ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត

កិច្ចការនៅគ្រាចុងក្រោយ គឺញែកមនុស្សមនុស្សទាំងអស់ទៅតាមជំពូករបស់ពួកគេ ហើយបញ្ចប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដ្បិតពេលវេលាកាន់តែកៀក ហើយថ្ងៃរបស់ព្រះជាម្ចាស់ ក៏មកដល់ហើយដែរ។ ព្រះជាម្ចាស់នាំមនុស្សទាំងអស់ដែលមានភក្ដីភាពចំពោះទ្រង់រហូតដល់ទីបញ្ចប់ ចូលទៅក្នុងនគររបស់ទ្រង់ គឺចូលទៅក្នុងយុគសម័យនៃព្រះជាម្ចាស់ផ្ទាល់។ ប៉ុន្ដែ មុនយុគសម័យនៃព្រះជាម្ចាស់ចូលមកដល់ កិច្ចការរបស់ព្រះជាម្ចាស់ គឺមិនមែន ឃ្លាំចាំមើលការប្រព្រឹត្តរបស់មនុស្ស ឬស៊ើបសួរនាំពីជីវិតមនុស្សទេ ប៉ុន្តែ គឺមកជំនុំជម្រះភាពរឹងរូសរបស់មនុស្សវិញ ដ្បិតព្រះជាម្ចាស់នឹងបន្សុទ្ធមនុស្សទាំងអស់ ដែលចូលមកចំពោះបល្ល័ង្ករបស់ទ្រង់។ មនុស្សទាំងអស់ដែលបានដើរតាមគន្លងព្រះបាទារបស់ព្រះជាម្ចាស់រហូតដល់ថ្ងៃនេះ គឺអស់អ្នកដែលចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយហេតុនេះ បុគ្គលគ្រប់ៗរូប ដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ហើយ។ អាចនិយាយម្យ៉ាងទៀតបានថា គ្រប់ៗគ្នាដែលទទួលយកកិច្ចការ របស់ព្រះជាម្ចាស់ក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់។

