របៀបដេញតាមសេចក្ដីពិត (១០)
ការអនុវត្តទីមួយសម្រាប់ការដេញតាមសេចក្ដីពិត៖ ការលះបង់ចោល
ការលះបង់ចោលនូវរបាំងរវាងខ្លួនឯង និងព្រះជាម្ចាស់ ព្រមទាំងការប្រទូសរ៉ាយរបស់ខ្លួនចំពោះព្រះជាម្ចាស់
១. ការលះបង់ចោលនូវសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនអំពីព្រះជាម្ចាស់៖ ការលះបង់ចោលនូវសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនអំពីកិច្ចការរបស់ព្រះជាម្ចាស់
ច. កិច្ចការរបស់ព្រះជាម្ចាស់មិនផ្លាស់ប្ដូរលក្ខខណ្ឌពីកំណើតរបស់មនុស្សឡើយ តែមានគោលបំណងផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ពួកគេ
ថ្មីៗនេះ យើងបានធ្វើការប្រកបគ្នាជាច្រើនលើក ដែលពាក់ព័ន្ធនឹងបញ្ហានៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ ជាចម្បង យើងបានប្រកបគ្នាយ៉ាងលម្អិត និងជាក់លាក់អំពីការសម្ដែងចេញមួយចំនួននៃទិដ្ឋភាពទាំងបីនេះ។ តាមរយៈការប្រកបគ្នាដ៏លម្អិតបែបនេះ តើអ្នករាល់គ្នាទទួលបានការយល់ដឹងខ្លះៗអំពីការចាត់ថ្នាក់ជាក់លាក់នៃការសម្ដែងចេញទាំងនេះដែរឬទេ? (មែនហើយ។) បន្ទាប់ពីទទួលបានការយល់ដឹងអំពីការសម្ដែងចេញជាក់លាក់នៅក្នុងទិដ្ឋភាពទាំងបីនេះ តើពេលនេះអ្នករាល់គ្នាកាន់តែច្បាស់ដែរឬទេថា ហេតុអ្វីបានជាមនុស្សត្រូវតែបោះបង់និស្ស័យពុករលួយរបស់ពួកគេចោល ឬថាតើមានអ្វីខ្លះនៅក្នុងខ្លួនមនុស្សដែលចាំបាច់ត្រូវផ្លាស់ប្ដូរ និងបោះបង់ចោលនោះ? តើទិដ្ឋភាពណាខ្លះដែលចាំបាច់ត្រូវផ្លាស់ប្ដូរ? តើទិដ្ឋភាពណាខ្លះដែលមិនចាំបាច់ត្រូវផ្លាស់ប្ដូរ? តើទិដ្ឋភាពណាខ្លះដែលគួរតែត្រូវបានអនុវត្តទៅតាមគោលការណ៍សេចក្ដីពិត? តើទិដ្ឋភាពណាខ្លះជាលក្ខខណ្ឌពីកំណើតដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន និងបានរៀបចំ ដែលមិនពាក់ព័ន្ធនឹងនិស្ស័យពុករលួយ ហើយមិនតម្រូវឱ្យមនុស្សបញ្ចេញកម្លាំង ឬធ្វើការផ្លាស់ប្ដូរណាមួយនោះ? តើពេលនេះរឿងទាំងនេះច្បាស់លាស់ហើយឬនៅ? (ពួកយើងមានអារម្មណ៍ថាច្បាស់ជាងមុនបន្តិចហើយ។) បន្ទាប់ពីទទួលបានភាពច្បាស់លាស់ តើអ្នករាល់គ្នាយល់ពីអត្ថន័យនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការជម្រះមនុស្ស ផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ និងសង្គ្រោះពួកគេឱ្យរួចផុតពីឥទ្ធិពលរបស់សាតាំងដែរឬទេ? តើពេលនេះច្បាស់ហើយឬនៅថា តើការដែលព្រះជាម្ចាស់ធ្វើកិច្ចការ និងមានព្រះបន្ទូលដើម្បីផ្គត់ផ្គង់សេចក្ដីពិត ព្រមទាំងលាតត្រដាងពីបញ្ហាផ្សេងៗនៅក្នុងខ្លួនមនុស្ស គឺសំដៅទៅលើអ្វីនោះ? តើការដែលព្រះជាម្ចាស់លាតត្រដាងពីបញ្ហាទាំងអស់នៅក្នុងខ្លួនមនុស្ស គឺសំដៅទៅលើលក្ខខណ្ឌពីកំណើតរបស់ពួកគេឬ? (ទេ។) តើវាសំដៅទៅលើចំណុចខ្វះខាតពីធម្មជាតិនៅក្នុងភាពជាមនុស្សរបស់ពួកគេឬ? (ទេ។) ចុះតើវាសំដៅទៅលើអ្វីវិញ? (ជាចម្បង គឺសំដៅទៅលើនិស្ស័យពុករលួយរបស់មនុស្ស។) វាជាចម្បងសំដៅទៅលើគោលការណ៍ដែលមនុស្សប្រើក្នុងការប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព ទស្សនៈ និងអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ ចំពោះសេចក្ដីពិត ចំពោះអ្វីៗដែលវិជ្ជមាន និងបញ្ហាផ្សេងៗទៀតដូចជាបញ្ហាទាំងនេះជាដើម។ តើនិស្ស័យពុករលួយគឺជាអ្វី? និស្ស័យពុករលួយមានប្រភពចេញពីធម្មជាតិរបស់សាតាំង ហើយត្រូវបានបញ្ចេញឱ្យឃើញពីធម្មជាតិរបស់សាតាំង។ រឿងទាំងអស់នេះសុទ្ធតែប្រឆាំងនឹងគោលការណ៍សេចក្ដីពិត ជារឿងខុសទំនង ហើយជាសកម្មភាព និងការសម្ដែងចេញនៃការទាស់ទទឹងនឹងព្រះជាម្ចាស់។ រឿងទាំងនេះគឺជារឿងចម្បងដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយជាឫសគល់ដែលធ្វើឱ្យមនុស្សអាចប្រឆាំងនឹងសេចក្ដីពិត ក្បត់សេចក្ដីពិត ប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងប្រឆាំងនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ម្យ៉ាងវិញទៀត លក្ខខណ្ឌពីកំណើត គ្រាន់តែជារឿងជាមូលដ្ឋាន និងតាមសភាវគតិមួយចំនួនដែលមនុស្សមានពីកំណើតប៉ុណ្ណោះ ប៉ុន្តែជីវិតដែលមនុស្សជាតិកំពុងពឹងផ្អែកដើម្បីរស់រានមានជីវិតនៅពេលបច្ចុប្បន្ននេះ គឺជានិស្ស័យពុករលួយ។ ហេតុដូច្នេះហើយ អ្វីដែលកិច្ចការរបស់ព្រះជាម្ចាស់មានគោលបំណងចង់ផ្លាស់ប្ដូរ គឺជានិស្ស័យពុករលួយរបស់មនុស្ស។ គឺដោយសារតែនិស្ស័យពុករលួយទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយជារបស់សាតាំង ព្រមទាំងអាចនិយាយបានថា ជាការសម្ដែងចេញជារួមនៃអ្វីៗដែលអវិជ្ជមានទាំងអស់។ និស្ស័យពុករលួយផ្សេងៗដែលត្រូវបានបញ្ចេញឱ្យឃើញនៅក្នុងខ្លួនមនុស្ស ឬសភាពផ្សេងៗ ព្រមទាំងការបង្ហាញឱ្យឃើញ និងការសម្ដែងចេញយ៉ាងលម្អិតដែលពាក់ព័ន្ធនឹងនិស្ស័យពុករលួយ សុទ្ធតែទាក់ទងនឹងអ្វីៗដែលអវិជ្ជមាន។ ហេតុដូច្នេះហើយ ឫសគល់ដែលធ្វើឱ្យមនុស្សទាស់ទទឹងនឹងព្រះជាម្ចាស់ មិនមែនជាលក្ខខណ្ឌពីកំណើតរបស់ពួកគេ ឬចំណុចខ្វះខាតជាក់លាក់ណាមួយនៅក្នុងភាពជាមនុស្សរបស់ពួកគេឡើយ ប៉ុន្តែគឺជាជីវិតដែលយកនិស្ស័យពុករលួយធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រានមានជីវិតរបស់ខ្លួន។ ជីវិតនេះពិតជាមានប្រភពចេញពីសាតាំងមែន។ ដូច្នេះ អ្វីដែលចាំបាច់ត្រូវផ្លាស់ប្ដូរនៅទីបំផុត គឺជានិស្ស័យពុករលួយរបស់មនុស្ស ហើយអ្វីដែលចាំបាច់ត្រូវបោះបង់ចោល ក៏ជានិស្ស័យពុករលួយរបស់មនុស្សដែរ។ ជាការពិតណាស់ គេក៏អាចនិយាយបានដែរថា លុះត្រាតែនិស្ស័យពុករលួយរបស់មនុស្សត្រូវបានផ្លាស់ប្ដូរ ទើបពួកគេអាចឈប់ទាស់ទទឹងនឹងព្រះជាម្ចាស់បាន។ ម្យ៉ាងវិញទៀត លុះត្រាតែមនុស្សបានបោះបង់និស្ស័យពុករលួយរបស់ពួកគេចោល ទើបមានន័យថា ពួកគេត្រូវបានសង្គ្រោះ ហើយលុះត្រាតែមនុស្សត្រូវបានសង្គ្រោះ ទើបពួកគេអាចឈប់ទាស់ទទឹងនឹងព្រះជាម្ចាស់ និងចុះចូលនឹងព្រះជាម្ចាស់បានទាំងស្រុង។ ហេតុដូច្នេះហើយ អត្ថន័យពិតនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស គឺដើម្បីធ្វើឱ្យពួកគេអាចបោះបង់និស្ស័យពុករលួយរបស់ពួកគេចោលបាន។ អត្ថន័យពិត និងលទ្ធផលដែលបានគ្រោងទុក នៃការដែលព្រះជាម្ចាស់ប្រាប់មនុស្សថា ការដេញតាមសេចក្ដីពិត គឺជាការមើលមនុស្ស និងរឿងរ៉ាវ ព្រមទាំងការប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព ទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយយកសេចក្ដីពិតធ្វើជាលក្ខណៈវិនិច្ឆ័យរបស់ខ្លួន គឺដើម្បីធ្វើឱ្យមនុស្សអាចបោះបង់និស្ស័យពុករលួយរបស់ពួកគេចោលបាន ព្រមទាំងមើលមនុស្ស និងរឿងរ៉ាវ ហើយប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព ដោយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាជីវិតរបស់ពួកគេ។ តើអ្នករាល់គ្នាយល់ដែរឬទេ? (យល់ហើយ។)
ពីមុន យើងបានប្រកបគ្នាអំពីការបង្ហាញឱ្យឃើញ និងការសម្ដែងចេញជាក់លាក់មួយចំនួន ដែលពាក់ព័ន្ធនឹងលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ។ ការសម្ដែងចេញខ្លះពាក់ព័ន្ធនឹងលក្ខខណ្ឌពីកំណើត ខ្លះទៀតពាក់ព័ន្ធនឹងចំណុចខ្វះខាតនៅក្នុងភាពជាមនុស្ស ខ្លះទៀតគឺជាការសម្ដែងចេញនៃចរិតលក្ខណៈថោកទាប ហើយខ្លះទៀតគឺជាការសម្ដែងចេញជាក់លាក់នៃនិស្ស័យពុករលួយ។ ចំណុចខ្វះខាតនៅក្នុងភាពជាមនុស្សរបស់នរណាម្នាក់ និងសារជាតិថោកទាបនៃភាពជាមនុស្សរបស់ពួកគេ គឺជារឿងដែលមនុស្សងាយនឹងច្រឡំគ្នាជាងគេបំផុត។ ចំណុចខ្វះខាតនៅក្នុងភាពជាមនុស្ស ភាគច្រើនស្ថិតនៅក្នុងប្រភេទលក្ខខណ្ឌពីកំណើត។ ឧទាហរណ៍៖ មនុស្សខ្លះនិយាយជាប់ៗអណ្ដាត ហើយមនុស្សខ្លះមានចរិតរួសរាន់ ឬយឺតយ៉ាវ។ ចំណុចខ្វះខាតនៅក្នុងភាពជាមនុស្សទាំងនេះ ដរាបណាវាមិនស្ថិតនៅក្នុងប្រភេទនៃចរិតលក្ខណៈថោកទាបទេនោះ ជាមូលដ្ឋាន វាស្ថិតនៅក្នុងក្របខ័ណ្ឌនៃលក្ខខណ្ឌពីកំណើត។ ក៏ប៉ុន្តែ ចរិតលក្ខណៈថោកទាប មិនពាក់ព័ន្ធនឹងលក្ខខណ្ឌពីកំណើតឡើយ វាគឺជាការបង្ហាញឱ្យឃើញនូវនិស្ស័យពុករលួយ ហើយគួរតែត្រូវបានចាត់ចូលក្នុងប្រភេទនិស្ស័យពុករលួយ មិនមែនក្នុងប្រភេទលក្ខខណ្ឌពីកំណើតនោះទេ។ នេះគឺដោយសារតែ នៅក្នុងចរិតលក្ខណៈរបស់មនុស្សម្នាក់ ព្រះជាម្ចាស់បានប្រទានដល់ពួកគេនូវរបស់ជាមូលដ្ឋានពីរយ៉ាង៖ មនសិការ និងវិចារណញ្ញាណ។ ប្រសិនបើចរិតលក្ខណៈរបស់នរណាម្នាក់ថោកទាប នេះគឺពាក់ព័ន្ធនឹងបញ្ហាមនសិការ និងវិចារណញ្ញាណរបស់ពួកគេ។ នេះច្បាស់ជាមិនពាក់ព័ន្ធនឹងលក្ខខណ្ឌពីកំណើតរបស់ពួកគេឡើយ។ វាច្បាស់ជាស្ថិតនៅក្នុងប្រភេទនិស្ស័យពុករលួយ វាគឺជាការសម្ដែងចេញជាក់លាក់នៃនិស្ស័យពុករលួយណាមួយ។ ការពិតគឺគ្រប់គ្រាន់ដើម្បីបង្ហាញថា បន្ទាប់ពីនរណាម្នាក់ត្រូវបានសាតាំងធ្វើឱ្យពុករលួយ ពួកគេបាត់បង់មនសិការ និងវិចារណញ្ញាណរបស់ពួកគេ។ ចិត្តរបស់ពួកគេត្រូវបានសាតាំងបំភាន់ទាំងស្រុង ហើយពួកគេទទួលយកគំនិត និងទស្សនៈជាច្រើនដែលមកពីសាតាំង ព្រមទាំងពាក្យសម្ដី និងមតិយោបល់មួយចំនួនពីនិន្នាការដ៏អាក្រក់។ នៅពេលដែលរឿងរ៉ាវឈានដល់ចំណុចនេះ មនសិការ និងវិចារណញ្ញាណរបស់ពួកគេត្រូវបានធ្វើឱ្យពុករលួយ និងសឹករេចរឹលទាំងស្រុង ពោលគឺគេអាចនិយាយបានថា នៅពេលនេះ មនសិការ និងវិចារណញ្ញាណរបស់ពួកគេត្រូវបានបាត់បង់ទាំងស្រុង។ អ្វីដែលត្រូវបានបង្ហាញឱ្យឃើញនោះគឺថា ចរិតលក្ខណៈរបស់ពួកគេគឺអន់ និងអាក្រក់ខ្លាំងណាស់។ ពោលគឺ មុនពេលពួកគេបានទទួលយកអ្វីៗដែលវិជ្ជមាន ពួកគេបានទទួលយករឿងខុសទំនងជាច្រើនពីសាតាំងនៅក្នុងចិត្តរបស់ពួកគេរួចទៅហើយ។ រឿងទាំងនេះបានធ្វើឱ្យភាពជាមនុស្សរបស់ពួកគេពុករលួយយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យភាពជាមនុស្សរបស់ពួកគេក្លាយជាអន់ខ្លាំង។ ឧទាហរណ៍៖ បន្ទាប់ពីពួកគេទទួលយកគំនិត និងទស្សនៈបែបសាតាំងពីពិភពលោក ដែលចែងថា «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់» តើមនសិការរបស់ពួកគេនឹងប្រសើរឡើង ឬនៅដដែល ឬក៏វានឹងធ្លាក់ចុះ? (វានឹងធ្លាក់ចុះ។) ហើយតើការសម្ដែងចេញជាក់លាក់នៃការធ្លាក់ចុះនេះមានអ្វីខ្លះ? (ពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។) ដើម្បីជាប្រយោជន៍ដល់គោលបំណង និងផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដោយមិនញញើតឡើយ។ ពួកគេអាចបោកប្រាស់ និងធ្វើបាបអ្នកដទៃ ហើយធ្វើអ្វីៗដែលប្រឆាំងនឹងសីលធម៌ និងមនសិការ។ កាលណាពួកគេកាន់តែធ្វើ សកម្មភាពរបស់ពួកគេកាន់តែសាហាវឃោរឃៅ ចិត្តរបស់ពួកគេកាន់តែខ្មៅងងឹត ពួកគេកាន់តែខ្វះមនសិការ ហើយពួកគេកាន់តែបាត់បង់ភាពជាមនុស្ស។ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេនឹងបោកប្រាស់ និងបញ្ឆោតអ្នកណាក៏ដោយ ដោយបោកបញ្ឆោតទាំងអ្នកដែលពួកគេស្គាល់ និងអ្នកដែលពួកគេមិនស្គាល់ដូចគ្នា ពោលគឺ ពួកគេនឹងបោកបញ្ឆោតមិត្តរួមការងារ សមាជិកគ្រួសារ និងសូម្បីតែមនុស្សដែលស្និទ្ធស្នាលបំផុតនៅជុំវិញពួកគេ ដោយធ្វើបាបអ្នកដែលទុកចិត្តពួកគេបំផុត។ នៅពេលដំបូង ពេលដែលពួកគេធ្វើរឿងទាំងនេះ ពួកគេជួបប្រទះនឹងការតស៊ូក្នុងចិត្តខ្លះៗ និងមានអារម្មណ៍តិចតួចនៅក្នុងមនសិការរបស់ពួកគេ។ ក្រោយមក ពួកគេចាប់ផ្ដើមគិតពិចារណាពីរបៀបធ្វើសកម្មភាព ដោយចាប់ផ្ដើមធ្វើបែបនេះលើមនុស្សចម្លែកដែលមិនធ្លាប់ស្គាល់ជាមុនសិន ហើយនៅទីបំផុត ពួកគេមិនបង្ហាញក្ដីមេត្តាសូម្បីតែចំពោះសាច់ញាតិរបស់ពួកគេផ្ទាល់។ អ្នកឃើញទេ ភាពជាមនុស្សរបស់ពួកគេកំពុងត្រូវបានធ្វើឱ្យពុករលួយជាបន្តបន្ទាប់ វាត្រូវបានធ្វើឱ្យសឹករេចរឹលបន្តិចម្ដងៗដោយគំនិត និងទស្សនៈរបស់សាតាំង ដូចជា «ផលប្រយោជន៍សំខាន់ជាងអ្វីៗទាំងអស់» និង «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់»។ ដំណើរការនៃការសឹករេចរឹលបន្តិចម្ដងៗនេះ គឺជាដំណើរការដែលមនសិការរបស់ពួកគេបាត់បង់ការដឹងខុសត្រូវបន្តិចម្ដងៗ ហើយឈប់ដំណើរការ រហូតដល់ទីបំផុត វាឈានដល់ចំណុចដែលត្រូវបានបាត់បង់ទាំងស្រុង។ នៅទីបញ្ចប់ ពួកគេគ្មានព្រំដែនសីលធម៌ ឬមនសិការនៅក្នុងសកម្មភាពរបស់ពួកគេឡើយ ហើយពួកគេអាចបោកបញ្ឆោតអ្នកណាក៏បាន។ តើអ្វីជាមូលហេតុដែលពួកគេអាចបោកបញ្ឆោតអ្នកណាក៏បាននោះ? តើអ្វីជាឫសគល់? គឺដោយសារតែពួកគេបានទទួលយកគំនិត និងទស្សនៈរបស់សាតាំង ហើយពួកគេធ្វើសកម្មភាពនៅក្រោមការត្រួតត្រានៃគំនិត និងទស្សនៈរបស់សាតាំង។ នៅទីបំផុត មនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សរបស់ពួកគេលែងដំណើរការទៀតហើយ ពោលគឺ របស់ជាមូលដ្ឋានដែលភាពជាមនុស្សគួរតែមាន បានឈប់ដំណើរការទាំងស្រុង ពួកវាត្រូវបានធ្វើឱ្យសឹករេចរឹល និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយគំនិតដ៏អាក្រក់របស់សាតាំង។ ដំណើរការនៃការសឹករេចរឹល និងការគ្រប់គ្រងនេះ គឺជាដំណើរការដែលពួកគេទទួលយកគំនិត និងទស្សនៈទាំងនេះ ហើយជាការពិតណាស់ វាក៏ជាដំណើរការដែលពួកគេត្រូវបានធ្វើឱ្យពុករលួយផងដែរ។ នៅពេលដែលមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សរបស់ពួកគេត្រូវបានធ្វើឱ្យពុករលួយ អ្វីដែលត្រូវបានបង្ហាញឱ្យឃើញនៅទីបំផុតនៅក្នុងពួកគេនោះគឺថា ភាពជាមនុស្សរបស់ពួកគេក្លាយជាអន់ខ្លាំង ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ ពួកគេបាត់បង់ភាពជាមនុស្សរបស់ពួកគេ។ ទាំងនេះគឺជាការសម្ដែងចេញមួយចំនួននៃភាពជាមនុស្សរបស់មនុស្សពុករលួយធម្មតា។
វាក៏មានករណីពិសេសមួយចំនួនផងដែរ ដែលមនុស្សខ្លះមិនមែនកើតមកជាមនុស្សឡើយ ដូច្នេះ គេមិនអាចនិយាយបានថា ពួកគេមានមនសិការ និងវិចារណញ្ញាណនោះទេ។ បើនិយាយជាអរូបីទៅ ពួកគេមិនមែនចាប់ជាតិពីមនុស្សឡើយ។ ទោះបីជារឿងនៃការកើតជាថ្មី ការចាប់ជាតិ និងការវិលវល់ចាប់ជាតិ ជារឿងអរូបី និងជារឿងដែលមនុស្សមើលមិនឃើញក៏ដោយ ក៏មនុស្សគួរតែអាចយល់ពីរឿងនេះបានយ៉ាងងាយស្រួលដែរ ពោលគឺវាជារឿងដែលមនុស្សអាចគិតយល់ និងយល់ដឹងបាន។ មនុស្សបែបនេះមិនមែនចាប់ជាតិពីមនុស្សឡើយ ចុះតើពួកគេចាប់ជាតិពីអ្វីវិញ? អ្នកខ្លះកើតជាថ្មី និងវិលវល់ចាប់ជាតិពីសត្វ ហើយអ្នកខ្លះទៀតចាប់ជាតិពីពួកអារក្ស ពោលគឺពួកគេកើតមកដោយគ្មានភាពជាមនុស្សឡើយ។ មនុស្សដែលគ្មានភាពជាមនុស្ស កើតមកដោយគ្មានមនសិការ ឬវិចារណញ្ញាណឡើយ ហើយរឿងនេះមិនមែនបណ្ដាលមកពីការធ្វើឱ្យពុករលួយទាំងស្រុងនោះទេ។ ពីកំណើតមក ពួកគេគឺជាសាតាំងរស់ និងជាអារក្សរស់។ ពួកគេចាប់ជាតិពីពួកអារក្ស។ ឧទាហរណ៍៖ ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សអាក្រក់ ពោលគឺពួកគេចាប់ជាតិពីមនុស្សអាក្រក់។ ក្រោយមកទៀតក្នុងជីវិត ពួកគេទទួលយកគំនិត និងទស្សនៈរបស់សាតាំងកាន់តែច្រើនឡើង។ អ្វីដែលពួកគេមានពីដើម រួមផ្សំជាមួយនឹងអ្វីដែលពួកគេទទួលបាននៅពេលក្រោយ ធ្វើឱ្យពួកគេកាន់តែអាក្រក់ទៅៗ។ មនុស្សបែបនេះកើតមកដោយមិនស្រឡាញ់អ្វីៗដែលវិជ្ជមានឡើយ ពោលគឺពីកំណើតមក ពួកគេស្អប់ខ្ពើមអ្វីៗដែលវិជ្ជមាន ហើយទាស់ទទឹង និងស្អប់ខ្ពើមអ្វីៗដែលវិជ្ជមានយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ ការសម្ដែងចេញនៃភាពជាមនុស្សនៅក្នុងមនុស្សបែបនេះ គឺថាពួកគេគ្មានមនសិការ ឬវិចារណញ្ញាណសូម្បីតែបន្តិច។ គេមិនអាចមើលឃើញពីគុណសម្បត្តិ ឬចំណុចខ្លាំងណាមួយនៃភាពជាមនុស្សនៅក្នុងពួកគេទាល់តែសោះ។ ជាការពិតណាស់ គុណសម្បត្តិនេះច្បាស់ជាមិនសំដៅទៅលើការពូកែច្រៀង ការពូកែបញ្ចេញទស្សនៈរបស់ខ្លួន ឬការពូកែខាងជំនាញបច្ចេកទេស ឬវិជ្ជាជីវៈណាមួយឡើយ។ ទាំងនេះមិនមែនជាគុណសម្បត្តិដែលបានលើកឡើងនោះទេ។ ផ្ទុយទៅវិញ វាសំដៅទៅលើគុណសម្បត្តិនៃភាពជាមនុស្ស ដូចជាការមានចិត្តសប្បុរស និងមានចរិតល្អ ការយល់ពីអ្នកដទៃ ឬការមានចិត្តយោគយល់ជាដើម។ ការសម្ដែងចេញជាក់លាក់ទាំងនេះ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃមនសិការ និងវិចារណញ្ញាណរបស់ភាពជាមនុស្ស គឺគ្មានទាល់តែសោះនៅក្នុងពួកគេ។ ដូច្នេះ តើលក្ខណៈសម្បត្តិចម្បងនៃភាពជាមនុស្សរបស់មនុស្សបែបនេះមានអ្វីខ្លះ? គឺភាពវៀចវេរ និងសេចក្ដីអាក្រក់។ ទាំងនេះគឺជាលក្ខណៈសម្បត្តិចម្បងទាំងពីរ។ ពួកគេមិនស្រឡាញ់អ្វីៗដែលវិជ្ជមានឡើយ នៅពេលដែលពួកគេឮអំពីអ្វីៗដែលវិជ្ជមាន ពួកគេអាចទទួលស្គាល់ថាវាត្រឹមត្រូវ ប៉ុន្តែមិនដែលទទួលយកវាឡើយ។ អ្វីៗគ្រប់យ៉ាងនៅក្នុងចិត្តរបស់ពួកគេ និងអ្វីៗគ្រប់យ៉ាងដែលពួកគេបញ្ចេញឱ្យឃើញ សុទ្ធតែទាក់ទងនឹងភាពវៀចវេរ និងសេចក្ដីអាក្រក់។ នេះគឺជាលក្ខណៈសម្បត្តិចម្បងមួយនៃមនុស្សដែលសារជាតិភាពជាមនុស្សពីកំណើតរបស់ពួកគេគឺអាក្រក់។ មនុស្សបែបនេះចាប់ជាតិ និងវិលវល់ចាប់ជាតិពីពួកអារក្ស និងពួកសាតាំង។ សូម្បីតែគ្មានការបញ្ចូលគំនិត ការបង្រៀន ការជះឥទ្ធិពល ឬការបណ្ដុះទម្លាប់ពីមនុស្សនៅពេលក្រោយក្នុងជីវិតក៏ដោយ ក៏ពួកគេអាក្រក់ខ្លាំងរួចទៅហើយ។ ពីកំណើតមក ពួកគេគឺជាសត្វលោកប្រភេទនេះឯង។ គំនិត និងទស្សនៈរបស់ពួកគេ ពីកំណើតមកមានធាតុជាសារវន្តជាច្រើនដែលជារបស់សាតាំង។ លើសពីនេះទៅទៀត ពួកគេទទួលយកគំនិត និងទស្សនៈខុសទំនងកាន់តែច្រើនពីនិន្នាការដ៏អាក្រក់របស់សាតាំង បន្ទាប់ពីពួកគេកើតមក។ ដូច្នេះ គេអាចនិយាយបានថា មានការចាក់សាំងបន្ថែមលើភ្លើងនៃសារជាតិធម្មជាតិរបស់មនុស្សបែបនេះ ពោលគឺវាកាន់តែអាក្រក់ និងកាន់តែយ៉ាប់យ៉ឺនទៅៗ ដែលមានន័យថា វាមានលក្ខណៈពិសពុលគ្រប់បែបយ៉ាងដែលគេអាចនឹកស្មានដល់ ហើយវាកាន់តែធ្ងន់ធ្ងរឡើង។ ទាំងនេះគឺជាករណីពិសេសទាំងពីរនៃមនុស្សដែលចាប់ជាតិពីសត្វ និងមនុស្សដែលចាប់ជាតិពីពួកអារក្ស។ ស្ថានភាពធម្មតាគឺថា មិនថានរណាម្នាក់កើតមកមានចំណុចខ្វះខាតអ្វីខ្លះនៅក្នុងភាពជាមនុស្សនោះទេ ដរាបណាពួកគេបង្ហាញឱ្យឃើញនូវការសម្ដែងចេញមួយចំនួននៃចរិតលក្ខណៈថោកទាប នោះវាស្ថិតនៅក្នុងក្របខ័ណ្ឌនៃនិស្ស័យពុករលួយ។ ប្រសិនបើពួកគេអាចទទួលយកសេចក្ដីពិត អនុវត្តសេចក្ដីពិត និងដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត នោះនៅទីបំផុត និស្ស័យពុករលួយទាំងអស់របស់ពួកគេអាចត្រូវបានបោះបង់ចោល។ នៅពេលដែលនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបោះបង់ចោល ទិដ្ឋភាពថោកទាបនៃចរិតលក្ខណៈរបស់ពួកគេ នឹងត្រូវបានផ្លាស់ប្ដូរទៅតាមនោះដែរ។ មនុស្សបែបនេះគឺជាអ្នកដែលអាចត្រូវបានសង្គ្រោះ ពោលគឺពួកគេគឺជាមនុស្សពុករលួយធម្មតា។ សូម្បីតែអ្នកបង្ហាញឱ្យឃើញនូវការសម្ដែងចេញមួយចំនួននៃចរិតលក្ខណៈអាក្រក់ ឬខ្វះសេចក្ដីទៀងត្រង់ ឬការសម្ដែងចេញមួយចំនួននៃភាពជាមនុស្សរបស់អ្នកមិនស្របតាមសេចក្ដីពិត ឬគួរឱ្យស្អប់ខ្ពើមចំពោះអ្នកដទៃក៏ដោយ ដរាបណាមនសិការ និងវិចារណញ្ញាណរបស់អ្នកនៅតែមាន ហើយនៅតែអាចបម្រើជាលក្ខខណ្ឌជាមូលដ្ឋានសម្រាប់របៀបដែលអ្នកមើលមនុស្ស និងរឿងរ៉ាវ ព្រមទាំងប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព ពោលគឺ មនសិការ និងវិចារណញ្ញាណរបស់អ្នកនៅតែអាចជះឥទ្ធិពលដល់របៀបដែលអ្នកមើលមនុស្ស និងរឿងរ៉ាវ ព្រមទាំងប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព ហើយមនសិការ និងវិចារណញ្ញាណរបស់អ្នកនៅតែអាចដំណើរការនៅក្នុងខ្លួនអ្នកបាន នោះនៅទីបំផុត និស្ស័យពុករលួយរបស់អ្នកអាចត្រូវបានបោះបង់ចោល។ ប្រសិនបើមនសិការ និងវិចារណញ្ញាណរបស់មនុស្សម្នាក់ មិនអាចគ្រប់គ្រង ឬដឹកនាំអ្វីដែលពួកគេធ្វើបានទេ នោះគេអាចនិយាយបានថា មនុស្សប្រភេទនេះគ្មានសមត្ថភាពទទួលយកសេចក្ដីពិតឡើយ ហើយរឹតតែគ្មានសមត្ថភាពអនុវត្តវាទៅទៀត។ ដូច្នេះ និស្ស័យពុករលួយរបស់មនុស្សបែបនេះ នឹងមិនងាយត្រូវបានបោះបង់ចោលឡើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះមនសិការ និងវិចារណញ្ញាណរបស់មនុស្សបែបនេះ មិនដំណើរការទាល់តែសោះ។ ពួកគេលែងមានឱកាសទទួលយកសេចក្ដីពិតទៀតហើយ ហើយក៏លែងមានលក្ខខណ្ឌជាមូលដ្ឋានសម្រាប់ទទួលយកសេចក្ដីពិតដែរ។ វាពិតជាលំបាកខ្លាំងណាស់សម្រាប់មនុស្សទាំងនេះ ក្នុងការបោះបង់និស្ស័យពុករលួយរបស់ពួកគេចោល។ ហេតុដូច្នេះហើយ មិនថាមានបញ្ហាអ្វីខ្លះនៅក្នុងភាពជាមនុស្សរបស់អ្នកនោះទេ ចូរពិនិត្យមើលខ្លួនឯង ដើម្បីមើលថាតើ នៅពេលដែលអ្នករៀបនឹងធ្វើសកម្មភាពតាមរបៀបដែលប្រឆាំងនឹងភាពជាមនុស្ស ឬសេចក្ដីពិត តើអ្នកមានអារម្មណ៍អ្វីនៅក្នុងមនសិការរបស់អ្នក ឬមានអារម្មណ៍ឈឺចាប់ ឬការស្ដីបន្ទោសនៅក្នុងចិត្តរបស់អ្នកដែរឬទេ ហើយថាតើអ្នកមានព្រំដែន ឬស្ដង់ដានៅក្នុងចិត្តរបស់អ្នក ដើម្បីវាស់ស្ទង់ថាតើរឿងនេះគួរធ្វើ ឬមិនគួរធ្វើ ថាតើការធ្វើរឿងនេះប្រឆាំងនឹងសីលធម៌ ឬមនសិការដែរឬទេ ហើយកាន់តែស៊ីជម្រៅជាងនេះទៅទៀត ថាតើវាបំពានលើគោលការណ៍សេចក្ដីពិតដែរឬទេ។ ប្រសិនបើអ្នកមានអារម្មណ៍នៃមនសិការ អាចវាស់ស្ទង់ថារឿងនេះប្រឆាំងនឹងភាពជាមនុស្ស និងសេចក្ដីពិត ហើយអាចទប់ខ្លួនឯង និងគ្រប់គ្រងសកម្មភាពរបស់អ្នកបាន នៅក្រោមដំណើរការនៃមនសិការ និងវិចារណញ្ញាណរបស់អ្នក នោះអ្នកមានឱកាស ឬលទ្ធភាពអាចទទួលយកសេចក្ដីពិត និងអនុវត្តទៅតាមគោលការណ៍សេចក្ដីពិតបាន។ ប៉ុន្តែប្រសិនបើ នៅពេលធ្វើអ្វីក៏ដោយ អ្នកមិនមានអារម្មណ៍អ្វីសោះនៅក្នុងមនសិការរបស់អ្នក ហើយអ្នកមិនដឹងថាស្ដង់ដាសម្រាប់វាស់ស្ទង់រឿងនេះគឺជាអ្វី មិនដឹងថាការធ្វើរឿងនេះស្របតាមមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សដែរឬទេ ហើយមិនដឹងថាវាស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ ហើយសូម្បីតែរឿងនេះបំពានលើមនសិការ បំពានលើសីលធម៌នៃភាពជាមនុស្ស ឬបំពានលើគោលការណ៍សេចក្ដីពិតក៏ដោយ ក៏មនសិការរបស់អ្នកមិនស្ដីបន្ទោសអ្នក ហើយមិនអាចបញ្ឈប់អ្នកពីការធ្វើវាបាន នោះជាមូលដ្ឋាន អ្នកគ្មានឱកាសទទួលយកសេចក្ដីពិតឡើយ។ អ្វីដែលកើតឡើងបន្ទាប់ គឺថាអ្នកគ្មានឱកាសបោះបង់និស្ស័យពុករលួយរបស់អ្នកចោលឡើយ។
