ជំពូកទី ៥២

ខ្ញុំលេចឡើងដូចជាព្រះអាទិត្យនៃសេចក្តីសុចរិត ហើយអ្នករាល់គ្នា និងខ្ញុំត្រូវចែកររំលែកនូវសិរីល្អ និងព្រះពរដ៏ល្អៗជាមួយគ្នា ជារៀងរហូតតទៅ! នេះគឺជាការពិតមិនអាចប្រកែកបាន ហើយវាបានចាប់ផ្ដើមបញ្ជាក់នៅក្នុងអ្នករាល់គ្នារួចហើយ។ នេះគឺដោយសារតែគ្រប់យ៉ាងដែលខ្ញុំបានសន្យា ខ្ញុំនឹងសម្រេចសម្រាប់អ្នករាល់គ្នា។ គ្រប់យ៉ាងដែលខ្ញុំមានបន្ទូលគឺជាការពិត ហើយវានឹងមិនត្រឡប់ជាមោឃៈឡើយ។ ព្រះពរដ៏ល្អៗទាំងនេះស្ថិតលើអ្នករាល់គ្នា ហើយអ្នកផ្សេងមិនអាចទាមទារយកព្រះពរទាំងនោះបានឡើយ។ ព្រះពរទាំងនោះជាផលផ្លែចេញពីការបម្រើរបស់អ្នករាល់គ្នា ដែលត្រូវបានធ្វើឡើងក្នុងចិត្តថ្លើមតែមួយជាមួយខ្ញុំ។ ចូរបោះបង់ចោលសញ្ញាណបែបសាសនារបស់អ្នកចុះ។ ចូរជឿលើភាពពិតប្រាកដនៃព្រះបន្ទូលរបស់ខ្ញុំ ហើយកុំសង្ស័យឡើយ! ខ្ញុំមិនមានបន្ទូលបែបលេងសើចជាមួយអ្នករាល់គ្នាទេ។ អ្វីដែលខ្ញុំមានបន្ទូល នោះខ្ញុំនឹងធ្វើ។ អស់អ្នកដែលខ្ញុំប្រទានព្រះពរ នោះនឹងទទួលបានព្រះពរទាំងនោះ រីឯអស់អ្នកដែលខ្ញុំមិនប្រទានព្រះពរវិញ នោះនឹងមិនទទួលបានព្រះពរណាមួយឡើយ។ ការទាំងអស់នេះត្រូវបានខ្ញុំកំណត់។ ទ្រព្យសម្បត្តិខាងលោកីយ៍មិនសំខាន់ឡើយ! នៅក្នុងទស្សនៈរបស់ខ្ញុំ វាគ្មានន័យអ្វីក្រៅពីជាលាមកសត្វដែលមានតម្លៃមិនស្មើនឹងប្រាក់មួយសេនផង។ ដូច្នេះ អ្នករាល់គ្នាមិនគួរឱ្យតម្លៃលើការសប្បាយខាងលោកីយ៍ខ្លាំងពេកឡើយ។ តើការសប្បាយនឹងព្រះពរនៅស្ថានសួគ៌ជាមួយខ្ញុំមិនមានអត្ថន័យ និងរង្វាន់ខ្លាំងជាងនេះទេឬ?

កាលពីមុន សេចក្តីពិតមិនត្រូវបានបើកសម្ដែងឡើយ ហើយខ្ញុំក៏មិនបានលេចមកដោយចំហនោះដែរ។ កាលគ្រានោះ អ្នករាល់គ្នាបានសង្ស័យលើខ្ញុំ ហើយមិនហ៊ានមានអារម្មណ៍ប្រាកដច្បាស់អំពីខ្ញុំឡើយ។ យ៉ាងណាមិញ ឥឡូវនេះ គ្រប់យ៉ាងត្រូវបានបើកសម្ដែងរួចហើយ ហើយខ្ញុំក៏បានលេចឡើងជាព្រះអាទិត្យនៃសេចក្តីសុចរិតដែរ ដូច្នេះ បើអ្នករាល់គ្នានៅតែសង្ស័យតទៅទៀត តើត្រូវនិយាយម្ដេចទៅអំពីអ្នក? នៅពេលដែលភាពងងឹតបានគ្របដណ្ដប់ផែនដី ការដែលអ្នករាល់គ្នាមិនអាចមើលឃើញពន្លឺ នោះជារឿងសមហេតុផល ប៉ុន្តែឥឡូវនេះ ព្រះអាទិត្យបានបំភ្លឺគ្រប់ច្រកល្ហកនៃទីងងឹតរួចហើយ ដូច្នេះ វាគួរតែលែងមានទីលាក់បំពួន និងទីលាក់កំបាំងទៀតហើយ។ បើអ្នករាល់គ្នានៅតែសង្ស័យទៀត ខ្ញុំនឹងមិនអត់ឱនដល់អ្នករាល់គ្នាដោយងាយៗឡើយ! ឥឡូវនេះជាពេលដែលត្រូវយល់ច្បាស់អំពីខ្ញុំ ជាពេលដែលអ្នកត្រូវព្រមថ្វាយខ្លួនដល់ខ្ញុំ និងលះបង់សម្រាប់ខ្ញុំហើយ។ អស់អ្នកណាដែលប្រឆាំងនឹងខ្ញុំសូម្បីតែបន្ដិច នឹងត្រូវបោះឱ្យឆេះភ្លាមៗ ដោយភ្លើងនៃការជំនុំជម្រះ ដោយគ្មានការគិតជាលើកទីពីរ ឬការពន្យារពេលនោះឡើយ។ ដ្បិតឥឡូវនេះ ពេលជំនុំជម្រះដ៏គ្មានមេត្តាបានមកដល់ហើយ ហើយសម្រាប់អស់អ្នកដែលមានចិត្តគំនិតមិនត្រឹមត្រូវ ការជំនុំជម្រះនឹងត្រូវធ្វើឡើងយ៉ាងឆាប់រហ័សចំពោះពួកគេមិនខាន។ នេះហើយជាអត្ថន័យដ៏ពិតនៃឃ្លាដែលត្រូវបានថ្លែងឡើងថា «កិច្ចការរបស់ខ្ញុំប្រៀបដូចជាផ្លេកបន្ទោរដែលជះពន្លឺ» នោះ។

វាកំពុងតែវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស។ វាមានតែធ្វើឱ្យមនុស្សភ្ញាក់ផ្អើល វាមានតែធ្វើឱ្យមនុស្សមានអារម្មណ៍ភ័យខ្លាច វាមិនអាចត្រូវបានពន្យារពេលតទៅទៀតឡើយ ហើយវាក៏មិនអាចត្រូវបានបញ្ឈប់នោះដែរ។ បើកិច្ចការរបស់ខ្ញុំត្រូវបានអនុវត្តកាន់តែច្រើន នោះវានឹងបោះជំហានទៅមុខកាន់តែលឿន។ អស់អ្នកដែលធ្វេសប្រហែស និងមិនត្រៀមខ្លួន តែងតែមានគ្រោះថ្នាក់នៃការត្រូវបានបណ្ដេញចេញ។ អ្នកលែងអាចចុះញ៉មនឹងកម្លាំងនៃសេចក្តីល្បួងទៀតហើយ។ កិច្ចការរបស់ខ្ញុំបានចាប់ផ្ដើមយ៉ាងពេញលេញ ហើយកំពុងតែពង្រីកទៅកាន់ជាតិសាសន៍ដទៃ និងពិភពលោកទាំងមូល។ ភ្លើងនៃការជំនុំជម្រះគឺគ្មានមេត្តា ហើយក៏គ្មានក្តីករុណា ឬក្តីស្រឡាញ់ចំពោះនរណាម្នាក់ដែរ។ អស់អ្នកដែលមានស្វាមីភក្ដិចំពោះព្រះជាម្ចាស់ តែមានគំនិត និងយោបល់មិនត្រឹមត្រូវ ឬថែមទាំងប្រឆាំងតែបន្ដិច អ្នកនោះក៏នឹងត្រូវទទួលការជំនុំជម្រះផងដែរ។ វាគ្មានអ្វីត្រូវសង្ស័យចំពោះការនេះឡើយ។ អស់អ្នកណាដែលពន្លឺរបស់ខ្ញុំជះពន្លឺលើ អ្នកនោះត្រូវរស់នៅក្នុងពន្លឺ ហើយប្រព្រឹត្តក្នុងពន្លឺ ព្រមទាំងបម្រើខ្ញុំ រហូតដល់ចុងបំផុតនៃផ្លូវ។ អស់អ្នកដែលមិនរស់នៅក្នុងពន្លឺ កំពុងតែរស់នៅក្នុងភាពងងឹតហើយ។ ក្រោយជំនុំជម្រះពួកគេ ខ្ញុំនឹងធ្វើការសម្រេចព្រះទ័យ ដោយអាស្រ័យលើអាកប្បកិរិយារបស់ពួកគេចំពោះពិរុទ្ធរបស់ខ្លួន។

ពេលកំណត់របស់ខ្ញុំបានមកដល់។ «ពេលកំណត់របស់ខ្ញុំ» ដែលខ្ញុំបានលើកឡើងកាលពីអតីតកាល ឥឡូវនេះស្ថិតនៅចំពោះភ្នែករបស់អ្នកហើយ ដ្បិតអ្នករាល់គ្នាបានចុះមករួមជាមួយខ្ញុំ។ ខ្ញុំស្ថិតនៅជាមួយអ្នក ហើយអ្នកស្ថិតនៅជាមួយខ្ញុំ។ យើងបានជួបគ្នានៅលើអាកាស ហើយចែករំលែកនូវសិរីល្អជាមួយគ្នា។ ពេលកំណត់របស់ខ្ញុំពិតជាបានមកដល់យ៉ាងប្រាកដមែន!

ខាង​ដើម៖ ជំពូកទី ៥១

បន្ទាប់៖ ជំពូកទី ៥៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