ជំពូកទី ៤៧

ឱព្រះដ៏មានគ្រប់ព្រះចេស្ដានៃសេចក្ដីសុចរិត—ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! នៅក្នុងព្រះអង្គគ្មានអ្វីលាក់កំបាំង ទាល់តែសោះ។ គ្រប់ទាំងអាថ៌កំបាំងតាំងពីយូរលង់មកហើយ រហូតដល់អស់កល្បជានិច្ច ដែលមិនដែលត្រូវបានមនុស្សលាតត្រដាង នៅក្នុងព្រះអង្គអាថ៌កំបាំងទាំងនោះឥតលាក់កំបាំងហើយជាក់ច្បាស់ទាំងអស់។ យើងមិនចាំបាច់ស្វះស្វែង និងរាវរកទៀតទេ ពីព្រោះសព្វថ្ងៃនេះ មនុស្សរបស់ព្រះអង្គត្រូវបានបង្ហាញឲ្យយើងខ្ញុំស្គាល់ដោយឥតលាក់លៀម ព្រះអង្គគឺជាអាថ៌កំបាំងដែលត្រូវបានបើកសម្ដែង ព្រះអង្គគឺជាព្រះដ៏សកម្ម។ ដ្បិតសព្វថ្ងៃនេះ ព្រះអង្គបានយាងមកឯយើងខ្ញុំ ដោយមុខទល់នឹងមុខ ហើយនៅពេលដែលយើងឃើញនរជាតិរបស់ព្រះអង្គ នោះយើងក៏ឃើញអាថ៌កំបាំងទាំងអស់នៃពិភពខាងវិញ្ញាណដែរ។ ពិតប្រាកដណាស់ នេះគឺជាអ្វីដែលគ្មានអ្នកណាម្នាក់អាចនឹកស្មានដល់នោះទេ! ព្រះអង្គស្ថិតនៅក្នុងចំណោមយើងខ្ញុំសព្វថ្ងៃនេះ ថែមទាំងនៅក្នុងយើងខ្ញុំទៀតផង ព្រះអង្គនៅជិតនឹងយើងខ្ញុំណាស់។ វាពិបាកនឹងពិពណ៌នា! អាថ៌កំបាំងខាងក្នុង រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ!

ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបញ្ចប់ផែនការគ្រប់គ្រងរបស់ព្រះអង្គ។ ព្រះអង្គគឺជាស្ដេចដែលមានជ័យជម្នះលើសាកលលោក។ អ្វីៗទាំងអស់ និងរឿងរ៉ាវទាំងអស់ត្រូវបានគ្រប់គ្រងដោយព្រះហស្តរបស់ព្រះអង្គ។ មនុស្សទាំងអស់លុតជង្គង់ថ្វាយបង្គំ ដោយស្រែករកព្រះនាមរបស់ព្រះដ៏ពិត គឺព្រះដ៏មានគ្រប់ព្រះចេស្ដា។ អ្វីៗទាំងអស់បានសម្រេច ដោយសារព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ ហេតុអ្វីបានជាអ្នករាល់គ្នាខ្ជិលច្រអូស មិនអាចឲ្យខ្លួនអ្នករាល់គ្នាធ្វើការយ៉ាងអស់ពីចិត្តជាមួយព្រះអង្គ មិនអាចចូលរួមយ៉ាងជិតស្និទ្ធជាមួយព្រះអង្គ ហើយចូលទៅក្នុងសិរីរុងរឿងជាមួយព្រះអង្គយ៉ាងដូច្នេះ? តើអ្នកសុខចិត្តរងទុក្ខដោយសារតែការនេះឬ? តើអ្នកព្រមឲ្យខ្លួនអ្នកត្រូវបណ្តេញចេញឬទេ? តើអ្នករាល់គ្នាគិតថា ខ្ញុំមិនដឹងថាអ្នកណាស្មោះត្រង់អស់ពីចិត្តចំពោះខ្ញុំ ហើយអ្នកណាបានលះបង់ខ្លួនគេអស់ពីចិត្តដើម្បីខ្ញុំឬ? មនុស្សល្ងង់ខ្លៅអើយ! មនុស្សល្ងីល្ងើអើយ! អ្នកមិនអាចយល់បំណងព្រះហឫទ័យរបស់ខ្ញុំបានទេ ហើយអ្នកក៏រឹតតែមិនអាចបង្ហាញពីការយកចិត្ដទុកដាក់ចំពោះបន្ទុករបស់ខ្ញុំបានដែរ អ្នកតែងតែធ្វើឲ្យខ្ញុំព្រួយបារម្ភអំពីអ្នករាល់គ្នា ហើយនឿយហត់ជំនួសអ្នក។ តើវានឹងចប់នៅពេលណា?

ដើម្បីសម្ដែងឲ្យឃើញអំពីខ្ញុំនៅក្នុងគ្រប់ការទាំងអស់ ដើម្បីធ្វើបន្ទាល់អំពីខ្ញុំនៅក្នុងគ្រប់ការទាំងអស់ តើទង្វើបែបនេះ គ្រាន់តែជាការបើកមាត់របស់អ្នករាល់គ្នា ហើយរៀបចំពាក្យពីរបីម៉ាត់ ដើម្បីនិយាយឲ្យគេយល់ប៉ុណ្ណោះឬ? អ្នកមិនដឹងពីភាពខុសគ្នារវាងល្អ និងអាក្រក់ទេ! អ្នកគ្មានខ្ញុំនៅក្នុងកិច្ចការដែលអ្នកធ្វើទេ ហើយរឹតតែគ្មានវត្តមានរបស់ខ្ញុំនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកទៀតផង។ ខ្ញុំដឹងថា អ្នករាល់គ្នាមិនចាត់ទុកថា ការជឿលើព្រះជាម្ចាស់គឺជារឿងធំដុំនោះទេ ទាំងនេះហើយជាផលផ្លែដែលអ្នករាល់គ្នាបង្កើតបាន! អ្នកនៅតែមិនភ្ញាក់ខ្លួន ហើយបើអ្នកនៅតែបន្តដូច្នេះទៀត នោះអ្នកនឹងបន្ថោកនាមរបស់ខ្ញុំ។

ពេលអ្នកនិយាយ ចូរសួរខ្លួនឯងថា តើខ្ញុំនៅជាមួយ អ្នកទេ? ពេលអ្នកបរិភោគ ឬស្លៀកសម្លៀកបំពាក់ តើសេចក្ដីសន្យារបស់ខ្ញុំនៅទីនោះទេ? ប្រាកដណាស់ អ្នកមិនចេះគិតទេ! នៅពេលណាដែលបញ្ហារបស់អ្នកមិនត្រូវបានគេទិតៀនដោយផ្ទាល់ នោះអ្នកនឹងបង្ហាញចរិតពិតរបស់អ្នក ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាយល់ស្របតាមឡើយ។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងគិតថា ខ្លួនឯងអស្ចារ្យ ហើយគិតថា អ្នកមានរបស់ជាច្រើននៅក្នុងអ្នក។ តើអ្នកមិនដឹងថា នៅខាងក្នុងអ្នក មានទឹកមុខដ៏អាក្រក់របស់ សាតំាងនៅពេញទេឬ? ចូរធ្វើការជាមួយខ្ញុំ ដើម្បីចាក់របស់ទាំងអស់នេះចេញ។ ចូរឲ្យបុគ្គលិកលក្ខណៈនិងអ្វីៗដែលជាកម្មសិទ្ធិរបស់ខ្ញុំ បានគ្រប់គ្រងអ្នកទាំងស្រុង។ មានតែអ្នកទេដែលអាចសម្ដែងឲ្យឃើញអំពីខ្ញុំ ធ្វើបន្ទាល់អំពីខ្ញុំដោយតថភាពកាន់តែច្រើន ហើយធ្វើជាហេតុផលដែលនាំឲ្យមានមនុស្សជាច្រើនចុះចូលនៅចំពោះបល្ល័ង្ករបស់ខ្ញុំ។ អ្នកត្រូវតែដឹងថា បន្ទុកដែលនៅលើស្មារបស់អ្នករាល់គ្នាធ្ងន់យ៉ាងណា៖ ការលើកតម្កើងព្រះគ្រីស្ទ ការបង្ហាញឲ្យស្គាល់អំពីព្រះគ្រីស្ទ ការធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ដើម្បីឲ្យមនុស្សរាប់ពាន់នាក់ទទួលបានសេចក្ដីសង្រ្គោះ ដែលធ្វើឲ្យអាណាចក្ររបស់ខ្ញុំរឹងមាំ ហើយឥតរង្គើ។ ខ្ញុំចង្អុលបង្ហាញរឿងទាំងអស់នេះ ដើម្បីកុំអោយអ្នកងាយនឹងភាន់ច្រឡំ ដោយមិនយល់ពីសារៈសំខាន់នៃការងារថ្ងៃនេះ។

ពេលប្រឈម នឹងបញ្ហា អ្នកប្រៀបដូចជាសត្វស្រមោចនៅក្នុងខ្ទះក្ដៅ រត់ទៅ រត់មក គ្មានទីពឹង៖ នេះហើយជានិស្ស័យរបស់អ្នករាល់គ្នា។ មើលពីខាងក្រៅ អ្នករាល់គ្នាប្រៀបដូចជាមនុស្សពេញវ័យ ប៉ុន្តែ ជីវិតខាងក្នុងរបស់អ្នករាល់គ្នាគឺជាកូនក្មេង។ គ្រប់យ៉ាងដែលអ្នកចេះ គឺធ្វើឲ្យមានបញ្ហា ហើយបន្ថែមបន្ទុកដល់ខ្ញុំ។ ប្រសិនបើមានកិច្ចការតិចតួចបំផុតមួយ ដែលខ្ញុំមិនរវល់ អ្នករាល់គ្នានឹងបង្កឲ្យមានបញ្ហា។ តើមិនមែនដូច្នោះទេឬ? កុំធ្វើជាមនុស្សស្វ័យសុចរិតឡើយ។ អ្វីដែលខ្ញុំនិយាយ គឺជាការពិត។ កុំគិតជានិច្ចថា ខ្ញុំតែងតែបង្រៀនអ្នករាល់គ្នា ហាក់ដូចជាខ្ញុំគ្រាន់តែប្រើពាក្យសម្ដីហួសហេតុនោះឡើយ។ នេះហើយគឺជាស្ថានភាពពិតរបស់អ្នករាល់គ្នា។

ខាង​ដើម៖ ជំពូកទី ៤៦

បន្ទាប់៖ ជំពូកទី ៤៩

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