ថាតើមនុស្សអាចបោះបង់និស្ស័យពុករលួយចោលបានឬអត់ គឺអាស្រ័យលើថាតើពួកគេអាចទទួលយកសេចក្ដីពិតបានឬអត់ ពោលគឺរឿងនេះច្បាស់ណាស់។ ហើយថាតើមនុស្សអាចទទួលយកសេចក្ដីពិតបានឬអត់ គឺអាស្រ័យលើថាតើពួកគេមានអារម្មណ៍នៃមនសិការដែរឬទេ។ ដូច្នេះ តើគេអាចញែកដឹងដោយរបៀបណា ថាតើនរណាម្នាក់មានអារម្មណ៍នៃមនសិការដែរឬទេ? គេចាំបាច់ត្រូវមើលថាតើ នៅពេលធ្វើរឿងអ្វីមួយ ពួកគេមានមនសិការជាមូលដ្ឋានបំផុតដែលភាពជាមនុស្សគួរតែមានដែរឬទេ ហើយថាតើ នៅពេលដែលពួកគេធ្វើអ្វីមួយ ឬនិយាយអ្វីមួយ មនសិការរបស់ពួកគេដំណើរការដែរឬទេ។ ឧទាហរណ៍៖ នៅពេលដែលអ្នកចង់និយាយអ្វីមួយដែលប្រឆាំងនឹងមនសិការរបស់អ្នក និងការពិត ដើម្បីមួលបង្កាច់នរណាម្នាក់ ឬនៅពេលដែលអ្នកចង់កុហក មនសិការរបស់អ្នកស្ដីបន្ទោសអ្នកថា៖ «ខ្ញុំមិនគួរនិយាយបែបនេះទេ។ ការនិយាយបែបនេះ គឺជាការកុហក និងការបោកបញ្ឆោត ដែលមានន័យថា ខ្ញុំមិនមែនជាមនុស្សស្មោះត្រង់ឡើយ។ ព្រះជាម្ចាស់កំពុងពិនិត្យពិច័យ ហើយមនសិការរបស់ខ្ញុំផ្ទាល់នឹងមិនអនុញ្ញាតឱ្យខ្ញុំធ្វើបែបនេះឡើយ។ វាមិនសមរម្យទេក្នុងការនិយាយបែបនេះ»។ ការមានគំនិតទាំងនេះ មានន័យថា មនសិការរបស់អ្នកកំពុងដំណើរការហើយ។ នៅពេលដែលមនសិការរបស់អ្នកកំពុងដំណើរការ ពាក្យសម្ដីដែលអ្នកនិយាយ អាចនៅតែមានការលាយឡំការមិនបរិសុទ្ធខ្លះៗ ឬធាតុផ្សំនៃចេតនារបស់មនុស្សខ្លះៗ ហើយប្រហែលជាមិនត្រឹមត្រូវ១០០ភាគរយនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រោមឥទ្ធិពលនៃមនសិការរបស់អ្នក ពាក្យសម្ដីដែលអ្នកនិយាយ គឺសមរម្យគួរសមទៅហើយ។ ប្រសិនបើអ្នកអាចបន្តអនុវត្តសេចក្ដីពិត និងនិយាយដោយផ្អែកលើគោលការណ៍ នោះពាក្យសម្ដីដែលអ្នកនិយាយ នឹងសមរម្យទាំងស្រុង ហើយអ្នកនឹងក្លាយជាមនុស្សស្មោះត្រង់។ ប៉ុន្តែ ប្រសិនបើនរណាម្នាក់មិនស្ថិតនៅក្រោមឥទ្ធិពលរបស់មនសិការទេនោះ ពួកគេមិនប្រាកដថាអាចក្លាយជាមនុស្សស្មោះត្រង់ ឬនិយាយពាក្យស្មោះត្រង់បានឡើយ។ ឧទាហរណ៍៖ នៅពេលដែលខាងលើសួរគេអំពីនរណាម្នាក់ គេអាចគិតថា «អ្នកនោះពិតជាមិនអាក្រក់មែន។ កម្រិតសមត្ថភាពរបស់គេគឺល្អ ហើយភាពជាមនុស្សរបស់គេក៏ល្អគួរសមដែរ។ តើខាងលើសួរអំពីគេ ដើម្បីដំឡើងឋានៈគេឬ? ប្រសិនបើគេត្រូវបានដំឡើងឋានៈ នោះមានន័យថា ខ្ញុំនឹងមិនត្រូវបានដំឡើងឋានៈឡើយ។ ខ្ញុំមិនអាចនិយាយការពិតបានទេ ខ្ញុំគ្រាន់តែនិយាយថាគេមានកម្រិតមធ្យមបានហើយ» ពោលគឺ គេចាប់ផ្ដើមគិតអំពីរបៀបនិយាយដែលផ្ដល់ផលប្រយោជន៍ដល់ខ្លួនឯង ហើយប្រសិនបើការនិយាយអ្វីមួយមិនផ្ដល់ផលប្រយោជន៍ដល់គេទេ គេនឹងមិននិយាយឡើយ។ នៅពេលដែលពួកគេគិតបែបនេះ តើមនសិការរបស់ពួកគេកំពុងដំណើរការដែរឬទេ? ពួកគេគ្មានមនសិការឡើយ ហើយពួកគេមិនស្ថិតនៅក្រោមឥទ្ធិពលរបស់មនសិការទេ។ មនុស្សដែលគ្មានមនសិការ គឺគ្មានភាពជាមនុស្សឡើយ។ ពួកគេនិយាយអ្វីក៏ដោយដែលពួកគេចង់និយាយ ហើយកុហកនៅពេលណាក៏ដោយដែលពួកគេចង់កុហក។ ហេតុអ្វីបានជាការកុហកមិនធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ? ពីព្រោះពួកគេមិនស្ថិតនៅក្រោមឥទ្ធិពលរបស់មនសិការឡើយ។ ដូច្នេះ គ្មានការទប់ពីមនសិការ និងវិចារណញ្ញាណនៅក្នុងចិត្តរបស់ពួកគេឡើយ ហើយក៏គ្មានអំណាចទប់ណាមួយដែរ។ នៅទីបំផុត ពួកគេអាចនិយាយកុហក និងបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេក្នុងការកុហក ទៅតាមបំណងចិត្តរបស់ពួកគេផ្ទាល់។ នៅទីបញ្ចប់ តើសារជាតិអ្វីដែលត្រូវបានសម្ដែងចេញដោយមនុស្សបែបនេះ? គឺការធ្វើរឿងរ៉ាវដោយគ្មានកម្លាំងទប់ពីមនសិការ ដែលមានន័យថា ពួកគេមិនស្ថិតនៅក្រោមឥទ្ធិពលរបស់មនសិការឡើយ។ មនុស្សដែលមិនស្ថិតនៅក្រោមឥទ្ធិពលរបស់មនសិការ ធ្វើខុស និងប្រព្រឹត្តអំពើអាក្រក់ ដោយមិនមានអារម្មណ៍ថាខ្លួនត្រូវបានស្ដីបន្ទោស ហើយក៏មិនមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តរបស់ពួកគេឡើយ។ ហេតុដូច្នេះហើយ នៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ ពួកគេយក «ផលប្រយោជន៍» ជាធំលើសអ្វីៗទាំងអស់ ហើយពួកគេយកផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើជាលក្ខណៈវិនិច្ឆ័យ។ មនុស្សបែបនេះគ្មានកម្លាំងទប់ទាល់តែសោះ ហើយមិនស្ថិតនៅក្រោមឥទ្ធិពលរបស់មនសិការឡើយ ដូច្នេះ តើពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? (មិនបានទេ។) ពួកគេមិនអាចអនុវត្តសេចក្ដីពិតបានឡើយ។ ដើម្បីវាស់ស្ទង់ថាតើអ្នកមានភាពជាមនុស្សប្រភេទណា ជាចម្បង អ្នកត្រូវមើលថាតើពាក្យសម្ដី និងសកម្មភាពរបស់អ្នក ត្រូវបានគ្រប់គ្រងដោយមនសិការ និងវិចារណញ្ញាណដែរឬទេ ហើយថាតើអ្នកអាចអនុវត្តសេចក្ដីពិត បោះបង់និស្ស័យពុករលួយចោល និងសម្រេចបានសេចក្ដីសង្គ្រោះដែរឬទេ។ ប្រសិនបើមនសិការ និងវិចារណញ្ញាណរបស់អ្នកនៅតែអាចដំណើរការបានជាធម្មតា នោះអ្នកគឺជាមនុស្សដែលមានមនសិការ និងវិចារណញ្ញាណហើយ។ ប្រសិនបើពាក្យសម្ដី និងសកម្មភាពរបស់អ្នកមិនត្រូវបានទប់ដោយមនសិការ និងវិចារណញ្ញាណទេ ហើយអ្នកថែមទាំងអាចធ្វើសកម្មភាពតាមតែអំពើចិត្តទាំងស្រុង និងដោយឥតកោតក្រែង ដោយគ្មានការទប់ណាមួយនោះ នោះអ្នកមិនត្រឹមតែគ្មានមនសិការ និងវិចារណញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្វះភាពជាមនុស្សទៀតផង។ ប្រសិនបើអ្វីៗគ្រប់យ៉ាងដែលត្រូវបានបង្ហាញឱ្យឃើញនៅក្នុងភាពជាមនុស្សរបស់បុគ្គលម្នាក់ ជាមូលដ្ឋាន អាចត្រូវបានចាត់ចូលក្នុងប្រភេទចរិតលក្ខណៈថោកទាប នោះជាមូលដ្ឋាន បុគ្គលនេះគ្មានភាពជាមនុស្សឡើយ។ សញ្ញាសម្គាល់នៃការគ្មានភាពជាមនុស្ស គឺការគ្មានមនសិការ និងវិចារណញ្ញាណ ព្រមទាំងការធ្វើរឿងរ៉ាវដោយមនសិការមិនដំណើរការ។ ឧទាហរណ៍៖ ប្រសិនបើអ្នកប្រាប់ពួកគេថា គេគួរតែប្រព្រឹត្តខ្លួនដោយមានមនសិការ និងភាពជាមនុស្ស ពួកគេគិតថា៖ «តើមនសិការមានតម្លៃអ្វីទៅ? តើការមានមនសិការអាចរកលុយបានទេ? តើការមានមនសិការអាចធ្វើឱ្យឆ្អែតក្រពះបានទេ?» ប៉ុន្តែ សម្រាប់មនុស្សដែលមានមនសិការ គឺវាខុសគ្នា។ ប្រសិនបើពួកគេជួនកាលធ្វើរឿងអាក្រក់ដោយសារសេចក្ដីលោភលន់ ដែលបង្កការខូចខាតដល់អ្នកដទៃ ក្រោយមកពួកគេនឹងមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង និងស្ដាយក្រោយ ដោយគិតថា៖ «ខ្ញុំពិតជាបានធ្វើខុសចំពោះគេមែន ដោយធ្វើបែបនេះដាក់គេ។ តើនេះមិនមែនជាការប្រព្រឹត្តអំពើអាក្រក់ទេឬ? តើពេលនោះខ្ញុំអាចលង់វង្វេងដល់ថ្នាក់នេះដោយរបៀបណា? ហេតុអ្វីបានជាខ្ញុំមិនអាចទប់ខ្លួនឯងបាន? ខ្ញុំត្រូវតែរកវិធីដើម្បីប៉ះប៉ូវកំហុសនេះ»។ អ្នកឃើញទេ ពួកគេបានបោកបញ្ឆោតនរណាម្នាក់នៅពេលនោះ ហើយទោះបីជាពួកគេទទួលបានផលប្រយោជន៍ខ្លះក៏ដោយ ក៏នៅពេលដែលពួកគេគិតអំពីផលប្រយោជន៍នេះ ពួកគេមានអារម្មណ៍មិនស្រួលនៅក្នុងចិត្ត ហើយស្អប់ខ្លួនឯង ដោយគិតថា៖ «តើខ្ញុំអាចធ្វើរឿងបែបនេះដោយរបៀបណា? ខ្ញុំដាច់ខាតមិនអាចធ្វើបែបនេះទៀតទេនៅថ្ងៃមុខ។ ខ្ញុំសុខចិត្តរស់នៅក្នុងភាពក្រីក្រ ឬអត់ឃ្លាន ជាជាងធ្វើបែបនេះម្ដងទៀត។ នោះមិនមែនជារឿងដែលមនុស្សគួរធ្វើឡើយ ពោលគឺការធ្វើវា នឹងនាំឱ្យមានការស្ដាយក្រោយអស់មួយជីវិត!»។ សម្រាប់ពួកគេ ការធ្វើរឿងបែបនេះម្ដង គឺគួរឱ្យខ្ពើមរអើមដូចលេបរុយងាប់អីចឹង។ ដូច្នេះ ពួកគេមិនធ្វើវាម្ដងទៀតឡើយ។ ពួកគេមានអារម្មណ៍វិប្បដិសារី និងពិបាកចិត្ត។ ម្យ៉ាងវិញទៀត មនុស្សដែលគ្មានភាពជាមនុស្ស នឹងប្រឹងប្រែងគិតរកវិធីបោកបញ្ឆោតអ្នកដទៃ ផ្ដោតទាំងស្រុងលើការបោកបញ្ឆោតពួកគេ ហើយបោកបញ្ឆោតពួកគេទាំងស្រុងដោយមិនញញើតដៃឡើយ ពោលគឺមនសិការរបស់ពួកគេមិនស្ដីបន្ទោសពួកគេទេ ហើយពួកគេមិនបង្ហាញក្ដីមេត្តាឡើយ។ ពួកគេធ្វើបាបអ្នកដទៃយ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងមានអារម្មណ៍សប្បាយចិត្តទៀតផង ដោយគិតថា៖ «សមមុខហើយ! នរណាប្រាប់ឱ្យពួកគេធ្លាក់មកក្នុងដៃរបស់ខ្ញុំ? ប្រសិនបើខ្ញុំមិនបោកបញ្ឆោតពួកគេទេ តើឱ្យខ្ញុំទៅបោកបញ្ឆោតនរណា? មកពីពួកគេស៊យខ្លួនឯង ដែលមកប៉ះចំខ្ញុំ!»។ តើមនុស្សបែបនេះមានមនសិការដឹងខុសត្រូវដែរឬទេ? (គ្មានទេ។) ទោះបីជាពួកគេបោកបញ្ឆោតអ្នកដទៃយ៉ាងធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយ ឬធ្វើបាបពួកគេដល់កម្រិតណាក៏ដោយ ក៏ពួកគេមិនដែលនិយាយពាក្យសុំទោសសូម្បីមួយម៉ាត់ ហើយមិនមានអារម្មណ៍ថាមានកំហុស ឬវិប្បដិសារីទាល់តែសោះ។ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍មោទនភាព និងមានសំណាងនៅក្នុងចិត្តរបស់ពួកគេ។ រាល់ពេលដែលពួកគេរីករាយនឹងអ្វីដែលពួកគេទទួលបានតាមរយៈការបោកបញ្ឆោត ពួកគេមិនមានអារម្មណ៍ពិបាកចិត្តទេ ប៉ុន្តែជឿថាវាជាការត្រឹមត្រូវទាំងស្រុង។ ពួកគេគិតថាពួកគេមានសមត្ថភាព និងឆ្លាតវៃ ថាអ្វីដែលពួកគេបានគិត និងបានធ្វើនៅពេលនោះគឺត្រឹមត្រូវ ហើយថាពួកគេគួរតែទទួលបានច្រើនជាងនេះទៅទៀត តាមរយៈការបោកបញ្ឆោតរបស់ពួកគេ។ ប្រាប់ខ្ញុំមក តើមនុស្សបែបនេះមានភាពជាមនុស្សដែរឬទេ? (គ្មានទេ។) បន្ទាប់ពីប្រព្រឹត្តអំពើអាក្រក់ ពួកគេនៅតែអាចគិតបែបនេះ និងបង្ហាញឱ្យឃើញនូវអាកប្បកិរិយាបែបនេះដដែល។ តើអ្នកគិតថាមនុស្សប្រភេទនេះអាចត្រូវបានសង្គ្រោះដែរឬទេ? តើពួកគេនឹងបោកបញ្ឆោតម្ដងទៀតដែរឬទេ ប្រសិនបើប្រឈមមុខនឹងកាលៈទេសៈស្រដៀងគ្នានេះ? (នឹងបោកទៀត។) ពួកគេនឹងកាន់តែប៉ិនប្រសប់ក្នុងការបោកបញ្ឆោត កាន់តែពេញចិត្តនឹងខ្លួនឯង ហើយមានអារម្មណ៍ថាកាន់តែឆ្លាតវៃ នៅពេលដែលពួកគេបោកបញ្ឆោតកាន់តែច្រើន។ ជាមួយនឹងការបោកបញ្ឆោតនីមួយៗ ចិត្តរបស់ពួកគេកាន់តែខ្មៅងងឹត សកម្មភាពរបស់ពួកគេកាន់តែសាហាវឃោរឃៅ ហើយវិធីសាស្ត្ររបស់ពួកគេកាន់តែព្រៃផ្សៃ។ មនុស្សបែបនេះគឺមិនអាចសង្គ្រោះបានឡើយ។ គេអាចនិយាយបានថា ពួកគេត្រូវបានសាតាំងចាប់ជាឈ្លើយទាំងស្រុង។ ពួកគេគឺជាមនុស្សអាក្រក់ ជាអារក្ស និងជាជនពាលសុទ្ធសាធ! ប្រសិនបើអ្នកនិយាយជាមួយមនុស្សបែបនេះអំពីមនសិការ និងភាពជាមនុស្ស ពួកគេនឹងសើចចំអកឱ្យអ្នក ហើយនិយាយថា៖ «អាល្ងង់ ការប្រព្រឹត្តដោយមានមនសិការ និងភាពជាមនុស្ស តើនរណានឹងឱ្យលុយឯងសម្រាប់រឿងហ្នឹង? តើនៅទីបំផុត ឯងមិនធ្លាក់ខ្លួនក្ររហាមទេឬ? មើលចុះថាខ្ញុំរស់នៅស្រួលប៉ុណ្ណា ហើយមើលឯងចុះ គួរឱ្យអាណិតណាស់!»។ ពួកគេនឹងសើចចំអកឱ្យអ្នក និងមើលងាយអ្នក។ ភាពជាមនុស្សបែបនេះ គឺគ្មានមនសិការទាល់តែសោះ ពោលគឺមនសិការរបស់មនុស្សបែបនេះបានបាត់បង់ទាំងស្រុងហើយ ពួកគេត្រូវបានពួកអារក្សគ្រប់គ្រងទាំងស្រុង ហើយពួកគេបានក្លាយជាអារក្សរស់សុទ្ធសាធ។ ហេតុដូច្នេះហើយ កុំនិយាយអំពីសេចក្ដីពិតជាមួយមនុស្សបែបនេះអី ពោលគឺពួកគេមិនអាចទទួលយកវាបានឡើយ។ សូម្បីតែភាពជាមនុស្សធម្មតាក៏ពួកគេគ្មានផង ដូច្នេះ តើពួកគេអាចទទួលយកសេចក្ដីពិតបានដោយរបៀបណា? មនុស្សដែលអាចទទួលយកសេចក្ដីពិត មានព្រំដែននៅពេលនិយាយដល់ការមើលមនុស្ស និងរឿងរ៉ាវ ព្រមទាំងការប្រព្រឹត្តខ្លួន និងធ្វើសកម្មភាព ជាពិសេសនៅពេលដែលវាពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ តើព្រំដែននេះគឺជាអ្វី? វាគឺជាការត្រូវបានទប់ និងគ្រប់គ្រងដោយមនសិការរបស់ពួកគេ។ ប្រសិនបើពួកគេអាចត្រូវបានទប់ និងគ្រប់គ្រងដោយមនសិការរបស់ពួកគេ គេអាចនិយាយបានថាមនុស្សបែបនេះនៅតែមានភាពជាមនុស្សកម្រិតណាមួយ និងមានព្រំដែននៅក្នុងការប្រព្រឹត្តខ្លួនរបស់ពួកគេ។ នេះមានន័យថា ពួកគេធ្វើសកម្មភាពដោយមានភាពសមរម្យកម្រិតណាមួយ។ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ឬធ្វើអ្វីមួយ ប្រសិនបើពួកគេមិនយល់ពីគោលការណ៍សេចក្ដីពិត ឬមិនដឹងពីរបៀបធ្វើសកម្មភាពឱ្យស្របតាមសេចក្ដីពិតទេ យ៉ាងហោចណាស់ ពួកគេអាចគោរពតាមព្រំដែននៃមនសិការបានដែរ។ និយាយម្យ៉ាងទៀត មនសិការរបស់ពួកគេនៅតែមានការដឹងខុសត្រូវ និងអាចដំណើរការបាន។ ប្រសិនបើមនសិការរបស់ពួកគេអាចដំណើរការបាន នោះពួកគេមានឱកាសទទួលយកសេចក្ដីពិត។ មនសិការរបស់ពួកគេនឹងអភិវឌ្ឍទៅរកទិសដៅវិជ្ជមាន ហើយនៅទីបំផុត ផ្នែកនៃចរិតលក្ខណៈរបស់ពួកគេដែលមិនល្អ នឹងផ្លាស់ប្ដូរខ្លះៗ។ នៅក្នុងដំណើរការដែលចរិតលក្ខណៈរបស់ពួកគេកំពុងឆ្លងកាត់ការផ្លាស់ប្ដូរបន្តិចម្ដងៗ និស្ស័យពុករលួយផ្សេងៗរបស់ពួកគេ ក៏នឹងត្រូវបានបោះបង់ចោលមួយជំហានម្ដងៗផងដែរ។ តើពេលនេះច្បាស់ហើយឬនៅ? (ច្បាស់ហើយ។)
មនុស្សគួរតែមើលឱ្យឃើញច្បាស់ថា តើព្រះជាម្ចាស់សង្គ្រោះនរណា ហើយព្រះជាម្ចាស់សង្គ្រោះ និងផ្លាស់ប្ដូរផ្នែកណាខ្លះរបស់មនុស្ស។ ម្យ៉ាង ពួកគេគួរតែមានការយល់ដឹងច្បាស់លាស់អំពីខ្លួនឯង ហើយម្យ៉ាងទៀត ពួកគេក៏គួរតែមានការញែកដឹងទាក់ទងនឹងអ្នកដែលនៅជុំវិញពួកគេផងដែរ។ ទាក់ទងនឹងការសម្ដែងចេញនៃចរិតលក្ខណៈថោកទាប ការសម្ដែងចេញខ្លះពាក់ព័ន្ធនឹងការបង្ហាញឱ្យឃើញនូវនិស្ស័យពុករលួយ។ ទាំងនេះជាចម្បងសំដៅទៅលើការសម្ដែងចេញដែលបំពានសេចក្ដីពិត ហើយបះបោរទាស់នឹងព្រះជាម្ចាស់ និងទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងក្រសែភ្នែករបស់មនុស្ស សកម្មភាពបែបនេះមិនបំពានច្បាប់ទេ ហើយក៏មិនត្រូវបានច្បាប់ថ្កោលទោសដែរ ប៉ុន្តែសកម្មភាពទាំងនោះត្រូវបានព្រះជាម្ចាស់ថ្កោលទោស។ ទាំងនេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃនិស្ស័យពុករលួយ។ ការសម្ដែងចេញផ្សេងទៀតនៃចរិតលក្ខណៈថោកទាប មិនត្រឹមតែពាក់ព័ន្ធនឹងនិស្ស័យពុករលួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងបញ្ហានៃការមានសារជាតិភាពជាមនុស្សកាចសាហាវទៀតផង។ មនុស្សបែបនេះមានសមត្ថភាពធ្វើអំពើអាក្រក់គ្រប់បែបយ៉ាង ហើយពួកគេគឺជាមនុស្សអាក្រក់ទាំងស្រុង។ ប្រសិនបើមនុស្សម្នាក់មានបញ្ហាលើទិដ្ឋភាពតែមួយនៃចរិតលក្ខណៈរបស់គេ ប៉ុន្តែគេនៅតែនិយាយ និងធ្វើសកម្មភាពដោយមានមនសិការ និងវិចារណញ្ញាណ ហើយគេគ្រាន់តែប្រព្រឹត្តអំពើអាក្រក់ខ្លះៗក្រោមកាលៈទេសៈពិសេសប៉ុណ្ណោះ នោះគេមិនមែនជាមនុស្សអាក្រក់ឡើយ។ មនុស្សអាក្រក់គ្មានមនសិការ ឬវិចារណញ្ញាណទាល់តែសោះ។ តើមនុស្សដែលគ្មានមនសិការ និងវិចារណញ្ញាណ អាចធ្វើរឿងល្អៗបានដែរឬទេ? ដាច់ខាតគឺមិនបានឡើយ។ តើពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? រឹតតែមិនបានទៅទៀត។ ប្រសិនបើមនសិការរបស់មនុស្សម្នាក់កំពុងដំណើរការ និងមានអំណាចទប់ នោះចរិតលក្ខណៈ និងអាកប្បកិរិយារបស់គេអាចប្រសើរឡើងដល់កម្រិតណាមួយ។ ប្រសិនបើមនុស្សម្នាក់គ្មានមនសិការ ហើយមិនថាគេធ្វើអ្វីក៏ដោយ ក៏មនសិការមិនដំណើរការក្នុងខ្លួនគេ នោះចរិតលក្ខណៈ និងអាកប្បកិរិយារបស់គេនឹងមិនប្រសើរឡើងឡើយ។ ហេតុដូច្នេះហើយ ការញែកដឹងមនុស្សម្នាក់ មិនអាចផ្អែកទាំងស្រុងលើចរិតលក្ខណៈ ឬសេចក្ដីទៀងត្រង់របស់គេឡើយ ពោលគឺរឿងចម្បង គឺត្រូវមើលថាតើគេមានមនសិការ និងវិចារណញ្ញាណដែរឬទេ ហើយថាតើមនសិការ និងវិចារណញ្ញាណរបស់គេកំពុងដំណើរការដែរឬទេ។ ប្រសិនបើគេមានមនសិការ និងវិចារណញ្ញាណ ហើយសកម្មភាពរបស់គេមិនធ្លាក់ចុះក្រោមស្ដង់ដានៃមនសិការ និងវិចារណញ្ញាណទេ នោះគេនៅតែមានភាពជាមនុស្សជាមូលដ្ឋាន។ ប្រសិនបើ នៅពេលដែលគេធ្វើសកម្មភាព គេធ្វើតាមទំនើងចិត្ត និងតាមអំពើចិត្ត ហើយមនសិការ និងវិចារណញ្ញាណរបស់គេមិនដំណើរការទេ នោះគេគ្មានភាពជាមនុស្សជាមូលដ្ឋានឡើយ ពោលគឺគេគ្មានភាពជាមនុស្សឡើយ។ មនុស្សដែលមានមនសិការដែលបំពេញមុខងារជាមូលដ្ឋាន និងភាពជាមនុស្សជាមូលដ្ឋាន មានឱកាសត្រូវបានសង្គ្រោះ ចំណែកឯអ្នកដែលខ្វះភាពជាមនុស្សជាមូលដ្ឋាន គឺគ្មានឱកាសត្រូវបានសង្គ្រោះឡើយ។ តើកត្តាចម្បងដែលកំណត់ថាតើនរណាម្នាក់អាចត្រូវបានសង្គ្រោះបាន គឺជាអ្វី? (កត្តាចម្បងគឺថាតើគេមានមនសិការ និងវិចារណញ្ញាណនៅក្នុងខ្លួនដែរឬទេ។) ត្រូវហើយ។ ដូច្នេះ តើអ្នកអាចញែកដឹងបានទេថាតើនរណាម្នាក់មានមនសិការ និងវិចារណញ្ញាណដែរឬទេ? (ពួកយើងអាចញែកដឹងបានបន្តិចបន្តួច។ រឿងដែលសំខាន់បំផុត គឺត្រូវមើលថាតើមនុស្សម្នាក់ត្រូវបានទប់ពីខាងក្នុងដោយមនសិការ និងវិចារណញ្ញាណដែរឬទេ នៅពេលដែលគេធ្វើសកម្មភាព ហើយថាតើគេមានព្រំដែនសីលធម៌ដែរឬទេ។) បើនិយាយពីគោលលទ្ធិ និងទ្រឹស្ដី នេះគឺជារបៀបដែលវាត្រូវបានពន្យល់ ចុះតើអ្នកមានឧទាហរណ៍ជាក់ស្តែងណាមួយដែរឬទេ? (ឧទាហរណ៍៖ មនុស្សខ្លះ ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន បានបំពានគោលការណ៍ និងប្រព្រឹត្តអំពើខុសឆ្គងដោយផ្ដេសផ្ដាស ហើយបងប្អូនប្រុសស្រីបានចង្អុលបង្ហាញពីបញ្ហារបស់ពួកគេ ឬលួសកាត់ពួកគេ។ ក្នុងករណីបែបនេះ ប្រសិនបើមនុស្សទាំងនោះមានមនសិការ និងវិចារណញ្ញាណ ពួកគេនឹងឆ្លុះបញ្ចាំងពីខ្លួនឯងដោយម្ចាស់ការ និងព្យាយាមស្គាល់ខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេខ្វះមនសិការ និងវិចារណញ្ញាណ ពួកគេអាចនឹងមានការគុំកួន ឬថែមទាំងវាយបក និងសងសឹកទៀតផង។) នេះគឺជាឧទាហរណ៍ដ៏ល្អមួយ។ នៅពេលដែលមនុស្សដែលមានមនសិការ និងវិចារណញ្ញាណ ត្រូវបានអ្នកដទៃរិះគន់ចំពោះការធ្វើអ្វីមួយខុស ពួកគេមានអារម្មណ៍ខ្មាសអៀន និងមានអារម្មណ៍ថាខ្លួនមានកំហុស។ ពួកគេមានវិប្បដិសារីនៅក្នុងចិត្ត ហើយដោយសារវិប្បដិសារីនេះ ពួកគេនឹងមានការសម្ដែងចេញនៃការប្រែចិត្ត ហើយសុខចិត្តធ្វើឱ្យបានល្អជាងមុន។ ចំណែកឯមនុស្សដែលគ្មានមនសិការ និងវិចារណញ្ញាណវិញ មិនថាអំពើខុសឆ្គង ឬកំហុសដែលពួកគេប្រព្រឹត្តមានទំហំធំប៉ុណ្ណានោះទេ មិនថាពួកគេបណ្ដាលឱ្យមានការខាតបង់ដល់កិច្ចការពួកជំនុំកម្រិតណា ឬបង្កបញ្ហា និងការរំខានដល់បងប្អូនប្រុសស្រីកម្រិតណានោះទេ នៅពេលដែលត្រូវបានគេរិះគន់ ពួកគេមានហេតុផលមួយរយដើម្បីដោះសារ និងការពារខ្លួនឯង ដោយបដិសេធមិនព្រមទទួលស្គាល់អំពើរំលងរបស់ពួកគេសូម្បីតែបន្តិច។ វាច្បាស់ណាស់ថា ពួកគេបណ្ដាលឱ្យមានការខាតបង់ដល់កិច្ចការ ប៉ុន្តែពួកគេមិនមានអារម្មណ៍ថាមានកំហុសនៅក្នុងចិត្តទាល់តែសោះ។ ប្រាប់ខ្ញុំមក តើពួកគេនឹងមានវិប្បដិសារីដែរឬទេ? (គ្មានទេ។) ពួកគេនឹងមិនមានវិប្បដិសារីឡើយ។ តើមនុស្សដែលគ្មានវិប្បដិសារី អាចប្រែចិត្តបានដែរឬទេ? (មិនបានទេ។) តើមនុស្សដែលមិនអាចប្រែចិត្ត គឺជាអ្នកដែលទទួលយកសេចក្ដីពិតឬ? (មិនមែនទេ។) តើពួកគេនឹងបន្តធ្វើរឿងដដែលៗដែរឬទេ? (នឹងបន្តធ្វើ។) រហូតដល់ពេលណា? (ដោយសារពួកគេខ្វះមនសិការ ពួកគេនឹងបន្តធ្វើវា។) ត្រូវហើយ។ ពួកគេនឹងបន្តធ្វើបែបនេះ។ មិនថាអ្នកដទៃនិយាយអ្វីក៏ដោយ ក៏ពួកគេមិនស្ដាប់ឡើយ៖ «ខ្ញុំធ្វើអ្វីៗបែបនេះឯង ពេញចិត្តក៏ហី មិនពេញចិត្តក៏ហីទៅ! តើការដែលកិច្ចការរបស់ពួកជំនុំរងការខាតបង់ មានពាក់ព័ន្ធអ្វីនឹងខ្ញុំទៅ? អ្វីដែលសំខាន់នោះគឺថា ខ្ញុំផ្ទាល់មិនរងការខាតបង់អ្វីឡើយ!» នេះគឺជាទស្សនៈរបស់ពួកគេ។ បានហើយ ប៉ុណ្ណេះសិនចុះសម្រាប់ការប្រកបគ្នារបស់យើងលើប្រធានបទនេះ។ ចូរពិចារណាលើអ្វីដែលយើងបានប្រកបគ្នា ផ្ទៀងផ្ទាត់វាជាមួយនឹងខ្លួនអ្នក ព្រមទាំងរឿងរ៉ាវ និងមនុស្សនៅជុំវិញអ្នក យល់ពីវាបន្តិចម្ដងៗ ហើយប្រើព្រះបន្ទូលទាំងនេះដើម្បីមើលអ្នកដទៃ មើលរឿងរ៉ាវ និងមើលខ្លួនឯង។ បន្តិចម្ដងៗ អ្នកនឹងទទួលបានការយល់ដឹងអំពីរឿងទាំងនេះ។
៦. ការសម្ដែងចេញផ្សេងៗនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស និងនិស្ស័យពុករលួយ
ភាពថោកទាប
ពីមុន យើងបានប្រកបគ្នាអំពីការសម្ដែងចេញជាក់លាក់ជាច្រើនដែលពាក់ព័ន្ធនឹងភាពជាមនុស្ស លក្ខខណ្ឌពីកំណើត និងនិស្ស័យពុករលួយ។ ថ្ងៃនេះ យើងនឹងបន្តប្រកបគ្នាអំពីការសម្ដែងចេញជាក់លាក់មួយចំនួនដែលពាក់ព័ន្ធនឹងទិដ្ឋភាពទាំងបីនេះ។ យើងនឹងចាប់ផ្ដើមជាមួយនឹងការសម្ដែងចេញទីមួយ៖ ភាពថោកទាប។ តើពាក្យនេះមានន័យដូចម្ដេច? (មានន័យថា នរណាម្នាក់មិននឹងនរ មិនទៀងត្រង់ និងមិនសមរម្យ ហើយពួកគេមានលក្ខណៈលាក់លៀម និងលួចលាក់។) (មានន័យថា អាកប្បកិរិយា និងឫកពារបស់នរណាម្នាក់មើលទៅរាងទុច្ចរិត។) រាងទុច្ចរិត ពោលគឺស្ដាប់ទៅហាក់ដូចជាអរូបីបន្តិច។ មនុស្សភាគច្រើនមិនអាចស្រមៃដឹងថា តើសេចក្ដីទុច្ចរិតនេះសម្ដែងចេញមកយ៉ាងដូចម្ដេចឱ្យប្រាកដនោះទេ។ តើមានអ្វីទៀតទេ? (ភាពថោកទាបមានន័យថា អាកប្បកិរិយា និងឫកពារបស់នរណាម្នាក់គឺមានសន្ដានថោកទាប។) តើអ្នករាល់គ្នាបានលើកឡើងប៉ុន្មានចំណុចហើយ? ការមានលក្ខណៈលាក់លៀម និងលួចលាក់ ទុច្ចរិត សន្ដានថោកទាប គួរឱ្យស្អប់ខ្ពើម គួរឱ្យអាម៉ាស់ ពោលគឺតើទាំងនេះមិនមែនជាការសម្ដែងចេញទេឬអី? (មែនហើយ។) ចុះតើគោលគំនិតនៃភាពថោកទាប អាចជំនួសដោយភាពគួរឱ្យស្អប់ខ្ពើម និងភាពសន្ដានថោកទាបបានដែរឬទេ? (អាចជំនួសបាន។) តើការសម្ដែងចេញនៃភាពថោកទាបទាំងនេះ ត្រូវបានចាត់ថ្នាក់ចូលទៅក្នុងទិដ្ឋភាពមួយណា? (ចរិតលក្ខណៈថោកទាប។) តើនេះគឺជាចំណុចខ្វះខាតនៃភាពជាមនុស្សដែរឬទេ? (ទេ មិនមែនទេ។) ការសម្ដែងចេញនេះមានលក្ខណៈធ្ងន់ធ្ងរជាងចំណុចខ្វះខាតនៃភាពជាមនុស្សឆ្ងាយណាស់ ដូច្នេះ វាមិនអាចចាត់ថ្នាក់ជាចំណុចខ្វះខាតនៃភាពជាមនុស្សបានឡើយ។ ភាពថោកទាប គឺជាការសម្ដែងចេញនៃចរិតលក្ខណៈថោកទាប។ ប្រសិនបើនរណាម្នាក់ធ្វើសកម្មភាពក្នុងរបៀបថោកទាប ទោះបីជាគេមិនអាចនិយាយបានថា បុគ្គលនេះគឺជាមនុស្សអាក្រក់ក៏ដោយ ក៏ប៉ុន្តែបើមើលតាមការសម្ដែងចេញនៃភាពថោកទាបរបស់ពួកគេ ពួកគេតែងតែធ្វើឱ្យមនុស្សមានអារម្មណ៍ស្អប់ខ្ពើម និងខ្ពើមរអើមជានិច្ច។ មនុស្សបែបនេះដែលបង្ហាញពីភាពថោកទាប ប្រាកដជាធ្វើរឿងរ៉ាវក្នុងរបៀបលួចលាក់ និងលាក់លៀម ដោយមិនទៀងត្រង់ និងបើកចំហទាល់តែសោះ ដោយប្រព្រឹត្តក្នុងរបៀបរាងថោកទាប និងតែងតែធ្វើរឿងដែលគួរឱ្យស្អប់ខ្ពើមជានិច្ច។ ពោលគឺ ពួកគេប្រើប្រាស់វិធីសាស្ត្រដែលគួរឱ្យស្អប់ខ្ពើម ឥតអៀនខ្មាស និងគួរឱ្យអាម៉ាស់ក្នុងការធ្វើរឿងរ៉ាវ ជាវិធីសាស្ត្រដែលមិនមិនទៀងត្រង់ ឬមិនបើកចំហឡើយ។ មនុស្សភាគច្រើនមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើម នៅពេលដែលពួកគេឃើញបែបនេះ។ លក្ខណៈដ៏លេចធ្លោបំផុតរបស់ពួកគេ គឺមានភាពអន់ចរិត ថោកទាប និងគួរឱ្យស្អប់ខ្ពើមជាពិសេស។ ទោះបីជាពួកគេធ្វើ ឬនិយាយអ្វីក៏ដោយ ក៏ពួកគេមិនអាចធ្វើដោយទៀងត្រង់ និងបើកចំហបានឡើយ ពោលគឺពួកគេតែងតែប្រើល្បិចកលលួចលាក់ និងប្រព្រឹត្តរឿងគួរឱ្យអាម៉ាស់មួយចំនួនជានិច្ច។ ជាឧទាហរណ៍ ការជឿលើព្រះជាម្ចាស់ ត្រូវបានគេទទួលស្គាល់ជាសកលថាជារឿងមួយដែលត្រឹមត្រូវណាស់ ដែលជារឿងមួយដែលមនុស្សអាចយល់ និងយល់ព្រមបាន។ ប៉ុន្តែ នៅពេលដែលមនុស្សទាំងនេះជឿលើព្រះជាម្ចាស់ ពួកគេធ្វើខ្លួនហាក់ដូចជាពួកគេបានដើរខុសផ្លូវ ហាក់ដូចជាវាជារឿងដ៏គួរឱ្យអាម៉ាស់មួយអ៊ីចឹង។ ទាំងនេះគឺជាប្រភេទមនុស្សដែលគួរឱ្យស្អប់ខ្ពើម និងថោកទាប។ តើមនុស្សថោកទាបជាទូទៅដើរតួជាអ្វីនៅក្នុងចំណោមអ្នកដទៃ? (ពួកគេគឺជាតួអង្គអវិជ្ជមាន ជាមនុស្សដែលគួរឱ្យឱ្យមើលងាយ។) ពួកគេដើរតួជាតួអង្គអវិជ្ជមាន។ តើមនុស្សបែបនេះមានលក្ខណៈអ្វីខ្លះ? វាអាចទៅរួចដែលថា បើមើលពីរូបរាងខាងក្រៅរបស់ពួកគេ អ្នកមិនអាចដឹងថាពួកគេអាក្រក់ខ្លាំងនោះទេ ឬអ្នកមិនអាចមើលឃើញថាពួកគេមានចេតនាអាក្រក់ណាមួយនៅក្នុងអ្វីដែលពួកគេធ្វើឡើយ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយពួកគេមួយរយៈ អ្នកមានអារម្មណ៍ថា ពួកគេតែងតែនិយាយ និងធ្វើសកម្មភាពក្នុងរបៀបមួយដែលមិនទៀងត្រង់ និងមិនបើកចំហឡើយ។ អ្វីដែលពួកគេនិយាយស្ដាប់ទៅពីរោះ ប៉ុន្តែអ្វីដែលពួកគេធ្វើនៅពីក្រោយខ្នង គឺជារឿងផ្សេងទៅវិញ។ អ្នកតែងតែមានអារម្មណ៍ថា ចេតនារបស់ពួកគេគឺមិនត្រឹមត្រូវទេ ឬថាពួកគេមិននិយាយអំពីរឿងដែលពួកគេមានបំណងចង់ធ្វើឡើយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ងឿងឆ្ងល់។ នៅទីបញ្ចប់ អ្នកមានអារម្មណ៍ថា មនុស្សបែបនេះគឺមិនអាចពឹងផ្អែកបានទាល់តែសោះ ហើយគ្រាន់តែធ្វើរឿងដែលគួរឱ្យស្អប់ខ្ពើម និងលួចលាក់ ព្រមទាំងតែងតែបំផ្លាញកិច្ចការរបស់អ្នកជានិច្ច។ ទាំងនេះគឺជាមនុស្សថោកទាប។ អ្នកនឹងមិនឃើញមនុស្សទាំងនេះបញ្ចេញទស្សនៈខុសគ្នារបស់ពួកគេដោយបើកចំហ ឬបញ្ចេញសំឡេងជំទាស់ដោយបើកចំហឡើយ។ នៅចំពោះមុខអ្នកដទៃ ពួកគេថែមទាំងអាចនិយាយអ្វីមួយដែលស្ដាប់ទៅពីរោះ ដូចជា៖ «យើងមិនអាចធ្វើបែបនោះបានទេ យើងត្រូវតែប្រព្រឹត្តដោយមានមនសិការ»។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយខ្នង ពួកគេប្រើឧបាយកល ដោយញុះញង់មនុស្សដែលគ្មានការវែកញែក ល្ងង់ខ្លៅ និងមិនចេះដឹងមួយចំនួន ឱ្យធ្វើសកម្មភាពតាមចេតនារបស់ពួកគេ។ នៅទីបញ្ចប់ រឿងដែលពួកគេចង់សម្រេច ត្រូវបានធ្វើរួចរាល់ ពួកគេរីករាយនឹងលទ្ធផលនៃការសម្រេចរឿងនេះ ប៉ុន្ដែគ្មាននរណាម្នាក់ដឹងថាវាជាទង្វើរបស់ពួកគេឡើយ។ អ្នកឃើញថា ពួកគេមិននិយាយ ឬធ្វើអ្វីនៅចំពោះមុខអ្នកដទៃឡើយ ប៉ុន្តែដំណើរនៃព្រឹត្តិការណ៍នៅទីបញ្ចប់ គឺឆ្ពោះទៅរកទិសដៅដែលពួកគេបានគ្រប់គ្រងដោយឧបាយ។ ពីទស្សនៈនេះ មនុស្សបែបនេះក៏មានល្បិចកលលាក់កំបាំងបន្តិចដែរ។ តើមានមនុស្សថោកទាបនៅជុំវិញអ្នករាល់គ្នាដែរឬទេ? តើមនុស្សថោកទាបជាទូទៅងាយស្រួលសម្រាប់អ្នកដទៃក្នុងការញែកដឹង ឬមើលធ្លុះដែរឬទេ? (ទេ មិនងាយទេ។) មនុស្សទាំងនេះលាក់បាំងខ្លួនបានយ៉ាងជិតដិត។ បញ្ហារបស់ពួកគេ គឺជាបញ្ហានៃចរិតលក្ខណៈ ពោលគឺពួកគេមានសារជាតិភាពជាមនុស្សអាក្រក់។ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះមនុស្សថោកទាបដែរឬទេ? តើអ្នករាល់គ្នាច្បាស់អំពីការសម្ដែងចេញចម្បងៗរបស់មនុស្សបែបនេះដែរឬទេ? (មិនសូវច្បាស់ទេ។) ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ និងសង្កេតមើលថាតើមនុស្សប្រភេទណានៅជុំវិញអ្នករាល់គ្នា ដែលតែងតែបញ្ចេញឱ្យឃើញនូវការសម្ដែងចេញផ្សេងៗនៃភាពថោកទាប។ តើការសម្ដែងចេញនៅក្នុងទិដ្ឋភាពនេះ រាងអរូបី និងលាក់កំបាំងដែរឬទេ? (មែនហើយ។) សូម្បីតែមានមនុស្សបែបនេះនៅជុំវិញអ្នករាល់គ្នាក៏ដោយ ដោយសារតែពួកគេពិបាកក្នុងការញែកដឹង វានឹងមិនងាយស្រួលសម្រាប់អ្នករាល់គ្នាក្នុងការកត់សម្គាល់ពួកគេឡើយ។ នៅថ្ងៃណាមួយដែលអ្នករាល់គ្នាពិតជាសម្គាល់ដឹងថានរណាម្នាក់ជាមនុស្សបែបនេះ អ្នករាល់គ្នាអាចសង្កេតមើលពួកគេ និងកត់ត្រាការសម្ដែងចេញរបស់ពួកគេតាំងពីដើមរហូតដល់ចប់ ដើម្បីមើលថាតើលក្ខណៈ និងសារជាតិរបស់ពួកគេពិតជាយ៉ាងណាឱ្យប្រាកដ រួចហើយសង្ខេបវា។ យើងនឹងបញ្ឈប់ត្រឹមនេះសិន ចំពោះប្រធានបទនៃការសម្ដែងចេញនៃភាពថោកទាប។
