ជំពូកទី ៤៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល

រាស្ត្ររបស់ខ្ញុំទាំងអស់ដែលបម្រើនៅចំពោះខ្ញុំ គួរតែគិតត្រឡប់ក្រោយវិញអំពីអតីតកាល៖ តើសេចក្ដីស្រឡាញ់របស់អ្នកចំពោះខ្ញុំ មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធដែរឬទេ? តើភក្ដីភាពរបស់អ្នកចំពោះខ្ញុំបរិសុទ្ធនិងស្មោះអស់ពីចិត្តដែរឬទេ? តើអ្នកស្គាល់ខ្ញុំពិតប្រាកដដែរឬទេ? តើនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា ខ្ញុំសំខាន់ប៉ុនណា? តើខ្ញុំបានបំពេញដួងចិត្តរបស់អ្នកទាំងស្រុងដែរឬទេ? តើព្រះបន្ទូលរបស់ខ្ញុំទទួលជោគជ័យប៉ុនណានៅក្នុងខ្លួនអ្នករាល់គ្នា? កុំស្មានថាខ្ញុំភ្លីភ្លើឱ្យសោះ! រឿងទាំងនេះខ្ញុំដឹងច្បាស់ខ្លាំងណាស់! សព្វថ្ងៃនេះ ពេលព្រះសូរសៀងអំពីសេចក្ដីសង្គ្រោះរបស់ខ្ញុំត្រូវបានបន្លឺឡើង តើមានការកើនឡើងនូវសេចក្ដីស្រលាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំខ្លះដែរឬទេ? តើចំណែកនៃភក្ដីភាពរបស់អ្នករាល់គ្នាចំពោះខ្ញុំក្លាយជាបរិសុទ្ធដែរឬទេ? តើអ្នករាល់គ្នាស្គាល់ខ្ញុំបានស៊ីជម្រៅហើយឬនៅ? តើការលើកសរសើរដែលបានធ្វើក្នុងអតីតកាល បានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ការស្គាល់របស់អ្នករាល់គ្នានាពេលសព្វថ្ងៃនេះដែរឬទេ? តើព្រះវិញ្ញាណរបស់ខ្ញុំកាន់កាប់អ្នករាល់គ្នាបានប៉ុន្មាន? តើរូបអង្គរបស់ខ្ញុំកាន់កាប់កន្លែងធំប៉ុនណានៅក្នុងខ្លួនរបស់អ្នករាល់គ្នា? តើព្រះសូរសៀងរបស់ខ្ញុំចាក់ចំចំណុចនៅក្នុងចិត្តរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាពិតជាមានអារម្មណ៍ថា អ្នករាល់គ្នាគ្មានកន្លែងសម្រាប់លាក់បាំងភាពអាម៉ាស់របស់ខ្លួនដែរឬទេ? តើអ្នករាល់គ្នាពិតជាជឿថា អ្នករាល់គ្នាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជារាស្ត្ររបស់ខ្ញុំមែនឬ? ប្រសិនបើអ្នករាល់គ្នាមិនចាប់ភ្លឹកនឹងសំណួរខាងលើនេះទាល់តែសោះ នោះបង្ហាញថា អ្នកកំពុងរកត្រីក្នុងទឹកល្អក់ខ្វល់ ហើយអ្នកនៅទីនោះ ចេះតែរកនឹកថាចាប់ត្រីបានច្រើនប៉ុនណាប៉ុណ្ណោះ លុះដល់ពេលដែលខ្ញុំបានកំណត់ទុកជាមុនចូលមកដល់ នោះអ្នកប្រាកដជានឹងត្រូវផាត់ចោល និងបោះចូលទៅក្នុងជង្ហុកធំជាលើកទីពីរមិនខាន។ ទាំងនេះគឺជាព្រះបន្ទូលដាស់តឿនរបស់ខ្ញុំ ហើយអ្នកណាមើលស្រាលព្រះបន្ទូលទាំងនេះ នឹងត្រូវវាយផ្ដួលដោយការជំនុំជម្រះរបស់ខ្ញុំ ហើយនៅគ្រាដែលពេលបានកំណត់ទុកនោះមកដល់ ពួកគេនឹងជួបគ្រោះមហន្តរាយមិនខាន។ តើវាមិនដូច្នោះទេឬ? តើខ្ញុំនៅតែត្រូវផ្ដល់ឧទាហរណ៍ផ្សេងៗដើម្បីពន្យល់បង្ហាញពីរឿងនេះទៀតដែរឬទេ? តើខ្ញុំត្រូវតែមានព្រះបន្ទូលឱ្យច្បាស់ជាងមុនដើម្បីផ្ដល់ជាឧទាហរណ៍គំរូដល់អ្នករាល់គ្នាទៀតដែរឬទេ? ចាប់តាំងពីគ្រានៃការបង្កើតលោកីយ៍នេះ រហូតមកដល់សព្វថ្ងៃ មនុស្សជាច្រើនបានឈប់ស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ខ្ញុំ ម្ល៉ោះហើយពួកគេក៏ត្រូវបានបណ្ដេញ និងបាត់ចោលពីអូរនៃការសះជារបស់ខ្ញុំ ហើយនៅទីបំផុត រូបកាយរបស់ពួកគេក៏ត្រូវវិនាស ឯវិញ្ញាណរបស់ពួកគេក៏ត្រូវបោះចូលទៅក្នុងស្ថានឃុំព្រលឹង ហើយសូម្បីតែសព្វថ្ងៃនេះ ក៏ពួកគេនៅតែទទួលរងការដាក់ទោសយ៉ាងធ្ងន់ធ្ងរផងដែរ។ មនុស្សជាច្រើនបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំ ប៉ុន្តែពួកគេបានប្រឆាំងទាស់នឹងការបំភ្លឺ និងការស្រាយបំភ្លឺរបស់ខ្ញុំ ហេតុដូច្នេះហើយ ពួកគេក៏ត្រូវបានខ្ញុំទាត់ចោលផងដែរ ហើយក៏ធ្លាក់ក្រោមដែនត្រួតត្រារបស់សាតាំង និងក្លាយជាអ្នកដែលប្រឆាំងនឹងខ្ញុំ។ (សព្វថ្ងៃនេះ អស់អ្នកដែលប្រឆាំងនឹងខ្ញុំដោយផ្ទាល់ ស្ដាប់បង្គាប់តែសេចក្ដីរាក់កំផែលនៃព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ ហើយមិនស្ដាប់បង្គាប់ទម្ងន់នៃព្រះបន្ទូលរបស់ខ្ញុំទេ។) ក៏មានមនុស្សជាច្រើនផងដែរ ដែលពួកគេគ្រាន់តែស្ដាប់ព្រះបន្ទូលដែលខ្ញុំបានថ្លែងកាលពីម្សិលមិញ និងពួកអ្នកដែលបានរក្សាទុក «សំណល់ឥតបានការ» ពីអតីតកាល ហើយមិនឱ្យតម្លៃ «ផល» នៃបច្ចុប្បន្នកាល។ មនុស្សទាំងនេះមិនត្រឹមតែត្រូវសាតាំងចាប់ឃុំខ្លួនប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាមនុស្សមានបាបអស់កល្បជានិច្ច និងបានក្លាយជាសត្រូវរបស់ខ្ញុំថែមទៀតផង ហើយពួកគេក៏ប្រឆាំងនឹងខ្ញុំដោយផ្ទាល់ដែរ។ មនុស្សបែបនេះជារបស់ដែលខ្ញុំត្រូវជំនុំជម្រះតាមទំហំនៃសេចក្ដីក្រោធរបស់ខ្ញុំ ហើយសព្វថ្ងៃនេះ ពួកគេនៅតែខ្វាក់ នៅតែស្ថិតក្នុងគុកងងឹតដដែល (និយាយឱ្យចំគឺថា មនុស្សបែបនេះគឺជាសាកសពដែលរលួយលែងដឹងអ្វី ដែលត្រូវបានគ្រប់គ្រងដោយសាតាំង ពីព្រោះភ្នែករបស់ពួកគេត្រូវបានខ្ញុំគ្របហើយ ខ្ញុំចង់មានន័យថា ពួកគេខ្វាក់ភ្នែក)។ វាជាការល្អក្នុងការផ្ដល់ឧទាហរណ៍ធ្វើជាសេចក្ដីសំអាងដល់អ្នករាល់គ្នាដើម្បីឱ្យអ្នករាល់គ្នារៀនពីវា៖

