១៦. នៅពីក្រោយភាពស្ងៀមស្ងាត់

ខ្ញុំមិនមែនជាអ្នកនិយាយច្រើនទេ ហើយវាមិនញឹកញាប់នោះទេដែលខ្ញុំបើកចំហ និងនិយាយចេញពីចិត្តនោះ។ ខ្ញុំបានគិតជានិច្ចថា នេះគឺដោយសារតែខ្ញុំមានបុគ្គលិកលក្ខណៈជាមនុស្សដែលមិនសូវចេះមាត់ក ប៉ុន្ដែក្រោយពេលដែលខ្ញុំបានឆ្លងកាត់រឿងរ៉ាវនានា ហើយបានឃើញអ្វីដែលបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថាការដែលតែងតែរក្សាទុកនឹងខ្លួនឯង ហើយមិនដែលចែករំលែកយោបល់របស់ខ្លួនម្ដងម្កាល មិនមែនជាមនុស្សដែលមិនសូវចេះមាត់ក និងមិនមែនជាទង្វើដែលមានហេតុផលទេ។ អ្វីដែលលាក់បាំងនៅក្នុងនោះគឺជានិស្ស័យនៃល្បិចកលបែបសាតាំង។

មួយរយៈមុន ខ្ញុំបានចាប់ផ្ដើមបំពេញភារកិច្ចកែសម្រួលឯកសារ។ ខ្ញុំបានឃើញថា បងប្អូនប្រុសស្រីដែលខ្ញុំបានធ្វើការជាមួយពាក់ព័ន្ធនឹងភារកិច្ចកែសម្រួលឯកសារមានបទពិសោធន៍ល្អណាស់។ ពួកគេបានយល់ពីគោលការណ៍នានា និងមានគុណសម្បត្តិល្អណាស់។ គ្រប់គ្នាមានសុភវិនិច្ឆ័យមួយចំនួន ដែលអាចយល់សេចក្ដីពិត ហើយដែលមានទេពកោសល្យពិត និងការរៀនសូត្រដ៏រឹងមាំ។ រឿងនេះធ្វើឱ្យខ្ញុំវិលក្បុងបន្តិចដែរ។ ខ្ញុំមានគុណសម្បត្តិមធ្យម និងមិនមានតថភាពនៃសេចក្ដីពិតឡើយ ដូច្នេះបើខ្ញុំគ្រាន់តែសម្ដែងចេញម្ដងម្កាលនូវយោបល់របស់ខ្ញុំនៅក្នុងការពិភាក្សារបស់ពួកយើង តើនោះមិនដូចជាការព្យាយាមបង្រៀនត្រីឱ្យហែលទឹកទេឬ? វាគ្មានបញ្ហាទេ បើខ្ញុំនិយាយត្រូវ ប៉ុន្តែចុះបើនិយាយមិនត្រូវវិញនោះ គ្រប់គ្នានឹងគិតថាខ្ញុំកំពុងតែសរសើរខ្លួនឯង ខណៈការយល់ដឹងរបស់ខ្ញុំអំពីសេចក្ដីពិតរាក់កំផែល។ ខ្ញុំមានអារម្មណ៍ថា ធ្វើបែបនោះពិតជារឿងគួរឱ្យអាម៉ាស់ណាស់។ ខ្ញុំព្រមានខ្លួនឯងជានិច្ច ឱ្យរក្សាការបន្ទាបខ្លួន ស្ដាប់ច្រើនជាងនិយាយ។ ដូច្នេះហើយ នៅពេលដែលពួកយើងរុករកបញ្ហាជាមួយគ្នា នោះខ្ញុំកម្រចែករំលែកអ្វីដែលខ្ញុំបានគិតណាស់។ មានពេលមួយ នៅពេលដែលខ្ញុំពិតជាបានផ្ដល់យោបល់ ហើយគ្រប់គ្នាឯកភាពថាវាមិនមែនជាវិធីដ៏ត្រឹមត្រូវ នោះខ្ញុំមានអារម្មណ៍បាក់មុខមែនទែន ហើយមានអារម្មណ៍ដូចជាខ្ញុំមិនគួរប្រញាប់បញ្ចេញយោបល់ ឬខ្ញុំមិនគួរនិយាយចេញ ដែលធ្វើឱ្យខ្លួនឯងឆ្កួតឡប់អ៊ីចឹងសោះ។ ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំត្រូវដំណើរការដោយការប្រុងប្រយ័ត្ន និងរក្សាទុកតែនឹងខ្លួនឯង។ នៅក្នុងការពិភាក្សាបន្ទាប់ពីនោះ ខ្ញុំបានធ្វើឱ្យប្រាកដថា ខ្ញុំមិនស្ម័គ្រចិត្តនិយាយអ្វីដែលខ្ញុំបានគិតឡើយ ដោយទុកឱ្យអ្នកដទៃនិយាយជាមុន។

ក្រោយមក បងស្រីម្នាក់ដែលមានគុណសម្បត្តិល្អគួរសម និងពិតជាយល់បានជ្រៅជ្រះ បានចូលរួមក្នុងក្រុមរបស់ពួកយើង ហើយគាត់ត្រូវបានចាត់តាំងឱ្យធ្វើកិច្ចការជាមួយខ្ញុំ។ ម្ដងនោះ នៅពេលដែលពួកយើងកំពុងតែជជែកគ្នាអំពីបញ្ហាមួយ ខ្ញុំមានយោបល់ខ្លះដែលខ្ញុំចង់ចែករំលែក ប៉ុន្តែក្រោយមក ខ្ញុំបារម្ភថា បើការគិតរបស់ខ្ញុំខុស ហើយអ្វីដែលខ្ញុំនិយាយមិនអាចគាំទ្រដល់ការពិនិត្យពិច័យបាន នោះបងស្រីថ្មីនេះអាចគិតថា ខ្ញុំជាមនុស្សធម្មតា និងគ្មានបទពិសោធន៍ឡើយ ហើយខ្ញុំនឹងត្រូវបានលាតត្រដាងនូវលក្ខណៈពិតរបស់ខ្ញុំ។ នោះតើខ្ញុំនឹងធ្វើអ្វី ប្រសិនបើគាត់ចាប់ផ្ដើមមើលងាយខ្ញុំ? ខ្ញុំបានសម្រេចចិត្តបំភ្លេចរឿងនេះ ហើយគ្រាន់តែស្ដាប់អ្វីដែលគាត់ត្រូវនិយាយប៉ុណ្ណោះ។ ខណៈដែលពួកយើងបានពិភាក្សាអំពីបញ្ហានេះនៅពីរបីថ្ងៃបន្ទាប់ ខ្ញុំកម្រចែករំលែកការយល់ឃើញណាមួយរបស់ខ្ញុំណាស់ ប៉ុន្តែគ្រាន់តែចូលរួមជាមួយអ្វីដែលគាត់និយាយ ដោយគិតថា ធ្វើបែបនោះនឹងមិនធ្វើឱ្យខ្ញុំអាម៉ាស់ និងធ្វើឱ្យអ្វីៗកាន់តែងាយស្រួល។ ដោយសារតែខ្ញុំមិនបាននិយាយច្រើន នោះមជ្ឈដ្ឋានការសហការរបស់ពួកយើង មានអារម្មណ៍ដូចជាអាប់អួរបន្តិច។ ពេលខ្លះនៅពេលដែលគាត់បានជួបប្រទះបញ្ហា ហើយខ្ញុំមិនចែករំលែកការយល់ឃើញរបស់ខ្ញុំ នោះពួកយើងគ្រាន់តែជាប់គាំងលើបញ្ហានោះប៉ុណ្ណោះ។ ផលិតភាពការងាររបស់ពួកយើង ពិតជាទាប ហើយការរីកចម្រើននៃកិច្ចការទូទៅត្រូវបានជាប់គាំង។ ខណៈពេលវេលាចេះតែដើរទៅមុខ នោះខ្ញុំកាន់តែនិយាយតិចទៅៗ ហើយសូម្បីតែខ្ញុំពិតជាមានយោបល់ក៏ដោយ ក៏ខ្ញុំគ្រាន់តែបង្វែរវានៅក្នុងគំនិតរបស់ខ្ញុំម្ដងហើយម្ដងទៀតប៉ុណ្ណោះ ហើយពិបាកនឹងហើបមាត់ណាស់។ ខ្ញុំមានអារម្មណ៍បាក់ទឹកចិត្ត ហើយខ្ញុំមិនអាចសម្រេចបានលទ្ធផលច្រើនពីអ្វីមួយនៅក្នុងភារកិច្ចរបស់ខ្ញុំឡើយ។ ខ្ញុំជាប់គាំងនៅក្នុងសភាពបែបនោះ ដោយមានអារម្មណ៍ចម្លែក និងជួបបញ្ហា។ គឺពេលនេះហើយដែលខ្ញុំចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន ដោយនិយាយថា «ព្រះជាម្ចាស់ ទូលបង្គំមិនអាចមានអារម្មណ៍ណាមួយអំពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងភារកិច្ចរបស់ទូលបង្គំឡើយនៅប៉ុន្មានថ្ងៃមកនេះ ហើយទូលបង្គំពិបាកនឹងរីកចម្រើននៅក្នុងកិច្ចការរបស់ទូលបង្គំណាស់។ ទូលបង្គំមិនដឹងថានិស្ស័យពុករលួយណាមួយដែលទូលបង្គំកំពុងតែរស់នៅ ដែលធ្វើឱ្យទ្រង់ស្អប់ឡើយ សូមទ្រង់ដឹកនាំទូលបង្គំឱ្យស្គាល់ខ្លួនឯងផង»។ ថ្ងៃមួយ នៅពេលដែលខ្ញុំកំពុងឆ្លុះបញ្ចាំងពីខ្លួនឯងនៅក្នុងការថ្វាយបង្គំរបស់ខ្ញុំ នោះពាក្យ «រប៉ិលរប៉ូច» បានលេចឡើងនៅក្នុងគំនិតរបស់ខ្ញុំភ្លាម។ ខ្ញុំបានរកឃើញចំណុចនេះនៅក្នុងការស្រាវជ្រាវរបស់ខ្ញុំ ដើម្បីរកព្រះបន្ទូលពាក់ព័ន្ធដែលមកពីព្រះជាម្ចាស់៖ «មនុស្សម្នាក់ប្រហែលជាមិនដែលបើកចំហ និងប្រាស្រ័យទាក់ទងនូវអ្វីដែលពួកគេគិត ជាមួយអ្នកដទៃឡើយ។ ហើយគ្រប់អ្វីដែលពួកគេធ្វើ ពួកគេមិនដែលពិគ្រោះជាមួយអ្នកដទៃទេ ដោយពួកគេធ្វើទៅតាមគំនិតរបស់ខ្លួនវិញ ដោយហាក់ដូចជាពួកគេប្រុងប្រយ័ត្នខ្លួនឯងពីអ្នកដទៃគ្រប់ជំហាន។ ពួកគេដាក់កំហិតខ្លួនឯងយ៉ាងតឹងរ៉ឹងតាមដែលអាចធ្វើទៅបាន។ តើនេះមិនមែនជាមនុស្សមានល្បិចកល្បទេឬ? ឧទាហរណ៍៖ ពួកគេមានគំនិតមួយ ដែលពួកគេមានអារម្មណ៍ថាជាគំនិតប្រសើរ ហើយគិតថា «សម្រាប់ឥឡូវនេះ ខ្ញុំនឹងរក្សាទុកវាដោយខ្លួនឯង។ ប្រសិនបើខ្ញុំចែករំលែកវា អ្នករាល់គ្នាអាចប្រើវា ហើយលួចគំនិតរបស់ខ្ញុំ។ ខ្ញុំនឹងមិនឲ្យអ្នកដទៃប្រសើរជាងនោះទេ» ឬប្រសិនបើមានអ្វីមួយដែលពួកគេមិនយល់ច្បាស់ ពួកគេនឹងគិតថា៖ «ខ្ញុំនឹងមិននិយាយអ្វីទេឥឡូវនេះ។ តើមានអ្វីកើតឡើងប្រសិនបើខ្ញុំនិយាយ ហើយមាននរណាម្នាក់និយាយអ្វីដែលប្រសើរជាងខ្ញុំ អ៊ីចឹងខ្ញុំមិនដូចជាមនុស្សល្ងីល្ងើទេឬ? គ្រប់គ្នានឹងឃើញតាមរយៈការដែលខ្ញុំនិយាយ ហើយមើលឃើញភាពកំសោយរបស់ខ្ញុំចំពោះការនេះ។ ខ្ញុំមិនគួរនិយាយអ្វីទាំងអស់»។ ដូច្នេះមិនថាជាទស្សនៈ ឬហេតុផលអ្វីក៏ដោយ មិនថាជាកត្តាជម្រុញអ្វីក៏ដោយ ក៏ពួកគេខ្លាចមនុស្សគ្រប់គ្នានឹងឃើញនូវភាពកំសោយពួកគេដែរ។ ពួកគេតែងតែចូលទៅកាន់គ្នាគេ និងធ្វើកាតព្វកិច្ចផ្ទាល់ខ្លួនគេ ធ្វើរឿងរ៉ាវ និងព្រឹត្តិការណ៍នានា ដោយប្រើទស្សនៈ និងឥរិយាបថបែបនេះ។ តើនេះជានិស្ស័យបែបណាទៅ? ជានិស្ស័យវៀចវេរ បោកបញ្ឆោត និងអាក្រក់» («មានតែតាមរយៈការអនុវត្តនូវសេចក្តីពិតប៉ុណ្ណោះ ទើបអាចធ្វើឲ្យមនុស្សមានភាពជាមនុស្សធម្មតាបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលនេះ បានធ្វើឱ្យខ្ញុំពិបាកចិត្ត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងសភាពពិតរបស់ខ្ញុំយ៉ាងឥតខ្ចោះ ហើយពាក្យ «និស្ស័យវៀចវេរ បោកបញ្ឆោត និងអាក្រក់» ពិតជាគួរឱ្យព្រួយបារម្ភ និងធ្វើឱ្យខ្ញុំខ្វល់ខ្វាយ។ ខ្ញុំបានគិតអំពីរបៀបដែលថា តាមរយៈការមិននិយាយដោយផ្ទាល់ ឬការសម្ដែងចេញនូវយោបល់របស់ខ្ញុំម្ដងម្កាល ទោះបីជាវាមានអារម្មណ៍ថា ខ្ញុំជាមនុស្សសមហេតុផលក៏ដោយ ក៏តាមពិតទៅ ខ្ញុំពេញដោយល្បិចកលដែរ។ ខ្ញុំមានការយល់ឃើញ និងយោបល់ផ្ទាល់ខ្លួនអំពីបញ្ហាដែលពួកយើងបានជួបប្រទះ ប៉ុន្តែនៅពេលដែលខ្ញុំមិនមានអារម្មណ៍ច្បាស់ទាំងស្រុងលើអ្វីមួយ នោះខ្ញុំខ្លាចមានអ្វីដែលខ្ញុំបាននិយាយត្រូវបានបដិសេធ ខ្លាចបាក់មុខ និងខ្លាចអ្នកដទៃមើលងាយ។ ដូច្នេះ ខ្ញុំទប់ខ្លួនឯង ដំបូងឡើយ យល់នូវអ្វីដែលអ្នកដទៃបានគិត ហើយក្រោយមក ដកយកគំនិតអ្នកដទៃ។ តើនោះមិនមែនជាការរប៉ិលរប៉ូច និងមានល្បិចកលទេឬ? ខ្ញុំតែងតែគិតថា វាប្រើបានតែចំពោះមនុស្សនៅក្នុងសង្គមដែលប្រើប្រាស់ល្បិចកលជានិច្ច ដែលវៀចវេរ និងមានឧបាយកលប៉ុណ្ណោះ។ មិត្តភក្ដិ និងសហការីរបស់ខ្ញុំទាំងអស់ដែលនៅក្នុងលោកិយបានយល់ស្របថា ខ្ញុំគឺជាបុគ្គលដែលគ្មានល្បិចកលឡើយ ថាខ្ញុំមិនមានបំណងចិត្តដែលលាក់បាំងនៅក្នុងសកម្មភាពរបស់ខ្ញុំឡើយ។ ខ្ញុំតែងតែស្អប់មនុស្សដែលរប៉ិលរប៉ូចដូចសត្វអន្ទង់ ដែលព្យាយាមឥតឈប់ឈរដើម្បីមើលបំណាំគេឡើយ។ ខ្ញុំមិនដែលគិតថាខ្លួនឯងដូច្នោះឡើយ។ ប៉ុន្តែក្រោយមកខ្ញុំបានឃើញថា ទោះបីជាខ្ញុំមិននិយាយកុហកដោយត្រង់ៗ ហើយខ្ញុំមិនធ្វើអ្វីមួយដែលពិតជាដូចមនុស្សទាំងនោះក៏ដោយ ក៏ខ្ញុំនៅតែត្រូវបានដឹកនាំដោយធម្មជាតិដ៏មានល្បិចកលរបស់ខ្ញុំដែរ។ ខ្ញុំប្រុងប្រយ័ត្នក្នុងការដឹងពីអ្វីៗគ្រប់យ៉ាងដែលខ្ញុំបាននិយាយ និងធ្វើ ហើយខ្ញុំគ្រាន់តែទៅនឹងគេនឹងឯងប៉ុណ្ណោះ ដោយខ្លាចគេមើលមកថា ខ្ញុំមិនមានសមត្ថភាព និងខ្លាចមនុស្សមើលឃើញពីលក្ខណៈពិតរបស់ខ្ញុំ។ នៅគ្រប់ជំហាន គឺខ្ញុំមិនស្មោះត្រង់ឡើយ ដោយក្លែងបន្លំខ្លួនដើម្បីការពារកេរ្ដិ៍ឈ្មោះរបស់ខ្ញុំ។ ប្រឈមមុខនឹងការលំបាកនានានៅក្នុងភារកិច្ចរបស់ខ្ញុំ នោះខ្ញុំមិនដែលចែករំលែកពីអ្វីដែលខ្ញុំបានគិតម្ដងម្កាលឡើយ ប៉ុន្ដែខ្ញុំមានល្បិចកល ហើយបោកបញ្ឆោត ដោយលាក់បាំងយោបល់របស់ខ្លួន ហើយកម្របញ្ចេញគំនិតចំពោះផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ណាស់។ ទីបំផុត ខ្ញុំបានដឹងថា ខ្ញុំពិតជាមនុស្សរប៉ិលរប៉ូច និងមានល្បិចកល។ ខ្ញុំតែងតែគិតថា ការមិនក្លាយជាអ្នកនិយាយច្រើន គឺជាបុគ្គលិកលក្ខណៈរបស់ខ្ញុំ ខ្ញុំពិតជាមិនបានវិភាគអំពីនិស្ស័យបែបសាតាំង ដែលនៅពីក្រោយបញ្ហានេះឡើយ។ មានតែដូច្នោះទេ ទើបខ្ញុំឃើញថា ខ្ញុំស្គាល់ខ្លួនឯងខ្សោយពេកហើយ។

ខ្ញុំបានអានព្រះបន្ទូលមួយខទៀត ដែលពិតជាបានជួយខ្ញុំអំពីអ្វីៗដែលមានល្បិចកល។ ព្រះជាម្ចាស់មានបន្ទូលថា៖ «សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាធម្មជាតិនៃជីវិតរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ភាពល្អប្រសើរនៃទំនៀមទំលាប់វប្បធម៌បុរាណមកអប់រំមនុស្ស បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហីនវិនាស ហើយនៅទីបំផុតគេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ ... នៅតែមានថ្នាំពុលអាក្រក់ជាច្រើននៅក្នុងជីវិតរបស់មនុស្ស ពួកគេមិនមានសេចក្តីពិតទាល់តែសោះនៅក្នុងកិរិយាមាយាទ និងអាកប្បកិរិយារបស់ពួកគេ។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយថ្នាំពុលនៃនាគដ៏ធំមានសម្បុរក្រហមដែលមកពីសាតាំង ហើយគ្រប់អ្វីៗដែលហូរចេញមកពីឆ្អឹង និងឈាមរបស់គេគឺសុទ្ធតែចេញមកពីសាតាំង។ ... មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចមើលឃើញថា ធម្មជាតិរបស់គេ គឺពុករលួយ អាក្រក់ ហើយប្រតិកម្មនិយម និងត្រូវបានបំពេញ និងបំពុលដោយទស្សនវិជ្ជារបស់សាតាំង គឺជាធម្មជាតិដែលក្បត់នឹងព្រះជាម្ចាស់ទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងយ៉ាងច្បាស់ទៅកាន់ជម្រៅដ៏ជ្រៅបំផុតនៃដួងចិត្តរបស់ខ្ញុំ។ ខ្ញុំបានឃើញថា កន្លងមក ខ្ញុំកំពុងតែប្រកាន់ខ្ជាប់ទស្សនៈវិជ្ជាបែបសាតាំងដែលថា៖ «ចូរបើកត្រចៀករបស់អ្នក ហើយបិទមាត់របស់អ្នក» និង «ការនៅស្ងៀមគឺជាមាស ហើយអ្នកដែលនិយាយច្រើនមានកំហុសច្រើន»។ តាមរយៈការក្លាយជា «វិទ្យុទទួលសម្លេង» ជាជាង «ប្រដាប់បំពងសម្លេង» ជាមួយអ្នកដទៃ នោះខ្ញុំមិនត្រូវបង្ហាញភាពទន់ខ្សោយរបស់ខ្ញុំ ឬធ្វើដូចជាឆ្កួតឡប់ឡើយ។ ដោយការលាក់បាំងអ្វីដែលខ្ញុំចង់និយាយ នោះទស្សនៈខុសឆ្គងរបស់ខ្ញុំ នឹងមិនដែលបញ្ចេញមកឡើយ ដូច្នេះពិតណាស់ គ្មាននរណាម្នាក់អាចចាប់កំហុសរបស់ខ្ញុំ ឬមិនយល់ស្របជាមួយខ្ញុំឡើយ។ តាមវិធីនោះ ខ្ញុំមានអារម្មណ៍សុវត្ថិភាព ហើយធ្វើបែបនោះ កាន់តែអូសទាញខ្ញុំថា ការដើរតាមគំនិតដែលថា «ការនៅស្ងៀមគឺជាមាស» និង «ចូរបើកត្រចៀករបស់អ្នក ហើយបិទមាត់របស់អ្នក» គឺជាវិធីដ៏វ័យឆ្លាតបំផុតដើម្បីរស់នៅក្នុងលោកិយនេះ។ បន្ទាប់ពីការទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំនៅតែមិនអាចធ្វើអ្វីបាន ក្រៅពីបន្តឱ្យរឿងទាំងនេះបញ្ជាការប្រាស្រ័យទាក់របស់ខ្ញុំជាមួយបងប្អូនប្រុសស្រី ខ្ញុំមានអារម្មណ៍ថា ដរាបណាខ្ញុំមិននិយាយច្រើន ឬនៅបន្តបិទមាត់របស់ខ្ញុំ នោះគ្មាននរណាម្នាក់អាចរកឃើញអំពីបរាជ័យ និងចំណុចខ្សោយផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ ហើយខ្ញុំអាចការពារមុខមាត់របស់ខ្ញុំបាន។ ខ្ញុំរស់ដោយទស្សនៈវិជ្ជាបែបសាតាំងទាំងនេះ ហើយនៅពេលដែលខ្ញុំចង់ចែករំលែកការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ នោះខ្ញុំតែងតែគិតគូរការខាត និងការចំណេញ ព្រមទាំងអ្វីដែលមនុស្សដទៃនឹងគិត។ បើខ្ញុំគិតថាមានឱកាសដែលខ្ញុំអាចធ្វើឱ្យខ្លួនឯងអាម៉ាស់ នោះខ្ញុំជ្រើសរើសទៅរកផ្លូវដែលសុវត្ថិភាព ដោយមិននិយាយ ឬមិនធ្វើអ្វីឡើយ។ ថ្នាំពុលរបស់សាតាំងទាំងនេះ បានធ្វើឱ្យខ្ញុំកាន់តែរប៉ិលរប៉ូច និងមានល្បិចកល ហើយធ្វើឱ្យខ្ញុំខ្វល់ខ្វាយ និងប្រយ័ត្នប្រយែងចំពោះអ្នកដទៃកាន់តែច្រើនឡើងគ្រប់ពេលវេលា។ ខ្ញុំមិនផ្ដួចផ្ដើមគំនិតដើម្បីប្រាស្រ័យទាក់ទង ឬចាប់ផ្ដើមឡើយ ហើយកិច្ចការរបស់ខ្ញុំជាមួយអ្នកដទៃពិតជាគួរឱ្យធុញថប់ និងគ្មានអ្វីប្រែប្រួលឡើយ។ គ្មានផ្លូវដែលខ្ញុំអាចធ្វើការងារដ៏គប្បីនៅក្នុងភារកិច្ចរបស់ខ្ញុំតាមវិធីនោះឡើយ។

ដោយទទួលស្គាល់ពីរឿងនេះ នោះខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ដោយការអធិស្ឋាន សុំឱ្យទ្រង់ដឹកនាំខ្ញុំដោះស្រាយបញ្ហានៃនិស្ស័យពុករលួយរបស់ខ្ញុំនេះ។ បន្ទាប់មក ខ្ញុំបានប្រឹងប្រែងប្រកបដោយមនសិការ នៅក្នុងការពិភាក្សាជាមួយបងប្អូនប្រុសស្រី ដើម្បីងាកចេញពីបំណងចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ និងចាប់ផ្ដើមបញ្ចេញគំនិតផ្ទាល់ខ្លួន ដោយគ្មានការបារម្ភអំពីផលប៉ះពាល់របស់វាចំពោះខ្ញុំឡើយ។ ដោយមានគំនិតដែលមិនអភិវឌ្ឍបានល្អ ខ្ញុំចែករំលែកទៅកាន់បងប្អូនប្រុសស្រី សម្រាប់ការជជែកដេញដោល និងការសន្ទនាដែរ។ នៅពេលដែលពួកយើងជួបប្រទះការលំបាកនៅក្នុងភារកិច្ចរបស់ពួកយើង នោះគ្រប់គ្នានឹងអធិស្ឋាន ព្រមទាំងស្វែងរកជាមួយគ្នា គ្រប់គ្នាប្រស្រ័យទាក់ទងជាមួយគ្នា។ ពួកយើងអាចរកឃើញផ្លូវមួយឆ្ពោះទៅមុខតាមវិធីនេះ។ ប៉ុន្តែចាប់តាំងពីខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំងរួចមក ក៏នៅមានពេលជាច្រើនដែលខ្ញុំមិនអាចធ្វើអ្វីបាន ក្រៅពីធ្វើសកម្មភាពស្របទៅតាមនិស្ស័យពុករលួយរបស់ខ្ញុំឡើយ។ ពេលមួយ នៅក្នុងការពិភាក្សាពាក់ព័ន្ធនឹងបញ្ហាក្នុងភារកិច្ចរបស់ពួកយើង នោះថ្នាក់លើពីរបីនាក់បាននៅទីនោះ។ ខ្ញុំបានគិតក្នុងចិត្តថា «ការបញ្ចេញបញ្ចូលគំនិតទាំងអស់ជាមួយបងប្អូនប្រុសស្រីគឺជារឿងល្អ ប៉ុន្តែដោយមានថ្នាក់លើនៅទីនេះ តើពួកគេនឹងគិតយ៉ាងម៉េចអំពីគុណសម្បត្តិរបស់ខ្ញុំ បើការគិតរបស់ខ្ញុំខុស បើការយល់ឃើញរបស់ខ្ញុំខុសនោះ? ចុះបើពួកគេគិតថា ខ្ញុំមិនសក្ដិសមនឹងភារកិច្ចនេះ ហើយគេទាញខ្ញុំចេញពីក្រុមវិញនោះ តើអ្នកដទៃនឹងគិតបែបណាចំពោះខ្ញុំ? ខ្ញុំនឹងមិនអាចងើបក្បាលទៀតឡើយ»។ ដោយប្រទាញប្រទង់នឹងការបារម្ភទាំងនេះ នោះខ្ញុំមិនបាននិយាយមួយម៉ាត់ឡើយ នៅក្នុងការពិភាក្សាទាំងមូល។ ខណៈដែលពួកយើងរៀបនឹងបញ្ចប់ការពិភាក្សា នោះថ្នាក់លើម្នាក់របស់ខ្ញុំបានសួរខ្ញុំ ពីមូលហេតុដែលខ្ញុំមិននិយាយអ្វីសោះ។ ខ្ញុំពិតជាមានអារម្មណ៍ទើសទាល់ និងខុសឆ្គង ហើយខ្ញុំក៏មិនដឹងនិយាយអ្វីឆ្លើយតបដែរ។ ទីបំផុត ខ្ញុំបាននិយាយថា «នោះគឺជាការបង្ហាញពីនិស្ស័យដ៏មានល្បិចកលរបស់ខ្ញុំ។ ខ្ញុំភ័យខ្លាចថា បើខ្ញុំនិយាយច្រើនពេក នោះខ្ញុំច្បាស់ជាមានកំហុសឆ្គង ដូច្នេះខ្ញុំមិនហ៊ានបើកមាត់របស់ខ្ញុំឡើយ»។ ប៉ុន្តែបន្ទាប់ពីតថភាព នោះខ្ញុំនៅតែមានអារម្មណ៍មិនស្រួលឡើយ។ ទោះបីជាខ្ញុំបានទទួលស្គាល់ពីសេចក្ដីពុករលួយដែលខ្ញុំកំពុងតែបង្ហាញក៏ដោយ តើខ្ញុំនឹងនៅតែធ្វើរឿងដដែលៗនៅពេលក្រោយ ដែលខ្ញុំដឹងខ្លួនថាស្ថិតក្នុងស្ថានភាពប្រភេទនោះទេ? ដោយការឆ្លុះបញ្ចាំងអំពីរឿងនេះ នោះខ្ញុំបានឃើញថា ទោះបីជាខ្ញុំមានចំណេះដឹងពីខ្លួនឯងខ្លះក៏ដោយ ហើយខ្ញុំងើបឡើងប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយការលាតត្រដាងបញ្ហានេះក៏ដោយ ក៏ខ្ញុំនៅតែមិនអាចធ្វើអ្វីបានក្រៅពីរស់នៅស្របតាមនិស្ស័យពុករលួយ នៅចំពោះមុខបញ្ហាឡើយ។ ខ្ញុំពិតជាមិនបានប្រែចិត្ត និងផ្លាស់ប្ដូរឡើយ។ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន ដោយសុំទ្រង់ដឹកនាំខ្ញុំឱ្យស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ៖ «ពួកទទឹងនឹងព្រះគ្រីស្ទជឿថា បើពួកគេតែងតែចូលចិត្តនិយាយ និងបើកចិត្តរបស់ពួកគេចំពោះអ្នកដទៃ នោះគ្រប់គ្នានឹងមើលធ្លុះពួកគេ ហើយឃើញថា ពួកគេគ្មានភាពស៊ីជម្រៅ ប៉ុន្តែគ្រាន់តែមនុស្សធម្មតាប៉ុណ្ណោះ ដូច្នេះហើយគ្រប់គ្នានឹងលែងគោរពពួកគេ។ តើវាមានន័យដូចម្ដេច នៅពេលដែលអ្នកដទៃមិនគោរពពួកគេ? វាមានន័យថា ពួកគេលែងមានទីកន្លែងលេចធ្លោនៅក្នុងចិត្តរបស់អ្នកដទៃទៀតហើយ ហើយថាពួកគេហាក់ដូចជាសាមញ្ញ ធម្មតាដែរ។ នេះជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទមិនចង់ឃើញ។ ហេតុដូច្នេះហើយ នៅពេលដែលពួកគេឃើញម្នាក់ទៀតនៅក្នុងក្រុម ដែលតែងតែលាតត្រដាងខ្លួន និងនិយាយថាពួកគេមានភាពអវិជ្ជមាន និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយនៅក្នុងបញ្ហានោះ ពួកគេបានប្រព្រឹត្តខុសកាលពីម្សិលមិញ ហើយថាថ្ងៃនេះ ពួកគេរងទុក្ខ និងមានការឈឺចាប់ ដោយមិនបានធ្វើជាបុគ្គលល្អ នោះពួកទទឹងនឹងព្រះគ្រីស្ទមិនដែលនិយាយរឿងបែបនេះឡើយ តែបន្តលាក់បាំងពួកវានៅខាងក្នុងយ៉ាងជ្រៅ។ មានមនុស្សមួយចំនួន ដែលនិយាយតិច ដោយសារតែពួកគេមានគុណសម្បត្តិខ្សោយ និងមានគំនិតសាមញ្ញ ហើយមិនមានគំនិតច្រើន ដូច្នេះពាក្យសម្ដីដែលពួកគេនិយាយតិចណាស់។ អ្នកដែលដូចពួកទទឹងនឹងព្រះគ្រីស្ទក៏និយាយតិចដែរ ប៉ុន្តែនេះមិនមែនជាមូលហេតុឡើយ ផ្ទុយទៅវិញ វាជាបញ្ហានៅក្នុងនិស្ស័យរបស់ពួកគេ។ ពួកគេនិយាយតិច នៅពេលដែលពួកគេឃើញអ្នកដទៃ ហើយនៅពេលដែលអ្នកដទៃនិយាយពីបញ្ហា នោះពួកគេមិនផ្ដល់មតិយោបល់យ៉ាងស្រួលៗឡើយ។ ហេតុអ្វីបានជាពួកគេមិនផ្ដល់មតិយោបល់របស់ពួកគេ? ទីមួយ ពួកគេច្បាស់ជាមិនមានសេចក្ដីពិត និងមិនអាចមើលធ្លុះដល់បេះដូងនៃបញ្ហាឡើយ។ ពេលដែលពួកគេនិយាយ ពួកគេបង្កកំហុស ហើយអ្នកដៃនឹងឃើញលក្ខណៈរបស់ពួកគេ។ ដូច្នេះ ពួកគេមានផលប៉ះពាល់ទៅលើភាពស្ងប់ស្ងាត់ និងភាពស៊ីជម្រៅដោយធ្វើឱ្យអ្នកដទៃមិនអាចវាស់ស្ទង់ពួកគេយ៉ាងត្រឹមត្រូវឡើយ ហើយថែមទាំងធ្វើឱ្យអ្នកដទៃគិតថា ពួកគេលេចធ្លោ និងខ្ពស់ត្រដែត។ វិធីនេះ គ្មាននរណាម្នាក់នឹងគិតថាពួកគេឥតបានការឡើយ។ ដោយឃើញពីអាកប្បកិរិយាដ៏ស្រគត់ស្រគុំ និងស្ងប់ស្ងាត់របស់ពួកគេ នោះមនុស្សនឹងសរសើរពួកគេ និងមិនហ៊ានមើលងាយពួកគេឡើយ។ នេះគឺជាការលាក់ពុត និងសេចក្ដីអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ដែលពួកគេមិនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់មតិយោបល់ គឺជាផ្នែក និងជាលក្ខណៈនៃនិស្ស័យរបស់ពួកគេនេះហើយ។ ពួកគេមិនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់មតិយោបល់ មិនមែនដោយសារពួកគេមិនមានមតិយោបល់ឡើយ ពួកគេមានមតិយោបល់ដ៏បិទបាំង និងបំភាន់ ជាមតិយោបល់ដែលមិនស្របនឹងសេចក្ដីពិតទាល់តែសោះ ហើយសូម្បីតែមតិយោបល់មួយចំនួនដែលមិនបញ្ចេញឱ្យឃើញ ក៏ពួកគេមិនផ្ដល់មតិយោបល់ដោយសេរីនោះដែរ មិនថាពួកគេមានមតិយោបល់ប្រភេទណាឡើយ។ ពួកគេមិនផ្ដល់មតិយោបល់ដោយសេរី មិនមែនដោយសារពួកគេខ្លាចអ្នកដទៃអាចយកគុណសម្បត្តិពីមតិយោបល់ឡើយ តែដោយសារពួកគេចង់លាក់ពួកវា។ ពួកគេមិនហ៊ានលាតត្រដាងយ៉ាងចំហនូវមតិយោបល់របស់ពួកគេឡើយ ដោយសារខ្លាចគេឃើញលក្ខណៈរបស់ពួកគេ។ ... ពួកគេស្គាល់ពីទំហំខ្លួនឯង ហើយពួកគេមានការជំរុញចិត្តមួយទៀត ដែលគួរឱ្យអាម៉ាស់ជាងអ្វីទាំងអស់៖ ពួកគេចង់ឱ្យគេគោរព។ តើនោះមិនមែនជារឿងគួរឱ្យស្អប់ខ្ពើមបំផុតទេឬ?» («ពួកគេប្រព្រឹត្តតាមវិធីអាថ៌កំបាំង និងចម្លែក ពួកគេរំលោភបំពាន និងផ្ដាច់ការ ពួកគេមិនដែលធ្វើការប្រកបគ្នាជាមួយអ្នកដទៃ ហើយពួកគេបង្ខំឱ្យអ្នកដទៃស្ដាប់បង្គាប់ពួកគេ» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ រាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នីមួយៗ បានវាយប្រហារខ្ញុំយ៉ាងខ្លាំង។ ខ្ញុំតែងប្រកាន់ខ្ជាប់នឹងគំនិតដែលថា «ការនៅស្ងៀមគឺជាមាស» និង «អ្នកដែលនិយាយច្រើនមានកំហុសច្រើន»។ វាហាក់ដូចជាថា ខ្ញុំគ្រាន់តែការពារមុខមាត់របស់ខ្លួនប៉ុណ្ណោះ ដោយខ្លាចនិយាយអ្វីមួយខុស ហើយខ្លាចត្រូវគេសើចចំអក និងបង្អាប់ ប៉ុន្តែចំណុចសំខាន់នៃបញ្ហានោះគឺថា ខ្ញុំពិតជាចង់ទទួលបានឋានៈនៅក្នុងក្រសែភ្នែករបស់អ្នកដទៃ។ ខ្ញុំចង់បានគ្រប់យ៉ាងដែលខ្ញុំបាននិយាយ គ្រប់យ៉ាងដែលខ្ញុំបានសម្ដែងចេញ ដើម្បីទទួលបានការសរសើរ និងការទទួលស្គាល់ពីអ្នកដទៃ ដើម្បីឱ្យពួកគេផ្តល់ «មេដៃ»។ ដោយហេតុនោះ ទើបខ្ញុំមិនប៉ិនប្រសប់ ហើយក្លែងបន្លំខ្លួនឯង តែងតែប្រើប្រាស់ខួរក្បាល អំពល់តែទៅលើគ្រប់យ៉ាងដែលខ្ញុំបាននិយាយ និងបានធ្វើ ដើម្បីឱ្យខ្ញុំមើលទៅដូចជាបុគ្គលដែលចេះគិតគូរ និងយល់ជ្រៅជ្រះអ៊ីចឹង។ នៅក្នុងការពិភាក្សាជាមួយថ្នាក់លើ ខ្ញុំគ្របដណ្ដប់យ៉ាងពិសេសដោយការការពារមុខមាត់ និងឋានៈរបស់ខ្ញុំ ដូច្នេះខ្ញុំមិនហ៊ានចែករំលែកទស្សនៈរបស់ខ្ញុំឡើយ ដោយគិតថា បើទស្សនៈនោះត្រឹមត្រូវ នោះនឹងគ្មានបញ្ហាទេ ប៉ុន្តែបើមិនត្រូវវិញនោះ ខ្ញុំនឹងបើកសម្ដែងពីភាពខ្វះការយល់ដឹងរបស់ខ្ញុំមិនខាន។ ដូច្នេះបើថ្នាក់លើមិនចាប់អារម្មណ៍ ហើយខ្ញុំបានបាត់បង់ភារកិច្ចរបស់ខ្ញុំ នោះឋានៈរបស់ខ្ញុំនៅក្នុងចំណោមមនុស្សគ្រប់គ្នាផ្សេងទៀត នឹងត្រូវបានបំផ្លាញទាំងស្រុងមិនខាន។ ដោយមានបំណងចិត្តដ៏អាក្រក់ទាំងនេះ នោះខ្ញុំគ្រាន់តែបិទមាត់របស់ខ្ញុំប៉ុណ្ណោះ ដោយខ្លាចថា ការបញ្ចេញគំនិត និងទស្សនៈរបស់ខ្ញុំ មិនហ៊ានសូម្បីតែនិយាយសាមញ្ញថា «ខ្ញុំមិនច្បាស់ថា ខ្ញុំយល់រឿងនេះឬអត់» ឡើយ។ រឿងនោះគួរឱ្យស្អប់ និងគួរឱ្យអាម៉ាស់ខ្លាំងណាស់! ខ្ញុំបានដឹងថា នៅក្នុងការសហការរបស់ខ្ញុំជាមួយអ្នកដទៃនៅក្នុងភារកិច្ចរបស់ខ្ញុំ និងនៅក្នុងការប្រាស្រ័យទាក់ទងប្រចាំថ្ងៃជាមួយបងប្អូនប្រុសស្រី នោះខ្ញុំស្ងៀមស្ងាត់ និងហាក់ដូចជាមើលពីក្រៅទៅស្មោះត្រង់អ៊ីចឹង ប៉ុន្ដែនៅខាងក្នុងវិញ ខ្ញុំមានល្បិចកល។ ខ្ញុំកំពុងតែលាក់បាំងភាពកខ្វក់របស់ខ្ញុំ ដោយក្លែងបន្លំខ្លួន និងបំភាន់អ្នកដទៃ។ ហើយសូម្បីតែនៅក្នុងការជួបជុំនៅពេលដែលពួកយើងកំពុងប្រកបគ្នាអំពីសេចក្ដីពិត និងនិយាយអំពីបញ្ហាក៏ដោយ ក៏ខ្ញុំនៅតែព្យាយាមយល់ស្របតាមគេតាមឯងដែរ ដោយសង្ឃឹមថានឹងការពារឋានៈ និងមុខមាត់របស់ខ្ញុំនៅក្នុងក្រសែភ្នែករបស់អ្នកដទៃ។ ខ្ញុំស្រឡាញ់មុខមាត់ និងកេរ្ដិ៍ឈ្មោះខ្លួនឯងជាងស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុចរិត ដែលនេះគឺជានិស្ស័យដ៏អាក្រក់ និងមានល្បិចកលទាំងស្រុងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលខ្ញុំកំពុងតែបើកសម្ដែង។ នៅក្នុងការឆ្លុះបញ្ចាំងរបស់ខ្ញុំត្រង់ចំណុចនេះ ខ្ញុំបានឃើញពីគ្រោះថ្នាក់នៃសភាពរបស់ខ្ញុំ។ ខ្ញុំបានគិតអំពីវិធីដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់អ្នកដែលមិនអាចបំពេញបំណងព្រះហឫទ័យរបស់ទ្រង់ នៅក្នុងយុគសម័យនៃព្រះគុណ៖ «បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២៣)។ ខ្ញុំមានសេចក្ដីជំនឿ ប៉ុន្តែខ្ញុំមិនបានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត ហើយខ្ញុំមិនធ្វើសកម្មភាពជាក់ស្ដែង ដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំមិនអាចបើកចំហទៅកាន់បងប្អូនប្រុសស្រី និងមិនអាចស្មោះត្រង់ឡើយ។ ផ្ទុយទៅវិញ ខ្ញុំតែងតែលាក់បាំងផ្នែកមិនល្អរបស់ខ្ញុំ ដោយព្យាយាមគ្រប់យ៉ាងក្នុងការការពារមុខមាត់ និងបំភាន់អ្នកដទៃ ដើម្បីឱ្យពួកគេសរសើរខ្ញុំ។ ខ្ញុំកំពុងតែតតាំងជាមួយនឹងព្រះជាម្ចាស់ដើម្បីឋានៈ ហើយខ្ញុំកំពុងនៅលើផ្លូវរបស់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលប្រឆាំងនឹងព្រះជាម្ចាស់។ ខ្ញុំបានដឹងថា បើខ្ញុំមិនប្រែចិត្តទេ នោះនៅទីបំផុតខ្ញុំនឹងត្រូវបានព្រះជាម្ចាស់កម្ចាត់ចេញមិនខាន។ ទីបំផុត ដោយការយល់ពីបញ្ហានេះ នោះខ្ញុំពេញដោយការស្អប់ចំពោះធម្មជាតិដ៏ពុករលួយរបស់ខ្ញុំ ហើយក៏បានធ្វើឱ្យខ្ញុំឃើញពីហានិភ័យដែលនឹងអាចកើតឡើង ប្រសិនបើនៅបន្តការតាមរកប្រភេទនោះ។ ខ្ញុំត្រូវតែចូលមកចំពោះព្រះជាម្ចាស់ ហើយប្រែចិត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បោះបង់ចោលសាច់ឈាម ហើយយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត។

