បញ្ញត្ដិរដ្ឋបាលទាំង១០ប្រការ ដែលរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម

១. មនុស្សលោកមិនគួរតម្កើងខ្លួនឯងឡើយ ហើយក៏មិនត្រូវលើកសរសើរខ្លួនឯងដែរ។ គឺត្រូវតែថ្វាយបង្គំ និងលើកតម្កើងព្រះជាម្ចាស់វិញ។

២. ចូរធ្វើគ្រប់យ៉ាងដើម្បីផ្ដល់ជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវធ្វើអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍នៃកិច្ចការរបស់ទ្រង់ឡើយ។ ចូរការពារព្រះនាម ការពារទីបន្ទាល់ និងកិច្ចការរបស់ព្រះជាម្ចាស់។

៣. មាសប្រាក់ សម្ភារៈប្រើប្រាស់ និង ទ្រព្យសម្បត្ដិនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាតង្វាយដែលមនុស្សគួរថ្វាយ។ តង្វាយទាំងនេះ អាចនឹងមិនមែនសម្រាប់ឲ្យនរណាផ្សេង ក្រៅតែពីបូជាចារ្យ និងព្រះជាម្ចាស់ឡើយ ដ្បិតតង្វាយរបស់មនុស្ស គឺសម្រាប់ឲ្យព្រះជាម្ចាស់សប្បាយព្រះទ័យ។ ព្រះជាម្ចាស់រំលែកតង្វាយទាំងនេះ ឲ្យតែបូជាចារ្យប៉ុណ្ណោះ គ្មាននរណាម្នាក់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ឬមានសិទ្ធិទទួល យកចំណែកណាមួយពីតង្វាយនេះឡើយ។ តង្វាយទាំងអស់របស់មនុស្ស (រាប់បញ្ចូលទាំងលុយ និងសម្ភារៈដែលអាចប្រើប្រាស់បានផង) ត្រូវថ្វាយទៅព្រះជាម្ចាស់ មិនមែនឲ្យទៅមនុស្សឡើយ ដូចនេះ មនុស្សមិនអាចយករបស់ទាំងអស់នេះបានឡើយ ប្រសិនបើមនុស្សយករបស់ទាំងនេះ នោះមានន័យថា គេបានលួចយកតង្វាយហើយ។ ជនណាដែលប្រព្រឹត្ដទង្វើបែបនេះគឺដូចយូដាសហើយ ក្រៅពីជាជនក្បត់ យូដាសក៏បានយកលុយនៅក្នុងថង់តង្វាយមកប្រើប្រាស់សម្រាប់ខ្លួនឯងដែរ។

៤. មនុស្សមាននិស្ស័យខូចអាក្រក់ ហើយលើសពីនេះ គេពោរពេញដោយអារម្មណ៍រវើរវាយផង។ ដូចនេះ នៅពេលបម្រើព្រះ គឺត្រូវហាមដាច់ខាត មិនត្រូវមាន សាមាជិកភេទផ្ទុយគ្នា ធ្វើការជាមួយគ្នាតែពីរនាក ឡើយ។ បើរកឃើញថា មានបុគ្គលណា ប្រព្រឹត្ដបែបនេះ នោះត្រូវបណ្ដេញចេញ ដោយគ្មានការ លើកលែងឡើយ។

៥. មិនត្រូវកាត់ទោសជំនួសព្រះជាម្ចាស់ឡើយ ហើយ ក៏មិនត្រូវពិភាក្សាពីបញ្ហានានាទាក់ទងនឹងព្រះជាម្ចាស់ដែរ។ ចូរធ្វើតាមអ្វី ដែល មនុស្សគួរធ្វើ ហើយ ហើយក៏មិនត្រូវឈានហួសព្រំដែន ឬរំលង ដែនកំណត់ឡើយ។ ចូរប្រយ័ត្ន អណ្ដាតរបស់អ្នក ហើយរក្សា កន្លែងដែលអ្នកឈានជើងចូល ដើម្បីចៀសវាងធ្វើអ្វីដែល របស់ព្រះជាម្ចាស់។

៦. ចូរប្រព្រឹត្ដអ្វីដែលមនុស្សគួរធ្វើ ព្រមទាំងអនុវត្ត កាតព្វកិច្ចរបស់ខ្លួន និងបំពេញទំនួលខុស ត្រូវរបស់អ្នក ហើយប្រកាន់ខ្ជាប់នូវ ភារកិច្ចរបស់ខ្លួនផង។ ដោយព្រោះអ្នកជឿលើព្រះ ជាម្ចាស់ អ្នកគួរចូលរួមចំណែកក្នុងកិច្ចការរបស់ទ្រង់ ប្រសិនបើអ្នកមិនចូលរួមចំណែកទេ នោះអ្នកក៏មិន សាកសមនឹងចូលរួមបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនសាកសម នឹងរស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរ។

៧. ចំពោះកិច្ចការ និងបញ្ហារបស់ក្រុមជំនុំវិញ ក្រៅការស្ដាប់បង្គាប់ព្រះជាម្ចាស់ ចូរធ្វើតាមដំបូន្មាន របស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើប្រាស់ ក្នុងគ្រប់កិច្ចការទាំងអស់។ សូម្បី តែការបំពានបន្ដិចបន្ទួច ក៏មិនអាចទទួលយកបានដែរ។ ចូររក្សាការអនុវត្តតាមឲ្យបានដាច់ខាត ហើយមិនត្រូវវិភាគរកត្រូវ ឬខុសឡើយ ដ្បិតអ្វីដែលត្រូវ ឬខុសនោះ វាមិនពាក់ពាន់នឹងអ្នក ឡើយ។ អ្នកត្រូវខ្វល់ខ្វាយពីខ្លួនឯង គឺមានតែការ ស្ដាប់បង្គាប់ទាំងស្រុងប៉ុណ្ណោះ។

៨. មនុស្សដែលជឿលើព្រះជាម្ចាស់ គួរតែស្ដាប់ បង្គាប់ព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់។ មិនត្រូវលើក តម្កើង ឬស្ងើចសរសើរបុគ្គលណាម្នាក់ឡើយ មិនត្រូវចាត់ទុកព្រះជាទីមួយ ទុកមនុស្សដែលខ្លួនស្ងើច សរសើរជាទីពីរ ហើយចាត់ទុកខ្លួនឯងជាទីបីឡើយ។ ដួងចិត្ដរបស់អ្នកមិនត្រូវមាននរណាផ្សេងទៀតឡើយ ហើយអ្នកមិនត្រូវចាត់ទុកនរណាផ្សេងទៀត ជាពិសេសមនុស្សដែលអ្នកគោរពអោយតម្លៃ ធៀបនឹង ព្រះជាម្ចាស់ ឬទុកស្មើនឹងព្រះអង្គឡើយ។ ចំណុចនេះ ព្រះជាម្ចាស់មិនអាចទទួលយកបានឡើយ។

៩. ចូររក្សាគំនិតរបស់អ្នក ឲ្យនៅជាប់នឹងកិច្ចការ របស់ក្រុមជំនុំ។ ត្រូវយកគំនិតដែលគិតពីសាច់ឈាមខ្លួនអ្នកផ្ទាល់ ទុកដោយឡែក ត្រូវចេះសម្រេចចិត្ដចំពោះបញ្ហាគ្រួសារ ដោយថ្វាយខ្លួន ទាំងស្រុងចំពោះកិច្ចការបស់ព្រះជាម្ចាស់ ហើយត្រូវទុកកិច្ចការរបស់ព្រះជាម្ចាស់ជាទីមួយ រួចទុកជីវិតរស់នៅ របស់ខ្លួនជាទីពីរ។ នេះគឺជារបស់ពួកបរិសុទ្ធ។

១០. មិនត្រូវបង្ខំសាច់ញាតិរបស់អ្នក (កូនៗរបស់អ្នក ស្វាមី ឬភរិយា បងប្អូនប្រុសស្រី ឬឪពុកម្ដាយ និង ញាតិផ្សេងៗទៀត) ដែលមិនទាន់ជឿ ឲ្យទៅចូលរួម ក្រុមជំនុំឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនខ្វះសមាជិកឡើយ ហើយមិនចាំបាច់បង្កើនចំនួនមនុស្សឡើយ។ មិនត្រូវនាំអស់អ្នកដែលមិនបានជឿដោយចិត្ដរីករាយ ឲ្យទៅក្រុមជំនុំឡើយ។ បញ្ញត្តិនេះគឺ សម្រាប់មនុស្សទាំងអស់។ អ្នករាល់គ្នាគួរតែត្រួតពិនិត្យ តាមដាន និង រំឮកគ្នាទៅវិញទៅមកអំពីបញ្ហានេះ គ្មាននរណាម្នាក់ អាចបំពានច្បាប់នេះឡើយ។ សូម្បីតែពេលដែលសាច់ ញាតិណាដែលមិនទាន់មានជំនឿ រួចចូលក្នុងក្រុមជំនុំ ដោយស្ទាក់ស្ទើ នោះពួកគេមិនត្រូវទទួលបានសៀវភៅ ឬឈ្មោះថ្មីឡើយ ដ្បិតពួកគេមិនទាន់ជាមនុស្សនៅក្នុង ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយត្រូវហាម ឃាត់ពួកគេមិនឲ្យចូលក្រុមជំនុំ ដោយប្រើប្រាសគ្រប់ មធ្យោបាយដែលចាំបាច់។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ចំពោះក្រុមជំនុំដោយសារតែការលុកលុយរបស់វិញ្ញាណអាក្រក់ នោះខ្លួនអ្នកផ្ទាល់ក៏នឹង ត្រូវបណ្ដេញចេញ ឬនឹងត្រូវទទួលបានកំហិតរឹតបន្តឹង សរុបមក គ្រប់គ្នាមានទំនួលខុសត្រូវចំពោះបញ្ហានេះ ដូចនេះ អ្នកមិនត្រូវធ្វេសប្រហែស និងមិនត្រូវយករួចខ្លួននោះ ឡើយ។

ខាង​ដើម៖ បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)

បន្ទាប់៖ អ្នករាល់គ្នាត្រូវតែពិចារណានូវទង្វើរបស់ខ្លួន

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

ជីវិតពេត្រុស

ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