មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់

ជំហានដំបូងនៃមាគ៌ារបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងមនុស្ស មុនដំបូងបង្អស់គឺ ដើម្បីនាំចិត្ដមនុស្សចេញពីអ្នកនៅជុំវិញ ព្រឹត្ដិការណ៍ និងអ្វីៗ ហើយចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលនាំឲ្យចិត្ដមនុស្សជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពជ្រាលជ្រៅ ហួសពីការយល់របស់មនុស្ស ហើយព្រះបន្ទូលរបស់ទ្រង់គឺ ពិតប្រាកដពេញលេញទៀតផង។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវតែជឿលើព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើ ក្រោយការជឿលើព្រះអង្គអស់ជាច្រើនឆ្នាំ អ្នកនៅតែមិនស្គាល់ពីមាគ៌ាដែលព្រះវិញ្ញាណដឹកនាំអ្នកទៀត នោះតើអ្នកពិតជាអ្នកជឿដែរឬទេ? ដើម្បីទទួលបាននូវជីវិតជាមនុស្សធម្មតា ជាជីវិតធម្មតាដែលមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ នោះជាដំបូងឡើយអ្នកត្រូវជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនទាន់ទទួលបាននូវជំហានដំបូងនៃកិច្ចការរបស់ព្រះវិញ្ញាណនៅក្នុងមនុស្សទេ នោះអ្នកមិនមានមូលដ្ឋានគ្រឹះឡើយ។ ប្រសិនបើអ្នកមិនមានគោលការណ៍សូម្បីតែបន្តិចនោះ តើអ្នកនឹងដើរលើមាគ៌ានេះទៅមុខបានយ៉ាងដូចម្ដេច? ការកំណត់នូវជំហាននៅលើផ្លូវដ៏ត្រឹមត្រូវ ដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ មានន័យថា ជាការចូលទៅក្នុងដំណើរត្រឹមត្រូវនៃកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ វាមានន័យថា ជាការកំណត់នូវការឈានជំហានលើមាគ៌ាដែលព្រះវិញ្ញាណដឹកនាំ។ ពេលនេះ មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំ គឺជាព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ដូចនេះ ប្រសិនបើមនុស្សត្រូវកំណត់ឲ្យដើរលើមាគ៌ានៃព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេត្រូវតែស្ដាប់បង្គាប់ និងហូប ព្រមទាំងផឹកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ កិច្ចការដែលព្រះអង្គធ្វើ គឺជាកិច្ចការនៃព្រះបន្ទូល អ្វីៗដែលចាប់ផ្ដើមចេញពីព្រះបន្ទូលរបស់ទ្រង់ និងអ្វីៗដែលបានសង់ឡើងដោយព្រះបន្ទូលរបស់ទ្រង់ គឺស្ថិតលើព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះអង្គ។ មិនថាជាការមានភាពច្បាស់លាស់អំពីព្រះដែលបានយកកំណើតជាមនុស្ស ឬការស្គាល់ព្រះដែលយកកំណើតជាមនុស្សទេ ចំណុចនីមួយៗតម្រូវឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតចំពោះព្រះបន្ទូលរបស់ទ្រង់។ ប្រសិនបើមិនដូច្នេះទេ មនុស្សមិនអាចសម្រេចបានអ្វីទាំងអស់ ហើយមិនមាននៅសេសសល់អ្វីឡើយ។ មានតែការសាងសង់លើគ្រឹះនៃការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះទេ ហើយដូចនេះមានការស្គាល់ និងផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទើបមនុស្សអាចសាងសង់នូវទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ជាបន្ដបន្ទាប់បាន។ សម្រាប់មនុស្ស គ្មានការអ្វីដែលជាការសហការជាមួយព្រះជាម្ចាស់ប្រសើរជាងការហូប និងផឹកព្រះបន្ទូល និងការយកព្រះបន្ទូលទាំងនោះទៅអនុវត្ដឡើយ។ តាមរយៈការអនុវត្ដន៍ទាំងនោះ ពួកគេអាចឈរយ៉ាងរឹងមាំនៅក្នុងទីបន្ទាល់នៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់។ នៅពេលមនុស្សមានការឈ្វេងយល់ និងអាចស្ដាប់បង្គាប់នូវសារៈសំខាន់នៃព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ នោះពួកគេរស់នៅក្នុងមាគ៌ាត្រឹមត្រូវនៃការសេចក្ដីដែលព្រះជាម្ចាស់បានស្អាងមនុស្សឲ្យបានគ្រប់លក្ខណ៍។ កាលពីមុន មនុស្សអាចទទួលបានកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងធម្មតាដោយការស្វែងរកព្រះគុណរបស់ព្រះជាម្ចាស់ ឬដោយការស្វែងរកសន្ដិភាព និងអំណរ ប៉ុន្ដែពេលនេះអ្វីៗមិនដូចគ្នាទេ។ មនុស្សមិនអាចទទួលបានការទទួលយកពីព្រះអង្គ ហើយព្រះជាម្ចាស់នឹងលុបបំបាត់ពួកគេចោល បើគ្មានព្រះបន្ទូលរបស់ព្រះដែលបានយកកំណើតជាមនុស្ស ដោយគ្មានភាពពិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ ដើម្បីទទួលបានជីវិតធម្មតាផ្នែកព្រលឹងវិញ្ញាណ ជាដំបូងមនុស្សគួរហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយកព្រះបន្ទូលនោះទៅអនុវត្ដ ហើយបន្ទាប់មក ដោយឈរលើមូលដ្ឋាននេះ ពួកគេអាចបង្កើតបាននូវទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់។ តើអ្នកសហការយ៉ាងដូចម្ដេច? តើអ្នកឈររឹងមាំនៅក្នុងទីបន្ទាល់នៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? តើអ្នកកសាងទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់បានដោយរបៀបណា?

