ហេតុអ្វីខ្ញុំខ្លាចអ្នកដទៃ ធ្វើបានល្អជាងខ្ញុំ?

11-07-2023

ខ្ញុំបានទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក្នុងខែមិថុនា ឆ្នាំ២០១៩ ក្រោយមក ខ្ញុំចាប់ផ្ដើមស្រោចស្រពអ្នកជឿថ្មី។ អ្នកជឿថ្មីខ្លះបានដឹងគុណខ្ញុំជាខ្លាំង បន្ទាប់ពីខ្ញុំបានជួយពួកគេរួច ដូច្នេះ ខ្ញុំមានមោទនភាពណាស់ ហើយយល់ថា ខ្ញុំពិតជាស័ក្ដិសមនឹងភារកិច្ចនេះមែន។ ក្រោយមក ខ្ញុំត្រូវរ៉ាប់រងអ្នកជឿថ្មីម្នាក់ ពីដំបូង ខ្ញុំឧស្សាហ៍ស្រោចស្រពគាត់ណាស់ តែក្រោយមក ខ្ញុំឃើញថា គាត់យល់ពីអ្វីៗបានល្អ និងរីកចម្រើនលឿន ហើយនៅរាល់ការជួបជុំទាំងអស់ ខ្ញុំមានអារម្មណ៍ថា ការយល់ដឹងដែលគាត់ចែករំលែកនោះ សុទ្ធតែល្អ។ ខ្ញុំយល់ថា មិនយូរទេ គាត់នឹងពូកែជាងខ្ញុំមិនខាន ហើយបើអ៊ីចឹងមែន អ្នកដឹកនាំនឹងឱ្យគាត់ស្រោចស្រពអ្នកគ្រប់គ្នា ហើយគេនឹងលែងត្រូវការខ្ញុំមិនខាន។ ដោយមានគំនិតបែបនេះ ខ្ញុំមិនចង់ស្រោចស្រពគាត់ឱ្យបានត្រឹមត្រូវទេ ដូច្នេះ ខ្ញុំពិភាក្សាជាមួយគាត់តែរឿងផ្សេងប៉ុណ្ណោះ។ ម្ដងនោះ អ្នកដឹកនាំបានសួរខ្ញុំអំពីអ្នកជឿថ្មីម្នាក់នេះថា៖ «ឥឡូវ យើងត្រូវការបុគ្គលិកស្រោចស្រព។ តើគាត់ស័ក្ដិសមនឹងបណ្ដុះបណ្ដាលទេ?» ខ្ញុំមិនចង់បណ្ដុះបណ្ដាលគាត់ទាល់តែសោះ ព្រោះគាត់យល់ពីអ្វីៗបានល្អ ហើយខ្ញុំខ្លាចថា គាត់នឹងក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគត និងមានឋានៈខ្ពស់ជាងខ្ញុំ។ ដូច្នេះ ខ្ញុំបានប្រាប់អ្នកដឹកនាំថា៖ «ខ្ញុំមិនសូវដឹងដែរ។ ប្រហែលបងអាចស៊ើបសួរអ្នកផ្សេងបន្ថែមបាន»។ ពេលខ្ញុំឮថា អ្នកដឹកនាំបានទៅនិយាយជាមួយគាត់ ខ្ញុំពិតជាច្រណែន និងព្រួយចិត្តណាស់ ហើយខ្ញុំចេះតែគិតថា៖ «ប្រហែលគេអាចនឹងបណ្ដុះគាត់ ដំឡើងឋានៈគាត់ ឬដល់ថ្នាក់ជំនួសខ្ញុំផង ក៏មិនដឹង»។ ក្រោយមក គេបានបំបែកពួកជំនុំនេះ ហើយគាត់ក៏បានទៅពួកជំនុំមួយទៀត។ ពីរបីខែក្រោយមក ខ្ញុំឮដំណឹងថា គាត់បានក្លាយជាអ្នកដឹកនាំពួកជំនុំ។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ! ខ្ញុំបានអបអរគាត់ ហើយនិយាយថា ខ្ញុំត្រេកអរជំនួសគាត់ តែក្នុងចិត្តវិញ ខ្ញុំច្រណែនគាត់ណាស់។ ម៉េចក៏គាត់ក្លាយជាអ្នកដឹកនាំលឿនបែបនេះ ចំណែកខ្ញុំវិញ នៅតែជាបុគ្គលិកស្រោចស្រពដដែលអ៊ីចឹង? ខ្ញុំមិនសប្បាយចិត្តសោះ ដូច្នេះ ខ្ញុំចាប់ផ្ដើមខំប្រឹងស្រោចស្រពអ្នកជឿថ្មី ព្រោះខ្ញុំចង់បញ្ជាក់ប្រាប់អ្នកដឹកនាំថា ខ្ញុំក៏ស័ក្តិសមធ្វើជាអ្នកដឹកនាំពួកជំនុំដែរ។

ក្រោយមក ខ្ញុំក៏ត្រូវគេរើសតាំងធ្វើជាអ្នកដឹកនាំពួកជំនុំដែរ តែពេលខ្ញុំឃើញនរណាម្នាក់ពូកែជាងខ្ញុំ ខ្ញុំនៅតែច្រណែននឹងគេដដែល។ ម្ដងនោះ ខ្ញុំបានពិភាក្សាជាមួយអ្នកដឹកនាំ និងគ្រូជំនួយពីរបៀបគាំទ្រនិងជួយដល់អ្នកជឿថ្មី ហើយគ្រូជំនួយផ្នែកផ្សាយដំណឹងល្អបានចែករំលែកគំនិតគាត់។ ទាំងអ្នកដឹកនាំថ្នាក់លើ ទាំងមេក្រុម សុទ្ធតែថាយោបល់របស់គាត់ល្អគ្រប់គ្នា។ យើងបានព្យាយាមគាំទ្រ និងស្រោចស្រពអ្នកជឿថ្មីទៅតាមយោបល់របស់គ្រូជំនួយផ្នែកផ្សាយដំណឹងល្អនោះ។ ឃើញថា យោបល់ទាំងនោះពិតជាមានប្រសិទ្ធភាពមែន។ ពួកអ្នកជឿថ្មីបានមកចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្លួន។ គ្រូជំនួយផ្នែកផ្សាយដំណឹងរូបនោះ ក៏ផ្សាយដំណឹងល្អមានប្រសិទ្ធភាពផងដែរ។ រឿងនេះធ្វើឱ្យខ្ញុំមានចិត្តច្រណែនបន្តិចដែរ។ ខ្ញុំគិតថា៖ «គ្រូជំនួយផ្នែកផ្សាយដំណឹងល្អ ផ្សាយដំណឹងល្អបានល្អជាងខ្ញុំ។ ខ្ញុំត្រូវតែពង្រឹងខ្លួនឯង និងរៀនសូត្រថែមទៀត»។ ក្រោយមក ខ្ញុំបានសួរគ្រូជំនួយផ្នែកផ្សាយដំណឹងល្អថាតើគាត់បានបំពេញភារកិច្ចនេះប៉ុន្មានឆ្នាំហើយ គាត់ប្រាប់ខ្ញុំថា៖ «បានប្រាំមួយខែហើយ»។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់៖ ត្រឹមតែប្រាំមួយខែទេ? ខ្ញុំខ្មាសគេណាស់ ព្រោះខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពីរឆ្នាំហើយ គឺយូរជាងមនុស្សគ្រប់គ្នានៅក្នុងក្រុមនេះទៅទៀត តែខ្ញុំដូចជាអ្នកទើបនឹងជឿ ដែលគ្មានគំនិតអ្វីសោះអ៊ីចឹង។ ក្រោយមក ខ្ញុំតែងប្រៀបធៀបខ្លួនខ្ញុំជាមួយគាត់ជានិច្ច។ ពេលខ្ញុំឃើញថា គាត់ជាអ្នកធ្វើការដ៏ប៉ិនប្រសប់ ហើយតែងមានវិធីសាស្ត្រនិងរបៀបល្អៗ ក្នុងការតាមដានការងារ ខ្ញុំរឹតតែច្រណែនគាត់ខ្លាំងឡើង។ ខ្ញុំគិតថា៖ «បើគាត់តែងមានគំនិតល្អៗ ក្នុងពេលពិភាក្សាការងារបែបនេះ អ្នកដឹកនាំថ្នាក់លើនឹងមើលឃើញថា គាត់មានគុណសម្បត្តិល្អ ហើយក្រោយមក នឹងបណ្ដុះគាត់ឱ្យក្លាយជាអ្នកដឹកនាំមិនខាន។ តើនោះមិនមានន័យថា គាត់នឹងជំនួសតំណែងខ្ញុំទេឬអី?» ម្ដងនោះ គ្រូជំនួយផ្នែកផ្សាយដំណឹងល្អមិនបានមកចូលរួមការជួបជុំទេ ព្រោះគាត់ជាប់រវល់ការងារផ្សេង។ ក្រោយមក គាត់បានសួរខ្ញុំពីអ្វីដែលយើងបានរៀនពីការជួបជុំនោះ។ ខ្ញុំមិនចង់ប្រាប់គាត់ទេ ដូច្នេះ ខ្ញុំគ្រាន់តែថា ខ្ញុំភ្លេចអស់ហើយ។ ក្រោយមក ខ្ញុំឃើញថា អ្នកដឹកនាំថ្នាក់លើតែងប្រកបគ្នាជាមួយគាត់ជាញឹកញាប់ តែកម្រប្រកបគ្នាជាមួយខ្ញុំណាស់ ហើយរឿងនេះធ្វើឱ្យខ្ញុំខឹងយ៉ាងខ្លាំង។ ខ្ញុំគិតថា៖ «បើមិននិយាយជាមួយខ្ញុំទេ ខ្ញុំក៏មិនបំពេញភារកិច្ចខ្ញុំដែរ»។ ពេលនោះ ខ្ញុំចង់តែផ្លាស់ទៅធ្វើភារកិច្ចណា ដែលខ្ញុំអាចទទួលបានការគោរពនិងសរសើរពីអ្នកដទៃទេ។ ខ្ញុំគិតថា បើខ្ញុំអាចផ្សាយដំណឹងល្អមានប្រសិទ្ធភាព នោះបងប្អូនប្រុសស្រីនឹងសរសើរខ្ញុំមិនខាន ដូច្នេះ ខ្ញុំចាប់ផ្ដើមផ្សាយដំណឹងល្អ ហើយទុកកិច្ចការស្រោចស្រពអ្នកជឿថ្មីចោល។ អ្នកដឹកនាំថ្នាក់លើបានផ្ញើសាររំឭកខ្ញុំឱ្យស្វែងយល់ និងដោះស្រាយការលំបាករបស់អ្នកជឿថ្មីឱ្យបានឆាប់ ហើយខ្ញុំក៏តបវិញថា៖ «មិនអី ខ្ញុំនឹងទៅជួបពួកគាត់ឆាប់ៗនេះ»។ តែខ្ញុំខ្វល់តែពីការផ្សាយដំណឹងល្អប៉ុណ្ណោះ ហើយខ្ញុំមិនបានទៅជួបពួកគាត់ទេ។ ក្នុងអំឡុងពេលនោះ បញ្ហារបស់អ្នកជឿថ្មី មិនបានដោះស្រាយឱ្យទាន់ពេលទេ ហើយការជួបជុំ ក៏មិនសូវទៀងទាត់ទៀត។ មិនយូរប៉ុន្មាន អ្នកដឹកនាំថ្នាក់លើបានផ្ញើសារមកសួរខ្ញុំអំពីមូលហេតុដែលអ្នកជឿថ្មីមិនមកចូលរួម និងសួរថាតើខ្ញុំមានការលំបាកអ្វីឬអត់ ហើយខ្ញុំបានប្រាប់អ្នកដឹកនាំអំពីសភាពខ្ញុំ។ អ្នកដឹកនាំបានប្រកបគ្នាជាមួយខ្ញុំថា៖ «ប្អូនជាអ្នកដឹកនាំ ហើយប្អូនត្រូវទទួលខុសត្រូវលើកិច្ចការពួកជំនុំទាំងអស់ ជាពិសេស ការស្រោចស្រពអ្នកជឿថ្មី ដែលជាកិច្ចការសំខាន់បំផុត។ ប្អូនមិនអាចបំពេញកិច្ចការបង្គ្រប់កិច្ច ឬឱ្យតែរួចពីដៃបានឡើយ»។ ពេលឮអ្នកដឹកនាំនិយាយបែបនេះ ខ្ញុំក៏យំ។ ខ្ញុំយល់ថា គាត់និយាយនោះធ្ងន់ពេកហើយ។ គាត់មិនបានចាប់អារម្មណ៍ពីការខំប្រឹងផ្សាយដំណឹងល្អរបស់ខ្ញុំទេ។

ក្រោយមក ខ្ញុំចាប់ផ្ដើមគិតពីអាកប្បកិរិយាខ្លួនឯងចំពោះភារកិច្ច។ យូរណាស់មកហើយដែល ខ្ញុំតែងបារម្ភថា អ្នកជឿថ្មី នឹងពូកែជាងខ្ញុំ ហើយខ្ញុំមិនចង់ឱ្យពួកគេបានលើខ្ញុំទេ។ ដើម្បីរក្សាតួនាទី និងដើម្បីទទួលបានការគោរពពីបងប្អូនប្រុសស្រី ខ្ញុំមិនបានស្រោចស្រពពួកគាត់ឱ្យបានល្អទេ ជាពិសេសគឺអ្នកជឿថ្មីណាដែលមានគុណសម្បត្តិល្អ។ ខ្ញុំក៏មិនបានលើកទឹកចិត្តឱ្យពួកគាត់បំពេញភារកិច្ចរបស់ខ្លួនដែរ។ ខ្ញុំមិនបានបំពេញការទទួលខុសត្រូវឡើយ។ ខ្ញុំបានគិតពីបន្ទូលព្រះថា «មានមនុស្សមួយចំនួន ដែលតែងតែភ័យខ្លាចថា អ្នកដទៃប្រសើរជាងពួកគេ ហើយខ្ពស់ជាងពួកគេ ថាអ្នកដទៃនឹងត្រូវបានគេគោរព