តាមការលើកឡើងរបស់ប៉ូល អ្នករាល់គ្នានឹងគិតអំពីប្រវត្តិរបស់គាត់ និងរឿងរ៉ាវមួយចំនួនអំពីគាត់ ដែលមិនត្រឹមត្រូវ និងមិនសមស្របជាមួយការពិត។ គាត់ត្រូវបានឪពុកម្ដាយបង្រៀនតាំងតែពីតូច និងទទួលបានជីវិតរបស់ខ្ញុំ ហើយដោយសារការកំណត់ទុកជាមុនរបស់ខ្ញុំ គាត់មានគុណសម្បត្តិដែលខ្ញុំត្រូវការ។ នៅអាយុ ១៩ ឆ្នាំ គាត់បានអានសៀវភៅជាច្រើនអំពីជីវិត ម្ល៉ោះហើយខ្ញុំមិនចាំបាច់រៀបរាប់លម្អិតអំពីរបៀបអ្វីមួយឡើយ ព្រោះគាត់មានគុណសម្បត្តិរួចហើយ ឯខ្ញុំក៏បានបំភ្លឺ និងពន្យល់ហើយដែរ គាត់មិនត្រឹមតែអាចនិយាយដោយមានពន្លឹខាងក្នុងមួយចំនួនអំពីបញ្ហាខាងវិញ្ញាណប៉ុណ្ណោះទេ តែគាត់ថែមទាំងអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំទៀតផង។ ពិតមែនហើយ នេះមិនទាន់ដកចេញនូវកត្តាខាងក្នុង និងខាងក្រៅនៅឡើយទេ។ ទោះយ៉ាងណាក៏ដោយ គាត់មានភាពមិនគ្រប់លក្ខណ៍មួយគឺថា ដោយសារតែទេពកោសល្យរបស់គាត់ ធ្វើឱ្យគាត់ប្រសប់និយាយ និងប្រសប់អួត។ ជាលទ្ធផល ដោយសារតែការមិនស្ដាប់បង្គាប់របស់គាត់ ដែលក្នុងនោះមានដូចជាការធ្វើជាតំណាងឱ្យមហាទេវតាដោយផ្ទាល់ជាដើម នៅពេលខ្ញុំត្រលប់ជាសាច់ឈាមជាលើកដំបូង គាត់បានប្រឹងធ្វើសព្វបែបយ៉ាងដើម្បីផ្គើនប្រឆាំងខ្ញុំ។ គាត់ជាមនុស្សម្នាក់ក្នុងចំណោមពួកអ្នកដែលមិនស្គាល់ពីព្រះបន្ទូលរបស់ខ្ញុំ ហើយកន្លែងរបស់ខ្ញុំដែលនៅក្នុងដួងចិត្តរបស់គាត់បានបាត់អស់ហើយ។ មនុស្សបែបនេះប្រឆាំងនឹងភាពជាព្រះរបស់ខ្ញុំដោយផ្ទាល់ និងត្រូវបានខ្ញុំវាយទម្លាក់ ហើយនៅចុងបញ្ចប់ គេមានតែឱនក្បាល និងសារភាពពីបាបរបស់ពួកគេ។ ហេតុដូច្នេះហើយ បន្ទាប់ពីខ្ញុំបានប្រើចំណុចខ្លាំងរបស់គាត់ហើយ (និយាយឱ្យចំគឺថា ក្រោយពេលគាត់បានធ្វើការថ្វាយខ្ញុំមួយរយៈមក) គាត់ធ្លាក់ចូលក្នុងមាគ៌ាចាស់របស់គាត់ម្ដងទៀត ហើយទោះបីជាគាត់មិនបានស្ដាប់បង្គាប់ព្រះបន្ទូលរបស់ខ្ញុំដោយផ្ទាល់ក្ដី តែគាត់មិនបានស្ដាប់បង្គាប់ការណែនាំ និងការបំភ្លឺពីខាងក្នុងរបស់ខ្ញុំទេ ម្ល៉ោះហើយអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើក្នុងអតីតកាលគឺឥតប្រយោជន៍ ឬនិយាយម៉្យាងទៀតថា មកុដនៃសិរីល្អដែលគាត់បាននិយាយនោះ បានក្លាយជាពាក្យឥតខ្លឹមសារ ដែលជាផលនៃការស្រមើលស្រមៃរបស់គាត់ផ្ទាល់ ដ្បិតសូម្បីតែសព្វថ្ងៃនេះ គាត់នៅតែត្រូវទទួលរងការជំនុំជម្រះរបស់ខ្ញុំ ដោយស្ថិតក្នុងភាពជាប់ឃុំដោយចំណងរបស់ខ្ញុំ។