របៀបមើលឲ្យឃើញថាតើអ្នកមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដែរឬយ៉ាងណា៖

១. តើអ្នកជឿលើទីបន្ទាល់ដោយផ្ទាល់របស់ព្រះជាម្ចាស់ដែរឬទេ?

២. តើអ្នកជឿលើក្នុងចិត្ដថាព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពពិត និងគ្មានខ្វះចន្លោះត្រង់ណាសោះដែរឬទេ?

៣. តើអ្នកជាម្នាក់ដែលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ដន៍ដែរឬទេ?

៤. តើអ្នកស្មោះត្រង់ចំពោះបេសកកម្មរបស់ទ្រង់ដែរឬទេ? តើអ្នកធ្វើយ៉ាងណាដើម្បីឲ្យមានភាពស្មោះត្រង់ចំពោះបេសកកម្មរបស់ទ្រង់ដែរឬទេ?

៥. តើគ្រប់ការទាំងអស់ដែលអ្នកធ្វើជាការធ្វើដើម្បីជាការផ្គាប់ព្រះទ័យព្រះជាម្ចាស់ និងមានភាពស្មោះត្រង់ចំពោះទ្រង់ដែរឬទេ?

តាមរយៈចំណុចដែលបានសរសេរខាងលើ អ្នកអាចដឹងថាតើអ្នកមានទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ដែរឬអត់នៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ។

ប្រសិនបើអ្នកអាចទទួលនូវបេសកកម្មរបស់ព្រះជាម្ចាស់ ដើម្បីទទួលយកនូវការសន្យារបស់ទ្រង់ និងដើម្បីដើរតាមមាគ៌ានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកកំពុងតែដើរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ។ តើមាគ៌ារបស់ព្រះវិញ្ញាណបរិសុទ្ធបានសម្អាតអ្នកចេញពីក្នុងដែរឬទេ? ពេលនេះ តើអ្នកប្រព្រឹត្ដស្របតាមមាគ៌ារបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើដួងចិត្ដរបស់អ្នកចូលមកជិតព្រះជាម្ចាស់ដែរឬទេ? តើអ្នកប្រាថ្នាចង់រក្សាល្បឿនជាមួយនឹងពន្លឺថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើអ្នកប្រាថ្នាចង់ឲ្យព្រះជាម្ចាស់ទទួលយកអ្នកដែរឬទេ? តើអ្នកប្រាថ្នាចង់ធ្វើជាអ្នកនាំសិរីរុងរឿងរបស់ព្រះជាម្ចាស់មកលើផែនដីដែរឬទេ? តើអ្នកមានការតាំងចិត្ដដើម្បីទទួលយកនូវអ្វីដែលព្រះជាម្ចាស់បង្គាប់អ្នកដែរឬទេ? នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងចេញមក ប្រសិនបើនៅក្នុងអ្នកមាននូវការតាំងចិត្ដក្នុងការសហការ ហើយការតាំងចិត្ដនោះគឺធ្វើដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់ ប្រសិនបើនេះជាចិត្ដគំនិតរបស់អ្នក វាមានន័យថា កិច្ចការរបស់ព្រះជាម្ចាស់បានបង្កើតផលផ្លែនៅក្នុងដួងចិត្ដរបស់អ្នកហើយ។ ប្រសិនបើអ្នកខ្វះនូវការតាំងចិត្ដ ប្រសិនបើអ្នកគ្មានគោលដៅដែលអ្នកចង់ស្វែងរក វាមានន័យថា ព្រះជាម្ចាស់មិនទាន់បានផ្លាស់ប្រែដួងចិត្ដរបស់អ្នកនៅឡើយ។

នៅពេលដែលមនុស្សបានចូលទៅក្នុងការបង្វឹកបង្វឺនពីនគរព្រះ នោះសេចក្ដីបង្គាប់របស់ព្រះចំពោះពួកគេក៏មានច្រើនជាងមុនដែរ។ តើក្នុងបរិបទអ្វីដែលត្រូវបានមើលឃើញថាសេចក្ដីបង្គាប់មានកាន់តែច្រើន? កាលពីមុន មានពំនោលថា មនុស្សមិនមានជីវិតទេ។ សព្វថ្ងៃនេះ ពួកគេស្វែងរកជិវិត ពួកគេប្រឹងប្រែងឲ្យបានក្លាយជារាស្ដ្ររបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះជាម្ចាស់ទទួលពួកគេ។ តើការនេះមិនមែនជាការស្ថិតក្នុងកម្រិតខ្ពស់ជាងមុនទេឬ? តាមការពិត សេចក្ដីបង្គាប់ដែលព្រះជាម្ចាស់មានសម្រាប់មនុស្ស គឺមានភាពសាមញ្ញជាងអ្វីដែលពួកគេធ្លាប់មានទៅទៀត។ មិនមានការតម្រូវឲ្យមនុស្សធ្វើជាអ្នកស៊ីឈ្នូល ឬឲ្យទៅស្លាប់ទេ អ្វីដែលជាការបង្គាប់សម្រាប់ពួកគេគឺ ត្រូវក្លាយជារាស្រ្ដរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជារឿងសាមញ្ញជាងមុនទេឬ? អ្វីដែលអ្នកត្រូវធ្វើគឺ ថ្វាយដួងចិត្ដរបស់អ្នកទៅព្រះជាម្ចាស់ និងចុះចូលចំពោះការណែនាំរបស់ទ្រង់ ហើយគ្រប់យ៉ាងនឹងបង្កើតទៅជាផលផ្លែ។ ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាការនេះពិបាកម្លេះ? ការចូលទៅក្នុងជីវិតដែលបាននិយាយនៅថ្ងៃនេះ គឺមានភាពច្បាស់លាស់ជាងមុន។ កាលពីមុន មនុស្សមានការភាន់ច្រឡំ និងមិនដឹងថាអ្វីជាការពិតនៃសេចក្ដីពិត។ តាមការពិត អស់អ្នកណាដែលមានប្រតិកម្មនៅពេលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកណាដែលទទួលបានការបំភ្លឺ និងការបើកសម្ដែងឲ្យឃើញពីព្រះវិញ្ញាណបរិសុទ្ធ ហើយនៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ អ្នកណាដែលទទួលបាននូវការស្អាងឲ្យគ្រប់លក្ខណ៍ និងផ្លាស់ប្ដូរនិស្ស័យ នោះមនុស្សទាំងអស់នេះមាននូវជីវិត។ ព្រះជាម្ចាស់ចង់បានភាវរស់មានជីវិតទាំងអស់ (មិនមែនជាភាវរស់ឥតជីវិតទេ)។ ប្រសិនបើអ្នកស្លាប់ នោះអ្នកមិនមានជីវិតទេ ហើយព្រះជាម្ចាស់នឹងមិនមានបន្ទូលទៅកាន់អ្នកទេ ហើយព្រះអង្គក៏មិនលើកអ្នកឡើងធ្វើជារាស្ដ្ររបស់ទ្រង់ដែរ។ ដោយសារតែអ្នកត្រូវបានព្រះជាម្ចាស់លើកឡើង និងទទួលបានព្រះពរយ៉ាងអស្ចារ្យពីទ្រង់ នោះការនេះបង្ហាញថា អ្នករាល់គ្នាជាមនុស្សទាំងអស់ដែលមាននូវជីវិត ហើយមនុស្សដែលមាននូវជីវិតកើតចេញពីព្រះជាម្ចាស់។

ចំពោះការស្វែងរកការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យជិវិតរបស់មនុស្សម្នាក់ មាគ៌ាដែលត្រូវអនុវត្ដនោះគឺងាយស្រួលណាស់។ នៅក្នុងបទពិសោធន៍ជាក់ស្ដែងរបស់អ្នក ប្រសិនបើអ្នកអាចធ្វើតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងដកបទពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ នោះនិស្ស័យរបស់អ្នកគឺគ្រប់គ្រាន់សម្រាប់ការបំផ្លាស់បំប្រែហើយ។ ប្រសិនបើអ្នកធ្វើតាមអ្វីៗដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូល ហើយស្វែងរកអ្វីៗដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូល នោះអ្នកជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ទ្រង់ ហើយនឹងមាននូវការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកជាមិនខាន។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរទៅតាមបន្ទូលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកនៅតោងជាប់នឹងបទពិសោធន៍ចាស់ៗ និងច្បាប់វិន័យពីមុន នោះនិស្ស័យរបស់អ្នកមិនអាចផ្លាស់ប្ដូរបានឡើយ។ ប្រសិនបើព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធក្នុងពេលសព្វថ្ងៃនេះសុំឲ្យមនុស្សទាំងអស់ចូលទៅក្នុងជីវិតមនុស្សជាតិធម្មតា តែអ្នកនៅតែប្រកាន់ខ្ជាប់នូវរឿងខាងក្រៅ ហើយមានការយល់ច្រឡំអំពីភាពពិត ហើយមិនបានយកចិត្ដទុកដាក់ នោះអ្នកជាមនុស្សម្នាក់ដែលបរាជ័យតាមមិនទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកជាមនុស្សដែលមិនទាន់បានចូលក្នុងមាគ៌ានៃការត្រួសត្រាយពីព្រះវិញ្ញាណបរិសុទ្ធនៅឡើយ។ មិនថានិស្ស័យរបស់អ្នកអាចបំផ្លាស់បំប្រែបានអាស្រ័យលើការដែលអ្នករក្សានូវព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬក៏អត់ទេ ហើយក៏មិនអាស្រ័យលើការដែលអ្នកមានចំណេះដឹងពិតប្រាកដ ឬក៏អត់ដែរ។ ការនេះ គឺខុសផ្សេងពីអ្វីដែលអ្នករាល់គ្នាធ្លាប់បានយល់ពីមុនមក។ ការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកដែលយល់កាលពីមុន ដែលអ្នកធ្លាប់តែឆាប់វិនិច្ឆ័យនោះ គឺថាអ្នកដែលឈប់និយាយដោយគ្មានការគិតពិចារណា តាមរយៈការដាក់និវ័យពីព្រះជាម្ចាស់ទៀតហើយ ប៉ុន្ដែនោះគ្រាន់តែជាចំណុចមួយនៃការផ្លាស់ប្ដូរតែប៉ុណ្ណោះ។ ពេលនេះ ចំណុចសំខាន់បំផុតគឺជាការធ្វើតាមការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ៖ ចូរធ្វើតាមអ្វីៗដែលព្រះជាម្ចាស់មានបន្ទូល និងស្ដាប់បង្គាប់តាមអ្វីគ្រប់យ៉ាងដែលព្រះអង្គមានបន្ទូលមក។ មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឲ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងនរ និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ។ កាលពីមុន អត្ថន័យចម្បងនៃការនិយាយពីការផ្លាស់ប្ដូរនិស្ស័យ គឺសំដៅលើការអាចលះបង់ខ្លួនឯង ដើម្បីទុកឲ្យសាច់ឈាមរងទុក្ខ ជាការលត់ដំរូបកាយ និងការកំចាត់ចោលនូវការចង់បានរបស់ខ្លួនខាងផ្នែកសាច់ឈាម ដែលនេះជាប្រភេទនៃការផ្លាស់ប្ដូរនិស្ស័យមួយបែប។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាដឹងថា ការបង្ហាញពីការផ្លាស់ប្ដូរនិស្ស័យយ៉ាងពិតប្រាកដ គឺជាការស្ដាប់បង្គាប់ព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងដឹងពីកិច្ចការថ្មីរបស់ព្រះអង្គយ៉ាងពិតប្រាក។ ការយល់ដឹងពីមុនរបស់មនុស្សចំពោះព្រះជាម្ចាស់ ដែលពួកគេគ្រាន់តែដឹងតាមការយល់ឃើញរបស់ខ្លួននោះ អាចត្រូវបានលុបចោល ហើយពួកគេអាចទទួលបានចំណេះដឹងពិតប្រាកដ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺមានតែបែបនេះទេទើបជាការបង្ហាញយ៉ាងពិតប្រាកដពីការផ្លាស់ប្ដូរនិស្ស័យ។

