ផ្លូវ… (១)

នៅក្នុងជីវិតរបស់ពួកគេ គ្មាននរណាម្នាក់ដឹងថា ខ្លួនឯងនឹងជួបប្រទះឧបសគ្គអ្វីខ្លះនោះទេ ហើយក៏មិនដឹងដែរថា ខ្លួនឯងនឹងទទួលរងការបន្សុទ្ធដូចម្ដេចខ្លះនោះដែរ។ អ្នកខ្លះមានបញ្ហានៅក្នុងការងាររបស់ខ្លួន អ្នកខ្លះមានបញ្ហានៅក្នុងក្ដីសង្ឃឹមអនាគតរបស់ខ្លួន អ្នកខ្លះមានបញ្ហានៅក្នុងគ្រួសារខ្លួនឯងបង្កើត ហើយអ្នកខ្លះទៀតមានបញ្ហានៅក្នុងអាពាហ៍ពិពាហ៍របស់ខ្លួន។ ប៉ុន្តែភាពខុសគ្នារវាងពួកគេ និងយើងនៅត្រង់ថា សព្វថ្ងៃនេះ យើងដែលជាមនុស្សនៅក្នុងក្រុមនេះ កំពុងទទួលរងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពោលគឺ ក្នុងនាមជាមនុស្សដែលបម្រើព្រះជាម្ចាស់ យើងបានទទួលរងឧបសគ្គនៅលើផ្លូវនៃការជឿលើទ្រង់ ដែលជាផ្លូវដើរសម្រាប់អ្នកជឿទាំងអស់ និងជាផ្លូវនៅក្រោមបាតជើងរបស់យើង។ ចាប់ពីពេលនេះតទៅ យើងចាប់ផ្ដើមដំណើរនៃការជឿលើព្រះជាម្ចាស់ជាផ្លូវការ យើងបើកវាំងននជីវិតមនុស្សជាផ្លូវការ ហើយយើងដាក់ជើងដើរលើផ្លូវជីវិតដ៏ត្រឹមត្រូវ។ និយាយម៉្យាងទៀតគឺថា នេះជាពេលដែលយើងដាក់ជើងដើរលើផ្លូវដ៏ត្រឹមត្រូវរបស់ព្រះជាម្ចាស់ដែលគង់នៅជាមួយមនុស្ស ដែលជាផ្លូវដើរសម្រាប់មនុស្សធម្មតា។ ក្នុងនាមជាមនុស្សម្នាក់ដែលបម្រើព្រះជាម្ចាស់នៅចំពោះព្រះភក្ត្រទ្រង់ (ជាអ្នកដែលពាក់អាវបូជាចារ្យនៅក្នុងព្រះវិហារ ហើយមានកិត្តិយស សិទ្ធិអំណាច និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់) ខ្ញុំសូមប្រកាសដល់មនុស្សទាំងអស់យ៉ាងជាក់ច្បាស់ដូចនេះថា៖ ទឹកព្រះភក្ត្រដ៏រុងរឿងរបស់ព្រះជាម្ចាស់គឺជាសិរីល្អរបស់ខ្ញុំ ឯផែនការគ្រប់គ្រងរបស់ទ្រង់គឺជាស្នូលរបស់ខ្ញុំ។ ខ្ញុំមិនស្វះស្វែងរកអ្វីៗឲ្យបានច្រើនរយដងនៅក្នុងពិភពលោកនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងពិភពលោកនេះប៉ុណ្ណោះ ដើម្បីឲ្យទ្រង់អាចរីករាយនឹងចំណែកដ៏តូចមួយនៃសិរីល្អរបស់ទ្រង់នៅលើផែនដីតាមរយៈការខិតខំបន្តិចបន្តួចដែលខ្ញុំធ្វើនៅក្នុងសាច់ឈាម។ នេះហើយជាសេចក្ដីប្រាថ្នាតែមួយគត់របស់ខ្ញុំ។ នៅក្នុងគំនិតរបស់ខ្ញុំ នេះជាអាហារខាងវិញ្ញាណតែមួយគត់របស់ខ្ញុំ។ ខ្ញុំជឿជាក់ថា ទាំងនេះគួរតែជា «ពាក្យចុងក្រោយ» របស់អ្នកដែលរស់នៅក្នុងសាច់ឈាម ហើយដែលពោរពេញទៅដោយការរំភើបចិត្ត។ នេះជាផ្លូវនៅក្រោមបាតជើងរបស់ខ្ញុំសព្វថ្ងៃនេះ។ ខ្ញុំជឿជាក់ថា ទស្សនៈរបស់ខ្ញុំនេះគឺជាពាក្យចុងក្រោយរបស់ខ្ញុំនៅក្នុងភាពជាសាច់ឈាម ហើយខ្ញុំសង្ឃឹមថា មនុស្សមិនមានសញ្ញាណ ឬគំនិតអ្វីផ្សេងអំពីខ្ញុំទៀតទេ។ ទោះបីជាខ្ញុំបានលះបង់អ្វីៗទាំងអស់របស់ខ្ញុំក្ដី ក៏ខ្ញុំនៅតែមិនអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅឯស្ថានសួគ៌បានដែរ។ ខ្ញុំពិបាកចិត្តពន់ពេកណាស់។ ហេតុអ្វីបានជាខ្លឹមសារនៃសាច់ឈាមបែបនេះអីចឹង? ម្ល៉ោះហើយ ដោយសារអ្វីៗដែលខ្ញុំបានធ្វើនៅក្នុងអតីតកាល និងកិច្ចការនៃការយកឈ្នះដែលព្រះជាម្ចាស់បានធ្វើនៅក្នុងខ្លួនខ្ញុំ ទើបខ្ញុំបានទទួលនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីខ្លឹមសារនៃមនុស្សជាតិ។ បន្ទាប់ពីនោះមក ទើបខ្ញុំបានបង្កើតបទដ្ឋានជាមូលដ្ឋានបំផុតសម្រាប់ខ្លួនឯង៖ ដើម្បីតែស្វះស្វែងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយលះបង់អ្វីៗទាំងអស់របស់ខ្ញុំ និងមិនឲ្យមានបន្ទុកអ្វីមួយមកលើមនសិការរបស់ខ្ញុំឡើយ។ ខ្ញុំមិនយកចិត្តទុកដាក់ចំពោះអ្វីៗដែលអ្នកដទៃត្រូវការសម្រាប់ខ្លួនពួកគេក្នុងការបម្រើព្រះជាម្ចាស់នោះទេ។ សរុបសេចក្ដីមក ខ្ញុំបានដាក់ដួងចិត្តរបស់ខ្ញុំទៅលើការធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ នេះហើយជាការសារភាពរបស់ខ្ញុំក្នុងនាមជាមនុស្សម្នាក់ដែលទ្រង់បង្កើតមកនិងជាអ្នកដែលបម្រើនៅចំពោះព្រះភក្ត្រទ្រង់ ពោលគឺ ជាអ្នកដែលទទួលបានការសង្គ្រោះ និងការស្រឡាញ់ពីព្រះជាម្ចាស់ ព្រមទាំងទទួលរងការវាយប្រហារពីទ្រង់។ នេះហើយជាការសារភាពរបស់មនុស្សដែលត្រូវបានព្រះជាម្ចាស់មើលថែ ការពារ ស្រឡាញ់ និងប្រើប្រាស់យ៉ាងល្អប្រសើរ។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងបន្តដើរលើផ្លូវនេះទៀត រហូតទាល់តែខ្ញុំបានបញ្ចប់ភារកិច្ចដ៏សំខាន់នេះដែលព្រះជាម្ចាស់បានប្រគល់ឲ្យខ្ញុំ។ ប៉ុន្តែតាមគំនិតរបស់ខ្ញុំ ទីបញ្ចប់នៃផ្លូវគឺជិតមកដល់ហើយ ដ្បិតកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ហើយ ឯមនុស្សក៏បានធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើបានរួចហើយរហូតដល់សព្វថ្ងៃនេះ។

ការចូលរបស់ប្រទេសចិនដីគោកទៅក្នុងអូរនៃការសង្គ្រោះនេះ បានធ្វើឲ្យមានក្រុមជំនុំតាមមូលដ្ឋានជាបណ្ដើរៗដែលផ្ដោតលើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះជាម្ចាស់បានធ្វើការឥតឈប់ឈរនៅក្នុងក្រុមជំនុំតាមមូលដ្ឋានទាំងនេះ ដ្បិតក្រុមជំនុំដែលកើតឡើងក្នុងពេលនេះ បានក្លាយជាស្នូលរបស់ព្រះជាម្ចាស់នៅក្នុងគ្រួសារអធិរាជដែលបានដួលរលំ។ ដោយមិនចាំបាច់មានព្រះបន្ទូលអ្វីទាំងអស់ ព្រះជាម្ចាស់រីករាយឥតឧបមាក្នុងការបង្កើតក្រុមជំនុំតាមមូលដ្ឋាននៅក្នុងគ្រួសារនេះ ដែលជាសុភមង្គលហួសពីការពិពណ៌នាទៅទៀត។ បន្ទាប់ពីបានបង្កើតក្រុមជំនុំតាមមូលដ្ឋាននៅក្នុងប្រទេសចិនដីគោក និងបានផ្សព្វផ្សាយដំណឹងល្អនេះដល់បងប្អូនប្រុសស្រីនៅក្នុងក្រុមជំនុំតាមមូលដ្ឋានផ្សេងទៀតនៅទូទាំងពិភពលោកមក ព្រះជាម្ចាស់មានសេចក្ដីរំភើបណាស់ ដែលនេះជាជំហានដំបូងនៃកិច្ចការដែលទ្រង់បានសព្វព្រះហឫទ័យធ្វើនៅក្នុងប្រទេសចិនដីគោក។ អាចនិយាយបានថា នេះគឺជាទង្វើទីមួយ។ ហើយតើសមត្ថភាពរបស់ទ្រង់ក្នុងការចាប់ផ្ដើមជំហានដំបូងនៃកិច្ចការរបស់ទ្រង់នៅក្នុងបន្ទាយរបស់ពួកបិសាចដូចនេះ (បន្ទាយដែលមិនអាចវាយយកបានដោយមនុស្ស ឬអ្វីក៏ដោយ) មិនមែនជាព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ទេឬ? វាច្បាស់ណាស់ថា ដើម្បីសង្គ្រោះកិច្ចការនេះ បងប្អូនប្រុសស្រីច្រើនរាប់មិនអស់ត្រូវរងទុក្ករកម្ម ដោយស្លាប់ក្រោមកាំបិតឃាតកររបស់អារក្ស។ វាធ្វើឲ្យខ្ញុំឈឺចាប់ និងខឹងក្រោធពេលរំលឹករឿងនេះឥឡូវនេះ ប៉ុន្តែនៅឯផ្នែកដ៏ច្រើនទៀត ថ្ងៃដែលរងទុក្ខបានកន្លងផុតហើយ។ ការដែលខ្ញុំអាចធ្វើការឲ្យព្រះជាម្ចាស់នៅថ្ងៃនេះបាន ហើយការដែលខ្ញុំអាចធ្វើការនេះនៅកន្លែងដែលខ្ញុំនៅថ្ងៃនេះបាន គឺសុទ្ធតែដោយសារព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍កោតសរសើរជាខ្លាំងដល់អស់អ្នកដែលព្រះជាម្ចាស់បានរើសតាំងសម្រាប់ទុក្ករកម្ម ព្រោះពួកគេអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ថែមទាំងអាចពលីខ្លួនថ្វាយព្រះជាម្ចាស់ទៀត។ មែនទែនទៅ បើមិនមែនដើម្បីព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ទេ ខ្ញុំដួលរលំក្នុងភក់ជ្រៅតាំងពីយូរយារណាស់មកហើយ។ សូមអរគុណដល់ព្រះជាម្ចាស់! ខ្ញុំសូមថ្វាយសិរីល្អទាំងអស់ដល់ព្រះជាម្ចាស់ដើម្បីឲ្យទ្រង់បានសម្រាក។ អ្នកខ្លះសួរខ្ញុំថា៖ «បើតាមតំណែងរបស់អ្នក អ្នកមិនគួរស្លាប់ទេ។ ចុះហេតុអ្វីបានជាអ្នកសប្បាយចិត្តនៅពេលព្រះជាម្ចាស់មានបន្ទូលអំពីការស្លាប់ទៅវិញ?» ជំនួសឲ្យការឆ្លើយដោយត្រង់ៗ ខ្ញុំគ្រាន់តែញញឹម ហើយនិយាយថា «នេះជាផ្លូវដែលខ្ញុំត្រូវដើរតាម ហើយខ្ញុំត្រូវតែដើរតាមដាច់ខាត»។ ចម្លើយរបស់ខ្ញុំធ្វើឲ្យពួកគេទាល់គំនិត។ ពួកគេត្រឹមតែអាចមើលមកខ្ញុំដោយការភ្ញាក់ផ្អើល ហើយងឿងឆ្ងល់បន្តិចអំពីខ្ញុំតែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថា ដោយសារនេះជាផ្លូវដែលខ្ញុំបានជ្រើសរើស ហើយវាក៏ជាការប្ដេជ្ញាចិត្តដែលខ្ញុំបានធ្វើនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដូច្នោះមិនថាមានការលំបាកខ្លាំងប៉ុនណានោះទេ ខ្ញុំត្រូវតែបន្តខិតខំទៅមុខទៀត។ ខ្ញុំគិតថា នេះជាការសន្យាដែលអស់អ្នកដែលបម្រើព្រះជាម្ចាស់គួរតែប្រកាន់ខ្ជាប់ ហើយពួកគេមិនត្រូវលេបពាក្យសម្ដីរបស់ខ្លួនវិញទេ សូម្បីតែមួយមាត់ក៏ដោយ។ នេះក៏ជាវិន័យមួយដែរ ជាបទបញ្ញត្តិដែលត្រូវបានដាក់ចេញជាយូរមកហើយ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ដោយអ្នកដែលជឿលើព្រះជាម្ចាស់គួរតែយល់។ តាមបទពិសោធន៍របស់ខ្ញុំ ថ្វីបើខ្ញុំស្គាល់ព្រះជាម្ចាស់មិនបានច្រើនក្ដី ហើយអ្វីៗដែលខ្ញុំបានឆ្លងកាត់ជាក់ស្ដែងតិចតួចរហូតដល់ថ្នាក់គ្មានតម្លៃនឹងលើកមកនិយាយ (ដូចជាខ្ញុំគ្មានការយល់ដឹងជ្រៅជ្រះវាងវៃក្នុងការនិយាយជាដើម) ក៏ដោយ ក៏ខ្ញុំត្រូវតែប្រកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនអាចផ្គើនទាស់បានឡើយ។ និយាយដោយស្មោះអស់ពីចិត្តគឺថា បទពិសោធន៍ជាក់ស្ដែងផ្ទាល់ខ្លួនរបស់ខ្ញុំគឺតិចតួចណាស់ ប៉ុន្តែដោយសារតែព្រះជាម្ចាស់ធ្វើបន្ទាល់ដល់ខ្ញុំ ហើយមនុស្សតែងតែមានជំនឿងងិតងងុលលើមនុស្សដូចខ្ញុំនេះ តើខ្ញុំអាចធ្វើអ្វីបាន? ក៏ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថា មនុស្សនឹងកែតម្រូវទស្សនៈរបស់ពួកគេអំពីការស្រឡាញ់ព្រះជាម្ចាស់។ មនុស្សដូចខ្ញុំគ្មានតម្លៃអ្វីទេ ដ្បិតខ្ញុំក៏ទៅតាមមាគ៌ានៃជំនឿលើព្រះជាម្ចាស់ដែរ ហើយផ្លូវដែលខ្ញុំដើរក៏គ្មានអ្វីក្រៅតែពីផ្លូវនៃជំនឿលើព្រះជាម្ចាស់ដូចគ្នា។ មនុស្សម្នាក់អាចជាមនុស្សល្អ ប៉ុន្តែមិនគួរធ្វើជាវត្ថុសម្រាប់ថ្វាយបង្គំនោះទេ គេត្រឹមតែអាចធ្វើជាគំរូសម្រាប់អ្នកដទៃធ្វើតាមតែប៉ុណ្ណោះ។ ខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកដទៃធ្វើនោះទេ ប៉ុន្តែខ្ញុំប្រកាសប្រាប់មនុស្សម្នាថា ខ្ញុំក៏ផ្ដល់សិរីល្អដល់ព្រះជាម្ចាស់ផងដែរ ខ្ញុំមិនផ្ដល់សិរីល្អនៃព្រះវិញ្ញាណដល់សាច់ឈាមនោះទេ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចយល់ពីអារម្មណ៍របស់ខ្ញុំលើបញ្ហានេះបាន។ នេះមិនមែនខ្ញុំគេចពីការទទួលខុសត្រូវរបស់ខ្ញុំនោះទេ តែវាគ្រាន់តែជារឿងរ៉ាវគ្រប់យ៉ាងដែលកើតមានប៉ុណ្ណោះ។ នេះគួរតែជាក់ច្បាស់ណាស់ហើយ ដូច្នេះមិនបាច់និយាយម្ដងទៀតនោះទេ។

