២. ចាប់តាំងពីបក្សកុម្មុយនីស្តចិនឡើងកាន់អំណាចមក វាបានបៀតបៀនជំនឿសាសនាគ្មានស្រាកស្រាន្តឡើយ។ ជាពិសេស នៅក្នុងការជិះជាន់របស់វាចំពោះពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា បានកាន់តែធ្ងន់ធ្ងរឡើងៗហើយ។ បក្សកុម្មុយនីស្តចិនមិនគ្រាន់តែប្រើប្រាស់ទូរទស្សន៍ វិទ្យុ កាសែត អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដើម្បីមួលបង្កាច់ ប្រឌិតរឿង និងបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានធ្វើការចាប់ខ្លួនសមាជិកនៃពួកជំនុំជាលក្ខណៈទ្រង់ទ្រាយធំ ដោយញ៉ាំងឲ្យគ្រីស្ទបរិស័ទជាច្រើននាក់ត្រូវជាប់ពន្ធនាគារ និងរងទារុណកម្មយ៉ាងព្រៃផ្សៃ ហើយថែមទាំងរងទារុណកម្មរហូតដល់ស្លាប់ទៀតផង។ ហេតុអ្វីបានជាការបៀតបៀនរបស់បក្សកុម្មុយនីស្តចិនចំពោះពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាធ្ងន់ធ្ងរខ្លាំងម្ល៉េះ?
ខគម្ពីរយោង៖
«លោកីយ៍ទាំងមូលដេកនៅក្នុងសេចក្តីទុច្ចរិត» (១ យ៉ូហាន ៥:១៩)។
«នេះជាជំនាន់មនុស្សដ៏អាក្រក់» (លូកា ១១:២៩)។
«ហើយនាគធំនោះត្រូវបានបណ្ដេញចេញ គឺជាសត្វពស់ជំនាន់ដើម ដែលមានឈ្មោះថា អារក្ស និងសាតាំង ដែលបោកបញ្ឆោតពិភពលោកទាំងមូល៖» (វិវរណៈ ១២:៩)។
«ហើយនេះគឺជាដាក់ទោសគឺថា ពន្លឺចូលក្នុងពិភពលោក ហើយមនុស្សបានស្រឡាញ់ភាពងងឹតជាងពន្លឺ ព្រោះទង្វើរបស់គេសុទ្ធតែអាក្រក់។ ដ្បិតអ្នកណាដែលធ្វើអាក្រក់ អ្នកនោះស្អប់ពន្លឺ ក៏មិនមករកពន្លឺដែរ ហើយទង្វើរបស់គេគួរតែត្រូវបានស្ដីប្រដៅ» (យ៉ូហាន ៣:១៩-២០)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ចាប់តាំងពីស្ថានលើដល់ស្ថានក្រោម ហើយចាប់តាំងពីដើមរហូតដល់ចប់ សាតាំងបានកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយប្រឆាំងនឹងទ្រង់ជារៀងរហូតមក។ រាល់ទាំងមេរៀនអំពី «កេរដំណែលវប្បធម៌ពីសម័យបុរាណ» «ចំណេះដឹងដ៏មានតម្លៃអំពីវប្បធម៌សម័យបុរាណ» «សេចក្តីបង្រៀនអំពីលទ្ធិតាវ និងលទ្ធិខុងជឺ» និង «វណ្ណគតិខុងជឺ និងក្បួនពិធីបែបសក្ដិភូមិ» បាននាំមនុស្សឱ្យធ្លាក់នរក។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ជឿនលឿននាសម័យទំនើប ក៏ដូចជាឧស្សាហកម្ម កសិកម្ម និងការធ្វើធុរកិច្ចតាមបែបអភិវឌ្ឍខ្ពស់ ក៏មិនត្រូវបានពួកគេមើលឃើញនោះដែរ។ ផ្ទុយទៅវិញ អ្វីដែលវាធ្វើនោះគឺសង្កត់ធ្ងន់ទៅលើក្បួនពិធីបែបសក្ដិភូមិ ដែលត្រូវបានផ្សព្វផ្សាយដោយ «ពួកមនុស្សស្វា» នាសម័យបុរាណ ដើម្បីមានចេតនាបង្អាក់ ប្រឆាំង និងរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់។ វាមិនគ្រាន់តែតាមធ្វើបាបមនុស្ស រហូតមកដល់ពេលសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចង់លេប[១] មនុស្សចូលទាំងមូលទៀតផង។ ការផ្ទេរសេចក្តីបង្រៀនអំពីសីលធម៌ និងក្រមសីលធម៌របស់លទ្ធិសក្ដិភូមិ និងការផ្ទេរបន្តចំណេះដឹងអំពីវប្បធម៌បុរាណ បានធ្វើឱ្យមនុស្សរងទុក្ខជាយូរយារណាស់មកហើយ គឺវាបានប្រែក្លាយពួកគេឱ្យក្លាយជាពួកអារក្ស ទាំងតូចទាំងធំ។ មានមនុស្សតិចណាស់ដែលនឹងទទួលយកព្រះជាម្ចាស់យ៉ាងរីករាយ មានមនុស្សតិចណាស់ដែលស្វាគមន៍ការយាងមករបស់ទ្រង់ដោយចិត្តត្រេកអរ។ ទឹកមុខរបស់មនុស្សទាំងអស់ពោរពេញដោយចេតនាចង់ធ្វើឃាត ហើយនៅគ្រប់ទីកន្លែង ដង្ហើមនៃការកាប់សម្លាប់បានហោះហើរពាសពេញមេឃ។ ពួកវាព្យាយាមបណ្ដេញព្រះជាម្ចាស់ចេញពីទឹកដីនេះ ហើយទាំងកាន់កាំបិត និងដាវនៅក្នុងដៃ ពួកវាត្រៀមខ្លួនចូលប្រយុទ្ធ ដើម្បីកម្ចាត់ព្រះជាម្ចាស់ចោល «ឱ្យវិនាសសាបសូន្យ»។ នៅទូទាំងទឹកដីរបស់អារក្ស ជាទីដែលមនុស្សតែងតែទទួលការបង្ហាត់បង្រៀនថា គ្មានឡើយព្រះជាម្ចាស់ ជាទីដែលរូបចម្លាក់ព្រះមាននៅគ្រប់ច្រកល្ហក និងជាទីដែលខ្យល់អាកាសត្រូវបានបក់ផាត់ពេញដោយក្លិនផ្សែងដ៏គួរឱ្យចង់ក្អួតចេញពីការដុតក្រដាស និងធូប ផ្សែងអ័ព្ទយ៉ាងក្រាស់ សឹងតែស្ទះដង្ហើមស្លាប់។ វាមានក្លិនស្អុយដូចភក់ជ្រាំដែលភាយឡើងវិលវល់ដូចចលនាសត្វពស់ពិស ហើយស្អុយខ្លាំងពេក រហូតដល់ធ្វើឱ្យមនុស្សចង់ក្អួត។ ក្រៅពីនេះ ក៏មានឮសំឡេងសូត្រគម្ពីររបស់ពួកអារក្ស ជាសំឡេងមួយដែលហាក់ដូចជាចេញមកពីទីដ៏សែនឆ្ងាយនៅស្ថាននរក ហើយវាលាន់ឮខ្លាំងពេក រហូតដល់ធ្វើឱ្យមនុស្សម្នាក់ភ័យញាប់ញ័រ។ នៅគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ មានសុទ្ធតែរូបព្រះចម្រុះពណ៌ ដែលប្រែទឹកដីនេះឱ្យក្លាយជាពិភពមួយដែលត្រេកត្រអាលនឹងកាមគុណ ខណៈឯស្ដេចអារក្សបន្តសើចយ៉ាងអាក្រក់ គឺដូចផែនការអាក្រក់របស់វាបានជោគជ័យអ៊ីចឹង។ ក្នុងគ្រានេះ មនុស្សបន្តភ្លេចភ្លាំងទាំងស្រុង ហើយក៏មិនបានដឹងខ្យល់អ្វីសោះថា អារក្សបានធ្វើឱ្យគេពុករលួយ រហូតដល់កម្រិតមួយដែលពួកគេគ្មានអារម្មណ៍ដឹង ហើយគ្របបាំងក្បាលទាំងអាម៉ាស់។ ក្នុងពេលដូចគ្នានេះ វាក៏ចង់បោសសម្អាតចោលនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយបង្ខូច និងធ្វើឃាតទ្រង់ម្ដងទៀត គឺនេះហើយជាចេតនារបស់វាដែលចង់បំផ្លាញ និងបង្អាក់ដល់កិច្ចការរបស់ទ្រង់។ តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់មានឋានៈស្មើនឹងវាយ៉ាងដូចម្ដេចទៅ? តើវាអាចអត់ទ្រាំឱ្យព្រះជាម្ចាស់ «ជ្រៀតជ្រែង» កិច្ចការរបស់វានៅកណ្ដាលចំណោមមនុស្សនៅលើផែនដីដោយរបៀបណា? តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់បកអាក្រាតមុខមាត់ដ៏គួរឱ្យខ្ពើមរបស់វាយ៉ាងដូចម្ដេចទៅ? តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើឱ្យកិច្ចការរបស់វារញ៉េរញ៉ៃយ៉ាងដូចម្ដេច? តើអារក្សដែលចូលចិត្តច្រឡោតខឹងនេះ អាចអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើដំណាក់ស្ដេចរបស់វានៅលើផែនដីដោយរបៀបណា? តើវាអាចព្រមក្រាបចុះនៅចំពោះព្រះចេស្ដារបស់ទ្រង់ដែលខ្លាំងជាងវាដោយរបៀបណា? ទឹកមុខដ៏គួរឱ្យខ្ពើមរបស់វាត្រូវបានលាតត្រដាងឱ្យឃើញច្បាស់ ដើម្បីឱ្យមនុស្សមិនដឹងជាត្រូវសើច ឬយំឡើយ ហើយវាពិតជាពិបាកក្នុងការពិពណ៌នា។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ? ជាមួយព្រលឹងដ៏កខ្វក់ វានៅតែជឿថា ខ្លួនវាស្រស់ស្អាតហួសអ្វីនឹងថ្លែង។ នេះជាក្រុមឧក្រិដ្ឋជន![២] ពួកវាចុះមកក្នុងពិភពរបស់មនុស្ស ដើម្បីញុះឱ្យមានការសប្បាយភ្លើតភ្លើន និងបង្កឱ្យមានកោលាហល ព្រមទាំងចលាចលយ៉ាងខ្លាំង រហូតដល់ពិភពលោកក្លាយជាទីកន្លែងមួយដែលមានចិត្តប្រែប្រួល និងសាវា ហើយដួងចិត្តរបស់មនុស្សពេញដោយភាពស្លន់ស្លោ និងការខ្វល់ខ្វាយ ហើយពួកវាបានលេងសើចជាមួយមនុស្សខ្លាំងជ្រុល រហូតដល់រូបរាងរបស់គេក្លាយជាមនុស្សមិនចំមនុស្ស សត្វមិនចំសត្វ គឺអាក្រក់យ៉ាងខ្លាំង ហើយបានធ្វើឱ្យបាត់ដានចុងក្រោយរបស់មនុស្សដើមដែលបរិសុទ្ធ។ លើសពីនេះទៅទៀត ពួកវាថែមទាំងចង់កាន់កាប់អំណាចជាស្ដេចនៅលើផែនដី។ ពួកវានៅចាំរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ រហូតដល់ទៅណាមិនកើត សូម្បីតែកំរិលខ្លួនតែបន្ដិចក៏មិនបានផង ហើយពួកវាបានរឹតមនុស្សយ៉ាងណែន ដូចជាស្ករតាំងម៉ែ។ ដោយបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរជាច្រើន និងបង្កឱ្យមានគ្រោះមហន្តរាយរាប់មិនអស់ តើពួកវានៅតែរំពឹងចង់បានអ្វីមួយ ក្រៅពីការវាយផ្ចាលទៀតឬ? ពួកអារក្ស និងពួកវិញ្ញាណអាក្រក់បានកំពុងតែរត់យ៉ាងលឿនខ្មឺតនៅលើផែនដីនាពេលមួយ ហើយពួកវាបានបិទបាំងទាំងបំណងព្រះហឫទ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង ដើម្បីកុំឱ្យមនុស្សបានដឹង។ ជាការពិត នេះជាអំពើបាបដ៏អាក្រក់ក្រៃលែង! តើព្រះជាម្ចាស់អាចមិនមានព្រះទ័យអន្ទះសាម្ដេចនឹងកើតទៅ? តើព្រះជាម្ចាស់អាចមិនមានសេចក្ដីក្រោធម្ដេចនឹងកើតទៅ? ពួកវាបានរារាំង និងប្រឆាំងផ្កាប់មុខចំពោះកិច្ចការរបស់ព្រះជាម្ចាស់៖ បះបោរពេកហើយ!
(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
លេខយោង៖
(១) «លេប» សំដៅទៅលើឥរិយាបថដ៏សាហាវរបស់ស្ដេចអារក្ស ដែលកាន់កាប់មនុស្សទាំងស្រុង។
(២) «ក្រុមឧក្រិដ្ឋជន» គឺដូចគ្នាទៅនឹង «ក្រុមជើងកាង»។
អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិចនិងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន[១] គ្មានមេត្តានិងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឱ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។[២] តើនរណាអាចមើលឃើញពិភពលោកដែលហួសពីមេឃទៅ? អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាគ្របបាំងភ្នែករបស់គេទាំងពីរ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ក្នុងពេលនេះ ពួកឃ្លាំមើលមួយក្រុមនេះខំប្រឹងសម្លក់សម្លឹង ទាំងក្នុងចិត្តភ័យខ្លាចថា ព្រះជាម្ចាស់នឹងចាប់ពួកវាទាំងមិនដឹងខ្លួន ហើយបោសសម្អាតពួកវាទាំងអស់ចោល ដោយគ្មានទុកកន្លែងឱ្យពួកវាមានសេចក្តីសុខ និងសុភមង្គលឡើយ។ តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីបំណងព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់? វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្សដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឱ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកគេតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកគេបានចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ជាសត្រូវតាំងពីយូរមកហើយ ពួកគេបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឱ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឱ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឱ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! តើនរណាបានក្រសោបយកកិច្ចការរបស់ព្រះជាម្ចាស់? តើនរណាបានលះបង់ជីវិត ឬបង្ហូរឈាមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់? ពីមួយជំនាន់ទៅមួយជំនាន់ ពីឪពុកម្ដាយទៅកូន មនុស្សដែលជាទាសករបានយកព្រះជាម្ចាស់ជាទាសករយ៉ាងច្រងេងច្រងាង តើទង្វើនេះមិនញ៉ាំងឱ្យមានសេចក្តីខ្ញាល់ម្ដេចនឹងកើតទៅ? រយៈពេលរាប់ពាន់ឆ្នាំនៃការស្អប់ដែលមាននៅក្នុងដួងចិត្ត រាជ្យមួយពាន់ឆ្នាំនៃអំពើបាបត្រូវបានចារឹកពីលើដួងចិត្ត តើការនេះអាចមិនបណ្ដាលឱ្យមានការស្អប់ខ្ពើមយ៉ាងម៉េចកើតទៅ? ព្រះជាម្ចាស់ដែលសងសឹក ដែលលុបបំបាត់សត្រូវរបស់ទ្រង់ទាំងស្រុង មិនបណ្តោយឱ្យវារត់ពាសវាលពាសកាលទៀតឡើយ ហើយក៏មិនបណ្ដោយឱ្យវាសោយរាជ្យជាស្ដេចត្រាញ់នោះដែរ! ឥឡូវនេះ វាដល់ពេលហើយ៖ មនុស្សបានប្រមែប្រមូលកម្លាំង ខិតខំប្រឹងប្រែង ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ការនេះ គឺដើម្បីបកអាក្រាតមុខមាត់ដ៏ព្រៃផ្សៃរបស់អារក្សនេះ ហើយជួយឱ្យមនុស្ស ដែលត្រូវបានកំបាំងភ្នែក និងត្រូវបានរងទុក្ខលំបាកវេទនាសព្វបែបយ៉ាង ងើបឡើងចេញពីការឈឺចាប់របស់គេ ហើយបែរខ្នងដាក់អារក្សដ៏កញ្ចាស់មួយនេះ។ ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីសង្កត់សង្កិនដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពក្នុងការដើរហើរនៅលើផែនដីដែលទ្រង់បានបង្កើតមកនេះ? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ? តើឯណាទៅជាទីដ៏កក់ក្ដៅនៅចំណោមមនុស្ស? តើឯណាទៅជាការស្វាគមន៍នៅក្នុងចំណោមមនុស្ស? ហេតុអ្វីបង្កឱ្យមានការស្រេកឃ្លានចង់បានព្រះជាម្ចាស់យ៉ាងខ្លាំង? ហេតុអ្វីចាំបាច់ឱ្យព្រះជាម្ចាស់ស្រែកហៅម្ដងហើយម្ដងទៀតដូច្នេះ? ហេតុអ្វីបង្ខំឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យចំពោះព្រះបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់? នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះ ហេតុអ្វីបានជាពួកឆ្កែការពារដ៏កំសត់របស់វាមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពយាងមកនៅក្នុងចំណោមពិភពលោកដែលទ្រង់បានបង្កើតមក?