ភាពអាសអាភាស
ការសម្ដែងចេញបន្ទាប់ គឺភាពអាសអាភាស។ ជាដំបូង សូមក្រឡេកមើល ពោលគឺតើភាពអាសអាភាសស្ថិតនៅក្នុងទិដ្ឋភាពមួយណា? (ចរិតលក្ខណៈថោកទាប។) វាស្ថិតនៅក្នុងក្របខ័ណ្ឌនៃចរិតលក្ខណៈថោកទាប។ ចុះតើភាពអាសអាភាសជាទូទៅសំដៅទៅលើបញ្ហាប្រភេទណា? (បញ្ហាពាក់ព័ន្ធនឹងការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃ។) ត្រឹមត្រូវណាស់ ពោលគឺភាពអាសអាភាសជាទូទៅពាក់ព័ន្ធនឹងបញ្ហានៃការប្រព្រឹត្តរវាងបុរស និងស្ត្រី។ ដូច្នេះ តើភាពអាសអាភាសកើតមានលើបុរស ឬលើស្ត្រី? (ទាំងបុរស និងស្ត្រី។) វាមិនត្រឹមតែកើតមានលើភេទណាមួយនោះទេ។ មានបុរសដែលប្រព្រឹត្តបែបនេះ ហើយក៏មានស្ត្រីដែលប្រព្រឹត្តបែបនេះដែរ។ ហេតុដូច្នេះហើយ មិនមែនមានតែបុរសទេដែលអាចមានភាពអាសអាភាសនោះ។ ប្រសិនបើស្ត្រីមានបញ្ហាជាមួយនឹងការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃ នោះវាក៏ជាភាពអាសអាភាសដែរ។ ដូច្នេះ តើការសម្ដែងចេញជាក់លាក់នៃភាពអាសអាភាសមានអ្វីខ្លះ? ការដែលតែងតែចូលចិត្តប្រឡូកប្រឡាក់ជាមួយភេទផ្ទុយ និងចូលចិត្តសម្ញែងខ្លួន ពោលគឺតើនេះជាបញ្ហាអ្វី? តើនេះមិនមែនជារឿងអាសអាភាសបន្តិចទេឬអី? (មែនហើយ។) ការឃើញភេទផ្ទុយ ធ្វើឱ្យពួកគេមានអារម្មណ៍រំភើប។ កាលណាមានមនុស្សភេទផ្ទុយកាន់តែច្រើន ពួកគេកាន់តែមានអារម្មណ៍រំភើប ហើយពួកគេកាន់តែចង់សម្ញែងខ្លួន។ ជាពិសេសសម្រាប់មនុស្សមួយចំនួន តើពួកគេសម្ញែងខ្លួនដល់កម្រិតណា? ការបញ្ចេញដើមទ្រូង និងបញ្ចេញខ្នងរបស់ពួកគេ ការធ្វើកាយវិការដាស់ចំណង់តណ្ហា ការនិយាយពាក្យសម្ដីទាក់ទាញចំណង់ ពោលគឺតើទាំងនេះមិនមែនជាការសម្ដែងចេញនៃភាពអាសអាភាសទេឬអី? (មែនហើយ។) ឱ្យតែមានមនុស្សភេទផ្ទុយនៅក្បែរ មិនថាមនុស្សភេទផ្ទុយទាំងនោះមានអាយុប៉ុន្មាន ឬជាមនុស្សដែលខ្លួនចូលចិត្តឬអត់នោះទេ ក៏ពួកគេស្លៀកពាក់ឆើតឆាយ សិចស៊ី ឬទាក់ទាញ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភេទផ្ទុយដែរ។ តើនេះមិនមែនជាការសម្ដែងចេញនៃភាពអាសអាភាសទេឬអី? (មែនហើយ។) នេះគឺជាការសម្ដែងចេញដែលកើតមានជាទូទៅបំផុត។ បាតុភូតទាំងនេះបានក្លាយជារឿងធម្មតាទៅហើយ ហើយត្រូវបានគេមើលឃើញថាគ្មានអ្វីចម្លែកឡើយនៅក្នុងចំណោមពួកអ្នកគ្មានជំនឿ។ ពួកគេមិនចាត់ទុកថានេះជាភាពអាសអាភាសឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេមើលឃើញថាវាជារឿងធម្មតា និងត្រឹមត្រូវណាស់។ ពួកគេជឿថា ទាំងបុរស និងស្ត្រីគួរតែស្លៀកពាក់ឱ្យបានស្អាតបាត ដើម្បីធ្វើឱ្យខ្លួនឯងមានភាពទាក់ទាញ និងទទួលបានការកោតសរសើរពីភេទផ្ទុយ ដើម្បីឱ្យមនុស្សភេទផ្ទុយមានការចាប់អារម្មណ៍តាមចែចង់ពួកគេ។ តើគំនិត និងទស្សនៈបែបនេះ គឺជាគំនិត និងទស្សនៈអាសអាភាសដែរឬទេ? (មែនហើយ។) ពួកគេតែងតែចង់ក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍សម្រាប់ភេទផ្ទុយ តែងតែចង់ទាក់ទាញពួកគេ និងធ្វើឱ្យមនុស្សភេទផ្ទុយចាប់អារម្មណ៍លើខ្លួន។ ដោយមិនគិតពីស្ថានភាពអាពាហ៍ពិពាហ៍ ឬអាយុរបស់ពួកគេឡើយ ពួកគេតែងតែមានគំនិត និងសកម្មភាពទាំងនេះ ហើយជីវិតរបស់ពួកគេគឺពោរពេញទៅដោយការគិតបែបនេះ ពោលគឺតើនេះមិនមែនជាភាពអាសអាភាសទេឬអី? (មែនហើយ។) ទាំងនេះគឺជាការសម្ដែងចេញមួយចំនួនដែលមនុស្សភាគច្រើនយល់ថាអាចទទួលយកបានគួរសម ហើយមិនមើលឃើញថាវាអាសអាភាសពេកនោះទេ ពោលគឺគ្រាន់តែចូលចិត្តបង្ហាញខ្លួន និងសម្ញែងខ្លួននៅចំពោះមុខភេទផ្ទុយប៉ុណ្ណោះ។ ជាឧទាហរណ៍ ការស្លៀកពាក់ខោអាវស្អាតៗ ការបាញ់ទឹកអប់ ការស្លៀកពាក់រាងទាក់ទាញចំណង់បន្តិច ការនិយាយពាក្យសម្ដីដាស់ចំណង់តណ្ហា ឬការសម្ញែងភាពទាក់ទាញរបស់ខ្លួន ពោលគឺការសម្ដែងចេញនៃភាពអាសអាភាសទាំងនេះ ជារឿងដែលមនុស្សភាគច្រើនយល់ថាអាចអត់ឱនឱ្យបាន។ ការសម្ដែងចេញដ៏ធ្ងន់ធ្ងរជាងនេះនៃភាពអាសអាភាស គឺថា មិនថានៅក្នុងបរិយាកាសបែបណាដែលពួកគេឃើញមនុស្សភេទផ្ទុយនោះទេ មនុស្សបែបនេះហ៊ានបំពាន និងប៉ះរាងកាយពួកគេ។ ពួកគេចូលទៅជិត និងប៉ះរាងកាយពួកគេតាមអំពើចិត្ត ដោយមិនខ្វល់ថាតើភាគីម្ខាងទៀតយល់ព្រមឬអត់នោះទេ ដោយធ្វើខ្លួនហាក់ដូចជាពួកគេស្និទ្ធស្នាលនឹងគ្នាតាំងពីយូរមកហើយអ៊ីចឹង។ ពួកគេពូកែសង្កេតមើលទឹកមុខ និងប្រតិកម្មរបស់អ្នកដទៃជាពិសេស។ ប្រសិនបើពួកគេឃើញថា ភាគីម្ខាងទៀតមិនមានការស្អប់ខ្ពើម និងរាងស្លូតបូត ពួកគេហ៊ានប៉ះក្បាល ឬខ្នងរបស់គេតាមអំពើចិត្ត ឬសូម្បីតែអង្គុយជិតពួកគេ ឬប្រសិនបើបុគ្គលនោះមិនទាស់ទទឹងទេ ពួកគេហ៊ានកាន់ដៃគេទៀតផង។ ស្ត្រីខ្លះអាចអង្គុយលើភ្លៅបុរសដោយផ្ទាល់ ដោយមិនខ្វល់ថាតើអ្នកដទៃអាចមានអារម្មណ៍យ៉ាងណានៅពេលដែលពួកគេឃើញនោះទេ។ នេះបានវិវត្តហួសពីការសម្ញែងខ្លួនធម្មតា ទៅជារឿងដែលកាន់តែជាក់ស្ដែង។ តើនេះមិនមែនជាភាពអាសអាភាសទេឬអី? (មែនហើយ។) តើមនុស្សភាគច្រើនអាចទទួលយកភាពអាសអាភាសប្រភេទនេះបានដែរឬទេ? (ពួកគេមិនអាចទទួលយកបានទេ។) មនុស្សមួយចំនួនមិនគិតថានេះជារឿងធំដុំនោះទេ ហើយថែមទាំងនិយាយថា៖ «នេះមិនមែនជាភាពអាសអាភាសទេ។ ការដែលបុរស និងស្ត្រីបង្ហាញក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក គឺជារឿងធម្មតាណាស់។ បើមិនដូច្នេះទេ តើរស់នៅមានន័យអ្វីទៅ? បុរសគួរតែស្វែងរកសេចក្ដីសុខពីស្ត្រី ហើយស្ត្រីគួរតែស្វែងរកសេចក្ដីសុខពីបុរស ពោលគឺមានតែធ្វើបែបនេះទេ ទើបជីវិតមានន័យ»។ ប្រសិនបើគ្មានមនុស្សភេទផ្ទុយណាម្នាក់ធ្វើកាយវិការអាសអាភាសបែបនេះដាក់ពួកគេទេ ពួកគេគិតថា៖ «តើមកពីខ្ញុំគ្មានភាពទាក់ទាញមែនទេ? ហេតុអ្វីបានជាខ្ញុំមិនអាចទាក់ទាញភេទផ្ទុយបាន?»។ បន្ទាប់មក ពួកគេមានអារម្មណ៍ខកចិត្ត។ នៅពេលដែលមនុស្សបែបនេះជួបប្រទះនឹងមនុស្សអាសអាភាសណាម្នាក់ដែលចូលមកចែចង់ពួកគេ ពួកគេមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង និងត្រេកអរនៅក្នុងចិត្ត។ យ៉ាងហោចណាស់ ពួកគេមានអារម្មណ៍ស្កប់ស្កល់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយគិតថា ការដែលមាននរណាម្នាក់ចាប់អារម្មណ៍លើពួកគេ ធ្វើឱ្យជីវិតរបស់ពួកគេមានន័យ។ ហេតុដូច្នេះហើយ មនុស្សមួយចំនួនអាចទទួលយកភាពអាសអាភាសប្រភេទនេះបាន។ ជាឧទាហរណ៍ ឧបមាថាមាននរណាម្នាក់ចូលចិត្តមនុស្សម្នាក់ទៀត ហើយមានមនោសញ្ចេតនាចំពោះគេ។ ប្រសិនបើបុគ្គលនោះតែងតែមិនអើពើនឹងគេ ហើយមិនបង្ហាញការចាប់អារម្មណ៍ចំពោះគេទេ នោះគេមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំង។ ប៉ុន្តែ ប្រសិនបើបុគ្គលនោះម្ដងម្កាលប៉ះរាងកាយគេ លែបខាយជាមួយគេ អង្អែលដៃរបស់គេ ឬអង្គុយជិតល្មមអាចឱ្យគេមានអារម្មណ៍ដឹងពីកម្ដៅរាងកាយរបស់បុគ្គលនោះ ឬបើឈានទៅមួយកម្រិតទៀត ប្រសិនបើបុរសម្នាក់បានបំពានលើស្ត្រីម្នាក់ នោះនាងគិតថា៖ «អូ ល្អណាស់ គាត់ចូលចិត្តខ្ញុំ។ ទោះបីជាពួកយើងមិនអាចរួមរស់ជាមួយគ្នាជាធ្លុងមួយនៅក្នុងលោកីយ៍នេះក៏ដោយ ក៏ការដែលគាត់ប្រព្រឹត្តទង្វើអាសអាភាសដាក់ខ្ញុំបែបនេះ យ៉ាងហោចណាស់ក៏ធ្វើឱ្យជីវិតរបស់ខ្ញុំមានន័យដែរ!»។ អ្នកឃើញទេ មនុស្សមួយចំនួនទទួលយកភាពអាសអាភាសប្រភេទនេះចេញពីក្រអៅបេះដូងរបស់ពួកគេ ជាជាងការស្អប់ខ្ពើមវា។ អាកប្បកិរិយារបស់ពួកគេ គឺអាស្រ័យទៅលើថាតើមនុស្សភេទផ្ទុយដែលធ្វើរឿងទាំងនេះ គឺជាមនុស្សដែលពួកគេចូលចិត្តឬអត់។ ប្រសិនបើពួកគេចូលចិត្តបុគ្គលនោះ ហើយមិនមានអារម្មណ៍ខ្ពើមរអើម ឬសូម្បីតែប្រាថ្នាចង់បានបុគ្គលនោះនៅក្នុងចិត្តរបស់ពួកគេ នោះពួកគេមិនស្អប់ខ្ពើមមនុស្សអាសអាភាស ឬសកម្មភាពអាសអាភាសបែបនេះឡើយ។ ផ្ទុយទៅវិញ ពួកគេអាចទទួលយកបុគ្គលនោះ និងស្វាគមន៍បុគ្គលនោះនៅក្នុងចិត្តរបស់ពួកគេ ដោយផ្ដល់កន្លែងមួយឱ្យបុគ្គលនោះនៅក្នុងចិត្តរបស់ពួកគេ។ ដូច្នេះ មនុស្សមួយចំនួនទទួលយកបុគ្គលអាសអាភាសបែបនេះនៅក្នុងចិត្ត។ ដោយសារតែមនុស្សអាសអាភាសមិនមែនជាមនុស្សល្អ តើវាមិនមានន័យថា អ្នកដែលអាចទទួលយកអាកប្បកិរិយាអាសអាភាសបែបនេះ ក៏ជាមនុស្សអាសអាភាសដែរទេឬអី? (មែនហើយ។) មានការសម្ដែងចេញមួយចំនួនដែលធ្ងន់ធ្ងរជាងភាពអាសអាភាសប្រភេទនេះ ពោលគឺមិនគ្រាន់តែសម្ញែងខ្លួនបន្តិចបន្តួច មិនគ្រាន់តែបញ្ជូនខ្សែភ្នែកឱ្យគ្នា ឬមានការអង្អែលរាងកាយខ្លះៗនោះទេ ប៉ុន្តែវាឈានទៅមុខកាន់តែឆ្ងាយជាងនេះទៅទៀត។ គំនិតរបស់មនុស្សទាំងនេះ គឺពោរពេញទៅដោយរឿងអាសអាភាសបែបនេះទាំងស្រុងតែម្ដង។ ប្រសិនបើរឿងនេះកើតឡើងនៅពេលដែលនរណាម្នាក់កំពុងទាក់ទងគ្នាជាសង្សារ នោះវាគឺជាការសម្ដែងចេញដ៏ធម្មតាមួយ។ ប៉ុន្តែ ប្រសិនបើអាយុ និងកាលៈទេសៈជាក់ស្ដែងរបស់នរណាម្នាក់មិនអនុញ្ញាតឱ្យធ្វើបែបនេះទេ ហើយពួកគេនៅតែគិតពីរឿងបែបនេះទាំងស្រុងនៅពេលដែលពួកគេឃើញភេទផ្ទុយ ចុះតើសារជាតិនៃការសម្ដែងចេញនេះគឺជាអ្វីទៅ? វាមានន័យថា នៅពេលប្រឈមមុខនឹងភេទផ្ទុយ ពួកគេតែងតែមានចំណង់ និងការស្រេកឃ្លានមួយបែប ឬពួកគេមានគោលដៅណាមួយនៅក្នុងចិត្ត ពោលគឺវាមិនមែនត្រឹមតែថាពួកគេគ្រាន់តែចង់បំពេញតម្រូវការផ្លូវចិត្តខ្លះៗ ហើយក៏ចប់ត្រឹមហ្នឹងនោះទេ ផ្ទុយទៅវិញ ពួកគេចង់ធ្វើសកម្មភាពជាក់ស្ដែង និងមានការវិវត្តទៅមុខគួរឱ្យកត់សម្គាល់។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេតែងតែដេញតាមរឿងទាំងនេះជានិច្ច។ បន្ថែមពីលើការគិតអំពីរឿងអាសអាភាសនៅក្នុងគំនិតរបស់ពួកគេ បើនិយាយពីអាកប្បកិរិយារបស់ពួកគេវិញ ពួកគេក៏ចាប់ផ្ដើមស្វែងរក និងទាក់ទងជាមួយមនុស្សភេទផ្ទុយដែលស័ក្តិសម ដើម្បីបណ្ដោយតាម និងបញ្ចេញចំណង់ផ្លូវភេទរបស់ពួកគេផងដែរ។ តើមនុស្សបែបនេះមិនមែនជាមនុស្សអាសអាភាសទេឬអី? (មែនហើយ។) បើប្រៀបធៀបទៅនឹងមនុស្សអាសអាភាសពីរប្រភេទមុន តើមនុស្សអាសអាភាសប្រភេទនេះមិនមានគ្រោះថ្នាក់ និងគួរឱ្យខ្លាចខ្លាំងណាស់ទេឬអី? (មែនហើយ។) មនុស្សអាសអាភាសបែបនេះអាចធ្វើសកម្មភាពនៅពេលណាក៏បាន ពោលគឺចំណុចនេះបង្ហាញរួចទៅហើយថា ពួកគេមានភាពទុច្ចរិត និងអាសអាភាសយ៉ាងខ្លាំង។ ចំពោះកម្រិតដែលហួសពីនេះ យើងនឹងមិនពិភាក្សាអំពីវាបន្តទៀតឡើយ។
ដូច្នេះ ក្នុងចំណោមភាពអាសអាភាសទាំងបីប្រភេទនេះ តើមួយណាដែលអ្នករាល់គ្នាអាចទទួលយកបាន? ពោលគឺ តើមួយណាដែលធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ថា ការដែលនរណាម្នាក់ប្រព្រឹត្តបែបនោះគឺជារឿងធម្មតា មិនមែនជាបញ្ហាធំដុំ ហើយថាគេគឺជាមនុស្សដែលអ្នករាល់គ្នាមិនសូវមានអារម្មណ៍ខ្ពើមរអើម ឬមើលងាយ និងអាចទទួលយកបានខ្លះៗនោះ? តើភាពអាសអាភាសកម្រិតណាដែលអ្នករាល់គ្នាអាចទទួលយកបាន? (ពួកយើងមិនអាចទទួលយកកម្រិតណាមួយបានឡើយ។) ហេតុអ្វីបានជាអ្នករាល់គ្នាមិនអាចទទួលយកភាពអាសអាភាសកម្រិតណាមួយបាន? (លក្ខណៈនៃភាពអាសអាភាសប្រភេទចុងក្រោយ គឺថោកទាបណាស់ ហើយទោះបីជាភាពអាសអាភាសប្រភេទទីមួយ គ្រាន់តែពាក់ព័ន្ធនឹងការសម្ញែងខ្លួននៅចំពោះមុខភេទផ្ទុយក៏ដោយ ក៏វាបង្កការរំខានដល់អ្នកដែលនៅជុំវិញពួកគេដែរ។) មនុស្សប្រភេទទីមួយ មិនមានការយល់ដឹងច្បាស់លាស់អំពីការបែងចែកព្រំដែនរវាងបុរស និងស្ត្រីនៅក្នុងចិត្តរបស់ពួកគេឡើយ។ មនុស្សភាគច្រើនយកចិត្តទុកដាក់លើព្រំដែនរវាងបុរស និងស្ត្រី នៅពេលប្រាស្រ័យទាក់ទងជាមួយភេទផ្ទុយ។ ជាពិសេស នៅពេលនិយាយដល់ស្ត្រីដែលប្រាស្រ័យទាក់ទងជាមួយបុរស ពួកគេគួរតែរក្សាឫកពារមទម្យ និងរក្សាព្រំដែនខ្លះៗនៅចំពោះមុខបុរស។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីខ្លះចូលចិត្តប្រាស្រ័យទាក់ទងជាមួយភេទផ្ទុយ ហើយមានអារម្មណ៍រំភើបនៅពេលដែលពួកគេឃើញនរណាម្នាក់ដែលពួកគេពេញចិត្ត។ ឱ្យតែមានឱកាសភ្លាម ពួកគេរកលេសដើម្បីទាក់ទងគេ។ អ្នកណាដែលស្វែងរកការប្រាស្រ័យទាក់ទងជាមួយភេទផ្ទុយដោយចេតនា គឺមានអ្វីមួយមិនប្រក្រតីនៅក្នុងចិត្តរបស់គេហើយ។ ទោះបីជាភាពអាសអាភាសប្រភេទទីមួយ មិនពាក់ព័ន្ធនឹងរបៀបប្រព្រឹត្តអាសអាភាសជាក់ស្ដែង ឬនាំទៅរកព្រឹត្តិការណ៍ជាក់លាក់ណាមួយ ហើយក៏មិនពាក់ព័ន្ធនឹងការបំពានផ្លូវភេទក៏ដោយ ប៉ុន្តែផ្អែកលើការសម្ដែងចេញរបស់ពួកគេ បើនិយាយពីការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃ មនុស្សទាំងនេះខ្វះព្រំដែនច្បាស់លាស់រវាងបុរស និងស្ត្រី។ ពោលគឺ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគ្មានព្រំដែនច្បាស់លាស់ទេ ហើយមិនយល់ថា មនុស្សធម្មតាគួរតែមានក្ដីអៀនខ្មាស និងមិនធ្វើឱ្យអ្នកដទៃមើលងាយពួកគេឡើយ។ ប្រសិនបើនរណាម្នាក់បញ្ចេញឱ្យឃើញនូវការសម្ដែងចេញនៃភាពអាសអាភាស ដោយមិនមានអារម្មណ៍អ្វីសោះចំពោះរឿងនេះ នោះគេមិនមែនជាមនុស្សធម្មតាទេ ហើយយ៉ាងហោចណាស់ក៏ខ្វះមនសិការ និងវិចារណញ្ញាណរបស់មនុស្សធម្មតាដែរ។ មិនថាគេជាបុរស ឬស្ត្រីនោះទេ គេត្រូវតែគោរពព្រំដែនរវាងបុរស និងស្ត្រី ហើយគេត្រូវតែច្បាស់នៅក្នុងចិត្តថា ព្រំដែនទាំងនេះមិនអាចបំពានបានឡើយ។ ព្រះជាម្ចាស់បានបង្កើតបុរស និងស្ត្រីមក ដោយមានភាពខុសគ្នាពីកំណើត ពោលគឺមិនអាចធ្វើឱ្យព្រំដែនរវាងពួកគេស្រពិចស្រពិលបានឡើយ។ ប្រសិនបើនរណាម្នាក់តែងតែខ្វះព្រំដែនច្បាស់លាស់រវាងបុរស និងស្ត្រី ហើយតែងតែសម្ញែងខ្លួននៅចំពោះមុខភេទផ្ទុយជានិច្ច នេះមិនមែនគ្រាន់តែជាភាពធូររលុង ឬការខ្វះការទប់ចិត្តជាទូទៅនោះទេ ពោលគឺវាពាក់ព័ន្ធនឹងបញ្ហានៃការប្រព្រឹត្តរវាងបុរស និងស្ត្រី។ មិនថារឿងដែលពួកគេធ្វើពាក់ព័ន្ធនឹងបញ្ហាជាក់ស្ដែង ឬអត់នោះទេ ឱ្យតែការសម្ដែងចេញទាំងនេះពាក់ព័ន្ធនឹងបញ្ហានៃការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃ នោះវាគឺមិនស្របនឹងក្ដីអៀនខ្មាសរបស់មនុស្សឡើយ។ ជាពិសេសនៅក្នុងរឿងរវាងបុរស និងស្ត្រី ប្រសិនបើបុគ្គលណាម្នាក់មិនស្គាល់ក្ដីអៀនខ្មាស ឬខ្វះក្ដីអៀនខ្មាស នោះគេកំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។ ប្រសិនបើអ្នកអាចសម្ញែងភាពទាក់ទាញរបស់អ្នកដោយចេតនានៅចំពោះមុខភេទផ្ទុយ ហើយព្យាយាមទាក់ទាញពួកគេ នោះអ្នកងាយនឹងឈានទៅរកភាពអាសអាភាសកម្រិតបន្ទាប់ណាស់។ អ្នកអាចចាប់ផ្ដើមដោយការសម្ញែងខ្លួន ប៉ុន្តែវាអាចវិវត្តទៅជាការប៉ះស្ទាបរាងកាយគេតាមអំពើចិត្តយ៉ាងងាយស្រួល ហើយពីការប៉ះស្ទាបរាងកាយគេតាមអំពើចិត្ត វាអាចវិវត្តទៅជារឿងដែលកាន់តែជាក់ស្ដែងយ៉ាងងាយស្រួល ដែលទីបំផុត វានឹងហួសពីការគ្រប់គ្រងរបស់អ្នក។ អ្នកឃើញទេ មិនថាភាពអាសអាភាសស្ថិតក្នុងកម្រិតណាក៏ដោយ ឱ្យតែវាស្ថិតនៅក្នុងក្របខ័ណ្ឌនៃភាពអាសអាភាស នោះវាពាក់ព័ន្ធនឹងបញ្ហានៃការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃហើយ។ នៅពេលដែលវាពាក់ព័ន្ធនឹងបញ្ហានៃការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃ នោះគ្មានការបែងចែករវាងកម្រិតនៃភាពធ្ងន់ធ្ងរឡើយ។ នេះក៏ព្រោះតែបញ្ហាបែបនេះអាចកាន់តែធ្ងន់ធ្ងរឡើង ពោលគឺចាប់ផ្ដើមពីការសម្ញែងខ្លួន និងការខ្វះក្ដីអៀនខ្មាស វាអាចវិវត្តយ៉ាងងាយស្រួលទៅជាការប៉ះរាងកាយ និងការកើតចិត្តស្រឡាញ់ ហើយបន្ទាប់មក ក៏មិនអាចបែកពីគ្នាបាន។ ពីចំណុចនោះ វាអាចកាន់តែធ្ងន់ធ្ងរឡើងបន្ថែមទៀត ដោយហួសពីការគ្រប់គ្រង ដែលធ្វើឱ្យហួសពេលនឹងស្ដាយក្រោយ។ នៅពេលដែលវាក្លាយជាការពិត វាពិបាកនឹងបញ្ចប់វាឱ្យបានត្រឹមត្រូវណាស់។ ដូច្នេះ មិនថាអ្នកបញ្ចេញឱ្យឃើញនូវការសម្ដែងចេញនៃភាពអាសអាភាសប្រភេទណានោះទេ ឱ្យតែវាពាក់ព័ន្ធនឹងបញ្ហានៃការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃ ប្រសិនបើអ្នកមិនទប់ចិត្តខ្លួនឯង ហើយអ្នកខ្វះក្ដីអៀនខ្មាស ពោលគឺប្រសិនបើអ្នកព្រងើយកន្តើយទាំងស្រុងចំពោះអ្វីដែលអ្នកដទៃនិយាយអំពីអ្នក របៀបដែលមនុស្សវាយតម្លៃអ្នក ឬរបៀបដែលព្រះជាម្ចាស់ទតមើលអ្នក នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។ តើការស្ថិតក្នុងគ្រោះថ្នាក់យ៉ាងខ្លាំង មានន័យដូចម្ដេច? វាមានន័យថា ដោយចាប់ផ្ដើមពីសកម្មភាព និងការសម្ដែងចេញនៃភាពអាសអាភាសធម្មតាមួយ វាងាយស្រួលណាស់ក្នុងការធ្លាក់ខ្លួន និងធ្វើរឿងឆ្កួតលីលាដែលបន្សល់ទុកឱ្យអ្នកនូវការស្ដាយក្រោយអស់មួយជីវិត។ តើអ្នករាល់គ្នាយល់ទេ? (យល់ហើយ។) ហេតុដូច្នេះហើយ ប្រសិនបើអ្នកមិនអាចមើលធ្លុះដល់សារជាតិនៃបញ្ហាភាពអាសអាភាស ហើយមិនបានដោះស្រាយវាឱ្យបានទាន់ពេលវេលាទេ នោះអ្នកកំពុងជួបបញ្ហាធំហើយ។ ប្រសិនបើអ្នកបញ្ចេញឱ្យឃើញនូវការសម្ដែងចេញបែបនេះ ឬចូលចិត្តដេញតាមរឿងបែបនេះ នោះវាបញ្ជាក់ថា មានបញ្ហាធ្ងន់ធ្ងរនៅក្នុងភាពជាមនុស្សរបស់អ្នកហើយ។ តើជាបញ្ហាអ្វី? គឺការខ្វះក្ដីអៀនខ្មាស។ បញ្ហានៃការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃ គឺពាក់ព័ន្ធនឹងក្ដីអៀនខ្មាសរបស់មនុស្សម្នាក់។ ប្រសិនបើអ្នកខ្វះក្ដីអៀនខ្មាស នោះអ្នកគ្មានព្រំដែនឡើយនៅពេលធ្វើរឿងបែបនេះ។ ទោះបីជាអ្នកគិតអ្វីក៏ដោយ ក៏អ្នកអាចធ្វើតាមនោះបានដែរ។ គំនិត និងបំណងប្រាថ្នារបស់អ្នក នឹងមិនត្រូវបានគ្រប់គ្រង ឬដាក់កម្រិតឡើយ។ ឱ្យតែបរិយាកាសអំណោយផល គំនិត និងបំណងប្រាថ្នារបស់អ្នក នឹងឆ្លៀតឱកាសដើម្បីចេញធ្វើសកម្មភាព ហើយវានឹងរីកធំឡើងបន្តិចម្ដងៗ រហូតដល់ចំណុចផ្ទុះឡើងមិនខាន។ នេះនឹងនាំទៅរកផលវិបាកដ៏គួរឱ្យភ័យខ្លាច។
ប្រសិនបើមានមនុស្សអាសអាភាសបែបនេះនៅជុំវិញអ្នករាល់គ្នា ដែលបញ្ហាអាសអាភាសរបស់ពួកគេ មិនមែនគ្រាន់តែជាការនិយាយពាក្យសម្ដីដាស់ចំណង់តណ្ហាតែមួយឃ្លាម្ដងម្កាលនោះទេ ហើយភាពអាសអាភាសរបស់ពួកគេ ក៏មិនមែនសំដៅទៅលើបុគ្គលជាក់លាក់តែពីរបីនាក់នោះដែរ ផ្ទុយទៅវិញ ពួកគេតែងតែប្រព្រឹត្តបែបនេះ ដោយគ្មានក្ដីអៀនខ្មាសទាល់តែសោះ ហើយបញ្ហានេះនៅតែមិនទាន់បានដោះស្រាយ សូម្បីតែនៅពេលដែលអ្នកដទៃស្អប់ខ្ពើម រំលឹក ឬព្រមានពួកគេក៏ដោយ ដោយពួកគេនៅតែបន្តធ្វើខ្លួនអាសអាភាស ហើយភាពអាសអាភាសរបស់ពួកគេថែមទាំងកាន់តែធ្ងន់ធ្ងរឡើងៗ ពោលគឺប្រសិនបើអ្នករាល់គ្នាជួបប្រទះមនុស្សបែបនេះ នោះអ្នករាល់គ្នាត្រូវតែចៀសវាងពួកគេ។ ហេតុអ្វីបានជាអ្នករាល់គ្នាគួរចៀសវាងពួកគេ? ពីព្រោះមនុស្សអាសអាភាសគ្មានក្ដីអៀនខ្មាសឡើយ។ តើមនុស្សដែលគ្មានក្ដីអៀនខ្មាស មានការទប់ចិត្តនៅក្នុងសកម្មភាពរបស់ពួកគេដែរឬទេ? តើពួកគេអាចទប់ចិត្តខ្លួនឯងបានដែរឬទេ? (ទេ មិនអាចទេ។) ពួកគេមិនអាចទប់ចិត្តខ្លួនឯងបានឡើយ ដូច្នេះ អ្នករាល់គ្នាត្រូវតែចៀសវាងមនុស្សបែបនេះ ពោលគឺត្រូវព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីចៀសវាងការសេពគប់ជាមួយពួកគេ។ ប្រសិនបើការងារតម្រូវឱ្យអ្នករាល់គ្នាទាក់ទងជាមួយពួកគេ ហើយមិនអាចចៀសវាងបានទេ នោះត្រូវរក្សាទំនាក់ទំនងត្រឹមតែរឿងការងារប៉ុណ្ណោះ ប៉ុន្តែយកល្អគួរតែមានមនុស្សពីរបីនាក់ផ្សេងទៀតនៅទីនោះ នៅពេលដែលអ្នករាល់គ្នាប្រាស្រ័យទាក់ទងជាមួយពួកគេ។ កុំប្រាស្រ័យទាក់ទងជាមួយពួកគេតែម្នាក់ឯងឱ្យសោះ ហើយកុំផ្ដល់ឱកាសណាមួយឱ្យពួកគេកេងចំណេញបានឡើយ។ ត្រូវព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីចៀសវាងការនៅតែម្នាក់ឯងជាមួយពួកគេ ដើម្បីកុំឱ្យធ្លាក់ចូលទៅក្នុងសេចក្ដីល្បួង និងកុំផ្ដល់ឱកាសណាមួយឱ្យសាតាំងកេងចំណេញបាន។ មិនថាវាជាអាកប្បកិរិយាអាសអាភាសប្រភេទណានោះទេ ឱ្យតែអ្នករាល់គ្នាកំណត់បានថា មនុស្សបែបនេះគ្មានក្ដីអៀនខ្មាសក្នុងការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃ ថាពួកគេអាចចែចង់មនុស្សភេទផ្ទុយណាម្នាក់ក៏បាន ហើយថាពួកគេថែមទាំងអាសអាភាសដល់ថ្នាក់អាចនិយាយលេងសើចរឿងអាសអាភាសនៅចំពោះមុខមនុស្សភេទផ្ទុយជាច្រើន ដោយនិយាយហាក់ដូចជាវាជារឿងធម្មតា ដែលធ្វើឱ្យអ្នកស្ដាប់ឡើងក្រហមមុខ ខ្មាសអៀន និងមិនអាចទ្រាំស្ដាប់បាន ខណៈពេលដែលពួកគេខ្លួនឯងមិនមានអារម្មណ៍អ្វីសោះ មិនដឹងខ្លួន និងមិនខ្វល់ខ្វាយ នោះអ្នករាល់គ្នាត្រូវតែចៀសវាងមនុស្សបែបនេះឱ្យឆ្ងាយ។ តើអ្នករាល់គ្នាយល់ទេ? (យល់ហើយ។) ជាពិសេស នៅពេលដែលប្រាស្រ័យទាក់ទងជាមួយពួកគេតែម្នាក់ឯង ពួកគេបង្ហាញការយកចិត្តទុកដាក់ និងការថែរក្សាអ្នកជាពិសេស ហើយថែមទាំងអត់ឱនចំពោះចំណុចខ្វះខាត និងចំណុចខ្វះចន្លោះររបស់អ្នកទៀតផង ហើយបន្ទាប់មក តែងតែប៉ះស្ទាបរាងកាយអ្នកតាមអំពើចិត្ត ឬមើលពីសំបកក្រៅ ពួកគេបង្ហាញខ្លួនឯងថាជាមនុស្សសុភាពរាបសា និងថ្លៃថ្នូរ ប៉ុន្តែពាក្យសម្ដីរបស់ពួកគេតែងតែបង្កប់ន័យអាសអាភាសជានិច្ច ពោលគឺមនុស្សបែបនេះមានគ្រោះថ្នាក់ណាស់ ហើយអ្នករាល់គ្នាត្រូវតែប្រុងប្រយ័ត្នចំពោះពួកគេ។ ក៏មានមនុស្សមួយចំនួន ដែលចំពោះរឿងរ៉ាវដែលច្បាស់ជាអាចប្រកបគ្នា ឬសាកសួរជាមួយមនុស្សភេទដូចគ្នាបាន ឬចំពោះការងារដែលអាចចាត់ចែងជាមួយមនុស្សភេទដូចគ្នាបាន ពួកគេមិនធ្វើបែបនេះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេទទូចចង់ស្វែងរកមនុស្សភេទផ្ទុយទៅវិញ។ មិនថាពួកគេចាប់អារម្មណ៍លើមនុស្សភេទផ្ទុយណាម្នាក់នោះទេ ពួកគេតែងតែសួរសំណួរគេ តាមរំខានគេ ចាប់ផ្ដើមការសន្ទនាដែលមិនចាំបាច់ និងរកលេសមករំខានគេ ដោយតែងតែសួរសំណួរឥតប្រយោជន៍ដែលមិនចាំបាច់សួរ និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើតឱកាសសម្រាប់ការប្រាស្រ័យទាក់ទងតែពីរនាក់ជាមួយបុគ្គលនេះ។ គោលបំណងដែលពួកគេស្វែងរកឱកាស គឺដើម្បីបំពេញបំណងប្រាថ្នារបស់ពួកគេផ្ទាល់។ មិនថាអ្នកជាបុរស ឬស្ត្រីនោះទេ តើអ្នកគួរធ្វើដូចម្ដេចនៅពេលជួបប្រទះមនុស្សបែបនេះ? (នៅឱ្យឆ្ងាយពីពួកគេ។) អ្នកគួរតែគិតរកវិធីដើម្បីបដិសេធពួកគេ ពោលគឺត្រូវពន្យល់រឿងរ៉ាវប្រាប់ពួកគេឱ្យបានច្បាស់លាស់បំផុត។ កុំគ្រាន់តែនៅឱ្យឆ្ងាយពីពួកគេដោយស្ងៀមស្ងាត់ ហើយគិតថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយនោះ។ ប្រសិនបើពួកគេតាមរំខានអ្នកត្រឹមតែមួយលើក នោះអ្នកប្រហែលជាមិនអាចកំណត់បានទេថាតើពួកគេកំពុងប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យឬអត់។ ប៉ុន្តែ ប្រសិនបើពួកគេតាមរំខានអ្នកម្ដងហើយម្ដងទៀត នោះអ្នកត្រូវតែបញ្ជាក់ឱ្យច្បាស់ប្រាប់ពួកគេ។ តើអ្នកគួរនិយាយអ្វីខ្លះ? អ្នកអាចប្រាប់ពួកគេថា៖ «អ្នកបានតាមរំខានខ្ញុំច្រើនជាងម្ដងឬពីរដងហើយ តើអ្នកមានបំណងអ្វីឱ្យប្រាកដ? និយាយឱ្យច្បាស់មក! តើពួកយើងពិតជាមានទំនាក់ទំនងការងារបែបនោះមែនទេ? មានមនុស្សជាច្រើនដែលអ្នកអាចសួរបាន ប៉ុន្តែអ្នកបែរជាទទូចចង់សួរខ្ញុំ និងមករកខ្ញុំទៅវិញ តើពួកយើងពិតជាស្និទ្ធស្នាលនឹងគ្នាដល់ថ្នាក់ហ្នឹងមែនទេ? កុំធ្វើបែបនេះអី។ ខ្ញុំមិនចាប់អារម្មណ៍ទេ ហើយខ្ញុំក៏មិនចូលចិត្តសេពគប់ជាមួយមនុស្សក្នុងរបៀបនេះដែរ។ សូមកុំមករំខានខ្ញុំម្ដងទៀតនៅថ្ងៃក្រោយឱ្យសោះ។ ខ្ញុំគ្មានចំណាប់អារម្មណ៍លើអ្នកសោះឡើយ។ ប្រសិនបើអ្នកនៅតែបន្តតាមរំខានខ្ញុំបែបនេះទៀតនៅថ្ងៃក្រោយ ខ្ញុំនឹងមិនគួរសមជាមួយអ្នកឡើយ!»