តើ «អ្នកណាដែលជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច» មានន័យដូចម្តេចពិតប្រាកដ?

07-04-2026

នៅគ្រាចុងក្រោយ ព្រះអម្ចាស់យេស៊ូវបានយាងមកវិញក្នុងសាច់ឈាម ហើយបានសម្តែងជាងដប់លានព្រះបន្ទូល ដើម្បីធ្វើ «កិច្ចការជំនុំ​ជម្រះដែលចាប់ផ្តើមពីដំណាក់របស់ព្រះទៅ»។ មនុស្សមកពីគ្រប់ជាតិសាសន៍ និងគ្រប់ប្រទេសដែលប្រាថ្នាចង់បានការបង្ហាញព្រះវត្តមានរបស់ព្រះ បានអាននូវព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានទទួលស្គាល់ព្រះបន្ទូលទាំងនោះថាជាព្រះសូរសៀងរបស់ព្រះ ដោយបានត្រឡប់ទៅបល្ល័ង្ករបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាវិញ។ ពួកគេបានឆ្លងកាត់បទពិសោធន៍នឹងការជំនុំជំរះនៅចំពោះមុខបល្ល័ង្ករបស់ព្រះគ្រីស្ទ ហើយនិស្ស័យពុករលួយរបស់ពួកគេត្រូវបានសម្អាតក្នុងកម្រិតខ្លះៗ។ យ៉ាងណាក៏ដោយ មនុស្សមួយចំនួននៅក្នុងរង្វង់សាសនា ទោះបីជាពួកគេបានឃើញព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលពីសេចក្ដីពិតជាច្រើន ក៏ពួកគេស្ទាក់ស្ទើរក្នុងការទទួលយកសេចក្ដីពិតទាំងនោះដែរ។ ពួកគេជឿថា៖ «ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'អ្នកណាដែលជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច' (យ៉ូហាន ៣:៣៦)។ ព្រះអម្ចាស់យេស៊ូវជាបុត្រមនុស្ស ជាព្រះគ្រីស្ទ ហើយព្រះអម្ចាស់យេស៊ូវគឺជាផ្លូវនៃជីវិតអស់កល្បជានិច្ច។ យើងជឿថា ដរាបណាយើងជឿលើព្រះអម្ចាស់យេស៊ូវ យើងនឹងអាចទទួលបានជីវិតអស់កល្បជានិច្ច។ ហេតុអ្វីបានជាយើងគួរជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា? តើការជឿលើព្រះអម្ចាស់យេស៊ូវមានន័យថា យើងមិនអាចចូលទៅក្នុងនគរស្ថានសួគ៌បានទេឬអី? នោះមិនអាចទៅរួចទេ។ ព្រះអម្ចាស់នឹងមិនបោះបង់ចោលយើងឡើយ»។ តើគោលគំនិតនេះត្រឹមត្រូវទេ?

ជាការពិតដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «អ្នកណាដែលជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច» ប៉ុន្តែទ្រង់ក៏មានបន្ទូលដែរថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ តើព្រះអម្ចាស់យេស៊ូវមានន័យយ៉ាងណាចំពោះរឿងនេះ? វាមានន័យថា ការជឿត្រឹមតែព្រះយេស៊ូវនៃយុគសម័យនៃព្រះគុណគឺមិនគ្រប់គ្រាន់ទេ។ រឿងដ៏សំខាន់បំផុតគឺត្រូវជឿលើការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ ជឿលើការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់យេស៊ូវ និងជឿថាព្រះវិញ្ញាណនៃសេចក្ដីពិតបានយាងមក ដើម្បីនាំមនុស្សចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ នោះហើយជារឿងដ៏សំខាន់បំផុត។ ហេតដូច្នេះ យើងអាចប្រាកដថា ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដែលថា «អ្នកណាដែលជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច» អាចយល់បានតាមរបៀបនេះ៖ «ការជឿលើព្រះរាជបុត្រា» មានន័យថាមិនត្រឹមតែជឿលើព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវជឿលើបុត្រមនុស្សដែលយាងត្រឡប់មកវិញនៅគ្រាចុងក្រោយផងដែរ។ គឺត្រូវជឿលើសេចក្ដីពិតទាំងអស់ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនៅគ្រាចុងក្រោយ។ មានតែតាមរបៀបនេះប៉ុណ្ណោះ ទើបយើងអាចទទួលបានជីវិតអស់កល្បជានិច្ច។ ប្រសិនបើយើងជឿត្រឹមតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវនៃយុគសម័យនៃព្រះគុណ នោះយើងនឹងមិនអាចទទួលបានជីវិតអស់កល្បជានិច្ចឡើយ។ ពីព្រោះនៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានធ្វើតែកិច្ចការនៃការប្រោសលោះប៉ុណ្ណោះ ទ្រង់មិនបានធ្វើកិច្ចការនៃការជំនុំជម្រះទេ។ ហេតុដូច្នេះ អ្វីដែលមនុស្សទទួលបានដោយការជឿលើព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ គឺមានកម្រិតខ្លាំងណាស់។ យើងទាំងអស់គ្នាដឹងហើយថា ក្នុងរយៈពេលជាងពីរពាន់ឆ្នាំនៃយុគសម័យនៃព្រះគុណកន្លងមកនេះ ទោះបីជាអំពើបាបរបស់អ្នកជឿលើព្រះអម្ចាស់ទាំងអស់ត្រូវបានអត់ទោសឲ្យក៏ដោយ ក៏ពួកគេនៅតែរស់នៅក្នុងវដ្ដគ្មានទីបញ្ចប់នៃការប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ និងការសារភាពបាបនៅពេលយប់ដដែល។ មិនថាពួកគេព្យាយាមបង្រ្កាបរូបកាយរបស់ពួកគេខ្លាំងកម្រិតណាទេ ក៏ពួកគេមិនអាចរំដោះខ្លួនឲ្យរួចពីចំណងនៃអំពើបាបបានឡើយ។ តើនេះមិនមែនជាការពិតទេឬ? គ្មាននរណាម្នាក់អាចយល់បានថាហេតុអ្វីបានជាបែបនេះឡើយ ប៉ុន្តែព្រះដ៏មានគ្រប់ព្រះចេស្ដាបានធ្វើឲ្យរឿងនេះច្បាស់ទាំងស្រុង។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់សាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែអស្ចារ្យ ដើម្បីដកនិស្ស័យដែលធ្វើឱ្យពុករលួយដោយសាតាំងរបស់មនុស្សចេញឱ្យអស់ទាំងស្រុង។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់នឹងរីករាយនឹងសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នកគ្រាន់តែដឹងថា ព្រះយេស៊ូវនឹងយាងចុះមកនៅគ្រាចុងក្រោយ ប៉ុន្តែតើទ្រង់នឹងយាងចុះមកយ៉ាងដូចម្ដេចឱ្យប្រាកដទៅ? មនុស្សមានបាបដូចជាអ្នករាល់គ្នា ដែលទើបតែត្រូវបានប្រោសលោះ ហើយមិនទាន់បានឆ្លងកាត់ការផ្លាស់ប្ដូរ ឬការប្រោសឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ តើអ្នកអាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? សម្រាប់អ្នក អ្នកដែលនៅតែជាមនុស្សចាស់ វាគឺជាការពិតដែលអ្នកត្រូវបានសង្រ្គោះដោយព្រះយេស៊ូវ ហើយអ្នកមិនមែនជារបស់អំពើបាបទៀតឡើយ ដោយសារសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ប៉ុន្តែការណ៍នេះមិនបញ្ជាក់ថា អ្នកគ្មានបាប ឬគ្មានសេចក្ដីសៅហ្មងនោះឡើយ។ តើអ្នកអាចត្រូវបានញែកជាបរិសុទ្ធយ៉ាងដូចម្ដេច បើអ្នកមិនទាន់បានឆ្លងកាត់ការផ្លាស់ប្ដូរផងនោះ? នៅខាងក្នុង អ្នកពោរពេញដោយសេចក្ដីសៅហ្មង ហើយអ្នកអាត្មានិយម និងថោកទាប ប៉ុន្តែអ្នកនៅតែចង់ចុះមកជាមួយព្រះយេស៊ូវទៀត។ តើអាចមានរឿងសំណាងយ៉ាងនេះឬ? អ្នកបានខកខានមួយជំហាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់៖ អ្នកគ្រាន់តែត្រូវបានប្រោសលោះប៉ុណ្ណោះ ប៉ុន្តែអ្នកមិនទាន់បានឆ្លងកាត់ការផ្លាស់ប្ដូរឡើយ។ ដើម្បីឱ្យអ្នកស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការដោយផ្ទាល់ព្រះអង្គ ដើម្បីផ្លាស់ប្ដូរ និងបន្សុទ្ធអ្នក បើមិនដូច្នេះទេ អ្នកគ្រាន់តែត្រូវបានប្រោសលោះប៉ុណ្ណោះ ហើយមិនអាចត្រូវបានញែកជាបរិសុទ្ធឡើយ។ បែបនោះ អ្នកគ្មានលក្ខណៈសម្បត្តិដើម្បីសោយសុខព្រះពរដ៏អស្ចារ្យរួមជាមួយនឹងព្រះជាម្ចាស់ឡើយ ដ្បិតអ្នកបានធ្លាក់នៅពីក្រោយមួយជំហាននៅក្នុងកិច្ចការគ្រប់គ្រងមនុស្សរបស់ព្រះជាម្ចាស់ ដែលជាជំហានដ៏សំខាន់នៃការផ្លាស់ប្ដូរ និងការប្រោសឱ្យគ្រប់លក្ខណ៍ដល់មនុស្ស។ ហេតុដូច្នេះ អ្នក ជាមនុស្សមានបាបដែលទើបតែត្រូវបានប្រោសលោះនេះ គ្មានសមត្ថភាពក្នុងការទទួលមរតករបស់ព្រះជាម្ចាស់ដោយផ្ទាល់ឡើយ» («អំពីនាម និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺច្បាស់ណាស់។ មនុស្សដែលទទួលយកតែកិច្ចការនៃការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ គ្រាន់តែត្រូវបានអត់ទោសអំពើបាបប៉ុណ្ណោះ ពួកគេមិនត្រូវបានសម្អាតអំពើបាប និងញែកជាបរិសុទ្ធឡើយ។ ពួកគេមិនអាចទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ឡើយ ហើយច្បាស់ជាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចដែរ។ ដើម្បីទទួលបានជីវិតអស់កល្បជានិច្ចនៅក្នុងសេចក្ដីជំនឿរបស់យើង យើងត្រូវតែទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។ មានតែតាមរយៈការត្រូវបានសម្អាតអំពើបាប ការយល់សេចក្ដីពិតកាន់តែច្រើន និងការទទួលបានសេចក្ដីពិតកាន់តែខ្ពស់ប៉ុណ្ណោះ ទើបយើងអាចរស់នៅក្នុងពន្លឺ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលមរតកនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ ដូច្នេះ មនុស្សមិនអាចទទួលបានជីវិតអស់កល្បជានិច្ច ដោយគ្រាន់តែជឿលើព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះទេ។ ពួកគេត្រូវតែស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ទទួលយកសេចក្ដីពិតទាំងអស់ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ ដោះស្រាយធម្មជាតិដ៏មានបាបរបស់ពួកគេ និងត្រូវបានសម្អាតអំពើបាបរបស់ពួកគេ ដើម្បីសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។ ទើបពួកគេអាចទទួលបានជីវិតអស់កល្បជានិច្ច។ អ្នកណាក៏ដោយដែលឃើញថាព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្ដីពិតជាច្រើន ប៉ុន្តែបដិសេធមិនទទួលយក ច្បាស់ជាមនុស្សដែលមិនពេញចិត្តនឹងសេចក្ដីពិត និងស្អប់សេចក្ដីពិតហើយ។ មនុស្សទាំងនេះនឹងត្រូវបានព្រះជាម្ចាស់បោះបង់ចោល និងជម្រុះចោល ហើយនឹងធ្លាក់ទៅក្នុងមហន្តរាយ។ នេះហើយជាមូលហេតុដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលយកសេចក្ដីពិត តែបែរជាទន្ទឹងចាំការយាងមកដល់របស់ព្រះយេស៊ូវនៅលើពពកសទាំងងងឹតងងល់ ពួកគេពិតជាអ្នកដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេពិតជាពូជអំបូរដែលនឹងត្រូវវិនាស។ អ្នករាល់គ្នាគ្រាន់តែចង់បានព្រះគុណរបស់ព្រះយេស៊ូវ និងគ្រាន់តែចង់សោយសុខនៅក្នុងពិភពដ៏មានសុភមង្គលនៃស្ថានសួគ៌ប៉ុណ្ណោះ ប៉ុន្តែអ្នកមិនដែលបានស្ដាប់បង្គាប់តាមព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលឡើយ ហើយក៏មិនដែលបានទទួលយកសេចក្ដីពិតដែលព្រះយេស៊ូវសម្ដែងចេញ ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញដែរ។ តើអ្នករាល់គ្នានឹងយកអ្វីមកប្ដូរនឹងការពិតនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពកស? តើជាចិត្តស្មោះត្រង់ដែលអ្នករាល់គ្នារមែងប្រព្រឹត្តអំពើបាបដដែលៗ រួចហើយលន់តួបាបដោយផ្ទាល់មាត់ម្ដងហើយម្ដងទៀតនោះមែនទេ? តើអ្នករាល់គ្នានឹងយកអ្វីជាតង្វាយថ្វាយព្រះយេស៊ូវដែលយាងត្រឡប់មកវិញនៅលើពពកស? តើជាដើមទុននៃការធ្វើកិច្ចការជាច្រើនឆ្នាំ ដែលអ្នករាល់គ្នាប្រើដើម្បីលើកតម្កើងខ្លួនឯងនោះមែនទេ? តើអ្នករាល់គ្នានឹងយកអ្វីមកធ្វើឱ្យព្រះយេស៊ូវដែលយាងត្រឡប់មកវិញនោះ មានព្រះហឫទ័យទុកចិត្តចំពោះអ្នក? តើជាធម្មជាតិក្រអឺតក្រទមរបស់អ្នករាល់គ្នា ដែលមិនចុះចូលនឹងសេចក្ដីពិតណាមួយនោះមែនទេ?» («ទម្រាំដល់ពេលដែលអ្នកសម្គាល់ឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃសម័យចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះទ័យពីព្រះយេស៊ូវឡើយ ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកដែលជាប់ចំណងយុគសម័យចាស់។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទបញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ នេះគឺដោយសារតែអ្វីដែលពួកគេមាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ... សម្លឹងមើលវិញថា នរណាកំពុងធ្វើការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ហេតុអ្វីព្រះជាម្ចាស់ត្រូវការកិច្ចការទាំងបីដំណាក់កាល ដើម្បីសង្រ្គោះមនុស្សជាតិ?

គ្រប់គ្នាដឹងហើយថា ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានលេចមកធ្វើកិច្ចការប្រោសលោះមនុស្សជាតិនៅស្រុកយូដា និងប្រកាសថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត...

តើកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះ បន្សុទ្ធនិងសង្គ្រោះមនុស្សជាតិដូចម្ដេច?

មនុស្សបានដឹងថាគ្រោះមហន្តរាយដ៏ធំនឹងធ្លាក់មកលើយើង ហើយអ្នកដែលរំពឹងថាព្រះអម្ចាស់យាងមកលើពពក បានរង់ចាំដោយអន្ទះសារ។...