ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់

ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះជាម្ចាស់ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនមែនសម្រាប់បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងមិនមែនសម្រាប់បុព្វហេតុសុចរិតរបស់មនុស្សទេ នោះព្រលឹងរបស់យើង នឹងមានអារម្មណ៍ថាមិនសមនឹងតម្លៃរបស់អស់អ្នកដែលសុខចិត្តរងទុក្ខដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ឡើយ ហើយកាន់តែគ្មានតម្លៃសមនឹងព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងដែរ។

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សជាតិទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចលួងលោមចិត្តមនុស្សជាតិបាន ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សជាតិ មិនអាចកាត់ផ្ដាច់ចេញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងអនាគតរបស់មនុស្សជាតិជាតិ មិនអាចកាត់ផ្ដាច់ចេញពីគម្រោងការរបស់ព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ កើតឡើងស្របទៅតាមគ្រោងការរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍មួយបាន ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រប់គ្រងដំណើរជីវិតរបស់មនុស្សនេះ។ ប្រសិនបើមនុស្សជាតិចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ ហើយប្រែចិត្ត និងលន់តួបាបនៅចំពោះព្រះជាម្ចាស់ ពុំនោះទេ វាសនា និងទិសដៅរបស់មនុស្សជាតិ នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ។

ចូរត្រឡប់ទៅមើលសម័យដែលណូអេសាងសង់ទូកធំ៖ មនុស្សលោកពុករលួយខ្លាំងណាស់ គេបានវង្វេងចេញពីព្រះពររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ក៏លែងយកព្រះទ័យទុកដាក់ចំពោះគេ រួចគេក៏បានបាត់បង់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ផងដែរ។ ពួកគេរស់នៅក្នុងភាពងងឹត ដោយគ្មានពន្លឺរបស់ព្រះជាម្ចាស់។ ក្រោយមកពួកគេបានប្រាសចាកសីលធម៌ពីកំណើត និងបណ្ដោយខ្លួនឱ្យទៅក្នុងអំពើអគុណធម៌គួរឱ្យខ្ពើមរអើម។ មនុស្សបែបនេះលែងអាចទទួលសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទៀតហើយ។ ពួកគេមិនស័ក្តិសមនឹងមើលឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ដ្បិតពួកគេបានបោះបង់ចោលព្រះជាម្ចាស់ បានបោះបង់ចោលគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានប្រទានឱ្យពួកគេ និងបានបំភ្លេចសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ទៀតផង។ ដួងចិត្តរបស់ពួកគេបានវង្វេងចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ ហេតុនេះ ទើបពួកគេក្លាយទៅជាមនុស្សអសីលធម៌ហួសល្បត់ ជាមនុស្សអមនុស្សធម៌ និងកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក ពួកគេបានដើរខិតកាន់តែជិតទៅរកសេចក្តីស្លាប់ និងធ្លាក់ក្រោមសេចក្តីក្រោធ និងការដាក់ទោសរបស់ព្រះជាម្ចាស់។ មានតែណូអេទេ ដែលថ្វាយបង្គំព្រះជាម្ចាស់ និងអាចជៀសចេញពីអំពើអាក្រក់បាន ហេតុដូច្នេះ ទើបគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងអាចស្ដាប់ឮការណែនាំរបស់ទ្រង់បាន។ គាត់បានសាងសង់ទូកធំនោះ ទៅតាមការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានប្រមូលផ្ដុំគ្រប់សត្វមានជីវិតទាំងអស់នៅទីនោះ។ យ៉ាងនេះ ទើបព្រះជាម្ចាស់បញ្ចេញវិនាសកម្មមកលើពិភពលោកនេះ នៅពេលគ្រប់យ៉ាងបានរៀបចំរួចជាស្រេច។ មានតែណូអេ និងសមាជិកគ្រួសាររបស់គាត់ទាំងប្រាំពីររូបប៉ុណ្ណោះ ដែលរួចជីវិតពីគ្រោះមហន្តរាយនេះ ដ្បិតណូអេថ្វាយបង្គំព្រះយេហូវ៉ា និងជៀសចេញពីអំពើអាក្រក់។

