រាស្ដ្ររើសតាំងក្នុងប្រទេសចិន មិនអាចតំណាងឱ្យកុលសម្ព័ន្ធអ៊ីស្រាអែលបានទេ

អំបូររបស់ស្ដេចដាវីឌ គឺជាគ្រួសារមួយដែលទទួលបានសេចក្ដីសន្យា និងមរតកពីព្រះយេហូវ៉ា តាំងតែពីដើមមក។ អំបូរនេះ ដើមឡើយជាកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល និងស្ថិតនៅក្នុងចំណោមមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស។ នៅពេលនោះ ព្រះយេហូវ៉ាបានចេញព្រះរាជក្រឹត្យមួយ សម្រាប់សាសន៍អ៊ីស្រាអែល ដែលចែងថា គ្រប់សាសន៍យូដាទាំងអស់ដែលជាពូជពង្សនៃស្ដេចដាវីឌ គឺគ្រប់គ្នាដែលកើតចេញពីពូជពង្សនេះ នឹងទទួលបានមរតករបស់ព្រះ។ ពួកគេនឹងក្លាយជាមនុស្សដែលទទួលបានមួយរយដង ជាមនុស្សដែលទទួលបានឋានៈជាពួកកូនប្រុសច្បង ហើយនៅពេលនោះ ពួកគេនឹងក្លាយជាមនុស្សដែលខ្ពង់ខ្ពស់ជាងគេនៅក្នុងចំណោមសាសន៍អ៊ីស្រាអែលទាំងអស់ ទាំងមានតួនាទីខ្ពស់ជាងគេ នៅក្នុងចំណោមពូជអំបូរទាំងអស់ក្នុងប្រទេសអ៊ីស្រាអែល ហើយពួកគេនឹងបម្រើព្រះយេហូវ៉ានៅក្នុងព្រះវិហារដោយផ្ទាល់ ដោយពាក់អាវផាយ និងមកុដជាបុព្វជិត។ ក្រោយមក ព្រះយេហូវ៉ាក៏បានហៅពួកគេថា អ្នកបម្រើដ៏ស្មោះត្រង់ និងបរិសុទ្ធ ហើយពួកគេនឹងបានទទួលការគោរពពីកុលសម្ព័ន្ធផ្សេងៗទាំងអស់របស់អ៊ីស្រាអែល។ ហេតុនេះហើយ នៅពេលនោះ ទើបពួកគេទាំងអស់គ្នាត្រូវបានគេថ្វាយគោរមងារថា អ្នកអង្គម្ចាស់ ដែលទាំងអស់នេះសុទ្ធតែជាកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ សព្វថ្ងៃនេះ ពួកគេនៅតែធ្វើការបម្រើបែបនេះចំពោះព្រះយេហូវ៉ានៅក្នុងព្រះវិហារ ដូច្នេះហើយពួកគេគឺជាក្សត្រនានាដែលព្រះយេហូវ៉ាបានអភិសេក ជារៀងរហូត។ គ្មានអ្នកណាម្នាក់អាចដោះមកុដរបស់ពួកគេចេញនោះទេ ហើយក៏គ្មានអ្នកណាម្នាក់អាចផ្លាស់ប្តូរការបម្រើរបស់ពួកគេដែរ ព្រោះពួកគេមានដើមកំណើតជាពូជពង្សរបស់ស្ដេចដាវីឌ នេះជាអ្វីដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេ។ ហេតុផលដែលអ្នករាល់គ្នាមិនមានដើមកំណើតជាពូជពង្សរបស់ស្ដេចដាវីឌ គឺព្រោះអ្នករាល់គ្នាមិនមែនជាសាសន៍អ៊ីស្រាអែល ផ្ទុយទៅវិញ អ្នករាល់គ្នាជាអំបូរជាតិសាសន៍ដទៃក្រៅពីអ៊ីស្រាអែល។ ជាងនេះទៀត ធម្មជាតិរបស់អ្នករាល់គ្នា គឺមិនមែនដើម្បីថ្វាយបង្គំព្រះយេហូវ៉ានោះទេ ប៉ុន្តែប្រឆាំងនឹងទ្រង់វិញ ដូច្នេះ តាមធម្មជាតិពីកំណើត ឋានៈរបស់អ្នករាល់គ្នា ខុសគ្នាពីឋានៈនៃពូជពង្សរបស់ស្ដេចដាវីឌ ហើយអ្នកមិនមែនជាមនុស្សដែលនឹងទទួលមរតករបស់ខ្ញុំទេ ហើយអ្នករឹតតែមិនមែនជាមនុស្ស ដែលនឹងទទួលមួយរយដងនោះឡើយ។

នៅពេលនោះ អ៊ីស្រាអែលត្រូវបានបែងចែកជាច្រើនអំបូរ និងកុលសម្ព័ន្ធផ្សេងៗគ្នា ប៉ុន្តែពួកគេសុទ្ធតែជាមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស។ ប៉ុន្តែ អ៊ីស្រាអែលខុសពីសាសន៍ដទៃ ដោយសារប្រជាជនប្រទេសនេះ ត្រូវបានបែងចែងជាប្រភេទ តាមកុលសម្ព័ន្ធ តាមឋានៈរបស់ពួកគេនៅចំពោះព្រះភក្ត្រព្រះយេហូវ៉ា និងតាមដែនដីជាកម្មសិទ្ធិរបស់មនុស្សម្នាក់ៗ។ នៅក្នុងបណ្ដាប្រទេសផ្សេងក្រៅពីអ៊ីស្រាអែល តាមធម្មតា គ្មាននរណាអាចអះអាងថា ខ្លួនជាញាតិវង្សរបស់ហ្លួងដាវីឌ ជាអំបូរ យ៉ាកុប ឬអំបូរ ម៉ូសេបានឡើយ។ រឿងនេះនឹងផ្ទុយពីការពិត ដ្បិតតាមធម្មតា កុលសម្ព័ន្ធអ៊ីស្រាអែល មិនអាចកំណត់ជាសាសន៍នៃប្រទេសដទៃដោយខុសឆ្គងឡើយ។ មនុស្សច្រើនប្រើឈ្មោះ ដាវីឌ អ័ប្រាហាំ អេសាវ ជាដើមដោយខុសឆ្គង ឬពួកគេនិយាយថា «យើងបានទទួលព្រះជាម្ចាស់ហើយ ដូច្នេះ ពេលនេះយើងជាអំបូររបស់យ៉ាកុប»។ ការនិយាយបែបនេះ គ្មានអ្វីក្រៅពីការសន្មតឥតមូលដ្ឋាន របស់មនុស្ស ព្រោះវាមិនបានចេញមកពីព្រះយេហូវ៉ាដោយផ្ទាល់ទេ ហើយក៏មិនមែនចេញមកពីគំនិតខ្ញុំផ្ទាល់ដែរ។ វាជាការសន្មតដែលគ្មានហេតុផលរបស់មនុស្សសុទ្ធសាធ! ដូចគ្នានឹងវាគ្មិនដែលប្រឌិតរឿងនិទានអ៊ីចឹងដែរ មនុស្សគិតដោយគ្មានហេតុផលថា ខ្លួនឯងជាពូជពង្សរបស់ហ្លួងដាវីឌ ឬជាសមាជិកពូជអំបូររបស់យ៉ាកុប ហើយពួកគេថែមទាំងជឿថា ខ្លួនឯងស័ក្ដិសមនឹងធ្វើដូច្នេះទៀតផង។ តើមនុស្សមិនដឹងទេថា មនុស្សនៅក្នុងអំបូររបស់ហ្លួងដាវីឌ ត្រូវបានចាក់ប្រេងតាំងដោយព្រះយេហូវ៉ាជាយូរមកហើយ និងមិនដឹងទេថា ស្ដេចដាវីឌមិនបានអភិសេកខ្លួនឯងជាស្តេច? ប៉ុន្តែ មានមនុស្សជាច្រើន ដែលអះអាងដោយគ្មានសេចក្តីខ្មាសអៀនថា ខ្លួនជាពូជពង្សនៃអំបូររបស់ហ្លួងដាវីឌ ព្រោះមនុស្សមិនដឹងអ្វីសោះ! ការពិតគឺថា កិច្ចការរបស់អ៊ីស្រាអែល គ្មានអ្វីពាក់ព័ន្ធនឹងជាតិសាសន៍ដទៃឡើយ ព្រោះពួកគេគឺជារឿងពីរផ្សេងគ្នា មិនទាក់ទងគ្នាទាល់តែសោះ។ កិច្ចការរបស់អ៊ីស្រាអែលអាចនិយាយប្រាប់តែប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះ ព្រោះកិច្ចការទាំងនោះ មិនទាក់ទងនឹងសាសន៍ដទៃទេ ហើយកិច្ចការដែលកំពុងត្រូវបានធ្វើនាពេលបច្ចុប្បន្ន ក្នុងចំណោមសាសន៍ដទៃក៏មិនទាក់ទងនឹងប្រជាជនអ៊ីស្រាអែលដូចគ្នា។ អ្វីដែលខ្ញុំនិយាយនាពេលនេះ កំណត់ពីអ្វីដែលបាននិយាយពីពួកសាសន៍ដទៃ ហើយកិច្ចការដែលបានធ្វើនៅអ៊ីស្រាអែល មិនអាចចាត់ទុកជា «ការគិតទុកជាមុន» អំពីកិច្ចការនៅក្នុងសាសន៍ដទៃឡើយ។ តើការនេះមិនបង្ហាញថា ព្រះជាម្ចាស់ធម្មតាពេកទេឬអី? ទាល់តែពេលដែលកិច្ចការនេះចាប់ផ្តើមផ្សាយទៅនៅក្នុងចំណោមសាសន៍ដទៃ ទើបអ្វីដែលបាននិយាយអំពីពួកគេ ឬលទ្ធផលរបស់ពួកគេ ត្រូវបានសម្តែងឱ្យឃើញ។ ដូច្នេះហើយ ដើម្បីឱ្យមនុស្សនិយាយថា «យើងគឺពូជពង្សនៃស្ដេចដាវីឌ» ឬនិយាយថា «ព្រះយេស៊ូវ គឺជាពូជពង្សនៃស្ដេចដាវីឌ» ដូចដែលពួកគេធ្លាប់បាននិយាយកាលពីមុន គឺកាន់តែល្ងីល្ងើខ្លាំងឡើង។ កិច្ចការរបស់ខ្ញុំត្រូវបានចែកជាថ្នាក់។ ខ្ញុំនឹងមិន «ហៅសត្វក្តាន់ថាជាសត្វសេះ» នោះទេ ព្រោះតាមពិត កិច្ចការនេះត្រូវបានបែងចែកស្របតាមលំដាប់លំដោយរបស់វា។

ខាង​ដើម៖ អស់អ្នកដែលមិនរៀនសូត្រ ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?

បន្ទាប់៖ តើអ្នករាល់គ្នាមានការយល់ដឹងអ្វីខ្លះអំពីព្រះពរ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