ការស្វែងរកមាគ៌ាចូលក្នុងជីវិត គឺអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កាលពីមុន មានសេចក្ដីចែងថា អ្វីៗទាំងអស់បានសម្រេចដោយសារតែព្រះបន្ទូលរបស់ព្រះអង្គ ប៉ុន្ដែគ្មាននរណាម្នាក់បានមើលឃើញការពិតនេះឡើយ។ ប្រសិនបើអ្នកចូលទៅក្នុងការដកពិសោធន៍នៃជំហានថ្មីនេះ គ្រប់យ៉ាងនឹងបង្ហាញដល់អ្នកឲ្យឃើញច្បាស់ ហើយអ្នកនឹងកសាងនូវគ្រឹះយ៉ាងល្អសម្រាប់ការល្បងលនាពេលអនាគត។ មិនថាព្រះជាម្ចាស់មានបន្ទូលពីអ្វីនោះទេ ចូរផ្ចង់លើការចូលក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ នៅពេលព្រះជាម្ចាស់មានបន្ទូលថា ទ្រង់នឹងចាប់ផ្ដើមវាយផ្ចាលមនុស្ស ចូរទទួលយកនូវការវាយផ្ចាលរបស់ព្រះអង្គ។ នៅពេលព្រះជាម្ចាស់ឲ្យមនុស្សស្លាប់ ចូរទទួលយកទុក្ខលំបាកនេះ។ ប្រសិនបើអ្នកតែងតែ រស់នៅក្នុងបន្ទូលថ្មីៗរបស់ព្រះអង្គ នោះនៅចុងបញ្ចប់ ព្រះបន្ទូលរបស់ទ្រង់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍។ កាលណាអ្នកចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះអ្នកនឹងបានគ្រប់លក្ខណ៍កាន់តែលឿន។ នៅក្នុងការរូមប្រកបមួយហើយមួយទៀត តើហេតុអ្វីបានជាខ្ញុំប្រាប់ឲ្យអ្នកស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលទៅឯព្រះបន្ទូលនោះ? មានតែពេលដែលអ្នកស្វែងរក និងមានបទពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចូលក្នុងភាពពិតនៃព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបព្រះវិញ្ញាណបរិសុទ្ធមានឱកាសធ្វើការក្នុងអ្នក។ ដូចនេះ អ្នករាល់គ្នាគឺជាបេក្ខភាពនៅក្នុងគ្រប់វិធីសាស្ដ្រដែលព្រះជាម្ចាស់ធ្វើការ ហើយមិនថាអ្នកទទួលការរងទុក្ខកម្រិតណាទេ នៅទីបំផុត អ្នកនឹងទទួលបាននូវ «របស់បញ្ចាំចិត្ដ»។ ដើម្បីទទួលបាននូវការធ្វើឲ្យគ្រប់លក្ខណ៍ជាចុងក្រោយ អ្នករាល់គ្នាត្រូវតែចូលទៅក្នុងព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់។ ការស្អាងឲ្យមនុស្សបានគ្រប់លក្ខណ៍ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទាន គឺមិនមែនធ្វើឡើងតែ អង្គអ្នកទេ ព្រះអង្គទាមទារឲ្យមានការសហការពីមនុស្សផងដែរ ព្រះអង្គត្រូវការឲ្យគ្រប់គ្នាសហការជាមួយព្រះអង្គដោយមានស្មារតីខ្ពស់។ មិនថាអ្វីៗដែលព្រះជាម្ចាស់មានបន្ទូល ចូរផ្ដោតតែលើការចូលទៅក្នុងព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ វានឹងធ្វើឲ្យមានប្រយោជន៍កាន់តែច្រើនដល់ជីវិតរបស់អ្នក។ គ្រប់យ៉ាងគឺដើម្បីទទួលបាននូវការផ្លាស់ប្រែនៅក្នុងនិស្ស័យរបស់អ្នករាល់គ្នា។ នៅពេលអ្នកចូលក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងប៉ះពាល់ដួងចិត្ដរបស់អ្នក