តាមរយៈឧទាហរណ៍ខាងលើនេះ គេអាចមើលឃើញថា អស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ (ដោយមិនមែនត្រឹមតែប្រឆាំងទាស់នឹងអង្គខាងសាច់ឈាមរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៀតនោះគឺ ប្រឆាំងទាស់នឹងព្រះបន្ទូលរបស់ខ្ញុំ និងព្រះវិញ្ញាណរបស់ខ្ញុំទៀត និយាយឱ្យចំគឺប្រឆាំងនឹង ភាពជាព្រះរបស់ខ្ញុំ) ត្រូវទទួលការជំនុំជម្រះរបស់ខ្ញុំនៅខាងសាច់ឈាមរបស់ពួកគេ ពេលព្រះវិញ្ញាណរបស់ខ្ញុំចាកចេញពីអ្នក ជាពេលដែលអ្នកធ្លាក់ចុះភ្លាមទៅក្រោម ដោយធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹងដោយផ្ទាល់។ ហើយទោះបីជារូបកាយខាងសាច់ឈាមរបស់អ្នកនៅលើផែនដីក៏ដោយ ក៏អ្នកដូចជាមនុស្សម្នាក់ដែលរងទុក្ខដោយសារជំងឺផ្លូវចិត្តដែរ៖ អ្នកបានបាត់បង់ហេតុផលរបស់អ្នក ហើយភ្លាមៗនោះមានអារម្មណ៍ប្រៀបដូចជាសាកសពអ៊ីចឹង រហូតដល់ថ្នាក់អ្នកអង្វរខ្ញុំឱ្យបញ្ចប់សាច់ឈាមរបស់អ្នកដោយមិនបាច់បង្អង់។ អ្នករាល់គ្នាដែលមានវិញ្ញាណ ភាគច្រើនឱ្យតម្លៃខ្លាំងចំពោះកាលៈទេសៈទាំងនេះ ហើយខ្ញុំមិនចាំបាច់រៀបរាប់លម្អិតបន្ថែមទៀតទេ។ កាលពីមុន នៅពេលខ្ញុំធ្វើកិច្ចការក្នុងភាពជាមនុស្សធម្មតា មនុស្សភាគច្រើនបានវាស់ស្ទង់ខ្លួនគេធៀបនឹងសេចក្ដីក្រោធ និងឫទ្ធានុភាពរបស់ខ្ញុំរួចទៅហើយ ព្រមទាំងបានដឹងពីព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ខ្ញុំបន្តិចបន្ដួចខ្លះហើយ។ សព្វថ្ងៃនេះ ខ្ញុំថ្លែងព្រះបន្ទូល និងធ្វើការដោយផ្ទាល់ក្នុងភាពជាព្រះ ហើយក៏នៅតែមានមនុស្សមួយចំនួនដែលនឹងមើលឃើញសេចក្ដីក្រោធ និងការជំនុំជម្រះរបស់ខ្ញុំដោយផ្ទាល់ភ្នែករបស់ពួកគេដដែល។ ជាងនេះទៅទៀត កិច្ចការចម្បងនៃផ្នែកទីពីរក្នុងយុគសម័យនៃការជំនុំជម្រះនេះ គឺដើម្បីឱ្យរាស្ត្ររបស់ខ្ញុំទាំងអស់ដឹងពីកិច្ចការរបស់ខ្ញុំនៅខាងសាច់ឈាមដោយផ្ទាល់ និងដើម្បីឱ្យអ្នករាល់គ្នាបានឃើញពីនិស្ស័យរបស់ខ្ញុំដោយផ្ទាល់។ តែដោយសារខ្ញុំនៅក្នុងសាច់ឈាម នោះខ្ញុំបានព្រះតម្រិះមើលពីចំណុចខ្សោយរបស់អ្នករាល់គ្នា។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមិនចាត់ទុកវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាថាជារបស់លេងនោះទេ ដោយខ្វះការពិចារណាលះបង់ពួកវាទៅឱ្យសាតាំងឡើយ។ វាកាន់តែប្រសើរក្នុងការឱ្យតម្លៃខ្លាំងដល់អ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាមាន ហើយកុំចាត់ទុកវាដូចជាល្បែង ដ្បិតរបស់ទាំងនេះវាទាក់ទងដល់វាសនារបស់អ្នករាល់គ្នា។ តើអ្នករាល់គ្នាពិតជាអាចយល់ពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំឬទេ? តើអ្នករាល់គ្នាមានសមត្ថភាពក្នុងការយល់ពីអារម្មណ៍ពិតរបស់ខ្ញុំឬទេ?

