ច្រកចូលទៅកាន់ជិវិត III

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៤៤

តើមនុស្សម្នាក់យល់ពីសេចក្ដីលម្អិតខាងឯវិញ្ញាណ បានដោយរបៀបណា? តើព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្សដោយរបៀបណា? តើសាតាំងធ្វើកិច្ចការលើមនុស្សដោយរបៀបណា? តើវិញ្ញាណអាក្រក់ធ្វើកិច្ចការលើមនុស្សដោយរបៀបណា? តើមានការសម្ដែងឱ្យឃើញអ្វីខ្លះ? នៅពេលមានអ្វីមួយកើតឡើងចំពោះអ្នក តើវាកើតចេញពីព្រះវិញ្ញាណបរិសុទ្ធមែនទេ ហើយតើអ្នកគួរស្ដាប់បង្គាប់តាម ឬបដិសេធវា? នៅក្នុងការអនុវត្តជាក់ស្ដែងរបស់មនុស្ស រឿងភាគច្រើនកើតចេញពីបំណងរបស់មនុស្ស ដែលមនុស្សជៀសមិនផុតពីជឿថាវាមកពីព្រះវិញ្ញាណបរិសុទ្ធ។ រឿងខ្លះកើតមកពីវិញ្ញាណអាក្រក់ ប៉ុន្តែមនុស្សនៅតែគិតថា រឿងទាំងនោះកើតមកអំពីព្រះវិញ្ញាណបរិសុទ្ធ ហើយពេលខ្លះ ព្រះវិញ្ញាណបរិសុទ្ធជួយណែនាំមនុស្សពីខាងក្នុង ប៉ុន្តែមនុស្សមានការភ័យខ្លាចថា ការណែនាំនោះមកអំពីសាតាំង ហេតុដូច្នេះហើយ ក៏មិនហ៊ានស្ដាប់បង្គាប់តាម នៅពេលការពិតនោះគឺ ការណែនាំនោះជាការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ ហេតុនេះ បើមនុស្សម្នាក់មិនអនុវត្តការបែងចែកភាពខុសគ្នាទេ នោះនឹងគ្មានផ្លូវណាដើម្បីដកពិសោធន៍ពីក្នុងបទពិសោធជាក់ស្ដែងរបស់មនុស្សឡើយ។ បើគ្មានការបែងចែកភាពខុសគ្នាទេ គ្មានផ្លូវណាដែលអាចទទួលបានជីវិតឡើយ។ តើព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការដោយរបៀបណា? តើវិញ្ញាណអាក្រក់ធ្វើការដោយរបៀបណា? តើមានអ្វីខ្លះដែលចេញមកពីបំណងរបស់មនុស្ស? ហើយតើមានអ្វីខ្លះដែលកើតចេញពីការណែនាំ និងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ? ប្រសិនបើអ្នកយល់ពីទម្រង់នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅខាងក្នុងខ្លួនមនុស្ស នោះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក និងក្នុងអំឡុងបទពិសោធជាក់ស្ដែងរបស់អ្នក អ្នកនឹងអាចពង្រីកចំណេះដឹងរបស់ខ្លួនបាន និងអាចបែងចែកភាពខុសគ្នាបាន។ អ្នកនឹងមកស្គាល់ព្រះជាម្ចាស់ អ្នកនឹងអាចយល់ និងដឹងអំពីសាតាំង។ អ្នកនឹងឈប់ភ័ន្តច្រឡំពីការស្ដាប់បង្គាប់ ឬការស្វែងរករបស់អ្នកទៀត ហើយអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានគំនិតច្បាស់លាស់ ជាមនុស្សដែលស្ដាប់បង្គាប់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាទម្រង់មួយនៃការណែនាំយ៉ាងសកម្ម និងជាការបំភ្លឺបែបវិជ្ជមាន។ កិច្ចការនេះ មិនឱ្យមនុស្សក្លាយជាអកម្មឡើយ។ វានាំមកនូវការស្រាកស្រាន្ដដល់ពួកគេ ផ្ដល់សេចក្ដីជំនឿ និងការតាំងចិត្តដល់ពួកគេ និងអាចឱ្យពួកគេស្វែងរកការប្រោសឱ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ មនុស្សអាចចូលរួមបានដោយសកម្ម។ ពួកគេមិនមែនអកម្ម ឬក៏ត្រូវបង្ខំឡើយ តែត្រូវធ្វើការដោយគំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួនរបស់ពួកគេ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ មនុស្សមានក្ដីត្រេកអរ និងសុខចិត្តស្ដាប់បង្គាប់តាម និងរីករាយនឹងបន្ទាបខ្លួនរបស់ពួកគេ។ បើទោះបីជាពួកគេមានការឈឺចាប់ និងប្រេះស្រាំក្នុងចិត្ដក្ដី ក៏ពួកគេនៅតែមានការតាំងចិត្តដើម្បីពួតដៃគ្នាដែរ។ ពួកគេរងទុក្ខយ៉ាងខ្លាំង ពួកគេអាចស្ដាប់បង្គាប់តាម ហើយពួកគេមិនជាប់ប្រឡាក់ទៅដោយបំណងរបស់មនុស្សឡើយ មិនប្រឡាក់ទៅគំនិតរបស់មនុស្សឡើយ ហើយច្បាស់ណាស់ ពួកគេមិនជាប់ប្រឡាក់ទៅដោយចំណង់ និងការជំរុញចិត្តរបស់មនុស្សឡើយ។ នៅពេលមនុស្សជួបប្រទះបទពិសោធនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេមានលក្ខណៈបរិសុទ្ធជាពិសេសពីខាងក្នុង។ អ្នកណាដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្ដែងចេញនូវសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់ចំពោះបងប្អូនប្រុសស្រីរបស់ពួកគេ។ ពួកគេមានក្ដីរីករាយចំពោះអ្វីៗដែលធ្វើឱ្យព្រះជាម្ចាស់សប្បាយព្រះទ័យ និងស្អប់ខ្ពើមចំពោះអ្វីដែលព្រះជាម្ចាស់ស្អប់ខ្ពើម។ មនុស្សដែលត្រូវបានបណ្ដាលចិត្តដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពជាមនុស្សធម្មតា ហើយពួកគេនៅបន្តស្វែងរកសេចក្ដីពិតឥតឈប់ និងមាននូវភាពជាមនុស្ស។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការក្នុងខ្លួនមនុស្ស ស្ថានភាពរបស់ពួកគេកាន់តែប្រសើរឡើងៗ ហើយភាពជាមនុស្សរបស់ពួកគេ កាន់តែធម្មតាទៅៗ ហើយទោះបីជាការពួតដៃគ្នារបស់ពួកគេមួយចំនួនអាចល្ងង់ខ្លៅខ្លះក៏ពិតមែន ក៏ការជំរុញចិត្តរបស់ពួកគេត្រឹមត្រូវ ច្រកចូលរបស់ពួកគេវិជ្ជមាន ពួកគេមិនបានព្យាយាមបង្កការបង្អាក់អ្វីឡើយ ហើយនៅក្នុងខ្លួនពួកគេ គ្មានការព្យាបាទអ្វីឡើយ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺធម្មតា និងពិតប្រាកដ ហើយព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្ស ស្របទៅតាមក្រឹត្យក្រមនៃជីវិតមនុស្សធម្មតា ហើយទ្រង់អនុវត្តការបំភ្លឺ និងការណែនាំនៅក្នុងខ្លួនមនុស្ស ស្របទៅតាមការស្វែងរកជាក់ស្ដែងរបស់មនុស្សធម្មតា។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្ស ទ្រង់ណែនាំ និងបំភ្លឺពួកគេស្របទៅតាមតម្រូវការរបស់មនុស្សធម្មតា។ ទ្រង់ប្រទានដល់ពួកគេស្របទៅតាមតម្រូវការរបស់ពួកគេ ហើយទ្រង់ណែនាំ និងបំភ្លឺពួកគេដោយសកម្ម ស្របទៅតាមអ្វីដែលពួកគេខ្វះខាត និងស្របទៅតាមភាពខ្វះខាតរបស់ពួកគេ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីបំភ្លឺ និងណែនាំមនុស្សនៅក្នុងជីវិតជាក់ស្ដែង។ លុះត្រាណាតែពួកគេជួបប្រទះនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ ទើបពួកគេអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ប្រសិនបើមនុស្សស្ថិតក្នុងស្ថានភាពវិជ្ជមាន និងមានជីវិតខាងវិញ្ញាណធម្មតា នោះពួកគេនឹងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងស្ថានភាពបែបនេះ នៅពេលដែលពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏មានសេចក្ដីជំនឿ។ នៅពេលពួកគេអធិស្ឋាន ពួកគេមានការបណ្ដាលចិត្ត។ នៅពេលពួកគេក្រោកឡើងប្រឆាំងនឹងអ្វីមួយ ពួកគេមិនអសកម្មឡើយ។ ហើយនៅពេលដែលមានអ្វីមួយកើតឡើង ពួកគេអាចមើលឃើញនូវមេរៀននានានៅក្នុងរឿងទាំងនោះបាន ដែលព្រះជាម្ចាស់តម្រូវឱ្យពួកគេរៀនសូត្រ។ ពួកគេមិនមែនអសកម្ម ឬទន់ខ្សោយឡើយ ហើយបើទោះបីជាពួកគេមានការលំបាកជាក់ស្ដែងក្ដី ក៏ពួកគេនឹងអាចស្ដាប់បង្គាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់ដេរ។

តើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអាចសម្រេចបានឥទ្ធិពលអ្វីខ្លះ? អ្នកអាចល្ងង់ខ្លៅ ហើយអ្នកអាចខ្វះការយល់ដឹង ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធ គឺត្រូវបំពេញកិច្ចការឱ្យខានតែបាន ដូច្នេះហើយ នឹងមានសេចក្ដីជំនឿនៅក្នុងខ្លួនអ្នក ហើយអ្នកនឹងតែងមានអារម្មណ៍ថា អ្នកមិនអាចស្រឡាញ់ព្រះជាម្ចាស់បានគ្រប់គ្រាន់ជានិច្ច។ អ្នកនឹងសុខចិត្តពួតដៃគ្នា មិនថាមានការលំបាកខ្លាំងប៉ុនណានៅខាងមុខនោះទេ។ នឹងកើតមានរឿងខ្លះចំពោះអ្នក ហើយអ្នកនឹងមិនច្បាស់ថា រឿងណាមកអំពីព្រះជាម្ចាស់ ឬរឿងណាមកអំពីសាតាំងឡើយ ប៉ុន្តែអ្នកអាចរង់ចាំមើលបាន ហើយអ្នកនឹងមិនអកម្ម ឬខ្ជីខ្ជាឡើយ។ នេះគឺជាកិច្ចការធម្មតារបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងខ្លួនអ្នក នោះអ្នកនឹងនៅតែជួបប្រទះការលំបាកជាក់ស្ដែងដដែល៖ ពេលខ្លះអ្នកនឹងត្រូវយំសោក ហើយពេលខ្លះនឹងមានរឿងមួយចំនួនដែលអ្នកមិនអាចយកឈ្នះបាន ប៉ុន្តែនេះគ្រាន់តែជាដំណាក់កាលនៃកិច្ចការធម្មតារបស់ព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។ បើទោះបីជាអ្នកមិនបានយកឈ្នះលើការលំបាកទាំងអស់នោះក្ដី ហើយបើទោះបីជានៅពេលនោះ អ្នកទន់ខ្សោយ និងពោរពេញដោយការរអ៊ូរទាំក្ដី ក៏ក្រោយមកទៀត អ្នកនឹងនៅតែអាចស្រឡាញ់ព្រះជាម្ចាស់ដោយសេចក្ដីជំនឿខ្លាំងក្លាដដែល។ ភាពអកម្មរបស់អ្នកមិនអាចរារាំងអ្នកពីការមានបទពិសោធធម្មតាបានឡើយ ហើយមិនថាអ្នកដទៃនិយាយបែបណានោះទេ មិនថាអ្នកដទៃវាយប្រហារអ្នកបែបណានោះទេ អ្នកនៅតែអាចស្រឡាញ់ព្រះជាម្ចាស់បានដដែល។ ក្នុងអំឡុងពេលអធិស្ឋាន អ្នកតែងមានអារម្មណ៍ថា អ្នកពិតជាជាប់ជំពាក់ព្រះជាម្ចាស់យ៉ាងខ្លាំងកាលពីអតីតកាល ហើយអ្នកតាំងចិត្តគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងបដិសេធខាងសាច់ឈាម នៅពេលណាដែលអ្នកជួបប្រទះនូវរឿងបែបនោះជាថ្មីម្ដងទៀត។ កម្លាំងនេះបង្ហាញថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសណ្ឋិតនៅខាងក្នុងខ្លួនអ្នក។ នេះគឺជាលក្ខណៈធម្មតានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

តើអ្វីទៅជាកិច្ចការដែលមកអំពីសាតាំង? ចំពោះកិច្ចការដែលមកអំពីសាតាំង និមិត្តនៅក្នុងខ្លួនមនុស្ស គឺពេចស្រពិល។ មនុស្សគ្មានភាពជាមនុស្សធម្មតា ការជំរុញចិត្តពីខាងក្រោយទង្វើរបស់ពួកគេមិនត្រឹមត្រូវ ហើយបើទោះបីជាពួកគេចង់ស្រឡាញ់ព្រះជាម្ចាស់ ក៏តែងតែមានការចោទប្រកាន់នៅខាងក្នុងខ្លួនគេជានិច្ច ហើយការចោទប្រកាន់ និងគំនិតទាំងអស់នោះ មានការជ្រៀតជ្រែកនៅខាងក្នុងខ្លួនពួកគេឥតឈប់ ដោយរារាំងការធំធាត់នៅក្នុងជីវិតរបស់ពួកគេ និងរារាំងពួកគេមិនឱ្យមករកព្រះជាម្ចាស់ក្នុងស្ថានភាពធម្មតា។ នេះចង់និយាយថា ឱ្យតែមានកិច្ចការរបស់សាតាំងនៅខាងក្នុងខ្លួនមនុស្ស ដួងចិត្តរបស់គេ មិនអាចស្ងប់នៅចំពោះព្រះជាម្ចាស់បានឡើយ។ មនុស្សបែបនេះមិនដឹងថាពួកគេត្រូវធ្វើអ្វីចំពោះខ្លួនគេឡើយ គឺនៅពេលដែលពួកគេឃើញមនុស្សប្រមូលផ្ដុំគ្នាជុំៗ ពួកគេចង់រត់គេចចេញ ហើយពួកគេមិនអាចបិទភ្នែករបស់ពួកគេបានទេ នៅពេលអ្នកដទៃអធិស្ឋានបាន។ កិច្ចការរបស់វិញ្ញាណអាក្រក់ ធ្វើឱ្យទំនាក់ទំនងធម្មតារវាងមនុស្សនិងព្រះជាម្ចាស់ខូចបង់ និងធ្វើឱ្យនិមិត្តពីមុនរបស់មនុស្ស ឬធ្វើឱ្យផ្លូវនៃច្រកចូលទៅក្នុងជីវិតពីមុនរបស់ពួកគេប្រែជាស្រអាប់។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមិនអាចស្និតនឹងព្រះជាម្ចាស់បានឡើយ ហើយរឿងជាច្រើនតែងកើតមានឡើង ដែលបង្កការរំខានចំពោះពួកគេ និងដាក់ច្រវាក់ពួកគេជាប់។ ដួងចិត្តរបស់ពួកគេ មិនអាចស្វែងរកសេចក្ដីស្ងប់បានឡើយ ហើយពួកគេគ្មានសល់កម្លាំងអ្វីដើម្បីស្រឡាញ់ព្រះជាម្ចាស់ឡើយ ហើយវិញ្ញាញរបស់ពួកគេបានលិចចុះទៅបាត់។ ទាំងអស់នោះ គឺជាការបង្ហាញនៃកិច្ចការរបស់សាតាំង។ ការបង្ហាញនៃកិច្ចការរបស់សាតាំង មានដូចជា៖ ការមិនអាចឈរនៅលើទីតាំងរបស់អ្នកបាន និងមិនអាចធ្វើទីបន្ទាល់បាន ដែលធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានកំហុសនៅចំពោះព្រះជាម្ចាស់ និងជាអ្នកដែលគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ឡើយ។ នៅពេលដែលសាតាំងជ្រៀតជ្រែក អ្នកនឹងបាត់បង់នូវសេចក្ដីស្រឡាញ់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនអ្នក អ្នកនឹងត្រូវបាត់បង់ទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ អ្នកមិនបន្តស្វែងរកសេចក្ដីពិត ឬការកែលម្អខ្លួនឯងឡើយ។ អ្នកដើរថយក្រោយ និងក្លាយជាអកម្ម អ្នកផ្ដេកផ្ដួលទៅតាមខ្លួនឯង អ្នកបើកដៃដល់ការផ្សាយអំពើបាប និងមិនស្អប់ខ្ពើមអំពើបាបឡើយ។ បន្ថែមលើនេះ ការជ្រៀតជ្រែករបស់សាតាំង ធ្វើឱ្យអ្នករលាយសាបសូន្យ។ វាធ្វើឱ្យការប៉ះពាល់ពីព្រះជាម្ចាស់ រលាយបាត់បង់ពីក្នុងខ្លួនអ្នក និងធ្វើឱ្យអ្នករអ៊ូរទាំអំពីព្រះជាម្ចាស់ និងទទឹងទាស់នឹងទ្រង់ដែលនាំឱ្យអ្នកចោទសួរដល់ព្រះជាម្ចាស់។ ហើយក៏មាននូវលទ្ធភាពដែលអ្នកនឹងត្រូវបោះបង់ចោលព្រះជាម្ចាស់ផងដែរ។ អ្វីគ្រប់យ៉ាងនេះ មកអំពីសាតាំង។

(ដកស្រង់ពី «កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៤៥

នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក បើមានអ្វីមួយកើតឡើងចំពោះអ្នក តើអ្នកគប្បីបែងចែកភាពខុសគ្នារវាងថាតើវាមកអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬមកអំពីកិច្ចការរបស់សាតាំងដោយរបៀបណា? នៅពេលដែលស្ថានភាពរបស់មនុស្សគឺធម្មតា នោះជីវិតខាងវិញ្ញាណរបស់ពួកគេ និងជីវិតខាងសាច់ឈាមរបស់ពួកគេក៏ធម្មតាដែរ ហើយហេតុផលរបស់ពួកគេក៏ធម្មតា និងមានរបៀបរៀបរយល្អដែរ។ នៅពេលដែលពួកគេនៅក្នុងស្ថានភាពបែបនេះ អ្វីដែលពួកគេជួបប្រទះ និងបានស្គាល់នៅក្នុងខ្លួនពួកគេ អាចនិយាយបានជាទូទៅថា មកអំពីការបណ្ដាលចិត្តដោយព្រះវិញ្ញាណបរិសុទ្ធ (មានការយល់ដឹងធ្លុះជ្រៅ ឬមានចំណេះដឹងធម្មតានៅពេលដែលពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមានភាពស្មោះត្រង់ចំពោះអ្វីមួយ ឬចំពោះរឿងមួយចំនួន មានកម្លាំងស្រឡាញ់ព្រះជាម្ចាស់ ដែលអ្វីទាំងអស់នេះ មកអំពីព្រះវិញ្ញាណបរិសុទ្ធ)។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនមនុស្ស គឺធម្មតាខ្លាំងណាស់។ មនុស្សមិនអាចដឹងអំពីកិច្ចការនេះបានឡើយ ហើយកិច្ចការនេះគឺហាក់ដូចជាមកតាមរយៈមនុស្សខ្លួនឯង បើទោះបីជាតាមពិតទៅ វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក្ដី។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រះវិញ្ញាណបរិសុទ្ធ បំពេញកិច្ចការទាំងធំ ទាំងតូចជាមួយមនុស្សគ្រប់គ្នា ហើយអ្វីដែលខុសគ្នានោះ គឺគ្រាន់តែជាទំហំនៃកិច្ចការនេះប៉ុណ្ណោះ។ មនុស្សមួយចំនួនមានលក្ខណៈសម្បត្តិល្អ ហើយពួកគេយល់ដឹងពីរឿងរ៉ាវមួយចំនួនបានឆាប់រហ័ស ហើយនៅក្នុងចំណោមពួកគេ ការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ គឺអស្ចារ្យយ៉ាងខ្លាំង។ ចំណែកឯមនុស្សមួយចំនួនទៀត មានគុណសម្បត្តិអន់ខ្សោយ ហើយពួកគេត្រូវការពេលយូរ ដើម្បីយល់ដឹងពីរឿងមួយចំនួនបាន ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធពាល់ពួកគេពីខាងក្នុង ហើយពួកគេក៏អាចសម្រេចបាននូវសេចក្ដីស្មោះត្រង់ចំពោះព្រះជាម្ចាស់វិញដែរគឺព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការនៅក្នុងចំណោមអ្នកទាំងឡាយណាដែលស្វែងរកព្រះជាម្ចាស់។ នៅក្នុងជីវិតប្រចាំថ្ងៃ នៅពេលដែលមនុស្សមិនទទឹងទាស់ ឬបះបោរប្រឆាំងនឹងព្រះជាម្ចាស់ មិនធ្វើរឿងដែលមិនស្របគ្នានឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញកិច្ចការច្រើន ឬតិចក្នុងចំណោមពួកគេម្នាក់ៗ។ ទ្រង់ពាល់ពួកគេ បំភ្លឺពួកគេ និងប្រទានសេចក្ដីជំនឿដល់ពួកគេ ប្រទានកម្លាំងដល់ពួកគេ និងផ្លាស់ពួកគេឱ្យមានភាពសកម្ម លែងខ្ជិលច្រអូស ឬលោភលន់នឹងការអរសប្បាយខាងសាច់ឈាម ដោយសុខចិត្តអនុវត្តតាមសេចក្ដីពិត និងស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រប់ការទាំងអស់នេះ គឺជាកិច្ចការដែលមកអំពីព្រះវិញ្ញាណបរិសុទ្ធ។

នៅពេលស្ថានភាពរបស់មនុស្សមិនធម្មតា ពួកគេត្រូវបានព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេចូលចិត្តរអ៊ូរទាំ ការជំរុញចិត្តរបស់ពួកគេមិនត្រឹមត្រូវ ពួកគេខ្ជិលច្រអូស ពួកគេផ្ដេកផ្ដួលទៅខាងសាច់ឈាម ហើយដួងចិត្តរបស់ពួកគេបះបោរទាស់នឹងសេចក្ដីពិត។ អ្វីគ្រប់យ៉ាងនេះ គឺមកអំពីសាតាំង។ នៅពេលស្ថានភាពរបស់មនុស្សមិនធម្មតា នៅពេលពួកគេមានភាពងងឹតនៅខាងក្នុង និងបានវង្វេងក្នុងហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ ដោយត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល និងមិនអាចដឹងថាមានព្រះជាម្ចាស់នៅខាងក្នុងខ្លួនពួកគេ នេះគឺជាពេលដែលសាតាំងកំពុងធ្វើការនៅក្នុងខ្លួនពួកគេហើយ។ ប្រសិនបើមនុស្សតែងតែមានកម្លាំងនៅក្នុងខ្លួនពួកគេ និងតែងមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ជាទូទៅ នៅពេលរឿងរ៉ាវកើតមានចំពោះពួកគេ រឿងទាំងអស់នោះមកអំពីព្រះវិញ្ញាណបរិសុទ្ធ ហើយនរណាក៏ដោយដែលពួកគេជួប នោះការជួបគ្នានោះ គឺកើតចេញពីការរៀបចំរបស់ព្រះជាម្ចាស់។ នេះចង់បានន័យថា នៅពេលអ្នកស្ថិតនៅក្នុងស្ថានភាពធម្មតា នៅពេលដែលអ្នកស្ថិតនៅក្នុងកិច្ចការដ៏អស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចឱ្យសាតាំងធ្វើឱ្យអ្នកចុះខ្សោយបានឡើយ។ នៅលើមូលដ្ឋាននេះ អាចនិយាយបានថា អ្វីគ្រប់យ៉ាងមកអំពីព្រះវិញ្ញាណបរិសុទ្ធ ហើយបើទោះបីជាអ្នកមានគំនិតមិនត្រឹមត្រូវក្ដី ក៏អ្នកអាចបដិសេធគំនិតនោះបាន ហើយអ្នកមិនដើរតាមគំនិតនោះឡើយ។ អ្វីគ្រប់យ៉ាងនេះ មកអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ តើសាតាំងជ្រៀតជ្រែកនៅក្នុងស្ថានភាពអ្វីខ្លះ? សាតាំងងាយនឹងធ្វើការនៅក្នុងខ្លួនអ្នកណាស់ នៅពេលស្ថានភាពរបស់អ្នកមិនធម្មតា នៅពេលអ្នកមិនត្រូវបានព្រះជាម្ចាស់ពាល់ និងគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅពេលខាងក្នុងខ្លួនអ្នកស្ងួតនិងសោះកក្រោះ នៅពេលអ្នកអធិស្ឋានចំពោះព្រះជាម្ចាស់ ប៉ុន្តែមិនយល់អ្វីសោះ ហើយនៅពេលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនត្រូវបានបំភ្លឺ និងស្រាយបំភ្លឺ។ និយាយមួយបែបទៀត នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបោះបង់អ្នកចោល ហើយអ្នកគ្មានអារម្មណ៍ដឹងអំពីព្រះជាម្ចាស់ នោះរឿងដែលកើតឡើងចំពោះអ្នក មកអំពីសេចក្ដីល្បួងរបស់សាតាំង។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ សាតាំងក៏កំពុងធ្វើការក្នុងពេលជាមួយគ្នានោះដែរ។ ព្រះវិញ្ញាណបរិសុទ្ធពាល់ពីខាងក្នុងនៃមនុស្ស ហើយពេលជាមួយគ្នានោះ សាតាំងក៏ជ្រៀតជ្រែកនៅខាងក្នុងខ្លួនអ្នកផងដែរ។ ក៏ប៉ុន្តែ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាកិច្ចការឈានមុខគេ ហើយមនុស្សដែលមានស្ថានភាពធម្មតា អាចយកជ័យជម្នះបាន។ នេះគឺជាជ័យជម្នះនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលើកិច្ចការរបស់សាតាំង។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំពេញនូវកិច្ចការ និស្ស័យពុករលួយនៅតែបន្តកើតមាននៅខាងក្នុងខ្លួនមនុស្សដដែល។ ប៉ុន្តែក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនេះ មនុស្សងាយនឹងរកឃើញ និងស្គាល់នូវការបះបោរ ការជំរុញចិត្ត និងសេចក្ដីកំផិតរបស់ពួកគេណាស់។ មានតែពេលនោះប៉ុណ្ណោះ ទើបមនុស្សមានអារម្មណ៍ស្ដាយក្រោយ និងដុះចេញនូវចេតនាក្នុងការប្រែចិត្ត។ ដោយបែបនេះ និស្ស័យបះបោរ និងនិស្ស័យពុករលួយរបស់ពួកគេ ចុងក្រោយនឹងត្រូវបំបាត់ចោលនៅខាងក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺធម្មតាខ្លាំងណាស់។ នៅពេលទ្រង់បំពេញកិច្ចការលើមនុស្ស ពួកគេនៅតែបន្តមានបញ្ហាដដែល ពួកគេនៅតែទួញសោក ពួកគេនៅតែរងទុក្ខ ពួកគេនៅតែទន់ខ្សោយ ហើយមានរឿងជាច្រើនដែលពួកគេនៅតែមិនច្បាស់ដដែល ក៏ប៉ុន្តែនៅក្នុងស្ថានភាពនេះ ពួកគេអាចបញ្ឈប់ខ្លួនពួកគេពីការដើរថយក្រោយបាន ហើយពួកគេអាចស្រឡាញ់ព្រះជាម្ចាស់បាន ហើយបើទោះបីជាពួកគេទួញសោក និងមានទុក្ខព្រួយក្ដី ក៏ពួកគេនៅតែអាចសរសើរតម្កើងដល់ព្រះជាម្ចាស់បានដដែល។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺធម្មតាណាស់ និងមិនហួសពីនិស្ស័យធម្មជាតិអ្វីឡើយ។ មនុស្សភាគច្រើនជឿថា ឱ្យតែព្រះវិញ្ញាណបរិសុទ្ធចាប់ផ្ដើមបំពេញកិច្ចការ នោះការផ្លាស់ប្ដូរនឹងកើតមានឡើងចំពោះស្ថានភាពរបស់មនុស្ស ហើយរឿងដែលសំខាន់ចំពោះពួកគេ នឹងត្រូវកម្ចាត់ចេញ។ ជំនឿបែបនេះ គឺជាការបំភាន់បោកប្រាស់។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្ស អ្វីដែលជាភាពអសកម្មរបស់មនុស្ស នៅតែមានដដែល ហើយកម្ពស់របស់ពួកគេ នៅដូចដើមដដែល ប៉ុន្តែគេទទួលបានការស្រាយបំភ្លឺ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះហើយ ស្ថានភាពរបស់ពួកគេ ក្លាយជាសកម្មជាងមុន ស្ថានភាពនៅក្នុងខ្លួនពួកគេ ក្លាយជាធម្មតា ហើយគេផ្លាស់ប្ដូរបន្តិចម្ដងៗ។ នៅក្នុងបទពិសោធរបស់មនុស្ស ពួកគេមានបទពិសោធសំខាន់នៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬកិច្ចការរបស់សាតាំង ហើយប្រសិនបើពួកគេមិនអាចយល់អំពីស្ថានភាពទាំងអស់នេះបានទេ និងមិនអាចបែងចែកភាពខុសគ្នានេះបានទេ នោះច្រកចូលទៅក្នុងបទពិសោធជាក់ស្ដែងរបស់ពួកគេ គឺហួសពីការអនុវត្តបាន ហើយមិនចាំបាច់អ្វីទៅនិយាយដល់ការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេឡើយ។ ហេតុនេះ គន្លឹះដើម្បីដកបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ គឺការដែលអាចយល់បានតាមរយៈរឿងរ៉ាវបែបនេះ។ ក្នុងលក្ខណៈនេះ ពួកគេនឹងកាន់តែងាយស្រួលដកបទពិសោធពីកិច្ចការនេះ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៤៦

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ធ្វើឱ្យមនុស្សមានការចម្រើនទៅមុខដោយវិជ្ជមាន ចំណែកឯកិច្ចការរបស់សាតាំង ធ្វើឱ្យពួកគេមានភាពអវិជ្ជមាន និងការថយក្រោយ បះបោះប្រឆាំងនឹងព្រះជាម្ចាស់ ហើយទាស់ទទឹងនឹងទ្រង់ បាត់សេចក្ដីជំនឿលើទ្រង់ និងទៅជាទន់ខ្សោយក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ អ្វីគ្រប់យ៉ាងដែលកើតចេញពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺកើតមានមកដោយឯកឯង គ្មានការបង្ខិតបង្ខំមកលើអ្នកឡើយ។ ប្រសិនបើអ្នកចុះចូលនឹងការបំភ្លឺនេះ នោះអ្នកនឹងមានសេចក្ដីស្ងប់សុខ។ ប្រសិនបើអ្នកមិនអនុវត្តតាមទេ នោះអ្នកនឹងត្រូវស្ដីបន្ទោសនៅពេលក្រោយ។ បើមានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ នោះគ្មានអ្វីដែលអ្នកធ្វើ នឹងត្រូវជ្រៀតជ្រែក ឬរឹតត្បិតឡើយ។ អ្នកនឹងត្រូវដោះលែងឱ្យមានសេរីភាព នឹងមានផ្លូវមួយដើម្បីអនុវត្តនូវទង្វើរបស់អ្នក ហើយអ្នកនឹងមិនត្រូវស្ថិតក្រោមការចាប់ចងណាមួយឡើយ ប៉ុន្តែអាចធ្វើការបានស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការរបស់សាតាំងធ្វើឱ្យអ្នកជ្រៀតជ្រែកនៅក្នុងរឿងជាច្រើន។ វាធ្វើឱ្យអ្នកមិនអាចអធិស្ឋានបាន ខ្ជិលច្រអូសខ្លាំងក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនសូវពេញចិត្តនឹងរស់នៅក្នុងជីវិតជាក្រុមជំនុំឡើយ ហើយវាធ្វើឱ្យអ្នកឃ្លាតចេញពីជីវិតខាងវិញ្ញាណ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពុំប៉ះពាល់ដល់ជីវិតរបស់ចាំថ្ងៃរបស់អ្នក និងពុំប៉ះពាល់ដល់ជីវិតខាងវិញ្ញាណធម្មតារបស់អ្នកឡើយ។ អ្នកមិនអាចយល់ដឹងពីរឿងរ៉ាវជាច្រើននៅពេលដែលវាកើតឡើងភ្លាមៗនោះទេ ប៉ុន្តែក្រោយពេលប៉ុន្មានថ្ងៃរួចមក ដួងចិត្តរបស់អ្នកនឹងបានភ្លឺត្រចះត្រចង់ ហើយគំនិតរបស់អ្នកនឹងច្បាស់ជាងមុន។ អ្នកមកជាមានការញាណដឹងអំពីរឿងរ៉ាវខាងវិញ្ញាណ ហើយអ្នកអាចយល់បានបន្ដិចម្ដងៗ ថាតើគំនិតនោះមកអំពីព្រះជាម្ចាស់ ឬមកអំពីសាតាំង។ រឿងខ្លះច្បាស់ជាធ្វើឱ្យអ្នកទទឹងទាស់នឹងព្រះជាម្ចាស់ និងបះបោរនឹងព្រះជាម្ចាស់ ឬរារាំងអ្នកឱ្យអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីទាំងអស់នេះ សុទ្ធតែមកអំពីសាតាំង។ ពេលខ្លះ រឿងមិនច្បាស់ក្រឡែតនោះទេ ហើយអ្នកមិនអាចប្រាប់បានថារឿងនោះជារឿងអ្វីឡើយ។ ក្រោយមកទៀត អ្នកអាចមើលឃើញនូវការបង្ហាញនៃរឿងនោះ រួចក៏គិតឱ្យយល់។ ប្រសិនបើអ្នកអាចយល់ដឹងបានច្បាស់ថាតើរឿងណាមកអំពីសាតាំង និងថាតើរឿងណាដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកនឹងមិនងាយនឹងត្រូវដឹកនាំក្នុងផ្លូវខុសតាមបទពិសោធរបស់អ្នកឡើយ។ ពេលខ្លះ នៅពេលស្ថានភាពរបស់អ្នកមិនល្អ នោះអ្នកមានគំនិតមួយចំនួនដែលនាំឱ្យអ្នកចេញពីស្ថានភាពអសកម្មរបស់អ្នកបាន។ នេះបង្ហាញថា បើទោះបីជាស្ថានភាពរបស់អ្នក មិនសមប្រកបក្ដី គំនិតរបស់អ្នកខ្លះ នៅតែអាចមកអំពីព្រះវិញ្ញាណបរិសុទ្ធដដែល។ វាមិនមែនជាករណីថា នៅពេលដែលអ្នកអសកម្ម គំនិតទាំងអស់របស់អ្នក ត្រូវសាតាំងបញ្ជូនមកទេ។ ប្រសិនបើពិតអ៊ីចឹងមែន ដូច្នេះ តើអ្នកនឹងអាចផ្លាស់ប្ដូរទៅក្នុងស្ថានភាពវិជ្ជមានបានដែរឬទេ? ការដែលអកម្មក្នុងមួយរយៈពេល នោះព្រះវិញ្ញាណបរិសុទ្ធប្រទានឱកាសដល់អ្នកដើម្បីប្រោសឱ្យបានគ្រប់លក្ខណ៍។ ទ្រង់បណ្ដាលចិត្តអ្នក នាំអ្នកចេញពីសភាពអសកម្ម ហើយអ្នកចូលទៅក្នុងសភាពធម្មតាវិញ។

បើដឹងថាអ្វីជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអ្វីជាកិច្ចការរបស់សាតាំង នោះអ្នកអាចប្រៀបធៀបកិច្ចការនេះបានដោយខ្លួនឯង ក្នុងអំឡុងពេលនៃបទពិសោធរបស់អ្នក និងតាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់អ្នក ហើយក្នុងលក្ខណៈបែបនេះ នឹងមានសេចក្ដីពិតកាន់តែច្រើនដែលពាក់ព័ន្ធនឹងគោលការណ៍នៅក្នុងបទពិសោធរបស់អ្នក។ បើអាចយល់ពីសេចក្ដីពិតនៃគោលការណ៍នេះបាន អ្នកនឹងអាចគ្រប់គ្រងលើស្ថានភាពជាក់ស្ដែងរបស់អ្នកបាន អ្នកនឹងអាចបែងចែកភាពខុសគ្នាក្នុងចំណោមមនុស្ស និងព្រឹត្តិការណ៍បាន ហើយអ្នកនឹងមិនលះបង់អ្វីច្រើនដើម្បីទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ជាការពិតណាស់ នេះគឺអាស្រ័យលើការជំរុញចិត្តរបស់អ្នកដែលត្រឹមត្រូវ និងអាស្រ័យលើឆន្ទៈរបស់អ្នកក្នុងការស្វែងរក និងអនុវត្ត។ ភាសាបែបនេះ (ភាសាដែលពាក់ព័ន្ធនឹងគោលការណ៍) គប្បីបង្ហាញពីបទពិសោធរបស់អ្នក។ បើគ្មានភាសានេះទេ បទពិសោធរបស់អ្នក នឹងពោរពេញទៅដោយការជ្រៀតជ្រែកពីសាតាំង និងពោរពេញទៅដោយចំណេះដឹងឆ្កួតលីលា។ ប្រសិនបើអ្នកមិនយល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការទេ នោះអ្នកមិនយល់ពីរបៀបដែលអ្នកត្រូវអធិស្ឋានទៅព្រះជាម្ចាស់ ឬរបៀបដែលអ្នកគួរតែចូលទៅឡើយ ហើយប្រសិនបើអ្នកមិនយល់ពីរបៀបដែលសាតាំងធ្វើការ ដើម្បីបោកបញ្ឆោត និងបង្អាក់ដល់មនុស្សទេ នោះអ្នកមិនដឹងពីរបៀបបដិសេធសាតាំង និងប្រកាន់ខ្ជាប់នឹងទីបន្ទាល់របស់អ្នកឡើយ។ របៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ និងរបៀបដែលសាតាំងធ្វើការ គឺជាអ្វីដែលមនុស្សគួរតែយល់ និងគួរតែត្រូវបានដកពិសោធន៍នៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៤៧

តើភាពជាមនុស្សសមញ្ញធម្មតាមានរួមបញ្ចូលចំនុចអ្វីខ្លះ? ការយល់ដឹង បញ្ញាញាណ មនសិការ និងចរិតលក្ខណៈ។ ប្រសិនបើអ្នកអាចសម្រេចបាននូវលក្ខណៈធម្មតាក្នុងចំណុចទាំងអស់នេះ នោះភាពជាមនុស្សរបស់អ្នកនឹងត្រូវបានឡើងដល់កម្រិត។ អ្នកគួរតែមានលក្ខណៈដូចទៅនឹងភាពជាមនុស្សសមញ្ញធម្មតា អ្នកគួរតែមានភាពស្រដៀងទៅនឹងអ្នកដែលជឿលើព្រះអង្គ។ អ្នកមិនចាំបាច់ត្រូវជោគជ័យក្នុងច្រើនរឿងពេកទេ រឺក៏ត្រូវចូលរួមក្នុងថ្នាក់ការទូតអ្វីដែរ។ អ្នកគ្រាន់តែមានភាពជាមនុស្សសាមញ្ញធម្មតាម្នាក់ ដែលមានបញ្ញាញាណបែបមនុស្សធម្មតា ដើម្បីឱ្យអាចមើលឃើញនូវរឿងរ៉ាវ ហើយយ៉ាងហោចណាស់ឱ្យមើលទៅដូចជាមនុស្សសមញ្ញធម្មតាម្នាក់។ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ អ្វីគ្រប់យ៉ាងដែលបានទាមទារពីអ្នកនៅថ្ងៃនេះគឺស្ថិតនៅក្នុងសមត្ថភាពរបស់អ្នក។ នេះមិនមែនជាករណីដូចការព្យាយាមចាប់សត្វទាមួយក្បាលនៅលើសំបុក្រនោះទេ។ គ្មានពាក្យណា ឬការងារណាដែលឥតប្រយោជន៍នឹងត្រូវបានអនុវត្តលើអ្នកឡើយ។ រាល់អំពើអាក្រក់ដែលបានសម្តែង ឬបង្ហាញនៅក្នុងជីវិតរបស់អ្នក ត្រូវតែកម្ចាត់ចោល។ អ្នករាល់គ្នាត្រូវបានសារសាតាំងធ្វើឱ្យពុករលួយ ហើយជាប់ក្លិនស្អុយនៃពិសរបស់សាតាំង។ អ្វីទាំងអស់ដែលត្រូវស្នើសុំពីអ្នក គឺត្រូវកម្ចាត់ចោលនូវលក្ខណៈពុករលួយរបស់សាតាំងចេញ។ អ្នកមិនត្រូវបានគេស្នើសុំឱ្យក្លាយជាមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ ឬជាមនុស្សល្បីល្បាញឬអស្ចារ្យនោះទេ។ ធ្វើដូច្នេះគ្មានប្រយោជន៍ទេ។ ការងារដែលបានសម្រេចនៅក្នុងអ្នករាល់គ្នា នឹងត្រូវបូកបញ្ចូលទៅនឹងអ្វីដែលមាននៅក្នុងអ្នក។ អ្វីដែលខ្ញុំស្នើសុំពីមនុស្សគឺសុទ្ធតែមានដែនកំណត់។ ប្រសិនបើអ្នកអនុវត្តក្នុងរបៀប និងសំនៀងដែលពួកបញ្ញាវន្ដនិយាយ នោះការនេះមិនអាចធ្វើបានឡើយ គឺអ្នកនឹងមិនអាចធ្វើវាបានទេ។ ដោយមាននូវគុណសម្បត្តិរបស់អ្នក នោះយ៉ាងហោចណាស់អ្នកគួរតែអាំចនិយាយប្រកបដោយប្រាជ្ញា និងជំនាញ ហើយពន្យល់ពីអ្វីៗក្នុងឥរិយាបថច្បាស់លាស់ និងអាចយល់បាន។ នោះគឺជាអ្វីដែលត្រូវយកមកដើម្បីបំពេញនូវសេចក្តីតម្រូវ។ យ៉ាងហោចណាស់ បើអ្នកចំណេញបានការយល់ដឹងនិងបញ្ញាញាណ នោះគឺគ្រប់គ្រាន់ហើយ។ អ្វីដែលសំខាន់បំផុតនាពេលបច្ចុប្បន្ននេះ គឺការបោះបង់ចោលនូវនិស្ស័យពុករលួយរបស់សាតាំង។ អ្នកត្រូវតែបោះចោលអំពើទុច្ចរិតដែលសម្តែងនៅក្នុងខ្លួនអ្នក។ តើអ្នកអាចនិយាយអំពីឧត្តមគតិ និងការយល់ដឹងដ៏ខ្ពង់ខ្ពស់យ៉ាងដូចម្តេច ប្រសិនបើអ្នកមិនបោះចោលការទាំងនេះផង? ដោយយល់ឃើញថាអាយុកាលត្រូវបានផ្លាស់ប្តូរ មនុស្សជាច្រើនខ្វះការបន្ទាបខ្លួនឬការអត់ធ្មត់ ហើយពួកគេហាក់ដូចជាមិនមានសេចក្តីស្រឡាញ់ ឬការបំពាក់នូវសេចក្តីបរិសុទ្ធឡើយ។ មនុស្សយ៉ាងនេះគឺពិតជាគ្មានហេតុផលនោះទេ! តើពួកគេមានភាពជាមនុស្សសមញ្ញធម្មតាសូម្បីបន្តិចដែរទេ? តើពួកគេមានទីបន្ទាល់ណាដើម្បីថ្លែងពីពួកគេ? ពួកគេពិតជាគ្មានការយល់ដឹង និងបញ្ញាញាណទាល់តែសោះ។ ប្រាកដណាស់ ក្នុងទិដ្ឋភាពខ្លះនៃការអនុវត្តរបស់មនុស្សដែលមានលក្ខណៈមិនត្រឹមត្រូវ និងភ័ន្តច្រលំចាំបាច់ត្រូវការកែតម្រូវ។ ឧទាហរណ៍ ជីវិតខាងវិញ្ញាណដែលមានភាពរឹងរូសពីមុន និងរូបរាងដ៏ក្រអឺតក្រទម ហើយនិងភាពមិនស្មោះត្រង់របស់ពួកគេ ទាំងអស់នេះគឺចាំបាច់ត្រូវតែផ្លាស់ប្តូរ។ ការផ្លាស់ប្តូរមិនមែនមានន័យថាអ្នកក្លាយជាអ្នកប្រព្រឹត្តខុស ឬបណ្ដោយខ្លួនទៅតាមសាច់ឈាម ដោយនិយាយ នូវអ្វីដែលអ្នកចង់និយាយនោះទេ។ អ្នកមិនត្រូវនិយាយសរុបសេចក្តីបែបនេះឡើយ។ ដើម្បីមានការនិយាយ និងអាកប្បកិរិយានៃភាពជាមនុស្សធម្មតា គឺត្រូវនិយាយដោយច្បាស់ថា «មែន» នៅពេលដែលអ្នកចង់មានន័យថា «មែន» ហើយ «ទេ» ពេលដែលអ្នកចង់មានន័យថា «ទេ»។ ចូរប្រកាន់ខ្ជាប់នូវអង្គហេតុ និងនិយាយយ៉ាងត្រឹមត្រូវ។ ចូរកុំបោកប្រាស់ កុំកុហកឱ្យសោះ។ ដែនកំណត់ដែលមនុស្សធម្មតាអាចឈានដល់ ទាក់ទងនឹងការផ្លាស់ប្តូរនូវនិស្ស័យ គឺត្រូវតែឱ្យបានយល់។ បើមិនដូច្នោះទេ អ្នកនឹងមិនអាចចូលទៅក្នុងការពិតបានទេ។

(ដកស្រង់ពី «ការស្អាងលក្ខណៈសម្បត្តិគឺសម្រាប់ជាប្រយោជន៍នៃការទទួលបាននូវសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៤៨

ការបំពេញភារកិច្ចរបស់មនុស្ស តាមពិតទៅ គឺជាការសម្រេចនូវគ្រប់កិច្ចការទាំងអស់ដែលត្រូវធ្វើក្នុងនាមជាមនុស្សដែលនេះមានន័យថា ជាកិច្ចការដែលមនុស្សអាចធ្វើបាន។ គឺនៅពេលនោះហើយដែលគេអាចបំពេញកិច្ចការរបស់គេបាន។ ភាពខ្វះខាតរបស់មនុស្សក្នុងអំឡុងពេលនៃការបម្រើរបស់គេ គឺត្រូវកាត់បន្ថយបន្តិចម្ដងៗតាមរយៈបទពិសោធជឿនលឿនទៅមុខ និងដំណើរការនៃការឆ្លងកាត់ ការជំនុំជម្រះ។ ពួកគេពុំបង្កការរំខាន ឬប៉ះពាល់ដល់ភារកិច្ចរបស់មនុស្សឡើយ។ អស់អ្នកណាដែលឈប់បម្រើ ឬផ្ដល់ផល និងធ្លាក់ទៅវិញដោយខ្លាចថា អាចនឹងមានកំហុសចំពោះការបម្រើរបស់ពួកគេ អ្នកនោះជាមនុស្សកំសាកខ្លាំងជាងគេបំផុត។ ប្រសិនបើមនុស្សមិនអាចសម្ដែងឱ្យឃើញនូវអ្វីដែលពួកគេគួរសម្ដែងឱ្យឃើញ ក្នុងអំឡុងពេលនៃការបម្រើ ឬសម្រេចនូវអ្វីដែលមនុស្សអាចធ្វើបានពីកំណើត ហើយផ្ទុយទៅវិញ បែរជាចំណាយពេលវេលាឥតប្រយោជន៍ និងធ្វើឱ្យរួចតែពីដៃ នោះពួកគេបានបាត់បង់មុខងារដែលភាវៈត្រូវបានបង្កើតមក គួរតែមានហើយ។ មនុស្សបែបនេះ គេហៅថា «មនុស្សមិនសូវពូកែ»។ ពួកគេគឺជាកាកសំណល់ដែលគ្មានបានការ។ តើមនុស្សបែបនេះអាចហៅឱ្យត្រូវថា ជាភាវៈដែលព្រះបានបង្កើតមកដោយរបៀបណាទៅ? តើពួកគេមិនមែនជាភាវៈពុករលួយដែលចាំងចែងតែខាងក្រៅ ប៉ុន្តែរលួយខាងក្នុងទេឬអី? ប្រសិនបើមនុស្សហៅខ្លួនឯងថាព្រះជាម្ចាស់ ប៉ុន្តែមិនអាចបើកសម្ដែងនូវភាពជាព្រះ បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬតំណាងឱ្យព្រះជាម្ចាស់បានទេ នោះមិនបាច់ឆ្ងល់ទេ គេមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតគេមិនមានសារជាតិរបស់ព្រះជាម្ចាស់ឡើយ ហើយអ្វីដែលព្រះជាម្ចាស់អាចសម្រេចបាន គឺពុំមានពិតនៅក្នុងខ្លួនរបស់គេទេ។ ប្រសិនបើមនុស្សបាត់បង់អ្វីដែលគេអាចទទួលបានពីកំណើតមក គេនឹងមិនអាចហៅថាជាមនុស្សបានទៀតទេ ហើយគេគ្មានតម្លៃដើម្បីឈរក្នុងនាមជាភាវៈមួយដែលបានបង្កើតមក ឬត្រូវមកចំពោះព្រះជាម្ចាស់ និងបម្រើទ្រង់ឡើយ។ បន្ថែមលើនេះ គេមិនមានតម្លៃដើម្បីទទួលនូវព្រះគុណរបស់ព្រះជាម្ចាស់ ឬដើម្បីឱ្យព្រះជាម្ចាស់ឃ្លាំមើល ការពារ និងធ្វើឱ្យគេបានគ្រប់លក្ខណ៍ឡើយ។ មនុស្សជាច្រើនដែលបានបាត់បង់ទំនុកចិត្តចំពោះព្រះជាម្ចាស់ ក៏បន្តបាត់បង់ព្រះគុណរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនត្រឹមតែមិនស្អប់ខ្ពើមអំពើខុសឆ្គងរបស់ពួកគេទេ ប៉ុន្តែពួកគេថែមទាំងផ្សព្វផ្សាយគំនិតរបស់ពួកគេដោយឥតញញើត ថាផ្លូវរបស់ព្រះជាមិនត្រឹមត្រូវ ហើយពួកបះបោរថែមទាំងបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្ស ដែលមានការបះបោរបែបនេះ អាចមានសិទ្ធិត្រេកអរសប្បាយ នឹងព្រះគុណរបស់ព្រះជាម្ចាស់បានដោយរបៀបណា? អស់អ្នកណាដែលមិនបំពេញភារកិច្ចរបស់ខ្លួន គឺបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយជំពាក់ទ្រង់យ៉ាងច្រើន ប៉ុន្តែពួកគេបែរខ្នង និងស្ដីបន្ទោសខ្លាំងៗថា ព្រះជាម្ចាស់មិនត្រឹមត្រូវ។ តើមនុស្សបែបនេះ អាចមានតម្លៃដើម្បីធ្វើឱ្យបានគ្រប់លក្ខណ៍ដោយរបៀបណាទៅ? តើនេះមិនមែនជាការនាំឆ្ពោះទៅកាន់ការត្រូវផាត់ចោល និងការដាក់ទោសទេឬអី? មនុស្សមិនបំពេញភារកិច្ចរបស់ពួកគេនៅចំពោះព្រះជាម្ចាស់ គឺមានអារម្មណ៍ខុសឆ្គង់ជាស្រេចនៅក្នុងបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដ្បិតសូម្បីតែការដាក់ទោសដល់ស្លាប់ក្ដី ក៏នៅមិនទាន់គ្រប់គ្រាន់ដែរ ប៉ុន្តែពួកគេមានលេសក្នុងការតវ៉ាជាមួយព្រះជាម្ចាស់ និងប្រៀបធៀបខ្លួនពួកគេជាមួយនឹងទ្រង់ទៀតផង។ តើការធ្វើឱ្យមនុស្សបែបនេះបានគ្រប់លក្ខណ៍មានតម្លៃអ្វីទៅ? នៅពេលដែលមនុស្សមិនបានបំពេញភារកិច្ចរបស់ពួកគេ ពួកគេគួរតែមានអារម្មណ៍ដឹងកំហុស និងជាប់ជំពាក់។ ពួកគេគប្បីស្អប់ខ្ពើមចំណុចខ្សោយ និងភាពមិនបានការរបស់ពួកគេ ស្អប់ខ្ពើមការបះបោរ និងសេចក្ដីពុករលួយរបស់ពួកគេ ហើយថែមទាំងត្រូវប្រគល់ជីវិតរបស់ពួកគេថ្វាយដល់ព្រះជាម្ចាស់ទៀតផង។ មានតែពេលនោះប៉ុណ្ណោះដែលពួកគេមានលក្ខណៈជាភាវៈមួយដែលត្រូវបានបង្កើតមក ដែលស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ ហើយមានតែមនុស្សបែបនេះទេ ដែលមានតម្លៃក្នុងការត្រេកអរសប្បាយនឹងព្រះពរ និងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ ហើយអាចឱ្យទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍។ ហើយចុះភាគច្រើននៃអ្នករាល់គ្នាវិញ? តើអ្នករាល់គ្នាប្រព្រឹត្តដាក់ព្រះជាម្ចាស់ដែលគង់នៅក្នុងចំណោមអ្នករាល់គ្នាដូចម្តេច? តើអ្នករាល់គ្នាបានបំពេញភារកិច្ចរបស់អ្នករាល់គ្នានៅចំពោះទ្រង់ដោយរបៀបណា? តើអ្នកបានបំពេញគ្រប់ការទាំងអស់ដែលអ្នកត្រូវបានត្រាស់ហៅឱ្យទៅបំពេញ ទោះបីជាត្រូវលះបង់ជីវិតផ្ទាល់ខ្លួនរបស់អ្នកក្ដីហើយឬនៅ? តើអ្នករាល់គ្នាបានលះបង់អ្វីខ្លះហើយ? តើអ្នករាល់គ្នាមិនបានទទួលច្រើនគ្រប់គ្រាន់ពីខ្ញុំទេឬអី? តើអ្នករាល់គ្នាយល់ដែរឬទេ? តើអ្នករាល់គ្នាស្មោះត្រង់ចំពោះខ្ញុំដល់កម្រិតណា? តើអ្នកបានបម្រើដល់ខ្ញុំដូចម្តេចខ្លះ? ហើយតើខ្ញុំបានប្រទានអ្វីខ្លះដល់ឱ្យអ្នករាល់គ្នា និងបានធ្វើអ្វីខ្លះសម្រាប់អ្នករាល់គ្នា? តើអ្នករាល់គ្នាបានវាស់ស្ទង់កិច្ចការទាំងអស់នោះហើយឬនៅ? តើអ្នករាល់គ្នាបានវិនិច្ឆ័យ និងប្រៀបធៀបកិច្ចការទាំងអស់នេះ ដោយប្រើមនសិការតិចតួចដែលអ្នកមាននៅក្នុងខ្លួនឯង ហើយឬនៅ? តើពាក្យសម្ដី និងទង្វើរបស់អ្នកអាចមានតម្លៃចំពោះនរណាខ្លះ? តើវាអាចទេដែលការលះបង់តិចតួចរបស់អ្នករាល់គ្នា មានតម្លៃចំពោះគ្រប់អ្វីៗដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នានោះ? ខ្ញុំគ្មានជម្រើសអ្វីផ្សេងទៀតឡើយ ហើយខ្ញុំបានលះបង់អស់ពីព្រះហឫទ័យចំពោះអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាបែរជាមានបំណងអាក្រក់ និងមានចិត្តពីរចំពោះខ្ញុំទៅវិញ។ នោះគឺជាទំហំនៃភារកិច្ចរបស់អ្នករាល់គ្នា ជាមុខងារតែមួយគត់របស់អ្នករាល់គ្នា។ តើវាមិនមែនបែបនេះទេឬអី? តើអ្នកមិនដឹងថា ខ្លួនឯងមិនបានបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមកទេឬអី? តើអាចចាត់ទុកអ្នកជាភាវៈដែលព្រះបង្កើតមកដោយរបៀបណា? តើអ្នករាល់គ្នាមិនច្បាស់អំពីអ្វីដែលអ្នករាល់គ្នាកំពុងសម្ដែងចេញ និងកំពុងរស់នៅតាមទេឬអី? អ្នករាល់គ្នាមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឡើយ ប៉ុន្តែអ្នកព្យាយាមចង់បាននូវការអត់ឱន និងព្រះគុណដ៏ច្រើនសន្ធឹកសន្ធាប់របស់ព្រះជាម្ចាស់។ ព្រះគុណបែបនេះមិនធ្លាប់បានរៀបចំសម្រាប់នរណាម្នាក់ដែលគ្មានតម្លៃ និងថោក ទាប ដូចជាអ្នករាល់គ្នាទេ ប៉ុន្តែគឺសម្រាប់អស់អ្នកណាដែលមិនស្នើសុំអ្វីសោះ និងជាអ្នកដែលលះបង់ដោយរីករាយ។ មនុស្សធុនកណ្ដាលដូចជាអ្នកនេះ គ្មានតម្លៃទទួលបានព្រះគុណនៃស្ថានសួគ៌សូម្បីណាឡើយ។ មានតែទុក្ខលំបាក និងការដាក់ទោសមិនចេះចប់ មិនចេះហើយប៉ុណ្ណោះ ដែលត្រូវកើតមាននៅសម័យរបស់អ្នករាល់គ្នា! ប្រសិនបើអ្នករាល់គ្នា មិនអាចស្មោះត្រង់ចំពោះខ្ញុំបានទេ នោះវាសនារបស់អ្នករាល់គ្នានឹងត្រូវជាវាសនាមួយដែលរងទុក្ខវេទនា។ ប្រសិនបើអ្នកមិនអាចទទួលខុសត្រូវចំពោះព្រះបន្ទូលរបស់ខ្ញុំ និងកិច្ចការរបស់ខ្ញុំបានទេ នោះលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាលទ្ធផលនៃការដាក់ទោស។ គ្រប់ព្រះគុណ ព្រះពរ និងជីវិតដ៏អស្ចារ្យនៃនគរព្រះ គឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងអ្នករាល់គ្នាឡើយ។ នេះគឺជាចុងបញ្ចប់ដែលអ្នករាល់គ្នាត្រូវជួបប្រទះ និងជាលទ្ធផលនៃការប្រព្រឹត្តរបស់អ្នកផ្ទាល់។

(ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៤៩

មនុស្សល្ងង់ខ្លៅ និងក្រអឺតក្រទមទាំងអស់នោះ មិនត្រឹមតែមិនខំធ្វើការទេ ក៏មិនបំពេញភារកិច្ចពួកគេដែរ ពួកគេលាដៃរបស់ពួកគេសុំព្រះគុណ ហាក់ដូចជាអ្វីដែលពួកគេសុំនោះ គឺសមនឹងឱ្យពួកគេទទួលបានដូច្នោះដែរ។ ហើយប្រសិនបើពួកគេ មិនបានទទួលនូវអ្វីដែលពួកគេស្នើសុំទេ នោះពួកគេនឹងកាន់តែមានភាពស្មោះត្រង់តិចតួចទៅៗ។ តើមនុស្សបែបនេះ អាចត្រូវចាត់ទុកថាមានហេតុផលបានដោយរបៀបណា? អ្នករាល់គ្នាជាអ្នកដែលមានគុណសម្បត្តិអន់ខ្សោយ និងគ្មានហេតុផលសោះ គឺគ្មានសមត្ថភាពទាំងស្រុងក្នុងការបំពេញកាតព្វកិច្ចដែលអ្នករាល់គ្នា គប្បីត្រូវបំពេញក្នុងអំឡុងពេលនៃកិច្ចការការគ្រប់គ្រងនេះ។ តម្លៃរបស់អ្នករាល់គ្នា បានធ្លាក់ចុះយ៉ាងខ្លាំង។ ការដែលអ្នករាល់គ្នាមិនបានតបស្នងមកកាន់រូបខ្ញុំសម្រាប់ការបង្ហាញដល់អ្នករាល់គ្នានូវព្រះគុណបែបនេះ គឺជាអំពើបះបោរយ៉ាងខ្លាំងរួចបាត់ទៅហើយ គឺគ្រប់គ្រាន់នឹងថ្កោលទោសដល់អ្នករាល់គ្នាហើយ និងបើកឱ្យឃើញនូវភាពកំសាកញី ភាពអសមត្ថភាព ភាពថោកទាប និងភាពគ្មានតម្លៃរបស់អ្នករាល់គ្នា។ តើអ្នកមានសិទ្ធិអ្វីនៅបន្តលាដៃសុំអ្វីៗទៀតនោះ? ការដែលអ្នករាល់គ្នាមិនអាចជួយដល់កិច្ចការរបស់ខ្ញុំ មិនអាចស្មោះត្រង់ និងមិនអាចធ្វើទីបន្ទាល់សម្រាប់ខ្ញុំបានសូម្បីបន្តិចនោះ គឺជាអំពើខុសឆ្គង និងការបរាជ័យរបស់អ្នករាល់គ្នា តែផ្ទុយទៅវិញ អ្នករាល់គ្នាវាយប្រហារមកលើខ្ញុំ និយាយមិនពិតអំពីខ្ញុំ និងរអ៊ូរទាំថាខ្ញុំមិនសុចរិត។ តើនេះរាប់បញ្ចូលថាជាសេចក្ដីស្មោះត្រង់របស់អ្នកដែរឬអី? តើនេះរាប់បញ្ចូលថាជាសេចក្ដីស្រឡាញ់របស់អ្នកដែរឬអី? តើមានកិច្ចការអ្វីផ្សេងទៀតដែលអ្នករាល់គ្នាអាចធ្វើបានក្រៅពីនេះ? តើអ្នករាល់គ្នាបានរួមចំណែកដល់កិច្ចការដែលបានបំពេញរួចរាល់ហើយនោះដោយរបៀបណា? តើអ្នកបានលះបង់ច្រើនប៉ុន ណាហើយ? ខ្ញុំបានបង្ហាញនូវការអត់ឱនយ៉ាងខ្លាំង ដោយមិនបានស្ដីបន្ទោសដល់អ្នករាល់គ្នាទេ ប៉ុន្តែអ្នករាល់គ្នានៅតែមិនអៀនខ្មាសក្នុងការដោះសារចំពោះខ្ញុំ និងរអ៊ូរទាំអំពីខ្ញុំដោយស្ងាត់កំបាំង។ តើអ្នករាល់គ្នាមានដានជាមនុស្សសូម្បីបន្តិចបន្តួចដែរឬទេ? បើទោះបីជាភារកិច្ចរបស់មនុស្សប្រឡាក់ប្រឡូកទៅដោយគំនិតរបស់មនុស្ស និងសញ្ញាណរបស់គេក្ដី ក៏ប៉ុន្តែអ្នកត្រូវតែបំពេញភារកិច្ចរបស់អ្នក និងបង្ហាញពីភាពស្មោះត្រង់របស់អ្នក។ ភាពមិនបរិសុទ្ធនៅក្នុងកិច្ចការរបស់មនុស្ស គឺជាបញ្ហាគុណ សម្បត្តិរបស់គេ ផ្ទុយទៅវិញ ប្រសិនបើមនុស្សមិនបានបំពេញភារកិច្ចរបស់ខ្លួនទេ វាបង្ហាញឱ្យឃើញនូវភាពបះបោររបស់គេ។ ភារកិច្ចរបស់មនុស្ស និងការដែលគេត្រូវទទួលបានព្រះពរ ឬបណ្ដាសានោះ គឺពុំមានជាប់ទាក់ទងគ្នាទេ។ ភារកិច្ចគឺជាអ្វីដែលមនុស្សត្រូវបំពេញ ជាបេសកកម្មដែលប្រទានមកពីស្ថានសួគ៌ ហើយមិនគប្បីត្រូវពឹងផ្អែកលើការប៉ះប៉ូវ លក្ខខណ្ឌ ឬមូលហេតុអ្វីឡើយ។ មានតែពេលនោះប៉ុណ្ណោះ ដែលមនុស្សនឹងបំពេញភារកិច្ចរបស់គេ។ ការទទួលបានព្រះពរ គឺនៅពេលដែលមនុស្សម្នាក់ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ហើយមានព្រះពរពីព្រះជាម្ចាស់ ក្រោយពីឆ្លងកាត់ការជំនុំជម្រះរួច។ ទទួលរងបណ្ដាសាគឺនៅពេលដែលនិស្ស័យរបស់មនុស្សម្នាក់មិនបានផ្លាស់ប្ដូរ ក្រោយពេលដែលពួកគេឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរួច គឺនៅពេលដែលពួកមិនបានឆ្លងកាត់នូវការប្រោសឱ្យបានគ្រប់លក្ខណ៍ ប៉ុន្តែត្រូវរងនូវការដាក់ទោសទៅវិញ។ ប៉ុន្តែ មិនថាពួកគេត្រូវទទួលបានព្រះពរ ឬការដាក់បណ្ដាសានោះទេ ភាវៈដែលព្រះបានបង្កើតមក គប្បីបំពេញភារកិច្ចរបស់ពួកគេ ធ្វើអ្វីដែលពួកគេត្រូវធ្វើ និងធ្វើអ្វីដែលពួកគេអាចធ្វើបាន។ នេះគឺជាកិច្ចការតិចតួចបំផុតដែលមនុស្សម្នាក់ដែលដេញតាមព្រះជាម្ចាស់ គួរធ្វើ។ អ្នកមិនគួរបំពេញភារកិច្ចរបស់អ្នក ដើម្បីតែការប្រទានពរនោះទេ ហើយអ្នកមិនគួរបដិសេធមិនបំពេញកិច្ចការដោយការភ័យខ្លាចចំពោះការដាក់បណ្ដាសានោះទេ។ ខ្ញុំប្រាប់អ្នករាល់គ្នាពីរឿងមួយនេះចុះ៖ ការបំពេញភារកិច្ចរបស់ខ្លួន ជាអ្វីដែលមនុស្សគួរធ្វើ ហើយប្រសិនបើគេមិនអាចបំពេញភារកិច្ចរបស់គេបានទេ នោះគឺការបះបោររបស់ពួកគេ។ គឺតាមរយៈដំណើរការនៃការបំពេញភារកិច្ចរបស់គេនេះហើយដែលមនុស្សបានបំផ្លាស់បំប្រែបន្តិចម្ដងៗ ហើយតាមដំណើរនេះហើយ ដែលមនុស្សបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន។ តាមរបៀបនេះ កាលណាដែលអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានកាន់តែច្រើន នោះអ្នកនឹងកាន់តែទទួលបានសេចក្ដីពិតកាន់តែច្រើនដែរ ហើយការបើកបង្ហាញរបស់អ្នកក៏កាន់តែជាក់ស្ដែងជាងមុនដែរ។ អស់អ្នកណាដែលគ្រាន់តែឆ្លងកាត់សកម្មភាពក្នុងការបំពេញកិច្ចការរបស់ពួកគេ និងមិនស្វែងរកសេចក្ដីពិត នឹងត្រូវផាត់ចោលនៅចុងបំផុត ដ្បិតមនុស្សបែបនេះមិនបំពេញភារកិច្ចរបស់ពួកគេនៅក្នុងការអនុវត្តសេចក្ដីពិតទេ ហើយក៏មិនអនុវត្តសេចក្ដីពិតនៅក្នុងបំពេញភារកិច្ចរបស់ពួកគេឡើយ។ ពួកគេជាមនុស្សដែលមិនព្រមបំផ្លាស់បំប្រែ ហើយនឹងត្រូវបណ្ដាសា។ មិនត្រឹមតែការបើកបង្ហាញរបស់ពួកគេមិនបរិសុទ្ធនោះទេ ប៉ុន្តែគ្រប់យ៉ាងដែលពួកគេបង្ហាញមក គឺសុទ្ធតែអាក្រក់ទាំងអស់។

(ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥០

ប្រសិនបើអ្នកមិនមានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ អ្នកនឹងមិនដឹងពីរបៀបសហការជាមួយព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកមិនដឹងអំពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនដឹងអំពីរបៀបដែលសាតាំងធ្វើការនៅក្នុងមនុស្សទេនោះ អ្នកនឹងគ្មានផ្លូវឈានទៅដល់ការអនុវត្តឡើយ។ សេចក្តីព្យាយាមខ្នះខ្នែងតែមួយមុខ នឹងមិនបណ្ដាលឱ្យអ្នកទទួលបានលទ្ធផលដែលព្រះជាម្ចាស់ទាមទារបានឡើយ។ មធ្យោបាយនៃបទពិសោធបែបនេះ គឺស្រដៀងនឹងមធ្យោបាយរបស់ឡូរែន ដែលលោកមានប្រសាសន៍ថា ការមិនធ្វើឱ្យខុសប្លែកអ្វីទាំងអស់ និងផ្តោតតែលើបទពិសោធ ដោយមិនដឹងច្បាស់ទាំងស្រុងថា អ្វីជាកិច្ចការរបស់សាតាំង អ្វីជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនដឹងថា មនុស្សសិ្ថតនៅក្នុងសភាពបែបណា ប្រសិនបើគ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយដឹងថា មនុស្សប្រភេទណា ដែលព្រះជាម្ចាស់ចង់កែប្រែឱ្យបានគ្រប់លក្ខណ៍។ គោលការណ៍ដែលគួរយកទៅអនុវត្ត នៅពេលដែលត្រូវប្រឈមជាមួយមនុស្សប្រភេទផ្សេងៗគ្នា របៀបស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ន របៀបដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ដឹងអំពីសេចក្ដីមេត្តាករុណា ឫទ្ធិតេជៈ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ត្រូវតម្រង់ទៅកាន់មនុស្សក្រុមណា កាលៈទេសៈបែបណា និងយុគសម័យមួយណា គឺគាត់គ្មានការយល់ដឹងអ្វីបន្តិចសោះ។ ប្រសិនបើមនុស្សមិនមាននិមិត្តច្រើនធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់បទពិសោធរបស់ពួកគេទេ នោះជីវិតលែងមានចំណោទបញ្ហាហើយ ឯបទពិសោធវិញក៏កាន់តែលែងមានចម្ងល់ទៅតាមនោះដែរ។ ពួកគេអាចបន្តចុះចូល និងស៊ូទ្រាំនឹងអ្វីគ្រប់យ៉ាងទាំងឆោតល្ងង់។ មនុស្សបែបនេះគឺពិបាកនឹងកែប្រែឱ្យបានគ្រប់លក្ខណ៍ណាស់។ អាចនិយាយបានថា ប្រសិនបើអ្នកមិនមានអ្វីដូចនឹងទស្សនវិស័យដែលត្រូវបានរៀបរាប់ខាងលើនេះទេ នេះជាភស្ដុតាងគ្រប់គ្រាន់បញ្ជាក់ថា អ្នកគឺជាមនុស្សល្ងីល្ងើ អ្នកប្រៀបដូចជាបង្គោលអំបិល ដែលតែងតែឈរទ្រឹងនៅអ៊ីស្រាអែល។ មនុស្សបែបនេះគ្មានប្រយោជន៍ទេ មិនល្អសម្រាប់អ្វីទាំងអស់! មនុស្សខ្លះធ្លាប់តែចុះចូលទាំងងងឹតងងល់ប៉ុណ្ណោះ ពួកគេតែងតែស្គាល់ខ្លួនឯង ហើយតែងតែប្រើវិធីផ្ទាល់ខ្លួនរបស់ពួកគេ ដោយសម្ដែងកិរិយាត្រឹមត្រូវពេលប្រឈមដោះស្រាយបញ្ហាថ្មីៗ ឬពួកគេប្រើ «ប្រាជ្ញា» ដើម្បីដោះស្រាយរឿងតូចតាច ដែលមិនសមនឹងលើកមកនិយាយផង។ មនុស្សបែបនេះ គឺគ្មានសមត្ថភាពវែកញែកទេ ហើយសន្ដានរបស់គេ ហាក់ដូចជាព្រមឱ្យគេធ្វើបាបខ្លួន ហើយពួកគេនៅតែដដែល មិនព្រមផ្លាស់ប្ដូរសោះ។ មនុស្សបែបនេះ គឺជាមនុស្សល្ងីល្ងើដែលខ្វះសូម្បីតែសមត្ថភាពវែកញែករឿងបន្តិចបន្តួច។ ពួកគេមិនដែលព្យាយាមចាត់វិធានការ ដែលសមស្របទៅតាមកាលៈទេសៈ ឬមនុស្សខុសៗគ្នាឡើយ។ មនុស្សបែបនេះមិនមានបទពិសោធទេ។ ខ្ញុំធ្លាប់បានឃើញមនុស្សមួយចំនួន ដែលស្គាល់ខ្លួនឯងពេក រហូតនៅពេលប្រឈមមុខជាមួយមនុស្សដែលត្រូវបានសន្ធប់ដោយកិច្ចការនៃវិញ្ញាណអាក្រក់ គឺពួកគេបានឱនក្បាលចុះ ហើយលន់តួអំពើបាបរបស់ពួកគេ ទាំងមិនហ៊ានក្រោកឈរ ហើយថ្កោលទោសមនុស្សអាក្រក់ទាំងនោះផង។ ហើយនៅពេលដែលប្រឈមមុខនឹងកិច្ចការជាក់ស្តែងនៃព្រះវិញ្ញាណបរិសុទ្ធ ពួកគេមិនហ៊ានស្តាប់បង្គាប់ទេ។ ពួកគេជឿថា វិញ្ញាណអាក្រក់ក៏ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ហើយពួកគេមិនមានភាពក្លាហាន សូម្បីតែបន្តិចបន្តួច ក្នុងការក្រោកឈរ ហើយតតាំងនឹងវិញ្ញាណទាំងនោះទេ។ មនុស្សបែបនេះនាំមកនូវសេចក្តីអាម៉ាស់ដល់ព្រះជាម្ចាស់ ហើយពួកគេពិតជាគ្មានសមត្ថភាពទូលរែកបន្ទុកដ៏ធ្ងន់សម្រាប់ទ្រង់បានឡើយ។ មនុស្សល្ងីល្ងើបែបនេះ មិនធ្វើឱ្យមានភាពខុសប្លែកអ្វីឡើយ។ ហេតុដូច្នេះ មធ្យោបាយនៃបទពិសោធបែបនេះ គួរតែត្រូវបានកម្ចាត់ចោល ព្រោះវាមិនអាចរក្សាបន្តបានទេនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «អំពីបទពិសោធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥១

នៅក្នុងលំហូរនាពេលបច្ចុប្បន្ន អស់អ្នកដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ មានឱកាសក្នុងការត្រូវបានទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍។ មិនថាពួកគេក្មេងឬចាស់ ដរាបណាពួកគេរក្សាការស្តាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ និងគោរពទ្រង់ នោះពួកគេអាចត្រូវបានទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ស្របទៅតាមមុខងារផ្សេងៗគ្នារបស់ពួកគេ។ ដរាបណាអ្នកប្រើប្រាស់កម្លាំងទាំងអស់របស់អ្នក ហើយចុះចូលជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ នោះអ្នកអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយទ្រង់។ នាពេលសព្វថ្ងៃនេះ គ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ល្អគ្រប់លក្ខណ៍ឡើយ។ ពេលខ្លះ អ្នកមានសមត្ថភាពក្នុងការបំពេញមុខងារមួយប្រភេទ ហើយពេលខ្លះទៀត អ្នកអាចបំពេញបានពីរ។ ដរាបណាអ្នកខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ទីបំផុត អ្នកនឹងត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយទ្រង់មិនខាន។

យុវជនមានទស្សនវិជ្ជាតិចតួចសម្រាប់ការរស់នៅ ហើយពួកគេខ្វះនូវប្រាជ្ញា និងការយល់ដឹង។ ព្រះជាម្ចាស់គង់នៅទីនេះ ដើម្បីជួយប្រោសប្រាជ្ញា និងការយល់ដឹងរបស់មនុស្សឱ្យបានគ្រប់លក្ខណ៍។ ព្រះបន្ទូលរបស់ទ្រង់បំពេញបន្ថែមនូវភាពខ្វះខាតរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ និស្ស័យរបស់យុវជនមិនមានភាពនឹងនឡើយ ហើយត្រូវតែផ្លាស់ប្តូរដោយព្រះជាម្ចាស់។ យុវជនមានសញ្ញាណសាសនា និងទស្សនវិជ្ជាតិចជាងសម្រាប់ការរស់នៅ។ ពួកគេគិតអំពីអ្វីៗគ្រប់យ៉ាងក្នុងលក្ខខណ្ឌដែលសាមញ្ញ ហើយការឆ្លុះបញ្ចាំងរបស់ពួកគេមិនមានភាពស្មុគស្មាញទេ។ នេះគឺជាផ្នែកមួយនៃភាពជាមនុស្សរបស់ពួកគេ ដែលមិនទាន់លេចចេញជារូបរាងនៅឡើយ ហើយវាជាផ្នែកដែលគួរឱ្យសរសើរ។ យ៉ាងណាក៏ដោយ យុវជនមានភាពល្ងង់ខ្លៅ និងខ្វះប្រាជ្ញា។ នេះគឺជាអ្វីដែលចាំបាច់ត្រូវតែប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ ការត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ នឹងជួយអ្នករាល់គ្នាឱ្យអភិវឌ្ឍសមត្ថភាពក្នុងការដឹងខុសត្រូវ។ អ្នកនឹងអាចយល់ដឹងអំពីរឿងរ៉ាវខាងវិញ្ញាណជាច្រើនយ៉ាងច្បាស់ ហើយប្រែក្លាយជាមនុស្សម្នាក់ដែលស័ក្តិសមនឹងឱ្យព្រះជាម្ចាស់ប្រើប្រាស់។ ចំណែកឯបងប្អូនប្រុសស្រីវ័យចំណាស់ ក៏មានមុខងារ ដើម្បីបំពេញតួនាទីរបស់ពួកគេផងដែរ ហើយពួកគេមិនត្រូវបានព្រះជាម្ចាស់បោះបង់ចោលនោះឡើយ។ បងប្អូនប្រុសស្រីវ័យចំណាស់ ក៏មានចំណុចដែលគួរឱ្យចង់បាន និងមិនគួរឱ្យចង់បានផងដែរ។ ពួកគេមានទស្សនវិជ្ជាច្រើនសម្រាប់ការរស់នៅ និងសញ្ញាណជាច្រើនអំពីសាសនា។ នៅក្នុងសកម្មភាពរបស់ពួកគេ ពួកគេប្រកាន់ខ្ជាប់តាមទំនៀមទម្លាប់ដ៏តឹងរ៉ឹងជាច្រើន ជាប់ចិត្តនឹងបទប្បញ្ញត្តិដែលពួកគេអនុវត្តតាមដោយស្វ័យប្រវត្តិ និងដោយគ្មានភាពបត់បែន។ នេះគឺជាចំណុចដែលមិនគួរឱ្យចង់បានឡើយ។ ទោះជាយ៉ាងណាក្តី បងប្អូនប្រុសស្រីវ័យចំណាស់ទាំងនេះ នៅតែរក្សាភាពស្ងប់ស្ងាត់ និងខ្ជាប់ខ្ជួន ទោះបីជាមានអ្វីកើតឡើងក៏ដោយ។ និស្ស័យរបស់ពួកគេគឺមានភាពនឹងន ហើយពួកគេមិនមានអារម្មណ៍ជ្រួលច្របល់។ ពួកគេអាចមានភាពយឺតយ៉ាវក្នុងការទទួលយក ប៉ុន្តែ នេះមិនមែនជាគុណវិបត្តិដ៏ធំនោះទេ។ ដរាបណាអ្នករាល់គ្នាអាចចុះចូលបាន ដរាបណាអ្នកអាចទទួលយកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ហើយមិនពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដរាបណាអ្នកខ្វល់ខ្វាយតែអំពីការចុះចូល និងការដើរតាម ហើយមិនវិនិច្ឆ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមានគំនិតអាក្រក់អំពីព្រះបន្ទូលរបស់ទ្រង់ ដរាបណាអ្នកទទួលយកព្រះបន្ទូលរបស់ទ្រង់ ហើយអនុវត្តតាម នោះអ្នកអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ដោយបានបំពេញតាមលក្ខខណ្ឌទាំងនេះមិនខាន។

មិនថាអ្នកជាប្អូនប្រុសឬបងប្រុស ជាប្អូនស្រីឬបងស្រី នោះទេ អ្នកដឹងពីមុខងារដែលអ្នកគួរតែបំពេញហើយ។ អស់អ្នកដែលនៅក្នុងភាពជាយុវវ័យ មិនក្រអឺតក្រទមឡើយ។ អ្នកដែលមានវ័យចំណាស់ជាង នៅមិនស្ងៀមទេ ហើយក៏មិនដើរថយក្រោយដែរ។ លើសពីនេះទៅទៀត ពួកគេអាចប្រើប្រាស់ចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីប៉ះប៉ូវចំណុចខ្សោយរបស់ពួកគេ ហើយពួកគេអាចបម្រើគ្នាទៅវិញទៅមកដោយគ្មានការរើសអើង។ ស្ពាននៃមិត្តភាពត្រូវបានកសាងឡើងរវាងបងប្អូនប្រុសស្រីទាំងចាស់ ទាំងក្មេង ហើយដោយសារតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ អ្នកអាចស្វែងយល់ពីគ្នាទៅវិញទៅមកបានគាប់ប្រសើរជាងមុន។ ប្អូនប្រុសនិងប្អូនស្រីមិនមើលងាយបងប្រុសនិងបងស្រី ហើយបងប្រុសនិងបងស្រីក៏មិនតាំងខ្លួនថាប្រសើរជាងគេដែរ៖ តើនេះមិនមែនភាពជាដៃគូដ៏សុខដុមរមនាទេឬ? ប្រសិនបើអ្នករាល់គ្នាមានការប្តេជ្ញាចិត្តបែបនេះ នោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រាកដជាបានសម្រេច នៅក្នុងជំនាន់របស់អ្នករាល់គ្នាមិនខាន។

(ដកស្រង់ពី «អំពីមនុស្សរាល់គ្នាដែលបំពេញមុខងាររបស់ពួកគេ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥២

នៅថ្ងៃអនាគត មិនថាអ្នករាល់គ្នាទទួលបានព្រះពរ ឬត្រូវបណ្ដាសា នោះអ្នកនឹងត្រូវសម្រេចដោយផ្អែកលើសកម្មភាព និងឥរិយាបថរបស់អ្នករាល់គ្នានៅថ្ងៃនេះ។ ប្រសិនបើអ្នកត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ វាត្រូវតែនៅពេលនេះ ក្នុងសម័យនេះ។ វានឹងមិនមានឱកាសផ្សេងទៀតនាពេលអនាគតឡើយ។ ព្រះជាម្ចាស់ពិតជាចង់ប្រោសឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍នាពេលឥឡូវនេះ ហើយនេះមិនមែនជាការបញ្ចេញវោហារឡើយ។ នៅថ្ងៃអនាគត មិនថាទុក្ខលំបាកអ្វីកើតមានចំពោះអ្នក មិនថាមានព្រឹត្តិការណ៍អ្វីកើតឡើង ឬគ្រោះមហន្តរាយអ្វីដែលអ្នកជួបប្រទះនោះទេ ក៏ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ប្រោសឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ នេះគឺជាការពិតដ៏ច្បាស់លាស់ និងមិនអាចប្រកែកបាន។ តើគេអាចមើលឃើញវានៅទីណា? វាអាចត្រូវបានមើលឃើញនៅក្នុងការពិតដែលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈយុគសម័យ និងជំនាន់នានា មិនដែលឈានដល់កម្ពស់ដ៏មហិមា ដូចវាមាននៅថ្ងៃនេះទេ។ វាបានឈានចូលក្នុងពិភពដ៏ខ្ពស់បំផុត ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលើមនុស្សជាតិទាំងអស់នាពេលបច្ចុប្បន្ននេះ គឺមិនធ្លាប់មានពីមុនមកនោះទេ។ កម្រមាននរណាម្នាក់ពីជំនាន់មុនៗ ធ្លាប់មានបទពិសោធបែបនេះឡើយ។ ទោះបីនៅក្នុងយុគសម័យរបស់ព្រះយេស៊ូវ ក៏ការបើកសម្តែងអំពីពេលបច្ចុប្បន្ន មិនធ្លាប់កើតមានដែរ។ ព្រះបន្ទូលដែលត្រូវបានមានបន្ទូលទៅកាន់អ្នករាល់គ្នា អ្វីដែលអ្នកយល់ និងបទពិសោធន៍របស់អ្នកបានឈានដល់ចំណុចកំពូលថ្មីហើយ។ នៅក្នុងពេលនៃការកាត់ក្តី និងការដាក់ទោស អ្នករាល់គ្នាមិនចាកចេញឡើយ ហើយនេះគឺជាភស្ដុតាងដ៏គ្រប់គ្រាន់ដែលបង្ហាញថា កិច្ចការរបស់ព្រះជាម្ចាស់បានទទួលនូវភាពត្រចះត្រចង់ដែលមិនធ្លាប់មានពីមុនមកឡើយ។ នេះមិនមែនជាអ្វីដែលមនុស្សអាចធ្វើបានទេ ហើយក៏មិនមែនជាអ្វីដែលមនុស្សថែរក្សាបានដែរ។ ផ្ទុយទៅវិញ នេះជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ហេតុដូច្នេះ ចេញពីភាពពិតជាច្រើននៃកិច្ចការរបស់ព្រះជាម្ចាស់ វាអាចត្រូវបានមើលឃើញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ ហើយទ្រង់ពិតជាអាចបំពេញបង្រ្គប់អ្នករាល់គ្នាបាន។ ប្រសិនបើអ្នករាល់គ្នាមានការយល់ដឹងបែបនេះ ហើយទទួលបានរបកគំហើញថ្មីនេះ នោះអ្នកនឹងមិនរង់ចាំការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវឡើយ។ ផ្ទុយទៅវិញ អ្នកនឹងអនុញ្ញាតឱ្យព្រះជាម្ចាស់ប្រោសអ្នករាល់គ្នាបានពេញខ្នាត នៅក្នុងសម័យបច្ចុប្បន្ននេះ។ ដូច្នេះ អ្នករាល់គ្នាគួរតែខិតខំឱ្យអស់ពីសមត្ថភាពរបស់អ្នក ដោយកុំសំចៃឡើយ ដើម្បីឱ្យអ្នកអាចត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។

ឥឡូវនេះ អ្នកមិនត្រូវយកចិត្តទុកដាក់ចំពោះរឿងអវិជ្ជមានឡើយ។ ជាដំបូង ត្រូវញែកទុក និងបដិសេធចោលនូវអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍អវិជ្ជមាន។ នៅពេលដែលអ្នកកំពុងតែធ្វើការងារ ចូរធ្វើវាដោយចេញពីដួងចិត្តដែលស្វែងរក និងមានអារម្មណ៍ថា វាជាផ្លូវឆ្ពោះទៅរកជោគជ័យ ជាដួងចិត្តមួយដែលចុះចូលចំពោះព្រះជាម្ចាស់។ គ្រប់ពេលដែលអ្នករាល់គ្នារកឃើញចំណុចខ្សោយមួយនៅក្នុងខ្លួនអ្នក ចូរកុំបណ្ដោយឱ្យវាត្រួតត្រាលើអ្នកឡើយ ហើយទោះបីជាយ៉ាងនេះក្តី អ្នកនៅតែបំពេញមុខងារដែលអ្នកគួរតែធ្វើ នោះអ្នកបានបោះជំហានវិជ្ជមានទៅមុខហើយ។ ឧទាហរណ៍ អ្នកជាបងប្រុសបងស្រីមានសញ្ញាណខាងសាសនា ប៉ុន្តែអ្នករាល់គ្នាអាចអធិស្ឋាន ចុះចូល ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយច្រៀងបទទំនុកតម្កើងថ្វាយព្រះជាម្ចាស់...។ ចំណុចសំខាន់គឺថា អ្នកគួរតែដាក់កម្លាំងកាយ កម្លាំងចិត្តទាំងអស់ដែលអ្នកមាន ដើម្បីធ្វើកិច្ចការ ឬមុខងារទាំងឡាយណាដែលអ្នកអាចធ្វើបាន។ កុំរង់ចាំដោយមិនធ្វើអ្វីសោះឡើយ។ ការធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ តាមរយៈការបំពេញភារកិច្ចរបស់អ្នក គឺជាជំហានដំបូង។ បន្ទាប់មក នៅពេលដែលអ្នកអាចយល់អំពីសេចក្តីពិត និងទទួលបានការចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងត្រូវបានទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍។

(ដកស្រង់ពី «អំពីមនុស្សរាល់គ្នាដែលបំពេញមុខងាររបស់ពួកគេ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥៣

មនុស្សគ្រប់រូបដែលមានការតាំងចិត្ត អាចបម្រើព្រះជាម្ចាស់បាន ក៏ប៉ុន្តែមានតែអ្នកដែលយកចិត្តទុកដាក់បំផុតចំពោះបំណងព្រះទ័យរបស់ព្រះជាម្ចាស់ និងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិបម្រើព្រះជាម្ចាស់បាន។ ខ្ញុំបានរកឃើញចំណុចមួយនេះក្នុងចំណោមអ្នករាល់គ្នាគឺ៖ មនុស្សជាច្រើនជឿថា ដរាបណាពួកគេខ្នះខ្នែងផ្សាយដំណឹងល្អសម្រាប់ព្រះជាម្ចាស់ ដើរប្រាប់គេអំពីព្រះជាម្ចាស់ ថ្វាយខ្លួន និងលះបង់អ្វីៗទាំងអស់សម្រាប់ព្រះជាម្ចាស់ ។ល។ នេះហើយគឺជាការបម្រើព្រះជាម្ចាស់។ សូម្បីតែអ្នកកាន់សាសនាជាច្រើនបានជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការដើរកាន់ព្រះគម្ពីរក្នុងដៃ ដោយផ្សព្វផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ និងសង្រ្គោះមនុស្ស ដោយឱ្យពួកគេប្រែចិត្ត និងលន់តួបាប។ ក៏មានអ្នកដឹកនាំសាសនាជាច្រើនគិតថា ការបម្រើព្រះជាម្ចាស់មានដូចជា ការអធិប្បាយនៅក្នុងវិហារ បន្ទាប់ពីបានទទួលការសិក្សា និងការបណ្តុះបណ្តាលជ្រៅជ្រះនៅក្នុងសាលាព្រះគម្ពីរ និងការបង្រៀនមនុស្សតាមរយៈការអានអត្ថបទគម្ពីរ។ លើសពីនេះ មានមនុស្សនៅតំបន់ក្រីក្រដែលជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការប្រោសជំងឺ និងដេញអារក្សចេញពីបងប្អូនប្រុសស្រីរបស់ពួកគេ ឬជាការអធិស្ឋានសម្រាប់ពួកគេ ឬបម្រើពួកគេ។ ក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនដែលជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិស្ឋានទៅព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ក៏ដូចជាការទៅសួរសុខទុក្ខ និងធ្វើកិច្ចការនៅតាមក្រុមជំនុំគ្រប់ទីកន្លែង។ មានបងប្អូនប្រុសស្រីផ្សេងទៀតដែលជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការដែលមិនរៀបអាពាហ៍ពិពាហ៍ ឬចិញ្ចឹមគ្រួសារ ហើយថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ការបម្រើព្រះជាម្ចាស់ តាមការពិតគឺជាអ្វីនោះ។ ទោះបីជាមានមនុស្សជាច្រើនដែលបម្រើព្រះជាម្ចាស់ ប្រៀបដូចជាផ្កាយនៅលើមេឃក៏ដោយ ក៏ចំនួនអ្នកដែលអាចបម្រើដោយផ្ទាល់ និងចំនួនអ្នកដែលអាចបម្រើស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺមានចំនួនតិចតួចបំផុត។ ហេតុអ្វីខ្ញុំនិយាយដូច្នេះ? ខ្ញុំនិយាយដូច្នេះពីព្រោះអ្នករាល់គ្នាមិនយល់ពីសារជាតិនៃឃ្លាដែលថា «ការបម្រើព្រះជាម្ចាស់» ហើយអ្នកយល់តិចតួចបំផុតអំពីរបៀបបម្រើ ស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ វាមាននូវតម្រូវការបន្ទាន់ដែលតម្រូវឱ្យមនុស្សយល់ដឹងឱ្យប្រាកដពីប្រភេទនៃការបម្រើចំពោះព្រះជាម្ចាស់ប្រកបដោយសុខុដុមរមនានឹងបំណងព្រះហឫទ័យរបស់ទ្រង់។

ប្រសិនបើអ្នករាល់គ្នាចង់បម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាដំបូងអ្នកត្រូវយល់ពីជំពូកមនុស្សដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ ជំពូកមនុស្សដែលព្រះជាម្ចាស់មិនសព្វព្រះទ័យ ជំពូកមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ និងមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបម្រើព្រះជាម្ចាស់។ យ៉ាងហោចណាស់ អ្នករាល់គ្នាគួរតែមានចំណេះដឹងនេះ។ ម៉្យាងវិញទៀត អ្នករាល់គ្នាគួរតែដឹងពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះជាម្ចាស់ត្រូវធ្វើនៅទីនេះ និងឥឡូវនេះ។ បន្ទាប់ពីបានយល់អំពីចំណុចនេះ និងតាមរយៈការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាដំបូងអ្នករាល់គ្នាគួរតែបានចូលទៅឯទ្រង់ និងបានទទួលបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ជាមុនសិន។ នៅពេលដែលអ្នករាល់គ្នាពិតជាបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលអ្នកពិតជាស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ អ្នករាល់គ្នានឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើព្រះជាម្ចាស់។ ហើយកាលណាអ្នករាល់គ្នាបម្រើទ្រង់ នោះព្រះជាម្ចាស់នឹងបើកភ្នែកខាងឯព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា ហើយឱ្យអ្នករាល់គ្នាយល់ដឹងអំពីកិច្ចការរបស់ទ្រង់កាន់តែខ្លាំង និងមើលឃើញកិច្ចការនោះកាន់តែច្បាស់ជាងមុន។ នៅពេលដែលអ្នកចូលទៅកាន់ភាពពិតនេះ បទពិសោធរបស់អ្នកនឹងកាន់តែជ្រាលជ្រៅ និងពិតប្រាកដ ហើយអ្នករាល់គ្នាដែលមានបទពិសោធបែបនេះ នឹងអាចដើរនៅក្នុងក្រុមជំនុំនានា និងផ្តល់ការផ្គត់ផ្គង់ដល់បងប្អូនប្រុសស្រីរបស់អ្នក ដើម្បីឱ្យអ្នករាល់គ្នាអាចជួយចម្រើនកម្លាំងគ្នាទៅវិញទៅមក ដើម្បីបំពេញនូវភាពខ្វះខាតរបស់ខ្លួនផ្ទាល់ និងទទួលបានចំណេះដឹងកាន់តែច្រើនខាងព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា។ លុះត្រាតែអ្នករាល់គ្នាសម្រេចបានលទ្ធផលនេះ ទើបអ្នករាល់គ្នាអាចបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ នៅក្នុងការបម្រើព្រះរបស់អ្នក។

អស់អ្នកដែលបម្រើព្រះជាម្ចាស់ គួរតែជាអ្នកជិតស្និទ្ធរបស់ព្រះជាម្ចាស់ ពួកគេគួរតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមានភាពស្មោះត្រង់បំផុតចំពោះព្រះជាម្ចាស់។ មិនថាអ្នកធ្វើសកម្មភាពជាឯកជន ឬនៅទីសាធារណៈ អ្នកអាចទទួលបានសេចក្តីអំណររបស់ព្រះជាម្ចាស់នៅចំពោះព្រះជាម្ចាស់ អ្នកអាចឈរមាំនៅចំពោះព្រះជាម្ចាស់ ហើយទោះបីមនុស្សដទៃប្រព្រឹត្តនឹងអ្នកយ៉ាងណា ក៏អ្នកតែងតែដើរតាមផ្លូវដែលអ្នកគួរតែដើរជានិច្ច ហើយយកចិត្តទុកដាក់ដល់បន្ទុករបស់ព្រះជាម្ចាស់យ៉ាងល្អិតល្អន់។ មានតែមនុស្សជំពូកនេះទេ ទើបជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ មិត្តសម្លាញ់របស់ព្រះជាម្ចាស់ទាំងអស់នោះ អាចបម្រើទ្រង់ដោយផ្ទាល់ ព្រោះពួកគេត្រូវបានប្រគល់នូវបញ្ជាបេសកកម្មដ៏អស្ចារ្យ និងបន្ទុករបស់ព្រះជាម្ចាស់ ពួកគេអាចយកព្រះហឫទ័យរបស់ព្រះជាម្ចាស់ដាក់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយយកបន្ទុករបស់ព្រះជាម្ចាស់ធ្វើជាបន្ទុករបស់ពួកគេផ្ទាល់ ហើយពួកគេមិនគិតពីអនាគតរបស់ពួកគេឡើយ៖ សូម្បីតែនៅពេលដែលពួកគេមិនមានការរំពឹងទុក ហើយពួកគេឈរមាំទាំងមិនបានទទួលអ្វីសោះ ក៏ពួកគេនៅតែជឿលើព្រះជាម្ចាស់ដោយចិត្តស្រទ្បាញ់។ ហេតុដូច្នេះ មនុស្សជំពូកនេះគឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ មិត្តសម្លាញ់របស់ព្រះជាម្ចាស់ ក៏ជាអ្នកជិតស្និទ្ធរបស់ទ្រង់ដែរ។ មានតែអ្នកជិតស្និទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចចែករំលែកនូវភាពល្វើយរបស់ទ្រង់ និងព្រះតម្រិះរបស់ទ្រង់ ហើយទោះបីសាច់ឈាមរបស់ពួកគេឈឺចាប់ និងខ្សោយក៏ដោយ ក៏ពួកគេអាចស៊ូទ្រាំនឹងការឈឺចាប់ និងលះបង់អ្វីដែលពួកគេចូលចិត្ត ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ដាក់បន្ទុកកាន់តែច្រើនដល់មនុស្សជំពូកនេះ ហើយអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ត្រូវបានស្តែងចេញតាមរយៈទីបន្ទាល់របស់មនុស្សជំពូកនេះ។ ដូច្នេះ មនុស្សទាំងនេះគាប់ព្រះហឫទ័យព្រះជាម្ចាស់ ពួកគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលដើរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមានតែមនុស្សជំពូកនេះប៉ុណ្ណោះ ដែលអាចគ្រងរាជ្យជាមួយព្រះជាម្ចាស់បាន។ នៅពេលដែលអ្នកបានក្លាយជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ពិតប្រាកដណាស់ ជាពេលដែលអ្នកនឹងគ្រងរាជ្យជាមួយនឹងព្រះជាម្ចាស់។

(ដកស្រង់ពី «របៀបបម្រើ ស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥៤

ព្រះយេស៊ូវអាចបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែលជាកិច្ចការនៃការប្រោសលោះមនុស្សទាំងអស់ ពីព្រោះទ្រង់បានយកចិត្ដទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយមិនចាំបាច់មានផែនការ ឬការរៀបចំណាមួយ សម្រាប់អង្គទ្រង់ឡើយ។ ដូច្នេះ ទ្រង់គឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះជាម្ចាស់ដែលអ្នករាល់គ្នាយល់ច្បាស់។ (តាមពិត ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលត្រូវបានធ្វើបន្ទាល់ដោយព្រះជាម្ចាស់។ ខ្ញុំនិយាយអំពីរឿងនេះនៅទីនេះ ដើម្បីប្រើអង្គហេតុពីព្រះយេស៊ូវមកបង្ហាញពីបញ្ហានេះ។) ទ្រង់អាចដាក់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅកណ្តាល ហើយទ្រង់តែងតែអធិស្ឋានដល់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ និងបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ ទ្រង់បានអធិស្ឋាន និងមានបន្ទូលថា៖ «ឱព្រះដ៏ជាព្រះវរ‌បិតា! សូមសម្រេចទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ចុះ កុំតាមចិត្តទូលបង្គំឡើយ ប៉ុន្តែសូមសម្រេចតាមផែនការរបស់ទ្រង់វិញ។ មនុស្សអាចនឹងខ្សោយ ប៉ុន្តែហេតុអ្វីទ្រង់យកព្រះទ័យទុកដាក់នឹងគេ? តើមនុស្សដែលប្រៀបដូចជាស្រមោច នៅក្នុងព្រះហស្ដរបស់ទ្រង់ មានតម្លៃអ្វីដែលទ្រង់ត្រូវយកព្រះទ័យទុកដាក់? នៅក្នុងដួងចិត្តទូលបង្គំ ទូលបង្គំគ្រាន់តែចង់សម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយទូលបង្គំចង់ឱ្យទ្រង់ធ្វើអ្វីដែលទ្រង់ចង់ធ្វើនៅក្នុងទូលបង្គំ តាមបំណងព្រះហឫទ័យរបស់ទ្រង់។» តាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូវមានព្រះទ័យក្រៀមក្រំជាខ្លាំង ដូចជាកាំបិតកំពុងចាក់ចូលទៅក្នុងបេះដូងរបស់ទ្រង់ តែទ្រង់មិនមានបំណងងាកបែរពីព្រះបន្ទូលរបស់ទ្រង់សូម្បីតែបន្តិច ពោលគឺតែងតែមានកម្លាំងដ៏មានអានុភាព ដែលបង្ខំឱ្យទ្រង់ឆ្ពោះទៅកន្លែងដែលទ្រង់នឹងត្រូវគេឆ្កាង។ នៅទីបំផុត ទ្រង់ត្រូវបានគេដំដែកគោលជាប់នឹងឈើឆ្កាង ហើយត្រឡប់ដូចជាសាច់ឈាមមានបាបដែលបំពេញកិច្ចការនៃការប្រោសលោះរបស់មនុស្ស។ ទ្រង់បានផ្ដាច់ច្រវាក់នៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង។ នៅចំពោះទ្រង់ សេចក្តីស្លាប់ ស្ថាននរក និងស្ថានឃុំព្រលឹង បានបាត់បង់អំណាចរបស់វា ហើយត្រូវបានទ្រង់យកឈ្នះរួចទៅហើយ។ ទ្រង់បានរស់នៅអស់រយៈពេលសាមសិបបីឆ្នាំ ជារយៈពេលដែលទ្រង់តែងតែខិតខំអស់ពីសមត្ថភាព ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្របតាមកិច្ចការរបស់ព្រះជាម្ចាស់នៅពេលនោះ ទាំងមិនដែលគិតពីផលប្រយោជន៍ ឬការខាតបង់ផ្ទាល់ខ្លួនឡើយ ហើយតែងតែគិតពីបំណងព្រះហឫទ័យរបស់ព្រះវរបិតា។ ដូច្នេះ បន្ទាប់ពីទ្រង់បានទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់ក៏មានបន្ទូលថា៖ «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់។» ដោយសារតែការបម្រើរបស់ទ្រង់នៅចំពោះព្រះជាម្ចាស់ ស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទើបបានជាព្រះជាម្ចាស់ដាក់បន្ទុកដ៏ធ្ងន់នៃការប្រោសលោះមនុស្សទាំងអស់លើស្មារបស់ទ្រង់ និងធ្វើឱ្យទ្រង់សម្រេចកិច្ចការនោះបាន ហើយទ្រង់មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិបំពេញកិច្ចការដ៏សំខាន់នេះ។ ពេញមួយជីវិតរបស់ទ្រង់ ទ្រង់បានស៊ូទ្រាំនឹងការរងទុក្ខដែលមិនអាចវាស់បានសម្រាប់ព្រះជាម្ចាស់ ហើយទ្រង់ត្រូវបានសាតាំងល្បួងជាច្រើនដងរាប់មិនអស់ ប៉ុន្តែទ្រង់មិនដែលខូចព្រះទ័យឡើយ។ ព្រះជាម្ចាស់បានប្រគល់កិច្ចការដ៏ធំសម្បើមដល់ទ្រង់ ពីព្រោះព្រះជាម្ចាស់បានទុកចិត្តលើទ្រង់ ហើយស្រឡាញ់ទ្រង់ ដូច្នេះព្រះជាម្ចាស់បានមានបន្ទូលដោយផ្ទាល់ថា «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់។» នៅពេលនោះ មានតែព្រះយេស៊ូវទេ ដែលអាចសម្រេចបញ្ជាបេសកកម្មនេះបាន ហើយនេះគឺជាទិដ្ឋភាពជាក់ស្តែងមួយនៃការបញ្ចប់កិច្ចការប្រោសលោះមនុស្សលោកទាំងអស់របស់ព្រះជាម្ចាស់ នៅក្នុងយុគសម័យនៃព្រះគុណ។

ប្រសិនបើអ្នករាល់គ្នាអាចផ្តោតការយកចិត្តទុកដាក់ចំពោះបន្ទុករបស់ព្រះជាម្ចាស់ ហើយបោះបង់ចោលសាច់ឈាមរបស់អ្នករាល់គ្នាដូចជាព្រះយេស៊ូវ នោះព្រះជាម្ចាស់នឹងប្រគល់កិច្ចការសំខាន់ៗដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នានឹងបំពេញទៅតាមលក្ខខណ្ឌតម្រូវដើម្បីបម្រើព្រះជាម្ចាស់។ មានតែនៅក្នុងកាលៈទេសៈបែបនេះទេ ទើបអ្នករាល់គ្នាអាចនិយាយបានថា អ្នករាល់គ្នាកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយបំពេញបញ្ជាបេសកកម្មរបស់ទ្រង់ ហើយមានតែពេលនោះទេ ទើបអ្នកហ៊ាននិយាយថា អ្នកពិតជាកំពុងបម្រើព្រះជាម្ចាស់។ បើប្រៀបធៀបនឹងគំរូរបស់ព្រះយេស៊ូវ តើអ្នកហ៊ាននិយាយទេថា អ្នកគឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់? តើអ្នកហ៊ាននិយាយទេថា អ្នកកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្នកហ៊ាននិយាយទេថា អ្នកពិតជាកំពុងបម្រើព្រះជាម្ចាស់? សព្វថ្ងៃនេះ អ្នកមិនយល់ពីរបៀបបម្រើព្រះជាម្ចាស់ទ្បើយ។ តើអ្នកហ៊ាននិយាយទេថា អ្នកគឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់? បើអ្នកនិយាយថា អ្នកបម្រើព្រះជាម្ចាស់ តើអ្នកមិនប្រមាថដល់ទ្រង់ទេឬអី? សូមគិតមើលថា៖ តើអ្នកកំពុងបម្រើព្រះជាម្ចាស់ ឬកំពុងបម្រើខ្លួនឯង? អ្នកបម្រើសាតាំង តែអ្នកនិយាយដោយចចេសថា អ្នកកំពុងបម្រើព្រះជាម្ចាស់។ នៅក្នុងន័យនេះ តើអ្នកមិនប្រមាថព្រះជាម្ចាស់ទេឬអី? មនុស្សជាច្រើនលោភលន់ចង់បានផលប្រយោជន៍ជាបុណ្យសក្តិនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេល្មោភស៊ី ពួកគេល្មោភដេក និងយកចិត្តទុកដាក់ចំពោះសាច់ឈាម គេតែងតែបារម្ភខ្លាចគ្មានវិធីបំប៉នសាច់ឈាម។ ពួកគេមិនបំពេញតាមតួនាទីត្រឹមត្រូវរបស់ពួកគេនៅក្នុងក្រុមជំនុំទេ តែពួកគេទទួលប្រយោជន៍ពីក្រុមជំនុំ ពុំនោះសោត ពួកគេក៏យកបន្ទូលរបស់ខ្ញុំទៅដាស់តឿនបងប្អូនប្រុសស្រី ដោយតាំងខ្លួនជាចៅហ្វាយលើអ្នកដទៃ តាមរយៈសិទ្ធិអំណាចជាអ្នកគ្រប់គ្រង។ មនុស្សជំពូកនេះ នៅតែនិយាយថា ពួកគេកំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងតែងតែនិយាយថា ពួកគេជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ តើនេះមិនចម្លែកទេឬអី? ប្រសិនបើអ្នកមានបំណងដ៏ត្រឹមត្រូវ ប៉ុន្តែមិនអាចបម្រើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេនោះ អ្នកនឹងក្លាយជាមនុស្សល្ងីល្ងើ។ ប៉ុន្តែប្រសិនបើបំណងរបស់អ្នកមិនត្រឹមត្រូវ ហើយអ្នកនៅតែនិយាយថា អ្នកជាអ្នកបម្រើព្រះជាម្ចាស់ នោះអ្នកគឺជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយអ្នកសមនឹងទទួលទណ្ឌកម្មពីព្រះជាម្ចាស់! ខ្ញុំគ្មានការអាណិតអាសូរចំពោះមនុស្សបែបនេះទេ! នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែជំហម លោភលន់ចង់បានភាពស្រណុកខាងសាច់ឈាម ហើយមិនគិតពីផលប្រយោជន៍របស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលល្អសម្រាប់ពួកគេ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនទទួលយកការត្រួតពិនិត្យនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នៅក្នុងអ្វីដែលពួកគេធ្វើទ្បើយ។ ពួកគេតែងតែប្រើកលល្បិច និងបោកបញ្ឆោតបងប្អូនប្រុសស្រីរបស់ពួកគេ និងធ្វើជាមនុស្សមុខពីរ ដូចជាកញ្ជ្រោងនៅក្នុងចម្ការទំពាំងបាយជូរដែលតែងតែលួចយកផ្លែទំពាំងបាយជូរ ហើយជាន់កម្ទេចដើមនៅក្នុងចម្ការ។ តើមនុស្សជំពូកនេះអាចជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកសមនឹងទទួលព្រះពរពីព្រះជាម្ចាស់ដែរឬទេ? អ្នកមិនមានបន្ទុកសម្រាប់ជីវិតរបស់អ្នក និងក្រុមជំនុំសោះ តើអ្នកសមនឹងទទួលបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដែរឬទេ? តើនរណានឹងហ៊ានទុកចិត្តមនុស្សដូចជាអ្នក? នៅពេលអ្នកធ្វើការបម្រើព្រះជាម្ចាស់បែបនេះ តើព្រះជាម្ចាស់អាចនឹងប្រគល់កិច្ចការសំខាន់ជាងនេះដល់អ្នកដែរឬទេ? តើនេះនឹងមិនធ្វើឱ្យកិច្ចការមានភាពយឺតយ៉ាវទេឬអី?