។ តើគួរចាត់វិធានការបែបណាចំពោះមនុស្សបែបនេះ? (នៅឱ្យឆ្ងាយពីពួកគេ ហើយបដិសេធពួកគេ។) ប្រសិនបើមនុស្សបែបនេះនៅតែមិនព្រមកែប្រែ ទោះបីជាមានការព្រមានម្ដងហើយម្ដងទៀតក៏ដោយ តើគួរដោះស្រាយជាមួយពួកគេដោយរបៀបណា? ពួកគេគួរតែត្រូវបានដោះស្រាយទៅតាមបទប្បញ្ញត្តិរដ្ឋបាលនៃពួកជំនុំ ដោយការដាក់ឱ្យនៅដាច់ដោយឡែក ឬបោសសម្អាតពួកគេចេញ។ បុគ្គលមួយចំនួនគឺជាមនុស្សផ្គាប់ចិត្តអ្នកដទៃ ដែលមិនហ៊ានធ្វើឱ្យអ្នកដទៃទាស់ចិត្ត ហើយមានការភ័យខ្លាចនៅក្នុងចិត្តចំពោះមនុស្សអាសអាភាសប្រភេទនេះ។ នេះគឺជារឿងដ៏លំបាកមួយ។ ពួកគេមានតែត្រូវមនុស្សទាំងនោះយកធ្វើជាល្បែងលេងប៉ុណ្ណោះ។ ចំពោះមនុស្សអាសអាភាសបែបនេះ ត្រូវតែប្រព្រឹត្តដាក់ពួកគេដោយម៉ឺងម៉ាត់។ អាកប្បកិរិយារបស់អ្នកចំពោះពួកគេគួរតែសោះកក្រោះជាងមុន ប៉ុន្តែមិនចាំបាច់ខឹងសម្បារនោះទេ ពោលគឺគ្រាន់តែនិយាយដោយស្ងប់ស្ងាត់ថា៖ «យើងកុំលេងល្បែងកូនក្មេងបែបនេះអី។ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់ពីចេតនារបស់អ្នក។ ការលេងល្បែងនេះជាមួយខ្ញុំ គឺមិនបានផលទេ។ ខ្ញុំមិនចូលចិត្តអ្នកទេ ដូច្នេះ សូមកុំមករំខានខ្ញុំម្ដងទៀតឱ្យសោះ! ប្រសិនបើអ្នកតាមរំខានខ្ញុំម្ដងហើយម្ដងទៀត ខ្ញុំមានវិធីជាច្រើនដើម្បីដោះស្រាយជាមួយអ្នក!»។ តើនេះមិនមែនជាការបដិសេធពួកគេទេឬអី? (មែនហើយ។) តើអ្នករាល់គ្នានឹងអាចបដិសេធពួកគេតាមរបៀបនេះបានដែរឬទេ? (បន្ទាប់ពីបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺអាចធ្វើបាន។ មុនពេលព្រះជាម្ចាស់មានព្រះបន្ទូល ពួកយើងមិនហ៊ានបដិសេធពួកគេបែបនេះឡើយ។) ជាការពិតណាស់ នេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ។ ស្ថានភាពបែបនេះមិនត្រឹមតែកើតមានលើស្ត្រីដែលត្រូវបានបុរសតាមរំខាននោះទេ ពោលគឺវាក៏រួមបញ្ចូលទាំងបុរសដែលត្រូវបានស្ត្រីតាមរំខានផងដែរ។ ជារួម មិនថាអ្នកជាបុរស ឬស្ត្រីដែលត្រូវបានគេតាមរំខាននោះទេ ប្រសិនបើអ្នកអាចមើលឃើញយ៉ាងច្បាស់ថា មនុស្សអាសអាភាសបែបនេះពិតជាមិនបានប្រាស្រ័យទាក់ទង ជជែកគ្នាដោយបើកចំហចិត្ត ឬពិគ្រោះយោបល់ជាមួយអ្នកតាមរបៀបធម្មតាទេ នោះអ្នកអាចបដិសេធពួកគេបាន។ នៅពេលប្រាស្រ័យទាក់ទងជាមួយមនុស្សបែបនេះ វាងាយស្រួលណាស់ក្នុងការដឹងពីចេតនារបស់ពួកគេ ហើយអ្នកគួរតែប្រុងប្រយ័ត្ន។ អ្នកគួរតែនិយាយទៅកាន់ពួកគេថា៖ «ពួកយើងមិនសូវស្គាល់គ្នាទេ ដូច្នេះ អ្នកកុំមកតាមរំខានខ្ញុំអី!»។ ប្រសិនបើពួកគេតាមរំខានអ្នកម្ដងហើយម្ដងទៀត ហើយអ្នកនៅតែក្រែងចិត្តពេកមិនហ៊ានបដិសេធពួកគេ ដោយបារម្ភថាអ្នកអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ ដោយគិតថា ក្នុងនាមជាបងប្អូនប្រុសស្រី អ្នកគួរតែអត់ឱនឱ្យពួកគេ នោះអ្នកគួរតែយល់ពីផលវិបាកដែលការអត់ឱនបែបនេះអាចនាំមក។ ប្រសិនបើអ្នកចូលចិត្តពួកគេ ហើយសុខចិត្តសេពគប់ជាមួយពួកគេ នោះគឺជាសេរីភាពរបស់អ្នក។ ជាការពិតណាស់ តើវាមិនល្ងង់ខ្លៅទេឬអី ក្នុងការអាណិតអាសូរ ឬសូម្បីតែចូលចិត្តមនុស្សអាសអាភាសនោះ? ប្រសិនបើពួកគេអាចប្រព្រឹត្តក្នុងរបៀបអាសអាភាសដាក់អ្នក ពួកគេក៏អាចធ្វើបែបនេះដាក់អ្នកដទៃបានដែរ។ ការសេពគប់ជាមួយមនុស្សបែបនេះ គឺប្រៀបដូចជាការជីករណ្ដៅកប់ខ្លួនឯង ពោលគឺកំពុងតែស្វែងរកសេចក្ដីស្លាប់ហើយ។ ហេតុដូច្នេះហើយ ជាមួយមនុស្សបែបនេះ អ្នកគួរតែបដិសេធពួកគេដោយផ្ទាល់ ពោលគឺត្រូវបញ្ជាក់រឿងរ៉ាវឱ្យច្បាស់ប្រាប់ពួកគេ ហើយប្រាប់ពួកគេឱ្យនៅឱ្យឆ្ងាយ។ តើវាមិនងាយស្រួលណាស់ទេឬអី? (មែនហើយ។) មនុស្សដែលអាសអាភាសពិតប្រាកដ សំដៅទៅលើអ្នកដែលខ្វះក្ដីអៀនខ្មាសនៅក្នុងភាពជាមនុស្សរបស់ពួកគេ។ ជាការពិតណាស់ មិនថាជាបុរស ឬស្ត្រីនោះទេ មនុស្សអាចនឹងបញ្ចេញឱ្យឃើញនូវការសម្ដែងចេញដែលមិនប្រក្រតីបន្តិចបន្តួចម្ដងម្កាល នៅពេលជួបប្រទះនឹងភេទផ្ទុយ។ ឱ្យតែវាមិនមែនជាទម្លាប់ មិនបណ្ដាលឱ្យមានសកម្មភាព ឬផលវិបាក ហើយគេអាចកែតម្រូវវាបាន នៅពេលដែលគេមានអារម្មណ៍ថាវាមិនសមរម្យបន្ទាប់ពីមួយរយៈ នោះវាមិនអាចចាត់ថ្នាក់ជាភាពអាសអាភាសបានឡើយ។ ការសម្ដែងចេញដែលមិនប្រក្រតីបន្តិចបន្តួចទាំងនេះ មិនគួរត្រូវបានចាត់ទុកដូចគ្នាទាំងអស់ឡើយ។ ការមានភាពអាសអាភាស គឺជាការសម្ដែងចេញនៃការខ្វះក្ដីអៀនខ្មាសនៅក្នុងភាពជាមនុស្សរបស់បុគ្គលណាម្នាក់។ ការសម្ដែងចេញចម្បងរបស់មនុស្សបែបនេះ គឺថាពួកគេគ្មានក្ដីអៀនខ្មាសក្នុងការប្រព្រឹត្តខ្លួនជាមួយអ្នកដទៃឡើយ ពោលគឺពួកគេធ្វើតាមតែអំពើចិត្ត គ្មានការទប់ចិត្ត និងបណ្ដោយខ្លួនតាមចំណង់យ៉ាងខ្លាំង។ នេះត្រូវបានចាត់ថ្នាក់ថាជាការសម្ដែងចេញនៃភាពអាសអាភាសនៅក្នុងភាពជាមនុស្សរបស់បុគ្គលណាម្នាក់។ ឥឡូវនេះ តើអ្នករាល់គ្នាដឹងពីរបៀបដោះស្រាយ និងចាត់ការចំពោះមនុស្សបែបនេះហើយឬនៅ? (ដឹងហើយ។) ការពិភាក្សារបស់យើងលើប្រធានបទនៃភាពអាសអាភាសមានតែប៉ុណ្ណេះ។
ភាពគម្រក់
ចូរយើងនិយាយអំពីការសម្ដែងចេញមួយទៀត ពោលគឺភាពគម្រក់។ តើនេះគឺជាបញ្ហាប្រភេទអ្វី? (គឺជាបញ្ហានៃចរិតលក្ខណៈថោកទាប។) ភាពគម្រក់ស្ថិតនៅក្នុងក្របខ័ណ្ឌនៃចរិតលក្ខណៈថោកទាប ហើយត្រូវបានចាត់ថ្នាក់នៅក្នុងក្របខ័ណ្ឌនៃភាពជាមនុស្ស។ តើភាពគម្រក់មានលក្ខណៈស្រដៀងនឹងភាពថោកទាបខ្លះដែរឬទេ? (មែនហើយ ស្រដៀងគ្នា។) នេះក៏ជាការសម្ដែងចេញនៃចរិតលក្ខណៈថោកទាបផងដែរ។ ភាពគម្រក់មានន័យថា ការធ្វើសកម្មភាពដោយមិនគោរពតាមច្បាប់ទម្លាប់ ធ្វើតាមរបៀបលួចលាក់ មិនត្រឹមតែធ្វើរឿងរ៉ាវដោយគ្មានគោលការណ៍ ឬគ្មានព្រំដែននៃមនសិការ និងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើរឿងរ៉ាវតាមរបៀបដែលគួរឱ្យស្អប់ខ្ពើម និងថោកទាបយ៉ាងខ្លាំងទៀតផង។ តើភាពគម្រក់មានការសម្ដែងចេញអ្វីខ្លះ? ឧទាហរណ៍ មនុស្សគម្រក់ម្នាក់ឃើញថាគេទិញឡានស្អាតមួយ ដែលខ្លួនឯងគ្មានលទ្ធភាពទិញ។ ពេលដើរកាត់ គេធ្វើជាសួរសុខទុក្ខអ្នកនោះតែសំបកក្រៅ ដោយនិយាយថា៖ «ឡានស្អាតណាស់! ឯងច្បាស់ជាមានលុយច្រើនហើយ!» ពាក្យសម្ដីរបស់គេស្ដាប់ទៅពីរោះណាស់ ប៉ុន្តែ ពេលម្ចាស់ឡានដើរចេញផុតភ្លាម គេក៏ស្ដោះទឹកមាត់ដាក់ឡាននោះ៖ ធុយ។ តើនេះមិនមែនជាភាពគម្រក់ទេឬអី? (មែនហើយ គឺជាភាពគម្រក់។) តើការស្ដោះទឹកមាត់គឺជាឥរិយាបថប្រភេទអ្វី? (គឺជាភាពគម្រក់។) នេះហើយដែលហៅថាភាពគម្រក់។ ភាពគម្រក់ គឺជាភាពគួរឱ្យស្អប់ខ្ពើម ភាពស្មោកគ្រោក និងភាពថោកទាបយ៉ាងខ្លាំង ពោលគឺវាជាការធ្វើសកម្មភាពដ៏គួរឱ្យខ្មាសអៀន ដែលធ្វើឱ្យអ្នកដទៃចំអក និងមើលងាយអ្នក ធ្វើឱ្យមនុស្សមានអារម្មណ៍ថា ចរិតលក្ខណៈរបស់អ្នកគឺទាបថោក ហើយអ្នកគឺជាមនុស្សគួរឱ្យអាម៉ាស់មុខម្នាក់។ ឧទាហរណ៍ មនុស្សខ្លះឃើញអ្នកជិតខាងរបស់ខ្លួនមានឆ្កែល្អមួយក្បាល ហើយក៏មានអារម្មណ៍ច្រណែននៅក្នុងចិត្តថា៖ «គ្រួសារគេមានឆ្កែល្អយ៉ាងនេះ។ ហេតុអ្វីបានជាអញមិនបានទិញឆ្កែនោះ?» ដូច្នេះ គេក៏រកវិធីសម្លាប់ឆ្កែនោះចោល ហើយបន្ទាប់មក គេក៏សប្បាយចិត្តយ៉ាងខ្លាំង។ ពេលទៅដល់ផ្ទះ គេក៏អបអរសាទរ ដោយបើកស្រាសំប៉ាញ និងរៀបចំពិធីជប់លៀង ដោយមានអារម្មណ៍សប្បាយរីករាយជាងពេលណាៗទាំងអស់។ ចូរប្រាប់ខ្ញុំមើល តើមនុស្សនេះអាក្រក់ខ្លាំងដែរឬទេ? (អាក្រក់ណាស់។) នេះហើយគឺជាភាពគម្រក់។ ឱ្យតែអ្នកដទៃមានរឿងល្អកើតឡើង និងមានអារម្មណ៍សប្បាយចិត្ត នោះគេនឹងមិនសប្បាយចិត្តឡើយ ហើយគិតរកវិធីបំផ្លាញរឿងល្អទាំងនោះរបស់អ្នកដទៃ។ នៅពេលគេឃើញអ្នកដទៃជួបគ្រោះមហន្តរាយ គេក៏ត្រេកអរចំពោះទុក្ខលំបាករបស់អ្នកនោះ។ មនុស្សបែបនេះ គឺគម្រក់ខ្លាំងណាស់។
គំនិតរបស់មនុស្សគម្រក់ គឺអវិជ្ជមានខ្លាំងណាស់។ តើគំនិតទាំងនោះអវិជ្ជមានដោយរបៀបណា? ឧទាហរណ៍ នៅពេលអ្នកឱ្យរបស់អ្វីមួយទៅនរណាម្នាក់ ក្នុងកាលៈទេសៈធម្មតា គេគួរតែមានអារម្មណ៍ដឹងគុណ ដោយនិយាយថា៖ «របស់នេះល្អគួរសម។ ពីមុន ឯងធ្លាប់ចូលចិត្តវាខ្លាំងណាស់ ប៉ុន្តែឥឡូវនេះ ឯងលែងត្រូវការវាទៀតហើយ។ ឯងមិនបានឱ្យវាទៅអ្នកផ្សេងទេ តែបែរជាឱ្យវាមកខ្ញុំភ្លាមៗ ពោលគឺពួកយើងពិតជាមិត្តភក្ដិនឹងគ្នាមែន!» អ្នកណាដែលមានមនសិការ និងវិចារណញ្ញាណ សុទ្ធតែគិតបែបនេះ ពោលគឺគេនឹងយល់ពីរឿងនេះក្នុងន័យវិជ្ជមាន។ ប៉ុន្តែ ការគិតរបស់មនុស្សគម្រក់ គឺវៀចវេរ។ គេនឹងនិយាយប្រាប់ខ្លួនឯងថា៖ «ឯងឱ្យរបស់នេះមកអញ ក៏ព្រោះតែឯងលែងត្រូវការវាទៀតប៉ុណ្ណោះ។ បើឯងនៅត្រូវការវា តើឯងឱ្យវាមកអញដែរឬទេ? ឯងទុករបស់ល្អៗសម្រាប់ខ្លួនឯង ហើយឱ្យរបស់អន់ៗមកអញ ពោលគឺអ្នកណាចង់បានទៅ! តើឯងកំពុងឱ្យរបស់មកអញឱ្យតែរួចពីដៃ ដូចជាឱ្យអ្នកសុំទានមែនទេ? តើឯងគិតថាអញមិនស្គាល់របស់ល្អទេឬអី? ឯងឱ្យវាមកអញ ក៏ព្រោះតែឯងលែងត្រូវការវាទៀតប៉ុណ្ណោះ ហើយឯងនៅតែរំពឹងឱ្យអញដឹងគុណឯងទៀត។ តើឯងចាត់ទុកអញជាមនុស្សល្ងង់មែនទេ?» អ្នកឃើញទេ ចំពោះរឿងដ៏សាមញ្ញបែបនេះ គេបែរជាគិតក្នុងផ្លូវដ៏គួរឱ្យស្អប់ខ្ពើម ស្មោកគ្រោក និងថោកទាបទៅវិញ។ ការឱ្យរបស់អ្វីមួយទៅគេ បែរជាបង្កបញ្ហាដល់ខ្លួនឯងទៅវិញ។ ហេតុអ្វីបានជាវាបង្កបញ្ហា? ពីព្រោះមនុស្សដែលអ្នកបានឱ្យរបស់នោះទៅ គឺជាមនុស្សគម្រក់ ពោលគឺ ជាមនុស្សដែលមានគំនិតគួរឱ្យស្អប់ខ្ពើម ស្មោកគ្រោក និងថោកទាប។ គេគិតក្នុងន័យអវិជ្ជមានចំពោះមនុស្សគ្រប់គ្នា។ នៅពេលគេមើលនរណាម្នាក់ គេមិនមើលអ្នកនោះដោយផ្អែកលើគោលការណ៍ឡើយ ហើយក៏មិនផ្អែកលើចរិតលក្ខណៈ ឬគោលការណ៍នៃការប្រព្រឹត្តខ្លួនរបស់អ្នកនោះ ដែលគេបានដឹងតាមរយៈការចំណាយពេលជាច្រើនឆ្នាំជាមួយអ្នកនោះដែរ។ ផ្ទុយទៅវិញ គេមើលអ្នកដទៃដោយផ្អែកលើគំនិត និងទស្សនៈដ៏ជ្រុលហួសហេតុ និងរឹងរូសរបស់ខ្លួនឯង។ មនុស្សបែបនេះ គឺគម្រក់ខ្លាំងណាស់។ ប្រសិនបើអ្នកមិនទាក់ទងជាមួយគេ ឬមិនឱ្យរបស់អ្វីទៅគេទេ នោះអ្វីៗនឹងនៅតែមានសន្តិភាព។ ប៉ុន្តែ ប្រសិនបើអ្នកពិតជាទាក់ទងជាមួយគេ និងជួយគេមែន នោះជាញឹកញាប់ អ្នកនឹងត្រូវគេវិនិច្ឆ័យ និងរិះគន់មិនខាន។ ពេលគេឃើញអ្នកប្រើរបស់ល្អ គេតែងតែចង់បានវាជានិច្ច។ ប្រសិនបើអ្នកមិនឱ្យវាទៅគេទេ គេនឹងគិតថាអ្នកជាមនុស្សកំណាញ់ និងស្វិត។ មនុស្សបែបនេះពិតជានាំរឿងរញ៉េរញ៉ៃណាស់ ហើយវាពិបាកខ្លាំងណាស់ក្នុងការចុះសម្រុងជាមួយគេ។ គេប្រហែលជាមិននិយាយអ្វីចេញមកត្រង់ៗទេ ប៉ុន្តែ នៅក្នុងជម្រៅចិត្ត គេតែងតែប្រកួតប្រជែងជាមួយអ្នកដោយលួចលាក់ជានិច្ច ដោយបង្កើតនូវគំនិតមិនល្អអំពីអ្នកនៅក្នុងចិត្តរបស់គេ។ និយាយឱ្យសាមញ្ញទៅ មនុស្សបែបនេះមានចិត្តគម្រក់ និងមានគំនិតគម្រក់។ ខ្ញុំគិតថា ពាក្យ «គម្រក់» គឺស័ក្តិសមណាស់ក្នុងការពិពណ៌នាអំពីគំនិត និងចិត្តរបស់មនុស្សម្នាក់ថាស្មោកគ្រោក ពោលគឺវាមានន័យថា គំនិត និងចិត្តទាំងនោះ មិនស្អាតស្អំ មិនវិជ្ជមាន និងមិនសប្បុរសឡើយ។ ទោះបីជារឿងអ្វីមួយមានភាពវិជ្ជមានយ៉ាងណាក៏ដោយ នៅពេលដែលគេនិយាយពីវា វានឹងប្រែទៅជារឿងអវិជ្ជមានវិញ។ ទោះបីជាអ្នកធ្វើរឿងល្អៗប៉ុន្មានសម្រាប់គេក៏ដោយ មិនត្រឹមតែគេមិនឱ្យតម្លៃប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងមើលងាយអ្នក និងប្រឌិតរឿងទម្លាក់កំហុសលើអ្នក ដោយនិយាយថាអ្នកមានចេតនាអាក្រក់ទៀតផង។ ប្រសិនបើអ្នកផ្ដល់ផលប្រយោជន៍ខ្លះដល់គេ គេនឹងរិះគិតថាតើអ្នកកំពុងព្យាយាមកេងប្រវ័ញ្ចលើគេឬយ៉ាងណា។ ប្រសិនបើអ្នកមិនសូវរាក់ទាក់ចំពោះគេ គេនឹងគិតថា ដោយសារតែអ្នកមានទ្រព្យសម្បត្តិ និងមានអំណាច ទើបអ្នកមើលងាយអ្នកក្រ។ គេនឹងមានអារម្មណ៍ថា អ្នកខ្វះមនោសញ្ចេតនាជាមនុស្ស មិនដឹងពីរបៀបចុះសម្រុងជាមួយមនុស្ស និងគ្មានសមត្ថភាពក្នុងការគិតគូរពីអារម្មណ៍របស់អ្នកដទៃឡើយ។ ប្រសិនបើអ្នកដកខ្លួនចេញឆ្ងាយពីគេ នោះក៏មិនកើតដែរ ពោលគឺគេនៅតែមានរឿងត្រូវនិយាយអំពីបញ្ហានេះដដែល។ មនុស្សបែបនេះពិតជានាំរឿងរញ៉េរញ៉ៃណាស់។ ទោះបីជាអ្នកទាក់ទងជាមួយគេដោយរបៀបណាក៏ដោយ ក៏អ្នកមិនអាចបំពេញចិត្តគេបានឡើយ។ អ្នកមិនដឹងថាគេនឹងគិតយ៉ាងណានោះទេ ហើយអ្នកក៏មិនដឹងថា តើមានបញ្ហាអ្វីខ្លះនឹងកើតឡើងពីរឿងដែលអ្នកធ្វើដោយចេតនាល្អនោះដែរ។ ដូច្នេះ មានវិធីតែមួយគត់ដើម្បីដោះស្រាយជាមួយមនុស្សបែបនេះ ពោលគឺត្រូវនៅឱ្យឆ្ងាយ និងកុំពាក់ព័ន្ធជាមួយគេ។ នៅពេលរាប់អានមិត្តភក្ដិ កុំជ្រើសរើសមនុស្សបែបនេះឱ្យសោះ ពីព្រោះគេគម្រក់ពេកហើយ។ ការទាក់ទងជាមួយគេ នឹងនាំមកនូវបញ្ហាដ៏ធំ និងសេចក្ដីទុក្ខព្រួយយ៉ាងខ្លាំងដល់អ្នក ហើយសេចក្ដីទុក្ខព្រួយ និងបញ្ហាទាំងអស់នេះ គឺជារឿងដែលមិនចាំបាច់ទាល់តែសោះ។ តើមនុស្សគម្រក់មានភាពមានវិចារណញ្ញាណដែរឬទេ? (គ្មានទេ។) តើការនិយាយថាគេគ្មានភាពមានវិចារណញ្ញាណ មានន័យដូចម្ដេច? (មានន័យថា គេគ្មានមនសិការ ឬវិចារណញ្ញាណទេ ហើយក៏គ្មានព្រំដែនសីលធម៌ដែរ។) តើមានសេចក្ដីលម្អិតអ្វីខ្លះអំពីរឿងនេះ? (គេគ្មានការគិតដូចមនុស្សធម្មតាឡើយ។) ការគ្មានការគិតដូចមនុស្សធម្មតា គឺជាទិដ្ឋភាពមួយ។ ចូរប្រាប់ខ្ញុំមើល តើមនុស្សបែបនេះមានសេចក្ដីខ្មាសអៀនដែរឬទេ? (គ្មានទេ។) គេគ្មានសេចក្ដីខ្មាសអៀន គ្មានការគិតនៃភាពជាមនុស្សធម្មតាឡើយ ហើយនិយាយតែហេតុផលដែលវៀចវេរ និងខុសទំនងប៉ុណ្ណោះ។ ហេតុផលរបស់គេ គឺសំដៅការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ ពោលគឺវាសុទ្ធតែជាហេតុផលដែលវៀចវេរ។ ប្រសិនបើអ្នកឱ្យរបស់អ្វីមួយទៅគេ គេនឹងនិយាយថាអ្នកមើលងាយគេ ហើយគ្រាន់តែឱ្យរបស់ដែលអ្នកលែងត្រូវការទៅគេប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនឱ្យអ្វីទៅគេទេ នោះគេនឹងនិយាយថាអ្នកកំណាញ់ពេកហើយ។ តើពាក្យសម្ដីបែបនេះមិនមែនជាហេតុផលដែលវៀចវេរទេឬអី? (មែនហើយ។) គេពិតជាមិនអាចយល់ពីរឿងរ៉ាវឱ្យបានត្រឹមត្រូវឡើយ ហើយគិតក្នុងផ្លូវអវិជ្ជមានខ្លាំងណាស់ ពោលគឺនេះហើយជាហេតុផលដែលវៀចវេរ។ ពួកអ្នកគ្មានជំនឿតែងតែនិយាយថា មនុស្សត្រូវតែប្រព្រឹត្តខ្លួនឱ្យមានហេតុផល ពោលគឺប្រសិនបើនរណាម្នាក់គ្មានហេតុផល ហើយនិយាយតែហេតុផលដែលវៀចវេរ នោះគេមិនមែនជាមនុស្សល្អអ្វីឡើយ។ ប្រសិនបើនរណាម្នាក់ឱ្យរបស់អ្វីមួយមកអ្នក វាមានន័យថាគេមានការរាប់អានចំពោះអ្នក។ ប្រសិនបើគេមិនឱ្យវាទៅអ្នកទេ នោះក៏ជារឿងត្រឹមត្រូវដែរ ពោលគឺគេអាចឱ្យរបស់ទ្រព្យផ្ទាល់ខ្លួនរបស់គេទៅអ្នកណាក៏បាន តាមតែគេចង់។ ប្រសិនបើអ្នកនៅតែចាប់កំហុសនៅពេលដែលគេឱ្យរបស់នោះមកអ្នក ប៉ុន្តែបែរជាហៅគេថាកំណាញ់នៅពេលដែលគេមិនឱ្យ តើនេះមិនមែនជារឿងមិនសមហេតុផលទេឬអី? តើមនុស្សដែលប្រើហេតុផលវៀចវេរដូចនេះ មិនមែនជាមនុស្សគម្រក់ទេឬអី? (មែនហើយ។) គេគម្រក់ខ្លាំងណាស់! មនុស្សគម្រក់គឺគ្មានហេតុផលឡើយ ដូច្នេះ ទោះជាពន្យល់ហេតុផលយ៉ាងណាក៏គេមិនទទួលយកដែរ។ ការធ្វើសកម្មភាពស្របតាមមនសិការ និងវិចារណញ្ញាណ ឬផ្អែកលើគោលការណ៍សេចក្ដីពិត គឺពិតជាគ្មានន័យទាល់តែសោះសម្រាប់គេ។ ភាពគម្រក់មានលក្ខណៈស្រដៀងនឹងភាពថោកទាបខ្លះដែរ តើមែនទេ? (មែនហើយ។) ឧទាហរណ៍ មនុស្សខ្លះចំណាយលុយទិញរបស់អ្វីមួយ ហើយតែងតែមានអារម្មណ៍ថាវាមិនសមនឹងតម្លៃនោះទេ ហាក់ដូចជាគេបានខាតបង់អ៊ីចឹង។ បន្ទាប់មក គេក៏រិះគិតថា៖ «ឯងបានកេងចំណេញពីអញ ដូច្នេះ អញត្រូវតែរកវិធីធ្វើឱ្យឯងខាតបង់វិញ ពោលគឺទាល់តែបែបនេះ ទើបអញអស់ចិត្ត»។ មនុស្សបែបនេះដែលគួរឱ្យស្អប់ខ្ពើម និងគម្រក់ តែងតែរិះគិតពីរបៀបកេងចំណេញពីអ្នកដទៃជានិច្ច។ ប្រសិនបើគេមានអារម្មណ៍ថាគេបានខាតបង់ គេនឹងបង្កការលំបាកអ្នកដទៃ។ គេតែងតែចង់ធ្វើឱ្យប្រាកដថា គេមិនខាតបង់ឡើយ ហើយទាល់តែបែបនេះ ទើបគេមានអារម្មណ៍ស្កប់ស្កល់។ ប្រសិនបើគេកេងចំណេញពីអ្នកដទៃបាន គេនឹងអបអរសាទរ ហើយសប្បាយចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់ភ្ញាក់ពីដេកទាំងសើចទៀតផង។ ចំនួនលុយដែលអ្នកចំណាយលើរបស់អ្វីមួយ គឺជាជម្រើសរបស់អ្នកផ្ទាល់ ពោលគឺគ្មាននរណាម្នាក់បង្ខំឱ្យអ្នកប្រគល់លុយរបស់អ្នកទៅឱ្យគេឡើយ។ ដោយសារតែអ្នកទិញវាដោយស្ម័គ្រចិត្តទៅហើយ ហេតុអ្វីបានជាអ្នកនៅតែគុំកួន ហើយនៅតែព្យាយាមកេងចំណេញពីអ្នកដទៃ និងចៀសវាងការខាតបង់ទៀត? តើមនុស្សបែបនេះមិនគម្រក់ខ្លាំងណាស់ទេឬអី? (មែនហើយ។) នៅពេលគេទៅផ្សារទំនើបដើម្បីទិញម្ហូបអាហារ ហើយមានអារម្មណ៍ថាវាថ្លៃពេក ដើម្បីចៀសវាងការខាតបង់ គេក៏ទាញយកថង់ប្លាស្ទិកបន្ថែមពីរបីទៀត។ ប្រសិនបើវាចំពេលចូលឆ្នាំ ឬថ្ងៃបុណ្យ ហើយផ្សារទំនើបកំពុងចែកប្រតិទិន គេត្រូវតែយកបន្ថែមពីរបីទៀត ហើយទាល់តែបែបនេះ ទើបគេមានអារម្មណ៍ស្កប់ស្កល់។ នៅពេលគេកេងចំណេញពីអ្នកដទៃបាន គេមានអារម្មណ៍ត្រេកអរ ហើយថែមទាំងដើរអួតប្រាប់គេឯងថា គេពូកែប៉ុនណាទៀតផង។ ចូរប្រាប់ខ្ញុំមើល តើមនុស្សបែបនេះមានផ្នត់គំនិតប្រភេទអ្វី? ទោះបីជារឿងអ្វីក៏ដោយ គេតែងតែវាស់ស្ទង់រឿងរ៉ាវដោយផ្អែកលើថាតើគេអាចកេងចំណេញ និងចៀសវាងការខាតបង់បានឬយ៉ាងណា។ គ្រាន់តែគំនិត និងទស្សនៈបែបនេះ គឺគម្រក់ និងគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់ទៅហើយ។ ជាការពិតណាស់ វាក៏មានទិដ្ឋភាពកោងកាច ព្រមទាំងទិដ្ឋភាពដ៏អាក្រក់នៅក្នុងរឿងនេះផងដែរ។ មនុស្សបែបនេះ គឺពិបាកដោះស្រាយជាមួយណាស់ ហើយរឿងច្រើន។ ចំណុចខ្វះខាតជាច្រើននៃភាពជាមនុស្ស ត្រូវបានសម្ដែងចេញនៅក្នុងមនុស្សបែបនេះ ពោលគឺរបៀបនៃការគិតរបស់គេ បើមើលពីទស្សនៈនៃភាពជាមនុស្ស គឺមិនស្របតាមសុភវិនិច្ឆ័យ ឬវិធាននៃការប្រព្រឹត្តណាមួយទាល់តែសោះ ហើយវាធ្លាក់ចុះក្រោមកម្រិតសីលធម៌ជាមូលដ្ឋាននៃភាពជាមនុស្សធម្មតា។ ជាការពិតណាស់ វាក៏មិនស្របតាមមនសិការ និងវិចារណញ្ញាណនៃភាពជាមនុស្សផងដែរ។ គេវៀចខុសទំនងខ្លាំងណាស់ ថោកទាបខ្លាំងណាស់ ហើយក៏កោងកាចខ្លាំងណាស់ដែរ។ តើមនុស្សបែបនេះមិនត្រូវបានគេឃើញញឹកញាប់នៅក្នុងចំណោមក្រុមមនុស្សទេឬអី? (មែនហើយ។) មនុស្សគម្រក់មានចរិតលក្ខណៈថោកទាប ហើយពិបាកដោះស្រាយជាមួយខ្លាំងណាស់។ ឱ្យតែរឿងអ្វីមួយពាក់ព័ន្ធនឹងផលប្រយោជន៍របស់គេ ទោះបីជាវាពាក់ព័ន្ធនឹងផលប្រយោជន៍សម្ភារ ឬមុខមាត់ និងឋានៈរបស់គេក៏ដោយ ក៏ការប្រព្រឹត្តរបស់គេនៅក្នុងរឿងនេះ នឹងត្រូវបានលាតត្រដាងឡើង ពោលគឺវានឹងត្រូវបានសម្ដែងចេញយ៉ាងច្បាស់ក្រឡែតតែម្ដង។ គេនឹងចាប់ផ្ដើមនិយាយហេតុផលដែលវៀចវេរ និងខុសទំនង ដោយក្លាយជាមនុស្សដែលមិនស្ដាប់ហេតុផលទាល់តែសោះ។ អ៊ីចឹង ប៉ុណ្ណឹងចុះសម្រាប់ការពិភាក្សារបស់យើងអំពីមនុស្សគម្រក់។
ភាពអាត្មានិយម
ការសម្ដែងចេញមួយទៀត គឺភាពអាត្មានិយម។ តើភាពអាត្មានិយមជារឿងល្អដែរឬទេ? (មិនល្អទេ។) អ៊ីចឹង ជាដំបូង ចូរប្រាប់ខ្ញុំមើល តើភាពអាត្មានិយមមានពីកំណើតដែរឬទេ? (មិនមែនទេ។) ភាពអាត្មានិយមមិនមែនមានពីកំណើតទេ ដូច្នេះ តើវាជាបញ្ហាប្រភេទអ្វី? (ជាចំណុចខ្វះខាតនៃភាពជាមនុស្ស។) (ខ្ញុំគិតថាវាជាបញ្ហានៃចរិតលក្ខណៈ។) ភាពអាត្មានិយមគួរតែត្រូវបានចាត់ថ្នាក់ដោយផ្អែកលើស្ថានភាព។ ភាពអាត្មានិយមខ្លះ គឺជាការសម្ដែងចេញនៃសភាវគតិរបស់មនុស្ស ពោលគឺវាជាប្រភេទសភាវគតិរបស់មនុស្ស ជាសិទ្ធិដែលមនុស្សគួរតែមាន និងជាសិទ្ធិក្នុងការការពារផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រសិនបើនេះគឺជាការសម្ដែងចេញនៃសភាវគតិរបស់មនុស្ស នោះវាជារឿងដែលមនុស្សគួរតែមាន។ ភាពអាត្មានិយមប្រភេទនេះ គឺជាការសម្ដែងចេញនៃការការពារសិទ្ធិមនុស្សរបស់ខ្លួន និងការការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ ភាពអាត្មានិយមប្រភេទនេះ គឺជារឿងត្រឹមត្រូវ ពោលគឺវាមិនមែនជាចំណុចខ្វះខាតនៃភាពជាមនុស្សឡើយ។ ទោះជាយ៉ាងណាក៏ដោយ មានការសម្ដែងចេញមួយប្រភេទទៀតដែលធ្ងន់ធ្ងរជាងភាពអាត្មានិយមប្រភេទនេះ ពោលគឺវាពាក់ព័ន្ធនឹងការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ហើយនេះគឺជាចំណុចខ្វះខាតនៃភាពជាមនុស្ស ពោលគឺវាបានវិវត្តទៅជាបញ្ហានៃចរិតលក្ខណៈហើយ។ គេត្រូវតែវែកញែកបញ្ហាទាំងនេះឱ្យបានច្បាស់ថា តើការសម្ដែងចេញនៃភាពអាត្មានិយមមួយណាដែលជារឿងត្រឹមត្រូវ ការសម្ដែងចេញនៃភាពអាត្មានិយមមួយណាដែលជាចំណុចខ្វះខាតនៃភាពជាមនុស្ស ហើយការសម្ដែងចេញនៃភាពអាត្មានិយមមួយណាដែលពាក់ព័ន្ធនឹងបញ្ហានៃចរិតលក្ខណៈ។ ប្រសិនបើគេអាចមើលឃើញបញ្ហាទាំងនេះបានយ៉ាងច្បាស់ នោះគេនឹងដឹងពីរបៀបអនុវត្តស្របតាមគោលការណ៍មិនខាន។ ឧទាហរណ៍ មនុស្សចង់មើលថែជីវិតផ្ទាល់ខ្លួនឱ្យបានល្អ បំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានពេញលេញ និងគ្រប់គ្រងខ្លួនឯងឱ្យបានល្អដោយមិនខ្វល់ខ្វាយពីអ្នកដទៃ ពោលគឺគ្រាន់តែគ្រប់គ្រងខ្លួនឯងឱ្យបានល្អដោយមិនបំពានលើផលប្រយោជន៍របស់អ្នកដទៃ។ បើមើលពីទស្សនៈនៃភាពជាមនុស្ស នេះក៏ជាប្រភេទនៃភាពអាត្មានិយមដែរ តើមែនទេ? ទោះជាយ៉ាងណាក៏ដោយ បើមើលពីទស្សនៈមួយទៀត នេះក៏ជាប្រតិកម្មតាមសភាវគតិដែលមនុស្សមានផងដែរ។ ជាការពិតណាស់ វាក៏ជាសិទ្ធិពីកំណើតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សផងដែរ ពោលគឺអ្នកមានសិទ្ធិមើលថែខ្លួនឯងជាមុនសិន ដោយមិនចាំបាច់ខ្វល់ខ្វាយពីអ្នកដទៃឡើយ។ តាមរយៈការរក្សាជីវិតជាមនុស្សផ្ទាល់ខ្លួនរបស់អ្នក គឺអ្នកកំពុងរក្សាការរស់រានមានជីវិតផ្ទាល់ខ្លួនរបស់អ្នកហើយ។ នេះគឺជារឿងត្រឹមត្រូវ។ ជាការពិតណាស់ បើមើលពីទស្សនៈនៃភាពជាមនុស្ស ការខ្វល់តែពីខ្លួនឯង និងមិនខ្វល់ខ្វាយពីអ្នកដទៃ ក៏ជាការសម្ដែងចេញនៃភាពអាត្មានិយមផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាពអាត្មានិយមប្រភេទនេះ គឺជាការសម្ដែងចេញដ៏ធម្មតានៃភាពជាមនុស្ស ហើយវាជារឿងត្រឹមត្រូវ។ ទោះបីជាមើលពីទស្សនៈរបស់មនុស្ស វាត្រូវបានគេចាត់ទុកថាជាចំណុចខ្វះខាតនៃភាពជាមនុស្សក៏ដោយ ប៉ុន្តែតាមពិតទៅ វាមិនមែនជាចំណុចខ្វះខាតនៃភាពជាមនុស្សឡើយ។ ការខ្វល់តែពីខ្លួនឯង ពោលគឺការហូបចុកគ្រប់គ្រាន់ និងស្លៀកពាក់កក់ក្ដៅ ធ្វើការងាររបស់អ្នកឱ្យបានល្អ បំពេញកាតព្វកិច្ចរបស់អ្នក ហើយមានតែប៉ុណ្ណឹង ដោយមិនអាចមើលថែអ្នកដទៃ ឬមិនចង់មើលថែអ្នកដទៃ គឺជាសិទ្ធិដែលអ្នកមាន