ហើយអ្នកនឹងអាចដឹងគ្រប់យ៉ាងដែលព្រះជាម្ចាស់ចង់ឲ្យសម្រេចបាននៅក្នុងជំហានកិច្ចការរបស់ព្រះអង្គ ហើយអ្នកនឹងមានការតាំងចិត្ដក្នុងការសម្រេចបាន។ អំឡុងពេលនៃការវាយផ្ចាល គឺមានមនុស្សដែលបានជឿថា នេះជាវិធីសាស្ដ្រនៃការងារ ហើយមិនបានជឿលើកិច្ចការរបស់ព្រះយេស៊ូវឡើយ។ ជាលទ្ធផល ពួកគេមិនបានឆ្លងកាត់ការបន្សុទ្ធឡើយ ហើយចេញពីពេលដែលត្រូវវាយផ្ចាលដោយគ្មានបានទទួល ឬយល់អ្វីទាំងអស់។ មានមនុស្សមួយចំនួនដែលពិតជាបានចូលក្នុងព្រះបន្ទូលទាំងនេះដោយគ្មានការសង្ស័យសូម្បីតែ បន្តិច ដោយពួកគេពោលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតដែលឥតខុសត្រង់ណាឡើយ ហើយមនុស្សជាតិគួរតែត្រូវបានវាយផ្ចាល។ ពួកគេនៅជាប់គាំងអស់មួយរយៈពេលដែរ ដោយលែងគិតពីអនាគត និងជោគវាសនារបស់ខ្លួនទៀតហើយ ហើយនៅពេលពួកគេចេញពីចំណុចនោះមក និស្ស័យរបស់ពួកគេបានឆ្លងកាត់ការផ្លាស់ប្ដូរមួយចំនួន ហើយពួកគេទទួលបាននូវការយល់ដឹងពីព្រះជាម្ចាស់កាន់តែស៊ីជម្រៅជាងមុន។ អស់អ្នកដែលចេញមកពីការវាយផ្ចាល សុទ្ធតែមានអារម្មណ៍ដឹងនូវសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ នឹងដឹងថា ជំហាននៃកិច្ចការនេះបានបញ្ចូលនូវសេចក្ដីស្រលាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលធ្លាក់ចុះមកលើពួកគេ នោះហើយគឺជាការយកឈ្នះ និងការសង្គ្រោះរបស់ព្រះជាម្ចាស់។ ពួកគេក៏និយាយផងដែរថា ព្រះតម្រិះរបស់ព្រះជាម្ចាស់តែងតែល្អ ហើយគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើមកលើមនុស្ស គឺធ្វើចេញពីសេចក្ដីស្រលាញ់ មិនមែនចេញពីសេចក្ដីសម្អប់ឡើយ។ អស់អ្នកដែលមិនជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដែលមិនសម្លឹងមើលព្រះបន្ទូលរបស់ទ្រង់ មិនបានឆ្លងកាត់ការបន្សុទ្ធក្នុងអំឡុងពេលនៃការវាយផ្ចាល ហើយជាលទ្ធផល ព្រះវិញ្ញាណបរិសុទ្ធមិនគង់នៅជាមួយពួកគេឡើយ ហើយពួកគេមិនទទួលបានអ្វីសោះ។ ចំពោះអស់អ្នកដែលបានចូលក្នុងគ្រានៃការវាយផ្ចាល ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការទាំងលាក់កំបាំងនៅក្នុងពួកគេ ទោះបីជាពួកគេបានឆ្លងកាត់ការបន្សុទ្ធក្ដី ហើយចុងក្រោយ និស្ស័យជីវិតរបស់គេក៏បានផ្លាស់ប្ដូរ។ ចំពោះលក្ខណៈរូបរាងខាងក្រៅ មនុស្សមួយហាក់មានភាពវិជ្ជមានណាស់ ដោយពួកគេមានការរីករាយពេញមួយថ្ងៃ ប៉ុន្ដែពួកគេមិនបានចូលទៅក្នុងសភាពនៃបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយមិនបានផ្លាស់ប្ដូរទាល់តែសោះ នេះហើយជាលទ្ធផលនៃការមិនជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ។ ព្រះជាម្ចាស់លេចចេញមកនៅចំពោះមនុស្សទាំងអស់ដែលជឿលើព្រះបន្ទូលរបស់ទ្រង់ ហើយអស់អ្នកដែលជឿ និងទទួលយកព្រះបន្ទូលរបស់ទ្រង់នឹងអាចទទួលបានសេចក្ដីស្រលាញ់របស់ព្រះអង្គ!