ខណៈដែលពួកគេត្រូវបានគេមិនអើពើ។ ការនេះនាំឲ្យពួកគេវាយប្រហារ និងបដិសេធអ្នកដទៃ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានសមត្ថភាពជាងខ្លួនទេឬ? តើនេះមិនមែនជាអាកប្បកិរិយាដ៏អាត្មានិយម និងគួរឲ្យស្អប់ខ្ពើមទេឬ? តើនេះជានិស្ស័យប្រភេទអ្វីទៅ? វាជាចិត្តព្យាបាទ! ដោយគិតតែពីប្រយោជន៍ខ្លួន បំពេញតែបំណងចិត្តរបស់ខ្លួន គ្មានការគិតគូរចំពោះអ្នកដទៃ ឬមិនគិតដល់អត្ថប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សបែបនេះមាននូវនិស្ស័យដ៏អាក្រក់មួយ ហើយព្រះជាម្ចាស់គ្មានសេចក្តីស្រឡាញ់ចំពោះពួកគេឡើយ» («មនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែងបាន ដរាបណាគេលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ឥឡូវនេះ អ្នករាល់គ្នាគឺជាអ្នកបំពេញភារកិច្ចពេញពេលហើយ។ អ្នកមិនត្រូវឱ្យក្រុមគ្រួសារ អាពាហ៍ពិពាហ៍ ឬទ្រព្យសម្បត្តិ មករឹតត្បិត ឬចងអ្នកនោះទេ។ អ្នកបានគេចផុតពីការនោះរួចហើយ។ ទោះជាយ៉ាងណាក៏ដោយ សញ្ញាណ ការគិត ចំណេះដឹង ការប៉ងប្រាថ្នា និងបំណងចិត្តផ្ទាល់ខ្លួន ដែលនៅពេញក្បាលរបស់អ្នក នៅតែមិនផ្លាស់ប្ដូរពីសណ្ឋានដើមរបស់វាដដែល។ ដូច្នេះ អ្វីក៏ដោយដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះ ឋានៈ ឬអ្វីដែលអាចអាចឱ្យពួកគេចេញមុខចេញមាត់ ឧទាហរណ៍នៅពេលដែលមនុស្សឮថាដំណាក់របស់ព្រះជាម្ចាស់ គ្រោងនឹងបណ្ដុះបណ្ដាលមនុស្សមានទេពកោសល្យផ្សេងៗ នោះដួងចិត្តរបស់មនុស្សគ្រប់គ្នាចាប់ផ្ដើមប្រមើលទុក ហើយអ្នករាល់គ្នាម្នាក់ៗតែងតែចង់ឲ្យខ្លួនឯងមានកេរ្តិ៍ឈ្មោះ និងត្រូវបានទទួលស្គាល់។ មនុស្សគ្រប់គ្នាចង់តយុទ្ធដើម្បីឋានៈ និងកេរ្តិ៍ឈ្មោះ ហើយពួកគេមានការខ្មាស់អៀនចំពោះរឿងនេះ ប៉ុន្តែពួកគេមានអារម្មណ៍មិនល្អប្រសិនបើពួកគេមិនបានប្រកួតប្រជែង។ ពួកគេមានអារម្មណ៍ច្រណែន និងស្អប់ នៅពេលពួកគេឃើញនរណាម្នាក់លេចធ្លោ និងទៅជាមានការថ្នាំងថ្នាក់ចិត្ត ហើយមានអារម្មណ៍ថា ការនេះមិនយុត្តិធម៌ ដោយគិតថា 'ហេតុអ្វីខ្ញុំមិនអាចលេចធ្លោបាន? ហេតុអ្វីបានជាអ្នកដទៃតែងតែទទួលបានភាពរុងរឿង? ហេតុអ្វីមិនដែលដល់វេនខ្ញុំ?' ហើយបន្ទាប់ពីពួកគេមានអារម្មណ៍ខកចិត្ត ពួកគេព្យាយាមទប់អារម្មណ៍នេះ តែពួកគេមិនអាចទប់បានឡើយ។ ពួកគេអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយមានអារម្មណ៍ល្អបានមួយរយៈ ប៉ុន្តែនៅពេលពួកគេជួបស្ថានភាពបែបនោះម្ដងទៀត ពួកគេនៅតែមិនអាចយកឈ្នះវាបានឡើយ។ តើការនេះមិនបង្ហាញពីកម្ពស់ដ៏ក្មេងខ្ចីទេឬ? នៅពេលដែលមនុស្សធ្លាក់ចូលទៅក្នុងសភាពបែបនេះ តើពួកគេមិនធ្លាក់ទៅក្នុងអន្ទាក់របស់សាតាំងទេឬអី? ទាំងនេះគឺជាច្រវាក់នៃធម្មជាតិដ៏ពុករលួយរបស់សាតាំង ដើម្បីចងមនុស្សលោក» («មនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែងបាន ដរាបណាគេលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលនេះបានបើកសម្ដែងចំៗពីសភាពខ្ញុំតែម្ដង។ ខ្ញុំស្អប់ពេលណាអ្នកដទៃល្អជាងខ្ញុំ ឬពូកែជាងខ្ញុំ។ ពេលខ្ញុំជួបអ្នកជឿថ្មី ដែលយល់ពីអ្វីៗបានល្អ និងមានគុណសម្បត្តិល្អ ខ្ញុំខ្លាចពួកគេនឹងពូកែជាងខ្ញុំ រួចដណ្ដើមតំណែងខ្ញុំ ដូច្នេះ ខ្ញុំមិនចង់ស្រោចស្រពពួកគេឱ្យបានល្អទេ ហើយខ្ញុំក៏មិនចង់ឱ្យអ្នកដឹកនាំបណ្ដុះបណ្ដាលពួកគេដែរ។ ជាពិសេស នៅពេលខ្ញុំធ្វើការជាមួយគ្រូជំនួយផ្នែកស្រោចស្រព ពេលខ្ញុំឃើញគាត់ផ្សាយដំណឹងល្អមានប្រសិទ្ធភាព ឃើញគាត់តែងផ្ដល់យោបល់ល្អៗ ហើយអ្នកដឹកនាំថ្នាក់លើតែងទៅរកគាត់ ដើម្បីពិភាក្សាការងារ ខ្ញុំច្រណែននឹងគាត់ និងប្រៀបធៀបខ្លួនខ្ញុំជាមួយគាត់ ហើយចង់ឱ្យអ្នកដឹកនាំថ្នាក់លើចាប់អារម្មណ៍ខ្ញុំ តាមរយៈការផ្សាយដំណឹងល្អ។ ខ្ញុំមិនបានគិតអ្វីក្រៅពីឋានៈខ្លួនឯង និងការឱ្យតម្លៃពីអ្នកដទៃឡើយ។ ខ្ញុំមិនបានបំពេញការទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំទាល់តែសោះ។ ខ្ញុំមានអារម្មណ៍ខ្មាសគេណាស់។ ព្រះជាម្ចាស់មានបំណងចង់ឱ្យខ្ញុំស្រោចស្រពអ្នកជឿថ្មីទាំងនេះ ដើម្បីឱ្យពួកគេអាចចាក់គ្រឹះលើផ្លូវពិតបាន តែខ្ញុំមិនបានគិតពីព្រះទ័យទ្រង់ឡើយ។ ខ្ញុំគិតតែពីកេរ្តិ៍ឈ្មោះ និងឋានៈខ្លួនឯងប៉ុណ្ណោះ ហើយខ្ញុំមិនបានឧស្សាហ៍ស្រោចស្រព និងគាំទ្រដល់អ្នកជឿថ្មីទេ ដែលជាហេតុធ្វើឱ្យពួកគេចូលរួមការជួបជុំមិនទៀងទាត់។ ខ្ញុំកំពុងប្រព្រឹត្តអាក្រក់ហើយ! ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំងពីគោលដៅខ្ញុំនៅក្នុងភារកិច្ច។ តើខ្ញុំកំពុងបំពេញភារកិច្ចដើម្បីព្រះ ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួន? បើខ្ញុំពិតជាព្យាយាមផ្គាប់ព្រះទ័យព្រះ និងគិតគូរពីប្រយោជន៍ពួកជំនុំមែន ម្ល៉េះសមខ្ញុំនឹងចង់បណ្ដុះមនុស្សឱ្យបានច្រើន ដើម្បីបំពេញភារកិច្ចរបស់ពួកគេហើយ។ តែខ្ញុំមិនបានធ្វើបែបនេះទេ។ ផ្ទុយទៅវិញ ខ្ញុំបែរជាច្រណែន និងជាន់ពន្លិចទេពកោសល្យគេទៅវិញ ដោយសង្ឃឹមថា អ្នកដឹកនាំនឹងមិនចាប់អារម្មណ៍មនុស្សទាំងនេះ។ ខ្ញុំមើលឃើញថា ខ្ញុំបំពេញភារកិច្ច គឺដើម្បីតែតួនាទី និងប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ខ្ញុំពិតជាអាត្មានិយមមែន!

ក្រោយមក បន្ទាប់ពីបងស្រីបានដឹងពីសភាពខ្ញុំ គាត់បានផ្ញើអត្ថបទព្រះបន្ទូលមួយមកខ្ញុំ។ «មនុស្សខ្លះជឿលើព្រះជាម្ចាស់ តែមិនស្វែងរកសេចក្តីពិតទេ។ ពួកគេតែងតែរស់នៅតាមបែបសាច់ឈាម តែងតែប្រកាន់ខ្ជាប់នឹងសេចក្តីសប្បាយខាងសាច់ឈាម តែងតែចម្អែតសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាមរបស់ខ្លួនជានិច្ច។ មិនថាមនុស្សបែបនេះជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំឡើយ ពួកគេនឹងមិនដែលចូលក្នុងតថភាពនៃសេចក្តីពិតទេ។ នេះជាសញ្ញានៃការនាំភាពអាប់យសដល់ព្រះជាម្ចាស់។ អ្នកនិយាយថា៖ 'ខ្ញុំមិនបានធ្វើអ្វីដែលទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ តើខ្ញុំបាននាំភាពអាប់យសដល់ព្រះជាម្ចាស់ម្ដេចកើតទៅ?' គ្រប់គំនិត និងយោបល់របស់អ្នក សុទ្ធតែអាក្រក់ទាំងអស់។ នៅក្នុងចេតនា គោលដៅ និងគោលបំណងពីក្រោយសកម្មភាពរបស់អ្នក និងនៅក្នុងលទ្ធផលចេញពីទង្វើដែលអ្នកធ្វើ គឺអ្នកកំពុងតែបំពេញចិត្តសាតាំងនៅគ្រប់របៀបតែម្ដង ដោយក្លាយជាតួកំប្លែងរបស់វា និងដោយអនុញ្ញាតឲ្យវាទទួលបានអ្វីមួយពីអ្នក។ អ្នកមិនបានធ្វើបន្ទាល់ដែលគ្រីស្ទបរិស័ទគួរតែធ្វើ ក្នុងនាមជាគ្រីស្ទបរិស័ទសូម្បីតែបន្ដិចសោះ។ អ្នកជាមនុស្សដែលជាកម្មសិទ្ធិរបស់សាតាំង។ អ្នកធ្វើឲ្យអាប់កិត្តិយសដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការ ហើយមិនមានទីបន្ទាល់ដ៏ពិតប្រាកដឡើយ។ តើព្រះជាម្ចាស់នឹងនឹកចាំអំពីកិច្ចការដែលអ្នកបានធ្វើដែរឬទេ? នៅទីបំផុត តើព្រះជាម្ចាស់នឹងធ្វើសេចក្ដីសន្និដ្ឋានអ្វីខ្លះទៅអំពីទង្វើរបស់អ្នក និងភារកិច្ចដែលអ្នកបានធ្វើ? តើចេញពីសេចក្តីសន្និដ្ឋាននោះ មិនសំយោគបានជាប្រយោគអ្វីមួយទេឬ? នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ 'មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ' (ម៉ាថាយ ៧:២២-២៣។) ហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះ? ហេតុអ្វីបានជាអស់អ្នកដែលអធិប្បាយ អ្នកដែលដេញអារក្ស និងអ្នកធ្វើការអស្ចារ្យជាច្រើនដោយនូវព្រះនាមព្រះអម្ចាស់ ក្លាយទៅជាមនុស្សប្រព្រឹត្តការអាក្រក់ទៅវិញ? នេះដោយសារតែពួកគេមិនទទួលយកសេចក្តីពិតដែលបើកសម្តែងដោយព្រះអម្ចាស់យេស៊ូវ មិនបានរក្សានូវបញ្ញត្តិរបស់ព្រះអម្ចាស់យេស៊ូវ និងគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិតនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេគ្រាន់តែចង់ផ្លាស់ប្តូរកិច្ចការ ការរងទុក្ខលំបាក និងការលះបង់របស់ពួកគេសម្រាប់ព្រះអម្ចាស់ ដើម្បីបានព្រះពរនៃនគរស្ថានសួគ៌ប៉ុណ្ណោះ។ នេះគឺជាការដោះដូរជាមួយព្រះជាម្ចាស់ និងជាការប្រើព្រះជាម្ចាស់ និងបញ្ឆោតព្រះជាម្ចាស់ ដូច្នេះហើយ ទើបព្រះអម្ចាស់យេស៊ូវមិនពេញព្រះទ័យចំពោះពួកគេ ស្អប់ពួកគេ និងថ្កោលទោសពួកគេថាជាអ្នកប្រព្រឹត្តការអាក្រក់។ សព្វថ្ងៃនេះ មនុស្សកំពុងទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែអ្នកខ្លះនៅតែដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ តែងតែចង់លេចមុខលេចមាត់ តែងតែចង់ធ្វើជាអ្នកដឹកនាំ និងជាអ្នកធ្វើកិច្ចការ ហើយទទួលបានកេរ្តិ៍ឈ្មោះ និងឋានៈ។ ទោះបីជាពួកគេទាំងអស់គ្នានិយាយថាពួកគេជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ ហើយពួកគេលះបង់ចោល និងលះបង់ដើម្បីព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេបំពេញភារកិច្ចរបស់ខ្លួនដើម្បីតែទទួលបានកិត្តិនាម ផលប្រយោជន៍ និងឋានៈប៉ុណ្ណោះ ហើយពួកគេតែងតែមានគម្រោងការផ្ទាល់ខ្លួនជានិច្ច។ ពួកគេមិនស្តាប់បង្គាប់ ឬមិនមានភក្ដីភាពចំពោះព្រះជាម្ចាស់ទេ ពួកគេប្រព្រឹត្តតាមអំពើចិត្ត ដោយមិនឆ្លុះបញ្ចាំងពីខ្លួនឯងទាល់តែសោះ ដូច្នេះហើយ ទើបពួកគេបានក្លាយជាអ្នកប្រព្រឹត្តការអាក្រក់។ ព្រះជាម្ចាស់ស្អប់អ្នកប្រព្រឹត្តការអាក្រក់បែបនេះណាស់ ហើយព្រះជាម្ចាស់មិនសង្គ្រោះពួកគេឡើយ» («មនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែងបាន ដរាបណាគេលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលអានអត្ថបទព្រះបន្ទូលនេះរួច ធ្វើឱ្យខ្ញុំរំជួលចិត្តជាខ្លាំង។ មនុស្សប្រព្រឹត្តអាក្រក់ដែលព្រះមានបន្ទូលសំដៅដល់នោះ មិនមែនជាអ្នកមិនជឿទេ ពួកគេជាអ្នកជឿព្រះ។ ពួកគេដើរតាមព្រះ លះបង់ដើម្បីព្រះ ទៅផ្សាយដំណឹងល្អ និងធ្វើការនៅតាមកន្លែងផ្សេងៗ ហើយរងទុក្ខលំបាក តែពួកគេបំពេញភារកិច្ចរបស់ខ្លួនដើម្បីតែកិត្យានុភាព និងឋានៈផ្ទាល់ខ្លួន ដើម្បីឱ្យគេគោរពនិងសរសើរខ្លួន ឬដើម្បីបានរង្វាន់ និងមកុដប៉ុណ្ណោះ។ ពួកគេស្មោះត្រង់នឹងព្រះមិនកើតទេ ហើយក៏មិនអាចអនុវត្តសេចក្តីពិត និងស្ដាប់បង្គាប់ព្រះបានដែរ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២៣)។ ខ្ញុំជឿព្រះពីរឆ្នាំហើយ បានលះបង់ការសិក្សា មកបំពេញភារកិច្ចនៅពួកជំនុំ និងបានរងទុក្ខ លះបង់ជាច្រើន តែបំណងខ្ញុំ មិនមែនដើម្បីផ្គាប់ព្រះទ័យព្រះទេ។ ខ្ញុំចង់ធ្វើជាបុគ្គលល្អជាងគេបំផុតនៅក្នុងពួកជំនុំ ដើម្បីឱ្យបងប្អូនប្រុសស្រី និងអ្នកដឹកនាំសរសើរខ្ញុំ ហេតុនេះហើយទើបខ្ញុំខំប្រឹងធ្វើការ ដើម្បីឱ្យគេមើលឃើញខ្ញុំ។ គ្រប់យ៉ាងដែលខ្ញុំធ្វើ គឺដើម្បីបំពេញតាមបំណងខ្លួនឯង ហើយខ្ញុំកំពុងរស់នៅតាមនិស្ស័យពុករលួយបែបសាតាំងរបស់ខ្ញុំ។ ទង្វើខ្ញុំនេះ មិនមែនជាទង្វើល្អទេ តែជាទង្វើអាក្រក់។ ខ្ញុំបំពេញភារកិច្ចដោយមានបំណងខុសឆ្គងបែបនេះ មានតែនាំឱ្យព្រះស្អប់ខ្ពើមទេ ហើយបើខ្ញុំបន្តធ្វើបែបនេះទៀត ខ្ញុំមានតែត្រូវទទួលទោសប៉ុណ្ណោះ ព្រោះព្រះមិនទទួលយកសេចក្តីជំនឿបែបនេះឡើយ។ ព្រះមានបន្ទូលថា៖ «ចូរចេញពីខ្ញុំទៅ ខ្ញុំមិនស្គាល់អ្នកទេ!» ពេលដឹងរឿងនេះហើយ ខ្ញុំមានអារម្មណ៍ខ្លាច។ ខ្ញុំចង់ប្រែចិត្ត ហើយមិនចង់ច្រណែនបងប្អូនប្រុសស្រីទៀតទេ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដើម្បីសុំការណែនាំពីទ្រង់។

ក្រោយមក ខ្ញុំមានចិត្តក្លាហាននិយាយពីសេចក្ដីពុករលួយខ្លួនឯងប្រាប់ទៅអ្នកដឹកនាំថ្នាក់លើ។ គាត់មិនបានចោទប្រកាន់ខ្ញុំទេ តែគាត់បែរជាចែករំលែកបទពិសោធគាត់ ដើម្បីជួយខ្ញុំទៅវិញ។ ពេលនោះ គាត់ក៏ផ្ញើអត្ថបទព្រះបន្ទូលមួយមកខ្ញុំផងដែរ។ «ការធ្វើជាអ្នកដឹកនាំក្រុមជំនុំ គឺមិនគ្រាន់តែរៀនប្រើប្រាស់សេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាប៉ុណ្ណោះទេ តែក៏ត្រូវស្រាវជ្រាវ និងបណ្ដុះបណ្ដាលមនុស្សដែលមានទេពកោសល្យផងដែរ ជាមនុស្សដែលអ្នកមិនត្រូវច្រណែន ឬគាបសង្កត់នោះឡើយ។ ការអនុវត្តន៍តាមរបៀបនេះ គឺមានប្រយោជន៍ចំពោះកិច្ចការរបស់ក្រុមជំនុំ។ ប្រសិនបើអ្នកអាចបណ្ដុះបណ្ដាលឱ្យមានអ្នកដេញតាមសេចក្តីពិតពីរបីនាក់ ដើម្បីសហការឱ្យបានល្អជាមួយអ្នកនៅគ្រប់កិច្ចការដែលអ្នកធ្វើ ហើយចុងក្រោយ អ្នករាល់គ្នាមានទីបន្ទាល់ចេញពីបទពិសោធ នោះអ្នកនឹងក្លាយជាអ្នកដឹកនាំម្នាក់ដែលមានគុណសម្បត្តិគ្រប់គ្រាន់។ បើអ្នកអាចធ្វើសកម្មភាពនៅក្នុងរបស់សព្វសារពើស្របតាមគោលការណ៍ នោះអ្នកនឹងធ្វើបានទៅតាមភក្ដីភាពរបស់ខ្លួន។ ... បើអ្នកមានសមត្ថភាពពិចារណាយ៉ាងពិតប្រាកដអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ បើអ្នកផ្ដល់យោបល់ថាបុគ្គលម្នាក់ល្អ និងអនុញ្ញាតិឱ្យពួកគេឆ្លងកាត់ការបណ្ដុះបណ្ដាល និងបំពេញភារកិច្ច ហើយបន្ថែមបុគ្គលម្នាក់ដែលមានទេពកោសល្យ ទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទេឬ? ដូច្នេះ តើអ្នកនឹងមិនធ្វើបានទៅតាមភក្ដីភាពរបស់អ្នក ក្នុងភារកិច្ចនេះឬទេ? នេះគឺជាទង្វើល្អនៅចំពោះព្រះជាម្ចាស់។ វាគឺជាចំនួនអប្បបរមានៃមនសិការ និងជាញាណដែលមនុស្សម្នាក់ជាអ្នកដឹកនាំ គួរតែមាន។ អស់អ្នកដែលមានសមត្ថភាពយកសេចក្តីពិតទៅអនុវត្ត អាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នៅពេលកំពុងធ្វើកិច្ចការ។ នៅពេលដែលអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកត្រូវបានតម្រង់ឲ្យត្រង់។ បើអ្នកគ្រាន់តែធ្វើកិច្ចការ ដើម្បីឲ្យអ្នកដទៃមើល តែងតែចង់ទទួលបានការសរសើរ និងការស្ញប់ស្ញែងពីអ្នកដទៃ ប៉ុន្ដែអ្នកមិនទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទេ តើព្រះជាម្ចាស់នៅតែគង់ក្នុងដួងចិត្តរបស់អ្នកដែរឬទេ? មនុស្សបែបនេះគ្មានការគោរពកោតខ្លាចចំពោះព្រះជាម្ចាស់ឡើយ។ ចូរកុំធ្វើអ្វីៗសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងកុំគិតតែពីផលចំណេញផ្ទាល់ខ្លួននោះឡើយ។ ចូរកុំគិតពីផលប្រយោជន៍របស់មនុស្ស និងកុំគិតអំពីអំនួត កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន។ អ្នកត្រូវតែគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយចាប់ផ្ដើម ដោយសញ្ជឹងគិតមើលថាតើអ្នកបានក្លាយជាមិនបរិសុទ្ធនៅក្នុងការបំពេញភារកិច្ចរបស់អ្នកឬអត់ ថាតើអ្នកបានស្មោះស្ម័គ្រ បានបំពេញទំនួលខុសត្រូវរបស់អ្នក និងដាក់ចិត្តដាក់កាយទាំងស្រុង ក៏ដូចជាសញ្ជឹងគិតមើលថាតើអ្នកបានពិចារណាយ៉ាងល្អិតល្អន់ចំពោះភារកិច្ចរបស់អ្នក និងកិច្ចការរបស់ក្រុមជំនុំឬអត់។ អ្នកត្រូវតែពិចារណាទៅលើរឿងទាំងនេះ។ ចូរគិតអំពីរឿងទាំងនេះឲ្យបានញឹកញាប់ ហើយដោះស្រាយវាចុះ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញការងាររបស់អ្នកបានយ៉ាងល្អមិនខាន។ បើអ្នកមានគុណសម្បត្តិអន់ បើបទពិសោធរបស់អ្នកនៅរាក់ ឬបើអ្នកមិនប៉ិនប្រសប់នៅក្នុងការងារវិជ្ជាជីវៈរបស់អ្នកទេ នោះការងាររបស់អ្នកអាចមានកំហុសឆ្គង ឬការខ្វះចន្លោះមួយចំនួនមិនខាន ហើយលទ្ធផលដែលទទួលបានអាចមិនមែនជារឿងល្អឡើយ ប៉ុន្តែអ្នកនឹងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពរបស់អ្នក។ នៅក្នុងអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ អ្នកមិនត្រូវបំពេញតាមសេចក្តីប៉ងប្រាថ្នា ឬចំណូលចិត្តផ្ទាល់របស់អ្នកនោះឡើយ។ ផ្ទុយទៅវិញ ចូរអ្នកបន្តគិតគូរជានិច្ចដល់កិច្ចការរបស់ក្រុមជំនុំ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ទោះបីអ្នកមិនអាចសម្រេចបានលទ្ធផលល្អក្នុងការបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ដួងចិត្តអ្នកនឹងត្រូវបានកែតម្រង់ដែរ។ ជាងនេះទៅទៀត ប្រសិនបើអ្នកអាចស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហានៅក្នុងភារកិច្ចរបស់អ្នក នោះភារកិច្ចរបស់អ្នកនឹងបំពេញតាមបទដ្ឋាន ហើយអ្នកនឹងអាចចូលទៅក្នុងតថភាពនៃសេចក្តីពិត។ នេះហើយជាការធ្វើទីបន្ទាល់នោះ» («មនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែងបាន ដរាបណាគេលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះចែងយ៉ាងច្បាស់ពីគោលការណ៍អនុវត្តន៍។ អ្វីដែលសំខាន់បំផុតនោះគឺ ត្រូវគិតពីប្រយោជន៍ពួកជំនុំ និងកិច្ចការពួកជំនុំជាធំ។ ពេលយើងមានអាកប្បកិរិយាត្រឹមត្រូវ នោះយើងនឹងងាយស្រួលបំពេញភារកិច្ចរបស់យើង។ ខ្ញុំក៏ដឹងដែរថា យើងជឿលើព្រះ និងដើរតាមព្រះ មិនមែនដើរតាមបុគ្គលណាម្នាក់ទេ។ ដូច្នេះ យើងត្រូវតែគិតគូរពីព្រះទ័យទ្រង់នៅគ្រប់កិច្ចការ មិនមែនខ្វល់ថាមនុស្សគិតបែបណានោះទេ។ បើខ្ញុំចង់ផ្គាប់ព្រះទ័យព្រះ និងចង់ធ្វើជាអ្នកដឹកនាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ខ្ញុំត្រូវតែលះបង់ឋានៈ និងផលប្រយោជន៍ ហើយរកអ្នកជឿថ្មីណាដែលមានទេពកោសល្យស័ក្ដិសមនឹងបណ្ដុះបណ្ដាល ដើម្បីឱ្យពួកគេអាចចាប់ផ្ដើមបំពេញភារកិច្ចបាន និងសន្សំអំពើល្អ។ មានតែបែបនេះទេ ទើបជាការបំពេញភារកិច្ចរបស់ខ្ញុំមែន។ ព្រះមានយុត្តិធម៌ចំពោះមនុស្សគ្រប់គ្នា។ ព្រះមិនទតមើលគុណសម្បត្តិ ឬឋានៈរបស់យើងទេ ទ្រង់ទតមើលថាតើយើងអាចអនុវត្តសេចក្តីពិតបានឬអត់។ បើខ្ញុំបំពេញភារកិច្ចតាមសេចក្តីតម្រូវរបស់ព្រះ និងតាមគោលការណ៍នៃសេចក្តីពិត ហើយតែងគិតថាតើត្រូវបំពេញភារកិច្ចយ៉ាងណាដើម្បីបានជាប្រយោជន៍ដល់កិច្ចការពួកជំនុំ ទោះបីខ្ញុំមានគុណសម្បត្តិមិនល្អក៏ដោយ ក៏ព្រះនឹងបំភ្លឺ និងណែនាំខ្ញុំឱ្យបំពេញភារកិច្ចខ្ញុំឱ្យបានល្អដែរ។ បន្ទាប់ពីខ្ញុំបានយល់ពីព្រះទ័យព្រះរួច ខ្ញុំក៏អធិស្ឋានទៅទ្រង់ ដើម្បីប្រែចិត្ត ដោយទូលថា ខ្ញុំព្រមលះបង់សាច់ឈាម និងបំពេញភារកិច្ច ដើម្បីផ្គាប់ព្រះទ័យព្រះ។

ក្រោយមក នៅពេលយើងទទួលយកអ្នកជឿថ្មីកាន់តែច្រើន អ្នកដឹកនាំក៏បានសុំឱ្យខ្ញុំបណ្ដុះបណ្ដាលបុគ្គលិកស្រោចស្រពបន្ថែមទៀត។ ខ្ញុំចាប់ផ្ដើមបារម្ភម្ដងទៀតថា អ្នកជឿថ្មីដែលខ្ញុំបានបណ្ដុះបណ្ដាលនោះ នឹងដណ្ដើមតំណែងខ្ញុំ ហើយពេលនោះ អ្នកដឹកនាំនឹងលែងបណ្ដុះបណ្ដាលខ្ញុំទៀត។ ពេលខ្ញុំគិតបែបនេះ ខ្ញុំដឹងថា ខ្ញុំមិនគួរគិតពីមុខមាត់ និងឋានៈខ្ញុំទៀតឡើយ ហើយខ្ញុំត្រូវគិតគូរពីប្រយោជន៍ពួកជំនុំវិញ។ ខ្ញុំបានអធិស្ឋានទៅព្រះ និងនឹកចាំបន្ទូលទ្រង់ថា៖ «ការធ្វើជាអ្នកដឹកនាំក្រុមជំនុំ គឺមិនគ្រាន់តែរៀនប្រើប្រាស់សេចក្ដីពិត ដើម្បីដោះស្រាយបញ្ហាប៉ុណ្ណោះទេ តែក៏ត្រូវស្រាវជ្រាវ និងបណ្ដុះបណ្ដាលមនុស្សដែលមានទេពកោសល្យផងដែរ ជាមនុស្សដែលអ្នកមិនត្រូវច្រណែន