បទពិសោធដែលមិនអាចបំភ្លេចបាន អំពីការផ្សាយដំណឹងល្អ
ដោយគីរ៉ា ប្រទេសអ៊ីតាលី បទពិសោធដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ខ្ញុំ កើតឡើងនៅខែមេសា ឆ្នាំ ២០២១។ ខ្ញុំបានជួបបងប្រុសកាតូលិកម្នាក់តាមអនឡាញ ឈ្មោះ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅក្នុងខែមីនា ឆ្នាំ២០២១ ខ្ញុំបានទទួលសំបុត្រមួយច្បាប់ពីអ្នកដឹកនាំពួកជំនុំ សុំឲ្យខ្ញុំផ្ដល់ព័ត៌មានលម្អិត អំពីឥរិយាបថរបស់ប្រពន្ធខ្ញុំ ក្នុងនាមជាអ្នកមិនជឿ។ ខ្ញុំដឹងថា ប្រពន្ធខ្ញុំពិតជាអ្នកមិនជឿមែន ហើយនាងត្រូវនឹងលក្ខខណ្ឌវិនិច្ឆ័យ ដែលត្រូវបោសសម្អាតចេញពីដំណាក់របស់ព្រះជាម្ចាស់។ នាងបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលបានដេញតាមសេចក្តីពិតទេ នាងតែងតែដេញតាមចរន្តលោកីយ៍ និងទ្រព្យសម្បត្តិ និងស្វែងរកការសប្បាយ។ នាងមិនត្រឹមតែមិនព្រមចូលរួមការជួបជុំរបស់ពួកជំនុំប៉ុណ្ណោះទេ នាងក៏មិនដែលអធិដ្ឋាន ឬហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ដែរ ហើយមិនស្ម័គ្រចិត្តក្នុងការបំពេញភារកិច្ចទៀតផង។ ពេលដែលបងប្អូនប្រុសស្រី និងខ្ញុំបានប្រកបគ្នាជាមួយនាង អំពីសារៈសំខាន់នៃការដេញតាមសេចក្តីពិត និងការបំពេញភារកិច្ច នាងមិនបានយកទុកក្នុងចិត្តទាល់តែសោះ។ នាងមិនត្រឹមតែមិនដេញតាមសេចក្តីពិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏តែងតែប្រាប់ខ្ញុំថា «បងមិនចាំបាច់ដេញតាមសេចក្តីពិតយ៉ាងឧស្សាហ៍ព្យាយាមពេកទេ គ្រាន់តែដើរតាមៗតែគេទៅ គឺគ្រប់គ្រាន់ហើយ»។ ពេលដែលខ្ញុំមិនស្ដាប់នាង នាងតែងតែខឹងនឹងខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថារងការរឹតត្បិតយ៉ាងខ្លាំង។ ខ្ញុំដឹងថា ខ្ញុំគួរសរសេរពីឥរិយាបថរបស់ប្រពន្ធខ្ញុំតាមការពិត ប៉ុន្តែដល់ពេលត្រូវកាន់ប៊ិកសរសេរ ខ្ញុំបែរជាស្ទាក់ស្ទើរ ដោយគិតថា៖ «ពួកយើងបានរៀបការជិតដប់ឆ្នាំហើយ។ ទោះបីជាប្រពន្ធខ្ញុំមិនដេញតាមសេចក្តីពិតក៏ដោយ ក៏នាងល្អចំពោះខ្ញុំ និងឪពុកម្ដាយខ្ញុំណាស់ដែរ។ នាងចេះសន្សំសំចៃណាស់ ពេលទិញសម្លៀកបំពាក់ល្អៗសម្រាប់ខ្លួនឯង ប៉ុន្តែនាងទូលាយណាស់ ពេលទិញរបស់របរឲ្យខ្ញុំ និងឪពុកម្ដាយខ្ញុំ។ ឥឡូវនេះ នាងនឹងត្រូវបានបោសសម្អាតចេញហើយ ខ្ញុំមិនត្រឹមតែជួយនាងមិនបានប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏ត្រូវលាតត្រដាងនាងដោយខ្លួនឯងទៀត។ វាមានអារម្មណ៍ថាមិនដាច់ចិត្តសោះ។ ម្យ៉ាងទៀត បើប្រពន្ធខ្ញុំដឹងថា ខ្ញុំជាអ្នកលាតត្រដាងពីឥរិយាបថរបស់នាង នាងប្រាកដជាថ្នាំងថ្នាក់នឹងខ្ញុំ ដែលដាច់ចិត្តធ្វើបែបនេះជាមិនខាន។ តើខ្ញុំត្រូវប្រឈមមុខនឹងនាងយ៉ាងដូចម្ដេចទៅនៅថ្ងៃមុខ?» ពេលនោះ ខ្ញុំក៏គិតទៀតថា៖ «ទោះបីជាប្រពន្ធខ្ញុំមិនដេញតាមសេចក្តីពិតក៏ដោយ តែនាងមិនដែលធ្វើអំពើអាក្រក់អ្វីទេ ដូច្នេះ ការទុកនាងឲ្យនៅក្នុងពួកជំនុំ នឹងមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ បើនាងនៅបន្តក្នុងពួកជំនុំ ខ្ញុំអាចបន្តសរសេរសំបុត្រទៅនាង និងជួយនាងបាន ហើយនាងនឹងមិនចាកចេញពីព្រះជាម្ចាស់ទាំងស្រុង ដើម្បីទៅដេញតាមលោកីយ៍នោះទេ។ ប្រហែលជានៅមានឱកាសបន្ដិចបន្តួចដែរ ដែលនាងអាចរស់រានបាន។ ប៉ុន្តែបើនាងដឹងថា នាងត្រូវបោសសម្អាតចេញ នាងអាចនឹងបោះបង់ខ្លួនឯង ហើយបណ្តោយឱ្យអ្វីៗកាន់តែអាក្រក់ទៅៗ។ ចាកចេញពីព្រះជាម្ចាស់ទាំងស្រុង ហើយដើរតាមចរន្តលោកីយ៍មិនខាន»។ គិតដល់ចំណុចនេះ ខ្ញុំក៏ឃើញថាខ្លួនឯងកំពុងជាប់គាំងនៅក្នុងភាពទាល់ច្រកមួយ ម្ខាងគឺមនោសញ្ចេតនាគ្រួសារ ហើយម្ខាងទៀតគឺជាផលប្រយោជន៍របស់ពួកជំនុំ។ តើខ្ញុំគួរជ្រើសរើសមួយណាទៅ? ក្នុងអំឡុងពេលនោះ ខ្ញុំគ្រាន់តែចង់គេចវេះពីបញ្ហាទាំងមូលនេះ ដូច្នេះហើយខ្ញុំក៏បានផ្ដោតអារម្មណ៍តែលើកិច្ចការប៉ុណ្ណោះ។ ប៉ុន្តែ រាល់ពេលដែលខ្ញុំធ្វើកិច្ចការចប់ ហើយស្ងប់ចិត្ត ខ្ញុំតែងតែគិតពីរឿងនេះថា៖ «តើអ្នកដឹកនាំនឹងគិតថាខ្ញុំមានមនោសញ្ចេតនាខ្លាំងពេកទេ បើពួកគេកត់សម្គាល់ឃើញថា ខ្ញុំនៅតែមិនទាន់សរសេរការវាយតម្លៃនោះ? លើសពីនេះទៅទៀត