(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
លេខយោង៖
(១) «ចោទប្រកាន់គ្មានមូលដ្ឋាន» សំដៅទៅលើវិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្ស។
(២) «ត្រូវបានការពារយ៉ាងមាំ» បង្ហាញថា វិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្សនោះមានភាពសាហាវព្រៃផ្សៃយ៉ាងពិសេស ហើយវាត្រួតត្រាមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចកម្រើកបាន។
សាតាំងសាងកេរ្តិ៍ឈ្មោះរបស់វា សាតាំងសាងកេរ្តិ៍ឈ្មោះរបស់វា តាមរយៈការបោកបញ្ឆោតមនុស្ស ហើយជារឿយៗ វាតាំងខ្លួនជាមេដឹកនាំចលនា និងជាបុគ្គលគំរូនៃសេចក្តីសុចរិត។ ក្រោមការក្លែងបន្លំធ្វើជាការពារសេចក្តីសុចរិត វាធ្វើបាបមនុស្ស បំផ្លាញព្រលឹងពួកគេ ហើយប្រើប្រាស់គ្រប់ទាំងមធ្យោបាយ ដើម្បីធ្វើឱ្យស្ពឹក បញ្ឆោត និងញុះញុងមនុស្ស។ គោលដៅរបស់វា គឺធ្វើឱ្យមនុស្សយល់ស្រប និងអនុវត្តតាមទង្វើអាក្រក់របស់វា ព្រមទាំងធ្វើឱ្យមនុស្សចូលដៃជាមួយវា ដើម្បីប្រឆាំងនឹងសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ នៅពេលដែលមនុស្សម្នាក់មើលឃើញពីផែនការ និងគម្រោងការអាក្រក់របស់វា ព្រមទាំងមើលធ្លុះដល់ចរិតដ៏ថោកទាបរបស់វា ហើយនៅពេលដែលមនុស្សមិនចង់បន្តជំពប់ដួល និងចាញ់បោកវា ឬមិនចង់បន្តក្លាយជាទាសករវា ឬមិនចង់ទទួលទោស និងត្រូវបំផ្លាញរួមជាមួយវា នោះសាតាំងផ្លាស់ប្ដូររូបរាងជាពួកបរិសុទ្ធកាលពីមុនរបស់វា ហើយហែកចោលម៉ាស់មុខក្លែងក្លាយរបស់វា ដើម្បីបើកសម្ដែងពីមុខមាត់ពិតរបស់វា ដែលអាក្រក់ សាហាវ កខ្វក់ និងឃោរឃៅ។ វាគ្មានស្រឡាញ់អ្វីក្រៅពីបំផ្លិចបំផ្លាញអស់អ្នកដែលបដិសេធមិនដើរតាមវា និងអស់អ្នកដែលប្រឆាំងនឹងកម្លាំងអាក្រក់របស់វានោះឡើយ។ នៅចំណុចនេះ សាតាំងលែងមានរូបរាងដ៏គួរឱ្យទុកចិត្ត ជាសុភាពបុរសទៀតហើយ ប៉ុន្តែរូបរាងដ៏កខ្វក់ និងដូចបិសាចរបស់វាត្រូវបានបើកសម្ដែងចេញ ដោយស្ថិតនៅក្រោមស្បែកចៀម។ នៅពេលដែលផែនការអាក្រក់របស់សាតាំងត្រូវបានលាតត្រដាងឱ្យឃើញ ហើយពេលរូបរាងដ៏ពិតរបស់វាត្រូវបានបកអាក្រាត នោះវានឹងផ្ទុះកំហឹង ហើយបង្ហាញពីភាពសាហាវយង់ឃ្នងរបស់វាមិនខាន។ ក្រោយមក បំណងរបស់វាដែលចង់ធ្វើបាប និងបំផ្លាញមនុស្ស នឹងមានកាន់តែខ្លាំងឡើងៗ។ នេះគឺដោយសារតែវាបានកំរោលចូល នៅពេលដែលមនុស្សភ្ញាក់ខ្លួនមកស្គាល់សេចក្តីពិត ហើយវាចងគំនុំកាន់តែខ្លាំងចំពោះមនុស្ស ដោយសារតែពួកគេមានការជំរុញចិត្តចង់បានសេរីភាព និងពន្លឺ ហើយចង់ផ្ដាច់ខ្លួនចេញពីគុករបស់វា។ កំរោលរបស់វាត្រូវបានបង្ហាញចេញ ដើម្បីការពារ និងគាំទ្រដល់ការអាក្រក់របស់វា ហើយនេះក៏ជាការបើកឱ្យដឹងដ៏ពិតអំពីធម្មជាតិដ៏សាហាវរបស់វាផងដែរ។
