ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ II

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៨៨

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នា គួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង និងការសង្គ្រោះដ៏អស្ចារ្យបំផុត តាមរយៈការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងកិច្ចការនៃផែនការដែលទ្រង់ធ្វើនៅក្នុងអ្នកនាពេលសព្វថ្ងៃនេះ។ ព្រះជាម្ចាស់បានធ្វើឱ្យមនុស្សមួយក្រុមនេះ ផ្ដោតតែទៅលើកិច្ចការរបស់ទ្រង់នៅទូទាំងសាកលលោក។ ទ្រង់បានលះបង់ព្រះលោហិតទាំងអស់នៃដួងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នករាល់គ្នា ហើយទ្រង់បានទាមទារមកវិញ និងបានប្រទានកិច្ចការរបស់ព្រះវិញ្ញាណដល់អ្នករាល់គ្នា នៅទូទាំងសាកលលោក។ ដូច្នេះហើយ អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាង។ លើសពីនេះទៅទៀត ទ្រង់បានបង្វែរសិរីល្អរបស់ទ្រង់ពីអ៊ីស្រាអែល ដែលជារាស្ដ្ររើសតាំងរបស់ទ្រង់ ទៅឱ្យអ្នករាល់គ្នា ហើយទ្រង់នឹងធ្វើឱ្យគោលបំណងនៃផែនការរបស់ទ្រង់ ស្ដែងចេញឱ្យឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សមួយក្រុមនេះ។ ដូច្នេះ អ្នករាល់គ្នាជាមនុស្សដែលនឹងទទួលបានមរតករបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកគឺជាទាយាទនៃសិរីល្អរបស់ព្រះជាម្ចាស់។ ប្រហែលជាអ្នករាល់គ្នានឹកចាំអំពីពាក្យទាំងអស់នេះហើយថា៖ «ដ្បិតទុក្ខលំបាកដ៏ស្រាលរបស់យើង គឺតែមួយភ្លែតទេ តែវានឹងធ្វើឱ្យយើងមានសិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច។» អ្នករាល់គ្នាធ្លាប់ស្ដាប់ឮពាក្យទាំងអស់នេះពីមុនមកហើយ ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់យល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះទេ។ ថ្ងៃនេះ អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃពាក្យទាំងនេះហើយ។ ពាក្យទាំងនេះ នឹងបានសម្រេចដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយវានឹងបានសម្រេចនៅក្នុងអស់អ្នកដែលទទួលរងការបៀតបៀនយ៉ាងឃោរឃៅពីសំណាក់នាគដ៏ធំមានសម្បុរក្រហមនៅក្នុងទឹកដីដែលវាបានរុំព័ទ្ធជុំជិត។ នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជានៅក្នុងទឹកដីនេះ អ្នកណាដែលជឿលើព្រះជាម្ចាស់ត្រូវរងការអាម៉ាស់ និងការជិះជាន់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយការសម្រេចកិច្ចការជាច្រើនតាមព្រះបន្ទូលរបស់ទ្រង់ ក៏ត្រូវចំណាយពេលវេលាយ៉ាងយូរ ដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងទឹកដីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ មនុស្សត្រូវបានបន្សុទ្ធដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដោយបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ព្រមទាំងប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត។ គឺតាមរយៈការរងទុក្ខរបស់មនុស្ស តាមរយៈគុណសម្បត្តិរបស់ពួកគេ និងតាមរយៈនិស្ស័យជាសាតាំងរបស់មនុស្សនៅក្នុងទឹកដីដ៏គួរឱ្យស្អប់ខ្ពើមនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធ និងការយកឈ្នះរបស់ទ្រង់ ប្រយោជន៍ឱ្យទ្រង់បានទទួលសិរីល្អតាមរយៈកិច្ចការនេះ និងដើម្បីឱ្យទ្រង់អាចទទួលបានអស់អ្នកដែលនឹងធ្វើបន្ទាល់ពីស្នាព្រះហស្តរបស់ទ្រង់។ នេះគឺជាចំណុចសំខាន់ទាំងស្រុងនៃការលះបង់ទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សមួយក្រុមនេះ។ ពោលគឺតាមរយៈអ្នកដែលប្រឆាំងនឹងទ្រង់ទាំងអស់នោះហើយ ដែលព្រះជាម្ចាស់ធ្វើការយកឈ្នះ ហើយមានតែតាមរយៈការនេះប៉ុណ្ណោះ ដែលអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានបង្ហាញឱ្យឃើញច្បាស់។ អាចនិយាយម្យ៉ាងទៀតបានថា មានតែអស់អ្នកដែលនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះប៉ុណ្ណោះ ដែលសមនឹងទទួលបានសិរីល្អរបស់ព្រះជាម្ចាស់ទុកជាមរតក ហើយមានតែការនេះប៉ុណ្ណោះ ដែលអាចរំលេចឱ្យឃើញនូវអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ បានជាតាមរយៈទឹកដីដ៏កខ្វក់ និងតាមរយៈអស់អ្នកដែលរស់នៅក្នុងទឹកដីដ៏កខ្វក់នេះហើយ ដែលព្រះជាម្ចាស់បានទទួលសិរីល្អ។ នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ក៏ដូចគ្នាដែរ៖ ទ្រង់អាចត្រឹមតែទទួលបានសិរីល្អតែពីក្នុងចំណោមពួកផារិស៊ីដែលបានបៀតបៀនទ្រង់ប៉ុណ្ណោះ។ ប្រសិនបើមិនមែនដោយសារការបៀតបៀនរបស់ពួកផារិស៊ី និងការក្បត់របស់យូដាសទេ ម្ល៉េះព្រះយេស៊ូវនឹងមិនត្រូវគេចំអក ឬក៏និយាយបង្ខូចបង្កាច់ ក៏រឹតតែមិនត្រូវគេឆ្កាង និងមិនអាចទទួលបានសិរីល្អដែរ។ កន្លែងណាដែលព្រះជាម្ចាស់ធ្វើការក្នុងសម័យកាលនីមួយៗ និងកន្លែងណាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់ខាងសាច់ឈាម គឺជាកន្លែងដែលទ្រង់ទទួលបានសិរីល្អ និងជាកន្លែងដែលទ្រង់ទទួលបានអស់អ្នកដែលទ្រង់សព្វព្រះហឫទ័យចង់ទទួល។ នេះហើយជាផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាការគ្រប់គ្រងរបស់ទ្រង់។

(ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៨៩

នៅក្នុងផែនការរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ មានកិច្ចការពីរផ្នែកដែលបានសម្រេចតាមរយៈសាច់ឈាម៖ ទីមួយ គឺកិច្ចការជាប់ឆ្កាង ដែលទ្រង់បានទទួលសិរីល្អ ហើយមួយទៀតគឺកិច្ចការនៃការយកឈ្នះ និងភាពគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ ដែលទ្រង់ទទួលសិរីល្អ។ នេះហើយជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ ចូរកុំចាត់ទុកថាកិច្ចការរបស់ព្រះជាម្ចាស់ ឬក៏បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា គឺជារឿងធម្មតានោះឡើយ។ អ្នករាល់គ្នា គឺជាទាយាទដែលត្រូវទទួលបានសិរីល្អដ៏លើសលប់ និងជាសិរីល្អដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ហើយឋានៈត្រូវបានតែងតាំងជាពិសេសដោយព្រះជាម្ចាស់។ ក្នុងចំណោមផ្នែកទាំងពីរនៃសិរីល្អរបស់ទ្រង់ គឺទីមួយបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងអ្នករាល់គ្នា ហើយភាពពេញលេញនៃផ្នែកទីមួយនៃសិរីល្អរបស់ព្រះជាម្ចាស់នេះ បានប្រទានមកអ្នករាល់គ្នាទុកជាមរតក។ នេះជាការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយវាក៏ជាផែនការដែលទ្រង់បានកំណត់ទុកជាយូរមកហើយដែរ។ តាមភាពអស្ចារ្យនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងទឹកដីដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ គឺច្បាស់ជាបានទទួលផ្លែផ្កាជាយូរមកហើយ ហើយមនុស្សក៏បានត្រៀមជាស្រេចដើម្បីនឹងទទួលយកដែរ ប្រសិនបើកិច្ចការនេះត្រូវបានផ្លាស់ទៅធ្វើនៅកន្លែងផ្សេង។ លើសពីនេះទៅទៀត កិច្ចការនេះនឹងកាន់តែងាយទទួលយកសម្រាប់បុព្វជិតទាំងអស់នៅភាគខាងលិចដែលជឿលើព្រះជាម្ចាស់ ព្រោះដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ដើរតួជាគំរូមួយ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់មិនអាចសម្រេចបាននូវដំណាក់កាលនៃការទទួលសិរីល្អនៅកន្លែងផ្សេងទៀត ដ្បិតសិរីល្អរបស់ព្រះជាម្ចាស់មិនអាចនៅទ្រឹងនៅពេលកិច្ចការនេះមានការគាំទ្រពីមនុស្ស និងត្រូវបានទទួលស្គាល់ពីជាតិសាសន៍នានានោះទេ។ ប្រាកដណាស់ នេះហើយជាចំណុចដ៏សំខាន់បំផុត ដែលធ្វើឱ្យកិច្ចការនៅដំណាក់កាលនេះ នៅទ្រឹងក្នុងទឹកដីនេះ។ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ដែលត្រូវបានការពារដោយសារក្រឹត្យវិន័យនោះទេ ផ្ទុយទៅវិញ អ្នកមានតែត្រូវដាក់ទោសចោទប្រកាន់ដោយសារតែក្រឹត្យវិន័យ។ អ្វីដែលកាន់តែជាបញ្ហានោះគឺ មនុស្សមិនយល់ពីអ្នករាល់គ្នា៖ សូម្បីតែសាច់ញាតិ ឪពុកម្ដាយ មិត្តភក្ដិ ឬក៏សហការីរបស់អ្នករាល់គ្នា ក៏គ្មាននរណាម្នាក់យល់ពីអ្នករាល់គ្នាដែរ។ នៅពេលដែលព្រះជាម្ចាស់ «បានបោះបង់» អ្នករាល់គ្នា នោះអ្នករាល់គ្នាមិនអាចបន្ដរស់នៅលើផែនដីបានទៀតឡើយ ប៉ុន្ដែទោះបីជាបែបនេះក៏ដោយ ក៏មនុស្សមិនអាចទ្រាំនៅឆ្ងាយពីព្រះជាម្ចាស់បានដែរ ដែលនេះហើយជាចំណុចសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់លើមនុស្ស និងជាសិរីល្អរបស់ព្រះជាម្ចាស់។ អ្វីដែលអ្នករាល់គ្នាបានទទួលជាមរតកនៅថ្ងៃនេះ លើសពីអ្វីដែលពួកសាវ័ក និងពួកហោរានៅគ្រប់សម័យកាលបានទទួលទៅទៀត ហើយក៏អស្ចារ្យជាងអ្វីដែលម៉ូសេ និងពេត្រុសបានទទួលដែរ។ ព្រះពរមិនអាចទទួលបានក្នុងរយៈពេលតែមួយថ្ងៃ ឬក៏ពីរថ្ងៃនោះទេ គឺត្រូវតែទទួលតាមរយៈការលះបង់ដ៏ធំធេង។ អាចនិយាយបានថា អ្នករាល់គ្នាត្រូវតែមានសេចក្ដីស្រលាញ់មួយដែលបានឆ្លងកាត់ការបន្សុទ្ធ អ្នកត្រូវតែមានសេចក្ដីជំនឿយ៉ាងមាំ ហើយអ្នកត្រូវមានសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកមាន។ លើសពីនោះទៅទៀត អ្នកត្រូវតែបែរទៅរកសេចក្ដីយុត្តិធម៌ ដោយមិនត្រូវភ័យខ្លាច ឬក៏គេចវេសឡើយ ហើយអ្នកត្រូវតែមានសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ ដែលខ្ជាប់ខ្ជួនរហូតអស់ជីវិត។ អ្នកត្រូវតែមានការតាំងចិត្ត ហើយការផ្លាស់ប្ដូរត្រូវតែកើតឡើងនៅក្នុងនិស្ស័យជីវិតរបស់អ្នករាល់គ្នា ភាពពុករលួយរបស់អ្នករាល់គ្នាត្រូវតែសះស្បើយ អ្នកត្រូវតែទទួលយកការរៀបចំទាំងអស់របស់ព្រះជាម្ចាស់ដោយគ្មានការត្អូញត្អែរ ហើយអ្នកត្រូវស្ដាប់បង្គាប់ទ្រង់រហូតដល់ទីមរណា។ នេះហើយជាអ្វីដែលអ្នករាល់គ្នាត្រូវទទួល នេះហើយជាគោលដៅចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាអ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សមួយក្រុមនេះ។ ដោយព្រោះទ្រង់ប្រទានដល់អ្នករាល់គ្នា នោះទ្រង់ប្រាកដជាទារសំណងពីអ្នករាល់គ្នាវិញ ហើយទ្រង់ប្រាកដជានឹងទាមទារនូវអ្វីដែលស័ក្ដិសមពីអ្នករាល់គ្នាជាមិនខាន។ ដូច្នេះ កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែមានហេតុផល ដែលបង្ហាញឱ្យឃើញម្ដងហើយម្ដងទៀតថា ព្រះជាម្ចាស់ធ្វើកិច្ចការដែលមានបទដ្ឋានខ្ពង់ខ្ពស់ និងសេចក្ដីតម្រូវតឹងតែង។ ដោយសារចំណុចនេះហើយ ទើបអ្នករាល់គ្នាគួរតែពេញដោយសេចក្ដីជំនឿលើព្រះជាម្ចាស់។ សរុបមក កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាស័ក្ដិសមនឹងទទួលមរតករបស់ទ្រង់។ កិច្ចការនេះមិនមែនសម្រាប់ជាប្រយោជន៍ដល់សិរីល្អផ្ទាល់របស់ព្រះជាម្ចាស់ទេ តែសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា និងដើម្បីធ្វើឱ្យមនុស្សមួយក្រុមដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានគ្រប់លក្ខណ៍វិញ។ អ្នករាល់គ្នាគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំសូមដាស់តឿនដល់មនុស្សល្ងង់ខ្លៅជាច្រើនដែលគ្មានការយល់ដឹង ឬគ្មានបញ្ញាញាណថា៖ ចូរកុំល្បងលព្រះជាម្ចាស់ឡើយ ហើយក៏កុំតតាំងតទៅទៀត។ ព្រះជាម្ចាស់បានឆ្លងកាត់ការរងទុក្ខវេទនា ដែលគ្មានមនុស្សណាម្នាក់អាចទ្រាំទ្របានឡើយ ហើយទ្រង់ក៏បានទ្រាំទ្រចំពោះការអាម៉ាស់យ៉ាងខ្លាំងជំនួសមនុស្សជាយូរមកហើយដែរ។ តើមានអ្វីទៀតទៅដែលអ្នកមិនអាចបោះបង់ចោលបាន? តើមានអ្វីទៀតទៅដែលសំខាន់ជាងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្វីទៅដែលអាចឧត្ដុង្គឧត្ដមជាងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ទៀតនោះ? វាពិបាកណាស់ទៅហើយសម្រាប់ព្រះជាម្ចាស់ដែលត្រូវបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ។ បន្ថែមលើនេះទៀត មនុស្សបានបំពានទាំងដឹងច្បាស់ និងដោយចេតនា ដោយធ្វើឱ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវអូសបន្លាយពេលវេលាជាយូរ។ សរុបមក នេះមិនមែនជាឧត្តមប្រយោជន៍របស់អ្នកណាម្នាក់ឡើយ ក៏មិនផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកណាដែរ។ ព្រះជាម្ចាស់មិនជាប់ក្នុងចំណងពេលវេលាទេ កិច្ចការ និងសិរីល្អរបស់ទ្រង់ គឺជាអាទិភាពចម្បង។ ដូច្នេះហើយ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ទោះថ្លៃយ៉ាងណាក៏ទ្រង់ហ៊ានចំណាយ មិនថាត្រូវចំណាយពេលយូរប៉ុនណានោះទេ។ នេះហើយជានិស្ស័យរបស់ព្រះជាម្ចាស់៖ ទ្រង់នឹងមិនសម្រាកឡើយរហូតទាល់តែកិច្ចការរបស់ទ្រង់បានសម្រេច។ កិច្ចការរបស់ទ្រង់នឹងបញ្ចប់នៅពេលដែលទ្រង់ទទួលបានផ្នែកទីពីរនៃសិរីល្អរបស់ទ្រង់។ នៅក្នុងសកលលោកទាំងមូល ប្រសិនបើព្រះជាម្ចាស់មិនបញ្ចប់ផ្នែកទីពីរនៃកិច្ចការនៃការទទួលបានសិរីល្អរបស់ទ្រង់ទេ ថ្ងៃរបស់ទ្រង់គ្មានផ្លូវមកដល់ទេ ព្រះហស្ដរបស់ទ្រង់នឹងមិនចាកចោលរាស្រ្ដរើសតាំងរបស់ទ្រង់ សិរីល្អរបស់ទ្រង់ក៏នឹងមិនធ្លាក់ចុះមកលើអ៊ីស្រាអែល ហើយផែនការរបស់ទ្រង់ក៏មិនបញ្ចប់ដែរ។ អ្នករាល់គ្នាគួរតែអាចមើលឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយគួរតែមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិនមែនងាយ ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើឡើយ។ នោះគឺដោយសារតែកិច្ចការសព្វថ្ងៃនេះ គឺជាការបំផ្លាស់បំប្រែអស់អ្នកដែលត្រូវបានធ្វើឱ្យពុករលួយ អ្នកដែលស្ពឹកស្រពន់ដល់កម្រិតអតិបរមា ជាកិច្ចការបន្សុទ្ធអស់អ្នកដែលទ្រង់បានបង្កើតមក ប៉ុន្ដែត្រូវចាញ់បញ្ឆោតសាតាំង។ នេះមិនមែនជាការបង្កើតអ័ដាម ឬក៏នាងអេវ៉ាទេ ក៏មិនមែនជាការបង្កើតពន្លឺ ឬក៏បង្កើតរុក្ខជាតិ និងសត្វទាំងពួងដែរ។ ព្រះជាម្ចាស់ធ្វើឱ្យអ្វីៗទាំងអស់ដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ឱ្យទៅជាបរិសុទ្ធវិញ ហើយទ្រង់នឹងទទួលយករបស់ទាំងអស់សាជាថ្មី របស់ទាំងអស់នោះនឹងក្លាយទៅជាកម្មសិទ្ធិ និងជាសិរីល្អរបស់ទ្រង់។ រឿងនេះមិនដូចជាការស្រមៃរបស់មនុស្សទេ ហើយក៏មិនមែនងាយស្រួល ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗនៅក្រោមមេឃលើដីនេះ ឬក៏ងាយដូចការដាក់បណ្ដាសាអារក្សសាតាំងឱ្យធ្លាក់ទៅក្នុងជង្ហុកជ្រៅនោះដែរ ផ្ទុយទៅវិញ វាជាកិច្ចការបំផ្លាស់បំប្រែមនុស្ស ផ្លាស់ប្ដូរអ្វីៗដែលអវិជ្ជមាន និងមិនមែនជាកម្មសិទ្ធិទ្រង់ ឱ្យត្រលប់ជាវិជ្ជមាន និងជាកម្មសិទ្ធិទ្រង់វិញ។ នេះគឺជាសេចក្ដីពិតដែលនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនេះ។ អ្នករាល់គ្នាត្រូវតែយល់ពីបញ្ហានេះ ហើយជៀសវាងពីគំនិតដែលគិតថា រឿងនេះងាយស្រួលណាស់។ កិច្ចការរបស់ព្រះជាម្ចាស់ មិនដូចជាកិច្ចការធម្មតានោះទេ។ ភាពអស្ចារ្យ និងប្រាជ្ញានៃកិច្ចការនេះ លើសពីគំនិតរបស់មនុស្សឆ្ងាយណាស់។ ព្រះជាម្ចាស់មិនបង្កើតរបស់សព្វសារពើរក្នុងដំណាក់កាលនៃកិច្ចការនេះទេ តែទ្រង់ក៏មិនបំផ្លាញវាដែរ។ ផ្ទុយទៅវិញ ទ្រង់បំផ្លាស់បំប្រែសព្វសារពើដែលទ្រង់បានបង្កើត ហើយបន្សុទ្ធសព្វសារពើដែលសាតាំងបានបង្ខូចវិញ។ ដូច្នេះ ព្រះជាម្ចាស់ចាប់ផ្ដើមគម្រោងមួយដ៏មហិមា ដែលជាសារៈសំខាន់ទាំងស្រុងនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើអ្នកមើលឃើញតាមរយៈពាក្យសម្ដីនេះថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាសាមញ្ញណាស់មែនទេ?

(ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩០

កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឱ្យព្រះជាម្ចាស់អាចតយុទ្ធជាមួយសាតាំងបានផងដែរ។ ហេតុនេះកិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំងក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះមនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំងគឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ ប្រហែលជា នៅក្នុងក្ដីស្រមៃរបស់មនុស្ស គេជឿថា នៅក្នុងចម្បាំងនេះ ព្រះជាម្ចាស់នឹងចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំង ក្នុងលក្ខណៈដូចគ្នាដែលកងទ័ពពីរក្រុមនឹងត្រូវច្បាំងគ្នាដែរ។ នេះគឺគ្រាន់តែអ្វីដែលប្រាជ្ញារបស់មនុស្សអាចនឹងស្រមៃដល់បានតែប៉ុណ្ណោះ។ វាគឺជាគំនិតដ៏សែនស្រពេចស្រពិល និងមិនប្រាកដប្រជា ក៏ប៉ុន្តែវាគឺជាគំនិតដែលមនុស្សជឿ។ ហើយដោយសារខ្ញុំមានព្រះបន្ទូលនៅទីនេះថា សេចក្ដីសង្គ្រោះរបស់មនុស្ស គឺតាមរយៈចម្បាំងជាមួយសាតាំង មនុស្សស្រមៃថា នេះគឺជារបៀបដែលត្រូវធ្វើចម្បាំង។ មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំងត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូលជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយលោះបាបរបស់មនុស្ស ការអត់ទោសបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍។ តាមពិតទៅ ចម្បាំងជាមួយសាតាំង គឺមិនមែនជាការចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំងឡើយប៉ុន្តែជាសេចក្ដីសង្រ្គោះរបស់មនុស្ស ជាការកែខៃដល់ជីវិតមនុស្ស និងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីឱ្យគេអាចធ្វើទីបន្ទាប់អំពីព្រះជាម្ចាស់បាន។ នេះជាការដែលត្រូវបានយកឈ្នះសាតាំង។ ត្រូវបានយកឈ្នះសាតាំងតាមរយៈការបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលដែលត្រូវបានយកឈ្នះសាតាំងរួចហើយ ពោលគឺ នៅពេលដែលមនុស្សត្រូវបានសង្គ្រោះទាំងស្រុង នោះសាតាំងដែលរងភាពអាម៉ាស់ នឹងត្រូវចាប់ចងទាំងស្រុង ហើយតាមរយៈការនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុនេះ សារជាតិនៃសេចក្ដីសង្គ្រោះរបស់មនុស្សគឺជាចម្បាំងជាមួយនឹងសាតាំង ហើយចម្បាំងនេះគឺសំខាន់ត្រូវឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសង្គ្រោះរបស់មនុស្ស។ ដំណាក់កាលនៃគ្រាចុងក្រោយដែលមនុស្សត្រូវបានយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការធ្វើចម្បាំងជាមួយសាតាំង ហើយវាក៏ជាកិច្ចការនៃសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សចេញពីដែនត្រួតត្រារបស់សាតាំងផងដែរ។ អត្ថន័យបង្កប់នៃការយកឈ្នះលើមនុស្សលោកគឺជាការប្រគល់រូបតំណាងរបស់សាតាំង (មនុស្សដែលត្រូវសាតាំងធ្វើឱ្យពុករលួយ) ត្រឡប់មកព្រះអាទិករវិញ ក្រោយពេលនៃការយកឈ្នះរបស់ទ្រង់ដែលតាមរយៈការនេះ មនុស្សនឹងត្រូវបោះបង់សាតាំងចោល ហើយត្រឡប់មករកព្រះជាម្ចាស់វិញទាំងស្រុង។ តាមរបៀបនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុដូច្នេះហើយ កិច្ចការនៃការយកឈ្នះ គឺជាកិច្ចការចុងក្រោយនៅក្នុងចម្បាំងជាមួយសាតាំង និងជាដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីការយកឈ្នះលើសាតាំង។ បើគ្មានកិច្ចការនេះទេ សេចក្ដីសង្គ្រោះទាំងស្រុងរបស់មនុស្ស នឹងមិនអាចសម្រេចទៅបាននោះទេ ការយកឈ្នះទាំងស្រុងលើសាតាំង ក៏នឹងមិនអាចធ្វើទៅបានដែរ ហើយមនុស្សជាតិនឹងមិនអាចចូលទៅក្នុងគោលដៅដ៏អស្ចារ្យ ឬរួចផុតពីឥទ្ធិពលរបស់សាតាំងបាននោះឡើយ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្ស មិនអាចបញ្ចប់ទៅបាននៅមុនពេលដែលចម្បាំងជាមួយសាតាំងត្រូវបានបញ្ចប់ឡើយ ដ្បិតចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស។ មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែននោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ ត្រូវតែបង្ក្រាបសាតាំងឱ្យបានតាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ជាការបំផ្លាស់បំប្រែដែលស្រោចស្រង់នូវស្មារតីដឹងខុសត្រូវរបស់មនុស្សពីមុនត្រឡប់មកវិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវបានដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩១

ព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅក្នុងប្រទេសចិនដីគោក ឬនៅក្នុងពាក្យរបស់ជនរួមជាតិដែលមកពីទីក្រុងហុងកុង និងតៃវ៉ាន់ គេហៅថា «ផ្ទៃក្នុង»។ នៅពេលដែលព្រះជាម្ចាស់បានយាងពីស្ថានសួគ៌ខាងលើមកកាន់ផែនដី គ្មាននរណាម្នាក់នៅស្ថានសួគ៌ ឬនៅលើផែនដីបានដឹងអំពីការនេះឡើយ ដ្បិតនេះគឺជាអត្ថន័យពិតអំពីព្រះជាម្ចាស់ដែលកំពុងយាងត្រលប់មកវិញនៅក្រោមការលាក់កំបាំង។ ទ្រង់បានកំពុងតែធ្វើការ និងរស់នៅក្នុងសាច់ឈាមអស់រយៈពេលយ៉ាងយូរ ប៉ុន្តែគ្មាននរណាម្នាក់បានដឹងឡើយ។ សូម្បីតែមកដល់ពេលបច្ចុប្បន្ននេះ ក៏គ្មាននរណាម្នាក់ដឹងអំពីការនេះដែរ។ ប្រហែលការនេះនឹងបន្តជាពាក្យបណ្ដៅដ៏អស់កល្បជានិច្ច។ ការយាងមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមនៅលើកនេះ គឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចដឹងនោះឡើយ។ មិនថាកិច្ចការរបស់ព្រះវិញ្ញាណមានការជះឥទ្ធិពលនៅកម្រិតធំធេង និងខ្លាំងអស្ចារ្យយ៉ាងណានោះឡើយ ក៏ព្រះជាម្ចាស់នៅតែមិនភ្ញាក់ផ្អើល ហើយមិនបើកសម្ដែងពីសេចក្តីលាក់កំបាំងដដែល។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ គឺជាកិច្ចការមួយដូចទៅនឹងកិច្ចការដែលកំពុងតែកើតឡើងនៅក្នុងពិភពស្ថានសួគ៌អ៊ីចឹងដែរ។ ទោះបីកិច្ចការនេះស្ដែងចេញឱ្យមនុស្សទាំងអស់ដែលមានភ្នែកមើលឃើញក៏ដោយ ក៏គ្មាននរណាម្នាក់ដឹងអំពីកិច្ចការនេះដែរ។ នៅពេលដែលព្រះជាម្ចាស់បញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ នោះមនុស្សលោកទាំងអស់នឹងលែងមានចិត្តគំនិតធម្មតា[១] ហើយភ្ញាក់ឡើងពីសុបិនដ៏យូររបស់គេ។ ខ្ញុំនឹកចាំថា ព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា «ការយាងមកនៅក្នុងសាច់ឈាមលើកនេះ គឺដូចជាការធ្លាក់ចូលទៅក្នុងរូងខ្លាអ៊ីចឹង។» អត្ថន័យនៃឃ្លានេះគឺថា ដោយសារតែនៅក្នុងកិច្ចការដែលព្រះជាម្ចាស់ត្រូវធ្វើលើកនេះ ព្រះអង្គត្រូវយាងចូលក្នុងសាច់ឈាម លើសពីនេះ ទ្រង់ត្រូវប្រសូតនៅក្នុងទីកន្លែងរស់នៅរបស់នាគដ៏ធំមានសម្បុរក្រហម ហើយលើសពីនេះទៀតនោះគឺ តាមរយៈការយាងមកកាន់ផែនដីនៅលើកនេះ ទ្រង់ត្រូវប្រឈមនឹងគ្រោះថ្នាក់ដ៏ខ្លាំងបំផុត។ អ្វីដែលទ្រង់ត្រូវប្រឈម គឺជាកាំបិត និងកាំភ្លើង ព្រមទាំងដំបង និងព្រនង់។ អ្វីដែលទ្រង់ត្រូវប្រឈម គឺជាសេចក្តីល្បួង ព្រមទាំងបណ្ដាជនដែលមានទឹកមុខពេញដោយបំណងធ្វើឃាត។ ទ្រង់ត្រូវរងហានិភ័យក្នុងការត្រូវឱ្យគេសម្លាប់នៅគ្រប់ពេលវេលា។ ព្រះជាម្ចាស់បានយាងមកដោយនាំយកនូវសេចក្ដីក្រោធមកជាមួយទ្រង់។ ទោះបីជាយ៉ាងណា ទ្រង់បានយាងមក ដើម្បីធ្វើកិច្ចការនៃការប្រោសឱ្យគ្រប់លក្ខណ៍ ដែលអាចនិយាយបានថា ទ្រង់បានយាងមក ដើម្បីធ្វើផ្នែកទីពីរនៃកិច្ចការរបស់ទ្រង់ដែលបន្តពីកិច្ចការនៃការប្រោសលោះ។ សម្រាប់ជាប្រយោជន៍ដល់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់បានមានព្រះតម្រិះ និងយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ហើយទ្រង់កំពុងតែប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចៀសផុតពីការវាយប្រហារនៃសេចក្តីល្បួង បន្ទាបខ្លួនគ្របបាំងអង្គទ្រង់ ហើយមិនដែលសម្ញែងអត្តសញ្ញាណរបស់ទ្រង់ឡើយ។ ដើម្បីសង្រ្គោះមនុស្សពីឈើឆ្កាង ព្រះយេស៊ូវកំពុងតែបញ្ចប់កិច្ចការនៃការប្រោសលោះតែប៉ុណ្ណោះ។ ទ្រង់មិនមែនកំពុងធ្វើកិច្ចការនៃការប្រោសឱ្យគ្រប់លក្ខណ៍ឡើយ។ ដូច្នេះ មានតែពាក់កណ្ដាលនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលត្រូវបានសម្រេច ហើយព្រះអង្គបានសម្រេចកិច្ចការនៃការប្រោសលោះរបស់ទ្រង់តែពាក់កណ្ដាលនៃផែនការទាំងមូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅពេលដែលយុគសម័យថ្មីរៀបនឹងចាប់ផ្ដើម ហើយយុគសម័យចាស់រៀបនឹងដកថយ ព្រះវរបិតាដ៏ជាព្រះបានចាប់ផ្ដើមមានព្រះតម្រិះគិតគូរអំពីផ្នែកទីពីរនៃកិច្ចការរបស់ទ្រង់ និងធ្វើការរៀបចំសម្រាប់កិច្ចការនេះ។ ការយកកំណើតជាមនុស្សនៅគ្រាចុងក្រោយលើកនេះ មិនត្រូវបានថ្លែងទំនាយទុកច្បាស់ៗកាលអតីតកាលឡើយ ដូច្នេះ វាបង្កើតឱ្យមានភាពសម្ងាត់កាន់តែច្រើន ពាក់ព័ន្ធនឹងការយាងមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមលើកនេះ។ នៅពេលថ្ងៃរះស្រាងៗ ទាំងមហាជនមិនបានដឹង ព្រះជាម្ចាស់បានយាងមកកាន់ផែនដី ហើយចាប់ផ្ដើមព្រះជន្មរបស់ទ្រង់នៅក្នុងសាច់ឈាម។ មនុស្សមិនបានដឹងអំពីការយាងមកនៅលើកនេះឡើយ។ ប្រហែល ពួកគេគ្រប់គ្នាកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់។ ប្រហែលមនុស្សជាច្រើនដែលភ្ញាក់ដឹងខ្លួននោះកំពុងតែរង់ចាំ ហើយប្រហែលមនុស្សជាច្រើនកំពុងតែអធិស្ឋានស្ងាត់ៗទៅកាន់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ ប៉ុន្តែ នៅក្នុងចំណោមមនុស្សទាំងអស់នេះ គ្មានមនុស្សណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានយាងមកដល់ផែនដីរួចហើយនោះឡើយ។ ព្រះជាម្ចាស់បានធ្វើការបែបនេះ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់ឱ្យកាន់តែរលូន និងសម្រេចបានលទ្ធផលកាន់តែប្រសើរ ហើយក៏ដើម្បីទប់ស្កាត់សេចក្តីល្បួងកាន់តែច្រើនផងដែរ។ នៅពេលដែលមនុស្សភ្ញាក់ពីដំណេកដ៏ស្កប់ស្កប់របស់ខ្លួន នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់តាំងពីយូរ ហើយទ្រង់នឹងចាកចេញទៅ ដោយបានបញ្ចប់ការត្រាច់ចរចុះឡើង និងការស្នាក់នៅបណ្ដោះអាសន្នរបស់ទ្រង់នៅលើផែនដី។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តម្រូវឱ្យទ្រង់ធ្វើកិច្ចការ និងមានបន្ទូលនៅក្នុងអង្គរបស់ទ្រង់ផ្ទាល់ ហើយដោយសារតែមនុស្សគ្មានផ្លូវក្នុងការជ្រៀតជ្រែក នោះព្រះជាម្ចាស់បានរងទុក្ខវេទនាយ៉ាងខ្លាំង ដើម្បីយាងមកកាន់ផែនដីក្នុងការធ្វើកិច្ចការដោយអង្គទ្រង់ផ្ទាល់។ មនុស្សមិនអាចឈរជំនួសឱ្យកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ដោយហេតុផលនេះ ព្រះជាម្ចាស់បានហ៊ានប្រថុយនឹងគ្រោះថ្នាក់រាប់សិបពាន់ដងខ្លាំងជាងគ្រោះថ្នាក់ដែលកើតមាននៅក្នុងយុគសម័យនៃព្រះគុណទៅទៀត ដើម្បីយាងចុះមកកាន់ទឹកដីមួយ ដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ ដោយមានព្រះតម្រិះ និងយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងការប្រោសលោះមនុស្សដ៏លិចលង់មួយក្រុមនេះ ដែលបានផុងខ្លួននៅក្នុងពំនូកលាមកសត្វ។ ទោះបីគ្មាននរណាម្នាក់ដឹងអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់មិនខ្វល់ឡើយ ដោយសារតែការនេះផ្ដល់ប្រយោជន៍យ៉ាងខ្លាំងដល់កិច្ចការរបស់ទ្រង់។ ដោយសារតែមនុស្សគ្រប់គ្នាមានចរិតសាហាវយង់ឃ្នង និងអាក្រក់យ៉ាងខ្លាំង តើពួកគេនឹងអត់ទ្រាំចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់ដោយរបៀបណាទៅ? នេះជាហេតុផលដែលនាំឱ្យព្រះជាម្ចាស់រក្សានូវភាពស្ងៀមស្ងាត់ ពេលយាងមកលើផែនដី។ ទោះបីមនុស្សបានលិចលង់នៅក្នុងភាពឃោរឃៅជ្រុលបំផុតបែបណា ក៏ព្រះជាម្ចាស់មិនខ្វល់ព្រះទ័យនឹងពួកគេដែរ ប៉ុន្តែទ្រង់គ្រាន់តែបន្តធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ដើម្បីទៅសម្រេចបញ្ជាបេសកកម្មដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានផ្ទុកផ្ដាក់ដល់ទ្រង់តែប៉ុណ្ណោះ។ នៅក្នុងចំណោមអ្នករាល់គ្នា តើមាននរណាខ្លះដែលបានស្គាល់ភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់? តើនរណាខ្លះដែលបង្ហាញការគិតគូរពិចារណាទៅលើបន្ទុករបស់ព្រះវរបិតាដ៏ជាព្រះ ខ្លាំងជាងព្រះបុត្រារបស់ទ្រង់? តើនរណាអាចយល់អំពីបំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ? ព្រះវិញ្ញាណរបស់ព្រះវរបិតាដ៏ជាព្រះដែលគង់នៅស្ថានសួគ៌មានកង្វល់ជាញឹកញាប់ ហើយព្រះបុត្រារបស់ទ្រង់នៅលើផែនដីអធិស្ឋានគ្រប់ពេលសម្រាប់ជាប្រយោជន៍នៃបំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ ដោយខ្វល់ខ្វាយចំពោះព្រះហឫទ័យរបស់ទ្រង់គ្រប់ពេល។ តើមាននរណាម្នាក់ដឹងអំពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាដ៏ជាព្រះដែលមានចំពោះព្រះបុត្រារបស់ទ្រង់ដែរឬទេ? តើមាននរណាម្នាក់ដឹងអំពីដួងព្រះហឫទ័យរបស់ព្រះបុត្រាស្ងួនភ្ញា ដែលនឹករឭកដល់ព្រះវរបិតាដ៏ជាព្រះដែរឬទេ? ដោយស្ថិតនៅចន្លោះរវាងស្ថានសួគ៌ និងផែនដី ព្រះទាំងពីរអង្គកំពុងតែសម្លឹងទៅកាន់គ្នាទៅវិញទៅមកពីចម្ងាយ ដោយតាមដានគ្នាទៅវិញទៅមកនៅក្នុងព្រះវិញ្ញាណ។ ឱ មនុស្សលោកអើយ! តើពេលណាទៅទើបអ្នកចេះគិតគូរអំពីដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើពេលណាទៅទើបអ្នកយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? ព្រះវរបិតា និងព្រះរាជបុត្រាតែងតែពឹងអាងគ្នាទៅវិញទៅមក។ ចុះហេតុអ្វីបានជាពួកទ្រង់គួរតែនៅដាច់ចេញពីគ្នា ដែលម្នាក់គង់នៅស្ថានសួគ៌ ហើយម្នាក់ទៀតគង់នៅលើផែនដីដូច្នេះ? ព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រារបស់ទ្រង់ ដូចព្រះរាជបុត្រាដែលស្រឡាញ់ព្រះវរបិតារបស់ទ្រង់អ៊ីចឹងដែរ។ ចុះហេតុអ្វីបានជាព្រះវរបិតាត្រូវទន្ទឹងរង់ចាំផ្លូវរបស់ព្រះរាជបុត្រា ទាំងព្រះទ័យឈឺចាប់ និងជ្រាលជ្រៅបែបនេះ? ពួកទ្រង់ប្រហែលមិនបានដាច់ចេញពីគ្នាយូរមែន ប៉ុន្តែ តើនរណាដឹងទៅថា មានពេលប៉ុន្មានថ្ងៃ ប៉ុន្មានយប់ដែលព្រះវរបិតាបានទន្ទឹងរង់ចាំការវិលត្រលប់មកវិញរបស់ព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ទាំងព្រះទ័យឈឺចាប់ និងអន្ទះសានោះ? ទ្រង់ឃ្លាំមើល ទ្រង់គង់យ៉ាងស្ងាត់ស្ងៀម ហើយទ្រង់រង់ចាំ ប៉ុន្តែទ្រង់មិនអាចធ្វើអ្វីមួយ ដើម្បីឱ្យព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់វិលត្រលប់មកវិញក្នុងពេលឆាប់ៗបានឡើយ។ ព្រះរាជបុត្រាដែលបានធ្វើដំណើរដល់ចុងបំផុតនៃផែនដី៖ តើពេលណាទៅទើបពួកទ្រង់ជួបជុំគ្នាវិញ? ទោះបីថ្ងៃមួយទ្រង់ជួបជុំគ្នា ជាពេលពួកទ្រង់នឹងនៅជុំគ្នាអស់កល្បជានិច្ចក៏ដោយ តើទ្រង់អាចស៊ូទ្រាំនឹងការដាច់ចេញពីគ្នារាប់ពាន់ថ្ងៃយប់ ដែលម្នាក់នៅស្ថានសួគ៌ ហើយម្នាក់ទៀតនៅលើផែនដីយ៉ាងដូចម្ដេចទៅ? ប៉ុន្មានទសវត្សរ៍នៅលើផែនដីមានអារម្មណ៍ដូចជារាប់សហស្សវត្សរ៍នៅស្ថានសួគ៌។ តើព្រះវរបិតាដ៏ជាព្រះមិនមានអារម្មណ៍ខ្វល់ខ្វាយម្ដេចកើតទៅ? នៅពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ដូចជាមនុស្សដែរ គឺព្រះអង្គក៏ត្រូវឆ្លងកាត់នូវបទពិសោធឡើងចុះរាប់មិនអស់នៅពិភពមនុស្ស។ ព្រះជាម្ចាស់គ្មានកំហុសឡើយ ចុះហេតុអ្វីបានជាទ្រង់ត្រូវមករងទុក្ខវេទនាដូចមនុស្សបែបនេះ? ពិតណាស់ ព្រះវរបិតាមានព្រះទ័យអន្ទះសាយ៉ាងខ្លាំងចំពោះព្រះរាជបុត្រារបស់ទ្រង់ តើនរណាអាចយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅ? ព្រះជាម្ចាស់ប្រទានដល់មនុស្សច្រើនពេកហើយ តើមនុស្សអាចតបស្នងសងគុណចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់ដូចម្ដេចទៅ? ប៉ុន្តែ មនុស្សតបស្នងដល់ព្រះជាម្ចាស់វិញតិចតួចណាស់ បើបែបនេះ តើឱ្យព្រះជាម្ចាស់មិនខ្វល់ព្រះទ័យយ៉ាងម្ដេចកើតទៅ?

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «លែងមានចិត្តគំនិតធម្មតា» សំដៅទៅលើរបៀបដែលសញ្ញាណ និងទស្សនៈរបស់មនុស្សអំពីព្រះជាម្ចាស់មានការផ្លាស់ប្ដូរ នៅពេលដែលពួកគេបានចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩២

កម្រមាននរណាម្នាក់នៅក្នុងចំណោមមនុស្សដែលយល់ពីភាពបន្ទាន់នៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ណាស់ ដោយសារតែគុណសម្បត្តិរបស់មនុស្សលោកមានលក្ខណៈអន់ពេក ហើយវិញ្ញាណរបស់គេក៏ស្ពឹកស្រពន់ដែរ ដូច្នេះ ពួកគេទាំងអស់មិនខ្វល់ខ្វាយ ឬយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើឡើយ។ ដោយហេតុផលនេះ ព្រះជាម្ចាស់តែងតែមានព្រះទ័យខ្វល់ខ្វាយចំពោះមនុស្ស ហាក់បីដូចជាធម្មជាតិដ៏ថោកទាបរបស់មនុស្សអាចផ្ទុះឡើងបានគ្រប់ពេលដូច្នោះដែរ។ ចេញពីការនេះ មនុស្សអាចមើលឃើញកាន់តែច្បាស់ថា ការយាងមកកាន់ផែនដីរបស់ព្រះជាម្ចាស់ ត្រូវអមមកជាមួយសេចក្តីល្បួងធំៗជាច្រើន។ ប៉ុន្តែ សម្រាប់ជាប្រយោជន៍នៃការធ្វើឱ្យមនុស្សមួយក្រុមបានគ្រប់លក្ខណ៍ ព្រះជាម្ចាស់ដែលពេញដោយសិរីល្អបានប្រាប់មនុស្សអំពីគ្រប់ទាំងបំណងព្រះហឫទ័យរបស់ទ្រង់ ដោយគ្មានការលាក់បាំងអ្វីមួយពីគេឡើយ។ ទ្រង់បានតាំងព្រះទ័យយ៉ាងមុតមាំក្នុងការប្រោសមនុស្សមួយក្រុមនេះឱ្យគ្រប់លក្ខណ៍ ហើយទោះបីទ្រង់ត្រូវជួបទុក្ខលំបាក ឬសេចក្តីល្បួងបែបណាក៏ដោយ ក៏ព្រះអង្គបែរព្រះភ័ក្ត្រចេញ ហើយព្រងើយកន្ដើយចំពោះវាទាំងអស់។ ទ្រង់គ្រាន់តែធ្វើកិច្ចការរបស់ទ្រង់ដោយស្ងប់ស្ងៀម ទាំងជឿជាក់យ៉ាងមុតមាំថា នាថ្ងៃមួយ នៅពេលដែលព្រះជាម្ចាស់យាងមក ទាំងពេញដោយសិរីល្អរបស់ទ្រង់ នោះមនុស្សនឹងស្គាល់ទ្រង់ ហើយទ្រង់ជឿទៀតថា នៅពេលដែលមនុស្សត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ នោះពួកគេនឹងយល់ទាំងស្រុងអំពីដួងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ប្រហែលមានមនុស្សដែលកំពុងតែល្បងលព្រះជាម្ចាស់ យល់ច្រឡំ ឬស្ដីបន្ទោសព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់ចំពោះរឿងទាំងនេះឡើយ។ នៅពេលដែលព្រះជាម្ចាស់យាងចុះមក ទាំងប្រកបដោយសិរីល្អ នោះមនុស្សទាំងអស់នឹងយល់ថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសុខរបស់មនុស្សលោក ហើយពួកគេទាំងអស់នឹងយល់ថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺដើម្បីឱ្យមនុស្សលោកអាចរស់នៅកាន់តែប្រសើរ។ ព្រះជាម្ចាស់យាងមក ដោយនាំមកនូវសេចក្តីល្បួង ហើយទ្រង់ក៏យាងមក ទាំងនាំមកនូវឫទ្ធានុភាព និងសេចក្ដីក្រោធផងដែរ។ នៅគ្រាដែលព្រះជាម្ចាស់ចាកចេញពីមនុស្ស ទ្រង់យាងចូលមកទាំងពេញដោយសិរីល្អរបស់ទ្រង់ជាយូរណាស់មកហើយ ហើយទ្រង់ចាកចេញទៅទាំងពេញដោយសិរីល្អ និងជាមួយសេចក្តីអំណរនៃការវិលត្រលប់មកវិញ។ ព្រះជាម្ចាស់ដែលធ្វើការនៅលើផែនដីមិនបានខ្វល់ខ្វាយសោះឡើយ ទោះបីជាមនុស្សបដិសេធទ្រង់បែបណាក៏ដោយ។ ទ្រង់គ្រាន់តែបន្តធ្វើកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ ការបង្កើតពិភពលោករបស់ព្រះជាម្ចាស់កើតឡើងរាប់ពាន់ឆ្នាំមុន។ ទ្រង់បានយាងមកកាន់ផែនដី ដើម្បីធ្វើកិច្ចការដ៏ច្រើនសន្ធឹកសន្ធាប់ ហើយទ្រង់បានដកពិសោធន៍យ៉ាងពេញពោរនូវការបដិសេធ និងការមួលបង្កាច់នៅពិភពមនុស្សលោក។ គ្មាននរណាម្នាក់ស្វាគមន៍ការយាងមកដល់របស់ព្រះជាម្ចាស់ឡើយ គឺទ្រង់មិនត្រូវបានគេស្វាគមន៍យ៉ាងកក់ក្ដៅឡើយ។ នៅក្នុងដំណើរផ្លូវដ៏លំបាកជាច្រើនពាន់ឆ្នាំមកនេះ ការប្រព្រឹត្តរបស់មនុស្សបានធ្វើឱ្យព្រះជាម្ចាស់រងរបួសតាំងពីយូរណាស់មកហើយ។ ទ្រង់លែងខ្វល់ព្រះទ័យចំពោះការបះបោររបស់មនុស្ស ប៉ុន្តែទ្រង់បានធ្វើផែនការមួយទៀត ដើម្បីបំផ្លាស់បំប្រែ និងប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍វិញ។ ការចំអកមើលងាយ ការនិយាយមួលបង្កាច់ ការបៀតបៀន ទុក្ខលំបាក ទុក្ខវេទនានៃការជាប់ឆ្កាង ការបដិសេធរបស់មនុស្ស ។ល។ ដែលព្រះជាម្ចាស់បានជួប តាំងពីយាងចូលក្នុងសាច់ឈាម៖ ព្រះជាម្ចាស់បានភ្លក់គ្រប់រសជាតិ ហើយចំពោះទុក្ខលំបាកនៃពិភពរបស់មនុស្ស ព្រះជាម្ចាស់ដែលបានយាងមកក្នុងសាច់ឈាម បានជួបគ្រប់បញ្ហាទាំងអស់នេះយ៉ាងពេញពោរ។ ព្រះវិញ្ញាណរបស់ព្រះវរបិតាដ៏ជាព្រះដែលគង់នៅស្ថានសួគ៌ បានទតឃើញសា្ថនភាពដែលមិនអាចអត់ទ្រាំបាននេះតាំងពីយូរមកហើយ ដោយបានបែរព្រះសិរសាទ្រង់ចេញ បិទព្រះនេត្រ ហើយរង់ចាំការវិលត្រលប់មកវិញរបស់ព្រះរាជបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់។ អ្វីដែលទ្រង់ប្រាថ្នាចង់បាននោះគឺចង់ឱ្យមនុស្សលោកស្ដាប់ និងធ្វើតាមទ្រង់ ហើយអាចមានអារម្មណ៍ដឹងអំពីភាពអាម៉ាស់ដ៏ខ្លាំងបំផុតនៅចំពោះសាច់ឈាមរបស់ទ្រង់ ព្រមទាំងចង់ឱ្យពួកគេឈប់បះបោរប្រឆាំងនឹងទ្រង់។ អ្វីដែលទ្រង់ចង់បានគឺឱ្យមនុស្សលោកជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់។ ព្រះអង្គលែងទាមទារថែមទៀតពីមនុស្សតាំងពីយូរមកហើយ ដោយសារតែព្រះជាម្ចាស់បានបង់ថ្លៃយ៉ាងខ្ពស់ ប៉ុន្តែមនុស្សបែរជាកំពុងសម្រាកយ៉ាងស្រួល[១] ហើយថែមទាំងមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ទៅវិញ។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «សម្រាកយ៉ាងស្រួល» មានន័យថា មនុស្សមិនអើពើអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនឱ្យតម្លៃសំខាន់ទៅលើកិច្ចការរបស់ទ្រង់។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩៣

នៅក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលព្រះជាម្ចាស់បានយាងត្រលប់ទៅកាន់ស្ថានសួគ៌ជាន់ទីបីវិញ តាមពិតទៅ កិច្ចការនៃការប្រោសលោះមនុស្សលោកទាំងអស់របស់ព្រះជាម្ចាស់បានចូលមកដល់ផ្នែកចុងក្រោយរបស់វាហើយ។ អ្វីដែលនៅសេសសល់លើផែនដី គឺឈើឆ្កាងដែលព្រះយេស៊ូវបានលីនៅលើខ្នងរបស់ទ្រង់ ជាក្រណាត់ទេសឯកដែលគេបានរុំឱ្យព្រះយេស៊ូវ ព្រមទាំងមកុដធ្វើពីបន្លា និងព្រះពស្ដពណ៌ក្រហមដែលព្រះយេស៊ូវបានពាក់ (ទាំងនេះគឺជាវត្ថុដែលពួកយូដាប្រើ ដើម្បីចំអកទ្រង់)។ ក្រោយពេលកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចមក ទើបអ្វីៗបានស្ងប់ជាថ្មីម្ដងទៀត។ ចាប់ពីពេលនោះមក សិស្សរបស់ព្រះយេស៊ូវបានចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់ មើលថែ និងស្រោចទឹកពួកជំនុំនៅគ្រប់ទីកន្លែង។ ខ្លឹមសារនៃកិច្ចការរបស់គេមានដូចខាងក្រោម៖ ពួកគេបានសុំឱ្យមនុស្សគ្រប់គ្នាប្រែចិត្ត លន់តួបាបរបស់ខ្លួន ហើយធ្វើបុណ្យជ្រមុជទឹក។ ពួកសាវ័កទាំងអស់បានចេញដំណើរទៅផ្សព្វផ្សាយអំពីសាច់រឿងដ៏សាមញ្ញអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវ ដើម្បីឱ្យមនុស្សគ្រប់គ្នាមិនអាចធ្វើអ្វី ក្រៅពីក្រាបថ្វាយបង្គំនៅមុខព្រះយេស៊ូវ ហើយលន់តួបាបរបស់គេ។ លើសពីនេះទៅទៀត ពួកសាវ័កបានចេញទៅគ្រប់ទីកន្លែង ដើម្បីបញ្ជូនសារដែលព្រះយេស៊ូវបានថ្លែង។ អំណឹះពីនេះតទៅ ចាប់ផ្ដើមមានការសង់អគារពួកជំនុំនៅក្នុងយុគសម័យនៃព្រះគុណ។ អ្វីដែលព្រះយេស៊ូវបានធ្វើក្នុងអំឡុងពេលនៃយុគសម័យនោះ ក៏ជាការមានបន្ទូលអំពីជីវិតរបស់មនុស្ស និងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ផងដែរ ហើយដោយសារតែវាជាយុគសម័យមួយខុសគ្នា ដូច្នេះ ក៏មានព្រះបន្ទូល និងការអនុវត្តជាច្រើនដែលមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីព្រះបន្ទូល និងការអនុវត្តនាពេលសព្វថ្ងៃ។ យ៉ាងណាមិញ នៅក្នុងសារជាតិមាននូវលក្ខណៈដូចគ្នា៖ យុគសម័យទាំងពីរនេះគឺជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមយ៉ាងជាក់លាក់ និងច្បាស់ក្រឡែត។ កិច្ចការ និងការថ្លែងព្រះសូរសៀងប្រភេទនេះ បានបន្តដំណើររហូតមកដល់សព្វថ្ងៃនេះ ដូច្នេះ កិច្ចការនេះនៅតែមាននៅក្នុងចំណោមស្ថាប័នសាសនាសព្វថ្ងៃ ហើយវាមិនបានផ្លាស់ប្ដូរសោះឡើយ។ នៅពេលដែលកិច្ចការរបស់ព្រះយេស៊ូវត្រូវបានបញ្ចប់ ហើយពួកជំនុំបានដើរនៅលើផ្លូវដ៏ត្រឹមត្រូវរបស់ព្រះយេស៊ូវគ្រីស្ទ យ៉ាងណាមិញ ព្រះជាម្ចាស់បានផ្ដួចផ្ដើមផែនការរបស់ទ្រង់សម្រាប់ដំណាក់កាលមួយទៀតនៃកិច្ចការរបស់ទ្រង់ ដែលជាកិច្ចការនៃការយាងមកក្នុងសាច់ឈាមរបស់ទ្រង់នៅក្នុងគ្រាចុងក្រោយ។ ដូចជាមនុស្សមើលឃើញអ៊ីចឹង ការជាប់ឆ្កាងរបស់ព្រះជាម្ចាស់បានបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ បានប្រោសលោះមនុស្សលោកទាំងអស់ ហើយបានអនុញ្ញាតឱ្យទ្រង់កាន់កូនសោនៃស្ថានឃុំព្រលឹង។ មនុស្សគ្រប់គ្នាគិតថា កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចទាំងស្រុងរួចហើយ។ ជាការពិត ចេញពីទស្សនៈរបស់ព្រះជាម្ចាស់ មានតែផ្នែកដ៏តូចមួយនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ដែលត្រូវបានសម្រេច។ គ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺជាការប្រោសលោះមនុស្សជាតិ។ ទ្រង់មិនទាន់បានយកឈ្នះលើមនុស្សលោក ហើយក៏មិនទាន់បំផ្លាស់បំប្រែទឹកមុខបែបសាតាំងរបស់មនុស្សនោះដែរ។ នេះជាហេតុផលដែលព្រះជាម្ចាស់មានបន្ទូលថា៖ «ទោះបីសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ខ្ញុំ បានឆ្លងកាត់ការឈឺចាប់នៃសេចក្តីស្លាប់ក៏ដោយ ក៏នោះមិនមែនជាគោលដៅទាំងស្រុងនៃការយកកំណើតជាមនុស្សរបស់ខ្ញុំដែរ។ ព្រះយេស៊ូវជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ហើយទ្រង់ត្រូវជាប់ឆ្កាងសម្រាប់ខ្ញុំ ប៉ុន្តែទ្រង់មិនបានបញ្ចប់កិច្ចការរបស់ខ្ញុំទាំងស្រុងឡើយ។ ទ្រង់គ្រាន់តែធ្វើផ្នែកមួយនៃកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ»។ ដូច្នេះ ព្រះជាម្ចាស់បានផ្ដួចផ្ដើមផ្នែកទីពីរនៃផែនការ ដើម្បីបន្តកិច្ចការនៃការយកកំណើតជាមនុស្ស។ ចេតនាចុងក្រោយរបស់ព្រះជាម្ចាស់ គឺដើម្បីប្រោសឱ្យគ្រប់លក្ខណ៍ និងទទួលយកមនុស្សទាំងអស់ដែលបានរួចជីវិតពីក្រញាំរបស់សាតាំង ហើយនេះជាហេតុផលដែលព្រះជាម្ចាស់បានរៀបចំផែនការម្ដងទៀត ដើម្បីប្រថុយនឹងគ្រោះថ្នាក់នៃការយាងត្រលប់មកវិញនៅក្នុងសាច់ឈាម។ អត្ថន័យនៃពាក្យថា «ការយកកំណើតជាមនុស្ស» សំដៅទៅលើព្រះមួយអង្គដែលមិនបាននាំសិរីល្អ (ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់បានបញ្ចប់នៅឡើយទេ) ប៉ុន្តែជាព្រះដែលលេចមកនៅក្នុងអត្តសញ្ញាណជាព្រះបុត្រាដ៏ស្ងួនភ្ងា និងជាព្រះគ្រីស្ទ ដែលព្រះជាម្ចាស់សព្វព្រះទ័យយ៉ាងខ្លាំង។ នេះជាហេតុផលដែលនាំឱ្យមានការនិយាយថា «ហ៊ានប្រថុយគ្រោះថ្នាក់»។ សាច់ឈាមដែលយកកំណើតជាមនុស្ស គឺចេញមកពីព្រះចេស្ដាដ៏ស្ដួចស្ដើង ហើយត្រូវប្រើប្រាស់ដោយមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង[១] ហើយព្រះចេស្ដារបស់ទ្រង់មានលក្ខណៈខុសគ្នាពីសិទ្ធិអំណាចរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ ទ្រង់គ្រាន់តែបំពេញព័ន្ធកិច្ចខាងសាច់ឈាម សម្រេចកិច្ចការ និងបញ្ជាបេសកកម្មរបស់ព្រះវរបិតាដ៏ជាព្រះ ដោយគ្មានពាក់ព័ន្ធនៅក្នុងកិច្ចការណាផ្សេងទៀតឡើយ ហើយទ្រង់គ្រាន់តែសម្រេចផ្នែកមួយនៃកិច្ចការនោះប៉ុណ្ណោះ។ នេះជាហេតុផលដែលព្រះជាម្ចាស់មានព្រះនាមថា «ព្រះគ្រីស្ទ» នៅពេលដែលទ្រង់បានយាងមកកាន់ផែនដីភ្លាម។ នេះហើយជាអត្ថន័យបង្កប់នៃព្រះនាមនេះ។ ហេតុផលដែលគេនិយាយថា ការយាងមកនេះត្រូវអមមកជាមួយសេចក្តីល្បួង នោះគឺដោយសារមានតែផ្នែកមួយនៃកិច្ចការប៉ុណ្ណោះដែលត្រូវបានសម្រេច។ លើសពីនេះទៅទៀត ហេតុផលដែលព្រះវរបិតាដ៏ជាព្រះហៅទ្រង់ថាជា «ព្រះគ្រីស្ទ» និង «បុត្រាស្ងួនភ្ងា» ប៉ុន្តែទ្រង់មិនបានប្រទានគ្រប់ទាំងសិរីល្អដល់ទ្រង់ នោះគឺដោយសារតែសាច់ឈាមដែលយកកំណើតជាមនុស្សយាងមកធ្វើតែផ្នែកមួយនៃកិច្ចការ មិនមែនមកតំណាងឱ្យព្រះវរបិតាដែលគង់នៅស្ថានសួគ៌ឡើយ ប៉ុន្តែផ្ទុយទៅវិញគ្រាន់តែបំពេញព័ន្ធកិច្ចរបស់ព្រះបុត្រាស្ងួនភ្ងាប៉ុណ្ណោះ។ នៅពេលដែលបុត្រាស្ងួនភ្ងាបញ្ចប់បញ្ជាបេសកកម្មទាំងស្រុងដែលទ្រង់បានទទួលរ៉ាប់រងរួច នោះព្រះវរបិតានឹងថ្វាយសិរីល្អទាំងស្រុងដល់ទ្រង់ ដោយរួមជាមួយអត្តសញ្ញាណរបស់ព្រះវរបិតា។ គេអាចនិយាយបានថា នេះគឺជា «ក្បួនច្បាប់នៃស្ថានសួគ៌»។ ដោយសារតែព្រះមួយអង្គដែលបានយាងមកក្នុងសាច់ឈាម និងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ស្ថិតនៅក្នុងពិភពពីរខុសគ្នា ព្រះអង្គទាំងពីរអាចគ្រាន់តែទតមើលគ្នាទៅវិញទៅមកនៅក្នុងព្រះវិញ្ញាណ ដែលព្រះវរបិតាទតមើលទៅកាន់បុត្រាស្ងួនភ្ងា ប៉ុន្តែបុត្រាមិនអាចមើលទៅកាន់ព្រះវរបិតាពីចម្ងាយបានឡើយ។ នោះគឺដោយសារតែមុខងារដែលសាច់ឈាមអាចធ្វើបាន គឺមានតិចតួចពេក ហើយទ្រង់អាចត្រូវបានគេសម្លាប់នៅគ្រប់ពេលវេលា ហើយគេអាចនិយាយបានថា ការយាងមកនេះគឺពេញដោយគ្រោះថ្នាក់ខ្លាំងបំផុត។ ការនេះដូចទៅនឹងព្រះជាម្ចាស់កំពុងតែលះបង់ព្រះបុត្រាស្ងួនភ្ងារបស់ទ្រង់ម្ដងទៀតឱ្យចូលទៅក្នុងរូងខ្លា ជាទីដែលព្រះជន្មរបស់ទ្រង់ស្ថិតនៅក្នុងគ្រោះថ្នាក់ ដោយដាក់ទ្រង់នៅកន្លែងដែលសាតាំងដាក់ការផ្ចង់អារម្មណ៍ខ្លាំងបំផុត។ ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរទាំងនេះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែប្រទានបុត្រាស្ងួនភ្ងារបស់ទ្រង់ឱ្យទៅមនុស្សដែលស្ថិតនៅទីកន្លែងមួយពេញដោយសេចក្តីស្មោកគ្រោក និងប្រាសចាកសីលធម៌ ដើម្បីឱ្យពួកគេ «ចិញ្ចឹមអប់រំទ្រង់ឱ្យក្លាយជាមនុស្សពេញវ័យ»។ នោះគឺដោយសារតែការធ្វើបែបនេះជាផ្លូវតែមួយគត់ ដើម្បីធ្វើឱ្យកិច្ចការរបស់ព្រះជាម្ចាស់មើលទៅសក្ដិសម និងមានលក្ខណៈធម្មជាតិ ហើយវាក៏ជាផ្លូវតែមួយគត់ ដើម្បីបំពេញគ្រប់ទាំងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ និងបញ្ចប់ផ្នែកចុងក្រោយនៃកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិ។ ព្រះយេស៊ូវមិនបានធ្វើអ្វីឡើយក្រៅពីសម្រេចដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវរបិតាដ៏ជាព្រះ។ ដោយសារតែឧបសគ្គដែលសាច់ឈាមយកកំណើតជាមនុស្សត្រូវទទួល និងភាពខុសគ្នានៅក្នុងកិច្ចការដែលត្រូវបញ្ចប់ ព្រះយេស៊ូវផ្ទាល់មិនបានជ្រាបថា វានឹងមានការយាងត្រលប់ជាសាច់ឈាមលើកទីពីរឡើយ។ ដូច្នេះ គ្មានគ្រូអត្ថាធិប្បាយព្រះគម្ពីរ ឬហោរាណាម្នាក់ហ៊ានថ្លែងទំនាយច្បាស់ៗថា ព្រះជាម្ចាស់នឹងត្រូវយកកំណើតជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ ជាពេលដែលទ្រង់នឹងយាងត្រលប់ជាសាច់ឈាមម្ដងទៀត ដើម្បីធ្វើផ្នែកទីពីរនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមឡើយ។ ដូច្នេះ គ្មាននរណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានលាក់កំបាំងអង្គទ្រង់នៅក្នុងសាច់ឈាម តាំងពីយូរណាស់មកហើយទេ។ ដោយគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើល គឺមានតែក្រោយពេលព្រះយេស៊ូវត្រូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយយាងឡើងទៅស្ថានសួគ៌ប៉ុណ្ណោះ ទើបទ្រង់ទទួលបានបញ្ជាបេសកកម្មនេះ ដូច្នេះ វាគ្មានសេចក្តីថ្លែងទំនាយដ៏ច្បាស់លាស់ណាមួយអំពីការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ហើយវាក៏ហួសពីការយល់ដឹងនៃគំនិតរបស់មនុស្សលោកផងដែរ។ នៅក្នុងសៀវភៅទំនាយទាំងអស់ក្នុងព្រះគម្ពីរ គ្មានព្រះបន្ទូលណាមួយដែលលើកឡើងច្បាស់ៗអំពីការនេះឡើយ។ ប៉ុន្តែ នៅពេលដែលព្រះយេស៊ូវបានយាងមកធ្វើការ វាមាននូវសេចក្តីទំនាយដ៏ច្បាស់មួយដែលថ្លែងឡើងថា ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ ហើយប្រសូតបានបុត្រាមួយអង្គ នេះមានន័យថា ទ្រង់ត្រូវបានចាប់កំណើតមកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាបែបនេះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមានបន្ទូលថា ការនេះបានកើតឡើង ដោយប្រថុយនឹងសេចក្តីស្លាប់ ដូច្នេះ តើវានឹងកាន់តែគ្រោះថ្នាក់ខ្លាំងបែបណាទៅនៅគ្រាសព្វថ្ងៃនេះ? គ្មានអ្វីចម្លែកឡើយ ព្រះជាម្ចាស់មានបន្ទូលថា ការយកកំណើតជាមនុស្សនេះត្រូវប្រថុយនឹងគ្រោះថ្នាក់រាប់ពាន់ដង គឺខ្លាំងជាងការយកកំណើតជាមនុស្សដែលបានកើតឡើងនៅក្នុងយុគសម័យនៃព្រះគុណទៅទៀត។ នៅតាមកន្លែងជាច្រើន ព្រះជាម្ចាស់បានថ្លែងទំនាយថា ទ្រង់នឹងទទួលយកអ្នកមានជ័យជម្នះមួយក្រុមនៅក្នុងស្រុកស៊ីនីម។ ដោយសារតែស្រុកនេះនៅទិសខាងកើតនៃពិភពលោកដែលអ្នកមានជ័យជន្នះនឹងត្រូវបានព្រះជាម្ចាស់ទទួលយក ដូច្នេះ កន្លែងដែលព្រះជាម្ចាស់ដាក់ព្រះបាទានៅក្នុងការយកកំណើតជាមនុស្សលើកទីពីររបស់ទ្រង់ គ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាស្រុកស៊ីនីម ជាទីដ៏ប្រាកដដែលនាគដ៏ធំមានសម្បុរក្រហមស្ថិតនៅ។ នៅទីនោះ ព្រះជាម្ចាស់នឹងទទួលយកពូជពង្សរបស់នាគដ៏ធំមានសម្បុរក្រហម ដើម្បីឱ្យវាត្រូវបានចាញ់ និងអាម៉ាស់ទាំងស្រុង។ ព្រះជាម្ចាស់កំពុងតែដាស់មនុស្សទាំងនេះឡើង ជាអ្នកដែលរងទុក្ខវេទនាយ៉ាងខ្លាំង គឺដាស់ពួកគេឡើង រហូតដល់ពួកគេភ្ញាក់ឡើងដឹងស្មារតីទាំងស្រុង និងធ្វើឱ្យពួកគេដើរចេញពីផ្សែងដ៏អ័ព្ទអួរ ហើយបដិសេធនាគដ៏ធំមានសម្បុរក្រហមនោះ។ ពួកគេនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ស្គាល់ពីធាតុពិតនៃនាគដ៏ធំមានសម្បុរក្រហមនោះ អាចថ្វាយដួងចិត្តរបស់គេទាំងស្រុងដល់ព្រះជាម្ចាស់ ក្រោកឡើងចេញពីការសង្កត់សង្កិននៃកម្លាំងដ៏ខ្មៅងងឹត ក្រោកឈរនៅក្នុងទិសខាងកើតនៃពិភពលោក ហើយក្លាយជាភស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ ដោយសារតែហេតុផលមួយនេះ ព្រះជាម្ចាស់បាននាំយកកិច្ចការដែលបានបញ្ចប់នៅក្នុងស្រុកអ៊ីស្រាអែលមកកាន់ទឹកដីមួយជាទីដែលនាគដ៏ធំមានសម្បុរក្រហមស្ថិតនៅ ហើយរយៈពេលជិតពីរពាន់ឆ្នាំ ក្រោយពេលចាកចេញ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមម្ដងទៀត ដើម្បីបន្តកិច្ចការនៅយុគសម័យនៃព្រះគុណ។ ចំពោះភ្នែកទទេរបស់មនុស្ស ព្រះជាម្ចាស់កំពុងតែចាប់ផ្ដើមកិច្ចការថ្មីនៅក្នុងសាច់ឈាម។ ប៉ុន្តែ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់វិញ ទ្រង់កំពុងតែបន្តកិច្ចការនៅយុគសម័យនៃព្រះគុណ គ្រាន់តែក្រោយពេលសម្រាករយៈពេលពីរបីពាន់ឆ្នាំ ព្រមជាមួយការផ្លាស់ប្ដូរនៅក្នុងទីតាំង និងកម្មវិធីនៃកិច្ចការរបស់ទ្រង់។ ទោះបីរូបអង្គដែលរូបកាយខាងសាច់ឈាមបានទទួលនៅក្នុងកិច្ចការនាពេលសព្វថ្ងៃ មើលទៅហាក់ដូចជាខុសគ្នាស្រឡះពីព្រះយេស៊ូវក៏ដោយ ក៏ព្រះអង្គទាំងពីរមានលក្ខណៈ និងឫសគល់ដូចគ្នា ហើយព្រះអង្គទាំងពីរចេញមកពីប្រភពដូចគ្នា។ ប្រហែលជាព្រះអង្គទាំងពីរមានលក្ខណៈខុសគ្នាជាច្រើនពីខាងក្រៅ ប៉ុន្តែសេចក្តីពិតខាងក្នុងនៃកិច្ចការរបស់ពួកទ្រង់ គឺដូចគ្នាទាំងស្រុងតែម្ដង។ ជារួមមក យុគសម័យនានាមានលក្ខណៈខុសៗគ្នា ដូចថ្ងៃ ហើយនិងយប់។ ដូច្នេះ តើកិច្ចការរបស់ព្រះជាម្ចាស់អាចដើរតាមលំនាំមិនផ្លាស់ប្ដូរយ៉ាងដូចម្ដេចទៅ? ឬតើដំណាក់កាលផ្សេងៗគ្នានៃកិច្ចការរបស់ទ្រង់អាចជំពាក់ជំពិនគ្នាដោយរបៀបណា?

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «គឺចេញមកពីព្រះចេស្ដាដ៏ស្ដួចស្ដើង ហើយត្រូវប្រើប្រាស់ដោយមានការប្រុងប្រយ័ត្នយ៉ាងខ្លាំង» បង្ហាញថា ទុក្ខលំបាកនៃសាច់ឈាម គឺមានច្រើនពេក ហើយកិច្ចការដែលត្រូវសម្រេច គឺមានកម្រិតណាស់។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩៤

វាត្រូវការពេលរហូតដល់សព្វថ្ងៃ ទើបមនុស្សដឹងថា អ្វីដែលគេខ្វះនោះ គឺមិនគ្រាន់តែជាការផ្គត់ផ្គង់នៃជីវិតខាងវិញ្ញាណ និងបទពិសោធនៃការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺជាការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ។ ដោយសារតែភាពអវិជ្ជាទាំងស្រុងរបស់មនុស្សអំពីប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណអំពីពូជសាសន៍របស់គេ ដូច្នេះជាលទ្ធផល មនុស្សគ្មានដឹងអ្វីទាល់តែសោះអំពីកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សទាំងអស់សង្ឃឹមចង់មានអារម្មណ៍ផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅខាងក្នុងចិត្តរបស់គេ ប៉ុន្តែដោយសារតែសាច់ឈាមរបស់មនុស្សមានភាពពុករលួយខ្លាំងពេក ទាំងស្ពឹក និងល្ងង់ខ្លៅផងនោះ ដូច្នេះ វាបានធ្វើឱ្យគេមិនដឹងអ្វីទាល់តែសោះអំពីព្រះជាម្ចាស់។ នៅក្នុងការយាងមកក្នុងចំណោមមនុស្សនាពេលសព្វថ្ងៃ គោលបំណងរបស់ព្រះជាម្ចាស់ គឺគ្មានអ្វីក្រៅពីចង់បំផ្លាស់បំប្រែគំនិត និងវិញ្ញាណរបស់មនុស្ស ក៏ដូចជារូបអង្គរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលពួកគេមានអស់រយៈពេលជាច្រើនលានឆ្នាំនោះឡើយ។ ទ្រង់នឹងយកឱកាសនេះ ដើម្បីប្រោសឱ្យមនុស្សគ្រប់លក្ខណ៍។ តាមរយៈមធ្យោបាយនៃចំណេះដឹងរបស់មនុស្ស ព្រះអង្គនឹងផ្លាស់ប្ដូររបៀបដែលមនុស្សចូលមកស្គាល់ទ្រង់ និងផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេដែលមានចំពោះទ្រង់ ដើម្បីជួយឱ្យមនុស្សចាប់ផ្ដើមថ្ងៃដ៏មានជ័យថ្មីក្នុងការស្គាល់ព្រះជាម្ចាស់ ហើយក៏ដើម្បីសម្រេចបាននូវការបំផ្លាស់ជាថ្មី និងការបំផ្លាស់បំប្រែដល់វិញ្ញាណរបស់មនុស្សផងដែរ។ ការដោះស្រាយ និងការប្រៀនប្រដៅ គឺជាមធ្យោបាយ ខណៈឯការយកឈ្នះ និងការផ្លាស់ជាថ្មី គឺជាគោលដៅ។ ការកម្ចាត់ចោលគំនិតអបិយជំនឿដែលមនុស្សមានអំពីព្រះជាម្ចាស់ដ៏ស្រពេចស្រពិល គឺជាចេតនារបស់ព្រះជាម្ចាស់ជារៀងរហូតមក ហើយថ្មីៗនេះ បំណងព្រះហឫទ័យនេះក៏ក្លាយជាកិច្ចការបន្ទាន់ចំពោះទ្រង់ផងដែរ។ វាជារឿងប្រពៃមិនខាន បើមនុស្សទាំងអស់យកពេលមកពិនិត្យពិច័យលើស្ថានភាពនេះ។ ត្រូវផ្លាស់ប្ដូររបៀបដែលមនុស្សម្នាក់ៗមានបទពិសោធ ដើម្បីឱ្យចេតនាព្រះហឫទ័យបន្ទាន់របស់ព្រះជាម្ចាស់អាចសម្រេចបានផលផ្លែកាន់តែឆាប់ និងដើម្បីឱ្យដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីអាចត្រូវបានបញ្ចប់យ៉ាងពេញលេញទាំងស្រុង។ ចូរថ្វាយដល់ព្រះជាម្ចាស់នូវចិត្តស្វាមីភក្តិដែលអ្នករាល់គ្នាគួរតែថ្វាយដល់ទ្រង់ ហើយថ្វាយការកម្សាន្តព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាលើកចុងក្រោយ។ នៅក្នុងចំណោមបងប្អូនប្រុសស្រី មិនគួរឱ្យមាននរណាម្នាក់គេចវេះពីទំនួលខុសត្រូវនេះ ឬគ្រាន់តែធ្វើលំៗតាមគេតាមអ្នកនោះឡើយ។ ព្រះជាម្ចាស់យាងមកនៅក្នុងសាច់ឈាមលើកនេះ ដើម្បីឆ្លើយតបចំពោះការអញ្ជើញមួយ និងដើម្បីឆ្លើយតបចំពោះលក្ខខណ្ឌរបស់មនុស្ស។ ដូច្នេះ ទ្រង់យាងមក ដើម្បីផ្គត់ផ្គង់ដល់មនុស្សនូវអ្វីដែលគេត្រូវការ។ មិនថាមនុស្សមានគុណសម្បត្តិអ្វី ឬការបង្កើតកូនចៅបែបណាឡើយ ជារួមមក ព្រះជាម្ចាស់នឹងជួយឱ្យគេមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតាមរយៈព្រះបន្ទូលរបស់ទ្រង់ គេមើលឃើញពីព្រះវត្ដមាន និងការស្ដែងចេញរបស់ព្រះជាម្ចាស់ ហើយទទួលយកការប្រោសឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ចំពោះគេ ការផ្លាស់ប្ដូរគំនិត និងសញ្ញាណរបស់មនុស្ស ដើម្បីឱ្យទឹកព្រះភ័ក្ត្រដើមរបស់ព្រះជាម្ចាស់ត្រូវបានចាក់ឫសយ៉ាងមាំនៅក្នុងជម្រៅនៃដួងចិត្តរបស់មនុស្ស។ នេះគឺជាបំណងតែមួយគត់របស់ព្រះជាម្ចាស់នៅលើផែនដី។ មិនថាធម្មជាតិពីកំណើតរបស់មនុស្សខ្លាំងប៉ុនណា ឬលក្ខណៈរបស់មនុស្សអន់បែបណា ឬមនុស្សមានឥរិយាបថពីអតីតកាលដោយរបៀបណានោះឡើយ ក៏ព្រះជាម្ចាស់មិនយកព្រះទ័យទុកដាក់នោះដែរ។ ទ្រង់គ្រាន់តែប្រាថ្នាចង់ឱ្យបំផ្លាស់ជាថ្មីទាំងស្រុងនូវរូបភាពអំពីព្រះជាម្ចាស់ដែលគេមាននៅក្នុងដួងចិត្តរបស់គេ និងចង់ឱ្យគេស្គាល់អំពីសារជាតិរបស់មនុស្សជាតិ ហើយជាលទ្ធផល គេទទួលបានការបំផ្លាស់បំប្រែនូវទស្សនៈបែបមនោគមវិជ្ជារបស់មនុស្ស និងអាចទន្ទឹងចង់បានព្រះជាម្ចាស់ចេញពីជម្រៅនៃដួងចិត្ត ហើយភ្ញាក់ខ្លួនចង់បានទំនាក់ទំនងផ្សារភ្ជាប់ដ៏អស់កល្បជាមួយទ្រង់៖ នេះគឺជាការទាមទារតែមួយដែលព្រះជាម្ចាស់មានចំពោះមនុស្ស។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩៥

ខ្ញុំបានមានបន្ទូលជាច្រើនលើកច្រើនសាហើយថា កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ត្រូវបានធ្វើឡើងដើម្បីផ្លាស់ប្រែវិញ្ញាណរបស់មនុស្សម្នាក់ៗ ដើម្បីផ្លាស់ប្ដូរព្រលឹងរបស់មនុស្សម្នាក់ៗ ដែលជាដួងចិត្តរបស់គេដែលបានរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងឱ្យបានផ្លាស់ជាថ្មី សង្រ្គោះព្រលឹងរបស់ពួកគេដែលបានរងឥទ្ធិពលយ៉ាងជ្រាលជ្រៅដោយសេចក្តីអាក្រក់។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នេះ គឺដើម្បីដាស់វិញ្ញាណរបស់មនុស្ស ដើម្បីរំលាយដួងចិត្តត្រជាក់ល្អូករបស់គេ និងជួយឱ្យពួកគេមានភាពរស់រវើកដូចដើមវិញ។ នេះគឺជាបំណងព្រះហឫទ័យដ៏ធំធេងបំផុតរបស់ព្រះជាម្ចាស់។ សូមទុកមួយឡែកសិនអំពីមេរៀនទាក់ទងនឹងភាពខ្ពង់ខ្ពស់ ឬភាពជ្រាលជ្រៅនៃជីវិត និងបទពិសោធរបស់មនុស្ស។ នៅពេលដែលដួងចិត្តរបស់មនុស្សត្រូវបានភ្ញាក់ឡើង នៅពេលដែលពួកគេត្រូវបានដាស់ឱ្យភ្ញាក់ពីសុបិនវិញ ហើយដឹងយ៉ាងច្បាស់អំពីគ្រោះថ្នាក់ដែលបង្កឡើងដោយនាគដ៏ធំមានសម្បុរក្រហម នោះកិច្ចការនៃព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់មិនខាន។ ថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ក៏ជាថ្ងៃដែលមនុស្សចាប់ផ្ដើមជាផ្លូវការនូវផ្លូវដ៏ត្រឹមត្រូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដែរ។ នៅពេលនេះ ព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នឹងមកដល់ទីបញ្ចប់៖ កិច្ចការរបស់ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមនឹងត្រូវបានបញ្ចប់ទាំងស្រុង ហើយមនុស្សនឹងចាប់ផ្ដើមជាផ្លូវការក្នុងការបំពេញភារកិច្ចដែលគេគួរតែធ្វើ ដ្បិតគេនឹងធ្វើព័ន្ធកិច្ចរបស់គេ។ ទាំងនេះគឺជាជំហានផ្សេងៗនៃកិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកគួរតែស្វែងរកផ្លូវទៅកាន់ច្រកចូលរបស់អ្នករាល់គ្នាពីលើមូលដ្ឋានគ្រឹះនៃការដឹងអំពីសេចក្តីទាំងនេះ។ ទាំងអស់នេះគឺជាអ្វីដែលអ្នករាល់គ្នាគួរតែយល់។ ច្រកចូលរបស់មនុស្សនឹងប្រសើរឡើង នៅពេលដែលការផ្លាស់ប្ដូរបានកើតឡើងយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់គេ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់គឺជាសេចក្តីសង្រ្គោះដ៏ពេញលេញរបស់មនុស្ស ជាមនុស្សដែលត្រូវបានប្រោសលោះ តែបន្តរស់នៅក្រោមកម្លាំងនៃសេចក្តីងងឹត ហើយជាមនុស្សដែលមិនភ្ញាក់ខ្លួន ពោលគឺសង្រ្គោះពួកគេចេញពីកន្លែងប្រមូលផ្ដុំរបស់ពួកអារក្សនេះ។ គោលបំណងគឺដើម្បីរំដោះមនុស្សឱ្យមានសេរីភាពពីរាជ្យមួយពាន់ឆ្នាំនៃអំពើបាប ដើម្បីក្លាយជាសំណព្វរបស់ព្រះជាម្ចាស់ ដើម្បីផ្ដួលរលំទាំងស្រុងនូវនាគដ៏ធំមានសម្បុរក្រហម ដោយការបង្កើតនគរព្រះឡើង និងដើម្បីធ្វើឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់បានស្ងប់កាន់តែឆាប់តាមតែអាចធ្វើទៅបាន ហើយវាក៏ដើម្បីបន្ធូរអារម្មណ៍នៃចិត្តស្អប់ដែលមាននៅក្នុងទ្រូងរបស់អ្នករាល់គ្នាដោយឥតលាក់ទុក ដើម្បីបំផ្លាញមេរោគដែលដុះផ្សិត ដើម្បីជួយឱ្យអ្នករួចផុតពីជីវិតនេះ ដែលគ្មានខុសអ្វីពីសត្វគោ ឬសត្វសេះ ដើម្បីលែងក្លាយជាទាសករ លែងឱ្យនាគដ៏ធំមានសម្បុរក្រហមជាន់ឈ្លី ឬបង្គាប់បញ្ជាតាមអំពើចិត្តរបស់វាទៀត។ អ្នករាល់គ្នានឹងលែងជារបស់ប្រជាជាតិដ៏បរាជ័យនេះ អ្នករាល់គ្នានឹងលែងជាកម្មសិទ្ធិរបស់នាគដ៏ធំមានសម្បុរក្រហមដ៏កាចសាហាវយង់ឃ្នង ហើយអ្នកនឹងលែងជាទាសកររបស់វាទៀតហើយ។ សំបុករបស់អារក្សនឹងត្រូវព្រះជាម្ចាស់កម្ទេចឱ្យក្លាយជាផេះមិនខាន ហើយអ្នករាល់គ្នានឹងឈរនៅជិតព្រះជាម្ចាស់ ដ្បិតអ្នកជាកម្មសិទ្ធិរបស់ទ្រង់ មិនមែនជាកម្មសិទ្ធិរបស់អាណាចក្រទាសករនេះឡើយ។ ព្រះជាម្ចាស់បានស្អប់ខ្ពើមសង្គមដ៏ខ្មៅងងឹតនេះយ៉ាងខ្លាំងតាំងពីយូរយារណាស់មកហើយ។ ទ្រង់សង្កៀតធ្មេញចង់ដាក់ព្រះបាទារបស់ទ្រង់ជាន់ពីលើសត្វពស់ចាស់ដ៏ឃោរឃៅនេះ ដើម្បីកុំឱ្យវាងើបក្បាលឡើងមកធ្វើបាបមនុស្សបានតទៅទៀត។ ទ្រង់នឹងមិនលើកលែងចំពោះទង្វើរបស់វាកាលពីអតីតកាល ទ្រង់នឹងមិនអត់ឱនចំពោះទង្វើបញ្ឆោតមនុស្សរបស់វា ហើយទ្រង់នឹងទូទាត់បញ្ជីចំពោះអំពើបាបនីមួយៗរបស់វាដែលមាននៅក្នុងយុគសម័យទាំងអស់។ ព្រះជាម្ចាស់នឹងមិនបណ្ដោយឱ្យមេនៃគ្រប់សេចក្តីអាក្រក់[១] នេះបានរួចខ្លួនឡើយ ដ្បិតព្រះអង្គនឹងបំផ្លាញវាទាំងស្រុងតែម្ដង។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «មេនៃគ្រប់សេចក្តីអាក្រក់» សំដៅទៅលើអារក្សដ៏កញ្ចាស់។ ឃ្លានេះបង្ហាញពីការមិនចូលចិត្តយ៉ាងជ្រាលជ្រៅ។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩៦

ព្រះជាម្ចាស់ផ្ទំមិនលក់ជាច្រើនយប់ដើម្បីតែកិច្ចការរបស់មនុស្សជាតិ។ ចេញពីទីដ៏ខ្ពង់ខ្ពស់ទៅកាន់ទីជម្រៅដ៏ទាបបំផុត ទ្រង់បានយាងចុះទៅកាន់ស្ថាននរកដ៏អ៊ូអរដែលមនុស្សរស់នៅដើម្បីចំណាយពេលដ៏ខ្លីជាមួយគេ ព្រះអង្គមិនដែលរអ៊ូរទាំអំពីភាពកខ្វក់នៅក្នុងចំណោមមនុស្សឡើយ ហើយទ្រង់ក៏មិនដែលស្ដីបន្ទោសមនុស្សសម្រាប់ការមិនស្ដាប់បង្គាប់របស់គេដែរ ប៉ុន្តែបែរជាស៊ូទ្រាំរងការប្រមាថមើលងាយដ៏ខ្លាំងបំផុត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ តើព្រះជាម្ចាស់អាចក្លាយជាកម្មសិទ្ធិនៃស្ថាននរកយ៉ាងដូចម្ដេចទៅ? តើព្រះអង្គអាចចំណាយពេលវេលានៃព្រះជន្មរបស់ទ្រង់នៅស្ថាននរកយ៉ាងដូចម្ដេច? ប៉ុន្តែសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងអស់ ដើម្បីឱ្យមនុស្សជាតិទាំងមូលអាចសម្រាកបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន ព្រះអង្គបានរងការប្រមាថមើលងាយ និងភាពអយុត្តិធម៌ក្នុងការយាងមកផែនដី ហើយបានចូលទៅក្នុង «ស្ថាននរក» និង «ស្ថានឃុំព្រលឹង» ចូលទៅក្នុងរូងខ្លាដោយអង្គទ្រង់ ដើម្បីសង្រ្គោះមនុស្ស។ តើមនុស្សមានគុណសម្បត្តិអ្វីទៅដែលហ៊ានមកប្រឆាំងនឹងព្រះជាម្ចាស់នោះ? តើគេសំអាងលើហេតុផលអ្វីខ្លះក្នុងការរអ៊ូរទាំអំពីព្រះជាម្ចាស់? តើគេអាចមានថ្លើមធំក្នុងការសម្លឹងមើលព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ព្រះជាម្ចាស់នៃស្ថានសួគ៌បានយាងចុះមកកាន់ទឹកដីដ៏អបាយមុខស្មោកគ្រោកបំផុតនេះ ហើយទ្រង់មិនដែលសម្ដែងចេញព្រះទ័យឈឺចាប់របស់ទ្រង់ ឬរអ៊ូរទាំអំពីមនុស្សសោះឡើយ ផ្ទុយទៅវិញ ទ្រង់បែរជាសម្ងំទទួលយកការបំផ្លិចបំផ្លាញ[១] និងការសង្កត់សង្កិនរបស់មនុស្សទៅវិញ។ ព្រះអង្គមិនដែលតបតចំពោះការទាមទារដ៏គ្មានហេតុផលរបស់មនុស្ស ទ្រង់មិនដែលទាមទារហួសហេតុពីមនុស្ស ហើយក៏មិនដែលទាមទារដោយគ្មានហេតុផលពីមនុស្សដែរ ដោយគ្មានការរអ៊ូរទាំ ទ្រង់គ្រាន់តែធ្វើតាមការទាមទារគ្រប់យ៉ាងរបស់មនុស្ស មានជាអាទិ៍៖ ការបង្រៀន ការបំភ្លឺ ការស្ដីបន្ទោស ការបន្សុទ្ធនៃព្រះបន្ទូល ការរំឭក ការដាស់តឿន ការលួងលោម ការជំនុំជម្រះ និងការបើកសម្ដែង។ តើមានជំហានរបស់ទ្រង់ណាខ្លះដែលមិនមែនសម្រាប់ជីវិតរបស់មនុស្សទៅ? ទោះបីទ្រង់បានដកចេញនូវការរំពឹងទុក និងវាសនារបស់មនុស្សក៏ដោយ តើមានជំហានណាខ្លះដែលព្រះជាម្ចាស់បានអនុវត្តដែលមិនមែនជាប្រយោជន៍ដល់វាសនារបស់មនុស្សទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់ការរស់រានរបស់មនុស្ស? តើមានជំហានណាខ្លះដែលមិនមែនដើម្បីរំដោះមនុស្សឱ្យមានសេរីភាពពីទុក្ខវេទនា និងពីការសង្កត់សង្កិនរបស់កម្លាំងដ៏ខ្មៅងងឹតដូចយប់នេះទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់មនុស្សទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលដូចជាទឹកចិត្តរបស់អ្នកម្ដាយដែលពេញដោយសេចក្តីស្រឡាញ់ទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យដ៏ក្លៀវក្លារបស់ព្រះជាម្ចាស់? ព្រះហឫទ័យឆេះឆួល និងសេចក្តីរំពឹងទុកដ៏ក្លៀវក្លារបស់ព្រះជាម្ចាស់ត្រូវបានតបស្នងដោយដួងចិត្តដ៏ត្រជាក់ ដោយកែវភ្នែកដ៏គ្មានមេត្តា មិនអើពើ ព្រមទាំងដោយពាក្យស្ដីបន្ទោស និងការប្រមាថមើលងាយដដែលៗរបស់មនុស្សទៅវិញ។ មនុស្សបែរជាតបស្នងចំពោះព្រះជាម្ចាស់ជាមួយពាក្យសម្ដីគំរោះគំរើយ ពាក្យបញ្ឈឺ និងពាក្យបន្ទាបបន្ថោកទៅវិញ។ ទឹកព្រះទ័យរបស់ទ្រង់ត្រូវបានតបស្នងមកវិញដោយពាក្យចំអក ពាក្យជាន់ឈ្លី និងពាក្យបដិសេធរបស់គេ ដោយការយល់ច្រឡំ ការទួញថ្ងូរ ការឃ្លាតឆ្ងាយ និងការគេចវេះ ព្រមទាំងដោយគ្មានអ្វីក្រៅពីការបោកបញ្ឆោត ការវាយប្រហារ និងចិត្តជូរចត់ឡើយ។ ពាក្យសម្ដីដ៏កក់ក្ដៅត្រូវបាន «តបមកវិញដោយការចងចិញ្ចើម និងកាយវិការព្រមានបែបរឹងទទឹងរាប់ពាន់ដង។ ព្រះជាម្ចាស់មានតែអត់ទ្រាំ ឱនព្រះសិរសាចុះ ហើយបម្រើមនុស្សដូចជាសត្វគោដែលស្ម័គ្រព្រម»។[២] ព្រះអង្គបានប្រឈមជាមួយព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាជាច្រើនដង ហើយមានពេលជាច្រើនដងដែលទ្រង់បានចាកចេញតាំងពីព្រឹកព្រលឹម ហើយត្រលប់មកវិញនាពេលព្រលប់ និងផ្ទំផ្អៀងផ្អង ដោយរងការឈឺចាប់រាប់ពាន់ដងខ្លាំងជាងការឈឺចាប់ចេញពីការចាកចេញរបស់ទ្រង់ពីព្រះវរបិតារបស់ទ្រង់ទៅទៀត ទ្រង់រងការវាយប្រហារ និងការបំពានរបស់មនុស្ស ព្រមទាំងការដោះស្រាយ និងការលួសកាត់របស់មនុស្ស។ ការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ត្រូវបានតបស្នងដោយបុរេនិច្ឆ័យ[៣] របស់មនុស្សដោយទស្សនៈលម្អៀង និងការប្រព្រឹត្តដោយលម្អៀងរបស់មនុស្ស ហើយរបៀបដែលព្រះជាម្ចាស់ធ្វើការដោយស្ងាត់ជ្រងំនៅក្នុងភាពងងឹតអាប់អួរ ការអត់ទ្រាំ និងការអត់ឱនរបស់ទ្រង់ បែរជាត្រូវតបស្នងដោយកែវភ្នែកសម្លក់ដ៏លោភលន់របស់មនុស្សទៅវិញ។ មនុស្សព្យាយាមជាន់ឈ្លីព្រះជាម្ចាស់រហូតដល់សុគត ដោយគ្មានចិត្តសោកស្ដាយ ហើយព្យាយាមជាន់ពន្លិចព្រះជាម្ចាស់ឱ្យលិចលង់ទៅក្នុងដី។ អាកប្បកិរិយារបស់មនុស្សនៅក្នុងទង្វើរបស់គេចំពោះព្រះជាម្ចាស់គឺជា «ភាពវៃឆ្លាតដ៏កម្រ» មួយ ហើយព្រះជាម្ចាស់ដែលត្រូវបានមនុស្សធ្វើបាប និងប្រមាថមើលងាយនោះ ត្រូវបានជាន់សំប៉ែតនៅក្រោមជើងរបស់មនុស្សរាប់ម៉ឺននាក់ ខណៈពេលដែលមនុស្សទាំងនោះខំតាំងខ្លួនជាមេដឹកនាំជោគជ័យ ដែលចង់កាន់អំណាចផ្ដាច់ការ[៤] ដើម្បីទទួលការកោតសរសើរពីមហាជនដែលនៅពីក្រោយផ្ទាំងសំពត់ស ដោយធ្វើឱ្យព្រះជាម្ចាស់ដែលជាអ្នកដឹកនាំរឿងនៅពីក្រោយឆាកដ៏មានព្រះទ័យទុកដាក់ និងគោរពតាមច្បាប់នោះ មិនទទួលបានការអនុញ្ញាតឱ្យតបត ឬបង្កបញ្ហាឡើយ។ ព្រះជាម្ចាស់ត្រូវតែដើរតួជាអធិរាជចុងក្រោយ ទ្រង់ត្រូវតែក្លាយជាតុក្កតាត្លុក[៥] ដែលគ្មានសេរីភាពទាល់តែសោះ។ ទង្វើរបស់មនុស្សមិនអាចបរិយាយបានឡើយ ដូច្នេះ តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានទាមទារនេះទាមទារនោះពីព្រះជាម្ចាស់? តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានដាក់សំណើជូនព្រះជាម្ចាស់? តើគេមានគុណសម្បត្តិអ្វីទៅបានជាហ៊ានទាមទារឱ្យព្រះជាម្ចាស់មានព្រះទ័យអាណិតចំពោះសេចក្តីកម្សោយរបស់គេ? តើគេសក្ដិសមទទួលបានសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ដោយរបៀបណា? តើគេសក្ដិសមទទួលបានសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀតយ៉ាងដូចម្ដេច? តើគេសក្ដិសមទទួលបានការអត់ទោសរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀតដោយរបៀបណា? តើមនសិការរបស់គេនៅឯណា? គេបានធ្វើឱ្យព្រះជាម្ចាស់ខូចព្រះទ័យតាំងពីយូរ គេបានធ្វើឱ្យព្រះហឫទ័យរបស់ទ្រង់ខ្ទេចខ្ទីជាបំណែកតូចៗតាំងពីយូរ។ ព្រះជាម្ចាស់បានយាងមកនៅក្នុងចំណោមមនុស្សដែលស្វាហាប់ និងប្រុងប្រយ័ត្ន ទាំងសង្ឃឹមថា មនុស្សនឹងធ្វើល្អចំពោះទ្រង់ ទោះបីជាផ្ដល់នូវភាពកក់ក្ដៅតែបន្ដិចក៏ដោយ។ ប៉ុន្តែ ព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនទទួលបានការលួងលោមពីមនុស្សឡើយ អ្វីដែលទ្រង់បានទទួល គឺជាការវាយប្រហារដោយការគប់ដុំព្រិល[៦] និងការធ្វើទារុណកម្ម។ ដួងចិត្តរបស់មនុស្សលោភលន់ខ្លាំង បំណងរបស់គេធំពេក គេមិនចេះស្កប់ស្កល់ គេតែងតែមានចរិតអាក្រក់ និងក្លាហានជ្រុល គេមិនដែលអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាព ឬមានសិទ្ធិបញ្ចេញមតិ ហើយគ្មានទុកជម្រើសឱ្យព្រះជាម្ចាស់ទាល់តែសោះ ក្រៅពីឱ្យទ្រង់ចុះចូល រហូតដល់រងការប្រមាថមើលងាយ និងឱ្យមនុស្សត្រួតត្រាលើទ្រង់តាមអំពើចិត្តរបស់គេ។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «ការបំផ្លិចបំផ្លាញ» ត្រូវបានប្រើដើម្បីបង្ហាញអំពីការមិនស្ដាប់បង្គាប់របស់មនុស្សជាតិ។

(២) «តបមកវិញដោយការចងចិញ្ចើម និងកាយវិការព្រមានបែបរឹងទទឹងរាប់ពាន់ដង ឱនព្រះសិរសាចុះ ដោយបម្រើមនុស្សដូចជាសត្វគោដែលស្ម័គ្រព្រម» គឺជាប្រយោគតែមួយនៅប្រភពដើម ប៉ុន្តែនៅត្រង់នេះត្រូវបានបំបែកជាពីរប្រយោគ ដើម្បីធ្វើឱ្យសេចក្តីកាន់តែច្បាស់។ ផ្នែកដំបូងនៃប្រយោគនេះ សំដៅទៅលើទង្វើរបស់មនុស្ស ខណៈឯប្រយោគទីពីរបង្ហាញពីទុក្ខវេទនាដែលព្រះជាម្ចាស់ត្រូវឆ្លងកាត់ និងបង្ហាញទៀតថា ព្រះជាម្ចាស់បន្ទាបអង្គទ្រង់ និងលាក់បាំង។

(៣) «បុរេនិច្ឆ័យ» សំដៅទៅលើឥរិយាបថមិនស្ដាប់បង្គាប់របស់មនុស្ស។

(៤) «កាន់អំណាចផ្ដាច់ការ» សំដៅទៅលើឥរិយាបថមិនស្ដាប់បង្គាប់របស់មនុស្ស។ ពួកគេលើកតម្កើងខ្លួនខ្ពស់ ដាក់ខ្នោះអ្នកដទៃឱ្យដើរតាមខ្លួន និងរងទុក្ខលំបាកសម្រាប់ពួកគេ។ ពួកគេជាកម្លាំងដែលប្រឆាំងនឹងព្រះជាម្ចាស់។

(៥) «តុក្កតាត្លុក» ត្រូវបានប្រើ ដើម្បីចំអកចំពោះអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់។

(៦) «ការគប់ដុំព្រិល» ត្រូវបានប្រើ ដើម្បីលើកឡើងអំពីឥរិយាបថដ៏ថោកទាបរបស់មនុស្ស។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩៧

ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានបញ្ជូននូវរលករញ្ជួយនៅទូទាំងសាសនា និងនភាល័យ វាបាន «បង្កឱ្យមានភាពច្របូកច្របល់» ទៅនឹងសណ្ដាប់ធ្នាប់ដើមនៃរង្វង់សាសនា ហើយវាបានធ្វើឱ្យរញ្ជួយដល់បេះដូងរបស់អស់អ្នកដែលស្រេកឃ្លានចង់បានការលេចមករបស់ព្រះជាម្ចាស់។ តើនរណាមិនស្រឡាញ់ទៅ? តើនរណាមិនទន្ទឹងចង់ឃើញព្រះជាម្ចាស់? ព្រះជាម្ចាស់បានស្ថិតនៅកណ្ដាលចំណោមមនុស្សដោយផ្ទាល់អស់រយៈពេលជាច្រើនឆ្នាំ តែមនុស្សមិនដែលដឹងអំពីការនេះឡើយ។ នៅថ្ងៃនេះ ព្រះជាម្ចាស់ផ្ទាល់បានលេចមក និងបង្ហាញអត្តសញ្ញាណរបស់ទ្រង់ទៅកាន់មហាជន តើការនេះអាចមិននាំនូវសេចក្តីរីករាយដល់ដួងចិត្តរបស់មនុស្សម្ដេចកើតទៅ? កាលពីមុន ព្រះជាម្ចាស់ធ្លាប់ចែករំលែកអំណរ និងទុក្ខព្រួយជាមួយមនុស្ស ហើយនៅថ្ងៃនេះ ទ្រង់បានជួបជុំឡើងវិញជាមួយមនុស្សជាតិ និងមានបន្ទូលចែករំលែករឿងព្រេងនិទានអំពីពេលវេលាដែលកន្លងផុតទៅជាមួយទ្រង់។ ក្រោយពេលទ្រង់បានយាងចេញពីស្រុកយូដា មនុស្សរកមិនឃើញដានរបស់ទ្រង់ឡើយ។ ពួកគេស្រេកឃ្លានចង់ជួបព្រះជាម្ចាស់ម្ដងទៀត ដោយមិនដឹងឡើយថា នៅថ្ងៃនេះ ពួកគេបានជួបទ្រង់ម្ដងទៀត ហើយបានជួបជុំជាមួយទ្រង់នោះឡើយ។ តើការនេះមិនអាចធ្វើឱ្យមានអារម្មណ៍នឹកនាអំពីម្សិលមិញម្ដេចកើតទៅ? នៅថ្ងៃនេះ កាលពីរពាន់ឆ្នាំមុន ស៊ីម៉ូន កូនយ៉ូណាស ដែលជាពូជពង្សរបស់សាសន៍យូដា បានមើលឃើញព្រះយេស៊ូវ ដែលជាព្រះសង្រ្គោះ បានបរិភោគរួមតុជាមួយទ្រង់ ហើយក្រោយបានដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំរួចមក គាត់មានសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅចំពោះទ្រង់៖ គាត់បានស្រឡាញ់ទ្រង់ចេញពីជម្រៅដួងចិត្តរបស់គាត់។ គាត់បានស្រឡាញ់ព្រះអម្ចាស់យេស៊ូវយ៉ាងជ្រាលជ្រៅ។ សាសន៍យូដាមិនដឹងអំពីរបៀបដែលទារកសក់ពណ៌មាស ប្រសូតនៅក្នុងស្នូកសត្វដ៏ត្រជាក់នេះ គឺជារូបអង្គដំបូងអំពីការយកកំណើតរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេទាំងអស់គ្នាបានគិតថា ទ្រង់ដូចជាពួកគេដែរ គ្មាននរណាម្នាក់គិតថា ទ្រង់មានលក្ខណៈខុសពីគេនោះឡើយ។ តើមនុស្សអាចស្គាល់ព្រះយេស៊ូវដ៏សាមញ្ញ និងធម្មតានេះដោយរបៀបណាទៅ? សាសន៍យូដាបានចាត់ទុកទ្រង់ជាកូនសាសន៍យូដាម្នាក់នាសម័យនោះ។ គ្មាននរណាម្នាក់បានមើលមកកាន់ទ្រង់ជាព្រះជាម្ចាស់ដ៏គួរឱ្យស្រឡាញ់ម្នាក់ឡើយ ហើយមនុស្សមិនបានធ្វើអ្វីឡើយ ក្រៅពីទាមទារទាំងងងឹតងងល់ពីទ្រង់ ដោយសុំឱ្យព្រះអង្គប្រទានដល់ពួកគេនូវព្រះគុណដ៏បរិបូរ និងហូរហៀរ ព្រមទាំងសេចក្តីសុខសាន្ត និងអំណរ។ ពួកគេបានដឹងត្រឹមថា ព្រះអង្គប្រៀបដូចជាសេដ្ឋីម្នាក់ ដែលមានអ្វីៗគ្រប់យ៉ាងដែលគេអាចសុំអ្វីក៏បានប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សមិនដែលចាត់ទុកទ្រង់ជាព្រះមួយអង្គដែលគួរឱ្យស្រឡាញ់ឡើយ។ មនុស្សកាលគ្រានោះមិនបានស្រឡាញ់ទ្រង់ទេ ហើយពួកគេចេះតែប្រឆាំងទាស់នឹងទ្រង់ និងទាមទារពីទ្រង់ដោយគ្មានហេតុផលប៉ុណ្ណោះ។ ព្រះអង្គមិនដែលជំទាស់ទេ ប៉ុន្តែទ្រង់តែងតែប្រទានព្រះគុណដល់មនុស្ស ទោះបីជាមនុស្សមិនស្គាល់ទ្រង់ក៏ដោយ។ ព្រះអង្គមិនបានធ្វើអ្វីឡើយ ក្រៅពីសម្ងំប្រទានដល់មនុស្សនូវភាពកក់ក្ដៅ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណា ហើយជាងនេះទៀត ព្រះអង្គបានប្រទានដល់មនុស្សនូវមធ្យោបាយថ្មីៗនៃការអនុវត្ត ដោយដឹកនាំមនុស្សចេញពីចំណងនៃក្រឹត្យវិន័យ។ មនុស្សមិនស្រឡាញ់ទ្រង់ទេ គេមានតែច្រណែនទ្រង់ និងទទួលស្គាល់តែទេពកោសល្យអស្ចារ្យរបស់ទ្រង់ប៉ុណ្ណោះ។ តើមនុស្សជាតិដែលខ្វាក់ភ្នែកអាចដឹងបានយ៉ាងដូចម្ដេចអំពីការប្រមាថដ៏ធំធេងដែលព្រះយេស៊ូវជាព្រះសង្រ្គោះដ៏គួរឱ្យស្រឡាញ់បានទទួល នៅពេលដែលព្រះអង្គបានយាងមកនៅចំណោមមនុស្សជាតិទៅ? គ្មាននរណាម្នាក់បានពិចារណាអំពីទុក្ខព្រួយរបស់ទ្រង់ គ្មាននរណាម្នាក់បានដឹងអំពីសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះព្រះវរបិតា ហើយក៏គ្មាននរណាម្នាក់អាចដឹងអំពីភាពឯកោរបស់ទ្រង់នោះដែរ។ ទោះបីម៉ារីដែលជាមាតាផ្ដល់កំណើតរបស់ទ្រង់ក្ដី តើនាងអាចដឹងអំពីព្រះតម្រិះរបស់ព្រះអម្ចាស់យេស៊ូវដ៏មានសេចក្តីមេត្តាករុណាយ៉ាងដូចម្ដេចទៅ? តើនរណាបានដឹងអំពីទុក្ខលំបាកដែលមិនអាចពណ៌នាបាន ដែលកូនមនុស្សបានរងទុក្ខទៅ? ក្រោយពេលស្នើសុំពីទ្រង់ មនុស្សនៅជំនាន់នោះបានលែងគិតគូរ និងនឹកនាពីទ្រង់តទៅទៀត។ ដូច្នេះ ព្រះអង្គបានយាងត្រាច់ចរនៅតាមផ្លូវ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយរសាត់អណ្ដែតអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ព្រះអង្គរស់នៅបានព្រះជន្មសាមសិបបីឆ្នាំទាំងលំបាក ជារយៈពេលមួយដែលយូរផង និងខ្លីផង។ នៅពេលដែលមនុស្សត្រូវការទ្រង់ ពួកគេបានយាងទ្រង់ចូលទៅក្នុងផ្ទះរបស់ពួកគេទាំងស្នាមញញឹម ដោយព្យាយាមទាមទារពីទ្រង់ ហើយក្រោយពេលព្រះអង្គបានប្រទានដល់ពួកគេរួច ពួកគេក៏បណ្ដេញទ្រង់ចេញពីមាត់ទ្វាររបស់ពួកគេភ្លាមៗតែម្ដង។ មនុស្សបានបរិភោគអ្វីៗដែលត្រូវបានប្រទានមកចេញពីព្រះឱស្ឋរបស់ទ្រង់ ពួកគេបានផឹកពីព្រះលោហិតរបស់ទ្រង់ ពួកគេបានរីករាយនឹងព្រះគុណដែលទ្រង់បានប្រទានដល់ពួកគេ តែពួកគេក៏ប្រឆាំងនឹងទ្រង់ដែរ ដ្បិតពួកគេមិនដែលស្គាល់នរណាដែលបានប្រទានឱ្យពួកគេមានជីវិតនោះឡើយ។ នៅទីបំផុត ពួកគេបានដំទ្រង់ជាប់នឹងឈើឆ្កាង តែព្រះអង្គមិនបានមានបន្ទូលអ្វីសោះឡើយ។ សូម្បីតែសព្វថ្ងៃនេះ ព្រះអង្គនៅបន្តស្ងាត់ស្ងៀមដដែល។ មនុស្សបរិភោគសាច់របស់ទ្រង់ ពួកគេផឹកព្រះលោហិតរបស់ទ្រង់ ពួកគេបរិភោគអាហារដែលទ្រង់ធ្វើសម្រាប់ពួកគេ ហើយពួកគេដើរតាមផ្លូវដែលទ្រង់បានបើកចំហសម្រាប់ពួកគេ តែពួកគេនៅតែមានចេតនាបដិសេធទ្រង់ទៀត។ តាមពិតទៅ ពួកគេចាត់ទុកព្រះជាម្ចាស់ ដែលបានប្រទានជីវិតដល់ពួកគេនេះ ដូចជាខ្មាំងសត្រូវ ហើយបែរជាចាត់ទុកអស់អ្នកដែលជាទាសករដូចពួកគេ ជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌ទៅវិញ។ បើបែបនេះ តើពួកគេមិនមានចេតនាប្រឆាំងនឹងទ្រង់ទេឬ? តើព្រះយេស៊ូវបានយាងមកសុគតលើឈើឆ្កាងដោយរបៀបណាទៅ? តើអ្នករាល់គ្នាដឹងដែរឬទេ? តើទ្រង់មិនត្រូវបានក្បត់ដោយយូដាស ដែលជាមនុស្សជំនិតនឹងទ្រង់ ហើយបានហូបពីទ្រង់ ផឹកពីទ្រង់ និងរីករាយនឹងទ្រង់ទេឬ? តើយូដាសមិនបានក្បត់ព្រះយេស៊ូវ ដោយសារតែគាត់គ្មានអ្វីក្រៅពីជាគ្រូធម្មតាមិនសំខាន់ម្នាក់ទេឬ? បើមនុស្សបានឃើញយ៉ាងប្រាកដថា ព្រះយេស៊ូវពិតជាអស្ចារ្យ និងជាព្រះមួយអង្គដែលមកពីស្ថានសួគ៌មែន តើពួកគេអាចដំទ្រង់ទាំងរស់ជាប់នឹងឈើឆ្កាងអស់រយៈពេលម្ភៃបួនម៉ោង រហូតដល់ទ្រង់ផុតដង្ហើមម្ដេចកើតទៅ? តើនរណាអាចស្គាល់ព្រះជាម្ចាស់បាន? មនុស្សគ្មានធ្វើអ្វីក្រៅពីរីករាយនឹងព្រះជាម្ចាស់ជាមួយសេចក្តីលោភមិនចេះចប់ តែមិនដែលស្គាល់ទ្រង់នោះឡើយ។ ព្រះអង្គបានប្រទានបន្ដិចបន្តួចដល់ពួកគេ ពួកគេបែរជាបានចិត្ត ហើយបង្គាប់ «ព្រះយេស៊ូវ» ឱ្យស្ដាប់តាមបញ្ជាទៅតាមការចង់បានរបស់ពួកគេទៅវិញ។ តើមាននរណាធ្លាប់បង្ហាញសេចក្តីមេត្តាករុណាទៅកាន់បុត្រមនុស្សមួយអង្គនេះ ដែលគ្មានកន្លែងផ្ទំព្រះសិរសាទ្រង់ផងទៅ? តើមាននរណាខ្លះធ្លាប់គិតគូរចង់ចូលរួមកម្លាំងជាមួយទ្រង់ ដើម្បីសម្រេចបញ្ជាបេសកកម្មរបស់ព្រះវរបិតាទៅ? តើមាននរណាខ្លះធ្លាប់គិតគូរអំពីទ្រង់? តើនរណាធ្លាប់ពិចារណាពីទុក្ខលំបាករបស់ទ្រង់? ដោយគ្មានសេចក្តីស្រឡាញ់សូម្បីតែបន្ដិច មនុស្សរុញព្រះអង្គចុះឡើង។ មនុស្សមិនដឹងពីប្រភពនៃពន្លឺ និងជីវិតរបស់ខ្លួនមកពីណាទេ ហើយក៏មិនធ្វើអ្វីក្រៅពីលួចលាក់រៀបគម្រោងម្ដងទៀត ដើម្បីឆ្កាង «ព្រះយេស៊ូវ» កាលពីរពាន់ឆ្នាំមុន ដែលទ្រង់បានជួបនូវការឈឺចាប់នៅក្នុងចំណោមមនុស្សនោះដែរ។ តើ «ព្រះយេស៊ូវ» ពិតជាបណ្ដាលឱ្យមានចិត្តស្អប់បែបនេះដែរឬ? តើស្នាព្រះហស្ដទាំងប៉ុន្មានដែលព្រះអង្គបានធ្វើត្រូវបានបំភ្លេចចោលអស់ហើយឬ? ចិត្តស្អប់ដែលមានអស់រយៈពេលរាប់ពាន់ឆ្នាំ នៅទីបំផុតនឹងត្រូវសម្ដែងចេញមកខាងក្រៅ។ អ្នកក៏មិនខុសអ្វីពីសាសន៍យូដាដែរ! តើ «ព្រះយេស៊ូវ» បានក្លាយជាសត្រូវនឹងអ្នករាល់គ្នាតាំងពីពេលណា បានជាអ្នករាល់គ្នាស្អប់ទ្រង់ខ្លាំងបែបនេះ? ព្រះអង្គបានធ្វើកិច្ចការជាច្រើន ក៏មានបន្ទូលច្រើនដែរ តើអ្វីៗទាំងនេះគ្មានប្រយោជន៍អ្វីដល់អ្នករាល់គ្នាទេឬ? ព្រះអង្គបានប្រទានព្រះជន្មទ្រង់ដល់អ្នករាល់គ្នា ដោយមិនបានសុំអ្វីមួយជាការសងគុណឡើយ ព្រះអង្គបានប្រទានអ្វីៗទាំងអស់របស់ទ្រង់ដល់អ្នករាល់គ្នា តើអ្នករាល់គ្នានៅតែចង់បរិភោគទ្រង់ទាំងរស់ទៀតឬ? ព្រះអង្គបានប្រទានអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ដល់អ្នករាល់គ្នា ដោយគ្មានលាក់ទុកសោះឡើយ ហើយក៏មិនបានរីករាយនឹងសិរីល្អខាងលោកីយ៍ ភាពកក់ក្ដៅនៅក្នុងចំណោមមនុស្ស សេចក្តីស្រឡាញ់នៅក្នុងចំណោមមនុស្ស ឬគ្រប់ទាំងព្រះពរនៅក្នុងចំណោមមនុស្សនោះដែរ។ មនុស្សប្រព្រឹត្តចំពោះទ្រង់ឃោរឃៅពេកហើយ ព្រះអង្គមិនដែលរីករាយនឹងគ្រប់ទាំងភាពមានបាននៅលើផែនដីទេ ព្រះអង្គប្រទានព្រះហឫទ័យដ៏ស្មោះ និងអាណិតអាសូរទាំងស្រុងរបស់ទ្រង់ដល់មនុស្ស ព្រះអង្គបានប្រទានអ្វីៗទាំងអស់របស់ទ្រង់ដល់មនុស្សជាតិ តើមាននរណាបានផ្ដល់ភាពកក់ក្ដៅដល់ទ្រង់ទៅ? តើមាននរណាបានផ្ដល់នូវការកម្សាន្តចិត្តដល់ទ្រង់ទៅ? មនុស្សបានដាក់សម្ពាធគ្រប់យ៉ាងទៅលើទ្រង់ គេបានប្រគល់គ្រប់ទាំងរឿងអភ័ព្វដល់ទ្រង់ គេបានទម្លាក់បទពិសោធដ៏អាក្រក់បំផុតនៅក្នុងចំណោមមនុស្សទៅលើទ្រង់ គេស្ដីបន្ទោសទ្រង់សម្រាប់គ្រប់ទាំងរឿងអយុត្តិធម៌ ហើយព្រះអង្គព្រមទទួលយកទាំងស្ងាត់ស្ងៀម។ តើព្រះអង្គធ្លាប់ជំទាស់នឹងនរណាម្នាក់ហើយឬនៅ? តើទ្រង់ធ្លាប់សុំឱ្យមានការសងគុណតែបន្ដិចពីនរណាម្នាក់ហើយឬនៅ? តើធ្លាប់មាននរណាបង្ហាញការយល់ចិត្តចំពោះទ្រង់ដែរឬទេ? ក្នុងនាមជាមនុស្សធម្មតា ក្នុងចំណោមអ្នក តើនរណាមិនមានកុមារភាពដ៏អន្លង់អន្លោចទៅ? តើនរណាមានយុវវ័យដ៏ចម្រុះពណ៌ទៅ? តើនរណាមិនមានភាពកក់ក្ដៅពីមនុស្សជាទីស្រឡាញ់ទៅ? តើនរណាទៅដែលគ្មានសេចក្តីស្រឡាញ់ពីសាច់ញាតិ និងមិត្តភក្តិនោះ? តើនរណាគ្មានការគោរពពីអ្នកដទៃនោះ? តើនរណាដែលគ្មានគ្រួសារដ៏កក់ក្ដៅនោះ? តើនរណាដែលគ្មានការកម្សាន្តចិត្តពីមនុស្សជំនិតរបស់ពួកគេ? តើព្រះអង្គធ្លាប់រីករាយនឹងការទាំងនេះដែរឬទេ? ធ្លាប់មាននរណាផ្ដល់ភាពកក់ក្ដៅបន្ដិចដល់ទ្រង់ដែរឬទេ? ធ្លាប់មាននរណាផ្ដល់ការកម្សាន្តចិត្តតែបន្ដិចដល់ទ្រង់ឬទេ? តើមាននរណាបង្ហាញក្រមសីលធម៌ជាមនុស្សតែបន្ដិចដល់ទ្រង់ហើយឬនៅ? តើមាននរណាធ្លាប់អត់ទ្រាំចំពោះទ្រង់ដែរឬទេ? តើមាននរណាធ្លាប់នៅជាមួយទ្រង់ក្នុងគ្រាលំបាកឬទេ? តើមាននរណាធ្លាប់ឆ្លងកាត់ការលំបាកជាមួយទ្រង់ឬទេ? មនុស្សមិនដែលបន្ថយសេចក្តីតម្រូវរបស់ខ្លួនចំពោះទ្រង់ទេ។ គេគិតតែទាមទារពីទ្រង់ដោយគ្មានការក្រែងចិត្តឡើយ ធ្វើដូចជាការដែលទ្រង់បានយាងមកកាន់ពិភពលោករបស់មនុស្សនេះ ព្រះអង្គត្រូវតែក្លាយជាសត្វគោ ឬសត្វសេះរបស់មនុស្ស ជាអ្នកទោសរបស់គេ ហើយទ្រង់ត្រូវប្រទានអ្វីៗទាំងអស់របស់ទ្រង់ទៅកាន់មនុស្សអ៊ីចឹង។ បើមិនដូច្នេះទេ មនុស្សនឹងមិនអត់ឱនដល់ទ្រង់ នឹងមិនស្រួលដាក់ទ្រង់ នឹងមិនហៅទ្រង់ថាជាព្រះជាម្ចាស់ ព្រមទាំងមិនលើកតម្កើងទ្រង់នោះឡើយ។ មនុស្សមានអាកប្បកិរិយាតឹងរឹងខ្លាំងពេកចំពោះព្រះជាម្ចាស់ ធ្វើដូចជាគេត្រូវតែធ្វើបាបព្រះជាម្ចាស់រហូតដល់សុគត ទើបគេព្រមបន្ធូរបន្ថយសេចក្តីតម្រូវរបស់គេចំពោះព្រះជាម្ចាស់។ បើមិនដូច្នោះទេ មនុស្សនឹងមិនដែលបន្ធូរបន្ថយបទដ្ឋាននៃសេចក្តីតម្រូវរបស់ខ្លួនចំពោះព្រះជាម្ចាស់ឡើយ។ តើមនុស្សបែបនេះមិនឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមម្ដេចកើតទៅ? តើនេះមិនមែនជាសោកនាដកម្មនាពេលសព្វថ្ងៃទេឬ? មនសិការរបស់មនុស្សមិនអាចត្រូវបានមើលឃើញទេ គេនៅតែនិយាយថា គេនឹងសងគុណចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ប៉ុន្តែគេពិនិត្យពិច័យព្រះជាម្ចាស់ ហើយធ្វើបាបទ្រង់រហូតដល់សុគត។ តើនេះមិនមែនជា «រូបមន្តលាក់កំបាំង» ចំពោះសេចក្ដីជំនឿអំពីព្រះជាម្ចាស់របស់ពួកគេ ដែលត្រូវបានបន្សល់ទុកតជំនាន់ពីបុព្វបុរសរបស់ពួកគេទេឬ? នេះមិនខុសអ្វីពី «សាសន៍យូដា» ឡើយ ហើយនៅថ្ងៃនេះ ពួកគេនៅតែធ្វើកិច្ចការដដែល ពួកគេនៅតែអនុវត្តការប្រឆាំងចំពោះព្រះជាម្ចាស់ដដែល ហើយនៅតែជឿថា ពួកគេកំពុងតែលើកតម្កើងព្រះជាម្ចាស់ទៀត។ តើភ្នែកមនុស្សអាចស្គាល់ព្រះជាម្ចាស់ម្ដេចកើតទៅ? តើមនុស្សដែលរស់នៅក្នុងសាច់ឈាម អាចចាត់ទុកព្រះជាម្ចាស់ ជាព្រះដែលយកកំណើតជាមនុស្សដែលបានយាងមកចេញពីព្រះវិញ្ញាណម្ដេចកើតទៅ? នៅក្នុងចំណោមមនុស្ស តើមាននរណាខ្លះទៅដែលស្គាល់ទ្រង់? ឯណាទៅជាសេចក្តីពិតនៅចំណោមមនុស្សនោះ? ឯណាទៅជាសេចក្តីសុចរិតដ៏ពិត? តើមាននរណាអាចស្គាល់និស្ស័យរបស់ព្រះជាម្ចាស់? តើមាននរណាអាចបញ្ចប់ជាមួយព្រះជាម្ចាស់នៅឯស្ថានសួគ៌? គ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា នៅពេលដែលព្រះអង្គបានយាងមកនៅកណ្ដាលចំណោមមនុស្ស គ្មាននរណាម្នាក់បានស្គាល់ព្រះជាម្ចាស់ទេ ហើយព្រះអង្គត្រូវបានគេបដិសេធទៀត។ តើមនុស្សអាចអត់ទ្រាំនឹងអត្ថិភាពរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? តើគេអាចអនុញ្ញាតឱ្យពន្លឺបណ្ដេញភាពងងឹតនៃពិភពលោកម្ដេចកើតទៅ? តើទាំងអស់នេះមិនមែនចេញពីការប្ដូរផ្ដាច់ដ៏លើកតម្កើងរបស់មនុស្សទេឬអី? តើនេះមិនមែនជាការចូលដ៏ទៀងត្រង់របស់មនុស្សទេឬ? តើកិច្ចការរបស់ព្រះជាម្ចាស់មិនត្រូវបានដាក់ជាចំណុចកណ្ដាលនៅជុំវិញច្រកចូលរបស់មនុស្សទេឬ? ខ្ញុំចង់ឃើញថា អ្នករាល់គ្នារាប់បញ្ចូលកិច្ចការរបស់ព្រះជាម្ចាស់ជាមួយច្រកចូលរបស់មនុស្សចុះ ហើយចាប់ផ្ដើមមានទំនាក់ទំនងល្អរវាងមនុស្ស និងព្រះជាម្ចាស់ ព្រមទាំងបំពេញភារកិច្ចដែលមនុស្សគួរតែធ្វើឱ្យបានអស់ពីសមត្ថភាពរបស់ខ្លួនទៅ។ ដោយធ្វើបែបនេះ កិច្ចការរបស់ព្រះជាម្ចាស់នឹងមកដល់ទីបញ្ចប់ជាបន្តបន្ទាប់ ដោយនៅទីបំផុត ទ្រង់ទទួលបានសិរីល្អរបស់ទ្រង់។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (១០)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩៨

សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីបើកសម្ដែងពីនិស្ស័យបះបោរទាំងអស់របស់គេ ព្រមទាំងបកអាក្រាតពីសេចក្ដីអាក្រក់ទាំងអស់របស់គេ ហើយការនេះផ្ដល់នូវបរិបទសម្រាប់ការនិយាយអ្វីៗគ្រប់យ៉ាង ដែលខ្ញុំត្រូវនិយាយ។ បន្ទាប់មកទៀត នៅពេលដែលខ្ញុំអនុវត្តជំហានបន្ទាប់នៃកិច្ចការយកឈ្នះសកលលោកទាំងមូល ខ្ញុំនឹងប្រើការជំនុំជម្រះរបស់ខ្ញុំចំពោះអ្នករាល់គ្នា មកជំនុំជម្រះភាពទុច្ចរិតរបស់មនុស្សគ្រប់គ្នានៅក្នុងសកលលោកទាំងមូលដ្បិតអ្នករាល់គ្នាជាតំណាងរបស់ពួកបះបោរក្នុងចំណោមមនុស្សជាតិ។ អស់អ្នកដែលមិនអាចឈានឡើងទៅមុខ នឹងបានត្រឹមក្លាយទៅជារូបឆ្លុះ និងជាវត្ថុសម្រាប់បម្រើតែប៉ុណ្ណោះ ចំណែកមនុស្សដែលអាចឈានឡើងទៅមុខ នឹងត្រូវយកទៅប្រើការ។ ហេតុអ្វីបានជាខ្ញុំនិយាយថា មនុស្សដែលមិនអាចឈានឡើងទៅមុខបានត្រឹមដើរតួជារូបឆ្លុះ? មកពីព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំនាពេលបច្ចុប្បន្ន សុទ្ធតែតម្រង់ទៅរកសាវតាររបស់អ្នករាល់គ្នា និងដោយសារតែអ្នករាល់គ្នាបានក្លាយជាតំណាង និងជាគំរូនៃពួកបះបោរក្នុងចំណោមមនុស្សជាតិទាំងអស់។ ក្រោយមក ខ្ញុំនឹងយកព្រះបន្ទូលដែលយកឈ្នះអ្នករាល់គ្នានេះ ទៅកាន់បណ្ដាប្រទេសដទៃទៀត ហើយប្រើព្រះបន្ទូលនេះ ដើម្បីយកឈ្នះមនុស្សនៅទីនោះ ប៉ុន្តែអ្នកនឹងមិនទទួលបានព្រះបន្ទូលនោះឡើយ។ តើការនេះមិនបានធ្វើឱ្យអ្នកក្លាយជារូបឆ្លុះទេឬអី? និស្ស័យពុករលួយរបស់មនុស្សជាតិទាំងអស់ ទង្វើបះបោររបស់មនុស្ស ព្រមទាំងរូបភាព និងទឹកមុខដ៏អាក្រក់របស់មនុស្សទាំងអស់នេះ គឺសុទ្ធតែត្រូវបានកត់ត្រានៅថ្ងៃនេះ នៅក្នុងព្រះបន្ទូលដែលបានប្រើសម្រាប់យកឈ្នះអ្នករាល់គ្នា។ បន្ទាប់មក ខ្ញុំនឹងប្រើព្រះបន្ទូលនេះ មកយកឈ្នះមនុស្សពីគ្រប់ប្រជាជាតិ និងគ្រប់គណៈនិកាយ ពីព្រោះអ្នករាល់គ្នាគឺជាគំរូ ជាឧទាហរណ៍ស្រាប់។ យ៉ាងណាមិញ ខ្ញុំមិនបានប្រកាសបោះបង់អ្នករាល់គ្នាដោយចេតនានោះឡើយ ប្រសិនបើអ្នកធ្វើមិនបានល្អនៅក្នុងការព្យាយាមឱ្យបានរបស់អ្នករាល់គ្នា ដូច្នេះ បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមើលមិនជាឡើយ តើអ្នកមិនមែនកំពុងដើរតួជាវត្ថុបម្រើ និងជារូបឆ្លុះទេឬអី? ខ្ញុំធ្លាប់និយាយថា ប្រាជ្ញារបស់ខ្ញុំត្រូវបានប្រើប្រាស់ដោយផ្អែកលើគ្រោងការណ៍របស់សាតាំង។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? តើនោះមិនមែនជាសេចក្ដីពិតពីក្រោយអ្វីដែលខ្ញុំកំពុងនិយាយ និងកំពុងធ្វើទេឬអី? ប្រសិនបើអ្នកមិនអាចឈានឡើងទៅមុខ ប្រសិនបើអ្នកមិនត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ តែបែជាត្រូវទទួលទោសវិញនោះ តើអ្នកមិនក្លាយជារូបឆ្លុះទេឬអី? ប្រហែលជាអ្នកធ្លាប់បានរងទុក្ខច្រើនគួរសមនៅក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្នកនៅតែមិនយល់អ្វីសោះអ្នកនៅតែកន្តើយនឹងរឿងគ្រប់យ៉ាងក្នុងជីវិត។ ទោះបីជាអ្នកធ្លាប់បានវាយផ្ចាល និងជំនុំជម្រះ ក៏អ្នកមិនធ្លាប់បានផ្លាស់ប្រែទាល់តែសោះ ហើយក្នុងជម្រៅចិត្តរបស់អ្នកគឺអ្នកមិនទទួលបានជីវិតឡើយ។ លុះពេលវេលាដែលត្រូវល្បងលកិច្ចការរបស់អ្នកមកដល់ អ្នកនឹងឆ្លងកាត់នូវការល្បងលដ៏សន្ធោសន្ធៅដូចអណ្ដាតភ្លើង និងទុក្ខវេទនាដែលខ្លាំងក្លាជាងមុនទៅទៀត។ អណ្ដាតភ្លើងនេះនឹងឆេះបន្សុសលក្ខណៈទាំងមូលរបស់អ្នកឱ្យក្លាយទៅជាផេះផង់។ ពេលមនុស្សម្នាក់ដែលគ្មានជីវិត មនុស្សម្នាក់ដែលគ្មានមាសសុទ្ធក្នុងខ្លួនសូម្បីតែបន្តិច មនុស្សម្នាក់ដែលស្អិតជាប់នឹងនិស្ស័យពុករលួយដ៏ចាស់គំរិល និងមនុស្សម្នាក់ដែលសូម្បីត្រឹមធ្វើជារូបឆ្លុះក៏មិនអាចធ្វើបានល្អផងនោះ តើធ្វើយ៉ាងណាទើបមិនអាចឱ្យអ្នកត្រូវផាត់ចោល? តើកិច្ចការនៃការយកឈ្នះ មានប្រយោជន៍អ្វីខ្លះចំពោះមនុស្សដែលមានតម្លៃមិនបានមួយកាក់មួយសេន គឺមនុស្សម្នាក់ដែលគ្មានជីវិតផងនោះ? លុះវេលានោះមកដល់ សម័យកាលដែលអ្នករស់នៅ នឹងលំបាកជាងសម័យរបស់ណូអេ និងក្រុងសូដុមទៅទៀត! ពេលនោះការអធិដ្ឋាននឹងគ្មានប្រយោជន៍សម្រាប់អ្នកទៀតឡើយ។ តើធ្វើយ៉ាងណា ទើបអ្នកអាចត្រឡប់មកវិញនៅពេលក្រោយ ហើយចាប់ផ្ដើមប្រែចិត្តសាជាថ្មី នៅពេលដែលកិច្ចការនៃការសង្គ្រោះបានបញ្ចប់ទៅហើយនោះ? នៅពេលដែលកិច្ចការទាំងអស់នៃសេចក្ដីសង្គ្រោះត្រូវបានធ្វើរួច នោះនឹងគ្មានកិច្ចការនេះទៀតឡើយ។ កិច្ចការដែលនឹងត្រូវមាន គឺជាការចាប់ផ្ដើមកិច្ចការនៃការដាក់ទោសអស់អ្នកដែលជាមនុស្សអាក្រក់វិញ។ តើអ្នកមិនមែនជាគោលដៅនៃការដាក់ទោសដ៏ធ្ងន់ធ្ងរទេឬអី? ថ្ងៃនេះ ខ្ញុំកំពុងពន្យល់ប្រាប់អ្នកអំពីរឿងនេះយ៉ាងល្អិតល្អន់។ ប្រសិនបើអ្នកសម្រេចចិត្តថាមិនស្ដាប់ ប្រសិនបើអ្នកទើបតែចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយ និងចាប់ផ្ដើមជឿ នៅពេលដែលសេចក្ដីអន្តរាយធ្លាក់មកលើអ្នកនៅពេលក្រោយ តើវាមិនយឺតពេលទៅហើយទេឬអី? ខ្ញុំកំពុងផ្ដល់ឱកាសមួយឱ្យអ្នកបានប្រែចិត្តនៅថ្ងៃនេះ ប៉ុន្តែអ្នកមិនព្រមធ្វើដូច្នេះសោះ។ តើអ្នកចង់នៅចាំដល់កាលណាទៀត? ចាំរហូតដល់ថ្ងៃដាក់ទោសមែនទេ? ថ្ងៃនេះ ខ្ញុំមិននឹកចាំអំពីសេចក្ដីរំលងរបស់អ្នកពីអតីតកាលនោះទេ។ ខ្ញុំអត់ទោសឱ្យអ្នករាល់គ្នាម្ដងហើយម្ដងទៀត ទាំងបែរចេញពីចំណុចអវិជ្ជមានរបស់អ្នក ដើម្បីសម្លឹងមើលតែភាពវិជ្ជមានរបស់អ្នក ដ្បិតព្រះបន្ទូល និងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ គឺធ្វើឡើងដើម្បីសង្គ្រោះអ្នក ហើយខ្ញុំក៏គ្មានចេតនាអាក្រក់ចំពោះអ្នកដែរ។ ប៉ុន្តែ អ្នកបដិសេធមិនព្រមចូលសោះ អ្នកមិនអាចបែងចែកការល្អពីការអាក្រក់ ហើយមិនដឹងថាត្រូវឱ្យតម្លៃសេចក្ដីសប្បុរសយ៉ាងណាផង។ តើមនុស្សបែបនេះ មិនរង់ចាំតែការមកដល់នៃទណ្ឌកម្ម និងការដាក់ទោសដ៏សុចរិតទេឬទី?

