ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IX

ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ (III)

អំឡុងពេលនេះ យើងបាននិយាយអំពីរឿងរ៉ាវជាច្រើនដែលពាក់ព័ន្ធទៅនឹងការស្គាល់ព្រះជាម្ចាស់ ហើយថ្មីៗនេះ យើងបាននិយាយអំពីប្រធានបទមួយ ដែលទាក់ទងនឹងរឿងនេះ និងជាប្រធានបទមួយដែលមានសារៈសំខាន់បំផុត។ តើជាប្រធានបទអ្វីទៅ? (ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ។) វាហាក់ដូចជាចំណុចនានា និងប្រធានរឿងដែលខ្ញុំបានមានបន្ទូល បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ កន្លងមក យើងបាននិយាយអំពីទិដ្ឋភាពមួយចំនួននៃបរិស្ថានសម្រាប់ការរស់នៅ ដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សជាតិ ក៏ដូចជាម្ហូបអាហារជាច្រើនប្រភេទទៀតដែលចាំបាច់សម្រាប់មនុស្សក្នុងការរស់នៅ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ។ តាមពិតទៅ អ្វីដែលព្រះជាម្ចាស់ធ្វើ មិនកំណត់តែចំពោះការត្រៀមរៀបចំបរិស្ថានមួយដើម្បីការរស់នៅរបស់មនុស្ស ឬក៏ដើម្បីត្រៀមរៀបចំម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ អ្វីដែលព្រះជាម្ចាស់ធ្វើគឺជាការសម្រេចបាននូវការដោះស្រាយដ៏អស្ចារ្យមួយនៃកិច្ចការសំខាន់ និងប្រកបដោយអាថ៌កំបាំង ដែលពាក់ព័ន្ធនឹងទិដ្ឋភាព និងវិស័យខុសៗគ្នាជាច្រើន សម្រាប់ការរស់នៅរបស់មនុស្ស និងសម្រាប់ជីវិតរបស់មនុស្សជាតិ។ ទាំងអស់នេះ គឺជាទង្វើរបស់ព្រះជាម្ចាស់។ ទង្វើរបស់ព្រះជាម្ចាស់ទាំងនេះ មិនត្រូវកំណត់ត្រឹមតែការត្រៀមរៀបចំបរិស្ថានមួយរបស់ទ្រង់ សម្រាប់ការរស់នៅរបស់មនុស្ស និងម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគេនោះទេ ព្រោះទង្វើទាំងនេះមានវិសាលភាពធំទូលាយជាងនោះច្រើនណាស់។ ក្រៅពីកិច្ចការទាំងពីរប្រភេទនេះ ទ្រង់ក៏ត្រៀមរៀបចំបរិស្ថាន និងស្ថានភាពជាច្រើនទៀតសម្រាប់ការរស់នៅ ដែលចាំបាច់សម្រាប់ឲ្យមនុស្សរស់នៅដែរ។ នេះគឺជាប្រធានបទដែលយើងនឹងពិភាក្សានៅថ្ងៃនេះ។ វាក៏ទាក់ទងទៅនឹងទង្វើរបស់ព្រះជាម្ចាស់ដែរ បើមិនដូច្នោះទេ ការនិយាយអំពីប្រធានបទនេះនៅទីនេះ នឹងគ្មានន័យអ្វីនោះទេ។ ប្រសិនបើមនុស្សចង់ស្គាល់ព្រះជាម្ចាស់ ប៉ុន្តែពួកគេគ្រាន់តែមានការយល់ដឹងអំពី «ព្រះជាម្ចាស់» ទៅតាមន័យនៃពាក្យមួយប៉ុណ្ណោះទេ ឬក៏ទិដ្ឋភាពនានានៃកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ នោះមិនមែនជាការយល់ដឹងដ៏ពិតប្រាកដនោះទេ។ ដូច្នេះហើយ តើអ្វីគឺជាផ្លូវទៅកាន់ចំណេះដឹងអំពីព្រះជាម្ចាស់? វាគឺជាការស្គាល់ទ្រង់តាមរយៈទង្វើរបស់ទ្រង់ និងការស្គាល់ទ្រង់ក្នុងគ្រប់ទិដ្ឋភាពជាច្រើនរបស់ទ្រង់។ ដូច្នេះ យើងត្រូវតែមានការប្រកបគ្នាកាន់តែច្រើនថែមទៀត ដើម្បីនិយាយអំពីប្រធានបទនៃទង្វើរបស់ព្រះជាម្ចាស់ នៅពេលដែលទ្រង់បានបង្កើតរបស់សព្វសារពើ។

ចាប់តាំងពីព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើមក ពួកវាបាន និងកំពុងធ្វើការ និងបន្តរីកលូតលាស់ទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់ និងដោយផ្អែកលើបញ្ញត្តិដែលទ្រង់បានដាក់ចេញ។ នៅក្រោមការទតមើលរបស់ទ្រង់ នៅក្រោមការត្រួតត្រារបស់ទ្រង់ មនុស្សជាតិបានរស់នៅ ហើយគ្រប់របស់សព្វសារពើបានរីកចម្រើនទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ពុំមានអ្វីដែលអាចផ្លាស់ប្តូរ ឬបំផ្លាញបញ្ញត្តិទាំងនេះបានទេ។ គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់ ទើបភាវៈគ្រប់យ៉ាងអាចបង្កើនចំនួនបាន ហើយដោយសារតែការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់ ទើបភាវៈគ្រប់យ៉ាងអាចរស់នៅបាន។ មានន័យថា នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ភាវៈគ្រប់យ៉ាងមានអត្ថិភាព ចម្រើនលូតលាស់ បាត់បង់ ហើយកើតឡើងវិញទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ នៅពេលដែលនិទាឃរដូវឈានចូលមកដល់ នោះភ្លៀងរលឹមស្រិចៗក៏នាំយកអារម្មណ៍នៃរដូវដ៏បរិសុទ្ធមក និងធ្វើឲ្យផែនដីមានសំណើម។ ដីចាប់ផ្តើមរលាយ ហើយស្មៅលាស់ឡើងចេញពីដី និងចាប់ផ្តើមចេញពន្លក ខណៈពេលដែលដើមឈើទាំងឡាយប្រែជាពណ៌បៃតងបន្តិចម្តងៗ។ វត្ថុមានជីវិតទាំងអស់នេះ នាំយកជីវិតដ៏ស្រស់ត្រកាលមកកាន់ផែនដី។ នេះគឺជាអ្វីដែលកើតឡើង នៅពេលដែលភាវៈទាំងអស់មានអត្ថិភាព និងចម្រើនលូតលាស់។ សត្វគ្រប់ប្រភេទចេញពីរូងរបស់ពួកវា ដើម្បីទទួលយកអារម្មណ៍កក់ក្តៅនៃនិទាឃរដូវ ហើយចាប់ផ្តើមឆ្នាំថ្មី។ ភាវៈទាំងអស់សំដិលខ្លួននៅក្នុងកម្តៅថ្ងៃក្នុងអំឡុងពេលរដូវក្តៅ ហើយរីករាយនឹងភាពកក់ក្តៅដែលរដូវក្ដៅនាំមក។ ពួកវារីកធំធាត់យ៉ាងឆាប់រហ័ស។ ដើមឈើ ស្មៅ និងរុក្ខជាតិគ្រប់ប្រភេទ កំពុងតែលូតលាស់យ៉ាងឆាប់រហ័ស រហូតដល់ចុងក្រោយ ពួកវាចេញផ្កា និងផ្លែ។ ភាវៈទាំងអស់មានការរវល់ក្នុងអំឡុងពេលរដូវក្តៅ រួមទាំងមនុស្សដែរ។ នៅរដូវស្លឹកឈើជ្រុះ ភ្លៀងនាំយកភាពត្រជាក់នៃរដូវស្លឹកឈើជ្រុះមក ហើយភាវៈមានជីវិតគ្រប់ប្រភេទចាប់ផ្តើមមានអារម្មណ៍ដឹងពីការមកដល់នៃរដូវប្រមូលផល។ ភាវៈទាំងអស់បង្កើតផលផ្លែ ហើយមនុស្សចាប់ផ្តើមប្រមូលផលនៃផលផ្លែជាច្រើនប្រភេទទាំងនេះ ដើម្បីត្រៀមអាហារសម្រាប់រដូវរងារ។ នៅក្នុងរដូវរងារ ភាវៈទាំងអស់ចាប់ផ្តើមបន្តិចម្តងៗ ចូលទៅរស់នៅដោយភាពស្ងប់ស្ងាត់ ហើយសម្រាក ខណៈពេលដែលអាកាសធាតុត្រជាក់ចូលមកដល់ ហើយមនុស្សក៏សម្រាកក្នុងអំឡុងរដូវនេះដែរ។ ពីរដូវមួយទៅរដូវមួយ ការផ្លាស់ប្តូរពីរដូវផ្ការីកទៅរដូវក្តៅ ទៅរដូវស្លឹកឈើជ្រុះ ទៅរដូវរងារ គឺការផ្លាស់ប្តូរទាំងនេះកើតឡើងដោយផ្អែកលើបញ្ញត្តិដែលព្រះជាម្ចាស់បានបង្កើត។ ទ្រង់ដឹកនាំរបស់សព្វសារពើ ហើយមនុស្សជាតិកំពុងតែប្រើប្រាស់បញ្ញត្តិទាំងនេះ។ ទ្រង់បានបង្កើតមាគ៌ាជីវិតដែលឆើតឆាយ និងសម្បូរណ៍បែបសម្រាប់មនុស្សជាតិ ដោយរៀបចំបិរិស្ថានមួយសម្រាប់ការរស់នៅ ដែលមានរដូវ និងសីតុណ្ហភាពផ្សេងៗគ្នា។ ដូច្នេះ នៅក្នុងបរិស្ថានសម្រាប់ការរស់នៅដ៏មានសណ្តាប់ធ្នាប់ប្រភេទនេះ មនុស្សអាចរស់នៅ និងបង្កើតកូនចៅច្រើនឡើងទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ មនុស្សមិនអាចផ្លាស់ប្តូរបញ្ញត្តិទាំងនេះបានទេ ហើយគ្មានមនុស្សណាម្នាក់ ឬភាវៈណាមួយអាចល្មើសនឹងបញ្ញត្តិទាំងនេះបានឡើយ។ ទោះបីជាការផ្លាស់ប្តូរបានកើតឡើងរាប់មិនអស់ក៏ដោយ ដូចជាសមុទ្របានក្លាយជាវាល ខណៈដែលវាលបានក្លាយជាសមុទ្រ ក៏បញ្ញត្តិទាំងនេះនៅតែបន្តមានអត្ថិភាពដដែល។ បញ្ញត្តិទាំងនេះមានអត្ថិភាព ដោយសារតែព្រះជាម្ចាស់ទ្រង់មានអត្ថិភាព ហើយដោយសារតែការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់។ តាមរយៈបរិស្ថានដ៏ធំទូលាយ និងមានសណ្តាប់ធ្នាប់ប្រភេទនេះ ជីវិតរបស់មនុស្សក៏ដំណើរការទៅនៅក្នុងបញ្ញត្តិ និងក្រឹត្យវិន័យទាំងនេះ។ នៅក្រោមបញ្ញត្តិទាំងនេះ មនុស្សពីមួយជំនាន់ទៅមួយជំនាន់ត្រូវបានចិញ្ចឹមបីបាច់ ហើយមនុស្សពីមួយជំនាន់ទៅមួយជំនាន់ ក៏បានរស់នៅក្រោមបញ្ញត្តិទាំងនេះដែរ។ មនុស្សបានរីករាយនឹងបរិស្ថានសម្រាប់ការរស់នៅដ៏មានសណ្តាប់ធ្នាប់នេះ ក៏ដូចជារបស់សព្វសារពើជាច្រើន ដែលព្រះជាម្ចាស់បានបង្កើតពីមួយជំនាន់ទៅមួយជំនាន់មួយដែរ។ ទោះបីជាមនុស្សមានអារម្មណ៏ថាបញ្ញត្តិប្រភេទនេះមានពីធម្មជាតិ និងបានឆ្លៀតយកផលប្រយោជន៍យ៉ាងឆ្មើងឆ្មៃពីបញ្ញត្តិទាំងនេះក៏ដោយ ហើយទោះបីជាពួកគេមិនអាចមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែតាក់តែងបញ្ញត្តិទាំងនេះ ហើយព្រះជាម្ចាស់កំពុងតែត្រួតត្រាលើបញ្ញត្តិទាំងនេះក៏ដោយ មិនថាជាអ្វីនោះទេ គឺព្រះជាម្ចាស់តែងតែជាប់ពាក់ព័ន្ធនឹងកិច្ចការដែលឥតផ្លាស់ប្តូរនេះ។ បំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងកិច្ចការដែលឥតផ្លាស់ប្តូរនេះ គឺការរស់នៅរបស់មនុស្សជាតិ ហេតុដូចនេះទើបមនុស្សជាតិអាចរស់នៅបាន។

ព្រះជាម្ចាស់ កំណត់ព្រំដែនសម្រាប់របស់សព្វសារពើ ក៏ដូចជាចិញ្ចឹមបីបាច់មនុស្សជាតិទាំងអស់

ថ្ងៃនេះ ខ្ញុំនឹងមានបន្ទូលអំពីប្រធានបទ ដែលទាក់ទង់នឹងរបៀបដែលថា តើប្រភេទនៃក្រឹត្យវិន័យ ដែលព្រះជាម្ចាស់បានប្រទានដល់របស់សព្វសារពើទាំងនេះ ចិញ្ចឹមបីបាច់មនុស្សជាតិទាំងអស់យ៉ាងដូចម្ដេច។ នេះគឺជាប្រធានបទដែលធំជាងមុនបន្តិច ដូច្នេះយើងអាចបែងចែកវាជាពីរបីផ្នែក ហើយពិភាក្សាម្តងមួយៗ ដើម្បីឲ្យវាអាចបង្ហាញយ៉ាងច្បាស់ដល់អ្នករាល់គ្នា។ វិធីនេះងាយស្រួលនឹងឲ្យអ្នករាល់គ្នាចាប់បានខ្លឹមសារជាង ហើយអ្នករាល់គ្នាអាចយល់ពីវាបន្តិចម្តងៗ។

ដូច្នេះ ចូរយើងចាប់ផ្តើមជាមួយនឹងផ្នែកទីមួយ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានគូរព្រំដែនសម្រាប់ភ្នំ តំបន់វាលទំនាប វាលខ្សាច់ ភ្នំតូចៗ ទន្លេ និងបឹងបួរ។ នៅលើផែនដី មានភ្នំ តំបន់វាលទំនាប វាលខ្សាច់ និងភ្នំតូចៗ ក៏ដូចជាសណ្ឋានទឹកផ្សេងៗគ្នា។ ទាំងនេះ បង្កើតជាលក្ខណៈភូមិសាស្ត្រផ្សេងៗគ្នា មិនអ៊ីចឹងទេឬ? នៅចន្លោះពួកវា ព្រះជាម្ចាស់បានគូសព្រំដែន។ នៅពេលដែលយើងនិយាយអំពីការគូរព្រំដែន វាមានន័យថា ភ្នំមានបន្ទាត់របស់វា តំបន់វាលទំនាបមានបន្ទាត់ផ្ទាល់ខ្លួនរបស់វា វាលខ្សាច់មានដែនកំណត់ជាក់លាក់ ហើយភ្នំតូចៗមានផ្ទៃក្រឡាមិនប្រែប្រួលមួយ។ ក៏មានចំនួននៃសណ្ឋានរបស់ទឹកដែលមិនប្រែប្រួលផងដែរ ដូចជាទន្ល និងបឹងជាដើម។ មានន័យថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានបែងចែកគ្រប់យ៉ាងច្បាស់ណាស់។ ព្រះជាម្ចាស់បានកំណត់រួចជាស្រេច ពីចំនួនគីឡូម៉ែត្រនៃចម្ងាយរបស់ភ្នំនីមួយៗ និងទំហំរបស់វា។ ទ្រង់ក៏បានកំណត់ពីចំនួនគីឡូម៉ែត្រនៃចម្ងាយរបស់តំបន់វាលទំនាបនីមួយៗ និងទំហំរបស់វាផងដែរ។ នៅពេលបង្កើតរបស់សព្វសារពើ ទ្រង់ក៏បានកំណត់ដែនកំណត់នៃវាលខ្សាច់ ក៏ដូចជាបរិវេណនៃភ្នំតូចៗ ទំហំរបស់វា និងព្រំដែនដែលពួកវាជាប់ជាមួយ។ ទាំងអស់នេះ ត្រូវបានកំណត់ដោយទ្រង់។ ទ្រង់បានកំណត់បរិវេណរបស់ទន្លេ និងបឹងបួ អំឡុងពេលដែលទ្រង់បង្កើតពួកវា គឺពួកវាទាំងអស់មានព្រំដែនរបស់ពួកវា។ ដូច្នេះ នៅពេលដែលយើងនិយាយអំពី «ព្រំដែន» តើមានន័យដូចម្តេច? យើងទើបតែបាននិយាយអំពីវិធីដែលព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ តាមរយៈការបង្កើតបញ្ញត្តិសម្រាប់របស់សព្វសារពើ។ មានន័យថា បរិវេណ និងព្រំដែន នៃភ្នំទាំងឡាយ នឹងមិនរីក ឬរួម ដោយសារតែការវិលរបស់ផែនដី ឬក៏ការកន្លងផុតទៅនៃពេលវេលានោះទេ។ ពួកវាមិនប្រែប្រួល មិនផ្លាស់ប្តូរ ហើយគឺជាព្រះជាម្ចាស់ដែលបង្គាប់បញ្ជាការមិនផ្លាស់ប្តូររបស់ពួកវានោះ។ សម្រាប់ផ្ទៃក្រឡានៃតំបន់វាលទំនាប បរិវេណរបស់ពួកវា ព្រំដែនជាប់ជាមួយពួកវា ទាំងនេះត្រូវបានកំណត់ដោយព្រះជាម្ចាស់។ ពួកវាមានព្រំដែនរបស់ពួកវា ហេតុដូចនេះ វានឹងមិនអាចទៅរួចនោះទេ ដែលទួលមួយនៃផែនដីអាចងើបចេញពីតំបន់វាលទំនាបមួយដោយចៃដន្យនោះ។ វាលទំនាបមិនអាចក្លាយជាភ្នំមួយភ្លាមៗបានទេ រឿងនេះមិនអាចទៅរួចឡើយ។ នេះគឺជាអន្ថន័យនៃបញ្ញត្តិ និងព្រំដែន ដែលយើងទើបតែបាននិយាយ។ ចំពោះវាលខ្សាច់ យើងនឹងមិនលើកឡើងអំពីតួនាទីជាក់លាក់របស់វាលខ្សាច់ ឬក៏ប្រភេទនៃលក្ខណៈភូមិសាស្ត្រផ្សេងទៀត ឬក៏តំបន់ភូមិសាស្ត្រ នៅទីនេះនោះទេ យើងនឹងនិយាយតែអំពីព្រំដែនរបស់ពួកវាប៉ុណ្ណោះ។ នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ដែនកំណត់នៃវាលខ្សាច់ក៏នឹងមិនរីកបានដែរ។ នេះដោយសារតែព្រះជាម្ចាស់បានប្រទានបញ្ញត្តិដែលជាដែនកំណត់របស់វា ដល់វា។ ទំហំនៃផ្ទៃក្រឡារបស់វា តួនាទីរបស់វា ព្រំដែននៅជាប់វា និងទីតាំងរបស់វា ទាំងនេះគឺត្រូវបានកំណត់ដោយព្រះជាម្ចាស់រួចហើយ។ វានឹងមិនទៅហួសពីដែនកំណត់របស់វា ឬផ្លាស់ប្តូរទីតាំងរបស់វា ហើយផ្ទៃក្រឡារបស់វានឹងមិនរីកតាមអំពើចិត្តនោះទេ។ ទោះបីជាលំហូរនៃទឹក ដូចជាទន្លេ និងបឹងបួ ក៏សុទ្ធតែមានសណ្តាប់ធ្នាប់ និងដំណើរការទៅមុខជាបន្តបន្ទាប់ដែរ ពួកវានឹងមិនដែលផ្លាស់ទីនៅខាងក្រៅបរិវេណ ឬក្រៅព្រំដែនរបស់ពួកវានោះទេ។ ពួកវាទាំងអស់ហូរក្នុងទិសដៅមួយ គឺជាទិសដៅដែលពួកវាត្រូវបានកំណត់ឲ្យហូរ តាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ដូច្នេះ នៅក្រោមបញ្ញត្តិនៃការត្រួតត្រារបស់ព្រះជាម្ចាស់ គ្មានទន្លេ ឬបឹងបួ នឹងរីងស្ងួតតាមអំពើចិត្ត ឬផ្លាស់ប្តូរទិសដៅ ឬចំនួននៃលំហូររបស់វា ដោយសារការវិលរបស់ផែនដី ឬការកន្លងហួសទៅនៃពេលវេលា ទៅតាមអំពើចិត្តនោះទេ។ គ្រប់យ៉ាងទាំងអស់នេះ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ អាចនិយាយបានថា របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតនៅក្នុងចំណោមមនុស្សជាតិ មានទីតាំងកំណត់ ផ្ទៃក្រឡា និងដែនកំណត់របស់ពួកវា។ មានន័យថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នោះព្រំដែនរបស់ពួកវាត្រូវបានបង្កើត ហើយពួកវាមិនអាចកែប្រែ ធ្វើជាថ្មីឡើងវិញ ឬផ្លាស់ប្តូរតាមអំពើចិត្តបានទេ។ តើ «តាមអំពើចិត្ត» មានន័យដូចម្តេច? វាមានន័យថា ពួកវានឹងមិនផ្លាស់ប្តូរ ពង្រីក ឬប្រែប្រួលសណ្ឋានរបស់ពួកវាដោយចៃចន្យ ដោយសារអាកាសធាតុ សីតុណ្ហភាព ឬល្បឿនបង្វិលនៃផែនដីនោះទេ។ ឧទាហរណ៍ ភ្នំមួយមានកម្ពស់ជាក់លាក់មួយ ទីតាំងរបស់វាគឺមានផ្ទៃក្រឡាជាក់លាក់មួយ វាមានរយៈកម្ពស់ជាក់លាក់មួយ ហើយវាមានចំនួនរុក្ខជាតិដ៏ជាក់លាក់មួយ។ ទាំងអស់នេះ សុទ្ធតែត្រូវបានដាក់ផែនការ និងគន់គូរដោយព្រះជាម្ចាស់ ហើយវានឹងមិនផ្លាស់ប្តូរតាមអំពើចិត្តនោះទេ។ ចំពោះតំបន់វាលទំនាប មនុស្សភាគច្រើនរស់នៅតំបន់វាលទំនាប ហើយគ្មានការប្រែប្រួលនៃអាកាសធាតុដែលនឹងមានឥទ្ធិពលដល់ផ្ទៃក្រឡា ឬតម្លៃនៃអត្ថិភាពរបស់តំបន់វាលទំនាបនោះទេ។ សូម្បីតែវត្ថុដែលមាននៅក្នុងលក្ខណៈភូមិសាស្ត្រផ្សេងៗ និងបរិស្ថានភូមិសាស្ត្រផ្សេងៗទាំងនេះ ដែលព្រះជាម្ចាស់បានបង្កើត ក៏នឹងមិនអាចផ្លាស់ប្តូរតាមអំពើចិត្តបានដែរ។ ឧទាហរណ៍ ធាតុផ្សំនៃវាលខ្សាច់ ប្រភេទនៃស្រទាប់រ៉ែក្នុងដី ចំនួនគ្រាប់ខ្សាច់ និងព័ណ៌របស់វាដែលមាននៅវាលខ្សាច់ កម្រាស់នៃវាលខ្សាច់ ទាំងអស់នេះនឹងមិនផ្លាស់ប្តូរតាមអំពើចិត្តនោះទេ។ ហេតុអ្វីបានជាវាមិនអាចផ្លាស់ប្តូរតាមអំពើចិត្តបាន? គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ទ្រង់។ នៅក្នុងលក្ខណៈភូមិសាស្ត្រ និងបរិស្ថានភូមិសាស្ត្រខុសៗគ្នាដែលព្រះជាម្ចាស់បានបង្កើតមកទាំងអស់នេះ ទ្រង់កំពុងតែគ្រប់គ្រងអ្វីៗគ្រប់យ៉ាងទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់ និងបានដាក់ផែនការជាមុន។ ដូច្នេះ បរិស្ថានភូមិសាស្ត្រទាំងអស់នេះ នៅតែមានអត្ថិភាព ហើយកំពុងតែបន្តបំពេញតួនាទីរបស់វាដដែល អស់រយៈពេលរាប់ពាន់ រាប់ម៉ឺនឆ្នាំ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតពួកវា។ ទោះបីជាមានរយៈពេលជាក់លាក់នៅពេលដែលភ្នំភ្លើងផ្ទុះ ឬរយៈពេលនៅពេលដែលរញ្ជួយផែនដីកើតឡើង ហើយមានការប្រែប្រួលមួយចំនួនធំនៃដីក៏ដោយ ក៏ព្រះជាម្ចាស់ពិតជានឹងមិនអនុញ្ញាតឲ្យលក្ខណៈភូមិសាស្ត្រណាមួយ បាត់បង់តួនាទីដើមរបស់វាឡើយ។ ដោយសារតែការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ការត្រួតត្រា និងការគ្រប់គ្រងរបស់ទ្រង់លើបញ្ញត្តិទាំងនេះប៉ុណ្ណោះ ទើបគ្រប់យ៉ាងដែលមនុស្សជាតិមើលឃើញ និងរីករាយ អាចរស់នៅលើផែនដីទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់មួយ។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់គ្រប់គ្រងលក្ខណៈភូមិសាស្ត្រផ្សេងៗដែលមាននៅលើផែនដីទាំងអស់នេះ តាមវិធីនេះ? បំណងព្រះហឫទ័យរបស់ទ្រង់គឺថា វត្ថុមានជីវិតដែលរស់នៅក្នុងបរិស្ថានភូមិសាស្ត្រខុសៗគ្នា នឹងមានបរិស្ថានដ៏ស្ថិរភាពមួយ ប្រយោជន៍ឲ្យពួកវាអាចបន្តរស់នៅ និងបង្កើតកូនចៅច្រើនឡើងនៅក្នុងបរិស្ថានដ៏មានស្ថិរភាពនោះ។ របស់សព្វសារពើទាំងអស់នេះ ទាំងរបស់ដែលផ្លាស់ទី និងរបស់ដែលមិនផ្លាស់ទី ទាំងរបស់ដែលដកដង្ហើមតាមរន្ធច្រមុះរបស់ពួកវា និងរបស់ដែលមិនដកដង្កើមតាមរន្ធច្រមុះ បង្កើតជាបរិស្ថានមួយសម្រាប់ការរស់នៅរបស់មនុស្សជាតិ។ មានតែបរិស្ថានប្រភេទនេះទេ ដែលអាចចិញ្ចឹមបីបាច់មនុស្សពីមួយជំនាន់ទៅមួយជំនាន់បាន ហើយមានតែបរិស្ថានប្រភេទនេះទេ ដែលអាចអនុញ្ញាតឲ្យមនុស្សបន្តរស់នៅដោយសុខសាន្ត ពីមួយជំនាន់ទៅមួយជំនាន់។

