ផលវិបាកនៃការបំពេញភារកិច្ចដើម្បីតែបង្ហាញ

11-07-2023

ដោយម៉ូលី ប្រទេសអេស្ប៉ាញ

ក្នុងឆ្នាំ ២០២១ ខ្ញុំបានទទួលបន្ទុកលើការងារពួកជំនុំជាច្រើន។ ពួកជំនុំទាំងនោះទើបតែបង្កើតឡើងថ្មីថ្មោង ហើយការងារគ្រប់យ៉ាងស្ថិតក្នុងដំណាក់កាលដំបូងៗ។ អ្នកដឹកនាំថ្នាក់លើត្រូវមកចង្អុលបង្ហាញការងារជាញឹកញាប់ ហើយគាត់តែងប្រកបគ្នាបានទាន់ពេលវេលា ពេលដែលរកឃើញថាមានបញ្ហា។ ជាពិសេស គាត់បានសួរនាំច្រើនអំពីកិច្ចការដំណឹងល្អ។ ដោយឃើញថា កិច្ចការដំណឹងល្អរបស់ពួកជំនុំផ្សេងទៀត ប្រព្រឹត្តទៅយ៉ាងល្អ ហើយពួកគេមានមនុស្សច្រើនគួរសមកំពុងស្វែងយល់ពីផ្លូវពិត និងចូលរួមពួកជំនុំជារៀងរាល់ខែ ខ្ញុំកើតចិត្តច្រណែននឹងគេជាខ្លាំង។ ខ្ញុំយល់ថា កិច្ចការដំណឹងល្អ ពិតជាសំខាន់ចំពោះអ្នកដឹកនាំថ្នាក់លើ ហើយខ្ញុំក៏នៅខ្វះខាតច្រើនដែរក្នុងផ្នែកនេះ។ បើខ្ញុំធ្វើការងារនេះមិនបានល្អ នោះវានឹងពន្យារពេលដល់កិច្ចការដំណឹងល្អរបស់យើង ហើយអ្នកដឹកនាំនឹងប្រាកដជានិយាយថា ខ្ញុំខ្វះគុណសម្បត្តិ មិនចេះធ្វើការងារ រួចបណ្ដេញខ្ញុំចេញមិនខាន។ ដូច្នេះ ខ្ញុំបានដាក់កម្លាំងទៅក្នុងកិច្ចការដំណឹងល្អមួយរយៈពេល ដោយតាមដានជាមួយបងប្អូនប្រុសស្រីជាញឹកញាប់ថាតើរឿងរ៉ាវដំណើរការបែបណាហើយ សង្ខេបបញ្ហាជាមួយពួកគេ ដើម្បីស្វែងរកដំណោះស្រាយ តែខ្ញុំមិនបានសួរនាំ ឬតាមដានកិច្ចការដទៃផ្សេងឡើយឱ្យបានច្រើនឡើយ។ មួយរយៈក្រោយមក យើងសម្រេចបានលទ្ធផលល្អគួរសមនៅក្នុងកិច្ចការដំណឹងល្អរបស់យើង តែប្រសិទ្ធភាពនៃកិច្ចការស្រោចស្រពបែរជាធ្លាក់ចុះ។ អ្នកជឿថ្មីខ្លះ កំពុងជួបការលំបាក ឬត្រូវគ្រូគង្វាលរបស់ពួកគេតាមរំខាន ហើយពួកគេមិនទទួលបានការស្រោចស្រព និងការគាំទ្រទាន់ពេលឡើយ ដូច្នេះ ពួកគេប្រែជាអវិជ្ជមាន ហើយក៏ឈប់ចូលរួមការជួបជុំតទៅទៀត។ ដោយឃើញបែបនេះ ខ្ញុំគិតថា យើងខ្វះបុគ្គលិកផ្នែកស្រោចស្រព ដូច្នេះ យើងគួរតែបណ្ដុះបណ្ដាលអ្នកជឿថ្មីខ្លះឱ្យក្លាយជាអ្នកស្រោចស្រព។ តែក្រោយមក ខ្ញុំយល់ថា ពេលនោះ អ្នកដឹកនាំថ្នាក់លើផ្ដោតជាចម្បងតែលើកិច្ចការដំណឹងល្អប៉ុណ្ណោះ ហើយពួកជំនុំផ្សេងទៀត ធ្វើបានល្អណាស់នៅក្នុងផ្នែកនេះ។ បើខ្ញុំមិនអាចសម្រេចបានលទ្ធផលល្អទេ នោះអ្នកដឹកនាំច្បាស់ជាគិតថា ខ្ញុំខ្វះសមត្ថភាពមិនខាន។ ខ្ញុំយល់ថា ខ្ញុំគួរតែបន្តចំណាយកម្លាំងលើកិច្ចការដំណឹងល្អវិញ។ ពេលគិតបែបនេះរួច ខ្ញុំក៏មិនសូវគិតច្រើនលើការបណ្ដុះបណ្ដាលអ្នកជឿថ្មីទៀតដែរ។ ក្រោយមក ពេលអ្នកដឹកនាំឆែកមើលការងាររបស់យើង គាត់រកឃើញថា ប៉ុន្មានខែនេះ យើងមិនបានបណ្ដុះបណ្ដាលអ្នកជឿថ្មីឡើយ ហើយយើងក៏មិនបានស្រោចស្រពសមាជិកពួកជំនុំថ្មីៗឱ្យបានទាន់ពេលដែរ។ គាត់និយាយទាំងកំហឹងថា៖ «ដំណាក់របស់ព្រះបានតម្រូវឱ្យយើងបណ្ដុះបណ្ដាលអ្នកជឿថ្មីម្ដងហើយម្ដងទៀត។ ប្អូនមិនបានធ្វើការងាររបស់យើងត្រង់ផ្នែកសំខាន់នេះទេ តើហេតុអ្វី?» គាត់ក៏លែងឱ្យខ្ញុំទទួលខុសត្រូវលើការងារស្រោចស្រពទៀត។ ខ្ញុំហាក់ស្រឡាំងកាំងបន្តិចដែរ។ ប៉ុន្តែ ខ្ញុំគិតថា៖ ការមិនទទួលបន្ទុកផ្នែកនេះ ក៏ល្អដែរ ព្រោះខ្ញុំនៅមានកិច្ចការពួកជំនុំជាច្រើនទៀតដែលត្រូវធ្វើ ដែលខ្ញុំធ្វើមិនទាន់ផង ដូច្នេះ ការទទួលខុសត្រូវលើកិច្ចការដំណឹងល្អតែមួយបែបនេះ ខ្ញុំនឹងអាចធ្វើការបានល្អ។ ខ្ញុំគ្មានការយល់ដឹងទាល់តែសោះអំពីបញ្ហាខាងក្នុងខ្ញុំ។ រហូតដល់ការថ្វាយបង្គំនៅថ្ងៃបន្ទាប់ ទើបខ្ញុំដឹងថា ការដកលែងឱ្យខ្ញុំទទួលខុសត្រូវលើកិច្ចការសំខាន់ ដូចជាការស្រោចស្រពអ្នកជឿថ្មីនេះ បង្កប់នូវមេរៀនមួយដែលខ្ញុំត្រូវរៀនសូត្រ។ ខ្ញុំត្រូវតែឆ្លុះបញ្ចាំងមើលខ្លួនឯង ទាក់ទិននឹងរឿងនេះ។ ខ្ញុំបានអធិស្ឋានស្ងាត់ៗក្នុងចិត្តទៅព្រះ ដោយទូលសុំឱ្យទ្រង់ជួយបំភ្លឺ និងណែនាំខ្ញុំឱ្យស្គាល់ខ្លួនឯង។ ក្រោយអធិស្ឋានរួច ខ្ញុំដឹងថា ខ្ញុំផ្តោតលើតែកិច្ចការណាដែលអ្នកដឹកនាំតាមដាននាពេលថ្មីៗប៉ុណ្ណោះ។ បើអ្នកដឹកនាំមិនលើកឡើងទេ ខ្ញុំក៏មិនខ្វល់ដែរ ទោះបីមានបញ្ហាអ្វីកើតឡើងនៅក្នុងមុខសញ្ញាដែលខ្ញុំត្រូវទទួលខុសត្រូវក៏ដោយ។ តើខ្ញុំមិនកំពុងសម្ដែងធ្វើជាធ្វើការទេឬអី? ក្រោយមក ខ្ញុំរកឃើញព្រះបន្ទូលពាក់ព័ន្ធមួយចំនួន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្រុមជំនុំខ្លះមានភាពយឺតយ៉ាវខ្លាំងណាស់ក្នុងការផ្សព្វផ្សាយកិច្ចការដំណឹងល្អ ហើយនេះជាការទទួលខុសត្រូវទាំងស្រុងរបស់អ្នកដឹកនាំក្លែងក្លាយដែលធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្លួន ហើយមានកំហុសច្រើនពេក។ ខណៈដែលកំពុងតែអនុវត្តផ្នែកផ្សេងៗនៃកិច្ចការ តាមពិតគឹមានបញ្ហា ការភ្លាំងភ្លាត់ និងការធ្វេសប្រហែសជាច្រើន ដែលអ្នកដឹកនាំក្លែងក្លាយត្រូវតែដោះស្រាយ កែតម្រូវ និងដោះស្រាយ ប៉ុន្តែដោយសារតែពួកគេមិនមានញាណនៃការទទួលបន្ទុក ដោយសារតែពួកគេអាចត្រឹមតែបំពេញតួនាទីក្នុងផ្នែកមួយរបស់មន្ត្រីរដ្ឋាភិបាល ហើយមិនអាចធ្វើកិច្ចការពិតប្រាកដបាន នោះជាលទ្ធផល