អាកប្បកិរិយា និងគោលជំហរផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ទៅលើកិច្ចការបោសសម្អាតរបស់ពួកជំនុំ គឺសំខាន់ណាស់។ ការមិនប្រកាន់ខ្ជាប់គោលការណ៍ និងមិនការពារកិច្ចការរបស់ពួកជំនុំ មានន័យថា កំពុងឈរនៅខាងសាតាំងហើយ»។ ដោយមានគំនិតបែបនេះនៅក្នុងចិត្ត ខ្ញុំក៏ចាប់ផ្ដើមសរសេរការវាយតម្លៃពីប្រពន្ធរបស់ខ្ញុំ។ ប៉ុន្តែ ពេលដែលខ្ញុំកំពុងសរសេរ មនោសញ្ចេតនារបស់ខ្ញុំក៏លេចឡើងមកវិញ ហើយខ្ញុំគិតថា៖ «បើខ្ញុំសរសេរសេចក្ដីលម្អិតទាំងអស់ពីឥរិយាបថរបស់ប្រពន្ធខ្ញុំ ក្នុងនាមជាអ្នកមិនជឿនោះ នាងច្បាស់ជានឹងត្រូវបោសសម្អាតចេញមិនខាន។ យកល្អ ខ្ញុំគ្រាន់តែសរសេរខ្លីៗទៅបានហើយ»។ ក្រោយសរសេរការវាយតម្លៃរួច ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តបន្តិច។ «ការធ្វើបែបនេះ តើខ្ញុំមិនមែនកំពុងមានចេតនាលាក់បាំងរឿងរ៉ាវទេឬ?» ប៉ុន្តែពេលនោះ ខ្ញុំក៏គិតថា៖ «ទោះយ៉ាងណាក៏ដោយ ខ្ញុំបានសរសេរវារួចហើយ។ ដោយសារអ្នកដឹកនាំក៏បានដឹងពីឥរិយាបថខ្លះៗរបស់នាងរួចហើយដែរ អ៊ីចឹង ការមិនផ្ដល់ព័ត៌មានលម្អិតពេក គួរតែមិនអីនោះទេ»។ ដូច្នេះ ខ្ញុំក៏បានប្រគល់ការវាយតម្លៃរបស់ខ្ញុំ ទៅឲ្យអ្នកដឹកនាំ។ មួយរយៈក្រោយមក អ្នកដឹកនាំបានសរសេរសំបុត្រតបមកវិញ ដោយនិយាយថា ខ្ញុំសរសេរស្រពេចស្រពិលពេក អំពីឥរិយាបថរបស់ប្រពន្ធខ្ញុំ នៅក្នុងការវាយតម្លៃ ហើយពួកគេសុំឲ្យខ្ញុំសរសេរវាឡើងវិញ។ ខ្ញុំមានអារម្មណ៍ពិរុទ្ធក្នុងចិត្តបន្តិចបន្តួច។ ខ្ញុំខ្លាចថា ការសរសេរលម្អិតពេក នឹងនាំឲ្យប្រពន្ធខ្ញុំត្រូវបោសសម្អាតចេញ ដូច្នេះហើយ ខ្ញុំចង់សរសេរការវាយតម្លៃរបស់ខ្ញុំឱ្យខ្លី និងស្រពេចស្រពិល ដើម្បីឱ្យតែរួចពីដៃប៉ុណ្ណោះ។ ប៉ុន្តែ ព្រះជាម្ចាស់ពិនិត្យពិច័យគ្រប់យ៉ាង។ តើខ្ញុំមិនមែនកំពុងព្យាយាមបោកបញ្ឆោតទាំងខ្លួនឯង និងអ្នកដទៃ ដោយការធ្វើបែបនេះទេឬ? ដូច្នេះ ខ្ញុំបានមកចំពោះព្រះជាម្ចាស់ ដើម្បីអធិដ្ឋាន និងឆ្លុះបញ្ចាំងពីខ្លួនឯង។
អំឡុងពេលឆ្លុះបញ្ចាំង ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «អ្នករាល់គ្នានិយាយថា អ្នកគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ ហើយនឹងការពារទីបន្ទាល់របស់ពួកជំនុំ ប៉ុន្តែក្នុងចំណោមអ្នក តើនរណាដែលគិតគូរអំពីបន្ទុករបស់ព្រះជាម្ចាស់ដោយពិតប្រាកដ? ចូរសួរខ្លួនឯងទៅមើលថា៖ តើអ្នកជាមនុស្សម្នាក់ដែលបង្ហាញពីការគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកអាចអនុវត្តសេចក្ដីសុចរិតដើម្បីព្រះជាម្ចាស់បានដែរឬទេ? តើអ្នកអាចក្រោកឈរឡើង និងនិយាយដើម្បីខ្ញុំបានដែរឬទេ? តើអ្នកអាចអនុវត្តសេចក្ដីពិតបានដោយខ្ជាប់ខ្ជួនដែរឬទេ? តើអ្នកហ៊ានតតាំងនឹងគ្រប់ទង្វើរបស់សាតាំងបានដែរឬទេ? តើអ្នកអាចនឹងដាក់អារម្មណ៍របស់អ្នកមួយឡែក និងលាតត្រដាងសាតាំងដើម្បីជាប្រយោជន៍ដល់សេចក្ដីពិតរបស់ខ្ញុំបានដែរឬទេ? តើអ្នកអាចឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំ ត្រូវបានបំពេញនៅក្នុងខ្លួនអ្នកបានដែរឬទេ? តើអ្នកបានលះបង់ដួងចិត្តរបស់អ្នកនៅក្នុងពេលវេលាដ៏សំខាន់ៗហើយឬនៅ? តើអ្នកជាមនុស្សម្នាក់ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ខ្ញុំមែនទេ?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ រាល់សំណួរដែលមកពីព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង។ ខ្ញុំទទួលបានការស្រោចស្រព និងការផ្គត់ផ្គង់យ៉ាងច្រើន ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំគួរតែអនុវត្តសេចក្ដីពិត និងលាតត្រដាងពួកអ្នកមិនជឿ។ ប៉ុន្តែ ដល់ពេលត្រូវលាតត្រដាងប្រពន្ធខ្លួនឯង ខ្ញុំបែរជាដាច់ចិត្តធ្វើមិនបានឡើយ ហើយថែមទាំងប្រើការបោកបញ្ឆោត ដើម្បីបោកប្រាស់អ្នកដឹកនាំទៀតផង។ ខ្ញុំសុខចិត្តរក្សាទុកអ្នកមិនជឿនៅក្នុងពួកជំនុំ ជាជាងការអនុវត្តសេចក្ដីពិត។ ខ្ញុំពិតជាអាត្មានិយមណាស់ ហើយគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។ ខ្ញុំមិនមែនជាមនុស្សដែលអនុវត្តសេចក្ដីពិតសោះឡើយ។ គិតដល់ចំណុចនេះ ខ្ញុំមានអារម្មណ៍ពេញដោយវិប្បដិសារីជាខ្លាំង។ ដូច្នេះ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ សារភាពបាប និងប្រែចិត្ត ដោយបង្ហាញពីឆន្ទៈក្នុងការទុកមនោសញ្ចេតនារបស់ខ្ញុំមួយឡែក ហើយអនុវត្តសេចក្ដីពិត។ បន្ទាប់មក ខ្ញុំក៏បានផ្ដល់ព័ត៌មានយ៉ាងលម្អិតអំពីឥរិយាបថរបស់ប្រពន្ធខ្ញុំទៅដល់ពួកជំនុំ។ នៅឆ្នាំ ២០២៣ ខ្ញុំបានដឹងថា ប្រពន្ធខ្ញុំត្រូវបានគេបោសសម្អាតចេញពីពួកជំនុំហើយ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ អំពីការញែកដឹងពីអ្នកមិនជឿ ហើយការណ៍នេះបានជួយខ្ញុំឲ្យទទួលបានការញែកដឹងខ្លះៗ អំពីសារជាតិរបស់ប្រពន្ធខ្ញុំ ក្នុងនាមជាអ្នកមិនជឿ។ ខ្ញុំបានដឹងថា នាងមិនដែលជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ។ សូម្បីតែពេលនាងជឿលើព្រះអម្ចាស់យេស៊ូវ ក៏នាងមិនបានដេញតាមដែរ។ បន្ទាប់ពីម្ដាយរបស់នាងបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ ម្ដាយនាងបានព្យាយាមផ្សាយដំណឹងល្អដល់នាងជាច្រើនដង ប៉ុន្តែនាងមិនព្រមទទួលយកទេ។ ចុងក្រោយនាងគ្រាន់តែចូលរួមក្នុងពួកជំនុំជាមួយខ្ញុំ ដោយសារតែអាពាហ៍ពិពាហ៍របស់យើង និងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ នាងប្រាប់ខ្ញុំជាញឹកញាប់ថា ក្នុងការជឿលើព្រះជាម្ចាស់ គ្រាន់តែដើរតាមៗតែគេទៅគឺបានហើយ ថាយើងមិនចាំបាច់ដេញតាមពេកទេ ហើយការរកលុយគួរតែជារឿងអាទិភាព។ ហេតុនេះហើយទើបនាងមិនសូវបានបំពេញភារកិច្ចរបស់ខ្លួនទេ បន្ទាប់ពីនាងបានទទួលយកព្រះជាម្ចាស់។ បន្ទាប់ពីខ្ញុំបានប្រកបគ្នាជាមួយនាងជាញឹកញាប់ អំពីសារៈសំខាន់នៃការបំពេញភារកិច្ចរបស់យើងរួចមក នាងក៏យល់ព្រមទាំងស្ទាក់ស្ទើរក្នុងការទទួលបងប្អូនប្រុសស្រីសម្រាប់ការជួបជុំ ប៉ុន្តែនាងមិនព្រមនៅផ្ទះ ដើម្បីការពារសុវត្ថិភាពពួកគេឡើយ។ លើសពីនេះទៀត នាងឧស្សាហ៍ត្អូញត្អែរថា ខ្ញុំមិនអាចផ្ដល់ឱ្យនាងនូវជីវិតខាងសម្ភារៈដែលល្អប្រសើរជាងនេះបានទេ។ ទោះបីជាជីវភាពរស់នៅរបស់គ្រួសារយើងល្អគួរសម ដោយមិនខ្វះខាតម្ហូបអាហារ ឬរបស់របរប្រើប្រាស់ចាំបាច់ក៏ដោយ ក៏នាងនៅតែមិនពេញចិត្ត ហើយចង់រស់នៅក្នុងផ្ទះដែលល្អប្រសើរជាងនេះ។ ដោយឃើញថា ខ្ញុំជឿលើព្រះជាម្ចាស់ ហើយមិនអាចបំពេញតាមតម្រូវការរបស់នាងបាន នាងបាននិយាយជាច្រើនដងថា នាងមិនចង់បន្តជំនឿរបស់នាងទៀតទេ។ ប៉ុន្តែ រាល់ពេលជួបរឿងអកុសលអ្វីមួយ នាងក៏ប្រែជាខ្នះខ្នែងភ្លាមៗ ដោយអធិស្ឋាន និងថ្វាយតង្វាយ។ ពេលដែលរឿងរំខានចិត្តកន្លងផុតទៅ នាងក៏ត្រឡប់មករកចរិតដើមវិញ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ជំនឿរបស់នាងគឺដើម្បីតែទទួលបានព្រះពរប៉ុណ្ណោះ។ នាងក៏មានសញ្ញាណជាច្រើនអំពីព្រះជាម្ចាស់ ហើយតែងតែផ្សព្វផ្សាយសញ្ញាណទាំងនោះនៅចំពោះមុខខ្ញុំ ដោយប្រាប់ខ្ញុំកុំឱ្យដេញតាមសេចក្ដីជំនឿរបស់ខ្ញុំដោយឧស្សាហ៍ព្យាយាមពេក និងកុំឱ្យចាកចេញពីផ្ទះដើម្បីទៅបំពេញភារកិច្ចឱ្យសោះ។ ពេលខ្ញុំបានទូន្មាននាងឲ្យស្វែងរកសេចក្តីពិត នៅពេលជួបប្រទះរឿងរ៉ាវម្ដងៗ នាងគ្រាន់តែមិនអើពើ ដោយអះអាងថា នាងយល់គ្រប់យ៉ាងហើយ គ្រាន់តែនាងមិនអាចអនុវត្តបានប៉ុណ្ណោះ។ ឃើញបែបនេះ ខ្ញុំក៏បានដឹងថា នាងពិតជាអ្នកមិនជឿ ដែលស្អប់ខ្ពើមសេចក្តីពិតមែន។ លុះត្រាតែខ្ញុំបានយល់ច្បាស់ពីប្រពន្ធរបស់ខ្ញុំខ្លះៗ ទើបខ្ញុំយល់ថាប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានរស់នៅក្នុងមនោសញ្ចេតនាសោះ។ ហេតុនេះហើយទើបខ្ញុំចេះតែព្យាយាមគាំទ្រ និងជួយនាង ដោយសង្ឃឹមថានឹងអាចរក្សានាងទុកក្នុងពួកជំនុំបាន។ ទាំងអស់នេះគឺដោយសារតែមនោសញ្ចេតនាហួសហេតុរបស់ខ្ញុំ។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «មនុស្សមួយចំនួនឱ្យតម្លៃយ៉ាងខ្លាំងលើមនោសញ្ចេតនា ហើយមិនថាមានរឿងអ្វីកើតឡើងចំពោះពួកគេទេ ពួកគេធ្វើសកម្មភាពដោយផ្អែកលើមនោសញ្ចេតនារបស់ខ្លួន។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេដឹងយ៉ាងច្បាស់ថារឿងនេះខុស ប៉ុន្តែពួកគេនៅតែមិនអាចមិនលម្អៀងឡើយ កុំថាឡើយដល់ទៅធ្វើសកម្មភាពស្របទៅតាមគោលការណ៍នោះ។ នៅពេលដែលមនុស្សត្រូវបានរឹតត្បិតដោយមនោសញ្ចេតនាជានិច្ច តើពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? នេះពិតជាពិបាកខ្លាំងណាស់! ភាពអសមត្ថភាពរបស់មនុស្សជាច្រើនក្នុងការអនុវត្តសេចក្ដីពិត គឺបណ្ដាលមកពីមនោសញ្ចេតនា ពួកគេចាត់ទុកមនោសញ្ចេតនាថាសំខាន់ជាពិសេស ហើយពួកគេដាក់វាមុនគេ។ តើពួកគេជាមនុស្សដែលស្រឡាញ់សេចក្ដីពិតដែរឬទេ? ប្រាកដណាស់ថាមិនមែនទេ។ តើអ្វីទៅជាសារជាតិនៃមនោសញ្ចេតនា? គឺការដាក់មនោសញ្ចេតនាខាងសាច់ឈាមជាចម្បង ហើយទុកគោលការណ៍សេចក្ដីពិតមួយឡែក។ ការបង្ហាញឱ្យឃើញនៃមនោសញ្ចេតនា អាចត្រូវបានពិពណ៌នាដោយប្រើពាក្យ និងឃ្លាជាច្រើន៖ ការនិយមចូលចិត្ត ការការពារអ្នកដទៃដោយគ្មានគោលការណ៍ ការថែរក្សានូវទំនាក់ទំនងខាងសាច់ឈាម និងការខ្វះយុត្តិធម៌។ ទាំងនេះហើយគឺជាមនោសញ្ចេតនា។ តើអ្វីទៅជាផលវិបាកដែលអាចកើតមាន នៅពេលដែលមនុស្សមានមនោសញ្ចេតនា ហើយរស់នៅដោយផ្អែកលើមនោសញ្ចេតនាទាំងនោះ? ហេតុអ្វីបានជាព្រះជាម្ចាស់ស្អប់ខ្ពើមមនោសញ្ចេតនារបស់មនុស្សបំផុត? មនុស្សមួយចំនួនតែងតែរងការរឹតត្បិតដោយមនោសញ្ចេតនារបស់ខ្លួន ពួកគេមិនអាចអនុវត្តសេចក្ដីពិតបានឡើយ ហើយទោះបីជាពួកគេចង់ចុះចូលនឹងព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនអាចធ្វើបានដែរ ដូច្នេះ ពួកគេមានអារម្មណ៍ថារងទុក្ខវេទនាដោយសារមនោសញ្ចេតនារបស់ខ្លួន។ មានមនុស្សជាច្រើនដែលយល់សេចក្ដីពិត ប៉ុន្តែមិនអាចអនុវត្តវាបាន រឿងនេះក៏ដោយសារតែពួកគេរងការរឹតត្បិតដោយមនោសញ្ចេតនាដែរ» («តើអ្វីទៅជាតថភាពនៃសេចក្ដីពិត?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសភាពពិតប្រាកដរបស់ខ្ញុំ។ ពេលផ្ដល់ព័ត៌មានអំពីឥរិយាបថរបស់ប្រពន្ធខ្ញុំ ក្នុងនាមជាអ្នកមិនជឿ ខ្ញុំដឹងយ៉ាងច្បាស់ថា នាងតែងតែមិនដេញតាមសេចក្តីពិត ថានាងបដិសេធមិនចូលរួមការជួមជុំ មិនដែលអធិស្ឋាន ឬហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយថានាងមិនព្រមបំពេញភារកិច្ចអ្វីទាំងអស់។ ផ្ទុយទៅវិញ នាងគ្រាន់តែដេញតាមលុយកាក់ និងការសប្បាយក្នុងលោកីយ៍ប៉ុណ្ណោះ។ ម្យ៉ាងទៀត ភាពជាមនុស្សរបស់នាងមិនល្អទេ ហើយបើមាននរណាម្នាក់ធ្វើឲ្យនាងខឹង នាងនឹងជេរប្រទេចពួកគេដោយពាក្យអាក្រក់បំផុត ដែលប្រព្រឹត្តដូចជាអ្នកគ្មានជំនឿអ៊ីចឹង។ ខ្ញុំបានដឹងថា ខ្ញុំគួរតែលាតត្រដាងពីឥរិយាបថរបស់ប្រពន្ធខ្ញុំ ប៉ុន្តែ ខ្ញុំបែរជាលិចលង់ទាំងស្រុងនៅក្នុងមនោសញ្ចេតនាទៅវិញ។ ខ្ញុំគិតថា ដរាបណានាងមិនត្រូវបានគេដកចេញទេ នាងអាចបន្តនៅក្នុងពួកជំនុំ ក្នុងនាមជាអ្នកបម្រើការបាន។ បើមិនដូច្នេះទេ នាងនឹងបាត់បង់ឱកាសទទួលបានការសង្គ្រោះទាំងស្រុងជាមិនខាន។ ដូច្នេះ ពេលសរសេរការវាយតម្លៃ ខ្ញុំមានចេតនាសរសេរឲ្យខ្លី និងស្រពេចស្រពិលអំពីឥរិយាបថរបស់នាង ក្នុងបំណងបន្លំភ្នែកអ្នកដឹកនាំ។ ពេលឆ្លុះបញ្ចាំងពីទង្វើរបស់ខ្លួនឯង ទើបខ្ញុំដឹងថា ខ្ញុំពិតជាអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមណាស់។ បើសិនជាអ្នកដឹកនាំមិនបានរកឃើញបញ្ហារបស់ខ្ញុំ ហើយចង្អុលបង្ហាញឲ្យបានទាន់ពេលទេនោះ ខ្ញុំច្បាស់ជានៅតែបន្តលិចលង់ក្នុងមនោសញ្ចេតនា ហើយបិទបាំងការពារប្រពន្ធរបស់ខ្ញុំជាមិនខាន។ បើនាងនៅបន្តក្នុងពួកជំនុំ នាងច្បាស់ជាបន្តនិយាយផ្សាយសញ្ញាណរបស់នាងអំពីព្រះជាម្ចាស់ ដែលរំខានដល់អ្នកដទៃ ហើយបើបងប្អូនប្រុសស្រីមិនមានការដឹងខុសត្រូវអំពីនាងទេ ពួកគេងាយនឹងត្រូវបំភាន់ដោយពាក្យខុសឆ្គងរបស់នាងជាមិនខាន។ ម្យ៉ាងទៀត ពេលរៀបចំទទួលការជួបជុំ ប្រពន្ធខ្ញុំមិនបានចាត់វិធានការដើម្បីធានាសុវត្ថិភាពដល់បងប្អូនប្រុសស្រីទេ ដែលធ្វើឲ្យពួកគេមិនសូវស្ងប់ចិត្ត និងផ្ដោតអារម្មណ៍ក្នុងពេលជួបជុំ។ ឥឡូវនេះ នៅទីបំផុតខ្ញុំបានឃើញថា តាមរយៈការប្រើមនោសញ្ចេតនាបិទបាំង និងការពារប្រពន្ធរបស់ខ្ញុំ ខ្ញុំកំពុងតែបណ្ដោយឲ្យអ្នកមិនជឿម្នាក់ មកបង្អាក់ និងរំខានដល់ពួកជំនុំ។ នេះបង្ហាញថា ខ្ញុំកំពុងប្រព្រឹត្តដូចជាអ្នកបម្រើសាតាំងម្នាក់ ហើយកំពុងធ្វើអំពើអាក្រក់ហើយ!
ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯងបន្ថែមទៀត ដោយសួរខ្លួនឯងថា «បើខ្ញុំរក្សាប្រពន្ធខ្ញុំទុកក្នុងពួកជំនុំ ដោយសារតែចេតនាល្អ តើខ្ញុំពិតជាអាចជួយនាងឲ្យទទួលបានការសង្គ្រោះ និងរស់រានមានជីវិតបានមែនឬទេ? តើការធ្វើបែបនេះស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ?» ពេលនោះ ខ្ញុំបានអានប៉ះព្រះបន្ទូលព្រះជាម្ចាស់មួយវគ្គ៖ «អស់អ្នកណាដែលអូសទាញកូនចៅ និងសាច់ញាតិរបស់ពួកគេដែលមិនជឿទាល់តែសោះ ឱ្យទៅក្នុងពួកជំនុំ គឺសុទ្ធតែជាមនុស្សអាត្មានិយមក្រៃលែង ហើយពួកគេគ្រាន់តែបង្ហាញចិត្តសប្បុរសតែប៉ុណ្ណោះ។ មនុស្សទាំងអស់នេះ គ្រាន់តែផ្ដោតទៅលើការបង្ហាញសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទោះបីជាពួកគេជឿ ឬមិនជឿក៏ដោយ និងមិនថាវាជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអត់នោះទេ។ អ្នកខ្លះនាំប្រពន្ធរបស់ខ្លួនមកចំពោះព្រះជាម្ចាស់ ឬអូសទាញឪពុកម្ដាយរបស់ពួកគេមកចំពោះព្រះជាម្ចាស់ ហើយមិនថាព្រះវិញ្ញាណបរិសុទ្ធយល់ស្របចំពោះរឿងនេះឬអត់ ឬទ្រង់កំពុងធ្វើការក្នុងគេឬអត់នោះទេ ក៏ពួកគេបន្ត 'យកមនុស្សមានទេពកោសល្យមក' ទាំងងងឹតងងល់សម្រាប់ព្រះជាម្ចាស់ដដែល។ តើការបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកគ្មានជំនឿទាំងអស់នេះ អាចទទួលបានផលប្រយោជន៍អ្វីមកវិញ? បើទោះបីជាពួកអ្នកមិនជឿទាំងនេះ ដើរតាមព្រះជាម្ចាស់ទាំងបង្ខំចិត្តទាំងដែលគ្មានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ពួកគេនៅតែមិនអាចត្រូវបានសង្គ្រោះដូចដែលមនុស្សស្រមៃដែរ។ អស់អ្នកណាដែលអាចទទួលបានសេចក្ដីសង្គ្រោះ គឺពិតជាមិនងាយស្រួលនឹងទទួលបាននោះទេ។ មនុស្សដែលមិនបានឆ្លងកាត់កិច្ចការ និងការល្បងលរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនត្រូវបានព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប្រោសឱ្យគ្រប់លក្ខណ៍ទេនោះ ពួកគេច្បាស់ជាមិនអាចត្រូវបានធ្វើឱ្យពេញខ្នាតឡើយ។ ហេតុនេះ ចាប់តាំងពីពេលដែលពួកគេចាប់ផ្ដើមដើរតាមទ្រង់ត្រឹមតែឈ្មោះមក មនុស្សទាំងអស់នោះពុំមានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយឡើយ។ ចំពោះរឿងលក្ខខណ្ឌ និងសភាពជាក់ស្ដែងរបស់ពួកគេវិញ ពួកគេមិនអាចត្រូវបានធ្វើឱ្យពេញខ្នាតនោះឡើយ។ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធសម្រេចព្រះទ័យមិនចំណាយកម្លាំងច្រើនលើពួកគេនោះទេ ហើយទ្រង់ក៏មិនប្រទានការបំភ្លឺ ឬការណែនាំដល់ពួកគេតាមវិធីណាមួយដែរ។ ទ្រង់គ្រាន់តែអនុញ្ញាតឱ្យពួកគេដើរតាមប៉ុណ្ណោះ ហើយចុងក្រោយ ទ្រង់នឹងបើកសម្ដែងលទ្ធផលរបស់ពួកគេ។ តែប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយ។ ចិត្តសាទរ និងបំណងរបស់មនុស្សជាតិ កើតចេញមកពីសាតាំង ហើយគ្មានផ្លូវណាដែលសេចក្ដីទាំងអស់នេះ អាចធ្វើឱ្យកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធពេញខ្នាតបានឡើយ។ មិនថាមនុស្សមានលក្ខណៈបែបណានោះទេ ពួកគេត្រូវតែមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ តើមនុស្សអាចធ្វើឱ្យមនុស្សលោកពេញខ្នាតបានដែរឬទេ? ហេតុអ្វីបានជាប្ដីស្រឡាញ់ប្រពន្ធ? ហេតុអ្វីបានប្រពន្ធស្រឡាញ់ប្ដី? ហេតុអ្វីបានជាកូនត្រូវកតញ្ញូចំពោះឪពុកម្ដាយរបស់ពួកគេ? ហេតុអ្វីបានជាឪពុកម្ដាយស្រឡាញ់ថែទាំកូនៗរបស់ពួកគេយ៉ាងជ្រាលជ្រៅ? តើបំណងរបស់មនុស្សសុទ្ធតែសំដៅទៅលើអ្វី? តើវាមិនសុទ្ធតែសំដៅទៅលើការបំពេញផែនការ និងបំណងប្រាថ្នាដ៏អាត្មានិយមផ្ទាល់ខ្លួនរបស់ពួកគេទេឬ? តើពួកគេពិតជាចង់ធ្វើការ ដើម្បីជាប្រយោជន៍ដល់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មែនទេ? តើពួកគេពិតជាកំពុងធ្វើការ ដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់មែនទេ? តើបំណងរបស់ពួកគេ គឺដើម្បីសម្រេចភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមែនទេ? អស់អ្នកដែលមិនអាចទទួលបានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ ចាប់តាំងពីពេលដែលពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ទេ នឹងមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សទាំងនេះ គឺប្រាកដជាគោលដៅដែលត្រូវបំផ្លាញចោល។ ទោះបីមនុស្សម្នាក់មានសេចក្ដីស្រឡាញ់ចំពោះពួកគេខ្លាំងប៉ុនណាក៏ដោយ ក៏វាមិនអាចជំនួសកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានដែរ។ សេចក្ដីក្លៀវក្លា និងសេចក្ដីស្រឡាញ់របស់មនុស្ស តំណាងឱ្យបំណងរបស់មនុស្ស ប៉ុន្តែមិនអាចតំណាងឱ្យព្រះរាជបំណងរបស់ព្រះជាម្ចាស់បានឡើយ ហើយសេចក្ដីទាំងនេះក៏មិនអាចជំនួសកិច្ចការរបស់ព្រះជាម្ចាស់បានដែរ។ បើទោះបីជាមនុស្សម្នាក់ផ្ដល់សេចក្ដីស្រឡាញ់ ឬសេចក្ដីករុណាយ៉ាងច្រើនលើសលប់តាមដែលគេមាន ចំពោះមនុស្សដែលគ្រាន់តែជឿលើព្រះជាម្ចាស់ត្រឹមតែឈ្មោះ និងធ្វើពុតជាដើរតាមទ្រង់ទាំងដែលគ្មានដឹងសោះថា ការជឿលើព្រះជាម្ចាស់មានន័យយ៉ាងដូចម្ដេចក៏ដោយ ក៏ពួកគេនឹងនៅតែមិនអាចទទួលបាននូវសេចក្ដីសន្ដោសរបស់ព្រះជាម្ចាស់ដដែល ហើយពួកគេក៏នឹងមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ ទោះបីជាមនុស្សដែលដើរតាមព្រះជាម្ចាស់ដោយចិត្តស្មោះ មានគុណសម្បត្តិអន់ខ្សោយ និងមិនអាចយល់ពីសេចក្ដីពិតបានច្រើនយ៉ាងណាក្ដី ក៏ពួកគេនៅតែអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធម្ដងម្កាលដែរ។ ដោយឡែក អ្នកដែលត្រូវបានចាត់ទុកថាមានគុណសម្បត្តិល្អយ៉ាងច្រើន