បន្ទាប់មក នៅពេលដែលខ្ញុំបើកចំហទៅកាន់ បងប្អូនប្រុសស្រីអំពីសភាពរបស់ខ្ញុំ នោះប្អូនស្រីម្នាក់បានផ្ញើអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «នៅពេលដែលមនុស្សបំពេញភារកិច្ចរបស់ពួកគេ ឬបំពេញកិច្ចការណាមួយចំពោះព្រះជាម្ចាស់ នោះចិត្តរបស់ពួកគេត្រូវតែបរិសុទ្ធដូចជាចានទឹកដែលថ្លាឈ្វេង អាកប្បកិរិយារបស់ពួកគេត្រូវតែត្រឹមត្រូវ។ តើអាកប្បកិរិយាប្រភេទណាដែលត្រឹមត្រូវ? មិនថាអ្វីដែលអ្នកកំពុងធ្វើឡើយ អ្នកអាចចែករំលែកជាមួយអ្នកដទៃនូវអ្វីដែលមាននៅក្នុងចិត្តរបស់អ្នក យោបល់ដែលអ្នកអាចមាន។ ប្រសិនបើពួកគេនិយាយថា គំនិតរបស់អ្នកមិនអាចយកជាការបាន ហើយមានការផ្ដល់យោបល់ផ្សេង នោះអ្នកស្ដាប់ ហើយនិយាយថា «យោបល់ល្អ សូមធ្វើតាមហ្នឹងទៅ។ យោបល់របស់ខ្ញុំមិនល្អទេ គឺខ្វះការយល់ដឹងស៊ីជម្រៅ និងមិនរីកចម្រើន។» ចេញពីពាក្យសម្ដី និងទង្វើរបស់អ្នក គ្រប់គ្នានឹងឃើញថា អ្នកមានគោលការណ៍ច្បាស់លាស់នៅក្នុងការប្រតិបត្តិរបស់អ្នក គ្មានភាពងងឹតនៅក្នុងចិត្តរបស់អ្នក ហើយអ្នកធ្វើសកម្មភាព និងនិយាយយ៉ាងស្មោះត្រង់ដោយផ្អែកលើអាកប្បកិរិយានៃភាពស្មោះត្រង់។ អ្នកនិយាយបែបណា ធ្វើបែបនោះ។ បើវាយ៉ាងម៉េច គឺយ៉ាងនោះ។ បើមិនដូច្នោះ គឺមិនដូច្នោះហើយ។ គ្មានល្បិចកល គ្មានការសម្ងាត់ គ្រាន់តែជាបុគ្គលដ៏មានតម្លាភាពប៉ុណ្ណោះ។ តើនោះមិនមែនជាប្រភេទនៃអាកប្បកិរិយាទេឬ? នេះគឺជាអាកប្បកិរិយាមួយចំពោះមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលជាតំណាងនៃនិស្ស័យរបស់បុគ្គលនេះ» («មានតែតាមរយៈការអនុវត្តនូវសេចក្តីពិតប៉ុណ្ណោះ ទើបអាចធ្វើឲ្យមនុស្សមានភាពជាមនុស្សធម្មតាបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះផងដែរ៖ «ព្រះជាម្ចាស់មានបន្ទូលប្រាប់មនុស្សមិនឱ្យបោកបញ្ឆោត និងត្រូវធ្វើអ្វីៗដែលស្មោះត្រង់។ សារៈសំខាន់ដែលព្រះជាម្ចាស់មានបន្ទូលបែបនេះ គឺដើម្បីអនុញ្ញាតឱ្យមនុស្សមានភាពដូចរបស់មនុស្សដ៏ពិត នោះទើបពួកគេមិនមានភាពដូចទៅនឹងសាតាំង ដែលនិយាយដូចសត្វពស់ដែលលូននៅលើដី ដែលតែងតែប្រើសម្ដីបញ្ឆិតបញ្ឆៀង និងធ្វើឱ្យកាន់តែពិបាកយល់អំពីសេចក្ដីពិតនៃបញ្ហា។ មានន័យថា វាត្រូវបាននិយាយដូច្នោះ ទើបទាំងក្នុងពាក្យសម្ដី និងទង្វើ មនុស្សអាចរស់នៅក្នុងជីវិតដែលមានកិត្តិយស និងខ្ពង់ខ្ពស់ ដោយគ្មានផ្នែកងងឹត គ្មានអ្វីមួយដែលគួរឱ្យអាម៉ាស់ ដោយចិត្តស្អាតស្អំ ដោយភាពស្រុះស្រួលគ្នារវាងអ្វីដែលនៅខាងក្រៅ និងអ្វីដែលនៅខាងក្នុង។ ពួកគេនិយាយអ្វីដែលពួកគេគិតនៅក្នុងចិត្តរបស់ពួកគេ ហើយមិនបោកបញ្ឆោតនរណាម្នាក់ ឬបោកបញ្ឆោតព្រះជាម្ចាស់ឡើយ ដោយមិនមានលាក់បាំងអ្វីនៅពីក្រោយខ្នង ប្រកបដោយចិត្តរបស់ពួកគេដែលដូចទៅនឹងដែនដីដ៏បរិសុទ្ធ។ នេះគឺជាវត្ថុបំណងរបស់ព្រះជាម្ចាស់ ដោយតម្រូវឱ្យមនុស្សក្លាយជាមនុស្សស្មោះត្រង់» («មនុស្សគឺជាអ្នកទទួលផលដ៏ធំបំផុតនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានឃើញនៅក្នុងអត្ថបទព្រះបន្ទូលទាំងនេះថា ព្រះជាម្ចាស់សព្វព្រះទ័យមនុស្សស្មោះត្រង់។ បុគ្គលស្មោះត្រង់ គឺសាមញ្ញ និងទៀងត្រង់ ដោយគ្មានការបោកបញ្ឆោត ឬល្បិចកលចំពោះព្រះជាម្ចាស់ឡើយ ហើយពួកគេមិនមានល្បិចកលជាមួយអ្នកដទៃឡើយ។ ពួកគេនិយាយចេញនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ ដោយគ្មានបញ្ចេញបញ្ចូលឡើយ ដើម្បីឱ្យទាំងព្រះជាម្ចាស់ និងមនុស្សអាចឃើញចិត្តដ៏ពិតរបស់ពួកគេ។ នេះគឺជាវិធីដែលបុគ្គលគួរតែសម្ដែងខ្លួន ទៀងត្រង់ និងឥតកិច្ចកល។ បុគ្គលស្មោះត្រង់ស្រឡាញ់សេចក្ដីពិត និងស្រឡាញ់អ្វីៗដែលវិជ្ជាមាន ដូច្នេះ ពួកគេកាន់តែងាយស្រួលក្នុងការទទួលបានសេចក្ដីពិត និងអាចត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍។ ចំណែកខ្ញុំវិញ ខ្ញុំមិនអាចនិយាយពាក្យពិតមួយម៉ាត់ចេញពីចិត្តដោយចេតនារបស់ខ្ញុំ និងនៅក្នុងការសហការជាមួយអ្នកដទៃឡើយ។ គ្មានតម្លាភាពនៅក្នុងការនិយាយ និងសកម្មភាពរបស់ខ្ញុំឡើយ ខ្ញុំលាក់បាំង និងមានល្បិចកល ហើយគ្មានផ្លូវដែលខ្ញុំអាចយល់ និងទទួលបានសេចក្ដីពិតឡើយ។ តាមពិត ព្រះជាម្ចាស់ស្គាល់ពីគុណសម្បត្តិទាំងខាងក្នុងទាំងខាងក្រៅរបស់ខ្ញុំ ក៏ដូចជាកម្រិតនៃការយល់របស់ខ្ញុំពីសេចក្ដីពិតដែរ។ ការក្លែងបន្លំខ្លួនរបស់ខ្ញុំអាចបំភាន់អ្នកដទៃបាន ប៉ុន្តែវាមិនអាចបំភាន់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់អាចឃើញភាពគួរឱ្យស្អប់ និងសេចក្ដីអាក្រក់ ដែលខ្ញុំតែងតែលេងសើច និងមិនស្មោះត្រង់ ដូច្នេះគ្មានផ្លូវដែលទ្រង់នឹងធ្វើកិច្ចការដើម្បីដឹកនាំខ្ញុំឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការយកសេចក្ដីពិតទៅអនុវត្ត តាមព្រះជាម្ចាស់តម្រូវ ហើយក្លាយជាបុគ្គលស្មោះត្រង់ បើកបង្ហាញទៅកាន់អ្នកដទៃ ទោះបីជាការយល់ឃើញរបស់ខ្ញុំខុស ឬអត់ នោះវាមិនគួរឱ្យហត់នឿយសម្រាប់ខ្ញុំឡើយ ហើយវាថ្វាយសេចក្ដីអំណរដល់ព្រះជាម្ចាស់ទៀតផង។ លើសពីនេះទៀត មានតែការបើកមាត់របស់ខ្ញុំទេ ទើបខ្ញុំអាចដឹងថា ខ្ញុំមានកំហុសត្រង់ណា។ ដូច្នេះ មនុស្សដទៃអាចផ្ដល់ការចង្អុលបង្ហាញដល់ខ្ញុំ និងជួយខ្ញុំបាន ដែលជាវិធីតែមួយគត់សម្រាប់ខ្ញុំ ដើម្បីរីកចម្រើនទៅមុខ។ ទោះបីជាវាមានន័យថា ខ្ញុំបាក់មុខបន្តិចក៏ដោយ ក៏វាមានប្រយោជន៍ណាស់សម្រាប់ការយល់ពីសេចក្ដីពិតរបស់ខ្ញុំ និងការរីកចម្រើនរបស់ខ្ញុំនៅក្នុងជីវិត។

កាលពីមុន ខ្ញុំពិតជាមិនដឹងពីវិធីដើម្បីប្រព្រឹត្តខ្លួនឡើយ។ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់យកពួកយើងដោយផ្ទាល់ដៃ ដើម្បីបង្រៀនពួកយើងពីវិធីនិយាយ និងប្រព្រឹត្ត នោះពួកយើងអាចរស់នៅក្នុងភាពដូចទៅនឹងមនុស្សបាន។ ខ្ញុំយល់ពីបំណងព្រះហឫទ័យដ៏ស្មោះរបស់ព្រះជាម្ចាស់ ហើយខ្ញុំមានអារម្មណ៍ពិតជាលើកទឹកចិត្ត ហើយក៏ទទួលបានមាគ៌ានៃការអនុវត្តដែរ។ បន្ទាប់មក នៅពេលដែលធ្វើកិច្ចការជាមួយបងប្អូនប្រុសស្រី ឬប្រាស្រ័យទាក់ទងជាមួយថ្នាក់លើនៅក្នុងភារកិច្ចរបស់ខ្ញុំ នោះខ្ញុំបានចាប់ផ្ដើមធ្វើកិច្ចការដោយបើកចំហ និងមិនលាក់បាំងឡើយ ខ្ញុំឈប់ហួងហែងកេរ្ដិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំទៀតហើយ។ ខ្ញុំបានព្យាយាមចែករំលែកអ្វីដែលខ្ញុំពិតជាបានគិត និងមានភាពទៀងត្រង់ជាមួយបងប្អូនប្រុសស្រី។ ខ្ញុំអាចប្រាប់បងប្អូនប្រុសស្រីយ៉ាងចំហថា គំនិតរបស់ខ្ញុំមិនបានគិតឱ្យបានគ្រប់ជ្រុងជ្រោយល្អឡើយ ប្រាប់ថាការយល់របស់ខ្ញុំរាក់ ឬការគិតរបស់ខ្ញុំសាមញ្ញ ហើយពួកគេអាចកែតម្រូវអ្វីដែលខ្វះខាតបាន។ ការអនុវត្តធ្វើបែបនេះ គឺពិតជាធ្វើឱ្យខ្ញុំមានសេរីភាពមែន។ បន្ថែមលើនោះ ការនិយាយអ្វីមួយខុស មិនមែនជារឿងគួរឱ្យអាម៉ាស់ឡើយ។ តាមពិត ការក្លែងបន្លំខ្លួន និងការបញ្ចេញមុខមាត់ក្លែងក្លាយដើម្បីឱ្យអ្នកដទៃសរសើរខ្ញុំទៅវិញទេ ដែលជាការលាក់ពុត និងគួរឱ្យអាម៉ាស់។ កាលពីយូរលង់មកហើយ ខ្ញុំបានចាប់ផ្ដើមធ្វើកិច្ចការជាមួយបងស្រីម្នាក់ដែលនៅក្នុងក្រុមយូរជាងគេ។ គាត់ធ្វើបានល្អនៅក្នុងកិច្ចការរបស់ពួកយើង ហើយនៅក្នុងការប្រកបគ្នាអំពីសេចក្ដីពិត ដូច្នេះខ្ញុំស្ទាក់ស្ទើរ ក្នុងការសម្ដែងចេញនូវទស្សនៈរបស់ខ្ញុំនៅក្នុងកិច្ចការរបស់ខ្ញុំជាមួយគាត់ ដើម្បីមិនឱ្យខ្ញុំបើកសម្ដែងចំណុចខ្សោយរបស់ខ្ញុំ ហើយខ្ញុំហាក់ដូចជាមានហេតុផលជាងមុន។ នៅពេលដែលទស្សនៈនោះលេចចេញមក នោះខ្ញុំដឹងភ្លាមៗថា ខ្ញុំចង់ក្លែងបន្លំខ្លួនម្ដងទៀតហើយ ដូច្នេះខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ហើយបោះបង់ចោលខ្លួនឯង។ ចាប់ពីពេលនោះ នៅក្នុងការពិភាក្សាកិច្ចការរបស់ខ្ញុំ ជាមួយបងស្រីនោះ ខ្ញុំលែងរារាំងខ្លួនឯងហើយ ប៉ុន្តែខ្ញុំស្ម័គ្រចិត្តចែករំលែកការយល់ឃើញរបស់ខ្ញុំ។ ការពិភាក្សាទៅវិញទៅមកទាំងនេះ បានជួយខ្ញុំឱ្យឃើញថា ការយល់ឃើញរបស់ខ្ញុំពិតជាបានការ ឬអត់ ហើយវាអាចមានចំណុចខ្វះខាតត្រង់ណា។ គាត់អាចឃើញចំណុចខ្សោយរបស់ខ្ញុំ ហើយផ្ដល់យោបល់ទៅតាមនោះ។ ការសហការប្រភេទនេះ បានអនុញ្ញាតឱ្យខ្ញុំរីកចម្រើននៅក្នុងកិច្ចការរបស់ខ្ញុំ និងនៅក្នុងពិភពនៃការយល់ពីគោលការណ៍។ បទពិសោធន៍របស់ខ្ញុំគឺថា តាមរយៈការប្រាស្រ័យទាក់ទងយ៉ាងស្ម័គ្រចិត្ត និងការជួបជាមួយអ្នកដទៃ ការក្លាយជាបុគ្គលស្មោះត្រង់ និងការបំពេញភារកិច្ចរបស់ខ្ញុំដោយជួបផ្ទាល់ជាមួយព្រះជាម្ចាស់ នោះភាពខ្មៅងងឹតនៅក្នុងចិត្តរបស់ខ្ញុំ បានរសាត់ទៅបន្តិច ហើយខ្ញុំមានអារម្មណ៍កាន់តែងាយស្រួល។ ខ្ញុំក៏បានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្ញុំកាន់តែល្អ។ ខ្ញុំថ្វាយការអរព្រះគុណដ៏ស្មោះស្ម័គ្រចំពោះការដឹកនាំរបស់ព្រះជាម្ចាស់!

ខាង​ដើម៖ ១៥. បន្ទាប់ពីការកុហក

បន្ទាប់៖ ១៧. គុណសម្បត្តិខ្សោយមិនមែនជាលេសដោះសាឡើយ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