២. អ្នកធ្វើបន្ទាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ និងថាទ្រង់កំពុងសម្ដែងចេញនូវសេចក្តីពិត និងកំពុងធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ ទោះបីអ្វីដែលអ្នកធ្វើបន្ទាល់នោះស្របជាមួយព្រះគម្ពីរក៏ដោយ ក៏មនុស្សជាច្រើននៅក្នុងពួកជំនុំរបស់យើងមិនទទួលយកដែរ។ យើងជឿថា ដើម្បីក្លាយជាផ្លូវពិតបាន វាត្រូវតែទទួលយកដោយមនុស្សជាច្រើន និងជឿថា អ្វីដែលត្រូវបានទទួលយកដោយមនុស្សតិចតួចគឺជាផ្លូវក្លែងក្លាយ។ យើងនឹងរង់ចាំរហូតដល់មនុស្សជាច្រើននៅក្នុងពួកជំនុំរបស់យើងទទួលយកការនេះ មុនពេលយើងចាប់ផ្ដើមជឿលើវា។

ចម្លើយ៖

មនុស្សភាគច្រើនផ្អែកអ្វីមួយថាជាផ្លូវពិត ឬផ្លូវក្លែងក្លាយ ទៅលើរបៀបដែលមនុស្សជាច្រើនទទួលយកវា ដោយជឿថា បើមនុស្សជាច្រើនធ្វើដូច្នោះ នោះវាជាផ្លូវពិត ហើយថា បើមានមនុស្សពីរបីនាក់ទទួលយកវា នោះវាជាផ្លូវក្លែងក្លាយ។ តើទស្សនៈបែបនេះស្របនឹងសេចក្ដីពិតឬទេ? តើវាមានមូលដ្ឋានក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬទេ? ចូររំលឹកឡើងវិញនៅពេលដែលព្រះជាម្ចាស់បំផ្លាញពិភពលោកដោយទឹកជំនន់៖ មានតែណូអេប៉ុណ្ណោះ ដែលទុកចិត្តលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដោយទទួលបានការចង្អុលបង្ហាញរបស់ព្រះជាម្ចាស់ គាត់បានកសាងទូកមួយ ស្របពេលដែលផ្សព្វផ្សាយអំពីផ្លូវ។ ប៉ុន្តែបន្ទាប់ពី ១២០ ឆ្នាំ គ្មានបុគ្គលណាម្នាក់បានជឿ ឬទទួលយកអ្វីដែលគាត់បានផ្សព្វផ្សាយឡើយ ហើយនៅទីបំផុត មានតែមនុស្សប្រាំបីនាក់របស់គ្រួសារណូអេប៉ុណ្ណោះ ដែលឡើងលើទូក ចំណែកអ្នកផ្សេងទៀតលង់ទឹកជំនន់។ ដូច្នេះ តើអ្នកអាចនិយាយថា ណូអេមិនផ្សព្វផ្សាយផ្លូវពិតឬទេ? ពេលនេះ សូមរំលឹកពីពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមក និងបំពេញកិច្ចការរបស់ទ្រង់ក្នុងយុគសម័យនៃព្រះគុណ៖ ក្រៅពីមនុស្សចំនួនតិចបំផុតដែលទទួលយកព្រះអម្ចាស់យេស៊ូវ ពួកយូដាទាំងអស់ថ្កោលទោស និងប្រឆាំងព្រះអម្ចាស់យេស៊ូវ មុនពេលដែលទីបំផុត ពួកគេសហការជាមួយអាជ្ញាធររ៉ូម ដើម្បីដំទ្រង់នឹងដែកគោលលើឈើឆ្កាង។ ដោយសារតែបែបនេះ តើអ្នកអាចនិយាយថា ព្រះសូរសៀង និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ មិនមែនជាផ្លូវពិតឬទេ? តើអ្នកមិនមានអារម្មណ៍ថា ការវាស់ស្ទង់អ្វីមួយដូច្នោះ ជារឿងគួរឱ្យអស់សំណើចទាំងស្រុងទេឬ? កិច្ចការរបស់ព្រះជាម្ចាស់ក្នុងជំនាន់នានាកន្លងទៅ គឺជាអំណះអំណាងដែលមនុស្សជាតិពុករលួយមានសភាពពុករលួយយ៉ាងជ្រាលជ្រៅ រហូតដល់ពួកគេថ្វាយបង្គំសេចក្ដីអាក្រក់ និងស្អប់សេចក្ដីពិត។ នៅពេលដែលផ្លូវពិតចូលមកក្នុងចំណោមមនុស្ស មានតែមនុស្សតិចតួចប៉ុណ្ណោះ ដែលអាចស្ដាប់បង្គាប់ និងទទួលយកវា ដោយមនុស្សភាគច្រើនបដិសេធ និងបោះបង់វា។ ដូចជាព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «នេះជាជំនាន់មនុស្សដ៏អាក្រក់» (លូកា ១១:២៩)។ ១ យ៉ូហាន ៥:១៩ ចែងថា «លោកីយ៍ទាំងមូលដេកនៅក្នុងសេចក្តីទុច្ចរិត។» ដូច្នេះ ផ្លូវពិត មិនចាំបាច់មានមនុស្សជាច្រើនទទួលយកឡើយ ហើយអ្វីដែលមនុស្សភាគច្រើនទទួលស្គាល់ មិនប្រាកដថាត្រឹមត្រូវ មិនប្រាកដថាសេចក្ដីពិតឡើយ។ តាមពិត គ្រប់យ៉ាងដែលមនុស្សភាគច្រើនបានកំណត់ ជាកម្មសិទ្ធិរបស់សញ្ញាណ និងការគិតស្រមៃរបស់មនុស្ស ហើយមិនស្របនឹងសេចក្ដីពិត និងតថភាពឡើយ។ វាជារឿងលេលា និងគួរឱ្យអស់សំណើច ក្នុងការវាស់ស្ទង់ថា ផ្លូវមួយជាផ្លូវពិតឬអត់ អាស្រ័យលើរបៀបដែលមនុស្សភាគច្រើនទទួលយកវានោះ។ កន្លែងជាច្រើនក្នុងព្រះគម្ពីរ និយាយថា នៅក្នុងមនុស្ស ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគុណភាព មិនមែនបរិមាណឡើយ។ ឧទាហរណ៍ ក្នុងម៉ាថាយ ២២:១៤ ចែងថា «ដ្បិតមនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានតិចណាស់ ត្រូវបានជ្រើសរើស។» ម៉ាថាយ ៧:១៣-១៤ ចែងថា «អ្នកត្រូវចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ និងផ្លូវទូលាយនាំទៅរកសេចក្តីអន្តរាយ ហើយក៏មានមនុស្សជាច្រើនចូលតាមទ្វារនោះដែរ។ រីឯទ្វារដែលតូច និងផ្លូវចង្អៀតវិញ នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ។» សាការី ១៣:៨ ចែងថា «ហើយវានឹងកើតឡើង គឺថានៅក្នុងស្រុកនោះទាំងមូល មនុស្សពីរភាគនឹងត្រូវវិនាសបង់ ហើយស្លាប់ទៅ តែមួយភាគបីនឹងសល់នៅក្នុងស្រុក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។» ខគម្ពីរទាំងនេះបង្ហាញពួកយើងថា មានតែមនុស្សតិចតួចប៉ុណ្ណោះ ដែលអាចស្វែងរកផ្លូវពិត ហើយថា មានតែចំនួនតិចតួចប៉ុណ្ណោះ ដែលនឹងស្ថិតនៅ។ វាមិនដូចជាពួកយើងជឿឡើយ ថាបើវាជាផ្លូវពិត នោះមនុស្សជាច្រើននឹងទទួលយកវា។ មធ្យោបាយនៃការគិតបែបនេះ គឺផ្ទុយពីសេចក្ដីពិត និងតថភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីលើសពីការគិតស្រមៃរបស់មនុស្សឡើយ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត ហើយសារជាតិរបស់ទ្រង់មិនដែលផ្លាស់ប្ដូរឡើយ។ ទោះបីជាគ្មានបុគ្គលម្នាក់ជឿលើទ្រង់ ទទួលយកទ្រង់ និងដើរតាមទ្រង់ក៏ដោយ ក៏កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់នឹងនៅតែជាផ្លូវពិតដដែល ហើយនេះជាអ្វីមួយដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ ដូចជាព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ព្រះបន្ទូលរបស់ខ្ញុំ គឺជាសេចក្តីពិត ដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស និងជាមគ្គុទេសក៍តែមួយគត់សម្រាប់មនុស្សជាតិ។ តម្លៃ និងអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ មិនត្រូវបានកំណត់ត្រង់ថាមនុស្សលោកទទួលស្គាល់ ឬទទួលយក ឬក៏អត់នោះទេ ប៉ុន្តែសារជាតិនៃព្រះបន្ទូលទេ ដែលជាអ្នកកំណត់ដោយខ្លួនឯង។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើផែនដីនេះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានក៏ដោយ ក៏គុណតម្លៃ និងជំនួយនៃព្រះបន្ទូលរបស់ខ្ញុំចំពោះមនុស្សលោក គឺមិនអាចគណនាបានទេ ចំពោះមនុស្សណាក៏ដោយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខជាមួយមនុស្សជាច្រើនដែលបះបោរប្រឆាំង ឆ្លើយបដិសេធ ឬមើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ខ្ញុំ ជំហររបស់ខ្ញុំគឺមានតែ៖ ទុកឱ្យពេលវេលា និងហេតុការណ៍ធ្វើជាសាក្សីរបស់ខ្ញុំ ព្រមទាំងបង្ហាញថា ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ទុកឱ្យពួកវាបង្ហាញថា អ្វីដែលខ្ញុំបានថ្លែងគឺសុទ្ធតែត្រឹមត្រូវ ជាព្រះបន្ទូលដែលដែលមនុស្សគួរប្រដាប់ឱ្យជាប់ខ្លួន ហើយជាងនេះទៅទៀត ជាអ្វីដែលមនុស្សគួរតែទទួលយក» («អ្នករាល់គ្នាត្រូវតែពិចារណានូវទង្វើរបស់ខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដោយសារចំនួនមនុស្សដែលទទួលយកផ្លូវមួយ មិនអាចធ្វើជាចំណុចសំខាន់ក្នុងការវាស់ស្ទង់ថាវាជាផ្លូវពិត ឬផ្លូវក្លែងក្លាយ ចុះតើពួកយើងវាស់ស្ទង់វាដោយរបៀបណា? ចំណុចគន្លឹះគឺសម្លឹងមើលថា វាមានការសម្ដែងចេញនូវសេចក្ដីពិត និងជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់។ បើវាជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ បើវាជាការសម្ដែងចេញនូវសេចក្ដីពិត នោះមិនថាមនុស្សប៉ុន្មាននាក់ទទួលយកវាឡើយ សូម្បីតែមានតែម្នាក់ទទួលយកវាក៏ដោយ ក៏វាជាសេចក្ដីពិត ហើយជាផ្លូវពិតដែរ។ សូមរំលឹកពីពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើកិច្ចការ ក្នុងយុគសម័យនៃព្រះគុណ។ ពេត្រុស យ៉ូហាន ម៉ាថាយ ណាថាណែល និងអ្នកដទៃ សុទ្ធតែដើរតាមព្រះអម្ចាស់យេស៊ូវ ដោយសារតែពួកគេទទួលស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ក្នុងអ្វីដែលទ្រង់ផ្សព្វផ្សាយព្រះបន្ទូល។ ពួកគេមិនធ្វើដូច្នោះ ដោយផ្អែកលើរបៀបដែលមនុស្សជាច្រើនទទួលយក និងដើរតាមព្រះអម្ចាស់យេស៊ូវនៅពេលនោះឡើយ។ ស្រដៀងគ្នានេះ បច្ចុប្បន្ននេះ ការញែកពីភាពខុសគ្នារវាងផ្លូវពិត និងផ្លូវក្លែងក្លាយ ត្រូវតែបានធ្វើឡើង ស្របទៅតាមកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្វីទៅជាគោលការណ៍មូលដ្ឋានគ្រឹះសំខាន់បំផុតក្នុងការស្វែងរកផ្លូវដ៏ពិត? អ្នកត្រូវមើលថាតើមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬអត់នៅក្នុងផ្លូវនេះ ថាតើពាក្យសម្ដីទាំងអស់នេះ គឺជាការបើកសម្ដែងពីសេចក្តីពិតដែរឬទេ ថាតើនរណាដែលត្រូវធ្វើទីបន្ទាល់ ហើយតើអាចនាំអ្វីមកដល់អ្នកបាន។ ការបែងចែកភាពខុសគ្នារវាងផ្លូវពិត និងផ្លូវមិនពិត តម្រូវឱ្យមានទិដ្ឋភាពចំណេះដឹងមូលដ្ឋានខ្លះៗ ហើយមូលដ្ឋានគ្រឹះដែលសំខាន់ជាងគេបំផុតនោះគឺ ត្រូវប្រាប់ថាតើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានបង្ហាញនៅក្នុងនោះដែរឬទេ។ សម្រាប់សារជាតិនៃជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គឺដោយព្រោះជំនឿលើព្រះវិញ្ញាណនៃព្រះជាម្ចាស់ ហើយសូម្បីតែជំនឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ដោយព្រោះសាច់ឈាមនេះគឺជាតំណាងនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលមានន័យថា ជំនឿនោះ គឺនៅតែជាជំនឿលើព្រះវិញ្ញាណដដែល។ មានភាពខុសគ្នារវាងព្រះវិញ្ញាណនិងសាច់ឈាម ប៉ុន្តែដោយសារសាច់ឈាមនេះមកអំពីព្រះវិញ្ញាណ ហើយគឺជាព្រះបន្ទូលដែលបានត្រលប់ជាសាច់ឈាមនោះអ្វីដែលមនុស្សជឿ គឺនៅតែជាលក្ខណៈពីដើមរបស់ព្រះជាម្ចាស់ដដែល។ ដូច្នេះ ក្នុងការបែងចែកភាពខុសគ្នាថាតើវាជាផ្លូវពិត ឬមិនមែននោះ អ្វីដែលសំខាន់គឺអ្នកត្រូវមើលថាតើ វាមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែរឬអត់ បន្ទាប់មក អ្នកត្រូវមើលថាតើមានសេចក្តីពិតនៅក្នុងនោះដែរឬទេ។ សេចក្តីពិត គឺជានិស្ស័យជីវិតនៃភាពជាមនុស្សធម្មតា ជានិស្ស័យដែលត្រូវការចាំបាច់សម្រាប់មនុស្ស នៅពេលដែលព្រះជាម្ចាស់បានបង្កើតគេមកនៅគ្រាដំបូង ពោលគឺភាពជាមនុស្សធម្មតាក្នុងលក្ខណៈទាំងស្រុងរបស់គេ (រួមទាំងសារជាតិជាមនុស្ស គំនិតយល់ធ្លុះជ្រៅ ប្រាជ្ញាញាណ និងចំណេះដឹងមូលដ្ឋាននៃការធ្វើជាមនុស្ស)។ នោះគឺ អ្នកត្រូវមើលថាតើផ្លូវនេះ អាចនាំមនុស្សទៅក្នុងជីវិតនៃភាពជាមនុស្សធម្មតាឬអត់ ថាតើសេចក្តីពិតដែលគេនិយាយនោះ ស្របតាមការពិតនៃភាពជាមនុស្សធម្មតាដែរឬទេ ថាតើសេចក្តីពិតនេះ ជាក់ស្ដែង និងពិតប្រាកដដែរឬទេ ហើយថាតើវាត្រូវតាមសម័យកាលដែរឬទេ។ ប្រសិនបើមានសេចក្តីពិត នោះវាអាចនាំមនុស្សទៅក្នុងបទពិសោធធម្មតា និងជាក់ស្ដែងបាន។ បន្ថែមលើនេះ មនុស្សក្លាយជាសាមញ្ញទៅៗ អត្ថន័យជាមនុស្សរបស់ពួកគេកាន់តែពេញបរិបូរណ៍ទៅៗ ជីវិតខាងសាច់ឈាម និងជីវិតខាងព្រលឹងវិញ្ញាណរបស់ពួកគេ ក្លាយជាមានរបៀបរៀបរយទៅៗ ហើយអារម្មណ៍របស់ពួកគេ ក្លាយជាសាមញ្ញទៅៗ។ នេះគឺជាគោលការណ៍ទីពីរ។ មានគោលការណ៍មួយផ្សេងទៀត នោះគឺ មិនថាមនុស្សមានចំណេះដឹងច្រើនប៉ុនណាអំពីព្រះជាម្ចាស់ ហើយមិនថាជួបបទពិសោធនៃការកិច្ចការបែបណានោះទេ សេចក្តីពិតអាចជំរុញសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនពួកគេ និងនាំពួកគេមកកាន់តែជិតព្រះជាម្ចាស់។ នៅក្នុងចំណុចនេះ យើងអាចធ្វើការវាស់ស្ទង់បានថាតើផ្លូវនេះគឺជាផ្លូវពិតប្រាកដឬយ៉ាងណា។ អ្វីដែលជាមូលដ្ឋានគ្រឹះសំខាន់បំផុតនោះគឺថាតើផ្លូវនេះពិតជាក់ស្ដែងជាងអភិធម្មជាតិ មិនថាវាអាចផ្ដល់ជីវិតដល់មនុស្សបានឬអត់នោះទេ។ ប្រសិនបើវាស្របទៅតាមគោលការណ៍ទាំងនេះ យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា ផ្លូវនេះគឺជាផ្លូវដ៏ពិត» («មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថ្លែងយ៉ាងច្បាស់នូវគោលការណ៍នៃការស្វែងរកសេចក្ដីពិត។ នៅពេលកំណត់ថា អ្វីមួយជាកិច្ចការរបស់ព្រះជាម្ចាស់ឬអត់ និងថា វាជាផ្លូវពិតឬអត់ រឿងដែលសំខាន់គឺត្រូវក្រឡេកមើលថា វាមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងចេញនូវសេចក្ដីពិតឬអត់ ហើយថា បន្ទាប់ពីទទួលយកផ្លូវនេះ ភាពជាមនុស្ស