ជំពូកទី ៥៥

ដែលហៅថា មនុស្សជាតិសាមញ្ញនោះគឺមិនមែនហួសវិស័យធម្មជាតិ ដូចដែលមនុស្សស្រមើស្រមៃនោះទេ។ ប៉ុន្តែវាអាចខ្ពស់ជាងចំណងរបស់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងឡាយ ព្រមទាំងការបៀតបៀនដែលកើតឡើងពីមជ្ឈដ្ឋានរបស់មនុស្សណាម្នាក់។ វាអាចខិតចូលមកជិតខ្ញុំបាន និងអាចទាក់ទងជាមួយខ្ញុំបាននៅគ្រប់ទីកន្លែង ឬគ្រប់កាលៈទេសៈទាំងអស់។ អ្នករាល់គ្នា ដែលជាមនុស្សនេះ តែងតែកាត់យល់ខុសពីបំណងព្រះហប្ញទ័យរបស់ខ្ញុំ។ ពេលខ្ញុំមានបន្ទូលថា ចូរអ្នករាល់គ្នារស់នៅក្នុងភាពជាមនុស្សសាមញ្ញ នោះអ្នករាល់គ្នា អនុវត្តនូវការដាក់កំហិតលើខ្លួនឯង ហើយផ្សាំងសាច់ឈាមរបស់អ្នក ប៉ុន្តែអ្នកមិនយកចិត្តទុកដាក់ក្នុងការស្វែងរកខាងក្នុងព្រលឹងវិញ្ញាណរបស់អ្នកដោយហ្មត់ចត់នោះទេ។ អ្នកគ្រាន់តែផ្តោតសំខាន់លើសម្បកកាយខាងក្រៅរបស់អ្នកតែប៉ុណ្ណោះ ដោយមិនខ្វាយខ្វល់ពីការបើកសម្ដែង និងការដាស់ស្មារតីដែលខ្ញុំធ្វើចំពោះអ្នកឡើយ។ អ្នកអីក៏ធ្វេសប្រហែសដល់ម៉្លេះ! ធ្វេសប្រហែសខ្លាំងណាស់! តើអាចមកពីអ្នកចាត់ទុកថាការបញ្ចប់កិច្ចការដែលខ្ញុំបានប្រគល់ឲ្យអ្នក គឺជាការសម្រេចជោគជ័យដ៏ធំសម្បើមមែនទេ? អ្នកឆោតល្ងង់មែន! អ្នកមិនយកចិត្តទុកដាក់ក្នុងការចាក់ប្ញសឲ្យជ្រៅនោះទេ! «ចូរកុំធ្វើជាស្លឹកឈើនៅលើដើមឈើឲ្យសោះ តែចូរធ្វើជាប្ញសនៃដើមឈើវិញ» តើនេះពិតជាបាវវចនារបស់អ្នកមែនទេ? គ្មានចេះគិតមែន! គ្មានចេះខ្វាយខ្វល់មែន! អ្នកនឹងពេញចិត្តភ្លាមឲ្យតែអ្នកគិតថា អ្នកបានចំណេញតិចតួច។ ហេតុដូចម្តេចបានជាអ្នកខ្វាយខ្វល់អំពីព្រះហប្ញទ័យរបស់ខ្ញុំតិចតួចដល់ម្ល៉េះ! ចាប់ពីពេលនេះតទៅ ចូរប្រុងប្រយ័ត្ន មិនត្រូវអកម្ម និងមិនត្រូវអវិជ្ជមានឡើយ! ការដែលអ្នកបម្រើ ត្រូវខិតចូលមកជិតខ្ញុំឲ្យបានញឹកញាប់ និងមានទំនាក់ទំនងជាមួយខ្ញុំឲ្យបានច្រើន៖ នេះគឺជាច្រកចេញតែមួយគត់របស់អ្នក។ ខ្ញុំបានដឹងហើយថា អ្នកបានបដិសេធខ្លួនឯង ស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួនឯង ព្រមទាំងដឹងពីចំណុចខ្សោយរបស់ខ្លួនផង។ ប៉ុន្តែ ការដែលគ្រាន់តែដឹងយ៉ាងសាមញ្ញប៉ុនហ្នឹង វាមិនគ្រប់គ្រាន់ទេ អ្នកត្រូវតែសហការជាមួយខ្ញុំ ហើយពេលណាមួយដែលអ្នកយល់អំពីព្រះហប្ញទ័យរបស់ខ្ញុំ ចូរអ្នកប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ខ្ញុំភ្លាមចុះ។ នេះគឺជាវិធីដ៏ល្អបំផុតដើម្បីបង្ហាញនូវការខ្វាយខ្វល់ចំពោះបន្ទុករបស់ខ្ញុំ ក៏ដូចជាវិធីដ៏ល្អបំផុតក្នុងការចុះចូលផងដែរ។

មិនថាអ្នកប្រព្រឹត្តចំពោះខ្ញុំដោយបែបណានោះទេ ខ្ញុំនៅតែចង់សម្រេចព្រះហឬទ័យរបស់ខ្ញុំក្នុងចំណោមអ្នក និងពួកបរិសុទ្ធដដែល ហើយខ្ញុំចង់ឲ្យអនុវត្តតាមព្រះហឬទ័យនេះ នៅទូទាំងផែនដីទាំងមូល ដោយគ្មានការរំខានឡើយ។ ចូរដឹងអំពីរឿងនេះឲ្យបានពេញលេញទៅចុះ! រឿងនេះ ជាប់ពាក់ព័ន្ធនឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ! តើអ្នកមិនកោតខ្លាចសូម្បីតែបន្តិចសោះឬអី? តើអ្នកមិនភ័យញាប់ញ័រចំពោះដោយសារទង្វើ និងអាកប្បកិរិយារបស់អ្នកទេឬអី? ក្នុងចំណោមពួកបរិសុទ្ធទាំងអស់ កម្រនឹងមាននរណាម្នាក់ដែលអាចយល់ពីបំណងព្រះហប្ញទ័យរបស់ខ្ញុំណាស់។ តើអ្នកមិនចង់ធ្វើផ្ទុយពីគេ ដោយធ្វើជាមនុស្សម្នាក់ដែលខ្វាយខ្វល់ពីបំណងព្រះហប្ញទ័យរបស់ខ្ញុំដោយពិតប្រាកដទេឬអី? តើអ្នកដឹងដែរឬទេ? បំណងព្រះហប្ញទ័យផ្ទាល់របស់ខ្ញុំក្នុងពេលនេះ គឺស្វែងរកមនុស្សមួយក្រុម ដែលអាចខ្វាយខ្វល់ពីព្រះហប្ញទ័យរបស់ខ្ញុំយ៉ាងពិតប្រាកដបាន។ តើអ្នកមិនចង់ក្លាយ ជាមនុស្សម្នាក់ក្នុងចំណោមពួកគេទេឬអី? តើអ្នកមិនចង់លះបង់ខ្លួនឯង ដើម្បីខ្ញុំ ព្រមទាំងប្រគល់ខ្លួនអ្នកមកខ្ញុំទេឬអី? អ្នកមិនចង់ចំណាយសូម្បីតែតម្លៃដ៏តិចតួច ឬមិនចង់បញ្ចេញសូម្បីតែការប្រឹងប្រែងបន្តិចបន្តួចសោះឡើយ! បើករណីនេះនៅតែបន្តកើតមាន នោះការប្រឹងប្រែងតស៊ូយ៉ាងលំបាករបស់ខ្ញុំចំពោះអ្នក នឹងទៅជាអាសារឥតការ។ ឥឡូវនេះ ដែលខ្ញុំបានចង្អុលប្រាប់អ្នករួចហើយ តើអ្នកនៅតែមិនទាន់យល់អំពីភាពធ្ងន់ធ្ងរនៃបញ្ហានេះទៀតឬអី?

«ចំពោះអស់អ្នកណាដែលលះបង់សម្រាប់ខ្ញុំដោយស្មោះត្រង់ នោះខ្ញុំប្រាកដជាប្រទានពរដល់អ្នកនោះឲ្យបានច្រើន។» អ្នកឃើញហើយ! ខ្ញុំបានប្រាប់អ្នកបែបនេះជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែអ្នកនៅតែមានការសង្ស័យ និងការភ័យខ្លាចច្រើនក្នុងការប្រព្រឹត្តបែបនេះក្នុងរង្វង់គ្រួសារ និងមជ្ឈដ្ឋានខាងក្រៅ។ អ្នកពិតជាមិនដឹងនូវអ្វីដែលល្អសម្រាប់ខ្លួនឯងឡើយ! ខ្ញុំប្រើតែមនុស្សណាដែលស្មោះត្រង់ សាមញ្ញ និងបើកចិត្តទូលាយតែប៉ុណ្ណោះ។ អ្នកបានអរសប្បាយ និងសុខចិត្តឲ្យខ្ញុំប្រើអ្នក ប៉ុន្តែ ហេតុអ្វីបានជាអ្នកនៅតែព្រួយបារម្ភទៀត? តើនេះអាចមកពីព្រះបន្ទូលរបស់ខ្ញុំ គ្មានឥទ្ធិពលលើអ្នកសោះមែនទេ? ខ្ញុំបានមានបន្ទូលថា ខ្ញុំកំពុងប្រើអ្នក ប៉ុន្តែអ្នកនៅតែមិនអាចមានទំនុកចិត្តខ្លាំងលើចំណុចនេះនៅឡើយទេ។ អ្នកចេះតែសង្ស័យ ចេះតែភ័យខ្លាចថា ខ្ញុំនឹងបោះបង់អ្នកចោល។ សញ្ញាណរបស់អ្នក ចាក់ឬសជ្រៅខ្លាំងណាស់! នៅពេលដែលខ្ញុំមានបន្ទូលថា ខ្ញុំនឹងប្រើអ្នក នោះមានន័យថា ខ្ញុំកំពុងប្រើអ្នកហើយ។ ហេតុអ្វីបានជាអ្នកចេះតែមានការសង្ស័យបែបនេះ? តើខ្ញុំមិនបានមានបន្ទូលច្បាស់លាស់គ្រប់គ្រាន់ទេឬអី? គ្រប់ព្រះបន្ទូលមួយមាត់ៗដែលខ្ញុំបានថ្លែងមក សុទ្ធតែពិតទាំងអស់ គ្មានព្រះសូរសៀងមួយណាដែលមិនពិតនោះទេ។ កូនអើយ! ចូរជឿលើខ្ញុំចុះ។ ចូរលះបង់ដើម្បីខ្ញុំចុះ នោះខ្ញុំច្បាស់ជានឹងលះបង់ដើម្បីអ្នកវិញជាក់ជាមិនខាន!

ខាង​ដើម៖ ជំពូកទី ៤៩

បន្ទាប់៖ ជំពូកទី ៦០

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