អ្វីដែលខ្ញុំទើបតែនិយាយ គឺត្រឹមតែជាប្រធានបទដ៏ធំមួយប៉ុណ្ណោះ ដូច្នេះ ប្រហែលជាវាអាចជាអ្វីម៉្យាងដែលត្រូវបានយកចេញពីជីវិតរបស់អ្នករាល់គ្នា ប៉ុន្តែខ្ញុំជឿជាក់ថា អ្នករាល់គ្នាសុទ្ធតែអាចយល់ពីវាបាន ពិតអត់? មានន័យថា បញ្ញត្តិរបស់ព្រះជាម្ចាស់នៅក្នុងការត្រួតត្រារបស់ទ្រង់លើរបស់សព្វសារពើ គឺមានសារៈសំខាន់ណាស់ ពិតជាមានសារៈសំខាន់ណាស់! តើអ្វីជាលក្ខខណ្ឌដំបូងសម្រាប់ការលូតលាស់នៃភាវៈទាំងអស់ នៅក្រោមបញ្ញត្តិទាំងនេះ? គឺដោយសារតែការត្រួតត្រារបស់ព្រះជាម្ចាស់។ គឺដោយសារតែការត្រួតត្រារបស់ទ្រង់ ទើបរបស់សព្វសារពើបំពេញតួនាទីផ្ទាល់ខ្លួនរបស់ពួកវានៅក្នុងការត្រួតត្រារបស់ទ្រង់។ ឧទាហរណ៍ ភ្នំទាំងឡាយចិញ្ចឹមបីបាច់ព្រៃឈើ ហើយព្រៃឈើវិញចិញ្ចឹមបីបាច់ និងការពារបក្សាបក្សី និងសត្វនានា ដែលរស់នៅក្នុងពួកវា។ តំបន់វាលទំនាប គឺជាទីលានដែលត្រូវបានរៀបចំសម្រាប់មនុស្សដើម្បីដាំដំណាំ ក៏ដូចជាសម្រាប់បក្សាបក្សី និងសត្វនានាដែរ។ ពួកវាអនុញ្ញាតឲ្យមនុស្សភាគច្រើនរស់នៅលើដីរាបស្មើ ហើយផ្តល់ភាពងាយស្រួលដល់ជីវិតរបស់មនុស្ស។ ហើយតំបន់វាលទំនាបក៏រួមបញ្ចូលដីវាលស្មៅដែរ គឺជាដីវាលស្មៅដ៏ធំ។ វាលស្មៅផ្តល់រុក្ខជាតិតូចៗសម្រាប់គ្របធ្វើជាកម្រាលនៃផែនដី។ ពួកវាការពារដី និងចិញ្ចឹមគោក្របី ចៀម និងសេះ ដែលរស់នៅលើវាលស្មៅ។ វាលខ្សាច់ក៏បំពេញតួនាទីផ្ទាល់ខ្លួនរបស់វាដែរ។ វាមិនត្រឹមតែជាទីកន្លែងសម្រាប់មនុស្សរស់នៅប៉ុណ្ណោះទេ តួនាទីរបស់វាគឺធ្វើឲ្យអាកាសធាតុសើមទៅជាស្ងួត។ លំហូរទឹកនៃទន្លេ និងបឹងបួ នាំយកទឹកពិសារឲ្យមនុស្សតាមវិធីដ៏ងាយស្រួលមួយ។ ទីណាក៏ដោយដែលវាហូរទៅ នោះមនុស្សនឹងមានទឹកសម្រាប់ពិសារ ហើយរបស់សព្វសារពើដែលត្រូវការទឹកនឹងត្រូវបានបំពេញចិត្តយ៉ាងងាយស្រួល។ ទាំងនេះគឺជាព្រំដែន ដែលព្រះជាម្ចាស់បានគូរ សម្រាប់លក្ខណៈភូមិសាស្ត្រនានា។

ដោយសារតែព្រំដែនដែលព្រះជាម្ចាស់បានគូរទាំងនេះ ទើបលក្ខណៈភូមិសាស្ត្រនានាបានបង្កើតបរិស្ថានសម្រាប់ការរស់នៅផ្សេងៗគ្នា ហើយបរិស្ថានសម្រាប់ការរស់នៅទាំងនេះ បានបង្កភាពងាយស្រួលសម្រាប់បក្សាបក្សី និងសត្វជាច្រើនប្រភេទ ហើយក៏បានផ្តល់ទីកន្លែងដើម្បីឲ្យពួកវារស់នៅដែរ។ ចាប់ផ្តើមពីនេះ ព្រំដែននៃបរិស្ថានសម្រាប់ការរស់នៅនៃភាវៈមានជីវិតនានា ត្រូវបានអភិវឌ្ឍ។ នេះគឺជាផ្នែកទីពីរ ដែលយើងនឹងនិយាយនៅពេលបន្ទាប់។ ដំបូង តើបក្សាបក្សី សត្វ និងសត្វល្អិតរស់នៅទីណា? តើពួកវារស់នៅក្នុងព្រៃ និងព្រៃរបោះមែនទេ? ទាំងនេះគឺជាផ្ទះរបស់ពួកវា។ ដូច្នេះ ក្រៅពីការបង្កើតព្រំដែនសម្រាប់បរិស្ថានភូមិសាស្ត្រនានា ព្រះជាម្ចាស់ក៏បានគូរព្រំដែន និងបង្កើតបញ្ញត្តិសម្រាប់បក្សាបក្សី និងសត្វនានា ត្រី សត្វល្អិត និងរុក្ខជាតិទាំងអស់ដែរ។ ដោយសារតែភាពខុសគ្នារវាងបរិស្ថានភូមិសាស្ត្រនានា និងដោយសារតែអត្ថិភាពនៃបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នា ទើបបក្សាបក្សី និងសត្វ ត្រី សត្វល្អិត និងរុក្ខជាតិប្រភេទខុសគ្នា មានបិរិស្ថានសម្រាប់រស់នៅខុសៗគ្នា។ បក្សាបក្សី សត្វ និងសត្វល្អិត រស់នៅក្នុងរុក្ខជាតិនានា ត្រីរស់នៅក្នុងទឹក ហើយរុក្ខជាតិលូតលាស់នៅលើដី។ ដីរួមបញ្ចូលទាំងតំបន់ផ្សេងៗគ្នា ដូចជាភ្នំ តំបន់វាលទំនាប និងភ្នំតូចៗ។ នៅពេលដែលបក្សាបក្សី និងសត្វមានផ្ទះដែលបានរៀបចំផ្ទាល់ខ្លួន នោះពួកវានឹងឈប់ធ្វើដំណើរវិលវល់ទៀតហើយ ដោយធ្វើដំណើរទៅតាមផ្លូវណាក៏បានដែរ។ ផ្ទះរបស់ពួកវាគឺជាព្រៃ និងភ្នំទាំងឡាយ។ ប្រសិនបើថ្ងៃមួយ ផ្ទះរបស់ពួកវាត្រូវបានបំផ្លាញ នោះសណ្តាប់ធ្នាប់នេះនឹងត្រូវបានបោះចូលទៅក្នុងភាពវឹកវរ។ នៅពេលដែលសណ្តាប់ធ្នាប់ត្រូវបានបោះចូលទៅក្នុងភាពវឹកវរ តើលទ្ធផលជាអ្វី? តើនរណាជាអ្នកឈឺចាប់ដំបូងគេ? (មនុស្សជាតិ។) គឺមនុស្សជាតិ។ នៅក្នុងបញ្ញត្តិ និងដែនកំណត់ដែលព្រះជាម្ចាស់បានបង្កើតទាំងនេះ តើអ្នករាល់គ្នាបានឃើញបាតុភូតចម្លែកណាមួយហើយឬនៅ? ឧទាហរណ៍ សត្វដំរីកំពុងដើរនៅក្នុងវាលខ្សាច់។ តើអ្នកធ្លាប់ឃើញអ្វីបែបនោះទេ? ប្រសិនបើរឿងនេះពិតជាកើតឡើងមែន វានឹងក្លាយជាបាតុភូតចម្លែកណាស់ ដោយសារតែសត្វដំរីរស់នៅក្នុងព្រៃ ហើយព្រៃនោះគឺជាបរិស្ថានសម្រាប់ការរស់នៅ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកវា។ ពួកវាមានបរិស្ថានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកវា និងផ្ទះដែលបានរៀបចំផ្ទាល់ខ្លួនរបស់ពួកវា ដូច្នេះ ហេតុអ្វីបានជាពួកវានឹងរត់ចុះឡើងមិនដឹងទីដៅនោះ? តើមាននរណាម្នាក់ធ្លាប់ឃើញសត្វតោ ឬសត្វខ្លាដើរនៅតាមមាត់មហាសមុទ្រឬទេ? ទេ អ្នកមិនធ្លាប់ឃើញទេ។ ផ្ទះរបស់សត្វតោ និងសត្វខ្លា គឺជាព្រៃ និងភ្នំ។ តើមាននរណាធ្លាប់ឃើញត្រីបាឡែន ឬត្រីឆ្លាមនៃមហាសមុទ្រហែលនៅលើវាលខ្សាច់ឬទេ? ទេ អ្នកមិនធ្លាប់ឃើញទេ។ ត្រីបាឡែន និងត្រីឆ្លាម ធ្វើសំបុករបស់ពួកវានៅក្នុងមហាសមុទ្រ។ នៅក្នុងបរិស្ថានរស់នៅរបស់មនុស្ស តើមានមនុស្សដែលរស់នៅជាមួយសត្វខ្លាឃ្មុំពណ៌ត្នោតឬទេ? តើមានមនុស្សដែលតែងតែមានសត្វក្ងោក និងសត្វបក្សាបក្សីផ្សេងទៀតនៅជុំវិញខ្លួន ទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះរបស់ពួកគេឬទេ? តើមាននរណាម្នាក់ធ្លាប់ឃើញសត្វឥន្ទ្រី ឬក្ងានព្រៃលេងជាមួយសត្វស្វាឬទេ? (អត់មានទេ។) ទាំងអស់នេះ នឹងអាចជាបាតុភូតចម្លែក។ មូលហេតុដែលខ្ញុំនិយាយពីវត្ថុទាំងនេះ ដែលហាក់ដូចជាចម្លែកសម្រាប់ត្រចៀករបស់អ្នករាល់គ្នា គឺដើម្បីឲ្យអ្នករាល់គ្នាយល់ថា របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត គឺមានបញ្ញត្តិផ្ទាល់ខ្លួនសម្រាប់រស់នៅ មិនថាពួកវាស្ថិតនៅកន្លែងតែមួយមិនអាចផ្លាស់ទីបាន មិនថាពួកវាអាចដកដង្ហើមតាមរន្ធច្រមុះរបស់ពួកវានោះទេ។ មុនពេលដែលព្រះជាម្ចាស់បានបង្កើតភាវៈមានជីវិតទាំងនេះ ទ្រង់បានរៀបចំសម្រាប់ពួកវានូវផ្ទះផ្ទាល់ខ្លួនរបស់ពួកវា និងបរិស្ថានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកវា តាំងពីយូរយារណាស់មកហើយ។ ភាវៈមានជីវិតទាំងនេះមានបរិស្ថានសម្រាប់ការរស់នៅដោយមិនប្រែប្រួលផ្ទាល់ខ្លួនរបស់ពួកវា និងទីកន្លែងដែលមានសីតុណ្ហភាពសមស្របសម្រាប់ការរស់នៅរបស់ពួកវា។ ដូច្នេះ ពួកវាមិនធ្វើដំណើរដោយគ្មានទិសដៅ ឬបំផ្លាញការរស់នៅរបស់មនុស្ស ឬក៏ធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់មនុស្សនោះទេ។ នេះគឺជាវិធីដែលព្រះជាម្ចាស់គ្រប់គ្រងរបស់សព្វសារពើ ដោយទ្រង់ប្រទានដល់មនុស្សនូវបរិស្ថានដ៏ល្អបំផុតមួយសម្រាប់ការរស់នៅ។ ភាវៈមានជីវិតនៅក្នុងរបស់សព្វសារពើ សុទ្ធតែមានអាហារទ្រទ្រង់ជីវិតផ្ទាល់ខ្លួនរបស់ពួកវា នៅក្នុងបរិស្ថានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកវា។ តាមរយៈអាហារនោះ ពួកវាផ្សារភ្ជាប់ទៅនឹងបរិស្ថានសម្រាប់ការរស់នៅដើមរបស់ពួកវា។ នៅក្នុងបរិស្ថានប្រភេទនោះ ពួកវាបន្តរស់នៅ បង្កើតកូនចៅច្រើនឡើង និងធ្វើដំណើរឆ្ពោះទៅមុខ ផ្អែកទៅលើបញ្ញត្តិដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកវា។ ដោយសារតែបញ្ញត្តិប្រភេទនេះ និងដោយសារការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ ទើបរបស់សព្វសារពើ រស់នៅក្នុងភាពស្រុះស្រួលជាមួយមនុស្ស ហើយមនុស្សរស់នៅជាមួយគ្នា ដោយការពឹងពាក់គ្នាទៅវិញទៅមកជាមួយនឹងរបស់សព្វសារពើ។

ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយទ្រង់បានបង្កើតព្រំដែនសម្រាប់ពួកគេ។ ក្នុងចំណោមនោះ ទ្រង់បានចិញ្ចឹមបីបាច់វត្ថុមានជីវិតគ្រប់ប្រភេទ។ ស្របពេលជាមួយគ្នានេះ ទ្រង់ក៏បានរៀបចំមធ្យោបាយនៃការរស់នៅខុសៗគ្នាសម្រាប់មនុស្សជាតិដែរ ដូច្នេះ អ្នកអាចឃើញថា មនុស្សមិនត្រឹមតែមានវិធីមួយសម្រាប់រស់នៅ ឬពួកគេមានត្រឹមតែបរិស្ថានមួយប្រភេទសម្រាប់រស់នៅនោះទេ។ យើងបាននិយាយពីមុនអំពី ព្រះជាម្ចាស់រៀបចំម្ហូបអាហារ និងប្រភពទឹកជាច្រើនប្រភេទសម្រាប់មនុស្ស ដែលមានសារៈសំខាន់ដើម្បីអនុញ្ញាតឲ្យជីវិតនៅក្នុងសាច់ឈាមរបស់មនុស្សជាតិ បន្តទៅមុខទៀត។ ទោះបីជាយ៉ាងណា នៅក្នុងចំណោមមនុស្សជាតិនេះ មិនមែនមនុស្សទាំងអស់រស់រានមានជីវិតដោយសារគ្រាប់ធញ្ញជាតិនោះទេ។ មនុស្សមានមធ្យោបាយនៃការរស់នៅផ្សេងៗគ្នា អាស្រ័យលើភាពខុសគ្នានៃបរិស្ថានភូមិសាស្ត្រ និងលក្ខណៈភូមិសាស្ត្រ។ មធ្យោបាយនៃការរស់នៅទាំងនេះ ត្រូវបានព្រះជាម្ចាស់រៀបចំទាំងអស់។ ដូច្នេះ មិនមែនមនុស្សទាំងអស់ ច្រើនតែធ្វើស្រែចម្ការនោះទេ។ មានន័យថា មិនមែនមនុស្សទាំងអស់ទទួលបានអាហារពីការដាំដុះដំណាំនោះទេ។ នេះគឺជាផ្នែកទីបី ដែលយើងនឹងនិយាយ៖ ព្រំដែនបានលេចឡើង ដោយសាររបៀបរស់នៅខុសៗគ្នារបស់មនុស្សជាតិ។ ដូច្នេះ តើអ្វីជាវិធីរស់នៅប្រភេទផ្សេងទៀត ដែលមនុស្សមាន? ពាក់ព័ន្ធនឹងប្រភពអាហារខុសៗគ្នា តើមានមនុស្សប្រភេទណាទៀត? មានប្រភេទចម្បងៗមួយចំនួន។

ទីមួយ គឺរបៀបរស់នៅដោយការបរបាញ់។ គ្រប់គ្នាដឹងថារបៀបរស់នៅបែបនោះជាអ្វី។ តើមនុស្សរស់នៅដោយការបរបាញ់ទទួលទានអ្វី? (សត្វប្រមាញ់។) ពួកគេទទួលទានបក្សាបក្សី និងសត្វនៅក្នុងព្រៃ។ «សត្វប្រមាញ់» គឺជាពាក្យទំនើបមួយ។ អ្នកប្រមាញ់មិនគិតថាវាគឺជាសត្វប្រមាញ់នោះទេ ពួកគេគិតថាវាគឺជាអាហារ គឺជាការទ្រទ្រង់ប្រចាំថ្ងៃរបស់ពួកគេ។ ឧទាហរណ៍ ពួកគេទទួលបានក្តាន់មួយក្បាល។ នៅពេលដែលពួកគេទទួលបានក្តាន់នេះ វាហាក់ដូចជាកសិករម្នាក់ទទួលបានអាហារពីដីអ៊ីចឹង។ កសិករម្នាក់ទទួលបានអាហារពីដី ហើយនៅពេលដែលគាត់ឃើញអាហារនេះ គាត់សប្បាយរីករាយ ហើយមានអារម្មណ៍រសាយ។ គ្រួសារនឹងមិនឃ្លានដោយសារមានផលដំណាំដើម្បីទទួលទាន។ ចិត្តរបស់កសិករ គឺលែងខ្វល់ខ្វាយ ហើយមានអារម្មណ៍ពេញចិត្ត។ អ្នកប្រមាញ់ក៏មានអារម្មណ៍ធូរស្រាល និងពេញចិត្តដែរនៅពេលដែលគាត់សម្លឹងមើលអ្វីដែលគាត់ចាប់បាន ដោយសារតែគាត់មិនត្រូវការព្រួយបារម្ភអំពីអាហារតទៅទៀតទេ។ មានរបស់សម្រាប់ទទួលទាននៅពេលអាហារបន្ទាប់ ហើយមិនចាំបាច់ឃ្លាននោះទេ។ នេះគឺជាមនុស្សម្នាក់ដែលបរបាញ់សត្វសម្រាប់ចិញ្ចឹមជីវិត។ ភាគច្រើននៃមនុស្សដែលរស់រានមានជីវិតដោយការបរបាញ់ទាំងនោះ គឺរស់នៅក្នុងព្រៃភ្នំ។ ពួកគេមិនធ្វើស្រែចម្ការនោះទេ។ វាមិនមែនជារឿងងាយស្រួលក្នុងការស្វែងរកដីដែលអាចដាំដុះបាននៅទីនោះទេ ដូច្នេះពួកគេរស់នៅដោយអាស្រ័យវត្ថុមានជីវិតនានា និងពឹងផ្អែកលើប្រភេទចំណីផ្សេងៗ។ នេះគឺជាប្រភេទទីមួយនៃរបៀបរស់នៅដែលខុសពីមនុស្សសាមញ្ញ។