ឥឡូវ ចូរមើលសម័យបច្ចុប្បន្ននេះ៖ មនុស្សសុចរិតដូចជា ណូអេដែលអាចថ្វាយបង្គំព្រះជាម្ចាស់ និងជៀសចេញពីអំពើអាក្រក់លែងកើតទៀតហើយ។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ព្រះជាម្ចាស់នៅតែមានព្រះទ័យសន្ដោសប្រណី ចំពោះមនុស្ស និងនៅតែអត់ទោសដល់ពួកគេដដែល។ ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេចបញ្ជាបេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះជាម្ចាស់ ដោយមិនមានការរារាំងពីអំណាច ឬពីអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នកដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែកត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឱ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបញ្ជាបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឱ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការសុចរិតជាងគេសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងស្អប់ខ្ពើម។ អ្នកអាចជាប្រធានាធិបតី ជាអ្នកវិទ្យាសាស្រ្ត ជាគ្រូគង្វាល ឬជាចាស់ទុំម្នាក់ ប៉ុន្តែមិនថាតួនាទីរបស់អ្នកខ្ពង់ខ្ពស់ប៉ុនណានោះទេ ប្រសិនបើអ្នកពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់អ្នកនៅក្នុងកិច្ចការរបស់ខ្លួន នោះអ្នកនឹងក្លាយជាមនុស្សបរាជ័យជាដរាប ហើយអ្នកនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ ដ្បិតព្រះជាម្ចាស់មិនទទួលយកអ្វីដែលអ្នកធ្វើឡើយ ហើយទ្រង់ពុំចាត់ទុកកិច្ចការរបស់អ្នក ជាកិច្ចការសុចរិត ឬទទួលស្គាល់ថា អ្នកកំពុងធ្វើការដើម្បីជាប្រយោជន៍ដល់មនុស្សលោកឡើយ។ ទ្រង់នឹងមានបន្ទូលថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺធ្វើដើម្បីប្រើចំណេះដឹង និងកម្លាំងរបស់មនុស្ស ដើម្បីរុញច្រានការការពាររបស់ព្រះជាម្ចាស់ចេញពីមនុស្ស ហើយវាត្រូវបានធ្វើឡើងដើម្បីបដិសេធព្រះពររបស់ព្រះជាម្ចាស់។ ទ្រង់នឹងមានបន្ទូលថា អ្នកកំពុងដឹកនាំមនុស្សទៅរកភាពងងឹត ទៅរកសេចក្តីស្លាប់ និងទៅរកការចាប់ផ្ដើមជីវិតដែលគ្មានដែនកំណត់ ដែលមនុស្សបានបាត់បង់ព្រះជាម្ចាស់ និងព្រះពររបស់ទ្រង់។