ឬគាបសង្កត់នោះឡើយ។ ការអនុវត្តន៍តាមរបៀបនេះ គឺមានប្រយោជន៍ចំពោះកិច្ចការរបស់ក្រុមជំនុំ។ ប្រសិនបើអ្នកអាចបណ្ដុះបណ្ដាលឱ្យមានអ្នកដេញតាមសេចក្តីពិតពីរបីនាក់ ដើម្បីសហការឱ្យបានល្អជាមួយអ្នកនៅគ្រប់កិច្ចការដែលអ្នកធ្វើ ហើយចុងក្រោយ អ្នករាល់គ្នាមានទីបន្ទាល់ចេញពីបទពិសោធ នោះអ្នកនឹងក្លាយជាអ្នកដឹកនាំម្នាក់ដែលមានគុណសម្បត្តិគ្រប់គ្រាន់។ បើអ្នកអាចធ្វើសកម្មភាពនៅក្នុងរបស់សព្វសារពើស្របតាមគោលការណ៍ នោះអ្នកនឹងធ្វើបានទៅតាមភក្ដីភាពរបស់ខ្លួន» («មនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែងបាន ដរាបណាគេលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ខ្ញុំមានទំនួលខុសត្រូវបណ្ដុះបណ្ដាលអ្នកជឿថ្មី ឱ្យបំពេញភារកិច្ចរបស់ពួកគេ។ ជាងនេះទៀត ការបំពេញភារកិច្ចរបស់យើង គឺជាការទទួលខុសត្រូវរបស់អ្នកជឿព្រះគ្រប់រូប។ បើមានមនុស្សសហការគ្នាតិចពេក នោះមិនខុសអ្វីពីមានតែឡានអត់កង់នោះទេ ហើយកិច្ចការពួកជំនុំ ក៏ត្រូវយឺតយ៉ាវដែរ។ បើខ្ញុំមិនបណ្ដុះបណ្ដាលមនុស្សទេ ពេលមានមនុស្សទទួលយកកិច្ចការព្រះច្រើនបែបនេះ មុខជាមិនអាចស្រោចស្រពពួកគេទាន់ពេលឡើយ ច្រកចូលទៅក្នុងជីវិតរបស់ពួកគេ នឹងត្រូវប៉ះពាល់ ហើយកិច្ចការពួកជំនុំក៏ត្រូវប៉ះពាល់ដូចគ្នា។ ក្រោយមក ខ្ញុំបានជ្រើសរើសអ្នកជឿថ្មីបួននាក់ ដែលមានការយល់ដឹងល្អ ដោយបណ្ដុះពួកគាត់ឱ្យក្លាយជាមេក្រុម ហើយឱ្យពួកគាត់ប្ដូរវេនគ្នាដឹកនាំការជួបជុំ។ ខ្ញុំក៏បានរំឭក និងជួយដល់ពួកគាត់ក្នុងការស្រោចស្រពអ្នកជឿថ្មីផ្សេងទៀតផងដែរ។ តាមរយៈការសហការជាមួយពួកគាត់ ខ្ញុំក៏មានពេលកាន់តែច្រើន ដើម្បីផ្ដោតលើកិច្ចការរួម ហើយប្រសិទ្ធភាពការងារយើង ក៏បានប្រសើរឡើងបន្តិចម្ដងៗ។ ខ្ញុំត្រេកអរដែលឃើញអ្នកជឿថ្មីមានការរីកចម្រើន និងបំពេញភារកិច្ចរបស់ខ្លួន។ ខ្ញុំធូរស្បើយក្នុងចិត្តច្រើន ហើយខ្ញុំក៏បានយល់ពីបន្ទូលព្រះច្រើនជាងមុនបន្តិចដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «បើអ្នកផ្ដល់យោបល់ថាបុគ្គលម្នាក់ល្អ និងអនុញ្ញាតិឱ្យពួកគេឆ្លងកាត់ការបណ្ដុះបណ្ដាល និងបំពេញភារកិច្ច ហើយបន្ថែមបុគ្គលម្នាក់ដែលមានទេពកោសល្យ ទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទេឬ? ដូច្នេះ តើអ្នកនឹងមិនធ្វើបានទៅតាមភក្ដីភាពរបស់អ្នក ក្នុងភារកិច្ចនេះឬទេ? នេះគឺជាទង្វើល្អនៅចំពោះព្រះជាម្ចាស់។ វាគឺជាចំនួនអប្បបរមានៃមនសិការ និងជាញាណដែលមនុស្សម្នាក់ជាអ្នកដឹកនាំ គួរតែមាន» («មនុស្សម្នាក់អាចទទួលបានសេរីភាព និងការដោះលែងបាន ដរាបណាគេលះចោលនូវនិស្ស័យពុករលួយរបស់ខ្លួនតែប៉ុណ្ណោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការដែលខ្ញុំមានការយល់ដឹងបែបនេះ និងការដែលខ្ញុំមានច្រកចូលខ្លះនៅក្នុងភារកិច្ចខ្ញុំ គឺជាផលសម្រេចបានតាមបន្ទូលព្រះទាំងស្រុង។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វាមានអារម្មណ៍ល្អណាស់ក្នុងការយកចេញនូវការក្លែងបន្លំរបស់ខ្ញុំ

នៅខែកញ្ញា ឆ្នាំ២០១៨ ខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំមួយរូបរបស់ក្រុមជំនុំ។ នៅពេលនោះ ខ្ញុំសប្បាយចិត្តជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា...

ការប្រមូលផលផ្លែពីការត្រូវបានលួសកាត់ និងដោះស្រាយជាមួយ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល...

ការចេញពីមន្ទីរពេទ្យឆ្គួត

នៅខែមករា ឆ្នាំ ២០១២។ អ្នកជិតខាងម្នាក់បានចែករំលែកដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយមកដល់ខ្ញុំ។...

Leave a Reply