ហើយវាក៏ជាសភាវគតិដែលព្រះជាម្ចាស់បានប្រទានដល់អ្នកផងដែរ។ បើមើលពីទស្សនៈនៃលក្ខខណ្ឌពីកំណើត ប្រសិនបើមនុស្សម្នាក់មិនដឹងសូម្បីតែថាខ្លួនត្រូវមើលថែខ្លួនឯងផង ប្រសិនបើគេខ្វះសភាវគតិពីកំណើតនេះ នោះគេមិនបំពេញតាមស្ដង់ដានៃការធ្វើជាមនុស្សពេញវ័យឡើយ។ ភាពអាត្មានិយមប្រភេទនេះ គឺជាប្រតិកម្មតាមសភាវគតិដែលមនុស្សមាន។ ទោះបីជាគេខ្វល់តែពីខ្លួនឯង ការពារតែសិទ្ធិផ្ទាល់ខ្លួន និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ គិតគូរតែពីតម្រូវការជាមូលដ្ឋានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់គេ ក៏ដូចជារឿងរ៉ាវដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃជីវិត និងការងារផ្ទាល់ខ្លួនរបស់គេក៏ដោយ ក៏ប៉ុន្តែ ឱ្យតែគេមិនបំពានលើផលប្រយោជន៍របស់អ្នកដទៃទេ នោះភាពអាត្មានិយមប្រភេទនេះ មិនត្រូវបានថ្កោលទោសឡើយ។ ភាពអាត្មានិយមដែលពិតជាវិវត្តដល់កម្រិតនៃចរិតលក្ខណៈថោកទាប ក្រៅពីការខ្វល់តែពីខ្លួនឯង វាក៏ពាក់ព័ន្ធនឹងការបំពាន ឬការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ការបំពានលើសិទ្ធិរបស់អ្នកដទៃ និងសូម្បីតែការបំពានលើសិទ្ធិមនុស្សរបស់អ្នកដទៃទៀតផង។ នេះទើបជាភាពអាត្មានិយមពិតប្រាកដ ហើយនេះគឺជាបញ្ហានៃចរិតលក្ខណៈថោកទាប។ ប្រសិនបើ ដើម្បីការពារផលប្រយោជន៍ កេរ្តិ៍ឈ្មោះ ឋានៈ និងមុខមាត់ផ្ទាល់ខ្លួនរបស់អ្នក អ្នកហ៊ានធ្វើគ្រប់យ៉ាងដើម្បីដណ្ដើម ឬយកផលប្រយោជន៍របស់អ្នកដទៃដោយបង្ខំ ពោលគឺយកផលប្រយោជន៍របស់អ្នកដទៃមកធ្វើជារបស់ខ្លួនឯង ដោយគិតតែពីខ្លួនឯង និងមិនគិតពីអ្នកដទៃ សូម្បីតែធ្វើឱ្យអ្នកដទៃគ្មានផ្លូវរស់រានមានជីវិតក៏ដោយ នោះភាពអាត្មានិយមប្រភេទនេះ បង្ហាញពីចរិតលក្ខណៈថោកទាបហើយ។ ឧទាហរណ៍ នៅពេលយប់ ពេលដែលអ្នកដទៃគ្រប់គ្នាកំពុងដេកលក់ អ្នកមានអារម្មណ៍រំភើប ហើយដេកមិនលក់ ដូច្នេះ អ្នកក៏ចង់ច្រៀងមួយបទ។ ពេលកំពុងតែជក់ចិត្ត អ្នកក៏ចាប់ផ្ដើមច្រៀងឮៗ សូម្បីតែចាក់ភ្លេង និងរាំបណ្ដើរ ច្រៀងបណ្ដើរទៀតផង។ អារម្មណ៍របស់អ្នកកាន់តែល្អប្រសើរ ហើយអ្នកមានអារម្មណ៍សប្បាយចិត្ត ប៉ុន្តែអ្នកបែរជាដាស់អ្នកដទៃឱ្យភ្ញាក់អស់ ធ្វើឱ្យពួកគេមិនអាចដេកលក់ទៅវិញ។ តើនេះហៅថាអ្វី? (ហៅថាភាពអាត្មានិយម។) ឥរិយាបថប្រភេទនេះ ហៅថាភាពអាត្មានិយម។ តើឥរិយាបថនេះបង្ហាញពីចរិតលក្ខណៈថោកទាបដែរឬទេ? (មែនហើយ។) ហេតុអ្វីបានជាឥរិយាបថនេះបង្ហាញពីចរិតលក្ខណៈថោកទាប? (ពីព្រោះគេមិនគិតពីអ្នកដទៃ ហើយគេកំពុងប៉ះពាល់ដល់ការសម្រាករបស់អ្នកដទៃ។) ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួន និងការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក អ្នកបានបំពានលើផលប្រយោជន៍ និងសិទ្ធិរបស់អ្នកដទៃ។ នេះហៅថាភាពអាត្មានិយម។ ពោលគឺ ដើម្បីធ្វើឱ្យខ្លួនឯងសប្បាយចិត្ត អ្នកមិនញញើតនឹងឱ្យអ្នកដទៃលះបង់ពេលវេលាសម្រាក និងពេលវេលាដេករបស់គេឡើយ ដោយបង្ខំឱ្យមនុស្សគ្រប់គ្នាកំដរអ្នកក្នុងការច្រៀង និងការសប្បាយរបស់អ្នក។ លក្ខខណ្ឌសម្រាប់ការការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក គឺឱ្យអ្នកដទៃលះបង់ផលប្រយោជន៍ និងសិទ្ធិរបស់គេ។ ការសម្ដែងចេញប្រភេទនេះ ហៅថាភាពអាត្មានិយម។ មូលហេតុដែលភាពអាត្មានិយមប្រភេទនេះបង្ហាញពីចរិតលក្ខណៈថោកទាប និងគួរឱ្យស្អប់ខ្ពើម គឺដោយសារតែឥរិយាបថប្រភេទនេះ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ។ អ្នកប្រើមធ្យោបាយមិនត្រឹមត្រូវដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ស្របពេលដែលអ្នកធ្វើឱ្យប៉ះពាល់ និងបំផ្លាញផលប្រយោជន៍របស់អ្នកដទៃ ពោលគឺនេះហៅថាភាពអាត្មានិយម។ ឧទាហរណ៍ នៅពេលដែលមនុស្សគ្រប់គ្នាកំពុងហូបបាយជុំគ្នា មនុស្សខ្លះខ្វល់តែពីរឿងថា តើគេបានហូបសាច់ឬអត់ ហើយសូម្បីតែហូបចំណែកសាច់របស់អ្នកដទៃទៀតផង។ តើមនុស្សបែបនេះដែលហូបសាច់ច្រើនជាងគេ គឺជាមនុស្សអាត្មានិយមដែរឬទេ? (មែនហើយ។) របៀបប្រព្រឹត្តខ្លួនរបស់គេមិនត្រឹមត្រូវឡើយ ដោយគិតតែពីខ្លួនឯង និងមិនខ្វល់ពីអ្នកដទៃ ពោលគឺនេះហៅថាភាពអាត្មានិយម។ ហេតុអ្វីបានជាស្ថានភាពនេះហៅថាភាពអាត្មានិយម? ហេតុអ្វីបានជាវាត្រូវបានចាត់ទុកថាជាចរិតលក្ខណៈថោកទាប? គឺដោយសារតែ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ គេបានបំពានលើផលប្រយោជន៍របស់អ្នកដទៃ ដោយដណ្ដើមយករបស់របររបស់អ្នកដទៃមកធ្វើជារបស់ខ្លួនឯង។ នេះហៅថាភាពអាត្មានិយម ហើយភាពអាត្មានិយមប្រភេទនេះ បង្ហាញពីភាពជាមនុស្សដ៏គួរឱ្យស្អប់ខ្ពើម និងចរិតលក្ខណៈថោកទាប។ ដូច្នេះ ប្រសិនបើអ្នកការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក តាមរយៈការបំពាន និងការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ នោះអ្នកគឺជាមនុស្សអាត្មានិយម ជាមនុស្សដែលមានចរិតលក្ខណៈថោកទាបហើយ។ វាក៏អាចនិយាយបានដែរថា អ្នកគឺជាមនុស្សដែលមានភាពជាមនុស្សអាក្រក់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ មិនបានបំផ្លាញ ឬធ្វើឱ្យខូចខាតដល់ទំនាក់ទំនងរបស់អ្នកដទៃ ហើយខ្វល់តែពីខ្លួនឯងដោយមិនខ្វល់ខ្វាយពីអ្នកដទៃទេ នោះភាពអាត្មានិយមប្រភេទនេះ នៅតែអាចចាត់ទុកថាសមហេតុផលខ្លះដែរ។ យ៉ាងច្រើនបំផុត គេអាចនិយាយបានថា អ្នកមិនសូវជាមនុស្សចិត្តល្អប៉ុន្មានទេ ហើយថាអ្នកជាមនុស្សចិត្តចង្អៀត និងគិតតែពីខ្លួនឯង ប៉ុន្តែអ្នកមិនមែនជាមនុស្សអាក្រក់ឡើយ ពោលគឺវាមិនឈានដល់កម្រិតនៃចរិតលក្ខណៈថោកទាបនោះទេ។ តើមានភាពខុសគ្នានៅក្នុងធម្មជាតិនៃភាពអាត្មានិយមទាំងពីរប្រភេទនេះដែរឬទេ? (មាន។) តាមរយៈការវែកញែកចរិតលក្ខណៈរបស់មនុស្ស ដោយផ្អែកលើកម្រិតនៃភាពអាត្មានិយមរបស់ពួកគេ និងសារជាតិនៃការប្រព្រឹត្តរបស់ពួកគេ គេអាចមើលឃើញថា ចរិតលក្ខណៈនៅក្នុងខ្លួនមនុស្សគឺខុសៗគ្នា ពោលគឺវាមានភាពខុសប្លែកពីគ្នា។
មនុស្សខ្លះមិនដែលខ្វល់ខ្វាយពីរឿងរបស់អ្នកដទៃឡើយ ហើយផ្ដោតតែលើរឿងផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ។ មនុស្សបែបនេះប្រហែលជាមើលទៅមិនសូវមានចិត្តកក់ក្ដៅ មិនសូវរាក់ទាក់ និងមិនសូវកក់ក្ដៅប៉ុន្មានទេ នៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយ គេមិនដែលបង្កការរំខាន មិនដែលប្រឌិតពាក្យកុហក ឬពាក្យចចាមអារ៉ាមអំពីអ្នកដទៃ ហើយក៏មិនដែលបំពាន ឬដណ្ដើមយករបស់របររបស់អ្នកដទៃឡើយ។ ជាការពិតណាស់ គេក៏មិនដែលឱ្យរបស់របរផ្ទាល់ខ្លួនរបស់គេទៅអ្នកដទៃដែរ។ គេប្រហែលជាមើលទៅកំណាញ់ខ្លាំងណាស់ និងស្វិតខ្លាំងណាស់ ប៉ុន្តែគេមិនដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃឡើយ ហើយគេមានគោលការណ៍ច្បាស់លាស់ណាស់នៅក្នុងរបៀបដែលគេប្រព្រឹត្តខ្លួន។ មនុស្សបែបនេះមានព្រំដែនកំណត់មួយ ពោលគឺ៖ «ខ្ញុំមិនកេងចំណេញពីអ្នកទេ ហើយអ្នកក៏កុំគិតចង់កេងចំណេញពីខ្ញុំដែរ។ ខ្ញុំមិនដែលកេងប្រវ័ញ្ចលើអ្នកទេ ហើយអ្នកក៏កុំគិតចង់កេងប្រវ័ញ្ចលើខ្ញុំដែរ»។ គេមានគោលការណ៍ច្បាស់លាស់ណាស់។ ទោះបីជាមនុស្សបែបនេះព្រងើយកន្តើយចំពោះអ្នកដទៃ មិនសូវចង់ជួយអ្នកដទៃ មិនសូវចង់ទាក់ទងជាមួយអ្នកដទៃ និងមិនបង្ហាញភាពរាក់ទាក់ ឬទឹកចិត្តក្លៀវក្លាច្រើនដល់អ្នកដទៃក៏ដោយ ក៏គេមិនដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃឡើយ។ សូម្បីតែគេមានរបស់អ្វីមួយច្រើនក៏ដោយ ក៏គេមិនឱ្យវាទៅអ្នកដទៃដែរ។ នៅពេលគេឃើញអ្នកដទៃមានរបស់ល្អៗ ជួនកាលគេប្រហែលជាមានអារម្មណ៍ច្រណែន ឬឈ្នានីស ប៉ុន្តែគេគ្មានបំណងចង់ដណ្ដើមយកវាដោយលោភលន់ឡើយ គេក៏មិនដែលកេងចំណេញពីអ្នកដទៃ ហើយក៏មិនបំពានលើផលប្រយោជន៍របស់អ្នកដទៃ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់គេដែរ។ បើមើលពីចំណុចដែលបានរៀបរាប់ខាងលើនេះ គេមិនមែនជាមនុស្សអាក្រក់ឡើយ។ ដូច្នេះ តើនេះមានន័យថាភាពជាមនុស្សរបស់គេល្អដែរឬទេ? ថាតើភាពជាមនុស្សរបស់គេល្អឬអត់នោះ គឺអាស្រ័យលើថាតើមនសិការ និងវិចារណញ្ញាណរបស់គេយ៉ាងម៉េច ថាតើអាកប្បកិរិយារបស់គេចំពោះការទទួលយកសេចក្ដីពិតយ៉ាងម៉េច និងថាតើឥរិយាបថរបស់គេចំពោះអ្វីៗដែលវិជ្ជមានយ៉ាងម៉េច ពោលគឺនេះជារឿងមួយផ្សេងទៀត។ ប៉ុន្តែ យ៉ាងហោចណាស់ បើមើលពីអាកប្បកិរិយា និងរបៀបដែលគេប្រកាន់យកក្នុងការចុះសម្រុងជាមួយអ្នកដទៃ គេមិនមានចិត្តព្យាបាទចំពោះអ្នកដទៃឡើយ។ មើលតែសំបកក្រៅ គេហាក់ដូចជាអាត្មានិយមខ្លាំងណាស់ ដោយខ្វល់តែពីខ្លួនឯង រស់នៅក្នុងពិភពតូចចង្អៀតរបស់ខ្លួនឯង និងមិនខ្វល់ខ្វាយពីរឿងរបស់អ្នកដទៃឡើយ។ ទោះជាយ៉ាងណាក៏ដោយ គេមិនដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃឡើយ ដូច្នេះ ចរិតលក្ខណៈរបស់គេនៅតែអាចទទួលយកបាន។ ពោលគឺ នៅពេលអ្នកទាក់ទងជាមួយគេ ឬមានការដោះដូរផ្នែកសម្ភារ ឬការប្រាស្រ័យទាក់ទងក្នុងសង្គមជាមួយគេ យ៉ាងហោចណាស់ គេនឹងមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកឡើយ។ ប្រសិនបើអ្នកសុំយោបល់ពីគេ ឬឱ្យគេផ្ដល់គំនិតខ្លះៗ គេនឹងជួយអ្នក ប៉ុន្តែប្រសិនបើអ្នកមិនសុំទេ គេនឹងមិនផ្ដួចផ្ដើមគំនិតជួយឡើយ។ បើមើលពីការសម្ដែងចេញនេះ មនុស្សបែបនេះប្រហែលជាមើលទៅរាងព្រងើយកន្តើយបន្តិច ប៉ុន្តែបើមើលពីការពិតដែលថា គេមិនដែលកេងចំណេញពីអ្នកដទៃ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃទេ នោះគេនៅតែមានភាពជាមនុស្ស ហើយក៏សមរម្យគួរសមដែរ។ តើការមើលឃើញបែបនេះ ត្រឹមត្រូវ និងសត្យានុម័តដែរឬទេ? (មែនហើយ។) ដូច្នេះ មិនមែនមនុស្សអាត្មានិយមទាំងអស់ សុទ្ធតែជាមនុស្សអាក្រក់ ឬជាមនុស្សដែលមានចរិតលក្ខណៈអន់ខ្សោយនោះទេ។ អ្នកក៏ត្រូវតែមើលផងដែរថា តើភាពអាត្មានិយមរបស់គេបានឈានដល់ចំណុចដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដទៃ ឬដណ្ដើមយកទ្រព្យសម្បត្តិរបស់អ្នកដទៃដែរឬទេ ព្រមទាំងមើលថា តើគោលការណ៍របស់គេសម្រាប់ការប្រព្រឹត្តខ្លួន និងការប្រព្រឹត្តក្នុងលោកីយ៍មានអ្វីខ្លះ តើសារជាតិនៃចរិតលក្ខណៈរបស់គេគឺជាអ្វី ហើយថាតើគេមានព្រំដែន និងគោលការណ៍នៅក្នុងរបៀបដែលគេប្រព្រឹត្តខ្លួនដែរឬទេ។ មនុស្សខ្លះ មើលតែសំបកក្រៅ ហាក់ដូចជាមានចិត្តទូលាយ និងមានចិត្តកក់ក្ដៅខ្លាំងណាស់ នៅក្នុងរបៀបដែលគេចុះសម្រុងជាមួយអ្នកដទៃ។ គេក៏តែងតែឱ្យរបស់ទៅអ្នកដទៃ ជួយអ្នកដទៃ និងធ្វើរឿងរ៉ាវសម្រាប់អ្នកដទៃផងដែរ។ ប្រសិនបើមានរឿងអ្វីដែលអ្នកត្រូវការជំនួយ ឱ្យតែគេឃើញរឿងនេះ គេនឹងលូកដៃជួយ ដោយមិនចាំបាច់ឱ្យអ្នកសុំឡើយ។ បើមើលពីការសម្ដែងចេញទាំងនេះ គេហាក់ដូចជាចិត្តល្អណាស់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើឱ្យគេថ្នាំងថ្នាក់ ឬអចេតនាធ្វើរឿងអ្វីមួយដែលប៉ះពាល់ដល់ផលប្រយោជន៍របស់គេ គេនឹងមិនព្រមបញ្ចប់រឿងនោះឡើយ ដោយគុំកួន រំឭករឿងចាស់ៗ និងមិនព្រមឈប់ឡើយ រហូតទាល់តែគេបានកម្ទេចអ្នក។ ទាំងនេះគឺជាមនុស្សអាក្រក់ ពោលគឺមានភាពជាមនុស្សអាក្រក់ជាងអ្នកដែលមើលតែសំបកក្រៅហាក់ដូចជាអាត្មានិយមឆ្ងាយណាស់។ តើអ្នកយល់ទេ? (យល់ហើយ។) នៅក្នុងចំណោមមនុស្ស តើមនុស្សពីរប្រភេទនេះ មួយណាដែលមានច្រើនជាង? តើអ្នកចូលចិត្តប្រភេទមួយណាជាង? មនុស្សភាគច្រើនមិនចូលចិត្តអ្នកដែលព្រងើយកន្តើយ និងអាត្មានិយមឡើយ។ មនុស្សខ្លះ នៅពេលគេឃើញអ្នកជួបការលំបាក គេនឹងផ្ដួចផ្ដើមគំនិតជួយ។ សូម្បីតែអ្នកមិនសុំក៏ដោយ ក៏គេនៅតែសួរនាំថាតើអ្នកត្រូវការជំនួយដែរឬទេ។ ប្រសិនបើអ្នកត្រូវការមែន គេនឹងជួយអ្នក។ មនុស្សបែបនេះមានសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ ហើយមានទំនោរក្នុងការផ្ដល់ឱ្យ និងជួយអ្នកដទៃ។ មនុស្សខ្លះទៀត នៅពេលគេឃើញអ្នកជួបការលំបាក គេនឹងមិនផ្ដួចផ្ដើមគំនិតជួយអ្នកទេ ប៉ុន្តែឱ្យតែអ្នកហើបមាត់សុំគេ គេនៅតែជួយដដែល។ ទោះបីជាមនុស្សបែបនេះរាងអសកម្មបន្តិចក៏ដោយ ក៏គេនៅតែមិនអាក្រក់ដែរ ហើយអាចចាត់ទុកថាជាមនុស្សល្អបាន។ មានមនុស្សមួយប្រភេទទៀត ពោលគឺទោះបីជាអ្នកប្រឈមមុខនឹងការលំបាកធំធេងយ៉ាងណាក៏ដោយ ក៏គេមិនជួយដែរ។ សូម្បីតែអ្នកសុំគេក៏ដោយ ក៏គេនឹងរកលេស និងហេតុផលដើម្បីបដិសេធដែរ។ មនុស្សប្រភេទនេះ គឺជាមនុស្សដែលអាត្មានិយមបំផុត។ មនុស្សខ្លះតែងតែនិយាយតែសំបកក្រៅថា៖ «ប្រសិនបើអ្នកត្រូវការជំនួយអ្វី សូមប្រាប់ខ្ញុំចុះ»។ នៅពេលគ្មានរឿងអ្វីកើតឡើង គេហាក់ដូចជាមានចិត្តទូលាយ ចេះផ្ដួចផ្ដើម និងវិជ្ជមានខ្លាំងណាស់។ ប៉ុន្តែ នៅពេលដែលអ្នកពិតជាពឹងឱ្យគេជួយរឿងអ្វីមួយ បន្ទាប់ពីជួយរួច គេនឹងចាប់ផ្ដើមនិយាយបញ្ឆិតបញ្ឈៀងទារការតបស្នង ដោយនិយាយរឿងដូចជា៖ «ខ្ញុំបានចំណាយលុយអស់ប៉ុណ្ណេះ ដើម្បីទិញកាដូជូនមេរបស់ខ្ញុំសម្រាប់រឿងនោះ»។ អ្នកឃើញទេ មើលតែសំបកក្រៅ គេហាក់ដូចជាមានចិត្តទូលាយណាស់ ដោយស្ម័គ្រចិត្តផ្ដល់សេវាកម្ម និងធ្វើរឿងរ៉ាវសម្រាប់អ្នក ដោយមិនទាមទារការតបស្នងអ្វីឡើយ។ ប៉ុន្តែ បន្ទាប់ពីគេបានជួយរួច អ្នកនឹងមិនអាចសងគុណគេអស់ឡើយ។ តើមនុស្សបែបនេះមានល្បិចកលអាក្រក់យ៉ាងណាទៅ! តើអ្នកគួរទាក់ទងជាមួយមនុស្សបែបនេះដែរឬទេ? (មិនគួរទេ។) ខ្ញុំពិតជាមិនទាក់ទងជាមួយមនុស្សបែបនេះឡើយ។ គេនិយាយសម្ដីផ្អែមល្ហែម ដោយបង្ហាញភាពកក់ក្ដៅ និងការគិតគូរជាពិសេស។ គេនិយាយរឿងល្អៗនៅចំពោះមុខអ្នក ប៉ុន្តែធ្វើរឿងអាក្រក់នៅពីក្រោយខ្នងអ្នក។ គេគ្មានគោលការណ៍ទាល់តែសោះនៅក្នុងអ្វីដែលគេធ្វើ ពោលគឺគេគ្រាន់តែជាខ្លាមុខញញឹម ដែលលាក់កាំបិតនៅពីក្រោយស្នាមញញឹមរបស់គេប៉ុណ្ណោះ។ នៅពេលគ្មានរឿងអ្វីកើតឡើង គេតែងតែសើច និងនិយាយលេងសើចជាមួយអ្នក ដោយធ្វើហាក់ដូចជាអ្នកស្និទ្ធស្នាលនឹងគេណាស់អ៊ីចឹង។ ប៉ុន្តែ នៅពេលដែលអ្នកពិតជាត្រូវការជំនួយពីគេ គេបែរជាបាត់មុខឈឹង។ សូម្បីតែរឿងដែលងាយស្រួលបំផុតសម្រាប់គេក្នុងការធ្វើក៏ដោយ ក៏គេនឹងរកហេតុផល និងលេសដើម្បីគេចវេះដែរ។ សូម្បីតែវាជារឿងដែលទាមទារការខិតខំប្រឹងប្រែងបន្តិចបន្តួចក៏ដោយ ក៏គេនៅតែសុំឱ្យអ្នកជួយគេវិញដែរ។ នៅពេលគេធ្វើរឿងអ្វីមួយសម្រាប់អ្នក គេនឹងរិះគិតគ្រប់មធ្យោបាយ ដើម្បីឱ្យអ្នកផ្ដល់អ្វីមួយតបស្នងដល់គេវិញ។ អ្នកនឹងមិនអាចសងគុណនេះឱ្យបានពេញលេញឡើយ។ ម្យ៉ាងវិញទៀត អ្នកដែលមើលតែសំបកក្រៅហាក់ដូចជាព្រងើយកន្តើយ និងហាក់ដូចជាអាត្មានិយមខ្លាំង តែងតែមានព្រំដែននៅក្នុងរបៀបដែលគេប្រព្រឹត្តខ្លួន ហើយមានភាពម៉ត់ចត់ខ្លាំងនៅក្នុងសកម្មភាពរបស់គេ។ ទោះបីជាគេប្រហែលជាមានចិត្តទូលាយចំពោះអ្នកក៏ដោយ ក៏គេមិនដែលប៉ងអាក្រក់លើអ្នកឡើយ។ ប្រសិនបើអ្នកពឹងឱ្យគេជួយរឿងអ្វីមួយ គេច្បាស់ជាធ្វើវាដោយយកចិត្តទុកដាក់បំផុតមិនខាន។ បន្ទាប់មក ប្រសិនបើអ្នកតបស្នងគេវិញដោយជួយគេបន្តិចបន្តួច ឬឱ្យរបស់របរសម្ភារអ្វីមួយ គេនឹងមានឥរិយាបថសមរម្យចំពោះការតបស្នងនោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនឱ្យអ្វីទៅគេទេ គេក៏មិនទាមទារអ្វីពីអ្នកដែរ ហើយគេក៏មិនចេះតែរំឭករឿងនេះ ដើម្បីទារគុណបំណាច់ ឬការតបស្នងដែរ។ មនុស្សបែបនេះ គឺជាមនុស្សស្មោះត្រង់ ពោលគឺអ្វីដែលគេបង្ហាញនៅសំបកក្រៅ គឺដូចគ្នាបេះបិទទៅនឹងអ្វីដែលនៅខាងក្នុងចិត្តរបស់គេ។ ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់ គ្មាននរណាម្នាក់ចូលចិត្តមនុស្សបែបនេះទេ ដោយនិយាយថាគេជាមនុស្សអាត្មានិយម ពិបាកចុះសម្រុង ព្រងើយកន្តើយ និងខ្វះភាពកក់ក្ដៅក្នុងទំនាក់ទំនង ហើយពួកគេមិនចង់មានទំនាក់ទំនងអ្វីជាមួយគេឡើយ។ តាមពិតទៅ មនុស្សទាំងនេះខ្លះមានភាពជាមនុស្សសមរម្យគួរសម។ ចូរសម្លឹងមើលជុំវិញខ្លួនអ្នក ហើយមើលថាតើនរណាជាមនុស្សប្រភេទនេះ។ ទោះបីជាគេមិនពូកែនិយាយស្ដី បុគ្គលិកលក្ខណៈរបស់គេរាងព្រងើយកន្តើយបន្តិច ហើយមើលតែសំបកក្រៅ គេហាក់ដូចជាខ្វះភាពកក់ក្ដៅក្នុងទំនាក់ទំនង និងមិនដឹងពីរបៀបប្រាស្រ័យទាក់ទង ឬចាប់ផ្ដើមការសន្ទនាជាមួយអ្នកដទៃក៏ដោយ ក៏គេមានគោលការណ៍ច្បាស់លាស់ណាស់នៅក្នុងរបៀបដែលគេប្រព្រឹត្តខ្លួន។ ទោះបីជាគេប្រហែលជាមិនសូវមានចិត្តល្អក៏ដោយ ក៏គ្មានការព្យាបាទនៅក្នុងចិត្តរបស់គេដែរ ពោលគឺយ៉ាងហោចណាស់ គេគ្មានចេតនាអាក្រក់ចំពោះមនុស្សភាគច្រើនឡើយ។ អ្វីដែលគេបង្ហាញនៅសំបកក្រៅ គឺដូចគ្នាបេះបិទទៅនឹងអ្វីដែលនៅខាងក្នុងចិត្តរបស់គេ។ គេមិនប្រើល្បិចកល ឬទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ ដើម្បីទិញទឹកចិត្តមនុស្សឡើយ។ មនុស្សបែបនេះ មានចិត្តគំនិតសាមញ្ញ។ តើវាពិតជាដូច្នេះមែនទេ? (មែនហើយ។) ដូច្នេះ ឥឡូវនេះ តើអ្នកមិនមានមូលដ្ឋានដែលអ្នកគួរប្រើក្នុងការប្រព្រឹត្តចំពោះមនុស្សអាត្មានិយមឱ្យបានត្រឹមត្រូវទេឬអី? តើអ្នកគួរប្រព្រឹត្តចំពោះគេដោយផ្អែកលើមូលដ្ឋានអ្វី? វាមិនអាចផ្អែកលើមនោសញ្ចេតនា ឬចំណូលចិត្តរបស់អ្នកឡើយ ហើយក៏មិនផ្អែកលើថាតើអ្នកចូលចិត្តមនុស្សទាំងនេះឬអត់ ថាតើអ្នកចុះសម្រុងជាមួយគេឬអត់ ថាតើគេមានប្រយោជន៍ ឬផ្ដល់ផលប្រយោជន៍ដល់អ្នកឬអត់ ឬផ្អែកលើអាកប្បកិរិយារបស់គេចំពោះអ្នកនោះដែរ ពោលគឺវាមិនអាចផ្អែកលើរឿងទាំងនេះបានទេ។ ផ្ទុយទៅវិញ វាគួរតែផ្អែកលើចរិតលក្ខណៈរបស់គេ សារជាតិភាពជាមនុស្សរបស់គេ និងអាកប្បកិរិយារបស់គេចំពោះមនុស្ស ចំពោះសេចក្ដីពិត និងចំពោះអ្វីៗដែលវិជ្ជមាន។ គឺផ្អែកលើកត្តាទាំងនេះហើយ ដែលអ្នកគួរប្រព្រឹត្តចំពោះមនុស្សអាត្មានិយម។ ប្រសិនបើគេពិតជាមនុស្សអាក្រក់មែន នោះត្រូវដោះស្រាយជាមួយគេទៅតាមហ្នឹងចុះ។ បើពីខាងក្រៅ ពួកគេមើលទៅដូចជាមនុស្សអាត្មានិយម ប៉ុន្តែភាពជាមនុស្សរបស់គេមិនអាក្រក់ទេ នោះអ្នកមិនគួរប្រព្រឹត្តចំពោះគេដូចជាមនុស្សអាក្រក់ ឬជាមនុស្សដែលមានភាពជាមនុស្សមិនល្អឡើយ។ សូម្បីតែអ្នកមិនចូលចិត្តមនុស្សទាំងនេះ ឬប្រសិនបើគេមិនពូកែក្នុងការទាក់ទងជាមួយអ្នកដទៃ ឬរក្សាទំនាក់ទំនងក៏ដោយ ក៏អ្នកមិនអាចចាត់ទុកគេជាមនុស្សអាក្រក់ ឬជាមនុស្សដែលគ្មានភាពជាមនុស្ស គ្រាន់តែដោយសារពួកគេមើលទៅហាក់ដូចជាមានភាពអាត្មានិយមពីខាងក្រៅនោះឡើយ។ នេះគឺជាការរើសអើងចំពោះមនុស្សទាំងនេះហើយ។ ដូច្នេះ ឥឡូវនេះ តើអ្នកមិនមានគោលការណ៍សម្រាប់របៀបប្រព្រឹត្តចំពោះមនុស្សអាត្មានិយមទេឬអី? មិនអាចវាយតម្លៃមនុស្សអាត្មានិយមទាំងអស់ដូចៗគ្នាបានទេ ផ្ទុយទៅវិញ វាគួរតែផ្អែកលើសារជាតិភាពជាមនុស្សរបស់គេ និងអាកប្បកិរិយារបស់គេចំពោះសេចក្ដីពិត និងភារកិច្ចរបស់គេ ព្រមទាំងផ្អែកលើអាកប្បកិរិយាដែលគេប្រកាន់យកក្នុងការប្រព្រឹត្តខ្លួន ពោលគឺនេះគឺជាគោលការណ៍ដែលអ្នកគួរប្រើក្នុងការប្រព្រឹត្តចំពោះគេ។ អ៊ីចឹង ប៉ុណ្ណឹងចុះសម្រាប់ការប្រកបគ្នារបស់យើងអំពីបញ្ហានៃភាពអាត្មានិយម។
ការនិយាយស្ដីធំដុំ
ការសម្ដែងចេញបន្ទាប់ គឺការនិយាយស្ដីធំដុំ ហើយមិនធ្វើអ្វីដែលជាក់ស្ដែងឡើយ។ ជាដំបូង សូមយើងពិភាក្សាគ្នាថាតើនេះគឺជាបញ្ហាប្រភេទអ្វី។ មនុស្សប្រភេទនេះចូលចិត្តនិយាយគោលលទ្ធិខ្ពង់ខ្ពស់ និងនិយាយស្ដីធំដុំ។ នៅពេលជួបជុំគ្នា គេច្រើនតែនិយាយអំពីសេចក្ដីប្រាថ្នា និងការប្ដេជ្ញាចិត្តរបស់ខ្លួន អំពីការយល់ដឹងរបស់ខ្លួន និងផែនការសម្រាប់ការងាររបស់គេ។ ប៉ុន្តែដល់ពេលដែលត្រូវធ្វើអ្វីដែលជាក់ស្ដែង គេបែរជាគ្មានកម្លាំងចិត្តនឹងធ្វើឡើយ។ តើមនុស្សប្រភេទនេះមានបញ្ហាអ្វីទៅ? តើវាជាបញ្ហានៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស ឬជានិស្ស័យពុករលួយ? (ខ្ញុំគិតថា វាស្ថិតនៅក្នុងក្របខ័ណ្ឌនៃនិស្ស័យពុករលួយ។) តើវាស្ថិតនៅក្នុងក្របខ័ណ្ឌនៃនិស្ស័យពុករលួយដែរឬទេ? មានបញ្ហាពីរដែលពាក់ព័ន្ធនៅទីនេះ តើមែនទេ? ទីមួយ គឺជាភាពខ្វះខាតនៃភាពជាមនុស្ស ពោលគឺ គេមិនសុខចិត្តធ្វើអ្វីដែលជាក់ស្ដែងឡើយ ពីព្រោះគេមានអារម្មណ៍ថា ការធ្វើបែបនេះតម្រូវឱ្យគេខ្វល់ខ្វាយ តម្រូវឱ្យគេរងទុក្ខលំបាក និងលះបង់ ព្រមទាំងតម្រូវឱ្យគេចំណាយកម្លាំង។ តើនេះមិនមានលាយឡំនឹងភាពខ្ជិលច្រអូសបន្ដិចទេឬអី? តើភាពខ្ជិលច្រអូសគឺជាភាពខ្វះខាតនៃភាពជាមនុស្សដែរឬទេ? (មែនហើយ។) គេខ្ជិលច្រអូសណាស់ ហើយមិនធ្វើអ្វីដែលជាក់ស្ដែងសោះ ប៉ុន្តែគេនៅតែនិយាយស្ដីធំដុំ ហើយគេនៅតែចូលចិត្តលើកតម្កើងខ្លួនឯង និងអធិប្បាយគោលលទ្ធិខ្ពង់ខ្ពស់ប្រាប់អ្នកដទៃ។ តើនេះបញ្ជាក់ពីនិស្ស័យអាក្រក់ដែរឬទេ? តើវាក៏មានផ្ទុកនូវធាតុផ្សំនៃនិស្ស័យពុករលួយដែរឬទេ? (មាន។) តើវាជានិស្ស័យពុករលួយប្រភេទអ្វីទៅ? (ភាពក្រអឺតក្រទម។) វាជានិស្ស័យពុករលួយដ៏ក្រអឺតក្រទម។ លើសពីនេះទៅទៀត គេខ្ជិលច្រអូស គេចូលចិត្តភាពស្រណុកសុខស្រួល តែស្អប់ការធ្វើការ គេមិនធ្វើកិច្ចការដោយប្រាកដប្រជាឡើយ ហើយគេមិនសុខចិត្តធ្វើសកម្មភាពជាក់ស្ដែងទេ ប៉ុន្តែគេនៅតែចង់ធ្វើខ្លួនជាអ្នកខ្ពង់ខ្ពស់ អាងឋានៈរបស់ខ្លួន និងអធិប្បាយប្រាប់អ្នកដទៃ ពោលគឺ គេសុខចិត្តត្រឹមតែនិយាយតែមាត់ប៉ុណ្ណោះ តែមិនព្រមធ្វើសកម្មភាពសូម្បីបន្តិចឡើយ។ ភាពខ្វះខាតនៅក្នុងភាពជាមនុស្សរបស់គេគឺធ្ងន់ធ្ងរណាស់ ហើយនិស្ស័យពុករលួយរបស់គេក៏ស្ដែងចេញយ៉ាងច្បាស់ដែរ។ តើទាំងនេះមិនមែនជាបញ្ហាពីរយ៉ាងដែលច្បាស់ក្រឡែតទេឬអី? (មែនហើយ។) តើមិនមានមនុស្សប្រភេទនេះច្រើនទេឬអី? (មានច្រើន។) នៅពេលពិភាក្សាអំពីការងារ គេនិយាយស្ដីធំដុំ និងនិយាយមិនចេះចប់មិនចេះហើយ ប៉ុន្តែដល់ពេលដែលត្រូវធ្វើអ្វីដែលជាក់ស្ដែង គេមិនអាចឈានជើងសូម្បីមួយជំហានឡើយ។ យើងមិនបាច់និយាយអំពីថាតើកម្រិតសមត្ថភាពរបស់គេយ៉ាងណានោះទេ គ្រាន់តែផ្អែកលើការពិតដែលថា គេពូកែតែនិយាយ តែមិនធ្វើអ្វីដែលជាក់ស្ដែងសោះនោះ គេអាចត្រូវបានកំណត់លក្ខណៈថាជាមនុស្សអត់ប្រយោជន៍ទៅហើយ។ គេមិនធ្វើអ្វីដែលជាក់ស្ដែងសោះ ប៉ុន្តែនៅតែចង់ធ្វើខ្លួនជាអ្នកខ្ពង់ខ្ពស់ និងសោយសុខនឹងផលប្រយោជន៍នៃឋានៈ តើគេមិនក្រអឺតក្រទមដល់ថ្នាក់គ្មានវិចារណញ្ញាណទេឬអី? គេពូកែតែនិយាយ គេមិនធ្វើអ្វីដែលជាក់ស្ដែងទាល់តែសោះ ហើយគេទាំងខ្ជិលច្រអូស និងក្រអឺតក្រទម ពោលគឺ គេជាមនុស្សអត់ប្រយោជន៍ តើមែនទេ? ប្រសិនបើគេត្រូវបានស្នើសុំឱ្យចុះធ្វើសកម្មភាព និងធ្វើអ្វីដែលជាក់ស្ដែង ឱ្យរៀបចំការងារ ធ្វើផែនការការងារ និងអនុវត្តការងារ នោះគេមិនសុខចិត្តធ្វើឡើយ។ គេមានអារម្មណ៍ទាស់ទទឹងនឹងរឿងនេះ នៅក្នុងជម្រៅចិត្តរបស់គេ។ តើមនុស្សប្រភេទនេះខ្ជិលច្រអូសដល់កម្រិតណាទៅ! ទាំងនេះគឺជាមនុស្សខ្ជិលច្រអូស ដែលមិនធ្វើការងារដែលខ្លួនគួរធ្វើឡើយ។ គេគ្រាន់តែចូលចិត្តនិយាយលេងឥតបានការ គេមិនចង់ធ្វើអ្វីឡើយ គេគ្រាន់តែចង់រស់នៅឱ្យតែរួចពីមួយថ្ងៃទៅមួយថ្ងៃ ហូបឆ្ងាញ់ ស្លៀកពាក់ល្អ ប៉ុន្តែគេក៏ចង់ឱ្យអ្នកដទៃឱ្យតម្លៃខ្ពស់លើខ្លួន និងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ ព្រមទាំងការយកចិត្តទុកដាក់ដូចអ្នកមានឋានៈផងដែរ។ តើភាពជាមនុស្សរបស់គេយ៉ាងម៉េចដែរ? (អាក្រក់។) តើអ្នករាល់គ្នាគិតថាមនុស្សប្រភេទនេះគួរឱ្យខ្ពើមរអើមដែរឬទេ? (គួរឱ្យខ្ពើមរអើម។) នៅពេលដែលមនុស្សមួយចំនួនឃើញអ្នកដែលពូកែនិយាយ តែមិនធ្វើអ្វីដែលជាក់ស្ដែង ពួកគេក៏ច្រណែននឹងអ្នកទាំងនោះ។ ពួកគេគិតថា៖ «គេអាចនិយាយមិនចេះចប់មិនចេះហើយ ហើយអ្វីគ្រប់យ៉ាងដែលគេនិយាយ គឺមានរចនាសម្ព័ន្ធ និងមានលក្ខណៈជាប្រព័ន្ធ។ នេះបង្ហាញថា គេមានតថភាពសេចក្ដីពិតហើយ!»