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ១៩៩

នៅពេលដែលម៉ូសេវាយថ្ម ទឹកដែលព្រះយេហូវ៉ាបានប្រទានឱ្យ ក៏ហូរចេញមក នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលដាវីឌលេងស៊ុងដោយមានដួងចិត្តពោរពេញដោយសេចក្តីអរសប្បាយដើម្បីសរសើរតម្កើងខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូបបាត់បង់សត្វចិញ្ចឹមរបស់គាត់ដែលនៅពេញភ្នំ និងទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ហើយរាងកាយរបស់គាត់ចេញដំបៅខ្ទុះពេញទាំងខ្លួនផង នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំដែលជាព្រះយេហូវ៉ា និងឃើញសិរីល្អរបស់ខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលពេត្រុសអាចស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលគាត់អាចឱ្យគេឆ្កាងគាត់ទៅនឹងឈើឆ្កាង នោះក៏ព្រោះតែព្រះនាមរបស់ខ្ញុំដែរ ហើយការដែលគាត់អាចធ្វើបន្ទាល់ដ៏មានសិរីល្អ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូហានបានឃើញពីរូបអង្គប្រកបដោយសិរីល្អរបស់បុត្រមនុស្ស នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់បានឃើញពីនិមិត្តនៃគ្រាចុងក្រោយ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ មូលហេតុដែលក្រុមមនុស្សនៃជាតិសាសន៍ដទៃ បានទទួលការបើកសម្ដែងរបស់ខ្ញុំ និងបានដឹងថា ខ្ញុំបានយាងត្រឡប់ជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្ស នោះក៏ព្រោះតែសេចក្តីជំនឿរបស់ពួកគេដែរ។ អស់អ្នកណាដែលត្រូវបន្ទូលមិនពីរោះស្ដាប់របស់ខ្ញុំលត់ដំ អ្នកនោះនឹងបានធូរស្បើយក្នុងចិត្ត ព្រមទាំងទទួលបានការសង្គ្រោះផង។ តើពួកគេមិនមែនធ្វើបែបនេះដោយសារសេចក្តីជំនឿរបស់ពួកគេទេឬអី? មនុស្សបានទទួលសេចក្ដីជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់ពួកគេ ហើយនោះមិនមែនជាព្រះពររហូតទេ។ ពួកគេប្រហែលជាមិនបានទទួលនូវប្រភេទសុភមង្គល និងអំណរដែលដាវីឌបានបន្សល់ទុក ឬទទួលបានទឹកដែលព្រះយេហូវ៉ាប្រទានមក ដូចម៉ូសេឡើយ។ ឧទាហរណ៍ យ៉ូបត្រូវបានព្រះយេហូវ៉ាប្រទានពរ ដោយសារតែសេចក្ដីជំនឿរបស់គាត់ ប៉ុន្តែលោកក៏បានទទួលរងនូវសេចក្ដីអន្តរាយដែរ។ ទោះបីជាអ្នកត្រូវបានប្រទានពរ ឬទទួលរងនូវសេចក្ដីអន្តរាយ ក៏ព្រឹត្តការណ៍ទាំងពីរនេះសុទ្ធតែជាព្រឹត្តិការណ៍ប្រកបដោយព្រះពរដែរ។ គ្មានសេចក្ដីជំនឿ អ្នកនឹងមិនអាចទទួលកិច្ចការនៃការយកឈ្នះបានឡើយ ក៏រឹតតែមើលមិនឃើញស្នាព្រះហស្តរបស់ព្រះយេហូវ៉ា ដែលត្រូវបានបង្ហាញឱ្យអ្នកឃើញដោយផ្ទាល់ភ្នែកនៅថ្ងៃនេះផង។ ទុក្ខទោសនៅថ្ងៃនេះទុក្ខភ័យនៅថ្ងៃនេះ និងការជំនុំជម្រះទាំងអស់ ប្រសិនបើការទាំងអស់នេះមិនបានធ្លាក់មកលើអ្នកទេ តើអ្នកនឹងអាចមើលឃើញពីស្នាព្រះហស្តរបស់ព្រះយេហូវ៉ានៅថ្ងៃនេះទេ? ថ្ងៃនេះ គឺសេចក្ដីជំនឿនេះហើយដែលអនុញ្ញាតឱ្យអ្នកត្រូវបានយកឈ្នះ ហើយគឺការដែលត្រូវបានយកឈ្នះនេះហើយដែលអនុញ្ញាតឱ្យអ្នកជឿលើគ្រប់ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ា។ គឺដោយសារសេចក្ដីជំនឿតែប៉ុណ្ណោះដែលអ្នកបានទទួលនូវការវាយផ្ចាល និងការជំនុំជម្រះបែបនេះ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះនេះអ្នកត្រូវបានយកឈ្នះ និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ បើគ្មានការដាក់ទោស និងការជំនុំជម្រះ ដែលអ្នកកំពុងតែទទួលសព្វថ្ងៃនេះទេ សេចក្ដីជំនឿរបស់អ្នកនឹងទៅជាអសារឥតការ ដ្បិតអ្នកមិនស្គាល់ព្រះជាម្ចាស់។ ទោះបីជាអ្នកជឿលើព្រះអង្គកម្រិតណា ក៏សេចក្ដីជំនឿរបស់អ្នកនៅតែជាការសម្ដែងឥតន័យ គ្មានមូលដ្ឋានលើភាពជាក់ស្ដែងដដែល។ គឺទាល់តែអ្នកទទួលកិច្ចការនៃការយកឈ្នះ កិច្ចការដែលធ្វើឱ្យអ្នកស្ដាប់បង្គាប់ទាំងស្រុង ទើបសេចក្ដីជំនឿរបស់អ្នកក្លាយជាការពិត និងជឿជាក់បាន ហើយដួងចិត្តរបស់អ្នកក៏បែរទៅរកព្រះជាម្ចាស់ដែរ។ បើទោះបីជាអ្នកទទួលរងនូវការជំនុំជម្រះ និងបណ្ដាសាដ៏ធំដោយសារតែពាក្យថា «សេចក្ដីជំនឿ» នេះ នោះអ្នកមានសេចក្ដីជំនឿពិត ហើយអ្នកក៏ទទួលបានរបស់ដ៏ពិតបំផុត ជាក់ស្ដែងបំផុត និងមានតម្លៃបំផុតដែរ។ ឯមូលហេតុវិញគឺមានតែនៅក្នុងដំណើរនៃការជំនុំជម្រះទេ ទើបអ្នកមើលឃើញទិសដៅចុងក្រោយនៃការបង្កើតរបស់ព្រះជាម្ចាស់បាន។ គឺតាមរយៈការជំនុំជម្រះនេះហើយ ទើបអ្នកមើលឃើញថា ព្រះអាទិករជាព្រះដែលត្រូវស្រឡាញ់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ដែលអ្នកមើលឃើញព្រះហស្ដរបស់ព្រះជាម្ចាស់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ទើបអ្នកយល់អំពីជីវិតរបស់មនុស្សទាំងស្រុង។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយទើបអ្នកទទួលបានមាគ៌ាត្រឹមត្រូវនៃជីវិតមនុស្ស និងចាប់ផ្ដើមយល់អំពីអត្ថន័យពិតរបស់ «មនុស្ស» គឺតាមរយៈការយកឈ្នះនេះហើយ ទើបអ្នកមើលឃើញនិស្ស័យសុចរិតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះភក្ត្រដ៏ស្រស់ស្អាត និងពេញដោយសិរីល្អរបស់ទ្រង់។ គឺដោយសារតែការយកឈ្នះរបស់ទ្រង់នេះហើយ ទើបអ្នកដឹងអំពីប្រភពដើមរបស់មនុស្ស និងយល់ពី «ប្រវត្តិអមតៈ» របស់មនុស្សជាតិទាំងអស់។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកចាប់ផ្ដើមយល់ពីបុព្វបុរសរបស់មនុស្សជាតិ និងប្រភពដើមនៃសេចក្ដីពុករលួបរបស់មនុស្សជាតិ។ គឺដោយសារតែការយកឈ្នេះនេះហើយ ទើបអ្នកទទួលនូវសេចក្ដីអំណរ និងការកម្សាន្តចិត្ត ក៏ដូចជាការវាយផ្ចាល ការដាក់វិន័យ និងព្រះបន្ទូលស្ដីបន្ទោសឥតទីបញ្ចប់ពីព្រះអាទិករ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើត។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកទទួលនូវព្រះពរ ក៏ដូចជាទុក្ខភ័យដែលមនុស្សត្រូវទទួល...។ តើនេះមិនមែនដោយសារតែអ្នកទាំងអស់គ្នាមានសេចក្ដីជំនឿតិចពេកទេឬអី? ហើយតើសេចក្ដីជំនឿរបស់អ្នក មិនចម្រើនឡើង បន្ទាប់ពីអ្នកបានទទួលសេចក្ដីទាំងអស់នេះទេឬអី? តើអ្នកមិនទទួលបាននូវចំនួនច្រើនលើសលប់ទេឬអី? អ្នកមិនត្រឹមតែបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេ តែអ្នកក៏បានឆ្លងកាត់ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះអង្គដោយផ្ទាល់ដែរ។ ប្រហែលជាអ្នកមុខជានិយាយថា ប្រសិនបើអ្នកគ្មានសេចក្ដីជំនឿ នោះអ្នកនឹងមិនទទួលរងនូវការវាយផ្ចាលបែបនេះ ឬការជំនុំជម្រះបែបនេះទេ។ ដោយឡែក អ្នកគប្បីដឹងថាគ្មានសេចក្ដីជំនឿ អ្នកមិនត្រឹមតែមិនអាចទទួលនូវការវិនិច្ឆ័យបែបនេះ ឬការថែរក្សាបែបនេះពីសំណាក់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ តែអ្នកក៏មុខជាត្រូវបាត់បង់ឱកាសជួបនឹងព្រះអាទិករ អស់កល្បជានិច្ចដែរ។ អ្នកមុខជាមិនធ្លាប់ដឹងពីប្រភពដើមរបស់មនុស្សជាតិ និងមិនធ្លាប់យល់ពីសារៈសំខាន់នៃជីវិតមនុស្សដែរ។ បើទោះបីជារូបកាយរបស់អ្នកស្លាប់បាត់ ហើយព្រលឹងរបស់អ្នកចាកចេញពីខ្លួនបាត់ ក៏អ្នកនៅតែមិនយល់ពីស្នាព្រះហស្តទាំងអស់របស់ព្រះអាទិករ ហើយអ្នកក៏រឹតតែមិនដឹងថា ព្រះអាទិករបានធ្វើកិច្ចការអស្ចារ្យដល់ម្ល៉ឹងនៅលើផែនដី បន្ទាប់ពីទ្រង់បានបង្កើតមនុស្សជាតិរួចមកដែរ។ ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមមនុស្សជាតិដែលទ្រង់បានបង្កើតមកនេះ តើអ្នកមិនព្រមធ្លាក់ទៅក្នុងសេចក្ដីងងឹត និងទទួលរងនូវការដាក់ទោសដ៏អស់កល្បជានិច្ច ទាំងមិនដឹងអីបែបនេះដែរឬទេ? ប្រសិនបើអ្នកផ្ដាច់ខ្លួនពីការវាយផ្ចាល និងការជំនុំជម្រះសព្វថ្ងៃ តើអ្នកនឹងជួបប្រទះអ្វីខ្លះ? តើអ្នកគិតថា កាលណាអ្នកបានផ្ដាច់ខ្លួនពីការជំនុំជម្រះបច្ចុប្បន្ននេះហើយ អ្នកនឹងអាចគេចផុតពីជីវិតដ៏លំបាកនេះដែរឬទេ? តើវាមិនមែនជាការពិតទេមែនទេដែលថា ប្រសិនបើអ្នកចាកចេញពី «កន្លែងនេះ» អ្វីដែលអ្នកនឹងពើបប្រទះ គឺទណ្ឌកម្មដ៏ឈឺចាប់ ឬការធ្វើទុក្ខដ៏សាហាវដែលបង្កឡើងដោយអាកំណាច? តើអ្នកអាចនឹងជួបប្រទះ ពេលវេលាដែលមិនអាចទ្រាំទ្របានទាំងយប់ទាំងថ្ងៃដែរឬទេ? តើអ្នកគិតថា ដោយសារតែអ្នកគេចចេញពីការជំនុំជម្រះនេះនៅថ្ងៃនេះ អ្នកអាចគេចផុតពីទណ្ឌកម្ម នាពេលអនាគតដែរមែនទេ? តើនឹងមានអ្វីកើតឡើងចំពោះអ្នក? តើពិតទេដែលថា វាអាចជាស្ថានសួគ៌លើផែនដីដែលអ្នកស្រមៃនោះ? តើអ្នកគិតថា អ្នកគេចផុតពីការវាយផ្ចាលនាអនាគតកាល ដោយគ្រាន់តែរត់ចេញពីភាពជាក់ស្ដែង ដូចដែលអ្នកធ្វើពេលនេះបានមែនទេ? បន្ទាប់ពីថ្ងៃនេះទៅ តើអ្នកនឹងអាចរកឃើញឱកាសបែបនេះ និងព្រះពរបែបនេះម្ដងទៀតបានដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅពេលដែលក្ដីអន្តរាយកើតមានដល់អ្នកដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅពេលដែលមនុស្សជាតិទាំងអស់ ចូលទៅក្នុងសេចក្ដីសម្រាកដែរឬទេ? ជីវិតដ៏រីករាយរបស់អ្នកនាពេលបច្ចុប្បន្ន និងគ្រួសារសុខដុមដ៏តូចមួយរបស់អ្នកនេះ តើអាចជំនួសទិសដៅដ៏អស់កល្បជានិច្ចនាពេលអនាគតរបស់អ្នកបានដែរឬទេ? ប្រសិនបើអ្នកមានសេចក្ដីជំនឿពិត ហើយប្រសិនបើអ្នកបានទទួលនូវសេចក្ដីជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់អ្នក ទាំងអស់នោះហើយ គឺជាអ្វីដែលអ្នកគួរបានទទួល និងជាអ្វីដែលអ្នកគួរតែមានតាំងតែពីដំបូងនៅក្នុងជីវិតជាមនុស្ស។ គ្មានអ្វីមានប្រយោជន៍ដល់សេចក្ដីជំនឿនិងជីវិតរបស់អ្នកជាងការយកឈ្នះនេះទៀតឡើយ។

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០០

ថ្ងៃនេះ អ្នកគួរដឹងពីរបៀបត្រូវបានយកឈ្នះ និងដឹងពីរបៀបដែលមនុស្សបញ្ចេញកិរិយារបស់ខ្លួន បន្ទាប់ពីត្រូវបានយកឈ្នះ។ អ្នកប្រហែលជានិយាយថា អ្នកទើបតែត្រូវបានយកឈ្នះ ប៉ុន្តែតើអ្នកអាចស្ដាប់បង្គាប់រហូតដល់ទីមរណាបានទេ? អ្នកត្រូវតែអាចដើរតាមដល់ទីបញ្ចប់ បើទោះបីជាមាន ឬគ្មានអនាគតក៏ដោយ ហើយអ្នកមិនត្រូវបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ ទោះបីស្ថិតក្នុងបរិយាកាសណាក៏ដោយ។ ជាចុងក្រោយ អ្នកត្រូវតែសម្រេចឱ្យបាននូវទិដ្ឋភាពពីរយ៉ាងនៃទីបន្ទាល់គឺ ទីបន្ទាល់របស់យ៉ូប ការស្ដាប់បង្គាប់រហូតដល់ទីមរណា និងទីបន្ទាល់របស់ពេត្រុស សេចក្ដីស្រឡាញ់ដ៏ក្រៃលែងចំពោះព្រះជាម្ចាស់។ ក្នុងន័យមួយ អ្នកត្រូវតែដូចជាយ៉ូប៖ គាត់បានបាត់បង់ទ្រព្យសម្បត្តិដែលជាសម្ភារៈគ្រប់យ៉ាងទាំងអស់ ហើយត្រូវរំខានដោយការឈឺចាប់ខាងសាច់ឈាមផង ប៉ុន្តែគាត់មិនបានបោះបង់ព្រះនាមព្រះយេហូវ៉ាចោលឡើយ។ នេះហើយជាទីបន្ទាល់របស់យ៉ូប។ ពេត្រុសអាចស្រឡាញ់ព្រះជាម្ចាស់រហូតដល់ទីមរណា។ នៅពេលដែលគាត់ត្រូវគេឆ្កាង ហើយប្រឈមនឹងសេចក្ដីស្លាប់ ក៏គាត់នៅតែស្រឡាញ់ព្រះជាម្ចាស់ដែរ គាត់មិនបានគិតអំពីអនាគតខ្លួនឯង ឬព្យាយាមឱ្យបានសេចក្ដីសង្ឃឹមដ៏ល្អត្រចង់ ឬឱ្យបានគំនិតហួសប្រមាណនោះដែរ ហើយគាត់មានតែព្យាយាមស្រឡាញ់ព្រះជាម្ចាស់ និងស្ដាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ នេះហើយគឺជាបទដ្ឋានដែលអ្នកគួរសម្រេចឱ្យបាន មុនពេលអ្នកពិចារណាចង់ធ្វើទីបន្ទាល់ មុនពេលអ្នកក្លាយជាមនុស្សម្នាក់ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ បន្ទាប់ពីត្រូវបានយកឈ្នះ។ ថ្ងៃនេះ ប្រសិនបើមនុស្សពិតជាស្គាល់សារជាតិ និងឋានៈរបស់ខ្លួនឯងផ្ទាល់ តើពួកគេនឹងនៅតែព្យាយាមស្វែងរកអនាគត និងសេចក្ដីសង្ឃឹមដែរឬទេ? អ្វីដែលអ្នកគួរដឹងគឺដូច្នេះ៖ ទោះបីព្រះជាម្ចាស់ប្រោស ឬមិនប្រោសខ្ញុំឱ្យបានគ្រប់លក្ខណ៍ ក៏ខ្ញុំត្រូវតែដើរតាមព្រះជាម្ចាស់ដែរ។ គ្រប់យ៉ាងដែលទ្រង់ធ្វើនៅពេលនេះ គឺសុទ្ធតែល្អ និងត្រូវបានធ្វើឡើងជាប្រយោជន៍ដល់ខ្ញុំ និងដើម្បីឱ្យនិស្ស័យរបស់យើងអាចផ្លាស់ប្ដូរ ហើយយើងអាចរំដោះខ្លួនឯងពីឥទ្ធិពលរបស់សាតាំង ដើម្បីឱ្យយើងកើតនៅក្នុងទឹកដីដ៏ស្មោកគ្រោក តែក៏នៅអាចរើខ្លួនពីភាពសៅហ្មង ទាំងរលាស់ភាពស្មោកគ្រោក និងឥទ្ធិពលរបស់សាតាំងចេញ រួចទុកវាចោល។ ពិតណាស់ នេះគឺជាសេចក្ដីតម្រូវពីអ្នក តែចំពោះព្រះជាម្ចាស់វិញ វាគ្រាន់តែជាការយកឈ្នះដែលត្រូវបានធ្វើឡើង ដើម្បីឱ្យមនុស្សមានការតាំងចិត្តស្ដាប់បង្គាប់ និងអាចចុះចូលចំពោះការរៀបចំគ្រប់យ៉ាងរបស់ព្រះជាម្ចាស់។ កិច្ចការទាំងអស់នឹងត្រូវសម្រេចតាមរបៀបនេះ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនសុទ្ធតែត្រូវបានយកឈ្នះរួចហើយ ប៉ុន្តែនៅក្នុងពួកគេ គឺនៅតែមានចរិតបះបោរ និងមិនស្ដាប់បង្គាប់ច្រើនដដែល។ ឋានៈពិតរបស់មនុស្ស គឺនៅតូចទាបណាស់ ហើយពួកគេអាចក្លាយជាមនុស្សដែលមានកម្លាំងខ្លាំង ប្រសិនបើមានសង្ឃឹមនិងមើលឃើញអនាគតប៉ុណ្ណោះ។ កង្វះសេចក្ដីសង្ឃឹម និងការមើលឃើញអនាគត ធ្វើឱ្យពួកគេទៅជាគិតអវិជ្ជមាន និងគិតចង់ចាកចេញពីព្រះជាម្ចាស់។ ជាងនេះទៀត មនុស្សពុំមានបំណងចិត្តខ្លាំង ក្នុងការព្យាយាមស្ដែងចេញនូវភាពជាមនុស្សធម្មតា តាមរយៈការរស់នៅនោះទេ។ នេះជារឿងដែលមិនអាចទទួលយកបានទេ។ ហេតុនេះ ខ្ញុំនៅតែនិយាយអំពីការយកឈ្នះដដែល។ តាមពិត ភាពគ្រប់លក្ខណ៍កើតឡើងព្រមគ្នាជាមួយនឹងការយកឈ្នះ៖ នៅពេលដែលអ្នកត្រូវបានយកឈ្នះ ផលដំបូងនៃការប្រោសឱ្យបានគ្រប់លក្ខណ៍ ក៏សម្រេចឡើងដែរ។ កន្លែងដែលមានភាពខុសគ្នារវាងការដែលត្រូវបានយកឈ្នះ និងការដែលត្រូវប្រោសឱ្យគ្រប់លក្ខណ៍ គឺវាអាស្រ័យលើកម្រិតនៃការផ្លាស់ប្ដូរនៅក្នុងមនុស្ស។ ការដែលត្រូវបានយកឈ្នះ គឺជាជំហានដំបូងនៃការប្រោសឱ្យបានគ្រប់លក្ខណ៍ និងមិនមែនមានន័យថា ពួកគេត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទាំងស្រុងនោះឡើយ ក៏មិនបញ្ជាក់ថា ពួកគេត្រូវបានព្រះជាម្ចាស់ទទួលយកទាំងស្រុងដែរ។ បន្ទាប់ពីមនុស្សត្រូវបានយកឈ្នះ មានការផា្លស់ប្ដូរមួយចំនួនខាងឯនិស្ស័យរបស់គេ ប៉ុន្តែការផ្លាស់ប្ដូរនោះនៅតិចជាងមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ឆ្ងាយណាស់។ សព្វថ្ងៃនេះ អ្វីដែលបានធ្វើរួច គឺជាកិច្ចការចាប់ផ្ដើមនៃការប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ គឺការយកឈ្នះពួកគេ ហើយប្រសិនបើអ្នកមិនអាចសម្រេចបាននូវការដែលត្រូវបានយកឈ្នះនេះទេ នោះអ្នកនឹងគ្មានផ្លូវនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ឡើយ ហើយក៏មិនត្រូវបានព្រះជាម្ចាស់ទទួលយកទាំងស្រុងដែរ។ អ្នកនឹងទទួលបានត្រឹមតែព្រះបន្ទូលនៃការវាយផ្ចាល និងការជំនុំជម្រះតិចតួចប៉ុណ្ណោះ តែព្រះបន្ទូលនោះនឹងមិនអាចផ្លាស់ប្ដូរដួងចិត្តរបស់អ្នកទាំងស្រុងបានឡើយ។ ដូច្នេះ អ្នកនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលត្រូវផាត់ចោល។ វាមិនខុសអីពីការសម្លឹងមើលពិធីជប់លៀងដ៏អធិកអធមហូរហៀរនៅពេញតុ តែមិនអាចបរិភោគបាន។ តើនោះមិនមែនជាទិដ្ឋភាពដ៏អណោចអាធ័មចំពោះអ្នកទេឬអី? ដូច្នេះហើយ អ្នកត្រូវតែស្វះស្វែងរកការផ្លាស់ប្ដូរ៖ ទោះជាការដែលត្រូវយកឈ្នះ ឬការដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ សុទ្ធតែពាក់ព័ន្ធនឹងការដែលមាន ឬគ្មានការផ្លាស់ប្ដូរនៅក្នុងចិត្តរបស់អ្នក និងការដែលអ្នកស្ដាប់បង្គាប់ ឬមិនស្ដាប់បង្គាប់ ហើយកត្តានេះកំណត់ថា អ្នកអាចនឹងត្រូវព្រះជាម្ចាស់ទទួលយក ឬមិនទទួលយក។ ចូរដឹងថា «ការដែលត្រូវបានយកឈ្នះ» និង «ការដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍» សុទ្ធតែផ្អែកលើវិសាលភាពនៃការផ្លាស់ប្ដូរ និងការស្ដាប់បង្គាប់ និងកម្រិតនៃសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់។ អ្វីដែលត្រូវតម្រូវនៅថ្ងៃនេះ គឺឱ្យអ្នករាល់គ្នាអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទាំងស្រុង ប៉ុន្តែដំបូងឡើយអ្នកត្រូវតែត្រូវយកឈ្នះជាមុនសិន អ្នកត្រូវតែមានចំណេះដឹងគ្រប់គ្រាន់អំពីការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ត្រូវតែមានសេចក្ដីជំនឿក្នុងការដើរតាម និងត្រូវធ្វើជាមនុស្សម្នាក់ដែលស្វះស្វែងរកការផ្លាស់ប្ដូរ និងស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់។ ទាល់តែពេលនោះ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ ដែលស្វះស្វែងឱ្យបានគ្រប់លក្ខណ៍។ អ្នករាល់គ្នាគួរយល់ថា នៅក្នុងដំណើរការនៃការប្រោសឱ្យគ្រប់លក្ខណ៍ អ្នកនឹងត្រូវបានយកឈ្នះ ហើយនៅក្នុងដំណើរការនៃការដែលត្រូវបានយកឈ្នះ អ្នកនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ថ្ងៃនេះ អ្នកអាចស្វះស្វែងឱ្យបានការប្រោសឱ្យបានគ្រប់លក្ខណ៍ ឬស្វះស្វែងរកការផ្លាស់ប្ដូរភាពជាមនុស្សពីខាងក្រៅ និងការកែលម្អគុណសម្បត្តិរបស់អ្នក ប៉ុន្តែសំខាន់ជាងគេនោះ គឺអ្នកអាចយល់ថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនៅថ្ងៃនេះ មានអត្ថន័យ និងមានប្រយោជន៍៖ កិច្ចការនេះអាចធ្វើឱ្យអ្នកដែលជាមនុស្សដែលកើតក្នុងទឹកដីស្មោកគ្រោក អាចគេចផុតពីភាពស្មោកគ្រោក និងរលាស់វាចេញឱ្យអស់ ហើយវាអាចធ្វើឱ្យអ្នកឈ្នះលើឥទ្ធិពលរបស់សាតាំង និងអាចបោះបង់ឥទ្ធិពលដ៏ខ្មៅងងឹតរបស់សាតាំងចោលទៀតផង។ តាមរយៈការផ្ដោតជាសំខាន់លើសេចក្ដីទាំងនេះ អ្នកត្រូវបានការពារនៅក្នុងទឹកដីដ៏ស្មោកគ្រោនេះ។ ទីបំផុត តើអ្នកនឹងត្រូវសុំឱ្យផ្ដល់នូវទីបន្ទាល់អ្វីខ្លះ? អ្នកបានកើតនៅក្នុងទឹកដីដ៏ស្មោកគ្រោក ប៉ុន្តែអ្នកអាចក្លាយជាមនុស្សដ៏បរិសុទ្ធ មិនធ្លាប់ត្រូវប្រឡាក់ដោយភាពស្មោកគ្រោកសោះ រស់នៅក្រោមអំណាចសាតាំងមែន ប៉ុន្តែដកខ្លួនចេញពីឥទ្ធិពលរបស់សាតាំងបាន ក៏មិនដែលត្រូវសាតាំងសណ្ឋិត ឬរុកកួនឡើយ ថែមទាំងរស់នៅក្នុងព្រះហស្តនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតផង។ នេះគឺជាទីបន្ទាល់ និងជាភ័ស្តុតាងបញ្ជាក់ពីជ័យជម្នះនៅក្នុងសមរភូមិប្រយុទ្ធជាមួយសាតាំង។ អ្នកអាចបោះបង់សាតាំងចោលបាន អ្នកលែងបង្ហាញនិស្ស័យអាក្រក់ តាមរយៈជីវិតរស់នៅរបស់អ្នកទៀតហើយ តែផ្ទុយទៅវិញ អ្នកបានបង្ហាញនូវសេចក្ដីដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សមាន នៅពេលដែលទ្រង់បង្កើតមនុស្សមកគឺ ភាពជាមនុស្សធម្មតា ញាណធម្មតា តម្រិះធម្មតា ការតាំងចិត្តធម្មតាក្នុងការស្រឡាញ់ព្រះជាម្ចាស់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ តាមរយៈការរស់នៅរបស់អ្នកវិញ។ នេះហើយជាទីបន្ទាល់ដែលធ្វើឡើងដោយសត្តិនិកររបស់ព្រះជាម្ចាស់។ អ្នកនិយាយថា «យើងកើតមកក្នុងទឹកដីស្មោកគ្រោក ប៉ុន្តែដោយសារតែការការពាររបស់ព្រះជាម្ចាស់ ដោយសារការដឹកនាំរបស់ទ្រង់ និងដោយសារទ្រង់បានយកឈ្នះយើងរាល់គ្នា នោះយើងបានរើខ្លួនរួចពីឥទ្ធិពលរបស់សាតាំងហើយ។ ដែលយើងអាចស្ដាប់បង្គាប់នៅថ្ងៃនេះ នោះក៏មកពីផលនៃការដែលត្រូវព្រះជាម្ចាស់យកឈ្នះ ហើយមិនមែនមកពីយើងជាមនុស្សល្អ ឬមកពីយើងស្រឡាញ់ព្រះជាម្ចាស់តាំងពីកំណើតនោះឡើយ។ មកពីព្រះជាម្ចាស់បានជ្រើសរើសយើង និងបានកំណត់យើងទុកជាមុន ទើបយើងត្រូវបានយកឈ្នះនៅថ្ងៃនេះ ហើយអាចធ្វើទីបន្ទាល់អំពីទ្រង់ ហើយអាចបម្រើទ្រង់បាន ដូច្នេះ ដោយសារតែទ្រង់បានជ្រើសរើស និងការពារយើង ទើបយើងត្រូវបានសង្គ្រោះ និងត្រូវបានប្រោសឱ្យរួចពីអំណាចរបស់សាតាំង ហើយអាចបោះបង់ភាពស្មោកគ្រោក និងត្រូវបានបន្សុទ្ធនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហមដែរ។»

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០១

កិច្ចការនៅគ្រាចុងក្រោយ ផ្ទុយទៅនឹងច្បាប់ទម្លាប់ទាំងអស់ ហើយទោះបីជាអ្នកត្រូវបណ្ដាសា ឬត្រូវដាក់ទោស ឱ្យតែអ្នកជួយដល់កិច្ចការរបស់ខ្ញុំ និងធ្វើជាប្រយោជន៍ដល់កិច្ចការនៃការយកឈ្នះនៅថ្ងៃនេះ ហើយទោះបីអ្នកគឺជាកូនចៅពូជពង្សម៉ូអាប់ ឬជាកូនចៅនាគដ៏ធំមានសម្បុរក្រហមក៏ដោយ ឱ្យតែអ្នកអាចបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ នៅក្នុងកិច្ចការដំណាក់កាលនេះ ហើយប្រឹងអស់ពីសមត្ថភាពដែលអ្នកអាចធ្វើបាន នោះផលដែលត្រូវទទួល នឹងសម្រេចបានជាមិនខាន។ អ្នកគឺជាកូនចៅនាគដ៏ធំសម្បុរក្រហម ហើយអ្នកក៏ជាពូជពង្សម៉ូអាប់ម្នាក់ដែរ និយាយជារួម មនុស្សគ្រប់គ្នាដែលកើតពីសាច់និងឈាម សុទ្ធតែជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់។ អ្នកគឺជាសត្តនិករមួយរបស់ព្រះជាម្ចាស់ អ្នកមិនគួរមានជម្រើសទេ នេះហើយគឺជាភារកិច្ចរបស់អ្នក។ ពិតណាស់ សព្វថ្ងៃនេះ កិច្ចការរបស់ព្រះអាទិករតម្រង់ឆ្ពោះទៅរកសកលលោកទាំងមូល។ ទោះបីអ្នកកើតចេញពីពូជអំបូរណាក៏ដោយ អ្វីដែលសំខាន់ជាងគេគឺ អ្នកជាសត្តនិកររបស់ព្រះជាម្ចាស់ អ្នករាល់គ្នាដែលជាពូជពង្សរបស់ម៉ូអាប់ សុទ្ធតែជាចំណែកនៃសត្តនិកររបស់ព្រះជាម្ចាស់ ដែលមានភាពខុសគ្នាតែម្យ៉ាងគត់គឺ អ្នកជាមនុស្សដែលមានតម្លៃតូចទាបជាងគេ។ ថ្ងៃនេះ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានអនុវត្តនៅក្នុងចំណោមសត្តនិករទាំងអស់ និងតម្រង់ទៅរកសកលលោកទាំងមូល ទើបព្រះអាទិករសម្រាំងជ្រើសរើសមនុស្ស ហេតុការណ៍ ឬវត្ថុណាមួយ មកធ្វើកិច្ចការរបស់ទ្រង់ដោយសេរី។ ទ្រង់មិនខ្វល់ថា អ្នកធ្លាប់ជាពូជពង្សណាឡើយ ឱ្យតែអ្នកជាសត្តនិកររបស់ទ្រង់ ហើយឱ្យតែអ្នកមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ គឺកិច្ចការនៃការយកឈ្នះ និងការធ្វើទីបន្ទាល់ នោះទ្រង់នឹងអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងអ្នក ដោយគ្មានការរារែកឡើយ។ ការនេះកម្ចាត់កម្ចាយសញ្ញាណបែបប្រពៃណីរបស់មនុស្សដែលជឿថា ព្រះជាម្ចាស់មិនធ្វើការនៅក្នុងចំណោមសាសន៍ដទៃ ជាពិសេស គឺមិនធ្វើការនៅក្នុងចំណោមមនុស្សដែលត្រូវបណ្ដាសា និងជាមនុស្សតូចទាបឡើយ។ សម្រាប់អស់អ្នកដែលត្រូវបណ្ដាសា មនុស្សជំនាន់ក្រោយទាំងអស់ដែលកើតពីពួកគេ នឹងត្រូវបណ្ដាសាអស់កល្បជានិច្ច ដោយគ្មានឱកាសនឹងបានសង្គ្រោះទាល់តែសោះ។ ព្រះជាម្ចាស់នឹងមិនយាងចុះមក ហើយធ្វើនៅក្នុងទឹកដីសាសន៍ដទៃ ហើយក៏មិនដាក់ព្រះបាទជាន់លើទឹកដីស្មោកគ្រោកដែរ ដ្បិតព្រះអង្គគឺជាព្រះដ៏បរិសុទ្ធ។ សញ្ញាណទាំងអស់នេះត្រូវបានកម្ចាត់កម្ចាយដោយកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ចូរដឹងថា ព្រះជាម្ចាស់គឺជាព្រះនៃសត្តិនិករទាំងអស់ ទ្រង់មានអំណាចលើផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើទាំងអស់ ហើយទ្រង់មិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែលប៉ុណ្ណោះទេ។ ដូច្នេះ កិច្ចការនៅក្នុងប្រទេសចិននេះ គឺពិតជាមានសារៈសំខាន់ឥតឧបមា ហើយតើកិច្ចការនេះនឹងមិនត្រូវសុសសាយទៅគ្រប់បណ្ដាប្រជាជាតិទាំងអស់ទេ មែនទេ? ទីបន្ទាល់ដ៏ធំមួយស្ដីអំពីអនាគតនឹងមិនត្រូវកំណត់តែត្រឹមប្រទេសចិននោះទេ។ ប្រសិនបើព្រះជាម្ចាស់បានយកឈ្នះអ្នករាល់គ្នា តើវិញ្ញាណអាក្រក់ជឿដែរឬទេ? ពួកវាមិនយល់អំពីការដែលត្រូវបានយកឈ្នះ ឬយល់ពីព្រះចេស្ដាដ៏មហិមារបស់ព្រះជាម្ចាស់ឡើយ ហើយទាល់តែពេលដែលរាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ ទូទាំងសកលលោក មើលឃើញផលចុងក្រោយនៃកិច្ចការនេះ ទើបសត្តនិករទាំងអស់នឹងត្រូវបានយកឈ្នះ។ គ្មាននរណាម្នាក់អន់ខ្សោយ ឬពុករលួយជាងពូជពង្សម៉ូអាប់នោះទេ។ ទាល់តែមនុស្សទាំងអស់នេះត្រូវបានយកឈ្នះ ពោលគឺពួកគេជាមនុស្សពុករលួយបំផុត ជាមនុស្សដែលមិនទទួលស្គាល់ព្រះជាម្ចាស់ ឬជឿថា មានព្រះជាម្ចាស់មួយអង្គដែលត្រូវបានយកឈ្នះ ហើយទទួលស្គាល់ព្រះជាម្ចាស់នៅនឹងមាត់របស់គេ ព្រមទាំងសរសើរតម្កើងទ្រង់ ហើយអាចស្រឡាញ់ទ្រង់ផង ទើបហៅថាជាទីបន្ទាល់នៃការយកឈ្នះ។ ទោះបីអ្នករាល់គ្នាមិនមែនជាពេត្រុស ក៏អ្នកបានរស់នៅក្នុងរូបកាយជាពេត្រុស អ្នកអាចមានទីបន្ទាល់របស់ពេត្រុស និងទីបន្ទាល់របស់យ៉ូប នេះហើយគឺជាទីបន្ទាល់ដ៏អស្ចារ្យបំផុត។ ជាចុងក្រោយ អ្នកនឹងនិយាយថា «យើងរាល់គ្នាមិនមែនជាសាសន៍អ៊ីស្រាអែលទេ តែយើងជាពូជពង្សម៉ូអាប់ដែលត្រូវគេបោះបង់ចោល យើងមិនមែនជាពេត្រុសទេ គុណសម្បត្តិរបស់យើងក៏មិនអាចដូចគាត់ ឬដូចយ៉ូបឡើយ ហើយយើងមិនទាំងអាចប្រៀបធៀបទៅនឹងការតាំងចិត្តរបស់ប៉ុលក្នុងការរងទុក្ខដើម្បីព្រះជាម្ចាស់ ហើយថ្វាយជីវិតរបស់គាត់ផ្ទាល់ដាច់ដល់ព្រះជាម្ចាស់ឡើយ ហើយយើងអន់ខ្លាំងណាស់ ដូច្នេះហើយ យើងគ្មានគុណសម្បត្តិនឹងអាស្រ័យផលពីព្រះពររបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់នៅតែលើកយើងរាល់គ្នាឡើងនៅថ្ងៃនេះ ដូច្នេះ យើងត្រូវតែផ្គាប់ព្រះទ័យព្រះជាម្ចាស់ ហើយទោះបីយើងពុំមានគុណសម្បត្តិ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក៏ដោយ ក៏យើងស៊ូផ្គាប់ព្រះទ័យព្រះជាម្ចាស់ដែរ ពោលគឺយើងមានការតាំងចិត្តបែបនេះរួចហើយ។ យើងជាពូជពង្សម៉ូអាប់ ហើយយើងក៏ត្រូវបណ្ដាសាផង។ ការនេះត្រូវបានប្រកាសដោយព្រះជាម្ចាស់ ហើយយើងមិនអាចផ្លាស់ប្ដូររឿងនេះបានឡើយ ប៉ុន្តែការស្ដែងចេញតាមការរស់នៅរបស់យើង និងចំណេះដឹងរបស់យើងអាចផ្លាស់ប្ដូរបាន ហើយយើងបានតាំងចិត្តផ្គាប់ព្រះទ័យព្រះជាម្ចាស់ហើយ។» កាលណាអ្នកមានការតាំងចិត្តនេះ នោះវាបង្ហាញថា អ្នកបានធ្វើបន្ទាល់អំពីការដែលត្រូវបានយកឈ្នះរួចទៅហើយ។

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០២

លទ្ធផលចង់បានអំពីកិច្ចការនៃការយកឈ្នះ សំខាន់គឺ ដើម្បីឱ្យផ្នែកសាច់ឈាមរបស់មនុស្សឈប់ធ្វើការបះបោរ គឺដើម្បីឱ្យគំនិតរបស់មនុស្សទទួលបាននូវចំណេះដឹងថ្មីអំពីព្រះជាម្ចាស់ ដើម្បីឱ្យដួងចិត្ដរបស់គេបានស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងហ្មត់ចត់ និងដើម្បីឱ្យមនុស្សមានចិត្ដប្រាថ្នាចង់ធ្វើថ្វាយព្រះជាម្ចាស់។ មនុស្សមិនបានរាប់ថាត្រូវបានយកឈ្នះ នៅពេលដែលចរិតដើម ឬសាច់ឈាមរបស់ពួកគេបានផ្លាស់ប្ដូរទេ ហើយនៅពេលដែលការគិត មនសិការ និងញាណរបស់មនុស្សផ្លាស់ប្ដូរ ពោលគឺនៅពេលដែលអាកប្បកិរិយាផ្នែកចិត្ដគំនិតរបស់អ្នកផ្លាស់ប្ដូរ នោះគឺជាពេលដែលព្រះជាម្ចាស់បានយកឈ្នះលើអ្នកហើយ។ នៅពេលដែលអ្នកបានតាំងចិត្ដស្ដាប់បង្គាប់ និងបានទទួលយកនូវចិត្ដគំនិតថ្មី នៅពេលដែលអ្នកលែងនាំយកនូវសញ្ញាណ ឬចេតនាផ្ទាល់ខ្លួនចំពោះព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់តទៅទៀតហើយនៅពេលដែលខួរក្បាលរបស់អ្នកអាចគិតបានជាធម្មតា ពោលគឺនៅពេលដែលអ្នកអាចថ្វាយខ្លួនឯងសម្រាប់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ដ នោះអ្នកជាប្រភេទមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះទាំងស្រុងហើយ។ នៅក្នុងសាសនា មនុស្សជាច្រើនរងទុក្ខយ៉ាងខ្លាំងពេញមួយជីវិតរបស់ពួកគេ៖ ពួកគេលត់ដំរូបកាយរបស់ខ្លួន និងផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយពួកគេថែមទាំងបន្ដរងទុក្ខ ព្រមទាំងស៊ូទ្រាំនៅពេលដែលពួកគេហៀបនឹងស្លាប់! មនុស្សមួយចំនួននៅតែធ្វើការតមអាហារនៅថ្ងៃនៃសេចក្ដីស្លាប់របស់ខ្លួនចូលមកដល់។ ពួកគេបានបដិសេធខ្លួនឯងពេញមួយជីវិត គឺបដិសេធនូវម្ហូបអាហារឆ្ងាញ់ៗ និងសម្លៀកបំពាក់ល្អៗ ដោយផ្ដោតលើការរងទុក្ខតែប៉ុណ្ណោះ។ ពួកគេអាចលត់ដំរូបកាយរបស់ខ្លួន និងបោះបង់ចោលនូវផ្នែកខាងសាច់ឈាមរបស់គេ។ ស្មារតីសម្រាប់ការស៊ូទ្រាំរបស់ពួកគេ ពិតជាគួរឱ្យសរសើរ។ ប៉ុន្ដែការគិត បំណង និងឥរិយាបថផ្នែកចិត្ដគំនិត ព្រមទាំងធម្មជាតិដើមរបស់ពួកគេមិនទាន់ត្រូវបានដោះស្រាយ សូម្បីតែបន្ដិចនៅឡើយ។ ពួកគេខ្វះនូវចំណេះដឹង ដ៏ពិតប្រាកដអំពីខ្លួនឯង។ រូបភាពនៅក្នុងចិត្តរបស់ពួកគេអំពីព្រះជាម្ចាស់គឺទ្រង់ជាព្រះពីបុរាណ ជាព្រះដ៏ស្រពេចស្រពិល។ ការតាំងចិត្ដរបស់គេក្នុងការរងទុក្ខសម្រាប់ព្រះជាម្ចាស់កើតចេញពីការខ្នះខ្នែង និងលក្ខណៈវិជ្ជមានរបស់ពួកគេ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក្ដី ក៏ពួកគេមិនយល់ពីទ្រង់ និងមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ ពួកគេខំធ្វើការ ហើយនិងរងទុក្ខសម្រាប់ព្រះជាម្ចាស់ទាំងងងឹតងងល់។ ពួកគេមិនឱ្យតម្លៃលើអ្វីទាំងអស់ លើការយល់ឃើញ ខ្វល់ខ្វាយបន្ដិចបន្ដួចអំពីរបៀបដែលធានាឱ្យបានថា ការបម្រើរបស់ពួកគេពិតជាបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពួកគេក៏មិនសូវដឹងពីរបៀបទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់។ ព្រះជាម្ចាស់ដែលពួកគេបម្រើ មិនមែនជាព្រះនៅក្នុងរូបអង្គពីដើមរបស់ទ្រង់ឡើយ ប៉ុន្ដែជាព្រះដែលពួកគេបានស្រមើស្រម៉ៃ ជាព្រះដែលពួកគេបានត្រឹមតែឮ ឬត្រឹមតែបានអាននៅក្នុងសំណេររឿងព្រេងតែប៉ុណ្ណោះ។ បន្ទាប់មក ពួកគេក៏ប្រើប្រាស់ការស្រមើស្រម៉ៃចេញជារូបរាង និងជំនឿស៊ប់ ដើម្បីរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យធ្វើ។ ការបម្រើរបស់ពួកគេគឺមិនត្រឹមត្រូវឡើយ ជាក់ស្ដែង គឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេពិតជាអាចបម្រើស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ មិនថាពួកគេរងទុក្ខវេទនាដោយអំណរយ៉ាងណា ការយល់ឃើញរបស់ពួកគេកាលពីមុនចំពោះការបម្រើ និងចិត្ដគំនិតរបស់ពួកគេចំពោះលក្ខណៈរបស់ព្រះជាម្ចាស់ គឺនៅតែដដែល ដ្បិតពួកគេមិនបានឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការបន្សុទ្ធ និងការប្រទានឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនមាននរណាបានណែនាំពួកគេឱ្យប្រើប្រាស់សេចក្ដីពិតដែរ។ សូម្បីតែពេលដែលពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេធ្លាប់បានឃើញព្រះសង្គ្រោះដែរ។ ពួកគេបានត្រឹមតែស្គាល់ទ្រង់តាមរយៈការនិទានប្រាប់ និងការឮតៗគ្នាតែប៉ុណ្ណោះ។ ជាលទ្ធផលការបម្រើរបស់ពួកគេ មានចំនួនមិនលើសពីការបម្រើម្ដងម្កាលដោយធ្វើទាំងបិទភ្នែក ដូចជាមនុស្សខ្វាក់បម្រើឪពុកឡើយ។ តើការបម្រើបែបនេះអាចទទួលបានអ្វី? ហើយតើនរណាយល់ព្រមឱ្យធ្វើវា? ចាប់តាំងពីដើមដំបូងរហូតមកដល់ចុងបំផុត ការបម្រើរបស់ពួកគេនៅតែដដែលជារហូតមក។ ពួកគេទទួលតែមេរៀនដែលមនុស្សបានរៀបចំ ហើយយកការបម្រើរបស់ពួកគេដោយផ្អែកលើលក្ខណៈធម្មជាតិរបស់គេ និងធ្វើតាមការពេញចិត្ដរបស់ខ្លួនតែប៉ុណ្ណោះ។ តើការធ្វើបែបនេះ អាចនាំឱ្យមានរង្វាន់អ្វីដែរ? សូម្បីតែពេត្រុសដែលជាអ្នកបានឃើញព្រះយេស៊ូវគ្រីស្ទ ក៏មិនបានដឹងពីរបៀបបម្រើដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ គឺលោកបានដឹងអំពីការនេះក្នុងពេលចុងក្រោយ នៅពេលដែលលោកមានវ័យចំណាស់ទៅហើយ។ តើសេចក្ដីនេះបាននិយាយអ្វីខ្លះអំពីមនុស្សខ្វាក់ទាំងនោះ ដែលមិនមានបទពិសោធក្នុងការដោះស្រាយ ឬការទទួលការលួសកាត់សូម្បីតែបន្ដិច និងអស់អ្នកដែលមិនមាននរណាដឹកនាំនោះ? តើការបម្រើរបស់មនុស្សនៅក្នុងចំណោមអ្នករាល់គ្នានាពេលនេះ មិនដូចជាមនុស្សខ្វាក់ទាំងនោះទេឬអី? មនុស្សអស់ទាំងនោះដែលមិនបានទទួលការជំនុំជម្រះ មិនបានទទួលការលួសកាត់ និងការដោះស្រាយ និងអស់អ្នកដែលមិនមានការផ្លាស់ប្ដូរ តើពួកគេមិនត្រូវបានយកឈ្នះទាំងស្រុងទេឬ? តើមនុស្សបែបនេះមានប្រយោជន៍អ្វី? ប្រសិនបើការគិតរបស់អ្នក ចំណេះដឹងរបស់អ្នកអំពីជីវិត និងចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ បង្ហាញពីការមិនមានការផ្លាស់ប្ដូរ ហើយអ្នកមិនទទួលបានអ្វីទាំងអស់ នោះអ្នកនឹងមិនទទួលបានអ្វីគួរឱ្យកត់សម្គាល់នៅក្នុងការបម្រើរបស់អ្នកឡើយ! បើគ្មាននិមិត្ដ និងចំណេះដឹងថ្មីអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងមិនទទួលបានការយកឈ្នះឡើយ។ វិធីរបស់អ្នកក្នុងការដើរតាមព្រះជាម្ចាស់នឹងដូចជាមនុស្សដែលរងទុក្ខ និងតមអាហារ៖ គឺមានតម្លៃតិចណាស់! វាច្បាស់ណាស់ ដ្បិតមានទីបន្ទាល់តិចតួចប៉ុណ្ណោះនៅក្នុងអ្វីដែលគេធ្វើ បានជាខ្ញុំមានបន្ទូលថាការបម្រើរបស់គេ គឺឥតប្រយោជន៍សោះឡើយ! ពេញមួយជីវិតរបស់ពួកគេ មនុស្សទាំងនោះរងទុក្ខលំបាក និងចំណាយពេលនៅក្នុងមន្ទីរឃុំឃាំង។ ពួកគេប្រឹងអត់ទ្រាំជានិច្ច ស្រលាញ់ជានិច្ច ហើយពួកគេផ្ទុកឈើឆ្កាងជានិច្ច ពួកគេត្រូវបានលោកិយមើលងាយ និងបដិសេធ ពួកគេជួបប្រទះការលំបាកគ្រប់យ៉ាង ហើយទោះបីជាពួកគេស្ដាប់បង្គាប់រហូតដល់ទីបញ្ចប់ក៏ដោយ ក៏ពួកគេនៅតែមិនត្រូវបានយកឈ្នះដែរ ព្រមទាំងមិនអាចធ្វើទីបន្ទាល់អំពីការដែលត្រូវបានយកឈ្នះឡើយ។ ពួកគេបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅខាងក្នុងវិញ ពួកគេមិនបានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ គ្មានគំនិត សញ្ញាណចាស់ៗ ការអនុវត្តផ្នែកសាសនា ចំណេះដឹងដែលមនុស្សបង្កើត និងគំនិតជាមនុស្សណាមួយរបស់ពួកគេដែលត្រូវបានដោះស្រាយនោះឡើយ។ គ្មានតម្រុយអំពីគំនិតថ្មីនៅក្នុងពួកគេឡើយ សូម្បីតែបន្ដិច។ គ្មានចំណេះដឹងណាមួយរបស់ពួកគេស្ដីពីព្រះជាម្ចាស់ដែលពិត និងសុក្រឹតនោះឡើយ។ ពួកគេបានយល់ច្រឡំចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើការនេះបម្រើដល់ព្រះជាម្ចាស់ដែរឬទេ? មិនថាចំណេះដឹងរបស់អ្នកកាលពីមុន ស្ដីពីព្រះជាម្ចាស់បែបណានោះទេ ប្រសិនបើថ្ងៃនេះនៅតែដដែល ហើយអ្នកនៅតែបន្ដយកចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ទៅធ្វើជាមូលដ្ឋាន តាមសញ្ញាណ និងគំនិតផ្ទាល់ខ្លួនរបស់អ្នក ដោយមិនខ្វល់ថាព្រះជាម្ចាស់ធ្វើអ្វីនោះ ពោលគឺ ប្រសិនបើអ្នកមិនមានចំណេះដឹងថ្មី និងពិតប្រាកដ ហើយបើសិនជាអ្នកមិនអាចដឹងអំពីរូបអង្គ និងនិស្ស័យពិតរបស់ព្រះជាម្ចាស់ទេនោះប្រសិនបើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៅតែទទួលការដឹកមុខពីគំនិតបែបសក្ដិភូមិ និងបែបអបិយជំនឿ ហើយនៅតែកើតឡើងពីការស្រមើស្រមៃ និងសញ្ញាណរបស់មនុស្ស នោះអ្នកមិនទាន់ត្រូវបានយកឈ្នះឡើយ។ គ្រប់ទាំងព្រះបន្ទូលជាច្រើនដែលខ្ញុំបានថ្លែងទៅកាន់អ្នកឥឡូវនេះ គឺដើម្បីឱ្យអ្នកដឹង មានចំណេះដឹងនេះដើម្បីដឹកនាំអ្នកទៅកាន់ចំណេះដឹងដែលថ្មីជាងមុន និងមានភាពសុក្រឹតផង។ ព្រះបន្ទូលទាំងនេះ ក៏មានន័យផងដែរដើម្បីលុបបំបាត់នូវសញ្ញាណចាស់ៗ និងចំណេះដឹងចាស់ៗនៅក្នុងអ្នក ដើម្បីឱ្យអ្នកអាចមានចំណេះដឹងថ្មី។ ប្រសិនបើអ្នកហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ នោះចំណេះដឹងរបស់អ្នកនឹងផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ដរាបណាដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយដួងចិត្ដដែលស្ដាប់បង្គាប់ នោះការយល់ឃើញរបស់អ្នក នឹងមានលក្ខណៈខុសពីមុនស្រឡះ។ ដរាបណាអ្នកអាចទទួលយកនូវការវាយផ្ចាលម្ដងហើយម្ដងទៀតបាន នោះចិត្ដគំនិតចាស់របស់អ្នកនឹងផ្លាស់ប្រែជាបន្ដបន្ទាប់។ ដរាបណាចិត្ដគំនិរបស់អ្នកត្រូវបានជំនួសដោយអ្វីដែលថ្មី នោះការប្រព្រឹត្តរបស់អ្នកក៏នឹងផ្លាស់ប្ដូរតាមនោះដែរ។ តាមវិធីនេះ ការបម្រើរបស់អ្នកនឹងកាន់តែឆាប់ដល់គោលដៅ គឺកាន់តែអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នក ចំណេះដឹងរបស់អ្នកអំពីជីវិតមនុស្ស និងសញ្ញាណរបស់អ្នកអំពីព្រះជាម្ចាស់ នោះលក្ខណៈធម្មជាតិរបស់អ្នកក៏នឹងថមថយបន្ដិចម្ដងៗដែរ។ នេះគឺជាផលប៉ះពាល់នៅពេលដែលព្រះជាម្ចាស់យកឈ្នះលើមនុស្ស វាជាការផ្លាស់ប្ដូរដែលកើតឡើងចំពោះមនុស្ស ហើយគ្មានអ្វីក្រៅពីនេះឡើយ។ នៅក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ប្រសិនបើអ្វីទាំងអស់ដែលអ្នកដឹងគឺជាការលត់ដំរូបកាយ ការស៊ូទ្រាំ និងការរងទុក្ខ ហើយអ្នកមិនដឹងថាតើវាជាការត្រឹមត្រូវ ឬមិនត្រឹមត្រូវ រឹតតែមិនដឹងថាតើការនេះធ្វើដើម្បីជាប្រយោជន៍របស់នរណា នោះតើឱ្យការអនុវត្ដន៍បែបនេះដឹកនាំទៅរកការផ្លាស់ប្ដូរម្ដេចបាន?

