២. បក្សកុម្មុយនីស្តចិនបានផ្សព្វផ្សាយព័ត៌មានតាមអនឡាញថា ដើម្បីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ មនុស្សដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវតែបោះបង់ចោលក្រុមគ្រួសារ និងការងាររបស់ពួកគេ។ មនុស្សខ្លះថែមទាំងត្រូវនៅលីវអស់មួយជីវិតទៀតផង។ បក្សកុម្មុយនីស្តចិននិយាយថា ជំនឿរបស់អ្នកបំផ្លាញដល់ក្រុមគ្រួសារ។ តើអ្វីដែលបក្សកុម្មុយនីស្តចិននិយាយនេះត្រឹមត្រូវដែរឬទេ?

ចម្លើយ៖

បក្សកុម្មុយនីស្ដចិន ជាបក្សនយោបាយមិនជឿព្រះដែលជឿលើលទ្ធិម៉ាក និងសាតាំងនិយម។ ក្នុងប្រវត្តិសាស្ដ្ររបស់វា វាជាសត្រូវចំពោះព្រះជាម្ចាស់ វាបានបៀតបៀនជំនឿសាសនាទាំងអស់ និងរំលោភបំពានគ្រីស្ទបរិស័ទរាប់មិនអស់។ ការដែលវាវិនិច្ឆ័យ និងនិយាយអាក្រក់បែបនោះ ចំពោះអ្នកដែលជឿលើព្រះជាម្ចាស់ គឺជាធម្មជាតិ។ រឿងនេះត្រូវបានកំណត់ដោយធម្មជាតិ ដែលស្អប់សេចក្ដីពិត និងតតាំងនឹងព្រះជាម្ចាស់។ ប៉ុន្តែអ្នកជាមនុស្សដែលជឿលើព្រះអម្ចាស់យេស៊ូវ ដូច្នេះ ហេតុអ្វីបានជាអ្នកទុកចិត្តពាក្យសម្ដីរបស់បក្សកុម្មុយនីស្ដ និងមិនមែនជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ? តើមនុស្សបែបនេះ ជឿលើព្រះជាម្ចាស់ឬទេ? ចំពោះអ្នកដែលជឿលើព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ មានសភាពច្បាស់លាស់អំពីរបៀបក្នុងការប្រព្រឹត្តចំពោះអ្វីៗបែបលោកីយ៍ គ្រួសារ និងជីវិតខាងសាច់ឈាម ដូច្នេះ ហេតុអ្វីបានជាអ្នកនៅតែស្ដាប់ជំនឿខុសឆ្គង និងពាក្យសសម្ដីបែបអារក្សរបស់បក្សកុម្មុយនីស្ដចិន និងវិនិច្ឆ័យ ព្រមទាំងថ្កោលទោសគ្រីស្ទបរិស័ទ? ចុះអ្វីជាបញ្ហានៅទីនេះ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលដោយត្រង់ថា «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា គ្មានមនុស្សណាម្នាក់ដែលបានចាកចេញពីផ្ទះ ឬឪពុកម្ដាយ ឬបងប្អូន ឬភរិយា ឬកូនៗ ដោយយល់ដល់នគរព្រះទេ ដែលអ្នកនោះនឹងមិនទទួលបាននូវអ្វីច្រើនអនេកក្នុងពេលបច្ចុប្បន្ន ហើយក៏មិនបានជីវិតអស់កល្បជានិច្ចនៅក្នុងបរលោកដែរ» (លូកា ១៨:២៩-៣០)។ «បើមនុស្សណាម្នាក់មករកខ្ញុំ ហើយមិនបានដាច់ចិត្តពីឪពុក ម្ដាយ ភរិយា និងកូនៗ ព្រមទាំងបងប្អូនប្រុសស្រីរបស់ខ្លួន និងជីវិតរបស់ខ្លួនឯងទេ នោះគេមិនអាចធ្វើជាសាវ័ករបស់ខ្ញុំទេ» (លូកា ១៤:២៦)។ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីគ្រប់យ៉ាងដែលខ្លួនមានទេ អ្នកនោះមិនអាចក្លាយជាសិស្សរបស់ខ្ញុំបានឡើយ» (លូកា ១៤:៣៣)។ នៅពេលដែលមនុស្សបដិសេធគ្រួសាររបស់ពួកគេ និងការជាប់ជំពាក់ខាងលោកីយ៍ ដើម្បីដើរតាមព្រះអម្ចាស់ នេះគឺស្របទាំងស្រុងនឹងបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយវាត្រូវបានព្រះជាម្ចាស់លើកសរសើរ។ ប៉ុន្តែ ហេតុអ្វីបានជាពិភពខាងសាសនាទុកចិត្តពាក្យសម្ដីរបស់បក្សកុម្មុយនីស្ដ ដែលជាសាតាំងដ៏ជាអារក្ស និងមិនមែនជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ? ហេតុអ្វីបានជាវាមិនទុកចិត្តព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ? ហេតុអ្វីបានជាវាឈរនៅខាងនាគដ៏ធំមានសម្បុរក្រហម ក្នុងការវិនិច្ឆ័យ និងថ្កោលទោសអស់អ្នកដែលជឿលើព្រះជាម្ចាស់? នេះបង្ហាញថា ពិភពខាងសាសនាមិនដូចនឹងព្រះជាម្ចាស់ឡើយ ថាពួកគេជាសម្ព័ន្ធមិត្តរបស់សាតាំង ហើយនេះគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា ពួកគេជាអ្នកមិនជឿ ជាកូនរបស់នាគដ៏ធំមានសម្បុរក្រហម។

ជាច្រើនសតវត្សរ៍កន្លងទៅ ពួកសាវ័ក និងសាវ័ករបស់ព្រះអម្ចាស់យេស៊ូវ បដិសេធគ្រួសាររបស់ពួកគេ និងការជាប់ជំពាក់ខាងលោកីយ៍ទាំងអស់ ដើម្បីដើរតាមព្រះអម្ចាស់ ហើយពួកគេបានអះអាង និងធ្វើទីបន្ទាល់ចំពោះដំណឹងល្អរបស់ព្រះអម្ចាស់យេស៊ូវទូទាំងដែនដី។ អស់រយៈពេលពីរពាន់ឆ្នាំ គ្រីស្ទបរិស័ទដែលជឿស៊ប់រាប់មិនអស់ បានបោះបង់ចោលគ្រួសារ ការរៀបការ កិច្ចការ និងការជាប់ជំពាក់ខាងលោកីយ៍នានា ដោយពួកគេជាច្រើន ធ្វើកិច្ចការ និងផ្សព្វផ្សាយព្រះបន្ទូលសម្រាប់ព្រះអមា្ចស់ ដូច្នេះហើយ ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវបានផ្សព្វផ្សាយទៅដល់ចុងបំផុតនៃផែនដី។ ចេញពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ពួកគេយល់ពីសេចក្ដីពិតមួយចំនួន ដោយទទួលស្គាល់ថា ព្រះអមា្ចស់យេស៊ូវ គឺជាព្រះប្រោសលោះរបស់មនុស្សជាតិ ហើយថា មានតែការទទួលយកព្រះអម្ចាស់យេស៊ូវ និងការសារភាព ព្រមទាំងការប្រែចិត្តចំពោះព្រះអម្ចាស់ប៉ុណ្ណោះ ទើបអំពើបាបរបស់ពួកគេត្រូវបានអភ័យទោស ហើយពួកគេអាចទទួលបានព្រះគុណ និងព្រះពរ ដែលព្រះអម្ចាស់ប្រទានឱ្យ។ ដូច្នេះ ដោយសារមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់យេស៊ូវ នោះពួកគេបានដើរតាមព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដោយការបោះបង់ចោលគ្រប់យ៉ាង ដើម្បីផ្សព្វផ្សាយព្រះបន្ទូល និងធ្វើបន្ទាល់ចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់យេស៊ូវ ដែលនេះត្រូវបានព្រះជាម្ចាស់លើកសរសើរ និងចងចាំ ហើយវាជាកិច្ចការដ៏សុចរិតបំផុតរបស់មនុស្សជាតិ។ ជាងនេះទៅទៀត ក្នុងគ្រីស្ទសាសនា និងសាសនាកាតូលិក នេះគឺជារឿងធម្មតា។ ឥរិយាបថបែបនេះ ត្រូវបានគ្រីស្ទបរិស័ទលើកសរសើរ និងកោតសរសើរ។ សម្រាប់មនុស្សជាច្រើន វាថែមទាំងក្លាយជាគម្រូមួយដើម្បីដេញជើងគ្នាទៀតផង។ ប៉ុន្តែបក្សកុម្មុយនីស្ដចិននិយាយអាក្រក់ និងថ្កោលទោសគ្រីស្ទបរិស័ទ ដោយនិយាយថា ការបដិសេធរបស់ពួកគេអំពីគ្រួសារ និងអាជីព ដើម្បីជឿលើព្រះជាម្ចាស់ និងផ្សព្វផ្សាយដំណឹងល្អ បានធ្វើឱ្យគ្រួសារខ្ទេចខ្ទី។ តើនេះមិនមែនជាការបដិសេធ និងជាការថ្កោលទោសចំពោះព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទេឬ? តើវាមិនមែនជាការបដិសេធ និងការថ្កោលទោសចំពោះអស់អ្នកដែលបានបោះបង់ចោលគ្រប់យ៉ាង