តើសេចក្តីសង្គ្រោះតាមរយៈសេចក្ដីជំនឿផ្ដល់នូវច្រកចូលទៅនគរស្ថានសួគ៌ដែរឬទេ?

19-11-2021

ជំងឺរាតត្បាតឆ្លងរាលដាលឥតស្រាកស្រាន្ត ហើយគ្រោះរញ្ជូយដី គ្រោះទឹកជំនន់ ហ្វូងសត្វល្អិតចង្រៃ គ្រោះទុរភិក្ស ក៏បានចាប់ផ្តើមកើតឡើងដែរ។ មនុស្សជាច្រើនស្ថិតក្នុងសភាពព្រួយបារម្ភឥតឈប់ឈរ ហើយអ្នកជឿកំពុងអន្ទះសារង់ចាំការយាងមកនៅលើពពករបស់ព្រះអម្ចាស់ ដើម្បីបានលើកពួកគេឡើងទៅលើមេឃ ដើម្បីគេចផុតពីទុក្ខលំបាកដោយគ្រោះមហន្តរាយ និងចៀសផុតពីសេចក្តីស្លាប់។ ពួកគេមិនដឹងថាហេតុអ្វីបានជា ពួកគេនៅតែមិនត្រូវបានលើកឡើងដើម្បីបានជួបព្រះអម្ចាស់ដដែល ហើយសម្លឹងមើលទៅលើមេឃពេញមួយថ្ងៃ ដោយមិនឃើញអ្វីទាំងអស់។ មនុស្សជាច្រើនពិតជាវេទនាខ្លាំងណាស់ ជាពិសេសពេលឃើញសមាជិកបុព្វជិតក្រុមជំនុំជាច្រើននាក់បានបាត់បង់ជីវិតដោយសារជំងឺរាតត្បាតនេះ។ ពួកគេមានអារម្មណ៍មិនស្រួលក្នុងចិត្តសោះ ខ្លាចក្រែងពួកគេត្រូវបានព្រះអម្ចាស់បោះបង់ចោល និងធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនេះ ហើយការរួចជីវិតរបស់ពួកគេគឺមិនច្បាស់លាស់ទេ។ ពួកគេមានអារម្មណ៍វង្វេង និងបាត់បង់ស្មារតី។ គម្ពីរវិវរណៈ បានទាយទុកថា៖ ព្រះអម្ចាស់យេស៊ូវ នឹងយាងមកនៅមុនពេលដែលគ្រោះមហន្តរាយចូលមកដល់ ហើយយកយើងទៅលើមេឃ ដើម្បីការពារយើងមិនឱ្យចុះចាញ់នឹងគ្រោះកាចទាំងនោះ។ នោះគឺជាក្តីសង្ឃឹមរបស់ពួកយើង។ សេចក្ដីជំនឿរបស់យើង គឺដើម្បីគេចផុតពីគ្រោះហន្តរាយ និងទទួលបានជីវិតដ៏អស់កល្ប។ ប៉ុន្តែ គ្រោះហន្តរាយបានចាប់ផ្តើមបង្អុរធ្លាក់ចុះមកដូចជាភ្លៀង ដូច្នេះ តើហេតុអ្វីបានជាព្រះអម្ចាស់មិនទាន់បានយាងមកគង់លើពពក ដើម្បីទទួលយកអ្នកជឿទៀត? តាមរយៈសេចក្តីជំនឿរបស់យើង អំពើបាបរបស់យើងត្រូវបានអត់ទោស ហើយយើងត្រូវបានរាប់ជាសុចរិត និងទទួលបានព្រះគុណដោយសារសេចក្តីសង្គ្រោះ។ តើហេតុអ្វីបានជាយើងនៅមិនទាន់ត្រូវបានលើកឡើងទៅនគរស្ថានសួគ៌ទៀត? យើងបានរង់ចាំព្រះអម្ចាស់យ៉ាងអន្ទះសាអស់ជាច្រើនឆ្នាំមកហើយ និងបានរងទុក្ខលំបាកជាច្រើន។ តើហេតុអ្វីបានជាទ្រង់មិនយាងមករកយើង ដោយលើកយើងឡើងទៅជួបទ្រង់ និងគេចផុតពីទុក្ខវេទនានៃគ្រោះហន្តរាយទាំងនេះ? តើទ្រង់ពិតជាបានលះបង់យើងចោលហើយមែនទេ? អ្នកជឿជាច្រើនសុទ្ធតែមានសំណួរទាំងអស់នេះ។ ដូច្នេះ តើសេចក្តីសង្គ្រោះតាមរយៈសេចក្ដីជំនឿ ពិតជានាំយើងទៅកាន់នគរព្រះដែរឬទេ? ខ្ញុំនឹងចែករំលែកការយល់ដឹងផ្ទាល់ខ្លួនរបស់ខ្ញុំខ្លះៗអំពីបញ្ហានេះ។

ប៉ុន្តែ មុនពេលប្រកបគ្នាពីបញ្ហានេះ ដំបូងសូមបញ្ជាក់រឿងមួយជាមុនសិន។ តើគំនិតនៃការរាប់ជាសុចរិតដោយសារសេចក្ដីជំនឿ ត្រូវបានគាំទ្រដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលថា ការរាប់ជាសុចរិតដោយសារសេចក្ដីជំនឿ គឺជាអ្វីគ្រប់យ៉ាងដែលយើងត្រូវការ ដើម្បីចូលទៅនគររបស់ទ្រង់ដែរឬទេ? ទ្រង់មិនដែលមានបន្ទូលបែបនេះទេ។ តើព្រះវិញ្ញាណបរិសុទ្ធ ធ្លាប់បានធ្វើបន្ទាល់អំពីចំណុចនេះដែរឬទេ? អត់ទេ។ ដូច្នេះ យើងអាចប្រាកដ ថា គំនិតនេះជាសញ្ញាណរបស់មនុស្សសុទ្ធសាធ ហើយយើងមិនអាចពឹងផ្អែកលើគំនិតនេះដើម្បីនាំយើងទៅកាន់នគរព្រះបានទេ។ តាមពិត ព្រះអម្ចាស់យេស៊ូវបានជ្រាបយ៉ាងច្បាស់ ថាតើនរណាដែលអាចចូលទៅកាន់នគរព្រះបាន។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)។ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖ ប៉ុន្តែ បុត្រាគង់នៅជាដរាបវិញ» (យ៉ូហាន ៨:៣៤-៣៥)។ «ដូច្នេះ ចូរឲ្យឯងបានបរិសុទ្ធ ដ្បិតអញបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ ព្រះអម្ចាស់យេស៊ូវ បានថ្លែងប្រាប់យើងយ៉ាងច្បាស់ ថា មានតែអស់អ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចចូលទៅនគរស្ថានសួគ៌បាន ថាមានតែអស់អ្នកណាដែលគេចចេញពីអំពើបាប និងត្រូវបានបន្សុទ្ធប៉ុណ្ណោះ ដែលនឹងមានកន្លែងនៅក្នុងនគរព្រះ។ នោះគឺជាស្តង់ដាតែមួយគត់សម្រាប់ទទួលបានច្រកចូល។ តើការដែលត្រូវបានប្រោសលោះពីអំពើបាប និងរាប់ជាសុចរិតដោយសារសេចក្ដីជំនឿ មានន័យថា មនុស្សម្នាក់កំពុងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែនទេ? តើវាមានន័យថា ពួកគេលែងមានបាប ឬលែងបះបោរនិងទាស់ទទឹងនឹងព្រះជាម្ចាស់ទៀតហើយមែនទេ? គឺអត់នោះទេ។ គ្រប់អ្នកជឿលើព្រះអម្ចាស់ សុទ្ធតែអាចមើលឃើញពីការពិត ថា បើទោះបីយើងត្រូវបានប្រោសលោះ និងរាប់ជាសុចរិតដោយសារសេចក្តីជំនឿក្ដី ក៏យើងនឹងបន្តប្រព្រឹត្តបាបមិនឈប់ដដែល ដោយរស់នៅក្នុងវដ្តនៃការប្រព្រឹត្តបាបពេលថ្ងៃ និងលន់តួបាបនៅពេលយប់។ យើងរស់នៅក្នុងការឈឺចាប់ដោយមិនអាចគេចផុតពីអំពើបាបបាន។ យើងមិនអាចជួយខ្លួនឯងបានទេ។ មានមនុស្សនៅគ្រប់និកាយ ដែលច្រណែន និងឈ្លោះប្រកែកគ្នា ដណ្តើមកេរ្តិ៍ឈ្មោះនិងប្រយោជន៍ ដោយជេរប្រមាថគ្នាទៅវិញទៅមក។ នេះគឺជារឿងកើតមានញឹកញាប់បំផុត។ ហើយសេចក្ដីជំនឿរបស់មនុស្សភាគច្រើន គឺព្រោះតែពួកគេលោភលន់ចង់បានព្រះគុណ របស់ព្រះជាម្ចាស់តែប៉ុណ្ណោះ ប៉ុន្ដែ ពួកគេមិនធ្វើតាមព្រះបន្ទូលរបស់ទ្រង់ទេ។ ពួកគេប្រញាប់ទៅរកពួកជំនុំ នៅពេលប្រឈមនឹងវិបត្តិ ប៉ុន្តែនៅពេលមានក្តីសុខ ពួកគេបែរជាធ្វើតាមទំនោរលោកិយទៅវិញ។ ហើយពួកជំនុំបានត្រឹមតែរៀបចំក្រុមអស់ពីមួយទៅមួយប៉ុណ្ណោះ។ គ្មាននរណាម្នាក់ប្រកបគ្នាអំពីសេចក្តីពិត ឬចែករំលែកទីបន្ទាល់ផ្ទាល់ខ្លួនឡើយ ប៉ុន្តែបានត្រឹមតែប្រជែងគ្នាថាតើនរណាទទួលបានព្រះគុណច្រើនបំផុត និងទទួលព្រះពរអស្ចារ្យបំផុតប៉ុណ្ណោះ។ ដោយគ្រោះហមន្តរាយដ៏ធំកំពុងខិតមកដល់ និងដោយមើលឃើញថា ព្រះអម្ចាស់នៅតែមិនយាងមកលើពពកដើម្បីលើកពួកគេឡើង សេចក្ដីជំនឿនិងសេចក្តីស្រលាញ់របស់មនុស្សភាគច្រើន ក៏រសាយទៅ ហើយពួកគេបានចាប់ផ្តើមស្ដីបន្ទោស និងវិនិច្ឆ័យព្រះជាម្ចាស់។ អ្នកខ្លះថែទាំងបានបដិសេធ និងក្បត់ទ្រង់ទៀតផង។ ការពិតបង្ហាញយើង ថា ការត្រូវបានអត់ទោសបាប និងការដែលទទួលបានព្រះគុណនៃសេចក្តីសង្គ្រោះ អាចមានន័យថា មនុស្សមានអាកប្បកិរិយាល្អជាងមុន ប៉ុន្តែមិនបានន័យថា ពួកគេគេចផុតពីអំពើបាបទាំងអស់គ្នានោះឡើយ ថាពួកគេមិនមែនមិនស្តាប់បង្គាប់ព្រះជាម្ចាស់ទេ ហើយជាពិសេស មិនមែនថា ពួកគេត្រូវបានបន្សុទ្ធ និងមានតម្លៃស័ក្តិសមនឹងនគរព្រះនោះដែឬ។ នោះគ្រាន់តែជាការយល់ខុសប៉ុណ្ណោះ។ ដូច្នេះ ឥឡូវយើងអាចមើលឃើញការពិតនេះ និងយល់ថាហេតុអ្វីបានជាព្រះអម្ចាស់យេស៊ូវ មានបន្ទូលថា អស់អ្នកណាដែលបានអធិប្បាយ និងបណ្តេញអារក្យក្នុងព្រះនាមរបស់ទ្រង់ គឺជាពួកទុច្ចរិត ហើយទ្រង់មិនដែលស្គាល់ពួកគេទេ។ គឺដោយសារតែមនុស្សនៅតែប្រព្រឹត្តអំពើបាបជានិច្ច បើទោះបីអំពើបាបរបស់ពួកគេត្រូវបានអត់ទោសហើយក៏ដោយ ហើយពួកគេស្ដីបន្ទោស និងវិនិច្ឆ័យព្រះអម្ចាស់។ ពួកគេពោរពេញដោយការត្អូញត្អែរ នៅពេលពួកគេមើលឃើញថា ព្រះអម្ចាស់នៅតែមិនទាន់យាងមកនៅឡើយ ហើយពួកគេបានចាប់ផ្តើមបដិសេធ និងផិតក្បត់ទ្រង់។ អ្នកខ្លះថែមទាំងនិយាយថា ពួកគេនឹងជជែកតវ៉ាជាមួយព្រះអម្ចាស់ បើទ្រង់មិនលើកពួកគេឡើងទៅនគរព្រះ។ មនុស្សទាំងនេះគ្មានអ្វីល្អជាងពួកផារីស៊ីដែលបានគៀបសង្កត់ និងថ្កោលទោសព្រះអម្ចាស់យេស៊ូវឡើយ ឬអាចថាអាក្រក់ជាងពួកនោះផង។ អ្នកខ្លះទៀតអាចឃើញច្បាស់ ថាតើពួកគេមានអាកប្បកិរិយាបែបណា ហើយក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេគឺជាពួកទុច្ចរិត ឥតមានសង្ស័យឡើយ។ ព្រះជាម្ចាស់បរិសុទ្ធ និងសុចរិត ដូច្នេះ តើព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យអ្នកដែលប្រព្រឹត្តអំពើបាបឥតឈប់ ដែលវិនិច្ឆ័យ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ចូលទៅស្ថានសួគ៌ដែរឬទេ? ដាច់ខាត គឺអត់ហើយ។ ហេតុដូច្នេះ ជំនឿរបស់មនុស្សដែលថា ការដែលត្រូវរាប់ជាសុចរិតដោយសារសេចក្តីជំនឿ នឹងនាំឱ្យពួកគេបានទៅកាន់នគរព្រះ គឺជាសញ្ញាណមួយដែលផ្ទុយនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់ និងសេចក្តីពិតដោយផ្ទាល់។ វាគឺជាសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្សសុទ្ធសាធ ដែលចេញមកអំពីបំណងប្រាថ្នាដ៏ក្រអឺតក្រទមរបស់យើង។

ត្រង់ចំណុចនេះ អ្នកខ្លះអាចលើកឡើង ថា ការដែលត្រូវបានសង្គ្រោះដោយសារសេចក្ដីជំនឿ តាមរយៈព្រះគុណ មានមូលដ្ឋានក្នុងព្រះគម្ពីរ៖ «ដ្បិតមនុស្សជឿលើសេចក្ដីសុចរិតដោយដួងចិត្ត ហើយការសារភាពដោយមាត់របស់គេ ធ្វើឲ្យគេបានសង្គ្រោះ» (រ៉ូម ១០:១០)។ «ដ្បិតដោយសារព្រះគុណ អ្នកត្រូវបានសង្រ្គោះតាមរយៈសេចក្តីជំនឿ ហើយការនេះមិនមែនមកពីខ្លួនអ្នកឡើយ ពោលគឺជាអំណោយទានរបស់ព្រះជាម្ចាស់វិញ» (អេភេសូរ ២:៨)។ ដូច្នេះ ប្រសិនបើយើងមិនអាចចូលទៅក្នុងនគរព្រះតាមវិធីនោះបាន តើការដែលត្រូវបាន «សង្គ្រោះ» មានន័យបែបណា? ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ថ្លែងប្រាប់យើងអំពីសេចក្ដីអាថ៌កំបាំងនៃសេចក្តីពិតនេះ សូមយើងទាំងអស់មើលពីខ្លឹមសារនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ បាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឲ្យ។ ឲ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងមានបាបទៀតហើយ អ្នកត្រូវរួចផុតពីបាបរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់គេមែន ប៉ុន្តែចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែនិស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ ... បាបរបស់មនុស្សត្រូវបានអត់ទោសឱ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែមនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឱ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឱ្យវិវឌ្ឍម្ដងទៀត និងឱ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ យើងអាចមើលឃើញពីចំណុចនេះ ថា ព្រះអម្ចាស់យេស៊ូវ ត្រូវបានគេឆ្កាងជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ ដោយប្រោសលោះយើងពីអំពើបាប។ អ្វីគ្រប់យ៉ាងដែលយើងត្រូវធ្វើ គឺលន់តួបាប និងប្រែចិត្តចំពោះព្រះអម្ចាស់ ដើម្បីឱ្យបានបានអត់ទោសបាបរបស់យើង។ យើងនឹងលែងត្រូវថ្កោលទោស និងកាត់ទោសប្រហារជីវិតនៅក្រោមក្រិតវិន័យទៀតហើយ។ ព្រះអម្ចាស់លែងទតឃើញ្យើងថាជាមនុស្សមានបាបទៀតហើយ ហើយសាតាំងក៏មិនអាចចោទប្រកាន់យើងបានទៀតដែរ។ យើងត្រូវបានអនុញ្ញាតឱ្យចូលមកអធិស្ឋាននៅចំពោះព្រះភ័ក្រ្តព្រះអម្ចាស់ ហើយទទួលបានសេចក្តីស្ងប់សុខ និងសេចក្តីអំណរដែលទ្រង់ប្រទានឱ្យ រួមជាមួយនឹងព្រះគុណដ៏ច្រើនលើសលប់របស់ទ្រង់។ នេះហើយគឺជាអត្ថន័យនៃការដែលត្រូវបាន «សង្គ្រោះ» ទីនេះ។ ការដែលត្រូវបានសង្គ្រោះដោយសារសេចក្ដីជំនឿ មានន័យត្រឹមថា ការដែលត្រូវបានអត់ទោសបាប និងមិនត្រូវបានថ្កោលទោសនៅក្រោមក្រឹត្យវិន័យប៉ុណ្ណោះ។ វាមិនដូចដែលមនុស្សនឹកស្រមៃថា ពេលណាត្រូវបានសង្រ្គោះហើយ នោះពួកគេត្រូវបានសង្រ្គោះជានិច្ចនិរន្តរ៍ ហើយនឹងមានតម្លៃស័ក្តិសមនឹងចូលទៅកាន់នគរព្រះនោះទេ។ ការលើកឡើងរបស់ព្រះគម្ពីរអំពីការដែលត្រូវបាន «សង្គ្រោះ» គឺជាសេចក្ដីដែលប៉ុលបានរៀបរាប់ទេ ប៉ុន្តែទាំងព្រះអម្ចាស់យេស៊ូវ និងទាំងព្រះវិញ្ញាណបរិសុទ្ធ មិនដែលបានមានបន្ទូលដូច្នោះទេ។ យើងមិនអាចប្រើសេចក្តីរៀបរាប់របស់មនុស្សដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ មកធ្វើជាមូលដ្ឋានរបស់យើងបាននោះទេ មានតែព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ។ អ្នកខ្លះអាចសួរ ថា ដោយសារព្រះអម្ចាស់បានអត់ទោសបាបរបស់យើងរួចហើយ នោះព្រះជាម្ចាស់លែងទតឃើញយើងមនុស្សមានបាបទៀតហើយ និងបានរាប់យើងជាសុចរិត ដូច្នេះ តើហេតុអ្វីបានជាយើងមិនត្រូវបានលើកឡើងទៅនគរព្រះ? វាជាការពិតដែកថា ព្រះជាម្ចាស់បានរាប់យើងជាសុចរិត ប៉ុន្តែទ្រង់មិនបានមានព្រះបន្ទូលថា ការដែលត្រូវអត់ទោសបាប ធ្វើឱ្យយើងមានតម្លៃស័ក្តិសមនឹងនគរព្រះនោះទេ ឬថា ដោយសារយើងត្រូវបានអត់ទោសរួចហើយ នោះយើងនៅតែអាចប្រព្រឹត្តអំពើបាបណាមួយក៏បាន ហើយនៅរាប់ជាបរិសុទ្ធដដែល។ យើងត្រូវតែយល់ថានិស្ស័យរបស់ព្រះជាម្ចាស់គឺបរិសុទ្ធ និងសុចរិត ហើយទ្រង់មិនដែលរាប់នរណាម្នាក់ ដែលកំពុងប្រព្រឹត្តបាបឥតឈប់ថាជាបរិសុទ្ធទេ ឬហៅនរណាម្នាក់ដែលនៅជាមនុស្សមានបាបនៅឡើយ ថាជាអ្នករួចពីអំពើបាបនោះទេ។ សូម្បីតែអ្នកជឿដែលត្រូវបានអត់ទោសបាបរបស់ពួកគេហើយក្តី ក៏អាចត្រូវទទួលទោសដែរ បើពួកគេទាស់ទទឹង និងប្រមាថព្រះជាម្ចាស់។ ដូចព្រះគម្ពីរចែងថា៖ «ដ្បិតប្រសិនបើយើងប្រព្រឹត្តបាបដោយចេតនា បន្ទាប់ពីយើងបានទទួលចំណេះដឹងអំពីសេចក្ដីពិតហើយ នោះគ្មានតង្វាយលោះបាបទៀតឡើយ» (ហេព្រើរ ១០:២៦)។ ពួកផារិស៊ីត្រូវបានព្រះអម្ចាស់យេស៊ូវដាក់ទោសដោយព្រោះវិនិច្ឆ័យ ថ្កោលទោស និងទាស់ទទឹងនឹងទ្រង់។ តើនោះមិនមែនជាការពិតទេឬ? អ្នកជឿសុទ្ធតែដឹងថា និស្ស័យរបស់ព្រះជាម្ចាស់នឹងមិនអត់ឱនចំពោះការប្រមាថឡើយ ហើយព្រះអម្ចាស់យេស៊ូវ បានមានព្រះបន្ទូលថា៖ «រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ។ ហើយអ្នកណាដែលពោលពាក្យប្រឆាំងនឹងបុត្រមនុស្ស គេនឹងត្រូវអត់ទោសឲ្យបាន ប៉ុន្តែអ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះ‌វិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ» (ម៉ាថាយ ១២:៣១-៣២)។ ការអត់ទោសបាប គឺពិតជាព្រះគុណរបស់ព្រះជាម្ចាស់ ប៉ុន្តែ បើមនុស្សបន្តប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ បន្ទាប់ពីបានអត់ទោសរួច ពួកគេនៅតែត្រូវព្រះជាម្ចាស់ថ្កោលទោស និងដាក់ទោសដដែល។ បើយើងឆ្កាងព្រះជាម្ចាស់ម្ដងទៀត នោះលទ្ធផលនឹងកាន់តែអាក្រក់ខានទេ។ ប៉ុន្តែ ព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណា ដូច្នេះ ទ្រង់ចង់សង្គ្រោះយើងពីអំពើបាបនិងអំពើអាក្រក់ ដើម្បីយើងក្លាយជាបរិសុទ្ធ។ ហេតុនេះហើយទើបព្រះអម្ចាស់យេស៊ូវបានសន្យាថា ទ្រង់នឹងយាងមកម្តងទៀត បន្ទាប់ពីកិច្ចការនៃការប្រោសលោះរបស់ទ្រង់។ តើហេតុអ្វីបានជាទ្រង់យាងត្រឡប់មកវិញ? គឺដើម្បីសង្រ្គោះមនុស្សជាតិពីអំពើបាប និងពីកម្លាំងរបស់សាតាំងឱ្យបានទាំងស្រុង