ប៉ុន្តែមិនជឿដោយចិត្តស្មោះ គឺមិនអាចទទួលបានវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធសោះឡើយ។ មនុស្សបែបនេះ គ្មានលទ្ធភាពនឹងទទួលបានសេចក្ដីសង្គ្រោះទាល់តែសោះ។ បើទោះបីជាពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬស្ដាប់សេចក្ដីអធិប្បាយម្ដងម្កាល ឬសូម្បីតែច្រៀងសរសើរតម្កើងដល់ព្រះជាម្ចាស់ក្ដី ក៏នៅទីបំផុត ពួកគេនឹងមិនអាចរស់រានមានជីវិតក្នុងការសម្រាកចុងក្រោយបានដែរ» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ខ្ញុំបានយល់ថា ថាតើបុគ្គលម្នាក់អាចឈានជើងចូលលើផ្លូវនៃការដេញតាមសេចក្តីពិត ហើយទីបំផុតត្រូវបានសង្គ្រោះ និងរស់រានមានជីវិតបានឬអត់នោះ គឺមិនអាស្រ័យលើជំនួយ ឬការគាំទ្រពីអ្នកដទៃឡើយ។ វាមិនមែនគ្រាន់តែជារឿងនៃការនៅបន្តក្នុងពួកជំនុំ ដោយមិនចាកចេញ ហើយធ្វើឲ្យគេមានក្ដីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនោះទេ។ ផ្ទុយទៅវិញ វាអាស្រ័យលើអាកប្បកិរិយារបស់បុគ្គលនោះចំពោះព្រះជាម្ចាស់ និងចំពោះសេចក្តីពិត ក៏ដូចជាថា តើពួកគេអាចទទួលបានកិច្ចការ និងការប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការដេញតាមផ្ទាល់ខ្លួនរបស់ពួកគេដែរឬអត់។ តាំងពីដំបូងមក ប្រពន្ធរបស់ខ្ញុំមិនដែលជឿលើព្រះជាម្ចាស់ដោយស្មោះឡើយ។ នាងមិនដែលមានបំណងបំពេញភារកិច្ចរបស់នាង ដើម្បីផ្គាប់ព្រះទ័យព្រះជាម្ចាស់ទេ ហើយនាងក៏មិនដែលចុះចូលនឹងការរៀបចំរបស់ពួកជំនុំដែរ។ សូម្បីតែពេលដែលនាងយល់ព្រមទទួលបងប្អូនប្រុសស្រីសម្រាប់ការជួបជុំដោយបង្ខំចិត្តក្ដី ក៏នាងមិនមានការទទួលខុសត្រូវអ្វីឡើយ។ ទោះបីជាអ្នកដឹកនាំពួកជំនុំបានប្រកបគ្នាជាមួយនាងច្រើនយ៉ាងណាក៏ដោយ ក៏នាងមិនដែលកែប្រែឡើយ។ នាងថែមទាំងបាននិយាយជាច្រើនដងថា នាងមិនចង់ជឿលើព្រះជាម្ចាស់ទៀតទេ។ ដោយសារតែនាងស្អប់ខ្ពើមសេចក្តីពិតយ៉ាងជ្រាលជ្រៅបែបនេះ ទោះបីជាខ្ញុំបង្ខំនាងឱ្យនៅក្នុងពួកជំនុំក៏ដោយ ក៏ព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការក្នុងនាងដែរ។ បើដូច្នេះមែន តើការខិតខំប្រឹងប្រែងទាំងអស់របស់ខ្ញុំមិនអសារបង់ទេឬ? បំណងប្រាថ្នារបស់ខ្ញុំក្នុងការរក្សាប្រពន្ធរបស់ខ្ញុំទុកក្នុងពួកជំនុំ គឺបណ្ដាលមកពីមនោសញ្ចេតនាផ្ទាល់ខ្លួន និងភាពអាត្មានិយមរបស់ខ្ញុំសោះ។ ទង្វើបែបនេះមិនត្រឹមតែគ្មានប្រសិទ្ធភាពទេ តែវាក៏អាចនាំឲ្យមានការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ដោយសារតែមនោសញ្ចេតនារបស់ខ្ញុំផងដែរ។ ខ្ញុំចាំបានថា បញ្ញត្តិមួយក្នុងចំណោមបញ្ញត្តិរដ្ឋបាលទាំងដប់ នៃយុគសម័យនៃនគរព្រះបានចែងថា៖ «សាច់ញាតិដែលមិនជឿ (កូនៗរបស់អ្នក ស្វាមី ឬភរិយារបស់អ្នក បងប្អូនប្រុសស្រីរបស់អ្នក ឬឪពុកម្ដាយរបស់អ្នកជាដើម) មិនគួរត្រូវបានបង្ខំឱ្យចូលទៅក្នុងពួកជំនុំឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនខ្វះសមាជិកឡើយ ហើយមិនចាំបាច់យកមនុស្សដែលគ្មានប្រយោជន៍ មកបង្គ្រប់ចំនួននោះឡើយ។ មិនត្រូវនាំអស់អ្នកដែលមិនជឿដោយស្ម័គ្រចិត្តចូលទៅក្នុងពួកជំនុំឡើយ។ បញ្ញត្តិនេះគឺ សម្រាប់មនុស្សទាំងអស់។ អ្នករាល់គ្នាគួរតែទប់ស្កាត់គ្នាទៅវិញទៅមក មើលការខុសត្រូវ និងរំឭកគ្នាទៅវិញទៅមកអំពីបញ្ហានេះ គ្មាននរណាម្នាក់អាចបំពានច្បាប់នេះឡើយ។ សូម្បីតែពេលដែលសាច់ញាតិណាដែលមិនជឿ ចូលក្នុងពួកជំនុំទាំងបង្ខំចិត្ត នោះពួកគេមិនត្រូវទទួលបានសៀវភៅ ឬឈ្មោះថ្មីឡើយ។ មនុស្សបែបនេះមិនមែនជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយត្រូវហាមឃាត់ពួកគេមិនឱ្យចូលពួកជំនុំ ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលចាំបាច់។ ប្រសិនបើមានបញ្ហាអ្វីកើតឡើងចំពោះពួកជំនុំដោយសារតែការលុកលុយរបស់ពួកអារក្ស នោះខ្លួនអ្នកផ្ទាល់ក៏នឹងត្រូវបណ្ដេញចេញ ឬនឹងត្រូវដាក់ការរឹតបន្តឹងមកលើអ្នក។ សរុបមក គ្រប់គ្នាមានចំណែកទំនួលខុសត្រូវចំពោះបញ្ហានេះ ប៉ុន្តែ អ្នកមិនត្រូវធ្វើតាមតែចិត្តចង់ ក៏មិនត្រូវយករឿងនេះដើម្បីសងសឹកគំនុំផ្ទាល់ខ្លួនដែរ» («បញ្ញត្តិរដ្ឋបាលទាំង ១០ ប្រការ ដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ ត្រូវតែគោរពតាម» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បញ្ញត្តិរដ្ឋបាលបានចែងយ៉ាងច្បាស់ថា ចំពោះសមាជិកគ្រួសារដែលមិនជឿ យើងមិនត្រូវបង្ខំពួកគេឲ្យចូលក្នុងពួកជំនុំឡើយ។ ទោះបីជាមនុស្សបែបនេះចូលក្នុងពួកជំនុំក៏ដោយ ក៏ព្រះជាម្ចាស់មិនទទួលស្គាល់ពួកគេដែរ។ នេះគឺជាបញ្ញត្តិដែលអ្នកជឿគ្រប់រូបគួរតែធ្វើតាម។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានព្រងើយកន្តើយនឹងបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ហើយព្យាយាមរក្សាប្រពន្ធខ្ញុំទុកក្នុងពួកជំនុំ ដោយសារតែមនោសញ្ចេតនា។ ពួកជំនុំគឺជាកន្លែងដែលបងប្អូនប្រុសស្រីថ្វាយបង្គំព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេ ទីនេះមិនអនុញ្ញាតឲ្យមានការរំខានពីពួកអ្នកមិនជឿ ពួកទទឹងនឹងព្រះគ្រីស្ទ ឬមនុស្សអាក្រក់ឡើយ។ ដោយសារតែប្រពន្ធខ្ញុំស្អប់ខ្ពើមសេចក្តីពិត ហើយតាមសារជាតិ នាងគឺជាអ្នកមិនជឿទៅហើយនោះ ការដែលនាងនៅបន្តក្នុងពួកជំនុំ ច្បាស់ជានឹងបង្អាក់ និងរំខានដល់កិច្ចការ និងជីវិតពួកជំនុំមិនខាន។ ការព្យាយាមរបស់ខ្ញុំក្នុងការរក្សាអ្នកមិនជឿទុកក្នុងពួកជំនុំ ដោយផ្អែកលើមនោសញ្ចេតនាផ្ទាល់ខ្លួន តើនោះអាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ?