នៅក្នុងការជំនុំជម្រះដែលចាប់ផ្ដើមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលគេតំណាលពីអតីតកាល គឺជា “ការជំនុំជម្រះ” ដែលសំដៅលើការជំនុំជម្រះដែលព្រះជាម្ចាស់ទ្រង់ធ្វើឡើងនៅថ្ងៃនេះ ចំពោះអស់អ្នកដែលចូលមកចំពោះបល្ល័ង្ករបស់ទ្រង់នៅគ្រាចុងក្រោយ។ ប្រហែលជាមានអ្នកខ្លះជឿលើការស្រមើស្រមៃដ៏មហស្ចារ្យយ៉ាងនេះដែលថា នៅ ពេលគ្រាចុងក្រោយបានមកដល់ ព្រះជាម្ចាស់នឹងតម្លើងតុមួយយ៉ាងធំនៅឯស្ថានសួគ៌ហើយនៅលើតុនោះមានកម្រាលតុពណ៌សមួយ ហើយព្រះជាម្ចាស់នឹងបើកសម្ដែង អស់ទាំងអំពើបាបរបស់មនុស្សម្នាក់ៗ ខណៈដែលទ្រង់គង់លើបល្ល័ង្កធំមួយ ហើយមនុស្សទាំងអស់លុតជង្គង់នៅលើដី រួចទ្រង់នឹងកំណត់ថា ត្រូវឲ្យគេឡើងស្ថានសួគ៌ ឬបញ្ជូនគេចុះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ។ ទោះបីជាមនុស្សខំស្រមៃយ៉ាងណា ក៏មិនអាចកែប្រែខ្លឹមសារនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ការស្រមើស្រមៃរបស់មនុស្សមិនមែនជាអ្វីទាំងអស់ ក្រៅតែពីគំនិតដែលគេស្អាងឡើង ហើយគំនិតទាំងឣស់នេះ កើតចេញពីខួរក្បាលរបស់មនុស្ស ដោយប្រមូលផ្ដុំ ហើយផ្គុំចូលគ្នាទៅតាមអ្វីដែលមនុស្សមើលឃើញ និងស្ដាប់ឮ។ ហេតុនេះ ខ្ញុំសូមប្រាប់ថា ទោះបីជារូបភាពដែលគេនឹកស្រមៃនោះអស្ចារ្យយ៉ាងណា ក៏វាគ្រាន់តែជាការពណ៌នា និងមិនអាចយកមកជំនួសផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ទីបំផុត មនុស្សក៏ទៅជាខូចឣាក្រក់ដោយសារអារក្សសាតាំង ដូច្នេះ តើគេឣាចវាស់ស្ទង់ព្រះតម្រិះរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចបាន? មនុស្សស្រមៃយល់ថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺជារឿងដ៏ឣស្ចារ្យ។ ដោយសារឣ្នកដែលធ្វើកិច្ចការជំនុំជម្រះ គឺព្រះជាម្ចាស់ផ្ទាល់ព្រះឣង្គ ហេតុនេះគេជឿថា កិច្ចការនេះ គឺច្បាស់ជាកិច្ចការមហិមាឣស្ចារ្យក្រៃលែង ក៏រកយល់មិនបានដល់មនុស្សដែលមានរូបកាយតែងតែស្លាប់នេះ ហើយលាន់រំពងខ្ទរខ្ទារពេញផ្ទៃមេឃ និងផែនដី ពុំនោះទេ កិច្ចការនេះអាចរាប់ជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចបាន? ដោយព្រោះកិច្ចការនេះជាកិច្ចការជំនុំជម្រះ ហេតុនេះគេជឿថា ព្រះជាម្ចាស់ប្រាកដជាធ្វើការដោយរិតត្បិត និងដោយតេជានុភាព ហើយឣស់ ឣ្នកដែលត្រូវជំនុំជម្រះ ប្រាកដជាទ្រហោយំ និងលត់ជង្គង់ឣង្វរសុំក្ដីមេត្តាជាមិនខាន។ ទិដ្ឋភាពនេះ គឺច្បាស់ជាឣស្ចារ្យ និងគួរឲ្យឣាណិតខ្លាំងទៀតផង...។ មនុស្សគ្រប់គ្នាស្រមៃថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺជាកិច្ចការដ៏អស្ចារ្យ។ ប៉ុន្ដែតើឣ្នកមានដឹងទេថា ចាប់តាំងពីគ្រាដែលព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការជំនុំជម្រះរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ឣ្នកនៅជាប់ក្នុងការបណ្ដែតបណ្ដោយយ៉ាងសុខសាន្តនៅឡើយ? ទម្រាំដល់ពេលដែលឣ្នកគិតថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមជាផ្លូវការ ព្រះជាម្ចាស់ប្រាកដជាបានបង្កើតផ្ទៃមេឃ និងផែនដីថ្មីរួចបាត់ទៅហើយទេដឹង? នៅគ្រានោះ ឣ្នកប្រហែលជាទើបចាប់ផ្ដើមយល់ពីឣត្ថន័យនៃជីវិតប៉ុណ្ណោះ ប៉ុន្តែកិច្ចការដាក់ទណ្ឌកម្មឥតមេត្តារបស់ព្រះជាម្ចាស់ នឹងនាំឣ្នកទៅកាន់ស្ថាននរក ពេលដែលឣ្នកនៅលង់លក់ក្នុងដំណេកនៅឡើយផង។ ដល់ពេលនោះ ទើបឣ្នកភ្ញាក់ដឹងខ្លួនមួយរំពេចថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់បានបញ្ចប់ទៅហើយ។

ចូរយើងកុំខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់យើង ហើយឈប់ជជែកពីប្រធានបទស្មោកគ្រោក និងគួរឲ្យស្អប់ទៀតទៅ។ ចូរយើងមកជជែកអំពីកត្តាដែលនាំឲ្យមានការជំនុំជម្រះជំនួសវិញ។ ពេលលើកពាក្យថា “ជំនុំជម្រះ” មកនិយាយ អ្នកប្រហែលជាគិតដល់ពាក្យពេចន៍ដែលព្រះយេហូវ៉ាមានបន្ទូលទៅគ្រប់ទីកន្លែង និងពាក្យពេចន៍ស្ដីបន្ទោសដែលព្រះយេស៊ូវមានបន្ទូលទៅកាន់ពួកផារ៊ីស៊ី។ ទោះបីជាមានភាពធ្ងន់ធ្ងរក៏ដោយ ក៏ពាក្យពេចន៍ទាំងនេះមិនមែនជាការជំនុំជម្រះរបស់ព្រះជាម្ចាស់មកលើមនុស្សលោកទេ ពាក្យពេចន៍ទាំងនេះ គឺគ្រាន់តែជាពាក្យពេចន៍ដែលព្រះជាម្ចាស់មានបន្ទូលក្នុងបរិយាកាសខុសៗគ្នា និងនៅក្នុងបរិបទផ្សេងគ្នាតែប៉ុណ្ណោះ។ ពាក្យពេចន៍ទាំងនេះខុសពីពាក្យពេចន៍ដែលព្រះយេស៊ូវមានបន្ទូល ពេលទ្រង់ជំនុំជម្រះមនុស្សលោកនៅគ្រាចុងក្រោយ។ នៅគ្រាចុងក្រោយ ព្រះយេស៊ូវនឹងប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតទាំងអស់នេះ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងនាំមនុស្សឲ្យចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះនាំមកជូន គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់ និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនរាប់សេចក្ដី ពិតទាំងអស់នេះជារឿងសំខាន់ ប្រសិនបើអ្នកមិនពិចារណាអ្វីសោះ ក្រៅតែពីរិះរកវិធីគេចវេសពីសេចក្ដីពិតនេះ ឬរិះរកដំណោះស្រាយដែលមិនឲ្យពាក់ព័ន្ធនឹងរឿងទាំងអស់នេះ នោះខ្ញុំសុំប្រាប់ថា អ្នកជាមនុស្សបាបដែលសោកសៅបំផុត។ ប្រសិនបើអ្នកមានជំនឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនស្វះស្វែងរកសេចក្ដីពិត ឬស្វែងយល់អំពីព្រះទ័យព្រះជាម្ចាស់ ក៏មិនស្រឡាញ់ចូលចិត្តផ្លូវ ដែលនាំឲ្យអ្នកចូលមកកៀកនឹងព្រះជាម្ចាស់ នោះខ្ញុំសុំប្រាប់អ្នកថា អ្នកគឺជាមនុស្សដែលកំពុងព្យាយាមគេចវេសពីការជំនុំជម្រះ ហើយអ្នកក៏ជាអាយ៉ង និងជាជនក្បត់ ដែលគេចពីបល្ល័ង្កសដ៏ធំដែរ។ ព្រះជាម្ចាស់មិនទុកឲ្យមនុស្សបះបោរដែលរត់គេចពីព្រះនេត្រទ្រង់ បានរួចខ្លួនឡើយ។ មនុស្សបែបនេះនឹងត្រូវទទួលទោសរឹតតែធ្ងន់ ព្រមទាំងត្រូវបន្សុទ្ធកាន់តែខ្លាំង ទើបអាចរស់នៅក្នុងនគរព្រះអស់កល្បជានិច្ចបាន។ ប្រាកដណាស់ រឿងនេះគឺជា រឿងអនាគតកាល។

កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឲ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់សេចក្ដីពិត ដើម្បីបង្ក្រាបមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺនៅថ្ងៃចុងក្រោយ ព្រះគ្រីស្ទនឹងប្រើសេចក្ដីពិត ដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឲ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនមានអារម្មណ៍មិនល្អ ចំពោះការយកកំណើតជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ដ្បិតមនុស្សទាំងនោះពិបាកនឹងជឿថា ព្រះជាម្ចាស់នឹងប្រសូតមកជាសាច់ឈាម ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នកថា កិច្ចការរបស់ព្រះជាម្ចាស់ រមែងហួសពីការរំពឹងគិតរបស់មនុស្ស ហើយពិបាកនឹងឲ្យគំនិតរបស់គេទទួលយកបានផង។ ដ្បិតមនុស្សគ្រាន់តែជាដង្កូវនៅលើផែនដី ចំណែកឯព្រះជាម្ចាស់ ទ្រង់ជាព្រះដ៏ឧត្ដុង្គឧត្ដម ដែលបំពេញចក្រវាឡនេះ គំនិតរបស់មនុស្សប្រៀបបាននឹងអណ្ដូងទឹកកខ្វក់ ដែលនាំឲ្យកើតជាដង្កូវតែប៉ុណ្ណោះ ចំណែកឯដំណាក់កាលនីមួយៗនៃកិច្ចការ ដែលត្រូវបានដឹកនាំដោយព្រះតម្រិះរបស់ព្រះជាម្ចាស់វិញ គឺជាលទ្ធផលដែលបានមកពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ មនុស្សតែងតែព្យាយាមទាស់ទទឹងជាមួយព្រះជាម្ចាស់ ដែលខ្ញុំចាត់ទុកជាភ័ស្តុតាងបញ្ជាក់ដោយខ្លួនឯងថា នៅទីបំផុត គឺគេនឹងខាតបង់ ដោយព្រោះតែទង្វើរបស់គេ។ ខ្ញុំសូមទូន្មានអ្នកទៅចុះថា សូមកុំគិតថាអ្នកមានតម្លៃជាងមាស។ ប្រសិនបើអ្នកដទៃអាចទទួលយកការជំនុំជម្រះពីព្រះជាម្ចាស់បាន ហេតុអ្វីបានជាអ្នកទទួលមិនបាន? តើអ្នកមានឋានៈធំជាងគេប៉ុណ្ណាទៅ? ប្រសិនបើអ្នកដទៃអាចឱនក្បាលរបស់គេចុះចូលចំពោះសេចក្ដីពិត ហេតុអ្វីបានជាអ្នកមិនអាចធ្វើដូចគេបាន? កិច្ចការរបស់ព្រះជាម្ចាស់ មានកម្លាំងចលករមួយដែលមិនអាចបញ្ឈប់បាន។ ទ្រង់នឹងមិនធ្វើកិច្ចការជំនុំជម្រះម្ដងទៀត ដោយសារតែ “ភាគទាន” ដែលអ្នកបានធ្វើនោះទេ ហើយអ្នកក៏នឹងមានវិប្បដិសារីជាខ្លាំងចំពោះការបណ្ដោយឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ ប្រសិនបើអ្នកមិនជឿសម្ដីខ្ញុំទេ ចូររង់ចាំមើលបល្ល័ង្កធំសនៅលើមេឃ ដែលនឹងមកជំនុំជម្រះអ្នកចុះ! អ្នកត្រូវដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់ សុទ្ធតែបានបដិសេធ និងមិនទទួលស្គាល់ព្រះយេស៊ូវ ប៉ុន្តែការពិតស្ដីអំពីការប្រោសលោះរបស់ព្រះយេស៊ូវសម្រាប់មនុស្សលោក បានផ្សព្វផ្សាយពេញចក្រវាឡទាំងមូល និងរហូតដល់ចុងបំផុតនៃផែនដីផង។ តើនេះមិនមែនជាការពិតដែលព្រះជាម្ចាស់ ទ្រង់បានធ្វើឡើងតាំងពីយូរណាស់មកហើយទេឬអី? ប្រសិនបើអ្នកនៅកំពុងទន្ទឹងរង់ចាំព្រះយេស៊ូវ មកនាំអ្នកឡើងទៅស្ថានសួគ៌ នោះខ្ញុំសូមប្រាប់ថា មនុស្សដូចអ្នក គឺគ្មាននរណាជួយបានទេ។ អ្នកជឿក្លែងក្លាយដែលគ្មានភក្ដីភាពចំពោះសេចក្ដីពិត និងស្វែងរកតែព្រះពរដូចជាអ្នក គឺព្រះយេស៊ូវមិនទទួលស្គាល់ទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបោះអ្នកចូលទៅក្នុងបឹងភ្លើងឲ្យឆេះរយៈពេលរាប់ម៉ឺនឆ្នាំដោយគ្មានមេត្តាឡើយ។