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹងក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់សម្រាប់ឱ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះសម្រាប់ការថ្វាយបង្គំព្រះជាម្ចាស់ទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះជាម្ចាស់នៅក្នុងចិត្តទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេសូន្យ។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្តសង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងៗទៀត ដែលផ្ទុយទៅនឹងសេចក្តីពិតដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក ដើម្បីបំពេញតាមចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថាព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូរ និងភាពមហិមារបស់ព្រះជាម្ចាស់ទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានពិត និងមានអំណាចត្រួតត្រាលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេស និងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានសារជាតិ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿងសប្បាយ។ ... មានមនុស្សតិចណាស់ដែលគិតថា ខ្លួនមានកាតព្វកិច្ច ក្នុងការស្វែងរកទីកន្លែងដែលព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់គ្រប់គ្រង និងរៀបចំទិសដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចត្រួសត្រាយក្ដីប្រាថ្នារបស់មនុស្សលោកបាន ក៏លែងមានមនុស្សស្គាល់ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏ជួបនឹងទុក្ខព្រួយបែបនេះដែរ។ មិនថា មេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ដ្បិតគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មាននរណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយគ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីភាពទទេស្អាត ដែលធ្វើឱ្យគេរងទុក្ខវេទនាបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្ត ភាពស្រាកស្រាន្ត កត្តាទាំងអស់នេះ អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនៅតែប្រព្រឹត្តបាប និងទួញសោកចំពោះអំពើអយុត្តិធម៌ក្នុងសង្គម ដោយជៀសមិនផុតដែរ។ ចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្ស ដើម្បីរុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់មនុស្ស អាចត្រឹមនាំទៅរកសេចក្ដីទុក្ខព្រួយកាន់តែខ្លាំងឡើង និងធ្វើឱ្យមនុស្សរស់នៅក្នុងអារម្មណ៍ភ័យខ្លាចឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ។ មនុស្សកាន់តែមានការកោតខ្លាចចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេសូន្យ។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានទេ។ មិនថា អ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត អ្នកនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងទិសដៅរបស់មនុស្សលោកបានឡើយ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេសូន្យនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែគ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សលោកមិនត្រឹមតែត្រូវការសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ រស់នៅស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សលោកត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការប្រទានជីវិតពីទ្រង់ ដល់ពួកគេ។ ទាល់តែមនុស្សទទួលបានការប្រទានជីវិតពីព្រះជាម្ចាស់ និងការសង្រ្គោះរបស់ទ្រង់ ពេលនោះទើបសេចក្តីត្រូវការ ការស្រេកឃ្លានក្នុងការរុករក និងភាពទទេស្អាតនៃវិញ្ញាណរបស់មនុស្ស អាចដោះស្រាយបាន។ ប្រសិនបើប្រជាជននៃប្រទេស ឬជាតិសាសន៍មួយ មិនអាចទទួលបានសេចក្តីសង្គ្រោះ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់ទេ ដូច្នេះ ប្រទេស ឬជាតិសាសន៍នោះ នឹងធ្វើដំណើរលើផ្លូវនៃការធ្លាក់ចុះ ឆ្ពោះទៅរកភាពងងឹត និងត្រូវព្រះជាម្ចាស់ធ្វើឱ្យវិនាសសាបសូន្យ។