តើអ្នករាល់គ្នាចង់បានព្រះពររបស់ខ្ញុំនៅលើផែនដី ដែលស្រដៀងនឹងព្រះពរនៅលើស្ថានសួគ៌ដែរឬទេ? តើអ្នករាល់គ្នាចង់ស្វែងរកនូវការយល់ដឹងអំពីខ្ញុំ ដែលជាការរីករាយនឹងព្រះបន្ទូលរបស់ខ្ញុំ និងការស្គាល់ខ្ញុំ ថាជារបស់ដែលមានតម្លៃ និងមានន័យបំផុតនៅក្នុងជីវិតរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាពិតជាអាចចុះចូលនឹងខ្ញុំយ៉ាងពេញលេញដោយមិនគិតពីក្ដីសង្ឃឹមផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាពិតជាអាចឱ្យខ្ញុំសម្លាប់អ្នករាល់គ្នា និងដឹកនាំអ្នករាល់គ្នា ដូចជាសត្វចៀមដែរឬទេ? តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដែលមានសមត្ថភាពសម្រេចបានរបស់ទាំងនេះដែរឬទេ? តើវាអាចទៅរួចទេដែលថា អស់អ្នកដែលខ្ញុំព្រមទទួលយក ហើយទទួលបានការសន្យារបស់ខ្ញុំ គឺជាអ្នកដែលទទួលនូវព្រះពររបស់ខ្ញុំ? តើអ្នករាល់គ្នាបានយល់ដឹងពីព្រះបន្ទូលទាំងនេះហើយឬនៅ? ប្រសិនបើខ្ញុំល្បងលអ្នករាល់គ្នា តើអ្នករាល់គ្នាពិតជាអាចដាក់ខ្លួនឯងឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំទាំងស្រុង និងស្ថិតក្នុងការល្បងលទាំងនេះ ហើយស្វែងរកបំណងហឫទ័យរបស់ខ្ញុំ ព្រមទាំងស្គាល់ពីដួងព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? ខ្ញុំមិនប្រាថ្នាឱ្យអ្នករាល់គ្នាអាចនិយាយនូវពាក្យសម្ដីដែលធ្វើឱ្យរំជួលចិត្តច្រើនទេ ឬក៏និទានរឿងដែលធ្វើឱ្យរំភើបច្រើនឡើយ ផ្ទុយទៅវិញខ្ញុំបង្គាប់ឱ្យអ្នកអាចធ្វើបន្ទាល់ល្អៗអំពីខ្ញុំ និងឱ្យអ្នកអាចចូលទៅក្នុងការពិតឱ្យបានពេញលេញ និងស៊ីជម្រៅ។ ប្រសិនបើខ្ញុំមិនបានមានព្រះបន្ទូលដោយផ្ទាល់ទេ តើអ្នកអាចលះបង់គ្រប់យ៉ាងដែលនៅជុំវិញខ្លួនអ្នក និងអនុញ្ញាតឱ្យខ្ញុំប្រើអ្នកបានដែរឬទេ? តើនេះមិនមែនជាតថភាពដែលខ្ញុំតម្រូវទេឬអី? តើអ្នកណាអាចយល់ពីអត្ថន័យនៅក្នុងព្រះបន្ទូលរបស់ខ្ញុំបាន? ប៉ុន្តែខ្ញុំសុំឱ្យអ្នករាល់គ្នាឈប់ព្រួយបារម្ភដោយសារតែក្ដីសង្ស័យ និងសុំឱ្យអ្នកមានភាពសកម្មជាងមុននៅក្នុងច្រកចូលរបស់អ្នករាល់គ្នា ហើយចាប់យល់ពីជម្រៅដ៏ជ្រាលជ្រៅបំផុតនៃព្រះបន្ទូលរបស់ខ្ញុំ។ បែបនេះនឹងបង្ការមិនឱ្យអ្នករាល់គ្នាយល់ច្រឡំពីព្រះបន្ទូលរបស់ខ្ញុំ និងបង្ការមិនឱ្យមានភាពស្រពេចស្រពិលអំពីអត្ថន័យរបស់ខ្ញុំរហូតទៅជាបំពានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំឡើយ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំចំពោះអ្នករាល់គ្នាតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ចូរឈប់គិតពីក្ដីសង្ឃឹមផ្ទាល់ខ្លួនតទៅទៀត ហើយត្រូវធ្វើដូចអ្វីដែលអ្នករាល់គ្នាបានតាំងចិត្តនៅចំពោះព្រះភ័ក្ត្រខ្ញុំ ដើម្បីចុះចូលនឹងការចាត់ចែងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ អស់អ្នកដែលឈរក្នុងដំណាក់របស់ខ្ញុំ គួរតែធ្វើឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយអ្នកគួរតែផ្ដល់នូវអ្វីដែលល្អបំផុតអំពីខ្លួនឯងទៅឱ្យផ្នែកចុងក្រោយនៃកិច្ចការរបស់ខ្ញុំនៅលើផែនដី។ តើអ្នកពិតជាចង់អនុវត្តការទាំងនេះមែនឬទេ?

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ១០៣៖ ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង

បន្ទាប់៖ ជំពូកទី ៥៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