ដើម្បីឱ្យយើងអាចងាកទៅរកព្រះជាម្ចាស់ និងត្រូវទ្រង់ទទួលយក។ មានតែអ្នកជឿណាដែលស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ទើបមានសង្ឃឹមថាបានចូលទៅនគរស្ថានសួគ៌។ ត្រង់ចំណុចនេះ អ្នកខ្លះអាចឆ្ងល់ថា ដោយសារអំពើបាបរបស់យើងត្រូវបានអត់ទោសហើយ តើយើងអាចគេចផុតពីអំពើបាប ក្លាយជាបរិសុទ្ធ និងសម្រេចបានច្រកចូលទៅកាន់នគរព្រះដូចម្តេច? ចម្ងល់នោះនាំយើងឱ្យចូលទៅដល់ចំណុចដ៏សំខាន់។ ការទទួលយកការអត់ទោសពីព្រះអម្ចាស់យេស៊ូវតែម្យ៉ាង មិនទាន់គ្រប់គ្រាន់នោះទេ។ យើងក៏ចាំបាច់ត្រូវទទួលស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់ និងទទួលយកជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ផងដែរ ដើម្បីគេចផុតពីអំពើបាប និងត្រូវបានព្រះជាម្ចាស់សង្គ្រោះដោយពេញលេញ ដែលជាហេតុនាំឱ្យមានតម្លៃស័ក្តិសមនឹងនគរព្រះ។ ដូចព្រះអម្ចាស់យេស៊ូវបានទាយទុកមកថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ។ ... ហើយក៏បានប្រទានឲ្យទ្រង់ មានសិទ្ធិអំណាចជំនុំ‌ជម្រះផងដែរ ដោយសារតែព្រះ‌អង្គជាកូនមនុស្ស» (យ៉ូហាន ៥:២២ ២៧)។ និង «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ពេត្រុស ៤:១៧)។ បើយើងគិតពីរឿងនេះដោយប្រុងប្រយ័ត្ន យើងអាចមើលឃើញថា ព្រះអម្ចាស់យេស៊ូវ យាងត្រឡប់មកវិញនៅគ្រាចុងក្រោយជាកូនមនុស្ស ដោយសម្តែងចេញនូវសេចក្តីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះ ដោយណែនាំយើងឱ្យជ្រួតជ្រាបនៅក្នុងសេចក្តីពិតគ្រប់យ៉ាង ដើម្បីឱ្យយើងអាចរួចផុតពីអំពើបាប ពីកម្លាំងរបស់សាតាំងទាំងស្រុង និងទទួលបានសេចក្ដីសង្គ្រោះដ៏ពេញលេញ។ ដូច្នេះ ការទទួលយកការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងការដែលបានបន្សុទ្ធនូវសេចក្តីពុករលួយរបស់យើង គឺជាផ្លូវតែមួយគត់ទៅកាន់នគរស្ថានសួគ៌។ សូមមើលអត្ថបទព្រះបន្ទូលមួយចំនួនបន្ថែមទៀតអំពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តើព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា មិនធ្វើឱ្យគ្រប់យ៉ាងកាន់តែច្បាស់ទេឬ? ព្រះអម្ចាស់យេស៊ូវ បានបំពេញកិច្ចការនៃការប្រោសលោះក្នុងយុគសម័យនៃព្រះគុណ គឺដើម្បីអត់ទោសបាបរបស់មនុស្ស និងប្រោសលោះយើងពីអំពើបាប។ នោះគឺជាការពិត។ ប៉ុន្តែធម្មជាតិដែលមានបាបរបស់មនុស្សមិនទាន់បានដោះស្រាយនៅឡើយទេ ហើយយើងនៅតែបន្តទាស់ទទឹងនឹងព្រះជាម្ចាស់ដដែល ដូច្នេះ នោះមិនរាប់ថាជាការសង្គ្រោះពេញលេញនោះទេ។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានយាងមកនៅគ្រាចុងក្រោយ ដោយសម្តែងចេញនូវសេចក្តីពិតជាច្រើន និងកំពុងបំពេញកិច្ចការនៃការជំនុំជម្រះ ចេញពីដំណាក់របស់ព្រះជាម្ចាស់ ផ្អែកលើមូលដ្ឋាននៃការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ។ ទ្រង់បានយាងមកដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិទាំងស្រុង ដើម្បីយកយើងរាល់គ្នាទៅនគររបស់ព្រះជាម្ចាស់។ កិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺជាគន្លឹះដ៏សំខាន់បំផុត ជាកិច្ចការមូលដ្ឋានដ៏សំខាន់បំផុតរបស់ទ្រង់សម្រាប់សង្គ្រោះមនុស្ស ហើយវាគឺជាផ្លូវតែមួយគត់សម្រាប់យើងដើម្បីឱ្យបានបន្សុទ្ធ និងសង្គ្រាះបានពេញលេញ។ នេះគឺជាឱកាសមាស និងជាឱកាសតែមួយគត់ដើម្បីចូលទៅនគរស្ថានសួគ៌។ យើងអាចនិយាយបាន ថា