ប្រហែលបច្ចុប្បន្ននេះ ប្រទេសរបស់អ្នកកំពុងរីកចម្រើន ប៉ុន្តែប្រសិនបើអ្នកអនុញ្ញាតឱ្យប្រជាជនអ្នក វង្វេងចេញពីព្រះជាម្ចាស់ ដូច្នេះ ប្រទេសនោះនឹងត្រូវឃ្លាតឆ្ងាយពីព្រះពររបស់ព្រះជាម្ចាស់។ អរិយធម៌នៃប្រទេសរបស់អ្នក នឹងត្រូវគេជាន់ឈ្លីកាន់តែច្រើនឡើង មិនយូរប៉ុន្មាន មនុស្សនឹងក្រោកឡើងទាស់ទទឹងនឹងព្រះជាម្ចាស់ និងដាក់បណ្ដាសាស្ថានសួគ៌ជាមិនខាន។ ដូច្នេះហើយ វាសនានៃប្រទេសនោះនឹងត្រូវវិនាសហិនហោចទាំងមិនឱ្យមនុស្សដឹង។ ព្រះជាម្ចាស់នឹងលើកប្រទេសដែលមានអំណាចឱ្យខ្ពស់ឡើង ដើម្បីប្រឈមមុខជាមួយប្រទេសនានាដែលព្រះជាម្ចាស់បានដាក់បណ្ដាសា ហើយអាចនឹងកម្ចាត់ប្រទេសទាំងនោះឱ្យអស់ពីផែនដីផង។ ការងើបឡើង និងការធ្លាក់ចុះនៃប្រទេស ឬជាតិសាសន៍មួយ គឺអាស្រ័យត្រង់ថា មេដឹកនាំប្រទេសនោះ ថ្វាយបង្គំព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេដឹកនាំប្រជាជនរបស់ពួកគេឱ្យមានភាពស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ ដែរឬអត់។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ដោយសារមនុស្សដែលស្វែងរក និងថ្វាយបង្គំព្រះជាម្ចាស់ពិតប្រាកដ កាន់តែកម្រ ទើបព្រះជាម្ចាស់ប្រទានការអនុគ្រោះពិសេស ចំពោះប្រទេសនានាដែលយកគ្រីស្ទសាសនា ជាសាសនារបស់រដ្ឋ។ ទ្រង់ប្រមូលផ្ដុំប្រទេសទាំងនោះបញ្ចូលគ្នា ដើម្បីបង្កើតជាជំរុំសុចរិតបណ្ដោះអាសន្នរបស់ពិភពលោក ចំណែកប្រទេសដែលមិនជឿលើព្រះជាម្ចាស់ និងអស់អ្នកណាដែលមិនថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិត នឹងក្លាយជាសត្រូវនៃជំរុំសុចរិតនេះ។ ដោយបែបនេះ ព្រះជាម្ចាស់មិនត្រឹមតែមានកន្លែងមួយនៅក្នុងចំណោមមនុស្សលោក ដើម្បីបំពេញកិច្ចការរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបាននូវបណ្ដាប្រទេសដែលអាចអនុវត្តសិទ្ធិអំណាចសុចរិត ដោយអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្ម និងការដាក់កំហិតលើប្រទេសដែលប្រឆាំងទាស់នឹងទ្រង់។ បើទោះបីជាបែបនេះក្ដី ក៏មានមនុស្សតិចតួចណាស់ ដែលមកថ្វាយបង្គំព្រះជាម្ចាស់ ដ្បិតមនុស្សលោកបានវង្វេងឆ្ងាយខ្លាំងពីទ្រង់ រួចមនុស្សបានបំភ្លេចព្រះជាម្ចាស់ជាយូរមកហើយ។ មានតែប្រទេសដែលអនុវត្តតាមសេចក្តីសុចរិត និងប្រឆាំងទាស់នឹងសេចក្តីទុច្ចរិតទេ ទើបនៅមានវត្តមានលើផែនដី។ ប៉ុន្តែ ការនេះនៅឆ្ងាយពីព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ណាស់ ដ្បិតគ្មានមេដឹកនាំប្រទេសណា នឹងអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើប្រជាជនរបស់ពួកគេឡើយ និងគ្មានគណបក្សនយោបាយណាមួយ ដែលនឹងប្រមូលផ្ដុំប្រជាជនរបស់ខ្លួន ដើម្បីថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់បានបាត់បង់ឋានៈពេញសិទ្ធិរបស់ទ្រង់នៅក្នុងដួងចិត្តនៃគ្រប់បណ្ដាប្រទេស ជាតិសាសន៍ គណបក្សកាន់អំណាចទាំងអស់ និងសូម្បីតែក្នុងដួងចិត្តនៃមនុស្សគ្រប់រូប។ ថ្វីបើអំណាចដ៏សុចរិត មានពិតនៅក្នុងពិភពលោកនេះ តែប្រភេទអំណាចដ៏ផុយស្រួយ ដែលធ្វើឱ្យព្រះគង់ក្នុងដួងចិត្តរបស់គេមិនបាន គឺនៅតែមាន។ ដោយគ្មានព្រះពរពីព្រះជាម្ចាស់ទេ សង្វៀននយោបាយត្រូវធ្លាក់ក្នុងភាពច្របូកច្របល់ និងប្រែជាមិនអាចទប់ទល់នឹងការវាយប្រហារសូម្បីតែមួយ។ សម្រាប់មនុស្សលោក ការដែលគ្មានព្រះពរពីព្រះជាម្ចាស់ គឺដូចជាការដែលគ្មានព្រះអាទិត្យដូច្នោះដែរ។ មិនថាមេដឹកនាំ រួមចំណែកដល់ប្រជាជនរបស់ពួកគេដោយយកចិត្តទុកដាក់យ៉ាងណា មិនថាមនុស្សមានការជួបជុំប្រកបដោយភាពសុចរិតប៉ុន្មានដងនោះទេ ក៏ក្នុងនោះ គ្មានអ្វីនឹងអាចផ្លាស់ប្ដូរកាលៈទេសៈ ឬផ្លាស់ប្ដូរវាសនារបស់មនុស្សជាតិបានដែរ។ មនុស្សជឿថា ប្រទេសមួយដែលប្រជាជនមានចំណីអាហារ និងសម្លៀកបំពាក់ នៅក្នុងប្រទេសដែលពួកគេអាចរស់នៅរួមគ្នាដោយសុខសាន្ត ហើយមានអ្នកដឹកនាំល្អ គឺជាប្រទេសល្អ។ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានគិតដូច្នេះឡើយ។ ទ្រង់ជឿថា ប្រទេសមួយដែលគ្មាននរណាថ្វាយបង្គំទ្រង់ គឺជាប្រទេសដែលទ្រង់ត្រូវធ្វើឱ្យវិនាសហិនហោច។ របៀបគិតគូររបស់មនុស្សលោក គឺខុសគ្នាស្រឡះពីការគិតរបស់ព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើអ្នកដឹកនាំប្រទេសមួយ ពុំថ្វាយបង្គំព្រះជាម្ចាស់ ដូច្នេះវាសនារបស់ប្រទេសនោះ នឹងត្រូវជួបគ្រោះមហន្តរាយ ហើយប្រទេសនោះនឹងគ្មានទិសដៅច្បាស់លាស់ទេ។