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០៣

តើការដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ មានន័យដូចម្ដេច? តើការដែលត្រូវបានយកឈ្នះមានន័យដូចម្ដេច? តើត្រូវមានលក្ខណវិនិច្ឆ័យអ្វីខ្លះ ដើម្បីឱ្យមនុស្សត្រូវបានយកឈ្នះ? ទាំងការយកឈ្នះ និងការប្រោសឱ្យបានគ្រប់លក្ខណ៍ គឺជាគោលបំណងនៃការធ្វើឱ្យមនុស្សមាននូវលក្ខណៈពេញលេញ ដើម្បីឱ្យគេអាចត្រូវបានស្ដារទៅរកលក្ខណៈដើមឡើងវិញ និងត្រូវបានរំដោះឱ្យរួចចេញ ពីនិស្ស័យពុករលួយរបស់គេបែបសាតាំង និងឥទ្ធិពលរបស់សាតាំង។ ការត្រូវបានយកឈ្នះនេះបានកើតមកយ៉ាងរួសរាន់នៅក្នុងដំណើរការនៃការធ្វើការលើមនុស្ស។ ពិតណាស់ វាជាជំហានដំបូងនៃកិច្ចការនោះ។ ការប្រោសឱ្យបានគ្រប់លក្ខណ៍ គឺជាជំហានទីពីរ ហើយវាជាកិច្ចការបង្ហើយ។ មនុស្សម្នាក់ៗត្រូវតែឆ្លងកាត់នូវដំណើរការនៃការយកឈ្នះនេះ។ ប្រសិនបើមិនដូច្នេះទេ ពួកគេនឹងមិនមានផ្លូវបានស្គាល់ព្រះជាម្ចាស់ឡើយ ហើយគេក៏នឹងមិនដឹងថាមានព្រះជាម្ចាស់គង់នៅដែរ គឺមានន័យថា ពួកគេមិនអាចទទួលស្គាល់ព្រះជាម្ចាស់បានឡើយ។ ហើយប្រសិនបើមនុស្សមិនទទួលស្គាល់ព្រះជាម្ចាស់ វាក៏មិនអាចឱ្យពួកគេទទួលបានការប្រទានឱ្យមានលក្ខណៈពេញលេញពីព្រះជាម្ចាស់ដែរ ដ្បិតអ្នកមិនបានបំពេញតាមលក្ខណវិនិច្ឆ័យនៃការដែលធ្វើឱ្យពួកគេបានពេញលេញនេះទេ។ ប្រសិនបើអ្នកមិនទទួលស្គាល់ព្រះជាម្ចាស់ទេ នោះតើអ្នកអាចស្គាល់ទ្រង់ម្ដេចបាន? តើអ្នកអាចស្វែងរកព្រះអង្គបានយ៉ាងដូចម្ដេច? អ្នកនឹងមិនអាចធ្វើ បន្ទាល់អំពីទ្រង់បានឡើយ ហើយអ្នកក៏មិនសូវមានជំនឿដើម្បីធ្វើឱ្យព្រះអង្គគាប់ព្រះហឫទ័យដែរ។ ដូចនេះ ចំពោះអស់អ្នកដែលចង់ឱ្យមាន ការប្រទានឱ្យបានពេញលេញ ជំហានដំបូងត្រូវតែឆ្លងកាត់កិច្ចការនៃការយកឈ្នះជាមុនសិន។ នេះគឺជាលក្ខខណ្ឌទីមួយ។ ប៉ុន្ដែ ទាំងការយកឈ្នះ និងការប្រោសឱ្យបានគ្រប់លក្ខណ៍មានលំដាប់លំដោយ ដើម្បីធ្វើការនៅក្នុងមនុស្ស និងដើម្បីផ្លាស់ប្ដូរពួកគេ ហើយចំណុចនីមួយៗគឺជាផ្នែកនៃកិច្ចការគ្រប់គ្រងមនុស្ស។ ជំហានទាំងពីរនេះត្រូវបានតម្រូវក្នុងការធ្វើឱ្យនរណាម្នាក់បានពេញលេញ ហើយមិនអាចបដិសេធមួយណាបានឡើយ។ វាពិតណាស់ថា «ការត្រូវបានយកឈ្នះ» ស្ដាប់ទៅដូចជាមិនល្អសោះ ប៉ុន្ដែតាមពិត ដំណើរការនៃការយកឈ្នះលើនរណាម្នាក់ គឺជាដំណើរការនៃការផ្លាស់ប្ដូរពួកគេ។ នៅពេលដែលអ្នកត្រូវបានយកឈ្នះ នោះនិស្ស័យពុករលួយរបស់អ្នកប្រហែលជាមិនត្រូវបានលុបបំបាត់ចោលទាំងស្រុងទេ ប៉ុន្ដែអ្នកនឹងបានស្គាល់ពីវា។ តាមរយៈកិច្ចការនៃការយកឈ្នះនេះ អ្នកនឹងបានស្គាល់នូវភាពជាមនុស្សដែលអន់ថយរបស់អ្នក ព្រមទាំងភាពរឹងទទឹងរបស់អ្នកដែរ។ ទោះបីជាក្នុងរយៈពេលដ៏ខ្លីអ្នកនឹងមិនអាចបោះបង់ចោល ឬផ្លាស់ប្ដូរនូវចំណុចទាំងនេះក៏ដោយ ក៏អ្នកនឹងបានស្គាល់ពីវាដែរ ហើយការនេះនឹងធ្វើជាគ្រឹះសម្រាប់ភាពគ្រប់លក្ខណ៍របស់អ្នក។ ដូចនេះ ទាំងការយកឈ្នះ និងការប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវបានធ្វើឡើងតាមលំដាប់លំដោយ ដើម្បីផ្លាស់ប្ដូរមនុស្ស ដើម្បីកំចាត់ចោលនូវនិស្ស័យពុករលួយបែបសាតាំងរបស់គេ ដើម្បីឱ្យពួកគេអាចថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់។ ការត្រូវបានយកឈ្នះ គឺគ្រាន់តែជាជំហានដំបូងនៅក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សប៉ុណ្ណោះ ហើយក៏ជាជំហានដំបូងនៅក្នុងការដែលមនុស្សធ្វើការថ្វាយខ្លួនទៅព្រះជាម្ចាស់ទាំងស្រុងដែរ ហើយវានៅទាបជាងជំហាននៃការប្រោសឱ្យបានគ្រប់លក្ខណ៍នោះទេ។ និស្ស័យនៃជីវិតរបស់មនុស្សដែលត្រូវបានយកឈ្នះ មានការផ្លាស់ប្ដូរតិចជាងនិស្ស័យនៃជីវិតរបស់មនុស្សដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ឆ្ងាយណាស់។ ការដែលត្រូវបានយកឈ្នះ និងការត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍មានការយល់ឃើញខុសពីគ្នា ពីព្រោះចំណុចទាំងពីរនេះស្ថិតនៅក្នុងដំណាក់កាលនៃកិច្ចការខុសគ្នា ហើយក៏ព្រោះតែចំណុចទាំងពីរនេះបាននាំមនុស្សទៅរកស្ដង់ដារផ្សេងគ្នាដែរ។ ការយកឈ្នះបាននាំមនុស្សទៅរកស្ដង់ដារដែលទន់ទាបជាងមុន រីឯការប្រោសឱ្យបានគ្រប់លក្ខណ៍នាំឱ្យមនុស្សឈានទៅរកស្តង់ដារដែលខ្ពស់ជាងមុន។ មនុស្សដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍គឺជាមនុស្សសុចរិត គឺមនុស្សត្រូវបានប្រទានឱ្យបានបរិសុទ្ធ។ ពួកវាជាការកែច្នៃនៃកិច្ចការគ្រប់គ្រងមនុស្ស ឬជាផលិតផលសម្រេច។ ទោះបីជាពួកគេមិនមែនជាមនុស្សគ្រប់លក្ខណ៍ក្ដី ក៏ពួកគេជាមនុស្សដែលស្វែងរកការរស់នៅក្នុង ជីវិតដ៏មានន័យដែរ។ មនុស្សដែលត្រូវបានយកឈ្នះ ទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ដោយមាត់របស់ពួកគេតែប៉ុណ្ណោះ ពួកគេទទួលស្គាល់ថា ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ដោយព្រះបន្ទូលបានលេចមកជាសាច់ឈាម ហើយថាព្រះជាម្ចាស់បានយាងមកលើផែនដីនេះ ដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាល។ ពួកគេក៏ទទួលស្គាល់ថាការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយការវាយប្រដៅ និងការបន្សុទ្ធរបស់ព្រះអង្គសុទ្ធតែមានប្រយោជន៍ដល់មនុស្ស។ ពួកគេទើបតែចាប់ផ្ដើមមាននូវលក្ខណៈដូចមនុស្សប៉ុណ្ណោះ។ ពួកគេមាននូវការយល់ដឹងជ្រៅជ្រះអំពីជីវិត ប៉ុន្ដែពួកគេនៅតែមានភាពស្រពេចស្រពិលនៅឡើយ។ ម្យ៉ាងទៀត ពួកគេទើបតែចាប់ផ្ដើមមាននូវភាពជាមនុស្សប៉ុណ្ណោះ។ នេះជាឥទ្ធិពលនៃការដែលត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សបានបោះជំហាននៅក្នុងផ្លូវឆ្ពោះទៅរកភាពគ្រប់លក្ខណ៍ និស្ស័យចាស់របស់ពួកគេ អាចមានលទ្ធភាពផ្លាស់ប្ដូរបាន។ លើសពីនេះទៅទៀត ជីវិតរបស់ពួកគេនៅបន្ដរីកចម្រើន ហើយជាបន្ដបន្ទាប់ ពួកគេក៏ចូលទៅក្នុងសេចក្ដីពិតកាន់តែជ្រៅ។ ពួកគេអាចស្អប់ខ្ពើមលោកិយ និងអស់អ្នកដែលមិនស្វែងរកសេចក្ដីពិត។ ពួកគេស្អប់ខ្លួនឯងជាពិសេស ប៉ុន្ដែលើសពីនេះទៅទៀតនោះ គឺពួកគេស្គាល់ខ្លួនឯងយ៉ាងច្បាស់។ ពួកគេសុខចិត្ដរស់នៅដោយសេចក្ដីពិត និងយកវាធ្វើជាគោលដៅក្នុងការស្វែងរកសេចក្ដីពិត។ ពួកគេមិនមានបំណងរស់នៅក្នុងគំនិតដែលគ្រប់គ្រងដោយខួរក្បាលរបស់ពួកគេទេ ហើយពួកគេមានអារម្មណ៍ថាស្អប់ខ្ពើមចំពោះការរាប់ខ្លួនឯងជាសុចរិតរបស់មនុស្ស ភាពក្រអឺតក្រទម និងអំនួត។ ពួកគេនិយាយដោយស្មារតីរឹងប៉ឹង ដោះស្រាយអ្វីៗដោយវិចារណញ្ញាណ និងប្រកបដោយប្រាជ្ញា និងមានភាពស្មោះត្រង់ ព្រមទាំងស្ដាប់បង្គាប់ព្រះជាម្ចាស់។ ប្រសិនបើពួកគេប្រទះនឹងករណីនៃការវាយផ្ចាល និងការជំនុំជម្រះ ពួកគេមិនត្រឹមតែមិនអសកម្ម ឬខ្សោយឡើយ តែថែមទាំងដឹងគុណចំពោះការវាយផ្ចាល និងការជំនុំជម្រះមកពីព្រះជាម្ចាស់ទៀតផង។ ពួកគេជឿថា ពួកគេមិនអាចគ្មាននូវការវាយផ្ចាល និងការជំនុំជម្រះពីព្រះជាម្ចាស់ទេ ព្រោះការនេះអាចជួយការពារពួកគេបាន។ ពួកគេមិនស្វែករកសេចក្ដីជំនឿនៃសន្ដិភាព និងអំណរ ព្រមទាំងការស្វែងរកនូវនំប៉័ង ដើម្បីចម្អែតសេចក្ដីស្រេកឃ្លានដែរ។ ពួកគេក៏មិនស្វែងរកការសប្បាយផ្នែកសាច់ឈាមដែរ។ នេះជាអ្វីដែលកើតឡើងនៅក្នុងមនុស្សដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ក្រោយពីមនុស្សត្រូវបានយកឈ្នះ ពួកគេទទួលស្គាល់ថា ពិតជាមានព្រះជាម្ចាស់មែន ប៉ុន្ដែការទទួលស្គាល់នោះ ត្រូវបានបើកបង្ហាញនៅក្នុងពួកគេក្នុងចំនួននៃរបៀបដែលមានកំណត់។ តើពាក្យថា ព្រះបន្ទូលលេចមកជាសាច់ឈាម មានន័យយ៉ាងណាឱ្យពិតប្រាកដទៅ? តើពាក្យថាយកកំណើតជាមនុស្សមានន័យដូចម្ដេច? តើព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្សបានធ្វើអ្វីខ្លះ? តើអ្វីជាគោលដៅ និងសារៈសំខាន់នៃកិច្ចការរបស់ទ្រង់? ក្រោយពីបានឆ្លងកាត់បទពិសោធពីកិច្ចការជាច្រើនរបស់ទ្រង់ ហើយក្រោយពីមានបទពិសោធពីទង្វើរបស់ទ្រង់នៅក្នុងសាច់ឈាមមក តើអ្នកទទួលបានអ្វីខ្លះ? មានតែក្រោយពេលដែលអ្នកបានយល់ដឹងអំពីការទាំងអស់នេះប៉ុណ្ណោះ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលត្រូវបានយកឈ្នះ។ ប្រសិនបើអ្នកគ្រាន់តែពោលថា ខ្លួនទទួលស្គាល់ថាមានព្រះជាម្ចាស់ ប៉ុន្ដែមិនបានលះបង់នូវអ្វីដែលអ្នកគួរលះបង់ ហើយបរាជ័យក្នុងការបោះបង់ចោលនូវការសប្បាយផ្នែកសាច់ឈាមដែលអ្នកគួរបោះបង់ចោល ប៉ុន្ដែបែជានៅបន្ដលោភលន់ចង់បានភាពសុខស្រួលផ្នែកសាច់ឈាម ដូចដែលអ្នកតែងតែមាន ហើយប្រសិនបើអ្នកមិនអាចបោះបង់ចោលនូវការរើសអើងបងប្អូនប្រុសស្រីរបស់អ្នក និងមិនបង់ថ្លៃណាមួយក្នុងការអនុវត្ដន៍នូវការប្រតិបត្តិសាមញ្ញជាច្រើនទេនោះ នោះការនេះបញ្ជាក់ថា អ្នកមិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ។ ក្នុងករណីនេះ ទោះបើសិនជាអ្នកមានការយល់ដឹងច្រើនក្ដី ក៏វាគ្មានប្រយោជន៍អ្វីដែរ។ មនុស្សដែលត្រូវបានយកឈ្នះគឺជាអ្នកដែលសម្រេចបាននូវការផ្លាស់ប្ដូរដំបូងៗមួយចំនួន និងច្រកចូលដំបូង។ ការមានបទពិសោធអំពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ផ្ដល់នូវចំណេះដឹងដំបូងអំពីព្រះជាម្ចាស់ និងការយល់ដឹងដំបូងអំពីសេចក្ដីពិតដល់មនុស្ស។ អ្នកប្រហែលជាមិនអាចចូលទៅដោយពេញលេញក្នុងភាពពិតប្រាកដកាន់តែស៊ីជម្រៅ និងសេចក្ដីពិតដែលមានលក្ខណៈកាន់តែលម្អិតឡើយ ប៉ុន្ដែនៅក្នុងជីវិតពិតប្រាកដរបស់អ្នក អ្នកអាចអនុវត្ដន៍នូវសេចក្ដីពិតជាមូលដ្ឋានជាច្រើនដូចជា អ្វីៗដែលទាក់ទងនឹងការសប្បាយផ្នែកសាច់ឈាមរបស់អ្នក ឬឋានៈផ្ទាល់ខ្លួនរបស់អ្នកជាដើម។ ការទាំងអស់នេះ គឺជាឥទ្ធិពលដែលទទួលបាននៅក្នុងមនុស្សក្នុងអំឡុងដំណើរការនៃការដែលកំពុងត្រូវបានយកឈ្នះ។ ការផ្លាស់ប្ដូរនិស្ស័យ ក៏អាចមើលឃើញនៅក្នុងមនុស្សដែលត្រូវបានយកឈ្នះដែរ ឧទាហរណ៍ដូចជា របៀបដែលពួកគេស្លៀកពាក់ និងស្ដែងឱ្យឃើញពីខ្លួនឯង ព្រមទាំងរបៀបដែលពួកគេរស់នៅ ទាំងនេះសុទ្ធតែអាចផ្លាស់ប្ដូរទាំងអស់។ ការយល់ឃើញរបស់ពួកគេអំពីជំនឿលើព្រះជាម្ចាស់បានផ្លាស់ប្ដូរ ពួកគេមានភាពច្បាស់លាស់អំពីគោលបំណងនៃការស្វែងរករបស់ខ្លួន ហើយពួកគេមាននូវការប្រាថ្នាខ្ពស់ជាងនេះ។ ក្នុងអំឡុងពេលនៃកិច្ចការយកឈ្នះ ការផ្លាស់ប្ដូរដែលស្របគ្នាក៏កើតឡើងនៅក្នុងនិស្ស័យជីវិតរបស់ពួកគេដែរ។ ការផ្លាស់ប្ដូរនានាបានកើតឡើង ប៉ុន្ដែការផ្លាស់ប្ដូរទាំងនេះ រាក់កំភែល កើតឡើងដំបូងៗ ហើយទាបជាងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ និងគោលដៅនៃការស្វែងរករបស់អស់អ្នកដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ទៅទៀត។ នៅក្នុងពេលដែលកំពុងត្រូវបានយកឈ្នះ ប្រសិនបើនិស្ស័យរបស់មនុស្សម្នាក់មិនផ្លាស់ប្ដូរបន្ដិចណាសោះ ហើយគេមិនទទួបានសេចក្ដីពិតណាមួយ នោះមនុស្សម្នាក់នេះគឺដូចជាសម្រាម និងគ្មានប្រយោជន៍សោះឡើយ! មនុស្សដែលមិនត្រូវបានយកឈ្នះ មិនអាចត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ឡើយ! ប្រសិនបើបុគ្គលម្នាក់គ្រាន់តែស្វែងរកនូវការដែលត្រូវបានយកឈ្នះ នោះគេមិនអាចត្រូវបានប្រទានឱ្យបានពេញលេញឡើយ ទោះបីជានិស្ស័យរបស់គេបង្ហាញពីការផ្លាស់ប្ដូរជាក់លាក់ក្នុងអំឡុងពេលនៃកិច្ចការយកឈ្នះនោះក៏ដោយ។ ពួកគេក៏នឹងបាត់បង់នូវសេចក្ដីពិតពីដំបូង ដែលពួកគេបានទទួលដែរ។ ការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្សដែលត្រូវបានយកឈ្នះ និងមនុស្សដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ មានភាពខុសគ្នាច្រើនណាស់។ ប៉ុន្ដែការដែលត្រូវបានយកឈ្នះគឺជាជំហានដំបូងនៅក្នុងការផ្លាស់ប្ដូរ ហើយវាគឺជាមូលដ្ឋានគ្រឹះ។ ការខ្វះនូវការផ្លាស់ប្ដូរដំបូងនេះ គឺបង្ហាញថា បុគ្គលម្នាក់មិនបានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ ពីព្រោះចំណេះដឹងនេះកើតចេញពីការជំនុំជម្រះ ហើយការជំនុំជម្រះនេះ គឺជាផ្នែកធំមួយនៃកិច្ចការយកឈ្នះ។ ដូចនេះ អស់អ្នកដែលត្រូវបានប្រទានពរឱ្យបានគ្រប់លក្ខណ៍ ត្រូវតែត្រូវបានយកឈ្នះជាមុនសិន បើមិនដូច្នេះទេ ពួកគេគ្មានផ្លូវបានទទួលការប្រោសឱ្យបានគ្រប់លក្ខណ៍ទេ។

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០៤

ថ្ងៃនេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា សម្រាប់ជាប្រយោជន៍ដល់ការរស់រានផ្ទាល់របស់អ្នករាល់គ្នា និងដើម្បីឱ្យកិច្ចការរបស់ខ្ញុំរីកចម្រើនទៅដោយរលូន និងដើម្បីឱ្យកិច្ចការដំបូងរបស់ខ្ញុំនៅក្នុងសាកលលោកទាំងមូល អាចត្រូវបានអនុវត្តត្រឹមត្រូវ និងឥតខ្ចោះ ដោយបើកសម្ដែងពីព្រះបន្ទូល សិទ្ធិអំណាច ឫទ្ធានុភាព និងការជំនុំជម្រះរបស់ខ្ញុំចំពោះមនុស្សនៅគ្រប់ប្រទេស និងគ្រប់ជាតិសាសន៍ទាំងអស់។ កិច្ចការដែលខ្ញុំធ្វើក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមនៃកិច្ចការរបស់ខ្ញុំនៅក្នុងសាកលលោកទាំងមូល។ ទោះបីជាឥលូវនេះ ដល់ពេលវេលានៃគ្រាចុងក្រោយហើយក៏ដោយ ចូរចាំថា «គ្រាចុងក្រោយ» គឺត្រឹមជាឈ្មោះសម្រាប់យុគសម័យមួយ ដូចជាយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណដែរ ហើយវាបង្ហាញពីយុគសម័យទាំងមូល មិនមែនត្រឹមតែពីរបីឆ្នាំ ឬក៏ពីរបីខែចុងក្រោយនោះទេ។ ប៉ុន្ដែ គ្រាចុងក្រោយមិនមានលក្ខណៈដូចគ្នានឹងយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យទេ។ កិច្ចការនៃគ្រាចុងក្រោយ មិនមែនត្រូវអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែលទេ ប៉ុន្ដែនៅក្នុងចំណោមសាសន៍ដទៃវិញ ហើយវាគឺជាជ័យជម្នះរបស់មនុស្សពីគ្រប់ជាតិសាសន៍ និងពីគ្រប់ពូជអំបូរទាំងអស់ដែលនៅក្រៅអ៊ីស្រាអែល នៅចំពោះបល្ល័ង្ករបស់ខ្ញុំ ប្រយោជន៍ឱ្យសិរីល្អរបស់ខ្ញុំនៅលើសាកលលោកទាំងមូលអាចបំពេញចក្រវាឡ និងលំហអាកាសបាន។ យ៉ាងនោះទើបខ្ញុំអាចទទួលបានសិរីល្អកាន់តែច្រើន ប្រយោជន៍ឱ្យជីវិតទាំងអស់នៅលើផែនដី អាចបញ្ជូនសិរីល្អរបស់ខ្ញុំទៅកាន់ជាតិសាសន៍ទាំងអស់ និងទៅដល់មនុស្សគ្រប់ជំនាន់ជារៀងរហូត ហើយឱ្យជីវិតទាំងអស់នៅលើស្ថានសួគ៌ និងនៅលើផែនដី អាចមើលឃើញសិរីល្អដែលខ្ញុំបានទទួលនៅលើផែនដី។ កិច្ចការដែលបានអនុវត្តនៅគ្រាចុងក្រោយ គឺជាកិច្ចការនៃការយកឈ្នះ។ វាមិនមែនជាការណែនាំពីជីវិតមនុស្សទាំងអស់នៅលើផែនដីទេ ប៉ុន្ដែជាការបញ្ចប់នៃជីវិតដែលរងវេទនាគ្មានទីបញ្ចប់ និងរាប់ពាន់ឆ្នាំនៅលើផែនដី។ ជាលទ្ធផល កិច្ចការនៃគ្រាចុងក្រោយ មិនអាចមានលក្ខណៈដូចជាកិច្ចការរាប់ពាន់ឆ្នាំនៅក្នុងប្រទេសអ៊ីស្រាអែលទេ ហើយក៏មិនអាចមានលក្ខណៈដូចជាកិច្ចការត្រឹមតែប៉ុន្មានឆ្នាំនៅក្នុងស្រុកយូដា ដែលបានបន្ដអស់រយៈពេលពីរពាន់ឆ្នាំ រហូតដល់ការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់នោះដែរ។ មនុស្សនៃគ្រាចុងក្រោយ ជួបប្រទះតែនឹងការលេចមកជាសាច់ឈាមម្ដងទៀតនៃព្រះដ៏ប្រោសលោះប៉ុណ្ណោះ ហើយពួកគេទទួលកិច្ចការ និងព្រះបន្ទូលផ្ទាល់ខ្លួនរបស់ព្រះជាម្ចាស់។ វានឹងមិនដល់ពីរពាន់ឆ្នាំនោះទេ មុនពេលដែលគ្រាចុងក្រោយឈានដល់ទីបញ្ចប់ ព្រោះវាជារយៈពេលមួយខ្លី ដូចកាលដែលព្រះយេស៊ូវបានអនុវត្តកិច្ចការរបស់ទ្រង់ នៅយុគសម័យនៃព្រះគុណ ក្នុងស្រុកយូដាដែរ។ នេះគឺដោយសារតែគ្រាចុងក្រោយគឺជាការបញ្ចប់នៃយុគសម័យទាំងមូល។ វាជាការបង្ហើយ និងជាទីបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់រយៈពេលប្រាំមួយពាន់ឆ្នាំ ហើយវាក៏បញ្ចប់ដំណើររងទុក្ខនៃជីវិតមនុស្សជាតិដែរ។ វាមិនយកមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យថ្មី ឬក៏អនុញ្ញាតឱ្យជីវិតរបស់មនុស្សជាតិបន្ដទៅទៀតដែរ ព្រោះវាគ្មានសារៈសំខាន់អ្វីសម្រាប់ផែនការគ្រប់គ្រងរបស់ខ្ញុំ ឬក៏សម្រាប់អត្ថិភាពរបស់មនុស្សទេ។ ប្រសិនបើមនុស្សជាតិបន្ដធ្វើបែបនេះទៀត នោះមិនយូរមិនឆាប់ ពួកគេនឹងត្រូវបំផ្លាញដោយអារក្ស ហើយព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនឹងត្រូវបំផ្លាញដោយដៃរបស់វាជាមិនខាន។ កិច្ចការរបស់ខ្ញុំមានរយៈពេលប្រាំមួយពាន់ឆ្នាំប៉ុណ្ណោះ ហើយខ្ញុំបានសន្យាថាការគ្រប់គ្រងរបស់អារក្សលើមនុស្សជាតិទាំងមូល ក៏ស្ថិតនៅមិនលើសពីប្រាំមួយពាន់ឆ្នាំដែរ។ ដូច្នេះ ឥលូវនេះដល់ពេលហើយ។ ខ្ញុំនឹងមិនបន្ដ ហើយក៏មិនពន្យារពេលតទៅទៀតដែរ៖ ក្នុងអំឡុងពេលគ្រាចុងក្រោយ ខ្ញុំនឹងធ្វើឱ្យសាតាំងវិនាស ខ្ញុំនឹងយកសិរីល្អទាំងអស់របស់ខ្ញុំត្រលប់មកវិញ ហើយខ្ញុំនឹងទាមទារព្រលឹងទាំងអស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំនៅលើផែនដីត្រលប់មកវិញ ដើម្បីឱ្យព្រលឹងដែលរងទុក្ខព្រួយទាំងអស់នេះអាចគេចផុតពីសមុទ្រទុក្ខ ដើម្បីឱ្យកិច្ចការទាំងមូលរបស់ខ្ញុំនៅលើផែនដីនឹងត្រូវបញ្ចប់។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងមិនត្រលប់មកជាសាច់ឈាមនៅលើផែនម្ដងទៀតឡើយ ហើយវិញ្ញាណគ្រប់គ្រងទាំងអស់របស់ខ្ញុំក៏នឹងមិនធ្វើកិច្ចការនៅលើផែនដីម្ដងទៀតដែរ។ ខ្ញុំនឹងមិនធ្វើកិច្ចការអ្វីទៀតឡើយនៅលើផែនដីនេះ ក្រៅតែពីកិច្ចការម្យ៉ាងគឺ៖ ខ្ញុំនឹងបង្កើតមនុស្សជាតិជាថ្មី ជាមនុស្សជាតិដែលបរិសុទ្ធ និងជាទីក្រុងដ៏ស្មោះត្រង់របស់ខ្ញុំនៅលើផែនដី។ ប៉ុន្ដែចូរដឹងថា ខ្ញុំនឹងមិនបំផ្លាញពិភពលោកទាំងមូលឡើយ ហើយខ្ញុំក៏នឹងមិនបំផ្លាញមនុស្សជាតិទាំងមូលដែរ។ ខ្ញុំនឹងរក្សាទុកមនុស្សមួយភាគបី ជាមនុស្សដែលស្រលាញ់ខ្ញុំ និងជាមនុស្សដែលខ្ញុំបានយកឈ្នះដោយហ្មត់ចត់ ហើយខ្ញុំនឹងធ្វើឱ្យមនុស្សមួយភាគបីនេះបង្កើតផលផ្លែ និងចម្រើនកូនចៅឡើងនៅលើផែនដី ដូចជាជនជាតិអ៊ីស្រាអែលបានធ្វើក្រោមក្រឹត្យវិន័យដែរ ដោយប្រទានឱ្យពួកគេមានហ្វូងចៀម គោក្របីជាច្រើន និងទ្រព្យសម្បត្តិទាំងអស់នៅលើផែនដី។ មនុស្សជាតិនេះនឹងនៅជាប់ជាមួយខ្ញុំជារៀងរហូត ប៉ុន្ដែមិនមែនជាមនុស្សជាតិដែលកខ្វក់គួរឱ្យស្អប់ខ្ពើមនាពេលសព្វថ្ងៃនេះទេ តែជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានទទួលមក។ មនុស្សជាតិប្រភេទនេះនឹងមិនត្រូវបំផ្លាញ រំខាន ឬក៏ឡោមព័ទ្ធដោយសាតាំងឡើយ ហើយពួកគេគឺជាមនុស្សជាតិតែមួយក្រុមគត់ដែលរស់នៅលើផែនដីក្រោយពេលដែលខ្ញុំយកជ័យជម្នះលើសាតាំង។ នេះគឺជាមនុស្សជាតិមួយក្រុមដែលខ្ញុំបានយកឈ្នះនៅថ្ងៃនេះ និងបានទទួលសេចក្ដីសន្យារបស់ខ្ញុំ។ ដូច្នេះហើយ មនុស្សជាតិដែលត្រូវបានយកឈ្នះក្នុងអំឡុងពេលគ្រាចុងក្រោយ ក៏ជាមនុស្សជាតិដែលនឹងនៅរស់រានមានជីវិត និងទទួលព្រះពរដ៏នៅអស់កល្បជានិច្ចរបស់ខ្ញុំដែរ។ វានឹងក្លាយជាភស្ដុតាងតែមួយគត់អំពីជ័យជម្នះរបស់ខ្ញុំលើសាតាំង និងជាជ័យភណ្ឌតែមួយគត់នៃចម្បាំងរបស់ខ្ញុំជាមួយសាតាំង។ ខ្ញុំបានសង្គ្រោះជ័យភណ្ឌទាំងនេះចេញពីការគ្រប់គ្រងរបស់សាតាំង ហើយពួកគេជាការបង្ហាញយ៉ាងច្បាស់ និងជាផលផ្លែតែមួយនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ។ ពួកគេមកពីគ្រប់ជាតិសាសន៍ និងគ្រប់និកាយ ពីគ្រប់ទីកន្លែង និងគ្រប់ប្រទេសទាំងអស់នៅលើសាកលលោក។ ពួកគេមកពីពូជអំបូរផ្សេងគ្នា មានភាសា ទំនៀមទម្លាប់ និងពណ៌សម្បុរផ្សេងគ្នា ហើយពួកគេបែកខ្ញែកទៅគ្រប់ប្រជាជាតិ និងគ្រប់និកាយទាំងអស់នៅលើសាកលលោក ព្រមទាំងគ្រប់ផ្នែកទាំងអស់នៅលើពិភពលោក។ នៅទីបំផុត ពួកគេនឹងមករួមគ្នាបង្កើតជាមនុស្សជាតិពេញលេញមួយក្រុម គឺជាក្រុមមនុស្សដែលកម្លាំងរបស់សាតាំងមិនអាចឈោងទៅដល់។ ក្នុងចំណោមមនុស្សជាតិទាំងនោះ អស់អ្នកដែលខ្ញុំមិនបានសង្គ្រោះ និងមិនបានយកឈ្នះ នឹងលិចលង់ទៅក្នុងជម្រៅសមុទ្រដោយស្ងាត់ៗ ហើយនឹងត្រូវឆេះដោយភ្លើងសន្ធោសន្ធៅអស់កល្បជានិច្ចរបស់ខ្ញុំ។ ខ្ញុំនឹងបំផ្លាញមនុស្សជាតិចាស់ និងកខ្វក់បំផុតនេះចោល ដូចដែលខ្ញុំបានបំផ្លាញពួកកូនប្រុសច្បងរបស់ជនជាតិអេស៊ីព្ទ និងគោក្របីរបស់ពួកគេដែរ ដោយទុកតែជនជាតិអ៊ីស្រាអែលដែលបានបរិភោគសាច់កូនចៀម និងបានផឹកឈាមកូនចៀម ព្រមទាំងបានលាបឈាមកូនចៀមនៅលើធ្នឹមទ្វាររបស់ពួកគេប៉ុណ្ណោះ។ តើមនុស្សដែលខ្ញុំបានយកឈ្នះ និងមនុស្សដែលនៅក្នុងគ្រួសាររបស់ខ្ញុំ មិនមែនជាមនុស្សដែលបរិភោគសាច់កូនចៀមដែលជារូបខ្ញុំ និងផឹកឈាមកូនចៀមដែលជារូបខ្ញុំ ព្រមទាំងបានប្រោសលោះដោយខ្ញុំ និងថ្វាយបង្គំខ្ញុំទេឬអី? តើសិរីល្អរបស់ខ្ញុំមិននៅជាមួយមនុស្សបែបនេះជានិច្ចទេឬអី? តើអ្នករាល់គ្នាដែលគ្មានសាច់កូនចៀមដែលជារូបខ្ញុំ មិនបានលិចលង់នៅក្នុងជម្រៅសមុទ្រដោយស្ងាត់ៗហើយទេឬអី? ថ្ងៃនេះ អ្នករាល់គ្នាជំទាស់នឹងខ្ញុំ ហើយថ្ងៃនេះព្រះបន្ទូលរបស់ខ្ញុំគ្រាន់តែដូចជាព្រះបន្ទូល ដែលព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់កូនចៅរបស់អ៊ីស្រាអែលប៉ុណ្ណោះ។ ប៉ុន្ដែ ភាពរឹងរូសនៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នាកំពុងជំរុញឱ្យសេចក្ដីក្រោធរបស់ខ្ញុំឆួលឡើង ដោយនាំការរងទុក្ខវេទនាបន្ថែមទៀតមកលើសាច់ឈាមរបស់អ្នករាល់គ្នា ការជំនុំជម្រះបន្ថែមទៀតមកលើអំពើបាបរបស់អ្នករាល់គ្នា និងសេចក្ដីក្រោធបន្ថែមទៀតមកលើសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នា។ តើនរណាអាចនៅរស់រានមានជីវិតបាននៅថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំ នៅពេលដែលអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំដូចថ្ងៃនេះ? តើសេចក្ដីទុច្ចរិតរបស់នរណាដែលអាចគេចផុតពីព្រះនេត្រនៃការវាយផ្ចាលរបស់ខ្ញុំ? តើអំពើបាបរបស់នរណាដែលអាចគេចពីព្រះហស្ដរបស់ខ្ញុំដ៏ជាព្រះដ៏មានគ្រប់ចេស្ដាបាន? តើការប្រឆាំងទាស់របស់អ្នកណាដែលអាចគេចចេញពីការជំនុំជម្រះរបស់ខ្ញុំដ៏ជាព្រះដ៏មានគ្រប់ចេស្ដាបានទៅ? ខ្ញុំជាព្រះយេហូវ៉ា មានបន្ទូលដូច្នេះទៅកាន់អ្នករាល់គ្នាដែលជាកូនចៅនៃគ្រួសារសាសន៍ដទៃ ហើយព្រះបន្ទូលដែលខ្ញុំថ្លែងទៅកាន់អ្នករាល់គ្នា លើសពីព្រះសូរសៀងទាំងអស់ដែលខ្ញុំថ្លែងនៅយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ ប៉ុន្ដែអ្នករាល់គ្នាបែរជារឹងរូសជាងជនជាតិអេស៊ីព្ទទាំងអស់នោះទៅវិញ។ តើអ្នករាល់គ្នាមិនមែនប្រមូលសេចក្ដីក្រោធរបស់ខ្ញុំទុក នៅពេលដែលខ្ញុំសម្រាកធ្វើកិច្ចការរបស់ខ្ញុំទេឬអី? តើអ្នករាល់គ្នាអាចគេចផុតពីដោយគ្មានគ្រោះថ្នាក់នៅថ្ងៃរបស់ខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដាយ៉ាងដូចម្ដេចបាន?

(ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០៥

អ្នករាល់គ្នាគួរតែដាក់ចិត្តកាយទាំងអស់របស់អ្នកចំពោះកិច្ចការរបស់ខ្ញុំ។ អ្នកគួរតែធ្វើកិច្ចការណាដែលផ្ដល់ជាប្រយោជន៍ដល់ខ្ញុំ។ ខ្ញុំព្រមពន្យល់ដល់អ្នករាល់គ្នានូវអ្វីគ្រប់យ៉ាងដែលអ្នកមិនយល់ ដើម្បីឱ្យអ្នករាល់គ្នា អាចទទួលបានពីខ្ញុំនូវអ្វីៗដែលអ្នករាល់គ្នាខ្វះ។ ទោះបីសេចក្តីកម្សោយរបស់អ្នករាល់គ្នាមានច្រើនរាប់មិនអស់ក៏ដោយ ក៏ខ្ញុំព្រមបន្តធ្វើកិច្ចការដែលខ្ញុំគួរតែធ្វើចំពោះអ្នករាល់គ្នា ដោយប្រទានដល់អ្នករាល់គ្នានូវសេចក្តីមេត្តាករុណាចុងក្រោយរបស់ខ្ញុំ ដើម្បីឱ្យអ្នករាល់គ្នាអាចទទួលបានប្រយោជន៍ពីខ្ញុំ និងទទួលបានសិរីល្អ ដែលអវត្តមាននៅក្នុងអ្នករាល់គ្នា ហើយដែលលោកីយ៍មិនធ្លាប់បានឃើញពីមុនមក។ ខ្ញុំបានធ្វើការ អស់ពេលជាច្រើនឆ្នាំ ប៉ុន្តែគ្មានមនុស្សលោកណាម្នាក់ បានស្គាល់ខ្ញុំឡើយ។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាអំពីសេចក្តីលាក់កំបាំងដែលខ្ញុំមិនធ្លាប់ប្រាប់នរណាផ្សេងឡើយ។

នៅក្នុងចំណោមមនុស្សលោក ខ្ញុំធ្លាប់ជាព្រះវិញ្ញាណដែលពួកគេមិនអាចមើលឃើញ ជាព្រះវិញ្ញាណដែលពួកគេមិនអាចផ្សារភ្ជាប់ជាមួយ។ ដោយព្រោះតែដំណាក់កាលទាំងបីនៃកិច្ចការរបស់ខ្ញុំនៅលើផែនដី (ការបង្កើតពិភពលោក ការប្រោសលោះ និងការបផ្លិចបំផ្លាញ) ដូច្នេះ ខ្ញុំលេចមកនៅកណ្ដាលចំណោមពួកគេនៅពេលខុសៗគ្នា (មិនដែលជាសាធារណៈ) ដើម្បីធ្វើកិច្ចការរបស់ខ្ញុំនៅកណ្ដាលចំណោមពួកគេ។ លើកទី១ដែលខ្ញុំបានយាងមកកណ្ដាលចំណោមមនុស្ស គឺក្នុងអំឡុងយុគសម័យនៃការប្រោសលោះ។ ពិតមែនហើយ ខ្ញុំបានកើតក្នុងគ្រួសារសាសន៍យូដា ហេតុនេះបានជាសាសន៍យូដា គឺជាក្រុមមនុស្សទី១ដែលមើលឃើញព្រះជាម្ចាស់យាងមកផែនដី។ ហេតុផលដែលខ្ញុំបានធ្វើកិច្ចការនេះនៅក្នុងរូបកាយជាមនុស្ស គឺមកពីខ្ញុំចង់ប្រើសាច់ឈាមជាមនុស្សរបស់ខ្ញុំ ធ្វើជាតង្វាយលោះបាប នៅក្នុងកិច្ចការនៃការប្រោសលោះរបស់ខ្ញុំ។ ដូច្នេះក្រុមមនុស្សទី១ដែលមើលឃើញខ្ញុំ គឺជាសាសន៍យូដា នៅក្នុងយុគសម័យនៃព្រះគុណ។ នោះជាលើកដំបូងហើយ ដែលខ្ញុំបានធ្វើការនៅក្នុងសាច់ឈាម។ នៅក្នុងយុគសម័យនៃនគរព្រះវិញ កិច្ចការបស់ខ្ញុំ គឺដើម្បីយកឈ្នះ និងប្រោសឱ្យគ្រប់លក្ខណ៍ ដូច្នេះខ្ញុំក៏ធ្វើកិច្ចការគង្វាលរបស់ខ្ញុំនៅក្នុងសាច់ឈាមសារជាថ្មីម្ដងទៀត។ នេះជាលើកទី២ ដែលខ្ញុំធ្វើការនៅក្នុងសាច់ឈាម។ នៅក្នុងដំណាក់កាលពីរ ចុងក្រោយនៃកិច្ចការនេះ អ្វីដែលមនុស្សមានទំនាក់ទំនងជាមួយ លែងជាព្រះវិញ្ញាណអរូបិយដែលមើលមិនឃើញទៀតហើយ ប៉ុន្តែជាបុគ្គលម្នាក់ដែលជាព្រះវិញ្ញាណយកទម្រង់ជាសាច់ឈាម។ ហេតុនេះ នៅក្នុងភ្នែករបស់មនុស្សលោក ខ្ញុំក្លាយជាមនុស្សសាជាថ្មី ដែលគ្មានរូបរាង ហើយនិងអារម្មណ៍របស់ព្រះជាម្ចាស់ឡើយ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់ដែលមនុស្សមើលឃើញ មិនគ្រាន់តែជាបុរសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ត្រីម្នាក់ផងដែរ ហើយការនេះធ្វើឱ្យពួកគេមានការស្រឡាំងកាំង និងភ្ញាក់ផ្អើល។ ម្ដងហើយម្ដងទៀត កិច្ចការដ៏មហស្ចារ្យរបស់ខ្ញុំបានកម្ចាត់ចោលជំនឿចាស់ ដែលមានជាច្រើនឆ្នាំមកហើយ។ មនុស្សបានស្រឡាំងកាំង! ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណដ៏ខ្លាំងទាំងប្រាំពីរ ឬជាព្រះវិញ្ញាណនៃសព្វសារពើទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាមនុស្ស ជាមនុស្សសាមញ្ញម្នាក់ខុសប្លែកពីមនុស្សធម្មតាផងដែរ។ ព្រះអង្គមិនគ្រាន់តែជាបុរស ប៉ុន្តែទ្រង់ក៏ជាស្ត្រីផងដែរ។ បុគ្គលទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គបានកើតមកជាមនុស្សដូចគ្នា ហើយខុសគ្នាត្រង់ថា ម្នាក់ត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយម្នាក់ទៀតកើតជាមនុស្សលោក ប៉ុន្តែទាំងពីរអង្គសុទ្ធតែមានកំណើតដោយផ្ទាល់ពីព្រះវិញ្ញាណ។ អង្គទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គសុទ្ធតែជាព្រះដែលមកយកកំណើតជាសាច់ឈាម មកអនុវត្តកិច្ចការរបស់ព្រះដ៏ជាព្រះវរបិតា ហើយខុសគ្នាត្រង់ថា ម្នាក់បានធ្វើកិច្ចការនៃការប្រោសលោះ ហើយម្នាក់ទៀតធ្វើកិច្ចការនៃការយកឈ្នះ។ ទាំងពីរសុទ្ធតែតំណាងឱ្យព្រះវរបិតា ប៉ុន្តែព្រះមួយអង្គជាព្រះជាម្ចាស់ដ៏ប្រោសលោះ ដែលពេញដោយព្រះទ័យសប្បុរសដែលពេញដោយសេចក្ដីស្រលាញ់ និងក្តីមេត្តាករុណា ឯមួយអង្គទៀត គឺជាព្រះជាម្ចាស់នៃសេចក្តីសុចរិត ដែលពេញដោយព្រះពិរោធ និងការជំនុំជម្រះ។ មួយអង្គជាមេទ័ពកំពូលដែលបានផ្ដើមកិច្ចការនៃការប្រោសលោះ ឯមួយអង្គទៀតជាព្រះជាម្ចាស់ដ៏សុចរិតដែលសម្រេចកិច្ចការនៃការយកឈ្នះ។ មួយអង្គជាទីចាប់ផ្ដើម ឯមួយអង្គទៀតជាទីបញ្ចប់។ មួយអង្គជារូបកាយសាច់ឈាមដែលគ្មានបាប ឯមួយអង្គទៀតជារូបកាយសាច់ឈាមដែលសម្រេចការប្រោសលោះ បន្តកិច្ចការ ហើយមិនដែលមានបាបសោះ។ ទាំងពីរអង្គជាព្រះវិញ្ញាណតែមួយ ប៉ុន្តែគង់នៅក្នុងរូបកាយសាច់ឈាមខុសគ្នា និងប្រសូតនៅកន្លែងខុសគ្នា ហើយទ្រង់ត្រូវបានផ្ដាច់ឆ្ងាយពីគ្នាអស់ពេលជាច្រើនពាន់ឆ្នាំ។ យ៉ាងណាមិញ គ្រប់កិច្ចការរបស់ពួកទ្រង់ គឺបំពេញឱ្យគ្នាទៅវិញទៅមក គ្មានវិវាទនឹងគ្នាឡើយ ហើយអាចថ្លែងចេញក្នុងបរិបទដូចគ្នា។ ព្រះអង្គទាំងពីរជាមនុស្ស ប៉ុន្តែម្នាក់ជាទារក ហើយម្នាក់ទៀតជាទារិកា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្វីដែលមនុស្សបានឃើញ គឺមិនគ្រាន់តែជាព្រះវិញ្ញាណ និងមនុស្សប្រុសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជារឿងជាច្រើនដែលមិនស្របតាមគំនិតរបស់មនុស្សលោកផងដែរ។ ដូច្នេះហើយបានជាមនុស្សលោកមិនអាចយល់ពីខ្ញុំបានទាំងស្រុងនោះទេ។ ពួកគេជឿខ្លះ ហើយសង្ស័យខ្លះពីខ្ញុំ ហាក់ដូចខ្ញុំជាព្រះជាម្ចាស់មែន ប៉ុន្តែក៏សង្ស័យថា ខ្ញុំជាសុបិនបំភាន់ភ្នែកដែរ នេះជាហេតុផលដែលមនុស្សនៅតែមិនស្គាល់ថា ព្រះជាម្ចាស់គឺជាអ្វី ដរាបដល់សព្វថ្ងៃ។ តើអ្នកអាចនិយាយសរុបអំពីខ្ញុំ ដោយប្រើប្រយោគមួយដ៏សាមញ្ញបានទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះយេស៊ូវមិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏មិនមែនជានរណាផ្សេងក្រៅពីព្រះយេស៊ូវដែរឬទេ»? តើអ្នកពិតជាក្លាហាន ដោយហ៊ាននិយាយថា «ព្រះជាម្ចាស់មិនមែនជានរណាផ្សេងក្រៅពីព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ដែរឬទេ»? តើអ្នកស្រណុកចិត្ត ពេលនិយាយថា «ព្រះជាម្ចាស់គ្រាន់តែជាមនុស្សម្នាក់ ដែលពាក់រូបកាយសាច់ឈាមដែរឬទេ»? តើអ្នកមានចិត្តក្លាហានហ៊ានអះអាងថា «រូបអង្គរបស់ព្រះយេស៊ូវ ជារូបអង្គដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែរឬទេ»? តើអ្នកអាចប្រើវោហាសព្ទរបស់អ្នក ដើម្បីបរិយាយពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ឱ្យក្បោះក្បាយបានដែរឬទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះជាម្ចាស់បានបង្កើតតែបុរស មិនមែនស្ត្រី ឱ្យមានរូបអង្គដូចទ្រង់ដែរឬទេ»? បើអ្នកហ៊ាននិយាយបែបនេះ ដូច្នេះ ស្ត្រីនឹងមិនស្ថិតនៅក្នុងចំណោមពួកជ្រើសតាំងរបស់ខ្ញុំ ហើយស្ត្រីក៏ទំនងជាគ្មានវណ្ណៈជាមនុស្សលោកដែរ។ ឥឡូវនេះតើអ្នកដឹងថា ព្រះជាម្ចាស់ជាអ្វីឱ្យពិតប្រាកដហើយឬនៅ? តើព្រះជាម្ចាស់ ជាមនុស្សឬ? តើព្រះជាម្ចាស់ជាព្រះវិញ្ញាណឬ? តើព្រះជាម្ចាស់ជាបុរសម្នាក់ឬ? តើមានព្រះយេស៊ូវតែម្នាក់ទេឬ ដែលអាចបំពេញកិច្ចការដែលខ្ញុំត្រូវធ្វើ? បើអ្នកជ្រើសរើសយកចំណុចតែមួយនៅក្នុងចំណោមចំណុចខាងលើ ដើម្បីធ្វើសេចក្ដីសន្និដ្ឋានរួមអំពីសារជាតិពិតរបស់ខ្ញុំ នោះអ្នកជាអ្នកជឿដ៏ស្មោះ ប៉ុន្តែល្ងង់ខ្លៅបំផុតម្នាក់ហើយ។ ប្រសិនបើខ្ញុំធ្លាប់បានធ្វើការ ដោយយកកំណើតជាសាច់ឈាម ហើយបានធ្វើតែម្ដងគត់ តើអ្នករាល់គ្នានឹងកំណត់ព្រំដែនខ្ញុំមែនទេ? តើអ្នកអាចយល់យ៉ាងច្បាស់អំពីខ្ញុំ ដោយគ្រាន់តែមើលតែមួយភ្លែតបានដែរទេ? តើអ្នកអាចធ្វើវិនិច្ឆ័យសរុបគ្រប់យ៉ាងអំពីខ្ញុំ ដោយផ្អែកលើអ្វីដែលអ្នកធ្លាប់មានពិសោធក្នុងជីវិតរបស់អ្នកមែនទេ? ប្រសិនបើខ្ញុំបានធ្វើកិច្ចការស្រដៀងគ្នានៅក្នុងការយកកំណើតជាមនុស្សទាំងពីរលើករបស់ខ្ញុំ តើអ្នករាល់គ្នានឹងយល់ឃើញយ៉ាងដូចម្ដេចដែរចំពោះខ្ញុំ? តើអ្នកនឹងទុកខ្ញុំចោល ឱ្យជាប់ឆ្កាងជារៀងរហូតមែនទេ? តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ?

(ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០៦

ដំណាក់កាលនៃកិច្ចការមួយនៅក្នុងយុគសម័យចំនួនពីរកាលពីមុន ត្រូវបានធ្វើឡើងនៅអ៊ីស្រាអែល ហើយមួយទៀតត្រូវបានធ្វើឡើងនៅស្រុកយូដា។ និយាយរួម កិច្ចការទាំងពីរដំណាក់កាលនេះ គ្មានដំណាក់កាលណាមួយចាកចេញពីអ៊ីស្រាអែលឡើយ ហើយដំណាក់កាលនីមួយៗ ត្រូវបានធ្វើឡើងនៅលើរាស្រ្តរើសតាំងមុនដំបូងគេ។ ជាលទ្ធផល ជនជាតិអ៊ីស្រាអែលជឿថាព្រះយេហូវ៉ា គឺជាព្រះតែមួយគត់របស់ជនជាតិអ៊ីស្រាអែល។ ដោយសារព្រះយេស៊ូវបានធ្វើការនៅស្រុកយូដា ជាទីកន្លែងដែលទ្រង់បានបំពេញនូវកិច្ចការជាប់ឆ្កាង ទើបជនជាតិយូដាចាត់ទុកទ្រង់ ជាព្រះដ៏ប្រោសលោះរបស់ជនជាតិយូដា។ ពួកគេយល់ថាទ្រង់ជាស្តេចរបស់ជនជាតិយូដាតែមួយគត់ មិនមែនជាស្ដេចរបស់ជាតិសាសន៍ផ្សេងទៀតទេ គឺទ្រង់មិនមែនជាព្រះអម្ចាស់ដែលប្រោសលោះជនជាតិអង់គ្លេស ក៏មិនមែនជាព្រះអម្ចាស់ដែលប្រោសលោះជនជាតិអាមេរិកាំងនោះដែរ តែទ្រង់ជាព្រះអម្ចាស់ដែលប្រោសលោះជនជាតិអ៊ីស្រាអែល គឺជាជនជាតិយូដា ដែលទ្រង់បានប្រោសលោះនៅអ៊ីស្រាអែល។ តាមពិតទៅ ព្រះជាម្ចាស់គឺជាចៅហ្វាយនៃអ្វីៗទាំងអស់។ ទ្រង់គឺជាព្រះជាម្ចាស់នៃសព្វសារពើទាំងអស់។ ទ្រង់មិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាប៉ុណ្ណោះទេ ទ្រង់គឺជាព្រះជាម្ចាស់នៃសព្វសារពើទាំងអស់។ ដំណាក់កាលពីមុនចំនួនពីរអំពីកិច្ចការរបស់ទ្រង់ បានកើតឡើងនៅអ៊ីស្រាអែល គឺកិច្ចការនេះហើយដែលបានបង្កើតសញ្ញាណជាក់លាក់នៅក្នុងចិត្តមនុស្ស។ ពួកគេជឿថា ព្រះយេហូវ៉ាបានធ្វើកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែល និងជឿថា ព្រះយេស៊ូវផ្ទាល់បានបំពេញកិច្ចការរបស់ទ្រង់នៅស្រុកយូដា ហើយលើសពីនេះទៀត ទ្រង់បានក្លាយជាសាច់ឈាមដើម្បីធ្វើការ និងទោះជាក្នុងករណីណាក៏ដោយ ក៏កិច្ចការនេះមិនលាតសន្ធឹង ហួសពីអ៊ីស្រាអែលដែរ។ ព្រះជាម្ចាស់មិនបានធ្វើការនៅក្នុងជនជាតិអេហ្ស៊ីប ឬជនជាតិឥណ្ឌានោះទេ។ ទ្រង់ធ្វើការក្នុងជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ។ ដូច្នេះ មនុស្សបង្កើតនូវសញ្ញាណផ្សេងៗ ហើយកំណត់ព្រំដែននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងវិសាលភាពជាក់លាក់មួយ។ ពួកគេនិយាយថា នៅពេលព្រះជាម្ចាស់ធ្វើការ ទ្រង់ត្រូវតែធ្វើកិច្ចការនោះក្នុងចំណោមមនុស្សដែលទ្រង់បានជ្រើសរើស និងនៅអ៊ីស្រាអែល ដើម្បីជួយសង្គ្រោះជនជាតិអ៊ីស្រាអែល ព្រះជាម្ចាស់មិនធ្វើការនឹងជនជាតិដទៃឡើយ ហើយកិច្ចការរបស់ទ្រង់ ក៏មិនមានវិសាលភាពធំជាងនេះដែរ។ និយាយដល់ការរក្សាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមឱ្យនៅក្នុងដែនកំណត់ពួកគេ តឹងរឹងជាពិសេសតែម្ដង ហើយមិនអនុញ្ញាតឱ្យទ្រង់ឆ្លងហួសព្រំដែនអ៊ីស្រាអែលឡើយ។ តើទាំងនេះមិនមែនគ្រាន់តែជាសញ្ញាណរបស់មនុស្សទេឬអី? ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃផែនដី និងអ្វីៗទាំងអស់ ទ្រង់បានបង្កើតសព្វសារពើទាំងអស់ ដូច្នេះតើទ្រង់អាចកម្រិតកិច្ចការរបស់ទ្រង់ ត្រឹមតែអ៊ីស្រាអែលបានយ៉ាងដូចម្តេច? ប្រសិនបើដូច្នោះមែន តើទ្រង់បង្កើតអ្វីៗទាំងអស់មកដើម្បីអ្វី? ទ្រង់បានបង្កើតពិភពលោកទាំងមូល ហើយទ្រង់បានអនុវត្តផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ មិនត្រឹមតែនៅក្នុងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ គឺអនុវត្តលើមនុស្សគ្រប់រូប នៅក្នុងសកលលោកទាំងមូលទៀតផង។ បើទោះបីជាពួកគេរស់នៅក្នុងប្រទេសចិន សហរដ្ឋអាមេរិកចក្រភពអង់គ្លេស ឬប្រទេសរុស្ស៊ីក្តី មនុស្សគ្រប់គ្នាសុទ្ធតែជា ពូជពង្សរបស់អ័ដាម។ ពួកគេទាំងអស់ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចគេចផុតពីព្រំដែននៃការបង្កើតរបស់ព្រះជាម្ចាស់ទេ ហើយក៏គ្មាននរណាម្នាក់អាចផ្ដាច់ខ្លួនពីស្លាកសញ្ញានៃ «ពូជពង្សរបស់អ័ដាម» ឡើយ។ ពួកគេជាមនុស្សដែលព្រះជាម្ចាស់បង្កើត ពួកគេទាំងអស់សុទ្ធតែជាពូជរបស់អ័ដាម ហើយពួកគេក៏ជាពូជពង្សខូចអាក្រក់របស់អ័ដាម និងអេវ៉ាដែរ។ មនុស្សដែលព្រះជាម្ចាស់បង្កើត មិនមែនមានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះទេ ប៉ុន្តែជាមនុស្សទាំងអស់វិញ គ្រាន់តែថាអ្នកខ្លះត្រូវបណ្តាសា ចំណែកអ្នកខ្លះទៀតត្រូវបានព្រះជាម្ចាស់ប្រទានពរ។ មានរឿងរ៉ាវរីករាយជាច្រើនអំពីជនជាតិអ៊ីស្រាអែល។ ព្រះជាម្ចាស់បានធ្វើការឱ្យពួកគេតាំងពីដំបូង ពីព្រោះពួកគេជាមនុស្សដែលពុករលួយតិចតួចជាងគេ។ ជនជាតិចិន មិនមានអ្វីប្រៀបធៀបជាមួយពួកគេបានទេ។ ពួកគេអន់ជាងពួកអ៊ីស្រាអែលឆ្ងាយណាស់។ ដូច្នេះពីដំបូងឡើយ ព្រះជាម្ចាស់បានធ្វើការក្នុងចំណោមប្រជាជនអ៊ីស្រាអែល ហើយដំណាក់កាលទីពីរនៃកិច្ចការរបស់ទ្រង់ ត្រូវបានអនុវត្តនៅតែស្រុកយូដាប៉ុណ្ណោះ ដែលនាំឱ្យមានសញ្ញាណ និងច្បាប់ជាច្រើនក្នុងចំណោមមនុស្ស។ តាមពិត ប្រសិនបើព្រះជាម្ចាស់ធ្វើតាមសញ្ញាណរបស់មនុស្ស ទ្រង់នឹងធ្វើជាព្រះជាម្ចាស់របស់អ៊ីស្រាអែលតែមួយអង្គគត់ ហើយដូច្នេះ ទ្រង់មិនអាចមានសមត្ថភាពពង្រីកកិច្ចការរបស់ទ្រង់ដល់ជាតិសាសន៍ដទៃបានឡើយ ពីព្រោះទ្រង់នឹងធ្វើជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ ហើយមិនមែនជាព្រះជាម្ចាស់របស់មនុស្សលោកទាំងមូលទេ។ ទំនាយជាច្រើនបានទាយថា ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវបានតម្កើងឡើងក្នុងចំណោមជាតិសាសន៍ដទៃ ហើយព្រះនាមរបស់ទ្រង់នឹងសុសសាយដល់ជាតិសាសន៍ដទៃដែរ។ ហេតុអ្វីបានជាមានទំនាយបែបនេះ? ប្រសិនបើព្រះជាម្ចាស់ គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយមែននោះ ទ្រង់នឹងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលតែមួយប៉ុណ្ណោះ។ លើសពីនេះទៀត ទ្រង់នឹងមិនផ្សព្វផ្សាយកិច្ចការនេះទេ ហើយទ្រង់ក៏នឹងមិនធ្វើការទាយទុកបែបនេះដែរ។ ដោយសារទ្រង់បានទាយទុក ដូច្នេះ ទ្រង់ប្រាកដជាពង្រីកកិច្ចការរបស់ទ្រង់ ក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងចំណោមប្រជាជាតិនីមួយៗ និងគ្រប់ដែនដីទាំងអស់។ ដោយសារព្រះជាម្ចាស់មានបន្ទូលបែបនេះ ទ្រង់ត្រូវតែធ្វើឱ្យបាន។ នេះគឺជាផែនការរបស់ទ្រង់ ដ្បិតទ្រង់ជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងអ្វីៗសព្វសារពើ ហើយជាព្រះជាម្ចាស់នៃសត្តនិករផងទាំងពួង។ ទោះបីជាទ្រង់ធ្វើការក្នុងចំណោមជនជាតិអ៊ីស្រាអែលក្ដី ធ្វើការពេញស្រុកយូដាទាំងមូលក្ដី ក៏កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការនៃសកលលោកទាំងមូល និងជាកិច្ចការរបស់មនុស្សលោកទាំងអស់។ កិច្ចការដែលទ្រង់ធ្វើនាពេលសព្វថ្ងៃនេះ នៅក្នុងប្រទេសនាគដ៏ធំមានសម្បុរក្រហម គឺនៅក្នុងជាតិសាសន៍ដទៃមួយ ក៏នៅតែជាកិច្ចការរបស់មនុស្សលោកទាំងមូលដែរ។ អ៊ីស្រាអែលអាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ នៅលើផែនដី។ ដូចគ្នាដែរ ប្រទេសចិនក៏អាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃដែរ។ ពេលនេះ តើទ្រង់មិនបានសម្រេចទំនាយថា៖ «ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវបានលើកតម្កើងក្នុងចំណោមជាតិសាសន៍ដទៃ» ទេ មែនទេ? ជំហានដំបូងនៃកិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃ គឺកិច្ចការនេះ ហើយជាកិច្ចការដែលទ្រង់បានធ្វើនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម។ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមដែលគួរតែធ្វើការនៅក្នុងទឹកដីនេះ ខុសស្រឡះពីសញ្ញាណរបស់មនុស្ស ហើយទ្រង់ធ្វើការក្នុងចំណោមមនុស្សដែលត្រូវបណ្តាសាទាំងនេះ ពួកគេជាមនុស្សតូចទាបបំផុតក្នុងចំណោមមនុស្សទាំងអស់ ពួកគេគ្មានតម្លៃទាល់តែសោះ ហើយពួកគេត្រូវបានព្រះយេហូវ៉ាបោះបង់ចោលតាំងពីដំបូង។ មនុស្សអាចត្រូវបានមនុស្សផងគ្នាបោះបង់ចោល ប៉ុន្តែប្រសិនបើពួកគេត្រូវបានព្រះជាម្ចាស់បង់ចោល នោះពុំមាននរណាម្នាក់មានឋានៈទាបជាងគេទៀតឡើយ គ្មាននរណាម្នាក់មានតម្លៃទាបជាងពួកគេទៀតឡើយ។ សម្រាប់មនុស្សដែលព្រះជាម្ចាស់បង្កើត ការដែលត្រូវសាតាំងសណ្ឋិត ឬត្រូវមនុស្សផងគ្នាបោះបង់ចោល គឺជារឿងដែលធ្វើឱ្យគេមានអារម្មណ៍ឈឺចាប់ខ្លាំង ប៉ុន្តែសម្រាប់មនុស្សដែលត្រូវព្រះជាម្ចាស់បោះបង់ចោល មានន័យថាពួកគេមិនអាចរកឋានៈណាដែលទាបជាងនេះបានទេ។ ពូជពង្សរបស់ម៉ូអាប់ត្រូវបណ្តាសា ហើយពួកគេក៏បានទៅកើតក្នុងប្រទេសអន់ថយនេះ។ ក្នុងចំណោមមនុស្សទាំងអស់ដែលស្ថិតក្រោមឥទ្ធិពលនៃភាពងងឹត ប្រាកដណាស់ ពូជពង្សរបស់ម៉ូអាប់មានឋានៈទាបជាងគេបំផុត។ ដោយសារមនុស្សទាំងនេះមានឋានៈទាបជាងគេបំផុតតាំងតែពីមុនមក នោះកិច្ចការដែលធ្វើទៅលើពួកគេអាចបំផ្លាញសញ្ញាណរបស់មនុស្សយ៉ាងប្រសើរបំផុត ហើយវាក៏ជាកិច្ចការដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់ផែនការទាំងមូលនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ដែរ។ ការធ្វើកិច្ចការបែបនេះក្នុងចំណោមជនទាំងនេះ គឺជាវិធីដ៏ល្អបំផុតក្នុងការបំផ្លាញសញ្ញាណរបស់មនុស្ស ហើយព្រះជាម្ចាស់ក៏ចាប់ផ្តើមសករាជមួយដោយប្រើវិធីនេះ។ ទ្រង់បំផ្លាញសញ្ញាណទាំងអស់របស់មនុស្ស ដោយប្រើសករាជនេះ។ ហើយទ្រង់ក៏បញ្ចប់កិច្ចការក្នុងយុគសម័យនៃព្រះគុណទាំងមូលដោយវិធីនេះដែរ។ កិច្ចការដំបូងរបស់ទ្រង់ ត្រូវបានអនុវត្តនៅស្រុកយូដាក្នុងដែនដីនៃប្រទេសអ៊ីស្រាអែល។ ទ្រង់មិនបានធ្វើកិច្ចការណាមួយ ដើម្បីចាប់ផ្តើមសករាជថ្មីក្នុងចំណោមសាសន៍ដទៃឡើយ។ ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនត្រឹមតែត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានអនុវត្តកាន់តែច្រើន ក្នុងចំណោមមនុស្សដែលត្រូវបណ្តាសាព្រះជាម្ចាស់ផងដែរ។ ចំណុចមួយនេះ គឺជាភស្ដុតាងដែលអាចបន្ថោកបន្ទាបសាតាំងបាន ហើយដូច្នេះព្រះជាម្ចាស់ក៏ «ក្លាយជា» ព្រះជាម្ចាស់នៃរបស់សព្វសារពើនៅក្នុងសកលលោក ជាម្ចាស់នៃអ្វីៗទាំងអស់ ជាកម្មវត្ថុនៃការថ្វាយបង្គំ សម្រាប់អ្វីៗទាំងអស់ដែលមានជីវិត។

