២. កាលពីមុន គ្រូគង្វាលបានអធិប្បាយជាញឹកញាប់ថា នៅពេលដែលព្រះអម្ចាស់យាងមក យើងនឹងត្រូវបានលើកឡើងទៅលើមេឃ មុនគ្រោះមហន្តរាយ ប៉ុន្តែឥឡូវ យើងមើលឃើញគ្រប់ប្រភេទនៃគ្រោះមហន្តរាយធំៗ ដែលកើតមាននៅលើផែនដី ហើយយើងមិនត្រូវបានលើកឡើងនៅឡើយទេ។ គ្រូគង្វាលនិយាយថា ការដែលយើងមិនត្រូវបានលើកឡើងនេះមានន័យថា ព្រះអម្ចាស់មិនទាន់បានយាងត្រលប់មកវិញនៅឡើយទេ ថាព្រះអម្ចាស់នឹងលេចមកឲ្យយើងឃើញនៅក្នុងចំណោមគ្រោះមហន្តរាយ ហើយយើងនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ។ ខ្ញុំមិនយល់ឡើយ។ តើយើងត្រូវបានលើកឡើងមុនពេល ឬក៏ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ?
ចម្លើយ៖
ពាក់ព័ន្ធនឹងសំណួររបស់អ្នកជឿ ដែលត្រូវបានលើកឡើងនៅពេលដែលព្រះអម្ចាស់យាងមក គ្រូគង្វាល និងអ្នកអធិប្បាយព្រះគម្ពីជាច្រើនបានកំណត់ថា ព្រះអម្ចាស់នឹងយាងមក ហើយអ្នកជឿនឹងត្រូវបានលើកឡើងនៅមុនពេលដែលគ្រោះមហន្តរាយមកដល់។ ប៉ុន្តែបច្ចុប្បន្ន គ្រោះមហន្តរាយធំៗបានមកដល់ហើយ ហើយមនុស្សរបស់ពិភពខាងសាសនា មិនទាន់ត្រូវបានលើកឡើងនៅឡើយទេ។ ការនេះបានធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំ ហើយពាក់ព័ន្ធនឹងបញ្ហានេះ គ្រូគង្វាលខាងសាសនានិយាយថា «ការដែលពួកយើងមិនត្រូវបានលើកឡើងមុនពេលគ្រោះមហន្តរាយបង្ហាញថា ព្រះអម្ចាស់មិនបានយាងមកមុនគ្រោះមហន្តរាយឡើយ។ ពួកយើងអះអាងថា ព្រះអម្ចាស់នឹងច្បាស់ជាលេចមកចំពោះពួកយើងអំឡុងពេលគ្រោះមហន្តរាយ ដូច្នេះ ពួកយើងនឹងរង់ចាំឱ្យត្រូវបានលើកឡើងអំឡុងពេលគ្រោះមហន្តរាយ។» នេះជាការអះអាងជាទូទៅបំផុតនៅក្នុងសាសនា។ តើទស្សនៈបែបនេះត្រឹមត្រូវឬទេ? តើពួកវាមានមូលដ្ឋាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬទេ? តើអាចទៅរួចទេ ដែលដោយសារតែមនុស្សរបស់ពិភពខាងសាសនាមិនត្រូវបានលើកឡើងមុនគ្រោះមហន្តរាយ និងមិនបានឃើញព្រះអម្ចាស់យាងចុះមកលើពពកស នោះនេះអះអាងថា ព្រះអម្ចាស់មិនបានយាងមក? នៅពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមក និងធ្វើកិច្ចការរបស់ទ្រង់ នោះសម្ដេចសង្ឃ ស្មៀនហ្លួង និងពួកផារិស៊ីរបស់យូដា មិនទទួលស្គាល់ទ្រង់ឡើយ ហើយបដិសេធការលេចមក និងកិច្ចការរបស់ទ្រង់។ ពួកគេមិនបានស្វាគមន៍ព្រះមេស៊ាឡើយ ដូច្នេះ ពួកគេបាននិយាយថា ទ្រង់មិនទាន់យាងមកនៅឡើយទេ។ តើគ្រូគង្វាលខាងសាសនាទាំងនេះ មិនកំពុងតែបង្កកំហុសដូចជាពួកផារិស៊ី កាលពីប៉ុន្មានឆ្នាំនោះទេឬ? តើពួកគេមិនបកស្រាយព្រះគម្ពីរខុសទេឬ នៅពេលដែលពួកគេកំណត់ភ្លាមៗ ពីពេលវេលាដែលព្រះអម្ចាស់នឹងយាងមក ផ្អែកលើខគម្ពីរមួយឬពីរ? បច្ចុប្បន្នេះ ដោយសារតែគ្រោះមហន្តរាយនានាបានមកដល់រួចហើយ នោះពិតណាស់ ព្រះអម្ចាស់មិនយាងមកដោយចំហលើពពកសឡើយ នេះជាតថភាព។ ប៉ុន្តែពួកយើងបានឃើញថា នៅទិសខាងកើត មានអស់អ្នកដែលធ្វើទីបន្ទាល់ចំពោះការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលធ្វើបន្ទាល់ និងផ្សព្វផ្សាយគ្រប់ទាំងសេចក្ដីពិត ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ ហើយថា ដូចជាពន្លឺដ៏ធំ ពួកគេបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច ដោយបណ្ដាលឱ្យមានការគាបសង្កត់ និងការបៀតបៀនដ៏ខ្លាំងរបស់របបបក្សកុម្មុយនីស្ដចិន ហើយបញ្ជូនភាពភ្ញាក់ផ្អើលទៅទូទាំងពិភពលោក។ តើពិតជាគ្មាននរណាម្នាក់នៅក្នុងពិភពខាងសាសនា ដែលអាចឃើញតថភាពនេះទេឬ? នេះពិតជាសម្រេចនូវសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។