ព្រះជាម្ចាស់ពុំចូលរួមក្នុងរឿងនយោបាយរបស់មនុស្សលោកឡើយ តែវាសនារបស់ប្រទេស ឬជាតិសាសន៍មួយ គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង។ ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះ និងសាកលលោកទាំងមូល។ វាសនារបស់មនុស្សលោក និងផែនការរបស់ព្រះជាម្ចាស់ មានការជាប់ពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ហើយគ្មានមនុស្ស គ្មានប្រទេស ឬជាតិសាសន៍ណាមួយត្រូវបានលើកលែងចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សចង់ដឹងពីវាសនារបស់ខ្លួន នោះគេត្រូវមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ ត្រូវធ្វើឱ្យអស់អ្នកណាដែលដើរតាម និងថ្វាយបង្គំទ្រង់ និងថ្វាយបង្គំ ទ្រង់បានរីកចម្រើន និងធ្វើឱ្យអស់អ្នកណាដែលប្រឆាំងទាស់ និងបដិសេធទ្រង់ ជួបការអន់ថយ និងវិនាសហិនហោច។

ចូរនឹកចាំពីដំណើររឿងនៅក្នុងព្រះគម្ពីរ កាលដែលព្រះជាម្ចាស់បំផ្លាញក្រុងសូដុម និងគិតអំពីការដែលប្រពន្ធរបស់ឡុត ក្លាយទៅជាបង្គោលអំបិល។ ចូរត្រឡប់ទៅគិតពីការដែលប្រជាជននៃក្រុងនីនីវេប្រែចិត្តចេញពីអំពើបាបរបស់ខ្លួន ដោយស្លៀកសំពត់ធ្មៃរួចអង្គុយក្នុងផេះ ហើយនឹកឃើញដល់រឿងរ៉ាវដែលបានកើតឡើង ក្រោយពេលពួកយូដា ដំភ្ជាប់ព្រះយ៊េសូវទៅនឹងឈើឆ្កាងកាលពី ២០០០ ឆ្នាំមុន។ ពួកយូដាត្រូវបានបណ្ដេញចេញពីអ៊ីស្រាអែល និងភៀសខ្លួនទៅប្រទេសជាច្រើន នៅជុំវិញពិភពលោក។ មនុស្សជាច្រើនត្រូវបានកាប់សម្លាប់ ហើយជាតិសាសន៍យូដាទាំងមូលត្រូវស្ថិតក្រោមការឈឺចាប់ចំពោះការសាបសូន្យនៃប្រទេសរបស់ខ្លួនដោយឥតព្រៀងទុក។ ពួកគេបានឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវយង់ឃ្នង និងបានញុះញង់ឱ្យមានការដាក់ទោសព្រះជាម្ចាស់។ ពួកគេត្រូវបានបង្កើតឡើង ដើម្បីតបស្នងនូវអ្វីដែលពួកគេបានធ្វើ និងត្រូវបានបង្កើតឡើង ដើម្បីទទួលលទ្ធផលនៃការប្រព្រឹត្តរបស់ពួកគេ។ ពួកគេថ្កោលទោសព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ហេតុដូច្នេះ វាសនារបស់ពួកគេមានតែមួយគត់ គឺត្រូវព្រះជាម្ចាស់ដាក់ទោស។ នេះជាលទ្ធផលដ៏ជូរចត់ និងជាសោកនាដកម្មដែលមេដឹកនាំរបស់ពួកគេបានបង្កមកលើជាតិសាសន៍ និងប្រទេសរបស់ពួកគេ។

សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកលោកិយវិញ ដើម្បីបំពេញកិច្ចការរបស់ទ្រង់។ ទីសំចតដំបូងរបស់ទ្រង់ គឺជាទីគំរូនៃការត្រួតត្រាបែបផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះជាម្ចាស់។ ព្រះជាម្ចាស់ទទួលយកមនុស្សមួយក្រុមដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ទ្រង់ត្រូវបានគណបក្សកាន់អំណាចរបស់ចិនកំពុងតាមប្រម៉ាញ់ដោយប្រើគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខយ៉ាងខ្លាំង និងគ្មានកន្លែងឱ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយមិនអាចស្វែងរកទីជម្រកបាន។ ថ្វីបើបែបនេះក្ដី ក៏ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់បញ្ចេញព្រះសូរសៀងរបស់ទ្រង់ និងផ្សាយដំណឹងល្អ។ គ្មាននរណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់បំពេញគ្រប់កិច្ចការដែលទ្រង់អាចធ្វើបាន ដើម្បីសង្គ្រោះមនុស្សលោកគ្រប់គ្នា។ យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឱ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរំខាន និងធ្វើឱ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត។ ខ្ញុំអង្វរដល់គ្រប់ជាតិសាសន៍ទាំងអស់ គ្រប់ប្រទេសទាំងអស់ និងគ្រប់ឧស្សាហកម្មទាំងអស់ ឱ្យស្ដាប់តាមព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឱ្យសម្លឹងមើលកិច្ចការរបស់ព្រះជាម្ចាស់ និងឱ្យយកចិត្តទុកដាក់លើវាសនារបស់មនុស្សលោក ដើម្បីធ្វើឱ្យព្រះជាម្ចាស់បានបរិសុទ្ធ មានព្រះកិត្តិយសបំផុត ខ្ពង់ខ្ពស់បំផុត និងជាព្រះជាម្ចាស់តែមួយអង្គគត់ដែលមនុស្សថ្វាយបង្គំ និងដើម្បីឱ្យមនុស្សលោកទាំងមូល រស់នៅប្រកបដោយព្រះពររបស់ព្រះជាម្ចាស់ ដូចជាពូជពង្សរបស់អ័ប្រាហាំ ដែលបានរស់នៅក្រោមការសន្យារបស់ព្រះយេហូវ៉ា និងដូចជា អ័ដាម និងអេវ៉ា ជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតមកដំបូងគេ និងបានរស់នៅក្នុងសួនច្បារអេដែន។

កិច្ចការរបស់ព្រះជាម្ចាស់បាចសាចទៅមុខ ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់បន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនស្ដាប់តាមទ្រង់ នឹងត្រូវជួបគ្រោះមហន្តរាយយ៉ាងច្រើនសន្ធឹក និងត្រូវទទួលទោសដែលស័ក្តិសមបំផុត។

ខាង​ដើម៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ

បន្ទាប់៖ ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