សព្វថ្ងៃនេះ ខ្ញុំបានទទួលការបំភ្លឺនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះគឺជាកិច្ចការនៃការសង្គ្រោះ។ គ្មានអ្វីអាចធ្វើឲ្យខូចកិច្ចការនេះបានឡើយ។ អ្នកខ្លះអាចនឹងគិតផ្សេងពីនេះ ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើកិច្ចការតែមួយដំណាក់កាលប៉ុណ្ណោះ នោះគឺកិច្ចការនៃការសង្គ្រោះ ហើយមិនធ្វើកិច្ចការផ្សេងទៀតទេ។ នេះគួរតែច្បាស់ហើយ។ មានតែពេលនេះទេទើបកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅប្រទេសចិនដីគោកក្លាយជាច្បាស់លាស់។ ហើយហេតុអ្វីបានជាព្រះជាម្ចាស់ចង់បើកផ្លូវទាំងអស់ និងធ្វើការនៅកន្លែងដែលពួកបិសាចរត់ផ្ដេសផ្ដាសបែបនេះ? នេះបង្ហាញថា សំខាន់ជាងគេគឺ ព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការនៃការសង្គ្រោះ។ និយាយឲ្យច្បាស់ជាងនេះទៀតនោះគឺ នេះជាកិច្ចការនៃការយកឈ្នះជាចម្បង។ ព្រះនាមរបស់ព្រះយេស៊ូវត្រូវបានបន្លឺឡើយតាំងតែពីពេលចាប់ផ្តើម។ (ប្រហែលជាអ្នកខ្លះមិនបានពិសោធរឿងនេះទេ ប៉ុន្តែខ្ញុំសូមនិយាយថា នេះជាជំហានមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ)។ នេះគឺដើម្បីចាកចេញពីព្រះយេស៊ូវក្នុងយុគសម័យនៃព្រះគុណ ដូច្នេះហើយមនុស្សមួយចំនួនត្រូវបានជ្រើសរើសទុកជាមុន លុះក្រោយមកទៀត ការជ្រើសរើសនេះត្រូវបានបង្រួម។ បន្ទាប់មក ឈ្មោះរបស់ វីតនេសលី ត្រូវបានបន្លឺឡើងនៅក្នុងប្រទេសចិនដីគោក ដែលជាផ្នែកទីពីរនៃកិច្ចការនៃការសង្គ្រោះរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងប្រទេសចិនដីគោក។ នេះជាជំហានដំបូងនៃកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមជ្រើសរើសមនុស្ស ដែលជាដំបូងគឺដើម្បីប្រមូលមនុស្ស និងរង់ចាំអ្នកគង្វាលមកមើលថែពួកគេ ឯឈ្មោះ «វីតនេសលី» ត្រូវបានប្រើដើម្បីអនុវត្តកិច្ចការនោះ។ ព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដោយផ្អែកលើការធ្វើជាសាក្សីអំពីព្រះនាម «ព្រះដ៏មានព្រះចេស្ដា» ហើយពេលមុននោះ វាគឺជាដំណាក់កាលត្រៀម។ ហេតុដូច្នេះហើយ វាមិនសំខាន់ទេដែលថា តើពេលនោះត្រូវ ឬក៏ខុសនោះ ហើយនេះមិនមែនជាបញ្ហាចម្បងនៅក្នុងផែនការរបស់ព្រះជាម្ចាស់នោះទេ។ បន្ទាប់ពីការធ្វើជាសាក្សីអំពីព្រះនាម «ព្រះដ៏មានព្រះចេស្ដា» មក ព្រះជាម្ចាស់បានចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គជាផ្លូវការ ហើយក្រោយមកទៀត អំពើរបស់ទ្រង់ក្នុងនាមជាព្រះជាម្ចាស់ក្នុងភាពជាសាច់ឈាមក៏បានចាប់ផ្តើមជាផ្លូវការ។ តាមរយៈព្រះនាម «ព្រះអម្ចាស់ដ៏មានព្រះចេស្ដា» ទ្រង់បានត្រួតត្រាលើអស់អ្នកដែលបះបោរ និងមិនស្ដាប់បង្គាប់។ ពួកគេបានចាប់ផ្ដើមមានលក្ខណៈជាមនុស្ស ដូចមនុស្សដែលចាប់ផ្ដើមហាក់ដូចជាមនុស្សពេញវ័យ ដែលមានអាយុម្ភៃបី ឬម្ភៃបួនឆ្នាំអីចឹង។ ពោលគឺ មនុស្សទើបតែចាប់ផ្ដើមមានជីវិតជាមនុស្សធម្មតា។ តាមរយៈការល្បងលរបស់អ្នកស៊ីឈ្នួល កិច្ចការរបស់ព្រះជាម្ចាស់ជាធម្មតាបានផ្លាស់ប្ដូរទៅដំណាក់កាលនៃការបំពេញកិច្ចការក្នុងភាពជាព្រះ។ អាចនិយាយបានថា មានតែកិច្ចការនៅក្នុងជំហាននេះប៉ុណ្ណោះទើបបង្កើតបានជាស្នូលនៃកិច្ចការរបស់ទ្រង់យ៉ាងច្រើនដូច្នេះ ហើយវាជាជំហានបឋមនៅក្នុងកិច្ចការរបស់ទ្រង់។ មនុស្សស្គាល់ខ្លួនឯង ហើយស្អប់ខ្លួនឯង។ ពួកគេបានឈានដល់កម្រិតមួយដែលពួកគេអាចដាក់បណ្ដាសាខ្លួនឯង ពួកគេសប្បាយចិត្តនឹងការលះបង់ជីវិតផ្ទាល់ខ្លួនពួកគេ ហើយពួកគេមានញាណដឹងតិចៗអំពីភាពគួរឲ្យស្រឡាញ់ចំពោះព្រះជាម្ចាស់ អាស្រ័យលើគ្រឹះដែលពួកគេបែរមកស្គាល់ពីអត្ថន័យពិតនៃអត្ថិភាពរបស់មនុស្ស ម្ល៉ោះហើយក៏បានសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិនដីគោកកំពុងឈានដល់ទីបញ្ចប់ហើយ។ ព្រះជាម្ចាស់បាន និងកំពុងអនុវត្តការរៀបចំរបស់ទ្រង់នៅក្នុងដែនដីដ៏ស្មោកគ្រោកនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែពីមុនមិនធ្លាប់មានមនុស្សណាដែលបានឈានដល់កម្រិតដែលពួកគេសម្រេចបាននាពេលនេះនោះទេ នេះមានន័យថា មានតែសព្វថ្ងៃនេះប៉ុណ្ណោះ ទើបព្រះជាម្ចាស់ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ជាផ្លូវការ។ មិនចាំបាច់ផ្ដល់សេចក្ដីលម្អិត ឬសេចក្ដីបញ្ជាក់អ្វីបន្ថែមទៀតដល់ការនេះនោះទេ។ វាជាការត្រឹមត្រូវណាស់ក្នុងការនិយាយថា កិច្ចការនេះត្រូវបានធ្វើឡើងដោយផ្ទាល់តាមរយៈភាពជាព្រះរបស់ព្រះជាម្ចាស់ ប៉ុន្តែវាត្រូវបានអនុវត្តតាមរយៈមនុស្ស។ គ្មាននរណាម្នាក់អាចបដិសេធសេចក្ដីនេះបានទេ។ វាពិតជាដោយសារតែព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់នៅលើផែនដី ទើបកិច្ចការរបស់ទ្រង់អាចឈានដល់កម្រិតដែលបច្ចុប្បន្នកិច្ចការនេះបានដល់មនុស្សនៃដែនដីដ៏ខុសសីលធម៌នេះ។ លទ្ធផលនៃកិច្ចការនេះអាចត្រូវបានយកទៅគ្រប់ទីកន្លែងដើម្បីធ្វើឲ្យមនុស្សជឿជាក់។ គ្មាននរណាម្នាក់ហ៊ានកាត់សេចក្ដីថារឿងនេះអន់ ហើយបដិសេធចោលបានឡើយ។

ខាង​ដើម៖ សេចក្តីផ្ដើម

បន្ទាប់៖ ផ្លូវ… (២)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