(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃសព្វសារពើទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០៧

សព្វថ្ងៃនេះ នៅតែមានមនុស្សដែលនៅតែមិនយល់ពីកិច្ចការថ្មីដែលព្រះជាម្ចាស់បានចាប់ផ្តើមនៅឡើយ។ ព្រះជាម្ចាស់បានបើកការចាប់ផ្ដើមថ្មីក្នុងចំណោមសាសន៍ដទៃ។ ទ្រង់បានចាប់ផ្តើមសករាជថ្មី ហើយបានចាប់ផ្តើមកិច្ចការថ្មី ហើយទ្រង់បំពេញកិច្ចការនេះលើកូនចៅរបស់ម៉ូអាប់។ តើនេះមិនមែនជាកិច្ចការថ្មីបំផុតរបស់ទ្រង់ទេឬអី? នៅក្នុងប្រវត្តិសាស្ត្រទាំងមូល គ្មាននរណាម្នាក់ធ្លាប់មានបទពិសោធអំពីកិច្ចការនេះពីមុនមកទេ។ គ្មានអ្នកណាម្នាក់ធ្លាប់បានឮអំពីរឿងនេះទេ គេឱ្យតម្លៃតិចបំផុតចំពោះកិច្ចការនេះ។ ប្រាជ្ញាញាណ ភាពអស្ចារ្យ ភាពមិនអាចយល់បាន ភាពអស្ចារ្យ និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ សុទ្ធតែត្រូវបានបង្ហាញតាមរយៈដំណាក់កាលនៃកិច្ចការនេះ គឺជាកិច្ចការនៃគ្រាចុងក្រោយ។ តើនេះមិនមែនជាកិច្ចការថ្មី កិច្ចការដែលកម្ចាត់កម្ចាយសញ្ញាណរបស់មនុស្សទេឬអី? ក៏មានមនុស្សដែលគិតយ៉ាងដូច្នេះថា «ដោយសារព្រះជាម្ចាស់បានដាក់បណ្ដាសាពួកម៉ូអាប់ និងបាននិយាយថា ទ្រង់នឹងបោះបង់កូនចៅម៉ូអាប់ តើពេលនេះទ្រង់អាចសង្គ្រោះពួកគេដូចម្ដេចបាន?» មនុស្សទាំងអស់នេះ គឺជាសាសន៍ដទៃដែលត្រូវបណ្ដាសាពីព្រះជាម្ចាស់ និងត្រូវបណ្ដេញចេញពីអ៊ីស្រាអែល។ សាសន៍អ៊ីស្រាអែលហៅពួកគេថា «សុនខសាសន៍ដទៃ»។ នៅក្នុងទស្សនៈរបស់មនុស្សគ្រប់គ្នា ពួកគេមិនគ្រាន់តែជាសុនខសាសន៍ដទៃប៉ុណ្ណោះទេ តែគេអាក្រក់ជាងសុនខទៅទៀត គឺកូននៃសេចក្ដីហិនវិនាស មានន័យថា ពួកគេមិនមែនជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេប្រហែលជាកើតនៅក្នុងទឹកដីអ៊ីស្រាអែល ក៏ប៉ុន្តែពួកគេមិនមែនជាសាសន៍អ៊ីស្រាអែលទេ ហើយត្រូវបណ្ដេញឱ្យទៅក្នុងចំណោមសាសន៍ដទៃផង។ ពួកគេ គឺជាមនុស្សតូចទាបជាងគេក្នុងចំណោមមនុស្សទាំងអស់។ ប្រាកដណាស់ ដោយសារតែពួកគេជាមនុស្សតូចទាបជាងគេនៅក្នុងចំណោមមនុស្សដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់អំពីការចាប់ផ្ដើមយុគសម័យថ្មីនៅក្នុងចំណោមពួកគេ ដ្បិតពួកគេជាតំណាងមនុស្សពុករលួយ។ កិច្ចការរបស់ព្រះជាម្ចាស់ សម្រិតសម្រាំង និងមានគោលដៅច្បាស់លាស់ណាស់ កិច្ចការដែលទ្រង់ធ្វើនៅក្នុងមនុស្សទាំងនេះនៅថ្ងៃនេះ ក៏ជាកិច្ចការដែលត្រូវបានធ្វើឡើងពេលបង្កើតពិភពលោកនេះដែរ។ ណូអេ គឺជាសត្តនិកររបស់ព្រះជាម្ចាស់ ចំណែកឯកូនចៅរបស់គាត់ក៏ដូច្នោះដែរ។ ក្នុងពិភពលោកនេះ នរណាក៏ដោយដែលមានសាច់មានឈាម គឺសុទ្ធតែជាមនុស្សដែលព្រះជាម្ចាស់បង្កើត។ កិច្ចការរបស់ព្រះជាម្ចាស់ គឺសម្រាប់មនុស្សគ្រប់គ្នា មិនមែនផ្អែកលើមនុស្សដែលត្រូវបណ្ដាសា ឬក៏មិនត្រូវបណ្ដាសា បន្ទាប់ពីពួកគេត្រូវបានបង្កើតមកនោះទេ។ កិច្ចការគ្រប់គ្រងរបស់ទ្រង់ គឺសម្រាប់មនុស្សទាំងអស់ មិនមែនតែមនុស្សជ្រើសរើសដែលមិនត្រូវបណ្ដាសានោះដែរ។ ដោយសារព្រះជាម្ចាស់ចង់អនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សដែលទ្រង់បង្កើតនោះ ទ្រង់នឹងអនុវត្តកិច្ចការនេះឱ្យសម្រេចដោយជោគជ័យ ហើយទ្រង់នឹងធ្វើការក្នុងចំណោមមនុស្សដែលមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់។ ដូច្នេះ ទ្រង់បំផ្លាញទម្លាប់ទាំងអស់ នៅពេលដែលកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្ស។ ចំពោះព្រះអង្គ ពាក្យថា «ត្រូវបណ្ដាសា» «ត្រូវវាយផ្ចាល» និង «ត្រូវប្រទានពរ» មិនមានន័យចំពោះទ្រង់ទេ! ជនជាតិយូដា គឺជាមនុស្សល្អ ចំណែកឯជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររើសតាំង ក៏ជាមនុស្សល្អដែរ។ ពួកគេគឺជាមនុស្សដែលមានគុណសម្បត្តិល្អ និងមានភាពមនុស្ស។ កាលពីដំបូង ព្រះយេហូវ៉ាបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ ហើយនិងបានបំពេញកិច្ចការដំបូងបំផុតរបស់ទ្រង់ក្នុងចំណោមពួកគេ ប៉ុន្តែការអនុវត្តកិច្ចការយកឈ្នះលើពួកគេនាបច្ចុប្បន្ននេះ គឺគ្មានន័យទេ។ ពួកគេក៏អាចជាផ្នែកមួយនៃការបង្កើតផែនដីនេះដែរ ហើយអាចមានរឿងរ៉ាវវិជ្ជមានអំពីពួកគេជាច្រើនទៀត ប៉ុន្តែការអនុវត្តដំណាក់កាលនៃកិច្ចការនេះក្នុងចំណោមពួកគេ គ្មានប្រយោជន៍ឡើយ។ ព្រះជាម្ចាស់នឹងមិនអាចបង្ក្រាបមនុស្សបានទេ ហើយព្រះអង្គក៏នឹងមិនអាចបញ្ចុះបញ្ចូលមនុស្សទាំងអស់ឱ្យជឿបានដែរ ដែលជាចំណុចជាក់លាក់នៃការបង្វែរកិច្ចការរបស់ទ្រង់ មករកប្រជាជននៃប្រទេសនាគដ៏ធំមានសម្បុរក្រហមនេះ។ កិច្ចការដ៏មានសារៈសំខាន់វិសេសវិសាលបំផុតនៅទីនេះ គឺការចាប់ផ្តើមសករាជមួយរបស់ទ្រង់ នោះគឺការដែលទ្រង់បំផ្លាញច្បាប់វិន័យ និងសញ្ញាណទាំងអស់របស់មនុស្ស ហើយជាការបញ្ចប់កិច្ចការយុគសម័យនៃព្រះគុណទាំងមូលរបស់ទ្រង់។ ប្រសិនបើកិច្ចការបច្ចុប្បន្នរបស់ទ្រង់ត្រូវបានអនុវត្តក្នុងចំណោមប្រជាជនអ៊ីស្រាអែលនោះ លុះដល់ពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ដល់ទីបញ្ចប់ មនុស្សគ្រប់គ្នានឹងជឿថាព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលតែមួយប៉ុណ្ណោះ មានតែប្រជាជនអ៊ីស្រាអែលមួយប៉ុណ្ណោះ គឺជាមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស មានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ ដែលសមនឹងទទួលព្រះពរ និងការសន្យារបស់ព្រះជាម្ចាស់ជាមរតក។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ នៅក្នុងសាសន៍ដទៃនៃប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម សម្រេចបាននូវកិច្ចការរបស់ព្រះជាម្ចាស់ដែលព្រះជាម្ចាស់នៃសព្វសារពើ។ ទ្រង់បញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ទាំងមូល និងបញ្ចប់កិច្ចការស្នូលរបស់ព្រះអង្គនៅក្នុងសាសន៍នៃនាគដ៏ធំមានសម្បុរក្រហម។ ចំណុចស្នូលដ៏សំខាន់នៃកិច្ចការទាំងបីដំណាក់កាលនេះ គឺការសង្គ្រោះមនុស្សលោក ពោលគឺការធ្វើឱ្យសព្វសារពើក្នុងសាកលលោក ថ្វាយបង្គំព្រះអាទិករ។ ដូច្នេះ មានអត្ថន័យដ៏ជ្រាលជ្រៅណាស់សម្រាប់ដំណាក់កាលនៃកិច្ចការនីមួយៗ។ ព្រះជាម្ចាស់មិនធ្វើអ្វីដែលគ្មានន័យ ឬគ្មានតម្លៃទេ។ ម្យ៉ាងទៀត ដំណាក់កាលនៃកិច្ចការនេះ គឺជាការចាប់ផ្តើមសករាជថ្មី និងបញ្ចប់សករាជមុនចំនួនពីរ។ ម៉្យាងវិញទៀត កិច្ចការនេះបំផ្លាញចោលនូវសញ្ញាណរបស់មនុស្ស និងរបៀបរបបនៃជំនឿ និងចំណេះដឹងចាស់គំរឹលទាំងអស់របស់មនុស្ស។ កិច្ចការនៃយុគសម័យមុនចំនួនពីរ ត្រូវបានអនុវត្តស្របទៅតាមសញ្ញាណខុសៗគ្នារបស់មនុស្ស។ ប៉ុន្តែដំណាក់កាលនេះ ផាត់ចោលទាំងស្រុងនូវសញ្ញាណរបស់មនុស្ស ដោយយកឈ្នះមនុស្សលោកទាំងស្រុង។ ព្រះជាម្ចាស់នឹងបង្ក្រាបមនុស្សទាំងអស់លើសាកលលោកទាំងមូល តាមរយៈការយកឈ្នះពូជពង្សរបស់ម៉ូអាប់ និងតាមរយៈកិច្ចការដែលព្រះជាម្ចាស់បានអនុវត្ត ក្នុងចំណោមពូជពង្សម៉ូអាប់។ នេះគឺជាសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនេះ ហើយវាគឺជាចំណែកដ៏មានតម្លៃបំផុតនៃកិច្ចការរបស់ទ្រង់ ក្នុងដំណាក់កាលនេះ ទោះបីជានៅពេលនេះអ្នកដឹងថា ឋានៈរបស់អ្នកតូចទាប ហើយអ្នកមានតម្លៃតិចតួចក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថា អ្នកបានជួបរឿងរីករាយបំផុត៖ អ្នកបានទទួលព្រះពរដ៏ប្រសើរទុកជាមរតក ទទួលបានការសន្យាដ៏ប្រសើរ ហើយអ្នកអាចជួយសម្រេចនូវកិច្ចការដ៏វិសេសវិសាលមួយនេះរបស់ព្រះជាម្ចាស់បាន។ អ្នកបានឃើញនូវព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ អ្នកស្គាល់និស្ស័យពិតរបស់ព្រះជាម្ចាស់ ហើយអ្នកធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ពីរដំណាក់កាលមុននៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តនៅអ៊ីស្រាអែល។ ប្រសិនបើដំណាក់កាលនៃកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយនេះ ក៏ត្រូវបានអនុវត្តនៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទៀត នោះសព្វសារពើទាំងអស់ មិនត្រឹមតែជឿថាមានតែជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះទើបជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែគេជឿទៀតថា ផែនការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ នឹងមិនសម្រេចនូវលទ្ធផល ដូចដែលគេចង់បាននោះឡើយ។ ក្នុងអំឡុងពេលដែលដំណាក់កាលពីរនៃកិច្ចការរបស់ទ្រង់ ត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ីស្រាអែល គ្មានកិច្ចការថ្មី ឬកិច្ចការនៃការបើកសករាជថ្មី ត្រូវបានអនុវត្តក្នុងចំណោមជាតិសាសន៍ដទៃឡើយ។ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ន ពោលគឺកិច្ចការនៃការចាប់ផ្តើមសករាជថ្មី ត្រូវបានអនុវត្តដំបូងក្នុងចំណោមជាតិសាសន៍ដទៃ ហើយលើសពីនេះទៀត ត្រូវបានអនុវត្តក្នុងចំណោមពូជពង្សរបស់ម៉ូអាប់ពីដំបូងនេះ ហើយជាការចាប់ផ្តើមនៃសករាជនេះទាំងមូល។ ព្រះជាម្ចាស់បានបំផ្លាញចំណេះដឹងដែលមាននៅក្នុងសញ្ញាណរបស់មនុស្ស មិនឱ្យនៅសេសសល់ឡើយ។ នៅក្នុងកិច្ចការនៃការយកឈ្នះរបស់ទ្រង់ ព្រះជាម្ចាស់បានបំផ្លាញសញ្ញាណរបស់មនុស្ស ដែលជារបៀបរបបចាស់បុរាណនៃចំណេះដឹងរបស់មនុស្សពីដើម។ ទ្រង់អនុញ្ញាតឱ្យមនុស្សឃើញថា ពុំមានច្បាប់ណាអាចយកមកប្រើជាមួយព្រះជាម្ចាស់ គឺថាគ្មានអ្វីចាស់គំរឹលអំពីព្រះជាម្ចាស់ ដោយកិច្ចការដែលទ្រង់ធ្វើ ត្រូវបានបញ្ចេញមកឥតគិតថ្លៃទាំងស្រុង និងឱ្យមនុស្សឃើញថា ទ្រង់ត្រឹមត្រូវក្នុងគ្រប់សព្វសារពើដែលទ្រង់ធ្វើ។ អ្នកត្រូវតែចុះចូលចំពោះកិច្ចការដែលទ្រង់ធ្វើ នៅក្នុងចំណោមសព្វសារពើទាំងអស់ឱ្យបានពេញលេញ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ មានអត្ថន័យ ហើយត្រូវបានអនុវត្តស្របតាមបំណងព្រះហឫទ័យ និងប្រាជ្ញាញាណរបស់ទ្រង់ផ្ទាល់ ហើយមិនអនុលោមតាមការសម្រេចចិត្ត និងសញ្ញាណរបស់មនុស្សឡើយ។ ប្រសិនបើមានអ្វីមួយដែលមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ទ្រង់នឹងធ្វើកិច្ចការនោះ ហើយប្រសិនបើមានអ្វីមួយមិនមានប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ នោះទ្រង់មិនធ្វើទេ មិនថាកិច្ចការល្អយ៉ាងណាទេ! ទ្រង់ធ្វើការ និងជ្រើសរើសអ្នកទទួល និងជ្រើសរើសទីតាំងនៃកិច្ចការរបស់ទ្រង់ ស្របតាមអត្ថន័យ និងគោលបំណងនៃកិច្ចការរបស់ទ្រង់។ ទ្រង់មិនប្រកាន់តាមច្បាប់បុរាណឡើយ នៅពេលដែលទ្រង់ធ្វើការ ហើយទ្រង់ក៏មិនធ្វើតាមរូបមន្តចាស់ដែរ។ ផ្ទុយទៅវិញ ទ្រង់អនុវត្តផែនការកិច្ចការរបស់ទ្រង់យោងទៅតាមសារៈសំខាន់នៃកិច្ចការនោះ។ នៅទីបំផុត ទ្រង់នឹងទទួលបានប្រសិទ្ធភាពពិតប្រាកដ និងសម្រេចគោលដៅដែលបានរំពឹងទុក។ ប្រសិនបើអ្នកមិនយល់ពីកិច្ចការទាំងនេះនៅថ្ងៃនេះទេ កិច្ចការនេះនឹងមិនមានឥទ្ធិពលលើអ្នកឡើយ។

(ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃសព្វសារពើទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០៨

តើឧបសគ្គចំពោះកិច្ចការរបស់ព្រះជាម្ចាស់ធំធេងប៉ុនណាទៅ? តើមាននរណាដឹងឬទេ? ដោយសារតែមនុស្សបានជាប់ទ្រុងនៃអបិយជំនឿដ៏ចាក់ស្រេះ តើនរណាមានសមត្ថភាពដឹងអំពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ទៅ? ជាមួយចំណេះដឹងដ៏រាក់កំផែល និងមិនសមទំនងអំពីវប្បធម៌បុរាណនេះ តើពួកគេអាចយល់យ៉ាងពេញលេញអំពីព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងយ៉ាងដូចម្ដេចទៅ? ទោះបីពេលដែលព្រះបន្ទូលទាំងនោះត្រូវបានថ្លែងឡើងមុខទល់នឹងមុខ និងត្រូវបានបញ្ចុកចូលមាត់យ៉ាងល្អក៏ដោយ តើពួកគេអាចយល់បានដោយរបៀបណា? ពេលខ្លះ វាដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្លាក់ទៅលើត្រចៀកដែលថ្លង់អ៊ីចឹង៖ មនុស្សមិនមានប្រតិកម្មសូម្បីតែបន្តិច ពួកគេចេះតែគ្រវីក្បាល ហើយមិនយល់អ្វីសោះ។ តើការនេះមិនអាចគួរឱ្យបារម្ភម្ដេចនឹងកើតទៅ? «ប្រវត្តិសាស្ត្រវប្បធម៌សម័យបុរាណ និងចំណេះដឹងអំពីវប្បធម៌ដ៏យូរលង់»[១] នេះបានបណ្ដុះឱ្យមានមនុស្សដែលគ្មានតម្លៃមួយក្រុម។ វប្បធម៌ពីបុរាណ និងកេរដំណែលដ៏មានតម្លៃនេះ គឺដូចជាគំនរសម្រាមប៉ុណ្ណោះ! វាបានក្លាយជាភាពអាម៉ាស់ជារៀងរហូតមក ហើយវាគ្មានតម្លៃអ្វីក្នុងការរំឭកនោះឡើយ! វាបានបង្រៀនមនុស្សអំពីកលល្បិច និងទិចនិកក្នុងការប្រឆាំងព្រះជាម្ចាស់ ហើយ «គោលការណ៍ណែនាំដ៏ស្រទន់ និងមានសណ្ដាប់ធ្នាប់»[២] របស់កម្រិតអប់រំថ្នាក់ជាតិបានធ្វើឱ្យមនុស្សកាន់តែមិនស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់។ ផ្នែកនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់មានការលំបាកយ៉ាងខ្លាំង ហើយគ្រប់ទាំងជំហាននៃកិច្ចការរបស់ទ្រង់នៅលើផែនដីបានកំពុងតែធ្វើឱ្យព្រះជាម្ចាស់ពិបាកព្រះទ័យ។ កិច្ចការរបស់ទ្រង់នៅលើផែនដីនេះពិបាកពេកហើយ! ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី តម្រូវឱ្យមានការលំបាកយ៉ាងខ្លាំង៖ សម្រាប់សេចក្តីកម្សោយ គុណវិបត្តិ ភាពក្មេងខ្ចី ភាពល្ងង់ខ្លៅ និងអ្វីៗគ្រប់យ៉ាងអំពីមនុស្ស ព្រះជាម្ចាស់ត្រូវរៀបចំផែនការយ៉ាងល្អិតល្អន់ និងគិតគូរពិចារណាយ៉ាងហ្មត់ចត់។ មនុស្សដូចជាខ្លាក្រដាសដែលមើលទៅគួរឱ្យខ្លាច តែមិនបានការអ៊ីចឹង។ ដោយគ្រាន់តែប៉ះបន្ដិច វាបកខាំ បើមិនដូច្នេះទេ វាដួលរលំ វង្វេងវង្វាន់ផ្លូវរបស់ខ្លួន ហើយដោយបាត់បង់ការផ្ចង់អារម្មណ៍តែបន្ដិច វាត្រលប់ក្រោយ ព្រងើយកន្ដើយចំពោះព្រះជាម្ចាស់ ឬរត់ទៅរកសត្វជ្រូក និងសត្វឆ្កែ ដែលជាឪពុកម្ដាយរបស់វាវិញ ដើម្បីឈ្មុលរមួលនៅក្នុងរាងកាយដ៏ស្មោកគ្រោករបស់ពួកគេ។ នេះពិតជាឧបសគ្គដ៏ធំណាស់! នៅគ្រប់ជំហានជាក់ស្ដែងនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់ព្រមទទួលសេចក្តីល្បួង ហើយសឹងតែនៅគ្រប់ជំហាន ព្រះជាម្ចាស់ប្រថុយគ្រោះថ្នាក់ដ៏ធំ។ ព្រះបន្ទូលរបស់ទ្រង់មានលក្ខណៈស្មោះត្រង់ និងទៀងត្រង់ ព្រមទាំងដោយគ្មានគំនិតព្យាបាទ តើនរណាព្រមទទួលយកព្រះបន្ទូលទាំងនេះទៅ? តើនរណាព្រមចុះចូលទាំងស្រុងទៅ? វាធ្វើឱ្យព្រះជាម្ចាស់ខូចព្រះទ័យយ៉ាងខ្លាំង។ ទ្រង់ខំប្រឹងទាំងថ្ងៃទាំងយប់សម្រាប់មនុស្ស ទ្រង់មានព្រះទ័យអន្ទះសាសម្រាប់ជីវិតរបស់មនុស្ស ហើយទ្រង់ក៏យល់អំពីសេចក្តីកម្សោយរបស់មនុស្សផងដែរ។ ព្រះអង្គបានជួបកាលៈទេសៈដ៏ស្មុគស្មាញជាច្រើននៅគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ សម្រាប់គ្រប់ព្រះបន្ទូលដែលទ្រង់ថ្លែង។ ទ្រង់ត្រូវធ្វើការសម្រេចព្រះទ័យទាំងលំបាក ហើយគិតគូរអំពីសេចក្តីកម្សោយ ការមិនស្ដាប់បង្គាប់ ភាពក្មេងខ្ចី និងភាពងាយរងគ្រោះរបស់មនុស្ស...វិលជុំចុះឡើងម្ដងហើយម្ដងទៀត។ តើមាននរណាបានដឹងអំពីការនេះទេ? តើទ្រង់អាចទុកព្រះទ័យលើនរណាបានទៅ? តើមាននរណាខ្លះអាចយល់បាន? ព្រះអង្គស្អប់អំពើបាបរបស់មនុស្សយ៉ាងខ្លាំង ស្អប់ភាពកំសាកមិនក្លាហានរបស់មនុស្ស ហើយទ្រង់ក៏ព្រួយព្រះទ័យចំពោះភាពងាយរងគ្រោះរបស់មនុស្ស និងគិតគូរអំពីផ្លូវដែលស្ថិតនៅខាងមុខមនុស្សផងដែរ។ គ្រប់ពេលវេលា ទ្រង់ពិនិត្យមើលពាក្យពេចន៍ និងទង្វើរបស់មនុស្ស ទ្រង់តែងមានព្រះទ័យមេត្តាករុណា និងព្រះពិរោធ ហើយការមើលឃើញរឿងទាំងនេះ ធ្វើឱ្យព្រះអង្គមានព្រះទ័យឈឺចាប់យ៉ាងខ្លាំង។ ជារួមមក មនុស្សស្លូតត្រង់បានក្លាយជាស្ពឹកស្រពន់ ចុះហេតុអ្វីបានជាព្រះជាម្ចាស់តែងតែធ្វើឱ្យរឿងទាំងនេះពិបាកសម្រាប់ពួកគេដូច្នេះ? មនុស្សទន់ខ្សោយគ្មានកម្លាំងស៊ូទ្រាំឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់គួរតែមានព្រះពិរោធមិនចេះថមថយបែបនេះចំពោះគេ? មនុស្សដ៏ទន់ជ្រាយ គ្មានកម្លាំង និងគ្មានចិត្តក្លៀវក្លាសូម្បីតែបន្ដិច ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែស្ដីបន្ទោសគេសម្រាប់ការមិនស្ដាប់បង្គាប់របស់ខ្លួនដូច្នេះ? តើនរណាអាចទ្រាំទ្រនឹងការគំរាមកំហែងរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បានទៅ? ជារួមមក មនុស្សទន់ជ្រាយណាស់ ហើយនៅក្នុងស្ថានភាពដ៏ពិបាកបំផុត ព្រះជាម្ចាស់បានទប់ព្រះពិរោធដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដើម្បីឱ្យមនុស្សចេះឆ្លុះបញ្ចាំងយឺតៗមើលខ្លួនអ្នក។ ប៉ុន្តែ មនុស្សដែលផុងជាប់នៅក្នុងបញ្ហា មិនមានការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សោះឡើយ។ មនុស្សត្រូវបានស្ដេចអារក្សដ៏កញ្ចាស់ជាន់ឈ្លីក្រោមជើងរបស់វា ប៉ុន្តែគេមិនដឹងខ្យល់សោះ គេតែងតែតាំងខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ បើមិនដូច្នោះទេ គេក្ដៅមិនក្ដៅ ហើយត្រជាក់មិនត្រជាក់ចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើន ប៉ុន្តែតើនរណាធ្លាប់យកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះព្រះបន្ទូលទាំងនោះទៅ? មនុស្សមិនយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែគេនៅតែមិនខ្វល់ មិនចង់បាន ហើយនៅតែមិនដឹងអំពីសារជាតិដ៏ពិតរបស់អារក្សដ៏កញ្ចាស់ទៀត។ មនុស្សរស់នៅក្នុងស្ថានឃុំព្រលឹង ក្នុងស្ថាននរក ប៉ុន្តែគេជឿថា ពួកគេរស់នៅក្នុងដំណាក់របស់ព្រះមច្ឆាទៅវិញ។ ពួកគេត្រូវបានបៀតបៀន ដោយនាគដ៏ធំមានសម្បុរក្រហម ប៉ុន្តែបែរជាគិតថា គេទទួល «ការប្រណីសន្ដោស»[៣] ពីប្រទេសនេះទៅវិញ។ ពួកគេត្រូវបានអារក្សសើចចំអក ប៉ុន្តែបែរជាគិតថា ពួកគេរីករាយនឹងភាពប៉ិនប្រសប់ខាងសិល្បៈដ៏វិសេសបំផុតនៃសាច់ឈាមទៅវិញ។ ឱ ពួកទ័លក្រដ៏ទន់ទាប និងកខ្វក់អើយ! មនុស្សបានជួបនឹងសំណាងអាក្រក់ ប៉ុន្តែគេមិនបានដឹងឡើយ ហើយនៅក្នុងសង្គមដ៏ខ្មៅងងឹតនេះ គេរងទុក្ខពីគ្រោះអកុសលមួយទៅគ្រោះអកុសលមួយទៀត[៤] ប៉ុន្តែគេនៅតែមិនភ្ញាក់ខ្លួនទៀត។ តើពេលណាទៅទើបពួកគេនឹងបោះចោលការអាណិតខ្លួន និងនិស្ស័យកញ្ជះគេនេះចេញពីគេទៅ? ហេតុអ្វីបានគេមិនខ្វល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើគេសម្ងំទទួលយកការសង្កត់សង្កិន និងទុក្ខលំបាកនេះឬ? តើគេមិនប្រាថ្នាចង់បានថ្ងៃមួយ ដែលគេអាចចេញសេចក្តីងងឹតចូលក្នុងពន្លឺទេឬ? តើគេមិនប្រាថ្នាចង់ប៉ះប៉ូវភាពអយុត្តិធម៌ដែលមានចំពោះសេចក្តីសុចរិត និងសេចក្តីពិតម្ដងទៀតទេឬ? តើគេសុខចិត្តឈរមើល ហើយមិនធ្វើអ្វីសោះ នៅពេលដែលមនុស្សបោះបង់ចោលសេចក្តីពិត និងបំភ្លៃការពិតមែនទេ? តើគេរីករាយបន្តស៊ូទ្រាំនឹងការធ្វើបាបឬ? តើគេព្រមក្លាយជាទាសករឬ? តើគេព្រមវិនាសនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ រួមជាមួយពួកទាសករនៃប្រទេសបរាជ័យនេះឬ? តើឯណាទៅជាការតាំងចិត្តរបស់អ្នក? តើឯណាទៅជាមហិច្ឆតារបស់អ្នក? តើឯណាទៅជាសេចក្តីថ្លៃថ្នូររបស់អ្នក? តើឯណាទៅជាសុចរិតភាពរបស់អ្នក? តើឯណាទៅជាសេរីភាពរបស់អ្នក? តើអ្នកព្រមលះបង់ជីវិតទាំងស្រុងរបស់អ្នក[៥] សម្រាប់នាគដ៏ធំមានសម្បុរក្រហមដែលជាស្ដេចអារក្សឬ? តើអ្នកសប្បាយនឹងឱ្យវាធ្វើទារុណកម្មអ្នកដល់ស្លាប់ឬ? ផ្ទៃនៃទីជម្រៅមានភាពចលាចល និងខ្មៅងងឹត ខណៈឯមនុស្សសាមញ្ញកំពុងតែរងទុក្ខលំបាក ស្រែកទៅឯស្ថានសួគ៌ ហើយរអ៊ូរទាំដាក់ផែនដី។ តើមនុស្សនឹងអាចងើបមុខគេឡើងនៅពេលណាទៅ? មនុស្សស្គមស្គាំងសល់តែឆ្អឹង តើគេអាចប្រយុទ្ធជាមួយអារក្សដ៏ឃោរឃៅ និងជិះជាន់សង្កត់សង្កិននេះដោយរបៀបណាទៅ? ហេតុអ្វីបានជាគេមិនថ្វាយជីវិតគេដល់ព្រះជាម្ចាស់ឱ្យកាន់តែឆាប់តាមតែអាចធ្វើទៅបានទៅ? ហេតុអ្វីបានជាគេនៅតែរេរាទៀត? តើពេលណាទៅទើបគេអាចបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់? ដោយរស់នៅរងការគំរាមកំហែង និងសង្កត់សង្កិនគ្មានគោលដៅបែបនេះ ជីវិតទាំងស្រុងរបស់គេនឹងត្រូវក្លាយជាអសារឥតការមិនខាននៅទីបញ្ចប់ ដូច្នេះ ហេតុអ្វីបានជាគេប្រញាប់មក ហើយប្រញាប់ចាកចេញទៅបែបនេះ? ហេតុអ្វីបានជាគេមិនរក្សាទុកអ្វីដែលមានតម្លៃថ្វាយដល់ព្រះជាម្ចាស់? តើគេបានភ្លេចអំពីរាជ្យមួយពាន់ឆ្នាំនៃការស្អប់ហើយឬ?

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «ដ៏យូរលង់» ត្រូវបានប្រើប្រាស់ក្នុងន័យចំអក។

(២) «គោលការណ៍ណែនាំដ៏ស្រទន់ និងមានសណ្ដាប់ធ្នាប់» ត្រូវបានប្រើក្នុងន័យចំអក។

(៣) «ការប្រណីសន្ដោស» ត្រូវបានប្រើក្នុងន័យចំអកចំពោះមនុស្សដែលហាក់ដូចជាទុយមុយ ស្ពឹកៗ ហើយមិនស្គាល់ខ្លួនអ្នក។

(៤) «រងទុក្ខពីគ្រោះអកុសលមួយទៅគ្រោះអកុសលមួយទៀត» បង្ហាញថា មនុស្សបានកើតនៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ហើយពួកគេមិនអាចងើបមុខឡើងបានឡើយ។

(៥) «ព្រមលះបង់ជីវិតទាំងស្រុងរបស់អ្នក» មានន័យនៅក្នុងការប្រមាថមើលងាយ។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២០៩

ផ្លូវនាពេលសព្វថ្ងៃនេះ មិនងាយស្រួលធ្វើដំណើរនោះទេ។ អាចនិយាយបានថា វាពិតជាពិបាកក្នុងការឆ្លងកាត់ ហើយគ្រប់សម័យកាលនានា វាកម្រមានណាស់។ យ៉ាងណាក្ដី តើនរណានឹងគិតថាសាច់ឈាមនៃមនុស្សតែមួយមុខគ្រប់គ្រាន់ដើម្បីនឹងបំផ្លាញគាត់? កិច្ចការថ្ងៃនេះពិតជាមានតម្លៃដូចទឹកភ្លៀងនារដូវផ្ការីក ហើយមានតម្លៃដូចជាសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ប៉ុន្ដែ ប្រសិនបើមនុស្សមិនដឹងពីគោលបំណងនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ឬមិនយល់អំពីខ្លឹមសារនៃមនុស្សជាតិទេនោះ តើតម្លៃ និងភាពមានតម្លៃរបស់វាអាចត្រូវបានគេនិយាយយ៉ាងដូចម្ដេច? សាច់ឈាមមិនមែនជារបស់មនុស្សផ្ទាល់នោះទេ ដូច្នេះគ្មាននរណាម្នាក់អាចមើលឃើញយ៉ាងច្បាស់ថាគោលដៅនៃជីវិតជាអ្វីឱ្យពិតប្រាកដឡើយ។ ទោះជាដូច្នេះក្ដី អ្នកគួរតែដឹងឱ្យច្បាស់ថាព្រះអម្ចាស់នៃការបង្កើតនឹងប្រគល់មនុស្សជាតិដែលត្រូវបានបង្កើតឡើងឱ្យស្ថិតក្នុងទីតាំងដើមរបស់ពួកគេវិញ ហើយស្ដាររូបអង្គដើមរបស់ពួកគេចាប់តាំងពីពេលនៃការបង្កើតពួកគេមក។ ព្រះអង្គនឹងយកខ្យល់ដង្ហើមដែលទ្រង់បានផ្លុំដាក់មនុស្សត្រឡប់មកវិញ ទ្រង់នឹងយកមកវិញនូវឆ្អឹង និងសាច់ឈាមរបស់ទ្រង់ ហើយប្រគល់ទៅព្រះអម្ចាស់នៃការបង្កើតវិញ។ ព្រះអង្គនឹងបំផ្លាស់បំប្រែ និងបង្កើតមនុស្សជាតិសារជាថ្មី ហើយទ្រង់នឹងដកយកមកវិញនូវមរតកទាំងមូលដែលមិនមែនជាកម្មសិទ្ធិរបស់មនុស្សជាតិ តែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយទ្រង់ក៏មិនប្រគល់វាទៅឱ្យមនុស្សជាតិម្ដងទៀតឡើយ។ នេះក៏ព្រោះតែរឿងរ៉ាវទាំងនោះមិនមែនជារបស់មនុស្សជាតិតាំងពីដំបូងមក។ ព្រះអង្គនឹងយកអ្វីគ្រប់យ៉ាងត្រឡប់មកវិញ នេះមិនមែនជាការលួចប្លន់ដោយអយុត្តិធម៌នោះទេ ផ្ទុយទៅវិញគឺដើម្បីស្ដារនគរស្ថានសួគ៌ និងផែនដីឱ្យមានស្ថានភាពដូចដើម ក៏ដូចជាបំផ្លាស់បំប្រែ និងបង្កើតមនុស្សសារជាថ្មី។ នេះគឺជាទិសដៅដ៏សមហេតុផលសម្រាប់មនុស្ស បើទោះបីជាវានឹងមិនមែនជាការបម្រុងទុកសារជាថ្មីនូវសាច់ឈាម ក្រោយពេលត្រូវបានវាយផ្ចាលដូចដែលមនុស្សអាចស្រមៃឃើញក៏ដោយ។ ព្រះជាម្ចាស់មិនចង់បានគ្រោងឆ្អឹងរបស់សាច់ឈាម ក្រោយពីការបំផ្លាញរបស់សាច់ឈាមទេ។ ទ្រង់ចង់បានធាតុដើមនៅក្នុងខ្លួនមនុស្សដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តាំងពីដើមដំបូងមក។ ហេតុដូច្នេះហើយ ទ្រង់នឹងមិនបំផ្លាញមនុស្សជាតិឱ្យសាបសូន្យ ឬកម្ចាត់ចោលសាច់ឈាមរបស់មនុស្សទាំងស្រុងឡើយ ដោយសារតែសាច់ឈាមរបស់មនុស្សមិនមែនជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គេទេ។ ផ្ទុយទៅវិញ វាគឺជាបរិវារបស់ព្រះជាម្ចាស់ ដែលគ្រប់គ្រងលើមនុស្សជាតិ។ តើទ្រង់អាចបំផ្លាញសាច់ឈាមរបស់មនុស្សឱ្យសាបសូន្យដើម្បីតែ «ការសប្បាយរីករាយ» របស់ទ្រង់បានយ៉ាងដូចម្ដេចទៅ? គិតមកត្រឹមពេលនេះ តើអ្នកពិតជាបោះបង់សាច់ឈាមរបស់អ្នក ដែលមិនមានតម្លៃសូម្បីតែមួយសេនបានទាំងស្រុងហើយមែនទេ? ប្រសិនបើអ្នកអាចយល់ច្បាស់បានសាមសិបភាគរយអំពីកិច្ចការនៅគ្រាចុងក្រោយនេះ (កិច្ចការសាមសិបភាគរយនេះ មានន័យថា ការយល់ច្បាស់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃនេះ ក៏ដូចជាកិច្ចការដែលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះផងដែរ) អ្នកនឹងលែងបន្ត «បម្រើ» ឬធ្វើជា «កូន» នៃសាច់ឈាមរបស់អ្នកទៀតហើយ សាច់ឈាមដែលពុករលួយអស់រយៈពេលជាច្រើនឆ្នាំនឹងលែងមានទៀតហើយនៅថ្ងៃនេះ។ អ្នកគួរមើលឃើញយ៉ាងច្បាស់ថា មនុស្សនៅពេលនេះ បានលូតលាស់ទៅជាសណ្ឋានដែលមិនធ្លាប់មានពីមុនមក ហើយនឹងលែងបន្តវិលទៅមុខ ដូចជារង្វង់កង់ប្រវត្តិសាស្ត្រទៀតឡើយ។ សាច់ឈាមដែលស្អុយរលួយសុទ្ធតែរុយរោមរបស់អ្នក តើវាអាចមានអំណាចក្នុងការបញ្ច្រាសរង្វង់កង់ប្រវត្តិសាស្ត្រ ដែលព្រះជាម្ចាស់បានបើកឱ្យវិលបន្តមកដល់សព្វថ្ងៃនេះបានដែរឬទេ? តើវាអាចធ្វើឱ្យសូរនាឡិកាដែលលែងឮសំឡេងនៅគ្រាចុងក្រោយ មានសំឡេងម្តងទៀតបានដែរឬទេ ហើយវាអាចធ្វើឱ្យទ្រនិចនាឡិកាបន្តដើរជុំវិញទៀតបានដែរឬទេ? តើវាអាចធ្វើការផ្លាស់ប្តូរពិភពលោកដែលហ៊ុមព័ទ្ធដោយអ័ព្ទយ៉ាងក្រាស់បានឡើងវិញដោយរបៀបណា? តើសាច់ឈាមរបស់អ្នកអាចប្រោសឱ្យកើតមានភ្នំ និងទន្លេឡើងវិញបានឬទេ? តើសាច់ឈាមរបស់អ្នកដែលមានមុខងារបន្តិចបន្តួចនេះ ពិតជាអាចស្តារពិភពមនុស្សដែលអ្នកចង់បានយ៉ាងខ្លាំងនេះបានដែរឬទេ? តើអ្នកពិតជាអាចអប់រំកូនចៅជំនាន់ក្រោយរបស់អ្នកឱ្យកា្លយជា «មនុស្ស» បានដែរឬទេ? តើនៅពេលនេះ អ្នកយល់ដែរឬទេ? តើសាច់ឈាមរបស់អ្នកជារបស់អ្នកណាឱ្យប្រាកដ? គោលបំណងតាំងពីដើមរបស់ព្រះជាម្ចាស់សម្រាប់ការជួយសង្គ្រោះមនុស្ស ឱ្យប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ និងបំផ្លាស់បំប្រែមនុស្ស មិនមែនដើម្បីផ្តល់ឱ្យអ្នកនូវទឹកដីកំណើតដ៏ស្រស់ស្អាត ឬនាំមកការសម្រាកដោយសុខសាន្តដល់សាច់ឈាមរបស់មនុស្សទេ។ វាគឺសម្រាប់ជាប្រយោជន៍ដល់សិរីល្អ និងទីបន្ទាល់របស់ទ្រង់ ភាពរីករាយដ៏ប្រសើររបស់មនុស្សនាពេលអនាគត និងដើម្បីឱ្យពួកគេអាចសម្រាកបានឆាប់ៗនេះ។ តែវាមិនមែនសម្រាប់សាច់ឈាមរបស់អ្នកទេ ដ្បិតមនុស្ស គឺជាមូលធននៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយសាច់ឈាមរបស់មនុស្សគ្រាន់តែជាបរិវារប៉ុណ្ណោះ។ (មនុស្ស គឺជាវត្ថុដែលមានទាំងវិញ្ញាណ និងរាងកាយ តែសាច់ឈាមវិញគឺគ្រាន់តែជាវត្ថុដែលផុយរលួយប៉ុណ្ណោះ។ នេះមានន័យថា សាច់ឈាមគឺជាឧបករណ៍ដែលប្រើប្រាស់នៅក្នុងផែនការគ្រប់គ្រង។) អ្នកគួរដឹងថាភាពគ្រប់លក្ខណ៍ ភាពពេញលេញ និងការទទួលបានមនុស្សរបស់ព្រះជាម្ចាស់ មិនបាននាំយកអ្វីមកឡើយ ក្រៅពីដាវ និងការវាយប្រហារលើសាច់ឈាមរបស់ពួកគេ ក៏ដូចជាការឈឺចាប់គ្មានទីបញ្ចប់ ការរងទុក្ខក្នុងភ្លើងដ៏សន្ធោសន្ធៅ ការជំនុំជម្រះដោយគ្មានមេត្តា ការវាយផ្ចាល ការដាក់បណ្តាសារ និងការល្បងលគ្មានព្រំដែន។ អ្វីៗទាំងនេះគឺជារឿងរ៉ាវនៅខាងក្នុង និងជាសេចក្ដីពិតនៃកិច្ចការគ្រប់គ្រងមនុស្ស។ ប៉ុន្តែ អ្វីទាំងអស់នេះគឺតម្រង់ទៅរកសាច់ឈាមរបស់មនុស្ស ហើយព្រួញចម្បាំងទាំងអស់បានតម្រង់ឆ្ពោះទៅសាច់ឈាមរបស់មនុស្ស (ចំពោះមនុស្សដែលគ្មានកំហុស)។ អ្វីទាំងអស់នេះគឺដើម្បីជាប្រយោជន៍ដល់សិរីរុងល្អ និងទីបន្ទាល់របស់ទ្រង់ ព្រមទាំងការគ្រប់គ្រងរបស់ទ្រង់។ នេះគឺដោយសារតែកិច្ចការរបស់ទ្រង់មិនមែនសម្រាប់តែប្រយោជន៍របស់មនុស្សជាតិតែមួយមុខនោះទេ ប៉ុន្តែក៏សម្រាប់ផែនការទាំងមូលផង ក៏ដូចជាដើម្បីបំពេញបំណងព្រះហឫទ័យដើមដំបូងរបស់ទ្រង់ នៅពេលដែលទ្រង់បានបង្កើតមនុស្សជាតិ។ ដូច្នេះ មនុស្សប្រហែលកៅសិបភាគរយសុទ្ធតែឆ្លងកាត់ការរងទុក្ខ និងការល្បងលក្នុងភ្លើង ហើយមានចំនួនតិចតួចណាស់ ឬមិនមានតែម្ដងដែលសាច់ឈាមមនុស្សទទួលបានថ្ងៃដែលជាទីគាប់ចិត្ត និងរីករាយ។ មានមនុស្សតិចណាស់ដែលអាចសប្បាយរីករាយក្នុងពេលវេលាជាសាច់ឈាម ដែលជាការចំណាយពេលវេលាដ៏ស្រស់បំព្រងជាមួយព្រះជាម្ចាស់។ សាច់ឈាមគឺមានភាពស្មោកគ្រោក ដូច្នេះអ្វីដែលសាច់ឈាមរបស់មនុស្សមើលឃើញ ឬពេញចិត្ត គឺគ្មានអ្វីក្រៅពីការវាយផ្ចាលរបស់ព្រះជាម្ចាស់ ដែលមនុស្សយល់ថាមិនពេញចិត្ត ហាក់ដូចជាមានបញ្ញាញាណមិនគ្រប់គ្រាន់។ នេះគឺដោយសារតែព្រះជាម្ចាស់នឹងបង្ហាញឱ្យឃើញនូវនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលមនុស្សមិនពេញចិត្ត មិនលើកលែងចំពោះការប្រមាថរបស់មនុស្ស និងស្អប់ខ្ពើមចំពោះសត្រូវ។ ព្រះជាម្ចាស់បង្ហាញនិស្ស័យរបស់ទ្រង់ដោយបើកចំហតាមមធ្យោបាយណាដែលចាំបាច់ ដោយការបញ្ចប់កិច្ចការនៃការធ្វើចម្បាំងអស់រយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ជាមួយសាតាំង ជាកិច្ចការនៃសេចក្តីសង្គ្រោះរបស់មនុស្សជាតិទាំងអស់ និងការបំផ្លាញរបស់សាតាំងពីបុរាណមក!

(ដកស្រង់ពី «គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១០

គ្រាចុងក្រោយបានមកដល់ ហើយបណ្ដាប្រទេសនៅជុំវិញពិភពលោកកំពុងតែស្ថិតក្នុងភាពជ្រួលច្របល់។ មានភាពច្របូកច្របល់ខាងនយោបាយ មានគ្រោះទុរ្ភិក្ស អាសន្នរោគ ទឹកជំនន់ និងគ្រោះរាំងស្ងួតដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែង។ មានគ្រោះមហន្តរាយនៅក្នុងពិភពលោករបស់មនុស្ស ហើយស្ថានសួគ៌ក៏បញ្ជូននូវគ្រោះមហន្តរាយផងដែរ។ មានទីសម្គាល់ជាច្រើនអំពីគ្រាចុងក្រោយ។ ប៉ុន្តែ ចំពោះមនុស្សវិញ ពិភពលោកនេះហាក់ដូចជាទីដ៏សប្បាយរីករាយ និងរុងរឿងមួយ។ ដួងចិត្តរបស់មនុស្សត្រូវបានអូសទាញទៅរកពិភពលោកនេះកាន់តែខ្លាំងឡើងៗ ហើយមនុស្សជាច្រើនបានជាប់អន្ទាក់មិនអាចដកខ្លួនចេញពីវាឡើយ។ មនុស្សជាច្រើននឹងបានចាញ់បញ្ឆោតអស់អ្នកដែលចូលរួមនៅក្នុងអំពើឧបាយកល និងអំពើអាបធ្មប់។ បើអ្នកមិនព្យាយាមចម្រើនឡើង និងមិនចាក់ឫសនៅក្នុងផ្លូវពិតទេ នោះអ្នកនឹងត្រូវរសាត់ទៅតាមជំនោរដ៏ជន់ជោរនៃអំពើបាបមិនខាន។ ប្រទេសចិនគឺជាប្រទេសមិនសូវមានការអភិវឌ្ឍមួយនៅក្នុងចំណោមប្រទេសទាំងអស់ ហើយវាក៏ជាទឹកដីមួយដែលត្រូវបានហ៊ុមព័ទ្ធដោយនាគដ៏ធំមានសម្បុរក្រហម មានមនុស្សច្រើនបំផុតដែលថ្វាយបង្គំរូបព្រះ និងចូលរួមនៅក្នុងអំពើអាបធ្មប់ មានព្រះវិហារច្រើនបំផុត ហើយក៏ជាកន្លែងមួយដែលមានអារក្សអសោចស្ថិតនៅផងដែរ។ អ្នកបានកើតមកចេញពីទឹកដីនេះ អ្នកត្រូវបានទទួលការអប់រំពីប្រទេសនេះ ហើយបានរងឥទ្ធិពលរបស់វា។ អ្នកត្រូវបានធ្វើឱ្យពុករលួយ និងរងការធ្វើបាបពីទឹកដីនេះ ប៉ុន្តែក្រោយទទួលបានការភ្ញាក់រឭក អ្នកក៏បោះបង់វាចោល ហើយត្រូវបានព្រះជាម្ចាស់ទទួលយកទាំងស្រុង។ នេះគឺជាសិរីល្អរបស់ព្រះជាម្ចាស់ ហើយក៏ជាហេតុផលមួយដែលនាំឱ្យដំណាក់កាលនៃកិច្ចការនេះមានសារៈសំខាន់ខ្លាំងផងដែរ។ ព្រះជាម្ចាស់បានធ្វើកិច្ចការនៅកម្រិតដ៏ធំបែបនេះ បានមានបន្ទូលជាច្រើនបែបនេះ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលយកអ្នករាល់គ្នាទាំងស្រុង។ នេះគឺជាផ្នែកមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយអ្នកគឺជា «ជ័យភ័ណ្ឌ» នៃចម្បាំងរបស់ព្រះជាម្ចាស់ទាស់នឹងសាតាំង។ បើអ្នករាល់គ្នាយល់អំពីសេចក្តីពិតកាន់តែច្រើន ហើយបើជីវិតនៃពួកជំនុំរបស់អ្នកកាន់តែប្រសើរ នោះនាគដ៏ធំមានសម្បុរក្រហមនឹងត្រូវលុតជង្គង់របស់វាចុះកាន់តែខ្លាំង។ ទាំងនេះគឺជាកិច្ចការនៃពិភពខាងវិញ្ញាណ។ ទាំងនេះជាសមរភូមិនៃពិភពខាងវិញ្ញាណ ហើយនៅពេលដែលព្រះជាម្ចាស់មានជ័យជម្នះ នោះសាតាំងនឹងត្រូវអាម៉ាស់ ហើយដួលចុះ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះមានសារៈសំខាន់ខ្លាំងណាស់។ ព្រះជាម្ចាស់ធ្វើការក្នុងកម្រិតដ៏ធំ និងសង្រ្គោះមនុស្សមួយក្រុមនេះទាំងស្រុងបែបនេះ ដើម្បីឱ្យអ្នកអាចគេចផុតពីឥទ្ធិពលរបស់សាតាំង រស់នៅក្នុងទឹកដីដ៏បរិសុទ្ធ រស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយមានការដឹកនាំ និងការចង្អុលបង្ហាញរបស់ពន្លឺ។ នោះជីវិតរបស់អ្នកនឹងមានន័យ។ អ្វីដែលអ្នករាល់គ្នាបរិភោគ និងស្លៀកពាក់មានលក្ខណៈខុសប្លែកពីអ្នកមិនជឿ ហើយអ្នករាល់គ្នារីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងរស់នៅជីវិតមួយដែលមានន័យ ដូច្នេះ តើពួកគេនឹងរីករាយអ្វីខ្លះទៅ? ពួកគេនឹងរីករាយ «កេរមរតកដូនតា» និង «ស្មារតីជាតិនិយម» របស់ពួកគេតែប៉ុណ្ណោះ។ ពួកគេគ្មានដាននៃភាពជាមនុស្សសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង! សម្លៀកបំពាក់ ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាត្រូវតែមានលក្ខណៈខុសប្លែកពីពួកគេ។ នៅទីបំផុត អ្នករាល់គ្នានឹងចៀសផុតទាំងស្រុងពីសេចក្តីស្មោកគ្រោក លែងជាប់អន្ទាក់នៅក្នុងសេចក្តីល្បួងរបស់សាតាំង ហើយទទួលបានការផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាគួរតែប្រុងប្រយ័ត្នជានិច្ច។ ទោះបីអ្នករស់នៅក្នុងទីកន្លែងស្មោកគ្រោកក៏ដោយ ក៏អ្នកមិនបានប្រឡាក់សេចក្តីស្មោកគ្រោក ហើយអាចរស់នៅកៀកកិតជិតព្រះជាម្ចាស់ ដោយទទួលបានការការពារដ៏ធំធេងរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នាចេញពីចំណោមមនុស្សទាំងអស់ដែលរស់នៅលើទឹកដីពណ៌លឿងនេះ។ តើអ្នកមិនមែនជាមនុស្សដែលមានព្រះពរបំផុតទេឬអី? អ្នកគឺជាភាវៈដែលត្រូវបានបង្កើតមក ដូច្នេះ អ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ បើអ្នកមិនថ្វាយបង្គំព្រះជាម្ចាស់ តែបែរជារស់នៅក្នុងសាច់ឈាមដ៏ស្មោកគ្រោករបស់អ្នកវិញ តើអ្នកមិនមែនជាសត្វតិរច្ឆាននៅក្នុងរូបប្រាណជាមនុស្សទេឬ? ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ នៅក្នុងពិភពលោកនេះ មនុស្សត្រូវពាក់សម្លៀកបំពាក់របស់អារក្ស បរិភោគអាហារពីអារក្ស ហើយធ្វើការ និងបម្រើនៅក្រោមមេដៃរបស់អារក្ស ពោលគឺត្រូវបានជាន់ឈ្លីទាំងស្រុងនៅក្នុងសេចក្តីស្មោកគ្រោករបស់វា។ បើអ្នកមិនយល់អំពីអត្ថន័យនៃជីវិត ឬក៏ទទួលបានផ្លូវពិតទេ តើការរស់នៅបែបនេះមានភាពសំខាន់អ្វីទៅ? អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឱ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?

(ដកស្រង់ពី «ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១១

នៅថ្ងៃនេះ កិច្ចការដែលខ្ញុំធ្វើនៅក្នុងអ្នករាល់គ្នាគឺមានបំណងចង់ដឹកនាំអ្នករាល់គ្នាឱ្យចូលទៅក្នុងជីវិតនៃភាពជាមនុស្សធម្មតា។ វាគឺជាកិច្ចការនៃការនាំចូលទៅកាន់យុគសម័យមួយថ្មី ព្រមទាំងជាកិច្ចការនៃការដឹកនាំមនុស្សជាតិចូលទៅក្នុងជីវិតនៃយុគសម័យថ្មី។ មួយជំហានម្ដងៗ កិច្ចការនេះត្រូវបានអនុវត្ត និងអភិវឌ្ឍនៅក្នុងចំណោមអ្នករាល់គ្នាដោយផ្ទាល់៖ ខ្ញុំបង្រៀនអ្នករាល់គ្នាមុខទល់នឹងមុខ។ ខ្ញុំដឹកដៃអ្នក។ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាមិនយល់ ប្រទានដល់អ្នករាល់គ្នានូវអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាខ្វះខាត។ គឺអាចនិយាយបានថា សម្រាប់អ្នករាល់គ្នា គ្រប់យ៉ាងនៃកិច្ចការនេះគឺជាការផ្គត់ផ្គង់របស់អ្នករាល់គ្នាសម្រាប់ជីវិត ការដឹកនាំអ្នករាល់គ្នាចូលទៅក្នុងជីវិតនៃភាពជាមនុស្សធម្មតា។ វាក៏មានន័យជាពិសេសថាជាការផ្គត់ផ្គង់នូវការទ្រទ្រង់សម្រាប់ជីវិតរបស់មនុស្សមួយក្រុមនេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយផងដែរ។ សម្រាប់ខ្ញុំ កិច្ចការនេះមានន័យថាជាការបញ្ចប់យុគសម័យចាស់ និងនាំចូលទៅកាន់យុគសម័យមួយថ្មី។ តែចំពោះសាតាំងវិញ ខ្ញុំបានត្រលប់ជាសាច់ឈាមយ៉ាងជាក់លាក់ ដើម្បីបង្ក្រាបវា។ កិច្ចការដែលខ្ញុំធ្វើនៅក្នុងចំណោមអ្នករាល់គ្នាឥឡូវនេះ គឺជាការទ្រទ្រង់របស់អ្នករាល់គ្នាសម្រាប់ថ្ងៃនេះ និងជាសេចក្តីសង្រ្គោះទាន់ពេលវេលារបស់អ្នក ប៉ុន្តែក្នុងអំឡុងពេលពីរបីឆ្នាំដ៏ខ្លីនេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាគ្រប់ទាំងសេចក្តីពិត គ្រប់ទាំងផ្លូវនៃជីវិត ហើយថែមទាំងប្រាប់ពីកិច្ចការនាថ្ងៃអនាគតទៀតផង។ ការនេះនឹងគ្រប់គ្រាន់ ដើម្បីជួយឱ្យអ្នករាល់គ្នាមានបទពិសោធពីអ្វីៗតាមធម្មតានៅពេលអនាគត។ អ្វីដែលខ្ញុំបានផ្ទុកផ្ដាក់ដល់អ្នករាល់គ្នានោះសុទ្ធសឹងជាព្រះបន្ទូលរបស់ខ្ញុំតែម្ដង។ ខ្ញុំគ្មានសេចក្តីដាស់តឿនណាផ្សេងឡើយ។ នៅថ្ងៃនេះ គ្រប់ទាំងព្រះបន្ទូលដែលខ្ញុំថ្លែងទៅកាន់អ្នក គឺជាសេចក្តីដាស់តឿនរបស់ខ្ញុំចំពោះអ្នករាល់គ្នាហើយ ដោយសារតែនៅថ្ងៃនេះ អ្នករាល់គ្នាគ្មានបទពិសោធចេញពីព្រះបន្ទូលជាច្រើនដែលខ្ញុំបានថ្លែងនោះឡើយ ហើយក៏មិនយល់អំពីអត្ថន័យខាងក្នុងនៃព្រះបន្ទូលទាំងនោះដែរ។ នៅថ្ងៃនេះ បទពិសោធរបស់អ្នករាល់គ្នានឹងកើតជាផលផ្លែ ដូចដែលខ្ញុំបានថ្លែងនៅថ្ងៃនេះអ៊ីចឹង។ ព្រះបន្ទូលទាំងនេះគឺជានិមិត្តរបស់អ្នករាល់គ្នាអំពីថ្ងៃនេះ ហើយក៏ជាអ្វីដែលអ្នករាល់គ្នានឹងពឹងអាងទៅថ្ងៃអនាគតដែរ។ ព្រះបន្ទូលទាំងនោះគឺជាការទ្រទ្រង់សម្រាប់ជីវិតនៅថ្ងៃនេះ និងជាសេចក្តីដាស់តឿនសម្រាប់ពេលអនាគត ហើយគ្មានសេចក្តីដាស់តឿនណាអាចប្រសើរជាងនេះទៀតឡើយ។ នោះគឺដោយសារតែពេលវេលាដែលខ្ញុំត្រូវធ្វើការនៅលើផែនដីមានរយៈពេលមិនយូរ ដូចពេលដែលអ្នករាល់គ្នាត្រូវមានបទពិសោធពីព្រះបន្ទូលរបស់ខ្ញុំឡើយ។ ខ្ញុំគ្រាន់តែកំពុងបញ្ចប់កិច្ចការរបស់ខ្ញុំ ចំណែកឯអ្នករាល់គ្នាវិញ កំពុងតែដេញតាមជីវិត ដែលជាដំណើរការមួយតម្រូវឱ្យមានដំណើរឆ្លងកាត់ជីវិតដ៏វែងអន្លាយមួយ។ មានតែក្រោយពេលមានបទពិសោធរឿងរ៉ាវជាច្រើនទេ ទើបអ្នកនឹងអាចទទួលបានទាំងស្រុងនូវផ្លូវនៃជីវិត។ មានតែបែបនេះទេ ទើបអ្នកនឹងអាចមើលធ្លុះទៅកាន់អត្ថន័យខាងក្នុងនៃព្រះបន្ទូលដែលខ្ញុំថ្លែងនៅថ្ងៃនេះ។ នៅពេលដែលអ្នកមានព្រះបន្ទូលរបស់ខ្ញុំនៅក្នុងដៃរបស់អ្នករាល់គ្នា នៅពេលដែលម្នាក់ៗបានទទួលគ្រប់ទាំងបញ្ជាបេសកកម្មរបស់ខ្ញុំ ពេលដែលខ្ញុំបានដាក់បញ្ជាបេសកកម្មឱ្យអ្នកជាមួយអ្វីគ្រប់យ៉ាងដែលខ្ញុំគួរតែប្រគល់ និងនៅពេលដែលកិច្ចការនៃព្រះបន្ទូលបានមកដល់ទីបញ្ចប់ មិនថាវាសម្រេចបានឥទ្ធិពលធំធេងកម្រិតណាឡើយ នោះការអនុវត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏នឹងត្រូវបានសម្រេចផងដែរ។ វាមិនដូចអ្វីដែលអ្នកស្រមៃថា អ្នកត្រូវបានផ្លាស់ប្រែទៅកាន់កម្រិតជាក់លាក់មួយឡើយ ហើយព្រះជាម្ចាស់មិនធ្វើតាមសញ្ញាណរបស់អ្នកទេ។

(ដកស្រង់ពី «ការអនុវត្ត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១២

នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមដើម្បីបំពេញកិច្ចការដែលទ្រង់គួរធ្វើ និងដើម្បីបំពេញព័ន្ធកិច្ចនៃព្រះបន្ទូលរបស់ទ្រង់។ ទ្រង់បានយាងមកក្នុងសណ្ឋានជាមនុស្ស ដើម្បីធ្វើកិច្ចការនៅចំពោះមនុស្សជាតិ ដោយមានគោលដៅក្នុងការប្រទានឱ្យអស់អ្នកដែលធ្វើតាមព្រះហឫទ័យទ្រង់បានគ្រប់លក្ខណ៍។ ចាប់ពីពេលនៃការបង្កើតរហូតមកដល់សព្វថ្ងៃនេះ គឺមានតែនៅគ្រាចុងក្រោយបង្អស់ប៉ុណ្ណោះដែលទ្រង់បានបំពេញកិច្ចការប្រភេទនេះ។ មានតែនៅគ្រាចុងក្រោយបង្អស់ទេ ដែលព្រះជាម្ចាស់បានយកកំណើតដើម្បីធ្វើកិច្ចការទ្រង់ទ្រាយធំបែបនេះ។ ទោះបីជាទ្រង់ស៊ូទ្រាំនឹងការលំបាកដែលមនុស្សគិតថាពិបាកនឹងស៊ូទ្រាំ ហើយទោះបីជាទ្រង់ជាព្រះជាម្ចាស់ដ៏អស្ចារ្យដែលនៅតែមានការបន្ទាបខ្លួនដើម្បីត្រឡប់ជាមនុស្សធម្មតាក៏ដោយ ក៏គ្មានទិដ្ឋភាពនៃកិច្ចការរបស់ទ្រង់ត្រូវបានពន្យារពេលឡើយ ហើយផែនការរបស់ទ្រង់មិនមានលក្ខណៈតូចបំផុតដែលទទួលរងនូវភាពច្របូកច្របល់នោះឡើយ។ ទ្រង់កំពុងធ្វើកិច្ចការទៅតាមផែនការដើមរបស់ទ្រង់។ គោលបំណងមួយនៃការយកកំណើតជាមនុស្សនេះ គឺដើម្បីយកឈ្នះមនុស្ស មួយវិញទៀតគឺធ្វើឱ្យមនុស្សដែលទ្រង់ស្រឡាញ់បានគ្រប់លក្ខណ៍។ ទ្រង់មានព្រះទ័យទតឃើញដោយព្រះនេត្រទ្រង់ផ្ទាល់ ចំពោះមនុស្សដែលទ្រង់បានប្រទានឱ្យគ្រប់លក្ខណ៍ ហើយទ្រង់មានព្រះទ័យទតឃើញដោយអង្គទ្រង់ផ្ទាល់ពីរបៀបរបស់មនុស្សដែលទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍ ធ្វើទីបន្ទាល់សម្រាប់ទ្រង់ផងដែរ។ វាមិនមែនតែមនុស្សម្នាក់ ឬពីរនាក់ដែលទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍នោះទេ។ ផ្ទុយទៅវិញ វាគឺជាក្រុមមួយ ដែលមានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ។ មនុស្សនៅក្នុងក្រុមនេះមកពីប្រទេសផ្សេងៗនៅលើពិភពលោក និងមកពីសាសន៍ផ្សេងៗនៅលើពិភពលោក។ គោលបំណងនៃការធ្វើកិច្ចការជាច្រើនដល់ម៉្លេះ គឺដើម្បីទទួលយកក្រុមមនុស្សនេះ ដើម្បីទទួលយកនូវទីបន្ទាល់ដែលក្រុមមនុស្សនេះធ្វើនៅចំពោះទ្រង់ និងដើម្បីទទួលបាននូវសិរីល្អដែលទ្រង់អាចទាញយកពីពួកគេ។ ទ្រង់មិនធ្វើកិច្ចការណាដែលមិនសំខាន់ ហើយក៏មិនធ្វើកិច្ចការណាដែលគ្មានតម្លៃដែរ។ អាចនិយាយបានថា គោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការជាច្រើនដល់ម៉្លេះ គឺដើម្បីឱ្យប្រោសឱ្យគ្រប់លក្ខណ៍ដល់អស់អ្នកដែលទ្រង់សព្វព្រះហឫទ័យឱ្យបានគ្រប់លក្ខណ៍។ នៅពេលទំនេររបស់ទ្រង់ក្រៅពីកិច្ចការនេះ ទ្រង់នឹងផាត់មនុស្សអាក្រក់ចោល។ ចូរដឹងថា ទ្រង់មិនធ្វើកិច្ចការដ៏អស្ចារ្យនេះដោយសារតែមនុស្សអាក្រក់នោះទេ តែផ្ទុយទៅវិញ ទ្រង់បានប្រទានអ្វីទាំងអស់ដោយសារតែមនុស្សមួយចំនួនតូច ដែលនឹងត្រូវបានឱ្យប្រោសឱ្យគ្រប់លក្ខណ៍ដោយសារទ្រង់វិញ។ កិច្ចការដែលទ្រង់ធ្វើ ព្រះបន្ទូលដែលទ្រង់មានបន្ទូល អាថ៌កំបាំងដែលទ្រង់បើកសម្ដែង ហើយការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយចំនួនតូច។ ទ្រង់មិនបានត្រឡប់ជាសាច់ឈាមដោយសារតែមនុស្សអាក្រក់ទេ ហើយក៏មិនមែនដោយសារមនុស្សអាក្រក់ទាំងនោះបានធ្វើឱ្យទ្រង់មានសេចក្ដីក្រោធខ្លាំងនោះឡើយ។ ទ្រង់មានបន្ទូលពីសេចក្ដីពិត ហើយថ្លែងពីការចូលទៅក្នុង ដោយសារតែអ្នកដែលទ្រង់នឹងត្រូវឱ្យប្រោសឱ្យគ្រប់លក្ខណ៍។ ទ្រង់បានត្រឡប់ជាសាច់ឈាមដោយសារតែពួកគេ និងដោយសារតែពួកគេហ្នឹងហើយ ទើបទ្រង់បានប្រទាននូវការសន្យា និងព្រះពររបស់ទ្រង់។ សេចក្ដីពិត ការចូលទៅក្នុង និងជីវិតនៅក្នុងភាពជាមនុស្សដែលទ្រង់មានបន្ទូល មិនត្រូវបានកើតឡើងដើម្បីជាប្រយោជន៍ដល់មនុស្សអាក្រក់ឡើយ។ ទ្រង់ចង់ចៀសវាងមានបន្ទូលជាមួយមនុស្សអាក្រក់ ប៉ុន្តែមានព្រះទ័យប្រទាននូវសេចក្តីពិតទាំងអស់ដល់អ្នកដែលទ្រង់នឹងឱ្យប្រោសឱ្យគ្រប់លក្ខណ៍។ ទោះយ៉ាងណា សម្រាប់ពេលនេះ កិច្ចការរបស់ទ្រង់តម្រូវថា មនុស្សអាក្រក់នឹងត្រូវអនុញ្ញាតឱ្យមានការរីករាយចំពោះទ្រព្យសម្បត្តិខ្លះៗរបស់ទ្រង់។ អ្នកដែលមិនប្រកាន់ខ្ជាប់នូវសេចក្តីពិត អ្នកដែលមិនធ្វើឱ្យទ្រង់គាប់ព្រះហឫទ័យ និងអ្នកដែលបង្អាក់ដល់កិច្ចការរបស់ទ្រង់ គឺសុទ្ធតែអាក្រក់ទាំងអស់។ ពួកគេមិនអាចទទួលបានការឱ្យប្រោសឱ្យគ្រប់លក្ខណ៍ឡើយ ហើយត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ ផ្ទុយទៅវិញ មនុស្សដែលអនុវត្តសេចក្តីពិត ហើយអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកដែលលះបង់ខ្លួនពួកគេទាំងមូលក្នុងកិច្ចការរបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ឱ្យប្រោសឱ្យគ្រប់លក្ខណ៍។ អ្នកដែលព្រះជាម្ចាស់សព្វព្រះទ័យប្រោសឱ្យពេញខ្នាត គឺគ្មាននរណាក្រៅពីក្រុមមនុស្សនេះទេ ហើយកិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងនេះហើយ។ សេចក្តីពិតដែលទ្រង់មានបន្ទូល គឺសំដៅទៅមនុស្សដែលមានឆន្ទៈអនុវត្តវា។ ទ្រង់មិនមានបន្ទូលទៅចំពោះមនុស្សដែលមិនអនុវត្តនូវសេចក្ដីពិតនោះទេ។ ការកើនឡើងនៃការយល់ដឹងច្បាស់លាស់ និងការរីកចម្រើននៃយោបល់ដែលទ្រង់មានបន្ទូល គឺសំដៅទៅមនុស្សដែលអាចប្រកាន់ខ្ជាប់នូវសេចក្តីពិតបាន។ នៅពេលដែលទ្រង់មានបន្ទូលអំពីអ្នកដែលទ្រង់នឹងប្រទានឱ្យបានគ្រប់លក្ខណ៍ ពួកគេទាំងនេះហើយដែលទ្រង់កំពុងតែមានបន្ទូលសំដៅទៅ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធសំដៅឆ្ពោះទៅមនុស្សដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ អ្វីៗដូចជា ការទទួលបានប្រាជ្ញា និងភាពជាមនុស្ស គឺសំដៅទៅលើមនុស្សដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ អ្នកដែលមិនអនុវត្តនូវសេចក្ដីពិត អាចឮព្រះបន្ទូលជាច្រើនអំពីសេចក្តីពិត ប៉ុន្តែដោយសារតែពួកគេមានសារជាតិអាក្រក់ពីធម្មជាតិខ្លាំងពេក ហើយមិនចាប់អារម្មណ៍នឹងសេចក្ដីពិត នោះអ្វីដែលពួកគេយល់គឺគ្រាន់តែជាគោលលទ្ធិ និងព្រះបន្ទូល និងទ្រឹស្តីឥតប្រយោជន៍ប៉ុណ្ណោះ ដោយមិនមានតម្លៃទាល់តែសោះសម្រាប់ការចូលទៅក្នុងជីវិតរបស់ពួកគេនោះឡើយ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ស្មោះត្រង់នឹងព្រះជាម្ចាស់ទេ។ ពួកគេសុទ្ធតែជាមនុស្សដែលឃើញព្រះជាម្ចាស់ ប៉ុន្ដែមិនអាចទទួលបានទ្រង់។ ពួកគេទាំងអស់នឹងត្រូវព្រះជាម្ចាស់ដាក់ទោស។

(ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១៣

គោលបំណងសំខាន់នៃកិច្ចការនៃការយកឈ្នះនេះ គឺដើម្បីបន្សុទ្ធមនុស្សលោក ដើម្បីឱ្យមនុស្សលោកអាចមានសេចក្តីពិត ដ្បិតមនុស្សលោកមានការយល់ដឹងតិចតួចខ្លាំងណាស់អំពីសេចក្តីពិត! ដើម្បីបំពេញកិច្ចការនៃការយកឈ្នះលើមនុស្សដោយបែបនេះ គឺមានសារៈសំខាន់ជ្រាលជ្រៅបំផុត។ អ្នករាល់គ្នាបានធ្លាក់ទៅក្រោមឥទ្ធិពលនៃភាពងងឹត និងទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មក គោលបំណងនៃកិច្ចការនេះ គឺដើម្បីឱ្យអ្នករាល់គ្នាស្គាល់ពីលក្ខណៈរបស់មនុស្ស ហើយនឹងស្ដែងចេញនូវលក្ខណៈនេះតាមរយៈការរស់នៅ។ ការធ្វើឱ្យបានគ្រប់លក្ខណ៍ គឺជាអ្វីគ្រប់បែបយ៉ាងដែលជាភាវៈដែលត្រូវបង្កើតឡើងមកនេះ គប្បីទទួលយក។ ប្រសិនបើកិច្ចការនៅក្នុងដំណាក់កាលនេះ មានការពាក់ព័ន្ធតែនឹងការមនុស្សឱ្យបានគ្រប់លក្ខណ៍ នោះកិច្ចការនេះអាចកើតឡើងនៅក្នុងប្រទេសអង់គ្លេស ឬអាមេរិក ឬអ៊ីស្រាអែលក៏បាន។ កិច្ចការនេះ អាចធ្វើនៅចំពោះមនុស្សគ្រប់ជាតិសាសន៍បាន។ ប៉ុន្តែកិច្ចការនៃការយកឈ្នះ គឺមានលក្ខណៈសម្រិតសម្រាំងណាស់។ ជំហានដំបូងនៃកិច្ចការនៃការយកឈ្នះនេះ គឺមានរយៈពេលខ្លី។ ជាងនេះទៅទៀត កិច្ចការនេះនឹងត្រូវប្រើដើម្បីធ្វើឱ្យសាតាំងអាម៉ាស់មុខ និងដើម្បីយកឈ្នះលើសាកលលោកទាំងមូល។ នេះគឺជាកិច្ចការដំបូងនៃការយកឈ្នះ។ គេអាចនិយាយបានថា មនុស្សដែលជឿលើព្រះជាម្ចាស់ អាចត្រូវប្រោសឱ្យគ្រប់លក្ខណ៍ ដ្បិតការប្រោសឱ្យគ្រប់លក្ខណ៍នេះ គឺជាកិច្ចការដែលអាចសម្រេចទៅបាន តែនៅក្រោយពេលដែលមានការផ្លាស់ប្ដូររយៈពេលយូរប៉ុណ្ណោះ។ ប៉ុន្តែ ការដែលត្រូវបានយកឈ្នះជារឿងមួយផ្សេងទៀត។ ប្រភេទ និងគំរូសម្រាប់ការយកឈ្នះ ត្រូវតែជាមនុស្សម្នាក់ដែលនៅយឺតយ៉ាវយ៉ាងឆ្ងាយពីខាងក្រោយគេ ដែលរស់នៅក្នុងសេចក្ដីងងឹតខ្លាំង។ ពួកគេច្បាស់ជាមនុស្សដែលប្រែជាអាក្រក់ ជាមនុស្សដែលមិនអាចទទួលស្គាល់ព្រះជាម្ចាស់ ហើយជាមនុស្សដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ខ្លាំងជាងគេបំផុត។ ច្បាស់ណាស់ នេះគឺជាប្រភេទមនុស្សដែលអាចធ្វើបន្ទាល់អំពីការត្រូវបានយកឈ្នះឡើយ។ គោលបំណងសំខាន់នៃកិច្ចការនៃការយកឈ្នះនេះ គឺដើម្បីយកឈ្នះលើសាតាំង ចំណែកឯគោលការណ៍នៃការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ គឺដើម្បីទទួលយកមនុស្ស។ គឺដើម្បីធ្វើឱ្យមនុស្សមានទីបន្ទាល់ក្រោយពីត្រូវបានយកឈ្នះ ដែលកិច្ចការនៃការយកឈ្នះនេះ ត្រូវបានធ្វើឡើងនៅទីនេះ នៅចំពោះមនុស្សដូចជារូបអ្នករាល់គ្នា។ គោលបំណងនេះ គឺដើម្បីឱ្យមនុស្សធ្វើទីបន្ទាល់ក្រោយពីត្រូវបានយកឈ្នះរួច។ មនុស្សទាំងអស់ដែលត្រូវបានយកឈ្នះរួច នឹងត្រូវប្រើដើម្បីសម្រេចនូវគោលបំណងនៃការធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ដូចនេះ តើអ្វីទៅជាវិធីសាស្រ្តសំខាន់ក្នុងការយកឈ្នះ? ការវាយផ្ចាល ការជំនុំជម្រះ ការដាក់បណ្ដាសា និងការបើកសម្ដែង ការប្រើប្រាស់និស្ស័យសុចរិតដើម្បីយកឈ្នះលើមនុស្ស ដើម្បីឱ្យពួកគេជឿជាក់ទាំងស្រុង ដោយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ ដើម្បីប្រើប្រាស់សេចក្តីពិត និងអំណាចនៃពិភពលោកនេះដើម្បីយកឈ្នះលើមនុស្ស និងដើម្បីឱ្យពួកគេជឿជាក់ទាំងស្រុង នេះគឺជាអត្ថន័យដែលត្រូវបានយកឈ្នះ។ អស់អ្នកណាដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ មិនគ្រាន់តែដើម្បីអាចសម្រេចនូវការស្ដាប់បង្គាប់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចមានចំណេះដឹងអំពីកិច្ចការនៃការជំនុំជម្រះ ផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ និងមកស្គាល់ព្រះជាម្ចាស់ផងដែរ។ ពួកគេជួបប្រទះនូវបទពិសោធអំពីផ្លូវរបស់ព្រះជាម្ចាស់ដែលពេញដោយសេចក្ដីស្រឡាញ់ និងបានពោរពេញដោយសេចក្តីពិត។ ពួកគេស្វែងយល់ពីរបៀបដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងអាចរងទុក្ខដើម្បីព្រះជាម្ចាស់បាន និងដើម្បីឱ្យមានឆន្ទះផ្ទាល់ខ្លួន។ មនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គឺជាអស់អ្នកណាដែលមានការយល់ដឹងពិតប្រាកដអំពីសេចក្តីពិត ដោយសារធ្លាប់មានបទពិសោធជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សដែលត្រូវយកឈ្នះ គឺជាអស់អ្នកណាដែលដឹងអំពីសេចក្តីពិត ប៉ុន្តែមិនបានទទួលនូវអត្ថន័យពិតនៃសេចក្តីពិត។ ក្រោយពីត្រូវបានយកឈ្នះរួច ពួកគេស្ដាប់បង្គាប់ ប៉ុន្តែការស្ដាប់បង្គាប់របស់ពួកគេ គឺជាលទ្ធផលទាំងស្រុងនៃការជំនុំជម្រះ ដែលពួកគេទទួលបាន។ ពួកគេពុំមានការយល់ដឹងសោះអំពីអត្ថន័យពិតនៃសេចក្តីពិតជាច្រើន។ ពួកគេទទួលស្គាល់សេចក្តីពិតដោយបបូរមាត់ ប៉ុន្តែពួកគេមិនទាន់មានសេចក្តីពិតនោះទេ។ ពួកគេយល់ពីសេចក្តីពិត ប៉ុន្តែពួកគេមិនមានបទពិសោធនឹងសេចក្តីពិតឡើយ។ កិច្ចការដែលកំពុងធ្វើចំពោះអស់អ្នកណាដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ រួមមានការកាត់ទោស និងការជំនុំជម្រះ ជាមួយនឹងការប្រទានជីវិតផងដែរ។ បុគ្គលម្នាក់ដែលឱ្យតម្លៃលើការចូលទៅក្នុងសេចក្តីពិត គឺជាបុគ្គលម្នាក់ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ភាពខុសគ្នារវាងអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងអ្នកដែលត្រូវបានយកឈ្នះ ស្ថិតនៅលើថាតើពួកគេចូលទៅក្នុងសេចក្តីពិតដែរឬអត់។ អ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គឺជាអ្នកដែលយល់ពីសេចក្តីពិត ដែលបានចូលទៅក្នុងសេចក្តីពិត និងកំពុងបើកសម្ដែងសេចក្តីពិតនោះតាមរយៈការរស់នៅ។ មនុស្សដែលមិនអាចទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ គឺជាមនុស្សដែលមិនយល់ពីសេចក្តីពិត និងមិនចូលទៅក្នុងសេចក្តីពិត ពោលគឺ អស់អ្នកណាដែលមិនបើកសម្ដែងសេចក្តីពិតតាមរយៈការរស់នៅ។ បច្ចុប្បន្ន ប្រសិនបើមនុស្សបែបនេះ អាចស្ដាប់បង្គាប់បានទាំងស្រុង ដូច្នេះ ពួកគេត្រូវបានយកឈ្នះហើយ។ ប្រសិនបើអ្នកដែលត្រូវបានយកឈ្នះមិនស្វែងរកសេចក្តីពិតទេ ប្រសិនបើពួកគេដើរតាម ប៉ុន្តែមិនស្ដែងចេញនូវសេចក្ដីពិតនោះតាមរយៈការរស់នៅ ដូច្នេះ ពួកគេមិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍បានឡើយ។ មនុស្សដែលត្រូវបានប្រោសគ្រប់លក្ខណ៍ អនុវត្តសេចក្តីពិតស្របទៅតាមលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់ នៅក្នុងផ្លូវទៅរកភាពគ្រប់លក្ខណ៍។ តាមលក្ខណៈនេះ ពួកគេផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពួកគេត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ មនុស្សម្នាក់ដែលដើរតាមរហូតដល់ទីបញ្ចប់ នៅមុនពេលកិច្ចការនៃការយកឈ្នះត្រូវបញ្ចប់ គឺជាមនុស្សម្នាក់ដែលបានយកឈ្នះរួច ប៉ុន្តែមិនអាចនិយាយថា ជាមនុស្សម្នាក់ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នោះទេ។ «មនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍» សំដៅលើអស់អ្នកណាដែលអាចបន្តស្វែងរកសេចក្តីពិត និងត្រូវព្រះជាម្ចាស់ទទួលយក នៅក្រោយពីការយកឈ្នះបានបញ្ចប់។ វាសំដៅលើអស់អ្នកណាដែលប្រកាន់ជំហររឹងមាំចំពោះសេចក្តីទុក្ខព្រួយ និងបើកសម្ដែងសេចក្តីពិតតាមរយៈការរស់នៅ ក្រោយពីការយកឈ្នះបានបញ្ចប់។ អ្វីដែលបានញែកដាច់រវាងមនុស្សដែលត្រូវបានយកឈ្នះរួច ពីមនុស្សដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ គឺជាភាពខុសគ្នានៅក្នុងដំណាក់កាលនៃកិច្ចការនេះ និងភាពខុសគ្នានៅក្នុងកម្រិតដែលមនុស្សយល់ដឹង និងចូលទៅក្នុងសេចក្តីពិត។ អស់អ្នកទាំងឡាយណាដែលមិនទាន់បានចាប់ផ្ដើមនៅផ្លូវដែលនាំទៅរកភាពគ្រប់លក្ខណ៍ មានន័យថាអស់អ្នកណាដែលមិនទាន់មានសេចក្តីពិត នោះចុងក្រោយ ពួកគេនឹងនៅតែត្រូវបានផាត់ចោល។ មានតែអស់អ្នកណាដែលមានសេចក្តីពិត និងអ្នកដែលបើកសម្ដែងសេចក្តីពិតតាមរយៈការរស់នៅប៉ុណ្ណោះ ដែលអាចត្រូវព្រះជាម្ចាស់ទទួលយកទាំងស្រុងបាន។ ពោលគឺ អស់អ្នកណាដែលរស់នៅតាមលំនាំលក្ខណៈរបស់ពេត្រុស ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ចំណែកឯអ្នកដទៃផ្សេងទៀត គឺជាមនុស្សដែលត្រូវបានយកឈ្នះ។ កិច្ចការដែលកំពុងធ្វើចំពោះអស់អ្នកណាដែលកំពុងត្រូវបានយកឈ្នះ រួមមាន ការដាក់បណ្ដាសា ការវាយផ្ចាល និងការបង្ហាញសេចក្ដីក្រោធ ហើយអ្វីដែលមកចំពោះពួកគេ គឺជាសេចក្តីសុចរិត និងពាក្យបណ្តាសា។ ដើម្បីធ្វើកែលម្អបុគ្គលម្នាក់ គឺត្រូវបើកបង្ហាញដោយគ្មានពិធី ឬគ្មានការគួរសមឡើយ ដើម្បីបើកបង្ហាញនូវនិស្ស័យពុករលួយនៅខាងក្នុងខ្លួនពួកគេ ដើម្បីឱ្យពួកគេទទួលស្គាល់វាដោយខ្លួនឯង និងមានការជឿជាក់ទាំងស្រុង។ នៅពេលណាដែលមនុស្សស្ដាប់បង្គាប់ទាំងស្រុង កិច្ចការនៃការយកឈ្នះនឹងបញ្ចប់។ ថ្វីបើមនុស្សភាគច្រើននៅបន្តមិនស្វែងរកការយល់ដឹងអំពីសេចក្តីពិតក្ដី ក៏កិច្ចការនៃការយកឈ្នះ នឹងត្រូវបានបញ្ចប់ដែរ។

(ដកស្រង់ពី «មានតែអ្នកដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែលមានន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១៤

តើព្រះជាម្ចាស់ប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍ដោយរបៀបណា? តើនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាអ្វីដែរ? តើមានអ្វីខ្លះនៅក្នុងនិស្ស័យរបស់ទ្រង់? ដើម្បីបញ្ជាក់អំពីចំណុចនេះ៖ មនុស្សហៅវាថាជាការផ្សាយព្រះនាមរបស់ព្រះជាម្ចាស់ មនុស្សហៅវាថាជាការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ហើយមនុស្សហៅវាថាជាការលើកសរសើរអំពីព្រះជាម្ចាស់។ ផ្អែកតាមមូលដ្ឋានគ្រឹះនៃការស្គាល់ព្រះជាម្ចាស់ មនុស្សនឹងត្រូវបានបំផ្លាស់បំប្រែនៅក្នុងនិស្ស័យជីវិតរបស់ពួកគេនៅពេលចុងក្រោយ។ កាលណាមនុស្សឆ្លងកាត់ការប្រឈមនឹងការដោះស្រាយបញ្ហា និងការបន្សុទ្ធ ពេលនោះមនុស្សនឹងកាន់តែរឹងមាំ។ នៅពេលណាដែលកិច្ចការរបស់ព្រះជាម្ចាស់កាន់តែមានច្រើនជំហានទៅៗ ពេលនោះមនុស្សនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍កាន់តែច្រើនទៅៗ។ សព្វថ្ងៃនេះ តាមបទពិសោធរបស់មនុស្ស គ្រប់ជំហាននីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាយប្រហារទៅលើសញ្ញាណរបស់គេ ហើយលើសពីប្រាជ្ញារបស់មនុស្ស និងហួសពីការរំពឹងទុករបស់គេផង។ ព្រះជាម្ចាស់ប្រទានអ្វីគ្រប់យ៉ាងដែលមនុស្សត្រូវការ និងគ្រប់ទិដ្ឋភាពដែលមានលក្ខណៈខុសគ្នាជាមួយសញ្ញាណនេះ។ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ នៅពេលដែលអ្នកចុះខ្សោយ។ មានតែរបៀបនេះទេដែលទ្រង់អាចទំនុកបម្រុងជីវិតរបស់អ្នកបាន។ តាមរយៈការវាយប្រហារលើសញ្ញាណរបស់អ្នក ទ្រង់ធ្វើឱ្យអ្នកទទួលយកនូវការដោះស្រាយរបស់ព្រះជាម្ចាស់។ មានតែតាមរបៀបនេះទេ ដែលអ្នកអាចឱ្យខ្លួនឯងចាកផុតពីសេចក្តីពុករលួយរបស់ខ្លួនបាន។ សព្វថ្ងៃនេះ ក្នុងទិដ្ឋភាពមួយ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើការនៅក្នុងលក្ខណៈជាព្រះ ហើយក្នុងទិដ្ឋភាពមួយទៀត ទ្រង់បំពេញកិច្ចការក្នុងលក្ខណៈជាមនុស្សធម្មតា។ នៅពេលអ្នកមិនអាចបដិសេធកិច្ចការណាមួយរបស់ព្រះជាម្ចាស់ នៅពេលអ្នកអាចចុះចូលបានមិនថាព្រះជាម្ចាស់មានបន្ទូលពីអ្វី ឬធ្វើអ្វីនៅក្នុងលក្ខណៈជាមនុស្សនៅពេលអ្នកអាចចុះចូល និងអាចយល់បាន មិនថាលក្ខណៈធម្មតាបែបណាដែលទ្រង់មានជាក់ស្ដែងនោះទេ ហើយនៅពេលដែលអ្នកបានទទួលបទពិសោធជាក់ស្ដែង នៅពេលនោះអ្នកនឹងអាចប្រាកដថា ទ្រង់គឺជាព្រះជាម្ចាស់ ពេលនោះអ្នកនឹងឈប់បង្កើតសញ្ញាណផ្សេងៗ ហើយពេលនោះអ្នកនឹងអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់បាន។ កិច្ចការរបស់ព្រះជាម្ចាស់ គឺមានប្រាជ្ញាញាណ ហើយទ្រង់ជ្រាបថាមនុស្សអាចប្រកាន់បានខ្ជាប់ខ្ជួនក្នុងការធ្វើបន្ទាល់អំពីទ្រង់បានដោយរបៀបណា។ ទ្រង់ជ្រាបថាចំណុចខ្សោយរបស់មនុស្សនៅត្រង់ណា ហើយព្រះបន្ទូលដែលទ្រង់ថ្លែងនោះ នឹងវាយប្រហារចំចំណុចខ្សោយរបស់គេ ប៉ុន្តែទ្រង់ក៏ប្រើបន្ទូលដ៏អស្ចារ្យ និងប្រកបដោយប្រាជ្ញារបស់ទ្រង់ ដើម្បីរក្សាជំហរក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ទាំងអស់នេះ គឺជាការការអស្ចាររបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺហួសពីប្រាជ្ញារបស់មនុស្សអាចនឹកស្រមៃដល់។ ក្នុងលក្ខណៈជាសាច់ឈាម អ្វីដែលធ្វើឱ្យមនុស្សពុករលួយ និងអ្វីដែលបង្ករឱ្យទៅជាលក្ខណៈនៃមនុស្ស អ្វីទាំងអស់នេះ ត្រូវបើកសម្ដែងដោយការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្មានកន្លែងណាត្រូវលាក់បាំងពីសេចក្តីអាម៉ាស់របស់គេឡើយ។

ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឱ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យពុករលួយរបស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឱ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឱ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឱ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឱ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឱ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឱ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឱ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេ ដែលអាចធ្វើឱ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់ តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឱ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឱ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១៥

ចូរនឹកចាំពីដំណើររឿងនៅក្នុងព្រះគម្ពីរ កាលដែលព្រះជាម្ចាស់បំផ្លាញក្រុងសូដុម និងគិតអំពីការដែលប្រពន្ធរបស់ឡុត ក្លាយទៅជាបង្គោលអំបិល។ ចូរត្រឡប់ទៅគិតពីការដែលប្រជាជននៃក្រុងនីនីវេប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ដោយស្លៀកសំពត់ធ្មៃរួចអង្គុយក្នុងផេះ ហើយនឹកឃើញដល់រឿងរ៉ាវដែលបានកើតឡើង ក្រោយពេលពួកយូដា ដំភ្ជាប់ព្រះយ៊េសូវទៅនឹងឈើឆ្កាងកាលពី ២០០០ ឆ្នាំមុន។ ពួកយូដាត្រូវបានបណ្ដេញចេញពីអ៊ីស្រាអែល និងភៀសខ្លួនទៅប្រទេសជាច្រើន នៅជុំវិញពិភពលោក។ មនុស្សជាច្រើនត្រូវបានកាប់សម្លាប់ ហើយជាតិសាសន៍យូដាទាំងមូលត្រូវស្ថិតក្រោមការឈឺចាប់ចំពោះការសាបសូន្យនៃប្រទេសរបស់ខ្លួនដោយឥតព្រៀងទុក។ ពួកគេបានឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវយង់ឃ្នង និងបានញុះញង់ឱ្យមានការដាក់ទោសព្រះជាម្ចាស់។ ពួកគេត្រូវបានបង្កើតឡើង ដើម្បីតបស្នងនូវអ្វីដែលពួកគេបានធ្វើ និងត្រូវបានបង្កើតឡើង ដើម្បីទទួលលទ្ធផលនៃការប្រព្រឹត្តរបស់ពួកគេ។ ពួកគេថ្កោលទោសព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ហេតុដូច្នេះ វាសនារបស់ពួកគេមានតែមួយគត់ គឺត្រូវព្រះជាម្ចាស់ដាក់ទោស។ នេះជាលទ្ធផលដ៏ជូរចត់ និងជាសោកនាដកម្មដែលមេដឹកនាំរបស់ពួកគេបានបង្កមកលើជាតិសាសន៍ និងប្រទេសរបស់ពួកគេ។

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកលោកិយវិញ ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ ទីសំចតដំបូងរបស់ទ្រង់ គឺជាទីគំរូនៃការត្រួតត្រាបែបផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះជាម្ចាស់។ ព្រះជាម្ចាស់ទទួលយកមនុស្សមួយក្រុមដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ទ្រង់ត្រូវបានគណបក្សកាន់អំណាចរបស់ចិនកំពុងតាមប្រម៉ាញ់ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខយ៉ាងខ្លាំង និងគ្មានកន្លែងឱ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយមិនអាចស្វែងរកទីជម្រកបាន។ ថ្វីបើបែបនេះក្ដី ក៏ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់បញ្ចេញព្រះសូរសៀងរបស់ទ្រង់ និងផ្សាយដំណឹងល្អ។ គ្មាននរណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់បំពេញគ្រប់កិច្ចការដែលទ្រង់អាចធ្វើបាន ដើម្បីសង្គ្រោះមនុស្សលោកគ្រប់គ្នា។ យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឱ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរំខាន និងធ្វើឱ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត។ ខ្ញុំអង្វរដល់គ្រប់ជាតិសាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់ និងគ្រប់ឧស្សាហកម្មទាំងអស់ ឱ្យស្ដាប់តាមព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឱ្យសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ និងឱ្យយកចិត្តទុកដាក់លើវាសនារបស់មនុស្សលោក ដើម្បីធ្វើឱ្យព្រះជាម្ចាស់បានបរិសុទ្ធ មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត និងជាព្រះជាម្ចាស់តែមួយអង្គគត់ដែលមនុស្សថ្វាយបង្គំ និងដើម្បីឱ្យមនុស្សលោកទាំងមូល រស់នៅប្រកបដោយព្រះពររបស់ព្រះជាម្ចាស់ ដូចជាពូជពង្សរបស់អ័ប្រាហាំ ដែលបានរស់នៅក្រោមការសន្យារបស់ព្រះយេហូវ៉ា និងដូចជា អ័ដាម និងអេវ៉ា ជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកដំបូងគេ និងបានរស់នៅក្នុងសួនច្បារអេដែន។

កិច្ចការរបស់ព្រះជាម្ចាស់បាចសាចទៅមុខ ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់បន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនស្ដាប់តាមទ្រង់ នឹងត្រូវជួបគ្រោះមហន្តរាយយ៉ាងច្រើនសន្ធឹក និងត្រូវទទួលទោសដែលស័ក្តិសមបំផុត។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១៦

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមព្រម គ្នានឹងកំណើតផែនដី ហើយមនុស្សគឺជាចំណុចស្នូលនៃកិច្ចការនេះ។ អាចនិយាយបានថា ការដែលព្រះជាម្ចាស់បង្កើតសព្វសារពើឡើងមក គឺដើម្បីជាប្រយោជន៍សម្រាប់មនុស្ស។ ដោយព្រោះកិច្ចការគ្រប់គ្រងរបស់ទ្រង់ លាតសន្ធឹងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយមិនមែនសម្រេចបានតែក្នុងរយៈពេលត្រឹមប៉ុន្មាននាទី ឬវិនាទី ឬមួយប៉ប្រិចភ្នែក ឬមួយឆ្នាំពីរឆ្នាំបាន ទើបទ្រង់ត្រូវបង្កើតនូវសភាវៈចាំបាច់នានា សម្រាប់ការរស់រានរបស់មនុស្សជាតិ រួមមានដូចជា ព្រះអាទិត្យ ព្រះចន្ទ សភាវៈមានជីវិតគ្រប់យ៉ាង មានទាំងស្បៀងអាហារ ព្រមទាំងបរិយាកាសដ៏ស្រស់ត្រកាលទៀតផង។ នេះហើយជាការចាប់ផ្ដើមនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។

បន្ទាប់មក ព្រះជាម្ចាស់ក៏ប្រគល់មនុស្សជាតិទៅឱ្យសាតាំង ហើយមនុស្សក៏រស់នៅក្រោមអំណាចគ្រប់គ្រងរបស់វា ដែលកត្តានេះនាំឆ្ពោះទៅរកកិច្ចការរបស់ព្រះជាម្ចាស់នៅយុគសម័យដំបូង គឺព្រឹត្តការណ៍យុគសម័យនៃក្រឹត្យវិន័យ...។ អស់រយៈពេលប៉ុន្មានពាន់ឆ្នាំក្នុងអំឡុងពេលយុគសម័យនៃក្រឹត្យវិន័យ មនុស្សជាតិក៏បានទម្លាប់ខ្លួនស៊ាំនឹងការដឹកនាំក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយមិនឱ្យតម្លៃការដឹកនាំនេះទៀតផង។ មនុស្សក៏ចាកចេញពីការបីបាច់រក្សារបស់ព្រះជាម្ចាស់បន្តិចម្ដងៗ។ ហេតុនេះហើយ ពួកគេក៏បានថ្វាយបង្គំរូបសំណាក ហើយប្រព្រឹត្តទង្វើអាក្រក់ ខណៈដែលពួកគេកំពុងដើរតាមក្រឹត្យវិន័យផង។ ពួកគេពុំមានការការពារពីព្រះយេហូវ៉ាឡើយ ហើយពួកគេគ្រាន់តែរស់នៅក្នុងជីវិតជាអ្នកបម្រើទីអាសនានៅក្នុងព្រះវិហារប៉ុណ្ណោះ។ តាមការពិត កិច្ចការរបស់ព្រះជាម្ចាស់បានចាកចេញពីពួកគេតាំងពីយូរណាស់មកហើយ ហើយបើទោះបីជាសាសន៍អ៊ីស្រាអែលនៅប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យ និងហៅព្រះនាមព្រះយេហូវ៉ា ព្រមទាំងជឿដោយមោទនភាពថា មានតែពួកគេទេទើបជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា និងជារាស្ត្ររើសតាំងរបស់ព្រះយេហូវ៉ាក៏ដោយ ក៏សិរីរុងរឿងរបស់ព្រះជាម្ចាស់ បានបោះបង់ពួកគេចោលយ៉ាងស្ងៀមស្ងាត់រួចបាត់ទៅហើយ ...

ពេលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ នោះទ្រង់ តែងតែចាកចេញពីកន្លែងមួយយ៉ាងស្ងៀមស្ងាត់ រួចអនុវត្តកិច្ចការថ្មីមួយ ដែលទ្រង់ចាប់ផ្ដើមនៅទីកន្លែងផ្សេងទៀត យ៉ាងសន្សឹមៗ។ រឿងនេះហាក់បីដូចជាមិនអាចទៅរួចទេ សម្រាប់មនុស្សដែលស្រយុតស្រយង់។ មនុស្សតែងតែឱ្យតម្លៃនូវអ្វីដែលចាស់គំរិល ហើយសម្លឹងមើលទៅអ្វីៗដែលថ្មីសន្លាង ជារឿងដែលខ្មាំងសត្រូវមិនធ្លាប់ដឹងឮ ឬយល់ថាជាការរំខានចិត្តវិញ។ ហេតុដូច្នេះ រាល់កិច្ចការថ្មីៗដែលព្រះជាម្ចាស់អនុវត្តក្នុងចំណោមសភាវៈសព្វសារពើ មនុស្សគឺជាសភាវៈចុងក្រោយបង្អស់ ដែលដឹងអំពីកិច្ចការនេះតាំងតែពីដើមដល់ចប់។

ដូចសព្វដងដែរ បន្ទាប់ពីកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងយុគសម័យក្រឹត្យវិន័យ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់ក្នុងដំណាក់កាលទី២ ដោយយាងមកសណ្ឋិតក្នុងសាច់ឈាម គឺយាងមកយកកំណើតជាមនុស្ស រយៈពេលដប់ម្ភៃឆ្នាំ ទាំងប្រកាសនិងធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមអ្នកជឿទៀតផង។ ដោយគ្មានករណីលើកលែង គ្មាននរណាម្នាក់ដឹងអំពីកិច្ចការនេះឡើយ ហើយបន្ទាប់ពីព្រះអម្ចាស់យេស៊ូវត្រូវគេបោះភ្ជាប់នឹងឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលស្គាល់ថា ទ្រង់គឺជាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម។ ... នៅពេលដែលកិច្ចការដំណាក់កាលទីពីររបស់ព្រះជាម្ចាស់បានសម្រេចភ្លាម គឺបន្ទាប់ពីការឆ្កាងទ្រង់ នោះកិច្ចការសង្គ្រោះមនុស្សពីអំពើបាបរបស់ព្រះជាម្ចាស់ (ពោលគឺ ការសង្គ្រោះមនុស្សចេញពីកណ្ដាប់ដៃរបស់សាតាំង) ក៏សម្រេចដែរ។ ហេតុនេះហើយ ចាប់ពីពេលនោះមក មនុស្សជាតិមានតែទទួលយកព្រះអម្ចាស់យេស៊ូវធ្វើជាព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបបាបរបស់គេត្រូវបានលើកលែង។ និយាយឱ្យចំទៅ បាបរបស់មនុស្សលែងជាឧបសគ្គដល់ការទទួលបានសេចក្ដីសង្គ្រោះរបស់គេ និងការចូលមករកព្រះជាម្ចាស់ ហើយក៏លែងជាឥទ្ធិពលដែលសាតាំងប្រើ សម្រាប់ចោទប្រកាន់មនុស្សដូចមុនហើយ។ នេះដោយសារព្រះជាម្ចាស់ផ្ទាល់ ទ្រង់បានធ្វើនូវកិច្ចការដ៏ពិតប្រាកដ បានក្លាយជារូបសាច់ និងជាគំរូពីសាច់ឈាមដែលពេញដោយបាប ហើយព្រះជាម្ចាស់ផ្ទាល់ជាតង្វាយលោះបាប។ តាមរយៈវិធីនេះ មនុស្សបានចុះពីលើឈើឆ្កាង ហើយត្រូវបានប្រោសលោះ និងត្រូវបានសង្គ្រោះតាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ ពោលគឺលក្ខណៈដូចនឹងសាច់ឈាមដែលពេញដោយបាបនេះ។ ហេតុនេះ មនុស្សក៏បានឈានមួយជំហានកាន់តែកៀកទៅនឹងការទទួលសេចក្ដីសង្គ្រោះពីទ្រង់នៅចំពោះព្រះជាម្ចាស់ បន្ទាប់ពីត្រូវបានសាតាំងចាប់ជាឈ្លើយ។ ប្រាកដណាស់ កិច្ចការដំណាក់កាលនេះជ្រាលជ្រៅជាង និងមានការវិវឌ្ឍជាងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់គឺ ប្រគល់មនុស្សជាតិ គឺជាមនុស្សដែលមិនស្គាល់ពីលក្ខណៈរបស់ព្រះជាម្ចាស់ មិនស្គាល់ពីលក្ខណៈរបស់ព្រះអាទិករ មិនដឹងពីរបៀបថ្វាយបង្គំព្រះជាម្ចាស់ ឬមិនដឹងអំពីហេតុផលចាំបាច់ក្នុងការចុះចូលចំពោះព្រះជាម្ចាស់ឱ្យទៅសាតាំង ហើយឱ្យសាតាំងធ្វើឱ្យគេពុករលួយ។ ហើយបន្ទាប់មក ព្រះជាម្ចាស់ក៏សង្គ្រោះមនុស្សចេញពីដៃរបស់សាតាំងវិញសន្សឹមៗ រហូតទាល់តែមនុស្សថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពេញទំហឹង រួចបោះបង់សាតាំងចោល។ នេះហើយជាកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ កិច្ចការនេះស្ដាប់ទៅហាក់ដូចជាទេវកថាដែលគេប្រឌិតឡើង ហើយមើលទៅដូចជាវង្វេងវង្វាន់អស់ហើយ។ មនុស្សគិតថានេះគឺជាទេវកថា ដ្បិតវាគ្មានតឹកតាងអ្វីពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនដែលបានកើតឡើងចំពោះមនុស្ស អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយនោះទេ ពួកគេក៏កាន់តែមិនដឹងទៀតថា មានរឿងច្រើនប៉ុនណាបានកើតឡើងនៅក្នុងសកលលោកដ៏ធំល្វឹងល្វើយនេះ។ ហើយជាងនេះទៅទៀត នោះគឺមកពីពួកគេមិនអាចយល់អំពីពិភពលោក ដែលកាន់តែអស្ចារ្យ កាន់តែជំរុញដោយភាពភ័យខ្លាចដែលកំពុងមានវត្តមានលើសពីពិភពរូបវន្ត ដែលភ្នែកជាសាច់ឈាមរបស់គេបង្ខាំងមិនឱ្យគេមើលឃើញ។ មនុស្សមិនអាចយល់ពីរឿងនេះបានទេ ដ្បិតពួកគេគ្មានការយល់ដឹងអំពីសារៈសំខាន់ នៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ក៏មិនយល់អំពីសារៈសំខាន់នៃកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយមិនយល់ថា នៅទីបញ្ចប់ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យមនុស្សជាតិទៅជាយ៉ាងណានោះដែរ។ តើព្រះអង្គចង់ឱ្យគេត្រូវសាតាំងធ្វើឱ្យពុករលួយដូចជាអ័ដាម និងអេវ៉ាមែនទេ? អត់ទេ! គោលបំណងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺទទួល យកក្រុមមនុស្សណាដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយចុះចូលចំពោះទ្រង់។ ថ្វីបើមនុស្សទាំងអស់នេះ ត្រូវសាតាំងធ្វើឱ្យពុករលួយ តែពួកគេលែងរាប់សាតាំងជាឪពុករបស់គេទៀតហើយ ពួកគេស្គាល់មុខមាត់ដ៏គួរឱ្យស្អប់របស់សាតាំង ព្រមទាំងបោះបង់វាចោលទៀត ហើយពួកគេបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់។ ពួកគេស្គាល់អ្វីអាក្រក់ ហើយដឹងថា ការអាក្រក់នេះវាខុសគ្នាពីភាពបរិសុទ្ធយ៉ាងណា និងបានទទួលស្គាល់ភាពមហិមារបស់ព្រះជាម្ចាស់ និងសេចក្ដីអាក្រក់របស់សាតាំងទៀតផង។ មនុស្សបែបនេះ គេលែងធ្វើការបម្រើសាតាំង លែងថ្វាយបង្គំ ឬតម្កើងវាជាវត្ថុស័ក្តិសិទ្ធហើយ។ នេះមកពីពួកគេជាក្រុមមនុស្សដែលត្រូវបានព្រះជាម្ចាស់ទទួលយកយ៉ាងពិតប្រាកដ។ នេះហើយជាសារៈសំខាន់នៃកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់។ ក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅពេលនេះ មនុស្សគឺជាកម្មវត្ថុដែលសាតាំងធ្វើឱ្យពុករលួយ ហើយជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ផង មនុស្សក៏ជាផលដែលព្រះជាម្ចាស់ និងសាតាំងកំពុងតយុទ្ធដណ្ដើមគ្នាដែរ។ ពេលដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏កំពុងជួយសង្គ្រោះមនុស្សពីកណ្ដាប់ដៃសាតាំងសន្សឹមៗដែរ ហេតុនេះ មនុស្សនឹងចូលមករកព្រះជាម្ចាស់កាន់តែកៀកជាងមុន ...

បន្ទាប់មក យុគសម័យនៃនគរព្រះ ជាដំណាក់កាលកិច្ចការមួយ ដែលរឹតតែជាក់ស្ដែងជាងមុនទៀតនោះក៏មកដល់ ប៉ុន្តែយុគសម័យនេះក៏នៅតែជាដំណាក់កាលដ៏ពិបាកបំផុតនឹងឱ្យមនុស្សទទួលយកដដែល។ ចំណែកមូលហេតុគឺនៅត្រង់ថា កាលណាមនុស្សកាន់តែចូលមកកៀកនឹងព្រះជាម្ចាស់ ដំបងរាជ្យរបស់ព្រះជាម្ចាស់ ក៏រឹតតែខិតមកជិតគេដែរ ហើយព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់នឹងបង្ហាញឱ្យគេឃើញរឹតតែច្បាស់។ បន្ទាប់ពីការប្រោសលោះមនុស្សជាតិរួច មនុស្សនឹងត្រឡប់មកក្នុងគ្រួសាររបស់ព្រះជាម្ចាស់វិញជាផ្លូវការ។ មនុស្សគិតថា ពេលនេះជាពេលដែលត្រូវរីករាយ តែគេត្រូវរងការវាយប្រហារពេញទំហឹងពីព្រះជាម្ចាស់ ជាការវាយប្រហារដែលគ្មាននរណាអាចប៉ាន់ស្មានដឹងមុនឡើយ៖ លទ្ធផលចុងក្រោយគឺខុសស្រឡះ នេះជាពិធីបុណ្យជ្រមុជទឹក ដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់ត្រូវ «ទទួលដោយអំណរ»។ ស្ថិតក្រោមស្ថានភាពបែបនេះ មនុស្សគ្មានជម្រើសអ្វីក្រៅតែពីឈប់ស្ងៀម ហើយគិតក្នុងចិត្តថា «ខ្ញុំជាកូនចៀមវង្វេងអស់រយៈពេលជាច្រើនឆ្នាំ ដែលព្រះជាម្ចាស់បានលោះខ្ញុំមកវិញដោយតម្លៃថ្លៃពន់ពេក ចុះហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះ? នេះឬជាវិធីដែលព្រះជាម្ចាស់សើចចំអកដាក់ខ្ញុំ និងលាតត្រដាងពីខ្ញុំ? ...» កន្លងផុតទៅជាច្រើនឆ្នាំ មនុស្សក៏ត្រូវទ្រុឌទ្រោមដោយអាកាសធាតុ បានឆ្លងកាត់បទពិសោធលំបាកៗដោយសារការបន្សុទ្ធ និងការវាយផ្ចាល។ ទោះបីមនុស្សបានបាត់បង់ «សិរីរុងរឿង» និង «ភាពផ្អែមល្អែម» ពីអតីតកាលទាំងមិនដឹងខ្លួនក៏ដោយ តែពេលនេះគេបានយល់ពីគោលការណ៍នៃកិរិយាប្រព្រឹត្តរបស់មនុស្ស ហើយចេះឱ្យតម្លៃពេលវេលានៃភក្ដីភាពរបស់ព្រះជាម្ចាស់ ក្នុងការជួយសង្គ្រោះមនុស្សជាតិ។ មនុស្សចាប់ផ្ដើមស្អប់ភាពព្រៃផ្សៃរបស់ខ្លួនឯងបន្តិចម្ដងៗ។ គេចាប់ផ្ដើមស្អប់ចរិតយង់ឃ្នងរបស់ខ្លួន ស្អប់ការយល់ខុសរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងស្អប់ការទាមទារមិនសមហេតុផល ដែលគេតម្រូវពីទ្រង់។ ពេលវេលាមិនអាចត្រឡប់ក្រោយឡើយ។ រឿងរ៉ាវអតីតកាលក្លាយជាអនុស្សាវរីយ៍ពោរពេញដោយវិប្បដិសារីរបស់មនុស្ស រីឯព្រះបន្ទូល និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ក្លាយជាកម្លាំងជម្រុញនៅក្នុងជីវិតថ្មីរបស់មនុស្សវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ របួសរបស់មនុស្សក៏ជាសះស្បើយ កម្លាំងគេក៏ដូចដើម រួចគេក៏ក្រោកឈរសម្លឹងមើលទៅព្រះដ៏មានគ្រប់ចេស្ដា...ដើម្បីឱ្យដឹងថា ទ្រង់តែងតែនៅក្បែរខ្ញុំជានិច្ច និងដើម្បីឱ្យដឹងថា ស្នាមញញឹម និងព្រះភ័ក្ត្រដ៏ស្រស់បស់របស់ទ្រង់ នៅតែធ្វើឱ្យរំជួលចិត្តដដែល។ ព្រះហឫទ័យរបស់ទ្រង់នៅតែខ្វល់ខ្វាយ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតឡើង ហើយព្រះហស្តរបស់ទ្រង់ក៏នៅតែកក់ក្ដៅ និងពេញដោយព្រះចេស្ដាដូចគ្រាដំបូងដដែល។ មនុស្សហាក់ដូចជាបានវិលត្រឡប់ទៅសួនអេដែនវិញ តែពេលនេះ មនុស្សលែងស្ដាប់ការល្បួងរបស់សត្វពស់ ហើយគេក៏លែងគេចពីព្រះភ័ក្ត្រព្រះយេហូវ៉ាទៀតដែរ។ មនុស្សលត់ជង្គង់នៅចំពោះព្រះជាម្ចាស់ សម្លឹងមើលព្រះភ័ក្ត្រព្រះជាម្ចាស់ ដែលកំពុងតែញញឹម ហើយថ្វាយតង្វាយដ៏មានតម្លៃបំផុតរបស់ខ្លួន៖ ឱព្រះអម្ចាស់ជាព្រះជាម្ចាស់នៃទូលបង្គំអើយ!

សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ជ្រាបចូលក្នុងគ្រប់សេចក្ដីពិស្ដារនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាមនុស្សមិនអាចយល់ពីព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបន្តធ្វើកិច្ចការដែលទ្រង់តាំងព្រះហឫទ័យសម្រេចឱ្យទាល់តែបាន ដោយមិនហត់នឿយឡើយ។ ទោះបីជាមនុស្សយល់ពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់តិច ឬច្រើនយ៉ាងណា ក៏គ្រប់គ្នានៅឱ្យតម្លៃជំនួយ និងអត្ថប្រយោជន៍ដែលគេទទួលបានពីកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ មកដល់ថ្ងៃនេះ អ្នកប្រហែលជាមិនទាន់ស្គាល់អំពីក្ដីស្រឡាញ់ និងជីវិតដែលព្រះជាម្ចាស់ប្រទានឱ្យគេ ប៉ុន្តែដរាបណាអ្នកមិនបោះបង់ព្រះជាម្ចាស់ និងមិនបោះបង់ការតាំងចិត្តតាមរកសេចក្ដីពិតទេនោះ គង់មានថ្ងៃមួយ ព្រះជាម្ចាស់នឹងឱ្យអ្នកបានឃើញស្នាមញញឹមរបស់ទ្រង់ជាមិនខាន។ គោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺសង្គ្រោះមនុស្សដែលស្ថិតក្រោមអំណាចគ្រប់គ្រងរបស់សាតាំងយកមកវិញ មិនមែនបោះបង់មនុស្សដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយទាស់ទទឹងនឹងទ្រង់នោះទេ។

(ដកស្រង់ពី «ឧបសម្ព័ន្ធ ៣៖ មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចត្រូវបានសង្គ្រោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១៧

មនុស្សគ្រប់គ្នាត្រូវតែយល់ពីគោលបំណងនៃកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ ពោលគឺអ្វីដែលខ្ញុំសព្វព្រះហឫទ័យចង់ទទួលបាននៅពេលចុងក្រោយបំផុត និងកម្រិតដែលខ្ញុំត្រូវសម្រេចបាននៅក្នុងកិច្ចការនេះ មុនពេលវាត្រូវបញ្ចប់។ បន្ទាប់ពីបានដើរជាមួយខ្ញុំរហូតមកដល់ថ្ងៃនេះហើយ ប្រសិនបើមនុស្សនៅតែមិនយល់ពីអ្វីដែលជាកិច្ចការរបស់ខ្ញុំទៀត នោះតើពួកគេមិនមែនដើរជាមួយខ្ញុំដោយឥតប្រយោជន៍ទេឬអី? ប្រសិនបើមនុស្សដើរតាមខ្ញុំ នោះពួកគេគួរតែដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំបានធ្វើការនៅលើផែនដី អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយរហូតមកដល់សព្វថ្ងៃនេះ ក៏ខ្ញុំនៅតែបន្ដបំពេញកិច្ចការរបស់ខ្ញុំតទៅទៀតដែរ។ ទោះបីជាមានគម្រោងជាច្រើននៅក្នុងកិច្ចការរបស់ខ្ញុំក៏ដោយ ក៏គោលបំណងនៃកិច្ចការនោះមិនផ្លាស់ប្ដូរដែរ ហើយទោះបីជាខ្ញុំពេញដោយការជំនុំជម្រះ និងការដាក់ទោសចំពោះមនុស្សក៏ដោយ ក៏អ្វីដែលខ្ញុំធ្វើ នៅតែដើម្បីជួយសង្គ្រោះមនុស្ស និងដើម្បីធ្វើឱ្យដំណឹងល្អរបស់ខ្ញុំ កាន់តែរីកសុសសាយ ព្រមទាំងដើម្បីពង្រីកកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃទាំងអស់ដែរ នៅពេលដែលមនុស្សបានជាបរិបូរ។ ដូច្នេះ ទោះបីជានៅពេលដែលមនុស្សជាច្រើនបានលិចលង់ជ្រៅទៅក្នុងសេចក្ដីអស់សង្ឃឹមជាយូរមកហើយក៏ដោយ ក៏ថ្ងៃនេះខ្ញុំនៅតែបន្ដធ្វើកិច្ចការរបស់ខ្ញុំតទៅទៀតដែរ គឺខ្ញុំបន្ដកិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីជំនុំជម្រះ និងដាក់ទោសដល់មនុស្សលោក។ ទោះបីជាមនុស្សធុញទ្រាន់នឹងអ្វីដែលខ្ញុំមានបន្ទូល ហើយមិនខ្វល់ខ្វាយចំពោះកិច្ចការរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំដែរ ព្រោះគោលបំណងនៃកិច្ចការរបស់ខ្ញុំ មិនផ្លាស់ប្ដូរឡើយ ហើយផែនការដើមរបស់ខ្ញុំក៏មិនបានបរាជ័យដែរ។ មុខងារនៃការជំនុំជម្រះរបស់ខ្ញុំ គឺដើម្បីជួយឱ្យមនុស្សកាន់តែស្ដាប់បង្គាប់ខ្ញុំ ហើយមុខងារនៃការវាយផ្ចាលរបស់ខ្ញុំ គឺដើម្បីឱ្យមនុស្សផ្លាស់ប្ដូរកាន់តែមានប្រសិទ្ធភាព។ ទោះបីជាអ្វីដែលខ្ញុំធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនធ្លាប់ធ្វើអ្វីដែលគ្មានប្រយោជន៍ដល់មនុស្សលោកដែរ ព្រោះខ្ញុំសព្វព្រះហឫទ័យចង់ឱ្យជាតិសាសន៍ទាំងអស់ក្រៅពីអ៊ីស្រាអែលស្ដាប់បង្គាប់ខ្ញុំ ដូចជាជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឱ្យពួកគេក្លាយទៅជាមនុស្សពិតប្រាកដ ប្រយោជន៍ឱ្យខ្ញុំអាចមានមូលដ្ឋាននៅលើទឹកដីផ្សេងទៀតក្រៅពីអ៊ីស្រាអែល។ នេះហើយជាការគ្រប់គ្រងរបស់ខ្ញុំ។ វាជាកិច្ចការដែលខ្ញុំកំពុងសម្រេចក្នុងចំណោមសាសន៍ដទៃ។ សូម្បីតែឥឡូវនេះ ក៏នៅតែមានមនុស្សជាច្រើនមិនយល់ពីការគ្រប់គ្រងរបស់ខ្ញុំដែរ ព្រោះពួកគេមិនចាប់អារម្មណ៍ចំពោះរឿងបែបនេះ ហើយពួកគេយកចិត្តទុកដាក់តែចំពោះអនាគត ហើយនិងទិសដៅរបស់ខ្លួនប៉ុណ្ណោះ។ មិនថាខ្ញុំមានបន្ទូលអ្វីក៏ដោយ ក៏ពួកគេនៅតែមិនអើពើចំពោះកិច្ចការដែលខ្ញុំធ្វើដែរ ផ្ទុយទៅវិញ ពួកគេផ្ដោតទាំងស្រុងទៅលើទិសដៅរបស់ពួកគេនៅថ្ងៃស្អែក។ ប្រសិនបើអ្វីៗនៅតែបន្ដរបៀបនេះ តើឱ្យកិច្ចការរបស់ខ្ញុំរីកចម្រើនយ៉ាងដូចម្ដេចបាន? តើឱ្យដំណឹងល្អរបស់ខ្ញុំអាចផ្សព្វផ្សាយទៅពាសពេញពិភពលោកយ៉ាងដូចម្ដេចបាន? ចូរដឹងថានៅពេលដែលកិច្ចការរបស់ខ្ញុំរីកចម្រើន នោះខ្ញុំនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយវាយបំបាក់អ្នករាល់គ្នា ដូចជាព្រះយេហូវ៉ាបានវាយបំបាក់ពូជអំបូរអ៊ីស្រាអែលនីមួយៗដែរ។ ការទាំងអស់នេះនឹងកើតឡើង ដើម្បីឱ្យដំណឹងល្អរបស់ខ្ញុំ បានផ្សព្វផ្សាយទៅពាសពេញលើផែនដី ដើម្បីឱ្យកិច្ចការរបស់ខ្ញុំបានរីកសុះសាយទៅដល់សាសន៍ដទៃ ដើម្បីឱ្យទាំងមនុស្សពេញវ័យ និងកុមារបានលើកតម្កើងព្រះនាមខ្ញុំ ហើយដើម្បីឱ្យបបូរមាត់របស់មនុស្សពីគ្រប់ពូជអំបូរ និងគ្រប់ជាតិសាសន៍ទាំងអស់ បានសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ។ ដូច្នេះ គឺនៅក្នុងយុគសម័យចុងក្រោយនេះហើយ ដែលគេនឹងលើកតម្កើងព្រះនាមរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ហើយពួកគេនឹងមើលឃើញការប្រព្រឹត្តរបស់ខ្ញុំ ព្រមទាំងហៅខ្ញុំថាជាព្រះដ៏មានគ្រប់ចេស្ដា ទៅតាមដំណើររឿងនៃការប្រព្រឹត្តរបស់ខ្ញុំ ហើយព្រះបន្ទូលរបស់ខ្ញុំនឹងសម្រេចក្នុងពេលឆាប់ៗនេះ។ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ដឹងថា ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាព្រះជាម្ចាស់របស់ជាតិសាសន៍ដទៃទៀតដែរ រួមទាំងអស់អ្នកដែលខ្ញុំបានដាក់បណ្ដាសាផង។ ខ្ញុំនឹងឱ្យមនុស្សទាំងអស់ឃើញថា ខ្ញុំគឺជាព្រះជាម្ចាស់នៃអ្វីៗទាំងអស់។ នេះហើយជាកិច្ចការដ៏ធំបំផុតរបស់ខ្ញុំ ជាគោលបំណងនៃផែនការកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ និងជាកិច្ចការតែមួយគត់ដែលត្រូវសម្រេចនៅគ្រាចុងក្រោយ។

(ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១៨

មានតែនៅគ្រាចុងក្រោយទេ ទើបកិច្ចការដែលខ្ញុំបាន និងកំពុងគ្រប់គ្រងអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ ត្រូវបានបើកសម្ដែងទាំងស្រុងឱ្យមនុស្សឃើញ។ លើសពីនេះទៅទៀត មានតែនៅគ្រាឥឡូវនេះទេ ដែលខ្ញុំបានបង្ហាញអាថ៌កំបាំងនៃការគ្រប់គ្រងរបស់ខ្ញុំពេញលេញទៅដល់មនុស្ស ហើយមនុស្ស ក៏បានដឹងពីគោលបំណងនៃកិច្ចការរបស់ខ្ញុំដែរ ព្រមទាំងបានយល់ពីអាថ៌កំបាំងទាំងអស់របស់ខ្ញុំផង។ ខ្ញុំបានប្រាប់ដល់មនុស្សរួចហើយ អំពីអ្វីៗគ្រប់យ៉ាងនៃទិសដៅដែលពួកគេខ្វល់ខ្វាយ។ ខ្ញុំបានលាតត្រដាងឱ្យមនុស្សដឹងពីអាថ៌កំបាំងទាំងអស់របស់ខ្ញុំ ជាអាថ៌កំបាំងដែលបានលាក់ទុកជាង ៥ ៩០០ ឆ្នាំមកហើយ។ តើព្រះយេហូវ៉ាជានរណា? តើព្រះមែស្ស៊ីជានរណា? តើព្រះយេស៊ូវជានរណា? អ្នករាល់គ្នាគួរតែដឹងពីរឿងទាំងអស់នេះហើយ។ កិច្ចការរបស់ខ្ញុំ គឺផ្ដោតសំខាន់ទៅលើឈ្មោះទាំងនេះ។ តើអ្នករាល់គ្នាបានយល់ពីការនោះដែរឬទេ? តើព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ គួរតែត្រូវបានគេប្រកាសយ៉ាងដូចម្ដេច? តើព្រះនាមរបស់ខ្ញុំ គួរតែបានឮទៅដល់ជាតិសាសន៍ដែលបានអំពាវនាវរកខ្ញុំ តាមព្រះនាមណាមួយរបស់ខ្ញុំ យ៉ាងដូចម្ដេច? កិច្ចការរបស់ខ្ញុំកំពុងរីកចម្រើន ហើយខ្ញុំនឹងផ្សព្វផ្សាយពីភាពពេញលេញនៃកិច្ចការនេះ ទៅដល់គ្រប់ជាតិសាសន៍ទាំងអស់។ ដោយសារកិច្ចការរបស់ខ្ញុំត្រូវបានអនុវត្តតាមរយៈអ្នករាល់គ្នា ខ្ញុំនឹងវាយបំបាក់អ្នករាល់គ្នា ដូចជាព្រះយេហូវ៉ាបានវាយបំបាក់អ្នកគង្វាលនៃដំណាក់របស់ដាវីឌនៅក្នុងប្រទេសអ៊ីស្រាអែលដែរ ដោយធ្វើឱ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅក្នុងគ្រប់ជាតិសាសន៍ទាំងអស់។ ដ្បិតនៅគ្រាចុងក្រោយ ខ្ញុំនឹងកម្ទេចជាតិសាសន៍ទាំងអស់ឱ្យទៅជាគំនរបាក់បែក ហើយឱ្យប្រជាជននៃជាតិសាសន៍ទាំងអស់នោះ បែកខ្ញែកគ្នាជាថ្មី។ នៅពេលដែលខ្ញុំត្រឡប់មកវិញ ជាតិសាសន៍ទាំងអស់ត្រូវបានញែកចេញពីគ្នាតាមខ័ណ្ឌសីមាដែលបានកំណត់ដោយអណ្ដាតភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំរួចទៅហើយ។ នៅគ្រានោះ ខ្ញុំនឹងបង្ហាញខ្លួនឱ្យមនុស្សជាតិឃើញសាជាថ្មី ដូចជាព្រះអាទិត្យដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ទាំងបង្ហាញខ្លួនខ្ញុំដោយបើកចំហដល់ពួកគេ ក្នុងរូបអង្គជាព្រះដ៏បរិសុទ្ធមួយអង្គ ដែលពួកគេមិនធ្លាប់បានឃើញ ហើយក៏ដើរក្នុងចំណោមប្រជាជាតិជាច្រើន ដូចដែលខ្ញុំបានដើរក្នុងនាមជាព្រះយេហូវ៉ានៅក្នុងចំណោមពូជអំបូរយូដាដែរ។ ចាប់ពីពេលនោះតទៅ ខ្ញុំនឹងដឹកនាំជីវិតមនុស្សជាតិនៅលើផែនដីនេះ។ នៅទីនោះ ពួកគេនឹងមើលឃើញសិរីរុងរឿងរបស់ខ្ញុំ ហើយពួកគេនឹងមើលឃើញបង្គោលពពកមួយនៅក្នុងខ្យល់ ដែលដឹកនាំជីវិតរបស់ពួកគេ ព្រោះខ្ញុំនឹងបង្ហាញខ្លួននៅកន្លែងដែលបរិសុទ្ធ។ មនុស្សនឹងឃើញថ្ងៃនៃសេចក្ដីសុចរិតរបស់ខ្ញុំ ហើយក៏ឃើញការបើកសម្ដែងដ៏រុងរឿងរបស់ខ្ញុំដែរ។ ការនោះកើតឡើងនៅពេលដែលខ្ញុំសោយរាជ្យលើផែនដីទាំងមូល ហើយខ្ញុំនឹងនាំពួកកូនប្រុសជាច្រើនរបស់ខ្ញុំចូលទៅក្នុងសិរីរុងរឿង។ មនុស្សគ្រប់ទីកន្លែងនៅលើផែនដីនឹងឱនក្រាបចុះ ហើយរោងឧបោសថរបស់ខ្ញុំនឹងត្រូវសាងសង់ឡើងយ៉ាងមាំនៅកណ្ដាលមនុស្សជាតិ គឺនៅលើថ្មដានៃកិច្ចការដែលខ្ញុំបំពេញសព្វថ្ងៃនេះ។ មនុស្សក៏នឹងបម្រើខ្ញុំនៅក្នុងព្រះវិហារដែរ។ ខ្ញុំនឹងកម្ទេចអាសនាដែលគ្របដណ្ដប់ដោយរបស់ស្មោកគ្រោក និងគួរឱ្យស្អប់ខ្ពើម ទៅជាបំណែកតូចៗ ហើយសាងសង់ឡើងជាថ្មី។ គេនឹងយកកូនចៀម ព្រមទាំងកូនគោដែលទើបកើតថ្មីៗទៅដាក់នៅលើអាសនាបរិសុទ្ធ។ ខ្ញុំនឹងបំផ្លាញព្រះវិហារសព្វថ្ងៃនេះចោល ហើយសាងសង់ព្រះវិហារថ្មីមួយ។ ព្រះវិហារដែលឈរនៅពេលនេះ ជាព្រះវិហារដែលសម្បូរដោយមនុស្សគួរឱ្យស្អប់ខ្ពើម នឹងត្រូវដួលរលំចុះ ហើយខ្ញុំនឹងសាងសង់ព្រះវិហារថ្មីមួយដែលពេញដោយអ្នកបម្រើដែលស្មោះត្រង់ចំពោះខ្ញុំ។ ពួកគេនឹងក្រោកឈរឡើងជាថ្មី ហើយបម្រើដល់ខ្ញុំ សម្រាប់ជាប្រយោជន៍ដល់សិរីរុងរឿងនៃព្រះវិហាររបស់ខ្ញុំ។ អ្នករាល់គ្នានឹងឃើញថ្ងៃដែលខ្ញុំទទួលសិរីរុងរឿងដ៏អស្ចារ្យយ៉ាងពិតប្រាកដ ហើយអ្នករាល់គ្នាក៏នឹងឃើញថ្ងៃដែលខ្ញុំបំផ្លាញព្រះវិហារនេះចោល ហើយសាងសង់ព្រះវិហារថ្មីមួយឡើងវិញ យ៉ាងពិតប្រាកដដែរ។ អ្នករាល់គ្នានឹងឃើញថ្ងៃដែលរោងឧបោសថរបស់ខ្ញុំចូលមកដល់ពិភពលោករបស់មនុស្សយ៉ាងពិតប្រាកដ។ កាលណាខ្ញុំកម្ទេចព្រះវិហារនេះចោល នោះខ្ញុំនឹងនាំយករោងឧបោសថរបស់ខ្ញុំ ចូលមកក្នុងពិភពលោករបស់មនុស្ស ដូចដែលពួកគេមើលឃើញការយាងមកដល់របស់ខ្ញុំដែរ។ ក្រោយពេលដែលខ្ញុំកម្ទេចជាតិសាសន៍ទាំងអស់ហើយ ខ្ញុំនឹងប្រមូលពួកគេមកជួបជុំគ្នាជាថ្មី ហើយសាងសង់ព្រះវិហារ និងអាសនារបស់ខ្ញុំឡើងវិញ ដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយយញ្ញបូជាដល់ខ្ញុំ បម្រើខ្ញុំនៅក្នុងព្រះវិហារ ព្រមទាំងលះបង់ចំពោះកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃដោយស្មោះត្រង់។ ពួកគេនឹងបានដូចជនជាតិអ៊ីស្រាអែលនៅពេលបច្ចុប្បន្ន ដែលប្រដាប់កាយដោយសម្លៀកបំពាក់របស់បូជាចារ្យ និងមកុដ មានទាំងសិរីរុងរឿងរបស់ខ្ញុំដែលជាព្រះយេហូវ៉ា នៅកណ្ដាលចំណោមពួកគេផង ហើយឫទ្ធានុភាពរបស់ខ្ញុំក៏នៅរេរាលើពួកគេ និងនៅជាប់ជាមួយពួកគេដែរ។ កិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ក៏នឹងអនុវត្តតាមរបៀបដូចគ្នានេះដែរ។ ដែលខ្ញុំអនុវត្តកិច្ចការរបស់ខ្ញុំ នៅក្នុងប្រទេសអ៊ីស្រាអែលជាយ៉ាងណា នោះខ្ញុំក៏នឹងអនុវត្តវា នៅក្នុងចំណោមសាសន៍ដទៃយ៉ាងនោះដែរ ព្រោះខ្ញុំនឹងពង្រីកកិច្ចការរបស់ខ្ញុំនៅក្នុងប្រទេសអ៊ីស្រាអែល ហើយផ្សព្វផ្សាយកិច្ចការនេះទៅដល់សាសន៍ដទៃទាំងអស់។

(ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២១៩

ឥឡូវនេះ ដល់ពេលដែលព្រះវិញ្ញាណរបស់ខ្ញុំធ្វើកិច្ចការដ៏អស្ចារ្យហើយ ក៏ដល់ពេលដែលខ្ញុំបំពេញកិច្ចការរបស់ខ្ញុំ នៅក្នុងចំណោមសាសន៍ដទៃដែរ។ លើសពីនោះទៅទៀត ដល់ពេលដែលខ្ញុំត្រូវញែកមនុស្សទាំងអស់ទៅតាមប្រភេទនីមួយៗរបស់ពួកគេរៀងៗខ្លួនហើយ ប្រយោជន៍ឱ្យកិច្ចការរបស់ខ្ញុំ ដំណើរការទៅមុខបានលឿន និងមានប្រសិទ្ធភាព។ ដូច្នេះហើយ អ្វីដែលខ្ញុំស្នើសុំពីអ្នក គឺឱ្យអ្នកលះបង់លក្ខណៈទាំងស្រុងរបស់អ្នកដើម្បីកិច្ចការទាំងអស់របស់ខ្ញុំ ហើយលើសពីនេះទៅទៀត គឺឱ្យអ្នកឈ្វេងយល់ឱ្យបានច្បាស់និងមានការប្រាកដចិត្តអំពីកិច្ចការទាំងអស់ដែលខ្ញុំបានធ្វើនៅក្នុងខ្លួនអ្នក ព្រមទាំងប្រឹងឱ្យអស់ពីកម្លាំងកាយក្នុងការបំពេញកិច្ចការរបស់ខ្ញុំ ដើម្បីឱ្យកិច្ចការនោះកាន់តែមានប្រសិទ្ធភាព។ នេះហើយជាអ្វីដែលអ្នកត្រូវយល់។ ចូរបោះបង់ការតយុទ្ធគ្នា ទៅវិញទៅមកក្នុងចំណោមអ្នករាល់គ្នា ដើម្បីស្វែងរកផ្លូវត្រឡប់ក្រោយ ឬស្វែងរកការកម្សាន្តចិត្តខាងសាច់ឈាម ដែលនឹងពន្យារពេលកិច្ចការរបស់ខ្ញុំ និងអូសបន្លាយអនាគតដ៏អស្ចារ្យរបស់អ្នក។ ក្រៅពីមិនអាចការពារអ្នកបាន ការធ្វើដូច្នេះនឹងនាំមកនូវការបំផ្លាញដល់ខ្លួនអ្នក។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី? អ្វីៗដែលអ្នករីករាយដោយការលោភលន់នៅថ្ងៃនេះ គឺជាកត្តាដែលកំពុងបំផ្លាញដល់អនាគតរបស់អ្នក តែការឈឺចាប់ដែលអ្នកទទួលរងនៅថ្ងៃនេះ គឺជារនាំងដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងឱ្យច្បាស់ពីរឿងទាំងអស់នេះ ដើម្បីចៀសវាងពីការធ្លាក់ទៅក្នុងសេចក្ដីល្បួង ដែលអ្នកពិបាកនឹងដកខ្លួនចេញ ហើយគេចពីការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ និងមិនអាចរកពន្លឺព្រះអាទិត្យឃើញ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ។ នៅពេលនោះ ថ្ងៃរបស់ខ្ញុំនឹងចូលមកជិតមនុស្ស។ តើអ្នកនឹងរត់គេចពីការជំនុំជម្រះរបស់ខ្ញុំបានយ៉ាងដូចម្ដេច? តើអ្នកអាចនឹងទ្រាំទ្រនៅក្រោមកម្ដៅព្រះអាទិត្យ ដែលឆេះយ៉ាងសន្ធោសន្ធៅយ៉ាងដូចម្ដេច? នៅពេលដែលខ្ញុំប្រគល់ភាពបរិបូររបស់ខ្ញុំទៅឱ្យមនុស្ស គេមិនបានឱបវាជាប់នឹងដើមទ្រូងរបស់គេដោយក្ដីស្រឡាញ់ទេ ប៉ុន្ដែពួកគេបែរជាបោះវាចោលទៅកន្លែងមួយដែលគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍សោះឡើយ។ នៅពេលដែលគ្រារបស់ខ្ញុំធ្លាក់មកលើមនុស្ស គេនឹងមិនអាចរកឃើញភាពបរិបូររបស់ខ្ញុំទៀតឡើយ តែគេនឹងរកឃើញពាក្យដ៏ជូរចត់នៃសេចក្ដីពិត ដែលខ្ញុំបាននិយាយទៅកាន់គេតាំងពីយូរមកហើយ។ គេនឹងស្រែកថ្ងូរ ហើយយំសោក ព្រោះគេបានបាត់បង់នូវពន្លឺដ៏ត្រចះត្រចង់ ហើយបានធ្លាក់ចូលទៅក្នុងសេចក្ដីងងឹត។ អ្វីដែលអ្នករាល់គ្នាមើលឃើញនៅថ្ងៃនេះ គឺគ្រាន់តែជាដាវមុតស្រួចនៃព្រះឱស្ឋរបស់ខ្ញុំប៉ុណ្ណោះ។ អ្នកមិនទាន់បានឃើញដំបងនៅក្នុងដៃរបស់ខ្ញុំ ឬក៏អណ្ដាតភ្លើងដែលខ្ញុំបញ្ឆេះមនុស្សនៅឡើយទេ ទើបបានជាអ្នកនៅតែព្រហើន និងហួសហេតុនៅចំពោះមុខខ្ញុំ។ ហេតុនោះហើយបានជាអ្នកនៅតែតយុទ្ធជាមួយខ្ញុំនៅក្នុងដំណាក់របស់ខ្ញុំ ដោយប្រើអណ្ដាតមនុស្សរបស់អ្នក មកប្រកែកនឹងអ្វីដែលខ្ញុំបានមានបន្ទូលដោយព្រះឱស្ឋរបស់ខ្ញុំផ្ទាល់។ មនុស្សមិនកោតខ្លាចខ្ញុំទេ ហើយទោះបីជាគេនៅតែបន្ដស្អប់ខ្ញុំរហូតដល់សព្វថ្ងៃនេះក៏ដោយ ក៏គេនៅតែគ្មានការកោតខ្លាចអ្វីដែរ។ អ្នករាល់គ្នាមានអណ្ដាត និងធ្មេញរបស់មនុស្សទុច្ចរិតនៅក្នុងមាត់របស់អ្នករាល់គ្នា។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ប្រៀបដូចជាទង្វើដែលសត្វពស់បានបោកបញ្ឆោតនាងអេវ៉ាឱ្យធ្វើបាបដែរ។ អ្នករាល់គ្នាទាមទារពីគ្នាទៅវិញទៅមក ដោយយកភ្នែកធួននឹងភ្នែក ហើយយកធ្មេញធួននឹងធ្មេញ ហើយអ្នករាល់គ្នាតស៊ូនៅចំពោះមុខខ្ញុំដើម្បីដណ្ដើមឋានៈ កិត្តិនាម និងផលប្រយោជន៍សម្រាប់ខ្លួនឯង ប៉ុន្តែអ្នករាល់គ្នាមិនដឹងថា ខ្ញុំកំពុងឃ្លាំមើលពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នាដោយស្ងាត់ៗនោះទេ។ មុនពេលដែលអ្នករាល់គ្នាចូលមកចំពោះមុខខ្ញុំ គឺខ្ញុំបានដឹងពីជម្រៅចិត្តរបស់អ្នករាល់គ្នារួចទៅហើយ។ មនុស្សតែងតែប្រាថ្នាចង់គេចចេញពីកណ្ដាប់ព្រះហស្ដរបស់ខ្ញុំ និងបង្វែរការសង្កេតចេញពីព្រះនេត្ររបស់ខ្ញុំ ប៉ុន្ដែខ្ញុំមិនដែលគេចចេញពីពាក្យសម្ដី និងការប្រព្រឹត្តរបស់គេឡើយ។ ផ្ទុយទៅវិញ ខ្ញុំសព្វព្រះហឫទ័យឱ្យពាក្យសម្ដី និងការប្រព្រឹត្តទាំងនោះ ចូលមកក្នុងព្រះនេត្ររបស់ខ្ញុំ ប្រយោជន៍ឱ្យខ្ញុំអាចដាក់ទោសចំពោះអំពើទុច្ចរិតរបស់មនុស្ស និងជំនុំជម្រះការបះបោររបស់ពួកគេ។ ដូច្នេះ ពាក្យសម្ដី និងការប្រព្រឹត្តដោយអាថ៌កំបាំងរបស់មនុស្ស នៅតែត្រូវលាតត្រដាងចំពោះបល្ល័ង្កជំនុំជម្រះរបស់ខ្ញុំ ហើយការជំនុំជម្រះរបស់ខ្ញុំ មិនដែលចាកចេញពីមនុស្សឡើយ ព្រោះការបះបោររបស់ពួកគេច្រើនពេកហើយ។ កិច្ចការរបស់ខ្ញុំ គឺត្រូវដុតបញ្ឆេះ និងបន្សុទ្ធគ្រប់ទាំងពាក្យសម្ដី និងការប្រព្រឹត្តទាំងអស់របស់មនុស្សដែលបាននិយាយ និងបានធ្វើនៅចំពោះវត្តមាននៃព្រះវិញ្ញាណរបស់ខ្ញុំ។ តាមរយៈការធ្វើបែបនេះ[ក] នៅពេលដែលខ្ញុំចាកចេញពីផែនដីទៅ មនុស្សនឹងនៅតែរក្សាភាពស្មោះត្រង់របស់ខ្លួនចំពោះខ្ញុំ ហើយនឹងនៅតែបម្រើខ្ញុំ ដូចដែលអ្នកបម្រើដ៏បរិសុទ្ធរបស់ខ្ញុំធ្វើការបម្រើនៅក្នុងកិច្ចការរបស់ខ្ញុំដែរ ដោយអនុញ្ញាតឱ្យកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ បន្ដរហូតដល់ថ្ងៃដែលវាត្រូវបញ្ចប់។

(ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «តាមរយៈការធ្វើបែបនេះ»។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២០

តើអ្នករាល់គ្នាធ្លាប់បានឃើញកិច្ចការអ្វីខ្លះដែលព្រះជាម្ចាស់នឹងសម្រេចនៅក្នុងក្រុមមនុស្សនេះទេ? ព្រះជាម្ចាស់បានមានបន្ទូលថា ទោះនៅក្នុងរាជ្យមួយពាន់ឆ្នាំក៏ដោយ ក៏មនុស្សត្រូវបន្តដើរតាមព្រះសូរសៀងរបស់ទ្រង់ជាដរាបតទៅដែរ ហើយនៅពេលអនាគត ព្រះសូរសៀងរបស់ព្រះជាម្ចាស់នឹងនៅតែដឹកនាំជីវិតមនុស្សដោយផ្ទាល់នៅក្នុងទឹកដីដ៏មានជីជាតិនៃស្រុកកាណានដដែល។ នៅពេលម៉ូសេស្ថិតនៅទីរហោស្ថាន ព្រះជាម្ចាស់បានណែនាំ និងមានព្រះបន្ទូលទៅកាន់គាត់ដោយផ្ទាល់។ ព្រះជាម្ចាស់បានប្រទានអាហារ ទឹក និងនំម៉ាណាមកពីស្ថានសួគ៌ឱ្យមនុស្សបានបរិភោគ ហើយសព្វថ្ងៃនេះ ក៏នៅតែបែបនេះដដែល៖ ព្រះជាម្ចាស់បានប្រទានគ្រឿងបរិភោគ និងភេសជ្ជៈដល់មនុស្សឱ្យបានទទួលទាន ហើយទ្រង់បានដាក់បណ្ដាសាដោយផ្ទាល់ ដើម្បីវាយផ្ចាលមនុស្ស។ ហេតុនេះ គ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ គឺព្រះជាម្ចាស់ជាអ្នកបំពេញដោយផ្ទាល់។ សព្វថ្ងៃនេះ មនុស្សស្វែងរកហេតុការណ៍ដែលកើតឡើង ពួកគេស្វែងរកទីសម្គាល់និងការអស្ចារ្យ ហើយមនុស្សបែបនេះទំនងជាត្រូវបោះបង់ចោលមិនខាន ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់កាន់តែជាក់ស្ដែងឡើងៗ។ គ្មាននរណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានយាងចុះពីស្ថានសួគ៌ឡើយ ហើយពួកគេក៏ពុំបានដឹងថា ព្រះជាម្ចាស់បានប្រទានអាហារ និងថ្នាំប៉ូវពីស្ថានសួគ៌ដែរ។ តែព្រះជាម្ចាស់មានពិតប្រាកដ ហើយទិដ្ឋភាពដ៏សែនរំភើបនៃរាជ្យមួយពាន់ឆ្នាំដែលមនុស្សស្រមើស្រមៃនោះ ក៏ជាព្រះសូរសៀងផ្ទាល់របស់ព្រះជាម្ចាស់ដែរ។ នេះគឺជាការពិត ហើយមានតែការពិតនេះទេ ដែលត្រូវបានហៅថាជាការសោយរាជ្យជាមួយនឹងព្រះជាម្ចាស់នៅលើផែនដី។ ការសោយរាជ្យជាមួយព្រះជាម្ចាស់នៅលើផែនដី សំដៅទៅលើសាច់ឈាម។ សាច់ឈាមនោះ គឺមិនមែនជាសាច់ឈាមដែលគ្មានវត្តមាននៅលើផែនដីទេ ហេតុនេះហើយ អស់អ្នកណាដែលគិតតែចង់ទៅឋានសួគ៌ជាន់ទីបីនោះ ក៏ធ្វើបែបនេះទាំងអសារឥតការ។ ថ្ងៃមួយ នៅពេលដែលសកលលោកទាំងមូលត្រឡប់ទៅរកព្រះជាម្ចាស់វិញ កិច្ចការស្នូលរបស់ទ្រង់នៅក្នុងចក្រវាឡនេះ នឹងដើរតាមព្រះសូរសៀងរបស់ទ្រង់។ នៅទីកន្លែងផ្សេងទៀត អ្នកខ្លះនឹងប្រើទូរសព្ទ អ្នកខ្លះនឹងជិះយន្តហោះ អ្នកខ្លះនឹងជិះទូកឆ្លងសមុទ្រ ហើយអ្នកខ្លះទៀតនឹងប្រើកាំរស្មីឡាស៊ែរ ដើម្បីទទួលបានព្រះសូរសៀងរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នានឹងគោរពសរសើរ និងស្រេកឃ្លានចង់បានទ្រង់ ពួកគេគ្រប់គ្នានឹងមកជិតព្រះជាម្ចាស់ រួចប្រមូលផ្ដុំគ្នាទៅរកព្រះជាម្ចាស់ ហើយគ្រប់គ្នានឹងថ្វាយបង្គំព្រះជាម្ចាស់។ ទាំងអស់នេះនឹងក្លាយជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ចូរចងចាំរឿងនេះ! ព្រះជាម្ចាស់ច្បាស់ជាមិនចាប់ផ្ដើមជាថ្មីនៅទីកន្លែងផ្សេងទៀតឡើយ។ ព្រះជាម្ចាស់នឹងសម្រេចការពិតនេះ៖ ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់នៅទូទាំងសកលលោកនេះមកនៅចំពោះទ្រង់ និងថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី ហើយកិច្ចការរបស់ទ្រង់នៅទីកន្លែងផ្សេងទៀតនឹងត្រូវបញ្ឈប់ ហើយមនុស្សនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិត។ រឿងនេះនឹងដូចយ៉ូសែបដែរ៖ មនុស្សគ្រប់គ្នាបានមករកគាត់ដើម្បីទទួលបានអាហារ ហើយឱនក្បាលគោរពគាត់ ដ្បិតគាត់មានគ្រឿងបរិភោគ។ ដើម្បីគេចពីការអត់ឃ្លាន មនុស្សនឹងត្រូវបង្ខំចិត្តមកស្វែងរកផ្លូវពិត។ សហគមន៍សាសនាទាំងមូល នឹងរងទុក្ខដោយសារគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយមានតែព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះប៉ុណ្ណោះ ជាប្រភពទឹករស់ ដែលមានប្រភពទឹកមិនចេះរីងស្ងួត ដែលផ្តល់ឱ្យមនុស្សបានប្រើប្រាស់ ទទួលទាន ហើយមនុស្សនឹងមករកទ្រង់ និងពឹងផ្អែកលើទ្រង់។ ពេលនោះនឹងក្លាយជាពេលវេលាដែលស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ ត្រូវបានបង្ហាញឱ្យឃើញ ហើយព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ មនុស្សគ្រប់គ្នានៅទូទាំងសកលលោកទាំងមូល នឹងថ្វាយបង្គំ «មនុស្ស» សាមញ្ញនេះ។ តើនេះនឹងមិនមែនជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ទេឬ? ថ្ងៃមួយ គ្រូគង្វាលចាស់ៗ នឹងផ្ញើទូរសារមកសុំទឹកពីប្រភពទឹករស់។ ពួកគេនឹងក្លាយជាមនុស្សចាស់ តែបែរជាមកថ្វាយបង្គំបុគ្គលរូបនេះ ជាមនុស្សដែលពួកគេមើលងាយ។ ពួកគេនឹងទទួលស្គាល់ទ្រង់ដោយមាត់របស់ពួកគេ ហើយពួកគេនឹងជឿទ្រង់អស់ពីដួងចិត្តរបស់ពួកគេ។ តើនេះមិនមែនជាទីសម្គាល់ និងការអស្ចារ្យទេឬអី? នៅពេលដែលនគរទាំងមូលត្រេកអរសប្បាយ ថ្ងៃនោះគឺជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ហើយ រីឯអស់អ្នកដែលមករកអ្នករាល់គ្នា ហើយទទួលបានដំណឹងល្អនៃព្រះជាម្ចាស់ នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយប្រទេសនិងប្រជាជនដែលធ្វើបែបនេះ នឹងទទួលបានព្រះពរ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់។ ទិសដៅទៅអនាគតនឹងមានលក្ខណៈដូចនេះ៖ អស់អ្នកដែលទទួលបានព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នឹងមានផ្លូវដើរនៅលើផែនដី ហើយមិនថាពួកគេជាអ្នកជំនួញ ឬអ្នកវិទ្យាសាស្រ្ត ឬអ្នកអប់រំ ឬឧស្សាហករទេ អ្នកដែលមិនទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជួបការលំបាកក្នុងដំណើរនេះ សូម្បីតែមួយជំហានក៏ដោយ ហើយនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិតដែរ។ នេះគឺជាអត្ថន័យនៃពាក្យថា «បើមានសេចក្ដីពិត អ្នកនឹងដើរបានពេញពិភពលោក បើគ្មានសេចក្ដីពិតទេ អ្នកនឹងទៅណាមិនបានឡើយ»។ សេចក្តីពិតគឺបែបនេះឯង៖ ព្រះជាម្ចាស់នឹងប្រើផ្លូវ (សំដៅលើព្រះបន្ទូលទាំងអស់របស់ទ្រង់) ដើម្បីបង្គាប់សកលលោកទាំងមូល ព្រមទាំងគ្រប់គ្រង និងយកឈ្នះមនុស្ស។ មនុស្សតែងតែសង្ឃឹមទទួលបាននូវប្រយោជន៍យ៉ាងច្រើន តាមរយៈកិច្ចការដែលព្រះជាម្ចាស់បំពេញ។ និយាយឱ្យងាយយល់ គឺតាមរយៈព្រះបន្ទូលនេះហើយ ដែលព្រះជាម្ចាស់គ្រប់គ្រងលើមនុស្ស ហើយអ្នកត្រូវធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ទោះបីជាអ្នកមិនចង់ក៏ដោយ។ នេះគឺជាការពិតឥតលម្អៀង ហើយមនុស្សគ្រប់គ្នាត្រូវតែគោរពតាម ហើយក៏ជាការពិតឥតប្រែប្រួល ហើយមនុស្សគ្រប់គ្នាក៏ត្រូវតែដឹងផងដែរ។

(ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២១

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងផ្សាយទៅក្នុងចំណោមផ្ទះជាច្រើនរាប់មិនអស់ ព្រះបន្ទូលនឹងត្រូវអ្នករាល់គ្នាដឹង ដល់ពេលនោះ ទើបកិច្ចការរបស់ទ្រង់ត្រូវផ្សាយទៅទូទាំងសកលលោក។ អាចនិយាយបានថា ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់បានផ្សាយទៅទូទាំងសកលលោកហើយ នោះព្រះបន្ទូលរបស់ទ្រង់ក៏ត្រូវផ្សាយទៅជាមួយគ្នាដែរ។ នៅថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ទ្រង់ នឹងបង្ហាញឬទ្ធានុភាព និងសិទ្ធិអំណាច។ គ្រប់ព្រះបន្ទូលរបស់ទ្រង់តាំងពីដើមរហូតរៀងមក នឹងត្រូវសម្រេច ហើយនឹងកើតមានជាពិតប្រាកដ។ ក្នុងលក្ខណៈនេះ សិរីល្អនឹងមកដល់ព្រះជាម្ចាស់នៅលើផែនដី ដែលអាចនិយាយថា ព្រះបន្ទូលរបស់ទ្រង់នឹងគ្រងគ្រងលើផែនដីនេះ។ ពួកមនុស្សអាក្រក់ នឹងត្រូវវាយផ្ចាលដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ អ្នកអស់ដែលសុចរិត នឹងទទួលបានព្រះពរពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ ហើយអ្នករាល់គ្នានឹងត្រូវស្អាងចិត្តឡើងជាថ្មី និងបានប្រោសឱ្យបានពេញខ្នាត ដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់។ ទ្រង់នឹងមិនបញ្ចេញទីសម្គាល់ ឬការអស្ចារ្យអ្វីឡើយ។ គ្រប់ការទាំងអស់នឹងត្រូវសម្រេច ដោយព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងបង្កើតជាការពិត។ មនុស្សគ្រប់គ្នានៅលើផែនដី នឹងអបអរចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាពួកគេជាមនុស្សពេញវ័យ ឬនៅក្មេង ជាប្រុសឬស្រី ជាចាស់ឬក្មេងឡើយ មនុស្សគ្រប់គ្នានឹងចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងលេចមកនៅខាងសាច់ឈាម ដែលអាចឱ្យមនុស្សមើលឃើញព្រះបន្ទូលទាំងនោះនៅលើផែនដី យ៉ាងរស់រវើក និងដូចជាមានជីវិតពិតៗ។ នេះហើយគឺជាអត្ថន័យដែលថា ព្រះបន្ទូលក្លាយជាសាច់ឈាម។ ព្រះជាម្ចាស់បានយាងចុះមកផែនដី ក្នុងគោលបំណងចម្បង គឺដើម្បីសម្រេចការពិតនៃពាក្យថា «ព្រះបន្ទូលក្លាយជាសាច់ឈាម» ដែលចង់បានន័យថា ទ្រង់បានយាងចុះមក ដើម្បីឱ្យព្រះបន្ទូលរបស់ទ្រង់អាចថ្លែងចេញពីខាងសាច់ឈាមមកបាន (មិនដូចជំនាន់ម៉ូសេនៅក្នុងព្រះគម្ពីរសញ្ញាចាស់ឡើយ ដែលព្រះសូរសៀងរបស់ព្រះជាម្ចាស់បានថ្លែងចេញមកពីលើមេឃ)។ បន្ទាប់ពីគ្រានោះមក ព្រះបន្ទូលទាំងស្រុងរបស់ទ្រង់នឹងត្រូវសម្រេចក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះបន្ទូលនឹងក្លាយជាការពិតដែលអាចមើលឃើញផ្ទាល់ភ្នែករបស់មនុស្សបាន ហើយមនុស្សនឹងមើលឃើញព្រះបន្ទូលដោយភ្នែកផ្ទាល់របស់ពួកគេ ដោយពុំមានភាពខុសគ្នាសូម្បីបន្តិចសោះឡើយ។ នេះគឺជាអត្ថន័យដ៏ឧត្តមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ នេះមានន័យថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសម្រេចទៅបានតាមរយៈសាច់ឈាម និងតាមរយៈព្រះបន្ទូល។ នេះគឺអត្ថន័យពិតនៃពាក្យថា «ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម» និង «ការលេចមកជាសាច់ឈាមរបស់ព្រះបន្ទូល»។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចមានបន្ទូលអំពីបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ហើយមានតែព្រះជាម្ចាស់នៅខាងសាច់ឈាមប៉ុណ្ណោះ ដែលអាចមានព្រះបន្ទូលជំនួសឱ្យព្រះវិញ្ញាណបរិសុទ្ធបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺងាយយល់ទេ ហើយអ្នកផ្សេងទៀត ក៏ទទួលបានការណែនាំពីព្រះបន្ទូលទាំងនោះដែរ។ គ្មាននរណាម្នាក់គេចផុតនោះទេ ពួកគេនឹងរស់នៅក្នុងវិសាលភាពនៃកិច្ចការនេះ។ មានតែតាមព្រះសូរសៀងទាំងនេះប៉ុណ្ណោះ ដែលមនុស្សអាចដឹងបាន។ ប្រសិនបើអស់អ្នកដែលគិតថាមិនអាចទទួលបានព្រះសូរសៀងដោយបែបនេះ ហើយគិតថាពួកគេអាចទទួលបានព្រះសូរសៀងពីស្ថានសួគ៌វិញ នោះពួកគេកំពុងស្រមើស្រមៃហើយ។ នេះគឺជាសិទ្ធិអំណាចដែលបង្ហាញនៅក្នុងការយកកំណើតជាសាច់ឈាមរបស់ព្រះជាម្ចាស់ ដែលនាំឱ្យអ្នករាល់គ្នាជឿស៊ប់។ សូម្បីតែអ្នកជំនាញ និងអ្នកដឹកនាំសាសនាដ៏គួរឱ្យគោរព ក៏មិនអាចនិយាយពីព្រះបន្ទូលទាំងនេះបានដែរ។ ពួកគេត្រូវចុះចូលចំពោះព្រះបន្ទូល ហើយគ្មាននរណាម្នាក់អាចចាប់ផ្ដើមជាថ្មីបានឡើយ។ ព្រះជាម្ចាស់នឹងប្រើព្រះបន្ទូល ដើម្បីបង្ក្រាបសាកលលោកនេះ។ ទ្រង់ធ្វើបែបនេះ មិនមែនតាមរយៈការយកកំណើតនៅខាងសាច់ឈាមរបស់ទ្រង់នោះទេ ប៉ុន្តែតាមរយៈការប្រើព្រះសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ដើម្បីយកឈ្នះមនុស្សទាំងអស់នៅក្នុងសកលលោកទាំងមូលនេះ។ នេះទើបជាការដែលព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយការដែលព្រះបន្ទូលលេចមកជាសាច់ឈាម ក៏មានតែមួយនេះដែរ។ ចំពោះមនុស្ស រឿងនេះមើលទៅប្រហែលជាព្រះជាម្ចាស់មិនបានធ្វើកិច្ចការអ្វីច្រើននោះទេ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានបន្លឺព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលនេះនឹងត្រូវគេជឿ និងកោតស្ញប់ស្ញែង។ បើគ្មានការពិតទាំងនេះទេ មនុស្សនឹងស្រែកទ្រហោយំ។ បើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេនឹងនៅស្ងៀមស្ងាត់។ ព្រះជាម្ចាស់ប្រាកដជានឹងសម្រេចបាននូវសេចក្តីពិតនេះ ដ្បិតនេះ គឺជាផែនការដែលព្រះបានបង្កើតជាយូរមកហើយ ពោលគឺសម្រេចបាននូវសេចក្តីពិតនៃការមកដល់នៃព្រះបន្ទូលនៅលើផែនដី។ តាមពិត ពុំមានការចាំបាច់ឱ្យខ្ញុំពន្យល់នោះទេ ការមកដល់នៃរាជ្យមួយពាន់ឆ្នាំនៅលើផែនដី គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ការចុះមកនៃទីក្រុងយេរូសាឡឹមថ្មីពីស្ថានសួគ៌ គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមកគង់នៅក្នុងចំណោមមនុស្ស ដើម្បីមករួមប្រកបជាមួយមនុស្ស ដើម្បីធ្វើរាល់កិច្ចការសព្វគ្រប់បែបយ៉ាង និងរួមប្រកបក្នុងគំនិតដ៏ជ្រាលជ្រៅរបស់គេផង។ នេះក៏ជាការពិតដែលព្រះជាម្ចាស់នឹងសម្រេចផងដែរ។ នេះគឺជាសម្រស់ដ៏ស្រស់បំព្រងនៃរាជ្យមួយពាន់ឆ្នាំ។ នេះគឺជាផែនការដែលព្រះជាម្ចាស់បានកំណត់ទុក៖ ព្រះបន្ទូលរបស់ទ្រង់នឹងលេចមកលើផែនដីមួយពាន់ឆ្នាំ ហើយបន្ទូលទាំងនេះនឹងបើកសម្ដែងឱ្យឃើញនូវស្នាព្រះហស្ដរបស់ទ្រង់ និងបញ្ចប់រាល់កិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្ទាប់ពីនោះទៅ ដំណាក់កាលរបស់មនុស្សជាតិនឹងចូលដល់ទីបញ្ចប់។

(ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២២

នៅពេលស៊ីនីមត្រូវបានសម្រេចនៅលើផែនដី នៅពេលដែលនគរព្រះត្រូវបានសម្រេច នោះនឹងគ្មានសង្គ្រាមនៅលើផែនដីទៀតទេ។ នឹងមិនដែលមានគ្រោះអត់ឃ្លាន គ្រោះកំណាច និងរញ្ជួយដីទៀតឡើយ។ មនុស្សនឹងបញ្ឈប់ការផលិតអាវុធ។ មនុស្សទាំងអស់នឹងរស់នៅក្នុងសន្តិភាព និងស្ថិរភាព ហើយនឹងមានការទាក់ទងគ្នាធម្មតារវាងមនុស្សនិងមនុស្ស ព្រមទាំងការទាក់ទងគ្នាធម្មតារវាងប្រទេសនិងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន មិនអាចប្រៀបធៀបនឹងការនេះបានទេ។ គ្រប់យ៉ាងដែលនៅក្រោមស្ថានសួគ៌មានសភាពវឹកវរ ហើយរដ្ឋប្រហារនានាចាប់ផ្ដើមកើនឡើងជាលំដាប់នៅក្នុងប្រទេសនីមួយៗ។ បន្ទាប់ពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ មនុស្សផ្លាស់ប្ដូរបន្តិចម្ដងៗ ហើយចំពោះផ្ទៃក្នុងវិញ ប្រទេសនីមួយៗចាប់ផ្ដើមរហែកចេញពីគ្នាយឺតៗ។ គ្រឹះដ៏រឹងមាំរបស់ទីក្រុងបាប៊ីឡូនចាប់ផ្ដើមរញ្ជួយ ដូចជាប្រាសាទនៅលើវាលខ្សាច់អ៊ីចឹង ហើយដោយសារតែបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរ នោះការផ្លាស់ប្ដូរដ៏ធំធេងក៏កើតឡើងដោយមិនដឹងខ្លួននៅក្នុងពិភពលោក ហើយទីសម្គាល់គ្រប់ប្រភេទនឹងលេចឡើងគ្រប់ពេលវេលា ដោយបង្ហាញមនុស្សថា គ្រាចុងក្រោយរបស់ពិភពលោកបានមកដល់ហើយ! នេះគឺជាផែនការរបស់ព្រះជាម្ចាស់។ ទាំងនេះគឺជាជំហានដែលព្រះជាម្ចាស់ធ្វើការ ហើយប្រទេសនីមួយៗនឹងត្រូវបានហែកជាចម្រៀកៗជាមិនខាន។ ទីក្រុងសូដុមចាស់នឹងត្រូវបំផ្លាញឱ្យសាបសូន្យជាលើកទីពីរ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ «ពិភពលោកកំពុងតែដួលចុះ! បាប៊ីឡូនជាប់គាំង!» គ្មាននរណាម្នាក់ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ អាចយល់ពីហេតុការណ៍នេះទាំងស្រុងនោះទេ។ ទីបំផុត មានព្រំដែនកំណត់មួយចំពោះការយល់ដឹងរបស់មនុស្ស។ ឧទាហរណ៍ រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងត្រូវតែដឹងថា ស្ថានភាពបច្ចុប្បន្នមិនមានស្ថិរភាព និងមានសភាពវឹកវរ ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហានេះបានទេ។ ពួកគេគ្រាន់តែអាចជិះលើចរន្តទឹក ដោយសង្ឃឹមនៅក្នុងចិត្តរបស់ពួកគេថា ថ្ងៃនោះនឹងមកដល់ គឺនៅពេលដែលព្រះអាទិត្យរះឡើងម្ដងទៀតនៅទិសខាងកើត ដោយបញ្ចេញពន្លឺទូទាំងដែនដី ហើយកែប្រែភាវៈនៃកិច្ចការដ៏អកុសលនេះ ត្រឡប់ទៅរកសភាពដើមវិញប៉ណ្ណោះ។ ទោះបីជាយ៉ាងណា ពួកគេដឹងតិចតួចថា នៅពេលដែលព្រះអាទិត្យរះជាលើកទីពីរ នោះការរះរបស់វា មិនមែនដើម្បីស្ដារសណ្ដាប់ធ្នាប់ចាស់នោះទេ វាគឺជាដំណើររស់ឡើងវិញ ជាការផ្លាស់ប្ដូរដ៏ហ្មត់ចត់មួយ។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់សម្រាប់ពិភពលោកទាំងមូល។ ទ្រង់នឹងនាំមកនូវពិភពលោកថ្មីមួយ ប៉ុន្តែលើសពីនេះ ដំបូងឡើយទ្រង់នឹងធ្វើឱ្យមនុស្សថ្មីជាមុនសិន។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២២ និង ២៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២៣

នៅក្នុងពិភពលោក គ្រោះរញ្ជួយដីគឺជាការចាប់ផ្ដើមនៃគ្រោះមហន្តរាយ។ ដំបូង ខ្ញុំធ្វើឱ្យពិភពលោក ពោលគឺផែនដីផ្លាស់ប្ដូរ ហើយបន្ទាប់មកនឹងមានគ្រោះកំណាច និងគ្រោះអត់ឃ្លានចូលមក។ នេះគឺជាផែនការរបស់ខ្ញុំ ហើយទាំងនេះគឺជាជំហាននានា ហើយខ្ញុំនឹងប្រមូលគ្រប់យ៉ាងដើម្បីបម្រើខ្ញុំ ដើម្បីបញ្ចប់ផែនការគ្រប់គ្រងរបស់ខ្ញុំ។ ដូច្នេះ ពិភពនៃចក្កវាឡទាំងមូលនឹងត្រូវបានបំផ្លាញ សូម្បីតែគ្មានការអន្តរាគមន៍ដោយផ្ទាល់ពីខ្ញុំក៏ដោយ។ នៅពេលដែលខ្ញុំបានក្លាយជាសាច់ឈាមលើកដំបូង ហើយត្រូវបានដំនឹងដែកគោលជាប់លើឈើឆ្កាង នោះផែនដីបានរង្គោះរង្គើយ៉ាងខ្លាំង ហើយវានឹងដូចគ្នានៅពេលដែលទីបញ្ចប់មកដល់។ រញ្ជួយដីនឹងចាប់ផ្ដើម នៅពេលដែលខ្ញុំចូលទៅក្នុងពិភពខាងវិញ្ញាណពីសាច់ឈាម។ ដូច្នេះ ពួកកូនប្រុសច្បងនឹងច្បាស់ជាមិនឈឺចាប់ដោយសារគ្រោះមហន្តរាយទេ ខណៈដែលអស់អ្នកមិនមែនជាពួកកូនប្រុសច្បងនឹងត្រូវទុកឱ្យឈឺចាប់កណ្ដាលគ្រោះមហន្តរាយ។ ដូច្នេះហើយ តាមទស្សនៈយល់ឃើញរបស់មនុស្ស គ្រប់គ្នាគឺចង់ក្លាយជាកូនប្រុសច្បង។ នៅក្នុងការដឹងហេតុជាមុនរបស់មនុស្ស នេះមិនមែនសម្រាប់ការត្រេកអរនៃព្រះពរនោះទេ ប៉ុន្តែដើម្បីរត់គេចពីការឈឺចាប់នៃគ្រោះមហន្តរាយ។ នេះគឺជាល្បិចកលរបស់សត្វនាគដ៏ធំមានសម្បុរក្រហម។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនដែលទុកឱ្យវាទៅណាបានទេ ខ្ញុំនឹងបណ្ដាលឱ្យវាឈឺចាប់ដោយការដាក់ទោសដ៏ធ្ងន់ធ្ងររបស់ខ្ញុំ ហើយបន្ទាប់មកឱ្យវាក្រោកឈរ ហើយថ្វាយការបម្រើដល់ខ្ញុំ (នេះសំដៅលើការធ្វើឱ្យពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំពេញខ្នាត) ដោយបណ្ដាលឱ្យវាត្រូវបានផែនការអាក្រក់ផ្ទាល់ខ្លួនរបស់វាបោកបញ្ឆោតអស់កល្ប ទទួលការជំនុំជម្រះរបស់ខ្ញុំអស់កល្ប និងត្រូវបានខ្ញុំដុតបញ្ឆេះអស់កល្ប។ នេះគឺជាអត្ថន័យពិតនៃការឱ្យអ្នកស៊ីឈ្នួលសរសើរតម្កើងខ្ញុំ (មានន័យថា ការប្រើប្រាស់ពួកគេដើម្បីបើកសម្ដែងព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ)។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យសត្វនាគដ៏ធំមានសម្បុរក្រហម លបចូលក្នុងនគររបស់ខ្ញុំបានទេ ហើយខ្ញុំក៏មិនប្រទានសិទ្ធិឱ្យវាសរសើរតម្កើងខ្ញុំដែរ! (ដោយសារតែវាមិនមានតម្លៃ នោះវានឹងមិនដែលមានតម្លៃទេ!) ខ្ញុំនឹងគ្រាន់តែធ្វើឱ្យសត្វនាគដ៏ធំមានសម្បុរក្រហមថ្វាយការបម្រើចំពោះខ្ញុំរហូតដល់អស់កល្ប! ខ្ញុំនឹងគ្រាន់តែឱ្យវាបង្រ្កាបខ្លួនឯងនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ (អស់អ្នកណាដែលត្រូវបានបំផ្លាញ គឺប្រសើរជាងអស់អ្នកណាដែលនៅក្នុងសេចក្ដីវិនាស។ ការបំផ្លាញគឺគ្រាន់តែជាសណ្ឋានបណ្ដោះអាសន្នមួយនៃការដាក់ទោសដ៏ធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈដែលមនុស្សដែលនៅក្នុងសេចក្ដីវិនាស នឹងឈឺចាប់ដោយសារការដាក់ទោសដ៏ធ្ងន់ធ្ងរអស់កល្ប។ ដោយសារហេតុផលនេះ ខ្ញុំប្រើប្រាស់ពាក្យ «បង្ក្រាប។» ដោយសារតែមនុស្សទាំងនេះ លបចូលទៅក្នុងដំណាក់របស់ខ្ញុំ ហើយរីករាយនឹងព្រះគុណរបស់ខ្ញុំដ៏ច្រើន ព្រមទាំងមានចំណេះដឹងមួយចំនួនអំពីខ្ញុំ នោះខ្ញុំប្រើប្រាស់ការដាក់ទោសដ៏ធ្ងន់ធ្ងរ។ ចំពោះអស់អ្នកដែលនៅខាងក្រៅដំណាក់របស់ខ្ញុំ អ្នកអាចនិយាយថាអ្នកល្ងង់ខ្លៅ គឺនឹងមិនឈឺចាប់ទេ។) នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេគិតថា មនុស្សដែលត្រូវបានបំផ្លាញ គឺអាក្រក់ជាងអស់អ្នកដែលនៅក្នុងសេចក្ដីវិនាស ប៉ុន្តែផ្ទុយមកវិញ អ្នកដែលនៅក្នុងសេចក្ដីវិនាសត្រូវតែបានដាក់ទោសយ៉ាងធ្ងន់ធ្ងរអស់កល្បជានិច្ច ហើយអស់អ្នកដែលត្រូវបានបំផ្លាញ នឹងត្រឡប់ទៅជាភាពទទេសូន្យអស់កល្បជានិច្ច។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២៤

នៅពេលការគំនាប់ចំពោះនគរព្រះបន្លឺសំឡេងឡើង ពោលគឺក៏ជាពេលដែលផ្គរលាន់ទាំងប្រាំពីរបញ្ចេញសូរសព្ទ សំឡេងនេះធ្វើឱ្យញ័រញាក់ស្ថានសួគ៌ និងផែនដី ដែលធ្វើឱ្យរញ្ជួយអស់សួគ៌ាលៃ និងធ្វើឱ្យដួងចិត្តរបស់មនុស្សគ្រប់រូបញាប់ញ័រ។ ចម្រៀងថ្វាយនគរព្រះក៏ធ្វើការប្រគំឡើងតាមពិធីការ នៅលើទឹកដីនាគដ៏ធំមានសម្បុរក្រហម ដោយបញ្ជាក់ថា ខ្ញុំបានបំផ្លាញប្រទេសនោះ ហើយបានបង្កើតព្រះនគររបស់ខ្ញុំ។ សំខាន់ជាងនេះទៅទៀតនោះគឺ នគររបស់ខ្ញុំត្រូវបានបង្កើតឡើងនៅលើផែនដី។ នៅពេលនេះ ខ្ញុំចាប់ផ្ដើមបញ្ជូនទេវតារបស់ខ្ញុំទៅគ្រប់ប្រទេសក្នុងពិភពលោកដើម្បីឱ្យពួកគេអាចឃ្វាលពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ នេះក៏ដើម្បីបំពេញតាមសេចក្ដីតម្រូវនៃជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំផ្ទាល់ក៏យាងមកកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមដេកពេន ហើយប្រកួតជាមួយវា។ នៅពេលមនុស្សជាតិទាំងអស់បែរមកស្គាល់ខ្ញុំក្នុងភាពជាសាច់ឈាម ហើយអាចមើលឃើញទង្វើរបស់ខ្ញុំក្នុងភាពជាសាច់ឈាម នោះជម្រករបស់នាគដ៏ធំមានសម្បុរក្រហមនឹងក្លាយទៅជាផេះ ហើយបាត់គ្មានសល់ដាន។ ដ្បិតអ្នកស្អប់នាគដ៏ធំមានសម្បុរក្រហមរហូតដល់ឆ្អឹង ក្នុងនាមជារាស្ត្រនៃនគររបស់ខ្ញុំ អ្នកត្រូវតែបំពេញតាមដួងព្រះហឫទ័យរបស់ខ្ញុំដោយប្រើសកម្មភាពរបស់អ្នក ហើយតាមរយៈវិធីនេះ អ្នកនាំភាពអាម៉ាស់ដល់នាគនេះ។ តើអ្នករាល់គ្នាពិតជាដឹងថា នាគដ៏ធំមានសម្បុរក្រហមគួរឱ្យស្អប់ឬទេ? តើអ្នករាល់គ្នាពិតជាមានអារម្មណ៍ថា វាជាសត្រូវរបស់ស្ដេចនៃនគរព្រះឬទេ? តើអ្នករាល់គ្នាពិតជាមានជំនឿថា អ្នកអាចធ្វើបន្ទាល់ដ៏អស្ចារ្យឱ្យខ្ញុំបានដែរឬទេ? តើអ្នករាល់គ្នាពិតជាជឿជាក់ថា អ្នកអាចយកឈ្នះនាគដ៏ធំមានសម្បុរក្រហមឬទេ? នេះហើយជាអ្វីដែលខ្ញុំសុំពីអ្នករាល់គ្នា។ អ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ គឺដើម្បីឱ្យអ្នករាល់គ្នាអាចឈានដល់ជំហាននេះ។ តើអ្នករាល់គ្នានឹងអាចធ្វើការនេះបានឬទេ? តើអ្នករាល់គ្នាមានជំនឿថា អ្នកអាចសម្រេចការនេះបានឬទេ? តើមនុស្សមានសមត្ថភាពធ្វើអ្វីបានឱ្យពិតប្រាកដទៅ? តើវាមិនសមទេឬដែលថា ខ្ញុំធ្វើវាដោយអង្គឯង? ហេតុអ្វីបានជាខ្ញុំមានព្រះបន្ទូលថា ខ្ញុំយាងចុះមកដោយផ្ទាល់នៅទីតាំងដែលមានចម្បាំង? អ្វីដែលខ្ញុំចង់បានគឺជាជំនឿរបស់អ្នករាល់គ្នា មិនមែនជាអំពើរបស់អ្នករាល់គ្នាទេ។ មនុស្សទាំងអស់សុទ្ធតែគ្មានសមត្ថភាពក្នុងការទទួលយកព្រះបន្ទូលរបស់ខ្ញុំដោយត្រង់នោះទេ ហើយផ្ទុយទៅវិញ គឺបានត្រឹមតែអាចក្រឡេកមើលមួយភ្លែតប៉ុណ្ណោះ។ តើការនេះបានជួយអ្នករាល់គ្នាឱ្យសម្រេចគោលដៅរបស់ខ្លួនដែរឬទេ? តើអ្នករាល់គ្នាបែរមកស្គាល់ខ្ញុំតាមរបៀបនេះឬ? តាមពិត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ គ្មាននរណាម្នាក់មានសមត្ថភាពមើលចំព្រះភក្ត្រខ្ញុំនោះទេ ហើយគ្មាននរណាម្នាក់អាចទទួលបានអត្ថន័យដ៏បរិសុទ្ធ និងអត្ថន័យដើមនៃព្រះបន្ទូលរបស់ខ្ញុំឡើយ។ ហេតុដូច្នេះហើយ ខ្ញុំបានដាក់ឱ្យដំណើរការនូវគម្រោងដែលមិនធ្លាប់មាននៅលើផែនដីពីមុនមក ដើម្បីសម្រេចគោលដៅរបស់ខ្ញុំ និងបង្កើតរូបអង្គរបស់ខ្ញុំនៅក្នុងដួងចិត្តរបស់មនុស្ស។ តាមវិធីនេះ ខ្ញុំនឹងបញ្ចប់នូវយុគសម័យដែលសញ្ញាណមានអំណាចខ្លាំងលើមនុស្ស។

សព្វថ្ងៃនេះ ខ្ញុំមិនមែនត្រឹមតែយាងចុះមកលើប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហមប៉ុណ្ណោះទេ ខ្ញុំក៏កំពុងងាកទៅប្រឈមមុខនឹងសកលលោកទាំងមូលផងដែរ ដែលធ្វើឱ្យសួគ៌ាលៃទាំងមូលរញ្ជួយញាប់ញ័រ។ តើមានកន្លែងណាមួយដែលមិនទទួលរងការជំនុំជម្រះរបស់ខ្ញុំឬទេ? តើមានកន្លែងណាមួយដែលមិននៅក្រោមភាពអន្ដរាយដ៏ធំដែលខ្ញុំស្រោចពីលើវាដែរឬទេ? គ្រប់ទីកន្លែងដែលខ្ញុំយាងទៅ ខ្ញុំបានបាច «គ្រាប់ពូជនៃគ្រោះមហន្តរាយ» គ្រប់ប្រភេទ។ នេះជាវិធីធ្វើការមួយបែបរបស់ខ្ញុំ និងដោយគ្មានការសង្ស័យ ក៏ជាទង្វើនៃការសង្គ្រោះមនុស្សជាតិផងដែរ ហើយអ្វីដែលខ្ញុំពង្រីកទៅដល់ពួកគេ នៅតែជាប្រភេទនៃសេចក្ដីស្រឡាញ់។ ខ្ញុំចង់ឱ្យមនុស្សកាន់តែច្រើនបានស្គាល់ខ្ញុំ និងអាចមើលឃើញខ្ញុំ ហើយតាមរបៀបនេះ ពួកគេបែរមកគោរពព្រះជាម្ចាស់ដែលពួកគេមិនបានមើលឃើញអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែដែលពេលនេះ ពួកគេមើលឃើញថាព្រះអង្គមានពិតប្រាកដមែន។ តើខ្ញុំបានបង្កើតពិភពលោកដោយសារមូលហេតុអ្វី? តើហេតុអ្វីបានជាខ្ញុំមិនកម្ទេចមនុស្សចោលឱ្យអស់រលីងទៅ ក្រោយពេលពួកគេបានក្លាយជាពុករលួយហើយ? តើមនុស្សជាតិទាំងមូលរស់នៅក្នុងគ្រោះមហន្តរាយដោយសារមូលហេតុអ្វី? តើអ្វីទៅជាគោលបំណងរបស់ខ្ញុំក្នុងការសណ្ឋិតក្នុងសាច់ឈាម? នៅពេលខ្ញុំអនុវត្តកិច្ចការរបស់ខ្ញុំ មនុស្សភ្លក់រសជាតិទាំងល្វីងជូរចត់ផង និងផ្អែមល្ហែមផង។ ក្នុងចំណោមមនុស្សទាំងអស់នៅក្នុងពិភពលោក តើអ្នកណាទៅដែលមិនរស់នៅក្នុងព្រះគុណរបស់ខ្ញុំ? ប្រសិនបើខ្ញុំមិនបានប្រទានឱ្យមនុស្សនូវព្រះពរផ្នែកសម្ភារៈទេ តើនៅលើលោកនេះ អ្នកណាទៅដែលនឹងអាចមានភាពសម្បូរសប្បាយបាន? តើវាអាចទៅរួចទេដែលថា ការអនុញ្ញាតឱ្យអ្នករាល់គ្នាមានឋានៈជារាស្ត្ររបស់ខ្ញុំ គឺជាព្រះពរ? បើអ្នករាល់គ្នាមិនមែនជារាស្ត្ររបស់ខ្ញុំទេ ប៉ុន្តែផ្ទុយទៅវិញជាអ្នកស៊ីឈ្នួល នោះអ្នករាល់គ្នានឹងមិនរស់នៅក្នុងព្រះពររបស់ខ្ញុំឡើយ មែនទេ? ក្នុងចំណោមអ្នករាល់គ្នា គ្មានម្នាក់ណាឡើយដែលមានសមត្ថភាពក្នុងការវាស់ស្ទង់ពីដើមកំណើតនៃព្រះបន្ទូលរបស់ខ្ញុំ។ មនុស្សជាតិ នៅឆ្ងាយពីការមានតម្លៃស្មើងារដែលខ្ញុំបានប្រទានឱ្យពួកគេ ព្រោះតែងារជា «អ្នកស៊ីឈ្នួល» ពួកគេច្រើននាក់ណាស់រក្សាការថ្នាំងថ្នាក់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយព្រោះតែងារជា «រាស្ត្ររបស់ខ្ញុំ» ពួកគេច្រើននាក់ណាស់បង្កើតសេចក្ដីស្រឡាញ់ចំពោះខ្ញុំនៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេមិនគួរព្យាយាមបន្លំខ្ញុំទេ ព្រះនេត្ររបស់ខ្ញុំមើលឃើញគ្រប់យ៉ាង! តើក្នុងចំណោមអ្នករាល់គ្នា នរណាទទួលយកដោយស្ម័គ្រចិត្ត ហើយតើក្នុងចំណោមអ្នករាល់គ្នា នរណាធ្វើការស្ដាប់បង្គាប់ទាំងស្រុង? បើសិនជាការគំនាប់ចំពោះនគរព្រះមិនបានបន្លឺសំឡេងឡើងទេ តើអ្នករាល់គ្នានឹងពិតជាអាចចុះចូលដល់ទីបញ្ចប់ឬទេ? អ្វីៗដែលមនុស្សមានសមត្ថភាពធ្វើ និងគិតបាន ព្រមទាំងចម្ងាយដែលពួកគេអាចទៅបាន សុទ្ធតែត្រូវបានខ្ញុំកំណត់ទុកជាមុនតាំងពីយូរយារណាស់មកហើយ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២៥

ថ្វីដ្បិតតែការស្ថាបនានគរព្រះបានចាប់ផ្ដើមជាផ្លូវការមែន ក៏ប៉ុន្តែការគំនាប់ចំពោះនគរព្រះមិនទាន់បន្លឺសំឡេងឡើងនៅឡើយទេ។ ឥឡូវនេះ វាគ្រាន់តែជាទំនាយអំពីអ្វីដែលនឹងមកដល់ប៉ុណ្ណោះ។ នៅពេលមនុស្សទទួលបានការធ្វើឱ្យពេញខ្នាតអស់ហើយ ហើយគ្រប់ប្រទេសទាំងអស់នៅលើផែនដីក្លាយជាព្រះនគររបស់ព្រះគ្រីស្ទ ពេលនោះវាគឺជាវេលាដែលផ្គរលាន់ទាំងប្រាំពីរបញ្ចេញសូរសព្ទ។ សព្វថ្ងៃនេះគឺជាជំហានឆ្ពោះទៅដំណាក់កាលនោះ ឯបន្ទុកត្រូវបានបញ្ចេញឆ្ពោះទៅថ្ងៃនោះហើយ។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខនេះ វានឹងបានសម្រេច។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ទទួលបាននូវអ្វីៗដែលទ្រង់បានថ្លែងរួចហើយ។ ដូច្នេះ វាច្បាស់ហើយថា ប្រទេសនៅលើផែនដីគ្រាន់តែជាប្រាសាទធ្វើពីដីខ្សាច់ ដែលញាប់ញ័រពេលជំនោរខ្ពស់មកជិតទេតើ៖ ថ្ងៃចុងក្រោយជិតមកដល់ហើយ នាគដ៏ធំមានសម្បុរក្រហម នឹងដួលរលំនៅក្រោមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដើម្បីធានាថា ផែនការរបស់ទ្រង់ត្រូវបានអនុវត្តដោយជោគជ័យនោះ ទេវតានៅស្ថានសួគ៌បានចុះមកលើផែនដី ដោយធ្វើកិច្ចការខ្លាំងបំផុត ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលយកកំណើតជាមនុស្សបានដាក់ពង្រាយដល់សមរភូមិដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវ។ កន្លែងដែលមានការយកកំណើតជាមនុស្ស គឺជាកន្លែងដែលសត្រូវវិនាសគ្មានសល់។ ចិននឹងក្លាយជាប្រទេសទីមួយដែលត្រូវកម្ទេចចោល។ វានឹងត្រូវបានបំផ្លាញទាំងស្រុងដោយព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនត្រាប្រណីដល់ទីនោះជាដាច់ខាត។ ភស្តុតាងអំពីការដួលរលំនៃវឌ្ឍនភាពរបស់នាគដ៏ធំមានសម្បុរក្រហមអាចត្រូវបានគេមើលឃើញតាមរយៈភាពពេញវ័យជាបន្តបន្ទាប់របស់មនុស្ស ហើយការនេះមានភាពជាក់ស្ដែង និងអាចមើលឃើញដោយមនុស្សគ្រប់គ្នា។ ភាពពេញវ័យរបស់មនុស្សគឺជាទីសម្គាល់នៃការស្លាប់របស់សត្រូវ។ នេះគឺជាការពន្យល់បន្តិចបន្តួចពីអត្ថន័យនៃពាក្យ «ប្រកួត»។ ដូច្នេះ ព្រះជាម្ចាស់បានរំឭកមនុស្សជាច្រើនលើកច្រើនសាឱ្យធ្វើទីបន្ទាល់ល្អៗពីទ្រង់ដើម្បីលុបចោលឋានៈដែលកាន់កាប់ដោយសញ្ញាណ ដែលជាភាពអាក្រក់របស់នាគដ៏ធំមានសម្បុរក្រហម នៅក្នុងដួងចិត្តរបស់មនុស្ស។ ព្រះជាម្ចាស់ប្រើការរំឭកបែបនេះដើម្បីដាស់សេចក្ដីជំនឿរបស់មនុស្ស ហើយដោយធ្វើដូច្នេះ កិច្ចការរបស់ទ្រង់ក៏សម្រេចបាននូវសមិទ្ធផល។ នេះក៏ព្រោះតែព្រះជាម្ចាស់មានព្រះបន្ទូលថា «តើមនុស្សមានសមត្ថភាពធ្វើអ្វីបានឱ្យពិតប្រាកដទៅ? តើវាមិនសមទេឬដែលថា ខ្ញុំធ្វើវាដោយអង្គឯង?» មនុស្សទាំងអស់គឺសុទ្ធតែអ៊ីចឹង ពួកគេមិនត្រឹមតែគ្មានសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងងាយធ្លាក់ទឹកចិត្ត និងខកចិត្តទៀតផង។ ដោយហេតុនេះហើយ ពួកគេមិនអាចស្គាល់ព្រះជាម្ចាស់បានទេ។ ព្រះជាម្ចាស់មិនត្រឹមតែធ្វើឱ្យសេចក្ដីជំនឿរបស់មនុស្សជាតិរស់ឡើងវិញប៉ុណ្ណោះទេ ទ្រង់ថែមទាំងបំពេញឱ្យមនុស្សនូវកម្លាំងដោយស្ងាត់ៗ និងឥតឈប់ឈរទៀតផង។

បន្ទាប់មក ព្រះជាម្ចាស់បានចាប់ផ្ដើមមានព្រះបន្ទូលទៅកាន់សកលលោកទាំងមូល។ ព្រះជាម្ចាស់មិនត្រឹមតែបានចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់នៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែគឺនៅទូទាំងសកលលោក ទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការថ្មីនៅសព្វថ្ងៃនេះ។ នៅក្នុងកិច្ចការនាដំណាក់កាលនេះ ដោយសារព្រះជាម្ចាស់មានបំណងបើកឱ្យដឹងនូវអំពើទាំងអស់របស់ទ្រង់នៅពាសពេញពិភពលោក ដើម្បីឱ្យមនុស្សទាំងអស់ដែលបានក្បត់ទ្រង់ នឹងមកវិញដើម្បីចុះចូលនៅពីមុខព្រះរាជបល្ល័ង្ករបស់ទ្រង់ ឯការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងនៅតែមានសេចក្ដីមេត្តាករុណា និងសេចក្ដីសន្ដោសប្រណីរបស់ទ្រង់។ ព្រះជាម្ចាស់ប្រើព្រឹត្តិការណ៍បច្ចុប្បន្ននៅពាសពេញពិភពលោកធ្វើជាឱកាស ដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍ស្លន់ស្លោដើម្បីជំរុញពួកគេឱ្យស្វែងរកព្រះជាម្ចាស់ ដើម្បីឱ្យពួកគេអាចនឹងត្រឡប់មកនៅពីមុខព្រះភក្ត្រទ្រង់វិញ។ ដូច្នោះហើយ ទើបទ្រង់មានព្រះបន្ទូលថា «នេះជាវិធីធ្វើការមួយបែបរបស់ខ្ញុំ និងដោយគ្មានការសង្ស័យ ក៏ជាទង្វើនៃការសង្គ្រោះមនុស្សជាតិផងដែរ ហើយអ្វីដែលខ្ញុំពង្រីកទៅដល់ពួកគេ នៅតែជាប្រភេទនៃសេចក្ដីស្រឡាញ់»។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២៦

ខ្ញុំកាន់កាប់សិទ្ធិអំណាចរបស់ខ្ញុំនៅលើផែនដី ដោយលាតត្រដាងកិច្ចការរបស់ខ្ញុំទាំងមូល។ គ្រប់យ៉ាងដែលនៅក្នុងកិច្ចការរបស់ខ្ញុំ គឺជះត្រឡប់ទៅលើផ្ទៃនៃផែនដី។ មនុស្សនៅលើផែនដី មិនអាចយល់ពីការផ្លាស់ទីរបស់ខ្ញុំនៅលើស្ថានសួគ៌ ហើយក៏មិនអាចគិតយ៉ាងល្អិតល្អន់ពីគន្លង និងដំណើរនៃវិញ្ញាណរបស់ខ្ញុំបានឡើយ។ មនុស្សភាគច្រើន យល់បានតែរឿងបន្ទាប់បន្សំដែលមាននៅខាងក្រៅវិញ្ញាណប៉ុណ្ណោះ ដោយមិនអាចយល់អំពីសភាវៈពិតនៃវិញ្ញាណនោះទេ។ ការទាមទារដែលខ្ញុំធ្វើចំពោះមនុស្ស មិនមែនចេញពីខ្លួនមិនច្បាស់លាស់របស់ខ្ញុំដែលនៅលើស្ថានសួគ៌ ឬចេញពីខ្លួនដែលមិនបានសញ្ជឹងគិតរបស់ខ្ញុំនៅលើផែនដីនោះទេ។ ខ្ញុំធ្វើការទាមទារដ៏សមស្របនានា ដោយផ្អែកលើឋានៈរបស់មនុស្សនៅលើផែនដី។ ខ្ញុំមិនដែលដាក់នរណាម្នាក់ទៅក្នុងសេចក្តីលំបាក ឬស្នើឱ្យនរណាម្នាក់ «បង្ហូរឈាមរបស់គេ» ដើម្បីផ្គាប់ព្រះហឫទ័យរបស់ខ្ញុំនោះទេ។ តើការទាមទាររបស់ខ្ញុំ ត្រូវបានកំណត់ត្រឹមតែលក្ខខណ្ឌបែបនេះឬ? ក្នុងចំណោមតួសត្ដនិករជាច្រើនអនេកនៅលើផែនដី តើមានមួយណាដែលមិនថ្វាយខ្លួនចំពោះនិស្ស័យនៃព្រះបន្ទូលដែលមាននៅក្នុងព្រះឱស្ឋរបស់ខ្ញុំនោះ? តើមួយណាក្នុងចំណោមសត្តនិករទាំងនេះ ដែលមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំហើយ មិនត្រូវបានដុតទាំងស្រុងដោយព្រះបន្ទូល និងភ្លើងដែលកំពុងឆេះរបស់ខ្ញុំនោះ? តើមួយណាក្នុងចំណោមសត្តនិករទាំងនេះ ហ៊ាន «ពើងទ្រូង» ដោយភាពរីករាយយ៉ាងមានមោទនភាពនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំនោះ? តើមួយណាក្នុងចំណោមសត្តនិករទាំងនេះ មិនឱនក្បាលចុះនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំនោះ? តើខ្ញុំជាព្រះជាម្ចាស់ដែលគ្រាន់តែនៅស្ងៀមចំពោះការបង្កើតមែនទេ? ចេញពីវត្ថុនៃការបង្កើតជាច្រើន ខ្ញុំជ្រើសរើសផ្កាយដ៏ល្អបំផុតចេញពីផ្កាយទាំងឡាយ ដោយបន្ថែមពន្លឺដ៏ស្រទន់នៃនគររបស់ខ្ញុំ។ ខ្ញុំបានយាងលើផែនដី ដោយសាយភាយក្លិនក្រអូបរបស់ខ្ញុំគ្រប់ទីកន្លែង ហើយកន្លែងនីមួយៗ ខ្ញុំបានបន្សល់ទុកសណ្ឋានរបស់ខ្ញុំ។ កន្លែងនីមួយៗ ឮសូរខ្ទរខ្ទារដោយសម្លេងនៃព្រះសូរសៀងរបស់ខ្ញុំ។ មនុស្សគ្រប់ទីកន្លែងបន្តរស់នៅក្នុងទេសភាពដ៏ស្រស់ត្រកាលរបស់ថ្ងៃម្សិលមិញ ដោយសារមនុស្សទាំងអស់ កំពុងចងចាំអតីតកាល ...