ប្រភេទទីពីរ គឺជារបៀបរស់នៅរបស់អ្នកចិញ្ចឹមសត្វ។ តើមនុស្សដែលចឹញ្ចឹមសត្វដើម្បីចិញ្ចឹមជីវិត ធ្វើកសិកម្មនៅលើដីដែរឬទេ? (ទេ។) ដូច្នេះ តើពួកគេធ្វើអ្វី? តើពួកគេរស់នៅបែបណា?(ភាគច្រើន ពួកគេចិញ្ចឹមសត្វគោក្របី និងសត្វចៀមដើម្បីចិញ្ចឹមជីវិត ហើយនៅរដូវរងារ ពួកគេសម្លាប់ ហើយទទួលទានសត្វរបស់ពួកគេ។ អាហារសំខាន់របស់ពួកគេ គឺសាច់គោ និងសាច់ចៀម ហើយពួកគេផឹកតែទឹកដោះគោ។ ទោះបីជាអ្នកចិញ្ចឹមសត្វ រវល់ទាំងបួនរដូវក៏ដោយ ក៏ពួកគេទទួលទានយ៉ាងល្អប្រសើរដែរ។ ពួកគេមានទឹកដោះគោ ផលិតផលទឹកដោះគោរ និងសាច់ជាច្រើន។) មនុស្សដែលចញ្ចឹមសត្វដើម្បីចិញ្ចឹមជីវិត ទទួលទានសាច់គោ និងសាច់ចៀម ផឹកទឹកដោះចៀម និងទឹកដោះគោជាចម្បង ហើយពួកគេជិះគោក្របី និងសេះ ដើម្បីឃ្វាលសត្វរបស់ពួកគេនៅតាមទីវាល ដែលមានខ្យល់បក់ប៉ះសក់របស់ពួកគេ និងមានពន្លឺថ្ងៃនៅលើផ្ទៃមុខរបស់ពួកគេ។ ពួកគេមិនប្រឈមមុខនឹងភាពតប់ប្រមល់នៃជីវិតបែបទំនើបនោះទេ។ ពួកគេសម្លឹងមើលទៅលើមេឃពណ៌ខៀវ និងខ្ពង់រាបដែលមានស្មៅដ៏ធំល្វឹងល្វើយពេញមួយថ្ងៃ។ ភាគច្រើននៃមនុស្សដែលចិញ្ចឹមជីវិតដោយសារការចិញ្ចឹមសត្វ រស់នៅលើដីវាលស្មៅ ហើយពួកគេអាចបន្តរបៀបរស់នៅបែបពនេចររបស់ពួកគេអស់ជាច្រើនជំនាន់។ ទោះបីជាជីវិតនៅលើវាលស្មៅមានភាពកណ្តោចកណ្តែងបន្តិចក៏ដោយ ក៏វាជាជីវិតដ៏មានសុភមង្គលមួយដែរ។ វាមិនមែនជារបៀបរស់នៅដែលអាក្រក់នោះទេ។

ប្រភេទទីបី គឺរបៀបរស់នៅដោយការនេសាទ។ មនុស្សមួយចំនួនតូចរស់នៅជិតមហាសមុទ្រ ឬនៅលើកោះតូចៗ។ ពួកគេហ៊ុំព័ទ្ធទៅដោយទឹក ដោយបែរមុខទៅរកមហាសមុទ្រ។ មនុស្សទាំងនេះនេសាទដើម្បីចិញ្ចឹមជីវិត។ តើអ្វីជាប្រភពនៃអាហារសម្រាប់អស់អ្នកដែលនេសាទដើម្បីចិញ្ចឹមជីវិតនោះ? ប្រភពអាហាររបស់ពួកគេ រួមមានត្រីគ្រប់ប្រភេទ អាហារសមុទ្រ និងផលិតផលសមុទ្រផ្សេងទៀត។ មនុស្សដែលនេសាទដើម្បីចិញ្ចឹមជីវិត មិនធ្វើកសិកម្មនៅលើដីនោះទេ ផ្ទុយទៅវិញ ពួកគេចំណាយពេលវេលារាល់ថ្ងៃដើម្បីនេសាទ។ អាហារសំខាន់របស់ពួកគេ រួមមានត្រីប្រភេទផ្សេងៗ និងផលិតផលសមុទ្រ។ យូរៗម្តង ពួកគេដោះដូរវត្ថុទាំងនេះ ជាមួយអង្ករ ម៉្សៅ និងវត្ថុចាំបាច់នានាប្រចាំថ្ងៃ។ នេះគឺជារបៀបរស់នៅផ្សេងមួយ ដែលដឹកនាំដោយមនុស្សដែលរស់នៅជិតទឹក។ ការរស់នៅជិតទឹក ពួកគេពឹងផ្អែកលើទឹកសម្រាប់អាហាររបស់ពួកគេ ហើយរកស៊ីចិញ្ចឹមជីវិតពីការនេសាទ។ ការនេសាទមិនត្រឹមតែផ្តល់ឲ្យពួកគេនូវប្រភពអាហារប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវមធ្យោបាយមួយសម្រាប់របរចិញ្ចឹមជីវិតទៀតផង។

ក្រៅពីការធ្វើកសិកម្មនៅលើដី មនុស្សភាគច្រើនរស់នៅដោយផ្អែកលើរបៀបរស់នៅទាំងបីយ៉ាងដែលបានលើកឡើងខាងលើ។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សច្រើនណាស់ដែលធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត ហើយមានក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលរស់នៅដោយការចញ្ចឹមសត្វ ការនេសាទ និងការបរបាញ់។ ហើយ តើមនុស្សដែលរស់នៅដោយការធ្វើស្រែចម្ការត្រូវការអ្វី? អ្វីដែលពួកគេត្រូវការគឺដី។ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេរស់នៅដោយការដាំដុះដំណាំនៅលើដី ហើយមិនថាពួកគេដាំបន្លែ ផ្លែឈើ ឬធញ្ញជាតិក៏ដោយ គឺពួកគេទទួលបានអាហារ និងវត្ថុចាំបាច់ប្រចាំថ្ងៃរបស់ពួកគេពីផែនដី។

តើអ្វីជាលក្ខខណ្ឌមូលដា្ឋនដែលកំណត់របៀបរស់នៅរបស់មនុស្សខុសៗគ្នាទាំងនេះ? តើពិតជាមិនចាំបាច់ទេឬ ដែលបរិស្ថានដែលពួកគេអាចរស់នៅ ត្រូវរក្សាទុកក្នុងកម្រិតមូលដ្ឋានមួយ? មានន័យថា ប្រសិនបើអស់អ្នកដែលរស់រានមានជីវិតដោយការបរបាញ់កំពុងតែបាត់បង់ព្រៃភ្នំ ឬបាត់បង់បក្សាបក្សី និងសត្វនានា នោះប្រភពនៃរបរចិញ្ចឹមជីវិតរបស់ពួកគេនឹងបាត់បង់។ ទិសដៅដែលជនជាតិនេះ និងមនុស្សប្រភេទនេះគួរទៅ នឹងមិនមានភាពច្បាស់លាស់ ហើយពួកគេអាចបាត់បង់ទៅក៏ថាបាន។ ចុះអស់អ្នកដែលចញ្ចឹមសត្វសម្រាប់របរចិញ្ចឹមជីវិតរបស់គេវិញ តើយ៉ាងម៉េចដែរ? តើពួកគេរំពឹងលើអ្វី? អ្វីដែលពួកគេពិតជារំពឹងលើគឺមិនមែនសត្វរបស់ពួកគេនោះទេ ប៉ុន្តែគឺជាបរិស្ថានដែលសត្វរបស់ពួកគេអាចរស់នៅបាន ពោលគឺវាលស្មៅ។ ប្រសិនបើគ្មានវាលស្មៅនោះទេ តើអ្នកចិញ្ចឹមសត្វឲ្យចំណីសត្វរបស់ពួកគេនៅទីណា? តើសត្វគោក្របី និងសត្វចៀមស៊ីអ្វី? បើគ្មានសត្វនោះទេ នោះមនុស្សពនេចរទាំងនេះ នឹងគ្មានរបរចិញ្ចឹមជីវិតនោះទេ។ បើគ្មានប្រភពសម្រាប់របរចិញ្ចឹមជីវិតរបស់ពួកគេនោះទេ តើមនុស្សទាំងនេះនឹងទៅទីណា? វាអាចនឹងមានការលំបាកសម្រាប់ពួកគេដើម្បីបន្តរស់នៅតទៅទៀត ហើយពួកគេនឹងគ្មានអនាគតមួយនោះទេ។ ប្រសិនបើគ្មានប្រភពទឹក ហើយទន្លេ និងបឹងបួរីងស្ងួតទាំងស្រុង តើត្រីដែលពឹងផ្អែកលើទឹកដើម្បីរស់ទាំងនោះ នឹងនៅតែមានជីវិតឬទេ? ពួកវានឹងមិនរស់ទេ។ តើមនុស្សដែលពឹងផ្អែកលើទឹក និងត្រីសម្រាប់របរចិញ្ចឹមជីវិតរបស់ពួកគេទាំងនេះ នឹងបន្តរស់នៅបានឬទេ? នៅពេលដែលពួកគេលែងមានអាហារ នៅពេលដែលពួកគេលែងមានប្រភពនៃរបរចិញ្ចឹមជីវិតរបស់ពួកគេ នោះមនុស្សទាំងនេះនឹងមិនអាចបន្តរស់នៅតទៅទៀតបានទេ។ មានន័យថា ប្រសិនបើជនជាតិណាមួយ ជួបប្រទះនូវបញ្ហាចំពោះរបរចិញ្ចឹមជីវិតរបស់ពួកគេ ឬការរស់នៅរបស់ពួកគេ នោះជនជាតិនោះនឹងលែងបន្តតទៅទៀត ហើយពួកអាចបាត់ចេញពីផ្ទៃផែនដី និងវិនាសសាបសូន្យទៅ។ ហើយប្រសិនបើអស់អ្នកដែលធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតបាត់បង់ដីរបស់ពួកគេ ប្រសិនបើពួកគេមិនអាចប្រមូលផលដំណាំគ្រប់ប្រភេទ ហើយមិនអាចទទួលបានអាហារពីដំណាំទាំងនោះ នោះតើលទ្ធផលនឹងទៅជាយ៉ាងណា? ដោយគ្មានអាហារ តើមនុស្សនឹងមិនអត់ឃ្លានរហូតដល់ស្លាប់ទេឬ? ប្រសិនបើមនុស្សកំពុងអត់ឃ្លានរហូតដល់ស្លាប់ តើជាតិសាសន៍មនុស្សនោះនឹងមិនបាត់បង់ទេឬ? ដូច្នេះ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការរក្សាទុកបរិស្ថានប្រភេទផ្សេងៗគ្នា។ ព្រះជាម្ចាស់មានបំណងព្រះហឫទ័យតែមួយគត់នៅក្នុងការរក្សាទុកនូវប្រព័ន្ធធម្មជាតិ និងបរិស្ថានផ្សេងៗគ្នា ព្រមទាំងគ្រប់ភាវៈមានជីវិតទាំងអស់នៅក្នុងពួកវា នោះគឺដើម្បីចិញ្ចឹមបីបាច់មនុស្សគ្រប់ប្រភេទ និងដើម្បីចិញ្ចឹមបីបាច់មនុស្សដែលរស់នៅក្នុងបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នា។

ប្រសិនបើរបស់សព្វសារពើនៃការបង្កើតបាត់បង់បញ្ញត្តិផ្ទាល់ខ្លួនរបស់ពួកវា នោះពួកវានឹងលែងមានវត្តមានតទៅទៀតហើយ។ ប្រសិនបើបញ្ញត្តិនៃរបស់សព្វសារពើបាត់បង់ នោះភាវៈមានជីវិតនៅក្នុងចំណោមរបស់សព្វសារពើនឹងមិនអាចបន្តទៅមុខតទៅទៀតទេ។ មនុស្សក៏នឹងបាត់បង់បរិស្ថានរបស់ពួកគេ ដែលពួកគេពឹងផ្អែកសម្រាប់ការរស់នៅដែរ។ ប្រសិនបើមនុស្សបាត់បង់បរិស្ថានទាំងអស់នោះ នោះពួកគេនឹងមិនអាចបន្តទៅមុខតទៅទៀត ដូចដែលពួកគេកំពុងធ្វើ ដើម្បីចម្រើនលូតលាស់ និងបង្កើតកូនចៅពីជំនាន់មួយទៅជំនាន់មួយបានតទៅទៀតនោះទេ។ មូលហេតុដែលមនុស្សបានរស់នៅរហូតមកដល់ពេលនេះ គឺដោយសារតែព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់ពួកគេ ដោយរបស់សព្វសារពើនៃការបង្កើត ដើម្បីចិញ្ចឹមបីបាច់ពួកគេ ដើម្បីចិញ្ចឹមបីបាច់មនុស្សជាតិតាមវិធីខុសៗគ្នា។ គឺដោយសារតែព្រះជាម្ចាស់ចិញ្ចឹមបីបាច់មនុស្សជាតិតាមវិធីផ្សេងៗគ្នាប៉ុណ្ណោះ ទើបមនុស្សជាតិបានរស់នៅរហូតមកដល់ពេលនេះ គឺពេលបច្ចុប្បន្ន។ ជាមួយនឹងបរិសា្ថនសម្រាប់ការរស់នៅដែលមិនប្រែប្រួលមួយ ដែលផ្តល់ផលអនុគ្រោះ និងដែលច្បាប់ធម្មជាតិមានសណ្តាប់ធ្នាប់ល្អ នោះមនុស្សគ្រប់ប្រភេទខុសៗគ្នាទាំងអស់នៅលើផែនដី ជាតិសាសន៍ខុសៗគ្នាទាំងអស់ អាចរស់នៅក្នុងតំបន់ដែលបានកំណត់ដោយផ្ទាល់ខ្លួនរបស់ពួកគេ។ គ្មាននរណាម្នាក់អាចទៅហួសពីតំបន់ទាំងនេះ ឬក៏ទៅហួសពីព្រំដែនដែលនៅចន្លោះពួកគេនោះទេ ពីព្រោះព្រះជាម្ចាស់ជាអ្នកដែលបានគូសព្រះដែនទាំងនោះ។ ហេតុអ្វីបានជាព្រះជាម្ចាស់នឹងគូសព្រំដែនតាមវិធីនេះ? នេះគឺជាបញ្ហាមួយដែលមានសារៈសំខាន់ណាស់សម្រាប់មនុស្សជាតិទាំងអស់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់! ព្រះជាម្ចាស់បានគូសបរិវេណសម្រាប់ភាវៈមានជីវិតគ្រប់ប្រភេទ ហើយបានកំណត់មធ្យោបាយនៃការរស់នៅសម្រាប់ប្រភេទមនុស្សនីមួយៗ។ ទ្រង់ក៏បានបែងចែកប្រភេទមនុស្ស និងជាតិសាសន៍ខុសៗគ្នានៅលើផែនដី ហើយបានបង្កើតបរិវេណសម្រាប់ពួកគេដែរ។ នេះគឺជាអ្វីដែលយើងនឹងពិភាក្សាបន្ទាប់។

ទីបួន ព្រះជាម្ចាស់បានគូសព្រំដែនរវាងជាតិសាសន៍ផ្សេងៗគ្នា។ នៅលើផែនដីមានជនជាតិស្បែកស ជនជាតិស្បែកខ្មៅ ជនជាតិស្បែកសណ្តែកបាយ និងជនជាតិស្បែកលឿង។ ទាំងនេះគឺជាប្រភេទមនុស្សខុសៗគ្នា។ ព្រះជាម្ចាស់ក៏បានកំណត់ទំហំមួយសម្រាប់ជីវិតរបស់មនុស្សប្រភេទខុសៗគ្នាទាំងនេះដែរ ហើយមនុស្សរស់នៅក្នុងបរិស្ថានសម្រាប់ការរស់នៅដ៏សមស្របរបស់ពួកគេដោយមិនដឹងខ្លួន នៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចឈានចេញក្រៅពីនេះបានទេ។ ឧទាហរណ៍ ចូរយើងពិចារណាអំពីជនជាតិស្បែកស។ តើអ្វីជាបរិវេណភូមិសាស្ត្រដែលភាគច្រើននៃពួកគេរស់នៅ? ពួកគេភាគច្រើនរស់នៅតំបន់អឺរ៉ុប និងអាមេរិក។ បរិវេណភូមិសាស្ត្រដែលជនជាតិស្បែកខ្មៅភាគច្រើនរស់នៅ គឺនៅអាហ្រ្វិក។ ជនជាតិសម្បុរសណ្តែកបាយ ភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ដូចជាប្រទេសថៃ ឥណ្ឌា មីយ៉ាន់ម៉ា វៀតណាម និងឡាវ។ ជនជាតិស្បែកលឿងភាគច្រើនរស់នៅតំបន់អាស៊ី ពោលគឺនៅក្នុងប្រទេសដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ព្រះជាម្ចាស់បានបែកចែកយ៉ាងសមរម្យសម្រាប់ពូជសាសន៍ប្រភេទខុសៗគ្នាទាំងនេះ ដូច្នេះហើយទើបពូជសាសន៍ខុសៗគ្នាទាំងនេះបានបែងចែកទៅគ្រប់តំបន់ផ្សេងៗគ្នានៃពិភពលោក។ នៅក្នុងតំបន់ផ្សេងៗគ្នានៃពិភពលោកទាំងនេះ ព្រះជាម្ចាស់បានរៀបចំបរិស្ថានសម្រាប់ការរស់នៅមួយតាំងពីយូរយារណាស់មកហើយ ដែលសមស្របសម្រាប់ពូជសាសន៍មនុស្សខុសៗគ្នានីមួយៗ។ នៅក្នុងបរិស្ថានសម្រាប់ការរស់នៅទាំងនេះ ព្រះជាម្ចាស់បានរៀបចំដីដែលមានពណ៌ និងធាតុផ្សំផ្សេងៗគ្នាសម្រាប់ពួកគេ។ អាចនិយាយម្យ៉ាងទៀតបានថា សមាសធាតុផ្សំដែលបង្កើតរាងកាយរបស់ជនជាតិស្បែកស គឺមិនដូចគ្នាទៅនឹងសមាសធាតុផ្សំដែលបង្កើតរាងកាយជនជាតិស្បែកខ្មៅនោះទេ ហើយពួកវាក៏ខុសពីសមាសធាតុផ្សំដែលបង្កើតរាងកាយរបស់មនុស្សនៃពូជសាសន៍ដទៃទៀតដែរ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានរៀបចំរួចជាស្រេចនូវបរិស្ថានសម្រាប់ការរស់នៅដល់ពូជសាសន៍នោះ។ បំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការធ្វើបែបនេះ គឺដើម្បីនៅពេលដែលមនុស្សប្រភេទនោះចាប់ផ្តើមបង្កើតកូនចៅ ហើយមានចំនួនកើនឡើង ពួកគេអាចស្ថិតនៅដោយមិនផ្លាស់ប្តូរនៅក្នុងបរិវេណដ៏ជាក់លាក់មួយ។ មុនពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្ស ទ្រង់បានគិតរឿងទាំងអស់នេះរួចជាស្រេចហើយ។ ទ្រង់អាចរក្សាទុកតំបន់អឺរ៉ុប និងតំបន់អាមេរិកសម្រាប់ជនជាតិស្បែកស ដើម្បីអនុញ្ញាតឲ្យពួកគេអភិវឌ្ឍ និងរស់នៅ។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់កំពុងតែបង្កើតផែនដី គឺទ្រង់មានផែនការមួយរួចជាស្រេចទៅហើយ ទ្រង់មានគោលដៅ និងបំណងព្រះហឫទ័យមួយដើម្បីដាក់អ្វីដែលទ្រង់បានដាក់ទៅក្នុងដីមួយកន្លែងនោះ ហើយចិញ្ចឹមបីបាច់អ្វីដែលទ្រង់បានចិញ្ចឹមបីបាច់នៅក្នុងដីមួយកន្លែងនោះ។ ឧទាហរណ៍ ឈ្មោះភ្នំ ចំនួននៃតំបន់វាលទំនាប ចំនួននៃប្រភពទឹក ប្រភេទនៃបក្សាបក្សី និងសត្វ ប្រភេទត្រី និងប្រភេទរុក្ខជាតិដែលនឹងនៅលើដីនោះ គឺព្រះជាម្ចាស់បានរៀបចំពួកគេទាំងអស់តាំងពីយូរយារណាស់មកហើយ។ នៅពេលដែលព្រះជាម្ចាស់កំពុងរៀបចំបរិស្ថានសម្រាប់ការរស់នៅមួយសម្រាប់មនុស្សប្រភេទណាមួយ និងពូជសាសន៍ណាមួយ គឺព្រះជាម្ចាស់ត្រូវតែពិចារណាបញ្ហាជាច្រើនពីគ្រប់មជ្ឈដ្ឋាន៖ បរិស្ថានភូមិសាស្ត្រ សមាសធាតុផ្សំនៃដី ប្រភេទបក្សាបក្សី និងសត្វផ្សេងៗគ្នា ទំហំនៃប្រភេទត្រីខុសៗគ្នា សមាសធាតុផ្សំដែលបង្កើតរាងកាយរបស់ត្រី ភាពខុសគ្នារវាងគុណភាពទឹក ក៏ដូចជាប្រភេទរុក្ខជាតិផ្សេងៗគ្នាដែរ...។ គឺព្រះជាម្ចាស់បានរៀបចំរបស់ទាំងនោះតាំងពីយូរយារណាស់មកហើយ។ បរិស្ថានប្រភេទនោះ គឺជាបរិស្ថានសម្រាប់ការរស់នៅមួយ ដែលព្រះជាម្ចាស់បានបង្កើត និងបានរៀបចំសម្រាប់ជនជាតិស្បែកស ហើយវាជាកម្មសិទ្ធិកេរ្ត៍តំណែលរបស់ពួកគេ។ តើអ្នករាល់គ្នាបានឃើញថា នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានព្រះតម្រិះយ៉ាងច្រើនអំពីការនេះ ហើយបានធ្វើសកម្មភាពតាមផែនការមួយទេឬអី? (ត្រូវហើយ យើងបានឃើញថា ការពិចារណារបស់ព្រះជាម្ចាស់សម្រាប់មនុស្សប្រភេទផ្សេងៗគ្នា គឺទ្រង់ព្រះតម្រិះបានល្អិតល្អន់ណាស់។ ចំពោះបរិស្ថានសម្រាប់ការរស់នៅដែលទ្រង់បានបង្កើតសម្រាប់ប្រភេទមនុស្សផ្សេងៗគ្នា ប្រភេទបក្សាបក្សី និងសត្វ ប្រភេទត្រី ចំនួនភ្នំ និងចំនួនតំបន់វាលទំនាបដែលទ្រង់នឹងរៀបចំ គឺទ្រង់បានពិចារណាដោយព្រះរាជតម្រិះល្អិតល្អន់ និងជាក់លាក់បំផុត។) ចូរយកជនជាតិស្បែកសធ្វើជាឧទាហរណ៍។ តើអាហារអ្វីដែលជនជាតិស្បែកសទទួលទានជាចម្បង? អាហារដែលជនជាតិស្បែកសទទួលទាន គឺខុសគ្នាឆ្ងាយពីអាហារដែលមនុស្សនៅអាស៊ីទទួលទាន។ អាហារសំខាន់បំផុតដែលជនជាតិស្បែកសទទួលទានជាចម្បងមានដូចជា សាច់ ស៊ុត ទឹកដោះគោ និងមាន់ទា។ ជាទូទៅ ធញ្ញជាតិដូចជានំប៉័ង និងអង្ករ គឺជាអាហារបន្ទាប់បន្សំដែលដាក់នៅចំហៀងចានប៉ុណ្ណោះ។ សូម្បីតែនៅពេលដែលទទួលទានញាំបន្លែក៏ដោយ ក៏ពួកគេចង់ដាក់សាច់គោ ឬសាច់មាន់អាំងពីរបីដុំដែរ ហើយសូម្បីតែនៅពេលដែលទទួលទានអាហារដែលធ្វើពីស្រូវសាលី ក៏ពួកគេចង់ដាក់ឈីស ស៊ុត ឬសាច់ដែរ។ អាចនិយាយបានថា អាហារដ៏សំខាន់បំផុតរបស់ពួកគេ គឺមិនមែនជាអាហារដែលធ្វើពីស្រូវសាលី ឬអង្ករជាចម្បងនោះទេ។ ពួកគេទទួលទានសាច់ និងឈីសជាច្រើន។ ជារឿយៗ ពួកគេតែងផឹកទឹកកក ដោយសារតែអាហារដែលពួកគេទទួលទានគឺមានកាឡូរីខ្ពស់។ ដូច្នេះ បានជាជនជាតិស្បែកសខ្លាំងរឹងមាំប្លែកពីធម្មតា។ ទាំងនេះ គឺជាប្រភពនៃរបរចិញ្ចឹមជីវិតរបស់ពួកគេ ហើយជាបរិស្ថានរស់នៅដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេ ដែលអនុញ្ញាតឲ្យពួកគេមានរបៀបរស់នៅបែបនេះ គឺជារបៀបមួយដែលខុសពីរបៀបរស់នៅរបស់មនុស្សនៃពូជសាសន៍ដទៃទៀត។ មិនមានត្រូវ ឬខុសនៅក្នុងរបៀបរស់នៅបែបនេះនោះទេ វាគឺជារបៀបរស់នៅពីកំណើត ដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន ហើយវាចេញមកពីការត្រួតត្រារបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់។ ការដែលពូជសាសន៍នេះមានរបៀបរស់នៅ និងប្រភពសម្រាប់របរចិញ្ចឹមជីវិតរបស់ពួកគេទាំងនេះ គឺដោយសារតែពូជសាសន៍របស់ពួកគេ និងដោយសារតែបរិស្ថានសម្រាប់ការរស់នៅ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ពួកគេ។ អ្នកអាចនិយាយបានថា បរិស្ថានសម្រាប់ការរស់នៅដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ជនជាតិស្បែកស និងការទ្រទ្រង់ប្រចាំថ្ងៃដែលពួកគេទទួលបានពីបរិស្ថានទាំងនោះ គឺសម្បូរណ៍បែប និងច្រើនហូរហៀរ។