។ មនុស្សដែលមានការញែកដឹងទាំងអស់ អាចដឹងថា រឿងដែលគេច្រើនតែនិយាយ គឺសុទ្ធតែជាអ្វីដែលគេបានរៀនសូត្រពីសេចក្ដីអធិប្បាយ និងការប្រកបគ្នានៃព្រះដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយមិនមែនកើតចេញពីបទពិសោធផ្ទាល់ខ្លួនរបស់គេឡើយ។ ហេតុដូច្នេះហើយ ទោះបីជាការអធិប្បាយរបស់គេស្ដាប់ទៅអស្ចារ្យក៏ដោយ ក៏គេមិនអាចដោះស្រាយបញ្ហាអ្វីបានទាល់តែសោះ។ យូរៗទៅ មនុស្សអាចមើលឃើញយ៉ាងច្បាស់ថា បុគ្គលទាំងនេះគឺជាអ្នកបោកប្រាស់តាំងពីដើមរៀងមក។ ទោះបីជាអ្នកលើកឡើងនូវសំណួរអ្វីក៏ដោយ ក៏គេមិនអាចឆ្លើយបានដែរ ហើយគេក៏មិនអាចចែករំលែកពីគោលការណ៍ ឬផ្លូវនៃការអនុវត្តណាមួយបានដែរ ប៉ុន្តែគេនៅតែចង់ឱ្យអ្នកឱ្យតម្លៃខ្ពស់លើគេ។ តើគេធ្វើដូចម្ដេចដើម្បីឱ្យអ្នកឱ្យតម្លៃខ្ពស់លើគេ? គេប្រើប្រាស់ការសម្ដែង និងការនិយាយស្ដីរបស់គេ ដើម្បីទទួលបានកន្លែងមួយនៅក្នុងដួងចិត្តរបស់អ្នក ដោយធ្វើឱ្យអ្នកច្រណែននឹងគេ កោតសរសើរគេ និងគោរពកោតសរសើរគេ។ តើមនុស្សប្រភេទនេះមិនមែនជាមនុស្សគ្មានភាពអៀនខ្មាសទេឬអី? គេមិនធ្វើការងារជាក់ស្ដែងឡើយ ហើយគេក៏គ្មានសមត្ថភាពធ្វើការងារជាក់ស្ដែងដែរ ប៉ុន្តែគេនៅតែចង់ឱ្យអ្នកដទៃឱ្យតម្លៃខ្ពស់លើគេ ហើយគេនៅតែចង់ខ្ជះខ្ជាយកម្លាំង និងពេលវេលារបស់អ្នកដទៃ ជាមួយនឹងការនិយាយស្ដីធំដុំរបស់គេ ប៉ុន្តែនៅទីបញ្ចប់ គេមិនអាចដោះស្រាយបញ្ហាអ្វីបានទាល់តែសោះ។ មនុស្សដែលទើបតែជឿលើព្រះជាម្ចាស់បាន ១ ឬ ២ ឆ្នាំ ប្រហែលជានៅតែត្រូវបានគេបំភាន់ ប៉ុន្តែអ្នកដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងយល់ពីតថភាពសេចក្ដីពិតបន្តិចបន្តួច គឺមិនចង់ស្ដាប់ការនិយាយស្ដីធំដុំរបស់គេឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកបដិសេធមិនព្រមស្ដាប់ គេនឹងមានទស្សនៈអវិជ្ជមានចំពោះអ្នក ហើយនិយាយថា អ្នកមិនស្រឡាញ់សេចក្ដីពិតឡើយ។ តើមនុស្សប្រភេទនេះមិនគួរឱ្យរំខានខ្លាំងណាស់ទេឬអី? (គួរឱ្យរំខានណាស់។) គេយល់បានតែមួយផ្នែកប៉ុណ្ណោះអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិត ហើយនៅពេលដែលគេយល់ពីគោលលទ្ធិមួយចំនួន គេមិនអាចពន្យល់វាឱ្យបានច្បាស់លាស់ឡើយ ប៉ុន្តែគេនៅតែចង់អធិប្បាយគោលលទ្ធិទាំងនេះប្រាប់អ្នកដទៃ និងចង់ឱ្យអ្នកដទៃទទួលយកវាទៀតផង។ ប្រសិនបើអ្នកបដិសេធមិនព្រមស្ដាប់ គេនឹងនិយាយថា អ្នកមិនស្រឡាញ់សេចក្ដីពិត និងមិនគោរពគេឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកស្ដាប់គេមែន នោះអ្នកនឹងមានអារម្មណ៍មិនស្រួល ហើយអង្គុយមិនជាប់ឡើយ។ ហេតុអ្វីបានជាអ្នកអង្គុយមិនជាប់? ពីព្រោះអ្នកមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ និងមានការងារជាច្រើនដែលត្រូវធ្វើ ហើយអ្នកគ្មានពេលវេលាដើម្បីស្ដាប់ការនិយាយស្ដីធំដុំរបស់គេឡើយ។ ប្រសិនបើនរណាម្នាក់ពិតជាច្រណែននឹងអ្នកដែលនិយាយស្ដីធំដុំមែន តើគេជាមនុស្សប្រភេទណាទៅ? គេគឺជាមនុស្សទំនេរ ជាមនុស្សល្ងង់ខ្លៅ និងជាមនុស្សដែលគ្មានអ្វីប្រសើរជាងនេះធ្វើ។ នៅពេលនិយាយដល់ការបំពេញភារកិច្ច មនុស្សប្រភេទនេះគ្មានសេចក្ដីស្មោះស្ម័គ្រ និងមិនទទួលបន្ទុកអ្វីទាល់តែសោះ ពោលគឺ គេគ្រាន់តែចង់រស់នៅឱ្យតែរួចពីមួយថ្ងៃទៅមួយថ្ងៃ ដោយស៊ីស្រាប់ និងដេកចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ គេស្ដាប់គោលលទ្ធិជ្រាលជ្រៅមួយចំនួនដើម្បីកំដរពេលវេលា ប៉ុន្តែគេនៅតែគិតថា គេទទួលបានអ្វីមួយ និងមានការរីកចម្រើននៅក្នុងការជឿលើព្រះជាម្ចាស់របស់គេ៖ «សេចក្ដីពិតដែលគេកំពុងអធិប្បាយ កាន់តែខ្ពង់ខ្ពស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ ការអធិប្បាយរបស់គេជិតឈានដល់កម្រិតនៃស្ថានសួគ៌ជាន់ទីបីហើយ! ទាំងនេះសុទ្ធតែជាអាថ៌កំបាំងពីស្ថានសួគ៌!»។ គេស្ដាប់គោលលទ្ធិជាច្រើនដែលនិយាយដោយអ្នកដែលនិយាយស្ដីធំដុំ ប៉ុន្តែគេនៅតែមិនដឹងពីរបៀបបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះស្ម័គ្រដដែល ហើយគេក៏មិនដឹងថា តើគួរអនុវត្តតាមគោលការណ៍អ្វីខ្លះ នៅពេលបំពេញភារកិច្ចរបស់ខ្លួននោះដែរ។ ដូច្នេះ តើការស្ដាប់រឿងទាំងនេះមានប្រយោជន៍ដែរឬទេ? (គ្មានទេ។) តើអ្នកគួរធ្វើដូចម្ដេច នៅពេលដែលអ្នកជួបប្រទះមនុស្សដែលនិយាយស្ដីធំដុំ និងអធិប្បាយគោលលទ្ធិខ្ពង់ខ្ពស់? តើអ្នកគួរដើរតាមគេឱ្យជាប់ ឬក៏បដិសេធគេ? (បដិសេធគេ។) តើអ្នកបដិសេធគេដោយរបៀបណា? អ្នកត្រូវដឹងពីរបៀបបដិសេធគេ និងដឹងពីមូលហេតុដែលអ្នកបដិសេធគេ។ ប្រសិនបើអ្នកមិនដឹងពីរឿងនេះទេ នោះនៅពេលដែលអ្នកបដិសេធគេ អ្នកប្រហែលជានៅតែងឿងឆ្ងល់នៅក្នុងចិត្តរបស់អ្នកថា៖ «តើការបដិសេធគេ មានន័យថាខ្ញុំមិនស្រឡាញ់សេចក្ដីពិតមែនទេ?»។ ប្រសិនបើអ្នកមានគំនិតបែបនេះ នោះវាមានបញ្ហាហើយ ពោលគឺ វាបញ្ជាក់ថា អ្នកគ្មានការញែកដឹង និងមិនយល់ថាតថភាពសេចក្ដីពិតគឺជាអ្វីឡើយ។ ប្រសិនបើអ្នកស្ដាប់គេនិយាយគោលលទ្ធិ ហើយនៅតែគិតថា គេកំពុងប្រកបគ្នាអំពីសេចក្ដីពិត ថែមទាំងពេញចិត្តនឹងគេនៅក្នុងចិត្តរបស់អ្នកទៀតនោះ គឺអ្នកល្ងង់ខ្លៅបំផុតហើយ។ ប្រសិនបើអ្នកមានការវែកញែកទាក់ទងនឹងគោលលទ្ធិដែលនិយាយដោយមនុស្សប្រភេទនេះ ដែលនិយាយស្ដីធំដុំ នោះអ្នកគួរតែបដិសេធគេ។ មូលហេតុសម្រាប់រឿងនេះ គឺដោយសារតែអ្វីគ្រប់យ៉ាងដែលគេនិយាយ គឺជាគោលលទ្ធិ និងជាពាក្យសម្ដីទទេៗ ពោលគឺ វាគ្មានប្រយោជន៍ឡើយ។ នោះគឺប្រៀបដូចជាការគូររូបនំដើម្បីបំបាត់ការឃ្លាន ឬការសម្លឹងមើលផ្លែព្រូនដើម្បីបំបាត់ការស្រេកទឹកអ៊ីចឹង ពោលគឺ វាមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានទាល់តែសោះ។ គេនិយាយគោលលទ្ធិជាច្រើន ប៉ុន្តែគោលលទ្ធិទាំងនេះមិនស៊ីគ្នាជាមួយនឹងបញ្ហាជាក់ស្ដែងដែលមនុស្សជួបប្រទះ ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ពួកគេឡើយ ហើយក៏មិនអាចដោះស្រាយបញ្ហាទាំងនេះបានទាល់តែសោះ។ ការស្ដាប់គេ គឺមិនខុសពីការមិនស្ដាប់ឡើយ។ គេមិនដឹងថា តើមានបញ្ហាអ្វីខ្លះនៅក្នុងកិច្ចការផ្សាយដំណឹងល្អ ឬត្រូវដោះស្រាយបញ្ហាទាំងនោះដោយរបៀបណាឡើយ ហើយគេក៏មិនដឹងពីរបៀបដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងជីវិតពួកជំនុំដែរ។ គេមិនដឹងពីរបៀបអនុវត្តការរៀបចំការងារ ថាតើការអនុវត្តនេះដំណើរការទៅយ៉ាងម៉េច ឬថាតើការងារអ្វីខ្លះដែលមានចំណុចខ្វះខាត និងចន្លោះប្រហោង ដែលចាំបាច់ត្រូវកែតម្រូវ ឬតាមដាននោះឡើយ ហើយគេក៏មិនដឹងពីរបៀបដោះស្រាយ ឬបកស្រាយបដិសេធសញ្ញាណដែលវៀចខុសទំនង នៅពេលដែលអ្នកដទៃលើកឡើងពីរឿងទាំងនោះដែរ។ គេមិនដឹងពីរឿងទាំងនេះទាល់តែសោះ ដូច្នេះ តើការស្ដាប់ការនិយាយស្ដីធំដុំរបស់គេ មិនមែនជាការខ្ជះខ្ជាយពេលវេលាទេឬអី? នេះហើយជាមូលហេតុដែលអ្នកគួរតែបដិសេធគេ។ ហេតុដូច្នេះហើយ មនុស្សដែលនិយាយស្ដីធំដុំទាំងនេះ គួរតែត្រូវបានបដិសេធ ពីព្រោះអ្វីដែលគេនិយាយ មិនមែនជាសេចក្ដីពិតទេ តែជាគោលលទ្ធិ។ តើគោលលទ្ធិគឺជាអ្វី? គោលលទ្ធិគឺជាពាក្យសម្ដីដែលស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស។ មនុស្សទាំងនេះមិនប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដោយផ្ដោតលើសារជាតិនៃបញ្ហាឡើយ។ ទោះបីជាពាក្យសម្ដីរបស់គេស្ដាប់ទៅពីរោះ ហើយត្រូវបានសម្ដែងចេញតាមរបៀបច្បាស់លាស់ និងមានហេតុផលក៏ដោយ ក៏ពាក្យសម្ដីទាំងនោះមិនអាចដោះស្រាយបញ្ហាបានទាល់តែសោះ។ ដូច្នេះ ពាក្យសម្ដីទាំងនេះគឺជាគោលលទ្ធិ។ ទោះបីជាវាស្ដាប់ទៅត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏វាមិនមែនជាគោលការណ៍សេចក្ដីពិតឡើយ។ ពាក្យសម្ដីរបស់មនុស្សមួយចំនួនប្រហែលជាមើលទៅរាក់កំភែល ប៉ុន្តែវាអាចចាក់ចំចំណុចសំខាន់នៃបញ្ហា និងពន្យល់យ៉ាងច្បាស់ពីសារជាតិរបស់វា។ ទោះបីជាពាក្យសម្ដីមួយចំនួនរបស់គេស្ដាប់ទៅមិនពីរោះដូចជាការជេរប្រមាថក៏ដោយ ក៏វាជាពាក្យសម្ដីដែលមនុស្សអាចទទួលយកបាន ហើយវាអាចដោះស្រាយបញ្ហាជាក់ស្ដែងបានដែរ។ ដោយគ្មានការសង្ស័យ ពាក្យសម្ដីទាំងនេះគឺស្របតាមគោលការណ៍សេចក្ដីពិត។ ពាក្យសម្ដីខ្លះប្រហែលជាស្ដាប់ទៅពីរោះ ប៉ិនប្រសប់ សម្រិតសម្រាំង និងជ្រាលជ្រៅ ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានទាល់តែសោះ។ វាមិនពាក់ព័ន្ធនឹងគោលការណ៍សេចក្ដីពិតសូម្បីបន្តិចឡើយ ហើយវាក៏មិនអាចចង្អុលបង្ហាញផ្លូវ ឬទិសដៅដល់មនុស្សបានដែរ។ ទាំងនេះសុទ្ធតែជាគោលលទ្ធិដែលមើលទៅហាក់ដូចជាត្រូវ តែតាមពិតខុស។ ដូច្នេះ ពាក្យសម្ដីទាំងនេះគួរតែត្រូវបានបដិសេធ។ មូលហេតុនៃការបដិសេធមនុស្សប្រភេទនេះ គឺដោយសារតែការនិយាយស្ដីធំដុំរបស់គេ ធ្វើឱ្យខ្ជះខ្ជាយពេលវេលាដែលអ្នកគួរតែប្រើដើម្បីបំពេញភារកិច្ចរបស់អ្នក ខ្ជះខ្ជាយពេលវេលាដែលអ្នកគួរតែប្រើដើម្បីស្វែងរកសេចក្ដីពិត និងខ្ជះខ្ជាយកម្លាំងផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះ អ្នកគួរតែបដិសេធគេ។ តើអ្នកគួរតែបដិសេធគេដោយរបៀបណា? គ្រាន់តែនិយាយថា «លាហើយ» នោះអ្នកបដិសេធគេបានហើយ តើមែនទេ? ឬអ្នកអាចនិយាយថា៖ «ឈប់និយាយទៅ ខ្ញុំយល់គ្រប់យ៉ាងដែលអ្នកកំពុងនិយាយហើយ។ តើពេលណាទើបអ្នកឆ្លើយសំណួរដែលខ្ញុំបានសួរអ្នក? ប្រសិនបើអ្នកមិនអាចឆ្លើយបានទេ នោះចេញពីទីនេះភ្លាមទៅ ហើយឈប់ខ្ជះខ្ជាយពេលវេលារបស់ខ្ញុំទៀត»។ តើការបដិសេធគេតាមរបៀបនេះ ល្អដែរឬទេ? (ល្អហើយ។) ខ្ញុំយល់ថា វាល្អណាស់ បើមិនដូច្នេះទេ តើអ្នកនឹងបដិសេធគេតាមរបៀបណាទៀត? ការបដិសេធការនិយាយស្ដីធំដុំ គោលលទ្ធិ និងពាក្យស្លោករបស់គេ គឺប្រៀបដូចជាការបដិសេធពួកផារិស៊ីអ៊ីចឹង។ មនុស្សបែបនេះមិនអាចធ្វើអ្វីដែលជាក់ស្ដែងបានឡើយ។ ភាពជាមនុស្សរបស់គេគឺមិនត្រូវតាមស្ដង់ដាទេ កម្រិតសមត្ថភាពរបស់គេខ្សោយ ហើយជាមូលដ្ឋាន គេគ្មានសមត្ថភាពធ្វើការងារជាក់ស្ដែងឡើយ។ ប៉ុន្តែ គេនៅតែប្រើគោលលទ្ធិខ្ពង់ខ្ពស់ ដើម្បីព្យាយាមបំភាន់អ្នក។ ប្រសិនបើអ្នកមិនបដិសេធគេទេ នោះអ្នកល្ងង់ខ្លៅបំផុតហើយ។ វាជារឿងត្រឹមត្រូវហើយ ក្នុងការបដិសេធមនុស្សប្រភេទនេះ នៅពេលដែលអ្នកជួបប្រទះគេ។ គ្រាន់តែនិយាយថា «លាហើយ» រួចដើរចេញទៅ ពោលគឺ វាជារឿងងាយស្រួលណាស់ក្នុងការដោះស្រាយ តើមែនទេ? នេះហើយជារបៀបប្រព្រឹត្តចំពោះអ្នកដែលនិយាយស្ដីធំដុំ ប៉ុន្តែមិនធ្វើអ្វីដែលជាក់ស្ដែង។ មនុស្សបែបនេះ មិនមែនជាអ្នកដែលធ្វើរឿងរ៉ាវតាមរបៀបត្រឹមត្រូវ និងម៉ត់ចត់ឡើយ ហើយគេក៏មិនមែនជាអ្នកដែលធ្វើរឿងរ៉ាវដោយប្រាកដប្រជាដែរ។ អ្វីដែលគេនិយាយ គឺគ្មានភាពគួរឱ្យជឿជាក់ មិនស័ក្តិសមនឹងឱ្យយើងជំពាក់ចិត្ត ហើយក៏មិនស័ក្តិសមនឹងស្ដាប់ ហាក់ដូចជាវាជាដំបូន្មានដែលមានប្រសិទ្ធភាព ឬជាផ្លូវដែលមានប្រសិទ្ធភាពនោះឡើយ។ ដូច្នេះ នៅពេលនិយាយដល់ការនិយាយស្ដីធំដុំរបស់គេ គ្រាន់តែបដិសេធវាចោលតែម្ដងទៅ ពោលគឺ មិនចាំបាច់កត់ត្រាទុកទេ ហើយវាក៏មិនស័ក្តិសមនឹងឱ្យតម្លៃដែរ។ នេះគឺជាការបញ្ចប់ការពិភាក្សារបស់យើង អំពីបញ្ហានៃការនិយាយស្ដីធំដុំ។
ការចូលចិត្តពិភាក្សាពីរឿងនយោបាយ
សូមយើងនិយាយអំពីការសម្ដែងចេញមួយទៀត ពោលគឺ ការចូលចិត្តពិភាក្សាពីរឿងនយោបាយ។ មនុស្សមួយចំនួនចូលចិត្តពិភាក្សាអំពីស្ថានភាពនយោបាយនៃប្រទេសរបស់ខ្លួន ឬស្ថានភាពនយោបាយសកលលោក ក៏ដូចជាគោលនយោបាយ និងសេចក្ដីថ្លែងការណ៍របស់ឥស្សរជននយោបាយជាន់ខ្ពស់ របៀបវារៈនៃការគ្រប់គ្រង និងគោលមាគ៌ានយោបាយរបស់ពួកគេ ព្រមទាំងវិធីសាស្ត្រ និងមធ្យោបាយដែលពួកគេអនុវត្តគោលនយោបាយផ្សេងៗ និងរឿងជាច្រើនទៀត។ សរុបមក គេច្រើនតែពិភាក្សាអំពីប្រធានបទដែលទាក់ទងនឹងនយោបាយ។ មិនថាប្រធានបទទាំងនេះទាក់ទងនឹងនយោបាយសម័យបុរាណ ឬសម័យទំនើប នយោបាយក្នុងស្រុក ឬអន្តរជាតិឡើយ គឺគេចូលចិត្តលើកយករឿងទាំងនោះមកនិយាយម្ដងម្កាល។ ការចូលចិត្តពិភាក្សាពីរឿងនយោបាយ តើនេះគឺជាបញ្ហាប្រភេទអ្វីទៅ? តើវាស្ថិតនៅក្នុងក្របខ័ណ្ឌនៃលក្ខខណ្ឌពីកំណើត ភាពជាមនុស្ស ឬនិស្ស័យពុករលួយ? អ្នករាល់គ្នាមិនដឹងទេ តើមែនទេ? នោះក៏ព្រោះតែប្រធានបទនេះមានលក្ខណៈពិសេសបន្តិច។ អ្វីដែលគេចូលចិត្តពិភាក្សាគឺជារឿងនយោបាយ ហើយតាមទស្សនៈរបស់អ្នករាល់គ្នា នយោបាយមិនមែនជារឿងវិជ្ជមានឡើយ។ អ្នករាល់គ្នាគិតថា៖ «ប្រសិនបើការចូលចិត្តពិភាក្សាពីរឿងនយោបាយ គឺជាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តនៅក្នុងលក្ខខណ្ឌពីកំណើត នោះព្រះជាម្ចាស់មុខជាមិនប្រទានចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តប្រភេទនេះដល់មនុស្សឡើយ។ ប្រសិនបើវាជាបញ្ហានៃភាពជាមនុស្សអាក្រក់ ការដែលគ្រាន់តែពិភាក្សាអំពីវា ដោយមិនបានធ្វើរឿងអាក្រក់អ្វីសោះនោះ មិនគួរចាត់ទុកថាជាភាពជាមនុស្សអាក្រក់ឡើយ ហើយវាកាន់តែមិនអាចឈានដល់កម្រិតនៃនិស្ស័យពុករលួយទៅទៀត។ ដូច្នេះ តើវាគួរតែត្រូវបានចាត់ថ្នាក់នៅត្រង់ណាទៅ?»។ នៅទីបញ្ចប់ អ្នករាល់គ្នាមិនអាចទាញសេចក្ដីសន្និដ្ឋានបានឡើយ។ តើវាពិតជាបែបនេះមែនទេ? (មែនហើយ។) ដូច្នេះ តើការដែលអ្នករាល់គ្នាគិតបែបនេះ គឺត្រឹមត្រូវដែរឬទេ? ហេតុអ្វីបានជានៅទីបញ្ចប់ អ្នករាល់គ្នាមិនអាចទាញសេចក្ដីសន្និដ្ឋានបាន? តើអ្នករាល់គ្នាកំពុងជាប់គាំងនៅត្រង់ណា? អ្នករាល់គ្នាកំពុងជាប់គាំងលើពាក្យ «នយោបាយ» តើមែនទេ? (មែនហើយ។) ប្រសិនបើខ្ញុំនិយាយអំពីការចូលចិត្តពិភាក្សាពីវិចិត្រសិល្បៈ តន្ត្រី របាំ ការរចនា ឬសេដ្ឋកិច្ច តើវាគួរតែត្រូវបានចាត់ថ្នាក់នៅត្រង់ណា? (វាគួរតែត្រូវបានចាត់ថ្នាក់ថាជាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តនៅក្នុងលក្ខខណ្ឌពីកំណើត។) ប្រសិនបើខ្ញុំលើកឡើងអំពីការចូលចិត្តពិភាក្សាពីប្រវត្តិសាស្ត្រ ឬការចូលចិត្តពិភាក្សាពីម្ហូបអាហារឆ្ងាញ់ៗ តើវាគួរតែត្រូវបានចាត់ថ្នាក់នៅត្រង់ណា? (លក្ខខណ្ឌពីកំណើត។) នៅពេលដែលគេនិយាយថា នរណាម្នាក់ចូលចិត្តពិភាក្សាពីរឿងអ្វីមួយ ចូលចិត្តស្រាវជ្រាវពីរឿងអ្វីមួយ ឬពូកែខាងអ្វីមួយ នោះមានន័យថា គេចូលចិត្តផ្នែកនោះ ហើយមានចំណាប់អារម្មណ៍លើវា។ ដូច្នេះ វាត្រូវបានចាត់ថ្នាក់ថាជាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តនៅក្នុងលក្ខខណ្ឌពីកំណើត។ ប៉ុន្តែ ដោយសារតែប្រធានបទដែលមនុស្សទាំងនេះចូលចិត្តពិភាក្សានៅក្នុងករណីនេះគឺជារឿងនយោបាយ ទើបអ្នករាល់គ្នាមិនហ៊ានចាត់ថ្នាក់វាតាមរបៀបនេះ។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនហ៊ានចាត់ថ្នាក់វាតាមរបៀបនេះ? ពីព្រោះនយោបាយគឺជាប្រធានបទដ៏រសើបមួយ ហើយនយោបាយមិនមែនជារឿងវិជ្ជមានប៉ុន្មានឡើយ តើមែនទេ? (មែនហើយ។) ទោះបីជានយោបាយមិនមែនជារឿងវិជ្ជមានក៏ដោយ ក៏សកម្មភាពនៃការចូលចិត្តពិភាក្សាពីរឿងនយោបាយ ដូចដែលទើបតែបានលើកឡើង គឺជាការពិភាក្សា។ ហេតុដូច្នេះហើយ វាគួរតែត្រូវបានចាត់ថ្នាក់ថាជាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តនៅក្នុងលក្ខខណ្ឌពីកំណើត។ ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តពីកំណើតរបស់បុគ្គលបែបនេះ គឺការចូលចិត្តតាមដាន និងពិភាក្សាពីរឿងនយោបាយ ក្នុងកម្រិតមួយ។ ប៉ុន្តែ តើគេចូលរួមក្នុងឆាកនយោបាយដែរឬទេ? យើងមិនទាន់និយាយដល់ចំណុចនោះនៅឡើយទេ សម្រាប់ពេលនេះ យើងគ្រាន់តែផ្ដោតលើសកម្មភាពនៃការពិភាក្សាប៉ុណ្ណោះ ដូច្នេះ វាអាចត្រូវបានចាត់ថ្នាក់ថាជាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តនៅក្នុងលក្ខខណ្ឌពីកំណើតប៉ុណ្ណោះ។ តើពេលនេះអ្នករាល់គ្នាយល់ហើយឬនៅ? (យល់ហើយ។) ការនិយាយបែបនេះគឺមានភាពសត្យានុម័ត ពោលគឺ វាគឺជាការពិត តើមែនទេ? (មែនហើយ។) ឧទាហរណ៍ ឧបមាថានរណាម្នាក់ចូលចិត្តពិភាក្សាអំពីព្រះមហាក្សត្រសម័យបុរាណ ហើយច្រើនតែនិយាយអំពីរបៀបដែលអធិរាជមួយចំនួនប្រព្រឹត្តចំពោះមន្ត្រី និងប្រជារាស្ត្រសាមញ្ញរបស់ខ្លួន របៀបដែលអ្នកគ្រប់គ្រងមួយចំនួនបានគ្រប់គ្រងដោយឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ចំពោះប្រជារាស្ត្រ ព្រមទាំងនិយាយអំពីរបៀបដែលទុនបម្រុងធញ្ញជាតិរបស់ជាតិមានភាពគ្រប់គ្រាន់ និងថាតើកម្រិតជីវភាពរស់នៅរបស់ប្រជារាស្ត្រឈានដល់កម្រិតណាក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ពួកគេ។ គេក៏និយាយផងដែរអំពីអធិរាជណាខ្លះដែលជាជនផ្ដាច់ការ ហើយថាតើប្រជារាស្ត្រមានភាពក្រីក្រតោកយ៉ាកយ៉ាងណានៅក្រោមការគ្រប់គ្រងរបស់ពួកគេ ខណៈពេលដែលអធិរាជទាំងនេះសោយសុខនឹងពិធីជប់លៀងដ៏ខ្ជះខ្ជាយ និងការសេពសប្បាយតាមតណ្ហា ព្រមទាំងរស់នៅយ៉ាងប្រណីតនៅក្នុងរាជវាំងរបស់ពួកគេ។ បន្ទាប់មក គេក៏បន្តពិភាក្សាអំពីបញ្ហារបស់ឥស្សរជននយោបាយសហសម័យ ដោយនិយាយអំពីអ្នកណាដែលធ្វើការបានល្អ និងអ្នកណាដែលធ្វើមិនបានល្អ និងរឿងជាច្រើនទៀត។ គេគ្រាន់តែចូលចិត្តពិភាក្សាពីរឿងទាំងនេះប៉ុណ្ណោះ។ និយាយម្យ៉ាងទៀត ពីកំណើតមក បុគ្គលនេះមានចំណាប់អារម្មណ៍គួរសមទៅលើប្រធានបទ និងរឿងរ៉ាវប្រភេទនេះ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ របៀបនៃការសម្រាក និងការកម្សាន្តរបស់គេ គឺការពិភាក្សាពីរឿងរ៉ាវនយោបាយទាំងនេះ ដោយប្រើវាជាមធ្យោបាយដើម្បីកំដរពេលវេលា ពោលគឺ នេះគឺជាផ្នែកមួយនៃជីវិតរបស់គេ។ ប្រសិនបើគេគ្រាន់តែចូលចិត្តពិភាក្សាពីរឿងនយោបាយ នោះវាគ្រាន់តែជាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តមួយប៉ុណ្ណោះ។ តើនេះពាក់ព័ន្ធនឹងភាពជាមនុស្សរបស់គេដែរឬទេ? ប្រសិនបើអ្នកគ្រាន់តែមើលទៅលើការចូលចិត្តពិភាក្សាពីរឿងនយោបាយរបស់គេ នោះអ្នកមិនអាចដឹងបានទេថា ចរិតលក្ខណៈរបស់គេយ៉ាងម៉េចនោះ ពីព្រោះអ្នកមិនអាចមើលឃើញថា តើអាកប្បកិរិយា និងទស្សនៈរបស់គេចំពោះនយោបាយគឺយ៉ាងម៉េចឡើយ។ គេគ្រាន់តែចូលចិត្តពិភាក្សាពីប្រធានបទបែបនេះ និងមានចំណាប់អារម្មណ៍លើរឿងរ៉ាវទាំងនេះប៉ុណ្ណោះ ពោលគឺ វាមិនពាក់ព័ន្ធនឹងគោលការណ៍របស់គេសម្រាប់ការប្រព្រឹត្តខ្លួនឡើយ។ ប្រសិនបើនរណាម្នាក់គ្រាន់តែចូលចិត្តពិភាក្សាពីរឿងនយោបាយ ហើយនៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ គេចាត់ទុកវាជាប្រធានបទកម្សាន្ត ជាប្រធានបទសន្ទនា ឬជាចំណុចសំខាន់នៃការពិភាក្សាជាញឹកញាប់ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងដោះស្រាយរឿងរ៉ាវ នោះវាគឺជាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តមួយ ហើយវាមិនពាក់ព័ន្ធនឹងភាពជាមនុស្សរបស់បុគ្គលនោះឡើយ។ មនុស្សដែលមានចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តនេះ គឺដូចគ្នាទៅនឹងអ្នកដែលមានចំណង់ចំណូលចិត្តផ្សេងទៀតដែរ ពោលគឺ ពួកគេមានភាពស្មើគ្នា។ គេមិនអាចកំណត់លក្ខណៈបុគ្គលនេះថាជាមនុស្សមានមហិច្ឆតា មានភាពជាមនុស្សអាក្រក់ ឬមានចរិតលក្ខណៈថោកទាប ដោយសារតែគេចូលចិត្តពិភាក្សាពីរឿងនយោបាយនោះឡើយ។ ទោះបីជាអ្នកដែលជឿលើព្រះជាម្ចាស់មិនចូលរួមក្នុងឆាកនយោបាយក៏ដោយ ក៏នៅពេលនិយាយដល់នយោបាយផ្ទាល់ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមក្នុងរឿងនេះ។ នយោបាយមិនមែនជារឿងវិជ្ជមានទេ ប៉ុន្តែក៏មិនអាចនិយាយថាវាជារឿងអវិជ្ជមានបានដែរ ពោលគឺ វាគ្រាន់តែជារឿងមួយដែលតែងតែមានដោយចៀសមិនរួច នៅក្នុងដំណើរនៃការអភិវឌ្ឍសង្គមមនុស្សប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ការដែលគ្រាន់តែចូលចិត្តពិភាក្សាពីរឿងនយោបាយ មិនបានបញ្ជាក់ថាចរិតលក្ខណៈរបស់បុគ្គលម្នាក់យ៉ាងម៉េចនោះឡើយ។ វាប្រៀបដូចជានរណាម្នាក់ដែលចូលចិត្តរាំអ៊ីចឹង ពោលគឺ អ្នកមិនអាចនិយាយថា បុគ្គលនេះជាមនុស្សប្រព្រឹត្តខុសគន្លង ឬមិនធ្វើកិច្ចការដែលគួរធ្វើនោះឡើយ។ ប្រសិនបើនរណាម្នាក់ចូលចិត្តផលិតផលអេឡិចត្រូនិក អ្នកក៏មិនអាចនិយាយថា បុគ្គលនេះមានសមត្ថភាពធ្វើកិច្ចការធំៗ ឬជាបុគ្គលវិជ្ជមាននោះដែរ។ តើការវិនិច្ឆ័យបែបនោះ ត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) ដូច្នេះ តើរឿងនេះគួរត្រូវបានវាយតម្លៃដោយរបៀបណា? វាអាស្រ័យលើអ្វីដែលអ្នកធ្វើដោយប្រើប្រាស់ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នក។ ប្រសិនបើអ្នកចូលរួមក្នុងបុព្វហេតុដ៏យុត្តិធម៌ នោះចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នក អាចបង្កើតតម្លៃដែលមានប្រយោជន៍បាន។ ប្រសិនបើអ្នកប្រើប្រាស់ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នកដើម្បីធ្វើរឿងអវិជ្ជមាន ជារឿងដែលធ្វើបាបមនុស្ស និងបំផ្លាញផលប្រយោជន៍របស់ពួកគេ នោះក៏នៅតែមិនអាចនិយាយបានថា ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នកគឺអវិជ្ជមានឡើយ ផ្ទុយទៅវិញ វាមានន័យថា ភាពជាមនុស្សរបស់អ្នកគឺអាក្រក់ ហើយផ្លូវដែលអ្នកដើរគឺខុសហើយ។ អ្នកប្រហែលជាប្រើប្រាស់ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នកដើម្បីធ្វើរឿងអាក្រក់ ប៉ុន្តែចំណាប់អារម្មណ៍ ចំណង់ចំណូលចិត្ត ចំណុចខ្លាំង និងជំនាញវិជ្ជាជីវៈ ជំនាញបច្ចេកទេស ព្រមទាំងចំណេះដឹងដែលពាក់ព័ន្ធរបស់អ្នក គឺមិនមែនជារឿងអវិជ្ជមានដោយខ្លួនវាផ្ទាល់ឡើយ។ មិនថាអ្នកមានចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តអ្វីនោះទេ ពួកវាគឺសម្រាប់ឱ្យអ្នកប្រើប្រាស់។ ប្រសិនបើអ្នកដើរលើផ្លូវត្រូវ នោះអ្វីដែលអ្នកធ្វើដោយប្រើប្រាស់ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នក គឺយុត្តិធម៌ហើយ។ ប្រសិនបើអ្នកមិនដើរលើផ្លូវត្រូវទេ នោះអ្វីដែលអ្នកប្រើប្រាស់ចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់អ្នកដើម្បីធ្វើ គឺមិនយុត្តិធម៌ឡើយ តែវាជាអំពើអាក្រក់។ ឧទាហរណ៍ កុំព្យូទ័រគ្រាន់តែជាម៉ាស៊ីនមួយប៉ុណ្ណោះ ពោលគឺ វាគឺជាឧបករណ៍បច្ចេកវិទ្យា។ អ្នកអាចប្រើប្រាស់កុំព្យូទ័រសម្រាប់ការជួបជុំ ការអធិប្បាយ និងការផ្សាយដំណឹងល្អ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ មនុស្សមិនល្អ និងមនុស្សអាក្រក់ជាច្រើន ក៏អាចប្រើប្រាស់កុំព្យូទ័រដើម្បីធ្វើអំពើអាក្រក់បានដែរ។ ដូច្នេះ នៅពេលដែលកុំព្យូទ័រត្រូវបានប្រើប្រាស់ដើម្បីចូលរួមក្នុងបុព្វហេតុដែលយុត្តិធម៌ អ្នកមិនអាចនិយាយថា កុំព្យូទ័រខ្លួនវាផ្ទាល់គឺជារបស់ដែលយុត្តិធម៌នោះទេ។ ដូចគ្នានេះដែរ នៅពេលដែលកុំព្យូទ័រត្រូវបានប្រើប្រាស់ដើម្បីធ្វើអំពើអាក្រក់ អ្នកក៏មិនអាចនិយាយថា កុំព្យូទ័រខ្លួនវាផ្ទាល់គឺអាក្រក់នោះដែរ។ តើអ្នករាល់គ្នាយល់ទេ? (យល់ហើយ។) ដូចគ្នានេះដែរ សម្រាប់មនុស្សដែលចូលចិត្តពិភាក្សាពីរឿងនយោបាយ ការសម្ដែងចេញនៃការចូលចិត្តពិភាក្សាពីរឿងនយោបាយនេះ គឺជាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តមួយ ពោលគឺ វាមិនពាក់ព័ន្ធនឹងបញ្ហានៃសារជាតិភាពជាមនុស្សរបស់ពួកគេឡើយ។ លើសពីនេះទៅទៀត អ្នកដែលចូលចិត្តពិភាក្សាពីរឿងនយោបាយ គឺចូលចិត្តប្រធានបទនយោបាយ។ ពួកគេតែងតែចូលចិត្តពិភាក្សាពីរឿងខុសនិងត្រូវ ហើយប្រកែកជាមួយអ្នកដទៃអំពីប្រធានបទមួយចំនួន ដែលពាក់ព័ន្ធនឹងទស្សនៈនយោបាយ។ អ្នកខ្លះចាប់អារម្មណ៍ជាពិសេសទៅលើប្រធានបទដែលពាក់ព័ន្ធនឹងមនុស្សល្បីៗ និងឥស្សរជនអស្ចារ្យ ខណៈដែលអ្នកខ្លះទៀតចាប់អារម្មណ៍ជាពិសេសទៅលើប្រធានបទដែលលាតត្រដាងពីផ្នែកងងឹតនៃសង្គម។ ប៉ុន្តែ ទោះក្នុងករណីណាក៏ដោយ អ្នកដែលចូលចិត្តពិភាក្សាពីរឿងនយោបាយ គឺមិនមានសេចក្ដីពិតឡើយ ហើយព្រះជាម្ចាស់ក៏គ្មានកន្លែងនៅក្នុងដួងចិត្តរបស់ពួកគេដែរ ពោលគឺ នេះជារឿងដែលប្រាកដប្រជាដាច់ខាត។ ល្អ ប៉ុណ្ណឹងបានហើយសម្រាប់ការពិភាក្សារបស់យើង អំពីបញ្ហានៃការចូលចិត្តពិភាក្សាពីរឿងនយោបាយ។