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលព្រះជាម្ចាស់មួយវគ្គទៀត ហើយទទួលបានការយល់ដឹងខ្លះៗ អំពីឫសគល់នៃវិធីសាស្ត្រដោះស្រាយបញ្ហាដោយប្រើមនោសញ្ចេតនារបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើបុគ្គលណាម្នាក់ជាអ្នកដែលបដិសេធ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ជាអ្នកដែលត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា ប៉ុន្តែគេជាឪពុកម្ដាយ ឬសាច់ញាតិរបស់អ្នក តាមដែលអ្នកអាចមើលឃើញ គេហាក់ដូចជាមិនមែនជាមនុស្សអាក្រក់ឡើយ ហើយគេប្រព្រឹត្តល្អចំពោះអ្នក នោះអ្នកប្រហែលជាយល់ថាខ្លួនឯងមិនអាចស្អប់បុគ្គលនោះបានទេ ហើយថែមទាំងអាចនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគេទៀតផង ទំនាក់ទំនងរបស់អ្នកនៅតែមិនប្រែប្រួលដដែល។ នៅពេលដែលអ្នកឮថា ព្រះជាម្ចាស់ស្អប់មនុស្សបែបនេះ អ្នកនឹងមានអារម្មណ៍ពិបាកចិត្ត មិនអាចឈរនៅខាងព្រះជាម្ចាស់បានទេ ហើយមិនអាចដាច់ចិត្តបោះបង់ពួកគេបានឡើយ។ អ្នកនឹងតែងតែរងការរឹតត្បិតដោយមនោសញ្ចេតនា ហើយអ្នកនឹងមិនអាចផ្ដាច់ទំនាក់ទំនងជាមួយពួកគេយ៉ាងពិតប្រាកដបានឡើយ។ តើនេះបណ្ដាលមកពីមូលហេតុអ្វី? រឿងនេះកើតឡើងដោយសារតែមនោសញ្ចេតនារបស់អ្នកខ្លាំងក្លាពេក ហើយវារារាំងអ្នកមិនឱ្យអនុវត្តសេចក្ដីពិត។ បុគ្គលនោះល្អចំពោះអ្នក ដូច្នេះ អ្នកមិនអាចដាច់ចិត្តស្អប់គេបានឡើយ។ អ្នកអាចស្អប់គេបាន លុះត្រាតែគេបានធ្វើបាបអ្នកប៉ុណ្ណោះ។ តើសេចក្ដីស្អប់នោះ ស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? លើសពីនេះ អ្នកនៅតែជាប់ចំណងដោយសញ្ញាណប្រពៃណី ដោយគិតថា ពួកគេគឺជាឪពុកម្ដាយ ឬជាសាច់ញាតិរបស់អ្នក ហើយថាប្រសិនបើអ្នកស្អប់ពួកគេ អ្នកនឹងត្រូវសង្គមមើលងាយ និងត្រូវមតិសាធារណៈថ្កោលទោស ដោយកាត់ទោសថាជាកូនអកតញ្ញូ ថាគ្មានមនសិការ និងគ្មានភាពជាមនុស្សឡើយ។ អ្នកគិតថា អ្នកនឹងទទួលរងការថ្កោលទោសពីស្ថានសួគ៌ ហើយត្រូវទទួលការដាក់ទោស។ សូម្បីតែអ្នកចង់ស្អប់ពួកគេក៏ដោយ ក៏មនសិការរបស់អ្នកនឹងមិនអនុញ្ញាតឱ្យអ្នកធ្វើដូច្នេះឡើយ។ តើឥទ្ធិពលនៃមនសិការរបស់អ្នកនេះ មកពីណា? វាចេញមកពីគំនិតមួយដែលត្រូវបានសាបព្រោះនៅក្នុងខ្លួនអ្នកតាំងពីអ្នកនៅក្មេងមកម៉្លេះ តាមរយៈការបន្សល់ទុកពីគ្រួសាររបស់អ្នក ការអប់រំដែលឪពុកម្ដាយអ្នកបានផ្ដល់ឱ្យអ្នក និងការជ្រួតជ្រាបនៃវប្បធម៌ប្រពៃណី។ គំនិតនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់អ្នក ហើយវាធ្វើឱ្យអ្នកជឿទាំងខុសឆ្គងថា ភាពកតញ្ញូ គឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ហើយថាអ្វីៗដែលដូនតារបស់អ្នកបានបន្សល់ទុកឱ្យ គឺតែងតែល្អជានិច្ច។ អ្នកបានរៀនវាមុនគេ ហើយវានៅតែមានឥទ្ធិពលគ្របដណ្ដប់ ដោយបង្កើតជាឧបសគ្គ និងការរំខានយ៉ាងធំធេងនៅក្នុងសេចក្ដីជំនឿ និងការទទួលយកសេចក្ដីពិតរបស់អ្នក ដែលធ្វើឱ្យអ្នកមិនអាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ហើយមិនអាចអនុវត្តការស្រឡាញ់នូវអ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់នូវអ្វីដែលព្រះជាម្ចាស់ស្អប់បានឡើយ។ ... សាតាំងប្រើប្រាស់វប្បធម៌ប្រពៃណីទាំងនេះ និងសញ្ញាណនៃសីលធម៌ទាំងនេះ ដើម្បីចងរឹតដួងចិត្ត និងគំនិតរបស់អ្នក ធ្វើឱ្យទស្សនៈរបស់អ្នកចំពោះរឿងរ៉ាវនានាក្លាយជារឿងមិនសមហេតុផល និងធ្វើឱ្យអ្នកបដិសេធ ព្រមទាំងទាស់ទទឹងនឹងព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក ដែលជាហេតុធ្វើឱ្យអ្នកមិនអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ អ្នកត្រូវបានកាន់កាប់ដោយរបស់សាតាំងទាំងនេះ ហើយធ្វើឱ្យអ្នកគ្មានសមត្ថភាពទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើអ្នកចង់អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ របស់ទាំងនេះនឹងរើឡើង និងបង្កការរំខាននៅក្នុងខ្លួនអ្នក ហើយធ្វើឱ្យអ្នកទាស់ទទឹងនឹងសេចក្ដីពិត ព្រមទាំងទាស់ទទឹងនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ទោះបីជាអ្នកចង់រំដោះខ្លួនចេញពីនឹមនៃវប្បធម៌ប្រពៃណីក៏ដោយ ក៏អ្នកនឹងគ្មានកម្លាំងដើម្បីធ្វើដូច្នេះបានឡើយ។ បន្ទាប់ពីតស៊ូបានមួយរយៈ អ្នកនឹងបណ្ដោយតាមរឿងនេះ។ អ្នកនឹងជឿថាសញ្ញាណនៃសីលធម៌តាមបែបប្រពៃណី គឺជារឿងត្រឹមត្រូវ និងស្របតាមសេចក្ដីពិត ហើយដូច្នេះ អ្នកនឹងច្រានចោល ឬសង្ស័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាសេចក្ដីពិតឡើយ ហើយមិនខ្វល់ខ្វាយថាតើអ្នកអាចទទួលបានសេចក្ដីសង្គ្រោះឬអត់នោះទេ ដោយមានអារម្មណ៍ថា ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកនៅតែរស់នៅក្នុងពិភពលោកនេះ ហើយអាចមានផ្លូវដើរទៅមុខក្នុងជីវិតបាន លុះត្រាតែពឹងផ្អែកលើរបស់ទាំងនេះប៉ុណ្ណោះ។ ដោយមិនអាចស៊ូទ្រាំនឹងការថ្កោលទោសពីមតិសាធារណៈបាន អ្នកនឹងជ្រើសរើសបោះបង់សេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបែរជាទៅប្រកាន់ខ្ជាប់នូវសញ្ញាណនៃសីលធម៌របស់វប្បធម៌ប្រពៃណី ដោយងាកទៅខាងសាតាំង និងឈរនៅខាងសាតាំង