ពួកគេបង្កឱ្យមានភាពរញ៉េរញ៉ៃខ្លាំង។ សមាជិកនៃក្រុមជំនុំមួយចំនួនបាត់បង់សាមគ្គីភាព ហើយពួកគេបំផ្លាញគ្នា សង្ស័យគ្នា និងមិនទុកចិត្តគ្នាទៅវិញទៅមក។ ពួកគេព្រួយបារម្ភ ហើយខ្លាចថា ដំណាក់ព្រះនឹងផាត់ពួកគេចោល។ នៅពេលដែលអ្នកដឹកនាំក្លែងក្លាយប្រឈមនឹងស្ថានភាពនេះ ពួកគេមិនអនុវត្តកិច្ចការជាក់លាក់ណាមួយទេ។ អ្នកដឹកនាំក្លែងក្លាយមិនមានការឈឺចាប់បន្តិចឡើយ ដែលការងាររបស់ខ្លួននៅតែស្ថិតក្នុងស្ថានភាពគាំងដដែល។ ពួកគេមិនអាចដាស់តឿនខ្លួនដើម្បីធ្វើកិច្ចការជាក់ស្ដែងណាមួយឡើយ ហើយផ្ទុយទៅវិញពួកគេទន្ទឹងរង់ចាំខាងលើដើម្បីបញ្ជូនបទបញ្ជាចុះមក ដោយប្រាប់ពួកគេអំពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ វាហាក់ដូចជាកិច្ចការរបស់ពួកគេគឺគ្រាន់តែត្រូវបានបំពេញសម្រាប់ខាងលើអ៊ីចឹង។ ប្រសិនបើខាងលើមិនមានសេចក្ដីតម្រូវជាក់លាក់ ហើយមិនបង្គាប់ ឬបញ្ជាផ្ទាល់ទេ នោះពួកគេមិនធ្វើអ្វីសោះ ហើយពួកគេធ្វេសប្រហែស និងគ្រាន់តែធ្វើបង្គ្រប់កិច្ច។ ពួកគេធ្វើច្រើនយ៉ាងដែលខាងលើឱ្យពួកគេធ្វើ ធ្វើសកម្មភាពនៅពេលដែលគេជំរុញ និងមិនធ្វើអ្វីសោះ នៅពេលដែលគេមិនជំរុញ ពួកគេធ្វេសប្រហែស ហើយគ្រាន់តែធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ។ តើអ្វីទៅជាអ្នកដឹកនាំក្លែងក្លាយ? សរុបមក ពួកគេមិនធ្វើកិច្ចការជាក់លាក់ទេ ដែលមានន័យថា ពួកគេមិនធ្វើកិច្ចការរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំឡើយ។ ពួកគេធ្វេសប្រហែសយ៉ាងខ្លាំងចំពោះកិច្ចការដែលសំខាន់ និងចាំបាច់ ពោលគឺ ពួកគេមិនធ្វើអ្វីសោះឡើយ។ នេះហើយជាអត្ថន័យនៃអ្នកដឹកនាំក្លែងក្លាយ» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំបានឃើញថា អ្នកដឹកនាំក្លែងក្លាយខំប្រឹងធ្វើការណាដែលធ្វើឱ្យពួកគេមានលេចមុខលេចមាត់។ ពួកគេគ្រាន់តែធ្វើតាមអ្វីដែលអ្នកដឹកនាំទទូច ឬការងារណាដែលមនុស្សគ្រប់គ្នាអាចមើលឃើញប៉ុណ្ណោះ។ បើអ្នកដឹកនាំមិនបញ្ជាទេ ទោះបីការងារនោះកំពុងជួបបញ្ហារួចហើយក៏ដោយ ក៏ពួកគេធ្វើជាមើលមិនឃើញ ឬក៏ធ្វើការឱ្យតែរួចពីដៃដែរ។ មនុស្សបែបនេះ បំពេញភារកិច្ចខ្លួនដោយមិនប្រកាន់ខ្ជាប់តាមកិច្ចការពួកជំនុំ ឬបំពេញការងារជាក់ស្ដែងនោះឡើយ។ ពួកគេគ្មានភាពជាមនុស្ស ឬអត្តចរិតទេ ហើយពួកគេក៏មិនមែនជាអ្នកស្វែងរក ឬអ្នកស្រឡាញ់សេចក្តីពិតនោះដែរ។ សូម្បីតែពេលកំពុងបំពេញភារកិច្ច ក៏ពួកគេបង្កការរំខាន និងធ្វើការអាក្រក់ដែរ។ កាលពីមុន ខ្ញុំមិនដែលគិតថា ខ្ញុំគ្មានភាពជាមនុស្សល្អទេ តែក្រោយមក ខ្ញុំបានឃើញថា ខ្ញុំស្ថិតក្នុងសភាពនោះឯង។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំកំពុងបំពេញភារកិច្ច។ ខ្ញុំឃើញថា អ្នកដឹកនាំថ្នាក់លើបានឱ្យអាទិភាពលើកិច្ចការដំណឹងល្អ ហើយដោយសារខ្ញុំមិនសូវពូកែក្នុងផ្នែកនេះ គាត់ក៏ផ្ដល់ការណែនាំ និងជំនួយជាច្រើនដល់ខ្ញុំ ដូច្នេះ ខ្ញុំចេះតែបារម្ភថាគេនឹងបណ្ដេញខ្ញុំចេញ បើខ្ញុំបន្តមានបញ្ហានៅក្នុងផ្នែកនេះទៀត។ ដើម្បីថែរក្សាតំណែង ខ្ញុំចាប់ផ្ដើមផ្ដោតកាន់តែខ្លាំងលើកិច្ចការដំណឹងល្អ ហើយព្រងើយកន្ដើយដល់ផ្នែកផ្សេងទៀតនៃការងារខ្ញុំ។ ក្នុងអំឡុងពេលនោះ ខ្ញុំក៏យល់ដែរថា ការងារផ្សេងទៀតក៏ស្ថិតក្នុងដែនទទួលខុសត្រូវរបស់ខ្ញុំដែរ ហើយខ្ញុំគួរតែតាមដានការងារទាំងនោះ តែខ្ញុំក៏យល់ដែរថា ដោយសារអ្នកដឹកនាំមិនបានសួរនាំអំពីកិច្ចការទាំងនោះ អ៊ីចឹង វាមិនសំខាន់ឡើយ ដូច្នេះ ខ្ញុំមិនបានធ្វើកិច្ចការទាំងនោះទេ។ ខ្ញុំគ្រាន់តែធ្វើកិច្ចការណាដែលអ្នកដឹកនាំតម្រូវប៉ុណ្ណោះ ពោលគឺជាការងារណាដែលនឹងផ្ដល់ប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងឋានៈខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនបានគិតគូរដល់ព្រះទ័យព្រះសោះឡើយ។ ក្នុងភារកិច្ចខ្ញុំ ខ្ញុំមិនបានអនុវត្តតាមទំនួលខុសត្រូវជាអ្នកដឹកនាំទេ។ ខ្ញុំគ្រានតែសម្ដែងធ្វើជាធ្វើការ ដើម្បីឱ្យអ្នកដឹកនាំពេញចិត្តនឹងខ្ញុំប៉ុណ្ណោះ។ អាកប្បកិរិយាដែលខ្ញុំមានចំពោះភារកិច្ចនេះ បានប៉ះពាល់ដល់ការងារខ្ញុំរួចស្រេចទៅហើយ។ ដំណាក់របស់ព្រះ បានប្រកបគ្នាជាច្រើនដងរួចហើយថា យើងត្រូវតែស្រោចស្រព និងបណ្ដុះបណ្ដាលអ្នកជឿថ្មីណាដែលមានគុណសម្បត្តិល្អ ដើម្បីឱ្យពួកគេអាចកាន់ភារកិច្ច។ ការនេះនឹងផ្ដល់ប្រយោជន៍ដល់ការពង្រីកដំណឹងល្អនៃនគរព្រះ។ ប៉ុន្តែ ខ្ញុំមិនបានធ្វើកិច្ចការដ៏សំខាន់នេះរយៈពេលពីរបីខែឯណោះ ដោយធ្វើឱ្យការងារយើងមានការយឺតយ៉ាវជាខ្លាំង។ នេះជាការធ្វើអំពើអាក្រក់។ ពេលគិតដល់រឿងនេះ ធ្វើឱ្យខ្ញុំពិបាកចិត្តជាខ្លាំង។ ខ្ញុំបានអធិស្ឋានទៅព្រះថា៖ «ព្រះអង្គអើយ ខ្ញុំម្ចាស់ពុតត្បុត និងវៀចវេរណាស់។ ខ្ញុំម្ចាស់ធ្វើការដើម្បីតែមុខមាត់ខ្លួនឯងប៉ុណ្ណោះ ហើយខ្ញុំម្ចាស់បានធ្វើឱ្យកិច្ចការពួកជំនុំមានការយឺតយ៉ាវ។ ព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់ចង់ប្រែចិត្ត!»

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលខ្លះ ដែលលាតត្រដាងពីនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលបានជួយឱ្យខ្ញុំស្គាល់ខ្លួនឯង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នេះគឺជាអាកប្បកិរិយាដែលពួកទទឹងនឹងព្រះគ្រីស្ទមានចំពោះការអនុវត្តសេចក្តីពិត៖ នៅពេលដែលសេចក្តីពិតមានប្រយោជន៍ដល់ពួកគេ នៅពេលដែលមនុស្សគ្រប់គ្នានឹងសរសើរ និងស្ញប់ស្ញែងពួកគេចំពោះសេចក្តីពិត នោះពួកគេប្រាកដជាមានកាតព្វកិច្ច ហើយនឹងមិនសូវខិតខំប្រឹងប្រែងដើម្បីជាប្រយោជន៍ដល់ការបង្ហាញខ្លួននោះទេ។ ប្រសិនបើការអនុវត្តសេចក្តីពិតគ្មានប្រយោជន៍អ្វីដល់គេទេ បើគ្មានអ្នកណាឃើញ ហើយអ្នកដឹកនាំថ្នាក់លើមិនមានវត្តមានទេ ពេលនោះពួកគេមិនអាចអនុវត្តសេចក្តីពិតបានឡើយ។ ការអនុវត្តសេចក្តីពិតរបស់ពួកគេ អាស្រ័យលើបរិបទ អាស្រ័យលើពេលវេលា អាស្រ័យលើថាតើធ្វើនៅទីសាធារណៈ ឬទីលាក់កំបាំង អាស្រ័យលើផលប្រយោជន៍ច្រើនប៉ុនណា។ ពួកគេមានសុភនិច្ឆ័យអស្ចារ្យ និងរហ័សរហួននៅពេលនិយាយអំពីរឿងបែបនេះ ហើយការដែលមិនទទួលបានផលប្រយោជន៍ណាមួយ ឬការបង្ហាញខ្លួនជាសាធារណៈ គឺមិនអាចទទួលយកបានទេ។ ពួកគេមិនធ្វើកិច្ចការណាមួយទេ ប្រសិនបើគ្មាននរណាម្នាក់ទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ ប្រសិនបើគ្មាននរណាម្នាក់ឃើញពួកគេធ្វើទេ ពួកគេមិនធ្វើឡើយ ទោះបីពួកគេមានកិច្ចការត្រូវធ្វើច្រើនប៉ុនណាក៏ដោយ។ ប្រសិនបើកិច្ចការនេះត្រូវបានរៀបចំដោយដំណាក់ព្រះជាម្ចាស់ផ្ទាល់ ហើយពួកគេមិនមានជម្រើសអ្វីក្រៅពីធ្វើនោះ ពួកគេនៅតែពិចារណាថាតើកិច្ចការនេះនឹងផ្តល់ផលប្រយោជន៍ដល់ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេដែរឬអត់។ ប្រសិនបើកិច្ចការនេះល្អសម្រាប់ឋានៈរបស់ពួកគេ និងអាចកែលម្អកេរ្តិ៍ឈ្មោះរបស់ពួកគេបាន ពួកគេដាក់ចិត្តដាក់កាយធ្វើកិច្ចការនេះ ហើយធ្វើកិច្ចការនេះឱ្យបានល្អទៀតផង ពួកគេមានអារម្មណ៍ថា ខ្លួនកំពុងមានព្រួញមួយបាញ់បានសត្វពីរ។ ប្រសិនបើវាគ្មានប្រយោជន៍ដល់ឋានៈ ឬកេរ្តិ៍ឈ្មោះរបស់ពួកគេ ហើយការធ្វើកិច្ចការនោះមិនបានល្អ អាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះពួកគេ នោះពួកគេគិតពីវិធី ឬលេសដើម្បីគេចមិនធ្វើកិច្ចការនោះឡើយ។ មិនថាពួកគេបំពេញភារកិច្ចអ្វីក៏ដោយ ពួកគេតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដូចគ្នា៖ ពួកគេត្រូវតែប្រមូលផលប្រយោជន៍មួយចំនួន។ ប្រភេទការងារដែលពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តបំផុតនោះគឺនៅពេលដែលពួកគេមិនមានការចំណាយអ្វីសោះ នៅពេលដែលពួកគេមិនចាំបាច់រងទុក្ខ ឬលះបង់អ្វីឡើយ ហើយវាមានផលប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ។ សរុបមក មិនថាពួកគេកំពុងធ្វើអ្វីក៏ដោយ ជាដំបូង ពួកទទឹងនឹងព្រះគ្រីស្ទគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយពួកគេធ្វើសកម្មភាពតែនៅពេលដែលពួកគេបានគិតឃើញពីលទ្ធភាពអាចធ្វើទៅកើតប៉ុណ្ណោះ។ ពួកគេមិនគោរពតាមសេចក្តីពិតដោយស្មោះត្រង់ និងពិតប្រាកដដោយគ្មានការសម្រុះសម្រួលនោះឡើយ ប៉ុន្តែធ្វើតាមជម្រើស និងតាមលក្ខខណ្ឌវិញ។ តើនេះជាលក្ខខណ្ឌអ្វីទៅ? គឺថា ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេត្រូវតែបានការពារ និងមិនត្រូវរងការខាតបង់ណាមួយឡើយ។ ទាល់តែលក្ខខណ្ឌនេះត្រូវបានបំពេញ នោះទើបពួកគេនឹងសម្រេចចិត្ត ហើយជ្រើសរើសអ្វីដែលត្រូវធ្វើ។ មានន័យថា ពួកទទឹងនឹងព្រះគ្រីស្ទ ផ្ដល់ការពិចារណាដ៏ល្អិតល្អន់ទៅលើរបៀបក្នុងការប្រព្រឹត្តចំពោះគោលការណ៍នៃសេចក្ដីពិត បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬរបៀបក្នុងការដោះស្រាយជាមួយបញ្ហាអ្វីមួយដែលពួកគេប្រឈមមុខ។ ពួកគេមិនគិតពិចារណាអំពីរបៀបបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ របៀបនៅឱ្យឆ្ងាយពីការបំផ្លាញផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ របៀបផ្គាប់តាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ឬរបៀបផ្ដល់ផលប្រយោជន៍ដល់បងប្អូនប្រុសស្រីឡើយ។ ពួកគេពុំបានគិតពិចារណាអំពីរឿងទាំងអស់នេះទេ។ តើពួកទទឹងនឹងព្រះគ្រីស្ទពិចារណាអំំពីអ្វី? គឺថាតើឋានៈ និងកេរ្ដិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ នឹងទទួលរងផលប៉ះពាល់ឬអត់ និងថាតើកិត្យានុភាពរបស់ពួកគេ នឹងធ្លាក់ចុះឬអត់។ ប្រសិនបើការធ្វើអ្វីមួយស្របតាមគោលការណ៍នៃសេចក្ដីពិត ផ្តល់ផលប្រយោជន៍ដល់កិច្ចការរបស់ពួកជំនុំ និងដល់បងប្អូនប្រុសស្រី ប៉ុន្តែនឹងប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ និងធ្វើឱ្យមនុស្សជាច្រើនស្គាល់ពីកម្ពស់ពិតរបស់ពួកគេ និងដឹងថាតើពួកគេមានធម្មជាតិ និងសារជាតិបែបណានោះ ពួកគេប្រាកដជានឹងមិនប្រព្រឹត្តទៅតាមគោលការណ៍នៃសេចក្ដីពិតឡើយ។ ប្រសិនបើការធ្វើការងារជាក់ស្ដែងនឹងធ្វើឱ្យមនុស្សកាន់តែច្រើនស្ញប់ស្ញែងពួកគេ គោរពពួកគេ និងកោតសរសើរពួកគេ ឬអាចធ្វើឱ្យពាក្យសម្ដីរបស់ពួកគេមានសិទ្ធិអំណាច និងធ្វើឱ្យមនុស្សកាន់តែច្រើនចុះចូលនឹងពួកគេ នោះពួកគេនឹងជ្រើសរើសធ្វើវាដោយរបៀបនោះឯង។ បើមិនដូច្នោះទេ ពួកគេនឹងមិនជ្រើសរើសបដិសេធប្រយោជន៍របស់ខ្លួន ចេញពីការគិតគូរដើម្បីផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ ឬផលប្រយោជន៍របស់បងប្អូនប្រុសស្រីឡើយ។ នេះគឺជាធម្មជាតិ និងជាសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនអាត្មានិយម និងថោកទាបទេឬអី?» («ចំណុចទីប្រាំបួន៖ ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «ពួកទទឹងនឹងព្រះគ្រីស្ទគឺជាក្រុមបោកបញ្ឆោត មែនទេ? ចំពោះអ្វីមួយដែលពួកគេធ្វើ ពួកគេសមគំនិតគ្នា និងគណនាប្រាំបី ឬដប់ដង ឬច្រើនជាងនេះ។ ខួរក្បាលពួកគេពោរពេញទៅដោយការគិតធ្វើយ៉ាងម៉េចឲ្យខ្លួនមានមុខតំណែងកាន់តែស្ថិតស្ថេរក្នុងបណ្តាជន ធ្វើម៉េចមានកេរ្តិ៍ឈ្មោះល្អ និងមានកិត្យានុភាពខ្ពង់ខ្ពស់ ធ្វើម៉េចឲ្យអ្នកខាងលើពេញចិត្ត ធ្វើម៉េចឲ្យបងប្អូនប្រុសស្រីគាំទ្រ ស្រឡាញ់ និងគោរពពួកគេ ហើយពួកគេធ្វើអ្វីគ្រប់យ៉ាង ដើម្បីទទួលបានលទ្ធផលទាំងនេះ។ តើពួកគេកំពុងដើរលើផ្លូវអ្វីទៅ? សម្រាប់ពួកគេ ប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ ប្រយោជន៍នៃក្រុមជំនុំ និងកិច្ចការនៃដំណាក់ព្រះជាម្ចាស់ មិនមែនជាការពិចារណាចម្បងរបស់ពួកគេនោះទេ នេះជាកិច្ចការដែលពួកគេមិនសូវខ្វល់ខ្វាយឡើយ។ តើពួកគេគិតយ៉ាងណាដែរ? 'រឿងទាំងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ។ មនុស្សគ្រប់រូបធ្វើអ្វីមួយដើម្បីខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ មនុស្សត្រូវរស់នៅដើម្បីខ្លួនឯង និងដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន។ នោះគឺជាគោលដៅដ៏ខ្ពស់បំផុត។ ប្រសិនបើនរណាម្នាក់មិនដឹងថា គេគួរតែរស់នៅដើម្បីខ្លួនឯង និងការពារខ្លួនទេ នោះគេជាមនុស្សល្ងីល្ងើ។ ប្រសិនបើគេសុំឲ្យខ្ញុំអនុវត្តតាមគោលការណ៍នៃសេចក្ដីពិត ហើយចុះចូលចំពោះព្រះជាម្ចាស់ និងការរៀបចំនៃដំណាក់របស់ទ្រង់ នោះវាអាស្រ័យលើថាតើវានឹងមានអត្ថប្រយោជន៍ឬអត់សម្រាប់ខ្ញុំ ហើយថាតើនឹងមានគុណសម្បត្តិឬអត់ក្នុងការធ្វើបែបនេះ។ ប្រសិនបើការមិនចុះចូលចំពោះការរៀបចំនៃដំណាក់ព្រះជាម្ចាស់ នាំមកនូវឱកាសដែលគេអាចនឹងបណ្តេញខ្ញុំចេញ ហើយបាត់បង់ឱកាសដើម្បីទទួលបានព្រះពរ នោះខ្ញុំនឹងចុះចូល'។ ដូច្នេះ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន ពួកទទឹងនឹងព្រះគ្រីស្ទតែងតែជ្រើសរើសធ្វើការសម្របសម្រួលមួយចំនួន។ អ្នកអាចនិយាយបានថា ដើម្បីជាប្រយោជន៍ដល់ឋានៈ ពួកទទឹងនឹងព្រះគ្រីស្ទអាចស៊ូទ្រាំនឹងការរងទុក្ខគ្រប់យ៉ាង ហើយដើម្បីមានកេរ្តិ៍ឈ្មោះល្អ ពួកគេអាចលះបង់គ្រប់យ៉ាង។ ពាក្យចាស់ពោលថា 'មនុស្សអស្ចារ្យដឹងថាពេលណាទទួលបានប្រយោជន៍ និងពេលណាមិនទទួលបាន' នេះជាការពិតចំពោះពួកគេ។ តើនេះជាតក្កវិជ្ជារបស់សាតាំងមែនទេ? នេះជាទស្សនវិជ្ជារបស់សាតាំងសម្រាប់ការរស់នៅក្នុងពិភពលោកនេះ ហើយវាក៏ជាគោលការណ៍នៃការរស់រានមានជីវិតរបស់សាតាំងផងដែរ។ គោលការណ៍នេះគួរឲ្យស្អប់ខ្ពើមមែនទែន!» («ចំណុចទីប្រាំបួន៖ ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំអាចឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទ មានធម្មជាតិវៀចវេរ និងបោកបញ្ឆោត។ ពួកគេអាត្មានិយម និងអាក្រក់ខ្លាំងណាស់។ នៅក្នុងភារកិច្ច ពួកគេគិតតែពីកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនប៉ុណ្ណោះ និងតម្កល់ប្រយោជន៍ខ្លួនជាធំ។ បើការងារណាផ្ដល់ប្រយោជន៍ ដល់កេរ្តិ៍ឈ្មោះរបស់គេ និងធ្វើឱ្យអ្នកដឹកនាំសរសើរដល់គេ ព្រមទាំងបានការគាំទ្រពីបងប្អូនប្រុសស្រី នោះពួកគេនឹងដាក់ចិត្តដាក់កាយធ្វើភ្លាម។ តែចំពោះការងារណាដែលអ្នកដឹកនាំមើលមិនឃើញ បើទោះជាពួកគេត្រូវធ្វើក្ដី ឬកិច្ចការណាដែលមិនជួយដល់កេរ្តិ៍ឈ្មោះ ឬឋានៈរបស់គេទេ ពួកគេនឹងមិនចង់បង់ថ្លៃសម្រាប់ការងារទាំងនោះឡើយ។ មុនពេលពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីមួយ ពួកគេតែងគិតគូរពីរបៀបការពារដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួន គិតថា ធ្វើយ៉ាងម៉េចឱ្យបានប្រយោជន៍ច្រើនបំផុតដល់ខ្លួន។ ពួកគេមិនដែលគិតគូរពីការប្រកាន់ខ្ជាប់តាមកិច្ចការនៃពួកជំនុំទេ។ ដោយឆ្លុះបញ្ចាំងមើលពីរបៀបដែលខ្ញុំបានប្រព្រឹត្ត ខ្ញុំឃើញថា ខ្ញុំបានបើកសម្ដែងនូវនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅក្នុងភារកិច្ច ខ្ញុំមិនបានគិតគូរដល់អ្វីដែលនឹងផ្ដល់ប្រយោជន៍ដល់កិច្ចការពួកជំនុំទេ ហើយខ្ញុំក៏មិនគាំទ្រដល់កិច្ចការនៃពួកជំនុំដែរ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែគិតគូរពីការងារណាដែលធ្វើឱ្យអ្នកដឹកនាំចាប់អារម្មណ៍នឹងខ្ញុំ គិតពីរបៀបផ្គាប់ចិត្តគាត់ និងកុំឱ្យគាត់មើលឃើញពីចំណុចខ្វះខាតរបស់ខ្ញុំប៉ុណ្ណោះ ដើម្បីឱ្យខ្ញុំអាចរក្សាតំណែងខ្ញុំ។ ពេលខ្ញុំសង្កេតឃើញអ្នកដឹកនាំសួរនាំច្រើនអំពីកិច្ចការដំណឹងល្អ ខ្ញុំគិតថា នេះជាកិច្ចការសំខាន់ចំពោះគាត់ ដូច្នេះ ដើម្បីការពារតំណែង ខ្ញុំបានផ្តោតខ្លាំងជ្រុលលើកិច្ចការដំណឹងល្អ ដោយព្យាយាមតាមដានការងារ និងដោះស្រាយបញ្ហាផ្សេងៗ។ តែពេលឃើញអ្នកដឹកនាំមិនផ្តោតលើកិច្ចការស្រោចស្រពក្នុងពេលមួយរយៈ ខ្ញុំក៏ព្រងើយកន្ដើយចំពោះការងារខ្ញុំនៅផ្នែកនោះដែរ។ ខ្ញុំយល់ថា ទោះបីខ្ញុំចំណាយពេលលើវាក៏ដោយ ក៏ខ្ញុំនឹងមិនទទួលបានការសរសើរពីអ្នកដឹកនាំដែរ។ ខ្ញុំដឹងយ៉ាងច្បាស់ថា យើងខ្វះអ្នកស្រោចស្រព ហើយការមិនបានស្រោចស្រពអ្នកជឿថ្មីទាន់ពេល ក៏មានបញ្ហារួចជាស្រេចហើយដែរ ប៉ុន្តែ ខ្ញុំនៅតែមិនខ្វល់ ដោយទុកឱ្យកិច្ចការស្រោចស្រពរងផលប៉ះពាល់នៅនឹងមុខខ្ញុំទៀត។ មើលទៅ ខ្ញុំហាក់កំពុងបំពេញភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំប្រញាប់ធ្វើកិច្ចការណាដែលអ្នកដឹកនាំស្នើសុំឱ្យធ្វើ តែតាមពិត ខ្ញុំកំពុងធ្វើរឿងផ្ទាល់ខ្លួន ដោយប្រើរូបភាពមិនពិត ដើម្បីបោកបញ្ឆោតមនុស្ស និងបោកប្រាស់ព្រះប៉ុណ្ណោះ។ ខ្ញុំអាត្មានិយម ក្រឡេចក្រឡុច និងវៀចវេរ។ ខ្ញុំបានកាន់កិច្ចការដ៏សំខាន់បែបនេះ តែខ្ញុំចេះតែគិត និងគន់គូរពីប្រយោជន៍ផ្ទាល់ខ្លួនជានិច្ច។ ខ្ញុំចាត់ទុកភារកិច្ចខ្ញុំជាវេទិកាមួយសម្រាប់ការដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ។ ខ្ញុំបានដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺជាទីស្អប់ខ្ពើមចំពោះព្រះណាស់។ ពេលដែលខ្ញុំយល់បែបនេះ ខ្ញុំដឹងថា ខ្ញុំបានបង្កការរំខានដល់កិច្ចការពួកជំនុំ ហើយការបណ្ដេញខ្ញុំចេញ មិនមែនជារឿងហួសហេតុនោះទេ។ ខ្ញុំអាត្មានិយម រៀវវេរ និងគ្មានការទទួលខុសត្រូវសោះឡើយ ខ្ញុំមិនសមកាន់ការងារសំខាន់បែបនេះទេ។ ខ្ញុំយល់ថា ខ្លួនបានធ្វើខុស និងសោកស្ដាយ និងថាខ្ញុំជំពាក់ព្រះច្រើនណាស់! ខ្ញុំបានអធិស្ឋានក្នុងចិត្តទៅព្រះថា មិនថាអ្នកដឹកនាំសួរនាំអំពីអ្វីមួយឬអត់ទេ ឱ្យតែកិច្ចការនោះស្ថិតក្នុងដែនការងាររបស់ខ្ញុំ ខ្ញុំត្រូវតែដាក់ចិត្តដាក់កាយធ្វើកិច្ចការនោះ និងប៉ះប៉ូវចំពោះអំពើរំលងរបស់ខ្ញុំ។ គួរឱ្យភ្ញាក់ផ្អើល ពេលខ្ញុំត្រៀមខ្លួនប្រែចិត្តនៅចំពោះព្រះ អ្នកដឹកនាំបានសុំឱ្យខ្ញុំកាន់កិច្ចការស្រោចស្រពជាថ្មីម្ដងទៀត។ ពេលនោះ ខ្ញុំរំភើបចិត្តជាខ្លាំង។ ខ្ញុំគិតថា៖ ខ្ញុំត្រូវតែឱ្យតម្លៃលើភារកិច្ចនេះ ហើយមិនត្រូវគិតពីកេរ្តិ៍ឈ្មោះ និងឋានៈខ្ញុំម្ដងទៀតឡើយ។ ក្រោយមក ខ្ញុំបានដាក់ចិត្តដាក់កាយបំពេញការងារខ្ញុំ។ ខ្ញុំបានចាត់អាទិភាពការងារដែលខ្ញុំមិនបានយកចិត្តទុកដាក់ ស្របតាមភាពបន្ទាន់របស់វា រៀនសូត្រ និងតាមដានការងារទាំងនោះ ហើយរកឃើញដំណោះស្រាយជាក់ស្ដែងចំពោះបញ្ហា។ ពេលចាប់ផ្ដើមធ្វើការបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ប្រសើរច្រើនណាស់។

ពីរបីថ្ងៃក្រោយមក ដំណាក់របស់ព្រះបានបង្គាប់ថា ពួកជំនុំគួរតែធ្វើការបោសសម្អាត។ ខ្ញុំយល់ថា៖ ខ្ញុំទទួលខុសត្រូវលើកិច្ចការដំណឹងល្អ និងស្រោចស្រព ដែលជាកិច្ចការសំខាន់ចំពោះខ្ញុំ ហើយខ្ញុំគ្មានការទទួលខុសត្រូវជាចម្បងសម្រាប់កិច្ចការបោសសម្អាតឡើយ។ ខ្ញុំគិតថា ដៃគូខ្ញុំអាចកាន់កិច្ចការនេះបាន។ ដូច្នេះ ខ្ញុំមិនសូវខ្វល់ពីកិច្ចការនេះឡើយ។ ខ្ញុំគ្រាន់តែពិភាក្សាត្រួសៗពីរបៀបអនុវត្តការងារនេះជាមួយដៃគូខ្ញុំប៉ុណ្ណោះ រួចទុកឱ្យនាងកាន់ការងារនេះចុះ។ ខ្ញុំមិនដែលសួរនាំនាងអំពីវឌ្ឍនភាព ឬការលំបាកដែលនាងជួបក្នុងការងារនេះទេ។ នៅក្នុងការជួបជុំមួយ ខ្ញុំបានភ្ញាក់ផ្អើលជាខ្លាំង ដែលអ្នកដឹកនាំបានសួរអំពីដំណើរការនៃកិច្ចការបោសសម្អាតនេះ។ គាត់បានសួរពួកជំនុំមួយទៀត ដោយចង់ដឹងថា ពួកគេបានបោសសម្អាតនរណាខ្លះ របៀបដែលមនុស្សទាំងនោះបានប្រព្រឹត្ត ថាពួកគេជួបការលំបាក ឬរឿងអ្វីមួយដែលពួកគេមិនយល់នៅក្នុងការងារនោះដែរឬអត់។ ខ្ញុំភិយភ័យជាខ្លាំង ព្រោះខ្ញុំមិនបានពិនិត្យមើលកិច្ចការបោសសម្អាត ហើយក៏មិនដឹងអំពីកិច្ចការនេះនោះដែរ។ បើសួរខ្ញុំ ហើយខ្ញុំមិនដឹង នោះអ្នកដឹកនាំច្បាស់ជានិយាយថា ខ្ញុំមិនបានធ្វើការជាក់ស្ដែងឡើយ។ ចុះបើគាត់ប្ដូរភារកិច្ចខ្ញុំ ឬក៏បណ្ដេញខ្ញុំចេញទៅ? ពេលនោះ ខ្ញុំមានគំនិតតែមួយគត់៖ គឺត្រូវទៅស្វែងយល់អំពីវឌ្ឍនភាពនៃគម្រោងឱ្យបានឆាប់ ក្រោយពេលការជួបជុំចប់ភ្លាម ដើម្បីចង់ដឹងពីចំនួនមនុស្សដែលត្រូវបានបោសសម្អាតចេញ ចង់ដឹងមើលថាមាននរណាខ្លះដែលខ្ញុំមិនស្គាល់ ហើយត្រូវពិភាក្សា និងសម្រេចចិត្តភ្លាមៗថាគួរបណ្ដេញពួកគេចេញឬអត់ ដូច្នេះ ខ្ញុំអាចផ្ដល់ចម្លើយបឋមដល់អ្នកដឹកនាំបាន បើគាត់សួរខ្ញុំ។ បែបនេះ គាត់នឹងគិតថា ខ្ញុំអាចធ្វើកិច្ចការជាក់ស្ដែងបានខ្លះ។ ពេលការជួបជុំចប់ វារំលងអធ្រាត្រទៅហើយ ហើយខ្ញុំនៅតែចង់សួរដៃគូខ្ញុំអំពីគម្រោងនោះដដែល។ ពេលខ្ញុំហៀបនឹងទាក់ទងទៅនាង ខ្ញុំហាក់មានអារម្មណ៍មិនស្រួលសោះ។ តើខ្ញុំមិនមែនកំពុងសម្ដែងធ្វើជាធ្វើការម្ដងទៀតទេឬ? ការពិនិត្យមើលការងារតាមរបៀបនេះ គ្រាន់តែជាការធ្វើការឱ្យតែរួចពីដៃប៉ុណ្ណោះ។ បើយើងសម្រេចចិត្តខុស ហើយបោសសម្អាតបុគ្គលម្នាក់ដែលមិនគួរត្រូវបណ្ដេញចេញ តើនោះមិនមែនជាការគ្មានទទួលខុសត្រូវចំពោះជីវិតបងប្អូនប្រុសស្រីទេឬអី? បើខ្ញុំប្រញាប់ធ្វើរឿងនេះ ដោយខ្វះការស៊ើបអង្កេតប្រុងប្រយ័ត្ន និងខ្វះការសម្រេចចិត្តដោយថ្លឹងថ្លែង ហើយបណ្ដេញមនុស្សខុស នោះនឹងមិនត្រឹមតែជាការធ្វើការដោយគ្មានការទទួលខុសត្រូវប៉ុណ្ណោះទេ តែក៏បង្កផលខូចខាតដល់បងប្អូនប្រុសស្រីផងដែរ។ ពេលគិតដល់រឿងនេះ ធ្វើឱ្យខ្ញុំព្រួយបារម្ភជាខ្លាំង ហើយខ្ញុំបានអធិស្ឋានស្ងាត់ៗថា៖ «ឱព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់ចាប់ផ្ដើមសម្ដែងជាធ្វើការទៀតហើយ។ ពេលនេះ ខ្ញុំម្ចាស់ប្រញាប់ចង់តាមដានកិច្ចការបោសសម្អាត។ នេះមិនមែនគិតគូរដល់ព្រះទ័យទ្រង់ និងបំពេញភារកិច្ចខ្ញុំម្ចាស់ឱ្យបានល្អនោះទេ ប៉ុន្តែ ដើម្បីតែកេរ្តិ៍ឈ្មោះ និងតំណែងខ្ញុំម្ចាស់ប៉ុណ្ណោះ។ ខ្ញុំម្ចាស់កំពុងលេងល្បិច និងបោកប្រាស់ទ្រង់ម្ដងទៀតហើយ។ ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនបានបំពេញភារកិច្ចដោយចិត្តស្មោះទេ តែគ្រាន់តែធ្វើ ដើម្បីបានមុខមាត់ល្អប៉ុណ្ណោះ។ វាពិតជាធ្វើឱ្យទ្រង់ស្អប់ខ្ពើមខ្លាំងណាស់។ ព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់ចង់ឆ្លុះបញ្ចាំងពីខ្លួនឯង និងប្រែចិត្តចំពោះទ្រង់»។ ពេលនោះ ខ្ញុំបាននឹកចាំអំពីអត្ថបទព្រះបន្ទូលមួយដែលខ្ញុំទើបតែអាននាពេលថ្មីៗ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើអ្នកជាអ្នកដឹកនាំម្នាក់ មិនថាអ្នកត្រូវទទួលខុសត្រូវគម្រោងប៉ុន្មាននោះទេ ការចូលរួម និងសួរសំណួរជាប្រចាំគឺជាការទទួលខុសត្រូវរបស់អ្នក ទន្ទឹមនឹងនោះ អ្នកក៏ត្រូវតែឃ្លាំមើលកិច្ចការនានា និងដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗផងដែរ។ នេះគឺជាការងាររបស់អ្នក។ ដូច្នេះ មិនថាអ្នកជាអ្នកដឹកនាំថ្នាក់តំបន់ អ្នកដឹកនាំថ្នាក់ស្រុក អ្នកដឹកនាំក្រុមជំនុំ ឬជាប្រធានក្រុម ឬអ្នកគ្រប់គ្រងទេ ពេលអ្នកបានកំណត់វិសាលភាពនៃការទទួលខុសត្រូវរបស់អ្នករួច អ្នកត្រូវពិនិត្យជារឿយៗថា តើអ្នកកំពុងចូលរួមចំណែកក្នុងកិច្ចការនេះឬអត់ តើអ្នកបានបំពេញការទទួលខុសត្រូវដែលគួរតែត្រូវបានបំពេញដោយអ្នកដឹកនាំ ឬសមាជិកឬអត់ តើការងារអ្វីដែលអ្នកមិនទាន់បានធ្វើ តើការងារអ្វីដែលអ្នកធ្វើមិនបានល្អ តើការងារអ្វីដែលអ្នកមិនចង់ធ្វើ តើការងារណាដែលគ្មានប្រសិទ្ធភាព ហើយការងារណាដែលអ្នកមិនបានយល់ពីគោលការណ៍។ ទាំងនេះគឺជាចំណុចគ្រប់យ៉ាងដែលអ្នកគួរតែឆ្លុះបញ្ចាំងឱ្យបានញឹកញាប់។ ទន្ទឹមនឹងគ្នានេះដែរ អ្នកត្រូវតែរៀនប្រកបគ្នា និងសួរសំណួរអំពីអ្នកដទៃ ហើយត្រូវរៀនពីរបៀបកំណត់អត្តសញ្ញាណ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរៀបចំកិច្ចការ ផែនការ គោលការណ៍នានា និងផ្លូវសម្រាប់អនុវត្ត។ ចំពោះការរៀបចំកិច្ចការណាមួយ មិនថាទាក់ទងនឹងរដ្ឋបាល ធនធានមនុស្ស ជីវិតពួកជំនុំ ឬការងារជំនាញណាមួយផ្សេងទៀតឡើយ ប្រសិនបើវាប៉ះពាល់ដល់ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងសមាជិក ប្រសិនបើវាជាការទទួលខុសត្រូវដែលអ្នកត្រូវបំពេញ ហើយនៅក្នុងដែនទទួលខុសត្រូវរបស់អ្នក នោះអ្នកគួរតែយកចិត្តទុកដាក់ក្នុងកិច្ចការនោះ។ ជាធម្មតា អាទិភាពគួរតែត្រូវបានកំណត់ ផ្អែកលើស្ថានភាព ដើម្បីកុំឱ្យគម្រោងយឺតយ៉ាវ» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ ព្រះបន្ទូលទ្រង់ចែងយ៉ាងច្បាស់ថា ក្នុងនាមជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវចំពោះកិច្ចការពួកជំនុំ មិនថាយើងមើលខុសត្រូវលើគម្រោងចំនួនប៉ុន្មានទេ យើងត្រូវតែចេះចាត់អាទិភាព ចេះមើលខុសត្រូវ សួរនាំ និងតាមដានការងារទាំងនោះ ដើម្បីឱ្យគម្រោងនីមួយៗដំណើរការតាមការគួរ។ នេះជាអ្វីដែលអ្នកដឹកនាំ ឬអ្នកធ្វើការគួរតែធ្វើ និងជាវិធីតែមួយគត់ ដើម្បីសម្រេចបានការងារជាក់ស្ដែង។ ប៉ុន្តែ ខ្ញុំគិតថា ឱ្យតែខ្ញុំអាចសម្រេចកិច្ចការសំខាន់មួយ ដែលផ្ដល់លទ្ធផលជាក់ស្ដែង ឬកិច្ចការណាដែលអ្នកដឹកនាំសួរនាំជាញឹកញាប់ នោះជាការធ្វើកិច្ចការជាក់ស្ដែងហើយ។ ប៉ុន្តែ អ្វីដែលអ្នកដឹកនាំថ្នាក់លើមិនបានសួរនាំច្រើន ឬកិច្ចការណាមិនបានផលពិតជាក់ស្ដែងមកវិញ ខ្ញុំកម្រធ្វើការ ឬតាមដានខ្លាំងណាស់។ តែតាមពិត ខ្ញុំគួរតែដាក់កម្លាំងខ្ញុំទៅលើគ្រប់កិច្ចការដែលស្ថិតក្នុងដែនភារកិច្ចរបស់ខ្ញុំ។ គម្រោងខ្លះត្រូវបានចាប់ផ្ដើមរួចហើយ ហើយមិនបានពិភាក្សាគ្នាក្នុងពេលមួយរយៈ តែនោះមិនមានន័យថា គម្រោងទាំងនោះត្រូវផ្អាក មិនត្រូវការការតាមដាននោះទេ។ ខ្ញុំគួរតែពិនិត្យមើលការងារទាំងនោះស្របតាមអាទិភាពរបស់វា។ បើខ្ញុំមិនដែលសួរនាំពីការងារទាំងនោះ ហើយវាកើតមានជាការរាំងស្ទះដល់វឌ្ឍនភាព នោះជាការមិនទទួលខុសត្រូវ និងការខ្វះភក្ដីភាពចំពោះព្រះហើយ។ ខ្ញុំបានគិតពីអាកប្បកិរិយាដែលខ្ញុំមានចំពោះការងារ ខ្ញុំដឹងថា កិច្ចការបោសសម្អាត គឺជាកិច្ចការដ៏សំខាន់ តែខ្ញុំយល់ថា វាមិនមែនជាកិច្ចការដែលខ្ញុំទទួលខុសត្រូវជាចម្បងឡើយ ហើយបើខ្ញុំធ្វើការងារនេះបានល្អ ក៏គ្មាននរណាម្នាក់មើលឃើញពីការប្រឹងប្រែងរបស់ខ្ញុំដែរ ដូច្នេះ ខ្ញុំំមិនបានដាក់ចិត្តធ្វើការងារនេះ ឬមិនសូវយកចិត្តទុកដាក់ឡើយ។ ខ្ញុំមិនដឹងអំពីវឌ្ឍនភាពរបស់វាសោះឡើយ។ ពេលខ្ញុំឮអ្នកដឹកនាំសួរអំពីកិច្ចការនេះ ខ្ញុំក៏ប្រញាប់ទៅពិនិត្យមើលការងារ។ ខ្ញុំចង់តាមដានខ្លះ ដើម្បីឱ្យខ្ញុំអាចផ្ដល់ចម្លើយដល់អ្នកដឹកនាំ ពេលដែលគាត់សួរនាំអំពីការងារខ្ញុំ ពេលនោះ គាត់មិនទាន់ដឹងថា ខ្ញុំមិនបានធ្វើកិច្ចការជាក់ស្ដែង និងបណ្ដេញខ្ញុំចេញនៅឡើយទេ។ ខ្ញុំកំពុងលេងល្បិច និងបោកបញ្ឆោត ដោយចង់ការពារកេរ្តិ៍ឈ្មោះ និងឋានៈខ្ញុំ ហើយមិនទទួលខុសត្រូវលើកិច្ចការពួកជំនុំឡើយ។ នេះជាការធ្វើអាក្រក់ហើយ!