ខ្ញុំនិយាយដូច្នេះ ដើម្បីឱ្យអ្នករាល់គ្នាដឹងអំពីលក្ខខណ្ឌដែលត្រូវបំពេញដើម្បីបម្រើស្របតាមបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នករាល់គ្នាមិនប្រគល់ដួងចិត្តរបស់អ្នកដល់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនផ្តោតការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដូចជាព្រះយេស៊ូវទេនោះ ព្រះជាម្ចាស់មិនអាចជឿជាក់លើអ្នករាល់គ្នាបានទ្បើយ ហើយនឹងបញ្ចប់ដោយត្រូវជំនុំជម្រះដោយព្រះជាម្ចាស់។ ប្រហែលជាសព្វថ្ងៃនេះ អ្នកតែងតែមានចេតនាបញ្ឆោតព្រះជាម្ចាស់ ក្នុងការបម្រើទ្រង់ ហើយតែងតែដោះស្រាយជាមួយព្រះអង្គក្នុងឥរិយាបថដែលជាក់ច្បាស់។ សរុបសេចក្ដីមក ប្រសិនបើអ្នកបោកបញ្ឆោតព្រះជាម្ចាស់ ការជំនុំជម្រះដ៏ឥតមេត្តានឹងធ្លាក់មកលើអ្នកដោយមិនគិតពីអ្វីទាំងអស់ផ្សេងទៀត។ អ្នករាល់គ្នាគួរតែទាញយកប្រយោជន៍ពីការចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវក្នុងការបម្រើព្រះជាម្ចាស់ ដើម្បីប្រគល់ដួងចិត្តដល់ព្រះជាម្ចាស់ជាមុន ដោយមានភក្ដីភាពចំពោះព្រះជាម្ចាស់តែមួយគត់។ មិនថាអ្នកនៅចំពោះព្រះជាម្ចាស់ ឬនៅមុខមនុស្សដទៃទៀត ដួងចិត្តរបស់អ្នកគួរតែផ្តោតទៅរកព្រះជាម្ចាស់ជានិច្ច ហើយអ្នកគួរតែតាំងចិត្តស្រឡាញ់ព្រះជាម្ចាស់ ដូចព្រះយេស៊ូវដែរ។ តាមវិធីនេះ ព្រះជាម្ចាស់នឹងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ ដើម្បីឱ្យអ្នកក្លាយជាអ្នកបម្រើដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ប្រសិនបើអ្នកពិតជាចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍មែន ហើយឱ្យកិច្ចការបម្រើរបស់អ្នកស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ នោះអ្នកគួរតែផ្លាស់ប្តូរទស្សនៈពីមុនរបស់អ្នក ចំពោះសេចក្ដីជំនឿលើព្រះជាម្ចាស់ និងផ្លាស់ប្តូររបៀបចាស់របស់អ្នកដែលអ្នកបានប្រើដើម្បីបម្រើព្រះជាម្ចាស់ ទើបអ្នកកាន់តែត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ តាមវិធីនេះ ព្រះជាម្ចាស់នឹងមិនបោះបង់ចោលអ្នកឡើយ ហើយអ្នកនឹងនាំមុខនៃអស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ ដូចជាពេត្រុស។ ប្រសិនបើអ្នកនៅតែមិនប្រែចិត្ត នោះចុងក្រោយ អ្នកនឹងជួបរឿងដូចជាយូដាស។ មនុស្សគ្រប់គ្នាដែលជឿដល់ព្រះជាម្ចាស់ គួរតែយល់អំពីរឿងនេះ។

(ដកស្រង់ពី «របៀបបម្រើ ស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥៥

តាំងពីដើមដំបូងដែលកិច្ចការរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមនៅទូទាំងសាកលលោកមក ព្រះអង្គបានតម្រូវទុកមនុស្សជាច្រើនជាមុនរួចស្រេចដើម្បីបម្រើទ្រង់ ដោយរាប់ទាំងមនុស្សមកពីគ្រប់ដំណើរជីវិតផង។ គោលបំណងរបស់ទ្រង់ គឺដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់នៅលើផែនដី បានសម្រេចទៅយ៉ាងរលូន។ នេះគឺជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការរើសតាំងមនុស្សឱ្យបម្រើទ្រង់។ មនុស្សគ្រប់រូបដែលបម្រើព្រះជាម្ចាស់ ត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ គឺកិច្ចការរបស់ទ្រង់នេះហើយ ដែលធ្វើឱ្យមនុស្សមើលឃើញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ព្រះជាម្ចាស់ ព្រមទាំងគោលការណ៍នៃកិច្ចការរបស់ទ្រង់នៅលើផែនដីបានកាន់តែច្បាស់។ ព្រះជាម្ចាស់ពិតជាបានយាងមកកាន់ផែនដីដើម្បីបំពេញកិច្ចការរបស់ទ្រង់មែន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ដើម្បីឱ្យពួកគេអាចស្គាល់កិច្ចការរបស់ទ្រង់បានកាន់តែច្បាស់។ សព្វថ្ងៃ មានមនុស្សមួយក្រុមពោលគឺអ្នករាល់គ្នានេះឯង ដែលមានសំណាងបានបម្រើព្រះដ៏ជាក់ស្ដែង។ នេះពិតជាព្រះពរដ៏ច្រើនឥតគណនាសម្រាប់អ្នករាល់គ្នា ដែលព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នាឡើង។ ព្រះជាម្ចាស់តែងតែមានគោលការណ៍របស់ទ្រង់នៅក្នុងការរើសតាំងមនុស្សឱ្យបម្រើទ្រង់។ ការបម្រើព្រះជាម្ចាស់មិនមែនជារឿងសាមញ្ញគួរឱ្យសប្បាយរីករាយ ដូចអ្វីដែលមនុស្សស្រមើស្រមៃឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាមើលឃើញហើយថា មនុស្សទាំងអស់ដែលបម្រើនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ គឺពួកគេបម្រើទ្រង់ដោយសារតែពួកគេមានការណែនាំពីព្រះជាម្ចាស់ និងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងដោយសារតែពួកគេជាមនុស្សដែលស្វែងរកសេចក្ដីពិត។ លក្ខខណ្ឌទាំងនេះតិចតួចណាស់សម្រាប់អ្នកដែលបម្រើព្រះនោះ។

ការបម្រើព្រះជាម្ចាស់ មិនមែនជាកិច្ចការសាមញ្ញឡើយ។ អ្នកណាដែលមិនទាន់បានផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្លួននៅឡើយទេនោះ មិនអាចបម្រើព្រះជាម្ចាស់បានទេ។ ប្រសិនបើនិស្ស័យរបស់អ្នកមិនទាន់បានវិនិច្ឆ័យ និងវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យរបស់អ្នក នៅតែតំណាងឱ្យសាតាំងដដែល ហើយការបម្រើព្រះរបស់អ្នក គឺផ្អែកតាមនិស្ស័យបែបសាតាំង ដែលនេះបញ្ជាក់ថា អ្នកបម្រើព្រះគ្រាន់តែដើម្បីបង្ហាញចេតនាល្អប៉ុណ្ណោះ។ អ្នកបម្រើព្រះជាម្ចាស់ទៅតាមចរិតពីកំណើតរបស់អ្នក និងតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនអ្នក។ ជាងនេះទៅទៀត អ្នកតែងតែគិតថា កិច្ចការដែលអ្នកព្រមធ្វើនោះ គឺសុទ្ធតែជាកិច្ចការដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ទាំងអស់ ហើយកិច្ចការដែលអ្នកមិនចង់ធ្វើ គឺសុទ្ធតែជាកិច្ចការដែលព្រះជាម្ចាស់ស្អប់។ ដូច្នេះ អ្នកក៏ធ្វើកិច្ចការគ្រប់យ៉ាងទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកទាំងស្រុង។ តើទង្វើបែបនេះ អាចរាប់ថាជាការបម្រើព្រះជាម្ចាស់បានដែរឬទេ? នៅទីបំផុត និស្ស័យជីវិតរបស់អ្នកនឹងគ្មានការផ្លាស់ប្តូរសូម្បីតែបន្តិចសោះឡើយ តែផ្ទុយទៅវិញ ការបម្រើព្រះរបស់អ្នក កាន់តែធ្វើឱ្យអ្នកមានចិត្តរឹងរូសខ្លាំងឡើង ហេតុនេះ អ្នកក៏ប្រកាន់ខ្ជាប់តាមនិស្ស័យពុករលួយរបស់ខ្លួនដោយបែបនេះ។ ហេតុនេះហើយទើបអ្នកបង្កើតជាច្បាប់ទម្លាប់នៅក្នុងបម្រើព្រះជាម្ចាស់ ដែលភាគច្រើនផ្អែកលើចរិតផ្ទាល់ខ្លួនរបស់អ្នក និងផ្អែកលើបទពិសោធដែលទទួលបានពីការបម្រើព្រះតាមនិស្ស័យផ្ទាល់ខ្លួនរបស់អ្នក។ ទាំងនេះជាបទពិសោធ និងជាមេរៀនរបស់មនុស្ស ជាទស្សនៈវិជ្ជានៃការរស់នៅរបស់មនុស្សនៅក្នុងពិភពលោកនេះ។ មនុស្សដែលមានលក្ខណៈបែបនេះ អាចចាត់ថ្នាក់ជាពួកផារីស៊ី និងជាអ្នកដឹកនាំសាសនាបាន។ ប្រសិនបើពួកគេមិនភ្ញាក់ខ្លួន និងប្រែចិត្តទេ នោះពួកគេនឹងក្លាយជាព្រះគ្រីស្ទក្លែងក្លាយ និងជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលបោកបញ្ឆោតមនុស្សនៅគ្រាចុងក្រោយមិនខាន។ ព្រះគ្រីស្ទក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទដែលគេនិយាយនោះ នឹងលេចមកពីក្នុងចំណោមមនុស្សប្រភេទនេះឯង។ ប្រសិនបើអ្នកណាដែលបម្រើព្រះជាម្ចាស់ ធ្វើតាមចរិតផ្ទាល់របស់គេ និងប្រព្រឹត្តទៅតាមបំណងរបស់គេផ្ទាល់ អ្នកនោះនឹងប្រឈមនឹងការផាត់ចោលនៅពេលណាមួយជាក់ជាមិនខាន។ អ្នកណាដែលប្រើបទពិសោធរាប់សិបឆ្នាំដែលខ្លួនទទួលបានពីការបម្រើព្រះ ដើម្បីយកឈ្នះចិត្តមនុស្ស ដើម្បីបង្រៀននិងគ្រប់គ្រងមនុស្ស និងដើម្បីឱ្យបានខ្ពស់មុខខ្ពស់មាត់ តែមិនដែលកែប្រែចិត្ត មិនដែលលន់តួបាប និងមិនដែលលះបង់ប្រយោជន៍ពីមុខតំណែងរបស់ខ្លួនទេនោះ មនុស្សទាំងនេះនឹងត្រូវដួលចុះនៅចំពោះព្រះជាម្ចាស់មិនខាន។ ពួកគេជាប្រភេទមនុស្សដូចជាប៉ុលដែរ ដែលចូលចិត្តអួតអាងអំពីឋានៈបុណ្យសក្តិខ្ពង់ខ្ពស់របស់ខ្លួន និងសម្ញែងពីគុណសម្បត្តិរបស់ពួកគេ។ ព្រះជាម្ចាស់នឹងមិនប្រោសមនុស្សបែបនេះឱ្យបានគ្រប់លក្ខណ៍ឡើយ។ ការបម្រើព្រះបែបនេះ គឺជាការជ្រៀតជ្រែកដល់កិច្ចការរបស់ព្រះជាម្ចាស់វិញទេ។ មនុស្សតែងតែប្រកាន់ខ្ជាប់ទៅនឹងទម្លាប់ចាស់។ ពួកគេប្រកាន់ខ្ជាប់ទៅនឹងសញ្ញាណចាស់ៗ ទៅនឹងអ្វីគ្រប់យ៉ាងដែលកន្លងហួសទៅ។ នេះហើយគឺជាឧបសគ្គដ៏ធំក្នុងការបម្រើព្រះជាម្ចាស់របស់ពួកគេនោះ។ ប្រសិនបើអ្នកមិនអាចលះបង់អ្វីទាំងនេះបានទេ នោះវានឹងនៅរួបរឹតជីវិតរបស់អ្នកទាំងមូលមិនខាន។ ទោះបីនៅពេលអ្នកបម្រើព្រះជាម្ចាស់ អ្នកប្រឹងរត់ដល់បាក់ជើង ឬធ្វើការធ្ងន់ដល់បាក់ខ្នង ឬទោះបីអ្នកត្រូវស្លាប់ដោយសារតែជំនឿរបស់អ្នកក៏ដោយ ក៏ទ្រង់នឹងមិនសរសើរអ្នកសូម្បីបន្តិចណាដែរ។ ផ្ទុយទៅវិញ ទ្រង់នឹងមានបន្ទូលថា អ្នកជាមនុស្សប្រព្រឹត្តអាក្រក់។

(ដកស្រង់ពី «ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥៦

ចាប់ពីថ្ងៃនេះតទៅ ព្រះជាម្ចាស់នឹងប្រោសអ្នកដែលគ្មានសញ្ញាណសាសនាឱ្យបានគ្រប់លក្ខណ៍ជាផ្លូវការ ជាអ្នកដែលព្រមលះបង់អ្វីដែលជារបស់ចាស់ផ្ទាល់ខ្លួនចោល និងជាអ្នកដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត។ ព្រះអង្គនឹងប្រោសឱ្យអ្នកដែលស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានគ្រប់លក្ខណ៍។ មនុស្សទាំងអស់នេះគួរតែក្រោកឡើង និងបម្រើព្រះជាម្ចាស់។ ព្រះជាម្ចាស់មានមានព្រះប្រាជ្ញាញាណពេញបរិបូរគ្មានទីបញ្ចប់ និងគ្មានដែនកំណត់។ កិច្ចការដ៏អស្ចារ្យនិងព្រះបន្ទូលដ៏មានតម្លៃរបស់ទ្រង់ កំពុងរង់ចាំឱ្យមនុស្សកាន់តែច្រើនឡើងៗត្រេកអរទទួលយក។ បច្ចុប្បន្ននេះ អ្នកដែលមានសញ្ញាណសាសនា អ្នកដែលអួតអាងពីឋានៈ និងអ្នកដែលមិនអាចលះបង់ខ្លួនឯងបាន នឹងពិបាកទទួលយកអ្វីៗដែលថ្មីទាំងនេះណាស់។ ព្រះវិញ្ញាណបរិសុទ្ធគ្មានឱកាសប្រោសឱ្យមនុស្សទាំងនេះបានគ្រប់លក្ខណ៍ឡើយ។ ប្រសិនបើមនុស្សម្នាក់ គ្មានការតាំងចិត្តក្នុងការស្ដាប់បង្គាប់ ហើយគ្មានការស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេគ្មានផ្លូវនឹងទទួលយកអ្វីៗដែលថ្មីទាំងនេះទេ។ ពួកគេនឹងកាន់តែបះបោរខ្លាំងឡើង កាន់តែមានល្បិចកល ហើយចុងបញ្ចប់ ពួកគេនឹងដើរនៅលើផ្លូវខុសមិនខាន។ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅពេលនេះ ព្រះជាម្ចាស់នឹងលើកមនុស្សជាច្រើននាក់ថែមទៀត ជាអ្នកដែលស្រឡាញ់ទ្រង់ពិតប្រាកដ និងជាអ្នកដែលអាចទទួលយកពន្លឺថ្មីបាន ហើយទ្រង់នឹងកាត់បន្ថយអ្នកដឹកនាំសាសនាណាដែលអួតអាងពីឋានៈរបស់ខ្លួនចេញឱ្យអស់។ ចំពោះមនុស្សណាដែលរឹងត្អឹង មិនចង់ផ្លាស់ប្រែ គឺទ្រង់មិនត្រូវការពួកគេសូម្បីតែម្នាក់ណាឡើយ។ តើអ្នកចង់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនេះដែរឬទេ? តើអ្នកបម្រើព្រះជាម្ចាស់ទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ឬក៏តាមអ្វីដែលព្រះជាម្ចាស់តម្រូវ? ចំណុចនេះ អ្នកត្រូវតែដឹងដោយខ្លួនឯង។ តើអ្នកជាអ្នកដឹកនាំសាសនាម្នាក់ ឬក៏ជាទារកទើបនឹងកើត ដែលត្រូវព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍? តើការបម្រើព្រះរបស់អ្នកទទួលបានការសរសើរពីព្រះវិញ្ញាណបរិសុទ្ធច្រើនប៉ុនណា? តើព្រះជាម្ចាស់មិនយកព្រះទ័យទៅចាំពីការបម្រើរបស់អ្នកនោះច្រើនប៉ុនណា? តាមរយៈការបម្រើព្រះជាម្ចាស់រាប់សិបឆ្នាំមកនេះ តើជីវិតរបស់អ្នកបានផ្លាស់ប្ដូរច្រើនប៉ុនណាហើយ? តើអ្នកដឹងច្បាស់អំពីចំណុចទាំងអស់នេះដែរឬទេ? ប្រសិនបើអ្នកមានសេចក្តីជំនឿពិតប្រាកដមែន នោះអ្នកនឹងលះបង់សញ្ញាណសាសនាចាស់ៗរបស់អ្នកកាលពីមុនចោល ហើយអាចបម្រើព្រះជាម្ចាស់បានកាន់តែប្រសើរជាងមុនតាមរបៀបថ្មីមួយមិនខាន។ ឥឡូវនេះ ក្រោកឈរក៏មិនទាន់ហួសពេលដែរ។ សញ្ញាណសាសនាចាស់ៗ អាចធ្វើឱ្យជីវិតរបស់មនុស្ស្មម្នាក់ទាំងមូល ត្រូវអសារបង់បាន។ បទពិសោធដែលមនុស្សម្នាក់ទទួលបាន អាចឱ្យគេឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយធ្វើអ្វីតាមតែអំពើចិត្តរបស់គេបាន។ ប្រសិនបើអ្នកមិនលះបង់អ្វីទាំងនេះចោលទេ នោះវានឹងក្លាយជាថ្មជំពប់ជើងដែលរារាំងដល់ការរីកចម្រើននៅក្នុងជីវិតរបស់អ្នកមិនខាន។ ព្រះជាម្ចាស់តែងប្រោសអ្នកដែលបម្រើទ្រង់ឱ្យបានគ្រប់លក្ខណ៍ ហើយមិនងាយផាត់ពួកគេចោលឡើយ។ ប្រសិនបើអ្នកពិតជាទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីបន្ទូលរបស់ព្រះជាម្ចាស់មែន ប្រសិនបើអ្នកអាចលះបង់ការអនុវត្ត និងក្បួនច្បាប់សាសនាចាស់ៗចោលបាន ហើយឈប់ប្រើសញ្ញាណសាសនាចាស់គំរឹលជាខ្នាតដើម្បីវាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ នោះអ្នកនឹងមានអនាគតមិនខាន។ ប៉ុន្តែ ប្រសិនបើអ្នកប្រកាន់ខ្ជាប់តាមវិធីចាស់ ប្រសិនបើអ្នកនៅតែឱ្យតម្លៃវាខ្លាំងដដែល នោះអ្នកគ្មានផ្លូវត្រូវបានសង្គ្រោះឡើយ។ ព្រះជាម្ចាស់មិនឱ្យតម្លៃមនុស្សបែបនេះទេ។ ប្រសិនបើអ្នកពិតជាចង់ឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍មែន នោះអ្នកត្រូវតែតាំងចិត្តលះបង់អ្វីៗទាំងអស់កាលពីមុនចេញ។ បើទោះបីជាអ្វីៗដែលបានធ្វើកាលពីមុននោះត្រូវក៏ដោយ ហើយទោះបីវាជាកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកត្រូវតែលះបង់ និងឈប់ប្រកាន់ខ្ជាប់តាមកិច្ចការនោះដែរ។ ទោះបីដឹងច្បាស់ថាកិច្ចការនោះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើផ្ទាល់ក៏ដោយ ក៏នៅថ្ងៃនេះ អ្នកត្រូវតែលះបង់កិច្ចការនោះចោលដែឬ។ ដាច់ខាត អ្នកមិនត្រូវប្រកាន់តាមកិច្ចការនោះទៀតទេ។ ព្រះជាម្ចាស់តម្រូវឱ្យធ្វើបែបនេះ។ អ្វីៗគ្រប់យ៉ាងត្រូវតែផ្លាស់ថ្មីវិញ។ នៅក្នុងកិច្ចការនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទ្រង់មិនដែលមានបន្ទូលសម្អាងទៅលើរឿងចាស់ៗដែលកន្លងហួសទៅហើយទេ ហើយទ្រង់ក៏មិនជីកកកាយពីរឿងរ៉ាវចាស់ៗដែរ។ ព្រះជាម្ចាស់ជាព្រះដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយទ្រង់មិនទាំងប្រកាន់តាមព្រះបន្ទូលរបស់ទ្រង់ផ្ទាល់កាលពីអតីតកាលផង។ ចំណុចនេះសបញ្ជាក់់ឱ្យឃើញថា ព្រះជាម្ចាស់មិនគោរពតាមក្បួនច្បាប់ណាមួយឡើយ។ ដូច្នេះ ក្នុងនាមជាមនុស្សម្នាក់ ប្រសិនបើអ្នកតែងតែប្រកាន់ខ្ជាប់ទៅនឹងរឿងពីអតីតកាល ប្រសិនបើអ្នកមិនព្រមលះបង់វាចោលទេ ហើយប្រណិប័តន៍យ៉ាងខ្ជាប់ខ្ជួនទៅតាមក្បួនច្បាប់ ចំណែកឯព្រះជាម្ចាស់វិញ លែងប្រើមធ្យោបាយដែលទ្រង់បានប្រើពីមុនដើម្បីបំពេញកិច្ចការទ្រង់ទៀតនោះ ដូច្នេះ តើពាក្យសម្ដី និងសកម្មភាពរបស់អ្នក មិនមែនជាការរំខានទេឬអ្វី? តើអ្នកមិនមែនក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ទេឬអ្វី? តើអ្នកព្រមឱ្យជីវិតរបស់អ្នកទាំងមូលប្រែជាក្រឡាប់ចក្រ និងត្រូវបំផ្លាញដោយសារតែវិធីចាស់គំរឹលទាំងនេះដែរទេ? អ្វីៗដែលចាស់គំរឹលទាំងអស់នេះ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់។ តើអ្នកចង់ក្លាយជាមនុស្សបែបនេះមែនទេ? ប្រសិនបើអ្នកពិតជាមិនចង់ក្លាយជាមនុស្សបែបនេះទេ ដូច្នេះ ចូរប្រញាប់បញ្ឈប់ទង្វើដែលអ្នកកំពុងធ្វើ ហើយបកក្រោយ ចាប់ផ្ដើមសាជាថ្មីវិញ។ ព្រះជាម្ចាស់នឹងមិនចងចាំពីការបម្រើរបស់អ្នកកាលពីអតីតកាលឡើយ។

(ដកស្រង់ពី «ការបម្រើសាសនា ត្រូវតែផាត់ចោលជាដាច់ខាត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥៧

ទាក់ទងនឹងកិច្ចការ មនុស្សជឿថាកិច្ចការគឺជាការមមាញឹកដើម្បីព្រះជាម្ចាស់ អធិប្បាយព្រះបន្ទូលគ្រប់ទីកន្លែង និងចំណាយដើម្បីផលប្រយោជន៍របស់ទ្រង់។ ទោះបីជាជំនឿនេះត្រឹមត្រូវក៏ដោយ ក៏វាត្រូវតែមួយចំហៀងពេកហើយ។ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សគឺមិនមែនត្រឹមតែមមាញឹកដើម្បីទ្រង់ប៉ុណ្ណោះទេ។ លើសពីនេះ កិច្ចការនេះគឺទាក់ទងទៅនឹងព័ន្ធកិច្ច និងការផ្គត់ផ្គង់នៅក្នុងវិញ្ញាណ។ បងប្អូនប្រុសស្រីជាច្រើន សូម្បីតែបន្ទាប់ពីមានបទពិសោធជាច្រើនឆ្នាំទាំងនេះហើយក៏ដោយ ក៏មិនដែលគិតអំពីការធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់ដែរ ដោយសារតែមនុស្សគិតថាកិច្ចការគឺស្របគ្នាទៅនឹងអ្វីដែលព្រះជាម្ចាស់តម្រូវ។ ដូច្នេះហើយ មនុស្សមិនមានចំណាប់អារម្មណ៍អ្វីនៅក្នុងបញ្ហារបស់កិច្ចការនោះទេ ហើយនេះគឺពិតជាមូលហេតុដែលថា ការចូលទៅក្នុងរបស់មនុស្ស ក៏ត្រឹមតែមួយចំហៀងដែរនោះ។ អ្នករាល់គ្នាគួរតែចាប់ផ្តើមការចូលទៅក្នុងរបស់អ្នករាល់គ្នា ដោយការធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់ នោះទើបអ្នករាល់គ្នាអាចឆ្លងកាត់បទពិសោធគ្រប់ទិដ្ឋភាពបានកាន់តែប្រសើរ។ នេះគឺជាអ្វីដែលអ្នករាល់គ្នាគួរតែចូលទៅក្នុង។ កិច្ចការមិនសំដៅលើការមមាញឹកដើម្បីព្រះជាម្ចាស់នោះទេ ប៉ុន្តែវាសំដៅទៅលើថាតើជីវិតរបស់មនុស្ស និងអ្វីដែលមនុស្សស្ដែងចេញនៅក្នុងការរស់នៅ អាចថ្វាយការសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់ឬអត់។ កិច្ចការសំដៅលើមនុស្សដែលប្រើប្រាស់ភក្ដីភាពរបស់ពួកគេចំពោះព្រះជាម្ចាស់ ហើយប្រើប្រាស់ចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ព្រមទាំងធ្វើព័ន្ធកិច្ចដល់មនុស្សដែរ។ នេះគឺជាទំនួលខុសត្រូវរបស់មនុស្ស ហើយនេះគឺជាអ្វីដែលមនុស្សទាំងអស់គួរតែយល់។ មនុស្សម្នាក់អាចនិយាយថា ការចូលទៅក្នុងរបស់អ្នករាល់គ្នាគឺជាកិច្ចការរបស់អ្នក ហើយថាអ្នកកំពុងតែស្វះស្វែងចូលទៅក្នុង អំឡុងពេលធ្វើកិច្ចការថ្វាយព្រះជាម្ចាស់។ ការមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ មិនគ្រាន់តែមានន័យថា អ្នកដឹងពីវិធីហូប និងផឹកព្រះបន្ទូលរបស់ទ្រង់នោះទេ។ ពិសេសជាងនេះទៅទៀត អ្នកត្រូវតែដឹងពីវិធីដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងអាចបម្រើទ្រង់ ព្រមទាំងអាចធ្វើព័ន្ធកិច្ច និងផ្គត់ផ្គង់ដល់មនុស្សទៀតផង។ នេះគឺជាកិច្ចការ ហើយវាក៏ជាការចូលទៅក្នុងរបស់អ្នកដែរ។ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែសម្រេចបាន។ មានមនុស្សជាច្រើនដែលគ្រាន់តែផ្តោតទៅលើការមមាញឹកដើម្បីព្រះជាម្ចាស់ និងអធិប្បាយព្រះបន្ទូលគ្រប់ទីកន្លែង ប៉ុន្តែពួកគេមើលរំលងបទពិសោធផ្ទាល់ខ្លួន ហើយធ្វើព្រងើយកន្តើយចំពោះការចូលទៅក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេ។ នេះគឺជាអ្វីដែលបាននាំអស់អ្នកដែលបម្រើព្រះជាម្ចាស់ ឱ្យក្លាយជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ មនុស្សទាំងនេះដែលបានបម្រើព្រះជាម្ចាស់ និងបានធ្វើព័ន្ធកិច្ចដល់មនុស្សជាតិក្នុងពេលជាច្រើនឆ្នាំនេះ គ្រាន់តែបានចាត់ទុកការធ្វើកិច្ចការ និងការអធិប្បាយព្រះបន្ទូល ជាការចូលទៅក្នុង ហើយគ្មាននរណាម្នាក់បានទទួលបទពិសោធខាងវិញ្ញាណផ្ទាល់ខ្លួន ជាការចូលទៅក្នុងដ៏មានសារៈសំខាន់នោះទេ។ ផ្ទុយទៅវិញ ពួកគេបានទទួលការបំភ្លឺដែលពួកគេទទួលបានពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាទុនដើម្បីបង្រៀនអ្នកដទៃ។ នៅពេលអធិប្បាយព្រះបន្ទូល ពួកគេមានបន្ទុកជាច្រើន ហើយពួកគេទទួលយកកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយតាមរយៈវិធីនេះ ពួកគេកំពុងតែបញ្ចេញព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលនេះ អស់អ្នកដែលធ្វើកិច្ចការ គឺបានពេញដោយការពេញចិត្ត ហាក់ដូចជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានក្លាយជាបទពិសោធខាងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេអ៊ីចឹង។ ពួកគេមានអារម្មណ៍ថា គ្រប់ទាំងពាក្យដែលពួកគេកំពុងតែនិយាយ គឺជាកម្មសិទ្ធិនៃភាវៈផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែជាថ្មីម្តងទៀត វាហាក់ដូចជាបទពិសោធរបស់ពួកគេមិនច្បាស់ដូចជាពួកគេបានពណ៌នាសោះ។ ជាងនេះទៅទៀត នៅមុនពេលនិយាយ ពួកគេគ្មានដឹងអ្វីដែលនឹងត្រូវនិយាយនោះទេ ប៉ុន្តែនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងពួកគេ នោះពាក្យរបស់ពួកគេហូរចេញមកដូចទឹក។ បន្ទាប់ពីអ្នកបានអធិប្បាយព្រះបន្ទូលម្តងទៀតតាមវិធីនេះ អ្នកមានអារម្មណ៍ថា កម្ពស់ពិតរបស់អ្នកគឺមិនតូចដូចដែលអ្នកបានជឿនោះទេ ហើយនៅក្នុងស្ថានភាពដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅក្នុងអ្នកពីរបីដងរួចហើយ នោះអ្នកកំណត់ថា អ្នកមានកម្ពស់រួចទៅហើយ ថែមទាំងជឿដោយខុសឆ្គងថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាការចូលទៅក្នុងផ្ទាល់ខ្លួនរបស់អ្នក និងជាភាវៈផ្ទាល់ខ្លួនរបស់អ្នកទៀតផង។ នៅពេលដែលអ្នកមានបទពិសោធជាបន្តបន្ទាប់តាមវិធីនេះ អ្នកនឹងទន់ជ្រាយអំពីការចូលទៅក្នុងផ្ទាល់ខ្លួនរបស់អ្នក ដោយរអិលចូលទៅក្នុងភាពខ្ជិលច្រអូសដោយមិនបានកត់សម្គាល់ ហើយឈប់ផ្តល់សារៈសំខាន់លើការចូលទៅក្នុងផ្ទាល់ខ្លួនរបស់អ្នកតទៅទៀតហើយ។ ដោយសារមូលហេតុនេះ ទើបនៅពេលដែលអ្នកកំពុងតែធ្វើព័ន្ធកិច្ចដល់អ្នកដទៃ អ្នកត្រូវតែបែងចែកឱ្យច្បាស់រវាងកម្ពស់របស់អ្នក និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ការធ្វើបែបនេះអាចជួយសម្រួលការចូលទៅក្នុងរបស់អ្នកកាន់តែប្រសើរ ហើយនាំយកផលប្រយោជន៍ដល់បទពិសោធរបស់អ្នក។ នៅពេលដែលមនុស្សយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធធ្វើជាបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ នោះទង្វើនេះក្លាយជាប្រភពនៃការបាត់បង់សីលធម៌។ នេះគឺជាមូលហេតុដែលខ្ញុំមានបន្ទូល មិនថាអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ អ្នកគួរតែចាត់ទុកការចូលទៅក្នុងរបស់អ្នករាល់គ្នា គឺជាមេរៀនដ៏សំខាន់មួយ។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥៨

មនុស្សម្នាក់ធ្វើការដើម្បីធ្វើឱ្យផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីនាំអស់អ្នកដែលត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់មកនៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់ ដើម្បីនាំមនុស្សទៅកាន់ព្រះជាម្ចាស់ និងដើម្បីណែនាំកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងសេចក្ដីណែនាំរបស់ព្រះជាម្ចាស់ដល់មនុស្សផង ហេតុនេះទើបធ្វើឱ្យផលផ្លែនៃកិច្ចការរបស់ព្រះជាម្ចាស់គ្រប់លក្ខណ៍។ ដូច្នេះហើយ វាចាំបាច់ដែលអ្នករាល់គ្នាមានភាពច្បាស់លាស់យ៉ាងហ្មត់ចត់ពាក់ព័ន្ធនឹងខ្លឹមសារនៃកិច្ចការ។ ក្នុងនាមជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ប្រើ មនុស្សម្នាក់ៗមានតម្លៃក្នុងការធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់ ពោលគឺគ្រប់គ្នាមានឱកាសដើម្បីឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ មានចំណុចមួយដែលអ្នករាល់គ្នាត្រូវដឹង៖ នៅពេលដែលមនុស្សធ្វើកិច្ចការដែលព្រះជាម្ចាស់ដាក់បញ្ជាបេសកកម្មឱ្យ នោះមនុស្សត្រូវបានផ្តល់ឱកាសដើម្បីឱ្យព្រះជាម្ចាស់ប្រើប្រាស់។ ប៉ុន្តែអ្វីដែលមនុស្សនិយាយនិងដឹង មិនមែនជាកម្ពស់ទាំងមូលរបស់មនុស្សនោះទេ។ គ្រប់យ៉ាងដែលអ្នករាល់គ្នាអាចធ្វើ គឺស្គាល់ភាពខ្វះខាតផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាឱ្យកាន់តែល្អប្រសើរជាងមុន ក្នុងអំឡុងដំណើរនៃកិច្ចការរបស់អ្នក ហើយមានការបំភ្លឺកាន់តែប្រសើរជាងមុនពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរបៀបនេះ អ្នករាល់គ្នានឹងត្រូវបានធ្វើឱ្យមានសមត្ថភាពក្នុងការទទួលបាននូវការចូលទៅក្នុងដ៏ប្រសើរជាងមុន នៅក្នុងដំណើរនៃកិច្ចការរបស់អ្នក។ ប្រសិនបើមនុស្សចាត់សេចក្ដីណែនាំដែលមកពីព្រះជាម្ចាស់ជាការចូលទៅក្នុងផ្ទាល់ខ្លួនរបស់ពួកគេ ហើយជាអ្វីមួយដែលមានស្រាប់នៅក្នុងពួកគេ នោះគ្មានសក្តានុពលអ្វីសម្រាប់កម្ពស់របស់មនុស្សក្នុងការលូតលាស់នោះទេ។ ការបំភ្លឺដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងមនុស្ស ប្រព្រឹត្តទៅនៅពេលដែលពួកគេស្ថិតនៅក្នុងសភាពធម្មតា។ នៅពេលនោះ មនុស្សតែងតែភាន់ច្រឡំចំពោះការបំភ្លឺដែលពួកគេទទួលបានថាជាកម្ពស់ជាក់ស្តែងផ្ទាល់ខ្លួនរបស់ពួកគេ ដោយសារតែវិធីដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ គឺសាមញ្ញណាស់ ហើយទ្រង់ប្រើប្រាស់អ្វីដែលមានស្រាប់នៅក្នុងមនុស្ស។ នៅពេលដែលមនុស្សធ្វើកិច្ចការ និងនិយាយ ឬនៅពេលដែលពួកគេកំពុងតែអធិស្ឋាន និងកំពុងសម្ដែងភក្ដីភាពខាងវិញ្ញាណរបស់ពួកគេ នោះសេចក្តីពិតមួយនឹងក្លាយជាច្បាស់មួយរំពេចសម្រាប់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ តាមពិតទៅ អ្វីដែលមនុស្សមើលឃើញគឺត្រឹមតែជាការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ (ជាធម្មជាតិ ការបំភ្លឺនេះគឺជាប់ទាក់ទងនឹងកិច្ចសហការរបស់មនុស្ស) ហើយមិនតំណាងឱ្យកម្ពស់ពិតរបស់មនុស្សនោះទេ។ បន្ទាប់ពីមានបទពិសោធមួយរយៈមក នៅពេលដែលមនុស្សជួបប្រទះសេចក្តីលំបាក និងការល្បងលមួយចំនួន នោះកម្ពស់ពិតរបស់មនុស្សក៏លេចចេញមកជាក់ស្តែងនៅក្រោមកាលៈទេសៈនេះ។ មានតែបែបនោះទេ ទើបមនុស្សនឹងរកឃើញថា កម្ពស់របស់គេមិនអស្ចារ្យណាស់ណាទេ ហើយភាពអាត្មានិយម ការគិតតែពិខ្លួនឯង និងភាពលោភលន់របស់មនុស្ស គឺចេញមកទាំងអស់។ មានតែបន្ទាប់ពីមានបទពិសោធពីរបីដងដូចនេះទេ ទើបមនុស្សជាច្រើនដែលបានភ្ញាក់នៅក្នុងវិញ្ញាណរបស់ពួកគេ ដឹងថា អ្វីដែលពួកគេមានបទពិសោធកាលពីអតីតកាល មិនមែនជាការពិតផ្ទាល់ខ្លួនរបស់ពួកគេនោះទេ ប៉ុន្តែវាជាការស្រាយបំភ្លឺដ៏ខ្លីពីព្រះវិញ្ញាណបរិសុទ្ធ ហើយថាមនុស្សមិនទទួលបានអ្វីក្រៅពីពន្លឺនេះទេ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺមនុស្សដើម្បីឱ្យយល់ពីសេចក្តីពិត វាតែងតែស្ថិតនៅក្នុងរបៀបមួយដែលច្បាស់លាស់ និងលេចធ្លោ ដោយពុំមានការពន្យល់ថាអ្វីៗកើតបានឡើងដោយរបៀបណា ឬនឹងទៅកន្លែងណានោះទេ។ ពោលគឺ ក្រៅពីការបញ្ចូលសេចក្តីលំបាករបស់មនុស្សទៅក្នុងការបើកបង្ហាញនេះ ទ្រង់បើកសម្ដែងសេចក្តីពិតដោយផ្ទាល់។ នៅពេលដែលមនុស្សជួបប្រទះសេចក្តីលំបាកនៅក្នុងដំណើរការនៃការចូលទៅក្នុង ហើយក្រោយមកចូលទៅក្នុងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះហេតុការណ៍នេះក៏ក្លាយជាបទពិសោធជាក់ស្តែងរបស់មនុស្ស។ ... ដូច្នេះហើយ ស្របពេលដែលអ្នកទទួលយកកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ អ្នកគួរតែផ្តល់សារៈសំខាន់ឱ្យកាន់តែខ្លាំងលើការចូលទៅក្នុងរបស់អ្នករាល់គ្នា ដោយការមើលឃើញយ៉ាងត្រឹមត្រូវអំពីអ្វីដែលជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអ្វីជាការចូលទៅក្នុងរបស់អ្នករាល់គ្នា ក៏ដូចជាការបញ្ចូលកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទៅក្នុងការចូលទៅក្នុងរបស់អ្នករាល់គ្នាដែរ នោះទើបអ្នករាល់គ្នាអាចបានគ្រប់លក្ខណ៍ដោយព្រះវិញ្ញាណបរិសុទ្ធតាមវិធីច្រើនជាងនេះ ហើយទើបខ្លឹមសារនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអាចសម្រេចបាននៅក្នុងអ្នករាល់គ្នា។ នៅក្នុងដំណើរនៃបទពិសោរបស់អ្នកអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកនឹងស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ក៏ដូចជាខ្លួនឯងដែរ ហើយជាងនេះទៅទៀត នៅក្នុងចំណោមអស់អ្នកដែលស្គាល់ពីចំនួននៃការឈឺចាប់ដ៏តឹងតែងនេះ អ្នកនឹងអភិវឌ្ឍទំនាក់ទំនងជាប្រក្រតីមួយជាមួយព្រះជាម្ចាស់ ហើយទំនាក់ទំនងរវាងអ្នកនិងព្រះជាម្ចាស់ នឹងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ពីការកើតឡើងនៃការលួសកាត់ និងការបន្សុទ្ធរាប់មិនអស់រួចមក អ្នកនឹងអភិវឌ្ឍសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់។ នោះជាមូលហេតុដែលអ្នករាល់គ្នាត្រូវតែដឹងថា ការរងទុក្ខ ការវាយផ្ដួល និងសេចក្តីទុក្ខវេទនា មិនមែនជារឿងដែលត្រូវខ្លាចនោះទេ។ អ្វីដែលគួរឱ្យខ្លាចគឺការមានតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែមិនមានការចូលទៅក្នុងរបស់អ្នក។ នៅពេលដែលថ្ងៃនៃកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ចូលមកដល់ នោះអ្នកនឹងបានបញ្ចេញកម្លាំងដោយគ្មានបានអ្វីសោះ។ ទោះបីជាអ្នកមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនឹងមិនបានស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ឬមានការចូលទៅក្នុងរបស់អ្នកដែរ។ ការបំភ្លឺដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងមនុស្ស គឺមិនមែនដើម្បីរក្សាចិត្តឆេះឆួលរបស់មនុស្សឱ្យស្ថិតស្ថេរនោះទេ ប៉ុន្តែដើម្បីបើកផ្លូវសម្រាប់ការចូលទៅក្នុងរបស់មនុស្ស ក៏ដូចជាដើម្បីអនុញ្ញាតឱ្យមនុស្សស្គាល់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងដើម្បីអភិវឌ្ឍអារម្មណ៍នៃការគោរព និងការស្រឡាញ់ចំពោះព្រះជាម្ចាស់ចាប់ពីចំណុចនេះទៅ។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៥៩

ក្នុងកិច្ចការរបស់អ្នកដែលបានឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយការជំនុំជម្រះ និងការវាយផ្ចាល មានការបង្វែរចាកតិចតួចបំផុត រីឯការបង្ហាញអំពីកិច្ចការរបស់គេក៏រឹតតែសុក្រឹតទៀតផង។ មនុស្សដែលសម្អាងលើលក្ខណៈធម្មជាតិរបស់គេដើម្បីធ្វើការប្រព្រឹត្តកំហុសធ្ងន់ណាស់។ កិច្ចការរបស់មនុស្សដែលមិនបានគ្រប់លក្ខណ៍ បង្ហាញចេញនូវលក្ខណៈធម្មជាតិរបស់គេច្រើនពេក ដែលបង្កើតឱ្យមានឧបសគ្គដ៏ធំដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដោយឡែក ទោះបីជាគុណសម្បត្តិរបស់មនុស្សល្អយ៉ាងណា ក៏គេនៅតែត្រូវឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយ និងការជំនុំជម្រះដែរ មុនពេលដែលគេអាចធ្វើកិច្ចការនៃបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើពួកគេមិនឆ្លងកាត់ ការជំនុំជម្រះបែបនេះទេ កិច្ចការរបស់ពួកគេ ទោះបីជាសម្រេចបានល្អយ៉ាងណា ក៏មិនអាចស្របនឹងគោលការណ៍នៃសេចក្ដីពិតបានឡើយ ហើយនៅតែជាផលដែលកើតចេញពីលក្ខណៈធម្មជាតិ និងសេចក្ដីល្អរបស់មនុស្សដដែល។ កិច្ចការរបស់មនុស្សដែលបានឆ្លងកាត់នូវការលួសកាត់ ការដោះស្រាយជាមួយ និង ការជំនុំជម្រះ កាន់តែសុក្រឹតជាងកិច្ចការរបស់មនុស្សដែលមិនឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយ និងការជំនុំជម្រះទៅទៀត។ មនុស្សដែលមិនបានឆ្លង កាត់ការជំនុំជម្រះ មិនបង្ហាញនូវអ្វីក្រៅតែពីសាច់ឈាមនិងគំនិតរបស់មនុស្សលោក បូករួមទាំងបញ្ញា និងទេពកោសល្យពីកំណើតរបស់មនុស្សលោកប៉ុណ្ណោះ។ នេះមិនមែនជាបង្ហាញអំពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយសុក្រឹតរបស់មនុស្សឡើយ។ អ្នកដែលដើរតាមមនុស្សបែបនេះ ត្រូវបាននាំមកចំពោះព្រះជាម្ចាស់ ដោយសារលក្ខណៈពីកំណើតរបស់គេ។ ដោយសារគេបង្ហាញនូវតម្រិះនិងបទពិសោធរបស់មនុស្សខ្លាំងពេក ដែលស្ទើរតែដាច់ចេញពីចេតនាដើមរបស់ព្រះជាម្ចាស់ និងល្អៀងឆ្ងាយពេក ទើបកិច្ចការរបស់មនុស្សបែបនេះ មិនអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់ តែផ្ទុយទៅវិញបែរជា នាំគេមកចំពោះមនុស្សលោកវិញ។ ហេតុនេះ អស់អ្នកដែលមិនបានឆ្លងកាត់ការជំនុំជម្រះ និងការដាក់ទោសពុំមានលក្ខណៈសម្បត្តិនឹងអនុវត្តកិច្ចការនៃបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់នោះឡើយ។ កិច្ចការរបស់អ្នកធ្វើការដែលមានលក្ខណសម្បត្តិ អាចនាំមនុស្សមកក្នុងផ្លូវត្រឹមត្រូវ ហើយផ្ដល់ឱ្យពួកគេនូវការប្រកាន់ខ្ជាប់តាមសេចក្ដីពិតដែលកាន់តែអស្ចារ្យ។ កិច្ចការរបស់គេ អាចនាំមនុស្សមកចំពោះព្រះជាម្ចាស់បាន។ លើសពីនេះកិច្ចការដែលគេធ្វើ អាចខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងមិនត្រូវដាក់កំហិតដោយក្រឹត្យក្រមនោះឡើយ ទាំងអនុញ្ញាតឱ្យមនុស្សមានសិទ្ធិ និងសេរីភាព ហើយឱ្យសមត្ថភាពពួកគេលូតលាស់ក្នុងជីវិតបន្តិចម្ដងៗ និងឱ្យគេមាននូវការប្រកាន់ខ្ជាប់តាមសេចក្ដីពិត ដែលកាន់តែជ្រាលជ្រៅ។ កិច្ចការរបស់អ្នកធ្វើការដែលពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅមានចំណុចខ្វះខាតច្រើនណាស់។ កិច្ចការរបស់គេ គឺចោលម្សៀត។ គេបានត្រឹមនាំមនុស្សឱ្យស្គាល់ក្រឹត្យក្រម ហើយអ្វីដែលគេទាមទារពីមនុស្ស មិនខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលទៀតទេ។ គេមិនធ្វើការឱ្យស្របទៅនឹងសេចក្ដីត្រូវការជាក់ស្ដែងរបស់មនុស្សនោះឡើយ។ ក្នុងកិច្ចការប្រភេទនេះ មាននូវក្រឹត្យក្រម និងមានគោលលទ្ធិច្រើនណាស់ ហើយវាមិនអាចនាំមនុស្សចូលមកក្នុងភាពជាក់ស្ដែងនោះទេ ក៏មិននាំគេមកក្នុងការអនុវត្តនៃការលូតលាស់ជាធម្មតានៅក្នុងជីវិតនោះឡើយ។ វាបានត្រឹមតែអាចឱ្យមនុស្ស អាចប្រកាន់តាមក្រឹត្យក្រមឥតបានការមួយចំនួនតូចតែប៉ុណ្ណោះ។ ការដឹកនាំបែបនេះបានត្រឹមតែនាំមនុស្សឱ្យវង្វេងតែប៉ុណ្ណោះ។ គេដឹកនាំអ្នកឱ្យក្លាយជាមនុស្សដូចគេ គេអាចនាំអ្នកឱ្យមានចរិតលក្ខណៈ និងលក្ខណៈដូចនឹងអ្វីដែលគេមាន។ ដើម្បីឱ្យអ្នកដើរតាមមើលដឹងថា អ្នកដឹកនាំមាន ឬគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កត្តាសំខាន់ គឺសម្លឹងមើលផ្លូវដែលគេដឹកនាំ និងលទ្ធផលនៃកិច្ចការរបស់គេ ហើយមើលថា អ្នកដែលដើរតាមទទួលបាននូវគោលការណ៍ស្របទៅនឹងសេចក្ដីពិតដែរ ឬអត់ ហើយមើលថា ពួកគេទទួលបានវិធីអនុវត្តត្រូវនឹងការបំផ្លាស់បំប្រែរបស់គេដែរ ឬអត់។ អ្នកគួរបែងចែកឱ្យបានរវាងកិច្ចការខុសគ្នារបស់ប្រភេទមនុស្សខុសគ្នា អ្នកមិនគប្បីធ្វើជាអ្នកដើរតាមដ៏ល្ងង់ខ្លៅនោះឡើយ។ កត្តានេះពាក់ព័ន្ធនឹងបញ្ហានៃការប្រកាន់ខ្ជាប់របស់មនុស្ស។ ប្រសិនបើអ្នកមិនអាចបែងចែកថា ការដឹកនាំរបស់មនុស្សណាមួយមានផ្លូវ ហើយណាមួយគ្មានផ្លូវ នោះអ្នកនឹងត្រូវគេបញ្ឆោតបានយ៉ាងងាយ។ ចំណុចទាំងនេះ ជះឥទ្ធិពលដោយផ្ទាល់លើជីវិតរបស់អ្នកផ្ទាល់។ ក្នុងកិច្ចការរបស់មនុស្សដែលពុំបានគ្រប់លក្ខណ៍ មានចរិតពីកំណើតច្រើនពេក កិច្ចការនេះលាយឡំនឹងឆន្ទៈរបស់មនុស្សច្រើនជ្រុល។ លក្ខណៈរបស់គេគឺជាចរិតកំណើតរបស់គេ ជាលក្ខណៈដែលគេមានតាំពីពេលគេកើតមក។ វាមិនមែនជាជីវិតដែលគេមាន បន្ទាប់ពីត្រូវបានដោះស្រាយជាមួយ ឬជាភាពជាក់ស្ដែងដែលគេមាន បន្ទាប់ពីគេត្រូវបំផ្លាស់បំប្រែនោះឡើយ។ តើបុគ្គលបែបនេះអាចគាំទ្រមនុស្សដែលកំពុងព្យាយាមឱ្យបានជីវិតដោយវិធីណា? ជីវិតដែលមនុស្សមានតាំងពីដើមមកគឺបញ្ញា និងទេពកោសល្យដែលគេមានពីកំណើត។ បញ្ញា ឬទេពកោសល្យប្រភេទនេះ គឺខុសឆ្ងាយពីសេចក្ដីតម្រូវពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោកណាស់។ ប្រសិនបើមនុស្សពុំត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ទេ ហើយនិស្ស័យពុករលួយរបស់គេពុំត្រូវបានលួសកាត់ និងពុំត្រូវបានដោះស្រាយជាមួយទេ នោះចន្លោះរវាងអ្វីដែលគេបង្ហាញចេញ និងសេចក្ដីពិត គឺធំណាស់។ អ្វីដែលគេបង្ហាញចេញមក វាមានលាយឡំជាមួយនឹងកត្តាស្រពេចស្រពិល ដូចជាការស្រមើស្រមៃ និងបទពិសោធតែម្ខាងរបស់គេ។ ជាងនេះទៅទៀត បើទោះបីជាគេធ្វើការយ៉ាងណាក៏មនុស្សមានអារម្មណ៍ថា គ្មានគោលដៅទូទៅ និងគ្មានសេចក្ដីពិតដែលស័ក្ដិសមដើម្បីឱ្យមនុស្សទាំងអស់ប្រកាន់ខ្ជាប់ដែរ។ ភាគច្រើននៃអ្វីដែលទាមទារពីមនុស្ស គឺហួសពីសមត្ថភាពគេ ពួកគេប្រៀបដូចជាសត្វទាដែលត្រូវគេបង្ខំឱ្យទៅទំលើទ្រនំ។ នេះជាកិច្ចការដែលកើតពីឆន្ទៈរបស់មនុស្ស។ និស្ស័យពុករលួយរបស់មនុស្ស គំនិត និងសញ្ញាណរបស់គេ ជ្រួតជ្រាបទៅគ្រប់អវយវៈទាំងអស់នៅក្នុងរាងកាយរបស់គេ។ មនុស្សមិនមែនកើតមកទាំងមាននូវសភាវគតិក្នុងការអនុវត្តសេចក្ដីពិតមកជាមួយនោះទេ គេក៏មិនមានសភាវគតិក្នុងការស្វែងយល់ពីសេចក្ដីពិតដោយផ្ទាល់នោះដែរ។ បន្ថែមពីលើនិស្ស័យពុករលួយរបស់មនុស្ស កាលណាមនុស្សដែលមានចរិតកំណើតបែបនេះធ្វើការ តើវាមិនបង្កឱ្យមានការបន្ទុចបង្អាក់ទេឬអី? ចំណែកមនុស្សដែលបានគ្រប់លក្ខណ៍វិញ គេបានទាំងបទពិសោធសេចក្ដីពិតដែលមនុស្សយល់ និងស្គាល់នូវនិស្ស័យពុករលួយរបស់ពួកគេ ដើម្បីឱ្យរឿងដ៏ស្រពេចស្រពិល និងកត្តាដែលមិនច្បាស់លាស់ក្នុងកិច្ចការរបស់គេ នឹងថមថយទៅបន្តិចម្ដងៗ ភាពស្មោកគ្រោករបស់របស់មនុស្ស ក៏កាន់តែតិចទៅៗ ហើយកិច្ចការ និងការបម្រើរបស់គេក៏កាន់តែកៀកទៅនឹងបទដ្ឋានដែលព្រះជាម្ចាស់តម្រូវដែរ។ ដូច្នេះ កិច្ចការរបស់គេបានចូលទៅក្នុងភាពជាក់ស្ដែងនៃសេចក្ដីពិត ហើយកិច្ចការនោះក៏បានក្លាយជាភាពប្រាកដនិយម។ ការរិះគិតនៅក្នុងគំនិតរបស់មនុស្ស រារាំងដល់កិច្ចការ របស់ព្រះវិញ្ញាណបរិសុទ្ធជាពិសេស។ មនុស្សសម្បូរការស្រមើស្រមៃ ហើយមានសុភវិនិច្ឆ័យដ៏សមហេតុផលច្រើន គេក៏មានបទពិសោធដោះស្រាយការងារយូរផងដែរ។ ប្រសិនបើលក្ខណៈរបស់មនុស្សទាំងនេះ មិនឆ្លងកាត់នូវការលួសកាត់ និងការកែតម្រូវទេ លក្ខណៈទាំងនេះនឹងក្លាយជាឧបសគ្គដល់កិច្ចការមិនខាន។ ដូច្នេះ កិច្ចការរបស់មនុស្សមិនអាចសម្រេចបានកម្រិតធំបំផុតនៃភាពត្រឹមត្រូវបានឡើយ ជាពិសេស គឺកិច្ចការរបស់មនុស្សដែលមិនបានគ្រប់លក្ខណ៍។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦០

អ្នកត្រូវតែមានការយល់ដឹងពីសណ្ឋានជាច្រើនដែលមនុស្សនឹងស្ថិតនៅ ពេលដែលព្រះវិញ្ញាណបរិសុទ្ធអនុវត្តកិច្ចការក្នុងពួកគេ។ ជាពិសេស អ្នកដែលសម្របសម្រួលក្នុងការធ្វើការបម្រើព្រះជាម្ចាស់ ត្រូវតែមានការយល់ដឹងកាន់តែច្រើនអំពីសភាពទាំងនេះ។ បើអ្នកគ្រាន់តែរៀបរាប់ពីបទពិសោធ ឬរបៀបផ្សេងៗនៃការទទួលបាននូវសិទ្ធិចូលទៅក្នុងស្ថានសួគ៌ នោះបង្ហាញថា បទពិសោធរបស់អ្នកលម្អៀងជ្រុល។ ដោយការមិនបានដឹងថា ខ្លួនឯងស្ថិតនៅក្នុងសណ្ឋានណាមួយនោះ ព្រមទាំងព្យាយាមចាប់យកគោលការណ៍នៃសេចក្តីពិត នោះការសម្រេចឱ្យបាននូវការផ្លាស់ប្ដូរនិស្ស័យនឹងមិនអាចកើតឡើងបានឡើយ។ ដោយមិនបានដឹងពីគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការយល់ដឹងពីផលផ្លែនៃកិច្ចការនេះទេ នោះអ្នកក៏ពិបាកនឹងស្គាល់កិច្ចការរបស់វិញ្ញាណអាក្រក់ដែរ។ អ្នកត្រូវតែលាតត្រដាងពីកិច្ចការនៃវិញ្ញាណអាក្រក់ ព្រមទាំងសញ្ញាណរបស់មនុស្ស ថែមទាំងចាក់ឱ្យចំចំណុចសំខាន់នៃបញ្ហា អ្នកក៏ត្រូវតែចង្អុលបង្ហាញពីគម្លាតនានា ក្នុងការអនុវត្តន៍របស់មនុស្ស និងបញ្ហាផ្សេងៗ ដែលពួកគេមានក្នុងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចទទួលស្គាល់ចំណុចទាំងនោះបាន។ យ៉ាងហោចណាស់ អ្នកមិនត្រូវធ្វើឱ្យពួកគេមានអារម្មណ៍អវិជ្ជមាន ឬអសកម្មនោះទេ។ យ៉ាងណាមិញ អ្នកត្រូវតែយល់ពីការលំបាកផ្សេងៗដែលបានកើតឡើងក្នុងគោលដៅសម្រាប់មនុស្សភាគច្រើន អ្នកមិនត្រូវធ្វើជាមនុស្សគ្មានហេតុផល ឬក៏ «ព្យាយាមបង្រៀនសត្វជ្រូកឱ្យចេះច្រៀងនោះទេ» នោះជាកាយវិការដ៏ឆ្កួតលីលា។ ដើម្បីដោះស្រាយនូវការលំបាកជាច្រើនដែលមនុស្សឆ្លងកាត់ ជាដំបូងអ្នកត្រូវតែយល់ពីថាមវន្តនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកត្រូវតែយល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធសម្ដែងកិច្ចការលើមនុស្សផ្សេងៗគ្នា អ្នកត្រូវតែមានការយល់ដឹងអំពីការលំបាកដែលមនុស្សប្រឈម និងដឹងអំពីចំណុចខ្សោយរបស់គេ ហើយអ្នកត្រូវតែមើលឱ្យឃើញចំណុចសំខាន់ៗនៃបញ្ហា និងទៅឱ្យដល់ប្រភពរបស់វា ដោយមិនឱ្យមានគម្លាត ឬបង្កើតឱ្យមានកំហុសឆ្គងឡើយ។ មានតែបុគ្គលប្រភេទនេះប៉ុណ្ណោះ ដែលអាចមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការសម្របសម្រួលការបម្រើព្រះជាម្ចាស់។

បើទោះបីជាអ្នកអាច ឬមិនអាចយល់ពីចំណុចសំខាន់ៗ និងអាច ឬមិនអាចមើលឃើញការជាច្រើនបានយ៉ាងច្បាស់ក្តី គឺវាអាស្រ័យលើបទពិសោធជាលក្ខណៈបុគ្គលរបស់អ្នក។ លក្ខណៈនៃបទពិសោធរបស់អ្នក ក៏គឺជាលក្ខណៈនៃការដែលអ្នកដឹកនាំអ្នកដទៃផងដែរ។ ប្រសិនអ្នកយល់ពីន័យពាក្យ និងគោលលទ្ធិទាំងនោះ នោះអ្នកក៏នឹងដឹកនាំអ្នកដទៃឱ្យយល់ពីន័យពាក្យ និងគោលលទ្ធិទាំងនោះដែរ។ លក្ខណៈនៃការដែលអ្នកបានស្គាល់តថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាលក្ខណៈនៃការដែលអ្នកនឹងដឹកនាំអ្នកដទៃឱ្យបានចូលទៅក្នុងតថភាពនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ដូចគ្នាដែរ។ ប្រសិនបើអ្នកអាចយល់សេចក្ដីពិតច្រើន ហើយទទួលបានចំណេះដឹងច្រើនយ៉ាងច្បាស់ប្រាកដពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចដឹកនាំអ្នកដទៃឱ្យយល់សេចក្ដីពិតច្រើនដូចគ្នា ហើយអស់អ្នកដែលអ្នកដឹកនាំនឹងទទួលបាននូវការយល់ដឹងយ៉ាងច្បាស់លាស់ពីនិមិត្តទាំងឡាយផងដែរ។ ប្រសិនជាអ្នកផ្តោតលើការឈ្វេងយល់អារម្មណ៍អស្ចារ្យ នោះអស់អ្នកដែលអ្នកដឹកនាំនឹងធ្វើបានដូចគ្នា។ ប្រសិនជាអ្នកមានការធ្វេសប្រហែសក្នុងការប្រតិបត្តិតាម ដោយការផ្តោតលើការពិភាក្សាជាង នោះមនុស្សដែលអ្នកដឹកនាំ ក៏នឹងផ្តោតលើការពិភាក្សាដូចគ្នាដែរ ប្រសិនបើគ្មានការប្រតិបត្តិតាម ឬការទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេ ពួកគេគ្រាន់តែងប់បែបលំៗ ដោយមិនបានយកសេចក្តីពិតមកប្រតិបត្តិនោះឡើយ។ មនុស្សទាំងអស់ផ្គត់ផ្គង់អ្នកដទៃជាមួយនឹងអ្វីដែលពួកគេមាន។ លក្ខណៈនៃមនុស្សម្នាក់ជាកត្តាកំណត់មាគ៌ាដែលពួកគេដឹកនាំអ្នកដទៃ ក៏ដូចជាជំពូកមនុស្សដែលពួកគេដឹកនាំផងដែរ។ ដើម្បីឱ្យស័ក្ដិសមពិតប្រាកដសម្រាប់ព្រះជាម្ចាស់ប្រើប្រាស់ អ្នកមិនត្រឹមតែមានបំណងប្រាថ្នាប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវតែមានការបំភ្លឺយ៉ាងច្រើនពីព្រះជាម្ចាស់ មានការដឹកនាំមកពីព្រះបន្ទូលរបស់ព្រះ មានបទពិសោធនៃការដែលត្រូវវាយផ្ចាលដោយព្រះជាម្ចាស់ និងមានការបន្សុទ្ធដោយព្រះបន្ទូលរបស់ទ្រង់។ នៅក្នុងគ្រាធម្មតា ដោយយកការនេះជាមូលដ្ឋានគ្រឹះ អ្នករាល់គ្នាគួរយកចិត្តទុកដាក់ចំពោះការអង្កេតមើល ការត្រិះរិះ ការសញ្ជឹងគិត និងសេចក្តីសន្និដ្ឋានរបស់អ្នករាល់គ្នា ព្រមទាំងចូលរួមក្នុងការស្រូបយក ឬក៏ការលុបបំបាត់ទៅតាមនោះដែរ។ ទាំងនេះគឺជាផ្លូវទាំងឡាយសម្រាប់ឱ្យអ្នករាល់គ្នាចូលមកក្នុងការសេចក្តីពិត ហើយផ្លូវនីមួយៗ គឺមិនអាចជៀសរួចនោះឡើយ។ នេះជាការដែលព្រះជាម្ចាស់អនុវត្តកិច្ចការ។ ប្រសិនជាអ្នកចូលមកក្នុងវិធីសាស្រ្តដែលព្រះជាម្ចាស់អនុវត្តកិច្ចការ នោះអ្នកនឹងអាចមានឱកាសទទួលបាននូវការប្រោសឱ្យបានគ្រប់លក្ខណ៍ពីព្រះអង្គ។ ហើយគ្រប់ពេលទាំងអស់ បើទោះជាអ្នកស្ថិតនៅក្នុងស្ថានការណ៍អាក្រក់ ឬល្អ បើទោះជាអ្នកកំពុងត្រូវល្បងល ឬត្រូវល្បួង បើទោះជាអ្នកកំពុងធ្វើការ ឬមិនធ្វើក៏ដោយ ហើយបើទោះជាអ្នកកំពុងរស់នៅតែឯង ឬរស់ជាសហគមន៍ក្តី អ្នកនឹងតែងតែរកបាននូវឱកាសជាច្រើនដើម្បីទទួលបាននូវការប្រោសឱ្យបានគ្រប់លក្ខណ៍ពីទ្រង់ ទាំងមិនបានបាត់បង់ឱកាសណាមួយនោះឡើយ។ អ្នកនឹងអាចរកឃើញឱកាសទាំងអស់ ហើយតាមរយៈវិធីនេះ នោះអ្នកក៏នឹងបានរកឃើញអាថ៌កំបាំងក្នុងការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «សេចក្ដីដែលអ្នកគង្វាលដ៏មានសមត្ថភាពគួរប្រដាប់ខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦១

សព្វថ្ងៃនេះ មានមនុស្សជាច្រើន មិនបានយកចិត្តទុកដាក់ថាមេរៀនអ្វីដែលគប្បីរៀនសូត្រ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឡើយ។ ខ្ញុំបានរកឃើញថា អ្នករាល់គ្នាជាច្រើន មិនអាចរៀនសូត្រមេរៀនអ្វីទាល់តែសោះនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ អ្នករាល់គ្នាភាគច្រើន ប្រកាន់ខ្ជាប់ទៅតាមទស្សនៈរៀងៗខ្លួន។ នៅពេលធ្វើការនៅក្នុងព្រះវិហារ អ្នកនិយាយពីរឿងរបស់អ្នក ហើយអ្នកផ្សេងនិយាយពីរឿងរបស់គេ ហើយម្នាក់ៗគ្មានទំនាក់ទំនងនឹងគ្នាទាល់តែសោះ។ តាមពិតទៅ អ្នកមិនបានប្រាស្រ័យទាក់ទងអ្វីទាល់តែសោះ។ អ្នករាល់គ្នា សុទ្ធតែជោគជាំនៅក្នុងការបង្ហាញប្រាប់ពីការយល់ឃើញផ្ទាល់ខ្លួន ឬជោគជាំក្នុងការបញ្ចេញប្រាប់ពី «បន្ទុក» ដែលអ្នករែកពន់នៅក្នុងខ្លួនអ្នក ដោយគ្មានស្វែងរកជីវិត សូម្បីតែក្នុងផ្លូវដ៏តូចមួយក៏ដោយ។ អ្នកលេចមកដើម្បីតែធ្វើការបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដោយតែងតែជឿថា អ្នកគប្បីដើរលើផ្លូវផ្ទាល់ខ្លួនរបស់អ្នក មិនថាអ្នកផ្សេងទៀតនិយាយបែបណា ឬធ្វើបែបណានោះទេ។ អ្នកគិតថា អ្នកគប្បីប្រកបគ្នាទៅតាមអ្វីដែលព្រះវិញ្ញាណបរិសុទ្ធណែនាំអ្នក មិនថាអ្នកដទៃជួបប្រទះកាលៈទេសៈបែបណានោះទេ។ អ្នកមិនអាចរកឃើញនូវចំណុចខ្លាំងរបស់អ្នកដទៃបានឡើយ ហើយអ្នកក៏មិនអាចពិនិត្យពិចៃខ្លួនឯងបានដែរ។ ការទទួលយកអ្វីៗរបស់អ្នករាល់គ្នា គឺពិតជាខុសពីធម្មតា និងខុសឆ្គងខ្លាំងណាស់។ អាចនិយាយបានថា សូម្បីពេលនេះក្ដី អ្នករាល់គ្នានៅតែបន្តបង្ហាញនូវការរាប់ខ្លួនឯងជាសុចរិតដដែល ហាក់បីដូចជាអ្នកបានលាប់ជំងឺចាស់ដូច្នោះដែរ។ អ្នករាល់គ្នាពុំបានប្រាស្រ័យទាក់ទងជាមួយគ្នាក្នុងលក្ខណៈមួយដែលបើកទូលាយនោះទេ ឧទាហរណ៍ និយាយអំពីលទ្ធផលដែលអ្នកសម្រេចបានពីកិច្ចការនៅក្នុងព្រះវិហារណាមួយ ឬអំពីស្ថានភាពបច្ចុប្បន្ននៃលក្ខណៈខាងក្នុងរបស់អ្នក និងអ្វីផ្សេងៗទៀត។ អ្នករាល់គ្នា មិនដែលប្រាស្រ័យទាក់ទងអំពីរឿងទាំងអស់នេះឡើយ។ អ្នករាល់គ្នាពិតជាមិនបានចូលរួមក្នុងការអនុវត្តទាល់តែសោះ ដូចជាការជម្រុះចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ឬលះបង់ខ្លួនឯងឡើយ។ មេដឹកនាំ និងកម្មករ គិតត្រឹមថាតើត្រូវធ្វើបែបណាដើម្បីឱ្យបងប្អូនប្រុសស្រីរបស់ពួកគេគេចឆ្ងាយពីភាពអវិជ្ជមាន និងធ្វើបែបណាឱ្យពួកគេដើរតាមដោយស្វាហាប់។ ក៏ប៉ុន្តែ អ្នកគ្រប់គ្នាគិតថា ការដើរតាមដោយស្វាហាប់ដោយខ្លួនឯង គឺគ្រប់គ្រាន់ហើយ ហើយអ្នកគ្មានការយល់ដឹងជាមូលដ្ឋានអំពីអត្ថន័យនៃការស្គាល់ខ្លួនឯង និងការលះបង់ខ្លួនឯងឡើយ ហើយអ្នកកាន់តែមិនយល់អំពីអត្ថន័យនៃការបំពេញកិច្ចការនៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ អ្នកគិតត្រឹមតែការមានឆន្ទៈផ្ទាល់ខ្លួនដើម្បីតបស្នងដល់ព្រះជាម្ចាស់ចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់ គិតត្រឹមតែការមានឆន្ទៈផ្ទាល់ខ្លួនដើម្បីរស់នៅតាមគំរូរបស់ពេត្រុស។ ក្រៅពីរឿងទាំងអស់នេះ អ្នកមិនពីរឿងអ្វីផ្សេងទៀតឡើយ។ អ្នកថែមទាំងនិយាយថា មិនថាអ្នកដទៃធ្វើអ្វីនោះទេ អ្នកនឹងមិនចុះចូលដោយងងឹតងងល់ឡើយ ហើយមិនថាអ្នកដទៃបែបណានោះទេ អ្នកខ្លួនឯងនឹងស្វែងរកការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយការនេះ នឹងគ្រប់គ្រាន់ហើយ។ ក៏ប៉ុន្តែ ការពិតនោះគឺថា បំណងរបស់អ្នក នឹងមិនមានផ្លូវណាដែលរកឃើញនូវការសម្ដែងចេញយ៉ាងប្រាកដក្នុងការពិតឡើយ។ តើអ្វីទាំងអស់នេះ មិនមែនជាប្រភេទឥរិយាបថដែលអ្នករាល់គ្នាបង្ហាញឱ្យឃើញក្នុងពេលសព្វថ្ងៃនេះទេឬអី? អ្នករាល់គ្នាម្នាក់ៗ ប្រកាន់តាមគំនិតធ្លុះជ្រៅផ្ទាល់ខ្លួន ហើយអ្នកគ្រប់គ្នាសុទ្ធតែចង់ត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ខ្ញុំមើលឃើញថា អ្នករាល់គ្នាបានបម្រើអស់ពេលជាយូរមកហើយ ដោយគ្មានរីកចម្រើនអ្វីឱ្យច្រើននោះទេ។ ជាពិសេស នៅក្នុងមេរៀននៃការធ្វើការរួមគ្នាដោយចុះសម្រុងនេះ អ្នកគ្មានសម្រេចការអ្វីទាល់តែសោះ! នៅពេលចូលទៅក្នុងព្រះវិហារ អ្នកប្រាស្រ័យទាក់ទងតាមរបៀបរបស់អ្នក ហើយអ្នកដទៃប្រាស្រ័យទាក់ទងតាមរបៀបរបស់ពួកគេ។ កម្រនឹងមានការប្រាស្រ័យទាក់ទងគ្នាដោយចុះសម្រុងខ្លាំងណាស់ ហើយរឿងនេះកាន់តែត្រូវចំពោះអ្នកដើរតាមដែលមានឋានៈតូចទាបជាងអ្នក។ នេះមានន័យថា ក្នុងចំណោមអ្នករាល់គ្នា កម្រនឹងមានការយល់ដឹងថាតើការបម្រើព្រះជាម្ចាស់ជាអ្វីណាស់ ឬថាតើមនុស្សម្នាក់គប្បីបម្រើព្រះជាម្ចាស់ដោយរបៀបណាណាស់។ អ្នករាល់គ្នាវង្វេងវង្វាន់ និងចាត់ទុកមេរៀនប្រភេទនេះ ជាបញ្ហាមិនសំខាន់។ មានមនុស្សច្រើនជាងនេះទៅទៀតដែលមិនគ្រាន់តែមិនអាចអនុវត្តតាមទិដ្ឋភាពនៃសេចក្ដីពិតនេះបានទេ ប៉ុន្តែជាអ្នកដែលប្រព្រឹត្តខុសដោយចេតនាផងដែរ។ សូម្បីតែអ្នកដែលបានបម្រើអស់ពេលជាច្រើនឆ្នាំក្ដី ក៏បានប្រយុទ្ធ និងរៀបចំគម្រោងបោកប្រាស់គ្នាទៅវិញទៅមក និងមានការច្រណែន និងការប្រកួតប្រជែងគ្នា។ គឺមនុស្សគ្រប់គ្នាធ្វើអ្វីដើម្បីខ្លួនពួកគេ ហើយពួកគេមិនបានសហការគ្នាទាល់តែសោះ។ តើអ្វីទាំងអស់នេះ មិនតំណាងឱ្យកម្ពស់ជាក់ស្ដែងរបស់អ្នករាល់គ្នាទេឬអី? អ្នករាល់គ្នាជាមនុស្សដែលបម្រើការជាមួយគ្នាជារៀងរាល់ថ្ងៃ គឺដូចជាពួកសាសន៍អ៊ីស្រាអែលដែរ ដែលបម្រើព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គទ្រង់ជារៀងរាល់នៅក្នុងព្រះវិហារ។ តើអ្នកដែលជាមនុស្សបម្រើព្រះជាម្ចាស់ អាចមិនដឹងពីរបៀបសម្របសម្រួល ឬរបៀបបម្រើព្រះជាម្ចាស់យ៉ាងដូចម្ដេចកើតទៅ?

(ដកស្រង់ពី «ចូរបម្រើឱ្យដូចជាពួកសាសន៍អ៊ីស្រាអែលបានបម្រើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦២

សេចក្ដីតម្រូវដែលកំណត់ចំពោះអ្នករាល់គ្នាក្នុងពេលសព្វថ្ងៃនេះ ដែលត្រូវធ្វើការដោយចុះសម្រុងគ្នា គឺស្រដៀងគ្នានឹងសេចក្ដីតម្រូវឱ្យសាសន៍អ៊ីស្រាអែលបម្រើព្រះយេហូវ៉ាដូច្នោះដែរ៖ បើពុំដូច្នេះទេ ចូរឈប់បម្រើព្រះជាម្ចាស់ទៀតចុះ។ ដោយសារតែអ្នករាល់គ្នាគឺជាមនុស្សដែលបម្រើព្រះជាម្ចាស់ដោយផ្ទាល់ អ្នកត្រូវតែអាចមានភាពស្មោះត្រង់ជាអតិបរមា និងត្រូវចុះចូលនៅក្នុងការបម្រើរបស់អ្នករាល់គ្នា ហើយក៏ត្រូវរៀនសូត្រពីមេរៀននៅក្នុងលក្ខណៈជាក់ស្ដែងនេះផងដែរ។ សម្រាប់អ្នកណាដែលធ្វើការនៅក្នុងព្រះវិហារជាពិសេស តើមានបងប្អូនប្រុសស្រីណាដែលនៅក្រោមអ្នក ហ៊ានប្រឈមគ្នាជាមួយអ្នករាល់គ្នាដែរឬទេ? តើមាននរណាម្នាក់ហ៊ានប្រាប់អ្នកអំពីកំហុសរបស់អ្នករាល់គ្នានៅចំពោះមុខអ្នកដែរឬទេ? អ្នករាល់គ្នាឈរយ៉ាងខ្ពស់លើមនុស្សគ្រប់គ្នា។ អ្នកមិនបានសោយរាជ្យជាស្ដេចឡើយ! អ្នករាល់គ្នាមិនបានសិក្សា ឬចូលទៅក្នុងប្រភេទនៃមេរៀនជាក់ស្ដែងនេះទេ ក៏ប៉ុន្តែអ្នកនៅតែនិយាយអំពីការបម្រើព្រះជាម្ចាស់ដដែល។ នៅពេលបច្ចុប្បន្ននេះ អ្នកត្រូវបានគេសុំឱ្យដឹកនាំពួកក្រុមជំនុំ ប៉ុន្តែអ្នកមិនត្រឹមតែមិនលះបង់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ្នកនៅតែប្រកាន់ខ្ជាប់ទៅនឹងសញ្ញាណ និងទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ដោយនិយាយថា «ខ្ញុំគិតថារឿងទាំងអស់នេះ គប្បីធ្វើដោយបែបនេះ ដូចជាព្រះជាម្ចាស់បានមានព្រះបន្ទូលថា យើងមិនគួរឱ្យអ្នកដទៃចាប់ចងឡើយ ហើយសព្វថ្ងៃនេះ យើងមិនគួរចុះចូលទាំងងងឹតងងល់នោះទេ។» ហេតុដូចនេះ អ្នករាល់គ្នាម្នាក់ៗប្រកាន់ខ្ចាប់តាមទស្សនៈរៀងខ្លួន ហើយគ្មាននរណាស្ដាប់បង្គាប់គ្នាទៅវិញទៅមកឡើយ។ បើទោះបីជាអ្នកដឹងច្បាស់ថា ការបម្រើរបស់អ្នក គឺនៅផ្លូវទាល់ក្ដីក៏អ្នកនៅតែបន្តនិយាយថា៖ «តាមការគិតរបស់ខ្ញុំ ផ្លូវរបស់ខ្ញុំនៅមិននៅឆ្ងាយពីទីសម្គាល់ឡើយ។ ទោះក្នុងករណីណាក៏ដោយ យើងនឹងមានវិធីម្យ៉ាងម្នាក់៖ អ្នកនិយាយអំពីវិធីរបស់អ្នក ហើយខ្ញុំនឹងនិយាយអំពីវិធីរបស់ខ្ញុំ។ អ្នកប្រកបគ្នាអំពីនិមិត្តរបស់អ្នក ហើយខ្ញុំនឹងនិយាយអំពីច្រកចូលរបស់ខ្ញុំ។» អ្នកមិនដែលទទួលខុសត្រូវលើរឿងរ៉ាវជាច្រើនដែលគប្បីត្រូវដោះស្រាយជាមួយឡើយ ឬអ្នកគ្រាន់តែធ្វើវាប៉ុណ្ណោះ ម្នាក់ៗបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងការពារឋានៈ កិត្តិយស និងមុខមាត់ផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន។ គ្មានអ្នកណាម្នាក់ដែលសុខចិត្តបន្ទាបខ្លួនឡើយ ហើយគ្មានភាគីខាងណាដែលនឹងយកគំនិតផ្ដួចផ្ដើមនេះដើម្បីលះបង់ខ្លួន និងបំពេញនូវចំណុចខ្វះខាតដល់អ្នកដទៃ ដើម្បីឱ្យជីវិតអាចរីកចម្រើនកាន់តែឆាប់រហ័សជាងនេះទេ។ នៅពេលអ្នករាល់គ្នាប្រាស្រ័យទាក់ទងជាមួយគ្នា អ្នកគប្បីរៀនស្វែងរកសេចក្ដីពិត។ អ្នកអាចនិយាយថា៖ «ខ្ញុំពុំមានការយល់ដឹងច្បាស់លាស់អំពីទិដ្ឋភាពនៃសេចក្ដីពិតនេះទេ។ តើអ្នកមានបទពិសោធអ្វីខ្លះអំពីសេចក្ដីពិតនេះ?» ឬអ្នកអាចនិយាយថា៖ «បងប្អូនមានបទពិសោធច្រើនជាងខ្ញុំពាក់ព័ន្ធនឹងទិដ្ឋភាពនេះ តើបងប្អូនអាចផ្ដល់ការណែនាំខ្លះៗដល់ខ្ញុំបានទេ?» តើនោះនឹងមិនមែនជាផ្លូវល្អនៃការចាប់ផ្ដើមការប្រាស្រ័យទាក់ទងទេមែនទេ? អ្នករាល់គ្នាបានស្ដាប់ការបង្រៀនបទគម្ពីរជាច្រើន និងមានបទពិសោធខ្លះៗក្នុងការបម្រើព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនបានរៀនសូត្រពីគ្នាទៅវិញទៅមកទេ មិនបានជួយគ្នាទៅវិញទៅមកទេ និងមិនបានបំពេញចំណុចខ្វះខាតរបស់អ្នកដទៃទេ នៅពេលធ្វើកិច្ចការនៅក្នុងព្រះវិហារ នោះតើអ្នកអាចរៀនសូត្រមេរៀននានាបានដោយរបៀបណា? នៅពេលអ្នកជួបប្រទះនឹងរឿងអ្វីមួយ អ្នករាល់គ្នាគប្បីប្រកបគ្នាជាមួយអ្នកដទៃ ដើម្បីឱ្យជីវិតរបស់អ្នកអាចទទួលបានផលផ្លែ។ បន្ថែមលើនេះ អ្នករាល់គ្នាគប្បីធ្វើការប្រកបគ្នាដោយប្រុងប្រយ័ត្នចំពោះអ្វីៗគ្រប់យ៉ាង នៅមុនពេលធ្វើការសម្រេចចិត្តបែបណាមួយ។ មានតែការធ្វើបែបនេះប៉ុណ្ណោះទើបអ្នកមានទំនួលខុសត្រូវលើព្រះវិហារ ជាជាងគ្រាន់តែធ្វើការបង្គ្រប់កិច្ច។ បន្ទាប់ពីអ្នកបានទៅលេងព្រះវិហារទាំងអស់រួចហើយ អ្នកគប្បីប្រមូលផ្ដុំគ្នា និងប្រកបគ្នាអំពីគ្រប់បញ្ហាទាំងអស់ដែលរកឃើញ និងបញ្ហាណាមួយដែលជួបប្រទះនៅក្នុងកិច្ចការរបស់អ្នក ហើយបន្ទាប់មក អ្នកគប្បីប្រាប់អំពីការបំភ្លឺ និងការស្រាយបំភ្លឺដែលអ្នកបានទទួល។ នេះគឺជាការអនុវត្តការបម្រើព្រះជាម្ចាស់ដែលខានមិនបាន។ អ្នករាល់គ្នាត្រូវតែសម្រេចឱ្យបាននូវការសហការគ្នាដោយចុះសម្រុងគ្នាសម្រាប់គោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ សម្រាប់ជាប្រយោជន៍ដល់ព្រះវិហារ និងដើម្បីលើកទឹកចិត្តដល់បងប្អូនប្រុសស្រីអ្នកបន្តទៀត។ អ្នកគប្បីសហការគ្នាទៅវិញទៅមក ម្នាក់ៗត្រូវជួយកែតម្រូវគ្នា និងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារដែលល្អប្រសើរ ដើម្បីយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាអត្ថន័យនៃការសហការដ៏ពិតប្រាកដ ហើយមានតែអ្នកដែលចូលរួមក្នុងការសហការនេះប៉ុណ្ណោះដែលនឹងទទួលបានច្រកចូលដ៏ពិតប្រាកដ។ នៅពេលសហការគ្នា ពាក្យសម្ដីខ្លះដែលអ្នកនិយាយ អាចមិនសមរម្យ ប៉ុន្តែនេះពុំមែនជាបញ្ហានោះទេ។ ត្រូវប្រកបគ្នាអំពីកិច្ចការនេះនៅពេលក្រោយ ហើយត្រូវមានការយល់ដឹងអំពីកិច្ចការនោះឱ្យបានច្បាស់ មិនត្រូវធ្វេសប្រហែសចំពោះកិច្ចការនោះឡើយ។ បន្ទាប់ពីការប្រកបគ្នានេះហើយ អ្នកអាចបំពេញចំណុចខ្វះខាតរបស់បងប្អូនប្រុសស្រីអ្នកបានហើយ។ មានតែការចូលជ្រៅទៅក្នុងកិច្ចការរបស់អ្នកដោយបែបនេះប៉ុណ្ណោះ ដែលអ្នកអាចសម្រេចបានលទ្ធផលល្អប្រសើរជាងនេះ។ ក្នុងនាមជាមនុស្សដែលបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាម្នាក់ៗ ត្រូវតែការពារផលប្រយោជន៍របស់ពួកជំនុំ នៅគ្រប់កិច្ចការដែលអ្នកធ្វើ ជាជាងគ្រាន់តែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ វាមិនអាចទទួលយកបាននោះទេដែលត្រូវធ្វើកិច្ចការតែម្នាក់ឯង ដោយមើលស្រាលអ្នកដទៃនោះ។ មនុស្សដែលប្រព្រឹត្តដូចនេះ មិនស័ក្តិសមនឹងបម្រើព្រះជាម្ចាស់ឡើយ! មនុស្សបែបនេះ មាននិស្ស័យអាក្រក់ជាខ្លាំង ហើយពួកគេគ្មានសេសសល់ភាពជាមនុស្សរបស់ពួកគេសូម្បីបន្តិចសោះឡើយ។ ពួកគេគឺជាសាតាំងមួយរយភាគរយ! ពួកគេគឺជាសត្វព្រៃ! សូម្បីតែពេលនេះក្ដី របស់អស់ទាំងនេះ នៅតែបន្តកើតមានក្នុងចំណោមអ្នករាល់គ្នាដដែល។ អ្នកហ៊ានសូម្បីតែវាយប្រហារគ្នាក្នុងអំឡុងពេលនៃការប្រកបគ្នា ដោយមានចេតនាស្វែងរកការដោះសារ និងប្រែជាមុខក្រហមនៅពេលឈ្មោះប្រកែកគ្នាចំពោះបញ្ហាសំខាន់ៗមួយចំនួន គ្មានមនុស្សណាម្នាក់សុខចិត្តទុកខ្លួនគេមួយឡែកឡើយ មនុស្សម្នាក់ៗលាក់បាំងគំនិតខាងក្នុងខ្លួនពួកគេមិនឱ្យអ្នកដទៃដឹងឡើយ ដោយមានចេតនាចាំមើលភាគីម្ខាងទៀត និងតែងតែចាំយាមជានិច្ច។ តើនិស្ស័យប្រភេទនេះមានប្រយោជន៍ដល់ការបម្រើដល់ព្រះជាម្ចាស់ដែរឬទេ? តើកិច្ចការដូចជាអ្នកបែបនេះ អាចទំនុកបម្រុងដល់បងប្អូនប្រុសស្រីរបស់អ្នកបានដែរឬទេ? មិនគ្រាន់តែអ្នកមិនអាចណែនាំមនុស្សទៅលើផ្លូវនៃជីវិតដែលត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅ អ្នកនៅចាក់បញ្ចូលនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យបងប្អូនប្រុសស្រីរបស់អ្នកថែមទៀត។ តើអ្នកមិនកំពុងធ្វើឱ្យអ្នកដទៃឈឺចាប់ទេឬ? សតិសម្បជញ្ញៈរបស់អ្នក គឺអាក្រក់ខ្លាំងណាស់ ហើយវាបានរលួយពុកដល់ឆ្អឹង! អ្នកមិនបានចូលទៅក្នុងការពិតឡើយ ហើយអ្នកក៏មិនបានអនុវត្តសេចក្ដីពិតដែរ។ បន្ថែមលើនេះ អ្នកបង្ហាញឱ្យឃើញពីលក្ខណៈអាក្រក់របស់អ្នកទៅឱ្យអ្នកដទៃដោយឥតអៀនខ្មាស។ អ្នកគ្មានការអៀនខ្មាសមែន! បងប្អូនប្រុសស្រីទាំងអស់នេះ ត្រូវបានប្រគល់ឱ្យអ្នក ក៏ប៉ុន្តែអ្នកកំពុងនាំពួកគេទៅកាន់ស្ថាននរក។ តើអ្នកមិនមែនជាមនុស្សម្នាក់ដែលខូចសតិសម្បជញ្ញៈអស់ទេឬអី? អ្នកពិតជាគ្មានសេចក្ដីអៀនខ្មាសទាល់តែសោះ!

(ដកស្រង់ពី «ចូរបម្រើឱ្យដូចជាពួកសាសន៍អ៊ីស្រាអែលបានបម្រើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦៣

តើអ្នកអាចនិយាយប្រាប់ពីនិស្ស័យដែលព្រះជាម្ចាស់បានសម្តែងចេញនៅក្នុងយុគសម័យនីមួយៗឱ្យបានច្បាស់លាស់ ដោយប្រើភាសាសមស្របដែលអាចពន្យល់ពីសារៈសំខាន់នៃយុគសម័យនោះបានដែរទេ? ដោយបានដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ តើអ្នកអាចពិពណ៌នាពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ឱ្យបានពិស្តារបានដែរឬទេ? តើអ្នកអាចធ្វើបន្ទាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបានដែរឬទេ? តើអ្នកនឹងបន្តប្រាប់អ្វីដែលបានឃើញនិងបានដកពិសោធន៍នោះទៅដល់អ្នកកាន់សាសនាដែលជឿស៊ប់ ទុរគត និងគួរឱ្យអាណិត ដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត និងកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេនោះយ៉ាងដូចម្តេច? តើមនុស្សជំពូកណាដែលកំពុងរង់ចាំឱ្យអ្នកមកឃ្វាលពួកគេ? តើអ្នកអាចនឹកស្រមៃឃើញទេ? តើអ្នកដឹងពីអម្រែកនៅលើស្មារបស់អ្នក ពីបញ្ជាបេសកកម្មរបស់អ្នក និងពីទំនួលខុសត្រូវរបស់អ្នកដែរឬទេ? តើស្មារតីយល់ដឹងអំពីបេសកកម្មជាប្រវត្តិសាស្ត្ររបស់អ្នកនៅឯណា? តើអ្នកនឹងធ្វើខ្លួនឱ្យស័ក្តិសមជាម្ចាស់នៃយុគសម័យបន្ទាប់ដោយរបៀបណា? តើអ្នកមានស្មារតីជាម្ចាស់ខ្លាំងដែរឬទេ? តើអ្នកនឹងពន្យល់ពីម្ចាស់នៃរបស់សព្វសារពើយ៉ាងដូចម្តេច? តើនោះពិតជាម្ចាស់នៃគ្រប់សត្វមានជីវិត និងវត្ថុធាតុនៅក្នុងពិភពលោកនេះមែនទេ? តើអ្នកមានផែនការអ្វីខ្លះសម្រាប់ការរីកចម្រើនទៅមុខនៃដំណាក់កាលបន្ទាប់នៃកិច្ចការនេះ? តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងរង់ចាំឱ្យអ្នកធ្វើជាអ្នកគង្វាលរបស់ពួកគេ? តើកិច្ចការរបស់អ្នកធ្ងន់ណាស់មែនទេ? ពួកគេទុរគត គួរឱ្យអាណិត ភ្នែកខ្វាក់ និងវង្វេងផ្លូវផង ទាំងកំពុងទ្រហោយំនៅទីងងឹតសួរថា តើផ្លូវនៅឯណា? ពួកគេស្រេកឃ្លានចង់ឃើញពន្លឺ ដូចជាទេពច្យុតដែលធ្លាក់ចុះមកភ្លាមៗ ដើម្បីបណ្តេញអំណាចនៃភាពអន្ធការ ដែលបានគ្របបាំងមនុស្សអស់ពេលរាប់សិបឆ្នាំមកហើយ។ តើមានអ្នកណាដែលអាចដឹងពីទំហំនៃក្ដីសង្ឃឹមយ៉ាងអន្ទះសារបស់ពួកគេ ដែលចង់ឃើញពន្លឺនោះទាំងថ្ងៃទាំងយប់ដែរឬទេ? សូម្បីនៅថ្ងៃណាមួយដែលមានពន្លឺចាំងជះទៅផុតហើយក្ដី ក៏មនុស្សដែលកំពុងរងទុក្ខយ៉ាងខ្លាំងទាំងនោះ នៅតែជាប់នៅក្នុងគុកងងឹត គ្មានក្ដីសង្ឃឹមទទួលបានការដោះលែងដែរ។ តើពេលណាទើបពួកគេលែងយំតទៅទៀត? វិញ្ញាណដ៏ផុយស្រួយទាំងនេះ រងគ្រោះអកុសលខ្លាំងណាស់ ពួកគេមិនដែលបានសម្រាកឡើយ ហើយពួកគេត្រូវជាប់នៅក្នុងសភាពបែបនេះជាយូរមកហើយ ដោយត្រូវជាប់ចំណងដែលគ្មានក្ដីមេត្តាករុណា និងជាប់ក្នុងប្រវត្តិសាស្ត្រដែលមិនចេះផ្លាស់ប្តូរ។ តើមាននរណាធ្លាប់ឮសំឡេងទ្រហោយំរបស់ពួកគេដែរទេ? តើមាននរណាធ្លាប់បានគិតគូរពីសភាពវេទនារបស់ពួកគេដែរទេ? តើអ្នកធ្លាប់គិតទេថា ព្រះជាម្ចាស់ព្រួយព្រះហឫទ័យ និងមានក្ដីសោកសង្រេងប៉ុនណាទេ? តើទ្រង់អាចទ្រាំមើលមនុស្សដែលមិនដឹងអ្វីសោះ ដែលទ្រង់បានបង្កើតមកដោយព្រះហស្តទ្រង់ផ្ទាល់ រងទណ្ឌកម្មបែបនេះយ៉ាងដូចម្តេចទៅ? ចុងក្រោយ មនុស្សបានក្លាយជាជនរងគ្រោះដែលត្រូវគេបំពុល។ ហើយទោះបីជាមនុស្សអាចរួចជីវិតរហូតដល់សព្វថ្ងៃនេះក៏ដោយ តើមាននរណាបានដឹងថា មនុស្សជាតិត្រូវអាកំណាចបំពុលមកជាយូរហើយនោះ? តើអ្នកភ្លេចខ្លួនហើយមែនទេថា អ្នកក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដែរ? ដោយក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ តើអ្នកគ្មានឆន្ទៈប្រឹងប្រែងជួយសង្គ្រោះអ្នកដែលនៅរស់រាន្តទាំងនេះទេឬ? តើអ្នកគ្មានបំណងលះបង់អស់ទាំងកម្លាំងរបស់ខ្លួន ដើម្បីតបស្នងចំពោះព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សជាតិ ដូចជាសាច់ឈាមរបស់ទ្រង់ផ្ទាល់ទេឬអី? បន្ទាប់ពីបានគិតនិងបានធ្វើគ្រប់យ៉ាងហើយ តើអ្នកនឹងបកស្រាយពីការដែលព្រះជាម្ចាស់ប្រើអ្នកឱ្យរស់នៅក្នុងជីវិតពិសេសខុសពីធម្មតានេះយ៉ាងដូចម្តេចវិញ? តើអ្នកពិតជាមានការតាំងចិត្ត និងជំនឿចិត្ត ដើម្បីរស់នៅក្នុងជីវិតដ៏មានន័យ ជាបុគ្គលដែលស្មោះត្រង់ និងបម្រើព្រះជាម្ចាស់មែនទេ?

(ដកស្រង់ពី «តើអ្នកគួរដោះស្រាយជាមួយបេសកកម្មនាពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦៤

មនុស្សជឿលើខ្ញុំ ប៉ុន្តែពួកគេគ្មានសមត្ថភាពធ្វើបន្ទាល់ពីខ្ញុំ ហើយពួកគេក៏មិនអាចផ្ដល់សក្ខីភាពសម្រាប់ខ្ញុំ មុនពេលខ្ញុំធ្វើឱ្យមនុស្សស្គាល់ខ្ញុំនោះដែរ។ មនុស្សបានត្រឹមមើលឃើញថា ខ្ញុំមានភាពប្រសើរលើសពួកមនុស្សលោក និងមនុស្សបរិសុទ្ធទាំងអស់ ហើយមើលឃើញថា កិច្ចការដែលខ្ញុំធ្វើ មនុស្សមិនអាចធ្វើបានឡើយ។ ដូច្នេះ តាំងពីពួកយូដា រហូតដល់មនុស្សនាពេលសព្វថ្ងៃនេះ មនុស្សគ្រប់គ្នាដែលបានឃើញនូវទង្វើដ៏ពេញដោយសិរីល្អរបស់ខ្ញុំ បានពេញដោយភាពចង់ដឹងចង់ស្គាល់អំពីខ្ញុំ ហើយគ្មានមាត់មនុស្សលោកណាម្នាក់ ដែលអាចធ្វើបន្ទាល់ពីខ្ញុំនោះឡើយ។ មានតែព្រះបិតាខ្ញុំប៉ុណ្ណោះ ដែលអាចធ្វើបន្ទាល់ពីខ្ញុំ និងបានរៀបចំផ្លូវសម្រាប់ខ្ញុំនៅក្នុងចំណោមមនុស្សលោកទាំងអស់។ បើទ្រង់មិនបានធ្វើទេ ទោះបីខ្ញុំខំប្រឹងបែបណា ក៏មនុស្សនឹងគ្មានផ្លូវដឹងថា ខ្ញុំគឺជាព្រះអម្ចាស់នៃសកលលោកនេះដែរ ព្រោះថាមនុស្សដឹងតែចង់បានពីខ្ញុំ ហើយគេគ្មានសេចក្តីជំនឿលើខ្ញុំ ចេញពីលទ្ធផលនៃកិច្ចការរបស់ខ្ញុំឡើយ។ មនុស្សស្គាល់ខ្ញុំ ដោយសារតែខ្ញុំជាមនុស្សស្លូតត្រង់ និងគ្មានបាបសោះឡើយ។ ពួកគេស្គាល់ខ្ញុំ ដោយសារតែខ្ញុំអាចពន្យល់ពីសេចក្តីលាក់កំបាំងជាច្រើន ដោយសារតែខ្ញុំមានឋានៈខ្ពស់ជាងបណ្ដាជន ឬដោយសារតែមនុស្សបានទទួលប្រយោជន៍យ៉ាងច្រើនពីខ្ញុំ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលជឿថា ខ្ញុំជាព្រះអម្ចាស់នៃសកលលោកទាំងមូល។ នេះជាហេតុផលដែលខ្ញុំនិយាយថា មនុស្សមិនដឹងអំពីហេតុផលដែលគេមានជំនឿលើខ្ញុំឡើយ។ គេមិន ដឹងអំពីគោលបំណងឬសារៈសំខាន់នៃសេចក្តីជំនឿរបស់គេចំពោះខ្ញុំឡើយ។ គេកំពុងតែខ្វះតថភាពជាមនុស្ស ដែលជាហេតុនាំឱ្យគេមិនសក្តិសមនឹងធ្វើបន្ទាល់ ពីខ្ញុំឡើយ។ អ្នករាល់គ្នាមានសេចក្តីជំនឿដ៏ពិតតិចពេក ហើយក៏បានទទួលតិចពេកផងដែរ ដូច្នេះ អ្នករាល់គ្នាមានសក្ខីភាពតិចពេកហើយ។ លើសពីនេះទៅទៀត អ្នករាល់គ្នាមានការយល់ដឹងតិចពេកនិងនៅខ្វះខាតច្រើនណាស់ ដូច្នេះ អ្នកសឹងតែមិនសមមកធ្វើបន្ទាល់ពីទង្វើរបស់ខ្ញុំផង។ ពិតណាស់ ការតាំងចិត្តរបស់អ្នករាល់គ្នាគួរជាទីពិចារណា ប៉ុន្តែតើអ្នករាល់គ្នាប្រាកដច្បាស់ដែរឬទេថា អ្នកនឹងអាចធ្វើបន្ទាល់ពីលក្ខណៈរបស់ព្រះជាម្ចាស់បានដោយជោគជ័យ? អ្វីដែលអ្នករាល់គ្នាបានពិសោធនិងបានឃើញ គឺប្រសើរជាងពួកបរិសុទ្ធ និងពួកហោរាពីគ្រប់សម័យកាលទៅទៀត ប៉ុន្តែតើអ្នករាល់គ្នាអាចធ្វើទីបន្ទាល់ឱ្យបានប្រសើរជាងពួកបរិសុទ្ធ និងពួកហោរាពីសម័យបុរាណទាំងនេះដែរឬទេ? អ្វីដែលខ្ញុំប្រទានឱ្យអ្នករាល់គ្នាឥឡូវនេះ គឺប្រសើរលើសម៉ូសេ ហើយច្រើនជាងដាវីឌផង ដូច្នេះ ខ្ញុំក៏សុំឱ្យទីបន្ទាល់របស់អ្នករាល់គ្នាល្អលើសម៉ូសេ ហើយសុំឱ្យពាក្យរបស់អ្នករាល់គ្នាអស្ចារ្យជាងដាវីឌផងដែរ។ ខ្ញុំប្រទានដល់អ្នករាល់គ្នាលើសគេមួយរយដង ដូច្នេះ ខ្ញុំតម្រូវឱ្យអ្នករាល់គ្នាតបស្នងមកខ្ញុំវិញដូចគ្នាផងដែរ។ អ្នកត្រូវតែដឹងថា ខ្ញុំគឺជាព្រះមួយអង្គដែលប្រទានជីវិតដល់មនុស្សលោក គឺជាអ្នករាល់គ្នាហើយដែលទទួលបាននូវជីវិតពីខ្ញុំ និងត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ។ នេះជាភារកិច្ចដែលខ្ញុំប្រទានដល់អ្នករាល់គ្នា ហើយវាជាអ្វីដែលអ្នករាល់គ្នាគួរតែធ្វើសម្រាប់ខ្ញុំ។ ខ្ញុំបានប្រទាននូវសិរីល្អទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានដល់អ្នករាល់គ្នានូវជីវិត ដែលពួកអ៊ីស្រាអែលជារាស្ដ្ររើសតាំងរបស់ខ្ញុំ មិនធ្លាប់បានទទួលពីមុនឡើយ។ តាមត្រូវ អ្នករាល់គ្នាគួរតែធ្វើបន្ទាល់ពីខ្ញុំ ហើយថ្វាយភាពយុវវ័យរបស់អ្នក និងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំ។ អស់អ្នកណាដែលខ្ញុំប្រទានសិរីល្អខ្ញុំដល់គេ អ្នកនោះនឹងត្រូវធ្វើបន្ទាល់ពីខ្ញុំ និងថ្វាយជីវិតរបស់គេសម្រាប់ខ្ញុំ។ នេះជាសេចក្ដីដែលខ្ញុំបានកំណត់ទុកយូរណាស់មកហើយ។ សំណាងល្អហើយដែលខ្ញុំប្រទានសិរីល្អរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយភារកិច្ចរបស់អ្នករាល់គ្នា គឺត្រូវធ្វើបន្ទាល់ពីសិរីល្អរបស់ខ្ញុំ។ បើអ្នករាល់គ្នាជឿលើខ្ញុំ ដោយគ្រាន់តែចង់បានព្រះពរ នោះកិច្ចការរបស់ខ្ញុំនឹងទទួលបាននូវសារៈសំខាន់តិចតួចបំផុត ហើយអ្នករាល់គ្នានឹងមិនបំពេញភារកិច្ចរបស់អ្នករាល់គ្នាឡើយ។ ពួកអ៊ីស្រាអែលបានឃើញតែសេចក្តីមេត្តា សេចក្តីស្រឡាញ់ និងភាពធំឧត្ដមរបស់ខ្ញុំប៉ុណ្ណោះ ហើយពួកយូដាបានឃើញព្រះទ័យអត់ធ្មត់ និងការប្រោសលោះរបស់ខ្ញុំផ្ទាល់ភ្នែកដែរ។ ពួកគេបានឃើញកិច្ចការនៃព្រះវិញ្ញាណរបស់ខ្ញុំតិចតួចបំផុត គឺថាពួកគេយល់បានតែមួយភាគមួយម៉ឺននៃអ្វីដែលអ្នករាល់គ្នាបានឮ និងបានឃើញប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាបានឃើញ គឺប្រសើរជាងពួកសម្ដេចសង្ឃដែលស្ថិតនៅក្នុងចំណោមពួកគេទៅទៀត។ សេចក្តីពិតដែលអ្នករាល់គ្នាយល់នាពេលសព្វថ្ងៃ គឺប្រសើរលើសសេចក្តីពិតដែលគេយល់ទៅទៀត។ អ្វីដែលអ្នករាល់គ្នាបានឃើញនាពេលសព្វថ្ងៃ គឺប្រសើរលើសអ្វីដែលគេបានឃើញ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យក៏ដូចជាយុគសម័យនៃព្រះគុណទៅទៀត ហើយសេចក្ដីអ្វីដែលអ្នករាល់គ្នាបានពិសោធ ក៏លើសទាំងម៉ូសេ និងអេលីយ៉ាផងដែរ។ ដ្បិតអ្វីដែលពួកអ៊ីស្រាអែលបានយល់ គឺគ្រាន់តែជាក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជាប្រឹស្ដាង្គរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ អ្វីដែលពួកយូដាបានយល់ គ្រាន់តែជាការប្រោសលោះរបស់ព្រះយេស៊ូវ។ អ្វីដែលពួកគេបានទទួល គ្រាន់តែជាព្រះគុណដែលព្រះយេស៊ូវបានប្រទានមក ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជារូបអង្គរបស់ព្រះយេស៊ូវ នៅក្នុងផ្ទះរបស់សាសន៍យូដាប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាមើលឃើញសព្វថ្ងៃ គឺជាសិរីល្អរបស់ព្រះយេហូវ៉ា ការប្រោសលោះរបស់ព្រះយេស៊ូវ និងគ្រប់ទាំងទង្វើរបស់ខ្ញុំនៅសម័យនេះ។ ដូច្នេះ អ្នកក៏បានឮអំពីព្រះបន្ទូលនៃព្រះវិញ្ញាណរបស់ខ្ញុំដែរ ហើយបានកោតសរសើរព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្គាល់ពីឫទ្ធិបារមីរបស់ខ្ញុំ និងបានរៀនអំពីនិស្ស័យរបស់ខ្ញុំផង។ ខ្ញុំក៏បានប្រាប់អ្នករាល់គ្នាអំពីផែនការគ្រប់គ្រងទាំងអស់របស់ខ្ញុំដែរ។ អ្វីដែលអ្នករាល់គ្នាបានឃើញ មិនគ្រាន់តែជាព្រះជាម្ចាស់ដ៏ពេញដោយសេចក្តីស្រឡាញ់ និងក្តីមេត្តាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះដ៏ពេញដោយសេចក្តីសុចរិតផងដែរ។ អ្នកបានឃើញកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ និងបានដឹងហើយថា ខ្ញុំពេញពោរដោយព្រះចេស្ដា និងសេចក្ដីក្រោធ។ លើសពីនេះទៅទៀត អ្នកដឹងថា ខ្ញុំធ្លាប់នាំសេចក្តីក្រោធរបស់ខ្ញុំមកលើពូជពង្សអ៊ីស្រាអែល ហើយដឹងថា នៅថ្ងៃនេះ សេចក្ដីក្រោធនេះបានមកដល់អ្នក រាល់គ្នាហើយ។ អ្នករាល់គ្នាយល់អំពីសេចក្តីលាក់កំបាំងរបស់ខ្ញុំនៅឯស្ថានសួគ៌ ច្រើន ជាងអេសាយ និងយ៉ូហានទៅទៀតផង ហើយអ្នករាល់គ្នាក៏ស្គាល់ពីភាពគួរឱ្យ ស្រឡាញ់ និងភាពគួរឱ្យគោរពរបស់ខ្ញុំ ច្រើនជាងពួកបរិសុទ្ធទាំងអស់ កាលពីអតីតកាលផងដែរ។ អ្វីដែលអ្នករាល់គ្នាបានទទួល មិនគ្រាន់តែជាសេចក្តីពិត ជាផ្លូវ និងជាជីវិតរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្ត និងការបើកសម្ដែងដែលអស្ចារ្យជាងអ្វីដែលយ៉ូហានបានទទួលទៅទៀត។ អ្នករាល់គ្នាយល់នូវសេចក្តីលាក់កំបាំងច្រើនលើសនេះទៅទៀត ហើយក៏បានសម្លឹងឃើញព្រះភក្ត្រពិតរបស់ខ្ញុំផងដែរ។ អ្នករាល់គ្នាបានទទួលការជំនុំជម្រះរបស់ខ្ញុំកាន់តែច្រើន ហើយក៏ស្គាល់អំពីនិស្ស័យសុចរិតរបស់ខ្ញុំកាន់តែច្រើនផងដែរ។ ហើយទោះបីជាអ្នករាល់គ្នាបានកើតមកនៅគ្រាចុងក្រោយក៏ដោយ ប៉ុន្តែអ្នកក៏មានការយល់ដឹងបែបចាស់គំរិលពីអតីតកាល ហើយអ្នកក៏បានពិសោធរឿងរ៉ាវសព្វថ្ងៃ ដែលការទាំងអស់នេះ សុទ្ធតែត្រូវបានធ្វើឡើងដោយខ្ញុំផ្ទាល់។ អ្វីដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មិនជ្រុលពេកឡើយ ដ្បិតខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ហើយអ្នករាល់គ្នាក៏បានឃើញរឿងរ៉ាវជាច្រើន នៅក្នុងខ្ញុំផងដែរ។ ដូច្នេះ ខ្ញុំសុំឱ្យអ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំទៅកាន់ពួកបរិសុទ្ធនាសម័យមុន ហើយនេះជាបំណងព្រះហឫទ័យតែមួយគត់របស់ខ្ញុំ។

(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦៥

ឥឡូវនេះ តើអ្នកដឹងអំពីហេតុផលដែលនាំឱ្យអ្នកជឿលើខ្ញុំ យ៉ាងពិតប្រាកដហើយឬនៅ? តើអ្នកដឹងអំពីគោលបំណង និងសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំពិតប្រាកដហើយឬនៅ? តើអ្នកដឹងអំពីភារកិច្ចរបស់អ្នកពិតប្រាកដដែរឬទេ? តើអ្នកស្គាល់ទីបន្ទាល់របស់ខ្ញុំ ពិតប្រាកដដែរឬទេ? ប្រសិនបើអ្នកគ្រាន់តែជឿលើខ្ញុំ ប៉ុន្តែគ្មានសញ្ញាអំពីសិរីល្អ ឬបន្ទាល់របស់ខ្ញុំនៅក្នុងអ្នកទេ នោះខ្ញុំបានផាត់អ្នកចោលតាំងពីយូរណាស់មកហើយ។ សម្រាប់អស់អ្នកដែលចេះអស់ហើយ ពួកគេរឹតតែប្រៀបដូចជាបន្លាដ៏ច្រើននៅក្នុងព្រះនេត្រខ្ញុំ ពួកគេគ្មានអ្វីក្រៅតែជាឧបសគ្គរាំងផ្លូវរបស់ខ្ញុំ និងនៅក្នុងដំណាក់របស់ខ្ញុំ ពួកគេជាស្រងែដែលត្រូវបានដករំលើងចោលចេញពីកិច្ចការរបស់ខ្ញុំ ព្រោះថា ពួកគេគ្មានប្រយោជន៍ និងគ្មានតម្លៃទាល់តែសោះ ហើយខ្ញុំបានស្អប់ខ្ពើមពួកគេយូរណាស់មកហើយ។ ជារឿយៗ សេចក្ដីក្រោធរបស់ខ្ញុំធ្លាក់ទៅលើអស់អ្នកណាដែលលែងមានទីបន្ទាល់ ហើយដំបងរបស់ខ្ញុំក៏នៅមិនឆ្ងាយពីពួកគេដែរ។ ខ្ញុំមានបំណងចង់ប្រគល់ពួកគេទៅក្នុងដៃរបស់មេកំណាចជាយូរមកហើយ។ ពួកគេលែងមានព្រះពររបស់ខ្ញុំហើយ។ នៅពេលដែលថ្ងៃនោះមកដល់ ការវាយផ្ចាលរបស់គេនឹងគួរឱ្យសោកសង្រេងជាងទោសរបស់ពួកស្ត្រីល្ងង់ខ្លៅទៅទៀត។ ថ្ងៃនេះ ខ្ញុំធ្វើកិច្ចការណាដែលជាភារកិច្ចដែលខ្ញុំត្រូវធ្វើតែប៉ុណ្ណោះ។ ខ្ញុំនឹងចងស្រូវសាលីទាំងអស់ជាកណ្ដាប់ រួមជាមួយស្រងែទាំងនោះផងដែរ។ នេះជាកិច្ចការរបស់ខ្ញុំនៅថ្ងៃនេះ។ ស្រងែទាំងនោះ នឹងត្រូវដករលើងចោលទាំងអស់ នៅក្នុងគ្រានៃការញែករបស់ខ្ញុំបន្ទាប់មក គ្រាប់ស្រូវនឹងត្រូវប្រមូលទុកនៅក្នុងឃ្លាំង ហើយស្រងែទាំងប៉ុន្មាន ដែលប្រមូលបាន នឹងត្រូវដុតចោលឱ្យក្លាយជាផេះ។ កិច្ចការរបស់ខ្ញុំនៅថ្ងៃនេះ គឺគ្រាន់តែចងមនុស្សទាំងអស់ជាកណ្ដាប់ មានន័យថា ត្រូវច្បាំងយកជ័យលើពួកគេទាំងស្រុងសិន។ បន្ទាប់មក ខ្ញុំនឹងចាប់ផ្ដើមដំណើរការនៃការញែក ដើម្បីបើកសម្ដែងពីគ្រាចុងបញ្ចប់របស់មនុស្សទាំងអស់។ ឥឡូវនេះ អ្នកគួរតែដឹងអំពីរបៀបដែលអ្នកគួរតែបំពេញព្រះទ័យខ្ញុំ និងរបៀបដែល អ្នកគួរតែរៀបចំផ្លូវឱ្យបានត្រឹមត្រូវ នៅក្នុងសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំហើយ។ អ្វីដែលខ្ញុំចង់បាន គឺជាភក្តីភាព និងការស្ដាប់បង្គាប់ សេចក្តីស្រឡាញ់ និងបន្ទាល់របស់អ្នកនៅពេលនេះ។ ទោះបីជាពេលនេះអ្នកមិនដឹងថា អ្វីទៅជាទីបន្ទាល់ ឬអ្វីទៅជាសេចក្តីស្រឡាញ់ក៏ដោយ ប៉ុន្តែអ្នកគួតែថ្វាយដល់ខ្ញុំ នូវអ្វីគ្រប់យ៉ាងរបស់អ្នក ហើយប្រគល់ដល់ខ្ញុំនូវទ្រព្យសម្បត្តិតែមួយគត់ដែលអ្នកមានគឺជាភក្តីភាព និងការស្ដាប់បង្គាប់របស់អ្នក។ អ្នកគួរតែដឹងថា ទីបន្ទាល់អំពីជ័យជម្នះរបស់ខ្ញុំលើអារក្សសាតាំងស្ថិត គឺនៅក្នុងភក្តីភាព និងការស្ដាប់បង្គាប់របស់មនុស្សហើយក៏ស្ថិតលើទីបន្ទាល់អំពីជ័យជម្នះទាំងស្រុងរបស់ខ្ញុំ ទៅលើមនុស្សផងដែរ។ ភារកិច្ចនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ គឺត្រូវធ្វើបន្ទាល់អំពីខ្ញុំ មានភក្តីភាពចំពោះខ្ញុំតែម្នាក់គត់ ហើយស្ដាប់បង្គាប់ដល់ទីបញ្ចប់។ មុនពេលខ្ញុំចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ តើអ្នកនឹងធ្វើបន្ទាល់អំពីខ្ញុំយ៉ាងដូចម្ដេច? តើអ្នកនឹងមានភក្តីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំដោយរបៀបណា? តើអ្នកដាក់ភក្តីភាពទាំងស្រុងរបស់អ្នកចំពោះកិច្ចការរបស់អ្នក ឬក៏អ្នកនឹងគ្រាន់តែបោះបង់វាចោល? តើអ្នកនឹងចុះចូលចំពោះគ្រប់ទាំងការរៀបចំរបស់ខ្ញុំ (ទោះបីជាត្រូវស្លាប់ ឬវិនាស) ឬក៏រត់យករួចខ្លួនទាំងពាក់កណ្ដាលទី ដើម្បីគេចវេសពីការវាយផ្ចាលរបស់ខ្ញុំ? ខ្ញុំវាយផ្ចាលអ្នក ដើម្បីឱ្យអ្នកនឹងធ្វើបន្ទាល់ពីខ្ញុំ មានភក្ដីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំ។ លើសពីនេះ ការវាយផ្ចាលនាពេលសព្វថ្ងៃ គឺដើម្បីបើកបង្ហាញពីជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឱ្យកិច្ចការនេះវិវឌ្ឍទៅមុខ ដោយគ្មានការបង្អាក់។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នកថា អ្នកគួរតែមានប្រាជ្ញា ហើយមិនត្រូវចាត់ទុកជីវិតរបស់អ្នក ក៏ដូចជាសារៈសំខាន់នៃវត្តមានជីវិតអ្នក ដូចជាគ្រាប់ខ្សាច់ដែលគ្មានតម្លៃនោះទេ។ តើអ្នកអាចដឹងថា កិច្ចការនាពេលខាងមុខរបស់ខ្ញុំ នឹងមានលក្ខណៈបែបណាឱ្យប្រាកដដែរឬទេ? តើអ្នកដឹងអំពីរបៀបដែលខ្ញុំនឹងធ្វើ ការនៅថ្ងៃខាងមុខ និងរបៀបដែលកិច្ចការរបស់ខ្ញុំនឹងបើកបង្ហាញដែរឬទេ? អ្នកគួរតែដឹងពីសារៈសំខាន់នៃបទពិសោធរបស់អ្នកអំពីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះទៅទៀត គឺដឹងអំពីសារៈសំខាន់នៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ។ ខ្ញុំបានធ្វើកិច្ចការជាច្រើនរួចទៅហើយ។ តើខ្ញុំអាចបោះបង់ចោលទាំងពាក់កណ្ដាលទី ដូចអ្នកស្រមើស្រមៃយ៉ាងដូចម្ដេច? ខ្ញុំបានធ្វើការយ៉ាងច្រើនម្ល៉ឹងហើយ តើខ្ញុំអាចបំផ្លាញវាចោលយ៉ាងដូចម្ដេច? តាមពិតទៅ ខ្ញុំបានមកដើម្បីបញ្ចប់យុគសម័យនេះ។ នេះជាសេចក្តីពិត ប៉ុន្តែលើសពីនេះទៅទៀត អ្នកត្រូវតែដឹងថា ខ្ញុំកំពុងតែចាប់ផ្ដើមយុគសម័យមួយថ្មី ចាប់ផ្ដើមកិច្ចការមួយថ្មី ហើយអ្វីដែលសំខាន់បំផុតនោះគឺដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ ដូច្នេះ អ្នកគួរតែដឹងថា កិច្ចការបច្ចុប្បន្ន គឺគ្រាន់តែចាប់ផ្ដើមយុគសម័យមួយ និងចាក់គ្រឹះមូលដ្ឋាន សម្រាប់ការផ្សាយដំណឹងល្អនាពេលខាងមុខ ហើយបញ្ចប់សម័យកាលនេះ នៅពេលអនាគត។ កិច្ចការរបស់ខ្ញុំ មិនមែនសាមញ្ញដូចអ្វីដែលអ្នកគិតឡើយ ហើយក៏មិនមែនគ្មានតម្លៃ ឬគ្មានន័យដូចអ្វីដែលអ្នកជឿដែរ។ ដូច្នេះ ខ្ញុំនៅតែត្រូវនិយាយទៅកាន់អ្នកថា៖ អ្នកគួរតែថ្វាយជីវិតរបស់អ្នកដើម្បីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះ អ្នកគួរតែលះបង់ជីវិតរបស់អ្នកសម្រាប់សិរីល្អរបស់ខ្ញុំ។ ខ្ញុំបានទន្ទឹងរង់ចាំឱ្យអ្នកធ្វើបន្ទាល់ពីខ្ញុំយូរណាស់មកហើយ ហើយខ្ញុំក៏ទន្ទឹងឱ្យអ្នកផ្សាយដំណឹងល្អរបស់ខ្ញុំយូរជាងនេះទៅទៀត។ អ្នកគួរតែយល់អំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។

(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦៦

ទោះបីអ្នករាល់គ្នាមានសេចក្តីជំនឿដ៏ស្មោះក៏ដោយ ប៉ុន្តែនៅក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់ដែលអាចរ៉ាយរាប់អំពីខ្ញុំបានទាំងស្រុងឡើយ ហើយក៏គ្មាននរណាម្នាក់ អាចធ្វើបន្ទាល់ពេញលេញអំពីគ្រប់ទាំងសេចក្តីដែលអ្នកមើលឃើញដែរ។ ចូរគិតអំពីការនេះចុះ៖ ថ្ងៃនេះ អ្នករាល់គ្នាភាគច្រើនធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួន ដោយព្យាយាមដេញតាមសាច់ឈាម ចម្អែតសាច់ឈាម ហើយរីករាយនឹងសាច់ឈាម ទាំងមានចិត្តលោភផង។ អ្នកមានសេចក្តីពិតតិចតួចណាស់។ ដូច្នេះ តើអ្នកអាចធ្វើបន្ទាល់ អំពីរាល់ទាំងសេចក្តីដែលអ្នករាល់គ្នាបានឃើញយ៉ាងដូចម្ដេច? តើអ្នករាល់គ្នាពិតជាមានទំនុកចិត្តដែរឬទេថា អ្នកអាចក្លាយជាបន្ទាល់របស់ខ្ញុំ? ប្រសិនបើថ្ងៃមួយមកដល់ ពេលដែលអ្នកមិនអាចធ្វើបន្ទាល់ពីគ្រប់ទាំងសេចក្តីដែលអ្នកបានឃើញនៅថ្ងៃនេះ នោះអ្នកនឹងបាត់បង់មុខងារជាមនុស្ស ហើយការដែលអ្នកមានជីវិតនេះ គឺគ្មានន័យទាល់តែសោះ។ អ្នកនឹងមិនសមអ្វីធ្វើជាមនុស្សឡើយ។ អាចនិយាយបានថា អ្នកនឹងមិនមែនជាមនុស្សតែម្ដង! ខ្ញុំបានធ្វើកិច្ចការដ៏ច្រើន សន្ធឹកសន្ធាប់សម្រាប់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះ ដោយសារតែអ្នករាល់គ្នារៀនមិនបានអ្វីសោះ គ្មានដឹងអ្វីទាំងអស់ ហើយការលះបង់របស់អ្នកក៏គ្មានប្រសិទ្ធភាពទៀត ដូច្នេះ នៅពេលដែលខ្ញុំត្រូវពង្រីកកិច្ចការរបស់ខ្ញុំ នោះអ្នកនឹងបានត្រឹមជាមនុស្សម្នាក់ដែលឈរមើល ទាំងបិទមាត់យ៉ាងជិត ហើយគ្មានប្រយោជន៍អ្វីសោះឡើយ។ តើការនេះ មិនធ្វើឱ្យអ្នកក្លាយជាមនុស្សបាបអស់មួយជីវិតទេឬអី? លុះដល់វេលាកំណត់ តើអ្នកនឹងគ្មានអារម្មណ៍ស្ដាយក្រោយខ្លាំងបំផុតទេឬអី? តើអ្នកនឹងគ្មានអារម្មណ៍សោកសង្រេងទេឬអី? គ្រប់កិច្ចការដែលខ្ញុំធ្វើនាថ្ងៃនេះ មិនត្រូវបានធ្វើឡើងដោយភាពខ្ជិលច្រអូស និងភាពធុញទ្រាន់ឡើយ ប៉ុន្តែដើម្បីចាក់គ្រឹះសម្រាប់កិច្ចការនាពេលអនាគតរបស់ខ្ញុំវិញ។ វាមិនមែនដោយសារតែខ្ញុំអស់ផ្លូវ ហើយត្រូវបង្កើតអ្វីមួយថ្មីឡើយ។ អ្នកគួរតែយល់ពីកិច្ចការដែលខ្ញុំធ្វើ វាមិនមែនជាកិច្ចការដែលត្រូវសម្រេចឡើង ដោយកូនក្មេងលេងដីនៅតាមចិញ្ចើមថ្នល់ឡើយ ប៉ុន្តែវាជាកិច្ចការដែលត្រូវធ្វើឡើង ជាតំណាងឱ្យព្រះវរបិតារបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែដឹងថា វាមិនមែនជាខ្ញុំទេ ដែលកំពុងតែធ្វើកិច្ចការទាំងអស់នេះតែម្នាក់ឯង ប៉ុន្តែខ្ញុំតំណាងឱ្យព្រះវរបិតាខ្ញុំវិញទេ។ បច្ចុប្បន្ននេះ តួនាទីរបស់អ្នករាល់គ្នាគឺត្រូវដើរតាម ស្ដាប់បង្គាប់ ផ្លាស់ប្ដូរ និងធ្វើបន្ទាល់យ៉ាងតឹងរឹងបំផុត។ អ្វីដែលអ្នករាល់គ្នាគួរតែយល់ គឺជាហេតុផលដែលនាំឱ្យអ្នករាល់គ្នាគួរតែជឿលើខ្ញុំ។ នេះជាសំណួរដ៏សំខាន់បំផុតដែលអ្នករាល់គ្នាម្នាក់ៗត្រូវយល់។ ព្រះវរបិតាខ្ញុំបានដៅអ្នករាល់គ្នាទុកជាមុនសម្រាប់ខ្ញុំ តាំងពីពេលដែលទ្រង់បានបង្កើតពិភពលោកមកម៉្លេះ សម្រាប់ជាប្រយោជន៍ដល់សិរីល្អទ្រង់។ ព្រះអង្គបានដៅកំណត់អ្នករាល់គ្នាទុកជាមុន សម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ខ្ញុំ និងជាប្រយោជន៍ដល់សិរីល្អរបស់ទ្រង់។ គឺដោយសារតែព្រះវរបិតារបស់ខ្ញុំ ទើបអ្នករាល់គ្នាជឿលើខ្ញុំ។ គឺដោយសារតែការកំណត់ទុកជាមុនរបស់ព្រះបិតាខ្ញុំ ទើបអ្នករាល់គ្នាដើរតាមខ្ញុំ។ គ្មានការណាមួយដែលកើតចេញពីការជ្រើសរើសរបស់អ្នករាល់គ្នាឡើយ។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺថា អ្នករាល់គ្នាយល់ថា អ្នករាល់គ្នាជាមនុស្សដែលព្រះវរបិតាខ្ញុំបានប្រទានដល់ខ្ញុំ សម្រាប់គោលបំណងនៃការធ្វើបន្ទាល់ពីខ្ញុំ។ ដោយសារតែទ្រង់បានប្រទានអ្នករាល់គ្នាដល់ខ្ញុំ នោះអ្នករាល់គ្នាគួរតែនៅជាប់ជាមួយផ្លូវដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នា ក៏ដូចជាផ្លូវ និងពាក្យដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នាដែរ ព្រោះថាវាជាភារកិច្ចរបស់អ្នករាល់គ្នាដែលត្រូវនៅជាប់ក្នុងផ្លូវរបស់ខ្ញុំ។ នេះជាគោលបំណងដើមនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះខ្ញុំ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា៖ អ្នករាល់គ្នាគ្រាន់តែជាមនុស្សដែលព្រះបិតារបស់ខ្ញុំប្រទានមកដល់ខ្ញុំ ដើម្បីឱ្យនៅជាប់ក្នុងផ្លូវរបស់ខ្ញុំប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នករាល់គ្នាគ្រាន់តែជឿលើខ្ញុំ អ្នកមិនមែនជារបស់ខ្ញុំ ដោយសារតែអ្នករាល់គ្នាមិនមែនជាក្រុមគ្រួសារអ៊ីស្រាអែល ប៉ុន្តែអ្នកជាប្រភេទតែមួយនៃសត្វពស់ពីបុរាណវិញ។ អ្វីគ្រប់យ៉ាងដែលខ្ញុំកំពុងតែទាមទារឱ្យអ្នករាល់គ្នាធ្វើ គឺត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ ប៉ុន្តែថ្ងៃនេះអ្នករាល់គ្នាត្រូវតែដើរតាមផ្លូវរបស់ខ្ញុំ។ អ្វីទាំងអស់នេះ គឺសម្រាប់ជាប្រយោជន៍ដល់ទីបន្ទាល់នាពេលអនាគត។ ប្រសិនបើអ្នករាល់គ្នាធ្វើការ ដូចជាមនុស្សដែលគ្រាន់តែស្ដាប់តាមផ្លូវរបស់ខ្ញុំ នោះអ្នកនឹងក្លាយជាមនុស្សគ្មានតម្លៃ ហើយសារៈសំខាន់នៃការដែលព្រះវរបិតាខ្ញុំបានប្រទានអ្នករាល់គ្នាមកខ្ញុំ នឹងត្រូវបាត់បង់មិនខាន។ អ្វីដែលខ្ញុំទទូចប្រាប់ដល់អ្នករាល់គ្នាគឺថា៖ អ្នករាល់គ្នាគួរតែដើរតាមផ្លូវរបស់ខ្ញុំ។

(ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦៧

តើព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងពួកជំនុំនាពេលសព្វថ្ងៃនេះយ៉ាងដូចម្តេច? តើអ្នកយល់ជាក់ច្បាស់អំពីសំណួរនេះទេ? តើអ្វីជាការលំបាកធំបំផុតរបស់បងប្អូនប្រុសស្រីរបស់អ្នក? តើពួកគេខ្វះអ្វីជាងគេ? បច្ចុប្បន្ននេះ មានមនុស្សមួយចំនួនដែលមានភាពអវិជ្ជមាននៅពេលពួកគេឆ្លងកាត់ការល្បងល ហើយអ្នកខ្លះថែមទាំងត្អូញត្អែរទៀតផង។ មនុស្សផ្សេងទៀតលែងឆ្ពោះទៅមុខទៀត ពីព្រោះព្រះជាម្ចាស់បានបញ្ចប់ការមានបន្ទូលហើយ។ មនុស្សមិនបានចូលក្នុងផ្លូវត្រូវនៃជំនឿលើព្រះជាម្ចាស់ទេ។ ពួកគេមិនអាចរស់នៅដោយឯករាជ្យបានទេ ហើយពួកគេក៏មិនអាចរក្សាជីវិតខាងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេបានដែរ។ មនុស្សមួយចំនួនដើរតាម និងដេញតាមប្រកបដោយថាមពល ហើយពួកគេមានឆន្ទៈអនុវត្តនៅពេលដែលព្រះជាម្ចាស់មានបន្ទូល ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់មិនមានបន្ទូល ពួកគេលែងដើរទៅមុខទៀត។ មនុស្សនៅតែមិនបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេមិនមែនមានសេចក្ដីស្រឡាញ់ដោយចៃដន្យចំពោះព្រះជាម្ចាស់ទេ។ កាលពីមុនពួកគេបានដើរតាមព្រះជាម្ចាស់ដោយសារពួកគេត្រូវបានគេបង្ខំ។ ឥឡូវនេះមានមនុស្សមួយចំនួនដែលធុញទ្រាន់នឹងកិច្ចការរបស់ព្រះជាម្ចាស់។ តើមនុស្សបែបនេះមិនប្រឈមនឹងគ្រោះថ្នាក់ទេឬអី? មានមនុស្សជាច្រើនស្ថិតក្នុងសភាពមួយដែលគ្រាន់តែអាចគ្រប់គ្រងស្ថានការ។ ទោះបីពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអធិស្ឋានទៅកាន់ទ្រង់ក៏ដោយ ក៏ពួកគេធ្វើដូច្នេះតែពាក់កណ្ដាលនៃចិត្តរបស់ពួកគេ ហើយពួកគេលែងមានកត្តាជំរុញដែលពួកគេធ្លាប់មាននោះទេ។ មនុស្សភាគច្រើនមិនចាប់អារម្មណ៍នឹងកិច្ចការនៃការបន្សុទ្ធ និងការឱ្យប្រោសឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ទេ ហើយជាការពិតវាហាក់ដូចជាពួកគេនៅតែបន្ដមិនមានកត្តាជំរុញពីខាងក្នុងទេ។ នៅពេលពួកគេត្រូវបានយកឈ្នះដោយការរំលង ពួកគេមិនមានអារម្មណ៍ជំពាក់ចំពោះព្រះជាម្ចាស់ ហើយក៏មិនដឹងថាមានអារម្មណ៍វិប្បដិសារីដែរ។ ពួកគេមិនដេញតាមសេចក្ដីពិត ឬចាកចេញពីពួកជំនុំទេ ហើយផ្ទុយទៅវិញដេញតាមតែការសប្បាយបណ្តោះអាសន្នតែប៉ុណ្ណោះ។ មនុស្សទាំងនេះជាមនុស្សល្ងីល្ងើ ឡប់ឡែ! នៅពេលដែលពេលកំណត់មកដល់ ពួកគេទាំងអស់នឹងត្រូវបានផាត់ចោល ហើយគ្មាននរណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះឡើយ! តើអ្នកគិតថា ប្រសិនបើនរណាម្នាក់ទទួលបានការសង្រ្គោះម្ដងហើយ នោះពួកគេនឹងត្រូវទទួលបានការសង្គ្រោះជានិច្ចមែនទេ? ជំនឿនេះគឺជាការបោកប្រាស់សុទ្ធ! អស់អ្នកដែលមិនស្វះស្វែងរកច្រកចូលទៅឯជីវិតនោះទេ នោះនឹងត្រូវបានវាយផ្ចាល។ មនុស្សភាគច្រើនមិនមានចំណាប់អារម្មណ៍ទាល់តែសោះក្នុងការចូលទៅរកជីវិត ចាប់អារម្មណ៍លើនិមិត្ត ឬការអនុវត្តសេចក្តីពិតនោះទេ។ ពួកគេមិនដេញតាមដើម្បីចូលទៅក្នុង ហើយពួកគេប្រាកដជាមិនចូលជ្រៅជាងនេះទេ។ តើពួកគេមិនមែនកំពុងបំផ្លាញខ្លួនឯងទេឬ? ឥឡូវនេះមានចំណែករបស់មនុស្ស ដែលលក្ខខណ្ឌរបស់ពួកគេកំពុងមានភាពប្រសើរឡើងឥតឈប់ឈរ។ កាលណាព្រះវិញ្ញាណបរិសុទ្ធធ្វើការកាន់តែច្រើន ពួកគេនឹងមានទំនុកចិត្តកាន់តែច្រើនដែរ។ កាលណាពួកគេមានបទពិសោធកាន់តែច្រើន ពួកគេកាន់តែមានការយល់ដឹងចំពោះអាថ៌កំបាំងដ៏ស៊ីជម្រៅនៃកិច្ចការរបស់ព្រះជាម្ចាស់។ កាលណាពួកគេចូលកាន់តែជ្រៅ ពួកគេកាន់តែយល់។ ពួកគេមានអារម្មណ៍ថាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់ ហើយពួកគេមានអារម្មណ៍នឹងន និងទទួលបានការបំភ្លឺនៅក្នុងខ្លួនពួកគេ។ ពួកគេមានការយល់ដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់។ ទាំងនេះ គឺជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ។ អ្នកខ្លះនិយាយថា៖ «ទោះបីគ្មានព្រះបន្ទូលថ្មីមកពីព្រះជាម្ចាស់ក៏ដោយ ខ្ញុំនៅតែត្រូវស្វែងរកសេចក្តីពិតឱ្យកាន់តែស៊ីជម្រៅ ខ្ញុំត្រូវតែយកចិត្តទុកដាក់លើអ្វីៗគ្រប់យ៉ាងនៅក្នុងបទពិសោធជាក់ស្តែងរបស់ខ្ញុំ និងចូលទៅរកសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ មនុស្សប្រភេទនេះមាននូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាព្រះជាម្ចាស់មិនបានបង្ហាញនូវទឹកព្រះភ័ក្ត្ររបស់ទ្រង់ និងលាក់បាំងពីមនុស្សគ្រប់រូប ហើយទោះបីជាទ្រង់មិនបានមានព្រះបន្ទូលអ្វី និងមានពេលខ្លះមនុស្សឆ្លងកាត់ការបន្សុទ្ធខាងក្នុងខ្លះៗក៏ដោយ តែព្រះជាម្ចាស់មិនបានទុកចោលមនុស្សទាំងស្រុងទេ។ ប្រសិនបើមនុស្សម្នាក់មិនអាចរក្សាបាននូវសេចក្តីពិតដែលពួកគេគប្បីប្រកាន់ខ្ជាប់ នោះពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ ក្នុងកំឡុងពេលនៃការបន្សុទ្ធ ការដែលព្រះជាម្ចាស់មិនបើកបង្ហាញអង្គទ្រង់ ប្រសិនបើអ្នកមិនមានទំនុកចិត្តទេតែផ្ទុយទៅវិញដកខ្លួនថយ ហើយប្រសិនបើអ្នកមិនផ្តោតលើការមានបទពិសោធនូវព្រះបន្ទូលរបស់ទ្រង់នោះទេ នោះអ្នកកំពុងរត់ចេញពីកិច្ចការរបស់ព្រះជាម្ចាស់ហើយ។ ក្រោយមក អ្នកនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានផាត់ចោលផងដែរ។ អ្នកដែលមិនស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រហែលជាមិនអាចឈរជាទីបន្ទាល់សម្រាប់ទ្រង់បានឡើយ។ មនុស្សដែលអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ គឺពឹងផ្អែកទាំងស្រុងលើការជំរុញចិត្ដរបស់ពួកគេ ដើម្បីដេញតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស គឺសំខាន់អនុញ្ញាតឱ្យពួកគេទទួលបានសេចក្តីពិត។ ការដែលអ្នកដេញតាមដើម្បីបានជីវិត គឺដើម្បីជាប្រយោជន៍ក្នុងការប្រោសឱ្យអ្នកគ្រប់លក្ខណ៍ ហើយការទាំងអស់នេះ ដើម្បីឱ្យអ្នកស័ក្តិសមនឹងការដែលព្រះជាម្ចាស់ទ្រង់ប្រើ។ អ្វីទាំងអស់ដែលអ្នកកំពុងតាមរកឥឡូវនេះគឺជាការស្ដាប់ឮនូវអាថ៌កំបាំង ការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការសម្លឹងមើលដោយរីករាយ និងមើលជុំវិញដើម្បីមើលថាតើមានអ្វីថ្មីខ្លះ រឺក៏មាននិន្នាការអ្វីមួយ ដើម្បីអាចបំពេញឱ្យការចង់ដឹងចង់ឃើញរបស់អ្នក។ ប្រសិនបើនេះជាចេតនានៅក្នុងចិត្តរបស់អ្នក នោះគ្មានផ្លូវក្នុងណាដែលអ្នកឈានទៅដល់សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនដេញតាមសេចក្ដីពិត គឺមិនអាចដើរតាមដល់ទីបញ្ចប់បានទេ។ ឥឡូវនេះ វាមិនមែនថាព្រះជាម្ចាស់មិនធ្វើអ្វីមួយទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាមនុស្សទេដែលមិនសហការជាមួយទ្រង់ ពីព្រោះពួកគេធុញទ្រាន់នឹងកិច្ចការរបស់ទ្រង់។ ពួកគេគ្រាន់តែចង់ឮព្រះបន្ទូលដែលទ្រង់មានបន្ទូលដើម្បីប្រទាននូវព្រះពរ ហើយពួកគេមិនចង់ស្តាប់ព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ទេ។ តើមានហេតុផលអ្វីសម្រាប់ការនេះ? មូលហេតុគឺថា បំណងប្រាថ្នារបស់មនុស្សដើម្បីទទួលបានព្រះពរ មិនទាន់ត្រូវបានបំពេញនៅឡើយ ដូច្នេះហើយពួកគេបានត្រឡប់ទៅជាមានភាពអវិជ្ជមាន និងចុះខ្សោយវិញ។ វាមិនមែនមកពីព្រះជាម្ចាស់មានចេតនាមិនអនុញ្ញាតឱ្យមនុស្សដើរតាមទ្រង់ទេ ហើយក៏មិនមែនមកពីទ្រង់មានចេតនាធ្វើបាបមនុស្សដែរ។ មនុស្សមានភាពអវិជ្ជមាន និងភាពខ្សោយ ដោយសារតែចេតនារបស់ពួកគេមិនត្រឹមត្រូវ។ ព្រះជាម្ចាស់គឺជាព្រះដែលផ្តល់ជីវិតដល់មនុស្ស ហើយទ្រង់មិនអាចនាំមនុស្សទៅក្នុងសេចក្ដីស្លាប់បានឡើយ។ ភាពអវិជ្ជមាន ភាពទន់ខ្សោយ និងការប្រព្រឹត្តអំពើអាក្រក់ឡើងវិញរបស់មនុស្ស គឺសុទ្ធតែបណ្តាលមកពីការប្រព្រឹត្តរបស់ពួកគេផ្ទាល់។

កិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ នាំមកនូវការបន្សុទ្ធខ្លះៗដល់មនុស្ស ហើយមានតែអ្នកដែលអាចឈររឹងមាំនៅពេលពួកគេទទួលការបន្សុទ្ធនេះទេ ទើបទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ មិនថាទ្រង់លាក់ទុកក្នុងព្រះអង្គទ្រង់យ៉ាងម៉េច ទោះបីតាមរយៈការមិនមានព្រះបន្ទូល ឬមិនធ្វើកិច្ចការក៏ដោយ អ្នកនៅតែអាចបន្តដេញតាមដោយភាពស្វាហាប់បាន។ ទោះបីព្រះជាម្ចាស់មានបន្ទូលថាទ្រង់នឹងបដិសេធអ្នកក៏ដោយ ក៏អ្នកនៅតែតាមទ្រង់ដែរ។ នេះគឺជាការរក្សាជំហរធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់លាក់បាំងអង្គទ្រង់ចេញពីអ្នក ហើយអ្នកឈប់ដើរតាមទ្រង់ទៀត តើនេះជាការរក្សាជំហរធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេ? ប្រសិនបើមនុស្សមិនបានចូលដោយពិតប្រាកដ នោះពួកគេមិនមានកម្ពស់ពិតប្រាកដទេ ហើយនៅពេលដែលពួកគេពិតជាជួបប្រទះនូវការល្បងលដ៏ខ្លាំងក្លា ពួកគេនឹងជំពប់ដួល។ នៅពេលដែលព្រះជាម្ចាស់មិនមានបន្ទូល ឬធ្វើអ្វីដែលមិនស្របតាមសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងបំបែកបំបាក់ទំនាក់ទំនងជាមួយទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងសំដែងតាមសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយប្រសិនបើទ្រង់បំពេញទៅតាមឆន្ទៈរបស់អ្នក ហើយអ្នកអាចក្រោកឈរឡើង ហើយដេញតាមពេញដោយថាមពល ដូច្នេះតើអ្វីជាគ្រឹះនៃការរស់នៅរបស់អ្នកទៅ? ខ្ញុំមានបន្ទូលហើយថា មានមនុស្សជាច្រើនដែលកំពុងរស់នៅតាមរបៀបដែលពឹងផ្អែកទាំងស្រុងលើការចង់ដឹងចង់ឃើញរបស់មនុស្ស។ ពួកគេពិតជាមិនមានវានៅក្នុងចិត្តដ៏ពិតប្រាកដក្នុងការដេញតាមនោះទេ។ អស់អ្នកដែលមិនដេញតាមច្រកចូលទៅក្នុងសេចក្តីពិត ប៉ុន្តែពឹងផ្អែកលើការចង់ដឹងចង់ឃើញរបស់ពួកគេនៅក្នុងជីវិត គឺជាមនុស្សដែលគួរឱ្យស្អប់ខ្ពើម ហើយពួកគេប្រឈមនឹងគ្រោះថ្នាក់ទៀតផង! ប្រភេទនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីប្រោសឱ្យមនុស្សគ្រប់លក្ខណ៍។ ទោះយ៉ាងណាក៏ដោយ មនុស្សតែងតែចង់ដឹងចង់ឃើញជានិច្ច ពួកគេចូលចិត្តសាកសួរអំពីពាក្យចចាមអារ៉ាម ពួកគេព្រួយបារម្ភអំពីរឿងរ៉ាវបច្ចុប្បន្ននៅក្រៅប្រទេស ឧទាហរណ៍ ពួកគេចង់ដឹងចង់ឃើញអំពីអ្វីដែលកំពុងកើតឡើងនៅអ៊ីស្រាអែល ឬប្រសិនបើមានការរញ្ជួយដីនៅអេហ្ស៊ីប ពួកគេតែងតែរកមើលអ្វីថ្មី ហើយប្លែកមួយចំនួន ដើម្បីបំពេញតាមបំណងប្រាថ្នាដែលអាត្មានិយមរបស់ពួកគេ។ ពួកគេមិនដេញតាមជីវិត ហើយពួកគេក៏មិនដេញតាមឱ្យទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ដែរ។ ពួកគេគ្រាន់តែព្យាយាមចង់ឱ្យពេលកំណត់របស់ព្រះជាម្ចាស់មកដល់ឆាប់ៗ ដើម្បីឱ្យក្តីសុបិន្តដ៏ស្រស់ត្រកាលរបស់ពួកគេអាចក្លាយជាការពិត ហើយបំណងប្រាថ្នាដ៏ខ្ពង់ខ្ពស់របស់ពួកគេត្រូវបានបំពេញ។ មនុស្សប្រភេទនេះមិនមានភាពប្រាកដប្រជាទេ ពួកគេជាមនុស្សដែលមានទស្សនវិស័យមិនត្រឹមត្រូវ។ មានតែការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ដែលជាមូលដ្ឋានគ្រឹះនៃជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ ហើយប្រសិនបើមនុស្សមិនដេញតាមច្រកចូលទៅកាន់ជីវិត ប្រសិនបើពួកគេមិនស្វះស្វែងរកការផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ នោះពួកគេនឹងត្រូវដាក់ទោស។ អ្នកដែលត្រូវបានដាក់ទោស គឺជាអ្នកដែលមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងកំឡុងពេលធ្វើកិច្ចការរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦៨

តើមនុស្សគួរសហការជាមួយព្រះជាម្ចាស់យ៉ាងដូចម្តេចក្នុងដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ? បច្ចុប្បន្ននេះ ព្រះជាម្ចាស់កំពុងសាកល្បងមនុស្ស។ ទ្រង់មិនមានបន្ទូលអ្វីទេ ប៉ុន្តែទ្រង់កំពុងលាក់អង្គទ្រង់ ហើយមិនទាក់ទងផ្ទាល់ជាមួយមនុស្សទេ។ បើមើលពីខាងក្រៅ មើលទៅដូចជាទ្រង់មិនធ្វើកិច្ចការណាមួយទេ ប៉ុន្តែសេចក្ដីពិតគឺថា ទ្រង់នៅតែធ្វើការនៅក្នុងមនុស្ស។ អ្នកណាដែលកំពុងស្វះស្វែងរកច្រកចូលទៅឯជីវិត មាននិមិត្តសម្រាប់ការស្វះស្វែងរកជីវិតរបស់ពួកគេ ហើយមិនមានការសង្ស័យសូម្បីតែពួកគេមិនបានយល់ច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ។ នៅពេលឆ្លងកាត់ការល្បងល សូម្បីតែនៅពេលដែលអ្នកមិនដឹងថាតើព្រះជាម្ចាស់ចង់ធ្វើអ្វី និងកិច្ចការអ្វីដែលទ្រង់ចង់សម្រេចបានក៏ដោយ អ្នកគប្បីដឹងថាចេតនារបស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺល្អជានិច្ច។ បើអ្នកដេញតាមទ្រង់ដោយចិត្តស្មោះត្រង់ នោះទ្រង់នឹងមិនដែលឃ្លាតពីអ្នកឡើយ ហើយនៅទីបំផុតទ្រង់ប្រាកដជានឹងប្រោសអ្នកឱ្យគ្រប់លក្ខណ៍ ហើយនាំមនុស្សទៅរកទិសដៅដែលសមរម្យ។ មិនថាព្រះជាម្ចាស់កំពុងសាកល្បងមនុស្សយ៉ាងដូចម្ដេចទេ នឹងមានថ្ងៃមួយជាពេលដែលទ្រង់នឹងផ្តល់ឱ្យមនុស្សនូវលទ្ធផលសមរម្យ ហើយផ្តល់ឱ្យពួកគេនូវរង្វាន់សមរម្យ ដោយអាស្រ័យលើអ្វីដែលពួកគេបានធ្វើ។ ព្រះជាម្ចាស់នឹងមិនដឹកនាំមនុស្សទៅចំណុចជាក់លាក់ណាមួយ ហើយក្រោយមកបោះបង់ពួកគេចោល ហើយព្រងើយកន្តើយនឹងពួកគេនោះទេ។ នេះគឺដោយសារតែព្រះជាម្ចាស់ជាព្រះដែលគួរឱ្យទុកចិត្ត។ នៅដំណាក់កាលនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើកិច្ចការបន្សុទ្ធ។ ទ្រង់កំពុងបន្សុទ្ធគ្រប់មនុស្សទាំងអស់។ នៅក្នុងជំហាននៃកិច្ចការដែលកើតឡើងដោយសារការល្បងលនៃសេចក្ដីស្លាប់ និងការល្បងលនៃសេចក្ដីវាយផ្ចាល នោះការបន្សុទ្ធត្រូវបានធ្វើឡើងតាមរយៈព្រះបន្ទូល។ ដើម្បីឱ្យមនុស្សទទួលបានបទពិសោធកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេត្រូវតែយល់ជាមុនសិនពីកិច្ចការបច្ចុប្បន្នរបស់ទ្រង់ និងរបៀបដែលមនុស្សលោកគួរតែសហការ។ តាមពិត នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែយល់។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងម៉េច មិនថាវាជាការបន្សុទ្ធ ឬសូម្បីតែទ្រង់មិនមានបន្ទូលក៏ដោយ មិនមានជំហានណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវនឹងសញ្ញាណរបស់មនុស្សលោកឡើយ។ ជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់បានបែក និងខ្ចាត់ខ្ចាយចេញពីសញ្ញាណរបស់មនុស្ស។ នេះហើយជាកិច្ចការរបស់ទ្រង់។ ប៉ុន្តែអ្នកត្រូវតែជឿថា ដោយសារកិច្ចការរបស់ព្រះជាម្ចាស់បានឈានដល់ដំណាក់កាលជាក់លាក់មួយ នោះទ្រង់នឹងមិនធ្វើឱ្យមនុស្សទាំងអស់ស្លាប់ទេ ទោះបីជាមានរឿងអីក៏ដោយ។ ទ្រង់ប្រទានទាំងការសន្យា និងព្រះពរដល់មនុស្ស ហើយអស់អ្នកដែលដេញតាមទ្រង់នឹងអាចទទួលបានព្រះពររបស់ទ្រង់ ប៉ុន្តែអ្នកដែលមិនដេញតាមព្រះអង្គ នោះនឹងត្រូវព្រះជាម្ចាស់ផាត់ចោល។ វាអាស្រ័យលើការស្វែងរករបស់អ្នក។ មិនថាមានអ្វីផ្សេងទៀតទេ អ្នកត្រូវតែជឿថានៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ មនុស្សគ្រប់គ្នានឹងមានទិសដៅដ៏សមរម្យ។ ព្រះជាម្ចាស់បានផ្តល់ឱ្យមនុស្សនូវសេចក្តីប្រាថ្នាដ៏ល្អត្រកាល ប៉ុន្តែដោយគ្មានការស្វះស្វែងរក ពួកគេមិនអាចទទួលបានទេ។ អ្នកគប្បីអាចមើលឃើញការនេះឥឡូវ ការបន្សុទ្ធរបស់ព្រះជាម្ចាស់ និងការវាយផ្ចាលមនុស្សរបស់ទ្រង់ គឺជាកិច្ចការរបស់ទ្រង់ ប៉ុន្តែមនុស្សសម្រាប់ផ្នែករបស់ពួកគេវិញ ត្រូវតែដេញតាមការផ្លាស់ប្តូរនិស្ស័យគ្រប់ពេលទាំងអស់។ តាមបទពិសោធជាក់ស្តែងរបស់អ្នក ជាដំបូងអ្នកត្រូវដឹងពីរបៀបនាំការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែរកឱ្យឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ នូវអ្វីដែលអ្នកគួរតែបញ្ចូល និងកំហុសរបស់អ្នក ដែលអ្នកគួរតែស្វែងរកច្រកទៅរកបទពិសោធជាក់ស្តែងរបស់អ្នក ហើយយកចំណែកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគប្បីយកទៅអនុវត្ត ហើយព្យាយាមធ្វើបែបនោះ។ ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាទិដ្ឋភាពមួយ។ លើសពីនេះទៀត ជីវិតរបស់ពួកជំនុំត្រូវតែថែរក្សាឱ្យបាន អ្នកត្រូវតែមានជីវិតខាងវិញ្ញាណជាធម្មតា ហើយអ្នកត្រូវតែអាចប្រគល់នូវសភាពបច្ចុប្បន្នទាំងអស់របស់អ្នកទៅព្រះជាម្ចាស់។ មិនថាកិច្ចការរបស់ទ្រង់ផ្លាស់ប្តូរយ៉ាងណាក៏ដោយ ជីវិតខាងវិញ្ញាណរបស់អ្នកគួរនៅតែធម្មតា។ ការចូលទៅក្នុងជីវិតខាងវិញ្ញាណអាចរក្សាបាននូវភាពធម្មតារបស់អ្នក។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែបន្តជីវិតខាងវិញ្ញាណរបស់អ្នកដោយមិនមានការរំខាន ហើយបំពេញនូវភារកិច្ចរបស់អ្នក។ នេះជាអ្វីដែលមនុស្សគប្បីធ្វើ។ អ្វីទាំងអស់គឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែសម្រាប់អ្នកដែលមានស្ថានភាពធម្មតា ការនេះគឺល្អឥតខ្ចោះ សម្រាប់អ្នកដែលមានស្ថានភាពមិនធម្មតា វាគឺជាការល្បងល។ នៅដំណាក់កាលបច្ចុប្បន្ននៃកិច្ចការបន្សុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ មនុស្សខ្លះនិយាយថាកិច្ចការរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់ ហើយមនុស្សត្រូវការការបន្សុទ្ធជាចាំបាច់ បើមិនដូច្នេះទេ កម្ពស់របស់ពួកគេនឹងមានភាពតូចខ្លាំង ហើយពួកគេនឹងគ្មានផ្លូវទទួលបាននូវបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ទោះយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលមានស្ថានភាពមិនល្អ វាត្រឡប់ជាហេតុដែលមិនដេញតាមព្រះជាម្ចាស់ ហើយជាហេតុដែលមិនចូលរួមការជួបជុំ ឬហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មិនថាទ្រង់ធ្វើអ្វី ឬផ្លាស់ប្តូរអ្វីដែលទ្រង់មានឥទ្ធិពលលើទេ មនុស្សត្រូវតែរក្សាមូលដ្ឋានគ្រឹះនៃជីវិតខាងវិញ្ញាណជាធម្មតា។ ប្រហែលជាអ្នកមិនបានធូរស្បើយក្នុងដំណាក់កាលបច្ចុប្បន្ននៃជីវិតខាងវិញ្ញាណរបស់អ្នកទេ ប៉ុន្តែអ្នកនៅតែមិនមានការកើនឡើងច្រើនទេ ហើយមិនបានប្រមូលផលដ៏ច្រើនផង។ នៅក្នុងកាលៈទេសៈទាំងនេះ អ្នកនៅតែត្រូវធ្វើតាមច្បាប់ អ្នកត្រូវតែធ្វើតាមច្បាប់ទាំងនេះដើម្បីកុំឱ្យអ្នកខាតបង់ក្នុងជីវិតរបស់អ្នក និងធ្វើឱ្យអ្នកបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើជីវិតខាងវិញ្ញាណរបស់អ្នកមិនប្រក្រតី នោះអ្នកមិនអាចយល់ពីកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់បានទេ ហើយផ្ទុយទៅវិញ អ្នកតែងតែមានអារម្មណ៍ជានិច្ចថាវាមិនត្រូវគ្នានឹងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយទោះបីជាអ្នកសុខចិត្តដើរតាមទ្រង់ក៏ដោយ ក៏អ្នកខ្វះនូវកត្តាជំរុញពីខាងក្នុងដែរ។ ដូច្នេះទោះបីព្រះជាម្ចាស់កំពុងធ្វើអ្វីក៏ដោយ មនុស្សត្រូវតែមានការសហការ។ ប្រសិនបើមនុស្សមិនសហការទេនោះ ព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើកិច្ចការរបស់ទ្រង់បានទេ ហើយប្រសិនបើមនុស្សមិនមានចិត្តក្នុងការសហការទេនោះ ពួកគេពិបាកនឹងទទួលបាននូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធណាស់។ ប្រសិនបើអ្នកចង់មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅខាងក្នុងអ្នក ហើយប្រសិនបើអ្នកចង់ទទួលបានការយល់ព្រមពីព្រះជាម្ចាស់នោះ អ្នកត្រូវតែរក្សាការលះបង់ដើមរបស់អ្នកនៅចំពោះមុខព្រះជាម្ចាស់។ ឥឡូវនេះ អ្នកមិនចាំបាច់មានការយល់ដឹងស៊ីជម្រៅ មានទ្រឹស្តីខ្ពង់ខ្ពស់ ឬអ្វើផ្សេងទៀតទេ អ្វីដែលតម្រូវនោះគឺថា អ្នកត្រូវតែកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះដើម។ ប្រសិនបើមនុស្សមិនសហការជាមួយព្រះជាម្ចាស់ ហើយមិនដេញតាមច្រកចូលឱ្យកាន់តែជ្រៅទេនោះ ព្រះជាម្ចាស់នឹងដកហូតអ្វីៗទាំងអស់ដែលជារបស់ពួកគេពីមុន។ នៅខាងក្នុងចិត្ត មនុស្សតែងតែលោភលន់ជានិច្ចដើម្បីភាពងាយស្រួល ហើយពេញចិត្តនឹងអ្វីដែលមានរួចហើយ។ ពួកគេចង់ទទួលបានការសន្យារបស់ព្រះជាម្ចាស់ដោយមិនបង់ថ្លៃអ្វីទាំងអស់។ ទាំងនេះគឺជាគំនិតផ្ដេសផ្ដាសដែលមនុស្សមាន។ ការទទួលបានជីវិតដោយមិនបង់ថ្លៃ ប៉ុន្តែតើគ្រប់យ៉ាងមានភាពងាយស្រួលអញ្ចឹងទេ? នៅពេលនរណាម្នាក់ជឿលើព្រះជាម្ចាស់ ហើយព្យាយាមចូលទៅក្នុងជីវិត និងស្វែងរកការផ្លាស់ប្តូរនិស្ស័យរបស់ខ្លួន ពួកគេត្រូវតែបង់ថ្លៃ និងសម្រេចបាននូវសភាពមួយដែលពួកគេនឹងធ្វើតាមព្រះជាម្ចាស់ជានិច្ច ទោះបីទ្រង់ធ្វើអ្វីក៏ដោយ។ នេះគឺជាអ្វីដែលមនុស្សត្រូវធ្វើ។ ទោះបីជាអ្នកធ្វើតាមច្បាប់ទាំងអស់នេះក៏ដោយ អ្នកត្រូវតែប្រកាន់ខ្ជាប់ជានិច្ចហើយមិនថាការល្បងលធំយ៉ាងណាក៏ដោយ អ្នកមិនអាចបោះបង់ចោលទំនាក់ទំនងជាធម្មតារបស់អ្នកជាមួយព្រះជាម្ចាស់បានទេ។ អ្នកគួរតែអាចអធិស្ឋាន រក្សាជីវិតពួកជំនុំរបស់អ្នក ហើយមិនត្រូវចាកចេញពីបងប្អូន ប្រុសស្រីរបស់អ្នកឡើយ។ នៅពេលព្រះជាម្ចាស់ល្បងលអ្នក អ្នកគួរនៅតែស្វែងរកសេចក្ដីពិត។ នេះគឺជាតម្រូវការអប្បបរមាសម្រាប់ជីវិតខាងវិញ្ញាណ។ ការមានបំណងជានិច្ចក្នុងការស្វែងរក និងខិតខំប្រឹងសហការដោយប្រើថាមពលទាំងអស់របស់អ្នក តើការនេះអាចធ្វើទៅបានទេ? ប្រសិនបើមនុស្សយករឿងនេះធ្វើជាគ្រឹះ ពួកគេនឹងអាចទទួលបាននូវយោបល់ និងច្រកចូលទៅក្នុងសេចក្ដីពិត។ វាមានភាពងាយស្រួលក្នុងការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលដែលសភាពផ្ទាល់ខ្លួនរបស់អ្នកមានលក្ខណៈធម្មតា។ ក្នុងកាលៈទេសៈទាំងនេះ វាមិនមានអារម្មណ៍ពិបាកក្នុងការអនុវត្តនូវសេចក្តីពិតទេ ហើយអ្នកមានអារម្មណ៍ថាកិច្ចការរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់។ ប៉ុន្តែប្រសិនបើស្ថានភាពរបស់អ្នកខ្សោយ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់អស្ចារ្យប៉ុនណា ហើយមិនថានរណាម្នាក់និយាយបានយ៉ាងល្អយ៉ាងណាក៏ដោយ ក៏អ្នកនឹងមិនខ្វល់ដែរ។ នៅពេលដែលស្ថានភាពរបស់មនុស្សម្នាក់មិនធម្មតា ព្រះជាម្ចាស់មិនអាចធ្វើកិច្ចការនៅក្នុងពួកគេបានទេ ហើយពួកគេក៏មិនអាចទទួលបានការផ្លាស់ប្តូរនូវនិស្ស័យរបស់ពួកគេដែរ។

(ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៦៩

ប្រសិនបើមនុស្សមិនមានទំនុកចិត្តទេ វាមិនងាយស្រួលទេសម្រាប់ពួកគេក្នុងការបន្តដំណើរទៅមុខទៀត។ ឥឡូវនេះ អ្នករាល់គ្នាអាចឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិនស្របគ្នានឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សទេ។ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន និងបានថ្លែងព្រះបន្ទូលជាច្រើន ហើយទោះបីមនុស្សអាចទទួលស្គាល់ថា កិច្ចការ និងព្រះបន្ទូលទាំងនោះ ជាសេចក្តីពិតក៏ដោយ ក៏សញ្ញាណអំពីព្រះជាម្ចាស់នៅតែទំនងជាកើតមានក្នុងកិច្ចការ និងព្រះបន្ទូលទាំងនោះដែរ។ ប្រសិនបើមនុស្សចង់យល់ពីសេចក្តីពិត និងចង់ទទួលបានសេចក្តីពិត ពួកគេត្រូវតែមានទំនុកចិត្ត និងកម្លាំងចិត្តដើម្បីអាចឈរជាប់នឹងអ្វីដែលពួកគេបានឃើញ ហើយនិងអ្វីដែលពួកគេទទួលបានពីបទពិសោធរបស់ពួកគេ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីចំពោះមនុស្សទេ ពួកគេត្រូវតែកាន់តាមនូវអ្វីដែលខ្លួនមាន ហើយស្មោះត្រង់នៅចំពោះព្រះជាម្ចាស់ ព្រមទាំងរក្សាភក្តីភាពចំពោះព្រះអង្គរហូតដល់ទីបញ្ចប់។ នេះជាភារកិច្ចរបស់មនុស្ស។ មនុស្សត្រូវតែកាន់តាមនូវអ្វីដែលពួកគេគប្បីធ្វើ។ ការជឿលើព្រះជាម្ចាស់តម្រូវឱ្យមានការស្តាប់បង្គាប់ទ្រង់ និងមានបទពិសោធនៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើន អាចនិយាយបានថាសម្រាប់មនុស្ស វាជាការប្រោសឱ្យគ្រប់លក្ខណ៍ ជាការបន្សុទ្ធ ហើយជាងនេះទៅទៀត គឺជាការដាក់ទោស។ មិនមានជំហានតែមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវនឹងសញ្ញាណរបស់មនុស្សទេ។ អ្វីដែលមនុស្សចូលចិត្ត គឺព្រះបន្ទូលដ៏តឹងរឹងរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់យាងមក មនុស្សគប្បីរីករាយនឹងឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់។ ទោះយ៉ាងណាក៏ដោយ មិនថាព្រះបន្ទូលរបស់ទ្រង់តឹងរឹងយ៉ាងណាក៏ដោយ ទ្រង់យាងមកដើម្បីជួយសង្គ្រោះ និងប្រោសមនុស្សឱ្យគ្រប់លក្ខណ៍។ ក្នុងនាមជាសត្ដនិករដែលទ្រង់បង្កើតមក មនុស្សគួរតែបំពេញនូវភារកិច្ចដែលខ្លួនគួរធ្វើ ហើយធ្វើជាទីបន្ទាល់ចំពោះព្រះជាម្ចាស់នៅក្នុងពេលនៃការបន្សុទ្ធ។ នៅគ្រប់ទាំងការល្បងល ពួកគេគួរតែលើកទីបន្ទាល់ដែលពួកគេនិយាយ ហើយធ្វើដូច្នេះដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់។ មនុស្សដែលធ្វើបែបនេះជាអ្នកមានជ័យជម្នះ។ មិនថាព្រះជាម្ចាស់បន្សុទ្ធអ្នកយ៉ាងណា ក៏អ្នកនៅតែមានទំនុកចិត្ត ហើយមិនដែលបាត់បង់ទំនុកចិត្តលើទ្រង់ឡើយ។ អ្នកធ្វើអ្វីដែលមនុស្សគួរធ្វើ។ នេះជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស ហើយចិត្តរបស់មនុស្សគួរតែអាចត្រឡប់មករកទ្រង់វិញ ហើយងាកទៅរកទ្រង់នៅគ្រប់ពេលទាំងអស់។ នេះគឺជាអ្នកមានជ័យជំនះ។ អ្នកដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកដែលមានជ័យជំនះ» គឺជាអ្នកដែលនៅតែអាចឈរធ្វើជាទីបន្ទាល់ និងរក្សាទំនុកចិត្ត និងការលះបង់ចំពោះព្រះជាម្ចាស់នៅពេលដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយនៅពេលដែលខ្លួនត្រូវឡោមព័ទ្ធដោយសាតាំង នោះហើយជាពេលដែលពួកគេរកឃើញខ្លួនឯងនៅក្នុងកម្លាំងនៃភាពងងឹត។ ប្រសិនបើអ្នកនៅតែអាចរក្សាចិត្តបរិសុទ្ធនៅចំពោះព្រះជាម្ចាស់ ហើយរក្សានូវសេចក្ដីស្រឡាញ់ពិតរបស់អ្នកចំពោះព្រះជាម្ចាស់មិនថាមានអ្វីកើតឡើងក៏ដោយ នោះអ្នកកំពុងធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់ ហើយនេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់សំដៅថាជា «អ្នកមានជ័យជម្នះ»។ ប្រសិនបើការស្វះស្វែងរបស់អ្នកពិតជាប្រសើរ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់អ្នក ប៉ុន្តែអ្នកដកថយដោយគ្មានព្រះពររបស់ទ្រង់ តើនេះជាភាពបរិសុទ្ធដែរឬទេ? ដោយសារអ្នកប្រាកដថាផ្លូវនេះជាសេចក្ដីពិត អ្នកត្រូវតែដើរតាមវារហូតដល់ទីបញ្ចប់។ អ្នកត្រូវតែរក្សាការលះបង់ចំពោះព្រះជាម្ចាស់។ ចាប់តាំងពីអ្នកបានឃើញថាព្រះជាម្ចាស់ទ្រង់បានយាងមកផែនដីដើម្បីប្រោសអ្នកឱ្យគ្រប់លក្ខណ៍ អ្នកគប្បីប្រគល់ដួងចិត្តអ្នកទាំងស្រុងដល់ទ្រង់។ ប្រសិនបើអ្នកនៅតែអាចដើរតាមទ្រង់ទោះបីទ្រង់ធ្វើអ្វីក៏ដោយ ទោះបីទ្រង់កំណត់នូវលទ្ធផលដែលមិនអំណោយផលសម្រាប់អ្នកនៅចុងបញ្ចប់ក៏ដោយ នេះហើយគឺជាការរក្សានូវភាពបរិសុទ្ធរបស់អ្នកនៅចំពោះព្រះជាម្ចាស់។ ការថ្វាយរូបកាយខាងវិញ្ញាណដ៏បរិសុទ្ធ និងព្រហ្មចារីបរិសុទ្ធចំពោះព្រះជាម្ចាស់មានន័យថា រក្សាដួងចិត្តដ៏ស្មោះត្រង់នៅចំពោះព្រះជាម្ចាស់។ សម្រាប់មនុស្ស ភាពស្មោះស្ម័គ្រគឺភាពបរិសុទ្ធ ហើយសមត្ថភាពក្នុងការស្មោះស្ម័គ្រនៅចំពោះព្រះជាម្ចាស់ គឺរក្សាភាពបរិសុទ្ធ។ នេះជាអ្វីដែលអ្នកគប្បីអនុវត្ត។ នៅពេលអ្នកគួរអធិស្ឋាន អ្នកត្រូវអធិស្ឋាន។ នៅពេលអ្នកគួរជួបជុំធ្វើការប្រកបគ្នា ចូរអ្នកធ្វើដូច្នេះ។ នៅពេលដែលអ្នកគួរច្រៀងទំនុកតម្កើង អ្នកច្រៀងទំនុកតម្កើង ហើយនៅពេលអ្នកគួរបោះបង់ចោលសាច់ឈាម នោះចូរអ្នកបោះបង់ចោលសាច់ឈាមនោះចុះ។ នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក អ្នកមិនច្របូកច្របល់ទេ។ នៅពេលអ្នកប្រឈមនឹងការល្បងល អ្នកនឹងឈរយ៉ាងរឹងមាំ។ នេះគឺជាការលះបង់ចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនប្រកាន់ខ្ជាប់នូវអ្វីដែលមនុស្សគប្បីធ្វើនោះទេ នោះរាល់ការរងទុក្ខ និងការតាំងចិត្តរបស់អ្នកពីមុនមកទាំងអស់ នឹងគ្មានប្រយោជន៍ឡើយ។

(ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧០

សម្រាប់គ្រប់ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ មានវិធីមួយដែលមនុស្សគួរតែសហការ។ ព្រះជាម្ចាស់បានបន្សុទ្ធមនុស្ស ដើម្បីឱ្យពួកគេមានទំនុកចិត្តនៅពេលពួកគេឆ្លងកាត់នូវការបន្សុទ្ធនោះ។ ព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ដើម្បីឱ្យពួកគេមានទំនុកចិត្តថាក្នុងការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយមានឆន្ទៈក្នុងការទទួលយកការបន្សុទ្ធរបស់ទ្រង់ ហើយត្រូវបានដោះស្រាយ និងកាត់ចេញដោយព្រះជាម្ចាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សដើម្បីនាំពួកគេឱ្យមានការបំភ្លឺ និងយល់ជាក់ច្បាស់ ហើយដើម្បីឱ្យពួកគេសហការជាមួយទ្រង់ ហើយអនុវត្ត។ ព្រះជាម្ចាស់មិនមានព្រះបន្ទូលក្នុងកំឡុងពេលធ្វើការបន្សុទ្ធទេ។ ទ្រង់មិនបន្លឺសម្លេងរបស់ទ្រង់ទេ ប៉ុន្តែក៏នៅតែមានកិច្ចការដែលមនុស្សគប្បីធ្វើដែរ។ អ្នកគប្បីប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកមានរួចហើយ អ្នកនៅតែអាចអធិស្ឋានដល់ព្រះជាម្ចាស់ នៅជិតព្រះជាម្ចាស់ ហើយធ្វើជាទីបន្ទាល់នៅចំពោះព្រះជាម្ចាស់។ តាមរបៀបនេះ អ្នកនឹងបំពេញបាននូវភារកិច្ចផ្ទាល់ខ្លួនរបស់អ្នកហើយ។ អ្នកទាំងអស់គ្នាគប្បីមើលឃើញយ៉ាងច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ អំពីការល្បងលអំពីទំនុកចិត្ត និងសេចក្តីស្រឡាញ់របស់មនុស្ស ទាមទារឱ្យពួកគេអធិស្ឋានដល់ព្រះជាម្ចាស់កាន់តែច្រើន ហើយពួកគេច្រើនតែចូលចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះទ្រង់។ ប្រសិនបើព្រះជាម្ចាស់បំភ្លឺអ្នក ហើយឱ្យអ្នកយល់ពីបំណងព្រះហឫទ័យទ្រង់ ហើយអ្នកមិនបានយកអ្វីមួយដើម្បីអនុវត្ត អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ នៅពេលអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនៅតែអាចអធិស្ឋានទៅកាន់ទ្រង់បាន ហើយនៅពេលដែលអ្នកទទួលយកព្រះបន្ទូលរបស់ទ្រង់ អ្នកគប្បីមករកទ្រង់ ហើយស្វែងរក ព្រមទាំងមានទំនុកចិត្តលើទ្រង់ ដោយគ្មានដាននៃអារម្មណ៍ធ្លាក់ទឹកចិត្ត ឬឈឺចាប់ឡើយ។ អ្នកដែលមិនអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺពោរពេញទៅដោយថាមពលក្នុងពេលជួបជុំគ្នា ប៉ុន្តែធ្លាក់ចូលក្នុងភាពងងឹតនៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។ មានអ្នកខ្លះទៀត មិនទាំងចង់ជួបជុំគ្នាផង។ ដូច្នេះអ្នកត្រូវមើលឱ្យច្បាស់ថាតើភារកិច្ចអ្វីដែលមនុស្សគប្បីបំពេញ។ អ្នកប្រហែលជាមិនដឹងថាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីទេ ប៉ុន្តែអ្នកអាចបំពេញភារកិច្ចរបស់អ្នក អ្នកអាចអធិស្ឋាននៅពេលអ្នកគួរ អ្នកអាចអនុវត្តសេចក្តីពិតនៅពេលដែលអ្នកគួរ ហើយអ្នកអាចធ្វើអ្វីដែលមនុស្សគួរធ្វើ។ អ្នកអាចធ្វើតាមនិមិត្តដើមរបស់អ្នក។ តាមវិធីនេះអ្នកនឹងអាចទទួលយកជំហាននៃកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់បាន។ នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការតាមរបៀបលាក់កំបាំង វាជាបញ្ហាប្រសិនបើអ្នកមិនស្វែងរក។ នៅពេលដែលទ្រង់មានបន្ទូល និងអធិប្បាយនៅក្នុងសាលាប្រជុំ អ្នកស្តាប់ដោយក្តីរីករាយ ប៉ុន្តែនៅពេលដែលទ្រង់មិនមានបន្ទូល អ្នកខ្វះនូវថាមពល ហើយថយក្រោយវិញ។ តើមនុស្សដែលធ្វើបែបនេះជាមនុស្សប្រភេទណា? នេះគឺជាមនុស្សដែលដើរទៅគ្រប់កន្លែងតាមតែគេ។ ពួកគេគ្មានជំហរ គ្មានទីបន្ទាល់ និងគ្មាននិមិត្តទេ! មនុស្សភាគច្រើនគឺដូច្នេះ។ ប្រសិនបើអ្នកបន្ដធ្វើដូច្នេះ នៅថ្ងៃមួយនៅពេលដែលអ្នកបានជួបនឹងការល្បងលដ៏ធំ អ្នកនឹងធ្លាក់ចូលទៅក្នុងការដាក់ទោស។ ការមានជំហរ គឺមានសារៈសំខាន់ណាស់នៅក្នុងដំណើរការរបស់ព្រះជាម្ចាស់ក្នុងការប្រោសឱ្យមនុស្សគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនមានការសង្ស័យចំពោះជំហានណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់មនុស្ស ប្រសិនបើអ្នកប្រកាន់ខ្ជាប់ដោយស្មោះត្រង់នូវអ្វីដែលព្រះជាម្ចាស់បានដាក់ឱ្យអ្នកអនុវត្ត នោះមានន័យថាអ្នកចងចាំការដាស់តឿនរបស់ព្រះជាម្ចាស់ ហើយមិនថាទ្រង់ធ្វើអ្វីក៏ដោយនៅសព្វថ្ងៃនេះ អ្នកមិនភ្លេចការដាស់តឿនរបស់ទ្រង់ទេ ប្រសិនបើអ្នកមិនមានការសង្ស័យអំពីកិច្ចការរបស់ទ្រង់ រក្សាជំហររបស់អ្នក ប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក ហើយទទួលបានជ័យជម្នះគ្រប់ជំហាននៃផ្លូវ នោះនៅទីបញ្ចប់អ្នកនឹងត្រូវបានឱ្យប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយត្រូវបានក្លាយជាអ្នកដែលមានជ័យជម្នះ។ ប្រសិនបើអ្នកអាចឈរយ៉ាងរឹងមាំក្នុងគ្រប់ជំហាននៃការល្បងលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកនៅតែអាចរក្សាជំហររឹងមាំបានរហួតដល់ទីបញ្ចប់នោះ នោះអ្នកគឺជាអ្នកដែលមានជ័យជម្នះ អ្នកគឺជាមនុស្សម្នាក់ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចឈររឹងមាំក្នុងទុការល្បងលបច្ចុប្បន្នរបស់អ្នកទេ នៅពេលអនាគតវានឹងកាន់តែពិបាក។ ប្រសិនបើអ្នកគ្រាន់តែទទួលរងនូវការរងទុក្ខតិចតួច ហើយអ្នកមិនដេញតាមសេចក្ដីពិតទេនោះទីបំផុតអ្នកនឹងមិនទទួលបានអ្វីឡើយ។ អ្នកនឹងត្រូវទុកចោលដោយមិនមានអ្វីសោះ។ មានមនុស្សមួយចំនួនដែលលះបង់ការប្រឹងសង្វាតរបស់ពួកគេ នៅពេលពួកគឃើញថាព្រះជាម្ចាស់មិនមានបន្ទូល ហើយចិត្តរបស់ពួកគេចាប់ផ្ដើមបែកខ្ញែក។ តើមនុស្សបែបនេះមិនមែនជាមនុស្សល្ងីល្ងើទេឬ? មនុស្សប្រភេទនេះគ្មានភាពពិតទេ។ នៅពេលដែលព្រះជាម្ចាស់កំពុងមានបន្ទូល ពួកគេតែងតែរត់ចុះឡើងជានិច្ច ដែលមើលទៅហាក់ដូចជារវល់ និងរីករាយនៅខាងក្រៅ ប៉ុន្តែឥឡូវនេះពេលទ្រង់មិនមានបន្ទូលទៀត ពួកគេឈប់ស្វែងរក។ មនុស្សប្រភេទនេះគ្មានអនាគតទេ។ ក្នុងអំឡុងពេលនៃការបន្សុទ្ធ អ្នកត្រូវតែចូលពីទិដ្ឋភាពវិជ្ជមាន ហើយរៀននូវមេរៀនដែលអ្នកគប្បីរៀន។ នៅពេលអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ ហើយអានព្រះបន្ទូលរបស់ទ្រង់ អ្នកគប្បីវាស់ស្ទង់សភាពរបស់អ្នកជាមួយនឹងវា ស្វែងរកឃើញកំហុសរបស់អ្នក ហើយឃើញថាអ្នកនៅតែមានមេរៀនជាច្រើនដើម្បីរៀន។ បើអ្នកកាន់តែស្វែងរកដោយភាពស្មោះស្ម័គ្រនៅពេលអ្នកឆ្លងកាត់ការបន្សុទ្ធកាន់តែច្រើន នោះអ្នកកាន់តែនឹងមើលឃើញថាខ្លួនមិនមិនមានសមត្ថភាពគ្រប់គ្រាន់។ នៅពេលអ្នកឆ្លងកាត់ការបន្សុទ្ធ មានបញ្ហាជាច្រើនដែលអ្នកជួបប្រទះ។ អ្នកមិនអាចមើលឃើញបញ្ហាទាំងនោះច្បាស់ទេ អ្នកត្អូញត្អែរ អ្នកបង្ហាញពីសាច់ឈាមរបស់អ្នក មានតែវិធីនេះទេដែលអ្នករកឃើញថាអ្នកមាននិស្ស័យពុករលួយជាច្រើនអនេកនៅក្នុងខ្លួនឯង។

(ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧១

កិច្ចការរបស់ព្រះជាម្ចាស់នៅថ្ងៃចុងក្រោយបង្អស់ តម្រូវឱ្យមានទំនុកចិត្តខ្ពស់ ដែលជាទំនុកចិត្តខ្ពស់ជាងទំនុកចិត្តរបស់យ៉ូបទៅទៀត។ បើគ្មានទំនុកចិត្តទេ មនុស្សនឹងមិនអាចបន្តទទួលបានបទពិសោធ ហើយពួកគេក៏មិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ដែរ។ នៅថ្ងៃនៃការល្បងលដ៏ខ្លាំងចូលមកដល់ នឹងមានមនុស្សជាច្រើនចាកចេញពីពួកជំនុំ អ្នកខ្លះនៅទីនេះ អ្នកខ្លះនៅទីនោះ។ នឹងមានអ្នកខ្លះដែលធ្វើបានល្អគួរសមក្នុងការស្វះស្វែងរករបស់ពួកគេក្នុងកាលគ្រាមុន ហើយវានឹងមិនច្បាស់ទេថាហេតុអ្វីបានជាពួកគេឈប់ជឿទៀត។ មានរឿងរ៉ាវជាច្រើននឹងកើតឡើងដែលអ្នកនឹងមិនយល់ ហើយព្រះជាម្ចាស់នឹងមិនបើកសម្ដែងនូវទីសំគាល់ ឬការអស្ចារ្យណាមួយ ហើយក៏មិនធ្វើអភិនីហារណាមួយដែរ។ នេះគឺដើម្បីដឹងថាតើអ្នកអាចប្រកាន់ជំហររឹងមាំបានទេ ព្រះជាម្ចាស់ប្រើព្រឹត្តិការណ៍ដើម្បីបន្សុទ្ធមនុស្ស។ អ្នកមិនទាន់បានរងនូវការឈឺចាប់ច្រើននៅឡើយទេ។ នៅថ្ងៃខាងមុខ នៅពេលមានការល្បងលដ៏ខ្លាំងមកដល់ នៅកន្លែងខ្លះ មនុស្សគ្រប់គ្នានៅក្នុងពួកជំនុំនឹងចាកចេញ ហើយអ្នកដែលអ្នកមានទំនាក់ទំនងល្អជាមួយ ក៏នឹងចាកចេញ ហើយបោះបង់ចោលជំនឿរបស់ពួកគេ។ តើពេលនោះ អ្នកនឹងអាចឈររឹងមាំបានទេ? រហូតមកដល់ពេលនេះ ការល្បងលដែលអ្នកបានជួបប្រទះមានតិចតួចណាស់ ហើយអ្នកសឹងតែមិនអាចទ្រាំទ្រនឹងទុក្ខលំបាកនោះបាន។ ជំហាននេះរួមបញ្ចូលទាំងការបន្សុទ្ធ និងការប្រោសឱ្យគ្រប់លក្ខណ៍តាមរយៈព្រះបន្ទូលតែប៉ុណ្ណោះ។ នៅជំហានបន្ទាប់ ព្រឹត្តិការណ៍នឹងកើតឡើងមកលើអ្នកដើម្បីបន្សុទ្ធអ្នក ហើយបន្ទាប់មកអ្នកនឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នៅពេលវាត្រឡប់ជារឿងធ្ងន់ធ្ងរ ព្រះជាម្ចាស់នឹងណែនាំអ្នកឱ្យប្រញាប់ឡើង ហើយចាកចេញ ហើយអ្នកកាន់សាសនានឹងព្យាយាមទាក់ទាញអ្នកឱ្យទៅជាមួយគេ។ ការនេះគឺដើម្បីមើលថាតើអ្នកអាចបន្តនៅលើផ្លូវបានឬអត់ ហើយរឿងទាំងអស់នេះ គឺជាការល្បងល។ ការល្បងលនាពេលបច្ចុប្បន្ននេះមានតិចតួចនៅឡើយ ប៉ុន្តែនៅពេលថ្ងៃនោះមកដល់ នៅពេលដែលនឹងមានផ្ទះខ្លះដែលឪពុកម្តាយលែងជឿ ហើយខ្លះកូនៗក៏លែងជឿទៀត។ តើអ្នកនឹងអាចបន្តបានទេ? បើអ្នកឆ្ពោះទៅមុខកាន់តែឆ្ងាយ ការល្បងលរបស់អ្នកក៏កាន់តែច្រើន។ ព្រះជាម្ចាស់ទ្រង់បំពេញកិច្ចការរបស់ទ្រង់ក្នុងការបន្សុទ្ធមនុស្សតាមតំរូវការ និងកម្ពស់របស់ពួកគេ។ ក្នុងដំណាក់កាលដែលព្រះជាម្ចាស់ប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ គឺមិនអាចទៅរួចទេដែលចំនួនមនុស្សនឹងបន្តកើនឡើង វានឹងថយចុះ។ មានតែតាមរយៈការបន្សុទ្ធទាំងនេះទេ ទើបមនុស្សអាចនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ការទទួលបានការដោះស្រាយ ការប្រៀនប្រដៅ ការសាកល្បង ការវាយផ្ចាល ការដាក់បណ្ដាសា តើអ្នកអាចស៊ូទ្រាំនឹងបញ្ហាទាំងអស់នេះទេ? នៅពេលដែលអ្នកឃើញពួកជំនុំមួយដែលមានសភាពល្អខ្លាំង ដែលបងប្អូនស្រី និងបងប្អូនប្រុសទាំងអស់កំពុងស្វែងរកដោយប្រើថាមពលច្រើន អ្នកខ្លួនឯងមានអារម្មណ៍ទទួលបានការលើកទឹកចិត្ត។ នៅថ្ងៃដែលពួកគេបានចាកចេញទៅ ពួកគេខ្លះលែងជឿ អ្នកខ្លះឈប់ដើម្បីធ្វើជំនួញ ឬទៅរៀបការ ហើយអ្នកខ្លះបានចូលរួមក្នុងសាសនា។ តើអ្នកនឹងអាចឈររឹងមាំបានទេនៅពេលនោះ? តើអ្នកនឹងអាចនៅតែគ្មានការប៉ះទង្គិចនៅក្នុងចិត្តមែនទេ? ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ មិនមែនជារឿងសាមញ្ញទេ! ទ្រង់ប្រើប្រាស់របស់ជាច្រើនដើម្បីបន្សុទ្ធមនុស្ស។ មនុស្សមើលឃើញការទាំងនេះថាជាវិធីសាស្រ្ត ប៉ុន្តែតាមចេតនាដើមរបស់ព្រះជាម្ចាស់ ទាំងនេះមិនមែនជាវិធីសាស្ត្រនោះទេ ប៉ុន្តែជាការពិត។ នៅទីបញ្ចប់ នៅពេលដែលទ្រង់បន្សុទ្ធមនុស្សដល់ចំណុចជាក់លាក់មួយ ហើយពួកគេលែងមានការត្អូញត្អែរទៀត ដូច្នេះដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះនឹងត្រូវបញ្ចប់។ កិច្ចការដ៏អស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីឱ្យអ្នកបានគ្រប់លក្ខណ៍ ហើយនៅពេលដែលទ្រង់មិនធ្វើកិច្ចការ ហើយលាក់បាំងអង្គទ្រង់ វាកាន់តែជាគោលបំណងដើម្បីប្រោសអ្នកឱ្យគ្រប់លក្ខណ៍ ហើយជាពិសេសនៅក្នុងវិធីនេះវាអាចត្រូវបានគេមើលឃើញថា មនុស្សមានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ មិនថាពួកគេមានទំនុកចិត្តពិតប្រាកដលើទ្រង់ឬអត់នោះទេ។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលយ៉ាងច្បាស់ នោះមិនចាំបាច់អ្នកស្វែងរកទេ។ មានតែនៅពេលដែលទ្រង់ត្រូវបានលាក់បាំង ទើបអ្នកត្រូវស្វែងរក និងមានអារម្មណ៍ទៅតាមផ្លូវរបស់អ្នក។ អ្នកគប្បីអាចបំពេញភារកិច្ចជាមនុស្សដែលទ្រង់បានបង្កើត ហើយមិនថាលទ្ធផលអនាគត និងទិសដៅរបស់អ្នកយ៉ាងណាទេ អ្នកគប្បីអាចដេញតាមចំណេះដឹង និងសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលអ្នកនៅរស់ ហើយទោះបីព្រះជាម្ចាស់ប្រព្រឹត្តយ៉ាងណាមកលើអ្នកក៏ដោយ អ្នកគប្បីអាចជៀសវាងពីការត្អូញត្អែរ។ មានលក្ខខណ្ឌមួយសម្រាប់ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការនៅក្នុងមនុស្ស។ ពួកគេត្រូវតែស្រេកឃ្លាន និងស្វែងរក ហើយមិនត្រូវមានចិត្តពាក់កណ្ដាល ឬសង្ស័យអំពីសកម្មភាពរបស់ព្រះជាម្ចាស់ ហើយពួកគេត្រូវតែអាចប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ពួកគេគ្រប់ពេលវេលា។ មានតែតាមរយៈរបៀបនេះទេ ដែលពួកគេអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន។ នៅក្នុងជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលជាតម្រូវការពីមនុស្ស គឺការមានទំនុកចិត្តដ៏ខ្លាំង ហើយចូលមករកព្រះជាម្ចាស់ដើម្បីស្វែងរក មានតែតាមរយៈបទពិសោធទេ ទើបមនុស្សអាចដឹងថាព្រះជាម្ចាស់ដ៏ពេញដោយក្ដីស្រឡាញ់យ៉ាងដូចម្ដេច និងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងមនុស្ស។ ប្រសិនបើអ្នកមិនមានបទពិសោធ ប្រសិនបើអ្នកមិនមានអារម្មណ៍តាមផ្លូវរបស់អ្នកតាមរយៈការនោះ ប្រសិនបើអ្នកមិនស្វែងរកទេ នោះអ្នកនឹងមិនទទួលបានអ្វីឡើយ។ អ្នកត្រូវតែមានអារម្មណ៍តាមផ្លូវរបស់អ្នកតាមរយៈបទពិសោធរបស់អ្នក ហើយមានតែតាមរយៈបទពិសោធរបស់អ្នកប៉ុណ្ណោះ ដែលអ្នកអាចឃើញសកម្មភាពរបស់ព្រះជាម្ចាស់ ហើយទទួលស្គាល់ភាពអស្ចារ្យ និងភាពយល់មិនដល់របស់ទ្រង់។

(ដកស្រង់ពី «អ្នកគប្បីរក្សាការលះបង់របស់អ្នកចំពោះព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧២

ព្រះជាម្ចាស់អនុញ្ញាតឱ្យអ្នកឆ្លងកាត់រឿងល្អនិងរឿងមិនល្អ ការខកចិត្ត ទុក្ខលំបាក ព្រមទាំងបរាជ័យ និងឧបសគ្គជាច្រើន។ នៅទីបំផុត នៅក្នុងដំណើរនៃការអនុញ្ញាតឱ្យអ្នកឆ្លងកាត់រឿងទាំងអស់នេះ ព្រះជាម្ចាស់នឹងបង្ហាញឱ្យអ្នកឃើញថា អ្វីគ្រប់យ៉ាងដែលព្រះអង្គមានបន្ទូល គឺសុទ្ធតែត្រឹមត្រូវ និងពិតទាំងអស់។ ស្របពេលជាមួយគ្នានោះដែរ ព្រះអង្គនឹងបង្ហាញឱ្យអ្នកឃើញថា ជំនឿ សញ្ញាណ ការស្រមើស្រមៃ ចំណេះដឹង ទ្រឹស្ដី ទស្សនវិជ្ជា និងអ្វីៗដែលអ្នកបានដឹងនៅក្នុងពិភពលោកនេះ និងអ្វីៗដែលឪពុកម្តាយរបស់អ្នកបានបង្រៀនអ្នក គឺសុទ្ធតែមិនត្រឹមត្រូវទាំងអស់ ហើយអ្វីទាំងអស់នោះ មិនអាចដឹកនាំអ្នកទៅកាន់ផ្លូវត្រឹមត្រូវនៅក្នុងជីវិតបានទេ ហើយវាមិនអាចដឹកនាំអ្នកឱ្យយល់ពីសេចក្តីពិត និងមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បានឡើយ។ ប្រសិនបើអ្នកនៅបន្តរស់នៅតាមអ្វីទាំងអស់នេះទៀត នោះអ្នកកំពុងដើរលើផ្លូវបរាជ័យហើយ ជាផ្លូវនៃការទាស់ទទឹង និងក្បត់ព្រះជាម្ចាស់។ ចុងក្រោយ ព្រះជាម្ចាស់នឹងធ្វើឱ្យអ្នកយល់ពីរឿងនេះយ៉ាងច្បាស់។ អ្នកត្រូវតែឆ្លងកាត់ដំណើរការនេះ ហើយមានតែតាមវិធីនេះប៉ុណ្ណោះ ដែលអាចសម្រេចលទ្ធផលបាន ប៉ុន្តែនេះក៏ជារឿងដ៏ឈឺចាប់មួយដែលឱ្យព្រះជាម្ចាស់ត្រូវទតមើលផងដែរ។ មនុស្សមានការបះបោរ និងមាននិស្ស័យពុករលួយ ដូច្នេះ ពួកគេត្រូវតែរងទុក្ខលំបាកខ្លះ ហើយពួកគេត្រូវតែឆ្លងកាត់ឧបសគ្គទាំងនេះ។ បើគ្មានទុក្ខលំបាកទាំងនេះទេ ពួកគេនឹងគ្មានផ្លូវទទួលបានការបន្សុទ្ធឡើយ។ ប្រសិនបើមនុស្សម្នាក់ស្រឡាញ់សេចក្តីពិតយ៉ាងពិតប្រាកដ ព្រមទទួលយកដោយស្មោះនូវប្រភេទនៃសេចក្តីសង្រ្គោះផ្សេងៗរបស់ព្រះជាម្ចាស់ រួចលះបង់ ពេលនោះ ពួកគេមិនចាំបាច់ត្រូវរងទុក្ខច្រើនឡើយ។ តាមពិតទៅ ព្រះជាម្ចាស់មិនចង់ឱ្យមនុស្សរងទុក្ខច្រើនទេ ហើយក៏មិនចង់ឱ្យពួកគេឆ្លងកាត់ឧបសគ្គ និងបរាជ័យច្រើនពេកនោះដែរ។ ក៏ប៉ុន្តែ មនុស្សមានការបះបោរខ្លាំងពេក មិនព្រមធ្វើតាមអ្វីដែលទ្រង់ប្រាប់ពួកគេ និងចុះចូលតាម មិនអាចដើរលើផ្លូវត្រឹមត្រូវ ឬដើរផ្លូវកាត់ ហើយពួកគេធ្វើតាមតែចិត្តរបស់ខ្លួន បះបោរប្រឆាំង និងទាស់ទទឹងនឹងព្រះជាម្ចាស់។ មនុស្សគឺជារបស់ពុករលួយ។ ព្រះជាម្ចាស់មិនអាចធ្វើអ្វីបានក្រៅតែពីប្រគល់មនុស្សឱ្យទៅសាតាំង និងដាក់ឱ្យគេស្ថិតនៅក្នុងមជ្ឈដ្ឋានផ្សេងៗ ដើម្បីលត់ដំពួកគេជាប់ជានិច្ចប៉ុណ្ណោះ ដោយអនុញ្ញាតឱ្យមនុស្សទទួលបានពិសោធន៍ និងមេរៀនគ្រប់ប្រភេទពីមជ្ឈដ្ឋាននោះ និងបានដឹងពីសារជាតិនៃអំពើអាក្រក់គ្រប់បែបយ៉ាង។ បន្ទាប់ពីនោះមក នៅពេលដែលមនុស្សត្រឡប់ក្រោយវិញ ពួកគេនឹងបានដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិត ហើយទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិតប្រាកដមែន ថាព្រះជាម្ចាស់គឺជាតថភាពនៃអ្វីៗដែលវិជ្ជមាន ហើយថាព្រះជាម្ចាស់គឺជាព្រះតែមួយអង្គគត់ដែលស្រឡាញ់និងយកព្រះទ័យទុកដាក់ចំពោះមនុស្សប្រាកដមែន និងអាចសង្គ្រោះមនុស្សបាន។ ព្រះជាម្ចាស់មិនចង់ឱ្យមនុស្សរងទុក្ខច្រើនពេកនោះទេ ប៉ុន្តែមនុស្សបះបោរខ្លាំងពេក ចង់តែដើរផ្លូវកាត់និងចង់រងទុក្ខលំបាកទាំងអស់នេះ។ ព្រះជាម្ចាស់គ្មានជម្រើសអ្វីក្រៅតែពីដាក់មនុស្សចូលទៅក្នុងមជ្ឈដ្ឋានផ្សេងៗនោះទេ ដើម្បីលត់ដំពួកគេជាប់ជានិច្ច។ នៅទីបំផុត តើមនុស្សត្រូវលត់ដំដល់កម្រិតណាទៅ? អ្នកអាចនិយាយនៅកម្រិតណាមួយថា «ទូលបង្គំបានដកពិសោធន៍គ្រប់ស្ថានភាព ឥឡូវនេះទូលបង្គំយល់ហើយ។ ក្រៅពីព្រះជាម្ចាស់ គ្មានមនុស្ស រឿងរ៉ាវ ឬវត្ថុណាមួយដែលអាចធ្វើឱ្យទូលបង្គំយល់អំពីសេចក្តីពិត ឱ្យទូលបង្គំរីករាយនឹងសេចក្តីពិត ឱ្យទូលបង្គំអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឡើយ។ ប្រសិនបើទូលបង្គំអាចអនុវត្តដោយស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ បន្តស្ដាប់បង្គាប់នៅក្នុងកន្លែងរបស់មនុស្ស នៅជាប់នឹងឋានៈ និងភារកិច្ចនៃភាវៈដែលត្រូវបានបង្កើតមកម្នាក់ ទទួលយកដោយស្ដាប់បង្គាប់ចំពោះអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ មិនមានការត្អូញត្អែរបន្ថែម ឬសេចក្តីប្រាថ្នាហួសប្រមាណរបស់ព្រះជាម្ចាស់ឡើយ ហើយពិតជាចុះចូលចំពោះព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ មានតែបែបនេះទេ ទើបទូលបង្គំនឹងក្លាយជាបុគ្គលម្នាក់ដែលចុះចូលយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់»។ នៅពេលដែលពួកគេបានឡើងដល់កម្រិតនេះ មនុស្សក្រាបទៀបនៅចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយព្រះជាម្ចាស់មិនចាំបាច់បង្កើតឱ្យមានមជ្ឈដ្ឋានជាច្រើនទៀតសម្រាប់ពួកគេ ដើម្បីដកពិសោធន៍ឡើយ។ ដូច្នេះ តើមាគ៌ា ណាទៅដែលអ្នករាល់គ្នាចង់ដើរនោះ? នៅក្នុងសេចក្តីប៉ងប្រាថ្នាដែលចុះចូលរបស់ពួកគេ គ្មាននរណាម្នាក់ចង់រងទុក្ខលំបាក និងចង់ដកពិសោធន៍ឧបសគ្គ បរាជ័យ សេចក្តីខ្សត់ខ្សោយ ការខកចិត្ត និងព្យុះឡើយ។ ប៉ុន្តែ វាក៏គ្មានផ្លូវណាផ្សេងនោះដែរ។ មនុស្សមានធម្មជាតិបែបសាតាំង ពួកគេមានការបះបោរខ្លាំងពេក គំនិត និងទស្សនៈរបស់ពួកគេស្មុគស្មាញពេក។ ជារៀងរាល់ថ្ងៃ ដួងចិត្តរបស់អ្នកតែងតែច្របូកច្របល់ ប្រទាញប្រទង់ និងរសាប់រសល់ឥតឈប់ឡើយ។ អ្នកយល់ពីសេចក្តីពិតតិចតួច ច្រកចូលទៅក្នុងជីវិតរបស់អ្នកគឺរាក់កំភែល។ ហើយអ្នកខ្វះនូវព្រះចេស្ដា ដើម្បីយកឈ្នះលើសញ្ញាណ ការស្រមើស្រមៃរបស់អ្នក និងនិស្ស័យពុករលួយនៃសាច់ឈាម។ អ្នកអាចត្រឹមតែចូលរួមវគ្គធម្មតា៖ ដើម្បីបន្តជួបបរាជ័យ និងការខកចិត្ត និងបន្តដួលចុះ ត្រូវរុញច្រានចុះឡើងដោយទុក្ខ លំបាក ដោយច្របល់នៅក្នុងលាមកសត្វ រហូតដល់ថ្ងៃមួយដែលអ្នកនឹងនិយាយថា «ខ្ញុំហត់ណាស់ ខ្ញុំឆ្អែតឆ្អន់ហើយ ហើយខ្ញុំមិនចង់រស់នៅបែបនេះតទៅទៀតទេ។ ខ្ញុំមិនចង់ជួបបរាជ័យទាំងនេះ ខ្ញុំចង់ចូលទៅចំពោះព្រះអាទិករដោយ ការ ការស្ដាប់បង្គាប់។ ខ្ញុំនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំនឹងធ្វើតាមអ្វីដែលព្រះអង្គមានបន្ទូល។ មានតែបែបនេះទេ ទើបជាមាគ៌ាដ៏ត្រឹមត្រូវនៅក្នុងជីវិត»។ មានតែនៅថ្ងៃដែលអ្នកជឿជាក់ទាំងស្រុង និងទទួលស្គាល់ភាពបរាជ័យប៉ុណ្ណោះ ទើបអ្នកនឹងចូលទៅចំពោះព្រះជាម្ចាស់បាន តើអ្នកចាប់ផ្ដើមដឹងអ្វីមួយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ចេញពីការនេះដែរឬទេ? តើអ្វីទៅជាអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះមនុស្ស? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ព្រះអង្គសព្វ ព្រះ ហឫទ័យចង់ឱ្យមនុស្សទទួលបានរបស់ល្អបំផុត។ មិនថាព្រះអង្គដាក់អ្នកនៅក្នុងបរិយាកាសបែបណា ឬទ្រង់សុំឱ្យអ្នកធ្វើអ្វីនោះឡើយ ព្រះអង្គតែងតែចង់ឃើញលទ្ធផលដ៏ប្រសើរបំផុតជានិច្ច។ ឧបមាថា អ្នកដើរកាត់អ្វីមួយ ហើយអ្នកជួបឧបសគ្គ និងបរាជ័យ។ នៅពេលអ្នកបរាជ័យ ព្រះជាម្ចាស់មិនចង់ឃើញអ្នកបាក់ទឹកចិត្ត រួចអ្នកគិតថា អ្នកត្រូវចប់ គិតថា សាតាំងបានឆក់អ្នកយកទៅបាត់ ក្រោយមក អ្នកបោះបង់ខ្លួនឯង ក្រោកឈរឡើងវិញលែងកើត ហើយកើតទុក្ខរីងរៃនោះឡើយ។ ព្រះជាម្ចាស់មិនចង់ឃើញលទ្ធផលបែបនេះទេ។ តើព្រះជាម្ចាស់ចង់ឃើញអ្វីទៅ? អ្នកអាចបរាជ័យ តែអ្នកអាចស្វែងរកសេចក្តីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯង រកឃើញហេតុផលសម្រាប់ បរាជ័យរបស់អ្នកបាន។ អ្នកទទួលយកមេរៀនចេញពីបរាជ័យនេះ ហើយរីកចម្រើនឡើង អ្នកទទួលស្គាល់ថា ការប្រព្រឹត្តបែបនេះគឺជារឿងខុស មានតែការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបត្រឹមត្រូវ។ អ្នកទទួលស្គាល់ថា «ខ្ញុំជាមនុស្សអាក្រក់ ហើយខ្ញុំមាននិស្ស័យបែបសាតាំងដ៏ពុករលួយ។ មានការបះបោរនៅខាងក្នុងខ្ញុំ ខ្ញុំមិនមែនជាមនុស្សសុចរិតដែលព្រះជាម្ចាស់មានបន្ទូលឡើយ ហើយខ្ញុំក៏មិនមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់នោះដែរ»។ អ្នកបានយល់ពីការពិតនេះយ៉ាងច្បាស់ អ្នកបានដឹងពីការពិតនៃបញ្ហានេះ ហើយតាមរយៈឧបសគ្គនេះ តាមរយៈបរាជ័យនេះ អ្នកបានក្លាយទៅជាមនុស្សមានហេតុផល និងមានភាពចាស់ទុំ។ ព្រះជាម្ចាស់សព្វព្រះទ័យចង់ទតឃើញចំណុចនេះ។ តើភាពចាស់ទុំតំណាងឱ្យអ្វី? គឺមានន័យថា ព្រះជាម្ចាស់អាចទទួលយកអ្នកបាន ថាអ្នកអាចសង្គ្រោះបាន ថាអ្នកអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបាន ហើយថាអ្នកបានដើរនៅលើផ្លូវនៃការកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ហើយ។ ព្រះជាម្ចាស់សង្ឃឹមចង់ទតឃើញមនុស្សដើរនៅលើផ្លូវត្រឹមត្រូវ។ ព្រះជាម្ចាស់ធ្វើអ្វីៗដោយព្រះហឫទ័យហ្មត់ចត់បំផុត ហើយទាំងអស់នេះ គឺជាសេចក្តីស្រឡាញ់ដែលទ្រង់លាក់បាំង ប៉ុន្តែមនុស្សច្រើនតែមិនបានដឹងពីរឿងនេះ។ មនុស្សមានចិត្តចង្អៀតចង្អល់ ហើយគិតតែពីរឿងកំប៉ិកកំប៉ុកច្រើនពេក។ ពេលណាដែលពួកគេមិនអាចទទួលបានព្រះគុណ និងព្រះពរពីព្រះជាម្ចាស់ ពួកគេក៏ស្ដីបន្ទោសដាក់ព្រះជាម្ចាស់ ប្រែជាអវិជ្ជមាន ហើយខឹងសម្បា។ ប៉ុន្តែព្រះជាម្ចាស់មិនឈ្លោះជាមួយមនុស្សព្រោះរឿងកំប៉ិកកំប៉ុកនេះទេ ព្រះអង្គគ្រាន់តែចាត់ទុកពួកគេត្រឹមជាក្មេងល្ងង់ខ្លៅម្នាក់ប៉ុណ្ណោះ ទ្រង់មិនប្រកាន់នឹងពួកគេឡើយ។ ព្រះអង្គរៀបចំបរិយាកាសដែលអនុញ្ញាតឱ្យមនុស្សដឹងពីរបៀបទទួលបានព្រះគុណ និងព្រះពរ និងយល់ដឹងពីអ្វីដែលជាអត្ថន័យនៃព្រះគុណចំពោះមនុស្ស និងអ្វីដែលមនុស្សអាចទាញចេញបានចេញពីបរិយាកាសនោះ។ ឧបមាថា អ្នកចូលចិត្តបរិភោគអ្វីមួយដែលព្រះជាម្ចាស់មានបន្ទូលថា វាមិនល្អសម្រាប់សុខភាពរបស់អ្នកឡើយ នៅពេលដែលបរិភោគច្រើនជ្រុល។ អ្នកមិនស្ដាប់ទេ ប៉ុន្តែនៅតែទទូចចង់បរិភោគវាទៀត ហើយព្រះជាម្ចាស់អនុញ្ញាតឱ្យអ្នកមានសេរីភាពក្នុងការជ្រើសរើស។ ជាលទ្ធផល អ្នកក៏ឈឺ។ ក្រោយដកពិសោធន៍រឿងនេះជាច្រើនដងរួចមក អ្នកចាប់ផ្ដើមយល់ថា ព្រះបន្ទូលរបស់ព្រះជា ម្ចាស់ ពិតជាត្រឹមត្រូវមែន យល់ថាអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូលគឺជាការពិត និងយល់ទៀតថា អ្នកត្រូវតែអនុវត្តស្របតាមព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាមាគ៌ា ដែលត្រឹមត្រូវ។ ដូច្នេះ តើឧបសគ្គ បរាជ័យ និងទុកលំបាកដែលមនុស្សឆ្លងកាត់ទាំងនេះ បង្កើតបានជាអ្វីខ្លះទៅ? អ្នកយល់ពីបំណងដ៏ល្អិតល្អន់របស់ព្រះជាម្ចាស់ ហើយអ្នកក៏ជឿ និងប្រាកដចិត្តដែរថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺត្រឹមត្រូវ និងជាក់ស្តែង សេចក្តីជំនឿរបស់ អ្នក លើព្រះជាម្ចាស់ក៏លូតលាស់ឡើង។ វាក៏មានអ្វីមួយផ្សេងទៀតដែរ៖ តាម រយៈការដកពិសោធន៍ក្នង អំឡុងពេលនៃបរាជ័យនេះ អ្នកចាប់ផ្ដើមទទួលស្គាល់នូវភាពពិតប្រាកដ និងភាពសុក្រឹតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិត ហើយអ្នកយល់អំពីគោលការណ៍នៃការអនុវត្តតាមសេចក្តីពិត។ ដូច្នេះ វាជារឿងល្អសម្រាប់មនុស្សក្នុងការដកពិសោធន៍បរាជ័យ ទោះបីបទពិសោធន៍នោះឈឺចាប់ និងធ្វើឱ្យពួកគេខឹងក៏ដោយ។ ប៉ុន្តែ ប្រសិនបើចុងក្រោយទៅ ការលត់ដំនេះធ្វើឱ្យអ្នកត្រលប់មកចំពោះព្រះជាម្ចាស់វិញ យល់ពីព្រះបន្ទូលរបស់ទ្រង់ និងទទួលយកព្រះបន្ទូលទាំងនោះដាក់ក្នុងចិត្តរបស់អ្នកទុកជាសេចក្តីពិត បែបនោះ អ្នកចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ហើយពេលនោះ ការលត់ដំបែបនេះ ឧបសគ្គ និងបរាជ័យ នឹងមិនមែនត្រូវឆ្លងកាត់ដោយឥតប្រយោជន៍ឡើយ។ នេះជាលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ទតឃើញ។

(ដកស្រង់ពី «របៀបកំណត់ពីធម្មជាតិ និងសារជាតិរបស់ប៉ុល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧៣

អ្នកត្រូវចងចាំថា ព្រះបន្ទូលទាំងអស់នេះបានថ្លែងឡើងនៅក្នុងពេលនេះ៖ ក្រោយមកទៀត អ្នកនឹងជួបប្រទះទុក្ខលំបាកកាន់តែច្រើន និងទុក្ខវេទនាកាន់តែខ្លាំង! ដើម្បីប្រោសឱ្យបានគ្រប់លក្ខណ៍ គឺមិនមែនជារឿងសាមញ្ញនិងងាយស្រួលនោះទេ។ យ៉ាងហោចណាស់ អ្នកត្រូវតែមានសេចក្ដីជំនឿដូចយ៉ូប ឬត្រូវមានសេចក្ដីជំនឿច្រើនជាងគាត់ទៅទៀត។ អ្នកគប្បីដឹងថា ការល្បងលនៅពេលអនាគត នឹងកាន់តែខ្លាំងជាងការល្បងលលើយ៉ូបទៅទៀត ហើយហេតុនេះ អ្នកនៅតែត្រូវទទួលនូវការវាយផ្ចាលរយៈពេលយូរដដែល។ តើនេះជារឿងងាយស្រួលមែនទេ? ប្រសិនបើគុណសម្បត្តិរបស់អ្នក មិនអាចកែលម្អបាន ប្រសិនបើសមត្ថភាពសម្រាប់ការយល់ដឹងរបស់អ្នកនៅខ្វះខាត ហើយប្រសិនបើអ្នកយល់ដឹងតិចតួចបំផុត នោះនៅពេលនោះ អ្នកនឹងមិនមានទីបន្ទាល់អ្វីឡើយ ប៉ុន្តែផ្ទុយទៅវិញ អ្នកនឹងក្លាយជារឿងកំប្លែង ជារបស់លេងសម្រាប់សាតាំង។ ប្រសិនបើអ្នកមិនអាចប្រកាន់ខ្ជាប់នូវនិមិត្ដក្នុងពេលនេះបានទេ នោះអ្នកគ្មានមូលដ្ឋានគ្រឹះអ្វីទាំងអស់ ហើយនៅពេលអនាគត អ្នកនឹងត្រូវបណ្ដេញចេញ! គ្មានកំណាត់ផ្លូវណាមួយដែលងាយស្រួលដើរនោះទេ ដូច្នេះ ចូរកុំមើលស្រាលរឿងនេះឱ្យសោះ។ ត្រូវថ្លឹងថ្លែងដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះនៅក្នុងពេលនេះ និងត្រៀមរៀបចំជាស្រេច ដើម្បីឱ្យអ្នកអាចដើរនៅលើកំណាត់ផ្លូវចុងក្រោយនេះបានដោយត្រឹមត្រូវ។ នេះគឺជាផ្លូវដែលត្រូវដើរនៅពេលអនាគត ជាផ្លូវដែលមនុស្សគ្រប់គ្នាត្រូវតែដើរ។ អ្នកមិនត្រូវឱ្យចំណេះដឹងនេះ ទៅដោយគ្មានផលផ្លែឡើយ។ ចូរកុំគិតថាអ្វីដែលខ្ញុំមានព្រះបន្ទូលចំពោះអ្នក គឺសុទ្ធតែជាការដកដង្ហើមចោលឥតការឱ្យសោះ។ ថ្ងៃនោះនឹងចូលមកដល់ នៅពេលដែលអ្នកនឹងត្រូវប្រើវាឱ្យបានជាប្រយោជន៍។ ព្រះបន្ទូលរបស់ខ្ញុំមិនអាចមានបន្ទូលដោយអសារឥតការឡើយ! នេះគឺជាពេលដែលត្រូវធ្វើឱ្យខ្លួនឯងមានចំណេះដឹង ជាពេលដែលត្រូវក្រាលផ្លូវសម្រាប់ទៅអនាគត។ អ្នកគប្បីត្រួសត្រាយផ្លូវដែលអ្នកគប្បីដើរនៅពេលក្រោយទៀត។ អ្នកគប្បីព្រួយបារម្ភនិងខ្វាយខ្វល់ថាតើអ្នកនឹងអាចឈរបានរឹងមាំនៅពេលអនាគតដោយរបៀបណា និងត្រូវរៀបចំឱ្យបានល្អសម្រាប់ផ្លូវនាពេលអនាគតរបស់អ្នក។ មិនត្រូវល្មោភស៊ី និងខ្ជិលច្រអូសឡើយ! អ្នកត្រូវធ្វើគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីប្រើប្រាស់ពេលវេលារបស់អ្នកឱ្យបានល្អបំផុត ដើម្បីឱ្យអ្នកអាចទទួលបានគ្រប់យ៉ាងដែលអ្នកត្រូវការ។ ខ្ញុំកំពុងប្រទានដល់អ្នកនូវគ្រប់សព្វសារពើទាំងអស់ ដើម្បីឱ្យអ្នកអាចយល់បាន។ អ្នករាល់គ្នាបានឃើញនឹងភ្នែករបស់អ្នកស្រាប់ហើយថា ត្រឹមពេលតិចជាងបីឆ្នាំប៉ុណ្ណោះ តែខ្ញុំបានមានព្រះបន្ទូលអំពីរឿងរ៉ាវជាច្រើន និងបានបំពេញកិច្ចការយ៉ាងច្រើន។ មូលហេតុមួយដែលខ្ញុំបានបំពេញកិច្ចដោយបែបនេះ គឺដោយសារមនុស្សខ្វះខាតយ៉ាងខ្លាំង ហើយហេតុផលមួយទៀតនោះ គឺដោយសារពេលវេលាខ្លីពេក។ ពុំអាចពន្យារពេលទៅទៀតបានឡើយ។ អ្នកស្រម៉ៃថា មនុស្សត្រូវតែអាចសម្រេចបានភាពច្បាស់លាស់ពីខាងក្នុងខ្លួនឱ្យបានល្អបំផុតសិន នៅមុនពេលដែលពួកគេអាចធ្វើទី បន្ទាល់ និងអាចឱ្យគេប្រើប្រាស់បាន ប៉ុន្តែតើនោះមិនយឺតពេលពេកទេដឹង? ដូច្នេះ តើខ្ញុំនឹងត្រូវអមដំណើរអ្នកយូរប៉ុនណាទៀត? ប្រសិនបើអ្នកនឹងត្រូវការឱ្យខ្ញុំអមដំណើររបស់អ្នករហូតដល់ខ្ញុំចាស់សក់ស្កូវ នោះនឹងមិនអាចទៅរួចឡើយ! ការដែលត្រូវរងទុក្ខវេទនាច្រើន ការយល់ដឹងពិតប្រាកដអំពីមនុស្សគ្រប់រូប នឹងអាចសម្រេចទៅបាន។ ទាំងអស់នេះ គឺជាជំហាននៃកិច្ចការនេះ។ នៅពេលដែលអ្នកមានការយល់ដឹងពេញលេញអំពីនិមិត្ដដែលបានប្រកបគ្នានៅថ្ងៃនេះ ហើយអ្នកមានកម្ពស់ពិតប្រាកដ នោះមិនថាការលំបាកបែបណាដែលអ្នកបានឆ្លងកាត់ទេ នោះនឹងមិនលើសពីសមត្ថភាពរបស់អ្នកឡើយ ហើយអ្នកនឹងអាចស៊ូទ្រាំនឹងការលំបាកទាំងនោះបាន។ នៅពេលខ្ញុំបានបញ្ចប់ជំហានចុងក្រោយនៃកិច្ចការនេះ និងឈប់ថ្លែងព្រះបន្ទូលចុងក្រោយ នៅពេលអនាគត មនុស្សនឹងត្រូវការដើរនៅលើផ្លូវរបស់ពួកគេបាន។ ការនេះនឹងត្រូវតាមព្រះបន្ទូលដែលបានថ្លែងពីមុន៖ ព្រះវិញ្ញាណបរិសុទ្ធមានបញ្ជាបេសកកម្មមួយសម្រាប់មនុស្សគ្រប់រូប និងមានកិច្ចការត្រូវធ្វើសម្រាប់មនុស្សគ្រប់គ្នាផងដែរ។ នៅពេលអនាគត មនុស្សគ្រប់គ្នានឹងដើរនៅលើផ្លូវដែលពួកគេគួរដើរ ដោយព្រះវិញ្ញាណបរិសុទ្ធជាអ្នកដឹកនាំ។ តើនរណានឹងអាចគិតគូរដល់អ្នកដទៃ នៅពេលកំពុងទទួលរងទុក្ខលំបាកនោះ? មនុស្សម្នាក់ៗមានការងទុក្ខវេទនារៀងៗខ្លួន ហើយមនុស្សម្នាក់ៗមានកម្ពស់ផ្ទាល់ខ្លួនរបស់គេ។ គ្មានកម្ពស់របស់មនុស្សណាម្នាក់ដូចគ្នានឹងកម្ពស់របស់មនុស្សម្នាក់ទៀតឡើយ។ ប្ដីនឹងមិនអាចយកចិត្តទុកដាក់ចំពោះប្រពន្ធខ្លួនបានឡើយ ឬឪពុកម្ដាយមិនអាចយកចិត្តទុកដាក់ចំពោះកូនបានឡើយ។ គ្មាននរណាម្នាក់ដែលអាចយកចិត្តទុកដាក់ចំពោះនរណាម្នាក់ផ្សេងទៀតបានឡើយ។ វានឹងមិនដូចពេលបច្ចុប្បន្ននេះទេ ដែលនៅអាចមើលថែទាំ និងជួយគ្នាទៅវិញទៅមកបាន។ ពេលនោះ នឹងក្លាយជាពេលវេលាដែលមនុស្សទាំងអស់ ត្រូវបានលាតត្រដាង។ ពោលគឺ នៅពេលដែលព្រះជាម្ចាស់វាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយនៅពេលនោះ អ្នករាល់គ្នានឹងមិនមានអ្នកដឹកនាំពិតប្រាកដឡើយ។ មនុស្សនឹងត្រូវបំបែកចេញពីគ្នា។ នោះវានឹងមិនដូចជាពេលបច្ចុប្បន្ននេះឡើយ ដែលអ្នករាល់គ្នាអាចមកជួបជុំគ្នាជាក្រុមជំនុំបាន។ នៅពេលអនាគត អ្នកណាដែលមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នឹងបង្ហាញនូវពណ៌ពិតប្រាកដរបស់ពួកគេ។ ប្ដីនឹងលក់ប្រពន្ធខ្លួន ហើយប្រពន្ធនឹងលក់ប្ដីខ្លួន កូននឹងលក់ឪពុកម្ដាយរបស់ពួកគេ ហើយឪពុកម្ដាយនឹងធ្វើទុក្ខបុកម្នេញកូនខ្លួនឯង។ ដួងចិត្តរបស់មនុស្ស គឺហួសពីការដែលអាចយល់បាន! គ្រប់ការដែលអាចធ្វើទៅបាន គឺសម្រាប់ឱ្យមនុស្សម្នាក់បន្តធ្វើអ្វីដែលគេមាន និងត្រូវដើរឱ្យបានត្រឹមត្រូវនៅលើកំណាត់ផ្លូវចុងក្រោយនេះ។ ពេលនេះ អ្នករាល់គ្នាមើលមិនឃើញច្បាស់នោះទេ។ អ្នកសុទ្ធតែមើលមិនបានវែងឆ្ងាយ។ វាមិនមែនជារឿងងាយស្រួលទេដែលត្រូវជួបប្រទះនូវជំហាននៃកិច្ចការនេះបានដោយជោគជ័យនោះ។

