ជំពូកទី ៤៩

ដើម្បីបម្រើនៅក្នុងផ្នែកសម្របសម្រួល មនុស្សម្នាក់ត្រូវតែសម្របសម្រួលឱ្យបានត្រឹមត្រូវ ប្រកបដោយថាមពល និងរស់រវើក។ លើសពីនេះទៅទៀត មនុស្សម្នាក់ត្រូវតែមានភាពក្លៀវក្លា កម្លាំងមាំមួន និងពោរពេញទៅដោយទំនុកចិត្ត ដើម្បីពេលដែលអ្នកផ្សេងមើលឃើញ គេនឹងត្រូវបានផ្គត់ផ្គង់ ហើយនឹងបានឆ្អែត។ ដើម្បីបម្រើខ្ញុំ អ្នកត្រូវតែបម្រើតាមដែលខ្ញុំចង់បាន ដោយមិនគ្រាន់តែធ្វើឱ្យស្របតាមព្រះហឫទ័យរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ត្រូវឱ្យបានស្កប់តាមបំណងរបស់ខ្ញុំផង ប្រយោជន៍ឱ្យខ្ញុំបានស្កប់ព្រះហឫទ័យតាមរយៈកិច្ចការដែលខ្ញុំបានសម្រេចនៅក្នុងអ្នកដែរ។ ចូរបំពេញជីវិតរបស់អ្នកដោយនូវបន្ទូលរបស់ខ្ញុំចុះ ចូរបំពេញពាក្យសម្ដីរបស់អ្នកដោយនូវព្រះចេស្ដារបស់ខ្ញុំចុះ ដ្បិតនេះគឺជាអ្វីដែលខ្ញុំស្នើពីអ្នក។ តើការធ្វើតាមតែអំពើចិត្តរបស់អ្នក បង្ហាញពីលក្ខណៈដូចរបស់ខ្ញុំដែរឬទេ? តើការនោះនឹងឱ្យបំពេញតាមព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? តើអ្នកគឺជាមនុស្សដែលបានប្រតិបត្តិតាមព្រះរាជបំណងរបស់ខ្ញុំយ៉ាងស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នាគឺជាមនុស្សដែលបានព្យាយាមយល់ពីព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? តើអ្នករាល់គ្នាពិតជាបានលះបង់ដើម្បីខ្ញុំដែរឬទេ? តើអ្នកប្រាកដជាបានលះបង់ខ្លួនចំពោះខ្ញុំដែរឬទេ? តើអ្នកបានសញ្ជឹងគិតអំពីបន្ទូលរបស់ខ្ញុំដែរឬទេ?

មនុស្សម្នាក់ត្រូវតែប្រើប្រាជ្ញាក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ហើយប្រើប្រាជ្ញាដើម្បីដើរនៅលើមាគ៌ាដ៏គ្រប់លក្ខណ៍របស់ខ្ញុំ។ អស់អ្នកណាដែលប្រព្រឹត្តនៅក្នុងបន្ទូលរបស់ខ្ញុំ គឺជាមនុស្សដែលមានប្រាជ្ញាលើសជាងមនុស្សផងទាំងពួង រីឯអស់អ្នកណាដែលប្រព្រឹត្តស្របទៅតាមបន្ទូលរបស់ខ្ញុំ គឺជាមនុស្សដែលស្ដាប់បង្គាប់បំផុត។ អ្វីដែលខ្ញុំមានបន្ទូលគឺមានបន្ទូលរួចហើយ ហើយអ្នករាល់គ្នាមិនត្រូវវែកញែកនឹងខ្ញុំ ឬព្យាយាមរកហេតុផលជាមួយខ្ញុំឡើយ។ គ្រប់អ្វីទាំងអស់ដែលខ្ញុំមានបន្ទូល ខ្ញុំមានបន្ទូលជាមួយអ្នករាល់គ្នានៅក្នុងគំនិត (ទោះជាខ្ញុំមានភាពតឹងរ៉ឹង ឬភាពផ្អែមល្ហែមក៏ដោយ)។ ប្រសិនបើអ្នកផ្ដោតសំខាន់ទៅលើការស្ដាប់បង្គាប់ នោះគឺជារឿងល្អ ហើយនេះគឺជាផ្លូវនៃប្រាជ្ញាដ៏ពិត (និងជាការបង្ការកុំឱ្យការជំនុំជម្រះរបស់ព្រះជាម្ចាស់ធ្លាក់មកលើអ្នក)។ ថ្ងៃនេះ នៅក្នុងដំណាក់របស់ខ្ញុំ មិនត្រូវឱ្យអ្នកប្រព្រឹត្តសមគួរនៅចំពោះព្រះភក្ត្រខ្ញុំ ហើយបែរជាពោលពាក្យផ្សេងនៅពីក្រោយខ្ញុំឡើយ។ ខ្ញុំមានព្រះហឫទ័យឱ្យអ្នកមានភាពជាក់ស្ដែង។ អ្នកមិនចាំបាច់ត្រូវប្រើវោហារសាស្ត្រក្បោះក្បាយឡើយ។ សម្រាប់អស់អ្នកណាដែលមានភាពជាក់ស្ដែង នោះគឺមានអ្វីគ្រប់យ៉ាង។ សម្រាប់អស់អ្នកណាដែលមិនមានភាពជាក់ស្ដែងទេ ពួកគេគ្មានអ្វីទាំងអស់។ សូម្បីតែរូបកាយរបស់ពួកគេក៏នឹងត្រឡប់ទៅជាគ្មានវត្តមានដែរ ព្រោះបើគ្មានភាពជាក់ស្ដែងទេនោះ នោះមានតែភាពទទេសូន្យ ពោលគឺគ្មានការពន្យល់បកស្រាយអ្វីផ្សេងទៀតទេ។

នៅក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ខ្ញុំសូមឱ្យអ្នករាល់គ្នាមានចិត្តស្មោះត្រង់ និងបោះបង់ចោលគំនិតទៅលើអ្វីដែលអ្នកអាចនឹងទទួលបាន ឬអាចនឹងបាត់បង់ ឬអ្វីទាំងអស់ដែលអ្នកមាន ដ្បិតអ្នករាល់គ្នាគួរតែខិតខំតែម្យ៉ាងគត់ គឺបោះជំហានទៅលើផ្លូវដ៏ពិត និងមិនត្រូវឱ្យនរណាម្នាក់មានឥទ្ធិពល ឬគ្រប់គ្រងលើអ្នកបានឡើយ។ នេះគឺជាអ្វីមួយដែលត្រូវបានគេស្គាល់ថា ជាសសរស្ដម្ភនៃក្រុមជំនុំ ជាអ្នកមានជ័យជម្នះនៅក្នុងនគរព្រះ។ បើពុំនោះសោត មានន័យថា អ្នកមិនស័ក្ដិសមរស់នៅចំពោះព្រះភក្ត្រខ្ញុំឡើយ។

នៅក្នុងស្ថានភាពផ្សេងៗគ្នា របៀបដើម្បីស្និទ្ធស្នាលនឹងខ្ញុំក៏មានភាពផ្សេងៗគ្នាដែរ។ មនុស្សខ្លះចូលចិត្តពោលពាក្យពីរោះៗ ហើយប្រព្រឹត្តស្មោះត្រង់នៅចំពោះព្រះភក្ត្រខ្ញុំ។ ប៉ុន្តែ នៅពីក្រោយខ្នង ពួកគេគឺជាមនុស្សខុសប្លែកទាំងស្រុង ហើយបន្ទូលរបស់ខ្ញុំគ្មានវត្តមាននៅក្នុងពួកគេសោះឡើយ។ ពួកគេគឺជាមនុស្សគួរឱ្យខ្ពើមឆ្អើម និងរំខាន។ វាមិនគួរឱ្យឆ្ងល់ទេថាពួកគេអាចស្អាងនរណាម្នាក់ ឬផ្គត់ផ្គង់ដល់នរណាម្នាក់បានឬអត់នោះ។ អ្នករាល់គ្នាមិនអាចយកចិត្តទុកដាក់ពីព្រះហឫទ័យរបស់ខ្ញុំបាន ដោយគ្រាន់តែអ្នកមិនអាចមានភាពស្និទ្ធស្នាល ឬប្រកបជាមួយខ្ញុំ។ អ្នករាល់គ្នាធ្វើឱ្យខ្ញុំមានព្រះហឫទ័យខ្វាល់ខ្វាយ និងឈឺចាប់សម្រាប់អ្នករាល់គ្នាជាដរាប។

ខាង​ដើម៖ ជំពូកទី ៤៨

បន្ទាប់៖ ជំពូកទី ៥០

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