ការចូលចិត្តចូលរួមក្នុងឆាកនយោបាយ
ការចូលចិត្តពិភាក្សាពីរឿងនយោបាយ គឺជាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់មនុស្សមួយចំនួន។ បន្ទាប់មក សូមយើងបន្តការពិភាក្សានេះមួយជំហានទៀត ហើយនិយាយអំពីការចូលចិត្តចូលរួមក្នុងឆាកនយោបាយ។ ការចូលចិត្តចូលរួមក្នុងឆាកនយោបាយ គឺមិនដូចគ្នាទៅនឹងការចូលចិត្តពិភាក្សាពីរឿងនយោបាយឡើយ ពោលគឺ វាពាក់ព័ន្ធនឹងសកម្មភាព។ ការចូលចិត្តចូលរួមក្នុងឆាកនយោបាយ មិនមែនគ្រាន់តែជាប្រធានបទសន្ទនា ឬការកម្សាន្តក្រោយពេលបរិភោគអាហារពេលល្ងាចប៉ុណ្ណោះទេ ហើយវាក៏មិនមែនស្ថិតនៅត្រឹមកម្រិតនៃចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្ត ឬការខ្វល់ខ្វាយពីរឿងនយោបាយនោះដែរ ផ្ទុយទៅវិញ វាពាក់ព័ន្ធនឹងផ្លូវដែលបុគ្គលម្នាក់ដើរ។ ចុះតើអ្នកដែលចូលចិត្តចូលរួមក្នុងឆាកនយោបាយ ដើរលើផ្លូវអ្វីទៅ? តើនេះពាក់ព័ន្ធនឹងភាពជាមនុស្សរបស់ពួកគេដែរឬទេ? (មែនហើយ។) ដូច្នេះ តើការចូលចិត្តចូលរួមក្នុងឆាកនយោបាយ គួរតែត្រូវបានចាត់ថ្នាក់ជាអ្វីទៅ? នេះគឺជាសំណួរដ៏លំបាកមួយសម្រាប់អ្នករាល់គ្នា ពោលគឺ អ្នករាល់គ្នាមិនអាចមើលធ្លុះរឿងនេះឡើយ។ អ៊ីចឹង សូមយើងប្រកបគ្នាអំពីរឿងនេះ។ មានមនុស្សនៅគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលចូលចិត្តពិភាក្សាពីរឿងនយោបាយ។ អ្នកឃើញទេ ទោះបីជាកសិកររស់នៅថ្នាក់ទាបបំផុតនៃសង្គមក៏ដោយ ក៏អ្នកខ្លះក្នុងចំណោមពួកគេដឹងច្រើនអំពីរឿងរ៉ាវដែលពាក់ព័ន្ធនឹងមជ្ឈដ្ឋាននយោបាយជាន់ខ្ពស់ដែរ ហើយពួកគេអាចបញ្ចេញទស្សនៈមួយចំនួនដែលពាក់ព័ន្ធនឹងនយោបាយទៀតផង។ អ្នកដែលធ្វើការក្នុងវិស័យអាជីវកម្ម និងសេដ្ឋកិច្ច ក៏ពិភាក្សាពីរឿងនយោបាយដែរ ហើយសូម្បីតែអ្នកដែលស្ថិតក្នុងវិស័យសិល្បៈ និងការអប់រំ ក៏ពិភាក្សាពីរឿងនយោបាយដែរ។ នោះមានន័យថា នៅក្នុងគ្រប់វិស័យទាំងអស់ សុទ្ធតែមានអ្នកដែលចូលចិត្តពិភាក្សាពីរឿងនយោបាយ និងមានចំណាប់អារម្មណ៍លើប្រធានបទនយោបាយ។ មិនថាបុគ្គលម្នាក់ប្រកបការងារក្នុងវិស័យអ្វីនោះទេ ប្រសិនបើគេចូលចិត្តពិភាក្សាពីរឿងនយោបាយ នោះគឺដោយសារតែគេមានចំណាប់អារម្មណ៍លើនយោបាយប៉ុណ្ណោះ។ ចំណាប់អារម្មណ៍នេះ មានទំនាក់ទំនងកម្រិតណាមួយទៅនឹងកម្រិតសមត្ថភាពពីកំណើតរបស់គេ និងកម្រិតនៃទស្សនៈរបស់គេ។ គេអាចក្ដាប់បាននូវរឿងរ៉ាវដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃអំណាចនយោបាយ ដូច្នេះ ម្ដងម្កាល គេក៏បញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់គេ។ ការសម្ដែងចេញរបស់គេ គឺស្ថិតនៅត្រឹមកម្រិតនៃចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តនៅក្នុងលក្ខខណ្ឌពីកំណើតប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការចូលរួមក្នុងឆាកនយោបាយ មិនមែនមានន័យថា ស្កប់ស្កល់នឹងចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តប្រភេទនេះនៅត្រឹមកម្រិតនៃគំនិតនោះឡើយ ផ្ទុយទៅវិញ វាមានន័យថា ការបោះបង់ចោលវិស័យដើមរបស់ខ្លួន ហើយជ្រើសរើសចូលរួមក្នុងកិច្ចការនយោបាយ ឈានជើងចូលទៅក្នុងឆាកនយោបាយ និងមានទំនាក់ទំនងជាមួយឥស្សរជននយោបាយ។ ដូច្នេះ តើមនុស្សប្រភេទនេះមានបញ្ហាអ្វីទៅ? មនុស្សប្រភេទនេះដែលចូលចិត្តចូលរួមក្នុងឆាកនយោបាយ ជាធម្មតាប្រហែលជាមិនសូវពិភាក្សាពីរឿងនយោបាយប៉ុន្មានទេ ប៉ុន្តែមិនថាគេជ្រើសរើសអាជីពអ្វីក៏ដោយ ដរាបណាគេកំពុងធ្វើការងារដែលមិនពាក់ព័ន្ធនឹងនយោបាយ នោះគេគ្មានចំណាប់អារម្មណ៍លើវាឡើយ ហើយមានអារម្មណ៍ថា អនាគតរបស់គេគឺមិនភ្លឺស្វាង។ ប៉ុន្តែ នៅពេលនិយាយដល់ការចូលរួមក្នុងឆាកនយោបាយ ភ្នែករបស់គេក៏ភ្លឺឡើងដោយសេចក្ដីប្រាថ្នា ហើយចំណាប់អារម្មណ៍របស់គេក៏កើនឡើង។ នៅពេលដែលគេឮថា មាននរណាម្នាក់កំពុងឈរឈ្មោះជាអភិបាលក្រុង អភិបាលខេត្ត សមាជិកសភា ឬប្រធានាធិបតី គេមានអារម្មណ៍បាត់បង់នៅក្នុងចិត្តរបស់គេ ហើយខំប្រឹងគិតរកវិធីចូលរួមដោយខ្លួនឯង។ តើគេជាមនុស្សប្រភេទណាទៅ? តើគេមិនមែនជាមនុស្សប្រភេទដែលមានបំណងប្រាថ្នាដ៏ធំធេងចំពោះអំណាចទេឬអី? (មែនហើយ។) ដូច្នេះ តើមនុស្សប្រភេទនេះមានអ្វីបន្ថែមនៅក្នុងភាពជាមនុស្សរបស់គេ? តើគេងប់ងល់នឹងលុយកាក់ទាំងស្រុង ឬងប់ងល់នឹងអំណាចទាំងស្រុង? (គេងប់ងល់នឹងអំណាចទាំងស្រុង។) គេចាត់ទុកអំណាចថាជារឿងដែលខ្ពស់ជាងអ្វីៗទាំងអស់ ដោយចាត់ទុកវាជាជីវិតរបស់គេផ្ទាល់ និងចាត់ទុកវាជាគោលដៅដែលត្រូវដេញតាមអស់មួយជីវិតរបស់គេ។ ដូច្នេះ តើគេពិតជាមនុស្សប្រភេទណាទៅ? គេមានអ្វីមួយបន្ថែមនៅក្នុងភាពជាមនុស្សរបស់គេ ដែលមនុស្សសាមញ្ញទូទៅគ្មាន ពោលគឺ តើអ្នករាល់គ្នាដឹងថាវាជាអ្វីទេ? (មហិច្ឆតា និងបំណងប្រាថ្នា។) តើគេមានមហិច្ឆតា និងបំណងប្រាថ្នាដើម្បីធ្វើអ្វី? (ដើម្បីកាន់អំណាច។) តើផលប្រយោជន៍ផ្ទាល់បំផុតដែលការកាន់អំណាចនាំមកឱ្យគេ គឺជាអ្វី? (ការទទួលបានឋានៈ និងការដែលអ្នកដទៃឱ្យតម្លៃខ្ពស់លើគេ។) ទាំងនោះជារឿងបន្ទាប់បន្សំទេ មិនមែនជាផលប្រយោជន៍ដ៏សំខាន់ឡើយ។ (គេចង់គ្រប់គ្រងមនុស្ស។) ជិតត្រូវហើយ។ ប្រសិនបើបុគ្គលម្នាក់ចូលចិត្តកាន់តំណែង ប៉ុន្តែតំណែងដែលគេកាន់គ្រាន់តែជាងារទទេៗ ហើយគេគ្មានកូនចៅសូម្បីម្នាក់នៅក្រោមបង្គាប់ តើនេះអាចចាត់ទុកថាជាការមានអំណាចដែរឬទេ? (មិនមែនទេ។) នេះមិនអាចចាត់ទុកថាជាការមានអំណាចឡើយ។ គេគ្មានឯកសិទ្ធិពិសេសអ្វីទេ ហើយមិនអាចសោយសុខនឹងផលប្រយោជន៍ណាមួយនៃការកាន់តំណែងឡើយ។ តាមទស្សនៈរបស់គេ តើការកាន់តំណែងបែបនេះ មានតម្លៃជាក់ស្ដែងដែរឬទេ? (គ្មានទេ។) ដូច្នេះ មនុស្សប្រភេទនេះមានរឿងមួយដែលអ្នកដទៃគ្មាន ពោលគឺ មហិច្ឆតា និងបំណងប្រាថ្នាដ៏ខ្លាំងក្លាបំផុតចំពោះអំណាច។ ដោយសារតែគេមានមហិច្ឆតា និងបំណងប្រាថ្នាប្រភេទនេះ គោលដៅដែលគេចង់សម្រេចបាន មិនមែនជារឿងសាមញ្ញ ត្រឹមតែការដែលអ្នកដទៃឱ្យតម្លៃខ្ពស់ គោរពបូជា ឬច្រណែននោះឡើយ ផ្ទុយទៅវិញ គេចង់កាន់តំណែង ចង់មានសិទ្ធិសម្រេច និងដឹកនាំអ្នកដទៃ។ គេមានមហិច្ឆតា និងបំណងប្រាថ្នានេះ ពោលគឺ ប្រសិនបើគេគ្មានឋានៈទេ តើគេអាចសម្រេចគោលដៅរបស់គេបានដែរឬទេ? តើមាននរណាម្នាក់ស្ដាប់គេដែរឬទេ? ច្បាស់ណាស់គឺគ្មានទេ។ នេះហើយជាមូលហេតុដែលគេប្ដេជ្ញាចិត្តថានឹងទទួលបានឋានៈឱ្យខានតែបាន។ នៅពេលដែលគេមានឋានៈ នោះនឹងមានអ្នកស្ដាប់គេនៅពេលដែលគេនិយាយ ហើយនៅពេលដែលគេទាមទារឱ្យអ្នកដទៃធ្វើអ្វីមួយ នោះនឹងមានអ្នកដែលស្ដាប់បង្គាប់ និងធ្វើតាម ពោលគឺ មហិច្ឆតា និងបំណងប្រាថ្នារបស់គេ អ្វីដែលគេចង់សម្រេចឱ្យបាន អាចក្លាយជាការពិតបានហើយ។ អ្នកដែលចូលចិត្តចូលរួមក្នុងឆាកនយោបាយ អាចត្រូវបានគេពណ៌នាក្នុងពាក្យសម្ដីដ៏ពីរោះថា ជាមនុស្សខ្ពង់ខ្ពស់ និងមានសេចក្ដីប្រាថ្នា ប៉ុន្តែនិយាយឱ្យចំទៅ ពួកគេគ្រាន់តែងប់ងល់នឹងការកាន់តំណែងប៉ុណ្ណោះ ពោលគឺ ពួកគេគ្រាន់តែចូលចិត្តកាន់តំណែង។ នៅពេលដែលគេមិនកាន់តំណែង គេមិនអាចធ្វើជាអ្នកសម្រេចកិច្ចការបានទេ ហើយគេក៏គ្មានកូនចៅពីរបីនាក់ដើម្បីដឹកនាំដែរ ដូច្នេះ គេក៏បាក់ទឹកចិត្ត ហើយមានអារម្មណ៍ថាជីវិតគឺមិនភ្លឺស្វាង។ ប៉ុន្តែ នៅពេលដែលគេកាន់តំណែង មានអ្នកស្ដាប់គេនៅពេលដែលគេនិយាយ ហើយគេមានអ្នកដើរតាម ហេតុដូច្នេះហើយ គេមានអារម្មណ៍ថាជីវិតគឺគួរឱ្យរីករាយ។ ដូច្នេះ តើមានបញ្ហាជាមួយនឹងភាពជាមនុស្សរបស់គេដែរឬទេ? (មាន។) តើនេះអាចហៅថាជាភាពខ្វះខាតនៃភាពជាមនុស្សរបស់គេដែរឬទេ? (មិនមែនទេ។) វាច្បាស់ណាស់ថាមិនសាមញ្ញបែបនេះឡើយ។ ចុះតើនេះគឺជាបញ្ហាប្រភេទអ្វីទៅ? (និស្ស័យពុករលួយ។) បើនិយាយពីភាពជាមនុស្សរបស់គេវិញ តើមនុស្សប្រភេទនេះគួរឱ្យទុកចិត្តដែរឬទេ? (មិនគួរឱ្យទុកចិត្តទេ។) ចុះតើចរិតលក្ខណៈរបស់គេល្អដែរឬទេ? (មិនល្អទេ។) ហេតុអ្វីបានជាវាមិនល្អ? (គេតែងតែចង់គ្រប់គ្រងមនុស្ស ហើយតែងតែចង់ធ្វើជាអ្នកសម្រេចកិច្ចការ។) មនុស្សប្រភេទនេះមានបំណងប្រាថ្នាដ៏ខ្លាំងក្លាជាពិសេសចំពោះឋានៈ ពោលគឺ គេតែងតែចង់ស្វែងរកឱកាសផ្សេងៗដើម្បីធ្វើជាអ្នកសម្រេចកិច្ចការ ហើយតែងតែចង់ស្ថិតក្នុងតួនាទីជាអ្នកដឹកនាំ និងគ្រប់គ្រងអ្នកដទៃ។ មនុស្សបែបនេះគឺមិនគួរឱ្យទុកចិត្តឡើយ ហើយចរិតលក្ខណៈរបស់គេក៏មិនល្អដែរ។ មានមនុស្សប្រភេទនេះមិនតិចទេ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់ដាក់ឱ្យគេទទួលបន្ទុកលើកិច្ចការណាមួយ គេជឿថានេះមានន័យថា គេកំពុងកាន់តំណែង និងបម្រើការក្នុងតួនាទីជាអ្នកដឹកនាំហើយ។ តើគេនឹងស្វែងរកគោលការណ៍សេចក្ដីពិតដែរឬទេ? តើគេនឹងអនុវត្តការរៀបចំកិច្ចការដែរឬទេ? (មិនធ្វើទេ។) ប្រសិនបើគេចាត់ទុកការធ្វើជាអ្នកមើលការខុសត្រូវ ឬអ្នកដឹកនាំ ថាជាការកាន់តំណែង នោះគេច្បាស់ជាមិនអនុវត្តការរៀបចំកិច្ចការឡើយ ហើយគេក៏ច្បាស់ជាមិនធ្វើកិច្ចការជាក់ស្ដែងដែរ។ តើគេនឹងធ្វើអ្វីទៅ? គេនឹងធ្វើរឿងផ្ទាល់ខ្លួន កសាងសិទ្ធិអំណាចផ្ទាល់ខ្លួន ពង្រឹងឋានៈផ្ទាល់ខ្លួន ព្រមទាំងប្រាប់គំនិតផ្ទាល់ខ្លួនរបស់គេដល់អ្នកដែលនៅថ្នាក់ក្រោម និងធ្វើឱ្យមនុស្សស្ដាប់គេ ពោលគឺ ធ្វើឱ្យការរៀបចំកិច្ចការ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត ក្លាយជាមោឃៈ។ នេះហើយគឺជាសារជាតិរបស់មនុស្សបែបនេះ។ នៅពេលដែលគេគ្មានឋានៈ គេដេញតាមវាអស់ពីកម្លាំងកាយចិត្ត ហើយនៅពេលដែលគេទទួលបានឋានៈ សម្រាប់គេ វាមានន័យថា គេបានរកឃើញឱកាសមួយហើយ។ ជាឱកាសដើម្បីធ្វើអ្វីទៅ? ដើម្បីបំពេញមហិច្ឆតាផ្ទាល់ខ្លួនរបស់គេ និងពង្រឹងឋានៈផ្ទាល់ខ្លួនរបស់គេឱ្យបានដល់កម្រិតអតិបរមា។ គេប្រើប្រាស់ឱកាសបែបនេះ ដើម្បីបំពេញមហិច្ឆតាផ្ទាល់ខ្លួន និងការញៀននឹងការកាន់តំណែងរបស់គេ។
ការចូលចិត្តចូលរួមក្នុងឆាកនយោបាយ គឺជាបញ្ហានៃចរិតលក្ខណៈអាក្រក់ និងនិស្ស័យពុករលួយ។ តើមាននិស្ស័យពុករលួយប៉ុន្មានដែលពាក់ព័ន្ធនៅទីនេះ? (ភាពក្រអឺតក្រទម និងទង្វើកាចសាហាវ។) ភាពក្រអឺតក្រទម ទង្វើកាចសាហាវ ការស្អប់ខ្ពើមសេចក្ដីពិត និងភាពរឹងទទឹង ពោលគឺ និស្ស័យពុករលួយទាំងនេះសុទ្ធតែមានទាំងអស់ គ្មានខ្វះមួយណាឡើយ។ ចុះតើនិស្ស័យពុករលួយដែលធ្ងន់ធ្ងរបំផុតនៅទីនេះ គឺជាអ្វីទៅ? វាគឺជាទង្វើកាចសាហាវ ពោលគឺ លក្ខណៈសម្គាល់ដែលលេចធ្លោជាងគេបំផុត គឺជាទង្វើកាចសាហាវ។ សម្រាប់អ្នកដែលចូលចិត្តចូលរួមក្នុងឆាកនយោបាយ ប្រសិនបើគេមានការខកចិត្ត និងមិនទទួលបានជោគជ័យនៅក្នុងលោកីយ៍ ដោយចង់ចូលរួមក្នុងឆាកនយោបាយ ប៉ុន្តែគ្មានឱកាស ឬរកមិនឃើញផ្លូវដើម្បីឈានជើងចូលទៅក្នុងរង្វង់នយោបាយទេ នោះនៅពេលដែលគេមកដល់ដំណាក់របស់ព្រះជាម្ចាស់ មហិច្ឆតារបស់គេមិនស្លាប់ឡើយ ពោលគឺ គេនៅតែចង់ចូលរួមក្នុងឆាកនយោបាយដដែល។ ហេតុដូច្នេះហើយ គេចាត់ទុកការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំនៅកម្រិតផ្សេងៗ ហាក់ដូចជាការបោះឆ្នោតជ្រើសរើសមន្ត្រីរដ្ឋាភិបាលអ៊ីចឹង។ រាល់ពេលដែលមានការបោះឆ្នោតបែបនេះ គេតែងតែអន្ទះសាចង់ចូលរួម ដោយបញ្ចុះបញ្ចូលមនុស្សនៅគ្រប់ទីកន្លែងឱ្យបោះឆ្នោតឱ្យគេ។ នៅពេលដែលគេក្លាយជាអ្នកដឹកនាំ គេចាត់ទុកវាថាជាការកាន់តំណែង ការក្ដោបក្ដាប់ឋានៈសម្រាប់ខ្លួនឯង ការដណ្ដើមអំណាច និងការធ្វើអ្វីតាមតែចិត្តចង់។ គេធ្វើសកម្មភាពតាមតែចិត្តចង់ ហើយមិនអើពើនឹងកិច្ចការដែលដំណាក់របស់ព្រះជាម្ចាស់បានចាត់តាំងឱ្យគេ និងភារកិច្ចដែលគេគួរតែធ្វើឡើយ ដោយខ្វល់ខ្វាយតែពីការសោយសុខនឹងផលប្រយោជន៍នៃឋានៈប៉ុណ្ណោះ។ គេចាត់ទុកការបំពេញភារកិច្ចជាអ្នកដឹកនាំ ដូចជាការកាន់តំណែង ដោយធ្វើអ្វីដែលគេចូលចិត្ត និងចង់ធ្វើ ព្រមទាំងធ្វើសកម្មភាពតាមរបៀបណាក៏ដោយ ដែលអាចឱ្យគេកសាងសិទ្ធិអំណាចផ្ទាល់ខ្លួន ពង្រឹងឋានៈផ្ទាល់ខ្លួន ធ្វើឱ្យអ្នកដទៃស្ដាប់គេ និងបំពេញការញៀននឹងការកាន់តំណែងរបស់គេឱ្យបានពេញលេញ។ គេមិនពិចារណាអំពីកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ឬសេចក្ដីតម្រូវនៃការរៀបចំកិច្ចការឡើយ។ មនុស្សប្រភេទនេះគឺមានគ្រោះថ្នាក់ណាស់ ពោលគឺ ទោះបីជាគេមិនទាន់ត្រូវបានបង្ហាញឱ្យឃើញថាជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏គេគឺជាពួកទទឹងនឹងព្រះគ្រីស្ទដែលកំពុងលេចរូបរាងឡើងដែរ។ តើមានមនុស្សល្អដែរឬទេ ក្នុងចំណោមអ្នកដែលចូលចិត្តចូលរួមក្នុងឆាកនយោបាយ? គ្មានទេ គឺគ្មានមនុស្សល្អឡើយ។ អ្នកដែលមានបំណងប្រាថ្នាដ៏ខ្លាំងក្លាចំពោះអំណាច មិនអាចស្រឡាញ់សេចក្ដីពិតបានឡើយ។ ដោយសារតែគេមានបំណងប្រាថ្នាដ៏ខ្លាំងក្លាបំផុតចំពោះអំណាច មនសិការ និងវិចារណញ្ញាណរបស់គេ មិនអាចទប់សង្កត់ ឬទប់ស្កាត់បំណងប្រាថ្នា និងការដេញតាមអំណាចរបស់គេបានឡើយ។ ប្រសិនបើបុគ្គលម្នាក់ចូលចិត្តចូលរួមក្នុងឆាកនយោបាយ ឬងប់ងល់នឹងការធ្វើបែបនេះយ៉ាងខ្លាំង ហើយមានបំណងប្រាថ្នាដ៏ខ្លាំងក្លាក្នុងការធ្វើបែបនេះ នោះមានន័យថា គេមានមហិច្ឆតាដ៏ខ្លាំងក្លាចំពោះឋានៈ និងអំណាចហើយ។ ចេតនា គោលបំណង និងមូលដ្ឋាននៃការប្រព្រឹត្តខ្លួន ព្រមទាំងសកម្មភាពរបស់គេ គឺអាស្រ័យទាំងស្រុងទៅលើថាតើគេអាចទទួលបានអំណាច និងថាតើមហិច្ឆតារបស់គេអាចត្រូវបានបំពេញដែរឬទេ ជាជាងការត្រូវបានកំណត់ដោយមនសិការ និងវិចារណញ្ញាណ។ នេះហើយជាមូលហេតុដែលភាពជាមនុស្សរបស់មនុស្សបែបនេះ គឺគួរឱ្យភ័យខ្លាច។ ដើម្បីបំពេញបំណងប្រាថ្នារបស់គេចំពោះអំណាច និងដើម្បីទទួលបានអំណាច គេអាចធ្វើអ្វីក៏បាន និងលះបង់អ្វីក៏បាន ពោលគឺ សូម្បីតែលះបង់មនុស្សដែលគេស្និទ្ធស្នាលបំផុត និងស្រឡាញ់បំផុតក៏ដោយ។ ដោយវិនិច្ឆ័យផ្អែកលើចំណុចនេះ តើមនុស្សបែបនេះមានភាពជាមនុស្សដែរឬទេ? (គ្មានទេ។) ឧទាហរណ៍ ឧបមាថាបុរសម្នាក់ចូលចិត្តចូលរួមក្នុងឆាកនយោបាយ ហើយមានបំណងប្រាថ្នាដ៏ខ្លាំងក្លាបំផុតចំពោះអំណាច។ នៅពេលដែលមានឱកាសសម្រាប់ឱ្យគាត់ចូលរួមក្នុងឆាកនយោបាយ និងទទួលបានឋានៈ ព្រមទាំងអំណាចដែលគាត់ប្រាថ្នាចង់បាន ប្រសិនបើគាត់ត្រូវលះបង់ស្ត្រីដែលគាត់ស្រឡាញ់ ដើម្បីទទួលបានឋានៈដែលគាត់ដេញតាម នោះគាត់នឹងមិនស្ទាក់ស្ទើរក្នុងការធ្វើបែបនេះឡើយ ពោលគឺ គាត់ច្បាស់ជាមិនទន់ចិត្តដាច់ខាត។ មនុស្សមួយចំនួននឹងមិនស្ទាក់ស្ទើរសូម្បីតែលះបង់ឪពុកម្ដាយបង្កើតរបស់ខ្លួនដើម្បីទទួលបានឋានៈឡើយ ពោលគឺ គេអាចលះបង់នរណាក៏បាន។ រឿងតែមួយគត់ដែលគេនឹងមិនព្រមបោះបង់ដាច់ខាត គឺឋានៈ។ ម្យ៉ាងវិញទៀត គេអាចប្រើប្រាស់បុគ្គល ព្រឹត្តិការណ៍ ឬអ្វីមួយក៏បាន ធ្វើជាថ្នូរក្នុងការចរចា និងជាតម្លៃដើម្បីដោះដូរយកឋានៈ។ ដូច្នេះ ដោយវិនិច្ឆ័យពីចរិតលក្ខណៈរបស់មនុស្សបែបនេះ តើគេពិតជាមានមនសិការ និងវិចារណញ្ញាណដែរឬទេ? (គ្មានទេ។) នេះហើយជាមូលហេតុដែលមនុស្សប្រភេទនេះ គឺគួរឱ្យភ័យខ្លាចណាស់។ វាអាចទៅរួចដែលថាមនសិការ និងវិចារណញ្ញាណរបស់គេបានបាត់បង់ទៅហើយ ឬវាអាចទៅរួចដែលថា គេមិនធ្លាប់មានមនសិការ ឬវិចារណញ្ញាណតាំងពីដំបូងមកម៉្លេះ ពោលគឺ ទាំងពីរនេះសុទ្ធតែអាចទៅរួច។ ហេតុអ្វីបានជាខ្ញុំនិយាយថា ទាំងពីរនេះសុទ្ធតែអាចទៅរួច? នៅពេលដែលមនុស្សទាំងនេះគ្មានឋានៈ នៅក្នុងរឿងដែលមិនពាក់ព័ន្ធនឹងនយោបាយ គេប្រហែលជាចុះសម្រុងជាមួយអ្នកដទៃបានយ៉ាងល្អ គេប្រហែលជាជួយមនុស្ស គេប្រហែលជាមិនដែលកេងចំណេញពីអ្នកដទៃឡើយ ហើយគេប្រហែលជាធ្វើទាន និងមានការអត់ឱនយ៉ាងខ្លាំង។ មើលពីសំបកក្រៅ គេហាក់ដូចជាមានភាពជាមនុស្ស ហើយមនសិការ និងវិចារណញ្ញាណរបស់គេមើលទៅហាក់ដូចជាធម្មតា។ ប៉ុន្តែ អ្នកមិនដឹងទេថា តើអ្វីទៅដែលគេស្រឡាញ់នៅក្នុងជម្រៅចិត្តរបស់គេនោះ។ នៅពេលដែលអ្នករកឃើញថា អ្វីដែលគេស្រឡាញ់នៅក្នុងជម្រៅចិត្តរបស់គេ គឺឋានៈ និងអំណាច ហើយអ្នកសង្កេតមើលភាពជាមនុស្សរបស់គេម្ដងទៀត នោះទស្សនៈរបស់អ្នកនឹងផ្លាស់ប្ដូរ ហើយការយល់ដឹង ព្រមទាំងការវាយតម្លៃរបស់អ្នកចំពោះភាពជាមនុស្សរបស់គេ ក៏ផ្លាស់ប្ដូរដែរ។ នៅពេលដែលមិនពាក់ព័ន្ធនឹងឋានៈ និងអំណាច គេប្រព្រឹត្តជាធម្មតានៅពេលដែលគេប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ហើយគេមើលទៅហាក់ដូចជាមនុស្សសមរម្យ។ ប៉ុន្តែ នៅពេលដែលគេទទួលបានឋានៈ និងអំណាច អាកប្បកិរិយារបស់គេលែងដូចមុនទៀតហើយ ពោលគឺ អ្នកលែងអាចមើលឃើញថា មនសិការ ឬវិចារណញ្ញាណរបស់គេនៅឯណាទៀតហើយ។ ទាល់តែពេលនោះ ទើបអ្នកដឹងថា មនុស្សបែបនេះពិតជាគួរឱ្យភ័យខ្លាចមែន។ តាមពិតទៅ ភាពជាមនុស្សដែលគេបានបង្ហាញ គឺគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ ពោលគឺ វាគ្រាន់តែត្រូវបានបើកសម្ដែងដោយសារតែការជំរុញនៃបរិយាកាសណាមួយ និងផលប្រយោជន៍ណាមួយ ស្ថិតក្នុងកាលៈទេសៈដែលមិនពាក់ព័ន្ធនឹងអំណាច និងឋានៈដែលគេស្រឡាញ់។ ប៉ុន្តែ នៅពេលដែលពាក់ព័ន្ធនឹងឋានៈ និងអំណាច ភាពជាមនុស្សពិតប្រាកដរបស់គេ ត្រូវបានបើកសម្ដែង។ នៅពេលដែលអ្នកឃើញភាពជាមនុស្សពិតប្រាកដរបស់គេ អ្នកនឹងកំណត់លក្ខណៈគេថាជាមនុស្សដែលគ្មានភាពជាមនុស្ស។ ម្យ៉ាងវិញទៀត មុនពេលដែលអ្នកឃើញអ្វីដែលជាសារជាតិនៅក្នុងជម្រៅចិត្តរបស់គេ អ្នកមានអារម្មណ៍ថា គេអាចចុះសម្រុងជាមួយអ្នកដទៃបានគួរសម ហើយថាគេមិនមែនគ្មានភាពជាមនុស្សឡើយ។ ប៉ុន្តែ នៅពេលដែលអ្នកពិតជាយល់ពីពិភពខាងក្នុងរបស់គេ និងសារជាតិភាពជាមនុស្សរបស់គេ ហើយឃើញថា អ្វីដែលគេស្រឡាញ់គឺឋានៈ និងអំណាច អ្នកនឹងដឹងថា មនុស្សបែបនេះគ្មានភាពជាមនុស្សឡើយ ពោលគឺ គេជាមនុស្សមុខពីរ។ តើអ្នកគ្មានជំនឿហៅការសម្ដែងចេញប្រភេទនេះថាជាអ្វី? តើវាមិនត្រូវបានគេហៅថាជាការបែកបាក់បុគ្គលិកលក្ខណៈទេឬអី? (មែនហើយ។) អមនុស្សម្នាក់ពាក់សាច់ឈាមមនុស្ស។ នៅពេលដែលគេប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ អ្នកមិនអាចមើលឃើញអ្វីដែលស្ថិតនៅក្នុងជម្រៅព្រលឹងរបស់គេឡើយ ដូច្នេះ អ្នកគិតថាគេជាមនុស្សធម្មតាម្នាក់ ហើយប្រហែលជាអ្នកថែមទាំងជឿថា គេគឺជាមនុស្សល្អម្នាក់ទៀតផង។ ប៉ុន្តែ នៅពេលដែលអ្នកឃើញផ្នែកម្ខាងទៀតរបស់គេ អ្នកមិនត្រឹមតែឈប់គិតថាគេគឺជាមនុស្សល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងយល់ថាគេគួរឱ្យភ័យខ្លាចទៀតផង។ នេះហើយជាអត្ថន័យនៃការមិនមែនជាមនុស្ស។ តើពួកដែលមិនមែនជាមនុស្ស គឺជាអ្វីឱ្យប្រាកដទៅ? សូម្បីតែមានលក្ខណៈជាមនុស្សបន្តិចបន្តួច នៅក្នុងអ្វីដែលគេបង្ហាញចេញមកក៏ដោយ ក៏វាមិនពិតប្រាកដដែរ។ ពីព្រោះគេគ្មានតថភាពសេចក្ដីពិត ការដែលម្ដងម្កាលគេមានការសម្ដែងចេញល្អៗ គឺមិនបានតំណាងឱ្យសារជាតិរបស់គេឡើយ។ គឺភាពជាមនុស្សដែលគេបង្ហាញចេញមក នៅពេលដែលគេពិតជាជ្រើសរើសផ្លូវរបស់គេ នោះហើយទើបជាសារជាតិរបស់គេ។ ហេតុដូច្នេះហើយ អ្នកមិនត្រូវឱ្យសំបកក្រៅរបស់មនុស្សបែបនេះបំភាន់អ្នកឡើយ ពោលគឺ គន្លឹះសំខាន់គឺត្រូវមើលទៅលើផ្លូវដែលគេដើរ និងសារជាតិរបស់គេ។ តើពេលនេះ ខ្ញុំបានពន្យល់ពីរឿងនេះច្បាស់ហើយឬនៅ? (ច្បាស់ហើយ។) តើអ្នករាល់គ្នាយល់បានអ្វីខ្លះ? ប្រសិនបើបុគ្គលម្នាក់ចូលចិត្តពិភាក្សាពីរឿងនយោបាយ ហើយរឿងនេះស្ថិតនៅត្រឹមកម្រិតនៃគំនិតប៉ុណ្ណោះ ព្រមទាំងគ្រាន់តែជាចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តមួយ នោះវាមិនមែនជាបញ្ហាឡើយ។ ប៉ុន្តែ ប្រសិនបើគេចូលចិត្តចូលរួមក្នុងឆាកនយោបាយ នោះវាមិនមែនជាបញ្ហានៃគំនិតទៀតឡើយ ពោលគឺ វាពាក់ព័ន្ធនឹងបញ្ហានៃការប្រព្រឹត្តខ្លួនរបស់គេ និងផ្លូវដែលគេដើរ។ នៅពេលដែលវាពាក់ព័ន្ធនឹងរបៀបដែលគេប្រព្រឹត្តខ្លួន និងផ្លូវដែលគេដើរ នោះវាពាក់ព័ន្ធនឹងចរិតលក្ខណៈរបស់គេហើយ។ ហើយនៅពេលដែលវាពាក់ព័ន្ធនឹងចរិតលក្ខណៈ ក្នុងករណីភាគច្រើន វាពាក់ព័ន្ធនឹងនិស្ស័យពុករលួយ។ តើវាមិនអ៊ីចឹងទេឬអី? (មែនហើយ។) ល្អ នោះគឺជាការបញ្ចប់ការពិភាក្សារបស់យើង អំពីការសម្ដែងចេញនៃការចូលចិត្តចូលរួមក្នុងឆាកនយោបាយ។
ការចូលចិត្តអក្សរសាស្ត្រ ការចូលចិត្តបច្ចេកវិទ្យា ជាដើម