ព្រមទាំងសុខចិត្តប្រមាថព្រះជាម្ចាស់ ជាជាងទទួលយកសេចក្ដីពិត។ ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សមិនគួរឱ្យអាណិតទេឬ? តើគេមិនត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទេឬ?» («មានតែការទទួលស្គាល់ទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលព្រះជាម្ចាស់បានលាតត្រដាងពីឫសគល់នៃទង្វើដែលពោរពេញដោយមនោសញ្ចេតនារបស់ខ្ញុំ។ ពេលនិយាយដល់ការផ្ដល់ព័ត៌មានលម្អិតអំពីឥរិយាបថរបស់ប្រពន្ធខ្ញុំ ក្នុងនាមជាអ្នកមិនជឿ ខ្ញុំមិនបានមានការដឹងខុសត្រូវលើនាង ឬលាតត្រដាងនាង ដោយផ្អែកលើសារជាតិ ឬអាកប្បកិរិយារបស់នាងចំពោះព្រះជាម្ចាស់ និងសេចក្តីពិតឡើយ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែផ្ដោតទៅលើការពិតដែលថា ជាធម្មតានាងល្អចំពោះខ្ញុំ និងយកចិត្តទុកដាក់ចំពោះឪពុកម្ដាយខ្ញុំប៉ុណ្ណោះ។ ជាលទ្ធផល ខ្ញុំក៏លិចលង់ក្នុងមនោសញ្ចេតនា ហើយព្យាយាមបិទបាំង និងការពារនាង។ ទោះបីជាខ្ញុំដឹងថានាងជាអ្នកមិនជឿ ហើយករណីរបស់នាងគឺស្របតាមគោលការណ៍ដែលត្រូវដកចេញពីពួកជំនុំក៏ដោយ ប៉ុន្តែការដែលឲ្យខ្ញុំប្រកាន់ខ្ជាប់គោលការណ៍ ហើយលាតត្រដាងនាង ថែមទាំងឈរមើលនាងត្រូវគេដកចេញពីពួកជំនុំនោះ នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្ត ហាក់ដូចជាមនសិការរបស់ខ្ញុំមិនអនុញ្ញាតអីចឹង។ ខ្ញុំថែមទាំងមានអារម្មណ៍ថា បើខ្ញុំលាតត្រដាងប្រពន្ធរបស់ខ្ញុំ ខ្ញុំនឹងធ្វើឲ្យនាងខកចិត្ត ហើយខ្ញុំខ្លាចថា បើនាងដឹងថាខ្ញុំជាអ្នកលាតត្រដាងនាង នាងនឹងស្អប់ខ្ញុំ ដែលដាច់ចិត្ត និងគ្មានមេត្តាមិនខាន។ ខ្ញុំបានប្រកាន់យកទស្សនវិជ្ជាបែបសាតាំងដូចជា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» និង «មនុស្សមិនមែនជាវត្ថុគ្មានជីវិតនោះទេ តើគេមិនអាចមានមនោសញ្ចេតនា យ៉ាងដូចម្ដេចទៅ?» ធ្វើជាគោលការណ៍នៃការប្រព្រឹត្តខ្លួន។ ដោយជាប់ចំណងនៃគំនិតទាំងនេះ ខ្ញុំមានអារម្មណ៍ថាមានសម្ពាធដែលមើលមិនឃើញមួយ។ ខ្ញុំមិនខ្វល់ថាបុគ្គលនេះជាអ្នកមិនជឿ ឬអត់ទេ ឬថាតើបុគ្គលនេះនឹងបង្កផលប៉ះពាល់កម្រិតណាដល់កិច្ចការរបស់ពួកជំនុំ និងបងប្អូនប្រុសស្រី បើសិនជាពួកគេនៅបន្តក្នុងពួកជំនុំនោះឡើយ។ ខ្ញុំគ្រាន់តែគិតថា ដរាបណាបុគ្គលនេះជាសាច់ញាតិរបស់ខ្ញុំ ខ្ញុំមិនអាចលាតត្រដាងពួកគេបានទេ។ ខ្ញុំថែមទាំងមានអារម្មណ៍ថាខ្ញុំត្រូវតែបិទបាំងការពារពួកគេ ដោយបំពានមនសិការរបស់ខ្លួនឯងទៀតផង ហើយខ្ញុំបារម្ភថា បើខ្ញុំមិនធ្វើបែបនេះទេ អ្នកដទៃនឹងហៅខ្ញុំថាជាមនុស្សចិត្តដាច់ជាមិនខាន។ ទីបំផុតខ្ញុំបានឃើញថា ពាក្យសម្ដីដែលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» និង «មនុស្សមិនមែនជាវត្ថុគ្មានជីវិតនោះទេ តើគេមិនអាចមានមនោសញ្ចេតនា យ៉ាងដូចម្ដេចទៅ?» មិនមែនជាគោលការណ៍នៃការប្រព្រឹត្តខ្លួនទាល់តែសោះ ហើយការប្រព្រឹត្តខ្លួនដោយផ្អែកលើថ្នាំបំពុលរបស់សាតាំងទាំងនេះ នឹងមានតែនាំឲ្យខ្ញុំលិចលង់ក្នុងមនោសញ្ចេតនា និងមិនអាចដឹងខុសត្រូវរវាងត្រូវនិងខុសប៉ុណ្ណោះ។
នៅខែកក្កដា ឆ្នាំ២០២៣ ខ្ញុំបានទទួលសំបុត្រមួយពីម្ដាយក្មេកខ្ញុំ ដែលនិយាយថា ប្រពន្ធរបស់ខ្ញុំចង់ដាក់ពាក្យលែងលះនៅតុលាការ។ ខ្ញុំពិតជាចង់ត្រឡប់ទៅផ្ទះវិញ ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍របស់យើងណាស់ ប៉ុន្តែបន្ទាប់ពីបានអានព្រះបន្ទូលព្រះជាម្ចាស់មួយចំនួន ដែលទាក់ទងផ្ទាល់នឹងសភាពរបស់ខ្ញុំរួចមក ខ្ញុំក៏បានដឹងថា ប្រពន្ធរបស់ខ្ញុំ និងខ្ញុំគឺជាមនុស្សប្រភេទខុសគ្នា ហើយមិនដើរលើផ្លូវតែមួយឡើយ។ បើយើងរស់នៅជាមួយគ្នា លទ្ធផលមានតែសេចក្តីទុក្ខវេទនាមិនចេះចប់ប៉ុណ្ណោះ។ ម្យ៉ាងទៀត ខ្ញុំបានដកពិសោធន៍ពីការដឹកនាំ និងព្រះពររបស់ព្រះជាម្ចាស់ក្នុងពេលបំពេញភារកិច្ចនៅឆ្ងាយពីផ្ទះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ខ្ញុំបានទទួលស្គាល់ថា មានតែការដេញតាមសេចក្តីពិតប៉ុណ្ណោះ ទើបជាផ្លូវត្រូវក្នុងជីវិត។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តបោះបង់ចោលគំនិតចង់ត្រឡប់ទៅផ្ទះវិញ។ អរព្រះគុណព្រះជាម្ចាស់ដែលបានដឹកនាំខ្ញុំ ឲ្យលះបង់មនោសញ្ចេតនារបស់ខ្ញុំចោល!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ដោយគីរ៉ា ប្រទេសអ៊ីតាលី បទពិសោធដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ខ្ញុំ កើតឡើងនៅខែមេសា ឆ្នាំ ២០២១។ ខ្ញុំបានជួបបងប្រុសកាតូលិកម្នាក់តាមអនឡាញ ឈ្មោះ...
ដោយ ឈិន កាង មកពីប្រទេសចិន កាលខ្ញុំនៅក្មេង ពួកមនុស្សធំតែងតែចំអកឱ្យខ្ញុំ ពេលខ្ញុំនិយាយស្ដី។ នៅក្នុងវ័យដែលមិនទាន់ដឹងក្ដីនោះ...
ខ្ញុំមកពីប្រទេសមីយ៉ាន់ម៉ា។ ខ្ញុំបានទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយនៅឆ្នាំ២០១៩។ តាមរយៈការអានព្រះបន្ទូល ខ្ញុំបានដឹងថា...
ថ្ងៃមួយ ក្នុងខែមីនា ឆ្នាំនេះ ខ្ញុំស្រាប់តែឮដំណឹងថា ពួកជំនុំបានដាក់បងស្រីខ្ញុំឱ្យនៅដាច់ដោយឡែក ដើម្បីឆ្លុះបញ្ចាំង។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង...