៣. ដោយផ្អែកលើពាក្យរបស់លោកប៉ុល ដែលមានប្រសាសន៍ថា «គ្រប់ទាំងបទគម្ពីរត្រូវបានប្រទានមក ដោយការដែលព្រះជាម្ចាស់បណ្ដាលឲ្យតែង» (២ ធីម៉ូថេ ៣:១៦) គ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនាជឿថា ពាក្យនៃព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប៉ុន្តែ អ្នកបែរជានិយាយថា មិនមែនគ្រប់ទាំងពាក្យនៅក្នុងព្រះគម្ពីរសុទ្ធតែជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅវិញ។ តើអ្នកចង់មានន័យដូចម្ដេចទៅ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿផងដែរថា ពាក្យពេចន៍ទាំងអស់របស់ព្រះគម្ពីរគឺសុទ្ធតែជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកប៉ុណ្ណោះ ហើយជឿថា ពាក្យពេចន៍ទាំងអស់នោះសុទ្ធតែត្រូវព្រះជាម្ចាស់ថ្លែងមក។ សូម្បីអស់អ្នកដែលជឿព្រះជាម្ចាស់ក៏គិតថា ទោះបីជាកណ្ឌគម្ពីរទាំង ៦៦កណ្ឌ ក្នុងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ត្រូវបានសរសេរដោយមនុស្សក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបានប្រទាននូវការបណ្ដាលចិត្តដោយព្រះជាម្ចាស់ដែរ និងជាកំណត់ត្រាអំពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាការយល់ខុសរបស់មនុស្ស ហើយវាមិនស្របទៅនឹងការពិតទាំងស្រុងនោះឡើយ។ តាមពិត ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ។ សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធរបស់មនុស្ស ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់ សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ ហើយជាពាក្យពេចន៍រម្លឹកដាស់តឿន និងលើកទឹកចិត្ត សម្រាប់បងប្អូនប្រុសស្រីក្នុងពួកជំនុំ។ ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ។ ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ ហើយគាត់ក៏មិនមែនជាហោរាដែរ ហើយលើសពីនេះទៅទៀត គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ។ សំបុត្ររបស់គាត់ត្រូវបានសរសេរសម្រាប់ពួកជំនុំអេភេសូរ ភីឡាដិលភា កាឡាទី និងពួកជំនុំដទៃទៀត។ ដូច្នេះ កណ្ឌគម្ពីរសំបុត្ររបស់ប៉ុលក្នុងសញ្ញាថ្មី គឺជាកណ្ឌគម្ពីរដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំនានា និងមិនមែនជាការជំរុញទឹកចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក៏មិនមែនជាព្រះសូរសៀងផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ សំបុត្រទាំងនេះគ្រាន់តែជាពាក្យពេចន៍រម្លឹកដាស់តឿន កម្សាន្តចិត្ត និងលើកទឹកចិត្ត ដែលគាត់បានសរសេរសម្រាប់ពួកជំនុំនានា អំឡុងពេលធ្វើកិច្ចការរបស់គាត់ប៉ុណ្ណោះ។ វាក៏ជាការកត់ត្រាអំពីកិច្ចការជាច្រើនរបស់ប៉ុល នៅពេលនោះដែរ។ ពួកវាត្រូវបានសរសេរសម្រាប់មនុស្សទាំងអស់គ្នាដែលជាបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឱ្យបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនៅពេលនោះ ដើរតាមដំបូន្មាន និងគោរពតាមផ្លូវនៃការប្រែចិត្តរបស់ព្រះអម្ចាស់យេស៊ូវ។ មិនថាពួកជំនុំនៅពេលនោះ ឬពួកជំនុំនៅថ្ងៃអនាគតឡើយ គ្មានមធ្យោបាយណាដែលប៉ុលបាននិយាយថា គ្រប់គ្នាត្រូវតែបរិភោគ និងផឹកអ្វីៗដែលគាត់បានសរសេរ ហើយក៏មិនបាននិយាយថា ពាក្យសម្ដីរបស់គាត់ទាំងអស់ សុទ្ធតែបានមកពីព្រះជាម្ចាស់នោះឡើយ។ ផ្អែកលើកាលៈទេសៈនៃពួកជំនុំពេលនោះគាត់គ្រាន់តែទំនាក់ទំនងជាមួយបងប្អូនប្រុសស្រី និងរម្លឹកដាស់តឿនពួកគេ ព្រមទាំងជំរុញជំនឿនៅក្នុងពួកគេ ហើយគាត់គ្រាន់តែអធិប្បាយ ឬក្រើនរម្លឹកមនុស្ស និងដាស់តឿនពួកគេប៉ុណ្ណោះ។ ពាក្យរបស់គាត់គឺផ្អែកលើអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់បានជ្រោមជ្រែងមនុស្សទាំងនោះ តាមរយៈពាក្យពេចន៍ទាំងនេះ។ គាត់បានធ្វើកិច្ចការរបស់ពួកសាវ័កម្នាក់នៃពួកជំនុំនានានៅពេលនោះ គាត់គឺជាអ្នកធ្វើការម្នាក់ ដែលព្រះអម្ចាស់យេស៊ូវបានប្រើ ដូច្នេះហើយ គាត់ត្រូវតែទទួលខុសត្រូវចំពោះពួកជំនុំនានា ហើយត្រូវតែធ្វើកិច្ចការរបស់ពួកជំនុំនានា គាត់ត្រូវតែស្វែងយល់អំពីសភាពរបស់បងប្អូនប្រុសស្រី ហើយដោយសារតែមូលហេតុនេះ គាត់បានសរសេរសំបុត្រសម្រាប់បងប្អូនប្រុសស្រីទាំងអស់នៅក្នុងព្រះអម្ចាស់។ គ្រប់យ៉ាងដែលគាត់បាននិយាយ ជាការស្អាងចិត្ត និងវិជ្ជមានចំពោះមនុស្ស គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែវាមិនបានបង្ហាញឱ្យឃើញពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយវាមិនអាចតំណាងព្រះជាម្ចាស់បានទេ។ វាគឺជាការយល់ខុសប្រក្រតី និងជាការប្រមាថដ៏ខ្លាំងមួយ ដែលមនុស្សចាត់ទុកការកត់ត្រានៃបទពិសោធរបស់មនុស្សម្នាក់ និងសំបុត្ររបស់មនុស្សម្នាក់ ជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលទៅកាន់ពួកជំនុំនានានោះ! វាជារឿងពិតប្រាកដណាស់ នៅពេលនិយាយអំពីសំបុត្រដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំ ដោយសារតែសំបុត្រទាំងនេះ ត្រូវបានសរសេរសម្រាប់បងប្អូនប្រុសស្រី ដោយផ្អែកលើកាលៈទេសៈ និងស្ថានភាពនៃពួកជំនុំនីមួយៗនៅពេលនោះ ហើយត្រូវបានសរសេរដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឱ្យពួកគេអាចទទួលព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ។ សំបុត្រដែលគាត់សរសេរ គឺដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅពេលនោះ។ អាចនិយាយបានថា នេះគឺជាអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយក៏ជាអម្រែកដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឱ្យគាត់ផងដែរ។ សរុបមក គាត់គឺជាសាវ័កម្នាក់ ដែលបានដឹកនាំពួកជំនុំនានានៅពេលនោះ ជាអ្នកដែលបានសរសេរសំបុត្រសម្រាប់ពួកជំនុំ និងបានដាស់តឿនពួកគេ នោះហើយគឺជាទំនួលខុសត្រូវរបស់គាត់។ អត្តសញ្ញាណរបស់គាត់ គឺគ្រាន់តែជាអត្តសញ្ញាណរបស់សាវ័កធ្វើការម្នាក់ ហើយគាត់គ្រាន់តែជាសាវ័កម្នាក់ដែលព្រះជាម្ចាស់បានចាត់ឱ្យមកប៉ុណ្ណោះ។ គាត់មិនមែនជាហោរា ឬជាអ្នកថ្លែងទំនាយនោះទេ។ សម្រាប់គាត់ កិច្ចការផ្ទាល់ខ្លួនរបស់គាត់ និងជីវិតរបស់បងប្អូនប្រុសស្រី គឺជារឿងដែលសំខាន់បំផុត។ ដូច្នេះ គាត់មិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ។ ពាក្យរបស់គាត់មិនមែនជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ ហើយកាន់តែមិនអាចនិយាយបានថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ដោយសារតែប៉ុលគ្មានអ្វីក្រៅតែពីសត្តនិករមួយរបស់ព្រះជាម្ចាស់នោះទេ ហើយគាត់ពិតជាមិនមែនមនុស្សដែលព្រះជាម្ចាស់យកកំណើតនោះទេ។ អត្តសញ្ញាណរបស់គាត់មិនដូចអត្តសញ្ញាណរបស់ព្រះយេស៊ូវទេ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះបន្ទូលទាំងនោះ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារអត្តសញ្ញាណរបស់ទ្រង់ គឺជាអត្តសញ្ញាណរបស់ព្រះគ្រីស្ទ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ធ្វើដូចម្តេចទើបប៉ុលអាចស្មើទ្រង់បាន? ប្រសិនបើមនុស្សឃើញសំបុត្រ ឬពាក្យដូចជាពាក្យរបស់ប៉ុលថាជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយថ្វាយបង្គំពាក្យពេចន៍ទាំងនេះដូចជាព្រះជាម្ចាស់ នោះអាចនិយាយបានតែម៉្យាងថា ពួកគេមិនរើសមុខពេកហើយ។ និយាយឱ្យឃោរឃៅជាងនេះ តើនេះមិនមែនជាការប្រមាថទេឬអី? ធ្វើដូចម្តេចទើបមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់បាន? ហើយម្តេចបានជាមនុស្សអាចឱនក្រាបនៅចំពោះការកត់ត្រានៃសំបុត្រ និងពាក្យដែលគាត់បាននិយាយ ទុកដូចជាគម្ពីរដ៏បរិសុទ្ធមួយ ឬគម្ពីរមួយក្បាលដែលមកពីស្ថានសួគ៌ដូច្នេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានថ្លែងម្តងម្កាលដោយមនុស្សម្នាក់ឬទេ? តើមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់ដូចម្ដេចបាន? ដូច្នេះ តើអ្នកនិយាយដូចម្ដេចវិញ តើសំបុត្រដែលគាត់បានសរសេរសម្រាប់ពួកជំនុំ មិនអាចត្រូវជាប់ប្រឡាក់ដោយទស្សនៈផ្ទាល់ខ្លួនរបស់គាត់ទេឬអី? ធ្វើដូចម្តេចទើបសំបុត្រទាំងនោះមិនត្រូវបានជាប់ប្រឡាក់ដោយសារទស្សនៈរបស់មនុស្សនោះ? គាត់បានសរសេរសំបុត្រសម្រាប់ពួកជំនុំ ដោយផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់គាត់ និងចំណេះដឹងផ្ទាល់ខ្លួនរបស់គាត់។ ឧទាហរណ៍ ប៉ុលបានសរសេរសំបុត្រមួយទៅកាន់ពួកជំនុំកាឡាទី ដោយមាននូវទស្សនៈជាក់លាក់មួយ ហើយពេត្រុសបានសរសេរសំបុត្រមួយផ្សេងទៀត ដែលមានទស្សនៈផ្សេងមួយទៀត។ តើក្នុងចំណោមសំបុត្រទាំងពីរ មួយណាមកពីព្រះវិញ្ញាណបរិសុទ្ធ? គ្មាននរណាម្នាក់អាចនិយាយឱ្យប្រាកដបានទេ។ ដូច្នេះ វាគ្រាន់តែអាចនិយាយថា លិខិតទាំងពីរនេះមានអម្រែកសម្រាប់ពួកជំនុំ ប៉ុន្តែន័យពាក្យរបស់ពួកគេតំណាងឱ្យកម្ពស់របស់ពួកគេ ពួកវាតំណាងឱ្យការផ្គត់ផ្គង់ និងការជ្រោមជ្រែងសម្រាប់បងប្អូនប្រុសស្រី និងតំណាងឱ្យអម្រែករបស់ពួកគេចំពោះពួកជំនុំ ហើយពួកវាគ្រាន់តែតំណាងឱ្យកិច្ចការរបស់មនុស្សប៉ុណ្ណោះ។ ន័យពាក្យទាំងនេះមិនមែនតំណាងឱ្យព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ។ ប្រសិនបើអ្នកនិយាយថា សំបុត្ររបស់គាត់គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកល្ងីល្ងើណាស់ ហើយអ្នកកំពុងតែប្រព្រឹត្តការប្រមាថទៀតផង! សំបុត្ររបស់ប៉ុល និងសំបុត្រដទៃទៀតរបស់សញ្ញាថ្មី គឺស្មើនឹងការចងចាំរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន៖ សំបុត្រទាំងនេះស្មើនឹងសៀវភៅរបស់ វ៉ចមែន នី ឬស្មើនឹងបទពិសោធរបស់ ឡរិនស៍ ។ល។ វាគ្រាន់តែថា សៀវភៅរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន មិនត្រូវបានចងក្រងទៅក្នុងសញ្ញាថ្មីប៉ុណ្ណោះ ប៉ុន្តែសារជាតិរបស់មនុស្សទាំងនេះគឺដូចគ្នា៖ ពួកគេគឺជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើក្នុងរយៈពេលជាក់លាក់មួយ ហើយពួកគេមិនអាចតំណាងដោយផ្ទាល់ឱ្យព្រះជាម្ចាស់នោះឡើយ។

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្នុងអំឡុងពេលនៃជំនាន់គម្ពីរសញ្ញាចាស់ដែលជាយុគសម័យនៃក្រឹត្យវិន័យ មានហោរាជាច្រើនដែលព្រះយេហូវ៉ាបានលើកឡើងបានថ្លែងនូវទំនាយអំពីទ្រង់ ដោយពួកគេបានបង្ហាត់បង្ហាញដល់ពួកកុលសម្ព័ន្ធ និងប្រជាជាតិផ្សេងៗ ហើយបានថ្លែងទំនាយអំពីកិច្ចការដែលព្រះយេហូវ៉ានឹងត្រូវធ្វើ។ មនុស្សទាំងនេះដែលព្រះយេហូវ៉ាបានលើកពួកគេឡើង សុទ្ធតែបានប្រទាននូវព្រះវិញ្ញាណនៃការថ្លែងទំនាយពីព្រះយេហូវ៉ា៖ ពួកគេអាចមើលឃើញនូវនិមិត្តពីព្រះយេហូវ៉ា ហើយឮព្រះសូរសៀងរបស់ទ្រង់ ដូច្នេះហើយពួកគេត្រូវបានទ្រង់បណ្ដាល ហើយបានសរសេរនូវសេចក្ដីទំនាយ។ កិច្ចការដែលពួកគេបានធ្វើ គឺជាការសម្ដែងចេញនូវព្រះសូរសៀងរបស់ព្រះយេហូវ៉ា ជាការសម្ដែងចេញនូវសេចក្ដីទំនាយរបស់ព្រះយេហូវ៉ា ហើយកិច្ចការរបស់ព្រះយេហូវ៉ានៅគ្រានោះ គឺគ្រាន់តែណែនាំមនុស្សដោយប្រើព្រះវិញ្ញាណ គឺទ្រង់មិនបានត្រឡប់ជាសាច់ទេ ហើយមនុស្សក៏មិនបានឃើញព្រះភក្រ្តទ្រង់សោះឡើយ។ ដូច្នេះ ទ្រង់បានបណ្ដាលឱ្យមានពួកហោរាជាច្រើនដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយបានឱ្យពួកគេថ្លែងនូវទំនាយ ដែលពួកគេបានទាយទៅគ្រប់ពូជអំបូរ និងអំបូរអ៊ីស្រាអែលផងដែរ។ កិច្ចការរបស់ពួកគេ គឺត្រូវនិយាយពីទំនាយ ហើយពួកគេខ្លះ បានសរសេរអំពីការបង្ហាត់បង្ហាញរបស់ព្រះយេហូវ៉ាដល់ពួកគេ ដើម្បីបើកសម្ដែងដល់អ្នកដទៃ។ ព្រះយេហូវ៉ាបានលើកមនុស្សទាំងនេះឱ្យបានខ្ពង់ខ្ពស់ឡើង ដើម្បីថ្លែងអំពីសេចក្ដីទំនាយ ប្រាប់អំពីកិច្ចការនាពេលអនាគត ឬកិច្ចការដែលត្រូវធ្វើនៅគ្រានោះ ដើម្បីឱ្យមនុស្សអាចឃើញភាពអស្ចារ្យ និងព្រះប្រាជ្ញារបស់ព្រះយេហូវ៉ា។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺខុសគ្នាឆ្ងាយណាស់ពីសៀវភៅគម្ពីរឯទៀតៗនៃព្រះគម្ពីរ។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺជាព្រះបន្ទូលដែលបានថ្លែង ឬសរសេរ ដោយអ្នកដែលត្រូវបានប្រទានព្រះវិញ្ញាណនៃការថ្លែងទំនាយ ដោយអ្នកដែលបានទទួលនូវនិមិត្ត ឬព្រះសួរសៀងពីព្រះយេហូវ៉ា។ ក្រៅពីសៀវភៅទំនាយ សៀវភៅឯទៀតនៅក្នុងសញ្ញាចាស់ត្រូវបានបង្កើតឡើងដោយកំណត់ត្រាដែលបានធ្វើឡើងដោយមនុស្ស បន្ទាប់ពីព្រះយេហូវ៉ាបានបញ្ចប់កិច្ចការរបស់ទ្រង់។ សៀវភៅទាំងនេះ មិនអាចជំនួសការថ្លែងពីទំនាយដោយពួកហោរា ដែលព្រះយេហូវ៉ាបានបណ្ដាលឱ្យមាននោះទេ ដូចដែលសៀវភៅគម្ពីរលោកុប្បត្តិ និងគម្ពីរនិក្ខមនំ មិនអាចប្រៀបធៀបទៅនឹងសៀវភៅអេសាយ និងសៀវភៅដានីយ៉ែលបានទេ។ សេចក្ដីទំនាយនានា ត្រូវបានថ្លែងប្រាប់ មុនពេលដែលកិច្ចការត្រូវបានធ្វើឡើង។ រីឯសៀវភៅគម្ពីរឯទៀតៗ ត្រូវបានសរសេរបន្ទាប់ពីកិច្ចការត្រូវបានបញ្ចប់ ដែលជាអ្វីដែលមនុស្សអាចធ្វើបាន។ ពួកហោរានៅសម័យនោះ ត្រូវបានបណ្ដាលដោយព្រះយេហូវ៉ា ហើយបានថ្លែងនូវទំនាយខ្លះៗ ពួកគេបានថ្លែងនូវព្រះបន្ទូលជាច្រើន ហើយពួកគេបានទាយនូវទំនាយអំពីរឿងរ៉ាវនៃយុគសម័យព្រះគុណ និងការបំផ្លាញពិភពលោកនៅគ្រាចុងក្រោយ ដែលជាកិច្ចការដែលព្រះយេហូវ៉ាបានគ្រោងនឹងធ្វើ។ សៀវភៅគម្ពីរឯទៀតៗ កត់ទាំងអស់អំពីកិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ ... តាមវិធីនេះ អ្វីដែលបានកត់ទុកនៅក្នុងសញ្ញាចាស់ គឺពិតជាកិច្ចការរបស់ព្រះជាម្ចាស់នៅអ៊ីស្រាអែលក្នុងពេលនោះ។ ព្រះបន្ទូលដែលថ្លែងដោយពួកហោរា ដោយអេសាយ ដានីយ៉ែល យេរេមា និងអេសេគាល...ពាក្យរបស់ពួកគេដែលបានទាយទុកអំពី កិច្ចការផ្សេងទៀតរបស់ទ្រង់នៅលើផែនដី គឺពួកគេបានទាយពីកិច្ចការរបស់ព្រះយេហូវ៉ាដែលជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ អ្វីៗទាំងអស់នេះមកពីព្រះជាម្ចាស់ វាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយក្រៅពីសៀវភៅគម្ពីរព្យាការីទាំងនេះ ចំពោះសៀវភៅគម្ពីរផ្សេងៗទៀត គឺជាការកត់ត្រាទុកនូវបទពិសោធរបស់មនុស្សអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេលនោះ។

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ សុទ្ធតែជាការកត់ត្រានៃព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ព្រះអង្គនោះទេ។ ព្រះគម្ពីរគ្រាន់តែកត់ត្រាដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលផ្នែកមួយគឺជាការកត់ត្រាអំពីបទទំនាយរបស់ពួកហោរា ហើយផ្នែកមួយទៀត គឺជាបទពិសោធ និងចំណេះដឹងដែលត្រូវបានសរសេរដោយមនុស្សដែលព្រះជាម្ចាស់បានប្រើជាច្រើនយុគសម័យ។ បទពិសោធរបស់មនុស្សបានបង្ខូចដោយសារទស្សនៈ និងចំណេះដឹង ហើយនេះគឺជារឿងដែលមិនអាចជៀសវាងបានទេ។ នៅក្នុងកណ្ឌគម្ពីរនានារបស់ព្រះគម្ពីរ គឺជាសញ្ញាណរបស់មនុស្ស ភាពលម្អៀងរបស់មនុស្ស និងការយល់ដែលមិនសមហេតុផលរបស់មនុស្ស។ ពិតណាស់ ពាក្យពេចន៍ភាគច្រើន គឺជាលទ្ធផលនៃការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពាក្យពេចន៍ទាំងនោះជាការយល់ដឹងដ៏ត្រឹមត្រូវ ប៉ុន្តែនៅតែមិនអាចនិយាយបានថា ពាក្យពេចន៍ទាំងនេះ គឺជាការស្ដែងចេញនូវសេចក្ដីពិតដ៏ត្រឹមត្រូវទាំងស្រុងនោះទេ។ ទស្សនៈរបស់ពួកគេចំពោះរឿងរ៉ាវជាក់លាក់មួយចំនួន គ្មានអ្វីក្រៅពីចំណេះដឹងដែលបានមកពីបទពិសោធផ្ទាល់ខ្លួន ឬការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ទំនាយរបស់ពួកហោរាត្រូវបានណែនាំដោយផ្ទាល់ពីព្រះជាម្ចាស់៖ ដូចជា ទំនាយរបស់ហោរាអេសាយ ដានីយ៉ែល អែសរ៉ា យេរេមា និងអេសេគាល បានមកពីការណែនាំដោយផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងនេះ គឺជាមនុស្សដែលបានមើលឃើញ ពួកគេបានទទួលវិញ្ញាណនៃបទទំនាយ ហើយពួកគេទាំងអស់ គឺជាហោរាក្នុងគម្ពីរសញ្ញាចាស់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សទាំងអស់នេះដែលបានទទួលការជំរុញទឹកចិត្តពីព្រះយេហូវ៉ា បានបានថ្លែងនូវបទទំនាយជាច្រើន ដែលព្រះយេហូវ៉ាបានណែនាំដោយផ្ទាល់។

(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

សម្រង់សេចក្តីអធិប្បាយនិងការប្រកបគ្នា សម្រាប់ជាឯកសារយោង៖

តើព្រះគម្ពីរត្រូវបានបង្កើតឡើងដោយរបៀបណា? ហើយព្រះគម្ពីរបានលេចជារូបរាងនៅពេលណា? ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ សាសន៍យូដាបានចាត់ទុកព្រះគម្ពីរសញ្ញាចាត់ជាបទគម្ពីរមួយតែប៉ុណ្ណោះ។ ក្រោយមក ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការនៃការប្រោសលោះ ហើយរយៈពេលជាងបីរយឆ្នាំក្រោយមក អ្នកដឹកនាំពួកជំនុំមួយចំនួនបានរៀបចំក្រុមប្រឹក្សាមួយ ហើយក៏សម្រេចចិត្តប្រមូលចងក្រងសំបុត្រទាំងអស់ដែលត្រូវបានសរសេរដោយពួកសិស្ស និងពួកសាវ័ករបស់ព្រះអម្ចាស់យេស៊ូវ។ នៅទីបំផុត ក្រោយការពិចារណាយ៉ាងដិតដល់ ពួកគេបានសម្រាំងយកសំបុត្រចំនួន២៧នៅក្នុងចំណោមនោះទុកជាកណ្ឌគម្ពីរនៃព្រះគម្ពីរសញ្ញាថ្មី ដែលពួកគេបានបញ្ចូលជាមួយព្រះគម្ពីរសញ្ញាចាស់ ដើម្បីបង្កើតបានជាមាតិកាទាំងស្រុងនៃព្រះគម្ពីរ។ ទាំងនេះគឺជាការពិតអំពីប្រភពដើមនៃព្រះគម្ពីរសញ្ញាថ្មី និងសញ្ញាចាស់ ហើយនេះគឺជាសាច់រឿងខាងក្នុងនៃព្រះគម្ពីរ។ មនុស្សជាច្រើនជឿថា