ចូរយើងនិយាយអំពីការបង្ហាញចេញមួយទៀត គឺការចូលចិត្តអក្សរសាស្ត្រ។ តើនេះជាការបង្ហាញចេញប្រភេទអ្វី? (លក្ខខណ្ឌពីកំណើត។) ពោលគឺ មនុស្សបែបនេះចូលចិត្តអក្សរសាស្ត្រពីកំណើតតែម្ដង។ ដោយសារពួកគេចូលចិត្តអក្សរសាស្ត្រ នៅពេលនិយាយដល់ប្រធានបទ សៀវភៅ និងរឿងរ៉ាវដែលទាក់ទងនឹងអក្សរសាស្ត្រ ពួកគេបង្ហាញចេញនូវការចូលចិត្ត និងការចង់ដឹងចង់ឃើញយ៉ាងពិសេស ឬពួកគេបង្ហាញចេញនូវអាកប្បកិរិយាពិសេសមួយ នេះគឺជាលក្ខខណ្ឌពីកំណើត។ ចុះចំណែកការចូលចិត្តបច្ចេកវិទ្យាវិញ? (វាគឺជាលក្ខខណ្ឌពីកំណើត។) ពោលគឺ នៅពេលគ្មានរឿងរ៉ាវពីពិភពខាងក្រៅមកជ្រៀតជ្រែក ឬរំខាន មនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើរឿងរ៉ាវប្រភេទមួយចំនួន ពួកគេចូលចិត្តអានសៀវភៅប្រភេទនោះ ហើយពួកគេក៏ចូលចិត្តយកចិត្តទុកដាក់ និងពិភាក្សាអំពីប្រធានបទប្រភេទនោះដែរ។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏មានសេចក្ដីប្រាថ្នាចង់ប្រកបមុខរបរ ឬធ្វើការក្នុងវិស័យដែលទាក់ទងនឹងរឿងរ៉ាវប្រភេទនោះដែរ ហើយទោះបីជាទីបំផុត ពួកគេបានធ្វើការក្នុងវិស័យដែលពាក់ព័ន្ធនោះ ឬក៏អត់ក៏ដោយ ក៏ពួកគេនៅតែចាប់អារម្មណ៍លើរឿងរ៉ាវប្រភេទនោះដដែល។ នេះគឺជារឿងពីកំណើត ពោលគឺវាមិនតម្រូវឱ្យអ្នកដទៃមករំខានឡើយ ក៏មិនចាំបាច់ត្រូវគេបង្រៀនដែរ ហើយជាការពិតណាស់ វាមិនតម្រូវឱ្យអ្នកដទៃមានចេតនាជះឥទ្ធិពល ឬបញ្ជ្រាបគំនិតដល់ពួកគេក្នុងអំឡុងពេលនៃជីវិតរបស់ពួកគេឡើយ។ ពួកគេកើតមក គឺចូលចិត្តរឿងរ៉ាវមួយចំនួនតែម្ដង។ ការចូលចិត្តបច្ចេកវិទ្យា គឺជាលក្ខខណ្ឌពីកំណើត ចុះចំណែកការចូលចិត្តរុក្ខជាតិ និងសត្វវិញ? (នោះក៏ជាលក្ខខណ្ឌពីកំណើតដែរ។) ការចូលចិត្តរុក្ខជាតិ និងសត្វ ពោលគឺការខ្វាយខ្វល់អំពីដើមឈើ សត្វល្អិត និងសត្វស្លាប ជាពិសេសការចូលចិត្តប្រាស្រ័យទាក់ទងជាមួយសត្វតូចៗ ការនៅកៀកកិតជាមួយពួកវា ព្រមទាំងមានសេចក្ដីស្រឡាញ់ និងការអត់ឱនយ៉ាងពិសេសចំពោះពួកវា គឺជាលក្ខខណ្ឌពីកំណើត។ អ្នករាល់គ្នាឃើញទេ រឿងរ៉ាវទាំងនេះដែលរួមបញ្ចូលនៅក្នុងលក្ខខណ្ឌពីកំណើត គឺជារឿងធម្មតាណាស់ តើមែនទេ? (មែនហើយ។) រឿងទាំងនេះមិនពាក់ព័ន្ធនឹងអ្វីៗដែលអវិជ្ជមាននៅក្នុងនិស្ស័យពុករលួយ ដូចជាភាពក្រអឺតក្រទម និងសេចក្ដីទុច្ចរិតឡើយ។ ចុះចំណែករឿងរ៉ាវដូចជា ការចូលចិត្តអាកាសចរណ៍ ការចូលចិត្តប្រវត្តិសាស្ត្រ ការចូលចិត្តតារាសាស្ត្រ និងភូមិសាស្ត្រ ការចូលចិត្តវិទ្យាសាស្ត្រអាហារូបត្ថម្ភ និងវេជ្ជសាស្ត្រ ការចូលចិត្តច្បាប់ ការចូលចិត្តកសិកម្មវិញ តើទាំងនេះជាការបង្ហាញចេញប្រភេទអ្វី? (លក្ខខណ្ឌពីកំណើត។) មនុស្សមួយចំនួនចូលចិត្តកសិកម្ម ពួកគេចូលចិត្តស្រាវជ្រាវអំពីការផ្សាំ ការកែលម្អ និងទិន្នផលនៃរុក្ខជាតិផ្សេងៗ ពួកគេចូលចិត្តស្រាវជ្រាវអំពីឥទ្ធិពលនៃអាកាសធាតុ និងសីតុណ្ហភាពទៅលើរុក្ខជាតិ ពួកគេចូលចិត្តដាំបន្លែ ដំណាំ ដើមឈើ និងផ្កា។ ដៃរបស់ពួកគេប្រឡាក់ភក់រាល់ថ្ងៃ ហើយឡើងក្រិនដោយសារការធ្វើការដោយកម្លាំង។ មនុស្សទាំងនេះមិនចូលចិត្តធ្វើជាវេជ្ជបណ្ឌិត មេធាវី ឬមន្ត្រីឡើយ ពោលគឺពួកគេគ្រាន់តែចូលចិត្តធ្វើកសិកម្ម និងធ្វើការជាមួយរុក្ខជាតិ ហើយមានអារម្មណ៍ថាសុខស្រួលណាស់ក្នុងការរស់នៅបែបនេះ។ តើអ្វីដែលមនុស្សចូលចិត្ត ចំណាប់អារម្មណ៍ និងចំណូលចិត្តដែលពួកគេមាន មានទំនាក់ទំនងជាមួយភាពជាមនុស្សរបស់ពួកគេដែរឬទេ? (គ្មានទេ។) តើវាប៉ះពាល់ដល់ភាពជាមនុស្សរបស់ពួកគេដែរឬទេ? (អត់ទេ។) និយាយរួម វាពុំប៉ះពាល់ដល់រឿងនោះឡើយ។ គេមិនអាចចាត់ទុកកសិករថាជាមនុស្សថ្លៃថ្នូរណាស់ណាទេ ពួកគេក៏មាននិស្ស័យពុករលួយដែរ។ ដូចគ្នាដែរ ពួកបញ្ញវន្តជាន់ខ្ពស់ទាំងនោះ ដូចជាអ្នកដែលធ្វើការក្នុងវិស័យបច្ចេកវិទ្យា អក្សរសាស្ត្រ វេជ្ជសាស្ត្រ ឬច្បាប់ គឺមិនមានភាពជាមនុស្សល្អប្រសើរជាងកសិករឡើយ។ បន្ទាប់ពីទទួលបានចំណេះដឹងយ៉ាងច្រើន អានសៀវភៅយ៉ាងច្រើន និងទទួលបានការអប់រំអស់រយៈពេលយ៉ាងយូរមក ទីបំផុត ពួកគេគ្មានការយល់ដឹងអំពីព្រះជាម្ចាស់ទាល់តែសោះ ពោលគឺពួកគេគ្រាន់តែបានរៀនសូត្របន្ថែមបន្តិចបន្តួចពីសៀវភៅ និងទទួលបានចំណេះដឹង ព្រមទាំងការយល់ដឹងជ្រៅជ្រះបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលនិយាយដល់របៀបប្រព្រឹត្តខ្លួន តើពួកគេគួរដើរតាមផ្លូវជីវិតបែបណា តើពួកគេគួរជឿលើព្រះជាម្ចាស់ និងថ្វាយបង្គំព្រះជាម្ចាស់ដោយរបៀបណា ហើយតើត្រូវធ្វើសកម្មភាពបែបណាដើម្បីឱ្យស្របតាមគោលការណ៍នៃការប្រព្រឹត្តខ្លួននៅក្នុងរឿងរ៉ាវគ្រប់ប្រភេទក្នុងជីវិតនោះ ពោលគឺពួកគេមិនដឹងអ្វីសោះអំពីចំណុចទាំងនេះ។ លក្ខណៈរួមរបស់មនុស្សដែលមានចំណាប់អារម្មណ៍ និងចំណូលចិត្តក្នុងវិស័យផ្សេងៗ គឺថាទោះជាពួកគេចូលចិត្តអ្វីក៏ដោយ ក៏ពួកគេសុខចិត្តធ្វើវាដែរ ហើយពួកគេសុខចិត្តធ្វើការងារក្នុងវិស័យនោះ បន្ទាប់មក ពួកគេក៏ដាក់ចិត្តធ្វើការក្នុងវិស័យនោះ។ មិនថាពួកគេដាក់ចិត្តធ្វើការក្នុងវិស័យណាមួយនោះទេ ដរាបណាពួកគេស្ថិតនៅក្នុងសង្គមនេះ ពួកគេត្រូវបានសាតាំងបណ្ដុះគំនិត និងធ្វើឱ្យពុករលួយរួចទៅហើយ។ ភាពជាមនុស្សរបស់បុគ្គលណាម្នាក់ មិនក្លាយជាថ្លៃថ្នូរ គ្រាន់តែដោយសារចំណាប់អារម្មណ៍ និងចំណូលចិត្តរបស់គេ ឬវិស័យដែលគេធ្វើការ មានភាពថ្លៃថ្នូរ ឬគួរឱ្យគោរពជាងរបស់អ្នកដទៃនោះឡើយ។ ដូចគ្នាដែរ គ្មានបុគ្គលណាម្នាក់ក្លាយជាទាបថោក ឬពុករលួយជាងអ្នកដទៃ គ្រាន់តែដោយសារមុខរបរដែលគេធ្វើ មានឋានៈទាប ទាបថោក ឬត្រូវបានអ្នកដទៃមើលងាយនោះឡើយ។ មិនថាចំណាប់អារម្មណ៍ និងចំណូលចិត្តរបស់បុគ្គលណាម្នាក់ជាអ្វីនោះទេ មិនថាគេធ្វើការក្នុងវិស័យប្រភេទណាដោយប្រើចំណុចខ្លាំង ឬអំណោយទានណាមួយនោះទេ ទីបំផុត គំនិត និងទស្សនៈយល់ឃើញដែលគេមាន គឺមិនស្របតាមសេចក្ដីពិតឡើយ។ មនុស្សទាំងអស់សុទ្ធតែមានអាកប្បកិរិយាដូចគ្នាចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់ ហើយអ្វីដែលពួកគេបង្ហាញឱ្យឃើញ សុទ្ធតែជានិស្ស័យពុករលួយ។ ចំណុចរួមរបស់មនុស្ស គឺថាពួកគេរស់នៅដោយយកនិស្ស័យពុករលួយធ្វើជាជីវិតរបស់ពួកគេ។ ហេតុដូច្នេះហើយ មិនថាអ្នកមានចំណាប់អារម្មណ៍ និងចំណូលចិត្តអ្វីនោះទេ ហើយមិនថាអ្នកប្រកបមុខរបរអ្វីនោះទេ វាមិនមានន័យថា ភាពជាមនុស្សរបស់អ្នកនឹងរងផលប៉ះពាល់ដោយសាររឿងនោះឡើយ ហើយវាក៏មិនមានន័យថា ភាពជាមនុស្សរបស់អ្នកនឹងប្រសើរឡើង ឬអន់ថយដល់កម្រិតណាមួយនោះដែរ។ តាមរយៈការពិតទាំងនេះ គេអាចមើលឃើញថា លក្ខខណ្ឌពីកំណើតដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស មិនប៉ះពាល់ដល់លក្ខណៈវិនិច្ឆ័យសម្រាប់ការប្រព្រឹត្តខ្លួន និងការធ្វើសកម្មភាពរបស់ពួកគេឡើយ ហើយក៏មិនផ្លាស់ប្ដូរផ្លូវ និងទិសដៅនៃសកម្មភាពរបស់ពួកគេដែរ។ យ៉ាងច្រើនបំផុត ចំណាប់អារម្មណ៍ និងចំណូលចិត្តទាំងនេះ គ្រាន់តែជាឧបករណ៍ ឬជាប្រភេទដើមទុនពីកំណើតដែលពួកគេពឹងផ្អែកដើម្បីរស់រានមានជីវិតប៉ុណ្ណោះ ដើម្បីឱ្យតាមរយៈវិស័យដែលពួកគេធ្វើការ ពួកគេអាចរកប្រាក់ចំណូល ហើយតាមរយៈប្រាក់ចំណូលនោះ ទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេបាន។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងដំណើរការនៃការទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ គំនិត និងទស្សនៈយល់ឃើញផ្សេងៗដែលមនុស្សទទួលយកនៅក្នុងចំណោមក្រុមមនុស្សក្នុងវិស័យផ្សេងៗ គឺដូចគ្នា។ ហេតុដូច្នេះហើយ ទីបំផុត មិនថាបុគ្គលណាម្នាក់ស្ថិតក្នុងវិស័យណាមួយ ស្ថិតនៅជ្រុងណាមួយនៃសង្គម ឬគេស្ថិតក្នុងក្រុមមនុស្សណាមួយ ឬពូជសាសន៍ណាមួយនោះទេ សេចក្ដីពុករលួយដែលគេទទួលបាន គឺដូចគ្នា។ អ្នកមិនក្លាយជាថ្លៃថ្នូរជាង ឬពុករលួយតិចជាងអ្នកដទៃ គ្រាន់តែដោយសារអ្នកធ្វើការងារ ឬប្រកបមុខរបរដែលមានកម្រិតខ្ពស់ជាងបន្តិចនោះឡើយ ហើយអ្នកក៏មិនក្លាយជាពុករលួយខ្លាំងជាងអ្នកដទៃ គ្រាន់តែដោយសារវិស័យដែលអ្នកធ្វើការ មានកម្រិតទាបនោះដែរ។ សរុបមក មិនថាចំណាប់អារម្មណ៍ និងចំណូលចិត្តពីកំណើតរបស់អ្នកជាអ្វីនោះទេ ទីបំផុត អ្នកត្រូវបានសាតាំងធ្វើឱ្យពុករលួយដោយចៀសមិនផុត និងមិនអាចទប់ទល់បានឡើយនៅក្នុងសង្គមនេះ និងនៅក្នុងចំណោមមនុស្ស។
ការចូលចិត្តការងារហិរញ្ញវត្ថុ និងគណនេយ្យ
បន្ទាប់មក ចូរយើងនិយាយអំពីការបង្ហាញចេញមួយទៀត។ មនុស្សមួយចំនួនចូលចិត្តការងារហិរញ្ញវត្ថុ និងគណនេយ្យ ពួកគេចូលចិត្តធ្វើការជាមួយតួលេខ ហើយចំណាយពេលពេញមួយជីវិតរបស់ពួកគេធ្វើការងារហិរញ្ញវត្ថុ។ ជារៀងរាល់ថ្ងៃ ពួកគេកត់ត្រាបញ្ជី បិទបញ្ជី ចាត់ចែងការទូទាត់ និងការទទួលប្រាក់ គំនិតរបស់ពួកគេពោរពេញទៅដោយទិន្នន័យគ្រប់ពេលវេលា ប៉ុន្តែពួកគេមិនដែលធុញទ្រាន់នឹងរឿងនេះឡើយ។ ការចូលចិត្តការងារហិរញ្ញវត្ថុ និងគណនេយ្យ តើនេះស្ថិតក្នុងទិដ្ឋភាពណា? (លក្ខខណ្ឌពីកំណើត។) នេះគឺជាចំណុចខ្លាំងដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស។ ដោយសារអ្នកពូកែខាងរឿងនេះ អ្នកក៏ចាប់យកមុខរបរនេះដោយធម្មជាតិ បន្ទាប់មក អ្នកក៏ទទួលបានមធ្យោបាយចិញ្ចឹមជីវិតពេញមួយជីវិតរបស់អ្នក នេះហើយជារបៀបដែលអ្នកទ្រទ្រង់ខ្លួនឯង។ វាស្មើនឹងការដែលព្រះជាម្ចាស់ទម្លាក់នំម៉ាណា ឬសត្វក្រួចពីស្ថានសួគ៌មកឱ្យអ្នក ដើម្បីឱ្យអ្នកមានអ្វីបរិភោគអ៊ីចឹងដែរ។ ចំណាប់អារម្មណ៍ និងចំណូលចិត្តនេះ គឺប្រៀបដូចជាក្ងានមាសមួយក្បាលធ្លាក់ពីលើមេឃ មកចំដៃរបស់អ្នក ដែលធ្វើឱ្យអ្នកមានចំណាប់អារម្មណ៍ និងចំណូលចិត្តនេះអ៊ីចឹង។ បន្ទាប់មក អ្នកក៏ប្រកបមុខរបរដែលទាក់ទងនឹងចំណាប់អារម្មណ៍ និងចំណូលចិត្តរបស់អ្នកដោយធម្មជាតិ ហើយដោយយកវាធ្វើជាមធ្យោបាយចិញ្ចឹមជីវិត អ្នកក៏ទ្រទ្រង់ខ្លួនឯងរហូតមកដល់សព្វថ្ងៃនេះ។ មិនថាអ្នកធ្វើវាបានល្អ ឬក៏អត់នោះទេ មិនថាអ្នកបានធ្វើការងារនេះអស់រយៈពេលប៉ុន្មានឆ្នាំនោះទេ ដរាបណាវាជារឿងដែលអ្នកមានពីកំណើត នោះវាគឺជាអ្វីដែលព្រះជាម្ចាស់បានកំណត់សម្រាប់អ្នក វាគឺជាលក្ខខណ្ឌពីកំណើត។ សរុបមក អ្វីៗទាំងអស់នេះសុទ្ធតែមកពីព្រះជាម្ចាស់ គ្មានអ្វីក្នុងរឿងនេះដែលមនុស្សត្រូវអួតអាងឡើយ។ តើមែនទេ? (មែនហើយ។)
ការពូកែធ្វើជំនួញ
ការចូលចិត្តធ្វើជំនួញ ការពូកែធ្វើជំនួញ តើនេះស្ថិតក្នុងទិដ្ឋភាពណា? (លក្ខខណ្ឌពីកំណើត។) ការពូកែធ្វើជំនួញ មានន័យថា ការដំណើរការអាជីវកម្មរបស់ខ្លួនបានល្អជាងមនុស្សភាគច្រើន។ អ្នកដទៃប្រហែលជាដំណើរការអាជីវកម្មបាន ២ ឬ ៣ ខែ ហើយក៏ក្ស័យធន ដោយបាត់បង់សូម្បីតែដើមទុនដំបូងរបស់ពួកគេ ប៉ុន្តែគេដំណើរការអាជីវកម្មរបស់គេបាន ២ ឬ ៣ ឆ្នាំ ហើយកាន់តែធ្វើបានល្អប្រសើរឡើង។ បន្តិចម្ដងៗ ជីវិតរបស់គេក៏កាន់តែចម្រើន គ្រួសាររបស់គេហូបចុក និងស្លៀកពាក់បានល្អជាងមុន គេប្ដូរពីផ្ទះតូចទៅជាផ្ទះធំ ឡានតូចប្ដូរទៅជាឡានធំជាងមុន ហើយជីវិតរបស់គេចេះតែមានភាពប្រសើរឡើង គេក្លាយជាអ្នកជំនួញដ៏មានទ្រព្យសម្បត្តិ។ ការពូកែធ្វើជំនួញ តើនេះគឺជាលក្ខខណ្ឌពីកំណើតដែរឬទេ? (មែនហើយ។) ការពូកែធ្វើជំនួញ ដែលជាលក្ខខណ្ឌពីកំណើតនេះ គឺជាចំណុចខ្លាំងរបស់គេ។ គេមិនដែលបានរៀនសូត្រជាពិសេសអំពីរបៀបធ្វើជំនួញឡើយ ហើយក៏មិនបានទទួលឥទ្ធិពលពីឪពុកម្ដាយរបស់គេដែរ ប៉ុន្តែគេទទួលបានជោគជ័យយ៉ាងងាយស្រួលក្នុងការដំណើរការអាជីវកម្មខ្នាតតូច និងរកលុយបាន។ អ្នកសួរគេថា៖ «តើអ្នកយល់ថាការធ្វើជំនួញជារឿងលំបាកដែរឬទេ?» គេឆ្លើយថា៖ «មិនលំបាកទាល់តែសោះ។ ខ្ញុំគ្រាន់តែប្រើខួរក្បាលរបស់ខ្ញុំ ហើយគិតថាត្រូវធ្វើបែបណាឱ្យសមស្រប និងអាចរកលុយបាន បន្ទាប់មក ខ្ញុំក៏ធ្វើវាតាមរបៀបនោះទៅ ហើយទីបំផុត លុយនោះក៏ក្លាយជារបស់ខ្ញុំ»។ អ្នកនិយាយថា៖ «ការធ្វើជំនួញហាក់ដូចជាមិនបាច់ប្រឹង និងងាយស្រួលណាស់សម្រាប់អ្នក។ ហេតុអ្វីបានជាខ្ញុំធ្វើមិនបាន?» ហេតុអ្វី? ពីព្រោះព្រះជាម្ចាស់មិនបានប្រទានចំណុចខ្លាំងនោះដល់អ្នកឡើយ ដូច្នេះ អ្នកគ្រាន់តែគ្មានទេពកោសល្យខាងរឿងនេះប៉ុណ្ណោះ។ ដូច្នេះ អ្នកដែលមានចំណុចខ្លាំង មិនគួរមានអំនួតឡើយ ហើយអ្នកដែលគ្មានចំណុចខ្លាំង ក៏មិនគួរច្រណែនដែរ។ អ្វីដែលព្រះជាម្ចាស់ប្រទានឱ្យ គ្មាននរណាម្នាក់អាចដកហូតបានឡើយ សូម្បីតែអ្នកមិនចង់បានវា ក៏អ្នកមិនអាចបដិសេធវាបានដែរ។ ព្រះជាម្ចាស់គ្រាន់តែធ្វើឱ្យអ្នកពូកែខាងរឿងនេះ ហើយតាមរយៈចំណុចខ្លាំងនេះ ទ្រង់ផ្ដល់ឱ្យអ្នកនូវមធ្យោបាយចិញ្ចឹមជីវិត ឬមុខរបរមួយដើម្បីទ្រទ្រង់ជីវិតរបស់អ្នក។ នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់។ អ្នកដទៃរៀនសូត្រ មានគេបង្រៀន និងអនុវត្ត ប៉ុន្តែមិនថាពួកគេព្យាយាមយ៉ាងណានោះទេ ពួកគេមិនអាចទទួលបានលទ្ធផលល្អឡើយ។ ប៉ុន្តែ អ្នកអាចធ្វើវាបានទាំងមិនបានរៀនសូត្រផង។ មិនថាពួកគេគិតយ៉ាងណានោះទេ ខួរក្បាលរបស់ពួកគេមិនដំណើរការលឿនដូចខួរក្បាលរបស់អ្នកឡើយ ហើយពួកគេមិនអាចដំណើរការអាជីវកម្មបានល្អដូចអ្នកដែរ។ ដូច្នេះ តើចំណុចខ្លាំងរបស់អ្នកនេះមកពីណា? តើវាមិនមានពីកំណើតទេឬ? ហើយតើអ្វីដែលមានពីកំណើត មិនមែនជាអ្វីដែលព្រះជាម្ចាស់ប្រទានឱ្យទេឬ? អ្នកតែងតែនិយាយពីអ្វីដែលអ្នកចូលចិត្ត អ្វីដែលអ្នកពូកែ ប៉ុន្តែតើនោះជាអ្វីដែលអ្នកបានសុំឬ? មនុស្សមួយចំនួននិយាយថា វាបានមកពីឪពុកម្ដាយរបស់ពួកគេតាមតំណពូជ។ ចុះហេតុអ្វីបានជាអ្នកមិនទទួលបានអ្វីផ្សេងទៀតតាមតំណពូជ? ចូរសាកល្បងរកវិធីផ្ទេរចំណុចខ្លាំងនេះទៅឱ្យជំនាន់ក្រោយរបស់អ្នកមើល តើអ្នកអាចធ្វើវាបានដែរឬទេ? តើអ្នកមានសិទ្ធិសម្រេចក្នុងរឿងនេះដែរឬទេ? (គ្មានទេ។) ច្បាស់ណាស់គឺគ្មានទេ។ ចំណុចខ្លាំងដែលអ្នកមាន គឺព្រះជាម្ចាស់ជាអ្នកប្រទានឱ្យ ទោះបីជាអ្នកដទៃច្រណែននឹងអ្នកខ្លាំងប៉ុនណាក៏ដោយ ក៏ពួកគេមិនអាចដកវាចេញ ឬយកវាទៅបាត់បានឡើយ ហើយសូម្បីតែអ្នកមិនចង់បានវាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែប្រទានវាដល់អ្នកដែរ។ ដោយសារព្រះជាម្ចាស់បានប្រទានព្រះគុណដល់អ្នក អ្នកគួរតែទទួលយកវាពីទ្រង់។ កុំមានអំនួត ហើយកុំអួតអាងឱ្យសោះ។ អំនួត និងការអួតអាង គឺជាការបង្ហាញចេញនូវភាពល្ងង់ខ្លៅរបស់មនុស្ស។
ដូច្នេះ តើអ្នកគួរប្រព្រឹត្តចំពោះចំណុចខ្លាំងដែលព្រះជាម្ចាស់បានប្រទានដល់អ្នកឱ្យបានត្រឹមត្រូវដោយរបៀបណា? ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់ត្រូវការឱ្យអ្នកបំពេញភារកិច្ចក្នុងផ្នែកនេះ នោះអ្នកគួរតែប្រើប្រាស់ចំណុចខ្លាំងរបស់អ្នកនៅក្នុងភារកិច្ចរបស់អ្នក នៅក្នុងកិច្ចការរបស់ពួកជំនុំ។ កុំលាក់ទុកឱ្យសោះ ត្រូវយកវាមកប្រើប្រាស់ឱ្យបានពេញលេញ។ តាមរបៀបនេះ ចំណុចខ្លាំងដែលព្រះជាម្ចាស់បានប្រទានដល់អ្នក នឹងមិនអសារបង់ឡើយ ហើយអ្នកនឹងបានសងថ្វាយព្រះអង្គវិញនូវព្រះគុណ និងការយកព្រះទ័យទុកដាក់យ៉ាងពិសេសដែលអ្នកបានទទួលពីព្រះជាម្ចាស់។ ក្នុងការធ្វើដូច្នេះ អ្នកគឺជាមនុស្សដែលមានមនសិការ អ្នកមិនត្រឹមតែស្វែងរកផលប្រយោជន៍សម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ្នកកំពុងសងគុណព្រះជាម្ចាស់។ នេះគឺជាការប្រព្រឹត្តដ៏ត្រឹមត្រូវ។ សូម្បីតែអ្នកគិតថា៖ «ខ្ញុំមានចំណុចខ្លាំងនេះ ចំណាប់អារម្មណ៍ និងចំណូលចិត្តនេះ ហើយការធ្វើរឿងនេះគឺងាយស្រួលណាស់សម្រាប់ខ្ញុំ» ក៏ដោយ ដរាបណាអ្នកចាត់ទុកវាជាភារកិច្ចរបស់អ្នក នោះអ្នកមិនអាចពឹងផ្អែកតែលើចំណុចខ្លាំង ចំណាប់អារម្មណ៍ និងចំណូលចិត្តរបស់អ្នកបានឡើយ។ អ្នកត្រូវតែធ្វើវាស្របតាមគោលការណ៍ដែលព្រះជាម្ចាស់បានប្រាប់អ្នក និងសេចក្ដីតម្រូវរបស់ដំណាក់របស់ព្រះជាម្ចាស់ បន្ទាប់មក ត្រូវរួមបញ្ចូលវាជាមួយនឹងចំណុចខ្លាំងរបស់អ្នក។ តាមរបៀបនេះ អ្នកនឹងបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ ហើយអ្នកនឹងបានថ្វាយភាពស្មោះត្រង់របស់អ្នក។ នេះគឺដូចជាពេលដែលព្រះជាម្ចាស់បានប្រទានកូនប្រុសម្នាក់ដល់លោកអ័ប្រាហាំអ៊ីចឹងដែរ នៅពេលដែលព្រះជាម្ចាស់ប្រទានកូននោះដល់គាត់ លោកអ័ប្រាហាំមានសេចក្ដីអំណរយ៉ាងខ្លាំង ហើយនៅពេលដែលព្រះជាម្ចាស់ចង់យកកូននោះទៅវិញ លោកអ័ប្រាហាំត្រូវតែថ្វាយកូននោះទៅព្រះជាម្ចាស់វិញដោយស្ម័គ្រចិត្ត និងទាំងស្រុង។ គាត់មិនអាចលាក់ទុក ឬព្យាយាមដាក់លក្ខខណ្ឌឡើយ ហើយគាត់រឹតតែមិនអាចរអ៊ូរទាំចំពោះព្រះជាម្ចាស់ ឬប្រមាថព្រះជាម្ចាស់ឡើយ គាត់ត្រូវតែថ្វាយកូនប្រុសរបស់គាត់ដោយអស់ពីចិត្ត និងដោយស្មោះស្ម័គ្រ។ នៅពេលដែលព្រះជាម្ចាស់ប្រទានព្រះគុណដល់អ្នក អ្នកមានសេចក្ដីអំណរ និងស្កប់ស្កល់យ៉ាងខ្លាំង ដោយមានអារម្មណ៍ថាអ្នកទទួលបានផលចំណេញ ហើយថាព្រះជាម្ចាស់មានព្រះទ័យសប្បុរសចំពោះអ្នក។ បន្ទាប់ពីអ្នកទទួលបានព្រះគុណរបស់ព្រះជាម្ចាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ តើអ្នកមានអាកប្បកិរិយាបែបណា នៅពេលដែលព្រះជាម្ចាស់សុំឱ្យអ្នកថ្វាយអ្វីមួយនោះ? តើអ្នកដាច់ចិត្តលះបង់វាដែរឬទេ? តើអ្នកអាចថ្វាយវាទៅព្រះជាម្ចាស់ និងប្រគល់វាថ្វាយព្រះអង្គវិញដោយគ្មានការលាក់ទុកដែរឬទេ? ប្រសិនបើអ្នកអាចប្រគល់ថ្វាយព្រះជាម្ចាស់វិញនូវអ្វីដែលព្រះអង្គបានប្រទានដល់អ្នកដោយមិនបន្ធូរបន្ថយ ស្របតាមគោលការណ៍ដែលព្រះអង្គតម្រូវ ដោយគ្មានការរអ៊ូរទាំ ដោយគ្មានការលាក់ទុក និងដោយមិនទុកវាសម្រាប់ខ្លួនឯង ប៉ុន្តែបែរជាថ្វាយវាទៅព្រះជាម្ចាស់ នោះអ្នកត្រូវតាមស្ដង់ដាជាភាវៈដែលព្រះបានបង្កើតហើយ។ ភារកិច្ចដែលអ្នកបានបំពេញ ក៏ត្រូវតាមស្ដង់ដាដែរ ហើយព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យ។ ព្រះជាម្ចាស់មិនទាមទារច្រើនពីអ្នកនោះទេ ពីព្រោះអ្វីដែលព្រះជាម្ចាស់បានប្រទានដល់អ្នក គឺលើសពីអ្វីដែលអ្នកអាចថ្វាយបានជាច្រើនដង។ ក្រៅពីប្រទានជីវិតដល់អ្នក ព្រះជាម្ចាស់ក៏បានប្រទានដល់អ្នកនូវដើមទុន និងលក្ខខណ្ឌដែលអ្នកពឹងផ្អែកដើម្បីរស់រានមានជីវិតផងដែរ។ ដោយសារអ្នកមានចំណុចខ្លាំង ចំណាប់អារម្មណ៍ និងចំណូលចិត្តនេះ តើអ្នកទទួលបានផលប្រយោជន៍ប៉ុនណាទៅ? តើអ្នកបានទទួលព្រះគុណរបស់ព្រះជាម្ចាស់ប៉ុនណាទៅ? រហូតមកដល់ពេលនេះ តើអ្នកបានសងគុណព្រះជាម្ចាស់ប៉ុនណាហើយ? ប្រសិនបើអ្នកទើបតែចាប់ផ្ដើមសងគុណព្រះជាម្ចាស់នៅពេលនេះ នោះអ្នករាងយឺតយ៉ាវបន្តិចហើយ។ ប្រសិនបើអ្នកធ្វើមិនបានល្អកាលពីអតីតកាល ចាប់ពីពេលនេះតទៅ អ្នកគួរតែថ្វាយទៅព្រះជាម្ចាស់ដោយគ្មានការលាក់ទុកឡើយ។ ចូរប្រើប្រាស់ចំណុចខ្លាំងរបស់អ្នក ជំនាញវិជ្ជាជីវៈ និងគោលការណ៍ផ្សេងៗនៃវិជ្ជាជីវៈដែលអ្នកចេះស្ទាត់ នៅក្នុងភារកិច្ចរបស់អ្នក ដោយមិនលាក់ទុកអ្វីឡើយ ពីព្រោះអ្វីដែលអ្នកថ្វាយ ដើមឡើយជារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ជាអ្នកប្រទានវាដល់អ្នក។ នៅពេលដែលអ្នកថ្វាយអ្វីៗទាំងនេះ ហើយប្រើប្រាស់វានៅក្នុងភារកិច្ចរបស់អ្នក ម្យ៉ាង ព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យទទួលយកវា ហើយម្យ៉ាងទៀត អ្នកនឹងទទួលបានសេចក្ដីពិត ទទួលបានជីវិត និងទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ អ្នកនឹងទទួលបានផលប្រយោជន៍យ៉ាងធំធេង ហើយមិនខាតបង់ទាល់តែសោះ។ ក្នុងពេលជាមួយគ្នានេះ ព្រះជាម្ចាស់មិនបានដកហូតសិទ្ធិរបស់អ្នកក្នុងការរីករាយនឹងចំណាប់អារម្មណ៍ ចំណូលចិត្ត និងចំណុចខ្លាំងរបស់អ្នកឡើយ។ ដោយសារព្រះជាម្ចាស់បានប្រទានចំណាប់អារម្មណ៍ និងចំណូលចិត្តនេះដល់អ្នក ព្រះអង្គនឹងមិនដកយកវាទៅវិញឡើយ។ មិនថាអ្នកថ្វាយច្រើនប៉ុនណានោះទេ អ្នកនៅតែមានវាដដែល ព្រះជាម្ចាស់ធានាថា វានឹងបន្តមាននៅក្នុងខ្លួនអ្នកជារៀងរហូត វាគឺជាផ្នែកមួយនៃខ្លួនអ្នកផ្ទាល់។ ប្រសិនបើអ្នកមិនថ្វាយទៅព្រះជាម្ចាស់ទេ នោះគេអាចនិយាយបានត្រឹមតែថា អ្នកគ្មានមនសិការ ថាអ្នកមិនត្រូវតាមស្ដង់ដាជាភាវៈដែលព្រះបានបង្កើតមក ហើយថាអ្នកគ្មានភាពស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកពិតជាមានភាពស្មោះស្ម័គ្រមែន នោះអ្នកគួរតែសងថ្វាយព្រះជាម្ចាស់វិញនូវអ្វីដែលអ្នកបានទទួលពីព្រះអង្គ និងអ្វីដែលអ្នកមាន។ អ្នកគួរតែមានអាកប្បកិរិយាបែបនេះ។ ទោះបីជាព្រះជាម្ចាស់បានប្រទានដល់អ្នកច្រើនប៉ុនណាក៏ដោយ ទោះបីជាអ្នកយល់ច្រើនប៉ុនណាក៏ដោយ និងទោះបីជាអ្នកមានសមត្ថភាពធ្វើបានច្រើនប៉ុនណាក៏ដោយ ក៏អ្នកត្រូវតែថ្វាយទៅព្រះជាម្ចាស់ដោយគ្មានការលាក់ទុកដែរ។ តើអ្នកគិតថាព្រះជាម្ចាស់នឹងឱ្យអ្នកថ្វាយវាដោយអសារបង់ឬ? ចូរមើលលោកអ័ប្រាហាំចុះ នៅពេលដែលព្រះជាម្ចាស់សុំអ៊ីសាកពីគាត់ គាត់ក៏បានថ្វាយអ៊ីសាកនៅលើអាសនៈ។ ប៉ុន្តែ បន្ទាប់ពីបានទតឃើញភាពស្មោះស្ម័គ្ររបស់លោកអ័ប្រាហាំហើយ តើព្រះជាម្ចាស់ពិតជាយកអ៊ីសាកទៅមែនឬ? ព្រះជាម្ចាស់មិនបានយកគាត់ទៅឡើយ ព្រះអង្គបានប្រគល់អ៊ីសាកទៅលោកអ័ប្រាហាំវិញ ហើយបានរៀបចំកូនចៀមមួយនៅក្បែរនោះ។ លោកអ័ប្រាហាំមិនត្រឹមតែមិនបាច់ថ្វាយអ៊ីសាកទៅព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងទទួលបានកូនចៀមដែលបានរៀបចំរួចជាស្រេចនោះទៀតផង។ ទីបំផុត ព្រះពរដែលព្រះជាម្ចាស់បានប្រទានដល់គាត់ គឺលើសពីអ្វីដែលគាត់អាចនឹកស្មានដល់ជាច្រើនដងឥតគណនា។ ជាការពិតណាស់ នេះមិនមែនជារឿងដែលលោកអ័ប្រាហាំអាចនឹកស្មានដល់ឡើយ ហើយវាក៏មិនមែនជាអ្វីដែលគាត់បានទូលសូមដែរ។ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សដោយអយុត្តិធម៌ឡើយ ព្រះអង្គគ្រាន់តែប្រទានពរដល់មនុស្សតាមរបៀបនេះ នេះហើយជាព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សូម្បីតែនៅពេលដែលអ្នកមិនទាន់បានសងគុណអ្វីទៅព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គបានប្រទានដល់អ្នកយ៉ាងច្រើនសន្ធឹកសន្ធាប់រួចទៅហើយ។ ដូច្នេះ ប្រសិនបើអ្នកពិតជាសងគុណព្រះជាម្ចាស់មែន តើអ្នកគិតថាព្រះអង្គនឹងប្រទានដល់អ្នកតិចឬ? ច្បាស់ណាស់គឺមិនមែនទេ ព្រះពរដែលព្រះជាម្ចាស់ប្រទានដល់អ្នក នឹងលើសពីអ្វីគ្រប់យ៉ាងដែលអ្នកអាចនឹកស្មានដល់។ ដូច្នេះ ចូរប្រាប់ខ្ញុំមក តើវាងាយស្រួលដែរឬទេ ក្នុងការថ្វាយចំណុចខ្លាំងទាំងអស់ដែលព្រះជាម្ចាស់បានប្រទានដល់អ្នក ហើយប្រើប្រាស់វានៅក្នុងភារកិច្ចរបស់អ្នកនោះ? ឧបមាថាអ្នកគិតថា៖ «ចំណុចខ្លាំង ចំណាប់អារម្មណ៍ និងចំណូលចិត្តដែលខ្ញុំមានពីកំណើតទាំងនេះ គឺជាអ្វីដែលខ្ញុំកើតមកមានស្រាប់ ខ្ញុំទទួលបានវាតាមតំណពូជពីឪពុកម្ដាយរបស់ខ្ញុំ។ ទាំងនេះគឺដោយសារតែខ្ញុំមានហ្សែនល្អ និងមានប្រវត្តិគ្រួសារល្អ។ ថាតើវាជាអ្វីដែលព្រះជាម្ចាស់បានប្រទានឱ្យឬក៏អត់នោះ ខ្ញុំមិនដឹងទេ។ យ៉ាងណាក៏ដោយ ខ្ញុំគ្រាន់តែមានសំណាងល្អប៉ុណ្ណោះ វាគឺជាសំណាងរបស់ខ្ញុំផ្ទាល់។ ចំពោះរឿងថាតើខ្ញុំនឹងប្រគល់វាថ្វាយព្រះជាម្ចាស់វិញឬក៏អត់នោះ ចាំខ្ញុំសម្រេចចិត្តនៅពេលក្រោយ។ ពេលនេះ ខ្ញុំមិនមានគម្រោងធ្វើបែបនេះទេ»។ ចូរប្រាប់ខ្ញុំមក តើការគិតបែបនេះមានន័យថាអ្នកមានមនសិការដែរឬទេ? (គ្មានទេ។) ទោះបីជាព្រះជាម្ចាស់មិនដកយកចំណាប់អារម្មណ៍ ចំណូលចិត្ត ចំណុចខ្លាំង និងអ្វីៗផ្សេងទៀតដែលព្រះអង្គបានប្រទានដល់អ្នកទៅវិញក៏ដោយ ក៏អ្នកនឹងមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់ដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកមិនត្រូវតាមស្ដង់ដាជាភាវៈដែលព្រះបានបង្កើតឡើយ យ៉ាងហោចណាស់ ព្រះជាម្ចាស់ក៏មិនសព្វព្រះហឫទ័យនឹងមនុស្សបែបនេះដែរ។ ព្រះជាម្ចាស់ប្រទានដល់មនុស្សនូវចំណាប់អារម្មណ៍ ចំណូលចិត្ត និងចំណុចខ្លាំងមួយចំនួន ហើយព្រះអង្គក៏មានសេចក្ដីតម្រូវជាក់លាក់សម្រាប់ពួកគេផងដែរ។ ចំពោះរបៀបដែលមនុស្សប្រព្រឹត្តចំពោះចំណាប់អារម្មណ៍ ចំណូលចិត្ត និងចំណុចខ្លាំងទាំងនេះ ពួកគេក៏គួរតែមានគោលការណ៍ដែលស្របតាមសេចក្ដីពិតផងដែរ។ ម្យ៉ាង កុំចាត់ទុករឿងទាំងនេះជាដើមទុនរបស់អ្នកឡើយ ម្យ៉ាងទៀត ប្រសិនបើកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យអ្នកបំពេញភារកិច្ចដែលទាក់ទងនឹងចំណាប់អារម្មណ៍ ចំណូលចិត្ត និងចំណុចខ្លាំងរបស់អ្នក នោះអ្នកគួរតែចាត់ទុកភារកិច្ចនេះជាកាតព្វកិច្ចផ្ទាល់ខ្លួនរបស់អ្នក ដោយស្មារតីទទួលខុសត្រូវ។ អ្នកគួរតែថ្វាយអ្វីដែលព្រះជាម្ចាស់បានប្រទានដល់អ្នកទាំងស្រុង និងដោយគ្មានការលាក់ទុក ដើម្បីឱ្យព្រះជាម្ចាស់អាចសព្វព្រះហឫទ័យនឹងភាពស្មោះស្ម័គ្រ និងការចុះចូលរបស់ភាវៈដែលព្រះបានបង្កើតមកចំពោះព្រះអង្គ។ តើនេះមិនមែនជារឿងដ៏ថ្លៃថ្នូរ និងមានសិរីរុងរឿងទេឬ? (មែនហើយ។) ប្រសិនបើអ្នកមិនអាចថ្វាយទៅព្រះជាម្ចាស់នូវអំណោយទាន និងចំណុចខ្លាំងដែលព្រះអង្គបានប្រទានដល់អ្នកទេ នោះអ្នកជំពាក់គុណព្រះជាម្ចាស់ហើយ នោះគឺជារឿងដ៏គួរឱ្យខ្មាសអៀនមួយ។ នៅពេលដែលព្រះជាម្ចាស់ប្រទានអំណោយទាន និងចំណុចខ្លាំងទាំងនេះដល់អ្នក អ្នកសប្បាយចិត្តណាស់ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់សុំឱ្យអ្នកថ្វាយវាទៅព្រះអង្គ អ្នកបែរជាក្ដៅក្រហាយ មិនចង់ឱ្យព្រះជាម្ចាស់ប្រើប្រាស់វា ហើយចង់ប្រើវាសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ តើការធ្វើបែបនេះបង្ហាញថាមានវិចារណញ្ញាណដែរឬទេ? របស់ទាំងនោះមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់អ្នកឡើយ វាគឺជាអ្វីដែលព្រះជាម្ចាស់បានប្រទានឱ្យ។ ដោយសារវាជាអ្វីដែលព្រះជាម្ចាស់បានប្រទានឱ្យ នៅពេលដែលព្រះអង្គតម្រូវឱ្យអ្នកថ្វាយវា អ្នកគួរតែថ្វាយវាទៅព្រះអង្គ។ ការដែលអាចថ្វាយវាបាន បង្ហាញថាអ្នកមានការចុះចូល និងភាពស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនចង់ថ្វាយវាទេ ឬអ្នកធ្វើដូច្នេះដោយបង្ខំចិត្ត និងទាំងមិនពេញចិត្ត នោះវាបញ្ជាក់ថាអ្នកគ្មានការចុះចូល ឬភាពស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ឡើយ។ គេអាចនិយាយបានត្រឹមតែថា ភាពជាមនុស្ស និងចរិតលក្ខណៈរបស់អ្នកមានបញ្ហាហើយ។
បានហើយ ការប្រកបគ្នារបស់យើងនៅថ្ងៃនេះ គឺមានតែប៉ុណ្ណេះឯង។ លាហើយ!
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