ព្រះជាម្ចាស់ក៏បានរៀបចំបរិស្ថានចាំបាច់សម្រាប់ការរស់នៅដល់ជាតិសាសន៍ដទៃផងដែរ។ ក៏មានជនជាតិស្បែកខ្មៅដែរ តើជនជាតិស្បែកខ្មៅនៅទីណា? ពួកគេភាគច្រើននៅតំបន់អាហ្រ្វិកកណ្តាល និងអាហ្រ្វិកខាងត្បូង។ តើព្រះជាម្ចាស់បានរៀបចំអ្វីសម្រាប់ពួកគេ នៅក្នុងបរិស្ថានរស់នៅប្រភេទនោះ? ព្រៃត្រូពិច បក្សាបក្សីនិងសត្វគ្រប់ប្រភេទ ព្រមទាំងវាលខ្សាច់ និងរុក្ខជាតិគ្រប់ប្រភេទដែលរស់នៅជាមួយមនុស្សផងដែរ។ ពួកគេមានប្រភពដើម្បីទទួលបានទឹក របរចិញ្ចឹមជីវិត និងអាហារ។ ព្រះជាម្ចាស់ទ្រង់មិនលំអៀងដាក់ពួកគេនោះទេ។ មិនថាពួកគេធ្លាប់ធ្វើអ្វីនោះទេ ការរស់នៅរបស់ពួកគេមិនដែលមានបញ្ហានោះទេ។ ពួកគេក៏កាន់កាប់ទីតាំង និងតំបន់មួយជាក់លាក់នៅក្នុងផ្នែកមួយនៃពិភពលោកផងដែរ។

ពេលនេះ ចូរយើងនិយាយអំពីជនជាតិស្បែកលឿង។ ជនជាតិស្បែកលឿងគឺភាគច្រើននៅភាគខាងកើតនៃផែនដី។ តើអ្វីជាភាពខុសគ្នារវាងបរិស្ថាន និងទីតាំងភូមិសាស្ត្ររបស់តំបន់ភាគខាងលិច និងតំបន់ភាគខាងកើត? នៅភាគខាងកើត ដីភាគច្រើនមានជីជាតិ ហើយសម្បូរណ៍ទៅដោយវត្ថុធាតុដើម និងស្រទាប់រ៉ែ។ មានន័យថា ដីនៅខាងលើ និងនៅខាងក្រោមគ្រប់ប្រភេទគឺសម្បូរណ៍ឥតខ្វះ។ ហើយសម្រាប់ក្រុមមនុស្សនេះ សម្រាប់ពូជសាសន៍នេះ ព្រះជាម្ចាស់បានរៀបចំដីដែលស៊ីគ្នានឹងអាកាសធាតុ និងបរិស្ថានភូមិសាស្ត្រនានាដែលសមស្របសម្រាប់ពួកគេ។ ទោះបីជាមានភាពខុសគ្នាយ៉ាងខ្លាំងរវាងបរិស្ថានភូមិសាស្ត្រនោះ ជាមួយនឹងបរិស្ថាននៅតំបន់ភាគខាងលិចក៏ដោយ ក៏អាហារចាំបាច់របស់មនុស្ស របរចិញ្ចឹមជីវិត និងប្រភពសម្រាប់ការរស់នៅ ត្រូវបានរៀបចំដោយព្រះជាម្ចាស់ដែរ។ វាគ្រាន់តែជាបរិស្ថានរស់នៅដែលខុសពីបរិស្ថានរស់នៅរបស់ជនជាតិស្បែកសនៅតំបន់ភាគខាងលិចប៉ុណ្ណោះ។ ប៉ុន្តែ តើអ្វីគឺជារឿងមួយដែលខ្ញុំត្រូវនិយាយប្រាប់អ្នករាល់គ្នា? ចំនួនមនុស្សនៃពូជសាសន៍នៅភាគខាងកើត បើប្រៀបធៀបទៅគឺច្រើនជាង ដូច្នេះព្រះជាម្ចាស់បន្ថែមវត្ថុធាតុជាច្រើននៅក្នុងផ្នែកនោះនៃផែនដី ដែលខុសគ្នាពីតំបន់ភាគខាងលិច។ នៅទីនោះ ទ្រង់បានបន្ថែមទស្សនីយភាពខុសៗគ្នាជាច្រើន និងវត្ថុធាតុដើមគ្រប់ប្រភេទយ៉ាងច្រើនក្រៃលែង។ ធនធានធម្មជាតិនៅទីនោះ គឺមានច្រើនក្រៃលែង។ លក្ខណៈភូមិសាស្ត្រក៏ច្រើនប្រភេទ និងផ្សេងៗពីគ្នា ដែលគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមបីបាច់ចំនួនមនុស្សនៃពូជសាសន៍ភាគខាងកើតយ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្វីដែលធ្វើឲ្យតំបន់ភាគខាងលិច និងតំបន់ភាគខាងកើតខុសគ្នាគឺ នៅតំបន់ភាគខាងកើត ដែលលាតសន្ធឹងពីត្បូងទៅជើង និងពីកើតទៅលិច គឺអាកាសធាតុប្រសើរជាងតំបន់ភាគខាងលិច។ រដូវទាំងបួនគឺបែងចែកខុសគ្នាយ៉ាងច្បាស់ សីតុណ្ហភាពគឺសមស្រប ធនធានធម្មជាតិគឺសម្បូរណ៍បែប ហើយទេសភាពធម្មជាតិ និងប្រភេទនៃលក្ខណៈភូមិសាស្ត្រគឺប្រសើរជាងនៅតំបន់ភាគខាងលិចឆ្ងាយណាស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើបែបនេះ? ព្រះជាម្ចាស់បានបង្កើតតុល្យភាពសមហេតុផលមួយរវាងជនជាតិស្បែកស និងជនជាតិស្បែកលឿង។ តើនេះមានន័យដូចម្តេច? វាមានន័យថា គ្រប់ទិដ្ឋភាពនៃអាហាររបស់ជនជាតិស្បែកស វត្ថុដែលពួកគេប្រើប្រាស់ និងវត្ថុដែលត្រូវបានផ្តល់សម្រាប់ភាពសប្បាយរីករាយរបស់ពួកគេ គឺប្រសើរជាងអ្វីដែលជនជាតិស្បែកលឿងអាចរីករាយជាមួយឆ្ងាយណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ទ្រង់មិនលម្អៀងដាក់ពូជសាសន៍ណាមួយនោះទេ។ ព្រះជាម្ចាស់ទ្រង់ប្រទានបរិស្ថានសម្រាប់រស់នៅដែលប្រសើរជាង និងស្អាតជាងដល់ជនជាតិស្បែកលឿង។ នេះគឺជាតុល្យភាព។

ព្រះជាម្ចាស់បានរៀបចំទុកជាមុន ថាតើមនុស្សប្រភេទណាគួររស់នៅក្នុងផ្នែកណានៃពិភពលោក។ តើមនុស្សអាចទៅហួសពីដែនកំណត់នេះបានទេ? (ទេ ពួកគេមិនអាចទេ។) ពិតជាអស្ចារ្យណាស់! ទោះបីជាមានសង្គ្រាម ឬការទន្ទ្រានកាន់កាប់ក្នុងយុគសម័យខុសៗគ្នា ឬក្នុងពេលវេលាមិនសាមញ្ញនានាក៏ដោយ ក៏សង្គ្រាម និងការទន្ទ្រានកាន់កាប់ទាំងនេះ មិនអាចបំផ្លាញបរិស្ថានសម្រាប់ការរស់នៅ ដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់ពូជសាសន៍នីមួយៗនោះឡើយ។ មានន័យថា ព្រះជាម្ចាស់បានកំណត់ប្រភេទមនុស្សជាក់លាក់មួយនៅក្នុងផ្នែកជាក់លាក់មួយនៃពិភពលោក ហើយពួកគេមិនអាចទៅហួសព្រំដែនទាំងនោះបានទេ។ ទោះបីជាមនុស្សមានមហិច្ឆតាមួយចំនួនចង់ផ្លាស់ប្តូរ ឬពង្រីកដែនដីរបស់ពួកគេក៏ដោយ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេនោះ រឿងនេះគឺពិបាកនឹងសម្រេចបានខ្លាំងណាស់។ វាពិបាកនឹងឲ្យពួកគេជោគជ័យណាស់។ ឧទាហរណ៍ ជនជាតិស្បែកសចង់ពង្រីកដែនដីរបស់ពួកគេ ហើយពួកគេធ្វើអាណានិគមទៅលើប្រទេសមួយចំនួនផ្សេងទៀត។ ប្រទេសអាឡឺម៉ង់ចូលកាន់កាប់ប្រទេសមួយចំនួន ហើយប្រទេសអង់គ្លេសធ្លាប់ចូលកាន់កាប់ប្រទេសឥណ្ឌាម្តង។ តើអ្វីជាលទ្ធផល? នៅទីបញ្ចប់ ពួកគេបរាជ័យ។ តើអ្វីដែលយើងឃើញពីការបរាជ័យរបស់ពួកគេ? អ្វីដែលព្រះជាម្ចាស់បានកំណត់ទុក គឺមិនត្រូវបានអនុញ្ញាតឲ្យបំផ្លាញនោះទេ។ ដូច្នេះ មិនថាអ្នកអាចបានឃើញសន្ទុះនៃការពង្រីកដែនដីរបស់ប្រទេសអង់គ្លេសខ្លាំងប៉ុណ្ណានោះទេ ចុងបញ្ចប់ពួកគេត្រូវតែដកចេញ ដោយទុកដីជាកម្មសិទ្ធិរបស់ប្រទេសឥណ្ឌាដដែល។ អស់អ្នកដែលរស់នៅលើដីនោះ គឺជាជនជាតិឥណ្ឌាដដែល មិនមែនជាជនជាតិអង់គ្លេសនោះទេ ដោយសារតែព្រះជាម្ចាស់មិនអនុញ្ញាត។ មនុស្សមួយចំនួនដែលស្រាវជ្រាវប្រវត្តិសាស្ត្រ ឬនយោបាយ បានផ្តល់ការអះអាងចំពោះរឿងនេះ។ ពួកគេផ្តល់ហេតុផលជាច្រើនចំពោះមូលហេតុដែលប្រទេសអង់គ្លេសបរាជ័យ ដោយនិយាយថា វាអាចដោយសារជនជាតិមួយជាក់លាក់ មិនអាចត្រូវបានយកឈ្នះ ឬអាចមកពីមូលហេតុដ៏ទៃទៀតរបស់មនុស្ស...។ ទាំងនេះមិនមែនជាមូលហេតុពិតប្រាកដនោះទេ។ មូលហេតុពិតប្រាកដគឺដោយសារតែព្រះជាម្ចាស់ គឺទ្រង់នឹងមិនអនុញ្ញាតឡើយ! ព្រះជាម្ចាស់អនុញ្ញាតឲ្យជនជាតិមួយរស់នៅលើដីមួយកន្លែងដ៏ជាក់លាក់ ហើយដាក់ពួកគេឲ្យរស់នៅទីនោះ ហើយប្រសិនបើព្រះជាម្ចាស់មិនអនុញ្ញតឲ្យពួកគេផ្លាស់ទីចេញពីដីនោះទេ ពួកគេនឹងមិនអាចផ្លាស់ទីបានឡើយ។ ប្រសិនបើព្រះជាម្ចាស់លៃទុកតំបន់ជាក់លាក់មួយសម្រាប់ពួកគេ នោះពួកគេនឹងរស់នៅក្នុងតំបន់នោះ។ មនុស្សជាតិមិនអាចបំបែកខ្លួន ឬដកខ្លួនពួកគេចេញពីតំបន់ដែលបានកំណត់ទុកទាំងនេះបានទេ។ នេះគឺជារឿងច្បាស់លាស់។ មិនថាអ្នកទន្ទ្រានកាន់កាប់មានកម្លាំងធំប៉ុណ្ណា ឬអស់អ្នកដែលត្រូវបានគេទន្ទ្រានខ្សោយបណ្ណានោះទេ គឺចុងក្រោយព្រះជាម្ចាស់ជាអ្នកសម្រេចលើភាពជោគជ័យរបស់អ្នកឈ្លានពានកាន់កាប់។ វាត្រូវបានកំណត់ទុកដោយទ្រង់រួចស្រេចទៅហើយ ហើយគ្មាននរណាម្នាក់អាចប្តូរវាបានទេ។

ខាងលើនេះ គឺជាវិធីដែលព្រះជាម្ចាស់បានចែកចាយដល់ពូជសាសន៍នានា។ តើកិច្ចការអ្វីដែលព្រះជាម្ចាស់បានធ្វើដើម្បីចែកចាយដល់ពូជសាសន៍? ទីមួយ ទ្រង់បានរៀបចំបរិស្ថានភូមិសាស្ត្រដ៏ធំ ដោយផ្តល់ទីតាំងផ្សេងៗគ្នាសម្រាប់មនុស្ស ដែលក្រោយមក មនុស្សពីមួយជំនាន់ទៅមួយជំនាន់បានរស់នៅក្នុងទីកន្លែងទាំងនោះ។ ការនេះត្រូវបានដោះស្រាយ គឺតំបន់ដែលបានកំណត់សម្រាប់ការរស់នៅរបស់ពួកគេត្រូវបានដោះស្រាយ។ ហើយជីវិតរបស់ពួកគេ អ្វីដែលពួកគេទទួលទាន អ្វីដែលពួកគេផឹក របរចិញ្ចឹមជីវិតរបស់ពួកគេ គឺទាំងអស់នោះព្រះបានដោះស្រាយតាំងពីយូរយារណាស់មកហើយ។ ហើយនៅពេលដែលព្រះជាម្ចាស់កំពុងតែបង្កើតរបស់សព្វសារពើ ទ្រង់បានធ្វើការត្រៀមរៀបចំសម្រាប់ប្រភេទមនុស្សខុសៗគ្នា៖ មានសមាសធាតុផ្សំរបស់ដីផ្សេងៗគ្នា មានអាកាសធាតុផ្សេងៗគ្នា មានរុក្ខជាតិផ្សេងៗគ្នា និងមានបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នា។ សូម្បីតែកន្លែងផ្សេងៗគ្នា ក៏មានបក្សាបក្សី និងសត្វផ្សេងៗគ្នានោះដែរ ហើយសូម្បីតែទឹកខុសៗគ្នា ក៏មានប្រភេទត្រីពិសេសផ្ទាល់ខ្លួន និងផលិតផលដែលបានពីទឹកផ្ទាល់ខ្លួនរបស់ពួកវាដែរ។ សូម្បីតែប្រភេទសត្វល្អិតទាំងឡាយ ក៏ត្រូវបានកំណត់ដោយព្រះជាម្ចាស់ដែរ។ ឧទាហរណ៍ វត្ថុដែលធំលូតលាស់នៅទ្វីបអាមេរិក គឺធំណាស់ វែងណាស់ ហើយរឹងមាំណាស់។ ឫសឈើនៅលើព្រៃភ្នំទាំងអស់គឺសុទ្ធតែនៅរាក់ ប៉ុន្តែពួកវាដុះយ៉ាងខ្ពស់។ ពួកវាអាចមានកំពស់ដល់រាប់រយម៉ែត្រ ឬខ្ពស់ជាងនេះ ប៉ុន្តែដើមឈើនៅក្នុងព្រៃនៅអាស៊ីវិញ ភាគច្រើនមិនខ្ពស់នោះទេ។ ចូរយើងយករុក្ខជាតិប្រទាលកន្ទុយក្រពើជាឧទាហរណ៍។ នៅប្រទេសជប៉ុន ពួកវាតូច និងស្តើងណាស់ ប៉ុន្តែរុក្ខជាតិប្រទាលកន្ទុយក្រពើនៅសហរដ្ឋអាមេរិកវិញ គឺធំណាស់។ មានភាពខុសគ្នានៅទីនេះ។ វាគឺជាប្រភេទរុក្ខជាតិដូចគ្នា ដោយមានឈ្មោះដូចគ្នា ប៉ុន្តែនៅក្នុងទ្វីបអាមេរិក វាដុះលូតលាស់យ៉ាងធំ។ ភាពខុសគ្នានៅក្នុងទិដ្ឋភាពផ្សេងៗទាំងនេះ អាចមនុស្សមើលមិនឃើញ ឬមិនយល់ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់កំពុងតែបង្កើតរបស់សព្វសារពើ ទ្រង់បានកំណត់ពួកវា ហើយបានរៀបចំបរិស្ថានភូមិសាស្ត្រខុសៗគ្នា លក្ខណៈភូមិសាស្ត្រខុសៗគ្នា និងវត្ថុមានជីវិតខុសៗគ្នាសម្រាប់ពូជសាសន៍ខុសៗគ្នា។ នេះគឺដោយសារតែព្រះជាម្ចាស់បានបង្កើតប្រភេទមនុស្សខុសៗគ្នា ហើយទ្រង់ជ្រាបពីអ្វីដែលពួកគេម្នាក់ៗត្រូវការ និងអ្វីជារបៀបរស់នៅរបស់ពួកគេ។

បន្ទាប់ពីនិយាយអំពីរឿងទាំងនេះខ្លះៗហើយ ពេលនេះតើអ្នករាល់គ្នាមានអារម្មណ៍ថា អ្នករាល់គ្នាបានទទួលមេរៀនអ្វីម៉្យាងអំពីប្រធានបទសំខាន់ដែលយើងទើបតែបានពិភាក្សាឬទេ? តើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែចាប់ផ្តើមយល់ពីវាឬទេ? ខ្ញុំជឿជាក់ថា ពេលនេះអ្នកគួរតែមានគំនិតស្រពិចស្រពិលមួយស្តីពីមូលហេតុ ដែលខ្ញុំបានជ្រើសរើសនិយាយអំពីទិដ្ឋភាពទាំងនេះ នៅក្នុងប្រធានបទដ៏ធំទូលាយ។ តើជាករណីនោះមែនទេ? ប្រហែលជាអ្នកអាចនិយាយបន្តិច អំពីកម្រិតដែលអ្នករាល់គ្នាបានយល់។ (មនុស្សជាតិទាំងអស់ត្រូវបានចិញ្ចឹមបីបាច់ដោយបញ្ញត្តិដែលព្រះជាម្ចាស់បានកំណត់សម្រាប់របស់សព្វសារពើ។ នៅពេលដែលព្រះជាម្ចាស់កំពុងតែកំណត់បញ្ញត្តិទាំងនេះ ទ្រង់បានប្រទានបរិស្ថានខុសៗគ្នា របៀបរស់នៅខុសៗគ្នា អាហារខុសៗគ្នា ព្រមទាំងអាសធាតុ និងសីតុណ្ហភាពខុសៗគ្នាសម្រាប់ពួកគេ។ គឺដោយសារបែបនេះហើយ ទើបមនុស្សជាតិទាំងអស់អាចតាំងទីលំនៅលើផែនដី ហើយរស់នៅបាន។ តាមរយៈការនេះ ខ្ញុំអាចមើលឃើញថា ផែនការរបស់ព្រះជាម្ចាស់សម្រាប់ការរស់នៅរបស់មនុស្សជាតិ គឺច្បាស់លាស់ណាស់ ហើយខ្ញុំអាចឃើញពីព្រះប្រាជ្ញាញាណ និងភាពគ្រប់លក្ខណ៍របស់ទ្រង់ ព្រមទាំងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស។) (បញ្ញត្តិ និងទំហំនានា ដែលកំណត់ដោយព្រះជាម្ចាស់ គឺមិនអាចផ្លាស់ប្តូរដោយសារមនុស្សណាម្នាក់ ព្រឹត្តការណ៍ណាមួយ ឬវត្ថុណាមួយបានឡើយ។ គ្រប់យ៉ាងគឺសុទ្ធតែស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់។) ការសម្លឹងមើលចេញពីទិដ្ឋភាពនៃបញ្ញត្តិដែលព្រះជាម្ចាស់បានកំណត់ សម្រាប់ការរីកចម្រើនលូតលាស់នៃរបស់សព្វសារពើ តើមនុស្សជាតិទាំងអស់ដែលមានពូជសាសន៍ខុសៗគ្នា មិនត្រូវបានផ្គត់ផ្គង់ និងចិញ្ចឹមបីបាច់ដោយព្រះជាម្ចាស់ទេឬអី? ប្រសិនបើបញ្ញត្តិទាំងនេះត្រូវបានបំផ្លាញ ឬប្រសិនបើព្រះជាម្ចាស់មិនបានបង្កើតបញ្ញត្តិទាំងនេះសម្រាប់មនុស្សជាតិ តើសេចក្តីរំពឹងរបស់មនុស្សជាតិនឹងទៅជាយ៉ាងណា? បន្ទាប់ពីមនុស្សបាត់បង់បរិស្ថានសម្រាប់រស់នៅជាមូលដ្ឋានរបស់ពួកគេ តើពួកគេនឹងអាចមានប្រភពអាហារឬទេ? វាអាចទៅរួចដែលថា ប្រភពអាហារនឹងក្លាយជាបញ្ហាមួយ។ ប្រសិនបើមនុស្សបាត់បង់ប្រភពអាហាររបស់ពួកគេ ពោលគឺប្រសិនបើពួកគេមិនអាចទទួលបានអ្វីដើម្បីទទួលទាន តើពួកគេអាចបន្តរស់នៅបានប៉ុន្មានថ្ងៃ? អាចថា ពួកគេនឹងមិនអាចរស់នៅបានសូម្បីតែមួយខែផង ហើយការរស់នៅរបស់ពួកគេនឹងក្លាយជាបញ្ហាមួយ។ ដូច្នេះ រាល់រឿងរ៉ាវនីមួយៗដែលព្រះជាម្ចាស់ធ្វើសម្រាប់ការរស់នៅរបស់មនុស្ស សម្រាប់ការបន្តវត្តមានរបស់ពួកគេ សម្រាប់ការបង្កកំណើតរបស់ពួកគេ និងសម្រាប់ការចិញ្ចឹមបីបាច់របស់ពួគេ គឺមានសារៈសំខាន់ខ្លាំងណាស់។ រាល់រឿងរ៉ាវនីមួយៗដែលព្រះជាម្ចាស់ធ្វើនៅក្នុងវត្ថុដែលទ្រង់បង្កើត គឺទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងការរស់នៅរបស់មនុស្សជាតិ និងមិនអាចបំបែកចេញបានឡើយ។ ប្រសិនបើការរស់នៅរបស់មនុស្សជាតិក្លាយជាបញ្ហាមួយ តើការគ្រប់គ្រងរបស់ព្រះជាម្ចាស់អាចបន្តទៀតបានទេ? តើការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងនៅតែមានឬទេ? ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺនៅជាមួយនឹងការរស់នៅរបស់មនុស្សជាតិទាំងអស់ ដែលទ្រង់បានចិញ្ចឹមបីបាច់ ដូច្នេះ មិនថាព្រះជាម្ចាស់រៀបចំអ្វីសម្រាប់របស់សព្វសារពើនៃការបង្កើតរបស់ទ្រង់ ហើយមិនថាទ្រង់ធ្វើអ្វីសម្រាប់មនុស្សនោះទេ ទាំងអស់នេះគឺមានភាពចាំបាច់ចំពោះទ្រង់ ហើយវាមានសារៈសំខាន់សម្រាប់ការរស់នៅរបស់មនុស្សជាតិ។ ប្រសិនបើបញ្ញត្តិដែលព្រះជាម្ចាស់បានកំណត់សម្រាប់របស់សព្វសារពើទាំងនេះត្រូវបានសម្លាប់ ប្រសិនបើបញ្ញត្តិទាំងនេះត្រូវបានបំពាន ឬរំខាន នោះរបស់សព្វសារពើនឹងមិនអាចមានវត្តមានតទៅទៀតឡើយ បរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សជាតិនឹងមិនបន្តមានវត្តមានតទៅទៀតទេ ទាំងការទ្រទ្រង់ប្រចាំថ្ងៃរបស់ពួកគេ និងខ្លួនរបស់ពួកគេផ្ទាល់ក៏ដូច្នោះដែរ។ ដោយសារហេតុផលនេះ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ក៏នឹងលែងមានដែរ។

គ្រប់យ៉ាងដែលយើងបានពិភាក្សា រឿងរ៉ាវនីមួយៗ គ្រប់ចំណុចនីមួយៗ គឺសុទ្ធតែទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅរបស់មនុស្សម្នាក់ៗ។ អ្នករាល់គ្នាអាចនិយាយថា «អ្វីដែលអ្នកកំពុងនិយាយ គឺធំទូលាយខ្លាំងណាស់ វាមិនមែនជាអ្វីមួយដែលយើងអាចមើលឃើញទេ» ហើយប្រហែលជាមានមនុស្សដែលនឹងនិយាយថា «អ្វីដែលអ្នកកំពុងតែនិយាយ គឺគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ»។ ទោះបីជាយ៉ាងណាក៏ដយ ចូរកុំភ្លេចថា អ្នកកំពុងតែរស់នៅក្នុងនាមជាផ្នែកមួយនៃរបស់សព្វសារពើ។ អ្នកគឺជាម្នាក់ក្នុងចំណោមរបស់សព្វសារពើនៃការបង្កើតដែលស្ថិតក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់។ វត្ថុដែលព្រះជាម្ចាស់បង្កើតមកមិនអាចកាត់ផ្តាច់ចេញពីការត្រួតត្រារបស់ទ្រង់បានទេ ហើយក៏គ្មាននរណាម្នាក់អាចផ្តាច់ខ្លួនចេញពីការត្រួតត្រារបស់ទ្រង់បានដែរ។ ការបាត់បង់ការត្រួតត្រារបស់ទ្រង់ និងការបាត់បង់បញ្ញត្តិរបស់ទ្រង់ គឺមានន័យថា ជីវិតរបស់មនុស្ស ជីវិតខាងសាច់ឈាមរបស់មនុស្សនឹងបាត់ទៅ។ នេះគឺជាចំណុចសំខាន់ដែលព្រះជាម្ចាស់បង្កើតបរិស្ថានសម្រាប់ការរស់នៅដល់មនុស្សជាតិ។ មិនថាអ្នកមានពូជសាសន៍អ្វី ឬអ្នករស់នៅលើទឹកដីកន្លែងណា នៅតំបន់ភាគខាងលិច ឬក៏នៅតំបន់ភាគខាងកើតនោះទេ អ្នកមិនអាចផ្តាច់ខ្លួនចេញពីបរិស្ថានសម្រាប់ការរស់នៅ ដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សជាតិបានឡើយ ហើយអ្នកក៏មិនអាចផ្តាច់ខ្លួនចេញពីការចិញ្ចឹមបីបាច់ និងការផ្គត់ផ្គង់នៃបរិស្ថានសម្រាប់ការរស់នៅ ដែលទ្រង់បានបង្កើតសម្រាប់មនុស្សបានដែរ។ មិនថារបរចិញ្ចឹមជីវិតរបស់អ្នកជាអ្វី អ្នកពឹងពាក់លើអ្វីសម្រាប់រស់នៅ ហើយអ្នកពឹងពាក់លើអ្វីដើម្បីធ្វើឲ្យជីវិតខាងសាច់ឈាមរបស់អ្នកមានស្ថិរភាពនោះទេ គឺអ្នកមិនអាចផ្តាច់ខ្លួនចេញពីការត្រួតត្រារបស់ព្រះជាម្ចាស់ និងការគ្រប់គ្រងរបស់ទ្រង់បានឡើយ។ មនុស្សមួយចំនួននិយាយថា «ខ្ញុំមិនមែនជាកសិករ ខ្ញុំមិនដាំដំណាំដើម្បីចិញ្ចឹមជីវិតនោះទេ។ ខ្ញុំមិនពឹងពាក់លើមេឃសម្រាប់អាហារ ដូច្នេះការរស់នៅរបស់ខ្ញុំគឺមិនស្ថិតនៅក្នុងបរិស្ថានសម្រាប់ការរស់នៅដែលព្រះជាម្ចាស់បានបង្កើតនោះទេ។ បរិស្ថានប្រភេទនោះមិនបានផ្តល់អ្វីឲ្យខ្ញុំផង»។ តើការនិយាយបែបនោះត្រូវទេ? អ្នកនិយាយថា អ្នកមិនដាំដំណាំសម្រាប់ចិញ្ចឹមជីវិត ប៉ុន្តែតើអ្នកមិនទទួលទានធញ្ញជាតិទេឬ? តើអ្នកមិនទទួលទានសាច់ និងស៊ុតទេឬ? ហើយតើអ្នកមិនទទួលទានបន្លែ និងផ្លែឈើទេឬ? គ្រប់យ៉ាងដែលអ្នកទទួលទាន គ្រប់យ៉ាងដែលអ្នកត្រូវការទាំងនេះ គឺមិនអាចកាត់ផ្តាច់ពីបរិស្ថានសម្រាប់ការរស់នៅដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សជាតិបានទេ។ ហើយប្រភពនៃគ្រប់យ៉ាងដែលមនុស្សត្រូវការ មិនអាចកាត់ផ្តាច់ពីវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក ដែលពួកវាទាំងអស់ចូលរួមបង្កើតបរិស្ថានសម្រាប់ការរស់នៅរបស់អ្នកនោះឡើយ។ ទឹកដែលអ្នកផឹក សម្លៀកបំពាក់ដែលអ្នកស្លៀក និងវត្ថុគ្រប់យ៉ាងដែលអ្នកប្រើប្រាស់ តើវត្ថុណាមួយក្នុងចំណោមវត្ថុទាំងនេះ មិនទទួលបានពីក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមកនោះ? មនុស្សមួយចំនួននិយាយថា «មានវត្ថុមួយចំនួនដែលមិនបានមកពីវត្ថុដែលព្រះជាម្ចាស់បានបង្កើត។ អ្នកឃើញទេ ថង់ផ្លាស្ទិកគឺជាវត្ថុមួយក្នុងចំណោមវត្ថុទាំងនោះ។ វាគឺជាវត្ថុដែលមានសារធាតុគីមី គឺជាវត្ថុដែលមនុស្សបង្កើត»។ តើការនិយាយបែបនោះត្រូវទេ? ពិតណាស់ ថង់ផ្លាស្ទិកគឺជាវត្ថុដែលមនុស្សបង្កើត ហើយវាគឺជាវត្ថុដែលមានសារធាតុគីមី ប៉ុន្តែតើសមាសធាតុផ្សំដើមរបស់ថង់ផ្លាស្ទិកបានមកពីណា? សមាសធាតុផ្សំដើម គឺទទួលបានពីវត្ថុធាតុដើមដែលព្រះជាម្ចាស់បានបង្កើត។ វត្ថុទាំងឡាយដែលអ្នកមើលឃើញ ហើយរីករាយជាមួយ វត្ថុនីមួយៗដែលអ្នកប្រើប្រាស់ គឺទាំងអស់នេះបានមកពីវត្ថុដែលព្រះជាម្ចាស់បានបង្កើត។ អាចនិយាយបានថា មិនថាមនុស្សម្នាក់ស្ថិតក្នុងពូជសាសន៍អ្វី មិនថារបរចិញ្ចឹមជីវិតជាអ្វី ឬមិនថាបរិស្ថានសម្រាប់ការរស់នៅប្រភេទណាដែលពួកគេអាចរស់នៅ គឺពួកគេមិនអាចផ្តាច់ខ្លួនចេញពីអ្វីដែលព្រះជាម្ចាស់បានប្រទាននោះទេ។ ដូច្នេះ តើវត្ថុទាំងនេះ ដែលយើងបានពិភាក្សាថ្ងៃនេះ ទាក់ទងនឹងប្រធានបទរបស់យើង «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ» ឬទេ? តើរឿងរ៉ាវនានាដែលយើងបានពិភាក្សាថ្ងៃនេះ ស្ថិតនៅក្រោមប្រធានបទដ៏ទូលាយនេះទេ? (ត្រូវហើយ។) ប្រហែលជារឿងរ៉ាវមួយចំនួនដែលខ្ញុំបាននិយាយថ្ងៃនេះ គឺមានលក្ខណៈអរូបីបន្តិច ហើយពិបាកក្នុងការពិភាក្សា។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា ពេលនេះអ្នករាល់គ្នាប្រហែលជាមានការយល់ដឹងអំពីរឿងនេះប្រសើរជាងមុន។

ការប្រកបគ្នាពីរបីដងចុងក្រោយទាំងនេះ ប្រធានបទជាច្រើនដែលយើងមាននៅក្នុងការប្រកបគ្នា គឺមានលក្ខណៈទូលំទូលាយបន្តិច ហើយទំហំរបស់ពួកវាក៏ធំបន្តិចដែរ ដូច្នេះ វាត្រូវការឲ្យអ្នករាល់គ្នាមានការប្រឹងប្រែងបន្ដិចដើម្បីយល់បានទាំងអស់។ នេះគឺដោយសារតែប្រធានបទទាំងនេះ គឺជារឿងរ៉ាវនានាដែលមិនដែលត្រូវបានដោះស្រាយពីមុនមកនៅក្នុងសេចក្តីជំនឿរបស់មនុស្សលើព្រះជាម្ចាស់។ មនុស្សមួយចំនួនស្តាប់ឮរឿងរ៉ាវទាំងនេះទុកដូចជាអាថ៌កំបាំងមួយ ហើយមនុស្សមួយចំនួនស្តាប់ឮទុកដូចជារឿងនិទានមួយ។ តើការគិតណាមួយដែលត្រឹមត្រូវ? តើអ្នកមានគំនិតបែបណានៅពេលដែលអ្នកស្តាប់ឮការយល់ឃើញទាំងអស់នេះ? (យើងបានឃើញពីវិធីដែលព្រះជាម្ចាស់បានរៀបចំទៅតាមវិធីសាស្ត្រ នូវរបស់សព្វសារពើដែលទ្រង់បានបង្កើតមក ហើយថារបស់សព្វសារពើសុទ្ធតែមានបញ្ញត្តិ ហើយតាមរយៈព្រះបន្ទូលទាំងនេះ យើងអាចយល់កាន់តែច្រើនជាងមុនអំពីទង្វើរបស់ព្រះជាម្ចាស់ និងការរៀបចំយ៉ាងផ្ចិតផ្ចង់របស់ទ្រង់ សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។) តាមរយៈពេលវេលាក្នុងការប្រកបគ្នាទាំងនេះ តើអ្នករាល់គ្នាបានឃើញថា ការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើមានវិសាលភាពយ៉ាងណាដែរ? (លើមនុស្សជាតិទាំងអស់ លើអ្វីៗគ្រប់យ៉ាង។) តើព្រះជាម្ចាស់គឺជាព្រះជាម្ចាស់នៃពូជសាសន៍តែមួយមែនទេ? តើទ្រង់គឺជាព្រះជាម្ចាស់សម្រាប់តែមនុស្សជាតិមួយក្រុមតូចឬ? (ទេ ទ្រង់មិនមែនទេ។) ដោយសារមិនមែនបែបនេះ ផ្អែកលើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ ប្រសិនបើទ្រង់គ្រាន់តែជាព្រះជាម្ចាស់នៃមនុស្សជាតិមួយក្រុមតូច ឬប្រសិនបើទ្រង់គឺជាព្រះជាម្ចាស់សម្រាប់តែអ្នករាល់គ្នា តើការគិតបែបនេះត្រឹមត្រូវទេ? ដោយសារតែព្រះជាម្ចាស់គ្រប់គ្រង និងត្រួតត្រាលើរបស់សព្វសារពើ មនុស្សគួរតែមើលឃើញទង្វើរបស់ទ្រង់ ព្រះប្រាជ្ញាញាណរបស់ទ្រង់ និងភាពមានគ្រប់ទាំងព្រះចេស្តារបស់ទ្រង់ ដែលត្រូវបានបើកសម្តែងនៅក្នុងការត្រួតត្រារបស់ទ្រង់លើរបស់សព្វសារពើ។ នេះគឺជាអ្វីម៉្យាងដែលមនុស្សត្រូវតែដឹង។ ប្រសិនបើអ្នកនិយាយថា ព្រះជាម្ចាស់គ្រប់គ្រងលើរបស់សព្វសារពើ ត្រួតត្រាលើរបស់សព្វសារពើ ហើយត្រួតត្រាលើមនុស្សជាតិទាំងអស់ ប៉ុន្តែប្រសិនបើអ្នកមិនមានការយល់ដឹង ឬការយល់ឃើញជ្រៅជ្រះ នៅក្នុងការត្រួតត្រារបស់ទ្រង់លើមនុស្សជាតិ តើអ្នកអាចទទួលស្គាល់យ៉ាងពិតប្រាកដថា ទ្រង់ត្រួតត្រាលើរបស់សព្វសារពើឬទេ? អ្នកអាចគិតនៅក្នុងចិត្តរបស់អ្នក «ខ្ញុំអាច ដោយសារតែខ្ញុំមើលឃើញថា ជីវិតរបស់ខ្ញុំត្រូវបានព្រះជាម្ចាស់ត្រួតត្រាទាំងស្រុង»។ ប៉ុន្តែ តើព្រះជាម្ចាស់ពិតជាតូចបែបនោះឬ? ទេ ទ្រង់មិនមែនតូចបែបនោះទេ! អ្នកមើលឃើញត្រឹមតែសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់អ្នក និងកិច្ចការរបស់ទ្រង់នៅក្នុងអ្នកប៉ុណ្ណោះ ហើយអ្នកមើលឃើញការត្រួតត្រារបស់ទ្រង់តាមរយៈរបស់ទាំងនេះតែប៉ុណ្ណោះ។ ការមើលឃើញបែបនោះមានទំហំតូចពេកហើយ ហើយវាមានផលប៉ះពាល់ទៅលើការរំពឹងរបស់អ្នក សម្រាប់ចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់។ វាក៏កម្រិតដែនកំណត់នៃចំណេះដឹងដ៏ពិតប្រាកដរបស់អ្នកចំពោះការត្រួតត្រារបស់ព្រះជាម្ចាស់លើរបស់សព្វសារពើដែរ។ ប្រសិនបើអ្នកកម្រិតដែនកំណត់ចំណេះដឹងរបស់អ្នកចំពោះព្រះជាម្ចាស់ ទៅតាមទំហំនៃអ្វីដែលព្រះជាម្ចាស់ប្រទានសម្រាប់អ្នក និងសេចក្ដីសង្គ្រោះរបស់ទ្រង់សម្រាប់អ្នក នោះអ្នកនឹងមិនអាចទទួលស្គាល់ថា ទ្រង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ទ្រង់ត្រួតត្រាលើរបស់សព្វសារពើ ហើយទ្រង់ត្រួតត្រាលើមនុស្សជាតិឡើយ។ នៅពេលដែលអ្នកបរាជ័យក្នុងការទទួលស្គាល់រឿងទាំងអស់នេះ តើអ្នកពិតជាអាចទទួលស្គាល់ការពិតដែលថា ព្រះជាម្ចាស់ត្រួតត្រាលើជោគវាសនារបស់អ្នកទេ? ទេ អ្នកមិនអាចទទួលស្គាល់ទេ។ នៅក្នុងចិត្តរបស់អ្នក អ្នកនឹងមិនអាចទទួលស្គាល់ទស្សនៈនោះបានទេ អ្នកនឹងមិនអាចឈានទៅដល់កម្រិតខ្ពស់នៃការយល់ដឹងបែបនោះបានទេ។ អ្នកយល់ពីអ្វីដែលខ្ញុំកំពុងតែនិយាយ មែនទេ? តាមពិត ខ្ញុំដឹងពីកម្រិតដែលអ្នករាល់គ្នាអាចយល់ពីប្រធានបទទាំងនេះ និងមាតិកាដែលខ្ញុំកំពុងតែនិយាយ ដូច្នេះ ហេតុអ្វីបានជាខ្ញុំនៅតែបន្តនិយាយអំពីរឿងនេះ? គឺដោយសារតែប្រធានបទទាំងនេះ គឺជាវត្ថុដែលអ្នកដើរតាមព្រះជាម្ចាស់ម្នាក់ៗ និងគ្រប់គ្នាដែលចង់ឲ្យព្រះជាម្ចាស់សង្គ្រោះ ត្រូវតែកោតសរសើរ។ វាមានសារៈសំខាន់ក្នុងការស្វែងយល់ពីប្រធានបទទាំងនេះ។ ទោះបីជានៅពេលនេះ អ្នកមិនយល់ពីប្រធានបទទាំងនេះក៏ដោយ ក៏ថ្ងៃណាមួយ នៅពេលដែលជីវិតរបស់អ្នក និងបទពិសោធន៍នៃសេចក្តីពិតរបស់អ្នក ឈានដល់ចំណុចជាក់លាក់មួយ នៅពេលដែលការផ្លាស់ប្តូរនៅក្នុងនិស្ស័យជីវិតរបស់អ្នក ឈានដល់ចំណុចជាក់លាក់ណាមួយ ហើយអ្នកទទួលបានកម្រិតកម្ពស់ជាក់លាក់មួយ គឺមានតែពេលនោះទេ ទើបប្រធានបទទាំងនេះ ដែលខ្ញុំកំពុងតែពិភាក្សាជាមួយអ្នករាល់គ្នា តាមរយៈការប្រកបគ្នា ពិតជាផ្តល់ និងបំពេញចិត្តតាមការស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់របស់អ្នក។ ដូច្នេះ ព្រះបន្ទូលទាំងនេះ គឺដើម្បីបង្កើតជាមូលដ្ឋានគ្រឹះ ដើម្បីរៀបចំអ្នករាល់គ្នាសម្រាប់ការយល់ដឹងទៅថ្ងៃអនាគតរបស់អ្នក ទាក់ទងនឹងព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ និងដើម្បីការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ផ្ទាល់ ព្រះអង្គ។

ទោះបីជាមានការយល់ដឹងច្រើនប៉ុនណាអំពីព្រះជាម្ចាស់ជាច្រើននៅក្នុងចិត្តរបស់មនុស្សក៏ដោយ ក៏នោះគឺជាទំហំនៃទីតាំងដែលទ្រង់គង់នៅក្នុងចិត្តរបស់ពួកគេដែរ។ ទោះបីជាមានកម្រិតនៃចំណេះដឹងដ៏អស្ចា្យអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេក៏ដោយ ក៏នោះគឺជាភាពអស្ចារ្យដែលព្រះជាម្ចាស់គង់នៅក្នុងចិត្តរបស់ពួកគេដែរ។ ប្រសិនបើព្រះជាម្ចាស់ដែលអ្នកស្គាល់ គឺទទេ និងមិនច្បាស់លាស់ នោះព្រះជាម្ចាស់ដែលអ្នកជឿ ក៏ទទេ ហើយក៏មិនច្បាស់លាស់ដែរ។ ព្រះជាម្ចាស់ដែលអ្នកស្គាល់ គឺត្រូវបានកំណត់ត្រឹមទំហំនៃជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយមិនមានអ្វីពាក់ព័ន្ធនឹងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតប្រាកដនោះទេ។ ដូច្នេះហើយ ការស្គាល់សកម្មភាពជាក់ស្តែងរបស់ព្រះជាម្ចាស់ ការស្គាល់ការពិតរបស់ព្រះជាម្ចាស់ និងសព្វានុភាពរបស់ទ្រង់ ការស្គាល់អត្តសញ្ញាណពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ការស្គាល់ពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ការស្គាល់សកម្មភាពដែលទ្រង់បានសម្តែងឲ្យឃើញនៅក្នុងចំណោមរបស់សព្វសារពើដែលទ្រង់បានបង្កើត ទាំងអស់នេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដែលស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់។ ពួកវាមានមានឥទ្ធិពលផ្ទាល់មួយទៅលើ ថាតើមនុស្សអាចចូលទៅក្នុងការពិតនៃសេចក្តីពិតបានទេ។ ប្រសិនបើអ្នកកម្រិតដែនកំណត់នៃការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ ត្រឹមតែជាពាក្យសម្តី ប្រសិនបើអ្នកកម្រិតដែនកំណត់វាត្រឹមជាបទពិសោធន៍តិចតួចផ្ទាល់ខ្លួនរបស់អ្នក ត្រឹមអ្វីដែលអ្នកវាស់ស្ទង់ពីព្រះគុណរបស់ព្រះជាម្ចាស់ ឬក៏ត្រឹមទីបន្ទាល់តិចតួចរបស់អ្នកចំពោះព្រះជាម្ចាស់ នោះខ្ញុំនិយាយថា ព្រះជាម្ចាស់ដែលអ្នកជឿគឺពិតជាមិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតនោះទេ។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងអាចនិយាយបានថា ព្រះជាម្ចាស់ដែលអ្នកជឿ គឺជាព្រះជាម្ចាស់នៅក្នុងក្តីស្រមៃ មិនមែនជាព្រះជាម្ចាស់ដ៏ពិតនោះទេ។ នេះដោយសារតែព្រះជាម្ចាស់ដ៏ពិត គឺជាព្រះមួយអង្គដែលត្រួតត្រាលើអ្វីៗគ្រប់យ៉ាង ដែលយាងក្នុងអ្វីៗគ្រប់យ៉ាង និងដែលគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះមួយអង្គដែលកាន់កាប់ជោគវាសនារបស់មនុស្សជាតិទាំងអស់ និងអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងព្រះហស្ដរបស់ទ្រង់។ កិច្ចការ និងសកម្មភាពរបស់ព្រះជាម្ចាស់ដែលខ្ញុំកំពុងតែនិយាយ គឺមិនត្រូវបានកំណត់ត្រឹមតែជាមនុស្សមួយចំណែកដ៏តូចនោះទេ។ មានន័យថា ពួកគេមិនត្រូវបានកំណត់ត្រឹមតែមនុស្សដែលដើរតាមទ្រង់ពេលនេះនោះទេ។ ទង្វើរបស់ទ្រង់ត្រូវបានបង្ហាញនៅក្នុងរបស់សព្វសារពើ នៅក្នុងការរស់នៅនៃរបស់សព្វសារពើ និងនៅក្នុងបញ្ញត្តិនៃការផ្លាស់ប្តូរនៃរបស់សព្វសារពើ។

ប្រសិនបើអ្នកមិនអាចមើលឃើញ ឬស្គាល់ទង្វើណាមួយរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើនៃការបង្កើតរបស់ទ្រង់ នោះអ្នកមិនអាចនាំទីបន្ទាល់ចំពោះទង្វើណាមួយរបស់ទ្រង់នោះទេ។ ប្រសិនបើអ្នកមិនអាចនាំយកទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ប្រសិនបើអ្នកបន្តនិយាយពី «ព្រះជាម្ចាស់» ដ៏តូចដែលអ្នកស្គាល់ ព្រះជាម្ចាស់នោះហើយដែលត្រូវបានកម្រិតដែនកំណត់ទៅតាមទស្សនៈផ្ទាល់របស់អ្នក និងមានវត្តមានតែនៅក្នុងដែនកំណត់តូចចង្អៀតនៃចិត្តរបស់អ្នក ប្រសិនបើអ្នកបន្តនិយាយអំពីព្រះជាម្ចាស់ប្រភេទនោះ នោះព្រះជាម្ចាស់នឹងមិនដែលសរសើរសេចក្តីជំនឿរបស់អ្នកនោះទេ។ នៅពេលដែលអ្នកនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ប្រសិនបើអ្នកធ្វើដូច្នោះត្រឹមតែអំពីវិធីដែលអ្នករីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ វិធីដែលអ្នកទទួលយកវិន័យរបស់ព្រះជាម្ចាស់ និងការវាយផ្ចាលរបស់ទ្រង់ និងវិធីដែលអ្នករីករាយនឹងព្រះពររបស់ទ្រង់នៅក្នុងទីបន្ទាល់របស់អ្នកសម្រាប់ទ្រង់ នោះគ្មានផ្លូវដែលនៅជិត ឬក្បែរចំណុចដែលអាចធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនោះទេ។ ប្រសិនបើអ្នកចង់នាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ តាមវិធីដែលស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដើម្បីនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផ្ទាល់ដ៏ពិត នោះអ្នកត្រូវតែមើលឃើញអ្វីដែលព្រះជាម្ចាស់មាន និងអ្វីជាទ្រង់ចេញពីសកម្មភាពរបស់ទ្រង់។ អ្នកត្រូវតែមើលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ចេញពីការគ្រប់គ្រងអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ ហើយមើលសេចក្តីពិតនៃវិធីដែលទ្រង់ប្រទានសម្រាប់មនុស្សជាតិទាំងអស់។ ប្រសិនបើអ្នកត្រឹមតែទទួលស្គាល់ថា ការទ្រទ្រង់ប្រចាំថ្ងៃរបស់អ្នក និងវត្ថុចាំបាច់នៅក្នុងជីវិតរបស់អ្នកមកពីព្រះជាម្ចាស់ ប៉ុន្តែអ្នកបរាជ័យក្នុងការមើលឃើញសេចក្តីពិត ដែលព្រះជាម្ចាស់បានយករបស់សព្វសារពើនៃការបង្កើតរបស់ទ្រង់សម្រាប់ការផ្គត់ផ្គង់មនុស្សជាតិ ហើយតាមរយៈការត្រួតត្រាលើរបស់សព្វសារពើ ទ្រង់កំពុងតែដឹកនាំមនុស្សជាតិទាំងអស់ នោះអ្នកនឹងមិនអាចនាំយកទីបន្ទាល់សម្រាប់ព្រះជាម្ចាស់បានទេ។ តើអ្វីជាបំណងព្រះហឫទ័យរបស់ខ្ញុំក្នុងការនិយាយរឿងទាំងអស់នេះ? នោះគឺ អ្នករាល់គ្នាមិនយកចិត្តទុកដាក់តិចតួចចំពោះរឿងនេះ នោះគឺអ្នកមិនជឿដោយច្រឡំថា ប្រធានបទដែលខ្ញុំបាននិយាយទាំងនេះ មិនទាក់ទង់នឹងការចូលផ្ទាល់ខ្លួនរបស់អ្នក ទៅក្នុងជីវិត ហើយអ្នកមិនយកប្រធានបទទាំងនេះត្រឹមតែជាប្រភេទនៃចំណេះដឹង ឬគោលលទ្ធិប៉ុណ្ណោះទេ។ ប្រសិនបើអ្នករាល់គ្នាស្តាប់អ្វីដែលខ្ញុំកំពុងតែនិយាយ ដោយឥរិយាបថប្រភេទនោះ នោះអ្នករាល់គ្នានឹងមិនទទួលបានអ្វីសូម្បីតែមួយនោះទេ។ អ្នករាល់គ្នានឹងបាត់បង់ឱកាសដ៏អស្ចារ្យនេះដើម្បីស្គាល់ព្រះជាម្ចាស់។

តើអ្វីជាគោលដៅរបស់ខ្ញុំក្នុងការនិយាយអំពីរឿងទាំងអស់នេះ? គោលបំណងរបស់ខ្ញុំគឺដើម្បីឲ្យមនុស្សស្គាល់ព្រះ ដើម្បីឲ្យមនុស្សយល់ពីសកម្មភាពជាក់ស្តែងរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកយល់ពីព្រះជាម្ចាស់ ហើយអ្នកស្គាល់សកម្មភាពរបស់ទ្រង់ មានតែពេលនោះទេទើបអ្នកមានឱកាស ឬលទ្ធភាពដើម្បីស្គាល់ទ្រង់។ ឧទាហរណ៍ ប្រសិនបើអ្នកចង់យល់អំពីមនុស្សម្នាក់ តើអ្នកយល់ពួកគេតាមវិធីណា? តើអាចតាមរយៈការសម្លឹងមើលរូបរាងខាងក្រៅរបស់ពួកគេបានទេ? តើអាចតាមរយៈការសម្លឹងមើលអ្វីដែលពួកគេស្លៀកពាក់ និងរបៀបដែលពួកគេស្លៀកពាក់បានទេ? តើអាចតាមរយៈការសម្លឹងមើលរបៀបដែលពួកគេដើរបានទេ? តើអាចតាមរយៈការសម្លើងមើលកម្រិតនៃចំណេះដឹងរបស់ពួកគេបានទេ? (ទេ។) ដូច្នេះ តើអ្នកយល់អំពីមនុស្សម្នាក់ដោយវិធីណា? អ្នកធ្វើការកាត់សេចក្តីដោយផ្អែកលើការនិយាយ និងអាកប្បកិរិយារបស់មនុស្សម្នាក់ គំនិតរបស់ពួកគេ និងវត្ថុទាំងឡាយដែលពួកគេបញ្ចេញ និងបើកបង្ហាញអំពីខ្លួនអ្នក។ នេះគឺជាវិធីដែលអ្នកស្គាល់មនុស្សម្នាក់ និងវិធីដែលអ្នកយល់អំពីមនុស្សម្នាក់។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ ប្រសិនបើអ្នកចង់យល់អំពីចំហៀងជាក់ស្តែងរបស់ទ្រង់ ចំហៀងដ៏ពិតរបស់ទ្រង់ នោះអ្នកត្រូវតែស្គាល់ទ្រង់តាមរយៈទង្វើរបស់ទ្រង់ និងតាមរយៈកិច្ចការជាក់ស្តែងនីមួយៗដែលទ្រង់ធ្វើ។ នេះគឺជាវិធីដែលល្អបំផុត ហើយវាគឺជាវិធីតែមួយ។

ព្រះជាម្ចាស់ ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព ដើម្បីប្រទានដល់មនុស្សជាតិនូវបរិស្ថានសម្រាប់ការរស់នៅប្រកបដោយស្ថិរភាព

ព្រះជាម្ចាស់បង្ហាញទង្វើរបស់ទ្រង់នៅក្នុងចំណោមរបស់សព្វសារពើ ហើយនៅក្នុងចំណោមរបស់សព្វសារពើ ទ្រង់ត្រួតត្រា និងគ្រប់គ្រងបញ្ញត្តិនៃរបស់សព្វសារពើ។ យើងទើបតែនិយាយអំពីវិធីដែលព្រះជាម្ចាស់ត្រួតត្រាបញ្ញត្តិនៃរបស់សព្វសារពើ ក៏ដូចជាវិធីដែលទ្រង់ប្រទាន និងចិញ្ចឹមបីបាច់មនុស្សជាតិទាំងអស់ នៅក្រោមបញ្ញត្តិទាំងនោះ។ នេះគឺជាទិដ្ឋភាពមួយ។ ជាបន្ត យើងនឹងនិយាយអំពីទិដ្ឋភាពមួយផ្សេងទៀត ដែលជាវិធីមួយដែលព្រះជាម្ចាស់ប្រើប្រាស់ដើម្បីត្រួតត្រាលើអ្វីៗគ្រប់យ៉ាង។ ខ្ញុំនឹងនិយាយអំពីវិធីដែលព្រះជាម្ចាស់ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព បន្ទាប់ពីការបង្កើតពួកវា។ នេះក៏ជាប្រធានបទទូលាយបន្តិចដែរសម្រាប់អ្នករាល់គ្នា។ ការធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព តើនេះជាអ្វីមួយដែលមនុស្សអាចសម្រេចបានឬទេ? ទេ មនុស្សមិនមានសម្ថភាពចំពោះស្នាដៃបែបនេះទេ។ មនុស្សអាចមានសមត្ថភាពចំពោះការបំផ្លាញប៉ុណ្ណោះ។ ពួកគេមិនអាចធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាពបានទេ។ ពួកគេមិនអាចគ្រប់គ្រងពួកវា ហើយសិទ្ធិអំណាចដ៏អស្ចារ្យបែបនេះ គឺហួសពីកណ្តាប់ដៃរបស់មនុស្សជាតិ។ មានតែព្រះជាម្ចាស់ផ្ទាល់ប៉ុណ្ណោះ មានអំណាចដើម្បីធ្វើរឿងប្រភេទនេះ។ ប៉ុន្តែ តើអ្វីជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការបែបនេះ តើធ្វើកិច្ចការនេះដើម្បីអ្វី? កិច្ចការនេះ ក៏ទាក់ទងទៅនឹងការរស់នៅរបស់មនុស្សជាតិផងដែរ។ កិច្ចការនីមួយៗដែលព្រះជាម្ចាស់ចង់ធ្វើគឺមានភាពចាំបាច់ មិនមានអ្វីមួយដែលទ្រង់អាចធ្វើ ឬអាចមិនធ្វើនោះទេ។ ដើម្បីឲ្យទ្រង់ការពារការរស់នៅរបស់មនុស្សជាតិ និងប្រទានបរិស្ថានសម្រាប់ការរស់នៅប្រកបដោយអំណោយផលមួយដល់មនុស្ស គឺមានរឿងសំខាន់ និងមិនអាចជៀសរួចមួយចំនួន ដែលទ្រង់ត្រូវតែធ្វើ។

ចេញពីអត្ថន័យតាមន័យពាក្យនៃឃ្លា «ព្រះជាម្ចាស់ធ្វើឲ្យរបស់សព្វសារពើមានតុល្យភាព» វាហាក់ដូចជាប្រធានបទដែលក្តោបន័យទាំងមូលអ៊ីចឹង។ ដំបូង វាផ្តល់ដល់មនុស្សនូវគំនិត ដែល «ការធ្វើឲ្យរបស់សព្វសារពើមានតុល្យភាព» ក៏សំដៅទៅលើ អំណាចរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើផងដែរ។ តើពាក្យ «ធ្វើឲ្យមានតុល្យភាព» មានន័យដូចម្តេច? ទីមួយ «ធ្វើឲ្យមានតុល្យភាព» សំដៅលើការមិនអនុញ្ញាតឲ្យអ្វីមួយធ្លាក់ចេញពីលំនឹង។ វាដូចជាការប្រើប្រាស់ជញ្ជីងដើម្បីថ្ងឹងវត្ថុអ៊ីចឹង។ ដើម្បីធ្វើឲ្យជញ្ជីងមានតុល្យភាព ទម្ងន់នៅលើជញ្ជីងទាំងសងខាងត្រូវតែដូចគ្នា។ ព្រះជាម្ចាស់បានបង្កើតវត្ថុខុសៗគ្នាជាច្រើនប្រភេទ៖ វត្ថុដែលបានកំណត់ឲ្យនៅក្នុងកន្លែងរបស់ពួកវា វត្ថុដែលផ្លាស់ទី វត្ថុដែលមានជីវិត វត្ថុដែលដកដង្ហើម ក៏ដូចជាវត្ថុដែលមិនដកដង្ហើម។ តើវាមានភាពងាយស្រួលទេសម្រាប់វត្ថុទាំងនេះក្នុងការសម្រេចបានទំនាក់ទំនងនៃការពឹងពាក់គ្នាទៅវិញទៅមក និងការភ្ជាប់គ្នាទៅវិញទៅមក ដែលពួកវាទាំងពីរអាចពង្រឹងគ្នាទៅវិញទៅមក និងត្រួតពិនិត្យគ្នាទៅវិញទៅមកនោះ? គឺពិតជាមានគោលការណ៍នៅក្នុងវត្ថុទាំងអស់នេះ ប៉ុន្តែពួកវាមានភាពស្មុគស្មាញខ្លាំងណាស់ តើមែនទេ? វាមិនមានការលំបាកសម្រាប់ព្រះជាម្ចាស់នោះទេ ប៉ុន្តែសម្រាប់មនុស្ស វាគឺជាបញ្ហាស្មុកស្មាញខ្លាំងណាស់ដើម្បីសិក្សា។ ពាក្យ «ការធ្វើឲ្យមានតុល្យភាព» គឺជាពាក្យសាមញ្ញណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើមនុស្សនឹងសិក្សាពីវា ហើយប្រសិនបើមនុស្សត្រូវការបង្កើតតុល្យភាពរវាងពួកគេ នោះសូម្បីតែអ្នកសិក្សាគ្រប់ប្រភេទកំពុងតែស្រាវជ្រាវពីវា មានដូចជាជីវវិទូអំពីមនុស្ស តារាវិទូ រូបវិទូ គីមីវិទូ និងសូម្បីតែប្រវត្តិវិទូក៏ដោយ តើលទ្ធផលនៃការស្រាវជ្រាវនោះនឹងជាអ្វី? លទ្ធផលរបស់វាគឺគ្មានទទួលបានអ្វីនោះទេ។ នេះដោយសារតែការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់ គឺអស្ចារ្យខ្លាំងពេក ហើយមនុស្សជាតិនឹងមិនដែលគាស់កកាយអាថ៌កំបាំងរបស់វានោះទេ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានបង្កើតគោលការណ៍រវាងពួកគេ ទ្រង់បានបង្កើតវិធីសម្រាប់ការរស់នៅផ្សេងៗគ្នា សម្រាប់ការទប់ទល់ ការបំពេញ និងការទ្រទ្រង់គ្នាទៅវិញទៅមក។ វិធីសាស្ត្រផ្សេងៗគ្នាទាំងនេះ គឺមានលក្ខណៈសាំញ៉ាំខ្លាំងណាស់ ហើយពួកវាពិតជាមិនសាមញ្ញ ឬត្រង់ៗនោះទេ។ នៅពេលដែលមនុស្សប្រើប្រាស់គំនិតរបស់ពួកគេ ចំណេះដឹងដែលពួកគេបានទទួល និងបាតុភូតដែលពួកគេបានសង្កេត ដើម្បីបញ្ជាក់ និងសិក្សាពីគោលការណ៍នៅពីក្រោយការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ រឿងទាំងនេះគឺពិបាកខ្លាំងណាស់ក្នុងការស្រាវជ្រាវ ហើយវាក៏លំបាកណាស់ដើម្បីទទួលបានលទ្ធផលណាមួយដែរ។ វាមានការលំបាកសម្រាប់មនុស្សដើម្បីទទួលបានលទ្ធផលណាមួយ។ វាលំបាកណាស់សម្រាប់មនុស្សក្នុងការរក្សាតុល្យភាពរបស់ពួកគេ នៅពេលដែលពឹងផ្អែកលើការគិត និងចំណេះដឹងរបស់មនុស្ស ដើម្បីគ្រប់គ្រងរបស់សព្វសារពើនៃការបង្កើតរបស់ព្រះជាម្ចាស់។ នេះដោយសារ ប្រសិនបើមនុស្សមិនដឹងពីគោលការណ៍រស់នៅនៃរបស់សព្វសារពើទេ នោះពួកគេនឹងមិនដឹងពីវិធីដើម្បីការពារតុល្យភាពប្រភេទនេះនោះទេ។ ដូច្នេះ ប្រសិនបើមនុស្សនឹងចាត់ចែង និងគ្រប់គ្រងរបស់សព្វសារពើ ពួកគេអាចនឹងបំផ្លាញតុល្យភាពនេះ។ នៅពេលដែលតុល្យភាពត្រូវបានបំផ្លាញ នោះបរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបំផ្លាញដែរ ហើយនៅពេលដែលរឿងនេះកើតឡើង នោះវិបត្តិនៃការរស់នៅរបស់មនុស្សនឹងកើតឡើងតាមក្រោយ។ វានឹងនាំគ្រោះមហន្តរាយមួយ។ ប្រសិនបើមនុស្សជាតិកំពុងតែរស់នៅក្នុងគ្រោះមហន្តរាយ តើអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា? លទ្ធផលនឹងពិបាកក្នុងការវាយតម្លៃ ហើយមិនអាចទស្សន៍ទាយឲ្យច្បាស់លាស់បានទេ។

ដូច្នេះ តើព្រះជាម្ចាស់ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាពយ៉ាងដូចម្តេច? ទីមួយ មានទីកន្លែងមួយចំនួននៅក្នុងពិភពលោកដែលគ្របដណ្តប់ដោយទឹកកក និងព្រឹលពេញមួយឆ្នាំ ខណៈពេលដែលនៅតាមទីកន្លែងមួយចំនួនទៀត រដូវទាំងបួន ប្រៀបដូចជារដូវផ្ការីក និងមិនដែលមានរដូវរងារឡើយ ហើយនៅក្នុងទីកន្លែងបែបនេះ អ្នកនឹងមិនឃើញដុំទឹកកកច្រើន ឬគ្រាប់ព្រឹលមួយគ្រាប់នោះទេ។ នៅទីនេះ យើងកំពុងតែនិយាយអំពីអាកាសធាតុដែលទូលាយជាង ហើយឧទាហរណ៍នេះ គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រដែលព្រះជាម្ចាស់ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព។ វិធីទីពីរគឺ៖ ជួរភ្នំជាច្រើនគឺគ្របដណ្តប់ដោយរុក្ខជាតិពណ៌ខៀវស្រងាត់ ជាមួយនឹងរុក្ខជាតិគ្រប់ប្រភេទក្រាលគ្របនៅលើដី ហើយកម្រាស់នៃព្រៃឈើណែនណាន់តាន់តាប់ ដែលនៅពេលអ្នកដើរឆ្លងកាត់ពួកវា អ្នកមិនអាចសូម្បីតែមើលឃើញព្រះអាទិត្យនៅខាងលើ។ ប៉ុន្តែ បើក្រឡេកមើលទៅជួរភ្នំមួយទៀត គឺពុំមានសូម្បីតែស្មៅមួយទងដុះផង គឺមានតែស្រទាប់ភ្នំដែលមិនល្អ និងឥតជីជាតិប៉ុណ្ណោះ។ នៅក្នុងរូបរាងខាងក្រៅ ប្រភេទភ្នំទាំងពីរនេះមានគំនរធូលីជាច្រើនគរលើគ្នាបង្កើតបានជាភ្នំ ប៉ុន្តែភ្នំមួយគ្របដណ្តប់ទៅដោយព្រៃឈើយ៉ាងណែនណាន់តាន់តាប់ ខណៈពេលដែលភ្នំមួយទៀតគឺគ្មានការលូតលាស់ សូម្បីតែស្មៅមួយទងក៏គ្មានផង។ នេះគឺជាវិធីទីពីរដែលព្រះជាម្ចាស់ធ្វើឲ្យទំនាក់ទំនងរវាងរបស់សព្វសារពើមានតុល្យភាព។ វិធីទីបីគឺ៖ នៅពេលក្រឡេកមើលទីម្ខាង អ្នកអាចមើលឃើញវាលស្មៅដ៏វែងដាច់កន្ទុយភ្នែក គឺជាវាលដែលមានពណ៌ខៀវខ្ចីកំពុងបក់រវិច។ នៅពេលក្រឡេកមើលទៅម្ខាងទៀត អ្នកអាចមើលឃើញវាលខ្សាច់វែងដាច់កន្ទុយភ្នែក គ្មានជីជាតិ គ្មានវត្ថុមានជីវិតមួយនៅក្នុងខ្សាច់ដែលបក់ផាត់ដោយខ្សល់ឮសូរវូៗ និងមិនមានប្រភពទឹកច្រើនទេ។ វិធីទីបួនគឺ៖ នៅពេលក្រឡេកមើលទៅម្ខាង អ្វីៗគ្រប់យ៉ាងគឺលិចនៅក្រោមបាតសមុទ្រ ដែលជាសណ្ឋានទឹកដ៏ធំ ខណៈពេលដែលក្រឡេកមើលទៅម្ខាងទៀត អ្នកពិបាកក្នុងការស្វែងរកសូម្បីតែទឹកបរិសុទ្ធមួយតំណក់។ វិធីទីប្រាំគឺ៖ នៅក្នុងដីនៅទីនេះ ភ្លៀងស្រិចៗកើតមានជារឿយៗ ហើយអាកាសធាតុគឺសើម និងមានចុះអ័ព្ទ ខណៈដែលដីនៅទីនោះ តែងតែឃើញពន្លឺថ្ងៃដ៏ក្តៅ ហើយកម្រនឹងមានភ្លៀងធ្លាក់មួយដំណក់ណាស់។ វិធីទីប្រាំមួយគឺ៖ នៅទីកន្លែងមួយមានតំបន់ខ្ពង់រាបមួយ ជាកន្លែងដែលមានខ្យល់តិច ហើយវាមានការលំបាកសម្រាប់មនុស្សក្នុងការដកដង្ហើម ខណៈដែលកន្លែងមួយផ្សេងទៀត មានវាលភក់ និងដីទំនាប ដែលផ្តល់ជាទីលំនៅសម្រាប់បក្សាបក្សីដែលផ្លាស់ទីជាច្រើនប្រភេទ។ ទាំងអស់នេះគឺជាប្រភេទអាកាសធាតុខុសៗគ្នា ឬពួកវាជាអាកាសធាតុ ឬបរិស្ថានដែលអាចសម្របខ្លួនទៅតាមបរិស្ថានភូមិសាស្ត្រខុសៗគ្នា។ អាចនិយាយបានថា ព្រះជាម្ចាស់ធ្វើឲ្យបរិស្ថានសម្រាប់ការរស់នៅជាមូលដ្ឋានរបស់មនុស្សជាតិមានតុល្យភាព ទាក់ទងទៅនឹងបរិស្ថានដែលមានទំហំធំទូលាយ ចាប់ពីអាកាសធាតុរហូតដល់បរិស្ថានភូមិសាស្ត្រ និងចាប់ពីសមាសធាតុផ្សំផ្សេងៗគ្នានៃដី រហូតដល់ចំនួននៃប្រភពទឹក ដែលទាំងអស់នេះគឺដើម្បីសម្រេចបាននូវតុល្យភាពនៅក្នុងខ្សល់ សីតុណ្ហភាព និងសំណើមនៃបរិស្ថានដែលមនុស្សរស់នៅ។ ដោយសារតែបរិស្ថានភូមិសាស្ត្រផ្សេងៗគ្នាទាំងនេះ ទើបមនុស្សមានខ្យល់ដ៏មានលំនឹង ហើយសីតុណ្ហភាព និងសំណើមនៃរដូវខុសៗគ្នានៅតែមានលំនឹង។ ស្ថានភាពបែបនេះ អនុញ្ញាតឲ្យមនុស្សបន្តរស់នៅក្នុងបរិស្ថានសម្រាប់ការរស់នៅប្រភេទនោះ ដូចដែលពួកគេតែងតែមានអ៊ីចឹង។ ទីមួយ បរិស្ថានដែលមានទំហំធំទូលាយ ត្រូវតែមានតុល្យភាព។ កិច្ចការនេះ អាចសម្រេចបានតាមរយៈការប្រើប្រាស់ទម្រង់ និងទីតាំងភូមិសាស្ត្រផ្សេងៗគ្នា ក៏ដូចជាការផ្លាស់ប្តូររវាងអាកាសធាតុផ្សេងៗគ្នា ដែលអនុញ្ញាតឲ្យពួកវាកំណត់ និងត្រួតពិនិត្យគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវតុល្យភាពដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន និងដែលមនុស្សជាតិត្រូវការ។ នេះគឺជាការនិយាយចេញពីទស្សនៈនៃបរិស្ថានដែលមានទំហំធំទូលាយ។

ពេលនេះ យើងនឹងនិយាយអំពីភាពលម្អិតដែលប្រសើរជាងនេះ ដូចជារុក្ខជាតិជាដើម។ តើពួកវាទទួលបានតុល្យភាពយ៉ាងដូចម្តេច? អាចនិយាយថា ធ្វើដូចម្តេចទើបរុក្ខជាតិអាចបន្តរស់នៅក្នុងបរិស្ថានសម្រាប់ការរស់នៅដ៏មានតុល្យភាពមួយបាន? ចម្លើយគឺ តាមរយៈការគ្រប់គ្រងវដ្ដនៃជីវិត អត្រានៃការលូតលាស់ និងអត្រានៃការបង្កកំណើតនៃរុក្ខជាតិប្រភេទនានា ដើម្បីការពារបរិស្ថានសម្រាប់ការរស់នៅរបស់ពួកវា។ ចូរយើងយកស្មៅដ៏តូចមួយធ្វើជាឧទាហរណ៍។ មានពន្លកនៅរដូវផ្ការីក ចេញផ្កានៅរដូវក្តៅ និងមានផ្លែនៅរដូវស្លឹកឈើជ្រុះ។ ផ្លែជ្រុះទៅលើដី។ ឆ្នាំបន្ទាប់មក គ្រាប់ដែលចេញពីផ្លែនោះ ចេញជាពន្លក ហើយក៏បន្តទៅមុខទៀតទៅតាមបញ្ញត្តិដដែល។ វដ្តិនៃជីវិតរបស់ស្មៅគឺខ្លីណាស់ហើយរាល់គ្រាប់ដែលធ្លាក់ទៅលើដី ដុះចេញជាឫស និងចេញពន្លក ចេញផ្កា ព្រមទាំងចេញផ្លែ ហើយដំណើរការទាំងមូលគឺបញ្ចប់ទៅបន្ទាប់ពីបីរដូវប៉ុណ្ណោះ គឺរដូវផ្ការីក រដូវក្តៅ និងរដូវស្លឹកឈើជ្រុះ។ ដើមឈើគ្រប់ប្រភេទក៏មានវដ្តិនៃជីវិតរបស់ពួកវាដែរ ហើយមានពេលវេលាខុសៗគ្នាក្នុងការចេញពន្លក និងចេញផ្លែ។ ដើមឈើខ្លះងាប់បន្ទាប់ពី ៣០ ទៅ ៥០ ឆ្នាំ នេះគឺជាវដ្តិនៃជីវិតរបស់ពួកវា។ ប៉ុន្តែផ្លែរបស់ពួកវាធ្លាក់មកលើដី ដែលក្រោយមកដុះចេញជាឫស និងពន្លក ចេញផ្កា និងចេញផ្លែ ហើយរស់នៅបាន ៣០ ទៅ ៥០ ទៀត។ នេះគឺជាអត្រានៃការកើតឡើងវិញរបស់វា។ ដើមឈើចាស់មួយដើមងាប់ ហើយដើមឈើខ្ចីមួយដើមលូតលាស់។ នេះគឺជាមូលហេតុដែលអ្នកតែងតែឃើញដើមឈើលូតលាស់នៅក្នុងព្រៃ។ ប៉ុន្តែពួកវាក៏មានវដ្តិ និងដំណើរការធម្មតានៃការកើត និងការស្លាប់របស់ពួកវាដែរ។ ដើមឈើខ្លះអាចរស់នៅបានជាងមួយពាន់ឆ្នាំ ហើយដើមឈើខ្លះអាចរស់នៅបានរហូតដល់បីពាន់ឆ្នាំ។ និយាយជាទូទៅ មិនថារុក្ខជាតិប្រភេទណា ឬវដ្តិនៃជីវិតរបស់វាវែងប៉ុណ្ណានោះទេ គឺព្រះជាម្ចាស់គ្រប់គ្រងតុល្យភាពរបស់វា ដោយផ្អែកលើរយៈពេលដែលវារស់នៅ សម្ថភាពរបស់វាក្នុងការបន្តពូជ ព្រមទាំងល្បឿន និងភាពញឹកញាប់នៃការបន្តពូជរបស់វា ក៏ដូចជាចំនួននៃកូនដែលវាបង្កើតដែរ។ បែបនេះ គឺអនុញ្ញាតឲ្យរុក្ខជាតិរាប់តាំងពីស្មៅដល់ដើមឈើ អាចបន្តលូតលាស់ និងរីកចម្រើននៅក្នុងបរិស្ថានធម្មជាតិដ៏មានតុល្យភាពមួយ។ ដូច្នេះ នៅពេលដែលអ្នកសម្លឹងមើលព្រៃឈើនៅលើផែនដី អ្វីៗគ្រប់យ៉ាងដែលដុះនៅក្នុងព្រៃ ដូចជាស្មៅ និងដើមឈើ គឺទាំងពីរនេះបន្តបង្កើតកូនចៅ និងដុះដាល ស្របទៅតាមបញ្ញត្តិផ្ទាល់ខ្លួនរបស់ពួកវា។ ពួកវាមិនត្រូវការកម្លាំងពលកម្មបន្ថែមណាមួយ ឬជំនួយណាមួយពីមនុស្សជាតិនោះទេ។ គឺដោយសារតែពួកវាមានតុល្យភាពប្រភេទនេះប៉ុណ្ណោះ ទើបពួកវាអាចរក្សាបាននូវបរិស្ថានសម្រាប់ការរស់នៅផ្ទាល់ខ្លួនរបស់ពួកវា។ គឺដោយសារតែពួកវាមានបរិស្ថានសម្រាប់ការរស់នៅសមស្របមួយប៉ុណ្ណោះ ទើបព្រៃឈើ និងវាលស្មៅរបស់ពិភពលោកអាចបន្តរស់នៅលើផែនដីបាន។ វត្តមានរបស់ពួកវា ចិញ្ចឹមបីបាច់មនុស្សពីជំនាន់មួយទៅជំនាន់មួយ ក៏ដូចជាចិញ្ចឹមបីបាច់វត្ថុមានជីវិតគ្រប់ប្រភេទពីជំនាន់មួយទៅជំនាន់មួយ ដែលមានទីជម្រកនៅក្នុងព្រៃ និងនៅវាលស្មៅ ដូចជាបក្សាបក្សី និងសត្វ សត្វល្អិត និងវត្ថុមានជីវិតដ៏តូចៗគ្រប់ប្រភេទ។

ព្រះជាម្ចាស់ក៏គ្រប់គ្រងតុល្យភាពរវាងសត្វគ្រប់ប្រភេទដែរ។ តើទ្រង់គ្រប់គ្រង់តុល្យភាពនេះដោយរបៀបណា? វាស្រដៀងនឹងរុក្ខជាតិដែរ គឺទ្រង់គ្រប់គ្រងតុល្យភាពរបស់ពួកវា ហើយកំណត់ចំនួនរបស់ពួកវាផ្អែកលើសមត្ថភាពបន្តពូជរបស់ពួកវា ចំនួន និងភាពញឹកញាប់នៃការបន្តពូជរបស់ពួកវា ព្រមទាំងតួនាទីដែលពួកវាបំពេញនៅក្នុងពិភពសត្វដែរ។ ឧទាហរណ៍ សត្វតោស៊ីសត្វសេះបង្កង់ ដូច្នេះ ប្រសិនបើចំនួននៃសត្វតោលើសពីចំនួននៃសត្វសេះបង្កង់ តើជោគវាសនារបស់សត្វសេះបង្កង់នឹងអាចទៅជាយ៉ាងណា? ពួកវានឹងវិនាសផុតពូជ។ ហើយប្រសិនបើសត្វសេះបង្កង់បង្កើតកូនបានតិចជាងសត្វតោខ្លាំងពេក តើជោគវាសនារបស់ពួកវានឹងទៅជាយ៉ាងណា? ពួកវាក៏នឹងវិនាសផុតពូជដែរ។ ដូច្នេះ ចំនួននៃសត្វសេះបង្កង់ត្រូវតែច្រើនជាងឆ្ងាយពីចំនួនសត្វតោ។ នេះដោយសារតែសត្វសេះបង្កង់មិនមានវត្តមានសម្រាប់តែខ្លួនវាប៉ុណ្ណោះទេ ពួកវាថែមទាំងមានវត្តមានសម្រាប់សត្វតោទៀតផង។ អ្នកអាចគិតតាមវិធីនេះ៖ សត្វសេះបង្កង់នីមួយៗគឺជាផ្នែកមួយនៃសត្វសេះបង្កង់ទាំងអស់ ប៉ុន្តែវាក៏ជាអាហារសម្រាប់មាត់របស់សត្វតោដែរ។ ល្បឿននៃការបន្តពូជរបស់សត្វតោ មិនអាចលឿនជាងល្បឿននៃការបន្តពូជរបស់សត្វសេះបង្កង់នោះទេ ដូច្នេះចំនួនរបស់ពួកវា ក៏មិនអាចច្រើនជាងចំនួនរបស់សត្វសេះបង្កង់បានដែរ។ មានតែតាមវិធីនេះទេ ទើបប្រភពអាហាររបស់សត្វតោ អាចត្រូវបានធានា។ ដូច្នេះ ទោះបីជាសត្វតោគឺជាសត្រូវធម្មជាតិរបស់សត្វសេះបង្កង់ក៏ដោយ ជារឿយៗមនុស្សមើលឃើញសត្វទាំងពីរប្រភេទនេះសម្រាកនៅក្នុងតំបន់តែមួយ។ សត្វសេះបង្កង់នឹងមិនដែលកាត់បន្ថយចំនួន ឬវិនាសផុតពូជដោយសារតែសត្វតោប្រមាញ់ ឬស៊ីនោះទេ ហើយសត្វតោនឹងមិនដែលបង្កើនចំនួនរបស់ពួកវា ដោយសារតែឋានៈជា «ស្តេច» របស់ពួកវាដែរ។ តុល្យភាពនេះ គឺជាអ្វីម៉្យាងដែលព្រះជាម្ចាស់បានបង្កើតជាយូរមកហើយ។ មានន័យថា ព្រះជាម្ចាស់បានបង្កើតបញ្ញត្តិនៃតុល្យភាពរវាងសត្វទាំងអស់ ដូច្នេះហើយបានជាពួកវាអាចសម្រេចបានតុល្យភាពប្រភេទនេះ ហើយនេះគឺជាអ្វីមួយដែលមនុស្សមើលឃើញជារឿយៗ។ តើសត្វតោ គឺជាសត្រូវធម្មជាតិតែមួយរបស់សត្វសេះបង្កង់មែនទេ? ទេ មិនមែនទេ សត្វក្រពើក៏ស៊ីសត្វសេះបង្កង់ដែរ។ សត្វសេះបង្កង់ហាក់ដូចជាប្រភេទសត្វដែលគ្មានទីពឹងទន់ខ្សោយណាស់។ ពួកវាមិនអាចមានភាពកាចសាហាវរបស់សត្វតោបានទេ ហើយនៅពេលប្រឈមមុខនឹងសត្វតោ ដែលជាសត្រូវមិនអាចជៀសរួច នោះពួកវាមិនអាចធ្វើអ្វីបានក្រៅពីរត់នោះទេ។ ពួកវាគ្មានអំណាចសូម្បីតែទប់ទល់។ នៅពេលដែលពួកវាមិនអាចរត់គេចពីសត្វតោបាន ពួកវាអាចត្រឹមតែអនុញ្ញាតឲ្យសត្វតោស៊ីប៉ុណ្ណោះ។ យើងអាចឃើញហេតុការណ៍នេះជាញឹកញាប់នៅក្នុងពិភពសត្វ។ តើអ្នកមានអារម្មណ៍ និងការគិតដូចម្តេចនៅពេលដែលអ្នករាល់គ្នាឃើញរឿងរ៉ាវប្រភេទនេះ? តើអ្នកមានអារម្មណ៍អាណិតចំពោះសត្វសេះបង្កង់ទេ? តើអ្នកស្អប់សត្វតោទេ? សត្វសេះបង្កង់មើលទៅស្អាតណាស់! ប៉ុន្តែសត្វតោតែងតែសម្លឹងពួកវាដោយក្រសែភ្នែកយ៉ាងលោភលន់។ ហើយដោយភាពល្ងង់ខ្លៅ សត្វសេះបង្កង់មិនរត់ទៅឆ្ងាយនោះទេ។ ពួកវាមើលឃើញសត្វតោដែលកំពុងរង់ចាំពួកវានៅទីនោះ នៅក្រោមម្លប់ដ៏ត្រជាក់នៃដើមឈើមួយដើម។ សត្វតោអាចមក និងស៊ីពួកវាគ្រប់ពេល។ ពួកវាដឹងរឿងនេះនៅក្នុងចិត្តរបស់ពួកវា ប៉ុន្តែពួកវានៅតែមិនអាចចាកចេញពីដីមួយកន្លែងនោះ។ នេះគឺជារឿងរ៉ាវដ៏អស្ចារ្យមួយ ជារឿងរ៉ាវដ៏អស្ចារ្យដែលបង្ហាញពីការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់ និងការត្រួតត្រារបស់ទ្រង់។ អ្នកមានអារម្មណ៍អាណិតសត្វសេះបង្កង់ ប៉ុន្តែអ្នកមិនអាចសង្គ្រោះវាបានទេ ហើយអ្នកស្អប់សត្វតោ ប៉ុន្តែអ្នកមិនអាចបំផ្លាញវាបានទេ។ សត្វសេះបង្កង់គឺជាអាហារដែលព្រះជាម្ចាស់បានរៀបចំសម្រាប់សត្វតោ ប៉ុន្តែមិនថាសត្វតោស៊ីអស់ប៉ុន្មានក្បាលនោះទេ ក៏សត្វសេះបង្កង់នៅតែមិនត្រូវបានបំផ្លាញទាំងស្រុងនោះដែរ។ ចំនួននៃកូនដែលសត្វតោបង្កើតគឺតិចតួចណាស់ ហើយពួកវាបង្កើតកូនយឺតណាស់ ដូច្នេះ មិនថាពួកវាស៊ីសត្វសេះបង្កង់ប៉ុន្មានក្បាលនោះទេ ចំនួនរបស់ពួកវានឹងមិនដែលលើសពីចំនួនរបស់សត្វសេះបង្កង់ឡើយ។ នៅក្នុងនេះ គឺមានតុល្យភាព។