និងញាណដឹងរបស់មនុស្សកាន់តែធម្មតាឬអត់ ហើយថា ចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់រីកចម្រើនឬអត់។ ទាំងនេះ ជាបទដ្ឋានសម្រាប់ការវាស់ស្ទង់ថា ផ្លូវមួយជាផ្លូវពិត ឬផ្លូវក្លែងក្លាយ។ ក្នុងការកំណត់ត្រឹមតែថា កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាផ្លូវពិតឬអត់ នោះពួកយើងត្រូវតែក្រឡេកមើលថា កិច្ចការ និងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឬអត់ ហើយពួកយើងត្រូវតែស្ដាប់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការសម្ដែងចេញនូវសេចក្ដីពិតឬអត់ ហើយថាព្រះបន្ទូលនោះជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់។ ដូច្នេះ ពួកយើងក៏អាចកំណត់ថា កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាផ្លូវពិតផងដែរ តាមរយៈការពិនិត្យមើលថា អស់អ្នកដែលដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា ធ្វើទីបន្ទាល់ចំពោះការយកឈ្នះសាតាំងឬអត់ ថាមានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់ពួកគេឬអត់ ថាពួកគេស្គាល់និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ឬអត់ និងថា ពួកគេកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ឬអត់។ បើមនុស្សកំណត់ថា ផ្លូវមួយជាផ្លូវពិតឬអត់ ដោយផ្អែកលើរបៀបដែលមនុស្សជាច្រើនទទួលយកវា បើពួកគេដើរតាមមនុស្សភាគច្រើនយ៉ាងងងឹតងងល់ មិនយកចិត្តទុកដាក់លើការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបដិសេធមិនស្រាវជ្រាវ និងទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នោះពួកគេឆ្កួត និងឆោតល្ងង់បំផុត។ នៅទីបញ្ចប់ មនុស្សបែបនេះ នឹងខកខានឱកាសក្នុងការត្រូវបានលើកឡើង នៅពេលដែលព្រះអម្ចាស់យាងមក ហើយអាចត្រឹមតែត្រូវបានបោះចូលទៅក្នុងគ្រោះមហន្តរាយធំៗ និងត្រូវបានលុបបំបាត់ប៉ុណ្ណោះ ដូច្នេះហើយទើបបំពេញព្រះបន្ទូលទាំងនេះក្នុងព្រះគម្ពីរ៖ «រាស្ត្រអញត្រូវបំផ្លាញដោយកង្វះចំណេះដឹង» (ហូសេ ៤:៦) និង «មនុស្សលេលាស្លាប់ដោយព្រោះចង់បានប្រាជ្ញា» (សុភាសិត ១០:២១)

ខាង​ដើម៖ ១. អ្នកធ្វើបន្ទាល់ថា «ផ្លេកបន្ទោរពីទិសខាងកើត» គឺជាផ្លូវពិត ប៉ុន្តែបក្សកុម្មុយនីស្តចិន ព្រមទាំងពួកគ្រូគង្វាល និងពួកចាស់ទុំភាគច្រើនចេញពីពិភពខាងសាសនា ឥឡូវនេះ ប្រឆាំង និងថ្កោលទោសកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបង្ហាញថា «ផ្លេកបន្ទោរពីទិសខាងកើត» មិនអាចក្លាយជាផ្លូវពិតបានទេ។ តើការដែលយើងយល់ឃើញបែបនេះខុសដែរឬទេ?

បន្ទាប់៖ ៣. យើងជឿជាក់ថា កិច្ចការរបស់ព្រះអម្ចាស់យេស៊ូវគឺជាផ្លូវពិត ដោយសារតែព្រះអម្ចាស់យេស៊ូវអាចប្រោសលោះ និងអត់ទោសយើងពីអំពើបាបរបស់យើង។ ដូច្នេះ តើអ្នកមានភស្តុតាងអ្វីខ្លះ ដើម្បីគាំទ្រដល់ទីបន្ទាល់របស់អ្នកថា «ផ្លេកបន្ទោរពីទិសខាងកើត» គឺជាផ្លូវពិត?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