ជំពូកទី ៥៨

ដោយបានយល់អំពីបំណងព្រះហឫទ័យរបស់ខ្ញុំ អ្នកនឹងអាចមានសមត្ថភាពគិតគូរដល់បន្ទុករបស់ខ្ញុំ ហើយអ្នកក៏អាចទទួលបានពន្លឺ និងការបើកសម្ដែង ព្រមទាំងទទួលបានការដោះលែង និងសេរីភាពផងដែរ។ ការនេះនឹងធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ និងនាំឱ្យព្រះហឫទ័យរបស់ខ្ញុំចំពោះអ្នកត្រូវបានអនុវត្ត នឹងនាំការស្អាងដល់ពួកបរិសុទ្ធទាំងអស់ ព្រមទាំងតាំងនគររបស់ខ្ញុំឱ្យបានរឹងមាំ និងស្ថិតស្ថេរនៅលើផែនដី។ កិច្ចការដ៏សំខាន់នាពេលសព្វថ្ងៃគឺត្រូវយល់អំពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ នេះគឺជាមាគ៌ាមួយដែលអ្នករាល់គ្នាគួរតែចូល ហើយជាងនេះទៅទៀត វាគឺជាភារកិច្ចមួយដែលមនុស្សគ្រប់គ្នាគួរតែបំពេញ។

ព្រះបន្ទូលរបស់ខ្ញុំគឺជាឱសថដ៏ពូកែស័ក្ដិសិទ្ធិមួយដែលព្យាបាលគ្រប់ទាំងជំងឺរោគា។ ដរាបណាអ្នកព្រមចូលមកចំពោះខ្ញុំ នោះខ្ញុំនឹងប្រោសអ្នកឱ្យបានជា ព្រមទាំងអនុញ្ញាតឱ្យអ្នកមើលឃើញពីសព្វានុភាពរបស់ខ្ញុំ ទង្វើដ៏អស្ចារ្យរបស់ខ្ញុំ សេចក្តីសុចរិតរបស់ខ្ញុំ និងឫទ្ធានុភាពរបស់ខ្ញុំ។ ជាងនេះទៀត ខ្ញុំនឹងប្រទានឱ្យអ្នកមើលឃើញពីសេចក្តីពុករលួយ និងសេចក្តីកម្សោយផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា។ ខ្ញុំយល់ទាំងស្រុងអំពីគ្រប់ស្ថានភាពខាងក្នុងអ្នក។ អ្នកតែងតែធ្វើតាមអ្វីដែលមាននៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកមិនបង្ហាញរឿងទាំងនោះចេញមកខាងក្រៅឡើយ។ ខ្ញុំក៏ដឹងកាន់តែច្បាស់ថែមទៀតអំពីគ្រប់រឿងរ៉ាវដែលអ្នកធ្វើផងដែរ។ យ៉ាងណាមិញ អ្នកគួរតែដឹងថារឿងណាខ្លះដែលខ្ញុំសរសើរ ហើយរឿងណាខ្លះដែលខ្ញុំមិនសរសើរ។ អ្នកគួរតែវែកញែកឱ្យបានច្បាស់អំពីរឿងទាំងនេះ ហើយមិនត្រូវកាន់អាកប្បកិរិយាធម្មតាចំពោះការនេះឡើយ។

ដោយនិយាយថា «យើងត្រូវបង្ហាញការគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់» អ្នកកំពុងតែនិយាយឱ្យតែរួចពីមាត់ប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលដែលអ្នកជួបការពិត ទោះបីអ្នកដឹងយ៉ាងច្បាស់អំពីបន្ទុករបស់ព្រះជាម្ចាស់ជាអ្វីក៏ដោយ ក៏អ្នកមិនមានការគិតគូរនោះដែរ។ តាមពិតទៅ អ្នកជាមនុស្សច្របូកច្របល់ និងល្ងីល្ងើ ហើយជាងនេះទៀត អ្នកល្ងង់ខ្លៅដល់កម្រិតកំពូលតែម្ដង។ ការនេះបង្ហាញថា វាពិតជាពិបាកណាស់ក្នុងការដោះស្រាយជាមួយមនុស្ស។ គ្រប់យ៉ាងដែលពួកគេធ្វើគឺគ្រាន់តែនិយាយពាក្យដែលពីរោះស្ដាប់ ដូចជា «ខ្ញុំមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែបើខ្ញុំយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់យ៉ាងប្រាកដមែន នោះខ្ញុំនឹងធ្វើតាមព្រះហឫទ័យរបស់ទ្រង់មិនខាន»។ តើនេះមិនមែនជាស្ថានភាពជាក់ស្ដែងរបស់អ្នករាល់គ្នាទេឬ? ទោះបីអ្នករាល់គ្នាដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកដឹងអំពីអ្វីដែលជាដើមហេតុនៃជំងឺរបស់អ្នកក៏ដោយ ក៏បញ្ហាដ៏សំខាន់នោះគឺថា អ្នកគ្មានបំណងចង់អនុវត្តតាមសោះឡើយ។ នេះគឺជាការលំបាកបំផុតរបស់អ្នកហើយ។ បើអ្នកមិនដោះស្រាយជាមួយបញ្ហានេះភ្លាមៗទេ នោះវានឹងក្លាយជាឧបសគ្គដ៏ធំបំផុតចំពោះជីវិតរបស់អ្នកមិនខាន។

ខាង​ដើម៖ ជំពូកទី ៥៧

បន្ទាប់៖ ជំពូកទី ៥៩

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