ក្រោយមក ខ្ញូំបានគិតអំពីអាកប្បកិរិយា និងការប្រព្រឹត្តរបស់ខ្ញុំនៅក្នុងភារកិច្ច។ ខ្ញុំក៏បាននឹកចាំអំពីអត្ថបទព្រះបន្ទូលទាំងនេះ៖ «នៅពេលដែលមនុស្សម្នាក់ទទួលយកអ្វីដែលព្រះជាម្ចាស់ផ្ញើទុកនឹងពួកគេ ព្រះជាម្ចាស់មានខ្នាតដើម្បីវិនិច្ឆ័យថាតើទង្វើរបស់គេល្អឬអាក្រក់ និងថាតើបុគ្គលនោះស្តាប់បង្គាប់ឬអត់ និងថាតើបុគ្គលនោះបានបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬអត់ និងថាតើពួកគេបំពេញតាមខ្នាតនោះដែរឬអត់។ អ្វីដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ គឺដួងចិត្តរបស់មនុស្ស មិនមែនទង្វើពីសម្បកក្រៅរបស់ពួកគេទេ។ មិនមែនឱ្យតែនរណាម្នាក់ធ្វើអ្វីមួយ នោះព្រះជាម្ចាស់នឹងប្រទានពរ ដោយមិនគិតថាតើពួកគេធ្វើបែបណានោះទេ។ នេះគឺជាការយល់ច្រឡំមួយរបស់មនុស្សចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនមែនគ្រាន់តែទតមើលពីលទ្ធផលចុងក្រោយប៉ុណ្ណោះទេ ប៉ុន្ដែព្រះអង្គក៏ផ្តោតព្រះទ័យទុកដាក់បន្ថែមលើថាតើចិត្តនិងឥរិយាបថរបស់មនុស្សនោះបែបណា ក្នុងអំឡុងពេលដែលអ្វីៗមានការវិវឌ្ឍ ហើយព្រះអង្គក៏ទតមើលផងដែរថាតើនៅក្នុងចិត្តរបស់ពួកគេមានការស្តាប់បង្គាប់ ការគិតគូរ និងបំណងប្រាថ្នាចង់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬអត់» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «ទោះបីជាមនុស្សគ្រប់រូបមានឆន្ទះដេញតាមសេចក្តីពិតក៏ដោយ ក៏ការចូលទៅក្នុងតថភាពរបស់សេចក្តីពិត មិនមែនជារឿងសាមញ្ញនោះទេ។ ចំណុចសំខាន់ គឺផ្តោតលើការស្វែងរកនូវសេចក្ដីពិត និងយកសេចក្ដីពិតមកអនុវត្ត។ អ្នកត្រូវតែឆ្លុះបញ្ចាំងពីរឿងទាំងនេះរាល់ថ្ងៃ។ មិនថាអ្នកជួបបញ្ហា ឬការលំបាកអ្វី មិនត្រូវបោះបង់ការអនុវត្តសេចក្តីពិតឡើយ។ អ្នកត្រូវតែរៀនពីរបៀបស្វែងរកសេចក្តីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯង ហើយចុងក្រោយ អនុវត្តសេចក្តីពិត។ នេះគឺជាកិច្ចការដ៏សំខាន់បំផុត។ អ្វីក៏ដោយដែលអ្នកធ្វើ មិនត្រូវព្យាយាម និងការពារប្រយោជន៍ផ្ទាល់ខ្លួនទេ ហើយបើអ្នកដាក់ប្រយោជន៍ផ្ទាល់ខ្លួនជាទីមួយ នោះអ្នកនឹងមិនអាចអនុវត្តសេចក្តីពិតបានឡើយ។ សូមមើលមនុស្សទាំងនោះដែលគិតតែប្រយោជន៍ខ្លួនឯង តើក្នុងចំណោមពួកគេ មាននរណាអាចអនុវត្តសេចក្តីពិតបាន? ក្នុងចំណោមពួកគេ គ្មានទេ។ អស់អ្នកដែលអនុវត្តសេចក្តីពិត សុទ្ធតែជាមនុស្សស្មោះត្រង់ ជាអ្នកស្រឡាញ់សេចក្តីពិត និងជាមនុស្សដែលមានចិត្តសប្បុរសទាំងអស់។ ពួកគេសុទ្ធតែជាមនុស្សដែលមានសតិសម្បជញ្ញៈ និងស្មារតី ដែលអាចលះបង់ប្រយោជន៍ផ្ទាល់ខ្លួន អំនួត និងភាពក្រអឺត ជាអ្នកដែលអាចលះបង់ខាងសាច់ឈាមបាន។ មនុស្សទាំងអស់នេះអាចអនុវត្តសេចក្តីពិតបាន។ ... មនុស្សដែលស្រឡាញ់សេចក្តីពិត គឺដើរលើផ្លូវខុសពីមនុស្សដែលមិនស្រឡាញ់សេចក្តីពិត៖ មនុស្សដែលមិនស្រឡាញ់សេចក្តីពិត តែងតែផ្តោតលើការរស់នៅតាមទស្សនវិជ្ជារបស់សាតាំង ពួកគេស្កប់ចិត្តត្រឹមជាមួយការសម្ដែងខាងក្រៅនៃឥរិយាបថល្អ និងភាពជឿស៊ប់ តែខាងក្នុងចិត្តគេវិញ នៅតែមានសេចក្តីប៉ងប្រាថ្នា និងការចង់បានតាមអំពើចិត្ត ហើយពួកគេនៅតែដេញតាមឋានៈ និងកិត្យានុភាព នៅតែប្រាថ្នាចង់ទទួលបានព្រះពរ និងចូលក្នុងនគរព្រះដដែល។ តែដោយសារតែពួកគេមិនដេញតាមសេចក្តីពិត និងគ្មានសមត្ថភាពកម្ចាត់ចោលនិស្ស័យពុករលួយរបស់ខ្លួន ពួកគេតែងតែរស់នៅក្រោមអំណាចរបស់សាតាំងជានិច្ច។ មនុស្សគ្រប់រូបដែលស្រឡាញ់សេចក្តីពិត គឺស្វែងរកសេចក្តីពិត ឆ្លុះបញ្ចាំងពីខ្លួនឯង ព្យាយាមស្គាល់ខ្លួនឯង និងផ្តោតលើការអនុវត្តសេចក្តីពិតនៅក្នុងអ្វីៗគ្រប់យ៉ាង ហើយនៅក្នុងចិត្តរបស់ពួកគេ តែងតែមានការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ និងការកោតខ្លាចព្រះជាម្ចាស់ជានិច្ច។ ប្រសិនបើកើតមានសញ្ញាណ ឬការយល់ខុសណាមួយចំពោះទ្រង់ ពួកគេអធិស្ឋានទៅកាន់ព្រះជាម្ចាស់ភ្លាមៗ ហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយសញ្ញាណ និងការយល់ខុសនោះ។ ពួកគេផ្ដោតលើការបំពេញភារកិច្ចរបស់ពួកគេឲ្យបានល្អ ដែលទង្វើនេះ នឹងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ។ ហើយពួកគេស្វះស្វែងឆ្ពោះទៅរកសេចក្ដីពិត និងដេញតាមចំណេះដឹងអំពីព្រះជាម្ចាស់ ដោយមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីអំពើអាក្រក់ទាំងអស់។ នេះជាមនុស្សដែលតែងតែរស់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់» («ឥរិយាបថល្អ មិនមានន័យថា និស្ស័យរបស់មនុស្សម្នាក់បានផ្លាស់ប្ដូរទេ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ នៅក្នុងភារកិច្ច ខ្ញុំគ្រាន់តែធ្វើការ ដើម្បីបានមុខមាត់ប៉ុណ្ណោះ តែងតែគិតចង់បានការគោរពពីអ្នកដឹកនាំ និងរក្សាតំណែងខ្ញុំជានិច្ច។ ខ្ញុំយល់ថា ខ្ញុំជាមនុស្សឆ្លាត តែតាមពិត ខ្ញុំជាមនុស្សល្ងង់វិញទេ។ ព្រះបន្ទូលនៃព្រះចែងយ៉ាងច្បាស់ថា នៅក្នុងភារកិច្ច ព្រះខ្វល់ខ្វាយពីដួងចិត្តមនុស្ស។ ទ្រង់ទតមើលថាតើអាកប្បកិរិយារបស់គេចំពោះភារកិច្ច មានការគិតគូរដល់ព្រះទ័យទ្រង់ឬអត់ មិនមែនថាពួកគេហាក់ធ្វើកិច្ចការបានច្រើនប៉ុនណា ឬមានមនុស្សប៉ុន្មាននាក់សរសើរពួកគេនោះឡើយ។ ផងដែរ ពួកជំនុំមានគោលការណ៍ក្នុងការបណ្ដេញមនុស្ស។ តាមធម្មតា គ្មាននរណាម្នាក់ត្រូវបានបណ្ដេញចេញ ព្រោះតែគេធ្វើការមិនបានល្អក្នុងរយៈពេលខ្លីនោះទេ។ បើពួកគេមានដួងចិត្តដែលត្រឹមត្រូវ និងអាចប្រកាន់ខ្ជាប់តាមកិច្ចការពួកជំនុំ បើពួកគេប្រព្រឹត្តកំហុសខ្លះ ព្រោះតែខ្វះនូវបទពិសោធន៍ នោះដំណាក់របស់ព្រះនឹងជួយជ្រោមជ្រែងដល់ពួកគេ។ បើពួកគេពិតជាមិនអាចចាត់ចែងការងារបាន ព្រោះតែពួកគេខ្វះគុណសម្បត្តិ នោះពួកជំនុំនឹងរៀបចំភារកិច្ចមួយទៀតជូនពួកគេ។ ជារួមមក ចំណុចសំខាន់គឺថា អ្នកត្រូវមានដួងចិត្តដែលត្រឹមត្រូវ។ បើអ្នកមានចេតនាខុសឆ្គងនៅក្នុងភារកិច្ច ឬក៏អ្នកមិនបានគិតគូរដល់ព្រះទ័យព្រះ បើអ្នកគ្រាន់តែដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈ ឬក៏អ្នកកំពុងលេងល្បិច និងបោកបញ្ឆោត ដើម្បីឱ្យអ្នកដឹកនាំផ្ដល់តម្លៃដល់អ្នក មើលទៅ អ្នកអាចកំពុងសម្រេចការងារ ហើយអ្នកអាចរងទុក្ខ និងបង់ថ្លៃបានមែន តែអ្នកមានចេតនាខុសឆ្គង ហើយអ្នកកំពុងធ្វើគ្រប់យ៉ាង ដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ នេះមិនមែនជាការបំពេញភារកិច្ចរបស់អ្នកឡើយ ហើយព្រះក៏នឹងមិនសព្វព្រះទ័យនោះដែរ។ ខ្ញុំដឹងថា កិច្ចការបោសសម្អាត គឺជាគម្រោងមួយសំខាន់សម្រាប់ដំណាក់ព្រះ។ ការយល់ដឹង និងការមើលខុសត្រូវលើវឌ្ឍនភាពការងាររបស់សហការី គឺជាផ្នែកមួយនៃការងារខ្ញុំ។ ខ្ញុំគួរតែមានអាកប្បកិរិយាត្រឹមត្រូវ និងបំពេញភារកិច្ចស្របតាមគោលការណ៍។ ក្រោយមក ខ្ញុំបានទៅពិភាក្សាជាមួយសហការីខ្ញុំអំពីវឌ្ឍនភាពក្នុងការងារបោសសម្អាត និងបានសួរនាំថា ពួកគេជួបការលំបាកអ្វីខ្លះ។ ពេលនោះ ខ្ញុំបានចូលរួមជួយពួកគេ ដើម្បីពិនិត្យមើលបុគ្គលិក ហើយយើងបានបណ្ដេញមនុស្សដែលបំពេញតាមលក្ខខណ្ឌសម្រាប់ការបោសសម្អាត។ បន្ទាប់ពីធ្វើរួច ខ្ញុំបានធូរស្រាលចិត្តជាខ្លាំង។

ខ្ញុំទទួលបានជាច្រើន ចេញពីបទពិសោធន៍ទាំងអស់នេះ។ ខ្ញុំធ្លាប់គិតថា ការធ្វើកិច្ចការដែលអ្នកដឹកនាំបានឱ្យអាទិភាព និងផ្តោតលើ គឺជាការធ្វើកិច្ចការជាក់ស្ដែង។ ប៉ុន្តែ តាមរយៈបទពិសោធន៍ទាំងនេះ ខ្ញុំបានឃើញថា បើខ្ញុំមិនមានចេតនាត្រឹមត្រូវ តែខ្ញុំបំពេញភារកិច្ច ដើម្បីតែកេរ្តិ៍ឈ្មោះ ឋានៈ និងការកោតសរសើរពីអ្នកដទៃ ឬដើម្បីផ្គាប់ចិត្តអ្នកដឹកនាំ នោះជាការសម្ដែងធ្វើជាធ្វើការទេ មិនមែនជាការបំពេញភារកិច្ចឡើយ។ ពេលនោះ មិនថាខ្ញុំធ្វើការបានច្រើនប៉ុនណាទេ ព្រះនឹងមិនសព្វព្រះទ័យឡើយ។ នៅក្នុងការបំពេញភារកិច្ច ព្រះខ្វល់ខ្វាយអំពីដួងចិត្តរបស់យើង ហើយទ្រង់ទតមើលអាកប្បកិរិយាដែលយើងមានចំពោះភារកិច្ច ថាតើយើងប្រកាន់ខ្ជាប់តាមកិច្ចការពួកជំនុំ ថាយើងអាចអនុវត្តសេចក្តីពិត និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់បានឬអត់។ នេះជារឿងដ៏សំខាន់បំផុត។ ខ្ញុំអាចយល់អំពីរឿងនេះបាន ព្រោះតែការណែនាំរបស់ព្រះទាំងស្រុង។ សូមអរព្រះគុណព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ខ្ញុំត្រូវបានរំដោះដោយសារការបោះបង់ចោលភាពអាត្មានិយម

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងនិស្ស័យរបស់មនុស្សសាមញ្ញ មិនមានសេចក្ដីវៀចវេរ ឬការបញ្ឆោតនោះទេ មនុស្សមានទំនាក់ទំនងធម្មតាជាមួយគ្នា...

លែងធ្វើជាមនុស្សអួតតទៅទៀត

ខ្ញុំចាំបានថា កាលពីឆ្នាំ ២០១៨ នៅក្នុងក្រុមជំនុំ ខ្ញុំមានភារកិច្ចផ្សាយដំណឹងល្អ ហើយក្រោយមកខ្ញុំត្រូវបានចាត់ឱ្យទទួលខុសត្រូវលើការងារនោះ។...

ការរស់នៅតាមលក្ខណៈជាមនុស្សបន្តិចបន្ដួចប្រាកដជាល្អណាស់

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី...