២. យើងជឿថា ការជំនុំជម្រះនៅបល្ល័ង្កពណ៌សយ៉ាងធំដែលបានថ្លែងទំនាយនៅក្នុងកណ្ឌគម្ពីរវិវរណៈ មានគោលបំណងផ្ដោតលើអ្នកមិនជឿ ដែលជាកម្មសិទ្ធិរបស់អារក្សសាតាំង។ នៅពេលដែលព្រះអម្ចាស់យាងមក អស់អ្នកដែលជឿលើទ្រង់នឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ ក្រោយមក ព្រះអម្ចាស់នឹងចាក់បង្ហូរគ្រោះមហន្តរាយ ដើម្បីបំផ្លាញពួកអ្នកមិនជឿ។ នេះគឺជាការជំនុំជម្រះនៅបល្ល័ង្កពណ៌សយ៉ាងធំ តែអ្នកបែរជាធ្វើបន្ទាល់ថា ការជំនុំជម្រះរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយបានចាប់ផ្ដើមរួចហើយទៅវិញ។ ចុះហេតុអ្វីបានជាយើងមិនឃើញព្រះជាម្ចាស់ចាក់បង្ហូរគ្រោះមហន្តរាយ ដើម្បីបំផ្លាញពួកអ្នកមិនជឿ? តើការនេះអាចជាការជំនុំជម្រះនៅបល្ល័ង្កពណ៌សយ៉ាងធំម្ដេចកើតទៅ?

ខគម្ពីរយោង៖

«ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)

«ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

កិច្ចការនៅគ្រាចុងក្រោយ គឺដើម្បីញែកមនុស្សទាំងអស់ទៅតាមជំពូករបស់ពួកគេ ហើយបញ្ចប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដ្បិតពេលវេលាកាន់តែកៀក ហើយថ្ងៃរបស់ព្រះជាម្ចាស់ក៏មកដល់ហើយដែរ។ ព្រះជាម្ចាស់នាំមនុស្សទាំងអស់ដែលមានភក្ដីភាពចំពោះទ្រង់រហូតដល់ទីបញ្ចប់ ចូលទៅក្នុងនគររបស់ទ្រង់ គឺចូលទៅក្នុងយុគសម័យនៃព្រះជាម្ចាស់ផ្ទាល់។ ប៉ុន្ដែមុនយុគសម័យនៃព្រះជាម្ចាស់ចូលមកដល់ កិច្ចការរបស់ព្រះជាម្ចាស់ គឺមិនមែនឃ្លាំចាំមើលការប្រព្រឹត្តរបស់មនុស្ស ឬស៊ើបសួរពីជីវិតមនុស្សទេ ប៉ុន្តែគឺមកជំនុំជម្រះភាពមិនស្ដាប់បង្គាប់របស់មនុស្សវិញដ្បិតព្រះជាម្ចាស់នឹងបន្សុទ្ធមនុស្សទាំងអស់ ដែលចូលមកចំពោះបល្ល័ង្ករបស់ទ្រង់។ មនុស្សទាំងអស់ដែលបានដើរតាមគន្លងព្រះបាទារបស់ព្រះជាម្ចាស់រហូតដល់ថ្ងៃនេះ គឺអស់អ្នកដែលចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយហេតុនេះបុគ្គលគ្រប់ៗរូប ដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ហើយ។ អាចនិយាយម្យ៉ាងទៀតបានថា គ្រប់ៗគ្នាដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នកខ្លះជឿថា ព្រះជាម្ចាស់អាចយាងមកកាន់ផែនដី ហើយបង្ហាញអង្គទ្រង់ឱ្យមនុស្សឃើញនៅពេលមិនប្រាកដណាមួយ ហើយខណៈពេលនោះ ទ្រង់នឹងជំនុំជម្រះមនុស្សជាតិទាំងអស់ដោយផ្ទាល់ ដោយល្បងលពួកគេម្ដងម្នាក់ៗដោយគ្មាននរណាម្នាក់អាចរួចខ្លួនឡើយ។ អស់អ្នកដែលគិតបែបនេះ មិនដឹងអំពីដំណាក់កាលនៃកិច្ចការរបស់ព្រះជា ម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សម្នាក់ម្ដងៗទេ ហើយទ្រង់ក៏មិនល្បងលមនុស្សម្នាក់ម្ដងៗនោះដែរ ព្រោះថាបើធ្វើបែបនេះ វានឹងមិនមែនជាកិច្ចការនៃការជំនុំជម្រះនោះឡើយ។ តើមិនមែនសេចក្តីពុករលួយរបស់មនុស្សជាតិទាំងអស់សុទ្ធតែដូចគ្នាទេឬអី? តើមិនមែនសារជាតិរបស់មនុស្សទាំងអស់សុទ្ធតែដូចគ្នាទេឬអី? អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិដ៏ពុករលួយរបស់មនុស្សជាតិ ជាសារជាតិរបស់មនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយនិងបាបទាំងអស់របស់មនុស្ស។ ព្រះជាម្ចាស់មិនជំនុំជម្រះកំហុសដ៏កំប៉ិកកំប៉ុកនិងមិនសំខាន់របស់មនុស្សឡើយ។ កិច្ចការនៃការជំនុំជម្រះ គឺជាកិច្ចការតំណាង ហើយវាមិនត្រូវបានអនុវត្តជាពិសេសសម្រាប់មនុស្សជាក់លាក់ណាម្នាក់ឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការដែលមនុស្សមួយក្រុមត្រូវបានជំនុំជម្រះ ដើម្បីតំណាងឱ្យការជំនុំជម្រះរបស់មនុស្សជាតិទាំងអស់។ តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ទៅលើមនុស្សមួយក្រុម ព្រះជាម្ចាស់នៅក្នុងសាច់ឈាមប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីតំណាងឱ្យកិច្ចការរបស់មនុស្សជាតិទាំងអស់ ក្រោយពេលកិច្ចការនោះត្រូវបានផ្សព្វផ្សាយបន្ដិចម្ដងៗ។ នេះក៏ជារបៀបនៃកិច្ចការជំនុំជម្រះដែរ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សមួយប្រភេទ ឬមនុស្សមួយក្រុមជាក់លាក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្សជាតិទាំងមូល ឧទាហរណ៍ដូចជា ការប្រឆាំងរបស់មនុស្សចំពោះព្រះជាម្ចាស់ ការមិនគោរពរបស់មនុស្សចំពោះទ្រង់ ឬការរំខានរបស់មនុស្សចំពោះកិច្ចការរបស់ព្រះជាម្ចាស់ជាដើម។ អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ហើយកិច្ចការនេះក៏ជាកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយដែរ។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលមនុស្សបានឃើញផ្ទាល់ភ្នែក គឺជាកិច្ចការនៃការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំក្នុងអំឡុងពេលនៃគ្រាចុងក្រោយដែលមនុស្សបានមើលឃើញកាលពីអតីតកាល។ កិច្ចការដែលកំពុងតែធ្វើក្នុងពេលបច្ចុប្បន្នដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និយាយឱ្យចំទៅ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំនោះហើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សជាតិទាំងមូលក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ សាច់ឈាមនេះ និងកិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងនិស្ស័យទាំងស្រុងរបស់ទ្រង់ គឺជាភាពទាំងស្រុងរបស់ទ្រង់។ ទោះបីវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅមានកម្រិត ហើយទ្រង់មិនបានពាក់ព័ន្ធដោយផ្ទាល់នឹងចក្រវាលទាំងមូលក៏ដោយ ក៏សារជាតិនៃកិច្ចការជំនុំជម្រះ គឺជាការជំនុំជម្រះដោយផ្ទាល់ទៅលើមនុស្សជាតិទាំងអស់ គឺមិនមែនសម្រាប់ជាប្រយោជន៍ដល់ពួកជ្រើសតាំងនៃប្រទេសចិន ឬសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយក្រុមតូចនោះឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ទោះបីវិសាលភាពនៃកិច្ចការនេះ មិនពាក់ព័ន្ធនឹងចក្រវាលទាំងមូលក៏ដោយ ក៏វាតំណាងឱ្យកិច្ចការនៃចក្រវាលទាំងមូលដែរ ហើយបន្ទាប់ពីទ្រង់បញ្ចប់កិច្ចការដែលស្ថិតក្នុងវិសាលភាពនៃកិច្ចការខាងសាច់ឈាមរបស់ទ្រង់រួច ភ្លាមៗនោះ ទ្រង់នឹងពង្រីកកិច្ចការនេះទៅកាន់ចក្រវាលទាំងមូល នៅក្នុងរបៀបដូចគ្នាដែលដំណឹងល្អរបស់ព្រះយេស៊ូវបានរីកសាយភាយនៅទូទាំងចក្រវាល ក្រោយពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញ និងយាងឡើងទៅស្ថានសួគ៌។ មិនថាជាកិច្ចការនៃព្រះវិញ្ញាណ ឬជាកិច្ចការនៃសាច់ឈាមនោះឡើយ វាគឺជាកិច្ចការមួយដែលត្រូវបានអនុវត្តនៅក្នុងវិសាលភាពមួយមានកម្រិត ប៉ុន្តែវាតំណាងឱ្យកិច្ចការនៃចក្រវាលទាំងមូល។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ដោយបង្ហាញអង្គទ្រង់នៅក្នុងអត្តសញ្ញាណនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សនៅមុខបល្ល័ង្កពណ៌សដ៏ធំ។ មិនថាទ្រង់ជាព្រះវិញ្ញាណ ឬជាសាច់ឈាមនោះឡើយ ព្រះអង្គដែលធ្វើកិច្ចការនៃការជំនុំជម្រះ គឺជាព្រះជាម្ចាស់ដែលជំនុំជម្រះមនុស្សជាតិក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ការនេះត្រូវបានកំណត់ទុកដោយផ្អែកលើកិច្ចការរបស់ទ្រង់ ហើយវាមិនត្រូវបានកំណត់ទុកស្របតាមរូបរាងខាងក្រៅរបស់ទ្រង់ ឬកត្តាជាច្រើនផ្សេងទៀតនោះឡើយ។ ទោះបីជាមនុស្សមានសញ្ញាណអំពីព្រះបន្ទូលទាំងនេះក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធការពិតអំពីការជំនុំជម្រះ និងការយកឈ្នះលើមនុស្សជាតិទាំងអស់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានដែរ។ មិនថាមនុស្សគិតអំពីវាបែបណាឡើយ ការពិតគឺនៅតែជាការពិត។ គ្មាននរណាម្នាក់អាចនិយាយថា «កិច្ចការត្រូវបានធ្វើដោយព្រះជាម្ចាស់ ប៉ុន្តែសាច់ឈាមមិនមែនជាព្រះជាម្ចាស់» នោះឡើយ។ នេះជារឿងគ្មានន័យសោះឡើយ ព្រោះថាកិច្ចការនេះមិនអាចត្រូវបានធ្វើដោយនរណាផ្សេង ក្រៅពីព្រះជាម្ចាស់នៅក្នុងសាច់ឈាមឡើយ។

(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការនៃការយកឈ្នះនាពេលសព្វថ្ងៃនេះ ធ្វើឡើងដើម្បីបញ្ជាក់ឱ្យច្បាស់ថា ទីបញ្ចប់របស់មនុស្សនឹងទៅជាយ៉ាងណា។ ហេតុអ្វីបានជាមានការលើកឡើងថា ការវាយផ្ចាលនិងការជំនុំជម្រះនាពេលសព្វថ្ងៃនេះ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កសនៅគ្រាចុងក្រោយ? តើអ្នកយល់សេចក្ដីនេះទេ? ហេតុអ្វីបានជាកិច្ចការនៃការយកឈ្នះ គឺជាកិច្ចការដំណាក់កាលចុងក្រោយ? តើការបង្ហាញឱ្យដឹងពីប្រភេទទីបញ្ចប់ដែលជំពូកមនុស្សនីមួយៗនឹងត្រូវជួប នៅមិនច្បាស់ទៀតមែនទេ? នៅក្នុងដំណើរការនៃកិច្ចការនៃការយកឈ្នះ ការវាយផ្ចាល និងការជំនុំជម្រះ តើការនេះមិនអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាបង្ហាញពីចរិតពិតរបស់ខ្លួន ហើយបន្ទាប់មក ក៏ត្រូវបែងចែងទៅតាមជំពូក របស់គេទេឬអី? ជំនួសឱ្យការនិយាយថា នេះគឺជាការយកឈ្នះមនុស្សជាតិ ហើយយកល្អគួរតែនិយាយថា នេះគឺជាការបង្ហាញពីប្រភេទទីបញ្ចប់ ដែលនឹងមានសម្រាប់ជំពូកមនុស្សនីមួយៗវិញ។ ការនេះគឺជាការជំនុំជម្រះបាបរបស់មនុស្ស រួចហើយក៏បើកសម្ដែងពីជំពូកមនុស្សផ្សេងៗ ហើយសម្រេចថា ពួកគេជាមនុស្សអាក្រក់ ឬជាមនុស្សសុចរិត។ បន្ទាប់ពីកិច្ចការនៃការយកឈ្នះ កិច្ចការប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ក៏មកដល់។ មនុស្សដែលស្ដាប់បង្គាប់ទាំងស្រុងពោលគឺមនុស្សដែលត្រូវបានយកឈ្នះទាំងស្រុង នឹងត្រូវដាក់នៅក្នុងជំហានបន្ទាប់នៃការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់សកលលោកទាំងមូល ហើយមនុស្សដែលត្រូវបានយកឈ្នះនឹងត្រូវដាក់ទៅក្នុងសេចក្ដីងងឹត ហើយនឹងត្រូវជួបទុក្ខលំបាក។ ដូច្នេះ មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក គឺមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ នឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សអាក្រក់ ដោយគ្មានពន្លឺព្រះអាទិត្យម្ដងទៀតឡើយ ហើយមនុស្សសុចរិតនឹងត្រូវដាក់ឱ្យនៅជាមួយមនុស្សល្អ ឱ្យបានទទួលពន្លឺ និងរស់នៅក្នុងពន្លឺ អស់កល្បជា និច្ច។

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ ហើយអាចនិយាយម្យ៉ាងទៀតបានថា ការជំនុំជម្រះបាបរបស់បុគ្គលម្នាក់ៗ គឺជាកិច្ចការនៅគ្រាចុងក្រោយ។ បើមិនដូច្នោះ តើធ្វើយ៉ាងទើបអាចបែងចែកមនុស្សជាក្រុមបាន? កិច្ចការនៃការបែងចែកក្រុម ដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមកិច្ចការនេះនៅក្នុងសកលលោកទាំងមូល។ បន្ទាប់ពីនេះមក គ្រប់ទឹកដីនិងគ្រប់មនុស្សទាំងអស់ ក៏នឹងត្រូវដាក់ឱ្យនៅក្រោមកិច្ចការនៃការយកឈ្នះដែរ។ នេះមានន័យថា មនុស្សគ្រប់គ្នានៅក្នុងការបង្កើត នឹងត្រូវបែងចែកជាក្រុមតាមប្រភេទ ដោយចុះចូលនៅចំពោះបល្ល័ង្កនៃការជំនុំជម្រះ ដើម្បីទទួលការជំនុំជម្រះ។ គ្មានមនុស្សណាម្នាក់ ឬមានអ្វីមួយអាចគេចផុតពីការទទួលរងនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏គ្មានមនុស្សណាម្នាក់ ឬគ្មានអ្វីមួយ ដែលមិនត្រូវបានបែងចែកទៅតាមប្រភេទនោះដែរ។ មនុស្សគ្រប់រូប នឹងត្រូវបែងចែកជាក្រុម ដ្បិតទីបញ្ចប់នៃរបស់សព្វសារពើចូលមកកាន់តែកៀក ហើយស្ថានសួគ៌និងផែនដី បានឈានដល់ទីបញ្ចប់របស់ខ្លួនហើយ។ តើមនុស្សអាចគេចផុតពីគ្រាចុងក្រោយនៃអត្ថិភាពរបស់មនុស្សយ៉ាងដូចម្ដេច?

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំគ្រងរាជ្យនៅក្នុងនគរព្រះ ហើយលើសពីនេះទៀត ខ្ញុំសោយរាជ្យនៅទូទាំងសកលលោកទាំងមូល។ ខ្ញុំជាស្ដេចនៃនគរព្រះ និងជាប្រមុខនៃសកលលោក។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រមូលអស់អ្នកដែលខ្ញុំមិនបានជ្រើសរើស ហើយនឹងចាប់ផ្តើមកិច្ចការរបស់ខ្ញុំក្នុងចំណោមសាសន៍ដទៃ ហើយខ្ញុំនឹងប្រកាសនូវបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំដល់សកលលោកទាំងមូល ដើម្បីឱ្យខ្ញុំឈានទៅជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ខ្ញុំនឹងប្រើការវាយផ្ចាល ដើម្បីផ្សព្វផ្សាយកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ មានន័យថា ខ្ញុំនឹងប្រើកម្លាំងប្រឆាំងនឹងអស់អ្នកណាដែលជាសាសន៍ដទៃ។ ជាធម្មតា កិច្ចការនេះនឹងត្រូវធ្វើនៅពេលដំណាលគ្នានឹងកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមរាស្រ្តរើសតាំងដែរ។ នៅពេលដែលប្រជារាស្ដ្ររបស់ខ្ញុំគ្រប់គ្រង និងកាន់អំណាចនៅលើផែនដី នោះក៏នឹងជាថ្ងៃដែលមនុស្សទាំងអស់នៅលើផែនដីត្រូវបានយកឈ្នះ ហើយលើសពីនេះទៀត វានឹងជាពេលវេលាដែលខ្ញុំសម្រាក ហើយមានតែពេលនោះទេ ដែលខ្ញុំនឹងលេចមកចំពោះអស់អ្នកដែលត្រូវបានយកឈ្នះ។ ខ្ញុំលេចមកក្នុងនគរដ៏បរិសុទ្ធ ហើយលាក់បំពួនអង្គខ្ញុំពីទឹកដីដ៏ស្មោកគ្រោកនេះ។ អស់អ្នកដែលត្រូវបានយកឈ្នះ ហើយស្តាប់បង្គាប់នៅចំពោះខ្ញុំ គឺអាចមើលឃើញព្រះភ័ក្រ្ដរបស់ខ្ញុំដោយផ្ទាល់ភ្នែក ហើយអាចស្តាប់សំឡេងខ្ញុំដោយត្រចៀករបស់ពួកគេផ្ទាល់។ នេះគឺជាព្រះពរដល់អស់អ្នកដែលបានកើតនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយនេះ គឺជាព្រះពរដែលខ្ញុំបានកំណត់ទុកជាមុន ហើយនេះគឺជាអ្វីដែលមិនអាចកែប្រែបានដោយមនុស្សណាម្នាក់ឡើយ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ១. យើងជឿថា ការជំនុំជម្រះនៅបល្ល័ង្កពណ៌សយ៉ាងធំសំដៅទៅលើតុដ៏ធំមួយ ដែលត្រូវបានរៀបចំដោយព្រះជាម្ចាស់នៅឯស្ថានសួគ៌ ដោយបុគ្គលម្នាក់ៗត្រូវលុតជង្គង់នៅលើដីសារភាពអំពើបាបដែលពួកគេបានប្រព្រឹត្តនៅក្នុងជីវិតរបស់ពួកគេ ក្រោយមកទៀត ព្រះជាម្ចាស់កំណត់ថាតើពួកគេត្រូវចូលទៅក្នុងនគរស្ថានសួគ៌ ឬក៏ត្រូវធ្លាក់ទៅស្ថាននរក។ ក្នុងពេលនេះ អ្នកធ្វើបន្ទាល់ថា ព្រះជាម្ចាស់បានយាងមកកាន់ផែនដីជាសាច់ឈាម និងថាទ្រង់កំពុងតែសម្ដែងចេញនូវសេចក្ដីពិត និងកំពុងធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ ហេតុអ្វីបានជាការនេះខុសពីការយល់ដឹងរបស់យើង? តើការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ជាអ្វីឲ្យប្រាកដទៅ?

បន្ទាប់៖ ៣. នៅលើឈើឆ្កាង ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «វាចប់សព្វគ្រប់ហើយ» (យ៉ូហាន ១៩:៣០) នេះបញ្ជាក់ថា កិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់យ៉ាងពេញលេញហើយ។ ដោយសារតែយើងជឿលើព្រះអម្ចាស់យេស៊ូវ អំពើបាបរបស់យើងត្រូវបានអត់ទោស ហើយយើងត្រូវបានរាប់ជាសុចរិតដោយសេចក្តីជំនឿរបស់យើង។ នៅពេលដែលព្រះអម្ចាស់យាងមក យើងនឹងត្រូវលើកឡើងដោយផ្ទាល់ទៅនគរស្ថានសួគ៌។ ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែសម្ដែងចេញនូវសេចក្តីពិត ហើយធ្វើកិច្ចការជំនុំជម្រះ និងបន្សុទ្ធមនុស្សទៀត?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