(ដកស្រង់ពី «របៀបដែលអ្នកគប្បីដើរនៅលើកំណាត់ផ្លូវចុងក្រោយនេះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧៤

មនុស្សភាគច្រើនជឿលើព្រះជាម្ចាស់ ដើម្បីតែទិសដៅទៅអនាគតរបស់ពួកគេ ឬដើម្បីតែសេចក្ដីអំណរមួយពេលខ្លីប៉ុណ្ណោះ។ សម្រាប់អ្នកដែលមិនបានឆ្លងកាត់ការដោះស្រាយណាមួយ នោះពួកគេជឿលើព្រះជាម្ចាស់ ដើម្បីចូលទៅក្នុងស្ថានសួគ៌ ដើម្បីទទួលបានរង្វាន់។ ពួកគេមិនជឿលើព្រះជាម្ចាស់ដើម្បីឱ្យបានគ្រប់លក្ខណ៍ ឬដើម្បីបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ គឺមានន័យថាមនុស្សភាគច្រើនមិនជឿលើព្រះជាម្ចាស់ដើម្បីអនុវត្តការទទួលខុសត្រូវរបស់ពួកគេ ឬដើម្បីបំពេញភារកិច្ចរបស់ពួកគេឡើយ។ មនុស្សកម្រនឹងជឿលើព្រះជាម្ចាស់ដើម្បីដឹកនាំជីវិតដែលមានអត្ថន័យសារជាតិណាស់ ហើយដោយសារមនុស្សនៅមានជីវិតក៏គ្មានអ្នកដែលជឿថា គេគួរតែស្រឡាញ់ព្រះជាម្ចាស់ ដោយសារនេះជាច្បាប់របស់ស្ថានសួគ៌ និងជាគោលការណ៍របស់ផែនដី និងជារបរចិញ្ចឹមជីវិតរបស់មនុស្សពីកំណើតមកនោះដែរ។ ក្នុងលក្ខណៈនេះ បើទោះបីជាមនុស្សម្នាក់ៗស្វះស្វែងរកគោលដៅរបស់ពួកគេរៀងៗខ្លួនក្ដី ក៏គោលបំណងនៃការស្វះស្វែងរក និងការជំរុញចិត្តពួកគេនៅពីក្រោយការស្វែងរកនេះ គឺសុទ្ធតែដូចគ្នាទាំងអស់ដែរ ហើយបន្ថែមលើនេះ រូបចម្លាក់ដែលពួកគេភាគច្រើនថ្វាយបង្គំ គឺកាន់តែដូចគ្នាថែមទៀត។ ក្នុងរយៈពេលប៉ុន្មានពាន់ឆ្នាំមកនេះ អ្នកជឿជាច្រើនបានស្លាប់ ហើយមនុស្សជាច្រើនក៏បានស្លាប់ និងកើតជាថ្មីដែរ។ មិនមែនមានតែមនុស្សម្នាក់ ឬពីរនាក់ដែលស្វែងរកព្រះជាម្ចាស់នោះទេ ហើយក៏មិនមែនមានតែមួយពាន់ ឬពីរពាន់នាក់ដែរ ប៉ុន្តែភាគច្រើននៃមនុស្សទាំងនោះ ស្វែងរកដើម្បីតែក្ដីសង្ឃឹមទៅអនាគតរបស់ពួកគេ ឬដើម្បីតែក្ដីសង្ឃឹមដ៏រុងរឿងរបស់ពួកនាពេលអនាគតតែប៉ុណ្ណោះ។ អ្នកដែលមានភក្ដីភាពចំពោះព្រះគ្រីស្ទ មិនសូវមានច្រើនប៉ុន្មានទេ។ អ្នកជឿដែលគោរពកោតខ្លាចព្រះយ៉ាងច្រើននៅតែបន្តស្លាប់ ដោយទាក់ជាប់នៅក្នុងសំណាញ់របស់ខ្លួនឯង ហើយបន្ថែមលើនេះ ចំនួនមនុស្សដែលមានជ័យជម្នះ ក៏មានចំនួនតិចតួចណាស់ដែរ។ មកទល់នឹងសព្វថ្ងៃនេះ មនុស្សនៅតែមិនទាន់ដឹងពីមូលហេតុដែលពួកគេបរាជ័យ ឬអាថ៌កំបាំងដែលពួកគេមានជ័យជម្នះនៅឡើយទេ។ អស់អ្នកដែលមានការជាប់រវល់ខ្លាំងក្នុងការស្វែងរកព្រះគ្រីស្ទនៅតែមិនទាន់មានពេលណាមួយដែលអាចយល់ដឹងជ្រៅជ្រះបានភ្លាមៗនៅឡើយទេ ពួកគេមិនទាន់បានចូលជ្រៅក្នុងក្នុងអាថ៌កំបាំងនេះឡើយ ដោយសារតែពួកគេមិនទាន់បានដឹងអ្វីសោះ។ បើទោះបីជាពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការស្វែងរករបស់ពួកគេក្ដី ក៏ផ្លូវដែលពួកគេដើរ គឺជាផ្លូវបរាជ័យ ដែលដូនតារបស់ពួកគេធ្លាប់បានដើររួចម្ដងមកហើយ និងមិនមែនជាផ្លូវជោគជ័យឡើយ។ តាមរបៀបនេះ មិនថាពួកគេស្វែងរកដោយបែបណាឡើយ តើពួកគេមិនមែនដើរនៅលើផ្លូវដែលនាំទៅរកសេចក្ដីងងឹតទេឬអី? តើអ្វីដែលពួកគេទទួលបានមិនមែនជាផ្លែស្លែងទេឬអី? វាពិបាកនឹងទស្សន៍ទាយថាតើមនុស្សដែលដើរតាមអ្នកដែលជោគជ័យកាលពីពេលមុន ចុងក្រោយនឹងទទួលបានសំណាង ឬគ្រោះកាចណាស់។ ចុះចំណែកអ្នកដែលស្វែងរកដោយដើរតាមលំអានរបស់អ្នកដែលបានបរាជ័យវិញ តើឱកាសជួបសំណាងអាក្រក់នោះច្រើនប៉ុនណាទៅ? តើពួកគេមិនកាន់តែងាយនឹងទទួលបរាជ័យទេឬអី? តើផ្លូវដែលពួកគេដើរ មានតម្លៃអ្វីទៅ? តើពួកគេមិនមែនកំពុងចំណាយពេលអសារឥតការទេឬអី? មិនថាមនុស្សជោគជ័យ ឬបរាជ័យនៅក្នុងការស្វែងរករបស់ពួកគេ ឬអត់នោះទេ និយាយរួមពួកគេមានមូលហេតុមួយដែលត្រូវធ្វើបែបនេះ ហើយភាពជោគជ័យ ឬការបរាជ័យរបស់ពួកគេ គឺមិនត្រូវបានកំណត់ដោយដោយការស្វែងរកនូវអ្វីដែលពួកគេស្រឡាញ់ពេញចិត្តនោះទេ។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧៥

សេចក្ដីតម្រូវសំខាន់ជាងគេបំផុតនៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គឺឱ្យគេមានដួងចិត្តស្មោះសរ និងឱ្យគេលះបង់ខ្លួនគេទាំងស្រុង និងស្ដាប់បង្គាប់យ៉ាងពិតប្រាកដ។ អ្វីដែលពិបាកខ្លាំងបំផុតសម្រាប់មនុស្ស គឺត្រូវលះបង់ជីវិតរបស់គេទាំងមូលដើម្បីដូរនឹងជំនឿដ៏ពិតប្រាកដ ដែលតាមរយៈជំនឿនេះ គេអាចទទួលបាននូវសេចក្ដីពិតទាំងស្រុង និងអាចបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ ចំណុចនេះ អ្នកដែលបរាជ័យមិនអាចធ្វើឱ្យសម្រេចបានឡើយ ហើយអ្នកដែលមិនអាចស្វែងរកព្រះគ្រីស្ទបាន គឺកាន់តែមិនអាចសម្រេចបានទៅទៀត។ ដោយសារមនុស្សមិនពូកែក្នុងការលះបង់ខ្លួនគេទាំងស្រុងថ្វាយដល់ព្រះជាម្ចាស់ដោយសារមនុស្សមិនសុខចិត្តបំពេញភារកិច្ចរបស់ខ្លួនថ្វាយព្រះអាទិករ ដោយសារមនុស្សបានឃើញសេចក្ដីពិត តែគេចចេញពីសេចក្ដីពីត និងដើរតាមផ្លូវរបស់គេផ្ទាល់ ដោយសារមនុស្សតែងស្វែងរកដោយដើរតាមផ្លូវរបស់អ្នកដែលបានបរាជ័យ ដោយសារមនុស្សតែងតតាំងនឹងស្ថានសួគ៌ ហេតុនេះ មនុស្សតែងតែបរាជ័យ តែងតែជាប់នៅក្នុងឧបាយកលរបស់សាតាំង និងទាក់ជាប់ក្នុងមងរបស់ខ្លួនឯង។ ដោយសារមនុស្សមិនស្គាល់ព្រះគ្រីស្ទ ដោយសារមនុស្សមិនបានសម្របខ្លួនដើម្បីស្គាល់ និងដកពិសោធន៍ពីសេចក្ដីពិត ដោយសារមនុស្សថ្វាយបង្គំប៉ុលខ្លាំងពេក និងលោភលន់ចង់ឡើងស្ថានសួគ៌ខ្លាំងពេក ដោយសារមនុស្សតែងទាមទារឱ្យព្រះគ្រីស្ទស្ដាប់បង្គាប់គេ និងធ្វើការបង្គាប់បញ្ជាព្រះជាម្ចាស់ ហេតុនេះ បុគ្គលអស្ចារ្យទាំងនោះ និងអស់អ្នកដែលធ្លាប់មានបទពិសោធពីដំណើរប្រែប្រួលនៃពិភពលោកនេះ គឺនៅតែជាមនុស្សធម្មតាដដែល និងនៅតែត្រូវស្លាប់នៅក្នុងការវាយផ្ចាលរបស់ព្រះជាម្ចាស់ដដែល។ អ្វីគ្រប់យ៉ាងដែលខ្ញុំអាចមានបន្ទូលបានអំពីមនុស្សបែបនេះ គឺថាពួកគេត្រូវស្លាប់ក្នុងសេចក្ដីស្លាប់ដ៏គួរឱ្យសោកសង្រេង ហើយគ្រោះអាក្រក់ដែលកើតមាន ចំពោះពួកគេដែលជាសេចក្ដីស្លាប់នោះ គឺមិនមែនកើតឡើង ដោយគ្មានហេតុផលនោះឡើយ។ តើបរាជ័យរបស់ពួកគេ មិនកាន់តែមិនអាចអត់ទ្រាំបានចំពោះច្បាប់ស្ថានសួគ៌ទេឬអី? សេចក្ដីពិតចេញមកពីពិភពរបស់មនុស្ស ប៉ុន្តែសេចក្ដីពិតក្នុងចំណោមមនុស្សគឺត្រូវផ្ទេរបន្តដោយព្រះគ្រីស្ទ។ សេចក្ដីពិតចេញមកពីព្រះគ្រីស្ទ ពោលគឺមកអំពី ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនអាចធ្វើកិច្ចការនេះបាននោះឡើយ។ ក៏ប៉ុន្តែ ព្រះគ្រីស្ទប្រទានត្រឹមតែសេចក្ដីពិតប៉ុណ្ណោះ។ ទ្រង់មិនយាងមកដើម្បីសម្រេចថាតើមនុស្សនឹងត្រូវជោគជ័យនៅក្នុងការស្វែងរកសេចក្ដីពិតរបស់គេឡើយ។ ហេតុនេះ ជោគជ័យឬបរាជ័យ នៅក្នុងសេចក្ដីពិត គឺសុទ្ធតែស្ថិតនៅលើការស្វែងរក មនុស្សទាំងអស់។ ជោគជ័យ ឬបរាជ័យរបស់មនុស្សនៅក្នុងសេចក្ដីពិត ក៏មិនមានអ្វីពាក់ព័ន្ធនឹងព្រះគ្រីស្ទដែរ តែផ្ទុយទៅវិញ ត្រូវកំណត់ដោយការស្វែងរករបស់គេ។ ទិសដៅរបស់មនុស្ស និងជោគជ័យ ឬបរាជ័យរបស់គេ មិនអាចប្រមូលដាក់លើព្រះសិរសារបស់ព្រះជាម្ចាស់ដើម្បីធ្វើឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទទួលបន្ទុក លើបញ្ហានេះឡើយ ពីព្រោះនេះមិនមែនជាបញ្ហាមួយសម្រាប់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ ប៉ុន្តែគឺជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងភារកិច្ចដែលសត្តនិកររបស់ព្រះជាម្ចាស់គប្បីត្រូវបំពេញ។ មនុស្សភាគច្រើនមានចំណេះដឹងបន្តិចបន្តួចអំពីការស្វែងរក និងទិសដៅរបស់ប៉ុល និងពេត្រុស តែមនុស្សគ្មានដឹងអ្វីផ្សេងក្រៅពីលទ្ធផលរបស់ពេត្រុសនិងប៉ុលឡើយ ហើយពួកគេមិនដឹងពីអាថ៌កំបាំងនៃជោគជ័យរបស់ពេត្រុស ឬភាពខ្វះចន្លោះដែលនាំប៉ុលឱ្យបរាជ័យឡើយ។ ហេតុដូច្នេះ ប្រសិនបើអ្នករាល់គ្នា គ្មានសមត្ថភាពអ្វីសោះក្នុងការមើលឃើញជ្រៅជ្រះនូវសារជាតិនៃការស្វែងរករបស់ពួកគេទេ នោះការស្វែងរករបស់អ្នករាល់គ្នាភាគច្រើន នឹងនៅតែបរាជ័យដដែល ហើយបើទោះបីជាមនុស្សតិចតួចក្នុងចំណោមអ្នករាល់គ្នានឹងទទួលបានជោគជ័យក្ដី ក៏ពួកគេមិនអាចស្មើនឹងពេត្រុសបានដែរ។ ប្រសិនបើផ្លូវនៃការស្វែងរករបស់អ្នក គឺជាផ្លូវត្រូវ នោះអ្នកមានក្ដីសង្ឃឹមនឹងទទួលបាននូវជោគជ័យ។ ប្រសិនបើផ្លូវដែលអ្នកដើរនៅក្នុងការស្វែងរកសេចក្ដីពិត គឺជាផ្លូវខុស នោះអ្នកនឹងមិនទទួលបានជោគជ័យជារៀងរហូត ហើយនឹងជួបប្រទះនូវចុងបញ្ចប់ដូចជារូបប៉ុលដែរ។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧៦

ពេត្រុស គឺជាមនុស្សម្នាក់ដែលត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍។ ក្រោយពីបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះ និងទទួលបានសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធចំពោះព្រះជាម្ចាស់ហើយ គាត់ត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ទាំងស្រុង។ ផ្លូវដែលគាត់បានដើរគឺជាផ្លូវដែលត្រូវប្រោសឱ្យគ្រប់លក្ខណ៍។ ដែលនេះមានន័យថា ចាប់តាំងពីដើមដំបូងមក ផ្លូវដែលពេត្រុសបានដើរគឺជាផ្លូវដែលត្រូវ ហើយការជំរុញចិត្តឱ្យគាត់ជឿលើព្រះជាម្ចាស់ គឺជាការជំរុញចិត្តដែលត្រឹមត្រូវ ហេតុដូច្នេះ គាត់បានក្លាយជាមនុស្សម្នាក់ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ហើយគាត់បានដើរនៅលើផ្លូវថ្មីមួយដែលមនុស្សមិនធ្លាប់បានដើរពីមុនមកសោះ។ ផ្ទុយទៅវិញ ផ្លូវដែលប៉ុលបានដើរតាំងពីដើមដំបូងមក គឺជាផ្លូវដែលប្រឆាំងទាស់នឹងព្រះគ្រីស្ទ ហើយដោយសារតែព្រះវិញ្ញាណបរិសុទ្ធចង់ប្រើប្រាស់គាត់ និងទាញយកផលពីអំណោយទានរបស់គាត់ និងគុណូបការៈទាំងអស់របស់គាត់សម្រាប់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ទើបគាត់ធ្វើការសម្រាប់ព្រះគ្រីស្ទអស់ពេលប៉ុន្មានទស្សវត្សរ៍បាន។ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលត្រូវព្រះវិញ្ញាណបរិសុទ្ធប្រើប៉ុណ្ណោះ ហើយគាត់មិនមែនត្រូវបានប្រើដោយសារតែព្រះយេស៊ូវបានទតមើលដោយពេញព្រះទ័យចំពោះភាពជាមនុស្សរបស់គាត់នោះទេ ប៉ុន្តែដោយសារអំណោយទានរបស់គាត់វិញ។ គាត់អាចបំពេញកិច្ចការថ្វាយព្រះយេស៊ូវគ្រីស្ទបាន ដោយសារគាត់ត្រូវវាយផ្ដួល មិនមែនដោយសារគាត់ត្រេកអរនឹងធ្វើបែបនេះឡើយ។ គាត់អាចធ្វើកិច្ចការបែបនេះបានដោយសារការបំភ្លឺ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ហើយកិច្ចការដែលគាត់បានធ្វើ គ្មានអ្វីជាតំណាងដល់ការស្វែងរករបស់គាត់ ឬភាពជាមនុស្សរបស់គាត់ឡើយ។ កិច្ចការរបស់ប៉ុលតំណាងឱ្យកិច្ចការនៃបាវបម្រើ ដែលមានន័យថា គាត់បានបំពេញកិច្ចការក្នុងនាមជាសាវ័កម្នាក់។ ចំណែកពេត្រុសវិញ គឺខុសគ្នាពីគាត់៖ គាត់ក៏បានបំពេញកិច្ចការមួយចំនួនដែរ តែកិច្ចការនោះមិនមែនអស្ចារ្យដូចជាកិច្ចការរបស់ប៉ុលឡើយ ប៉ុន្តែគាត់បានបំពេញកិច្ចការផង និងស្វែងរកច្រកចូលផ្ទាល់ខ្លួនផង ហើយកិច្ចការរបស់គាត់ខុសគ្នាពីកិច្ចការរបស់ប៉ុល។ កិច្ចការរបស់ពេត្រុស គឺជាការអនុវត្តភារកិច្ច ជាសត្តនិកររបស់ព្រះជាម្ចាស់។ គាត់មិនបានបំពេញកិច្ចការក្នុងនាមជាសាវ័កម្នាក់ឡើយ ប៉ុន្តែគាត់បានបំពេញកិ្ចការផង និងស្វែងរកសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ផង។ ដំណើរនៃកិច្ចការរបស់ប៉ុល ក៏មាននូវការស្វែងរកផ្ទាល់ខ្លួនគាត់ដែរ៖ ការស្វះស្វែងរបស់គាត់ គឺគ្មានអ្វីផ្សេងក្រៅពីក្ដីសង្ឃឹមរបស់គាត់ទៅអនាគត និងបំណងប្រាថ្នារបស់គាត់ដើម្បីទទួលបានទិសដៅល្អមួយឡើយ។ គាត់ពុំបានទទួលយកនូវការបន្សុទ្ធក្នុងអំឡុងកិច្ចការរបស់គាត់ឡើយ ហើយគាត់ក៏ពុំបានទទួលយកការលួសកាត់ និងការដោះស្រាយដែរ។ គាត់ជឿថា ឱ្យតែកិច្ចការដែលគាត់បានធ្វើ គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះគ្រប់ការទាំងអស់ដែលគាត់បានធ្វើ គឺផ្គាប់ព្រះទ័យព្រះជាម្ចាស់ហើយ ដូច្នេះ នៅទីបំផុតនឹងមានរង្វាន់សម្រាប់ប្រគល់ជូនគាត់។ នៅក្នុងកិច្ចការរបស់គាត់ ពុំមានបទពិសោធផ្ទាល់ខ្លួនឡើយ។ កិច្ចការរបស់គាត់ គឺដើម្បីតែកិច្ចការមិនបានធ្វើឡើងដើម្បីស្វែងរកនូវការផ្លាស់ប្ដូរឡើយ។ អ្វីសព្វគ្រប់បែបយ៉ាងនៅក្នុងកិច្ចការរបស់គាត់ គឺជាការដោះដូរ គ្មានភារកិច្ច ឬការចុះចូលនៃសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ ក្នុងអំឡុងពេលនៃកិច្ចការរបស់គាត់ និស្ស័យចាស់របស់ប៉ុលពុំបានផ្លាស់ប្រែឡើយ។ កិច្ចការរបស់គាត់ គឺគ្រាន់តែជាការបម្រើដល់អ្នកដទៃតែប៉ុណ្ណោះ និងមិនអាចនាំមកនូវការបំផ្លាស់បំប្រែនិស្ស័យរបស់គាត់ឡើយ។ ប៉ុលបានបំពេញកិច្ចការរបស់គាត់ដោយផ្ទាល់ ដោយមិនបានធ្វើឱ្យគ្រប់លក្ខណ៍ ឬបានដោះស្រាយជាមួយឡើយ ហើយគាត់ត្រូវបានជំរុញចិត្តដោយរង្វាន់។ ពេត្រុសខុសគ្នាពីគាត់៖ គាត់គឺជាមនុស្សម្នាក់ដែលបានឆ្លងកាត់ការលួសកាត់ និងការដោះស្រាយ និងបានឆ្លងកាត់នូវការបន្សុទ្ធ។ គោលបំណង និងការជំរុញចិត្តនៃកិច្ចការរបស់ពេត្រុស គឺមានភាពខុសគ្នាយ៉ាងខ្លាំងជាមួយនឹងគោលបំណង និងការជំរុញចិត្តរបស់ប៉ុល។ បើទោះបីជាពេត្រុស មិនបានធ្វើកិច្ចការឱ្យបានច្រើនក្ដី ក៏និស្ស័យរបស់គាត់បានឆ្លងកាត់ការបំផ្លាស់បំប្រែជាច្រើនដែរ ហើយអ្វីដែលគាត់បានស្វែងរកនោះ គឺជាសេចក្ដីពិត និងជាការបំផ្លាស់បំប្រែជាក់ស្ដែង។ កិច្ចការរបស់គាត់ មិនមែនគ្រាន់តែធ្វើដើម្បីតែធ្វើកិច្ចការនោះទេ។ បើទោះបីជាប៉ុលបានធ្វើកិច្ចការច្រើនក្ដី ក៏កិច្ចការទាំងនោះសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ហើយបើទោះបីជាប៉ុលបានពួតដៃគ្នានៅក្នុងកិច្ចការនេះក្ដី ក៏គាត់មិនមានបទពិសោធនៅក្នុងកិច្ចការនេះដែរ។ ការដែលពេត្រុសបានធ្វើកិច្ចការតិចជាង គឺដោយសារតែព្រះវិញ្ញាណបរិសុទ្ធមិនបានបំពេញកិច្ចការច្រើនតាមរយៈគាត់តែប៉ុណ្ណោះ។ បរិមាណនៃកិច្ចការរបស់ពួកគេ ពុំបានកំណត់ថាតើពួកគេត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ឬអត់នោះទេ ព្រោះការស្វែងរករបស់គេម្នាក់គឺដើម្បីទទួលបានរង្វាន់ ហើយការស្វែងរករបស់គេម្នាក់ទៀត គឺដើម្បីសម្រេចនូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះជាម្ចាស់ និងដើម្បីបំពេញភារកិច្ចរបស់គេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ រហូតដល់កម្រិតមួយដែលគេអាចស្ដែងចេញនូវរូបភាពដ៏គួរឱ្យស្រឡាញ់តាមរយៈការរស់នៅ ដើម្បីផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សម្បកក្រៅ ពួកគេខុសគ្នា ហើយសារជាតិរបស់ពួកគេក៏ខុសគ្នាដែរ។ អ្នកមិនអាចកំណត់ថាតើក្នុងចំណោមពួកគេ នរណាមួយត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ដោយផ្អែកលើបរិមាណការងារដែលពួកគេបានធ្វើនោះទេ។ ពេត្រុសបានព្យាយាមរស់នៅក្នុងរូបភាពជាអ្នកដែលស្រឡាញ់ព្រះជាម្ចាស់ដើម្បីក្លាយជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ ដើម្បីក្លាយជាមនុស្សម្នាក់ដែលទទួលយកការដោះស្រាយ និងការលួសកាត់ ហើយដើម្បីក្លាយជាមនុស្សម្នាក់ដែលបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ គាត់អាចលះបង់ខ្លួនគាត់ដើម្បីព្រះជាម្ចាស់បាន អាចលះបង់ខ្លួនគាត់ទាំងស្រុងថ្វាយទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ទ្រង់រហូតដល់ស្លាប់។ នេះគឺជាអ្វីដែលគាត់តាំងចិត្តធ្វើ ហើយក៏ជាអ្វីដែលគាត់សម្រេចបានដែរ។ នេះគឺជាមូលហេតុសំខាន់ដែលចុងក្រោយទៅ ចុងបញ្ចប់នៃជីវិតរបស់គាត់ ខុសគ្នាពីចុងបញ្ចប់នៃជីវិតរបស់ប៉ុល។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានបំពេញចំពោះពេត្រុស គឺដើម្បីធ្វើឱ្យគាត់បានគ្រប់លក្ខណ៍ ហើយកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើនៅក្នុងប៉ុល គឺដើម្បីប្រើគាត់។ នេះគឺដោយសារពួកគេមានលក្ខណៈ និងទស្សនៈចំពោះការស្វែងរកមិនដូចគ្នា។ អ្នកទាំងពីរមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពេត្រុសបានអនុវត្តកិច្ចការនេះចំពោះខ្លួនគាត់ ហើយក៏បានចែករំលែកកិច្ចការនោះដល់អ្នកដទៃដែរ។ ចំណែកប៉ុលវិញ គាត់គ្រាន់តែបានចែករំលែកនូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងទៅដល់អ្នកដទៃតែប៉ុណ្ណោះ ហើយខ្លួនគាត់ផ្ទាល់ ពុំបានទទួលអ្វីទាំងអស់ពីកិច្ចការនេះ។ តាមរបៀបនេះ បន្ទាប់ពីប៉ុលមានបទពិសោធអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអស់រយៈពេលជាច្រើនឆ្នាំមក ស្ទើរតែគ្មានការបំផ្លាស់បំប្រែចំពោះគាត់ទាល់តែសោះ។ គាត់នៅតែបន្តស្ថិតក្នុងសភាពដើមរបស់គាត់ដដែល ហើយគាត់នៅតែជាប៉ុលដូចពីមុនដដែល។ គ្រាន់តែថា ក្រោយពេលដែលគាត់បានឆ្លងកាត់ទុក្ខលំបាកក្នុងកិច្ចការអស់រយៈពេលជាច្រើនឆ្នាំមក គាត់បានរៀនពីរបៀប «ធ្វើការ» និងបានរៀនពីការតស៊ូអត់ធ្មត់ប៉ុណ្ណោះ ប៉ុន្តែលក្ខណៈចាស់របស់គាត់ ដែលជាលក្ខណៈប្រកួតប្រជែងខ្ពស់ និងគិតតែពីប្រយោជន៍នោះ នៅតែមានដដែល។ បន្ទាប់ពីបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំមក គាត់មិនបានដឹងអំពីនិស្ស័យពុករលួយរបស់គាត់ឡើយ ហើយគាត់ក៏មិនបានរំដោះខ្លួនចេញពីនិស្ស័យចាស់របស់គាត់ដែរ ហើយគេនៅតែអាចមើលឃើញយ៉ាងច្បាស់អំពីនិស្ស័យនេះនៅក្នុងកិច្ចការរបស់គាត់ដដែល។ នៅក្នុងខ្លួនគាត់ គឺគ្រាន់តែមានបទពិសោធការងារច្រើនតែប៉ុណ្ណោះ ប៉ុន្តែបទពិសោធដ៏តិចតួចតែមួយមុខនេះ មិនអាចបំផ្លាស់បំប្រែគាត់បានឡើយ និងមិនអាចផ្លាស់ប្ដូរទស្សនៈរបស់គាត់ចំពោះអត្ថិភាព និងសារៈសំខាន់នៃការស្វែងរករបស់គាត់បានឡើយ។ បើទោះបីជាគាត់បានបំពេញកិច្ចការជាច្រើនឆ្នាំសម្រាប់ព្រះគ្រីស្ទក្ដី និងមិនដែលបានធ្វើទុក្ខបុកម្នេញព្រះអម្ចាស់យេស៊ូវក្ដី ក៏នៅក្នុងដួងចិត្តរបស់គាត់គ្មានការបំផ្លាស់បំប្រែចំណេះដឹងរបស់គាត់អំពីព្រះជាម្ចាស់ដែរ។ នេះមានន័យថាគាត់មិនបានបំពេញកិច្ចការដើម្បីលះបង់ខ្លួនគាត់ថ្វាយដល់ព្រះជាម្ចាស់ឡើយប៉ុន្តែផ្ទុយទៅវិញ គាត់ត្រូវបានបង្ខំឱ្យធ្វើការ ដើម្បីតែទិសដៅទៅអនាគតរបស់គាត់តែប៉ុណ្ណោះ។ ដ្បិតកាលពីដើមដំបូងឡើយ គាត់បានធ្វើទុក្ខបុកម្នេញព្រះគ្រីស្ទ និងមិនបានចុះចូលចំពោះព្រះគ្រីស្ទឡើយ។ គាត់មានសារជាតិជាអ្នកបះបោរពីកំណើត ដែលប្រឆាំងទាស់នឹងព្រះគ្រីស្ទដោយចេតនា និងជាមនុស្សម្នាក់ដែលគ្មានចំណេះដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលកិច្ចការរបស់គាត់ជិតចូលដល់ទីបញ្ចប់ គាត់នៅតែមិនដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដដែល ហើយគាត់គ្រាន់តែធ្វើការផ្ទាល់ខ្លួនរបស់គាត់ ស្របទៅតាមអត្តចរិតរបស់គាត់តែប៉ុណ្ណោះ ដោយពុំបានយកចិត្តទុកដាក់សូម្បីតែបន្តិចចំពោះព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហេតុដូច្នេះធម្មជាតិរបស់គាត់ គឺប្រឆាំងនឹងព្រះគ្រីស្ទ និងមិនបានស្ដាប់បង្គាប់តាមសេចក្ដីពិតឡើយ។ មនុស្សម្នាក់ដែលមានលក្ខណៈដូចនេះ គឺជាមនុស្សដែលត្រូវបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលមនុស្ស ជាមនុស្សដែលមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងជាមនុស្សដែលទាស់ទទឹងនឹងព្រះគ្រីស្ទ តើមនុស្សបែបនេះ អាចទទួលបានសេចក្ដីសង្គ្រោះដោយរបៀបណា? មនុស្សអាចត្រូវបានសង្គ្រោះឬអត់នោះ ពុំស្ថិតនៅលើបរិមាណនៃកិច្ចការដែលគេធ្វើ ឬទំហំដែលគេបានលះបង់ឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺត្រូវកំណត់តាមរយៈថាតើគេស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬអត់ ថាតើគេអាចអនុវត្តតាមសេចក្ដីពិតបានដែរឬអត់ និងថាតើទស្សនៈរបស់គេចំពោះការស្វែងរកនោះ ស្របទៅតាមសេចក្ដីពិតដែរឬអត់។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧៧

បើទោះបីជាមានការបើកសម្ដែងដោយឯកឯង បានកើតឡើងបន្ទាប់ពីពេត្រុសបានចាប់ផ្ដើមដើរតាមព្រះយេស៊ូវក្ដី ក៏ក្នុងធម្មជាតិរបស់គាត់តាំងពីដើមដំបូងមកគាត់គឺជាមនុស្សម្នាក់ដែលសុខចិត្តចុះចូលនឹងព្រះវិញ្ញាណបរិសុទ្ធ និងស្វែងរកព្រះគ្រីស្ទដែរ។ ការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះវិញ្ញាណបរិសុទ្ធគឺស្អាតបរិសុទ្ធ៖ គាត់មិនបានស្វែងរកកេរ្តិ៍ឈ្មោះ និងសំណាងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានជំរុញទឹកចិត្តតាមរយៈការស្ដាប់បង្គាប់ចំពោះសេចក្ដីពិត។ បើទោះបីជាពេត្រុសបានធ្វើការបដិសេធមិនទទួលស្គាល់ព្រះគ្រីស្ទចំនួនបីលើកក្ដី ហើយបើទោះបីជាគាត់បានលបញ្ឆោតព្រះអម្ចាស់យេស៊ូវក្ដី ក៏ភាពអន់ខ្សោយបន្តិចបន្ដួចក្នុងនាមមនុស្ស មិនពាក់ព័ន្ធនឹងធម្មជាតិរបស់គាត់ដែរ វាមិនប៉ះពាល់ដល់ការស្វែងរកនាពេលអនាគតរបស់គាត់ឡើយ ហើយវាមិនអាចគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ការបញ្ឆោតរបស់គាត់នេះ គឺជាកិច្ចការនៃពួកទទឹងនឹងព្រះគ្រីស្ទបានឡើយ។ ភាពអន់ខ្សោយក្នុងនាមជាមនុស្សធម្មតា គឺជាអ្វីដែលមនុស្សគ្រប់គ្នានៅក្នុងពិភពលោកនេះមាន។ តើអ្នករំពឹងឱ្យពេត្រុសមានភាពខុសគ្នាពីគេមែនទេ? តើមនុស្សមិនប្រកាន់ទស្សនៈណាមួយចំពោះពេត្រុស ដោយព្រោះតែគាត់បានប្រព្រឹត្តកំហុស ឆោតល្ងង់ ជាច្រើនដងទេឬអី? ហើយតើមនុស្សមិនកោតសរសើរចំពោះប៉ុល ដោយព្រោះតែកិច្ចការទាំងអស់ដែលគាត់បានធ្វើ និងគ្រប់សំបុត្រទាំងអស់ដែលគាត់បានសរសេរទេឬអី? តើមនុស្សអាចមានសមត្ថភាពមើលឃើញពីសារជាតិរបស់មនុស្សបានដោយរបៀបណា? ច្បាស់ណាស់ អស់អ្នកណាដែលមានសតិពិតប្រាកដ អាចមើលឃើញអ្វីឃើញអ្វីមួយដែលមិនសំខាន់។ បើទោះបីជាបទពិសោធឈឺចាប់ជាច្រើនឆ្នាំរបស់ពេត្រុស មិនត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរក្ដី ក៏នេះមិនបញ្ជាក់ថាពេត្រុស គ្មានបទពិសោធជាក់ស្ដែងឬថាពេត្រុសមិនត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ដែរ។ តើកិច្ចការរបស់ព្រះជាម្ចាស់ អាចឱ្យមនុស្សលោកយល់បានទាំងស្រុងដូចម្ដេចកើតទៅ? កំណត់ត្រានៅក្នុងព្រះគម្ពីរមិនត្រូវបានព្រះយេស៊ូវជ្រើសរើសដោយផ្ទាល់ឡើយ ប៉ុន្តែត្រូវប្រមូលផ្ដុំចងក្រងនៅពេលក្រោយដោយមនុស្សជំនាន់ក្រោយៗទៀត។ ដោយសារត្រូវធ្វើការចងក្រងបែបនេះ តើគ្រប់ការទាំងអស់ដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ មិនមែនត្រូវបានជ្រើសរើសទៅតាមគំនិតរបស់មនុស្សទេឬអី? បន្ថែមលើនេះ ចុងបញ្ចប់របស់ពេត្រុសនិងប៉ុល មិនត្រូវបានបញ្ជាក់ឱ្យបានច្បាស់នៅក្នុងសំបុត្រទាំងអស់នោះឡើយ ដូច្នេះមនុស្សវិនិច្ឆ័យពេត្រុស និងប៉ុលទៅតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ និងទៅតាមការចង់បានផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយដោយសារប៉ុលបានធ្វើការងារយ៉ាងច្រើន ដោយសារ «ការរួមចំណែក» របស់គាត់ មានទំហំច្រើនក្រាស់ក្រែល ទើបគាត់ទទួលបានការជឿទុកចិត្តពីហ្វូងមនុស្ស។ តើមនុស្សមិនផ្ដោតសំខាន់តែទៅលើរឿងដែលរាក់កំភែលទេឬអី? តើមនុស្សអាចមានសមត្ថភាព មើលឃើញពីសារជាតិរបស់មនុស្សបានដោយរបៀបណា? មិនចាំបាច់និយាយនោះទេ ព្រោះប៉ុលបានក្លាយជាវត្ថុមួយដែលត្រូវគេថ្វាយបង្គំអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ តើមាននរណាដែលហ៊ានបដិសេធកិច្ចការរបស់គាត់ភ្លាមៗនោះ? ពេត្រុសគ្រាន់តែជាអ្នកនេសាទម្នាក់ប៉ុណ្ណោះ ដូច្នេះ តើការរួមចំណែករបស់គាត់អាចធំធេងដូចជាប៉ុល បានដោយរបៀបណា? និយាយពីការរួមចំណែកដែលពួកគាត់បានធ្វើ ប៉ុលគួរណាស់តែទទួលបានរង្វាន់មុនពេត្រុសទៅទៀត ហើយគាត់គួរណាស់តែត្រូវក្លាយជាមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិល្អប្រសើរជាង ក្នុងការទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ តើនរណាអាចនឹងស្រមៃដល់ទៅថា នៅក្នុងការប្រព្រឹត្ដរបស់ទ្រង់ចំពោះប៉ុល ព្រះជាម្ចាស់គ្រាន់តែធ្វើឱ្យគាត់បំពេញកិច្ចការតាមរយៈអំណោយទានរបស់គាត់ប៉ុណ្ណោះ ផ្ទុយទៅវិញព្រះជាម្ចាស់បានធ្វើឱ្យពេត្រុស បានគ្រប់លក្ខណ៍។ គ្មានករណីណាមួយ ដែលថាព្រះអម្ចាស់យេស៊ូវ បានបង្កើតផែនការសម្រាប់ពេត្រុស និងប៉ុលតាំងពីដើមដំបូងមកឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ ឬត្រូវចាត់ឱ្យបំពេញកិច្ចការស្របទៅតាមលធម្មជាតិពីកំណើតរបស់ពួកគេ។ ហេតុដូច្នេះ អ្វីដែលមនុស្សមើលឃើញ គឺគ្រាន់តែជាការរួមចំណែកពីខាងក្រៅរបស់មនុស្សតែប៉ុណ្ណោះ ចំណែកអ្វីដែលព្រះជាម្ចាស់ទតឃើញ គឺជាសារជាតិរបស់មនុស្ស ក៏ដូចជាផ្លូវដែលមនុស្សស្វែងរកតាំងពីដើមដំបូងមក និងការជំរុញចិត្តពីក្រោយការស្វែងរករបស់មនុស្ស។ មនុស្សវាស់ស្ទង់មនុស្ស គឺស្របទៅតាម សញ្ញាណរបស់ពួកគេ និងស្របទៅតាមការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគេ ក៏ប៉ុន្តែចុងបញ្ចប់របស់មនុស្ស មិនមែនកំណត់ស្របទៅតាមលក្ខណៈខាងក្រៅរបស់គេឡើយ។ ហេតុដូច្នេះ ខ្ញុំមានបន្ទូលថា ប្រសិនបើផ្លូវដែលអ្នកត្រូវដើរតាំងពីដើមដំបូងមក គឺជាផ្លូវជោគជ័យ ហើយទស្សនៈរបស់អ្នកចំពោះការស្វែងរក គឺជាទស្សនៈដែលត្រឹមត្រូវតាំងពីដើមដំបូងមក នោះអ្នកមានលក្ខណៈដូចគ្នានឹងពេត្រុសហើយ។ ប្រសិនបើផ្លូវដែលអ្នកដើរ គឺជាផ្លូវបរាជ័យ នោះមិនថាលះបង់ក្នុងតម្លៃណានោះទេ ចុងបញ្ចប់របស់អ្នកនឹងនៅតែដូចជាចុងបញ្ចប់របស់ប៉ុលដដែល។ មិនថាករណីបែបណា ទិសដៅរបស់អ្នកបែបណា ហើយមិនថាអ្នកជោគជ័យ ឬបរាជ័យនោះទេ គឺទាំងពីរនេះសុទ្ធតែត្រូវកំណត់តាមរយៈថាតើផ្លូវដែលអ្នកស្វែងរក គឺជាផ្លូវត្រឹមត្រូវដែរឬអត់ មិនមែនកំណត់លើភក្ដីភាពរបស់អ្នក ឬតម្លៃដែលអ្នកលះបង់នោះទេ។ សារជាតិរបស់ពេត្រុសនិងប៉ុល និងគោលដៅដែលពួកគេស្វែងរក គឺខុសគ្នា។ មនុស្សមិនអាចដឹងពីចំណុចអស់ទាំងនេះបានឡើយ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចជ្រាបពីកិច្ចការទាំងនេះបានទាំងស្រុង។ ដ្បិតអ្វីដែលព្រះជាម្ចាស់ទតឃើញ គឺជាសារជាតិរបស់មនុស្ស ចំណែកឯមនុស្សវិញ គ្មានដឹងអ្វីសោះអំពីសារជាតិផ្ទាល់ខ្លួនរបស់គេឡើយ។ មនុស្សមិនអាចមើលឃើញពីសារជាតិនៅក្នុងខ្លួនមនុស្ស ឬកម្ពស់ជាក់ស្ដែងរបស់គេឡើយ ហេតុដូច្នេះ មនុស្សមិនអាចកំណត់ពីមូលហេតុនៃជោគជ័យ និងបរាជ័យរបស់ប៉ុល និងពេត្រុសបានឡើយ។ មូលហេតុដែលមនុស្សភាគច្រើនថ្វាយបង្គំប៉ុល និងមិនថ្វាយបង្គំពេត្រុស គឺដោយសារតែពេត្រុសត្រូវប្រើឱ្យធ្វើកិច្ចការសាធារណៈ ហើយមនុស្សអាចសង្កេតឃើញពីកិច្ចការនេះបាន ដូច្នេះ មនុស្សទទួលស្គាល់នូវ «សមិទ្ធផល» របស់ប៉ុល។ ចំណែកឯបទពិសោធរបស់ពេត្រុសវិញ មិនអាចឱ្យមនុស្សមើលឃើញបានឡើយ ហើយអ្វីដែលគាត់ស្វែងរក គឺមិនអាចឱ្យមនុស្សសម្រេចបានឡើយ ដូច្នេះហើយ មនុស្សគ្មានចំណាប់អារម្មណ៍ចំពោះពេត្រុសទេ។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧៨

ពេត្រុសត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍តាមរយៈបទពិសោធនៃការដោះស្រាយ និងការបន្សុទ្ធ។ គាត់បាននិយាយថា «ខ្ញុំត្រូវផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់ពេលទាំងអស់។ គ្រប់ការទាំងអស់ដែលខ្ញុំធ្វើ ខ្ញុំគ្រាន់តែចង់ផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ ហើយមិនថាខ្ញុំត្រូវបានវាយផ្ចាល ឬជំនុំជម្រះនោះទេ ក៏ខ្ញុំនៅតែសប្បាយចិត្តនឹងធ្វើបែបនេះដដែល»។ ពេត្រុសបានប្រគល់គ្រប់យ៉ាងរបស់គាត់ថ្វាយដល់ព្រះជាម្ចាស់ ហើយកិច្ចការ ពាក្យសម្ដី និងជីវិតគាត់ទាំងមូល គឺសុទ្ធសឹងតែដើម្បីសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់។ គាត់គឺជាមនុស្សម្នាក់ដែលបានស្វែងរកភាពបរិសុទ្ធ ហើយនៅពេលដែលគាត់មានបទពិសោធកាន់តែច្រើន នោះសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ ក៏កាន់តែធំធេង និងជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់គាត់ដែរ។ ផ្ទុយទៅវិញ ប៉ុលបានធ្វើតែកិច្ចការខាងក្រៅប៉ុណ្ណោះ ហើយទោះបីជាគាត់បានខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងក្ដី ក៏ការងាររបស់គាត់ គឺប្រយោជន៍គ្រាន់តែដើម្បីធ្វើកិច្ចការ របស់គាត់ឱ្យបានត្រឹមត្រូវនិងដើម្បីទទួលបានរង្វាន់តែប៉ុណ្ណោះ។ ប្រសិនបើគាត់បានដឹងជាមុនថា គាត់នឹងមិនទទួលបានរង្វាន់អ្វីទេ នោះគាត់ប្រាកដជាឈប់ធ្វើកិច្ចការរបស់គាត់ជាមិនខាន។ អ្វីដែលពេត្រុសខ្វាយខ្វល់នោះ គឺជាសេចក្ដីស្រឡាញ់ពិតប្រាកដនៅក្នុងដួងចិត្តរបស់គាត់ ហើយជារឿងដែលជាក់ស្ដែង និងអាចសម្រេចបាន។ គាត់មិនបានខ្វាយខ្វល់ថាតើ គាត់នឹងទទួលបានរង្វាន់ឬអត់នោះទេ ប៉ុន្តែគាត់ខ្វាយខ្វល់ថាតើនិស្ស័យរបស់គាត់អាចត្រូវបានបំផ្លាស់បំប្រែដែរឬអត់។ ប៉ុលខ្វាយខ្វល់អំពីការខំប្រឹងប្រែងធ្វើការឱ្យបានកាន់តែខ្លាំងឡើងៗ គាត់ខ្វល់តែពីកិច្ចការ និងការលះបង់តស៊ូតែសំបកក្រៅ និងខ្វល់តែពីគោលលទ្ធិដែលមនុស្សធម្មតា មិនអាចដកពិសោធន៍បាន។ គាត់មិនខ្វាយខ្វល់អំពីការបំផ្លាស់បំប្រែ ស៊ីជម្រៅនៅក្នុងខ្លួនគាត់ឡើយ ហើយក៏មិនខ្វល់ពីសេចក្ដីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ដែរ។ បទពិសោធរបស់ពេត្រុស គឺដើម្បីសម្រេចបាននូវសេចក្ដីស្រឡាញ់ពិតប្រាកដ និងចំណេះដឹងពិតប្រាកដ អំពីព្រះជាម្ចាស់។ បទពិសោធរបស់គាត់ គឺដើម្បីទទួលបានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់ និងដើម្បីមានការរស់នៅដែលជាក់ស្ដែង។ កិច្ចការរបស់ប៉ុលត្រូវបានធ្វើឡើង ដោយព្រោះតែព្រះយេស៊ូវបានប្រទានកិច្ចការនោះដល់គាត់ និងដើម្បីសម្រេចបាននូវអ្វីៗដែលគាត់ទន្ទឹងចង់បាន ក៏ប៉ុន្តែកិច្ចការទាំងអស់នេះ មិនពាក់ព័ន្ធនឹងចំណេះដឹងរបស់គាត់អំពីខ្លួនគាត់ និងព្រះជាម្ចាស់ឡើយ។ កិច្ចការរបស់គាត់ គឺប្រយោជន៍គ្រាន់តែដើម្បីគេចចេញពីការវាយផ្ចាល និងការជំនុំជម្រះតែប៉ុណ្ណោះ។ អ្វីដែលពេត្រុសបានស្វែងរកគឺជាសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ហើយអ្វីដែលប៉ុលបានស្វែងរក គឺជាមកុដនៃសេចក្ដីសុចរិត។ ពេត្រុសធ្លាប់មានបទពិសោធជាច្រើនឆ្នាំនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមានចំណេះដឹងជាក់ស្ដែងអំពីព្រះគ្រីស្ទ ក៏ដូចជាចំណេះដឹងជ្រាលជ្រៅអំពីខ្លួនគាត់ដែរ។ ហេតុដូច្នេះ សេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ គឺបរិសុទ្ធ។ ការបន្សុទ្ធអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឱ្យការយល់ដឹងរបស់គាត់អំពីព្រះយេស៊ូវ និងអំពីជីវិត មានការកើនឡើង ហើយសេចក្ដីស្រឡាញ់របស់ទ្រង់ គឺជាសេចក្ដីស្រឡាញ់ដែលឥតលក្ខខណ្ឌ វាគឺជាសេចក្ដីស្រឡាញ់ដែលឆេះឆួលឡើងដោយឯកអ្នក ហើយគាត់ពុំបានសុំអ្វីត្រឡប់មកវិញឡើយ ក៏មិនសង្ឃឹមថានឹងទទួលបានប្រយោជន៍អ្វីនោះដែរ។ ប៉ុលបានធ្វើការងារអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែគាត់មិនមានចំណេះដឹងច្រើនអំពីព្រះគ្រីស្ទឡើយ ហើយចំណេះដឹងរបស់គាត់អំពីខ្លួនឯង គឺតិចតួចខ្លាំងណាស់។ គាត់គ្មានសេចក្ដីស្រឡាញ់ចំពោះព្រះគ្រីស្ទឡើយ ហើយកិច្ចការរបស់គាត់ និងការរត់ប្រណាំងរបស់គាត់ គឺដើម្បីទទួលបាននូវកិត្តិយសនៅពេលចុងក្រោយប៉ុណ្ណោះ។ អ្វីដែលគាត់ស្វែងរក គឺជាមកុដដ៏ល្អឯក មិនមែនជាសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធនោះទេ។ គាត់មិនបានស្វែងរកដោយសកម្មទេ ប៉ុន្តែដោយអកម្ម។ គាត់មិនបានបំពេញនូវភារកិច្ចរបស់គាត់ឡើយ ប៉ុន្តែបានបង្ខំចិត្តក្នុងការស្វែងរករបស់គាត់ បន្ទាប់ពីត្រូវបានចាប់ចងដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ហេតុដូច្នេះ ការស្វែងរកគាត់មិនបានបញ្ជាក់ថា គាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ គឺជាពេត្រុសនេះឯង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាសត្តនិកររបស់ព្រះជាម្ចាស់ ដោយបានបំពេញនូវភារកិច្ចរបស់គាត់។ មនុស្សគិតថា អស់អ្នកណាដែលបានរួមចំណែកដល់ព្រះជាម្ចាស់ គួរតែទទួលបានរង្វាន់ ហើយកាលណាការរួមចំណែកកាន់តែច្រើន នោះកាន់តែភ្លេចថា ពួកគេគួរតែទទួលបានការគាប់ព្រះហឫទ័យពីព្រះជាម្ចាស់។ សារជាតិនៃទស្សនៈរបស់មនុស្ស គឺការដោះដូរ ហើយគេពុំបានស្វែងរកដោយសកម្មដើម្បីបំពេញភារកិច្ចរបស់គេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ សម្រាប់ព្រះជាម្ចាស់វិញ កាលណាមនុស្សស្វែងរកសេចក្ដីស្រឡាញ់ពិតប្រាកដចំពោះព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ដែលក៏មានន័យថា ត្រូវបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ឱ្យបានកាន់តែច្រើនដែរ នោះពួកគេនឹងកាន់តែអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់។ ទស្សនៈរបស់ព្រះជាម្ចាស់ គឺទាមទារឱ្យមនុស្សស្រោចស្រង់នូវភារកិច្ច និងឋានៈដើមរបស់គេត្រឡប់មកវិញ។ មនុស្សគឺជាសត្តនិកររបស់ព្រះជាម្ចាស់ ដូច្នេះហើយ មនុស្សមិនគប្បីប្រព្រឹត្តខ្លួនឱ្យហួសហេតុដោយទាមទារចង់បានអ្វីពីព្រះជាម្ចាស់ឡើយ ហើយមិនគប្បីធ្វើអ្វីផ្សេងក្រៅពីបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ឡើយ។ ទិសដៅរបស់ប៉ុល និងពេត្រុស ត្រូវវាស់វែងតាមរយៈថាតើពួកគេអាចបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាសត្តនិករបានដែរឬទេ និងមិនមែនកំណត់ទៅតាមទំហំនៃការរួមចំណែករបស់ពួកគេឡើយ។ ទិសដៅរបស់ពួកគេ ត្រូវកំណត់ស្របទៅតាមអ្វីដែលពួកគេស្វែងរកតាំងពីដើមដំបូងមក មិនមែនទៅតាមបរិមាណការងារដែលពួកគេធ្វើ ឬទៅតាមការប៉ាន់ស្មានរបស់អ្នកដទៃចំពោះពួកគេឡើយ។ ហេតុដូច្នេះ ការស្វែងរកដោយសកម្មក្នុងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់គឺជាផ្លូវទៅកាន់ភាពជោគជ័យ។ ការស្វែងរកផ្លូវនៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ គឺជាផ្លូវដ៏ត្រឹមត្រូវជាងគេបំផុត។ ការស្វែងរកការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្សម្នាក់ និងការស្វែងរកសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធចំពោះព្រះជាម្ចាស់ គឺជាផ្លូវទៅកាន់ភាពជោគជ័យ។ ផ្លូវទៅកាន់ភាពជោគជ័យ គឺជាផ្លូវនៃការស្រោចស្រង់ភារកិច្ចដើមត្រឡប់មកវិញ ក៏ដូចជារូបកាយដើមនៃសត្តនិកររបស់ព្រះជាម្ចាស់ដែរ។ វាគឺជាផ្លូវនៃការស្រោចស្រង់ ហើយវាក៏ជាគោលដៅនៃកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ តាំងពីដើមដំបូងរហូតដល់ចុងបញ្ចប់ដែរ។ ប្រសិនបើការស្វែងរករបស់មនុស្សប្រឡាក់ជាប់ទៅដោយការទាមទារផ្ទាល់ខ្លួនយ៉ាងច្រើន និងការទន្ទឹងរង់ចាំដែលគ្មានហេតុផល នោះផលដែលសម្រេចបាននឹងមិនមែនជាការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សឡើយ។ ចំណុចនេះ គឺជាមិនស្របគ្នាជាមួយនឹងកិច្ចការនៃការស្រោចស្រង់នោះទេ។ វាច្បាស់ណាស់ថាមិនមែនជាកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានបំពេញឡើយ ហេតុដូច្នេះហើយ នេះបញ្ជាក់ថាការស្វែងរកបែបនេះ ព្រះជាម្ចាស់មិនបានអនុញ្ញាតឡើយ។ តើការស្វែងរកដែលព្រះជាម្ចាស់មិនអនុញ្ញាតនោះ មានសារៈសំខាន់អ្វីទៅ?

