឹត្យរដ្ឋបានសព្វថ្ងៃ អស្ចារ្យណាស់ ហើយក្រឹត្យទាំងនេះនិយាយពីរបៀបដែល «មនុស្សគ្រប់គ្នា នឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួល ការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។» គ្មានការអានដឹត ដល់ ក៏ពុំមានបញ្ហាដែលអាចរកឃើញបាននៅក្នុងនេះដែរ។ ដោយសារមានតែនៅក្នុងយុគសម័យចុងក្រោយទេ ទើបព្រះ ជាម្ចាស់ញែកគ្រប់យ៉ាងតាមជំពូករបស់វា បន្ទាប់ពីអានរឿង នេះរួច មនុស្សភាគច្រើននៅតែឆ្ងល់ និងយល់ច្រឡំ ពួកគេ នៅកាន់តាមចរិតស្ទើរក្ដៅស្ទើរត្រជាក់ ដូច្នេះ បានជាពួកគេ មិនបានចាត់ទុករឿងនេះជាការដាស់តឿន ដ្បិតពួកគេមើល មិនឃើញភាពបន្ទាន់នៃពេលវេលា។ ត្រង់ចំណុចនេះ ហេតុ អ្វីក៏ក្រឹត្យរដ្ឋបាលរបស់ព្រះជាម្ចាស់ ដែលត្រូវបានប្រកាស ប្រាប់សកលលោកទាំងមូល ត្រូវបានបង្ហាញប្រាប់មនុស្ស ដូច្នេះ? តើមនុស្សទាំងនេះតំណាងឲ្យមនុស្សទាំងអស់នៅ ក្នុងសកលលោកទាំងមូលទេ? បន្ទាប់មក តើព្រះជាម្ចាស់ អាចមានក្ដីមេត្តាបន្ថែមទៀត ដល់មនុស្សទាំងអស់នេះទេ? តើមនុស្សទាំងអស់នេះបានលូតលាស់ទៅជាមនុស្សក្បាល ពីរហើយមែនទេ? ពេលដែលព្រះជាម្ចាស់វាយផ្ចាលមនុស្ស ក្នុងសកលលោកនេះទាំងមូល ពេលដែលមហន្តរាយគ្រប់ យ៉ាងយាយី នោះព្រះអាទិត្យ និងព្រះចន្ទក៏ប្រែប្រួល ដោយ សារមហន្តរាយទាំងអស់នោះ ហើយពេលដែលមហន្តរាយ នេះបញ្ចប់ទៅ ព្រះអាទិត្យ និងព្រះចន្ទនឹងត្រូវកែប្រែ ហើយ នេះគេហៅថា «ការផ្លាស់ប្ដូរ»។ ល្មមអាចនឹងនិយាយបានថា មហន្តរាយនៃអនាគតនឹងធ្ងន់ធ្ងរណាស់។ យប់អាចនឹងចូល មកជំនួសថ្ងៃ ព្រះអាទិត្យនឹងលែងរះមួយឆ្នាំ កម្ដៅហួតហែង អាចមានជាច្រើនខែ ព្រះចន្ទស្រអាប់អាចនឹងបង្ហាញមុខនឹង មនុស្សរហូត ហើយសភាពគួរខ្លាចរបស់ព្រះអាទិត្យ និងព្រះ ចន្ទរះឡើងព្រមគ្នា ក៏អាចនឹងមានដែរ ។ល។ និង ។ល។ បន្ទាប់ពីមានការផ្លាស់ប្ដូរដែលកើតមានឡើងក្នុងរយៈពេល ដ៏ទៀងទាត់ ទីបំផុតព្រះអាទិត្យ និងព្រះចន្ទ នឹងត្រូវផ្លាស់ប្ដូរ ថ្មី ដោយសារតែពេលវេលាកន្លងផុតទៅ។ ព្រះជាម្ចាស់យក ព្រះទ័យទុកដាក់ជាពិសេស ចំពោះការរៀបចំរបស់ព្រះអង្គ សម្រាប់អស់អ្នកដែលជាកម្មសិទ្ធិនៃមារកំណាច។ ហេតុនេះ ទើបព្រះអង្គមានបន្ទូលយ៉ាងច្បាស់ថា «មនុស្សទាំងអស់នៅ ក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់មារ កំណាច នឹងត្រូវលុបបំបាត់។» នៅមុនពេលដែល «មនុស្ស» ទាំងនេះ បានបង្ហាញចរិតពិតរបស់ខ្លួន ព្រះជាម្ចាស់តែងតែ ប្រើពួកគេដើម្បីឲ្យបម្រើព័ន្ធកិច្ច ជាលទ្ធផល ទ្រង់មិនយក ព្រះទ័យទុកដាក់នឹងទង្វើរបស់ពួកគេទេ ទ្រង់មិនបានផ្ដល់ «រង្វាន់» ពេលដែលពួកគេធ្វើបានល្អ ក៏មិនកាត់ «ថ្លៃឈ្នួល» របស់គេ ពេលដែលពួកគេធ្វើការមិនបានល្អដែរ។ ហេតុនេះ ទ្រង់មិនស្រាលពួកគេ ហើយប្រទានឲ្យពួកគេនូវចេតនាមិន ចៅរ៉ៅ។ ទ្រង់ក៏មិនផ្លាស់ប្ដូរភ្លាមៗ ដោយសារ «សេចក្ដីល្អ» របស់គេដែរ ដ្បិតមិនថានៅពេលណា ឬកន្លែងណា ចរិតពិត របស់មនុស្សមិនផ្លាស់ប្ដូរឡើង គឺដូចគ្នានឹងសេចក្ដីសញ្ញា ដែលត្រូវបានតាំងឡើងរវាងព្រះជាម្ចាស់ និងមនុស្ស ហើយ ដូចដែលមនុស្សនិយាយថា «ទោះបីជាសមុទ្ររីងស្ងួត ថ្មភ្នំ រលីងអស់ ក៏គ្មានការផ្លាស់ប្ដូរដែរ។» ដូច្នេះ ព្រះជាម្ចាស់នឹង បែងចែកមនុស្សទាំងអស់នេះ តាមជំពូករបស់គេតែម្ដង និង មិនយកព្រះទ័យទុកដាក់នឹងគេស្រេចហើយ។ ចាប់តាំងពី គ្រាកំណើតផែនដីមកទល់សព្វថ្ងៃនេះ មារកំណាចមិនដែល សម្ដែងកិរិយារបស់វាផ្ទាល់ច្បាស់នោះឡើយ។ វាតែងតែបង្ក នូវការរំខាន ចលាចល និងការខ្វែងគំនិត។ ពេលដែលព្រះ ជាម្ចាស់បញ្ចេញទង្វើ ឬថ្លែងព្រះបន្ទូល មារកំណាចតែងតែ ព្យាយាមរួមចំណែក ប៉ុន្តែ ព្រះជាម្ចាស់មិនកត់ចំណាំវាទេ។ ពេលនិយាយពីមារកំណាច សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ក៏ហូរចេញមក ទប់មិនជាប់ឡើយ ដ្បិតព្រះជាម្ចាស់ និងមារ កំណាច មិនមែនជាវិញ្ញាណតែមួយ ដូច្នេះ មិនមានទំនាក់ ទំនងទេ មានតែគម្លាត និងការដាច់ឆ្ងាចពីគ្នា។ បន្ទាប់ពីការ បើកសម្ដែងអំពីត្រាទាំងប្រាំពីរ សភាពផែនដី គឺរឹតតែអាក្រក់ ទៅ ហើយគ្រប់យ៉ាង «ឈានទៅមុខប្រកៀកស្មាគ្នា ជាមួយ នឹងត្រាទាំងប្រាំពីរ» មិននៅឆ្ងាយពីគ្នាសូម្បីតែបន្តិច។ តាម ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ទតឃើញ ថា មនុស្សសុទ្ធតែស្រឡាំងកាំង ប៉ុន្តែ ពួកគេមិនភ្ញាក់ខ្លួន សោះ។ ដើម្បីឈានដល់ចំណុចខ្ពស់ជាងនេះ ដើម្បីនាំមក នូវកម្លាំងដល់មនុស្សទាំងអស់ ហើយជាងនេះទៀត ដើម្បី បញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណុចខ្ពស់បំផុតនៃកិច្ចការនេះ ព្រះជាម្ចាស់សួរទៅមនុស្សនូវកម្រងសំណួរ ហើយ ទ្រង់បំពេញគេ ដូចជាបំប៉ោងពោះគេ។ ដោយសារមនុស្ស ទាំងអស់នេះ គ្មានឋានៈពិត ផ្អែកលើកាលៈទេសៈជាក់ស្ដែង មនុស្សដែលត្រូវបំប៉ោង ជាទំនិញដែលត្រូវទៅតាមបទដ្ឋាន ចំណែកមនុស្សដែលមិនត្រូវបានបំប៉ោង គឺជាសម្រាមដែល ឥតប្រយោជន៍។ នេះជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់ចង់ បានពីមនុស្សលោក ហើយក៏ជាគោលបំណងនៃទ្រឹស្ដីដែល