មនុស្សទាំងអស់ចង់ឃើញព្រះភ័ក្រ្តរបស់ខ្ញុំជាខ្លាំង ប៉ុន្តែនៅពេលដែលខ្ញុំយាងចុះមកជាមនុស្សនៅលើផែនដី ពួកគេទាំងអស់ប្រឆាំងនឹងការមកដល់របស់ខ្ញុំ ហើយពួកគេច្រានចោលការមកដល់នៃពន្លឺ ដូចជាខ្ញុំជាសត្រូវរបស់មនុស្សនៅលើស្ថានសួគ៌អ៊ីចឹង។ មនុស្សស្វាគមន៍ខ្ញុំដោយ ក្រសែភ្នែកប្រុងប្រយ័ត្ន ហើយនៅតែប្រយ័ត្នប្រយែងជានិច្ច ដោយភ័យខ្លាចជាខ្លាំងថា ខ្ញុំអាចមានផែនការផ្សេងទៀតសម្រាប់គេ។ ដោយសារតែមនុស្សចាត់ទុកខ្ញុំជាមិត្តភក្តិដែលមិនស្និទ្ធស្នាលម្នាក់ នោះពួកគេមានអារម្មណ៍ហាក់ដូចជាខ្ញុំមានបំណងសម្លាប់ពួកគេដោយគ្មានរើសមុខអ៊ីចឹង។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំជាសត្រូវស្លាប់រស់ម្នាក់។ ទោះបីជាគេធ្លាប់ភ្លក់រសជាតិនៃភាពកក់ក្តៅរបស់ខ្ញុំនៅក្នុងគ្រោះទុក្ខភ័យក៏ដោយ ក៏មនុស្សនៅតែមិនដឹងពីសេចក្តីស្រឡាញ់របស់ខ្ញុំ ហើយនៅតែយកឈ្នះ ដោយការបែរចេញពីព្រះភ័ក្រ្តរបស់ខ្ញុំ និងការបំពារបំពានខ្ញុំ។ ក្រៅពីមិនឆ្លៀតឱកាសពីស្ថានភាពរបស់គេ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងគេ ខ្ញុំក្រសោបមនុស្សដោយភាពកក់ក្តៅ បំពេញមាត់របស់គេដោយភាពផ្អែមល្ហែម ហើយដាក់អាហារដ៏ចាំបាច់ទៅក្នុងក្រពះរបស់គេ។ ប៉ុន្តែនៅពេលដែលសេចក្តីក្រោធរបស់ខ្ញុំអង្រួនភ្នំ និងទន្លេទាំងឡាយ នោះខ្ញុំនឹងលែងប្រទានជំនួយដែលមានទម្រង់ខុសគ្នាទាំងនេះដល់គេ ដោយសារតែភាពកំសាករបស់មនុស្សតទៅទៀតហើយ។ នៅពេលនេះ ខ្ញុំនឹងរឹតតែខឹងយ៉ាងខ្លាំង ដោយបដិសេធមិនឱ្យវត្ថុមានជីវិតទាំងអស់មានឱកាសប្រែចិត្តឡើយ ហើយដោយការបោះបង់ចោលនូវក្តីសង្ឃឹមរបស់ខ្ញុំទាំងអស់ចំពោះមនុស្ស នោះខ្ញុំនឹងវាស់ពីទោសទណ្ឌដែលគេសមនឹងទទួលដ៏ច្រើនលើសលុបនោះ។ នៅពេលនេះ ផ្គរលាន់ និងផ្លេកបន្ទោរ បញ្ចេញពន្លឺ ហើយស្រែកគ្រហឹម ដូចជារលកមហាសមុទ្រដែលបក់បោកជាខ្លាំង និងដូចជាភ្នំរាប់ពាន់កំពុងតែដួលរលំអ៊ីចឹង។ ដោយសារតែការបះបោររបស់គេ មនុស្សដួលរលំដោយសារផ្គរលាន់ និងផ្លេកបន្ទោរ ហើយតួមានជីវិតដទៃទៀត ត្រូវបានបក់ផាត់ចេញ ដោយសន្ទុះនៃផ្គរលាន់ និងផ្លេកបន្ទោរ ពិភពលោកទាំងមូលធ្លាក់ចូលទៅក្នុងភាពវឹកវរមួយរំពេច ហើយវត្ថុនៃការបង្កើតមិនទទួលបានដង្ហើមនៃជីវិតដំបូងមកវិញទេ។ មនុស្សជាច្រើនអនេក មិនអាចរត់គេចពីសន្ធឹកនៃផ្គរលាន់បានទេ។ នៅកណ្តាលពន្លឺនៃផ្លេកបន្ទោរ មនុស្សទាំងគំនរៗ បានដួលរលំទៅក្នុងខ្សែទឹកហូរយ៉ាងលឿន ដោយត្រូវបក់ផាត់ដោយទឹកភ្លៀងដែលធ្លាក់ពីភ្នំនានា។ ភ្លាមៗនោះ ពិភពនៃ «មនុស្ស» ស្ថិតនៅទីកន្លែងនៃ «ទិសដៅ» របស់មនុស្ស។ សាកសពទាំងឡាយ រសាត់អណ្តែតលើផ្ទៃមហាសមុទ្រ។ មនុស្សទាំងអស់ឃ្លាតចាកចេញឆ្ងាយពីខ្ញុំ ដោយសារតែសេចក្តីក្រោធរបស់ខ្ញុំ ដោយសារតែមនុស្សបានប្រព្រឹត្តអំពើបាបទាស់ទទឹងនឹងចិត្តវិញ្ញាណរបស់ខ្ញុំ ហើយដោយសារតែការបះបោររបស់គេបំពារបំពានលើខ្ញុំ។ ប៉ុន្តែនៅទីកន្លែងដែលគ្មានទឹក មនុស្សផ្សេងទៀតនៅតែសប្បាយរីករាយនឹងសេចក្តីសន្យាដែលខ្ញុំបានធានាចំពោះពួកគេ ដោយសូរសំណើច និងចម្រៀង។

នៅពេលដែលមនុស្សទាំងអស់នៅស្ងៀម ខ្ញុំបញ្ចេញពន្លឺនៅពីមុខភ្នែករបស់ពួកគេ។ ពេលនោះ មនុស្សនឹងមានចិត្តជ្រះថ្លា និងមានភ្នែកភ្លឺច្បាស់ ដោយពុំមានបំណងនៅស្ងៀមតទៅទៀតទេ។ ដូច្នេះ អារម្មណ៍ខាងវិញ្ញាណ បានសណ្ឋិតនៅក្នុងចិត្តរបស់ពួកគេភ្លាមៗ។ នៅពេលដែលហេតុការណ៍នេះកើតឡើង មនុស្សទាំងអស់នឹងរស់ឡើងវិញ។ ដោយយកក្តីទុក្ខសោកដែលលាក់ទុកក្នុងចិត្តរបស់ពួកគេចេញ មនុស្សទាំងអស់ចូលមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ដោយបានយកឈ្នះឱកាសមួយទៀតដើម្បីរស់នៅ តាមរយៈព្រះបន្ទូលដែលខ្ញុំប្រកាស។ នេះដោយសារតែមនុស្សទាំងអស់ចង់រស់នៅលើផ្ទៃផែនដី។ ប៉ុន្តែ ក្នុងចំណោមពួកគេ តើនរណាធ្លាប់មានបំណងរស់នៅដើម្បីផលប្រយោជន៍របស់ខ្ញុំ ឬទេ? ក្នុងចំណោមពួកគេ តើនរណាធ្លាប់បើកបង្ហាញរបស់ដែលល្អប្រសើរនៅក្នុងខ្លួនគេ ដែលគេថ្វាយសម្រាប់សេចក្តីអំណររបស់ខ្ញុំឬទេ? ក្នុងចំណោមពួកគេ តើនរណាធ្លាប់ចាប់បានក្លិនដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្ញុំឬទេ? មនុស្សទាំងអស់គឺជាវត្ថុដែលមិនទាន់បន្សុទ្ធ និងមានភាពកខ្វក់៖ នៅផ្នែកខាងក្រៅ ពួកគេហាក់ដូចជាធ្វើឱ្យចាំងភ្នែក ប៉ុន្តែផ្នែកខាងក្នុងរបស់ពួកគេ គឺមិនស្រឡាញ់ខ្ញុំដោយស្មោះពីចិត្តនោះទេ ដោយសារតែនៅក្នុងចិត្តដ៏ជ្រៅរបស់មនុស្ស មិនដែលមានសមាសធាតុណាមួយរបស់ខ្ញុំនោះទេ។ មនុស្សមានលក្ខណៈខ្វះខាតខ្លាំងណាស់៖ ការប្រៀបធៀបគេ ជាមួយខ្ញុំ ហាក់ដូចជាការបើកបង្ហាញឈូងសមុទ្រមួយដែលធំអស្ចារ្យ ដូចទៅនឹងការប្រៀបធៀបរវាងស្ថានសួគ៌ និងផែនដីអ៊ីចឹង។ ទោះបីជាយ៉ាងនេះក៏ដោយ ខ្ញុំមិនវាយប្រហារចំណុចខ្សោយ និងចំណុចងាយរងគ្រោះ ឬក៏ចំអកមើលងាយគេ ដោយសារតែភាពខ្វះខាតរបស់គេនោះទេ។ ព្រះហស្តរបស់ខ្ញុំ បានធ្វើការនៅផែនដីជាច្រើនពាន់ឆ្នាំមកហើយ ហើយគ្រប់ពេល ព្រះនេត្ររបស់ខ្ញុំឃ្លាំមើលមនុស្សទាំងអស់។ ទោះបីជាយ៉ាងណា ខ្ញុំមិនដែលយកជីវិតមនុស្សសូម្បីតែម្នាក់ ដើម្បីលេងជាមួយម្តងម្កាល ដូចតុក្កតានោះទេ។ ខ្ញុំសង្កេតមើលការឈឺចាប់ដែលមនុស្សមាន ហើយយល់នូវតម្លៃដែលគេបានចំណាយ។ នៅពេលដែលគេឈរនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ នោះខ្ញុំមិនចង់ធ្វើឱ្យមនុស្សភ្ញាក់ផ្អើល ដើម្បីវាយផ្ចាលគេនោះទេ ហើយខ្ញុំក៏មិនចង់ប្រទានដល់ពួកគេនូវវត្ថុដែលមិនគាប់ចិត្តនោះដែរ។ ផ្ទុយទៅវិញ ក្នុងអំឡុងពេលទាំងអស់នេះ ខ្ញុំគ្រាន់តែប្រទាន និងផ្គត់ផ្គង់ដល់មនុស្សប៉ុណ្ណោះ។ ដូច្នេះហើយ គ្រប់មនុស្សទាំងអស់រីករាយ គឺជាព្រះពររបស់ខ្ញុំ ទាំងអស់នោះគឺជាអំណោយទានដែលចេញពីព្រះហស្តរបស់ខ្ញុំ។ ដោយសារតែខ្ញុំនៅលើផែនដី មនុស្សមិនដែលទទួលរងការឈឺចាប់ដោយសារទារុណកម្មនៃភាពអត់ឃ្លាននោះទេ។ ផ្ទុយទៅវិញ ខ្ញុំអនុញ្ញាតឱ្យមនុស្សទទួលយករបស់ដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ ជារបស់ដែលគេអាចរីករាយ ហើយខ្ញុំអនុញ្ញាតឱ្យមនុស្សជាតិរស់នៅក្នុងព្រះពររបស់ខ្ញុំ។ តើមនុស្សទាំងអស់មិនរស់នៅក្រោមការវាយផ្ចាលរបស់ខ្ញុំទេឬ? វាដូចជាភាពសម្បូរហូរហៀរដែលមាននៅក្នុងជម្រៅភ្នំ និងមានរបស់ច្រើនអនេកដើម្បីរីករាយនៅក្នុងទឹកដូច្នោះដែរ តើមនុស្សដែលកំពុងរស់នៅក្នុងព្រះបន្ទូលរបស់ខ្ញុំសព្វថ្ងៃនេះ មិនមានត្រឹមតែម្ហូបអាហារ ដើម្បីស្ងើចសរសើរ និងភ្លក់ទេឬអី? ខ្ញុំនៅលើផែនដី ហើយមនុស្សជាតិរីករាយនឹងព្រះពររបស់ខ្ញុំនៅលើផែនដី។ នៅពេលដែលខ្ញុំចាកចេញពីផែនដី គឺជាពេលដែលកិច្ចការរបស់ខ្ញុំក៏ឈានដល់ការបញ្ចប់របស់វាដែរ នោះមនុស្សជាតិនឹងលែងទទួលការគួរសមរបស់ខ្ញុំ ដោយសារភាពទន់ខ្សោយរបស់ពួកគេតទៅទៀតហើយ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២៧

តើអ្នករាល់គ្នាពិតជាស្អប់នាគដ៏ធំមានសម្បុរក្រហមមែនទ? តើអ្នកពិតជាស្អប់វាមែនទេ? ហេតុអ្វីបានជាខ្ញុំសួរអ្នករាល់គ្នាជាច្រើនលើកច្រើនសារនោះ? ហេតុអ្វីបានជាខ្ញុំចេះតែសួរសំណួរនេះដល់អ្នកម្តងហើយម្តងទៀត? តើនាគដ៏ធំមានសម្បុរក្រហម មានរូបរាងដូចម្តេចនៅក្នុងចិត្តរបស់អ្នករាល់គ្នា? តើវាត្រូវបានយកចេញហើយឬនៅ? តើអ្នកពិតជាមិនចាត់ទុកវាជាឪពុករបស់អ្នកមែនទេ? មនុស្សទាំងអស់គួរតែគិតអំពីគោលបំណងរបស់ខ្ញុំនៅក្នុងសំណួរនេះ។ នេះមិនមែនជាការដាស់កំហឹងរបស់មនុស្ស ឬញុះញង់ឱ្យមានការបះបោរនៅក្នុងចំណោមមនុស្ស ឬធ្វើឱ្យមនុស្សអាចស្វែងរកច្រកចេញដោយខ្លួនឯងនោះទេ ផ្ទុយទៅវិញ សំណួរនេះធ្វើឱ្យមនុស្សទាំងអស់អាចរំដោះខ្លួនចេញពីចំណងនៃនាគដ៏ធំមានសម្បុរក្រហមបាន។ ប៉ុន្តែគ្មាននរណាម្នាក់គួរតែឆ្ងល់នោះទេ។ គ្រប់គ្នានឹងបានសម្រេចដោយព្រះបន្ទូលរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់អាចចូលរួម ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនោះដែរ។ ខ្ញុំនឹងបោសសម្អាតខ្យល់នៃដែនដីទាំងឡាយឱ្យស្អាត ហើយលុបបំបាត់ដានរបស់ពួកអារក្សនៅលើផែនដីចេញ។ ខ្ញុំបានចាប់ផ្តើមរួចទៅហើយ ហើយខ្ញុំនឹងចាប់ផ្តើមជំហានទីមួយនៃកិច្ចការវាយផ្ចាលរបស់ខ្ញុំនៅទីកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ។ ដូច្នេះ គេអាចមើលឃើញថា ការវាយផ្ចាលរបស់ខ្ញុំ បានធ្វើឱ្យពិភពលោកទាំងមូលដួលរលំ ហើយនាគដ៏ធំមានសម្បុរក្រហម និងវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងគ្មានកម្លាំងដើម្បីនឹងរត់គេចពីការវាយផ្ចាលរបស់ខ្ញុំនោះទេ ព្រោះថាខ្ញុំទតមើលមកដែនដីទាំងអស់។ នៅពេលដែលកិច្ចការនៅលើផែនដីរបស់ខ្ញុំបានបញ្ចប់ គឺជាពេលដែលយុគសម័យនៃការជំនុំជម្រះមកដល់ទីបញ្ចប់ នោះខ្ញុំនឹងវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមជាផ្លូវការ។ រាស្ត្ររបស់ខ្ញុំពិតជានឹងមើលឃើញការវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមដ៏សុចរិតរបស់ខ្ញុំ គេពិតជានឹងថ្វាយការសរសើរដោយសារតែភាពសុចរិតរបស់ខ្ញុំ ហើយពិតជានឹងសរសើរតម្កើងព្រះនាមរបស់ខ្ញុំជារៀងរហូត ដោយសារតែភាពសុចរិតរបស់ខ្ញុំ។ ដូច្នេះ អ្នកនឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នាជាផ្លូវការ ហើយនឹងសរសើរតម្កើងខ្ញុំជាផ្លូវការទូទាំងដែនដី ជានិច្ចនិរន្តរ៍តទៅ!

នៅពេលដែលយុគសម័យនៃការជំនុំជម្រះឈានដល់ចំណុចកំពូលរបស់វា នោះខ្ញុំនឹងមិនប្រញាប់ក្នុងការបញ្ចប់កិច្ចការរបស់ខ្ញុំនោះទេ ផ្ទុយទៅវិញ ខ្ញុំនឹងរួមបញ្ចូលភស្តុតាងនៃយុគសម័យនៃការវាយផ្ចាលទៅក្នុងកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឱ្យមនុស្សទាំងអស់មើលឃើញភស្តុតាងនេះ។ នៅក្នុងសេចក្ដីនេះ នឹងមានផលផ្លែរកាន់តែប្រសើរ។ ភស្តុតាងនេះគឺជាវិធីដែលខ្ញុំវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហម ហើយខ្ញុំនឹងធ្វើឱ្យរាស្ត្ររបស់ខ្ញុំបានឃើញការនេះដោយភ្នែករបស់ពួកគេផ្ទាល់ នោះទើបពួកគេនឹងស្គាល់កាន់តែច្បាស់អំពីនិស្ស័យរបស់ខ្ញុំ។ ពេលវេលាដែលរាស្ត្ររបស់ខ្ញុំរីករាយជាមួយខ្ញុំ គឺជាពេលដែលនាគដ៏ធំមានសម្បុរក្រហមត្រូវបានវាយផ្ចាល។ ការធ្វើឱ្យមនុស្សនៃនាគដ៏ធំមានសម្បុរក្រហមក្រោកឡើង ហើយបះបោរប្រឆាំងនឹងវាគឺជាផែនការរបស់ខ្ញុំ ហើយនេះគឺជាវិធីសាស្ត្រ ដែលខ្ញុំធ្វើឱ្យរាស្ត្ររបស់ខ្ញុំបានគ្រប់លក្ខណ៍ ហើយវាគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់រាស្ត្ររបស់ខ្ញុំទាំងអស់ដើម្បីរីកចម្រើនក្នុងជីវិត។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២៨

នៅពេលដែលព្រះចន្ទដ៏ភ្លឺរះឡើង នោះយប់ងងឹតដ៏ស្ងាត់ជ្រងំនឹងបាត់មួយរំពេច។ ទោះបីជាព្រះចន្ទនៅក្នុងភាពដាច់ដោចក៏ដោយ ក៏មនុស្សមានវិញ្ញាណដ៏ល្អ ហើយអង្គុយយ៉ាងសុខស្រួលនៅក្រោមរាត្រីដួងចន្ទ ដោយស្ងើចសរសើរពីទស្សនីយភាពដ៏ស្រស់ស្អាតដោយសាររាត្រីដួងចន្ទដែរ។ មនុស្សមិនអាចពណ៌នាមនោសញ្ចេតនារបស់គេបានទេ។ វាប្រៀបដូចជាគេមានបំណងចង់បោះគំនិតរបស់គេត្រឡប់ទៅអតីតកាលវិញ ប្រៀបដូចជាគេមានបំណងចង់ក្រឡេកមើលទៅរកអនាគតខាងមុខ ហើយវាប្រៀបដូចជាគេកំពុងតែសប្បាយរីករាយនឹងបច្ចុប្បន្នអ៊ីចឹង។ ស្នាមញញឹមលេចឡើងនៅលើផ្ទៃមុខរបស់គេ ហើយនៅកណ្តាលខ្យល់ដែលគួរជាទីពេញចិត្ត មានសាយភាយនូវក្លិនក្រអូបឈ្ងុយឈ្ងប់។ ពេលដែលមនុស្សចាប់ផ្តើមដកដង្ហើម នោះគេស្រង់ក្លិនដ៏សម្បូរណ៍បែប ហើយគេហាក់ដូចជាវង្វេងដោយសារក្លិននោះអ៊ីចឹង ដោយមិនអាចដាស់ខ្លួនឯងបានទេ។ នោះគឺជាពេលតែមួយគត់ ដែលខ្ញុំបានយាងមកដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយមនុស្សមានសតិយល់ដឹងអំពីក្លិនដ៏សម្បូរបែបនេះកាន់តែខ្លាំងឡើង ដូច្នេះ មនុស្សទាំងអស់រស់ក្នុងក្លិនក្រអូបនេះ។ ខ្ញុំចងសម្ព័ន្ធមេត្រីជាមួយមនុស្ស មនុស្សរស់នៅដោយភាពស្រុះស្រួលជាមួយខ្ញុំ គេលែងងាកចេញពីការទទួលស្គាល់ខ្ញុំតទៅទៀតហើយ ហើយខ្ញុំក៏លែងលួសកាត់ភាពខ្វះខាតរបស់មនុស្សទៀតដែរ ក៏លែងមានទឹកមុខក្រៀមក្រំនៅលើផ្ទៃមុខរបស់មនុស្សទៀតហើយ ហើយសេចក្តីស្លាប់ក៏លែងគំរាមកំហែងមនុស្សជាតិទាំងមូលតទៅទៀតដែរ។ សព្វថ្ងៃនេះ ខ្ញុំបោះជំហានជាមួយមនុស្សចូលទៅក្នុងយុគសម័យនៃការវាយផ្ចាល ដោយធ្វើដំណើរទៅមុខជាមួយគេយ៉ាងទន្ទឹមគ្នា។ ខ្ញុំកំពុងតែធ្វើកិច្ចការរបស់ខ្ញុំ ឬអាចនិយាយថា ខ្ញុំយកដំបងរបស់ខ្ញុំវាយក្នុងចំណោមមនុស្ស ហើយវាធ្លាក់ទៅលើអ្វីដែលជាការបះបោរនៅក្នុងមនុស្ស។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ដំបងរបស់ខ្ញុំហាក់ដូចជាមានអំណាចពិសេស៖ វាមករកអស់អ្នកណាដែលជាសត្រូវរបស់ខ្ញុំ ហើយដែលមិនងាយនឹងសម្លាប់បាន។ ក្នុងចំណោមអ្នកដែលប្រឆាំងជំទាស់នឹងខ្ញុំ ដំបងនេះធ្វើតាមតួនាទីដែលមានស្រាប់របស់វា។ អស់អ្នកដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ បំពេញភារកិច្ចរបស់ពួកគេ ដោយផ្អែកលើបំណងប្រាថ្នារបស់ខ្ញុំ ហើយពួកគេមិនដែលបំពានចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ ឬក៏ផ្លាស់ប្តូរខ្លឹមសារនៃបំណងព្រះហឫទ័យនោះទេ។ ជាលទ្ធផល ទឹកនឹងស្រែកគ្រហឹម ភ្នំទាំងឡាយនឹងដួលរលំ ហើយទន្លេធំៗនឹងបែកខ្ញែក មនុស្សនឹងមិនទទួលបានការផ្លាស់ប្តូរ ព្រះអាទិត្យនឹងឡើងស្រអាប់ ព្រះចន្ទនឹងងងឹត មនុស្សនឹងគ្មានថ្ងៃរស់នៅក្នុងភាពស្ងប់សុខតទៅទៀត នឹងលែងមានពេលវេលាស្ងាត់ជ្រងំនៅលើដែនដីតទៅទៀតហើយ ស្ថានសួគ៌នឹងមិននៅស្ងៀមស្ងាត់ម្តងទៀតនោះទេ ហើយក៏លែងអត់ទ្រាំបានតទៅទៀតដែរ។ របស់សព្វសារពើនឹងត្រូវធ្វើឱ្យថ្មីឡើងវិញ ហើយនឹងស្តារឡើងវិញនូវរូបរាងដើមរបស់វា។ ផ្ទះសម្បែងនៅលើផែនដីទាំងអស់នឹងត្រូវរហែកចេញពីគ្នា ហើយជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងបែកខ្ញែកពីគ្នា។ ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជុំគ្នាដែរ។ គ្រប់យ៉ាងដែលធ្លាប់មាននៅលើផែនដីនឹងត្រូវវាយបំផ្លាញដោយសារខ្ញុំ។ ខ្ញុំមិនប្រទានឱកាសដល់មនុស្សដើម្បីបញ្ចេញមនោសញ្ចេតនារបស់ពួកគេនោះទេ ដោយសារតែខ្ញុំគ្មានមនោសញ្ចេតនា ហើយខ្ញុំបានធំធាត់ដើម្បីស្អប់មនោសញ្ចេតនារបស់មនុស្សក្នុងកម្រិតខ្លាំងបំផុត។ គឺដោយសារតែមនោសញ្ចេតនាវាងមនុស្ស ទើបខ្ញុំត្រូវបានគេច្រានទុកមួយឡែក ដូច្នេះខ្ញុំបានក្លាយជា «អ្នកដទៃ» ម្នាក់ នៅក្នុងក្រសែភ្នែករបស់ពួកគេ។ គឺដោយសារតែមនោសញ្ចេតនារវាងមនុស្ស ទើបខ្ញុំត្រូវបានគេបំភ្លេច។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេឆក់យកឱកាសដើម្បីជ្រើសយក «មនសិការ»។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេតែងតែអន់ចិត្តចំពោះការវាយផ្ចាលរបស់ខ្ញុំ។ គឺដោយសារតែមនោសញ្ចេតនារបស់មនុស្ស ទើបគេហៅខ្ញុំថា អយុត្តិធម៌ និងមិនស្មើភាព ហើយនិយាយថា ខ្ញុំធ្វេសប្រហែសចំពោះអារម្មណ៍របស់មនុស្ស នៅក្នុងការធ្វើការរបស់ខ្ញុំ។ តើខ្ញុំក៏មានសាច់ញាតិនៅលើផែនដីដែរឬ? តើនរណាធ្លាប់ធ្វើការទាំងយប់ទាំងថ្ងៃដូចខ្ញុំ ដោយគ្មានគិតពីអាហារ ឬដំណេក ដើម្បីប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ខ្ញុំនោះ? ធ្វើដូចម្តេចទើបមនុស្សអាចប្រៀបផ្ទឹមនឹងព្រះជាម្ចាស់បាន? ធ្វើដូចម្តេច ទើបព្រះជាម្ចាស់ដែលជាអ្នកបង្កើត អាចជាប្រភេទដូចមនុស្សដែលត្រូវបានបង្កើតនោះបាន? ធ្វើដូចម្តេចទើបខ្ញុំអាចរស់នៅ និងធ្វើសកម្មភាពជាមួយមនុស្សនៅលើផែនដីបានរហូតមក? តើនរណាអាចមានអារម្មណ៍ខ្វល់ខ្វាយចំពោះព្រះហឫទ័យរបស់ខ្ញុំបាន? តើវាជាការអធិស្ឋានរបស់មនុស្សឬ? ខ្ញុំធ្លាប់យល់ព្រមចូលរួមជាមួយមនុស្ស និងយាងជាមួយគេម្តង ហើយពិតណាស់ រហូតមកដល់ថ្ងៃនេះ មនុស្សបានរស់នៅក្រោមការមើលថែ និងការការពាររបស់ខ្ញុំ ប៉ុន្តែតើនឹងមានថ្ងៃដែលមនុស្សអាចបំបែកខ្លួនគេចេញពីការមើលថែរបស់ខ្ញុំទេ? ទោះបីជាមនុស្សមិនដែលយកការខ្វល់ខ្វាយចំពោះព្រះហឫទ័យរបស់ខ្ញុំដាក់ខ្លួនគេក៏ដោយ តើនរណាអាចបន្តរស់នៅក្នុងដែនដីមួយកន្លែងដោយគ្មានពន្លឺបាន? គឺដោយសារតែព្រះពររបស់ខ្ញុំប៉ុណ្ណោះ ទើបមនុស្សបានរស់នៅរហូតមកទល់សព្វថ្ងៃនេះ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២២៩

ប្រទេសនានាស្ថិតនៅក្នុងភាពវឹកវរយ៉ាងខ្លាំង ដោយសារតែដំបងរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមបំពេញតួនាទីរបស់វានៅលើផែនដី។ កិច្ចការរបស់ព្រះជាម្ចាស់អាចត្រូវបានមើលឃើញនៅក្នុងសភាពនៃផែនដី។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូល «ទឹកនឹងស្រែកគ្រហឹម ភ្នំទាំងឡាយនឹងដួលរលំ ហើយទន្លេធំៗនឹងបែកខ្ញែក» នេះគឺជាកិច្ចការដំបូងរបស់ដំបងនៅលើផែនដី ជាមួយនឹងលទ្ធផលដែល «ផ្ទះសម្បែងនៅលើផែនដីទាំងអស់នឹងត្រូវរហែកចេញពីគ្នា ហើយជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងបែកខ្ញែកពីគ្នា។ ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជុំគ្នាដែរ។ គ្រប់យ៉ាងដែលធ្លាប់មាននៅលើផែនដីនឹងត្រូវវាយបំផ្លាញដោយសារខ្ញុំ»។ ហេតុការណ៍បែបនេះ នឹងក្លាយជាសភាពទូទៅរបស់គ្រួសារនានានៅលើផែនដី។ ជាធម្មជាតិ វានឹងមិនអាចក្លាយជាសភាពរបស់ពួកគេទាំងអស់នោះទេ ប៉ុន្តែវាគឺជាសភាពរបស់ពួកគេភាគច្រើន។ ម៉្យាងទៀត វាសំដៅទៅលើស្ថានភាពដែលមនុស្សមានបទពិសោធក្នុងអូរនេះនៅពេលអនាគត។ វាប្រាប់ឱ្យដឹងជាមុនថា នៅពេលដែលពួកគេបានឆ្លងកាត់ការវាយផ្ចាលនៃព្រះបន្ទូល ហើយអ្នកមិនជឿព្រះត្រូវបានក្លាយជាកម្មវត្ថុនៃគ្រោះមហន្តរាយ នោះនឹងលែងមានទំនាក់ទំនងដ៏ស្និទ្ធស្នាលក្នុងចំណោមមនុស្សនៅលើផែនដីតទៅទៀតហើយ។ ពួកគេទាំងអស់នឹងក្លាយជាមនុស្សរបស់ស៊ីនីម ហើយគ្រប់គ្នានឹងស្មោះត្រង់ចំពោះនគររបស់ព្រះជាម្ចាស់។ ដូច្នេះ «ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជុំគ្នាដែរ»។ ដូច្នេះហើយ គ្រួសាររបស់មនុស្សនៅលើផែនដីនឹងបែកខ្ញែកពីគ្នា រហែកទៅជាចំណែកៗ ហើយការនេះនឹងក្លាយជាកិច្ចការចុងក្រោយដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស។ ហើយដោយសារតែព្រះជាម្ចាស់នឹងពង្រាយកិច្ចការនេះទៅទូទាំងពិភពលោក នោះទ្រង់ក៏ឆ្លៀតឱកាសដើម្បីស្រាយបំភ្លឺពាក្យ «មនោសញ្ចេតនា» សម្រាប់មនុស្ស ដែលនឹងអនុញ្ញាតឱ្យពួកគេមើលឃើញថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺញែកគ្រួសាររបស់មនុស្សឱ្យដាច់ពីគ្នា ហើយបង្ហាញថា ព្រះជាម្ចាស់ប្រើប្រាស់ការវាយផ្ចាល ដើម្បីដោះស្រាយ «ជម្លោះគ្រួសារ» ទាំងអស់ នៅក្នុងចំណោមមនុស្សជាតិ។ ប្រសិនបើមិនដូច្នោះទេ នោះនឹងគ្មានផ្លូវក្នុងការនាំផ្នែកចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីមកដល់ទីបញ្ចប់នោះទេ។ ផ្នែកចុងក្រោយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើកបង្ហាញយ៉ាងចំហនូវភាពទន់ខ្សោយដ៏ធំបំផុតរបស់មនុស្ស ពោលគឺពួកគេទាំងអស់គ្នារស់នៅក្នុងមនោសញ្ចេតនា ដូច្នេះហើយ ព្រះជាម្ចាស់មិនជៀសវាងសូម្បីតែមួយនាក់ក្នុងចំណោមពួកគេ ហើយបើកបង្ហាញអាថ៌កំបាំងដែលបានលាក់ទុកនៅក្នុងចិត្តរបស់មនុស្សជាតិទាំងអស់។ ហេតុអ្វីបានជាមនុស្សពិបាកនឹងបំបែកខ្លួនចេញពីមនោសញ្ចេតនាម្ល៉េះ? តើការធ្វើបែបនោះ អាចហួសពីបទដ្ឋាននៃមនសិការឬ? តើមនសិការអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? តើមនោសញ្ចេតនាអាចជួយមនុស្សឱ្យឆ្លងផុតគ្រាលំបាកឬទេ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនោសញ្ចេតនាគឺជាសត្រូវរបស់ទ្រង់ តើបញ្ហានេះមិនត្រូវបានលើកឡើងយ៉ាងច្បាស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ?

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២៣០

គ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ មាននូវផ្នែកនៃនិស្ស័យរបស់ទ្រង់។ និស្ស័យរបស់ព្រះជាម្ចាស់ ដែលគ្រប់គ្រាន់ដើម្បីបង្ហាញពីភាពបរិបូរណ៍ដែលមាននៅក្នុងទ្រង់ មិនអាចសម្តែងចេញតាមរយៈព្រះបន្ទូលទាំងស្រុងនោះទេ។ ក្រៅពីនោះ អ្វីដែលមនុស្សអាចមើលឃើញ ហើយប៉ះពាល់បាន គឺមានកម្រិត ដូចជាសមត្ថភាពរបស់មនុស្សអ៊ីចឹង។ ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្បាស់លាស់ក៏ដោយ ក៏មនុស្សនៅតែមិនអាចយល់ច្បាស់ពីព្រះបន្ទូលទាំងនោះដែរ។ ចូរយកព្រះបន្ទូលទាំងនេះធ្វើជាឧទាហរណ៍ «នៅក្នុងពន្លឺនៃផ្លេកបន្ទោរមួយ រាល់សត្វទាំងអស់ត្រូវបានបង្ហាញក្នុងទម្រង់ដ៏ពិតរបស់វា។ ដូចគ្នានេះដែរ ដោយត្រូវបានបំភ្លឺដោយពន្លឺរបស់ខ្ញុំ មនុស្សក៏បានទទួលភាពបរិសុទ្ធដែលគេធ្លាប់មានឡើងវិញ។ ឱពិភពលោកចាស់ដ៏ពុករលួយអើយ! នៅទីបំផុត វាបានដួលរលំទៅក្នុងទឹកដែលគួរឱ្យខ្ពើម ហើយវាបានរលាយទៅជាភក់ជ្រាំ ដោយលិចនៅខាងក្រោមផ្ទៃដី!» គ្រប់ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ មានផ្ទុកនូវលក្ខណៈរបស់ទ្រង់ ហើយទោះបីជាមនុស្សទាំងអស់ដឹងពីព្រះបន្ទូលទាំងនេះក៏ដោយ ក៏គ្មាននរណាម្នាក់ស្គាល់ពីអត្ថន័យរបស់ព្រះបន្ទូលទាំងនេះបានដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អស់អ្នកណាដែលជំទាស់នឹងទ្រង់ គឺជាសត្រូវរបស់ទ្រង់ មានន័យថា អស់អ្នកដែលជាកម្មសិទ្ធិរបស់វិញ្ញាណអាក្រក់ គឺជាសត្វ។ ចេញពីនេះ មនុស្សម្នាក់អាចសង្កេតមើលសភាវៈពិតរបស់ក្រុមជំនុំ។ មនុស្សទាំងអស់ត្រូវបានបំភ្លឺដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅក្នុងពន្លឺនេះ ពួកគេពិនិត្យពិច័យខ្លួនឯង ដោយពុំតម្រូវឱ្យរៀន ឬទទួលវិន័យ ឬការបណ្តេញចោលដោយផ្ទាល់ពីអ្នកដទៃនោះទេ ពួកគេមិនតម្រូវឱ្យប្រើប្រាស់វិធីរបស់មនុស្សដើម្បីធ្វើការអ្វីមួយ ហើយពួកគេក៏មិនត្រូវការការចង្អុលបង្ហាញពីអ្នកដទៃដែរ។ តាម «ទស្សនៈដ៏ស្ដួចស្ដើង» ពួកគេអាចមើលឃើញយ៉ាងច្បាស់ពីទំហំនៃជម្ងឺដែលមាននៅក្នុងខ្លួនរបស់ពួកគេ។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ រាល់ប្រភេទនៃវិញ្ញាណនីមួយៗ ត្រូវបានចាត់ដោយឡែក និងត្រូវបានបង្ហាញតាមទម្រង់ដើមរបស់វា។ មនុស្សដែលមានវិញ្ញាណរបស់ពួកទេវតា ត្រូវបានបំភ្លឺកាន់តែខ្លាំង ហេតុដូចនេះ ទើបមានព្រះបន្ទូលរបស់ព្រះជាម្ចាស់លើកឡើងថា៖ «បានទទួលភាពបរិសុទ្ធដែលគេធ្លាប់មានឡើងវិញ»។ ព្រះបន្ទូលទាំងនេះ គឺផ្អែកលើលទ្ធផលចុងក្រោយដែលព្រះជាម្ចាស់សម្រេចបាន។ ពិតណាស់ នៅពេលនេះ លទ្ធផលនេះមិនទាន់សម្រេចបានទាំងស្រុងនៅឡើយទេ វាគ្រាន់តែជាការព្យាករណ៍ ដែលអាចមើលឃើញតាមរយៈបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះបន្ទូលទាំងនេះគ្រប់គ្រាន់ដើម្បីបង្ហាញថា មនុស្សជាច្រើននឹងធ្លាក់ចូលនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនឹងត្រូវបានវាយឱ្យបរាជ័យនៅក្នុងដំណើរការដ៏សន្សឹមៗនៃការញែកជាបរិសុទ្ធរបស់មនុស្សទាំងអស់។ នៅទីនេះ «បានរលាយទៅជាភក់ជ្រាំ» មិនមែនផ្ទុយពីការបំផ្លាញពិភពលោកដោយភ្លើងរបស់ព្រះជាម្ចាស់នោះទេ ហើយ «ផ្លេកបន្ទោរ» សំដៅទៅលើសេចក្តីក្រោធរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បន្ធូរសេចក្តីក្រោធដ៏ខ្លាំងរបស់ទ្រង់ ពិភពលោកទាំងមូលនឹងជួបគ្រោះមហន្តរាយគ្រប់ប្រភេទ ដូចជាការផ្ទុះភ្នំភ្លើងជាដើម។ ពេលឈរយ៉ាងខ្ពស់នៅលើផ្ទៃមេឃ អាចមើលឃើញថា នៅលើផែនដី រាល់ទម្រង់នៃទុក្ខភ័យខិតមករកមនុស្សជាតិទាំងអស់ ហើយខិតមកកាន់តែជិតពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមើលពីទីខ្ពស់មកក្រោម ផែនដីបង្ហាញទេសភាពជាច្រើនប្រភេទ ដូចទៅនឹងទេសភាពដែលមាននៅមុនពេលរញ្ជួយផែនដីដូច្នោះដែរ។ អណ្តាតភ្លើងដែលរាវឆេះឡើងសន្ធោរសន្ធៅដោយគ្មានការបង្អាក់ កំអែភ្នំភ្លើងហូរយ៉ាងសេរី ភ្នំទាំងឡាយរំកិល ហើយពន្លឺដ៏ត្រជាក់បានបញ្ចេញរស្មីដ៏ភ្លឺគ្របដណ្តប់របស់សព្វសារពើ។ ពិភពលោកទាំងមូលបានលិចទៅក្នុងភ្លើង។ នេះគឺជាទិដ្ឋភាពដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ ហើយវាគឺជាពេលវេលានៃការជំនុំជម្រះរបស់ទ្រង់។ អស់អ្នកដែលនៅក្នុងសាច់ឈាម នឹងមិនអាចរត់គេចបានទេ។ ដូច្នេះហើយ ដើម្បីបំផ្លាញពិភពលោកទាំងមូល គឺមិនត្រូវការសង្គ្រាមរវាងប្រទេសនិងប្រទេស ក៏ដូចជាជម្លោះរវាងមនុស្សនិងមនុស្សនោះទេ។ ផ្ទុយទៅវិញ ពិភពលោកនឹង «រីករាយទាំងដឹងខ្លួន» នៅក្នុងអង្រឹងនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់នឹងអាចរត់គេចបានទេ។ មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការល្បងលនេះម្តងម្នាក់ៗ។ បន្ទាប់ពីនោះ ពិភពលោកទាំងមូលនឹងបញ្ចេញពន្លឺម្តងទៀតដោយរស្មីដ៏បរិសុទ្ធ ហើយមនុស្សជាតិទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីម្តងទៀត។ ព្រះជាម្ចាស់នឹងសម្រាកនៅពីលើពិភពលោក ហើយនឹងប្រទានពរដល់មនុស្សជាតិជារៀងរាល់ថ្ងៃ។ ស្ថានសួគ៌នឹងមិនសោះកក្រោះគ្មានជីជាតិទៀតទេ ប៉ុន្តែនឹងស្តារជីវិតដែលវាធ្លាប់មានចាប់តាំងពីការបង្កើតពិភពលោកឡើងវិញ ហើយការមកដល់នៃ «ថ្ងៃទីប្រាំមួយ» គឺនៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមជីវិតថ្មីមួយ។ ទាំងព្រះជាម្ចាស់និងមនុស្សជាតិ នឹងចូលទៅក្នុងទីសម្រាក ហើយផែនដីនឹងលែងអាប់អួរ ឬស្រអាប់តទៅទៀតហើយ ផ្ទុយទៅវិញផែនដីនឹងត្រូវបានធ្វើឱ្យថ្មីឡើងវិញ។ ហេតុដូចនេះ ទើបព្រះជាម្ចាស់ទ្រង់មានបន្ទូលថា៖ «ផែនដីលែងនៅស្ងៀម ហើយនៅទ្រឹងដូចស្លាប់តទៅទៀតហើយ ស្ថានសួគ៌លែងសោះកក្រោះ និងទុក្ខព្រួយតទៅទៀតហើយ»។ នៅក្នុងនគរនៃស្ថានសួគ៌ មិនដែលមានសេចក្តីទុចរិត ឬមនោសញ្ចេតនារបស់មនុស្ស ឬនិស្ស័យដ៏ពុករលួយណាមួយរបស់មនុស្សនោះទេ ដោយសារលែងមានការរំខានពីសាតាំងនៅទីនោះតទៅទៀតហើយ។ «មនុស្ស» សុទ្ធតែអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជីវិតនៅលើស្ថានសួគ៌ គឺជាជីវិតដែលពេញដោយអំណរ។ អស់អ្នកដែលនៅលើស្ថានសួគ៌ មានប្រាជ្ញា និងកិត្តិយសរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ២៣១

មានន័យថា រាល់ព្រះសូរសៀងបច្ចុប្បន្ននេះ ទាយពីរឿងរ៉ាវនៅថ្ងៃអនាគត។ ព្រះសូរសៀងទាំងនេះ គឺជាវិធីដែលព្រះជាម្ចាស់រៀបចំសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ជិតបញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងមនុស្សនៃក្រុមជំនុំហើយ ហើយបន្ទាប់មក ទ្រង់នឹងលេចមកនៅចំពោះមនុស្សទាំងអស់ដោយកំហឹង។ ដូចដែលព្រះជាម្ចាស់មានបន្ទូល «ខ្ញុំនឹងធ្វើឱ្យមនុស្សនៅលើផែនដីទទួលស្គាល់ទង្វើរបស់ខ្ញុំ ហើយទង្វើរបស់ខ្ញុំនឹងត្រូវបានអះអាងនៅចំពោះ 'តុជំនុំជម្រះ' នោះទើបពួកវាអាចត្រូវបានទទួលស្គាល់ក្នុងចំណោមមនុស្សនៅទូទាំងផែនដី ដែលពួកគេទាំងអស់នឹងផ្ដល់ការទទួលស្គាល់»។ តើអ្នកឃើញអ្វីមួយនៅក្នុងព្រះបន្ទូលទាំងនេះទេ? នៅក្នុងព្រះបន្ទូលទាំងនេះ វាគឺជាសេចក្ដីសង្ខេបអំពីផ្នែកបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ទីមួយ ព្រះជាម្ចាស់នឹងធ្វើឱ្យឆ្កែចាំយាមទាំងអស់ ដែលមានអំណាចនយោបាយ ជឿយ៉ាងស្មោះស្ម័គ្រ ហើយទ្រង់នឹងធ្វើឱ្យពួកវាថយក្រោយពីដំណាក់កាលនៃប្រវត្តិសាស្ត្រនៃដំណើរផ្ទាល់ខ្លួនរបស់វា ដោយមិនដែលប្រយុទ្ធដើម្បីឋានៈម្ដងទៀត ហើយក៏មិនដែលជាប់ពាក់ព័ន្ធនឹងល្បិចកល និងការសមគំនិតម្ដងទៀតឡើយ។ កិច្ចការនេះ ត្រូវតែបានអនុវត្តតាមរយៈព្រះជាម្ចាស់ តាមយៈការបង្កើតឱ្យមានគ្រោះមហន្តរាយនានានៅលើផែនដី។ ប៉ុន្តែវាមិនមែនជាករណីដែលព្រះជាម្ចាស់នឹងលេចមកនោះទេ។ នៅពេលនេះ ជាតិសាសន៍របស់សត្វនាគដ៏ធំមានសម្បុរក្រហម នឹងនៅតែជាដែនដីស្មោគគ្រោក ដូច្នេះហើយ ព្រះជាម្ចាស់នឹងមិនលេចមកនោះទេ ប៉ុន្តែទ្រង់គ្រាន់តែលេចមកតាមរយៈការវាយផ្ចាលប៉ុណ្ណោះ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលគ្មាននរណាម្នាក់អាចគេចផុតបានទេ។ អំឡុងពេលនេះ អស់អ្នកដែលរស់នៅក្នុងជាតិសាសន៍នៃសត្វនាគដ៏ធំមានសម្បុរក្រហម នឹងទទួលការឈឺចាប់ដោយគ្រោះមហន្តរាយ ដែលជាធម្មជាតិ ក៏នឹងរួមបញ្ចូលនគរព្រះនៅលើផែនដី (ក្រុមជំនុំ) ផងដែរ។ នេះគឺជាពេលដែលការពិតលេចមក ដូច្នេះហើយ មនុស្សទាំងអស់ឆ្លងកាត់បទពិសោធនេះ ហើយគ្មាននរណាម្នាក់អាចគេចផុតនោះទេ។ ការនេះ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនរួចហើយ។ ដោយសារតែជំហាននៃកិច្ចការនេះហើយ ដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ពេលនេះ គឺជាពេលដើម្បីអនុវត្តផែនការធំ»។ នៅថ្ងៃអនាគត ដោយសារតែនឹងគ្មានមនុស្សច្រើននៅលើផែនដី ហើយដោយសារតែមានការកើតឡើងនៃគ្រោះមហន្តរាយ នោះមនុស្សនឹងគ្រាន់តែអាចគិតអំពីអ្វីដែលនៅចំពោះមុខពួកគេប៉ុណ្ណោះ ហើយពួកគេនឹងមិនអើពើចំពោះគ្រប់យ៉ាងផ្សេងទៀត ហើយពួកគេនឹងពិបាកក្នុងការរីករាយនឹងព្រះជាម្ចាស់ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ។ ដូច្នេះ មនុស្សត្រូវបានស្នើសុំឱ្យស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្ត ក្នុងអំឡុងពេលដ៏អស្ចារ្យនេះ នោះទើបពួកគេមិនរំលងឱកាស។ នៅពេលដែលការពិតនេះរំលងផុតទៅ ព្រះជាម្ចាស់នឹងយកជ័យជម្នះទាំងស្រុងទៅលើសត្វនាគដ៏ធំមានសម្បុរក្រហម ដូច្នេះហើយ កិច្ចការនៃទីបន្ទាល់នៃរាស្ត្ររបស់ព្រះជាម្ចាស់នឹងបញ្ចប់។ បន្ទាប់ពីនោះ ព្រះជាម្ចាស់នឹងចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការ ដោយការបំផ្លាញប្រទេសរបស់សត្វនាគដ៏ធំមានសម្បុរក្រហមគ្មានសល់ ហើយទីបញ្ចប់ ដោយការដំមនុស្សទាំងអស់ទូទាំងចក្កវាឡនឹងដែកគោល បញ្ច្រាសក្បាលមកក្រោមនៅលើឈើឆ្កាង ដែលក្រោយមក ទ្រង់នឹងធ្វើឱ្យមនុស្សជាតិទាំងអស់វិនាស។ នេះគឺជាជំហាននៅថ្ងៃអនាគតនៃកិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នករាល់គ្នាគួរតែស្វះស្វែងធ្វើឱ្យអស់លទ្ធភាព ដើម្បីស្រឡាញ់ព្រះជាម្ចាស់នៅក្នុងបរិស្ថានដ៏មានសេចក្ដីស្ងប់នេះ។ នៅថ្ងៃអនាគត អ្នកនឹងគ្មានឱកាសដើម្បីស្រឡាញ់ព្រះជាម្ចាស់ទៀតទេ ដោយសារតែមនុស្សគ្រាន់តែមានឱកាសស្រឡាញ់ព្រះជាម្ចាស់ក្នុងសាច់ឈាមប៉ុណ្ណោះ។ នៅពេលដែលពួកគេរស់នៅក្នុងពិភពផ្សេងទៀត គ្មាននរណាម្នាក់នឹងនិយាយអំពីការស្រឡាញ់ព្រះជាម្ចាស់នោះទេ។ តើនេះមិនមែនជាទំនួលខុសត្រូវរបស់ភាវៈដែលត្រូវបានបង្កើតឡើងឬ? ដូច្នេះហើយ តើអ្នករាល់គ្នាគួរតែស្រឡាញ់ព្រះជាម្ចាស់ក្នុងអំឡុងពេលដែលអ្នកមានជីវិតយ៉ាងដូចម្ដេច? តើអ្នកធ្លាប់គិតអំពីបញ្ហានេះទេ? តើអ្នកកំពុងរង់ចាំរហូតដល់ក្រោយពីអ្នកស្លាប់ ដើម្បីស្រឡាញ់ព្រះជាម្ចាស់ឬ? តើនេះមិនមែនជាការនិយាយដែលមិនបានការទេឬ? សព្វថ្ងៃនេះ ហេតុអ្វីបានជាអ្នកមិនស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់? តើការស្រឡាញ់ព្រះជាម្ចាស់ ខណៈពេលដែលមានការមមារញឹក ជាសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ឬទេ? មូលហេតុដែលវាត្រូវបាននិយាយថា ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នេះនឹងបញ្ចប់នៅពេលដ៏ឆាប់ខាងមុខ គឺដោយសារតែព្រះជាម្ចាស់មានទីបន្ទាល់នៅចំពោះមុខសាតាំងរួចហើយ។ ដូច្នេះ មនុស្សមិនត្រូវការធ្វើអ្វីទៀតទេ។ មនុស្សគ្រាន់តែត្រូវបានស្នើឱ្យស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ប៉ុណ្ណោះនៅក្នុងឆ្នាំដែលពួកគេនៅរស់ នេះគឺជាគន្លឹះ។ ដោយសារតែសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ មិនខ្ពស់ ហើយជាងនេះទៅទៀត ដោយសារតែមានក្ដីកង្វល់ដ៏ឆេះឆួលនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទើបទ្រង់បានបើកសម្ដែងឱ្យឃើញសេចក្ដីសង្ខេបនៃជំហានបន្ទាប់នៃកិច្ចការ មុនពេលដែលជំហាននេះត្រូវបានបញ្ចប់ ដែលបង្ហាញយ៉ាងច្បាស់ អំពីចំនួននៃពេលវេលា។ ប្រសិនបើព្រះជាម្ចាស់មិនខ្វល់ខ្វាយក្នុងព្រះទ័យរបស់ទ្រង់ តើទ្រង់នឹងថ្លែងព្រះបន្ទូលទាំងនេះយ៉ាងឆាប់រហ័សឬទេ? គឺដោយសារតែពេលវេលាខ្លី ទើបព្រះជាម្ចាស់ធ្វើតាមវិធីនេះ។ វាត្រូវបានរំពឹងថា អ្នករាល់គ្នាអាចស្រឡាញ់ព្រះជាម្ចាស់អស់ពីចិត្តរបស់អ្នក អស់ពីគំនិតរបស់អ្នក និងអស់ពីកម្លាំងរបស់អ្នក ដូចជាអ្នកស្រឡាញ់ជីវិតផ្ទាល់ខ្លួនរបស់អ្នកដែរ។ តើនេះមិនមែនជាជីវិតដែលមានន័យបំផុតទេឬ? តើអ្នកអាចស្វែងរកអត្ថន័យនៃជីវិតនៅទីណាទៀតបាន? តើអ្នកមិនខ្វាក់ណាស់ទេឬ? តើអ្នកចង់ស្រឡាញ់ព្រះជាម្ចាស់ឬទេ? តើព្រះជាម្ចាស់មានតម្លៃសម្រាប់សេចក្ដីស្រឡាញ់របស់មនុស្សឬទេ? តើមនុស្សមានតម្លៃសម្រាប់ការស្រឡាញ់របស់មនុស្សឬទេ? ដូច្នេះ តើអ្នកគួរតែធ្វើអ្វី? ស្រឡាញ់ព្រះជាម្ចាស់យ៉ាងក្លាហាន ដោយគ្មានលាក់ទុក ហើយមើលពីអ្វីដែលព្រះជាម្ចាស់ធ្វើចំពោះអ្នក។ មើលឱ្យឃើញថា តើទ្រង់នឹងសម្លាប់អ្នកឬអត់។ សរុបមក កិច្ចការនៃការស្រឡាញ់ព្រះជាម្ចាស់ គឺមានសារៈសំខាន់ជាងការចម្លង និងការសរសេរអ្វីមួយសម្រាប់ព្រះជាម្ចាស់ទៅទៀត។ អ្នកគួរតែផ្ដល់អាទិភាពដល់អ្វីដែលមានសារៈសំខាន់បំផុត នោះទើបជីវិតរបស់អ្នកអាចមានតម្លៃជាងមុន ហើយពេញដោយសេចក្ដីសុខ ហើយបន្ទាប់មក អ្នកគួរតែរង់ចាំ «ការដាក់ទោស» របស់ព្រះជាម្ចាស់សម្រាប់អ្នក។ ខ្ញុំឆ្ងល់ថាតើផែនការរបស់អ្នកនឹងបញ្ចូលនូវការស្រឡាញ់ព្រះជាម្ចាស់ឬអត់។ ខ្ញុំជូនពរឱ្យផែនការរបស់អ្នករាល់គ្នា ក្លាយជាផែនការដែលព្រះជាម្ចាស់សម្រេច ហើយសង្ឃឹមថា ផែនការទាំងនោះ នឹងក្លាយជាការពិតទាំងអស់។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ I

បន្ទាប់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