នៅក្នុងអ្វីៗគ្រប់យ៉ាង ឥរិយាបថរបស់សាតាំងបង្ហាញចេញពីនិស្ស័យដ៏អាក្រក់របស់វា។ នៅក្នុងចំណោមទង្វើដ៏អាក្រក់ទាំងអស់ដែលសាតាំងបានធ្វើចំពោះមនុស្ស ចាប់តាំងពីកិច្ចខិតខំប្រឹងប្រែងកាលពីដំបូងរបស់វា ដើម្បីបញ្ឆោតមនុស្សឱ្យដើរតាមវា ដល់ការកេងប្រវ័ញ្ចលើមនុស្ស ដែលវាខំអូសទាញមនុស្សឱ្យប្រព្រឹត្តអំពើអាក្រក់របស់វា រហូតដល់ការចងគំនុំរបស់វាចំពោះមនុស្ស ក្រោយពេលរូបរាងដ៏ពិតរបស់វាត្រូវបានលាតត្រដាង និងបន្ទាប់ពីមនុស្សបានស្គាល់ និងបោះបង់វាចោល គឺគ្មានទង្វើណាមួយដែលមិនលាតត្រដាងពីសារជាតិដ៏អាក្រក់របស់សាតាំង ហើយក៏គ្មានទង្វើណាមួយដែលមិនបញ្ជាក់ពីការពិតថា សាតាំងគ្មានទំនាក់ទំនងជាមួយអ្វីៗដែលវិជ្ជមាន និងបញ្ជាក់ទៀតថា សាតាំងជាប្រភពនៃអ្វីៗដែលអាក្រក់ទាំងអស់នោះដែរ។ គ្រប់ទង្វើរបស់វាសុទ្ធតែការពារដល់អំពើអាក្រក់របស់វា ថែរក្សាការបន្តធ្វើអាក្រក់របស់វា ប្រឆាំងនឹងអ្វីៗដែលយុត្តិធម៌ និងវិជ្ជមាន ព្រមទាំងបំផ្លាញច្បាប់ និងសណ្ដាប់ធ្នាប់នៃការរស់រានមានជីវិតតាមធម្មតារបស់មនុស្ស។ ទង្វើរបស់សាតាំងទាំងនេះប្រឆាំងនឹងព្រះជាម្ចាស់ ហើយវានឹងត្រូវបំផ្លាញដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់មិនខាន។ ទោះបីសាតាំងមានកំរោលក៏ដោយ ក៏កំរោលរបស់វាគ្រាន់តែជាផ្លូវមួយ ដើម្បីបញ្ចេញពីនិស្ស័យដ៏អាក្រក់របស់វាប៉ុណ្ណោះ។ ហេតុផលដែលនាំឱ្យសាតាំងក្ដៅក្រហាយ និងខឹងខ្លាំងគឺថា៖ ផែនការអាក្រក់ដែលមិនអាចនិយាយបានរបស់វាត្រូវបានលាតត្រដាង។ ផែនការអាក្រក់របស់វាត្រូវបានរលាយបាត់។ មហិច្ឆតា និងបំណងប្រាថ្នាដ៏ព្រៃផ្សៃរបស់វាដែលចង់ជំនួសកន្លែងរបស់ព្រះជាម្ចាស់ និងចង់ដើរតួជាព្រះជាម្ចាស់នោះ ត្រូវបានបំផ្លាញ និងរាំងស្ទះ។ ហើយគោលដៅរបស់វាដែលចង់ត្រួតត្រាលើមនុស្សទាំងអស់ ឥឡូវ គ្មានបានផលអ្វីឡើយ ហើយក៏មិនអាចសម្រេចបានដែរ។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ការប្រកបគ្នារបស់មនុស្ស សម្រាប់ជាឯកសារយោង៖
ការសង្កត់សង្កិន និងការបៀតបៀនដ៏ឃោរឃៅរបស់បក្សកុម្មុយនីស្ដចិន ចំពោះពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានបង្កឱ្យមានការជ្រួលច្របល់ក្នុងចំណោមសហគមន៍ពិភពលោក។ មនុស្សជាច្រើនមិនអាចយល់ពីមូលហេតុដែលបក្សកុម្មុយនីស្ដចិនវីវក់ខ្លាំងម៉្លេះ ក្នុងការប្រឆាំង និងការជំទាស់របស់ខ្លួនចំពោះព្រះជាម្ចាស់។ វាដោយសារតែបក្សកុម្មុយនីស្ដចិន គឺជាបក្សនយោបាយដែលមិនជឿព្រះ ជារបបសាតាំងដែលការស្អប់របស់ខ្លួនចំពោះសេចក្ដីពិត និងព្រះជាម្ចាស់ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ ដោយការឃើញការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ដ៏ពិត ធ្វើដូចម្ដេចទើបបក្សកុម្មុយនីស្ដចិនមិនភ័យខ្លាច ធ្វើដូចម្ដេចទើបវាមិនតបតដោយការប្រមាថ និងការថ្កោលទោសនោះ? អំឡុងគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន ដែលភាគច្រើនត្រូវបានចងក្រងនៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានធ្វើឱ្យរង្គោះរង្គើដល់សាសនា និងនិកាយទាំងអស់។ មនុស្សជាច្រើនដែលជឿលើព្រះអម្ចាស់បានឃើញថា ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ គឺជាសេចក្ដីពិត ពួកគេបានទទួលស្គាល់ថា នេះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ថាវាជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេទាំងអស់សុទ្ធតែបានវិលត្រឡប់ទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សកាន់តែច្រើន កំពុងតែផ្សព្វផ្សាយ និងធ្វើទីបន្ទាល់ចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា។ ធ្វើដូចម្ដេចទើបរបបបក្សកុម្មុយនីស្ដចិនដ៏ជាអារក្ស ដោយស្អប់តែព្រះជាម្ចាស់ និងសេចក្ដីពិត អាចអត់ទ្រាំនឹងវត្ថមានរបស់ព្រះជាម្ចាស់ ឬអនុញ្ញាតឱ្យសេចក្ដីពិតត្រូវបានផ្សព្វផ្សាយ និងធ្វើទីបន្ទាល់ទៅកាន់ពិភពលោក? ដូច្នេះហើយ បក្សកុម្មុយនីស្ដចិនបានចេញយុទ្ធនាការជាបន្តបន្ទាប់ អំពីការសង្កត់សង្កិន និងការបៀតបៀនដ៏ឃោរឃៅចំពោះពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ វាបានចាប់ខ្លួនមនុស្សរាប់មិនអស់ ដែលផ្សព្វផ្សាយដំណឹងល្អ និងធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់ ហើយបានរឹបអូសសៀវភៅព្រះបន្ទូលលេចមកជាសាច់ឈាម ជាច្រើនក្បាល។ ជារៀងរាល់ថ្ងៃ បក្សកុម្មុយនីស្ដចិនសិក្សាពីអត្ថបទនេះ ដោយគិតថា សៀវភៅនេះមានអំណាច ថាពាក្យរបស់វាជាសេចក្ដីពិត ហើយអាចយកឈ្នះមនុស្សទាំងអស់។ ដូច្នេះ មិនថាបក្សកុម្មុយនីស្ដចិននិយាយអាក្រក់ ចោទប្រកាន់ និងបន្តុះបង្អាប់ព្រះដ៏មានគ្រប់ព្រះចេស្ដាច្រើនប៉ុនណាឡើយ ក៏វាមិនដែលហ៊ានធ្វើឱ្យសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម ដឹងឮជាសាធារណៈឡើយ ហើយវាក៏មិនដែលលើកឡើងពីអ្វីដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញដែរ។ ហេតុអ្វីបានជាបក្សកុម្មុយនីស្ដចិន បន្តការបិទបាំងដ៏តឹងរ៉ឹងលើសៀវភៅព្រះបន្ទូលលេចមកជាសាច់ឈាម? ហេតុអ្វីបានជាវាខ្លាចមនុស្សអានសៀវភៅនេះ? គឺដោយសារតែសៀវភៅព្រះបន្ទូលលេចមកជាសាច់ឈាម ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ វាជាការសម្ដែងចេញនូវសេចក្ដីពិត ហើយជាការលេចមករបស់ពន្លឺពិតនៅទិសខាងកើត! បក្សកុម្មុយនីស្ដចិនភ័យខ្លាចថា ពិភពលោកទាំងមូលនឹងសង្កេតមើលសេចក្ដីពិតដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ នឹងឃើញថា ព្រះជាម្ចាស់បានលេចមក និងចាប់ផ្ដើមធ្វើកិច្ចការនៅទិសខាងកើត ថាព្រះសង្គ្រោះរបស់មនុស្ស បានលេចមកនៅទិសខាងកើត ហើយថា សេចក្ដីសង្ឃឹមរបស់មនុស្ស គឺនៅទិសខាងកើត។ បក្សកុម្មុយនីស្ដចិន គឺជារបបសាតាំងដែលស្អប់សេចក្ដីពិតបំផុត និងដែលអាក្រក់បំផុត។ គ្មាននរណាម្នាក់ភ័យខ្លាចជាង ការមកដល់របស់សេចក្ដីពិតក្នុងចំណោមមនុស្សឡើយ។ គ្មាននរណាម្នាក់ភ័យខ្លាចជាង ដែលមនុស្សនឹងទទួលយកសេចក្ដីពិត ហើយព្រះជាម្ចាស់នឹងសោយរាជ្យជាស្ដេចក្នុងចំណោមមនុស្សឡើយ ព្រមទាំងនគររបស់ព្រះគ្រីស្ទនឹងលេចមកលើផែនដី ដែលជាឧបសគ្គដល់បំណងរបស់វា ក្នុងការត្រួតត្រាមនុស្សជាតិ និងគ្រប់គ្រងពិភពលោក។ ដូច្នេះហើយ បានជាបក្សកុម្មុយនីស្ដចិនព្យាយាមយ៉ាងវីវក់ ក្នុងការចាប់ខ្លួន និងសម្លាប់ព្រះគ្រីស្ទ។ វាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ៊ិនធើណែត ក្នុងការផ្សព្វផ្សាយការឃោសនា និងប្រឌិតយ៉ាងគឃ្លើន ចោទប្រកាន់យ៉ាងក្លែងក្លាយ ព្រមទាំងបន្តុះបង្អាប់ពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ វាថែមទាំងធ្វើជ្រុល ក្នុងការប្រមូលផ្ដុំប៉ូលិសដែលប្រដាប់ដោយអាវុធយ៉ាងឥតស្ទាក់ស្ទើរ ដោយមិនទុកឱ្យដុំថ្មណាមួយមិនបានបើកឡើយ ក្នុងការប្រឹងប្រែងរបស់ខ្លួន ដើម្បីសង្កត់សង្កិន ចាប់ខ្លួន និងបៀតបៀនរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ដោយគ្មានទីកន្លែងលាក់បាំង ដោយសារការបៀតបៀនរបស់បក្សកុម្មុយនីស្ដចិន នោះរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានបង្ខំឱ្យភៀសខ្លួនទៅបរទេស ហើយបក្សកុម្មុយនីស្ដចិននៅតែពង្រីកដៃដ៏ខ្មៅងងឹតរបស់ខ្លួននៅឯបរទេស ដោយប្រើប្រាស់មធ្យោបាយនយោបាយ សេដ្ឋកិច្ច និងការទូត ដើម្បីដាក់សម្ពាធលើប្រទេសជាក់លាក់នានា ខណៈពេលដែលវាប៉ុនប៉ងបង្ខំគ្រីស្ទបរិស័ទ ដែលបានភៀសខ្លួនចេញពីព្រំដែនរបស់វាឱ្យត្រឡប់ទៅកាន់ប្រទេសចិនវិញ ដើម្បីប្រឈមមុខនឹងភាពឃោរឃៅ និងការបៀតបៀន។ កាន់តែគួរឱ្យស្អប់ជាងនេះទៀតនោះគឺថា បក្សកុម្មុយនីស្ដចិនក៏ចាប់ខ្លួន និងបៀតបៀនសមាជិកគ្រួសារគ្រីស្ទបរិស័ទទាំងនេះ ដោយប្រើប្រាស់ពួកគេជាចំណាប់ខ្មាំង ក្នុងការគំរាមកំហែងពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបង្ខំពួកគេឱ្យដាក់ពាក្យស្នើសុំលិខិតឆ្លងដែន និងទៅបរទេស ដើម្បីបៀតបៀនពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក្នុងប្រទេសនានានៅឯបរទេស។ វាប៉ុនប៉ងប្រើប្រាស់បណ្ដាញការទូត ដើម្បីប្រឌិត និងចោទប្រកាន់យ៉ាងក្លែងក្លាយ ចំពោះគ្រីស្ទបរិស័ទនៃពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ថាជាអ្នកសុំសិទ្ធិជ្រកកោនក្លែងក្លាយ ដោយផ្សព្វផ្សាយការភូតកុហក និងប្រឌិតពាក្យចចាមអារ៉ាម ដែលបង្វែរការយល់ឃើញរបស់សាធារណៈជនប្រឆាំងនឹងពួកជំនុំ បង្ខូចកេរ្ដិ៍ឈ្មោះរបស់ពួកជំនុំ ហើយញុះញង់ឱ្យរដ្ឋាភិបាល និងប្រជាជនបរទេស ដើម្បីប្រឆាំង និងបដិសេធពួកជំនុំ ព្រមទាំងរាយការណ៍អំពីគ្រីស្ទបរិស័ទ ដូច្នេះហើយទើបសម្រេចបាននូវគោលបំណងអាក្រក់របស់បក្សកុម្មុយនីស្ដចិនក្នុងការរារាំង បង្ក្រាប និងលុបបំបាត់កិច្ចការរបស់ពួកជំនុំ ក្នុងការផ្សព្វផ្សាយដំណឹងល្អនៅបរទេស។ តថភាពបង្ហាញថា បក្សកុម្មុយនីស្ដចិនត្រូវបានបង្កើតឡើងដោយសាតាំង និងអារក្ស ដែលស្អប់សេចក្ដីពិត និងស្អប់ព្រះជាម្ចាស់ ពួកគេជាអារក្សដែលធ្វើទារុណកម្មមនុស្ស និងបំផ្លាញព្រលឹងរបស់ពួកគេ។ ការដែលបក្សកុម្មុយនីស្ដចិនអាចសាហាវឃោរឃៅខ្លាំងក្នុងការសង្កត់សង្កិន ការបៀតបៀន និងការវាយប្រហាររបស់ខ្លួនលើពួកជំនុំរបស់ព្រះដ៏មមានគ្រប់ព្រះចេស្ដា គឺផ្អែកទាំងស្រុងលើសារជាតិអារក្សរបស់វា ដែលស្អប់សេចក្ដីពិត និងស្អប់ព្រះគ្រីស្ទ។