ដើម្បីចូលក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកគួរតែស្វែងរកមាគ៌ានៃការអនុវត្ដន៍ និងដឹងពីរបៀបយកព្រះបន្ទូលរបស់ព្រះជាម្ចាស់យកទៅអនុវត្ដ។ បែបនេះ ទើបនិស្ស័យជីវិតរបស់អ្នកមានការផ្លាស់ប្ដូរ មានតែតាមរយៈមាគ៌ាដែលព្រះជាម្ចាស់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ប៉ុណ្ណោះ ហើយមានតែមនុស្សដែលព្រះជាម្ចាស់ធ្វើឲ្យបានគ្រប់លក្ខណ៍ដោយរបៀបនេះ ទើបគេអាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដើម្បីទទួលបានពន្លឺថ្មី អ្នកត្រូវរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការដែលទទួលបានការប៉ះពាល់ចិត្ដដោយព្រះវិញ្ញាណបរិសុទ្ធបានត្រឹមមួយលើក នោះមិនអាចធ្វើទៅរួចបានទេ អ្នកត្រូវតែស្វែងយល់ឲ្យបានស៊ីជម្រៅជាងនេះ។ ដ្បិតអស់អ្នកណាដែលត្រូវបានប៉ះពាល់ចិត្ដបានម្ដង អារម្មណ៍ស្ពឹកស្រពន់ក៏ត្រូវដាស់ឲ្យភ្ញាក់ ហើយពួកគេប្រាថ្នាចង់ស្វែងរក ប៉ុន្ដែមិនអាចស្វែងរកបានយូរទេ។ ពួកគេត្រូវតែមានការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ មានពេលជាច្រើនក្នុងអតីតកាល ខ្ញុំបានរៀបរាប់ក្ដីសង្ឃឹមរបស់ខ្ញុំថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចប៉ះពាល់វិញ្ញាណរបស់មនុស្ស ដើម្បីឲ្យពួកគេអាចតាមចាប់យកនូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់គេ និងខណៈពេលកំពុងស្វែងរកការប៉ះពាល់ពីព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចស្វែងយល់នូវភាពខ្វះខាតរបស់ខ្លួន ហើយនៅក្នុងដំណើរការនៃការដកពិសោធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចបញ្ចេញចោលនូវភាពមិនស្អាតបរិសុទ្ធនៅក្នុងពួកគេ (ការរាប់ខ្លួនជាសុចរិត, ក្រអឺតក្រទម មានទស្សនៈផ្សេងៗ...។ ល។) ចូរកុំគិតថា ការគ្រាន់តែធ្វើឲ្យសកម្មក្នុងការទទួលពន្លឺថ្មីនឹងកើតឡើង អ្នកក៏ត្រូវតែបញ្ចេញចោលនូវភាពអវិជ្ជមានទាំងអស់នោះដែរ។ ម្យ៉ាង អ្នករាល់គ្នាត្រូវតែចូលពីចំណុចវិជ្ជមាន ហើយមួយវិញទៀត អ្នកត្រូវកំចាត់ចោលនូវចំណុចអវិជ្ជមានដែលធ្វើឲ្យអ្នកមិនបរិសុទ្ធ ឲ្យចេញអស់ពីខ្លួន។ អ្នកត្រូវតែត្រួតពិនិត្យខ្លួនឯងជាដរាបដើម្បីមើលថា តើភាពមិនបរិសុទ្ធអ្វីខ្លះនៅមានក្នុងខ្លួនឯងទៀត។ ការយល់ឃើញរបស់មនុស្សស្ដីពីសាសនា ចេតនា ក្ដីសង្ឃឹម ការរាប់ខ្លួនជាសុចរិត និងភាពក្រអឺតក្រទមសុទ្ធតែជារបស់ដែលឥតស្អាតបរិសុទ្ធ។ ចូរក្រលេកមើលក្នុងខ្លួនឯង ហើយដាក់ព្រះបន្ទូលនៃការបើកសម្ដែងរបស់ព្រះជាម្ចាស់គ្រប់ទីកន្លែង ដើម្បីមើលឲ្យឃើញថា តើការយល់ឃើញផ្នែកសាសនាចំណុចណាដែលអ្នកមាន។ អ្នកអាចបណ្ដេញចេញនូវការយល់ឃើញផ្នែកសាសនា ដរាបណាអ្នកបានសម្គាល់ចំណុចទាំងនោះបានយ៉ាងពិតប្រាកដ។ មនុស្សមួយចំនួនពោលថា៖ «ពេលនេះ វាគ្រប់គ្រាន់សម្រាប់ដើរតាមពន្លឺនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ គឺមិនចាំបាច់មានការរំខានជាមួយអ្វីផ្សេងទៀតឡើយ។» ប៉ុន្ដែ នៅពេលការយល់ឃើញរបស់អ្នកស្ដីពីសាសនាកើតឡើង តើអ្នកនឹងកំចាត់ចោលគំនិតនេះដោយរបៀបណា? តើអ្នកគិតថាការធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះគឺជារឿងធម្មតាដែលត្រូវធ្វើមែនទេ? ប្រសិនបើអ្នកជាមនុស្សរបស់សាសនាមួយ ស្រាប់តែមានការរំខានអាចកើតឡើងចេញពីការយល់ឃើញអំពីសាសនារបស់អ្នក និងកើតឡើងនៅក្នុងទ្រឹស្ដីតាមបែបទំនៀមទម្លាប់ក្នុងដួងចិត្ដរបស់អ្នក ហើយនៅពេលការទាំងអស់នេះកើតឡើង វាបានជ្រៀតជ្រែកនូវការទទួលយកអ្វីដែលថ្មិរបស់អ្នក។ ទាំងនេះគឺសុទ្ធតែជាបញ្ហាពិតប្រាកដ។ ប្រសិនបើងអ្នកបានត្រឹមតែតាមចាប់យកនូវព្រះបន្ទូលបន្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ ក្នុងពេលជាមួយគ្នានេះដែរ នៅពេលអ្នកតាមចាប់យកនូវពន្លឺបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកគួរតែស្គាល់ថា តើការយល់ឃើញបែបណា និងបំណងចិត្ដមួយណាដែលអ្នកត្រូវយកធ្វើជាទីសំចត ហើយតើអ្នកមាននូវភាពសុចរិតផ្ទាល់ខ្លួនអ្វីខ្លះ ហើយតើឥរិយាបថមួយណាដែលជាឥរិយាបថមិនស្ដាប់បង្គាប់ព្រះជាមា្ចស់។ ហើយក្រោយពេលអ្នកបានស្គាល់ចំណុចទាំងអស់នេះហើយ អ្នកត្រូវតែបណ្ដេញពួកវាចោលទាំងអស់។ ការដែលអ្នកបានលះបង់នូវសកម្មភាព និងឥរិយាបទរបស់អ្នកកាលពីមុនចោល គឺ សុទ្ធតែធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់ការអនុញ្ញាតឲ្យអ្នកដើរតាមព្រះបន្ទូលរបស់ព្រះវិញ្ញាណដែលទ្រង់មានបន្ទូលនៅថ្ងៃនេះ។ ម្យ៉ាង ការផ្លាស់ប្ដូរនិស្ស័យ ទទួលបានតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមួយវិញទៀត វាតម្រូវឲ្យមានការសហការពីមនុស្សជាតិ។ មាននូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយមាននូវការអនុវត្ដន៍របស់មនុស្ស ហើយពួកគេទាំងពីរនេះមិនអាចខ្វះបានឡើយ។