ព្រះគម្ពីរបានចេញមកពីព្រះជាម្ចាស់។ ដោយឡែក នៅក្នុងសំបុត្រទីពីររបស់ប៉ុលទៅកាន់ធីម៉ូថេមានចែងថា «គ្រប់ទាំងបទគម្ពីរត្រូវបានប្រទានមក ដោយការដែលព្រះជាម្ចាស់បណ្ដាលឲ្យតែង»។ តាមពិតទៅ នៅពេលដែលប៉ុលមានប្រសាសន៍បែបនេះ ព្រះគម្ពីរសញ្ញាថ្មីមិនទាន់ត្រូវបានបង្កើតជាសៀវភៅមួយក្បាលនៅឡើយទេ។ នៅក្នុងបរិបទនេះ បទគម្ពីរដែលប៉ុលកំពុងតែសំដៅលើនោះគឺជាព្រះគម្ពីរសញ្ញាចាស់ទេ មិនមែនជាព្រះគម្ពីរសញ្ញាថ្មីឡើយ។ នេះគឺជាការពិត។ ប៉ុន្តែ មនុស្សនៅគ្រាចុងក្រោយយកបទគម្ពីរដែលប៉ុលបានមានប្រសាសន៍នោះចាត់ទុកជាព្រះគម្ពីរទាំងមូល ពោលគឺជាព្រះគម្ពីរសញ្ញាថ្មី និងសញ្ញាចាស់។ ការនេះផ្ទុយទៅនឹងការពិតហើយ។ វាជាការបកស្រាយខុស និងជាសេចក្តីខុសឆ្គង។ ជាងនេះទៅទៀត តើវាសមហេតុផលដែរឬទេក្នុងការអះអាងថា ព្រះគម្ពីរសញ្ញាចាស់សុទ្ធតែត្រូវបានប្រទានមក ដោយការបណ្ដាលឲ្យតែងរបស់ព្រះជាម្ចាស់? កិច្ចការនាយុគសម័យនៃក្រឹត្យវិន័យត្រូវបានអនុវត្តដោយព្រះជាម្ចាស់ តាមរយៈម៉ូសេ។ កណ្ឌគម្ពីរទាំងប្រាំដំបូងនៃព្រះគម្ពីរសញ្ញាចាស់ ក៏ត្រូវបានសរសេរឡើងដោយម៉ូសេដែរ។ វាជាការសមហេតុផលក្នុងការនិយាយថា គ្មាននរណាម្នាក់បានយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅយុគសម័យនៃក្រឹត្យវិន័យ ជាងគាត់នោះឡើយ។ ដូច្នេះ នៅក្នុងសៀវភៅទាំងប្រាំរបស់ម៉ូសេ តើម៉ូសេមានបាននិយាយថា ពាក្យដែលគាត់បានសរសេរសុទ្ធតែត្រូវបានប្រទានមកដោយការបណ្ដាលឲ្យតែងពីព្រះជាម្ចាស់ដែរឬទេ? ដំបូង គាត់មិនបាននិយាយបែបនេះទេ។ ទីពីរ គ្មានហោរាណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រើនៅក្នងយុគសម័យនៃក្រឹត្យវិន័យ ដូចជាហោរា អេសាយ យេរេមា អេសេគាល ដានីយ៉ែល និងអ្នកផ្សេងទៀត ធ្លាប់បាននិយាយពាក្យនេះទេ។ មានតែប៉ុលម្នាក់ប៉ុណ្ណោះដែលបាននិយាយថា បទគម្ពីរត្រូវបានបណ្ដាលឲ្យតែងដោយព្រះជាម្ចាស់នោះ។ បើមានតែប៉ុលម្នាក់ឯងនិយាយបែបនេះ ពាក្យទាំងនេះពិបាកនឹងចាត់ទុកថាត្រឹមត្រូវណាស់។ ដូច្នេះ យើងមិនត្រូវសំអាងអ្វីមួយចេញពីពាក្យទាំងនេះបានទេ។

ជាងនេះទៅទៀត តើបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំបានគិតអំពីសំបុត្រដែលត្រូវបានសរសេរដោយពេត្រុស ប៉ុល និងអ្នកផ្សេងទៀតជាអ្វីដែរទៅ ពេលដែលសំបុត្រទាំងនោះត្រូវបានផ្ញើទៅកាន់ពួកជំនុំនានា? ពួកគេបាននិយាយថា «នេះជាសំបុត្ររបស់បងប្រុសពេត្រុស» «នេះជាសំបុត្ររបស់បងប្រុសប៉ុល» «នេះជាសំបុត្ររបស់ម៉ាថាយ»។ ... តើមាននរណាម្នាក់បានចាត់ទុកសំបុត្ររបស់ពួកសាវ័កទាំងនេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេកាលគ្រានោះ? ប្រាកដជាមិនឡើយ ដោយសារតែពេត្រុស ម៉ាថាយ និងអ្នកផ្សេងទៀតមិនដែលនិយាយថា ពួកគេជាព្រះជាម្ចាស់ ឬថាពួកគេជាការយកកំណើតជាមនុស្សឡើយ។ ពួកគេបាននិយាយថា ពួកគេបានជឿលើព្រះអម្ចាស់យេស៊ូវ និងជាសិស្សរបស់ព្រះអម្ចាស់យេស៊ូវ ដូច្នេះ បងប្អូនប្រុសស្រីនៃពួកជំនុំបានចាត់ទុកពួកគេជាបងប្អូន ហើយចាត់ទុកសំបុត្រ និងពាក្យរបស់ពួកគេជាការប្រកបគ្នា និងទីបន្ទាល់របស់បងប្អូន។ ការនេះពិតជាត្រឹមត្រូវទាំងស្រុង និងក៏ស្របតាមការពិតនៃប្រវត្តិសាស្ត្រផងដែរ។ ប៉ុន្តែ សព្វថ្ងៃនេះ មនុស្សនៃគ្រប់និកាយបែរជាចាត់ទុកពាក្យរបស់ពួកសាវ័កទាំងនេះថាត្រូវបានបណ្ដាលឲ្យតែងដោយព្រះជាម្ចាស់ទៅវិញ។ ពួកគេចាត់ទុកពាក្យទាំងនោះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចាត់ទុកពាក្យទាំងនោះមានតម្លៃស្មើនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើនេះមិនផ្ទុយទៅនឹងការពិតនៃប្រវត្តិសាស្ត្រទេឬ? ពួកគេថែមទាំងគ្មានអារម្មណ៍ថា ការដែលពួកគេចាត់ទុកពាក្យទាំងនេះរបស់មនុស្សថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿងខុសឆ្គងនោះឡើយ។ នៅពេលដែលមនុស្សចង្អុលពីកំហុសឆ្គងរបស់ពួកគេ ពួកគេក៏លើកឡើងអំពីពាក្យរបស់ប៉ុលនៅក្នុងព្រះគម្ពីរ ដើម្បីការពារខ្លួន ប៉ុន្តែតើពាក្យរបស់ប៉ុលមានមូលដ្ឋានដែរឬទេ? នៅក្នុងសំបុត្ររបស់ពួកសាវ័ក ពេត្រុសមានប្រសាសន៍ថា សំបុត្ររបស់ប៉ុលមានផ្ទុកនូវការបើកសម្ដែង និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ ពេត្រុសមិនដែលមានប្រសាសន៍ថា ពាក្យរបស់ប៉ុលត្រូវបានបណ្ដាលឲ្យតែងដោយព្រះវិញ្ញាណបរិសុទ្ធនោះឡើយ ហើយក៏មិនដែលថា ពាក្យទាំងនោះត្រូវតែចាត់ទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ រីឯប៉ុលវិញក៏មិនហ៊ាននិយាយថា ពាក្យរបស់គាត់ត្រូវបានបណ្ដាលឲ្យតែងដោយព្រះជាម្ចាស់នោះដែរ។ ទាំងប៉ុល និងពេត្រុសមិនបានធ្វើបន្ទាល់ថា ពាក្យរបស់ពួកគេជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដូច្នេះ តើពួកអ្នកជឿនៅគ្រាចុងក្រោយអាចចាត់ទុកពាក្យរបស់ពួកគេជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដេចកើតទៅ? តើពួកគេកំពុងតែប្រព្រឹត្តកំហុសអ្វីខ្លះ? តើការបកស្រាយរបស់អ្នកអត្ថាធិប្បាយទាំងនេះត្រឹមត្រូវដែរឬទេ? ពួកគេមិនដឹងអំពីកំហុសដ៏គួរឲ្យអស់សំណើចនោះជាអ្វី ពួកគេមើលវាមិនឃើញឡើយ ដែលនេះបង្ហាញឲ្យឃើញថា ពួកគេគ្មានសេចក្តីពិតទេ។ ប៉ុន្តែ មនុស្សនៅតែថ្វាយបង្គំ និងជឿទាំងងងឹតងងល់ទៀត។ គ្រប់យ៉ាងដែលពួកគេនិយាយ មនុស្សជឿតាមទាំងអស់។ ចំពោះការនេះ តើមនុស្សមិនកំពុងតែខ្វះនូវការស្គាល់ខុសត្រូវយ៉ាងខ្លាំងទេឬ? មនុស្សខាងឯសាសនាមានសេចក្តីជំនឿទាំងងងឹតងងល់លើព្រះគម្ពីរ ពួកគេថ្វាយបង្គំព្រះគម្ពីរ ពួកគេគោរពព្រះគម្ពីរខ្លាំងជាងគោរពព្រះជាម្ចាស់ទៅទៀត ពួកគេជឿថា ព្រះគម្ពីរតំណាងឲ្យព្រះជាម្ចាស់ ហើយពួកគេផ្អែកអ្វីៗគ្រប់យ៉ាងនៅលើព្រះគម្ពីរ។ តើការដែលពួកគេថ្វាយបង្គំ និងមានសេចក្តីជំនឿទាំងងងឹតងងល់លើព្រះគម្ពីររហូតដល់កម្រិតនេះ មិនមែនជារឿងគួរឲ្យអស់សំណើចទេឬ? តើសេចក្តីជំនឿទាំងងងឹតងងល់របស់ពួកគេលើព្រះគម្ពីរមានទម្រង់បែបណាទៅ? ពួកគេគ្មានសមត្ថភាពយល់វាស្របតាមការពិតនៃប្រវត្តិសាស្ត្រទេ ហើយពួកគេក៏មិនដេញតាមសេចក្តីពិត និងស្វែងរកការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធដែរ។ ផ្ទុយទៅវិញ ពួកគេថ្វាយបង្គំទាំងងងឹតងងល់ចំពោះបុគ្គលល្បីល្បាញ ដោយទុកចិត្ត ទទួលយក និងអនុវត្តយ៉ាងតឹងរ៉ឹងចំពោះអ្វីគ្រប់យ៉ាងដែលគេនិយាយ។ តើវាអាចដែរឬទេថា ពាក្យរបស់មនុស្សមិនដែលមានកំហុស? តើវាអាចដែរឬទេថា គ្រប់យ៉ាងដែលប៉ុលនិយាយសុទ្ធតែត្រឹមត្រូវ? ប៉ុលជាមនុស្សម្នាក់ ហើយក្នុងនាមជាមនុស្ស តើគាត់មិនអាចត្រូវបានប្រឡាក់ប្រឡូកម្ដេចកើតទៅ? ហេតុនេះ សម្រាប់មនុស្សដែលចាត់ទុកសំបុត្ររបស់ពួកសាវ័កមានតម្លៃស្មើនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ នៅក្នុងព្រះគម្ពីរ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពាក្យរបស់មនុស្សគឺជាពាក្យរបស់មនុស្ស។ ទាំងពីរនេះមិនអាចត្រូវបានចាត់ទុកថាមានតម្លៃស្មើគ្នានោះឡើយ។ ដូច្នេះ នៅក្នុងព្រះគម្ពីរ តើមួយណាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់? គឺជាគ្រប់ទាំងព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ពីសំណាក់ព្រះយេហូវ៉ា ជាអ្វីដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកហោរាផ្ទេរបន្ត និងជាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ពីសំណាក់ព្រះអម្ចាស់យេស៊ូវ ពោលគឺទាំងនេះហើយជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះ។ ហើយតើអ្នកគិតថា គ្រប់ទាំងពាក្យដែលត្រូវបានថ្លែងដោយពួកហោរានៅក្នុងព្រះគម្ពីរជាអ្វីយ៉ាងពិសេសទៅ? ពួកគេទាំងអស់សុទ្ធតែបាននិយាយថា «នេះជាអ្វីដែលព្រះយេហូវ៉ាមានបន្ទូល» និង «ព្រះយេហូវ៉ាបានមានបន្ទូលបែបនេះ»។ ពួកគេមិនបាននិយាយថា «ខ្ញុំ ដានីយ៉ែល (ឬអេសាយ) សូមប្រាប់អ្នកអំពីការនេះ» ឡើយ។ ការនេះញ៉ាំងឲ្យមនុស្សឃើញយ៉ាងច្បាស់ថា ពួកហោរាកំពុងតែផ្ទេរបន្តនូវព្រះបន្ទូលដើមរបស់ព្រះជាម្ចាស់។ ហេតុនេះ មានតែព្រះបន្ទូលដើមរបស់ព្រះជាម្ចាស់ ដែលត្រូវបានផ្ទេរបន្តដោយពួកហោរាតែប៉ុណ្ណោះ ទើបជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានតែព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ពីសំណាក់ព្រះយេហូវ៉ាប៉ុណ្ណោះ ទើបជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានតែព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ពីសំណាក់ព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ ទើបជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក្រៅពីព្រះបន្ទូលទាំងនេះ គ្មានអ្វីមួយនៅក្នុងព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ព្រះបន្ទូលដែលត្រូវបានថ្លែងដោយពួកសាវ័ក និងព្រឹត្តិការណ៍ដែលត្រូវបានកត់ត្រាទុកដោយអ្នកបម្រើរបស់ព្រះជាម្ចាស់ គ្រាន់តែជាទីបន្ទាល់របស់មនុស្សតែប៉ុណ្ណោះ។

(ដកស្រង់ពី សេចក្តីប្រកបគ្នាពីស្ថានលើ)

ខាង​ដើម៖ ២. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ ថាទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា និងថាទ្រង់កំពុងតែសម្ដែងចេញនូវសេចក្តីពិត ដើម្បីអនុវត្តកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែ គ្រូគង្វាល និងពួកចាស់ទុំនិយាយថា ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់សុទ្ធតែត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ និងថាសេចក្តីពិតនៃព្រះគម្ពីរគឺពេញលេញ និងទាំងស្រុង។ ពួកគេនិយាយថា ក្រៅពីព្រះគម្ពីរ គឺមិនអាចមានព្រះបន្ទូល ឬកិច្ចការពីព្រះជាម្ចាស់ទេ និងថាអ្វីផ្សេងទៀតនៅខាងក្រៅព្រះគម្ពីរគឺជាសេចក្តីខុសឆ្គង។ តើយើងគួរតែដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេចទៅ?

បន្ទាប់៖ ៤. ខ្ញុំបានកំពុងតែសិក្សាព្រះគម្ពីរអស់រយៈពេលជាងម្ភៃឆ្នាំហើយ។ ខ្ញុំរៀនបានថា ទោះបីព្រះគម្ពីរត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធជាង៤០នាក់ខុសៗគ្នានៅពេលវេលាខុសៗគ្នាក៏ដោយ ក៏វាមិនមានផ្ទុកនូវកំហុសឆ្គងណាមួយដែរ។ ការនេះសបញ្ជាក់បានថា ព្រះជាម្ចាស់គឺជាអ្នកនិពន្ធព្រះគម្ពីរដ៏ពិតប្រាកដ និងបញ្ជាក់ទៀតថា គ្រប់ទាំងបទគម្ពីរសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