ការដែលព្រះអម្ចាស់លេចមក និងបំពេញកិច្ចការរបស់ទ្រង់មុនគ្រោះមហន្តរាយ គឺហួសពីការសង្ស័យ។ នៅក្នុងកណ្ឌគម្ពីរវិវរណៈចែងថា «ហើយសរសេរទៅកាន់ទេវតានៃពួកជំនុំនៅក្នុងក្រុងភីឡាដិលភាថា។ សេចក្តីទាំងនេះបានសរសេរថា ព្រះអង្គដែលបរិសុទ្ធ ព្រះអង្គដែលពិតប្រាកដ ព្រះអង្គដែលមានកូនសោរបស់ស្តេចដាវីឌ បើព្រះអង្គបើក គ្មានអ្នកណាបិទបានទេ។ ហើយបើទ្រង់បិទ នោះគ្មានអ្នកណាបើកបានទេ។ ខ្ញុំស្គាល់កិច្ចការរបស់អ្នកហើយ មើល៍! ខ្ញុំបានបើកទ្វារចំហនៅមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ។ ដ្បិតអ្នកមានកម្លាំងតិចតួច ហើយអ្នកបានកាន់តាមពាក្យខ្ញុំ និងមិនបានបដិសេធឈ្មោះខ្ញុំដែរ។ មើល៍! ខ្ញុំនឹងបង្កើតពួកគេចេញពីសាលាប្រជុំរបស់សាតាំង ដែលថាពួកគេជាសាសន៍យូដា តែមិនមែនទេ គេនិយាយកុហក។ ខ្ញុំនឹងឲ្យគេមក និងថ្វាយបង្គំនៅចំពោះជើងរបស់អ្នក ព្រមទាំងឲ្យគេដឹងថា ខ្ញុំបានស្រឡាញ់អ្នកមែន។ ដោយព្រោះអ្នកបានកាន់តាមពាក្យនៃចិត្តអត់ធ្មត់របស់ខ្ញុំ ខ្ញុំក៏នឹងការពារអ្នកឲ្យរួចពីគ្រានៃសេចក្តីល្បួង ដែលនឹងកើតមានដល់ពិភពលោកទាំងមូល ដើម្បីល្បងលពួកអ្នកដែលនៅលើផែនដី។ មើល៍ ខ្ញុំនឹងមកឆាប់ៗ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្តើមយកមកុដរបស់អ្នកបាន។ អ្នកណាដែលឈ្នះ នោះខ្ញុំនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះនៃខ្ញុំ ហើយគេនឹងមិនចេញទៅណាទៀតឡើយ ហើយខ្ញុំនឹងចារឹកព្រះនាមព្រះរបស់ខ្ញុំ និងឈ្មោះក្រុងនៃព្រះរបស់ខ្ញុំនៅជាប់នឹងគេ ជាក្រុងយេរូសាឡឹមថ្មីដែលចុះមកពីស្ថានសួគ៌ មកពីព្រះរបស់ខ្ញុំ ហើយខ្ញុំនឹងចារឹកព្រះនាមរបស់ខ្ញុំលើគេផងដែរ» (វិវរណៈ ៣:៧-១២)។ ព្រះបន្ទូលទាំងនេះសុទ្ធតែត្រូវបានសម្រេច។ អំឡុងពេលគ្រាចុងក្រោយ ពួកជំនុំនៅក្រុងភីឡាដិលភា ជាពួកជំនុំដែលត្រូវបានលើកឡើងមុនគ្រោះមហន្តរាយនានា ហើយអស់អ្នកដែលត្រូវបានលើកឡើង គឺអស់អ្នកដែលវិលត្រឡប់មកចំពោះព្រះជាម្ចាស់ ដោយសារតែពួកគេបានអានព្រះសូរសៀងជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងឮព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ការនេះ សម្រេចព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់៖ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ មនុស្សទាំងនេះដែលទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយអង្គុយនៅឯពិធីរៀបការរបស់កូនចៀម។ អស់អ្នកដែលស្រឡាញ់ និងតាមរកសេចក្ដីពិត បានឆ្លងកាត់បទពិសោធនៃការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ ហើយពួកគេត្រូវបានបង្កើតទៅជាអ្នកមានជ័យជម្នះ ពួកគេគឺជាស្ត្រីព្រហ្មចារីឆ្លាតវៃដែលស្វាគមន៍ព្រះអម្ចាស់។ ទន្ទឹមនឹងនេះ អស់អ្នកដែលបដិសេធមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាស្ត្រីព្រហ្មចារីឆោតល្ងង់។ ពួកគេមិនទទួលស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ពួកគេខ្ជះខ្ជាយឱកាសរបស់ពួកគេក្នុងការស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់ ដូច្នេះហើយ ពួកគេត្រូវបានបោះបង់ និងបោះចូលទៅក្នុងគ្រោះមហន្តរាយនានា។ ប៉ុន្តែបន្ទាប់ពីគ្រោះមហន្តរាយធំៗបានចាប់ផ្ដើមធ្លាក់ចុះមក មនុស្សមួយចំនួនស្ដាប់ឮសំឡេងរបស់ព្រះជាម្ចាស់ក្នុងគ្រោះមហន្តរាយ ពួកគេឃើញទីបន្ទាល់ចំពោះការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយពួកគេទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ បច្ចុប្បន្ននេះ មនុស្សខាងសាសនាជាច្រើនកំពុងស្រាវជ្រាវអំពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយមនុស្សកាន់តែច្រើន កំពុងតែទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សទាំងនេះ ជាអស់អ្នកដែលត្រូវបានលើកឡើងអំឡុងពេលគ្រោះមហន្តរាយ។