នៅក្នុងការដើរលើផ្លូវនៅថ្ងៃអនាគតរបស់អ្នក តើអ្នកអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ចំណុចសំខាន់មួយគឺ ត្រូវស្វែងរកឲ្យបាននូវការចូលក្នុងជីវិត ចាប់ឲ្យបាននូវការផ្លាស់ប្ដូរនិស្ស័យ និងតាមចាប់ឲ្យបាននូវការចូលក្នុងសេចក្ដីពិតឲ្យកាន់តែជ្រៅ នេះហើយជាមាគ៌ាដើម្បីសម្រេចបានការស្អាងឲ្យគ្រប់លក្ខណ៍ និងធ្វើឲ្យព្រះជាម្ចាស់ទទួលយក។ អ្នករាល់គ្នាជាអ្នកទទួលនូវបេសកកម្មរបស់ព្រះជាម្ចាស់ ប៉ុន្ដែតើជាបេសកកម្មប្រភេទអ្វី? ការនេះទាក់ទងនឹងជំហានកិច្ចការបន្ទាប់ទៀត។ ជំហានកិច្ចការបន្ទាប់ជាកិច្ចការដែលអស្ចារ្យជាងមុន ជាកិច្ចការដែលត្រូវធ្វើនៅពាសពេញសាកលលោក ដូច្នេះ ថ្ងៃនេះ អ្នករាល់គ្នាគួរតែតាមស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់អ្នក ដែលនៅថ្ងៃខាងមុខ អ្នកអាចក្លាយជាតឹកតាងរបស់ព្រះជាម្ចាស់ក្នុងការទទួលបាននូវសិរីរុងរឿងតាមរយៈកិច្ចការរបស់ព្រះអង្គ ដែលធ្វើឲ្យអ្នករាល់គ្នាជាឧទាហរណ៍សម្រាប់កិច្ចការរបស់ទ្រង់នាពេលខាងមុខ។ ការស្វែងរកឲ្យបាននៅថ្ងៃនេះ គឺធ្វើឡើងទាំងស្រុងសម្រាប់ជាប្រយោជន៍ចំពោះការចាក់គ្រឹះសម្រាប់ការងារនៅថ្ងៃខាងមុខ ដូចនេះ ព្រះជាម្ចាស់អាចនឹងប្រើអ្នក ហើយអ្នកអាចធ្វើជាសក្ខីភាពសម្រាប់ព្រះអង្គ។ ប្រសិនបើអ្នកធ្វើឲ្យការនេះក្លាយជាគោលដៅនៃការស្វែងរករបស់អ្នក នោះអ្នកនឹងអាចទទួលបាននូវព្រះវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធ។ កាលណាអ្នកកំណត់គោលដៅនៃការស្វែងរករបស់អ្នកកាន់តែខ្ពស់ អ្នកអាចទទួលបានការប្រទានឲ្យបានគ្រប់លក្ខណ៍កាន់តែច្រើន។ កាលណាអ្នកស្វែងរកសេចក្ដីពិតកាន់តែច្រើន ព្រះវិញ្ញាណក៏ធ្វើការកាន់តែច្រើនដែរ។ កាលណាអ្នកចំណាយកម្លាំងលើការស្វែងរកនោះកាន់តែច្រើន នោះអ្នកនឹងទទួលបានកាន់តែច្រើន។ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ផ្អែកទៅតាមសភាវៈខាងក្នុងរបស់គេ។ មនុស្សមួយចំនួនពោលថា ពួកគេមិនចង់ឲ្យព្រះជាម្ចាស់ប្រើប្រាស់ ឬឲ្យព្រះអង្គធ្វើឲ្យពួកគេបានគ្រប់លក្ខណ៍ទេ គឺពួកគេគ្រាន់តែចង់ឲ្យសាច់ឈាមរបស់ពួកគេនៅមានសុវត្ថិភាព និងមិនរងទុក្ខពីភាពអកុសលតែប៉ុណ្ណោះ។ មនុស្សមួយចំនួនទៀតមិនចង់ចូលទៅក្នុងនគរព្រះ ប៉ុន្ដែសុខចិត្ដធ្លាក់ចុះចូលក្នុងរណ្ដៅដែលគ្មានទីបញ្ចប់។ ចំពោះករណីនេះ ព្រះជាម្ចាស់នឹងសម្រេចបំណងរបស់អ្នក។ អ្វីៗក៏ដោយដែលអ្នកស្វែងរក ព្រះជាម្ចាស់នឹងធ្វើវាឲ្យកើតឡើង។ ដូចនេះ តើបច្ចុប្បន្ននេះអ្នកកំពុងស្វែងរកអ្វី? តើអ្នកកំពុងស្វែងរកការធ្វើឲ្យបានគ្រប់លក្ខណ៍មែនឬ? តើសកម្មភាព និងឥរិយាបថនាពេលបច្ចុប្បន្នរបស់អ្នក ធ្វើសម្រាប់នៃការដែលនាំឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍ និងឲ្យព្រះអង្គទទួលយកអ្នកមែនឬ? អ្នកត្រូវតែពិនិត្យមើលខ្លួនឯងក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនជានិច្ច។ ប្រសិនបើអ្នកដាក់ចិត្ដរបស់អ្នកទាំងស្រុងចូលក្នុងការស្វែងរកគោលដៅមួយ នោះព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍យ៉ាងប្រាកដ។ នេះ ជាមាគ៌ារបស់ព្រះវិញ្ញាណបរិសុទ្ធ។ មាគ៌ាដែលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សគឺទទួលបានតាមរយៈមធ្យោបាយដែលគេស្វែងរក។ កាលណាអ្នកកាន់តែស្រេកឃ្លានចង់ឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍ និងទទួលយកអ្នក នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកកាន់តែខ្លាំង។ កាលណាអ្នកបរាជ័យមិនបានស្វែងរក ហើយកាលណាអ្នកកាន់តែមានភាពអវិជ្ជមាន ហើយកាន់តែថមថយ នោះអ្នកបានដកចេញឱកាសកាន់តែច្រើនសម្រាប់ព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើការ។ យូរៗទៅ នោះព្រះវិញ្ញាណនឹងបោះបង់អ្នកចោល។ តើអ្នកចង់ឲ្យព្រះជាម្ចាស់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍ដែរឬទេ? តើអ្នកចង់ឲ្យព្រះជាម្ចាស់ប្រើប្រាស់អ្នកដែរឬទេ? អ្នករាល់គ្នាគួរតែស្វែងរកការធ្វើអ្វីៗសម្រាប់ជាប្រយោជន៍ឲ្យបានគ្រប់លក្ខណ៍ ឲ្យព្រះជាម្ចាស់ទទួលយក និងប្រើប្រាស់អ្នក ដើម្បីឲ្យគ្រប់ការទាំងអស់នៅលើសកលលោកនេះអាចមើលឃើញសកម្មភាពរបស់ព្រះជាម្ចាស់ដែលបានបង្ហាញនៅក្នុងខ្លួនអ្នករាល់គ្នា។ អ្នករាល់គ្នាគឺជាម្ចាស់ក្នុងលើរបស់សព្វសារពើ ហើយនៅកណ្ដាលអ្វីៗទាំងអស់ផង អ្នកនឹងអនុញ្ញាតឲ្យព្រះជាម្ចាស់សព្វព្រះទ័យនឹងទីបន្ទាល់ និងការថ្វាយសិរីរុងរឿងតាមរយៈអ្នករាល់គ្នា នេះជាតឹកតាងបង្ហាញថា អ្នករាល់គ្នាគឺជាអ្នកដែលមានពរលើសមនុស្សជំនាន់ណាៗទាំងអស់។

ខាង​ដើម៖ ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ

បន្ទាប់៖ ការធ្វើឲ្យចិត្ដរបស់អ្នក បានស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