កិច្ចការនៃការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាដែលចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ទៅ គឺជាកិច្ចការនៃការលើកអ្នកជឿឡើង។ តាមរយៈការជំនុំជម្រះនិងការវាយផ្ចាលរបស់ព្រះជាម្ចាស់ សេចក្តីពុករលួយរបស់យើងអាចត្រូវបានបន្សុទ្ធ ហើយបន្ទាប់មក យើងនឹងត្រូវបានការពារផុតពីគ្រោះមហន្តរាយដ៏ធំនោះ និងចូលទៅនគររបស់ព្រះជាម្ចាស់។ នោះហើយជាអត្ថន័យពិតប្រាកដនៃការត្រូវបានលើកឡើង។ បើយើងតាមមិនទាន់កិច្ចការនេះទេ មិនថាយើងមានសេចក្តីជំនឿយូរប៉ុនណា មិនថាយើងរងទុក្ខឡបាកឬលះបង់ច្រើនប៉ុនណាទេ វានឹងសុទ្ធតែត្រូវអសារឥតការទាំងអស់។ នោះជាការបោះបង់ចោលពាក់កណ្តាលទី ហើយរាល់ការប្រឹងប្រែងរបស់យើងពីមុនមកទាំងអស់ នឹងត្រូវអត់ប្រយោជន៍។ ចុងក្រោយ យើងមុខជាធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ ដោយទួញយំ និងសង្កៀតធ្មេញផង។ ព្រះជាម្ចាស់នឹងមិនយកនរណាម្នាក់ដែលនៅតែអាចបះបោរទាស់នឹងទ្រង់ ចូលទៅនគររបស់ទ្រង់លើយ។ នោះត្រូវបានកំណត់ដោយនិស្ស័យសុចរិតរបស់ទ្រង់។

អ្នកខ្លះអាចសួរថា តើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបំពេញកិច្ចការនៃការជំនុំជម្រះដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិដោយរបៀបណាទៅ។ សូមអានព្រះបន្ទូលរបស់ទ្រង់អំពីបញ្ហានេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានសម្តែងចេញព្រះបន្ទូលរាប់លាននៅគ្រាចុងក្រោយ ដោយប្រាប់យើងអំពីសេចក្តីពិតគ្រប់យ៉ាងដែលយើងត្រូវការដើម្បីបន្សុទ្ធសេចក្តីពុករលួយរបស់យើង និងដើម្បីសេចក្តីសង្រ្គោះរបស់យើង។ ទ្រង់ជំនុំជម្រះ និងសម្ដែងឱ្យយល់ពីធម្មជាតិរបស់យើងដែលមានបាប ដែលប្រឆាំងនឹងព្រះជាម្ចាស់ និងគ្រប់ទិដ្ឋភាពទាំងអស់នៃនិស្ស័យពុករលួយរបស់យើង ហើយទ្រង់សម្ដែងឱ្យយល់ពីគំនិតនិងសញ្ញាណ ដ៏សែនជ្រៅ លាក់បាំង និងគួរឱ្យស្អប់បំផុតរបស់យើង។ កាលណាយើងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះយើងកាន់តែជួបប្រទះការជំនុំជម្រះនោះកាន់តែច្រើន ហើយយើងអាចមើលឃើញថាតើសាតាំងបានធ្វើឱ្យយើងពុករលួយជ្រៅដល់កម្រិតណា តើយើងក្រអឺតក្រទម និងរឹងទទឹងប៉ុនណា។ យើងពិតជាបោកបញ្ឆោត អាត្មានិយម និងលោភលន់ខ្លាំងណាស់ ហើយយើងរស់នៅតាមទស្សនៈវិទ្យានិងច្បាប់របស់សាតាំងនៅគ្រប់កិច្ចការទាំងអស់ ដោយតែងតែការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងជានិច្ច។ សូម្បីតែសេចក្ដីជំនឿ និងកិច្ចការរបស់យើងសម្រាប់ពួកជំនុំ ក៏ដើម្បីតែរង្វាន់និងបានចូលទៅនគរព្រះដែរ។ យើងគ្មានសតិសម្បជញ្ញៈឬហេតុផលទេ ប៉ុន្តែរស់នៅក្នុងលក្ខណៈដូចជាសាតាំងទាំងស្រុង។ តាមរយៈការជំនុំជម្រះនិងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ទីបំផុត យើងអាចមើលឃើញពីភាពសុចរិតរបស់ទ្រង់ ដែលមិនអត់ឱនចំពោះការប្រមាថណាមួយឡើយ។ ព្រះជាម្ចាស់ពិតជាទតឃើញពីដួងចិត្តនិងគំនិតរបស់យើង ទោះបីជាយើងមិននិយាយវាចេញមកក៏ដោយ ក៏ព្រះជាម្ចាស់នឹងលាតត្រដាងអំពីអ្វីដែលយើងកំពុងគិត អំពើសេចក្ដីពុករលួយដែលស្ថិតនៅ យ៉ាងជ្រៅក្នុងដួងចិត្តយើងដែរ។ ដោយគ្មានកន្លែងណាលាក់បាំងបាន យើងក៏មានអារម្មណ៍ខ្មាសអៀន ហើយយើងមានសេចក្ដីកោតខ្លាចចំពោះព្រះជាម្ចាស់។ យើងអាចអធិស្ឋានអំពីអ្វីដែលមាននៅក្នុងដួងចិត្តយើងបាន និងបើកចិត្តទូលាយដោយស្មោះអំពីការគិតពិចារណានិងគំនិតខុសឆ្គងរបស់យើង ដោយទទួលបានសតិសម្បជញ្ញៈនិងហេតុផល។ បើយើងនិយាយកុហក យើងនឹងទម្លាយវាចេញមកភ្លាមៗ ហើយធ្វើការកែតម្រូវ។ ដោយការឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយបែបនេះ នោះនិស្ស័យពុករលួយរបស់យើងក៏បានបន្សុទ្ធ និងផ្លាស់ប្តូរបន្តិចម្តងៗ ហើយយើងអាចរស់នៅក្នុងលក្ខណៈដូចជាមនុស្សបាន។ តាមរយៈការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា យើងអាចមានអារម្មណ៍ដឹងច្រើនថាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាក់ស្ដែងប៉ុនណា! បើគ្មានកិច្ចការនេះទេ យើងមិនអាចមើលឃើញពីសេចក្តីពុករលួយពិតប្រាកដរបស់យើងនោះទេ ហើយយើងមិនអាចប្រែចិត្ត ឬផ្លាស់ប្ដូរបានដោយពិតប្រាកដឡើយ។ យើងអាចមើលឃើញថា ការគេចចេញពីអំពើអាក្រក់ មិនអាចសម្រេចបានតាមរយៈការខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់យើង និងការគ្រប់គ្រងខ្លួនឯងនោះទេ ប៉ុន្តែ សំខាន់បំផុតគឺយើងត្រូវបានព្រះជាម្ចាស់ជំនុំជម្រះ វាយផ្ចាល និងល្បងល។ យើងក៏ត្រូវតែបានលួសកាត់ ដោះស្រាយជាមួយ និងប្រៀនប្រដៅផងដែរ។ នោះគឺជាផ្លូវតែមួយគត់សម្រាប់ឱ្យនិស្ស័យជីវិតរបស់យើងបានផ្លាសប្តូរដោយពិតប្រាកដ និងដើម្បីឱ្យយើងបានចុះចូល និងកោតខ្លាចព្រះជាម្ចាស់ដោយពិតប្រាកដ។ ដូច្នេះ បើយើងមានតែការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវនៅក្នងជំនឿរបស់យើង នោះអំពើបាបរបស់យើងត្រូវបានអត់ទោស ឱ្យ ហើយយើងត្រូវបានរាប់ជាបរិសុចរិតដោយសារសេចក្តីជំនឿ ប៉ុន្តែយើងមិនមានតម្លៃស័ក្តិសមនឹងនគរព្រះឡើយ។ យើងនៅតែត្រូវស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ និងទទួលយកការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្តាដដែល ដើម្បីឱ្យយើងអាចលះបង់សេចក្តីពុករលួយ និងដោះស្រាយធម្មជាតិដែលមានបាបរបស់យើងបានទាំងស្រុង។ ហេតុដូច្នេះហើយ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ដោយបំពេញកិច្ចការនៃការជំនុំជម្រះ។ ទ្រង់ជាព្រះអង្គសង្គ្រោះ ដែលយាងចុះមកដើម្បីបំពេញកិច្ចការដោយព្រះអង្គឯង ដើម្បីសង្គ្រោះមនុស្សជាតិទាំងស្រុង។ អ្នកជឿជាច្រើនមកពីគ្រប់និកាយទាំងអស់ បានស្តាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងកំពុងតែទទួលយកព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ពួកគេគឺជាស្ត្រីព្រហ្មចារីដែលមានគំនិត និងកំពុងចូលរួមទទួលទានអាហារវិវាហមង្គលរបស់កូនចៀម។ ប៉ុន្តែអស់អ្នកណាដែលបដិសេធព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺកំពុងក្លាយជាស្ត្រីព្រហ្មចារីល្ងង់ដែលនឹងធ្លាក់ចូលក្នុងគ្រោះមហន្តរាយ ដោយទួញយំ។ ឥឡូវនេះ យើងគួរតែមើលឃើញថា ហេតុអ្វីបានជាពិភពសាសនាមិនបានមើលឃើញព្រះអម្ចាស់យេស៊ូវយាងចុះមកលើពពក។ ពួកគេប្រកាន់តាមបទគម្ពីរទាំងរឹងត្អឹង ដោយច្បាស់ថា ព្រះអម្ចាស់នឹងយាងមកដោយគង់លើពពក ដើម្បីលើកពួកគេឡើង ផ្អែកតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែតាមពិតទៅ ព្រះអម្ចាស់បានយាងមកដោយស្ងាត់ៗរួចទៅហើយ ដើម្បីបំពេញកិច្ចការ។ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើនដែលពួកគេបដិសេធមិនព្រមស្វែងរក។ ពួកគេឮ តែមិនព្រមស្តាប់ ពួកគេមើលឃើញ តែមិនយល់។ ពួកគេទាស់ទទឹងនិងថ្កោលទោសព្រះដ៏មានគ្រប់ព្រះ‌ចេស្តាទាំងងងឹតងងុល។ ពួកគេបន្តមើលទៅលើមេឃ ដោយរង់ចាំឱ្យព្រះអង្គសង្គ្រោះ ដែលជាព្រះយេស៊ូវ ឱ្យយាងចុះមកលើពពក។ ការណ៍នេះនឹងនាំពួកគេឱ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។ តើត្រូវបន្ទោសនរណា?

សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា បានប្រោសឱ្យក្រុមអ្នកមានជ័យជម្នះបានពេញខ្នាតតាមរយៈកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ។ គ្រោះមហន្តរាយបានចាប់ផ្តើម ហើយរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ កំពុងខ្នះខ្នែងផ្សាយដំណឹងល្អអំពីនគររបស់ព្រះដ៏មានគ្រប់ព្រះចេស្តា ដោយធ្វើបន្ទាល់អំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សកាន់តែច្រើនឡើងៗ កំពុងស៊ើបសួរឱ្យដឹង និងទទួលយកផ្លូវដ៏ពិត ហើយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា កំពុងត្រូវបង្កើតឡើងនៅក្នុងប្រទេសកាន់តែច្រើន។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា កំពុងបានផ្សាយ និងធ្វើបន្ទាល់នៅទូទាំងសកលលោក។ អ្នកដែលស្រេកឃ្លានសេចក្តីពិត និងស្វែងរកការលេចមករបស់ព្រះជាម្ចាស់ កំពុងមកចំពោះបល្ល័ង្ករបស់ទ្រង់ ម្នាក់ម្តងៗ។ ការនេះមិនអាចបញ្ឈប់បានទេ! វាសម្រេចតាមសេចក្តីទំនាយនៃព្រះគម្ពីរថា៖ «ហើយនៅគ្រាចុងក្រោយ វានឹងលេចជារូបរាងថា ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើងនៅលើកំពូលភ្នំនានា ហើយក៏នឹងត្រូវតម្កើងឡើងខ្ពស់លើសទាំងភ្នំតូចៗដែរ ហើយគ្រប់ទាំងប្រជាជាតិនឹងហូរទៅកាន់ទីនោះ» (អេសាយ ២:២)។ ប៉ុន្តែពួកទទឺងនឹងព្រះគ្រីស្ទនៅក្នុងពិភពសាសនាដែលទាស់នឹងព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងអ្នកតាំងខ្លួនជាអ្នកជឿលើព្រះ ដែលត្រូវបានពួកនោះធ្វើឱ្យរង្វេងនិងគ្រប់គ្រង បានចុះចាញ់នឹងគ្រោះមហន្តរាយនោះរួចហើយ ដោយបាត់បង់ឱកាសក្នុងការលើកឡើង។ ពួកគេទួញយំ និងសង្កៀតធ្មេញផង។ វាពិតជាសោកនាដកម្មមួយមែន។ យើងនាំគ្នាមើលវីដេអូអំពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីសរុបខ្លឹមសារសម្រាប់ថ្ងៃនេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឲ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឲ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឲ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះអម្ចាស់យេស៊ូវបានប្រោសលោះមនុស្សជាតិ ចុះហេតុអ្វីក៏ទ្រង់ធ្វើកិច្ចការជំនុំជម្រះ ពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ?

២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្ស ត្រូវគេឆ្កាង ដើម្បីប្រោសលោះអំពើបាបមនុស្សជាតិ ដោយធ្វើជាដង្វាយលោះបាប...

តើសេចក្ដីជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់ព្រះអម្ចាស់យេស៊ូវឬទេ?

រយៈពេល ៣០ ឆ្នាំពេញ តាំងពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយចាប់ផ្ដើមធ្វើកិច្ចការ...

តើនរណាអាចសង្គ្រោះមនុស្សជាតិ និងផ្លាស់ប្តូរវាសនារបស់យើងបាន?

ពេលនិយាយពីវាសនា មនុស្សភាគច្រើន មានលុយ និងឋានៈដូចគ្នា ហើយទទួលជោគជ័យ មានវាសនាល្អ ហើយគិតថា អ្នកក្រ អ្នកគ្មានមុខមាត់ អ្នកជួបមហន្តរាយ...

ការស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត

ថ្ងៃនេះ ខ្ញុំចង់និយាយអំពី របៀបស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត។ អ្នកខ្លះអាចសួរអំពី អ្វីដែលត្រូវធ្វើជាមួយជំនឿរបស់យើងលើព្រះ។...

Leave a Reply