តើអ្វីជាគោលដៅរបស់ព្រះជាម្ចាស់ក្នុងការរក្សាតុល្យភាពប្រភេទនេះ? រឿងនេះពាក់ព័ន្ធនឹងបរិស្ថានសម្រាប់ការរស់នៅរបស់មនុស្ស ក៏ដូចជាការរស់នៅរបស់មនុស្សជាតិដែរ។ ប្រសិនបើសត្វសេះបង្កង់ ឬចំណីដែលស្រដៀងណាមួយរបស់សត្វតោ ដូចជាសត្វក្តាន់ ឬក៏សត្វដទៃទៀត បន្តពូជយឺតពេក ហើយចំនួននៃសត្វតោកើនឡើងយ៉ាងលឿន តើមនុស្សនឹងប្រឈមមុខនឹងគ្រោះថ្នាក់ប្រភេទណា? សត្វតោស៊ីចំណីរបស់ពួកវា គឺជាបាតុភូតធម្មតាមួយ ប៉ុន្តែសត្វតោស៊ីមនុស្ស គឺជាសោកនាដកម្មមួយ។ សោកនាដកម្មនេះ មិនមែនជាអ្វីមួយដែលព្រះជាម្ចាស់បានកំណត់ទុកជាមុននោះទេ វាមិនមែនជាអ្វីមួយដែលកើតឡើងនៅក្រោមការត្រួតត្រារបស់ទ្រង់នោះទេ មិនមែនជាអ្វីមួយដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិនោះទេ។ ផ្ទុយទៅវិញ វាគឺជាអ្វីមួយដែលមនុស្សនាំមកដាក់ខ្លួនឯង។ ដូច្នេះ ដូចដែលព្រះជាម្ចាស់ទតឃើញវាដែរ គឺតុល្យភាពរវាងរបស់សព្វសារពើ គឺមានសារៈសំខាន់សម្រាប់ការរស់នៅរបស់មនុស្សជាតិ។ មិនថាវាជារុក្ខជាតិ ឬសត្វនោះទេ គឺគ្មានអ្វីអាចបាត់បង់តុល្យភាពសមស្របរបស់វាបានឡើង។ រុក្ខជាតិ សត្វ ភ្នំ និងបឹងបួ គឺបរិស្ថានធម្មជាតិប្រក្រតីមួយដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ។ មានតែនៅពេលដែលមនុស្សមានបរិស្ថានធម្មជាតិ ដែលមានតុល្យភាពប្រភេទនេះប៉ុណ្ណោះ ទើបការរស់នៅរបស់ពួកវាមានការធានា។ ប្រសិនបើដើមឈើ ឬស្មៅមានសមត្ថភាពទាបក្នុងការបន្តពូជ ឬល្បឿននៃការបន្តពូជរបស់ពួកវាយឺតពេក តើដីនឹងមិនបាត់បង់ជាតិសំណើមរបស់វាទេឬ? ប្រសិនបើដីបាត់បង់ជាតិសំណើម តើវានៅតែមានសុខភាពល្អទេ? ប្រសិនបើដីបាត់បង់រុក្ខជាតិ និងសំណើមរបស់វា វានឹងសឹករិចរិលយ៉ាងលឿន ហើយខ្សាច់នឹងកើតឡើង។ នៅពេលដែលដីកាន់តែអាក្រក់ទៅៗ នោះបរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សក៏នឹងត្រូវបំផ្លាញដែរ។ គ្រោះមហន្តរាយជាច្រើននឹងកើតឡើងព្រមជាមួយនឹងការបំផ្លាញនេះ។ បើគ្មានតុល្យភាពធម្មជាតិប្រភេទនេះទេ បើគ្មានបរិស្ថានធម្មជាតិប្រភេទនេះទេ នោះមនុស្សនឹងទទួលរងគ្រោះពីគ្រោះមហន្តរាយជាញឹកញាប់ ដោយសារអតុល្យភាពរវាងរបស់សព្វសារពើ។ ឧទាហរណ៍ នៅពេលដែលមានអតុល្យភាពបរិស្ថានមួយ ដែលនាំទៅរកការបំផ្លាញនៃបរិស្ថានធម្មជាតិរបស់សត្វកង្កែប នោះពួកវានឹងប្រមូលផ្តុំគ្នា ហើយចំនួនរបស់ពួកវានឹងកើនឡើងយ៉ាងលឿន ហើយមនុស្សអាចឃើញសត្វកង្កែបយ៉ាងច្រើនឆ្លងកាត់ផ្លូវនៅក្នុងទីក្រុង។ ប្រសិនបើសត្វកង្កែបយ៉ាងច្រើនបានកាន់កាប់បរិស្ថានសម្រាប់ការរស់នៅរបស់មនុស្ស តើហេតុការណ៍បែបនោះអាចហៅថាជាអ្វី? គឺជាគ្រោះមហន្តរាយមួយ។ ហេតុអ្វីបានជាវាត្រូវបានហៅថាជាគ្រោះមហន្តរាយមួយទៅវិញ? សត្វតូចទាំងនេះដែលមានប្រយោជន៍សម្រាប់មនុស្សជាតិ គឺមានប្រយោជន៍សម្រាប់មនុស្សនៅពេលដែលពួកវាស្ថិតនៅកន្លែងដែលសមស្របសម្រាប់ពួកវា។ ពួកវាអាចរក្សាតុល្យភាពរបស់បរិស្ថានសម្រាប់ការរស់នៅរបស់មនុស្ស។ ប៉ុន្តែ ប្រសិនបើពួកវាក្លាយជាគ្រោះមហន្តរាយមួយ ពួកវានឹងបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃជីវិតរបស់មនុស្ស។ គ្រប់យ៉ាង និងគ្រប់សមាសធាតុដែលសត្វកង្កែបនាំមកជាមួយនៅលើរាងកាយរបស់ពួកវា អាចបង្កផលប៉ះពាល់ដល់គុណភាពនៃជីវិតរបស់មនុស្ស។ ពួកវាក៏អាចបណ្តាលឲ្យសរីរាង្គខាងរាងកាយរបស់មនុស្សត្រូវបានវាយប្រហារដែរ នេះគឺជាប្រភេទមួយក្នុងចំណោមប្រភេទគ្រោះមហន្តរាយនានា។ ប្រភេទមួយទៀតនៃគ្រោះមហន្តរាយ ដែលមនុស្សធ្លាប់មានបទពិសោធន៍ជារឿយៗនោះគឺ ការលេចឡើងនូវចំនួនកណ្តូបយ៉ាងច្រើន។ តើនេះមិនមែនជាគ្រោះមហន្តរាយទេឬ? ពិតណាស់ វាពិតជាគ្រោះមហន្តរាយដែលគួរឲ្យភ័យខ្លាចមួយ។ មិនថាមនុស្សអាចមានសមត្ថភាពប៉ុណ្ណា មិនថាមនុស្សអាចធ្វើយន្តហោះ អាចធ្វើកាំភ្លើង និងគ្រាប់បែកប៉ារ៉ាម៉ាណូនោះទេ នៅពេលដែលសត្វកណ្តូបចូលមកលុកលុយ តើមនុស្សជាតិមានដំណោះស្រាយបែបណា? តើពួកគេអាចប្រើកាំភ្លើងលើពួកវាបានទេ? តើពួកគេអាចបាញ់ពួកវាដោយប្រើកាំភ្លើងយន្ដបានទេ? ទេ ពួកគេមិនអាចទេ។ បន្ទាប់មក តើពួកគេអាចបាញ់ថ្នាំសម្លាប់សត្វល្អិតដើម្បីបណ្តេញពួកវាចេញបានទេ? វាក៏មិនមែនជារឿងងាយស្រួលដែរ។ តើសត្វកណ្តូបដែលមានរូបរាងតូចនោះមកធ្វើអ្វី? ពួកវាស៊ីដំណាំ និងធញ្ញជាតិជាចម្បង។ ទីណាដែលសត្វកណ្តូបទៅដល់ នោះដំណាំនឹងត្រូវបំផ្លាញទាំងស្រុង។ ក្នុងពេលនៃការលុកលុយរបស់សត្វកណ្តូប នោះអាហារទាំងអស់ដែលកសិករពឹងពាក់សម្រាប់រយៈពេលពេញមួយឆ្នាំ អាចនឹងត្រូវបានស៊ីដោយសត្វកណ្តូបក្នុងមួយប៉ប្រិចភ្នែក។ សម្រាប់មនុស្ស ការមកដល់នៃសត្វកណ្តូប មិនត្រឹមតែជាការធ្វើឲ្យមួម៉ៅប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រោះមហន្តរាយមួយ។ ដូច្នេះ យើងដឹងថា ការលេចឡើងនៃសត្វកណ្តូបដ៏ច្រើន គឺជាប្រភេទមួយនៃគ្រោះមហន្តរាយ ប៉ុន្តែចុះសត្វកណ្តុរវិញយ៉ាងម៉េចដែរ? ប្រសិនបើគ្មានបក្សាបក្សីដែលស៊ីសត្វកណ្តុរទេ ពេលនោះពួកវានឹងបង្កើនចំនួនយ៉ាងឆាប់រហ័ស គឺលឿនជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀត។ ហើយប្រសិនបើសត្វកណ្តុរកើនឡើងដោយគ្មានការត្រួតពិនិត្យនោះទេ តើមនុស្សអាចដឹកនាំជីវិតដ៏ល្អប្រសើរបានទេ? តើស្ថានភាពប្រភេទណាដែលមនុស្សអាចនឹងប្រឈម? (គឺជំងឺរាតត្បាត។) ប៉ុន្តែ តើអ្នកគិតថា ជំងឺរាតត្បាតគឺជាលទ្ធផលតែមួយមុខទេឬ? សត្វកណ្តុរនឹងទំពារគ្រប់យ៉ាង ហើយពួកវានឹងខាំកកេរឈើទៀតផង។ ប្រសិនបើមានត្រឹមតែសត្វកណ្តុរពីរក្បាលនៅក្នុងផ្ទះមួយ ពួកវានឹងក្លាយជាការរំខានដល់គ្រប់គ្នាដែលរស់នៅទីនោះ។ ពេលខ្លះពួកវាលួចប្រេង ហើយស៊ីវា ហើយពេលខ្លះពួកវាស៊ីនំប៉័ង ឬគ្រាប់ធញ្ញជាតិ។ ហើយរបស់ដែលពួកវាមិនអាចស៊ីបាន ពួកវាគ្រាន់តែទំពារ ហើយធ្វើឲ្យរបស់ទាំងនោះរញ៉េរញ៉ៃគ្មានសល់។ ពួកវាទំពារសម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម ពោលគឺពួកវាទំពាររបស់គ្រប់យ៉ាង។ ពេលខ្លះ ពួកវានឹងឡើងទៅលើទូដាក់ចាន តើចានទាំងនោះនៅតែអាចប្រើបានឬទេ បន្ទាប់ពីសត្វកណ្តុរវារលើពួកវាហើយនោះ? ទោះបីជាអ្នកសម្លាប់មេរោគចានទាំងនោះក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថាមិនស្រួលដែរ ដូច្នេះ អ្នកគ្រវែងពួកវាចោល។ ទាំងនេះគឺជាការរំខានដែលសត្វកណ្តុរនាំមកឲ្យមនុស្ស។ ទោះបីជាសត្វកណ្តុរគឺជាសត្វតូចក៏ដោយ ក៏មនុស្សពុំមានមធ្យោបាយសម្រាប់ដោះស្រាយជាមួយពួកវាដែរ ផ្ទុយទៅវិញ បានត្រឹមតែអត់ទ្រាំជាមួយការបំផ្លិចបំផ្លាញរបស់ពួកវាប៉ុណ្ណោះ។ ត្រឹមតែសត្វកណ្តុរមួយគូគឺគ្រប់គ្រាន់ដើម្បីនឹងបង្កការរំខានទៅហើយ ចុះទម្រាហ្វូងដ៏ធំរបស់ពួកវា។ ប្រសិនបើចំនួនរបស់ពួកវាកើនឡើង ហើយពួកវាក្លាយជាគ្រោះមហន្តរាយមួយ នោះលទ្ធផលនឹងមិនអាចស្មានដល់ឡើយ។ សូម្បីតែសត្វមានជីវិតដែលតូចល្អិតដូចសត្វស្រមោច ក៏អាចក្លាយជាគ្រោះមហន្តរាយមួយបានដែរ។ ប្រសិនបើរឿងនោះកើតឡើង នោះការបំផ្លាញដែលពួកគេអាចនឹងធ្វើចំពោះមនុស្សជាតិ ក៏នឹងមិនអាចមើលស្រាលបានដែរ។ សត្វស្រមោចអាចបង្កការបំផ្លិចបំផ្លាញយ៉ាងច្រើនដល់ផ្ទះសម្បែងដែលពួកវាធ្វើសំបុក។ មិនត្រូវមើលរំលងកម្លាំងរបស់ពួកវានោះទេ។ តើវាមិនមែនជារឿងគួរឲ្យភ័យខ្លាចទេឬ ប្រសិនបើបក្សាបក្សីជាច្រើប្រភេទផ្សេងៗគ្នា បានបង្កើតគ្រោះមហន្តរាយមួយនោះ? (មែនហើយ។) អាចនិយាយមួយបែបទៀតបានថា ពេលណាក៏ដោយដែលសត្វ ឬវត្ថុមានជីវិតបាត់បង់តុល្យភាពរបស់ពួកវា មិនថាជាសត្វ ឬវត្ថុប្រភេទណានោះទេ គឺពួកវានឹងរីកចម្រើន បន្តពូជ និងរស់នៅក្នុងទំហំដែលចម្លែកមួយ គឺទំហំមិនធម្មតាមួយ។ ការនោះអាចនាំលទ្ធផលដែលមិនអាចស្មានបានមកដល់មនុស្សជាតិ។ នោះមិនត្រឹមតែបង្កផលប៉ះពាល់ដល់ការរស់នៅ និងជីវិតរបស់មនុស្សនោះទេ វាថែមទាំងនាំយកគ្រោះមហន្តរាយដល់មនុស្សជាតិទៀតផង អាចមានកម្រិតដែលធ្វើឲ្យមនុស្សទទួលរងជោគវាសនានៃការវិនាសសាបសូន្យ និងការផុតពូជក៏ថាបាន។

នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ទ្រង់បានប្រើវិធីសាស្ត្រ និងមធ្យោបាយគ្រប់ប្រភេទដើម្បីធ្វើឲ្យពួកវាមានតុល្យភាព ដើម្បីធ្វើឲ្យស្ថានភាពភ្នំ និងបឹងបួ រុក្ខជាតិ និងសត្វ បក្សាបក្សី និងសត្វល្អិតគ្រប់ប្រភេទមានតុល្យភាព។ គោលដៅរបស់ទ្រង់គឺអនុញ្ញាតឲ្យភាវៈមានជីវិតគ្រប់ប្រភេទទាំងអស់រស់នៅ និងបង្កើនចំនួននៅក្រោមបញ្ញត្តិដែលទ្រង់បានបង្កើត។ គ្មានវត្ថុណាមួយដែលទ្រង់បានបង្កើតមក អាចចេញក្រៅពីបញ្ញត្តិទាំងនេះបានទេ ហើយបញ្ញត្តិទាំងនេះក៏មិនអាចត្រូវរំលោភបំពានបានដែរ។ មានតែនៅក្នុងបរិស្ថានជាមូលដ្ឋានប្រភេទនេះប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅ និងបង្កើនចំនួនដោយសុវត្ថិភាពពីជំនាន់មួយទៅជំនាន់មួយ។ ប្រសិនបើសត្វមានជីវិតណាមួយលើសពីចំនួន និងទំហំដែលព្រះជាម្ចាស់បានបង្កើត ឬប្រសិនបើវាលើសពីអត្រាកំណើន ភាពញឹកញាប់នៃការបន្តពូជ ឬក៏លើសពីចំនួនដែលទ្រង់បានកំណត់ នោះបរិស្ថានសម្រាប់ការរស់នៅរបស់មនុស្សជាតិ នឹងទទួលរងនូវការបំផ្លាញក្នុងកម្រិតផ្សេងៗគ្នា។ ហើយស្របពេលជាមួយគ្នានេះ ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបានគម្រាមកំហែង។ ប្រសិនបើសត្វមានជីវិតមួយប្រភេទ មានចំនួនច្រើនពេក វានឹងប្លន់អាហារពីមនុស្ស វានឹងបំផ្លាញប្រភពទឹករបស់មនុស្ស ហើយវានឹងបំផ្លាញកន្លែងកំណើតរបស់ពួកគេ។ តាមរយៈវិធីនោះ ការបន្តពូជរបស់មនុស្សជាតិ ឬសភាពនៃការរស់នៅនឹងទទួលរងឥទ្ធពលភ្លាមៗ។ ឧទាហរណ៍ ទឹកគឺមានសារៈសំខាន់សម្រាប់របស់សព្វសារពើ។ ប្រសិនមានសត្វកណ្តុរ សត្វស្រមោច សត្វកណ្តូប សត្វកង្កែប ឬសត្វប្រភេទណាមួយច្រើនពេក ពួកវានឹងផឹកទឹកច្រើនជាងមុន។ ពេលដែលចំនួនទឹកដែលពួកវាផឹកកើនឡើង នោះទឹកសម្រាប់ពិសារបស់មនុស្ស និងប្រភពទឹកដែលនៅក្នុងទំហំកំណត់នៃប្រភពទឹកពិសា និងតំបន់ដែលមានទឹកនានានឹងត្រូវបានកាត់បន្ថយ ហើយពួកគេនឹងជួបប្រទះនូវការខ្វះខាតទឹក។ ប្រសិនបើទឹកពិសារបស់មនុស្សត្រូវបានបំផ្លាញ ត្រូវបានធ្វើឲ្យកខ្វក់ ឬត្រូវបានកាត់ផ្តាច់ដោយសារតែសត្វគ្រប់ប្រភេទមានចំនួនកើនឡើង ហើយស្ថិតក្រោមបរិស្ថានសម្រាប់ការរស់នៅដ៏អាក្រក់ប្រភេទនោះ ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើត្រឹមតែវត្ថុមានជីវិតមួយប្រភេទ ឬច្រើនប្រភេទកើនហួសពីចំនួនសមស្របរបស់ពួកវា នោះខ្យល់ សីតុណ្ហភាព សំណើម និងសូម្បីតែសមាសធាតុផ្សំនៃខ្យល់នៅក្នុងទីតាំងសម្រាប់ការរស់នៅរបស់មនុស្សជាតិនឹងត្រូវបំពុល និងបំផ្លាញនៅក្នុងកម្រិតផ្សេងៗ។ ស្ថិតក្រោមស្ថានភាពបែបនេះ ការរស់នៅ និងជោគវាសនារបស់មនុស្សនឹងទទួលរងនូវការគម្រាមកំហែង ដែលបង្កឡើងដោយកត្តាធម្មជាតិទាំងនេះ។ ដូច្នេះ ប្រសិនបើតុល្យភាពទាំងនេះត្រូវបាត់បង់ នោះខ្យល់ដែលមនុស្សដកដង្ហើមនឹងត្រូវខូច ទឹកដែលពួកគេផឹកនឹងកខ្វក់ ហើយសីតុណ្ហភាពដែលពួកគេត្រូវការក៏នឹងផ្លាស់ប្តូរដែរ ហើយនឹងត្រូវរងផលប៉ះពាល់ក្នុងកម្រិតផ្សេងៗគ្នា។ ប្រសិនបើរឿងនោះកើតឡើង នោះបរិស្ថានសម្រាប់ការរស់នៅដែលជាកម្មសិទ្ធកេរ្ត៍តំណែលរបស់មនុស្សជាតិ នឹងទទួលរងផលប៉ះពាល់ និងជួបបញ្ហាប្រឈមជាច្រើន។ នៅក្នុងសេនារីយោដែលបរិស្ថានសម្រាប់ការរស់នៅជាមូលដ្ឋានរបស់មនុស្សត្រូវបានបំផ្លាញប្រភេទនេះ តើជោគវាសនា និងក្តីរំពឹងរបស់មនុស្សជាតិនឹងទៅជាអ្វី? នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ! ដោយសារតែព្រះជាម្ចាស់ទ្រង់ជ្រាបពីហេតុផលនៃអត្ថិភាពរបស់វត្ថុនីមួយៗដែលទ្រង់បានបង្កើតមក គឺដើម្បីផលប្រយោជន៍របស់មនុស្សជាតិ ទ្រង់ជ្រាបពីតួនាទីរបស់វត្ថុគ្រប់ប្រភេទដែលទ្រង់បានបង្កើត ទ្រង់ជ្រាបពីផលប៉ះពាល់ដែលវត្ថុនីមួយៗមានចំពោះមនុស្សជាតិ និងកម្រិតនៃផលប្រយោជន៍ដែលវាផ្តល់សម្រាប់មនុស្សជាតិ ហើយដោយសារតែនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់មានផែនការមួយសម្រាប់វត្ថុទាំងអស់នេះ ហើយទ្រង់គ្រប់គ្រងទិដ្ឋភាពនីមួយៗនៃរបស់សព្វសារពើដែលទ្រង់បានបង្កើត ដូច្នេះហើយទើបកិច្ចការនីមួយៗដែលទ្រង់ធ្វើ គឺមានសារៈសំខាន់ ហើយចាំបាច់សម្រាប់មនុស្សជាតិខ្លាំងណាស់។ ដូច្នេះ ចាប់ពីពេលនេះតទៅ នៅពេលដែលអ្នកសង្កេតពិនិត្យទៅលើបរិស្ថានធម្មជាតិនៅក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក ឬសង្កេតពិនិត្យច្បាប់ធម្មជាតិមួយចំនួនដែលកំពុងប្រើប្រាស់នៅក្នុងចំណោមវត្ថុដែលព្រះជាម្ចាស់បានបង្កើតមក នោះអ្នកនឹងលែងឆ្ងល់ពីភាពចាំបាច់នៃវត្ថុនីមួយៗដែលព្រះជាម្ចាស់បង្កើតតទៅទៀតហើយ។ អ្នកនឹងលែងប្រើប្រាស់ពាក្យសម្តីដែលមិនដឹងអី ដើម្បីធ្វើការកាត់សេចក្តីដោយរំលោភបំពានទៅលើការរៀបចំរបស់សព្វសារពើរបស់ព្រះជាម្ចាស់ និងវិធីនៃការផ្គត់ផ្គង់នានារបស់ទ្រង់សម្រាប់មនុស្សតទៅទៀតហើយ ហើយអ្នកក៏នឹងលែងសន្និដ្នានដោយរំលោភបំពានទៅលើបញ្ញត្តិរបស់ព្រះជាម្ចាស់ សម្រាប់របស់សព្វសារពើដែលទ្រង់បានបង្កើតមកតទៅទៀតដែរ។ តើមិនមែនបែបនេះទេឬ?

តើទាំងអស់ដែលយើងទើបតែនិយាយនេះគឺជាអ្វី? ចូរចំណាយពេលគិតអំពីវាបន្តិច។ ព្រះជាម្ចាស់ទ្រង់មានបំណងព្រះហឫទ័យផ្ទាល់របស់ទ្រង់នៅក្នុងគ្រប់យ៉ាងដែលទ្រង់ធ្វើ។ ទោះបីជាបំណងព្រះហឫទ័យរបស់ទ្រង់មិនអាចធ្វើឲ្យមនុស្សគិតដល់ក៏ដោយ ក៏វាតែងតែទាក់ទងយ៉ាងស្អិតរមួត និងយ៉ាងមានថាមពលទៅនឹងការរស់នៅរបស់មនុស្សជាតិដែរ។ វាពិតជាមានសារៈសំខាន់ដោយមិនអាចខ្វះបាន។ នេះគឺដោយសារព្រះជាម្ចាស់មិនដែលធ្វើអ្វីមួយដែលឥតប្រយោជន៍នោះទេ។ គោលការណ៍នៅពីក្រោយកិច្ចការនីមួយៗដែលទ្រង់ធ្វើ គឺត្រូវបានបញ្ចូលជាមួយផែនការរបស់ទ្រង់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់។ គោលដៅ និងគោលបំណងនៅពីក្រោយផែនការនោះគឺសម្រាប់ការពារមនុស្សជាតិ ដើម្បីជួយមនុស្សជាតិចៀសផុតពីគ្រោះមហន្តរាយ ចៀសផុតពីការបំផ្លិចបំផ្លាញរបស់ភាវៈមានជីវិតដទៃទៀត និងគ្រោះថ្នាក់នានាចំពោះមនុស្ស ដែលបណ្តាលមកពីវត្ថុណាមួយដែលព្រះជាម្ចាស់បានបង្កើតមក។ ដូច្នេះ តើអាចនិយាយបានទេថា ទង្វើរបស់ព្រះជាម្ចាស់ដែលយើងបានឃើញនៅក្នុងប្រធានបទនេះ បង្កើតជាវិធីមួយផ្សេងទៀតដែលព្រះជាម្ចាស់ប្រទានសម្រាប់មនុស្សជាតិ? តើយើងអាចនិយាយថា តាមរយៈទង្វើទាំងនេះ ព្រះជាម្ចាស់កំពុងតែចិញ្ចឹម និងឃ្វាលមនុស្សបានទេ? (បាន។) តើមានទំនាក់ទំនងយ៉ាងខ្លាំងឬទេរវាងប្រធានបទនេះ និងប្រធានរឿងនៃការប្រកបគ្នារបស់យើង៖ «ព្រះជាម្ចាស់ជាប្រភពនៃជីវិត សម្រាប់របស់សព្វសារពើ»? (មាន។) មានទំនាក់ទំនងយ៉ាងខ្លាំងមួយ ហើយប្រធានបទនេះគឺជាទិដ្ឋភាពមួយនៃទំនាក់ទំនងនោះ។ មុនពេលដែលនិយាយអំពីប្រធានបទទាំងនេះ មនុស្សគ្រាន់តែមានការស្រមៃគិតបែបស្រពិចស្រពិលអំពីព្រះជាម្ចាស់ អំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងទង្វើរបស់ទ្រង់ប៉ុណ្ណោះ គឺពួកគេខ្វះការយល់ដឹងដ៏ពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សត្រូវបានគេប្រាប់អំពីទង្វើរបស់ទ្រង់ និងកិច្ចការដែលទ្រង់បានធ្វើ នោះពួកគេអាចយល់ និងជ្រាបអំពីគោលការណ៍នៃអ្វីដែលព្រះជាម្ចាស់ធ្វើ ហើយពួកគេអាចទទួលបានការយល់ដឹងអំពីកិច្ចការនោះ ហើយចូលមកកាន់តែជិតកិច្ចការនោះ តើមិនមែនបែបហ្នឹងទេឬ? ទោះបីជានៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មានទ្រឹស្តី គោលការណ៍ និងក្រឹត្យវិន័យដ៏ស្មុគស្មាញគ្រប់ប្រភេទក៏ដោយ នៅពេលដែលទ្រង់ធ្វើអ្វីមួយ ដូចជាការបង្កើត និងការត្រួតត្រាលើរបស់សព្វសារពើក្ដី តើវាមិនអាចទៅរួចសម្រាប់អ្នកទេឬអី ក្នុងការទទួលបានការយល់ដឹងនៅក្នុងចិត្តរបស់អ្នករាល់គ្នាថា ទាំងនេះគឺជាទង្វើរបស់ព្រះជាម្ចាស់ ហើយទង្វើទាំងនេះគឺជាការពិត ដោយគ្រាន់តែតាមរយៈការឲ្យអ្នករាល់គ្នាសិក្សាផ្នែកមួយរបស់វានៅក្នុងការប្រកបគ្នានោះ? (ត្រូវហើយ។) បន្ទាប់មក តើការយល់ដឹងបច្ចុប្បន្នរបស់អ្នកអំពីព្រះជាម្ចាស់ខុសពីមុនយ៉ាងដូចម្តេច? វាខុសគ្នានៅក្នុងសារជាតិរបស់វា។ ពីមុន ការយល់ដឹងរបស់អ្នកគឺប្រហោងធ្លុង ហើយស្រពិចស្រពិលណាស់ ប៉ុន្តែពេលនេះ ការយល់ដឹងរបស់អ្នកមានតម្លៃនៃភស្តុតាងដ៏រឹងមាំមួយ ដើម្បីផ្គូរផ្គងជាមួយទង្វើរបស់ព្រះជាម្ចាស់ ដើម្បីផ្គូរផ្គងជាមួយកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ និងអ្វីជាទ្រង់។ ដូច្នេះហើយ គ្រប់យ៉ាងដែលខ្ញុំបាននិយាយគឺជាសម្ភារៈអប់រំដ៏អស្ចារ្យសម្រាប់ការយល់ដឹងរបស់អ្នករាល់គ្នាអំពីព្រះជាម្ចាស់។

ការប្រកបគ្នានៅថ្ងៃនេះ គឺមានប៉ុណ្ណឹងទេ។ ជម្រាបលា! សូមឲ្យមានព្រលប់សួស្ដី! (ជម្រាបលា ព្រះជាម្ចាស់!)

ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៤

ខាង​ដើម៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII

បន្ទាប់៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

ជីវិតពេត្រុស

ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