ព្រះជាម្ចាស់មានបន្ទូលដែរ។ ជាពិសេស នៅពេលដែលព្រះ ជាម្ចាស់មានបន្ទូលថា «អាចមកពីកាលដែលខ្ញុំនៅផែនដី មិនដូចដែលខ្ញុំនៅស្ថានសួគ៌? អាចមកពីកាលនៅស្ថាន សួគ៌ ខ្ញុំមិនអាចយាងចុះមកផែនដី? អាចមកពីកាលនៅ ផែនដី ខ្ញុំមិនសមនឹងលើកឡើងទៅស្ថានសួគ៌?» នេះជា សំណួរដែលដើរតួជាផ្លូវមួយច្បាស់ជាង ដែលអាចឲ្យមនុស្ស ស្គាល់ព្រះជាម្ចាស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះហឫទ័យបន្ទាន់របស់ព្រះជាម្ចាស់ ត្រូវបានមើលឃើញ មនុស្សមិនមានសមត្ថភាពទទួលការនេះបានទេ ហើយព្រះ ជាម្ចាស់បន្ថែមលក្ខខណ្ឌដដែល ក៏ដូចជារំឮកប្រាប់មនុស្ស ទាំងអស់ឲ្យស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នៅលើ ផែនដី ហើយស្គាល់ព្រះជាម្ចាស់ដែលគង់នៅឯស្ថានសួគ៌ តែ រស់នៅលើផែនដី។

យោងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេអាចមើល ឃើញសភាពរបស់មនុស្ស៖ «មនុស្សទាំងអស់ចំណាយការ ប្រឹងប្រែងរបស់គេលើបន្ទូលរបស់ខ្ញុំ ដោយដាក់ការ សង្កេតរបស់គេផ្ទាល់ លើអការៈខាង ក្រៅរបស់ខ្ញុំ ប៉ុន្តែ ពួកគេទាំងអស់គ្នាពើបប្រទះនឹងបរាជ័យ ការខិតខំរបស់គេ គ្មានផលផ្លែសោះ។ ហើយផ្ទុយទៅវិញ ពួកគេត្រូវវាយឲ្យ ដួលដោយព្រះបន្ទូលរបស់ខ្ញុំ ហើយមិនហ៊ានក្រោកឡើង វិញម្ដងទៀតឡើយ។» តើនរណាអាចយល់ទុក្ខសោករបស់ ព្រះជាម្ចាស់? តើនរណាអាចកម្សាន្តព្រះទ័យព្រះជាម្ចាស់ បាន? តើនរណាស្របនឹងព្រះទ័យរបស់ព្រះជាម្ចាស់នៅក្នុង អ្វីដែលទ្រង់ទាមទារ? ពេលដែលមនុស្សមិនបង្កើតផល ពួក គេបដិសេធខ្លួនឯង ហើយចុះចូលចំពោះការរៀបចំរបស់ព្រះ ជាម្ចាស់យ៉ាងពិតប្រាកដ។ មនុស្សម្នាក់ៗនឹងត្រូវញែកតាម ជំពូករបស់គេបន្តិចម្ដងៗ នៅពេលពួកគេបង្ហាញដួងចិត្តពិត របស់គេ ដូច្នេះហើយបានជាគេមើលឃើញថា លក្ខណៈពិត របស់ពួកទេវតា គឺការស្ដាប់បង្គាប់ព្រះជាម្ចាស់សុទ្ធសាធ។ ដូច្នេះហើយ ព្រះជាម្ចាស់ក៏មានបន្ទូលថា «មនុស្សលោកក៏ សម្ដែងចេញនូវសណ្ឋានដើមរបស់ខ្លួន។» នៅពេលកិច្ចការ របស់ព្រះជាម្ចាស់ ឈានដល់ដំណាក់កាលនេះ កិច្ចការនោះ នឹងត្រូវបានសម្រេចទាំងអស់។ ព្រះជាម្ចាស់លេចមក គឺមិន មែនមកដើម្បីថ្លែងព្រះបន្ទូលពីការធ្វើជាគំរូសម្រាប់កូនប្រុស និងរាស្ត្ររបស់ទ្រង់នោះទេ ផ្ទុយទៅវិញ គឺមកផ្ដោតព្រះទ័យ ទុកដាក់លើការធ្វើឲ្យមនុស្សបង្ហាញសណ្ឋានពិតរបស់គេ។ តើអ្នកយល់ពីអត្ថន័យពិតនៃពាក្យទាំងនេះទេ?

ខាង​ដើម៖ ជំពូកទី ២០

បន្ទាប់៖ ជំពូកទី ២៧

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