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិត? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមដាស់តឿនឲ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងគ្មានឱកាសទទួលបានការសរសើរពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ នោះព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យចំពោះពួកគេឡើយ ហើយទ្រង់ក៏នឹងបដិសេធពួកគេដែរ ដ្បិតពួកគេជាអ្នករត់គេចពីកិច្ចការជំនុំជម្រះ។ អំពើបាបរបស់ពួកគេ កើនច្រើនឡើងៗ និងកាន់តែអាក្រក់ជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សបែបនេះមិនសមនឹងធ្វើការបម្រើផង ពួកគេនឹងទទួលបាននូវទណ្ឌកម្មដែលកាន់តែធ្ងន់ធ្ងរ ជាទណ្ឌកម្មដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះមនុស្ស និងបកអាក្រាតគេទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តទង្វើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឲ្យវិញ្ញាណអាក្រក់ទាំងអស់នេះបំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះបញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដ៏ស័ក្ដិសមសម្រាប់ពួកគេ។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយ ក្នុងសៀវភៅកំណត់ត្រារបស់គេ។ ក្រោយមក លុះដល់វេលាត្រឹមត្រូវ ព្រះអង្គក៏បណ្ដេញពួកគេឲ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឲ្យវិញ្ញាណស្មោកគ្រោកទាំងអស់នេះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដើម្បីកុំឲ្យគេកើតមកវិញ និងមិនឲ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ មនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា តែគ្មានសមត្ថភាពរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់រាប់បញ្ចូលទៅក្នុងជំពូកមនុស្សអាក្រក់ ដើម្បីឲ្យគេដើរតាមដំបូន្មានមនុស្សអាក្រក់ និងក្លាយជាចំណែកមួយនៃក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់របស់គេ។ ទីបំផុត ព្រះជាម្ចាស់នឹងធ្វើឲ្យពួកគេសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឲ្យគេសាបសួន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ អស់អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ប៉ុន្តែ ត្រូវកាលៈទេសៈបង្ខំឲ្យគេមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ច អ្នកនោះត្រូវបានរាប់បញ្ចូលទៅក្នុងអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ខណៈដែលភាគច្រើនសុទ្ធតែត្រូវវិនាសទៅជាមួយនឹងអស់អ្នកដែលពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់នឹងធ្វើកិច្ចការបម្រើផង។ ចុងក្រោយបំផុត ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងកូនៗរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឲ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេនឹងក្លាយជាផលចម្រាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ ពួកគេនឹងត្រូវរាប់បញ្ចូលជាមួយអ្នកមិនជឿ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ ផ្លូវដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

កំណត់សម្គាល់៖

ក. អុសមួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា “ជួយមិនបាន”

ខាង​ដើម៖ តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ ដ៏ពិតប្រាកដមែនទេ?

បន្ទាប់៖ តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការអស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