ដើម្បីធ្វើកិច្ចការ និងផ្សព្វផ្សាយព្រះបន្ទូល សម្រាប់ព្រះអម្ចាស់ អស់រយៈពេលពីរពាន់ឆ្នាំកន្លងមកទេឬ? តើវាមិនថ្កោលទោសការឧទ្ទិស និងការលះបង់ខ្លួនរបស់ពួកគេថា ខុសឆ្គងទេឬ? តើទស្សនៈបែបនេះ អាចការពារបានទេនៅក្នុងគ្រីស្ទសាសនា និងសាសនាកាតូលិក? តើនេះមិនមែនជាការថ្វាយយ៉ាងគឃ្លើននូវការតតាំងចំពោះព្រះជាម្ចាស់ទេឬ? ក្នុងគ្រាចុងក្រោយ ចាប់តាំងពីការចាប់ផ្ដើមកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គ្រីស្ទបរិស័ទក្នុងពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេបានឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាជាការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវ ជាការលេចមករបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយថា ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញសេចក្ដីពិត និងធ្វើកិច្ចការជំនុំជម្រះ ព្រមទាំងបន្សុទ្ធមនុស្ស ដើម្បីដោះស្រាយធម្មជាតិបាបរបស់មនុស្ស ដោយសង្គ្រោះមនុស្សទាំងស្រុងពីអំពើបាប និងនាំគេចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ បច្ចុប្បន្ននេះ គ្រោះមហន្តរាយធំៗបានចាប់ផ្ដើម។ មានតែតាមរយៈការទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រមទាំងការដែលនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធប៉ុណ្ណោះ ទើបមនុស្សអាចត្រូវបានព្រះជាម្ចាស់ការពារ និងស្ថិតនៅបាន ក្នុងគ្រោះមហន្តរាយដ៏ធំៗទាំងនេះនៃគ្រាចុងក្រោយ ខណៈពេលដែលអស់អ្នកដែលមិនទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ នឹងត្រូវបានបោះចូលទៅក្នុងគ្រោះមហន្តរាយ និងត្រូវបានបំផ្លាញ។ ដូច្នេះហើយ គ្រីស្ទបរិស័ទរបស់ពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា យល់ពីបំណងព្រះហឫទ័យដ៏បន្ទាន់របស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ។ ដូចពួកសាវ័ក និងសាវ័ករបស់ព្រះអម្ចាស់យេស៊ូវដែរ ដែលបានបោះបង់ចោលគ្រប់យ៉ាង ដើម្បីដើរតាមព្រះអម្ចាស់ និងប្រកាស ព្រមទាំងធ្វើទីបន្ទាល់ចំពោះដំណឹងល្អរបស់ព្រះអម្ចាស់ គឺពួកគេរីករាយនឹងទុកមួយឡែកនូវភាពរីករាយខាងសាច់ឈាម ប្រកាសបដិសេធគ្រួសារ និងការងារ អត់ទ្រាំនឹងហានិភ័យគ្រប់ពេលវេលា នៃការត្រូវបានចាប់ខ្លួន និងត្រូវបានសម្លាប់ដោយបក្សកុម្មុយនីស្ដចិន ហើយធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ក្នុងការផ្សព្វផ្សាយព្រះបន្ទូល និងធ្វើទីបន្ទាល់ចំពោះដំណឹងល្អនៃនគររបស់ព្រះជាម្ចាស់។ ទង្វើល្អទាំងនេះ គឺជាអ្វីដែលស្របបំផុតទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពួកគេត្រូវបានព្រះជាម្ចាស់លើកសរសើរ ហើយដើម្បីធ្វើទង្វើទាំងនេះ គឺដើរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់! ដូចព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ចូរចេញទៅពាសពេញពិភពលោក រួចបង្រៀនអំពីដំណឹងល្អដល់គ្រប់មនុស្សទាំងអស់» (ម៉ាកុស ១៦:១៥)។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះជាម្ចាស់ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនមែនសម្រាប់បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងមិនមែនសម្រាប់បុព្វហេតុសុចរិតរបស់មនុស្សទេ នោះព្រលឹងរបស់យើង នឹងមានអារម្មណ៍ថាមិនសមនឹងតម្លៃរបស់អស់អ្នកដែលសុខចិត្តរងទុក្ខដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ឡើយ ហើយកាន់តែគ្មានតម្លៃសមនឹងព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងដែរ» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បច្ចុប្បន្ននេះ ការប្រកាសបដិសេធគ្រប់យ៉ាងដោយគ្រីស្ទបរិស័ទមួយចំនួន នៃពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីផ្សព្វផ្សាយដំណឹងល្អ និងធ្វើទីបន្ទាល់ចំពោះដំណឹងល្អនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ គឺត្រូវនឹងបំណងរបស់ស្ថានសួគ៌ និងស្របនឹងចិត្តរបស់មនុស្ស។ ប៉ុន្តែរដ្ឋាភិបាលមិនជឿព្រះរបស់បក្សកុម្មុយនីស្ដ មិនអនុញ្ញាតឱ្យមនុស្សជឿលើព្រះជាម្ចាស់ និងដើរតាមផ្លូវដ៏ត្រឹមត្រូវឡើយ។ វាថ្កោលទោស និងចោទប្រកាន់លើទង្វើល្អរបស់គ្រីស្ទបរិស័ទ ហើយចាប់ខ្លួន និងបៀតបៀនពួកគេយ៉ាងវក់វី ដែលនាំឱ្យគ្រីស្ទបរិស័ទជាច្រើនពីពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ត្រូវបានបែកខ្ញែកពីគ្នា ដោយមិនអាចវិលត្រឡប់មកផ្ទះវិញ។ វាសមស្របក្នុងការនិយាយថា ការហោះហើរចេញពីផ្ទះសម្បែងភាគច្រើនរបស់គ្រីស្ទបរិស័ទនៃពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺដោយសារតែការសង្កត់សង្កិន ការឃុំខ្លួន និងការបៀតបៀនដ៏ឃោរឃៅ ក្នុងកណ្ដាប់ដៃរបស់បក្សកុម្មុយនីស្ដចិន។ យោងតាមទិន្នន័យមិនគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំ ២០១១ ដល់ខែមិថុនា ឆ្នាំ ២០២០ តែប៉ុណ្ណោះ យ៉ាងហោចណាស់ គ្រីស្ទបរិស័ទជាង ៣០០.០០០ នាក់ នៃពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានចាប់ខ្លួន។ មានអំណះអំណាងថា មនុស្សដល់ទៅ ១៦៩ នាក់ បានស្លាប់ដោយសារការរំលោភបំពាន ដែលពួកគេបានរងទុក្ខ។ គ្រួសាររបស់គ្រីស្ទបរិស័ទទាំងនេះ ត្រូវបានបែកខ្ញែក ហើយតើទាំងអស់នេះ មិនសុទ្ធតែបណ្ដាលមកពីការបៀតបៀនដ៏ឃោរឃៅរបស់បក្សកុម្មុយនីស្ដចិនទេឬ? ការរំលោភបំពានដ៏ឃោរឃៅ ដែលត្រូវបានកំណត់ដោយបក្សកុម្មុយនីស្ដចិន បានបង្កមហន្តរាយដល់គ្រួសាររបស់គ្រីស្ទបរិស័ទរាប់មិនអស់ ហើយគ្រីស្ទបរិស័ទរាប់មិនអស់ត្រូវបានបង្ខំឱ្យភៀសខ្លួនចាកចេញពីផ្ទះរបស់ពួកគេ តើអំពើអាក្រក់បែបនេះ មិនមែនត្រូវបានប្រព្រឹត្តដោយបក្សកុម្មុយនីស្ដចិនទេឬ? បក្សកុម្មុយនីស្ដចិន មិនបញ្ឈប់ក្នុងការចាប់ខ្លួន និងបៀតបៀនអស់អ្នកដែលជឿលើព្រះជាម្ចាស់ឡើយ ដោយដកសិទ្ធិរស់រានមានជីវិតរបស់ពួកគេ ថែមទាំងមិនលើកលែងសមាជិកគ្រួសាររបស់គ្រីស្ទបរិស័ទទៀតផង ដោយទីបំផុត ដាក់ការស្ដីបន្ទោសលើជនរងគ្រោះរបស់វា ដោយទទូចថា គឺគ្រីស្ទបរិស័ទដែលបោះបង់ចោលគ្រួសាររបស់ពួកគេ ដោយសារតែជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ថាគឺពួកគេដែលធ្វើឱ្យគ្រួសាររបស់ពួកគេបែកខ្ញែក។ តើនេះមិនមែនជាការមួលបង្កាច់តថភាព និងប្រែក្រឡះសេចក្ដីពិតទេឬ? តើទាំងនេះមិនមែនជាការភូតកុហកដ៏ឥតអាម៉ាស និងច្បាស់នៅលើគោកទេឬ? មនុស្សជាច្រើនក្នុងប្រទេសប្រជាធិបតេយ្យនានា ជឿលើព្រះជាម្ចាស់។ តើពួកគេម្នាក់ណាដែលត្រូវបានបៀតបៀន និងបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយរដ្ឋាភិបាល ដោយសារតែជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ដោយមិនអាចឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេម្ដងទៀតនោះ? មានតែរបបសាតាំងដូចជាបក្សកុម្មុយនីស្ដចិនប៉ុណ្ណោះ ទើបអាចនិយាយអាក្រក់ និងវិនិច្ឆ័យគ្រីស្ទបរិស័ទដែលឧទ្ទិស និងលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់។ នេះគ្មានអ្វីក្រៅពីជំនឿខុសឆ្គងក្រៅសាសនា ដែលប្រែក្រឡះសេចក្ដីពិត និងប្រែពីត្រូវទៅខុសឡើយ។ វាគឺជាអំណះអំណាងដ៏ពិតប្រាកដ ដែលបក្សកុម្មុយនីស្ដចិន គ្មានអ្វីក្រៅពីរបបសាតាំងឡើយ។ ជាសារជាតិ បក្សកុម្មុយនីស្ដចិន គឺជាក្រុមមួយដែលជាកម្មសិទ្ធិរបស់សាតាំងដ៏ជាអារក្ស ដែលតតាំង និងស្អប់ព្រះជាម្ចាស់។ បក្សកុម្មុយនីស្ដចិន គឺជាអ្នកប្រព្រឹត្តដ៏ចម្បងដែលបានហែកហួរគ្រួសាររបស់គ្រីស្ទបរិស័ទទាំងអស់នេះ ដោយបំបែកពួកគេទៅក្នុងខ្យល់ និងមិនឱ្យពួកគេអាចត្រឡប់មកផ្ទះវិញ!

ខាង​ដើម៖ ១. អ្នកធ្វើបន្ទាល់ថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា មានប្រភពរបស់វានៅក្នុងការលេចមក និងកិច្ចការរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែរដ្ឋាភិបាលទមិឡនៃបក្សកុម្មុយនីស្តចិន និងអ្នកដឹកនាំនៃពិភពសាសនាថ្កោលទោសអ្នកថាជាជំនឿខុសឆ្គង និងជាស៊ីជាវ។ ដូច្នេះ តើយើងអាចមានការឈ្វេងយល់ពីអ្វីដែលបក្សកុម្មុយនីស្តចិន និងពិភពសាសនានិយាយយ៉ាងដូចម្ដេចទៅ?

បន្ទាប់៖ ៣. ខ្ញុំមើលឃើញថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គ្មានធ្វើអ្វីឡើយក្រៅពីផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ដោយសុំឲ្យមនុស្សមានភាពទៀងត្រង់ និងដើរនៅលើផ្លូវនៃជីវិតជាមនុស្សដែលត្រឹមត្រូវឡើយ។ ប៉ុន្តែ បក្សកុម្មុយនីស្តចិនកំពុងតែផ្សព្វផ្សាយព័ត៌មាន ដោយនិយាយថា គោលបំណងចុងក្រោយរបស់ពួកជំនុំនៅក្នុងការផ្សាយដំណឹងល្អ គឺដើម្បីផ្ដួលរំលំការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិន។ តើខ្ញុំអាចដឹងយ៉ាងដូចម្ដេចទៅថាពាក្យរបស់បក្សកុម្មុយនីស្តចិនពិត ឬមិនពិតទៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