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៧៩

កិច្ចការដែលប៉ុលបានធ្វើ គឺត្រូវបានដាក់បង្ហាញឱ្យឃើញនៅចំពោះមុខមនុស្ស ប៉ុន្តែថាតើសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់បរិសុទ្ធប៉ុនណា និងថាតើគាត់ស្រឡាញ់ព្រះជាម្ចាស់ជ្រាលជ្រៅប៉ុនណានៅក្នុងដួងចិត្តរបស់គាត់នោះ មនុស្សពុំអាចមើលឃើញចំណុចទាំងនេះបានឡើយ។ មនុស្សគ្រាន់តែអាចមើលឃើញនូវកិច្ចការដែលគាត់បានធ្វើតែប៉ុណ្ណោះ ដែលតាមរយៈកិច្ចការនោះ មនុស្សដឹងថា គាត់ត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើយ៉ាងប្រាកដ ដូច្នេះហើយ មនុស្សគិតថា ប៉ុលពូកែជាងពេត្រុស កិច្ចការរបស់គាត់ល្អជាង ដ្បិតគាត់អាចផ្គត់ផ្គង់ដល់ពួកជំនុំបាន។ ពេត្រុសគ្រាន់តែសម្លឹងមើលបទពិសោធផ្ទាល់ខ្លួនរបស់គាត់ និងបានទទួលយកមនុស្សពីរបីនាក់ប៉ុណ្ណោះក្នុងអំឡុងកិច្ចការម្ដងម្កាលរបស់គាត់។ មានសំបុត្រមួយចំនួនដែលមកអំពីគាត់ដែលពុំសូវមានគេដឹង ប៉ុន្តែតើនរណាដឹងថាតើសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ជ្រាលជ្រៅខ្លាំងប៉ុនណានៅក្នុងដួចចិត្តរបស់គាត់? មួយថ្ងៃហើយមួយថ្ងៃទៀត ប៉ុលបានធ្វើការដើម្បីព្រះជាម្ចាស់៖ ឱ្យតែមានការត្រូវធ្វើ គាត់នឹងធ្វើវាមិនខាន។ គាត់មានអារម្មណ៍ថា ការធ្វើបែបនេះ គាត់នឹងអាចទទួលបាននូវមកុដ និងអាចគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ប៉ុន្តែគាត់ពុំបានស្វែងរកផ្លូវដើម្បីផ្លាស់ប្ដូរខ្លួនគាត់តាមរយៈកិច្ចការរបស់គាត់ឡើយ។ អ្វីៗនៅក្នុងជីវិតរបស់ពេត្រុសដែលមិនគាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ បានធ្វើឱ្យគាត់មានអារម្មណ៍មិនស្រណុកចិត្ត។ ប្រសិនបើមិនគាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ នោះគាត់នឹងមានអារម្មណ៍ស្ដាយក្រោយ ហើយនឹងស្វែងរកផ្លូវដែលសមស្របមួយ ដែលគាត់អាចប្រឹងប្រែងដើម្បីផ្គាប់ដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ សូម្បីចំណែកដ៏តូចបំផុត និងចំណែកដែលមិនសំខាន់ក្នុងជីវិតរបស់គាត់ក្ដី ក៏គាត់នៅតែតម្រូវឱ្យខ្លួនគាត់ផ្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដដែល។ និយាយដល់និស្ស័យចាស់របស់គាត់វិញ គាត់មិនបានបន្ធូរបន្ថយឡើយ គឺកាន់តែហ្មត់ចត់ឡើងៗនៅក្នុងសេចក្ដីតម្រូវរបស់គាត់ចំពោះខ្លួនគាត់ ដើម្បីឱ្យយល់កាន់ជ្រៅទៅក្នុងសេចក្ដីពិត។ ប៉ុលស្វែងរកតែកេរ្តិ៍ឈ្មោះ និងឋានៈរាក់កំភែលតែប៉ុណ្ណោះ។ គាត់បានព្យាយាមអួតអាងខ្លួនឯងនៅចំពោះមុខមនុស្ស និងមិនបានព្យាយាមដើម្បីឱ្យបានរីកចម្រើនកាន់តែជ្រៅនៅក្នុងច្រកផ្លូវនៃជីវិតឡើយ។ អ្វីដែលគាត់ខ្វាយខ្វល់នោះ គឺជាគោលលទ្ធិ មិនមែនជាភាពពិតឡើយ។ មនុស្សខ្លះនិយាយថា «ប៉ុលបានធ្វើកិច្ចការយ៉ាងច្រើនថ្វាយព្រះជាម្ចាស់ ហេតុអ្វីបានជាព្រះជាម្ចាស់មិនចងចាំគាត់? ពេត្រុសបានធ្វើការតិចតួចប៉ុណ្ណោះថ្វាយព្រះជាម្ចាស់ និងមិនបានរួមចំណែកអ្វីច្រើនដល់ពួកជំនុំឡើយ តើហេតុដូចម្តេចបានជាគាត់ត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍?» ពេត្រុសបានស្រឡាញ់ព្រះជាម្ចាស់ដល់កម្រិតមួយ ដែលជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ទើបមានទីបន្ទាល់។ ហើយចុះចំណែកប៉ុលវិញ? តើប៉ុលស្រឡាញ់ព្រះជាម្ចាស់ដល់កម្រិតណាដែរ? តើអ្នកដឹងដែរឬទេ? តើកិច្ចការរបស់ប៉ុលត្រូវបានធ្វើឡើងដើម្បីអ្វី? ហើយតើកិច្ចការរបស់ពេត្រុសត្រូវបានធ្វើឡើងដើម្បីអ្វី? ពេត្រុសមិនបានធ្វើការច្រើនប៉ុន្មានទេ ប៉ុន្តែតើអ្នកដឹងថាមានអ្វីដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់គាត់ទេ? កិច្ចការរបស់ប៉ុលដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ដល់ពួកជំនុំ និងការគាំទ្រដល់ពួកជំនុំ។ អ្វីដែលពេត្រុសជួបប្រទះ គឺជាការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់គាត់ ហើយគាត់មានបទពិសោធអំពីការស្រឡាញ់ព្រះជាម្ចាស់។ ដោយសារឥឡូវ អ្នកបានដឹងពីភាពខុសគ្នានៃសារជាតិរបស់ពួកគេហើយ នោះអ្នកអាចមើលបានថាតើនៅពេលចុងក្រោយ នរណាដែលពិតជាជឿលើព្រះជាម្ចាស់ដោយពិតប្រាកដនិងនរណាដែលមិនជឿលើព្រះជាម្ចាស់ដោយពិតប្រាកដ។ ក្នុងចំណោមពួកគេមានម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់ ហើយម្នាក់ទៀតមិនបានស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដឡើយ។ ម្នាក់បានឆ្លងកាត់ការផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួន ហើយម្នាក់ទៀតមិនបានឆ្លងកាត់ឡើយ។ ម្នាក់បានបម្រើដោយការបន្ទាបខ្លួន និងមិនងាយឱ្យមនុស្សកត់សម្គាល់ឃើញបានឡើយ ហើយម្នាក់ទៀតត្រូវមនុស្សថ្វាយបង្គំ និងមានរូបភាពល្អអស្ចារ្យ។ ម្នាក់បានស្វែងរកសេចក្ដីបរិសុទ្ធ ហើយម្នាក់ទៀតមិនបានស្វែងរកឡើយ ហើយបើទោះបីជាគេមិនបរិសុទ្ធក្ដី ក៏គេមិនមាននូវសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធដែរ។ ម្នាក់មានភាពជាមនុស្សពិតប្រាកដ ហើយម្នាក់ទៀតគ្មានឡើយ។ ម្នាក់មាននូវស្មារតីជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយម្នាក់ទៀតគ្មានឡើយ។ ទាំងអស់នេះ គឺជាភាពខុសគ្នានៃសារជាតិរបស់ប៉ុល និងពេត្រុស។ ផ្លូវដែលពេត្រុសបានដើរ គឺជាផ្លូវជោគជ័យ ហើយក៏ជាផ្លូវនៃការសម្រេចបាននូវការស្រោចស្រង់នូវភាពជាមនុស្សសាមញ្ញធម្មតា និងការស្រោចស្រង់នូវភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ត្រឡប់មកវិញផងដែរ។ ពេត្រុសតំណាងឱ្យអ្នកដែលមានជោគជ័យ។ ផ្លូវដែលប៉ុលបានដើរ គឺជាផ្លូវបរាជ័យ ហើយគាត់តំណាងឱ្យអ្នកទាំងឡាយដែលគ្រាន់តែចុះចូល និងលះបង់ខ្លួនសើៗតែប៉ុណ្ណោះ និងមិនបានស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដឡើយ។ ប៉ុលតំណាងឱ្យអ្នកដែលមិនមានសេចក្ដីពិត។ នៅក្នុងជំនឿរបស់គាត់លើព្រះជាម្ចាស់ ពេត្រុសបានព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់ការទាំងអស់ ហើយបានព្យាយាមស្ដាប់បង្គាប់នូវគ្រប់ការទាំងអស់ដែលមកអំពីព្រះជាម្ចាស់។ គាត់អាចទទួលយកនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏ដូចជាការបន្សុទ្ធ ទុក្ខសោក និងការបន្តទៅមុខដោយគ្មានអ្វីសោះនៅក្នុងជីវិតរបស់គាត់ ដោយគ្មានការតវ៉ាសូម្បីតែបន្តិច ហើយគ្មានអ្វីអាចផ្លាស់ប្ដូរសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់បានឡើយ។ តើនេះមិនមែនជាសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ទេឬអី? មិនថានៅក្នុងការវាយផ្ចាល ការជំនុំជម្រះ ឬទុក្ខសោកនោះទេអ្នកតែងអាចសម្រេចបាននូវការស្ដាប់បង្គាប់រហូតដល់ស្លាប់បាន ហើយនេះគឺជាអ្វីដែលសត្តនិកររបស់ព្រះជាម្ចាស់គប្បីសម្រេចឱ្យបាន នេះគឺជាភាពស្អាតបរិសុទ្ធនៃសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ប្រសិនបើមនុស្សសម្រេចបានចំណុចនេះបានកាន់តែច្រើន នោះគេនឹងមានលក្ខណៈសម្បត្តិជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីផ្សេងដែលអាចផ្គាប់បំណងព្រះហឫទ័យរបស់ព្រះអាទិករបានប្រសើរជាងនេះឡើយ។ ឧបមាថា អ្នកអាចធ្វើការថ្វាយព្រះជាម្ចាស់បាន ប៉ុន្តែអ្នកមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនអាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដបាន។ តាមរបៀបនេះអ្នកមិនត្រឹមតែនឹងមិនបានបំពេញភារកិច្ច ជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទេ ប៉ុន្តែអ្នកក៏នឹងត្រូវព្រះជាម្ចាស់ថ្កោលទោសដែរ ដ្បិតអ្នកគឺជាមនុស្សម្នាក់ដែលមិនមានសេចក្ដីពិត ជាអ្នកដែលមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បាន ហើយជាមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ អ្នកគ្រាន់តែខ្វល់អំពីការធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះនិងមិនខ្វល់អំពីការប្រតិបត្តិសេចក្ដីពិត ឬស្វែងយល់អំពីខ្លួនឯងឡើយ។ អ្នកពុំយល់ ឬស្គាល់ព្រះអាទិករទេ ហើយអ្នកមិនស្ដាប់បង្គាប់ ឬស្រឡាញ់ព្រះអាទិករឡើយ។ អ្នកគឺជាមនុស្សម្នាក់ដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់តាំងពីកំណើតមក ហើយមនុស្សបែបអ្នកនេះ មិនត្រូវបានព្រះអាទិករសព្វព្រះហឫទ័យឡើយ។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៨០

មនុស្សខ្លះនិយាយថា «ប៉ុលបានធ្វើការយ៉ាងច្រើន ហើយគាត់បានរែកពន់បន្ទុកយ៉ាងធ្ងន់សម្រាប់ពួកជំនុំ និងបានរួមចំណែកផ្ដល់ដល់ពួកគេយ៉ាងច្រើន។ សំបុត្រទាំងដប់បីរបស់ប៉ុល និយាយពីរឿងរ៉ាវរយៈពេល ២ ០០០ ឆ្នាំ ក្នុងយុគសម័យនៃព្រះគុណនិងផ្នែកទីពីរប៉ុណ្ណោះ បន្ទាប់ពីដំណឹងល្អទាំងបួន។ តើនរណាអាចប្រៀបធៀបជាមួយនឹងគាត់បាន? គ្មាននរណាម្នាក់ដែលយល់ពីការបើកសម្ដែងរបស់យ៉ូហានបានឡើយ ចំណែកឯសំបុត្ររបស់ប៉ុលវិញ ផ្ដល់នូវជីវិត ហើយកិច្ចការដែលគាត់បានធ្វើ គឺជាប្រយោជន៍ដល់ពួកជំនុំ។ តើនរណាផ្សេងទៀតដែលអាចសម្រេចរឿងបែបនេះបាន? ហើយតើកិច្ចការអ្វីដែលពេត្រុសបានធ្វើ?» នៅពេលដែលមនុស្សវាស់ស្ទង់អ្នកដទៃ គេវាស់ស្ទង់ទៅតាមការរួមចំណែករបស់ពួកគេ។ នៅពេលដែលព្រះជាម្ចាស់វាស់ស្ទង់មនុស្ស ទ្រង់វាស់ស្ទង់ទៅតាមលក្ខណៈរបស់មនុស្ស។ ក្នុងចំណោមអស់អ្នកដែលស្វែងរកជីវិត ប៉ុលគឺជាមនុស្សម្នាក់ដែលមិនបានស្គាល់នូវសារជាតិរបស់ខ្លួន។ គាត់មិនបន្ទាបខ្លួន ឬស្ដាប់បង្គាប់ទាល់តែសោះ ហើយគាត់ក៏មិនដឹងពីសារជាតិរបស់គាត់ ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ដែរ។ ហេតុដូច្នេះ គាត់គឺជាមនុស្សម្នាក់ដែលមិនបានឆ្លងកាត់បទពិសោធល្អិតល្អន់ និងជាមនុស្សម្នាក់ដែលមិនបានប្រតិបត្តិតាមសេចក្ដីពិតឡើយ។ ពេត្រុស គឺខុសគ្នា។ គាត់បានដឹងភាពមិនគ្រប់លក្ខណ៍ ចំណុចខ្សោយ និងនិស្ស័យពុករលួយរបស់គាត់ ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ ហេតុដូច្នេះ គាត់មានផ្លូវអនុវត្តមួយ ដើម្បីផ្លាស់ប្ដូរនូវនិស្ស័យរបស់គាត់។ គាត់មិនមែនជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានតែគោលលទ្ធិ តែគ្មាននូវភាពពិតនោះទេ។ អស់អ្នកដែលបានផ្លាស់ប្រែ គឺជាមនុស្សថ្មីដែលត្រូវបានសង្គ្រោះ ពួកគេគឺជាអ្នកដែលមានលក្ខណៈសម្បត្តិនៅក្នុងការស្វែងរកសេចក្ដីពិត។ មនុស្សដែលមិនបានផ្លាស់ប្ដូរ ជាអ្នកដែលគ្មានសារជាតិតាំងពីដើមមក។ ពួកគេគឺជាអ្នកដែលមិនត្រូវបានសង្គ្រោះឡើយ ពោលគឺជាអ្នកដែលត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធចោល។ ពួកគេនឹងមិនត្រូវព្រះជាម្ចាស់ចងចាំទុកឡើយ មិនថាកិច្ចការរបស់ពួកគេល្អប៉ុនណាក៏ដោយ។ មិនថាអ្នកជាប្រភេទមនុស្សដូចគ្នាតែមួយនឹងពេត្រុស ឬប៉ុលនោះទេ នៅពេលដែលអ្នកប្រៀបធៀបចំណុចនេះជាមួយនឹងការស្វែងរកផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកគួរតែអាចបញ្ជាក់បានដោយខ្លួនឯងហើយ។ ប្រសិនបើក្នុងការស្វែងរករបស់អ្នកគ្មានសេចក្ដីពិតទេ ហើយបើទោះបីជាអ្នកនៅតែក្រអឺតក្រទម និងព្រហើនដូចជាប៉ុល ហើយនៅតែនិយាយអត់បានការ និងអួតអាងដូចជាគាត់ នោះមិនចាំបាច់ឆ្ងល់ទេអ្នកគឺជាមនុស្សគ្មានគុណធម៌ម្នាក់ដែលបរាជ័យ។ ប្រសិនបើអ្នកស្វែងរកដូចគ្នានឹងពេត្រុសដែរ ប្រសិនបើអ្នកស្វែងរកការប្រតិបត្តិ និងការផ្លាស់ប្ដូរដែលពិតប្រាកដ ហើយមិនក្រអឺតក្រទម ឬតាមតែចិត្តអ្នក ប៉ុន្តែព្យាយាមបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកនឹងក្លាយជាសត្តនិកររបស់ព្រះជាម្ចាស់ ដែលអាចសម្រេចនូវជ័យជម្នះបាន។ ប៉ុលពុំបានដឹងអំពីសារជាតិ និងសេចក្ដីពុករលួយរបស់ខ្លួនគាត់ឡើយ គាត់កាន់តែមិនដឹងអំពីការមិនស្ដាប់បង្គាប់ផ្ទាល់ខ្លួនរបស់គាត់ទៀត។ គាត់មិនដែលនិយាយអំពីការរឹងទទឹងដ៏គួរឱ្យស្អប់ខ្ពើមជាមួយព្រះគ្រីស្ទឡើយ ហើយគាត់ក៏មិនមាន ការស្ដាយក្រោយអ្វីសោះដែរ។ គាត់គ្រាន់តែផ្ដល់នូវការពន្យល់ខ្លីៗប៉ុណ្ណោះ ហើយនៅក្នុងដួងចិត្តរបស់គាត់ គាត់មិនបានចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់ឡើយ។ បើទោះបីជាគាត់បានដួលនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាសក្ដី ក៏គាត់មិនបានពិនិត្យឱ្យជ្រៅនៅក្នុងខ្លួនរបស់គាត់ដែរ។ គាត់សប្បាយចិត្ត ដែលត្រូវធ្វើការបន្តទៀតតែប៉ុណ្ណោះហើយគាត់មិនបានពិចារណាស្វែងយល់អំពីខ្លួនឯង និងផ្លាស់ប្ដូរនិស្ស័យចាស់របស់គាត់ ឱ្យក្លាយជាបញ្ហាសំខាន់ជាងគេបំផុតឡើយ។ គាត់ពេញចិត្តដោយបាននិយាយពីសេចក្ដីពិត ដោយបានផ្ដល់ដល់អ្នកដទៃក្នុងលក្ខណៈជាការស្រោចស្រង់សតិសម្បជញ្ញៈផ្ទាល់ខ្លួនរបស់គាត់ ហើយលែងមានការធ្វើទុក្ខបុកម្នេញ ចំពោះសិស្សរបស់ព្រះយេស៊ូវ ដើម្បីលួងលោមចិត្តរបស់គាត់ និងអត់ទោសបាបរបស់គាត់ពីមុនទៀតហើយ។ គោលដៅដែលគាត់ស្វែងរក គឺគ្មានអ្វីផ្សេងក្រៅពីមកុដទៅអនាគត និងកិច្ចការបណ្ដោះអាសន្នឡើយ គោលដៅដែលគាត់ស្វែងរក គឺជាព្រះគុណដ៏ច្រើន មហិមា។ គាត់ពុំបានស្វែងរកសេចក្ដីពិតឱ្យបានគ្រប់គ្រាន់ឡើយ ហើយគាត់ក៏មិនបានស្វែងរកការយល់ដឹងជ្រាលជ្រៅទៅក្នុងសេចក្ដីពិត ដែលគាត់មិនធ្លាប់បានយល់ពីមុនមកដែរ។ ហេតុនេះ ចំណេះដឹងរបស់គាត់អំពីខ្លួនឯង អាចនិយាយបានថាជាការមិនត្រឹមត្រូវ ហើយគាត់មិនបានទទួលយកការវាយផ្ចាល និងការជំនុំជម្រះឡើយ។ ការដែលគាត់អាចបំពេញកិច្ចការបាន ពុំមានន័យថា គាត់មានចំណេះដឹងអំពីធម្មជាតិ ឬសារជាតិផ្ទាល់របស់គាត់ឡើយ។ គាត់ផ្ដោតសំខាន់លើការអនុវត្តតែសំបកខាងក្រៅតែប៉ុណ្ណោះ។ បន្ថែមលើនេះ អ្វីដែលគាត់ខំប្រឹងចង់បានមិនមែនជាការផ្លាស់ប្ដូរទេ ប៉ុន្តែជាចំណេះដឹង។ កិច្ចការរបស់គាត់ គឺជាលទ្ធផលទាំងស្រុងនៃការលេចមករបស់ព្រះយេស៊ូវនៅលើផ្លូវទៅកាន់ទីក្រុងដាម៉ាស។ វាមិនមែនជាអ្វីដែលគាត់បានតាំងចិត្តធ្វើពីដើមមកនោះទេ ហើយវាក៏មិនមែនជាកិច្ចការដែលកើតមានក្រោយពីគាត់បានទទួលយកការលួសកាត់និស្ស័យចាស់របស់គាត់ដែរ។ មិនថាគាត់ធ្វើការដោយបែបណានោះទេ និស្ស័យចាស់របស់គាត់មិនបានផ្លាស់ប្ដូរឡើយ ដូច្នេះហើយ កិច្ចការរបស់គាត់មិនទទួលរងនូវបាបពីមុនរបស់គាត់ទេ ប៉ុន្តែគ្រាន់តែបានដើរតួនាទីក្នុងចំណោមពួកជំនុំនៅពេលនោះតែប៉ុណ្ណោះ។ សម្រាប់មនុស្សដូចគាត់នេះ ដែលនិស្ស័យចាស់របស់ខ្លួនមិនបានផ្លាស់ប្ដូរ ពោលគឺអស់អ្នកដែលមិនបានទទួលនូវសេចក្ដីសង្គ្រោះ និងគ្មានសេចក្ដីពិតផងនោះ ពិតជាមិនអាចក្លាយជាមនុស្សម្នាក់ដែលត្រូវព្រះអម្ចាស់យេស៊ូវទទួលយកឡើយ។ គាត់មិនមែនជាមនុស្សម្នាក់ ដែលចាក់បំពេញដោយសេចក្ដីស្រឡាញ់ និងការគោរពកោតខ្លាចចំពោះព្រះយេស៊ូវគ្រីស្ទឡើយហើយគាត់ក៏មិនមែនជាមនុស្សម្នាក់ដែលបានសម្របខ្លួនក្នុងការស្វែងរកសេចក្ដីពិតដែរ ហើយគាត់កាន់តែមិនមែនជាមនុស្សម្នាក់ដែលបានស្វែងរកនូវអាថ៌កំបាំងនៃការយកកំណើតជាមនុស្សដែរ។ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលមានជំនាញក្នុងការបោកបញ្ឆោតដ៏ឈ្លាសវៃតែប៉ុណ្ណោះ ហើយគាត់នឹងមិនផ្ដល់ផលផ្លែដល់នរណាម្នាក់ដែលខ្ពស់ជាងគាត់ ឬនរណាដែលមាននូវសេចក្ដីពិតឡើយ។ គាត់បានច្រណែននឹងមនុស្ស ឬច្រណែននឹងសេចក្ដីពិត ដែលផ្ទុយនឹងគាត់ ឬប្រឆាំងនឹងគាត់ ដោយគាត់ចង់បានមនុស្សដែលមានអំណោយទាន ដែលបានបង្ហាញនូវមុខមាត់ដ៏វិសេសវិសាលនិងមាននូវចំណេះដឹងដ៏ជ្រាលជ្រៅ។ គាត់មិនចូលចិត្តទាក់ទង ជាមួយមនុស្សអន់ខ្សោយដែលស្វែងរកផ្លូវពិត និងមិនខ្វាយខ្វល់ពីអ្វីផ្សេងក្រៅពីសេចក្ដីពិតឡើយ ហើយផ្ទុយទៅវិញ គាត់ព្រួយបារម្ភខ្លួនគាត់ជាមួយនឹងពួកចាស់ទុំពីស្ថាប័នសាសនា ដែលគ្រាន់តែនិយាយអំពីគោលលទ្ធិ និងជាពួកអ្នកដែលមាននូវចំណេះដឹងយ៉ាងច្រើនអនេក។ គាត់គ្មានសេចក្ដីស្រឡាញ់ចំពោះកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ និងមិនខ្វាយខ្វល់អំពីការវិវឌ្ឍនៃកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ផ្ទុយទៅវិញ គាត់ពេញចិត្តតែច្បាប់ និងគោលលទ្ធិដែលខ្ពស់ជាងសេចក្ដីពិតទូទៅ។ នៅក្នុងសារជាតិពីកំណើតរបស់គាត់ និងលក្ខណៈទាំងស្រុងដែលគាត់ស្វែងរក គឺគាត់ពុំស័ក្តិសមនឹងត្រូវហៅថាជាគ្រីស្ទបរិស័ទដែលស្វែងរកសេចក្ដីពិតឡើយ រឹតតែមិនអាចហៅថាជាបាវបម្រើដ៏ស្មោះត្រង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដ្បិតការលាក់ពុតរបស់គាត់ ច្រើនក្រាស់ក្រែលខ្លាំងណាស់ ហើយការមិនស្ដាប់បង្គាប់របស់គាត់ពិតជាច្រើនខ្លាំងណាស់។ បើទោះបីជាគាត់ត្រូវបានគេស្គាល់ថា ជាបាវបម្រើរបស់ព្រះអម្ចាស់យេស៊ូវក្ដី ក៏គាត់មិនស័ក្តិសមនឹងចូលទៅកាន់ច្រកទ្វារនៃនគរស្ថានសួគ៌ដែរដ្បិតសកម្មភាពរបស់គាត់តាំងពីដើមដំបូងរហូតដល់ទីបញ្ចប់ មិនអាចរាប់ថាសុចរិតបានឡើយ។ គាត់គ្រាន់តែអាចឱ្យគេមើលឃើញថាជាមនុស្សម្នាក់ដែលលាក់ពុត និងបានប្រព្រឹត្តអំពើទុច្ចរិត តែបែរជាបានធ្វើការថ្វាយព្រះគ្រីស្ទទៅវិញ។ បើទោះបីជាគាត់មិនអាចរាប់ថាជាមនុស្សអាក្រក់ក្ដី ក៏គាត់ស័ក្ដិសមនឹងរាប់ថាជាមនុស្សម្នាក់ដែលបានប្រព្រឹត្តអំពើទុច្ចរិតដែរ។ គាត់បានធ្វើការច្រើនក៏ពិតមែន ក៏ប៉ុន្តែ គាត់មិនគួរត្រូវបានគេវិនិច្ឆ័យដោយសារបរិមាណនៃកិច្ចការដែលគាត់បានធ្វើនោះទេ ប៉ុន្តែត្រូវវិនិច្ឆ័យតែទៅលើគុណភាព និងសារជាតិនៃកិច្ចការនោះប៉ុណ្ណោះ។ មានតែបែបនេះទេ ទើបអាចចូលទៅដល់ដើមហេតុនៃបញ្ហានេះ។ គាត់តែងជឿថា៖ «ខ្ញុំអាចធ្វើការបាន ខ្ញុំជាមនុស្សពូកែជាងមនុស្សភាគច្រើន។ ខ្ញុំជាមនុស្សគិតគូរអំពីអម្រែករបស់ព្រះអម្ចាស់ជាងមនុស្សផងឯទៀត ហើយគ្មាននរណាម្នាក់ប្រែចិត្តយ៉ាងជ្រាលជ្រៅដូចជាខ្ញុំឡើយ ដ្បិតពន្លឺដ៏អស្ចារ្យបានចាំងចែងមកលើខ្ញុំ ហើយខ្ញុំបានឃើញនូវពន្លឺដ៏អស្ចារ្យនោះ ដូច្នេះហើយការប្រែចិត្តរបស់ខ្ញុំជ្រាលជ្រៅជាងអ្នកណាទាំងអស់»។ នេះគឺជាអ្វីដែលគិតនៅក្នុងដួងចិត្តរបស់គាត់នៅពេលនោះ។ នៅចុងបញ្ចប់នៃកិច្ចការរបស់គាត់ ប៉ុលបាននិយាយថា៖ «ខ្ញុំបានតយុទ្ធ ខ្ញុំបានរត់ប្រណាំងជាស្រេច ហើយមានមកុដនៃសេចក្ដីសុចរិតបម្រុងទុកឱ្យខ្ញុំ»។ ការតយុទ្ធ ការធ្វើការ និងការរត់ប្រណាំងរបស់គាត់ គឺសុទ្ធតែដើម្បីមកុដនៃសេចក្ដីសុចរិត ហើយគាត់មិនបានចម្រើនទៅមុខដោយសកម្មឡើយ។ បើទោះបីជាគាត់មិនប្រាកដប្រជានឹងកិច្ចការរបស់គាត់ក្ដី អាចនិយាយបានថាកិច្ចការរបស់គាត់ គឺគ្រាន់តែធ្វើឡើងដើម្បីលុបលាងកំហុសរបស់គាត់តែប៉ុណ្ណោះ ដើម្បីតបស្នងនឹងការចោទប្រកាន់លើសតិសម្បជញ្ញៈរបស់គាត់។ គាត់គ្រាន់តែសង្ឃឹមថាអាចបញ្ចប់កិច្ចការរបស់គាត់ បញ្ចប់ការរត់ប្រណាំងរបស់គាត់ និងការតយុទ្ធនៅក្នុងចម្បាំងរបស់គាត់ឱ្យបានឆាប់ប៉ុណ្ណោះ ដើម្បីឱ្យគាត់អាចទទួលបាននូវមកុដនៃសេចក្ដីសុចរិត ដែលគាត់ទន្ទឹងចង់បានជាយូវមកហើយនោះ ដើម្បីឱ្យបានកាន់តែឆាប់។ អ្វីដែលគាត់ទន្ទឹងចង់បាន គឺមិនមែនដើម្បីជួបព្រះអម្ចាស់យេស៊ូវដោយបទពិសោធ និងចំណេះដឹងពិតប្រាកដរបស់គាត់ឡើយ ប៉ុន្តែដើម្បីបញ្ចប់កិច្ចការឱ្យបានឆាប់ ដើម្បីឱ្យគាត់នឹងទទួលបាននូវរង្វាន់ដែលគួរទទួលបានពីកិច្ចការដែលគាត់បានបំពេញ នៅពេលដែលគាត់បានជួបជាមួយព្រះអម្ចាស់យេស៊ូវ។ គាត់បានប្រើកិច្ចការរបស់គាត់ដើម្បីលួងលោមខ្លួនឯង និងដើម្បីធ្វើការចរចាដោះដូរនូវមកុដនៃអនាគត។ អ្វីដែលគាត់បានស្វែងរក គឺមិនមែនជាសេចក្ដីពិត ឬព្រះជាម្ចាស់ឡើយ ប៉ុន្តែគឺគ្រាន់តែជាមកុដប៉ុណ្ណោះ។ តើការស្វែងរកដោយបែបនេះត្រឹមត្រូវតាមក្បួនខ្នាតដែរឬទេ? ការជំរុញចិត្តរបស់គាត់ កិច្ចការរបស់គាត់ និងតម្លៃដែលគាត់លះបង់ និងគ្រប់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់គាត់ ត្រូវបានគំនិតរវើរវាយអស្ចារ្យរបស់គាត់ជ្រួតជ្រាបលើទាំងអស់ ហើយគាត់បានធ្វើការទាំងស្រុងទៅតាមបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់គាត់។ នៅក្នុងកិច្ចការរបស់គាត់ទាំងមូល គ្មានឆន្ទៈសូម្បីតែបន្តិចនៅក្នុងតម្លៃដែលគាត់បានលះបង់។ គាត់គ្រាន់តែបានចូលរួមក្នុងការចរចាដោះដូរតែប៉ុណ្ណោះ។ កិច្ចខិតខំប្រឹងប្រែងរបស់គាត់ មិនបានធ្វើឡើងដោយឆន្ទៈ ដើម្បីបំពេញភារកិច្ចរបស់គាត់ឡើយ ប៉ុន្តែត្រូវបង្កើតឡើងដោយឆន្ទៈដើម្បីសម្រេចនូវគោលបំណងនៃការចរចាដោះដូរប៉ុណ្ណោះ។ តើមានតម្លៃណាមួយចំពោះការខំប្រឹងប្រែងដោយបែបនេះដែរឬទេ? តើនរណានឹងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដែលមិនបរិសុទ្ធនេះ? តើនរណាដែលមានផលប្រយោជន៍ពីការខំប្រឹងប្រែងនេះ? កិច្ចការរបស់គាត់ពោរពេញទៅដោយសេចក្ដីស្រមៃសម្រាប់អនាគត ពោរពេញទៅដោយផែនការដ៏អស្ចារ្យ និងគ្មានផ្លូវណាដែលអាចបំផ្លាស់បំប្រែនិស្ស័យមនុស្សបានឡើយ។ ភាគច្រើននៃចិត្តមេត្តារបស់គាត់ គឺជាការធ្វើពុត។ កិច្ចការរបស់គាត់មិនបានផ្ដល់នូវជីវិតឡើយ ប៉ុន្តែជាការបញ្ឆោតដោយសេចក្ដីគួរសម។ វាគឺជាការបង្កើតការចរចាដោះដូរ។ តើកិច្ចការបែបនេះ អាចនាំមនុស្សទៅកាន់ផ្លូវនៃការស្រោចស្រង់ភារកិច្ចដើមរបស់គេត្រឡប់មកវិញបានដោយរបៀបណា?

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៨១

គ្រប់ការទាំងអស់ដែលពេត្រុសបានស្វែងរក គឺទៅតាមដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គាត់បានព្យាយាមបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមិនថាមានទុក្ខវេទនា និងការលំបាកនោះទេ គឺគាត់នៅតែសុខចិត្តគាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដដែល។ គ្មានការស្វែងរករបស់អ្នកជឿលើព្រះជាម្ចាស់ណាម្នាក់ដែលអស្ចារ្យជាងគេនោះឡើយ។ អ្វីដែលប៉ុលបានស្វែងរក ប្រឡាក់ប្រឡូសទៅដោយសាច់ឈាមផ្ទាល់ខ្លួន ដោយសញ្ញាណផ្ទាល់ខ្លួន និងដោយផែនការ ព្រមទាំងគ្រោងការផ្ទាល់ខ្លួនរបស់គាត់។ គាត់គ្មានអ្វីដែលមានលក្ខណៈសម្បត្តិជាសត្តនិកររបស់ព្រះជាម្ចាស់ទេ គឺមិនមែនជាមនុស្សម្នាក់ដែលបានព្យាយាមបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ពេត្រុសបានព្យាយាមចុះចូលនឹងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាកិច្ចការដែលគាត់បានធ្វើមិនអស្ចារ្យក្ដី ក៏ការជំរុញចិត្តនៅពីក្រោយការស្វែងរករបស់គាត់ និងផ្លូវដែលគាត់បានដើរ គឺជាការស្វែងរក និងជាផ្លូវដែលត្រឹមត្រូវដែរ។ បើទោះបីជាគាត់មិនអាចទទួលយកមនុស្សឱ្យបានច្រើនក្ដី ក៏គាត់អាចស្វែងរកផ្លូវនៃសេចក្ដីពិតបានដែរ។ ដោយសារចំណុចនេះ អាចនិយាយបានថា គាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាសត្តនិកររបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះបើទោះជាអ្នកមិនមែនជាបាវបម្រើក្ដី ក៏អ្នកគប្បីអាចបំពេញភារកិច្ចជាសត្តនិកររបស់ព្រះជាម្ចាស់ និងព្យាយាមចុះចូលនឹងការចាត់ចែងគ្រប់យ៉ាងរបស់ព្រះជាម្ចាស់ដែរ។ អ្នកគប្បីអាចស្ដាប់បង្គាប់គ្រប់ការដែលព្រះជាម្ចាស់មានព្រះបន្ទូល និងបទពិសោធនៃទុក្ខលំបាក ព្រមទាំងការបន្សុទ្ធសព្វគ្រប់បែបយ៉ាង ហើយបើទោះបីជាអ្នកអន់ខ្សោយក្ដី ក៏នៅក្នុងដួងចិត្តរបស់អ្នក គប្បីអាចស្រឡាញ់ព្រះជាម្ចាស់បានដដែល។ អស់អ្នកដែលមានទំនួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួនរបស់ពួកគេ គឺមានឆន្ទៈបំពេញភារកិច្ចជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយទស្សនៈរបស់មនុស្សអំពីការស្វែងរកបែបនេះគឺជាទស្សនៈដ៏ត្រឹមត្រូវ។ អ្នកទាំងអស់នេះ គឺជាមនុស្សដែលព្រះជាម្ចាស់ត្រូវការ។ ប្រសិនបើអ្នកធ្វើការងារច្រើន ហើយអ្នកដទៃទទួលបានការបង្រៀនរបស់អ្នក ប៉ុន្តែខ្លួនឯងមិនបានផ្លាស់ប្ដូរ និងមិនបានធ្វើទីបន្ទាល់ណាមួយ ឬមានបទពិសោធពិតប្រាកដនោះការងារបែបនេះនៅចុងបញ្ចប់នៃជីរិតរបស់អ្នក គឺនៅតែគ្មានអ្វីដែលអ្នកបានធ្វើដើម្បីជាទីបន្ទាល់ឡើយ ដូច្នេះ តើអ្នកជាមនុស្សម្នាក់ដែលបានផ្លាស់ប្ដូរមែនទេ? តើអ្នកជាមនុស្សម្នាក់ដែលស្វែងរកសេចក្តីពិតមែនទេ? នៅពេលមួយ ព្រះវិញ្ញាណបរិសុទ្ធបានប្រើអ្នក ប៉ុន្តែនៅពេលដែលទ្រង់បានប្រើអ្នក ទ្រង់បានប្រើចំណែករបស់អ្នកដែលអាចប្រើបានដើម្បីបំពេញកិច្ចការ ហើយទ្រង់មិនបានប្រើចំណែកនៃខ្លួនឯងដែលមិនអាចប្រើប្រាស់បាននោះទេ។ ប្រសិនបើអ្នកបានព្យាយាមដើម្បីផ្លាស់ប្ដូរ នោះអ្នកនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នៅចុងបំផុត ក្នុងអំឡុងពេលនៃដំណើរការនៃការប្រើប្រាស់។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធមិនទទួលខុសត្រូវថាតើអ្នកនឹងត្រូវទទួលយកនៅចុងបំផុតទៅដែរឬអត់នោះទេ ហើយកិច្ចការនេះអាស្រ័យលើលក្ខណៈនៃការស្វែងរករបស់អ្នក។ ប្រសិនបើគ្មានការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់អ្នកទេនោះ គឺដោយសារតែទស្សនៈនៃការស្វែងរករបស់អ្នកនោះមិនត្រឹមត្រូវ។ ប្រសិនបើអ្នកមិនត្រូវបានប្រទាននូវរង្វាន់អ្វីទេ នោះវាគឺជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នក ហើយដោយសារខ្លួនអ្នកមិនបានប្រតិបត្តិតាមសេចក្ដីពិត និងមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះ គ្មានអ្វីដែលសំខាន់ជាងបទពិសោធផ្ទាល់ខ្លួនរបស់អ្នកឡើយ ហើយគ្មានអ្វីដែលសំខាន់ជាងច្រកចូលផ្ទាល់ខ្លួនរបស់អ្នកឡើយ។ មនុស្សខ្លះនឹងនិយាយថា «ខ្ញុំបានធ្វើកិច្ចការជាច្រើនសម្រាប់ទ្រង់ ហើយបើទោះបីជាខ្ញុំមិនអាចសម្រេចនូវសមិទ្ធផលដែលគួរសាទរក្ដី ក៏ខ្ញុំនៅតែបន្តមានការព្យាយាមនៅក្នុងកិច្ចការរបស់ខ្ញុំដដែល។ តើទ្រង់មិនអាចត្រឹមអនុញ្ញាតឱ្យខ្ញុំចូលទៅស្ថានសួគ៌ដើម្បីទទួលទានផ្លែឈើនៃជីវិតទេឬ?» អ្នកត្រូវដឹងថា ខ្ញុំចង់បានមនុស្សប្រភេទណា។ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុង នគរព្រះឡើយ អស់អ្នកដែលមិនបរិសុទ្ធ មិនត្រូវបានអនុញ្ញតឱ្យប្រឡូកប្រឡាក់ទីធ្លាដែលបរិសុទ្ធឡើយ។ បើទោះបីជាអ្នកអាចបានធ្វើកិច្ចការយ៉ាងច្រើនក្ដី និងបានធ្វើការជាច្រើនឆ្នាំមកហើយក្ដី ក៏នៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែស្មោកគ្រោកគួរឱ្យស្អប់ខ្ពើម នោះច្បាប់របស់ស្ថានសួគ៌ នឹងមិនអាចទទួលយកបានឡើយ ដែលអ្នកចង់ចូលទៅក្នុងនគររបស់ខ្ញុំនោះ! ចាប់តាំងពីគ្រឹះនៃពិភពលោករហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនដែលអនុញ្ញាតឱ្យអស់អ្នកណាដែលនិយាយបញ្ចើចបញ្ចើខ្ញុំ បានចូលទៅក្នុងនគររបស់ខ្ញុំដោយងាយឡើយ។ នេះគឺជាក្រឹត្យក្រមរបស់ស្ថានសួគ៌ ហើយគ្មាននរណាម្នាក់អាចបំពានបានឡើយ! អ្នកត្រូវតែស្វែងរកជីវិត។ សព្វថ្ងៃនេះ អស់អ្នកដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គឺជាមនុស្សដូចគ្នានឹងពេត្រុសដែរ៖ ពួកគេគឺជាអ្នកដែលស្វែងរកការផ្លាស់ប្ដូរនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេ និងជាអ្នកដែលសុខចិត្តធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងបំពេញមុខងាររបស់ពួកគេក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីទទួលបានរង្វាន់ និងមិនបានស្វែងរកនូវការផ្លាស់ប្ដូរនិស្ស័យជីវិតផ្ទាល់ខ្លួនរបស់អ្នក នោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អ្នក នឹងក្លាយជាអសារឥតការ។ នេះគឺជាសេចក្ដីពិតដែលមិនអាចកែប្រែបានឡើយ!

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៤៨២

រាប់ចាប់តាំងពីភាពខុសគ្នានៃសារជាតិរបស់ពេត្រុស និងប៉ុល អ្នកគប្បីយល់ថា អស់អ្នកដែលមិនស្វែងរកជីវិត នឹងធ្វើការដោយអសារឥតការ! អ្នកជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ ហេតុដូច្នេះ នៅក្នុងដួងចិត្តរបស់អ្នក អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់។ អ្នកត្រូវតែកម្ចាត់ចោលនូវនិស្ស័យពុករលួយរបស់អ្នក អ្នកត្រូវតែព្យាយាមបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់។ ដោយសារអ្នកជឿនិងដើរតាមព្រះជាម្ចាស់ អ្នកគប្បីថ្វាយអ្វីគ្រប់យ៉ាងដល់ទ្រង់ ហើយមិនគប្បីធ្វើការសម្រេចចិត្ត ឬការទាមទារផ្ទាល់ខ្លួនឡើយ ហើយអ្នកគប្បីសម្រេចឱ្យបាននូវការបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយសារអ្នកត្រូវបានបង្កើតមក អ្នកគប្បីស្ដាប់បង្គាប់ព្រះអម្ចាស់ដែលបានបង្កើតអ្នកមក ដ្បិតអ្នកកើតមកគ្មានអំណាចត្រួតត្រាលើខ្លួនឯង និងគ្មានសមត្ថភាពដើម្បីគ្រប់គ្រងលើវាសនាផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ដោយសារអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ អ្នកគប្បីស្វែងរកភាពបរិសុទ្ធ និងការផ្លាស់ប្ដូរ។ ដោយសារអ្នកជាសត្តនិកររបស់ព្រះជាម្ចាស់ អ្នកគប្បីធ្វើតាមភារកិច្ចរបស់អ្នក និងត្រូវរក្សាទីកន្លែងរបស់អ្នក ហើយអ្នកមិនត្រូវប្រព្រឹត្តឱ្យហួសពីភារកិច្ចរបស់អ្នកឡើយ។ នេះគឺមិនមែនដើម្បីឃុំឃាំងអ្នក ឬដើម្បីគាបសង្កត់លើអ្នកតាមរយៈគោលលទ្ធិឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺជាផ្លូវដែលអ្នកអាចបំពេញភារកិច្ចរបស់អ្នកបាន ហើយជាផ្លូវដែលអាចសម្រេចបាន (និងគប្បីសម្រេចឱ្យបាន) ដោយអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត។ ប្រសិនបើអ្នកប្រៀបធៀបសារជាតិរបស់ពេត្រុស និងប៉ុល នោះអ្នកនឹងដឹងថាតើអ្នកត្រូវស្វែងរកដោយរបៀបណា។ ក្នុងចំណោមផ្លូវដែលពេត្រុស និងប៉ុលបានដើរ ផ្លូវមួយគឺជាផ្លូវនៃការប្រោសឱ្យគ្រប់លក្ខណ៍ ហើយផ្លូវមួយទៀត គឺជាផ្លូវនៃការផាត់ចោល។ ពេត្រុស និងប៉ុល តំណាងឱ្យផ្លូវពីរខុសគ្នា។ បើទោះបីជាមនុស្សម្នាក់ៗទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក្ដី ហើយគេម្នាក់ៗបានទទួលនូវការបំភ្លឺ និងការបង្ហាញរបស់ព្រះវិញ្ញាណបរិសុទ្ធក្ដី ក៏គេម្នាក់ៗបានទទួលកិច្ចការដែលបានប្រគល់ទៅឱ្យពួកគេដោយព្រះអម្ចាស់យេស៊ូវដែរ ផលផ្លែដែលកើតចេញពីគេម្នាក់ៗ មិនដូចគ្នានោះទេ៖ គឺម្នាក់បានបង្កើតផលផ្លែពិតប្រាកដ ហើយម្នាក់ទៀតគ្មានឡើយ។ តាមរយៈសារជាតិរបស់ពួកគេ កិច្ចការដែលពួកគេបានធ្វើ ដែលត្រូវបានបង្ហាញឱ្យឃើញពីខាងក្រៅ និងចុងបញ្ចប់របស់ពួកគេ នោះអ្នកគួរដឹងថាផ្លូវមួយណាដែលអ្នកគួរយក ផ្លូវមួយណាដែលអ្នកគួរជ្រើសរើសដើរហើយ។ ពួកគេបានដើរលើផ្លូវពីរដែលខុសគ្នាស្រឡះ។ ប៉ុល និងពេត្រុស ពួកគេគឺជាឧទារហ៍ដ៏ល្អបំផុតអំពីផ្លូវនីមួយៗ ដូច្នេះហើយ ចាប់តាំងពីដើមដំបូងមក ពួកគេត្រូវបានលើកយកមកដើម្បីសម្គាល់អំពីផ្លូវទាំងពីរនេះ។ តើអ្វីទៅជាចំណុចគន្លឹះនៃបទពិសោធរបស់ប៉ុល ហើយហេតុអ្វីបានជាគាត់មិនអាចធ្វើវាបាន? តើអ្វីទៅជាចំណុចគន្លឺះនៃបទពិសោធរបស់ពេត្រុស ហើយតើគាត់បានទទួលបទពិសោធនៃការប្រោសឱ្យគ្រប់លក្ខណ៍ដោយរបៀបណា? ប្រសិនបើអ្នកប្រៀបធៀបអ្វីដែលពួកគេខ្វាយខ្វល់ នោះអ្នកនឹងដឹងថា តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានអ្វីជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្វីជានិស្ស័យរបស់ព្រះជាម្ចាស់ អ្វីជាប្រភេទមនុស្សដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍នៅទីចុងបំផុត និងថាតើប្រភេទមនុស្សបែបណាដែលមិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ អ្នកនឹងដឹងថាតើអ្វីជានិស្ស័យរបស់អ្នកដែលត្រូវប្រោសឱ្យគ្រប់លក្ខណ៍ និងអ្វីជានិស្ស័យរបស់អស់អ្នកដែលនឹងមិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ បញ្ហាទាំងអស់នេះអំពីសារជាតិអាចមើលឃើញបាននៅក្នុងបទពិសោធរបស់ពេត្រុស និងប៉ុល។ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហេតុដូច្នេះ ទ្រង់បានបង្កើតរបស់សព្វសារពើដែលស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់ និងចុះចូលចំពោះអំណាចត្រួតត្រារបស់ទ្រង់ ហើយទ្រង់នឹងបញ្ជាលើរបស់សព្វសារពើ ដើម្បីឱ្យរបស់សព្វសារពើទាំងនោះស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ របស់សព្វសារពើដែលព្រះបានបង្កើតមក រួមទាំងសត្វ រុក្ខជាតិ មនុស្សជាតិ ភ្នំ ទន្លេ និងបឹងបួរ គឺទាំងអស់នេះត្រូវស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់។ របស់សព្វសារពើនៅលើផ្ទៃមេឃ និងនៅលើដី ត្រូវតែមកនៅក្រោមអំណាចត្រួតត្រារបស់ទ្រង់។ ពួកគេមិនអាចមានជម្រើសអ្វីផ្សេងឡើយ ហើយត្រូវតែចុះចូលចំពោះការចាត់ចែងរបស់ទ្រង់គ្រប់យ៉ាង។ នេះគឺជាបញ្ញត្តិរបស់ព្រះជាម្ចាស់ ហើយវាគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បញ្ជាលើអ្វីៗគ្រប់យ៉ាង និងរៀបចំ ហើយចាត់ថ្នាក់របស់សព្វសារពើ ដោយចាត់ថ្នាក់របស់នីមួយៗទៅតាមប្រភេទរបស់វា និងបែងចែងតួនាទីរបស់ពួកគេ ស្របទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មិនថាមានអ្វីដែលធំមហិមាប៉ុនណានោះទេ គឺគ្មានអ្វីដែលអាចលើសព្រះជាម្ចាស់បានឡើយ របស់សព្វសារពើទាំងអស់ត្រូវបម្រើដល់មនុស្សជាតិដែលព្រះជាម្ចាស់បានបង្កើតមក និងគ្មានអ្វីដែលហ៊ានមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬទាមទារអ្វីពីព្រះជាម្ចាស់ឡើយ។ ហេតុនេះ ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ មនុស្សក៏ត្រូវបំពេញភារកិច្ចរបស់មនុស្សដែរ។ មិនថាគេជាពួកចៅហ្វាយ ឬជាអ្នកមើលថែគ្រប់ការទាំងអស់មិនថាឋានៈរបស់គេខ្ពស់ប៉ុនណាក្នុងចំណោមមនុស្សទេ ក៏គេនៅតែជាមនុស្សតូចទាប ដែលស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់ដដែល ហើយគេគ្មានអ្វីលើសពីមនុស្សដែលគ្មានសារៈសំខាន់ដែលជាសត្តនិកររបស់ព្រះជាម្ចាស់នោះឡើយ ហើយគេនឹងមិនអាចខ្ពស់ជាងព្រះជាម្ចាស់បានឡើយ។ ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ មនុស្សគប្បីព្យាយាមបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ និងព្យាយាមស្រឡាញ់ព្រះជាម្ចាស់ ដោយគ្មានបង្កើតជម្រើសអ្វីផ្សេងទៀតឡើយ ដ្បិតព្រះជាម្ចាស់មានតម្លៃសមនឹងទទួលបានសេចក្ដីស្រឡាញ់របស់មនុស្ស។ អស់អ្នកដែលព្យាយាមស្រឡាញ់ព្រះជាម្ចាស់ មិនគួរណាត្រូវស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ឬស្វែងរកអ្វីដែលពួកគេទន្ទឹងរង់ចាំផ្ទាល់ខ្លួនជាយូរមកហើយនោះដែរ។ នេះគឺជាមធ្យោបាយនៃការស្វែងរកដ៏ត្រឹមត្រូវ។ ប្រសិនបើអ្វីដែលអ្នកស្វែងរក គឺជាសេចក្ដីពិតប្រសិនបើអ្វីដែលអ្នកប្រតិបត្តិតាម គឺជាសេចក្ដីពិត ហើយប្រសិនបើអ្នកបានទទួលនូវការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក នោះផ្លូវដែលអ្នកត្រូវដើរ គឺជាផ្លូវដ៏ត្រឹមត្រូវហើយ។ ប្រសិនបើអ្វីដែលអ្នកស្វែងរក គឺជាព្រះពរខាងសាច់ឈាម ហើយអ្វីដែលអ្នកប្រតិបត្តិតាម គឺជាសេចក្ដីពិតនៃសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយប្រសិនបើគ្មានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក ហើយអ្នករាល់គ្នាសុទ្ធតែមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នៅខាងសាច់ឈាម ព្រមទាំងបន្តរស់នៅក្នុងភាពស្រពេចស្រពិល នោះអ្វីដែលអ្នកស្វែងរកច្បាស់ណាស់ នឹងនាំអ្នកទៅកាន់ស្ថាននរក ដ្បិតផ្លូវដែលអ្នកដើរ គឺជាផ្លូវបរាជ័យ។ អ្នកនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ឬត្រូវផាត់ចោល ឬអត់នោះ គឺអាស្រ័យលើការស្វែងរករបស់អ្នកផ្ទាល់ ដែលនេះក៏អាចនិយាយបានថា ជោគជ័យ ឬបរាជ័យ គឺអាស្រ័យលើផ្លូវដែលមនុស្សដើរ។

(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ច្រកចូលទៅកាន់ជិវិត II

បន្ទាប់៖ ច្រកចូលទៅកាន់ជិវិត IV

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